សេចក្តីពិតមិនអាចទទួលបាន នៅក្នុងសាសនានោះទេ

11-07-2023

ដោយមីលី កោះតៃវ៉ាន់

កាលនៅក្មេង ខ្ញុំបានជឿព្រះអម្ចាស់តាមឪពុកម្ដាយខ្ញុំ ហើយខ្ញុំបានដេញតាមជំនឿខ្ញុំយ៉ាងក្លៀវក្លា។ ខ្ញុំបានចូលរួមយ៉ាងសកម្មនៅគ្រប់សកម្មភាពពួកជំនុំ មិនថាជាសកម្មភាពអ្វីឡើយ។ ខ្ញុំបានថ្វាយតង្វាយដប់ហូតមួយនៃប្រាក់ចំណូលខ្ញុំ ហើយខ្ញុំតែងតែចូលរួមព័ន្ធកិច្ចពួកជំនុំជានិច្ច។ ព្រោះតែការដេញតាមយ៉ាងក្លៀវក្លារបស់ខ្ញុំ ខ្ញុំក្លាយជាគ្រូជំនួយពួកជំនុំ ហើយនៅវ័យ ៣០ឆ្នាំ ខ្ញុំក្លាយជាចាស់ទុំនៃពួកជំនុំ។ តែទោះបីមានជំនឿជាច្រើនឆ្នាំក្ដី ក៏តែងតែមានអ្វីមួយរំខានខ្ញុំដែរ។ ខ្ញុំបានឃើញព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)។ បន្ទូលនេះធ្វើឱ្យខ្ញុំច្របូកច្របល់ខ្លាំងណាស់។ តើពួកយើង មិនមែនមនុស្សដែលអធិប្បាយ និងធ្វើការក្នុងព្រះនាមព្រះអម្ចាស់ និងស្រែកហៅ «ព្រះអម្ចាស់ ព្រះអម្ចាស់» ទេឬ? ហេតុអ្វីក៏ព្រះអម្ចាស់មានបន្ទូលថា ទ្រង់មិនស្គាល់មនុស្សបែបនេះ និងថា មនុស្សបែបនេះជាមនុស្សទុច្ចរិតទៅវិញ? តើនេះមិនមែនជាព្រះទ័យទ្រង់សម្រាប់យើង ដើម្បធ្វើការថ្វាយទ្រង់បែបនេះទេឬ? អ៊ីចឹង តើទ្រង់មានព្រះទ័យបែបណាវិញ? ខ្ញុំរកមិនឃើញចម្លើយឡើយ។

នាខែមីនា ឆ្នាំ ២០២០ ថ្ងៃមួយ មានបងស្រីម្នាក់បានអញ្ជើញខ្ញុំឱ្យស្ដាប់សេចក្ដីអធិប្បាយតាមអនឡាញ។ ខ្ញុំយល់ថា៖ «ក្នុងអំឡុងពេលជំងឺរាតត្បាត យើងមិនអាចទៅពួកជំនុំបាន ដូច្នេះ នេះជារឿងល្អ»។ ខ្ញុំបានយល់ព្រមដោយរីករាយ។ ក្នុងការជួបជុំតាមអនឡាញនោះ បងស្រី វេវេ បានប្រកបគ្នាអំពីអត្ថន័យនៃស្ត្រីព្រហ្មចារីដ៏វៃឆ្លាត និងល្ងីល្ងើ អំពីព្រះគ្រីស្ទជាអ្វី ថាតើនគរព្រះស្ថិតនៅស្ថានសួគ៌ ឬលើផែនដី ជាដើម។ ខ្ញុំគិតថា គាត់និយាយអំពីចំណុចទាំងនេះបានល្អណាស់។ ទាំងនេះសុទ្ធតែជាចំណុចដែលខ្ញុំមិនអាចប្រកបគ្នាបានច្បាស់លាស់នៅក្នុងសេចក្តីអធិប្បាយរបស់ខ្ញុំឡើយ ដូច្នេះ ការប្រកបគ្នារបស់គាត់ធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់ក៏និយាយដែរថា៖ «ពួកយើងដែលជឿលើព្រះអម្ចាស់ សុទ្ធតែសង្ឃឹមចង់ចូលក្នុងនគរស្ថានសួគ៌ ប៉ុន្តែ តើមនុស្សបែបណាទៅ ទើបអាចចូលក្នុងនគរស្ថានសួគ៌?» ពេលនោះ គាត់បានអានខគម្ពីរទាំងនេះ៖ «មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)។ គាត់ថា៖ «ព្រះអម្ចាស់មានបន្ទូលថា មិនមែនអ្នកជឿទាំងអស់សុទ្ធតែអាចចូលក្នុងនគរស្ថានសួគ៌នោះទេ។ មានតែអ្នកដែលធ្វើតាមព្រះទ័យព្រះប៉ុណ្ណោះ ទើបអាចចូលបាន។ ដូច្នេះ តើការធ្វើតាមព្រះទ័យព្រះមានន័យដូចម្ដេចទៅ? មនុស្សជាច្រើនគិតថា ឱ្យតែពួកគេធ្វើព័ន្ធកិច្ចច្រើន អានព្រះគម្ពីរ អធិស្ឋាន និងធ្វើទង្វើល្អជាច្រើន នោះពួកគេកំពុងធ្វើតាមព្រះទ័យព្រះហើយ ពេលព្រះអម្ចាស់យាងមកវិញ ពួកគេនឹងចូលនគរព្រះមិនខាន។ តើទស្សនៈនេះត្រឹមត្រូវឬទេ? តើវាស្របតាមព្រះទ័យព្រះទេ? ពួកផារិស៊ីនៃសាសនាយូដា មានឥរិយាបថល្អៗជាច្រើន តែពេលព្រះអម្ចាស់យេស៊ូវបានយាងមក និងសម្ដែងចេញសេចក្តីពិតយ៉ាងច្រើន ពួកគេមិនទទួលស្គាល់ព្រះអម្ចាស់ ពួកគេបានទាស់ទទឹង និងថ្កោលទោសទ្រង់យ៉ាងខ្លាំង ពួកគេថែមទាំងឆ្កាងព្រះអម្ចាស់យេស៊ូវទៀតផង ហើយចុងក្រោយ ក្លាយជាមនុស្សទុច្ចរិត។ ចេញពីការនេះ យើងអាចឃើញថា ការធ្វើតាមព្រះទ័យព្រះវរបិតា មិនដូចការស្រមៃរបស់យើងថា ជាការផ្សាយដំណឹងល្អ ការអានព្រះគម្ពីរ ការអធិស្ឋាន និងការធ្វើអំពើល្អប៉ុណ្ណោះទេ។ នេះគ្រាន់តែជាផ្នែកមួយនៃអ្វីដែលគ្រីស្ទបរិស័ទគួរធ្វើប៉ុណ្ណោះ។ ដូច្នេះ តើការធ្វើតាមព្រះទ័យព្រះវរបិតាមានអត្ថន័យបែបណាឱ្យប្រាកដទៅ? ព្រះគម្ពីរចែងថា៖ 'ហេតុនេះ អ្នកត្រូវតែបរិសុទ្ធ ដ្បិតខ្ញុំបរិសុទ្ធ' (លេវីវិន័យ ១១:៤៥)។ 'ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ' (ហេព្រើរ ១២:១៤)។ ចេញពីខគម្ពីរនេះ យើងអាចឃើញថា សេចក្តីតម្រូវរបស់ព្រះសម្រាប់មនុស្ស គឺត្រូវសម្រេចបានភាពបរិសុទ្ធ និងរួចពីអំពើបាប ដែលមានន័យថា អាចស្ដាប់បង្គាប់ព្រះ ស្ដាប់ព្រះបន្ទូលទ្រង់ លែងប្រព្រឹត្តបាប ឈប់ទាស់ទទឹងនឹងព្រះ លែងក្បត់ព្រះ ហើយទោះបីពេលដែលកិច្ចការរបស់ព្រះមិនស្របគ្នានឹងសញ្ញាណរបស់មនុស្សក៏ដោយ ក៏គេអាចស្ដាប់បង្គាប់ និងទទួលយកដែរ។ មានតែបុគ្គលបែបនេះទេ ទើបធ្វើតាមព្រះទ័យព្រះ និងជាបុគ្គលម្នាក់ដែលនឹងបន្តនៅក្នុងនគរព្រះ។ ទោះបីយើងជឿព្រះអម្ចាស់ ហើយយើងបោះបង់ និងលះបង់ថ្វាយព្រះអម្ចាស់ក៏ដោយ ក៏ជារឿយៗ យើងកុហក និងប្រព្រឹត្តបាប ច្រណែន និងឈ្លោះទាស់ទែងក្នុងចំណោមសហការីដែរ ហើយពេលយើងជួបគ្រោះមហន្តរាយ និងជំងឺ យើងនៅតែរអ៊ូរទាំ វិនិច្ឆ័យ និងថែមទាំងក្បត់ព្រះដដែល។ តើនេះជាការធ្វើតាមព្រះទ័យព្រះឬទេ?» បន្ទាប់ពីគាត់បានប្រកបគ្នារួច ខ្ញុំបានភ្ញាក់រឭកភ្លាមថា៖ ការធ្វើតាមព្រះទ័យព្រះ មិនអាស្រ័យលើសំបកក្រៅថាយើងរវល់ប៉ុនណានោះទេ វាអាស្រ័យលើថាតើយើងស្ដាប់តាមបន្ទូលព្រះ ស្ដាប់បង្គាប់ព្រះ និងឈប់ប្រព្រឹត្តបាប និងទាស់ទទឹងនឹងព្រះដែរឬអត់។ តែយើងនៅតែប្រព្រឹត្តបាបជារឿយៗ យើងរស់នៅក្នុងសភាពនៃការប្រព្រឹត្តបាបពេលថ្ងៃ និងលន់តួបាបពេលយប់ យើងមិនបានរួចផុតពីអំពើបាបទេ យើងមិនអាចអនុវត្តបន្ទូលព្រះ ហើយនៅពេលមានរឿងអ្វីមួយមិនសប្បាយចិត្តកើតឡើង យើងអន់ចិត្ត និងរអ៊ូរទាំអំពីព្រះអម្ចាស់។ តើយើងអាចនិយាយថា យើងធ្វើតាមព្រះទ័យព្រះម្ដេចកើតទៅ?

ក្រោយមក នៅគ្រប់ការជួបជុំ បងស្រី វេវេ បានចែករំលែកពាក្យខ្លះជាមួយខ្ញុំ។ ខ្ញុំគិតថា ពាក្យទាំងនេះពិតជាល្អ ស្រស់ស្រាយ និងជ្រះថ្លាណាស់។ បន្តិចម្ដងៗ ខ្ញុំចាប់ផ្ដើមស្រឡាញ់ការជួបជុំបែបនេះ ហើយខ្ញុំតែងតែទន្ទឹងរង់ចាំការជួបជុំបន្ទាប់ជានិច្ច។ នេះជាពេលមួយដែលខ្ញុំរកឃើញថា សេចក្តីអធិប្បាយដែលខ្ញុំបានប្រកាស ក៏ដូចជាសេចក្តីអធិប្បាយរបស់គ្រូគង្វាលជាច្រើនផ្សេងទៀត ត្រឹមជាពាក្យនៃគោលលទ្ធិ ដែលយើងប្រើ ដើម្បីលើកទឹកចិត្តមនុស្សប៉ុណ្ណោះ។ និយាយត្រង់ទៅ យើងគ្មានការយល់ដឹងពីព្រះជាម្ចាស់ និងសេចក្តីពិតសោះឡើយ។ តែពេលខ្ញុំបានជួបបងប្អូនប្រុសស្រីតាមអនឡាញ និងស្ដាប់ការប្រកបគ្នារបស់ពួកគេ ខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា ខ្ញុំបានទទួលការផ្គត់ផ្គង់ និងមានអារម្មណ៍ពីសេរីភាព និងការដោះលែង។ ខ្ញុំអាចសួរសំណួរ បើខ្ញុំមិនយល់បទគម្ពីរ ឬបើខ្ញុំមិនដឹងពីអ្វីមួយ ហើយខ្ញុំតែងតែរកឃើញចម្លើយនៅទីនោះជានិច្ច។ ខ្ញុំមិនដែលទទួលបានច្រើនបែបនេះនៅការជួបជុំពួកជំនុំខ្ញុំទេ។

ក្នុងអំឡុងការជួបជុំមួយ បងស្រី វេវេ បានផ្ញើអត្ថបទមួយឱ្យខ្ញុំអាន។ «ខ្ញុំធ្លាប់ត្រូវបានស្គាល់ថាជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឱ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយ ដែលធ្វើឱ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឱ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឱ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះជាម្ចាស់ពិតតែមួយ និងដើម្បីឱ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែល និងជាព្រះជាម្ចាស់ដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយខ្ញុំអានអត្ថបទនេះរួច បងស្រី វេវេ បានសួរខ្ញុំថា៖ «តើប្អូនគិតថា នរណាថ្លែងពាក្យនេះ?» ភ្លាមៗ ខ្ញុំអានអត្ថបទនោះម្ដងទៀត។ ខ្ញុំមានអារម្មណ៍ថា ពាក្យទាំងនេះមានសិទ្ធិអំណាច និងព្រះចេស្ដា ហើយតាមរយៈពាក្យថា «ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់» ខ្ញុំមានអារម្មណ៍ពីឫទ្ធានុភាពរបស់ព្រះ។ ខ្ញុំជឿថា ព្រះបានថ្លែងបន្ទូលទាំងនេះ ព្រោះគ្មានមនុស្សណាម្នាក់អាចថ្លែងពាក្យបែបនេះបានទេ។ គ្មានបុគ្គលល្បីល្បាញ មហាបុរស ឬអ្នកដឹកនាំសាសនាណាម្នាក់ អាចថ្លែងពាក្យបែបនេះបានឡើយ។ ខ្ញុំនិយាយទៅបងស្រី វេវេ ថា៖ «ច្បាស់ជាព្រះជាម្ចាស់ថ្លែងហើយ ព្រោះមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបជ្រាបពីអ្វីដែលទ្រង់កំពុងធ្វើ ហើយគ្មានមនុស្សណាម្នាក់ហ៊ាននិយាយថា៖ 'ខ្ញុំធ្លាប់ត្រូវបានស្គាល់ថាជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព'»។ ក្រោយគាត់ឮចម្លើយខ្ញុំរួច គាត់និយាយទាំងរំភើបថា៖ «អាម៉ែន! នេះជាព្រះសូរសៀងព្រះ! អ្នកណាដែលអាចស្គាល់បន្ទូលព្រះ ព្រះនឹងប្រទានពរដល់អ្នកនោះ»។ ខ្ញុំមិនដែលអានពាក្យទាំងនេះនៅក្នុងព្រះគម្ពីរទេ ដូច្នេះ ខ្ញុំពិតជាចង់ដឹងណាស់ថា ពាក្យទាំងនេះមានប្រភពចេញមកពីណា។ នេះជាពេលដែលគាត់ប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ ក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះសង្រ្គោះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានបើកក្រាំង និងបកត្រាទាំងប្រាំពីររួចហើយ ពាក្យទាំងនេះចេញមកពីក្រាំង ហើយពាក្យទាំងនេះគឺជាសេចក្តីពិត ដែលព្រះបានសម្ដែងចេញនៅគ្រាចុងក្រោយ។ ខ្ញុំពិតជារំភើបណាស់ ពេលឮបែបនេះ រួចគិតថា៖ «ក្រាំងត្រូវបានបើករួចហើយ? អ៊ីចឹង ខ្ញុំត្រូវតែប្រញាប់អានព្រះបន្ទូលព្រះ!» ពេលនោះ គាត់បានបន្តប្រកបគ្នាទៀតថា៖ «ព្រះអម្ចាស់យេស៊ូវយាងត្រលប់មកវិញនៅគ្រាចុងក្រោយ។ ទ្រង់លេចមក និងធ្វើការនៅក្រោមព្រះនាម 'ព្រះដ៏មានគ្រប់ព្រះចេស្ដា'។ ទ្រង់បានសម្ដែងចេញសេចក្តីពិតជាច្រើន និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់នៃព្រះ ដែលជាកិច្ចការនៃការបន្សុទ្ធ និងការសង្រ្គោះមនុស្សយ៉ាងហ្មត់ចត់។ មានតែយើងទទួលយកការជំនុំជម្រះក្នុងបន្ទូលព្រះប៉ុណ្ណោះ ទើបយើងអាចកម្ចាត់ចោលអំពើបាប និងសេចក្តីពុករលួយ រួចត្រូវបានបន្សុទ្ធ បានសង្រ្គោះ និងចូលក្នុងនគរព្រះបាន។ ព្រះនាមថ្មីរបស់ព្រះនៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដា សម្រេចតាមទំនាយនៅក្នុងគម្ពីរវិវរណៈថា៖ 'ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាព្រះ ... ដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា' (វិវរណៈ ១:៨)។ 'ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ' (វិវរណៈ ១៩:៦)។ ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះនាមរបស់ព្រះជាម្ចាស់។ ទោះបីព្រះមានព្រះនាមខុសៗគ្នានៅក្នុងយុគសម័យនីមួយៗក៏ដោយ ក៏ទ្រង់ជាព្រះជាម្ចាស់ និងជាព្រះវិញ្ញាណតែមួយដែរ»។ បន្ទាប់ពីឮការប្រកបគ្នារបស់គាត់រួច ទើបខ្ញុំដឹងថា ព្រះនាមថ្មីរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ត្រូវបានថ្លែងទុកតាំងពីយូរនៅក្នុងគម្ពីរវិវរណៈ តែខ្ញុំមិនបានកត់សម្គាល់។ ខ្ញុំគ្រាន់តែដឹងថា ពីដើមមក ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ។ ខ្ញុំមិនដែលដឹងថា «ព្រះដ៏មានគ្រប់ព្រះចេស្ដា» ជាព្រះនាមដែលព្រះប្រើ ពេលទ្រង់យាងមកនៅគ្រាចុងក្រោយនោះទេ។ ខ្ញុំពិតជារីករាយ និងរំភើបចិត្តយ៉ាងខ្លាំង។ វាប្រែមកថា ព្រះបានយាងត្រលប់មកវិញ និងថាទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា! គាត់ក៏ប្រាប់ខ្ញុំដែរថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដា បានលេចមក និងចាប់ផ្ដើមធ្វើការក្នុងឆ្នាំ ១៩៩១ កាលសាមសិបឆ្នាំមុន។ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្ដែងចេញសេចក្តីពិតជាច្រើន និងព្រះបន្ទូលរាប់លានពាក្យ ដែលត្រូវបានផ្សាយជាសាធារណៈនៅលើអ៊ីនធឺណិត។ ឥឡូវ បន្ទូលទ្រង់បានផ្សាយចេញពីទិសខាងកើតទៅទិសខាងលិច ទៅកាន់បណ្ដាប្រទេសជាច្រើនក្នុងលោក។ មនុស្សកាន់តែច្រើនឡើងៗស្ដាប់ឮព្រះសូរសៀងព្រះ និងទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ។ ការនេះសម្រេចទាំងស្រុងតាមទំនាយអំពីព្រះអម្ចាស់យេស៊ូវថា៖ 'ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ' (ម៉ាថាយ ២៤:២៧)»។ ពេលឮបែបនេះ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង។ វាប្រែថា ផ្លេកបន្ទោរពីទិសខាងកើត គឺជាការលេចមក និងកិច្ចការរបស់ព្រះ។ កាលពីពីរបីឆ្នាំមុន ខ្ញុំបានអានកាសែតឃើញថា ផ្លេកបន្ទោរពីទិសខាងកើត បានធ្វើបន្ទាល់ពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់។ តែពេលនោះ ខ្ញុំបានឃើញថា គ្រូគង្វាល និងពួកចាស់ទុំភាគច្រើន បានថ្កោលទោសវា ហើយមិនអនុញ្ញាតឱ្យពួកអ្នកជឿស្ដាប់ការអធិប្បាយរបស់ពួកគេទេ ដូច្នេះ ខ្ញុំគិតថា នេះមិនមែនជាផ្លូវពិត ខ្ញុំមិនបានស្វែងរក និងស្វែងយល់ ហើយខ្ញុំក៏មិនបានអានបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ ខ្ញុំមិននឹកស្មានថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលយាងត្រលប់មកវិញ និងបានលេចមក និងធ្វើការអស់រយៈពេលសាមសិបឆ្នាំនោះឡើយ។ ខ្ញុំមានអារម្មណ៍ភ័យបន្តិច និងយល់ថា ខ្ញុំដូចជានៅឆ្ងាយពេកហើយ ដូច្នេះ ខ្ញុំចង់អានបន្ទូលព្រះឱ្យបានច្រើន។ មួយរយៈពេលក្រោយមក តាមរយៈការជួបជុំ និងការប្រកបគ្នាពីបន្ទូលព្រះជាមួយបងស្រី ខ្ញុំចាប់ផ្ដើមយល់កាន់តែច្រើនអំពីមូលហេតុដែលព្រះត្រូវយាងមកយកកំណើតជាមនុស្ស ដើម្បីធ្វើការនៅគ្រាចុងក្រោយ អំពីរបៀបដែលព្រះប្រើបន្ទូលទ្រង់ ដើម្បីធ្វើកិច្ចការជំនុំជម្រះ របៀបដែលយើងត្រូវដកពិសោធន៍ការជំនុំជម្រះ ដើម្បីបានបន្សុទ្ធ និងចូលក្នុងនគរស្ថានសួគ៌ និងជាច្រើនទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានបើកសម្ដែងអាថ៌កំបាំងទាំងអស់នេះ និងសម្ដែងចេញសេចក្តីពិតជាច្រើន ដែលសម្រេចតាមទំនាយអំពីព្រះអម្ចាស់យេស៊ូវ ដែលថា៖ «កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១៣)។ ខ្ញុំកាន់តែជឿជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការយាងមកជាលើកទីពីរបស់ព្រះអម្ចាស់យេស៊ូវ។ ក្រោយមក គាត់បានផ្ញើឱ្យខ្ញុំនូវសៀវភៅព្រះបន្ទូលព្រះ។ ខ្ញុំបានអានបន្ទូលព្រះរាល់ថ្ងៃ ហើយខ្ញុំបានរកឃើញការផ្គត់ផ្គង់ខាងវិញ្ញាណ។

ក្រោយមក ខ្ញុំបានចូលរួមសឹងតែគ្រប់ការជួបជុំដែលខ្ញុំអាចធ្វើបាន។ ប៉ុន្តែ ព្រោះខ្ញុំនៅតែចូលរួមការប្រជុំនៅពួកជំនុំខ្ញុំ ជារឿយៗ ម៉ោងជួបជុំបានជាន់គ្នា។ ខ្ញុំបានគិតថា៖ «តើខ្ញុំគួរតែបោះបង់ពួកជំនុំខ្ញុំដែរទេ?» តែខ្ញុំបានក្លាយជាចាស់ទុំអស់រយៈពេល ១៨ ឆ្នាំមកហើយ។ មួយអាណត្តិមានរយៈពេលបួនឆ្នាំ ហើយចុងអាណត្តិខ្ញុំបច្ចុប្បន្ន នៅដល់ពេលមួយឆ្នាំទៀត។ តើបងប្អូនប្រុសស្រីនឹងគិតបែបណាចំពោះខ្ញុំ បើខ្ញុំបោះបង់ពួកជំនុំនៅកណ្ដាលអាណត្តិ? តើពួកគេនឹងគិតថា ខ្ញុំចាកចេញទៅ ដោយគ្មានភក្ដីភាពចំពោះព្រះអម្ចាស់ឬទេ? តែពេលនោះ ខ្ញុំបានគិតថា ព្រះអម្ចាស់បានយាងត្រលប់មកវិញហើយ ដូច្នេះ តើខ្ញុំគួរតែបន្តនៅក្នុងសាសនាដែរទេ? ខ្ញុំដឹងយ៉ាងច្បាស់ថា អ្វីដែលពួកគ្រូគង្វាលបានថ្លែងនៅលើវេទិកា លែងអាចផ្គត់ផ្គង់ដល់ពួកអ្នកជឿទៀតហើយ។ ពួកគេនិយាយពីទីសម្គាល់ និងការអស្ចារ្យរបស់ព្រះអម្ចាស់យេស៊ូវម្ដងហើយម្ដងទៀត ហើយពួកគេតែងពិភាក្សាអំពីការយកតម្រាប់តាមព្រះអម្ចាស់ ការស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ការអត់ធ្មត់ ជាដើម។ អស់រយៈពេលជាច្រើនទសវត្សរ៍ គ្រូគង្វាលបានអធិប្បាយពាក្យនៃគោលលទ្ធិបែបចាស់គំរឹលទាំងនេះ ជាពាក្យដែលក្រៀមស្ងួត ហើយខ្ញុំក៏មិនអាចផ្គត់ផ្គង់បងប្អូនប្រុសស្រីបានដែរ។ ខ្ញុំដឹងយ៉ាងច្បាស់ថា ពិភពសាសនា បានសោះកក្រោះរួចហើយ។ ពេលនោះ ខ្ញុំបានប្រទាញប្រទង់យ៉ាងខ្លាំង ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំចង់បោះបង់ពួកជំនុំ ប៉ុន្តែ ទូលបង្គំនៅមានក្ដីកង្វល់ និងបារម្ភថា បងប្អូនប្រុសស្រីនឹងនិយាយដើមទូលបង្គំ។ ឱព្រះជាម្ចាស់អើយ តើគួរធ្វើបែបណាទៅ? សូមជួយណែនាំទូលបង្គំផង»។ ក្រោយអធិស្ឋានរួច ខ្ញុំបានគិតដល់សេចក្តីដែលមានចែងក្នុងព្រះគម្ពីរថា៖ «មើល៎! គ្រានោះនឹងមកដល់ ខ្ញុំនឹងចាត់គ្រោះទុរភិក្សទៅក្នុងទឹកដីនោះ មិនមែនជាទុរភិក្សខ្សត់អាហារ ឬស្រេកទឹកទេ តែជាទុរភិក្សខ្សត់ព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ» (អេម៉ុស ៨:១១)។ «ហើយខ្ញុំបានបង្ខាំងភ្លៀងកុំឲ្យបង្អុរដល់អ្នករាល់គ្នា ក្នុងពេលនៅខ្វះតែបីខែទៀតចូលដល់រដូវចម្រូត។ ហើយខ្ញុំបានឲ្យភ្លៀងធ្លាក់លើទីក្រុងមួយ និងមិនឲ្យធ្លាក់លើទីក្រុងមួយទៀត។ ស្រែមួយមានភ្លៀងធ្លាក់ ហើយស្រែមួយទៀតដែលគ្មានភ្លៀង ក៏ស្វិតក្រៀមទៅ» (អេម៉ុស ៤:៧)។ ខ្ញុំបានគិតដល់គ្រោះទុរ្ភិក្សនៅអ៊ីស្រាអែលរយៈពេលប្រាំពីរឆ្នាំ ជាគ្រាដែលគ្មានស្បៀងអាហារ ហើយបងៗទាំងអស់របស់យ៉ូសែប បានទៅស្រុកអេស៊ីព្ទ ដើម្បីសុំស្បៀងអាហារពីគាត់។ ឥឡូវ ពិភពសាសនាទាំងមូល កំពុងរងទុក្ខពីគ្រោះទុរ្ភិក្ស និងខ្វះនូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ តែអ្វីដែលខ្ញុំបរិភោគ និងផឹកនៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ អ្វីដែលខ្ញុំទទួលបាន គឺជាពន្លឺដ៏ពិត ហើយខ្ញុំបានទទួលការណែនាំពីព្រះវិញ្ញាណបរិសុទ្ធយ៉ាងច្បាស់។ បើតាមមិនទាន់ទេ ខ្ញុំនឹងត្រូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធផាត់ចោលមិនខាន។ ឥឡូវ ខ្ញុំបានរកឃើញពួកជំនុំមួយ ដែលមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំបានឮព្រះសូរសៀងព្រះ និងបានស្វាគមន៍ព្រះអម្ចាស់ ដូច្នេះ ខ្ញុំមិនគួរបន្តនៅក្នុងភាពសោះកក្រោះនៃសាសនាទៀតឡើយ។ ក្រោយមក ឱ្យតែពួកជំនុំមិនបានចាត់ចែងការងារឱ្យខ្ញុំធ្វើ ខ្ញុំមិនបានទៅចូលរួមទេ ប៉ុន្តែ ព្រោះតែខ្ញុំជាចាស់ទុំ ខ្ញុំបានចូលរួមការថ្វាយបង្គំយូរៗម្ដង។

ថ្ងៃមួយ កន្លះឆ្នាំក្រោយមក ខ្ញុំបានមើលការសម្ដែងលើឆាកមួយនៅលើអ៊ីនធឺណិត ជម្រើសដ៏វ័យឆ្លាត។ សាច់រឿងបានប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំង។ តួឯក ឈ្មោះ លី មីងស៊ី គឺជាកម្មាភិបាលក្រុង។ ក្រោយទទួលយកកិច្ចការនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយរួច គាត់យល់បានសេចក្តីពិតខ្លះ។ គាត់បានឆ្លុះបញ្ចាំងពីការបម្រើបក្សកុម្មុយនីស្តចិននាប៉ុន្មានឆ្នាំមកនេះ និងរបៀបដែលគាត់បានដើរតាមបក្សក្មុងការធ្វើការអាក្រក់។ គាត់បានដឹងថា គាត់កំពុងដើរលើផ្លូវទៅរកសេចក្តីវិនាស និងឃើញយ៉ាងច្បាស់ថា មានតែដើរតាមព្រះគ្រីស្ទ និងការលះបង់ថ្វាយព្រះជាម្ចាស់ទេ ទើបគាត់អាចទទួលបានសេចក្តីពិត និងជីវិត។ គាត់បានអធិស្ឋានទៅព្រះថា គាត់បានសម្រេចចិត្តបោះបង់ការងាររបស់គាត់ និងថ្វាយខ្លួនគាត់ដល់ព្រះ។ ក្រោយពេលប្រពន្ធគាត់ដឹងរឿងនេះ នាងបានជំទាស់យ៉ាងខ្លាំង ហើយពេលនោះ គ្រួសារគាត់បានព្យាយាមបង្ខំគាត់ឱ្យឈប់ជឿលើព្រះជាម្ចាស់។ ដោយត្រូវបានឡោមព័ទ្ធពីគ្រួសារទាំងមូល គាត់មិនបានសម្របតាមទេ គាត់បានជជែកវែកញែកជាមួយគ្រួសារគាត់ ហើយចុងក្រោយ គាត់បានតាំងចិត្តបោះបង់ការងារគាត់ និងជ្រើសរើសដើរតាមព្រះ។ ពេលនោះ ខ្ញុំបានគិតពីខ្លួនខ្ញុំ។ បើខ្ញុំបន្តនៅក្នុងសាសនា និងមិនដើរតាមព្រះយ៉ាងអស់ពីចិត្តទេ ខ្ញុំនឹងមិនទទួលបានសេចក្តីពិត ហើយខ្ញុំនឹងត្រូវព្រះផាត់ចោលមិនខាន។ ផងដែរ តាមរយៈការប្រកបគ្នាពីសេចក្តីពិត ខ្ញុំមើលឃើញកាន់តែច្បាស់ពីការពិតនៃការទាស់ទទឹងរបស់ពិភពសាសនាចំពោះព្រះជាម្ចាស់។ ខ្ញុំដឹងថា វាដល់ពេលដែលខ្ញុំត្រូវបោះបង់សាសនាចោលហើយ។

ក្រោយខ្ញុំទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយមក ខ្ញុំចាំបានថា ពីរបីឆ្នាំមុន កិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ បានរីករាលដាលដល់តៃរ៉ាន់។ ពេលនោះ បន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែត តែរង្វង់សាសនានៅតៃវ៉ាន់ បានប្រកាសរួមគ្នាពីការធ្វើពហិការបស់ពួកគេចំពោះផ្លេកបន្ទោរពីទិសខាងកើត ជាសេចក្ដីថ្លែងការណ៍មួយ ដែលមានគ្រូគង្វាលជាច្រើនចុះហត្ថលេខារួមគ្នា។ គ្រូគង្វាលទាំងនេះបានដឹងតាំងពីយូរមកថា ព្រះអម្ចាស់បានយាងត្រលប់មករួចហើយ តែពួកគេមិនស្វែងរក ឬស្វែងយល់ទេ ហើយក៏មិនប្រាប់ពួកអ្នកជឿរបស់ពួកគេអំពីដំណឹងនៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ដែរ។ ពួកគេបានរួមដៃគ្នាទាស់ទទឹងនឹងព្រះជាម្ចាស់ និងទប់ស្កាត់នូវការរីករាលដាលនៃដំណឹងល្អពីនគរព្រះនៅក្នុងតៃវ៉ាន់។ រឿងនេះរំឭកខ្ញុំអំពីពួកសម្ដេចសង្ឃ ពួកអាចារ្យ និងពួកផារិស៊ីកាលពីពីរពាន់ឆ្នាំមុន។ ពួកគេបានឃើញយ៉ាងច្បាស់ថា បន្ទូល និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ មានសិទ្ធិអំណាច និងព្រះចេស្ដា តែពួកគេមិនទទួលស្គាល់ថា ព្រះអម្ចាស់យេស៊ូវ ជាព្រះមែស្ស៊ីទេ ព្រោះពួកគេបារម្ភថា ពួកអ្នកជឿទាំងអស់ នឹងដើរតាមព្រះអម្ចាស់យេស៊ូវ ហើយពួកគេនឹងបាត់បង់ឋានៈ និងប្រាក់ចំណូលរបស់ខ្លួន។ ដូច្នេះ ពួកគេបានប្រឌិតការវិនិច្ឆ័យក្លែងក្លាយ និងថ្កោលទោសព្រះអម្ចាស់យេស៊ូវ។ ពិភពសាសនាសព្វថ្ងៃ ក៏បែបនោះដែរ។ ពួកគ្រូគង្វាលខ្លាចថា បើមនុស្សទាំងអស់ជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយមិនទៅពួកជំនុំ នោះនឹងគ្មាននរណាថ្វាយតង្វាយ ហើយពួកគេនឹងមិនទទួលបានប្រាក់ខែ ដូច្នេះ ដើម្បីរក្សាឋានៈ និងប្រាក់ចំណូលរបស់ខ្លួន ពួកគេបានរួមគ្នាថ្កោលទោស និងទាស់ទទឹងនឹងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ។ ការនេះរំឭកខ្ញុំអំពីបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ពេលដែលទ្រង់បានដាក់បណ្ដាសាពួកផារិស៊ីថា៖ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឲ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឲ្យចូលទៀត។ ... ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឲ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ» (ម៉ាថាយ ២៣:១៣-១៥)។ ពួកគ្រូគង្វាលនៅក្នុងសាសនាទាំងនេះ ដឹងយ៉ាងច្បាស់ថា ព្រះអម្ចាស់បានយាងត្រលប់មកវិញ និងសម្ដែងចេញសេចក្តីពិតជាច្រើន ប៉ុន្តែ ពួកគេមិនស្វែងយល់ ហើយពួកគេបញ្ឆោត និងហាមប្រាមអ្នកដទៃមិនឱ្យស្វែងយល់ពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងរារាំងពួកអ្នកជឿមិនឱ្យស្វាគមន៍ព្រះអម្ចាស់។ អ្នកដឹកនាំសាសនាទាំងនេះ ពិតជាគួរឱ្យស្អប់ខ្លាំងណាស់! ពួកគេមិនមែនជាមនុស្សដែលដើរតាមព្រះអម្ចាស់ដ៏ពិតប្រាកដទេ ពួកគេជាពួកផារិស៊ីនៅសម័យទំនើប។

ក្នុងអំឡុងនៃការជួបជុំ ខ្ញុំបានអានបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងនេះ។ «មានអ្នកដែលអានព្រះគម្ពីរនៅក្នុងក្រុមជំនុំធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់អាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់។ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សដែលលេបត្របាក់ព្រលឹងមនុស្ស ជាមេបិសាចដែលមានចេតនារារាំងផ្លូវអ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ 'អត្តភាពត្រឹមត្រូវ' ប៉ុន្តែធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឲ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិតដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្សទៅ?» («មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលខ្ញុំសញ្ជឹងគិតពីបន្ទូលព្រះ ខ្ញុំបានដឹងថា គ្រូគង្វាលនៅក្នុងពិភពសាសនា បានទទួលប្រាក់ខែពីប្រាក់តង្វាយដែលបងប្អូនប្រុសស្រីថ្វាយដល់ព្រះ តែពួកគេរារាំងមនុស្សមិនឱ្យបែរទៅរកព្រះ ហើយបែរជាបំផ្លាញឱកាសមនុស្សក្នុងការស្វាគមន៍ព្រះអម្ចាស់ និងចូលក្នុងនគរស្ថានសួគ៌ទៅវិញ។ តើពួកគេមិនមែនជាពួកអារក្ស ដែលលេបត្របាក់ព្រលឹងមនុស្សទេឬ? ខ្ញុំក៏គិតដែរថា ព្រោះតែជំងឺរាតត្បាត ពួកជំនុំបានផ្អាករាល់ការប្រជុំ។ ក្នុងអំឡុងការជួបជុំមួយ គ្រូគង្វាលបានពិភាក្សាអំពី ការដាក់ផលដំណាំរបស់បងប្អូនប្រុសស្រី ដើម្បីលក់នៅខាងក្រៅការិយាល័យគណៈកម្មការរបស់យើង ជារបៀបបង្កើនប្រាក់ចំណូលរបស់ពួកអ្នកជឿ។ ដោយធ្វើបែបនេះ បងប្អូនប្រុសស្រីអាចបន្តថ្វាយប្រាក់តង្វាយរបស់ពួកគេ។ ពេលឮបែបនេះ ខ្ញុំខឹងយ៉ាងខ្លាំង ហើយខ្ញុំបានជំទាស់តែម្ដង។ ខ្ញុំនិយាយថា៖ «ក្នុងនាមជាគ្រូគង្វាល អ្នករាល់គ្នាគួរតែខ្វល់ខ្វាយពីជីវិតរបស់មនុស្ស។ តើអ្នករាល់គ្នាអាចខ្វល់តែពីលុយម្ដេចកើតទៅ?» អគ្គលេខាធិការបាននិយាយមកខ្ញុំថា៖ «ពេលពួកជំនុំផ្អាកការជួបជុំ ប្រាក់តង្វាយពីបងប្អូនប្រុសស្រីក៏ថយចុះ ដែលធ្វើឱ្យប្រាក់ចំណូលពួកជំនុំធ្លាក់ចុះយ៉ាងខ្លាំង»។ ខ្ញុំបានឃើញថា ពួកគ្រូគង្វាលខ្វល់ខ្វាយតែពីប្រាក់ខែ និងប្រាក់ចំណូលរបស់ពួកគេប៉ុណ្ណោះ ហើយមិនស្រោចស្រពបងប្អូនប្រុសស្រី និងពង្រឹងសេចក្តីជំនឿរបស់ពួកគេទេ។ ពួកគេជាពួកផារិស៊ីដ៏មានពុត ដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលនោះហើយ។ ពួកគេល្មោភចង់បានយញ្ញបូជា ដែលបងប្អូនប្រុសស្រីបានថ្វាយដល់ព្រះ។ ពួកគេមិនខ្វល់ពីជីវិតរបស់ពួកអ្នកជឿទេ ពួកគេបានរារាំងមនុស្សមិនឱ្យស្វាគមន៍ព្រះអម្ចាស់ ហើយពួកគេព្យាយាមក្ដោបក្ដាប់ពួកអ្នកជឿរបស់ខ្លួនយ៉ាងណែន។ ខ្ញុំបានឃើញកាន់តែច្បាស់ពីមុខមាត់ពិតរបស់គ្រូគង្វាល។ គ្រូគង្វាលខាងសាសនាទាំងនេះ គ្មានអ្វីក្រៅពីពួកទទឹងនឹងព្រះគ្រីស្ទ ដែលបដិសេធ និងទាស់ទទឹងនឹងព្រះទេ។ ក្រោយជឿព្រះអម្ចាស់រយៈពេលជាច្រើនឆ្នាំមក ចុងក្រោយ ខ្ញុំបានស្គាល់ពួកគេហើយ។ ចុងក្រោយ ខ្ញុំបានភ្ញាក់ខ្លួន។ ខ្ញុំអរព្រះគុណព្រះសម្រាប់ក្ដីមេត្តារបស់ទ្រង់ និងដែលប្រទានឱ្យខ្ញុំមានឱកាសឮព្រះសូរសៀងទ្រង់ និងទទួលយកកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ។ បើមិនដូច្នោះទេ ខ្ញុំនឹងដើរតាមគ្រូគង្វាលទៅធ្វើការអាក្រក់ និងទាស់ទទឹងនឹងព្រះ ហើយខ្ញុំនឹងបាត់បង់ឱកាសទទួលបានសេចក្តីសង្រ្គោះមិនខាន។

ក្រោយមក ខ្ញុំបានមើលវីដេអូមួយដែលអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា។ «ឥឡូវនេះ តើអ្នករាល់គ្នាយល់ពិតប្រាកដទេថា អ្វីជាសេចក្ដីជំនឿលើសាសនា និងអ្វីជាសេចក្ដីជំនឿលើព្រះជាម្ចាស់? តើមានភាពខុសគ្នារវាងសេចក្ដីជំនឿលើសាសនា និងសេចក្ដីជំនឿលើព្រះជាម្ចាស់ដែរឬទេ? តើភាពខុសគ្នាស្ថិតនៅត្រង់ណា? តើអ្នកបានយល់ពីសំណួរទាំងនេះទេ? តើអ្នកជឿលើសាសនា ជាធម្មតាមានលក្ខណៈបែបណា? តើពួកគេផ្ដោតលើអ្វី? តើសេចក្ដីជំនឿលើសាសនា ត្រូវបានកំណត់ន័យយ៉ាងដូចម្តេច? នៅពេលដែលមនុស្សជឿលើសាសនា ពួកគេទទួលស្គាល់ថា មានព្រះជាម្ចាស់ ហើយពួកគេធ្វើការផ្លាស់ប្តូរមួយចំនួនទៅលើឥរិយាបថរបស់ពួកគេ៖ ពួកគេមិនវាយ ឬស្បថដាក់មនុស្សទេ ពួកគេមិនធ្វើការអាក្រក់ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស ហើយពួកគេមិនប្រព្រឹត្តិបទល្មើសផ្សេងៗ ឬបំពានច្បាប់ឡើយ។ នៅថ្ងៃអាទិត្យ គេទៅចូលរួមការថ្វាយបង្គំ។ នេះគឺជាមនុស្សដែលជឿលើសាសនា។ ដូច្នេះ ការមានឥរិយាបថល្អ និងការចូលរួមការថ្វាយបង្គំជាញឹកញាប់ គឺជាភស្តុតាងដែលបង្ហាញថា មនុស្សម្នាក់នោះជឿលើសាសនា។ នៅពេលដែលនរណាម្នាក់ជឿលើសាសនា ពួកគេទទួលស្គាល់ថា មានព្រះជាម្ចាស់ ហើយពួកគេគិតថា ការជឿលើព្រះជាម្ចាស់គឺដើម្បីក្លាយជាមនុស្សល្អ នោះគេនឹងបានទៅស្ថានសួគ៌ក្រោយពេលពួកគេស្លាប់ ពួកគេនឹងមានទីបញ្ចប់ដ៏ល្អ ដរាបណាគេមិនធ្វើបាប ឬធ្វើអំពើអាក្រក់ទេ។ សេចក្ដីជំនឿរបស់ពួកគេផ្តល់ឱ្យពួកគេនូវអាហារខាងឯវិញ្ញាណ។ ដូចនេះ សេចក្ដីជំនឿលើសាសនា ក៏អាចត្រូវបានកំណត់បានដូចតទៅ៖ ការជឿលើសាសនាគឺត្រូវទទួលស្គាល់ក្នុងចិត្តថាមានព្រះជាម្ចាស់ ទុកចិត្តថាក្រោយពេលអ្នកស្លាប់ អ្នកនឹងបានទៅស្ថានសួគ៌ មានន័យថា អ្នកមានជន្ទល់ខាងអារម្មណ៍នៅក្នុងចិត្តរបស់អ្នក ក៏ដូចជាការផ្លាស់ប្តូរឥរិយាបថមួយចំនួនរបស់អ្នកផងដែរ គឺត្រូវធ្វើការល្អ និងគ្មានអ្វីផ្សេងទៀតទេ។ ចំពោះព្រះជាម្ចាស់ដែលពួកគេជឿ ថាតើមានឬអត់ ថាតើព្រះជាម្ចាស់នេះកំពុងធ្វើអ្វីឥឡូវនេះ ថាតើអ្វីដែលព្រះជាម្ចាស់នេះសុំពីពួកគេ គឺពួកគេគ្មានគំនិតទេ ពួកគេយល់ឃើញ និងស្រមៃមើលការណ៍ទាំងអស់នេះដោយផ្អែកលើគោលលទ្ធិនៃព្រះគម្ពីរប៉ុណ្ណោះ។ នេះគឺជា ជំនឿលើសាសនា។ សេចក្ដីជំនឿលើសាសនា គឺការដេញតាមជាចម្បងលើការផ្លាស់ប្តូរឥរិយាបថ និងអាហារខាងឯវិញ្ញាណ។ ប៉ុន្តែផ្លូវដែលមនុស្សទាំងនេះដើរ ដែលជាផ្លូវនៃការដេញតាមព្រះពរ គឺមិនបានផ្លាស់ប្តូរឡើយ។ មិនមានការផ្លាស់ប្តូរនៅក្នុងការយល់ឃើញ សញ្ញាណ និងការស្រមើលស្រមៃខុសឆ្គងរបស់ពួកគេអំពីសេចក្ដីជំនឿលើព្រះជាម្ចាស់នោះឡើយ។ មូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ និងគោលដៅ ព្រមទាំងទិសដៅជីវិតដែលពួកគេដេញតាម គឺផ្អែកលើគំនិត និងយោបល់នៃវប្បធម៌ប្រពៃណី ហើយមិនបានផ្លាស់ប្តូរអ្វីទាំងអស់។ បែបនេះគឺជាសភាពរបស់មនុស្សគ្រប់រូបដែលជឿលើសាសនា។ ដូច្នេះ តើអ្វីទៅជាសេចក្ដីជំនឿលើព្រះជាម្ចាស់? តើអ្វីទៅជានិយមន័យនៃសេចក្ដីជំនឿលើព្រះជាម្ចាស់? (ជាការទុកចិត្តលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។) វាគឺជាការទុកចិត្តលើអត្ថិភាពនៃព្រះជាម្ចាស់ និងការទុកចិត្តលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដែលការណ៍ទាំងនេះគឺជាមូលដ្ឋានគ្រឹះសំខាន់បំផុត។ ការជឿលើព្រះជាម្ចាស់ គឺការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការឋិតថេរនៅ ការរស់នៅ ការអនុវត្តភារកិច្ចរបស់ខ្លួន និងការចូលរួមក្នុងគ្រប់សកម្មភាពទាំងអស់របស់មនុស្សជាតិជាធម្មតា ទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសុំ។ សរុបសេចក្ដីមក ការជឿលើព្រះជាម្ចាស់ គឺដើរតាមព្រះជាម្ចាស់ ធ្វើអ្វីដែលព្រះជាម្ចាស់សុំឱ្យធ្វើ រស់នៅដូចដែលព្រះជាម្ចាស់សុំ។ ដើម្បីជឿលើព្រះជាម្ចាស់ គឺត្រូវដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។ តើគោលដៅ និងទិសដៅជីវិតរបស់មនុស្សដែលជឿលើព្រះជាម្ចាស់ មិនខុសគ្នាទាំងស្រុងពីមនុស្សដែលជឿលើសាសនាទេឬ? ... ដូច្នេះហើយ សេចក្តីជំនឿលើព្រះជាម្ចាស់ ត្រូវតែស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីដែលព្រះជាម្ចាស់សុំ មនុស្សត្រូវតែអនុវត្តតាមអ្វីដែលព្រះជាម្ចាស់បានសុំ។ មានតែធ្វើដូច្នេះទេ ទើបជាសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ដែលការណ៍នេះឈានដល់ឫសគល់នៃបញ្ហា។ ការអនុវត្តន៍សេចក្តីពិត ការដើរតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ នេះជាផ្លូវត្រឹមត្រូវនៃជីវិតមនុស្ស ជាសេចក្ដីជំនឿលើព្រះជាម្ចាស់ទាក់ទងនឹងផ្លូវនៃជីវិតមនុស្ស។ សេចក្ដីជំនឿលើព្រះជាម្ចាស់ទាក់ទងនឹងសេចក្តីពិតជាច្រើន ហើយអ្នកដើរតាមព្រះជាម្ចាស់ត្រូវតែយល់សេចក្តីពិតទាំងនេះ។ តើពួកគេអាចដើរតាមព្រះជាម្ចាស់យ៉ាងដូចម្ដេច ប្រសិនបើពួកគេមិនយល់ និងព្រមទទួលយកការទាំងនេះផង? មនុស្សដែលជឿលើសាសនាគ្រាន់តែទទួលស្គាល់ថា មានព្រះជាម្ចាស់ ហើយពួកគេទុកចិត្តថា មានព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនយល់ពីសេចក្ដីពិតទាំងនេះទេ ហើយក៏មិនទទួលយកសេចក្ដីពិតទាំងនេះដែរ ដូច្នេះហើយអ្នកដែលជឿលើសាសនាមិនមែនជាអ្នកដើរតាមព្រះជាម្ចាស់នោះទេ» («មនុស្សមិនអាចទទួលបានសេចក្តីសង្គ្រោះ ដោយមានសេចក្តីជំនឿលើសាសនា ឬការចូលរួមក្នុងពិធីសាសនាឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះ គឺជាការពិតមែន! ខ្ញុំបានគិតដល់គ្រា ដែលខ្ញុំនៅក្នុងសាសនា ដោយគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងគ្មានការផ្គត់ផ្គង់ពីបន្ទូលបច្ចុប្បន្នរបស់ព្រះ។ ខ្ញុំអាចត្រឹមតែកាន់តែវិន័យ និងពិធីសាសនា និងពីសម្បកក្រៅ ធ្វើអំពើល្អខ្លះប៉ុណ្ណោះ។ ពេលខ្ញុំឃើញបងប្អូនប្រុសស្រីអវិជ្ជមាន ខ្ញុំនឹងគាំទ្រដល់ពួកគេ។ ខ្ញុំតែងដាក់ដៃលើពួកគេ រួចអធិស្ឋាន និងបម្រើព័ន្ធកិច្ចយ៉ាងសកម្ម ហើយខ្ញុំគិតថា ការនេះស្របតាមព្រះទ័យព្រះ។ ក្រោយពេលអានបន្ទូលព្រះរួច ទើបខ្ញុំដឹងថា ខ្ញុំកំពុងជឿលើសាសនា មិនមែនជឿលើព្រះជាម្ចាស់ទេ។ ទាំងនេះគ្រាន់តែជាអំពើល្អពីសម្បកក្រៅ មិនមែនជាការអនុវត្តបន្ទូលព្រះ និងស្ដាប់បង្គាប់ព្រះទេ ហើយវានឹងមិនផ្លាស់ប្ដូរនិស្ស័យខ្ញុំឡើយ។ ការខំប្រឹងធ្វើការរបស់យើង ត្រឹមជាការគិតបែបប៉ងប្រាថ្នារបស់យើងប៉ុណ្ណោះ ហើយវាមិនស្របតាមព្រះទ័យព្រះទេ។ ខ្ញុំក៏ចាំដែរថា ខ្ញុំតែងតែប្រាប់បងប្អូនប្រុសស្រី ឱ្យដេញតាម និងខំប្រឹងធ្វើការថ្វាយព្រះអម្ចាស់។ ពេលពួកគេចូលក្នុងស្ថានសួគ៌ ពួកគេនឹងគ្រប់គ្រងលើប្រាំ ឬដប់ទីក្រុង។ ឥឡូវ ក្រោយបានអានបន្ទូលព្រះរួច ខ្ញុំយល់ថា ការអធិប្បាយរបស់ខ្ញុំ គឺគ្មានហេតុផល និងគ្មានភាពជាក់ស្ដែងទេ។ ក្នុងចំណោមយើង គ្មាននរណាម្នាក់បានដកពិសោធន៍ការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយឡើយ និស្ស័យពុករលួយរបស់យើង មិនត្រូវបានបន្សុទ្ធ ហើយយើងគ្មានគុណសម្បត្តិចូលក្នុងនគរព្រះសោះឡើយ។ ទង្វើល្អពីសម្បកក្រៅ មិនគ្រប់គ្រាន់ក្នុងការជឿលើព្រះទេ។ គន្លឹះគឺត្រូវដកពិសោធន៍កិច្ចការ និងបន្ទូលរបស់ព្រះ សម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ ព្រមទាំងស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះ។ ការនេះស្របតាមព្រះទ័យព្រះ។ ខ្ញុំឃើញថា កាលពីមុន ជំនឿខ្ញុំលើព្រះអម្ចាស់នៅក្នុងសាសនា ត្រឹមជាជំនឿច្របូកច្របល់ និងមិនមែនជាជំនឿ ដែលព្រះនឹងសរសើរឡើយ។ បើខ្ញុំបន្តជឿព្រះ និងជួបជុំក្នុងសាសនាទៀត ខ្ញុំនឹងមិនដែលទទួលបានសេចក្តីពិតទេ។ តែក្រោយមក ខ្ញុំបានគិតថា៖ ខ្ញុំមានការងារជាចាស់ទុំ ដូច្នេះ ខ្ញុំនៅតែត្រូវទៅពួកជំនុំ។ បើខ្ញុំបោះបង់ពួកជំនុំ ខ្ញុំនឹងច្បាស់ជាត្រូវគេផាត់ចោល និងស្អប់ខ្ពើមមិនខាន ហើយអ្នកដទៃនឹងមិនគោរពខ្ញុំ និងគិតថា ខ្ញុំមិនស្មោះត្រង់ចំពោះព្រះអម្ចាស់។ ពេលគិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍អល់អែក។ ខ្ញុំក៏គិតចង់ប្រាប់ពួកគេថា ខ្ញុំបានស្វាគមន៍ព្រះអម្ចាស់ និងទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា រួចហើយ តែខ្ញុំដឹងថា កាលណាខ្ញុំនិយាយបែបនេះ ខ្ញុំនឹងត្រូវពួកគ្រូគង្វាល និងសហការីផ្សេងទៀតបៀតបៀន និងរាំងស្ទះមិនខាន។ ខ្ញុំបានគិតចុះឡើងនៅក្នុងចិត្ត។ ខ្ញុំដឹងថា មិនយូរមិនឆាប់ ខ្ញុំនឹងត្រូវបោះបង់សាសនា តែខ្ញុំមិនដឹងថាត្រូវប្រគល់លិខិតលាឈប់របស់ខ្ញុំដោយរបៀបណាទេ។ ខ្ញុំបានអធិស្ឋាន និងស្វែងរកព្រះអំពីរឿងនេះ។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថា៖ «ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេចបញ្ជាបេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះជាម្ចាស់ ដោយមិនមានការរារាំងពីអំណាច ឬពីអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នកដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែកត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឲ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបញ្ជាបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឲ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការសុចរិតជាងគេសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងស្អប់ខ្ពើម» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលព្រះ ខ្ញុំយល់បានថា ខ្ញុំបានអល់អែកជាច្រើនដងអំពីការចាកចេញពីពួកជំនុំ ព្រោះតែខ្ញុំមិនអាចលះបង់តំណែងខ្ញុំជាចាស់ទុំ។ ព្រោះតែឋានៈខ្ញុំ បងប្អូនប្រុសស្រីគោរព និងឱ្យតម្លៃខ្ញុំ។ ពួកគេបានប្រព្រឹត្តចំពោះខ្ញុំខុសពីមុន ហើយពួកគេតែងគិតដល់ខ្ញុំ ពេលណាមានប្រយោជន៍។ ខ្ញុំបារម្ភថា ខ្ញុំនឹងបាត់បង់អ្វីទាំងអស់នេះ ពេលខ្ញុំចាកចេញពីពួកជំនុំ។ ខ្ញុំស្រេកឃ្លានឋានៈ និងល្មោភចង់បានប្រយោជន៍ចេញពីឋានៈ។ នេះមិនមែនជាផ្លូវត្រឹមត្រូវទេ ហើយវាមិនផ្គាប់ព្រះទ័យព្រះឡើយ។ ខ្ញុំដឹងយ៉ាងច្បាស់ថា ខ្ញុំត្រូវតែរំដោះខ្លួនចេញពីច្រវាក់នៃឋានៈនេះ។ បើខ្ញុំមិនផ្លាស់ប្ដូរទេ ខ្ញុំនឹងដើរលើផ្លូវនៃការទាស់ទទឹងនឹងព្រះហើយ។ នេះមិនមែនជាលទ្ធផលដែលខ្ញុំចង់បានទេ។ ខ្ញុំលែងខ្វល់ខ្វាយពីការគោរពឱ្យតម្លៃរបស់បងប្អូនប្រុសស្រីទៀតហើយ។ ការដែលអ្នកដទៃគិតឱ្យតម្លៃខ្ញុំនោះ លែងសំខាន់ទៀតហើយ។ អ្វីដែលសំខាន់នោះគឺថា ខ្ញុំអាចទទួលបានការយល់ព្រមពីព្រះឬអត់។ ខ្ញុំត្រូវតែស្មោះត្រង់ចំពោះព្រះ មិនមែនចំពោះឋានៈទេ។ ពេលដឹងបែបនេះ ការតាំងចិត្តចង់ចាកចេញពីពួកជំនុំរបស់ខ្ញុំ កាន់តែខ្លាំងឡើង។

ថ្ងៃមួយ ខ្ញុំបានទៅពួកជំនុំតាមធម្មតា ហើយក្រោយការថ្វាយបង្គំថ្ងៃអាទិត្យ ខ្ញុំបានប្រាប់គ្រប់គ្នាថា ខ្ញុំបោះបង់តួនាទីជាចាស់ទុំហើយ។ គ្រប់គ្នាបានភ្ញាក់ផ្អើល ពេលឮដំណឹងនេះ ហើយគេគ្រប់គ្នាព្យាយាមបញ្ចុះបញ្ចូលខ្ញុំឱ្យបន្តបម្រើទៀត។ ក្រោយមក គ្រូគង្វាលខ្លះបានទូរស័ព្ទមកខ្ញុំថា ការធ្វើជាចាស់ទុំ គឺជាសេចក្តីសញ្ញាមួយជាមួយព្រះ ដែលមិនអាចផ្ដាច់បានទេ។ ខ្ញុំគិតថា៖ «ព្រះអម្ចាស់បានយាងត្រលប់មកវិញ សម្ដែងចេញសេចក្តីពិតជាច្រើន និងបានធ្វើកិច្ចការថ្មី។ តើខ្ញុំនៅតែត្រូវរក្សាសេចក្តីសញ្ញានេះ ហើយមិនស្វាគមន៍ព្រះអម្ចាស់ទៀតឬទេ?» ខ្ញុំបាននឹកចាំពីរបៀបដែលពួកសម្ដេចសង្ឃ ពួកអាចារ្យ និងពួកផារិស៊ី បានបម្រើព្រះនៅក្នុងព្រះវិហារពេញមួយឆ្នាំ ប៉ុន្តែ ពេលដែលព្រះអម្ចាស់យេស៊ូវ បានយាងមកធ្វើការ ពួកគេបានថ្កោលទោស ប្រឆាំង និងឆ្កាងព្រះអម្ចាស់យេស៊ូវ។ តើនេះជាភក្ដីភាពចំពោះព្រះឬ? ពួកគេមិនមែនជាមនុស្សដែលមានភក្ដីភាពចំពោះព្រះសោះឡើយ។ ពួកគេបានទាស់ទទឹងនឹងព្រះ។ សព្វថ្ងៃ ព្រះអម្ចាស់យេស៊ូវ បានយាងត្រលប់មកវិញ និងសម្ដែងចេញបន្ទូលថ្មីៗ។ បើខ្ញុំរក្សានូវអ្វីដែលហៅថា «សេចក្តីសញ្ញា» នេះ និងបន្តនៅក្នុងពួកជំនុំទៀត ហើយតាមមិនទាន់បន្ទូល និងកិច្ចការបច្ចុប្បន្នរបស់ព្រះទេ នោះខ្ញុំមិនស្មោះត្រង់ចំពោះព្រះឡើយ! ខ្ញុំបានគិតដល់បន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ ចៀមរបស់ព្រះគួរតែស្ដាប់បន្ទូលព្រះ និងដើរតាមទ្រង់ ដោយគ្មានចិត្តអល់អែកឡើយ។ ដូច្នេះ មិនថាពួកគ្រូគង្វាលព្យាយាមបញ្ចុះបញ្ចូលខ្ញុំបែបណាទេ ខ្ញុំមិនរារែកទេ។ ខ្ញុំពិតជាអរព្រះគុណព្រះយ៉ាងខ្លាំង ដែលបានដឹកនាំខ្ញុំចេញពីសាសនា ដោយអនុញ្ញាតឱ្យខ្ញុំបរិភោគ និងផឹកបន្ទូលជាក់ស្ដែងរបស់ព្រះ និងប្រទានដល់ខ្ញុំនូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានជួយឱ្យខ្ញុំដកពិសោធន៍នូវភាពសុខស្រួល និងការដោះលែងមិនធ្លាប់មានពីមុនមកឡើយ។ ពេលលែងមានឋានៈជាចាស់ទុំ ខ្ញុំលែងនិយាយពាក្យនៃគោលលទ្ធិបែបសោះកក្រោះ និងទទេចេញពីវេទិកាទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំបានផ្តោតលើការបំពាក់ខ្លួនឯងដោយបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយខ្ញុំមានអារម្មណ៍ស្កប់ចិត្ត និងអំណររាល់ថ្ងៃ។

មិនយូរប៉ុន្មាន គេបានផ្សាយថា ខ្ញុំបានចាកចេញពីពួកជំនុំ។ ពីរខែក្រោយមក ខ្ញុំបានដឹងថា បងស្រីម្នាក់បានផូសវីដេអូមួយពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងក្រុមអនឡាញមួយ ដូច្នេះ ពួកគ្រូគង្វាលចាប់ផ្ដើមគ្របបាំងពួកជំនុំ និងបញ្ចេញសារមួយថា ព្រោះតែបុគ្គលម្នាក់ចាកចេញពីពួកជំនុំ ពួកជំនុំត្រូវតែប្រុងប្រយ័ត្នចំពោះផ្លេកបន្ទោរពីទិសខាងកើត។ ខ្ញុំបានសោកស្ដាយ ពេលឮដំណឹងនេះ ហើយក៏សោកស្ដាយចំពោះគ្រូគង្វាលដែរ ប៉ុន្តែ ខ្ញុំកាន់តែជឿជាក់ជាងមុនថា គ្រូគង្វាលភាគច្រើននៅក្នុងពិភពសាសនា មិនចូលចិត្តសេចក្តីពិតទេ។ ពីធម្មជាតិ ពួកគេធុញទ្រាន់ និងស្អប់សេចក្តីពិត។ ពួកគេគិតថា ពួកគេស្គាល់ព្រះគម្ពីរ និងព្រះជាម្ចាស់ តែតាមពិត ពួកគេជាមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ឱ្យធ្លាក់រណ្ដៅ។ នៅមានចៀមរបស់ព្រះជាច្រើនទៀត ដែលកំពុងវង្វេងនៅខាងក្រៅ និងមិនស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់។ ខ្ញុំត្រូវតែប្រកាសដំណឹងល្អពីនគរព្រះដល់ពួកគេ បំពេញការទទួលខុសត្រូវរបស់ខ្ញុំ និងសងគុណដល់ក្ដីស្រឡាញ់របស់ព្រះ។ ដូច្នេះ ខ្ញុំចាប់ផ្ដើមប្រកាសដំណឹងល្អរបស់ព្រះនៅគ្រាចុងក្រោយ ហើយខ្ញុំឃើញថា មនុស្សដែលជឿលើព្រះយ៉ាងពិតប្រាកដ កំពុងត្រលប់មករកព្រះជាម្ចាស់ម្ដងមួយៗ ដែលការនេះធ្វើឱ្យខ្ញុំសប្បាយចិត្ត និងរំភើបយ៉ាងខ្លាំង។ ខ្ញុំក៏មានអារម្មណ៍ដែរថា ជីវិតខ្ញុំពេញលេញ និងមានអត្ថន័យរាល់ថ្ងៃ។ ខ្ញុំអរព្រះគុណព្រះដែលដឹកនាំខ្ញុំចេញពីសាសនា ឱ្យខ្ញុំដើរតាមដានព្រះបាទារបស់ទ្រង់ និងឱ្យខ្ញុំដកពិសោធន៍កិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ ចំពោះការនេះ ខ្ញុំពិតជាមានព្រះពរខ្លាំងណាស់។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ខ្ញុំអាចស្គាល់បានរវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ

«ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។...

តើអ្នកពិតជាអាចស្វាគមន៍ព្រះអម្ចាស់ ដោយសម្លឹងមើលទៅលើមេឃបានទេ?

By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះ​មុនមហន្តរាយ។...

Leave a Reply