ខ្ញុំអាចស្គាល់បានរវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ

07-08-2023

«ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់ និងមានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៅក្នុងកិច្ចការរបស់ទ្រង់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចយល់បានឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឱ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឱ្យមនុស្សមានជីវិតផង» (ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះបើកសម្ដែងពីអត្ថន័យនៃការយកកំណើតជាមនុស្ស និងរបៀបស្គាល់ព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ។ ខ្ញុំពុំបានយល់ពីការពិតនេះទេ ពេលខ្ញុំកំពុងដើរតាមព្រះអម្ចាស់ និងពុំដឹងថាត្រូវសម្គាល់ព្រះគ្រីស្ទក្លែងក្លាយដោយរបៀបណាទេ។ ខ្ញុំដឹងត្រឹមស្ដាប់តាមគ្រូង្វាលនិងពួកចាស់ទុំប៉ុណ្ណោះ។ ខ្ញុំខ្លាចត្រូវគេនាំឱ្យវង្វេង ដូច្នេះ ការប្រយ័ត្នប្រយែងចំពោះព្រះគ្រីស្ទក្លែងក្លាយ ជារឿងអាទិភាពក្នុងសេចក្ដីជំនឿខ្ញុំ។ ខ្ញុំធ្វើរឿងល្ងង់ខ្លៅនាំឱ្យខ្លួនឯងគ្រោះថ្នាក់។ ខ្ញុំមិនហ៊ានស្វែងរកកិច្ចការនិងការលេចមករបស់ព្រះឡើយ។ ខ្ញុំស្ទើរតែបាត់ឱកាសទទួលបានសេចក្ដីសង្គ្រោះពីព្រះនៅគ្រាចុងក្រោយទៅហើយ។ ពេលនេះ ខ្ញុំដឹងថា វាពិតជាគ្រោះថ្នាក់ណាស់។

ខ្ញុំបានទៅក្រុមជំនុំ និងអានព្រះគម្ពីរជាមួយម្ដាយខ្ញុំតាំងពីខ្ញុំនៅតូច និងបានចូលរួមក្រុមយុវជន នៅពេលខ្ញុំធំបន្តិច។ គ្រូគង្វាល់យើង ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកទេវសាស្រ្ត ហើយគាត់តែងថា ធ្វើជាគ្រូគង្វាលពិបាកណាស់ ត្រូវមានការបណ្ដាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីអាចបន្តកិច្ចការបាន។ ពួកយើងពិតជាកោតសរសើរគាត់ខ្លាំងណាស់។ ពួកយើងគិតថា ព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលចិត្តគាត់ ហើយគាត់ធ្វើឱ្យព្រះអម្ចាស់ពេញព្រះទ័យ។ មានខបទគម្ពីរមួយដែលគាត់ដកស្រង់ជាញឹកញាប់៖ «ហើយប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើនផង ដើម្បីបញ្ឆោតពួកជ្រើសតាំង ប្រសិនបើអាច» (ម៉ាថាយ ២៤:២៣-២៤)។ គាត់តែងប្រាប់យើងថា នឹងមានព្រះគ្រីស្ទក្លែងក្លាយដែលបោកបញ្ឆោតមនុស្សនៅគ្រាចុងក្រោយ ដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្ន។ ជាពិសេសចំពោះអ្នកដែលមិនសូវចេះព្រះគម្ពីរ និងមានកម្ពស់តូចទាប គាត់បានប្រាប់យើងមិនឱ្យស្ដាប់ អាន ឬពិនិត្យសួរអ្វីផ្សេងពីនិកាយដទៃឡើយ ដើម្បីកុំឱ្យយើងត្រូវគេនាំឱ្យវង្វេង។ គ្រូគង្វាលក៏មានរឿងអវិជ្ជមានជាច្រើនអំពីផ្លេកបន្ទោរពីទិសខាងកើតដែរ និងបានប្រាប់យើងកុំឱ្យទៅក្បែរ។ គាត់ប្រាប់យើងឱ្យអានតែព្រះគម្ពីរ លន់តួបាប និងប្រែចិត្តចំពោះព្រះអម្ចាស់រៀងរាល់ថ្ងៃទៅបានហើយ ហើយត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីបានចូលនគរទ្រង់ ពេលព្រះអម្ចាស់យាងមកវិញ។ ពេលនោះ ខ្ញុំជឿសម្ដីនេះទាំងស្រុង ហើយមិនហ៊ានទៅក្រុមជំនុំផ្សេងឡើយ។ ខ្ញុំធ្វើតាមសម្ដីរបស់គ្រូគង្វាលគ្រប់ម៉ាត់។ ខ្ញុំគិតថា ធ្វើបែបនេះ ខ្ញុំនឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់ដោយសុវត្ថិភាព។

ថ្ងៃមួយ បងប្រុស ហូ មកពីពួកជំនុំនោះបានឃើញខ្ញុំនៅសាលា ហើយថា ម្ដាយនិងបងស្រីខ្ញុំ ប្រហែលជាបានចូលរួមនឹងផ្លេកបន្ទោរពីទិសខាងកើតហើយ។ ខ្ញុំភ្ញាក់ផ្អើលណាស់ពេលឮបែបនេះ។ ខ្ញុំគិតថា៖ «គ្រូគង្វាលមិនមែនមិនប្រាប់ពួកយើងឱ្យនៅឱ្យឆ្ងាយពីផ្លេកបន្ទោរពីទិសខាងកើតទេអី? តើម៉ាក់ខ្ញុំអាចចូលរួមនឹងពួកនោះបានយ៉ាងម៉េចទៅ?» ពេលនោះ បងប្រុស ហូ បានប្រាប់ខ្ញុំអំពីពាក្យចចាមអារាមអាក្រក់ៗពីផ្លេកបន្ទោរពីទិសខាងកើត។ ខ្ញុំកាន់តែភ័យខ្លាច។ ខ្ញុំពិតជាស្លន់ស្លោណាស់។ បងប្រុស ហូ បានសុំឱ្យខ្ញុំ ទៅផ្ទះ និងថតសម្ដីខ្ញុំសួរម៉ាក់ខ្ញុំ ថាតើនេះជាការពិតឬអត់ រួចផ្ញើសំឡេងថតនោះឱ្យគាត់។

ច្បាស់ណាស់ ពេលខ្ញុំទៅដល់ផ្ទះ ម៉ាក់ខ្ញុំបានប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញជាព្រះដ៏មានគ្រប់ព្រះចេស្ដា ថាទ្រង់កំពុងសម្ដែងចេញសេចក្ដីពិត និងបំពេញកិច្ចការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះមក ដើម្បីបន្សុទ្ធ ផ្លាស់ប្ដូរមនុស្ស និងសង្គ្រោះយើងពីអំពើបាបទាំងស្រុង។ គាត់ចង់ឱ្យខ្ញុំអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា និងស្វែងយល់ពីកិច្ចការទ្រង់នៅគ្រាចុងក្រោយភ្លាមៗ។ ពេលឮគាត់និយាយបែបនេះ ធ្វើឱ្យខ្ញុំគិតអំពីរឿងអាក្រក់ៗដែលគ្រូគង្វាលបាននិយាយអំពីផ្លេកបន្ទោរពីទិសខាងកើត។ ខ្ញុំពិតជាមិនយល់ស្របសោះ តែដោយសារខ្ញុំកំពុងថតសំឡេងគាត់ ខ្ញុំខំឃាត់ខ្លួនឯង និងស្ដាប់គាត់និយាយ

នៅថ្ងៃបន្ទាប់ គាត់បានជំរុញខ្ញុំឱ្យស្វែងយល់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាម្ដងទៀត។ ពេលនោះ ក្នុងក្បាលខ្ញុំ ពេញដោយរឿងអាក្រក់ៗដែលគ្រូគង្វាលបាននិយាយ។ ខ្ញុំស្ដាប់មិនចូលត្រចៀកនោះទេ។ ខ្ញុំបានប្រាប់គាត់ថា៖ «គ្រូង្វាលនិងពួកចាស់ទុំតែងប្រាប់មិនឱ្យស្ដាប់ផ្លេកបន្ទោរពីទិសខាងកើត។ ឱ្យនៅឱ្យឆ្ងាយពីពួកគេ!» គាត់តបទាំងសុភាពថា៖ «ម៉េចបានពួកគាត់រារាំងផ្លូវយើងមិនឱ្យស្វែងយល់ពីកិច្ចការព្រះនៅគ្រាចុងក្រោយ? តើវាស្របតាមការបង្រៀនរបស់ព្រះអម្ចាស់ដែរឬទេ? ព្រះអម្ចាស់យេស៊ូវប្រាប់យើងថា៖ 'ពិតជាមានពរហើយ អស់អ្នកដែលមានសេចក្តីខ្សត់ខ្សោយផ្នែកវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ពួកគេ' (ម៉ាថាយ ៥:៣)។ 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ' (ម៉ាថាយ ២៥:៦)។ ព្រះចង់ឱ្យយើងស្វែងរកដោយបន្ទាបខ្លួន។ ផ្លេកបន្ទោរពីទិសខាងកើតបានធ្វើបន្ទាល់ថា ព្រះបានយាងមកវិញហើយ ដូច្នេះ យើងគួរតែពិនិត្យមើលការពិត។ ប៉ុន្តែ គ្រូគង្វាលចង់រារាំងយើងមិនឱ្យស្វាគមន៍ព្រះអម្ចាស់។ តើនោះមិនមែនផ្ទុយពីការបង្រៀនរបស់ព្រះអម្ចាស់ទេឬ? យើងគួរស្ដាប់ព្រះអម្ចាស់ មិនមែនស្ដាប់គ្រូគង្វាលទាំងងងឹតងងុលទេ។ នៅសម័យរបស់ព្រះអម្ចាស់ ពួកជឿសាសនាយូដា មិនបានស្ដាប់ព្រះសូរសៀងទ្រង់ឡើយ ផ្ទុយទៅវិញ គេជឿពាក្យកុហករបស់ពួកសង្គ្រាជ ពួកអាចារ្យ និងពួកផារិស៊ី ដោយថ្កោលទោសនិងទាស់នឹងព្រះអម្ចាស់។ ពួកគេបានគប់គិតក្នុងការឆ្កាងព្រះអម្ចាស់យេស៊ូវ ហើយត្រូវព្រះដាក់ទោស។ យើងត្រូវរៀនសូត្រមេរៀនរបស់ពួកគេ! ក៏មានពាក្យទំនាយនៅក្នុងគម្ពីរវិវរណៈផងដែរ ថា៖ 'អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ' (វិវរណៈ ជំពូកទី ២ ៣)។ នេះមានន័យថា ព្រះអម្ចាស់នឹងថ្លែងព្រះបន្ទូលពេលទ្រង់យាងមកវិញ។ បើយើងចង់ស្វាគមន៍ទ្រង់ យើងត្រូវរៀនសម្គាល់ព្រះសូរសៀងព្រះ។ កូនត្រូវមើលដោយខ្លួនឯងថាតើបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះសូរសៀងព្រះមែនឬអត់ ហើយកូននឹងដឹងថាតើទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញមែនឬអត់»។ និយាយបណ្ដើរ គាត់ទាញសៀវភៅ ចំណងជើងថា ព្រះសូរសៀងរបស់ព្រះគ្រីស្ទនៅគ្រាចុងក្រោយ។ ដោយមិនពេញចិត្ត ខ្ញុំក៏ចូលក្នុងបន្ទប់ទៅ។ ខ្ញុំបានរម្ងាប់ចិត្ត និងគិតសាឡើងវិញពីសម្ដីរបស់ម៉ាក់ខ្ញុំ។ ការរៀនសម្គាល់ព្រះសូរសៀងព្រះ និងការស្វែងរកដោយបន្ទាបខ្លួន ដើម្បីស្វាគមន៍ព្រះអម្ចាស់ គឺស្របតាមការបង្រៀនរបស់ព្រះ។ ដោយសារផ្លេកបន្ទោរពីទិសខាងកើតកំពុងធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងមកវិញ និងសម្ដែងចេញសេចក្ដីពិត ការស្ដាប់គ្រូគង្វាលទាំងងងឹតងងុលដោយពុំបានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ហាក់ដូចជាក្មេងមិនទាន់ធំអ៊ីចឹង។ ខ្ញុំបានគិតថា បើព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញមែន ហើយខ្ញុំមិនបានទទួលទ្រង់ តើខ្ញុំមិនបាត់ឱកាសស្វាគមន៍ព្រះអម្ចាស់ទៅហើយទេ? តែពេលនោះ ខ្ញុំនឹកចាំពីសម្ដីគ្រូគង្វាលដែលប្រាប់យើងដដែលៗថា ព្រះគ្រីស្ទក្លែងក្លាយនឹងលេចមកនៅគ្រាចុងក្រោយ។ បើពេលនេះ ខ្ញុំវង្វេង តើសេចក្ដីជំនឿខ្ញុំមិនអសារឥតការទៅហើយទេ? គំនិតខ្ញុំច្របូកច្របល់ណាស់ ហើយខ្ញុំមិនដឹងថាត្រូវស្ដាប់អ្នកណាទេ ដូច្នេះ ខ្ញុំបានមកអធិស្ឋានចំពោះព្រះអម្ចាស់ ដោយទូលសុំទ្រង់ឱ្យបំភ្លឺនិងដឹកនាំខ្ញុំ។

ក្រោយមក ម៉ាក់ខ្ញុំបានប្រាប់ឱ្យខ្ញុំស្ដាប់ការប្រកបគ្នារបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំមានការស្ទាក់ស្ទើរបន្តិចដែរ តែក្រោយមកខ្ញុំក៏យល់ព្រម។ ដំបូង ខ្ញុំស្ដាប់មិនចូលត្រចៀកទេ តែពេលម៉ាក់ខ្ញុំនិយាយពីការពិតអំពី អាថ៌កំបាំងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីសេចក្ដីសង្គ្រោះ និងដំណាក់កាលទាំងបីនៃកិច្ចការទ្រង់ ខ្ញុំក៏ចាប់អារម្មណ៍ភ្លាម។ អ្វីៗដូចជាថ្មីសន្លាង។ ខ្ញុំធ្លាប់បានចូលរួមក្នុងក្រុមសិក្សាព្រះគម្ពីរជាច្រើន តែខ្ញុំមិនដែលឮអ្វីបែបនេះទេពីមុនមក។ ក្រោយពីការប្រកបគ្នារួច ចិត្តខ្ញុំក៏មានការផ្លាស់ប្ដូរ។ ខ្ញុំបានសម្រេចចិត្តស្វែងរកការពិតពីកិច្ចការព្រះនៅគ្រាចុងក្រោយ និងបានលុបខ្សែអាត់សំឡេងម៉ាក់ខ្ញុំចេញ។ ក្នុងការជួបជុំគ្នាលើកទីពីរ បងប្រុសចាង បាននិយាយជាមួយខ្ញុំអំពីស្រីព្រហ្មចារីមានគំនិត និងស្រីព្រហ្មចារីល្ងង់។ គាត់បាននិយាយថា៖ «ស្រីព្រហ្មចារីមានគំនិតឈ្លាសវៃ ដោយសារពួកគេទន្ទឹងរង់ចាំការលេចមករបស់ព្រះ និងអាចឮព្រះសូរសៀងទ្រង់។ នៅពេលពួកគេឮថា ព្រះអម្ចាស់យាងមកវិញ ពួកគេបានស្វែងរកនិងពិនិត្យមើលយ៉ាងសកម្ម។ ពួកគេមិនត្រូវអ្នកផ្សេងណាឃាត់ឃាំងឡើយ ហើយគេក៏មិនប្រកាន់តាមសញ្ញាណខ្លួនដែរ។ នៅពេលគេដឹងថាជាព្រះសូរសៀងរបស់ព្រះហើយ គេស្វាគមន៍ និងដើរតាមទ្រង់ដោយពុំមានងាករេឡើយ។ មនុស្សបែបនេះ ព្រះគ្រីស្ទក្លែងក្លាយនឹងធ្វើឱ្យវង្វេងមិនបានឡើយ។ ស្រីព្រហ្មចារីល្ងង់ខ្វះការយល់ដឹង ហើយមិនស្រឡាញ់សេចក្ដីពិតទេ។ គេមិនបានព្យាយាមស្ដាប់ព្រះសូរសៀងព្រះអម្ចាស់ ដើម្បីស្វាគមន៍ទ្រង់ឡើយ តែពេញចិត្តឋានៈនិងអំណាច ស្ដាប់គ្រូង្វាលនិងពួកចាស់ទុំ ដូចអ្នកឯទៀតដែរ។ មិនថាព្រះអម្ចាស់គោះទ្វារយ៉ាងណា ក៏ពួកគេខ្ទប់ត្រចៀក មិនបើកឡើយ។ ពួកគេល្ងង់ខ្លៅណាស់។ មនុស្សខ្លះស្គាល់ព្រះសូរសៀងព្រះ តែមិនហ៊ានដើរតាមទ្រង់ ខ្លាចត្រូវមនុស្សបដិសេធពួកគេ ហើយពួកជំនុំនឹងបណ្ដេញពួកគេចេញ។ គេមិនបានស្វែងរកសេចក្ដីពិតសោះឡើយ ដូច្នេះ តើគេស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់យ៉ាងម៉េចទៅ?» ឮបែបនេះ ពិតជាធ្វើឱ្យខ្ញុំភ្ញាក់សតិមែន។ ខ្ញុំបានឃើញថា ខ្ញុំបានស្ដាប់តាមគ្រូង្វាលនិងពួកចាស់ទុំជាយូរមកហើយ មិនហ៊ានស្វែងរកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយទេ។ បើព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញមែន ហើយខ្ញុំមិនបានទទួលយកទ្រង់ តើខ្ញុំនឹងមិនក្លាយជាស្រីព្រហ្មចារីល្ងង់ទៅហើយទេ? ព្រះអម្ចាស់យេស៊ូវប្រាប់យើងថា៖ «ចូរទូលសុំ នោះអ្នករាល់គ្នានឹងទទួលបាន។ ចូរស្វែងរក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបានបើកឲ្យអ្នក» (ម៉ាថាយ ៧:៧)។ ខ្ញុំសង្ឃឹមថាបានស្វាគមន៍ព្រះអម្ចាស់។ ការដែលផ្លេកបន្ទោរពីទិសខាងកើតធ្វើបន្ទាល់ថាទ្រង់បានយាងមកវិញ ខ្ញុំគួរធ្វើជាស្រីព្រហ្មចារីមានគំនិតដែលស្វែងរក និងស៊ើបសួរការពិត។ នោះជាបំណងព្រះហឫទ័យព្រះ! ដូច្នេះ ខ្ញុំបានប្រាប់ក្ដីមន្ទិលខ្ញុំជាមួយពួកគាត់។ «ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'ហើយប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើនផង ដើម្បីបញ្ឆោតពួកជ្រើសតាំង ប្រសិនបើអាច' (ម៉ាថាយ ២៤:២៣-២៤)។ គ្រូង្វាលនិងពួកចាស់ទុំ ប្រើខគម្ពីរទាំងនេះ ដើម្បីឱ្យយើងប្រយ័ត្នព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយ ដោយថាដំណឹងថ្មីណាមួយពីការយាងមករបស់ព្រះអម្ចាស់ មិនពិតទេ។ យើងមិនហ៊ានស៊ើបសួររកការពិតពីការយាងមករបស់ព្រះអម្ចាស់ទេ ខ្លាចត្រូវវង្វេង តែមើលទៅ នេះដូចជាមិនមែនការអនុវត្តត្រឹមត្រូវទេ។ ដូច្នេះ តើយើងគួរយល់ពីបន្ទូលរបស់ព្រះអម្ចាស់ដោយរបៀបណា? តើយើងអាចគេចពីការធ្វើឱ្យវង្វេងដោយព្រះគ្រីស្ទក្លែងក្លាយ និងអាចស្វាគមន៍ព្រះអម្ចាស់បានដោយរបៀបណា?»

បងប្រុស ចាង ប្រកបគ្នាដោយបែបនេះថា៖ «អ្នកដែលអានព្រះគម្ពីរដឹងថា នឹងមានព្រះគ្រីស្ទក្លែងក្លាយ និងពួកហោរាក្លែងក្លាយ ដែលបោកបញ្ឆោតមនុស្ស នៅពេលព្រះអម្ចាស់យាងមកវិញ។ ជាពិសេស ដោយសារគ្រូគង្វាល តែងប្រើបទគម្ពីរនេះដើម្បីឱ្យគេប្រយ័ត្នព្រះគ្រីស្ទក្លែងក្លាយ និងពួកហោរាក្លែងក្លាយ មនុស្សភាគច្រើនយល់ថា នេះជាចំណុចសំខាន់ក្នុងសេចក្ដីជំនឿពួកគេ។ គេគិតថា ដំណឹងទាំងអស់ពីការយាងមកវិញរបស់ព្រះអម្ចាស់ មិនពិតទេ។ តែតើនោះស្របតាមអត្ថន័យពិតនៃបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដែរទេ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'ហើយប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើនផង ដើម្បីបញ្ឆោតពួកជ្រើសតាំង ប្រសិនបើអាច'។ ចំណុចនេះបង្ហាញយើងថា ព្រះអម្ចាស់យេស៊ូវត្រឹមប្រាប់យើងអំពីព្រះគ្រីស្ទក្លែងក្លាយនិងពួកហោរាក្លែងក្លាយដែលនឹងលេចមកនៅគ្រាចុងក្រោយប៉ុណ្ណោះ ថាពួកគេនឹងធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ដើម្បីបោកបញ្ឆោតមនុស្ស ដើម្បីឱ្យយើងគួរសម្គាល់ដឹងបាន។ ទ្រង់មិនដែលមានបន្ទូលថា គ្រប់ដំណឹងពីការយាងមកវិញរបស់ព្រះអម្ចាស់ មិនពិតនោះទេ។ យើងមិនអាចភ្លេចទេថា ព្រះអម្ចាស់យេស៊ូវក៏មានបន្ទូលថា ទ្រង់នឹងយាងមកម្ដងទៀតដែរ ដូច្នេះ ការដែលថាដំណឹងណាមួយពីការយាងមករបស់ព្រះអម្ចាស់ មិនពិតនោះ តើគ្រូគង្វាលមិនមែនកំពុងបដិសេធការយាងមកវិញរបស់ទ្រង់ បដិសេធបន្ទូលព្រះអម្ចាស់ទាំងឥតអៀនខ្មាស និងថ្កោលទោសកិច្ចការនិងការលេចមករបស់ព្រះទេឬ? តើពួកគេមិនមែនដឹកនាំមនុស្សខុស ហើយទាស់នឹងព្រះអម្ចាស់ដោយបើកចំហទេឬ? បើយើងគិតខគម្ពីរនេះខុសពីបរិបទ ហើយបកស្រាយខុសពីអត្ថន័យរបស់ព្រះអម្ចាស់ ដោយកំណត់ថាដំណឹងនោះ មិនពិត តើនោះមិនមែនជាការថ្កោលទោសការលេចមក និងកិច្ចការព្រះទេឬ? អ៊ីចឹង តើយើងស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់យ៉ាងម៉េចទៅ?» ពេលស្ដាប់ការប្រកបគ្នានេះ ធ្វើឱ្យខ្ញុំបានភ្លឺភ្នែកមែន។ ខគម្ពីរទាំងនោះ ពិតជាបាននិយាយថា ព្រះគ្រីស្ទក្លែងក្លាយ នឹងបង្ហាញទីសម្គាល់និងការអស្ចារ្យជាច្រើននៅគ្រាចុងក្រោយដើម្បីបោកបញ្ឆោតមនុស្សមែន។ គ្រូង្វាលនិងពួកចាស់ទុំ ចេះព្រះគម្ពីរបានល្អ អ៊ីចឹងម៉េចបានពួកគាត់មិនដឹងពីចំណុចដើម្បីស្គាល់ព្រះគ្រីស្ទក្លែងក្លាយ? បន្ទាប់មក បងប្រុស ចាង បានអានអត្ថបទបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តាមួយចំនួន ថា៖ «ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ប្រសិនបើមានការលេចឡើងនូវមនុស្សម្នាក់ដែលអាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី បណ្ដេញអារក្ស ប្រោសអ្នកជំងឺឱ្យជា និងធ្វើការអស្ចារ្យជាច្រើនផ្សេងទៀត ហើយប្រសិនបើបុគ្គលនោះអះអាងថា ខ្លួនជាព្រះយេស៊ូវដែលបានយាងមក នោះវាជាការក្លែងបន្លំ ដែលពួកវិញ្ញាណអាក្រក់បានធ្វើ ដើម្បីក្លែងខ្លួនជាព្រះយេស៊ូវហើយ។ សូមចងចាំអំពីការនេះ! ព្រះជាម្ចាស់ទ្រង់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើដំណាក់កាលនៃកិច្ចការនោះម្ដងទៀតឡើយ។ ... ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការមួយនៅគ្រប់យុគសម័យ។ នៅពេលដែលដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះពួកវិញ្ញាណអាក្រក់នឹងយកតម្រាប់តាមភ្លាមៗមិនខាន ហើយក្រោយពេលអារក្សសាតាំងចាប់ផ្ដើមចម្លងកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្ត្រផ្សេងវិញ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ពួកវិញ្ញាណអាក្រក់ក៏ចម្លងតាមកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែប្រាកដច្បាស់ពីរឿងនេះ» (ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ប្រសិនបើ 'ព្រះជាម្ចាស់' មានលក្ខណៈដូចកាលព្រះយេស៊ូវបានលេចមក ជាព្រះដែលបានប្រោសអ្នកជំងឺឱ្យជា បណ្ដេញអារក្ស និងជាប់ឆ្កាងជួសមនុស្ស ដូច្នេះ 'ព្រះជាម្ចាស់' នោះ ទោះបីមានលក្ខណៈដូចគ្នាទៅនឹងសេចក្តីពណ៌នាអំពីព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរ ហើយមានភាពងាយស្រួលសម្រាប់មនុស្សក្នុងការទទួលយកក៏ដោយ ប៉ុន្តែនៅក្នុងសារជាតិជាព្រះ ទ្រង់មិនមែនជាសាច់ឈាម ដែលត្រូវបានសណ្ឋិតដោយព្រះវិញ្ញាណនៃព្រះឡើយ ប៉ុន្តែសណ្ឋិតដោយវិញ្ញាណអាក្រក់វិញ។ ដ្បិតគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នោះគឺថា ទ្រង់មិនធ្វើកិច្ចការដែលទ្រង់បានធ្វើហើយម្ដងទៀតឡើយ» (ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានរួច គាត់បានប្រកបគ្នាថា៖ «ព្រះតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ ទ្រង់មិនដែលធ្វើកិច្ចការដដែលៗទេ។ រាល់ដង ព្រះចាប់ផ្ដើមដំណាក់កាលកិច្ចការថ្មីមួយ ទ្រង់ថ្លែងបន្ទូលថ្មីៗ និងដឹកនាំមនុស្សដើរលើផ្លូវអនុវត្តន៍ថ្មីមួយ។ ឧទាហរណ៍ ពេលព្រះអម្ចាស់យេស៊ូវយាងមក ទ្រង់មិនដែលចេញក្រឹត្យវិន័យ និងបញ្ញត្តិទៀតទេ តែបានធ្វើកិច្ចការប្រោសលោះលើមូលដ្ឋាននៃកិច្ចការចាស់។ ទ្រង់បើកសម្ដែងពីផ្លូវប្រែចិត្ត បង្រៀនមនុស្សឱ្យលន់តួបាបនិងប្រែចិត្ត ស្រឡាញ់សត្រូវខ្លួន អត់ទោសឱ្យគេ ស្រឡាញ់គ្នាទៅវិញទៅមក និងចំណុចច្រើនទៀត។ ចុងក្រោយ ទ្រង់ត្រូវគេឆ្កាងជាតង្វាយលោះបាបមនុស្ស។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាពុំបង្ហាញទីសម្គាល់និងការអស្ចារ្យ ឬព្យាបាលអ្នកឈឺ និងបណ្ដេញអារក្សឡើយ។ ផ្ទុយទៅវិញ ទ្រង់ធ្វើកិច្ចការជំនុំជម្រះ និងបន្សុទ្ធ លើមូលដ្ឋាននៃកិច្ចការប្រោសលោះ។ ទ្រង់សម្ដែងចេញសេចក្ដីពិត លាតត្រដាងពីនិស្ស័យពុករលួយនិងធម្មជាតិបែបសាតាំងរបស់មនុស្ស ហើយទ្រង់ជំនុំជម្រះសេចក្ដីទុច្ចរិតរបស់គេ។ ទ្រង់ប្រទានគ្រប់ទាំងសេចក្ដីពិតដែលពួកគេត្រូវការ ដើម្បីឱ្យគេបានបន្សុទ្ធនិងសង្រ្គោះពេញលេញ ដោយសង្គ្រោះគេពីឥទ្ធិពលងងឹតរបស់សាតាំង និងសេចក្ដីពុករលួយរបស់គេទាំងស្រុង ដើម្បីឱ្យព្រះអាចទទួលយកពួកគេបាន។ នេះជារបៀបដែលកិច្ចការសង្គ្រោះមនុស្សរបស់ព្រះ មកដល់ទីបញ្ចប់ទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់កាន់តែខ្ពស់ឡើងៗនៅគ្រប់ដំណាក់កាល ហើយមិនដែលជាន់គ្នាទេ។ បើព្រះអម្ចាស់យាងមកវិញដោយបង្ហាញទីសម្គាល់និងការអស្ចារ្យ ព្យាបាលជំងឺ និងបណ្ដេញអារក្ស នោះកិច្ចការព្រះនឹងជាន់គ្នាមិនខាន។ កិច្ចការនោះនឹងគ្មានន័យទេ។ ប៉ុន្តែមនុស្សខ្លះអះអាងថា ព្រះអាចត្រឹមបង្ហាញទីសម្គាល់និងការអស្ចារ្យ ព្យាបាលជំងឺ និងបណ្ដេញអារក្សប៉ុណ្ណោះ។ ពួកគេដាក់កំហិតព្រះ និងគិតថាកិច្ចការទ្រង់ មិនអាចចម្រើនទៅមុខឡើយ។ ហេតុនេះហើយបានជាព្រះនឹងមិនធ្វើកិច្ចការទ្រង់ដដែលៗឡើយ ហើយអ្នកណាដែលធ្វើកិច្ចការទាំងនោះ នឹងក្លាយជាព្រះគ្រីស្ទក្លែងជាប្រាកដ។ ព្រះគ្រីស្ទក្លែងក្លាយភាគច្រើន ត្រូវវិញ្ញាណអាក្រក់សណ្ឋិត។ ពួកគេមិនអាចសម្ដែងចេញសេចក្ដីពិត មិនអាចចាប់ផ្ដើមយុគសម័យថ្មី និងបញ្ចប់យុគសម័យចាស់បានឡើយ។ អ្វីដែលពួកគេអាចធ្វើបាន គឺត្រាប់តាមកិច្ចការព្រះអម្ចាស់យេស៊ូវ និងបង្ហាញការអស្ចារ្យធម្មតាៗដើម្បីបោកបញ្ឆោតមនុស្ស។ តែកិច្ចការដែលព្រះអម្ចាស់យេស៊ូវធ្វើ ដូចជារឿងអស្ចារ្យនៃការមានព្រះជន្មរស់ឡើងវិញ ការប្រទានអាហារដល់មនុស្ស ៥,០០០ នាក់ដោយនំបុ័ង ៥ ដុំ និងត្រី ២ ក្បាល ព្រះគ្រីស្ទក្លែងក្លាយ មិនអាចធ្វើត្រាប់តាមបានទេ។ មានតែព្រះទេ ទើបមានព្រះចេស្ដានិងសិទ្ធិអំណាចបែបនេះ ព្រះគ្រីស្ទក្លែងក្លាយគ្មានឡើយ។ បើអ្នកណាមិនអាចសម្ដែងចេញសេចក្ដីពិត តែបង្ហាញទីសម្គាល់និងការអស្ចារ្យតិចតួច និងហៅខ្លួនឯងជា ព្រះគ្រីស្ទ គេច្បាស់ជាមិនមែនព្រះពិតហើយ។ យើងអាចស្គាល់ព្រះគ្រីស្ទក្លែងក្លាយ និងព្រះគ្រីស្ទពិតបានតាមគោលការណ៍នេះ»។ តាមរយៈការប្រកបគ្នារបស់បងប្រុសចាង ខ្ញុំបានដឹងថា កិច្ចការព្រះតែងថ្មីជានិច្ច មិនដែលចាស់ឡើយ ទ្រង់មិនដែលធ្វើកិច្ចការដូចគ្នាពីរដងឡើយ។ ព្រះគ្រីស្ទក្លែងក្លាយ មិនអាចធ្វើកិច្ចការព្រះបានទេ។ ពួកគេគ្រាន់តែត្រាប់តាមកិច្ចការចាស់របស់ទ្រង់ និងបង្ហាញការអស្ចារ្យខ្លះៗ ដើម្បីបោកបញ្ឆោតមនុស្សប៉ុណ្ណោះ។ នេះគឺជាគោលការណ៍មួយដើម្បីស្គាល់ព្រះគ្រីស្ទក្លែងក្លាយ។ វាដូចជារបស់ក្លែងក្លាយក្នុងលោកិយដែលផលិតឡើងឱ្យដូងទៅនឹងរបស់ពិតដែរ ចុងក្រោយទៅ វានៅតែជារបស់ក្លែងក្លាយដដែល។ ព្រះគ្រីស្ទក្លែងក្លាយ ក៏ដូចគ្នានេះដែរ។ នេះគឺជាការបំភ្លឺដល់ខ្ញុំមែន។

បងប្រុស ចាង បានបន្តការប្រកបគ្នាទៀតថា៖ «ការដែលសំខាន់ក្នុងការស្គាល់ព្រះគ្រីស្ទក្លែងក្លាយ គឺការដឹងពីសារជាតិរបស់ព្រះគ្រីស្ទ។ នេះជាផ្នែកគន្លឹះ និងសំខាន់បំផុត»។ បន្ទាប់មក គាត់បានអានអត្ថបទ បន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តាចំនួនពីរទៀត៖ «ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ» (ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់ និងមានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៅក្នុងកិច្ចការរបស់ទ្រង់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចយល់បានឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឱ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឱ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានលក្ខណៈរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាកំណត់និយមន័យបានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន» (ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្រោយពីអានព្រះបន្ទូលហើយ គាត់ក៏បានប្រកបគ្នាថា៖ «ព្រះគ្រីស្ទ គឺជាព្រះខាងសាច់ឈាម។ ទ្រង់ជាព្រះដែលគ្រងសាច់ឈាមជាមនុស្សធម្មតា មានភាពជាមនុស្សធម្មតា និងមានភាពជាព្រះពេញលេញ។ ព្រះគ្រីស្ទមើលទៅសាមញ្ញណាស់ តែសារជាតិទ្រង់ គឺជាព្រះ ដូច្នេះ ទ្រង់អាចសម្ដែងចេញសេចក្ដីពិត និងនិស្ស័យសុចរិតរបស់ព្រះ និងចាប់ផ្ដើមយុគសម័យថ្មី និងបញ្ចប់យុគសម័យចាស់។ ទ្រង់អាចប្រោសលោះ និងសង្គ្រោះមនុស្សជាតិ ហើយទ្រង់អាចសម្ដែងចេញសេចក្ដីពិត ដើម្បីទំនុកបម្រុងនិងឃ្វាលមនុស្សគ្រប់ពេល។ គ្មាននរណាម្នាក់អាចជំនួសទ្រង់បានឡើយ។ ព្រះអម្ចាស់យេស៊ូវ គឺជាព្រះគ្រីស្ទ ជាព្រះដែលយកកំណើតជាមនុស្ស។ ទ្រង់មើលទៅដូចជាមនុស្សធម្មតាម្នាក់ តែទ្រង់បានចាប់ផ្ដើមយុគសម័យនៃព្រះគុណ និងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងបានប្រទានផ្លូវប្រែចិត្តដល់មនុស្ស។ ទ្រង់មានសិទ្ធអំណាចក្នុងការអត់ទោសបាប ហើយការឆ្កាងទ្រង់ បានប្រោសលោះបាបមនុស្សគ្រប់គ្នា។ ទ្រង់បានបង្ហាញទីសម្គាល់និងការអស្ចារ្យជាច្រើន ដូចជាធ្វើឱ្យខ្យល់ព្យុះបានស្ងប់ ប្រទានអាហារដោយនំបុ័ង ៥ ដុំ និងត្រី ២ ក្បាល និងប្រោសមនុស្សឱ្យរស់ពីស្លាប់។ ទ្រង់បានបង្ហាញពីព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះ។ ទ្រង់ក៏បានទៅផ្សាយដំណឹងល្អឆ្ងាយគ្រប់ទិសទី និងបានសម្ដែងចេញសេចក្ដីពិតដើម្បីទំនុកបម្រុងនិងឃ្វាលមនុស្សផ្អែកលើតម្រូវការនាគ្រានោះផងដែរ។ កិច្ចការនិងបន្ទូលព្រះអម្ចាស់យេស៊ូវបង្ហាញយើងថា ទ្រង់គឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត ហើយកិច្ចការនិងបន្ទូលទ្រង់ជាភស្តុតាងថា ទ្រង់គឺជាព្រះដែលយកកំណើតជាមនុស្ស ជាព្រះប្រោសលោះបាបមនុស្ស។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកនៅគ្រាចុងក្រោយ ចាប់ផ្ដើមយុគសម័យនៃនគរព្រះ និងបញ្ចប់យុគសម័យនៃព្រះគុណ ហើយធ្វើការជំនុំជម្រះនិងបន្សុទ្ធមនុស្សនៅគ្រាចុងក្រោយ។ ព្រះអង្គសម្ដែងចេញនិស្ស័យសុចរិតរបស់ទ្រង់ ដែលមិនអាចប្រមាថបានឡើយ។ បន្ទូលទ្រង់មិនត្រឹមតែទម្លាយអាថ៌កំបាំងនៃផែនការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំទេ តែក៏លាតត្រដាងនិងជំនុំជម្រះឫសគល់ដែលមនុស្សប្រព្រឹត្តបាប និងទាស់នឹងព្រះ និងនិស្ស័យពុករលួយរបស់គេផងដែរ និងបញ្ជាក់យ៉ាងច្បាស់ពីគ្រប់ទាំងសេចក្ដីពិតដែលពួកគេត្រូវការ ដើម្បីឱ្យគេបានបន្សុទ្ធ និងសង្គ្រោះទាំងស្រុង។ ទាំងនេះក៏មាននូវរបៀបដែលព្រះជំនុំជម្រះនិងបន្សុទ្ធមនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ និងជឿលើព្រះ នរណាគាប់ព្រះទ័យទ្រង់ នរណាដែលទ្រង់ស្អប់និងផាត់ចោល ការដេញតាមបែបណាដែលអាចនាំទៅរកការបន្សុទ្ធនិងការធ្វើឱ្យបានគ្រប់លក្ខណ៍ លទ្ធផលនិងទិសដៅរបស់មនុស្សជាតិ និងចំណុចផ្សេងៗទៀតផងដែរ។ តាមរយៈការជំនុំជម្រះនិងការវាយផ្ចាលពីបន្ទូលព្រះ យើងដឹងពីការពិតនៃសេចក្ដីពុករលួយយើងចេញពីសាតាំង ហើយយើងបានដឹងពីនិស្ស័យសុចរិត បរិសុទ្ធ និងមិនអាចប្រមាថបានរបស់ទ្រង់។ យើងបានក្រាបខ្លួនចុះចំពោះព្រះ និងបានប្រែចិត្ត។ យើងចាប់ផ្ដើមកោតខ្លាចនិងចុះចូលនឹងព្រះ ហើយនិស្ស័យជីវិតរបស់យើងក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ កិច្ចការនិងបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាបញ្ជាក់ថា ទ្រង់គឺជាព្រះខាងសាច់ឈាម ជាការលេចមកនៃព្រះគ្រីស្ទនៅគ្រាចុងក្រោយ។ ព្រះគ្រីស្ទក្លែងក្លាយ គឺជាវិញ្ញាណអាក្រក់យ៉ាងប្រាកដ។ ពួកគេមិនអាចសម្ដែងចេញសេចក្ដីពិត ក៏មិនអាចសង្គ្រោះមនុស្សបានដែរ។ ពួកគេបានត្រឹមពោលពាក្យកុហក មិនពិត និងជំនឿខុសឆ្គងប៉ុណ្ណោះ ដើម្បីនាំមនុស្សឱ្យវង្វេងនិងជួបគ្រោះថ្នាក់។ នរណាដែលដើរតាមព្រះគ្រីស្ទក្លែងក្លាយ មិនអាចទទួលបានការទំនុកបម្រុងជីវិត ឬកិច្ចការព្រះវិញ្ញាណបរិសុទ្ធឡើយ។ មិនថាគេជឿយូរប៉ុនណាទេ គេនឹងមិនដែលយល់ពីព្រះ ឬសេចក្ដីពិតឡើយ ហើយនិស្ស័យជីវិតរបស់គេ ក៏នឹងមិនដែលផ្លាស់ប្ដូរដែរ។ តាមពិត ការដើរតាមព្រះគ្រីស្ទក្លែងក្លាយ គឺជាការដើរតាមវិញ្ញាណអាក្រក់ ដើរតាមអារក្ស។ អ្នកណាដែលហៅខ្លួនឯងថាជាព្រះ ឬព្រះគ្រីស្ទ តែមិនអាចសម្ដែងចេញសេចក្ដីពិតបាន គឺជាព្រះគ្រីស្ទក្លែងក្លាយ ជាវិញ្ញាណអាក្រក់បោកបញ្ឆោតយ៉ាងប្រាកដ។ ព្រះគ្រីស្ទក្លែងក្លាយ មិនអាចសម្ដែងចេញសេចក្ដីពិត ឬធ្វើកិច្ចការព្រះបានទេ។ មិនថាគេនិយាយច្រើនប៉ុនណាថាគេជាព្រះ ឬជាព្រះគ្រីស្ទទេ គេមិនមែនឡើយ។ ពិត និងក្លែងក្លាយ គឺជាពិភពពីរខុសគ្នាស្រឡះ។ ការដែលថា នរណាម្នាក់ជាព្រះគ្រីស្ទ ពុំធ្វើឱ្យគេក្លាយជាព្រះគ្រីស្ទឡើយ។ អ្វីៗត្រូវកំណត់ដោយសារជាតិ និងកិច្ចការដែលទ្រង់ធ្វើ។ មានតែព្រះគ្រីស្ទទេ ទើបជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត។ ព្រះគ្រីស្ទសម្ដែងចេញសេចក្ដីពិត និងសេចក្ដីសុចរិតរបស់ព្រះ ហើយធ្វើកិច្ចការព្រះដោយផ្ទាល់។ អ្វីៗត្រូវកំណត់ដោយសារជាតិទ្រង់»។ បងប្រុសចាងក៏បាននិយាយដែរថា៖ «គ្រប់យ៉ាងដែលមកអំពីព្រះ នឹងរីកដុះដាល។ មិនថាមនុស្សទាស់ទទឹង ថ្កោលទោស និងបដិសេធកិច្ចការព្រះយ៉ាងណាទេ គ្មានមនុស្សណា ឬអំណាចអ្វីអាចបញ្ឈប់បានឡើយ។ សារជាតិរបស់ព្រះគ្រីស្ទ គ្មាននរណាម្នាក់អាចបដិសេធបានទេ។ ទ្រង់គឺជាព្រះគ្រីស្ទ ហើយនឹងនៅតែជាព្រះគ្រីស្ទជានិច្ច។ ពេលព្រះអម្ចាស់យេស៊ូវធ្វើការ អ្នកដឹកនាំសាសន៍យូដា និងរដ្ឋាភិបាលរ៉ូម បានថ្កោលទោសនិងទាស់នឹងទ្រង់ ហើយបានឱ្យគេឆ្កាងទ្រង់នឹងឈើឆ្កាង។ មនុស្សនៅជំនាន់នោះបានបដិសេធទ្រង់ តែ ២០០០ ឆ្នាំក្រោយ ដំណឹងល្អរបស់ទ្រង់ បានផ្សាយទៅគ្រប់ទិសទីនៃពិភពលោកនេះ ហើយពិភពសាសនាទាំងមូល បានទទួលស្គាល់ថា ទ្រង់គឺជាព្រះគ្រីស្ទ។ បច្ចុប្បន្ន នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានបក្សកុម្មុយនីស្តចិននិងពិភពសាសនាជំទាស់និងថ្កោលទោសជាខ្លាំង តែផ្លូវពិត និងសេចក្ដីពិត នឹងឋិតឋេរជានិច្ច។ គ្មាននរណាអាចបដិសេធបានឡើយ! បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាមាននៅលើអនឡាញមួយរយៈហើយ ដោយធ្វើបន្ទាល់ទៅកាន់ពិភពលោកទាំងមូល។ មនុស្សជាច្រើនកំពុងស្គាល់ព្រះសូរសៀងព្រះក្នុងបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ដឹងថា ទ្រង់គឺជាព្រះអម្ចាស់យេស៊ូវដែលយាងមកវិញ ហើយបែររកទ្រង់។ ព្រះគ្រីស្ទក្លែងក្លាយ ខ្វះសេចក្ដីពិត។ ពួកគេមិនអាចយកឈ្នះមនុស្សបានទេ។ សម្ដីនិងកិច្ចការគេ មិនអាចបើកចំហបានទេ ហើយគេមិនដែលហ៊ានចូលអនឡាញឱ្យមនុស្សស្វែងរកនិងស៊ើបសួរការពិតឡើយ ដោយសារព្រះគ្រីស្ទក្លែងក្លាយអាក្រក់និងងងឹត មិនអាចបញ្ចេញពន្លឺបានទេ។ គេបានត្រឹមបង្ហាញទីសម្គាល់និងការអស្ចារ្យតិចតួចខ្លះ និងនិយាយពាក្យកុហកមិនពិត នាំឱ្យមនុស្សល្ងីល្ងើ ល្ងង់ខ្លៅវង្វេងក្នុងស្រមោលនោះ។ គ្មានអ្វីដែលមកពីព្រះគ្រីស្ទក្លែងក្លាយ ឬវិញ្ញាញអាក្រក់ អាចឋិតឋេរបានឡើយ។ មិនយូរប៉ុន្មាន វានឹងបែកខ្ញែក ហើយបាត់ទៅវិញ»។

ការប្រកបគ្នានេះ បង្ហាញខ្ញុំអំពី ការពិតនៃការស្គាល់ព្រះគ្រីស្ទក្លែងក្លាយ និងព្រះគ្រីស្ទពិត។ ខ្ញុំពិតជាសប្បាយចិត្តណាស់។ មានតែព្រះគ្រីស្ទទេ ទើបជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត។ មានតែទ្រង់ទេទើបអាចសម្ដែងចេញសេចក្ដីពិត និងធ្វើកិច្ចការព្រះបាន។ នរណាដែលអះអាងថាខ្លួនជាព្រះគ្រីស្ទ តែមិនអាចសម្ដែងចេញសេចក្ដីពិត ឬសង្គ្រោះមនុស្សបាន គឺជាព្រះគ្រីស្ទក្លែងក្លាយ។ ការដឹងរឿងនេះ ពិតជាអស្ចារ្យណាស់! ខ្ញុំធ្លាប់សរសើរគ្រូគង្វាលទាំងងងឹតងងុល ហើយតែងជឿសម្ដីគាត់។ ដោយខ្លាចត្រូវព្រះគ្រីស្ទក្លែងក្លាយនាំឱ្យវង្វេង ខ្ញុំមិនហ៊ានស្វែងរកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយទេ។ ខ្ញុំគិតថា ការធ្វើតាមពួកជំនុំ និងគ្រូគង្វាល គឺជាវិធីសុវត្ថិភាពបំផុត ដូច្នេះ ពេលព្រះអម្ចាស់យាងមកវិញ ខ្ញុំនឹងបានចូលក្នុងនគរទ្រង់។ គ្រូគង្វាលតែងថា ដំណឹងណាមួយអំពីការយាងមករបស់ព្រះអម្ចាស់ មិនពិតទេ ហើយបានរារាំងយើងមិនឱ្យស៊ើបសួររកផ្លូវពិតឡើយ។ ពេលនេះ ខ្ញុំដឹងថា ពួកគេជាអ្នកបោកបញ្ឆោត ជាមគ្គទេសក៍ខ្វាក់។ ខ្ញុំក៏ល្ងង់ខ្លៅណាស់ដែរ។ ខ្ញុំពុំបានផ្ទៀងស្ដាប់ព្រះសូរសៀងព្រះអម្ចាស់ទេ បានតែជឿលើពួកគេទាំងស្រុង។ ខ្ញុំធ្វើរឿងល្ងង់ខ្លៅនាំឱ្យខ្លួនឯងគ្រោះថ្នាក់ ហើយបានបិទទ្វារជិត និងស្ទើរតែខកឱកាសស្វាគមន៍ព្រះអម្ចាស់ទៅហើយ។ នោះពិតជារឿងគ្រោះថ្នាក់ណាស់!

បន្ទាប់មក ខ្ញុំបានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាបន្ថែមទៀត និងបានដឹងកាន់តែច្រើនអំពីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស និងភាពខុសគ្នារវាងកិច្ចការព្រះ និងកិច្ចការមនុស្ស និងរឿងអាថ៌កំបាំងរបស់ព្រះគម្ពីរ។ នេះពិតជាការបំភ្លឺមែន។ ខ្ញុំចាប់ផ្ដើមប្រាកដថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ ហើយខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ។ សូមអរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

Leave a Reply