ទីបំផុត ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយ

15-12-2025

ដោយ ដេវីឌ មកពីប្រទេសវ៉េណេស៊ុយអេឡា

ខ្ញុំធ្លាប់ជាអ្នកមើលការខុសត្រូវផ្នែកបើកប្រាក់ខែរបស់រដ្ឋាភិបាលរដ្ឋមួយនៅប្រទេសវ៉េណេស៊ុយអេឡា។ ខ្ញុំត្រូវដោះស្រាយបញ្ហាបើកប្រាក់ខែ និងការទាមទាររបស់មនុស្សជាច្រើនរាល់ថ្ងៃ។ រាល់ថ្ងៃ ខ្ញុំផ្ដោតតែលើការងាររបស់ខ្ញុំ ហើយទោះបីជាខ្ញុំរវល់ខ្លាំងក៏ដោយ ក៏ជីវិតរបស់ខ្ញុំតែងតែមានសេចក្ដីសុខសាន្តណាស់។ នៅពេលដែលជំងឺរាតត្បាតបានកើតឡើងដោយមិននឹកស្មានដល់ មនុស្សមិនអាចប្រាស្រ័យទាក់ទងគ្នាបាន ហើយចំណូលរបស់ពួកគេមិនអាចរ៉ាប់រងសូម្បីតែពាក់កណ្ដាលនៃថ្លៃអាហាររបស់ពួកគេផង។ ជីវិតរបស់ខ្ញុំក៏ធ្លាក់ចូលក្នុងវិបត្តិដែរ។ ខ្ញុំត្រូវឈរតម្រង់ជួរដើម្បីទិញអាហារ ហើយត្រូវតម្រង់ជួររយៈពេលបីថ្ងៃដើម្បីទិញសាំង។ នៅពេលនោះ ខ្ញុំបានស្វែងរកព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីសម្រាលទុក្ខ។

អ្នកជិតខាងរបស់ខ្ញុំក៏ជាអ្នកជឿដែរ ហើយរាល់ពេលដែលយើងបានជួបគ្នា យើងតែងតែនិយាយអំពីជំនឿរបស់យើង។ យើងទាំងពីរនាក់ជឿថា គ្រោះមហន្តរាយទាំងអស់នេះ ត្រូវបានព្រះគម្ពីរទាយទុកមក ហើយសេចក្ដីអាក្រក់ និងសេចក្ដីពុករលួយរបស់មនុស្សជាតិ គឺជាប្រភពនៃគ្រោះមហន្តរាយទាំងអស់នេះ។ យើងនៅក្នុងគ្រាចុងក្រោយហើយ ហើយព្រះគម្ពីរបានទាយទុកថា ព្រះអម្ចាស់យេស៊ូវនឹងយាងត្រឡប់មកជំនុំជម្រះយើងនៅពេលនេះ ដូច្នេះ យើងត្រូវតែទទួលស្វាគមន៍ព្រះអម្ចាស់ ដើម្បីទទួលបានការការពារ និងសេចក្ដីសង្រ្គោះពីព្រះជាម្ចាស់។ រាល់ថ្ងៃ ខ្ញុំបានអធិដ្ឋានទូលសូមប្រាជ្ញាពីព្រះជាម្ចាស់ និងសូមឲ្យទ្រង់ដឹកនាំខ្ញុំ។ ខ្ញុំចង់ស្គាល់ព្រះជាម្ចាស់ ហើយខ្ញុំត្រូវការរកទ្រង់ឲ្យឃើញ ពីព្រោះមានតែនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបខ្ញុំអាចរកឃើញការសម្រាលទុក្ខ។ ដូច្នេះ ខ្ញុំបានបើកព្រះគម្ពីរ ហើយទូលសូមឲ្យព្រះជាម្ចាស់បំភ្លឺដល់ខ្ញុំ។ ខ្ញុំបានអានកណ្ឌគម្ពីរទំនុកតម្កើង និងកណ្ឌគម្ពីរសុភាសិត ក៏ដូចជាសេចក្ដីអធិប្បាយនៅលើភ្នំរបស់ព្រះអម្ចាស់យេស៊ូវដែរ ប៉ុន្តែខ្ញុំនៅតែរកមិនឃើញផ្លូវដែលខ្ញុំគួរដើរ។ ខ្ញុំមានអារម្មណ៍ថាវង្វេង ហើយបញ្ហាហិរញ្ញវត្ថុរបស់ខ្ញុំកាន់តែដុនដាបទៅៗ។ ជីវិតរបស់ខ្ញុំបានធ្លាក់ចូលក្នុងវិបត្តិ ហើយខ្ញុំមិនអាចផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបានទេ។ នៅពេលដែលកូនស្រីរបស់ខ្ញុំមានតម្រូវការ ខ្ញុំមិនអាចជួយនាងបានទេ។ ខ្ញុំពិតជាពិបាកចិត្តណាស់ ហើយអ្វីដែលខ្ញុំអាចធ្វើបាន គឺគ្រាន់តែលួងលោមនាងដោយនិយាយថា ការលំបាកទាំងនេះគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្តែសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏មិនជឿពាក្យនេះដែរ។ ទុក្ខសោកបានគ្រប់ដណ្ដប់ដួងចិត្តខ្ញុំ។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ ខ្ញុំចង់ធ្វើអន្តោប្រវេសន៍ ចង់ចាកចេញពីប្រទេសនេះ ហើយស្វែងរកដំណោះស្រាយផ្សេងទៀត ប៉ុន្តែខ្ញុំមិនអាចទទួលបានលិខិតឆ្លងដែន និងឯកសារចាំបាច់ទាំងអស់បានទេ ដោយសារតែជំងឺរាតត្បាត។ ជីវិតរបស់ខ្ញុំបានទៅជារញ៉េរញ៉ៃ។ ពេលនោះ ស្រាប់តែប្រពន្ធរបស់ខ្ញុំនិយាយថា នាងមិនចង់នៅជាមួយខ្ញុំទៀតទេ។ រឿងនេះហើយដែលធ្វើឲ្យខ្ញុំទ្រាំលែងបាន។ ខ្ញុំអស់សង្ឃឹម ហើយមានអារម្មណ៍ថាជីវិតនេះគ្មានន័យទៀតទេ។ ខ្ញុំបានធ្លាក់ទឹកចិត្តយ៉ាងខ្លាំង៖ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់។ ខ្ញុំបានយំយ៉ាងខ្លាំង ហើយគេងមិនលក់ជាច្រើនយប់។ មធ្យោបាយតែមួយគត់ដែលខ្ញុំអាចទទួលបានសេចក្ដីសុខសាន្តបន្តិចបន្តួច គឺការអធិដ្ឋានដល់ព្រះជាម្ចាស់។

ក្រោយមកនៅថ្ងៃមួយ ខ្ញុំបានទទួលសារមួយនៅក្នុង WhatsApp។ បងស្រីម្នាក់បានអញ្ជើញខ្ញុំឲ្យចូលរួមក្នុងថ្នាក់រៀនគ្រីស្ទាន ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានសួរខ្ញុំថា តើខ្ញុំចង់សិក្សាព្រះបន្ទូលដែរឬទេ។ ខ្ញុំបាននិយាយថា ខ្ញុំចង់ ហើយគាត់បានបន្ថែមខ្ញុំទៅក្នុងក្រុមសិក្សាមួយ។ នៅពេលដែលខ្ញុំបានស្តាប់ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំមានអារម្មណ៍ថា នេះគឺជាចម្លើយរបស់ព្រះជាម្ចាស់ចំពោះការអធិដ្ឋានរបស់ខ្ញុំ។ ព្រះសូរសៀងប្រកបដោយសិទ្ធិអំណាចរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានទាក់ទាញចិត្តខ្ញុំយ៉ាងខ្លាំង ហើយព្រះបន្ទូលទាំងនេះបានដោះស្រាយនូវមន្ទិលសង្ស័យ និងសញ្ញាណជាច្រើនដែលខ្ញុំមាន។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់បានយាងត្រឡប់មកវិញហើយ ហើយកំពុងធ្វើកិច្ចការថ្មី។ ការនេះបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំ។ ក្នុងកំឡុងនៃការភ្ញាក់ផ្អើល ក្ដីអំណរ និងការចង់ដឹងចង់ឮរបស់ខ្ញុំ ខ្ញុំបានរៀនអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ និងកិច្ចការបីដំណាក់កាលរបស់ទ្រង់ដើម្បីសង្គ្រោះមនុស្សជាតិ ថាទ្រង់បានយកព្រះនាមផ្សេងៗគ្នានៅក្នុងយុគសម័យនីមួយៗ (ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះដ៏មានគ្រប់ព្រះចេស្ដា) និងអត្ថន័យនៃកិច្ចការដែលទ្រង់ធ្វើនៅក្នុងយុគសម័យនីមួយៗ។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានទាក់ទាញចិត្តខ្ញុំ៖ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំចង់យល់ពីសេចក្ដីពិតឲ្យបានកាន់តែច្រើន ហើយចែកចាយសេចក្ដីពិតទាំងនោះដល់អ្នកដទៃ ដូច្នេះ ខ្ញុំបានចែកចាយដំណឹងល្អដល់អ្នកជិតខាងរបស់ខ្ញុំដោយក្ដីរីករាយ ដោយប្រាប់ពួកគេថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ។ ខ្ញុំបានគិតថា អ្នកជឿណាក៏ដោយដែលបានឮដំណឹងល្អរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ នឹងត្រេកអរ ស្វែងរកសេចក្ដីពិត ហើយទទួលយកដំណឹងល្អដោយក្ដីរីករាយ។ ប៉ុន្តែវាផ្ទុយស្រឡះពីអ្វីដែលខ្ញុំគិត។ ពួកគេបានសួរខ្ញុំថា៖ «គ្មានរឿងទាំងអស់នេះនៅក្នុងព្រះគម្ពីរទេ តើអ្នកបានឮរឿងនេះមកពីណាមក?» ខ្ញុំបានប្រាប់ពួកគេថា៖ «ខ្ញុំបានរៀនអំពីវាពីក្រុមសិក្សាតាមអ៊ីនធឺណិតមួយ ហើយខ្ញុំទើបតែចាប់ផ្តើមសិក្សាវាប៉ុណ្ណោះ ដូច្នេះខ្ញុំដឹងមិនច្រើនទេ ប៉ុន្តែព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាបានទាក់ទាញចិត្តខ្ញុំខ្លាំងណាស់»។ ពួកគេបានប្រាប់ខ្ញុំឲ្យប្រយ័ត្ន ហើយថា នឹងមានព្រះគ្រីស្ទក្លែងក្លាយជាច្រើនកើតឡើងនៅគ្រាចុងក្រោយ។ បន្ទាប់មក ពួកគេបានផ្ញើខគម្ពីរពីរ បីខមកឲ្យខ្ញុំ៖ «ហើយនៅពេលនោះ ប្រសិនបើមាននរណាម្នាក់និយាយប្រាប់អ្នករាល់គ្នាថា 'មើលចុះ ព្រះគ្រីស្ទនៅទីនេះ' ឬ 'មើលចុះ ទ្រង់នៅទីនោះ' ចូរកុំជឿឡើយ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយកើតឡើង ហើយពួកគេនឹងសម្ដែងទីសម្គាល់ និងការអស្ចារ្យផ្សេងៗដើម្បីបំភាន់ សូម្បីតែពួកអ្នកដែលបានជ្រើសតាំងក៏ដោយ បើសិនជាអាចទៅរួច។ ប៉ុន្តែ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នចុះ។ មើលចុះ ខ្ញុំបានប្រាប់អ្នករាល់គ្នាគ្រប់ការទាំងអស់ជាមុនហើយ» (ម៉ាកុស ១៣:២១-២៣)។ ពួកគេបាននិយាយថា ខ្ញុំកំពុងតែស្វែងយល់ពីសាសនាក្លែងក្លាយ ហើយថានៅក្នុងពិភពលោកដ៏ជឿនលឿនខាងបច្ចេកវិទ្យានៃសតវត្សរ៍ទី ២១ នេះ ប្រសិនបើព្រះអម្ចាស់យេស៊ូវយាងត្រឡប់មកវិញ ទ្រង់ច្បាស់ជានឹងបង្ហាញនូវអព្ភូតហេតុដ៏អស្ចារ្យដែលនឹងធ្វើឲ្យពិភពលោកទាំងមូលរញ្ជួយ ប៉ុន្តែគ្មានអ្វីបែបនោះកើតឡើងនៅឡើយទេ។ ម្យ៉ាងទៀត យើងក៏មិនបានឃើញព្រះអម្ចាស់យេស៊ូវព្យាបាលអ្នកជំងឺ ឬប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ឬធ្វើការអស្ចារ្យអ្វីផ្សេងទៀតដែរ។ ដូច្នេះ នោះមានន័យថា ព្រះអម្ចាស់មិនទាន់បានយាងត្រឡប់មកវិញទេ។ នៅពេលដែលខ្ញុំបានឮពួកគេនិយាយបែបនោះ ចិត្តរបស់ខ្ញុំពោរពេញទៅដោយមន្ទិលសង្ស័យ។ ខ្ញុំខ្លាចក្បត់នឹងព្រះអម្ចាស់យេស៊ូវ។ ខ្ញុំបានព្រួយបារម្ភ អំពីការត្រូវគេបោកបញ្ឆោត ហើយដើរតាមព្រះគ្រីស្ទក្លែងក្លាយ។ តាំងពីដើមដំបូងមក ខ្ញុំតែងតែជឿថា ព្រះអម្ចាស់យេស៊ូវនឹងយាងត្រឡប់មកវិញនៅលើពពក ហើយគង់នៅលើបល្ល័ង្កពណ៌សដ៏ធំមួយ ដើម្បីជំនុំជម្រះមនុស្សម្នាក់ៗទៅតាមអំពើដែលពួកគេបានប្រព្រឹត្ត ប៉ុន្តែអ្នកចែកចាយដំណឹងល្អបាននិយាយថា ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ហើយកំពុងមានព្រះបន្ទូលដើម្បីជំនុំជម្រះអំពើបាបរបស់យើង។ រឿងទាំងអស់នេះបានបង្កើតជាជម្លោះក្នុងចិត្តរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំកាន់តែរសាប់រសល់។ តាមពិត ខ្ញុំពិតជាទន្ទឹងរង់ចាំការប្រជុំពេលល្ងាចរបស់យើងណាស់ ហើយចង់បន្តស្វែងយល់ពីរឿងនេះ ប៉ុន្តែអ្វីដែលអ្នកជិតខាងរបស់ខ្ញុំបាននិយាយ បានដក់ជាប់ក្នុងចិត្តរបស់ខ្ញុំ ដូច្នេះខ្ញុំមានអារម្មណ៍ប្រុងប្រយ័ត្ន។ នៅពេលដែលការអធិប្បាយបានចាប់ផ្តើម ខ្ញុំបានសម្រេចចិត្តចាកចេញពីក្រុម។ ខ្ញុំបានសរសេរសារមួយនៅក្នុង WhatsApp ដោយពន្យល់ពីហេតុផលរបស់ខ្ញុំក្នុងការចាកចេញពីក្រុម ខ្ញុំក៏បានសរសេរពីកង្វល់របស់ខ្ញុំផងដែរ ថាខ្ញុំបារម្ភពីការត្រូវគេបោកបញ្ឆោតដោយព្រះគ្រីស្ទក្លែងក្លាយ ហើយខ្ញុំបានភ្ជាប់ជាមួយនូវខគម្ពីរដែលអ្នកជិតខាងរបស់ខ្ញុំបានផ្ញើមកឲ្យខ្ញុំ។ គ្រាន់តែពេលដែលខ្ញុំហៀបនឹងផ្ញើសារនោះ ហើយចាកចេញពីក្រុមភ្លាម ស្រាប់តែខ្ញុំទទួលបានសារជូនដំណឹងថា ទូរស័ព្ទរបស់ខ្ញុំអស់ថ្ម ហើយវាក៏រលត់ទៅ។ ខ្ញុំមានការភ្ញាក់ផ្អើល ពីព្រោះខ្ញុំតែងតែសាកថ្មទូរស័ព្ទរបស់ខ្ញុំឲ្យពេញមុនពេលប្រជុំ ដូច្នេះ ហេតុអ្វីបានជាថ្មទូរស័ព្ទអស់ភ្លាមៗដូច្នេះ? ប៉ុន្តែចិត្តរបស់ខ្ញុំនៅតែសម្រេចចិត្តចាកចេញពីក្រុមដដែល។ ខ្ញុំបានប្រាប់ខ្លួនឯងថា៖ ធ្វើម៉េចអាចគ្មានអព្ភូតហេតុដ៏អស្ចារ្យទៅកើត បើព្រះគ្រីស្ទបានយាងត្រឡប់មកវិញនោះ? ខ្ញុំបានដោតសាកទូរស័ព្ទរបស់ខ្ញុំម្តងទៀត ហើយបានសម្រេចចិត្តវាយសារនោះម្តងទៀត ហើយផ្ញើវានៅពេលដែលទូរស័ព្ទរបស់ខ្ញុំមានថ្មគ្រប់គ្រាន់ដែលត្រូវការដើម្បីបើក។ នៅពេលដែលថ្មឡើងដល់ ៥% ខ្ញុំបានបើកទូរស័ព្ទរបស់ខ្ញុំ ហើយបានឃើញបងប្អូនក្នុងក្រុមបានផ្ញើខគម្ពីរមួយចំនួនមក។ ខ្ញុំបានអានវាដោយសារតែការចង់ដឹងចង់ឮ៖ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ ខ្ញុំបានឃើញបងប្អូនប្រុសស្រីផ្ញើសារមក ដោយនិយាយថា៖ «យើងអាចមើលឃើញចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា នៅពេលដែលព្រះអម្ចាស់យាងត្រឡប់មកវិញ ទ្រង់នឹងគោះទ្វារ ហើយមានព្រះបន្ទូលហៅចៀមរបស់ទ្រង់។ ការដែលថាយើងអាចទទួលស្វាគមន៍ព្រះអម្ចាស់បានឬអត់ គឺភាគច្រើនអាស្រ័យលើថាតើយើងអាចឮព្រះសូរសៀងរបស់ទ្រង់ឬទេ។ យើងត្រូវតែអាចឮព្រះសូរសៀងរបស់ព្រះអម្ចាស់បាន ទើបអាចបើកទ្វារទទួលស្វាគមន៍ទ្រង់ ហើយចូលរួមក្នុងពិធីជប់លៀងជាមួយទ្រង់បាន»។ «ដូច្នេះ ប្រសិនបើអ្នកឮនរណាម្នាក់ធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ កុំបិទទ្វារ ឬខ្លាចត្រូវគេបោកបញ្ឆោតឲ្យសោះ តែត្រូវធ្វើជាស្ត្រីព្រហ្មចារីដ៏ឆ្លាតវៃ៖ ការផ្ដោតលើការស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ គឺជារឿងសំខាន់បំផុត»។ បន្ទាប់មក ខ្ញុំបានឃើញបងស្រីម្នាក់បានផ្ញើព្រះបន្ទូលមួយវគ្គរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមកក្នុងក្រុម ដែលមានខ្លឹមសារថា៖ «ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ប្រសិនបើមានការលេចឡើងនូវមនុស្សម្នាក់ដែលអាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី បណ្ដេញអារក្ស ប្រោសអ្នកជំងឺឱ្យជា និងធ្វើការអស្ចារ្យជាច្រើនផ្សេងទៀត ហើយប្រសិនបើបុគ្គលនោះអះអាងថា ខ្លួនជាព្រះយេស៊ូវដែលបានយាងមក នោះវាជាការក្លែងបន្លំ ដែលពួកវិញ្ញាណអាក្រក់បានធ្វើ ដើម្បីក្លែងខ្លួនជាព្រះយេស៊ូវហើយ។ សូមចងចាំអំពីការនេះ! ព្រះជាម្ចាស់ទ្រង់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើដំណាក់កាលនៃកិច្ចការនោះម្ដងទៀតឡើយ។ ... នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ត្រូវតែសម្ដែងទីសម្គាល់ និងឫទ្ធិបារមីជានិច្ច ទ្រង់ត្រូវតែប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស ហើយទ្រង់ត្រូវតែដូចជាព្រះយេស៊ូវជានិច្ច។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការដូចជាពេលនោះសោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការមួយនៅគ្រប់យុគសម័យ។ នៅពេលដែលដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះពួកវិញ្ញាណអាក្រក់នឹងយកតម្រាប់តាមភ្លាមៗមិនខាន ហើយក្រោយពេលអារក្សសាតាំងចាប់ផ្ដើមចម្លងកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្ត្រផ្សេងវិញ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ពួកវិញ្ញាណអាក្រក់ក៏ចម្លងតាមកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែប្រាកដច្បាស់ពីរឿងនេះ» (ដកស្រង់ពី «ការស្គាល់កិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងការប្រកបរបស់បងប្អូនដទៃទៀត បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រះបន្ទូលទាំងនោះមានចម្លើយដែលខ្ញុំទន្ទឹងរង់ចាំ។ ខ្ញុំបានប្រាប់ខ្លួនឯងថា៖ នេះពិតជាត្រឹមត្រូវណាស់! ព្រះជាម្ចាស់គឺតែងតែថ្មី មិនចេះចាស់ឡើយ ហើយទ្រង់តែងតែធ្វើកិច្ចការថ្មី។ ទ្រង់នឹងមិនធ្វើកិច្ចការចាស់របស់ទ្រង់ដដែលៗឡើយ។ ព្រះអម្ចាស់យេស៊ូវមិនបានធ្វើកិច្ចការដដែលៗដូចនៅក្នុងយុគសម័យនៃក្រឹត្យវិន័យទេ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវធ្វើកិច្ចការដូចគ្នានឹងយុគសម័យនៃព្រះគុណ នៅពេលដែលទ្រង់យាងត្រឡប់មកវិញដូច្នេះ? ឥឡូវនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកដល់ហើយ ហើយបានចាប់ផ្តើមយុគសម័យថ្មីមួយ ហើយទ្រង់កំពុងធ្វើកិច្ចការថ្មីនៃយុគសម័យនៃនគរព្រះ។ កិច្ចការនេះមិនធ្លាប់ត្រូវបានធ្វើពីមុនមកទេ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាថែមទាំងបានព្រមានយើងទៀតផង៖ «ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ប្រសិនបើមានការលេចឡើងនូវមនុស្សម្នាក់ដែលអាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី បណ្ដេញអារក្ស ប្រោសអ្នកជំងឺឱ្យជា និងធ្វើការអស្ចារ្យជាច្រើនផ្សេងទៀត ហើយប្រសិនបើបុគ្គលនោះអះអាងថា ខ្លួនជាព្រះយេស៊ូវដែលបានយាងមក នោះវាជាការក្លែងបន្លំ ដែលពួកវិញ្ញាណអាក្រក់បានធ្វើ ដើម្បីក្លែងខ្លួនជាព្រះយេស៊ូវហើយ»។ មែនហើយ មានតែវិញ្ញាណអាក្រក់ទេដែលយកតម្រាប់តាមកិច្ចការពីអតីតកាលរបស់ព្រះជាម្ចាស់ ហើយធ្វើពុតជាព្រះជាម្ចាស់ ដោយសំដែងអព្ភូតហេតុដើម្បីបំភាន់មនុស្ស។ រឿងនេះធ្វើឲ្យខ្ញុំភ្លឺក្នុងចិត្តតែម្ដង។ ខ្ញុំបានរៀនពីរបៀបបែងចែករវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ និងហេតុផលពិតដែលព្រះជាម្ចាស់មិនបង្ហាញទីសំគាល់ និងការអស្ចារ្យនៅក្នុងយុគសម័យនៃនគរព្រះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ បន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ ដោយការសម្ដែងចេញនូវសេចក្ដីពិត ដោយដឹកនាំមនុស្សឲ្យចូលទៅក្នុងនគររបស់ទ្រង់។ នៅពេលដែលខ្ញុំបានយល់ពីរឿងនោះហើយ ខ្ញុំក៏បានបន្តចូលរួមការប្រជុំទៀត។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលមួយវគ្គទៀតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានហេតុផល ហើយទទួលយកនូវសេចក្ដីពិត។ ប្រហែល ដោយបានស្ដាប់ឮផ្លូវនៃសេចក្ដីពិត និងដោយបានអានព្រះបន្ទូលនៃជីវិត អ្នកជឿថា ក្នុងចំណោមមួយម៉ឺនពាក្យ គឺមានតែពាក្យមួយប៉ុណ្ណោះដែលស្របតាមទស្សនៈរបស់អ្នក និងស្របតាមព្រះគម្ពីរ ដូច្នេះ អ្នកគួរបន្តស្វែងរកនៅក្នុងពាក្យមួយនោះក្នុងចំណោមពាក្យទាំងមួយម៉ឺន។ ខ្ញុំក៏នៅតែទូន្មានឱ្យអ្នកចេះបន្ទាបខ្លួន កុំឱ្យជឿជាក់ខ្លួនឯងជ្រុលពេក និងមិនត្រូវតម្កើងខ្លួនឯងឱ្យខ្ពស់ពេកដែរ។ អ្នកនឹងទទួលបានពន្លឺកាន់តែត្រចះត្រចង់ថែមទៀត តាមរយៈចំណែកដ៏តូចនៃដួងចិត្តដែលអ្នកមានចំពោះការកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកពិនិត្យពិច័យនូវពាក្យសម្ដីទាំងនេះដោយយកចិត្តទុកដាក់ រួចថ្លឹងថ្លែងពិចារណាពាក្យសម្ដីទាំងនេះម្ដងហើយម្ដងទៀត នោះអ្នកនឹងដឹងថា តើពាក្យសម្ដីទាំងនោះ គឺជាសេចក្ដីពិត ឬក៏មិនមែន និងដឹងថា ពាក្យសម្ដីទាំងនោះ គឺជាជីវិត ឬក៏មិនមែន។ ប្រហែលជាអ្នកខ្លះគ្រាន់តែបានអានពីរបីប្រយោគ រួចក៏ថ្កោលទោសព្រះបន្ទូលទាំងនេះទាំងងងឹតងងល់ដោយនិយាយថា 'នេះគ្មានអ្វីផ្សេងក្រៅពីការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ' ឬនិយាយថា 'នេះគឺជាព្រះគ្រីស្ទក្លែងក្លាយ ដែលមកបំភាន់មនុស្សតែប៉ុណ្ណោះ'។ អស់អ្នកដែលនិយាយដូច្នេះ ជាមនុស្សដែលខ្វាក់ភ្នែក ដោយសារតែភាពល្ងង់ខ្លៅ! អ្នកយល់ដឹងពីកិច្ចការ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តិចតួចណាស់ ហើយខ្ញុំសុំទូន្មានឱ្យអ្នករាល់គ្នាថា ត្រូវចាប់ផ្ដើមសាជាថ្មីពីចំណុចសូន្យវិញ! អ្នករាល់គ្នាមិនត្រូវថ្កោលទោសទាំងងងឹតងងល់នូវព្រះបន្ទូលដែលព្រះជាម្ចាស់សម្ដែងចេញ ព្រោះតែការលេចមកនៃព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយនោះទេ ហើយអ្នកក៏មិនត្រូវធ្វើជាមនុស្សដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះតែខ្លាចគេបោកបញ្ឆោតនោះដែរ។ តើនេះមិនគួរឱ្យអាណិតពេកទេឬអី? បន្ទាប់ពីពិនិត្យពិច័យល្អិតល្អន់ហើយ ប្រសិនបើអ្នកនៅតែជឿថា ព្រះបន្ទូលទាំងនេះ វាមិនមែនជាសេចក្ដីពិត មិនមែនជាផ្លូវ និងមិនមែនជាការបើកសម្ដែងពីព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវទទួលទោស ហើយអ្នកនឹងមិនទទួលបានព្រះពរនោះឡើយ។ ប្រសិនបើអ្នកមិនអាចទទួលសេចក្ដីពិតដែលថ្លែងដោយត្រង់ៗ និងច្បាស់លាស់បែបនេះបានទេ តើអ្នកស័ក្តិសមនឹងទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែរឬអី? តើអ្នកមិនមែនជាមនុស្សដែលមិនទទួលបានព្រះពរគ្រប់គ្រាន់ នឹងអាចចូលទៅចំពោះបល្ល័ង្កនៃព្រះទេឬអី? សូមពិចារណាមើលចុះ! ចូរកុំប្រញាប់ប្រញាល់ និងច្រឡោតពេក ហើយសូមកុំចាត់ទុកសេចក្ដីជំនឿលើព្រះជាម្ចាស់ជាល្បែងលេងសើចឱ្យសោះ។ ត្រូវពិចារណាដោយគិតដល់ទិសដៅរបស់អ្នក គិតដល់អនាគតរបស់អ្នក គិតដល់ជីវិតរបស់អ្នក ហើយកុំលេងសើចនឹងខ្លួនឯងឱ្យសោះ។ តើអ្នកអាចទទួលយកព្រះបន្ទូលទាំងអស់នេះបានដែរឬទេ?» (ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានយល់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ទាក់ទងនឹងការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ យើងមិនត្រូវបដិសេធការលេចមករបស់ព្រះគ្រីស្ទដោយឥតពិចារណានោះទេ។ គ្រាន់តែដោយសារតែមានព្រះគ្រីស្ទក្លែងក្លាយនឹងលេចមកនៅគ្រាចុងក្រោយ មិនមែនមានន័យថាយើងអាចបដិសេធ និងថ្កោលទោសកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលដែលទ្រង់មានបន្ទូលដោយងងឹតងងល់នោះទេ។ យើងត្រូវតែធ្វើដូចជាស្ត្រីព្រហ្មចារីដ៏ឆ្លាតវៃ គឺរៀនស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយស្វែងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ដោយឥរិយាបថនៃការស្វែងរកដោយបន្ទាបខ្លួន។ នោះគឺជាមធ្យោបាយតែមួយគត់ដើម្បីឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងទទួលស្វាគមន៍ព្រះអម្ចាស់។ បើមិនដូច្នេះទេ យើងនឹងបាត់បង់សេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់។ ដូចដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានព្រះបន្ទូលថា៖ «ចូរកុំប្រញាប់ប្រញាល់ និងច្រឡោតពេក ហើយសូមកុំចាត់ទុកសេចក្ដីជំនឿលើព្រះជាម្ចាស់ជាល្បែងលេងសើចឱ្យសោះ។ ត្រូវពិចារណាដោយគិតដល់ទិសដៅរបស់អ្នក គិតដល់អនាគតរបស់អ្នក គិតដល់ជីវិតរបស់អ្នក ហើយកុំលេងសើចនឹងខ្លួនឯងឱ្យសោះ។ តើអ្នកអាចទទួលយកព្រះបន្ទូលទាំងអស់នេះបានដែរឬទេ?» ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបង្ហាញខ្ញុំថា នៅពេលដែលទស្សនៈខុសឆ្គងដែលអ្នកជិតខាងរបស់ខ្ញុំបានចែកចាយ វាបានរារាំងខ្ញុំពីការស្វែងយល់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំបានទទួលយកវាដោយឥតពិចារណា។ ខ្ញុំមិនបានព្យាយាមស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅអំពីក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ឬស្វែងរកបងប្អូនដទៃទៀតនៅក្នុងក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីឆ្លើយសំណួររបស់ខ្ញុំទេ។ ខ្ញុំបែរជាសម្រេចចិត្តដោយតក់ក្រហល់ថានឹងចាកចេញពីក្រុមទៅវិញ ហើយឈប់ស្វែងយល់ពីផ្លូវពិត។ ភាពតក់ក្រហល់របស់ខ្ញុំ ស្ទើរតែធ្វើឲ្យខ្ញុំបាត់បង់សេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយទៅហើយ។ ពេលនោះ ខ្ញុំបានដឹងថា ខ្ញុំមិនត្រូវចុះចាញ់នឹងភាពតក់ក្រហល់របស់ខ្លួន នៅពេលប្រឈមមុខនឹងភាពច្របូកច្របល់ និងមន្ទិលសង្ស័យ ឬកាត់សេចក្ដីដោយឥតពិចារណាឡើយ។ ហើយថាខ្ញុំត្រូវតែប្រុងប្រយ័ត្ន អធិដ្ឋានដល់ព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិតគ្រប់ពេលវេលា។ ខ្ញុំត្រូវតែប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយការគោរព និងស្វែងរកដោយបន្ទាបខ្លួន ដើម្បីឲ្យខ្ញុំអាចស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់តាមរយៈការដឹកនាំរបស់ទ្រង់ ហើយទទួលស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ បន្ទាប់ពីនោះមក ការហូបនិងផឹកព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារាល់ថ្ងៃ ធ្វើឲ្យខ្ញុំកាន់តែយល់ដឹងស៊ីជម្រៅអំពីព្រះគម្ពីរ ហើយខ្ញុំបានប្រាកដក្នុងចិត្តថា នេះគឺជាការលេចមក និងជាកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយខ្ញុំបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាដោយគ្មានការស្ទាក់ស្ទើរឡើយ។

ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលពីរវគ្គទៀតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «វាមិនពិបាកក្នុងការស្វែងយល់រឿងបែបនេះឡើយ ប៉ុន្តែវាតម្រូវឱ្យយើងម្នាក់ៗដឹងអំពីសេចក្តីពិតមួយនេះជាមុនសិន៖ ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ស្វែងយល់ថាតើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ» (ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់យកកំណើតជាមនុស្ស មានព្រះនាមថាព្រះគ្រីស្ទ ហេតុដូច្នេះហើយការហៅព្រះគ្រីស្ទដែលអាចប្រទានសេចក្តីពិតដល់មនុស្សថាជាព្រះជាម្ចាស់គឺមិនមែនជាការហួសហេតុទាល់តែសោះ។ នេះគឺដោយសារទ្រង់មានសារជាតិរបស់ព្រះជាម្ចាស់ និងទ្រង់មានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចមាននោះឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមជាពិសេស ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់នៅលើផែនដី និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានល្មមគ្រប់គ្រាន់ ដែលស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ដែលអាចតំណាងឱ្យព្រះជាម្ចាស់បានល្មមគ្រប់គ្រាន់ ហើយដែលអាចប្រទានឱ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានសារជាតិរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាអាចកំណត់បានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន។ តាមវិធីនេះ ប្រសិនបើអ្នកពិតជាចង់ស្វែងរកមាគ៌ានៃជីវិត គឺអ្នកត្រូវតែដឹងជាមុនសិនថា ព្រះអង្គប្រទានមាគ៌ាជីវិតដល់មនុស្ស តាមរយៈការយាងមកក្នុងចំណោមមនុស្ស ហើយអ្នកត្រូវតែទទួលស្គាល់ថា ទ្រង់យាងមកក្នុងចំណោមមនុស្ស ដើម្បីប្រទានមាគ៌ាជីវិតដល់មនុស្សក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ មិនមែនក្នុងអតីតកាលទេ ប៉ុន្តែនៅពេលបច្ចុប្បន្នវិញ» (ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានរៀនចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា យើងមិនអាចវិនិច្ឆ័យតាមរូបរាងខាងក្រៅ ដើម្បីបែងចែករវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយបានទេ ហើយថាយើងត្រូវតែមើលលើសារជាតិរបស់បុគ្គលនោះ គឺដោយមើលថាតើបុគ្គលនោះអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បានដែរឬទេ និងសម្ដែងចេញនូវព្រះបន្ទូល និងនិស្ស័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានយកកំណើតជាសាច់ឈាមយាងមកផែនដី ទ្រង់កំពុងសម្ដែងចេញនូវសេចក្ដីពិត ហើយកំពុងធ្វើកិច្ចការរបស់ទ្រង់។ អ្វីៗទាំងអស់ដែលទ្រង់បើកសម្ដែង គឺជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់៖ វាគឺជាព្រះនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយកិច្ចការដែលទ្រង់ធ្វើអាចសង្គ្រោះមនុស្សបាន។ ទាំងនេះគឺជាអ្វីៗទាំងអស់ដែលគ្មានមនុស្សណាម្នាក់មាន ឬអាចសម្រេចបានឡើយ។ ដូច្នេះ មធ្យោបាយដ៏ត្រឹមត្រូវបំផុតដើម្បីកំណត់ថាតើបុគ្គលណាម្នាក់ជាព្រះគ្រីស្ទឬអត់ គឺតាមរយៈការមើលថាតើបុគ្គលនោះអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បានដែរឬទេ និងសម្ដែងចេញនូវព្រះបន្ទូល និងព្រះនិស្ស័យរបស់ព្រះជាម្ចាស់។ ក្នុងអំឡុងពេលនៃការស្វែងយល់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងការអានព្រះបន្ទូលរបស់ទ្រង់នោះ បន្ថែមពីលើការមើលឃើញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សដែលបានបើកសម្ដែងតាមរយៈព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំក៏បានឃើញនូវសេចក្ដីសុចរិត សេចក្ដីក្រោធ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផងដែរ។ ព្រះបន្ទូលរបស់ទ្រង់ប្រៀបដូចជាដាវដ៏មុតស្រួច ដែលវះកាត់បើកនូវសេចក្ដីពុករលួយនៅក្នុងចិត្តរបស់យើង ដោយលាតត្រដាងនូវធម្មជាតិបែបសាតាំងដែលប្រឆាំងនឹងព្រះជាម្ចាស់របស់យើង។ យើងអាចមើលឃើញដោយផ្ទាល់នូវសេចក្ដីពុករលួយខាងក្នុងរបស់យើង ក៏ដូចជាផ្លូវដែលយើងត្រូវតែដើរនៅក្នុងជំនឿរបស់យើងដែរ។ តាមរយៈការអនុវត្តព្រះបន្ទូលរបស់ទ្រង់ យើងអាចដោះស្រាយនិស្ស័យពុករលួយរបស់យើងបន្តិចម្ដងៗ ហើយរស់នៅចេញនូវភាពជាមនុស្សធម្មតាបាន។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបើកបង្ហាញនូវអាថ៌កំបាំងជាច្រើននៃសេចក្ដីពិត ហើយអនុញ្ញាតឲ្យយើងរៀនអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ដើម្បីសង្គ្រោះមនុស្សជាតិ។ រឿងទាំងនេះមិនអាចរកឃើញនៅក្នុងព្រះគម្ពីរ ឬនៅក្នុងសាសនាណាមួយឡើយ។ ទាំងនេះគឺជាអាថ៌កំបាំងទាំងអស់នៃសេចក្ដីពិតដែលព្រះជាម្ចាស់កំពុងបើកបង្ហាញសម្រាប់មនុស្សជាតិនៅគ្រាចុងក្រោយ ហើយគឺជាអ្វីៗទាំងអស់ដែលមនុស្សមិនធ្លាប់បានឮ ឬបានឃើញពីមុនមក។ គ្មានបុគ្គលល្បីល្បាញ ឬអស្ចារ្យណាម្នាក់អាចសម្ដែងចេញនូវសេចក្ដីពិត និងសង្គ្រោះមនុស្សជាតិបានឡើយ។ មានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចសម្ដែងចេញនូវសេចក្ដីពិតបាន និងធ្វើកិច្ចការជំនុំជម្រះ និងបន្សុទ្ធមនុស្ស ហើយនាំផ្លូវ នាំសេចក្ដីពិត ហើយនាំជីវិតមកឲ្យយើង។ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ចេញពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថា ទ្រង់គឺជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលបានបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ ជាព្រះជាម្ចាស់ដែលបានដាក់បញ្ញត្តិដើម្បីដឹកនាំជីវិតមនុស្សនៅលើផែនដី ជាព្រះជាម្ចាស់ដែលត្រូវបានគេឆ្កាងដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ ហើយលើសពីនេះទៅទៀត ជាព្រះជាម្ចាស់ដែលបានយាងត្រឡប់មកវិញនៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះយើងពីបាប។ ដោយគ្មានការសង្ស័យ ព្រះជាម្ចាស់គឺជាដើម និងជាចុង ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ។ ចំណែកឯព្រះគ្រីស្ទក្លែងក្លាយវិញ គឺជាអ្នកក្លែងបន្លំ ដែលមិនយូរមិនឆាប់នឹងដួលរលំ ពីព្រោះពួកគេមិនអាចសម្ដែងចេញនូវសេចក្ដីពិតបានទេ ពួកគេមិនមានសមត្ថភាពធ្វើកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ ហើយពួកគេមិនអាចជួយមនុស្សឲ្យបោះបង់ចោលសេចក្ដីពុករលួយ ហើយបានសង្គ្រោះឡើយ។ អ្វីៗទាំងអស់ដែលពួកគេអាចធ្វើបាន គឺគ្រាន់តែយកតម្រាប់តាមកិច្ចការពីអតីតកាលរបស់ព្រះជាម្ចាស់ ដើម្បីបំភាន់ និងធ្វើឲ្យមនុស្សពុករលួយតែប៉ុណ្ណោះ។ ឥឡូវនេះ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ដែលជាព្រះដ៏មានគ្រប់ព្រះចេស្ដា កំពុងសម្ដែងចេញនូវសេចក្ដីពិត ហើយកំពុងធ្វើកិច្ចការនៃការជំនុំជម្រះដែលចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ ទ្រង់កំពុងបន្សុទ្ធ និងផ្លាស់ប្តូរសេចក្ដីពុករលួយរបស់មនុស្ស ហើយសង្គ្រោះមនុស្សជាតិឲ្យរួចពីអំពើបាប។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បញ្ជាក់យ៉ាងពេញលេញថា ទ្រង់គឺជាការលេចមកនៃព្រះដ៏ពិត។ នោះគឺគ្មានអ្វីគួរឲ្យសង្ស័យឡើយ។

កាលពីមុន ខ្ញុំបានប្រកាន់ខ្ជាប់នូវសញ្ញាណរបស់ខ្ញុំ។ ខ្ញុំបានគិតថា ព្រះជាម្ចាស់នឹងជំនុំជម្រះអំពើបាបរបស់មនុស្សពីលើបល្ល័ង្កពណ៌សដ៏ធំមួយនៅលើមេឃនៅគ្រាចុងក្រោយ ប៉ុន្តែក្រោយមក តាមរយៈការប្រជុំ និងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ សញ្ញាណមួយនេះរបស់ខ្ញុំត្រូវបានកែតម្រូវ។ នោះក៏ព្រោះតែខ្ញុំបានរៀនពីរបៀបដែលព្រះជាម្ចាស់បន្សុទ្ធមនុស្សតាមរយៈកិច្ចការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ។ ខ្ញុំបានឃើញថា ព្រះអម្ចាស់យេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ ១៣ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមិនមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនជំនុំជម្រះគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះនឹងមានម្នាក់ដែលជំនុំជម្រះគេពេលក្រោយ ហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដដែល ដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ ខ្ញុំបានអានព្រះបន្ទូលពីរវគ្គទៀតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមានធម្មជាតិដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ គ្មានអ្វីក្រៅតែពីករណីនៃការប្រោសលោះនោះឡើយ។ នោះគឺ មនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានផាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏ស័ក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងបានបន្សុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចស័ក្តិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានបន្សុទ្ធ និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចកម្ចាត់សេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានបន្សុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការបន្សុទ្ធ» (ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកពិនិត្យពិច័យពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរចុះចូលនឹងព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារជាតិរបស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងរបៀបដែលមនុស្សជាតំណាងនៃអារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញពីភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» (ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់យាងមកយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការជំនុំជម្រះ ហើយសម្ដែងសេចក្ដីពិតដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានមានព្រះបន្ទូល ដោយបើកបង្ហាញនូវធម្មជាតិបែបសាតាំង និងនិស្ស័យពុករលួយរបស់មនុស្ស ដែលរួមមានដូចជា ភាពក្រអឺតក្រទម ភាពបោកបញ្ឆោត និងការមិនពេញចិត្តនឹងសេចក្ដីពិត។ ទ្រង់ក៏បានបើកបង្ហាញពីភាពអាត្មានិយម និងភាពលោភលន់របស់មនុស្សផងដែរ។ ទាំងអស់នេះធ្វើឲ្យមនុស្សអាចមើលឃើញសេចក្ដីពិតនៃសេចក្ដីពុករលួយរបស់ពួកគេ តាមរយៈការជំនុំជម្រះនៃព្រះបន្ទូលរបស់ទ្រង់ ដោយហេតុនោះ ពួកគេក៏ស្អប់ខ្ពើមខ្លួនឯង ប្រែចិត្តចំពោះព្រះជាម្ចាស់ ហើយឈានដល់ការកោតខ្លាច និងការចុះចូលចំពោះព្រះជាម្ចាស់។ មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយនិស្ស័យបែបសាតាំងរបស់មនុស្ស គឺតាមរយៈកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ។ គ្មានមនុស្សណាម្នាក់អាចធ្វើការនេះបានទេ។ ខ្ញុំបានដឹងថា ប្រសិនបើព្រះជាម្ចាស់ជំនុំជម្រះមនុស្សម្នាក់ៗពីលើបល្ល័ង្កពណ៌សដ៏ធំមួយនៅលើមេឃ នោះគ្មាននរណាម្នាក់ក្នុងចំណោមមនុស្សជាតិដែលពុករលួយដោយសាតាំង អាចមានឱកាសបានសង្គ្រោះឡើយ។ នោះក៏ព្រោះតែមនុស្សជាតិទាំងអស់ត្រូវបានសាតាំងធ្វើឲ្យពុករលួយយ៉ាងខ្លាំង។ ទោះបីជាតាមរយៈសេចក្ដីសង្រ្គោះនៅលើឈើឆ្កាងរបស់ព្រះអម្ចាស់យេស៊ូវ យើងត្រូវបានប្រោសលោះ ហើយអំពើបាបរបស់យើងត្រូវបានអត់ទោសឲ្យក៏ដោយ ក៏យើងនៅតែជាមនុស្សមានបាបដដែល។ យើងឆ្លងកាត់វដ្ដនៃការប្រព្រឹត្តបាប ហើយសារភាពបាបម្ដងហើយម្ដងទៀត។ ប្រសិនបើយើងមិនបានឆ្លងកាត់ការជំនុំជម្រះទេ សេចក្ដីពុករលួយរបស់យើងមិនអាចត្រូវបានបន្សុទ្ធបានឡើយ ហើយនៅទីបំផុត យើងនឹងត្រូវបានថ្កោលទោស និងជម្រុះចោលដោយព្រះជាម្ចាស់ជាមិនខាន! មានតែតាមរយៈការត្រូវបានជំនុំជម្រះ និងលាតត្រដាងដោយផ្ទាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបយើងអាចស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ហើយប្រែចិត្ត និងផ្លាស់ប្តូរដោយស្មោះ ហើយសេចក្ដីពុករលួយរបស់យើងអាចត្រូវបានបន្សុទ្ធបាន។ ដូចដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានព្រះបន្ទូលថា៖ «គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានបន្សុទ្ធ និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចកម្ចាត់សេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានបន្សុទ្ធ» (ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មានពេលមួយ ខ្ញុំបានអានព្រះបន្ទូលមួយវគ្គរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងការប្រជុំ ដែលពិតជាបានប៉ះពាល់ចិត្តរបស់ខ្ញុំយ៉ាងខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អស់អ្នកណាដែលមិនយល់ពីសេចក្តីពិត តែងតែដើរតាមអ្នកដទៃ៖ ប្រសិនបើមនុស្សនិយាយថានេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកនឹងនិយាយថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ប្រសិនបើមនុស្សនិយាយថា វាជាកិច្ចការរបស់វិញ្ញាណអាក្រក់ នោះអ្នកនឹងទៅជាងឿងឆ្ងល់ ឬក៏និយាយថា វាជាកិច្ចការរបស់វិញ្ញាណអាក្រក់ដូចគេដែរ។ អ្នកតែងតែនិយាយត្រាប់តាមពាក្យរបស់អ្នកដទៃដូចជាសត្វសេក ហើយមិនអាចញែកដឹងភាពខុសគ្នាបានដោយខ្លួនឯងនោះទេ ហើយអ្នកក៏មិនអាចគិតសម្រាប់ខ្លួនឯងបានដែរ។ នេះគឺជាមនុស្សម្នាក់ដែលគ្មានទីឈរជើង ជាមនុស្សដែលគ្មានការញែកដឹង ហើយមនុស្សបែបនោះ គឺជាមនុស្សអសមត្ថភាពដែលគ្មានតម្លៃ! អ្នកតែងតែត្រាប់តាមពាក្យសម្ដីរបស់អ្នកដទៃ៖ ថ្ងៃនេះ គេបាននិយាយថា នេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអាចថា នៅថ្ងៃណាមួយមនុស្សម្នាក់នឹងនិយាយថា វាមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយវាគ្មានអ្វីផ្សេងក្រៅពីទង្វើរបស់មនុស្សឡើយ ប៉ុន្តែអ្នកមិនអាចញែកដឹងពីចំណុចនេះបានឡើយ ហើយនៅពេលដែលអ្នកបានឃើញអ្នកដទៃនិយាយដោយបែបនេះ អ្នកក៏នឹងនិយាយដូចគ្នានេះដែរ។ តាមពិត វាគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអ្នកនិយាយថា វាជាកិច្ចការរបស់មនុស្ស។ តើអ្នកមិនបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលប្រមាថដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅក្នុងចំណុចនេះតើអ្នកមិនបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដោយសារអ្នកគ្មានការញែកដឹងភាពខុសគ្នាបានទេឬអី?» (ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានព្រមានយើងថា កុំឲ្យស្តាប់ការណែនាំរបស់អ្នកដទៃដោយងងឹតងងល់ នៅពេលស្វែងយល់ពីផ្លូវពិត និងវាយតម្លៃកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស។ ការធ្វើបែបនេះ ទំនងជានឹងធ្វើឲ្យយើងប្រឆាំងនឹងព្រះជាម្ចាស់ និងប្រមាថដល់ព្រះនិស្ស័យរបស់ទ្រង់ ហើយបាត់បង់ឱកាសរបស់យើងក្នុងការទទួលបានសេចក្ដីសង្រ្គោះ។ ការពិតដ៏គួរឲ្យសោកសៅនេះ គឺជារឿងដែលអាចកើតឡើងចំពោះនណាម្នាក់ក្នុងចំណោមយើង។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនចំពោះភាពល្ងង់ខ្លៅ និងភាពតក់ក្រហល់របស់ខ្ញុំ។ ហេតុអ្វីបានជាសូម្បីតែបន្ទាប់ពីបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយ និងមានអារម្មណ៍ថាព្រះបន្ទូលទាំងនេះមានសិទ្ធិអំណាច និងព្រះចេស្ដាហើយក៏ដោយ ក៏ខ្ញុំនៅតែទទួលឥទ្ធិពលពីអ្នកជិតខាងរបស់ខ្ញុំ ហើយត្រូវបានបំភាន់ដោយអ្វីដែលពួកគេបាននិយាយដូច្នេះ? ភាពល្ងង់ខ្លៅ និងភាពតក់ក្រហល់របស់ខ្ញុំ ស្ទើរតែធ្វើឲ្យខ្ញុំចាកចេញពីក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទៅហើយ ធ្វើឲ្យខ្ញុំខកខានការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយបំផ្លាញឱកាសរបស់ខ្ញុំក្នុងការទទួលបានសេចក្ដីសង្រ្គោះ។ ភាពងងឹតងងល់ និងភាពល្ងង់ខ្លៅរបស់ខ្ញុំ អាចនឹងនាំមកនូវផលវិបាកដ៏គួរឲ្យភ័យខ្លាចដល់ខ្ញុំយ៉ាងនេះ! ខ្ញុំបានយល់ថា ខ្ញុំគួរតែធ្វើជាស្ត្រីព្រហ្មចារីដ៏ឆ្លាតវៃ។ នៅពេលដែលយើងឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ យើងត្រូវតែទទួលយកដោយឥតរង្គោះរង្គើ ពីព្រោះយើងទាំងអស់គ្នាគឺជាភាវៈដែលទ្រង់បានបង្កើត ហើយ យើងត្រូវតែធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា ដូចជាពេត្រុសបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ រួចហើយក៏បានដើរតាមព្រះអម្ចាស់។ ពេលគិតឡើងវិញពីភាពល្ងង់ខ្លៅពីមុនរបស់ខ្ញុំ ខ្ញុំបានអធិដ្ឋានដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយទូលសូមឲ្យទ្រង់អត់ទោសឲ្យខ្ញុំ។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា និងការជំនុំជម្រះ ហើយនិងសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់។

ចាប់តាំងពីពេលនោះមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារាល់ថ្ងៃ។ នៅពេលដែលខ្ញុំខ្សោយ ខ្ញុំទូលសូមជំនឿ និងកម្លាំងពីព្រះជាម្ចាស់ ដើម្បីកុំឲ្យខ្ញុំជំពប់ដួល។ ជាមួយនឹងការដឹកនាំ និងជំនួយរបស់ព្រះជាម្ចាស់ ឥឡូវនេះ ស្ថានភាពរបស់ខ្ញុំបានប្រសើរឡើងច្រើនហើយ។ ខ្ញុំក៏មានការងារថ្មីមួយដែរ។ ខ្ញុំមានអារម្មណ៍ថា ទាំងអស់នេះគឺដោយសារតែការរៀបចំដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ បន្តិចម្ដងៗ ជីវិតរបស់ខ្ញុំបានប្រសើរឡើងច្រើន។ អ្វីដែលសំខាន់បំផុតនោះ គឺខ្ញុំអាចហូបនិងផឹកព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារាល់ថ្ងៃ ហើយអាចប្រជុំ និងអាចប្រកបជាមួយបងប្អូនដទៃទៀត។ ឥឡូវនេះ ខ្ញុំបានចាប់ផ្តើមចែកចាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយជួយអ្នកជឿពិតប្រាកដជាច្រើនទៀតដែលស្រេកឃ្លានផ្លូវពិត ឲ្យបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងទទួលយកសេចក្ដីសង្រ្គោះនៅគ្រាចុងក្រោយរបស់ទ្រង់។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ខ្ញុំដឹងពីរបៀបដោះស្រាយនិស្ស័យពុករលួយ

ខ្ញុំបានធំដឹងក្ដីនៅក្នុងក្រុមគ្រួសារដែលកាន់សាសនាកាតូលិក ហើយខ្ញុំបានជឿព្រះអម្ចាស់រួមជាមួយពួកគាត់ តាំងពីខ្ញុំនៅក្មេងមកម្ល៉េះ។ ពេលធំដឹងក្ដី...

តើអ្នកពិតជាអាចស្វាគមន៍ព្រះអម្ចាស់ ដោយសម្លឹងមើលទៅលើមេឃបានទេ?

By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះ​មុនមហន្តរាយ។...

របៀបដែលខ្ញុំគួរ ស្វាគមន៍ព្រះអម្ចាស់

ខ្ញុំកើតក្នុងគ្រួសារកាន់សាសនាកាតូលិក ហើយតាំងពីក្មេងមក ខ្ញុំបានគោរពប្រណិប័តន៍ជំនឿសាសនាកាតូលិក និងទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់។...

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...