ទីសម្គាល់នៃគ្រាចុងក្រោយ៖ ចន្ទគ្រាសដែលមានព្រះចន្ទពេញវង់ពណ៍ក្រហម នឹងលេចមកនៅក្នុងឆ្នាំ២០២២

05-05-2022

កំណត់សម្គាល់អ្នកនិពន្ធ៖ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតនៅលើផ្ទៃមេឃ «ព្រះចន្ទក្រហម» បានលេចចេញឡើងជាញឹកញាប់។ គ្រោះមហន្ដរាយជាច្រើនដូចជា មេរោគរាតត្បាត រញ្ជួយដី និងគ្រោះទុរភិក្សកំពុងតែមានលក្ខណៈអាក្រក់ទៅៗ។ សេចក្ដីទំនាយរបស់ព្រះគម្ពីរអំពីគ្រាចុងក្រោយបានបំពេញរួចរាល់ហើយ ហើយថ្ងៃដ៏អស្ចារ្យ និងគួរឱ្យស្ញប់ស្ញែងបំផុតរបស់ព្រះយេហូវ៉ាកៀកនឹងចូលមកដល់ដែរ។ គ្រោះមហន្តរាយយ៉ាងធំពេលនេះកំពុងធ្លាក់មកលើពួកយើង ដូចនេះតើយើងគួរធ្វើយ៉ាងណាដើម្បីស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់? អត្ថបទនេះបានបង្ហាញនូវចម្លើយសម្រាប់អ្នក។

ទីសម្គាល់នៃគ្រាចុងក្រោយ៖ ចន្ទគ្រាសដែលមានព្រះចន្ទពេញវង់ពណ៍ក្រហម នឹងលេចមកនៅក្នុងឆ្នាំ២០២២

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដូចដែលអ្នកជំនាញពាក់ព័ន្ធបានព្យាករណ៍ទុក ចន្ទគ្រាសដែលមានព្រះចន្ទពេញវង់ក្រហម នឹងអាចមើលឃើញនៅលើមេឃ។ តាមការពិត សញ្ញាដ៏អស្ចារ្យនានាដូចជា ព្រះចន្ទក្រហម និងព្រះចន្ទពេញវង់ធំផុត និងព្រះចន្ទពេញវង់ក្រហមធំផុត បានលេចចេញជាប្រចាំក្នុងប៉ុន្មានឆ្នាំនេះ ជាឧទាហរណ៍ចន្ទក្រហមនៅឆ្នាំ២០១១ និង២០១៣ ស៊េរីនៃចន្ទក្រហមទាំងបួនដែលបានលេចឡើងកាលពីឆ្នាំ២០១៤ និង២០១៥ ចន្ទខៀវនៅឆ្នាំ២០១៨ ដែលវាក៏បានកើតឡើងកាលពី១៥២ឆ្នាំមុនផងដែរ ហើយបាតុភូតចន្ទចចកក្រហមធំក៏ដែលបានកើតឡើងនៅថ្ងៃទី២១ខែមករា ឆ្នាំ២០១៩ ដែលបានរួមច្របាច់គ្នាក្នុងទិដ្ឋភាពតារាសាស្រ្តទាំងបីនៃចន្ទពេញវង់ធំបំផុត ចន្ទក្រហម និងចន្ទចចក ហើយវាក៏ត្រូវបានរាប់ថាជាអច្ឆរិយៈតារាសាស្ដ្រដ៏អស្ចារ្យបំផុតដែរ។ ក្រៅពីនោះ ទស្សនីយភាពដ៏កម្រមួយបានកើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១ ដែលព្រះច័ន្ទក្រហមដ៏ធំមួយត្រូវបានគេឃើញក្នុងអំឡុងពេលកើតមានចន្ទគ្រាស។

ព្យាការីជាច្រើនបានថ្លែងទំនាយថាការលេចឡើងនៃចន្ទក្រហមបានបង្ហាញពីភាពមិនធម្មតា និងព្រឹត្តិការណ៍អស្ចារ្យដែលនឹងកើតឡើង។ ហើយក៏មានអ្នកជំនាញផ្នែកព្រះគម្ពីរដែលបានជឿយ៉ាងមុតមាំដែរថាការលេចឡើងនៃចន្ទក្រហមគឺជាការចាក់បំពេញនៃការថ្លែងទំនាយក្នុងគម្ពីរយ៉ូអែល ២៖២៩-៣១៖ «ខ្ញុំនឹងចាត់វិញ្ញាណរបស់ខ្ញុំស្រោចស្រពលើទាសាទាសីរបស់ខ្ញុំនៅគ្រានោះ។ ហើយខ្ញុំនឹងបង្ហាញនូវការអស្ចារ្យនៅស្ថានសួគ៌ និងផែនដី គឺមានឈាមនិងភ្លើង ព្រមទាំងដុំផ្សែងផង។ ព្រះអាទិត្យនឹងប្រែទៅជាងងឹតសូន្យ ហើយព្រះចន្ទនឹងក្លាយទៅជាឈាម នេះគឺមុនថ្ងៃដ៏អស្ចារ្យនិងគួរឱ្យស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់។» ដូចគ្នាដែរ គម្ពីរវិវរណៈ ៦៖១២ ក៏បានចែងថា៖ «នៅពេលដែលបកត្រាទី ៦ ខ្ញុំបានឃើញការរញ្ជួយដ៏ខ្លាំងម្តងទៀតព្រះអាទិត្យប្រែជាខ្មៅដូចក្រណាត់រោមខ្មៅ ហើយព្រះច័ន្ទពេញប្រែជាក្រហមដូចឈាម។» «ថ្ងៃដ៏អស្ចារ្យនិងគួរឱ្យស្ញែង» ត្រូវបានរៀបរាប់នៅក្នុងការថ្លែងទំនាយនៅក្នុងសៀវភៅយ៉ូអែលសំដៅលើគ្រោះមហន្តរាយដ៏ធំ។ យើងគ្រប់គ្នាបានឃើញគ្រោះមហន្ដរាយកំពុងរីករាលដាលយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលការកើតឡើងជាញឹកញាប់នេះមានដូចជា រញ្ជួយដី គ្រោះទុរភិក្ស គ្រោះកាច និងទឹកជំនន់ដែលពិតជាគួរឱ្យរន្ធត់ណាស់សម្រាប់យើងដែលបានជួបប្រទះនឹងវា។ ស្ថានភាពពិភពលោកកំពុងស្ថិតក្នុងភាពច្របូកច្របល់ និងផ្លាស់ប្ដូរជាបន្តបន្ទាប់ គឺមាននូវការផ្ទុះសង្គ្រាមជាញឹកញាប់ អំពើហឹង្សា និងការវាយប្រហាររបស់ភាវរៈករដែលនៅបន្ដកើនឡើង។ បរិយាកាសជុំវិញពិភពលោកគឺកំពុងតែក្ដៅទៅៗ ហើយស្ថានភាពអាកាសធាតុកាន់តែខ្លាំង ហើយហេតុការណ៍ចម្លែកៗផ្នែកតារាសាស្ត្រគ្រប់ប្រភេទក៏កំពុងតែកើតមានឡើងគ្រប់ពេលផងដែរ។ ទីសម្គាល់នៃគ្រាចុងក្រោយដែលបានថ្លែងទំនាយនៅក្នុងព្រះគម្ពីរត្រូវបានបើកបង្ហាញម្ដងមួយៗ ហើយគ្រោះមហន្តរាយយ៉ាងធំបានមកដល់ហើយ។ ដូចនេះ តើយើងគួរស្វាគមន៍ព្រះអម្ចាស់ និងការសង្គ្រោះរបស់ទ្រង់យ៉ាងដូចម្ដេច? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ វាត្រូវបានថ្លែងទំនាយនៅកន្លែងជាច្រើននៅក្នុងចំពូក២ និង២ នៃគម្ពីរវិវរណៈ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ។» តាមរយៈការថ្លែងទំនាយទាំងនេះ យើងអាចមើលឃើញថាព្រះជាម្ចាស់នឹងមានព្រះបន្ទូលនៅគ្រាចុងក្រោយ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្ស ព្រមទាំងនាំមនុស្សចូលទៅក្នុងនគរព្រះ។ មានតែការស្ដាប់នូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ និងការចង់បាននិងចង់ស្វែងរកលក្ខណៈរបស់ព្រះ និងកិច្ចការនៃគ្រាចុងក្រោយប៉ុណ្ណោះ ទើបយើងអាចស្វាគមន៍ការយាងត្រលប់របស់ព្រះអម្ចាស់យេស៊ូវបាន ដោយមានឱកាសត្រូវបានសង្គ្រោះ និងប្រោសឱ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ព្រមទាំងចូលទៅក្នុងទិសដៅដ៏ស្រស់ស្អាតជាមួយព្រះជាម្ចាស់។ បើមិនដូច្នោះទេ យើងនឹងបាត់បង់នូវសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយនៃគ្រាចុងក្រោយ និងត្រូវបានលប់បំបាត់ ព្រមទាំងត្រូវដាក់ទោសផង។ នេះជាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីការនេះ៖

គ្រោះមហន្តរាយគ្រប់បែបយ៉ាង នឹងកើតឡើងជាបន្តបន្ទាប់។ គ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែងទាំងអស់ នឹងជួបគ្រោះភ័យ៖ គ្រោះចង្រៃ គ្រោះទុរ្ភិក្ស គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះរញ្ជួយដី កើតឡើងនៅគ្រប់ទីកន្លែង។ គ្រោះមហន្តរាយទាំងនេះ នឹងមិនត្រឹមតែកើតឡើងតែមួយកន្លែង ឬពីរកន្លែងទេ ហើយវាក៏នឹងមិនបញ្ចប់ទៅវិញត្រឹមមួយថ្ងៃ ឬពីរថ្ងៃនោះដែរ ផ្ទុយទៅវិញ វានឹងរីករាលដាលលើតំបន់កាន់តែធំទៅៗ ហើយកាន់តែសាហាវទៅៗ។ អំឡុងពេលនេះ ការរំខានដោយសត្វល្អិតចង្រៃគ្រប់ប្រភេទ នឹងកើតមានឡើងជាបន្តបន្ទាប់ ហើយបាតុភូតមនុស្សស៊ីសាច់មនុស្សនឹងកើតឡើងគ្រប់ទីកន្លែង។ នេះគឺជាការជំនុំជម្រះរបស់ខ្ញុំចំពោះគ្រប់ជាតិសាសន៍ និងគ្រប់មនុស្សទាំងអស់។

(«ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយ មហាសមុទ្រនាំដីល្បាប់ចូលទៅក្នុងស្រែចំការចម្ការ ហើយស្រែចម្ការជន់ទឹកឡើងចូលទៅក្នុងមហាសមុទ្រម្ដងហើយម្ដងទៀត។ ក្រៅពីព្រះអង្គដែលគ្រប់គ្រងលើអ្វីៗទាំងអស់ក្នុងចំណោមរបស់សព្វសារពើ នោះគ្មាននរណាម្នាក់អាចដឹកនាំ និងណែនាំពូជមនុស្សនេះបានឡើយ។ គ្មាននរណាម្នាក់ខ្លាំងពូកែដែលធ្វើការងារ ឬក៏ធ្វើការរៀបចំសម្រាប់ពូជមនុស្សនេះទេ ព្រោះមានមនុស្សតិចតួចណាស់ដែលអាចដឹកនាំពូជមនុស្សនេះឆ្ពោះទៅកាន់ទិសដៅនៃពន្លឺ និងរំដោះពួកគេពីភាពអយុត្តិធម៌នៅលើផែនដីនេះ។ ព្រះជាម្ចាស់សោយសោកចំពោះអនាគតរបស់មនុស្ស ទ្រង់ព្រួយព្រះហឫទ័យនៅពេលដែលមនុស្សធ្លាក់ចុះ ហើយទ្រង់ឈឺព្រះហឫទ័យដែលមនុស្សដើរមួយជំហានម្ដងៗទៅរកភាពពុករលួយ និងផ្លូវដែលមិនអាចត្រលប់ក្រោយវិញបាន។ គ្មាននរណាម្នាក់ធ្លាប់បានគិតថា តើគោលដៅមួយណាដែលមនុស្សបានធ្វើឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្ទេចខ្ទាំ និងបានបោះបង់ចោលទ្រង់ទៅស្វែងរកមេកំណាចដែលអាចត្រូវបាននាំទៅ។ ប្រាកដណាស់ថា គឺដោយសារមូលហេតុនេះហើយបានជាគ្មាននរណាម្នាក់មានអារម្មណ៍ដឹងពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់ស្វែងរកវិធីដើម្បីផ្គាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ព្យាយាមចូលទៅជិតព្រះជាម្ចាស់ទេ ហើយលើសពីនោះទៅទៀត ដោយសារមូលហេតុនេះហើយ បានជាគ្មាននរណាម្នាក់យល់ច្បាស់ពីការព្រួយព្រះហឫទ័យ និងការឈឺចាប់របស់ព្រះជាម្ចាស់។ ទោះបីជាក្រោយពេលដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏មនុស្សនៅតែបន្ដដើរលើផ្លូវរបស់ខ្លួន នៅតែបន្ដវង្វេងចេញពីព្រះជាម្ចាស់ ដោយការគេចចេញពីព្រះគុណ និងការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ ព្រមទាំងគេចចេញពីសេចក្ដីពិតរបស់ទ្រង់ ដោយព្រមលក់ខ្លួនទៅឲ្យអារក្សសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ បើមនុស្សនៅក្បាលរឹងបែបនេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលបានបោះបង់ទ្រង់ចោល ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? គ្មាននរណាម្នាក់ដឹងឡើយថា មូលហេតុដែលនាំឲ្យទ្រង់រំឭក និងដាស់តឿនម្ដងហើយម្ដងទៀត នោះគឺដោយសារទ្រង់បានរៀបចំគ្រោះមហន្ដរាយមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងព្រះហស្ដទ្រង់ ជាគ្រោះមហន្ដរាយមួយដែលសាច់ឈាម និងព្រលឹងរបស់មនុស្សមិនអាចទ្រាំទ្របាននោះទេ។ គ្រោះមហន្ដរាយនេះមិនមែនគ្រាន់តែជាទណ្ឌកម្មនៃសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាទណ្ឌកម្មនៃព្រលឹងដែរ។ អ្នកត្រូវដឹងពីចំណុចនេះ៖ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់បរាជ័យ ហើយនៅពេលដែលការរំឭក និងការដាស់តឿនរបស់ទ្រង់មិនត្រូវបានតបស្នង តើទ្រង់នឹងសម្ដែងសេចក្ដីក្រោធប្រភេទណាទៅ? គឺសេចក្ដីក្រោធដែលមិនធ្លាប់មានអ្នកជួបប្រទះ ឬក៏ធ្លាប់ឮពីមុនមកទេ។ ដូច្នេះហើយបានជាខ្ញុំនិយាយថា គ្រោះមហន្ដរាយនេះមិនធ្លាប់មានពីមុនមកទេ ហើយក៏នឹងមិនកើតឡើងម្ដងទៀតដែរ។ ដ្បិតផែនការរបស់ព្រះជាម្ចាស់ គឺបង្កើតមនុស្សជាតិតែមួយដង និងសង្គ្រោះមនុស្សជាតិតែមួយដងនេះប៉ុណ្ណោះ។ នេះគឺជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរ។ ដូច្នេះហើយ គ្មាននរណាម្នាក់អាចយល់ពីបំណងព្រះហឫទ័យក្នុងការទទួលយកការឈឺចាប់ និងការគិតទុកជាមុនដ៏ក្លៀវក្លា ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សនៅគ្រានេះទេ។

(«ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការរបស់ព្រះជាម្ចាស់បាចសាចទៅមុខ ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកណាដែលស្ដាប់បន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនស្ដាប់តាមទ្រង់ នឹងត្រូវជួបគ្រោះមហន្តរាយយ៉ាងច្រើនសន្ធឹក និងត្រូវទទួលទោសដែលស័ក្តិសមបំផុត។

(«ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

របៀបអធិស្ឋានដែលអាចឱ្យព្រះជាម្ចាស់ស្ដាប់ឮ៖ ការដោះស្រាយបញ្ហាចំនួន៣ គឺជាគន្លឹះ

ក្នុងនាមជាគ្រីស្ទបរិស័ទ សេចក្ដីអធិស្ឋានគឺជាផ្នែកមួយដែលមិនអាចប្រកែកបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង...

តើការប្រែចិត្តជាអ្វី? តើគ្រីស្ទបរិស័ទ្ទគួរប្រែចិត្តយ៉ាងដូចម្ដេច ស្ថិតក្នុងគ្រោះមហន្តរាយ?

By Xiaoyu, USA ក្នុងឆ្នាំ ២០២០ វីរុសកូវីដ-១៩ បានវាយលុកសកលលោក ដែលនាំពិភពលោកឱ្យធ្លាក់ក្នុងជំងឺរាតត្បាត។ ហើយគួរឱ្យរន្ធត់ផងដែរនោះ...

Leave a Reply