ជំពូកទី ៦៩

នៅពេលដែលបំណងព្រះហឫទ័យរបស់ខ្ញុំចេញមកអស់អ្នកណាដែលហ៊ានប្រឆាំង និងហ៊ានវិនិច្ឆ័យ ឬសង្ស័យ ខ្ញុំនឹងកម្ចាត់ចោលពួកគេភ្លាមៗមិនខាន។ សព្វថ្ងៃនេះ អស់អ្នកណាដែលមិនប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ខ្ញុំ ឬអស់អ្នកណាដែលយល់ច្រឡំពីបំណងព្រះហឫទ័យរបស់ខ្ញុំ នឹងត្រូវផាត់ចោល និងបណ្ដេញចេញពីនគររបស់ខ្ញុំជាក់ជាមិនខាន។ នៅក្នុងនគររបស់ខ្ញុំ គ្មាននរណាផ្សេងឡើយ។ ទាំងអស់សុទ្ធតែជាពួកកូនប្រុសរបស់ខ្ញុំ ពោលគឺជាមនុស្សដែលខ្ញុំស្រឡាញ់ និងជាអ្នកដែលគិតគូរដល់ខ្ញុំ។ ជាងនេះទៀត ពួកគេជាអ្នកដែលប្រព្រឹត្តតាមព្រះបន្ទូលរបស់ខ្ញុំ ហើយអាចកាន់អំណាចក្នុងការជំនុំជម្រះគ្រប់ប្រជាជាតិ និងគ្រប់មនុស្សជំនួសខ្ញុំបាន។ លើសពីនេះ ពួកគេជាពួកកូនប្រុសច្បងមួយក្រុម ដែលគ្មានទោស និងរស់រវើក សាមញ្ញ និងបើកចំហ ព្រមទាំងទៀងត្រង់ និងមានប្រាជ្ញា។ បំណងព្រះហឫទ័យរបស់ខ្ញុំត្រូវបានបំពេញនៅក្នុងអ្នករាល់គ្នា ហើយការដែលខ្ញុំប្រាថ្នាចង់ធ្វើត្រូវបានបំពេញនៅក្នុងអ្នករាល់គ្នា ដោយគ្មានកំហុស បើកចំហ និងបើកសម្ដែងទាំងស្រុង។ អស់អ្នកដែលមានចេតនា និងគោលបំណងខុសឆ្គង ខ្ញុំបានចាប់ផ្ដើមបោះបង់ពួកគេ ហើយខ្ញុំនឹងធ្វើឱ្យពួកគេដួលរលំម្ដងម្នាក់ៗ។ ខ្ញុំនឹងបំផ្លាញពួកគេម្ដងម្នាក់ៗ រហូតដល់កម្រិតមួយដែលពួកគេមិនអាចរស់រានបានឡើយ ហើយការទាំងអស់នេះសំដៅទៅលើវិញ្ញាណរបស់ពួកគេ ព្រលឹងរបស់ពួកគេ និងរូបកាយរបស់ពួកគេ។

ត្រូវយល់ថា សកម្មភាពនៃព្រះហស្តរបស់ខ្ញុំ ដែលជាការជួយផ្គត់ផ្គង់ដល់អ្នកក្រ ការមើលថែ និងការការពារដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ ការសង្រ្គោះមនុស្សល្ងង់ខ្លៅ និងមនុស្សក្លៀវក្លាដែលមិនជ្រៀតជ្រែកដល់ការគ្រប់គ្រងរបស់ខ្ញុំ ការដាក់ទោសអស់អ្នកដែលប្រឆាំងនឹងខ្ញុំ ព្រមទាំងអស់អ្នកដែលមិនសហការយ៉ាងសកម្មជាមួយខ្ញុំ ទាំងអស់នេះនឹងត្រូវបានបញ្ជាក់ម្ដងមួយៗ ដោយស្របតាមព្រះសូរសៀងរបស់ខ្ញុំ។ តើអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដឬទេ? តើអ្នកជាមនុស្សម្នាក់ដែលលះបង់ខ្លួនឯងសម្រាប់ខ្ញុំយ៉ាងស្មោះត្រង់ដែរឬទេ? តើអ្នកជាមនុស្សម្នាក់ដែលស្ដាប់តាមព្រះបន្ទូលរបស់ខ្ញុំ ហើយប្រព្រឹត្តតាមដែរឬទេ? តើអ្នកជាមនុស្សម្នាក់ដែលប្រឆាំងនឹងខ្ញុំ ឬក៏ជាមនុស្សម្នាក់ដែលស្របតាមខ្ញុំ? នៅក្នុងជម្រៅចិត្ត តើអ្នកមានគំនិតច្បាស់លាស់អំពីចំណុចទាំងនេះដែរឬទេ? តើអ្នកអាចឆ្លើយចំណុចនីមួយៗដែលខ្ញុំបានមានបន្ទូលដែរឬទេ? បើអ្នកមិនអាចឆ្លើយបានទេ នោះអ្នកជាបុគ្គលម្នាក់ដែលស្វែងរកដោយចិត្តរំជើបរំជួល តែបែរជាមិនយល់អំពីបំណងព្រះហឫទ័យរបស់ខ្ញុំហើយ។ មនុស្សបែបនេះនឹងជ្រៀតជ្រែកយ៉ាងស្រួលបំផុតដល់ការគ្រប់គ្រងរបស់ខ្ញុំ ហើយក៏យល់ច្រឡំចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំដែរ។ បើពួកគេមានចេតនាខុសឆ្គង ទោះបីក្នុងពេលមួយភ្លែតក៏ដោយ ក៏ពួកគេនឹងត្រូវទទួលការជម្រុះចោល និងការបំផ្លាញរបស់ខ្ញុំដែរ។

នៅក្នុងខ្ញុំ មានសេចក្តីអាថ៌កំបាំងមិនចេះចប់ ដែលមិនអាចវាស់ស្ទង់បានឡើយ។ ខ្ញុំនឹងបើកសម្ដែងសេចក្តីទាំងនោះទៅកាន់មនុស្សម្ដងមួយៗ ស្របតាមផែនការរបស់ខ្ញុំ។ ពោលគឺខ្ញុំនឹងបើកសម្ដែងសេចក្តីទាំងនោះទៅកាន់ពួកកូនប្រុសច្បងរបស់ខ្ញុំ។ អស់អ្នកដែលជាអ្នកមិនជឿ ព្រមទាំងអ្នកដែលប្រឆាំងនឹងខ្ញុំ ខ្ញុំនឹងគ្រាន់តែបណ្ដោយឱ្យទៅតាមដំណើរមិនខាន។ យ៉ាងណាមិញ នៅទីបំផុត ខ្ញុំនឹងធ្វើឱ្យពួកគេយល់ថា ខ្ញុំជាឫទ្ធានុភាព និងជាការជំនុំជម្រះ។ ពួកអ្នកមិនជឿនាពេលសព្វថ្ងៃមានតែចំណេះដឹងអំពីអ្វីដែលកើតឡើងនៅចំពោះភ្នែករបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដឹងអំពីបំណងព្រះហឫទ័យរបស់ខ្ញុំឡើយ។ មានតែពួកកូនប្រុសរបស់ខ្ញុំ ដែលជាមនុស្សដែលខ្ញុំស្រឡាញ់ប៉ុណ្ណោះ ទើបដឹង និងយល់អំពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំត្រូវបានបើកសម្ដែងជាចំហទៅកាន់ពួកកូនប្រុសរបស់ខ្ញុំ។ ចំពោះសាតាំងវិញ ខ្ញុំជាឫទ្ធានុភាព និងជាការជំនុំជម្រះ ហើយមិនត្រូវបានលាក់កំបាំងនោះឡើយ។ សព្វថ្ងៃនេះ មានតែពួកកូនប្រុសច្បងរបស់ខ្ញុំប៉ុណ្ណោះដែលស័ក្ដិសមនឹងស្គាល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ អ្នកផ្សេងទៀតគ្មានគុណសម្បត្តិគ្រប់គ្រាន់ឡើយ ហើយខ្ញុំបានរៀបចំទុកជាមុននូវការទាំងអស់នេះ មុនកំណើតពិភពលោកទៅទៀត។ កាលពីដើម ខ្ញុំបានរៀបចំយ៉ាងត្រឹមត្រូវនូវអ្នកដែលនឹងត្រូវទទួលព្រះពរ និងអ្នកដែលត្រូវទទួលទោស។ ខ្ញុំជ្រាបយ៉ាងច្បាស់អំពីការនេះ ហើយសព្វថ្ងៃនេះ វាត្រូវបានសម្ដែងចេញយ៉ាងពេញលេញរួចទៅហើយ៖ អស់អ្នកដែលទទួលបានព្រះពរ ចាប់ផ្ដើមរីករាយនឹងព្រះពររបស់ពួកគេ រីឯអស់អ្នកដែលត្រូវទទួលទោស ក៏ចាប់ផ្ដើមទទួលសេចក្តីវិនាសផងដែរ។ អស់អ្នកដែលមិនចង់ទទួលទោស នឹងនៅតែបែបនេះ ដ្បិតនេះគឺជាអ្វីដែលខ្ញុំបានបង្គាប់មក និងជាអ្វីដែលព្រះហស្តនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំបានរៀបចំទុក។ ជាក់ស្ដែង តើមនុស្សប្រភេទណាដែលទទួលព្រះពរ ហើយមនុស្សប្រភេទណាដែលត្រូវទទួលទោសទៅ? ខ្ញុំបានបើកសម្ដែងរួចហើយអំពីការទាំងនេះ។ នេះមិនមែនជាសេចក្តីអាថ៌កំបាំងមួយចំពោះអ្នករាល់គ្នាទេ ផ្ទុយទៅវិញ វាត្រូវបានបើកចំហរួចហើយ៖ អស់អ្នកដែលទទួលយកខ្ញុំ តែមានចេតនាខុសឆ្គង អស់អ្នកដែលទទួលយកខ្ញុំ តែមិនស្វែងរកខ្ញុំ អស់អ្នកដែលស្គាល់ខ្ញុំ តែមិនចុះចូលចំពោះខ្ញុំ អស់អ្នកដែលពាក់ព័ន្ធនឹងអំពើវៀចវេរ និងអំពើក្បត់ ដើម្បីបោកបញ្ឆោតខ្ញុំ អស់អ្នកដែលបានអានព្រះបន្ទូលរបស់ខ្ញុំ តែព្រួសចេញមកនូវភាពអវិជ្ជមាន និងអស់អ្នកដែលមិនស្គាល់ខ្លួនឯង អស់អ្នកដែលមិនស្គាល់លក្ខណៈរបស់ខ្លួន អស់អ្នកដែលលើកតម្កើងខ្លួនខ្ពស់ និងអស់អ្នកដែលស្មានថា ពួកគេបានឈានទៅដល់ភាពពេញវ័យ (ឧទាហរណ៍អំពីសាតាំង) ពោលគឺមនុស្សទាំងអស់នេះហើយដែលជាកម្មវត្ថុនៃការទទួលទោសនោះ។ អស់អ្នកដែលទទួលយកខ្ញុំ ហើយចេតនារបស់ពួកគេគឺសម្រាប់ជាប្រយោជន៍របស់ខ្ញុំ (ហើយបើពួកគេបង្កការរំខានណាមួយ ខ្ញុំនឹងមិននឹកនាអំពីសេចក្តីរំលងរបស់ពួកគេឡើយ ប៉ុន្តែចេតនារបស់ពួកគេត្រូវតែត្រឹមត្រូវ ហើយពួកគេត្រូវតែប្រយ័ត្នប្រយែង ប្រុងប្រយ័ត្នជានិច្ច និងមិនត្រូវខិលខូចឡើយ។ ហើយពួកគេត្រូវតែមានឆន្ទៈក្នុងការស្ដាប់ខ្ញុំ និងចុះចូលចំពោះខ្ញុំជានិច្ច)។ អស់អ្នកដែលបរិសុទ្ធ អស់អ្នកដែលបើកចំហ អស់អ្នកដែលទៀងត្រង់ អស់អ្នកដែលមិនត្រូវបានត្រួតត្រាដោយបុគ្គល វត្ថុ ឬរឿងរ៉ាវអ្វីមួយ និងអស់អ្នកដែលមានរូបរាងដូចជាកុមារ ទោះបីមានភាពចាស់ទុំនៅក្នុងជីវិតក៏ដោយ មនុស្សទាំងនេះគឺជាស្ងួនភ្ញារបស់ខ្ញុំ ជាកម្មវត្ថុនៃព្រះពររបស់ខ្ញុំ។ សព្វថ្ងៃនេះ អ្នករាល់គ្នាត្រូវមានគោលជំហរស្របតាមស្ថានភាពរបស់អ្នក។ ជាងនេះទៀត អ្នកនឹងដឹងថាតើអ្នកត្រូវទទួលព្រះពរ ឬក៏ទទួលទោស។ វាមិនចាំបាច់ឱ្យខ្ញុំនិយាយត្រង់ៗឡើយ។ អស់អ្នកដែលទទួលព្រះពរ គួរតែអរសប្បាយ និងរីករាយ រីឯអស់អ្នកដែលទទួលទោសមិនគួរកើតទុក្ខឡើយ។ ការទាំងពីរនេះត្រូវបានរៀបចំដោយព្រះហស្តរបស់ខ្ញុំ ទោះបីជាខ្ញុំមិនស្ដីបន្ទោសក៏ដោយចុះ៖ វាជាកង្វះកិច្ចសហការដ៏សកម្មរបស់អ្នកផ្ទាល់ជាមួយខ្ញុំ ក៏ដូចជាបរាជ័យរបស់អ្នកក្នុងការយល់ដឹងថា ខ្ញុំជាព្រះជាម្ចាស់ដែលពិនិត្យមើលជម្រៅដួងចិត្តរបស់មនុស្សដែរ។ នេះជាអ្វីដែលខ្ញុំបានកំណត់ទុកជាមុន ហើយអ្នកបានធ្វើបាបខ្លួនឯង តាមឧបាយកលដ៏តូចតាចរបស់អ្នកផ្ទាល់។ អ្នកបាននាំទុក្ខដាក់ខ្លួនហើយ! ការដែលអ្នកគួរតែធ្លាក់ទៅក្នុងស្ថានឃុំព្រលឹងនោះ មិនមែនជាការធ្វើបាបចំពោះអ្នកឡើយ! នេះគឺជាទីបញ្ចប់របស់អ្នក។ នេះគឺជាលទ្ធផលរបស់អ្នកហើយ!

ឱពួកកូនប្រុសច្បងដ៏មានពរអើយ! ចូរប្រញាប់ក្រោកឡើង ហើយសាទរចុះ! ចូរប្រញាប់ក្រោកឡើង ហើយសរសើរតម្កើងចុះ! ចាប់ពីពេលនេះតទៅ វានឹងគ្មានភាពជូរចត់ និងទុក្ខវេទនាទៀតឡើយ។ អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្តរបស់យើង។ អ្នកណាដែលមានគំនិតស្របតាមព្រះតម្រិះរបស់ខ្ញុំទាំងស្រុង គឺជាមនុស្សដែលខ្ញុំស្រឡាញ់ ហើយពួកគេនឹងមិនត្រូវជួបសេចក្តីវិនាសហិនហោចនោះឡើយ។ រាល់អ្វីៗដែលដួងចិត្តរបស់អ្នកប្រាថ្នាចង់បាន ខ្ញុំនឹងសម្រេចតាម (ទោះបីវាមិនអាចទៅតាមអំពើចិត្តក៏ដោយ)។ នេះហើយជាកិច្ចការរបស់ខ្ញុំនោះ។

ខាង​ដើម៖ ជំពូកទី ៦៨

បន្ទាប់៖ ជំពូកទី ៧០

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ