ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់

នៅក្នុងកិច្ចការរយៈពេលពីរទៅបីឆ្នាំនេះ អ្វីដែលគួរតែសម្រេចបាននៅក្នុងកិច្ចការនៃការជំនុំជម្រះលើអ្នករាល់គ្នា បានសម្រេចជាមូលដ្ឋានហើយ។ មនុស្សភាគច្រើនបានឈប់គិតពីក្ដីសង្ឃឹមមួយចំនួនទៅអនាគត និងវាសនារបស់ពួកគេ។ ក៏ប៉ុន្តែ នៅពេលគេថា អ្នករាល់គ្នាគឺជាកូនចៅរបស់ម៉ូអាប់ អ្នករាល់គ្នាភាគច្រើន មិនអាចទទួលយកបានឡើយ លក្ខណៈរបស់អ្នកខូចទ្រង់ទ្រាយ មាត់របស់អ្នកបូញវៀច ហើយភ្នែករបស់អ្នកសម្លឹងឥតព្រិច។ អ្នកពិតជាមិនអាចជឿថា អ្នកគឺជាកូនចៅរបស់ម៉ូអាប់ឡើយ។ ម៉ូអាប់ ត្រូវបានបណ្ដេញចេញមកដែនដីនេះ ក្រោយពីត្រូវបណ្ដាសារួច។ កូនចៅរបស់គាត់ បានបន្តពីមួយជំនាន់ទៅមួយជំនាន់តាមសែស្រឡាយរបស់គាត់មកទល់សព្វថ្ងៃនេះ ហើយអ្នករាល់គ្នា គឺជាកូនចៅរបស់គាត់។ ខ្ញុំមិនអាចធ្វើបាននោះទេ នរណាឲ្យអ្នកមកកើតនៅក្នុងផ្ទះរបស់ម៉ូអាប់? ខ្ញុំអាណិតអ្នក និងមិនចង់បានបែបនេះចំពោះអ្នកឡើយ ប៉ុន្តែគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការពិតនេះបានឡើយ។ អ្នកគឺជាកូនចៅរបស់ម៉ូអាប់ ហើយខ្ញុំមិនអាចមានព្រះបន្ទូលថា អ្នកជាកូនចៅរបស់ដាវីឌបានឡើយ។ មិនថាអ្នកជាកូនចៅនរណាទេ អ្នកនៅតែជាសត្តនិករដែលបានបង្កើតមកដដែល ថ្វីបើជាអ្នកជាសត្តនិករដែលមានឋានៈតូចទាប ជាសត្តនិករដែលមានកំណើតទាបក្ដី។ គ្រប់សត្តនិករដែលត្រូវបានបង្កើតមកទាំងអស់ ត្រូវតែជួបប្រទះគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់។ ពួកគេសុទ្ធតែជារបស់ដែលទ្រង់ត្រូវយកឈ្នះ ហើយពួកគេទាំងអស់ ត្រូវមើលឃើញពីនិស្ស័យសុចរិតរបស់ទ្រង់ និងត្រូវជួបប្រទះនូវព្រះប្រាជ្ញាញាណ និងព្រះសព្វានុភាពរបស់ទ្រង់។ សព្វថ្ងៃនេះ អ្នកគឺជាកូនចៅរបស់ម៉ូអាប់ ហើយអ្នកត្រូវទទួលនូវការជំនុំជម្រះនិងការវាយផ្ចាលនេះ។ ប្រសិនបើអ្នកមិនមែនជាកូនចៅរបស់ម៉ូអាប់ទេ តើអ្នកនឹងមិនត្រូវទទួលនូវការជំនុំជម្រះ និងការវាយផ្ចាលដូចគ្នានេះទេឬអី? ចូរទទួលស្គាល់ការនេះចុះ! ក្នុងសេចក្ដីពិត ការបំពេញកិច្ចការក្នុងពេលនេះលើកូនចៅរបស់ម៉ូអាប់ គឺមានតម្លៃបំផុត និងមានសារៈសំខាន់ខ្លាំងបំផុត។ ដោយសារកិច្ចការនេះ ត្រូវធ្វើលើអ្នករាល់គ្នា ដូច្នេះ កិច្ចការនេះមានសារៈសំខាន់ជាខ្លាំង។ ប្រសិនបើកិច្ចការនោះត្រូវធ្វើលើកូនចៅរបស់ហាំ នោះកិច្ចការនេះ នឹងមិនមានអ្វីសំខាន់នោះទេ ដោយសារពួកគេមិនមែនជាកំណើតទាបដូចជាម៉ូអាប់ឡើយ។ កូនចៅនៃកូនទីពីររបស់ណូអេ គឺហាំ គ្រាន់តែទទួលបណ្ដាសាតែប៉ុណ្ណោះ ពួកគេមិនបានកើតចេញពីអំពើសាហាយស្មន់ឡើយ។ ពួកគេគ្រាន់តែមានឋានៈតូចទាបប៉ុណ្ណោះ ដោយសារណូអេ បានដាក់បណ្ដាសាពួកគេឲ្យក្លាយជាអ្នកបម្រើនៃពួកបាវបម្រើ។ ពួកគេមានឋានៈតូចទាប ប៉ុន្តែតម្លៃដើមរបស់ពួកគេមិនទាបឡើយ។ និយាយអំពីម៉ូអាប់វិញ មនុស្សដឹងថាតួនាទីដើមរបស់គាត់ គឺតូចទាប ដោយសារគាត់កើតចេញពីអំពើសាហាយស្មន់។ បើទោះបីជាឋានៈរបស់ឡុតខ្ពង់ខ្ពស់ក្ដី ក៏ម៉ូអាប់កើតចេញអំពីឡុត និងកូនស្រីរបស់គាត់។ ឡុតត្រូវបានគេរាប់ជាសុចរិត ប៉ុន្តែម៉ូអាប់នៅតែជាប់បណ្ដាសាដដែល។ ម៉ូអាប់មានតម្លៃទាប និងមានឋានៈតូចទាប ហើយបើទោះបីគាត់មិនត្រូវបណ្ដាសាក្ដី ក៏គាត់នៅតែមានភាពស្មោកគ្រោកដដែល ដូច្នេះហើយ គាត់ខុសគ្នាពីហាំ។ គាត់មិនបានទទួលស្គាល់ព្រះយេហូវ៉ាទេ ប៉ុន្តែផ្ទុយទៅវិញ គាត់ទទឹងទាស់ និងបះបោរទាស់នឹងព្រះយេហូវ៉ា ដូច្នេះហើយ គាត់ក៏ធ្លាក់ទៅក្នុងទីដ៏សែនងងឹតបំផុត។ កិច្ចការក្នុងពេលនេះចំពោះកូនចៅរបស់ម៉ូអាប់ គឺដើម្បីសង្គ្រោះអស់អ្នកដែលបានធ្លាក់ទៅក្នុងភាពងងឹតដ៏ខ្លាំងបំផុត។ បើទោះបីជាពួកគេត្រូវបណ្ដាសាក្ដី ព្រះជាម្ចាស់សព្វព្រះហឫទ័យដើម្បីទទួលបានសិរីល្អពីពួកគេ ដ្បិតពួកគេគឺជាមនុស្សដំបូងគេដែលដួងចិត្តរបស់ពួកគេគ្មានព្រះជាម្ចាស់។ មានតែការធ្វើឲ្យពួកដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ ស្ដាប់បង្គាប់ និងស្រឡាញ់ទ្រង់ប៉ុណ្ណោះ ទើបជាយកឈ្នះដ៏ពិតប្រាកដ ហើយផលផ្លែនៃកិច្ចការនោះ គឺមានតម្លៃខ្លាំងបំផុត និងគួរឲ្យជឿជាក់ខ្លាំងបំផុត។ មានតែបែបនេះប៉ុណ្ណោះ ទើបជាការទទួលបានសិរីល្អ នេះគឺជាសិរីល្អដែលព្រះជាម្ចាស់ចង់ទទួលបាននៅគ្រាចុងក្រោយ។ បើទោះបីជាមនុស្សទាំងអស់នេះ មានឋានៈតូចទាបក្ដី ក៏ពួកគេក្នុងពេលនេះ នឹងអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យ គឺជាការលើកតម្កើងដ៏ពិតប្រាកដពីព្រះជាម្ចាស់។ កិច្ចការនេះ គឺមានអត្ថន័យខ្លាំងណាស់ ហើយគឺតាមរយៈការជំនុំជម្រះនេះហើយ ដែលទ្រង់បានទទួលមនុស្សទាំងអស់នេះ។ ទ្រង់គ្មានបំណងព្រះហឫទ័យក្នុងការដាក់ទោសមនុស្សទាំងអស់នេះទេ ប៉ុន្តែគឺដើម្បីសង្គ្រោះពួកគេ។ ក្នុងគ្រាចុងក្រោយ ប្រសិនបើទ្រង់នៅតែបំពេញកិច្ចការនៃការយកឈ្នះនៅស្រុកអ៊ីស្រាអែលទៀតនោះ វានឹងគ្មានតម្លៃអ្វីទេ។ បើទោះបីជាវាមានផលផ្លែក្ដី ក៏វានឹងមានតម្លៃ ឬខ្លឹមសារសំខាន់អស្ចារ្យអ្វីដែរ ហើយទ្រង់នឹងមិនអាចទទួលបានសិរីល្អគ្រប់បែបយ៉ាងឡើយ។ ទ្រង់កំពុងបំពេញកិច្ចការមកលើអ្នករាល់គ្នា ដែលជាអ្នកដែលបានធ្លាក់ទៅក្នុងទីងងឹតខ្លាំងបំផុត ជាអ្នកដែលអន់ថយខ្លាំងបំផុត។ មនុស្សទាំងអស់នេះ មិនទទួលស្គាល់ថា មានព្រះជាម្ចាស់ឡើយ ហើយក៏មិនដែលដឹងថា មានព្រះជាម្ចាស់ដែរ។ សត្តនិករបែបនេះ ត្រូវបានសាតាំងធ្វើឲ្យពុករលួយជាខ្លាំង ដែលពួកគេបានបំភ្លេចព្រះជាម្ចាស់។ ពួកគេត្រូវបានសាតាំងធ្វើឲ្យខ្វាក់ភ្នែក និងមិនដឹងទាល់តែសោះថាមានព្រះជាម្ចាស់នៅលើស្ថានសួគ៌។ នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា អ្នកសុទ្ធតែថ្វាយបង្គំរូបបដិមាករ និងថ្វាយបង្គំសាតាំង តើអ្នកមិនទាបថោកខ្លាំង និងមិនមែនជាមនុស្សអន់ថយខ្លាំងទេឬអី? អ្នកគឺជាសាច់ឈាមទាបថោកជាងគេ គ្មានសេរីភាពផ្ទាល់ខ្លួនឡើយ ហើយអ្នករងទុក្ខវេទនាយ៉ាងខ្លាំង។ អ្នករាល់គ្នាក៏ជាមនុស្សដែលមានកម្រិតទាបជាងគេនៅក្នុងសង្គមនេះផងដែរ ដោយគ្មានសេរីភាពខាងជំនឿសោះឡើយ។ ខាងក្នុងនេះ គឺមាននូវខ្លឹមសារសំខាន់នៃការធ្វើកិច្ចការលើអ្នករាល់គ្នា។ ការបំពេញកិច្ចការនៅថ្ងៃនេះចំពោះអ្នករាល់គ្នា ដែលជាកូនចៅរបស់ម៉ូអាប់ គឺមិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាអាប់មុខមាត់ទេ ប៉ុន្តែដើម្បីបើកសម្ដែងនូវខ្លឹមសារសំខាន់នៃកិច្ចការនេះ។ សម្រាប់អ្នករាល់គ្នា កិច្ចការនេះគឺជាការលើកតម្កើងដ៏អស្ចារ្យ។ ប្រសិនបើមនុស្សម្នាក់មានហេតុផល និងមានការយល់ដឹងធ្លុះជ្រៅ ពួកគេនឹងនិយាយថា៖ «ទូលបង្គំជាកូនចៅរបស់ម៉ូអាប់ ពិតជាគ្មានតម្លៃនឹងទទួលបានការលើកតម្កើងដ៏អស្ចារ្យបែបនេះពីព្រះជាម្ចាស់ ឬព្រះពរដ៏អស្ចារ្យបែបនេះឡើយ។ ចំពោះគ្រប់ការដែលទូលបង្គំធ្វើ និងនិយាយ និងបើតាមឋានៈនិងតម្លៃរបស់ទូលបង្គំ នោះទូលបង្គំគ្មានតម្លៃអ្វីនឹងត្រូវទទួលបានព្រះពរដ៏អស្ចារ្យពីព្រះជាម្ចាស់ឡើយ។ ពួកសាសន៍អ៊ីស្រាអែល មានសេចក្ដីស្រឡាញ់ដ៏អស្ចារ្យចំពោះព្រះជាម្ចាស់ ហើយព្រះគុណដែលពួកគេមាន គឺទ្រង់បានប្រទានដល់ពួកគេ ប៉ុន្តែឋានៈរបស់ពួកគេ គឺខ្ពស់ជាងឋានៈរបស់ពួកទូលបង្គំ។ អ័ប្រាហាំ បានលះបង់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ ហើយពេត្រុសក៏បានលះបង់យ៉ាងខ្លាំងចំពោះព្រះយេស៊ូវដែរ ការលះបង់របស់ពួកគាត់ គឺច្រើនជាងការលះបង់របស់ពួកទូលបង្គំរាប់រយដងទៅទៀត។ ផ្អែកតាមសកម្មភាពរបស់ពួកទូលបង្គំ ពួកទូលបង្គំពិតជាគ្មានតម្លៃទាល់តែសោះក្នុងការទទួលបានព្រះគុណពីព្រះជាម្ចាស់»។ ការបម្រើរបស់មនុស្សទាំងនេះនៅក្នុងប្រទេសចិន មិនអាចនាំមកដល់ព្រះជាម្ចាស់បានឡើយ។ វាគឺជារឿងអាម៉ាស់បំផុត។ ការដែលពេលនេះអ្នកអរសប្បាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ គឺសុទ្ធតែជាការលើកតម្កើងរបស់ព្រះជាម្ចាស់! តើពេលណាដែលអ្នករាល់គ្នាស្វែងរកកិច្ចការរបស់ព្រះជាម្ចាស់? តើពេលណាដែលអ្នកលះបង់ជីវិតរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់? តើពេលណាដែលអ្នកបានលះបង់គ្រួសាររបស់អ្នក ឪពុកម្ដាយរបស់អ្នក និងកូនចៅរបស់អ្នក? គ្មានអ្នកណាម្នាក់ដែលបានលះបង់តម្លៃដ៏អស្ចារ្យអ្វីឡើយ! ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនបាននាំអ្នកចេញមកក្រៅទេ តើមានអ្នករាល់គ្នាប៉ុន្មាននាក់ដែលអាចលះបង់គ្រប់សព្វបែបយ៉ាងនេះបាន? អ្នកបានដើរតាមរហូតដល់សព្វថ្ងៃនេះ ដោយការបង្ខិតបង្ខំ និងការគំរាមកំហែង។ តើការលះបង់របស់អ្នករាល់គ្នាមាននៅទីណា? តើការស្ដាប់បង្គាប់របស់អ្នករាល់គ្នាស្ថិតនៅទីណា? ផ្អែកតាមទង្វើរបស់អ្នករាល់គ្នា អ្នករាល់គ្នាគួរណាស់តែត្រូវបានបំផ្លាញជាយូរមកហើយ តែអ្នករាល់គ្នាត្រូវបានសម្អាតឲ្យស្អាត។ តើអ្វីដែលធ្វើឲ្យអ្នករាល់គ្នាមានលក្ខណៈសម្បត្តិនឹងអរសប្បាយនឹងព្រះគុណដ៏អស្ចារ្យនេះ? អ្នកគ្មានតម្លៃសូម្បីបន្តិចសោះ! ក្នុងចំណោមអ្នករាល់គ្នា តើនរណាបានក្រាលផ្លូវផ្ទាល់ខ្លួន? ក្នុងចំណោមអ្នករាល់គ្នា តើនរណាបានស្វែងរកផ្លូវត្រឹមត្រូវដោយខ្លួនឯង? អ្នកទាំងអស់គ្នាសុទ្ធតែជាមនុស្សខ្ជិលច្រអូស ល្មោភស៊ី និងស្វែងរកតែសេចក្ដីសុខស្រួល! តើអ្នកគិតថា អ្នករាល់គ្នាអស្ចារ្យមែនទេ? តើអ្នកត្រូវអួតអាងអំពីអ្វីដែរ? សូម្បីតែការមិនទទួលស្គាល់ថា អ្នករាល់គ្នាគឺជាកូនចៅរបស់ម៉ូអាប់ក្ដី តើសារជាតិរបស់អ្នករាល់គ្នា ឬកំណើតរបស់អ្នករាល់គ្នា មិនមែនជាប្រភេទខ្ពង់ខ្ពស់ដែរឬទេ? សូម្បីតែការមិនទទួលស្គាល់ថា អ្នករាល់គ្នាជាកូនចៅរបស់គាត់ក្ដី តើអ្នករាល់គ្នាទាំងអស់មិនសុទ្ធតែជាកូនចៅរបស់ម៉ូអាប់សុទ្ធសាធទេឬអី? តើសេចក្ដីពិតនៃសច្ចភាពនេះអាចកែប្រែបានទេ? តើការបើកបង្ហាញពីលក្ខណៈរបស់អ្នករាល់គ្នាពេលនេះ មិនមែនជាការបង្ហាញខុសពីសេចក្ដីពិតនៃសច្ចភាពទេឬអី? មើលពីភាពជាកញ្ជះគេរបស់អ្នករាល់គ្នា ជីវិតរបស់អ្នករាល់គ្នា និងអត្តចរិតរបស់អ្នករាល់គ្នាចុះ តើអ្នកមិនដឹងថា អ្នករាល់គ្នាជាមនុស្សទាបជាងគេបំផុតក្នុងចំណោមមនុស្សដែលទាបថោកនេះទេឬ? តើអ្នកត្រូវអួតអាងអំពីអ្វីដែរ? ចូរសម្លឹងមើលពីតួនាទីរបស់អ្នកនៅក្នុងសង្គមនេះចុះ។ តើអ្នករាល់គ្នាមិនស្ថិតនៅក្នុងកម្រិតទាបថោកជាងគេបំផុតទេឬអី? តើអ្នករាល់គ្នាគិតថា ខ្ញុំមានព្រះបន្ទូលមិនត្រឹមត្រូវមែនទេ? អ័ប្រាហាំលះបង់ដាក់ថ្វាយនូវអ៊ីសាក់ តើអ្នករាល់គ្នាបានលះបង់ដាក់ថ្វាយអ្វីខ្លះ? យ៉ូបបានលះបង់ថ្វាយនូវរបស់គ្រប់សព្វសារពើ តើអ្នករាល់គ្នាបានលះបង់ថ្វាយអ្វីខ្លះ? មានមនុស្សជាច្រើនដែលបានលះបង់ជីវិតរបស់ពួកគេ បានក្រាបក្បាលចុះ និងបង្ហូរឈាមរបស់ពួកគេដើម្បីស្វែងរកផ្លូវពិត។ តើអ្នករាល់គ្នាបានលះបង់តម្លៃនោះហើយឬនៅ? បើប្រៀបធៀបទៅ អ្នកគ្មានលក្ខណៈសម្បត្តិទាល់តែសោះក្នុងការអរសប្បាយនឹងព្រះគុណដ៏អស្ចារ្យបែបនេះ។ តើវាខុសមែនទេដែលអ្នករាល់គ្នាត្រូវនិយាយថា អ្នករាល់គ្នាគឺជាកូនចៅរបស់ម៉ូអាប់នោះ? ចូរកុំគិតថាខ្លួនឯងខ្ពស់ខ្លាំងពេក។ អ្នកគ្មានអ្វីត្រូវអួតអាងនោះទេ។ សេចក្ដីសង្គ្រោះដ៏ធំធេងបែបនេះ ព្រះគុណដ៏ធំធេងបែបនេះ ត្រូវប្រទានដល់អ្នករាល់គ្នាដោយសេរី។ អ្នករាល់គ្នាមិនបានលះបង់អ្វីឡើយ ក៏ប៉ុន្តែអ្នកអរសប្បាយនឹងព្រះគុណដោយសេរី។ តើអ្នករាល់គ្នាមិនមានអារម្មណ៍អៀនខ្មាសទេឬអី? តើនេះគឺជាផ្លូវត្រូវចំពោះអ្វីដែលអ្នករាល់គ្នាបានស្វែងរក និងបានរកឃើញដោយខ្លួនឯងមែនទេ? តើវាមិនមែនព្រះវិញ្ញាណបរិសុទ្ធដែលបង្ខំឲ្យអ្នករាល់គ្នាឲ្យទទួលយកវាទេមែនទេ? អ្នករាល់គ្នាមិនធ្លាប់មានដួងចិត្តដែលស្វែងរកនោះទេ ហើយកាន់តែគ្មានដួងចិត្តដែលស្វែងរក និងស្រេកឃ្លានចង់បានសេចក្ដីពិតទៅទៀត។ អ្នកគ្រាន់តែបានអង្គុយចុះ និងត្រេកអរនឹងសេចក្ដីពិតតែប៉ុណ្ណោះ អ្នកបានទទួលនូវសេចក្ដីពិត ដោយគ្មានចំណាយកម្លាំងបន្តិចសោះ។ តើអ្នកមានសិទ្ធិអ្វីត្រូវរអ៊ូរទាំ? តើអ្នកគិតថា អ្នកមានតម្លៃខ្លាំងជាងគេបំផុតមែនទេ? ប្រៀបធៀបជាមួយអស់អ្នកដែលបានលះបង់ជីវិតរបស់ពួកគេ និងបានបង្ហូរឈាមរបស់ពួកគេ តើអ្នករាល់គ្នាត្រូវរអ៊ូរទាំអំពីរឿងអ្វីដែរ? ការបំផ្លាញអ្នករាល់គ្នាក្នុងពេលនេះ នឹងត្រឹមត្រូវ និងគួរតែធ្វើ! អ្នករាល់គ្នាគ្មានជម្រើសអ្វីផ្សេងក្រៅពីការស្ដាប់បង្គាប់ និងធ្វើតាមនោះទេ។ អ្នករាល់គ្នា គ្មានតម្លៃអ្វីទាល់តែសោះ! ភាគច្រើននៃអ្នកក្នុងចំណោមអ្នករាល់គ្នា ត្រូវត្រាស់ហៅចេញមក ប៉ុន្តែប្រសិនបើមជ្ឈដ្ឋានរបស់អ្នកមិនបង្ខំអ្នកទេ ឬប្រសិនបើអ្នករាល់គ្នាមិនត្រូវបានត្រាស់ហៅទេ អ្នករាល់គ្នានឹងមិនអាចចេញមកក្រៅបានឡើយ។ តើនរណាដែលសុខចិត្តយកការលះបង់បែបនេះ? តើនរណាដែលសុខចិត្តលះបង់សេចក្ដីរីករាយខាងសាច់ឈាម? អ្នកសុទ្ធតែជាមនុស្សដែលអរសប្បាយដោយសេចក្ដីលោភលន់នៅក្នុងភាពស្រណុកស្រួល និងស្វែងរកជីវិតមួយដ៏ហឺហា! អ្នករាល់គ្នាបានទទួលព្រះពរដ៏អស្ចារ្យនេះ តើមានអ្វីផ្សេងទៀតដែលអ្នកចង់និយាយដែរឬទេ? តើអ្នករាល់គ្នាមានការរអ៊ូរទាំអំពីអ្វី? អ្នកត្រូវបានអនុញ្ញាតឲ្យអរសប្បាយនឹងព្រះពរដ៏អស្ចារ្យនេះ និងព្រះគុណដ៏អស្ចារ្យបំផុតនៅស្ថានសួគ៌ ហើយកិច្ចការដែលមិនធ្លាប់ធ្វើពីមុននៅលើផែនដី គឺត្រូវបានបើកសម្ដែងឲ្យអ្នករាល់គ្នាឃើញនៅថ្ងៃនេះ។ តើនេះមិនមែនជាព្រះពរទេឬអី? អ្នកត្រូវបានវាយផ្ចាលនៅក្នុងថ្ងៃនេះ គឺដោយសារអ្នកបានទទឹងទាស់នឹងព្រះជាម្ចាស់ និងបះបោរទាស់នឹងទ្រង់។ ដោយសារការវាយផ្ចាលនេះ អ្នករាល់គ្នាបានឃើញពីព្រះគុណនិងសេចក្ដីស្រឡាញ់ ហើយជាងនេះ អ្នកនៅបន្តឃើញពីសេចក្ដីសុចរិតនិងភាពបរិសុទ្ធរបស់ទ្រង់។ ដោយសារការវាយផ្ចាលនេះ និងដោយសារភាពស្មោកគ្រោករបស់មនុស្ស អ្នករាល់គ្នាបានឃើញព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ហើយអ្នកបានឃើញពីភាពបរិសុទ្ធ និងភាពអស្ចារ្យរបស់ទ្រង់។ តើនេះមិនមែនជាសេចក្ដីពិតដែលកម្រជាងគេបំផុតទេឬអី? តើនេះមិនមែនជាជីវិតមួយដែលមានន័យទេឬ? កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺពោរពេញទៅដោយអត្ថន័យខ្លឹមសារ! ហេតុនេះ កាលណាតួនាទីរបស់អ្នករាល់គ្នាកាន់តែទាប នោះវាកាន់តែបញ្ជាក់ថា អ្នកត្រូវបានព្រះជាម្ចាស់លើកឲ្យខ្ពស់ ហើយកាន់តែបញ្ជាក់អំពីតម្លៃដ៏អស្ចារ្យនៃកិច្ចការរបស់ទ្រង់ចំពោះអ្នករាល់គ្នានៅថ្ងៃនេះ។ វាគឺជាកំណប់ទ្រព្យដែលពុំអាចកាត់ថ្លៃបាន ដែលមិនអាចរកបាននៅកន្លែងណាផ្សេងទៀតឡើយ! ជាច្រើនសម័យកាលមកហើយ គ្មាននរណាម្នាក់ធ្លាប់បានទទួលនូវសេចក្ដីសង្គ្រោះដ៏អស្ចារ្យបែបនេះទេ។ ការពិតដែលតួនាទីរបស់អ្នកទាបបែបនេះបង្ហាញថា សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់អស្ចារ្យខ្លាំងប៉ុនណា ហើយវាបង្ហាញថា ព្រះជាម្ចាស់គឺមានសេចក្ដីស្មោះត្រង់ចំពោះមនុស្ស ទ្រង់សង្គ្រោះ ទ្រង់មិនបំផ្លាញមនុស្សឡើយ។

ប្រជាជនចិន មិនធ្លាប់ជឿលើព្រះជាម្ចាស់ឡើយ។ ពួកគេមិនធ្លាប់បម្រើព្រះយេហូវ៉ាឡើយ និងមិនធ្លាប់បម្រើព្រះយេស៊ូវដែរ។ ពួកគេគ្រាន់តែលុតជង្គង់ថ្វាយបង្គំ អុជធូប អុជក្រដាសសែន និងថ្វាយបង្គំព្រះពុទ្ធ។ ពួកគេថ្វាយបង្គំរូបបដិមាករ ពួកគេសុទ្ធតែបះបោរខ្លាំងបំផុត។ ដូច្នេះ កាលណាឋានៈមនុស្សកាន់តែទាប វាកាន់តែបង្ហាញថា អ្វីដែលព្រះជាម្ចាស់ទទួលពីអ្នករាល់គ្នា គឺជាសិរីល្អកាន់តែច្រើន។ តាមទស្សនៈរបស់ពួកគេ មនុស្សខ្លះអាចនិយាយថា៖ «ព្រះជាម្ចាស់អើយ តើទ្រង់ធ្វើកិច្ចការអ្វីទៅ? ព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្តម ព្រះជាម្ចាស់ដែលបរិសុទ្ធដូចជាទ្រង់បែបនេះ យាងមកដែនដីស្មោកគ្រោកនេះឬ? តើទ្រង់មិនគិតពីព្រះអង្គទ្រង់ទេឬអី? យើងខ្ញុំស្មោកគ្រោកខ្លាំងណាស់ ប៉ុន្តែតើទ្រង់សព្វព្រះទ័យនឹងគង់ជាមួយពួកទូលបង្គំដែរឬទេ? តើទ្រង់សព្វព្រះទ័យនឹងរស់នៅក្នុងចំណោមពួកទូលបង្គំដែរឬទេ? ពួកទូលបង្គំមានឋានៈតូចទាបខ្លាំងណាស់ ប៉ុន្តែតើទ្រង់សព្វព្រះទ័យនឹងប្រោសឲ្យពួកទូលបង្គំបានពេញខ្នាតដែរឬទេ? ហើយតើទ្រង់នឹងប្រើពួកទូលបង្គំជាគំរូ និងជាខ្នាតមែនទេ?» ខ្ញុំមានព្រះបន្ទូលថា៖ អ្នកមិនយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំឡើយ។ អ្នកមិនយល់ពីកិច្ចការដែលខ្ញុំចង់បំពេញនោះទេ ហើយអ្នកក៏មិនមិនយល់ពីនិស្ស័យរបស់ខ្ញុំដែរ។ ខ្លឹមសារសំខាន់នៃកិច្ចការដែលខ្ញុំនឹងត្រូវធ្វើ គឺហួសពីសមត្ថភាពរបស់អ្នកដើម្បីសម្រេចបាន។ តើកិច្ចការរបស់ខ្ញុំអាចស្របទៅតាមសញ្ញាណជាមនុស្សរបស់អ្នកបានដែរឬទេ? យោងទៅតាមសញ្ញាណរបស់មនុស្ស ខ្ញុំនឹងត្រូវកើតនៅក្នុងប្រទេសល្អមួយ ដើម្បីបង្ហាញថា ខ្ញុំមានឋានៈខ្ពង់ខ្ពស់ ដើម្បីបង្ហាញថា ខ្ញុំមានតម្លៃអស្ចារ្យ ដើម្បីបង្ហាញពីព្រះកិត្តិនាម ភាពបរិសុទ្ធ និងភាពអស្ចារ្យរបស់ខ្ញុំ។ ប្រសិនបើខ្ញុំត្រូវកើតនៅកន្លែងដែលគេស្គាល់ខ្ញុំ នៅក្នុងគ្រួសារខ្ពស់ខ្ពស់ ហើយប្រសិនបើខ្ញុំត្រូវមានតួនាទីនិងឋានៈខ្ពស់ ដូច្នេះ ខ្ញុំនឹងត្រូវគេប្រព្រឹត្តដាក់ដោយល្អប្រសើរហើយ។ នោះនឹងមិនមានប្រយោជន៍ដល់កិច្ចការរបស់ខ្ញុំឡើយ ហើយតើសេចក្ដីសង្គ្រោះដ៏អស្ចារ្យបែបនេះ នៅតែត្រូវបើកសម្ដែងដែរឬទេ? អស់អ្នកណាដែលមើលឃើញខ្ញុំ នឹងសុទ្ធតែស្ដាប់បង្គាប់ខ្ញុំ ហើយពួកគេនឹងមិនត្រូវប្រឡាក់ដោយភាពស្មោកគ្រោកឡើយ។ ខ្ញុំគប្បីត្រូវកើតនៅក្នុងកន្លែងប្រភេទនេះ។ នេះគឺជាអ្វីដែលអ្នករាល់គ្នាជឿ។ ប៉ុន្តែចូរគិតអំពីរឿងនេះ៖ តើព្រះជាម្ចាស់យាងមកផែនដីដើម្បីក្ដីសអរសប្បាយ ឬដើម្បីធ្វើការ? ប្រសិនបើខ្ញុំពិតជាត្រូវធ្វើការនៅកន្លែងងាយស្រួល និងស្រណុកបែបនេះមែន តើខ្ញុំអាចទទួលបានសិរីល្អរបស់ខ្ញុំដោយពេញលេញដោយរបៀបណា? តើខ្ញុំនឹងអាចយកឈ្នះលើសត្តនិករដែលខ្ញុំបង្កើតមកបានដែរឬទេ? នៅពេលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់មិនមែនជាពិភពលោកឡើយ ហើយទ្រង់មិនក្លាយជាសាច់ឈាមដើម្បីអរសប្បាយនឹងលោកិយនេះឡើយ។ ទីកន្លែងដែលកិច្ចការនេះនឹងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ និងមានអត្ថន័យបំផុត គឺជាកន្លែងដែលទ្រង់ចាប់កំណើត។ មិនថាដែនដីនោះបរិសុទ្ធ ឬស្មោកគ្រោកទេ ហើយមិនថាទ្រង់បំពេញកិច្ចការនៅកន្លែងណាទេ ទ្រង់គឺបរិសុទ្ធ។ គ្រប់យ៉ាងនៅក្នុងលោកិយនេះ ត្រូវទ្រង់បង្កើតឡើងមក បើទោះបីជាអ្វីទាំងអស់នោះត្រូវសាតាំងធ្វើឲ្យពុករលួចក្ដី។ ក៏ប៉ុន្តែ គ្រប់សព្វសារពើនៅតែជាកម្មសិទ្ធិរបស់ទ្រង់ របស់ទាំងនោះនៅតែស្ថិតក្នុងព្រះហស្ដរបស់ទ្រង់ដដែល។ ទ្រង់យាងមកកាន់ដែនដីស្មោកគ្រោក និងបំពេញកិច្ចការនៅទីនោះ ដើម្បីបើកសម្ដែងពីភាពបរិសុទ្ធរបស់ទ្រង់។ ទ្រង់ធ្វើបែបនេះ ក៏ដើម្បីតែជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ដែរ ដែលមានន័យថា ទ្រង់បានអត់ទ្រាំនឹងភាពអាម៉ាស់យ៉ាងខ្លាំងដើម្បីបំពេញកិច្ចការបែបនេះ ដើម្បីសង្គ្រោះមនុស្សនៅដែនដីស្មោកគ្រោកនេះ។ កិច្ចការនេះត្រូវធ្វើដោយបែបនេះ ដើម្បីធ្វើទីបន្ទាល់ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់។ អ្វីដែលកិច្ចការនោះបង្ហាញដល់មនុស្ស គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយវាជាការប្រសើរបើអាចបង្ហាញពីភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់បាន។ ព្រះចេស្តា និងភាពទៀងត្រង់របស់ទ្រង់ ត្រូវបង្ហាញនៅក្នុងសេចក្ដីសង្គ្រោះដល់ក្រុមមនុស្សជាន់ទាបដែលអ្នកដទៃមើលងាយ។ ការដែលកើតនៅលើដែនដីស្មោកគ្រោក មិនសុទ្ធតែបង្ហាញថា ទ្រង់ទាបថោកនោះទេ។ វាគ្រាន់តែបង្ហាញឲ្យសត្តនិករទាំងអស់ឃើញនូវភាពអស្ចារ្យរបស់ទ្រង់ និងសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដរបស់ទ្រង់ចំពោះមនុស្សប៉ុណ្ណោះ។ កាលណាទ្រង់កាន់តែធ្វើបែបនេះ នោះវាកាន់តែបើកសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ សេចក្ដីស្រឡាញ់ដែលគ្មានទោសកំហុសរបស់ទ្រង់ចំពោះមនុស្ស។ ព្រះជាម្ចាស់បរិសុទ្ធ និងចរិត។ បើទោះបីជាទ្រង់កើតនៅលើដែនដីស្មោកគ្រោក ហើយបើទោះបីជាទ្រង់រស់នៅជាមួយមនុស្សទាំងនោះដែលពោរពេញទៅដោយភាពស្មោកគ្រោកក្ដី គឺដូចជាព្រះយេស៊ូវបានរស់នៅជាមួយពួកមានបាបនៅក្នុងយុគសម័យនៃព្រះគុណក្ដី តើគ្រប់ផ្នែកនៃកិច្ចការរបស់ទ្រង់ គឺដើម្បីតែជាប្រយោជន៍ដល់ការរួចផុតជីវិតរបស់មនុស្សតែប៉ុណ្ណោះមែនទេ? តើមិនមែនបែបនេះទេឬដែលមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ? កាលពីពីរពាន់ឆ្នាំមុន ទ្រង់បានរស់នៅជាមួយអ្នកមានអំពើបាបអស់រយៈពេលជាច្រើនឆ្នាំ។ នោះគឺដើម្បីជាប្រយោជន៍ដល់ការប្រោសលោះ។ សព្វថ្ងៃនេះ ទ្រង់កំពុងរស់នៅក្នុងក្រុមមនុស្សស្មោកគ្រោក និងទាបថោក។ នេះគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។ តើគ្រប់កិច្ចការទាំងអស់របស់ទ្រង់ មិនមែនដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាដែលជាមនុស្សទេឬអី? ប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់នឹងត្រូវរស់នៅ និងរងទុក្ខជាមួយពួកមានបាបអស់រយៈពេលជាច្រើនឆ្នាំ ក្រោយពីបានកើតនៅក្នុងស្នូកនោះ? ហើយប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់ត្រូវយោនយកកំណើតជាមនុស្សជាលើកទីពីរ ដោយកើតនៅក្នុងដែនដីដែលពួកអារក្សប្រមូលផ្ដុំគ្នា និងត្រូវរស់នៅជាមួយមនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹងនេះធ្វើអ្វី? តើព្រះជាម្ចាស់មិនស្មោះត្រង់ទេមែនទេ? តើផ្នែកណានៃកិច្ចការរបស់ទ្រង់មិនមែនធ្វើដើម្បីជាប្រយោជន៍ដល់មនុស្សនោះ? តើចំណែកណាដែលមិនធ្វើដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នានោះ? ព្រះជាម្ចាស់បរិសុទ្ធ រឿងនេះមិនប្រែប្រួលនោះទេ! ទ្រង់មិនកខ្វក់ដោយសារភាពស្មោកគ្រោកឡើយ បើទោះបីជាទ្រង់បានយាងមកកាន់ដែនដីស្មោកគ្រោកនេះក្ដី។ អ្វីទាំងអស់នេះ អាចមានន័យត្រឹមថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺគ្មានភាពអាត្មានិយមសោះឡើយ ហើយទុក្ខវេទនានិងភាពអាម៉ាស់ដែលទ្រង់ជួបប្រទះ គឺពិតជាធំធេងខ្លាំងណាស់! តើអ្នករាល់គ្នាមិនដឹងថាទ្រង់ជួបការអាម៉ាស់ខ្លាំងបែបណាទេឬ ដើម្បីតែប្រយោជន៍ដល់អ្នករាល់គ្នា និងដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នា? ក្រៅពីការសង្គ្រោះមនុស្សពូកែៗ ឬកូនអ្នកមាន និងគ្រួសារមានអំណាច ទ្រង់បានជ្រើសរើសសង្គ្រោះអ្នកដែលទាបថោក និងត្រូវគេមើលងាយ។ តើអ្វីទាំងអស់នេះ មិនមែនជាភាពបរិសុទ្ធរបស់ទ្រង់ទេឬអី? តើអ្វីទាំងអស់នេះ មិនមែនជាសេចក្ដីសុចរិតរបស់ទ្រង់ទេឬអី? ដើម្បីជាប្រយោជន៍ដល់ការរួចផុតជីវិតរបស់មនុស្សគ្រប់គ្នា ទ្រង់នឹងសុខចិត្តកើតនៅលើដែនដីស្រោកគ្រោក និងរងការអាម៉ាស់សព្វគ្រប់បែបយ៉ាង។ ព្រះជាម្ចាស់ គឺពិតជាក់ស្ដែង ទ្រង់ពុំបានបំពេញកិច្ចការដោយខុសឆ្គងនោះទេ។ តើគ្រប់ដំណាក់កាលនៃកិច្ចការនេះមិនមែនធ្វើក្នុងលក្ខណៈជាក់ស្ដែងទេឬ? បើទោះបីជាមនុស្សគ្រប់គ្នាសុទ្ធតែមួលបង្កាច់ទ្រង់ និងនិយាយថាទ្រង់គង់នៅលើតុជាមួយពួកមានបាប បើទោះបីជាមនុស្សទាំងអស់សុទ្ធតែសើចចំអកទ្រង់ និងនិយាយថាទ្រង់រស់នៅជាមួយកូននៃសេចក្ដីស្រោកគ្រោក ថាទ្រង់រស់នៅជាមួយមនុស្សទាបថោកបំផុតក្ដី ក៏ទ្រង់នៅតែបន្តបរិច្ចាគអង្គទ្រង់ដោយគ្មានអាត្មានិយមឡើយ ហើយទ្រង់នៅតែត្រូវមនុស្សបដិសេធដដែល។ តើការរងទុក្ខវេទនាដែលទ្រង់ជួបប្រទះ មិនធំធេងជាងទុក្ខវេទនារបស់អ្នករាល់គ្នាទេឬអី? តើកិច្ចការដែលទ្រង់បំពេញ មិនមានតម្លៃច្រើនជាងតម្លៃដែលអ្នករាល់គ្នាបានលះបង់ទេឬអី? អ្នករាល់គ្នាបានកើតនៅក្នុងដែនដីស្មោកគ្រោក ក៏ប៉ុន្តែអ្នកបានទទួលនូវភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ អ្នកកើតនៅលើដែនដីមួយដែលអារក្សប្រមូលផ្ដុំគ្នា ក៏ប៉ុន្តែអ្នកទទួលនូវការការពារយ៉ាងអស្ចារ្យ។ តើអ្នករាល់គ្នាមានជម្រើសអ្វីខ្លះ? តើអ្នករាល់គ្នាមានការរអ៊ូរទាំអំពីអ្វី? តើទុក្ខវេទនាដែលទ្រង់បានជួបប្រទះ មិនច្រើនជាងទុក្ខវេទនាដែលអ្នករាល់គ្នាបានជួបប្រទះទេឬអី? ទ្រង់បានយាងមកកាន់ផែនដី និងមិនដែលអរសប្បាយនឹងសេចក្ដីអំណរក្នុងពិភពមនុស្សឡើយ។ ទ្រង់ស្អប់ខ្ពើមរឿងទាំងនោះណាស់។ ព្រះជាម្ចាស់មិនបានយាងមកផែនដីដើម្បីឲ្យមនុស្សចាត់ទុកទ្រង់ជារបស់ខាងរូបីឡើយ ហើយទ្រង់ក៏មិនដែលយាងមកដើម្បីត្រេកអរនឹងអាហារ សម្លៀកបំពាក់ និងគ្រឿងតុបតែងរបស់មនុស្សដែរ។ ទ្រង់មិនដែលយកព្រះទ័យទុកដាក់ចំពោះរឿងទាំងអស់នេះនោះទេ។ ទ្រង់បានយាងមកផែនដីដើម្បីរងទុក្ខសម្រាប់មនុស្ស មិនមែនដើម្បីអរសប្បាយនឹងសំណាងលោកិយនេះឡើយ។ ទ្រង់យាងមកដើម្បីរងទុក្ខវេទនា ដើម្បីបំពេញកិច្ចការ និងដើម្បីបំពេញផែនការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់មិនបានជ្រើសរើសកន្លែងល្អ រស់នៅក្នុងស្ថានទូត ឬសណ្ឋាគារប្រណិតនោះទេ ហើយទ្រង់ក៏មិនមានបាវបម្រើដើម្បីរង់ចាំទ្រង់ដែរ។ ផ្អែកតាមអ្វីដែលអ្នករាល់គ្នាបានឃើញ តើអ្នករាល់គ្នាមិនដឹងថាតើទ្រង់មកបំពេញកិច្ចការ ឬមកអរសប្បាយទេមែនទេ? តើភ្នែករបស់អ្នករាល់គ្នាមើលមិនឃើញទេឬអី? តើទ្រង់បានប្រទានដល់អ្នករាល់គ្នាច្រើនប៉ុនណា? ប្រសិនបើទ្រង់ពិតជាបានចាប់កំណើតនៅកន្លែងស្រណុកសុខស្រួលមែន តើទ្រង់នឹងអាចទទួលបានសិរីល្អដែរឬទេ? តើទ្រង់នឹងអាចបំពេញកិច្ចការបានដែរឬទេ? តើការដែលទ្រង់ធ្វើបែបនេះ នឹងមានប្រយោជន៍សំខាន់អ្វីទៅ? តើទ្រង់នឹងអាចយកឈ្នះលើមនុស្សទាំងស្រុងបានទេ? តើទ្រង់នឹងអាចសង្គ្រោះមនុស្សពីដែនដីស្មោកគ្រោកបានដែរឬទេ? តាមសញ្ញាណរបស់មនុស្ស គេសួរថា៖ «ដោយសារព្រះជាម្ចាស់បរិសុទ្ធ តើហេតុអ្វីបានជាទ្រង់ប្រសូត្រនៅកន្លែងស្មោកគ្រោករបស់ពួកទូលបង្គំទៅវិញ? ទ្រង់ស្អប់ខ្ពើម និងមិនសព្វព្រះទ័យមនុស្សស្មោកគ្រោកឡើយ។ ទ្រង់មិនចូលចិត្តការទទឹងទាស់របស់ពួកទូលបង្គំ និងការបះបោររបស់ពួកទូលបង្គំទេ ដូច្នេះ តើហេតុអ្វីបានជាទ្រង់រស់នៅជាមួយពួកទូលបង្គំ? ទ្រង់គឺជាព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្តម។ ទ្រង់អាចចាប់កំណើតនៅគ្រប់ទីកន្លែងបាន ដូច្នេះតើហេតុអ្វីបានជាទ្រង់ត្រូវមកកើតនៅដែនដីស្មោកគ្រោកនេះវិញ? ទ្រង់វាយផ្ចាល និងជំនុំជម្រះពួកទូលបង្គំជារៀងរាល់ថ្ងៃ ហើយទ្រង់ជ្រាបច្បាស់ថា ពួកទូលបង្គំជាកូនចៅរបស់ម៉ូអាប់ ដូច្នេះតើហេតុអ្វីទ្រង់នៅបន្តរស់នៅក្នុងចំណោមពួកទូលបង្គំទៀត? តើហេតុអ្វីបានទ្រង់កើតនៅក្នុងគ្រួសារដែលជាកូនចៅរបស់ម៉ូអាប់? តើហេតុអ្វីបានទ្រង់ធ្វើយ៉ាងដូច្នេះ?» គំនិតរបស់អ្នករាល់គ្នាដែលគិតបែបនេះ គឺមិនមានហេតុផលទាល់តែសោះ! មានតែកិច្ចការបែបនេះទេដែលអនុញ្ញាតឲ្យមនុស្សមើលឃើញពីភាពអស្ចារ្យរបស់ទ្រង់ ការបន្ទាបខ្លួន និងភាពលាក់កំបាំងរបស់ទ្រង់។ ទ្រង់សុខចិត្តលះបង់អ្វីគ្រប់យ៉ាងដើម្បីតែប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយទ្រង់បានរងទុក្ខវេទនាដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់។ ទ្រង់បំពេញកិច្ចការដើម្បីជាប្រយោជន៍ដល់មនុស្ស ហើយបន្ថែមលើនេះ ដើម្បីយកឈ្នះលើសាតាំង ដែលធ្វើឲ្យគ្រប់សត្តនិករទាំងអស់អាចចុះចូលនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់។ មានតែកិច្ចការនេះទេដែលមានអត្ថន័យ និងមានតម្លៃនោះ។ ប្រសិនបើកូនចៅរបស់យ៉ាកុប បានកើតនៅក្នុងប្រទេសចិន នៅលើដែនដីនេះ ហើយពួកគេគឺជាអ្នករាល់គ្នា ដូច្នេះ តើកិច្ចការដែលត្រូវធ្វើចំពោះអ្នករាល់គ្នានឹងមានសារៈសំខាន់អ្វី? តើសាតាំងនឹងនិយាយដូចម្តេច? សាតាំងនឹងនិយាយថា៖ «ពួកគេភ័យខ្លាចចំពោះទ្រង់កាលពីពេលមុន ពួកគេបានស្ដាប់បង្គាប់ទ្រង់តាំងពីដើមដំបូងមក ហើយពួកគេគ្មានប្រវត្តិក្បត់ទ្រង់ឡើយ។ ពួកគេមិនមែនជាមនុស្សដែលខ្មៅងងឹត ទាបថោក និងអន់ថយខ្លាំងជាងគេបំផុតឡើយ»។ ប្រសិនបើកិច្ចការនោះ គឺពិតជាត្រូវធ្វើដោយបែបនេះមែន តើនរណានឹងអាចជឿលើកិច្ចការនេះបានទៅ? នៅក្នុងសាកលលោកទាំងមូល ប្រជាជនចិន គឺជាប្រជាជនដែលអន់ថយខ្លាំងជាងគេបំផុត។ ពួកគេកើតមកទាបថោក មានសេចក្ដីសុចរិតតិចតួច។ ពួកគេមានប្រាជ្ញាអន់ខ្សោយ និងស្ពឹកស្រពន់ ហើយពួកគេទាបថោកអាប់ឱនខ្លាំងណាស់។ ពួកគេជោគជាំទៅដោយនិស្ស័យរបស់សាតាំង ភាពស្មោកគ្រោក និងប្រាសចាកសីលធម៌។ អ្នករាល់គ្នាសុទ្ធតែមាននិស្ស័យសាតាំងទាំងអស់នេះ។ នៅពេលកិច្ចការនេះត្រូវបញ្ចប់ មនុស្សនឹងបណ្ដេញនិស្ស័យខូចអាក្រក់ទាំងអស់នេះ និងអាចស្ដាប់បង្គាប់តាមទាំងស្រុង ហើយត្រូវប្រោសឲ្យបានពេញខ្នាត។ មានតែផលផ្លែនៃកិច្ចការនេះប៉ុណ្ណោះ ទើបជាទីសម្គាល់នៃសត្តនិករនេះ! តើអ្នកយល់ថាអ្វីទៅជាទីបន្ទាល់? តាមពិតទៅ តើទីបន្ទាល់ត្រូវកើតមកដោយរបៀបណា? កិច្ចការប្រភេទនេះ បានធ្វើឲ្យអ្នករាល់គ្នាធ្លាក់ខ្លួនជារបស់ឥតបានការ ក៏ដូចជារបស់ដែលត្រូវបម្រើគេ។ បន្ថែមលើនេះ កិច្ចការនេះបានធ្វើឲ្យអ្នកធ្លាក់ទៅជារបស់នៃសេចក្ដីសង្គ្រោះ។ សព្វថ្ងៃនេះ អ្នកជារាស្រ្តរបស់ព្រះជាម្ចាស់។ ក្រោយមក អ្នកនឹងជាក្លាយជាគំរូ និងជាខ្នាត។ នៅក្នុងកិច្ចការនេះ អ្នករាល់គ្នាដើរតួនាទីផ្សេងៗជាច្រើន ហើយចុងបញ្ចប់ អ្នកនឹងក្លាយជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះ។ មនុស្សជាច្រើន មានភាពអវិជ្ជមានដោយសារបញ្ហានេះ។ តើពួកគេមិនខ្វាក់ភ្នែកទាំងស្រុងទេឬអី? អ្នកមើលអ្វីមិនច្បាស់នោះទេ! គ្រាន់តែការត្រាស់ហៅអ្នក តើហួសហេតុសម្រាប់អ្នកមែនទេ? តើអ្នកដឹងថានិស្ស័យសុចរិតរបស់ព្រះជាម្ចាស់គឺជាអ្វីដែរទេ? តើអ្នកដឹងថាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់គឺជាអ្វីដែរទេ? តើអ្នកដឹងថាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាអ្វីដែរទេ? អ្នកគ្មានសេចក្ដីស្មោះត្រង់ទាល់តែសោះ! នៅពេលគេនិយាយល្អដាក់ អ្នកក៏សប្បាយចិត្ត។ នៅពេលគេនិយាយអាក្រក់ដាក់ អ្នកក៏មិនសុខចិត្ត រួចក៏ដកខ្លួនថយ។ តើអ្នកគឺជាអ្វីទៅ? អ្នកមិនមែនកំពុងស្វែងរកផ្លូវដែលត្រូវសោះឡើយ! ឈប់ស្វែងរកផ្លូវត្រូវទៀតទៅ វាគួរឲ្យអាម៉ាស់ខ្លាំងណាស់! តើវាមិនមែនជាទីសម្គាល់នៃភាពអាម៉ាស់ ដែលជារបស់មិនសំខាន់ គ្របដណ្ដប់លើអ្នកនោះ?

អ្នកគប្បីរៀនស្វែងយល់ពីខ្លួនឯងបន្តិច។ ចូរកុំគិតខ្លួនឯងខ្ពស់ខ្លាំងពេក ហើយចូរកុំស្រមៃចង់ទៅស្ថានសួគ៌ គ្រាន់ស្វែងរកការយកឈ្នះនៅលើផែនដីនេះទៅតាមភារកិច្ចបានហើយ។ ចូរកុំគិតពីក្ដីសុបិន្តរវើរវាយ ដែលមិនមានសោះនោះ! ប្រសិនបើនរណាម្នាក់និយាយអ្វីដូចខាងក្រោម ទាំងអស់នោះគឺជាសម្ដីរបស់មនុស្សម្នាក់ដែលមានការតាំងចិត្ត និងមានសេចក្ដីអង់អាចក្លាហាន៖ «បើទោះបីជាទូលបង្គំជាកូនចៅរបស់ម៉ូអាប់ក្ដី ក៏ទូលបង្គំសុខចិត្តខិតខំដើម្បីព្រះជាម្ចាស់ដែរ។ ទូលបង្គំនឹងបែរខ្នងដាក់ដូនតាជំនាន់ដើមរបស់ទូលបង្គំ! គាត់បានបង្កើតទូលបង្គំមក និងបានជាន់ឈ្លីទូលបង្គំ ហើយទូលបង្គំបានរស់នៅក្នុងភាពងងឹតរហូតមកទល់សព្វថ្ងៃនេះ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានដោះលែងទូលបង្គំ ហើយទូលបង្គំបានឃើញព្រះអាទិត្យនៃស្ថានសួគ៌។ តាមរយៈការបើកបង្ហាញពីព្រះជាម្ចាស់ ចុងក្រោយទូលបង្គំបានឃើញថា ទូលបង្គំជាកូនចៅរបស់ម៉ូអាប់។ កាលពីមុន នៅពេលទូលបង្គំពាក់បង្ហៀរសេះ ហើយទូលបង្គំមិនដឹងថាព្រះជាម្ចាស់បានបំពេញកិច្ចការច្រើនដូច្នេះសោះ ដ្បិតទូលបង្គំត្រូវបានសាតាំងកញ្ចាស់បិតបាំងភ្នែកមើលពុំឃើញ។ ទូលបង្គំនឹងបែរខ្នងដាក់វា និងធ្វើឲ្យវាអាម៉ាស់ទាំងស្រុង!» ដូច្នេះ តើអ្នករាល់គ្នាមានការតាំងចិត្តបែបនេះដែរឬទេ? ទោះបីជាការពិតថា អ្នករាល់គ្នាម្នាក់ៗមើលទៅដូចជាមនុស្សក្ដី ក៏អ្នកឃ្លាតចេញកាន់តែឆាប់ជាងអ្នកផ្សេង ហើយអ្នករាល់គ្នា ងាយនឹងប៉ះពាល់ចិត្តពីបញ្ហានេះច្រើនជាងគេបំផុត។ ដរាបណាមានការលើកឡើងថា អ្នករាល់គ្នាជាកូនចៅរបស់ម៉ូអាប់ មាត់របស់អ្នកវៀចទៅជាបូញមាត់។ តើនេះមិនមែនជានិស្ស័យរបស់សត្វជ្រូកទេឬអី? អ្នកគ្មានតម្លៃសោះ។ អ្នកនឹងលះបង់ជីវិតរបស់អ្នកដើម្បីជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងសំណាងរបស់អ្នក! អ្នកប្រហែលជាមិនចង់ក្លាយជាកូនចៅរបស់ម៉ូអាប់នោះទេ ប៉ុន្តែតើនេះមិនមែនជាអ្នកទេឬអី? ខ្ញុំកំពុងមានបន្ទូលក្នុងពេលសព្វថ្ងៃនេះថាអ្នកគឺបែបនេះ ហើយអ្នកត្រូវទទួលស្គាល់ចំណុចនេះ។ ខ្ញុំមិនមានបន្ទូលផ្ទុយពីការពិតឡើយ។ មនុស្សខ្លះ អវិជ្ជមានដោយសារបញ្ហានេះ ប៉ុន្តែតើមានអ្វីដែលត្រូវអវិជ្ជមានដែរឬទេ? តើអ្នកក៏មិនមែនជាកូនចៅនៃសត្វនាគក្រហមដ៏ធំសម្បើមទេឬ? តើវាមិនយុត្តិធម៌ទេឬដែលត្រូវនិយាយថា អ្នកគឺជាកូនចៅរបស់ម៉ូអាប់នោះ? ចូរពិនិត្យមើលអ្វីដែលអ្នកកំពុងស្ដែងចេញ ខាងក្នុងនិងខាងក្រៅ។ ពីក្បាលដល់ចុងជើងរបស់អ្នក គ្មានអ្វីដែលមានតម្លៃក្នុងការកោតសរសើរនោះទេ។ ភាពខុសសីលធម៌ ភាពស្មោកគ្រោក ភាពខ្វាក់ ភាពទទឹងទាស់ ភាពបះបោរ តើទាំងអស់នេះមិនសុទ្ធតែជាចំណែកនៃនិស្ស័យរបស់អ្នកទេឬអី? អ្នកតែងតែរស់នៅក្នុងដែនដីនៃភាពខុសសីលធម៌ ហើយអ្នកមិនឃាត់អំពើអាក្រក់មិនឲ្យកើតមាននោះទេ។ តើអ្នកគិតថា អ្នកបរិសុទ្ធអស្ចារ្យណាស់មែនទេ។ ចូរពិនិត្យមើលអ្វីៗទាំងអស់ដែលអ្នកបានធ្វើ ហើយអ្នកនៅតែអរសប្បាយនឹងខ្លួនឯង។ តើអ្វីខ្លះដែលអ្នកបានធ្វើដែលមានតម្លៃគួរកោតសរសើរនោះ? អ្នកដូចជាសត្វអ៊ីចឹង។ អ្នកគ្មានភាពជាមនុស្សឡើយ! អ្នកជាប់ចិត្តនឹងសត្វ និងរស់នៅក្នុងគំនិតអាក្រក់ និងប្រាសចាកសីលធម៌។ តើអ្នករាល់គ្នានៅខ្វះខាតច្រើនប៉ុនណា? អ្នកយល់ថា អ្នករាល់គ្នាគឺជាកូនចៅនៃសត្វនាគក្រហមដ៏ធំសម្បើម ហើយអ្នកសុខចិត្តធ្វើការបម្រើ ប៉ុន្តែក្រោយមក នៅពេលដែលគេនិយាយថា អ្នកគឺជាកូនចៅម៉ូអាប់ អ្នកប្រែជាអវិជ្ជមាន។ តើនេះមិនមែនជាការពិតទេឬអី? វាគឺដូចគ្នាដែលអ្នកកើតចេញពីម្ដាយនិងឪពុករបស់អ្នកដែរ មិនថាពួកគាត់អាក្រក់យ៉ាងណានោះទេ អ្នកនៅតែកើតចេញពីពួកគាត់ដដែល។ បើទោះបីជាអ្នកស្វែងរកម្ដាយចិញ្ចឹម និងចាកចេញពីផ្ទះរបស់អ្នកក្ដី តើអ្នកមិននៅតែជាកូនចៅរបស់ឪពុកម្ដាយអ្នកទេឬអី? តើការពិតអាចផ្លាស់ប្ដូរបានដែរឬទេ? តើខ្ញុំបានដៅសញ្ញាឲ្យអ្នកជាកូនចៅរបស់ម៉ូអាប់នេះដោយគ្មានមូលហេតុឬ? មនុស្សខ្លះនិយាយថា៖ «តើទ្រង់មិនអាចហៅទូលបង្គំអ្វីផ្សេងទេមែនទេ?» ខ្ញុំមានព្រះបន្ទូលថា៖ «ចុះប្រសិនបើខ្ញុំហៅអ្នកថារបស់ឥតបានការវិញ?» នោះពួកគេក៏មិនសុខចិត្តធ្វើជារបស់ឥតបានការដែរ។ ដូច្នេះ តើអ្នកសុខចិត្តធ្វើជាអ្វីវិញ? ជារបស់ឥតបានការ ជាអ្នកបម្រើ តើនេះមិនមែនជាលក្ខណៈរបស់អ្នករាល់គ្នាទេឬអី? តើអ្នកនឹងជ្រើសរើសអ្វីផ្សេងទៀត? តើអ្នកមិនមែនជាមនុស្សដែលកើតចេញពីប្រទេសនៃសត្វនាគដ៏ធំមានសម្បុរក្រហមទេមែនទេ? មិនថាអ្នកនិយាយថា អ្នកជាកូនរបស់ដេវីឌឬអត់នោះ វាពុំមែនជាការពិតឡើយ។ តើនេះគឺជាអ្វីដែលអ្នកជ្រើសរើសសម្រាប់ខ្លួនឯងមែនទេ? តើអ្នកអាចជ្រើសរើសឈ្មោះល្អដែលអ្នកចូលចិត្តសម្រាប់ខ្លួនឯងបានដែរឬទេ? តើកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហម ដែលបានលើកឡើងមកនេះ មិនមែនជាមនុស្សពុករលួយទេឬអី? សម្រាប់អ្នកបម្រើការ តើអ្នករាល់គ្នាក៏មិនមែនជាមនុស្សពុករលួយទេឬអី? ប្រភេទ និងគំរូដែលត្រូវបានយកឈ្នះ ដែលត្រូវបានលើកឡើងមកនេះ តើពួកគេមិនមែនជាអ្នករាល់គ្នាទេឬអី? តើផ្លូវនៃការប្រោសឲ្យបានគ្រប់លក្ខណ៍មិនមែននិយាយសំដៅសម្រាប់អ្នករាល់គ្នាទេឬអី? អស់អ្នកណាដែលត្រូវវាយផ្ចាល និងជំនុំជម្រះ គឺជាមនុស្សដូចជាអ្នករាល់គ្នានេះ។ តើអស់អ្នកដែលត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍នៅពេលក្រោយមក មិនមែនជាមនុស្សខ្លះក្នុងចំណោមអ្នករាល់គ្នាទេមែនទេ? តើឈ្មោះនេះនៅតែមានបញ្ហាទៀតមែនទេ? អ្នករាល់គ្នាគ្មានដឹងខ្យល់អ្វីសោះ។ តើអ្នកមិនអាចមើលរបស់កំប៉ិចកំប៉ុកឲ្យបានច្បាស់លាស់ទេឬអី? អ្នកពុំបានដឹងថា នរណាជាកូនចៅរបស់នរណានោះទេ ប៉ុន្តែខ្ញុំដឹងច្បាស់ណាស់ ហើយខ្ញុំនឹងប្រាប់អ្នករាល់គ្នាឲ្យបានដឹង។ ការដែលអាចទទួលស្គាល់វានៅថ្ងៃនេះ គឺគ្មានបញ្ហាអ្វីនោះទេ។ មិនត្រូវមានអារម្មណ៍ទាបថោកខ្លាំងពេកទេ។ កាលណាអ្នកកាន់តែអវិជ្ជមាន និងដកថយ នោះវាកាន់តែបញ្ជាក់ថា អ្នកជាកូនចៅរបស់សាតាំងខ្លាំងឡើងៗ។ នៅពេលអ្នកឲ្យមនុស្សមួយចំនួនស្ដាប់ទំនុកតម្កើង ពួកគេនិយាយថា៖ «តើកូនចៅរបស់ម៉ូអាប់អាចស្ដាប់ទំនុកតម្កើងបានដែរឬទេ? ទូលបង្គំនឹងមិនស្ដាប់ទេ ទូលបង្គំគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ!» ប្រសិនបើអ្នកឲ្យពួកគេច្រៀង ពួកគេនិយាយថា៖ «ប្រសិនបើកូនចៅរបស់ម៉ូអាប់ច្រៀង តើព្រះជាម្ចាស់សព្វព្រទ័យនឹងសណ្ដាប់ដែរឬទេ? ព្រះជាម្ចាស់ស្អប់ខ្ពើមទូលបង្គំ។ ទូលបង្គំពិតជាអៀនខ្មាសខ្លាំងណាស់ដែលត្រូវទៅចំពោះព្រះជាម្ចាស់ ហើយទូលបង្គំមិនអាចធ្វើទីបន្ទាល់ថ្វាយទ្រង់បានឡើយ។ ទូលបង្គំនឹងមិនច្រៀងនោះទេ ហើយព្រះជាម្ចាស់នឹងមិនត្រូវរំខាននៅពេលទ្រង់ស្ដាប់ឮចម្រៀងនោះ»។ តើនេះមិនមែនជាផ្លូវអវិជ្ជមានដើម្បីដោះស្រាយនឹងបញ្ហានេះទេឬ? ក្នុងនាមជាសត្តនិករមួយដែលបានបង្កើតមក អ្នកកើតមកនៅក្នុងដែនដីនៃភាពខុសសីលធម៌ ហើយអ្នកជាកូនរបស់សត្វនាគក្រហមដ៏ធំសម្បើម ជាកូនចៅរបស់ម៉ូអាប់។ អ្នកគប្បីបែរខ្នងដាក់ដូនតារបស់អ្នក និងត្រូវបែរខ្នងដាក់សាតាំងកញ្ចាស់។ មានតែមនុស្សម្នាក់ដែលធ្វើបែបនេះប៉ុណ្ណោះ ទើបជាមនុស្សម្នាក់ដែលចង់បានព្រះជាម្ចាស់ដោយពិតប្រាកដ។

កាលពីដើមដំបូងឡើយ នៅពេលខ្ញុំប្រទានដល់អ្នករាល់គ្នានូវឋានៈជារាស្រ្តរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាលោតចុះ លោតឡើង ដោយក្ដីអរសប្បាយជាងអ្នកដទៃផ្សេងទៀត។ ក៏ប៉ុន្តែឲ្យតែខ្ញុំមានព្រះបន្ទូលថា អ្នកគឺជាកូនចៅរបស់ម៉ូអាប់ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? អ្នករាល់គ្នាឃ្លាតឆ្ងាយ! តើកម្ពស់របស់អ្នកនៅត្រង់ណា? គំនិតរបស់អ្នករាល់គ្នាអំពីឋានៈ គឺខ្លាំងក្លាពេកហើយ! មនុស្សភាគច្រើនមិនអាចលើកខ្លួនឯងឡើងបានទេ។ មនុស្សខ្លះទៅធ្វើការរកស៊ី ហើយអ្នកខ្លះទៀតទៅធ្វើការ។ ឲ្យតែខ្ញុំមានព្រះបន្ទូលថា អ្នកជាកូនចៅរបស់ម៉ូអាប់ នោះអ្នកទាំងអស់សុទ្ធតែចង់រត់ចេញ។ តើនេះគឺជាទីបន្ទាល់ដែលអ្នកធ្វើសម្រាប់ព្រះជាម្ចាស់ ដែលអ្នករាល់គ្នាស្រែកឮៗពេញមួយថ្ងៃនេះមែនទេ? តើសាតាំងនឹងជឿដោយររបៀបនេះមែនទេ? តើនេះមិនមែនជាទីសម្គាល់នៃសេចក្ដីអាម៉ាស់ទេមែនទេ? តើអ្នករាល់គ្នាមានប្រយោជន៍ដើម្បីប្រើប្រាស់បានអ្វីខ្លះ? អ្នកទាំងអស់គ្នាសុទ្ធតែជាសំរាម! តើការរងទុក្ខវេទនាប្រភេទណា ដែលអ្នករាល់គ្នាបានឆ្លងកាត់ ដែលអ្នកមានអារម្មណ៍ខុសឆ្គងខ្លាំង? អ្នករាល់គ្នាធ្លាប់គិតថា ពេលណាព្រះជាម្ចាស់បានធ្វើទារុណកម្មអ្នករាល់គ្នាដល់កម្រិតណាមួយ នោះទ្រង់នឹងសប្បាយព្រះទ័យ គឺហាក់ដូចជាទ្រង់យាងមកដោយមានបំណងចង់ដាក់ទោសអ្នករាល់គ្នាអ៊ីចឹង ហើយបន្ទាប់ពីដាក់ទោស និងបំផ្លាញអ្នករាល់គ្នា នោះកិច្ចការរបស់ទ្រង់នឹងត្រូវបញ្ចប់។ តើនេះគឺជាអ្វីដែលខ្ញុំបានមានបន្ទូលមែនទេ? តើអ្នកមិនគិតដូច្នេះដោយសារអ្នករាល់គ្នាខ្វាក់ភ្នែកទេឬអី? តើដោយសារអ្នករាល់គ្នាខ្លួនឯង មិនបានខិតខំធ្វើឲ្យបានល្អ ឬថាខ្ញុំដាក់ទោសអ្នករាល់គ្នាតាមគម្រោងការមែនទេ? ខ្ញុំមិនដែលធ្វើបែបនេះទេ នោះគឺជាអ្វីដែលអ្នករាល់គិតចំពោះខ្លួនឯង។ ខ្ញុំមិនធ្លាប់ដែលគិតថាត្រូវធ្វើបែបនេះទាល់តែសោះ ហើយខ្ញុំក៏មិនដែលមានបំណងដូច្នេះដែរ។ ប្រសិនបើខ្ញុំពិតជាចង់បំផ្លាញអ្នករាល់គ្នាមែន តើខ្ញុំនឹងត្រូវការរងទុក្ខវេទនាបែបនេះធ្វើអ្វី? ប្រសិនបើខ្ញុំពិតជាចង់បំផ្លាញអ្នករាល់គ្នាមែន តើខ្ញុំត្រូវការនិយាយជាមួយអ្នករាល់គ្នាដោយស្មោះត្រង់បែបនេះធ្វើអ្វី? បំណងព្រះហឫទ័យរបស់ខ្ញុំគឺបែបនេះ៖ នៅពេលដែលខ្ញុំសង្គ្រោះអ្នករាល់គ្នា នោះនឹងដល់ពេលដែលខ្ញុំអាចសម្រាកបានហើយ។ កាលណាអ្នកមានឋានៈកាន់តែទាប ពួកគេកាន់តែជំទាស់នឹងសេចក្ដីសង្ក្រោះរបស់ខ្ញុំ។ កាលណាអ្នកកាន់តែអាចចូលទៅបានយ៉ាងសកម្ម នោះអ្នកនឹងកាន់តែមានសេចក្ដីសុខ។ កាលណាអ្នករាល់គ្នាឃ្លាតកាន់តែឆ្ងាយ នោះខ្ញុំកាន់តែអន់ព្រះទ័យ។ អ្នករាល់គ្នាតែងតែចង់ពើងទ្រូង និងចង់បានបល្ល័ង្ក ខ្ញុំសូមប្រាប់អ្នករាល់គ្នាចុះថា នោះគឺមិនមែនជាផ្លូវនៃការសង្គ្រោះអ្នករាល់គ្នាពីភាពស្មោកគ្រោកឡើយ។ ការស្រមើលស្រមៃអង្គុយលើបល្ល័ង្ក មិនអាចធ្វើឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ឡើយ។ នោះមិនមែនជាការពិតឡើយ។ ខ្ញុំមានបន្ទូលថា អ្នកគឺជាកូនចៅរបស់ម៉ូអាប់ ហើយអ្នកមិនសប្បាយចិត្តឡើយ។ អ្នកនិយាយថា៖ «ប្រសិនបើទ្រង់ឲ្យទូលបង្គំធ្លាក់ចូលទៅក្នុងរណ្ដៅដ៏សែនជ្រៅ ទូលបង្គំនឹងមិនធ្វើទីបន្ទាល់សម្រាប់ទ្រង់ឡើយ ឬរងទុក្ខសម្រាប់ទ្រង់ឡើយ»។ តើការធ្វើបែបនោះ នឹងមិនជំទាស់នឹងខ្ញុំទេឬអី? តើវានឹងមានប្រយោជន៍ដល់អ្នកក្នុងការធ្វើបែបនេះដែរឬទេ? ខ្ញុំបានប្រទានព្រះគុណដល់អ្នកយ៉ាងច្រើន តើអ្នកភ្លេចហើយមែនទេ? អ្នករាល់គ្នាបានបោះបង់ និងលេងសើចចំពោះដួងហឫទ័យរបស់ព្រះជាម្ចាស់ ដែលដូចជាម្ដាយដែលគួរឲ្យស្រឡាញ់។ តើនឹងមានផលលំបាកអ្វីខ្លះចំពោះអ្នក? ខ្ញុំនឹងមិនបង្ខំអ្នកទេ ប្រសិនបើអ្នកមិនធ្វើទីបន្ទាល់សម្រាប់ខ្ញុំ ប៉ុន្តែអ្នកគប្បីដឹងថា អ្នកនឹងក្លាយជាគោលដៅនៃការបំផ្លាញនៅទីបំផុត។ ប្រសិនបើខ្ញុំមិនទទួលបានទីបន្ទាល់ពីអ្នកទេ ខ្ញុំនឹងទទួលទីបន្ទាល់ពីមនុស្សដទៃ។ នោះមិនមែនជាបញ្ហាចំពោះខ្ញុំនោះទេ ប៉ុន្តែនៅទីបំផុត អ្នកនឹងសោកស្ដាយ ហើយនៅពេលនោះ អ្នកនឹងត្រូវធ្លាក់ចូលទៅក្នុងភាពងងឹតអស់កាលជាយូរមកហើយ។ ដូច្នេះ តើនរណានឹងអាចសង្គ្រោះអ្នកបាន? ចូរកុំគិតថា កិច្ចការនេះមិនអាចធ្វើបានដោយគ្មានអ្នកនោះ ការដែលមានអ្នក គឺមិនចំណេញច្រើនទេ ហើយការខ្វះអ្នក ក៏មិនខាតអ្វីដែរ។ ចូរកុំចាត់ទុកខ្លួនឯងថាមានកិត្តិយសខ្លាំងពេក។ ប្រសិនបើអ្នកមិនអាចដើរតាមខ្ញុំបានទេ វាបង្ហាញថា អ្នកគឺបះបោរ ហើយគ្មានអ្វីដែលគួរចង់បានពីក្នុងខ្លួនឯងឡើយ។ ប្រសិនបើអ្នកជាមនុស្សពូកែនិយាយ តើវាមិនមែនដោយសារអ្នកបានបំពាក់គំនិតរបស់អ្នក ដែលខ្ញុំបាននាំមកតាមរយៈកិច្ចការរបស់ខ្ញុំទេឬអី? តើមានអ្វីនៅក្នុងខ្លួនអ្នកដែលគួរកោតសរសើរ? មិនត្រូវឲ្យការស្រមើលស្រមៃរបស់អ្នករត់ទៅបាត់ជាមួយអ្នកឡើយ! ប្រសិនបើខ្ញុំមិនអាចទទួលបានសិរីល្អពីអ្នករាល់គ្នាដែលជាកូនចៅរបស់ម៉ូអាប់ទេ ខ្ញុំនឹងជ្រើសរើសក្រុមទីពីរ និងទីបីនៃកូនចៅរបស់ម៉ូអាប់សម្រាប់កិច្ចការរបស់ខ្ញុំរហូតដល់ខ្ញុំទទួលបានសិរីល្អយ៉ាងប្រាកដ។ ប្រសិនបើអ្នកមិនសុខចិត្តធ្វើទីបន្ទាល់សម្រាប់ខ្ញុំទេ ចូរអ្នកចេញឲ្យបាត់ទៅ! ខ្ញុំនឹងមិនបង្ខំអ្នកទេ! ចូរកុំគិតថា ខ្ញុំនឹងមិនអាចបោះជំហានទៅបានដោយគ្មានអ្នករាល់គ្នានោះ។ ការស្វែងរករបស់ត្រឹមត្រូវសម្រាប់កិច្ចការរបស់ខ្ញុំនៅក្នុងទឹកដីប្រទេសចិន គឺមិនបាច់ប្រឹងនោះទេ។ គ្មានអ្វីផ្សេងទៀតដែលអាចស្វែងរកបាននៅក្នុងដែនដីនេះទេ មនុស្សស្មោកគ្រោក ពុករលួយ គឺនៅគ្រប់ទីកន្លែងទាំង់អស់ ហើយកិច្ចការរបស់ខ្ញុំ អាចធ្វើបាននៅគ្រប់ទីកន្លែងទាំងអស់។ ចូរកុំមានមោទនភាពខ្លាំងពេក! មិនថាអ្នកមានមោទនភាពខ្លាំងបែបណាទេ តើអ្នកមិននៅតែជាកូននៃអំពើសាហាយស្មន់ទេឬអី? ចូរសម្លឹងមើលពីតម្លៃរបស់អ្នក តើអ្នកមានជម្រើសអ្វីផ្សេងទៀត? គ្រាន់តែអនុញ្ញាតឲ្យអ្នករស់នៅនេះ គឺជាការលើកតម្កើងយ៉ាងច្រើនពេកហើយ ដូច្នេះ តើអ្នកនៅអាចក្រអឺតក្រទមរឿងអ្វីទៀត? ប្រសសិនបើវាមិនមែនដើម្បីកិច្ចការរបស់ខ្ញុំដើម្បីបញ្ចប់សម័យកាលនេះទេ តើអ្នកនឹងមិនត្រូវធ្លាក់ទៅក្នុងកណ្ដាលគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយពីមនុស្សជាយូរមកហើយទេឬអី? តើអ្នកអាចនៅបន្តរស់នៅដោយសុខស្រួលបានទេ? អ្នកនៅតែបន្តតវ៉ាឥតឈប់ជុំវិញបញ្ហានេះ។ ដូចដែលខ្ញុំបានមានបន្ទូលហើយថា អ្នកគឺជាកូនចៅរបស់ម៉ូអាប់ អ្នកបានប៉ូញមាត់ជាយូរណាស់មកហើយ។ អ្នកមិនបានអប់រំខ្លួនឯងទេ អ្នកមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយអ្នកមិនអាចឈរមើលមនុស្សនេះ ឬមនុស្សនោះបានឡើយ។ នៅពេលអ្នកឃើញមនុស្សដទៃមានការអប់រំ អ្នករំខានដល់ពួកគេ ហើយនិយាយបំបាក់ទឹកចិត្តគេ។ អ្នកមានសេចក្ដីក្លាហានខ្លះដែរ! អ្នកនិយាយថា៖ «តើការអប់រំបែបណាដែលកូនចៅរបស់ម៉ូអាប់អាចមាន? ខ្ញុំមិនខ្វាយខ្វល់នោះទេ»។ តើនេះមិនមែនជាពាក្យដែលសត្វនឹងត្រូវនិយាយទេឬ? តើអ្នកអាចរាប់ថាជាមនុស្សបានទេ? ខ្ញុំបានមានព្រះបន្ទូលដូច្នេះ ប៉ុន្តែវាមិនអាចសម្រេចអ្វីនៅក្នុងខ្លួនអ្នកបាននោះទេ។ តើខ្ញុំបានធ្វើកិច្ចការទាំងអស់នេះដោយអសារឥតការមែនទេ? តើខ្ញុំបានមានបន្ទូលទាំងអស់នេះដោយអសារឥតការមែនទេ? សូម្បីតែសត្វឆ្កែក៏បក់កន្ទុយរបស់វាដែរ។ មនុស្សបែបនេះ មិនល្អដូចជាសត្វឆ្កែផង! តើអ្នកមានតម្លៃនឹងហៅថាជាមនុស្សដែរឬទេ? នៅពេលខ្ញុំមានបន្ទូលពីកូនចៅរបស់ម៉ូអាប់ មនុស្សខ្លះបន្ទាបបន្ថោកខ្លួនឯងដោយចេតនា។ ពួកគេស្លៀកសម្លៀកបំពាក់ខុសគ្នាពីមនុស្សដទៃ ហើយមិនសូវស្អាតបាតដែលពួកគេមើលទៅមិនដូចជាមនុស្ស ហើយពួកគេរអ៊ូរទាំថា៖ «ទូលបង្គំជាកូនចៅរបស់ម៉ូអាប់។ ទូលបង្គំមិនល្អនោះទេ។ វាគឺជាការយល់សប្តិទាំងថ្ងៃដែលគិតចង់បានព្រះពរណាមួយនោះ។ តើកូនចៅរបស់ម៉ូអាប់អាចប្រោសឲ្យបានគ្រប់លក្ខណ៍ដែរឬទេ?» ឲ្យតែខ្ញុំបានមានព្រះបន្ទូលអំពីកូនចៅរបស់ម៉ូអាប់ មនុស្សភាគច្រើនលែងមានក្ដីសង្ឃឹមទៀតហើយ។ ពួកគេនិយាយថា៖ «ព្រះជាម្ចាស់មានបន្ទូលថា យើងគឺជាកូនចៅរបស់ម៉ូអាប់ តើនោះតំណាងឲ្យអ្វីដែរ? ចូរស្ដាប់ព្រះសូរសៀងដែលទ្រង់បានប្រើ វាមិនអាចដកវិញបានទេ! ពុំមានសេចក្ដីស្រឡាញ់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ឡើយ។ តើយើងមិនមែនជាគោលដៅនៃការបំផ្លាញទេឬអី?» តើអ្នកបានភ្លេចអ្វីដែលបាននិយាយកាលពីមុនហើយមែនទេ? តើពាក្យថា «កូនចៅរបស់ម៉ូអាប់» គឺជារឿងតែមួយគត់ដែលអ្នកចាំបានក្នុងពេលនេះមែនទេ? នៅក្នុងសេចក្ដីពិត ព្រះបន្ទូលជាច្រើនគឺដើម្បីសម្រេចនូវឥទ្ធិពល ប៉ុន្តែព្រះបន្ទូលទាំងនោះ ក៏បើកសម្ដែងនូវសេចក្ដីពិតនៃសច្ចភាពផងដែរ។ មនុស្សភាគច្រើនមិនជឿលើរឿងនេះទេ។ អ្នកមិនសុខចិត្តរងទុក្ខដើម្បីខ្ញុំឡើយ។ អ្នកភ័យខ្លាចសេចក្ដីស្លាប់ និងតែងចង់គេចចេញ។ ប្រសិនបើអ្នកចង់ទៅ ខ្ញុំនឹងមិនបង្ខំឲ្យអ្នកឲ្យនៅនោះទេ ប៉ុន្តែខ្ញុំត្រូវប្រាប់អ្នកអំពីបញ្ហានេះឲ្យបានច្បាស់សិន។ មិនត្រូវរស់នៅពេញមួយជីវិតដោយអសារឥតការនោះទេ ហើយមិនត្រូវភ្លេចអ្វីៗដែលខ្ញុំបានមានបន្ទូលប្រាប់អ្នកកាលពីអតីតកាលឡើយ។ ក្នុងនាមជាសត្តនិករមួយដែលបានបង្កើតមក អ្នកគប្បីបំពេញភារកិច្ចក្នុងនាមជាសត្តនិករដែលបានបង្កើតមក។ មិនត្រូវធ្វើការប្រឆាំងនឹងសតិសម្បជញ្ញៈខ្លួនឯងឡើយ។ អ្វីដែលអ្នកគប្បីធ្វើ គឺត្រូវលះបង់ខ្លួនឯងថ្វាយដល់ព្រះអម្ចាស់ដែលបង្កើតសព្វសារពើ។ កូនចៅរបស់ម៉ូអាប់ ក៏ជាសត្តនិករដែលបានបង្កើតមកដែរ គឺគ្រាន់តែថា ពួកគេគឺជារបស់ឥតបានការ ហើយពួកគេត្រូវបណ្ដាសា។ មិនថាជាអ្វីនោះទេ អ្នកនៅតែជាសត្តនិករដែលបានបង្កើតមកដដែល។ អ្នកនឹងមិនត្រូវឃ្លាតឆ្ងាយទេ ប្រសិនបើអ្នកនិយាយដូចនេះ៖ «បើទោះបីជាទូលបង្គំជាកូនចៅរបស់ម៉ូអាប់ក្ដី ទូលបង្គំបានទទួលនូវព្រះគុណរបស់ព្រះជាម្ចាស់យ៉ាងច្រើន ដែលទូលបង្គំត្រូវតែមានសតិសម្បជញ្ញៈខ្លះ។ ទូលបង្គំនឹងគ្រាន់តែទទួលស្គាល់ការពិតនេះ ប៉ុន្តែមិនរស់នៅជាមួយវាឡើយ។ បើទោះបីជាទូលបង្គំរងទុក្ខនៅក្នុងអូរនេះក្ដី ក៏ទូលបង្គំនឹងរងទុក្ខរហូតដល់ចុងបញ្ចប់ដែរ ហើយប្រសិនបើទូលបង្គំជាកូនចៅរបស់ម៉ូអាប់ នោះក៏តាមនេះចុះ។ ទូលបង្គំនឹងនៅតែដើរតាមរហូតដល់ទីបំផុត!» អ្នកត្រូវដើរតាមរហូតដល់ទីបំផុត។ ប្រសិនបើអ្នករត់គេច អ្នកនឹងពិតជាគ្មានក្ដីសង្ឃឹមទៅអនាគតឡើយ អ្នកនឹងត្រូវដើរនៅលើផ្លូវនៃការបំផ្លិចបំផ្លាញ។

គឺមានចំណុចល្អនៅក្នុងការដែលអ្នករាល់គ្នាជឿលើកំណើតដើមរបស់អ្នក ហើយការដែលអ្នករាល់គ្នាយល់ពីសេចក្ដីពិតជាសច្ចភាពនេះ ជាប្រយោជន៍ដល់កិច្ចការនេះ។ បើមិនធ្វើដូច្នេះទេ លទ្ធផលដែលចង់បាន នឹងមិនអាចសម្រេចទៅបានឡើយ។ នេះគឺជាផ្នែកមួយនៃកិច្ចការនៃការយកឈ្នះ ហើយវាជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចការនេះ។ នោះគឺជាការពិត! កិច្ចការនេះ គឺដើម្បីដាស់វិញ្ញាណមនុស្សឲ្យភ្ញាក់ឡើង ដើម្បីដាស់ស្មារតីនៃសតិសម្បជញ្ញៈឲ្យភ្ញាក់ឡើង និងអនុញ្ញាតឲ្យពួកគេទទួលបានសេចក្ដីសង្រ្គោះដ៏អស្ចារ្យនេះ។ ប្រសិនបើនរណាម្នាក់មានសតិសម្បជញ្ញៈ ពួកគេនឹងអរព្រះគុណចំពោះព្រះជាម្ចាស់កាន់តែច្រើនឡើង នៅពេលពួកគេឃើញថាពួកគេមានឋានៈតូចទាប។ ពួកគេត្រូវកាន់ព្រះបន្ទូលរបស់ទ្រង់ដាក់ក្នុងដៃរបស់ពួកគេ ត្រូវប្រកាន់ខ្ជាប់នូវព្រះគុណដែលទ្រង់បានប្រទានដល់ពួកគេ ព្រមទាំងទួញសោក និងនិយាយថា៖ «ឋានៈរបស់ពួកទូលបង្គំតូចទាប ហើយពួកទូលបង្គំមិនបានទទួលអ្វីសោះនៅក្នុងពិភពលោកនេះ។ គ្មាននរណាម្នាក់សរសើរពួកទូលបង្គំដែលជាមនុស្សតូចទាបឡើយ។ ពួកទូលបង្គំត្រូវគេធ្វើទុក្ខបុកម្នេញនៅក្នុងទីស្រុកកំណើតរបស់ពួកទួលបង្គំ ប្ដីរបស់ពួកទូលបង្គំបដិសេធពួកទូលបង្គំ ប្រពន្ធរបស់ពួកទូលបង្គំជេរប្រមាថពួកទូលបង្គំ កូនចៅពួកទូលបង្គំមើលងាយពួកទូលបង្គំ ហើយនៅពេលពួកទូលបង្គំចាស់ទៅ កូនប្រសារស្រីរបស់ពួកទូលបង្គំ ក៏មិនធ្វើល្អដាក់ពួកទូលបង្គំដែរ។ ពួកទូលបង្គំរងទុក្ខវេទនាមិនតិចនោះទេ ហេតុនេះហើយ ពួកទូលបង្គំពេលនេះអរសប្បាយនឹងសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ខ្លាំងណាស់ គឺជាសំណាងល្អយ៉ាងក្រៃលែង! ប្រសិនបើព្រះជាម្ចាស់មិនបានសង្រ្គោះពួកទូលបង្គំទេ តើពួកទូលបង្គំអាចឃើញមនុស្សរងទុក្ខវេទនាយ៉ាងច្បាស់ៗបែបនេះដូចម្ដេចបាន? តើពួកទូលបង្គំនឹងមិននៅតែគ្មានគុណធម៌នៅក្នុងអំពើបាបនេះទេឬ? តើនេះមិនមែនជាការលើកតម្កើងពួកទូលបង្គំពីព្រះជាម្ចាស់ទេឬអី? ទូលបង្គំគឺជាមនុស្សតូចទាបជាងគេបំផុតម្នាក់ ហើយព្រះជាម្ចាស់បានលើកទូលបង្គំឲ្យខ្ពស់ត្រដែតឡើង។ បើទោះបីជាទូលបង្គំត្រូវបំផ្លាញក្ដី ក៏ទូលបង្គំនៅតែតបស្នងសេចក្ដីស្រឡាញ់របស់ទ្រង់វិញដែរ។ ព្រះជាម្ចាស់គិតគូរពួកទូលបង្គំយ៉ាងខ្លាំង ហើយទ្រង់មានព្រះបន្ទូលជាមួយពួកទូលបង្គំ ដែលជាមនុស្សតូចទាបនេះ ដោយផ្ទាល់ព្រះអង្គ។ ទ្រង់ចាប់កាន់ដៃទូលបង្គំដើម្បីបង្រៀនទូលបង្គំ។ ទ្រង់បានបញ្ចុកទូលបង្គំតាមព្រះឱស្ឋរបស់ទ្រង់។ ទ្រង់រស់នៅជាមួយទូលបង្គំ និងរងទុក្ខវេទនាជាមួយទូលបង្គំ។ បើទោះបីជាទ្រង់វាយផ្ចាលទូលបង្គំក្ដី តើទូលបង្គំអាចនិយាយអ្វីបាន? តើការត្រូវវាយផ្ចាល មិនមែនជាការលើកតម្កើងពីព្រះជាម្ចាស់ទេឬ? ទូលបង្គំត្រូវបានវាយផ្ចាល តែទូលបង្គំអាចមើលឃើញសេចក្ដីសុចរិតរបស់ទ្រង់។ ទូលបង្គំមិនអាចគ្មានសតិសម្បជញ្ញៈនោះទេ ទូលបង្គំត្រូវតែតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ទូលបង្គំមិនអាចបះបោរប្រឆាំងនឹងព្រះជាម្ចាស់ទៀតបានឡើយ»។ និស្ស័យរបស់ព្រះជាម្ចាស់ និងឋានៈរបស់ទ្រង់ មិនដូចជានិស្ស័យនិងឋានៈរបស់មនុស្សឡើយ តែទុក្ខវេទនារបស់ទ្រង់គឺដូចគ្នា ហើយអាហារនិងសម្លៀកបំពាក់របស់ទ្រង់ ដូចគ្នា ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធតែគោរពទ្រង់ នេះហើយគឺជាភាពខុសគ្នានោះ។ តើអ្វីផ្សេងទាំងអស់ដែលទ្រង់សព្វព្រះទ័យដូចគ្នានឹងមនុស្សដែរឬទេ? ដូច្នេះ តើអ្នករាល់គ្នាមានសិទ្ធិអ្វីនឹងសុំឲ្យព្រះជាម្ចាស់ធ្វើដាក់អ្នកដោយបែបណានោះ? ព្រះជាម្ចាស់បានស៊ូទ្រាំនឹងទុក្ខវេទនាដ៏ធំនេះ និងបានបំពេញកិច្ចការយ៉ាងអស្ចារ្យ ហើយអ្នករាល់គ្នាដែលតូចទាបជាងស្រមោច និងសត្វល្អិតផងនោះ ត្រូវបានលើកតម្កើងឲ្យខ្ពង់ខ្ពស់ឡើងនៅថ្ងៃនេះ។ ប្រសិនបើអ្នកមិនអាចតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានទេ តើសតិសម្បជញ្ញៈរបស់អ្នកមាននៅទីណា? មនុស្សខ្លះនិយាយចេញពីដួងចិត្តរបស់ពួកគេថា៖ «គ្រប់ពេលវេលាដែលទូលបង្គំគិតដល់ការចាកចេញពីទ្រង់ ភ្នែករបស់ទូលបង្គំពោរពេញដោយទឹកភ្នែក ហើយសតិសម្បជញ្ញៈរបស់ទូលបង្គំមានការចាក់ដោតដូចជាបន្លា។ ទូលបង្គំជំពាក់ព្រះជាម្ចាស់។ ទូលបង្គំមិនអាចធ្វើបែបនេះបានទេ។ ទូលបង្គំមិនអាចប្រព្រឹត្តដាក់ទ្រង់ដោយបែបនេះទេ។ ប្រសិនបើទូលបង្គំត្រូវស្លាប់ ហើយបើការស្លាប់នោះ ផ្ដល់សិរីល្អដល់កិច្ចការរបស់ទ្រង់ នោះទូលបង្គំនឹងសុខចិត្តស្លាប់ទាំងត្រេកអរ។ បើពុំដូច្នេះទេ បើទោះបីជាទូលបង្គំនៅរស់ក្ដី ក៏ទូលបង្គំគ្មានអារម្មណ៍ស្ងប់សុខដែរ»។ ចូរស្ដាប់ព្រះបន្ទូលទាំងអស់នេះ ព្រះបន្ទូលទាំងនេះ រៀបរាប់ពីភារកិច្ចដែលសត្តនិករដែលបានបង្កើតមកនេះ គប្បីអនុវត្តតាម។ ប្រសិនបើមនុស្សម្នាក់មាននិមិត្តបែបនេះនៅក្នុងខ្លួនពួកគេ ពួកគេនឹងក្លាយជាច្បាស់លាស់ និងគ្មានការព្រួយបារម្ភនៅក្នុងខ្លួនគេឡើយ។ ពួកគេនឹងច្បាស់លាស់អំពីកិច្ចការទាំងអស់នេះ។ អ្នកនឹងនិយាយថា៖ «ព្រះជាម្ចាស់ មិនមែនកំពុងធ្វើបាបទូលបង្គំឡើយ ហើយទ្រង់មិនកំពុងសើចចំអកដាក់ទូលបង្គំ ឬធ្វើឲ្យទូលបង្គំអាម៉ាស់មុខដោយចេតនាឡើយ។ បើទោះបីជាទ្រង់មានព្រះបន្ទូលអាក្រក់ខ្លះក្ដី ហើយព្រះបន្ទូលនោះចាក់ដោតដល់បេះដូងក្ដី ក៏ព្រះបន្ទូលនោះដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនរបស់ទូលបង្គំដែរ។ បើទោះបីជាទ្រង់មានព្រះបន្ទូលដោយគំរោះគំរើយក្ដី ក៏ទ្រង់នៅតែសង្គ្រោះទូលបង្គំ ហើយទ្រង់នៅតែយកព្រះទ័យគិតគូរដល់ចំណុចខ្សោយរបស់ទូលបង្គំដដែល។ ទ្រង់មិនបានប្រើការពិតដើម្បីដាក់ទោសទូលបង្គំឡើយ។ ទូលបង្គំជឿថា ព្រះជាម្ចាស់គឺជាសេចក្ដីសង្គ្រោះ»។ ប្រសិនបើអ្នកពិតជាមាននិមិត្តបែបនេះមែន អ្នកនឹងមិនរត់គេចចេញនោះទេ។ សតិសម្បជញ្ញៈរបស់អ្នក នឹងមិនដោះលែងអ្នកទេ ហើយការថ្លឹងថ្លែងនៃសតិសម្បជញ្ញៈនេះ នឹងប្រាប់អ្នកថា អ្នកមិនគួរប្រព្រឹត្តដាក់ព្រះជាម្ចាស់ដោយបែបនេះឡើយ។ អ្នកគិតពីព្រះគុណទាំងអស់ដែលអ្នកបានទទួល។ អ្នកបានស្ដាប់ឮព្រះបន្ទូលរបស់ខ្ញុំជាច្រើនហើយ តើអ្នកអាចស្ដាប់ព្រះបន្ទូលទាំងនោះដោយអសារឥតការបានដែរឬ? មិនថាអ្នករាល់គេចទៅណានោះទេ អ្នកមិនអាចរត់គេចបានឡើយ។ មនុស្សដទៃទៀតមិនជឿបែបនេះឡើយ ប៉ុន្តែអ្នកត្រូវតែជឿបែបនេះ។ មនុស្សដទៃទៀតបានលះបង់ព្រះជាម្ចាស់ ប៉ុន្តែអ្នកត្រូវតែប្រកាន់ខ្ជាប់តាមព្រះជាម្ចាស់ និងធ្វើទីបន្ទាល់អំពីទ្រង់។ អ្នកដទៃមូលបង្កាច់ព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនអាចធ្វើបានទេ។ មិនថាព្រះជាម្ចាស់មិនសណ្ដោសប្រណីចំពោះអ្នកបែបណានោះទេ អ្នកនៅតែត្រូវធ្វើត្រឹមត្រូវនៅចំពោះទ្រង់ជានិច្ច។ អ្នកគប្បីតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយអ្នកត្រូវតែមានសតិសម្បជញ្ញៈ ដោយសារព្រះជាម្ចាស់មិនមានកំហុសអ្វីឡើយ។ ទ្រង់បានរងការអាម៉ាស់យ៉ាងខ្លាំងរួចទៅហើយ ដោយបានយាងពីស្ថានសួគ៌មកកាន់ផែនដី ដើម្បីបំពេញកិច្ចការក្នុងចំណោមមនុស្សលោក។ ទ្រង់គឺបរិសុទ្ធ គ្មានភាពស្មោកគ្រោកសូម្បីតែបន្តិច។ ការដែលយាងមកកាន់ដែនដីស្មោកគ្រោកនេះ តើទ្រង់បានរងការអាម៉ាស់ច្រើនប៉ុនណា? ទ្រង់បានធ្វើការចំពោះអ្នក ដើម្បីតែប្រយោជន៍របស់អ្នករាល់គ្នា។ ប្រសិនបើអ្នកប្រព្រឹត្តដាក់ទ្រង់ដោយគ្មានសតិសម្បជញ្ញៈ នោះស្លាប់មុនអាយុទៅប្រសើរជាង!

ពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនខ្វះខាតនូវទិដ្ឋភាពនៃនិមិត្តបែបនេះ។ ពួកគេពិតជាមិនអាចយល់ពីកិច្ចការនេះបានឡើយ និងមិនដឹងថាព្រះជាម្ចាស់សព្វព្រះទ័យចង់សម្រេចបានអ្វីតាមរយៈកិច្ចការនេះឡើយ។ ជាពិសេសអស់អ្នកដែលមានការយល់ច្រឡំ វាហាក់ដូចជាពួកគេបានចូលទៅក្នុងផ្លូវស្មុគ្រស្មាញខ្វាត់ខ្វែង និងវង្វេងផ្លូវក្រោយពីបត់បានប៉ុន្មានផ្លូវរួចមក។ ប្រសិនបើអ្នកពន្យល់ពីគោលបំណងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់យ៉ាងលម្អិតដល់ពួកគេ ពួកគេនឹងមិនក្លាយជាច្រឡំបល់ឡើយ។ មនុស្សជាច្រើនមិនអាចយល់បានឡើយ ហើយជឿថា កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីធ្វើទារុណកម្មលើមនុស្ស។ ពួកគេពុំយល់អំពីព្រះប្រាជ្ញាញាណនិងការអស្ចារ្យនៃកិច្ចការរបស់ទ្រង់ឡើយ ហើយពួកគេពុំយល់ថា កិច្ចការរបស់ទ្រង់គឺដើម្បីបើកសម្ដែងពីព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ និងដើម្បីសង្គ្រោះមនុស្សលោកឡើយ។ ពួកគេពុំយល់អំពីអ្វីទាំងអស់នេះឡើយ។ ពួកគេគ្រាន់តែឃើញថាតើពួកគេមានក្ដីសង្ឃឹមទៅអនាគតឬអត់ ថាតើពួកគេនឹងអាចចូលទៅកាន់ស្ថានសួគ៌បានឬអត់។ ពួកគេនិយាយថា៖ «កិច្ចការរបស់ព្រះជាម្ចាស់ គឺតែងតែមានការពង្វាងជាខ្លាំង។ កិច្ចការនោះនឹងមិនឲ្យពួកទូលបង្គំឃើញពីព្រះប្រាជ្ញាញាណរបស់ទ្រង់ដោយផ្ទាល់ឡើយ។ ទ្រង់មិនគួរដាក់ទារុណកម្មលើពួកទូលបង្គំដោយបែបនេះឡើយ។ ពួកទូលបង្គំមានលក្ខណៈសម្បត្តិខ្វះខាតជាខ្លាំង ហើយពួកទូលបង្គំពុំយល់ពីព្រះហឫទ័យរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះអង្គមានបន្ទូល និងបំពេញកិច្ចការដោយផ្ទាល់ នោះវានឹងកាន់តែប្រសើរ។ ទ្រង់ចង់ឲ្យពួកទូលបង្គំទស្សន៍ទាយ ប៉ុន្តែពួកទូលបង្គំមិនអាចទស្សន៍ទាយបានឡើយ។ បើទ្រង់ឆាប់ និងអនុញ្ញាតឲ្យពួកទូលបង្គំឃើញពីសិរីល្អរបស់ទ្រង់ នោះនឹងកាន់តែអស្ចារ្យ។ តើចាំបាច់អ្វីដែលត្រូវធ្វើរឿងទាំងនេះដោយវិធីពង្វាងបែបនេះនោះ?» អ្វីដែលអ្នករាល់គ្នាខ្វះក្នុងពេលនេះ គឺសតិសម្បជញ្ញៈ។ ចូរមានសតិសម្បជញ្ញៈឲ្យបានច្រើន។ ចូរបើកភ្នែករបស់អ្នកឲ្យធំៗ ដើម្បីមើលថានរណាកំពុងធ្វើកិច្ចការនេះជាជំហានៗ។ ចូរកុំទាន់អាលសន្និដ្ឋានលឿនពេក។ ពេលនេះ តាមការចេះដឹងរបស់អ្នក អ្នកបានយល់អ្វីៗដែលជាទិដ្ឋភាពរាក់កំភែលអំពីផ្លូវនៃជីវិតដែលអ្នកគប្បីត្រូវជួបប្រទះ។ ក៏នៅតែមានសេចក្ដីពិតយ៉ាងធំធេងអស្ចារ្យសម្រាប់អ្នកដកពិសោធន៍ដែរ ហើយនៅពេលថ្ងៃនោះចូលមកដល់ ដែលអ្នកអាចយល់ពីសេចក្ដីពិតនោះដោយពេញលេញបាន នោះអ្នកនឹងលែងនិយាយដោយបែបនេះទៀតហើយ ហើយអ្នកក៏នឹងមិនរអ៊ូរទាំទៀតដែរ។ អ្នកក៏នឹងមិនកំណត់ន័យចំពោះអ្វីៗឆាប់រហ័សពេកដែរ។ អ្នកនឹងនិយាយថា៖ «ព្រះជាម្ចាស់ មានព្រះប្រាជ្ញាញាណខ្លាំងណាស់ ព្រះជាម្ចាស់បរិសុទ្ធខ្លាំងណាស់ ព្រះជាម្ចាស់មានព្រះចេស្ដាខ្លាំងណាស់!»

ខាង​ដើម៖ ការស្អាងលក្ខណៈសម្បត្តិគឺជាហេតុដែលនាំឲ្យទទួលបាននូវសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់

បន្ទាប់៖ បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ