ជំពូកទី ១០៦

អ្នកដែលមិនស្គាល់ព្រះបន្ទូលរបស់ខ្ញុំ អ្នកដែលមិនស្គាល់ភាពជាមនុស្សធម្មតារបស់ខ្ញុំ និងអ្នកដែលបំពានភាពជាព្រះរបស់ខ្ញុំ នឹងត្រូវបានបំផ្លាញទាំងអស់ទៅជាភាពទទេស្អាត។ គ្មាននរណាម្នាក់នឹងត្រូវបានលើកលែងពីការណ៍នេះឡើយ ហើយគ្រប់គ្នាត្រូវតែបំពេញតាមបទដ្ឋានពាក់ព័ន្ធនឹងទិដ្ឋភាពនេះ ដោយសារវាគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយនេះគឺជាចំណុចមួយដែលមានសារៈសំខាន់បំផុតដើម្បីយកទៅអនុវត្ត។ អ្នកដែលមិនស្គាល់ព្រះបន្ទូលរបស់ខ្ញុំ គឺជាមនុស្សដែលបានស្ដាប់អ្វីៗដែលខ្ញុំបានចង្អុលបង្ហាញយ៉ាងច្បាស់ ប៉ុន្តែពួកគេនៅតែគ្មានចំណេះដឹងអំពីព្រះបន្ទូលនោះ។ ម៉្យាងទៀត ពួកគេគឺជាមនុស្សដែលមិនយល់បញ្ហាខាងវិញ្ញាណឡើយ (ដោយសារតែខ្ញុំមិនបានបង្កើតសិទ្ធិអំណាចរបស់មនុស្ស ដែលឆ្លើយតបទៅនឹងបញ្ហាខាងវិញ្ញាណ នោះខ្ញុំមិនទាមទារច្រើនពីពួកគេឡើយ។ ខ្ញុំគ្រាន់តែតម្រូវឱ្យពួកគេស្ដាប់ព្រះបន្ទូលរបស់ខ្ញុំ និងអាចយកព្រះបន្ទូលនោះទៅអនុវត្តប៉ុណ្ណោះ)។ អ្នកទាំងនោះមិនមែនជាមនុស្សនៃដំណាក់របស់ខ្ញុំឡើយ ហើយពួកគេក៏មិនមែនជាប្រភេទដូចខ្ញុំដែរ។ ពួកគេជាកម្មសិទ្ធិនៃប្រទេសរបស់សាតាំង។ ដូច្នេះហើយ ខ្ញុំមិនចង់បានសូម្បីតែម្នាក់ ក្នុងចំណោមមនុស្សទាំងនេះដែលមិនយល់បញ្ហាខាងវិញ្ញាណឡើយ។ កាលពីមុន អ្នករាល់គ្នាបានគិតថា ខ្ញុំបានយាងទៅឆ្ងាយពេក ប៉ុន្តែពេលនេះ អ្នកគួរតែយល់។ ធ្វើដូចម្ដេចទើបសត្វតិរច្ឆានអាចសន្ទនាជាមួយព្រះជាម្ចាស់បាន? តើនោះមិនមែនមិនសមហេតុផលទេឬ? មនុស្សដែលមិនស្គាល់ភាពជាមនុស្សធម្មតារបស់ខ្ញុំ គឺជាអ្នកដែលប្រើប្រាស់សញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីវាស់ស្ទង់នូវអ្វីដែលខ្ញុំធ្វើនៅក្នុងភាពជាមនុស្សរបស់ខ្ញុំ។ ផ្ទុយពីចុះចូល ពួកគេមកចាប់កំហុសខ្ញុំដោយភ្នែកនៃសាច់ឈាមរបស់គេ។ ប្រហែលជាព្រះបន្ទូលដែលខ្ញុំបានមានបន្ទូលគ្មានប្រយោជន៍ទេដឹង? ខ្ញុំបានមានបន្ទូលថា ភាពជាមនុស្សធម្មតារបស់ខ្ញុំ គឺជាផ្នែកមួយដែលមិនអាចបំបែកបានរបស់ខ្ញុំ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពេញលេញ ហើយមានបន្ទូលថា នេះគឺជាវិធីដ៏សមរម្យ ដែលភាពជាមនុស្សធម្មតា និងភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំ ធ្វើកិច្ចការរួមគ្នា៖ នៅពេលអ្វីៗដែលខ្ញុំធ្វើតាមរយៈភាពជាមនុស្សធម្មតារបស់ខ្ញុំមិនសក្ដិសមជាមួយនឹងសញ្ញាណរបស់មនុស្ស នោះអ្នកដែលបំពានខ្ញុំ និងអ្នកដែលមិនស្របជាមួយខ្ញុំ ត្រូវបានបង្ហាញ។ បន្ទាប់ពីនោះ ភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំមានបន្ទូលតាមរយៈភាពជាមនុស្ស ហើយនៅក្នុងវិធីនេះ ខ្ញុំបានជាមួយមនុស្សមួយចំនួន។ ប្រសិនបើអ្នកមិនយល់ពីអ្វីដែលខ្ញុំធ្វើ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកអាចចុះចូល នោះអ្នកគឺជាប្រភេទមនុស្សដែលខ្ញុំមិនថ្កោលទោសឡើយ។ ខ្ញុំគ្រាន់តែបំភ្លឺមនុស្សបែបនេះប៉ុណ្ណោះ។ ខ្ញុំស្រឡាញ់មនុស្សបែបនេះ ហើយដោយសារតែការចុះចូលរបស់អ្នក នោះខ្ញុំបំភ្លឺអ្នក។ អ្នកដែលបំពានភាពជាព្រះរបស់ខ្ញុំ រួមបញ្ចូលទាំងមនុស្សដែលមិនស្គាល់ព្រះបន្ទូលរបស់ខ្ញុំ ដែលមិនស្របជាមួយនឹងភាពជាមនុស្សធម្មតារបស់ខ្ញុំ ហើយអ្នកដែលមិនទទួលស្គាល់អ្វីដែលខ្ញុំធ្វើនៅក្នុងភាពជាព្រះ (ឧទាហរណ៍ កំហឹងរបស់ខ្ញុំ ឬការកសាងក្រុមជំនុំ ។ល។) ទាំងអស់នេះគឺជាការសម្ដែងចេញនូវការរឹងទទឹងចំពោះភាពជាព្រះរបស់ខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ មានរឿងមួយដែលខ្ញុំត្រូវតែសង្កត់ធ្ងន់ ហើយអ្នករាល់គ្នាម្នាក់ៗគួរតែយកចិត្តទុកដាក់៖ អ្នកដែលមិនស្របជាមួយនឹងអង្គរបស់ខ្ញុំបច្ចុប្បន្ននេះ គឺកំពុងតែរឹងទទឹងជាមួយនឹងភាពជាព្រះរបស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំបន្តមានបន្ទូលថា អង្គរបស់ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពេញលេញ? និស្ស័យនៃអង្គរបស់ខ្ញុំមាននិស្ស័យព្រះទាំងស្រុង។ ចូរកុំប្រើប្រាស់សញ្ញាណរបស់មនុស្សដើម្បីវាស់ស្ទង់ខ្ញុំឡើយ។ សូម្បីតែពេលនេះក៏ដោយ មនុស្សជាច្រើននៅតែនិយាយថា ខ្ញុំមានភាពជាមនុស្សធម្មតា ហើយថា មិនមែនគ្រប់អ្វីៗដែលខ្ញុំធ្វើគឺពិតជាត្រឹមត្រូវឡើយ។ នៅពេលដែលមនុស្សដូចនេះ តើអ្នកមិនមែនកំពុងតែសុំទៅស្លាប់ទេឬ? ពួកគេមិនស្គាល់ព្រះបន្ទូលណាមួយនៃអ្វីដែលខ្ញុំកំពុងតែមានព្រះបន្ទូលឡើយ ហើយពួកគេពិតជាកូនចៅរបស់មនុស្សងងឹត និងជាកូនរបស់សត្វនាគដ៏ធំមានសម្បុរក្រហមមែន! ខ្ញុំនឹងមានបន្ទូលប្រាប់គ្រប់គ្នាសាជាថ្មីម្ដងទៀត (ហើយខ្ញុំនឹងមិនមានបន្ទូលអំពីរឿងនេះម្ដងទៀតឡើយបន្ទាប់ពីនេះ ហើយអស់អ្នកដែលប្រព្រឹត្តបទល្មើសនេះម្ដងទៀត នឹងច្បាស់ជាត្រូវបណ្ដាសាមិនខាន)៖ ព្រះបន្ទូលរបស់ខ្ញុំ សំណើចរបស់ខ្ញុំ ការសោយអាហាររបស់ខ្ញុំ ការរស់នៅរបស់ខ្ញុំ ការមានបន្ទូលរបស់ខ្ញុំ និងអាកប្បកិរិយារបស់ខ្ញុំ គឺត្រូវបានធ្វើដោយខ្ញុំទាំងអស់ ដែលជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយគ្មានស្នាមនៃភាពជាមនុស្សបន្តិចនៅលាយឡំក្នុងនេះឡើយ។ គ្មានឡើយ! គ្មានទាល់តែសោះ! មនុស្សទាំងអស់ត្រូវតែឈប់លេងសើច និងឈប់គិតរឿងកំប៉ិកកំប៉ុករបស់ពួកគេ។ បើមនុស្សកាន់តែបន្តធ្វើរឿងបែបនេះ នោះពួកគេនឹងកាន់តែវិនាស។ ចូរយកចិត្តទុកដាក់ចំពោះពាក្យដាស់តឿនរបស់ខ្ញុំ!

ខ្ញុំតែងតែស្វែងរកចិត្តដ៏ជ្រៅបំផុតរបស់គ្រប់គ្នា ដោយស្វែងរកពាក្យ និងសកម្មភាពនីមួយៗរបស់បុគ្គលម្នាក់ៗ។ ខ្ញុំឃើញយ៉ាងច្បាស់ម្ដងមួយៗ អ្នកដែលខ្ញុំសព្វព្រះទ័យ និងអ្នកដែលខ្ញុំមិនសព្វព្រះទ័យ។ នេះគឺជាអ្វីមួយដែលមនុស្សមិនអាចគិតស្រមៃបាន ហើយជាងនេះទៅទៀត ជាអ្វីមួយដែលពួកគេមិនអាចសម្រេចបាន។ ខ្ញុំបានមានបន្ទូលជាច្រើន ហើយខ្ញុំបានធ្វើរឿងជាច្រើន។ តើនរណានឹងអាចបង្ហាញពីអ្វីដែលជាគោលបំណងនៃព្រះបន្ទូលរបស់ខ្ញុំ និងអ្វីដែលខ្ញុំធ្វើ? គ្មាននរណាម្នាក់អាចធ្វើបានឡើយ។ ដូច្នេះហើយ ខ្ញុំនឹងមានបន្ទូលកាន់តែច្រើន។ ម៉្យាង ការធ្វើបែបនេះនឹងលុបបំបាត់មនុស្សទាំងអស់ដែលខ្ញុំមិនសព្វព្រះទ័យ ខណៈដែលម៉្យាងទៀត វានឹងធ្វើឱ្យអ្នករាល់គ្នាទទួលរងទុក្ខជាងនេះបន្តិចដោយសាររឿងនេះ ដើម្បីឱ្យអ្នកនឹងភ្លក់រសជាតិនៃការរស់ឡើងវិញម្ដងទៀត ដែលមានត្រឹមតែភាពធ្ងន់ធ្ងរជាងមុនប៉ុណ្ណោះ។ ការណ៍នេះមិនអាចត្រូវបានកំណត់ដោយមនុស្សបានឡើយ ហើយក៏គ្មាននរណាម្នាក់អាចទប់ស្កាត់វាមិនឱ្យកើតឡើងដែរ។ សូម្បីតែពេលនេះអ្នកដឹងអំពីរឿងនេះក៏ដោយ នៅពេលដែលពេលវេលាមកដល់ នោះអ្នកនឹងនៅតែមិនអាចចៀសវាងការទទួលរងទុក្ខប្រភេទនេះបានឡើយ ដោយសារតែនេះគឺជាវិធីសាស្ត្រនៃកិច្ចការរបស់ខ្ញុំ។ ខ្ញុំត្រូវតែធ្វើកិច្ចការដូចនេះ ដើម្បីសម្រេចគោលដៅរបស់ខ្ញុំ ដូច្នេះហើយ បំណងព្រះហឫទ័យរបស់ខ្ញុំអាចត្រូវបានសម្រេចលើអ្នករាល់គ្នា។ នេះគឺជាមូលហេតុដែលវាត្រូវបានហៅថា «ការទទួលរងទុក្ខចុងក្រោយដែលអ្នករាល់គ្នានឹងត្រូវតែអត់ទ្រាំ»។ បន្ទាប់មក សាច់ឈាមរបស់អ្នករាល់គ្នានឹងមិនទទួលរងទុក្ខម្ដងទៀតឡើយ ដោយសារតែសត្វនាគដ៏ធំមានសម្បុរក្រហម នឹងត្រូវបានបំផ្លាញដោយខ្ញុំ ហើយនឹងមិនហ៊ានងើបប្រឆាំងម្ដងទៀតឡើយ។ នេះគឺជាជំហានចុងក្រោយ មុនពេលដែលចូលទៅក្នុងរាងកាយ។ វាគឺជាដំណាក់កាលនៃការផ្លាស់ប្ដូរ។ ប៉ុន្តែចូរកុំខ្លាចឡើយ ខ្ញុំនឹងពិតជាដឹកនាំអ្នករាល់គ្នាឆ្លងកាត់ពីសេចក្ដីលំបាកមួយទៅសេចក្ដីលំបាកមួយ។ ចូរជឿថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏សុចរិត និងជឿថា អ្វីដែលខ្ញុំមានបន្ទូលនឹងច្បាស់ជាកើតឡើង។ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏គួរឱ្យជឿទុកចិត្ត។ ប្រទេសទាំងអស់ ដែនដីទាំងអស់ និងនិកាយទាំងអស់នឹងវិលត្រឡប់មករកខ្ញុំ ហើយប្រមូលគ្នាទៅកាន់បល្ល័ង្ករបស់ខ្ញុំ។ នេះគឺជាព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ ហើយខ្ញុំនឹងជំនុំជម្រះនៃការបះបោរម្នាក់ៗ និងបោះពួកគេចូលទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ដោយគ្មានការលើកលែងឡើយ។ គ្រប់គ្នាត្រូវតែដកថយ។ នេះគឺជាជំហានចុងក្រោយនៃផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយនៅពេលដែលវាត្រូវបានបញ្ចប់ នោះខ្ញុំនឹងសម្រាក ដោយសារតែគ្រប់យ៉ាងនឹងត្រូវបានបំពេញ ហើយផែនការគ្រប់គ្រងរបស់ខ្ញុំនឹងមកដល់ទីបញ្ចប់។

ដោយសារតែជំហាននៃកិច្ចការរបស់ខ្ញុំបានកើនឡើង (ទោះបីជាយ៉ាងណា ខ្ញុំមិនមានព្រះទ័យខ្វល់ខ្វាយទាល់តែសោះ) នោះខ្ញុំបើកសម្ដែងព្រះបន្ទូលរបស់ខ្ញុំដល់អ្នករាល់គ្នាជារៀងរាល់ថ្ងៃ ហើយខ្ញុំបើកបង្ហាញនូវអាថ៌កំបាំងដែលខ្ញុំមានចំពោះអ្នករាល់គ្នាជារៀងរាល់ថ្ងៃ ដើម្បីឱ្យអ្នករាល់គ្នាអាចដើរតាមស្នាមព្រះបាទរបស់ខ្ញុំយ៉ាងប្រកិត។ (នេះគឺជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ខ្ញុំប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំដើម្បីធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ ប៉ុន្តែខ្ញុំក៏វាយផ្ដួលមនុស្សដែរ។ គ្រប់គ្នាអានព្រះបន្ទូលរបស់ខ្ញុំ ហើយអាចធ្វើសកម្មភាពស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ អវិជ្ជមាននឹងមានភាពអវិជ្ជមាន ហើយអ្នកដែលត្រូវបានបើកសម្ដែង នឹងបង្ហាញពណ៌ពិតរបស់ពួកគេ។ អ្នកបំពាននឹងរឹងទទឹង ហើយអ្នកដែលស្រឡាញ់ខ្ញុំយ៉ាងមានភក្ដីភាព នឹងកាន់តែមានភក្ដីភាពជាងមុន។ ស្ថានភាពទាំងអស់នេះ ដែលខ្ញុំបានពណ៌នា គឺជាវិធីសាស្ត្រដែលខ្ញុំធ្វើកិច្ចការ និងជាគោលដៅដែលខ្ញុំចង់សម្រេចបាន)។ នៅក្នុងអតីតកាល ខ្ញុំបានមានបន្ទូលរឿងប្រភេទនេះ៖ ទោះបីជាខ្ញុំដឹកនាំអ្នករាល់គ្នាយ៉ាងណាក៏ដោយ ក៏អ្នករាល់គ្នាគួរតែស្វែងរកតាមវិធីដូចគ្នា។ អ្វីក៏ដោយដែលខ្ញុំមានបន្ទូលទៅអ្នក អ្នករាល់គ្នាគួរតែស្ដាប់។ តើខ្ញុំមានបន្ទូលនេះមានន័យដូចម្ដេច? តើអ្នករាល់គ្នាដឹងទេ? តើអ្វីគឺជាគោលបំណង និងសារៈសំខាន់នៃព្រះបន្ទូលរបស់ខ្ញុំ? តើអ្នករាល់គ្នាយល់ទេ? តើមានមនុស្សប៉ុន្មាននាក់ដែលអាចបញ្ចេញសម្លេងយ៉ាងពេញលេញអំពីព្រះបន្ទូលនេះ? នៅពេលដែលខ្ញុំមានបន្ទូលថា «ទោះបីជាខ្ញុំដឹកនាំអ្នករាល់គ្នាយ៉ាងណាក៏ដោយ ក៏អ្នករាល់គ្នាគួរតែស្វែងរកតាមវិធីដូចគ្នា»។ នោះខ្ញុំមិនគ្រាន់តែសំដៅលើការណែនាំដែលខ្ញុំប្រទានក្នុងនាមជាអង្គរបស់ខ្ញុំឡើយ។ ជាងនេះទៅទៀត ខ្ញុំកំពុងតែសំដៅលើព្រះបន្ទូលដែលខ្ញុំមានបន្ទូល និងមាគ៌ាដែលខ្ញុំយាង។ បច្ចុប្បន្ននេះ ព្រះបន្ទូលទាំងនេះត្រូវបានសម្រេចទាំងស្រុងហើយ។ ដរាបណាខ្ញុំបានព្រះបន្ទូលរបស់ខ្ញុំ នោះមុខមាត់អារក្សគ្រប់ប្រភេទនឹងត្រូវបើកបង្ហាញនៅខាងមុខពន្លឺនៃវត្តមានរបស់ខ្ញុំ ដោយផ្ដល់ឱ្យអ្នករាល់គ្នានូវការមើលឃើញដ៏ច្បាស់អំពីពួកគេទាំងអស់។ ព្រះសូរសៀងរបស់ខ្ញុំទាំងនេះ មិនត្រឹមតែជាការប្រកាសទៅកាន់សាតាំងប៉ុណ្ណោះទេ ថែមទាំងជាការផ្ទុកផ្ដាក់ដល់អ្នករាល់គ្នាទាំងអស់ទៀតផង។ អ្នកភាគច្រើន មិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលទាំងនេះ ដោយជឿថាព្រះបន្ទូលទាំងនេះគឺជាការផ្ទុកផ្ដាក់ចំពោះអ្នករាល់គ្នា។ អ្នកមិនដឹងថា ព្រះបន្ទូលទាំងនេះ គឺជាព្រះបន្ទូលនៃការជំនុំជម្រះ និងជាព្រះបន្ទូលដែលមានសិទ្ធិអំណាចឡើយ។ គោលបំណងនៃព្រះបន្ទូលរបស់ខ្ញុំ គឺដើម្បីបញ្ជាសាតាំងឱ្យបម្រើខ្ញុំយ៉ាងសមរម្យ និងចុះចូលចំពោះខ្ញុំទាំងស្រុង។ ក្នុងចំណោមអាថ៌កំបាំងដែលខ្ញុំបានបើកសម្ដែងនៅក្នុងអតីតកាល នៅតែមានអាថ៌កំបាំងជាច្រើនដែលអ្នករាល់គ្នាមិនទាន់យល់។ ដូច្នេះ នៅពេលអនាគត ខ្ញុំនឹងបើកសម្ដែងបន្ថែមទៀតចំពោះអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចទទួលបាននូវការយល់ដឹងដ៏លម្អិត និងច្បាស់ជាងមុន។

នៅពេលដែលគ្រោះមហន្ដរាយមកដល់ នោះគ្រប់គ្នាភ័យខ្លាច។ មនុស្សទាំងអស់យំដោយភាពទុក្ខព្រួយ និងមានអារម្មណ៍ស្អប់រឿងអាក្រក់ដែលពួកគេបានធ្វើនៅក្នុងអតីតកាល ប៉ុន្តែមកដល់ពេលនោះ វាយឺតពេលហើយ ដោយសារតែនេះគឺជាយុគសម័យនៃសេចក្ដីក្រោធ។ វាមិនមែនជាពេលវេលាដើម្បីសង្គ្រោះមនុស្ស និងផ្ដល់ព្រះគុណឡើយ ប៉ុន្តែវាជាពេលវេលាដើម្បីបោសសម្អាតអ្នកស៊ីឈ្នួលទាំងអស់ និងអនុញ្ញាតឱ្យបុត្ររបស់ខ្ញុំត្រួតត្រាសម្រាប់ខ្ញុំ។ នេះគឺពិតជាខុសគ្នាពីពេលវេលានៅក្នុងអតីតកាល។ ពេលវេលានេះគឺមិនដែលកើតមានទេ ចាប់តាំងពីការបង្កើតពិភពលោកមក។ ដោយសារតែខ្ញុំបានបង្កើតពិភពលោកភ្លាមៗ នោះខ្ញុំនឹងបំផ្លាញវាភ្លាមៗដែរ ហើយអ្វីដែលខ្ញុំបានកំណត់ទុក មិនអាចត្រូវបាននរណាម្នាក់ផ្លាស់ប្ដូរបានឡើយ។ ពាក្យពីរ «ក្រុមគ្រីស្ទបរិស័ទ» និង «ក្រុមមនុស្សថ្មីរបស់ពិភពលោក» ធ្លាប់ត្រូវបានលើកឡើងជាញឹកញាប់ផងដែរពីមុនមក។ តើពាក្យទាំងពីរអាចត្រូវបានពន្យល់យ៉ាងដូចម្ដេច? តើ «ក្រុមគ្រីស្ទបរិស័ទ» សំដៅលើបុត្រច្បងឬ? តើ «ក្រុមមនុស្សថ្មីរបស់ពិភពលោក» ក៏សំដៅលើបុត្រច្បងដែរឬ? ទេ មិនមែនទេ។ មនុស្សមិនបានបកស្រាយឃ្លាទាំងនោះយ៉ាងត្រឹមត្រូវឡើយ។ ដោយសារតែសញ្ញាណរបស់មនុស្សអាចត្រឹមតែជួយពួកគេឱ្យយល់ពីអ្វីៗនៅក្នុងកម្រិតនេះ នោះខ្ញុំនឹងស្រាយបញ្ជាក់អ្វីៗទាំងនោះចំពោះអ្នករាល់គ្នានៅទីនេះ និងពេលនេះ។ ក្រុមគ្រីស្ទបរិស័ទ និងក្រុមមនុស្សថ្មីរបស់ពិភពលោកមិនដូចគ្នាទេ។ អត្ថន័យរបស់ពួកវាគឺដាច់ពីគ្នា។ ទោះបីជាការប្រើពាក្យរបស់ពាក្យទាំងពីរនេះស្រដៀងគ្នាណាស់ក៏ដោយ ហើយពួកវាហាក់ដូចជាដូចគ្នាក៏ដោយ ក៏ស្ថានភាពពិត គឺផ្ទុយគ្នាទាំងស្រុង។ តើ «ក្រុមគ្រីស្ទបរិស័ទ» សំដៅលើនរណាឱ្យពិតប្រាកដ? បើនិយាយអំពីគ្រីស្ទបរិស័ទ គ្រប់គ្នាអាចនឹងគិតឯកច្ឆ័នថា ជាខ្ញុំ។ ពួកគេធ្វើបែបនោះ មិនខុសទេ។ ជាងនេះទៅទៀត នៅក្នុងសញ្ញាណរបស់មនុស្ស ពាក្យ «មនុស្ស» នឹងពិតជាសំដៅលើមនុស្ស។ គ្មាននរណាម្នាក់អាចគិតថាពាក្យនេះទាក់ទង់នឹងអ្វីផ្សេងឡើយ។ នៅពេលដែលនិយាយអំពីពាក្យ «ក្រុម» នោះមនុស្សអាចគិតថាវាសំដៅលើការប្រមូលផ្ដុំរបស់មនុស្សជាច្រើនដែលសឹងតែជាក្រុមតែមួយ ដូច្នេះហើយទើបត្រូវបានហៅថា «ក្រុម»។ នៅទីនេះ វាអាចត្រូវបានឃើញថា គំនិតរបស់មនុស្ស គឺសាមញ្ញខ្លាំងពេកហើយ។ ពួកគេមិនអាចយល់ពីអត្ថន័យរបស់ខ្ញុំទាល់តែសោះ។ ពេលនេះ ខ្ញុំនឹងចាប់ផ្ដើមជាផ្លូវការដើម្បីធ្វើការប្រកបគ្នាអំពីអ្វីជា ក្រុមគ្រីស្ទបរិស័ទ (ប៉ុន្តែមនុស្សទាំងអស់ត្រូវតែទុកសញ្ញាណរបស់ពួកគេដោយឡែក។ បើមិនដូច្នោះទេ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចយល់បានឡើយ ហើយសូម្បីតែខ្ញុំបានពន្យល់ពាក្យនោះក៏ដោយ ក៏ពួកគេនឹងមិនជឿឡើយ ហើយពួកគេក៏មិនអាចយល់ពីវាដែរ)៖ ដរាបណាព្រះបន្ទូលរបស់ខ្ញុំត្រូវបានមានបន្ទូល នោះបុត្រច្បងរបស់ខ្ញុំទាំងអស់នឹងអាចធ្វើសកម្មភាពដោយផ្អែកលើបំណងព្រះហឫទ័យរបស់ខ្ញុំ និងសម្ដែងចេញនូវបំណងព្រះហឫទ័យរបស់ខ្ញុំ ដូច្នេះ ពួកគេមានចិត្តតែមួយ និងមាត់តែមួយ។ ខណៈពេលដែលពួកគេកំពុងតែជំនុំជម្រះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ នោះពួកគេនឹងអាចអនុវត្តសេចក្ដីសុចរិតរបស់ខ្ញុំ និងអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ពួកគេគឺជាការសម្ដែងចេញមួយរបស់ខ្ញុំ ហើយពួកគេគឺជាការបើកបង្ហាញរបស់ខ្ញុំ។ ដូច្នេះ វាអាចនិយាយបានថា ក្រុមគ្រីស្ទបរិស័ទ គឺជាតថភាពនៃការអនុវត្តរបស់បុត្រច្បងនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ពួកគេគឺជាសិទ្ធិអំណាចនៅក្នុងដៃរបស់បុត្រច្បង។ ទាំងអស់នេះគឺទាក់ទងទៅនឹងព្រះគ្រីស្ទ ដូច្នេះហើយ គឺទាក់ទងនឹងពាក្យ «គ្រីស្ទបរិស័ទ»។ បន្ថែមពីលើនេះ បុត្រច្បងទាំងអស់អាចធ្វើសកម្មភាពដោយផ្អែកលើបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយដោយសារតែមូលហេតុនេះ ខ្ញុំប្រើប្រាស់ពាក្យ «ក្រុម»។ «ក្រុមមនុស្សថ្មីរបស់ពិភពលោក» មានន័យថា មនុស្សទាំងអស់នៅក្នុងព្រះនាមរបស់ខ្ញុំ។ និយាយម៉្យាងទៀតគឺ បុត្រច្បងរបស់ខ្ញុំ បុត្ររបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ។ ពាក្យ «ថ្មី» គឺសំដៅលើព្រះនាមរបស់ខ្ញុំ។ ដោយសារតែពួកគេនៅក្នុងព្រះនាមរបស់ខ្ញុំ (ព្រះនាមរបស់ខ្ញុំមានគ្រប់យ៉ាង ហើយថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ វាមិនអាចត្រូវបានផ្លាស់ប្ដូរដោយមនុស្សឡើយ) និងដោយសារតែពួកគេនឹងនៅមានជីវិតជារៀងរហូតនៅពេលអនាគត នោះពួកគេគឺជាមនុស្សថ្មីរបស់ពិភពលោក។ ពាក្យ «ក្រុម» នៅទីនេះ គឺសំដៅលើចំនួនមនុស្ស ហើយវាមិនដូចទៅនឹងករណីមុនឡើយ។ នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំត្រូវបានមានបន្ទូល នោះគ្រប់គ្នាគួរតែជឿលើព្រះបន្ទូលនោះ។ ចូរកុំសង្ស័យឡើយ។ ចូរដកខ្លួនចេញពីសញ្ញាណមនុស្ស និងគំនិតមនុស្សរបស់អ្នក។ ដំណើរបច្ចុប្បន្នរបស់ខ្ញុំ នៃការបើកសម្ដែងអាថ៌កំបាំង គឺច្បាស់ជាដំណើរការនៃការយកគំនិត និងសញ្ញាណរបស់មនុស្សចេញ (ដោយសារតែមនុស្សប្រើប្រាស់សញ្ញាណរបស់ពួកគេ ដើម្បីវាស់ស្ទង់ខ្ញុំ និងវាស់ស្ទង់អ្វីដែលខ្ញុំមានបន្ទូល នោះខ្ញុំប្រើប្រាស់អាថ៌កំបាំងដែលត្រូវបានបើកសម្ដែងរបស់ខ្ញុំ ដើម្បីយកគំនិត និងសញ្ញាណរបស់មនុស្សចេញ)។ កិច្ចការនេះនឹងត្រូវបានសម្រេចដ៏ឆាប់។ នៅពេលដែលអាថ៌កំបាំងរបស់ខ្ញុំត្រូវបានបើកសម្ដែងដល់កម្រិតជាក់លាក់មួយ នោះមនុស្សនឹងស្ទើរតែគ្មានគំនិតទាក់ទងនឹងដំណើរការអំពីព្រះបន្ទួលរបស់ខ្ញុំ ហើយពួកគេនឹងឈប់វាស់ស្ទង់ខ្ញុំដោយសញ្ញាណមនុស្សរបស់ពួកគេ។ អ្វីដែលពួកគេគិតជារៀងរាល់ថ្ងៃ នោះខ្ញុំនឹងបើកសម្ដែង ហើយខ្ញុំនឹងវាយបកត្រឡប់ទៅវិញ។ នៅត្រង់ចំណុចមួយជាក់លាក់ នោះមនុស្សនឹងលែងគិតតទៅទៀត។ ក្បាលរបស់ពួកគេនឹងគ្មានគំនិតទាំងអស់ ហើយពួកគេនឹងចុះចូលទាំងស្រុងចំពោះព្រះបន្ទូលរបស់ខ្ញុំ។ នោះនឹងក្លាយជាពេលវេលាដែលអ្នករាល់គ្នានឹងចូលទៅក្នុងពិភពខាងវិញ្ញាណ។ នេះគឺជាជំហានមួយនៃកិច្ចការរបស់ខ្ញុំ ដែលចូលមកមុនពេលដែលខ្ញុំនឹងអនុញ្ញាតឱ្យអ្នករាល់គ្នាចូលទៅក្នុងពិភពខាងវិញ្ញាណ។ អ្នកត្រូវតែដកខ្លួនចេញពីសញ្ញាណរបស់មនុស្សទាំងអស់ មុនពេលដែលអ្នកអាចបរិសុទ្ធ និងឥតខ្ចោះ ហើយចូលទៅក្នុងពិភពខាងវិញ្ញាណ។ នេះគឺជាអ្វីដែលឃ្លា «ខ្ញុំគឺជារាងកាយខាងវិញ្ញាណដ៏បរិសុទ្ធ» សំដៅលើ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករាល់គ្នាត្រូវតែធ្វើសកម្មភាព ដោយផ្អែកលើជំហានរបស់ខ្ញុំ ហើយមុនពេលដែលអ្នកដឹងអំពីរឿងនេះ នោះពេលវេលារបស់ខ្ញុំនឹងមកដល់ហើយ។

ខាង​ដើម៖ ជំពូកទី ១០៥

បន្ទាប់៖ ជំពូកទី ១០៧

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ