ជំពូកទី ៩៥

មនុស្សនឹកស្រមៃថាអ្វីគ្រប់យ៉ាងនឹងងាយស្រួលណាស់ តែតាមពិតទៅ វាមិនដូច្នោះទេ។ អ្វីគ្រប់យ៉ាងសុទ្ធតែមានលាក់ទុកនូវអាថ៌កំបាំង ហើយព្រះប្រាជ្ញាញាណរបស់ខ្ញុំ និងការរៀបចំរបស់ខ្ញុំក៏ដូច្នោះដែរ។ មិនត្រូវបានមើលរំលងសេចក្ដីលម្អិតណាមួយនោះទេ ហើយគ្រប់យ៉ាងទាំងអស់សុទ្ធតែត្រូវបានខ្ញុំរៀបចំដោយផ្ទាល់។ ការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យនឹងកើតមានដល់អស់អ្នកណាដែលពុំស្រឡាញ់ខ្ញុំដោយស្មោះត្រង់ (ចូរចាំចុះ ការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យនេះ គឺផ្ដោតគោលដៅទៅលើមនុស្សគ្រប់គ្នាដែលទទួលយកឈ្មោះនេះ) និងធ្វើឱ្យពួកគេទួញយំ និងសង្កៀតធ្មេញរបស់ពួកគេ។ សំឡេងនៃការទួញសោកនេះមកពីស្ថានឃុំព្រលឹង និងស្ថាននរក។ វាមិនមែនជាការទួញយំរបស់មនុស្សទេ ប៉ុន្តែជាសំឡេងរបស់ពួកអារក្ស។ គឺការជំនុំជម្រះរបស់ខ្ញុំនេះហើយ ដែលនាំឱ្យមានការទួញយំបែបនេះ ដែលនាំឱ្យមានសេចក្ដីសង្គ្រោះនាគ្រាចុងក្រោយពីផែនការគ្រប់គ្រងរបស់ខ្ញុំ។ ខ្ញុំធ្លាប់មានក្ដីសង្ឃឹមលើមនុស្សមួយចំនួនដែរ។ ប៉ុន្តែទតមើលក្នុងពេលនេះ ខ្ញុំត្រូវលះបង់មនុស្សទាំងអស់នេះម្ដងមួយៗ ដ្បិតនេះគឺជាដំណាក់កាលដែលកិច្ចការរបស់ខ្ញុំបានសម្រេច ហើយនេះគឺជាសេចក្ដីដែលគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ។ អស់អ្នកណាដែលមិនមែនជាបុត្រាច្បងរបស់ខ្ញុំ ឬជារាស្ត្ររបស់ខ្ញុំ ត្រូវតែបោះបង់ចោល និងត្រូវចាកចេញពីខ្ញុំ! អ្នកត្រូវតែយល់ថា នៅក្នុងប្រទេសចិន ក្រៅពីបុត្រាច្បងរបស់ខ្ញុំ និងរាស្រ្តរបស់ខ្ញុំ អ្នកដទៃផ្សេងទៀតទាំងអស់ គឺជាកូនចៅនៃនាគដ៏ធំមានសម្បុរក្រហម ហើយនឹងត្រូវបោះចោលជាមិនខាន។ អ្នករាល់គ្នាត្រូវតែយល់ បន្ទាប់ពីនេះទៅប្រទេសចិនគឺជាប្រទេសដែលត្រូវខ្ញុំដាក់បណ្ដាសា ហើយរាស្ត្របន្តិចបន្ដួចរបស់ខ្ញុំនោះ គឺគ្មាននរណាផ្សេងក្រៅពីអស់អ្នកដែលបម្រើដល់កិច្ចការរបស់ខ្ញុំទៅអនាគតឡើយ។ និយាយមួយបែបទៀតគឺ ក្រៅពីបុត្រាច្បងរបស់ខ្ញុំ គឺគ្មាននរណាផ្សេងទៀតឡើយ។ ពួកគេសុទ្ធតែត្រូវវិនាសទាំងអស់។ ចូរកុំគិតថាខ្ញុំហួសហេតុខ្លាំងនៅក្នងកិច្ចការទាំងប៉ុន្មានរបស់ខ្ញុំអី។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ អស់អ្នកណាដែលត្រូវបណ្ដាសារបស់ខ្ញុំ គឺជារបស់ផងនៃសេចក្ដីសម្អប់របស់ខ្ញុំ ហើយសេចក្ដីនេះមានចារទុកនៅលើថ្ម។ ខ្ញុំគ្មានកំហុសអ្វីនោះទេ។ ប្រសិនបើខ្ញុំទតឃើញនរណាម្នាក់ដែលធ្វើឱ្យខ្ញុំមិនសព្វព្រះទ័យ ខ្ញុំនឹងទាត់ពួកគេចោល។ នោះគឺជាសេចក្ដីសម្អាងគ្រប់គ្រាន់ដែលថាអ្នកត្រូវខ្ញុំដាក់បណ្ដាសាហើយ និងថាអ្នកជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហម។ ចាំខ្ញុំពន្យល់អ្នកម្ដងទៀតចុះ។ នៅក្នុងប្រទេសចិន គឺមានតែបុត្រាច្បងរបស់ខ្ញុំទេ (ក្រៅពីរាស្រ្តរបស់ខ្ញុំដែលបម្រើកិច្ចការ) ហើយនេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ប៉ុន្តែបុត្រាច្បងរបស់ខ្ញុំមានតិចតួចណាស់ ហើយសុទ្ធតែត្រូវបានខ្ញុំតម្រូវទុកជាមុនទាំងអស់។ ខ្ញុំជ្រាបពីអ្វីដែលខ្ញុំធ្វើ។ ខ្ញុំមិនខ្លាចភាពអវិជ្ជមានរបស់អ្នកទេ ហើយខ្ញុំមិនខ្លាចថា អ្នកនឹងបែរខ្នង រួចខាំខ្ញុំវិញទេ ដ្បិតខ្ញុំមានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយខ្ញុំមានសេចក្ដីក្រោធ។ នោះគឺចង់បានន័យថា ខ្ញុំមានគ្រោះមហន្តរាយដ៏ធំនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយខ្ញុំគ្មានខ្លាចរអានឹងអ្វីសោះឡើយ ដោយសារខ្ញុំចាត់ទុករបស់ផងទាំងពួងថាបានសម្រេចការរួចទៅហើយ ហើយនៅពេលថ្ងៃនោះមកដល់ ខ្ញុំនឹងចាត់ការជាមួយអ្នកដោយហ្មត់ចត់បំផុត។ មនុស្សម្នាក់មិនអាចឱ្យមនុស្សម្នាក់ទៀតធ្វើឱ្យបានគ្រប់លក្ខណ៍ ឬកែតម្រូវឱ្យក្លាយជាបុត្រាច្បងរបស់ខ្ញុំបានទេ។ បញ្ហានេះស្ថិតនៅលើសេចកក្ដីតម្រូវទុកមុនរបស់ខ្ញុំ។ នរណាក៏ដោយដែលខ្ញុំមានព្រះបន្ទូលថាជាបុត្រាច្បង នោះគឺជាបុត្រាច្បងហើយ។ ចូរកុំព្យាយាមប្រជែងគ្នាយកឈ្មោះនេះ ឬដណ្ដើមយកវាធ្វើអី។ អ្វីគ្រប់យ៉ាងសុទ្ធតែស្ថិតនៅលើខ្ញុំ ដែលជាព្រះដ៏មានគ្រប់ព្រះ‌ចេស្តាផ្ទាល់ព្រះអង្គ។

ថ្ងៃណាមួយ ខ្ញុំនឹងអនុញ្ញាតឱ្យអ្នករាល់គ្នាឃើញនូវបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ និងសេចក្ដីក្រោធរបស់ខ្ញុំ (មនុស្សទាំងអស់ នឹងត្រូវលុតជង្គង់ចំពោះព្រះភ័ក្រ្ដខ្ញុំ មនុស្សទាំងអស់នឹងថ្វាយបង្គំខ្ញុំ មនុស្សទាំងអស់នឹងទូលសុំការអត់ទោស ហើយមនុស្សទាំងអស់នឹងស្ដាប់បង្គាប់។ ពេលនេះ ខ្ញុំអនុញ្ញាតឱ្យបុត្រាច្បងរបស់ខ្ញុំមើលឃើញត្រឹមចំណែកមួយរបស់វាប៉ុណ្ណោះ)។ ខ្ញុំនឹងធ្វើឱ្យកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហមមើលឃើញថា ខ្ញុំបានជ្រើសតាំងមនុស្សជាច្រើនឱ្យត្រូវថ្វាយយញ្ញបូជា (មនុស្សទាំងអស់លើកលែងតែបុត្រាច្បងរបស់ខ្ញុំចេញ) ដើម្បីប្រោសឱ្យបុត្រាច្បងរបស់ខ្ញុំបានគ្រប់លក្ខណ៍ និងឃើញខ្ញុំបានធ្វើឱ្យនាគដ៏ធំមានសម្បុរក្រហមធ្លាក់ជានុយនៃគ្រោងការដ៏ឈ្លាសវៃរបស់វាផ្ទាល់។ (នៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំ នាគដ៏ធំមានសម្បុរក្រហមបញ្ជូនមនុស្សដែលបម្រើដល់ខ្ញុំ (មនុស្សគ្រប់គ្នាលើកលែងតែបុត្រាច្បងរបស់ខ្ញុំចេញ) ដើម្បីបង្អាក់ផែនការគ្រប់គ្រងរបស់ខ្ញុំ។ ប៉ុន្តែវាបានធ្លាក់ជានុយនៃគ្រោងការដ៏ឈ្លាសវៃរបស់វាផ្ទាល់ ហើយពួកគេសុទ្ធតែបានបម្រើឱ្យកិច្ចការរបស់ខ្ញុំវិញ។ នេះគឺជាអត្ថន័យពិតប្រាកដមួយចំណែកនៃការកេណ្ឌមនុស្សគ្រប់គ្នារបស់ខ្ញុំដើម្បីបម្រើដល់ខ្ញុំ។ សព្វថ្ងៃនេះ នៅពេលដែលគ្រប់យ៉ាងបានសម្រេចរួចរាល់ហើយ ខ្ញុំនឹងបោះបង់ពួកគេចោល ជាន់ពួកគេឱ្យខ្ទេចនៅក្រោមព្រះបាទារបស់ខ្ញុំ ហើយតាមរយៈនេះ ខ្ញុំនឹងធ្វើឱ្យនាគដ៏ធំមានសម្បុរក្រហមបាក់មុខ និងធ្វើឱ្យវាអាម៉ាស់ជាខ្លាំង (ពួកគេប៉ុនប៉ងបន្លំជាធ្វើកិច្ចការរបស់ពួកគេដើម្បីទទួលបានព្រះពរ ប៉ុន្តែពួកគេមិនធ្លាប់គិតថា ពួកគេនឹងបម្រើដល់ខ្ញុំនោះទេ)។ នេះគឺជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ នៅពេលស្ដាប់ឮបែបនេះ មនុស្សគិតថា ខ្ញុំគ្មានអារម្មណ៍ ឬគ្មានសេចក្ដីមេត្តាករុណាទេ ហើយខ្ញុំគ្មានភាពជាមនុស្សទេ។ តាមពិតទៅ ខ្ញុំពិតជាគ្មានអារម្មណ៍ ឬគ្មានសេចក្ដីមេត្តាករុណាចំពោះសាតាំងឡើយ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឯង ដែលខ្ពស់វិសេសលើសមនុស្ស។ តើអ្នកអាចនិយាយថាខ្ញុំគឺជាព្រះជាម្ចាស់ដែលមានភាពជាមនុស្សបានដោយរបៀបណា? តើអ្នកមិនដឹងថាខ្ញុំមិនមែនជារបស់លោកិយនេះទេឬ? តើអ្នកមិនដឹងថា ខ្ញុំខ្ពស់លើរបស់សព្វសារពើទេឬ? ក្រៅពីបុត្រាច្បងរបស់ខ្ញុំ គ្មាននរណាម្នាក់ដូចខ្ញុំឡើយ គ្មានរណាម្នាក់មាននិស្ស័យរបស់ខ្ញុំទេ (និស្ស័យដែលមិនមែនជាមនុស្ស ប៉ុន្តែជាព្រះ) ហើយគ្មាននរណាម្នាក់ដែលមានគុណសម្បត្តិរបស់ខ្ញុំឡើយ។

នៅពេលខ្លោងទ្វារចូលទៅកាន់ពិភពខាងវិញ្ញាណបានបើក អ្នករាល់គ្នានឹងឃើញពីអាថ៌កំបាំងទាំងអស់ ដែលអាចឱ្យអ្នករាល់គ្នាចូលទៅក្នុងពិភពដែលមានសេរីភាពបានទាំងស្រុង ចូលទៅក្នុងការទទួលស្វាគមន៍ដោយក្ដីស្រឡាញ់របស់ខ្ញុំ និងចូលទៅក្នុងព្រះពរដ៏អស់កល្បជានិច្ចរបស់ខ្ញុំ។ ព្រះហស្ដរបស់ខ្ញុំតែងតែជួយទប់ទ្រមនុស្សជាតិជានិច្ច។ ប៉ុន្តែមានមនុស្សជាតិមួយចំណែកដែលខ្ញុំនឹងត្រូវសង្គ្រោះ ហើយមួយចំណែកទៀតដែលខ្ញុំនឹងមិនសង្គ្រោះ។ (ខ្ញុំមានព្រះបន្ទូលថា «ជួយទប់ទ្រ» ដោយសារបើគ្មានខ្ញុំជួយទប់ទ្រទេ នោះពិភពលោកទាំងមូលនឹងត្រូវធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹងជាយូរណាស់មកហើយ)។ ចូរដឹងអំពីសេចក្ដីនេះចុះ! នេះគឺជាផែនការគ្រប់គ្រងរបស់ខ្ញុំ។ ចុះតើផែនការគ្រប់គ្រងរបស់ខ្ញុំគឺជាអ្វីទៅ? ខ្ញុំបានបង្កើតមនុស្សជាតិមក ប៉ុន្តែខ្ញុំមិនដែលមានផែនការដើម្បីយកបានមនុស្សគ្រប់គ្នាឡើយ គ្រាន់តែដើម្បីយកមនុស្សជាតិមួយចំណែកតូចប៉ុណ្ណោះ។ ដូច្នេះ តើហេតុអ្វីបានជាខ្ញុំបង្កើតមនុស្សមកច្រើនបែបនេះធ្វើអ្វី? ខ្ញុំបានមានព្រះបន្ទូលពីមុនមកហើយថា តាមរយៈខ្ញុំ មនុស្សទាំងអស់នឹងត្រូវមានសេរីភាព និងត្រូវបានដោះលែង ហើយខ្ញុំធ្វើអ្វីៗទៅតាមខ្ញុំសព្វព្រះទ័យចង់ធ្វើ។ នៅពេលខ្ញុំបង្កើតមនុស្សជាតិមក គឺគ្រាន់តែដើម្បីឱ្យពួកគេអាចរស់នៅក្នុងជីវិតធម្មតាមួយប៉ុណ្ណោះ ហើយបន្ទាប់មក អាចនឹងមានមនុស្សជាតិមួយក្រុមតូចដែលនឹងក្លាយជាបុត្រាច្បងរបស់ខ្ញុំ បុត្រារបស់ខ្ញុំ និងរាស្រ្តរបស់ខ្ញុំ។ គេអាចនិយាយបានថា គ្រប់ទាំងមនុស្ស ហេតុការណ៍ និងរបស់ផងទាំងពួង (ក្រៅពីបុត្រាច្បងរបស់ខ្ញុំ រាស្រ្តរបស់ខ្ញុំ និងបុត្រារបស់ខ្ញុំចេញ) គឺសុទ្ធតែជាអ្នកស៊ីឈ្នួលទាំងអស់ និងសុទ្ធតែត្រូវវិនាស។ តាមរបៀបនេះ ផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូលនឹងត្រូវបានបញ្ចប់។ នេះគឺជាផែនការគ្រប់គ្រងរបស់ខ្ញុំ ជាកិច្ចការរបស់ខ្ញុំ ហើយជាដំណាក់កាលដែលខ្ញុំបំពេញកិច្ចការ។ នៅពេលគ្រប់យ៉ាងត្រូវបានចប់រួចរាល់ នោះខ្ញុំនឹងបានសម្រាកទាំងស្រុង។ នៅគ្រានោះ គ្រប់យ៉ាងនឹងបានល្អ។ គ្រប់យ៉ាងនឹងបានស្ងប់សុខ និងមានសុវត្ថិភាព។

ជំហាននៃកិច្ចការរបស់ខ្ញុំ គឺលឿនខ្លាំងណាស់ ដែលវាហួសពីការនឹកស្រមៃរបស់មនុស្សទៅទៀត។ វាផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ហើយនរណាក៏ដោយដែលមិនអាចតាមទាន់បាន នឹងត្រូវខាតបង់។ មនុស្សម្នាក់អាចត្រឹមប្រកាន់តាមពន្លឺថ្មីជារៀងរាល់ថ្ងៃប៉ុណ្ណោះ (បើទោះបីជាមិនដែលមានការផ្លាស់ប្ដូរណាមួយនៅក្នុងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ក៏ដូចជានិមិត្ត និងសេចក្ដីពិតដែលខ្ញុំប្រកបគ្នាមកនោះក្ដី)។ តើហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលជារៀងរាល់ថ្ងៃ? តើហេតុអ្វីបានជាខ្ញុំបំភ្លឺមនុស្សឥតឈប់? តើអ្នកយល់ពីអត្ថន័យពិតនៅក្នុងសេចក្ដីនោះទេ? សព្វថ្ងៃនេះ មនុស្សភាគច្រើននៅតែសើច និងនិយាយកំប្លែងលេងទៀត និងមិនអាចធ្វើខ្លួនឱ្យបានហ្មត់ចត់ឡើយ។ ពួកគេមិនបានយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ខ្ញុំសោះ ប៉ុន្តែបានត្រឹមមានអារម្មណ៍ភ័យខ្លាចនៅពេលពួកគេស្ដាប់ឮព្រះបន្ទូលទាំងនោះ។ បន្ទាប់មកទៀត មិនយូរប៉ុន្មាន ព្រះបន្ទូលរបស់ខ្ញុំក៏ត្រូវគេបំភ្លេចចោល ហើយមិនយូរប៉ុន្មាន ពួកគេលែងស្គាល់ពីអត្តសញ្ញាណខ្លួនឯង ហើយពួកគេប្រែជាធ្វេសប្រហែស។ តើអ្នកដឹងថាឋានៈរបស់អ្នកជាអ្វីដែរឬទេ? មិនថានរណាម្នាក់បម្រើដល់ខ្ញុំឬអត់នោះទេ ឬត្រូវបានខ្ញុំតម្រូវទុកជាមុន ឬត្រូវបានខ្ញុំជ្រើសតាំងឬអត់នោះទេ គឺត្រូវចាត់ចែងដោយព្រះហស្ដរបស់ខ្ញុំតែមួយប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ។ ខ្ញុំត្រូវបំពេញកិច្ចការនេះដោយផ្ទាល់ ខ្ញុំត្រូវជ្រើសតាំង និងតម្រូវពួកគេទុកជាមុនដោយផ្ទាល់។ តើនរណាហ៊ាននិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ដែលគ្មានព្រះប្រាជ្ញាញាណនោះ? គ្រប់ព្រះបន្ទូលដែលខ្ញុំថ្លែងមក និងគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ តើនរណាហ៊ានបង្អាក់ការគ្រប់គ្រងរបស់ខ្ញុំ ឬបំផ្លាញផែនការរបស់ខ្ញុំសាជាថ្មីនោះ? ខ្ញុំប្រាកដជានឹងមិនអត់ឱនឱ្យពួកគេទេ! ពេលវេលាគឺនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយខ្ញុំមិនខ្លាចថាមានការពន្យារពេលឡើយ។ តើខ្ញុំមិនមែនជាព្រះជាម្ចាស់ដែលសម្រេចថាពេលណាផែនការគ្រប់គ្រងរបស់ខ្ញុំនឹងត្រូវបញ្ចប់ទេឬអី? តើវាមិនសុទ្ធតែស្ថិតនៅលើព្រះតម្រិះតែមួយរបស់ខ្ញុំទេឬអី? នៅពេលខ្ញុំមានព្រះបន្ទូលថា វារួចរាល់ហើយ នោះវាបានរួចរាល់ហើយ ហើយនៅពេលខ្ញុំមានព្រះបន្ទូលថាវាចប់ហើយ នោះវាបានចប់ហើយ។ ខ្ញុំគ្មានការប្រញាប់អ្វីទេ ហើយខ្ញុំនឹងរៀបចំឱ្យបានសមស្រប។ មនុស្សមិនត្រូវកកូរកកាយនៅក្នុងកិច្ចការរបស់ខ្ញុំឡើយ ហើយពួកគេមិនត្រូវធ្វើអ្វីសម្រាប់ខ្ញុំ តាមវិធីណាដែលពួកគេចង់ធ្វើនោះទេ។ ខ្ញុំដាក់បណ្ដាសាដល់អ្នកណាដែលកកូរកកាយក្នុងកិច្ចការនេះ។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ខ្ញុំបំពេញកិច្ចការរបស់ខ្ញុំដោយផ្ទាល់ព្រះអង្គឯង ហើយខ្ញុំពុំត្រូវការអ្នកផ្សេងឡើយ (ខ្ញុំអនុញ្ញាតឱ្យអ្នកស៊ីឈ្នួលទាំងនេះធ្វើកិច្ចការបាន បើពុំដូច្នេះទេ ពួកគេនឹងមិនហ៊ានធ្វើការទាំងប្រញាប់ ឬទាំងងងឹតងងុលនោះទេ)។ គ្រប់កិច្ចការទាំងអស់សុទ្ធតែត្រូវខ្ញុំគ្រប់គ្រង និងត្រូវខ្ញុំសម្រេចទាំងអស់ ដ្បិតខ្ញុំជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឯង។

គ្រប់ជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោកនេះ ប្រជែងគ្នាដើម្បីអំណាច និងផលប្រយោជន៍ ហើយឈ្លោះប្រកែកគ្នាព្រោះរឿងទឹកដី ប៉ុន្តែចូរកុំភ័យខ្លាចអី ដ្បិតរឿងទាំងអស់នេះ គឺបម្រើដល់ខ្ញុំទេ។ តើហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលថាអ្វីទាំងអស់នេះបម្រើដល់ខ្ញុំ? ខ្ញុំធ្វើអ្វីមួយដោយពុំចាំបាច់កម្រើកម្រាមព្រះហស្ដឡើយ។ ដើម្បីជំនុំជម្រះសាតាំង ខ្ញុំបានធ្វើឱ្យពួកគេឈ្លោះប្រកែកគ្នា ហើយចុងបញ្ចប់ ធ្វើឱ្យពួកគេវិនាស និងឱ្យពួកគេធ្លាក់ជានុយនៃគ្រោងការដ៏ឈ្លាសវៃរបស់ពួកគេផ្ទាល់ (ពួកគេចង់ប្រជែងជាមួយខ្ញុំដើម្បីអំណាច ប៉ុន្តែចុងក្រោយ ពួកគេត្រូវបម្រើដល់ខ្ញុំទៅវិញ)។ ខ្ញុំគ្រាន់តែមានព្រះបន្ទូល និងថ្លែងបទបញ្ជារបស់ខ្ញុំ នោះមនុស្សគ្រាប់គ្នានឹងធ្វើតាមអ្វីដែលខ្ញុំត្រាស់បង្គាប់ឱ្យពួកគេធ្វើ បើពុំដូច្នោះទេ ខ្ញុំនឹងធ្វើឱ្យពួកគេវិនាសភ្លាមជាមិនខាន។ ទាំងអស់នេះគឺសុទ្ធតែចំណែកមួយនៃការជំនុំជម្រះរបស់ខ្ញុំ ដ្បិតខ្ញុំត្រាស់បញ្ជាលើគ្រប់សព្វសារពើ ហើយគ្រប់សព្វសារពើទាំងអស់ត្រូវបានខ្ញុំបញ្ញត្ដទុកជាស្រេច។ នរណាក៏ដោយដែលធ្វើអ្វីមួយ ត្រូវធ្វើដោយចេតនា ដោយធ្វើទៅតាមការរៀបចំផ្ទាល់របស់ខ្ញុំ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចពេញទៅដោយព្រះប្រាជ្ញាញាណរបស់ខ្ញុំបាន ក្នុងហេតុការណ៍ដែលនឹងកើតមានមកលើអ្នកនាពេលអនាគត។ ចូរកុំប្រកាន់យកវិធីធ្វេសប្រហែសអី ប៉ុន្តែត្រូវខិតមកជិតខ្ញុំឱ្យបានច្រើន នៅពេលមានរឿងរ៉ាវអ្វីមួយកើតមកលើអ្នក។ ត្រូវមានការប្រុងប្រយ័ត្ន និងមានការប្រយ័ត្នប្រយែងជាងមុនចំពោះគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីជៀសវាងបំពានលើការវាយផ្ចាលរបស់ខ្ញុំ និងដើម្បីជៀសវាងធ្លាក់ជានុយនៃគ្រោងការដ៏ប៉ិនប្រសប់របស់សាតាំង។ អ្នករាល់គ្នាគួរមានការយល់ដឹងធ្លុះជ្រៅពីព្រះបន្ទូលរបស់ខ្ញុំ ដឹងអំពីលក្ខណៈរបស់ខ្ញុំ និងឃើញពីកម្មសិទ្ធិរបស់ខ្ញុំ។ អ្នកត្រូវធ្វើអ្វីៗទៅតាមការទតឃើញប្រកបដោយអត្ថន័យរបស់ខ្ញុំ ហើយមិនត្រូវប្រព្រឹត្តដោយធ្វេសប្រហែសឡើយ។ ចូរធ្វើអ្វីដែលខ្ញុំធ្វើ និងនិយាយអ្វីដែលខ្ញុំមានព្រះបន្ទូល។ ខ្ញុំមានព្រះបន្ទូលទាំងអស់នេះទៅកាន់អ្នករាល់គ្នាជាមុន ដើម្បីឱ្យអ្នកអាចជៀសវាងការប្រព្រឹត្តខុស និងជៀសវៀងមិនឱ្យគេល្បួងបាន។ តើអ្វីជា «លក្ខណៈរបស់ខ្ញុំ» និងអ្វី «ទ្រព្យសម្បតិ្ដរបស់ខ្ញុំ»? តើអ្នករាល់គ្នាពិតជាដឹងដែរឬទេ? ការឈឺចាប់ដែលខ្ញុំរងទុក្ខគឺជាលក្ខណៈរបស់ខ្ញុំមួយផ្នែក ដោយសារវាគឺជាចំណែកមួយនៃភាពជាមនុស្សធម្មតារបស់ខ្ញុំ នោះក៏អាចស្វែងរកលក្ខណៈរបស់ខ្ញុំឃើញនៅក្នុងភាពជាព្រះដ៏ពេញខ្នាតរបស់ខ្ញុំផងដែរ។ តើអ្នករាល់គ្នាដឹងអំពីសេចក្ដីនេះទេ? លក្ខណៈរបស់ខ្ញុំ រួមមានទិដ្ឋភាពចំនួនពីរ៖ ទិដ្ឋភាពមួយគឺជាភាពជាមនុស្សរបស់ខ្ញុំ ចំណែកឯទិដ្ឋភាពមួយទៀតគឺជាភាពជាព្រះដ៏ពេញខ្នាតរបស់ខ្ញុំ។ មានតែទិដ្ឋភាពទាំងពីរនេះរួមបញ្ចូលគ្នាទេ ដែលធ្វើឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់បានពេញខ្នាត។ ភាពជាព្រះដ៏ពេញខ្នាតរបស់ខ្ញុំ ក៏រួមបញ្ចូលនូវលក្ខណៈល្អៗជាច្រើនផងដែរ៖ ខ្ញុំគ្មានជាប់ក្រោមអំណាចបុគ្គលណាម្នាក់ បញ្ហាណាមួយ ឬអ្វីមួយឡើយ។ ខ្ញុំខ្ពង់ខ្ពស់វិសេសលើសអស់មជ្ឈដ្ឋានទាំងពួង។ ខ្ញុំខ្ពស់វិសេសលើសព្រំដែននៃកាល ឬអាកាស ឬទីតាំងភូមិសាស្រ្ត។ ខ្ញុំជ្រាបពីមនុស្ស ពីបញ្ហា និងពីអ្វីៗយ៉ាងប្រាកដ ដូចជាបាតព្រះហស្ដរបស់ខ្ញុំដែរ។ ក៏ប៉ុន្តែ ខ្ញុំនៅតែជាសាច់ឈាម និងឆ្អឹងដដែល ហើយខ្ញុំមានអត្ថិភាពក្នុងទម្រង់ដែលអាចមើលឃើញបាន។ ខ្ញុំនៅតែជាអង្គនេះដដែលនៅក្នុងភ្នែករបស់មនុស្ស ប៉ុន្តែធម្មជាតិបានផ្លាស់ប្ដូរហើយ វាលែងជាសាច់ឈាមទៀតហើយ តែជារូបកាយ។ សេចក្ដីទាំងនេះ គ្រាន់តែជាចំណែកតូចមួយរបស់វាប៉ុណ្ណោះ។ បុត្រាច្បងរបស់ខ្ញុំទាំងអស់ក៏នឹងមានលក្ខណៈបែបនេះដែរនាពេលអនាគត។ នេះគឺជាផ្លូវដែលត្រូវដើរ ហើយអស់អ្នកណាដែលត្រូវបានបំផ្លាញចោល ពុំអាចគេចផុតឡើយ។ នៅពេលខ្ញុំកំពុងបំពេញកិច្ចការនេះ អស់អ្នកណាដែលត្រូវបានតម្រូវទុកជាមុន នឹងត្រូវទាត់ចោល (ដ្បិតនេះគឺជាការសាកល្បងរបស់សាតាំងជាមួយខ្ញុំ ដើម្បីមើលថាតើព្រះបន្ទូលរបស់ខ្ញុំពិតប្រាកដឬអត់)។ អស់អ្នកណាដែលត្រូវបានតម្រូវទុកជាមុន មិនអាចគេចផុតបានទេ មិនថាពួកគេទៅកន្លែងណានោះទេ ហើយអ្នករាល់គ្នានឹងឃើញអំពីគោលការណ៍ដែលនៅពីក្រោយកិច្ចការរបស់ខ្ញុំនេះ។ «ទ្រព្យសម្បតិ្ដរបស់ខ្ញុំ» សំដៅលើព្រះប្រាជ្ញាញាណរបស់ខ្ញុំ តម្រិះវិជ្ជារបស់ខ្ញុំ ភាពជាប្រភពធនធានរបស់ខ្ញុំ និងគ្រប់ទាំងព្រះបន្ទូលដែលខ្ញុំបានថ្លែងមក។ ទាំងភាពជាមនុស្សរបស់ខ្ញុំ និងទាំងភាពជាព្រះជាម្ចាស់របស់ខ្ញុំ សុទ្ធតែមានចំណុចនេះ។ ពោលគឺអ្វីគ្រប់យ៉ាងដែលបានបំពេញតាមរយៈភាពជាមនុស្សរបស់ខ្ញុំ ក៏ដូចជាកិច្ចការដែលបានបំពេញតាមរយៈដោយភាពជាព្រះរបស់ខ្ញុំ គឺជាទ្រព្យសម្បតិ្ដរបស់ខ្ញុំ។ គ្មាននរណាម្នាក់អាចដកហូតវាបានឡើយ។ វាគឺជាកម្មសិទ្ធិរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានឡើយ។ នេះគឺជាបញ្ញត្តិរដ្ឋបាលដ៏តឹងតែងបំផុត (ដ្បិតនៅក្នុងសញ្ញាណរបស់មនុស្ស កិច្ចការជាច្រើនដែលខ្ញុំបានបំពេញគឺមិនស្របគ្នាជាមួយនឹងសញ្ញាណរបស់ពួកគេឡើយ និងហួសពីការយល់ដឹងរបស់មនុស្ស។ នេះគឺជាបញ្ញត្តិដែលមនុស្សម្នាក់ៗល្មើសដោយងាយបំផុត ហើយវាក៏ជាបញ្ញត្តិធ្ងន់ធ្ងរជាងគេផងដែរ។ ហេតុនេះ ជីវិតរបស់ពួកគេនៅក្នុងទីនេះ នឹងជួបការបាត់បង់)។ ខ្ញុំត្រូវមានព្រះបន្ទូលម្ដងទៀតថា អ្នកត្រូវប្រើវិធីដែលមានការយកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំបានដាស់តឿនអ្នករាល់គ្នាឱ្យធ្វើ។ អ្នកមិនត្រូវធ្វេសប្រហែសឡើយ!

ខាង​ដើម៖ ជំពូកទី ៩៤

បន្ទាប់៖ ជំពូកទី ៩៦

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ