៩៤. អ្វីដែលខ្ញុំទទួលបានពីការធ្វើកិច្ចការជាក់ស្ដែង

ដោយ ស៊ីរ៉ាន មកពីប្រទេសចិន

ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំពួកជំនុំ។ នៅពេលដំបូង ខ្ញុំបានរៀនសូត្រពីដៃគូរបស់ខ្ញុំយ៉ាងសកម្ម និងបានចូលរួមក្នុងកិច្ចការផ្សេងៗ ហើយទោះបីជាវារវល់ និងហត់នឿយបន្តិចមែន តែខ្ញុំមានអារម្មណ៍ពេញចិត្តណាស់។ មួយរយៈក្រោយមក ខ្ញុំបានឃើញថា ខ្ញុំត្រូវពិនិត្យមើល តាមដាន និងចូលរួមដោះស្រាយបញ្ហានៅក្នុងផ្នែកផ្សេងៗនៃកិច្ចការពួកជំនុំ ហើយការណ៍នេះត្រូវការពេលវេលា និងកម្លាំងច្រើន។ ខ្ញុំគិតថា «បើខ្ញុំចូលរួមក្នុងកិច្ចការគ្រប់យ៉ាងជាក់ស្ដែងមែន តើខ្ញុំនឹងមិនកាន់តែរវល់ និងហត់នឿយជាងនេះទេឬ?» នៅពេលនោះ ខ្ញុំទទួលខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អ ប៉ុន្តែមានរឿងជាច្រើនដែលខ្ញុំមិនយល់ នៅពេលខ្ញុំចាប់ផ្ដើមដំបូង ហើយដើម្បីធ្វើកិច្ចការឲ្យបានល្អ ខ្ញុំត្រូវចំណាយពេល និងកម្លាំងកាន់តែច្រើន ដើម្បីរៀនសូត្រ និងស្វះស្វែង។ ខ្ញុំបាននឹកគិតដល់ ម៉ូលី ដែលធ្លាប់ធ្វើជាអ្នកដឹកនាំពីមុនមក ហើយគាត់យល់ច្បាស់ជាងខ្ញុំពីរបៀបអនុវត្ត និងតាមដានកិច្ចការផ្សាយដំណឹងល្អ។ ខ្ញុំមានអារម្មណ៍ថា វាគួរតែមិនអីទេក្នុងការឲ្យគាត់មើលការខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អ ហើយដោយមានអ្នកដែលមានបទពិសោធចាត់ចែងកិច្ចការនេះ អ្វីៗនឹងកាន់តែងាយស្រួលសម្រាប់ខ្ញុំ។ បន្ទាប់ពីនោះ ខ្ញុំបានឲ្យ ម៉ូលី មើលការខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អមួយរយៈ ហើយខ្ញុំគ្រាន់តែសួរនាំគាត់អំពីកិច្ចការផ្សាយដំណឹងល្អថាដំណើរការទៅយ៉ាងណាហើយ រៀងរាល់ពេលជួបជុំគ្នាប៉ុណ្ណោះ។ ខ្ញុំតែងចាំស្ដាប់ ខណៈដែលគាត់ក៏តែងប្រាប់ខ្ញុំថា កិច្ចការចាំបាច់ទាំងអស់ត្រូវបានអនុវត្តរួចហើយ ដូច្នេះ ខ្ញុំមិនបានសួរគាត់ពីព័ត៌មានលម្អិតទេ ហើយគ្រាន់តែប្រាប់គាត់ឲ្យតាមដានកិច្ចការនោះឲ្យបានដិតដល់ប៉ុណ្ណោះ។ នៅពេលនោះ ខ្ញុំដឹងថា ក្នុងនាមជាអ្នកដឹកនាំ ខ្ញុំត្រូវតាមដានព័ត៌មានលម្អិតនៃកិច្ចការ ប៉ុន្តែខ្ញុំមិនចង់ឲ្យខ្លួនឯងហត់នឿយពេកទេ។ ខ្ញុំគិតថា ម៉ូលី ទទួលបន្ទុកគឺល្អហើយ ដូច្នេះ ខ្ញុំកម្រនឹងសួរនាំអំពីកិច្ចការផ្សាយដំណឹងល្អណាស់។ មួយរយៈក្រោយមក អ្នកដឹកនាំថ្នាក់លើបានផ្ញើសំបុត្រមកសួរថា តើអ្នកដែលអាចទទួលដំណឹងល្អណាខ្លះ ដែលអាចផ្សាយឲ្យបាន និងអ្នកណាខ្លះដែលមិនអាច។ ខ្ញុំមានការភ្ញាក់ផ្អើល ព្រោះខ្ញុំមិនបានយល់ពីព័ត៌មានលម្អិតជាក់លាក់ទាំងនេះទេ។ ដូច្នេះ ខ្ញុំបានសួរ ម៉ូលី អំពីរឿងនេះ ប៉ុន្តែគាត់និយាយថា គាត់គ្រាន់តែមានការយល់ដឹងទូទៅអំពីរឿងនេះប៉ុណ្ណោះ ហើយគាត់ក៏មិនដឹងច្បាស់អំពីអ្នកដែលអាចទទួលដំណឹងល្អម្នាក់ៗដែរ និងមិនបានតាមដានពួកគេជាក់ស្ដែងឡើយ។ ខ្ញុំខឹងណាស់បន្ទាប់ពីឮបែបនេះ ហើយខ្ញុំគិតថា «អ្នកបានមើលការខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អ ប៉ុន្តែអ្នកមិនទាន់យល់ដឹងពីព័ត៌មានលម្អិតនៃកិច្ចការនេះសោះ! អ្នកមិនមែនកំពុងធ្វើកិច្ចការជាក់ស្ដែងទេ!» ក្រោយមក ខ្ញុំបានពិនិត្យមើលព័ត៌មានលម្អិត ហើយពេលនោះទើបខ្ញុំដឹងថា របៀបធម្មតាដែល ម៉ូលី អនុវត្តការរៀបចំកិច្ចការផ្សាយដំណឹងល្អ គឺគ្រាន់តែអានឲ្យបងប្អូនប្រុសស្រីស្ដាប់ប៉ុណ្ណោះ ហើយគាត់មិនបានធ្វើការប្រកបគ្នា ឬការរៀបចំឲ្យបានលម្អិតឡើយ។ ពេលខ្ញុំឮបងប្អូនប្រុសស្រីរាយការណ៍បែបនេះ ខ្ញុំមានអារម្មណ៍មិនស្រួលចិត្ត ដោយគិតថា ម៉ូលី បានបំពេញភារកិច្ចរបស់ខ្លួនបែបធ្វើឲ្យតែរួចពីដៃពេកហើយ។ នៅពេលនោះ ខ្ញុំក៏ទទួលស្គាល់ដែរថា បញ្ហាចម្បងគឺនៅត្រង់រូបខ្ញុំ។ ជាធម្មតា ខ្ញុំគ្រាន់តែរៀបចំកិច្ចការនៅពេលជួបជុំគ្នាប៉ុណ្ណោះ ហើយទោះបីជាខ្ញុំប្រាប់បងប្អូនប្រុសស្រីឲ្យខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងភារកិច្ចរបស់ពួកគេ និងពឹងអាងព្រះជាម្ចាស់នៅពេលជួបការលំបាកក្ដី តាមពិតទៅ ខ្ញុំគ្រាន់តែនិយាយតាមគោលលទ្ធិ និងពាក្យស្លោកប៉ុណ្ណោះ ហើយកម្រនឹងសួរនាំអំពីព័ត៌មានលម្អិតនៃកិច្ចការណាស់ ដែលមិនខុសពីការបោះបង់ការទទួលខុសត្រូវឡើយ។ ដូចជាកិច្ចការផ្សាយដំណឹងល្អដែរ បន្ទាប់ពីចាត់តាំងកិច្ចការឲ្យ ម៉ូលី ធ្វើរួច ខ្ញុំគ្រាន់តែរង់ចាំឲ្យគាត់ធ្វើកិច្ចការនោះឲ្យបានល្អ រីឯខ្ញុំគ្រាន់តែអង្គុយចាំទទួលផលប៉ុណ្ណោះ។ តើខ្ញុំអាចបំពេញភារកិច្ចឲ្យបានល្អតាមរបៀបនេះយ៉ាងដូចម្ដេចទៅ? បញ្ហានៅក្នុងកិច្ចការសុទ្ធតែមកពីការបណ្ដោយខ្លួនឱ្យលង់ក្នុងភាពស្រណុកសុខស្រួល និងការធ្វើឲ្យតែរួចពីដៃរបស់ខ្ញុំ។ ខ្ញុំចាំថា មានអ្នកដែលអាចទទួលដំណឹងល្អពីរនាក់នៅពេលនោះ ប៉ុន្តែដោយសារខ្ញុំមិនបានពិនិត្យមើល ឬតាមដានពួកគេឲ្យទាន់ពេលវេលា វាបានពន្យឺតការផ្សាយដំណឹងល្អដល់ពួកគេ។ ក្រោយមក អ្នកផ្សាយដំណឹងល្អបានព្រមានខ្ញុំថា «អ្នកធ្វើជាអ្នកដឹកនាំបានមួយខែហើយ ហេតុអ្វីបានជាអ្នកនៅតែមិនយល់ពីកិច្ចការទាំងនេះទៀត? អ្នកគួរតែឆ្លុះបញ្ចាំងពីខ្លួនឯងឲ្យបានពិតប្រាកដ»។

ក្នុងអំឡុងកិច្ចចំណាយពេលខាងវិញ្ញាណជាមួយព្រះជាម្ចាស់ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ចរិតលក្ខណៈចម្បងនៃកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ គឺការចេះតែនិយាយប៉ប៉ាច់ប៉ប៉ោចពីគោលលទ្ធិ និងចេះតែសូត្រពាក្យស្លោក។ បន្ទាប់ពីពួកគេចេញបង្គាប់រួច ពួកគេក៏រលាស់ដៃចោលពីកិច្ចការនេះ។ ពួកគេមិនសាកសួរអំពីការវិវត្តជាបន្តបន្ទាប់របស់កិច្ចការឡើយ ពួកគេមិនសួរថាតើមានបញ្ហា សេចក្ដីវៀចវេរ ឬការលំបាកណាមួយបានកើតឡើងឬអត់នោះទេ។ ពេលពួកគេចាត់តាំងកិច្ចការរួច ពួកគេក៏ចាត់ទុកថាការងាររបស់ខ្លួនរួចរាល់ហើយ។ តាមពិតទៅ ក្នុងនាមជាអ្នកដឹកនាំម្នាក់ បន្ទាប់ពីរៀបចំកិច្ចការហើយ អ្នកត្រូវតែតាមដានវឌ្ឍនភាពរបស់កិច្ចការ។ ទោះបីជាអ្នកមិនសូវជំនាញលើកិច្ចការនោះ ឬទោះបីជាអ្នកខ្វះចំណេះដឹងទាល់តែសោះអំពីវាក៏ដោយ ក៏អ្នកអាចរកឃើញវិធីដើម្បីធ្វើកិច្ចការរបស់អ្នកបានដែរ។ អ្នកអាចរកនរណាម្នាក់ដែលក្ដាប់បានពិតប្រាកដ ដែលយល់ជំនាញហ្នឹង ដើម្បីជួយពិនិត្យផ្ទៀងផ្ទាត់ និងផ្ដល់យោបល់។ តាមរយៈយោបល់របស់ពួកគេ អ្នកអាចរកឃើញគោលការណ៍ដែលសមស្រប ហើយដូច្នេះអ្នកនឹងអាចតាមដានកិច្ចការបាន។ មិនថាអ្នកចាប់យល់ជំនាញហ្នឹងឬអត់ក៏ដោយ យ៉ាងហោចណាស់អ្នកត្រូវតែដឹកនាំកិច្ចការនោះ តាមដានវា ហើយបន្តសាកសួរនាំពីវឌ្ឍនភាពរបស់កិច្ចការជានិច្ច។ អ្នកត្រូវតែរក្សាការក្ដាប់បានរឿងបែបនេះឱ្យច្បាស់។ នេះគឺជាទំនួលខុសត្រូវរបស់អ្នក ហើយវាជាផ្នែកមួយនៃកិច្ចការរបស់អ្នក។ ការមិនតាមដានកិច្ចការការមិនធ្វើអ្វីសោះនៅពេលចាត់តាំងកិច្ចការរួច ការរលាស់ដៃចោលមិនទទួលខុសត្រូវ នេះហើយគឺជារបៀបធ្វើការរបស់អ្នកដឹកនាំក្លែងក្លាយ។ ការមិនតាមដាន ឬផ្ដល់ការណែនាំទាក់ទងនឹងកិច្ចការ ការមិនសួរនាំ ឬដោះស្រាយបញ្ហាដែលកើតឡើងនិងការមិនក្តាប់បានវឌ្ឍនភាព ឬប្រសិទ្ធភាពនៃកិច្ចការ ទាំងនេះក៏ជាការបង្ហាញចេញរបស់អ្នកដឹកនាំក្លែងក្លាយដែរ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ «ដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនបានស្វែងយល់ពីវឌ្ឍនភាពនៃកិច្ចការ ហើយព្រោះពួកគេមិនអាចសម្គាល់ឃើញភ្លាមៗនូវបញ្ហាដែលកើតឡើងក្នុងនោះ រឹតតែមិនអាចដោះស្រាយបានទៅទៀត ទើបការណ៍នេះជារឿយៗនាំឱ្យមានការពន្យារពេលម្ដងហើយម្ដងទៀត។ នៅក្នុងកិច្ចការខ្លះ ដោយសារតែមនុស្សមិនក្ដាប់បានគោលការណ៍ ហើយគ្មាននរណាម្នាក់ដែលសមរម្យដើម្បីទទួលខុសត្រូវ ឬដឹកនាំវា ទើបអ្នកដែលអនុវត្តកិច្ចការនោះ ច្រើនតែមានសភាពអវិជ្ជមាន អសកម្ម និងចេះតែរង់ចាំ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វឌ្ឍនភាពកិច្ចការ។ ប្រសិនបើអ្នកដឹកនាំបានបំពេញទំនួលខុសត្រូវរបស់ខ្លួន ប្រសិនបើពួកគេបានដឹកនាំកិច្ចការ ជំរុញវាឱ្យទៅមុខ មើលការខុសត្រូវវា ហើយរកបាននរណាម្នាក់ដែលយល់ដឹងពីផ្នែកនោះដើម្បីណែនាំកិច្ចការ នោះកិច្ចការនឹងមានវឌ្ឍនភាពលឿនជាងនេះ ជាជាងការពន្យារពេលម្ដងហើយម្ដងទៀត។ ដូច្នេះ សម្រាប់អ្នកដឹកនាំ ការយល់ដឹង និងការក្តាប់បានស្ថានភាពនៃកិច្ចការ គឺពិតជាសំខាន់ណាស់។ ជាការពិតណាស់ ការយល់ដឹង និងការក្តាប់បានវឌ្ឍនភាពនៃកិច្ចការក៏ចាំបាច់ណាស់ដែរសម្រាប់អ្នកដឹកនាំ ដោយសារវឌ្ឍនភាពទាក់ទងនឹងប្រសិទ្ធភាពនៃកិច្ចការ និងលទ្ធផលដែលគួរតែសម្រេចបាន។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនក្តាប់បានវឌ្ឍនភាពនៃកិច្ចការរបស់ពួកជំនុំ ហើយពួកគេមិនបានតាមដាន ឬមើលការខុសត្រូវទេ នោះវឌ្ឍនភាពនៃកិច្ចការរបស់ពួកជំនុំមុខជានឹងយឺតយ៉ាវហើយ។ នេះគឺដោយសារតែមនុស្សភាគច្រើនដែលបំពេញភារកិច្ចគឺមានចរិតថោកទាបខ្លាំង គ្មានស្មារតីទទួលបន្ទុក ហើយជារឿយៗមានភាពអវិជ្ជមាន អសកម្ម និងធ្វើការបង្គ្រប់កិច្ច។ ប្រសិនបើគ្មាននរណាម្នាក់ដែលមានស្មារតីទទួលបន្ទុក និងមានសមត្ថភាពធ្វើកិច្ចការ ទទួលខុសត្រូវលើកិច្ចការដោយជាក់ស្ដែង ស្វែងយល់ពីវឌ្ឍនភាពនៃកិច្ចការឱ្យបានទាន់ពេលវេលា និងណែនាំ មើលការខុសត្រូវ ប្រៀនប្រដៅ និងលួសកាត់អ្នកបំពេញភារកិច្ចទេ នោះជាធម្មតា ប្រសិទ្ធភាពការងារនឹងទាបណាស់ ហើយលទ្ធផលនៃកិច្ចការនឹងអន់ខ្លាំង។ ប្រសិនបើអ្នកដឹកនាំនិងអ្នកធ្វើការមិនទាំងអាចឃើញរឿងនេះបានច្បាស់ផង នោះពួកគេជាមនុស្សល្ងង់ខ្លៅ និងខ្វាក់ភ្នែក។ ដូច្នេះហើយ អ្នកដឹកនាំនិងអ្នកធ្វើការត្រូវតែស៊ើបសួរ តាមដាន និងក្តាប់បានវឌ្ឍនភាពនៃកិច្ចការឱ្យបានទាន់ពេលវេលា ត្រូវស៊ើបសួរថាអ្នកដែលបំពេញភារកិច្ចមានបញ្ហាអ្វីដែលត្រូវការដោះស្រាយ និងយល់ដឹងថាបញ្ហាណាដែលគួរដោះស្រាយ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរជាងមុន។ រឿងទាំងអស់នេះគឺសំខាន់ខ្លាំងណាស់ ហើយក្នុងនាមជាអ្នកដឹកនាំ ត្រូវតែច្បាស់អំពីរឿងទាំងនេះ។ ដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ អ្នកមិនត្រូវធ្វើដូចអ្នកដឹកនាំក្លែងក្លាយដែលធ្វើកិច្ចការខ្លះតែសំបកក្រៅរួចហើយគិតថាខ្លួនបានបំពេញភារកិច្ចបានល្អហើយនោះទេ។ អ្នកដឹកនាំក្លែងក្លាយគឺធ្វេសប្រហែសនិងខ្ជីខ្ជាក្នុងកិច្ចការ ពួកគេគ្មានស្មារតីទទួលខុសត្រូវ ពួកគេមិនដោះស្រាយបញ្ហានៅពេលដែលវាកើតឡើង ហើយមិនថាពួកគេកំពុងបំពេញកិច្ចការអ្វីក៏ដោយ ពួកគេគ្រាន់តែធ្វើវាសើៗនិងប្រព្រឹត្តចំពោះកិច្ចការឱ្យតែរួចពីដៃប៉ុណ្ណោះ។ ពួកគេចេះតែនិយាយពាក្យពេចន៍ខ្ពង់ខ្ពស់ និយាយតែពីគោលលទ្ធិនិងពាក្យសម្ដីទទេសូន្យ ហើយធ្វើកិច្ចការឱ្យតែបានៗ។ ជាទូទៅ នេះគឺជាសភាពនៃរបៀបបំពេញកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ។ បើប្រៀបធៀបទៅនឹងពួកទទឹងនឹងព្រះគ្រីស្ទ ទោះអ្នកដឹកនាំក្លែងក្លាយមិនបានធ្វើអំពើអាក្រក់ដោយចំហនិងគ្មានចេតនាធ្វើអាក្រក់ក៏ដោយ ប៉ុន្តែនៅពេលដែលអ្នកមើលពីប្រសិទ្ធភាពនៃកិច្ចការរបស់ពួកគេ វាសមណាស់ក្នុងការកំណត់លក្ខណៈពួកគេថាជាអ្នកធ្វើការបង្គ្រប់កិច្ច ខ្វះស្មារតីទទួលបន្ទុក គ្មានការទទួលខុសត្រូវ និងគ្មានភាពស្មោះត្រង់ចំពោះភារកិច្ចរបស់ខ្លួន» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចង្អុលបង្ហាញពីអាកប្បកិរិយាដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរមាននៅក្នុងកិច្ចការរបស់ពួកគេ ពោលគឺត្រូវតាមដាន សួរនាំ និងពិនិត្យមើលពីវឌ្ឍនភាពនៃកិច្ចការយ៉ាងសកម្ម និងដោះស្រាយបញ្ហា ព្រមទាំងការលំបាកផ្សេងៗ ដើម្បីធានាថាកិច្ចការដំណើរការទៅយ៉ាងរលូន។ ទាំងនេះគឺជាការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ទោះបីជាបុគ្គលគ្មានបទពិសោធក៏ដោយ ក៏ពួកគេអាចស្វែងរកការណែនាំពីអ្នកដែលយល់ជំនាញវិជ្ជាជីវៈបានដែរ និងស្វែងរកគោលការណ៍នៃការអនុវត្តតាមរយៈនោះ ដូច្នេះពួកគេនឹងអាចតាមដានកិច្ចការបាន។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនក្ដាប់បានស្ថានភាពបច្ចុប្បន្ន ឬវឌ្ឍនភាពនៃកិច្ចការឡើយ ហើយពួកគេមិនយល់ពីលទ្ធផលដែលកិច្ចការនីមួយៗគួរសម្រេចបាន ឬរបៀបដែលមនុស្សកំពុងធ្វើការនោះទេ។ ពួកគេធ្វើកិច្ចការលក្ខណៈលំៗ និងមិនយកចិត្តទុកដាក់ គ្រាន់តែបង្គ្រប់កិច្ច និងមិនធ្វើកិច្ចការជាក់ស្ដែងឡើយ ដែលបណ្ដាលឲ្យកិច្ចការមិនរីកចម្រើន។ អ្វីដែលព្រះជាម្ចាស់ទ្រង់បានលាតត្រដាង គឺជាអាកប្បកិរិយារបស់ខ្ញុំសុទ្ធសាធ។ នៅក្នុងកិច្ចការផ្សាយដំណឹងល្អ ខ្ញុំបានប្រើការខ្វះការយល់ដឹងដំបូងរបស់ខ្ញុំធ្វើជាលេស ហើយប្រគល់កិច្ចការនេះទៅឲ្យ ម៉ូលី មើលការខុសត្រូវ។ ខ្ញុំគិតថា ដោយសារគាត់ធ្លាប់ជាអ្នកដឹកនាំ និងស្គាល់ច្បាស់ពីកិច្ចការផ្សាយដំណឹងល្អ គាត់គួរតែអាចទទួលខុសត្រូវលើរឿងនេះបាន ប៉ុន្តែក្រោយមក ខ្ញុំមិនបានតាមដាន ឬសាកសួរជាក់ស្ដែងថា តើមានអ្នកដែលអាចទទួលដំណឹងល្អចំនួនប៉ុន្មាននាក់ ដែលអាចផ្សាយឲ្យបាននោះទេ ឬថាតើបងប្អូនប្រុសស្រីកំពុងជួបបញ្ហា ឬការលំបាកអ្វីខ្លះនៅក្នុងភារកិច្ចរបស់ពួកគេឡើយ។ ខ្ញុំថែមទាំងគិតថា ដោយសារ ម៉ូលី បាននិយាយថាកិច្ចការទាំងអស់ត្រូវបានអនុវត្តរួចរាល់ ហើយគាត់មិនបានលើកឡើងពីការលំបាកណាមួយទេនោះ ទើបខ្ញុំមិនមានអ្វីត្រូវបារម្ភច្រើនទេ ហើយដូច្នេះ ខ្ញុំមិនបានចូលរួមក្នុងកិច្ចការផ្សាយដំណឹងល្អឡើយ។ ក្នុងនាមជាអ្នកដឹកនាំ ខ្ញុំត្រូវទទួលខុសត្រូវក្នុងការតាមដាន ពិនិត្យមើល និងមើលការខុសត្រូវលើវឌ្ឍនភាព និងស្ថានភាពនៃផ្នែកទាំងអស់របស់កិច្ចការ ហើយទោះបីជាខ្ញុំឲ្យ ម៉ូលី មើលការខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អក៏ដោយ ក៏ខ្ញុំគួរតែនៅតែតាមដាន ត្រួតពិនិត្យ និងពិនិត្យមើលចំណុចលម្អិតដែរ។ ប្រសិនបើកិច្ចការមិនទទួលបានលទ្ធផល ខ្ញុំត្រូវស្វែងរកមូលហេតុ ហើយដោះស្រាយបញ្ហា និងការលំបាកឲ្យទាន់ពេលវេលា។ ប៉ុន្តែខ្ញុំបានរុញកិច្ចការទៅឲ្យអ្នកដទៃ ហើយចាប់ផ្ដើមមានអាកប្បកិរិយាលែងដៃមិនទទួលខុសត្រូវ ហើយជាលទ្ធផល កិច្ចការផ្សាយដំណឹងល្អត្រូវបានពន្យារពេល។ មើលពីសំបកក្រៅ ហាក់ដូចជាខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំ ដោយមិនបានប្រព្រឹត្តអំពើអាក្រក់ ឬការរំខានណាមួយឲ្យឃើញច្បាស់ឡើយ ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំ ខ្ញុំកំពុងតែបណ្ដោយតាមសាច់ឈាម និងមិនធ្វើកិច្ចការជាក់ស្ដែងទេ ហើយការណ៍នេះបានបណ្ដាលឲ្យកិច្ចការផ្សាយដំណឹងល្អមិនទទួលបានលទ្ធផល។ ខ្ញុំគឺជាអ្នកដឹកនាំក្លែងក្លាយ ហើយខ្ញុំមិនសក្ដិសមនឹងភារកិច្ចនេះទាល់តែសោះ។ ពេលគិតដល់ចំណុចនេះ ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង។ ខ្ញុំមិនអាចបន្តបែបនេះទៀតទេ ហើយខ្ញុំត្រូវតែផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ចឱ្យឆាប់រហ័ស។ បន្ទាប់មក ខ្ញុំបានចាប់ផ្ដើមតាមដានកិច្ចការផ្សាយដំណឹងល្អយ៉ាងជាក់ស្ដែង ហើយនៅពេលខ្ញុំរកឃើញបញ្ហានៅក្នុងកិច្ចការ ខ្ញុំបានប្រកបគ្នាដើម្បីដោះស្រាយបញ្ហាទាំងនោះ។ កិច្ចការផ្សាយដំណឹងល្អក៏ចាប់ផ្ដើមទទួលបានលទ្ធផលបន្តិចម្ដងៗ។ បន្ទាប់ពីធ្វើការបានមួយរយៈ ខ្ញុំគិតថាខ្ញុំបានផ្លាស់ប្ដូរបន្តិចហើយ ប៉ុន្តែខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ មិនយូរប៉ុន្មាន ខ្ញុំត្រូវបានបើកសម្ដែងម្ដងទៀត។

ប៉ុន្មានខែក្រោយមក ខ្ញុំត្រូវបានផ្ទេរទៅពួកជំនុំមួយផ្សេងទៀតដើម្បីធ្វើជាអ្នកដឹកនាំ ដោយទំនួលខុសត្រូវចម្បងរបស់ខ្ញុំ គឺការមើលការខុសត្រូវលើកិច្ចការបោសសម្អាតរបស់ពួកជំនុំ។ ខ្ញុំឃើញថា ឯកសារមួយចំនួនសម្រាប់ការជម្រះចេញនូវអ្នកមិនជឿ និងមនុស្សអាក្រក់មិនទាន់ពេញលេញទេ ហើយត្រូវការភស្តុតាងជាក់ស្ដែងបន្ថែម ដូច្នេះ ខ្ញុំបានប្រកបគ្នាជាមួយបងប្អូនប្រុសស្រីដែលធ្វើកិច្ចការបោសសម្អាតនោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារពួកគេទើបតែចាប់ផ្ដើមការបណ្ដុះបណ្ដាល ពួកគេចាប់មិនបានគោលការណ៍ និងមិនអាចយល់ច្បាស់ពីចំណុចសំខាន់ៗឡើយ ដែលបណ្ដាលឲ្យឯកសារដែលពួកគេបានបន្ថែមមិនពេញលេញ និងត្រូវកែសម្រួលចុះឡើងៗ។ ម្ដងនោះ ខ្ញុំឃើញថា ឯកសារដែលពួកគេបានបន្ថែមនៅតែខ្វះព័ត៌មានលម្អិត ហើយខ្ញុំគិតក្នុងចិត្តថា «ខ្ញុំបានប្រកបគ្នាពីគោលការណ៍ទាំងនេះជាច្រើនដងហើយ។ ទោះបីជាពួកគេយល់ពីវាតាមទ្រឹស្ដីក៏ដោយ តែនៅពេលជួបប្រទះស្ថានភាពផ្សេងៗក្នុងការអនុវត្តជាក់ស្ដែង ពួកគេមិនដឹងថាត្រូវធ្វើអ្វីទេ។ ហាក់ដូចជាខ្ញុំត្រូវណែនាំពួកគេជាក់ស្ដែង តាមរយៈការរៀបចំឯកសារខ្លះ ដើម្បីឲ្យពួកគេយល់កាន់តែច្បាស់។ តាមរបៀបនេះ ភារកិច្ចរបស់ពួកគេនឹងត្រូវបានធ្វើឡើងកាន់តែមានប្រសិទ្ធភាព»។ ប៉ុន្តែបន្ទាប់មក ខ្ញុំបានពិចារណាឡើងវិញថា «ប្រសិនបើខ្ញុំជួយពួកគេរៀបចំឯកសារបោសសម្អាត វានឹងត្រូវការពេលវេលា និងកម្លាំងច្រើនណាស់។ ខ្ញុំរវល់នឹងភារកិច្ចរបស់ខ្ញុំស្រាប់ទៅហើយ ដូច្នេះ មិនដឹងថានឹងហត់នឿយខ្លាំងប៉ុនណាទេ? លើសពីនេះទៅទៀត ខ្ញុំមិនមែនមិនអើពើនឹងកិច្ចការទាំងនេះទេ ពួកគេត្រូវការបណ្ដុះបណ្ដាល ហើយវានឹងមិនអីទេ ប្រសិនបើខ្ញុំគ្រាន់តែមើលការខុសត្រូវ និងពិនិត្យមើលពួកគេនោះ។ មានតែតាមរបៀបនេះទេ ទើបពួកគេអាចមានវឌ្ឍនភាពខ្លះបាន»។ ដោយគិតឃើញបែបនេះ ខ្ញុំគ្រាន់តែផ្ដល់ការប្រកបគ្នា និងការវិភាគឲ្យពួកគេ ហើយខ្ញុំឲ្យពួកគេបន្ថែមឯកសារទាំងនេះដោយខ្លួនឯង។ ប៉ុន្តែនៅតែមានចន្លោះប្រហោងនៅក្នុងឯកសារដែលបានបន្ថែមនោះ ហើយឯកសារជាច្រើនត្រូវតែធ្វើឡើងវិញម្ដងហើយម្ដងទៀត ដែលធ្វើឲ្យដំណើរការយឺតយ៉ាវយ៉ាងធ្ងន់ធ្ងរ។ ក្រោយមក ក្នុងអំឡុងពេលនៃការជួបជុំមួយ អ្នកដឹកនាំថ្នាក់លើបានដឹងអំពីដំណើរការនៃកិច្ចការបោសសម្អាត ហើយបានចង្អុលបង្ហាញប្រាប់ខ្ញុំថា «ទោះបីជាអ្នកបានផ្ដល់ការប្រកបគ្នា និងការវិភាគដល់បងប្អូនប្រុសស្រីលើកិច្ចការទាំងនេះក៏ដោយ តែពួកគេត្រូវបន្ថែមឯកសារនីមួយៗទាំងនេះជាច្រើនដង ហើយការណ៍នេះបានពន្យឺតវឌ្ឍនភាពយ៉ាងខ្លាំង។ នៅចំណុចនេះ អ្នកត្រូវចូលរួមជាមួយពួកគេក្នុងការប្រមូល និងរៀបចំឯកសារទាំងនេះ បណ្ដុះបណ្ដាលពួកគេជាក់ស្ដែង និងកែលម្អប្រសិទ្ធភាពនៃភារកិច្ចរបស់ពួកគេ។ នេះក៏ជាទំនួលខុសត្រូវរបស់អ្នកដឹកនាំដែរ»។ ពេលឮអ្នកដឹកនាំចង្អុលបង្ហាញប្រាប់ខ្ញុំបែបនេះ ខ្ញុំមានអារម្មណ៍ថាមានកំហុសខ្លះដែរ។ ប្រសិនបើខ្ញុំបានចូលរួមក្នុងកិច្ចការនេះជាក់ស្ដែងមែន នោះកិច្ចការនឹងមិនត្រូវបានពន្យារពេលយូរយ៉ាងនេះទេ។

ក្នុងអំឡុងពេលជួបជុំគ្នា យើងបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅមានអ្នកដឹកនាំក្លែងក្លាយមួយប្រភេទទៀត ដែលយើងជារឿយៗនិយាយដល់ នៅពេលប្រកបគ្នាអំពីប្រធានបទ 'ទំនួលខុសត្រូវរបស់អ្នកដឹកនាំនិងអ្នកធ្វើការ'។ មនុស្សប្រភេទនេះមានគុណសម្បត្តិខ្លះដែរ ពួកគេមិនមែនមិនឆ្លាតវាងវៃទេ នៅក្នុងការងាររបស់ពួកគេ ពួកគេមានរបៀប និងវិធីសាស្ត្រ ហើយមានផែនការសម្រាប់ដោះស្រាយបញ្ហា ហើយនៅពេលដែលគេប្រគល់ការងារមួយឱ្យពួកគេ ពួកគេអាចអនុវត្តវាបានប្រហាក់ប្រហែលនឹងស្តង់ដាដែលបានរំពឹងទុក។ ពួកគេអាចរកឃើញរាល់បញ្ហាណាមួយដែលកើតឡើងនៅក្នុងការងារ ហើយក៏អាចដោះស្រាយបញ្ហាខ្លះបានដែរ។ នៅពេលដែលពួកគេឮអំពីបញ្ហាដែលមនុស្សមួយចំនួនបានរាយការណ៍ ឬពួកគេសង្កេតឃើញអាកប្បកិរិយា ការបង្ហាញចេញ ពាក្យសម្ដី និងទង្វើរបស់មនុស្សមួយចំនួន ពួកគេមានប្រតិកម្មនៅក្នុងចិត្ត ហើយពួកគេមានទស្សនៈ និងឥរិយាបថផ្ទាល់ខ្លួន។ ជាការពិតណាស់ ប្រសិនបើមនុស្សទាំងនេះដេញតាមសេចក្ដីពិត និងមានស្មារតីទទួលបន្ទុក នោះបញ្ហាទាំងអស់នេះអាចត្រូវបានដោះស្រាយបានហើយ។ ប៉ុន្តែ បញ្ហាបែរជាមិនត្រូវបានដោះស្រាយដោយនឹកស្មានមិនដល់ទៅវិញនៅក្នុងការងារដែលស្ថិតក្រោមទំនួលខុសត្រូវរបស់ប្រភេទមនុស្សដែលយើងកំពុងប្រកបគ្នានៅថ្ងៃនេះ។ តើមកពីហេតុអ្វី? គឺដោយសារតែមនុស្សទាំងនេះមិនធ្វើកិច្ចការជាក់ស្ដែង។ ពួកគេចូលចិត្តភាពស្រណុកសុខស្រួល ហើយស្អប់ការធ្វើការធ្ងន់ ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃនៅសម្បកក្រៅប៉ុណ្ណោះ ពួកគេចូលចិត្តនៅទំនេរ និងសោយសុខផលប្រយោជន៍នៃឋានៈ ពួកគេចូលចិត្តបញ្ជាគេ ហើយពួកគេគ្រាន់តែកម្រើកមាត់បន្តិច និងផ្ដល់យោបល់ខ្លះៗ រួចចាត់ទុកថាការងាររបស់ពួកគេបានបញ្ចប់។ ពួកគេមិនយកចិត្តទុកដាក់លើកិច្ចការជាក់ស្ដែងណាមួយរបស់ពួកជំនុំ ឬកិច្ចការសំខាន់ដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេឡើយ ពោលគឺ ពួកគេគ្មានស្មារតីទទួលបន្ទុកនេះទេ ហើយទោះបីជាដំណាក់របស់ព្រះជាម្ចាស់បានសង្កត់ធ្ងន់លើរឿងទាំងនេះម្ដងហើយម្ដងទៀតក៏ដោយ ក៏ពួកគេនៅតែមិនយកចិត្តទុកដាក់ដដែល។ ឧទាហរណ៍ ពួកគេមិនចង់លូកដៃ ឬសាកសួរអំពីការងារផលិតភាពយន្ត ឬការងារខាងអត្ថបទរបស់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនចង់ពិនិត្យមើលថាតើការងារប្រភេទនេះកំពុងមានដំណើរការយ៉ាងណា និងពួកគេសម្រេចបានលទ្ធផលអ្វីខ្លះនោះដែរ។ ពួកគេគ្រាន់តែសាកសួរដោយប្រយោលៗ ហើយនៅពេលដែលពួកគេដឹងថាមនុស្សកំពុងរវល់នឹងការងារនេះ និងកំពុងធ្វើការងារនេះ ពួកគេក៏លែងខ្វល់ខ្វាយពីវាទៀត។ សូម្បីតែពេលដែលពួកគេដឹងយ៉ាងច្បាស់ថាមានបញ្ហានៅក្នុងការងារ ក៏ពួកគេនៅតែមិនចង់ប្រកបគ្នា និងដោះស្រាយបញ្ហាទាំងនោះដែរ ហើយពួកគេក៏មិនសាកសួរ ឬពិនិត្យមើលថាតើមនុស្សកំពុងបំពេញភារកិច្ចរបស់ពួកគេយ៉ាងណានោះទេ។ ហេតុអ្វីបានជាពួកគេមិនសាកសួរ ឬពិនិត្យមើលរឿងទាំងនេះ? ពួកគេគិតថា ប្រសិនបើពួកគេពិនិត្យមើលរឿងទាំងនោះ នោះនឹងមានបញ្ហាជាច្រើនរង់ចាំឱ្យពួកគេដោះស្រាយ ហើយនោះនឹងធ្វើឱ្យមានការខ្វល់ខ្វាយខ្លាំងពេក។ ជីវិតនឹងនឿយហត់ខ្លាំងណាស់ ប្រសិនបើពួកគេត្រូវតែដោះស្រាយបញ្ហាជានិច្ចនោះ! ប្រសិនបើពួកគេខ្វល់ខ្វាយច្រើនពេក នោះពួកគេនឹងហូបបាយមិនឆ្ងាញ់ ហើយពួកគេនឹងដេកមិនលក់ សាច់ឈាមរបស់ពួកគេនឹងមានអារម្មណ៍ថាអស់កម្លាំង ហើយបន្ទាប់មកជីវិតនឹងក្លាយជាទុក្ខវេទនា។ នោះហើយជាមូលហេតុដែលនៅពេលពួកគេឃើញបញ្ហាមួយ ពួកគេគេចវេះ និងមិនអើពើនឹងវា ប្រសិនបើពួកគេអាចធ្វើបាន។ តើមនុស្សប្រភេទនេះមានបញ្ហាអ្វី? (ពួកគេខ្ជិលច្រអូសពេក។) ចូរប្រាប់ខ្ញុំមក តើអ្នកណាដែលមានបញ្ហាធ្ងន់ធ្ងរ៖ មនុស្សខ្ជិល ឬមនុស្សដែលមានគុណសម្បត្តិខ្សោយ? (មនុស្សខ្ជិល។) ហេតុអ្វីបានជាមនុស្សខ្ជិលមានបញ្ហាធ្ងន់ធ្ងរ? (មនុស្សដែលមានគុណសម្បត្តិខ្សោយមិនអាចធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការបានទេ ប៉ុន្តែពួកគេអាចមានប្រសិទ្ធភាពខ្លះ នៅពេលដែលពួកគេបំពេញភារកិច្ចដែលស្ថិតក្នុងសមត្ថភាពរបស់ពួកគេ។ ប៉ុន្តែមនុស្សដែលខ្ជិលមិនអាចធ្វើអ្វីបានឡើយ ទោះបីជាពួកគេមានគុណសម្បត្តិក៏ដោយ ក៏វាមិនមានផលអ្វីដែរ។) មនុស្សខ្ជិលមិនអាចធ្វើអ្វីបានឡើយ។ សរុបសេចក្ដីមក ពួកគេគឺជាមនុស្សឥតប្រយោជន៍ ពួកគេគឺជាជនពិការថ្នាក់ទីពីរ។ ទោះបីជាគុណសម្បត្តិរបស់មនុស្សខ្ជិលល្អយ៉ាងណាក៏ដោយ ក៏វាមិនលើសពីជារបស់តាំងលម្អដែរ ទោះបីជាពួកគេមានគុណសម្បត្តិល្អក៏ដោយ ក៏វាមិនមានប្រយោជន៍អ្វីដែរ។ ពួកគេខ្ជិលពេក ពួកគេដឹងពីអ្វីដែលពួកគេត្រូវធ្វើ ប៉ុន្តែពួកគេមិនធ្វើវាទេ ហើយទោះបីជាពួកគេដឹងថាអ្វីមួយជាបញ្ហាក៏ដោយ ក៏ពួកគេមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាដែរ ហើយទោះបីជាពួកគេដឹងថាពួកគេគួររងទុក្ខលំបាកអ្វីខ្លះ ដើម្បីឱ្យការងារមានប្រសិទ្ធភាពក៏ដោយ ក៏ពួកគេមិនសុខចិត្តស៊ូទ្រាំនឹងការរងទុក្ខដ៏មានតម្លៃទាំងនេះដែរ ដូច្នេះពួកគេមិនអាចទទួលបានសេចក្ដីពិតណាមួយឡើយ ហើយពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបានទេ។ ពួកគេមិនចង់ស៊ូទ្រាំនឹងការរងទុក្ខដែលមនុស្សគួរតែស៊ូទ្រាំនោះទេ ពោលគឺពួកគេគ្រាន់តែដឹងពីវិធីសម្ងំយកសុខ សោយសុខនឹងពេលវេលាសប្បាយរីករាយ និងការលំហែ ហើយសោយសុខនឹងជីវិតដ៏សេរីនិងធូរស្រាលប៉ុណ្ណោះ។ តើពួកគេមិនមែនជាមនុស្សឥតប្រយោជន៍ទេឬ? មនុស្សដែលមិនអាចស៊ូទ្រាំនឹងការរងទុក្ខ មិនសមនឹងរស់នៅឡើយ។ អស់អ្នកដែលតែងតែចង់រស់នៅក្នុងជីវិតជាបញ្ញើក្អែក គឺជាមនុស្សដែលគ្មានមនសិការ ឬវិចារណញ្ញាណឡើយ ពួកគេគឺជាសត្វតិរច្ឆាន ហើយមនុស្សបែបនេះមិនស័ក្តិសមសូម្បីតែនឹងធ្វើការដោយកម្លាំង។ ដោយសារតែពួកគេមិនអាចស៊ូទ្រាំនឹងការរងទុក្ខ សូម្បីតែនៅពេលដែលពួកគេធ្វើការដោយកម្លាំង ក៏ពួកគេមិនអាចធ្វើវាឱ្យបានល្អដែរ ហើយប្រសិនបើពួកគេចង់ទទួលបានសេចក្ដីពិត នោះរឹតតែគ្មានសង្ឃឹមទៅទៀត។ មនុស្សដែលមិនអាចរងទុក្ខ និងមិនស្រឡាញ់សេចក្ដីពិតគឺជាមនុស្សឥតប្រយោជន៍ ពួកគេគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សូម្បីតែនឹងធ្វើការដោយកម្លាំង។ ពួកគេគឺជាសត្វតិរច្ឆានដែលគ្មានភាពជាមនុស្សសូម្បីតែបន្តិច។ មនុស្សបែបនេះត្រូវតែជម្រុះចោល មានតែការណ៍នេះទេទើបស្របទៅតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះជាម្ចាស់ទ្រង់លាតត្រដាងថា មូលហេតុចម្បងដែលអ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់ស្ដែង គឺដោយសារភាពខ្ជិលច្រអូស។ ពួកគេបណ្ដោយតាមភាពស្រណុកសុខស្រួលខាងសាច់ឈាម ចូលចិត្តតែបញ្ជាគេ ហើយមិនចង់ដោះស្រាយបញ្ហាឡើយ ទោះបីជាពួកគេមើលឃើញបញ្ហាក៏ដោយ។ ពួកគេគ្មានស្មារតីទទួលបន្ទុក ឬទំនួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនឡើយ ហើយទោះបីជាគុណសម្បត្តិរបស់ពួកគេល្អយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែគ្មានប្រយោជន៍ដែរ។ ខ្ញុំមានអារម្មណ៍ថា ឥរិយាបថផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយដែលព្រះជាម្ចាស់ទ្រង់បានលាតត្រដាង គឺជាការពិពណ៌នាអំពីឥរិយាបថរបស់ខ្ញុំផ្ទាល់តែម្ដង។ មួយរយៈចុងក្រោយនេះ ភារកិច្ចរបស់ខ្ញុំមានត្រឹមតែការបញ្ជាគេប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែនិយាយតែមាត់ ហើយសួរនាំតែពីដំណើរការនៃការងារក្នុងកម្រិតលំៗប៉ុណ្ណោះ។ ខ្ញុំមិនបានស្វែងរកលទ្ធផល ឬដោះស្រាយបញ្ហាឡើយ ហើយតាមពិតទៅ ខ្ញុំមិនបានធ្វើកិច្ចការជាក់ស្ដែងទេ ប៉ុន្តែគឺគ្រាន់តែសោយសុខនឹងផលប្រយោជន៍នៃឋានៈរបស់ខ្ញុំប៉ុណ្ណោះ។ ជាពិសេស ខ្ញុំឃើញថា ព្រះជាម្ចាស់មានបន្ទូលថា មនុស្សខ្ជិលច្រអូសមានបញ្ហាចរិតលក្ខណៈ ថាពួកគេមិនព្រមរងទុក្ខ និងលះបង់នៅក្នុងភារកិច្ចរបស់ខ្លួន ខ្វះមនសិការ និងវិចារណញ្ញាណ ថាសូម្បីតែការធ្វើការរបស់ពួកគេក៏មិនស្របតាមស្ដង់ដារដែរ ហើយថា ព្រះជាម្ចាស់ពិតជាមានព្រះទ័យស្អប់ខ្ពើមមនុស្សបែបនេះណាស់។ ការណ៍នេះធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង។ មិនត្រឹមតែខ្ញុំបានបរាជ័យក្នុងការដាក់ចិត្តដាក់កាយ និងបំពេញទំនួលខុសត្រូវក្នុងភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏បានក្លាយជាមនុស្សដែលព្រះជាម្ចាស់មានព្រះទ័យស្អប់ខ្ពើមផងដែរ។ ការដែលអាចបំពេញភារកិច្ចជាអ្នកដឹកនាំ គឺជាការលើកតម្កើងដ៏អស្ចារ្យពីព្រះជាម្ចាស់រួចទៅហើយ ហើយវាគឺជាឱកាសដែលព្រះជាម្ចាស់បានប្រទានឲ្យខ្ញុំដើម្បីបណ្ដុះបណ្ដាលខ្លួន។ ខ្ញុំគួរតែខិតខំឲ្យអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចនេះ ហើយការណ៍នេះក៏នឹងផ្ដល់ផលប្រយោជន៍ដល់ការរីកចម្រើនជីវិតរបស់ខ្ញុំដែរ។ ខ្ញុំឃើញច្បាស់ថា បងប្អូនប្រុសស្រីដែលរៀបចំឯកសារសម្រាប់ការសម្អាតមនុស្ស ទើបតែចាប់ផ្ដើមបណ្ដុះបណ្ដាល ហើយថាពួកគេមិនក្ដាប់បានគោលការណ៍ ហើយសូម្បីតែបន្ទាប់ពីការបន្ថែមជាច្រើនលើកក៏ដោយ ក៏ឯកសារនៅតែមិនពេញលេញដែរ។ ប្រសិនបើការណ៍នេះនៅតែបន្ត វានឹងពន្យឺតកិច្ចការ។ ខ្ញុំគួរតែគិតគូរឲ្យបានច្រើនជាងនេះលើរឿងនេះ ហើយណែនាំពួកគេឲ្យបានលម្អិត។ ខ្ញុំត្រូវចុះទៅរៀបចំឯកសារខ្លះដោយផ្ទាល់ជាមួយពួកគេ ដើម្បីឲ្យពួកគេអាចក្ដាប់បានគោលការណ៍ឲ្យឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ការធ្វើបែបនោះនឹងចំណាយពេលវេលា និងកម្លាំងច្រើន ដែលមានន័យថាជាការរងទុក្ខខាងសាច់ឈាម និងការនឿយហត់ ដូច្នេះ ខ្ញុំមិនចង់ដោះស្រាយបញ្ហានេះជាក់ស្ដែងទេ។ ខ្ញុំថែមទាំងបានរកលេសដោះសាថា ពួកគេត្រូវការបណ្ដុះបណ្ដាលដោយខ្លួនឯងដើម្បីរីកចម្រើន។ ជាលទ្ធផល ឯកសារជាច្រើនមិនត្រូវបានបន្ថែមអស់រយៈពេលជាយូរ។ តាមពិតទៅ បញ្ហាទាំងនេះអាចដោះស្រាយបាន ប្រសិនបើខ្ញុំបានគិតគូរ និងលះបង់ខ្លះ ប៉ុន្តែខ្ញុំខ្ជិលពេក ដោយគិតតែពីសាច់ឈាមរបស់ខ្ញុំនៅក្នុងភារកិច្ច។ ខ្ញុំមានអាកប្បកិរិយាធ្វើឲ្យតែរួចពីដៃ ហើយគ្មានស្មារតីទទួលបន្ទុក ឬទំនួលខុសត្រូវចំពោះកិច្ចការឡើយ ហើយជាលទ្ធផល កិច្ចការបោសសម្អាតត្រូវបានពន្យារពេល។ ប្រសិនបើខ្ញុំនៅតែបន្តបែបនេះ មិនយូរមិនឆាប់ ខ្ញុំនឹងត្រូវបានព្រះជាម្ចាស់ទ្រង់ជម្រុះចោលមិនខាន។ ខ្ញុំមិនអាចបន្តដូចដែលខ្ញុំធ្លាប់ធ្វើទៀតទេ។ ខ្ញុំគួរតែរ៉ាប់រងនូវការទទួលខុសត្រូវ និងបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អស្របតាមតម្រូវការរបស់ព្រះជាម្ចាស់។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយខ្ញុំទទួលបានផ្លូវអនុវត្តខ្លះ សម្រាប់របៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការធ្វើកិច្ចការជាក់ស្ដែង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលផ្ដល់ការណែនាំដំបូងសម្រាប់ភារកិច្ចណាមួយ ក្រៅពីការផ្ដល់ផែនការអនុវត្តជាក់លាក់សម្រាប់ស្ថានភាពពិសេស អ្នកដឹកនាំ និងអ្នកធ្វើការដែលមានគុណសម្បត្តិមធ្យម និងមានសមត្ថភាពការងារខ្សោយគួរសម ក៏គួរទទួលបានការណែនាំកាន់តែជាក់លាក់ និងលម្អិតផងដែរ។ ទោះបីជាមនុស្សទាំងនេះអាចយល់ពីគោលការណ៍ និងផែនការអនុវត្តជាក់លាក់សម្រាប់ភារកិច្ចណាមួយត្រឹមកម្រិតគោលលទ្ធិក៏ដោយ ក៏ពួកគេនៅតែមិនដឹងពីរបៀបយកវាមកអនុវត្តនៅពេលនិយាយដល់ការអនុវត្តជាក់ស្ដែងដែរ។ តើអ្នកគួរប្រព្រឹត្តបែបណាចំពោះអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនតូចដែលមានគុណសម្បត្តិខ្សោយ និងខ្វះសមត្ថភាពការងារ? ... អ្នកត្រូវតែបំពេញទំនួលខុសត្រូវដែលអ្នកគួរតែបំពេញ។ អ្នកត្រូវតែគិតគូរដល់ពួកជំនុំដែលត្រូវបានគ្រប់គ្រងដោយមនុស្សដែលទន់ខ្សោយក្នុងកម្រិតមួយ និងមានសមត្ថភាពការងារអន់។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយកចិត្តទុកដាក់ជាពិសេស និងផ្ដល់ការណែនាំជាពិសេសនៅក្នុងបញ្ហាទាំងនេះ។ តើការណែនាំជាពិសេសសំដៅទៅលើអ្វី? ក្រៅពីការប្រកបគ្នាអំពីសេចក្ដីពិត អ្នកក៏ត្រូវតែផ្ដល់ការចង្អុលបង្ហាញ និងជំនួយដែលកាន់តែជាក់លាក់ និងលម្អិតជាងនេះផងដែរ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងការប្រាស្រ័យទាក់ទង។ ប្រសិនបើអ្នកពន្យល់ការងារដល់ពួកគេ ហើយពួកគេនៅតែមិនយល់ និងមិនដឹងពីរបៀបអនុវត្តការងារនោះ ឬទោះបីជាពួកគេយល់ត្រឹមកម្រិតគោលលទ្ធិ ហើយហាក់ដូចជាដឹងពីរបៀបអនុវត្តក៏ដោយ ប៉ុន្តែអ្នកនៅតែមិនប្រាកដ ហើយព្រួយបារម្ភបន្តិចបន្តួចអំពីថាតើការអនុវត្តជាក់ស្ដែងនឹងទៅជាយ៉ាងណានោះ តើអ្នកគួរធ្វើដូចម្តេចពេលនោះ? អ្នកត្រូវតែចូលឱ្យជ្រៅទៅក្នុងពួកជំនុំក្នុងតំបន់ដោយផ្ទាល់ ដើម្បីណែនាំពួកគេ និងដើម្បីអនុវត្តភារកិច្ចនោះជាមួយពួកគេ។ ចូរប្រាប់ពួកគេពីគោលការណ៍ ស្របពេលដែលធ្វើការចាត់ចែងជាក់លាក់ទាក់ទងនឹងភារកិច្ចដែលត្រូវធ្វើ ស្របតាមសេចក្ដីតម្រូវនៃការរៀបចំចាត់ចែងកិច្ចការ ដូចជាអ្វីដែលត្រូវធ្វើមុន និងអ្វីដែលត្រូវធ្វើបន្ទាប់ ព្រមទាំងរបៀបបែងចែកមនុស្សឱ្យបានត្រឹមត្រូវ ពោលគឺត្រូវរៀបចំកិច្ចការទាំងអស់នេះឱ្យបានត្រឹមត្រូវ។ នេះគឺជាការណែនាំពួកគេក្នុងការងាររបស់ពួកគេយ៉ាងជាក់ស្ដែង មិនមែនគ្រាន់តែស្រែកពាក្យស្លោក ឬចេញបញ្ជាផ្តេសផ្តាស និងបង្រៀនពួកគេដោយគោលលទ្ធិខ្លះៗ រួចហើយចាត់ទុកថាការងាររបស់ខ្លួនបានសម្រេចនោះទេ ពោលគឺនោះមិនមែនជាការបង្ហាញឱ្យឃើញពីការធ្វើការងារជាក់លាក់ឡើយ ហើយការស្រែកពាក្យស្លោក និងការបញ្ជាគេឯង ក៏មិនមែនជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរ។ នៅពេលដែលអ្នកដឹកនាំ ឬអ្នកមើលការខុសត្រូវនៃពួកជំនុំក្នុងតំបន់អាចទទួលបន្ទុកការងារបាន ហើយការងារបានចូលមកកាន់គន្លងត្រឹមត្រូវ ហើយជាទូទៅគ្មានបញ្ហាធំដុំអ្វីទេ មានតែពេលនោះទេ ទើបអ្នកដឹកនាំ ឬអ្នកធ្វើការអាចចាកចេញបាន។ នេះគឺជាភារកិច្ចជាក់លាក់ទីមួយដែលបានលើកឡើងនៅក្នុងទំនួលខុសត្រូវទីប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការសម្រាប់ការអនុវត្តការរៀបចំចាត់ចែងកិច្ចការ ពោលគឺជាការផ្ដល់ការណែនាំ។ ដូច្នេះ តើគួរផ្ដល់ការណែនាំដូចម្ដេចឱ្យបានជាក់លាក់? ដំបូង អ្នកដឹកនាំ និងអ្នកធ្វើការគួរតែអនុវត្តការសញ្ជឹងគិត និងប្រកបគ្នាអំពីការរៀបចំចាត់ចែងកិច្ចការជាមុនសិន ដោយសិក្សា និងស្វែងយល់ពីសេចក្ដីតម្រូវជាក់លាក់ផ្សេងៗនៃការរៀបចំចាត់ចែងកិច្ចការ ហើយយល់ និងក្ដាប់ឱ្យបានពីគោលការណ៍នានានៅក្នុងការរៀបចំចាត់ចែងកិច្ចការ។ បន្ទាប់មក ពួកគេគួរតែប្រកបគ្នាជាមួយអ្នកដឹកនាំ និងអ្នកធ្វើការនៅគ្រប់ជាន់ថ្នាក់ អំពីផែនការជាក់លាក់សម្រាប់ការអនុវត្តការរៀបចំចាត់ចែងកិច្ចការ។ បន្ថែមពីនេះ ពួកគេគួរតែផ្ដល់ផែនការអនុវត្តជាក់លាក់សម្រាប់ស្ថានភាពពិសេស ហើយជាចុងក្រោយ ពួកគេគួរតែផ្ដល់ជំនួយ និងការចង្អុលបង្ហាញកាន់តែលម្អិត និងជាក់លាក់ដល់អ្នកដឹកនាំ និងអ្នកធ្វើការដែលទន់ខ្សោយក្នុងកម្រិតមួយ និងមានគុណសម្បត្តិអន់ក្នុងកម្រិតមួយ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការខ្លះមិនអាចអនុវត្តភារកិច្ចនោះបានទាល់តែសោះ តើគួរធ្វើដូចម្ដេចក្នុងស្ថានភាពបែបនេះ? អ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើគួរតែចូលទៅក្នុងពួកជំនុំឱ្យបានស៊ីជម្រៅ និងចូលរួមដោយផ្ទាល់នៅក្នុងភារកិច្ចនោះ ដោយដោះស្រាយបញ្ហាជាក់ស្ដែងតាមរយៈការប្រកបគ្នាអំពីសេចក្ដីពិត និងបង្រៀនឱ្យពួកគេចេះធ្វើការងារ និងរបៀបអនុវត្តការងារស្របតាមគោលការណ៍នានា» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១០)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះជាម្ចាស់ទ្រង់បានចង្អុលបង្ហាញផ្លូវនៃការអនុវត្ត ស្ដីពីរបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការ ធ្វើកិច្ចការជាក់ស្ដែង។ ចំពោះបងប្អូនប្រុសស្រីដែលមិនក្ដាប់បានគោលការណ៍ និងមានសមត្ថភាពការងារខ្សោយ យើងគួរតែផ្ដល់ជំនួយ និងការណែនាំឲ្យបានលម្អិត និងជាក់លាក់បន្ថែមទៀត។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ទ្រង់តម្រូវពីអ្នកដឹកនាំ និងអ្នកធ្វើការ។ ចំពោះបងប្អូនប្រុសស្រីទាំងនេះដែលទើបតែចាប់ផ្ដើមហ្វឹកហាត់នៅក្នុងកិច្ចការបោសសម្អាត ហើយមិនទាន់ក្ដាប់បានគោលការណ៍ ខ្ញុំគួរតែផ្ដល់ការណែនាំយ៉ាងលម្អិត និងជាក់លាក់ ហើយបង្រៀនពួកគេផ្ទាល់នៅក្នុងស្ថានភាពការងារជាក់ស្ដែង។ ប៉ុន្តែខ្ញុំបានធ្វើតាមសាច់ឈាម ហើយមិនបានធ្វើកិច្ចការជាក់ស្ដែងណាមួយដែលចាំបាច់ត្រូវធ្វើឡើយ ដែលជាលទ្ធផលធ្វើឲ្យកិច្ចការយឺតយ៉ាវ។ នេះគឺជាការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំទទួលខុសត្រូវលើកិច្ចការបោសសម្អាតរបស់ពួកជំនុំ ដូច្នេះ ខ្ញុំត្រូវជម្រះអ្នកមិនជឿចេញ ក៏ដូចជាមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ដែលបង្អាក់ និងរំខានជីវិតពួកជំនុំ ដើម្បីឲ្យបងប្អូនប្រុសស្រីមានជីវិតពួកជំនុំល្អ ប្រកបគ្នានូវសេចក្ដីពិតបានកាន់តែប្រសើរ និងរីកចម្រើនក្នុងជីវិត។ ប៉ុន្តែដោយសារខ្ញុំមិនបានធ្វើកិច្ចការជាក់ស្ដែង មនុស្សដែលគួរតែត្រូវបានជម្រះចេញពីពួកជំនុំ មិនត្រូវបានជម្រះចេញទាន់ពេលវេលាឡើយ ដែលធ្វើឲ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ។ ត្រង់ចំណុចនេះ ខ្ញុំពិតជាកំពុងតែប្រព្រឹត្តអំពើអាក្រក់។ ចាប់ពីពេលនោះមក ខ្ញុំចង់បំពេញភារកិច្ចឲ្យបានល្អស្របតាមតម្រូវការរបស់ព្រះជាម្ចាស់ ហើយផ្ដល់ការប្រកបគ្នា និងការណែនាំដល់បងប្អូនប្រុសស្រីឲ្យទាន់ពេលវេលា ដើម្បីឲ្យពួកគេអាចក្ដាប់បានគោលការណ៍ និងបំពេញភារកិច្ចរបស់ពួកគេបានឆាប់រហ័ស។

មិនយូរប៉ុន្មាន អ្នកដឹកនាំថ្នាក់លើបានប្រគល់ឯកសារបោសសម្អាតមួយចំនួនត្រឡប់មកវិញ ដែលចាំបាច់ត្រូវបន្ថែមភស្តុតាងជាក់ស្ដែងជាបន្ទាន់។ ខ្ញុំគិតចង់ចាត់ចែងវាទៅឲ្យបងប្អូនប្រុសស្រី ប៉ុន្តែខ្ញុំដឹងថា ពួកគេនៅតែមិនទាន់ក្ដាប់បានគោលការណ៍ ហើយថាការឲ្យពួកគេបន្ថែមឯកសារទាំងនេះ ប្រាកដជានឹងពន្យឺតវឌ្ឍនភាពមិនខាន។ ដូច្នេះ ខ្ញុំបានទៅរកពួកគេ ហើយវិភាគ និងប្រកបគ្នាពីគោលការណ៍ជាមួយពួកគេ។ ដោយផ្អែកលើបញ្ហាដែលអ្នកដឹកនាំបានចង្អុលបង្ហាញ ខ្ញុំបានឲ្យពួកគេចែករំលែកទស្សនៈរបស់ពួកគេជាមុនសិន ហើយបន្ទាប់មក ខ្ញុំបានផ្អែកលើគោលការណ៍ដើម្បីប្រកបគ្នាជាមួយពួកគេអំពីចំណុចដែលពួកគេខ្វះខាត ដែលធ្វើឲ្យពួកគេក្ដាប់បានគោលការណ៍ខ្លះ។ ខ្ញុំបានឃើញថា នៅពេលខ្ញុំចង់បំពេញភារកិច្ចឲ្យបានល្អ ខ្ញុំមិនមានអារម្មណ៍ហត់នឿយប៉ុន្មានទេ ហើយបងប្អូនប្រុសស្រីក៏មានការរីកចម្រើននៅក្នុងភារកិច្ចរបស់ពួកគេដែរ។ ការអនុវត្តតាមរបៀបនេះ ធ្វើឲ្យខ្ញុំមានសេចក្ដីសុខក្នុងចិត្ត។ ដោយការវិភាគឯកសារជាមួយបងប្អូនប្រុសស្រី ខ្ញុំក៏បានយល់កាន់តែច្បាស់អំពីគោលការណ៍សម្រាប់ការមើលធ្លុះមនុស្ស។ លទ្ធផលទាំងនេះសុទ្ធតែសម្រេចបានតាមរយៈការធ្វើការងារជាក់ស្ដែង។

តាមរយៈបទពិសោធនេះ ខ្ញុំបានឃើញថា វាពិតជាសំខាន់ណាស់សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការធ្វើកិច្ចការជាក់ស្ដែង ព្រោះការណ៍នេះជះឥទ្ធិពលដោយផ្ទាល់ដល់វឌ្ឍនភាពនៃកិច្ចការរបស់ពួកជំនុំ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏បានដឹងដែរថា នៅពេលមនុស្សបំពេញភារកិច្ចរបស់ខ្លួនជាក់ស្ដែងស្របតាមតម្រូវការរបស់ព្រះជាម្ចាស់ ពួកគេអាចសម្រេចបានលទ្ធផលខ្លះ។ សូមអរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ២១. អ្វីដែលនៅពីក្រោយការខកខានមិនបានមើលការខុសត្រូវ ឬតាមដានរបស់ខ្ញុំ

បន្ទាប់៖ ៩៥. មេរៀនដែលខ្ញុំបានរៀនពីការចាប់ខ្លួនកូនប្រុសខ្ញុំ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ