៦. សមរភូមិខាងវិញ្ញាណដ៏កាចសាហាវ

ដោយ លី ជីង មកពីប្រទេសចិន

ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទម្នាក់នៅឆ្នាំ ១៩៩៣ ហើយបន្ទាប់មក ខ្ញុំបានជួបគ្រូគង្វាល លីវ។ មើលពីសំបកក្រៅ គាត់ហាក់ដូចជាចិត្តល្អ ហើយនិយាយបែបកំប្លុកកំប្លែង។ គាត់មានចំណេះដឹងខាងព្រះគម្ពីរច្រើន និងមានបទពិសោធទូលំទូលាយ។ គាត់ក៏ឧស្សាហ៍ទៅកន្លែងផ្សេងៗដើម្បីសិក្សា និងបានអធិប្បាយនៅតាមពួកជំនុំជាច្រើនផងដែរ។ គាត់ក៏មានសេចក្ដីស្រឡាញ់ដែរ ហើយគាត់តែងតែជួយអ្នកជឿដោយក្ដីអត់ធ្មត់ មិនថាពួកគេជួបការលំបាកអ្វីនោះទេ។ អ្នកជឿភាគច្រើនគោរពគាត់។ ខ្ញុំក៏ពិតជាកោតសរសើរ និងគោរពគាត់ណាស់ដែរ។ ខ្ញុំគិតថា គាត់គឺជាអ្នកជឿពិតលើព្រះអម្ចាស់។ គ្រូគង្វាល លីវ ពិតជាឲ្យតម្លៃខ្ញុំណាស់ ហើយបានចាត់ចែងឲ្យខ្ញុំទទួលខុសត្រូវលើក្រុមចម្រៀងសរសើរព្រះ។ ពេលគាត់ទៅសិក្សានៅកន្លែងផ្សេង គាត់តែងតែទុកឲ្យខ្ញុំមើលការខុសត្រូវពួកជំនុំ។

នៅខែមីនា ឆ្នាំ ១៩៩៩ សាច់ញាតិឆ្ងាយរបស់ខ្ញុំម្នាក់បាននាំបងប្អូនប្រុសពីរនាក់មក ហើយផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់អំពីគ្រាចុងក្រោយដល់ខ្ញុំ។ ពួកគេបានសុំឲ្យខ្ញុំនាំបងប្អូនប្រុសស្រីពីរបីនាក់ទៀតដែលជឿលើព្រះអម្ចាស់យ៉ាងពិតប្រាកដ មកស្ដាប់ជាមួយគ្នា។ មនុស្សដំបូងដែលខ្ញុំនឹកឃើញគឺគ្រូគង្វាល លីវ ដូច្នេះខ្ញុំបានអញ្ជើញគាត់ឱ្យមកស្តាប់។ នឹកស្មានមិនដល់ គាត់និយាយថា នៅគ្រាចុងក្រោយ ព្រះគ្រីស្ទក្លែងក្លាយនឹងលេចមក ដើម្បីបំភាន់មនុស្ស។ គាត់បានប្រាប់ខ្ញុំមិនឲ្យស្ដាប់ទេ ហើយប្រាប់ឲ្យខ្ញុំដេញបងប្អូនប្រុសពីរនាក់នោះចេញ។ ខ្ញុំបានឃើញថាបងប្អូនប្រុសទាំងពីរនាក់នោះជាមនុស្សថ្លៃថ្នូរ និងសមរម្យ ហើយពួកគេបានប្រកបគ្នាស្របតាមព្រះគម្ពីរ ដូច្នេះ ខ្ញុំមិនបានស្ដាប់គាត់ទេ។ ខ្ញុំថែមទាំងបាននាំអ្នករួមការងារពីរបីនាក់ទៅស្ដាប់ការអធិប្បាយរបស់ពួកគេ ដោយមិនបានប្រាប់គាត់ទៀតផង។ បងប្អូនប្រុសទាំងពីរនាក់បានប្រកបគ្នាជាមួយពួកយើង អំពីឫសគល់នៃភាពស្ងាត់ជ្រងំនៃពួកជំនុំ កិច្ចការបីដំណាក់កាលរបស់ព្រះជាម្ចាស់ របៀបបែងចែករវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ និងរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ដើម្បីបន្សុទ្ធមនុស្សនៅគ្រាចុងក្រោយ។ កាន់តែស្តាប់ យើងកាន់តែចង់ឮបន្តទៀត។ វិញ្ញាណរបស់យើងមានអារម្មណ៍ថាទទួលបានការចិញ្ចឹមបីបាច់យ៉ាងពិសេស។ ពួកយើងបានអានព្រះបន្ទូលដែលសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានប្រាកដថា ទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន។ ព្រះបន្ទូលទាំងនេះមានសិទ្ធិអំណាច និងព្រះចេស្ដា ហើយវាជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ គ្មានមនុស្សណាម្នាក់អាចនិយាយព្រះបន្ទូលទាំងនេះបានឡើយ។ យើងមានភាពប្រាកដប្រជាតាមរយៈការស្វែងយល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ ពួកយើងទាំងអស់គ្នាពិតជារំភើបណាស់។ ពួកយើងមិននឹកស្មានសោះថា ព្រះអម្ចាស់យេស៊ូវដែលពួកយើងទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពិតជាបានយាងត្រឡប់មកវិញមែន។ ពួកយើងពិតជាទទួលបានពរជ័យណាស់! ខ្ញុំបានគិតក្នុងចិត្តថា «គ្រូគង្វាល លីវ ពិតជាជឿលើព្រះអម្ចាស់មែន។ គាត់អាចបោះបង់អ្វីៗ និងលះបង់ខ្លួនដើម្បីព្រះអម្ចាស់ ហើយគាត់ក៏យល់ព្រះគម្ពីរដែរ។ លើកមុន គាត់មិនបានស្ដាប់ ព្រោះគាត់បារម្ភខ្លាចគេបំភាន់។ ពេលគាត់ដឹងថាព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញ គាត់ប្រាកដជានឹងទទួលយកមិនខាន»។ ដូច្នេះ ដោយពោរពេញដោយអំណរ និងសេចក្តីរីករាយ ខ្ញុំបាននាំបងប្អូនប្រុសទាំងពីរនាក់នោះទៅផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយដល់គាត់។ ខ្ញុំនិយាយថា «គ្រូគង្វាល លីវ ព្រះអម្ចាស់យេស៊ូវពិតជាបានយាងត្រឡប់មកវិញមែន ហើយឥឡូវនេះកំពុងតែបំពេញកិច្ចការនៃការជំនុំជម្រះចាប់ផ្តើមពីដំណាក់របស់ព្រះជាម្ចាស់។ តើអ្នកគ្រូមិនបារម្ភខ្លាចព្រះគ្រីស្ទក្លែងក្លាយបំភាន់ទេឬ? បងប្អូនប្រុសពីរនាក់នេះប្រកបគ្នាបានយ៉ាងច្បាស់ អំពីរបៀបបែងចែករវាងព្រះគ្រីស្ទក្លែងក្លាយ និងព្រះគ្រីស្ទពិត។ អ្នកគ្រូគួរតែស្ដាប់ពួកគេទៅ!» គាត់ទទួលស្វាគមន៍ពួកយើងទាំងស្ទាក់ស្ទើរ។ បងប្អូនប្រុសទាំងពីរនាក់បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឲ្យគាត់ស្ដាប់ និងបានប្រកបគ្នាអំពីសេចក្ដីពិតនៃរបៀបបែងចែករវាងព្រះគ្រីស្ទក្លែងក្លាយ និងព្រះគ្រីស្ទពិត។ នឹកស្មានមិនដល់ គាត់បាននិយាយដោយអស់ការអត់ធ្មត់ថា «ឈប់និយាយទៅ! ទោះបីខ្ញុំយល់ ក៏ខ្ញុំមិនទទួលយកវាដែរ! ទោះបីវាជាផ្លូវពិត ក៏ខ្ញុំមិនទទួលយកវាដែរ! អ្នកចង់ឲ្យខ្ញុំស្ដាប់ការអធិប្បាយរបស់អ្នកឬ? ខ្ញុំបានធ្វើការ និងអធិប្បាយនៅក្នុងពួកជំនុំអស់ជាច្រើនឆ្នាំមកហើយ។ ខ្ញុំក៏បានទៅគ្រប់កន្លែងដើម្បីជួបជុំ និងសិក្សាដែរ។ ជារៀងរាល់ឆ្នាំ ខ្ញុំទៅសាលាព្រះគម្ពីររាប់ខែដើម្បីសិក្សាបន្ថែម។ តើអ្នកចង់និយាយថា ទាំងអស់នេះគឺឥតប្រយោជន៍ឬ?» គាត់និយាយបន្តបណ្ដើរ រាប់ម្រាមដៃគាត់បណ្ដើរថា «ខ្ញុំមើលការខុសត្រូវពួកជំនុំចំនួនប្រាំមួយ។ អ្នកជឿទាំងអស់នេះត្រូវបានគង្វាលដោយខ្ញុំ។ ពួកជំនុំនេះសុំឲ្យខ្ញុំទៅអធិស្ឋាននៅទីនោះ។ ពួកជំនុំនោះសុំឲ្យខ្ញុំទៅអធិប្បាយនៅទីនោះ។ ខ្ញុំដាច់ខាតមិនស្ដាប់ការអធិប្បាយរបស់អ្នកឡើយ។ ខ្ញុំត្រូវតែទទួលខុសត្រូវចំពោះអ្នកជឿរបស់ខ្ញុំ។ ខ្ញុំត្រូវតែការពារចៀមរបស់ខ្ញុំ!» ដោយក្រឡោតភ្នែក គាត់ចង្អុលមកខ្ញុំ ហើយនិយាយយ៉ាងតឹងតែងថា «ខ្ញុំប្រាប់អ្នកកុំឱ្យស្តាប់ ប៉ុន្តែអ្នកមិនស្តាប់បង្គាប់ខ្ញុំ។ អ្នកត្រូវបានគេបំភាន់ ហើយឥឡូវនេះអ្នកចង់ឱ្យខ្ញុំត្រូវគេបំភាន់ជាមួយអ្នកដែរឬ? តើអ្នកគិតថាវានឹងកើតឡើងឬ? តើអ្នកគិតថាខ្ញុំងងឹតងងល់ដូចអ្នកឬ? អ្នកមិនយល់ព្រះគម្ពីរទេ។ ខ្ញុំសូមទូន្មានអ្នក ឲ្យប្រញាប់ត្រឡប់ក្រោយវិញភ្លាម!» បងប្រុសម្នាក់និយាយថា «ពួកយើងទាំងអស់គ្នាជឿលើព្រះអម្ចាស់ ហើយទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់។ ពេលនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ»។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ “ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការថ្កោលទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សល្ងង់ខ្លៅ និងក្រអឺតក្រទមឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយស្រេកឃ្លាន និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នករាល់គ្នានឹងទទួលបានប្រយោជន៍(«ទម្រាំដល់ពេលដែលអ្នកឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ គ្រូគង្វាល លីវ ខឹងយ៉ាងខ្លាំង ពេលគាត់ឮបែបនេះ។ គាត់ចង្អុលទៅបងប្អូនប្រុសទាំងពីរនាក់ ហើយនិយាយយ៉ាងកាចសាហាវថា «បិទមាត់ទៅ។ ចេញឱ្យឆ្ងាយភ្លាម! បើខ្ញុំចាប់បានថាអ្នកផ្សាយដំណឹងល្អនៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្ញុំម្តងទៀត ខ្ញុំនឹងបញ្ជូនអ្នកទៅការិយាល័យសន្តិសុខសាធារណៈភ្លាមមិនខាន! គ្រូគង្វាល លីវ ធ្វើឲ្យខ្ញុំតក់ស្លុតយ៉ាងខ្លាំងដោយនិយាយបែបនេះ។ ជាធម្មតា ពេលគាត់បកស្រាយព្រះគម្ពីរ គាត់មានសម្ដីទន់ភ្លន់ណាស់។ ខ្ញុំនឹកស្មានថា ពេលខ្ញុំប្រាប់គាត់នៅថ្ងៃនេះថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ គាត់នឹងសប្បាយចិត្តទទួលយកវា។ ខ្ញុំមិននឹកស្មានថាគាត់មានអាកប្បកិរិយាបែបនេះទាល់តែសោះ។ ខ្ញុំពិតជាវង្វេងវង្វាន់យ៉ាងខ្លាំង ហើយខ្ញុំគិតក្នុងចិត្តថា «យើងជឿលើព្រះអម្ចាស់ ហើយពួកយើងទាំងអស់គ្នាទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់។ ព្រះអម្ចាស់បានយាងត្រឡប់មកវិញ ហើយសម្ដែងចេញនូវសេចក្ដីពិត ប៉ុន្តែគាត់មិនទទួលយកទេ។ គាត់ថែមទាំងខឹង និងដេញពួកយើងចេញទៀតផង។ គាត់ក៏បាននិយាយដែរថា ទោះបីវាជាផ្លូវពិត ក៏គាត់នៅតែមិនទទួលយកដែរ។ ចុះហេតុអ្វីបានជាគាត់ជឿលើព្រះអម្ចាស់?»

ថ្ងៃមួយក្នុងខែមេសា ខ្ញុំបានអញ្ជើញអ្នករួមការងារសំខាន់ៗប្រាំពីរនាក់ក្នុងពួកជំនុំមកផ្ទះខ្ញុំ ដើម្បីឲ្យពួកគេអាចស្ដាប់បងប្អូនប្រុសទាំងពីរនាក់ធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គ្រប់គ្នាបានឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្ដីពិត ហើយប្រាកដក្នុងចិត្តថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលបានយាងត្រឡប់មកវិញ។ អ្នកខ្លះរំភើបខ្លាំងរហូតដល់ស្រក់ទឹកភ្នែក។ នៅពេលនោះ គ្រូគង្វាល លីវ បានសម្រុកចូលមកទាំងកម្រោល។ ដោយឃើញអ្នករួមការងារសំខាន់ៗនៅទីនោះ គាត់ចង្អុលមកពួកយើង ហើយនិយាយទាំងខឹងថា «មិនចម្លែកទេដែលគ្មានអ្នកណាមកជួបជុំនៅពួកជំនុំ។ ពួកអ្នកទាំងអស់គ្នាមកនៅទីនេះសោះ!» បន្ទាប់មក គាត់ចាប់ផ្ដើមប្រមាថព្រះជាម្ចាស់។ ខ្ញុំខឹងយ៉ាងខ្លាំង ហើយនិយាយថា «អ្នកគ្រូមិនគួរនិយាយអំពីអ្វីដែលអ្នកគ្រូមិនយល់នោះទេ។ អំពើបាបនៃការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវបានអត់ទោសឲ្យឡើយ ទោះនៅក្នុងជាតិនេះ ឬជាតិក្រោយក៏ដោយ! តើអ្នកគ្រូមិនខ្លាចប្រមាថដល់ព្រះជាម្ចាស់ទេឬ?» ពេលឮខ្ញុំនិយាយបែបនេះ គាត់កាន់តែខឹងខ្លាំងឡើង។ គាត់ចង្អុលមកខ្ញុំ ហើយនិយាយថា «ខ្ញុំបានប្រាប់អ្នកមិនឲ្យស្ដាប់ការអធិប្បាយរបស់ពួកគេទេ តែអ្នកមិនបានស្ដាប់បង្គាប់ខ្ញុំឡើយ។ អ្នកថែមទាំងនាំអ្នករួមការងារជាច្រើននាក់ មកស្ដាប់ពួកគេទៀតផង! ខ្ញុំបានបណ្ដុះបណ្ដាលអ្នកអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ ខ្ញុំបានពិភាក្សាគ្រប់រឿងជាមួយអ្នក។ ឥឡូវនេះ អ្នកបែរជាក្បត់ខ្ញុំ ហើយថែមទាំងនាំអ្នកក្រៅចូលមកអធិប្បាយក្នុងពួកជំនុំយើងទៀតផង។ ខ្ញុំបណ្តុះបណ្តាលអ្នកអត់ប្រយោជន៍មែន!» ខ្ញុំនិយាយថា «យើងជឿលើព្រះអម្ចាស់ ហើយពួកយើងទាំងអស់គ្នាទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់។ ឥឡូវនេះ ព្រះអម្ចាស់បានយាងត្រឡប់មកវិញ ហើយបានសម្តែងចេញនូវសេចក្តីពិតជាច្រើន។ ហេតុអ្វីបានជាអ្នកគ្រូមិនឲ្យបងប្អូនប្រុសស្រីស្ដាប់?» អ្នករួមការងារទាំងអស់និយាយថា «មែនហើយ គ្រូគង្វាល លីវ។ នេះជាផ្លូវពិត។ ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ»។ គ្រូគង្វាល លីវ ចង្អុលទៅពួកគេ ហើយនិយាយថា «បើអ្នកចង់ស្ដាប់សេចក្ដីអធិប្បាយ ខ្ញុំនឹងអធិប្បាយឲ្យអ្នកស្ដាប់។ អ្នកទាំងអស់គ្នាជាអ្នករួមការងារ។ អ្នកគឺជាឆ្អឹងខ្នងរបស់ពួកជំនុំ។ ខ្ញុំបានគាំទ្រ និងបណ្តុះបណ្តាលអ្នកអស់ជាច្រើនឆ្នាំ ប៉ុន្តែឥឡូវនេះ អ្នកបែរជារត់មកទីនេះដើម្បីស្តាប់ការអធិប្បាយនេះទៅវិញ។ ព្រះគម្ពីរចែងថា ព្រះគ្រីស្ទក្លែងក្លាយនឹងលេចមកនៅគ្រាចុងក្រោយ ដើម្បីបំភាន់មនុស្ស។ តើអ្នកមិនដឹងរឿងនេះទេឬ? បើអ្នកត្រូវគេបំភាន់ ចុះតើអ្នកមិននាំមនុស្សទាំងអស់ក្នុងពួកជំនុំឲ្យដើរផ្លូវខុសទេឬ? តើខ្ញុំនឹងទូលរាយការណ៍រឿងនេះចំពោះព្រះអម្ចាស់យ៉ាងដូចម្ដេចទៅ? តើអ្នកគិតថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញ គ្រាន់តែដោយសារតែអ្នកទាំងពីរនោះនិយាយថាទ្រង់បានយាងត្រឡប់មកវិញមែនទេ? ពួកអ្នកគិតងាយៗពេកហើយ! កុំស្ដាប់រឿងនេះឲ្យសោះ អ្នកទាំងអស់គ្នា!» អ្នករួមការងារបីនាក់ដែលនៅទីនោះ ត្រូវបានរំខានដោយគ្រូគង្វាល លីវ ហើយមិនហ៊ានបន្តស្តាប់ទៀតទេ។ ខ្ញុំដឹងថាគ្រូគង្វាល លីវ និយាយខុសហើយ។ ព្រះអម្ចាស់យេស៊ូវពិតជាបានមានព្រះបន្ទូលមែនថា នឹងមានព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយដែលនឹងបំភាន់មនុស្ស។ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវក៏មានព្រះបន្ទូលផងដែរថា ព្រះគ្រីស្ទក្លែងក្លាយនឹងបំភាន់មនុស្ស ដោយទីសម្គាល់ និងការអស្ចារ្យធំៗ ដើម្បីឱ្យយើងទទួលបានការញែកដឹង។ ព្រះអម្ចាស់មិនបានមានព្រះបន្ទូលទាល់តែសោះថា ដោយសារតែការលេចមកនៃព្រះគ្រីស្ទក្លែងក្លាយ យើងមិនគួរស្វាគមន៍ព្រះអម្ចាស់ និងមិនស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់នោះទេ។ តើគាត់មិនកំពុងបកស្រាយព្រះបន្ទូលរបស់ព្រះអម្ចាស់ខុសទេឬនៅទីនេះ? នៅពេលនោះ គ្រូគង្វាល លីវ បានចង្អុលទៅបងប្អូនប្រុសដែលបានផ្សាយដំណឹងល្អ ហើយនិយាយថា «អ្វីដែលអ្នកអធិប្បាយគឺជាលទ្ធិខុសឆ្គង។ បើព្រះជាម្ចាស់បានយាងមកមែន តើទ្រង់នៅឯណា? តើអ្នកបានឃើញទ្រង់ទេ? ខ្ញុំគឺជាអ្នកតំណាងស្របច្បាប់របស់ពួកជំនុំ ហើយមនុស្សទាំងនេះគឺនៅក្នុងពួកជំនុំរបស់ខ្ញុំ។ អ្នកមិនអាចអធិប្បាយនៅទីនេះដោយមិនបានសុំការអនុញ្ញាតពីខ្ញុំឡើយ!» បងប្អូនប្រុសទាំងពីរនាក់បាននិយាយយ៉ាងស្ងប់ស្ងាត់ថា «គ្រូគង្វាល លីវ ចៀមជារបស់ព្រះជាម្ចាស់ មិនមែនជារបស់បុគ្គលណាម្នាក់នោះទេ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ “ចៀមខ្ញុំស្ដាប់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង(យ៉ូហាន ១០:២៧)។ ព្រះអម្ចាស់បានយាងត្រឡប់មកវិញ ដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងស្វែងរកចៀមរបស់ទ្រង់។ អ្នកគ្រូមិនអាចរារាំងមនុស្សមិនឱ្យស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ។ នេះមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ!» ដោយសម្ដីបញ្ជា គ្រូគង្វាល លីវ បាននិយាយថា «បើខ្ញុំមិនអនុញ្ញាតឲ្យអ្នកអធិប្បាយនៅទីនេះទេ អ្នកដាច់ខាតមិនអាចអធិប្បាយនៅទីនេះបានឡើយ! បើអ្នកនៅតែបន្តអធិប្បាយ ខ្ញុំនឹងបញ្ជូនអ្នកទៅប៉ុស្តិ៍ប៉ូលិសភ្លាមមិនខាន!» ពេលខ្ញុំឃើញគ្រូគង្វាល លីវ កាចសាហាវយ៉ាងនេះ ខ្ញុំក៏នឹកឃើញដល់រឿងប្រៀបប្រដូចអំពីអ្នកជួលដ៏អាក្រក់ ដែលព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលនៅក្នុងព្រះគម្ពីរ។ ពេលដែលម្ចាស់ដីបានចាត់អ្នកបម្រើ និងកូនប្រុសរបស់ខ្លួនឱ្យទៅប្រមូលផល ពួកអ្នកជួលបានសម្លាប់ពួកគេចោលទាំងអស់ ហើយចង់កាន់កាប់ទ្រព្យសម្បត្តិរបស់ម្ចាស់ដី។ តើទង្វើរបស់គ្រូគង្វាល លីវ មិនដូចគ្នាទៅនឹងពួកអ្នកជួលទាំងនោះទេឬអី? វាជារឿងល្អ ដែលបងប្អូនប្រុសទាំងពីរនាក់កំពុងផ្សាយដំណឹងល្អ អំពីការយាងមករបស់ព្រះអម្ចាស់។ ពួកគេកំពុងប្រកាសដំណឹងដ៏គួរឲ្យត្រេកអរ គឺដំណឹងល្អ។ ប៉ុន្តែ គាត់បែរជាអាចប្រព្រឹត្តចំពោះអ្នកដែលផ្សាយដំណឹងល្អបែបនេះទៅវិញ ហើយថែមទាំងគំរាមហៅប៉ូលិស ដើម្បីបញ្ជូនពួកគេទៅប៉ុស្តិ៍ប៉ូលិស ដោយប្រគល់ពួកគេទៅឲ្យពួកអារក្សធ្វើបាបទៀតផង។ នេះបង្ហាញថា គាត់ពិតជាអ្នកបម្រើដ៏អាក្រក់មែន! ខ្ញុំទទួលបានការញែកដឹងខ្លះៗអំពីគ្រូគង្វាល លីវ ហើយនិយាយថា «គ្រូគង្វាល លីវ ពួកយើងសុទ្ធតែជាអ្នកជឿលើព្រះជាម្ចាស់។ តើអ្នកគ្រូអាចបញ្ជូនបងប្អូនប្រុសទាំងនេះទៅប៉ុស្តិ៍ប៉ូលិសបានយ៉ាងដូចម្ដេចទៅ? តើនេះមិនមែនជាការធ្វើជាយូដាសទេឬ? ខ្ញុំជឿថា អ្នកគ្រូដឹងច្បាស់ហើយថាលទ្ធផលរបស់យូដាសជាអ្វី មែនទេ?» ពេលគាត់ឃើញខ្ញុំនិយាយបែបនេះ គាត់ក៏មិននិយាយអ្វីទៀតដែរ។ ខ្ញុំបាននិយាយបន្តទៀតថា «គ្រូគង្វាល លីវ ខ្ញុំអាចយល់ពីអារម្មណ៍របស់អ្នកគ្រូបាន។ ប៉ុន្តែតើយើងមិនជឿលើព្រះអម្ចាស់ដើម្បីទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់ទេឬ? ពេលនេះ មានមនុស្សមកអធិប្បាយថាព្រះអម្ចាស់បានយាងមកហើយ។ តើអ្នកគ្រូមិនធ្វើតាមតែអំពើចិត្តពេកទេឬ ដែលអ្នកគ្រូនិយាយថាវាជារឿងក្លែងក្លាយដោយមិនបានស្វែងរក ឬស្វែងយល់សិននោះ? អ្វីដែលខ្ញុំបានឮបងប្អូនប្រុសទាំងពីរនាក់និយាយ គឺសុទ្ធតែស្របតាមព្រះគម្ពីរទាំងអស់។ ព្រះអម្ចាស់បានយាងមកដើម្បីបំពេញកិច្ចការថ្មីរបស់ទ្រង់...» គ្រូគង្វាល លីវ និយាយដោយអស់ការអត់ធ្មត់ថា «ឈប់និយាយទៅ! តើអ្នកដឹងអ្វីខ្លះ? អ្នកគួរតែប្រញាប់វិលត្រឡប់មកវិញទៅល្អជាង!» បន្ទាប់ពីនិយាយចប់ គាត់ក៏ដើរចេញទៅទាំងមិនពេញចិត្ត។ នៅពេលនោះ អ្នករួមការងារបីនាក់ដែលត្រូវបានរំខាន ក៏បានចាកចេញទៅជាមួយគ្រូគង្វាល លីវ ដែរ។ ចំណែកអ្នករួមការងារដែលនៅសល់ បានបន្តស្វែងរក និងស៊ើបអង្កេត ហើយនៅទីបំផុត ពួកគេក៏បានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ។

បន្ទាប់ពីនោះមក គ្រូគង្វាល លីវ បានផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាននៅក្នុងពួកជំនុំ ដើម្បីរារាំងមនុស្សមិនឱ្យស្វែងយល់ពីផ្លូវពិត។ គាត់បាននិយាយថា «អ្វីដែល លី ជីង ជឿគឺជាលទ្ធិខុសឆ្គង។ កុំស្ដាប់គាត់អី។ ពេលខ្ញុំប្រជុំនៅឯការិយាល័យកិច្ចការសាសនា ខ្ញុំបានសួរបុគ្គលិកការិយាល័យ និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃពួកជំនុំស្វ័យភាពទាំងបីអំពីរឿងនេះ។ ពួកគេសុទ្ធតែនិយាយថា សហគមន៍សាសនាទាំងមូលប្រឆាំងនឹងផ្លេកបន្ទោរពីទិសខាងកើត ហើយរដ្ឋកំពុងតែគាបសង្កត់ និងចាប់ខ្លួនអ្នកជឿរបស់ពួកគេ។ បើអ្នកជឿលើរឿងនេះ អ្នកនឹងត្រូវគេចាប់ខ្លួន ហើយមនុស្សគ្រប់គ្នាក្នុងគ្រួសាររបស់អ្នកក៏នឹងត្រូវពាក់ព័ន្ធដែរ»។ គ្រូគង្វាល លីវ ក៏បានទៅផ្ទះរបស់បងប្អូនប្រុសស្រីដែលបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយម្ដងម្នាក់ៗ ដើម្បីរំខាន និងគំរាមកំហែងពួកគេ។ អ្នកខ្លះត្រូវបានគាត់បំភាន់យ៉ាងខ្លាំង រហូតដល់ពួកគេមិនបានឈរយ៉ាងរឹងមាំ ហើយក៏ដកខ្លួនចេញ។ កាលពីមុន បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំមានទំនាក់ទំនងល្អជាមួយខ្ញុំ ប៉ុន្តែដោយសារតែការរំខានរបស់គ្រូគង្វាល លីវ អ្នកគ្រប់គ្នាបានចាប់ផ្តើមគេចមុខពីខ្ញុំពេលពួកគេឃើញខ្ញុំ។ ខ្ញុំមានអារម្មណ៍ឈឺចាប់ និងទន់ខ្សោយនៅក្នុងចិត្ត ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ មនុស្សដែលធ្លាប់មានទំនាក់ទំនងល្អជាមួយទូលបង្គំនៅក្នុងពួកជំនុំ ឥឡូវនេះកំពុងតែមិនអើពើនឹងទូលបង្គំហើយ។ ពេលពួកគេឃើញទូលបង្គំ ពួកគេលាក់ខ្លួន ហាក់ដូចជាកំពុងលាក់ខ្លួនពីជំងឺរាតត្បាតអញ្ចឹង។ ទូលបង្គំឈឺចាប់យ៉ាងខ្លាំង។ សូមព្រះអង្គបំភ្លឺ និងដឹកនាំទូលបង្គំ ឲ្យយល់ពីបំណងព្រះហឫទ័យទ្រង់ផង»។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «គ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការរំខានរបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយគ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយវាទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់។ សូមយកករណីដែលយ៉ូបត្រូវបានល្បងលមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងបានភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងចំពោះយ៉ូប គឺជាអំពើរបស់មនុស្ស និងការរំខានរបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើលើអ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ ពោលគឺនៅពីក្រោយ គឺជាចម្បាំងមួយ» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំទើបតែយល់បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា កាលៈទេសៈដែលកើតឡើងចំពោះខ្ញុំនៅថ្ងៃនេះ គឺជាសមរភូមិខាងវិញ្ញាណសោះ។ មើលពីសំបកក្រៅ ហាក់ដូចជាមនុស្សកំពុងរារាំងពួកយើង មិនឲ្យទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុន្តែតាមពិត សាតាំងកំពុងប្រើមនុស្សទាំងនេះដើម្បីរារាំងការវិលត្រឡប់របស់យើងទៅរកព្រះជាម្ចាស់វិញ។ ព្រះជាម្ចាស់បានយាងមក ដើម្បីបំពេញកិច្ចការសម្រាប់សេចក្ដីសង្រ្គោះរបស់មនុស្ស ហើយសាតាំងក៏មកដើម្បីរំខាន និងបំផ្លាញរឿងនេះ។ ខ្ញុំត្រូវតែមើលឲ្យធ្លុះនូវល្បិចកលរបស់សាតាំង ហើយមិនត្រូវឲ្យមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវទាំងនេះមករឹតត្បិតបានឡើយ។ ខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។ បន្ទាប់មក ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំឈឺចាប់យ៉ាងនេះ? នោះគឺដោយសារតែ កាលពីដំបូង ខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយមនុស្សទាំងនេះ។ ពួកគេខ្លះថែមទាំងកោតសរសើរខ្ញុំទៀតផង។ ប៉ុន្តែឥឡូវនេះ ពួកគេមិនអើពើនឹងខ្ញុំទេ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងស្រាប់តែត្រូវគេបោះបង់ចោលឲ្យនៅកណ្តោចកណ្តែង។ ខ្ញុំនឹកឃើញថា ព្រះអម្ចាស់យេស៊ូវមានព្រះបន្ទូលថា៖ «អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ដើរតាមខ្ញុំ អ្នកនោះមិនស័ក្ដិសមនឹងខ្ញុំឡើយ» (ម៉ាថាយ ១០:៣៨)។ ព្រះអម្ចាស់យេស៊ូវបានយាងមកបំពេញកិច្ចការសម្រាប់សេចក្តីសង្គ្រោះរបស់មនុស្ស ដោយទ្រាំទ្រនឹងការចំអក ការបង្កាច់បង្ខូច ការថ្កោលទោស និងការបដិសេធ។ ព្រះជាម្ចាស់បានរងទុក្ខនូវរឿងទាំងអស់នេះតាំងពីយូរយារណាស់មកហើយ ដូច្នេះ តើវាមិនត្រឹមត្រូវទេឬ ដែលមនុស្សគ្រប់រូបដែលដើរតាមព្រះជាម្ចាស់ គួរតែទ្រាំទ្រនឹងការរងទុក្ខនៃការបដិសេធទាំងនេះ ដើម្បីផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់? ពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំលែងសូវមានអារម្មណ៍ឈឺចាប់នៅក្នុងចិត្តទៀតហើយ។

ក្រោយមក ស្របពេលដែលគ្រូគង្វាល លីវ បានរំខានមនុស្សយ៉ាងចំហ មិនឲ្យទទួលយកផ្លូវពិត ខ្ញុំ និងបងប្អូនប្រុសស្រីរបស់ខ្ញុំ បានប្រញាប់គាំទ្រ និងស្រោចស្រពពួកគេពីក្រោយ ហើយបន្តផ្សាយដំណឹងល្អនៅក្នុងពួកជំនុំ។ ជាបន្តបន្ទាប់ ពួកយើងបាននាំមនុស្សប៉ែតសិបទៅកៅសិបនាក់ចូលមក។ នៅខែសីហា គ្រូគង្វាល លីវ បានឃើញមនុស្សកាន់តែតិចទៅៗនៅក្នុងពួកជំនុំ ហើយកត់សម្គាល់ឃើញថា តង្វាយចាប់ផ្ដើមខ្សត់ទៅៗ។ ហេតុដូច្នេះហើយ គាត់កាន់តែឆ្កួតលីលាក្នុងការរារាំង និងរំខាន។ ថ្ងៃមួយ គ្រូគង្វាល លីវ បានមកផ្ទះខ្ញុំ ហើយនិយាយទាំងញញឹមថា «ថ្មីៗនេះ ទំនាក់ទំនងរបស់យើងរាងរកាំរកូសបន្តិច ហើយខ្ញុំមានអារម្មណ៍មិនសូវស្រួលសោះចំពោះរឿងនេះ ហើយខ្ញុំបារម្ភពីអ្នក។ អ្នកឃើញទេ ពួកជំនុំពិតជាធំណាស់ ហើយខ្ញុំមិនអាចមើលការខុសត្រូវគ្រប់យ៉ាងបានទេ។ ខ្ញុំមិនអាចស្ងប់ចិត្តទេ បើខ្ញុំប្រគល់វាទៅឲ្យអ្នកផ្សេង ដូច្នេះ ខ្ញុំកំពុងតែរៀបចំដាក់អ្នកឲ្យមើលការខុសត្រូវពួកជំនុំនេះ។ តើអ្នកយល់យ៉ាងណាដែរ?» ខ្ញុំដឹងថា គ្រូគង្វាល លីវ និយាយបែបនេះ ដើម្បីទាញខ្ញុំឲ្យត្រឡប់ទៅវិញ។ ប៉ុន្តែបន្ទាប់មកខ្ញុំគិតថា កាលពីមុនពេលខ្ញុំជឿលើព្រះអម្ចាស់នៅក្នុងពួកជំនុំ ខ្ញុំមិនត្រូវបានគេធ្វើទុក្ខបុកម្នេញទេ ហើយបងប្អូនប្រុសស្រីរបស់ខ្ញុំក៏មានសុជីវធម៌ចំពោះខ្ញុំណាស់ដែរ។ បើខ្ញុំត្រឡប់ទៅវិញ នោះប្រហែលជាគ្រប់គ្នានឹងកោតសរសើរខ្ញុំម្ដងទៀត ហើយខ្ញុំនឹងមិនចាំបាច់រងទុក្ខពីការបដិសេធឡើយ។ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរបន្តិចនៅក្នុងចិត្ត។ នៅពេលនេះ ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅពេលដែលភ្នំទាំងឡាយរំកិល តើពួកគេអាចធ្វើផ្លូវវាងដើម្បីប្រយោជន៍នៃទីតាំងរបស់អ្នកឬទេ? នៅពេលដែលទឹកហូរ តើទឹកនោះអាចឈប់នៅចំពោះទីតាំងរបស់មនុស្សឬទេ? តើស្ថានសួគ៌ និងផែនដី អាចផ្លាស់ប្តូរដោយសារទីតាំងរបស់មនុស្សឬទេ?» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់ចក្រវាលទាំងមូល» ជំពូកទី ២២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំយល់ថា ឋានៈមិនអាចសង្រ្គោះមនុស្សបានទេ។ ឋានៈអាចត្រឹមតែផ្ដល់ការពេញចិត្តបណ្ដោះអាសន្នដល់អំនួតរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែនៅពេលមហន្តរាយមកដល់ ឋានៈមិនអាចជួយខ្ញុំឲ្យរួចផុតពីស្ថានការណ៍ដ៏លំបាករបស់ខ្ញុំបានឡើយ។ ខ្ញុំដឹងច្បាស់ថា ពួកជំនុំសាសនាមិនមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទេ ចុះតើខ្ញុំត្រឡប់ទៅទីនោះវិញដើម្បីអ្វី? ខ្ញុំពិតជាល្ងង់មែន! វាគឺជាល្បិចកលរបស់សាតាំង ហើយខ្ញុំមិនត្រូវចាញ់បោកវាឡើយ។ ដូច្នេះ ខ្ញុំក៏ប្រាប់គ្រូគង្វាល លីវ ថា «យើងជឿលើព្រះអម្ចាស់ ហើយតែងតែទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់។ ឥឡូវនេះដោយសារខ្ញុំបានស្វាគមន៍ព្រះអម្ចាស់ហើយ តើខ្ញុំអាចត្រឡប់ទៅវិញយ៉ាងដូចម្តេច? ខ្ញុំបានទទួលយកកិច្ចការដំណាក់កាលទីបីរបស់ព្រះជាម្ចាស់៖ គឺកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ដែលជាកិច្ចការដោះស្រាយធម្មជាតិជាអ្នកមានបាបរបស់មនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់បានវិវឌ្ឍទៅមុខហើយ ចុះតើខ្ញុំនៅតែអាចត្រឡប់ទៅពួកជំនុំវិញយ៉ាងដូចម្ដេចទៅ? តើនោះមិនមែនជាការដើរថយក្រោយទេឬ? វាប្រៀបដូចជាការត្រឡប់ទៅរៀនថ្នាក់បឋមវិញ បន្ទាប់ពីខ្ញុំបានឡើងទៅរៀនថ្នាក់អនុវិទ្យាល័យអញ្ចឹងដែរ។ តើវាសមហេតុផលទេ?» គ្រូគង្វាល លីវ និយាយទាំងខឹងថា «ខ្ញុំកំពុងផ្តល់ផ្លូវចេញឱ្យអ្នកហើយ ប៉ុន្តែអ្នកនៅតែមិនទទួលស្គាល់ថាខ្ញុំកំពុងធ្វើល្អដាក់អ្នកទេ! អ្នកកំពុងរឹងរូសតោងជាប់នឹងផ្លូវខុសរបស់អ្នក! អ្នកត្រូវបានគេបំភាន់យ៉ាងធ្ងន់ធ្ងរហើយ! ចាប់ពីពេលនេះតទៅ បើអ្នកនៅតែមកលួចចៀមនៅក្នុងពួកជំនុំម្ដងទៀត ខ្ញុំនឹងឈប់មានសេចក្ដីករុណាចំពោះអ្នកហើយ ខ្ញុំនឹងបញ្ជូនអ្នកទៅប៉ុស្តិ៍ប៉ូលិសតែម្ដង!» ខ្ញុំគិតក្នុងចិត្តថា «បើអ្នកអាចហៅប៉ូលិសឲ្យមកចាប់អ្នកដែលជឿលើព្រះជាម្ចាស់បាន នោះអ្នកគឺជាយូដាសហើយ»។ គ្រូគង្វាល លីវ ក៏ចាកចេញទៅទាំងខឹងសម្បារ។ ដោយសារតែការណែនាំ និងការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានមើលធ្លុះនូវល្បិចកលរបស់សាតាំង។ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តយ៉ាងខ្លាំង។

នៅខែកញ្ញា ខ្ញុំ និងបងប្អូនប្រុសស្រី បាននាំមនុស្សជាងដប់នាក់ពីពួកជំនុំនៅក្បែរនោះចូលមក។ ពេលគ្រូគង្វាល លីវ ដឹងរឿងនេះ គាត់បានមកផ្ទះខ្ញុំ ដើម្បីរករឿង។ គាត់បាននិយាយញុះញង់នៅចំពោះមុខប្ដីរបស់ខ្ញុំ។ គាត់ក៏បាននិយាយដែរថា រដ្ឋប្រឆាំងនឹងជំនឿរបស់ខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយថា បើថ្ងៃណាមួយខ្ញុំត្រូវគេចាប់ខ្លួន យើងកុំសង្ឃឹមថា កូនប្រុសរបស់យើងអាចចូលរៀននៅសាកលវិទ្យាល័យឲ្យសោះ។ ប្ដីខ្ញុំជឿតាមពាក្យសម្ដីរបស់គ្រូគង្វាល លីវ ហើយខ្លាចថាការជឿលើព្រះជាម្ចាស់របស់ខ្ញុំ នឹងប៉ះពាល់ដល់អនាគតកូនប្រុសយើង។ គាត់បានធ្វើទុក្ខបុកម្នេញខ្ញុំ ហើយគំរាមលែងលះខ្ញុំ។ ពេលខ្ញុំឮប្ដីខ្ញុំលើកយករឿងលែងលះមកនិយាយ ខ្ញុំតក់ស្លុតយ៉ាងខ្លាំង។ ប្ដីខ្ញុំតែងតែល្អចំពោះខ្ញុំជានិច្ច ហើយមិនដែលប្រឆាំងនឹងការជឿលើព្រះជាម្ចាស់របស់ខ្ញុំឡើយ។ ហេតុអ្វីបានជាគាត់ប្រែជាបែបនេះទៅវិញ? តើនេះមិនមែនជាការញុះញង់របស់គ្រូគង្វាល លីវ ទាំងអស់ទេឬ? ខ្ញុំខឹងយ៉ាងខ្លាំង។ ក្នុងនាមជាគ្រូគង្វាលម្នាក់ តើគាត់អាចធ្វើរឿងដ៏គួរឲ្យស្អប់ខ្ពើមបែបនេះយ៉ាងដូចម្ដេចទៅ? គាត់មិនអនុញ្ញាតឱ្យមនុស្សដើរតាមព្រះជាម្ចាស់លើផ្លូវដ៏ត្រឹមត្រូវនោះទេ ហើយគាត់បានធ្វើឲ្យមនុស្សដើរតាមគាត់ និងលើកតម្កើងគាត់ ខណៈពេលដែលគាត់រស់នៅយ៉ាងហ៊ឺហារដោយសារប្រាក់តង្វាយ។ តើគាត់ជាមនុស្សដែលគួរឲ្យស្អប់ខ្ពើម និងកាចសាហាវយ៉ាងណាទៅ! គាត់គឺជាអារក្សដែលលេបត្របាក់ព្រលឹងវិញ្ញាណមនុស្ស។ អស់រយៈពេលបីខែជាប់ៗគ្នា ប្ដីខ្ញុំបានខឹងនឹងខ្ញុំ ហើយរករឿងលែងលះរហូត។ នៅទីបំផុត គាត់បាននិយាយថា «បងទុកពេលឱ្យអូនបីថ្ងៃ។ អូនត្រូវតែធ្វើការសម្រេចចិត្តរវាងជំនឿរបស់អូនលើព្រះជាម្ចាស់ និងគ្រួសាររបស់យើង!» ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងខ្លាំងនៅក្នុងចិត្ត ដោយគិតថា «បើប្ដីខ្ញុំពិតជាលែងលះខ្ញុំមែន តើខ្ញុំត្រូវធ្វើដូចម្ដេច? បើខ្ញុំត្រូវគេចាប់ខ្លួន ហើយរឿងនេះប៉ះពាល់ដល់អនាគតកូនខ្ញុំ ហើយទាំងកូន និងប្ដីខ្ញុំសុទ្ធតែស្អប់ខ្ញុំ តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ?» ខ្ញុំមិនចង់លែងលះទេ។ ខ្ញុំចង់បានគ្រួសារខ្ញុំ ហើយខ្ញុំក៏ចង់ជឿលើព្រះជាម្ចាស់ដែរ។ ដូច្នេះ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន ហើយទូលសូមឱ្យព្រះជាម្ចាស់ដឹកនាំខ្ញុំ។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «និស្ស័យពីកំណើត គុណសម្បត្តិ រូបរាង និងកម្ពស់របស់អ្នក គ្រួសាររបស់អ្នកដែលអ្នកបានកើតមក ការងាររបស់អ្នក និងអាពាហ៍ពិពាហ៍របស់អ្នក លក្ខណៈរបស់អ្នកទាំងមូល ហើយសូម្បីតែពណ៌នៃសក់ និងស្បែករបស់អ្នក ព្រមទាំងពេលវេលានៃការកើតរបស់អ្នក គឺទាំងអស់ត្រូវបានរៀបចំដោយព្រះហស្ដរបស់ខ្ញុំ។ ខ្ញុំបានរៀបចំដោយព្រះហស្ដ សូម្បីតែអ្វីៗដែលអ្នកធ្វើ និងមនុស្សដែលអ្នកជួបជារៀងរាល់ថ្ងៃ នោះមិននិយាយដល់តថភាពដែលថា ការនាំអ្នកចូលទៅក្នុងវត្តមានរបស់ខ្ញុំនាពេលបច្ចុប្បន្ននេះ ក៏ពិតជាត្រូវបានធ្វើដោយការរៀបចំរបស់ខ្ញុំទៀតផង។ ចូរកុំធ្វើឱ្យខ្លួនអ្នកឥតសណ្ដាប់ធ្នាប់ អ្នកគួរតែបន្តដំណើរទោមុខយ៉ាងស្ងប់ស្ងាត់» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៧៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ វាសនារបស់ខ្ញុំគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយអនាគតកូនខ្ញុំក៏ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំមិនអាចសម្រុះសម្រួលជាមួយប្ដីខ្ញុំបានឡើយ។ ពេលគម្រប់បីថ្ងៃ ប្ដីខ្ញុំបានសុំឲ្យខ្ញុំផ្ដល់ចម្លើយ។ ខ្ញុំនិយាយទៅកាន់គាត់ថា «វាសនារបស់មនុស្សគ្រប់រូបត្រូវបានក្ដោបក្ដាប់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ថាតើកូនប្រុសយើងរៀននៅសាលាណា ហើយធ្វើការងារអ្វី គឺសុទ្ធតែត្រូវបានចាត់ចែងនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ទោះបីជាបងលែងលះអូនក៏ដោយ ក៏អូននៅតែជ្រើសរើសជឿលើព្រះជាម្ចាស់ដដែល!» ប្ដីខ្ញុំនិយាយទាំងខឹងថា «បាន ស្រេចតែចិត្តអូនទៅ!» បន្ទាប់ពីនោះមក គាត់លែងនិយាយពីរឿងលែងលះទៀតហើយ។

បន្ទាប់ពីនោះមក គ្រូគង្វាល លីវ បានផ្សាយពាក្យចចាមអារ៉ាម និងការយល់ខុសទំនងគ្មានមូលដ្ឋានផ្សេងៗ និងបានរំខានដល់អ្នកមកថ្មីទាំងនោះ ដែលទើបតែទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនទាន់ចាក់ឫសយ៉ាងជ្រៅនៅឡើយ។ ពួកគាត់សែសិបប្រាំនាក់បានឈប់ចូលរួមការជួបជុំ។ ខ្ញុំ និងបងប្អូនប្រុសស្រីរបស់ខ្ញុំបានបំបែកគ្នាដើម្បីស្រោចស្រព និងគាំទ្រដល់អ្នកមកថ្មីទាំងនេះ។ ពួកយើងបានប្រកបគ្នាជាមួយពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចយល់ដឹងពីសេចក្ដីពិត និងមើលធ្លុះនូវគ្រោងការណ៍របស់សាតាំង ហើយពួកយើងបាននាំមនុស្សជាង ៣០ នាក់ត្រឡប់មកវិញ។ នៅម៉ោង ៤ រសៀល នាថ្ងៃមួយក្នុងខែវិច្ឆិកា ខ្ញុំកំពុងតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅផ្ទះ ស្រាប់តែប៉ូលិសមកដល់មុខទ្វារ ហើយចាប់ខ្លួនខ្ញុំតែម្ដង។ ពេលខ្ញុំទៅដល់ប៉ុស្តិ៍ប៉ូលិស ខ្ញុំឃើញថាបងប្អូនប្រុសស្រីជាច្រើននាក់ក៏ត្រូវបានចាប់ខ្លួនដែរ។ ខ្ញុំទើបតែដឹងតាមរយៈអ្វីដែលប៉ូលិសបាននិយាយថា គឺគ្រូគង្វាល លីវ នេះឯងដែលបានរាយការណ៍ពីខ្ញុំ និងបងប្អូនប្រុសស្រីជាច្រើននាក់ទៀត។ ប៉ូលិសចេះតែសួរចម្លើយខ្ញុំអំពីកន្លែងដែលលាក់ប្រាក់តង្វាយរបស់ពួកជំនុំយើង និងកន្លែងដែលទុកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំមិនបាននិយាយអ្វីទាំងអស់ ដូច្នេះ ប៉ូលិសក៏ទៅឆែកឆេរផ្ទះរបស់ខ្ញុំ។ សំណាងល្អ បន្ទាប់ពីខ្ញុំត្រូវបានគេចាប់ខ្លួន ប្ដី និងប្អូនថ្លៃស្រីរបស់ខ្ញុំបានផ្លាស់ប្តូរកន្លែងសៀវភៅទាំងអស់របស់ខ្ញុំដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់របស់ខ្ញុំ។ ប៉ូលិសរកមិនឃើញភស្តុតាងអ្វីឡើយ ដូច្នេះ ពួកគេក៏ដោះលែងខ្ញុំឲ្យត្រឡប់មកផ្ទះវិញ។ ខ្ញុំបានឃើញពីរបៀបដែលគ្រូគង្វាល លីវ បានឃុបឃិតជាមួយរដ្ឋាភិបាល ដើម្បីឲ្យពួកគេមកចាប់ខ្លួនពួកយើង។ នេះគឺដូចគ្នាបេះបិទទៅនឹងរបៀបដែលពួកផារិស៊ីបានចូលរួមជាមួយរដ្ឋាភិបាលរ៉ូម ដើម្បីធ្វើទុក្ខបុកម្នេញព្រះអម្ចាស់យេស៊ូវ និងពួកសិស្សរបស់ទ្រង់អញ្ចឹងដែរ។ ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងនេះ៖ «មានអស់អ្នកដែលអានព្រះគម្ពីរនៅក្នុងវិហារធំៗ ហើយសូត្រអត្ថបទព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលអាចស្គាល់ព្រះជាម្ចាស់បានដែរ កុំថាឡើយមានអ្នកដែលអាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាននោះ។ ពួកគេសុទ្ធតែជាមនុស្សឥតបានការ មនុស្សថោកទាប ដែលឈរនៅទីខ្ពស់ដើម្បីប្រដៅ “ព្រះជាម្ចាស់”។ ពួកគេគឺជាមនុស្សដែលធ្វើសកម្មភាពក្រោមស្លាកនៃព្រះជាម្ចាស់ ប៉ុន្តែមានចេតនាទាស់ទទឹងនឹងព្រះជាម្ចាស់ ជាអ្នកដែលមានឈ្មោះថាជឿលើព្រះជាម្ចាស់ ខណៈដែលពួកគេស៊ីសាច់ និងផឹកឈាមមនុស្ស។ មនុស្សបែបនេះទាំងអស់ គឺជាពួកអារក្សកំណាចដែលត្របាក់លេបព្រលឹងមនុស្ស ជាពួកមេអារក្សដែលមានចេតនារំខានមនុស្សមិនឱ្យឈានជើងចូលផ្លូវត្រូវ និងជាឧបសគ្គដែលរារាំងមនុស្សមិនឱ្យស្វែងរកព្រះជាម្ចាស់។ ពួកគេអាចនឹងមើលទៅហាក់ដូចជា “មាំមួនខាងរូបកាយ” ប៉ុន្តែ តើអ្នកដើរតាមពួកគេម្តេចនឹងដឹងថា ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យទាស់ទទឹងនឹងព្រះជាម្ចាស់ទៅ? តើអ្នកដើរតាមពួកគេម្តេចនឹងដឹងថា ពួកគេគឺជាពួកអារក្សរស់ ដែលមានគោលបំណងតែមួយគត់គឺត្របាក់លេបព្រលឹងមនុស្សទៅ?» («អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាអ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលនោះទើបខ្ញុំយល់ពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានលាតត្រដាងពីគ្រូគង្វាល និងពួកចាស់ទុំ ដែលឈរនៅលើវេទិការៀងរាល់ថ្ងៃ ហើយបកស្រាយព្រះគម្ពីរ ប៉ុន្តែបែរជារារាំងមនុស្សពីការស្វែងយល់ផ្លូវពិតទៅវិញ។ ពួកគេមានសេចក្ដីគោរពប្រតិបត្តិសាសនា និងគួរឱ្យស្រឡាញ់នៅសំបកក្រៅ ប៉ុន្តែតាមពិតពួកគេសុទ្ធតែជាមនុស្សមានពុត។ ពួកគេពឹងផ្អែកលើការបកស្រាយព្រះគម្ពីរ ដើម្បីរក្សាឋានៈ និងជីវភាពរស់នៅរបស់ពួកគេ។ ពេលពួកគេឮមនុស្សធ្វើបន្ទាល់ថាព្រះអម្ចាស់បានយាងត្រឡប់មកវិញ មិនត្រឹមតែពួកគេមិនស្វែងរក និងស្វែងយល់នោះទេ ពួកគេថែមទាំងទាស់ទទឹង និងថ្កោលទោសរឿងនេះទៀតផង។ ក្រោមលេសការពារហ្វូងចៀមរបស់ពួកគេ ពួកគេក៏រារាំងអ្នកជឿមិនឲ្យស្វែងយល់ពីផ្លូវពិតផងដែរ។ ពួកគេខ្លួនឯងមិនចូលទៅក្នុងនគរស្ថានសួគ៌ទេ ហើយពួកគេក៏រារាំងអ្នកជឿមិនឱ្យចូលដែរ ដោយធ្វើឲ្យមនុស្សទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយធ្លាក់ទៅក្នុងនរកជាមួយពួកគេ។ ខ្ញុំនឹកគិតត្រឡប់ទៅរកគ្រប់យ៉ាងដែលគ្រូគង្វាល លីវ បានធ្វើ។ គាត់បកស្រាយព្រះបន្ទូលក្នុងព្រះគម្ពីររៀងរាល់ថ្ងៃ ប៉ុន្តែគាត់មិនយល់ពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ។ គាត់គ្រាន់តែប្រើការបកស្រាយព្រះបន្ទូលព្រះគម្ពីររបស់គាត់ ដើម្បីបំភាន់មនុស្ស និងរារាំងពួកគេមិនឲ្យស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ទាក់ទងនឹងបញ្ហានៃការយាងមករបស់ព្រះអម្ចាស់ ព្រះអម្ចាស់យេស៊ូវបានតម្រូវឲ្យមនុស្សធ្វើជាស្រីព្រហ្មចារីដែលមានប្រាជ្ញា ហើយផ្ដោតលើការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ប៉ុន្តែ គ្រូគង្វាល លីវ បានរារាំងអ្នកជឿមិនឲ្យស្វែងយល់ពីផ្លូវពិតទេ។ គាត់ច្បាស់ជាធ្វើបែបនេះដើម្បីឋានៈ និងជីវភាពរស់នៅរបស់គាត់ហើយ ប៉ុន្តែគាត់នៅតែអះអាងថា វាគឺដើម្បីការពារបងប្អូនប្រុសស្រីរបស់គាត់។ ពេលគាត់ឃើញថា គាត់បរាជ័យក្នុងគោលបំណងរបស់គាត់ ដោយបងប្អូនប្រុសស្រីកាន់តែច្រើនឡើងៗ បានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយតង្វាយសម្រាប់ពួកជំនុំចេះតែថយចុះ គាត់បានប្រើពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានដើម្បីគំរាមកំហែងអ្នកជឿ ហើយផ្សាយលទ្ធិខុសឆ្គង និងការយល់ខុសដើម្បីបំភាន់អ្នកជឿ ដោយប៉ុនប៉ងគ្រប់គ្រងពួកគេនៅក្នុងកណ្ដាប់ដៃរបស់គាត់ជារៀងរហូត។ ពេលគាត់ឃើញថាគាត់ពិតជាមិនអាចបញ្ឈប់រឿងនេះបានទេ គាត់បានប្រគល់ខ្ញុំ និងបងប្អូនប្រុសស្រីរបស់ខ្ញុំ ទៅឲ្យប៉ូលិសដ៏អាក្រក់របស់បក្សកុម្មុយនីស្តចិន ដោយបង្ខំឲ្យពួកយើងបោះបង់ផ្លូវពិត និងឈប់ផ្សាយដំណឹងល្អ។ គ្រូគង្វាល លីវ តែងតែស្រែកក្ដែងៗរៀងរាល់ថ្ងៃ អំពីការទទួលខុសត្រូវចំពោះជីវិតរបស់អ្នកជឿ និងការការពារសុវត្ថិភាពរបស់អ្នកជឿ ប៉ុន្តែគាត់បែរជាប្រព្រឹត្តបែបនេះទៅវិញ។ វាច្បាស់ណាស់ថា របៀបនិយាយយ៉ាងពិរោះពិសាជាទូទៅរបស់គាត់ តាមពិតគ្រាន់តែដើម្បីគ្រប់គ្រង និងចាក់សោរមនុស្សប៉ុណ្ណោះ។ គាត់បានយកចៀមរបស់ព្រះជាម្ចាស់ ធ្វើជារបស់ខ្លួនឯង។ គាត់គឺជាខ្មោចឆៅ ជាអារក្សកំណាច ដែលរារាំងអ្នកដទៃមិនឱ្យចូលទៅក្នុងនគរស្ថានសួគ៌ ហើយលេបត្របាក់ព្រលឹងវិញ្ញាណរបស់ពួកគេ។ គាត់គឺជាផារិស៊ីដ៏មានពុតពិតប្រាកដមែន៖ ជាអ្នកបម្រើដ៏អាក្រក់ និងជាអាទទឹងនឹងព្រះគ្រីស្ទ ដែលស្អប់សេចក្ដីពិត ហើយជាសត្រូវនឹងព្រះជាម្ចាស់! បើមិនមានការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបើកសម្ដែងពីការពិតទេ វាប្រហែលជាពិបាកសម្រាប់ខ្ញុំក្នុងការមើលឃើញយ៉ាងច្បាស់ពីសារជាតិរបស់ពួកគ្រូគង្វាលទាំងនេះ។ ខ្ញុំប្រហែលជាត្រូវបានបំភាន់ និងបំផ្លាញដោយពួកគេដោយមិនដឹងខ្លួន។ តាមពិត “ការសម្តែង” របស់គ្រូគង្វាលបានជួយខ្ញុំឱ្យបង្កើនការញែកដឹងរបស់ខ្ញុំទៅវិញទេ។ ព្រះជាម្ចាស់ពិតជាមានព្រះប្រាជ្ញាញាណមែន! ការចាប់ខ្លួននេះអនុញ្ញាតឱ្យខ្ញុំមើលឃើញមុខមាត់ពិតរបស់គ្រូគង្វាល លីវ យ៉ាងច្បាស់៖ គាត់គឺជាមនុស្សមានពុត និងទាស់ទទឹងនឹងព្រះជាម្ចាស់។ គឺការណែនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ដែលជួយឲ្យខ្ញុំយកឈ្នះលើការប៉ុនប៉ងជាច្រើនលើកច្រើនសាររបស់គ្រូគង្វាល ក្នុងការរំខាន រារាំង និងបំភាន់ខ្ញុំ។ សូមអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!

ខាង​ដើម៖ ១. ខ្ញុំបានរៀនពីរបៀបប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ

បន្ទាប់៖ ១៤. ការការពារឋានៈ គឺពិតជាគួរឱ្យខ្មាស់អៀនជាទីបំផុត

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ