៩៦. ការសម្ញែងខ្លួនពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ

ដោយ លោក ជូនៀរ សាធារណៈរដ្ឋហ្ស៊ីមបាវ៉េ

នៅខែមិថុនា ឆ្នាំ ២០២០ ខ្ញុំបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ដោយមានចិត្តស្រេកឃ្លានចង់បានសេចក្តីពិតបន្ថែមទៀត ខ្ញុំបានផ្ដោតអារម្មណ៍យ៉ាងជក់ចិត្តដោយសេចក្តីអំណរទៅនឹងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការទស្សនាភាពយន្តដំណឹងល្អ។ បន្តិចម្ដងៗ ខ្ញុំបានយល់អំពីអាថ៌កំបាំងជាច្រើននៃសេចក្តីពិត ដូចជារឿងរ៉ាវពិតនៅពីក្រោយព្រះគម្ពីរ តថភាពនៃសេចក្តីពុករលួយរបស់សាតាំងលើមនុស្សជាតិ អាថ៌កំបាំងនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងព្រះនាមរបស់ទ្រង់ កិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងរឿងផ្សេងៗទៀត។ ខ្ញុំក៏បានដឹងដែរថា កិច្ចការនៃការសង្រ្គោះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ថាភយន្តរាយដ៏ធំសម្បើមបានចាប់ផ្តើមរួចទៅហើយ ហើយថា ការទទួលយកកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺជាផ្លូវតែមួយគត់ដើម្បីបានទទួលការសង្គ្រោះ និងចូលទៅក្នុងនគរស្ថានសួគ៌។ ដូច្នេះ ខ្ញុំបានផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់យ៉ាងសកម្ម ដើម្បីតបស្នងក្ដីស្រឡាញ់របស់ទ្រង់។ ក្រោយមក ខ្ញុំបានសរសេរអត្ថបទមួយពីទីបន្ទាល់តាមរយៈបទពិសោធ អំពីរបៀបដែលខ្ញុំបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ បងស្រីម្នាក់បានអានវា ហើយនិយាយដោយសប្បាយរីករាយថា៖ «បងប្រុស បងពិតជាមានការយល់ដឹងខ្ពស់ និងស៊ីជម្រៅណាស់»។ ក្រោយឮបែបនេះ ខ្ញុំមានអារម្មណ៍លួចអរក្នុងចិត្តបន្តិច ដោយគិតថា គុណសម្បត្តិរបស់ខ្ញុំពិតជាល្អណាស់។

ពីរបីខែក្រោយមក ខ្ញុំបានក្លាយជាប្រធានក្រុម ហើយទទួលខុសត្រូវក្នុងការស្រោចស្រពបងប្អូនប្រុសស្រីមួយក្រុម។ រាល់ពេលជួបជុំគ្នា ពេលខ្ញុំប្រកបគ្នារួច បងប្អូនប្រុសស្រីសុទ្ធតែនិយាយថា ការយល់ដឹងរបស់ខ្ញុំល្អ ហើយថាការប្រកបគ្នារបស់ខ្ញុំពិតជាផ្តល់នូវការបំភ្លឺយ៉ាងខ្លាំង ហើយថា ពួកគេបានយល់បញ្ហាមួយចំនួនដែលពីមុនពួកគេមិនច្បាស់ ក្រោយពេលស្ដាប់ការប្រកបគ្នារបស់ខ្ញុំ។ ខ្ញុំបានគិតថា៖ «ខ្ញុំទើបតែទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ថ្មីៗសោះ តែអាចស្រោចស្រពអ្នកមកថ្មីបានទៅហើយ ថែមទាំងទទួលបានការសរសើរពីបងប្អូនប្រុសស្រីទៀត។ វាហាក់ដូចជាខ្ញុំប្រសើរជាងអ្នកដទៃទៅទៀត»។ ក្រោយមក ដើម្បីឱ្យបងប្អូនប្រុសស្រីកាន់តែច្រើនលើកតម្កើង និងទទួលស្គាល់ ខ្ញុំបានធ្វើការកាន់តែខ្លាំងជាងមុន។ ខ្ញុំបានរៀបចំទុកជាមុន មុនពេលមានការជួបជុំគ្នានីមួយៗ ដោយស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងភាពយន្តដែលពាក់ព័ន្ធនឹងប្រធានបទនៃការជួបជុំគ្នា។ ពេលណាខ្ញុំរកឃើញពន្លឺពីការប្រកបគ្នានៅក្នុងភាពយន្ត ខ្ញុំនឹងកត់វាទុក ហើយប្រកបគ្នាអំពីវាក្នុងពេលជួបជុំគ្នា។ ខ្ញុំបានគិតក្នុងចិត្តថា៖ «ប្រសិនបើបងប្អូនប្រុសស្រីទទួលបានកាន់តែច្រើនពីការប្រកបគ្នារបស់ខ្ញុំ ពួកគេប្រាកដជាស្ងើចសរសើរ និងគោរពខ្ញុំកាន់តែខ្លាំងមិនខាន»។ មិនយូរប៉ុន្មាន បងប្អូនប្រុសស្រីបានជ្រើសរើសខ្ញុំជាអ្នកដឹកនាំពួកជំនុំ។ ខ្ញុំបានគិតក្នុងចិត្តថា៖ «ខ្ញុំពិតជាពូកែជាងអ្នកដទៃមែន បើមិនដូច្នោះទេ ហេតុអ្វីគ្រប់គ្នាជ្រើសរើសខ្ញុំ?» ខ្ញុំពិតជាស្ងើចសរសើរខ្លួនឯងណាស់។ ក្រោយមក ខ្ញុំបានឮពីបងប្អូនប្រុសស្រីខ្លះ ថាពួកគេធ្លាក់ក្នុងសភាពអវិជ្ជមាន ដោយសារពួកគេច្រណែននឹងខ្ញុំ។ ខ្ញុំមិនត្រឹមតែមិនកើតទុក្ខពេលឮបែបនេះទេ តែខ្ញុំសប្បាយចិត្តទៅវិញ ព្រោះវាបង្ហាញថា ការយល់ដឹងរបស់ខ្ញុំពិតជាល្អមែន។ ពេលអ្នកមកថ្មីដែលខ្ញុំធ្លាប់ស្រោចស្រពសួរថា ខ្ញុំកំពុងបំពេញភារកិច្ចអ្វី ខ្ញុំនឹងនិយាយដោយមោទនភាពថា៖ «ឥឡូវនេះ ខ្ញុំជាអ្នកដឹកនាំពួកជំនុំ»។ ខ្ញុំចង់ឲ្យពួកគេដឹងថា ខ្ញុំលែងជាប្រធានក្រុមធម្មតាម្នាក់ទៀតហើយ ហើយថា ពួកគេមិនគួរចាត់ទុកខ្ញុំជាបងប្រុសធម្មតាឡើយ។ អំឡុងពេលធ្វើជាអ្នកដឹកនាំពួកជំនុំ ខ្ញុំរវល់ខ្លាំងជាងមុន។ រាល់ថ្ងៃ ខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើន និងមើលភាពយន្តដំណឹងល្អ ដើម្បីបំពាក់បំប៉នខ្លួនឯង។ ដោយសារតែការជួបជុំគ្នា និងការឆ្លើយសំណួរពីអ្នកមកថ្មី ជាញឹកញាប់ ខ្ញុំមិនអាចញ៉ាំបាយ ឬសម្រាកទៀងពេលឡើយ។ ខ្ញុំបានត្អូញត្អែរក្នុងចិត្តបន្តិចបន្តួចដែរ តែដោយដឹងថាវាជាភារកិច្ចរបស់ខ្ញុំ ខ្ញុំនៅតែបន្តធ្វើវាដដែល។ នៅអំឡុងពេលជួបជុំគ្នា ជាញឹកញាប់ ខ្ញុំបានប្រកបគ្នាជាមួយបងប្អូនប្រុសស្រី អំពីរបៀបដែលខ្ញុំបានរងទុក្ខ និងបំពាក់បំប៉នខ្លួនឯងដោយសេចក្តីពិត និងរបៀបដែលខ្ញុំបានលះបង់ខ្លួនដើម្បីព្រះជាម្ចាស់។ ខ្ញុំបានលើកឡើងពីការរវល់ធ្វើភារកិច្ចរាល់ថ្ងៃរបស់ខ្ញុំ របៀបដែលខ្ញុំមិនអាចញ៉ាំបាយទៀងពេលជាញឹកញាប់ និងរឿងផ្សេងៗទៀត។ យ៉ាងណាមិញ ខ្ញុំមិនដែលលើកឡើងពីការត្អូញត្អែររបស់ខ្ញុំទេ។ ក្រោយឮបែបនេះ បងប្អូនប្រុសស្រីពិតជាស្ងើចសរសើរខ្ញុំណាស់។ ពួកគេសរសើរខ្ញុំចំពោះការរ៉ាប់រងបន្ទុកក្នុងភារកិច្ចរបស់ខ្ញុំ និងចំពោះការសម្រេចបាននូវអ្វីដែលពួកគេមិនបានធ្វើ ហើយពួកគេបានបង្ហាញបំណងចង់រៀនពីខ្ញុំ។ ពេលឮបែបនេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ក្រោយមក ខ្ញុំតែងតែប្រកបគ្នាបែបនោះជានិច្ចនៅពេលជួបជុំគ្នា ដោយមិនចង់ឱ្យបងប្អូនប្រុសស្រីគិតថា ខ្ញុំមិនអាចទ្រាំទ្រការរងទុក្ខបាននោះឡើយ។ បើពួកគេគិតបែបនោះ គ្មាននរណាម្នាក់នឹងឲ្យតម្លៃខ្ញុំទៀតទេ។ បន្តិចម្ដងៗ បងប្អូនប្រុសស្រីចាប់ផ្ដើមពឹងអាងលើខ្ញុំ ហើយមិនថាពួកគេជួបការលំបាក ឬបញ្ហាអ្វីនៅក្នុងភារកិច្ចនោះទេ ពួកគេកម្រនឹងពឹងអាងលើព្រះជាម្ចាស់ និងស្វែងរកគោលការណ៍សេចក្ដីពិតណាស់ តែបែរជារកជំនួយពីខ្ញុំទៅវិញ។

ពេលមួយ ដោយសារខ្ញុំសម្លឹងមើលកុំព្យូទ័រ និងទូរសព្ទយូរពេក ភ្នែកខ្ញុំឡើងក្រហម រមាស់ ហើយឈឺ ការមើលឃើញរបស់ខ្ញុំបានចុះខ្សោយយ៉ាងលឿន ហើយខ្ញុំមើលអ្វីមិនច្បាស់ទេ។ មានគេប្រាប់ខ្ញុំថា រោគសញ្ញានេះធ្ងន់ធ្ងរគួរសម ហើយថា បើខ្ញុំមិនបានទទួលការព្យាបាលទាន់ពេលទេ ខ្ញុំអាចនឹងខ្វាក់ភ្នែក។ ពេលនោះ ខ្ញុំភ័យខ្លាំងណាស់។ ខ្ញុំមានភាពអវិជ្ជមានខ្លះៗ ហើយខ្ញុំបានត្អូញត្អែរ ដោយគិតថា៖ «ខ្ញុំខំធ្វើភារកិច្ចរបស់ខ្ញុំខ្លាំងណាស់ ហេតុអ្វីបានជាខ្ញុំនៅតែកើតជំងឺនេះទៀត?» ភារកិច្ចរបស់ខ្ញុំក៏រងផលប៉ះពាល់ដែរ ដោយសារបញ្ហាភ្នែករបស់ខ្ញុំ។ ក្រោយមក មានគេប្រាប់ខ្ញុំពីវិធីព្យាបាលតាមបែបបុរាណមួយ ហើយទីបំផុត ការមើលឃើញរបស់ខ្ញុំក៏បានប្រសើរឡើង។ យ៉ាងណាមិញ ក្នុងពេលជួបជុំគ្នា ខ្ញុំនិយាយតែពីចំណុចល្អរបស់ខ្ញុំប៉ុណ្ណោះ ដោយសង្កត់ធ្ងន់ថា មិនថាភារកិច្ចរបស់ខ្ញុំរវល់ប៉ុណ្ណា ហើយបញ្ហាភ្នែករបស់ខ្ញុំបង្កការឈឺចាប់ប៉ុណ្ណានោះទេ ខ្ញុំមិនបានបោះបង់ភារកិច្ចរបស់ខ្ញុំឡើយ។ ខ្ញុំថែមទាំងនិយាយថា នេះជាការល្បងលពីព្រះជាម្ចាស់ ហើយខ្ញុំត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។ តែពេលនិយាយដល់ភាពកម្សោយ ការព្រួយបារម្ភ និងការភ័យខ្លាចរបស់ខ្ញុំ និងការយល់ច្រឡំ ព្រមទាំងការត្អូញត្អែររបស់ខ្ញុំចំពោះព្រះជាម្ចាស់ ខ្ញុំមិននិយាយមួយម៉ាត់ឡើយ ដោយមិនចង់ឲ្យបងប្អូនប្រុសស្រីដឹងថា ខ្ញុំក៏មានភាពកម្សោយដែរ។ ក្រោយពីឮការប្រកបគ្នារបស់ខ្ញុំ បងប្អូនប្រុសស្រីទាំងអស់បានស្ងើចសរសើរ និងគោរពខ្ញុំ ដោយនិយាយថា បទពិសោធរបស់ខ្ញុំពិតជាអស្ចារ្យណាស់។ បងប្អូនប្រុសស្រីខ្លះក៏បាននិយាយថា៖ «បងប្រុសម្នាក់នេះពិតជាមានកម្ពស់ណាស់។ គាត់ប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរបែបនេះហើយ ប៉ុន្តែគាត់នៅតែមិនបានធ្លាក់ក្នុងសភាពអវិជ្ជមាន ហើយនៅតែអាចបន្តបំពេញភារកិច្ចរបស់ខ្លួនបានទៀត។ បើជាខ្ញុំវិញ ខ្ញុំប្រហែលជាមិនអាចធ្វើដូចគាត់បានទេ»។ ក្រោយពីឮពាក្យទាំងនេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយខ្ញុំមិនអាចទប់ចិត្តមិនគិតបានទេថា៖ «ទោះបីខ្ញុំនៅក្មេង និងនៅតែជាអ្នកថ្មីក៏ដោយ ក៏គុណសម្បត្តិរបស់ខ្ញុំល្អជាងបងប្អូនប្រុសស្រីឯទៀត ហើយខ្ញុំដេញតាមសេចក្តីពិតដោយឧស្សាហ៍ព្យាយាមជាងពួកគេដែរ»។ ប៉ុន្តែក្រោយពីការជួបជុំគ្នានោះបញ្ចប់ទៅ ខ្ញុំមានអារម្មណ៍ភ័យស្លន់ស្លោដ៏ចម្លែកមួយ ដែលមិនអាចពន្យល់បាន។ វាដូចជាពេលខ្ញុំធ្វើខុសកាលពីក្មេង ហើយដឹងថាខ្ញុំនឹងត្រូវឪពុកម្ដាយប្រៀនប្រដៅអីចឹង។ ខ្ញុំមិនអាចញ៉ាំអ្វីបានឡើយ ហើយខ្ញុំមានអារម្មណ៍មិនស្រួលខ្លាំងណាស់។ ខ្ញុំមិនអាចទប់ចិត្តមិនឆ្លុះបញ្ចាំងពីខ្លួនឯងបានទេ ដោយគិតថា៖ «តើការប្រកបគ្នាដែលខ្ញុំបានធ្វើនៅការជួបជុំគ្នានោះមិនសមស្របទេឬ?» ដោយគិតពីរបៀបដែលខ្ញុំមិនបានប្រកបគ្នាពីសភាពពិតរបស់ខ្ញុំនៅកន្លែងជួបជុំគ្នា និងរបៀបដែលខ្ញុំបានលាក់បាំងភាពកម្សោយរបស់ខ្ញុំ ខ្ញុំដឹងថា ចេតនារបស់ខ្ញុំមិនត្រឹមត្រូវទេ ហើយខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯងយ៉ាងខ្លាំង។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលថា៖ «ការលើកតម្កើង និងការធ្វើទីបន្ទាល់អំពីខ្លួនឯង ការសម្ញែងខ្លួន ការព្យាយាមធ្វើឱ្យមនុស្សឱ្យតម្លៃខ្ពស់ និងថ្វាយបង្គំពួកគេ មនុស្សពុករលួយអាចធ្វើរឿងទាំងនេះបាន។ នេះជារបៀបដែលមនុស្សប្រតិកម្មតាមសភាវគតិ នៅពេលដែលពួកគេត្រូវបានគ្រប់គ្រងដោយធម្មជាតិបែបសាតាំងរបស់ពួកគេ ហើយវាជារឿងទូទៅសម្រាប់មនុស្សជាតិពុករលួយទាំងអស់។ តើមនុស្សតែងតែលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយវិធីណា? តើពួកគេសម្រេចគោលបំណងក្នុងការធ្វើឱ្យអ្នកដទៃឱ្យតម្លៃ និងថ្វាយបង្គំពួកគេដោយរបៀបណា? ពួកគេធ្វើបន្ទាល់អំពីកិច្ចការទាំងប៉ុន្មានដែលពួកគេបានធ្វើ អំពីទុក្ខលំបាកទាំងប៉ុន្មានដែលពួកគេបានទ្រាំទ្រ ការលះបង់ទាំងប៉ុន្មានដែលពួកគេបានលះបង់ និងតម្លៃទាំងប៉ុន្មានដែលពួកគេបានបង់ថ្លៃ។ ពួកគេលើកតម្កើងខ្លួនឯងដោយនិយាយអំពីដើមទុនរបស់ពួកគេ ដើម្បីទទួលបានកន្លែងមួយដែលខ្ពស់ជាង រឹងមាំជាង និងមានស្ថិរភាពជាងនៅក្នុងចិត្តរបស់អ្នកដទៃ ហើយតាមរយៈនោះ ធ្វើឱ្យមនុស្សកាន់តែច្រើនកោតសរសើរ ឱ្យតម្លៃ ច្រណែន និងថែមទាំងថ្វាយបង្គំ គោរពសរសើរ និងដើរតាមពួកគេទៀតផង។ ដើម្បីសម្រេចគោលបំណងនេះ មនុស្សធ្វើរឿងជាច្រើនពីសម្បកក្រៅដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ប៉ុន្តែតាមពិត គឺលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនពួកគេវិញទេ។ តើពួកគេមាន វិចារណញ្ញាណក្នុងការធ្វើបែបនេះឬ? ពួកគេហួសពីព្រំដែននៃតម្រិះប្រកបដោយវិចារណញាណ ហើយ មនុស្សទាំងនេះគ្មានភាពអាម៉ាស់ឡើយ៖ ពួកគេធ្វើបន្ទាល់យ៉ាងឥតក្រែងរអែងចំពោះអ្វីដែលពួកគេបានធ្វើសម្រាប់ព្រះជាម្ចាស់ និងចំពោះកម្រិតដែលពួកគេបានរងទុក្ខសម្រាប់ទ្រង់។ ពួកគេថែមទាំងសម្ញែងអំណោយទាន ទេពកោសល្យ បទពិសោធ ជំនាញពិសេសរបស់ពួកគេ បច្ចេកទេសដ៏ឆ្លាតវៃរបស់ពួកគេក្នុងការដោះស្រាយរឿងលោកិយ មធ្យោបាយដែលពួកគេប្រើដើម្បីលេងសើចជាមួយមនុស្ស ជាដើម ។ល។ វិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្រ្ដរបស់ពួកគេក្នុងការលើកតម្កើង និងធ្វើទីបន្ទាល់អំពីខ្លួនឯង គឺដើម្បីសម្ញែងខ្លួន និងមើលងាយអ្នកដទៃ។ ពួកគេក៏បន្លំ និងតុបតែងខ្លួនឯងផងដែរ ដោយលាក់បាំងភាពទន់ខ្សោយ ចំណុចខ្វះខាត និងភាពខ្វះចន្លោះរបស់ខ្លួនមិនឱ្យគេឃើញ ហើយបង្ហាញឱ្យមនុស្សឃើញតែភាពអស្ចារ្យរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេថែមទាំងមិនហ៊ានប្រាប់មនុស្សដទៃទៀតផង នៅពេលដែលពួកគេមានអារម្មណ៍អវិជ្ជមាន ហើយខ្វះភាពក្លាហានក្នុងការបើកចំហ និងធ្វើការប្រកបគ្នាជាមួយមនុស្ស។ នៅពេលដែលពួកគេធ្វើអ្វីមួយខុស ពួកគេធ្វើអស់លទ្ធភាពក្នុងការលាក់បាំងវា ឬបិទបាំងវា។ ពួកគេមិនដែលលើកឡើងពីការខូចខាតដែលពួកគេបង្កឡើងចំពោះកិច្ចការពួកជំនុំឡើយ អំឡុងពេលបំពេញភារកិច្ច។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេចូលរួមចំណែកបន្តិចបន្តួច ឬសម្រេចបានជោគជ័យបន្តិចបន្តួចមួយចំនួន ពួកគេប្រញាប់អួតសម្ញែង។ ពួកគេអន្ទះសារចង់ឱ្យពិភពលោកទាំងមូលដឹងថា ពួកគេមានសមត្ថភាពខ្លាំងប៉ុនណាណាស់ ពួកគេមានគុណសម្បត្តិខ្ពស់បែបណា ពួកគេលេចធ្លោរបែបណា និងប្រសើរជាងមនុស្សធម្មតាបែបណាឡើយ។ តើរឿងទាំងនេះមិនមែនជារបៀបក្នុងការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទេឬអី?» (ដកស្រង់ពី «ចំណុចទីបួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ដឹងពីភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ពិនិត្យពិច័យគ្រប់យ៉ាង ហើយលាតត្រដាងអ្វីៗទាំងអស់ដែលលាក់បាំងនៅក្នុងខ្ញុំ។ ព្រះជាម្ចាស់លាតត្រដាងថា មនុស្សមាននិស្ស័យពុករលួយ។ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ឬធ្វើអ្វីក៏ដោយ ពួកគេចៀសមិនរួចពីការលើកតម្កើងខ្លួនឯង និងសម្ញែងខ្លួនឡើយ។ ក្នុងគោលបំណងបង្កើតឋានៈ និងមុខមាត់របស់ខ្លួននៅក្នុងចិត្តរបស់អ្នកដទៃ និងដើម្បីទទួលបានការកោតសរសើរ ឬការថ្វាយបង្គំពីអ្នកដទៃ។ គ្រប់យ៉ាងត្រូវបានធ្វើឡើងក្រោមការគ្រប់គ្រងនៃធម្មជាតិសាតាំងដ៏ពុករលួយរបស់ពួកគេ។ ខ្ញុំបានដឹងថា ខ្ញុំតែងតែនិយាយអំពីទំហំនៃការរងទុក្ខដែលខ្ញុំបានទ្រាំទ្រនៅក្នុងភារកិច្ចរបស់ខ្ញុំ នៅចំពោះមុខបងប្អូនប្រុសស្រី ក្នុងបំណងបង្ហាញគ្រប់គ្នាថា ខ្ញុំអាចរងទុក្ខ និងលះបង់ ហើយថាខ្ញុំស្មោះត្រង់នឹងព្រះជាម្ចាស់ ដោយប្រើប្រាស់ចំណុចនេះ ដើម្បីទទួលបានការសរសើរ និងការគោរពពីគ្រប់គ្នា។ ក្នុងពេលជួបជុំគ្នា ខ្ញុំនិយាយតែពីចំណុចល្អរបស់ខ្ញុំប៉ុណ្ណោះ ដោយចែករំលែកពីរបៀបដែលខ្ញុំបានពឹងអាងលើព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ខណៈពេលមានជំងឺ និងចង់អួតអាងនៅចំពោះមុខអ្នករាល់គ្នាថា កម្ពស់របស់ខ្ញុំអស្ចារ្យជាងអ្នកដទៃ។ យ៉ាងណាមិញ ពេលនិយាយដល់សេចក្តីពុករលួយ និងភាពកម្សោយដែលខ្ញុំបានបញ្ចេញឲ្យឃើញអំឡុងពេលឈឺ ខ្ញុំបិទមាត់ជិតឈឹង ដោយខ្លាចថា ប្រសិនបើបងប្អូនប្រុសស្រីដឹងកម្ពស់ពិតរបស់ខ្ញុំ ពួកគេនឹងលែងឱ្យតម្លៃ ឬថ្វាយបង្គំខ្ញុំទៀតហើយ។ ដោយសារខ្ញុំតែងតែលើកតម្កើងខ្លួន និងសម្ញែងខ្លួនជានិច្ច បងប្អូនប្រុសស្រីតែងតែមករកខ្ញុំជាមួយបញ្ហា និងការលំបាករបស់គេ ជាជាងគិតពីការអធិស្ឋាន និងពឹងអាងលើព្រះជាម្ចាស់។ តើខ្ញុំពិតជាកំពុងតែជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចមែនឬ? តើខ្ញុំមិនមែនកំពុងតែបំភាន់ និងដាក់អន្ទាក់មនុស្សទេឬ? បងប្អូនប្រុសស្រីបានជ្រើសរើសខ្ញុំឲ្យធ្វើជាអ្នកដឹកនាំ តែខ្ញុំមិនបានលើកតម្កើងព្រះជាម្ចាស់ ឬធ្វើបន្ទាល់ថ្វាយទ្រង់ឡើយ ហើយក៏មិនបាននាំពួកគេមកចំពោះទ្រង់ដែរ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើឲ្យពួកគេថ្វាយបង្គំ និងពឹងអាងលើខ្ញុំ។ ខ្ញុំពិតជាថោកទាប និងគួរឲ្យអាម៉ាស់ណាស់ ព្រះជាម្ចាស់ពិតជាស្អប់ខ្ពើមខ្ញុំមិនខាន!

នៅពេលនេះ ខ្ញុំនឹកឃើញដល់ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ដែលខ្ញុំធ្លាប់អានពីមុនមក។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សខ្លះគោរពបូជាប៉ុលជាពិសេស។ ពួកគេចូលចិត្តចេញទៅក្រៅ និងថ្លែងសុន្ទរកថា ព្រមទាំងធ្វើកិច្ចការ ពួកគេចូលចិត្តធ្វើការជួបជុំ និងការអធិប្បាយ ហើយពួកគេចូលចិត្តឱ្យមនុស្សស្ដាប់ពួកគេ គោរពបូជាពួកគេ និងយកពួកគេជាចំណុចកណ្ដាល។ ពួកគេចូលចិត្តមានកន្លែងនៅក្នុងចិត្តរបស់អ្នកដទៃ ហើយពួកគេចូលចិត្តឱ្យអ្នកដទៃយកចិត្តទុកដាក់ចំពោះរូបភាពដែលពួកគេបង្ហាញ។ ចូរយើងវែកញែកធម្មជាតិរបស់ពួកគេតាមរយៈការសម្តែងចេញទាំងនេះ។ តើធម្មជាតិរបស់ពួកគេគឺជាអ្វី? ប្រសិនបើពួកគេពិតជាបង្ហាញការសម្តែងចេញទាំងនេះមែន នោះវាគ្រប់គ្រាន់ហើយក្នុងការបញ្ជាក់ថា ពួកគេក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ថាពួកគេមិនថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ ហើយថាពួកគេដេញតាមឋានៈខ្ពស់ និងចង់មានសិទ្ធិអំណាចលើអ្នកដទៃ ចង់កាន់កាប់ពួកគេ និងចង់មានកន្លែងនៅក្នុងចិត្តរបស់ពួកគេ។ នេះគឺជារូបភាពតំណាងរបស់សាតាំង។ ទិដ្ឋភាពនៃធម្មជាតិរបស់ពួកគេដែលលេចធ្លោជាពិសេសនោះគឺថា ពួកគេក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ពួកគេមិនថ្វាយបង្គំព្រះជាម្ចាស់ ហើយពួកគេប៉ុនប៉ងឱ្យអ្នកដទៃថ្វាយបង្គំពួកគេ។ ការសម្តែងចេញបែបនេះ អាចឱ្យអ្នកមើលឃើញយ៉ាងច្បាស់អំពីធម្មជាតិរបស់ពួកគេ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ប្រសិនបើនៅក្នុងចិត្តរបស់អ្នក អ្នកពិតជាយល់ពីសេចក្ដីពិតមែន នោះអ្នកនឹងដឹងពីរបៀបអនុវត្តសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ ហើយនឹងចាប់ផ្ដើមដើរលើផ្លូវនៃការដេញតាមសេចក្ដីពិតដោយឯកឯង។ ប្រសិនបើផ្លូវដែលអ្នកដើរ គឺជាផ្លូវដ៏ត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងមិនចាកចេញពីអ្នកឡើយ ក្នុងករណីនេះ លទ្ធភាពដែលអ្នកក្បត់ព្រះជាម្ចាស់នឹងមានកាន់តែតិចទៅៗ។ បើគ្មានសេចក្ដីពិតទេ នោះងាយនឹងប្រព្រឹត្តអំពើអាក្រក់ណាស់ ហើយអ្នកនឹងធ្វើវា ទោះជាអ្នកមិនចង់ក៏ដោយ។ ឧទាហរណ៍ ប្រសិនបើអ្នកមាននិស្ស័យក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ទោះបីគេប្រាប់មិនឱ្យប្រឆាំងទាស់នឹងព្រះជាម្ចាស់ ក៏គ្មានប្រយោជន៍អ្វីឡើយ ព្រោះអ្នកនឹងមិនអាចគ្រប់គ្រងខ្លួនឯងបានទេ រឿងនេះនឹងកើតឡើងចំពោះអ្នកដោយមិនអាចហាមចិត្តបាន។ អ្នកនឹងមិនធ្វើវាដោយចេតនានោះទេ អ្នកនឹងធ្វើវាក្រោមការត្រួតត្រានៃធម្មជាតិក្រអឺតក្រទម និងអួតខ្លួនហួសហេតុរបស់អ្នក។ ភាពក្រអឺតក្រទម និងការអួតខ្លួនហួសហេតុរបស់អ្នក នឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ និងមិនយកទ្រង់ដាក់ក្នុងខ្សែភ្នែកឡើយ។ វានឹងធ្វើឱ្យអ្នកមានទំនោរលើកតម្កើងខ្លួនឯង និងបណ្ដាលឱ្យអ្នកបង្ហាញខ្លួនឯងគ្រប់ពេលវេលា វានឹងធ្វើឱ្យអ្នកមើលស្រាលអ្នកដទៃ ហើយគ្មាននរណានៅក្នុងចិត្តរបស់អ្នកឡើយ ក្រៅពីខ្លួនអ្នក វានឹងដណ្ដើមយកកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ហើយចុងក្រោយបណ្ដាលឱ្យអ្នកអង្គុយក្នុងកន្លែងរបស់ព្រះជាម្ចាស់ និងទាមទារឱ្យមនុស្សចុះចូលនឹងអ្នក ព្រមទាំងធ្វើឱ្យអ្នកគោរពបូជាគំនិត ការគិត និងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ថាជាសេចក្ដីពិត។ អំពើអាក្រក់ជាច្រើនត្រូវបានមនុស្សប្រព្រឹត្តឡើង ក្រោមការត្រួតត្រានៃធម្មជាតិក្រអឺតក្រទម និងអួតខ្លួនហួសហេតុរបស់ពួកគេ!» («មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ខ្ញុំតែងតែលើកតម្កើងខ្លួន និងបង្អួតខ្លួនឯងជានិច្ច គឺដោយសារតែធម្មជាតិរបស់ខ្ញុំក្រអឺតក្រទមពេក។ ដោយសារតែធម្មជាតិក្រអឺតក្រទម និងអួតខ្លួនហួសហេតុរបស់ខ្ញុំ គ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តខ្ញុំឡើយ ហើយខ្ញុំមើលងាយអ្នកដទៃទៀតផង។ ខ្ញុំចូលចិត្តសម្ញែងខ្លួន និងអួតអាងនៅចំពោះមុខមនុស្ស ដើម្បីស្វែងរកការកោតសរសើរ និងការសរសើរពីពួកគេ។ ដោយសារធម្មជាតិក្រអឺតក្រទមជំរុញ ខ្ញុំមិនចង់ធ្វើការដោយគ្មាននរណាដឹងឮ និងមិនចង់ធ្វើកិច្ចការទាំងឡាយឱ្យបានជាក់ស្តែងឡើយ។ ខ្ញុំតែងតែចង់លេចធ្លោជាងគេ។ តើខ្ញុំមិនមែនកំពុងតែដើរលើផ្លូវដដែល ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ដូចអ្វីដែលប៉ុលបានធ្វើទេឬ? ពេលគាត់ផ្សព្វផ្សាយ និងធ្វើការថ្វាយព្រះអម្ចាស់ ប៉ុលបានសរសេរសំបុត្រជាច្រើនទៅកាន់ពួកជំនុំនៅសម័យនោះ ដោយតែងតែលើកតម្កើងខ្លួន និងធ្វើបន្ទាល់អំពីការរងទុក្ខ និងអំពីការលះបង់របស់គាត់សម្រាប់ព្រះអម្ចាស់ ដែលនាំឱ្យមនុស្សជាច្រើនឱ្យតម្លៃ និងថ្វាយបង្គំគាត់។ ទោះបីជាប៉ុលរងទុក្ខជាច្រើន ខណៈពេលផ្សព្វផ្សាយ និងធ្វើការក៏ដោយ គាត់មិនដែលធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ឡើយ ហើយមិនបាននាំអ្នកជឿមកចំពោះព្រះអម្ចាស់ទេ។ ផ្ទុយទៅវិញ គាត់បាននាំពួកគេមកចំពោះខ្លួនគាត់។ គាត់មិនដែលឆ្លុះបញ្ចាំងពីមហិច្ឆតា និងបំណងចិត្តរបស់ខ្លួនឡើយ ថែមទាំងគិតថា គាត់បានបោះបង់ និងលះបង់ជាច្រើនដើម្បីព្រះជាម្ចាស់ និងជឿថា មកុដនៃសេចក្តីសុចរិតនឹងត្រូវទុកសម្រាប់គាត់។ នៅទីបំផុត គាត់ថែមទាំងបានធ្វើបន្ទាល់ថា សម្រាប់រូបគាត់ ការរស់គឺព្រះ‌គ្រីស្ទ ហើយគាត់បានធ្វើឲ្យអ្នកដទៃយកតម្រាប់តាមគាត់។ ធម្មជាតិរបស់ប៉ុលគឺក្រអឺតក្រទមខ្លាំងណាស់ ហើយចុងក្រោយ គាត់ត្រូវបានព្រះជាម្ចាស់ដាក់ទោស ដោយសារការប្រមាថយ៉ាងធ្ងន់ធ្ងរដល់និស្ស័យរបស់ព្រះជាម្ចាស់។ ដោយប្រៀបធៀបចំណុចនេះទៅនឹងអាកប្បកិរិយារបស់ខ្ញុំផ្ទាល់ ខ្ញុំឃើញថា ខ្ញុំក៏លើកតម្កើងខ្លួន និងសម្ញែងខ្លួនជានិច្ចដែរនៅក្នុងភារកិច្ចរបស់ខ្ញុំ ដោយបង្ហាញបងប្អូនប្រុសស្រីថា ខ្ញុំពូកែជាងពួកគេគ្រប់យ៉ាង ដើម្បីទទួលបានការកោតសរសើរ និងការថ្វាយបង្គំពីពួកគេ។ ពេលបងប្អូនប្រុសស្រីទាំងអស់ឱ្យតម្លៃខ្ញុំ និងសរសើរខ្ញុំចំពោះគុណសម្បត្តិល្អរបស់ខ្ញុំ និងសមត្ថភាពរបស់ខ្ញុំក្នុងការរងទុក្ខ និងលះបង់ក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំមិនត្រឹមតែមិនភ័យខ្លាច ឬឆ្លុះបញ្ចាំងពីខ្លួនឯងប៉ុណ្ណោះទេ ខ្ញុំថែមទាំងរីករាយនឹងវា ហើយស្កប់ចិត្តនឹងខ្លួនឯងទៀតផង។ តាមធម្មជាតិ ខ្ញុំពិតជាក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ដោយគ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់បន្តិចសោះឡើយ។ នៅក្នុងគ្រប់យ៉ាងដែលខ្ញុំបានធ្វើ មិនថាជាការបំពាក់បំប៉នខ្លួនឯងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឆ្លើយសំណួររបស់បងប្អូនប្រុសស្រី ឬជាការប្រកបគ្នាអំពីបទពិសោធរបស់ខ្ញុំនៅកន្លែងជួបជុំគ្នាទេ ចេតនា និងបំណងចិត្តរបស់ខ្ញុំ មិនមែនដើម្បីស្វែងរកការយល់ដឹងអំពីសេចក្តីពិត បំពេញភារកិច្ចឲ្យបានល្អ ឬជួយអ្នកដទៃដោយស្មោះនោះឡើយ។ ផ្ទុយទៅវិញ គ្រប់យ៉ាងគឺគ្រាន់តែដើម្បីបង្កើតរូបភាពដ៏ខ្ពង់ខ្ពស់នៅក្នុងចិត្តរបស់មនុស្ស និងទទួលបានការកោតសរសើរពីពួកគេតែប៉ុណ្ណោះ។ នេះគឺជាការបះបោរប្រឆាំង និងទាស់ទទឹងនឹងព្រះជាម្ចាស់! ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ខ្ញុំគួរតែលើកតម្កើង និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ព្រមទាំងជួយបងប្អូនប្រុសស្រីឲ្យយល់សេចក្តីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចមកចំពោះព្រះជាម្ចាស់ ពឹងអាងលើទ្រង់ និងសម្លឹងមើលទៅទ្រង់។ យ៉ាងណាមិញ ខ្ញុំតែងតែសម្ញែងខ្លួន និងបង្អួតខ្លួនជានិច្ច ជាលទ្ធផល បងប្អូនប្រុសស្រីគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តឡើយ តែបែរជាមានកន្លែងសម្រាប់ខ្ញុំទៅវិញ។ ពួកគេពឹងអាង និងថ្វាយបង្គំខ្ញុំ នៅក្នុងគ្រប់យ៉ាងដែលពួកគេបានធ្វើ។ ខ្ញុំពិតជាក្រអឺតក្រទម រហូតដល់បាត់បង់វិចារណញ្ញាណអស់ហើយ! ទោះបីខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំតែសម្បកក្រៅក៏ដោយ តាមពិតទៅ អ្វីគ្រប់យ៉ាងដែលខ្ញុំកំពុងធ្វើ គឺនាំឱ្យប៉ះពាល់បងប្អូនប្រុសស្រី ដោយនាំពួកគេឲ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងធ្វើឲ្យពួកគេថ្វាយបង្គំមនុស្ស។ ធម្មជាតិនៃទង្វើរបស់ខ្ញុំ គឺជាការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ខ្ញុំកំពុងដើរលើផ្លូវនៃការទាស់ទទឹងនឹងព្រះជាម្ចាស់។ ប្រសិនបើខ្ញុំមិនប្រែចិត្តទេ ខ្ញុំប្រាកដជាត្រូវព្រះជាម្ចាស់ដាក់ទោស និងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសាដូចជាប៉ុលមិនខាន។ ពេលសញ្ជឹងគិតអំពីរឿងនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច។ ខ្ញុំដឹងថា ប្រសិនបើខ្ញុំនៅតែមិនប្រែចិត្តទេ ខ្ញុំនឹងបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ធ្លាក់ចូលក្នុងសេចក្តីងងឹត ហើយត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធ ព្រមទាំងជម្រុះចោល។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ ធម្មជាតិទូលបង្គំក្រអឺតក្រទមពេក ហើយទូលបង្គំខ្វះចិត្តដែលកោតខ្លាចទ្រង់។ ទូលបង្គំតែងតែសម្ញែងខ្លួននៅចំពោះមុខអ្នកដទៃ ដែលធ្វើឲ្យទ្រង់ស្អប់ខ្ពើមទូលបង្គំយ៉ាងខ្លាំង។ ទូលបង្គំមិនចង់បន្តបែបនេះទៀតទេ។ សូមជួយទូលបង្គំផង ទូលបង្គំសុខចិត្តអនុវត្តតាមសេចក្ដីតម្រូវរបស់ទ្រង់»។

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានសេចក្ដីថា៖ «សូមកុំគិតថា អ្នកយល់គ្រប់ទាំងសេចក្តីនោះឡើយ។ ខ្ញុំសូមប្រាប់អ្នកថា រាល់អ្វីៗដែលអ្នកបានមើលឃើញ និងបានឆ្លងកាត់ នៅមិនទាន់គ្រប់គ្រាន់ឱ្យអ្នកយល់បានឡើយ សូម្បីតែមួយភាគមួយពាន់នៃផែនការគ្រប់គ្រងរបស់ខ្ញុំក៏មិនបានផង។ ដូច្នេះ ហេតុអ្វីបានជាអ្នកធ្វើខ្លួនដូចជាក្រអឺតក្រទមម្ល៉េះ? ទេពកោសល្យដ៏ស្ដួចស្ដើង និងចំណេះដឹងបន្តិចបន្ដួចដែលអ្នកមាននោះ មិនល្មមនឹងឱ្យព្រះយេស៊ូវប្រើនៅក្នុងកិច្ចការរបស់ទ្រង់បានឡើយ សូម្បីតែក្នុងពេលមួយវិនាទីក៏មិនបានផង! តើអ្នកមានបទពិសោធច្រើនប៉ុនណាទៅ? អ្វីដែលអ្នកបានឃើញ និងគ្រប់ទាំងសេចក្តីដែលអ្នកបានស្ដាប់ឮនៅក្នុងជីវិតរបស់អ្នក និងអ្វីដែលអ្នកបានស្រមើស្រមៃមានកម្រិតតិចជាងកិច្ចការដែលខ្ញុំធ្វើក្នុងពេលមួយភ្លែតទៅទៀត! អ្នកមិនគួរតាមរកកំហុសតូចតាច និងកាត់ទោសអ្នកដទៃឡើយ។ មិនថាអ្នកក្រអឺតក្រទមយ៉ាងណានោះទេ អ្នកមិនលើសពីភាវៈដែលព្រះបានបង្កើត ដែលមិនស្មើនឹងស្រមោចមួយផង! អ្វីៗទាំងអស់ដែលអ្នកមាននៅក្នុងខ្លួន គឺតិចជាងអ្វីដែលមាននៅក្នុងស្រមោចទៅទៀត! កុំគិតថា ដោយសារតែអ្នកមានបទពិសោធច្រើន និងមានភាពចាស់វស្សាជាង ទើបធ្វើឱ្យអ្នកមានសិទ្ធិបញ្ចេញកាយវិការយ៉ាងច្រងេងច្រងាង និងនិយាយអួតអាងនោះ។ តើមិនមែនដោយសារតែព្រះបន្ទូលដែលខ្ញុំបានថ្លែងទេឬអី បានជាអ្នកមានបទពិសោធ និងភាពចាស់វស្សានេះ? តើអ្នកជឿថា របស់ទាំងនោះបានមកពីការពុះពារធ្វើការធ្ងន់ និងការនឿយហត់ផ្ទាល់ខ្លួនរបស់អ្នកឬ?» («ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ខ្មាសអៀន។ វាមិនយូរប៉ុន្មានទេ ចាប់តាំងពីខ្ញុំបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ហើយខ្ញុំមានចិត្តខ្នះខ្នែងខ្លះៗនៅក្នុងភារកិច្ចរបស់ខ្ញុំ យល់ពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ ហើយសម្រេចបានលទ្ធផលខ្លះនៅក្នុងការងាររបស់ខ្ញុំ ដូច្នេះ ខ្ញុំចាត់ទុកចំណុចទាំងនេះជាកម្ពស់របស់ខ្លួន ដោយគិតថា ខ្ញុំពូកែជាងអ្នកដទៃ ហើយយល់សេចក្តីពិតបានច្បាស់ជាងពួកគេ។ ខ្ញុំថែមទាំងប្រើចំណុចនេះជាដើមទុនជាញឹកញាប់ ដើម្បីសម្ញែងខ្លួន និងធ្វើឲ្យអ្នកដទៃឲ្យតម្លៃខ្ញុំទៀតផង។ ខ្ញុំពិតជាក្រអឺតក្រទមពេកហើយ និងមិនស្គាល់ខ្លួនឯងសោះ។ ដែលខ្ញុំអាចប្រកបគ្នានូវការយល់ដឹងខ្លះៗនៅកន្លែងជួបជុំគ្នា ឆ្លើយសំណួរខ្លះៗពីបងប្អូនប្រុសស្រី និងសម្រេចបានលទ្ធផលខ្លះនៅក្នុងការងាររបស់ខ្ញុំ គឺសុទ្ធតែដោយសារព្រះបន្ទូលដែលព្រះជាម្ចាស់សម្ដែងចេញ បានធ្វើឲ្យខ្ញុំយល់សេចក្តីពិតខ្លះៗប៉ុណ្ណោះ។ ប្រសិនបើមិនមែនដោយសារកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ សេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញ ព្រមទាំងការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធទេនោះ ខ្ញុំនឹងមិនអាចយល់សេចក្តីពិតបានឡើយ។ មិនថាទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬនិស្ស័យពុករលួយរបស់ខ្ញុំផ្ទាល់ទេ ខ្ញុំមិនអាចមើលធ្លុះអ្វីសោះឡើយ។ គ្មានអ្វីនៅក្នុងខ្លួនខ្ញុំដែលសមនឹងយកមកបង្អួតនោះទេ។ យ៉ាងណាមិញ ខ្ញុំមិនបានដឹងគុណចំពោះការស្រោចស្រព និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ឡើយ បែរជាយកមុខមាត់ពីស្នាដៃទាំងអស់មកដាក់លើខ្លួនឯង ហើយប្រើវាជាដើមទុនដើម្បីសម្ញែងខ្លួន និងធ្វើឲ្យអ្នកដទៃឲ្យតម្លៃខ្ញុំ។ ខ្ញុំពិតជាក្រអឺតក្រទម ល្ងង់ខ្លៅ និងគ្មានភាពខ្មាសអៀន ហើយគ្មានវិចារណញ្ញាណសោះ! ខ្ញុំអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់ ដែលបានជួយឱ្យខ្ញុំស្គាល់សេចក្តីពុករលួយរបស់ខ្លួន ហើយខ្ញុំចង់ផ្លាស់ប្ដូរ។ ដូច្នេះ ខ្ញុំបន្តស្វែងរកសេចក្តីពិត ដោយគិតថា៖ «តើខ្ញុំគួរដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ និងឈប់លើកតម្កើងខ្លួន ហើយឈប់សម្ញែងខ្លួនដោយរបៀបណា? តើខ្ញុំគួរអនុវត្តរបៀបណា ដើម្បីលើកតម្កើង និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់?»

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះ៖ «នៅពេលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ អ្នកគួរតែនិយាយជាចម្បងអំពីរបៀបដែលព្រះជាម្ចាស់ជំនុំជម្រះ និងវាយផ្ចាលអ្នក និងអំពីការល្បងលអ្វីខ្លះដែលទ្រង់ប្រើដើម្បីបន្សុទ្ធអ្នក និងផ្លាស់ប្ដូរនិស្ស័យរបស់អ្នក។ អ្នកក៏គួរតែនិយាយអំពីសេចក្ដីពុករលួយប៉ុនណាដែលអ្នកបានបញ្ចេញឱ្យឃើញ អំពីសញ្ញាណអ្វីខ្លះដែលអ្នកមានចំពោះព្រះជាម្ចាស់ និងអំពីរឿងអ្វីខ្លះដែលអ្នកបានធ្វើដើម្បីទាស់ទទឹងនឹងព្រះជាម្ចាស់ នៅក្នុងអំឡុងពេលនៃបទពិសោធរបស់អ្នករាល់គ្នា ព្រមទាំងអំពីរបៀបដែលអ្នកត្រូវបានព្រះជាម្ចាស់យកឈ្នះនៅទីបំផុត អំពីការស្គាល់ពិតប្រាកដអ្វីខ្លះដែលអ្នកទទួលបានអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីរបៀបដែលអ្នកគួរធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដើម្បីតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់។ អ្នករាល់គ្នាគួរតែដាក់ខ្លឹមសារទៅក្នុងពាក្យទាំងនេះ ដោយនិយាយជាភាសាសាមញ្ញ។ មិនត្រូវនិយាយពីទ្រឹស្ដីគ្មានខ្លឹមសារឡើយ។ ត្រូវនិយាយដោយសាមញ្ញ និងជាក់ស្ដែង ហើយត្រូវនិយាយចេញពីចិត្ត។ អ្នកគួរដកពិសោធន៍អ្វីៗតាមរបៀបនេះ។ មិនត្រូវរៀបចំទ្រឹស្ដីដែលមើលទៅហាក់ដូចជាជ្រាលជ្រៅ តែគ្មានន័យខ្លឹមសារ ដើម្បីខំបង្អួតគេឱ្យសោះ។ ការធ្វើបែបនេះ នឹងធ្វើឱ្យអ្នកមើលទៅក្រអឺតក្រទមខ្លាំង និងគ្មានវិចារណញ្ញាណផង។ អ្នកគួរតែនិយាយឱ្យបានច្រើនពីរឿងពិតចេញពីបទពិសោធជាក់ស្ដែងរបស់អ្នក ហើយត្រូវនិយាយចេញពីចិត្តឱ្យបានច្រើន។ នេះគឺជាអ្វីដែលមានប្រយោជន៍ខ្លាំងបំផុតដល់អ្នកដទៃ ហើយក៏ជាអ្វីដែលពួកគេមើលឃើញថាសមស្របបំផុតផងដែរ» («មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ដើម្បីវែកញែក និងលាតត្រដាងខ្លួនឯងយ៉ាងពិតប្រាកដ មនុស្សម្នាក់ត្រូវតែមានចិត្តស្មោះត្រង់ និងអាកប្បកិរិយាស្មោះសរ ពួកគេមិនត្រូវព្យាយាមពន្យល់ ឬដោះសារឱ្យខ្លួនឯងឡើយ ពួកគេត្រូវតែអាចស្គាល់ខ្លួនឯងទាក់ទងនឹងសារជាតិរបស់ខ្លួន ហើយពួកគេត្រូវតែនិយាយអំពីអ្វីដែលពួកគេអាចយល់បានអំពីបញ្ហានៅក្នុងនិស្ស័យរបស់ពួកគេ។ នេះគឺជាទិដ្ឋភាពមួយ។ ទិដ្ឋភាពមួយទៀតគឺថា ប្រសិនបើមនុស្សម្នាក់មានអារម្មណ៍ថានិស្ស័យរបស់ពួកគេធ្ងន់ធ្ងរខ្លាំង ពួកគេត្រូវតែនិយាយទៅកាន់មនុស្សគ្រប់គ្នាថា៖ 'ប្រសិនបើខ្ញុំបញ្ចេញឱ្យឃើញនិស្ស័យពុករលួយបែបនេះម្ដងទៀត សូមកុំរារែកក្នុងការដាស់តឿនខ្ញុំ និងលួសកាត់ខ្ញុំ។ ប្រសិនបើខ្ញុំមិនអាចទទួលយកវាបានទេ សូមកុំបោះបង់ខ្ញុំចោល។ ទិដ្ឋភាពនៃនិស្ស័យពុករលួយរបស់ខ្ញុំនេះគឺធ្ងន់ធ្ងរណាស់ ហើយខ្ញុំត្រូវការឱ្យអ្នកប្រកបគ្នាអំពីសេចក្ដីពិតបន្ថែមទៀត ដើម្បីលាតត្រដាងខ្ញុំ។ ខ្ញុំទទួលយកការលួសកាត់ពីមនុស្សគ្រប់គ្នាដោយស្ម័គ្រចិត្ត ហើយខ្ញុំសង្ឃឹមថា មនុស្សគ្រប់គ្នានឹងមើលការខុសត្រូវខ្ញុំ ជួយខ្ញុំ និងទប់ស្កាត់ខ្ញុំមិនឱ្យវង្វេងផ្លូវឡើយ'។ តើនេះជាអាកប្បកិរិយាបែបណាដែរ? នេះគឺជាអាកប្បកិរិយានៃការទទួលយកសេចក្ដីពិត» («ស្ដីពីការសហប្រតិបត្តិការគ្នាដោយចុះសម្រុង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ គឺសំខាន់ទាក់ទងនឹងការធ្វើបន្ទាល់អំពីរបៀបដែលព្រះជាម្ចាស់ជំនុំជម្រះ និងល្បងលមនុស្ស ថាតើនិស្ស័យពុករលួយអ្វីខ្លះដែលគេបញ្ចេញឱ្យឃើញនៅក្នុងបទពិសោធរបស់គេ ថាតើគេកត់សម្គាល់ឃើញភាពកម្សោយ និងភាពខ្វះខាតអ្វីខ្លះនៅក្នុងខ្លួនគេ ថាតើគេមានការយល់ដឹងពិតប្រាកដបែបណាអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ និងថាតើគេមានការយល់ដឹង និងបទពិសោធផ្ទាល់ខ្លួនបែបណាអំពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ការប្រកបគ្នាអំពីចំណុចទាំងនេះ មានន័យថាជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ចំពោះខ្ញុំវិញ បំណងរបស់ខ្ញុំក្នុងការប្រកបគ្នានៅពេលជួបជុំគ្នា គឺដើម្បីធ្វើឲ្យអ្នកដទៃឲ្យតម្លៃ និងថ្វាយបង្គំខ្ញុំ។ ខ្ញុំនិយាយតែពីចំណុចល្អ និងចំណុចសកម្មរបស់ខ្ញុំប៉ុណ្ណោះ ដោយកម្រនឹងរៀបរាប់ពីភាពកម្សោយ និងសេចក្តីពុករលួយដែលខ្ញុំបានបញ្ចេញឱ្យឃើញណាស់។ នេះគឺជាការលើកតម្កើងខ្លួន និងការសម្ញែងខ្លួន ដែលព្រះជាម្ចាស់ស្អប់ខ្ពើម និងស្អប់។ ខ្ញុំគួរតែធ្វើជាមនុស្សស្មោះត្រង់ បើកចំហអំពីសេចក្តីពុករលួយរបស់ខ្លួន និងនិយាយពីគំនិតពិតរបស់ខ្លួន ដោយអនុញ្ញាតឲ្យអ្នកដទៃឃើញពីសភាពពិតរបស់ខ្ញុំ ព្រមទាំងទទួលយកការត្រួតពិនិត្យ និងជំនួយពីបងប្អូនប្រុសស្រីផងដែរ។ នោះហើយជារបៀបដែលខ្ញុំគួរអនុវត្ត។ បន្ទាប់ពីនោះមក ក្នុងពេលជួបជុំគ្នា ខ្ញុំបានបើកចំហប្រាប់បងប្អូនប្រុសស្រីអំពីរបៀបដែលខ្ញុំបានសម្ញែងខ្លួន និងធ្វើបន្ទាល់ពីខ្លួនឯង បំណងដ៏ថោកទាបដែលខ្ញុំមាននៅក្នុងចិត្ត និងសេចក្តីពុករលួយដែលខ្ញុំបានបញ្ចេញឱ្យឃើញ។ ខ្ញុំក៏បានប្រាប់ពួកគេដែរថា ខ្ញុំក៏មានភាពកម្សោយ និងភាពអវិជ្ជមានដែរ ហើយថាពួកគេមិនគួរឲ្យតម្លៃ ឬថ្វាយបង្គំខ្ញុំទៀតទេ។ ក្រោយពីប្រកបគ្នាបែបនេះរួច ខ្ញុំមានអារម្មណ៍ធូរស្រាល និងស្រួលចិត្តណាស់។ ក្រោយឮអំពីបទពិសោធរបស់ខ្ញុំ បងប្អូនប្រុសស្រីខ្លះនិយាយថា ពួកគេក៏ទទួលបានការយល់ដឹងខ្លះៗអំពីសេចក្តីពុករលួយរបស់ពួកគេដែរ។ ក្រោយមក បងប្អូនប្រុសស្រីលែងថ្វាយបង្គំ ឬពឹងអាងលើខ្ញុំខ្លាំងដូចមុនទៀតហើយ ហើយទោះបីជាមានមនុស្សខ្លះនៅតែសរសើរការប្រកបគ្នារបស់ខ្ញុំម្ដងម្កាលក៏ដោយ ខ្ញុំលែងរងឥទ្ធិពលដោយពាក្យសម្ដីរបស់ពួកគេទៀតហើយ។

ចាប់ពីពេលនោះមក ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ស្ទើរតែរាល់មុនពេលការជួបជុំគ្នាថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ ទ្រង់គឺជាព្រះមួយអង្គដែលគួរទទួលបានការសរសើរ។ ទូលបង្គំគ្រាន់តែជាមនុស្សពុករលួយម្នាក់ប៉ុណ្ណោះ។ ទូលបង្គំត្រូវតែបើកចំហខ្លួនឯង និងនិយាយពីគំនិតពិតរបស់ទូលបង្គំ។ សូមពិនិត្យពិច័យមើលដួងចិត្តទូលបង្គំផង ដើម្បីកុំឲ្យពាក្យសម្ដី និងទង្វើរបស់ទូលបង្គំក្លាយជាការសម្ញែងខ្លួន តែជាការធ្វើបន្ទាល់ថ្វាយទ្រង់វិញ»។ ដូច្នេះ នៅរាល់ការជួបជុំគ្នា ខ្ញុំបានផ្ដោតទៅលើការសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីការយល់ដឹង និងការយល់ស៊ីជម្រៅរបស់ខ្ញុំចំពោះព្រះបន្ទូលទាំងនោះ ព្រមទាំងបើកចំហខ្លួនឯង និងលាតត្រដាងនិស្ស័យពុករលួយរបស់ខ្ញុំជាញឹកញាប់ផងដែរ។ លើសពីនេះ ខ្ញុំបានប្រាប់បងប្អូនប្រុសស្រីឲ្យជួយពិនិត្យមើលខ្ញុំ ហើយថា បើពួកគេឃើញខ្ញុំកំពុងធ្វើពុត ពួកគេអាចលាតត្រដាង និងលួសកាត់ខ្ញុំបាន ដោយជួយខ្ញុំឲ្យយល់ពីសេចក្តីពុករលួយរបស់ខ្លួន និងរើបម្រះចេញពីការគ្រប់គ្រងនៃនិស្ស័យពុករលួយទាំងនេះ។ ខ្ញុំធ្លាប់គិតថា អ្នកដទៃប្រកបគ្នាមិនបានល្អ ហើយខ្ញុំមិនដែលស្ដាប់ការប្រកបគ្នារបស់ពួកគេដោយយកចិត្តទុកដាក់ឡើយ តែឥឡូវនេះ ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រុសស្រី ពេលពួកគេពិភាក្សាអំពីបទពិសោធ និងការយល់ដឹងរបស់ពួកគេ។ ពេលណាមានការបំភ្លឺមកពីព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំកត់ត្រាទុក ហើយខ្ញុំអាចរៀនបានច្រើនពីបទពិសោធរបស់បងប្អូនប្រុសស្រី។ ដែលខ្ញុំអាចអនុវត្តរឿងទាំងនេះបាននៅពេលនេះ គឺដោយសារការជំនុំជម្រះ ការលាតត្រដាង ការបំភ្លឺ និងការស្រាយបំភ្លឺនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូមអរព្រះគុណចំពោះការណែនាំរបស់ព្រះជាម្ចាស់!

ខាង​ដើម៖ ៩៤. ការឲ្យមានពរជាងការទទួល

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ