ជំពូកទី ២២ និង ២៣
បច្ចុប្បន្ននេះ គ្រប់គ្នាចង់យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយចង់ស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីមូលហេតុដែលពួកគេមិនអាចអនុវត្តអ្វីដែលពួកគេចង់ធ្វើ មូលហេតុដែលចិត្តរបស់ពួកគេតែងតែក្បត់ព្រះបន្ទូល ព្រមទាំងមូលហេតុដែលពួកគេមិនអាចសម្រេចបាននូវអ្វីដែលពួកគេចង់បាននោះទេ។ ជាលទ្ធផល ពួកគេត្រូវបានយាយីដោយភាពអស់សង្ឃឹមដ៏ធំធេងម្ដងទៀត ប៉ុន្តែពួកគេក៏ភ័យខ្លាចដែរ។ ដោយមិនអាចសម្ដែងចេញនូវអារម្មណ៍ដ៏ស្មុគស្មាញទាំងនេះ ពួកគេបានត្រឹមតែច្រត់ក្បាលពួកគេដោយភាពទុក្ខព្រួយ និងសួរខ្លួនឯងដោយឥតស្រាកស្រាន្តថា៖ «តើអាចទេដែលព្រះជាម្ចាស់មិនបំភ្លឺខ្ញុំ? តើអាចទេដែលព្រះជាម្ចាស់បានបោះបង់ខ្ញុំយ៉ាងស្ងៀមស្ងាត់? ប្រហែលអ្នកផ្សេងទៀតមិនអីទេ ហើយព្រះជាម្ចាស់បានបំភ្លឺពួកគេទាំងអស់ លើកលែងតែខ្ញុំមើលទៅ។ ហេតុអ្វីបានជាខ្ញុំតែងតែមានអារម្មណ៍រំខាន នៅពេលដែលខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហេតុអ្វីបានជាខ្ញុំមិនអាចយល់អ្វីសោះ?» ទោះបីជាគំនិតបែបនេះកើតឡើងនៅក្នុងចិត្តមនុស្សក៏ដោយ ក៏គ្មាននរណាម្នាក់ហ៊ានបញ្ចេញពួកវាមកក្រៅដែរ។ ពួកគេគ្រាន់តែបន្តស៊ូទ្រាំនៅផ្នែកខាងក្នុងប៉ុណ្ណោះ។ តាមពិត គ្មាននរណាម្នាក់ក្រៅពីព្រះជាម្ចាស់ ដែលអាចយល់ព្រះបន្ទូលរបស់ទ្រង់ ឬយល់ពីបំណងព្រះហឫទ័យដ៏ពិតរបស់ទ្រង់ឡើយ តើនេះមិនមែនជាការបង្ខំសត្វទាឱ្យឡើងទ្រើងទេឬ? តើព្រះជាម្ចាស់មិនជ្រាបពីការបរាជ័យរបស់មនុស្សឬ? នេះគឺជាចំណុចប្រសព្វមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនយល់ ហេតុដូច្នោះ ព្រះជាម្ចាស់មានបន្ទូលថា «មនុស្សរស់នៅក្នុងពន្លឺ ប៉ុន្តែគេមិនដឹងពីតម្លៃនៃពន្លឺនោះទេ។ គេមិនដឹងពីសារជាតិនៃពន្លឺ និងប្រភពនៃពន្លឺនោះទេ ហើយជាងនេះទៅទៀត គេមិនដឹងថាពន្លឺនោះជារបស់នរណាទេ»។ ផ្អែកលើអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបន្ទូលប្រាប់មនុស្ស និងអ្វីដែលព្រះបន្ទូលស្នើសុំពីគេ គឺគ្មាននរណាម្នាក់នឹងមានជីវិតរស់នៅនោះទេ ដោយសារតែគ្មានអ្វីនៅក្នុងសាច់ឈាមដែលនឹងទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ដូច្នេះ លទ្ធភាពដែលអាចស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការស្រឡាញ់ និងការចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនោះទៅអនុវត្តដើម្បីចង្អុលបង្ហាញភាវៈរបស់មនុស្សទៅកាន់ស្ថានភាពរបស់វា និងដើម្បីឱ្យពួកគេស្គាល់ខ្លួនឯង នេះគឺជាបទដ្ឋានដ៏ខ្ពស់បំផុត។ នៅពេលដែលនគរព្រះត្រូវបានសម្រេចនៅទីបំផុត នោះមនុស្សដែលរស់នៅក្នុងសាច់ឈាម នឹងនៅតែមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដដែល ហើយនឹងនៅតែត្រូវការការណែនាំផ្ទាល់របស់ទ្រង់។ ប៉ុន្តែមនុស្សនឹងមិនរស់នៅដោយគ្មានការជ្រៀតជ្រែករបស់សាតាំងឡើយ ហើយនឹងមានជីវិតធម្មតារបស់មនុស្ស។ នេះគឺជាវត្ថុបំណងរបស់ព្រះជាម្ចាស់ ក្នុងការយកកឈ្នះសាតាំង ដែលទ្រង់ធ្វើយ៉ាងច្រើនដើម្បីធ្វើឱ្យលក្ខណៈដើមរបស់មនុស្ស ដែលត្រូវបានបង្កើតដោយព្រះជាម្ចាស់វិលមករកសារជាតិដើមវិញ។ នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ «សាច់ឈាម» សំដៅលើអត្ថន័យដូចខាងក្រោម៖ គ្មានលទ្ធភាពក្នុងការស្គាល់សារជាតិរបស់ព្រះជាម្ចាស់ គ្មានលទ្ធភាពក្នុងការមើលឃើញកិច្ចការនៃពិភពខាងវិញ្ញាណ ហើយជាងនេះទៅទៀត លទ្ធភាពដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ក៏ត្រូវបានដឹកនាំដោយវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ។ នេះគឺជាសារជាតិរបស់សាច់ឈាមដែលត្រូវបានបង្កើតដោយព្រះជាម្ចាស់។ ជាធម្មជាតិ វាក៏មានបំណងជៀសវាងពីភាពវឹកវរនៅក្នុងជីវិតរបស់មនុស្សជាតិ ដែលបណ្ដាលមកពីកង្វះសណ្ដាប់ធ្នាប់ដែរ។ កាលណាព្រះជាម្ចាស់មានបន្ទូលកាន់តែច្រើន ហើយទ្រង់មានបន្ទូលកាន់តែមុត នោះមនុស្សក៏យល់កាន់តែច្រើនដែរ។ មនុស្សផ្លាស់ប្ដូរដោយមិនដឹងខ្លួន ហើយរស់នៅដោយមិនដឹងខ្លួននៅក្នុងពន្លឺ ដូច្នេះហើយ «ដោយសារតែពន្លឺ ពួកគេរីកចម្រើន ហើយបានចាកចេញពីភាពងងឹត»។ នេះគឺជាទិដ្ឋភាពដ៏ស្រស់ស្អាតនៃនគរព្រះ ហើយ «ការរស់នៅក្នុងពន្លឺ ការចាកចេញពីសេចក្ដីស្លាប់» ដែលតែងតែត្រូវបានលើកយកមកនិយាយ។ នៅពេលស៊ីនីមត្រូវបានសម្រេចនៅលើផែនដី នៅពេលដែលនគរព្រះត្រូវបានសម្រេច នោះនឹងគ្មានសង្គ្រាមនៅលើផែនដីទៀតទេ។ នឹងមិនដែលមានគ្រោះអត់ឃ្លាន គ្រោះកំណាច និងរញ្ជួយដីទៀតឡើយ។ មនុស្សនឹងបញ្ឈប់ការផលិតអាវុធ។ មនុស្សទាំងអស់នឹងរស់នៅក្នុងសន្តិភាព និងស្ថិរភាព ហើយនឹងមានការទាក់ទងគ្នាធម្មតារវាងមនុស្សនិងមនុស្ស ព្រមទាំងការទាក់ទងគ្នាធម្មតារវាងប្រទេសនិងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន មិនអាចប្រៀបធៀបនឹងការនេះបានទេ។ គ្រប់យ៉ាងដែលនៅក្រោមស្ថានសួគ៌មានសភាពវឹកវរ ហើយរដ្ឋប្រហារនានាចាប់ផ្ដើមកើនឡើងជាលំដាប់នៅក្នុងប្រទេសនីមួយៗ។ បន្ទាប់ពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ មនុស្សផ្លាស់ប្ដូរបន្តិចម្ដងៗ ហើយចំពោះផ្ទៃក្នុងវិញ ប្រទេសនីមួយៗចាប់ផ្ដើមរហែកចេញពីគ្នាយឺតៗ។ គ្រឹះដ៏រឹងមាំរបស់ទីក្រុងបាប៊ីឡូនចាប់ផ្ដើមរញ្ជួយ ដូចជាប្រាសាទនៅលើវាលខ្សាច់អ៊ីចឹង ហើយដោយសារតែបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរ នោះការផ្លាស់ប្ដូរដ៏ធំធេងក៏កើតឡើងដោយមិនដឹងខ្លួននៅក្នុងពិភពលោក ហើយទីសម្គាល់គ្រប់ប្រភេទនឹងលេចឡើងគ្រប់ពេលវេលា ដោយបង្ហាញមនុស្សថា គ្រាចុងក្រោយរបស់ពិភពលោកបានមកដល់ហើយ! នេះគឺជាផែនការរបស់ព្រះជាម្ចាស់។ ទាំងនេះគឺជាជំហានដែលព្រះជាម្ចាស់ធ្វើការ ហើយប្រទេសនីមួយៗនឹងត្រូវបានហែកជាចម្រៀកៗជាមិនខាន។ ទីក្រុងសូដុមចាស់នឹងត្រូវបំផ្លាញឱ្យសាបសូន្យជាលើកទីពីរ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ «ពិភពលោកកំពុងតែដួលចុះ! បាប៊ីឡូនជាប់គាំង!» គ្មាននរណាម្នាក់ក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ អាចយល់ពីហេតុការណ៍នេះទាំងស្រុងនោះទេ។ ទីបំផុត មានព្រំដែនកំណត់មួយចំពោះការយល់ដឹងរបស់មនុស្ស។ ឧទាហរណ៍ រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងត្រូវតែដឹងថា ស្ថានភាពបច្ចុប្បន្នមិនមានស្ថិរភាព និងមានសភាពវឹកវរ ប៉ុន្តែពួកគេមិនអាចដោះស្រាយបញ្ហានេះបានទេ។ ពួកគេគ្រាន់តែអាចជិះលើចរន្តទឹក ដោយសង្ឃឹមនៅក្នុងចិត្តរបស់ពួកគេថា ថ្ងៃនោះនឹងមកដល់ គឺនៅពេលដែលព្រះអាទិត្យរះឡើងម្ដងទៀតនៅទិសខាងកើត ដោយបញ្ចេញពន្លឺទូទាំងដែនដី ហើយកែប្រែភាវៈនៃកិច្ចការដ៏អកុសលនេះ ត្រឡប់ទៅរកសភាពដើមវិញប៉ណ្ណោះ។ ទោះបីជាយ៉ាងណា ពួកគេដឹងតិចតួចថា នៅពេលដែលព្រះអាទិត្យរះជាលើកទីពីរ នោះការរះរបស់វា មិនមែនដើម្បីស្ដារសណ្ដាប់ធ្នាប់ចាស់នោះទេ វាគឺជាដំណើររស់ឡើងវិញ ជាការផ្លាស់ប្ដូរដ៏ហ្មត់ចត់មួយ។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់សម្រាប់ពិភពលោកទាំងមូល។ ទ្រង់នឹងនាំមកនូវពិភពលោកថ្មីមួយ ប៉ុន្តែលើសពីនេះ ដំបូងឡើយទ្រង់នឹងធ្វើឱ្យមនុស្សថ្មីជាមុនសិន។ បច្ចុប្បន្ននេះ អ្វីដែលសំខាន់បំផុតគឺការនាំយកមនុស្សជាតិចូលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនអនុញ្ញាតឱ្យពួកគេរីករាយនឹងពរនៃឋានៈនោះទេ។ ជាងនេះទៅទៀត ដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «នៅក្នុងនគរព្រះ ខ្ញុំគឺជាស្តេច ប៉ុន្តែផ្ទុយពីការចាត់ទុកខ្ញុំជាស្ដេចរបស់គេ មនុស្សបែរជាប្រព្រឹត្តចំពោះខ្ញុំដូចជា 'ព្រះសង្គ្រោះដែលចុះមកពីស្ថានសួគ៌' ទៅវិញ។ ជាលទ្ធផល គេចង់ឱ្យខ្ញុំប្រទានអំណោយដល់គេ ដោយមិនស្វះស្វែងរកចំណេះដឹងអំពីខ្ញុំនោះទេ»។ នេះគឺជាស្ថានភាពពិតរបស់មនុស្សទាំងអស់។ បច្ចុប្បន្ននេះ អ្វីដែលសំខាន់គឺការកម្ចាត់ភាពលោភលន់ដែលមិនចេះស្កប់ស្កល់របស់មនុស្សឱ្យអស់ ដែលនឹងអនុញ្ញាតឱ្យពួកគេស្គាល់ព្រះជាម្ចាស់ដោយគ្មានសុំអ្វីមួយឡើយ។ ដូច្នេះ វាមិនចាំបាច់ឆ្ងល់ទេ ដែលព្រះជាម្ចាស់មានបន្ទូលថា៖ «មនុស្សច្រើនណាស់បានអង្វរករនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំដូចជាអ្នកសុំទានអ៊ីចឹង។ មនុស្សច្រើនណាស់បានបើក 'ស្បោង' របស់ពួកគេចំពោះខ្ញុំ ហើយទទូចសុំឱ្យខ្ញុំប្រទានម្ហូបអាហារដល់ពួកគេដើម្បីរស់»។ សភាពបែបនេះ បង្ហាញឱ្យឃើញអំពីភាពលោភលន់របស់មនុស្ស ហើយពួកវាបង្ហាញថា មនុស្សមិនស្រឡាញ់ព្រះជាម្ចាស់នោះទេ ប៉ុន្តែពួកគេទាមទារពីទ្រង់ ឬក៏ព្យាយាមទទួលបានអ្វីៗដែលពួកគេចង់បាន។ មនុស្សមានធម្មជាតិនៃសត្វចចកដ៏អត់ឃ្លានមួយក្បាល។ ពួកគេទាំងអស់មានឧបាយកល និងលោភលន់ ដូច្នេះហើយព្រះជាម្ចាស់បង្កើតសេចក្ដីតម្រូវសម្រាប់ពួកគេម្ដងហើយម្ដងទៀត ដោយបង្ខំពួកគេឱ្យប្រគល់ចិត្តនៃភាពលោភលន់របស់ពួកគេ ហើយឱ្យស្រឡាញ់ព្រះជាម្ចាស់ដោយចិត្តស្មោះ។ នៅក្នុងតថភាពពិត មកដល់បច្ចុប្បន្ននេះ មនុស្សនៅមិនទាន់ថ្វាយចិត្តទាំងអស់ដល់ព្រះជាម្ចាស់នោះទេ។ ពួកគេជិះទូកពីរ ដោយពេលខ្លះពឹងផ្អែកលើខ្លួនឯង ហើយពេលខ្លះពឹងផ្អែកលើព្រះជាម្ចាស់ ដោយមិនពឹងផ្អែកលើទ្រង់ទាំងស្រុងនោះទេ។ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានឈានដល់ចំណុចជាក់លាក់មួយ នោះមនុស្សទាំងអស់នឹងរស់នៅក្នុងសេចក្ដីស្រឡាញ់ និងសេចក្ដីជំនឿដ៏ពិត ហើយបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងត្រូវបានបំពេញ។ ដូច្នេះ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់មិនខ្ពស់ឡើយ។
ទេវតានានាធ្វើចលនាជានិច្ចនៅក្នុងចំណោមពួកកូនប្រុស និងរាស្ត្ររបស់ព្រះជាម្ចាស់ ដោយប្រញាប់ប្រញាល់នៅចន្លោះវាងស្ថានសួគ៌ និងផែនដី ហើយយាងទៅកាន់ពិភពរបស់មនុស្សបន្ទាប់ពីវិលត្រឡប់ទៅកាន់ពិភពខាងវិញ្ញាញវិញនៅថ្ងៃនីមួយៗ។ នេះគឺជាភារកិច្ចរបស់ពួកគេ ដូច្នេះ ថ្ងៃនីមួយៗ ពួកកូនប្រុស និងរាស្ត្ររបស់ព្រះជាម្ចាស់ត្រូវបានឃ្វាល ហើយជីវិតរបស់ពួកគេផ្លាស់ប្ដូរជាបន្តបន្ទាប់។ នៅថ្ងៃដែលព្រះជាម្ចាស់ផ្លាស់ប្ដូរសណ្ឋានរបស់ទ្រង់ នោះកិច្ចការរបស់ទេវតានៅលើផែនដីនឹងបញ្ចប់ជាផ្លូវការ ហើយពួកគេនឹងវិលត្រឡប់ទៅកាន់ពិភពស្ថានសួគ៌វិញ។ បច្ចុប្បន្ននេះ ពួកកូនប្រុស និងរាស្ត្ររបស់ព្រះជាម្ចាស់ទាំងអស់ ស្ថិតនៅក្នុងស្ថានភាពដូចគ្នា។ ខណៈដែលវិនាទីដើរហួសទៅ នោះមនុស្សទាំងអស់កំពុងផ្លាស់ប្ដូរ ហើយពួកកូនប្រុស និងរាស្ត្ររបស់ព្រះជាម្ចាស់ក៏កំពុងធំធាត់ឡើងបន្ដិចម្ដងៗដែរ។ ក្នុងន័យប្រៀបធៀប អ្នកបះបោរទាំងអស់ក៏កំពុងផ្លាស់ប្ដូរនៅចំពោះមុខសត្វនាគដ៏ធំមានសម្បុរក្រហមដែរ៖ មនុស្សលែងមានភក្ដីភាពចំពោះសត្វនាគដ៏ធំមានសម្បុរក្រហមទៀតហើយ ហើយអារក្សលែងដើរតាមការរៀបចំរបស់វាទៀតហើយ។ ផ្ទុយទៅវិញ ពួកវា «ធ្វើសកម្មភាពទៅតាមអ្វីដែលពួកគេមើលឃើញថាសមស្រប ហើយពួកវានីមួយៗក៏ទៅតាមផ្លូវរបស់វារៀងៗខ្លួន» ដូច្នេះហើយ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចវិនាសនោះ? ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចដួលចុះនោះ?» ស្ថានសួគ៌ចុះមកភា្លមៗ...។ វាហាក់ដូចជាអារម្មណ៍គំរាមកំហែងកំពុងផ្ដល់ជាប្រផ្នូលនៃទីបញ្ចប់របស់មនុស្សជាតិអ៊ីចឹង។ ទីសម្គាល់ដ៏គំរាមកំហែងនានាដែលត្រូវបានទាយនៅទីនេះ គឺជាអ្វីដែលកំពុងកើតឡើងនៅប្រទេសរបស់សត្វនាគដ៏ធំមានសម្បុរក្រហមយ៉ាងជាក់ច្បាស់ ហើយគ្មានអ្វីមួយនៅលើផែនដីអាចរត់គេចបានទេ។ នេះគឺជាសេចក្ដីទំនាយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បច្ចុប្បន្ននេះ មនុស្សទាំងអស់មានការដឹងជាមុនថា ពេលវេលាគឺខ្លីណាស់ ហើយពួកគេហាក់ដូចជាមានអារម្មណ៍ថា គ្រោះមហន្តរាយមួយកំពុងជិតកើតឡើងចំពោះពួកគេ ប៉ុន្តែពួកគេគ្មានមធ្យោបាយដើម្បីរត់គេចនោះទេ ដូច្នេះហើយ ពួកគេទាំងអស់គ្មានសេចក្ដីសង្ឃឹមឡើយ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ខណៈពេលដែលខ្ញុំតាក់តែងលម្អ 'បន្ទប់ខាងក្នុង' នៃនគររបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ នោះគ្មាននរណាម្នាក់ដែលភ្លាមៗនោះ លេចចេញទៅក្នុង 'បន្ទប់ធ្វើការ' របស់ខ្ញុំ ដើម្បីរំខានការងាររបស់ខ្ញុំនោះទេ»។ តាមពិត អត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមិនមែនគ្រាន់តែនិយាយថា មនុស្សអាចស្គាល់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់នោះទេ។ លើសពីនេះ ព្រះបន្ទូលទាំងនោះចង្អុលបង្ហាញរាល់ថ្ងៃថា ព្រះជាម្ចាស់រៀបចំការអភិវឌ្ឍគ្រប់ប្រភេទទូទាំងសកលលោក ដើម្បីបម្រើដល់ផ្នែកបន្ទាប់នៃកិច្ចការរបស់ទ្រង់។ មូលហេតុដែលទ្រង់មានបន្ទូលថា «គ្មាននរណាម្នាក់ដែលភ្លាមៗនោះ លេចចេញទៅក្នុង 'បន្ទប់ធ្វើការ' របស់ខ្ញុំ ដើម្បីរំខានការងាររបស់ខ្ញុំនោះទេ» គឺព្រះជាម្ចាស់ធ្វើការនៅក្នុងភាពជាព្រះ ហើយមនុស្សអាចចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ ប្រសិនបើពួកគេចង់ចូលរួម។ ខ្ញុំសូមសួរអ្នកថា៖ តើអ្នកអាចរៀបចំរាល់ការអភិវឌ្ឍនៅក្នុងសកលលោកទាំងមូលឬទេ? តើអ្នកអាចធ្វើឱ្យមនុស្សនៅលើផែនដីបដិសេធដូនតារបស់ពួកគេឬទេ? តើអ្នកអាចនាំមនុស្សទូទាំងសកលលោកឱ្យបម្រើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកអាចបណ្ដាលឱ្យសាតាំងរៀបចំកុប្បកម្មបានទេ? តើអ្នកអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថា ពិភពលោកមានសភាពសោះកក្រោះ និងទទេសូន្យឬទេ? មនុស្សមិនអាចធ្វើរឿងបែបនេះទេ។ នៅក្នុងអតីតកាល នៅពេលដែល «ជំនាញ» របស់សាតាំងមិនទាន់ត្រូវបានយកមកឱ្យបម្រើផលប្រយោជន៍ពេញលេញ នោះវាអាចតែងតែជ្រៀតជ្រែកនៅក្នុងរាល់ដំណាក់កាលនីមួយៗ នៃកិច្ចការរបស់ព្រះជាម្ចាស់។ នៅក្នុងដំណាក់កាលនេះ សាតាំងអស់ល្បិចកលហើយ ដូច្នេះហើយ ព្រះជាម្ចាស់អនុញ្ញាតឱ្យវាបង្ហាញពណ៌សម្បុរពិតរបស់វា ដើម្បីឱ្យមនុស្សទាំងអស់អាចស្គាល់វា។ នេះគឺជាសេចក្ដីពិតនៃព្រះបន្ទូល «គ្មាននរណាម្នាក់ដែលបានរំខានដល់កិច្ចការរបស់ខ្ញុំឡើយ»។
រាល់ថ្ងៃ មនុស្សនៃពួកជំនុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរាល់ថ្ងៃ ពួកគេឆ្លងកាត់កិច្ចការនៃការវះកាត់ នៅលើ «តុវះកាត់»។ ឧទាហរណ៍ «ការបាត់បង់តួនាទីរបស់ពួកគេ» «ការបណ្តេញចោល» «ភាពភ័យខ្លាចរបស់ពួកគេថយចុះ ហើយស្មារតីរបស់គេបានដូចដើមឡើងវិញ» «ការបោះបង់» និង «ភាពគ្មាន 'អារម្មណ៍'» ពាក្យចំអកបែបនេះ «ធ្វើទារុណកម្ម» មនុស្ស ហើយធ្វើឱ្យពួកគេនិយាយមិនចេញដោយភាពអាម៉ាស់។ វាហាក់ដូចជា ចំណែកនៃរាងកាយទាំងមូលរបស់ពួកគេតាំងពីក្បាលរហូតដល់ចុងជើង និងពីក្នុងរហូតដល់ក្រៅ ទទួលបានការអនុញ្ញាតពីព្រះជាម្ចាស់អ៊ីចឹង។ ហេតុអ្វីបានជាព្រះជាម្ចាស់ដកជីវិតរបស់មនុស្សឱ្យទទេដោយព្រះបន្ទូលរបស់ទ្រង់? តើព្រះជាម្ចាស់កំពុងតែធ្វើឱ្យអ្វីៗលំបាកសម្រាប់មនុស្សដោយចេតនាឬ? វាហាក់ដូចជាផ្ទៃមុខរបស់មនុស្សទាំងអស់ ត្រូវបានធ្វើឱ្យប្រឡាក់ដោយភក់ល្បាប់ដែលមិនអាចលាងជម្រះបានអ៊ីចឹង។ រាល់ថ្ងៃ ដោយក្បាលត្រូវបានឱនចុះ ពួកគេយកចិត្តទុកដាក់ចំពោះអំពើបាបរបស់ពួកគេដូចជាអ្នកសិល្បៈបោកប្រាស់អ៊ីចឹង។ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង ដែលធ្វើឱ្យពួកគេមិនស្គាល់សភាពពិតផ្ទាល់ខ្លួនរបស់ពួកគេយ៉ាងពេញលេញឡើយ។ ប៉ុន្តែចំពោះព្រះជាម្ចាស់ ពិសរបស់សាតាំងគឺស្ថិតនៅគ្រប់ផ្នែកនៃរាងកាយរបស់ពួកគេ សូម្បីតែខួរឆ្អឹងរបស់ពួកគេ។ ជាលទ្ធផល នៅពេលការបើកសម្ដែងរបស់ព្រះជាម្ចាស់កាន់តែជ្រាលជ្រៅ នោះមនុស្សកាន់តែភ័យខ្លាច ដូច្នេះហើយ មនុស្សទាំងអស់ត្រូវបានធ្វើឱ្យស្គាល់សាតាំង និងមើលឃើញសាតាំងនៅក្នុងមនុស្ស ដោយសារពួកគេមិនអាចមើលឃើញសាតាំងដោយភ្នែកទទេរបស់ពួកគេបាននោះទេ។ ហើយដោយសារតែគ្រប់គ្នាបានចូលទៅក្នុងភាពពិត នោះព្រះជាម្ចាស់បើកបង្ហាញធម្មជាតិរបស់មនុស្ស មានន័យថា ព្រះជាម្ចាស់បើកបង្ហាញរូបភាពរបស់សាតាំង ដូច្នេះហើយ ក៏អនុញ្ញាតឱ្យមនុស្សពិនិត្យមើលសាតាំងដ៏ពិតជាក់ស្ដែង ដែលទាំងអស់នេះកាន់តែមានភាពល្អប្រសើរសម្រាប់ពួកគេក្នុងការស្គាល់ព្រះដ៏ជាក់ស្ដែង។ ព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សស្គាល់ទ្រង់ជាសាច់ឈាម ហើយទ្រង់ប្រទានសណ្ឋានទៅឱ្យសាតាំង ដោយអនុញ្ញាតឱ្យមនុស្សស្គាល់សាតាំងដ៏ពិតជាក់ស្ដែងនៅក្នុងសាច់ឈាមរបស់មនុស្សទាំងអស់។ សភាពផ្សេងៗដែលបាននិយាយខាងលើទាំងអស់ គឺជាការបញ្ជាក់អំពីទង្វើរបស់សាតាំង។ ដូច្នេះ វាអាចមានន័យថា គ្រប់គ្នាដែលជាសាច់ឈាម គឺជាការរួមគ្នាជារាងកាយនៃរូបភាពរបស់សាតាំង។ ព្រះជាម្ចាស់មិនអាចយកមកប្រៀបធៀបជាមួយសត្រូវរបស់ទ្រង់បានទេ។ ទាំងពីរនេះ ជាសត្រូវនឹងគ្នា ហើយជាកម្លាំងពីរខុសគ្នា។ ដូច្នេះហើយ អារក្សគឺអារក្សជារៀងរហូត ហើយព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ជារៀងរហូត។ ទាំងពីរនេះមិនត្រូវគ្នា ដូចទឹកនិងភ្លើងអ៊ីចឹង ក៏នៅដាច់ពីគ្នាដូចជាមេឃនិងដីដែរ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្ស មនុស្សមួយប្រភេទមានវិញ្ញាណរបស់ទេវតា ខណៈដែលមនុស្សមួយប្រភេទទៀតគ្មានវិញ្ញាណទេ ដូច្នេះហើយ មនុស្សដែលគ្មានវិញ្ញាណត្រូវបានគ្រប់គ្រងដោយវិញ្ញាណរបស់អារក្ស ហើយពួកគេត្រូវបានហៅថា អារក្ស។ ទីបំផុត ទេវតាគឺជាទេវតា អារក្សគឺជាអារក្ស ហើយព្រះជាម្ចាស់គឺជាព្រះជាម្ចាស់។ នេះគឺជាអ្វីដែលក្រុមនីមួយៗត្រូវបានបង្កើតដោយផ្អែកលើប្រភេទរបស់វា ដូច្នេះហើយ នៅពេលដែលទេវតាសោយរាជ្យនៅលើផែនដី ហើយរីករាយនឹងព្រះពរ ព្រះជាម្ចាស់យាងត្រឡប់ទៅកាន់ទីកន្លែងគង់នៅរបស់ទ្រង់ ហើយសម្រាក ចំណែកសត្រូវរបស់ព្រះជាម្ចាស់ ត្រូវបានធ្វើឱ្យត្រឡប់ទៅជាផេះ។ តាមពិត មើលពីខាងក្រៅទៅ មនុស្សទាំងអស់ហាក់ដូចជាស្រឡាញ់ព្រះជាម្ចាស់អ៊ីចឹង ប៉ុន្តែឫសគល់គឺស្ថិតនៅក្នុងសារជាតិរបស់ពួកគេ តើអស់អ្នកដែលមានធម្មជាតិរបស់ទេវតា អាចរត់គេចពីព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយធ្លាក់ទៅក្នុងជង្ហុកធំបានយ៉ាងដូចម្ដេចកើត? ហើយតើអស់អ្នកដែលមានធម្មជាតិរបស់អារក្សអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដបានយ៉ាងដូចម្ដេចកើត? សារជាតិនៃមនុស្សបែបនេះ គឺមិនមែនជាសារជាតិរបស់អ្នកដែលមានសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់នោះទេ ដូច្នេះ តើពួកគេអាចមានឱកាសចូលទៅក្នុងនគរព្រះបានយ៉ាងដូចម្ដេច? គ្រប់យ៉ាងត្រូវបានរៀបចំដោយព្រះជាម្ចាស់នៅពេលដែលទ្រង់បានបង្កើតពិភពលោក ដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «ខ្ញុំបោះជំហានកណ្តាលខ្យល់ និងភ្លៀង ហើយបានចំណាយពេលពីមួយឆ្នាំទៅមួយឆ្នាំក្នុងចំណោមមនុស្ស និងបានចូលមកដល់ពេលវេលានៃបច្ចុប្បន្ននេះ។ តើនេះមិនមែនជាជំហាននៃផែនការគ្រប់គ្រងយ៉ាងជាក់ច្បាស់របស់ខ្ញុំទេឬ? តើនរណាធ្លាប់បន្ថែមទៅក្នុងផែនការរបស់ខ្ញុំ? តើនរណាអាចបំបែកចេញពីជំហាននៃផែនការរបស់ខ្ញុំបាន?» ដោយបានត្រលប់ជាសាច់ឈាម នោះព្រះជាម្ចាស់ត្រូវតែមានបទពិសោធពីជីវិតរបស់មនុស្ស តើនេះមិនមែនជាផ្នែកជាក់ស្ដែងរបស់ព្រះដ៏ជាក់ស្ដែងឬ? ព្រះជាម្ចាស់មិនលាក់បាំងអ្វីមួយពីមនុស្ស ដោយសារតែភាពទន់ខ្សោយរបស់មនុស្សនោះទេ។ ផ្ទុយទៅវិញ ទ្រង់បើកចំហសេចក្ដីពិតទៅកាន់មនុស្ស ដូចជាព្រះជាម្ចាស់មានបន្ទូលថា៖ «ខ្ញុំបានចំណាយពេលពីមួយឆ្នាំទៅមួយឆ្នាំក្នុងចំណោមមនុស្ស»។ វាច្បាស់ជាដោយសារតែព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម ទើបទ្រង់បានឆ្លងកាត់ពីមួយឆ្នាំទៅមួយឆ្នាំនៅលើផែនដី។ ដូច្នេះហើយ មានតែក្រោយពេលឆ្លងកាត់ដំណើរការគ្រប់ប្រភេទទាំងអស់ប៉ុណ្ណោះ ទើបទ្រង់ត្រូវបានចាត់ទុកថាជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយមានតែក្រោយពីដំណើរការទាំងអស់នោះទេ ដែលទ្រង់អាចធ្វើការនៅក្នុងភាពជាព្រះនៅក្នុងសាច់ឈាមបាន។ បន្ទាប់មក ក្រោយពីត្រូវបានបើកសម្ដែងអាថ៌កំបាំងទាំងអស់ នោះទ្រង់នឹងមានសេរីភាពក្នុងការផ្លាស់ប្ដូរសណ្ឋានរបស់ទ្រង់។ នេះគឺជាទិដ្ឋភាពមួយទៀតនៃការពន្យល់ពីភាពមិនហួសពីអធិធម្មជាតិ ដែលព្រះជាម្ចាស់បានចង្អុលបង្ហាញដោយផ្ទាល់។
វាជាការចាំបាច់ក្នុងការបញ្ជូនបន្តនូវការប្រមូលផ្ដុំព្រះបន្ទូលគ្រប់ម៉ាត់របស់ព្រះជាម្ចាស់ ដោយមិនមែនធ្វើគ្រាន់ធ្វើបង្គ្រប់កិច្ចនោះទេ នេះគឺជាបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់!