ជំពូកទី ២១

នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សប្រៀបដូចជាសត្វនៅក្នុងពិភពសត្វ។ ពួកគេវាយប្រយុទ្ធគ្នា សម្លាប់គ្នា ហើយមានការប្រាស្រ័យទាក់ទង់ដ៏ពិសេសជាមួយគ្នា។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគក៏ដូចទៅនឹងសត្វស្វាដែលប្រើល្បិចដាក់គ្នាដោយមិនគិតពីអាយុ ឬភេទឡើយ។ ដូច្នេះហើយ គ្រប់យ៉ាងដែលមនុស្សជាតិទាំងអស់ធ្វើ និងសម្ដែងចេញ គឺមិនដែលត្រូវនឹងព្រះទ័យរបស់ព្រះជាម្ចាស់ឡើយ។ ពេលវេលាដែលព្រះជាម្ចាស់គ្របបាំងព្រះភ័ក្ត្ររបស់ទ្រង់ គឺច្បាស់ជានៅពេលដែលមនុស្សទូទាំងពិភពលោកត្រូវបានសាកល្បង។ មនុស្សទាំងអស់ស្រែកថ្ងូរដោយការឈឺចាប់ ពួកគេទាំងអស់រស់នៅក្រោមការគំរាមកំហែងនៃគ្រោះកំណាច ហើយគ្មាននរណាម្នាក់បានគេចផុតពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ឡើយ។ តាមពិតទៅ គោលបំណងចម្បងរបស់ព្រះជាម្ចាស់នៅក្នុងការត្រលប់ជាសាច់ឈាម គឺដើម្បីជំនុំជម្រះមនុស្ស និងថ្កោលទោសគេនៅក្នុងសាច់ឈាមរបស់ទ្រង់។ នៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ គឺត្រូវបានសម្រេចតាំងពីយូរមកហើយ ថានរណានឹងត្រូវបានសង្គ្រោះ ឬត្រូវបានបំផ្លាញ ដោយផ្អែកលើលក្ខណៈរបស់ពួកគេ ហើយហេតុការណ៍នេះនឹងត្រូវបានធ្វើឱ្យឃើញច្បាស់នៅក្នុងដំណាក់កាលចុងក្រោយ។ ស្របពេលដែលថ្ងៃនិងខែកន្លងផុតទៅ នោះមនុស្សផ្លាស់ប្ដូរ ហើយសណ្ឋានដើមរបស់ពួកគេក៏ត្រូវបានបើកសម្ដែង។ វាច្បាស់ណាស់ថា មានមាន់ ឬក៏ទានៅក្នុងស៊ុត នៅពេលដែលវាប្រេះចំហឡើង។ ពេលវេលាដែលស៊ុតបែក គឺជាពេលវេលាតែមួយដែលគ្រោះមហន្តរាយនៅលើផែនដីនឹងចូលមកដល់ទីបញ្ចប់។ ចេញពីនេះ យើងអាចមើលឃើញថា ដើម្បីដឹងថាតើមាន «មាន់» ឬ «ទា» នៅខាងក្នុងនោះ គឺ «ស៊ុត» ត្រូវតែបានបែកចំហឡើង។ នេះគឺជាផែនការនៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ ហើយវាត្រូវតែបានសម្រេច។

«គួរឱ្យអាណិតមនុស្សណាស់! ហេតុអ្វីបានជាមនុស្សស្រឡាញ់ខ្ញុំ តែបែរជាមិនអាចដើរតាមគោលបំណងនៃព្រះវិញ្ញាណរបស់ខ្ញុំទៅវិញ?» ដោយសារតែសភាពនេះរបស់មនុស្ស ទើបគេត្រូវតែឆ្លងកាត់ការដោះស្រាយ ដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហើយដោយសារតែសេចក្ដីស្អប់របស់ព្រះជាម្ចាស់ចំពោះមនុស្ស ទើបទ្រង់បានប្រកាសជាច្រើនលើកថា «ឱ ពួកបះបោរនៃមនុស្សជាតិទាំងឡាយអើយ! ពួកគេត្រូវតែកិនកម្ទេចនៅក្រោមព្រះបាទារបស់ខ្ញុំ។ ពួកគេត្រូវតែវិនាសនៅក្នុងការវាយផ្ចាលរបស់ខ្ញុំ ហើយត្រូវតែទុកពួកគេចោលពីក្នុងចំណោមមនុស្សជាតិ នៅថ្ងៃដែលកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំបានសម្រេច ដើម្បីមនុស្សជាតិទាំងមូលស្គាល់ពីមុខមាត់ដ៏អាក្រក់របស់ពួកគេ»។ ព្រះជាម្ចាស់កំពុងតែមានបន្ទូលទៅកាន់មនុស្សជាតិទាំងអស់នៅក្នុងសាច់ឈាម ហើយទ្រង់ក៏កំពុងមានបន្ទូលទៅកាន់សាតាំងនៅក្នុងពិភពខាងវិញ្ញាណផងដែរ ដែលនៅពីលើសកលលោកទាំងមូល។ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលត្រូវបានសម្រេចដោយផែនការរយៈពេល ៦ ០០០ ឆ្នាំ របស់ព្រះជាម្ចាស់។

នៅក្នុងសេចក្ដីពិត ព្រះជាម្ចាស់គឺសាមញ្ញាយ៉ាងពិសេស ហើយមានអ្វីៗមួយចំនួន ដែលអាចត្រូវបានសម្រេច ប្រសិនបើទ្រង់អនុវត្តពួកវាដោយអង្គទ្រង់ផ្ទាល់ និងទតវាដោយព្រះនេត្ររបស់ទ្រង់ផ្ទាល់។ វាមិនដូចទៅនឹងអ្វីដែលមនុស្សស្រមៃគិតថា ព្រះជាម្ចាស់ទម្រេតនៅទីនោះ ខណៈដែលគ្រប់យ៉ាងធ្វើដំណើរតាមដែលទ្រង់សព្វព្រះទ័យឡើយ។ នេះគឺជាផលនៃការរំខានរបស់សាតាំងនៅក្នុងមនុស្ស ដែលធ្វើឱ្យមនុស្សមិនច្បាស់អំពីព្រះភ័ក្ត្រពិតរបស់ព្រះជាម្ចាស់។ ដូច្នេះ ក្នុងអំឡុងពេលនៃយុគសម័យចុងក្រោយ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមដើម្បីបើកសម្ដែងយ៉ាងចំហ អំពីភាពពិតរបស់ទ្រង់ចំពោះមនុស្ស ដោយមិនលាក់បាំងអ្វីមួយឡើយ។ ការពណ៌នាមួយចំនួននៃនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាការបំផ្លើសទាំងស្រុង ដូចជានៅពេលដែលត្រូវបាននិយាយថា ព្រះជាម្ចាស់អាចធ្វើឱ្យពិភពលោកវិនាសដោយព្រះបន្ទូលមួយម៉ាត់ ឬដោយព្រះតម្រិះដ៏តិចតួចបំផុតប៉ុណ្ណោះអ៊ីចឹង។ ជាលទ្ធផល មនុស្សភាគច្រើននិយាយអ្វីដូចជា ហេតុអ្វីបានជាព្រះជាម្ចាស់ប្រកបដោយសព្វានុភាព ប៉ុន្តែទ្រង់មិនអាចលេបសាតាំងមួយម៉ាត់បានអ៊ីចឹង? ពាក្យទាំងនេះមិនសមហេតុផលឡើយ ហើយបង្ហាញថា មនុស្សនៅតែមិនស្គាល់ព្រះជាម្ចាស់ដដែល។ ចំពោះព្រះជាម្ចាស់ ការបំផ្លាញសត្រូវរបស់ទ្រង់ឱ្យសូន្យ តម្រូវឱ្យមានដំណើរការមួយ ប៉ុន្តែវាជាការពិតដែលនិយាយថា ព្រះជាម្ចាស់មានជ័យជម្នះទាំងអស់៖ ទីបំផុត ព្រះជាម្ចាស់នឹងយកឈ្នះសត្រូវរបស់ទ្រង់។ វាដូចទៅនឹងពេលដែលប្រទេសដ៏ខ្លាំងមួយ យកឈ្នះប្រទេសទន់ខ្សោយមួយអ៊ីចឹង វាត្រូវតែទទួលបានជ័យជម្នះដោយខ្លួនឯងជាជំហានៗ ដោយពេលខ្លះប្រើប្រាស់កម្លាំង ពេលខ្លះប្រើប្រាស់យុទ្ធសាស្ត្រ។ មានដំណើរការមួយ ប៉ុន្តែវាមិនអាចត្រូវបាននិយាយថា ដោយសារតែប្រទេសខ្លាំងមានអាវុធនុយក្លេអ៊ែរជំនាន់ថ្មី ហើយប្រទេសទន់ខ្សោយអន់ជាងឆ្ងាយ នោះប្រទេសទន់ខ្សោយនឹងបោះបង់ចោលដោយគ្មានការប្រយុទ្ធឡើយ។ នោះគឺជាការអះអាងដែលមិនសមហេតុផលឡើយ។ វាសមស្របដែលនិយាយថា ប្រទេសខ្លាំងគឺច្បាស់ជាឈ្នះ ហើយប្រទេសទន់ខ្សោយច្បាស់ជាចាញ់ ប៉ុន្តែប្រទេសខ្លាំងអាចត្រឹមតែត្រូវបាននិយាយថា មានកងកម្លាំងច្រើនជាងប៉ុណ្ណោះ នៅពេលដែលវាឈ្លានពានដោយផ្ទាល់លើប្រទេសទន់ខ្សោយ។ ដូច្នេះ ព្រះជាម្ចាស់តែងតែមានបន្ទូលថា មនុស្សមិនស្គាល់ទ្រង់ឡើយ។ ដូច្នេះ តើពាក្យខាងលើតំណាងឱ្យផ្នែកមួយនៃមូលហេតុដែលមនុស្សមិនស្គាល់ព្រះជាម្ចាស់ឬទេ? តើទាំងនេះ មិនមែនជាសញ្ញាណរបស់មនុស្សទេឬអី? ហេតុអ្វីបានជាព្រះជាម្ចាស់គ្រាន់តែបង្គាប់ឱ្យមនុស្សស្គាល់ភាពពិតរបស់ទ្រង់ ដូច្នោះហើយក៏បានត្រលប់ជាសាច់ឈាមដោយផ្ទាល់? ដូច្នេះ មនុស្សភាគច្រើនបានថ្វាយបង្គំស្ថានសួគ៌យ៉ាងគោរព ប៉ុន្តែ «ស្ថានសួគ៌ មិនដែលរងឥទ្ធិពលសូម្បីតែបន្តិច ដោយសារទង្វើរបស់មនុស្សឡើយ ហើយប្រសិនបើការប្រព្រឹត្តរបស់ខ្ញុំចំពោះមនុស្ស អាស្រ័យលើទង្វើនីមួយៗរបស់គេ នោះមនុស្សជាតិទាំងមូលនឹងរស់ក្នុងការវាយផ្ចាលរបស់ខ្ញុំ»។

ព្រះជាម្ចាស់ទតឃើញធ្លុះអំពីលក្ខណៈរបស់មនុស្ស។ នៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ហាក់ដូចជាត្រូវបានមនុស្ស «ដាក់ទណ្ឌកម្ម» ខ្លាំងណាស់ បានជាទ្រង់មិនចាប់អារម្មណ៍យកព្រះទ័យទុកដាក់ចំពោះមនុស្សតទៅទៀត ហើយទ្រង់គ្មានសេចក្ដីសង្ឃឹមសូម្បីតែបន្តិចលើគេឡើយ។ វាហាក់ដូចជា មនុស្សនៅហួសពីសេចក្ដីសង្គ្រោះអ៊ីចឹង។ «ខ្ញុំបានឃើញមនុស្សជាច្រើនសម្រក់ទឹកភ្នែកហូរតាមថ្ពាល់របស់ពួកគេ ហើយខ្ញុំបានឃើញមនុស្សជាច្រើនថ្វាយចិត្តរបស់ពួកគេជាថ្នូរនឹងភោគទ្រព្យរបស់ខ្ញុំ។ ក្រៅពី 'ភាពគោរពស្រលាញ់' បែបនេះ ខ្ញុំមិនដែលប្រទានគ្រប់យ៉ាងរបស់ខ្ញុំឱ្យមនុស្សដោយទទេៗ ដោយ សារតែការចង់បានភ្លាមៗរបស់គេនោះទេ ដ្បិតមនុស្សមិនដែលចង់លះបង់ខ្លួនដោយរីករាយនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំនោះទេ»។ នៅពេលដែលព្រះជាម្ចាស់បើកសម្ដែងអំពីធម្មជាតិរបស់មនុស្ស នោះមនុស្សត្រូវអាម៉ាស់ខ្លួនឯង ប៉ុន្តែការនេះគ្មានអ្វីក្រៅពីចំណេះដឹងដែលសើៗឡើយ ហើយគេមិនអាចស្គាល់ធម្មជាតិរបស់គេយ៉ាងពិតប្រាកដ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ មនុស្សភាគច្រើនមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ពួកគេមិនអាចរកឃើញមាគ៌ាសម្រាប់ជីវិតរបស់ពួកគេនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះហើយ កាលណាពួកគេកាន់តែល្ងង់ នោះព្រះជាម្ចាស់កាន់តែចំអកដាក់ពួកគេ។ ដូច្នេះ ពួកគេចូលទៅក្នុងតួនាទីនៃភាពគួរឱ្យស្អប់ខ្ពើមដោយមិនដឹងខ្លួន ហើយជាលទ្ធផល ពួកគេស្គាល់ខ្លួនឯង ខណៈដែលពួកគេត្រូវបានចាក់ដោយ «ដាវដ៏ទន់»។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់លេចចេញមក ដើម្បីអបអរទង្វើរបស់មនុស្ស និងដើម្បីលើកទឹកចិត្តទង្វើរបស់មនុស្ស ប៉ុន្តែមនុស្សតែងតែមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែសើចចំអកឱ្យពួកគេ។ ដូច្នេះហើយ នៅពេលដែលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ សាច់ដុំនៅលើផ្ទៃមុខរបស់ពួកគេ ញាក់ម្ដងហើយម្ដងទៀត ហាក់ដូចជាពួកគេកំពុងតែកន្ត្រាក់អ៊ីចឹង។ នេះគឺភាពមិនបរិសុទ្ធនៃមនសិការរបស់ពួកគេ ហើយដោយសារតែបញ្ហានេះហើយ ទើបពួកគេកន្ត្រាក់ទាំងមិនដឹងខ្លួន។ ការឈឺចាប់របស់ពួកគេ គឺជាប្រភេទនៃការឈឺចាប់ដែលពួកគេចង់សើចក៏សើចមិនចេញ ចង់យំក៏យំមិនចេញ ដោយសារតែលក្ខណៈនៃការកំប្លែងលេងរបស់មនុស្ស ត្រូវបានចាក់នៅលើ «ក្បាលឌីស» បញ្ជាដោយតេឡេ ប៉ុន្តែពួកគេមិនអាចបិទវាបានឡើយ ដោយអាចត្រឹមតែអត់ទ្រាំប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ «ការផ្ដោតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់» ត្រូវបានបង្រៀនអំឡុងពេលនៃការជួបជុំរបស់មិត្តរួមការងារ តើនរណាដែលមិនស្គាល់ពីធម្មជាតិនៃកូនរបស់នាគដ៏ធំមានសម្បុរក្រហម? នៅទល់មុខគ្នា ពួកគេស្ដាប់បង្គាប់ដូចកូនចៀម ប៉ុន្តែនៅពីក្រោយខ្នង ពួកគេសាហាវដូចសត្វចចកអ៊ីចឹង ដែលអាចត្រូវបានឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលថា «មនុស្សជាច្រើនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ នៅពេលដែលខ្ញុំប្រទានព្រះបន្ទូលរបស់ខ្ញុំដល់គេ ប៉ុន្តែពួកគេមិនស្រឡាញ់ព្រះបន្ទូលរបស់ខ្ញុំនៅក្នុងវិញ្ញាណរបស់ពួកគេនោះទេ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំម្តងម្កាល ដូចជាទ្រព្យសម្បត្តិសាធារណៈអ៊ីចឹង ហើយនៅពេលណាក៏ដោយដែលពួកគេមានអារម្មណ៍ចូលចិត្ត ពួកគេបោះចោលព្រះបន្ទូលនោះទៅកាន់កន្លែងដើមវិញ»។ ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែបានបើកបង្ហាញមនុស្ស? នេះបង្ហាញថា ធម្មជាតិចាស់របស់មនុស្សគឺរឹងមាំ និងមិនរង្គោះរង្គើឡើយ។ ដូចជាភ្នំថៃសានអ៊ីចឹង វាឈរយ៉ាងខ្ពស់នៅក្នុងចិត្តរបស់មនុស្សរាប់រយលាននាក់ ប៉ុន្តែថ្ងៃនោះនឹងមកដល់នៅពេលដែលយូកុងរំកិលភ្នំនោះ។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់។ នៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់ គ្មានពេលណាមួយដែលព្រះជាម្ចាស់មិនធ្វើសេចក្ដីតម្រូវពីមនុស្ស ធ្វើឱ្យមនុស្សកក់ក្ដៅ ឬចង្អុលបង្ហាញធម្មជាតិរបស់មនុស្សឡើយ ដែលត្រូវបានបើកសម្ដែងនៅក្នុងជីវិតរបស់គេ៖ «នៅពេលដែលមនុស្សនៅឆ្ងាយពីខ្ញុំ ហើយនៅពេលដែលគេល្បងលខ្ញុំ នោះខ្ញុំលាក់ខ្លួនពីពួកគេនៅក្នុងពពក។ ជាលទ្ធផល គេមិនអាចរកឃើញដានណាមួយរបស់ខ្ញុំនោះទេ ហើយគេត្រឹមតែរស់នៅជិតដៃរបស់មនុស្សអាក្រក់ ដោយធ្វើតាមរាល់កិច្ចការដែលពួកគេស្នើសុំប៉ុណ្ណោះ»។ នៅក្នុងភាពពិត មនុស្សកម្រមានឱកាសរស់នៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ណាស់ ដោយសារតែពួកគេមានបំណងចិត្តស្វែងរកតិចពេក។ ជាលទ្ធផល ទោះបីជាមនុស្សភាគច្រើនស្រឡាញ់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេរស់នៅក្រោមកណ្ដាប់ដៃរបស់មនុស្សអាក្រក់ដែរ ហើយគ្រប់យ៉ាងដែលពួកគេធ្វើ គឺត្រូវបានដឹកនាំដោយមនុស្សអាក្រក់។ ប្រសិនបើមនុស្សពិតជាបានរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់មែន ដោយការស្វែងរកព្រះជាម្ចាស់នៅគ្រប់ពេលវេលាជារៀងរាល់ថ្ងៃ នោះនឹងមិនចាំបាច់ឱ្យព្រះជាម្ចាស់មានបន្ទូលដូចនេះឡើយ មិនអ៊ីចឹងឬ? នៅពេលដែលមនុស្សទុកអត្ថបទចោល នោះពួកគេក៏ទុកព្រះជាម្ចាស់ចោលភ្លាមៗជាមួយនឹងសៀវភៅដែរ ដូច្នេះហើយ ពួកគេព្រួយបារម្ភរឿងផ្ទាល់ខ្លួន ដែលក្រោយមក ព្រះជាម្ចាស់ក៏ចាកចេញបាត់ពីចិត្តរបស់ពួកគេ។ ប៉ុន្តែនៅពេលដែលពួកគេចាប់កាន់សៀវភៅម្ដងទៀត នោះពួកគេបានភ្លេចព្រះជាម្ចាស់មួយរំពេច។ ជីវិតរបស់មនុស្ស «ដោយគ្មានការចងចាំ» គឺបែបនេះឯង។ កាលណាព្រះជាម្ចាស់មានបន្ទូលកាន់តែច្រើន នោះព្រះបន្ទូលរបស់ទ្រង់កាន់តែខ្ពស់។ នៅពេលដែលព្រះបន្ទូលឈានដល់ចំណុចខ្ពស់បំផុត នោះកិច្ចការទាំងអស់ត្រូវបានបញ្ចប់ ហើយជាលទ្ធផល ព្រះជាម្ចាស់ក៏បញ្ឈប់ព្រះសូរសៀងរបស់ទ្រង់។ គោលការណ៍ដែលព្រះជាម្ចាស់ធ្វើកិច្ចការ គឺដើម្បីបញ្ចប់កិច្ចការរបស់ទ្រង់ នៅពេលដែលវាឈានដល់ចំណុចខ្ពស់បំផុតរបស់វា។ ទ្រង់មិនបន្តធ្វើការទៀតឡើយនៅពេលដែលវាបានឈានដល់ចំណុចខ្ពស់បំផុតរបស់វា ផ្ទុយទៅវិញ ទ្រង់ឈប់យ៉ាងរហ័ស។ ទ្រង់មិនដែលធ្វើកិច្ចការដែលមិនចាំបាច់ឡើយ។

ខាង​ដើម៖ ជំពូកទី ២០

បន្ទាប់៖ ជំពូកទី ២២ និង ២៣

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ