ជំពូកទី ៤៤ និង ៤៥

ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្សអំពី «សេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់» ដែលជាមេរៀនដ៏ជ្រាលជ្រៅបំផុតក្នុងចំណោមមេរៀនទាំងអស់រួចមក ព្រះអង្គបានផ្ដោតទៅលើការថ្លែងព្រះបន្ទូលអំពីប្រធានបទ «ព្រះសូរសៀងរបស់ព្រះវិញ្ញាណទាំង ៧» វិញ ដោយធ្វើឱ្យមនុស្សទាំងអស់ព្យាយាមយល់ពីភាពឥតន័យខ្លឹមសារនៃជីវិតរបស់មនុស្ស រួចជីកកកាយរកមើលសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដនៅក្នុងខ្លួនពួកគេ។ តើអ្នកដែលរស់នៅក្នុងជំហានបច្ចុប្បន្នមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ច្រើនប៉ុនណា? តើអ្នករាល់គ្នាដឹងដែរឬទេ? ចំពោះមេរៀនអំពី «ការស្រឡាញ់ព្រះជាម្ចាស់» នេះ គ្មានដែនកំណត់នោះទេ។ តើមនុស្សទាំងអស់មានការយល់ដឹងបែបណាអំពីជីវិតរបស់មនុស្ស? តើពួកគេមានអាកប្បកិរិយាបែបណាចំពោះការស្រឡាញ់ព្រះជាម្ចាស់? តើពួកគេសុខចិត្តស្រឡាញ់ព្រះជាម្ចាស់ឬអត់? តើពួកគេធ្វើតាមនិន្នាការរបស់មនុស្សភាគច្រើន ឬស្អប់សាច់ឈាមនេះ? ចំណុចទាំងអស់នេះ អ្នករាល់គ្នាគួរតែដឹង និងយល់ឱ្យបានច្បាស់។ តើនៅក្នុងខ្លួនមនុស្សពិតជាគ្មានអ្វីសោះមែនឬ? «ខ្ញុំចង់ឱ្យមនុស្សស្រឡាញ់ខ្ញុំពិតប្រាកដ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ មនុស្សនៅតែអូសបន្លាយពេល មិនអាចប្រគល់សេចក្ដីស្រឡាញ់ពិតប្រាកដរបស់ពួកគេថ្វាយដល់ខ្ញុំបានដដែល។ នៅក្នុងការគិតស្រមៃរបស់ពួកគេ ពួកគេជឿថា ប្រសិនបើពួកគេប្រគល់សេចក្ដីស្រឡាញ់ពិតប្រាកដថ្វាយដល់ខ្ញុំ នោះពួកគេនឹងមិននៅសេសសល់អ្វីទៀតឡើយ»។ នៅក្នុងព្រះបន្ទូលទាំងនេះ តើពាក្យ «សេចក្ដីស្រឡាញ់ពិតប្រាកដ» មានន័យដូចម្ដេច? ហេតុអ្វីបានជាព្រះជាម្ចាស់នៅតែសុំសេចក្ដីស្រឡាញ់ពិតប្រាកដពីមនុស្សទៀត ទាំងដែលសម័យកាលនេះ «មនុស្សទាំងអស់សុទ្ធតែស្រឡាញ់ព្រះជាម្ចាស់» រួចទៅហើយ? ដូច្នេះ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺបង្គាប់ឱ្យមនុស្សសរសេរអត្ថន័យនៃសេចក្ដីស្រឡាញ់ពិតប្រាកដនៅលើក្រដាសចម្លើយ ដូច្នេះ ច្បាស់ណាស់ថា នេះគឺជាកិច្ចការផ្ទះដែលព្រះជាម្ចាស់ដាក់ឱ្យមនុស្សធ្វើ។ ដោយសារតែជំហាននាពេលបច្ចុប្បន្ននេះ ទោះបីព្រះជាម្ចាស់មិនបានទាមទារអ្វីច្រើនពីមនុស្សក៏ដោយ ក៏មនុស្សមិនទាន់បានសម្រេចតាមសេចក្ដីតម្រូវពីខាងដើមរបស់ព្រះជាម្ចាស់ចំពោះមនុស្សដែរ។ ម៉្យាងវិញទៀត ពួកគេមិនទាន់បានដាក់ចិត្តដាក់កាយស្រឡាញ់ព្រះជាម្ចាស់នៅឡើយទេ។ ដូច្នេះ ទោះក្នុងពេលដែលពួកគេមិនពេញចិត្តក្ដី ក៏ព្រះជាម្ចាស់នៅតែតាំងសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្សដដែល រហូតទាល់តែកិច្ចការនេះទទួលបានផល ហើយទ្រង់ទទួលបានសិរីល្អពីកិច្ចការនេះ។ ពិតណាស់ កិច្ចការនៅលើផែនដី ត្រូវបានបញ្ចប់ដោយសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ដូច្នេះ មានតែពេលដែលព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ទើបទ្រង់បង្ហាញប្រាប់ទៅមនុស្សអំពីកិច្ចការដ៏មានសារៈសំខាន់ជាងគេបំផុតក្នុងចំណោមកិច្ចការទាំងអស់។ នៅពេលដែលកិច្ចការរបស់ទ្រង់បញ្ចប់ ប្រសិនបើទ្រង់ប្រទានសេចក្ដីស្លាប់ដល់មនុស្ស តើមនុស្សនឹងទៅជាបែបណា តើព្រះជាម្ចាស់នឹងទៅជាបែបណា ហើយតើសាតាំងនឹងទៅជាបែបណា? មានតែពេលដែលសេចក្ដីស្រឡាញ់របស់មនុស្សនៅលើផែនដីត្រូវបានចម្រាញ់រួចប៉ុណ្ណោះ ទើបគេអាចនិយាយបានថា «ព្រះជាម្ចាស់បានយកឈ្នះលើមនុស្សហើយ»។ បើមិនដូច្នោះទេ មនុស្សមុខជានិយាយថា ព្រះជាម្ចាស់ធ្វើបាបពួកគេ ហើយព្រះជាម្ចាស់មុខជាត្រូវអាម៉ាស់មិនខាន។ ព្រះជាម្ចាស់នឹងមិនល្ងង់ដល់ថ្នាក់ត្រូវបញ្ចប់កិច្ចការរបស់ទ្រង់ដោយគ្មានការនិយាយខ្សឹបខ្សៀវអ្វីនោះទេ។ ដូច្នេះ នៅពេលដែលកិច្ចការជិតត្រូវបញ្ចប់ នោះនឹងកើតមានរលកនៃចិត្តឆេះឆួលក្នុងការស្រឡាញ់ព្រះជាម្ចាស់ ហើយការស្រឡាញ់ព្រះជាម្ចាស់ នឹងក្លាយជាបញ្ហាដ៏សំខាន់។ ជាការពិត សេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នេះ មិនត្រូវធ្វើឱ្យប្រឡាក់ប្រឡូសដោយសារមនុស្សឡើយ។ នេះគឺជាសេចក្ដីស្រឡាញ់ដ៏ផូរផង់មួយ ដូចជាសេចក្ដីស្រឡាញ់ដ៏ស្មោះសរបស់ភរិយាចំពោះស្វាមីដែរ ឬបើពុំនោះទេ ក៏ដូចជាសេចក្ដីស្រឡាញ់របស់ពេត្រុសដូច្នោះដែរ។ ព្រះជាម្ចាស់មិនចង់បានសេចក្ដីស្រឡាញ់របស់យ៉ូបនិងប៉ុលឡើយ តែទ្រង់ចង់បានសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវចំពោះព្រះយេហូវ៉ា ជាសេចក្ដីស្រឡាញ់រវាងព្រះវរបិតា និងព្រះរាជបុត្រា៖ «គិតតែពីព្រះវរបិតា ដោយគ្មានគិតពីការខាតបង់ ឬផលចំណេញផ្ទាល់ខ្លួនឡើយ ស្រឡាញ់តែព្រះវរបិតា មិនស្រឡាញ់អ្នកផ្សេងឡើយ ហើយមិនសុំអ្វីផ្សេងក្រៅពីនេះនោះទេ»។ តើមនុស្សអាចធ្វើបែបនេះបានទេ?

ប្រសិនបើយើងប្រៀបធៀបអ្នកជាមួយអ្វីដែលព្រះយេស៊ូវបានធ្វើ ដែលទ្រង់មានភាពជាមនុស្សមិនពេញលេញវិញ តើយើងគិតដូចម្ដេច? តើអ្នកបានសម្រេចភាពជាមនុស្សពេញលេញរបស់អ្នករាល់គ្នាបានច្រើនប៉ុនណាហើយ? តើអ្នកអាចសម្រេចបាន ១០ ភាគនៃអ្វីដែលព្រះយេស៊ូវបានធ្វើហើយឬនៅ? តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទៅលីឈើឆ្កាងថ្វាយព្រះជាម្ចាស់ដែរឬទេ? តើសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ អាចនាំភាពអាម៉ាស់ដល់សាតាំងដែរឬទេ? ហើយតើអ្នកបានលះបង់សេចក្ដីស្រឡាញ់របស់អ្នកដល់មនុស្សច្រើនប៉ុនណាហើយ? តើសេចក្ដីស្រឡាញ់នេះត្រូវបានជំនួសមកវិញដោយសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ហើយឬនៅ? តើអ្នកពិតជាស៊ូទ្រាំគ្រប់យ៉ាង ដើម្បីសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់មែនទេ? សូមគិតពីពេត្រុសដែលបានរស់នៅកាលពីជំនាន់មុនមួយសន្ទុះសិនចុះ ហើយបន្ទាប់មក សូមសម្លឹងមើលទៅខ្លួនអ្នករាល់គ្នាវិញ ដែលជាមនុស្សរស់នៅបច្ចុប្បន្ននេះ។ ពិតជាមានភាពខុសគ្នាច្រើនណាស់។ អ្នកមិនស័ក្ដិសមនឹងឈរនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់នោះទេ។ នៅក្នុងខ្លួនអ្នករាល់គ្នា តើអ្នកស្រឡាញ់ព្រះជាម្ចាស់ច្រើនជាង ឬស្រឡាញ់អារក្សច្រើនជាង? បញ្ហានេះគួរយកមកដាក់ថ្លឹងនៅខាងឆ្វេងនិងខាងស្ដាំដងជញ្ជីង ដើម្បីឱ្យឃើញថាតើសេចក្ដីស្រឡាញ់ខាងណាច្រើនជាង។ តើនៅក្នុងខ្លួនអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ច្រើនប៉ុនណាឱ្យប្រាកដទៅ? តើអ្នកស័ក្ដិសមនឹងស្លាប់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែរឬទេ? មូលហេតុដែលព្រះយេស៊ូវអាចឈរនៅលើឈើឆ្កាងបាន គឺដោយសារតែបទពិសោធរបស់ទ្រង់នៅលើផែនដី គ្រប់គ្រាន់នឹងនាំភាពអាម៉ាស់ដល់សាតាំង ហើយដោយសារតែមូលហេតុនេះហើយ ទើបព្រះជាម្ចាស់ដ៏ជាព្រះវរបិតា អនុញ្ញាតឱ្យទ្រង់បញ្ចប់កិច្ចការជំហាននោះដោយភាពអង់អាចបំផុត។ នោះក៏ដោយសារតែការលំបាកដែលទ្រង់បានរងទុក្ខ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះព្រះជាម្ចាស់ដែរ។ ប៉ុន្តែអ្នករាល់គ្នាមិនមានលក្ខណៈសម្បត្តិបែបនេះទេ។ ដូច្នេះ អ្នកត្រូវតែបន្តដកពិសោធន៍ ដាក់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ហើយមិនត្រូវដាក់អ្វីផ្សេងទៀតក្នុងនោះឡើយ។ តើអ្នកអាចធ្វើបែបនេះបានទេ? តាមរយៈចំណុចនេះ គេអាចមើលឃើញថា អ្នកស្អប់ព្រះជាម្ចាស់ខ្លាំងប៉ុនណា ហើយអ្នកស្រឡាញ់ព្រះជាម្ចាស់ច្រើនប៉ុនណាហើយ។ វាមិនមែនដោយសារតែព្រះជាម្ចាស់តាំងសេចក្ដីបង្គាប់មកលើមនុស្សច្រើនពេកនោះទេ ប៉ុន្តែគឺដោយសារតែមនុស្សមិនខំធ្វើកិច្ចការ។ តើនេះមិនមែនជាតថភាពពិតនៃស្ថានភាពនេះទេឬអី? បើមិនមែនបែបនេះទេ តើអ្នកបានដឹងថានៅក្នុងអង្គព្រះជាម្ចាស់ គួរឱ្យស្រឡាញ់ច្រើនប៉ុនណាទេ ហើយតើអ្នកដឹងថានៅក្នុងខ្លួនអ្នករាល់គ្នាគួរឱ្យស្អប់ច្រើនប៉ុនណាដែរឬទេ? អ្នកគួរតែពិចារណាអំពីបញ្ហាទាំងអស់នេះឱ្យបានដិតដល់។ អាចនិយាយបានថា នៅក្រោមស្ថានសួគ៌នេះ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលស្រឡាញ់ព្រះជាម្ចាស់។ ប៉ុន្តែតើអ្នកអាចធ្វើជាអ្នកត្រួសត្រាយផ្លូវមុនគេ ដោយបំបែកកំណត់ត្រាពិភពលោក ដើម្បីមកស្រឡាញ់ព្រះជាម្ចាស់បានទេ? ព្រះជាម្ចាស់មិនបានសុំអ្វីពីមនុស្សឡើយ។ ចំពោះរឿងនេះ តើមនុស្សមិនអាចថ្វាយកិត្តិយសដល់ទ្រង់ខ្លះទេឬអី? សូម្បីតែប៉ុណ្ណេះក៏អ្នកមិនអាចធ្វើបានដែរមែនទេ? តើនៅមានចំណុចអ្វីផ្សេងទៀតដែលត្រូវនិយាយទេ?

ខាង​ដើម៖ ជំពូកទី ៤២

បន្ទាប់៖ ជំពូកទី ៤៦

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ