៥. ព្រះគម្ពីរជាសក្ខីភាពអំពីកិច្ចការរបស់ព្រះជាម្ចាស់។ គឺតាមរយៈព្រះគម្ពីរដែលអស់អ្នកដែលជឿលើព្រះអម្ចាស់ ទទួលស្គាល់ថា ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើត្រូវបានបង្កើតមកដោយព្រះជាម្ចាស់។ គឺដោយសារតែព្រះគម្ពីរ ទើបពួកគេមើលឃើញពីភាពអស្ចារ្យ ភាពមហិមា និងសព្វានុភាពនៃទង្វើរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត ព្រះគម្ពីរផ្ទុកនូវព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់ និងទីបន្ទាល់ចេញពីបទពិសោធរបស់មនុស្សដែលអាចផ្គត់ផ្គង់ដល់ជីវិតរបស់មនុស្ស ព្រមទាំងកំពុងតែស្អាងមនុស្សយ៉ាងធំធេង។ តើយើងអាចទទួលបានជីវិតអស់កល្បចេញពីការអានព្រះគម្ពីរដែរឬទេ? ឬមួយព្រះគម្ពីរមិនផ្ទុកនូវផ្លូវនៃជីវិតអស់កល្បទេ?

ខគម្ពីរយោង៖

«ចូរស្រាវជ្រាវបទគម្ពីរ ដ្បិតអ្នករាល់គ្នាគិតថា អ្នកមានជីវិតអស់កល្បចេញពីគម្ពីរនោះ ពោលគឺគម្ពីរនោះហើយដែលធ្វើបន្ទាល់អំពីខ្ញុំ។ ហើយអ្នករាល់គ្នានឹងមិនព្រមមកឯខ្ញុំ ដែលប្រទានឲ្យអ្នករាល់គ្នាមានជីវិតឡើយ» (យ៉ូហាន ៥:៣៩-៤០)

«ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ» (យ៉ូហាន ១៤:៦)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

តាមរយៈការអានព្រះគម្ពីរ មនុស្សក៏អាចទទួលបានផ្លូវជីវិតជាច្រើនដែលមិនមាននៅក្នុងសៀវភៅផ្សេងនោះទេ។ ផ្លូវទាំងនេះ គឺជាផ្លូវជីវិតនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលពួកហោរា និងពួកសាវ័កនៅក្នុងយុគសម័យមុនៗធ្លាប់ឆ្លងកាត់ ហើយពាក្យពេចន៍ជាច្រើនសុទ្ធតែមានតម្លៃ និងអាចផ្តល់នូវអ្វីដែលមនុស្សត្រូវការ។ ដូច្នេះ មនុស្សទាំងអស់ចូលចិត្តអានព្រះគម្ពីរ។ ដោយសារតែមានរឿងរ៉ាវជាច្រើនបង្កប់នៅក្នុងព្រះគម្ពីរ ទើបការយល់ឃើញរបស់មនុស្សចំពោះព្រះគម្ពីរ គឺមិនដូចទៅនឹងការយល់ឃើញចំពោះសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យនានានោះទេ។ ព្រះគម្ពីរគឺជាការកត់ត្រា និងការចងក្រងនៃបទពិសោធ និងចំណេះដឹងរបស់មនុស្សដែលបានបម្រើព្រះយេហូវ៉ា និងព្រះយេស៊ូវនៅក្នុងយុគសម័យចាស់ និងយុគសម័យថ្មី ដូច្នេះមនុស្សជំនាន់ក្រោយអាចទទួលបានការបំភ្លឺ ការស្រាយបំភ្លឺ និងផ្លូវជាច្រើនដើម្បីអនុវត្ត ពីព្រះគម្ពីរ។ មូលហេតុដែលព្រះគម្ពីរឧត្ដុង្គឧត្ដមជាងសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ គឺដោយសារតែសំណេរទាំងអស់របស់ពួកគេគឺដកស្រង់ចេញពីព្រះគម្ពីរ បទពិសោធរបស់ពួកគេទាំងអស់គឺចេញមកពីព្រះគម្ពីរ ហើយពួកគេទាំងអស់ពន្យល់អំពីព្រះគម្ពីរ។ ដូច្នេះ ទោះបីមនុស្សអាចទទួលបានខ្លឹមសារដែលមានចែងនៅក្នុងសៀវភៅរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាមួយក៏ដោយ ក៏ពួកគេនៅតែថ្វាយបង្គំព្រះគម្ពីរដដែល ដោយសារព្រះគម្ពីរហាក់ដូចជាឧត្ដុង្គឧត្ដម និងជ្រាលជ្រៅសម្រាប់ពួកគេ! ទោះបីជាព្រះគម្ពីរប្រមូលផ្តុំដោយកណ្ឌគម្ពីរព្រះបន្ទូលនៃជីវិតមួយចំនួន ដូចជាសំបុត្ររបស់ប៉ុល និងសំបុត្ររបស់ពេត្រុសជាដើម ហើយទោះបីកណ្ឌគម្ពីរទាំងនេះអាចផ្គត់ផ្គង់ និងផ្តល់ជំនួយដល់មនុស្សក៏ដោយ ក៏កណ្ឌគម្ពីរទាំងនេះហួសសម័យ ហើយពួកវានៅតែស្ថិតនៅក្នុងយុគសម័យចាស់ដដែល ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវាសមស្របសម្រាប់តែរយៈពេលមួយប៉ុណ្ណោះ មិនមែនសមស្របជារៀងរហូតនោះទេ។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍន៍ទៅមុខ ហើយវាមិនអាចឈប់នៅត្រឹមតែសម័យកាលប៉ុល ឬពេត្រុស ឬជាប់នៅក្នុងយុគសម័យនៃព្រះគុណដែលព្រះយេស៊ូវត្រូវបានគេឆ្កាងរហូតឡើយ ដូច្នេះ កណ្ឌគម្ពីរទាំងនេះសមស្របសម្រាប់តែយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសមស្របសម្រាប់យុគសម័យនៃនគរព្រះក្នុងគ្រាចុងក្រោយនោះទេ។ កណ្ឌគម្ពីរទាំងនេះ គ្រាន់តែអាចផ្តល់ឱ្យអ្នកជឿក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសម្រាប់ពួកបរិសុទ្ធក្នុងយុគសម័យនៃនគរព្រះនោះទេ ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវានៅតែហួសសម័យដដែល។ វាដូចគ្នានឹងកិច្ចការនៃការបង្កើតរបស់ព្រះយេហូវ៉ា ឬកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែលដូច្នោះដែរ៖ មិនថាកិច្ចការរបស់ទ្រង់អស្ចារ្យបែបណានោះទេ វានៅតែហួសសម័យដដែល ហើយគង់តែដល់ពេលដែលវាកន្លងផុតទៅ។ កិច្ចការរបស់ព្រះជាម្ចាស់ក៏ដូចគ្នាដែរ៖ វាអស្ចារ្យ ប៉ុន្តែពេលវេលាបញ្ចប់នឹងមកដល់។ វាមិនអាចស្ថិតនៅតែក្នុងកិច្ចការនៃការបង្កើត ឬក្នុងកិច្ចការនៃការជាប់ឆ្កាងជារៀងរហូតនោះទេ។ មិនថាកិច្ចការនៃការជាប់ឆ្កាងគួរឱ្យជឿប៉ុនណា មិនថាកិច្ចការនៃការជាប់ឆ្កាងមានប្រសិទ្ធភាពក្នុងការយកឈ្នះសាតាំងប៉ុនណា សរុបមក កិច្ចការនៅតែជាកិច្ចការ ហើយយុគសម័យនៅតែជាយុគសម័យដដែល។ កិច្ចការមិនអាចស្ថិតនៅលើមូលដ្ឋានគ្រឹះដដែលជានិច្ចនោះឡើយ ហើយពេលវេលាក៏មិនមែនមិនធ្លាប់ផ្លាស់ប្តូរនោះដែរ ពីព្រោះមានការបង្កើត ហើយត្រូវមានគ្រាចុងក្រោយ។ រឿងនេះមិនអាចជៀសរួចនោះទេ! ដូច្នេះ ថ្ងៃនេះ ព្រះបន្ទូលនៃជីវិតនៅក្នុងសញ្ញាថ្មី ដែលជាសំបុត្ររបស់ពួកសាវ័ក និងដំណឹងល្អទាំងបួនក្នុងគម្ពីរសញ្ញាថ្មី បានក្លាយជាសៀវភៅប្រវត្តិសាស្ត្រ សៀវភៅទាំងនេះបានក្លាយជាពាក្យប្រៀនប្រដៅចាស់បុរាណ ហើយធ្វើដូចម្តេចទើបការប្រៀនប្រដៅចាស់បុរាណនេះ អាចនាំមនុស្សចូលទៅក្នុងយុគសម័យថ្មីបាន? មិនថាការប្រៀនប្រដៅទាំងនេះ អាចផ្តល់ជីវិតដល់មនុស្សបែបណា មិនថាការប្រៀនប្រដៅទាំងនេះអាចដឹកនាំមនុស្សទៅកាន់ឈើឆ្កាងបែបណានោះទេ តើវាមិនហួសសម័យទេឬអី? តើការប្រៀនប្រដៅទាំងនេះ មិនមានគុណតម្លៃមែនទេ? ដូច្នេះ ខ្ញុំនិយាយថា អ្នកមិនគួរជឿលើប្រតិទិនកំណត់ហេតុទាំងងងឹតងងល់ឡើយ។ ប្រតិទិនទាំងនេះចាស់គំរិលពេកហើយ វាមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មីបានទេ ហើយវាត្រឹមតែអាចដាក់អម្រែកលើអ្នកប៉ុណ្ណោះ។ ពួកវាមិនត្រឹមតែមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មី និងចូលទៅក្នុងផ្លូវចូលថ្មីប៉ុណ្ណោះទេ ពួកវាថែមទាំងនាំអ្នកទៅក្នុងក្រុមជំនុំសាសនាចាស់ទៀតផង ហើយប្រសិនបើករណីនេះកើតឡើង តើជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ មិនដើរថយក្រោយទេឬអី?

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សជាច្រើនជឿថា ការយល់ដឹង និងការដែលអាចបកស្រាយព្រះគម្ពីរ គឺដូចទៅនឹងការស្វែងរកផ្លូវពិតដូច្នោះដែរ តែតាមពិត តើរឿងនេះពិតជាសាមញ្ញណាស់មែនទេ? គ្មាននរណាម្នាក់ដឹងពីការពិតនៃព្រះគម្ពីរនោះទេថា៖ ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថាវាមិនផ្តល់ឱ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកនូវឯកសារដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី? ការលើកយករឿងរ៉ាវពីអតីតកាលមកនិយាយនៅពេលបច្ចុប្បន្ន ធ្វើឱ្យរឿងរ៉ាវទាំងនោះក្លាយជាប្រវត្តិសាស្ត្រ ហើយមិនថារឿងរ៉ាវទាំងនេះពិត ឬប្រាកដបែបណានោះឡើយ ក៏វានៅតែជាប្រវត្តិសាស្ត្រដដែល ហើយប្រវត្តិសាស្ត្រមិនអាចដោះស្រាយរឿងបច្ចុប្បន្នបានឡើយ ដ្បិតព្រះជាម្ចាស់មិនត្រឡប់ទៅទតមើលប្រវត្តិសាស្ត្រវិញនោះទេ! ដូច្នេះ ប្រសិនបើអ្នកត្រឹមតែយល់ព្រះគម្ពីរ ហើយមិនយល់អ្វីអំពីកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើនៅពេលបច្ចុប្បន្ននោះទេ ហើយប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនសម្លឹងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ នោះអ្នកមិនយល់ពីអ្វីដែលហៅថា ការស្វែងរកព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកអានព្រះគម្ពីរ ដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល ស្រាវជ្រាវប្រវត្តិសាស្ត្រនៃការដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នោះអ្នកមិនជឿលើព្រះជាម្ចាស់ទេ។ ប៉ុន្តែថ្ងៃនេះ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងស្វះស្វែងរកជីវិត ដោយសារតែអ្នកស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកន័យពាក្យ និងគោលលទ្ធិដែលគ្មានជីវិត ឬស្វះស្វែងរកការយល់ដឹងអំពីប្រវត្តិសាស្ត្រ នោះអ្នកត្រូវតែស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកត្រូវតែស្វែងរកទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជាបុរាណវិទូម្នាក់ អ្នកអាចអានព្រះគម្ពីរបាន ប៉ុន្តែអ្នកមិនមែនជាបុរាណវត្ថុវិទូនោះទេ អ្នកគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកខំប្រឹងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះអស់ពីលទ្ធភាព។

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រហែលជាពេលនេះ ក្ដីប្រាថ្នារបស់អ្នករាល់គ្នា គឺប្រាថ្នាឱ្យបានជីវិត ឬក៏អ្នករាល់គ្នាប្រាថ្នាចង់បានសេចក្ដីពិត។ ទោះជាបែបណាក៏ដោយ អ្នកចង់ស្វែងរកព្រះជាម្ចាស់ជាព្រះដែលអ្នកអាចពឹងអាងបាន ហើយជាព្រះដែលប្រទាននូវជីវិតអស់កល្បជានិច្ចដល់អ្នក។ ប្រសិនបើអ្នកចង់បានជីវិតអស់កល្បជានិច្ច អ្នកត្រូវតែយល់ពីប្រភពនៃជីវិតអស់កល្បជានិច្ច និងស្គាល់កន្លែងដែលព្រះជាម្ចាស់គង់នៅជាមុនសិន។ ខ្ញុំបាននិយាយរួចហើយថា មានតែព្រះជាម្ចាស់ទេ ទើបជាជីវិតឥតប្រួលប្រែ ហើយមានតែព្រះជាម្ចាស់ទេ ទើបមានមាគ៌ាជីវិតជាកម្មសិទ្ធិ។ ដោយសារតែព្រះជាម្ចាស់ គឺជាជីវិតដែលមិនចេះប្រែប្រួល នោះទ្រង់ជាជីវិតដែលអស់កល្បជានិច្ច។ ដោយសារទ្រង់តែមួយ គឺជាមាគ៌ាជីវិត ដូច្នេះ ទ្រង់ផ្ទាល់ក៏ជាមាគ៌ាជីវិតដ៏អស់កល្បជានិច្ចដែរ។ ដូច្នេះ ជាដំបូង អ្នកគួរដឹងអំពីកន្លែងដែលទ្រង់គង់នៅជាមុនសិន រួចត្រូវដឹងអំពីវិធីធ្វើយ៉ាងណា ដើម្បីឱ្យបានមាគ៌ាចូលទៅឯជីវិតអស់កល្បជានិច្ចនេះ។ ឥឡូវនេះ ចូរយើងមកប្រកបគ្នាអំពីរឿងពីរយ៉ាងនេះដោយឡែកពីគ្នាសិន។

ប្រសិនបើអ្នកពិតជាចង់បានមាគ៌ាជីវិតដ៏អស់កល្បជានិច្ចមែន ហើយប្រសិនបើអ្នកពិតជាស្រេកឃ្លានចង់ស្វែងរកមាគ៌ានេះមែន ជាដំបូង អ្នកត្រូវតែឆ្លើយនឹងសំណួរនេះសិន៖ សព្វថ្ងៃនេះ តើព្រះជាម្ចាស់គង់នៅកន្លែងណា? អ្នកប្រហែលជាឆ្លើយថា «ព្រះជាម្ចាស់កំពុងតែគង់នៅស្ថានសួគ៌ ប្រាកដណាស់ព្រះអង្គ មិនមែនកំពុងគង់ក្នុងផ្ទះរបស់អ្នកទេមែនទេ?» អ្នកក៏ប្រហែលជាពោលថាព្រះជាម្ចាស់គង់ក្នុងសព្វសារពើច្បាស់ណាស់។ អ្នកក៏ប្រហែលជាពោលទៀតថា ព្រះជាម្ចាស់គង់ក្នុងដួងចិត្តមនុស្សរាល់គ្នា ឬពោលថា ព្រះជាម្ចាស់គង់នៅក្នុងពិភពខាងវិញ្ញាណ។ ខ្ញុំមិនបដិសេធចម្លើយណាមួយទេ ប៉ុន្តែខ្ញុំត្រូវតែបញ្ជាក់ពីរឿងនេះឱ្យបានច្បាស់។ ការនិយាយថា ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តរបស់មនុស្ស ថាត្រូវទាំងអស់ក៏មិនមែន ថាខុសទាំងអស់ក៏មិនមែនដែរ។ មូលហេតុគឺនៅត្រង់ថា ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ មានមួយចំនួនដែលមានជំនឿពិតប្រាកដ ហើយក៏មានមួយចំនួនដែលមានជំនឿក្លែងក្លាយដែរ មានមួយចំនួនដែលព្រះអង្គទទួលស្គាល់ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គមិនទទួលស្គាល់ដែរ មានមនុស្សមួយចំនួនដែលព្រះអង្គសព្វព្រះហឫទ័យ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គមិនសព្វព្រះហឫទ័យដែរ មានមនុស្សមួយចំនួនដែលព្រះអង្គកែឱ្យបានគ្រប់លក្ខណ៍ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គដកចេញផងដែរ។ ហេតុនេះទើបខ្ញុំនិយាយថា ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តមនុស្សមួយចំនួនតូចប៉ុណ្ណោះ ហើយមនុស្សទាំងនេះ ពួកគេជាមនុស្សដែលជឿលើព្រះជាម្ចាស់ពិតឥតសង្ស័យឡើយ ហើយក៏ជាមនុស្សដែលទ្រង់កែឱ្យបានគ្រប់លក្ខណ៍ដែរ។ ពួកគេជាមនុស្សដែលព្រះជាម្ចាស់ដឹកនាំ។ ដោយសារពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ដឹកនាំ ទើបពួកគេក៏ជាមនុស្សដែលធ្លាប់បានស្ដាប់ឮ និងធ្លាប់បានឃើញមាគ៌ាជីវិតអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលមានជំនឿក្លែងក្លាយ ពួកគេជាមនុស្សដែលព្រះជាម្ចាស់មិនទទួលយកឡើយ ពួកគេគឺជាមនុស្សដែលព្រះអង្គស្អប់ខ្ពើម ជាមនុស្សដែលព្រះអង្គដកចេញ ពួកគេនឹងត្រូវព្រះអង្គបដិសេធ ត្រូវនៅដោយគ្មានមាគ៌ាជីវិត ហើយត្រូវនៅទាំងមិនដឹងថា ព្រះជាម្ចាស់គង់នៅកន្លែងណា។ ផ្ទុយមកវិញ មនុស្សដែលមានព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់គេដឹងថា ព្រះជាម្ចាស់គង់នៅកន្លែងណា។ ពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ប្រទានជីវិតអស់កល្បជានិច្ចឱ្យ ហើយពួកគេក៏ជាមនុស្សដែលដើរតាមព្រះជាម្ចាស់ដែរ។ ពេលនេះ តើអ្នកដឹងហើយឬនៅថា ព្រះជាម្ចាស់គង់នៅកន្លែងណា? ព្រះជាម្ចាស់គង់ទាំងក្នុងដួងចិត្តរបស់មនុស្ស ហើយគង់នៅក្បែរគេទៀតផង។ ទ្រង់មិនមែនគង់នៅតែក្នុងពិភពខាងវិញ្ញាណ ហើយគង់ខ្ពស់ផុតសព្វសារពើទាំងអស់នោះដែរ ប៉ុន្តែទ្រង់ក៏គង់ទាំងនៅលើផែនដី ដែលមនុស្សមានវត្តមានដែរ។ ហេតុនេះហើយ ការមកដល់នៃគ្រាចុងក្រោយ បាននាំជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ឱ្យចូលទៅក្នុងតំបន់ត្រួតត្រាថ្មី។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់ក្នុងចំណោមរបស់គ្រប់យ៉ាង ហើយទ្រង់ក៏ជាគ្រឹះដ៏រឹងមាំនៅក្នុងដួងចិត្តរបស់មនុស្សដែរ ហើយលើសពីនេះ ទ្រង់មានវត្តមានគង់នៅកណ្ដាលចំណោមមនុស្សជាតិទៀតផង។ ទាល់តែធ្វើបែបនេះ ទើបទ្រង់អាចនាំមាគ៌ាជីវិតមកប្រទានឱ្យមនុស្សជាតិ ហើយនាំមនុស្សជាតិទៅក្នុងមាគ៌ាជីវិតបាន។ ព្រះជាម្ចាស់បានយាងមកផែនដីនេះ ហើយគង់នៅកណ្ដាលចំណោមមនុស្ស ដើម្បីឱ្យមនុស្សមានមាគ៌ាជីវិត ហើយដើម្បីឱ្យមនុស្សអាចមានជីវិតគង់វង្សបាន។ ក្នុងពេលជាមួយគ្នានោះ ព្រះជាម្ចាស់ក៏បង្គាប់បញ្ជារបស់សព្វសារពើនៅក្នុងចំណោមគ្រប់យ៉ាង ដើម្បីសម្របសម្រួលការសហការជាមួយនឹងការគ្រប់គ្រងដែលទ្រង់ធ្វើក្នុងចំណោមមនុស្សជាតិ។ ហេតុនេះហើយ ប្រសិនបើអ្នកគ្រាន់តែស្គាល់សេចក្ដីបង្រៀនថា ព្រះជាម្ចាស់គង់នៅក្នុងនគរស្ថានសួគ៌ និងគង់ក្នុងដួងចិត្តរបស់មនុស្ស ប៉ុន្តែមិនស្គាល់សេចក្ដីពិតអំពីព្រះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ នោះអ្នកនឹងមិនទទួលបាននូវជីវិតឡើយ ហើយក៏មិនទទួលបានមាគ៌ានៃសេចក្ដីពិតដែរ។

ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាជីវិត ជាសេចក្ដីពិត ហើយជីវិតនិងសេចក្ដីពិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យនៃពាក្យសម្ដី គោលលទ្ធិ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅមិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចត្រូវគោរពថ្វាយបង្គំថាជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការបច្ចុប្បន្នរបស់ទ្រង់។ ប្រសិនបើអ្នកយកកំណត់ត្រាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងកាលពីអតីតកាលមកអនុវត្តនៅពេលបច្ចុប្បន្ន ទង្វើនេះធ្វើឱ្យអ្នកក្លាយជាបុរាណវិទូហើយ ហើយងារដ៏ល្អបំផុតសម្រាប់បរិយាយពីអ្នក គឺអ្នកឯកទេសបេតិកភណ្ឌប្រវត្តិសាស្ត្រ។ នេះមកពីអ្នកតែងតែជឿលើតឹកតាងនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើពីអតីតកាលជឿតែលើស្រមោលដែលព្រះជាម្ចាស់បានបន្សល់ទុក កាលដែលទ្រង់បានធ្វើការនៅក្នុងចំណោមមនុស្ស ហើយជឿតែលើមាគ៌ា ដែលព្រះជាម្ចាស់បានប្រទានឱ្យពួកសិស្សរបស់ទ្រង់ពីអតីតកាល។ អ្នកមិនជឿលើគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះទេ ក៏មិនជឿលើព្រះភក្ត្រដែលពេញដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ ហើយមិនជឿលើមាគ៌ានៃសេចក្ដីពិតដែលព្រះជាម្ចាស់បានបង្ហាញឱ្យគេស្គាល់នាពេលបច្ចុប្បន្ននេះដែរ។ ហេតុនេះ អ្នកគឺជាមនុស្សរវើរវាយ ដែលនៅដាច់ឆ្ងាយពីភាពជាក់ស្ដែងទាំងស្រុង ដោយគ្មានអ្វីប្រកែកឡើយ។ ពេលនេះ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់តាមពាក្យពេចន៍ដែលមិនអាចប្រទានជីវិតឱ្យមនុស្សបាន នោះអ្នកជាមនុស្សដូចឈើងាប់មួយដុំដែលអស់សង្ឃឹម(ក) ដ្បិតអ្នករាល់គ្នាមានគំនិតអភិរក្សជ្រុលនិយម ពិបាកទូន្មានជ្រុល ហើយរឹងរូសជ្រុល មិនទទួលហេតុផលសោះ!

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(ក) ឈើងាប់មួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»។


ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃសម័យចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះទ័យពីព្រះយេស៊ូវឡើយ ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកដែលជាប់ចំណងយុគសម័យចាស់។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ នេះគឺដោយសារតែអ្វីដែលពួកគេមាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក។ អស់អ្នកដែលមិនត្រូវបានផ្គត់ផ្គង់ដោយទឹកនៃជីវិត នឹងនៅតែជាសាកសព ជាវត្ថុលេងរបស់សាតាំង និងជាកូនចៅនៃនរករហូតអស់កល្ប។ តើក្នុងសភាពបែបនោះ ពួកគេអាចមើលឃើញព្រះជាម្ចាស់ដោយរបៀបណា? អ្នកគ្រាន់តែស្វែងរកដើម្បីឱបក្រសោបអតីតកាល ដើម្បីឈរនៅស្ងៀម និងរក្សាអ្វីៗឱ្យនៅដដែល ហើយមិនស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ ដូច្នេះ តើអ្នកនឹងមិនប្រឆាំងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងខ្លាំងក្លា និងអស្ចារ្យ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះគ្រហឹម ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំសេចក្ដីវិនាសដោយអសកម្ម ទាំងតោងជាប់នឹងអ្វីដែលចាស់គំរឹល ហើយរង់ចាំសំណាងមកដល់ដោយមិនបាច់ខំ។ បើនៅតែបែបនេះ តើអ្នកអាចត្រូវបានគេចាត់ទុកថាជាអ្នកដើរតាមលំអានជើងនៃកូនចៀមយ៉ាងដូចម្ដេច? តើរឿងនេះអាចបង្ហាញថាព្រះជាម្ចាស់ដែលអ្នកកាន់ខ្ជាប់គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច និងមិនដែលចាស់យ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាពាក្យពេចន៍ដែលអាចផ្ដល់ឱ្យបាន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតដល់អ្នកនោះឡើយ។ ពាក្យសម្ដីនៃបទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នកប៉ុណ្ណោះ។ វាមិនមែនជាពាក្យពេចន៍នៃប្រាជ្ញា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកយល់ដឹងអំពីអាថ៌កំបាំងដែលនៅក្នុងនោះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៤. ខ្ញុំបានកំពុងតែសិក្សាព្រះគម្ពីរអស់រយៈពេលជាងម្ភៃឆ្នាំហើយ។ ខ្ញុំរៀនបានថា ទោះបីព្រះគម្ពីរត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធជាង៤០នាក់ខុសៗគ្នានៅពេលវេលាខុសៗគ្នាក៏ដោយ ក៏វាមិនមានផ្ទុកនូវកំហុសឆ្គងណាមួយដែរ។ ការនេះសបញ្ជាក់បានថា ព្រះជាម្ចាស់គឺជាអ្នកនិពន្ធព្រះគម្ពីរដ៏ពិតប្រាកដ និងបញ្ជាក់ទៀតថា គ្រប់ទាំងបទគម្ពីរសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ។

បន្ទាប់៖ ៦. អ្នកធ្វើបន្ទាល់ថា ព្រះបន្ទូលលេចមកជាសាច់ឈាម គឺជាក្រាំងតូចមួយដែលត្រូវបានបើកដោយកូនចៀមដូចបានទស្សន៍ទាយនៅក្នុងកណ្ឌគម្ពីរវិវរណៈ។ យើងមិនជឿលើការនេះទេ។ យើងជឿថា «ក្រាំងតូច» សំដៅទៅលើព្រះគម្ពីរ ព្រះគម្ពីរជាក្រាំងដ៏តូចនោះ ហើយវាគ្រប់គ្រាន់ដែលថា យើងត្រូវការតែព្រះគម្ពីរមួយប៉ុណ្ណោះ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ