៣. សព្វថ្ងៃនេះ គ្រោះមហន្តរាយកំពុងតែកើតឡើងកាន់តែធ្ងន់ធ្ងរ និងកាន់តែញឹកញាប់។ សញ្ញាទាំងនេះបង្ហាញថា គ្រោះមហន្តរាយធំៗនៃគ្រាចុងក្រោយដែលត្រូវបានទស្សន៍ទាយទុកនៅក្នុងព្រះគម្ពីរហៀបនឹងចាប់ផ្ដើមហើយ។ តើយើងអាចទទួលបានការការពាររបស់ព្រះជាម្ចាស់ និងរួចជីវិតពីគ្រោះមហន្តរាយទាំងនេះយ៉ាងដូចម្ដេចទៅ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សជាតិទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលលួងលោមចិត្តមនុស្សជាតិ ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សជាតិ មិនអាចកាត់ផ្ដាច់ចេញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងអនាគតរបស់មនុស្សជាតិ មិនអាចគេចផុតពីការរៀបចំដែលធ្វើឡើងដោយព្រះហស្ដព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះអ្នកប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ ស្រេចនៅលើការរៀបចំរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍ណាមួយ ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រប់គ្រងដំណើរជីវិតរបស់មនុស្សជាតិនេះ។ ប្រសិនបើមនុស្សជាតិចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សត្រូវតែក្រាបចុះ ថ្វាយបង្គំព្រះជាម្ចាស់ និងមកចំពោះព្រះជាម្ចាស់ដើម្បីប្រែចិត្ត និងលន់តួបាបនៅចំពោះទ្រង់ ពុំនោះទេ វាសនា និងទិសដៅរបស់មនុស្សជាតិ នឹងជួបគ្រោះមហន្តរាយដោយចៀសមិនរួចទេ។

ចូរត្រឡប់ទៅមើលសម័យដែលណូអេសាងសង់ទូកធំ៖ មនុស្សលោកពុករលួយខ្លាំងណាស់ មនុស្សបានឃ្លាតចេញពីព្រះពររបស់ព្រះជាម្ចាស់ លែងស្ថិតនៅក្រោមការមើលថែរបស់ព្រះជាម្ចាស់ និងបានបាត់បង់សេចក្ដីសន្យារបស់ព្រះជាម្ចាស់។ ពួកគេរស់នៅក្នុងភាពងងឹត ដោយគ្មានពន្លឺរបស់ព្រះជាម្ចាស់។ ក្រោយមកពួកគេបានប្រព្រឹត្តខុសសីលធម៌ពីកំណើត និងបណ្ដោយខ្លួនឱ្យធ្លាក់ទៅក្នុងអំពើខូចសីលធម៌គួរឱ្យខ្ពើមរអើម។ មនុស្សបែបនេះលែងអាចទទួលសេចក្ដីសន្យារបស់ព្រះជាម្ចាស់ទៀតហើយ។ ពួកគេមិនស័ក្តិសមនឹងមើលឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ដ្បិតពួកគេបានបោះបង់ចោលព្រះជាម្ចាស់ បានបោះបង់ចោលគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានប្រទានឱ្យពួកគេ និងបានបំភ្លេចសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ទៀតផង។ ដួងចិត្តរបស់ពួកគេបានវង្វេងចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ ហេតុនេះ ទើបពួកគេក្លាយទៅជាមនុស្សខូចសីលធម៌ហួសល្បត់ ជាមនុស្សអមនុស្សធម៌ និងកាន់តែអាក្រក់ទៅៗ។ បន្ទាប់មក ពួកគេបានដើរខិតកាន់តែជិតទៅរកសេចក្តីស្លាប់ និងធ្លាក់ក្រោមសេចក្តីក្រោធ និងការដាក់ទោសរបស់ព្រះជាម្ចាស់។ មានតែណូអេប៉ុណ្ណោះ ដែលបានថ្វាយបង្គំព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ហេតុដូច្នេះ ទើបគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងអាចស្ដាប់ឮការណែនាំរបស់ទ្រង់បាន។ គាត់បានសាងសង់ទូកធំនោះ ទៅតាមការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានប្រមូលផ្ដុំគ្រប់សត្វមានជីវិតទាំងអស់នៅទីនោះ។ យ៉ាងនេះ ទើបព្រះជាម្ចាស់បញ្ចេញវិនាសកម្មមកលើពិភពលោកនេះ នៅពេលគ្រប់យ៉ាងបានរៀបចំរួចជាស្រេច។ មានតែណូអេ និងសមាជិកគ្រួសាររបស់គាត់ទាំងប្រាំពីររូបប៉ុណ្ណោះ ដែលរួចជីវិតពីគ្រោះមហន្តរាយនេះ ដ្បិតណូអេថ្វាយបង្គំព្រះយេហូវ៉ា និងជៀសចេញពីអំពើអាក្រក់។

ឥឡូវ ចូរមើលសម័យបច្ចុប្បន្ននេះ៖ មនុស្សសុចរិតដូចណូអេ ដែលអាចថ្វាយបង្គំព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ លែងមានទៀតហើយ។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ព្រះជាម្ចាស់នៅតែមានព្រះទ័យសន្ដោសប្រណីចំពោះមនុស្ស និងនៅតែអត់ទោសដល់ពួកគេដដែល។ ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេចបញ្ជាបេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលចុះចូលនឹងទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះជាម្ចាស់ ដោយមិនមានការរារាំងពីអំណាច ឬពីអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នកដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់មិនកម្រឡើយ ប៉ុន្តែជាការប្រែចិត្តដ៏ពិតរបស់មនុស្សវិញទេ ដែលកម្រនោះ

ទោះបីព្រះជាម្ចាស់បានខ្ញាល់យ៉ាងខ្លាំងចំពោះអ្នកក្រុងនីនីវេក៏ដោយ ប៉ុន្តែនៅពេលដែលពួកគេបានប្រកាសអំពីការតមអាហារ ការឃ្លុំសំពត់ធ្មៃ និងការអង្គុយនៅក្នុងផេះភ្លាម ព្រះទ័យរបស់ទ្រង់ក៏ចាប់ផ្ដើមទន់ ហើយទ្រង់បានប្ដូរព្រះទ័យរបស់ទ្រង់ភ្លាមៗដែរ។ នៅពេលដែលទ្រង់បានប្រកាសទៅកាន់ពួកគេថា ទ្រង់នឹងបំផ្លាញទីក្រុងរបស់គេ ជាពេលមួយមុនពេលពួកគេលន់តួ និងប្រែចិត្តចំពោះអំពើបាបរបស់គេ នោះព្រះជាម្ចាស់នៅតែមានព្រះពិរោធចំពោះពួកគេនៅឡើយទេ។ នៅពេលដែលពួកគេបានធ្វើសកម្មភាពនៃការប្រែចិត្តជាបន្តបន្ទាប់រួចហើយ ព្រះពិរោធរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ បានផ្លាស់ទៅជាសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនចំពោះពួកគេបន្តិចម្ដងៗទៅវិញ។ វាគ្មានអ្វីមួយផ្ទុយគ្នាអំពីការបើកសម្ដែងដ៏ព្រមគ្នានៃទិដ្ឋភាពទាំងពីរអំពីនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះឡើយ។ ដូច្នេះ តើគេគួរតែយល់ និងដឹងយ៉ាងដូចម្ដេចអំពីការគ្មានភាពផ្ទុយគ្នានេះ? ព្រះជាម្ចាស់បានបង្ហាញ និងបើកសម្ដែងម្ដងមួយៗអំពីសារជាតិនីមួយៗនៃសារជាតិផ្ទុយគ្នាទាំងពីរនេះ នៅពេលដែលអ្នកក្រុងនីនីវេបានប្រែចិត្ត ដើម្បីជួយឱ្យមនុស្សមើលឃើញពីភាពពិតប្រាកដ និងភាពមិនអាចបំពានបាននៃសារជាតិរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រើប្រាស់អាកប្បកិរិយារបស់ទ្រង់ដើម្បីប្រាប់មនុស្សថា៖ វាមិនមែនមានន័យថា ព្រះជាម្ចាស់មិនអត់ធ្មត់ចំពោះមនុស្ស ឬថាទ្រង់មិនចង់បង្ហាញសេចក្តីមេត្តាករុណាដល់ពួកគេឡើយ ផ្ទុយទៅវិញ វាមានន័យថា ពួកគេក្រនឹងប្រែចិត្តពិតប្រាកដចំពោះព្រះជាម្ចាស់ ហើយក៏ក្រនឹងបែរចេញពីអំពើអាក្រក់ និងបោះបង់ចោលអំពើឃោរឃៅនៅក្នុងដៃរបស់គេដែរ។ អាចនិយាយម្យ៉ាងទៀតបានថា នៅពេលដែលព្រះជាម្ចាស់មានព្រះពិរោធចំពោះពួកគេ ទ្រង់សង្ឃឹមថា មនុស្សនឹងអាចប្រែចិត្តពិតប្រាកដ និងសង្ឃឹមចង់ឃើញការប្រែចិត្តដ៏ពិតរបស់មនុស្ស ហើយបើគេប្រែចិត្តមែន នោះទ្រង់នឹងបន្តប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្ស។ គឺអាចនិយាយបានថា ទង្វើអាក្រក់របស់មនុស្សធ្វើឱ្យព្រះជាម្ចាស់មានសេចក្តីក្រោធ ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ធ្មត់របស់ព្រះជាម្ចាស់ត្រូវបានប្រទានដល់អស់អ្នកណាដែលស្ដាប់តាមព្រះជាម្ចាស់ និងប្រែចិត្តពិតប្រាកដនៅចំពោះទ្រង់ ហើយសេចក្តីទាំងនេះនឹងប្រទានដល់អស់អ្នកណាដែលអាចបែរចេញពីអំពើអាក្រក់របស់គេ ព្រមទាំងបោះបង់ចោលអំពើឃោរឃៅដែលមាននៅក្នុងដៃរបស់គេ។ អាកប្បកិរិយារបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញឱ្យឃើញយ៉ាងច្បាស់នៅក្នុងការប្រព្រឹត្តរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេ៖ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់មិនពិបាកក្នុងការទទួលបាននោះឡើយ ហើយអ្វីដែលទ្រង់ទាមទារនោះគឺជាការប្រែចិត្តពិតប្រាកដរបស់គេប៉ុណ្ណោះ។ ដរាបណាមនុស្សបែរចេញពីអំពើអាក្រក់របស់គេ ហើយបោះបង់ចោលអំពើឃោរឃៅដែលស្ថិតនៅក្នុងដៃរបស់គេ នោះព្រះជាម្ចាស់នឹងប្ដូរព្រះទ័យ និងប្ដូរអាកប្បកិរិយារបស់ទ្រង់ចំពោះពួកគេមិនខាន។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខដោយសារភាពអត់ឃ្លាន និងគ្រោះកាចសាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីត្រូវរងទុក្ខទោសព្រោះអំពើបាបរបស់ពួកគេឡើយ ពួកគេក៏នឹងធ្លាក់ចូលក្នុងមហន្តរាយដូចគ្នា រឿងបែបនេះ រាប់សិបលានឆ្នាំ កម្រនឹងបានឃើញម្ដង ហើយពួកគេនឹងរស់ក្នុងសភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងមានអារម្មណ៍ពេញចិត្តពេញថ្លើមរកថ្លែងមិនបាន និងរស់នៅក្នុងសេចក្ដីអំណរ ដែលពីមុនមក ខ្ញុំមិនធ្លាប់ប្រទានដល់មនុស្សជាតិឡើយ។ ដ្បិតខ្ញុំឱ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចអស់ណាអ្នកដែលគ្មានចិត្តគំនិតតែមួយនឹងខ្ញុំឡើយ។ ក្នុងព្រះហឫទ័យខ្ញុំ ខ្ញុំតែងស្អប់ពួកគេជានិច្ច ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេឱ្យសប្បាយភ្នែកម្ដង។ ឥឡូវនេះ នៅទីបំផុត ថ្ងៃរបស់ខ្ញុំបានមកដល់ហើយ ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!

កិច្ចការចុងក្រោយរបស់ខ្ញុំ គឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំទិសដៅរបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឱ្យមនុស្សទាំងអស់អាចទទួលស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស​ក៏​មិន​មែន​ធម្មជាតិ​ទេដែល​បាន​បង្កើត​មនុស្ស​ជាតិ​ដែរ។ គឺ​ជា​ខ្ញុំ​ទេ​ដែល​ចិញ្ចឹម​បីបាច់រាល់​ភាវៈ​រស់​ទាំងអស់​ដែល​ត្រូវ​បាន​បង្កើត​មក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខវេទនាដែលបង្កដោយគ្រោះមហន្តរាយជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងជ្រោះស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានតែមនុស្សតិចតួចអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឱ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញ គឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់ខ្លួនឯងផ្ទាល់។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេគ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឱ្យល្អ ក្នុងព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។

(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅចុងក្រោយរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយគ្រប់បែបយ៉ាង នឹងកើតឡើងជាបន្តបន្ទាប់។ គ្រប់ប្រទេស និងគ្រប់ទីកន្លែងទាំងអស់ នឹងជួបគ្រោះមហន្តរាយ៖ គ្រោះកាច គ្រោះទុរ្ភិក្ស គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះរញ្ជួយដី កើតឡើងនៅគ្រប់ទីកន្លែង។ គ្រោះមហន្តរាយទាំងនេះមិនត្រឹមតែកើតឡើងតែមួយ ឬពីរកន្លែងប៉ុណ្ណោះទេ ហើយក៏នឹងមិនបញ្ចប់ទៅវិញត្រឹមមួយថ្ងៃ ឬពីរថ្ងៃនោះដែរ។ ផ្ទុយទៅវិញ គ្រោះមហន្តរាយទាំងនោះនឹងរាលដាលកាន់តែធំឡើងៗក្នុងតំបន់ ហើយកាន់តែធ្ងន់ធ្ងរទៅៗ។ អំឡុងពេលនេះ គ្រោះសត្វល្អិតចង្រៃគ្រប់ប្រភេទ នឹងកើតមានឡើងជាបន្តបន្ទាប់ ហើយបាតុភូតមនុស្សស៊ីសាច់មនុស្ស នឹងកើតមានឡើងគ្រប់ទីកន្លែង។ នេះគឺជាការជំនុំជម្រះរបស់ខ្ញុំលើបណ្ដាប្រទេសនិងប្រជាជាតិដ៏ច្រើនអនេក។ ពួកកូនប្រុសខ្ញុំអើយ! អ្នករាល់គ្នាមិនត្រូវរងការឈឺចាប់ ឬការលំបាកនៃគ្រោះមហន្តរាយឡើយ។ ព្រះរាជបំណងរបស់ខ្ញុំ គឺចង់ឱ្យអ្នករាល់គ្នាបានធំពេញវ័យឆាប់រហ័ស ហើយជួយរែកបន្ទុកដែលនៅលើស្មារបស់ខ្ញុំ។ ហេតុអ្វីបានជាអ្នកមិនយល់ពីព្រះរាជបំណងរបស់ខ្ញុំទៀត? កិច្ចការនៅខាងមុខ នឹងកាន់តែពិបាកទៅៗ។ តើអ្នករាល់គ្នាអត់ចិត្តរហូតដល់ថ្នាក់ទុកឱ្យខ្ញុំរវល់ដកដៃមិនរួច ដោយត្រូវធ្វើការយ៉ាងលំបាកដោយអង្គឯងមែនទេ? ចាំខ្ញុំមានបន្ទូលឱ្យងាយយល់ទៅចុះ៖ អស់អ្នកណាដែលមានជីវិតចាស់ទុំ អ្នកនោះនឹងចូលទៅក្នុងទីជម្រក ហើយមិនរងការឈឺចាប់ និងការលំបាកឡើយ។ អស់អ្នកណាដែលមានជីវិតមិនទាន់ចាស់ទុំទេ អ្នកនោះត្រូវតែរងការឈឺចាប់ និងគ្រោះថ្នាក់។ តើព្រះបន្ទូលរបស់ខ្ញុំនៅមិនទាន់ច្បាស់គ្រប់គ្រាន់ទៀតមែនទេ?

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នាពេលអនាគត ការល្បងលដ៏ធំអាចនឹងកើតមានដល់អ្នក ប៉ុន្តែថ្ងៃនេះ បើសិនជាអ្នកស្រឡាញ់ព្រះជាម្ចាស់ដោយដួងចិត្តពិតមែន ហើយដោយមិនខ្វល់ថាការល្បងលនៅខាងមុខធំប៉ុនណា និងដោយមិនគិតពីអ្វីដែលកើតឡើងចំពោះអ្នក ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ហើយអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន នោះចិត្តអ្នកនឹងបានសុខស្រួល ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ មិនថាការល្បងលដែលអ្នកជួបប្រទះនាពេលអនាគតធំប៉ុនណាក៏ដោយ។ អ្នករាល់គ្នាមិនអាចមើលឃើញនូវអ្វីដែលនឹងកើតឡើងនាពេលអនាគតឡើយ។ អ្នករាល់គ្នាគ្រាន់តែអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ក្នុងស្ថានភាពថ្ងៃនេះបាន។ អ្នករាល់គ្នាគ្មានសមត្ថភាពធ្វើកិច្ចការដ៏អស្ចារ្យណាមួយទេ ហើយគួរតែផ្ដោតលើការបំពេញព្រះហឫទ័យព្រះជាម្ចាស់តាមរយៈការដកបទពិសោធព្រះបន្ទូលរបស់ទ្រង់នៅក្នុងជីវិតពិត ហើយធ្វើបន្ទាល់ដ៏រឹងមាំ និងប្រកប​ដោយ​អនុភាព ដែលធ្វើឱ្យសាតាំងអាម៉ាស់មុខ។ ទោះបីជាសាច់ឈាមរបស់អ្នកនឹងនៅតែមិនទាន់ពេញចិត្ត ហើយនឹងរងទុក្ខក៏ដោយ ក៏អ្នកនឹងបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន ហើយធ្វើឱ្យសាតាំងអាម៉ាស់មុខដែរ។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះព្រះជាម្ចាស់នឹងបើកផ្លូវមួយនៅចំពោះមុខអ្នក។ នៅថ្ងៃមួយ ពេលដែលការល្បងលដ៏ធំមកដល់ អ្នកដទៃនឹងធ្លាក់ចុះ ប៉ុន្តែអ្នកនឹងនៅតែអាចឈរយ៉ាងរឹងមាំ៖ ដោយសារតែតម្លៃដែលអ្នកបានបង់នោះ ព្រះជាម្ចាស់នឹងការពារអ្នក ដូច្នេះអ្នកអាចឈរយ៉ាងរឹងមាំ និងមិនធ្លាក់ចុះឡើយ។ បើជាធម្មតាអ្នកអាចអនុវត្តនូវសេចក្តីពិតបាន និងបំពេញព្រះហឫទ័យព្រះជាម្ចាស់ ដោយដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះព្រះជាម្ចាស់នឹងការពារអ្នកជាប្រាកដក្នុងអំឡុងពេលល្បងលនាពេលអនាគត។ ថ្វីបើអ្នកជាមនុស្សឆោតល្ងង់ មានកម្ពស់តូចទាប និងមានគុណសម្បត្តិអន់ក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនរើសអើងអ្នកដែរ។ វាអាស្រ័យលើថាតើបំណងរបស់អ្នកត្រឹមត្រូវ ឬអត់។ ឧបមាថា ថ្ងៃនេះ អ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ ដោយអ្នកយកចិត្តទុកដាក់តាំងពីចំណុចតូចល្អិតបំផុត ហើយអ្នកបំពេញព្រះហឫទ័យព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ អ្នកមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ អ្នកថ្វាយបេះដូងពិតរបស់អ្នកដល់ព្រះជាម្ចាស់ ហើយទោះបីជាមានរឿងខ្លះដែលអ្នកមិនយល់ច្បាស់ក៏ដោយ ក៏អ្នកអាចចូលមកចំពោះព្រះជាម្ចាស់ ដើម្បីកែតម្រូវបំណងរបស់អ្នក និងស្វែងរកបំណងព្រះហឫទ័យព្រះជាម្ចាស់បានដែរ ហើយអ្នកធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់។ ហើយទោះបីជាបងប្អូនប្រុសស្រីរបស់អ្នកអាចបោះបង់ចោលអ្នកក៏ដោយ ក៏អ្នកនៅតែមានដួងចិត្តចង់បំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ និងមិនល្មោភចង់បានការសប្បាយខាងសាច់ឈាមនោះដែរ។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះអ្នកនឹងត្រូវបានការពារនៅពេលការល្បងលដ៏ធំចូលមកដល់អ្នក។

តើការល្បងលសំដៅទៅរកស្ថានភាពខាងក្នុងអ្វីខ្លះនៅក្នុងមនុស្ស? ពួកវាតម្រង់ទៅរកនិស្ស័យបះបោរនៅក្នុងមនុស្សដែលគ្មានសមត្ថភាពបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន។ មានភាពមិនបរិសុទ្ធយ៉ាងច្រើននៅក្នុងខ្លួនមនុស្ស ព្រមទាំងមានការលាក់ពុតយ៉ាងច្រើនផងដែរ ដូច្នេះហើយព្រះជាម្ចាស់ដាក់មនុស្សឱ្យស្ថិតក្រោមការល្បងល ដើម្បីញែកខ្លួនពួកគេជាបរិសុទ្ធ។ ប៉ុន្តែ ប្រសិនបើសព្វថ្ងៃនេះអ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន នោះការល្បងលនាពេលអនាគតនឹងក្លាយជាភាពគ្រប់លក្ខណ៍សម្រាប់អ្នក។ ប្រសិនបើសព្វថ្ងៃនេះអ្នកមិនអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានទេ នោះការល្បងលនាពេលអនាគតនឹងល្បួងអ្នក ហើយអ្នកនឹងធ្លាក់ចុះទាំងមិនដឹងខ្លួន ហើយនៅពេលនោះអ្នកនឹងមិនអាចជួយខ្លួនឯងបានទេ ដ្បិតអ្នកមិនអាចតាមទាន់កិច្ចការរបស់ព្រះជាម្ចាស់បាន និងគ្មានកម្ពស់ពិតនោះទេ។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ឱ្យអាចឈរយ៉ាងរឹងមាំនាពេលអនាគត ចង់បំពេញព្រះហឫទ័យព្រះជាម្ចាស់ឱ្យបានប្រសើរឡើង និងចង់ធ្វើតាមទ្រង់រហូតដល់ចុងបំផុត អ្នកត្រូវតែកសាងគ្រឹះឱ្យរឹងមាំនៅថ្ងៃនេះ។ អ្នកត្រូវតែបំពេញព្រះហឫទ័យព្រះជាម្ចាស់តាមរយៈការអនុវត្តនូវសេចក្ដីពិតក្នុងគ្រប់ការទាំងអស់ និងគិតគូរពីបំណងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះនឹងមានគ្រឹះមួយនៅក្នុងអ្នក ហើយព្រះជាម្ចាស់នឹងជំរុញចិត្តដែលស្រឡាញ់ទ្រង់នៅក្នុងខ្លួនឯង ហើយទ្រង់នឹងផ្តល់ទំនុកចិត្តដល់អ្នក។ នៅថ្ងៃមួយ ពេលដែលការល្បងលកើតមានដល់អ្នកពិតមែន នោះអ្នកអាចនឹងរងការឈឺចាប់មួយចំនួន និងកើតទុក្ខដល់កម្រិតជាក់លាក់មួយ ព្រមទាំងរងនូវទុក្ខព្រួយយ៉ាងធ្ងន់ធ្ងរ ប្រៀបដូចជាអ្នកបានស្លាប់ដូច្នោះដែរ ប៉ុន្តែសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់នឹងមិនប្រែប្រួលឡើយ ហើយថែមទាំងកាន់តែជ្រាលជ្រៅខ្លាំងឡើង។ នេះហើយគឺជាព្រះពររបស់ព្រះជាម្ចាស់។ បើសិនជានៅថ្ងៃនេះ អ្នកអាចទទួលយកគ្រប់ទាំងព្រះបន្ទូល និងគ្រប់ទាំងទង្វើរបស់ព្រះជាម្ចាស់ ដោយមានដួងចិត្តនៃការចុះចូល នោះអ្នកប្រាកដជានឹងទទួលបានព្រះពរពីព្រះជាម្ចាស់មិនខាន ដូច្នេះហើយអ្នកនឹងក្លាយជាមនុស្សដែលព្រះជាម្ចាស់ប្រទានពរឱ្យ និងទទួលបានការសន្យារបស់ទ្រង់។ បើសិនជាថ្ងៃនេះអ្នកមិនអនុវត្តទេ នៅពេលការល្បងលកើតមានដល់អ្នកនៅថ្ងៃណាមួយ នោះអ្នកនឹងមិនមានសេចក្ដីជំនឿ ឬចិត្តដែលស្រឡាញ់នោះទេ ហើយនៅពេលនោះការល្បងលនឹងក្លាយជាសេចក្ដីល្បួង។ អ្នកនឹងធ្លាក់ចូលក្នុងសេចក្ដីល្បួងរបស់សាតាំង ហើយនឹងគ្មានផ្លូវគេចចេញបានឡើយ។ សព្វថ្ងៃនេះ អ្នកប្រហែលជាអាចឈរយ៉ាងរឹងមាំនៅពេលដែលការល្បងលតូចមួយកើតមានដល់អ្នក ប៉ុន្តែដោយចៀសមិនរួច អ្នកនឹងមិនអាចឈរយ៉ាងរឹងមាំបានទៀតទេនៅពេលដែលការល្បងលដ៏សម្បើមមួយកើតមានដល់អ្នកនៅថ្ងៃណាមួយ។ មនុស្សមួយចំនួនបញ្ឆោតខ្លួនឯង ហើយគិតថា ពួកគេជិតបានគ្រប់លក្ខណ៍រួចទៅហើយ។ បើសិនជាអ្នកមិនចូលឱ្យជ្រៅជាងនេះនៅពេលទាំងនោះទេ ហើយមានមោទនាភាពចំពោះខ្លួនឯងជ្រុល នោះអ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលល្បងលធំដុំជាងនេះទេ ហើយអ្វីគ្រប់យ៉ាងហាក់ដូចជាមិនអីនោះទេ ប៉ុន្តែនៅពេលព្រះជាម្ចាស់ល្បងលអ្នក នោះអ្នកនឹងឃើញថា អ្នកមានការខ្វះខាតច្រើនណាស់ កម្ពស់របស់អ្នកតូចណាស់ ហើយអ្នកគ្មានសមត្ថភាពក្នុងការស៊ូទ្រាំនឹងការល្បងលដ៏ធំបានឡើយ។ បើសិនជាអ្នកនៅតែបែបនេះ និងនៅក្នុងសភាពនិចល នោះនៅពេលដែលការល្បងលមកដល់ អ្នកនឹងដួល។ អ្នករាល់គ្នាគួរតែឧស្សាហ៍មើលទៅកម្ពស់របស់អ្នកថាតើវាតូចប៉ុនណា មានតែវិធីនេះទេទើបធ្វើឱ្យអ្នករីកចម្រើនបាន។ បើសិនជាទាល់តែស្ថិតក្នុងពេលល្បងលទើបអ្នកឃើញថា កម្ពស់របស់អ្នកតូចទាបខ្លាំង អំណាចចិត្តរបស់អ្នកខ្សោយណាស់ ការពិតនៅក្នុងខ្លួនអ្នកតិចណាស់ ហើយឃើញថា អ្នកគ្មានលក្ខណៈគ្រប់គ្រាន់សម្រាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ បើសិនជាដល់ពេលនោះទើបអ្នកដឹងរឿងទាំងនេះ នោះវានឹងយឺតពេលហើយ។

(ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់ប៉ុណ្ណោះ។ មនុស្សលោកទាំងនេះដែលចុងក្រោយត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងនៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺមានន័យសំខាន់ដើម្បីបន្សុទ្ធមនុស្សជាតិ ដើម្បីជាប្រយោជន៍ដល់ថ្ងៃសម្រាកចុងបំផុត។ បើមិនដូច្នោះទេ គ្មានមនុស្សណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឱ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឱ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបបន្សុទ្ធសេចក្ដីទុច្ចរិតរបស់មនុស្សលោកឱ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបលាតត្រដាងសមាសធាតុបះបោររបស់មនុស្សជាតិទាំងនោះ ដោយញែកអ្នកដែលអាចត្រូវបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចត្រូវបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អស់អ្នកណាដែលត្រូវអនុញ្ញាតឱ្យបន្តរស់នៅ នឹងត្រូវបន្សុទ្ធ និងចូលទៅក្នុងពិភពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឱ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឱ្យចំទៅ ពួកគេនឹងចូលក្នុងថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឱ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញាតឱ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងរាប់បញ្ចូលមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មិនសុចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានធ្វើការថ្វាយព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវដកចេញ និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់ និងអំពើបះបោររបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ ... គោលបំណងតែមួយគត់នៃកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឱ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឱ្យទ្រង់អាចនាំមនុស្សជាតិដែលញែកជាបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំផ្លាញមនុស្សអាក្រក់ តែបែរជាអនុញ្ញាតឱ្យពួកគេបន្តរស់នៅវិញ នោះមនុស្សលោកទាំងអស់នឹងនៅតែមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដដែល ហើយព្រះជាម្ចាស់នឹងមិនអាចនាំពួកគេទៅក្នុងពិភពមួយដែលល្អប្រសើរជាងនេះបានឡើយ។ កិច្ចការបែបនេះ នឹងមិនអាចបញ្ចប់បានទាំងស្រុងនោះឡើយ។ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ មនុស្សជាតិទាំងមូលនឹងត្រូវបានញែកជាបរិសុទ្ធទាំងស្រុងមិនខាន។ ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ២. ជារឿយៗ គ្រូគង្វាលប្រាប់យើងថា ទោះបីជាគ្រោះមហន្តរាយពីមួយទៅមួយបង្ហូរចុះក៏ដោយ ក៏យើងមិនត្រូវខ្លាចដែរ ដ្បិតព្រះគម្ពីរប្រាប់យើងថា៖ «មនុស្សមួយពាន់នាក់នឹងដួលនៅក្បែរអ្នក ហើយមានមួយម៉ឺននាក់នៅខាងស្ដាំដៃអ្នក តែការនេះនឹងមិនធ្លាក់មកលើអ្នកឡើយ» (ទំនុកដំកើង ៩១:៧)។ ប្រសិនបើយើងមានសេចក្តីជំនឿលើព្រះអម្ចាស់ ហើយបន្តអធិស្ឋាន អានព្រះគម្ពីរ និងជួបជុំគ្នា នោះគ្រោះមហន្តរាយនឹងមិនធ្លាក់លើយើងឡើយ។ ប៉ុន្តែ មានគ្រូគង្វាលខាងសាសនា និងគ្រីស្ទបរិស័ទមួយចំនួនដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយទាំងនេះ។ ពួកគេទាំងអស់សុទ្ធតែបានអានព្រះគម្ពីរ បានអធិស្ឋាន និងបានបម្រើព្រះអម្ចាស់ ចុះហេតុអ្វីបានជាព្រះជាម្ចាស់មិនការពារពួកគេ?

បន្ទាប់៖ ១. ពិភពលោកនាពេលសព្វថ្ងៃកាន់តែខ្មៅងងឹតទៅៗ ហើយមនុស្សជាតិក៏កាន់តែពុករលួយទៅៗផងដែរ។ ពិភពលោកធ្លាក់ចុះ សីលធម៌ត្រូវបានបាត់បង់ មនុស្សល្អៗដែលជឿលើព្រះជាម្ចាស់ និងដើរនៅលើផ្លូវដែលត្រឹមត្រូវរងការសម្លុត ការសង្កត់សង្កិន និងការបៀតបៀន ខណៈពេលពួកអែបអប និងពួកលួចបន្លំដែលធ្វើគ្រប់ការអាក្រក់ទាំងនោះ បែរជាចម្រុងចម្រើនទៅវិញ។ ហេតុអ្វីបានជាពិភពលោកខ្មៅងងឹត និងអាក្រក់ខ្លាំងយ៉ាងនេះ? សេចក្តីពុករលួយរបស់មនុស្សជាតិបានឡើងដល់កម្រិតកំពូលហើយ តើវាដល់ពេលដែលមនុស្សត្រូវបំផ្លាញដោយព្រះជាម្ចាស់ហើយឬ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ