៦. ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ហើយបានបម្រើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិ ដោយនាំទៅរកការប្រោសលោះមនុស្សជាតិពីអំពើបាប។ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមជាថ្មីម្ដងទៀតនៅគ្រាចុងក្រោយ។ ទ្រង់សម្ដែងចេញនូវសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយសម្អាត និងសង្រ្គោះមនុស្សជាតិទាំងស្រុងពីឥទ្ធិពលរបស់សាតាំង។ ហេតុអ្វីបានជាទ្រង់ត្រូវត្រលប់ជាសាច់ឈាមដល់ទៅពីរដង ដើម្បីធ្វើកិច្ចការសង្រ្គោះមនុស្សជាតិ? តើអ្វីទៅជាភាពសំខាន់ដ៏ពិតនៃការយកកំណើតជាមនុស្សទាំងពីរលើកនេះទៅ?

ខគម្ពីរយោង៖

«ដូច្នេះ ព្រះគ្រីស្ទក៏ត្រូវបានប្រទានមកមួយដង ដើម្បីទទួលយកអំពើបាបរបស់មនុស្សជាច្រើនដែរ ហើយចំពោះអស់អ្នកណាដែលស្វែងរកទ្រង់ ព្រះអង្គនឹងលេចមកជាលើកទីពីរ ដោយគ្មានអំពើបាបចំពោះសេចក្តីសង្រ្គោះឡើយ» (ហេព្រើរ ៩:២៨)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីបាប ដើម្បីប្រោសលោះមនុស្សតាមរយៈរូបកាយជាសាច់ឈាមរបស់ព្រះយេស៊ូវគឺថា ទ្រង់បានសង្គ្រោះមនុស្សពីឈើឆ្កាង ប៉ុន្ដែនិស្ស័យសាតាំងដ៏ពុករលួយនៅតែបន្ដមាននៅខាងក្នុងមនុស្សដដែល។ ការយកកំណើតជាមនុស្សលើកទីពីរ លែងបម្រើជាតង្វាយលោះបាបទៀតហើយ ប៉ុន្តែដើម្បីសង្រ្គោះអស់អ្នកដែលត្រូវបានប្រោសលោះពីបាបយ៉ាងពេញលេញវិញ។ ការនេះត្រូវបានធ្វើឡើង ដើម្បីឱ្យមនុស្សដែលត្រូវបានអត់ទោស អាចទទួលបានការប្រោសលោះពីបាបរបស់ពួកគេ និងត្រូវបានញែកជាបរិសុទ្ធទាំងស្រុង ហើយតាមរយៈការមាននិស្ស័យដែលផ្លាស់ប្រែ ពួកគេអាចរំដោះខ្លួនឱ្យមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង និងត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានញែកជាបរិសុទ្ធទាំងស្រុង។ ក្រោយពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ហើយបន្តជាមួយយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃសេចក្តីសង្រ្គោះ ដែលបន្តរហូតមកដល់គ្រាចុងក្រោយ ជាពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលដល់ពូជសាសន៍មនុស្សសម្រាប់ការបះបោររបស់ពួកគេ ហើយទ្រង់នឹងបន្សុទ្ធមនុស្សជាតិទាំងស្រុង។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់ ហើយចូលសម្រាកបាន។ ដូច្នេះ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមតែពីរដងប៉ុណ្ណោះ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សដោយផ្ទាល់ព្រះអង្គ។ នោះគឺដោយសារតែមានដំណាក់កាលតែមួយប៉ុណ្ណោះនៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការ ដែលចង្អុលបង្ហាញមនុស្សនៅក្នុងការដឹកនាំជីវិតរបស់ខ្លួន ខណៈពេលដែលដំណាក់កាលពីរផ្សេងទៀត មាននូវកិច្ចការនៃសេចក្តីសង្រ្គោះ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចគង់នៅរួមជាមួយមនុស្ស ដកពិសោធន៍ការឈឺចាប់របស់ពិភពលោក ហើយរស់នៅក្នុងរូបកាយខាងសាច់ឈាមដ៏សាមញ្ញ។ មានតែបែបនេះទេ ទើបទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សនូវផ្លូវពិតជាក់ស្ដែង ដែលពួកគេត្រូវការក្នុងនាមជាមនុស្ស។ គឺតាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះហើយ ដែលមនុស្សទទួលបាននូវសេចក្តីសង្រ្គោះដ៏ពេញលេញពីព្រះជាម្ចាស់ និងមិនជាការឆ្លើយតបដោយផ្ទាល់ពីស្ថានសួគ៌ចំពោះសេចក្ដីអធិស្ឋានរបស់គេ។ ព្រោះថាបើមនុស្សស្ថិតក្នុងសាច់ និងឈាម គេគ្មានផ្លូវមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ទ្រង់បានដែរ។ គ្រប់យ៉ាងដែលមនុស្សអាចមានទំនាក់ទំនងជាមួយ គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមានតែមធ្យោបាយបែបនេះទេ ទើបមនុស្សអាចយល់ទាំងស្រុងអំពីផ្លូវ និងសេចក្តីពិត ហើយទទួលបានសេចក្តីសង្រ្គោះយ៉ាងពេញលេញ។ ការយកកំណើតជាមនុស្សលើកទីពីរ នឹងមានលក្ខណៈគ្រប់គ្រាន់ ដើម្បីលាងជម្រះបាបរបស់មនុស្ស ហើយប្រោសឱ្យគេបានបរិសុទ្ធយ៉ាងពេញលេញ។ ដូច្នេះ តាមរយៈការយកកំណើតជាមនុស្សលើកទីពីរ កិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម នឹងត្រូវនាំទៅរកការបិទបញ្ចប់ ហើយភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ក៏បានបញ្ចប់ដែរ។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនឹងបានមកដល់ទីបញ្ចប់ទាំងស្រុង។ ក្រោយការយកកំណើតជាមនុស្សលើកទីពីរ ទ្រង់នឹងមិនត្រលប់ជាសាច់ឈាមជាលើកទីបីសម្រាប់កិច្ចការរបស់ទ្រង់ឡើយ។ ព្រោះការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។ ការយកកំណើតជាមនុស្សនៅគ្រាចុងក្រោយនឹងទទួលបានទាំងស្រុងនូវពួករាស្ត្ររើសតាំងរបស់ទ្រង់ ហើយមនុស្សជាតិនៅក្នុងគ្រាចុងក្រោយនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ។ ទ្រង់នឹងលែងធ្វើកិច្ចការនៃការសង្រ្គោះ ហើយក៏មិនយាងត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការណាមួយទៀតដែរ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឱ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើនដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឱ្យជាជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពពីបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឱ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឱ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឱ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ ទ្រង់មិនបានបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្សឡើយ ប៉ុន្តែទ្រង់គ្រាន់តែបានបង្ហើយជំហានទីមួយនៃកិច្ចការដែលព្រះជាម្ចាស់ចាំបាច់ត្រូវធ្វើការនៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្ស ព្រះជាម្ចាស់បានយាងត្រឡប់មកខាងសាច់ឈាមម្ដងទៀត រស់នៅក្នុងភាពសាមញ្ញនិងការពិតនៃសាច់ឈាម ពោលគឺធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ដែងចេញនៅក្នុងសាច់ឈាមដ៏សាមញ្ញធម្មតាបំផុត ក្នុងគោលបំណងបញ្ចប់កិច្ចការដែលទ្រង់មិនទាន់បានសម្រេចនៅក្នុងសាច់ឈាម។ ជាទូទៅ ការយកកំណើតខាងសាច់ឈាមជាលើកទីពីរ គឺដូចជាលើកទីមួយដែរ គ្រាន់តែវាមានលក្ខណៈប្រាកដ និងសាមញ្ញជាងលើកទីមួយប៉ុណ្ណោះ។ ជាលទ្ធផល ទុក្ខវេទនាដែលសាច់ឈាមយកកំណើតលើកទីពីរត្រូវទទួលក៏មានទំហំធំជាងលើកទីមួយផងដែរ ប៉ុន្តែទុក្ខវេទនានេះគឺជាលទ្ធផលកើតចេញពីព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងសាច់ឈាម ដែលមានលក្ខណៈខុសពីទុក្ខវេទនារបស់មនុស្សដែលពុករលួយ។ វាក៏មានឫសគល់ចេញពីភាពសាមញ្ញ និងការពិតនៃសាច់ឈាមរបស់ទ្រង់ផងដែរ។ ដោយសារតែទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងសាច់ឈាមសាមញ្ញ និងពិតប្រាកដទាំងស្រុង នោះសាច់ឈាមត្រូវតែរងទុក្ខលំបាកយ៉ាងខ្លាំង។ បើសាច់ឈាមនេះ មានលក្ខណៈសាមញ្ញ និងពិតប្រាកដកាន់តែច្រើន នោះទ្រង់នឹងរងទុក្ខលំបាកនៅក្នុងការធ្វើព័ន្ធកិច្ចរបស់ទ្រង់កាន់តែខ្លាំង។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញនៅក្នុងសាច់ឈាមបែបសាមញ្ញបំផុត ជាសាច់ឈាមដែលមិនមានលក្ខណៈអធិធម្មជាតិទាល់តែសោះ។ ដោយសារតែសាច់ឈាមរបស់ទ្រង់មានលក្ខណៈសាមញ្ញ ហើយក៏ត្រូវរែកពន់កិច្ចការនៃការសង្រ្គោះមនុស្ស ផងនោះដូច្នេះទ្រង់ត្រូវតែរងទុក្ខនៅក្នុងកម្រិតកាន់តែធ្ងន់ជាងសាច់ឈាមបែបអធិធម្មជាតិ ហើយទុក្ខវេទនាទាំងអស់នេះមានប្រភពចេញពីការពិតនិងភាពសាមញ្ញនៃសាច់ឈាមរបស់ទ្រង់។ ខណៈពេលដែលព្រះអង្គទាំងពីរ កំពុងតែធ្វើព័ន្ធកិច្ចរបស់ទ្រង់មនុស្សអាចមើលឃើញអំពីសារជាតិនៃសាច់ឈាមជាមនុស្ស តាមរយៈទុក្ខវេទនាដែលសាច់ឈាមយកកំណើតជាមនុស្សទាំងពីរបានរងទុក្ខ។ បើសាច់ឈាមកាន់តែមានលក្ខណៈសាមញ្ញ នោះទ្រង់ត្រូវតែរងទុក្ខលំបាកកាន់តែខ្លាំងក្នុងពេលធ្វើកិច្ចការ។ បើសាច់ឈាមដែលធ្វើកិច្ចការមានលក្ខណៈកាន់តែពិត នោះមនុស្សនឹងមានសញ្ញាណកាន់តែឃោរឃៅ ហើយគ្រោះថ្នាក់ដែលទំនងជាធ្លាក់លើទ្រង់ ក៏កាន់តែច្រើនផងដែរ។ ប៉ុន្តែ បើសាច់ឈាមមានលក្ខណៈកាន់តែពិតច្រើន ហើយបើសាច់ឈាមមានតម្រូវការនិងការយល់ដឹងពេញលេញ អំពីមនុស្សលោកសាមញ្ញកាន់តែច្រើន នោះទ្រង់មានសមត្ថភាពក្នុងការធ្វើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមកាន់តែខ្លាំង។ គឺសាច់ឈាមរបស់ព្រះយេស៊ូវហើយ ដែលត្រូវបានដំដែកគោលជាប់នឹងឈើឆ្កាង ជាសាច់ឈាមរបស់ទ្រង់ហើយដែលព្រះអង្គបានលះបង់ជាតង្វាយលោះបាប។ គឺតាមរយៈមធ្យោបាយខាងសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញនេះហើយ ដែលទ្រង់បានបំបាក់អារក្សសាតាំង និងសង្រ្គោះមនុស្សបានទាំងស្រុងពីឈើឆ្កាង។ ហើយវាក៏ជាសាច់ឈាមទាំងស្រុងនេះដែរ ដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃការយកឈ្នះ និងបង្រ្កាបអារក្សសាតាំង នៅក្នុងការយាងមកយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់។ មានតែសាច់ឈាមមួយដែលមានលក្ខណៈសាមញ្ញ និងពិតទាំងស្រុងប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការនៃការយកឈ្នះនៅក្នុងភាពពេញលេញរបស់វានិងអាចធ្វើបន្ទាល់ដ៏ពេញដោយអនុភាពបាន។ មានន័យថា ការយកឈ្នះរបស់មនុស្សត្រូវបានធ្វើឱ្យមានប្រសិទ្ធភាព តាមរយៈការពិតនិងភាពសាមញ្ញរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនតាមរយៈការអស្ចារ្យនិងការបើកសម្ដែងបែបអធិធម្មជាតិឡើយ។ ព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សនេះ គឺដើម្បីមានបន្ទូល យកឈ្នះ និងធ្វើឱ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការនៃព្រះវិញ្ញាណត្រូវបានសម្រេចនៅក្នុងសាច់ឈាម ដែលជាភារកិច្ចរបស់សាច់ឈាមគឺដើម្បីមានបន្ទូល ក៏ដូចជាយកឈ្នះ បើកសម្ដែង ប្រោសឱ្យគ្រប់លក្ខណ៍ និងផាត់ចោលមនុស្សទាំងស្រុង។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនឹងត្រូវបានសម្រេចយ៉ាងពេញលេញ តាមរយៈកិច្ចការនៃការយកឈ្នះនេះហើយ។ កិច្ចការដំបូងនៃការប្រោសលោះ គឺគ្រាន់តែជាទីចាប់ផ្ដើមនៃកិច្ចការយកកំណើតជាមនុស្សប៉ុណ្ណោះ ប៉ុន្តែសាច់ឈាមដែលធ្វើកិច្ចការច្បាំងយកជ័យ នឹងបង្ហើយកិច្ចការទាំងស្រុងនៃការយកកំណើតជាមនុស្ស។ ទាក់ទងនឹងភេទវិញ ម្នាក់ជាបុរស ហើយម្នាក់ទៀតជាស្ត្រី ដើម្បីបង្ហើយសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះ ជាម្ចាស់ផង និងដើម្បីលុបបំបាត់ចោលសញ្ញាណរបស់មនុស្ស អំពីព្រះជាម្ចាស់ផង៖ ព្រះជាម្ចាស់អាចក្លាយជាបុរសផង និងស្ត្រីផង ហើយជាទូទៅ ព្រះដែលយកកំណើតជាមនុស្សមិនមានភេទឡើយ។ ទ្រង់បានបង្កើតទាំងបុរសនិងស្ត្រី ហើយចំពោះទ្រង់ គ្មានការបែងចែករវាងភេទឡើយ។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មិនធ្វើទីសម្គាល់និងឫទ្ធិបារមីឡើយ ដូច្នេះ កិច្ចការនឹងសម្រេចជាលទ្ធផល តាមរយៈមធ្យោបាយនៃការថ្លែងព្រះបន្ទូល។ លើសពីនេះទៅទៀត ហេតុផលសម្រាប់ការនេះ គឺដោយសារតែកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សនៅលើកនេះ មិនមែនដើម្បីប្រោសអ្នកជំងឺឱ្យជានិងបណ្ដេញអារក្សឡើយ ប៉ុន្តែដើម្បីយកឈ្នះមនុស្ស តាមរយៈការមានបន្ទូលវិញ មានន័យថា សមត្ថភាពដើមដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់នេះមាន គឺថ្លែងព្រះបន្ទូល និងយកឈ្នះមនុស្ស មិនមែនប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សឡើយ។ កិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញមិនមែនធ្វើការអស្ចារ្យ មិនមែនប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សឡើយ ប៉ុន្តែគឺថ្លែងព្រះបន្ទូលដូច្នេះ មហាជនមើលឃើញថា សាច់ឈាមជាមនុស្ស លើកទីពីរហាក់ដូចជាមានលក្ខណៈ ជាមនុស្សសាមញ្ញ កាន់តែច្រើនជាងលើកទីមួយរបស់ទ្រង់។ មនុស្សមើលឃើញថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនមែនជាសេចក្តីកុហកឡើយ ប៉ុន្តែព្រះដែលយកកំណើតជាមនុស្សលើកនេះ មានលក្ខណៈខុសប្លែកពីព្រះយេស៊ូវដែលយកកំណើតជាមនុស្ស ហើយទោះបីព្រះទាំងពីរអង្គជាព្រះជាម្ចាស់យកកំណើតជាមនុស្សក៏ដោយ ប៉ុន្តែព្រះអង្គទាំងពីរមិនមានលក្ខណៈដូចគ្នាទាំងស្រុងឡើយ។ ព្រះយេស៊ូវមានភាពជាមនុស្សសាមញ្ញ ភាពជាមនុស្សធម្មតា ប៉ុន្តែទ្រង់ក៏មានអមមកជាមួយនូវទីសម្គាល់ និងឫទ្ធិបារមីជាច្រើនផងដែរ។ នៅក្នុងព្រះដែលយកកំណើតជាមនុស្សនេះ ភ្នែករបស់មនុស្សនឹងមើលមិនឃើញពីទីសម្គាល់ ការអស្ចារ្យ ការប្រោសអ្នកជំងឺឱ្យជា ការបណ្ដេញអារក្ស ការយាងដើរលើទឹក ឬការតមអាហាររយៈពេល សែសិបថ្ងៃនោះទេ...។ ជាទូទៅទ្រង់មិនធ្វើកិច្ចការដដែលដែលព្រះយេស៊ូវបានធ្វើនោះឡើយ មិនមែនដោយសារតែសាច់ឈាមរបស់ទ្រង់មានលក្ខណៈខុសប្លែកពីសាច់ឈាមរបស់ព្រះយេស៊ូវនោះទេ ប៉ុន្តែគឺដោយសារតែការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស មិនមែនជាព័ន្ធកិច្ចរបស់ទ្រង់ទេ។ ទ្រង់មិនបំផ្លាញកិច្ចការរបស់ទ្រង់ផ្ទាល់ ឬរំខានកិច្ចការរបស់ទ្រង់ផ្ទាល់នោះឡើយ។ ដោយសារតែទ្រង់ យកឈ្នះមនុស្ស តាមរយៈព្រះបន្ទូលដ៏ពិតរបស់ទ្រង់ ដូច្នេះវា មិនចាំបាច់អ្វីដែលត្រូវយកឈ្នះលើគេ ដោយការអស្ចារ្យឡើយ ដ្បិតដំណាក់កាលនេះ គឺជាការបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្ស។

(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សារៈសំខាន់នៃការយកកំណើតជាមនុស្សគឺថា មនុស្សសាមញ្ញធម្មតាម្នាក់ធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ហើយការដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃព្រះរបស់ទ្រង់នៅក្នុងភាពជាមនុស្សនោះ គឺដើម្បីផ្ចាញ់សាតាំង។ ការយកកំណើតជាមនុស្សមានន័យថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ពោលគឺ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម និងកិច្ចការដែលសាច់ឈាមនោះធ្វើ គឺជាកិច្ចការនៃព្រះវិញ្ញាណ ដែលត្រូវសម្រេចជារូបរាងនៅក្នុងសាច់ឈាម និងស្ដែងចេញតាមរយៈសាច់ឈាម។ ក្រៅពីសាច់ឈាមរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបំពេញព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សបានឡើយ។ ពោលគឺ មានតែសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ គឺភាពជាមនុស្សសាមញ្ញនេះប៉ុណ្ណោះទេ ទើបអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គ្មាននរណាផ្សេងអាចធ្វើបានឡើយ។ ក្នុងអំឡុងពេលនៃការយាងមកជាលើកដំបូងរបស់ទ្រង់ ប្រសិនបើព្រះជាម្ចាស់មិនមានភាពជាមនុស្សសាមញ្ញ មុនពេលទ្រង់មានព្រះជន្មម្ភៃប្រាំបួនឆ្នាំទេ ប្រសិនបើពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់អាចធ្វើការអស្ចារ្យភ្លាម ប្រសិនបើពេលទ្រង់រៀននិយាយភ្លាម ទ្រង់អាចនិយាយភាសាស្ថានសួគ៌បានភ្លាម ប្រសិនបើពេលដែលទ្រង់ដាក់ព្រះបាទាជាលើកដំបូងនៅលើផែនដីភ្លាម ស្រាប់តែទ្រង់អាចយល់គ្រប់ទាំងរឿងខាងលោកីយ៍ យល់គ្រប់ទាំងគំនិត និងចេតនារបស់មនុស្ស នោះមនុស្សបែបនេះ គឺមិនអាចនឹងត្រូវបានហៅថាជាមនុស្សសាមញ្ញម្នាក់បានឡើយ ហើយសាច់ឈាមបែបនេះក៏មិនអាចត្រូវបានហៅថាជាសាច់ឈាមជាមនុស្សនោះដែរ។ ប្រសិនបើព្រះគ្រីស្ទស្ថិតនៅក្នុងករណីបែបនេះ នោះអត្ថន័យ និងសារជាតិនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នឹងត្រូវបាត់បង់មិនខាន។ ការដែលទ្រង់មានភាពជាមនុស្សសាមញ្ញបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតនៅក្នុងសាច់ឈាម ហើយការពិតដែលទ្រង់ត្រូវឆ្លងកាត់ដំណើរការលូតលាស់ជាមនុស្សសាមញ្ញ ក៏កាន់តែបង្ហាញថា ទ្រង់ជាសាច់ឈាមធម្មតាម្នាក់ផងដែរ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់ក៏ជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ទ្រង់ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលក្លាយជាសាច់ឈាម។ ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដោយសារតែតម្រូវការនៃកិច្ចការរបស់ទ្រង់។ នៅក្នុងន័យម្យ៉ាងទៀត ដំណាក់កាលនៃកិច្ចការនេះត្រូវតែសម្រេចនៅក្នុងសាច់ឈាម វាត្រូវតែធ្វើការនៅក្នុងភាពជាមនុស្សសាមញ្ញ។ នេះគឺជាលក្ខខណ្ឌតម្រូវមួយសម្រាប់ «ព្រះបន្ទូលក្លាយជាសាច់ឈាម» សម្រាប់ «ការលេចចេញរបស់ព្រះបន្ទូលនៅក្នុងសាច់ឈាម» ហើយវាជាសាច់រឿងពិតមួយ នៅពីក្រោយការយកកំណើតជាមនុស្សទាំងពីររបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ហេតុអ្វីបានជាខ្ញុំនិយាយថា អត្ថន័យនៃការយកកំណើតជាមនុស្ស មិនត្រូវបានបង្គ្រប់នៅក្នុងកិច្ចការរបស់ព្រះយេស៊ូវ? គឺដោយសារតែព្រះបន្ទូលមិនបានក្លាយជាសាច់ឈាមទាំងស្រុងឡើយ។ អ្វីដែលព្រះយេស៊ូវបានធ្វើ គឺគ្រាន់តែជាផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ ទ្រង់គ្រាន់តែធ្វើកិច្ចការនៃការប្រោសលោះ ហើយទ្រង់មិនបានធ្វើកិច្ចការនៃការទទួលបានមនុស្សទាំងស្រុងឡើយ។ ដោយសារតែហេតុផលនេះ ព្រះជាម្ចាស់បានក្លាយជាមនុស្សម្ដងទៀតនៅគ្រាចុងក្រោយ។ ដំណាក់កាលនៃកិច្ចការនេះ ក៏ត្រូវបានសម្រេចនៅក្នុងសាច់ឈាមសាមញ្ញផងដែរ។ កិច្ចការនេះត្រូវបានធ្វើដោយមនុស្សសាមញ្ញបំផុត ជាភាពជាមនុស្សរបស់បុគ្គលម្នាក់ដែលគ្មានភាពអធិធម្មជាតិសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់បានក្លាយជាមនុស្សទាំងស្រុង ហើយទ្រង់ជាមនុស្សម្នាក់ដែលមានអត្តសញ្ញាណមកពីព្រះជាម្ចាស់ ជាមនុស្សទាំងស្រុង ជាសាច់ឈាមទាំងស្រុង និងជាព្រះដែលកំពុងតែធ្វើកិច្ចការ។ ភ្នែករបស់មនុស្សមើលឃើញរូបកាយខាងសាច់ឈាមមួយ ដែលគ្មានលក្ខណៈអធិធម្មជាតិសោះឡើយ ជាមនុស្សសាមញ្ញបំផុតដែលអាចនិយាយភាសាសា្ថនសួគ៌ មិនធ្វើទីសម្គាល់ មិនធ្វើការអស្ចារ្យ ក៏រឹតតែមិនបង្ហាញសេចក្តីពិតខាងក្នុងអំពីសាសនា នៅតាមសាលាប្រជុំធំៗផងដែរ។ ចំពោះមនុស្ស កិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរ ហាក់ដូចជាផ្ទុយស្រឡះពីលើកទីមួយ គឺដល់ថ្នាក់គ្មានភាពដូចគ្នាសោះឡើយ ហើយក៏គ្មានកិច្ចការនៅលើកទីមួយ ដែលអាចមើលឃើញនៅលើកនេះផងដែរ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរមានលក្ខណៈខុសគ្នាពីលើកទីមួយក៏ដោយ ប៉ុន្តែវាមិនបានបញ្ជាក់ឡើយថា ប្រភពនៃព្រះទាំងពីរអង្គមិនមែនចេញពីប្រភពតែមួយ និងដូចគ្នានោះឡើយ។ ប្រភពរបស់ពួកទ្រង់ដូច ឬមិនដូចគ្នា គឺអាស្រ័យលើលក្ខណៈនៃកិច្ចការដែលត្រូវបានធ្វើឡើង ដោយសាច់ឈាម មិនមែនដោយសំបកខាងក្រៅរបស់ពួកទ្រង់ឡើយ។ ក្នុងអំឡុងពេលនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សចំនួនពីរលើក ហើយទាំងពីរលើកនេះ កិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ចាប់ផ្ដើមនូវយុគសម័យថ្មី គឺនាំមកនូវកិច្ចការមួយថ្មី ដូច្នេះ ការយកកំណើតជាមនុស្សទាំងនេះជួយបំពេញគ្នាទៅវិញទៅមក។ ភ្នែកមនុស្សមិនអាចប្រាប់បានឡើយថា សាច់ឈាមទាំងពីរចេញមកពីប្រភពតែមួយនោះ។ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា ការនេះលើសពីសមត្ថភាពនៃភ្នែក ឬគំនិតរបស់មនុស្សទៅទៀត។ ប៉ុន្តែ នៅក្នុងសារជាតិរបស់ពួកទ្រង់ ពួកទ្រង់គឺដូចគ្នា ដ្បិតកិច្ចការរបស់ពួកទ្រង់មានប្រភពចេញពីព្រះវិញ្ញាណដូចគ្នា។ ទោះបីសាច់ឈាមជាមនុស្សទាំងពីរនេះចេញមកពីប្រភពដូចគ្នាក៏ដោយ ប៉ុន្តែវាមិនអាចត្រូវបានវិនិច្ឆ័យដោយយុគសម័យ និងទីកន្លែងដែលពួកទ្រង់បានប្រសូត ឬដោយកត្តាបែបនេះឡើយ ប៉ុន្តែត្រូវវិនិច្ឆ័យដោយកិច្ចការរបស់ព្រះដែលបានស្ដែងចេញតាមរយៈពួកទ្រង់វិញ។ សាច់ឈាមជាមនុស្សលើកទីពីរ មិនធ្វើកិច្ចការណាមួយដែលព្រះយេស៊ូវបានធ្វើរួចឡើយ ព្រោះកិច្ចការរបស់ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងឡើយ ប៉ុន្តែបើកផ្លូវមួយថ្មីនៅគ្រប់ពេលវិញ។ សាច់ឈាម ជាមនុស្សលើកទីពីរមិនមានគោលបំណងធ្វើឱ្យការសម្ដែងចេញនៃសាច់ឈាមលើកទីមួយកាន់ស៊ីជម្រៅ ឬរឹងមាំនៅក្នុងគំនិតរបស់មនុស្សឡើយ ប៉ុន្តែ ដើម្បីបំពេញបន្ថែម និងធ្វើឱ្យវាគ្រប់លក្ខណ៍គឺដើម្បីឱ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ កាន់តែស៊ីជម្រៅ ដើម្បីកាត់ផ្ដាច់រាល់ច្បាប់វិន័យ ដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស និងដើម្បីបោសសម្អាតរូបអង្គបំភាន់អំពីព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ គឺអាចនិយាយបានថាគ្មានដំណាក់កាលណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ អាចផ្ដល់ឱ្យមនុស្សមានចំណេះដឹងពេញលេញអំពីទ្រង់ឡើយ ប៉ុន្តែដំណាក់កាលនីមួយៗ ជួយផ្ដល់នូវចំណែកខ្លះតែប៉ុណ្ណោះមិនមែនចំណែកពេញលេញឡើយ។ ទោះបីជាព្រះជាម្ចាស់បានសម្ដែងនិស្ស័យរបស់ទ្រង់យ៉ាងពេញលេញក៏ដោយ ប៉ុន្តែដោយសារតែការយល់ដឹងរបស់មនុស្សមានកម្រិត ដូច្នេះ ចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់នៅតែបន្តមិនពេញលេញដដែល។ ការប្រើប្រាស់ភាសាមនុស្សលោក គឺមិនអាចពន្យល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងបាននោះឡើយ។ លើសពីនេះទៅទៀត តើដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អាចសម្ដែងអំពីព្រះជាម្ចាស់យ៉ាងពេញលេញបានយ៉ាងដូចម្ដេចទៅ? ទ្រង់ធ្វើការនៅក្នុងសាច់ឈាម ក្រោមការគ្របបាំងនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ហើយមនុស្សអាចស្គាល់ទ្រង់បាន តាមរយៈការសម្ដែងចេញនៃភាពជាព្រះរបស់ទ្រង់ប៉ុណ្ណោះ មិនមែនតាមរយៈសំបកកាយរបស់ទ្រង់នោះឡើយ។ ព្រះជាម្ចាស់យាងមកនៅក្នុងសាច់ឈាម ដើម្បីអនុញ្ញាតឱ្យមនុស្សស្គាល់ទ្រង់ តាមរយៈវិធីផ្សេងៗក្នុងកិច្ចការរបស់ទ្រង់ ហើយដំណាក់កាលទាំងពីរនៃកិច្ចការរបស់ទ្រង់ មិនមានលក្ខណៈដូចគ្នានោះឡើយ។ មានតែធ្វើបែបនេះទេ ទើបមនុស្សអាចមានចំណេះដឹងពេញលេញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនកម្រិតត្រឹមរបៀបតែមួយនោះឡើយ។

(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ គ្រាន់តែសម្រេចនូវសារជាតិអំពី «ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់» ប៉ុណ្ណោះ៖ សេចក្តីពិតរបស់ព្រះជាម្ចាស់បានគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះវិញ្ញាណនៃព្រះបានគង់នៅជាមួយសាច់ឈាម និងមិនអាចដាច់ចេញពីសាច់ឈាមនោះឡើយ។ គឺថាសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្សបានគង់នៅជាមួយព្រះវិញ្ញាណនៃព្រះ ដែលជាភស្តុតាងកាន់តែសំខាន់ទៀតថា ព្រះយេស៊ូវដែលយកកំណើតជាមនុស្ស គឺជាការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់។ ដំណាក់កាលនៃកិច្ចការនេះសម្រេចនូវអត្ថន័យខាងក្នុងយ៉ាងច្បាស់ៗអំពី «ព្រះបន្ទូលត្រលប់ជាសាច់ឈាម» បានផ្ដល់ជាអត្ថន័យកាន់តែស៊ីជម្រៅចំពោះ «ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលគឺជាព្រះជាម្ចាស់» ព្រមទាំងញ៉ាំងឱ្យអ្នកជឿយ៉ាងមុតមាំទៅលើព្រះបន្ទូលថា «កាលពីដើមឡើយ មានព្រះបន្ទូល» គឺអាចនិយាយបានថា នៅគ្រានៃការបង្កើតពិភពលោក ព្រះជាម្ចាស់មានព្រះបន្ទូល ព្រះបន្ទូលរបស់ទ្រង់បានគង់នៅជាមួយទ្រង់ និងមិនអាចដាច់ចេញពីទ្រង់បានឡើយ ហើយនៅយុគសម័យចុងក្រោយ ព្រះអង្គសម្ដែងកាន់តែច្បាស់ទៀតអំពីព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងអនុញ្ញាតឱ្យមនុស្សមើលឃើញគ្រប់ទាំងផ្លូវរបស់ទ្រង់ ពោលគឺស្ដាប់ឮគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់។ នេះហើយជាកិច្ចការនៃយុគសម័យចុងក្រោយនោះ។ អ្នកត្រូវតែយល់ទាំងស្រុងអំពីសេចក្តីទាំងនេះ។ វាមិនមែនជាសំណួរអំពីការស្គាល់សាច់ឈាមទេ ប៉ុន្តែជាសំណួរទាក់ទងនឹងរបៀបដែលអ្នកយល់អំពីសាច់ឈាម និងព្រះបន្ទូល។ នេះគឺជាទីបន្ទាល់ដែលអ្នកត្រូវធ្វើ ដែលមនុស្សគ្រប់គ្នាត្រូវតែដឹង។ ដោយសារតែនេះគឺជាកិច្ចការនៃការយកកំណើតជាមនុស្សលើកទីពីរ ព្រមទាំងជាលើកចុងក្រោយដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម ដូច្នេះ វាសម្រេចបានយ៉ាងពេញលេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្ស វាអនុវត្តយ៉ាងហ្មត់ចត់ និងចេញមកពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយបិទបញ្ចប់យុគសម័យនៃការស្ថិតនៅក្នុងសាច់ឈាមរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ការអនុវត្ត (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស ថ្លែងព្រះបន្ទូលដើម្បីយកឈ្នះមនុស្សទាំងអស់ដែលជឿដល់ទ្រង់។ នេះហើយជា «ព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម»។ ព្រះជាម្ចាស់បានយាងមកនៅក្នុងគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការនេះ ពោលគឺទ្រង់បានយាងមកដើម្បីសម្រេចនូវសារៈសំខាន់ពិត នៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។ ព្រះអង្គគ្រាន់តែថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយការមកដល់នៃការពិតក៏កម្រមានដែរ។ នេះគឺជាលក្ខណៈពិតបំផុតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម រួចកាលណាព្រះជាម្ចាស់ដែលយកកំណើត ថ្លែងព្រះបន្ទូលរបស់ទ្រង់ នេះគឺជាការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម និងជាព្រះបន្ទូលដែលយាងមកសណ្ឋិតនៅក្នុងសាច់ឈាម។ «ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម»។ ការនេះ (កិច្ចការនៃការលេចមកជាសាច់ឈាម) ជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេចឱ្យបាននៅគ្រាចុងក្រោយ ហើយក៏ជាជំពូកចុងក្រោយនៃផែនការគ្រប់គ្រងរបស់ទ្រង់ទាំងមូលដែរ ដូច្នេះហើយ ព្រះជាម្ចាស់ត្រូវតែយាងមកផែនដី ហើយសម្ដែងព្រះបន្ទូលរបស់ទ្រង់ក្នុងសាច់ឈាម។ កិច្ចការដែលត្រូវធ្វើឱ្យរួចនៅថ្ងៃនេះ កិច្ចការដែលនឹងត្រូវធ្វើឱ្យរួចនៅថ្ងៃអនាគត កិច្ចការដែលព្រះជាម្ចាស់នឹងត្រូវសម្រេចឱ្យបាន ទិសដៅចុងក្រោយរបស់មនុស្ស មនុស្សដែលនឹងត្រូវបានសង្គ្រោះ មនុស្សដែលនឹងត្រូវបំផ្លាញ ។ល។ កិច្ចការទាំងអស់ដែលគួរតែត្រូវសម្រេចឱ្យបាននៅទីបញ្ចប់ គឺត្រូវបានថ្លែងបញ្ជាក់យ៉ាងច្បាស់អស់ហើយ ហើយគ្រប់យ៉ាងក៏ដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាមដែរ។ បញ្ញត្តិរដ្ឋបាល និងក្រឹត្យវិន័យដែលត្រូវបានបញ្ចេញកាលពីគ្រាមុន មនុស្សដែលនឹងត្រូវបំផ្លាញ មនុស្សដែលនឹងត្រូវចូលទៅសម្រាក គឺព្រះបន្ទូលទាំងអស់នេះត្រូវតែសម្រេច។ នេះជាកិច្ចការដែលត្រូវសម្រេចឱ្យបានជាពិសេស ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ។ ព្រះអង្គធ្វើឱ្យមនុស្សដឹងថា អស់អ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុននៅកន្លែងណា ហើយមនុស្សដែលព្រះជាម្ចាស់មិនបានកំណត់ទុកជាមុននៅកន្លែងណា ដឹងពីវិធីបែងចែករាស្ត្ររបស់ទ្រង់ និងពួកកូនប្រុសទាំងឡាយរបស់ទ្រង់តាមប្រភេទ ដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះប្រទេសអ៊ីស្រាអែល និងដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះស្រុកអេស៊ីព្ទ ពោលគឺព្រះបន្ទូលគ្រប់ម៉ាត់នឹងត្រូវបានសម្រេចនាថ្ងៃអនាគត។ ល្បឿននៃកិច្ចការរបស់ព្រះជាម្ចាស់កំពុងតែស្ទុះឡើង។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាមធ្យោបាយសម្រាប់បើកសម្ដែងប្រាប់មនុស្សអំពីកិច្ចការដែលត្រូវធ្វើឱ្យរួចនៅក្នុងយុគសម័យនីមួយៗ កិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម និងព័ន្ធកិច្ចដែលទ្រង់ត្រូវធ្វើ ហើយព្រះបន្ទូលទាំងអស់នេះ គឺសុទ្ធតែដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។

(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៥. កិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យត្រូវបានធ្វើតាមរយៈព្រះយេហូវ៉ាប្រើប្រាស់លោកម៉ូសេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រើបុគ្គលម្នាក់ ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយទៅ? ហេតុអ្វីបានជាទ្រង់ត្រូវត្រលប់ជាសាច់ឈាម ហើយអនុវត្តកិច្ចការនេះដោយផ្ទាល់ព្រះអង្គអ៊ីចឹង?

បន្ទាប់៖ ៧. អ្នកនិយាយថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញជាសាច់ឈាមនៅក្នុងទម្រង់ជាជនជាតិចិនម្នាក់។ យើងមិនអាចទទួលយកការនេះបានទេ។ បើស្របតាមអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់យេស៊ូវបានចាកចេញទៅនៅក្នុងទម្រង់ជាសាសន៍យូដា ដូច្នេះ យើងជឿថា នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញនៅក្នុងអំឡុងពេលនៃគ្រាចុងក្រោយ វាក៏គួរតែស្ថិតនៅក្នុងទម្រង់ជាសាសន៍យូដាដែរ។ តើទ្រង់អាចយាងមកនៅក្នុងទម្រង់ជាជនជាតិចិនម្ដេចកើតទៅ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ