៥. តាមពីក្រោយឧប្បត្តិហេតុនៅទីក្រុង ស៊ាវយ័ន នៃខេត្តសាន់ដុង នៅថ្ងៃទី២៨ ខែឧសភា រដ្ឋាភិបាលបក្សកុម្មុយនីស្តចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់វា ដើម្បីវាយប្រហារពួកជំនុំតាមផ្ទះ ហើយថែមទាំងចល័តកងកម្លាំងប្រដាប់អាវុធមកជិះជាន់ និងវាយបង្ក្រាបពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតផង។ មនុស្សជាច្រើនបានបង្ហាញមន្ទិលអំពីឧប្បត្តិហេតុនៅក្រុង ស៊ាវយ័ន ដោយជឿថា នេះជាចេតនារបស់បក្សកុម្មុយនីស្តចិនក្នុងការវាយប្រហារ និងសង្កត់សង្កិនពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយប្រឌិតរឿងមិនពិត ដើម្បីបង្វែរមតិសាធារណៈមកប្រឆាំងនឹងវា។ ទោះបីជាយ៉ាងណា ករណីនេះត្រូវបានកាត់ទោសជាសាធារណៈនៅក្នុងតុលាការរបស់បក្សកុម្មុយនីស្តចិន និងត្រូវរាយការណ៍ដោយបណ្ដាញប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ចិន ហើយមនុស្សមួយចំនួនជឿលើអ្វីដែលបក្សកុម្មុយនីស្តចិនបាននិយាយ។ យើងចង់ឮពីអ្វីដែលអ្នកគិតអំពីឧប្បត្តិហេតុនៅក្រុង ស៊ាវយ័ន នោះ។

ចម្លើយ៖

រឿងក្ដីនៅស្រុកចាវយ័ន ខេត្តសានទុង ដែលបក្សកុំម្មុយនិស្តចិនបានប្រឌិតឡើងសុទ្ធសាធនេះ មានផលប៉ះពាល់ធំធេងណាស់ ទាំងនៅក្នុងនិងនៅក្រៅប្រទេសចិននាពេលនោះ ហើយមានមនុស្សមិនដឹងអីជាច្រើន ដែលចាញ់បោករឿងក្ដីនេះ។ ប៉ុន្តែ តើពិភពលោកទាំងមូល នឹងចាញ់បោករឿងនេះដែរឬទេ? សព្វថ្ងៃ តើមានមនុស្សប៉ុន្មាននាក់ នៅជឿជាក់លើការវិនិច្ឆ័យរបស់តុលាការបក្សកុំម្មុយនិស្តចិន និងជឿលើរបាយការណ៍នៃបណ្ដាញផ្សព្វផ្សាយរបស់គេនោះ? ការបោកប្រាស់ និងការលាក់កំបាំង មិនអាចនៅបានយូរនោះឡើយ ពាក្យកុហក នៅតែជាពាក្យកុហករហូត ហើយមិនអាចក្លាយជាការពិតបានឡើយ។ មនុស្សគ្រប់គ្នាដែលស្គាល់បក្សកុំម្មុយនិស្តចិនដឹងថា ប្រទេសចិនត្រូវបានគ្រប់គ្រងជនកុំម្មុយនិស្ដផ្ដាច់ការ និងគ្មានតុលាការឯករាជ្យ ឬសិទ្ធិសេរីភាពសារព័ត៌មាននោះឡើយ។ បក្សកុំម្មុយនិស្តចិន វិនិច្ឆ័យទោសដោយគ្មានឯករាជ្យភាព ពួកគេត្រូវធ្វើតាមអ្វីដែលរដ្ឋាភិបាលបក្សកុំម្មុយនិស្តចិននិយាយ ហើយរឿងក្ដីទាំងអស់ សុទ្ធតែត្រូវបានដោះស្រាយទៅឆន្ទះរបស់រដ្ឋាភិបាល។ បណ្ដាញសារព័ត៌មានរបស់ប្រទេសចិន ក៏សុទ្ធតែត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលបក្សកុំម្មុយនិស្តចិនដែរ ហើយគេគ្រាន់តែជាអ្នកបញ្ចេញសំឡេង និងជាឧបករណ៍របស់បក្សកុំម្មុយនិស្តចិនផ្ដាច់ការតែប៉ុណ្ណោះ។ ទាំងនេះសុទ្ធតែជាការណ៍ពិតដែលត្រូវបានគេទទួលយក។ ដូច្នេះ គ្មានអ្វីចំណោទសួរទេថា រឿងក្ដីនានាក្នុងតុលាការបក្សកុំម្មុយនិស្តចិន សុទ្ធតែជាការសម្ដែងគួរឱ្យអស់សំណើច ដែលបង្ខូចអង្គហេតុ និងបង្វែរការពិតឱ្យក្រឡាប់ចាក់។ ភាពមិនលម្អៀង ឬភាពត្រឹមត្រូវ គឺគ្មានទាល់តែសោះ! ក្នុងការជំនុំជម្រះរឿងហេតុនៅសានទុង ចាវយ័ន ជនសង្ស័យបាននិយាយយ៉ាងច្បាស់ថា «ខ្ញុំមិនធ្លាប់មានទំនាក់ទំនងជាមួយក្រុមជំនុំនៃព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាទេ» និងនិយាយទៀតថា «អ្វីដែលរដ្ឋកំពុងវាយប្រហារ គឺបុគ្គលឈ្មោះ ចាវ វ៉ៃសាន សមាជិកក្រុមជំនុំ 'ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា' មិនមែន 'ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា' របស់យើងនោះទេ»។ ចម្លើយសារភាពរបស់ពួកគេ បញ្ជាក់យ៉ាងច្បាស់ខ្លាំងណាស់ថា ពួកគេមិនមែនជាសមាជិកក្រុមជំនុំនៃព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានោះទេ ហើយក្រុមជំនុំនៃព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ក៏មិនស្គាល់ពួកគេដែរ។ ពួកគេគ្មានអ្វីពាក់ព័ន្ធនឹងក្រុមជំនុំនៃព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាឡើយ។ ចុះហេតុអ្វីបានជាចៅក្រមបក្សកុំម្មុយនិស្តចិន ធ្វើពុតជាថ្លង់ចំពោះចម្លើយសារភាពនេះ ហើយមិនវិនិច្ឆ័យរឿងក្ដីនេះ ទៅតាមអង្គហេតុដូច្នេះ? ហេតុអ្វីបានជាចៅក្រមជំទាស់ចម្លើយសារភាពរបស់ជនសង្ស័យ បង្វែរការពិតឱ្យក្រឡាប់ចាក់ ហើយព្យាយាមលាបពណ៌ជនសង្ស័យទាំងនេះថាជាសមាជិកក្រុមជំនុំនៃព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា យ៉ាងឥតលាក់លៀម ទាំងគ្មានភ័ស្តុតាងយ៉ាងនេះ? តើវាមិនទាន់ច្បាស់ទៀតមែនទេថា បក្សកុំម្មុយនិស្តចិន កំពុងប្រឌិតពាក្យកុហក ដើម្បីឃុំឃិតទម្លាក់កំហុស និងចោទប្រកាន់ក្រុមជំនុំនៃព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាទាំងឥតហេតុ ដើម្បីកៀបសង្កត់ និងបៀតបៀនក្រុមជំនុំនេះ ហើយបំភ័ន្តមតិសាធារណៈឱ្យទាស់នឹងក្រុមជំនុំនេះដូច្នេះ? តើទង្វើនេះមិនបំពានអង្គហេតុ ហើយជាន់ឈ្លីច្បាប់ទេឬទេអី? តើការជំនុំជម្រះបែបនេះ មិនធ្វើឱ្យសាធារណជនសង្ស័យទេឬអី? បក្សកុំម្មុយនិស្តចិន បាននិងកំពុងផ្សាយពាក្យកុហក និងពាក្យបោកប្រាស់ រាប់សិបឆ្នាំមកហើយ។ វាក៏កាន់តែល្បី និងអសីលធម៌ ពុករលួយ និងអាក្រក់ ជាងពេលណាៗទាំងអស់។ កេរ្តិ៍ឈ្មោះរបស់វាដាច់ដោច ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ហើយក្លិនអសោចរបស់វា គឺមិនអាចទ្រាំទ្របានឡើយ។ មនុស្សកាន់តែច្រើននៅជុំវិញពិភពលោក កំពុងមើលឃើញថា បក្សកុំម្មុយនិស្តចិន មានចរិតពិតយ៉ាងណា។ គ្មាននរណាជឿលើបក្សកុំម្មុយនិស្តចិនទៀតទេ ដ្បិតបក្សកុំម្មុយនិស្តចិននេះ គណបក្សនយោបាយដ៏អាក្រក់ ហើយមិនជឿថាមានព្រះ ជាក្រុមមនុស្សដែលជាកម្មសិទ្ធិរបស់សាតាំងដ៏ជាមេកំណាចដ៏អាក្រក់ ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ ពេញពិភពលោកនេះគ្មាននរណាស្មើ។

មនុស្សណាដែលស្គាល់បក្សកុំម្មុយនិស្តចិន ប្រាកដជាស្គាល់ទម្លាប់ធ្វើការរបស់គេ។ រាល់ពេលដែលបក្សកុំម្មុយនិស្តចិនប្រើហិង្សាបង្ក្រាបជំនឿសាសនា ចលនាសិទ្ធិប្រជាធិបតេយ្យ បាតុកម្មរបស់ជនជាតិភាគតិច ។ល។ និង ។ល។ ដំបូងគឺគេប្រឌិតហេតុការណ៍ក្លែងក្លាយ ដើម្បីបង្វែរមតិសាធារណជន និងធ្វើឱ្យមនុស្សទាំងអស់នោះភ្ញាក់ផ្អើល បន្ទាប់មក គេក៏អនុវត្តការបង្ក្រាបដោយបង្ហូរឈាម។ ឧទាហរណ៍ បាតុកម្មនៅផ្សារទំនើប ធៀនណានមិន៖ ដើមឡើយ បាតុកម្មនេះគ្រាន់តែជាចលនានិស្សិតប្រឆាំងអំពើពុករលួយ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ប៉ុន្តែ បក្សកុំម្មុយនិស្តចិនបានបង្គាប់ពួកបាតដៃទី៣ ឱ្យក្លែងខ្លួនជាពួកនិស្សិត ហើយបង្កប់ខ្លួននៅក្នុងចំណោមពួកបាតុករ ក្នុងនោះពួកគេបានបង្កចលាចល តាមរយៈការវាយបំផ្លាញ បង្កអគ្គីភ័យ និងផ្ដួលរថយន្តយោធាជាដើម។ គេដាក់ការស្ដីបន្ទោសខ្លាំងលើពួកនិស្សិតទាំងនេះ ហើយចលនានិស្សិតនេះ ក៏ត្រូវបានគេលាបពណ៌ថាជាកុប្បកម្មប្រឆាំងបដិវត្តន៍ ធ្វើដូច្នេះដើម្បីផ្ដល់ជាលេសសម្រាប់ការបង្ក្រាបពួកនិស្សិត និងចាត់វិធានការបង្ក្រាបដោយបង្ហូរឈាម ដោយក្នុងនោះនិស្សិតយ៉ាងហោចណាស់បីបួនពាន់នាក់ត្រូវគេបាញ់ ឬត្រូវកិនសម្លាប់ដោយរថពាសដែក។ ទង្វើដែលបក្សកុំម្មុយនិស្តចិនធ្វើនេះ បង្កើតបានជាយុទ្ធនាការបំភិតបំភ័យមួយ ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ហើយធ្វើឱ្យប្រជាជនចិនខកចិត្ត យ៉ាងជូរចត់ ដោយសារព្រឹត្តិការសម្លាប់រង្គាលនៅផ្សារទំនើបធៀនណានមិននេះ។ រឿងដដែលបានកើតឡើងនៅក្នុងការបង្ក្រាបរបស់បក្សកុំម្មុយនិស្តចិន លើបាតុកម្មនៅទីបេ។ ដំបូង គេបង្គាប់ឱ្យមនុស្សខ្លះបង្កប់ខ្លួននៅក្នុងចំណោមបាតុករ ដើម្បីប្រព្រឹត្តិអំពើហិង្សា រួមមានទាំងការបង្កអគ្គីភ័យ ការសម្លាប់មនុស្ស លួច និងប្លន់ រួចគេចល័តទ័ពដើម្បីបើកការបាញ់ប្រហារលើពួកបាតុករ នៅនឹងកន្លែងបង្ក្រាបប្រជាជនទីបេដែលបះបោរ។ មានហេតុការណ៍ផ្សេងទៀតច្រើនណាស់។ អង្គហេតុទាំងនេះ គឺជាភ័ស្តុតាងបង្ហាញពីល្បិចកលដ៏រឹងមាំរបស់បក្សកុំម្មុយនិស្តចិន សម្រាប់ការលុបបំបាត់អ្នកប្រឆាំងនឹងរបបនយោបាយរបស់ខ្លួន៖ ដំបូង គេបង្កើតពាក្យកុហក បង្វែរអង្គហេតុ ហើយធ្វើការចោទប្រកាន់ក្លែងក្លាយ រួចអនុវត្តវិធានបង្ក្រាបបង្ហូរឈាម។ តាមពិត រឿងក្ដីនៅចាវយ័ន បានបង្កើតជាមូលដ្ឋានសម្រាប់ឱ្យបក្សកំម្មុយនិស្តចិនបង្វែរមតិសាធារណៈ ដើម្បីកៀបសង្កត់ និងបៀតបៀនក្រុមជំនុំនៃព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា។ វាគ្រាន់តែជាបទល្មើសព្រហ្មទណ្ឌមួយទៀតនៅក្នុងការបៀតបៀនជំនឿសាសនារបស់បក្សកុំម្មុយនិស្តចិនប៉ុណ្ណោះ។ ដោយឡែក បន្ទាប់ពីការបង្ក្រាប និងការបៀតបៀនក្រុមជំនុំនៃព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា អស់រយៈពេលជាច្រើនឆ្នាំមកនេះ តើបក្សកុំម្មុយនិស្តចិនពិតជាអាចលុបបំបាត់ក្រុមជំនុំនេះបានទេ? រាប់សិបឆ្នាំមុន ប្រជាជនយូដាបានបំពាននិស្ស័យរបស់ព្រះជាម្ចាស់ ដោយដំព្រះអម្ចាស់យេស៊ូវភ្ជាប់នឹងឈើឆ្កាង ពួកគេត្រូវបណ្ដាសារពីព្រះជាម្ចាស់ ហើយប្រទេសជាតិរបស់ពួកគេក៏ទទួលរងនូវវិនាសកម្មដែលមិនធ្លាប់មានពីមុនមកសោះ។ ចក្រភពរ៉ូមក៏ត្រូវបំផ្លិចបំផ្លាញដោយសារគ្រោះកាចដែលព្រះជាម្ចាស់ទម្លាក់មកលើគេដែរ ដ្បិតគេទាស់ទទឹងនឹងព្រះជាម្ចាស់យ៉ាងវក់វី ហើយបៀតបៀនគ្រីស្ទបរិស័ទយ៉ាងសាហាវឃោរឃៅ។ ទាំងអស់នេះសុទ្ធតែជាហេតុការណ៍ពិត។ បក្សកុំម្មុយនិស្តចិនមិនអាចគេផុតពីការត្រូវបណ្ដាសារ និងទណ្ឌកម្មពីព្រះជាម្ចាស់ ដោយសារតែការប្រឆាំង និងការចាប់ពិរុទ្ធកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនេះឡើយ។ ដូចដែលព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំងកិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឱ្យបាននោះឡើយ។ អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរំខាន និងធ្វើឱ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៤. ទោះបីអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងអធិស្ឋានទៅកាន់ព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ដោយ ក៏បក្សកុម្មុយនីស្តចិនកំពុងតែផ្សព្វផ្សាយព័ត៌មានថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានបង្កើតឡើងដោយបុរសម្នាក់ ហើយអ្នកធ្វើតាមអ្វីគ្រប់យ៉ាងដែលបុរសនោះនិយាយ។ អ្នកធ្វើបន្ទាល់ថា បុរសនេះគឺជាបូជាចារ្យម្នាក់ ជាបុរសម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រើ និងថាគាត់ត្រូវទទួលខុសត្រូវលើគ្រប់កិច្ចការខាងរដ្ឋបាល។ ខ្ញុំគិតមិនឃើញឡើយថា នរណាទៅដែលបានបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា? តើវាមានដើមកំណើតយ៉ាងដូចម្ដេច? តើអ្នកអាចពន្យល់អំពីការនេះបានទេ?

បន្ទាប់៖ ៦. អ្នកធ្វើបន្ទាល់ថា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ និងថាទ្រង់កំពុងតែសម្ដែងចេញនូវគ្រប់ទាំងសេចក្តីពិតសម្រាប់ការជំនុំជម្រះ ការបន្សុទ្ធ និងសេចក្តីសង្រ្គោះរបស់មនុស្សជាតិ។ ប៉ុន្តែ បក្សកុម្មុយនីស្តចិនអះអាងថា «ព្រះដ៏មានគ្រប់ព្រះចេស្ដា» ដែលអ្នកជឿនោះគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ។ បក្សកុម្មុយនីស្តចិនដឹងអ្វីៗគ្រប់យ៉ាងអំពីប្រវត្តិគ្រួសាររបស់បុគ្គលម្នាក់នេះ ហើយថែមទាំងបានបិទផ្សាយរូបថត ឈ្មោះ និងអាសយដ្ឋាននៃក្រុមគ្រួសាររបស់បុគ្គលនេះនៅលើអនឡាញទៀតផង។ ខ្ញុំគិតមិនឃើញឡើយ តើអ្វីដែលបក្សកុម្មុយនីស្តចិននិយាយនេះពិតឬមិនពិត?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ