២. គ្រូគង្វាល និងពួកចាស់ទុំបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ពួកគេមានចំណេះដឹងខ្ពង់ខ្ពស់អំពីព្រះជាម្ចាស់ ហើយសេចក្តីជំនឿរបស់ពួកគេក៏ខ្ពស់ជាងយើងដែរ ដូច្នេះ យើងគួរតែស្ដាប់ពួកគេនៅក្នុងសេចក្តីជំនឿរបស់យើងលើព្រះអម្ចាស់។ អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ ហើយទ្រង់កំពុងតែធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែគ្រូគង្វាល និងពួកចាស់ទុំភាគច្រើនមិនទទួលយកការនេះទេ ហើយថែមទាំងប្រឆាំង និងថ្កោលទោសទៀតផង។ បែបនេះ យើងក៏មិនអាចទទួលយកបានផងដែរ។

ខគម្ពីរយោង៖

«យើងគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស» (កិច្ចការ ៥:២៩)

«ពួកគេជាអ្នកដឹកនាំខ្វាក់របស់មនុស្សខ្វាក់។ ហើយបើអ្នកខ្វាក់ដឹកនាំអ្នកខ្វាក់ អ្នកទាំងពីរនឹងធ្លាក់រណ្ដៅមិនខាន» (ម៉ាថាយ ១៥:១៤)

«ត្រូវបណ្ដាសាហើយពួកមនុស្សដែលទុកចិត្តលើមនុស្ស ហើយយកសាច់ឈាមធ្វើជាដៃរបស់ខ្លួន និងជាអ្នកដែលងាករេចិត្តចេញពីព្រះយេហូវ៉ា» (យេរេមា ១៧:៥)

«ដោយសារមនុស្សមិនបានបែររកទ្រង់ ទើបព្រះ‌អង្គវាយផ្ចាលពួកគេ ហើយពួកគេក៏មិនបានស្វែងរកព្រះ‌យេហូវ៉ានៃពួកពល‌បរិវារនោះដែរ។ ហេតុនេះហើយបានជាព្រះ‌យេហូវ៉ានឹងកាត់ចេញពីអ៊ីស្រាអែល ទាំងក្បាលនិងកន្ទុយ ទាំងមែកនិងធាង ក្នុងថ្ងៃតែមួយ។ គេជាក្បាលពីបុរាណ និងគួរឲ្យគោរព ហើយកន្ទុយគឺជាហោរា ដែលបង្រៀនសេចក្ដីភូត‌ភរ។ ដ្បិតពួកអ្នកដឹក‌នាំនៃសាសន៍នេះនាំពួកគេឲ្យវង្វេង ហើយពួកអ្នកដែលគេនាំមុខ ក៏ត្រូវបំផ្លាញទៅ» (អេសាយ ៩:១៣-១៦)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ចូរមើលថ្នាក់ដឹកនាំនៃនិកាយនីមួយៗចុះ។ ពួកគេទាំងអស់គ្នាសុទ្ធតែក្អេងក្អាង និងរាប់ខ្លួនថាសុចរិត ហើយការបកស្រាយព្រះគម្ពីររបស់ពួកគេ ក៏ខ្វះនូវបរិបទ និងត្រូវបាននាំមុខដោយសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេផងដែរ។ ពួកគេគ្រប់គ្នាពឹងអាងលើអំណោយទាន និងចំណេះដឹងជ្រៅជ្រះ ដើម្បីធ្វើកិច្ចការរបស់ខ្លួន។ បើពួកគេមិនចេះអធិប្បាយសោះ តើនឹងមានមនុស្សដើរតាមពួកគេដែរទេ? ហេតុដូចនេះ ពួកគេពិតជាមានចំណេះដឹងខ្លះ ហើយអាចអធិប្បាយគោលលទ្ធិបានខ្លះ ឬមួយពួកគេចេះពីរបៀបបញ្ចុះបញ្ចូលឱ្យមនុស្សជឿ និងចេះប្រើសិល្បៈបញ្ឆោតមួយចំនួន។ ពួកគេប្រើការទាំងនេះ ដើម្បីបោកបញ្ឆោតមនុស្ស និងនាំមនុស្សទាំងនេះមកកាន់ពួកគេ។ មនុស្សទាំងនោះជឿលើព្រះជាម្ចាស់តែឈ្មោះប៉ុណ្ណោះ តែតាមពិតទៅ ពួកគេដើរតាមអ្នកដឹកនាំរបស់ពួកគេវិញទេ។ នៅពេលដែលពួកគេជួបមនុស្សម្នាក់ដែលកំពុងតែអធិប្បាយអំពីផ្លូវពិត អ្នកខ្លះនិយាយថា «យើងត្រូវតែពិគ្រោះជាមួយអ្នកដឹកនាំរបស់យើងអំពីសេចក្តីជំនឿរបស់យើង»។ ចូរមើលពីរបៀបដែលមនុស្សនៅតែត្រូវការការឯកភាព និងការយល់ព្រមពីអ្នកដទៃ នៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ និងទទួលយកផ្លូវពិត តើនេះមិនមែនជាបញ្ហាទេឬ? បើដូច្នេះ តើអ្នកដឹកនាំទាំងនោះបានក្លាយជាអ្វីទៅ? តើពួកគេមិនបានក្លាយជាពួកផារីស៊ី គង្វាលក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងជាថ្មជំពប់ដួលចំពោះការទទួលយកផ្លូវដ៏ពិតរបស់មនុស្សទេឬ?

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

មានអ្នកដែលអានព្រះគម្ពីរនៅក្នុងក្រុមជំនុំធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់អាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់។ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សដែលលេបត្របាក់ព្រលឹងមនុស្ស ជាមេបិសាចដែលមានចេតនារារាំងផ្លូវអ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែធ្វើដូចម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិតដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្សទៅ?

(ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សមួយចំនួនមិនអរសប្បាយនៅក្នុងសេចក្តីពិតទេ ក៏រឹតតែមិនអរសប្បាយនឹងការជំនុំជម្រះដែរ។ ផ្ទុយទៅវិញ គេបែរជាអរសប្បាយនៅក្នុងអំណាច និងភាពមានបានទៅវិញ។ មនុស្សបែបនេះគេហៅថា អ្នកស្វែងរកអំណាច។ ពួកគេស្វែងរកតែនិកាយទាំងឡាយណា ដែលមានឥទ្ធិពលនៅក្នុងពិភពលោក ហើយរកតែគ្រូគង្វាលនិងគ្រូបង្រៀន ដែលចេញមកពីសាលាព្រះគម្ពីរ។ ទោះពួកគេបានទទួលយកផ្លូវនៃសេចក្តីពិតក៏ដោយ ក៏ពួកគេមានជំនឿតែពាក់កណ្ដាលប៉ុណ្ណោះ។ ពួកគេមិនអាចថ្វាយដួងចិត្ត និងគំនិតរបស់គេទាំងអស់ដល់ព្រះបានឡើយ ហើយទោះបីជាមាត់របស់គេនិយាយអំពីការលះបង់ខ្លួនឯងថ្វាយព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែភ្នែករបស់គេផ្ដោតទៅលើតែគ្រូគង្វាល និងគ្រូបង្រៀនល្បីៗប៉ុណ្ណោះ ហើយមិនសម្លឹងមើលទៅព្រះគ្រីស្ទ សូម្បីមួយវិនាទីឡើយ។ ដួងចិត្តរបស់គេវក់ទៅនឹងការចង់បានតែកិត្តិនាម ទ្រព្យសម្បត្តិ និងសិរីល្អ។ ដោយព្រោះតែចម្ងល់មួយថា ម្ដេចបានជាមនុស្សតូចទាបបែបនេះ មានសមត្ថភាពអាចយកឈ្នះមនុស្សជាច្រើនបាន ទើបពួកគេគិតថា មនុស្សដ៏សាមញ្ញនេះអាចប្រោសមនុស្សលោកឱ្យឥតខ្ចោះបាន។ ពួកគេគិតដោយសារតែគេឆ្ងល់ថា ម្ដេចក៏មនុស្សថោកទាបបាតសង្គមទាំងនេះ គឺជារាស្ត្រដែលព្រះជាម្ចាស់ជ្រើសរើសទៅវិញ។ ពួកគេជឿថា ប្រសិនបើមនុស្សបែបនេះជាវត្ថុបំណងនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ នោះផ្ទៃមេឃនិងផែនដីនឹងក្រឡាប់ចក្រ ហើយមនុស្សទាំងអស់នឹងសើចមិនខានចំអកខ្លាំងជាមិនខាន។ ពួកគេជឿថា ប្រសិនបើព្រះជាម្ចាស់បានជ្រើសរើសមនុស្សសំរាមទាំងនេះ ឱ្យក្លាយជាគ្រប់លក្ខណ៍ ដូច្នេះ មនុស្សអស្ចារ្យទាំងនោះ នឹងក្លាយជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ។ ទស្សនៈរបស់គេត្រូវសៅហ្មងដោយចិត្តមិនជឿ ពួកគេមិនត្រឹមតែមិនជឿទេ ពួកគេគឺដូចជាសត្វតិរច្ឆានដល្ងង់ខ្លៅតែម្ដង។ ពួកគេគោរពតែពួកជំនុំ និងនិកាយធំៗប៉ុណ្ណោះ ព្រោះថា ពួកគេឱ្យតម្លៃតែលើឋានៈ បុណ្យសក្តិ និងអំណាចប៉ុណ្ណោះ។ ពួកគេគ្មានការគោរពចំពោះមនុស្សដែលព្រះគ្រីស្ទដឹកនាំសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ មែនទែនទៅ ពួកគេគ្រាន់តែជាជនក្បត់ ដែលបានបែរខ្នងដាក់ព្រះគ្រីស្ទ បែរខ្នងដាក់សេចក្តីពិត និងបែរខ្នងដាក់ជីវិតតែប៉ុណ្ណោះ។

អ្វីដែលអ្នកគោរពសរសើរ មិនមែនជាការបន្ទាបខ្លួនរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែជាពួកគង្វាលក្លែងក្លាយដែលមានកិត្តិនាមលេចធ្លោទៅវិញ។ អ្នកមិនសរសើរចំពោះភាពគួរឱ្យស្រឡាញ់ ឬព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែបែរជាសរសើរពួកខិលខូចដែលលង់នៅក្នុងសេចក្តីសោ្មកគ្រោកនៃលោកីយ៍ទៅវិញ។ អ្នកសើចចំអកចំពោះការឈឺចាប់របស់ព្រះគ្រីស្ទ ទាំងដែលទ្រង់គ្មានកន្លែងសម្រាប់កើយព្រះសិរសាទ្រង់ ប៉ុន្តែបែរជាសរសើរសាកសពដែលតាមប្រមាញ់តង្វាយ ហើយរស់នៅក្នុងអំពើឧបាយមុខទៅវិញ។ អ្នកមិនព្រមរងទុក្ខរួមជាមួយព្រះគ្រីស្ទទេ ប៉ុន្តែអ្នកបែរជារីករាយនឹងប្រគល់ខ្លួនទៅក្នុងដៃរបស់ពួកទទឹងព្រះគ្រីស្ទទាំងកំព្រើល ទោះពួកគេឱ្យអ្នកបានតែសាច់ឈាម ពាក្យសម្ដី និងការត្រួតត្រាក៏ដោយ។ សូម្បីតែពេលនេះ ដួងចិត្តរបស់អ្នក នៅតែបែរទៅរកពួកគេ បែរទៅរកកេរ្តិ៍ឈ្មោះរបស់គេ បែរទៅរកឋានៈរបស់គេ និងបែរទៅរកឥទ្ធិពលរបស់គេ។ ហើយអ្នកនៅតែបន្តប្រកាន់ខ្ជាប់នូវអាកប្បកិរិយាមួយ ដោយអ្នកគិតថាកិច្ចការរបស់ព្រះគ្រីស្ទពិបាកទទួលយកណាស់ ហើយអ្នកក៏មិនព្រមទទួលយកកិច្ចការនេះដែរ។ នេះជាហេតុផលដែលខ្ញុំហ៊ាននិយាយថា អ្នកខ្វះសេចក្តីជំនឿក្នុងការទទួលស្គាល់ព្រះគ្រីស្ទ។ ហេតុផលដែលនាំឱ្យអ្នកបានដើរតាមទ្រង់មកដល់សព្វថ្ងៃគឺដោយសារតែអ្នកគ្មានជម្រើសផ្សេងប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់អ្នក ចេះតែលេចឡើងនូវរូបភាពបុគ្គលខ្ពង់ខ្ពស់ជាច្រើន។ ពាក្យសម្ដី ទង្វើ និងស្នាដៃដ៏មានឥទ្ធិពលរបស់គេ ដក់ជាប់នៅក្នុងគំនិតរបស់អ្នកជានិច្ច។ នៅក្នុងចិត្តរបស់អ្នករាល់គ្នា ពួកគេជាបុគ្គលដ៏ខ្ពស់ឧត្តម និងជាវីរបុរសក្នុងចិត្តរបស់អ្នកជារៀងរហូត។ ប៉ុន្តែ សព្វថ្ងៃនេះ អ្នកមិនបានគិតបែបនេះចំពោះព្រះគ្រីស្ទឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក ទ្រង់គ្មានសារៈសំខាន់ជារៀងរហូត ហើយមិនសក្ដិសមទទួលបានការគោរពជារៀងរហូត។ ដ្បិតទ្រង់ជាមនុស្សសាមញ្ញពេក មានឥទ្ធិពលតិចតួចពេក និងរឹតតែគ្មានឋានៈ យសស័ក្ដិខ្ពង់ខ្ពស់អ្វីឡើយ។

ទោះយ៉ាងណា ក៏ខ្ញុំអាចនិយាយបានថា មនុស្សទាំងអស់ដែលមិនឱ្យតម្លៃចំពោះសេចក្តីពិត សុទ្ធតែជាអ្នកមិនជឿ ហើយគេជាជនក្បត់ចំពោះសេចក្តីពិតដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសរសើរពីព្រះគ្រីស្ទឡើយ។ ឥឡូវនេះ តើអ្នកបានដឹងពីទំហំចិត្តមិនជឿនៅក្នុងជីវិតរបស់អ្នក ហើយដឹងពីទំហំចិត្តក្បត់ ដែលអ្នកមានចំពោះព្រះគ្រីស្ទហើយឬនៅ? ខ្ញុំសូមដាស់តឿនដល់អ្នកដូច្នេះថា៖ ដោយសារតែអ្នកបានជ្រើសរើសផ្លូវនៃសេចក្តីពិត នោះអ្នកគួរតែថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ទ្រង់ចុះ កុំធ្វើជាមនុស្សស្ទាក់ស្ទើរ ឬមនុស្សដែលនិយាយខុសពីចិត្តនោះឡើយ។ អ្នកគួរតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃលោកីយ៍ ឬជារបស់នរណាម្នាក់ឡើយ ប៉ុន្តែទ្រង់ជាកម្មសិទ្ធិរបស់មនុស្សទាំងអស់ ដែលជឿលើទ្រង់យ៉ាងពិតប្រាកដ ជាអ្នកដែលថ្វាយបង្គំទ្រង់ ជាមនុស្សប្ដូរផ្ដាច់ ហើយស្មោះត្រង់ចំពោះទ្រង់។

(ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដមែនទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អស់អ្នកណាដែលមិនយល់ពីសេចក្តីពិត តែងតែដើរតាមអ្នកដទៃ៖ ប្រសិនបើមនុស្សនិយាយថានេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកនឹងនិយាយថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ប្រសិនបើមនុស្សនិយាយថា វាជាកិច្ចការរបស់វិញ្ញាណអាក្រក់ នោះអ្នកនឹងទៅជាងឿងឆ្ងល់ ឬក៏និយាយថា វាជាកិច្ចការរបស់វិញ្ញាណអាក្រក់ដូចគេដែរ។ អ្នកតែងតែនិយាយត្រាប់តាមពាក្យរបស់អ្នកដទៃដូចជាសត្វសេក ហើយមិនអាចបែងចែកភាពខុសគ្នាបានដោយខ្លួនឯងនោះទេ ហើយអ្នកក៏មិនអាចគិតសម្រាប់ខ្លួនឯងបានដែរ។ នេះគឺជាមនុស្សម្នាក់ដែលគ្មានទីឈរជើង ជាមនុស្សដែលមិនអាចធ្វើការបែងចែកនូវភាពខុសគ្នាបាន ហើយមនុស្សបែបនោះ គឺជាមនុស្សទុច្ចរិតដែលគ្មានតម្លៃ! អ្នកតែងតែត្រាប់តាមពាក្យសម្ដីរបស់អ្នកដទៃ៖ ថ្ងៃនេះ គេបាននិយាយថា នេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអាចថា នៅថ្ងៃណាមួយមនុស្សម្នាក់នឹងនិយាយថា វាមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយវាគ្មានអ្វីផ្សេងក្រៅពីទង្វើរបស់មនុស្សឡើយ ប៉ុន្តែអ្នកមិនអាចយល់ពីចំណុចនេះបានឡើយ ហើយនៅពេលដែលអ្នកបានឃើញអ្នកដទៃនិយាយដោយបែបនេះ អ្នកក៏នឹងនិយាយដូចគ្នានេះដែរ។ តាមពិត វាគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអ្នកនិយាយថា វាជាកិច្ចការរបស់មនុស្ស។ តើអ្នកមិនបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលប្រមាថដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅក្នុងចំណុចនេះតើអ្នកមិនបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដោយសារអ្នកមិនអាចបែងចែកភាពខុសគ្នាបានទេឬអី? ប្រហែលនៅថ្ងៃណាមួយ មនុស្សល្ងង់ខ្លៅមួយចំនួននឹងលេចមកដោយនិយាយថា «នេះគឺជាកិច្ចការរបស់វិញ្ញាណអាក្រក់» ហើយនៅពេលដែលអ្នកឮពាក្យទាំងអស់នេះ អ្នកនឹងវង្វេង ហើយអ្នកនឹងដក់ជាប់ទៅនឹងពាក្យសម្ដីរបស់អ្នកដទៃនោះសារជាថ្មី។ គ្រប់ពេលដែលនរណាម្នាក់បង្កការរំខាន អ្នកមិនអាចក្រោកឈរនៅទីតាំងរបស់ខ្លួនឯងបានឡើយ នេះគឺដោយសារអ្នកមិនមានសេចត្ដីពិត។ ការជឿលើព្រះជាម្ចាស់ និងការចង់ស្គាល់ព្រះជាម្ចាស់ គឺមិនមែនជារឿងសាមញ្ញនោះទេ។ អ្វីទាំងអស់នេះ មិនអាចសម្រេចទៅបានដោយងាយៗតាមរយៈការជួបជុំគ្នានិងស្ដាប់ការអធិប្បាយនោះទេ ហើយអ្នកមិនត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ ដោយចិត្តឆេះឆួលតែមួយមុខឡើយ។ អ្នកត្រូវការដកពិសោធន៍ ត្រូវដឹង និងមានគោលការណ៍នៅក្នុងសកម្មភាពរបស់អ្នក និងទទួលនូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលអ្នកបានឆ្លងកាត់បទពិសោធជាច្រើន អ្នកនឹងអាចយល់ពីរឿងរ៉ាវជាច្រើនបាន ហើយអ្នកនឹងអាចធ្វើការបែងចែកភាពខុសគ្នារវាងអំពីល្អនិងអំពើអាក្រក់ រវាងសេចក្តីសុចរិតនិងសេចក្ដីទុច្ចរិត រវាងអ្វីដែលជារបស់ខាងសាច់ឈាមនិងអ្វីដែលជាសេចក្តីពិត។ អ្នកគួរតែអាចធ្វើការបែងចែករវាងអ្វីៗទាំងនេះ ហើយតាមរយៈការធ្វើបែបនេះ មិនថាកាលៈទេសៈបែបណានោះទេ អ្នកនឹងមិនវង្វេងឡើយ។ មានតែបែបនេះទេដែលជាកម្ពស់ពិតរបស់អ្នក។

(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សដែលជឿលើព្រះជាម្ចាស់ គួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់។ មិនត្រូវលើកតម្កើង ឬស្ងើចសរសើរបុគ្គលណាម្នាក់ឡើយ។ មិនត្រូវចាត់ទុកព្រះជាទីមួយ ទុកមនុស្សដែលខ្លួនស្ងើចសរសើរជាទីពីរ ហើយចាត់ទុកខ្លួនឯងជាទីបីឡើយ។ ដួងចិត្ដរបស់អ្នកមិនត្រូវមាននរណាផ្សេងទៀតឡើយ ហើយអ្នកមិនត្រូវចាត់ទុកនរណាផ្សេងទៀត ជាពិសេសមនុស្សដែលអ្នកគោរពឱ្យតម្លៃធៀបនឹងព្រះជាម្ចាស់ ឬទុកស្មើនឹងព្រះអង្គឡើយ។ ចំណុចនេះ ព្រះជាម្ចាស់មិនអាចទទួលយកបានឡើយ។

(ដកស្រង់ពី «បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ហើយបានជារឿយៗ អ្នកខ្លះចាញ់បញ្ឆោតមនុស្សដែលធ្វើខ្លួនដូចជាពូកែខាងវិញ្ញាណ ថ្លៃថ្នូរ ខ្ពង់ខ្ពស់ និងអស្ចារ្យ។ សម្រាប់មនុស្សដែលប្រសប់និយាយន័យពាក្យ និងគោលលទ្ធិ និងអ្នកដែលមានសម្ដីសំដៅ និងទង្វើហាក់ដូចជាគួរឱ្យស្ងើចសរសើរ ចំពោះមនុស្សដែលចាញ់បញ្ឆោតអ្នកទាំងនេះ ពួកគេមិនដែលសម្លឹងមើលសារជាតិនៃទង្វើ គោលការណ៍បង្កប់ពីក្រោយទង្វើ ឬអ្វីជាគោលដៅនៃទង្វើរបស់អ្នកទាំងនោះឡើយ។ លើសពីនេះ ពួកគេមិនដែលសម្លឹងមើលថាតើមនុស្សទាំងនេះពិតជាចុះចូលចំពោះព្រះជាម្ចាស់ ឬគោរពកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឬអត់នោះឡើយ។ ពួកគេមិនដែលឈ្វេងយល់ពីសារជាតិនៃភាពជាមនុស្សរបស់មនុស្សទាំងនេះឡើយ។ ផ្ទុយទៅវិញ ដោយចាប់ផ្ដើមស្គាល់អ្នកទាំងនោះដំបូងៗ ពួកគេបែរជាស្ងើចសរសើរ និងគោរពមនុស្សទាំងនេះបន្ដិចម្ដងៗ រហូតដល់ទីបំផុត ពួកគេក៏ចាត់ទុកមនុស្សទាំងនេះជារូបព្រះរបស់ពួកគេ។ លើសពីនេះទៅទៀត នៅក្នុងគំនិតរបស់អ្នកខ្លះ រូបព្រះដែលពួកគេថ្វាយបង្គំ និងបុគ្គលដែលគេជឿថាអាចបោះបង់ចោលក្រុមគ្រួសារ និងការងាររបស់ខ្លួនចោល និងហាក់ដូចជាអាចបង់ថ្លៃបាននោះ គឺជាបុគ្គលដែលពិតជាបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអាចទទួលបានលទ្ធផល និងទិសដៅដ៏ល្អយ៉ាងពិតប្រាកដ។ នៅក្នុងគំនិតរបស់ពួកគេ រូបព្រះទាំងនេះគឺជាមនុស្សដែលព្រះជាម្ចាស់ស្ងើចសរសើរ។ តើអ្វីទៅដែលនាំឱ្យពួកគេជឿបែបនេះ? តើអ្វីទៅជាសារជាតិនៃបញ្ហានេះ? តើអ្វីទៅជាផលវិបាកដែលអាចកើតឡើង? ជាដំបូង ចូរយើងពិភាក្សាអំពីសារជាតិរបស់វាជាមុនសិន។

អ្វីដែលសំខាន់នោះគឺថា បញ្ហាទាំងអស់នេះដែលទាក់ទងនឹងទស្សនៈរបស់មនុស្ស វិធីសាស្ត្រនៃការអនុវត្តរបស់ពួកគេ គោលការណ៍នៃការអនុវត្តដែលពួកគេជ្រើសរើសប្រើ និងចំណុចដែលពួកគេម្នាក់ៗមានទំនោរចង់ផ្តោតអារម្មណ៍ទៅលើនោះ គ្មានទាក់ទងនឹងការទាមទាររបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិឡើយ។ មិនថាមនុស្សផ្តោតលើរឿងដ៏រាក់កំផែល ឬក៏រឿងដ៏ជ្រាលជ្រៅ ឬផ្ដោតលើន័យពាក្យ និងគោលលទ្ធិ ឬក៏លើតថភាពជាក់ស្ដែងនោះទេ ប៉ុន្តែពួកគេមិនបានប្រកាន់ខ្ជាប់នឹងកិច្ចការដែលពួកគេគួរតែប្រកាន់ខ្ជាប់បំផុតនោះឡើយ ហើយពួកគេក៏មិនបានដឹងអំពីរឿងដែលពួកគេគួរតែដឹងបំផុតនោះដែរ។ ហេតុផលសម្រាប់ការនេះគឺថា មនុស្សមិនចូលចិត្តសេចក្តីពិតឡើយ ដែលជាហេតុនាំឱ្យពួកគេមិនព្រមចំណាយពេលវេលា និងកម្លាំង ដើម្បីស្វែងយល់ និងអនុវត្តតាមគោលការណ៍នៃការអនុវត្តដែលមានចែងនៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់នោះ។ ផ្ទុយទៅវិញ ពួកគេចង់ប្រើផ្លូវកាត់ ដោយសង្ខេបនូវអ្វីដែលពួកគេយល់ និងដឹងថាជាការអនុវត្ត និងឥរិយាបថដ៏ល្អ ហើយសេចក្តីសង្ខេបនេះក្លាយជាគោលដៅដែលពួកគេដេញតាម ដែលពួកគេយកមកធ្វើជាសេចក្តីពិត និងត្រូវអនុវត្តតាម។ ផលវិបាកដោយផ្ទាល់ចេញពីការនេះគឺថា មនុស្សប្រើប្រាស់ឥរិយាបថល្អជាមនុស្ស មកជំនួសឱ្យការអនុវត្តតាមសេចក្តីពិត ហើយការនេះក៏ជួយបំពេញបំណងរបស់ពួកគេក្នុងការផ្គាប់ផ្គុនព្រះជាម្ចាស់ដែរ។ ការនេះផ្ដល់ឱ្យពួកគេជាដើមទុន ដើម្បីតតាំងជាមួយសេចក្តីពិត ហើយពួកគេក៏ប្រើវា ដើម្បីដេញដោល និងប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដែរ។ ក្នុងពេលជាមួយគ្នានោះ មនុស្សក៏បោះបង់ព្រះជាម្ចាស់ចោលដោយឥតអៀនខ្មាស ហើយជំនួសមកវិញដោយរូបព្រះដែលពួកគេស្ងើចសរសើរនោះ។ វាមានដើមហេតុតែមួយប៉ុណ្ណោះ ដែលធ្វើឱ្យមនុស្សមានសកម្មភាព និងទស្សនៈដ៏ល្ងង់ខ្លៅ ឬមានទស្សនៈ និងការអនុវត្តតែមួយជ្រុងបែបនេះ ហើយនៅថ្ងៃនេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាអំពីដើមហេតុមួយនេះ៖ ទោះបីមនុស្សដើរតាមព្រះជាម្ចាស់ អធិស្ឋានទៅទ្រង់រាល់ថ្ងៃ និងអានព្រះបន្ទូលរបស់ទ្រង់រាល់ថ្ងៃក៏ដោយ ហេតុផលនោះគឺថា ពួកគេមិនយល់អំពីព្រះហឫទ័យរបស់ទ្រង់។ នេះហើយជាឫសគល់នៃបញ្ហានោះ។ ប្រសិនបើមនុស្សម្នាក់យល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងដឹងអំពីអ្វីដែលទ្រង់សព្វព្រះហឫទ័យ អ្វីដែលទ្រង់ស្អប់ខ្ពើម អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់បាន អ្វីដែលទ្រង់បដិសេធ មនុស្សប្រភេទណាដែលទ្រង់ស្រឡាញ់ មនុស្សប្រភេទណាដែលទ្រង់មិនស្រឡាញ់ បទដ្ឋានប្រភេទណាដែលទ្រង់ប្រើប្រាស់ នៅពេលដែលទ្រង់ទាមទារពីមនុស្ស និងវិធីសាស្ត្របែបណាដែលទ្រង់ប្រើ ដើម្បីធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ តើបុគ្គលនោះអាចនៅតែមានទស្សនៈផ្ទាល់ខ្លួនទៀតឬ? តើមនុស្សបែបនេះអាចទៅថ្វាយបង្គំអ្នកផ្សេងកើតឬ? តើមនុស្សសាមញ្ញម្នាក់អាចក្លាយជារូបព្រះរបស់គេបានឬ? មនុស្សដែលមានការយល់ដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រាកដជាមានទស្សនៈរិះគិតដ៏សមហេតុផលជាងនេះបន្ដិចហើយ។ ពួកគេនឹងមិនយកមនុស្សដ៏ពុករលួយម្នាក់មកធ្វើជាព្រះរបស់គេតាមអំពើចិត្ត ហើយក្នុងពេលកំពុងដើរលើមាគ៌ានៃការអនុវត្តតាមសេចក្តីពិត ពួកគេក៏នឹងមិនជឿទាំងងងឹតងងល់ ប្រកាន់ខ្ជាប់តាមក្បួនច្បាប់ ឬគោលការណ៍ដ៏សាមញ្ញពីរបី ថាមានតម្លៃស្មើនឹងការអនុវត្តតាមសេចក្តីពិតនោះដែរ។

(ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

វាជាការល្អបំផុតសម្រាប់មនុស្សទាំងនោះដែលអះអាងថាដើរតាមព្រះជាម្ចាស់ដើម្បីបើកភ្នែកពួកគេ ហើយមើលឱ្យបានជាក់ដើម្បីឃើញច្បាស់ថានរណាដែលពួកគេគួរជឿ៖ តើពិតជាព្រះជាម្ចាស់ ឬសាតាំង ដែលអ្នកជឿ? ប្រសិនបើអ្នកដឹងថាអ្វីដែលអ្នកជឿមិនមែនជាព្រះជាម្ចាស់ទេ តែជារូបព្រះផ្ទាល់ខ្លួនរបស់អ្នក នោះវាជាការល្អបំផុតប្រសិនបើអ្នកមិនបានអះអាងថាជាអ្នកជឿ។ ប្រសិនបើអ្នកពិតជាមិនដឹងថាអ្នកជឿលើអ្នកណាទេ ដូច្នេះជាថ្មីម្តងទៀត វាជាការល្អបំផុតប្រសិនបើអ្នកមិនបានអះអាងថាជាអ្នកជឿ។ ការនិយាយអ៊ីចឹងគឺជាការប្រមាថ! គ្មាននរណាម្នាក់បង្ខំអ្នកឱ្យជឿលើព្រះជាម្ចាស់នោះទេ។ កុំនិយាយថាអ្នករាល់គ្នាជឿលើខ្ញុំឡើយ។ ខ្ញុំមានព្រះបន្ទូលបែបនេះគ្រប់គ្រាន់ហើយ ហើយខ្ញុំមិនចង់ឮវាម្តងទៀតទេ ពីព្រោះអ្វីដែលអ្នករាល់គ្នាជឿ គឺរូបព្រះនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា និងពួកអ្នកដែលរករឿងនៅក្នុងពួកជំនុំរបស់អ្នករាល់គ្នា។ អស់អ្នកដែលគ្រវីក្បាលនៅពេលពួកគេឮពីសេចក្តីពិត ដែលញញឹមពេលដែលពួកគេឮអំពីការជជែកពីសេចក្ដីស្លាប់ គឺជាអ្នកដែលកើតចេញពីសាតាំង ហើយពួកគេគឺជាអ្នកដែលនឹងត្រូវបានផាត់ចោល។ មនុស្សជាច្រើននៅក្នុងពួកជំនុំគ្មានយោបល់ទេ។ នៅពេលមានអ្វីដែលបោកបញ្ឆោតកើតឡើង ពួកគេស្រាប់តែឈរនៅខាងសាតាំង។ ពួកគេថែមទាំងអាក់អន់ចិត្តចំពោះការដែលត្រូវហៅថាជាកញ្ជះរបស់សាតាំង។ ទោះបីជាមនុស្សអាចនិយាយថាពួកគេគ្មានយោបល់ ពួកគេតែងតែឈរនៅម្ខាងដោយគ្មានសេចក្ដីពិត ពួកគេមិនដែលឈរនៅម្ខាងនៃសេចក្តីពិតនៅចំពេលដែលសំខាន់នោះទេ ពួកគេមិនដែលក្រោកឈរ និងប្រកែកតវ៉ាចំពោះសេចក្ដីពិតឡើយ។ តើពួកគេពិតជាខ្វះនូវយោបល់មែនទេ? ហេតុអ្វីបានជាពួកគេស្រាប់តែយកខាងសាតាំង? ហេតុអ្វីបានជាពួកគេមិនដែលនិយាយពាក្យមួយម៉ាត់ដែលសមរម្យ និងសមហេតុផល ក្នុងការគាំទ្រសេចក្តីពិត? តើស្ថានភាពនេះកើតឡើងយ៉ាងពិតប្រាកដ ដោយសារតែការភាន់ច្រលំមួយពេលរបស់ពួកគេឬទេ? មនុស្សដែលមានយោបល់កាន់តែតិច នោះពួកគេកាន់តែមិនអាចឈរនៅខាងសេចក្តីពិតបាន។ តើនេះបង្ហាញពីអ្វី? តើវាមិនបង្ហាញថាមនុស្សដែលគ្មានយោបល់ គឺស្រលាញ់ការអាក្រក់ទេឬ? តើវាមិនបានបង្ហាញថាពួកគេជាមនុស្សដ៏ស្មោះត្រង់របស់សាតាំងទេឬ? ហេតុអ្វីពួកគេអាចឈរនៅខាងសាតាំង ហើយនិយាយភាសារបស់វា? រាល់ពាក្យសម្តី និងការប្រព្រឹត្តរបស់ពួកគេ ការបង្ហាញចេញនៅលើផ្ទៃមុខរបស់ពួកគេ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេមិនមែនជាអ្នកដែលស្រឡាញ់សេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេគឺជាមនុស្សដែលស្អប់សេចក្ដីពិត។ ការដែលពួកគេអាចឈរនៅខាងសាតាំង គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាសាតាំងពិតជាស្រឡាញ់អារក្សតូចៗទាំងនេះ ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីជាប្រយោជន៍ដល់សាតាំង។ តើហេតុការណ៍ទាំងអស់នេះមិនច្បាស់ពេញលេញទេឬអី? ប្រសិនបើអ្នកពិតជាមនុស្សដែលស្រឡាញ់សេចក្តីពិត ហេតុអ្វីបានជាអ្នកមិនយកចិត្តទុកដាក់ចំពោះអ្នកដែលអនុវត្តនូវសេចក្តីពិត ហើយហេតុអ្វីបានជាអ្នកធ្វើតាមអ្នកដែលមិនអនុវត្តសេចក្ដីពិតភ្លាមៗដូច្នេះ? តើនេះជាបញ្ហាប្រភេទអ្វី? ខ្ញុំមិនខ្វល់ថាអ្នកមានយោបល់ឬអត់។ ខ្ញុំមិនខ្វល់ថាអ្នកបានបង់ថ្លៃប៉ុន្មាននោះទេ។ ខ្ញុំមិនខ្វល់ថាតើកងកម្លាំងរបស់អ្នកធំប៉ុនណា ហើយខ្ញុំមិនខ្វល់ថាអ្នកគឺជាមនុស្សដែលរករឿងគេក្នុងពួកជំនុំ ឬជាអ្នកដឹកនាំដែលកាន់ទង់នោះទេ។ ប្រសិនបើកងកម្លាំងរបស់អ្នកគឺអស្ចារ្យ នោះគ្រាន់តែជាជំនួយពីកម្លាំងរបស់សាតាំងប៉ុណ្ណោះ។ ប្រសិនបើកិត្យានុភាពរបស់អ្នកខ្ពស់ ដូច្នេះនោះគឺគ្រាន់តែដោយសារតែមានមនុស្សជាច្រើននៅជុំវិញខ្លួនអ្នកដែលមិនអនុវត្តនូវសេចក្ដីពិតប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនត្រូវបានបណ្តេញចេញទេ នោះគឺដោយសារតែពេលនេះមិនមែនជាពេលវេលាសម្រាប់កិច្ចការនៃការបណ្តេញចេញ។ ផ្ទុយទៅវិញវាដល់ពេលកិច្ចការនៃការផាត់ចោលហើយ។ មិនមានការប្រញាប់ក្នុងការបណ្តេញអ្នកឥឡូវនេះទេ។ ខ្ញុំគ្រាន់តែរង់ចាំថ្ងៃដែលខ្ញុំនឹងដាក់ទោសអ្នកបន្ទាប់ពីអ្នកត្រូវបានផាត់ចោល។ អស់អ្នកណាដែលមិនអនុវត្តនូវសេចក្ដីពិត នឹងត្រូវផាត់ចោល!

(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ១. នៅក្នុងព្រះគម្ពីរ លោកប៉ុលបានមានប្រសាសន៍ថា៖ «ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងសិទ្ធិអំណាច ដ្បិតគ្មានអំណាចណាឡើយ លើកលែងតែមកពីព្រះជាម្ចាស់» (រ៉ូម ១៣:១)។ «ដូចនេះ ចូរអ្នករាល់គ្នាថែរក្សាខ្លួន និងមើលថែហ្វូងចៀមទាំងអស់ ដែលព្រះវិញ្ញាណបរិសុទ្ធបានតែងតាំងអ្នករាល់គ្នាឲ្យក្លាយជាអ្នកមើលថែ ដើម្បីផ្ដល់អាហារដល់ពួកជំនុំរបស់ព្រះជាម្ចាស់» (កិច្ចការ ២០:២៨)។ មនុស្សភាគច្រើននៅក្នុងពិភពសាសនាប្រកាន់ខ្ជាប់តាមពាក្យរបស់លោកប៉ុលនៅក្នុងជំនឿរបស់ពួកគេថា គ្រូគង្វាល និងពួកចាស់ទុំត្រូវបានតែងតាំងដោយព្រះអម្ចាស់ និងថាពួកគេបម្រើព្រះអម្ចាស់នៅក្នុងពួកជំនុំនានា។ ពួកគេជឿថា អស់អ្នកដែលស្ដាប់ និងធ្វើតាមគ្រូគង្វាល និងពួកចាស់ទុំ ក៏ស្ដាប់បង្គាប់ និងធ្វើតាមព្រះអម្ចាស់ដែរ ហើយការស្ដាប់តាមពាក្យរបស់គ្រូគង្វាលគឺជាការស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ តើការនេះស្របតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ដែរឬទេ?

បន្ទាប់៖ ៣. នៅក្នុងពិភពសាសនា គ្រូគង្វាល និងពួកចាស់ទុំក្ដោបក្ដាប់អំណាច។ ពួកគេដើរតាមផ្លូវរបស់ពួកផារីស៊ីដ៏មានពុត ហើយទោះបីជាយើងដើរតាមពួកគេ និងធ្វើតាមអ្វីដែលពួកគេនិយាយក៏ដោយ ក៏យើងជឿលើព្រះអម្ចាស់យេស៊ូវដែរ មិនមែនជឿលើគ្រូគង្វាល និងពួកចាស់ទុំឡើយ។ តើយើងអាចនិយាយបានយ៉ាងដូចម្ដេចថា យើងក៏ដើរនៅលើផ្លូវរបស់ពួកផារីស៊ីដែរនោះ? តើអ្នកកំពុងតែនិយាយថា អស់អ្នកដែលជឿលើព្រះជាម្ចាស់នៅក្នុងសាសនា តាមពិតទៅ នឹងមិនទទួលបានការសង្រ្គោះឬ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ