២. បច្ចុប្បន្ននេះ ខ្ញុំបានអានព្រះបន្ទូលជាច្រើនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានរកឃើញថា ព្រះបន្ទូលទាំងនោះមានទាំងព្រះចេស្ដា និងសិទ្ធិអំណាច។ គ្រប់ទាំងព្រះសូរសៀងរបស់ទ្រង់សុទ្ធតែជាសេចក្តីពិត ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ។ ប៉ុន្តែ មានរឿងមួយដែលខ្ញុំមិនយល់៖ បច្ចុប្បន្ននេះ មានមនុស្សមួយចំនួនដែលកំពុងតែធ្វើពុតជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយពួកគេក៏មានព្រះបន្ទូលដែលថ្លែងដោយព្រះឱស្ឋផងដែរ។ ពាក្យមួយចំនួនរបស់ពួកគេត្រូវបានចងក្រងជាសៀវភៅផ្សេងៗ ហើយមនុស្សជាច្រើនបានចាញ់បញ្ឆោត ដោយដើរតាមពួកគេ។ តើយើងអាចដឹងយ៉ាងដូចម្ដេចទៅថានោះជាពាក្យរបស់ព្រះគ្រីស្ទក្លែងក្លាយ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់ និងមានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៅក្នុងកិច្ចការរបស់ទ្រង់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចយល់បានឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឱ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឱ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានលក្ខណៈរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាកំណត់និយមន័យបានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សម្រង់សេចក្តីអធិប្បាយនិងការប្រកបគ្នា សម្រាប់ជាឯកសារយោង៖

អស់អ្នកដែលមានបទពិសោធនូវកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់សុទ្ធតែដឹងយ៉ាងច្បាស់អំពីការពិតមួយនេះ៖ គ្រប់ពេលដែលព្រះជាម្ចាស់ធ្វើដំណាក់កាលថ្មីនៃកិច្ចការ សាតាំង និងពួកវិញ្ញាណអាក្រក់គ្រប់ប្រភេទនឹងតាមប្រកៀកប្រកិតពីក្រោយទ្រង់ ដោយយកតម្រាប់ និងក្លែងបន្លំកិច្ចការរបស់ទ្រង់ ដើម្បីបោកបញ្ឆោតមនុស្ស។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្ស សាតាំង និងពួកវិញ្ញាណអាក្រក់ក៏បានប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្សផងដែរ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានអំណោយទានខាងភាសាដទៃដល់មនុស្ស ពួកវិញ្ញាណអាក្រក់ក៏បានធ្វើឲ្យមនុស្សចេះនិយាយ «ភាសាដទៃ» ដែលគ្មាននរណាម្នាក់អាចយល់បានដែរ។ ទោះបីសាតាំង និងពួកវិញ្ញាណអាក្រក់អាចធ្វើកិច្ចការគ្រប់យ៉ាងដែលបំពេញតម្រូវការរបស់មនុស្ស ឧទាហរណ៍ដូចជា ការបង្ហាញចេញនូវកិច្ចការអធិធម្មជាតិជាក់លាក់មួយចំនួន ដើម្បីបោកបញ្ឆោតមនុស្សក៏ដោយ ដោយសារតែសាតាំង និងពួកវិញ្ញាណអាក្រក់គ្មាននូវសេចក្តីពិត ដូចនេះ ពួកវាមិនអាចផ្ដល់ឲ្យមនុស្សនូវសេចក្តីពិតបានឡើយ ហើយការនេះជាអ្វីដែលអាចប្រាប់អំពីភាពខុសគ្នារវាងព្រះគ្រីស្ទដ៏ពិត និងព្រះគ្រីស្ទក្លែងក្លាយ។

ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានបន្តបន្ទាបខ្លួន និងលាក់ព្រះភក្ត្រជាយូរមកហើយ ក្រោយពេលត្រលប់ជាសាច់ឈាម ដើម្បីធ្វើការ។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់អំពីព្រះគ្រីស្ទ នៅពេលដែលព្រះបន្ទូលរបសទ្រង់បានឡើងដល់កម្រិតកំពូល ហើយមនុស្សត្រូវបានយកឈ្នះហើយតែប៉ុណ្ណោះ។ ព្រះគ្រីស្ទមិនដែលមានបន្ទូលនៅមុខអ្នកដទៃថា ទ្រង់ជាព្រះគ្រីស្ទទេ។ ព្រះអង្គមិនដែលបង្រៀនមនុស្សចេញពីមុខតំណែងជាព្រះគ្រីស្ទទេ ហើយទ្រង់ក៏មិនដែលបង្ខំឲ្យពួកគេទទួលយក និងទទួលស្គាល់ទ្រង់នោះដែរ។ ព្រះអង្គគ្រាន់តែបន្ទាបខ្លួន និងលាក់ព្រះភក្ដ្រ ដោយសម្ដែងចេញនូវសេចក្តីពិត ប្រទាននូវអ្វីដែលមនុស្សត្រូវការនៅក្នុងជីវិត និងផ្លាស់ប្ដូរនិស្ស័យជីវិតរបស់ពួកគេប៉ុណ្ណោះ។ ព្រះគ្រីស្ទមិនដែលអួតអាង ឬសម្ញែងឡើយ។ ទ្រង់បានបន្តបន្ទាបខ្លួន និងលាក់ព្រះភក្ដ្រទាំងស្រុងតែម្ដង។ ចំពោះការនេះ គ្មានភាវៈដែលត្រូវបានបង្កើតណាមួយអាចប្រៀបផ្ទឹមបានឡើយ។ ព្រះគ្រីស្ទមិនដែលប្រើមុខតំណែង ឬអត្តសញ្ញាណរបស់ទ្រង់ ដើម្បីធ្វើឲ្យមនុស្សស្ដាប់បង្គាប់ និងដើរតាមទ្រង់ទេ។ ផ្ទុយទៅវិញ ទ្រង់សម្ដែងចេញនូវសេចក្តីពិត ដើម្បីជំនុំជម្រះ វាយផ្ចាល និងសង្គ្រោះមនុស្ស ជាមធ្យោបាយដែលទ្រង់ប្រើ ដើម្បីជួយឲ្យមនុស្សស្គាល់ព្រះជាម្ចាស់ ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងត្រូវបានទទួលយកដោយព្រះជាម្ចាស់ ហើយការនេះបង្ហាញថាព្រះជាម្ចាស់ពិតជាថ្លៃថ្នូរ និងបរិសុទ្ធខ្លាំងកម្រិតណាហើយ។ ក្នុងគ្រាដដែលនោះ ព្រះគ្រីស្ទក្លែងក្លាយ និងពួកវិញ្ញាណអាក្រក់ដ៏ច្រើនអនេកធ្វើផ្ទុយស្រឡះពីនេះតែម្ដង៖ ពួកវាបន្តធ្វើបន្ទាល់អំពីខ្លួនវាថាជាព្រះគ្រីស្ទ ហើយថែមទាំងនិយាយថា អស់អ្នកណាដែលមិនស្ដាប់តាមពួកវា មិនអាចចូលទៅក្នុងនគរស្ថានសួគ៌ទៀតផង។ ពួកវាខំប្រឹងយ៉ាងអស់ពីសមត្ថភាពរបស់វា ដើម្បីអួតអាង សម្ញែង និងលើកតម្កើងខ្លួនវា ដើម្បីធ្វើឲ្យមនុស្សចូលមកជួបវា បើមិនដូច្នោះទេ ពួកវាអាចធ្វើនូវទីសម្គាល់ និងការអស្ចារ្យមួយចំនួន ដើម្បីបោកបញ្ឆោតមនុស្ស។ ហើយពេលដែលមនុស្សចាញ់បញ្ឆោតវា បើគ្មាននរណាម្នាក់ប្រកបគ្នាអំពីសេចក្តីពិត និងដោះស្រាយចំពោះការបោកបញ្ឆោតនេះទេ ពួកគេត្រូវធ្លាក់ចុះមិនខាន។ វាមាននូវឧទាហរណ៍ច្រើនណាស់អំពីចំណុចនេះ។ ដោយសារតែព្រះគ្រីស្ទក្លែងក្លាយមិនមែនជាសេចក្តីពិត ជាផ្លូវ និងជាជីវិត ហើយពួកវាគ្មានផ្លូវដែលត្រូវផ្ដល់ជូន អស់អ្នកដែលដើរតាមពួកវា មិនយូរមិនឆាប់នឹងត្រូវរងនូវភាពអាម៉ាស់មិនខាន។ ហេតុដូចនេះ ចំពោះភាពសំខាន់បំផុតក្នុងការវែកញែករវាងព្រះគ្រីស្ទដ៏ពិត និងព្រះគ្រីស្ទក្លែងក្លាយ គឺជាការទទួលស្គាល់ថា មានតែព្រះគ្រីស្ទប៉ុណ្ណោះជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ មានតែព្រះគ្រីស្ទប៉ុណ្ណោះ ដែលអាចសម្ដែងចេញនូវសេចក្តីពិត។ ព្រះគ្រីស្ទក្លែងក្លាយ ក៏ដូចជាពួកវិញ្ញាណអាក្រក់ដ៏ច្រើនអនេកគឺគ្មានសេចក្តីពិតសោះឡើយ ហើយមិនថាពួកវានិយាយ ឬសរសេរសៀវភៅជាច្រើនបែបណាឡើយ ក៏វាគ្មានផ្ទុកនូវសេចក្តីពិតណាមួយដែរ ពោលគឺនេះជាការពិតទាំងស្រុងតែម្ដង។ ជាងនេះទៅទៀត សម្រាប់អស់អ្នកដែលដើរតាមព្រះគ្រីស្ទ ការយល់ដឹងរបស់ពួកគេអំពីសេចក្តីពិតនឹងមានកាន់តែច្បាស់ឡើងៗ ហើយផ្លូវក៏កាន់តែភ្លឺឡើងៗដែរ ដែលការនេះសបញ្ជាក់ឲ្យឃើញថា មានតែព្រះគ្រីស្ទប៉ុណ្ណោះ ទើបអាចសង្រ្គោះមនុស្សបាន និងបញ្ជាក់ទៀតថា ព្រះគ្រីស្ទគឺជាសេចក្តីពិត។ ព្រះគ្រីស្ទក្លែងក្លាយអាចគ្រាន់តែនិយាយពាក្យ ឬសេចក្តីក្លាយតែពីរបីម៉ាត់ ដែលបំភ្លៃសេចក្តីពិតប៉ុណ្ណោះ។ ពួកវាគ្មានសេចក្តីពិត ហើយពួកវានាំមកដល់មនុស្សតែសេចក្តីងងឹត សេចក្តីអន្តរាយ និងកិច្ចការនៃពួកវិញ្ញាណអាក្រក់តែប៉ុណ្ណោះ។ អស់អ្នកដែលដើរតាមព្រះគ្រីស្ទក្លែងក្លាយ នឹងមិនត្រូវបានសង្រ្គោះសោះឡើយ។ ពួកគេមានតែត្រូវបានសាតាំងធ្វើឲ្យពុករលួយកាន់តែខ្លាំងប៉ុណ្ណោះ ពោលគឺកាន់តែស្ពឹក និងល្ងង់ខ្លៅជាងមុន រហូតដល់ពួកគេត្រូវវិនាសតែម្ដង។ អស់អ្នកដែលដើរតាមព្រះគ្រីស្ទក្លែងក្លាយប្រៀបដូចជាមនុស្សខ្វាក់ ដែលកំពុងឡើងសំពៅរបស់ពួកចោរសមុទ្រ ដោយបំផ្លិចបំផ្លាញខ្លួនឯង រហូតដល់បាត់ពីការចងចាំ!

(ដកស្រង់ពី សេចក្តីប្រកបគ្នាពីស្ថានលើ)

ព្រះដែលយកកំណើតជាមនុស្សដ៏ពិតប្រាកដមាននូវការសម្ដែងចេញ និងសារជាតិរបស់ព្រះជាម្ចាស់។ បើមនុស្សម្នាក់អះអាងថាខ្លួនជាព្រះគ្រីស្ទ ថាពួកគេជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ចូរពិនិត្យមើលសារជាតិរបស់ពួកគេចេញពីកិច្ចការ ពាក្យសម្ដី និងនិស្ស័យរបស់ពួកគេ ដែលពួកគេបើកសម្ដែង ដើម្បីកំណត់មើលថាតើពួកគេជាព្រះគ្រីស្ទឬក៏អត់ ថាតើពួកគេជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ឬក៏អត់។ តាមរយៈការប្រើប្រាស់ការឈ្វេងយល់របស់យើងចេញពីទិដ្ឋភាពទាំងនេះ យើងនឹងរកឃើញនូវចម្លើយដែលត្រឹមត្រូវ។ បើយើងមិនប្រើការឈ្វេងយល់របស់យើងចេញពីទិដ្ឋភាពទាំងនេះទេ នោះយើងនឹងងាយចាញ់បញ្ឆោតគេមិនខាន។ ជាក់ស្ដែង តើយើងគួរតែធ្វើយ៉ាងដូចម្ដេច ដើម្បីដឹងពីភាពខុសគ្នាទៅ? ជាដំបូង យើងអាចដឹងចេញពីទិដ្ឋភាពនៃកិច្ចការរបស់ពួកគេ។ បើវាជាកិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងអាចសម្ដែងចេញនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ព្រមទាំងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មិនខាន។ បើវាជាកិច្ចការរបស់មនុស្ស នោះពួកគេនឹងគ្រាន់តែនិយាយអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ពួកគេ ព្រមទាំងបទពិសោធ និងចំណេះដឹងរបស់មនុស្សតែប៉ុណ្ណោះ។ ពួកគេនឹងមិនអាចនិយាយអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ព្រមទាំងកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់សុំពីមនុស្ស និងនិស្ស័យរបស់ទ្រង់ ហើយពួកគេក៏មិនអាចនិយាយអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងសេចក្តីអាថ៌កំបាំងនៃកិច្ចការរបស់ទ្រង់បានឡើយ។ នេះគឺជាការពិនិត្យមើលអ្វីៗទាក់ទងនឹងកិច្ចការរបស់ពួកគេ។ ទីពីរ យើងអាចឈ្វេងយល់ចេញពីទិដ្ឋភាពនៃអ្វីដែលពួកគេនិយាយ។ វាមាននូវភាពខុសគ្នាដ៏សំខាន់មួយរវាងពាក្យរបស់មនុស្ស និងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់តំណាងឲ្យកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ រីឯពាក្យរបស់មនុស្សវិញតំណាងឲ្យកម្មសិទ្ធិ និងលក្ខណៈរបស់មនុស្ស។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់តំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ រីឯពាក្យរបស់មនុស្សវិញតំណាងឲ្យភាពជាមនុស្សរបស់មនុស្ស។ គ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិត រីឯពាក្យរបស់មនុស្សវិញមិនជាប់ទាក់ទងនឹងសេចក្តីពិតឡើយ។ នេះជាការវែកញែកដោយផ្អែកលើពាក្យ។ ទីបី យើងអាចឈ្វេងយល់ចេញពីទិដ្ឋភាពនៃនិស្ស័យ។ កិច្ចការរបស់ព្រះជាម្ចាស់អាចសម្ដែងចេញនូវនិស្ស័យរបស់ព្រះជាម្ចាស់ រីឯកិច្ចការរបស់មនុស្សវិញមិនអាចសម្ដែងចេញនូវនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ ហើយអាចតំណាងឲ្យអត្តចរិតរបស់មនុស្សតែប៉ុណ្ណោះ។ តើនៅក្នុងអត្តចរិតរបស់មនុស្សមានផ្ទុកអ្វីខ្លះទៅ? តើវាមានសេចក្តីសុចរិត ឫទ្ធានុភាព និងសេចក្តីក្រោធដែរឬទេ? តើវាមានសេចក្តីពិតដែរឬទេ? អត្តចរិតរបស់មនុស្សគ្មានផ្ដល់សញ្ញាអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ឡើយ ហេតុដូចនេះ កិច្ចការរបស់មនុស្សគ្មានទាក់ទងអ្វីទៅនឹងនិស្ស័យរបស់ព្រះជាម្ចាស់សោះឡើយ។ ការប្រើប្រាស់ទិដ្ឋភាពទាំងនេះ ដើម្បីវែកញែករវាងព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ និងមនុស្ស ញ៉ាំងឲ្យយើងអាចកំណត់បានថានរណាជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយនរណាមិនមែន។ បើមនុស្សមិនអាចប្រាប់ពីភាពខុសគ្នាបានទេ នោះពួកគេងាយ នឹងចាញ់បញ្ឆោតព្រះគ្រីស្ទក្លែងក្លាយណាស់។

(ដកស្រង់ពី សេចក្ដីអធិប្បាយ និងការប្រកបគ្នាអំពីច្រកចូលទៅក្នុងជីវិត)

អ្នកណាដែលក្លែងខ្លួនធ្វើជាព្រះគ្រីស្ទ នៅពេលពួកគេនិយាយ និងបោកបញ្ឆោតមនុស្ស អ្នកនោះគឺជាព្រះគ្រីស្ទក្លែងក្លាយ ហើយរាល់ព្រះគ្រីស្ទក្លែងក្លាយ សុទ្ធតែមានពួកវិញ្ញាណអាក្រក់ទាំងអស់ ពួកគេជាជនបោកបញ្ឆោត។ ប៉ុន្តែ តើមនុស្សត្រូវធ្វើដូចម្ដេច ដើម្បីអាចសម្គាល់ព្រះគ្រីស្ទក្លែងក្លាយបាន បើពួកគេបន្តនិយាយពាក្យបោកបញ្ឆោតនោះ? ដោយវិនិច្ឆ័យសម្ដីតែម្យ៉ាង មនុស្សមិនអាចយល់ពីគ្រប់យ៉ាងបានទេ ឬមួយពួកគេមើលឃើញត្រឹមអ្វីដែលវិញ្ញាណអាក្រក់នេះកំពុងតែធ្វើប៉ុណ្ណោះ។ បើអ្នកបន្តតាមដានវិញ្ញាណអាក្រក់នេះ និងពិនិត្យមើលសម្ដីគ្រប់ម៉ាត់ដែលគេនិយាយ នោះអ្នកនឹងងាយស្រួលក្នុងការមើលឃើញថា ពួកគេជាអ្វី ឃើញពីអ្វីដែលពួកគេកំពុងធ្វើ ថាពួកគេកំពុងធ្វើអ្វីខ្លះ ថាពួកគេមានផែនការអ្វីខ្លះសម្រាប់មនុស្ស ហើយពួកគេផ្ដល់ផ្លូវអ្វីខ្លះដល់មនុស្ស ពោលគឺ អ្នកនឹងងាយស្រួលសម្គាល់ពីចំណុចទាំងនេះ។ យើងឃើញថា ពាក្យសម្ដីរបស់ពួកវិញ្ញាណអាក្រក់ ជារួមមក មាននូវចរិតលក្ខណៈដូចគ្នា៖ ពួកគេចេះតែត្រាប់តាមព្រះបន្ទូល និងឃ្លាឃ្លោងរបស់ព្រះជាម្ចាស់ ហើយគ្មានសារជាតិនៃព្រះបន្ទូលព្រះជាម្ចាស់ឡើយ។ ព្រះបន្ទូលព្រះជាម្ចាស់ពន្យល់ពីហេតុនិងផល មានគោលបំណង ចែងយ៉ាងច្បាស់ពីគោលបំណង និងលទ្ធផលចុងក្រោយដែលព្រះជាម្ចាស់ចង់សម្រេចបាននៅក្នុងការសម្ដែងចេញព្រះបន្ទូលទាំងនេះ។ មនុស្សអាចមើលឃើញនៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ថា ព្រះបន្ទូលទាំងនោះមានសិទ្ធិអំណាច និងព្រះចេស្ដា ឃើញថា ព្រះបន្ទូលទ្រង់ប៉ះពាល់ចិត្ត និងព្រលឹងរបស់ពួកគេ។ រីឯពាក្យគ្រប់ប្រភេទរបស់ពួកវិញ្ញាណអាក្រក់ និងរបស់សាតាំងវិញ មិនអាចពន្យល់ពីហេតុនិងផលឡើយ គឺមិនអាចសម្រេចបានអ្វីទេ ពោលគឺ ប្រៀបដូចស្រះទឹកមួយដែលនៅទ្រឹងអ៊ីចឹង ហើយបន្ទាប់ពីបានអានពាក្យទាំងនោះរួច ដួងចិត្តរបស់មនុស្សប្រែជាច្របូកច្របល់ ហើយពួកគេមិនទទួលបានអ្វីសោះឡើយ។ ដូចនេះ ពួកវិញ្ញាណអាក្រក់ដ៏ច្រើនអនេកទាំងនេះ គ្មានសេចក្តីពិតសោះឡើយ នៅក្នុងពួកវាគឺពេញដោយភាពច្របូកច្របល់ និងភាពខ្មៅងងឹត ហើយពាក្យរបស់ពួកវាទៀតសោត ក៏មិនបាននាំពន្លឺដល់មនុស្ស និងមិនបង្ហាញផ្លូវដែលពួកគេគួរដើរនោះដែរ។ នៅក្នុងពាក្យសម្ដីរបស់ពួកវិញ្ញាណអាក្រក់ មិនប្រាប់ច្បាស់ថា អ្វីជាគោលដៅចុងក្រោយ ថាអ្វីដែលពួកវាចង់សម្រេចបានចុងក្រោយនោះទេ។ ពួកវាមិនបាននិយាយអ្វីទាក់ទងនឹងសារជាតិ និងប្រភពដើមនៃសេចក្តីពិតនោះទេ ពោលគឺ គ្មានសោះឡើយ ហើយនៅក្នុងសម្ដីរបស់ពួកវាទៀតសោត ក៏គ្មានសញ្ញាណាមួយអំពីអ្វីដែលមនុស្សគួរតែយល់ និងអ្វីដែលពួកគេគួរតែទទួលបាននោះដែរ។ ដូច្នេះ ពាក្យរបស់ពួកវិញ្ញាណអាក្រក់គ្មានអ្វីក្រៅពីបោកបញ្ឆោតមនុស្ស និងធ្វើឱ្យពួកគេច្របូកច្របល់ និងមានអារម្មណ៍ងងឹតនៅក្នុងចិត្ត ប្រែជាអវិជ្ជមាន និងបាក់ទឹកចិត្តនោះទេ ពោលគឺ វាមិនផ្ដល់អ្វីសោះឡើយដល់មនុស្ស។ តាមរយៈចំណុចនេះ យើងអាចឃើញថា សារជាតិ និងធម្មជាតិរបស់ពួកវិញ្ញាណអាក្រក់ គឺទុច្ចរិត និងខ្មៅងងឹត ឃើញថា ពាក្យទាំងនោះគ្មានភាពរស់រវើក ពេញដោយក្លិនអសោចនៃសេចក្តីស្លាប់ និងអវិជ្ជមាន ហើយសមនឹងត្រូវបណ្ដាសា។ នៅក្នុងពាក្យសម្ដីដែលពួកវិញ្ញាណអាក្រក់និយាយ គឺគ្មានសេចក្តីពិតសោះឡើយ គ្មានអ្វីក្រៅពីពាក្យឥតន័យ និងអាក្រក់ ពាក្យប្រមាថមាក់ងាយ និងគួរឱ្យស្អប់ខ្ពើម ដោយធ្វើឱ្យមនុស្សមានអារម្មណ៍ថា ពួកគេកំពុងបរិភោគសាកសពរុយនោះឡើយ។ អ្នកណាដែលដេញតាមសេចក្តីពិត និងមានគុណសម្បត្តិ ដើម្បីយល់ពីព្រះបន្ទូលព្រះជាម្ចាស់ អ្នកនោះអាចដឹងបានថា អ្វីដែលខ្លួនកំពុងតែអាននោះ គឺជាពាក្យរបស់ពួកវិញ្ញាណអាក្រក់ រីឯអ្នកណាដែលមិនយល់ពីកិច្ចការខាងវិញ្ញាណ និងខ្វះព្រះចេស្ដា ដើម្បីយល់ពីព្រះបន្ទូលព្រះជាម្ចាស់វិញ អ្នកនោះនឹងប្រាកដជាចាញ់បញ្ឆោតពាក្យរបស់អារក្សមិនខាន។ អ្នកណាដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ និងស្រាយបំភ្លឺ មានចំណេះដឹងពីព្រះបន្ទូលព្រះជាម្ចាស់ និងយល់ដឹងពីសេចក្តីពិតបានខ្លះ តាមធម្មតា អ្នកនោះនឹងចេះសម្គាល់ពាក្យអាក្រក់របស់ពួកវិញ្ញាណអាក្រក់ ហើយនៅពេលអានពាក្យណាមួយរបស់ពួកវិញ្ញាណអាក្រក់ អ្នកនោះនឹងអាចមើលឃើញថា ពួកវិញ្ញាណអាក្រក់ខ្វះនូវសេចក្តីពិត ខ្វះនូវកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ គ្មានព្រះចេស្ដា និងសិទ្ធិអំណាចសូម្បីតែបន្តិចឡើយ ហើយពួកគេអាចមើលឃើញទៀតថា ពាក្យសម្ដីរបស់ពួកវា គឺខុសគ្នាស្រឡះពីព្រះបន្ទូលព្រះជាម្ចាស់ ពោលគឺ ដូចមេឃនិងដីអ៊ីចឹង។

(ដកស្រង់ពី ការចាត់ចែងការងារ)

ខាង​ដើម៖ ១. បច្ចុប្បន្ននេះ មាននូវហេតុការណ៍បោកបញ្ឆោតជាច្រើនពីសំណាក់ពួកព្រះគ្រីស្ទក្លែងក្លាយនៅក្នុងសហគមន៍សាសនាផ្សេងៗនៅទូទាំងពិភពលោក។ ដោយមិនអាចមើលឃើញពីការបោកបញ្ឆោតនេះឲ្យពិតប្រាកដ មនុស្សជាច្រើនបានដើរតាមព្រះគ្រីស្ទក្លែងក្លាយទាំងនេះ ដោយនាំទៅសម្រេចតាមសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ហើយប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើនផង ដើម្បីបញ្ឆោតពួកជ្រើសតាំង ប្រសិនបើអាច» (ម៉ាថាយ ២៤:២៣-២៤)។ ដូច្នេះ យើងជឿថា អស់អ្នកណាដែលធ្វើបន្ទាល់ថាជាការយាងមករបស់ព្រះអម្ចាស់គឺជាព្រះគ្រីស្ទក្លែងក្លាយយ៉ាងពិតប្រាកដ ហើយវាគ្មានភាពចាំបាច់អ្វីដែលត្រូវស្វែងរកពួកគេ និងសិក្សាពីពួកគេនោះឡើយ។ តើយើងខុសទេដែលជឿបែបនេះ?

បន្ទាប់៖ ១. អ្នកធ្វើបន្ទាល់ថា «ផ្លេកបន្ទោរពីទិសខាងកើត» គឺជាផ្លូវពិត ប៉ុន្តែបក្សកុម្មុយនីស្តចិន ព្រមទាំងពួកគ្រូគង្វាល និងពួកចាស់ទុំភាគច្រើនចេញពីពិភពខាងសាសនា ឥឡូវនេះ ប្រឆាំង និងថ្កោលទោសកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបង្ហាញថា «ផ្លេកបន្ទោរពីទិសខាងកើត» មិនអាចក្លាយជាផ្លូវពិតបានទេ។ តើការដែលយើងយល់ឃើញបែបនេះខុសដែរឬទេ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ