៤. យើងបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏តែងតែធ្វើការយ៉ាងសស្រាក់សស្រាំសម្រាប់ទ្រង់ ដោយទន្ទឹងយ៉ាងប្រុងប្រយ័ត្នចំពោះការយាងត្រលប់មកវិញរបស់ទ្រង់ផងដែរ។ យើងជឿថា យើងគួរតែជាមនុស្សដំបូងគេដែលទទួលបានការបើកសម្ដែងអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់។ ឥឡូវ អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់ព្រះយេស៊ូវបានយាងត្រលប់មកវិញរួចហើយ ចុះហេតុអ្វីបានជាយើងមិនទទួលបានការបើកសម្ដែងអំពីវា? ការនេះមិនបានបញ្ជាក់ចំពោះយើងថា ព្រះអម្ចាស់បានយាងត្រលប់មកវិញឡើយ។ តើការដែលយើងគិតបែបនេះខុសដែរឬទេ?

ខគម្ពីរយោង៖

«មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)

«អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ព្រះយេស៊ូវបានប្រកាសថា ព្រះវិញ្ញាណនៃសេចក្ដីពិត មុខជាត្រូវបានប្រទានមកឱ្យមនុស្សលោក ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ពេលនេះ ម៉ោងនេះ គឺជាគ្រាចុងក្រោយហើយ តើអ្នកយល់ពីរបៀបដែលព្រះវិញ្ញាណនៃសេចក្ដីពិត សម្ដែងព្រះបន្ទូលទេ? តើព្រះវិញ្ញាណនៃសេចក្ដីពិតបង្ហាញព្រះកាយ និងធ្វើការនៅកន្លែងណា? នៅក្នុងគម្ពីរទំនាយរបស់ហោរាអេសាយ គ្មានកន្លែងណាមានចែងថា ទារកម្នាក់ឈ្មោះថាយេស៊ូវ នឹងត្រូវប្រសូតនៅក្នុងយុគសម័យនៃសម្ពន្ធមេត្រីថ្មីនោះទេ គឺគ្រាន់តែមានចែងថាមានទារកម្នាក់ឈ្មោះថា អេម៉ាញូអែលនឹងត្រូវប្រសូតមក។ ហេតុអ្វីក៏ឈ្មោះ «យេស៊ូវ» មិនត្រូវបានលើកយកមកនិយាយ? នៅក្នុងគម្ពីរសញ្ញាចាស់ ឈ្មោះនេះនៅកន្លែងណាក៏គ្មានដែរ ចុះហេតុអ្វីបានជាអ្នកនៅជឿលើព្រះយេស៊ូវ? ប្រាកដណាស់ អ្នកមិនបានចាប់ផ្ដើមជឿព្រះយេស៊ូវ ត្រឹមពេលដែលអ្នកមើលឃើញទ្រង់ផ្ទាល់នឹងភ្នែកទេមែនទេ? ឬមួយក៏អ្នកចាប់ផ្ដើមជឿនៅពេលដែលអ្នកទទួលបានការបើកសម្ដែង? តើព្រះជាម្ចាស់ពិតជាបង្ហាញព្រះគុណបែបនេះ ដល់អ្នកមែនឬ? តើទ្រង់ប្រទានព្រះពរអស្ចារ្យដល់ម្ល៉ឹងដល់អ្នកមែនទេ? តើអ្វីជាគោលនៃជំនឿដែលអ្នកមានចំពោះព្រះយេស៊ូវ? ហេតុអ្វីបានជាអ្នកមិនជឿថា ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមនៅថ្ងៃនេះ? ហេតុអ្វីក៏អ្នកនិយាយថា អវត្តមាននៃការបើកសម្ដែងមកពីព្រះជាម្ចាស់ចំពោះអ្នករាល់គ្នា ស្ដែងឱ្យឃើញថា ទ្រង់មិនបានប្រសូតជាសាច់ឈាមទេ? តើព្រះជាម្ចាស់ត្រូវជម្រាបមនុស្សឱ្យដឹងមុនពេលចាប់ផ្ដើមកិច្ចការរបស់ទ្រង់មែនទេ? តើទ្រង់ត្រូវទទួលការអនុម័តពីពួកគេសិនមែនទេ? ហោរាអេសាយគ្រាន់តែប្រកាសថា ទារកម្នាក់នឹងប្រសូតនៅក្នុងស្នូកសត្វ លោកមិនបានទាយថា នាងម៉ារានឹងផ្ដល់កំណើតដល់ព្រះយេស៊ូវនោះទេ។ តើអ្នកសំអាងលើអ្វីបានជាអ្នកជឿថា ព្រះយេស៊ូវប្រសូតពីនាងម៉ារា? ប្រាកដណាស់ ជំនឿរបស់អ្នកគឺមិនភ័ន្តទេ?

(ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មានអ្នកខ្លះថែមទាំងជឿទៀតថា ទោះបីកិច្ចការរបស់ព្រះជាម្ចាស់ថ្មីយ៉ាងណា ក៏កិច្ចការនោះត្រូវតែស្ដែងបញ្ជាក់ដោយបទទំនាយដែរ និងជឿថា នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការបែបនេះ អស់អ្នកដែលដើរតាមទ្រង់ដោយដួងចិត្ត «ពិត» គឺត្រូវតែមើលឃើញនូវការបើកសម្ដែង។ ពុំនោះទេ កិច្ចការបែបនេះ គឺមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ត្រឹមចូលមករកព្រះជាម្ចាស់ ដើម្បីឱ្យបានស្គាល់ទ្រង់ នោះវាគឺជាកិច្ចការមួយ ដែលមិនងាយស្រួលសម្រាប់មនុស្សលោកស្រេចទៅហើយ។ ទម្រាំឱ្យគេបន្ថែមនូវដួងចិត្តលេលារបស់មនុស្ស ការរាប់ខ្លួនឯងជាសំខាន់ និងការបោកបញ្ឆោតខ្លួនឯងដែលជាចរិតបះបោររបស់គេទៀតនោះ នោះវារឹតតែធ្វើឱ្យគេកាន់តែលំបាកនឹងទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទៅទៀត។ មនុស្សមិនបានពិនិត្យពិច័យពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ ហើយក៏មិនអាចទទួលយកកិច្ចការនេះ ដោយការបន្ទាបខ្លួនបានដែរផ្ទុយទៅវិញ គេនឹងប្រើនូវចរិតឆ្មើងឆ្មៃ ខណៈដែលគេកំពុងរង់ចាំការបើកសម្ដែង និងការណែនាំពីព្រះជាម្ចាស់។ តើនេះមិនមែនជាឥរិយាបថរបស់មនុស្សដែលបះបោរប្រឆាំង និងរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើមនុស្សបែបនេះអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ដោយរបៀបណា?

(ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា «ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត» ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់! ការលេចមករបស់ព្រះជាម្ចាស់ មិនអាចត្រូវទៅនឹងសញ្ញាណរបស់មនុស្សបានទេ ហើយទ្រង់រឹតតែមិនអាចលេចមកតាមបង្គាប់របស់មនុស្សបានដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឱ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឱ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់កំហិត និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីទាមទារពីខ្លួនអ្នករាល់គ្នានូវវិធីដែលអ្នកគួរស្វែងរកស្នាមព្រះបាទាទ្រង់ វិធីដែលអ្នកគួរទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីដែលអ្នកគួរចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងគ្មានសេចក្តីពិតក្នុងខ្លួន នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការប្រកបគ្នារបស់មនុស្ស សម្រាប់ជាឯកសារយោង៖

មនុស្សដែលបានជឿលើព្រះអម្ចាស់អស់ជាច្រើនឆ្នាំ ដែលតែងតែពុះពារ និងប្រឹងប្រែងជានិច្ច ព្រមទាំងរង់ចាំការយាងមកវិញរបស់ទ្រង់យ៉ាងប្រុងប្រយ័ត្ន សន្និដ្ឋានថា នៅពេលដែលទ្រង់យាងត្រឡប់មកវិញ ពួកគេនឹងទទួលបានការបើកសម្ដែងពីព្រះអម្ចាស់ អំពីការយាងមករបស់ទ្រង់។ នេះជាសញ្ញាណ និងការគិតស្រមៃរបស់មនុស្ស។ វាមិនស្របនឹងតថភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ តាំងពីយូរមកហើយ ពួកផារិស៊ីរបស់ជនជាតិយូដា បានធ្វើដំណើរយ៉ាងឆ្ងាយ និងគ្រប់ច្រកល្ហក ដើម្បីផ្សព្វផ្សាយដំណឹងល្អ។ តើព្រះអម្ចាស់យេស៊ូវបានប្រទានការបើកសម្ដែងដល់ពួកគេឬទេ អំពីការយាងមករបស់ទ្រង់? ជាងនេះទៅទៀត តើពួកសាវ័កទាំងនោះណាដែលបានដើរតាមព្រះអម្ចាស់យេស៊ូវ ធ្វើដូច្នោះដើម្បីទទួលបានការបើកសម្ដែងពីទ្រង់? គ្មានម្នាក់ឡើយ! ទោះបីជាពេត្រុសបានទទួលការបើកសម្ដែងពីព្រះជាម្ចាស់ និងទទួលស្គាល់ថា ព្រះអម្ចាស់យេស៊ូវជាព្រះគ្រីស្ទ ជាបុត្ររបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទាំងអស់នោះបានកើតឡើងបន្ទាប់ពីពេត្រុសបានដើរតាមព្រះអម្ចាស់យេស៊ូវមួយរយៈ និងបានស្ដាប់សេចក្ដីអធិប្បាយព្រះបន្ទូលរបស់ទ្រង់ជាច្រើនដែរ។ ពេត្រុសមានចំណេះដឹងបន្តិចបន្តួចរួចហើយ អំពីព្រះអម្ចាស់យេស៊ូវ ហើយមានតែបន្ទាប់ពីនោះប៉ុណ្ណោះ ទើបគាត់បានទទួលការបើកសម្ដែងពីព្រះវិញ្ញាណបរិសុទ្ធ និងបានទទួលស្គាល់អត្តសញ្ញាណពិតរបស់ព្រះអម្ចាស់យេស៊ូវ។ ចេញពីនេះ យើងអាចឃើញថា ពេត្រុសមិនបានទទួលយ៉ាងពិតប្រាកដឡើយ នូវការបើកសម្ដែង មុនពេលដែលដើរតាមព្រះអម្ចាស់យេស៊ូវ។ នេះគឺជាតថភាព។ អស់អ្នកដែលអាចដើរតាមព្រះអម្ចាស់យេស៊ូវ ត្រឹមតែទទួលស្គាល់ទ្រង់ថាជាព្រះមេស៊ាយាងមក ដោយសារបានស្ដាប់សេចក្ដីអធិប្បាយព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ ពួកគេមិនបានទទួលស្គាល់ទ្រង់ និងក្លាយជាអ្នកដើរតាមទ្រង់ បន្ទាប់ពីទទួលការបើកសម្ដែងពីព្រះជាម្ចាស់លើកទីមួយឡើយ។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានយាងមកដល់យ៉ាងអាថ៌កំបាំង ដើម្បីធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ មនុស្សរាប់លាននាក់បានទទួលយក និងកំពុងតែដើរតាមទ្រង់ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ បានធ្វើដូច្នោះ ដោយសារតែទទួលបានការបើកសម្ដែងពីព្រះវិញ្ញាណបរិសុទ្ធឡើយ។ ពួកយើងទាំងអស់សុទ្ធតែបានទទួលស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងបានសម្រេចចិត្តដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា តាមរយៈការអានព្រះបន្ទូលរបស់ទ្រង់ និងការប្រកបគ្នាអំពីសេចក្ដីពិត។ តថភាពបានបញ្ជាក់ថា ក្នុងការត្រឡប់ជាសាច់ឈាមដើម្បីធ្វើកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់ប្រាកដជាមិនប្រទានការបើកសម្ដែងដល់នរណាម្នាក់ ដើម្បីឱ្យពួកគេជឿលើទ្រង់ និងដើរតាមទ្រង់ឡើយ។ ជាងនេះទៅទៀត ព្រះជាម្ចាស់នៅគ្រាចុងក្រោយ បានយកកំណើតជាមនុស្សដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការជំនុំជម្រះ។ ព្រះសូរសៀងរបស់ទ្រង់នៅគ្រាចុងក្រោយ ជាព្រះបន្ទូលដំបូង ដែលទ្រង់មានបន្ទូលជាសាធារណៈទៅកាន់ពិភពលោកទាំងមូល និងមនុស្សទាំងអស់ តាំងពីព្រឹកព្រហាមនៃការបង្កើត។ មនុស្សទាំងអស់អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដូច្នេះ ថាពួកគេអាចស្វាគមន៍ព្រះអម្ចាស់ឬអត់ គឺអាស្រ័យលើថា ពួកគេអាចទទួលស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬអត់ ក៏ដូចជាថាពួកគេស្រឡាញ់ និងទទួលយកសេចក្ដីពិតឬអត់។ រឿងនេះពាក់ព័ន្ធនឹងជម្រើសផ្ទាល់ខ្លួន។ ព្រះជាម្ចាស់នឹងមិនប្រទានការបើកសម្ដែងដល់បុគ្គលណា ដើម្បីឱ្យពួកគេជឿលើទ្រង់ឡើយ។ វាត្រូវបានលើកឡើងជាច្រើនលើក ក្នុងជំពូក ២ និងជំពូក៣ នៃកណ្ឌគម្ពីរវិវរណៈ៖ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ។» និងក្នុងវិវរណៈ ៣:២០ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ។» ព្រះអម្ចាស់យេស៊ូវក៏បានមានបន្ទូលថា «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ បើព្រះអម្ចាស់ប្រទានការបើកសម្ដែងដល់មនុស្សដើម្បីជឿលើទ្រង់ នៅពេលដែលទ្រង់យាងមក នោះហេតុអ្វីបានជាទ្រង់មានបន្ទូលថា ទ្រង់នឹងឈរនៅមាត់ទ្វាររបស់មនុស្ស ទាំងគោះទ្វារ ហើយថា ចៀមរបស់ព្រះជាម្ចាស់នឹងស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់? តើនោះមិនមែនផ្ទុយនឹងខ្លួនឯងទេឬ? ក្នុងគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើប្រាស់ព្រះសូរសៀងរបស់ទ្រង់ និងការសម្ដែងចេញនូវសេចក្ដីពិត ក្នុងការស្រាវជ្រាវរកចៀមរបស់ទ្រង់។ «ចៀមរបស់ព្រះជាម្ចាស់ស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់» មានន័យថា អស់អ្នកដែលស្ដាប់ឮ និងយល់ពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ គឺជាចៀមរបស់ទ្រង់ ពួកគេជាស្ត្រីព្រហ្មចារីឆ្លាតវៃ។ ខណៈពេលដែលអស់អ្នកដែលស្ដាប់ឮ ប៉ុន្តែមិនយល់ពីព្រះសូរសៀងរបស់ទ្រង់ គឺច្បាស់ជាស្ត្រីព្រហ្មចារីឆោតល្ងង់ ហើយតាមវិធីនេះ មនុស្សនីមួយៗ នឹងត្រូវបានចាត់ថ្នាក់តាមប្រភេទ។ ការនេះធ្វើឱ្យច្បាស់ពីភាពឈ្លាសវៃ និងសេចក្ដីសុចរិតដ៏អស្ចារ្យរបស់ព្រះជាម្ចាស់!

ដូច្នេះ ការស្រាវជ្រាវអំពីផ្លូវពិត មិនពាក់ព័ន្ធនឹងថា មនុស្សម្នាក់បានទទួលការបើកបង្ហាញពីព្រះជាម្ចាស់ឬអត់ឡើយ។ ចំណុចសំខាន់នៃបញ្ហាគឺ ថាមនុស្សម្នាក់អាចទទួលស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានថ្លែងឬអត់។ កាលពីអតីតកាល ព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្ដែងចេញនូវព្រះបន្ទូលរាប់លាន។ ព្រះសូរសៀងទាំងនេះជាសេចក្ដីពិត។ ព្រះបន្ទូលទាំងនេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនមកពីនិកាយនានា ដែលមានជំនឿស្មោះស្ម័គ្រលើព្រះអម្ចាស់ បានស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងបានវិលត្រឡប់ទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា។ គឺច្បាស់ណាស់ថា មនុស្សទាំងនេះហើយ ជារតនសម្បត្តិដែលត្រូវបាន «លួច»។ គោលបំណងរបស់ព្រះអម្ចាស់ក្នុងការយាងមកដ៏អាថ៌កំបាំងរបស់ទ្រង់ គឺដើម្បីទទួលយករតនសម្បត្តិទាំងនេះ ហើយប្រែក្លាយមនុស្សទាំងនេះ ដែលដំបូងឡើយត្រូវបានលើកឡើងចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ទៅជាអ្នកមានជ័យជម្នះ នៅមុនគ្រោះមហន្តរាយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សគ្រាន់តែរង់ចាំទទួលយកការបើកសម្ដែងពីព្រះជាម្ចាស់ និងមិនអាចទទួលស្គាល់ព្រះសូរសៀងរបស់ទ្រង់ នៅក្នុងព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ នេះគ្រាន់តែបង្ហាញថា ពួកគេមិនស្រឡាញ់សេចក្ដីពិត ឬស្គាល់ព្រះអម្ចាស់ប៉ុណ្ណោះ ហើយថា ពួកគេច្បាស់ជាមិនមែនជាចៀមរបស់ព្រះជាម្ចាស់ឡើយ។ ជាធម្មជាតិ មនុស្សទាំងនេះនឹងក្លាយជាគោលដៅដែលព្រះជាម្ចាស់នឹងបោះបង់ និងលុបបំបាត់ ហើយជាមនុស្សក្នុងចំណោមអស់អ្នកដែលនឹងធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដោយទ្រហោរយំ និងសង្កៀតធ្មេញ។ វាដូចទៅនឹងអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់ថូម៉ាស់៖ «អ្នកបានជឿដោយសារតែអ្នកបានឃើញខ្ញុំ ដូច្នេះមានពរហើយចំពោះអ្នកណាដែលជឿ ដោយមិនបានឃើញនោះ» (យ៉ូហាន ២០:២៩)

ខាង​ដើម៖ ៣. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញជាសាច់ឈាម។ ដូច្នេះ តើព្រះអម្ចាស់គង់នៅឯណាឥឡូវនេះ? ហេតុអ្វីបានជាយើងមិនឃើញទ្រង់? ការមើលឃើញគឺជាការជឿ ដោយសារតែយើងមិនបានឃើញទ្រង់ នេះសបញ្ជាក់ឲ្យឃើញថា ព្រះអម្ចាស់មិនទាន់បានយាងត្រលប់មកវិញទេ។ ខ្ញុំនឹងជឿ នៅពេលដែលខ្ញុំមើលឃើញទ្រង់។

បន្ទាប់៖ ៥. នៅក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ព្រះជាម្ចាស់បានធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល។ ព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយថា ទ្រង់នឹងយាងត្រលប់មកវិញក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដូច្នេះ នៅពេលដែលទ្រង់យាងត្រលប់មកវិញ ទ្រង់គួរតែយាងមកនៅក្នុងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែ អ្នកបែរជាធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញរួចហើយ ថាទ្រង់បានលេចមកជាសាច់ឈាម និងកំពុងតែបំពេញកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសចិនទៅវិញ។ ប្រទេសចិនជាប្រជាជាតិមួយដែលត្រូវបានគ្រប់គ្រងដោយបក្សនយោបាយទមិឡ។ គ្មានប្រទេសណាមួយដែលប្រឆាំងចំពោះព្រះជាម្ចាស់ និងបៀតបៀនគ្រីស្ទបរិស័ទខ្លាំងជាងប្រទេសនេះនោះឡើយ។ តើព្រះអម្ចាស់អាចយាងត្រលប់មកវិញនៅប្រទេសចិនយ៉ាងដូចម្ដេចទៅ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ