ជំពូកទី ៤២

ស្នាព្រះហស្ដរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាធំធេងអ្វីម្ល៉េះទេ! អស្ចារ្យបំផុត! គួរឱ្យស្ញប់ស្ញែងណាស់! ត្រែទាំងប្រាំពីរបន្លឺសំឡេង ផ្គរលាន់ទាំងប្រាំពីរបន្លឺឡើង ហើយពែងទាំងប្រាំពីរក៏ត្រូវបានចាក់បង្ហូរដែរ ពោលគឺ ហេតុការណ៍ទាំងនេះនឹងត្រូវបើកសម្ដែងជាចំហមួយរំពេច ហើយវាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ព្រះជាម្ចាស់ស្រឡាញ់យើងជារៀងរាល់ថ្ងៃ។ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាមួយប៉ុណ្ណោះ ទើបអាចសង្រ្គោះយើងបាន។ យើងជួបគ្រោះអភ័ព្វ ឬក៏ព្រះពរ នោះគឺអាស្រ័យលើទ្រង់ទាំងស្រុង ហើយក្នុងនាមជាមនុស្សលោក យើងគ្មានផ្លូវសម្រេចការនេះឡើយ។ អស់អ្នកដែលថ្វាយខ្លួនទាំងស្រុងយ៉ាងអស់ពីចិត្តនឹងប្រាកដជាទទួលបានព្រះពរដ៏ពេញបរិបូរ ខណៈពេលអស់អ្នកដែលព្យាយាមរក្សាទុកជីវិតរបស់ខ្លួននឹងត្រូវបាត់បង់ជីវិតខ្លួនមិនខាន។ គ្រប់កិច្ចការ និងគ្រប់រឿងរ៉ាវគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ចូរអ្នកកុំឈប់ជំហានរបស់អ្នកទៀតឡើយ។ ផ្ទៃមេឃ និងផែនដីកំពុងតែមាននូវការផ្លាស់ប្ដូរដ៏ធំ ដែលមនុស្សគ្មានផ្លូវនឹងលាក់បាំងបានឡើយ។ គេនឹងគ្មានជម្រើសណាផ្សេង ក្រៅពីទ្រហោយំនៅក្នុងការឈឺចាប់ដ៏ជូរចត់ឡើយ។ ចូរដើរតាមកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើនាពេលសព្វថ្ងៃចុះ។ អ្នកគួរតែដឹងច្បាស់ខ្លួនឯងអំពីជំហានដែលកិច្ចការរបស់ទ្រង់បានវិវឌ្ឍ ដោយមិនចាំបាច់ឱ្យអ្នកដទៃមករំឭកអ្នកឡើយ។ ឥឡូវនេះ ចូរវិលត្រឡប់ទៅក្នុងព្រះវត្តមានរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យបានញឹកញាប់តាមតែអ្នកអាចធ្វើទៅបានចុះ។ ចូរទូលសុំទ្រង់សម្រាប់អ្វីៗគ្រប់យ៉ាង។ ព្រះអង្គនឹងប្រាកដជាបំភ្លឺចិត្តអ្នក ហើយនៅពេលដ៏សំខាន់ ទ្រង់នឹងការពារអ្នក។ ចូរកុំខ្លាចឡើយ! ព្រះអង្គគ្រប់គ្រងអ្នកទាំងស្រុងហើយ។ ជាមួយការការពារ និងការមើលថែរបស់ទ្រង់ តើអ្នកត្រូវខ្លាចអ្វីទៅ? នៅថ្ងៃនេះ ព្រះហឫទ័យរបស់ព្រះកំពុងតែជិតបង្កើតផលផ្លែហើយ ហើយអស់អ្នកដែលខ្លាចមានតែត្រូវរងការខាតបង់ប៉ុណ្ណោះ។ អ្វីដែលខ្ញុំកំពុងតែប្រាប់អ្នកគឺជាសេចក្តីពិត។ ចូរបើកភ្នែកខាងវិញ្ញាណរបស់អ្នកចុះ៖ ផ្ទៃមេឃអាចផ្លាស់ប្ដូរក្នុងពេលមួយប៉ប្រិចភ្នែក ចុះអ្នកត្រូវខ្លាចអ្វីទៀតទៅ? ដោយទ្រង់កម្រើកព្រះហស្តរបស់ទ្រង់តែបន្ដិច នោះផ្ទៃមេឃ និងផែនដីនឹងត្រូវរលាយសាបសូន្យមួយរំពេច។ ដូច្នេះ តើមនុស្សអាចទទួលបានអ្វីខ្លះទៅចេញពីការកើតទុក្ខ? តើអ្វីៗទាំងអស់មិនស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ទេឬ? បើទ្រង់បញ្ជាឱ្យផ្ទៃមេឃ និងផែនដីផ្លាស់ប្ដូរ នោះវានឹងផ្លាស់ប្ដូរមិនខាន។ បើទ្រង់មានបន្ទូលថា យើងត្រូវបានបង្កើតមកឱ្យពេញខ្នាត នោះយើងនឹងត្រូវប្រោសឱ្យពេញខ្នាតមិនខាន។ មនុស្សមិនបាច់ខ្វល់ខ្វាយឡើយ ប៉ុន្តែពួកគេគួរតែមានចិត្តស្ងប់វិញ។ យ៉ាងណាក៏ដោយ អ្នកត្រូវតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានច្រើនតាមតែអ្នកអាចធ្វើទៅបាន។ ផ្ទៃមេឃអាចផ្លាស់ប្ដូរក្នុងពេលមួយប៉ប្រិចភ្នែក! ទោះបីមនុស្សអាចបើកភ្នែកធំៗប៉ុនណាក៏ដោយ ក៏គេមើលមិនឃើញអ្វីច្រើននោះដែរ។ ឥឡូវនេះ ចូរប្រុងស្មារតី។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច គម្រោងរបស់ទ្រង់ត្រូវបានបញ្ចប់ ផែនការរបស់ទ្រង់បានជោគជ័យ ហើយពួកកូនប្រុសរបស់ទ្រង់ទាំងអស់បានមកដល់ឯបល្ល័ង្ករបស់ទ្រង់ហើយ។ ពួកគេចូលមកជំនុំជម្រះគ្រប់ប្រជាជាតិ និងគ្រប់មនុស្សរួមជាមួយព្រះដ៏មានគ្រប់ព្រះចេស្ដា។ អស់អ្នកដែលបានកំពុងតែបៀតបៀនពួកជំនុំ និងកំពុងធ្វើបាបពួកកូនប្រុសរបស់ព្រះជាម្ចាស់ នឹងត្រូវទទួលទារុណកម្មដ៏ម៉ឺងម៉ាត់មិនខាន៖ នោះជារឿងប្រាកដច្បាស់មួយ! អស់អ្នកដែលថ្វាយខ្លួនយ៉ាងស្មោះត្រង់ដល់ព្រះជាម្ចាស់ អស់អ្នកដែលប្រកាន់ខ្ជាប់នឹងអ្វីៗទាំងអស់ ព្រះជាម្ចាស់នឹងប្រាកដជាស្រឡាញ់ពួកគេអស់កល្បជានិច្ច ដោយគ្មានការប្រែប្រួលឡើយ!

ខាង​ដើម៖ ជំពូកទី ៤១

បន្ទាប់៖ ជំពូកទី ៤៣

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ