ចំណុចទីប្រាំបី៖ ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ (ផ្នែកទីមួយ)

ផ្នែកបំពេញបន្ថែម៖ ការវែកញែកអំពីបញ្ហាដែលកើតឡើងនៅពេលបំប្លែងសេចក្ដីអធិប្បាយជាអត្ថបទ

ខ្ញុំបានឮមនុស្សមួយចំនួននិយាយថា អ្នកបំប្លែងសេចក្ដីអធិប្បាយបានដករឿងនៅវគ្គខាងដើមនៃសេចក្ដីអធិប្បាយពីរបីលើកមុនចោល ដោយទុកតែខ្លឹមសារផ្លូវការនៃសេចក្ដីអធិប្បាយនៅវគ្គបន្ទាប់ប៉ុណ្ណោះ។ តើពិតជាមានរឿងនេះមែនឬ? តើរឿងមួយណាខ្លះដែលត្រូវបានបំបែកចេញពីសេចក្ដីអធិប្បាយនៅវគ្គបន្ទាប់? (សេចក្ដីបន្ថែម៖ រឿងរបស់ តាប៉ាវ និង សៀវប៉ាវ សេចក្ដីបន្ថែម៖ រឿងរបស់ តាមីង និង សៀវមីង និង ការពិភាក្សាអំពីដើមទុន៖ «ចង់ម៉េចក៏ម៉េចទៅ!»។) រឿងទាំងបីនេះត្រូវបានបំបែកចេញពីខ្លឹមសារនៃសេចក្ដីអធិប្បាយ ប៉ុន្តែតើហេតុអ្វីបានជាបំបែកចេញ? តើមានហេតុផលអ្វី? តាមមើលទៅ អ្នកបំប្លែងសេចក្ដីអធិប្បាយគិតថា រឿងដែលបានលើកឡើងនៅវគ្គខាងដើម មិនស៊ីគ្នានឹងខ្លឹមសារនៃសេចក្ដីអធិប្បាយនៅវគ្គខាងក្រោយ ទើបពួកគេបំបែកវាចេញ។ តើនេះជាហេតុផលសមរម្យដែរឬទេ? នេះគ្រាន់តែជាអ្វីដែលអ្នកបំប្លែងសេចក្ដីអធិប្បាយបានធ្វើ។ ពួកគេពិតជាក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតខ្លាំងណាស់ ដោយបានដកយករឿងទាំងនោះចេញ ហើយដាក់ជាជំពូកដាច់ដោយឡែក ដោយគ្មានខ្លឹមសារនៃសេចក្ដីអធិប្បាយណាមួយឡើយ។ តើអ្នករាល់គ្នាគិតថា លទ្ធផលនៃការធ្វើបែបនេះល្អ ឬមិនល្អ? ម្យ៉ាងទៀត តើអ្នករាល់គ្នាគិតថា រឿងដែលបានលើកឡើងនៅវគ្គខាងដើម ត្រូវតែស៊ីគ្នា និងស៊ីសង្វាក់ជាមួយនឹងខ្លឹមសារនៃសេចក្ដីអធិប្បាយនៅវគ្គខាងក្រោយដែរឬទេ? តើពិតជាចាំបាច់ត្រូវតែបែបនេះមែនឬ? (ទេ។) ចុះហេតុអ្វីបានជាអ្នកបំប្លែងសេចក្ដីអធិប្បាយយល់ខុសពីកិច្ចការនេះបែបនេះ? តើពួកគេអាចមានជំនឿបែបនេះបានដោយរបៀបណា? តើបញ្ហានៅទីនេះ គឺជាអ្វី? ពួកគេគិតនៅក្នុងចិត្តថា៖ «រឿងដែលព្រះអង្គបានថ្លែងប្រាប់ គឺចាកប្រធានបទហើយ។ ខ្ញុំនឹងជួយពិនិត្យជ្រើសរើសឱ្យព្រះអង្គ ហើយនៅពេលចែកចាយ ខ្ញុំនឹងមិនដាក់វាបញ្ចូលគ្នាឡើយ។ សេចក្ដីអធិប្បាយ គឺជាសេចក្ដីអធិប្បាយ ត្រូវទុកឱ្យវាមានភាពស៊ីចង្វាក់គ្នាពីមួយវគ្គទៅមួយវគ្គ។ ខ្លឹមសារនៃរឿងនៅវគ្គខាងដើម មិនគួររំខានដល់ខ្លឹមសារនៃសេចក្ដីអធិប្បាយឡើយ។ ខ្ញុំត្រូវតែជួយពិនិត្យជ្រើសរើសឱ្យព្រះអង្គ ពីព្រោះព្រះអង្គផ្ទាល់មិនយល់ពីបញ្ហានេះទេ»។ តើនេះគឺជាចេតនាល្អឬ? តើចេតនាល្អរបស់ពួកគេនេះកើតចេញពីណា? តើវាកើតចេញពីសញ្ញាណរបស់មនុស្សមែនទេ? (មែនហើយ។) នៅពេលខ្ញុំអធិប្បាយ តើខ្ញុំចាំបាច់ត្រូវគិតគូរឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយបែបនេះឬ? តើរាល់រឿងដែលខ្ញុំបានលើកឡើង ចាំបាច់ត្រូវតែស៊ីគ្នានឹងខ្លឹមសារនៅវគ្គខាងក្រោយឬ? (ទេ។) មិនចាំបាច់ធ្វើបែបនេះទេ នេះហៅថាបទប្បញ្ញត្តិ នេះហៅថាសញ្ញាណ។ តើអ្នកបំប្លែងសេចក្ដីអធិប្បាយ បានធ្វើខុសអ្វីខ្លះ? (ធ្វើការដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ។) តើមានអ្វីទៀត? (ការប្រព្រឹត្តដោយឥតបើគិត និងតាមតែអំពើចិត្ត។) ធម្មជាតិនៃឥរិយាបថបែបនេះ គឺថាវាការធ្វើដោយឥតបើគិត និងតាមតែអំពើចិត្តបន្តិចហើយ ពួកគេខ្វះចិត្តដែលកោតខ្លាចព្រះជាម្ចាស់។ ការនិយាយបែបនេះគឺសមហេតុផល ប៉ុន្តែវានៅតែខុសពីសារជាតិនៃបញ្ហានេះដដែល។ នៅពេលដែលពួកគេបំប្លែងសេចក្ដីអធិប្បាយ តើពួកគេមានអាកប្បកិរិយាបែបណា និងមានទស្សនៈបែបណា ដើម្បីសម្លឹងមើលគ្រប់រឿងដែលព្រះជាម្ចាស់បានមានព្រះបន្ទូល? មិនថាជារឿង ឬជាសេចក្ដីអធិប្បាយនោះទេ តើពួកគេមានអាកប្បកិរិយាបែបណា និងសម្លឹងមើលពីជ្រុងណា ហើយស្ដាប់រឿងដែលបានលើកឡើងទាំងនេះដោយរបៀបណា? (ពីជ្រុងនៃចំណេះដឹង និងការសិក្សា។) ត្រូវហើយ។ ការសម្លឹងមើលរឿងដែលបានលើកឡើង និងខ្លឹមសារនៃសេចក្ដីអធិប្បាយពីជ្រុងនៃចំណេះដឹង នឹងនាំឱ្យមានបញ្ហានេះ។ ពួកគេជឿថា នៅពេលដែលខ្ញុំអធិប្បាយ មិនថាខ្ញុំចង់និយាយអំពីវគ្គណានោះទេ ខ្លឹមសារត្រូវតែធ្វើតាមលំដាប់លំដោយ គ្រប់ប្រយោគត្រូវតែមានតក្កវិជ្ជា គ្រប់ប្រយោគត្រូវតែស្របតាមសញ្ញាណរបស់មនុស្សគ្រប់គ្នា ហើយគ្រប់វគ្គត្រូវតែមានគោលដៅយ៉ាងតឹងរ៉ឹង។ ពួកគេវាស់ស្ទង់សេចក្ដីអធិប្បាយរបស់ខ្ញុំដោយផ្អែកតាមសញ្ញាណនេះ។ តើនេះបង្ហាញពីការខ្វះការយល់ដឹងខាងវិញ្ញាណមែនទេ? (មែនហើយ។) នេះពិតជាការខ្វះការយល់ដឹងខាងវិញ្ញាណមែន! ការប្រើតក្កវិជ្ជា និងការសន្និដ្ឋាន ដើម្បីចាត់ទុករឿងដែលខ្ញុំបាននិយាយពីជ្រុងនៃចំណេះដឹង គឺជាការធ្វើខុសយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំកំពុងប្រកបគ្នាអំពីសេចក្ដីពិត មិនមែនកំពុងរៀបចំសុន្ទរកថានោះទេ អ្នកគួរតែច្បាស់អំពីរឿងនេះ។ សម្រាប់អ្នករាល់គ្នាដែលបានស្ដាប់សេចក្ដីអធិប្បាយនៅកន្លែងជួបជុំ ហើយក្រោយមកបានស្ដាប់សេចក្ដីអធិប្បាយទាំងនេះដែលពួកគេបានបំប្លែងឡើងវិញ តើអ្នករាល់គ្នាមានកត់សម្គាល់ឃើញចំណុចសំខាន់ៗ ឬរឿងរ៉ាវដែលបាននិយាយនៅពេលនោះ ត្រូវបានពួកគេដកចេញដែរឬទេ? តើមានរឿងបែបនេះកើតឡើងដែរឬទេ? ឧទាហរណ៍ អ្នកប្រហែលជាបានស្ដាប់ឮអត្ថបទព្រះគម្ពីរមួយនៅក្នុងការជួបជុំ ដែលគួរឱ្យរំជួលចិត្ត និងទទួលបានការស្ថាបនាយ៉ាងខ្លាំង ប៉ុន្តែក្រោយមក ពេលស្ដាប់សំឡេងថតនៃសេចក្ដីអធិប្បាយ អ្នកក៏ឃើញថាអត្ថបទព្រះគម្ពីរនោះលែងមានទៀតហើយ វាត្រូវបានគេដកចេញបាត់ទៅហើយ។ តើមានស្ថានភាពបែបនេះកើតឡើងចំពោះអ្នកដែរឬទេ? ប្រសិនបើអ្នករាល់គ្នាមិនបានស្ដាប់ដោយយកចិត្តទុកដាក់ទេ អ្នករាល់គ្នាប្រហែលជាមិនបានដឹងឡើយ ដូច្នេះ នៅពេលក្រោយ ត្រូវប្រាកដថាអ្នករាល់គ្នាស្ដាប់ដោយយកចិត្តទុកដាក់។ ខ្ញុំធ្លាប់បានស្ដាប់សំឡេងថតម្ដង ហើយនៅត្រង់ចំណុចដែលខ្ញុំទើបតែចាប់ផ្ដើមពិភាក្សាអំពីការសម្ដែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយរៀបរាប់ពីចំណុចទីមួយដល់ទីដប់ប្រាំ ពួកគេបានដកចេញនូវការបញ្ជាក់ និងការពន្យល់លម្អិតចេញពីចំណុចនីមួយៗ ដោយគ្រាន់តែរៀបរាប់ពីការសម្ដែងចេញទីមួយ ការសម្ដែងចេញទីពីរ ការសម្ដែងចេញទីបី និងបន្តបន្ទាប់ទៀតប៉ុណ្ណោះ។ ការសម្ដែងចេញនីមួយៗត្រូវបាននិយាយយ៉ាងលឿនបំផុត ពីមួយទៅមួយ ដែលលឿនជាងគ្រូបង្រៀនកំពុងបង្រៀនសិស្សទៅទៀត។ សម្រាប់មនុស្សភាគច្រើនដែលមិនធ្លាប់បានស្ដាប់សេចក្ដីអធិប្បាយនោះពីមុនមក ហើយមិនស៊ាំនឹងសេចក្ដីអធិប្បាយនោះ ពួកគេនឹងគ្មានចន្លោះពេលសម្រាប់ពិចារណាឡើយនៅពេលបានស្ដាប់។ ប្រសិនបើពួកគេចង់ស្ដាប់ដោយយកចិត្តទុកដាក់ ពួកគេត្រូវតែចុចផ្អាកជានិច្ច ដោយស្ដាប់មួយប្រយោគ រួចប្រញាប់កត់ត្រា បន្ទាប់មករិះគិតថាតើប្រយោគនេះមានន័យយ៉ាងណា ហើយទើបចាក់ប្រយោគបន្ទាប់ទៀត។ បើមិនដូច្នេះទេ ល្បឿននោះនឹងលឿនពេក ហើយពួកគេមិនអាចស្ដាប់ទាន់ឡើយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដែលអ្នកកាត់តសំឡេងថតនៃសេចក្ដីអធិប្បាយបានធ្វើឡើង។ សេចក្ដីអធិប្បាយ គឺជាការជជែកគ្នា គឺជាការពិភាក្សា។ តើខ្លឹមសារនៃសេចក្ដីអធិប្បាយគឺជាអ្វី? ខ្លឹមសារទាំងនោះពិភាក្សាអំពីសេចក្ដីពិតផ្សេងៗ និងសភាពផ្សេងៗរបស់មនុស្ស។ ខ្លឹមសារទាំងនោះសុទ្ធតែពាក់ព័ន្ធនឹងសេចក្ដីពិត។ ដូច្នេះ តើខ្លឹមសារដែលពាក់ព័ន្ធនឹងសេចក្ដីពិតទាំងនេះ ងាយស្រួលសម្រាប់មនុស្សក្នុងការទទួលយក និងយល់ដឹង ឬមួយក៏ទាមទារឱ្យមានការពិចារណា ការរិះគិត និងការគិតឱ្យបានដិតដល់សិន ទើបអាចឆ្លើយតបជាបណ្ដើរៗបាន? (ទាមទារឱ្យមានការពិចារណា ការរិះគិត និងការគិតឱ្យបានដិតដល់។) ដោយផ្អែកលើស្ថានភាពនេះ ចុះតើអ្នកអធិប្បាយគួររក្សាល្បឿនបែបណា? តើបានទេ ប្រសិនបើពួកគេនិយាយលឿនដូចកាំភ្លើងយន្តនោះ? (ទេ។) ដូចជាគ្រូបង្រៀនកំពុងបង្រៀនសិស្សឬ? (ទេ។) ដូចជានរណាម្នាក់កំពុងថ្លែងសុន្ទរកថាឬ? (ទេ។) នោះគឺពិតជាមិនបានដាច់ខាត។ ក្នុងអំឡុងពេលអធិប្បាយ ត្រូវតែមានសំណួរ និងចម្លើយ មានចន្លោះពេលសម្រាប់ពិចារណា ដោយទុកពេលឱ្យមនុស្សឆ្លើយតប។ ល្បឿនបែបនេះទើបស័ក្ដិសម។ ពួកគេបានរៀបចំសេចក្ដីអធិប្បាយ ដោយមិនយល់ពីគោលការណ៍នេះ តើនេះបង្ហាញពីការគ្មានការយល់ដឹងខាងវិញ្ញាណមែនទេ? (មែនហើយ។) ពួកគេពិតជាគ្មានការយល់ដឹងខាងវិញ្ញាណមែន។ ពួកគេគិតថា៖ «រឿងទាំងនេះដែលព្រះអង្គកំពុងមានព្រះបន្ទូល ខ្ញុំធ្លាប់បានឮរួចហើយ។ បន្ទាប់ពីស្ដាប់ម្ដង ខ្ញុំអាចចាំខ្លឹមសារសំខាន់ៗបាន ហើយខ្ញុំដឹងថាព្រះអង្គកំពុងមានព្រះបន្ទូលអំពីអ្វី។ ដោយប្រើបទពិសោធរបស់ខ្ញុំ និងជំនាញដ៏ល្អឯកដែលខ្ញុំទទួលបានពីការកាត់តសំឡេងថតនៃសេចក្ដីអធិប្បាយជាញឹកញាប់ ខ្ញុំនឹងធ្វើតាមរបៀបនេះ ហើយបង្កើនល្បឿនឱ្យកាន់តែលឿន»។ ការបង្កើនល្បឿននេះ ហាក់ដូចជាមិនមែនជាបញ្ហាធំដុំនោះទេ ប៉ុន្តែតើវាធ្វើឱ្យសំណេរនៃសេចក្ដីអធិប្បាយក្លាយទៅជាអ្វី? វាក្លាយទៅជាអត្ថបទតែងសេចក្ដីមួយ។ នៅពេលដែលវាក្លាយទៅជាអត្ថបទតែងសេចក្ដី វាបាត់បង់អារម្មណ៍នៃការស្ដាប់ដោយផ្ទាល់ តើវាអាចសម្រេចបានលទ្ធផលដូចគ្នាដែរឬទេ? ច្បាស់ជាមានភាពខុសគ្នាហើយ។ តើភាពខុសគ្នានេះធ្វើឱ្យវាកាន់តែល្អ ឬកាន់តែអាក្រក់? (កាន់តែអាក្រក់។) វាធ្វើឱ្យកាន់តែអាក្រក់។ មនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ ធ្វើអ្វីតាមតែគំនិតខ្លួនឯង ហើយគិតថាខ្លួនឯងឆ្លាត។ ពួកគេជឿថា ពួកគេមានចំណេះដឹង មានជំនាញ មានអំណោយទាន និងមានប្រាជ្ញាឈ្លាសវៃ ប៉ុន្តែចុងក្រោយ ពួកគេបែរជាធ្វើរឿងដែលគ្មានហេតុផលទៅវិញ។ តើមិនមែនបែបនេះទេឬ? (មែនហើយ។) នៅក្នុងសេចក្ដីអធិប្បាយរបស់ខ្ញុំ ហេតុអ្វីបានជាពេលខ្លះខ្ញុំសួរសំណួរទៅកាន់អ្នករាល់គ្នា? មនុស្សមួយចំនួននិយាយថា៖ «ប្រហែលជាព្រះអង្គខ្លាចពួកយើងងងុយដេកហើយ»។ តើពិតមែនឬ? ហេតុអ្វីបានជាជួនកាលខ្ញុំនិយាយអំពីរឿងផ្សេង ចាកប្រធានបទ ហើយពិភាក្សាអំពីរឿងដែលស្រាលៗ និងសប្បាយៗ? គឺដើម្បីឱ្យអ្នករាល់គ្នាបានសម្រាក ដើម្បីទុកចន្លោះពេលខ្លះឱ្យអ្នករាល់គ្នាគិតពិចារណា។ វាក៏អនុញ្ញាតឱ្យអ្នករាល់គ្នាមានការយល់ដឹងកាន់តែទូលំទូលាយអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិតផងដែរ ដើម្បីកុំឱ្យអ្នករាល់គ្នាកំណត់ការយល់ដឹងរបស់ខ្លួនត្រឹមតែពាក្យពេចន៍ អត្ថន័យតាមតួអក្សរ គោលលទ្ធិ ឬរចនាសម្ព័ន្ធវេយ្យាករណ៍ឡើយ ការយល់ដឹងមិនគួរត្រូវបានកំណត់ត្រឹមរឿងទាំងនេះទេ។ ដូច្នេះ ជួនកាលខ្ញុំនិយាយអំពីរឿងផ្សេងៗ ជួនកាលខ្ញុំនិយាយរឿងកំប្លែងដើម្បីបន្ធូរបរិយាកាស ប៉ុន្តែតាមពិត គោលបំណងចម្បងដែលខ្ញុំធ្វើបែបនេះ គឺដើម្បីទទួលបានលទ្ធផលជាក់លាក់មួយ។ អ្នករាល់គ្នាគួរតែយល់ពីរឿងនេះ។

អ្នកមើលចុះ នៅពេលដែលគ្រូគង្វាលខាងសាសនាធ្វើសេចក្ដីអធិប្បាយ គាត់ឈរនៅលើវេទិកា ហើយនិយាយតែពីប្រធានបទដែលគួរឱ្យធុញទ្រាន់ទាំងនោះ ដែលមិនមានទំនាក់ទំនងសូម្បីបន្តិចទៅនឹងជីវិតពិតរបស់មនុស្ស សភាព ចិត្តរបស់ពួកគេ ឬបញ្ហាដែលមានស្រាប់របស់ពួកគេឡើយ។ ទាំងនោះសុទ្ធតែជាពាក្យពេចន៍ និងគោលលទ្ធិដែលស្លាប់។ ពួកគេមិននិយាយអ្វីក្រៅពីពាក្យពីរោះស្ដាប់ប៉ុន្មានម៉ាត់ និងស្រែកពាក្យស្លោកទទេសូន្យ មួយចំនួនប៉ុណ្ណោះ។ វាធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ធុញទ្រាន់ ហើយពួកគេមិនទទួលបានអ្វីពីវាឡើយ។ ចុងក្រោយ វាបណ្ដាលឱ្យមានស្ថានភាពមួយដែលគ្រូគង្វាលកំពុងនិយាយនៅខាងលើ ប៉ុន្តែមនុស្សនៅខាងក្រោមគ្មាននរណាម្នាក់យកចិត្តទុកដាក់ឡើយ ពោលគឺគ្មានការប្រាស្រ័យទាក់ទងគ្នាទាល់តែសោះ។ តើគ្រូគង្វាលមិនមែនកំពុងនិយាយឥតប្រយោជន៍ទេឬ? គ្រូគង្វាលធ្វើសេចក្ដីអធិប្បាយតាមរបៀបនេះ គ្រាន់តែដើម្បីចិញ្ចឹមជីវិត ដើម្បីតែការរស់រានមានជីវិតរបស់ពួកគេប៉ុណ្ណោះ ពួកគេមិនគិតគូរពីតម្រូវការរបស់ក្រុមជំនុំពួកគេឡើយ។ ចំណែកឯពួកយើងនៅពេលនេះវិញ ការធ្វើសេចក្ដីអធិប្បាយរបស់យើងមិនមែនជាការធ្វើពិធីសាសនា ឬ បំពេញការចាត់តាំងណាមួយឡើយ គឺដើម្បីសម្រេចបានលទ្ធផលជាច្រើនផ្នែក។ ដើម្បីសម្រេចបានលទ្ធផល គ្រប់ទិដ្ឋភាពទាំងអស់ត្រូវតែត្រូវបានគិតគូរ ពោលគឺតម្រូវការរបស់មនុស្សគ្រប់ប្រភេទ សញ្ញាណ ការស្រមើស្រមៃ និងសភាពរបស់ពួកគេ ព្រមទាំងទស្សនៈរបស់ពួកគេ ត្រូវតែត្រូវបានគិតគូរទាំងអស់។ កម្រិតដែលមនុស្សនៅគ្រប់វណ្ណៈសង្គមអាចទទួលយកភាសាដែលបានប្រើ ក៏ត្រូវតែធ្វើការគិតគូរផងដែរ។ មនុស្សដែលមានការអប់រំមួយចំនួន ដែលចូលចិត្តភាសាផ្លូវការខ្លាំង ត្រូវការស្ដាប់ពាក្យពេចន៍បែបអក្សរសាស្ត្រខ្លះៗ ដែលរាងត្រឹមត្រូវតាមវេយ្យាករណ៍ និងមានតក្កវិជ្ជា។ ពួកគេអាចយល់ពាក្យទាំងនោះបាន។ ក៏មានមនុស្សសាមញ្ញមួយចំនួន ដែលស្ថិតក្នុងស្រទាប់ខាងក្រោមនៃសង្គម ដែលមិនស៊ាំនឹងភាសាផ្លូវការបែបនេះដែរ ដូច្នេះ តើខ្ញុំគួរធ្វើដូចម្ដេច? ខ្ញុំត្រូវតែនិយាយភាសានិយាយសាមញ្ញបន្តិច។ កាលពីមុន ខ្ញុំមិនសូវប្រើភាសានិយាយសាមញ្ញច្រើនទេ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានរៀនខ្លះៗ ហើយឥឡូវនេះ ជួនកាលខ្ញុំថែមទាំងនិយាយសុភាសិត ឬនិយាយរឿងកំប្លែងទៀតផង។ តាមរបៀបនេះ បន្ទាប់ពីបានស្ដាប់ មនុស្សគ្រប់គ្នានឹងមានអារម្មណ៍ថា អ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយគឺងាយយល់ មិនថាពួកគេនៅវណ្ណៈសង្គមណាក៏ដោយ ហើយវាពាក់ព័ន្ធនឹងពួកគេកាន់តែជិតស្និទ្ធ។ ប៉ុន្តែ ប្រសិនបើប្រើតែភាសានិយាយសាមញ្ញទាំងអស់ នោះខ្លឹមសារនៃសេចក្ដីអធិប្បាយនឹងស្ដាប់ទៅមិនសូវមានជម្រៅឡើយ ដូច្នេះ វាត្រូវតែបញ្ចូលគ្នាជាមួយនឹងភាសាផ្លូវការខ្លះៗ ដោយបង្ហាញចេញតាមរយៈភាសានៃជីវិតប្រចាំថ្ងៃ មានតែបែបនោះទេទើបវាអាចបំពេញតាមស្ដង់ដាអប្បបរមាបាន។ នៅពេលចាប់ផ្ដើមប្រើភាសានិយាយសាមញ្ញ ការនិយាយពាក្យដូចជា «គឺថា» «អាហ្នឹង» «ចង់និយាយថា» និងពាក្យផ្សេងៗទៀត ការបញ្ចូលពាក្យសម្ដីបែបនេះច្រើនពេក អាចប៉ះពាល់ដល់កម្រិតនៃការបកស្រាយសេចក្ដីពិត។ ទោះជាយ៉ាងនេះក្ដី ប្រសិនបើប្រើតែភាសាផ្លូវការទាំងអស់ ដោយនិយាយយ៉ាងមានរបៀបរៀបរយ និងជាផ្លូវការទាំងអស់ ធ្វើតាមតក្កវិជ្ជាវេយ្យាករណ៍ និងតាមវិចារណញ្ញាណមួយជំហានម្ដងៗ ដោយគ្មានកំហុសសូម្បីតែបន្តិច ដូចជាការសូត្រអត្ថបទតែងសេចក្ដី ឬការអានអត្ថបទ ហាក់ដូចជាវាត្រូវបានសរសេរទុកពីដើមដល់ចប់ មួយម៉ាត់ម្ដងៗ សូម្បីតែសញ្ញាវណ្ណយុត្តិក៏មិនខុសផង តើអ្នករាល់គ្នាគិតថាវាបានការដែរឬទេ? នោះគឺជារឿងស្មុគស្មាញពេកហើយ ខ្ញុំគ្មានកម្លាំងសម្រាប់ធ្វើរឿងនោះទេ។ នេះគឺជាទិដ្ឋភាពមួយ។ លើសពីនេះ មិនថាពួកគេមានការអប់រំ ឬគ្មានការអប់រំនោះទេ ក៏មនុស្សគ្រប់រូបបង្ហាញពីទិដ្ឋភាពផ្សេងៗនៃភាពជាមនុស្សរបស់ខ្លួន ហើយការសម្ដែងចេញពីភាពជាមនុស្សទាំងនេះ គឺទាក់ទងនឹងជីវិតពិត។ ចំពោះជីវិតពិត គឺមិនអាចកាត់ផ្ដាច់ពីភាសានៃជីវិតប្រចាំថ្ងៃបានឡើយ វាមិនអាចកាត់ផ្ដាច់ពីមជ្ឈដ្ឋានរស់នៅរបស់អ្នកបានទេ។ មជ្ឈដ្ឋានរស់នៅនេះ គឺពោរពេញទៅដោយភាសាប្រចាំថ្ងៃបែបនេះ ដោយមានលាយឡំនឹងភាសានិយាយសាមញ្ញខ្លះៗ បូករួមនឹងវាក្យសព្ទសាមញ្ញៗមួយចំនួន ដែលមានលក្ខណៈជាអក្សរសាស្ត្របន្តិចបន្តួច។ នេះគឺគ្រប់គ្រាន់ហើយ។ ជាមូលដ្ឋាន វាគ្របដណ្ដប់ និងរួមបញ្ចូលនូវវិសាលភាពពេញលេញនៃការយកចិត្តទុកដាក់។ មិនថាពួកគេចាស់ ឬក្មេង គ្មានការអប់រំ ឬមានចំណេះដឹងខ្លះនោះទេ ជាទូទៅ មនុស្សគ្រប់គ្នាអាចក្ដាប់បាន មនុស្សគ្រប់គ្នាអាចយល់បាន ពួកគេនឹងមិនមានអារម្មណ៍ធុញទ្រាន់ឡើយ ហើយពួកគេនឹងមិនមានអារម្មណ៍ថាវានៅហួសពីសមត្ថភាពរបស់ពួកគេនោះទេ។ នេះហើយជាអ្វីដែលការប្រកបគ្នា និងការធ្វើសេចក្ដីអធិប្បាយត្រូវតែគិតគូរ ដោយពិចារណាលើគ្រប់ទិដ្ឋភាពនៃតម្រូវការរបស់មនុស្ស។ ប្រសិនបើសេចក្ដីអធិប្បាយមួយចង់សម្រេចបានលទ្ធផល អ្នកត្រូវតែគិតគូរពីទិដ្ឋភាពទាំងអស់នេះ៖ ល្បឿននៃការនិយាយ ការជ្រើសរើសពាក្យពេចន៍ និងរបៀបនៃការសម្ដែងចេញ។ បន្ថែមពីនេះ នៅពេលរៀបរាប់ពីរឿងអ្វីមួយ និងការប្រកបគ្នាអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិត តើនិយាយដល់ចំណុចណាទើបហៅថាបានបកស្រាយយ៉ាងក្បោះក្បាយ? តើនិយាយដល់ចំណុចណាមិនទាន់ក្បោះក្បាយគ្រប់គ្រាន់? តើគួរតែបន្ថែមទិដ្ឋភាពអ្វីខ្លះ? រឿងទាំងនេះត្រូវតែត្រូវបានគិតគូរទាំងអស់។ ប្រសិនបើអ្នកមិនទាំងគិតគូរពីទិដ្ឋភាពទាំងនេះផង នោះសមត្ថភាពនៃការគិតរបស់អ្នកគឺខ្វះខាតយ៉ាងខ្លាំងហើយ។ នៅពេល អ្នកដទៃស្រមើស្រមៃជាលក្ខណៈពីរវិមាត្រ អ្នកត្រូវតែអាចគិតជាលក្ខណៈបីវិមាត្រ។ អ្នកត្រូវតែមើលឃើញឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវជាងអ្នកដទៃ អាចមើលឃើញបញ្ហាគ្រប់ប្រភេទបានយ៉ាងច្បាស់លាស់ ហើយក៏អាចមានអារម្មណ៍ដឹងពីគោលការណ៍សេចក្ដីពិតដែលពាក់ព័ន្ធផងដែរ។ តាមរបៀបនេះ គ្រប់ទិដ្ឋភាពនៃនិស្ស័យពុករលួយដែលមនុស្សអាចគិតដល់ សម្ដែងចេញ ឬបញ្ចេញឱ្យឃើញ ព្រមទាំងសភាពដែលពាក់ព័ន្ធជាមូលដ្ឋាន គឺត្រូវបានគ្របដណ្ដប់ទាំងអស់ ហើយមនុស្សគ្រប់គ្នានឹងយល់បាន។ តើ អ្នកបំប្លែងសេចក្ដីអធិប្បាយ ក៏ត្រូវតែមានគុណសម្បត្តិ និងរបៀបនៃការគិតទាំងនេះដែរឬទេ? ប្រសិនបើពួកគេមិនមានចំណុចទាំងនេះទេ ផ្ទុយទៅវិញ តែងតែពឹងផ្អែកលើចំណេះដឹងដែលពួកគេបានរៀន ដើម្បីទាញយកចំណុចសំខាន់នៃសេចក្ដីអធិប្បាយ គំនិតកណ្ដាលរបស់វា និងខ្លឹមសារសង្ខេបនៃវគ្គនីមួយៗ នោះវានឹងដូចជាសិស្សជនជាតិចិនសិក្សាអត្ថបទអក្សរសាស្ត្រអ៊ីចឹង។ ដំបូង គ្រូបង្រៀនឱ្យពួកគេមើលអត្ថបទទាំងមូលជាមុនសិន បន្ទាប់មកអានវាឱ្យបានហ្មត់ចត់។ នៅក្នុងមេរៀនផ្លូវការដំបូង គ្រូបង្រៀននិយាយអំពីខ្លឹមសារសង្ខេបនៃកថាខណ្ឌទីមួយ ណែនាំវាក្យសព្ទថ្មីៗ និងពិភាក្សាអំពីវេយ្យាករណ៍ដែលពាក់ព័ន្ធ។ នៅពេលដែលគ្រប់វគ្គទាំងអស់ត្រូវបានសិក្សារួចរាល់ អ្នកនៅតែត្រូវទន្ទេញវាឱ្យចាំ ហើយចុងក្រោយ បង្កើតប្រយោគជាមួយនឹងវាក្យសព្ទថ្មីៗ ព្រមទាំងស្វែងយល់ពីគំនិតកណ្ដាលនៃអត្ថបទ និងគោលបំណងរបស់អ្នកនិពន្ធក្នុងការសរសេរវា។ តាមរបៀបនេះ អ្នកនឹងមានការយល់ដឹងពេញលេញអំពីអ្វីដែលអត្ថបទនោះព្យាយាមបញ្ជូនសារ។ មនុស្សគ្រប់គ្នាធ្លាប់បានសិក្សារឿងទាំងនេះ មនុស្សគ្រប់គ្នាដឹងពីរឿងទាំងនេះ ប៉ុន្តែប្រសិនបើអ្នកយកវាទៅអនុវត្តក្នុងការបំប្លែងសេចក្ដីអធិប្បាយជាអត្ថបទ នោះវាគឺក្មេងខ្ចីពេកហើយ។ ខ្ញុំប្រាប់អ្នកទៅចុះ ប្រសិនបើអ្នកកំពុងសរសេរអត្ថបទតែងសេចក្ដី អ្នកអាចប្រើចំណុចទាំងនេះបាន នោះគ្រាន់តែជាចំណេះដឹងទូទៅជាមូលដ្ឋានសម្រាប់ការសរសេរប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកយកការគិតនេះ ទ្រឹស្ដីនេះ វិធីសាស្ត្រនេះ ទៅអនុវត្តក្នុងការបំប្លែងសេចក្ដីអធិប្បាយជាអត្ថបទ តើអ្នកមិនអាចធ្វើខុសទេឬ? អ្នកប្រាកដជាអាចធ្វើខុសហើយ។ អ្នកមិនដឹងថាហេតុអ្វីបានជាខ្ញុំចង់ប្រាប់រឿងនេះទេ អ្នកមិនព្យាយាមយល់សេចក្ដីពិតដែលអ្នកគួរតែយល់ពីរឿងនេះឡើយ នេះគឺជាកំហុសមួយ។ លើសពីនេះ តើអ្នកអាចយល់សេចក្ដីពិតទាំងនៅក្នុងរឿង និងនៅក្នុងខ្លឹមសារនៃសេចក្ដីអធិប្បាយដែរឬទេ? ប្រសិនបើអ្នកមិនអាចយល់វាបានទេ នោះអ្នកកំពុងខ្វះការយល់ដឹងខាងវិញ្ញាណហើយ។ តើមនុស្សប្រភេទដែលគ្មានការយល់ដឹងខាងវិញ្ញាណ មានលក្ខណៈសម្បត្តិអ្វីទៅដើម្បីបំប្លែងសេចក្ដីអធិប្បាយជាអត្ថបទនោះ?

តើអ្នករាល់គ្នាគិតថា ហេតុអ្វីបានជាខ្ញុំនិយាយរឿង? អ្នកបំប្លែងសេចក្ដីអធិប្បាយជាអត្ថបទមិនដឹងពីមូលហេតុទេ ដូច្នេះពួកគេក៏បន្ថែមទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេចូល។ ពួកគេជឿថា ប្រសិនបើខ្ញុំចង់និយាយរឿង នោះវាត្រូវតែស៊ីគ្នានឹងខ្លឹមសារដែលនៅបន្ទាប់ពីនោះ ពួកគេមិនដឹងថាហេតុអ្វីបានជាខ្ញុំនិយាយរឿងនោះទេ។ អ្នករាល់គ្នាក៏មិនដឹងដែរ មែនទេ? ដោយសារអ្នករាល់គ្នាមិនដឹង ខ្ញុំនឹងប្រាប់អ្នករាល់គ្នាពីមូលហេតុ។ តាំងពីដើមរហូតមកដល់ពេលនេះ ខ្ញុំបានពិភាក្សាអំពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទប្រហែលដប់ដងមកហើយ ហើយខ្ញុំទើបតែនិយាយបានពាក់កណ្ដាលប៉ុណ្ណោះ។ ប្រសិនបើខ្ញុំនិយាយអំពីខ្លឹមសារនេះរហូតដល់ចប់តែម្ដង នោះប្រធានបទនេះនឹងគួរឱ្យធុញទ្រាន់ណាស់មែនទេ? ប្រសិនបើខ្ញុំនិយាយអំពីរឿងនេះភ្លាមៗរាល់ពេលដែលយើងចាប់ផ្ដើម ដោយដំបូងឱ្យមនុស្សគ្រប់គ្នារំឭកឡើងវិញនូវអ្វីដែលបានពិភាក្សាកាលពីលើកមុន ហើយបន្ទាប់មកចាប់ផ្ដើមនិយាយ ដោយអ្នករាល់គ្នាប្រញាប់ប្រញាល់កត់ត្រា សរសេរហើយសរសេរទៀត ទាំងខំប្រឹងបើកភ្នែកកុំឱ្យងងុយ ហើយប្រសិនបើពេលនោះខ្ញុំឱ្យមនុស្សគ្រប់គ្នាសង្ខេបនូវអ្វីដែលខ្ញុំបាននិយាយ បន្ទាប់ពីខ្ញុំនិយាយចប់ ដោយមនុស្សគ្រប់គ្នាញីភ្នែក បើករកមើល និងសូត្រខ្លឹមសារដែលបានប្រកបគ្នានៅថ្ងៃនេះ ហើយនៅពេលមើលទៅហាក់ដូចជាមនុស្សគ្រប់គ្នាចងចាំវាបានត្រួសៗហើយ ខ្ញុំក៏និយាយថា៖ «ថ្ងៃនេះប៉ុណ្ណឹងចុះ យើងបញ្ចប់ត្រឹមនេះសិន ហើយយើងនឹងបន្តនិយាយអំពីរឿងនេះនៅពេលក្រោយទៀត» នោះមនុស្សគ្រប់គ្នានឹងមានអារម្មណ៍ធុញថប់បន្តិចមិនខាន៖ «រាល់ការជួបជុំ តែងតែនិយាយអំពីរឿងទាំងនេះ តាមលំនាំដដែលនេះ ខ្លឹមសារគឺវែងឆ្ងាយ និងស្ងួតហួតហែងពេកហើយ»។ លើសពីនេះ ការប្រកបគ្នាអំពីសេចក្ដីពិត ត្រូវតែមានច្រើនទិដ្ឋភាព ដោយមនុស្សត្រូវរីកចម្រើនលើគ្រប់ទិដ្ឋភាពនៃសេចក្ដីពិតក្នុងពេលដំណាលគ្នា។ វាដូចជាការចូលទៅក្នុងជីវិតរបស់មនុស្សអ៊ីចឹង៖ មនុស្សម្នាក់ត្រូវតែលូតលាស់ទាក់ទងនឹងការស្គាល់ខ្លួនឯង ការផ្លាស់ប្ដូរនិស្ស័យ ការស្គាល់ព្រះជាម្ចាស់ ការដឹងពីសភាពផ្សេងៗរបស់ខ្លួន ព្រមទាំងភាពជាមនុស្ស ការយល់ដឹងជ្រៅជ្រះ និងទិដ្ឋភាពផ្សេងៗទាំងអស់។ ទិដ្ឋភាពទាំងអស់នេះត្រូវតែរីកចម្រើនក្នុងពេលដំណាលគ្នា។ ប្រសិនបើក្នុងអំឡុងពេលនេះ ខ្ញុំគ្រាន់តែពិភាក្សាអំពីការញែកដឹងពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះមនុស្សប្រហែលជាទុកទិដ្ឋភាពផ្សេងទៀតនៃសេចក្ដីពិតមួយឡែកសិន ហើយពួកគេនឹងគិតពេញមួយថ្ងៃថា៖ «តើនរណាដែលមើលទៅហាក់ដូចជាអាទទឹងនឹងព្រះគ្រីស្ទ? តើខ្ញុំជាអាទទឹងនឹងព្រះគ្រីស្ទឬ? តើមានមនុស្សបែបនេះប៉ុន្មាននាក់នៅជុំវិញខ្ញុំ?» ការធ្វើបែបនេះ នឹងប៉ះពាល់ដល់ការចូលទៅក្នុងទិដ្ឋភាពផ្សេងទៀតនៃសេចក្ដីពិតរបស់ពួកគេ។ ដូច្នេះ ខ្ញុំគិតអំពីរបៀបដែលខ្លឹមសារនៃសេចក្ដីអធិប្បាយអាចរួមបញ្ចូលសេចក្ដីពិតមួយបន្ថែមទៀត ដើម្បីឱ្យមនុស្សអាចយល់ សេចក្ដីពិតមួយបន្ថែមទៀត ពោលគឺនៅពេលពិភាក្សាអំពីប្រធានបទ «ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ» មនុស្សក៏អាចយល់ជាបន្ទាប់បន្សំពីទិដ្ឋភាពផ្សេងទៀតបានខ្លះៗផងដែរ។ លទ្ធផលនៃសេចក្ដីអធិប្បាយបែបនេះគឺល្អជាង មែនទេ? (មែនហើយ។) ឧទាហរណ៍៖ នៅពេលដែលអ្នកហូបអាហារគោល ជួនកាលអ្នកក៏ហូបផ្លែប៉ោមមួយផ្លែជាមួយផងដែរ។ នេះផ្ដល់នូវអាហារូបត្ថម្ភបន្ថែម មែនទេ? (មែនហើយ។) ដូច្នេះ ចូរប្រាប់ខ្ញុំមកមើល៍ តើចាំបាច់ទេដែលខ្ញុំត្រូវនិយាយរឿង? (ចាំបាច់។) នោះគឺជារឿងប្រាកដណាស់។ ប្រសិនបើវាមិនចាំបាច់ទេ តើខ្ញុំនិយាយរឿងទាំងនោះធ្វើអ្វី? ការប្រើប្រាស់រឿងដើម្បីពិភាក្សាអំពីប្រធានបទស្រាលៗ និងសប្បាយៗ អនុញ្ញាតឱ្យមនុស្សទទួលបាន និងរៀនសូត្របានអ្វីមួយនៅក្នុងទិដ្ឋភាពផ្សេងទៀតនៃសេចក្ដីពិត។ នេះជារឿងល្អ។ នៅពេលពិភាក្សាអំពីប្រធានបទស្រាលៗទាំងនេះចប់ ខ្ញុំក៏ត្រឡប់មកប្រធានបទចម្បងវិញ។ ការរៀបចំបែបនេះ គឺស័ក្ដិសមហើយ។ តើអ្នកហូប អ្វីមុនពេលហូបអាហារចម្បង? (អាហារសម្រន់។) នេះគឺជាអាហារសម្រន់។ ជាធម្មតា អាហារសម្រន់គឺមានរសជាតិឆ្ងាញ់ និងជួយឱ្យមានចំណង់អាហារ មែនទេ? ដូច្នេះ នៅពេលខ្ញុំនិយាយរឿងមួយ អ្នកអាចទទួលបានទិដ្ឋភាពមួយនៃសេចក្ដីពិតពីរឿងនោះ ដែលធ្វើឱ្យចំណេះដឹង ឬការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅ។ នេះសុទ្ធតែជារឿងល្អ។ ជាការពិតណាស់ អស់អ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ ស្ដាប់រឿង ហើយឮត្រឹមតែសំបកក្រៅប៉ុណ្ណោះ ពួកគេមិនឃើញសេចក្ដីពិតនៅខាងក្នុងដែលគួរតែយល់នោះទេ។ ពួកគេខ្វះការយល់ដឹងខាងវិញ្ញាណ គ្មាននរណាម្នាក់អាចធ្វើអ្វីចំពោះរឿងនេះបានទេ។ ឧទាហរណ៍៖ ការស្ដាប់ «សេចក្ដីបន្ថែម៖ រឿងរបស់ តាប៉ាវ និង សៀវប៉ាវ» មនុស្សមួយចំនួនចាំត្រឹមតែថា តាប៉ាវអាក្រក់ ហើយ សៀវប៉ាវល្ងង់ខ្លៅប៉ុណ្ណោះ។ ពួកគេចាំឈ្មោះរបស់ តាប៉ាវ និង សៀវប៉ាវ ប៉ុន្តែមិនចាំថាតើបុរសនៅក្នុងរឿងនោះបានបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់គាត់នៅក្នុងកាលៈទេសៈណា តើនិស្ស័យប្រភេទណាដែលត្រូវបានបញ្ចេញឱ្យឃើញ តើនិស្ស័យនេះជារឿងអ្វី ឬតើវាមានទំនាក់ទំនងអ្វីទៅនឹងសេចក្ដីពិតនោះទេ។ តើនៅក្នុងស្ថានភាពបែបណាដែលអ្នកផ្ទាល់នឹងបញ្ចេញឱ្យឃើញនិស្ស័យប្រភេទនេះ? តើអ្នកនឹងនិយាយពាក្យបែបនេះដែរឬទេ? ប្រសិនបើអ្នកនិយាយថា៖ «ខ្ញុំនឹងមិននិយាយពាក្យបែបនេះទេ» នោះវាគឺមានបញ្ហាហើយ ព្រោះវាបញ្ជាក់ថាអ្នកមិនបានយល់សេចក្ដីពិតឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំអាចនឹងនិយាយពាក្យបែបនេះ នៅពេលដែលខ្ញុំជួបប្រទះស្ថានភាពជាក់លាក់ណាមួយ វាគឺជាប្រភេទនិស្ស័យដែលលេចចេញមកនៅក្នុង សភាពជាក់លាក់ណាមួយ»។ នៅពេលដែលអ្នកដឹងពីរឿងនេះ អ្នកនឹងមិនស្ដាប់រឿងនេះដោយឥតប្រយោជន៍ឡើយ។ បន្ទាប់ពីបានស្ដាប់រឿងនេះហើយ មនុស្សមួយចំនួននិយាយថា៖ «តើ តាប៉ាវ ជាមនុស្សប្រភេទណាទៅ? គាត់ថែមទាំងធ្វើបាប និងបោក បញ្ឆោតក្មេងតូចទៀតផង។ គាត់ពិតជាថោកទាបណាស់! ខ្ញុំនឹងមិនបោក បញ្ឆោតក្មេងៗបែបនេះទេ»។ តើនេះមិនមែនជាការ ខ្វះការយល់ដឹងខាងវិញ្ញាណទេឬអី? ពួកគេគ្រាន់តែនិយាយអំពីបញ្ហានេះផ្ទាល់ ប៉ុន្តែមិនយល់ពីសេចក្ដីពិតនៅក្នុងរឿងដែលកំពុងត្រូវបានប្រកបគ្នាឡើយ។ ពួកគេមិនអាចភ្ជាប់ស្ថានភាពនោះមកខ្លួនឯងបានទេ នេះបង្ហាញពីការ ខ្វះការយល់ដឹងខាងវិញ្ញាណ ជាការ ខ្វះការយល់ដឹងខាងវិញ្ញាណយ៉ាងធ្ងន់ធ្ងរ។ អ្នកបំប្លែងសេចក្ដីអធិប្បាយ ជួបប្រទះនឹងបញ្ហានេះ។ ពេលណាដែលរឿងអ្វីមួយពាក់ព័ន្ធនឹងសេចក្ដីពិត មនុស្សមួយចំនួន បើកសម្ដែងទស្សនៈរបស់អ្នកមិនជឿ។ ពេលណាដែលពាក់ព័ន្ធនឹងសេចក្ដីពិត មនុស្សមួយចំនួនខ្វះការយល់ដឹងខាងវិញ្ញាណ។ ពេលណាដែលពាក់ព័ន្ធនឹងសេចក្ដីពិត មនុស្សមួយចំនួនងាយធ្លាក់ចូលទៅក្នុងភាពវៀចវេរ មនុស្សមួយចំនួនក្លាយជារឹងទទឹង មនុស្សមួយចំនួនក្លាយជា ទុច្ចរិត ហើយមនុស្សមួយចំនួនក្លាយជាមិនពេញចិត្តនឹងសេចក្ដីពិត។ ដូច្នេះ តើអ្នកបំប្លែងសេចក្ដីអធិប្បាយ មាននិស្ស័យបែបណា? យ៉ាងហោចណាស់ ពួកគេក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ធ្វើអ្វីតាមតែគំនិតខ្លួនឯង មិនយល់ និងមិនស្វែងរកការយល់ដឹង។ ពួកគេមិនទាំងបានសួរអំពីរឿងនេះផង ពួកគេគ្រាន់តែបំបែករឿងចេញពីខ្លឹមសារដែលនៅបន្ទាប់ដោយផ្ទាល់តែម្ដង។ ពួកគេគិតថា៖ «សេចក្ដីអធិប្បាយទាំងនេះត្រូវបានប្រគល់ឱ្យខ្ញុំ បំប្លែង ដូច្នេះ ខ្ញុំមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តរឿងនេះ។ ដោយគ្រាន់តែប្រើពូថៅរបស់ខ្ញុំមួយពុះ ខ្ញុំនឹងកាត់រឿងទាំងនេះចេញឱ្យអស់។ នេះហើយជារបៀបដែលខ្ញុំនឹងចាត់ចែងសេចក្ដីអធិប្បាយដែលព្រះអង្គបានប្រគល់ឱ្យខ្ញុំ។ ប្រសិនបើព្រះអង្គមិនសព្វព្រះទ័យទេ នោះកុំប្រើខ្ញុំអី»។ តើនេះមិនមែនជាការក្រអឺតក្រទម និងអួតខ្លួនហួសហេតុទេឬអី? ពួកគេមិនអាចទទួលយកសេចក្ដីពិតបានទេ ពួកគេមិនយល់ពីសេចក្ដីពិតឡើយ។ ពួកគេមិនដឹងថាភារកិច្ចរបស់ពួកគេគឺជាអ្វី ឬអ្វីដែលពួកគេគួរធ្វើ និងមិនគួរធ្វើនោះទេ ពួកគេមិនដឹងពីរឿងទាំងនេះទាល់តែសោះ។ មនុស្សដែលខ្វះការយល់ដឹងខាងវិញ្ញាណ អាចធ្វើបានត្រឹមតែរឿងដែលគ្មានហេតុផល រឿងដែលគ្មានភាពជាមនុស្ស ដែលឆ្លុះបញ្ចាំងពីការខ្វះសេចក្ដីទៀងត្រង់ប៉ុណ្ណោះ។ ពួកគេក៏ធ្វើតែរឿងដែលបំពានគោលការណ៍សេចក្ដីពិត ដោយគិតថាខ្លួនឯងឆ្លាត និងខ្វះការចុះចូល។ សំឡេងថតនៃសេចក្ដីអធិប្បាយរបស់ខ្ញុំ ត្រូវបានប្រគល់ឱ្យពួកគេបំប្លែង ហើយទោះបីជាពួកគេមានមតិ ឬគំនិតបែបណាក៏ដោយអំពីរបៀបចាត់ចែងវា ពួកគេមិនបានសួរខ្ញុំឡើយ។ តើបញ្ហានេះមិនធ្ងន់ធ្ងរខ្លាំងទេឬអី? (ធ្ងន់ធ្ងរ)។ តើធ្ងន់ធ្ងរដល់កម្រិតណា? (វាមានធម្មជាតិនៃការកែបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់)។ វាពិតជាមានធម្មជាតិបែបនេះបន្តិចមែន។

ខ្ញុំនិយាយរឿងមួយ ដោយពិភាក្សាអំពីទិដ្ឋភាពជាក់លាក់ណាមួយនៃសេចក្ដីពិត ហើយបន្ទាប់មក ខ្ញុំអធិប្បាយអំពីទិដ្ឋភាពផ្សេងទៀតនៅពេលក្រោយ។ តើខ្ញុំគិតគូរថាតើរឿងទាំងពីរនេះស៊ីគ្នាដែរឬទេ? ដំបូង ខ្ញុំត្រូវតែគិតគូរពីរឿងនេះ ប៉ុន្តែហេតុអ្វីបានជាខ្ញុំមិនទទូចឱ្យទិដ្ឋភាពទាំងពីរនេះត្រូវតែស៊ីគ្នា? តើខ្ញុំដឹងពីរឿងនេះទេ? (ដឹង)។ ដូច្នេះ ហេតុអ្វីបានជារឿងនេះក្លាយជាបញ្ហាសម្រាប់អ្នកបំប្លែងសេចក្ដីអធិប្បាយទៅវិញ? ខ្ញុំដឹងថារឿងដែលខ្ញុំកំពុងនិយាយ មិនមានទំនាក់ទំនងនឹងសេចក្ដីអធិប្បាយដែលនៅបន្ទាប់ពីវានោះទេ។ តើពួកគេដឹងពីរឿងនេះទេ? ពួកគេមិនដឹងទេ។ ពួកគេមិនទាំងបានគិតគូរពីរឿងនេះឱ្យបានហ្មត់ចត់ផង។ ពួកគេគិតថា៖ «ព្រះអង្គត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ឱ្យតែស្ដាប់ទៅដូចជាសេចក្ដីពិត គឺបានហើយ។ ព្រះអង្គបានមានព្រះបន្ទូលពីរឿងមួយនៅថ្ងៃនោះ ហើយបន្ទាប់មកបានពិភាក្សាអំពីខ្លឹមសារជាក់លាក់។ តើមានទំនាក់ទំនងអ្វីរវាងរឿងទាំងពីរនេះ? ហេតុអ្វីបានជាមានព្រះបន្ទូលតាមរបៀបនេះ? តើមានប្រយោជន៍អ្វីបន្ទាប់ពីមានព្រះបន្ទូលចប់? ព្រះអង្គមិនជ្រាបពីរឿងទាំងនេះទាល់តែសោះ។ ធ្វើបែបនេះមិនបានការទេ!» ជាដំបូង អ្វីដែលខ្ញុំត្រូវនិយាយ របៀបដែលខ្ញុំនិយាយ និងខ្លឹមសារជាក់លាក់ដែលខ្ញុំលើកឡើង ចូរប្រាប់ខ្ញុំមក តើខ្ញុំស្ថិតក្នុងសភាពស្មារតីច្បាស់លាស់ដែរឬទេ ក្នុងពេលសម្រេចចិត្តលើរឿងទាំងនេះ? (មែនហើយ)។ ខ្ញុំពិតជាស្ថិតក្នុងសភាពស្មារតីច្បាស់លាស់មែន ខ្ញុំពិតជាមិនស្ថិតក្នុងសភាពច្របូកច្របល់ឡើយ។ គំនិតរបស់ខ្ញុំមានលំដាប់លំដោយច្បាស់លាស់។ ប្រសិនបើនរណាម្នាក់ខ្វះការយល់ដឹងខាងវិញ្ញាណ មិនដឹងពីរបៀបស្វែងរកសេចក្ដីពិត ហើយវិភាគទាំងងងឹតងងល់ និងចាត់ថ្នាក់រឿងរ៉ាវទាំងងងឹតងងល់ ដោយគិតថាវាល្អណាស់ តើពួកគេមិនមែនជាពួកផារិស៊ីសុទ្ធសាធទេឬអី? ពួកគេចូលចិត្តតែស្ដាប់ទ្រឹស្ដីធំៗដែលទទេៗ ហើយមិនចូលចិត្តស្ដាប់សេចក្ដីអធិប្បាយដែលជាក់ស្ដែង និងអនុវត្តបាននោះទេ។ លទ្ធផលគឺថា ពួកគេមិនយល់សូម្បីតែសេចក្ដីពិតដែលរាក់បំផុត។ នេះបង្ហាញពីការខ្វះការយល់ដឹងខាងវិញ្ញាណយ៉ាងធ្ងន់ធ្ងរ! បើគ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទេ មនុស្សនឹងក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ដោយកាត់តែថ្លើមធំខ្លាំង ពួកគេនឹងហ៊ានវិនិច្ឆ័យគ្រប់រឿង ដោយគិតថាពួកគេយល់គ្រប់យ៉ាង។ មនុស្សជាតិដែលពុករលួយគឺពិតជាបែបនេះមែន។ នេះហើយជានិស្ស័យរបស់ពួកគេ។ តើការមានថ្លើមធំ និងធ្វើអ្វីតាមតែអំពើចិត្ត ជារឿងល្អ ឬជារឿងអាក្រក់? (ជារឿងអាក្រក់)។ ការមានថ្លើមធំ ឬថ្លើមតូច តាមពិតមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺថាតើមានការកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរឬទេ។ នៅពេលក្រោយ នៅពេលដែលអ្នករាល់គ្នាស្ដាប់សំឡេងថតនៃសេចក្ដីអធិប្បាយ ចូរយកចិត្តទុកដាក់ញែកដឹងថាតើមានរឿងសំខាន់ៗណាមួយត្រូវបានដកចេញពីសំណេរដែរឬទេ។ ពួកដែលខ្វះការយល់ដឹងខាងវិញ្ញាណទាំងនេះ ជួនកាលរឿងដែលពួកគេធ្វើ អាចបង្កឱ្យមានការរំខាន និងការខូចខាតដោយមិនដឹងខ្លួន។ ពួកគេនិយាយថាមិនមែនធ្វើឡើងដោយចេតនាទេ ប្រសិនបើមិនមែនធ្វើឡើងដោយចេតនាទេ តើវាមានន័យថានិស្ស័យរបស់ពួកគេមិនមែនជានិស្ស័យពុករលួយទេឬអី? វានៅតែជានិស្ស័យពុករលួយដដែល។ សម្រាប់ប្រធានបទនេះ គឺបញ្ចប់ត្រឹមនេះសិនចុះ។

ឧបសម្ព័ន្ធ៖

ក្តីសុបិនរបស់ស៊ាវកាំង

ថ្ងៃនេះ ខ្ញុំនឹងចាប់ផ្ដើមម្ដងទៀតដោយការនិទានរឿងមួយ។ តើអ្នករាល់គ្នាមានចំណាប់អារម្មណ៍ក្នុងការស្ដាប់រឿងដែរឬទេ? តើអ្នករាល់គ្នាអាចទទួលបានអ្វីខ្លះពីរឿងនិទានដែរឬទេ? មានរឿងរ៉ាវផ្សេងៗកើតឡើងនៅក្នុងសាច់រឿង ហើយរឿងរ៉ាវទាំងនេះមានបង្កប់នូវសេចក្ដីពិត។ មនុស្សនៅក្នុងរឿងមានសណ្ឋានខ្លះៗ ការ បើកឱ្យដឹងខ្លះៗ និងមានបំណងខ្លះៗ ព្រមទាំងនិស្ស័យពុករលួយផងដែរ។ តាមពិតទៅ អ្វីៗទាំងនេះមាននៅក្នុងមនុស្សគ្រប់រូប ហើយវាជាប់ទាក់ទងនឹងមនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកយល់ ហើយអាចស្គាល់នូវរឿងរ៉ាវទាំងនេះនៅក្នុងសាច់រឿងបាន នេះបញ្ជាក់ថាអ្នកមានការយល់ដឹងខាងវិញ្ញាណ។ មនុស្សខ្លះនិយាយថា៖ «អ្នកនិយាយថាខ្ញុំមានការយល់ដឹងខាងវិញ្ញាណ តើនេះមានន័យថាខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្ដីពិតមែនទេ?» មិនប្រាកដទេ។ វាជារឿងពីរខុសគ្នា។ មនុស្សខ្លះមានការយល់ដឹងខាងវិញ្ញាណ ប៉ុន្តែមិនស្រឡាញ់សេចក្ដីពិតទេ។ ពួកគេគ្រាន់តែយល់ ហើយក៏ចប់ត្រឹមនោះ ហើយពួកគេមិនយកសេចក្ដីពិតមកផ្ទៀងផ្ទាត់នឹងខ្លួនឯង ឬយកសេចក្ដីពិតទៅអនុវត្តនោះទេ។ មនុស្សខ្លះមានការយល់ដឹងខាងវិញ្ញាណ ហើយបន្ទាប់ពីបានស្ដាប់រឿងរ៉ាវផ្សេងៗហើយ ពួកគេបានរកឃើញថាខ្លួនមានបញ្ហាដូចគ្នា ហើយក៏ពិចារណាពីរបៀបចូលទៅក្នុង និងរបៀបផ្លាស់ប្ដូរនាពេលអនាគត ពោលគឺអ្នកទាំងនេះហើយដែលសម្រេចបានលទ្ធផលដែលចង់បាន។ ដូច្នេះថ្ងៃនេះ ខ្ញុំនឹងបន្តនិទានរឿងមួយទៀត។ ប្រធានបទនេះគឺស្រាលៗ ហើយគ្រប់គ្នានឹងចង់ស្ដាប់វា។ ពីរថ្ងៃចុងក្រោយនេះ ខ្ញុំបានកំពុងគិតពិចារណាថាតើរឿងមួយណាដែលអាចធ្វើឱ្យមនុស្សភាគច្រើនទទួលបានអ្វីមួយ និងត្រូវបានបំភ្លឺបន្ទាប់ពីពួកគេបានស្ដាប់វា ហើយលើសពីនេះទៅទៀត អាចធ្វើឱ្យទិដ្ឋភាពមួយនៃសេចក្ដីពិតដក់ជាប់ក្នុងចិត្តរបស់ពួកគេយ៉ាងជ្រាលជ្រៅ ព្រមទាំងអាចឱ្យពួកគេភ្ជាប់វាទៅនឹងតថភាព និងទទួលបានប្រយោជន៍ពីវាតាមរយៈការចូលទៅក្នុងទិដ្ឋភាពមួយនៃសេចក្ដីពិត ឬកែតម្រូវនូវភាពវៀចវេរមួយប្រភេទ។ ខ្ញុំបានភ្លេចដាក់ឈ្មោះឱ្យរឿងដែលខ្ញុំបាននិទានលើកមុន ដូច្នេះថ្ងៃនេះ យើងនឹងដាក់ឈ្មោះឱ្យរឿងនោះ។ តើអ្នករាល់គ្នាគិតថាយើងគួរដាក់ចំណងជឿងអ្វីដែរ? (អំណោយទានពិសេស។) ដកពាក្យ «ពិសេស» ចេញចុះ យើងហៅវាថា «អំណោយទាន»។ ពាក្យ «ពិសេស» ស្ដាប់ទៅវាប្លែកបន្តិចនៅត្រង់នេះ ហើយមនុស្សនឹងផ្ដោតការយកចិត្តទុកដាក់របស់ពួកគេទៅលើពាក្យនេះ។ ពាក្យ «អំណោយទាន» មានអត្ថន័យដ៏ជ្រាលជ្រៅជាង។ ដូច្នេះ តើថ្ងៃនេះខ្ញុំនឹងនិទានរឿងអ្វី? រឿងថ្ងៃនេះមានចំណងជើងថា «ក្តីសុបិនរបស់ស៊ាវកាំង»។ ពាក្យ «ស៊ាវ» មានន័យថា «តូច» ដូចដែលអ្នករាល់គ្នាបានដឹងហើយ ចុះពាក្យ «កាំង» វិញ? («តំណែង»។) ត្រឹមត្រូវ។ នៅពេលឮឈ្មោះនេះ អ្នករាល់គ្នាគួរតែដឹងពីខ្លឹមសារនៃរឿងនេះ។ អ្នករាល់គ្នាគួរតែអាចទាយត្រូវស្ទើរតែទាំងអស់។ ឥឡូវនេះ ខ្ញុំនឹងចាប់ផ្ដើមនិទានរឿងហើយ។

ស៊ាវកាំងគឺជាយុវជនម្នាក់ដែលមានចិត្តក្លៀវក្លា ចូលចិត្តរៀនសូត្រ និងឧស្សាហ៍ព្យាយាម ហើយគាត់ក៏ជាមនុស្សឆ្លាតវៃគួរសមដែរ។ ដោយសារគាត់ស្រឡាញ់ការរៀនសូត្រ គាត់ក៏បានរៀនសូត្រខ្លះៗអំពីបច្ចេកវិទ្យាកុំព្យូទ័រមួយចំនួនដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ ហើយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គាត់ក៏ត្រូវបានចាត់តាំងឱ្យបំពេញភារកិច្ចនៅក្នុងក្រុមវីដេអូមួយ។ នៅពេលដែលគាត់ចូលរួមជាមួយក្រុមវីដេអូដំបូង ស៊ាវកាំងសប្បាយចិត្ត និងមានមោទនភាពណាស់។ ដោយសារតែគាត់នៅក្មេង និងចេះជំនាញបច្ចេកវិទ្យាមួយចំនួន គាត់ជឿជាក់ថាការងារវីដេអូគឺជាជំនាញពិសេសរបស់គាត់ ហើយក៏ជាចំណង់ចំណូលចិត្តរបស់គាត់ផងដែរ ហើយថាគាត់អាចប្រើប្រាស់ជំនាញរបស់គាត់តាមរយៈការបំពេញភារកិច្ចនៅទីនោះ ហើយថែមទាំងអាចមានការរីកចម្រើននៅក្នុងវិស័យនេះតាមរយៈការសិក្សាឥតឈប់ឈរទៀតផង។ លើសពីនេះទៅទៀត មនុស្សភាគច្រើនដែលគាត់បានជួបនៅទីនេះក៏ជាយុវជនវ័យក្មេងដែរ ហើយគាត់ចូលចិត្តបរិយាកាសនៅទីនេះ និងពេញចិត្តនឹងភារកិច្ចនេះខ្លាំងណាស់។ ដូច្នេះហើយ ជារៀងរាល់ថ្ងៃ គាត់តែងតែមមាញឹកនឹងការងារ និងការសិក្សាយ៉ាងយកចិត្តទុកដាក់។ ស៊ាវកាំងតែងតែធ្វើរបៀបនេះ ពោលគឺត្រូវក្រោកពីព្រលឹមដើម្បីចាប់ផ្តើមការងារជារៀងរាល់ថ្ងៃ ហើយពេលខ្លះគាត់ធ្វើការរហូតដល់យប់ជ្រៅទើបចូលសម្រាក។ ស៊ាវកាំងបានលះបង់ជាច្រើនសម្រាប់ភារកិច្ចរបស់គាត់ និងបានរងទុក្ខលំបាកខ្លះៗ ហើយជាធម្មតា គាត់ក៏បានរៀនសូត្រនូវចំណេះដឹងជំនាញដែលពាក់ព័ន្ធមួយចំនួនធំផងដែរ។ គាត់មានអារម្មណ៍ថា រាល់ថ្ងៃ គាត់បានបំពេញសមិទ្ធផលការងារយ៉ាងប្រសើរ។ ស៊ាវកាំងក៏តែងតែប្រកបគ្នា និងចូលរួមការប្រជុំជាមួយបងប្អូនប្រុសស្រីរបស់គាត់ជាញឹកញាប់ ហើយមានអារម្មណ៍ថា បន្ទាប់ពីបានមកទីនេះ គាត់មានការរីកចម្រើនច្រើនជាងពេលដែលគាត់ជឿលើព្រះជាម្ចាស់នៅឯស្រុកកំណើតរបស់គាត់ទៅទៀត ហើយថាគាត់បានធំដឹងក្តីឡើង និងអាចទទួលខុសត្រូវការងារខ្លះបាន។ គាត់មានអារម្មណ៍សប្បាយចិត្ត និងស្កប់ស្កល់ណាស់។ កាលពីដំបូង ពេលដែលគាត់បានសិក្សាផ្នែកបច្ចេកវិទ្យាកុំព្យូទ័រ គាត់បានសង្ឃឹមថា ថ្ងៃណាមួយគាត់នឹងអាចធ្វើការជាមួយកុំព្យូទ័រ ហើយឥឡូវនេះ ទីបំផុត សេចក្តីប្រាថ្នារបស់គាត់ត្រូវបានសម្រេចហើយ ដូច្នេះ គាត់ពិតជាឱ្យតម្លៃចំពោះឱកាសនេះណាស់។ ពេលវេលាបានកន្លងផុតទៅមួយរយៈ ហើយការងារ និងតំណែងរបស់ស៊ាវកាំងមិនមានការផ្លាស់ប្តូរឡើយ។ គាត់នៅតែបន្តការងាររបស់គាត់ ហើយបន្តការទទួលខុសត្រូវ និងភារកិច្ចរបស់គាត់ ហើយគាត់ហាក់ដូចជាមានភាពចាស់ទុំជាងមុន។ គាត់ក៏មានការរីកចម្រើននៅក្នុងការចូលក្នុងជីវិតដែរ គាត់តែងតែប្រកបគ្នា និងអានអធិដ្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយបងប្អូនប្រុសស្រីរបស់គាត់នៅ ពេលមានការជួបជុំគ្នា ហើយចំណាប់អារម្មណ៍របស់គាត់ក្នុងការជឿលើព្រះជាម្ចាស់ក៏កាន់តែខ្លាំងឡើងៗ។ គេក៏អាចនិយាយបានថា ជំនឿរបស់ស៊ាវកាំងក៏បានកើនឡើងបន្តិចម្ដងៗដែរ។ ដូច្នេះហើយ គាត់ក៏មានក្តីសុបិនថ្មីមួយថា៖ «វាពិតជាល្អណាស់ ប្រសិនបើខ្ញុំអាចក្លាយជាមនុស្សម្នាក់ដែលមានប្រយោជន៍ជាងនេះ ក្នុងពេលដែលកំពុងធ្វើការងារកុំព្យូទ័រ!»

ពេលវេលាកន្លងផុតទៅ មួយថ្ងៃហើយមួយថ្ងៃទៀត ស៊ាវកាំងនៅតែបន្តបំពេញភារកិច្ចដដែល។ នាឱកាសមួយ គាត់បានមើលភាពយន្តមួយ ហើយបន្ទាប់ពី នោះ វាបានបន្សល់នូវឥទ្ធិពលយ៉ាងជ្រាលជ្រៅមកលើគាត់។ ហេតុអ្វី? នៅក្នុងភាពយន្តនោះ មានយុវជនម្នាក់ដែលមានអាយុស្របាលនឹងស៊ាវកាំង ហើយស៊ាវកាំងកោតសរសើរចំពោះការសម្ដែង ទេពកោសល្យសម្ដែង និងការនិយាយស្ដីព្រមទាំងឥរិយារបស់យុវជននៅក្នុងរឿងកុននោះ ហើយក៏មានចិត្តច្រណែនបន្តិចបន្តួចផងដែរ។ បន្ទាប់ពីមើលភាពយន្តនោះចប់ គាត់ស្រមៃម្ដងម្កាលថា៖ «វាពិតជាល្អណាស់ ប្រសិនបើខ្ញុំជាយុវជនដែលនៅក្នុងខ្សែភាពយន្តនោះ។ ជារៀងរាល់ថ្ងៃ ខ្ញុំនៅមុខកុំព្យូទ័រផលិត និងបង្ហោះវីដេអូគ្រប់ប្រភេទ ហើយមិនថារវល់ ឬនឿយហត់ប៉ុនណា ឬខិតខំប្រឹងប្រែងយ៉ាងណានោះទេ ខ្ញុំនៅតែជាអ្នកធ្វើការនៅពីក្រោយឆាកដដែល។ តើមាននរណាអាចដឹងថាពួកយើងកំពុងធ្វើការលំបាកប៉ុនណានោះ? ប្រសិនបើថ្ងៃណាមួយ ខ្ញុំអាចបង្ហាញខ្លួននៅលើអេក្រង់ធំដូចយុវជនម្នាក់នោះនៅក្នុងភាពយន្ត ហើយមានមនុស្សកាន់តែច្រើនអាចមើលឃើញ និងស្គាល់ខ្ញុំ នោះពិតជាអស្ចារ្យណាស់!» ស៊ាវកាំងមើលភាពយន្តនេះម្ដងហើយម្ដងទៀត ព្រមទាំងមើលគ្រប់ឈុតឆាកទាំងអស់ដែលពាក់ព័ន្ធនឹងយុវជនម្នាក់នោះ។ កាន់តែមើល គាត់កាន់តែច្រណែន ហើយចិត្តរបស់គាត់កាន់តែប្រាថ្នា ចង់ក្លាយជាតារាសម្ដែង។ ដូច្នេះហើយ ក្តីសុបិនថ្មីរបស់ស៊ាវកាំងក៏បានចាប់កំណើតឡើង។ តើអ្វីទៅជាក្តីសុបិនថ្មីរបស់គាត់? «ខ្ញុំចង់រៀនផ្នែកសម្ដែង ហើយខិតខំប្រឹងប្រែងដើម្បីក្លាយជាតារាសម្ដែងម្នាក់ដែលស្របតាមស្ដង់ដារ អាចបង្ហាញខ្លួននៅលើអេក្រង់ធំៗ មានអត្តចរិតដូចយុវជនម្នាក់នោះ ហើយធ្វើឱ្យមនុស្សកាន់តែច្រើនច្រណែននឹងខ្ញុំ និងប្រាថ្នាចង់ក្លាយដូចជាខ្ញុំ»។ ចាប់ពីពេលនោះមក ស៊ាវកាំងចាប់ផ្ដើមធ្វើការឆ្ពោះទៅរកក្តីសុបិនរបស់គាត់។ នៅពេលទំនេរ ស៊ាវកាំងបានចូលអ៊ីនធឺណិត ហើយមើលឯកសារគ្រប់ប្រភេទដែលទាក់ទងនឹងការសម្ដែង។ គាត់ក៏បានមើលភាពយន្ត និងកម្មវិធីទូរទស្សន៍គ្រប់ប្រភេទ ដោយមើលផងរៀនផង ស្របពេលជាមួយគ្នានោះ ក៏ស្រមើស្រមៃពីការមានឱកាសក្លាយជាតារាសម្ដែងម្នាក់ដែរ។ ពេលវេលានៅតែបន្តកន្លងផុតទៅមួយថ្ងៃហើយមួយថ្ងៃទៀត ស៊ាវកាំងកំពុងតែសិក្សាពីអាជីពជាតារាសម្ដែង ស្របពេលដែលគាត់នៅតែបន្តតំណែងរបស់គាត់។ ជាចុងក្រោយ ដោយសារការតស៊ូ និងភាពឧស្សាហ៍ព្យាយាមរបស់គាត់ ស៊ាវកាំងបានចេះនូវមូលដ្ឋានគ្រឹះមួយចំនួននៃការសម្ដែង។ គាត់បានរៀនពីរបៀបធ្វើត្រាប់តាម គាត់បានរៀនពីរបៀបនិយាយ និងសម្ដែងនៅចំពោះមុខអ្នកដទៃ ហើយគាត់មិនមានការភ័យខ្លាចឆាកសូម្បីតែបន្តិចឡើយ។ ការស្នើសុំម្ដងហើយម្ដងទៀតរបស់គាត់ ជាចុងក្រោយក៏បាននាំឱ្យគាត់ទទួលបានឱកាសមួយ៖ មានខ្សែភាពយន្តមួយដែលត្រូវការយុវជនម្នាក់សម្រាប់ សម្តែងជាតួឯក។ តាមរយៈការធ្វើតេស្តសមត្ថភាព អ្នកដឹកនាំរឿងបានដឹងថារូបរាង ឫកពា និងជំនាញសម្ដែងជាមូលដ្ឋានរបស់គាត់គឺអាចទទួលយកបាន។ ប្រសិនបើគាត់ទទួលបានការបណ្ដុះបណ្ដាលបន្ថែមបន្តិចទៀត គាត់គួរតែអាចធ្វើបាន។ ពេលបានឮដំណឹងនេះ ស៊ាវកាំងត្រេកអរជាខ្លាំង ហើយគិតក្នុងចិត្តថា៖ «ទីបំផុតខ្ញុំអាចចេញពីក្រោយឆាកមកសម្ដែងនៅខាងមុខបានហើយ ក្តីសុបិនមួយទៀតរបស់ខ្ញុំជិតក្លាយជាការពិតហើយ!» បន្ទាប់មក ស៊ាវកាំងត្រូវបានផ្ទេរទៅក្រុមផលិតភាពយន្តដើម្បីបំពេញភារកិច្ចរបស់គាត់។

បន្ទាប់ពីស៊ាវកាំងបានផ្លាស់ទៅក្រុមផលិតភាពយន្ត បរិយាកាសការងារថ្មីបាននាំឱ្យគាត់មានភាពស្រស់ស្រាយ និងភាពរស់រវើក។ គាត់មានអារម្មណ៍ថា មួយថ្ងៃៗកន្លងទៅ ដោយសប្បាយរីករាយណាស់ ហើយវាមិនគួរឱ្យធុញទ្រាន់ សោះកក្រោះ និងរឹតត្បិតដូចកាលពីមុនឡើយ ពីព្រោះគាត់រស់នៅ និងធ្វើការនៅទីនោះ ហើយរឿងរ៉ាវជាច្រើនដែលគាត់ជួបប្រទះ រៀងរាល់ថ្ងៃគឺខុសគ្នាទាំងស្រុងពីការងារកុំព្យទ័ររបស់គាត់ ពោលគឺគាត់រស់នៅក្នុងវិស័យការងារមួយផ្សេងទៀត នៅក្នុងពិភពមួយផ្សេងទៀត។ ហេតុដូចនេះ ស៊ាវកាំងដាក់ចិត្តដាក់កាយទាំងស្រុង លើការងារផលិតភាពយន្ត។ ជារៀងរាល់ថ្ងៃ គាត់មមាញឹកនឹងការសម្ដែង និងការទន្ទេញប៉ារោលរបស់គាត់ ព្រមទាំងស្ដាប់ការណែនាំរបស់អ្នកដឹកនាំរឿង និងស្ដាប់បងប្អូនប្រុសស្រីរបស់គាត់វិភាគអំពីដំណើររឿង។ សម្រាប់ស៊ាវកាំង ផ្នែកដែលពិបាកបំផុតគឺការចូលតួ ដូច្នេះហើយ គាត់ទន្ទេញប៉ារោលរបស់គាត់ម្ដងហើយម្ដងទៀត ហើយបន្តគិតអំពីតួអង្គរបស់គាត់ ថាតើគាត់គួរនិយាយ និងសម្ដែង ដើរ ឈរបែបណា សូម្បីតែអង្គុយបែបណា គាត់ត្រូវរៀនអ្វីៗទាំងអស់នេះឡើងវិញ។ បន្ទាប់ពីបាន ធ្វើការងារដ៏ស្មុគស្មាញ និងចម្រុះបែបនេះមួយរយៈពេល ទីបំផុត ស៊ាវកាំងបានដឹងថា ការធ្វើជាតារាសម្ដែងម្នាក់គឺពិតជាពិបាកខ្លាំងណាស់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវទន្ទេញប៉ារោលដដែលៗ។ ពេលខ្លះគាត់អាចសូត្រវាយ៉ាងចាំស្ទាត់ ប៉ុន្តែនៅពេល ត្រូវសម្ដែងជាក់ស្ដែង គាត់តែងតែធ្វើខុស ហើយត្រូវថត ឈុតនោះឡើងវិញ។ គាត់ត្រូវបានអ្នកដឹកនាំ រឿងស្ដីបន្ទោសជាញឹកញាប់ ដោយសារតែសកម្មភាពសម្តែង ឬឃ្លាសន្ទនារបស់គាត់មួយចំនួនមិនទាន់ល្អគ្រប់គ្រាន់។ ប្រសិនបើការសម្ដែងរបស់គាត់ជាច្រើនលើកជាប់ៗគ្នាមិនបានល្អ គាត់នឹងត្រូវលួសកាត់ ហើយគាត់នឹងត្រូវអាម៉ាស់មុខ រងទុក្ខ ហើយថែមទាំងទាក់ទាញនូវក្រសែភ្នែកចម្លែក និងការចំអក ទៀតផង។ ដោយប្រឈមមុខនឹងរឿងទាំងអស់នេះ ស៊ាវកាំង បាក់ទឹកចិត្តបន្តិច ហើយគិតថា «ប្រសិនបើខ្ញុំបានដឹងថាការធ្វើជាតារាសម្ដែងនៅលើអេក្រង់ធំៗ វាពិបាកយ៉ាងនេះ ខ្ញុំច្បាស់ជាមិនមកទីនេះទេ ប៉ុន្តែឥឡូវនេះខ្ញុំស្ថិតក្នុងស្ថានភាពលំបាកមួយហើយ។ ខ្ញុំបានមកដល់ទីនេះរួចទៅហើយ ដូច្នេះវាមិនសមហេតុផលទេដែលខ្ញុំត្រូវបោះបង់ចោលមុនពេលការថតភាពយន្តបានបញ្ចប់ ហើយ ខ្ញុំក៏មិនអាចបកស្រាយអ្វីបានដែរ។ នេះ ជាក្តីសុបិនរបស់ខ្ញុំ ខ្ញុំត្រូវតែធ្វើឱ្យវាក្លាយជាការពិត ប៉ុន្តែតើផ្លូវខាងមុខនៅវែងឆ្ងាយប៉ុនណា? តើខ្ញុំអាចបន្តទៅមុខទៀតបានទេ?» ស៊ាវកាំងចាប់ផ្ដើម រួញរា។ នៅប៉ុន្មានថ្ងៃបន្ទាប់ ស៊ាវកាំងបានព្យាយាមទ្រាំទ្រនឹងការងារ និងជីវិតប្រចាំថ្ងៃរបស់គាត់។ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពិបាកទ្រាំទៅ ប៉ុន្តែគាត់នៅតែត្រូវស៊ូទ្រាំនឹងវា ហើយបង្ខំខ្លួនឯងឱ្យបន្តទៅមុខទៀត។ ដូចដែលគេអាចស្រមៃបាន នាពេលអនាគត ស៊ាវកាំងច្បាស់ជានឹងមានបញ្ហានៅក្នុងទិដ្ឋភាពផ្សេងៗជាមិនខាន។ គាត់ចាប់ផ្ដើមធ្វើការងារដែលបានចាត់តាំងឱ្យគាត់ដោយ ស្ទាក់ស្ទើរជាខ្លាំង។ នៅពេលអ្នកដឹកនាំរឿងប្រាប់គាត់ពីអ្វីដែលត្រូវធ្វើ គាត់គ្រាន់តែស្ដាប់ ហើយក៏ចប់ត្រឹមនោះ។ បន្ទាប់មក គាត់ព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើអ្វីដែលគាត់អាចធ្វើបាន ប៉ុន្តែប្រសិនបើគាត់មិនអាចធ្វើអ្វីមួយបាន គាត់ក៏មិនបានតឹងរ៉ឹងនឹងខ្លួនឯង អ្វីដែរ។ តើស៊ាវកាំងស្ថិតនៅក្នុង ស្ថានភាពបែបណាដែរនៅពេលនេះ? គាត់កំពុងឆ្លងកាត់មួយថ្ងៃៗដោយ ស្ទាក់ស្ទើរជាខ្លាំង ប្រកបដោយភាពអវិជ្ជមាន និងភាពអសកម្ម ដោយមិនបានទទួលយកការណែនាំ និងជំនួយដ៏ស្មោះត្រង់របស់អ្នកដឹកនាំរឿង ឬបងប្អូនប្រុសស្រីរបស់គាត់ចូលក្នុងចិត្តទាល់តែសោះ។ គាត់ជឿជាក់ថា «ខ្ញុំគឺបែបនេះហើយ គ្មានឱកាសសម្រាប់ការកែលម្អទៀតទេ។ អ្នករាល់គ្នាកំពុងតែបង្ខំខ្ញុំឱ្យធ្វើរឿងដែល ហួសពីសមត្ថភាពរបស់ខ្ញុំ។ ប្រសិនបើពួកយើងអាចថតភាពយន្តបាន ចូរ ធ្វើវាទៅ បើមិនអាចទេ ចូរពួកយើងបំភ្លេចវាចោលទៅ។ ខ្ញុំនឹងត្រឡប់ទៅក្រុមវីដេអូរបស់ខ្ញុំដើម្បីបំពេញភារកិច្ចរបស់ខ្ញុំវិញ»។ គាត់គិតអំពីសភាពល្អៗនៅពេល ធ្វើការនៅក្នុងក្រុមវីដេអូ ដោយបានអង្គុយនៅមុខកុំព្យូទ័រជារៀងរាល់ថ្ងៃ។ វាពិតជាស្រណុក និងងាយស្រួលណាស់ ពេលនោះ គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់។ រូបគាត់ទាំងមូល និងពិភពលោកទាំងមូលរបស់គាត់គឺស្ថិតនៅត្រង់ការចុចក្តារចុច គាត់អាចមានអ្វីគ្រប់យ៉ាងដែលគាត់ចង់បានដោយគ្រាន់តែប្រើបច្ចេកទេសពិសេសមួយប៉ុណ្ណោះ។ ពិភពនិម្មិតនោះពិតជាមានភាពទាក់ទាញខ្លាំងណាស់ចំពោះ ស៊ាវកាំង។ នៅពេលនេះ ស៊ាវកាំងនឹករឭកពីអតីតកាលរបស់គាត់ និងពេលវេលាដែលគាត់បានចំណាយដើម្បីបំពេញភារកិច្ចនៅក្នុងក្រុមវីដេអូកាន់តែខ្លាំងឡើង។ ពេលវេលាក៏បានកន្លងផុតទៅដោយរបៀបនេះ បន្ទាប់មក នៅយប់មួយ ស៊ាវកាំងគេងមិនលក់។ ហេតុអ្វីបានជាគាត់គេងមិនលក់? គាត់កំពុងគិតក្នុងចិត្តថា៖ «តើខ្ញុំពិតជា សមនឹងធ្វើជាតារាសម្ដែងឬទេ? បើខ្ញុំមិនសមជាតារាសម្តែងទេ នោះខ្ញុំគួរតែត្រឡប់ទៅក្រុមវីដេអូវិញភ្លាម។ ភារកិច្ចរបស់ក្រុមវីដេអូគឺស្រណុក និងងាយស្រួល ខ្ញុំគ្រាន់តែអង្គុយនៅមុខកុំព្យូទ័រ ហើយកន្លះថ្ងៃក៏កន្លងផុតទៅបាត់ ហើយខ្ញុំក៏មិនចាំបាច់ធ្វើម្ហូបដោយខ្លួនឯងដែរ។ ភារកិច្ចនោះមិនពិបាកទាល់តែសោះ អ្វីៗគ្រប់យ៉ាងគឺអាចធ្វើបាន ដោយគ្រាន់តែចុចក្តារចុចរបស់ខ្ញុំ គ្មានអ្វីដែលមិនអាចទៅរួចឡើយ មានតែរឿងដែលមិនទាន់បានស្រមៃប៉ុណ្ណោះ។ សព្វថ្ងៃនេះ ក្នុងនាមជាតារាសម្ដែងម្នាក់ ខ្ញុំត្រូវទន្ទេញប៉ារោលជារៀងរាល់ថ្ងៃ ហើយសូត្រវាម្ដងហើយម្ដងទៀត។ ប៉ុន្តែការសម្ដែងរបស់ខ្ញុំនៅតែមិន ទាន់ល្អគ្រប់គ្រាន់ អ្នកដឹកនាំរឿងស្ដីបន្ទោសខ្ញុំជាញឹកញាប់ ហើយបងប្អូនប្រុសស្រីរបស់ខ្ញុំក៏រិះគន់ខ្ញុំជាញឹកញាប់ដែរ។ ការបំពេញភារកិច្ចនេះគឺពិតជាពិបាកខ្លាំងណាស់ វាល្អជាងឆ្ងាយណាស់បើបានធ្វើការនៅក្នុងក្រុមវីដេអូ!»។ កាន់តែគិត ស៊ាវកាំងកាន់តែនឹករឭក។ គាត់គេងត្រឡប់ចុះត្រឡប់ឡើងអស់ ពាក់កណ្តាលអធ្រាត្រហើយ តែគេងមិនលក់សោះ រហូតដល់ពាក់កណ្ដាលអធ្រាត្រក្រោយ ទើបគាត់អាចបិទភ្នែកគេងលក់បានខ្លះ នៅពេលដែលគាត់អស់កម្លាំងខ្លាំងពេកមិនអាចនៅភ្ញាក់ដឹងខ្លួនបានទៀត។ នៅពេលស៊ាវកាំងបើកភ្នែកនៅពេលព្រលឹម គំនិតដំបូងរបស់គាត់គឺ៖ «នៅទីបំផុត តើខ្ញុំគួរចាកចេញឬអត់? តើខ្ញុំគួរត្រឡប់ទៅក្រុមវីដេអូវិញទេ? ប្រសិនបើខ្ញុំនៅទីនេះ ខ្ញុំមិនដឹងថាតើខ្សែភាពយន្តនេះនឹងត្រូវបានចាត់ទុកថាស្របតាមស្ដង់ដាឬអត់ទេ បន្ទាប់ពីពួកយើងថតចប់ ហើយអ្នកណាទៅដឹងថាខ្ញុំនឹងត្រូវស៊ូទ្រាំនឹងការលំបាកប៉ុនណាទៀត ទន្ទឹមនឹងនេះ។ ខ្ញុំពិតជាមិន សមជាតារាសម្ដែងទេ! កាលនោះ វាគ្រាន់តែជាការរំជើបរំជួលមួយឆាវ និងជាគំនិតមួយភ្លែតប៉ុណ្ណោះដែលខ្ញុំចង់ក្លាយជាតារាសម្ដែង ខ្ញុំពិតជាច្របូកច្របល់ណាស់! អ្នកឃើញទេ ខ្ញុំបានដើរខុសមួយជំហានហើយឥឡូវនេះអ្វីៗគឺពិបាកដោះស្រាយណាស់ ហើយក៏គ្មាននរណាដែលខ្ញុំអាចរៀបរាប់ពីសេចក្ដីលំបាកនេះប្រាប់បានដែរ។ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំ វាហាក់ដូចជាមិនងាយស្រួលទេសម្រាប់ខ្ញុំក្នុងការក្លាយជាតារាសម្ដែងដ៏ល្អម្នាក់ ដូច្នេះ ខ្ញុំគួរតែបោះបង់ចោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខ្ញុំនឹងប្រាប់អ្នកដឹកនាំរឿងភ្លាមៗថា ខ្ញុំនឹងត្រឡប់ទៅវិញ ដើម្បីកុំឱ្យខ្ញុំធ្វើឱ្យការងាររបស់ពួកគេយឺតយ៉ាវ»។ បន្ទាប់មក ស៊ាវកាំងបានប្រមូលភាពក្លាហានរបស់គាត់ដើម្បីនិយាយរឿងនេះទៅកាន់អ្នកដឹកនាំរឿងថា៖ «មើល៍ចុះ ខ្ញុំមិន សមជាតារាសម្ដែងទេ ប៉ុន្តែអ្នករាល់គ្នាគ្រាន់តែចង់ជ្រើសរើសខ្ញុំ។ ហេតុអ្វីអ្នកមិនឱ្យខ្ញុំត្រឡប់ទៅក្រុមវីដេអូវិញទៅ?» អ្នកដឹកនាំរឿងនិយាយថា៖ «មិនបានទេ ពួកយើងបានថតខ្សែភាពយន្តនេះបានពាក់កណ្ដាលហើយ។ ប្រសិនបើយើងដូរតួសម្ដែង វានឹងធ្វើឱ្យការងាររបស់យើងយឺតយ៉ាវ មែនទេ?» ស៊ាវកាំងទទូច ហើយនិយាយថា៖ «ចុះយ៉ាងម៉េច? ប្តូរខ្ញុំជាមួយនរណាក៏បានតាមដែលអ្នកចង់ វាមិនពាក់ព័ន្ធនឹងខ្ញុំទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែឱ្យខ្ញុំទៅ។ ប្រសិនបើអ្នកមិនឱ្យខ្ញុំទៅទេ ខ្ញុំនឹងមិនខំប្រឹងសម្ដែងឡើយ!»។ អ្នកដឹកនាំរឿងឃើញថា ស៊ាវកាំងទទូចចង់ចាកចេញ ហើយថាពួកគេនឹងមិនអាចថតខ្សែភាពយន្តនេះចប់បានទេ ដូច្នេះគាត់ក៏ឱ្យស៊ាវកាំងចាកចេញទៅ។

ទីបំផុត ស៊ាវកាំងបានត្រឡប់មកក្រុមវីដេអូវិញហើយដោយបានចាកចេញពីក្រុមផលិតភាពយន្ត។ គាត់ត្រឡប់មកកន្លែងការងារចាស់របស់គាត់ដែលគាត់ស្គាល់យ៉ាងច្បាស់។ គាត់ស្ទាបកៅអី និងកុំព្យូទ័ររបស់គាត់ ហើយមានអារម្មណ៍ថាស្និទ្ធស្នាល។ គាត់ចូលចិត្តកន្លែងនេះជាង។ គាត់ទៅអង្គុយចុះ កៅអីទន់ ហើយកុំព្យូទ័រក៏ត្រៀមរួចជាស្រេច។ «ការផលិតវីដេអូគឺល្អជាង ភារកិច្ចនេះមិននឿយហត់ទេ។ ការធ្វើការនៅពីក្រោយឆាកមានគុណសម្បត្តិរបស់វា គ្មាននរណាដឹងទេប្រសិនបើអ្នកធ្វើខុស ហើយក៏គ្មាននរណារិះគន់អ្នកដែរ អ្នកគ្រាន់តែកែវាភ្លាមៗទៅ នោះវាក៏ចប់ហើយ»។ ទីបំផុត ស៊ាវកាំងបានរកឃើញពីគុណសម្បត្តិនៃការធ្វើជាអ្នកធ្វើការនៅពីក្រោយឆាក។ តើអារម្មណ៍របស់គាត់នៅពេលនេះយ៉ាងណាដែរ? គាត់មានអារម្មណ៍ស្រណុកស្រួល និងសប្បាយចិត្តជាខ្លាំង ហើយគិតថា៖ «ខ្ញុំបានធ្វើការជ្រើសរើសដ៏ត្រឹមត្រូវហើយ។ ព្រះជាម្ចាស់បានប្រទានឱកាសឱ្យខ្ញុំ ហើយបានអនុញ្ញាតឱ្យខ្ញុំត្រឡប់មកការងារនេះវិញ។ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានទទួលឯកសិទ្ធិនេះ!» គាត់ត្រេកអរដែលលើកនេះគាត់បានជ្រើសរើស ត្រូវហើយ។ នៅប៉ុន្មានថ្ងៃបន្ទាប់ ស៊ាវកាំងនៅតែបន្តធ្វើការងារប្រចាំថ្ងៃរបស់ក្រុមវីដេអូ។ គ្មានអ្វីពិសេសកើតឡើងក្នុងអំឡុងពេលនេះទេ ហើយស៊ាវកាំងក៏បានឆ្លងកាត់មួយថ្ងៃៗតាមរបៀបធម្មតា។

ថ្ងៃមួយ នៅពេលកំពុងធ្វើការលើវីដេអូមួយ ស៊ាវកាំងស្រាប់តែប្រទះឃើញយុវជនវ័យក្មេងម្នាក់ដែលកំប្លែង និងមានឫកពាថ្លៃថ្នូរនៅក្នុងកម្មវិធីរាំមួយ ដែលយុវជនវ័យក្មេងនោះសម្ដែងបានយ៉ាងល្អ។ គាត់គិតថា៖ «យុវជនវ័យក្មេងនោះមានអាយុស្របាលនឹងខ្ញុំដែរ ហេតុអ្វីបានជាគាត់អាចរាំបាន ហើយខ្ញុំមិនអាច?» ជាលទ្ធផល ស៊ាវកាំងត្រូវបានល្បួងម្ដងទៀត។ តើគំនិតអ្វីបានកើតឡើងចំពោះគាត់? (ការរាំ។) ស៊ាវកាំងមានគំនិតចង់រៀនរាំ។ គាត់មើលឈុតវីដេអូនេះ និងការសម្ដែងរបស់យុវជនវ័យក្មេងនោះម្ដងហើយម្ដងទៀត។ បន្ទាប់មក គាត់បានជជីកសួរបន្តិចបន្តួចពីកន្លែងដែលត្រូវរៀនរាំ របៀបរៀនរាំ និង ការរាំមានមូលដ្ឋានគ្រឹះអ្វីខ្លះ។ ជាញឹកញាប់ គាត់ក៏ឆ្លៀតឱកាសពេលកំពុងធ្វើការដើម្បីស្វែងរកឯកសារ វីដេអូបង្រៀននិងឯកសារសិក្សាផ្សេងៗដែលទាក់ទងនឹងការរាំនៅលើកុំព្យូទ័ររបស់គាត់ផងដែរ។ ជាការពិតណាស់ ក្នុងអំឡុងពេលស្វែងរក ស៊ាវកាំងមិនត្រឹមតែមើលប៉ុណ្ណោះទេ គាត់ក៏បានរៀនតាមរយៈការអនុវត្តផងដែរ។ ដើម្បីរៀនរាំ ស៊ាវកាំងក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ហើយចូលគេងនៅពេលយប់ជ្រៅ។ ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏មានកម្រិតរបស់គាត់ផ្នែករាំកាយសម្ព័ន្ធ គាត់បានចាប់ផ្ដើមសិក្សាជាផ្លូវការនូវការរាំបែបប្រពៃណី ដោយគាត់ក្រោកពីព្រលឹមជារៀងរាល់ថ្ងៃដើម្បីតម្រង់ចង្កេះ និងពត់ខ្លួនទៅក្រោយ។ នៅក្នុង ពេលរៀននេះស៊ាវកាំងបានស៊ូទ្រាំនឹងការឈឺចាប់ រាងកាយជាច្រើន និងបានចំណាយពេលវេលារបស់គាត់ យ៉ាងច្រើន ហើយទីបំផុតគាត់ក៏ទទួលបានការរីកចម្រើនខ្លះៗ។ ស៊ាវកាំងមានអារម្មណ៍ថា នៅទីបំផុតឱកាសរបស់គាត់បានមកដល់ហើយ គាត់មានអារម្មណ៍ថាគាត់អាចរាំនៅលើឆាកបាន ពីព្រោះគាត់ជឿជាក់ថារាងកាយរបស់គាត់អាចបត់បែនបានជាងមុនបន្តិច ហើយគាត់អាចធ្វើ ក្បាច់រាំបានខ្លះៗ។ ម្យ៉ាងទៀត តាមរយៈការធ្វើត្រាប់តាម និងការរៀន គាត់ស្ទើរតែចេះរាំតាមចង្វាក់ភ្លេងបានហើយ។ នៅក្រោមលក្ខខណ្ឌទាំងនេះ ស៊ាវកាំងមានអារម្មណ៍ថាដល់ពេលដែលត្រូវដាក់ពាក្យស្នើសុំទៅពួកជំនុំដើម្បីផ្លាស់ប្ដូរភារកិច្ចរបស់គាត់ហើយ។ ជាថ្មីម្ដងទៀត បន្ទាប់ពីការស្នើសុំម្ដងហើយម្ដងទៀត ទីបំផុត ស៊ាវកាំងបានសម្រេចបំណងប្រាថ្នារបស់គាត់ ហើយគាត់បានចូលរួមជាមួយក្រុមរាំដើម្បីក្លាយជាអ្នករាំម្នាក់។ ចាប់ពីពេលនោះមក ដូចអ្នករាំដទៃទៀតដែរ ស៊ាវកាំងក្រោកពីព្រលឹមដើម្បីហ្វឹកហាត់ពេលព្រឹក និងហាត់សមកម្មវិធីរាំ ហើយចូលរួមការជួបជុំ ប្រកបគ្នា និងវិភាគព្រមទាំងរៀបចំផែនការកម្មវិធីរាំជាមួយមនុស្សទាំងនេះជាទៀងទាត់។ គាត់គ្រាន់តែធ្វើការងារនេះជារៀងរាល់ថ្ងៃ ហើយនៅពេល បញ្ចប់ការងារនេះ គាត់នឿយហត់ខ្លាំងរហូតដល់ឈឺចង្កេះ និងឈឺជើង។ ជារៀងរាល់ថ្ងៃគឺបែបនេះ ទោះ មានរឿងអ្វីក៏ដោយ។ នៅពេលគាត់ចាប់ផ្ដើមដំបូង ស៊ាវកាំងពោរពេញដោយការចង់ដឹងចង់ឃើញអំពីការរាំ ប៉ុន្តែនៅពេលដែលគាត់បានយល់ និងស្គាល់ច្បាស់អំពីជីវិត និងទិដ្ឋភាពផ្សេងៗរបស់អ្នករាំម្នាក់ហើយ ស៊ាវកាំងមានអារម្មណ៍ថាការរាំគឺមានតែប៉ុណ្ណឹងឯង។ អ្នកត្រូវរាំ ក្បាច់មួយម្ដងហើយម្ដងទៀត ពេលខ្លះថ្លោះកជើង ពេលខ្លះឈឺចង្កេះ ហើយថែមទាំងប្រឈមនឹងការរងរបួសទៀតផង។ នៅពេលគាត់រាំ គាត់គិតថា «អូ៎ទេ ការធ្វើជាអ្នករាំក៏ពិបាកដែរ។ ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើឱ្យខ្លួនឯងនឿយហត់រហូតដល់ខ្លួនប្រាណខ្ញុំទាំងមូលធុំក្លិនញើស។ វាមិនងាយស្រួលនោះទេ។ វាពិបាកជាងការងារវីដេអូទៅទៀត! ទេ ខ្ញុំត្រូវតែតស៊ូ!» លើកនេះ គាត់មិនបានបោះបង់ចោលដោយងាយនោះទេ ហើយគាត់បាន បន្តព្យាយាមរហូតដល់ទីបំផុតគាត់បាន ចូលរួមការហាត់សមចុងក្រោយដើម្បីត្រៀមសម្ដែងសម្រាប់កម្មវិធីរាំ បន្ទាប់ពីនោះ ការរាំរបស់ពួកគេត្រូវបានបញ្ជូនទៅដើម្បីត្រួតពិនិត្យ។ នៅថ្ងៃត្រួតពិនិត្យ តើស៊ាវកាំងមានអារម្មណ៍បែបណា? គាត់ពោរពេញដោយការរំភើប និងទន្ទឹងរង់ចាំលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់គាត់ រហូតដល់គាត់មិនបានញ៉ាំអាហារថ្ងៃត្រង់ទៀតផង។ គាត់ពិតជាបានខិតខំប្រឹងប្រែងច្រើនណាស់ មែនទេ? ទីបំផុត នៅពេលលទ្ធផលត្រូវបានប្រកាស ការរាំរបស់ពួកគេមិនបានជាប់នៅវគ្គត្រួតពិនិត្យដំបូងឡើយ។ ដំណឹងនេះបានវាយប្រហារស៊ាវកាំងដូចរន្ទះបាញ់ ហើយអារម្មណ៍របស់គាត់ក៏ធ្លាក់ដល់ចំណុចទាបបំផុត។ គាត់ទន់ខ្លួនអង្គុយលើកៅអី «ពួកយើងបានចំណាយពេលយ៉ាងយូរលើការរាំនេះ ហើយអ្នកបដិសេធវាត្រឹមតែមួយម៉ាត់ឬ? តើអ្នកដឹងអ្វីខ្លះអំពីការរាំ? ពួកយើងរាំដោយមានគោលការណ៍ ពួកយើងទាំងអស់គ្នាបានលះបង់ ហើយអ្នកបដិសេធការរាំរបស់ពួកយើងយ៉ាងដូច្នេះឬ?» បន្ទាប់មក គាត់គិតទៀតថា «ការសម្រេចចិត្តគឺស្ថិតនៅក្នុងដៃរបស់ពួកគេ ហើយប្រសិនបើពួកគេមិនយល់ព្រមលើការរាំរបស់ពួកយើងទេ ពួកយើងត្រូវតែកែវាឡើងវិញ។ គ្មាននរណាអាចប្រកែកបានទេ។ គ្មានអ្វីផ្សេងដែលពួកយើងអាចធ្វើបានទេ ដូច្នេះ ចូរចាប់ផ្ដើមឡើងវិញ ម្តងទៀត»។ នៅថ្ងៃដែលការរាំរបស់ពួកគេត្រូវបានបដិសេធនៅវគ្គត្រួតពិនិត្យដំបូង ស៊ាវកាំងមិនបានញ៉ាំអាហារថ្ងៃត្រង់ទេ ហើយគាត់ញ៉ាំអាហារពេលល្ងាចបន្តិចបន្តួចទាំង ស្ទាក់ស្ទើរ។ តើអ្នករាល់គ្នាគិតថាគាត់អាចគេងលក់ទេនៅយប់នោះ? (គាត់គេងមិនលក់ទេ។) គាត់គេងមិនលក់ម្ដងទៀតហើយ ចិត្តរបស់គាត់កំពុងតែច្របូកច្របល់ «ហេតុអ្វីបានជារឿងរ៉ាវមិនដំណើរការទៅដោយរលូននៅគ្រប់ទីកន្លែងដែលខ្ញុំទៅ? ព្រះជាម្ចាស់មិនបានប្រទានពរដល់ខ្ញុំទេ។ ការរាំដែលពួកយើងបានហាត់អស់រយៈពេលពីរខែមិនបានជាប់នៅវគ្គត្រួតពិនិត្យដំបូងទេ។ ខ្ញុំមិនដឹងថាពេលណាទើបវាអាចជាប់នៅវគ្គត្រួតពិនិត្យទីពីរទេ ហើយខ្ញុំក៏មិនដឹងថាតើពួកយើងនឹងត្រូវចំណាយពេល ប៉ុនណាទៀតដើម្បីឱ្យវាកើតឡើងនោះដែរ។ តើពេលណាទើបខ្ញុំអាចឡើងលើឆាក ហើយសម្ដែងជាផ្លូវការបាន? គ្មានសង្ឃឹមសម្រាប់ខ្ញុំក្នុងការលេចមុខលេចមាត់ទេ!» គាត់គិតចុះគិតឡើង សញ្ជឹងគិតហើយសញ្ជឹងគិតទៀត ហើយគិតថា «ការងារវីដេអូល្អជាង។ ខ្ញុំគ្រាន់តែទៅទីនោះហើយអង្គុយចុះ ចុចក្តារចុច ហើយផ្កា រុក្ខជាតិ និងដើមឈើទាំងអស់ក៏លេចឡើង។ សត្វស្លាបស្រែកនៅពេលខ្ញុំធ្វើឱ្យវាស្រែក សេះរត់នៅពេលខ្ញុំធ្វើឱ្យវារត់ អ្វីក៏ដោយដែលខ្ញុំចង់បាន វានៅទីនោះ។ ប៉ុន្តែនៅក្នុងការរាំ ពួកយើងត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ ហើយជារៀងរាល់ថ្ងៃ ខ្ញុំធ្វើឱ្យខ្លួនឯងនឿយហត់រហូតដល់ធុំក្លិនញើស។ ពេលខ្លះខ្ញុំនឿយហត់ខ្លាំងណាស់រហូតដល់ខ្ញុំមិនអាចញ៉ាំអាហារ ឬគេងលក់ស្រួលបាន ហើយបន្ទាប់មកការរាំរបស់ពួកយើងក៏មិនជាប់នៅវគ្គត្រួតពិនិត្យដំបូងទៀត។ ភារកិច្ចនេះក៏ពិបាកដែរ។ តើវាមិនប្រសើរជាងទេឬ ប្រសិនបើខ្ញុំត្រឡប់ទៅធ្វើការនៅក្នុងក្រុមវីដេអូវិញ?» គាត់គិតហើយគិតទៀត «ប៉ុន្តែវាពិតជាគួរឱ្យអាណោចអាធ័មណាស់ ហេតុអ្វីបានជាខ្ញុំរារែកចិត្តម្ដងទៀត? ខ្ញុំមិនគួរគិតបែបនេះទេ គេងទៅ!» គាត់ក៏លង់លក់ទៅទាំងស្រពេចស្រពិល។ នៅថ្ងៃបន្ទាប់ គាត់ក្រោកឡើង ហើយស្ទើរតែភ្លេចរឿងរ៉ាវទាំងអស់នោះបាត់ទៅហើយ ដូច្នេះគាត់ក៏បន្តរាំ និងបន្តការហាត់សមត្រៀមសម្ដែងទៀត។ នៅពេលដល់ថ្ងៃត្រួតពិនិត្យវគ្គទីពីរ ស៊ាវកាំងមានអារម្មណ៍ភ័យម្ដងទៀត។ គាត់សួរថា៖ «តើការរាំរបស់ពួកយើងអាចជាប់ ការត្រួតពិនិត្យនេះបានទេ?» គ្រប់គ្នាឆ្លើយថា៖ «អ្នកណាទៅដឹង? ប្រសិនបើវាមិនជាប់ទេ នោះវាបញ្ជាក់ថាការរាំរបស់ពួកយើងមិនទាន់ល្អគ្រប់គ្រាន់ទេ ហើយពួកយើងនឹងបន្តកែវាទៀត។ នៅពេលណាដែលវាជាប់ ពេលនោះហើយដែលពួកយើងនឹងសម្ដែង និងថតជាផ្លូវការ។ ចូរទុកឱ្យអ្វីៗប្រព្រឹត្តទៅតាមដំណើរ ហើយដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ»។ ស៊ាវកាំងនិយាយថា៖ «ទេ អ្នករាល់គ្នាអាចដោះស្រាយវាបានត្រឹមត្រូវ ប៉ុន្តែខ្ញុំគ្មានពេលសម្រាប់រឿងនោះទេ»។ ទីបំផុត លទ្ធផលនៃវគ្គទីពីរបានចេញមក ហើយការរាំរបស់ពួកគេមិនបានជាប់ម្ដងទៀតហើយ។ ស៊ាវកាំងនិយាយថា៖ «ហ៊ឹ ខ្ញុំដឹងតាំងពីដំបូងមកម្ល៉េះ! វាមិនងាយស្រួលទេក្នុងការទទួលបានជោគជ័យនៅក្នុងការងារនេះ! ពួកយើងនៅក្មេង រូបរាងស្រស់សង្ហា ហើយពួកយើងចេះរាំ។ តើទាំងនេះមិនមែនជាចំណុចខ្លាំងទេឬ? អ្នកត្រួតពិនិត្យទាំងនោះច្រណែននឹងពួកយើង ពីព្រោះពួកគេមិនចេះរាំ នោះហើយជាមូលហេតុដែលពួកគេមិនឱ្យការរាំរបស់ពួកយើងជាប់។ វាហាក់ដូចជាការរាំរបស់ពួកយើងនឹងមិនអាចជាប់រហូតហើយ ការរាំមិនងាយស្រួលទេ ខ្ញុំនឹងត្រឡប់ទៅវិញហើយ»។ នៅយប់នោះ ស៊ាវកាំងគេងលក់យ៉ាងសុខសាន្ត ពីព្រោះគាត់បានសម្រេចចិត្តរួចហើយថានឹងរៀបចំអីវ៉ាន់ចាកចេញ និងនិយាយពាក្យលានៅថ្ងៃស្អែក។

ទោះជាយ៉ាងណាក៏ដោយ ទីបំផុត ស៊ាវកាំងបានសម្រេចបំណងប្រាថ្នារបស់គាត់ម្ដងទៀត ហើយបានត្រឡប់មកក្រុមវីដេអូវិញ ដោយអង្គុយនៅមុខកុំព្យូទ័ររបស់គាត់ម្ដងទៀត។ គាត់ ឆ្លុះបញ្ចាំងពីអារម្មណ៍ដែលធ្លាប់មានដិតដាមពីអតីតកាល ហើយគិតថា «ខ្ញុំកើតមកដើម្បីធ្វើការងារនៅពីក្រោយឆាក។ ខ្ញុំអាចត្រឹមតែជាវីរបុរសដែលគ្មានអ្នកណាសរសើរប៉ុណ្ណោះ ខ្ញុំគ្មានឱកាសបានឡើងលើឆាក ឬមានឈ្មោះល្បីល្បាញនៅក្នុងជីវិតនេះទេ។ ខ្ញុំនឹងធ្វើខ្លួនឱ្យសមរម្យ ហើយបន្តចុចក្តារចុចទៀត។ នេះគឺជាភារកិច្ចរបស់ខ្ញុំ ដូច្នេះខ្ញុំនឹងធ្វើការងារនេះ»។ គាត់បានធ្វើឱ្យចិត្តរបស់គាត់នឹងនរឡើងវិញ បន្ទាប់ពីការទៅមកៗទាំងអស់នេះ។ ក្តីសុបិនទីពីររបស់គាត់ត្រូវបានបរាជ័យ ហើយរលាយបាត់ទៅទាំងមិនបានសម្រេចឡើយ។ ស៊ាវកាំងគឺជាមនុស្សម្នាក់ដែល «ឧស្សាហ៍ព្យាយាម និងចូលចិត្តរៀនសូត្រ» ហើយជាមនុស្សម្នាក់ដែល «មោះមុត និងមានមហិច្ឆតា»ផងដែរ។ តើអ្នករាល់គ្នាគិតថាវាទំនងទេដែលគាត់នឹងសុខចិត្តអង្គុយនៅមុខកុំព្យូទ័រ ហើយធ្វើការងារដ៏គួរឱ្យធុញទ្រាន់បែបនេះ? ទេ ភាគច្រើនគាត់នឹងមិនសុខចិត្តឡើយ។

ថ្មីៗនេះ ស៊ាវកាំងបានចាប់ផ្ដើមឈ្លក់វង្វេងនឹងការច្រៀង។ ហេតុអ្វីបានជាគាត់អាចផ្លាស់ប្ដូរលឿនយ៉ាងនេះ? ហេតុអ្វីបានជាគាត់ឈ្លក់វង្វេងនឹងការច្រៀងនេះ ហេតុអ្វីបានជាគាត់មិនអាចឃ្លាតឆ្ងាយពីឆាកបាន? មានអ្វីមួយលាក់កំបាំងនៅក្នុងចិត្តរបស់គាត់។ លើកនេះ គាត់មិនបានស្នើសុំផ្លាស់ប្ដូរភារកិច្ចដោយប្រញាប់ប្រញាល់នោះទេ គាត់គ្រាន់តែស្វែងរកឯកសារជារៀងរាល់ថ្ងៃ ហើយហាត់ជំនាញសំឡេង និងការច្រៀងរបស់គាត់។ គាត់ហាត់ជាញឹកញាប់រហូតដល់គាត់ស្អកក ហើយពេលខ្លះរហូតដល់គាត់មិនអាចបន្លឺសំឡេងបានទៀតផង។ ទោះជាយ៉ាងនេះក៏ដោយ ស៊ាវកាំងនៅតែមិនបាក់ទឹកចិត្ត ពីព្រោះលើកនេះគាត់បានផ្លាស់ប្ដូរយុទ្ធសាស្ត្រ។ គាត់និយាយថា «លើកនេះ ខ្ញុំមិនអាចផ្លាស់ប្ដូរភារកិច្ចរបស់ខ្ញុំដោយមិនបានយល់ពីស្ថានភាពជាក់ស្ដែងនោះទេ។ ខ្ញុំត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន បើមិនដូច្នេះទេ មនុស្សនឹងចំអកឱ្យខ្ញុំ។ តើពួកគេនឹងគិតយ៉ាងណាមកលើខ្ញុំ ប្រសិនបើខ្ញុំតែងតែផ្លាស់ប្ដូរភារកិច្ចរបស់ខ្ញុំបែបនេះ? ពួកគេនឹងមើលងាយខ្ញុំ។ លើកនេះ ខ្ញុំត្រូវតែបន្តហាត់រហូតដល់ខ្ញុំគិតថាខ្ញុំអាចក្លាយជាតារាចម្រៀងម្នាក់ ដែលល្អដូចតារាចម្រៀងនៅក្នុងពួកជំនុំដែរ បន្ទាប់មកខ្ញុំនឹងចុះឈ្មោះចូលក្រុមទំនុកបរិសុទ្ធ»។ គាត់ខិតខំប្រឹងប្រែងហាត់បែបនេះជារៀងរាល់ថ្ងៃ ទាំងនៅក្នុងពេលទំនេរ និងនៅកន្លែងធ្វើការ គាត់ហ្វឹកហាត់ដោយមិនចេះនឿយហត់។ ថ្ងៃមួយ នៅពេលស៊ាវកាំងកំពុងធ្វើការ ប្រធានក្រុមរបស់គាត់ស្រាប់តែនិយាយទៅកាន់គាត់ថា៖ «ស៊ាវកាំង តើអ្នកកំពុងធ្វើការងារបែបណា? ប្រសិនបើអ្នកនៅតែធ្វើការឱ្យរួចតែពីដៃ ហើយមិនខិតខំប្រឹងប្រែងក្នុងការងាររបស់អ្នកបែបនេះទៀត អ្នកនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើភារកិច្ចនេះទៀតទេ»។ ស៊ាវកាំងនិយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីទេ»។ បន្ទាប់មក គ្រប់គ្នាក៏បានមកចោមរោម ហើយនិយាយថា «ស៊ាវកាំង តើមានរឿងអ្វីកើតឡើង? អូ៎ អ្នកបានធ្វើខុសដ៏ធំមួយ! ខាងលើបានកែតម្រូវកំហុសប្រភេទនេះជាច្រើនដងហើយ ហេតុអ្វីបានជាអ្នកនៅតែអាចធ្វើខុសទៀត? គឺដោយសារតែអ្នកហាត់ច្រៀងជារៀងរាល់ថ្ងៃ ហើយមិនផ្ចង់អារម្មណ៍លើការកាត់តវីដេអូ ទើបអ្នកចេះតែធ្វើខុស ហើយធ្វើឱ្យរឿងសំខាន់ៗយឺតយ៉ាវ។ ប្រសិនបើអ្នកធ្វើខុសបែបនេះម្ដងទៀត ពួកជំនុំនឹងបណ្ដេញអ្នកចេញហើយ។ ពួកជំនុំនឹងមិនចង់បានអ្នកទៀតទេ ហើយពួកយើងទាំងអស់គ្នានឹងបដិសេធអ្នក!» ស៊ាវកាំងនៅតែបន្តពន្យល់ថា៖ «ខ្ញុំមិនបានធ្វើវាដោយចេតនាទេ ខ្ញុំនឹងប្រុងប្រយ័ត្នចាប់ពីពេលនេះតទៅ សូមឱ្យឱកាសខ្ញុំម្ដងទៀតផង។ សូមកុំបណ្ដេញខ្ញុំចេញអី ខ្ញុំសូមអង្វរអ្នករាល់គ្នា សូមកុំបណ្ដេញខ្ញុំចេញ! ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំផង!» នៅពេលគាត់ស្រែកឡើង គាត់មានអារម្មណ៍ថាមានដៃធំមួយទះលើស្មារបស់គាត់ ហើយនិយាយថា «ស៊ាវកាំង ភ្ញាក់ឡើង! ភ្ញាក់ឡើង ស៊ាវកាំង!» តើមានរឿងអ្វីកើតឡើង? (គាត់កំពុងយល់សប្តិ។) គាត់កំពុងយល់សប្តិ។ ភ្នែករបស់គាត់បិទ ហើយគាត់កំពុងតែស្រពេចស្រពិល ដៃរបស់គាត់កំពុងតែក្ដាប់ និងខ្វាចខ្យល់។ គ្រប់គ្នាឆ្ងល់ថាតើមានរឿងអ្វីកើតឡើង ហើយបន្ទាប់មកពួកគេក៏បានឃើញស៊ាវកាំងឱនក្បាលដេកនៅលើក្តារចុច។ បងប្រុសម្នាក់បានទះគាត់តិចៗ ហើយបន្ទាប់ពីបានរុញពីរបីដង ទីបំផុត ស៊ាវកាំងក៏បានភ្ញាក់ដឹងខ្លួន។ នៅពេលគាត់ភ្ញាក់ឡើង គាត់និយាយថា៖ «អូ៎ គួរឱ្យខ្លាចណាស់ ខ្ញុំស្ទើរតែត្រូវបានបណ្ដេញចេញទៅហើយ»។ «ដោយសាររឿងអ្វីទៅ?» ស៊ាវកាំងគិតអំពីវា ហើយឃើញថាគ្មានអ្វីបានកើតឡើងសោះ។ តាមពិតទៅ វាគ្រាន់តែជាសុបិនប៉ុណ្ណោះ គាត់ត្រូវបានដាស់ឱ្យភ្ញាក់ដោយសារសុបិនដ៏គួរឱ្យខ្លាចមួយ។ សាច់រឿងបានចប់ត្រឹមនេះហើយ សាច់រឿងនោះគឺ «ក្តីសុបិនរបស់ស៊ាវកាំង»។

តើរឿងនេះនិយាយអំពីបញ្ហាអ្វី? គឺការពិតដែលថាក្តីសុបិន និងតថភាពតែងតែប្រឆាំងគ្នា។ ជាញឹកញាប់ មនុស្សគិតថាក្តីសុបិនរបស់ពួកគេគឺជារឿងត្រឹមត្រូវ ប៉ុន្តែពួកគេមិនដឹងថាក្តីសុបិន និងតថភាពមិនដូចគ្នាទាល់តែសោះ។ ក្តីសុបិនគ្រាន់តែជាការគិតស្រមើស្រមៃរបស់អ្នក គ្រាន់តែជាចំណាប់អារម្មណ៍បណ្ដោះអាសន្នរបស់អ្នកប៉ុណ្ណោះ។ ភាគច្រើន វាគឺជាចំណង់ចំណូលចិត្ត មហិច្ឆិតា និងបំណងប្រាថ្នារបស់មនុស្សដែលក្លាយជាគោលដៅនៃការដេញតាមរបស់ពួកគេ។ ក្តីសុបិនរបស់មនុស្សគឺមិនស៊ីគ្នានឹងតថភាពទាល់តែសោះ។ ប្រសិនបើមនុស្សមានក្តីសុបិនច្រើនពេក តើពួកគេនឹងឧស្សាហ៍ធ្វើខុសអ្វីខ្លះ? ពួកគេនឹងមើលរំលងការងារនៅចំពោះមុខពួកគេដែលពួកគេគួរតែធ្វើនៅពេលនោះ។ ពួកគេនឹងមិនអើពើនឹងតថភាព ហើយរុញភារកិច្ចដែលពួកគេគួរតែបំពេញ ជាការងារដែលពួកគេគួរតែបំពេញ និងជាកាតព្វកិច្ចព្រមទាំង ជាទំនួលខុសត្រូវដែលពួកគេគួរតែបំពេញនៅពេលនោះ ទៅម្ខាង។ ពួកគេមិនយកចិត្តទុកដាក់នឹងរឿងទាំងនេះទេ ហើយពួកគេនៅតែបន្តដេញតាមក្តីសុបិនរបស់ពួកគេ ដោយមមាញឹកឥតឈប់ឈរ និងខិតខំប្រឹងប្រែងដើម្បីសម្រេចក្តីសុបិនទាំងនោះ ហើយធ្វើរឿងដែលគ្មានន័យជាច្រើន។ តាមរយៈការធ្វើបែបនេះ ពួកគេមិនត្រឹមតែនឹងបរាជ័យក្នុងការបំពេញភារកិច្ចរបស់ពួកគេឱ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ពួកគេក៏អាចធ្វើឱ្យការងាររបស់ពួកជំនុំយឺតយ៉ាវ និងមានការរំខានផងដែរ។ មនុស្សជាច្រើនមិនយល់ពីសេចក្ដីពិត ឬដេញតាមសេចក្ដីពិតទេ។ តើពួកគេចាត់ទុកការបំពេញភារកិច្ចដូចជាអ្វី? ពួកគេចាត់ទុកវាដូចជាការងារមួយប្រភេទ ជាចំណង់ចំណូលចិត្តមួយប្រភេទ ឬជាការវិនិយោគនៃចំណាប់អារម្មណ៍របស់ពួកគេ។ ពួកគេមិនចាត់ទុកវាដូចជាបេសកកម្ម ឬកិច្ចការមួយដែលព្រះជាម្ចាស់បានប្រទានឱ្យ ឬជាទំនួលខុសត្រូវដែលពួកគេគួរតែបំពេញនោះទេ។ ពួកគេរឹតតែមិនស្វែងរកការយល់ដឹងពីសេចក្ដីពិត ឬព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ពួកគេបានល្អ និងសម្រេចនូវព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះហើយ នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ មនុស្សមួយចំនួនក្លាយជាមិនពេញចិត្តភ្លាមៗនៅពេលដែលពួកគេស៊ូទ្រាំនឹងការលំបាកបន្តិចបន្តួច ហើយចង់រត់គេច។ នៅពេលដែលពួកគេជួបប្រទះនឹងការលំបាកមួយចំនួន ឬរងនូវការបរាជ័យខ្លះ ពួកគេក៏ដកថយ ហើយចង់រត់គេចម្ដងទៀត។ ពួកគេមិនស្វែងរកសេចក្ដីពិតទេ ពួកគេគ្រាន់តែគិតអំពីការរត់គេចប៉ុណ្ណោះ។ ដូចជាសត្វអណ្ដើក ប្រសិនបើមានបញ្ហាអ្វីមួយ ពួកគេគ្រាន់តែលាក់ខ្លួននៅក្នុងស្នូករបស់ពួកគេ រួចរង់ចាំរហូតដល់បញ្ហាកន្លងផុតទៅ ទើបពួកគេលេចចេញមកម្ដងទៀត។ មានមនុស្សជាច្រើនណាស់ដែលបែបនេះ។ ជាពិសេស មានមនុស្សមួយចំនួនដែលនៅពេលត្រូវបានស្នើសុំឱ្យទទួលខុសត្រូវចំពោះការងារជាក់លាក់ណាមួយ ពួកគេមិនបានពិចារណាពីរបៀបដែលពួកគេអាចបង្ហាញនូវភាពស្មោះត្រង់របស់ពួកគេ ឬរបៀបបំពេញភារកិច្ចនេះ និងធ្វើការងារនេះឱ្យបានល្អនោះទេ។ ផ្ទុយទៅវិញ ពួកគេពិចារណាពីរបៀបគេចវេះពីការទទួលខុសត្រូវ របៀបជៀសវាងពីការត្រូវលួសកាត់ របៀបជៀសវាងពីការទទួលខុសត្រូវណាមួយ និងរបៀបយករួចខ្លួនដោយគ្មានគ្រោះថ្នាក់នៅពេលមានបញ្ហា ឬពេលមានកំហុស។ ពួកគេគិតពីផ្លូវរត់គេចរបស់ខ្លួនឯងជាមុនសិន និងគិតពីរបៀបបំពេញចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់ខ្លួនឯង មិនមែនគិតពីរបៀបបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ និងបង្ហាញនូវភាពស្មោះត្រង់របស់ពួកគេនោះទេ។ តើមនុស្សប្រភេទនេះអាចទទួលបានសេចក្ដីពិតបានទេ? ពួកគេមិនខិតខំប្រឹងប្រែងទាក់ទងនឹងសេចក្ដីពិតទេ ហើយពួកគេមិនយកសេចក្ដីពិតទៅអនុវត្តនៅពេលនិយាយដល់ការបំពេញភារកិច្ចរបស់ពួកគេឡើយ។ សម្រាប់ពួកគេ ស្មៅនៅត្រើយម្ខាងទៀតនៃរបងតែងតែមានពណ៌បៃតងជាងជានិច្ច។ ថ្ងៃនេះពួកគេចង់ធ្វើរឿងនេះ ថ្ងៃស្អែកពួកគេចង់ធ្វើរឿងនោះ ហើយពួកគេគិតថាភារកិច្ចរបស់អ្នកដទៃទាំងអស់គឺល្អជាង និងងាយស្រួលជាងភារកិច្ចរបស់ពួកគេ។ ប៉ុន្តែ ពួកគេមិនខិតខំប្រឹងប្រែងទាក់ទងនឹងសេចក្ដីពិតឡើយ។ ពួកគេមិនបានគិតអំពីបញ្ហាអ្វីខ្លះដែលមាននៅក្នុងគំនិតទាំងនេះរបស់ពួកគេទេ ហើយពួកគេក៏មិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាដែរ។ គំនិតរបស់ពួកគេតែងតែផ្ដោតទៅលើនៅពេលណាដែលក្តីសុបិនរបស់ពួកគេនឹងក្លាយជាការពិត អ្នកណាដែលស្ថិតនៅក្នុងការចាប់អារម្មណ៍ពីមហាជន អ្នកណាដែលទទួលបានការទទួលស្គាល់ពីខាងលើ អ្នកណាដែលធ្វើការងារដោយមិនត្រូវបានលួសកាត់ ហើយត្រូវបានតម្លើងតំណែង។ ចិត្តរបស់ពួកគេពោរពេញទៅដោយរឿងទាំងនេះ។ តើមនុស្សដែលតែងតែគិតអំពីរឿងទាំងនេះអាចបំពេញភារកិច្ចរបស់ពួកគេតាមរបៀបដែលស្របតាមស្ដង់ដាបានដែរឬទេ? ពួកគេមិនអាចសម្រេចបាននូវរឿងនេះឡើយ។ ដូច្នេះ តើមនុស្សប្រភេទណាដែលបំពេញភារកិច្ចរបស់ពួកគេដោយរបៀបនេះ? តើពួកគេជាមនុស្សដែលដេញតាមសេចក្ដីពិតមែនទេ? ជាបឋម រឿងមួយដែលច្បាស់លាស់នោះគឺ៖ មនុស្សប្រភេទនេះមិនដេញតាមសេចក្ដីពិតទេ។ ពួកគេស្វែងរកការសប្បាយនឹងព្រះពរមួយចំនួន ក្លាយជាមនុស្សល្បីល្បាញ និងចង់លេចមុខលេចមាត់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដូចកាលដែលពួកគេធ្លាប់រស់នៅក្នុងសង្គមដែរ។ បើនិយាយពីសារជាតិវិញ តើពួកគេជាមនុស្សប្រភេទណា? ពួកគេគឺជាអ្នកមិនជឿ។ អ្នកដែលមិនជឿសាសនាបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដូចដែលពួកគេនឹងធ្វើការនៅពិភពខាងក្រៅដែរ។ ពួកគេខ្វល់ខ្វាយអំពីអ្នកណាដែលនឹងត្រូវបានតម្លើងតំណែង អ្នកណាដែលនឹងក្លាយជាប្រធានក្រុម អ្នកណាដែលនឹងក្លាយជាអ្នកដឹកនាំពួកជំនុំ អ្នកណាដែលនឹងត្រូវបានមនុស្សគ្រប់គ្នាលើកសរសើរចំពោះការងាររបស់ពួកគេ អ្នកណាដែលត្រូវបានលើកតម្កើង និងត្រូវបានគេនិយាយដល់។ ពួកគេខ្វល់ខ្វាយអំពីរឿងទាំងនេះ។ វាដូចជានៅក្នុងក្រុមហ៊ុនមួយដែរ៖ អ្នកណានឹងត្រូវបានតម្លើងតំណែង អ្នកណានឹងត្រូវបានតម្លើងប្រាក់ខែ អ្នកណានឹងទទួលបានការសរសើរពីអ្នកដឹកនាំ ហើយអ្នកណានឹងអាចស្និទ្ធស្នាលនឹងអ្នកដឹកនាំ។ មនុស្សខ្វល់ខ្វាយអំពីរឿងទាំងនេះ។ ប្រសិនបើពួកគេក៏ស្វែងរករឿងទាំងនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរ ហើយជាប់រវល់នឹងរឿងទាំងនេះពេញមួយថ្ងៃ តើពួកគេមិនដូចគ្នាទៅនឹងអ្នកមិនជឿសាសនាទេឬ? តាមសារជាតិ ពួកគេគឺជាអ្នកមិនជឿសាសនា ពួកគេគឺជាអ្នកដែលគ្មានជំនឿទូទៅធម្មតា។ ទោះបីជាពួកគេបំពេញភារកិច្ចអ្វីក៏ដោយ ពួកគេនឹងគ្រាន់តែធ្វើការ និងប្រព្រឹត្តទៅដោយបង្គ្រប់កិច្ចប៉ុណ្ណោះ។ ទោះបីជាពួកគេស្ដាប់ឮ ការក្រើនរំឭកអ្វីក៏ដោយ ក៏ពួកគេនៅតែមិនទទួលយកសេចក្ដីពិតដែរ ហើយរឹតតែមិនយកសេចក្ដីពិតទៅអនុវត្តទៀតផង។ ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំដោយគ្មានការផ្លាស់ប្ដូរណាមួយឡើយ ហើយទោះបីជាពួកគេបំពេញភារកិច្ចរបស់ពួកគេអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ក៏ពួកគេនឹងមិនអាចបង្ហាញនូវភក្ដីភាពរបស់ពួកគេបានដែរ។ ពួកគេគ្មានជំនឿពិតប្រាកដលើព្រះជាម្ចាស់ទេ ពួកគេគ្មានភក្ដីភាពទេ ពួកគេគឺជាអ្នកដែលគ្មានជំនឿ។

មនុស្សមួយចំនួនខ្លាចទទួលខុសត្រូវនៅពេលបំពេញភារកិច្ចរបស់ពួកគេ។ ប្រសិនបើពួកជំនុំប្រគល់ឱ្យពួកគេនូវការងារមួយ ពួកគេនឹងពិចារណាជាមុនសិនថាតើការងារនោះតម្រូវឱ្យពួកគេទទួលខុសត្រូវដែរឬទេ ហើយប្រសិនបើតម្រូវ ពួកគេនឹងមិនទទួលយកការងារនោះឡើយ។ លក្ខខណ្ឌរបស់ពួកគេសម្រាប់ការបំពេញភារកិច្ចគឺ ទីមួយ វាត្រូវតែជាការងារស្រណុកសុខស្រួល ទីពីរ វាមិនមមាញឹក ឬធ្វើឱ្យនឿយហត់ និងទីបី ទោះបីជាពួកគេធ្វើអ្វីក៏ដោយ ពួកគេមិនទទួលខុសត្រូវណាមួយឡើយ។ នេះគឺជាប្រភេទភារកិច្ចតែមួយគត់ដែលពួកគេទទួលយក។ តើនេះជាមនុស្សប្រភេទណា? តើនេះមិនមែនជាមនុស្សដែលក្រឡេចក្រឡុច និងបោកបញ្ឆោតទេឬ? ពួកគេមិនចង់ទទួលបន្ទុកសូម្បីតែទំនួលខុសត្រូវតិចតួចបំផុត។ ពួកគេខ្លាចរហូតដល់ថ្នាក់សូម្បីតែស្លឹកឈើជ្រុះពីដើមឈើក៏នឹងអាចបំបែកលលាដ៍ក្បាលរបស់ពួកគេបានដែរ។ តើមនុស្សប្រភេទនេះអាចបំពេញភារកិច្ចអ្វីបានទៅ? តើពួកគេអាចមានប្រយោជន៍អ្វីខ្លះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់? ការងាររបស់ដំណាក់របស់ព្រះជាម្ចាស់គឺពាក់ព័ន្ធនឹងការងារប្រយុទ្ធតតាំងនឹងសាតាំង ព្រមទាំងការផ្សព្វផ្សាយដំណឹងល្អអំពីនគរព្រះ។ តើមានភារកិច្ចណាដែលមិនភ្ជាប់នូវទំនួលខុសត្រូវ? តើអ្នករាល់គ្នានឹងនិយាយថាការធ្វើជាអ្នកដឹកនាំមានទំនួលខុសត្រូវដែរឬទេ? តើទំនួលខុសត្រូវរបស់ពួកគេមិនរឹតតែធំជាង ហើយតើពួកគេមិនត្រូវទទួលខុសត្រូវរឹតតែខ្លាំងជាងនេះទេឬ? ទោះបីជាអ្នកផ្សាយដំណឹងល្អ ធ្វើបន្ទាល់ ផលិតវីដេអូ និងផ្សេងៗទៀតក៏ដោយ មិនថាអ្នកធ្វើការងារអ្វីក៏ដោយ ដរាបណាវាពាក់ព័ន្ធនឹងគោលការណ៍នៃសេចក្ដីពិត វាតែងតែភ្ជាប់នូវទំនួលខុសត្រូវមកជាមួយ។ ប្រសិនបើការបំពេញភារកិច្ចរបស់អ្នកគ្មានគោលការណ៍ វានឹងប៉ះពាល់ដល់ការងាររបស់ដំណាក់របស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកខ្លាចទទួលខុសត្រូវ នោះអ្នកមិនអាចបំពេញភារកិច្ចណាមួយបានឡើយ។ តើមនុស្សប្រភេទដែលខ្លាចទទួលខុសត្រូវក្នុងការបំពេញភារកិច្ច ជាមនុស្សកំសាក ឬមានបញ្ហាជាមួយនឹងនិស្ស័យរបស់ពួកគេ? អ្នកត្រូវតែអាចបែងចែកឱ្យដាច់។ តាមពិតទៅ នេះមិនមែនជាបញ្ហានៃភាពកំសាកនោះទេ។ ហេតុអ្វីបានជាពួកគេហ៊ានម្ល៉េះនៅពេលនិយាយដល់ការធ្វើឱ្យមានបាន ឬនៅពេលពួកគេធ្វើអ្វីមួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន? ពួកគេនឹងប្រថុយរាល់ហានិភ័យចំពោះរឿងទាំងនេះ។ ប៉ុន្តែនៅពេលពួកគេធ្វើអ្វីៗសម្រាប់ពួកជំនុំ សម្រាប់ព្រះដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនទទួលយកហានិភ័យសោះឡើយ។ មនុស្សបែបនេះគឺជាមនុស្សអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ជាមនុស្សដែលពោរពេញដោយការបោកបញ្ឆោតបំផុតក្នុងចំណោមមនុស្សទាំងអស់។ អ្នកណាដែលមិនទទួលខុសត្រូវក្នុងការបំពេញភារកិច្ច គឺមិនមានចិត្តស្មោះត្រង់ចំពោះព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ មិនចាំបាច់និយាយដល់រឿងភក្ដីភាពរបស់ពួកគេ។ តើមនុស្សប្រភេទណាដែលហ៊ានទទួលខុសត្រូវ? តើមនុស្សប្រភេទណាដែលមានភាពក្លាហានក្នុងការទទួលបន្ទុកធ្ងន់? គឺអ្នកដែលនាំមុខគេ ហើយបោះជំហានទៅមុខដោយក្លាហាននៅពេលដ៏សំខាន់បំផុតក្នុងការងាររបស់ដំណាក់របស់ព្រះជាម្ចាស់ អ្នកដែលមិនខ្លាចនឹងទទួលបន្ទុកធ្ងន់ និងស៊ូទ្រាំនឹងការលំបាកដ៏ធំនៅពេលពួកគេឃើញការងារដែលសំខាន់បំផុត និងចាំបាច់បំផុត។ នោះហើយគឺជាអ្នកដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ជាទាហានដ៏ល្អរបស់ព្រះគ្រីស្ទ។ តើពិតទេដែលថាមនុស្សគ្រប់រូបដែលខ្លាចទទួលខុសត្រូវក្នុងភារកិច្ចរបស់ពួកគេ គឺដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត? មិនមែនទេ វាគឺជាបញ្ហានៅក្នុងភាពជាមនុស្សរបស់ពួកគេ។ ពួកគេគ្មានស្មារតីយុត្តិធម៌ ឬការទទួលខុសត្រូវទេ ពួកគេជាមនុស្សអាត្មានិយម និងថោកទាប មិនមែនជាអ្នកជឿដែលមានចិត្តស្មោះត្រង់លើព្រះជាម្ចាស់ទេ ហើយពួកគេមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិចឡើយ។ ដោយហេតុផលនេះ ពួកគេមិនអាចត្រូវបានសង្គ្រោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ត្រូវតែបង់តម្លៃយ៉ាងធំធេងដើម្បីទទួលបានសេចក្ដីពិត ហើយពួកគេនឹងជួបប្រទះឧបសគ្គជាច្រើនក្នុងការអនុវត្តសេចក្ដីពិតនោះ។ ពួកគេត្រូវតែលះបង់របស់ផ្សេងៗ បោះបង់នូវផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេ និងស៊ូទ្រាំនឹងការរងទុក្ខខ្លះ។ មានតែពេលនោះទេ ទើបពួកគេអាចយកសេចក្ដីពិតទៅអនុវត្តបាន។ ដូច្នេះ តើមនុស្សដែលខ្លាចទទួលខុសត្រូវអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? ពួកគេពិតជាមិនអាចអនុវត្តសេចក្ដីពិតបានឡើយ មិនចាំបាច់និយាយដល់រឿងទទួលបានសេចក្ដីពិតនោះ។ ពួកគេខ្លាចក្នុងការអនុវត្តសេចក្ដីពិត ខ្លាចទទួលរងការខាតបង់ផលប្រយោជន៍របស់ពួកគេ ពួកគេខ្លាចត្រូវអាម៉ាស់មុខ ខ្លាចការបន្ទាបបន្ថោក និងការវិនិច្ឆយ ហើយពួកគេមិនហ៊ានអនុវត្តសេចក្តីពិតឡើយ។ អាស្រ័យហេតុនេះ ពួកគេមិនអាចទទួលបាននូវសេចក្ដីពិតនោះទេ ហើយទោះបីជាពួកគេជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ក៏ពួកគេមិនអាចទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់បានដែរ។ អ្នកដែលអាចបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បាន ត្រូវតែជាមនុស្សដែលមានស្មារតីទទួលបន្ទុកចំពោះការងាររបស់ពួកជំនុំ ជាអ្នកដែលទទួលខុសត្រូវ ជាអ្នកដែលប្រកាន់ខ្ជាប់គោលការណ៍នៃសេចក្ដីពិត និងជាអ្នកដែលអាចរងទុក្ខ ហើយបង់តម្លៃបាន។ ប្រសិនបើមនុស្សខ្វះខាតចំណុចទាំងនេះ ពួកគេមិនសមនឹងបំពេញភារកិច្ចទេ ហើយពួកគេក៏គ្មានលក្ខខណ្ឌសម្រាប់ការបំពេញភារកិច្ចដែរ។ មានមនុស្សជាច្រើនដែលខ្លាចទទួលខុសត្រូវក្នុងការបំពេញភារកិច្ច។ ការភ័យខ្លាចរបស់ពួកគេបង្ហាញចេញជាបីរបៀបចម្បងៗ។ ទីមួយគឺថា ពួកគេជ្រើសរើសភារកិច្ចដែលមិនតម្រូវឱ្យមានការទទួលខុសត្រូវ។ ប្រសិនបើអ្នកដឹកនាំពួកជំនុំចាត់ចែងឱ្យពួកគេបំពេញភារកិច្ចមួយ ពួកគេសួរជាមុនសិនថាតើពួកគេត្រូវទទួលខុសត្រូវចំពោះវាដែរឬទេ៖ បើត្រូវ ពួកគេមិនទទួលយកវាទេ។ ប្រសិនបើវាមិនតម្រូវឱ្យពួកគេទទួលខុសត្រូវ និងមានទំនួលខុសត្រូវចំពោះវាទេ ពួកគេទទួលយកវាដោយស្ទាក់ស្ទើរ ប៉ុន្តែនៅតែត្រូវមើលថាតើការងារនោះគួរឱ្យនឿយហត់ ឬរំខានដែរឬទេ។ ហើយទោះបីជាពួកគេទទួលយកភារកិច្ចដោយស្ទាក់ស្ទើរក៏ដោយ ក៏ពួកគេគ្មានកម្លាំងចិត្តដើម្បីបំពេញវាឱ្យបានល្អដែរ ដោយចូលចិត្តធ្វើដោយបង្គ្រប់កិច្ចដដែល។ ការស្រណុកស្រួល គ្មានការនឿយហត់ និងគ្មានការលំបាកខាងរូបកាយ នេះគឺជាគោលការណ៍របស់ពួកគេ។ ទីពីរគឺថា នៅពេលមានការលំបាកកើតឡើងចំពោះពួកគេ ឬពួកគេជួបប្រទះបញ្ហា ដំណោះស្រាយដំបូងរបស់ពួកគេគឺរាយការណ៍វាទៅអ្នកដឹកនាំ ហើយឱ្យអ្នកដឹកនាំចាត់ចែង និងដោះស្រាយវា ដោយសង្ឃឹមថាពួកគេអាចរក្សាភាពស្រណុកស្រួលរបស់ពួកគេបាន។ ពួកគេមិនខ្វល់ថាអ្នកដឹកនាំចាត់ចែងបញ្ហានោះដោយរបៀបណាទេ ហើយក៏មិនយកចិត្តទុកដាក់នឹងរឿងនេះដែរ ដរាបណាពួកគេមិនទទួលខុសត្រូវដោយខ្លួនឯង នោះអ្វីៗគឺល្អប្រសើរសម្រាប់ពួកគេហើយ។ តើការបំពេញភារកិច្ចបែបនេះស្មោះត្រង់នឹងព្រះជាម្ចាស់ដែរឬទេ? នេះហៅថា ការគេចវេះពីទំនួលខុសត្រូវ ការធ្វេសប្រហែសនឹងភារកិច្ច ការលេងល្បិច។ ពួកគេបានត្រឹមតែនិយាយ តែមិនធ្វើអ្វីពិតប្រាកដឡើយ។ ពួកគេនិយាយនឹងខ្លួនឯងថា «ប្រសិនបើរឿងនេះជាភារកិច្ចរបស់ខ្ញុំ ត្រូវដោះស្រាយ តើនឹងទៅជាយ៉ាងណាប្រសិនបើខ្ញុំធ្វើខុសនៅទីបំផុត? នៅពេលពួកគេរកអ្នកដែលត្រូវទទួលកំហុស តើពួកគេនឹងមិនចាត់វិធានការលើខ្ញុំទេឬ? តើការទទួលខុសត្រូវចំពោះរឿងនេះនឹងមិនធ្លាក់មកលើខ្ញុំមុនគេទេឬ?» នេះគឺជាអ្វីដែលពួកគេព្រួយបារម្ភ។ ប៉ុន្តែ តើអ្នកជឿថាព្រះជាម្ចាស់ពិនិត្យពិច័យគ្រប់ទាំងអស់ដែរឬទេ? មនុស្សគ្រប់រូបសុទ្ធតែធ្វើខុស។ ប្រសិនបើមនុស្សម្នាក់ដែលមានបំណងត្រឹមត្រូវ តែខ្វះបទពិសោធ ហើយមិនធ្លាប់ចាត់ចែងរឿងប្រភេទណាមួយពីមុនមក ប៉ុន្តែពួកគេបានព្យាយាមអស់ពីសមត្ថភាពហើយ នោះព្រះជាម្ចាស់នឹងទតឃើញ។ អ្នកត្រូវតែជឿថាព្រះជាម្ចាស់ពិនិត្យពិច័យរបស់សព្វសារពើ និងចិត្តរបស់មនុស្សផងដែរ។ ប្រសិនបើ មនុស្សមិនជឿសូម្បីតែរឿងនេះ តើពួកគេមិនមែនជាអ្នកមិនជឿទេឬ? តើការបំពេញភារកិច្ចរបស់មនុស្សបែបនេះអាចមានសារៈសំខាន់អ្វីទៅ? វាពិតជាមិនសំខាន់ទេថាពួកគេបំពេញភារកិច្ចនេះឬអត់ មែនទេ? ពួកគេខ្លាចទទួលខុសត្រូវ ហើយពួកគេគេចវេះពីទំនួលខុសត្រូវ។ នៅពេលមានអ្វីកើតឡើង ពួកគេមិនព្យាយាមគិតរកវិធីដោះស្រាយបញ្ហានោះភ្លាមៗទេ ផ្ទុយទៅវិញ ពួកគេហៅទូរសព្ទទៅជូនដំណឹងដល់អ្នកដឹកនាំជាមុនសិន។ ពិតណាស់ មនុស្សមួយចំនួនព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯង ស្របពេលដែលពួកគេជូនដំណឹងដល់អ្នកដឹកនាំ ប៉ុន្តែមនុស្សមួយចំនួនមិនធ្វើបែបនេះទេ ហើយកិច្ចការដំបូងដែលពួកគេធ្វើគឺហៅទូរសព្ទទៅអ្នកដឹកនាំ ហើយបន្ទាប់ពីការហៅទូរសព្ទរួច ពួកគេគ្រាន់តែរង់ចាំដោយអសកម្ម ដោយរង់ចាំការបង្គាប់។ នៅពេលអ្នកដឹកនាំ បង្គាប់ឱ្យពួកគេឈានមួយជំហាន ពួកគេក៏ឈានមួយជំហាន បើអ្នកដឹកនាំប្រាប់ឱ្យធ្វើអ្វីមួយ ពួកគេក៏ធ្វើរឿងនោះ។ ប្រសិនបើអ្នកដឹកនាំមិននិយាយអ្វី ឬមិនបង្គាប់អ្វីទេ ពួកគេមិនធ្វើអ្វីទាំងអស់ ហើយគ្រាន់តែពន្យារពេល។ បើគ្មាននរណាម្នាក់ជំរុញ ឬមើលការខុសត្រូវពួកគេទេ ពួកគេមិនធ្វើការងារអ្វីទាល់តែសោះ។ ប្រាប់ខ្ញុំមក តើមនុស្សបែបនេះកំពុងបំពេញភារកិច្ចមែនទេ? ទោះបីជាពួកគេកំពុងធ្វើការក៏ដោយ ក៏ពួកគេគ្មានភក្ដីភាពដែរ! មានរបៀបមួយទៀតដែលការភ័យខ្លាចទទួលខុសត្រូវរបស់មនុស្សម្នាក់ក្នុងការបំពេញភារកិច្ចបង្ហាញចេញមក។ នៅពេលពួកគេបំពេញភារកិច្ចរបស់ពួកគេ មនុស្សមួយចំនួនធ្វើតែការងារបន្តិចបន្តួចបែបងាយៗ និងសាមញ្ញៗប៉ុណ្ណោះ ជាការងារដែលមិនមានការទទួលខុសត្រូវ។ ចំណែកឯការងារដែលជួបការលំបាក និងមានការទទួលខុសត្រូវ ពួកគេរុញដាក់អ្នកដទៃ ហើយប្រសិនបើមានអ្វីខុសឆ្គងកើតឡើង ពួកគេក៏រុញកំហុសទៅលើមនុស្សទាំងនោះ ហើយធ្វើឱ្យខ្លួនឯងរួចខ្លួន។ នៅពេលអ្នកដឹកនាំពួកជំនុំឃើញថាពួកគេគ្មានការទទួលខុសត្រូវ ពួកគេក៏ផ្ដល់ជំនួយដោយអត់ធ្មត់ ឬក៏លួសកាត់ពួកគេ ដើម្បីឱ្យពួកគេអាចទទួលខុសត្រូវ។ ប៉ុន្តែពួកគេនៅតែមិនចង់ ហើយពួកគេគិតថា «ភារកិច្ចនេះពិបាកធ្វើណាស់។ ខ្ញុំនឹងត្រូវទទួលខុសត្រូវនៅពេលមានរឿងខុសឆ្គងកើតឡើង ហើយខ្ញុំថែមទាំងអាចត្រូវបានបោសសម្អាត និងជម្រុះចោលទៀតផង ហើយនោះនឹងជាទីបញ្ចប់សម្រាប់ខ្ញុំហើយ»។ តើនេះជាអាកប្បកិរិយាបែបណា? ប្រសិនបើពួកគេគ្មានស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ពួកគេ តើពួកគេអាចបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អដោយរបៀបណា? អ្នកដែលមិនលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់ដោយពិតប្រាកដ មិនអាចបំពេញភារកិច្ចណាមួយបានល្អឡើយ ហើយអ្នកដែលខ្លាចទទួលខុសត្រូវនឹងធ្វើឱ្យការងារយឺតយ៉ាវតែប៉ុណ្ណោះនៅពេលពួកគេបំពេញភារកិច្ចរបស់ពួកគេ។ មនុស្សប្រភេទនេះមិនគួរឱ្យទុកចិត្ត ឬអាចពឹងពាក់បានឡើយ ពួកគេបំពេញភារកិច្ចរបស់ពួកគេគ្រាន់តែដើម្បីមានអាហារសម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះ។ តើ «អ្នកសុំទាន» បែបនេះគួរតែត្រូវបានជម្រុះចោលដែរឬទេ? ពួកគេគួរតែត្រូវបានជម្រុះចោល។ ដំណាក់របស់ព្រះជាម្ចាស់មិនចង់បានមនុស្សបែបនេះទេ។ ទាំងនេះគឺជាការបង្ហាញចេញទាំងបីយ៉ាងរបស់មនុស្សដែលខ្លាចទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ មនុស្សដែលខ្លាចទទួលខុសត្រូវក្នុងភារកិច្ចរបស់ពួកគេមិនអាចឈានដល់កម្រិតជាអ្នកធ្វើការដែលមានភាពស្មោះត្រង់បានឡើយ ហើយក៏មិនសមនឹងបំពេញភារកិច្ចដែរ។ មនុស្សមួយចំនួនត្រូវបានជម្រុះចោលដោយសារតែអាកប្បកិរិយាបែបនេះចំពោះភារកិច្ចរបស់ពួកគេ។ សូម្បីតែឥឡូវនេះ ពួកគេប្រហែលជាមិនដឹងពីមូលហេតុ ហើយនៅតែរអ៊ូរទាំថា «ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំដោយចិត្តក្លៀវក្លាដ៏ក្តៅគគុក ដូច្នេះហេតុអ្វីបានជាពួកគេបណ្ដេញខ្ញុំចេញយ៉ាងព្រងើយកន្តើយដូច្នេះ?» សូម្បីតែឥឡូវនេះ ពួកគេនៅតែមិនយល់។ អ្នកដែលមិនយល់ពីសេចក្ដីពិត ចំណាយពេលពេញមួយជីវិតរបស់ពួកគេដោយមិនអាចយល់បានថាហេតុអ្វីបានជាពួកគេត្រូវបានជម្រុះចោល។ ពួកគេរកលេសដោះសាឱ្យខ្លួនឯង ហើយបន្តការពារខ្លួនឯងដោយគិតថា «វាជាសភាវគតិទេដែលមនុស្សការពារខ្លួនឯង ហើយពួកគេគួរតែធ្វើដូច្នេះ។ អ្នកណាមិនគិតពីខ្លួនឯងខ្លះ? អ្នកណាមិនត្រូវការទុកផ្លូវរត់គេចសម្រាប់ខ្លួនឯង?» ប្រសិនបើអ្នកតែងតែការពារខ្លួនឯងជានិច្ច រាល់ពេលមានអ្វីកើតឡើងចំពោះអ្នក ហើយទុកផ្លូវក្រោយ និងផ្លូវគេចខ្លួនឱ្យខ្លួនឯង តើអ្នកកំពុងតែយកសេចក្ដីពិតទៅអនុវត្តដែរឬទេ? នេះមិនមែនជាការអនុវត្តសេចក្ដីពិតទេ នេះគឺជាភាពក្រឡេចក្រឡុច។ ឥឡូវនេះ អ្នកកំពុងបំពេញភារកិច្ចរបស់អ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ តើអ្វីទៅជាគោលការណ៍ទីមួយនៃការបំពេញភារកិច្ច? នោះគឺអ្នកត្រូវតែបំពេញភារកិច្ចនោះដោយអស់ពីចិត្តជាមុនសិន ដោយឥតសំចៃកម្លាំងឡើយ ហើយដោយរបៀបនេះ ការពារផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាគោលការណ៍សេចក្ដីពិតដែលអ្នកគួរតែយកទៅអនុវត្ត។ ការការពារខ្លួនឯងដោយទុកច្រកក្រោយ និងផ្លូវរត់គេចសម្រាប់ខ្លួនឯង គឺជាគោលការណ៍នៃការអនុវត្តដែលអ្នកគ្មានជំនឿធ្វើតាម និងជាទស្សនវិជ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ពួកគេ។ ការគិតពីខ្លួនឯងជាមុនក្នុងគ្រប់កិច្ចការទាំងអស់ និងការដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនមុនអ្វីៗទាំងអស់ ដោយមិនគិតពីអ្នកដទៃ ដោយជឿថា ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់អ្នកដទៃ គ្មានជាប់ពាក់ព័ន្ធនឹងខ្លួនឡើយ ដោយគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាមុន ហើយបន្ទាប់មកគិតពីផ្លូវរត់គេច តើនេះមិនមែនជាអ្នកគ្មានជំនឿទេឬ? នេះគឺជាអ្នកគ្មានជំនឿយ៉ាងពិតប្រាកដ។ មនុស្សប្រភេទនេះមិនសក្តិសមនឹងបំពេញភារកិច្ចឡើយ។ នៅមានមនុស្សមួយចំនួនទៀតដូចជាស៊ាវកាំងនៅក្នុងសាច់រឿងនេះ គាត់គឺជាឧទាហរណ៍តួយ៉ាងមួយ។ ពួកគេមិនអាចធ្វើអ្វីដោយយកចិត្តទុកដាក់ពិតប្រាកដបានទេ។ ពួកគេចង់បានភាពស្រណុកសុខស្រួលក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ពួកគេមិនចង់ទទួលរងសូម្បីតែការលំបាក ឬការខកចិត្តបន្តិចបន្តួចឡើយ។ សាច់ឈាមរបស់ពួកគេត្រូវតែស្រណុកស្រួល ពួកគេត្រូវតែអាចហូប និងគេងបានតាមពេលវេលាទៀងទាត់ ហើយមិន ត្រូវខ្យល់ត្រូវភ្លៀងត្រូវកម្តៅថ្ងៃក្តៅ។ លើសពីនេះទៅទៀត ពួកគេមិនទទួលខុសត្រូវចំពោះការងាររបស់ពួកគេឡើយ។ អ្វីដែលពួកគេធ្វើត្រូវតែជាអ្វីដែលពួកគេចូលចិត្ត ជាអ្វីដែលពួកគេពូកែ ជាអ្វីដែលពួកគេសុខចិត្តធ្វើយ៉ាងជ្រាលជ្រៅ។ ប្រសិនបើពួកគេមិនបានធ្វើអ្វីដែលពួកគេចង់បានទេ ពួកគេមិនស្ដាប់បង្គាប់សូម្បីតែបន្តិចឡើយ។ ពួកគេតែងតែប្រែចុះប្រែឡើង ហើយមានចិត្តពីរ។ ពួកគេមិនដែលមានការបេ្តជ្ញាចិត្តនឹងនរក្នុងអ្វីដែលពួកគេធ្វើឡើយ។ ពួកគេតែងតែមានជើងម្ខាងនៅខាងក្នុង ជើងម្ខាងនៅខាងក្រៅ។ នៅពេលពួកគេរងទុក្ខ ពួកគេចង់ដកថយ។ ពួកគេមិនអាចស៊ូទ្រាំនឹងការត្រូវលួសកាត់បានទេ។ មិនអាចទាមទារអ្វីធំដុំពីពួកគេបានទេ។ ពួកគេមិនអាចរងទុក្ខបានទេ។ អ្វីដែលពួកគេធ្វើគឺអាស្រ័យទាំងស្រុងទៅលើផលប្រយោជន៍ និងផែនការផ្ទាល់ខ្លួនរបស់ពួកគេ គឺគ្មានការស្ដាប់បង្គាប់សូម្បីតែមួយចំណែកតូចនៅក្នុងខ្លួនពួកគេឡើយ។ ប្រសិនបើមនុស្សប្រភេទនេះមិនអាចស្វែងរកសេចក្ដីពិត និង ឆ្លុះបញ្ចាំងលើខ្លួនឯងបានទេ នោះការប្រព្រឹត្ត និងនិស្ស័យពុករលួយទាំងនេះគឺពិបាកនឹងផ្លាស់ប្ដូរណាស់។ ការបំពេញភារកិច្ចក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់តម្រូវឱ្យមានភាពស្មោះត្រង់យ៉ាងហោចណាស់បន្តិចបន្តួច។ តើអ្នករាល់គ្នាគិតថាមនុស្សទាំងនេះស្មោះត្រង់ដែរឬទេ? នៅពេលដែលត្រូវការការខិតខំប្រឹងប្រែងពិតប្រាកដ ពួកគេក៏រួញរា។ ពួកគេគ្មានភាពស្មោះត្រង់សូម្បីតែមួយចំណែកតូចឡើយ។ នេះ ពិតជានាំឱ្យមានការពិបាក និងពិបាកដោះស្រាយណាស់។ ពួកគេមានអារម្មណ៍ថាពួកគេអស្ចារ្យ ហើយពួកគេមានអារម្មណ៍ថាខ្លួនទទួលរងនូវភាពអយុត្តិធម៌ សូម្បីតែនៅពេលដែលពួកគេត្រូវបានបណ្តេញចេញ ឬត្រូវលួសកាត់ក៏ដោយ។ វាពិតជានាំឱ្យមានការពិបាកណាស់ ប្រសិនបើមនុស្សមិនស្វែងរកសេចក្ដីពិត ឬចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ប៉ុណ្ណឹងបានហើយសម្រាប់ប្រធានបទនេះ ចូរយើងចូលទៅកាន់ចំណុចសំខាន់វិញ។

ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្ដីពិត ឬព្រះជាម្ចាស់ទេ

ការប្រកបនៅថ្ងៃនេះ គឺអំពីចំណុចទីប្រាំបីនៃវិធីផ្សេងៗដែលពួកទទឹងនឹងព្រះគ្រីស្ទបានស្ដែងចេញ៖ ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ។ តើអ្នករាល់គ្នាអាចយល់ពីចំណុចនេះបានដែរឬទេ? សូមរិះគិតជាមុនសិនថា តើការស្ដែងចេញមួយណានៃចំណុចនេះ ដែលអ្នករាល់គ្នាអាចផ្គូផ្គងជាមួយនឹងអ្វីដែលអ្នករាល់គ្នាយល់បាន។ ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ។ ន័យត្រង់នៃឃ្លានេះ គឺងាយយល់ណាស់ ប៉ុន្តែនៅខាងក្នុងនោះមានសភាពជាច្រើន និងមាននិស្ស័យផ្សេងៗដែលមនុស្សមួយចំនួនបានសម្ដែងចេញ ឬឥវិយាបថផ្សេងៗដែលនិស្ស័យទាំងនោះបានសម្ដែងចេញ។ នេះគឺជាប្រធានបទដ៏ធំមួយ។ យើងនឹងត្រូវប្រកបគ្នាអំពីប្រធានបទនេះ ដោយចាប់ផ្ដើមពីចំណុចតូចៗមួយចំនួនរបស់វា។ ប្រសិនបើបកស្រាយចំណុចនេះតាមន័យត្រង់ ភាគច្រើន មនុស្សដែលអធិប្បាយពីពាក្យពេចន៍ និងគោលលទ្ធិ តែងតែនិយាយថា៖ «វាមានន័យថា ត្រូវស្ដាប់តាមពួកគេគ្រប់រឿង ពួកគេបង្ខំឱ្យមនុស្សស្ដាប់តាមពួកគេ ទោះបីអ្វីដែលពួកគេនិយាយនោះ មិនស្របតាមសេចក្ដីពិតក៏ដោយ។ នៅពេលដែលពួកគេអធិប្បាយពីពាក្យពេចន៍ និងគោលលទ្ធិបន្តិចបន្តួច ពួកគេក៏ឱ្យអ្នកដទៃស្ដាប់តាមពួកគេ។ នៅពេលដែលពួកគេនិយាយឃ្លាមួយ ពួកគេក៏ឱ្យអ្នកដទៃស្ដាប់តាមឃ្លានោះ។ ពួកគេតែងតែចូលចិត្តបញ្ជាអ្នកដទៃ ចាត់ចែងការងារឱ្យអ្នកដទៃ និងបង្ខំអ្នកដទៃឱ្យស្ដាប់តាមពួកគេ»។ តើនេះមិនមែនជារបៀបដែលពួកគេតែងតែនិយាយទេឬអី នៅពេលដែលពួកគេនិយាយបន្តិចបន្តួចអំពីន័យត្រង់របស់វានោះ? តើមានអ្វីផ្សេងទៀត? «ពួកគេគិតថា ពួកគេត្រូវគ្រប់រឿង។ ពួកគេបង្ខំឱ្យមនុស្សគ្រប់គ្នាស្ដាប់តាមពួកគេ ហើយបង្ខំមនុស្សឱ្យចុះចូលនឹងអ្វីដែលពួកគេនិយាយ ទោះបីជាវាមិនស្របតាមសេចក្ដីពិតក៏ដោយ។ ពួកគេចាត់ទុកខ្លួនឯងជាសេចក្ដីពិត និងជាព្រះជាម្ចាស់ ហើយការដែលមនុស្សស្ដាប់តាមពួកគេ គឺមានន័យថាមនុស្សកំពុងចុះចូលនឹងសេចក្ដីពិត និងព្រះជាម្ចាស់ហើយ។ នេះហើយជាអត្ថន័យរបស់វា»។ បើឱ្យអ្នករាល់គ្នានិយាយអំពីប្រធានបទនេះវិញ ចូរគិតមើលថាតើអ្នករាល់គ្នាគួរនិយាយរបៀបណា។ ប្រសិនបើអ្នករាល់គ្នាត្រូវចាប់ផ្ដើមពីអ្វីដែលអ្នករាល់គ្នាបានឃើញ ឬបានជួបប្រទះផ្ទាល់ តើអ្នករាល់គ្នានឹងចាប់ផ្ដើមចេញពីចំណុចណា? ពេលយើងនិយាយអំពីតថភាពភ្លាម អ្នករាល់គ្នាក៏គ្មានអ្វីត្រូវនិយាយតែម្ដង។ ចុះតើអ្នករាល់គ្នាក៏គ្មានអ្វីត្រូវនិយាយដែរឬ នៅក្នុងការប្រកបគ្នាជាធម្មតារបស់អ្នករាល់គ្នាជាមួយបងប្អូនប្រុសស្រីនោះ? តើអ្នករាល់គ្នាអាចបំពេញការងាររបស់អ្នករាល់គ្នាឱ្យបានល្អដោយមិននិយាយស្ដីបានដោយរបៀបណា? សូមនិយាយបន្តិចជាមុនសិន អំពីរបៀប និងឥវិយាបថជាក់លាក់មួយចំនួននៃការស្ដែងចេញនេះ។ តើរបៀប និងឥរិយាបថណាខ្លះដែលអ្នករាល់គ្នាធ្លាប់បានឃើញ ឬធ្លាប់ធ្វើបន្ទាល់ពីមុនមក? តើអ្នករាល់គ្នាមានមានគំនិតអ្វីខ្លះទេ? (នៅពេលដែលខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំមានគំនិតមួយចំនួនដែលខ្លាំងក្លាគួរសម ហើយខ្ញុំពិតជាចង់ធ្វើតាមគំនិតទាំងនោះណាស់។ ខ្ញុំគិតថា គំនិតទាំងនោះរបស់ខ្ញុំគឺល្អ និងត្រឹមត្រូវ ហើយនៅពេលដែលអ្នកដទៃលើកឡើងពីការសង្ស័យអំពីគំនិតទាំងនោះ ខ្ញុំនិយាយថា រឿងនេះមិនត្រូវពន្យារពេលទេ គឺត្រូវតែដោះស្រាយភ្លាមៗ។ បន្ទាប់មក ខ្ញុំក៏បង្ខំធ្វើតាមអ្វីដែលខ្ញុំបានគិតទុក។ អ្នកដទៃប្រហែលជាចង់ស្វែងរក ប៉ុន្តែខ្ញុំមិនចង់ទុកពេលឱ្យពួកគេទេ។ ខ្ញុំចង់ឱ្យពួកគេធ្វើរឿងនោះស្របតាមគំនិតរបស់ខ្ញុំ។) នោះគឺជាការស្ដែងចេញដ៏ជាក់លាក់មួយ។ តើមានអ្នកណាអាចនិយាយមួយទៀតបានទេ? (មានពេលមួយ ខ្ញុំកំពុងប្រកបជាមួយបងប្អូនប្រុសស្រីអំពីបញ្ហានៃការលើកស្ទួយ និងការបណ្ដុះបណ្ដាលនរណាម្នាក់។ តាមពិត ខ្ញុំបានតាំងចិត្តរួចទៅហើយក្នុងការលើកស្ទួយបុគ្គលនោះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានស្វែងរកពីខាងលើរួចហើយ ហើយថាគ្មានបញ្ហាអ្វីទេក្នុងការលើកស្ទួយគាត់។ បងប្អូនប្រុសស្រីមួយចំនួននៅមិនទាន់យល់ពីរឿងនេះច្បាស់នៅឡើយទេ ហើយខ្ញុំក៏មិនបានប្រកបគ្នាអំពីមូលហេតុដែលយើងគួរលើកស្ទួយបុគ្គលនោះ អំពីថាតើគោលការណ៍មានអ្វីខ្លះ ឬសេចក្ដីពិតជាអ្វីនោះដែរ។ ខ្ញុំគ្រាន់តែប្រាប់ពួកគេដោយបង្ខំអំពីចំណុចល្អៗរបស់បុគ្គលនោះ ថាការលើកស្ទួយគាត់គឺស្របតាមគោលការណ៍។ ខ្ញុំបានបង្ខិតបង្ខំពួកគេឱ្យស្ដាប់បង្គាប់ខ្ញុំ ឱ្យជឿថារឿងដែលខ្ញុំកំពុងធ្វើនោះគឺត្រឹមត្រូវ)។ អ្នករាល់គ្នាកំពុងនិយាយអំពីបញ្ហាមួយប្រភេទ និងសភាពមួយប្រភេទ ដែលសរុបទៅគឺត្រូវនឹងចំណុចនេះ។ មើលទៅ ការយល់ដឹងអំពីសេចក្ដីពិតរបស់អ្នករាល់គ្នា គឺត្រឹមតែការយល់ដឹងតាមន័យត្រង់បន្តិចបន្តួចនោះប៉ុណ្ណោះ ដូច្នេះ ខ្ញុំនឹងត្រូវប្រកបគ្នាអំពីរឿងនេះ។ ប្រសិនបើអ្នករាល់គ្នាយល់ពីចំណុចនេះបានច្រើនហើយនោះ យើងនឹងរំលងវា ហើយប្រកបអំពីចំណុចបន្ទាប់។ ក៏ប៉ុន្តែ មើលទៅ យើងនៅមិនទាន់អាចរំលងបាននៅឡើយទេ ហើយត្រូវតែប្រកបគ្នាអំពីរឿងនេះតាមការគ្រោងទុក។

ចំណុចទីប្រាំបីនៃការស្ដែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ៖ ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ។ នៅក្នុងចំណុចនេះ មានការសម្ដែងចេញមួយចំនួនអំពីសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ។ វាច្បាស់ណាស់ថាមិនមែនជារឿងតែមួយ ឃ្លាតែមួយ ទស្សនៈតែមួយ ឬរបៀបដោះស្រាយរឿងរ៉ាវតែមួយនោះទេ ផ្ទុយទៅវិញ វាគឺជានិស្ស័យមួយ។ ចុះតើវាជានិស្ស័យអ្វីទៅ? វាសម្ដែងចេញតាមរបៀបមួយចំនួន។ របៀបទីមួយគឺថា មនុស្សបែបនេះមិនអាចសហការជាមួយអ្នកណាម្នាក់បានឡើយ។ តើនេះជារបៀបនៃការធ្វើរឿងរ៉ាវមែនទេ? (ទេ វាជានិស្ស័យ)។ ត្រូវហើយ។​ វាគឺជាការបញ្ចេញឱ្យឃើញនូវនិស្ស័យមួយ ដែលសារជាតិរបស់វាគឺភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត។ មនុស្សបែបនេះមិនអាចសហការជាមួយអ្នកណាម្នាក់បានឡើយ។ នេះគឺជាចំណុចទីមួយ។ របៀបទីពីរដែលវាស្ដែងចេញ គឺពួកគេមានបំណងប្រាថ្នា និងមហិច្ឆិតាក្នុងការត្រួតត្រា និងយកឈ្នះលើមនុស្ស។ តើនេះជានិស្ស័យមែនទេ? (មែនហើយ)។ តើវាជារបៀបនៃការធ្វើរឿងរ៉ាវមែនទេ? (ទេ។) តើវាខុសប្លែកពីរឿងដែលអ្នករាល់គ្នាបាននិយាយដែរឬទេ? អ្នករាល់គ្នាបាននិយាយអំពីព្រឹត្តិការណ៍តែមួយ របៀបនៃការធ្វើរឿងរ៉ាវតែមួយ។ ចំណុចទាំងនោះមិនមែនជាសារជាតិទេ។ តើការស្ដែងចេញនេះមិនធ្ងន់ធ្ងរជាងរឿងដែលអ្នករាល់គ្នាបាននិយាយទេឬអី? (មែនហើយ)។ វាចាក់ចំឫសគល់តែម្ដង។ ហើយរបៀបទីបី គឺការហាមឃាត់អ្នកដទៃមិនឱ្យលូកដៃ សួរនាំ ឬមើលការខុសត្រូវពួកគេ នៅក្នុងការងារណាមួយដែលពួកគេបានទទួលខុសត្រូវឡើយ។ តើនេះជាសារជាតិមែនទេ? (មែនហើយ)។ មានអាកប្បកិរិយា និងរបៀបនៃការធ្វើរឿងរ៉ាវជាច្រើន ដែលជាប់ពាក់ព័ន្ធនៅក្នុងសារជាតិនីមួយៗទាំងនេះ។ ម្ដងទៀត សារជាតិនេះគឺត្រូវគ្នានឹងចំណុចទីប្រាំបី តើមែនទេ? របៀបទីបួន គឺពួកគេតាំងខ្លួនជាតំណាងនៃសេចក្ដីពិត នៅពេលដែលពួកគេទទួលបានបទពិសោធ និងចំណេះដឹងបន្តិចបន្តួច ហើយបានរៀនសូត្រពីមេរៀនខ្លះៗ ដែលមានន័យថា ប្រសិនបើពួកគេអាចប្រកបគ្នាអំពីសេចក្ដីពិតបានបន្តិចបន្តួច ពួកគេគិតថាខ្លួនឯងមានតថភាពនៃសេចក្ដីពិត ហើយចង់បង្ហាញអ្នកដទៃថា ពួកគេគឺជាមនុស្សដែលមានសេចក្ដីពិត ជាមនុស្សដែលអនុវត្តសេចក្ដីពិត ស្រឡាញ់សេចក្ដីពិត និងមានតថភាពនៃសេចក្ដីពិត។ ពួកគេតាំងខ្លួនជាតំណាងនៃសេចក្ដីពិត តើនេះមិនមែនជារឿងដែលមានលក្ខណៈធ្ងន់ធ្ងរទេឬអី? (មែនហើយ)។ តើការស្ដែងចេញនេះត្រូវគ្នានឹងចំណុចទីប្រាំបីដែរឬទេ? (មែនហើយ។) វាពិតជាត្រូវគ្នា។ ជាមូលដ្ឋាន ចំណុចទីប្រាំបីស្ដែងចេញតាមរបៀបទាំងបួននេះ។ សូមសូត្រចំណុចទាំងនោះ ដោយចាប់ផ្ដើមពីចំណុចទីមួយ។ (ចំណុចទីមួយគឺថា មនុស្សបែបនេះមិនអាចសហការដោយចុះសម្រុងជាមួយអ្នកណាម្នាក់បានឡើយ)។ ពាក្យ «ដោយចុះសម្រុង» សំដៅលើការអាចសហការបាន។ មនុស្សបែបនេះគ្រាន់តែមិនអាចសហការជាមួយអ្នកណាម្នាក់បានសោះឡើយ។ ពួកគេធ្វើអ្វីៗដោយខ្លួនឯង គឺធ្វើសកម្មភាពតែម្នាក់ឯងនៅក្នុងទង្វើរបស់ពួកគេ។ ពាក្យ «តែឯង» គឺជាលក្ខណៈពិសេសនៃការស្ដែងចេញទីមួយ។ ឥឡូវនេះ ចំណុចទីពីរ។ (ពួកគេមានមហិច្ឆិតា និងបំណងប្រាថ្នាក្នុងការត្រួតត្រា និងយកឈ្នះលើមនុស្ស)។ តើនេះជាការស្ដែងចេញដ៏ធ្ងន់ធ្ងរមែនទេ? (មែនហើយ)។ ចុះតើអ្វីជាលក្ខណៈពិសេសនៃការស្ដែងចេញទីពីរ? សូមរៀបរាប់វាដោយប្រើពាក្យមួយម៉ាត់។ (ទុច្ចរិត)។ ពាក្យ «ទុច្ចរិត» គឺជាគុណនាម វាពិពណ៌នាពីនិស្ស័យរបស់ពួកគេ។ ពាក្យនេះគួរតែជាពាក្យ «ត្រួតត្រា»។ ការ «ត្រួតត្រា» គឺជាសកម្មភាពមួយ ដែលកើតចេញពីនិស្ស័យបែបនេះ។ ហើយការស្ដែងចេញទីបី។ (ពួកគេហាមឃាត់អ្នកដទៃមិនឱ្យលូកដៃ សួរនាំ ឬមើលការខុសត្រូវពួកគេ នៅក្នុងការងារណាមួយដែលពួកគេបានទទួលខុសត្រូវឡើយ)។ តើនេះមិនមែនជានិស្ស័យដែលមានជាទូទៅនៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? (មែនហើយ)។ វាជានិស្ស័យពិសេសមួយដែលមានតែចំពោះពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ។ តើមានពាក្យស័ក្តិសមណាមួយដើម្បីសង្ខេបការសម្ដែងចេញនេះដែរឬទេ? មាន គឺពាក្យ «ទាស់ទទឹង»។ ទោះជាអ្នកណាមកក៏ដោយ ក៏ពួកគេទាស់ទទឹងនឹងអ្នកនោះដែរ ហើយកុំសង្ឃឹមថាពួកគេនឹងទទួលយកការមើលការខុសត្រូវ និងការសួរនាំពីបងប្អូនប្រុសស្រី និងពីមនុស្សធម្មតាឱ្យសោះ។ សូម្បីតែការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ក៏ពួកគេមិនទទួលយកផង។ តើនេះមិនមែនជាការទាស់ទទឹងទេឬអី? (មែនហើយ)។ ហើយការសម្ដែងចេញទីបួន។ (ពួកគេតាំងខ្លួនជាតំណាងនៃសេចក្ដីពិត នៅពេលដែលពួកគេទទួលបានបទពិសោធ និងចំណេះដឹងបន្តិចបន្តួច ហើយបានរៀនសូត្រពីមេរៀនខ្លះៗ)។ យើងនឹងសរុបចំណុចនេះដោយប្រើពាក្យដ៏ស័ក្តិសមមួយ៖ «តាំងខ្លួន»។ ការតាំងខ្លួន គឺធ្ងន់ធ្ងរជាងការក្លែងបន្លំទៅទៀត។ ឥរិយាបថជាមូលដ្ឋាន និងមានលក្ខណៈពិសេស របៀបនៃការធ្វើរឿងរ៉ាវ និងនិស្ស័យដែលទាក់ទងនឹងចំណុចទីប្រាំបី គឺសុទ្ធតែអាចរកឃើញនៅក្នុងការស្ដែងចេញទាំងបួននេះ។ លក្ខណៈពិសេសនៃការស្ដែងចេញទីមួយគឺ «តែឯង»។ ពួកគេមិនសហការជាមួយអ្នកណាម្នាក់ឡើយ ប៉ុន្តែចង់ធ្វើសកម្មភាពដោយខ្លួនឯង។ ពួកគេមិនស្ដាប់អ្នកណាក្រៅពីខ្លួនឯងទេ ហើយពួកគេឱ្យអ្នកដទៃស្ដាប់តែពួកគេម្នាក់គត់ មិនឱ្យស្ដាប់អ្នកណាផ្សេងឡើយ។ ត្រូវតែស្ដាប់តាមពួកគេ បើមិនដូច្នោះទេ គ្មានជម្រើសផ្សេងឡើយ។ លក្ខណៈពិសេសនៃការសម្ដែងចេញទីពីរគឺ «ត្រួតត្រា»។ ពួកគេចង់ត្រួតត្រាមនុស្ស ហើយពួកគេនឹងប្រើមធ្យោបាយផ្សេងៗដើម្បីត្រួតត្រាអ្នក គំនិតរបស់អ្នក របៀបនៃការធ្វើរឿងរ៉ាវរបស់អ្នក ចិត្តរបស់អ្នក និងទស្សនៈរបស់អ្នក។ ពួកគេមិនប្រកបគ្នាអំពីសេចក្ដីពិតដល់អ្នកទេ។ ពួកគេមិនធ្វើឱ្យអ្នកយល់ពីគោលការណ៍សេចក្ដីពិតទេ ហើយពួកគេក៏មិនធ្វើឱ្យអ្នកយល់ពីបំណងរបស់ព្រះជាម្ចាស់ដែរ។ ពួកគេចង់ត្រួតត្រាអ្នកសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីឱ្យអ្នកនិយាយជំនួសពួកគេ ធ្វើរឿងរ៉ាវសម្រាប់ពួកគេ និងធ្វើការដោយកម្លាំងឱ្យពួកគេ ដើម្បីឱ្យអ្នកលើកតម្កើងពួកគេ និងធ្វើបន្ទាល់ឱ្យពួកគេ។ ពួកគេចង់ត្រួតត្រាអ្នកធ្វើជាទាសកររបស់ពួកគេ ជាអាយ៉ងរបស់ពួកគេ។ លក្ខណៈពិសេសនៃការសម្ដែងចេញទីបីគឺ «ទាស់ទទឹង» ដែលមានន័យថា ទាស់ទទឹងនឹងអ្វីៗគ្រប់យ៉ាង។ អ្វីៗគ្រប់យ៉ាងដែលអាចបង្កើតជាការញែកដឹង ឬការមើលការខុសត្រូវ ឬជាការគំរាមកំហែងដល់កិច្ចការ និងពាក្យសម្ដីរបស់ពួកគេ គឺពួកគេទាស់ទទឹង និងប្រឆាំងទាំងស្រុង។ លក្ខណៈពិសេសនៃការសម្ដែងចេញទីបួនគឺ «តាំងខ្លួន»។ តើពួកគេតាំងខ្លួនជាអ្វី? ពួកគេតាំងខ្លួនជាតំណាងនៃសេចក្ដីពិត ដែលមានន័យថា ពួកគេតម្រូវឱ្យមនុស្សចងចាំនូវអ្វីដែលពួកគេនិយាយ និងអ្វីដែលពួកគេធ្វើ ហើយថែមទាំងកត់ត្រារឿងទាំងនោះចូលក្នុងសៀវភៅសរសេររបស់ពួកគេទៀតផង។ ពួកគេនិយាយថា៖ «តើគ្រាន់តែចងចាំក្នុងខួរក្បាល ម៉េចនឹងគ្រប់គ្រាន់ទៅ? អ្នកត្រូវតែកត់ត្រាវាចូលក្នុងសៀវភៅសរសេររបស់អ្នក។ គ្មានអ្នករាល់គ្នាណាម្នាក់យល់ពីអ្វីដែលខ្ញុំកំពុងនិយាយទេ។ វាជារឿងជ្រាលជ្រៅណាស់!» តើពួកគេចាត់ទុកពាក្យសម្ដីរបស់ពួកគេជាអ្វី? ជាសេចក្ដីពិត។ ឥឡូវនេះ ចាប់ពីចំណុចនេះទៅ យើងនឹងប្រកបគ្នាអំពីចំណុចទាំងនោះម្ដងមួយៗ។

I. ការវែកញែកអំពីភាពអសមត្ថភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការសហការជាមួយនរណាក៏ដោយ

ចំណុចទីមួយគឺថា ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចសហការជាមួយអ្នកណាម្នាក់បានឡើយ។ នេះគឺជាការស្ដែងចេញទីមួយនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ។ ពួកគេមិនអាចសហការជាមួយអ្នកណាម្នាក់បានឡើយ។ ពាក្យថា «អ្នកណាម្នាក់» នោះគឺគ្របដណ្ដប់លើមនុស្សគ្រប់គ្នា។ មិនថាបុគ្គលិកលក្ខណៈរបស់ពួកគេស្របគ្នាជាមួយអ្នកដទៃ ឬអត់នោះទេ ហើយមិនថាក្នុងកាលៈទេសៈណាក៏ដោយ ក៏ពួកគេមិនអាចសហការបានដែរ។ នេះមិនមែនជាបញ្ហានៃការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយជាធម្មតានោះទេ។ វាគឺជាបញ្ហានៅក្នុងធម្មជាតិរបស់ពួកគេ។ មនុស្សមួយចំនួននិយាយថា៖ «មានមនុស្សមួយចំនួនដែលបុគ្គលិកលក្ខណៈរបស់ពួកគេមិនស្របគ្នានឹងខ្ញុំ ហើយខ្ញុំមិនអាចសហការជាមួយពួកគេបានទេ ដោយសារតែរឿងនោះ»។ នោះមិនមែនជាបញ្ហាបុគ្គលិកលក្ខណៈធម្មតានោះទេ ប៉ុន្តែជាបញ្ហានៃនិស្ស័យពុករលួយ។ ការមាននិស្ស័យពុករលួយ គឺជាការមាននិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែវាមិនមានន័យថា បុគ្គលនោះមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ប្រសិនបើមាននរណាម្នាក់អាចស្វែងរកសេចក្ដីពិត ហើយអាចស្ដាប់បង្គាប់អ្វីដែលអ្នកដទៃនិយាយ មិនថាអ្នកនោះជានរណាក៏ដោយ ឱ្យតែអ្វីដែលគេនិយាយស្របតាមសេចក្ដីពិត នោះបុគ្គលម្នាក់នោះនឹងងាយសហការដោយចុះសម្រុងជាមួយអ្នកដទៃ មែនទេ? (មែនហើយ)។ វាជារឿងងាយស្រួលសម្រាប់មនុស្សដែលអាចចុះចូលនឹងសេចក្ដីពិត ក្នុងការសហការជាមួយអ្នកដទៃ។ មនុស្សដែលមិនអាចចុះចូលនឹងសេចក្ដីពិត មិនអាចសហការជាមួយអ្នកណាម្នាក់បានឡើយ។ ជាឧទាហរណ៍ មនុស្សមួយចំនួនគឺមានភាពក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតខ្លាំងណាស់។ ពួកគេមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិច ហើយពួកគេមិនអាចសហការដោយចុះសម្រុងជាមួយអ្នកណាម្នាក់បានឡើយ។ ឥឡូវនេះ នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ ពួកគេមានធម្មជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេមិនអាចចុះចូលនឹងសេចក្ដីពិត ឬព្រះជាម្ចាស់បានឡើយ។ មនុស្សមាននិស្ស័យពុករលួយ៖ ប្រសិនបើពួកគេអាចទទួលយកសេចក្ដីពិត នោះវានឹងងាយស្រួលសម្រាប់ពួកគេក្នុងការទទួលបានសេចក្ដីសង្គ្រោះ ប៉ុន្តែប្រសិនបើពួកគេមានធម្មជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយមិនអាចទទួលយកសេចក្ដីពិតទេ ពួកគេនឹងជួបបញ្ហាហើយ។ ការត្រូវបានសង្គ្រោះ នឹងមិនងាយស្រួលសម្រាប់ពួកគេឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនត្រូវបានបើកសម្ដែងឱ្យឃើញ ជាចម្បងដោយសារតែភាពអសមត្ថភាពរបស់ពួកគេក្នុងការសហការជាមួយអ្នកណាម្នាក់ ដោយតែងតែធ្វើសកម្មភាពបែបផ្ដាច់ការ។ តើនេះគឺជាការបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ ឬក៏វាជាសារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ? ការមិនអាចសហការជាមួយអ្នកណាម្នាក់បាន តើនេះជាបញ្ហាអ្វីទៅ? តើវាមានទំនាក់ទំនងអ្វីទៅនឹងការចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់នោះ? ប្រសិនបើយើងត្រូវប្រកបគ្នាអំពីចំណុចនេះឱ្យបានច្បាស់លាស់ អ្នកនឹងអាចមើលឃើញថា អ្នកដែលមានសារជាតិធម្មជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ គឺមិនអាចសហការជាមួយអ្នកណាម្នាក់បានឡើយ ថាពួកគេនឹងដើរផ្លូវរៀងខ្លួនជាមួយអ្នកណាក៏ដោយដែលពួកគេកំពុងសហការជាមួយ ហើយថាពួកគេថែមទាំងនឹងក្លាយជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នាទៀតផង។ មើលពីសំបកក្រៅ វាអាចហាក់ដូចជាពួកទទឹងនឹងព្រះគ្រីស្ទខ្លះមានជំនួយការ ឬដៃគូ ប៉ុន្តែការពិតគឺថា នៅពេលមានរឿងអ្វីមួយកើតឡើង ទោះបីជាអ្នកដទៃត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលស្ដាប់នូវអ្វីដែលពួកគេនិយាយឡើយ។ ពួកគេមិនទាំងយកវាទៅពិចារណាផង កុំថាឡើយដល់ទៅការពិភាក្សា ឬប្រកបគ្នាអំពីវា។ ពួកគេមិនយកចិត្តទុកដាក់ទាល់តែសោះ ហាក់បីដូចជាអ្នកដទៃមិននៅទីនោះអ៊ីចឹង។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទស្ដាប់នូវអ្វីដែលអ្នកដទៃនិយាយ ពួកគេគ្រាន់តែធ្វើឱ្យរួចពីដៃ ឬសម្ដែងឱ្យអ្នកដទៃឃើញប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលឈានដល់ការសម្រេចចិត្តចុងក្រោយ គឺពួកទទឹងនឹងព្រះគ្រីស្ទជាអ្នកសម្រេច។ ពាក្យសម្ដីរបស់អ្នកដទៃគ្រាន់តែជាពាក្យឥតបានការប៉ុណ្ណោះ វាគ្មានន័យទាល់តែសោះ។ ឧទាហរណ៍ នៅពេលដែលមនុស្សពីរនាក់ទទួលខុសត្រូវលើរឿងអ្វីមួយ ហើយម្នាក់ក្នុងចំណោមពួកគេមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ តើបុគ្គលនេះបង្ហាញចេញអ្វីខ្លះ? មិនថាជារឿងអ្វីនោះទេ គឺមានតែគាត់ម្នាក់គត់ដែលជាអ្នកផ្ដើមគំនិត ជាអ្នកសួរនាំ ជាអ្នកចាត់ចែងរឿងរ៉ាវ និងជាអ្នករកដំណោះស្រាយ។ ហើយភាគច្រើន គាត់លាក់បាំងដៃគូរបស់គាត់មិនឱ្យដឹងរឿងអ្វីទាំងអស់។ តើដៃគូរបស់គាត់ជាអ្វីនៅក្នុងភ្នែករបស់គាត់? មិនមែនជាអនុប្រធានរបស់គាត់ទេ ប៉ុន្តែគ្រាន់តែជាគ្រឿងតាំងលម្អប៉ុណ្ណោះ។ នៅក្នុងភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដៃគូរបស់គាត់គឺហាក់ដូចជាមិនមានវត្តមានទាល់តែសោះ។ រាល់ពេលដែលមានបញ្ហា ពួកទទឹងនឹងព្រះគ្រីស្ទតែងតែគិតពិចារណាដោយខ្លួនឯង ហើយនៅពេលដែលគាត់បានសម្រេចចិត្តលើសកម្មភាពណាមួយហើយ គាត់ក៏ប្រាប់អ្នកដទៃទៀតថា នេះជារបៀបដែលត្រូវធ្វើ ហើយគ្មានអ្នកណាត្រូវបានអនុញ្ញាតឱ្យសួរនាំឡើយ។ តើអ្វីជាសារជាតិនៃការសហការរបស់គាត់ជាមួយអ្នកដទៃ? ជាមូលដ្ឋាន វាគឺដើម្បីមានសិទ្ធិសម្រេចចុងក្រោយ ដោយមិនដែលពិភាក្សាបញ្ហាជាមួយអ្នកណាផ្សេង ទទួលខុសត្រូវលើកិច្ចការតែម្នាក់ឯង និងប្រែក្លាយដៃគូរបស់គាត់ឱ្យទៅជារបស់តាំងលម្អ។ គាត់តែងតែធ្វើសកម្មភាពតែម្នាក់ឯង ហើយមិនដែលសហការជាមួយអ្នកណាម្នាក់ឡើយ។ គាត់មិនដែលពិភាក្សា ឬប្រាស្រ័យទាក់ទងអំពីកិច្ចការរបស់គាត់ជាមួយអ្នកណាផ្សេងឡើយ គាត់តែងតែសម្រេចចិត្តតែម្នាក់ឯង និងដោះស្រាយបញ្ហាតែម្នាក់ឯង ហើយនៅក្នុងរឿងជាច្រើន អ្នកដទៃដឹងពីរបៀបដែលរឿងរ៉ាវត្រូវបានបញ្ចប់ ឬដោះស្រាយ លុះត្រាតែទង្វើនោះត្រូវបានធ្វើរួចរាល់ទៅហើយ។ អ្នកដទៃប្រាប់គាត់ថា៖ «រាល់បញ្ហាទាំងអស់ត្រូវតែពិភាក្សាជាមួយពួកយើង។ តើអ្នកបានដោះស្រាយបុគ្គលនោះនៅពេលណា? តើអ្នកបានដោះស្រាយគាត់ដោយរបៀបណា? ហេតុអ្វីបានជាពួកយើងមិនដឹងអំពីរឿងនេះ?» គាត់មិនទាំងផ្ដល់ការពន្យល់ ឬយកចិត្តទុកដាក់ផង។ សម្រាប់គាត់ ដៃគូរបស់គាត់គឺគ្មានប្រយោជន៍ទាល់តែសោះ ហើយគ្រាន់តែជាគ្រឿងតុបតែង ឬជាគ្រឿងតាំងលម្អប៉ុណ្ណោះ។ នៅពេលមានរឿងអ្វីមួយកើតឡើង គាត់គិតពិចារណាដោយខ្លួនឯង សម្រេចចិត្តដោយខ្លួនឯង ហើយធ្វើសកម្មភាពតាមតែអ្វីដែលគាត់ចង់ធ្វើ។ មិនថាមានមនុស្សប៉ុន្មាននាក់នៅជុំវិញគាត់នោះទេ វាហាក់បីដូចជាមនុស្សទាំងនេះមិននៅទីនោះអ៊ីចឹង។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សទាំងនោះប្រៀបដូចជាខ្យល់អ៊ីចឹង។ ដោយហេតុនេះ តើមានទិដ្ឋភាពពិតប្រាកដណាមួយចំពោះការសហការរបស់គាត់ជាមួយអ្នកដទៃដែរឬទេ? គឺគ្មានទាល់តែសោះ គាត់គ្រាន់តែធ្វើឱ្យរួចពីដៃ និងសម្ដែងជាតួអង្គមួយប៉ុណ្ណោះ។ អ្នកដទៃនិយាយទៅកាន់គាត់ថា៖ «ហេតុអ្វីបានជាអ្នកមិនប្រកបគ្នាជាមួយអ្នកដទៃទាំងអស់ នៅពេលដែលអ្នកជួបប្រទះនឹងបញ្ហា?» គាត់ឆ្លើយតបថា៖ «តើពួកគេដឹងអ្វីទៅ? ខ្ញុំជាប្រធានក្រុម វាអាស្រ័យលើខ្ញុំជាអ្នកសម្រេចចិត្ត»។ អ្នកដទៃនិយាយថា៖ «ចុះហេតុអ្វីបានជាអ្នកមិនប្រកបគ្នាជាមួយដៃគូរបស់អ្នក?» គាត់ឆ្លើយតបថា៖ «ខ្ញុំបានប្រាប់គាត់ហើយ គាត់គ្មានយោបល់អ្វីទេ»។ គាត់យកការដែលអ្នកដទៃគ្មានយោបល់ ឬមិនអាចគិតដោយខ្លួនឯងបាន ធ្វើជាលេសដើម្បីបិទបាំងការពិតដែលថា គាត់កំពុងធ្វើសកម្មភាពតាមតែអំពើចិត្តរបស់ខ្លួន។ បន្ទាប់ពីធ្វើបែបនេះ ពួកគេក៏មិនពិនិត្យមើលខ្លួនឯងសូម្បីតែបន្តិច។ វាជារឿងមិនអាចទៅរួចឡើយ សម្រាប់មនុស្សប្រភេទនេះទទួលយកសេចក្ដីពិត។ នេះគឺជាបញ្ហាដែលទាក់ទងនឹងធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

តើពាក្យ «ការសហការ» គួរត្រូវបានពន្យល់ និងអនុវត្តដោយរបៀបណា? (ការពិភាក្សាអំពីរឿងរ៉ាវ នៅពេលដែលរឿងទាំងនោះកើតឡើង)។ ត្រូវហើយ នោះគឺជារបៀបអនុវត្តមួយ។ តើមានអ្វីផ្សេងទៀត? (បំពេញចំណុចខ្វះខាតរបស់ខ្លួនដោយចំណុចខ្លាំងរបស់អ្នកដទៃ ហើយមើលការខុសត្រូវគ្នាទៅវិញទៅមក)។ នោះគឺត្រឹមត្រូវទាំងស្រុង ការអនុវត្តបែបនោះ គឺជាការសហការដោយចុះសម្រុង។ តើមានអ្វីទៀតទេ? ការសុំយោបល់ពីអ្នកម្ខាងទៀតនៅពេលមានរឿងអ្វីមួយកើតឡើង។ តើនេះមិនមែនជាការសហការទេឬអី? (មែនហើយ)។ ប្រសិនបើមនុស្សម្នាក់ប្រកបពីគំនិតរបស់ខ្លួន ហើយម្នាក់ទៀតប្រកបពីគំនិតរបស់ខ្លួនដែរ ប៉ុន្តែនៅទីបញ្ចប់ ពួកគេគ្រាន់តែធ្វើតាមការប្រកបគ្នារបស់មនុស្សទីមួយ តើចាំបាច់ធ្វើឱ្យរួចពីដៃធ្វើអ្វី? នោះមិនមែនជាការសហការ ទេគឺវាមិនស្របតាមគោលការណ៍ ហើយវាមិនផ្ដល់នូវលទ្ធផលនៃការសហការឡើយ។ ប្រសិនបើអ្នកនិយាយមិនឈប់ ដូចជាកាំភ្លើងយន្ត ហើយមិនទុកឱកាសឱ្យអ្នកដទៃដែលចង់និយាយបាននិយាយផង សូម្បីតែបន្ទាប់ពីអ្នកបាននិយាយពីគំនិតរបស់អ្នកទាំងអស់រួចហើយក៏ដោយ ក៏នៅតែមិនស្ដាប់អ្នកដទៃ តើនេះជាការពិភាក្សាមែនទេ? តើវាជាការប្រកបគ្នាមែនទេ? នោះគ្រាន់តែជាការធ្វើឱ្យរួចពីដៃប៉ុណ្ណោះ។ វាមិនមែនជាការសហការឡើយ។ ចុះតើអ្វីទៅជាការសហការ? គឺនៅពេលដែលអ្នក បន្ទាប់ពីបាននិយាយពីគំនិត និងការសម្រេចចិត្តរបស់អ្នករួចហើយ អាចសុំយោបល់ និងទស្សនៈពីអ្នកម្ខាងទៀត បន្ទាប់មកយកពាក្យសម្ដី និងទស្សនៈរបស់អ្នក និងរបស់ពួកគេមកប្រៀបធៀបគ្នា ដោយមានមនុស្សពីរបីនាក់ញែកដឹងអំពីចំណុចទាំងនោះរួមគ្នា និងស្វែងរកគោលការណ៍ រួចឈានដល់ការយល់ដឹងរួមមួយ និងកំណត់ផ្លូវដ៏ត្រឹមត្រូវនៃការអនុវត្ត។ នោះហើយជាអត្ថន័យនៃការពិភាក្សា និងការប្រកបគ្នា។ នោះហើយជាអត្ថន័យនៃ «ការសហការ»។ មនុស្សមួយចំនួន ក្នុងនាមជាអ្នកដឹកនាំ មិនអាចមើលធ្លុះលើរឿងអ្វីមួយបានទេ ប៉ុន្តែមិនព្រមពិភាក្សាវាជាមួយអ្នកដទៃឡើយ រហូតទាល់តែពួកគេអស់ជម្រើស។ បន្ទាប់មក ពួកគេនិយាយទៅកាន់ក្រុមថា៖ «ខ្ញុំមិនអាចដោះស្រាយរឿងនេះដោយផ្ដាច់ការបានទេ ខ្ញុំត្រូវតែសហការដោយចុះសម្រុងជាមួយអ្នកគ្រប់គ្នា។ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបញ្ចេញមតិយោបល់របស់អ្នករាល់គ្នាអំពីរឿងនេះ ហើយពិភាក្សាវា ដើម្បីកំណត់ពីរឿងដ៏ត្រឹមត្រូវដែលពួកយើងត្រូវធ្វើ»។ បន្ទាប់ពីមនុស្សគ្រប់គ្នាបាននិយាយ និងបញ្ចេញមតិរបស់ពួកគេរួចហើយ ពួកគេក៏សួរអ្នកដឹកនាំនោះថា តើគាត់គិតយ៉ាងណាអំពីរឿងនេះ។ គាត់និយាយថា៖ «អ្វីដែលអ្នកគ្រប់គ្នាចង់បាន គឺដូចគ្នាទៅនឹងអ្វីដែលខ្ញុំចង់បានដែរ។ ខ្ញុំក៏កំពុងគិតបែបនេះដែរ។ វាគឺជាអ្វីដែលខ្ញុំបានគ្រោងនឹងធ្វើតាំងពីដើមមកម្ល៉េះ ហើយជាមួយនឹងការពិភាក្សានេះ ភាពឯកច្ឆន្ទត្រូវបានធានា»។ តើនេះជាសម្ដីស្មោះត្រង់មែនទេ? វាមានភាពមិនស្មោះត្រង់នៅក្នុងនោះ។ គាត់មិនអាចមើលធ្លុះលើរឿងនេះទាល់តែសោះ ហើយមានចេតនាចង់បំភាន់ និងបោកប្រាស់មនុស្សនៅក្នុងអ្វីដែលគាត់និយាយ។ វាមានគោលបំណងធ្វើឱ្យមនុស្សកោតសរសើរគាត់។ ការដែលគាត់សុំយោបល់ពីមនុស្សគ្រប់គ្នា គ្រាន់តែធ្វើតាមទម្រង់ប៉ុណ្ណោះ ដែលមានគោលបំណងធ្វើឱ្យមនុស្សគ្រប់គ្នានិយាយថា គាត់មិនមែនជាមនុស្សផ្ដាច់ការ ឬក្ដោបក្ដាប់អំណាចតែឯងនោះទេ។ ដើម្បីជៀសវាងការចោទប្រកាន់នោះ គាត់ប្រើប្រាស់វិធីសាស្ត្រនេះដើម្បីបិទបាំងរឿងរ៉ាវ។ ការពិតគឺថា ក្នុងពេលដែលមនុស្សគ្រប់គ្នាកំពុងនិយាយ គាត់មិនបានស្ដាប់ទាល់តែសោះ ហើយមិនបានយកអ្វីដែលពួកគេនិយាយទុកក្នុងចិត្តឡើយ។ ហើយគាត់ក៏មិនមានភាពស្មោះត្រង់ក្នុងការអនុញ្ញាតឱ្យមនុស្សគ្រប់គ្នានិយាយនោះដែរ។ មើលពីសំបកក្រៅ គាត់កំពុងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាប្រកបគ្នា និងមានការពិភាក្សា ប៉ុន្តែតាមពិតទៅ គាត់គ្រាន់តែអនុញ្ញាតឱ្យមនុស្សគ្រប់គ្នានិយាយ ដើម្បីស្វែងរកវិធីសាស្ត្រមួយដែលស្របទៅនឹងចេតនាផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ។ ហើយនៅពេលដែលគាត់បានកំណត់ពីវិធីដ៏ស័ក្តិសមដើម្បីធ្វើរឿងនោះហើយ គាត់នឹងបង្ខំមនុស្សឱ្យទទួលយកអ្វីដែលគាត់មានចេតនាចង់ធ្វើ មិនថាវាត្រឹមត្រូវ ឬខុសនោះទេ ហើយធ្វើឱ្យមនុស្សគ្រប់គ្នាគិតថា វិធីរបស់គាត់គឺត្រឹមត្រូវ ថាវាគឺជាអ្វីដែលមនុស្សគ្រប់គ្នាមានចេតនាចង់ធ្វើ។ នៅទីបញ្ចប់ គាត់អនុវត្តវាដោយការបង្ខិតបង្ខំ។ តើនេះជាអ្វីដែលអ្នកហៅថា ការសហការឬ? មិនមែនទេ។ ចុះតើអ្នកនឹងហៅវាថាជាអ្វីវិញ? គាត់កំពុងតែធ្វើខ្លួនជាមនុស្សផ្ដាច់ការ។ មិនថាគាត់ត្រូវ ឬខុសនោះទេ គាត់ចង់មានសិទ្ធិសម្រេចចុងក្រោយតែម្នាក់ឯង។ លើសពីនេះទៅទៀត នៅពេលមានរឿងអ្វីមួយកើតឡើង ហើយគាត់មិនអាចមើលធ្លុះលើរឿងនោះបាន គាត់ឱ្យអ្នកដទៃនិយាយមុន។ នៅពេលដែលពួកគេនិយាយរួចហើយ គាត់ក៏សង្ខេបទស្សនៈរបស់ពួកគេ ហើយស្វែងរកវិធីសាស្ត្រមួយនៅក្នុងទស្សនៈទាំងនោះ ដែលគាត់ចូលចិត្ត និងយល់ថាស័ក្តិសម រួចធ្វើឱ្យមនុស្សគ្រប់គ្នាទទួលយកវា។ គាត់កំពុង ធ្វើពុតជាមានការសហការ ដែលលទ្ធផលគឺគាត់នៅតែធ្វើសកម្មភាពតាមអ្វីដែលគាត់ចង់ធ្វើដដែល។ គាត់នៅតែជាអ្នកដែលមានសិទ្ធិសម្រេចចុងក្រោយតែម្នាក់ឯងដដែល។ គាត់រកកំហុស និងចាប់ចំណុចខ្វះខាតក្នុងអ្វីដែលមនុស្សគ្រប់គ្នានិយាយ ដោយផ្ដល់ការអត្ថាធិប្បាយ និងកំណត់ទិសដៅ បន្ទាប់មកក៏បន្តបូកសរុបចំណុចទាំងអស់នោះទៅជាសេចក្ដីថ្លែងការណ៍ដ៏ពេញលេញ និងត្រឹមត្រូវមួយ ដើម្បីធ្វើការសម្រេចចិត្តរបស់គាត់ ដោយបង្ហាញមនុស្សគ្រប់គ្នាថា គាត់ខ្ពង់ខ្ពស់ជាងអ្នកដទៃ។ មើលពីខាងក្រៅ គាត់ហាក់ដូចជាបានឮសាររបស់មនុស្សគ្រប់គ្នា ហើយគាត់ពិតជាអនុញ្ញាតឱ្យមនុស្សគ្រប់គ្នានិយាយមែន។ ក៏ប៉ុន្តែ ការពិតគឺថា នៅទីបញ្ចប់ មានតែគាត់ម្នាក់គត់ដែលជាអ្នកធ្វើការសម្រេចចិត្ត។ តាមពិត ការសម្រេចចិត្តនោះគឺជាការយល់ដឹង និងទស្សនៈរបស់មនុស្សគ្រប់គ្នា ដែលគ្រាន់តែត្រូវបានសង្ខេបដោយគាត់ ហើយដាក់បញ្ចូលក្នុងរបៀបមួយដែលពេញលេញ និងត្រឹមត្រូវជាងមុនបន្តិចប៉ុណ្ណោះ។ មនុស្សមួយចំនួនមិនអាចមើលធ្លុះពីរឿងនេះទេ ដូច្នេះហើយទើបគិតថា គាត់គឺជាអ្នកដែលខ្ពង់ខ្ពស់។ តើចរិតលក្ខណៈនៃសកម្មភាពបែបនេះរបស់គាត់គឺជាអ្វី? តើវាមិនមែនជាភាពក្រឡេចក្រឡុចដ៏ខ្លាំងក្លាទេឬអី? គាត់សង្ខេបសាររបស់មនុស្សគ្រប់គ្នា ហើយថ្លែងវាចេញមកថាជារបស់គាត់ផ្ទាល់ ដើម្បីឱ្យមនុស្សថ្វាយបង្គំ និងស្ដាប់បង្គាប់គាត់ ហើយនៅទីបញ្ចប់ មនុស្សគ្រប់គ្នាធ្វើសកម្មភាពតាមអ្វីដែលគាត់ចង់បាន។ តើនោះជាការសហការដោយចុះសម្រុងមែនទេ? វាគឺជាភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត ជាភាពផ្ដាច់ការ។ គាត់យកស្នាដៃទាំងអស់មកជារបស់ខ្លួនឯង។ មនុស្សបែបនេះគឺមានភាពមិនស្មោះត្រង់ខ្លាំងណាស់ មានភាពក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតខ្លាំងណាស់ នៅក្នុងការសហការជាមួយអ្នកដទៃ ហើយមនុស្សនឹងមើលឃើញពីរឿងនេះ ប្រសិនបើមានពេលគ្រប់គ្រាន់។ មនុស្សមួយចំនួននឹងនិយាយថា៖ «អ្នកនិយាយថា ខ្ញុំមិនអាចសហការជាមួយអ្នកណាម្នាក់បានឡើយ។ តាមពិត ខ្ញុំមានដៃគូម្នាក់! គាត់សហការបានយ៉ាងល្អជាមួយខ្ញុំ៖ ខ្ញុំទៅណា គាត់ទៅហ្នឹង ខ្ញុំធ្វើអី គាត់ធ្វើហ្នឹង ខ្ញុំឱ្យគាត់ទៅណា គាត់ទៅហ្នឹង ខ្ញុំឱ្យគាត់ធ្វើអី គាត់ធ្វើហ្នឹង ទោះខ្ញុំចង់ឱ្យគាត់ធ្វើតាមរបៀបណាក៏ដោយ»។ តើនេះជាអត្ថន័យនៃការសហការមែនទេ? មិនមែនទេ។ នោះហៅថា ការធ្វើជាកូនកញ្ជះ។ កូនកញ្ជះធ្វើតាមការបញ្ជារបស់អ្នក។ តើនេះជាការសហការមែនទេ? ច្បាស់ណាស់ គាត់គឺជាមនុស្សចាំធ្វើតាមគេ ដែលគ្មានគំនិត ឬទស្សនៈ កុំថាឡើយដល់ទៅមានមតិផ្ទាល់ខ្លួននោះ។ ហើយលើសពីនេះទៅទៀត ការគិតរបស់គាត់ គឺជាការគិតរបស់មនុស្សផ្គាប់ចិត្តអ្នកដទៃ។ គាត់មិនមានភាពម៉ត់ចត់នៅក្នុងរឿងអ្វីដែលគាត់ធ្វើឡើយ ប៉ុន្តែគ្រាន់តែធ្វើឱ្យរួចពីដៃ ហើយគាត់មិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ តើការសហការបែបនោះអាចបម្រើគោលបំណងអ្វីទៅ? មិនថាគាត់សហការជាមួយអ្នកណាក៏ដោយ ក៏គាត់គ្រាន់តែធ្វើតាមការបញ្ជារបស់អ្នកនោះដែរ ដោយចាំតែធ្វើតាមគេជានិច្ច។ គាត់ស្ដាប់តាមអ្វីដែលអ្នកដទៃនិយាយ ហើយធ្វើអ្វីដែលអ្នកដទៃឱ្យគាត់ធ្វើ។ នោះមិនមែនជាការសហការឡើយ។ តើអ្វីទៅជាការសហការ? អ្នកត្រូវតែអាចពិភាក្សាគ្នាទៅវិញទៅមក ហើយបញ្ចេញទស្សនៈ និងគំនិតយោបល់របស់អ្នក។ អ្នកត្រូវតែបំពេញឱ្យគ្នា និងមើលការខុសត្រូវគ្នាទៅវិញទៅមក ហើយស្វែងរក សាកសួរ និងក្រើនរំលឹកគ្នាទៅវិញទៅមក។ ទាំងនេះទើបជាការសហការគ្នាដោយចុះសម្រុង។ ឧទាហរណ៍ អ្នកបានដោះស្រាយរឿងមួយតាមតែចិត្តរបស់អ្នក ពេលនោះមានគេនិយាយថា៖ «អ្នកធ្វើបែបនេះខុសហើយ គឺផ្ទុយនឹងគោលការណ៍ទាំងស្រុងតែម្ដង។ ហេតុអ្វីបានជាអ្នកដោះស្រាយវាតាមតែអំពើចិត្ត ដោយមិនបានស្វែងរកសេចក្ដីពិតដូច្នេះ?» ឮដូច្នេះ អ្នកក៏និយាយថា៖ «មែនហើយ ខ្ញុំសំណាងហើយដែលអ្នកបានដាស់តឿនខ្ញុំ! ប្រសិនបើអ្នកមិនបានដាស់តឿនខ្ញុំទេ វាមុខជានាំមកនូវមហន្តរាយមិនខាន!» នោះហើយជាការក្រើនរំលឹកគ្នាទៅវិញទៅមក។ ចុះតើការមើលការខុសត្រូវគ្នាទៅវិញទៅមក គឺជាអ្វីទៅ? មនុស្សគ្រប់រូបសុទ្ធតែមាននិស្ស័យពុករលួយ ហើយអាចនឹងធ្វើឱ្យតែរួចពីដៃក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយការពារតែឋានៈ និងមុខមាត់របស់ខ្លួនប៉ុណ្ណោះ មិនមែនការពារផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ឡើយ។ សភាពបែបនេះមាននៅក្នុងមនុស្សគ្រប់រូប។ ប្រសិនបើអ្នកដឹងថានរណាម្នាក់មានបញ្ហា អ្នកគួរតែផ្ដួចផ្ដើមទៅប្រកបគ្នាជាមួយពួកគេ ដោយរំលឹកពួកគេឱ្យបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍ ព្រមទាំងចាត់ទុកវាជាការព្រមានដល់ខ្លួនឯងផងដែរ។ នោះហើយជាការមើលការខុសត្រូវគ្នាទៅវិញទៅមក។ តើការមើលការខុសត្រូវគ្នាទៅវិញទៅមក មានតួនាទីអ្វីខ្លះ? វាមានគោលបំណងការពារផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានេះដែរក៏ការពារមនុស្សមិនឱ្យដើរផ្លូវខុសផងដែរ។ ក្រៅពីការក្រើនរំលឹកគ្នាទៅវិញទៅមក និងការមើលការខុសត្រូវគ្នាទៅវិញទៅមក ការសហការមានមុខងារមួយទៀត៖ គឺការសួរគ្នាទៅវិញទៅមក។ ជាឧទាហរណ៍ នៅពេលដែលអ្នកចង់ដោះស្រាយបុគ្គលណាម្នាក់ អ្នកគួរតែប្រកបគ្នា និងសួរដៃគូរបស់អ្នក៖ «ខ្ញុំមិនធ្លាប់ជួបប្រទះរឿងបែបនេះពីមុនមកទេ។ ខ្ញុំមិនដឹងថាត្រូវដោះស្រាយវាដោយរបៀបណាឡើយ។ តើមានវិធីល្អអ្វីខ្លះដើម្បីដោះស្រាយវា? ខ្ញុំពិតជាគិតមិនចេញទាល់តែសោះ!» គាត់និយាយថា៖ «ខ្ញុំធ្លាប់បានដោះស្រាយបញ្ហាបែបនេះពីមុនមក។ បរិបទនៅពេលនោះ គឺខុសគ្នាបន្តិចបន្តួចពីករណីរបស់បុគ្គលនេះ។ វាហាក់ដូចជាការកាន់តាមបទប្បញ្ញត្តិបន្តិច ប្រសិនបើយើងដោះស្រាយរឿងនេះតាមរបៀបដូចគ្នា។ ឥឡូវនេះ ខ្ញុំក៏មិនដឹងពីវិធីដ៏ល្អដើម្បីដោះស្រាយរឿងនេះដែរ»។ អ្នកនិយាយថា៖ «ខ្ញុំមានគំនិតមួយចង់ពិភាក្សាជាមួយអ្នក។ បុគ្គលនេះហាក់ដូចជាមនុស្សអាក្រក់ បើមើលតាមចរិតលក្ខណៈរបស់គាត់ ប៉ុន្តែពេលនេះយើងមិនទាន់អាចប្រាកដបានទេ។ ក៏ប៉ុន្តែ គាត់អាចធ្វើការដោយកម្លាំងបាន ដូច្នេះ ចូរទុកឱ្យគាត់ធ្វើការសិនចុះ។ ប្រសិនបើគាត់មិនអាចធ្វើការដោយកម្លាំងបាន ហើយនៅតែបន្តបង្អាក់ និងរំខានដល់រឿងរ៉ាវនានា នោះចាំយើងដោះស្រាយគាត់នៅពេលក្រោយ»។ គាត់ឮដូច្នេះ ក៏និយាយថា៖ «នោះគឺជាវិធីដ៏ល្អមួយ។ វាជាវិធីដែលមានភាពប្រុងប្រយ័ត្ន និងស្របតាមគោលការណ៍ទាំងស្រុង ហើយវាមិនមែនជាការគាបសង្កត់ ឬជាការបញ្ចេញកំហឹងផ្ទាល់ខ្លួនឡើយ។ បើដូច្នេះ ចូរយើងដោះស្រាយវាតាមរបៀបនោះចុះ»។ អ្នកទាំងពីរបានឈានដល់ការឯកភាពគ្នាតាមរយៈការពិភាក្សា។ កិច្ចការដែលធ្វើតាមរបៀបនោះ គឺដំណើរការទៅយ៉ាងរលូន។ ឧបមាថា អ្នកទាំងពីរមិនសហការគ្នា និងមិនពិភាក្សារឿងរ៉ាវជាមួយគ្នា ហើយនៅពេលដែលដៃគូរបស់អ្នកមិនដឹងថាត្រូវដោះស្រាយរឿងអ្វីមួយដោយរបៀបណា គាត់ក៏រុញវាទៅឱ្យអ្នក ដោយគិតថា៖ «អ្នកចង់ដោះស្រាយយ៉ាងណាក៏ធ្វើទៅ។ បើមានរឿងអ្វីខុសឆ្គង វាជាទំនួលខុសត្រូវរបស់អ្នក ខ្ញុំនឹងមិនទទួលខុសត្រូវជាមួយអ្នកឡើយ»។ អ្នកអាចមើលឃើញថា ដៃគូរបស់អ្នកកំពុងធ្វើសកម្មភាពចេញពីការមិនចង់ទទួលខុសត្រូវ ប៉ុន្តែអ្នកមិនបានចង្អុលបង្ហាញរឿងនោះប្រាប់គាត់ទេ ផ្ទុយទៅវិញ អ្នកបែរជាធ្វើសកម្មភាពដោយតក់ក្រហល់តាមតែអំពើចិត្តរបស់អ្នក ដោយគិតថា៖ «អ្នកមិនចង់ទទួលខុសត្រូវទេឬ? អ្នកចង់ទុកឱ្យខ្ញុំជាអ្នកដោះស្រាយមែនទេ? ល្អ ខ្ញុំនឹងដោះស្រាយវា ខ្ញុំនឹងបណ្ដេញគាត់ចេញ»។ អ្នកទាំងពីរមិនមានចិត្តគំនិតតែមួយទេ ម្នាក់ៗសុទ្ធតែមានគំនិតលាក់កំបាំងរៀងៗខ្លួន ហើយជាលទ្ធផល បញ្ហានេះត្រូវបានដោះស្រាយយ៉ាងខ្ជីខ្ជា ដោយបំពាននឹងគោលការណ៍ ហើយបុគ្គលម្នាក់ដែលមានសមត្ថភាពក្នុងការធ្វើការ ត្រូវបានគេបោសសម្អាតចេញតាមតែអំពើចិត្ត។ តើនោះជាការសហការដោយចុះសម្រុងមែនទេ? ការសហការដោយចុះសម្រុង គឺជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវលទ្ធផលវិជ្ជមាន។ ប្រសិនបើមនុស្សម្នាក់មិនព្រមទទួលខុសត្រូវ ហើយម្នាក់ទៀតធ្វើសកម្មភាពតាមតែអំពើចិត្ត នោះវាស្មើនឹងពួកគេមិនបានសហការគ្នាអ៊ីចឹង។ ពួកគេទាំងពីរកំពុងធ្វើសកម្មភាពតាមតែអំពើចិត្តរៀងៗខ្លួន។ តើការបំពេញភារកិច្ចបែបនោះ អាចស្របតាមស្ដង់ដាបានដោយរបៀបណាទៅ?

នៅពេលមានរឿងអ្វីមួយកើតឡើងក្នុងអំឡុងពេលនៃការសហការ អ្នកត្រូវតែសួរគ្នាទៅវិញទៅមក និងពិភាក្សារឿងរ៉ាវជាមួយគ្នាទៅវិញទៅមក។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចអនុវត្តតាមរបៀបនេះបានដែរឬទេ? ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចសហការជាមួយអ្នកណាម្នាក់បានឡើយ ពួកគេតែងតែចង់បង្កើតការគ្រប់គ្រងបែបផ្ដាច់ការ។ លក្ខណៈពិសេសនៃការសម្ដែងចេញនេះគឺ «តែឯង»។ ហេតុអ្វីបានជាប្រើពាក្យ «តែឯង» ដើម្បីពិពណ៌នាពីវា? ពីព្រោះមុនពេលពួកគេចាត់វិធានការ ពួកគេមិនមកចំពោះព្រះជាម្ចាស់ក្នុងការអធិដ្ឋានឡើយ ហើយពួកគេក៏មិនស្វែងរកគោលការណ៍សេចក្ដីពិតដែរ កុំថាឡើយដល់ទៅការស្វែងរកនរណាម្នាក់ដើម្បីប្រកបគ្នាជាមួយ ហើយនិយាយទៅកាន់អ្នកនោះថា៖ «តើនេះជាផ្លូវដ៏ស័ក្តិសមដែរឬទេ? តើការរៀបចំការងារបានចែងយ៉ាងដូចម្ដេចខ្លះ? តើរឿងបែបនេះត្រូវដោះស្រាយដោយរបៀបណា?» ពួកគេមិនដែលពិភាក្សារឿងរ៉ាវ ឬស្វែងរកការឈានដល់ការឯកភាពគ្នាជាមួយមិត្តរួមការងារ និងដៃគូរបស់ពួកគេឡើយ។ ពួកគេគ្រាន់តែគិតពិចារណា និងរៀបចំផែនការដោយខ្លួនឯង ដោយធ្វើការគ្រោងទុក និងការចាត់ចែងដោយខ្លួនឯងប៉ុណ្ណោះ។ ដោយគ្រាន់តែអានត្រួសៗនូវការរៀបចំការងារនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេគិតថាពួកគេបានយល់ពីរឿងទាំងនោះហើយ បន្ទាប់មក ពួកគេក៏ចាត់ចែងកិច្ចការទាំងងងឹតងងល់ ហើយនៅពេលដែលអ្នកដទៃដឹងពីរឿងនេះ កិច្ចការនោះត្រូវបានចាត់ចែងរួចរាល់បាត់ទៅហើយ។ វាជារឿងមិនអាចទៅរួចឡើយ សម្រាប់អ្នកណាម្នាក់ក្នុងការស្ដាប់ឮទស្សនៈ ឬមតិរបស់ពួកគេចេញពីមាត់របស់ពួកគេផ្ទាល់ជាមុន ពីព្រោះពួកគេមិនដែលប្រាស្រ័យទាក់ទងពីគំនិត និងទស្សនៈដែលពួកគេមាននៅក្នុងចិត្ត ប្រាប់ទៅកាន់អ្នកណាម្នាក់ឡើយ។ នរណាម្នាក់អាចនឹងសួរថា៖ «តើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការទាំងអស់ សុទ្ធតែមានដៃគូមិនអ៊ីចឹងឬ?» តាមឈ្មោះ ពួកគេអាចមាននរណាម្នាក់ជាដៃគូ ប៉ុន្តែនៅពេលដល់ពេលត្រូវធ្វើការ ពួកគេលែងមានទៀតហើយ ពួកគេធ្វើកិច្ចការតែម្នាក់ឯង។ ទោះបីជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមានដៃគូ ហើយមនុស្សគ្រប់គ្នាដែលបំពេញភារកិច្ចណាមួយសុទ្ធតែមានដៃគូក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទជឿថា ពួកគេមានគុណសម្បត្តិល្អ និងពូកែជាងមនុស្សធម្មតា ដូច្នេះ មនុស្សធម្មតាមិនស័ក្តិសមធ្វើជាដៃគូរបស់ពួកគេឡើយ ហើយសុទ្ធតែអន់ជាងពួកគេ។ នេះហើយជាមូលហេតុដែលពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តមានសិទ្ធិសម្រេចចុងក្រោយ ហើយមិនចូលចិត្តពិភាក្សារឿងរ៉ាវជាមួយអ្នកណាផ្សេងឡើយ។ ពួកគេគិតថា ការធ្វើបែបនេះធ្វើឱ្យពួកគេមើលទៅដូចជាមនុស្សអសមត្ថភាព និងអន់។ តើនេះជាទស្សនៈបែបណាទៅ? តើនេះជានិស្ស័យបែបណាទៅ? តើនេះជានិស្ស័យក្រអឺតក្រទមមែនទេ? ពួកគេគិតថា ការសហការ និងការពិភាក្សារឿងរ៉ាវជាមួយអ្នកដទៃ ការសួរយោបល់ជាមួយពួកគេ និងការស្វែងរកពីពួកគេ គឺជារឿងដែលបាត់បង់សេចក្ដីថ្លៃថ្នូរ និងបន្ទាបតម្លៃខ្លួន ដែលជាការប្រមាថដល់ការគោរពខ្លួនឯងរបស់ពួកគេ។ ដូច្នេះហើយ ដើម្បីការពារការគោរពខ្លួនឯងរបស់ពួកគេ ពួកគេមិនអនុញ្ញាតឱ្យមានតម្លាភាពនៅក្នុងរឿងអ្វីដែលពួកគេធ្វើឡើយ ហើយពួកគេក៏មិនប្រាប់អ្នកដទៃអំពីរឿងនោះដែរ កុំថាឡើយដល់ទៅការពិភាក្សាជាមួយពួកគេនោះ។ ពួកគេគិតថា ការពិភាក្សាជាមួយអ្នកដទៃ គឺជាការបង្ហាញថាខ្លួនឯងអសមត្ថភាព ថាការតែងតែសុំយោបល់ពីអ្នកដទៃ មានន័យថាពួកគេល្ងង់ខ្លៅ និងមិនអាចគិតដោយខ្លួនឯងបាន ថាការសហការជាមួយអ្នកដទៃក្នុងការបំពេញកិច្ចការណាមួយ ឬដោះស្រាយបញ្ហាណាមួយ ធ្វើឱ្យពួកគេមើលទៅដូចជាគ្មានប្រយោជន៍។ តើនេះមិនមែនជាផ្នត់គំនិតដ៏ក្រអឺតក្រទម និងមិនសមហេតុផលរបស់ពួកគេទេឬអី? តើនេះមិនមែនជានិស្ស័យពុករលួយរបស់ពួកគេទេឬអី? ភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតដែលមាននៅក្នុងពួកគេ គឺច្បាស់ក្រឡែតពេកហើយ ពួកគេបានបាត់បង់វិចារណញ្ញាណធម្មតាជាមនុស្សទាំងស្រុង ហើយក៏មិនសូវជាមានសតិប្រក្រតីប៉ុន្មានទេ។ ពួកគេតែងតែគិតថា ពួកគេមានសមត្ថភាព អាចបញ្ចប់រឿងរ៉ាវដោយខ្លួនឯងបាន ហើយមិនចាំបាច់សហការជាមួយអ្នកដទៃឡើយ។ ដោយសារតែពួកគេមាននិស្ស័យពុករលួយបែបនេះ ទើបពួកគេមិនអាចសម្រេចបាននូវការសហការដោយចុះសម្រុងឡើយ។ ពួកគេជឿថា ការសហការជាមួយអ្នកដទៃ គឺជាការបំបែក និងបែងចែកអំណាចរបស់ពួកគេ ថានៅពេលដែលការងារត្រូវបានចែករំលែកជាមួយអ្នកដទៃ អំណាចផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានកាត់បន្ថយ ហើយពួកគេមិនអាចសម្រេចអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងបានទេ ដែលមានន័យថា ពួកគេខ្វះអំណាចពិតប្រាកដ ដែលសម្រាប់ពួកគេ នេះគឺជាការខាតបង់ដ៏ធំធេងមួយ។ ដូច្នេះហើយ មិនថាមានរឿងអ្វីកើតឡើងចំពោះពួកគេនោះទេ ប្រសិនបើពួកគេជឿថាពួកគេយល់ ហើយថាពួកគេដឹងពីវិធីដ៏ស័ក្តិសមដើម្បីដោះស្រាយវា ពួកគេនឹងមិនពិភាក្សាវាជាមួយអ្នកណាផ្សេងឡើយ ហើយពួកគេនឹងធ្វើជាអ្នកសម្រេចអ្វីៗទាំងអស់ដោយខ្លួនឯង។ ពួកគេសុខចិត្តធ្វើខុស ជាជាងឱ្យអ្នកដទៃដឹង សុខចិត្តខុស ជាជាងចែករំលែកអំណាចជាមួយអ្នកណាផ្សេង ហើយសុខចិត្តឱ្យគេដកហូតតំណែង ជាជាងអនុញ្ញាតឱ្យអ្នកដទៃមកជ្រៀតជ្រែកក្នុងការងាររបស់ពួកគេ។ នេះហើយគឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ។ ពួកគេសុខចិត្តធ្វើឱ្យខូចប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ សុខចិត្តយកផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទៅប្រថុយ ជាជាងចែករំលែកអំណាចរបស់ពួកគេជាមួយអ្នកណាផ្សេង។ ពួកគេគិតថា នៅពេលដែលពួកគេកំពុងធ្វើកិច្ចការណាមួយ ឬដោះស្រាយបញ្ហាណាមួយ នេះមិនមែនជាការបំពេញភារកិច្ចទេ ប៉ុន្តែជាឱកាសដើម្បីបង្ហាញខ្លួនឯង និងធ្វើឱ្យខ្លួនលេចធ្លោជាងអ្នកដទៃ ហើយក៏ជាឱកាសដើម្បីប្រើប្រាស់អំណាចផងដែរ។ ហេតុដូច្នេះហើយ ទោះបីជាពួកគេនិយាយថា ពួកគេនឹងសហការដោយចុះសម្រុងជាមួយអ្នកដទៃ ហើយថាពួកគេនឹងពិភាក្សារឿងរ៉ាវជាមួយអ្នកដទៃនៅពេលមានរឿងកើតឡើងក៏ដោយ ក៏ការពិតគឺថា នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេមិនសុខចិត្តបោះបង់អំណាច ឬឋានៈរបស់ពួកគេឡើយ។ ពួកគេគិតថា ដរាបណាពួកគេយល់ពីគោលលទ្ធិខ្លះៗ ហើយមានសមត្ថភាពអាចធ្វើវាដោយខ្លួនឯងបាន ពួកគេមិនចាំបាច់សហការជាមួយអ្នកណាផ្សេងឡើយ។ ពួកគេគិតថា វាគួរតែត្រូវបានអនុវត្ត និងបញ្ចប់តែម្នាក់ឯង ហើយថាមានតែការធ្វើបែបនេះទេ ទើបធ្វើឱ្យពួកគេក្លាយជាមនុស្សមានសមត្ថភាព។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? ពួកគេមិនដឹងថា ប្រសិនបើពួកគេបំពានគោលការណ៍ ពួកគេមិនមែនកំពុងបំពេញភារកិច្ចរបស់ពួកគេទេ ពួកគេមិនអាចអនុវត្តការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់បានឡើយ ហើយពួកគេគ្រាន់តែធ្វើការដោយកម្លាំងប៉ុណ្ណោះ។ ជាជាងស្វែងរកគោលការណ៍សេចក្ដីពិតនៅពេលបំពេញភារកិច្ចរបស់ពួកគេ ពួកគេបែរជាប្រើប្រាស់អំណាចស្របតាមគំនិត និងចេតនារបស់ពួកគេ បង្អួតខ្លួន និងបង្ហាញខ្លួនឯងទៅវិញ។ មិនថាដៃគូរបស់ពួកគេជានរណា ឬពួកគេធ្វើអ្វីនោះទេ ពួកគេមិនដែលចង់ពិភាក្សារឿងរ៉ាវឡើយ ពួកគេតែងតែចង់ធ្វើសកម្មភាពតែម្នាក់ឯង ហើយពួកគេតែងតែចង់មានសិទ្ធិសម្រេចចុងក្រោយ។ ពួកគេច្បាស់ណាស់ថាកំពុងតែលេងល្បិចអំណាច និងប្រើប្រាស់អំណាចដើម្បីធ្វើរឿងរ៉ាវនានា។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់សុទ្ធតែស្រឡាញ់អំណាច ហើយនៅពេលដែលពួកគេមានឋានៈ ពួកគេចង់បានអំណាចកាន់តែច្រើន។ នៅពេលដែលពួកគេមានអំណាច ពួកទទឹងនឹងព្រះគ្រីស្ទងាយនឹងប្រើប្រាស់ឋានៈរបស់ពួកគេដើម្បីបង្អួតខ្លួន និងបង្ហាញខ្លួនឯង ដើម្បីធ្វើឱ្យអ្នកដទៃកោតសរសើរពួកគេ និងដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការធ្វើឱ្យខ្លួនលេចធ្លោជាងគេ។ ដូច្នេះហើយ ទើបពួកទទឹងនឹងព្រះគ្រីស្ទងប់ងល់នឹងអំណាច និងឋានៈ ហើយនឹងមិនបោះបង់អំណាចរបស់ពួកគេឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ មិនថាពួកគេកំពុងបំពេញភារកិច្ចអ្វីក៏ដោយ មិនថាវាពាក់ព័ន្ធនឹងវិស័យនៃចំណេះដឹងវិជ្ជាជីវៈអ្វីក៏ដោយ ក៏ពួកគេនឹងធ្វើពុតជាដឹងអំពីរឿងនោះដែរ ទោះបីជាវាច្បាស់ណាស់ថាពួកគេមិនដឹងក៏ដោយ។ ហើយប្រសិនបើមាននរណាម្នាក់ចោទប្រកាន់ពួកគេថាមិនយល់ ហើយគ្រាន់តែធ្វើពុត ពួកគេនឹងនិយាយថា៖ «ទោះបីជាខ្ញុំចាប់ផ្ដើមសិក្សាពីរឿងនេះឥឡូវនេះក៏ដោយ ក៏ខ្ញុំនឹងយល់ពីវាបានច្បាស់ជាងអ្នកដែរ។ វាគ្រាន់តែជារឿងស្វែងរកឯកសារមួយចំនួននៅលើអ៊ីនធឺណិតប៉ុណ្ណោះ តើមែនទេ?» នេះហើយជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមានភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត។ ពួកគេចាត់ទុករឿងគ្រប់យ៉ាងជារឿងសាមញ្ញ ហើយពួកគេហ៊ានទទួលយកវាទាំងស្រុង និងតែម្នាក់ឯង។ ហើយជាលទ្ធផល នៅពេលដែលខាងលើពិនិត្យមើលកិច្ចការ ហើយសួរថាតើរឿងនោះដំណើរការដល់ណាហើយ ពួកគេនិយាយថា វាត្រូវបានដោះស្រាយរួចរាល់ស្ទើរតែទាំងស្រុងហើយ។ ការពិតគឺថា ពួកគេកំពុងតែធ្វើសកម្មភាពតែម្នាក់ឯង ដោយមិនពិភាក្សារឿងរ៉ាវជាមួយអ្នកណាឡើយ។ ពួកគេសម្រេចចិត្តលើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។ ប្រសិនបើអ្នកសួរពួកគេថា៖ «តើមានគោលការណ៍ចំពោះរបៀបដែលអ្នកកំពុងធ្វើសកម្មភាពដែរឬទេ?» ពួកគេនឹងលើកយកទ្រឹស្ដីមួយឈុតធំមកនិយាយ ដើម្បីបញ្ជាក់ថាអ្វីដែលពួកគេកំពុងធ្វើគឺត្រឹមត្រូវ និងស្របតាមគោលការណ៍។ តាមពិត ការគិតរបស់ពួកគេគឺវៀចវេរ និងខុសឆ្គង។ ពួកគេមិនបានពិភាក្សារឿងរ៉ាវជាមួយអ្នកដទៃទាល់តែសោះ ប៉ុន្តែតែងតែមានសិទ្ធិសម្រេចចុងក្រោយ ដោយធ្វើការសម្រេចចិត្តដោយខ្លួនឯង។ ការសម្រេចចិត្តដែលធ្វើឡើងដោយមនុស្សតែម្នាក់ គឺច្បាស់ជាមានសេចក្ដីវៀចវេរភាគច្រើនជាមិនខាន ដូច្នេះ តើនេះជានិស្ស័យអ្វីទៅដែលគិតថាខ្លួនឯងត្រឹមត្រូវ និងច្បាស់លាស់នោះ? វាគឺជាការបញ្ចេញឱ្យឃើញយ៉ាងច្បាស់នូវនិស្ស័យក្រអឺតក្រទម។ ពួកគេមាននិស្ស័យក្រអឺតក្រទម ហើយនោះហើយជាមូលហេតុដែលពួកគេផ្ដាច់ការ។ នោះហើយជាមូលហេតុដែលពួកគេធ្វើរឿងអាក្រក់យ៉ាងគឃ្លើន។ វាគឺជាភាពផ្ដាច់ការ ជាការក្ដោបក្ដាប់អំណាចតែឯង។ នេះហើយជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនដែលសុខចិត្តសហការជាមួយអ្នកណាម្នាក់ឡើយ ប៉ុន្តែយល់ថាវាលើតម្រូវការ និងមិនចាំបាច់។ ពួកគេតែងតែគិតថាពួកគេពូកែជាងអ្នកដទៃ ថាគ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងពួកគេបានឡើយ។ នោះហើយជាមូលហេតុដែលនៅក្នុងចិត្ត ពួកទទឹងនឹងព្រះគ្រីស្ទគ្មានបំណងប្រាថ្នា ឬឆន្ទៈក្នុងការសហការជាមួយអ្នកដទៃឡើយ។ ពួកគេចង់ឱ្យគេធ្វើតាមអ្វីដែលពួកគេនិយាយ ពួកគេចង់បានការក្ដោបក្ដាប់អំណាចតែឯង។ មានតែធ្វើបែបនោះទេ ទើបពួកគេមានអារម្មណ៍រីករាយ។ មានតែធ្វើបែបនោះទេ ទើបពួកគេអាចបង្ហាញពីភាពអស្ចារ្យរបស់ពួកគេ ដោយធ្វើឱ្យអ្នកដទៃមានអារម្មណ៍ស្ញប់ស្ញែង និងថ្វាយបង្គំពួកគេ។

មានទិដ្ឋភាពមួយទៀត គឺថាពួកទទឹងនឹងព្រះគ្រីស្ទតែងតែចង់ក្ដោបក្ដាប់អំណាចផ្ដាច់មុខ ចង់ធ្វើជាអ្នកសម្រេចចិត្តតែម្នាក់ឯង។ ទិដ្ឋភាពនៃនិស្ស័យរបស់ពួកគេនេះ ក៏ធ្វើឱ្យពួកគេមិនអាចសហការជាមួយអ្នកដទៃបានដែរ។ ប្រសិនបើអ្នកសួរពួកគេថា តើពួកគេសុខចិត្តសហការដែរឬទេ ពួកគេនិយាយថាសុខចិត្ត ប៉ុន្តែដល់ពេលត្រូវសហការ ពួកគេបែរជាធ្វើមិនបានទៅវិញ។ នេះហើយជានិស្ស័យរបស់ពួកគេ។ ហេតុអ្វីបានជាពួកគេធ្វើមិនបាន? ឧបមាថា បុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់ធ្វើជាអនុប្រធានក្រុម ហើយមានអ្នកផ្សេងទៀតធ្វើជាប្រធានក្រុម ម្នាក់នោះដែលមានសារជាតិធម្មជាតិជាបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះ នឹងប្រែក្លាយពីអនុប្រធានក្រុមទៅជាប្រធានក្រុមវិញ ហើយប្រធានក្រុមនោះនឹងក្លាយជាអនុប្រធានរបស់គេវិញ។ ពួកគេនឹងត្រឡប់តួនាទីគ្នាវិញ។ តើពួកគេសម្រេចរឿងនេះដោយរបៀបណា? ពួកគេមានល្បិចកលជាច្រើន។ ផ្នែកមួយនៃល្បិចកលរបស់ពួកគេ គឺពួកគេឆ្លៀតឱកាសនៅពេលដែលពួកគេកំពុងធ្វើការងារនៅចំពោះមុខបងប្អូនប្រុសស្រី ពោលគឺនៅពេលដែលមនុស្សភាគច្រើនអាចមើលឃើញពួកគេ ដើម្បីនិយាយ និងធ្វើការងារឱ្យបានច្រើន ព្រមទាំងអួតបង្ហាញពីខ្លួនឯង ដើម្បីឱ្យមនុស្សគោរពកោតសរសើរពួកគេ និងទទួលស្គាល់ថា ពួកគេពិតជាពូកែជាងប្រធានក្រុមខ្លាំងណាស់ ហើយថាពួកគេបានវ៉ាដាច់ប្រធានក្រុមបាត់ទៅហើយ។ ហើយយូរៗទៅ បងប្អូនប្រុសស្រីក៏នាំគ្នានិយាយថា ប្រធានក្រុមមិនពូកែដូចអនុប្រធានក្រុមនោះទេ។ ពេលបានឮដូច្នេះ បុគ្គលទទឹងនឹងព្រះគ្រីស្ទសប្បាយចិត្តខ្លាំងណាស់។ ពួកគេគិតថា៖ «ទីបំផុត ពួកគេទទួលស្គាល់ថាខ្ញុំពូកែជាងប្រធានក្រុមហើយ។ ខ្ញុំបានសម្រេចគោលដៅរបស់ខ្ញុំហើយ»។ នៅក្នុងកាលៈទេសៈធម្មតា តើអនុប្រធានក្រុមគួរតែបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចអ្វីខ្លះ? ពួកគេត្រូវសហការជាមួយប្រធានក្រុម ក្នុងការអនុវត្ត និងចាត់ចែងកិច្ចការដែលពួកជំនុំបានរៀបចំ ព្រមទាំងលើកឡើងពីបញ្ហានានាប្រាប់ដល់ប្រធានក្រុម ដាស់តឿនពួកគេ និងមើលការខុសត្រូវពួកគេ ហើយត្រូវធ្វើការរួមគ្នាដោយមានការពិភាក្សាជាមួយពួកគេ។ ប្រធានក្រុមត្រូវដើរតួនាទីជាអ្នកដឹកនាំចម្បង ចំណែកឯអនុប្រធានក្រុមត្រូវជួយគាំទ្រពួកគេ និងសហការជាមួយពួកគេ ដើម្បីធានាថាគម្រោងកិច្ចការនីមួយៗត្រូវបានចាត់ចែងយ៉ាងល្អ។ ក្រៅពីមិនត្រូវធ្វើឱ្យខូចការហើយ អ្វីៗគ្រប់យ៉ាងត្រូវតែធ្វើឡើងដោយសហការជាមួយប្រធានក្រុម ដើម្បីឱ្យកិច្ចការដែលត្រូវធ្វើនោះ សម្រេចបានយ៉ាងល្អ។ ប្រសិនបើទង្វើរបស់ប្រធានក្រុមបំពាននឹងគោលការណ៍ នោះអនុប្រធានក្រុមត្រូវតែលើកបញ្ហានេះប្រាប់ពួកគេ ជួយពួកគេ និងកែតម្រូវកំហុសនោះ។ ចំពោះអ្វីៗគ្រប់យ៉ាងដែលប្រធានក្រុមធ្វើបានត្រឹមត្រូវ និងបានល្អ ហើយស្របតាមគោលការណ៍សេចក្ដីពិត នោះអនុប្រធានក្រុមត្រូវតែគាំទ្រ និងចូលរួមចំណែក ព្រមទាំងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបម្រើកិច្ចការនេះ ហើយត្រូវមានចិត្តគំនិតតែមួយជាមួយប្រធានក្រុម ដើម្បីបំពេញកិច្ចការនោះឱ្យបានល្អ។ ប្រសិនបើមានបញ្ហាកើតឡើង ឬប្រសិនបើរកឃើញបញ្ហាណាមួយ អ្នកទាំងពីរត្រូវតែពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ។ ជួនកាល មានរឿងពីរដែលត្រូវធ្វើក្នុងពេលតែមួយ។ បន្ទាប់ពីអ្នកទាំងពីរបានពិភាក្សាគ្នារួចរាល់ហើយ ពួកគេម្នាក់ៗត្រូវតែចាត់ចែងកិច្ចការរៀងៗខ្លួនឱ្យបានល្អដោយឡែកពីគ្នា។ នោះហើយជាការសហការ គឺជាការសហការដែលចុះសម្រុងគ្នា។ តើពួកទទឹងនឹងព្រះគ្រីស្ទសហការជាមួយអ្នកដទៃតាមរបៀបនេះដែរឬទេ? គឺដាច់ខាតមិនធ្វើឡើយ។ ប្រសិនបើបុគ្គលទទឹងនឹងព្រះគ្រីស្ទធ្វើជាអនុប្រធានក្រុម ពួកគេនឹងរិះគិតរកវិធីដែលពួកគេត្រូវធ្វើ ដើម្បីផ្លាស់ប្ដូរតំណែងជាមួយប្រធានក្រុម ដើម្បីប្រែក្លាយប្រធានក្រុមទៅជាអនុប្រធាន ហើយអនុប្រធានទៅជាប្រធានក្រុមវិញ ដើម្បីក្ដោបក្ដាប់ការគ្រប់គ្រង។ ពួកគេបញ្ជាប្រធានក្រុមឱ្យធ្វើនេះធ្វើនោះ ដោយបង្ហាញឱ្យមនុស្សគ្រប់គ្នាឃើញថា ពួកគេពូកែជាងប្រធានក្រុមខ្លាំងណាស់ ហើយថាពួកគេស័ក្ដិសមធ្វើជាប្រធានក្រុម។ តាមរបៀបនេះ កិត្យានុភាពរបស់ពួកគេក៏កើនឡើងក្នុងចំណោមអ្នកដទៃ ហើយបន្ទាប់មក ពួកគេក៏ត្រូវបានគេជ្រើសរើសជាប្រធានក្រុមដោយឯកឯង។ ពួកគេមានចេតនាធ្វើឱ្យប្រធានក្រុមមើលទៅល្ងង់ខ្លៅ និងអាម៉ាស់មុខ ដើម្បីឱ្យអ្នកដទៃមើលងាយប្រធានក្រុមនោះ។ បន្ទាប់មក ពួកគេប្រើពាក្យសម្ដីរបស់ពួកគេ ដើម្បីចំអក និងបញ្ចើចបញ្ចើដល់ប្រធានក្រុម ព្រមទាំងលាតត្រដាង និងបន្ទាបបន្ថោកប្រធានក្រុមនោះទៀតផង។ បន្តិចម្ដងៗ គម្លាតរវាងអ្នកទាំងពីរក៏កាន់តែធំទៅៗ ហើយកន្លែងដែលពួកគេមាននៅក្នុងដួងចិត្តរបស់មនុស្ស ក៏កាន់តែខុសគ្នាទៅៗដែរ។ ទីបំផុត បុគ្គលទទឹងនឹងព្រះគ្រីស្ទក៏ក្លាយជាប្រធានក្រុម ដោយពួកគេបានទាក់ទាញមនុស្សឱ្យចូលខាងពួកគេ។ ដោយមាននិស្ស័យដូចជាពួកគេបែបនេះ តើពួកគេអាចសហការដោយចុះសម្រុងជាមួយអ្នកដទៃបានដែរឬទេ? គឺមិនបានឡើយ។ មិនថាពួកគេស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពួកគេចង់ធ្វើជាបង្គោលដ៏សំខាន់ ចង់មានអំណាចផ្ដាច់មុខ និងចង់ក្ដោបក្ដាប់អំណាចនៅក្នុងដៃរបស់ពួកគេផ្ទាល់។ ទោះបីជាអ្នកមានតួនាទីអ្វីក៏ដោយ ជាប្រធាន ឬជាអនុប្រធាន ជាតួនាទីធំ ឬតូចក្ដី តាមការមើលឃើញរបស់ពួកគេ ឋានៈ និងអំណាច មិនយូរមិនឆាប់ ត្រូវតែក្លាយជារបស់ពួកគេតែម្នាក់ឯងប៉ុណ្ណោះ។ ទោះបីជាអ្នកណាបំពេញភារកិច្ចជាមួយពួកគេក្ដី ឬធ្វើគម្រោងកិច្ចការណាមួយជាមួយពួកគេក្ដី ឬសូម្បីតែជជែកវែកញែកបញ្ហាណាមួយជាមួយពួកគេក្ដី ក៏ពួកគេនៅតែធ្វើអ្វីៗតាមតែចិត្តឯងដដែល។ ពួកគេមិនសហការជាមួយអ្នកណាឡើយ។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យមានកិត្យានុភាព ឬតួនាទីដូចពួកគេឡើយ ហើយក៏មិនអាចមានសមត្ថភាព ឬកេរ្តិ៍ឈ្មោះដូចពួកគេដែរ។ ឱ្យតែមាននរណាម្នាក់ហាក់ដូចជាលើសពួកគេ ហើយគំរាមកំហែងដល់ឋានៈរបស់ពួកគេ នោះពួកគេនឹងព្យាយាមបង្វែរស្ថានការណ៍នេះ ដោយប្រើគ្រប់មធ្យោបាយដែលពួកគេមាន។ ឧទាហរណ៍ គ្រប់គ្នាកំពុងពិភាក្សាពីរឿងមួយ ហើយនៅពេលដែលការពិភាក្សាជិតនឹងទទួលបានលទ្ធផល ពួកគេគ្រាន់តែមើលមួយភ្លែត ក៏យល់ និងដឹងថាត្រូវធ្វើអ្វី។ ពួកគេនឹងនិយាយថា៖ «តើរឿងនេះពិតជាពិបាកដោះស្រាយម្ល៉េះឬ? តើនៅតែត្រូវការការពិភាក្សាបែបនេះទៀតឬ? អ្វីដែលអ្នករាល់គ្នានិយាយ គឺមិនកើតទាំងអស់!» ហើយពួកគេនឹងលើកឡើងនូវទ្រឹស្ដីប្លែកៗ ឬគំនិតខ្ពស់ហួសហេតុ ដែលគ្មាននរណាម្នាក់នឹកស្មានដល់ ដោយទីបំផុតបានទាត់ចោលនូវទស្សនៈរបស់មនុស្សគ្រប់គ្នា។ បន្ទាប់ពីពួកគេធ្វើបែបនេះ វានឹងធ្វើឱ្យមនុស្សគិតថា៖ «គំនិតគេខ្ពស់មែន តើហេតុអ្វីបានជាពួកយើងនឹកមិនឃើញរឿងនោះ? ពួកយើងគ្រាន់តែជាមនុស្សល្ងង់ខ្លៅប៉ុណ្ណោះ។ ធ្វើបែបនេះមិនកើតទេ យើងត្រូវការអ្នកជាអ្នកដឹកនាំ!» នោះហើយជាលទ្ធផលដែលបុគ្គលទទឹងនឹងព្រះគ្រីស្ទចង់បាន។ ពួកគេតែងតែនិយាយគំនិតដែលស្ដាប់ទៅខ្ពង់ខ្ពស់ ដើម្បីឱ្យពួកគេអាចធ្វើឱ្យខ្លួនឯងលេចធ្លោជាងគេ និងទទួលបានការគោរពកោតសរសើរពីអ្នកដទៃ។ ចុះទីបំផុត តើមនុស្សមានចំណាប់អារម្មណ៍បែបណាទៅលើពួកគេ? គឺថា គំនិតរបស់ពួកគេលើសពីគំនិតរបស់មនុស្សធម្មតា គឺខ្ពស់ជាងមនុស្សធម្មតាទៅទៀត។ តើខ្ពស់ដល់កម្រិតណា? ប្រសិនបើគ្មានពួកគេទេ ក្រុមមិនអាចសម្រេចចិត្ត ឬបញ្ចប់រឿងអ្វីមួយបានឡើយ ដូច្នេះ ពួកគេត្រូវតែរង់ចាំឱ្យបុគ្គលនោះមកនិយាយអ្វីមួយសិន។ ពេលពួកគេនិយាយហើយ មនុស្សគ្រប់គ្នាកោតសរសើរពួកគេ ហើយទោះបីជាអ្វីដែលពួកគេនិយាយនោះ ខុសទំនងក៏ដោយ ក៏គ្រប់គ្នានៅតែនិយាយថាវាខ្ពស់អស្ចារ្យដែរ។ ត្រង់ចំណុចនេះ តើពួកគេមិនមែនកំពុងបំភាន់មនុស្សទេឬអី? ដូច្នេះ ហេតុអ្វីបានជាពួកគេមិនអាចសហការជាមួយអ្នកណាបាន? ពួកគេមានអារម្មណ៍ថា៖ «ការសហការជាមួយមនុស្ស គឺស្មើនឹងការដាក់ខ្លួនខ្ញុំឱ្យស្មើនឹងពួកគេដែរ។ តើភ្នំមួយអាចមានខ្លាពីរបានទេ? ភ្នំមួយអាចមានស្ដេចភ្នំតែមួយប៉ុណ្ណោះ ហើយតំណែងជាស្ដេចនេះ គឺបានទៅលើអ្នកដែលមានសមត្ថភាព ហើយមានតែមនុស្សពូកែដូចជាខ្ញុំទេ ទើបអាចធ្វើបែបនោះបាន។ អ្នករាល់គ្នាមិនសូវឆ្លាតទេ គុណសម្បត្តិរបស់អ្នករាល់គ្នាក៏ខ្សោយ ហើយអ្នករាល់គ្នាក៏កំសាកដែរ។ បន្ថែមពីលើនេះ អ្នករាល់គ្នាមិនដែលបោកប្រាស់ ឬបញ្ឆោតមនុស្សនៅក្នុងលោកីយ៍នេះទេ មានតែគេបោកប្រាស់អ្នករាល់គ្នាប៉ុណ្ណោះ។ មានតែខ្ញុំម្នាក់គត់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាអ្នកដឹកនាំនៅទីនេះ!» ចំពោះពួកគេ រឿងអាក្រក់ក៏ក្លាយជារឿងល្អទៅវិញ។ ពួកគេអួតបង្ហាញពីរឿងអាក្រក់របស់ពួកគេទាំងនេះ តើនេះមិនមែនជាការគ្មានភាពអៀនខ្មាសទេឬអី? ហេតុអ្វីបានជាពួកគេនិយាយរឿងទាំងនេះ? ចុះតើគោលបំណងនៃការធ្វើសកម្មភាពបែបនេះរបស់ពួកគេ គឺដើម្បីអ្វីទៅ? គឺដើម្បីធ្វើជាអ្នកដឹកនាំ ដើម្បីទទួលបានតំណែងកំពូល ទោះបីជាពួកគេស្ថិតក្នុងក្រុមមនុស្សធំប៉ុណ្ណាក៏ដោយ។ តើនេះមិនមែនជាបំណងរបស់ពួកគេទេឬអី? (មែនហើយ។) ដូច្នេះ ពួកគេរិះគិតគ្រប់មធ្យោបាយដើម្បីមើលងាយ បន្ទាបបន្ថោក និងចំអកដល់មនុស្សគ្រប់គ្នា ហើយបន្ទាប់មកក៏លើកឡើងនូវគំនិតរបស់ខ្លួនដែលស្ដាប់ទៅខ្ពង់ខ្ពស់ ដើម្បីបញ្ចុះបញ្ចូលមនុស្សគ្រប់គ្នា និងឱ្យមនុស្សគ្រប់គ្នាធ្វើតាមអ្វីដែលពួកគេនិយាយ។ តើនេះជាការសហការឬ? មិនមែនទេ។ តើវាជាអ្វីទៅវិញ? នេះស្របនឹងចំណុចទីប្រាំបី ដែលយើងកំពុងនិយាយ៖ ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ។ នេះគឺនិយាយទាក់ទងនឹងការសហការ។ តើពួកទទឹងនឹងព្រះគ្រីស្ទ ទោះបីជាពួកគេកំពុងធ្វើអ្វីក៏ដោយ ទាំងក្នុងពាក្យសម្ដី ឬក្នុងទង្វើរបស់ពួកគេ អាចបំពេញភារកិច្ចរបស់ខ្លួនដោយសហការជាមួយអ្នកដទៃបានដែរឬទេ? (មិនបានទេ)។ ពួកគេមិនសហការទេ គឺគ្រាន់តែទាមទារឱ្យអ្នកដទៃធ្វើតាមពាក្យសម្ដី និងទង្វើរបស់ពួកគេប៉ុណ្ណោះ។ ចុះតើពួកគេអាចទទួលយកយោបល់ពីអ្នកដទៃបានដែរឬទេ? គឺដាច់ខាតមិនបានឡើយ។ មិនថាអ្នកដទៃផ្ដល់យោបល់អ្វីដល់ពួកគេ ក៏ពួកគេមិនខ្វល់ខ្វាយសោះឡើយ។ ពួកគេមិនសួររកព័ត៌មានលម្អិត ឬរកហេតុផលឡើយ ហើយក៏មិនសួរថាតើរឿងរ៉ាវគួរតែត្រូវបានដោះស្រាយយ៉ាងដូចម្ដេចដែរ ហើយរឹតតែមិនស្វែងរកគោលការណ៍សេចក្ដីពិតទៅទៀត។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ សូម្បីតែខ្ញុំនៅចំពោះមុខពួកគេ ក៏ពួកគេមិនសួរខ្ញុំដែរ ពួកគេចាត់ទុកខ្ញុំដូចជាគ្មានវត្តមាននៅទីនោះអ៊ីចឹង។ ខ្ញុំសួរពួកគេថាតើពួកគេមានបញ្ហាអ្វីឬអត់ ហើយពួកគេឆ្លើយថាគ្មានទេ។ ជាក់ស្ដែង ពួកគេមិនដឹងថាត្រូវធ្វើដូចម្ដេចចំពោះរឿងដែលទើបតែកើតឡើងនោះទេ ប៉ុន្តែពួកគេមិនសួរខ្ញុំឡើយ ទោះបីជាខ្ញុំនៅចំពោះមុខពួកគេក៏ដោយ។ ចុះតើពួកគេអាចសហការជាមួយអ្នកណាផ្សេងបានដែរឬទេ? គ្មាននរណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាដៃគូរបស់ពួកគេឡើយ គឺបានត្រឹមតែធ្វើជាទាសករ និងជាកូនចៅរបស់ពួកគេប៉ុណ្ណោះ។ តើមិនមែនដូច្នេះទេឬអី? ពួកគេខ្លះប្រហែលជាមានដៃគូ ប៉ុន្តែតាមពិតទៅ ដៃគូរបស់ពួកគេទាំងនោះ គឺជាកូនចៅរបស់ពួកគេ ដែលប្រៀបដូចជាអាយ៉ងអ៊ីចឹង។ ពួកគេនិយាយថា៖ «ទៅទីនេះ» ដៃគូរបស់ពួកគេក៏ទៅ។ «ទៅទីនោះ» ដៃគូរបស់ពួកគេក៏ទៅ។ ដៃគូរបស់ពួកគេដឹងតែពីអ្វីដែលពួកគេចង់ឱ្យដឹងប៉ុណ្ណោះ ហើយចំពោះអ្វីដែលពួកគេមិនចង់ឱ្យដឹង ដៃគូទាំងនោះសូម្បីតែសួរ ក៏មិនហ៊ានផង។ អ្វីៗគឺទៅតាមតែមាត់ពួកគេនិយាយទាំងអស់។ នរណាម្នាក់ប្រហែលជានិយាយទៅកាន់ពួកគេថា៖ «ធ្វើបែបនេះមិនកើតទេ។ មានរឿងខ្លះ អ្នកមិនអាចធ្វើការសម្រេចចិត្តតែម្នាក់ឯងបានទេ។ អ្នកត្រូវតែរកនរណាម្នាក់ដើម្បីសហការជាមួយ ជាអ្នកដែលនឹងមើលការខុសត្រូវអ្នក។ លើសពីនេះទៅទៀត មានកិច្ចការខ្លះដែលអ្នកចាត់ចែងមិនសូវបានល្អទេកាលពីមុន។ អ្នកត្រូវរកនរណាម្នាក់ដែលមានគុណសម្បត្តិ មានសមត្ថភាពធ្វើកិច្ចការ ដើម្បីសហការជាមួយអ្នក និងជួយអ្នក ពោលគឺអ្នកត្រូវការពារកិច្ចការរបស់ពួកជំនុំ និងផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់!» តើពួកគេនឹងនិយាយយ៉ាងដូចម្ដេចចំពោះរឿងនេះ? «ប្រសិនបើអ្នកបណ្ដេញដៃគូរបស់ខ្ញុំចេញ នោះគ្មាននរណាម្នាក់ផ្សេងទៀតដែលស័ក្ដិសមនឹងសហការជាមួយខ្ញុំឡើយ»។ តើពួកគេកំពុងនិយាយពីអ្វីហ្នឹង? តើពួកគេកំពុងនិយាយថាពួកគេនឹងគ្មានដៃគូ ឬថាពួកគេរកកូនចៅ និងទាសករបែបនោះមិនបាន? ពួកគេខ្លាចថា ពួកគេនឹងមិនអាចរកបានទាសករ ឬកូនចៅបែបនោះ ជា «ដៃគូ» ដែលធ្វើតាមតែបញ្ជារបស់ពួកគេ។ តើអ្នករាល់គ្នាគិតថា បញ្ហាប្រឈមដែលពួកគេលើកឡើងនេះ គួរតែត្រូវបានដោះស្រាយយ៉ាងដូចម្ដេច? អ្នកប្រហែលជានិយាយថា៖ «អូ! រកដៃគូមិនបានទេឬ? បើដូច្នេះ មិនបាច់ឱ្យអ្នកធ្វើកិច្ចការលើគម្រោងនេះទេ អ្នកណាដែលមានដៃគូ អាចធ្វើវាជំនួសបាន»។ តើបញ្ហាមិនត្រូវបានដោះស្រាយបែបនេះទេឬអី? ប្រសិនបើគ្មាននរណាម្នាក់ស័ក្ដិសមនឹងសហការជាមួយអ្នក ហើយគ្មាននរណាម្នាក់អាចសហការជាមួយអ្នកបានទេ ចុះតើអ្នកជាស្អីទៅវិញ? អ្នកគឺជាសត្ងចម្លែក គឺជាមនុស្សចម្លែក។ អ្នកដែលពិតជាមានវិចារណញ្ញាណ យ៉ាងហោចណាស់ក៏អាចសហការជាមួយមនុស្សទូទៅបានដែរ លើកលែងតែបុគ្គលនោះមានគុណសម្បត្តិខ្សោយពេក។ ធ្វើបែបនោះមិនកើតទេ។ រឿងដំបូងដែលមនុស្សមានវិចារណញ្ញាណត្រូវធ្វើ គឺរៀនសហការជាមួយអ្នកដទៃក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេត្រូវតែអាចសហការជាមួយអ្នកណាក៏បាន លើកលែងតែបុគ្គលនោះជាមនុស្សល្ងង់ខ្លៅ ឬជាអារក្ស ដែលក្នុងករណីនេះ គឺគ្មានផ្លូវសហការជាមួយពួកគេបានឡើយ។ វាជារឿងសំខាន់ណាស់ ដែលអាចសហការជាមួយមនុស្សភាគច្រើនបាន នេះគឺជាសញ្ញានៃវិចារណញ្ញាណធម្មតា។

លក្ខណៈពិសេសដ៏ច្បាស់លាស់បំផុតមួយនៃសារជាតិរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ គឺថាពួកគេក្ដោបក្ដាប់អំណាចផ្ដាច់មុខ និងធ្វើការសម្រេចចិត្តតែម្នាក់ឯង៖ ពួកគេមិនស្ដាប់នរណាម្នាក់ឡើយ ពួកគេមិនគោរពនរណាម្នាក់ឡើយ ហើយទោះបីជាមនុស្សមានចំណុចខ្លាំងអ្វីក៏ដោយ ឬបញ្ចេញទស្សនៈត្រឹមត្រូវ ឬមតិយោបល់ដ៏ឈ្លាសវៃយ៉ាងណាក៏ដោយ ឬលើកឡើងពីវិធីសាស្ត្រដ៏ស័ក្ដិសមយ៉ាងណាក៏ដោយ ក៏ពួកគេមិនខ្វល់ខ្វាយឡើយ។ ហាក់ដូចជាគ្មាននរណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីសហការជាមួយពួកគេ ឬចូលរួមក្នុងរឿងអ្វីដែលពួកគេធ្វើឡើយ។ នេះហើយជានិស្ស័យដែលពួកទទឹងនឹងព្រះគ្រីស្ទមាន។ មនុស្សមួយចំនួននិយាយថា នេះគឺជាភាពជាមនុស្សមិនល្អ ប៉ុន្តែតើនេះគ្រាន់តែជាភាពជាមនុស្សមិនល្អធម្មតាយ៉ាងដូចម្ដេចទៅ? នេះគឺជានិស្ស័យរបស់សាតាំងទាំងស្រុង ហើយនិស្ស័យបែបនេះគឺកាចសាហាវបំផុត។ ហេតុអ្វីបានជាខ្ញុំនិយាយថា និស្ស័យរបស់ពួកគេកាចសាហាវបំផុត? ពួកទទឹងនឹងព្រះគ្រីស្ទយកអ្វីៗគ្រប់យ៉ាងពីដំណាក់របស់ព្រះជាម្ចាស់ និងទ្រព្យសម្បត្តិរបស់ពួកជំនុំមកធ្វើជារបស់ខ្លួន ហើយចាត់ទុករបស់ទាំងនោះជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលអ្វីៗទាំងអស់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់ផ្សេងទៀតជ្រៀតជ្រែកក្នុងរឿងនេះឡើយ។ អ្វីដែលពួកគេគិតដល់នៅពេលធ្វើកិច្ចការរបស់ពួកជំនុំ គឺមានតែផលប្រយោជន៍ផ្ទាល់ខ្លួន ឋានៈផ្ទាល់ខ្លួន និងមោទនភាពផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេឡើយ ហើយរឹតតែមិនអនុញ្ញាតឱ្យអ្នកដែលមានគុណសម្បត្តិ ឬអ្នកដែលអាចនិយាយពីទីបន្ទាល់តាមរយៈបទពិសោធន៍របស់ពួកគេ មកគំរាមកំហែងដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេទៅទៀត។ ដូច្នេះ ពួកគេព្យាយាមគាបសង្កត់ និងផាត់ចោលអ្នកដែលអាចនិយាយពីទីបន្ទាល់តាមរយៈបទពិសោធន៍ និងអ្នកដែលអាចប្រកបគ្នាពីសេចក្ដីពិត ព្រមទាំងផ្គត់ផ្គង់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយចាត់ទុកអ្នកទាំងនោះជាគូប្រជែង ហើយពួកគេព្យាយាមយ៉ាងខ្លាំងដើម្បីដាក់មនុស្សទាំងនោះឱ្យនៅឯកោទាំងស្រុងពីអ្នកដទៃ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគេឱ្យខ្ទេចខ្ទី និងផ្ដួលរំលំពួកគេ។ មានតែធ្វើបែបនេះទេ ទើបពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ស្ងប់ចិត្ត។ ប្រសិនបើមនុស្សទាំងនេះមិនដែលអវិជ្ជមាន ហើយអាចបន្តបំពេញភារកិច្ចរបស់ខ្លួន និយាយពីទីបន្ទាល់របស់ខ្លួន និងជួយគាំទ្រអ្នកដទៃ នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងងាកទៅរកវិធីចុងក្រោយរបស់ពួកគេ គឺការចាប់កំហុស និងថ្កោលទោសអ្នកទាំងនោះ ឬទម្លាក់កំហុស និងប្រឌិតហេតុផលដើម្បីធ្វើបាបពួកគេ រហូតទាល់តែពួកគេអាចបោសសម្អាតអ្នកទាំងនោះចេញពីពួកជំនុំបាន។ មានតែធ្វើបែបនេះទេ ទើបពួកទទឹងនឹងព្រះគ្រីស្ទអាចធូរចិត្តទាំងស្រុងបាន។ នេះគឺជាចំណុចដ៏ពិសពុល និងព្យាបាទបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្វីដែលធ្វើឱ្យពួកគេភ័យខ្លាច និងព្រួយបារម្ភបំផុតនោះ គឺមនុស្សដែលដេញតាមសេចក្ដីពិត និងមានទីបន្ទាល់តាមរយៈបទពិសោធន៍ពិតប្រាកដ ពីព្រោះមនុស្សដែលមានទីបន្ទាល់បែបនេះ គឺជាអ្នកដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពេញចិត្ត និងគាំទ្របំផុត មិនមែនជាអ្នកដែលចេះតែនិយាយទទេៗអំពីពាក្យពេចន៍ និងគោលលទ្ធិនោះទេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានទីបន្ទាល់តាមរយៈបទពិសោធន៍ពិតប្រាកដឡើយ ហើយពួកគេក៏មិនមានសមត្ថភាពក្នុងការអនុវត្តសេចក្ដីពិតដែរ យ៉ាងច្រើនបំផុត ពួកគេអាចត្រឹមតែធ្វើរឿងល្អៗមួយចំនួនដើម្បីយកចិត្តមនុស្សប៉ុណ្ណោះ។ ប៉ុន្តែ មិនថាពួកគេធ្វើរឿងល្អៗច្រើនប៉ុណ្ណាក៏ដោយ ឬនិយាយពាក្យពីរោះៗច្រើនប៉ុណ្ណាក៏ដោយ ក៏រឿងទាំងនេះនៅតែមិនអាចប្រៀបធៀបទៅនឹងអត្ថប្រយោជន៍ និងគុណប្រយោជន៍ដែលទីបន្ទាល់តាមរយៈបទពិសោធន៍ដ៏ល្អមួយអាចផ្ដល់ឱ្យមនុស្សបានឡើយ។ គ្មានអ្វីអាចជំនួសលទ្ធផលនៃការផ្គត់ផ្គង់ និងការស្រោចស្រពដែលផ្ដល់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយអ្នកដែលអាចនិយាយពីទីបន្ទាល់តាមរយៈបទពិសោធន៍របស់ពួកគេបានឡើយ។ ដូច្នេះ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឃើញនរណាម្នាក់និយាយពីទីបន្ទាល់តាមរយៈបទពិសោធន៍របស់ពួកគេ កែវភ្នែករបស់ពួកគេប្រែជាសម្លក់ដោយកំហឹង។ កំហឹងឆាបឆេះនៅក្នុងចិត្តរបស់ពួកគេ សេចក្ដីស្អប់ក៏កើនឡើង ហើយពួកគេចង់តែបិទមាត់អ្នកនិយាយនោះភ្លាមៗ និងបញ្ឈប់មិនឱ្យពួកគេនិយាយអ្វីតទៅទៀតឡើយ។ ប្រសិនបើពួកគេនៅតែបន្តនិយាយទៀត នោះកេរ្តិ៍ឈ្មោះរបស់ពួកទទឹងនឹងព្រះគ្រីស្ទនឹងត្រូវបំផ្លាញទាំងស្រុង ហើយមុខមាត់ដ៏អាក្រក់របស់ពួកគេនឹងត្រូវលាតត្រដាងទាំងស្រុងឱ្យមនុស្សគ្រប់គ្នាបានឃើញ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទក៏រកលេសដើម្បីរំខានដល់អ្នកដែលកំពុងនិយាយទីបន្ទាល់នោះ និងគាបសង្កត់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទអនុញ្ញាតឱ្យតែខ្លួនឯងបំភាន់ដោយពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ។ ពួកគេមិនអនុញ្ញាតឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ តាមរយៈការនិយាយពីទីបន្ទាល់តាមរយៈបទពិសោធន៍របស់ពួកគេឡើយ ដែលនេះបង្ហាញឱ្យឃើញថា តើមនុស្សប្រភេទណាដែលពួកទទឹងនឹងព្រះគ្រីស្ទស្អប់ និងខ្លាចបំផុតនោះ។ នៅពេលដែលមាននរណាម្នាក់ចេញមុខ និងធ្វើកិច្ចការបន្តិចបន្តួច ឬនៅពេលដែលនរណាម្នាក់អាចនិយាយពីទីបន្ទាល់តាមរយៈបទពិសោធន៍ពិតប្រាកដ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទទួលបានអត្ថប្រយោជន៍ ការស្អាង និងការគាំទ្រពីទីបន្ទាល់នោះ ព្រមទាំងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមនុស្សគ្រប់គ្នា នោះសេចក្ដីច្រណែន និងការស្អប់ក៏កើតឡើងនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេក៏ផាត់ចោល និងគាបសង្កត់បុគ្គលនោះ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ពួកគេមិនអនុញ្ញាតឱ្យមនុស្សបែបនេះទទួលបន្ទុកកិច្ចការណាមួយឡើយ ដើម្បីការពារកុំឱ្យអ្នកទាំងនោះគំរាមកំហែងដល់ឋានៈរបស់ពួកគេ។ មនុស្សដែលមានតថភាពនៃសេចក្ដីពិត នៅពេលដែលពួកគេនៅក្បែរពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេបានរំលេច និងបង្ហាញឱ្យឃើញពីភាពក្រីក្រ ភាពគួរឱ្យអាណិត ភាពអាក្រក់មើល និងភាពទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទជ្រើសរើសដៃគូ ឬសហការី ពួកគេដាច់ខាតមិនជ្រើសរើសមនុស្សដែលមានតថភាពនៃសេចក្ដីពិតឡើយ ពួកគេដាច់ខាតមិនជ្រើសរើសមនុស្សដែលអាចនិយាយពីទីបន្ទាល់តាមរយៈបទពិសោធន៍របស់ពួកគេឡើយ ហើយពួកគេក៏ដាច់ខាតមិនជ្រើសរើសមនុស្សស្មោះត្រង់ ឬមនុស្សដែលអាចអនុវត្តសេចក្ដីពិតដែរ។ មនុស្សទាំងនេះគឺជាអ្នកដែលពួកទទឹងនឹងព្រះគ្រីស្ទច្រណែន និងស្អប់បំផុត ហើយពួកគេគឺជាបន្លាក្នុងភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ទោះបីជាមនុស្សដែលអនុវត្តសេចក្ដីពិតទាំងនេះ ធ្វើរឿងល្អៗ ឬធ្វើរឿងដែលមានប្រយោជន៍ដល់កិច្ចការដំណាក់របស់ព្រះជាម្ចាស់ច្រើនប៉ុណ្ណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីលាក់បាំងទង្វើទាំងនេះដែរ។ ពួកគេថែមទាំងបំភ្លៃការពិត ដើម្បីយកស្នាដៃពីរឿងល្អៗមកដាក់ខ្លួនឯង ហើយទម្លាក់កំហុសពីរឿងអាក្រក់ទៅលើអ្នកដទៃ ដើម្បីជាមធ្យោបាយលើកតម្កើងខ្លួនឯង និងបន្ទាបបន្ថោកអ្នកដទៃទៀតផង។ ពួកទទឹងនឹងព្រះគ្រីស្ទមានសេចក្ដីច្រណែន និងការស្អប់យ៉ាងខ្លាំងចំពោះអ្នកដែលដេញតាមសេចក្ដីពិត និងអាចនិយាយពីទីបន្ទាល់តាមរយៈបទពិសោធន៍របស់ពួកគេ។ ពួកគេភ័យខ្លាចថាមនុស្សទាំងនេះនឹងគំរាមកំហែងដល់ឋានៈរបស់ពួកគេ ដូច្នេះ ពួកគេធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីវាយប្រហារ និងផាត់ចោលអ្នកទាំងនោះ។ ពួកគេហាមឃាត់បងប្អូនប្រុសស្រីមិនឱ្យទាក់ទង ឬចូលទៅជិតអ្នកទាំងនោះឡើយ ឬមិនឱ្យគាំទ្រ ឬកោតសរសើរដល់មនុស្សដែលអាចនិយាយពីទីបន្ទាល់តាមរយៈបទពិសោធន៍របស់ពួកគេទាំងនេះឡើយ។ នេះគឺជាអ្វីដែលបង្ហាញឱ្យឃើញច្បាស់បំផុតពីធម្មជាតិជាសាតាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមិនពេញចិត្តនឹងសេចក្ដីពិត និងស្អប់ព្រះជាម្ចាស់។ ព្រមទាំងបញ្ជាក់ថា ពួកទទឹងនឹងព្រះគ្រីស្ទគឺជាចរន្តអាក្រក់មួយនៅក្នុងពួកជំនុំ ហើយថាពួកគេគឺជាអ្នកដែលត្រូវទទួលខុសត្រូវចំពោះការរំខានដល់កិច្ចការរបស់ពួកជំនុំ និងការរារាំងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត ពួកទទឹងនឹងព្រះគ្រីស្ទតែងតែប្រឌិតពាក្យកុហក និងបំភ្លៃការពិតក្នុងចំណោមបងប្អូនប្រុសស្រី ដោយបន្ទាបបន្ថោក និងថ្កោលទោសមនុស្សដែលអាចនិយាយពីទីបន្ទាល់តាមរយៈបទពិសោធន៍របស់ពួកគេ។ មិនថាមនុស្សទាំងនោះធ្វើកិច្ចការអ្វីក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទរកលេសដើម្បីផាត់ចោល និងគាបសង្កត់ពួកគេដែរ ហើយតែងតែវិនិច្ឆ័យពួកគេ ដោយនិយាយថាពួកគេជាមនុស្សក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ថាពួកគេចូលចិត្តអួតបង្ហាញខ្លួនឯង និងថាពួកគេមានមហិច្ឆិតា។ តាមពិតទៅ មនុស្សទាំងនេះមានទីបន្ទាល់តាមរយៈបទពិសោធន៍ខ្លះៗ និងមានតថភាពនៃសេចក្ដីពិតខ្លះៗ។ ពួកគេមានភាពជាមនុស្សល្អគួរសម មានមនសិការ និងមានវិចារណញ្ញាណ ហើយអាចទទួលយកសេចក្ដីពិតបាន។ ហើយទោះបីជាពួកគេអាចមានចំណុចខ្វះខាត ចំណុចខ្សោយ និងមានការបញ្ចេញឱ្យឃើញម្ដងម្កាលនូវនិស្ស័យពុករលួយក៏ដោយ ក៏ពួកគេមានសមត្ថភាពក្នុងការឆ្លុះបញ្ចាំងពីខ្លួនឯង និងប្រែចិត្តដែរ។ មនុស្សទាំងនេះគឺជាអ្នកដែលព្រះជាម្ចាស់នឹងសង្គ្រោះ ហើយជាអ្នកដែលមានសង្ឃឹមថានឹងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ សរុបមក មនុស្សទាំងនេះគឺស័ក្ដិសមនឹងបំពេញភារកិច្ច។ ពួកគេបំពេញតាមតម្រូវការ និងគោលការណ៍សម្រាប់ការបំពេញភារកិច្ច។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទគិតក្នុងចិត្តថា៖ «ខ្ញុំដាច់ខាតមិនទ្រាំនឹងរឿងនេះទេ។ អ្នកចង់មានតួនាទីនៅក្នុងទឹកដីរបស់ខ្ញុំ ដើម្បីប្រកួតប្រជែងជាមួយខ្ញុំ។ រឿងនោះគឺមិនអាចទៅរួចទេ កុំសូម្បីតែគិតឱ្យសោះ។ អ្នកមានចំណេះដឹងជ្រៅជ្រះជាងខ្ញុំ ពូកែនិយាយជាងខ្ញុំ មានប្រជាប្រិយភាពជាងខ្ញុំ ហើយអ្នកដេញតាមសេចក្ដីពិតបានល្អជាងខ្ញុំទៅទៀត។ ប្រសិនបើខ្ញុំត្រូវសហការជាមួយអ្នក ហើយអ្នកដណ្ដើមយកភាពលេចធ្លោរបស់ខ្ញុំ តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ?» តើពួកគេគិតគូរពីផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? អត់ទេ។ តើពួកគេគិតអំពីអ្វីទៅ? ពួកគេគិតតែពីរបៀបរក្សាឋានៈរបស់ពួកគេប៉ុណ្ណោះ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទដឹងខ្លួនឯងថាមិនមានសមត្ថភាពក្នុងការធ្វើកិច្ចការពិតប្រាកដក៏ដោយ ក៏ពួកគេមិនបណ្ដុះបណ្ដាល ឬលើកស្ទួយមនុស្សដែលមានគុណសម្បត្តិល្អ ដែលដេញតាមសេចក្ដីពិតដែរ។ មនុស្សតែមួយគត់ដែលពួកគេលើកស្ទួយ គឺជាអ្នកដែលពូកែលើកជើងពួកគេ ជាអ្នកដែលងាយនឹងថ្វាយបង្គំអ្នកដទៃ ជាអ្នកដែលគាំទ្រ និងកោតសរសើរពួកគេនៅក្នុងចិត្ត ជាអ្នកដែលប៉ិនប្រសប់ខាងប្រើល្បិច ដែលមិនយល់ពីសេចក្ដីពិត និងគ្មានសមត្ថភាពក្នុងការញែកដឹង។ ពួកទទឹងនឹងព្រះគ្រីស្ទលើកស្ទួយមនុស្សទាំងនេះឱ្យមកនៅក្បែរពួកគេ ដើម្បីបម្រើការឱ្យពួកគេ រត់ចុះរត់ឡើងសម្រាប់ពួកគេ និងចំណាយពេលរាល់ថ្ងៃនៅជុំវិញពួកគេ។ នេះផ្ដល់ឱ្យពួកទទឹងនឹងព្រះគ្រីស្ទនូវអំណាចនៅក្នុងពួកជំនុំ ហើយវាមានន័យថា មនុស្សជាច្រើនចូលមកជិតពួកគេ និងដើរតាមពួកគេ ហើយគ្មាននរណាម្នាក់ហ៊ានប្រមាថពួកគេឡើយ។ មនុស្សទាំងអស់នេះដែលពួកទទឹងនឹងព្រះគ្រីស្ទបណ្ដុះបណ្ដាល គឺជាមនុស្សដែលមិនដេញតាមសេចក្ដីពិតឡើយ។ ភាគច្រើននៃពួកគេគ្មានការយល់ដឹងខាងវិញ្ញាណទេ ហើយមិនដឹងអ្វីក្រៅពីការអនុវត្តតាមបទប្បញ្ញត្តិឡើយ។ ពួកគេចូលចិត្តដើរតាមនិន្នាការ និងដើរតាមអ្នកមានអំណាច។ ពួកគេគឺជាប្រភេទមនុស្សដែលបានចិត្តដោយសារតែមានចៅហ្វាយមានអំណាច ពោលគឺជាហ្វូងមនុស្សល្ងង់ខ្លៅ។ តើពាក្យរបស់អ្នកមិនជឿពោលថាយ៉ាងដូចម្ដេច? សុខចិត្តធ្វើជាអ្នកបម្រើរបស់មនុស្សល្អ ប្រសើរជាងធ្វើជាមេកើយរបស់មនុស្សអាក្រក់។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើផ្ទុយពីនេះស្រឡះ ពួកគេធ្វើជាមេកើយដែលមនុស្សបែបនេះគោរពបូជា ហើយរៀបចំផែនការបណ្ដុះបណ្ដាលពួកគេឱ្យធ្វើជាអ្នកលើកទង់ និងជាអ្នកស្រែកហ៊ោគាំទ្រពួកគេ។ រាល់ពេលដែលបុគ្គលទទឹងនឹងព្រះគ្រីស្ទមានអំណាចនៅក្នុងពួកជំនុំ ពួកគេតែងតែប្រមូលផ្ដុំហ្វូងមនុស្សល្ងង់ខ្លៅ និងអ្នកដែលចូលចិត្តធ្វើរឿងផ្ដេសផ្ដាសទាំងងងឹតងងល់ ឱ្យធ្វើជាជំនួយការរបស់ពួកគេ ស្របពេលដែលពួកគេផាត់ចោល និងគាបសង្កត់មនុស្សមានគុណសម្បត្តិ ដែលអាចយល់ និងអនុវត្តសេចក្ដីពិត ដែលអាចទទួលបន្ទុកកិច្ចការបាន ជាពិសេសគឺពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដែលអាចធ្វើកិច្ចការពិតប្រាកដបាន។ តាមរបៀបនេះ បក្សពួកពីរក៏ត្រូវបានបង្កើតឡើងនៅក្នុងពួកជំនុំ៖ បក្សពួកមួយ គឺជាអ្នកដែលមានភាពជាមនុស្សស្មោះត្រង់គួរសម ដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះអស់ពីចិត្ត និងជាមនុស្សដែលដេញតាមសេចក្ដីពិត។ ចំណែកឯបក្សពួកមួយទៀត គឺជាហ្វូងមនុស្សល្ងង់ខ្លៅ និងអ្នកដែលចូលចិត្តធ្វើរឿងផ្ដេសផ្ដាសទាំងងងឹតងងល់ ដែលដឹកនាំដោយពួកទទឹងនឹងព្រះគ្រីស្ទ។ បក្សពួកទាំងពីរនេះនឹងបន្តប្រយុទ្ធគ្នា រហូតទាល់តែពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានបើកសម្ដែង និងត្រូវបានជម្រុះចោល។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែប្រយុទ្ធ និងធ្វើសកម្មភាពប្រឆាំងនឹងអ្នកដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះអស់ពីចិត្ត និងដេញតាមសេចក្ដីពិត។ តើនេះមិនមែនជារបៀបរំខានដល់កិច្ចការរបស់ពួកជំនុំយ៉ាងធ្ងន់ធ្ងរទេឬអី? តើនេះមិនមែនជាការបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ទេឬអី? តើបក្សពួករបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ មិនមែនជាថ្មជំពប់ និងជាឧបសគ្គដែលរារាំងមិនឱ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានប្រតិបត្តិនៅក្នុងពួកជំនុំទេឬអី? តើវាមិនមែនជាកម្លាំងទុច្ចរិតដែលប្រឆាំងនឹងព្រះជាម្ចាស់ទេឬអី? ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាពបែបនេះ? ពីព្រោះ នៅក្នុងគំនិតរបស់ពួកគេ គឺច្បាស់ណាស់ថា ប្រសិនបើបុគ្គលវិជ្ជមានទាំងនេះក្រោកឈរឡើង ហើយធ្វើជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ នោះពួកគេនឹងក្លាយជាគូប្រជែងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេនឹងក្លាយជាកម្លាំងប្រឆាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយដាច់ខាតនឹងមិនស្ដាប់តាមពាក្យសម្ដីរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឬស្ដាប់បង្គាប់ពួកគេឡើយ។ ពួកគេដាច់ខាតនឹងមិនធ្វើតាមគ្រប់បញ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ មនុស្សទាំងនេះគឺគ្រប់គ្រាន់នឹងបង្កើតជាការគំរាមកំហែងដល់ឋានៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឃើញមនុស្សទាំងនេះ សេចក្ដីស្អប់ក៏កើតឡើងនៅក្នុងចិត្តរបស់ពួកគេ។ ចិត្តរបស់ពួកគេនឹងគ្មានសេចក្ដីសុខ និងភាពស្ងប់ឡើយ ប្រសិនបើពួកគេមិនផាត់ចោល និងផ្ដួលរំលំមនុស្សទាំងនេះ ព្រមទាំងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ពួកគេទេនោះ។ ហេតុដូច្នេះហើយ ពួកគេត្រូវតែធ្វើការយ៉ាងលឿន ដើម្បីបណ្ដុះកម្លាំងផ្ទាល់ខ្លួន និងពង្រឹងជួរកងទ័ពរបស់ពួកគេ។ តាមរបៀបនេះ ពួកគេអាចត្រួតត្រារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានកាន់តែច្រើន ហើយនឹងមិនចាំបាច់ព្រួយបារម្ភម្ដងទៀត អំពីអ្នកដេញតាមសេចក្ដីពិតមួយក្ដាប់តូចដែលមកគំរាមកំហែងដល់ឋានៈរបស់ពួកគេឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទបង្កើតកម្លាំងផ្ទាល់ខ្លួននៅក្នុងពួកជំនុំ ដោយយកអ្នកដែលស្ដាប់ពួកគេ ស្ដាប់បង្គាប់នឹងពួកគេ និងអ្នកដែលពូកែលើកជើងពួកគេ ហើយលើកស្ទួយអ្នកទាំងនោះឱ្យទទួលបន្ទុកគ្រប់ផ្នែកនៃកិច្ចការ។ តើការធ្វើបែបនេះមានប្រយោជន៍ដល់កិច្ចការដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? គ្មានទេ។ វាមិនត្រឹមតែគ្មានប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើតការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំទៀតផង។ ប្រសិនបើកម្លាំងទុច្ចរិតនេះមានមនុស្សច្រើនជាងពាក់កណ្ដាលនៅខាងខ្លួន នោះវាមានឱកាសក្នុងការផ្ដួលរំលំពួកជំនុំមិនខាន។ នេះក៏ព្រោះតែចំនួនអ្នកដេញតាមសេចក្ដីពិតនៅក្នុងពួកជំនុំ មានចំនួនតិចតួច ចំណែកឯអ្នកធ្វើការដោយកម្លាំង និងពួកមិនជឿដែលគ្រាន់តែនៅទីនោះដើម្បីបរិភោគនំប៉័ងឱ្យឆ្អែត មានចំនួនយ៉ាងហោចណាស់ក៏ពាក់កណ្ដាលដែរ។ ក្នុងស្ថានភាពនេះ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទផ្ដោតកម្លាំងរបស់ពួកគេទៅលើការបំភាន់ និងទាក់ទាញមនុស្សទាំងនោះឱ្យចូលខាងពួកគេ នោះពួកគេនឹងមានប្រៀបដោយឯកឯង នៅពេលដែលពួកជំនុំបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ។ ហេតុដូច្នេះហើយ ដំណាក់របស់ព្រះជាម្ចាស់តែងតែសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលបោះឆ្នោត ត្រូវតែប្រកបគ្នាពីសេចក្ដីពិតឱ្យបានច្បាស់លាស់។ ប្រសិនបើអ្នកមិនអាចលាតត្រដាង និងផ្ដួលរំលំពួកទទឹងនឹងព្រះគ្រីស្ទ តាមរយៈការប្រកបគ្នាពីសេចក្ដីពិតទេ នោះពួកទទឹងនឹងព្រះគ្រីស្ទអាចនឹងបំភាន់មនុស្ស ហើយត្រូវបានគេបោះឆ្នោតជ្រើសរើសជាអ្នកដឹកនាំ ដោយដណ្ដើមយក និងត្រួតត្រាពួកជំនុំមិនខាន។ តើនោះមិនមែនជារឿងដ៏គ្រោះថ្នាក់ទេឬអី? ប្រសិនបើមានបុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់ ឬពីរនាក់លេចឡើងនៅក្នុងពួកជំនុំ វាមិនគួរឱ្យខ្លាចឡើយ ប៉ុន្តែប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទក្លាយជាកម្លាំងមួយ ហើយទទួលបានឥទ្ធិពលដល់កម្រិតណាមួយ នោះទើបជារឿងគួរឱ្យខ្លាច។ ហេតុដូច្នេះហើយ ត្រូវដកឫសគល់ និងបណ្ដេញពួកទទឹងនឹងព្រះគ្រីស្ទចេញពីពួកជំនុំ មុនពេលពួកគេទទួលបានឥទ្ធិពលដល់កម្រិតនោះ។ ភារកិច្ចនេះគឺជាអាទិភាពខ្ពស់បំផុត ហើយវាជារឿងចាំបាច់។ លើសពីនេះទៅទៀត ពួកមិនជឿនៅក្នុងពួកជំនុំ ជាពិសេសអ្នកដែលចូលចិត្តគោរពបូជា និងដើរតាមមនុស្ស អ្នកដែលចូលចិត្តដើរតាមកម្លាំងមានអំណាច អ្នកដែលចូលចិត្តធ្វើជាអ្នកសមគំនិត និងជាកូនចៅរបស់ពួកអារក្ស អ្នកដែលចូលចិត្តបង្កើតជាបក្សពួក គឺពួកមិនជឿ និងពួកអារក្សបែបនេះ គួរតែត្រូវបានបោសសម្អាតចេញឱ្យបានឆាប់រហ័សបំផុត។ មានតែធ្វើបែបនេះទេ ទើបអាចរារាំងហ្វូងមនុស្សពាលទាំងនោះ មិនឱ្យបង្កើតជាកម្លាំង ដើម្បីរំខាន និងត្រួតត្រាពួកជំនុំបាន។ នេះគឺជារឿងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវតែមើលឱ្យឃើញច្បាស់ ហើយជារឿងដែលអ្នកយល់ពីសេចក្ដីពិតគួរតែទទួលបន្ទុក។ អស់អ្នកណាដែលទទួលបន្ទុកចំពោះកិច្ចការរបស់ពួកជំនុំ អស់អ្នកណាដែលគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ត្រូវតែមើលធ្លុះពីរឿងទាំងនេះតាមសភាពពិតរបស់វា។ ជាពិសេស ពួកគេត្រូវតែមើលធ្លុះពីប្រភេទពួកទទឹងនឹងព្រះគ្រីស្ទ ក៏ដូចជាកូនអារក្សតូចៗដែលចូលចិត្តលើកជើង និងគោរពបូជាមនុស្ស ហើយបន្ទាប់មក ត្រូវដាក់កំហិតលើពួកគេ ឬបោសសម្អាតពួកគេចេញពីពួកជំនុំ។ ការអនុវត្តបែបនេះ គឺពិតជាមានភាពចាំបាច់ខ្លាំងណាស់។ មនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទ មានបំណងយ៉ាងជាក់លាក់ក្នុងការចុះសម្រុងជាមួយហ្វូងមនុស្សល្ងង់ខ្លៅ មនុស្សឥតបានការ និងមនុស្សថោកទាប ដែលមិនទទួលយក ឬមិនស្រឡាញ់សេចក្ដីពិតទាំងនេះ។ ពួកគេទាក់ទាញមនុស្សទាំងនោះឱ្យចូលខាងពួកគេ ហើយ «សហការ» ជាមួយពួកគេយ៉ាងចុះសម្រុងយ៉ាងជិតស្និទ្ធ និងយ៉ាងកក់ក្ដៅ។ តើមនុស្សទាំងនោះជាស្អីគេទៅ? តើពួកគេមិនមែនជាសមាជិកនៃបក្សពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? ប្រសិនបើខាងលើដកហូតតំណែង «ដូនតាដែលគេគោរពបូជា» របស់ពួកគេ នោះកូនចៅដ៏កតញ្ញូទាំងនេះនឹងមិនព្រមឡើយ ពួកគេនឹងវិនិច្ឆ័យថាខាងលើអយុត្តិធម៌ ហើយពួកគេនឹងរួបរួមគ្នាដើម្បីការពារពួកទទឹងនឹងព្រះគ្រីស្ទ។ តើដំណាក់របស់ព្រះជាម្ចាស់អាចអនុញ្ញាតឱ្យពួកគេបានសម្រេចតាមបំណងដែរឬទេ? អ្វីដែលដំណាក់របស់ព្រះជាម្ចាស់អាចធ្វើបាន គឺចាប់ពួកគេទាំងអស់គ្នាក្នុងសំណាញ់តែមួយ ហើយបោសសម្អាតពួកគេចេញទាំងអស់។ ពួកគេគឺជាបក្សពួកទទឹងនឹងព្រះគ្រីស្ទ ជាពួកអារក្សកំណាច ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ អាចរួចខ្លួនបានឡើយ។ មនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទ កម្រនឹងធ្វើសកម្មភាពតែម្នាក់ឯងណាស់ ភាគច្រើនពួកគេប្រមូលផ្ដុំគ្នាជាក្រុមដើម្បីធ្វើសកម្មភាព ដែលមានគ្នាយ៉ាងហោចណាស់ពីរ ឬបីនាក់។ ទោះជាយ៉ាងណាក៏ដោយ ក៏មានករណីបុគ្គលទទឹងនឹងព្រះគ្រីស្ទខ្លះ ដែលធ្វើសកម្មភាពតែម្នាក់ឯងដែរ។ នេះក៏ព្រោះតែពួកគេគ្មានទេពកោសល្យ ឬប្រហែលជាមិនទាន់មានឱកាស។ ប៉ុន្តែ អ្វីដែលពួកគេមានដូចគ្នាជាមួយអ្នកដទៃ គឺការស្រឡាញ់ឋានៈយ៉ាងខ្លាំងរបស់ពួកគេ។ កុំសន្មតថាពួកគេមិនស្រឡាញ់ឋានៈ ដោយសារតែពួកគេគ្មានជំនាញ ឬគ្មានចំណេះដឹងឱ្យសោះ។ នោះគឺជាការយល់ខុសហើយ។ អ្នកមិនទាន់មើលធ្លុះច្បាស់ពីសារជាតិរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទឡើយ។ ឱ្យតែនរណាម្នាក់ជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ ពួកគេច្បាស់ជាចូលចិត្តឋានៈហើយ។ ដោយឃើញថាពួកទទឹងនឹងព្រះគ្រីស្ទមិនអាចសហការជាមួយអ្នកណាបាន ចុះហេតុអ្វីបានជាពួកគេបណ្ដុះបណ្ដាលហ្វូងមនុស្សល្ងង់ខ្លៅ មនុស្សឥតបានការ និងមនុស្សថោកទាបបែបនេះ ឱ្យមកលើកជើងពួកគេទៅវិញ? តើពួកគេមានបំណងចង់សហការជាមួយមនុស្សទាំងនេះឬ? ប្រសិនបើពួកគេពិតជាអាចសហការជាមួយមនុស្សទាំងនេះបានមែន នោះពាក្យដែលថា «ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចសហការជាមួយអ្នកណាបានឡើយ» នឹងមិនត្រឹមត្រូវនោះទេ។ ពួកគេមិនអាចសហការជាមួយអ្នកណាបានឡើយ ពាក្យថា «អ្នកណា» នោះ គឺសំដៅជាចម្បងទៅលើបុគ្គលវិជ្ជមាន ប៉ុន្តែបើពិចារណាលើនិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ពួកគេក៏មិនអាចសហការជាមួយអ្នកសមគំនិតរបស់ពួកគេបានដែរ។ ដូច្នេះ តើពួកគេបណ្ដុះបណ្ដាលមនុស្សទាំងនេះដើម្បីអ្វីទៅ? ពួកគេកំពុងបណ្ដុះបណ្ដាលហ្វូងមនុស្សល្ងង់ខ្លៅ ដែលងាយស្រួលបញ្ជា ងាយស្រួលគ្រប់គ្រងដោយឧបាយ ដែលគ្មានទស្សនៈផ្ទាល់ខ្លួន ដែលធ្វើតាមអ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ ដើម្បីរួមគ្នាការពារឋានៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើបុគ្គលទទឹងនឹងព្រះគ្រីស្ទពឹងផ្អែកលើខ្លួនឯង ពួកគេនឹងនៅឯកោ ហើយវាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ពួកគេ ក្នុងការការពារឋានៈរបស់ខ្លួន។ នោះហើយជាមូលហេតុដែលពួកគេទាក់ទាញហ្វូងមនុស្សល្ងង់ខ្លៅ ឱ្យមកចោមរោមជុំវិញពួកគេរាល់ថ្ងៃ និងធ្វើរឿងនានាដើម្បីប្រយោជន៍របស់ពួកគេ។ ពួកគេថែមទាំងបំភាន់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៀតផង៖ ពួកគេនិយាយអំពីរបៀបដែលមនុស្សទាំងនេះដេញតាមសេចក្ដីពិត និងរបៀបដែលពួកគេរងទុក្ខ ពួកគេនិយាយថាមនុស្សទាំងនេះស័ក្ដិសមនឹងទទួលបានការបណ្ដុះបណ្ដាល ពួកគេថែមទាំងនិយាយថា នៅពេលដែលមនុស្សទាំងនេះមានបញ្ហា ពួកគេតែងតែមកពិគ្រោះ និងសួរនាំពួកគេ ដែលបញ្ជាក់ថា មនុស្សទាំងនេះសុទ្ធតែជាមនុស្សដែលស្ដាប់បង្គាប់ និងចុះចូល។ តើពួកគេកំពុងបំពេញភារកិច្ចដោយសហការគ្នាឬ? បុគ្គលទទឹងនឹងព្រះគ្រីស្ទកំពុងស្វែងរកហ្វូងមនុស្សដែលនឹងធ្វើសកម្មភាពជំនួសពួកគេ ដែលនឹងធ្វើជាកូនចៅ និងជាអ្នកសមគំនិតរបស់ពួកគេ ដើម្បីពង្រឹងឋានៈរបស់ពួកគេ។ នោះមិនមែនជាការសហការទេ នោះគឺជាការធ្វើរឿងផ្ទាល់ខ្លួន។ នេះហើយជាកម្លាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

អ្នករាល់គ្នានិយាយមើល តើការសហការជាមួយអ្នកដទៃ ជារឿងលំបាកឬទេ? តាមពិតទៅ វាមិនលំបាកនោះទេ។ អាចនិយាយបានថា វាងាយស្រួលផង។ ប៉ុន្តែ ហេតុអ្វីបានជាមនុស្សនៅតែមានអារម្មណ៍ថា នេះជារឿងលំបាកដដែល? គឺដោយសារតែពួកគេមាននិស្ស័យពុករលួយ។ ចំពោះអ្នកដែលមានភាពជាមនុស្ស មានមនសិការ និងមានវិចារណញ្ញាណ ការសហការជាមួយអ្នកដទៃគឺងាយស្រួលគួរសម ហើយពួកគេអាចមានអារម្មណ៍ថា នេះគឺជារឿងដ៏រីករាយមួយ។ នេះគឺដោយសារតែ វាមិនងាយស្រួលទេសម្រាប់នរណាម្នាក់ក្នុងការសម្រេចកិច្ចការអ្វីមួយដោយខ្លួនឯង ហើយមិនថាពួកគេពាក់ព័ន្ធនឹងវិស័យអ្វី ឬកំពុងធ្វើអ្វីនោះទេ ការដែលមាននរណាម្នាក់នៅក្បែរចាំចង្អុលបង្ហាញ និងផ្តល់ជំនួយ គឺតែងតែជារឿងល្អ ដែលវាងាយស្រួលជាងការធ្វើវាដោយខ្លួនឯងឆ្ងាយណាស់។ ម្យ៉ាងវិញទៀត គុណសម្បត្តិរបស់មនុស្ស ឬអ្វីដែលពួកគេផ្ទាល់អាចឆ្លងកាត់បាន គឺមានកម្រិត។ គ្មាននរណាម្នាក់អាចចេះសព្វគ្រប់បែបយ៉ាងនោះទេ៖ វាមិនអាចទៅរួចឡើយដែលមនុស្សម្នាក់អាចដឹងគ្រប់យ៉ាង អាចធ្វើបានគ្រប់យ៉ាង អាចសម្រេចបានគ្រប់យ៉ាងនោះ គឺវាមិនអាចទៅរួចទេ ហើយមនុស្សគ្រប់រូបគួរតែមានវិចារណញ្ញាណបែបនេះ។ ដូច្នេះហើយ មិនថាអ្នកធ្វើអ្វីនោះទេ ទោះជារឿងសំខាន់ ឬមិនសំខាន់ក៏ដោយ អ្នកតែងតែត្រូវការនរណាម្នាក់នៅក្បែរដើម្បីជួយអ្នក ចង្អុលបង្ហាញ និងផ្តល់ដំបូន្មានដល់អ្នក ឬធ្វើអ្វីៗដោយសហការជាមួយអ្នក។ នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីធានាថា អ្នកនឹងធ្វើអ្វីៗបានកាន់តែត្រឹមត្រូវ មានកំហុសកាន់តែតិច និងមិនសូវងាយដើរខុសផ្លូវឡើយ ហើយនេះគឺជារឿងល្អ។ ជាពិសេស ការបម្រើព្រះជាម្ចាស់ មិនមែនជារឿងតូចតាចនោះទេ ហើយការមិនដោះស្រាយនិស្ស័យពុករលួយរបស់អ្នក អាចធ្វើឱ្យអ្នកជួបគ្រោះថ្នាក់បាន! មនុស្សមាននិស្ស័យរបស់សាតាំង ហើយអាចបះបោរ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ មនុស្សដែលរស់នៅតាមនិស្ស័យរបស់សាតាំង អាចបដិសេធ ប្រឆាំងទាស់ និងក្បត់ព្រះជាម្ចាស់នៅគ្រប់ពេលវេលា។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺល្ងង់ខ្លៅណាស់ ពួកគេមិនដឹងពីរឿងនេះទេ ពួកគេគិតថា៖ «ខ្ញុំពិបាកណាស់ទម្រាំតែទទួលបានអំណាច តើហេតុអ្វីខ្ញុំត្រូវចែករំលែកវាជាមួយអ្នកដទៃ? ការប្រគល់វាទៅឱ្យអ្នកដទៃ មានន័យថាខ្ញុំនឹងគ្មានអំណាចសម្រាប់ខ្លួនឯងទេ តើមែនទេ? តើខ្ញុំអាចបង្ហាញពីទេពកោសល្យ និងសមត្ថភាពរបស់ខ្ញុំដោយគ្មានអំណាចបានដោយរបៀបណា?» ពួកគេមិនដឹងទេថា អ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យមនុស្ស មិនមែនជាអំណាច ឬឋានៈនោះទេ ប៉ុន្តែជាភារកិច្ចមួយ។ ពួកទទឹងនឹងព្រះគ្រីស្ទ ទទួលយកតែអំណាច និងឋានៈប៉ុណ្ណោះ ពួកគេទុកភារកិច្ចរបស់ពួកគេមួយឡែក ហើយពួកគេមិនធ្វើការងារជាក់ស្តែងឡើយ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយ ចង់តែកាន់អំណាច គ្រប់គ្រងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងសោយសុខពីប្រយោជន៍នៃឋានៈប៉ុណ្ណោះ។ ការធ្វើបែបនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ នេះគឺជាការប្រឆាំងទាស់នឹងព្រះជាម្ចាស់ហើយ! ជនណាដែលដេញតាមតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ជាជាងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ គឺជាអ្នកដែលកំពុងលេងជាមួយភ្លើង និងលេងសើចនឹងជីវិតរបស់ខ្លួនហើយ។ អ្នកដែលលេងជាមួយភ្លើង និងជីវិតរបស់ពួកគេ អាចនឹងបំផ្លាញខ្លួនឯងបានគ្រប់ពេល។ សព្វថ្ងៃនេះ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ អ្នកកំពុងតែបម្រើព្រះជាម្ចាស់ ដែលនេះមិនមែនជារឿងធម្មតានោះទេ។ អ្នកមិនមែនកំពុងធ្វើអ្វីៗសម្រាប់នរណាម្នាក់ឡើយ ហើយរឹតតែមិនមែនធ្វើការដើម្បីតែក្រពះ និងការរស់នៅនោះដែរ ផ្ទុយទៅវិញ អ្នកកំពុងតែបំពេញភារកិច្ចរបស់អ្នកនៅក្នុងពួកជំនុំ។ ជាពិសេស ភារកិច្ចនេះគឺបានមកពីការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់។ ដូច្នេះ តើការបំពេញភារកិច្ចនេះមានន័យដូចម្តេច? គឺមានន័យថា អ្នកនឹងត្រូវទទួលខុសត្រូវចំពោះព្រះជាម្ចាស់សម្រាប់ភារកិច្ចរបស់អ្នក មិនថាអ្នកធ្វើវាបានល្អ ឬមិនល្អនោះទេ ទីបំផុត អ្នកត្រូវតែធ្វើការបកស្រាយទូលថ្វាយព្រះជាម្ចាស់ ហើយត្រូវតែមានលទ្ធផលមួយ។ នេះគឺដោយសារតែ អ្វីដែលអ្នកបានទទួលយក គឺជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ដែលជាការទទួលខុសត្រូវដ៏ពិសិដ្ឋមួយ ហើយមិនថាការទទួលខុសត្រូវនេះធំ ឬតូចនោះទេ វាគឺជារឿងដ៏ធ្ងន់ធ្ងរមួយ។ តើវាធ្ងន់ធ្ងរកម្រិតណា? ក្នុងកម្រិតតូច វាពាក់ព័ន្ធនឹងថាតើអ្នកអាចទទួលបានសេចក្តីពិតនៅក្នុងមួយជីវិតនេះដែរឬទេ ហើយវាពាក់ព័ន្ធនឹងរបៀបដែលព្រះជាម្ចាស់ទតមើលមកអ្នក។ ក្នុងកម្រិតធំ វាទាក់ទងដោយផ្ទាល់ទៅនឹងអនាគត និងជោគវាសនារបស់អ្នក ទាក់ទងនឹងលទ្ធផលរបស់អ្នក ប្រសិនបើអ្នកប្រព្រឹត្តអំពើអាក្រក់ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ អ្នកនឹងត្រូវថ្កោលទោស និងត្រូវដាក់ទោស។ គ្រប់យ៉ាងដែលអ្នកធ្វើ នៅពេលដែលអ្នកបំពេញភារកិច្ចរបស់អ្នក ត្រូវបានកត់ត្រាទុកដោយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មានគោលការណ៍ និងស្តង់ដាផ្ទាល់របស់ទ្រង់ សម្រាប់របៀបដែលវាត្រូវបានដាក់ពិន្ទុ និងវាយតម្លៃ ព្រះជាម្ចាស់កំណត់លទ្ធផលរបស់អ្នកដោយផ្អែកលើការប្រព្រឹត្តទាំងស្រុងរបស់អ្នកនៅក្នុងភារកិច្ចរបស់អ្នក។ តើនេះជារឿងធ្ងន់ធ្ងរដែរឬទេ? វាពិតជាធ្ងន់ធ្ងរមែន! ដូច្នេះ ប្រសិនបើអ្នកត្រូវបានចាត់តាំងភារកិច្ចមួយ តើវាជារឿងដែលអ្នកត្រូវដោះស្រាយតែម្នាក់ឯងមែនទេ? (ទេ។) កិច្ចការនោះ មិនមែនជារឿងដែលអ្នកអាចបញ្ចប់ដោយខ្លួនឯងបាននោះទេ ប៉ុន្តែវាទាមទារឱ្យអ្នកទទួលខុសត្រូវចំពោះវា។ ទំនួលខុសត្រូវនេះគឺជារបស់អ្នក អ្នកត្រូវតែបញ្ចប់ការផ្ទុកផ្ដាក់នោះ។ តើនេះពាក់ព័ន្ធនឹងអ្វី? វាពាក់ព័ន្ធនឹងការសហការ អំពីរបៀបសហការក្នុងការបម្រើ អំពីរបៀបសហការដើម្បីបំពេញភារកិច្ចរបស់អ្នក អំពីរបៀបសហការដើម្បីបញ្ចប់ការផ្ទុកផ្ដាក់របស់អ្នក អំពីរបៀបសហការដើម្បីឱ្យអ្នកធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់។ វាពាក់ព័ន្ធនឹងរឿងទាំងនេះឯង។

ការសហការយ៉ាងចុះសម្រុងគ្នា ពាក់ព័ន្ធនឹងរឿងជាច្រើន។ យ៉ាងហោចណាស់ ចំណុចមួយក្នុងចំណោមរឿងជាច្រើនទាំងនេះ គឺត្រូវអនុញ្ញាតឱ្យអ្នកដទៃនិយាយ និងផ្តល់យោបល់ផ្សេងៗគ្នា។ ប្រសិនបើអ្នកពិតជាមានវិចារណញ្ញាណមែន មិនថាអ្នកធ្វើការងារប្រភេទណានោះទេ ដំបូងអ្នកត្រូវតែរៀនស្វែងរកគោលការណ៍សេចក្ដីពិត ហើយអ្នកក៏គួរតែផ្ដួចផ្ដើមសួររកមតិយោបល់ពីអ្នកដទៃផងដែរ។ ដរាបណាអ្នកចាត់ទុកគ្រប់មតិយោបល់ជារឿងសំខាន់ ហើយបន្ទាប់មកដោះស្រាយបញ្ហាដោយមានចិត្តគំនិតតែមួយ នោះជាមូលដ្ឋាន អ្នកនឹងសម្រេចបាននូវការសហការយ៉ាងចុះសម្រុងគ្នា។ តាមរបៀបនេះ អ្នកនឹងជួបប្រទះការលំបាកកាន់តែតិចនៅក្នុងភារកិច្ចរបស់អ្នក។ មិនថាមានបញ្ហាអ្វីកើតឡើងនោះទេ វានឹងងាយស្រួលក្នុងការដោះស្រាយ និងចាត់ចែង។ នេះគឺជាលទ្ធផលនៃការសហការយ៉ាងចុះសម្រុងគ្នា។ ជួនកាល មានការជជែកវែកញែកគ្នាលើរឿងកំប៉ិកកំប៉ុក ប៉ុន្តែដរាបណារឿងទាំងនេះមិនប៉ះពាល់ដល់កិច្ចការទេ វានឹងមិនមែនជាបញ្ហាឡើយ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះបញ្ហាសំខាន់ៗ និងបញ្ហាធំៗដែលពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំ អ្នកត្រូវតែឈានដល់ការឯកភាពគ្នា និងស្វែងរកសេចក្តីពិតដើម្បីរកដំណោះស្រាយ។ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ ប្រសិនបើអ្នកតែងតែធ្វើខ្លួនដូចជាអ្នកនៅខ្ពស់ជាងអ្នកដទៃ ហើយរីករាយនឹងភារកិច្ចរបស់អ្នកដូចជាតំណែងមន្ត្រីរាជការ តែងតែសោយសុខពីផលប្រយោជន៍នៃឋានៈ តែងតែរៀបចំផែនការផ្ទាល់ខ្លួន តែងតែគិតគូរ និងរីករាយនឹងកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួន តែងតែធ្វើរឿងផ្ទាល់ខ្លួន ហើយតែងតែស្វែងរកឋានៈកាន់តែខ្ពស់ ដើម្បីគ្រប់គ្រង និងត្រួតត្រាមនុស្សកាន់តែច្រើន ព្រមទាំងចង់បានការដំឡើងឋានៈកាន់តែខ្ពស់ នោះវានឹងមានបញ្ហាហើយ។ វាមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការរីករាយនឹងភារកិច្ចដ៏សំខាន់មួយ ដូចជាតំណែងមន្ត្រីរាជការនោះ។ ប្រសិនបើអ្នកតែងតែធ្វើបែបនេះ ដោយមិនចង់សហការជាមួយអ្នកដទៃ មិនចង់បំបែកអំណាចរបស់អ្នក និងចែករំលែកវាជាមួយអ្នកដទៃ មិនចង់ឱ្យអ្នកដទៃលេចធ្លោជាងអ្នក ឬដណ្ដើមភាពលេចធ្លោរបស់អ្នក ប្រសិនបើអ្នកគ្រាន់តែចង់រីករាយនឹងអំណាចតែម្នាក់ឯង នោះអ្នកគឺជាអាទទឹងនឹងព្រះគ្រីស្ទហើយ។ ប៉ុន្តែ ប្រសិនបើអ្នកឧស្សាហ៍ស្វែងរកសេចក្តីពិត អនុវត្តការបះបោរប្រឆាំងនឹងសាច់ឈាមរបស់អ្នក ចេតនា និងគំនិតរបស់អ្នក ហើយអាចម្ចាស់ការក្នុងការសហការជាមួយអ្នកដទៃ បើកចំហដួងចិត្តរបស់អ្នកដោយគ្មានល្បិចកល ដើម្បីពិគ្រោះ និងស្វែងរកជាមួយអ្នកដទៃ ព្រមទាំងស្តាប់គំនិត និងយោបល់របស់អ្នកដទៃដោយយកចិត្តទុកដាក់ ហើយទទួលយកដំបូន្មានដែលត្រឹមត្រូវ និងស្របតាមសេចក្តីពិត មិនថាវាមកពីនរណានោះទេ នោះរបៀបដែលអ្នកកំពុងអនុវត្ត គឺឈ្លាសវៃ និងត្រឹមត្រូវ ហើយវានឹងរារាំងអ្នកមិនឱ្យដើរខុសផ្លូវ ព្រមទាំងផ្តល់ការការពារដល់អ្នកផងដែរ។ អ្នកត្រូវតែលះបង់ចោលនូវតំណែងជាអ្នកដឹកនាំ លះបង់ចោលនូវអាកប្បកិរិយាអួតអាងនៃឋានៈ ចាត់ទុកខ្លួនឯងជាមនុស្សធម្មតាម្នាក់ ដាក់ខ្លួនឱ្យស្មើភាពជាមួយអ្នកដទៃ និងមានផ្នត់គំនិតទទួលខុសត្រូវចំពោះភារកិច្ចរបស់អ្នក។ នេះគឺជារបៀបប្រព្រឹត្តដ៏ត្រឹមត្រូវ។ ប្រសិនបើអ្នកតែងតែចាត់ទុកភារកិច្ចរបស់អ្នកជាតំណែងផ្លូវការ និងជាឋានៈ ឬជាកិត្តិយសមួយ ហើយស្រមៃថាអ្នកដទៃនៅទីនោះដើម្បីធ្វើការ និងបម្រើតំណែងរបស់អ្នក នោះវាគឺជារឿងដ៏មានបញ្ហា ហើយព្រះជាម្ចាស់នឹងស្អប់ខ្ពើម និងខ្ពើមរអើមអ្នកជាមិនខាន។ ប្រសិនបើអ្នកជឿថា អ្នកមានភាពស្មើគ្នាជាមួយអ្នកដទៃ អ្នកគ្រាន់តែមានការផ្ទុកផ្ដាក់ និងការទទួលខុសត្រូវពីព្រះជាម្ចាស់ច្រើនជាងបន្តិចប៉ុណ្ណោះ ប្រសិនបើអ្នកអាចរៀនដាក់ខ្លួនឱ្យស្មើភាពជាមួយពួកគេ ហើយថែមទាំងអាចបន្ទាបខ្លួនដើម្បីសួរពីគំនិតរបស់អ្នកដទៃ ហើយប្រសិនបើអ្នកអាចស្តាប់នូវអ្វីដែលពួកគេនិយាយដោយស្មោះត្រង់ យ៉ាងដិតដល់ និងដោយយកចិត្តទុកដាក់ នោះអ្នកនឹងអាចសហការយ៉ាងចុះសម្រុងជាមួយអ្នកដទៃបាន។ តើការសហការយ៉ាងចុះសម្រុងគ្នានេះ នឹងសម្រេចបានលទ្ធផលអ្វីខ្លះ? លទ្ធផលគឺធំធេងណាស់។ អ្នកនឹងទទួលបាននូវអ្វីដែលអ្នកមិនធ្លាប់មានពីមុនមក ដែលជាពន្លឺនៃសេចក្តីពិត និងតថភាពនៃជីវិត។ អ្នកនឹងរកឃើញចំណុចល្អរបស់អ្នកដទៃ និងរៀនសូត្រពីចំណុចខ្លាំងរបស់ពួកគេ។ មានរឿងមួយទៀត៖ អ្នកគិតថាអ្នកដទៃជាមនុស្សល្ងង់ខ្លៅ យឺតយ៉ាវ ឆោតល្ងង់ ឬអន់ជាងអ្នក ប៉ុន្តែនៅពេលដែលអ្នកស្តាប់មតិយោបល់របស់ពួកគេ ឬនៅពេលដែលអ្នកដទៃបើកចំហដួងចិត្តចំពោះអ្នក អ្នកនឹងរកឃើញដោយមិនដឹងខ្លួនថា គ្មាននរណាម្នាក់សាមញ្ញនោះទេ ថាគ្រប់គ្នាមានគំនិតពិសេសរៀងៗខ្លួន ហើយថាមានចំណុចគួរឱ្យសរសើរចំពោះមនុស្សគ្រប់រូប។ ប្រសិនបើអ្នករៀនសហការយ៉ាងចុះសម្រុងជាមួយអ្នកដទៃ វាមិនត្រឹមតែអាចជួយអ្នកឱ្យរៀនសូត្រពីចំណុចខ្លាំងរបស់ពួកគេប៉ុណ្ណោះទេ វាក៏អាចបើកសម្ដែងពីភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតរបស់អ្នកផងដែរ ហើយរារាំងអ្នកមិនឱ្យស្រមៃថាខ្លួនឯងឆ្លាតនោះទេ។ នៅពេលដែលអ្នកលែងចាត់ទុកខ្លួនឯងថាឆ្លាតជាង និងល្អជាងអ្នកដទៃទៀត អ្នកនឹងឈប់រស់នៅក្នុងសភាពដែលស្រឡាញ់ខ្លួនឯង និងកោតសរសើរខ្លួនឯងនេះហើយ។ ហើយនោះនឹងការពារអ្នក តើមែនទេ? នេះគឺជាមេរៀនដែលអ្នកគួររៀនសូត្រ និងជាអត្ថប្រយោជន៍ដែលអ្នកគួរទទួលបាន ពីការសហការជាមួយអ្នកដទៃ។

ពេលខ្ញុំទាក់ទងជាមួយមនុស្ស ខ្ញុំយកចិត្តទុកដាក់ស្ដាប់នូវអ្វីដែលមនុស្សភាគច្រើននិយាយ។ ខ្ញុំតែងតែសង្កេតមើលមនុស្សគ្រប់ប្រភេទ ស្ដាប់ពួកគេនិយាយ និងសិក្សាពីភាសា និងរបៀបដែលពួកគេប្រើប្រាស់ក្នុងការនិយាយ។ ឧទាហរណ៍ ពីមុនអ្នកធ្លាប់សន្មតថា មនុស្សភាគច្រើនមានការអប់រំបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែមិនយល់ពីជំនាញកិច្ចការនោះទេ ដូច្នេះមិនចាំបាច់ទាក់ទងជាមួយពួកគេឡើយ។ តាមពិតទៅ នេះគឺជារឿងមិនត្រឹមត្រូវទេ។ នៅពេលដែលអ្នកទាក់ទងជាមួយមនុស្សទាំងនេះ ឬសូម្បីតែជាមួយមនុស្សពិសេសមួយចំនួន អ្នកអាចយល់ពីរឿងរ៉ាវដែលស្ថិតនៅជ្រៅក្នុងដួងចិត្តរបស់ពួកគេ ដែលអ្នកមិនអាចមើលឃើញ ឬដឹងបាន ដូចជាគំនិត និងទស្សនៈរបស់ពួកគេ ដែលខ្លះគឺវៀចវេរ ហើយខ្លះទៀតគឺត្រឹមត្រូវ។ ជាការពិតណាស់ ភាព «ត្រឹមត្រូវ» នោះ អាចនៅឆ្ងាយពីសេចក្តីពិត វាអាចគ្មានទំនាក់ទំនងអ្វីជាមួយសេចក្តីពិតឡើយ។ ប៉ុន្តែ អ្នកនឹងអាចដឹងពីទិដ្ឋភាពជាច្រើនទៀតនៃភាពជាមនុស្ស។ តើនេះមិនមែនជារឿងល្អសម្រាប់អ្នកទេឬ? (មែនហើយ)។ នេះហើយដែលហៅថាចំណេះដឹងទូលំទូលាយ នេះក៏ជាវិធីមួយដើម្បីបង្កើនចំណេះដឹងទូលំទូលាយរបស់អ្នកផងដែរ។ មនុស្សខ្លះអាចនិយាយថា៖ «តើការបង្កើនចំណេះដឹងទូលំទូលាយទាំងនោះមានប្រយោជន៍អ្វីទៅ?» វាមានប្រយោជន៍ចំពោះការយល់ដឹងរបស់អ្នកអំពីមនុស្សគ្រប់ប្រភេទ និងចំពោះការញែកដឹង និងការវែកញែករបស់អ្នកអំពីមនុស្សគ្រប់ប្រភេទ ហើយរឹតតែមានប្រយោជន៍ចំពោះសមត្ថភាពរបស់អ្នកក្នុងការជួយមនុស្សគ្រប់ប្រភេទទៀតផង។ នេះគឺជាផ្លូវដែលកិច្ចការជាច្រើនត្រូវបានបំពេញ។ មនុស្សខ្លះមានភាពខាងវិញ្ញាណក្លែងក្លាយ ហើយជឿថា៖ «ឥឡូវនេះ ខ្ញុំជឿលើព្រះជាម្ចាស់ហើយ ខ្ញុំមិនស្ដាប់ការផ្សាយ ឬព័ត៌មានទេ ហើយខ្ញុំក៏មិនអានកាសែតដែរ។ ខ្ញុំមិនទាក់ទងជាមួយពិភពខាងក្រៅឡើយ។ មនុស្សទាំងអស់ មកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់វិជ្ជាជីវៈ សុទ្ធតែជាអារក្ស!» គឺអ្នកគិតខុសហើយ។ ប្រសិនបើអ្នកមានសេចក្តីពិត តើអ្នកនៅតែខ្លាចក្នុងការទាក់ទងជាមួយអារក្សទៀតឬ? សូម្បីតែព្រះជាម្ចាស់ ជួនកាលក៏មានការទាក់ទងជាមួយសាតាំងនៅក្នុងពិភពខាងវិញ្ញាណដែរ។ តើព្រះអង្គមានការផ្លាស់ប្ដូរដោយសាររឿងនេះដែរឬទេ? គឺមិនផ្លាស់ប្ដូរសូម្បីតែបន្តិច។ អ្នកខ្លាចក្នុងការទាក់ទងជាមួយអារក្ស ហើយនៅក្នុងភាពភ័យខ្លាចនោះ គឺមានបញ្ហាមួយ។ អ្វីដែលគួរឱ្យខ្លាចពិតប្រាកដនោះគឺថា អ្នកមិនយល់ពីសេចក្តីពិត ថាអ្នកមានការយល់ដឹង និងទស្សនៈមិនត្រឹមត្រូវអំពីការជឿលើព្រះជាម្ចាស់ និងអំពីសេចក្តីពិត ថាអ្នកមានសញ្ញាណ និងការស្រមើស្រមៃជាច្រើន ហើយថាអ្នកប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ពេក។ ហេតុនេះហើយ មិនថាអ្នកជាអ្នកដឹកនាំ ឬអ្នកធ្វើការ ឬជាប្រធានក្រុមនោះទេ មិនថាអ្នកទទួលខុសត្រូវលើការងារអ្វី និងដើរតួជាអ្វីក៏ដោយ អ្នកត្រូវតែរៀនសហការជាមួយអ្នកដទៃ និងទាក់ទងជាមួយពួកគេ។ កុំនិយាយតែទ្រឹស្ដីខ្ពស់ហួសហេតុពេក ហើយកុំតែងតែធ្វើពុតជាខ្ពង់ខ្ពស់ ដើម្បីឱ្យមនុស្សស្ដាប់តាមអ្នកឱ្យសោះ។ ប្រសិនបើអ្នកតែងតែនិយាយទ្រឹស្ដីខ្ពស់ហួសហេតុពេក ហើយអ្នកមិនដែលអាចអនុវត្តសេចក្តីពិត ឬសហការជាមួយអ្នកដទៃបាន នោះអ្នកកំពុងតែធ្វើឱ្យខ្លួនឯងអាម៉ាស់មុខហើយ។ តើមាននរណាគេខ្វល់ពីអ្នកទៀតទៅ? តើការដួលរលំរបស់ពួកផារិស៊ី កើតឡើងដោយរបៀបណា? ពួកគេតែងតែអធិប្បាយពីទ្រឹស្ដីទេវវិទ្យា និងនិយាយទ្រឹស្ដីខ្ពស់ហួសហេតុពេក។ នៅពេលដែលពួកគេបន្តធ្វើបែបនេះ ព្រះជាម្ចាស់លែងមាននៅក្នុងដួងចិត្តរបស់ពួកគេទៀតហើយ ពួកគេបានបដិសេធព្រះអង្គ ហើយថែមទាំងបានប្រើប្រាស់សញ្ញាណ ច្បាប់ និងបទប្បញ្ញត្តិរបស់មនុស្ស ដើម្បីថ្កោលទោស និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ព្រមទាំងបានឆ្កាងព្រះអង្គនៅលើឈើឆ្កាងទៀតផង។ ពួកគេកាន់ព្រះគម្ពីរពេញមួយថ្ងៃ ដោយអាន និងស្រាវជ្រាវព្រះគម្ពីរ ហើយអាចទន្ទេញបទគម្ពីរបានយ៉ាងស្ទាត់ជំនាញ។ តើទីបំផុត លទ្ធផលទៅជាយ៉ាងណា? ពួកគេមិនដឹងថាព្រះជាម្ចាស់គង់នៅទីណាទេ ក៏មិនដឹងថានិស្ស័យរបស់ព្រះអង្គជាអ្វីដែរ ហើយទោះបីជាព្រះអង្គបានសម្ដែងចេញនូវសេចក្តីពិតជាច្រើនក៏ដោយ ក៏ពួកគេមិនបានទទួលយកសូម្បីតែបន្តិចសោះ ផ្ទុយទៅវិញ ពួកគេបានប្រឆាំងទាស់ និងថ្កោលទោសព្រះអង្គ។ តើនេះមិនមែនជាទីបញ្ចប់របស់ពួកគេទេឬ? អ្នករាល់គ្នាដឹងយ៉ាងច្បាស់ហើយថា លទ្ធផលនៃរឿងនោះគឺយ៉ាងណា។ តើអ្នករាល់គ្នាមានទស្សនៈខុសទំនងបែបនេះ នៅក្នុងការជឿលើព្រះជាម្ចាស់របស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាមិនត្រូវបានបិទខ្ទប់ទេឬ? (មែនហើយ)។ តើអ្នកឃើញខ្ញុំត្រូវបានបិទខ្ទប់ដែរឬទេ? ជួនកាល ខ្ញុំអានព័ត៌មាន ហើយជួនកាល ខ្ញុំមើលបទសម្ភាសន៍ជាមួយភ្ញៀវកិត្តិយស និងកម្មវិធីផ្សេងៗទៀតបែបនេះ។ ជួនកាល ខ្ញុំជជែកលេងជាមួយបងប្អូនប្រុសស្រី ហើយជួនកាល ខ្ញុំជជែកជាមួយអ្នកធ្វើម្ហូប ឬអ្នកសម្អាត។ ខ្ញុំនិយាយលេងបន្តិចបន្តួចជាមួយនរណាក៏ដោយដែលខ្ញុំបានឃើញ។ កុំគិតថា ដោយសារតែអ្នកបានទទួលភារកិច្ចមួយ ឬដោយសារតែអ្នកមានទេពកោសល្យពិសេសណាមួយ ឬសូម្បីតែដោយសារតែអ្នកបានទទួលបេសកកម្មពិសេសមួយ នោះអ្នកមានភាពពិសេសជាងអ្នកដទៃឱ្យសោះ។ ការគិតនោះខុសហើយ។ ពេលណាដែលអ្នកគិតថាខ្លួនឯងពិសេសជាងអ្នកដទៃ ទស្សនៈដ៏ខុសឆ្គងនោះ នឹងចាក់សោអ្នកនៅក្នុងទ្រុងដោយមិនដឹងខ្លួន វាជារបាំងដែកនិងលង្ហិនដែលបិទបាំងអ្នកពីខាងក្រៅ។ បន្ទាប់មក អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងខ្ពស់ជាងគេបំផុត ថាអ្នកមិនអាចធ្វើរឿងនេះ ឬរឿងនោះបានទេ ថាអ្នកមិនអាចនិយាយ ឬទាក់ទងជាមួយមនុស្សនេះ ឬមនុស្សនោះបានទេ ថាអ្នកសូម្បីតែសើចក៏មិនបានដែរ។ ហើយទីបំផុត តើមានអ្វីកើតឡើង? តើអ្នកក្លាយជាមនុស្សបែបណា? (មនុស្សឯកោនៅដាច់ពីគេឯង)។ អ្នកក្លាយជាមនុស្សឯកោនៅដាច់ពីគេឯង។ ចូរមើលចុះ ព្រះចៅអធិរាជសម័យបុរាណ តែងតែមានបន្ទូលរឿងដូចជា «អញ ដែលនៅតែឯង គឺបែបនេះ ឬបែបនោះ» «អញ ដែលឯកោ គឺបែបនេះ ឬបែបនោះ» «អញ ដែលនៅតែឯង គិតថា» ដោយតែងតែប្រកាសថាខ្លួនឯងនៅតែឯង។ ប្រសិនបើអ្នកតែងតែប្រកាសថាខ្លួនឯងនៅតែឯង តើអ្នកគិតថាខ្លួនឯងអស្ចារ្យប៉ុនណាទៅ? អស្ចារ្យរហូតដល់អ្នកពិតជាបានក្លាយជាបុត្រានៃស្ថានសួគ៌មែនទេ? តើអ្នកជាមនុស្សបែបនោះឬ? តាមសារជាតិ អ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកតែងតែគិតថាខ្លួនឯងអស្ចារ្យ និងអស្ចារ្យខុសពីធម្មតា នោះអ្នកមានបញ្ហាហើយ។ វានឹងមានបញ្ហាមិនខាន។ ប្រសិនបើអ្នកដោះស្រាយជាមួយរឿងរ៉ាវក្នុងលោកីយ៍ និងប្រព្រឹត្តខ្លួនដោយមានទស្សនៈខុសឆ្គងបែបនេះ នោះរបៀប និងមធ្យោបាយនៃសកម្មភាពរបស់អ្នកនឹងផ្លាស់ប្ដូរ ហើយគោលការណ៍របស់អ្នកក៏នឹងផ្លាស់ប្ដូរដែរ។ ប្រសិនបើអ្នកតែងតែគិតថាខ្លួនឯងនៅដាច់ដោយឡែកពីគេ ថាអ្នកខ្ពស់ជាងអ្នកដទៃទាំងអស់ ថាអ្នកមិនគួរធ្វើរឿងនេះ ឬរឿងនោះទេ ថាការធ្វើរឿងបែបនេះគឺមិនស័ក្តិសមនឹងឋានៈ និងកិត្តិយសរបស់អ្នកទេ តើនេះមិនមែនមានន័យថាមានបញ្ហាកើតឡើងហើយទេឬ? (មែនហើយ)។ អ្នកនឹងមានអារម្មណ៍ថា៖ «ដោយមានឋានៈដូចជាខ្ញុំ ខ្ញុំមិនអាចនិយាយប្រាប់គ្រប់យ៉ាងទៅកាន់អ្នកដទៃបានទេ!» «ដោយមានឋានៈដូចជាខ្ញុំ ខ្ញុំមិនអាចប្រាប់អ្នកដទៃថាខ្ញុំបះបោរបានទេ!» «ដោយមានកិត្តិយសដូចជាខ្ញុំ ខ្ញុំមិនអាចប្រាប់អ្នកដទៃពីរឿងដែលធ្វើឱ្យអាប់ឱនកិត្តិយស ដូចជាភាពទន់ខ្សោយ កំហុសឆ្គង ចំណុចខ្វះខាត និងការខ្វះការអប់រំរបស់ខ្ញុំបានទេ ខ្ញុំដាច់ខាតមិនអាចឱ្យនរណាម្នាក់ដឹងពីរឿងទាំងនោះឡើយ!» ធ្វើបែបនោះពិតជាហត់នឿយណាស់ តើមែនទេ? (មែនហើយ)។ ប្រសិនបើអ្នករស់នៅយ៉ាងហត់នឿយបែបនេះ តើអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានល្អដែរឬទេ? (ទេ។) តើបញ្ហាកើតឡើងពីណា? វាកើតឡើងនៅក្នុងទស្សនៈរបស់អ្នកចំពោះភារកិច្ច និងឋានៈរបស់អ្នក។ ទោះបីជាអ្នកជា «មន្ត្រី» ធំប៉ុនណាក៏ដោយ ទោះបីជាអ្នកកាន់តំណែងអ្វីក៏ដោយ ទោះបីជាអ្នកគ្រប់គ្រងមនុស្សប៉ុន្មាននាក់ក៏ដោយ តាមពិតទៅ វាគ្រាន់តែជាភារកិច្ចខុសគ្នាប៉ុណ្ណោះ។ អ្នកមិនមានអ្វីខុសប្លែកពីអ្នកដទៃឡើយ។ អ្នកមិនអាចមើលធ្លុះពីរឿងនេះទេ ប៉ុន្តែតែងតែមានអារម្មណ៍នៅក្នុងចិត្តថា៖ «វាមិនមែនជាភារកិច្ចខុសគ្នានោះទេ តាមពិតវាគឺជាភាពខុសគ្នានៃកិត្តិយស។ ខ្ញុំត្រូវតែនៅពីលើអ្នកដទៃ តើខ្ញុំអាចសហការជាមួយអ្នកដទៃបានដោយរបៀបណា? ពួកគេគួរតែសហការជាមួយខ្ញុំវិញទើបត្រូវ ខ្ញុំមិនអាចសហការជាមួយពួកគេបានទេ!» ប្រសិនបើអ្នកតែងតែគិតបែបនេះ តែងតែចង់នៅពីលើអ្នកដទៃទាំងអស់ តែងតែចង់ឈរលើស្មារបស់អ្នកដទៃ នៅពីលើពួកគេ ហើយមើលងាយពួកគេ នោះវានឹងមិនងាយស្រួលទេសម្រាប់អ្នកក្នុងការសហការជាមួយមនុស្ស។ អ្នកនឹងតែងតែគិតថា៖ «តើមនុស្សនោះដឹងអ្វីខ្លះទៅ? ប្រសិនបើគាត់ដឹងរឿងរ៉ាវមែន នោះបងប្អូនប្រុសស្រីច្បាស់ជាជ្រើសរើសគាត់ជាអ្នកដឹកនាំបាត់ទៅហើយ។ ចុះហេតុអ្វីបានជាពួកគេជ្រើសរើសខ្ញុំ? ពីព្រោះខ្ញុំពូកែជាងគាត់។ ដូច្នេះ ខ្ញុំមិនគួរពិភាក្សារឿងរ៉ាវជាមួយគាត់ទេ។ ប្រសិនបើខ្ញុំធ្វើដូច្នេះ វាមានន័យថាខ្ញុំមិនអស្ចារ្យទេ។ ដើម្បីបញ្ជាក់ថាខ្ញុំអស្ចារ្យ ខ្ញុំមិនអាចពិភាក្សារឿងរ៉ាវជាមួយនរណាម្នាក់ឡើយ។ គ្មាននរណាម្នាក់ស័ក្តិសមនឹងពិភាក្សាកិច្ចការជាមួយខ្ញុំទេ គឺគ្មាននរណាម្នាក់ទាល់តែសោះ!» នេះហើយជារបៀបគិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

នៅប្រទេសចិនដីគោក គណបក្សកុម្មុយនីស្តបង្ក្រាបលើជំនឿសាសនា។ វាគឺជាបរិយាកាសដ៏អាក្រក់មួយ។ អ្នកជឿលើព្រះជាម្ចាស់ប្រឈមនឹងគ្រោះថ្នាក់នៃការចាប់ខ្លួនបានគ្រប់ពេល ដូច្នេះ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ មិនសូវជួបជុំគ្នាញឹកញាប់នោះទេ។ ជួនកាល ពួកគេមិនអាចសូម្បីតែរៀបចំការជួបជុំអ្នករួមកិច្ចការម្ដងក្នុងមួយខែផង ពួកគេរង់ចាំរហូតដល់កាលៈទេសៈអនុញ្ញាតឱ្យជួបជុំគ្នា ឬរហូតដល់ពួកគេរកបានកន្លែងស័ក្តិសមទើបជួបជុំគ្នា។ ចុះតើកិច្ចការត្រូវអនុវត្តដោយរបៀបណាទៅ? នៅពេលមានការរៀបចំកិច្ចការ ត្រូវតែរកនរណាម្នាក់ឱ្យយកទៅប្រគល់បន្ដ។ ម្ដងនោះ យើងបានរកបងប្អូនប្រុសម្នាក់ដែលនៅក្បែរនោះ ឱ្យយកការរៀបចំកិច្ចការទៅប្រគល់ឱ្យអ្នកដឹកនាំតំបន់ម្នាក់។ បងប្អូនប្រុសនេះគឺជាអ្នកជឿធម្មតាម្នាក់ ហើយនៅពេលដែលគាត់បានប្រគល់ការរៀបចំកិច្ចការនោះ អ្នកដឹកនាំតំបន់នោះបានអានវា ហើយនិយាយថា៖ «ហ៊ឺស។ នេះគឺជារឿងដែលខ្ញុំបានរំពឹងទុករួចហើយ»។ តើគាត់កំពុងអួតបង្ហាញអ្វីនៅចំពោះមុខបងប្អូនប្រុសនោះ? គាត់កំពុងតែធ្វើឫកធំ ដើម្បីឱ្យអ្នកដែលមើលមកនិយាយថា៖ «អូហូ គាត់មើលទៅថ្លៃថ្នូរណាស់។ មានរបៀបរបបមែន!»។ នេះមិនទាន់អស់ទេ ភ្លាមៗបន្ទាប់ពីនោះ គាត់បាននិយាយថា៖ «នេះឬជាមនុស្សដែលគេបញ្ជូនមកឱ្យប្រគល់ការរៀបចំកិច្ចការឱ្យខ្ញុំ? កម្រិតថ្នាក់របស់គាត់មិនខ្ពស់គ្រប់គ្រាន់ទេ!» នេះមានន័យថា៖ «ខ្ញុំជាអ្នកដឹកនាំតំបន់ ជាអ្នកដឹកនាំដ៏សំខាន់ម្នាក់។ តើអាចបញ្ជូនអ្នកជឿធម្មតាម្នាក់ឱ្យមកប្រគល់របស់របរឱ្យខ្ញុំដោយរបៀបណា? តើនេះមិនមែនជាការរំលងថ្នាក់ទេឬ? ថ្នាក់លើពិតជាមើលងាយខ្ញុំណាស់។ ខ្ញុំជាអ្នកដឹកនាំតំបន់ ដូច្នេះ យ៉ាងហោចណាស់ពួកគេគួរតែបញ្ជូនអ្នកដឹកនាំស្រុកម្នាក់ឱ្យមកប្រគល់របស់នេះ ប៉ុន្តែពួកគេបែរជាឱ្យអ្នកជឿធម្មតាដែលនៅថ្នាក់ទាបបំផុតមកធ្វើរឿងនេះទៅវិញ កម្រិតថ្នាក់របស់គាត់មិនខ្ពស់គ្រប់គ្រាន់ទេ!» តើគាត់ជាមនុស្សបែបណាទៅ! តើគាត់ស្រឡាញ់ឋានៈរបស់គាត់ដល់កម្រិតណាទៅ ទើបហ៊ាននិយាយថាអ្នកដែលយករបស់មកប្រគល់ឱ្យ មានកម្រិតថ្នាក់មិនខ្ពស់គ្រប់គ្រាន់នោះ? គាត់ចាត់ទុកតំណែងរបស់គាត់ជាលេសដើម្បីបញ្ចេញអំណាចរបស់គាត់។ តើគាត់មិនមែនជាមនុស្សរបស់អារក្សទេឬ? (មែនហើយ)។ គាត់ពិតជាមនុស្សរបស់អារក្សមែន។ នៅក្នុងកិច្ចការរបស់ពួកជំនុំ តើយើងរើសអើងថាអ្នកណាគួរទៅបញ្ជូនរបស់របរ ឬទៅជូនដំណឹងឬ? នៅក្នុងបរិយាកាសដូចជានៅប្រទេសចិនដីគោក បងប្អូនប្រុសស្រីប្រឈមនឹងហានិភ័យយ៉ាងធំធេងនៅតាមផ្លូវដើម្បីធ្វើការប្រគល់របស់របរ ប៉ុន្តែនៅពេលដែលបងប្អូនប្រុសនេះមកដល់ជាមួយនឹងការរៀបចំកិច្ចការ គាត់បែរជាត្រូវបានអ្នកដឹកនាំប្រាប់ថា គាត់មានកម្រិតថ្នាក់មិនខ្ពស់គ្រប់គ្រាន់ទៅវិញ ដែលបញ្ជាក់ថា ត្រូវតែរកនរណាម្នាក់ដែលមានកម្រិតថ្នាក់គ្រប់គ្រាន់ ជានរណាម្នាក់ដែលមានកិត្តិយស និងឋានៈស័ក្តិសមនឹងអ្នកដឹកនាំនោះ ហើយបើមិនធ្វើដូច្នេះទេ គឺស្មើនឹងការមើលងាយអ្នកដឹកនាំនោះហើយ តើនេះមិនមែនជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទទេឬ? (មែនហើយ)។ នេះគឺជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទហើយ។ មនុស្សរបស់អារក្សនេះ មិនអាចធ្វើកិច្ចការជាក់ស្តែងអ្វីបានទេ ហើយគាត់ក៏គ្មានជំនាញអ្វីដែរ ប៉ុន្តែគាត់នៅតែទាមទារបែបនេះ គាត់នៅតែឱ្យតម្លៃខ្លាំងលើឋានៈដដែល។ តើពាក្យសម្ដីប្រចាំមាត់របស់គាត់គឺជាអ្វី? គឺ «កម្រិតថ្នាក់របស់គាត់មិនខ្ពស់គ្រប់គ្រាន់ទេ»។ មិនថាអ្នកណានិយាយជាមួយគាត់ទេ ដំបូងគាត់សួរថា៖ «តើអ្នកជាអ្នកដឹកនាំកម្រិតណា? ជាប្រធានក្រុមតូចឬ? ចេញឱ្យឆ្ងាយទៅ កម្រិតថ្នាក់របស់អ្នកមិនខ្ពស់គ្រប់គ្រាន់ទេ!» ប្រសិនបើបងប្អូនថ្នាក់លើជាអ្នករៀបចំការជួបជុំ គាត់នឹងតែងតែខិតទៅមុខជានិច្ច ដោយនិយាយថា៖ «បងប្រុសនេះ គឺជាអ្នកធំជាងគេក្នុងចំណោមអ្នកដឹកនាំពួកជំនុំ ហើយខ្ញុំគឺជាអ្នកបន្ទាប់ពីគាត់។ ទោះគាត់អង្គុយនៅទីណា ខ្ញុំនឹងទៅអង្គុយនៅក្បែរគាត់ ទៅតាមកម្រិតថ្នាក់»។ នេះហើយជារបៀបដែលគាត់បែងចែកយ៉ាងច្បាស់នៅក្នុងចិត្តរបស់គាត់។ តើនេះមិនមែនជាការគ្មានភាពអៀនខ្មាសទេឬ? (មែនហើយ)។ វាពិតជាគ្មានភាពអៀនខ្មាសខ្លាំងណាស់ គាត់គ្មានការស្គាល់ខ្លួនឯងទាល់តែសោះ! តើគាត់គ្មានភាពអៀនខ្មាសដល់កម្រិតណាទៅ? ដល់កម្រិតដែលធ្វើឱ្យមនុស្សខ្ពើមរអើម។ ទោះបីជាគាត់មានតំណែងជាអ្នកដឹកនាំក៏ដោយ តើគាត់អាចធ្វើអ្វីបានទៅ? តើគាត់ធ្វើវាបានល្អកម្រិតណាទៅ? គាត់ចាំបាច់ត្រូវមានលទ្ធផលខ្លះដើម្បីបង្ហាញ មុនពេលគាត់អាចអួតពីលក្ខណៈសម្បត្តិរបស់គាត់ ធ្វើបែបនោះទើបស័ក្តិសម ធ្វើបែបនោះទើបសមហេតុផល។ ប៉ុន្តែ គាត់បែរជាបែងចែកមនុស្សទៅតាមកម្រិតថ្នាក់ ដោយមិនទទួលបានលទ្ធផលអ្វីសោះ ដោយមិនបានធ្វើកិច្ចការអ្វីសោះទៅវិញ! ចុះតើគាត់មានកម្រិតថ្នាក់អ្វីទៅ? ក្នុងនាមជាអ្នកដឹកនាំតំបន់ម្នាក់ គាត់មិនបានធ្វើកិច្ចការជាក់ស្តែងច្រើននោះទេ គាត់មិនស័ក្តិសមនឹងកម្រិតថ្នាក់នេះឡើយ។ ប្រសិនបើខ្ញុំត្រូវបែងចែកមនុស្សទៅតាមកម្រិតថ្នាក់ តើមាននរណាម្នាក់អាចចូលមកជិតខ្ញុំបានដែរឬទេ? គឺគ្មានទេ។ តើអ្នករាល់គ្នាឃើញខ្ញុំបែងចែកដោយផ្អែកលើកម្រិតថ្នាក់ នៅពេលដែលខ្ញុំទាក់ទងជាមួយមនុស្សដែរឬទេ? គឺទេ មិនថាខ្ញុំជួបនរណានោះទេ ខ្ញុំនិយាយជាមួយពួកគេបន្តិចបន្តួចប្រសិនបើខ្ញុំអាចធ្វើបាន ហើយប្រសិនបើខ្ញុំគ្មានពេលទេ ខ្ញុំគ្រាន់តែស្វាគមន៍ពួកគេ ហើយក៏ចប់ទៅ។ ប៉ុន្ដែ អាទទឹងនឹងព្រះគ្រីស្ទនេះ មិនគិតបែបនោះទេ។ គាត់ចាត់ទុកកិត្តិយស ឋានៈ និងតម្លៃក្នុងសង្គម ថាសំខាន់ជាងអ្វីៗទាំងអស់ ថែមទាំងមានតម្លៃជាងជីវិតរបស់គាត់ទៅទៀត។ តើអ្នករាល់គ្នាបែងចែកដោយផ្អែកលើកម្រិតថ្នាក់ នៅពេលដែលអ្នករាល់គ្នាបំពេញភារកិច្ចជាមួយគ្នាដែរឬទេ? មនុស្សខ្លះបែងចែកតាមកម្រិតថ្នាក់នៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ គ្រាន់តែមានរឿងបន្ដិចបន្ដួចពួកគេតែងតែនិយាយភ្លាមៗថា អ្នកដទៃកំពុងតែធ្វើកិច្ចការ និងផ្តល់សេចក្ដីជូនដំណឹងរំលងថ្នាក់របស់ពួកគេ។ តើពួកគេកំពុងរំលងថ្នាក់អ្វីទៅ? ចូរបំពេញភារកិច្ចផ្ទាល់ខ្លួនរបស់អ្នកឱ្យបានល្អសិនទៅ។ អ្នកមិនអាចបំពេញភារកិច្ចណាមួយឱ្យបានល្អ ឬធ្វើកិច្ចការអ្វីបានឡើយ ប៉ុន្តែអ្នកនៅតែបែងចែកដោយផ្អែកលើកម្រិតថ្នាក់ដដែល តើមាននរណាប្រាប់ឱ្យអ្នកធ្វើបែបនោះ? វាមិនទាន់ដល់ពេលដែលត្រូវធ្វើការបែងចែកដោយផ្អែកលើកម្រិតថ្នាក់នោះទេ។ អ្នកកំពុងធ្វើវាលឿនពេកហើយ អ្នកគ្មានការស្គាល់ខ្លួនឯងទាល់តែសោះ។ មានពេលខ្លះ ដែលយើងទៅកន្លែងណាមួយ ហើយស្វែងរកមនុស្សនៅទីនោះដើម្បីដោះស្រាយបញ្ហា។ តើយើងស្វែងរកមនុស្សដែលស័ក្តិសមដោយផ្អែកលើកម្រិតថ្នាក់ឬ? ជាទូទៅ គឺយើងមិនធ្វើបែបនោះទេ។ ប្រសិនបើអ្នកជាអ្នកទទួលខុសត្រូវលើកិច្ចការនោះ នោះយើងនឹងទៅស្វែងរកអ្នក ហើយប្រសិនបើអ្នកមិននៅទីនោះទេ យើងនឹងស្វែងរកនរណាម្នាក់ផ្សេងទៀត។ យើងមិនបែងចែកដោយផ្អែកលើកម្រិតថ្នាក់ទេ ហើយក៏មិនផ្អែកលើឋានៈខ្ពស់ឬទាបដែរ។ ប្រសិនបើនរណាម្នាក់ចេះតែធ្វើការបែងចែកបែបនេះដោយខ្លួនឯង នោះពួកគេគ្មានការស្គាល់ខ្លួនឯងទេ ហើយពួកគេក៏មិនយល់ពីគោលការណ៍ដែរ។ ប្រសិនបើអ្នកបែងចែកដោយផ្អែកលើឋានៈ កម្រិតថ្នាក់ និងតំណែងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យ៉ាងល្អិតល្អន់ដូចដែលអ្នកមិនជឿធ្វើដែរ នោះអ្នកពិតជាខ្វះវិចារណញ្ញាណខ្លាំងណាស់! អ្នកមិនយល់ពីសេចក្តីពិតទេ អ្នកនៅខ្វះខាតច្រើនណាស់។ អ្នកមិនយល់ថាការជឿលើព្រះជាម្ចាស់ គឺជារឿងអ្វីនោះទេ។

ពួកយើងទើបតែបាននិយាយអំពីការអនុវត្តការសហការជាមួយអ្នកដទៃ។ តើនេះជារឿងងាយស្រួលធ្វើដែរឬទេ? អ្នកណាដែលអាចស្វែងរកសេចក្ដីពិត ដែលចេះខ្មាសអៀនបន្តិចបន្តួច និងមានភាពជាមនុស្ស មនសិការ ព្រមទាំងវិចារណញ្ញាណ គឺអាចអនុវត្តការសហការជាមួយអ្នកដទៃបាន។ គឺមនុស្សទាំងនោះដែលគ្មានភាពជាមនុស្ស ដែលតែងតែចង់ក្ដោបក្ដាប់ឋានៈតែម្នាក់ឯង ហើយតែងតែគិតពីសេចក្ដីថ្លៃថ្នូរ ឋានៈ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈផ្ទាល់ខ្លួននោះហើយ ទើបមិនអាចសហការជាមួយអ្នកណាបានឡើយ។ ជាការពិតណាស់ នេះក៏ជាការសម្ដែងចេញដ៏ចម្បងមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទផងដែរ៖ ពួកគេមិនសហការជាមួយអ្នកណាឡើយ ហើយក៏មិនអាចសម្រេចបាននូវការសហការដោយចុះសម្រុងជាមួយអ្នកណាបានដែរ។ ពួកគេមិនអនុវត្តគោលការណ៍នោះទេ។ តើអ្វីជាមូលហេតុនៃរឿងនេះ? ពួកគេមិនសុខចិត្តបោះបង់អំណាចឡើយ។ ពួកគេមិនសុខចិត្តឱ្យអ្នកដទៃដឹងថា មានរឿងដែលពួកគេមិនអាចមើលធ្លុះ និងមានរឿងដែលពួកគេត្រូវសុំយោបល់ពីគេនោះទេ។ ពួកគេបង្កើតការបំភាន់ដល់មនុស្ស ដោយធ្វើឱ្យគេគិតថា គ្មានអ្វីដែលពួកគេធ្វើមិនបាន គ្មានអ្វីដែលពួកគេមិនដឹង គ្មានអ្វីដែលពួកគេមិនយល់ ថាពួកគេដឹងគ្រប់រឿង ហើយថាអ្វីៗគ្រប់យ៉ាងគឺអាចធ្វើទៅបាន អាចទៅរួច និងអាចសម្រេចបានសម្រាប់ពួកគេ។​ ថាពួកគេមិនត្រូវការអ្នកដទៃ ហើយក៏មិនត្រូវការជំនួយ ការរំលឹក ឬដំបូន្មានពីអ្នកដទៃឡើយ។ នោះគឺជាមូលហេតុមួយ។ ក្រៅពីនេះ តើនិស្ស័យអ្វីដែលងាយមើលឃើញបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? ពោលគឺ តើនិស្ស័យអ្វីដែលអ្នកអាចមើលធ្លុះ នៅពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយពួកគេ ដោយគ្រាន់តែឮពាក្យសម្ដីមួយម៉ាត់ឬពីរម៉ាត់របស់ពួកគេនោះ? គឺភាពក្រអឺតក្រទម។ តើពួកគេក្រអឺតក្រទមកម្រិតណា? ក្រអឺតក្រទមដល់ថ្នាក់គ្មានវិចារណញ្ញាណ ដូចជាមានជំងឺសរសៃប្រសាទអ៊ីចឹង។ ជាឧទាហរណ៍ ប្រសិនបើពួកគេផឹកទឹកមួយក្អឹក ហើយពួកគេមានកាយវិការស្រស់ស្អាតនៅពេលធ្វើបែបនោះ ពួកគេនឹងលើកយករឿងនេះមកអួតអាងថា៖ «មើលចុះ ពេលខ្ញុំផឹកទឹក កាយវិការរបស់ខ្ញុំស្រស់ស្អាតយ៉ាងណា»។ ពួកគេពូកែខាងបង្អួតខ្លួន និងអួតអាងណាស់។ ពួកគេពិតជាមិនចេះខ្មាសអៀន និងឥតអៀនខ្មាសទាល់តែសោះ។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺជារបស់បែបនេះឯង។ នៅក្នុងក្រសែភ្នែករបស់ពួកគេ គ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងពួកគេបានឡើយ។ ពួកគេពូកែបង្អួតខ្លួនណាស់ ហើយពួកគេខ្វះការស្គាល់ខ្លួនឯងទាំងស្រុង។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះមានមុខមាត់អាក្រក់មើលណាស់ ប៉ុន្តែនៅតែគិតថាខ្លួនឯងមានមុខមាត់ស្អាត មានមុខរាងពងក្រពើ ភ្នែករាងគ្រាប់អាល់ម៉ុន និងចិញ្ចើមរាងកោង។ ពួកគេខ្វះការស្គាល់ខ្លួនឯងសូម្បីតែបន្តិចបន្តួចនេះ។ នៅពេលមានអាយុ៣០ ឬ ៤០ឆ្នាំ មនុស្សទូទៅនឹងវាយតម្លៃពីរូបរាង និងសមត្ថភាពរបស់ខ្លួនឯងបានត្រឹមត្រូវតិចឬច្រើន។ ទោះជាយ៉ាងណា ពួកទទឹងនឹងព្រះគ្រីស្ទ មិនមានវិចារណញាណបែបនេះឡើយ។ តើមានបញ្ហាអ្វីកើតឡើងនៅទីនេះ? បញ្ហាគឺត្រង់ថា និស្ស័យក្រអឺតក្រទមរបស់ពួកគេ បានហួសពីដែនកំណត់នៃវិចារណញាណធម្មតាទៅហើយ។ តើពួកគេក្រអឺតក្រទមកម្រិតណា? សូម្បីតែពួកគេមានមុខមាត់ដូចគីង្គក់ ក៏ពួកគេនឹងនិយាយថា ពួកគេមានមុខមាត់ដូចសត្វហង្សដែរ។ នេះបង្ហាញថាពួកគេមិនអាចញែកដឹងអ្វីពិត និងអ្វីមិនពិតបានទេ ហើយតែងបង្វែរការពិតឱ្យក្រឡាប់ចាក់។ កម្រិតនៃភាពក្រអឺតក្រទមបែបនេះ គឺជាភាពក្រអឺតក្រទមដល់ថ្នាក់គ្មានក្ដីខ្មាសអៀន ហើយវាជារឿងដែលមិនអាចទប់បានឡើយ។ នៅពេលដែលមនុស្សធម្មតានិយាយសរសើរពីរូបរាងរបស់ខ្លួនឯង ពួកគេយល់ថាវាជារឿងពិបាកនិយាយចេញមក និងមានអារម្មណ៍អៀនខ្មាស។ ពេលនិយាយរួច ពួកគេមានអារម្មណ៍ខ្មាសគេពេញមួយថ្ងៃ ដោយមានមុខឡើងក្រហម។ ពួកទទឹងនឹងព្រះគ្រីស្ទមិនចេះមុខក្រហមឡើយ។ ពួកគេនឹងសរសើរខ្លួនឯងចំពោះការល្អដែលពួកគេបានធ្វើ និងចំណុចខ្លាំងដែលពួកគេមាន ចំពោះចំណុចដែលពួកគេល្អ និងពូកែជាងអ្នកដទៃ។ ពាក្យសម្ដីទាំងនេះគ្រាន់តែហូរចេញពីមាត់របស់ពួកគេ ហាក់ដូចជាការនិយាយស្ដីធម្មតាអ៊ីចឹង។ ពួកគេមិនទាំងមុខក្រហមផង! នេះគឺជាភាពក្រអឺតក្រទមដែលគ្មានព្រំដែន គ្មានក្ដីខ្មាសអៀន ឬគ្មាន វិចារណញាណឡើយ។ ហេតុនេះហើយ នៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សធម្មតាគ្រប់រូប ជាពិសេសមនុស្សគ្រប់រូបដែលស្វែងរកសេចក្ដីពិត ហើយមានមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា ព្រមទាំងមានការគិតធម្មតា គឺជាមនុស្សសាមញ្ញ គ្មានសមត្ថភាពអ្វីគួរឱ្យកត់សម្គាល់ អន់ជាងពួកគេ ហើយខ្វះចំណុចខ្លាំង និងគុណសម្បត្តិដូចពួកគេ។ អាចនិយាយបានថា ដោយសារតែពួកគេវាយឫក និងជឿថាគ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងពួកគេបាន ដោយសារតែមូលហេតុនេះហើយ ទើបពួកគេមិនចង់សហការ ឬពិភាក្សាជាមួយអ្នកណាឡើយ នៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ពួកគេអាចនឹងស្ដាប់សេចក្ដីអធិប្បាយ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មើលការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះអង្គ ឬជួនកាលត្រូវបានលួសកាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកគេនឹងមិនទទួលស្គាល់ថាខ្លួនបានបញ្ចេញឱ្យឃើញសេចក្ដីពុករលួយ និងបានប្រព្រឹត្តអំពើរំលងឡើយ កុំថាឡើយឱ្យទទួលស្គាល់ថាខ្លួនក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតនោះ។ ពួកគេមិនអាចយល់បានទេថា ពួកគេគ្រាន់តែជាមនុស្សធម្មតាម្នាក់ ដែលមានគុណសម្បត្តិធម្មតាប៉ុណ្ណោះ។ ពួកគេមិនអាចយល់ពីរឿងទាំងនេះបានឡើយ។ ទោះបីជាអ្នកលួសកាត់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែគិតថាពួកគេមានគុណសម្បត្តិល្អ ថាពួកគេខ្ពង់ខ្ពស់ជាងមនុស្សធម្មតាដែរ។ តើនេះមិនមែនជារឿងដែលមិនអាចផ្លាស់ប្ដូរបានទេឬអី? (មែនហើយ។) វាជារឿងដែលមិនអាចផ្លាស់ប្ដូរបានឡើយ។ នោះហើយគឺជាអាទទឹងនឹងព្រះគ្រីស្ទ។ ទោះបីជាពួកគេត្រូវបានគេលួសកាត់យ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចឱនក្បាល ហើយទទួលស្គាល់ថាពួកគេមិនពូកែ ថាពួកគេគ្មានសមត្ថភាពបានឡើយ។ នៅក្នុងក្រសែភ្នែករបស់ពួកគេ ការទទួលស្គាល់បញ្ហា កំហុស ឬសេចក្ដីពុករលួយរបស់ពួកគេ គឺប្រៀបដូចជាការត្រូវបានគេកាត់ទោស ប្រៀបដូចជាត្រូវបានបំផ្លាញអ៊ីចឹង។ នេះគឺជារបៀបដែលពួកគេគិត។ ពួកគេគិតថា ពេលដែលអ្នកដទៃឃើញកំហុសរបស់ពួកគេ ឬពេលដែលពួកគេទទួលស្គាល់ថា គុណសម្បត្តិរបស់ពួកគេអន់ ហើយថាពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ នោះពួកគេនឹងអស់កម្លាំងចិត្តនៅក្នុងជំនឿលើព្រះជាម្ចាស់ ហើយយល់ថាវាជារឿងគ្មានន័យ ដោយសារឋានៈរបស់ពួកគេនឹងលែងមានការធានាទៀតហើយ ពោលគឺពួកគេនឹងបាត់បង់ឋានៈរបស់ពួកគេ។ ពួកគេគិតថា៖ «តើមានន័យអ្វីទៅ បើរស់នៅដោយគ្មានឋានៈនោះ? សុខចិត្តស្លាប់ប្រសើរជាង!» ហើយប្រសិនបើពួកគេមានឋានៈ ពួកគេនឹងក្រអឺតក្រទមរហូតដល់មិនអាចទប់បាន ដោយធ្វើអំពើអាក្រក់តាមតែអំពើចិត្ត។ ហើយប្រសិនបើពួកគេជួបឧបសគ្គ និងត្រូវបានគេលួសកាត់ ពួកគេនឹងចង់បោះបង់កិច្ចការរបស់ពួកគេ ហើយក្លាយជាអវិជ្ជមាន ព្រមទាំងខ្ជិលច្រអូសក្នុងការងារ។ ចង់ឱ្យពួកគេធ្វើតាមគោលការណ៍សេចក្ដីពិតឬ? កុំសូម្បីតែគិតឱ្យសោះ។ តើពួកគេជឿបែបណា? «ចុះបើអ្នកផ្ដល់ឋានៈឱ្យខ្ញុំ ហើយទុកឱ្យខ្ញុំធ្វើតែម្នាក់ឯងវិញ យ៉ាងម៉េចដែរ? ចង់ឱ្យខ្ញុំសហការជាមួយអ្នកដទៃឬ? ជារឿងមិនអាចទៅរួចទេ! កុំរកដៃគូឱ្យខ្ញុំអី ខ្ញុំមិនត្រូវការទេ។ គ្មានអ្នកណាស័ក្ដិសមធ្វើជាដៃគូរបស់ខ្ញុំឡើយ។ ឬមួយក៏ កុំប្រើខ្ញុំតែម្ដង ឱ្យអ្នកផ្សេងធ្វើទៅ!» តើនេះជាមនុស្សប្រភេទណាទៅ? «ភ្នំមួយមិនអាចមានខ្លាពីរបានទេ» នេះគឺជាផ្នត់គំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយទាំងនេះគឺជាការសម្ដែងចេញរបស់ពួកគេ។ តើនេះមិនមែនជារឿងដែលមិនអាចផ្លាស់ប្ដូរបានទេឬអី? (មែនហើយ។)

នៅក្នុងចំណុចទីមួយ ដែលនិយាយថា ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចសហការជាមួយអ្នកណាបានឡើយ តើពាក្យ «មិនអាច» នេះមានបង្កប់ន័យអ្វីខ្លះ? គឺថាពួកគេមិនសហការជាមួយអ្នកណាឡើយ ហើយថាពួកគេមិនអាចសម្រេចបាននូវការសហការជាមួយអ្នកដទៃ។ តើនេះមិនមែនជាអត្ថន័យទាំងពីរយ៉ាងនៃពាក្យនេះទេឬអី? អត្ថន័យទាំងពីរនេះត្រូវបានបង្កប់នៅក្នុងនោះ ដែលត្រូវបានកំណត់ដោយសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ទោះបីជាមនុស្សអាចធ្វើការរួមគ្នាជាមួយពួកគេក៏ដោយ ក៏សារជាតិនៃការធ្វើការនោះ មិនមែនជាការសហការពិតប្រាកដឡើយ ពោលគឺពួកគេគ្រាន់តែជាកូនចៅ ជាអ្នកគាំទ្រ ជាអ្នករត់ការ និងជាអ្នកចាត់ចែងកិច្ចការឱ្យពួកគេប៉ុណ្ណោះ។ វាសឹងតែមិនអាចចាត់ទុកថាជាការសហការបានទាល់តែសោះ។ ចុះតើ «ការសហការ» ត្រូវបានកំណត់និយមន័យយ៉ាងដូចម្ដេចទៅ? តាមពិតទៅ គោលដៅចុងក្រោយនៃការសហការ គឺការសម្រេចបាននូវការយល់ដឹងពីគោលការណ៍សេចក្ដីពិត ការប្រព្រឹត្តស្របតាមគោលការណ៍ទាំងនោះ ការដោះស្រាយរាល់បញ្ហា ការធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ជាការសម្រេចចិត្តដែលស្របតាមគោលការណ៍ ដោយគ្មានសេចក្ដីវៀចវេរ និងការកាត់បន្ថយកំហុសនៅក្នុងកិច្ចការ ដើម្បីឱ្យអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ គឺជាការបំពេញភារកិច្ចរបស់អ្នក មិនមែនធ្វើតាមតែអំពើចិត្តរបស់អ្នក និងមិនមែនធ្វើអំពើអាក្រក់តាមតែអំពើចិត្តឡើយ។ ការសម្ដែងចេញទីមួយនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទ ឱ្យអ្នកដទៃចុះចូលតែនឹងពួកគេ មិនមែនចុះចូលនឹងសេចក្ដីពិត ឬព្រះជាម្ចាស់នោះ គឺថាពួកគេមិនអាចសហការជាមួយអ្នកណាបានឡើយ។ អ្នកខ្លះអាចនឹងនិយាយថា៖ «ការមិនអាចសហការជាមួយអ្នកណាបាន មិនដូចគ្នានឹងការឱ្យអ្នកដទៃចុះចូលតែនឹងពួកគេនោះទេ»។ ការមិនអាចសហការជាមួយអ្នកណាបាន មានន័យថា ពួកគេមិនស្ដាប់ពាក្យសម្ដីរបស់អ្នកណា ឬសុំយោបល់ពីអ្នកណាឡើយ សូម្បីតែបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬគោលការណ៍សេចក្ដីពិត ក៏ពួកគេមិនស្វែងរកដែរ។ ពួកគេគ្រាន់តែប្រព្រឹត្ត និងធ្វើសកម្មភាពទៅតាមបំណងចិត្តរបស់ពួកគេផ្ទាល់ប៉ុណ្ណោះ។ តើមានបង្កប់ន័យអ្វីនៅក្នុងរឿងនេះ? គឺពួកគេជាអ្នកក្ដោបក្ដាប់អំណាចនៅក្នុងកិច្ចការរបស់ពួកគេ មិនមែនសេចក្ដីពិត ឬព្រះជាម្ចាស់ឡើយ។ ដូច្នេះ គោលការណ៍នៃកិច្ចការរបស់ពួកគេ គឺឱ្យអ្នកដទៃស្ដាប់តាមអ្វីដែលពួកគេនិយាយ ហើយចាត់ទុកពួកគេហាក់ដូចជាសេចក្ដីពិត ហាក់ដូចជាព្រះជាម្ចាស់អ៊ីចឹង។ តើនេះមិនមែនជាធម្មជាតិនៃរឿងនេះទេឬអី? អ្នកខ្លះអាចនឹងនិយាយថា៖ «ប្រសិនបើពួកគេមិនអាចសហការជាមួយអ្នកណាបាន ប្រហែលជាមកពីពួកគេយល់ពីសេចក្ដីពិត ហើយមិនត្រូវការសហការក៏ថាបាន»។ តើរឿងនេះពិតជាបែបនេះមែនឬ? កាលណាមនុស្សកាន់តែយល់ពីសេចក្ដីពិត និងអនុវត្តវា នោះពួកគេកាន់តែសាកសួរ និងស្វែងរកពីប្រភពជាច្រើន នៅពេលដែលពួកគេធ្វើអ្វីមួយ។ ពួកគេពិភាក្សារឿងរ៉ាវ និងប្រកបគ្នាជាមួយមនុស្សកាន់តែច្រើន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខូចខាត និងឱកាសនៃការកើតមានកំហុសឱ្យនៅតិចបំផុត។ កាលណាមនុស្សកាន់តែយល់ពីសេចក្ដីពិត ពួកគេកាន់តែមានវិចារណញ្ញាណ ហើយពួកគេកាន់តែមានឆន្ទៈ និងសមត្ថភាពក្នុងការសហការជាមួយអ្នកដទៃ។ តើមិនមែនដូច្នេះទេឬអី? ហើយកាលណាមនុស្សកាន់តែមិនមានឆន្ទៈ និងមិនអាចសហការជាមួយអ្នកដទៃបាន ដោយមិនស្ដាប់អ្នកណា មិនពិចារណាលើការផ្ដល់យោបល់របស់អ្នកណា និងមិនពិចារណាពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ព្រមទាំងមិនសុខចិត្តស្វែងរកថាតើសកម្មភាពរបស់ពួកគេស្របតាមគោលការណ៍សេចក្ដីពិតឬអត់ នៅពេលដែលពួកគេធ្វើអ្វីមួយនោះ គឺពួកគេកាន់តែមិនស្វែងរកសេចក្ដីពិត ហើយពួកគេកាន់តែមិនយល់ពីវាឡើយ។ តើអ្វីទៅដែលពួកគេជឿទាំងយល់ខុសនោះ? «បងប្អូនប្រុសស្រីបានជ្រើសរើសខ្ញុំឱ្យធ្វើជាអ្នកដឹកនាំរបស់ពួកគេ ព្រះជាម្ចាស់បានផ្ដល់ឱកាសនេះឱ្យខ្ញុំធ្វើជាអ្នកដឹកនាំ។ ដូច្នេះ អ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺស្របតាមសេចក្ដីពិត ទោះខ្ញុំធ្វើអ្វីក៏ដោយ ក៏វាត្រឹមត្រូវដែរ»។ តើនេះមិនមែនជាការយល់ខុសទេឬអី? ហេតុអ្វីបានជាពួកគេមានការយល់ខុសបែបនេះ? មានរឿងមួយដែលច្បាស់លាស់នោះគឺ៖ មនុស្សបែបនេះមិនស្រឡាញ់សេចក្ដីពិតឡើយ។ ហើយមានរឿងមួយទៀតគឺ៖ មនុស្សបែបនេះមិនយល់ពីសេចក្ដីពិតទាល់តែសោះ។ នេះគឺជារឿងដែលមិនអាចប្រកែកបានឡើយ។

ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចសហការជាមួយអ្នកណាបានឡើយ។ នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ ទោះបីជាបុគ្គលទទឹងនឹងព្រះគ្រីស្ទកំពុងបំពេញភារកិច្ចអ្វីក៏ដោយ ទោះបីជាពួកគេសហការជាមួយអ្នកណាក៏ដោយ ក៏តែងតែមានជម្លោះ និងការទាស់ទែងគ្នាជានិច្ច។ អ្នកខ្លះអាចនឹងនិយាយថា៖ «ប្រសិនបើពួកគេទទួលខុសត្រូវខាងបោសសម្អាត ហើយពួកគេរៀបចំទុកដាក់នៅខាងក្នុងឱ្យស្អាតរាល់ថ្ងៃ តើមានរឿងអ្វីដែលពួកគេមិនអាចសហការជាមួយអ្នកដទៃបានទៅ?» ត្រង់នេះមានបញ្ហាខាងនិស្ស័យមួយ៖ ទោះបីជាពួកគេកំពុងប្រាស្រ័យទាក់ទង ឬធ្វើកិច្ចការជាមួយអ្នកណាក៏ដោយ ក៏ពួកគេតែងតែមើលងាយអ្នកនោះ តែងតែចង់ស្ដីប្រដៅអ្នកនោះ និងចង់ឱ្យអ្នកនោះធ្វើតាមអ្វីដែលពួកគេនិយាយជានិច្ច។ តើអ្នករាល់គ្នាយល់ថា មនុស្សបែបនេះអាចសហការជាមួយអ្នកដទៃបានដែរឬទេ? ពួកគេមិនអាចសហការជាមួយអ្នកណាបានឡើយ នេះក៏ព្រោះតែនិស្ស័យពុករលួយរបស់ពួកគេធ្ងន់ធ្ងរពេក។ ពួកគេមិនត្រឹមតែមិនអាចសហការជាមួយអ្នកដទៃបានប៉ុណ្ណោះទេ ពួកគេថែមទាំងតែងតែឈរនៅទីខ្ពស់ដើម្បីស្ដីប្រដៅ និងដាក់កំហិតអ្នកដទៃទៀតផង។ ពួកគេតែងតែចង់ជិះជាន់លើស្មាអ្នកដទៃ និងបង្ខំឱ្យគេស្ដាប់បង្គាប់ពួកគេ។ នេះមិនមែនគ្រាន់តែជាបញ្ហាខាងនិស្ស័យប៉ុណ្ណោះទេ វាក៏ជាបញ្ហាដ៏ធ្ងន់ធ្ងរពាក់ព័ន្ធនឹងភាពជាមនុស្សរបស់ពួកគេផងដែរ។ ពួកគេគ្មានមនសិការ ឬវិចារណញ្ញាណឡើយ។ មនុស្សអាក្រក់គឺបែបនេះឯង។ ពួកគេមិនអាចសហការជាមួយអ្នកណាបានឡើយ ពួកគេមិនអាចចុះសម្រុងជាមួយអ្នកណាបានទេ។ តើមានអ្វីខ្លះនៅក្នុងភាពជាមនុស្ស ដែលមនុស្សមានដូចគ្នា? តើមានអ្វីខ្លះដែលស្របគ្នា? មនសិការ និងវិចារណញ្ញាណ ព្រមទាំងអាកប្បកិរិយារបស់ពួកគេក្នុងការស្រឡាញ់សេចក្ដីពិត រឿងទាំងនេះគឺមានដូចគ្នា។ ប្រសិនបើភាគីទាំងសងខាងមានភាពជាមនុស្សធម្មតាបែបនេះ នោះពួកគេអាចចុះសម្រុងនឹងគ្នាបាន។ ប្រសិនបើពួកគេមិនមានទេ នោះពួកគេមិនអាចចុះសម្រុងនឹងគ្នាបានឡើយ។ ហើយប្រសិនបើម្នាក់មាន ចំណែកម្នាក់ទៀតមិនមាន នោះពួកគេក៏មិនអាចចុះសម្រុងនឹងគ្នាបានដែរ។ មនុស្សល្អ និងមនុស្សអាក្រក់មិនអាចចុះសម្រុងនឹងគ្នាបានឡើយ។ មនុស្សដែលមានចិត្តសប្បុរស និងមនុស្សអាក្រក់ ក៏មិនអាចចុះសម្រុងនឹងគ្នាបានដែរ។ ដើម្បីឱ្យមនុស្សអាចចុះសម្រុងនឹងគ្នាបានជាធម្មតា គឺត្រូវតែបំពេញតាមលក្ខខណ្ឌមួយចំនួន៖ មុនពេលពួកគេអាចសហការជាមួយគ្នាបាន យ៉ាងហោចណាស់ ពួកគេត្រូវតែមានមនសិការ និងវិចារណញ្ញាណ ព្រមទាំងមានការអត់ធ្មត់ និងការយោគយល់។ មនុស្សត្រូវតែមានចិត្តគំនិតតែមួយ ទើបអាចសហការគ្នាក្នុងការបំពេញភារកិច្ចបាន។ ពួកគេត្រូវតែទាញយកចំណុចខ្លាំងរបស់អ្នកដទៃមកប៉ះប៉ូវចំណុចខ្សោយរបស់ខ្លួន ព្រមទាំងមានការអត់ធ្មត់ និងការយោគយល់ ហើយមានគោលការណ៍ជាមូលដ្ឋានសម្រាប់ការប្រព្រឹត្តខ្លួនរបស់ពួកគេ។ ធ្វើបែបនេះទើបអាចចុះសម្រុងនឹងគ្នាដោយភាពសុខដុមបាន ហើយទោះបីជាជួនកាលអាចមានជម្លោះ និងការទាស់ទែងគ្នាក៏ដោយ ក៏ការសហការអាចបន្តទៅមុខបានដែរ ហើយយ៉ាងហោចណាស់ ក៏គ្មានភាពជាសត្រូវកើតឡើងដែរ។ ប្រសិនបើមនុស្សម្នាក់គ្មានគោលការណ៍ជាមូលដ្ឋានបែបនេះទេ ហើយគ្មានមនសិការ ឬវិចារណញ្ញាណ ព្រមទាំងធ្វើរឿងរ៉ាវដោយផ្ដោតលើផលប្រយោជន៍ ដោយស្វែងរកតែផលប្រយោជន៍មួយមុខ និងតែងតែចង់បានផលចំណេញពីការខាតបង់របស់អ្នកដទៃ នោះការសហការគឺជារឿងមិនអាចទៅរួចឡើយ។ នេះគឺជារបៀបដែលមនុស្សអាក្រក់ និងស្ដេចអារក្សប្រព្រឹត្តដាក់គ្នា ដោយពួកគេប្រយុទ្ធគ្នាទៅវិញទៅមកឥតឈប់ឈរ។ វិញ្ញាណអាក្រក់ផ្សេងៗនៅក្នុងពិភពខាងវិញ្ញាណ ក៏មិនចុះសម្រុងនឹងគ្នាដែរ។ ទោះបីជាជួនកាល ពួកអារក្សអាចចងសម្ព័ន្ធភាពនឹងគ្នាក៏ដោយ ក៏វាសុទ្ធតែជាការកេងប្រវ័ញ្ចគ្នាទៅវិញទៅមក ដើម្បីសម្រេចគោលដៅរៀងៗខ្លួនប៉ុណ្ណោះ។ សម្ព័ន្ធភាពរបស់ពួកគេគឺគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយមិនយូរប៉ុន្មាន ពួកគេនឹងបែកបាក់គ្នាដោយឯកឯង។ ក្នុងចំណោមមនុស្សក៏ដូចគ្នាដែរ។ មនុស្សដែលគ្មានភាពជាមនុស្ស គឺជាអ្នកដែលបង្កមហន្តរាយដល់ក្រុម។ មានតែអ្នកដែលមានភាពជាមនុស្សធម្មតាប៉ុណ្ណោះ ទើបងាយស្រួលក្នុងការសហការជាមួយ ចេះអត់ធ្មត់ និងយោគយល់ដល់អ្នកដទៃ អាចស្ដាប់មតិយោបល់របស់អ្នកដទៃ និងអាចទម្លាក់ចោលឋានៈរបស់ខ្លួននៅក្នុងកិច្ចការដែលពួកគេធ្វើ ដើម្បីធ្វើកិច្ចការនោះដោយការពិភាក្សាជាមួយអ្នកដទៃ។ ពួកគេក៏មាននិស្ស័យពុករលួយដែរ ហើយតែងតែចង់ឱ្យអ្នកដទៃស្ដាប់តាមពួកគេ។ ពួកគេក៏មានចេតនានោះដែរ ប៉ុន្តែដោយសារតែពួកគេមានមនសិការ និងវិចារណញ្ញាណ ហើយអាចស្វែងរកសេចក្ដីពិត ព្រមទាំងស្គាល់ខ្លួនឯង និងមានអារម្មណ៍ថាការធ្វើបែបនោះគឺមិនសមរម្យ ដែលធ្វើឱ្យពួកគេមានអារម្មណ៍បន្ទោសខ្លួនឯង ហើយពួកគេអាចទប់ចិត្តខ្លួនឯងបាន នោះរបៀប និងមធ្យោបាយនៃការធ្វើរឿងរ៉ាវរបស់ពួកគេ នឹងផ្លាស់ប្ដូរបន្តិចម្ដងៗ។ ហេតុដូច្នេះហើយ ពួកគេនឹងអាចសហការជាមួយអ្នកដទៃបាន។ ពួកគេកំពុងបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ ប៉ុន្តែពួកគេមិនមែនជាមនុស្សអាក្រក់ឡើយ ហើយពួកគេក៏មិនមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ពួកគេនឹងមិនមានបញ្ហាធំដុំអ្វីឡើយ ក្នុងការសហការជាមួយអ្នកដទៃ។ ប្រសិនបើពួកគេជាមនុស្សអាក្រក់ ឬជាពួកទទឹងនឹងព្រះគ្រីស្ទ នោះពួកគេនឹងមិនអាចសហការជាមួយអ្នកដទៃបានឡើយ។ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់ ដែលដំណាក់របស់ព្រះជាម្ចាស់បានបោសសម្អាតចេញ គឺសុទ្ធតែបែបនេះឯង។ ពួកគេមិនអាចសហការជាមួយអ្នកណាបានឡើយ ហើយជាលទ្ធផល ពួកគេទាំងអស់គ្នាត្រូវបានបើកសម្ដែង និងជម្រុះចោល។ ទោះជាយ៉ាងណា មានមនុស្សជាច្រើនដែលមាននិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលបន្ទាប់ពីបានឆ្លងកាត់ការលួសកាត់ជាច្រើនមក ពួកគេអាចទទួលយកសេចក្ដីពិត អាចប្រែចិត្តពិតប្រាកដ ព្រមទាំងអាចអត់ធ្មត់ និងយោគយល់ដល់អ្នកដទៃបាន។ មនុស្សបែបនេះ មានសមត្ថភាពក្នុងការឈានទៅរកការសហការប្រកបដោយភាពសុខដុមជាមួយអ្នកដទៃបន្តិចម្ដងៗ។ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលមិនអាចសហការជាមួយអ្នកណាបាន។ ទោះបីជាពួកគេបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយច្រើនប៉ុណ្ណាក៏ដោយ ក៏ពួកគេនឹងមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាឡើយ ប៉ុន្តែពួកគេនឹងនៅតែប្រកាន់ខ្ជាប់តាមរបៀបរបស់ពួកគេផ្ទាល់ ដោយធ្វើអ្វីតាមតែអំពើចិត្ត និងគ្មានការទប់ចិត្តឡើយ។ ពួកគេមិនត្រឹមតែមិនអាចសហការជាមួយអ្នកដទៃដោយភាពសុខដុមទេ បើពួកគេឃើញថាមានអ្នកណាម្នាក់បានញែកដឹងពីពួកគេ ហើយមិនពេញចិត្តនឹងពួកគេ នោះពួកគេថែមទាំងរៀបចំផែនការធ្វើបាបអ្នកនោះ ហើយប្រកាន់យកអាកប្បកិរិយាបដិសេធ និងជាសត្រូវចំពោះអ្នកនោះទៀតផង។ ពួកគេនឹងនៅតែប្រទូសរ៉ាយនឹងអ្នកនោះ ទោះបីជាត្រូវរំខានដល់កិច្ចការរបស់ពួកជំនុំយ៉ាងណាក៏ដោយ។ នេះត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

តើមានមេរៀនអ្វីខ្លះដែលអ្នករាល់គ្នាគួររៀន នៅក្នុងការហ្វឹកហាត់ដើម្បីសហការប្រកបដោយភាពសុខដុម? ការរៀនសហការ គឺជាផ្នែកមួយនៃការអនុវត្តក្នុងការស្រឡាញ់សេចក្ដីពិត ហើយវាក៏ជាសញ្ញាមួយបញ្ជាក់ពីរឿងនេះផងដែរ។ វាគឺជាការសម្ដែងចេញជាមូលដ្ឋានមួយ ដែលបង្ហាញថាមនុស្សម្នាក់មានមនសិការ និង វិចារណញាណ។ អ្នកអាចនឹងនិយាយថា អ្នកមានមនសិការ សេចក្ដីថ្លៃថ្នូរ និងវិចារណញាណ ប៉ុន្តែប្រសិនបើអ្នកមិនអាចសហការជាមួយអ្នកណាបាន ហើយមិនអាចចុះសម្រុងជាមួយគ្រួសាររបស់អ្នក ជាមួយអ្នកក្រៅ ឬជាមួយមិត្តភក្ដិបាន ហើយការប្រាស្រ័យទាក់ទងរបស់អ្នកត្រូវបែកបាក់ ព្រមទាំងមានជម្លោះឥតឈប់ឈរនៅក្នុងកិច្ចការរួមគ្នា ដែលធ្វើឱ្យអ្នកក្លាយជាសត្រូវនឹងគេ។ ប្រសិនបើអ្នកតែងតែមិនអាចចុះសម្រុងជាមួយអ្នកណាបានសោះបែបនេះ នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ ប្រសិនបើឥរិយាបថបែបនេះ ស្ថិតក្នុងចំណោមឥរិយាបថនៃនិស្ស័យពុករលួយទាំងអស់របស់អ្នក ឬជាឥរិយាបថមួយក្នុងចំណោមឥរិយាបថទាំងអស់របស់អ្នក ដែលមិនស្របតាមសេចក្ដីពិត ហើយវាគ្រាន់តែជាឥរិយាបថមួយប៉ុណ្ណោះដែលអ្នកបានដឹង ហើយដែលអ្នកតែងតែស្វែងរក និងផ្លាស់ប្ដូរជានិច្ច នោះអ្នកនៅតែមានឱកាស។ នៅតែមានឱកាសសម្រាប់ការសង្គ្រោះ។ វាមិនមែនជាបញ្ហាធំដុំឡើយ។ ប៉ុន្តែប្រសិនបើអ្នកពីកំណើតមកជាមនុស្សបែបនេះ ដែលមិនអាចចុះសម្រុងជាមួយអ្នកណាបាន ហើយទោះជានិយាយយ៉ាងណាក៏គ្មានប្រយោជន៍ដែរ អ្នកគ្រាន់តែមិនអាចទប់វាបាន នោះវាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយហើយ។ ប្រសិនបើអ្នកមិនចាត់ទុកវាជារឿងសំខាន់ទេ ទោះបីជាសេចក្ដីពិតត្រូវបានប្រកបគ្នាជាមួយអ្នកយ៉ាងណាក៏ដោយ ហើយមានអារម្មណ៍ថាបញ្ហានេះមិនមែនជារឿងធំដុំទេ ថាវាគឺជាជីវិតធម្មតារបស់អ្នក ជាការសម្ដែងចេញដ៏ចម្បងនៃនិស្ស័យពុករលួយរបស់អ្នក នោះអ្នកមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទហើយ។ ហើយប្រសិនបើនោះគឺជាសារជាតិរបស់អ្នក នោះវាជារឿងផ្សេងពីការដែលអ្នកដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សខ្លះដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយមនុស្សខ្លះគឺជាពួកទទឹងនឹងព្រះគ្រីស្ទតែម្ដង។ តើនេះមិនមានភាពខុសគ្នាទេឬអី? (មាន)។ អ្នកដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ បង្ហាញពីឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ នៅក្នុងសកម្មភាពរបស់ពួកគេ។ ពួកគេនឹងបញ្ចេញឱ្យឃើញនូវនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គួរឱ្យកត់សម្គាល់ និងច្បាស់លាស់ជាងមនុស្សទូទៅបន្តិច ប៉ុន្តែពួកគេនៅតែអាចធ្វើកិច្ចការដែលស្របតាមសេចក្ដីពិត មានភាពជាមនុស្ស និងមានវិចារណញាណបាន។ ប្រសិនបើអ្នកណាម្នាក់មិនអាចធ្វើកិច្ចការវិជ្ជមានណាមួយបានទាល់តែសោះ ហើយអ្វីដែលពួកគេធ្វើ គឺសុទ្ធតែជាឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ និងជាការបញ្ចេញឱ្យឃើញនូវសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទទាំងនេះ ហើយប្រសិនបើកិច្ចការទាំងអស់ដែលពួកគេធ្វើ និងភារកិច្ចទាំងអស់ដែលពួកគេបំពេញ សុទ្ធតែជាការបញ្ចេញឱ្យឃើញបែបនេះ ដោយគ្មានអ្វីដែលស្របតាមសេចក្ដីពិតសោះ នោះពួកគេគឺជាអាទទឹងនឹងព្រះគ្រីស្ទហើយ។

ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការខ្លះ កាលពីមុន តែងតែបញ្ចេញឱ្យឃើញនូវនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេធ្វើអ្វីតាមតែអំពើចិត្ត និងផ្ដាច់ការ ហើយពួកគេតែងតែចង់ឱ្យគេធ្វើតាមតែរបៀបរបស់ពួកគេជានិច្ច បើមិនដូច្នោះទេពួកគេមិនព្រមឡើយ។ ប៉ុន្តែពួកគេមិនបានប្រព្រឹត្តអំពើអាក្រក់ធំដុំអ្វីឱ្យឃើញច្បាស់ឡើយ ហើយភាពជាមនុស្សរបស់ពួកគេក៏មិនអាក្រក់ដែរ។ តាមរយៈការត្រូវបានលួសកាត់ តាមរយៈការជួយពីបងប្អូនប្រុសស្រី តាមរយៈការកែសម្រួលការចាត់តាំងភារកិច្ច ឬការត្រូវបានគេដកហូតតំណែង ដោយក្លាយជាអវិជ្ជមានមួយរយៈ ទីបំផុតពួកគេក៏បានដឹងខ្លួនថា អ្វីដែលពួកគេបានបញ្ចេញឱ្យឃើញកាលពីមុន គឺជានិស្ស័យពុករលួយ ហើយពួកគេក៏សុខចិត្តប្រែចិត្ត ព្រមទាំងគិតថា៖ «ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុត គឺត្រូវបន្តបំពេញភារកិច្ចរបស់ខ្ញុំ។ ទោះបីជាខ្ញុំបានដើរតាមផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ខ្ញុំមិនត្រូវបានគេកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទដែរ។ នេះគឺជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ដូច្នេះ ខ្ញុំត្រូវតែខិតខំប្រឹងប្រែងនៅក្នុងជំនឿ និងការដេញតាមរបស់ខ្ញុំ។ ផ្លូវនៃការដេញតាមសេចក្ដីពិត គឺមិនមានអ្វីខុសឡើយ»។ ពួកគេបានកែប្រែខ្លួនឯងបន្តិចម្ដងៗ ហើយបន្ទាប់មក ពួកគេក៏បានប្រែចិត្ត។ ពួកគេមានការសម្ដែងចេញល្អៗ ពួកគេអាចស្វែងរកគោលការណ៍សេចក្ដីពិតនៅពេលបំពេញភារកិច្ចរបស់ពួកគេ ហើយពួកគេក៏ស្វែងរកគោលការណ៍សេចក្ដីពិតនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃផងដែរ។ គ្រប់ទិដ្ឋភាពទាំងអស់ ពួកគេកំពុងចូលទៅក្នុងទិសដៅដ៏វិជ្ជមានមួយ។ តើនេះមិនមែនមានន័យថា ពួកគេបានផ្លាស់ប្ដូរហើយទេឬអី? ពួកគេបានងាកចេញពីការដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មកដើរតាមផ្លូវនៃការអនុវត្ត និងការដេញតាមសេចក្ដីពិតវិញ។ ពួកគេមានក្ដីសង្ឃឹម និងមានឱកាសដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ តើអ្នកអាចកំណត់លក្ខណៈមនុស្សបែបនេះថាជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយសារតែពួកគេធ្លាប់បង្ហាញពីការសម្ដែងចេញខ្លះៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឬធ្លាប់ដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? គឺមិនអាចទេ។ ពួកទទឹងនឹងព្រះគ្រីស្ទ សុខចិត្តស្លាប់ក៏មិនព្រមប្រែចិត្តដែរ។ ពួកគេគ្មានក្ដីខ្មាសអៀនឡើយ លើសពីនេះទៅទៀត ពួកគេមាននិស្ស័យកាចសាហាវ និងទុច្ចរិត ហើយពួកគេមិនពេញចិត្តនឹងសេចក្ដីពិតជាខ្លាំង។ តើមនុស្សដែលមិនពេញចិត្តនឹងសេចក្ដីពិតខ្លាំងបែបនេះ អាចអនុវត្តវា ឬប្រែចិត្តបានដែរឬទេ? នោះជារឿងមិនអាចទៅរួចឡើយ។ ការដែលពួកគេមិនពេញចិត្តនឹងសេចក្ដីពិតយ៉ាងដាច់អហង្ការបែបនេះ មានន័យថា ពួកគេនឹងមិនប្រែចិត្តឡើយ។ មានរឿងមួយដែលច្បាស់លាស់អំពីមនុស្សដែលអាចប្រែចិត្តបាន នោះគឺពួកគេធ្លាប់ធ្វើខុស ប៉ុន្តែអាចទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចទទួលយកសេចក្ដីពិត ព្រមទាំងអាចខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបំពេញចំណែករបស់ពួកគេនៅពេលបំពេញភារកិច្ច ដោយចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាគោលការណ៍ផ្ទាល់ខ្លួនរបស់ពួកគេ និងធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាតថភាពនៃជីវិតរបស់ពួកគេ។ ពួកគេទទួលយកសេចក្ដីពិត ហើយនៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេគ្មានការមិនពេញចិត្តនឹងវាឡើយ។ តើនេះមិនមែនជាភាពខុសគ្នាទេឬអី? នេះហើយគឺជាភាពខុសគ្នា។ ទោះជាយ៉ាងណា ពួកទទឹងនឹងព្រះគ្រីស្ទ មិនត្រឹមតែបដិសេធមិនព្រមឱ្យគេលួសកាត់ប៉ុណ្ណោះទេ ពួកគេនឹងមិនស្ដាប់អ្នកណាដែលនិយាយស្របតាមសេចក្ដីពិតឡើយ ហើយពួកគេមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតទេ ព្រមទាំងមិនទទួលស្គាល់ថាព្រះបន្ទូលទាំងនោះជាសេចក្ដីពិតដែរ។ តើធម្មជាតិរបស់ពួកគេនោះជាអ្វីទៅ? វាគឺជាធម្មជាតិដែលមិនពេញចិត្តនឹងសេចក្ដីពិត និងស្អប់សេចក្ដីពិត ដល់កម្រិតខ្លាំងបំផុត។ នៅពេលអ្នកណាម្នាក់ប្រកបពីសេចក្ដីពិត ឬនិយាយពីទីបន្ទាល់តាមរយៈបទពិសោធ ពួកគេមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំងចំពោះរឿងនោះ ហើយពួកគេមានភាពប្រទូសរ៉ាយចំពោះអ្នកដែលកំពុងប្រកបគ្នានោះ។ ប្រសិនបើមានអ្នកណាម្នាក់នៅក្នុងពួកជំនុំ កំពុងផ្សព្វផ្សាយពីអំណះអំណាងដែលខុសទំនង និងទុច្ចរិតផ្សេងៗ ដោយនិយាយរឿងដែលមិនសមខុសទំនង និងខុសឆ្គង នោះវាធ្វើឱ្យពួកគេសប្បាយចិត្តយ៉ាងខ្លាំង។ ពួកគេនឹងចូលរួមភ្លាមៗ ហើយប្រឡូកប្រឡាក់ក្នុងរឿងស្មោកគ្រោកជាមួយអ្នកនោះ ដោយសហការគ្នាយ៉ាងជិតស្និទ្ធ។ នេះគឺជាករណីនៃសត្វស្លាបដែលមានរោមដូចគ្នាប្រមូលផ្ដុំគ្នា។ ប្រសិនបើពួកគេឮរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រកបគ្នាពីសេចក្ដីពិត ឬនិយាយពីទីបន្ទាល់តាមរយៈបទពិសោធអំពីការស្គាល់ខ្លួនឯង និងការប្រែចិត្តដោយស្មោះត្រង់របស់ពួកគេ នោះវាធ្វើឱ្យពួកគេភ័យស្លន់ស្លោរហូតដល់ក្ដៅក្រហាយ ហើយពួកគេចាប់ផ្ដើមគិតរកវិធីដើម្បីផាត់ចោល និងវាយប្រហារអ្នកនោះ។ សរុបមក ពួកគេមិនពេញចិត្តនឹងអ្នកណាដែលដេញតាមសេចក្ដីពិតឡើយ។ ពួកគេចង់ផាត់អ្នកទាំងនោះចោល និងធ្វើជាសត្រូវនឹងអ្នកទាំងនោះ។ អ្នកណាដែលពូកែខាងបង្អួតខ្លួនដោយការអធិប្បាយពីពាក្យពេចន៍ និងគោលលទ្ធិ ពួកគេចូលចិត្តអ្នកនោះខ្លាំងណាស់ ហើយពេញចិត្តអ្នកនោះយ៉ាងខ្លាំង ហាក់ដូចជាពួកគេបានរកឃើញមនុស្សជំនិត និងអ្នករួមដំណើរអ៊ីចឹង។ ប្រសិនបើមានអ្នកណាម្នាក់និយាយថា៖ «អ្នកណាដែលធ្វើកិច្ចការបានច្រើនជាងគេ និងមានស្នាដៃធំជាងគេ នឹងទទួលបានរង្វាន់ និងមកុដយ៉ាងធំ ហើយនឹងសោយរាជ្យរួមគ្នាជាមួយព្រះ» នោះពួកគេនឹងរំភើបចិត្តឥតឧបមា ដោយមានឈាមពុះកញ្ជ្រោល។ ពួកគេនឹងមានអារម្មណ៍ថា ពួកគេអស្ចារ្យជាងអ្នកដទៃ ថាទីបំផុតពួកគេបានលេចធ្លោជាងគេ ថាឥឡូវនេះមានកន្លែងសម្រាប់ឱ្យពួកគេបង្ហាញខ្លួន និងបង្ហាញពីតម្លៃរបស់ពួកគេហើយ។ ពេលនោះ ពួកគេនឹងពេញចិត្តយ៉ាងខ្លាំង។ តើនេះមិនមែនជាការមិនពេញចិត្តនឹងសេចក្ដីពិតទេឬអី? ឧបមាថា អ្នកនិយាយទៅកាន់ពួកគេក្នុងការប្រកបគ្នាថា៖ «ព្រះជាម្ចាស់មិនចូលចិត្តមនុស្សដូចជាប៉ុលឡើយ ហើយព្រះអង្គស្អប់ខ្ពើមបំផុតចំពោះមនុស្សដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដែលដើរនិយាយពេញមួយថ្ងៃថា “ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើទូលបង្គំមិនបានធ្វើកិច្ចការជាច្រើនសម្រាប់ព្រះអង្គទេឬអី?” ព្រះអង្គស្អប់ខ្ពើមមនុស្សដែលដើរទៅដើរមកពេញមួយថ្ងៃ សុំរង្វាន់ និងមកុដពីព្រះអង្គ»។ ពាក្យសម្ដីទាំងនេះពិតជាសេចក្ដីពិតមែន ប៉ុន្តែតើពួកគេមានអារម្មណ៍បែបណា នៅពេលដែលពួកគេឮការប្រកបគ្នាបែបនេះ? តើពួកគេនិយាយអាម៉ែន និងទទួលយកពាក្យសម្ដីទាំងនេះដែរឬទេ? តើប្រតិកម្មដំបូងរបស់ពួកគេគឺជាអ្វី? គឺការមានអារម្មណ៍រអើមនៅក្នុងចិត្ត និងមិនចង់ស្ដាប់។ អ្វីដែលពួកគេចង់មានន័យនោះគឺ៖ «តើអ្នកអាចប្រាកដចំពោះអ្វីដែលអ្នកកំពុងនិយាយយ៉ាងម៉េចទៅ? តើអ្នកជាអ្នកសម្រេចឬ? ខ្ញុំមិនជឿអ្វីដែលអ្នកនិយាយទេ! ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើ។ ខ្ញុំនឹងធ្វើដូចជាប៉ុល ហើយទារមកុដពីព្រះ។ ធ្វើបែបនោះ ខ្ញុំអាចទទួលបានព្រះពរ និងមានគោលដៅដ៏ល្អមួយ!» ពួកគេនៅតែប្រកាន់ខ្ជាប់នូវទស្សនៈរបស់ប៉ុល។ ធ្វើបែបនេះ តើពួកគេមិនមែនកំពុងប្រឆាំងទាស់នឹងព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការប្រឆាំងទាស់នឹងព្រះជាម្ចាស់យ៉ាងច្បាស់ក្រឡែតទេឬអី? ព្រះជាម្ចាស់បានលាតត្រដាង និងវែកញែកពីសារជាតិរបស់ប៉ុល។ ព្រះអង្គបានមានព្រះបន្ទូលយ៉ាងច្រើនអំពីរឿងនេះ ហើយរាល់ព្រះបន្ទូលទាំងអស់សុទ្ធតែជាសេចក្ដីពិត ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ មិនទទួលយកសេចក្ដីពិត ឬការពិតដែលថារាល់សកម្មភាព និងឥរិយាបថរបស់ប៉ុល គឺសុទ្ធតែប្រឆាំងទាស់នឹងព្រះជាម្ចាស់ឡើយ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេនៅតែសួរថា៖ «បើអ្នកនិយាយអ្វីមួយ តើវាមានន័យថាត្រឹមត្រូវឬ? ដោយផ្អែកលើអ្វីទៅ? សម្រាប់ខ្ញុំ អ្វីដែលប៉ុលបាននិយាយ និងបានធ្វើ មើលទៅគឺត្រឹមត្រូវហើយ។ គ្មានអ្វីខុសឆ្គងនៅក្នុងរឿងនោះទេ។ ខ្ញុំកំពុងដេញតាមមកុដ និងរង្វាន់។ នោះហើយជាអ្វីដែលខ្ញុំមានសមត្ថភាពធ្វើបាន! តើអ្នកអាចឃាត់ខ្ញុំបានទេ? ខ្ញុំនឹងដេញតាមការធ្វើកិច្ចការ។ ពេលខ្ញុំធ្វើបានច្រើន ខ្ញុំនឹងមានទុន ខ្ញុំនឹងមានស្នាដៃ ហើយបើដូច្នេះមែន ខ្ញុំនឹងអាចចូលទៅក្នុងនគរស្ថានសួគ៌ និងទទួលបានរង្វាន់។ គ្មានអ្វីខុសឆ្គងនៅត្រង់នោះទេ!» ពួកគេរឹងរូសបែបនេះឯង។ ពួកគេមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិច។ អ្នកអាចប្រកបគ្នាពីសេចក្ដីពិតប្រាប់ពួកគេ ប៉ុន្តែពួកគេមិនស្ដាប់ចូលត្រចៀកឡើយ ពួកគេមិនពេញចិត្តនឹងសេចក្ដីពិតនោះទេ។ នោះហើយជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំពោះសេចក្ដីពិត ហើយវាក៏ជាអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ផងដែរ។ ដូច្នេះ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា នៅពេលដែលបានឮសេចក្ដីពិត? អ្នកមានអារម្មណ៍ថា ខ្លួនមិនកំពុងដេញតាមសេចក្ដីពិតទេ ហើយក៏មិនយល់ពីវាឡើយ។ អ្នកមានអារម្មណ៍ថា នៅខ្វះខាតច្រើនណាស់ ហើយត្រូវតែខិតខំឈានទៅរកតថភាពនៃសេចក្ដីពិត។ ហើយរាល់ពេលដែលអ្នកយកខ្លួនឯងទៅប្រៀបធៀបនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះហើយជាពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនពិតជាខ្វះខាតខ្លាំងណាស់ មានគុណសម្បត្តិអន់ និងខ្វះការយល់ដឹងខាងវិញ្ញាណ ថានៅតែធ្វើការឱ្យតែរួចពីដៃ ហើយថានៅតែមានសេចក្ដីទុច្ចរិតនៅក្នុងខ្លួន។ បន្ទាប់មក ក៏ក្លាយជាអវិជ្ជមាន។ តើនេះមិនមែនជាសភាពរបស់អ្នករាល់គ្នាទេឬអី? ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលអវិជ្ជមានឡើយ។ ពួកគេតែងតែមានភាពក្លៀវក្លាជានិច្ច ដោយមិនដែលឆ្លុះបញ្ចាំងពីខ្លួនឯង ឬស្គាល់ខ្លួនឯងឡើយ ប៉ុន្តែគិតថាពួកគេគ្មានបញ្ហាធំដុំអ្វីទេ។ មនុស្សដែលតែងតែក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត គឺបែបនេះឯង។ ពេលដែលពួកគេទទួលបានអំណាចភ្លាម ពួកគេក៏ប្រែទៅជាពួកទទឹងនឹងព្រះគ្រីស្ទតែម្ដង។

II. ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទតែងតែមានបំណងប្រាថ្នា និងមហិច្ឆតាក្នុងការត្រួតត្រា និងយកឈ្នះមនុស្ស

យើងនឹងបន្តដោយប្រកបគ្នា អំពីចំណុចបន្ទាប់៖ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែមានបំណងប្រាថ្នា និងមហិច្ឆតាក្នុងការត្រួតត្រា និងយកឈ្នះមនុស្ស។ បញ្ហានេះគឺធ្ងន់ធ្ងរជាងបញ្ហានៃការដែលពួកគេមិនអាចសហការជាមួយនរណាម្នាក់បានទៅទៀត។ តើអ្នករាល់គ្នាគិតថា មនុស្សប្រភេទណាដែលចូលចិត្តត្រួតត្រា និងយកឈ្នះលើអ្នកដទៃ? តើមនុស្សប្រភេទណាដែលមានបំណងប្រាថ្នា និងមហិច្ឆតាក្នុងការត្រួតត្រា និងយកឈ្នះលើអ្នកដទៃ? ខ្ញុំនឹងលើកឧទាហរណ៍មួយប្រាប់អ្នករាល់គ្នា។ តើអស់អ្នកដែលចូលចិត្តឋានៈខ្លាំង ចូលចិត្តត្រួតត្រា និងយកឈ្នះលើអ្នកដទៃដែរឬទេ? តើពួកគេមិនមែនជាមនុស្សប្រភេទពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? ពួកគេបំភាន់ ត្រួតត្រា និងបង្ក្រាបអ្នកដទៃ ហើយបន្ទាប់មក មនុស្សក៏គោរពបូជា និងស្ដាប់តាមពួកគេ។ ដូច្នេះ ពួកគេទទួលបានការលើកតម្កើង និងការគោរពពីមនុស្ស ហើយធ្វើឱ្យមនុស្សគោរពបូជា និង កោតស្ញប់ស្ញែងពួកគេ។ តើនៅក្នុងចិត្តមនុស្ស មិនមាន កន្លែងមួយ សម្រាប់ពួកគេទេឬអី? ប្រសិនបើមនុស្សមិនជឿស៊ប់លើពួកគេ ហើយមិនយល់ព្រមជាមួយពួកគេទេ តើពួកគេនឹងគោរពបូជាអ្នកទាំងនោះដែរឬទេ? គឺដាច់ខាតមិនគោរពឡើយ។ ដូច្នេះ បន្ទាប់ពីមនុស្សទាំងនេះមានឋានៈហើយ ពួកគេនៅតែត្រូវការ បញ្ចុះបញ្ចូលអ្នកដទៃ យកឈ្នះចិត្តពួកគេឱ្យបានទាំងស្រុង និងធ្វើឱ្យពួកគេកោតសរសើរខ្លួន។ មានតែដូច្នោះទេ ទើបមនុស្សគោរពបូជាពួកគេ។ នេះគឺជាមនុស្សមួយប្រភេទ។ មានមនុស្សមួយប្រភេទទៀត គឺអស់អ្នកដែលក្រអឺតក្រទមខ្លាំង។ ពួកគេប្រព្រឹត្តចំពោះមនុស្សតាមរបៀបដូចគ្នា៖ ពួកគេចាប់ផ្ដើមដោយការបង្ក្រាបមនុស្ស ធ្វើឱ្យមនុស្សគ្រប់គ្នាគោរពបូជា និងកោតសរសើរពួកគេ។ ទាល់តែបានដូច្នេះ ទើបពួកគេមានការពេញចិត្ត។ មនុស្សដែលកាចសាហាវខ្លាំង ក៏ចូលចិត្តត្រួតត្រាអ្នកដទៃ ធ្វើឱ្យមនុស្សស្ដាប់តាមពួកគេ នៅបម្រើឆ្វេងស្ដាំពួកគេ និងធ្វើការងារឱ្យពួកគេដែរ។ មិនថាជាមនុស្សដែលក្រអឺតក្រទមខ្លាំង ឬមនុស្សដែលមាននិស្ស័យកាចសាហាវនោះទេ ពេលពួកគេបានក្ដោបក្ដាប់អំណាចហើយ ពួកគេក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែមានបំណងប្រាថ្នា និងមហិច្ឆតាក្នុងការត្រួតត្រា និងយកឈ្នះលើអ្នកដទៃ។ នៅក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្ស ពួកគេតែងតែចង់ដឹងច្បាស់ពីរបៀបដែលអ្នកដទៃមើលមកពួកគេ ហើយថាតើមានកន្លែងសម្រាប់ពួកគេនៅក្នុងដួងចិត្តរបស់អ្នកដទៃដែរឬទេ ព្រមទាំងថាតើអ្នកដទៃកោតសរសើរ និងគោរពបូជាពួកគេដែរឬទេ។ ប្រសិនបើពួកគេជួបនរណាម្នាក់ដែលពូកែខាងលើកជើង និងអែបអប ពួកគេសប្បាយចិត្តខ្លាំងណាស់។ បន្ទាប់មក ពួកគេចាប់ផ្ដើមឈរនៅទីខ្ពស់ ដើម្បីស្ដីប្រដៅមនុស្ស និងនិយាយអួតអាងអំពីគំនិតដែលស្ដាប់ទៅពីរោះៗ ដោយបញ្ជ្រាបមនុស្សនូវបទប្បញ្ញត្តិ របៀបធ្វើការ គោលលទ្ធិ និងសញ្ញាណនានា។ ពួកគេធ្វើឱ្យមនុស្សទទួលយករបស់ទាំងនេះជាសេចក្ដីពិត ហើយថែមទាំងនិយាយបិទបាំងយ៉ាងពីរោះថា៖ «ប្រសិនបើអ្នកអាចទទួលយករបស់ទាំងនេះបាន នោះអ្នកគឺជាមនុស្សដែលស្រឡាញ់ និងដេញតាមសេចក្ដីពិតហើយ»។ មនុស្សដែលគ្មានការ ញែកដឹង នឹងគិតថាអ្វីដែលពួកគេកំពុងនិយាយគឺសមហេតុផល ហើយទោះបីជាវាមានភាពស្រពេចស្រពិលចំពោះពួកគេ ហើយពួកគេមិនដឹងថាវាកំពុងស្របតាមសេចក្ដីពិតឬ អត់ក៏ដោយ ក៏ពួកគេគ្រាន់តែមានអារម្មណ៍ថា គ្មានអ្វីខុសឆ្គងចំពោះអ្វីដែលពួកគេកំពុងនិយាយនោះទេ ហើយវាក៏មិនបំពាននឹងសេចក្ដីពិតដែរ។ ដូច្នេះ ពួកគេក៏ស្ដាប់បង្គាប់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើនរណាម្នាក់អាចញែកដឹងពីអាទទឹងនឹងព្រះគ្រីស្ទ ហើយអាចលាតត្រដាងពួកគេ នោះវានឹងធ្វើឱ្យអាទទឹងនឹងព្រះគ្រីស្ទខឹងសម្បារ ដែលនឹងទម្លាក់កំហុស ថ្កោលទោស និងគំរាមកំហែងពួកគេដោយឥតញញើត ព្រមទាំងបង្ហាញអំណាចដាក់ពួកគេទៀតផង។ អស់អ្នកដែលគ្មានការ ញែកដឹង ត្រូវបានអាទទឹងនឹងព្រះគ្រីស្ទបង្ក្រាបទាំងស្រុង ហើយកោតសរសើរពួកគេចេញពីបាតដួងចិត្ត ដែលធ្វើឱ្យពួកគេកើតមានការគោរពបូជាចំពោះអាទទឹងនឹងព្រះគ្រីស្ទ មានការពឹងផ្អែកលើពួកគេ ហើយថែមទាំងមាន ការភ័យខ្លាចចំពោះពួកគេទៀតផង។ ពួកគេមានអារម្មណ៍ថា ត្រូវអាទទឹងនឹងព្រះគ្រីស្ទយកធ្វើជាទាសករ ហាក់បីដូចជាពួកគេនឹងមិនស្ងប់ក្នុងចិត្តឡើយ ប្រសិនបើពួកគេបាត់បង់ការដឹកនាំ ការបង្រៀន និងការស្ដីបន្ទោសរបស់អាទទឹងនឹងព្រះគ្រីស្ទ។ បើគ្មានរបស់ទាំងនេះទេ គឺហាក់បីដូចជាពួកគេគ្មានអារម្មណ៍សុវត្ថិភាព ហើយព្រះជាម្ចាស់ប្រហែលជាលែងត្រូវការពួកគេទៀត ផង។ ពេលនោះ មនុស្សគ្រប់គ្នាបានរៀនសង្កេតមើលទឹកមុខរបស់អាទទឹងនឹងព្រះគ្រីស្ទនៅពេលពួកគេធ្វើសកម្មភាព ដោយខ្លាចថាអាទទឹងនឹងព្រះគ្រីស្ទនឹងមិនសប្បាយចិត្ត។ ពួកគេទាំងអស់គ្នាព្យាយាមផ្គាប់ចិត្តអ្នកទាំងនោះ។ មនុស្សបែបនេះគឺតាំងចិត្តយ៉ាងមុតមាំក្នុងការដើរតាមអាទទឹងនឹងព្រះគ្រីស្ទ។ នៅក្នុងកិច្ចការរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទ ផ្សាយនូវពាក្យពេចន៍ និងគោលលទ្ធិ។ ពួកគេពូកែខាងបង្រៀនមនុស្សឱ្យប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិមួយចំនួន។ ពួកគេមិនដែលប្រាប់មនុស្សថា តើគោលការណ៍សេចក្ដីពិតអ្វីខ្លះដែលពួកគេគួរប្រកាន់ខ្ជាប់ ហេតុអ្វីបានជាពួកគេត្រូវធ្វើបែបនេះ តើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺជាអ្វី តើដំណាក់របស់ព្រះជាម្ចាស់បានរៀបចំអ្វីខ្លះសម្រាប់កិច្ចការនេះ តើកិច្ចការអ្វីដែល ចាំបាច់ និងសំខាន់បំផុត ឬតើកិច្ចការចម្បងអ្វីដែលត្រូវធ្វើនោះទេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិននិយាយទាល់តែសោះ អំពីរឿងរ៉ាវទាំងនេះដែលមានសារៈសំខាន់បំផុត។ ពួកគេមិនដែលប្រកបគ្នាអំពីសេចក្ដីពិតឡើយ នៅពេលបំពេញ និងរៀបចំកិច្ចការ។ ពួកគេផ្ទាល់មិនយល់ពីគោលការណ៍សេចក្ដីពិតទេ ដូច្នេះ អ្វីដែលពួកគេអាចធ្វើបាន គឺបង្រៀនមនុស្សឱ្យប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ និងគោលលទ្ធិមួយចំនួន ហើយប្រសិនបើមនុស្សបំពាននឹងពាក្យសម្ដី និងបទប្បញ្ញត្តិរបស់ពួកគេ នោះពួកគេនឹងប្រឈមមុខនឹងការស្ដីបន្ទោស និងការស្ដីប្រដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែបំពេញកិច្ចការក្រោមស្លាកដំណាក់របស់ព្រះជាម្ចាស់ ដោយស្ដីបន្ទោសអ្នកដទៃ និងស្ដីប្រដៅពួកគេពីទីខ្ពស់។ មនុស្សមួយចំនួនថែមទាំងមានការភ័យស្លន់ស្លោដោយសារការស្ដីប្រដៅរបស់ពួកគេ រហូតដល់មានអារម្មណ៍ថា ពួកគេជំពាក់ព្រះជាម្ចាស់ ដោយសារមិនបានធ្វើតាមសេចក្ដីតម្រូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើមនុស្សបែបនេះមិនបានធ្លាក់ក្រោមការត្រួតត្រារបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? (ពួកគេធ្លាក់ក្រោមការត្រួតត្រាហើយ)។ តើនេះជា ឥរិយាបថប្រភេទអ្វី សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ? វាគឺជាឥរិយាបថនៃការធ្វើឱ្យមនុស្សក្លាយជាទាសករ។ «ការធ្វើឱ្យមនុស្សក្លាយជាទាសករ» ត្រូវបានហៅថា «ការលាងខួរក្បាល» នៅក្នុងពាក្យសម្ដីនៃប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម។ វាគឺដូចជានៅពេលដែលនាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួនអ្នកជឿលើព្រះជាម្ចាស់អ៊ីចឹងដែរ។ ក្រៅពីការធ្វើទារុណកម្មពួកគេ វាប្រើបច្ចេកទេសមួយទៀត៖ ការលាងខួរក្បាល។ មិនថាពួកគេជាកសិករ កម្មករ ឬបញ្ញវន្តនោះទេ នាគដ៏ធំមានសម្បុរក្រហមប្រើប្រាស់នូវសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដី ខុសទំនងជាច្រើនរបស់វា ដូចជាលទ្ធិមិនជឿថាមានព្រះ ទ្រឹស្ដីវិវត្តន៍ និងលទ្ធិម៉ាក្ស លេនីន ដើម្បីលាងខួរក្បាលមនុស្ស។ វាបញ្ជ្រាបរបស់ទាំងនេះទៅក្នុងមនុស្សដោយបង្ខំ ទោះបីជាមនុស្សទាំងនោះយល់ថាវាគួរឱ្យខ្ពើមរអើម ឬគួរឱ្យស្អប់ខ្ពើមយ៉ាងណាក៏ដោយ បន្ទាប់មក វាប្រើប្រាស់គំនិត និងទ្រឹស្ដីទាំងនេះដើម្បីចងជើងដៃរបស់មនុស្ស និងត្រួតត្រាដួងចិត្តរបស់ពួកគេ។ នេះជារបៀបដែលនាគដ៏ធំមានសម្បុរក្រហមរារាំងមនុស្សមិនឱ្យជឿលើព្រះជាម្ចាស់ មិនឱ្យទទួលយកសេចក្ដីពិត និងមិនឱ្យដេញតាមសេចក្ដីពិត ដើម្បីទទួលបានសេចក្ដីសង្គ្រោះ និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ដូចគ្នានេះដែរ ទោះបីជាមនុស្សដែលត្រូវបានត្រួតត្រាដោយពួកទទឹងនឹងព្រះគ្រីស្ទស្ដាប់ឮសេចក្ដីអធិប្បាយច្រើនប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនអាចយល់ពីសេចក្ដីពិត ឬយល់ថាការជឿលើព្រះជាម្ចាស់ពិតជាគោលបំណងអ្វី ឬតើពួកគេគួរដើរតាមផ្លូវ បែបណា ឬគួរមានទស្សនៈត្រឹមត្រូវ បែបណាក្នុងការធ្វើរឿងនីមួយៗ ឬគួរប្រកាន់ ជំហរ បែបណានោះឡើយ។ ពួកគេមិនយល់ពីរឿងទាំងនេះទាល់តែសោះ អ្វីៗដែលមាននៅក្នុងដួងចិត្តរបស់ពួកគេ គឺមានតែពាក្យពេចន៍ និងគោលលទ្ធិ ព្រមទាំងទ្រឹស្ដីទទេស្អាតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះប៉ុណ្ណោះ។ ហើយបន្ទាប់ពីត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រួតត្រាអស់រយៈពេលយ៉ាងយូរមក ពួកគេក៏ក្លាយជាមនុស្សដូចពួកគេទាំងស្រុង៖ ពួកគេក្លាយជាមនុស្សដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយថែមទាំងប្រឆាំង និងទាស់ទទឹងនឹងព្រះជាម្ចាស់ទៀតផង។ តើមនុស្សដែលត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រួតត្រា គឺជាមនុស្សប្រភេទណា? ច្បាស់ណាស់ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេជាអ្នកស្រឡាញ់សេចក្ដីពិតឡើយ ពួកគេសុទ្ធតែជាមនុស្សមានពុត ជាមនុស្សដែលមិនដេញតាមសេចក្ដីពិតក្នុងការជឿរបស់ពួកគេលើព្រះជាម្ចាស់ និងជាមនុស្សដែលមិនធ្វើការងារត្រឹមត្រូវពេលបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ក្នុងការជឿលើព្រះជាម្ចាស់ មនុស្សទាំងនេះមិនដើរតាមព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ពួកគេដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេក្លាយជាទាសកររបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយជាលទ្ធផល ពួកគេមិនអាចទទួលបានសេចក្ដីពិតឡើយ។ លទ្ធផលនេះគឺជៀសមិនរួចឡើយ។

តើគោលការណ៍ដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សគឺជាអ្វី? តើជាការបង្ខិតបង្ខំឬ? តើជាការត្រួតត្រាឬ? ទេ គឺវាផ្ទុយស្រឡះពីការត្រួតត្រា។ តើគោលការណ៍របស់ព្រះជាម្ចាស់ក្នុងការប្រព្រឹត្តចំពោះមនុស្សគឺជាអ្វី? (ទ្រង់ប្រទានឆន្ទៈសេរីដល់ពួកគេ)។ មែនហើយ ទ្រង់ប្រទានឆន្ទៈសេរីដល់អ្នក។ ទ្រង់ធ្វើឱ្យអ្នកឈានដល់ការយល់ដឹងដោយខ្លួនឯង នៅក្នុងមជ្ឈដ្ឋានដែលទ្រង់បានរៀបចំ ដើម្បីឱ្យអ្នកបង្កើតបាននូវការយល់ដឹង និងបទពិសោធជារបស់មនុស្សដោយធម្មជាតិ។ ទ្រង់ធ្វើឱ្យអ្នកយល់ពីទិដ្ឋភាពមួយនៃសេចក្ដីពិតដោយធម្មជាតិ ដើម្បីឱ្យនៅពេលដែលអ្នកជួបប្រទះមជ្ឈដ្ឋានបែបនេះម្ដងទៀត អ្នកដឹងពីអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវជ្រើសរើស។ ទ្រង់ក៏ធ្វើឱ្យអ្នកយល់ពីអ្វីដែលត្រូវ និងអ្វីដែលខុសផងដែរ ចេញពីជម្រៅដួងចិត្តរបស់អ្នក ដើម្បីឱ្យនៅទីបំផុត អ្នកជ្រើសរើសផ្លូវដ៏ត្រឹមត្រូវ។ ព្រះជាម្ចាស់មិនត្រួតត្រាអ្នកទេ ហើយទ្រង់ក៏មិនបង្ខិតបង្ខំអ្នកដែរ។ ទោះជាយ៉ាងណា អាទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តក្នុងរបៀបផ្ទុយស្រឡះ៖ គេនឹងលាងខួរក្បាល និងបញ្ជ្រាបគំនិតអ្នក តាមរយៈការបំភាន់អ្នក បន្ទាប់មក ឈានទៅធ្វើឱ្យអ្នកក្លាយជាទាសកររបស់គេ។ ហេតុអ្វីបានជាខ្ញុំប្រើពាក្យ «ទាសករ»? តើទាសករគឺជាអ្វី? វាមានន័យថា អ្នកនឹងមិន ញែកដឹងថា តើអាទទឹងនឹងព្រះគ្រីស្ទត្រូវ ឬខុសនោះទេ ហើយអ្នកក៏មិនហ៊ាន ញែកដឹងដែរ អ្នកនឹងមិនដឹងថាពួកគេត្រូវ ឬខុសឡើយ អ្នកនឹងមានការភាន់ច្រឡំ និងវង្វេងវង្វាន់នៅក្នុងចិត្ត។ អ្នកនឹងមិនច្បាស់ថាអ្វីត្រូវ និងអ្វីខុសឡើយ អ្នកនឹងមិនដឹងថាអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើនោះទេ។ អ្នកនឹងគ្រាន់តែរង់ចាំការណែនាំរបស់អាទទឹងនឹងព្រះគ្រីស្ទ ដូចជាអាយ៉ងមួយអញ្ចឹង ដោយមិនហ៊ានធ្វើសកម្មភាពឡើយ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទមិនបញ្ជា ហើយហ៊ានធ្វើសកម្មភាព លុះត្រាតែអ្នកបានឮបទបញ្ជារបស់ពួកគេប៉ុណ្ណោះ។ អ្នកនឹងបាត់បង់សមត្ថភាពពីកំណើតផ្ទាល់ខ្លួនរបស់អ្នក ហើយឆន្ទៈសេរីរបស់អ្នកនឹងមិនដើរតួនាទីរបស់វាឡើយ។ អ្នកនឹងក្លាយជាមនុស្សស្លាប់បាត់ទៅហើយ។ អ្នកនឹងមានដួងចិត្ត ប៉ុន្តែអ្នកនឹងមិនអាចគិតបានឡើយ អ្នកនឹងមានខួរក្បាល ប៉ុន្តែអ្នកនឹងមិនអាចពិចារណាលើបញ្ហាបានឡើយ អ្នកនឹងមិនដឹងពីខុសនិងត្រូវ ឬថាតើអ្វីជារឿងវិជ្ជមាន និងអ្វីជារឿងអវិជ្ជមាន ឬថាតើរបៀបធ្វើសកម្មភាពដែលត្រឹមត្រូវគឺជាអ្វី និងរបៀបធ្វើសកម្មភាពដែលខុសគឺជាអ្វីនោះទេ។ ដោយមិនដឹងខ្លួន អាទទឹងនឹងព្រះគ្រីស្ទនឹងបានក្ដោបក្ដាប់ការត្រួតត្រាលើអ្នកបាត់ទៅហើយ។ តើអ្វីទៅដែលពួកគេនឹងត្រួតត្រា? តើវាជាដួងចិត្តរបស់អ្នក ឬជាខួរក្បាលរបស់អ្នក? វាគឺជាដួងចិត្តរបស់អ្នក បន្ទាប់មក ខួរក្បាលរបស់អ្នកនឹងធ្លាក់ក្រោមការត្រួតត្រារបស់ពួកគេដោយធម្មជាតិ។ ពួកគេនឹងចងជើងដៃរបស់អ្នកយ៉ាងតឹង ដោយចងវាឱ្យជាប់ និងរឹងមាំ ដើម្បីឱ្យរាល់ជំហានដែលអ្នកឈាន អ្នកផុងខ្លួននៅក្នុងការស្ទាក់ស្ទើរ និងការសង្ស័យ ហើយបន្ទាប់មក អ្នកក៏ដកខ្លួនថយវិញ រួចអ្នកចង់ឈានមួយជំហានទៀត ដើម្បីធ្វើសកម្មភាពអ្វីមួយ ប៉ុន្តែអ្នកក៏ដកខ្លួនថយវិញម្ដងទៀត។ ក្នុងរឿងនីមួយៗដែលអ្នកធ្វើ និមិត្តរបស់អ្នកនឹងស្រអាប់ ហើយមិនច្បាស់លាស់ឡើយ។ នេះគឺមិនអាចកាត់ផ្ដាច់ពីពាក្យសម្ដីបំភាន់របស់អាទទឹងនឹងព្រះគ្រីស្ទបានឡើយ។ តើបច្ចេកទេសចម្បងអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីត្រួតត្រាមនុស្ស? អ្វីៗដែលពួកគេនិយាយ គឺជារឿងដែលស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ស្របតាមមនោសញ្ចេតនារបស់មនុស្ស និងស្របតាមហេតុផលរបស់មនុស្ស។ ពួកគេហាក់ដូចជាមានភាពជាមនុស្សបន្តិចបន្តួចនៅពេលពួកគេនិយាយ ប៉ុន្តែពួកគេមិនមានតថភាពនៃសេចក្ដីពិតណាមួយឡើយ។ ប្រាប់ខ្ញុំមើល តើមនុស្សដែលត្រូវបានត្រួតត្រា និងដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ អាចបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយអស់ពីចិត្ត និងអស់ពីកម្លាំងរបស់ពួកគេបានដែរឬទេ? (ទេ មិនអាចទេ)។ តើមានមូលហេតុអ្វីនៅពីក្រោយរឿងនោះ? ពួកគេមិនយល់ពីសេចក្ដីពិត នោះហើយជាមូលហេតុចម្បង។ ហើយមានមូលហេតុមួយទៀត៖ ពួកទទឹងនឹងព្រះគ្រីស្ទប្រើល្បិចដណ្ដើមអំណាច។ ពួកគេមិនអនុវត្តសេចក្ដីពិតក្នុងការបំពេញភារកិច្ចរបស់ពួកគេទេ ហើយពួកគេក៏មិនធ្វើវាដោយអស់ពីចិត្ត និងអស់ពីកម្លាំងរបស់ពួកគេដែរ។ ចុះតើកូនចៅរបស់ពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? ទោះបីជាអាទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈបែបណាក៏ដោយ ក៏ពួកបរិវារដែលដើរតាមពួកគេ នឹងមានលក្ខណៈបែបនោះដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទនាំមុខគេក្នុងការមិនអនុវត្តសេចក្ដីពិត ក្នុងការបំពាននឹងគោលការណ៍ ក្នុងការក្បត់ផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ ក្នុងការគ្មាន វិចារណញ្ញាណ និងក្នុងការប្រព្រឹត្តដូចជាជនផ្ដាច់ការ។ តើនេះអាចមិនប៉ះពាល់ដល់ ពួកបរិវាររបស់ពួកគេបានដែរឬទេ? គឺដាច់ខាតមិនអាចទៅរួចឡើយ។ ដូច្នេះ តើនឹងមានអ្វីកើតឡើងចំពោះមនុស្សទាំងនោះ ដែលពួកគេបានដាក់កំហិត និងត្រួតត្រា? ពួកគេនឹងប្រុងប្រយ័ត្នចំពោះគ្នាទៅវិញទៅមក ពួកគេនឹងសង្ស័យគ្នាទៅវិញទៅមក ហើយឈ្លោះប្រកែកគ្នា ដោយប្រកួតប្រជែងគ្នាដណ្ដើមកេរ្តិ៍ឈ្មោះ និង លាភសក្ការៈ ដណ្ដើមឱកាសដើម្បីបញ្ចេញមុខមាត់ និងដណ្ដើមដើមទុន។ នៅក្នុងជម្រៅចិត្ត មនុស្សគ្រប់គ្នាដែលត្រូវបានត្រួតត្រាដោយអាទទឹងនឹងព្រះគ្រីស្ទ គឺមិនស្រុះស្រួលគ្នា ហើយលែងមានចិត្តតែមួយទៀតហើយ។ ពួកគេមានការប្រុងប្រយ័ត្ន និងគិតមុខគិតក្រោយនៅក្នុងសកម្មភាពរបស់ពួកគេ ពួកគេមិនបើកចំហចំពោះគ្នាទៅវិញទៅមកទេ ហើយពួកគេមិនមានទំនាក់ទំនងជាមនុស្សធម្មតាជាមួយគ្នាទៅវិញទៅមកឡើយ។ គ្មានការប្រកបគ្នាជាធម្មតារវាងពួកគេទេ គ្មានការអានអធិដ្ឋាន គ្មានជីវិតខាងវិញ្ញាណជាធម្មតាឡើយ។ ពួកគេបែកខ្ញែកគ្នា ដូចជាក្រុមអ្នកមិនជឿដែលជាកម្មសិទ្ធិរបស់សាតាំងនៅឯពិភពលោកខាងក្រៅ អ៊ីចឹងដែរ។ នេះហើយជារបៀបដែលវាកើតឡើង នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទក្ដោបក្ដាប់អំណាច។ មានការប្រុងប្រយ័ត្នរវាងមនុស្សនិងមនុស្ស ការតស៊ូទាំងបើកចំហ និងលាក់កំបាំង ការបំផ្លិចបំផ្លាញ ការច្រណែន ការជំនុំជម្រះ និងការប្រៀបធៀបគ្នាថា តើនរណាទទួលខុសត្រូវតិចជាង៖ «ប្រសិនបើអ្នកមិនទទួលខុសត្រូវទេ ខ្ញុំក៏មិនទទួលខុសត្រូវដែរ។ តើផ្អែកលើមូលដ្ឋានអ្វី ដែលអ្នកឱ្យខ្ញុំគិតគូរពីផលប្រយោជន៍ដំណាក់របស់ព្រះ ក្នុងពេលដែលអ្នកផ្ទាល់មិនគិតគូរពីវាផងនោះ? អ៊ីចឹង ខ្ញុំក៏មិនគិតគូរពីវាដែរ!» តើកន្លែងបែបនេះជាដំណាក់របស់ព្រះជាម្ចាស់ឬ? មិនមែនទេ។ តើវាជាកន្លែងប្រភេទណា? វាគឺជាជំរំរបស់សាតាំង។ សេចក្ដីពិតមិនបានសោយរាជ្យនៅទីនោះទេ វាមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬព្រះពររបស់ព្រះជាម្ចាស់ ឬការដឹកនាំរបស់ទ្រង់ឡើយ។ ដូច្នេះ មនុស្សគ្រប់គ្នានៅទីនោះ គឺប្រៀបដូចជាអារក្សតូចៗ អ៊ីចឹង។ មើលពីសំបកក្រៅ ពាក្យសរសើរដែលពួកគេនិយាយអំពីអ្នកដទៃ ស្ដាប់ទៅពីរោះណាស់៖ «អូ! ពួកគេពិតជាស្រឡាញ់ព្រះមែន ពួកគេពិតជាថ្វាយតង្វាយមែន ពួកគេពិតជារងទុក្ខក្នុងការបំពេញភារកិច្ចរបស់ពួកគេមែន!» ប៉ុន្តែ សាកឱ្យពួកគេវាយតម្លៃមនុស្សម្នាក់មើល នោះអ្វីដែលពួកគេនិយាយនៅពីក្រោយខ្នងបុគ្គលនោះ នឹងខុសពីអ្វីដែលពួកគេនិយាយនៅចំពោះមុខបុគ្គលនោះជាមិនខាន។ ប្រសិនបើបងប្អូនប្រុសស្រីធ្លាក់ទៅក្នុងដៃរបស់អ្នកដឹកនាំក្លែងក្លាយ ពួកគេនឹងបែកខ្ញែកគ្នាដូចជាគំនរខ្សាច់នៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ ពួកគេនឹងមិនទទួលបានលទ្ធផលឡើយ ហើយពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយភាគច្រើននៃពួកគេនឹងមិនដេញតាមសេចក្ដីពិតឡើយ។ ចុះយ៉ាងណាវិញ ប្រសិនបើពួកគេធ្លាក់ក្រោមការត្រួតត្រារបស់អាទទឹងនឹងព្រះគ្រីស្ទ? មនុស្សទាំងនោះមិនអាចត្រូវបានហៅថាជាពួកជំនុំទៀតឡើយ។ ពួកគេនឹងក្លាយជារបស់ជំរំ សាតាំង និងជាបក្សពួករបស់អាទទឹងនឹងព្រះគ្រីស្ទទាំងស្រុង។

ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទតែងតែចង់ត្រួតត្រាមនុស្ស? គឺដោយសារតែពួកគេមិនការពារផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនខ្វល់ខ្វាយអំពីការ ចូលទៅក្នុងជីវិតនៃ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ។ ការគិតគូរតែមួយគត់របស់ពួកគេ គឺសម្រាប់តែអំណាច ឋានៈ និងកិត្យានុភាព ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេជឿថា ដរាបណាពួកគេអាចត្រួតត្រាលើដួងចិត្តរបស់មនុស្ស និងធ្វើឱ្យមនុស្សគ្រប់គ្នាគោរពបូជាពួកគេ នោះបំណងប្រាថ្នា និងមហិច្ឆតារបស់ពួកគេនឹងត្រូវបានសម្រេចហើយ។ ចំណែកឯរឿងរ៉ាវដែលពាក់ព័ន្ធនឹងផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ ឬកិច្ចការរបស់ពួកជំនុំ ឬការ ចូលទៅក្នុងជីវិតនៃ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់វិញ ពួកគេមិនខ្វល់ខ្វាយពីរឿងទាំងនោះទាល់តែសោះ។ សូម្បីតែនៅពេលមានបញ្ហាកើតឡើង ក៏ពួកគេមិនអាចមើលឃើញដែរ។ ពួកគេមិនអាចមើលឃើញបញ្ហានានាដូចជា ថា កន្លែងណាមាន ការរៀបចំបុគ្គលិកមិនសមរម្យ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬ កន្លែងណាដែលទ្រព្យសម្បត្តិដំណាក់របស់ព្រះជាម្ចាស់ត្រូវបានបែងចែកមិនសមហេតុផល ដោយមានការបាត់បង់ច្រើនពេក ព្រមទាំងថាតើនរណាជាអ្នកខ្ជះខ្ជាយ ទ្រព្យសម្បត្តិ ឬថាតើនរណាកំពុងបង្អាក់ និងរំខាននៅក្នុងកិច្ចការរបស់ពួកគេ ឬថាតើនរណាកំពុងប្រើប្រាស់មនុស្សមិនបានសមរម្យ ឬថាតើនរណាកំពុងធ្វើកិច្ចការឱ្យតែរួចពីដៃឡើយ ហើយពួកគេរឹតតែមិនដោះស្រាយបញ្ហាបែបនេះទៅទៀត។ តើពួកគេដោះស្រាយអ្វីខ្លះ? តើពួកគេជ្រៀតជ្រែកក្នុងរឿងអ្វីខ្លះ? (រឿងកំប៉ិកកំប៉ុក។) តើរឿងបែបណាខ្លះជារឿងកំប៉ិកកំប៉ុក? សូមផ្ដល់ព័ត៌មានលម្អិតខ្លះៗមកមើល។ (អ្នកដឹកនាំខ្លះនឹងចេញទៅដោះស្រាយរឿងរ៉ាវក្នុងគ្រួសាររបស់បងប្អូនប្រុសស្រីមួយចំនួន ឧទាហរណ៍ នរណាម្នាក់នៅក្នុងគ្រួសាររបស់ពួកគេមិនចុះសម្រុងនឹងនរណាម្នាក់ផ្សេងទៀត។ ទាំងនេះគ្រាន់តែជារឿងរ៉ាវក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះ។) នោះគឺជារឿងដែលអ្នកដឹកនាំក្លែងក្លាយធ្វើ។ ចុះតើពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីខ្លះ? (ពួកគេមិនខ្វល់ខ្វាយពីការ ចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីទេ ហើយក៏មិនខ្វល់ពីរឿងដែលបំពាននឹងគោលការណ៍សេចក្ដីពិតដែរ។ ពួកគេខ្វល់ខ្វាយតែពីរឿងដែលប៉ះពាល់ដល់មុខមាត់ និងឋានៈរបស់ពួកគេប៉ុណ្ណោះ ឧទាហរណ៍ មនុស្សមិនធ្វើតាមអ្វីដែលពួកគេនិយាយ ឬមនុស្សមួយចំនួនមិនចូលចិត្តពួកគេ។ ពួកគេដោះស្រាយរឿងបែបនេះឯង។) នោះគឺជាផ្នែកមួយនៃរឿងនេះ។ រឿងបែបនេះពិតជាកើតមានមែន។ ពួកទទឹងនឹងព្រះគ្រីស្ទតាមសង្កេតមើលថា តើអ្នកណាដែលទើសភ្នែកពួកគេ តើនរណាដែលមិនគោរពពួកគេ និងតើនរណាដែលអាច ញែកដឹងពីពួកគេ។ ពួកគេមើលឃើញរឿងទាំងនេះ ហើយកត់ចំណាំទុកក្នុងចិត្ត រឿងបែបនេះគឺសំខាន់ណាស់សម្រាប់ពួកគេ។ តើមានអ្វីទៀត? (ប្រសិនបើបុគ្គលដែលត្រូវបានជ្រើសតាំងនៅក្នុងពួកជំនុំ ណាមួយ មានការ ញែកដឹងពីពួកគេ ហើយមិនមានចិត្តតែមួយជាមួយពួកគេទេ ពួកគេនឹងស្វែងរកវិធីដើម្បីចាប់កំហុសបុគ្គលនោះ ហើយដាក់អ្នកផ្សេងជំនួសវិញ។ ពួកគេចូលចិត្តធ្វើរឿងបែបនេះណាស់។) មិនថា អ្នកដែលធ្វើអាក្រក់មានកំហុស ឬបញ្ហាអ្វីក៏ដោយ ឬទោះបីជាពួកគេបង្អាក់ និងរំខានយ៉ាងណាក៏ដោយ ក៏អាទទឹងនឹងព្រះគ្រីស្ទមិនខ្វល់ខ្វាយពីរឿងនេះឡើយ ពួកគេតាម ចាប់កំហុសជាពិសេសចំពោះអ្នកដែលបំពេញភារកិច្ចរបស់ខ្លួន និងអ្នកដែលដេញតាមសេចក្ដីពិត ដោយស្វែងរកការដោះសា និងលេសដើម្បីយកអ្នកផ្សេងមកជំនួស។ មានរបៀបចម្បងមួយទៀត ដែលការត្រួតត្រាអ្នកដទៃរបស់ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានបង្ហាញ ចេញ៖ ក្រៅពីការត្រួតត្រាបងប្អូនប្រុសស្រីធម្មតា ពួកគេព្យាយាមត្រួតត្រាអ្នកដែលទទួលខុសត្រូវលើផ្នែកនីមួយៗនៃកិច្ចការ។ ពួកគេតែងតែប្រាថ្នាចង់ក្ដោបក្ដាប់អំណាចទាំងអស់នៅក្នុងដៃរបស់ពួកគេផ្ទាល់។ ដូច្នេះ ពួកគេសួរនាំគ្រប់រឿង ពួកគេតាមដាន និងសង្កេតមើលគ្រប់យ៉ាង ដើម្បីមើលថាតើមនុស្សធ្វើរឿងអ្វីៗដោយរបៀបណា។ ពួកគេមិនប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតដល់មនុស្សទាល់តែសោះ ឬទុកឱ្យមនុស្សមានសេរីភាពក្នុងការធ្វើសកម្មភាពឡើយ។ ពួកគេចង់ធ្វើឱ្យមនុស្សគ្រប់គ្នាធ្វើតាមអ្វីដែលពួកគេនិយាយ ហើយ ចុះចូលនឹងពួកគេ។ ពួកគេតែងតែខ្លាចថា អំណាចរបស់ពួកគេនឹងត្រូវបែកខ្ញែក ហើយ ត្រូវអ្នកដទៃដណ្ដើមយក។ នៅពេលពិភាក្សាអំពីបញ្ហាមួយ មិនថា មនុស្សប៉ុន្មាននាក់កំពុងប្រកបគ្នាអំពីវានោះទេ ឬទោះបីជាការប្រកបគ្នារបស់ពួកគេផ្ដល់លទ្ធផលយ៉ាងណាក៏ដោយ ក៏ពួកគេនឹងបដិសេធវាចោលទាំងអស់នៅពេលដែលរឿងនោះធ្លាក់មកដល់ដៃពួកគេ ហើយការពិភាក្សានឹងត្រូវចាប់ផ្ដើមម្ដងទៀត។ ចុះតើលទ្ធផលចុងក្រោយនៃរឿងនេះគឺជាអ្វី? រឿងរ៉ាវមិនទាន់ចប់ទេ លុះត្រាតែមនុស្សគ្រប់គ្នាស្ដាប់តាមពួកគេ ហើយប្រសិនបើរឿងនោះមិនទាន់កើតឡើងទេ ពួកគេនឹងត្រូវបន្តប្រកបគ្នាទៀត។ ការប្រកបគ្នានេះ ជួនកាលបន្តរហូតដល់ពាក់កណ្ដាលអធ្រាត្រ ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់ដេកឡើយ វាមិនដល់ទីបញ្ចប់ទេ លុះត្រាតែអ្នកដទៃស្ដាប់តាមអ្វីដែលពួកគេនិយាយ។ នេះគឺជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។ តើមានមនុស្សដែលជឿថា ក្នុងការធ្វើបែបនេះ អាទទឹងនឹងព្រះគ្រីស្ទកំពុងទទួលខុសត្រូវចំពោះកិច្ចការដែរឬទេ? តើមានភាពខុសគ្នាអ្វីខ្លះ រវាងការទទួលខុសត្រូវចំពោះកិច្ចការ និងភាពផ្ដាច់ការរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? (វាគឺជាភាពខុសគ្នានៃបំណង។) នៅពេលដែលមនុស្សមានមនសិការ និងទទួលខុសត្រូវចំពោះកិច្ចការ ពួកគេធ្វើបែបនេះដើម្បី ប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតឱ្យបានច្បាស់លាស់ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចយល់ពីសេចក្ដីពិត។ ម្យ៉ាងវិញទៀត គោលដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺដើម្បីរក្សាអំណាច ដើម្បីទទួលបានប្រៀបជាង ដើម្បីច្រានចោលរាល់ទស្សនៈដែលខុសពីមតិរបស់ពួកគេ និងដែលអាចធ្វើឱ្យពួកគេបាត់បង់មុខមាត់។ តើមិនមានភាពខុសគ្នារវាងបំណងទាំងនេះទេឬ? (មាន។) តើ វាខុសគ្នា យ៉ាងណា? តើអ្នករាល់គ្នាអាច ញែកដឹងពីរឿងនោះបានទេ? ការធ្វើឱ្យមនុស្សយល់ពីគោលការណ៍សេចក្ដីពិតតាមរយៈការប្រកបគ្នា និងការប្រជែងគ្នាដើម្បីទទួលបានការគោរព តើមានភាពខុសគ្នាអ្វីខ្លះរវាងរឿងទាំងពីរនេះ? (គឺបំណង។) មិនមែនត្រឹមតែបំណងនោះទេ ពិតណាស់ បំណងគឺខុសគ្នាហើយ។ (វិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រទាំងនេះ នឹងផ្ដល់ផលប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ច្រើនជាង។) វិធីសាស្ត្រមួយដែលផ្ដល់ផលប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ច្រើនជាង គឺជាភាពខុសគ្នាមួយទៀត ពោលគឺការគិតគូរពីផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែ តើអ្វីជាភាពខុសគ្នាចម្បង? នៅពេលនរណាម្នាក់កំពុងប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងពិតប្រាកដ វាច្បាស់ណាស់នៅពេលដែលអ្នកឮវា ថាវាមិនមែនជាការដោះសា ឬការការពារខ្លួនឯងនោះទេ។ អ្វីៗទាំងអស់ដែលពួកគេ ប្រកបគ្នា គឺមានបំណងធ្វើឱ្យមនុស្សគ្រប់គ្នាយល់ពី បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ វាសុទ្ធតែជាទីបន្ទាល់ថ្វាយ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការប្រកបគ្នាបែបនេះ ធ្វើឱ្យគោលការណ៍សេចក្ដីពិតបានច្បាស់លាស់ ហើយបន្ទាប់ពីបានឮវា មនុស្សមានផ្លូវឆ្ពោះ ទៅមុខ៖ ពួកគេដឹងថាគោលការណ៍គឺជាអ្វី ពួកគេដឹងពីអ្វីដែលពួកគេគួរធ្វើនៅថ្ងៃអនាគត ពួកគេនឹងមិនងាយបំពាន គោលការណ៍ឡើយក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយគោលដៅនៃការអនុវត្តរបស់ពួកគេនឹងកាន់តែត្រឹមត្រូវ។ ការប្រកបគ្នាបែបនេះ គឺមិនមានលាយឡំសូម្បីបន្តិចជាមួយនឹងការដោះសា ឬការការពារខ្លួនឯងឡើយ។ ប៉ុន្តែ តើមនុស្សដែលចង់បង្វែរស្ថានការណ៍ឱ្យចំណេញដល់ពួកគេ និងចង់ដាក់អ្នកដទៃឱ្យនៅក្រោមការត្រួតត្រារបស់ខ្លួន តើពួកគេផ្សាយយ៉ាងដូចម្ដេចទៅ? តើពួកគេ ផ្សាយអំពីអ្វី? ពួកគេ ផ្សាយអំពីការដោះសា របស់ពួកគេ ព្រមទាំងគំនិត បំណង និងគោលដៅនៅពីក្រោយអ្វីៗដែលពួកគេបានធ្វើ ដើម្បីឱ្យមនុស្សទទួលយកវា ជឿវា និងមិនយល់ច្រឡំលើពួកគេ។ វាសុទ្ធតែជាការដោះសា ប៉ុណ្ណោះ វាមិនមានសេចក្ដីពិតទាល់តែសោះនៅក្នុងនោះ។ ប្រសិនបើអ្នកស្ដាប់ដោយយកចិត្តទុកដាក់ អ្នកនឹងឮថា គ្មានសេចក្ដីពិតនៅក្នុងអ្វីដែលពួកគេប្រកបគ្នានោះទេ វាសុទ្ធតែជាពាក្យសម្ដីរបស់មនុស្ស ជាលេស និងជាការដោះសា ប៉ុណ្ណោះ។ វាមានតែប៉ុណ្ណឹងឯង។ ហើយបន្ទាប់ពីពួកគេបាននិយាយរួច តើមនុស្សគ្រប់គ្នាយល់ពីគោលការណ៍ដែរឬទេ? អត់ទេ ប៉ុន្តែពួកគេបានយល់យ៉ាងច្រើនអំពីបំណងរបស់អ្នកនិយាយ។ នេះគឺជាវិធីសាស្ត្ររបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះជារបៀបដែលពួកគេត្រួតត្រាមនុស្ស។ ពេលណាដែលពួកគេមានអារម្មណ៍ថា ឋានៈ និងកិត្យានុភាព របស់ពួកគេបានរងការបាត់បង់ និងរងផលប៉ះពាល់នៅក្នុងក្រុម ពួកគេកោះហៅឱ្យមានការជួបជុំភ្លាមៗ ដើម្បីព្យាយាមស្រោចស្រង់របស់ទាំងនោះឡើងវិញ តាមគ្រប់មធ្យោបាយដែលពួកគេអាចធ្វើបាន។ ហើយតើពួកគេស្រោចស្រង់របស់ទាំងនោះដោយរបៀបណា? តាមរយៈការផ្ដល់លេស តាមរយៈការផ្ដល់ការដោះសា តាមរយៈការនិយាយពីអ្វីដែលពួកគេកំពុងគិតនៅពេលនោះ។ តើគោលដៅរបស់ពួកគេក្នុងការនិយាយរឿងទាំងនេះគឺជាអ្វី? គឺដើម្បី បំបាត់រាល់ការយល់ច្រឡំដែលមនុស្សគ្រប់គ្នាមានចំពោះពួកគេ។ វាគឺដូចជានាគដ៏ធំមានសម្បុរក្រហមអ៊ីចឹងដែរ៖ បន្ទាប់ពីវាបានធ្វើបាបនរណាម្នាក់ វានឹង ផ្ដល់យុត្តិធម៌ ដល់ពួកគេវិញ ហើយលុបចោលរាល់ការចោទប្រកាន់របស់ពួកគេ។ តើគោលដៅនៃការធ្វើបែបនេះគឺជាអ្វី? (ការលាងជម្រះកំហុស។) វាផ្ដល់យុត្តិធម៌ ដល់អ្នក និងសងជំងឺចិត្តអ្នក បន្ទាប់ពីវាបានធ្វើរឿងអាក្រក់ដាក់អ្នករួច ដើម្បីឱ្យអ្នកគិតថា តាមពិតទៅ នាគដ៏ធំមានសម្បុរក្រហមគឺល្អ និងគួរឱ្យទុកចិត្តសោះ។ តាមរបៀបនេះ ការគ្រប់គ្រងរបស់វានឹងមិនរងការគំរាមកំហែងឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទក៏បែបនេះដែរ៖ គ្មានរឿងណាមួយដែលពួកគេនិយាយ ឬធ្វើ ដែលមិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ពួកគេនឹងមិននិយាយអ្វីដើម្បីប្រយោជន៍នៃសេចក្ដីពិតឡើយ ហើយពួកគេរឹតតែមិននិយាយ ឬធ្វើអ្វីដើម្បីផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ទៅទៀត។ អ្វីៗទាំងអស់ដែលពួកគេនិយាយ និងធ្វើ គឺដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ អ្នកខ្លះប្រហែលជានិយាយថា៖ «វាអយុត្តិធម៌ណាស់ដែលទ្រង់កំណត់ពួកគេថាជាពួកទទឹងនឹងព្រះគ្រីស្ទ ពីព្រោះពួកគេពុះពារធ្វើការធ្ងន់ខ្លាំងណាស់ ហើយពួកគេធ្វើការងាររបស់ពួកគេយ៉ាង ហ្មត់ចត់ ដោយធ្វើការ និងរត់ចុះរត់ឡើងដើម្បី ដំណាក់របស់ព្រះជាម្ចាស់តាំងពីព្រលឹមទល់ព្រលប់។ ជួនកាល ពួកគេរវល់ពេករហូតដល់គ្មានពេលហូបបាយផង។ ពួកគេបានរងទុក្ខច្រើនណាស់!» ចុះតើពួកគេរងទុក្ខដើម្បីនរណា? (ដើម្បីខ្លួនពួកគេផ្ទាល់។) គឺដើម្បីខ្លួនពួកគេផ្ទាល់។ ប្រសិនបើពួកគេគ្មានឋានៈទេ តើពួកគេនឹងធ្វើរឿងដដែលនេះដែរឬទេ? ពួកគេរត់ចុះរត់ឡើងបែបនេះ គឺដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ពួកគេធ្វើវាដើម្បីរង្វាន់។ ប្រសិនបើពួកគេមិនទទួលបានរង្វាន់ទេ ឬប្រសិនបើពួកគេគ្មានកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឬឋានៈទេ ម្ល៉េះសមពួកគេដកខ្លួនចេញតាំងពីយូរមកហើយ។ ពួកគេធ្វើរឿងទាំងនេះនៅចំពោះមុខអ្នកដទៃ ហើយនៅពេលពួកគេធ្វើដូច្នេះ ពួកគេចង់ឱ្យព្រះជាម្ចាស់ជ្រាបពីរឿងទាំងនោះ និងចង់ឱ្យទ្រង់ប្រទានរង្វាន់ដែលពួកគេគួរទទួលបាន ដោយយោងទៅលើអ្វីៗទាំងអស់ដែលពួកគេបានធ្វើ។ អ្វីដែលពួកគេចង់បាននៅទីបំផុត គឺរង្វាន់ ពួកគេមិនចង់ទទួលបានសេចក្ដីពិតឡើយ។ អ្នកត្រូវតែមើលធ្លុះដល់ចំណុចនេះ។ នៅពេលពួកគេមានអារម្មណ៍ថា ពួកគេបានប្រមូលដើមទុនគ្រប់គ្រាន់ហើយ នៅពេលពួកគេមានឱកាសនិយាយក្នុងចំណោមអ្នកដទៃ តើខ្លឹមសារនៃអ្វីដែលពួកគេនិយាយគឺជាអ្វី? ទីមួយ គឺការអួតអាងពីស្នាដៃរបស់ពួកគេ ដែលជាការវាយប្រហារខាងផ្លូវចិត្ត។ តើការវាយប្រហារខាងផ្លូវចិត្តគឺជាអ្វី? គឺការធ្វើឱ្យមនុស្សគ្រប់គ្នាដឹង នៅក្នុងជម្រៅចិត្តរបស់ខ្លួន ថាពួកគេបានធ្វើរឿងល្អៗជាច្រើនក្នុងនាមដំណាក់របស់ព្រះជាម្ចាស់ បានបង្កើត ស្នាដៃ បានប្រថុយប្រថាន បានធ្វើកិច្ចការ គ្រោះថ្នាក់ បានរត់ចុះរត់ឡើងយ៉ាងច្រើន និងបានរងទុក្ខមិនតិចនោះទេ វាគឺជាការបង្ហាញពីស្នាដៃរបស់ពួកគេ និងការនិយាយអំពីដើមទុនរបស់ពួកគេនៅចំពោះមុខអ្នកដទៃ។ ទីពីរ ពួកគេនិយាយយ៉ាងអួតអាង និងគ្មានន័យ អំពីទ្រឹស្ដីដែលមិនប្រាកដប្រជាមួយចំនួន ដែលមនុស្សមានអារម្មណ៍ថាពួកគេយល់ ទោះបីជាពួកគេមិនយល់ក៏ដោយ។ ទ្រឹស្ដីទាំងនេះស្ដាប់ទៅហាក់ដូចជាជ្រាលជ្រៅ អាថ៌កំបាំង និងអរូបីណាស់ ហើយវាធ្វើឱ្យមនុស្សគោរពបូជាពួកទទឹងនឹងព្រះគ្រីស្ទ។ បន្ទាប់មក ពួកគេនិយាយយ៉ាងអួតអាង និងច្របូកច្របល់ អំពីរឿងដែលពួកគេជឿថា គ្មាននរណាម្នាក់ធ្លាប់យល់ឡើយ ឧទាហរណ៍ បច្ចេកវិទ្យា និងលំហអាកាស ហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងបញ្ហាសង្គម និងនយោបាយ ហើយសូម្បីតែរឿងរ៉ាវក្នុងពិភពងងឹត និងការបោកប្រាស់ក៏មានដែរ។ ពួកគេរៀបរាប់ពីប្រវត្តិផ្ទាល់ខ្លួនរបស់ពួកគេ។ ចុះតើនេះជារឿងអ្វីទៅ? ពួកគេកំពុងតែអួតខ្លួនឯង។ ហើយគោលដៅរបស់ពួកគេក្នុងការអួតខ្លួន គឺដើម្បីបើកការវាយប្រហារខាងផ្លូវចិត្ត។ តើអ្នករាល់គ្នាគិតថាពួកគេល្ងង់ឬ? ប្រសិនបើរឿងដែលពួកគេនិយាយនេះ គ្មានឥទ្ធិពលលើមនុស្សទេ តើពួកគេនៅតែនិយាយវាដែរឬទេ? ពួកគេនឹងមិននិយាយឡើយ។ ពួកគេមានគោលដៅក្នុងការនិយាយវា៖ គឺដើម្បីបង្ហាញពីស្នាដៃរបស់ពួកគេ សម្ញែង ឫកពា និងអួតខ្លួនឯង។

លើសពីនេះទៅទៀត តើពួកទទឹងនឹងព្រះគ្រីស្ទតែងតែប្រកាន់យកឫកពាបែបណា? មិនថាពួកគេទៅទីណាទេ ពួកគេប្រកាន់យកឫកពាជាមេគ្រួសារ ទៅដល់ទីណា ពួកគេនិយាយថា៖ «តើអ្នករាល់គ្នាកំពុងធ្វើកិច្ចការអ្វី? តើវាទៅជាយ៉ាងណាហើយ? តើមានការលំបាកអ្វីខ្លះទេ? ប្រញាប់ចាត់ចែងរឿងដែលអ្នករាល់គ្នាត្រូវបានចាត់តាំងឱ្យធ្វើទៅ! កុំធ្វើឱ្យតែរួចពីដៃ។ កិច្ចការទាំងអស់របស់ដំណាក់របស់ព្រះ គឺសំខាន់ណាស់ ហើយមិនអាចពន្យារពេលបានឡើយ!» ពួកគេគឺដូចជាមេគ្រួសារអ៊ីចឹង ដែលតែងតែមើលការខុសត្រូវលើ កិច្ចការរបស់មនុស្សនៅក្នុងផ្ទះរបស់ ខ្លួន។ តើការដែលពួកគេជាមេគ្រួសារនោះ មានន័យដូចម្ដេច? វាមានន័យថា នរណាម្នាក់នៅក្នុងផ្ទះរបស់ពួកគេអាចនឹងធ្វើខុស ឬដើរផ្លូវខុស ដូច្នេះ ពួកគេចាំបាច់ត្រូវតាមយាមកាមអ្នកទាំងនោះ ប្រសិនបើពួកគេមិនធ្វើដូច្នេះទេ គ្មាននរណាម្នាក់នឹងបំពេញភារកិច្ចរបស់ខ្លួនឡើយ ពួកគេទាំងអស់គ្នានឹងត្រូវជំពប់ដួលជាមិនខាន។ ពួកទទឹងនឹងព្រះគ្រីស្ទជឿថា អ្នកផ្សេងទៀតសុទ្ធតែជាមនុស្សល្ងីល្ងើ ជាកូនក្មេង ថាប្រសិនបើពួកគេមិនខ្វាយខ្វល់ពីអ្នកទាំងនោះទេ ប្រសិនបើពួកគេទុកឱ្យអ្នកទាំងនោះផុតពីភ្នែករបស់ពួកគេសូម្បីតែមួយវិនាទី នោះអ្នកខ្លះក្នុងចំណោមពួកគេនឹងធ្វើខុស ហើយដើរផ្លូវខុស។ តើនេះជាទស្សនៈបែបណា? តើពួកគេមិនមែនកំពុងប្រកាន់យកឫកពាជាមេគ្រួសារទេឬអី? (មែនហើយ)។ ចុះតើពួកគេធ្វើ កិច្ចការជាក់ស្ដែងដែរឬទេ? ពួកគេមិនដែលធ្វើឡើយ ពួកគេរៀបចំឱ្យអ្នកដទៃធ្វើការងារទាំងអស់ ដោយពួកគេខ្វល់ខ្វាយតែពីការិយាធិបតេយ្យ និងការធ្វើជាចៅហ្វាយនាយប៉ុណ្ណោះ ហើយនៅពេលអ្នកដទៃបានធ្វើ កិច្ចការនោះរួចរាល់ វាគឺដូចជាពួកគេបានធ្វើវាដោយខ្លួនឯងអ៊ីចឹង ស្នាដៃទាំងអស់គឺបានទៅលើពួកគេ។ ពួកគេគ្រាន់តែសោយសុខនឹងផលប្រយោជន៍នៃឋានៈរបស់ពួកគេប៉ុណ្ណោះ ពួកគេមិនដែលធ្វើអ្វីដែលផ្ដល់ផលប្រយោជន៍ដល់កិច្ចការដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេឃើញថានរណាម្នាក់កំពុងធ្វើឱ្យតែរួចពីដៃ ឬធ្វេសប្រហែសក្នុងការបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ឬថានរណាម្នាក់កំពុងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំក៏ដោយ ពួកគេគ្រាន់តែផ្ដល់ពាក្យដាស់តឿនពីរបីម៉ាត់ និងលួងលោមអ្នកទាំងនោះប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដែលលាតត្រដាង ឬដាក់កំហិតអ្នកទាំងនោះឡើយ ពួកគេមិនដែលប្រមាថនរណាម្នាក់ ឡើយ។ ប្រសិនបើគ្មាននរណាម្នាក់ចង់ស្ដាប់ពួកគេទេ ពួកគេនឹងនិយាយថា៖ «ចិត្តខ្ញុំបានបែកខ្ទេចខ្ទីអស់ហើយ ដោយសារតែបារម្ភពីអ្នករាល់គ្នា ខ្ញុំបាននិយាយរហូតដល់ស្ងួតមាត់ ខ្ញុំបានធ្វើឱ្យខ្លួនឯងហត់នឿយរហូតដល់ស្ទើរតែបាក់ខ្លួនជាពីរទៅហើយ! អ្នករាល់គ្នាធ្វើឱ្យខ្ញុំបារម្ភខ្លាំងណាស់!» តើពួកគេមិនអៀនខ្មាសទេឬអី ដែល និយាយបែបនេះ? តើអ្នករាល់គ្នាមានអារម្មណ៍ខ្ពើមរអើមដែរឬទេ ពេលឮវា? នេះគឺជារបៀបមួយដែលស្ដែងចេញពីបំណងប្រាថ្នាចង់ត្រួតត្រាមនុស្ស របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើពួកទទឹងនឹងព្រះគ្រីស្ទបែបនេះ ប្រកបគ្នាជាមួយមនុស្សដោយរបៀបណា? ឧទាហរណ៍ ពួកគេនិយាយមកកាន់ខ្ញុំថា៖ «មនុស្សនៅក្រោមបង្គាប់ខ្ញុំ មិនធ្វើតាមអ្វីដែលគេប្រាប់ឡើយ។ ពួកគេមិនយក កិច្ចការពួកជំនុំ ជារឿងសំខាន់ទេ។ ពួកគេធ្វើការឱ្យតែរួចពីដៃ ហើយពួកគេចាយវាយលុយកាក់របស់ដំណាក់របស់ព្រះផ្ដេសផ្ដាស។ មនុស្សទាំងនេះពិតជាសត្វតិរច្ឆានមែន ពួកគេអន់ជាងសត្វឆ្កែទៅទៀត!» តើទឹកដមសម្ដីរបស់ពួកគេនៅទីនេះ គឺយ៉ាងដូចម្ដេច? ពួកគេកំពុងលើកខ្លួនឯង ជាមនុស្សពិសេស មានន័យថា៖ «ខ្ញុំគិតគូរពីផលប្រយោជន៍ដំណាក់របស់ព្រះ តែពួកគេមិនគិតគូរឡើយ។» តើពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកខ្លួនឯងជានរណា? ជា «ទូតសុច្ឆន្ទៈ»។ តើទូតសុច្ឆន្ទៈគឺជាអ្វី? សាកមើលទូតសុច្ឆន្ទៈមកពីប្រទេសមួយចំនួនមើល តើពួកគេជាមនុស្សប្រភេទណា? ពួកគេត្រូវបានជ្រើសរើសដោយសារតែសម្រស់របស់ពួកគេ ពួកគេស្អាតណាស់ ពួកគេពូកែនិយាយ ហើយពួកគេសុទ្ធតែបានឆ្លងកាត់ការបណ្ដុះបណ្ដាល។ នៅពីក្រោយ ឆាក ពួកគេសុទ្ធតែមានទំនាក់ទំនង និងការទាក់ទងជាមួយបុរសខ្ពស់ សង្ហា និងមានទ្រព្យសម្បត្តិ ជាមួយមន្ត្រីជាន់ខ្ពស់ ជាមួយអ្នកជំនួញស្តុកស្តម្ភ នោះហើយជាមូលហេតុដែលពួកគេក្លាយជាទូតសុច្ឆន្ទៈ។ តើពួកគេពឹងផ្អែកលើអ្វី ដើម្បីបានក្លាយជាទូតសុច្ឆន្ទៈ? តើវាពឹងផ្អែកតែលើមុខមាត់ស្អាតបាត រូបរាងស្រឡូន និងវោហារសព្ទរបស់ពួកគេសុទ្ធសាធឬ? ពួកគេពឹងផ្អែកជាចម្បងលើខ្សែរយៈនៅពីក្រោយ ឆាករបស់ពួកគេ។ តើវាមិនអ៊ីចឹងទេឬ? (មែនហើយ)។ មែនហើយ វាគឺ អ៊ីចឹងឯង។ ពួកទទឹងនឹងព្រះគ្រីស្ទ ដែលតែងតែមានឫកពាជាអ្នកដឹកនាំ ឬជាមេគ្រួសារ តែងតែចង់ប្រើប្រាស់ឫកពានេះ ឥរិយាបថនេះ ដើម្បីបំភាន់មនុស្ស និងត្រួតត្រាពួកគេ។ តើនេះមិនរាងដូចជាស្ទីលរបស់ទូតសុច្ឆន្ទៈទេឬអី? ពួកគេឈរនៅទីនោះ ដោយដាក់ដៃទៅក្រោយខ្នង ហើយនៅពេលបងប្អូនប្រុសស្រីងក់ក្បាល និងឱនលំទោនចំពោះពួកគេ ពួកគេនិយាយថា៖ «ល្អណាស់ ខំធ្វើការឱ្យបានល្អទៅ!» តើពួកគេជានរណា ទើបហ៊ាននិយាយបែបនេះ? តើពួកគេបានតែងតាំងខ្លួនឯងឱ្យនៅតំណែងអ្វីទៅ? ខ្ញុំមិននិយាយរឿងបែបនេះទេ ទោះខ្ញុំទៅទីណាក៏ដោយ តើអ្នករាល់គ្នាធ្លាប់ឮខ្ញុំនិយាយរឿងបែបនេះដែរឬទេ? (មិនដែលទេ)។ ជួនកាល ខ្ញុំនឹងនិយាយថា៖ «ឱកាសដែលអ្នករាល់គ្នាមាន ដើម្បីបំពេញភារកិច្ចដោយស្ងប់ចិត្តនេះ គឺមិនងាយនឹងទទួលបានឡើយ! អ្នករាល់គ្នាត្រូវតែក្ដោបក្ដាប់ឱកាសនេះ ហើយបំពេញភារកិច្ចរបស់អ្នករាល់គ្នាឱ្យបានល្អ កុំបណ្ដាលឱ្យខ្លួនឯងត្រូវគេដេញចេញ ដោយសារតែការធ្វើអាក្រក់ និងការបង្កការរំខានឱ្យសោះ។» ប៉ុន្តែ តើខ្ញុំនិយាយបែបនេះចេញពីអ្វីទៅ? គឺចេញពីភាពស្មោះត្រង់។ ប៉ុន្តែ តើអាទទឹងនឹងព្រះគ្រីស្ទគិតបែបនេះដែរឬទេ? គេមិនគិតបែបនេះទេ ហើយគេក៏មិនធ្វើបែបនេះដែរ។ គេប្រាប់អ្នកដទៃឱ្យធ្វើ កិច្ចការឱ្យបានល្អ ចុះតើគេផ្ទាល់ធ្វើបែបនោះដែរឬទេ? គេមិនធ្វើឡើយ។ គេចង់ឱ្យអ្នកដទៃធ្វើការងារឱ្យបានល្អ ដោយពុះពារធ្វើការធ្ងន់សម្រាប់គេ បម្រើការឱ្យគេ ហើយនៅទីបំផុត ពួកគេគឺជាអ្នកដែលទទួលបានស្នាដៃទាំងអស់។ ពេលនេះ តើអ្នករាល់គ្នាពុះពារធ្វើការធ្ងន់សម្រាប់ខ្ញុំឬ ក្នុងការបំពេញភារកិច្ចរបស់អ្នករាល់គ្នានោះ? (ទេ។) អ្នករាល់គ្នាក៏មិនមែនកំពុងធ្វើការដោយកម្លាំងឱ្យខ្ញុំដែរ អ្នករាល់គ្នាកំពុងបំពេញភារកិច្ច និងកាតព្វកិច្ចផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា ហើយបន្ទាប់មក ដំណាក់របស់ព្រះជាម្ចាស់ផ្គត់ផ្គង់អ្នករាល់គ្នា។ តើវាហួសហេតុពេកទេ ប្រសិនបើនិយាយថា ខ្ញុំជាអ្នកផ្គត់ផ្គង់អ្នករាល់គ្នានោះ? (ទេ។) នេះមិនមែនជាការលើកឡើងខុសនោះទេ ហើយតាមពិតទៅ វាពិតជាអ៊ីចឹងមែន។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាចង់ឱ្យខ្ញុំនិយាយបែបនោះ ខ្ញុំនឹងមិននិយាយឡើយ ពាក្យនេះនឹងមិនចេញពីមាត់ខ្ញុំជាដាច់ខាត។ ខ្ញុំគ្រាន់តែនិយាយថា ដំណាក់របស់ព្រះជាម្ចាស់ផ្គត់ផ្គង់អ្នករាល់គ្នា៖ អ្នករាល់គ្នាបំពេញភារកិច្ចផ្ទាល់ខ្លួនរបស់អ្នករាល់គ្នានៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ផ្គត់ផ្គង់អ្នករាល់គ្នា។ ដូច្នេះ តើអ្នករាល់គ្នាកំពុងបំពេញភារកិច្ចសម្រាប់នរណា? (ខ្លួនយើងផ្ទាល់)។ អ្នករាល់គ្នាកំពុងបំពេញភារកិច្ច និងកាតព្វកិច្ចផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា នេះគឺជាការទទួលខុសត្រូវដែលអ្នករាល់គ្នាគួរតែបំពេញ ក្នុងនាមជាសភាវៈដែលបានបង្កើតមក។ អ្នករាល់គ្នាកំពុងធ្វើរឿងនេះនៅចំពោះព្រះជាម្ចាស់។ អ្នករាល់គ្នាដាច់ខាតមិនត្រូវនិយាយថា អ្នករាល់គ្នាកំពុងធ្វើការឱ្យខ្ញុំឡើយ ខ្ញុំមិនត្រូវការរឿងនោះទេ។ ខ្ញុំមិនត្រូវការនរណាម្នាក់មកធ្វើការឱ្យខ្ញុំទេ ខ្ញុំមិនមែនជាថៅកែ ហើយខ្ញុំក៏មិនមែនជាប្រធានក្រុមហ៊ុនណាមួយដែរ។ ខ្ញុំមិនមែនកំពុងរកលុយពីអ្នករាល់គ្នាទេ ហើយអ្នករាល់គ្នាក៏មិនមែនកំពុងហូបបាយរបស់ខ្ញុំដែរ។ យើងគ្រាន់តែសហការជាមួយគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ខ្ញុំ ប្រកបគ្នាអំពីសេចក្ដីពិតដែលខ្ញុំគួរទាក់ទងដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចយល់ពីសេចក្ដីពិតទាំងនោះ ហើយអ្នករាល់គ្នាចាប់ផ្ដើមដើរលើផ្លូវដ៏ត្រឹមត្រូវ ធ្វើដូច្នេះ ខ្ញុំនឹងបានស្ងប់ចិត្ត ការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្ញុំ ត្រូវបានបំពេញរួចរាល់ហើយ។ វាគឺជាការសហការគ្នាទៅវិញទៅមក ដោយម្នាក់ៗបំពេញតួនាទីរៀងៗខ្លួន។ វាមិនមែនជារឿងដែលថានរណាកេងប្រវ័ញ្ចនរណា នរណាប្រើប្រាស់នរណា ឬនរណាចិញ្ចឹមនរណានោះឡើយ។ កុំធ្វើឫកពាបែបនោះអី វាគ្មានប្រយោជន៍ទេ ហើយវាគួរឱ្យខ្ពើមរអើមណាស់។ ចូរធ្វើកិច្ចការឱ្យបានល្អពិតប្រាកដ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចមើលឃើញ ហើយនៅទីបំផុត អ្នកនឹងមានជំហរល្អក្នុងការ ទូទាត់បញ្ជីរបស់អ្នកនៅចំពោះព្រះជាម្ចាស់។ តើពួកទទឹងនឹងព្រះគ្រីស្ទមាន វិចារណញ្ញាណបែបនេះដែរឬទេ? ទេ មិនមានទេ។ ប្រសិនបើពួកគេទទួលខុសត្រូវបន្តិចបន្តួច បង្កើតបានស្នាដៃបន្តិចបន្តួច និងបានធ្វើ កិច្ចការខ្លះ ពួកគេនឹងអួតអាងពីរឿងនោះ ក្នុងរបៀបមួយដែលគួរឱ្យខ្ពើមរអើមណាស់ ថែមទាំងប្រាថ្នាចង់ធ្វើជាទូតសុច្ឆន្ទៈទៀតផង។ ប្រសិនបើអ្នកមិនព្យាយាមធ្វើជាទូតសុច្ឆន្ទៈទេ ហើយអ្នកចាប់ផ្ដើមធ្វើ កិច្ចការជាក់ស្ដែងខ្លះ នោះមនុស្សគ្រប់គ្នានឹងមានការគោរពខ្លះចំពោះអ្នកជាមិនខាន។ ប្រសិនបើអ្នកប្រកាន់យកឥរិយាបថជាទូតសុច្ឆន្ទៈ ប៉ុន្តែអ្នកមិនអាចធ្វើ កិច្ចការជាក់ស្ដែងណាមួយបាន ហើយធ្វើឱ្យខាងលើត្រូវខ្វាយខ្វល់ និងផ្ដល់ការចង្អុលបង្ហាញដោយផ្ទាល់សម្រាប់កិច្ចការទាំងអស់ ព្រមទាំងតាមដានដោយមើលការខុសត្រូវលើអ្នក និងផ្ដល់ការណែនាំដល់អ្នក ដោយខាងលើជាអ្នកធ្វើគ្រប់ផ្នែកនៃកិច្ចការ ហើយប្រសិនបើអ្នកនៅតែគិតថាខ្លួនឯងមានសមត្ថភាព ថាអ្នកកាន់តែមានជំនាញ ថាអ្នកជាអ្នកធ្វើរឿងទាំងអស់នេះ តើនេះមិនមែនជារឿងឥតខ្មាសទេឬអី? ពួកទទឹងនឹងព្រះគ្រីស្ទអាចធ្វើរឿងនេះបាន។ ពួកគេប្លន់យកសិរីល្អរបស់ព្រះជាម្ចាស់។ នៅពេលមនុស្សធម្មតាបានឆ្លងកាត់រឿងមួយចំនួន ពួកគេអាចយល់ពីសេចក្ដីពិតបន្តិចបន្តួច ហើយមើលឃើញថា៖ «គុណសម្បត្តិរបស់ខ្ញុំគឺខ្សោយណាស់ ខ្ញុំ គ្មានអ្វីសោះ។ បើគ្មានការខ្វាយខ្វល់ និងការមើលការខុសត្រូវពីខាងលើទេ បើគ្មានពួកគេកាន់ដៃខ្ញុំដើម្បីជួយខ្ញុំទេ ខ្ញុំនឹងមិនអាចធ្វើអ្វីបានឡើយ។ ខ្ញុំគ្រាន់តែជាមនុស្សល្ងង់ម្នាក់ប៉ុណ្ណោះ។ ពេលនេះ ខ្ញុំបានស្គាល់ខ្លួនឯងបន្តិចហើយ។ ខ្ញុំដឹងពីសមត្ថភាពដ៏ស្ដួចស្ដើងរបស់ខ្ញុំ។ ខ្ញុំនឹងមិនមានការត្អូញត្អែរអ្វីឡើយ ប្រសិនបើខាងលើលួសកាត់ខ្ញុំម្ដងទៀតនៅថ្ងៃអនាគត។ ខ្ញុំនឹងគ្រាន់តែចុះចូលប៉ុណ្ណោះ។» ដោយដឹងពីសមត្ថភាពដ៏ស្ដួចស្ដើងរបស់អ្នក អ្នកនឹងធ្វើកិច្ចការដែលជារបស់អ្នក ក្នុងរបៀបមួយដ៏ត្រឹមត្រូវ និងយ៉ាងប្រាកដប្រជា។ ទោះបីជាខាងលើចាត់តាំងអ្នកឱ្យធ្វើអ្វីក៏ដោយ អ្នកនឹងធ្វើវាឱ្យបានល្អ ដោយអស់ពីចិត្ត និងអស់ពីកម្លាំងរបស់អ្នក។ តើនេះជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើឬ? ទេ មិនមែនទេ ពួកគេមិនគិតគូរពីផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ ឬកិច្ចការដំណាក់របស់ព្រះជាម្ចាស់ឡើយ។ តើអ្វីជាផលប្រយោជន៍ដ៏ធំបំផុតរបស់ដំណាក់របស់ព្រះជាម្ចាស់? តើវាជាទ្រព្យសម្បត្តិរបស់ពួកជំនុំឬ? តើវាជាតង្វាយថ្វាយព្រះជាម្ចាស់ឬ? មិនមែនទេ។ ចុះតើវាជាអ្វីទៅ? តើការបំពេញភារកិច្ចរបស់មនុស្សគ្រប់គ្នា ផ្ដោតសំខាន់លើទិដ្ឋភាពណានៃកិច្ចការ? គឺការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សជាតិទាំងអស់យល់ពីព្រះជាម្ចាស់ និងត្រឡប់មកឯទ្រង់វិញ។ នេះគឺជាផលប្រយោជន៍ដ៏ធំបំផុតរបស់ដំណាក់របស់ព្រះជាម្ចាស់។ ហើយផលប្រយោជន៍ដ៏ធំបំផុតនោះ បែកមែកធាងចុះមកក្រោម ដោយបែងចែកទៅជាក្រុមនីមួយៗ និងផ្នែកនីមួយៗនៃកិច្ចការ ហើយបន្ទាប់មក បែងចែកកាន់តែល្អិតល្អន់រហូតដល់ភារកិច្ចផ្សេងៗដែលមនុស្សម្នាក់ៗធ្វើ។ នេះគឺជាផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាធ្លាប់មើលឃើញរឿងនេះពីមុនមកដែរឬទេ? ទេ អ្នករាល់គ្នាមិនធ្លាប់ឡើយ! នៅពេលខ្ញុំនិយាយអំពីផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ អ្នករាល់គ្នាគិតថាវាជាលុយកាក់ ផ្ទះសម្បែង និងរថយន្ត។ តើទាំងនោះជាផលប្រយោជន៍ប្រភេទអ្វីទៅ? តើវាមិន គ្រាន់តែជារបស់របរខាងសម្ភារៈបន្តិចបន្តួចទេឬអី? ចុះតើមានមនុស្សខ្លះនឹងនិយាយថា៖ «ដោយសារតែរបស់ទាំងនោះមិនមែនជាផលប្រយោជន៍ទេ ចូរយើងខ្ជះខ្ជាយវាតាមតែចិត្តចង់ទៅ» ឬ? តើធ្វើបែបនោះបានដែរឬទេ? (ទេ។) គឺដាច់ខាតមិនបានឡើយ! ការខ្ជះខ្ជាយតង្វាយ គឺជាអំពើបាបដ៏ធ្ងន់ធ្ងរ។

ក្រៅពីបំណងប្រាថ្នា និងមហិច្ឆតាក្នុងការត្រួតត្រាមនុស្ស តើមានអ្វីផ្សេងទៀតដែលពួកទទឹងនឹងព្រះគ្រីស្ទចាប់អារម្មណ៍? តាមពិតទៅ គឺគ្មានទេ។ ពួកគេមិនសូវចាប់អារម្មណ៍នឹងអ្វីផ្សេងទៀតឡើយ។ មិនថាមនុស្សម្នាក់ៗកំពុងបំពេញភារកិច្ចបានសមរម្យឬអត់ មិនថាការរៀបចំបុគ្គលិកបានសមរម្យឬអត់ មិនថាមាននរណាម្នាក់កំពុងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំឬអត់ មិនថាគ្រប់ទិដ្ឋភាពនៃកិច្ចការរបស់ពួកជំនុំកំពុងដំណើរការទៅដោយរលូនឬអត់ មិនថាផ្នែកណាមួយនៃកិច្ចការមានបញ្ហា មិនថាផ្នែកណាមួយនៅមានភាពទន់ខ្សោយ មិនថាផ្នែកណាមួយដែលមិនទាន់បានគិតដល់ មិនថាកិច្ចការត្រង់ណាដែលមិនត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវនោះឡើយ គឺពួកទទឹងនឹងព្រះគ្រីស្ទមិនពាក់ព័ន្ធនឹងរឿងទាំងអស់នេះទេ ហើយពួកគេក៏មិនសួរនាំអំពីរឿងទាំងនេះដែរ។ ពួកគេមិនដែលខ្វល់ខ្វាយពីរឿងទាំងនេះឡើយ ហើយពួកគេមិនដែលធ្វើកិច្ចការជាក់ស្ដែងនេះទេ។ ជាឧទាហរណ៍ កិច្ចការបកប្រែ កិច្ចការកាត់តវីដេអូ កិច្ចការផលិតភាពយន្ត កិច្ចការខាងអត្ថបទ កិច្ចការផ្សាយដំណឹងល្អ និងកិច្ចការផ្សេងៗទៀត ពួកគេមិនតាមដានទិដ្ឋភាពណាមួយនៃកិច្ចការទាំងនេះដោយយកចិត្តទុកដាក់ឡើយ។ ដរាបណារឿងអ្វីមួយមិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ លាភសក្ការៈ ឬឋានៈរបស់ពួកគេទេ នោះវាហាក់ដូចជាគ្មានពាក់ព័ន្ធអ្វីនឹងពួកគេឡើយ។ ដូច្នេះ តើពួកគេធ្វើអ្វីខ្លះទៅ? ពួកគេគ្រាន់តែចាត់ចែងកិច្ចការទូទៅខ្លះៗប៉ុណ្ណោះ ដែលជាកិច្ចការសើៗដែលមនុស្សចាប់អារម្មណ៍ និងមើលឃើញ។ ពួកគេបញ្ចប់កិច្ចការនោះហើយ ក៏យកវាទៅបង្ហាញជាគុណសម្បត្តិរបស់ពួកគេ ហើយបន្ទាប់មក ពួកគេចាប់ផ្ដើមសោយសុខនឹងផលប្រយោជន៍នៃឋានៈរបស់ពួកគេ។ តើពួកទទឹងនឹងព្រះគ្រីស្ទខ្វល់ខ្វាយអំពីច្រកចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរឬទេ? ទេ ពួកគេខ្វល់ខ្វាយតែពីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ខ្វល់ពីរឿងដែលពួកគេអាចលេចធ្លោ និងធ្វើឱ្យមនុស្សគោរព និងថ្វាយបង្គំពួកគេប៉ុណ្ណោះ។ ដូច្នេះ ទោះបីជាមានបញ្ហាអ្វីកើតឡើងនៅក្នុងកិច្ចការរបស់ពួកជំនុំក៏ដោយ ក៏ពួកគេមិនខ្វល់ខ្វាយ ឬសួរនាំពីបញ្ហាទាំងនោះឡើយ។ ទោះបីជាបញ្ហានោះធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយ ទោះបីជាវាបង្កការខាតបង់ធំធេងដល់ផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍ថាវាជាបញ្ហាដែរ។ ប្រាប់ខ្ញុំមក តើពួកគេមានចិត្តដែរឬទេ? តើពួកគេជាមនុស្សដែលមានភាពស្មោះត្រង់ដែរឬទេ? តើពួកគេជាមនុស្សដែលស្រឡាញ់ និងទទួលយកសេចក្ដីពិតដែរឬទេ? ត្រូវដាក់សញ្ញាសួរចំពោះចំណុចទាំងអស់នេះ។ ចុះ តើពួកគេធ្វើអ្វីពេញមួយថ្ងៃ ទើបបានជាពួកគេធ្វើឱ្យកិច្ចការរបស់ពួកជំនុំមានភាពវឹកវរបែបនេះ? នេះសបញ្ជាក់ឱ្យឃើញថា ពួកគេមិនបានគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សូម្បីតែបន្តិច។ ពួកគេមិនធ្វើកិច្ចការសំខាន់ៗដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យពួកគេនោះទេ ប៉ុន្តែរវល់តែនឹងកិច្ចការទូទៅសើៗ ដើម្បីឱ្យអ្នកដទៃមើលឃើញថាពួកគេកំពុងធ្វើការ។ នៅសំបកក្រៅ ពួកគេរវល់នឹងការបំពេញភារកិច្ច ដើម្បីបង្ហាញមនុស្សថាពួកគេមានចិត្តខ្នះខ្នែង និងមានសេចក្ដីជំនឿ។ នេះគឺជាការបោកបញ្ឆោតភ្នែកមនុស្សមួយចំនួន។ ប៉ុន្តែ ពួកគេមិនធ្វើទិដ្ឋភាពណាមួយនៃកិច្ចការសំខាន់របស់ពួកជំនុំឡើយ គឺពួកគេមិនធ្វើកិច្ចការស្រោចស្រព និងការផ្គត់ផ្គង់សេចក្ដីពិតទាល់តែសោះ។ ពួកគេមិនដែលប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាឡើយ ពួកគេគ្រាន់តែចាត់ចែងកិច្ចការទូទៅខ្លះៗ និងធ្វើកិច្ចការបន្តិចបន្តួចដែលធ្វើឱ្យពួកគេមើលទៅល្អប៉ុណ្ណោះ។ ចំពោះកិច្ចការសំខាន់របស់ពួកជំនុំ ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃ និងគ្មានការទទួលខុសត្រូវឡើយ គឺពួកគេគ្មានស្មារតីទទួលខុសត្រូវសូម្បីតែបន្តិច។ ពួកគេមិនដែលស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាឡើយ ទោះបីជាមានបញ្ហាកើតឡើងច្រើនប៉ុណ្ណាក៏ដោយ ហើយពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃក្នុងការបំពេញភារកិច្ចរបស់ពួកគេប៉ុណ្ណោះ។ ហើយបន្ទាប់ពីបានចាត់ចែងកិច្ចការទូទៅសើៗខ្លះៗមក ពួកគេគិតថាពួកគេបានធ្វើកិច្ចការជាក់ស្ដែងហើយ។ ក្នុងពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចរបស់ពួកគេ ពួកគេធ្វើរឿងអាក្រក់យ៉ាងគឃ្លើន ហើយប្រព្រឹត្តតាមអំពើចិត្ត និងផ្ដាច់ការ។ ពួកគេធ្វើឱ្យកិច្ចការរបស់ពួកជំនុំមានភាពវឹកវរ និងរញ៉េរញ៉ៃយ៉ាងខ្លាំង។ គ្មានទិដ្ឋភាពណាមួយនៃកិច្ចការត្រូវបានធ្វើឡើងស្របតាមស្ដង់ដា និងគ្មានកំហុសនោះទេ គ្មានទិដ្ឋភាពណាមួយនៃកិច្ចការត្រូវបានធ្វើឡើងយ៉ាងល្អ ដោយគ្មានការលូកដៃ សួរនាំ និងមើលការខុសត្រូវពីខាងលើឡើយ។ ទោះជាយ៉ាងនេះក្ដី មានអ្នកខ្លះដែលពោរពេញដោយការត្អូញត្អែរ និងការប្រឆាំង បន្ទាប់ពីត្រូវបានដកហូតពីតំណែង។ ពួកគេប្រកែកតវ៉ាដោយបោកបញ្ឆោតដើម្បីការពារខ្លួនឯង ដោយទម្លាក់ការទទួលខុសត្រូវទៅលើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការជាន់ខ្ពស់។ តើនេះមិនមែនជារឿងដែលគ្មានវិចារណញ្ញាណទាល់តែសោះទេឬអី? អាកប្បកិរិយាពិតរបស់មនុស្សចំពោះសេចក្ដីពិត មិនអាចមើលឃើញឡើយនៅពេលដែលគ្មានរឿងអ្វីកើតឡើង ប៉ុន្តែនៅពេលដែលពួកគេត្រូវបានលួសកាត់ និងដកហូតតំណែង នោះអាកប្បកិរិយាពិតរបស់ពួកគេចំពោះសេចក្ដីពិត ត្រូវបានបើកសម្ដែងឱ្យឃើញ។ មនុស្សដែលទទួលយកសេចក្ដីពិត អាចធ្វើដូច្នេះបានក្នុងគ្រប់កាលៈទេសៈទាំងអស់។ ប្រសិនបើពួកគេខុស ពួកគេអាចទទួលស្គាល់កំហុសរបស់ពួកគេ ពួកគេអាចប្រឈមមុខនឹងការពិត ហើយទទួលយកសេចក្ដីពិត។ មនុស្សដែលមិនស្រឡាញ់សេចក្ដីពិត នឹងមិនទទួលស្គាល់ថាពួកគេខុសឡើយ សូម្បីតែពេលដែលកំហុសរបស់ពួកគេត្រូវបានលាតត្រដាងក៏ដោយ ហើយពួកគេរឹតតែមិនទទួលយកការចាត់វិធានការរបស់ដំណាក់ព្រះជាម្ចាស់ទៅទៀត ហើយតើអ្នកខ្លះថែមទាំងប្រើអ្វីជាលេសដោះសារទៅវិញ? «ខ្ញុំមានបំណងចង់ធ្វើឱ្យបានល្អ គ្រាន់តែខ្ញុំធ្វើមិនបានល្អប៉ុណ្ណោះ។ ឥឡូវនេះ គេមិនអាចបន្ទោសខ្ញុំចំពោះការធ្វើមិនបានល្អនោះទេ។ ខ្ញុំមានបំណងល្អ ហើយខ្ញុំបានរងទុក្ខ និងបានបង់ថ្លៃ ហើយខ្ញុំបានលះបង់ខ្លួនឯង។ ការធ្វើអ្វីមួយមិនបានល្អ មិនដូចនឹងការធ្វើអំពើអាក្រក់នោះទេ!» ការប្រើលេសដោះសារនេះ ហេតុផលនេះ ដើម្បីបដិសេធមិនទទួលយកការចាត់វិធានការពីដំណាក់ព្រះជាម្ចាស់ តើវាត្រឹមត្រូវដែរឬទេ? ទោះបីជាមនុស្សម្នាក់ផ្ដល់លេសដោះសារ និងហេតុផលអ្វីក៏ដោយ ក៏ពួកគេមិនអាចលាក់បាំងអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់បានឡើយ។ នេះទាក់ទងនឹងសារជាតិធម្មជាតិរបស់ពួកគេ ហើយវាជារឿងដែលបញ្ជាក់ច្បាស់បំផុត។ មិនថាមានរឿងអ្វីកើតឡើង ឬអត់ អាកប្បកិរិយារបស់អ្នកចំពោះសេចក្ដីពិត តំណាងឱ្យសារជាតិធម្មជាតិរបស់អ្នក។ វាគឺជាអាកប្បកិរិយារបស់អ្នកចំពោះព្រះជាម្ចាស់។ របៀបដែលអ្នកប្រព្រឹត្តចំពោះព្រះជាម្ចាស់ អាចមើលឃើញដោយគ្រាន់តែមើលពីរបៀបដែលអ្នកប្រព្រឹត្តចំពោះសេចក្ដីពិតប៉ុណ្ណោះ។

អម្បាញ់មិញនេះ តើពួកយើងបានពិភាក្សាអំពីអ្វីខ្លះទាក់ទងនឹងឥរិយាបថនៃការត្រួតត្រាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? (ពួកទទឹងនឹងព្រះគ្រីស្ទចាប់អារម្មណ៍តែលើការត្រួតត្រាមនុស្សប៉ុណ្ណោះ)។ ត្រូវហើយ។ មនុស្សដែលក្រអឺតក្រទមខ្លាំង និងស្រឡាញ់ឋានៈខ្លាំង គឺមាន «ចំណាប់អារម្មណ៍» យ៉ាងខ្លាំងក្នុងការត្រួតត្រាមនុស្ស។ «ចំណាប់អារម្មណ៍» នេះមិនមែនជារឿងវិជ្ជមានទេ វាគឺជាបំណងប្រាថ្នា និងមហិច្ឆតា វាជារឿងអវិជ្ជមាន ហើយវាមានន័យបន្ទាបបន្ថោក។ ហេតុអ្វីបានជាពួកគេចាប់អារម្មណ៍ក្នុងការត្រួតត្រាមនុស្ស? បើមើលតាមទិដ្ឋភាពសត្យានុម័ត វាគឺជាធម្មជាតិរបស់ពួកគេ ប៉ុន្តែមានមូលហេតុមួយទៀត៖ មនុស្សដែលចង់ត្រួតត្រាអ្នកដទៃ មានចំណង់ និងក្ដីស្រឡាញ់យ៉ាងពិសេសចំពោះឋានៈ កេរ្តិ៍ឈ្មោះ លាភសក្ការៈ ភាពក្អេងក្អាង និងអំណាច។ តើខ្ញុំអាចនិយាយបែបនេះបានទេ? (បាន)។ ហើយតើចំណង់ និងក្ដីស្រឡាញ់ដ៏ពិសេសនោះ មិនស្រដៀងទៅនឹងសាតាំងទេឬអី? តើនេះមិនមែនជាសារជាតិរបស់សាតាំងទេឬអី? សាតាំងគិតពេញមួយថ្ងៃពីរបៀបបំភាន់ និងត្រួតត្រាមនុស្ស។ ជារៀងរាល់ថ្ងៃ វាបញ្ជ្រាបគំនិត និងទស្សនៈដែលខុសទំនងទៅដល់មនុស្ស មិនថាតាមរយៈការបញ្ជ្រាប និងការអប់រំ ឬតាមរយៈវប្បធម៌ប្រពៃណី ឬតាមរយៈវិទ្យាសាស្ត្រ ចំណេះដឹងខ្ពង់ខ្ពស់ និងការបង្រៀននោះទេ ហើយកាលណាវាកាន់តែបញ្ជ្រាបរឿងទាំងនេះទៅដល់មនុស្ស នោះមនុស្សកាន់តែថ្វាយបង្គំវា។ តើសាតាំងមានគោលបំណងអ្វី ក្នុងការបញ្ជ្រាបរឿងទាំងនេះទៅដល់មនុស្ស? នៅពេលដែលវាធ្វើបែបនេះរួចរាល់ មនុស្សនឹងមានគំនិតរបស់វា។ ពួកគេមានទស្សនវិជ្ជា និងរបៀបរស់នៅរបស់វា។ នេះប្រៀបបាននឹងសាតាំងចាក់ឫសនៅក្នុងដួងចិត្តរបស់មនុស្សអ៊ីចឹង។ ពួកគេរស់នៅដោយពឹងផ្អែកលើសាតាំង ហើយការរស់នៅរបស់ពួកគេ គឺជាការរស់នៅរបស់សាតាំង ពោលគឺវាជាការរស់នៅរបស់ពួកអារក្ស។ តើមិនមែនអ៊ីចឹងទេឬអី? តើនេះមិនមែនជាធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទដែលត្រួតត្រាមនុស្សទេឬអី? ពួកគេចង់ធ្វើឱ្យអ្នកដទៃទាំងអស់ក្លាយជាមនុស្សដូចពួកគេ ពួកគេចង់ឱ្យមនុស្សគ្រប់គ្នារស់នៅដើម្បីពួកគេ ស្ថិតនៅក្រោមការចាត់ចែងរបស់ពួកគេ និងធ្វើរឿងផ្សេងៗសម្រាប់ពួកគេ។ ហើយអ្វីៗគ្រប់យ៉ាងត្រូវតែស្ថិតនៅក្រោមការត្រួតត្រារបស់ពួកគេ៖ គំនិត និងសម្ដីរបស់មនុស្ស របៀបនិយាយ គំនិត និងទស្សនៈរបស់ពួកគេ ទស្សនវិស័យ និងអាកប្បកិរិយាដែលពួកគេប្រព្រឹត្ត សូម្បីតែអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ សេចក្ដីជំនឿរបស់ពួកគេ ព្រមទាំងការប្ដេជ្ញាចិត្ត និងសេចក្ដីប្រាថ្នារបស់ពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួន គឺអ្វីៗទាំងអស់នេះត្រូវតែស្ថិតនៅក្រោមការត្រួតត្រារបស់ពួកគេ។ តើការត្រួតត្រានោះចាក់ឫសជ្រៅកម្រិតណា? ដំបូង ពួកគេលាងខួរក្បាល និងបញ្ជ្រាបមនោគមវិជ្ជាដល់មនុស្ស បន្ទាប់មក ពួកគេបន្តធ្វើឱ្យមនុស្សគ្រប់គ្នាធ្វើរឿងដូចគ្នាទៅនឹងអ្វីដែលពួកគេធ្វើដែរ។ ពួកគេក្លាយជា «ឪពុកធំ»។ ដើម្បីធ្វើឱ្យមនុស្សក្លាយជាបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់វិធីសាស្ត្រជាច្រើន៖ មានការបំភាន់ ការបញ្ជ្រាបគំនិត ការគំរាមកំហែង ហើយមានអ្វីទៀត? (ការវាយប្រហារផ្លូវចិត្ត)។ នោះគឺជាផ្នែកមួយនៃការបំភាន់។ មានអ្វីទៀត? (ការបង្ខិតបង្ខំ និងការទិញទឹកចិត្តមនុស្ស)។ តើពួកគេទិញទឹកចិត្តមនុស្សដោយរបៀបណា? មនុស្សមួយចំនួនធ្វើរឿងអាក្រក់យ៉ាងគឃ្លើន ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចមើលឃើញរឿងនេះច្បាស់ដែរឬទេ? វាច្បាស់ពេកណាស់សម្រាប់ពួកគេ។ ចុះតើពួកគេចាត់វិធានការឬអត់? ពួកគេមិនធ្វើទេ។ ហើយហេតុអ្វីបានជាពួកគេមិនធ្វើ? ពួកគេចង់ប្រើប្រាស់បញ្ហានេះដើម្បីទិញទឹកចិត្តមនុស្សទាំងនោះ ពួកគេនិយាយទៅកាន់អ្នកទាំងនោះថា៖ «ការដែលមិនចាត់វិធានការលើអ្នក គឺជាការអនុគ្រោះដែលខ្ញុំបានធ្វើសម្រាប់អ្នក។ អ្នកត្រូវតែអរគុណខ្ញុំ។ ខ្ញុំបានឃើញអ្នកធ្វើរឿងអាក្រក់ ប៉ុន្តែខ្ញុំមិនបានរាយការណ៍ពីអ្នកទេ ហើយខ្ញុំក៏មិនបានចាត់វិធានការលើអ្នកដែរ។ ខ្ញុំបានអត់ឱនឱ្យ។ ចាប់ពីពេលនេះតទៅ តើអ្នកមិនជំពាក់គុណខ្ញុំទេឬអី?» បន្ទាប់មក មនុស្សទាំងនោះក៏មានការដឹងគុណចំពោះពួកគេ ហើយចាត់ទុកពួកគេជាអ្នកមានគុណរបស់ខ្លួន។ ពេលនោះ ពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សទាំងនោះ គឺដូចជាជ្រូកដែលរមៀលនៅក្នុងទ្រុងជ្រូកតែមួយអ៊ីចឹង។ ក្នុងពេលដែលពួកគេមានអំណាច ពួកទទឹងនឹងព្រះគ្រីស្ទអាចទិញទឹកចិត្តមនុស្សបែបនេះបាន៖ គឺអស់អ្នកដែលធ្វើអំពើអាក្រក់ អ្នកដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ អ្នកដែលវិនិច្ឆ័យព្រះជាម្ចាស់ដោយសម្ងាត់ និងអ្នកដែលបំផ្លាញកិច្ចការដំណាក់របស់ព្រះជាម្ចាស់ដោយសម្ងាត់។ នេះគឺជាក្រុមមនុស្សអាក្រក់ដែលពួកទទឹងនឹងព្រះគ្រីស្ទការពារ។ តើនេះមិនមែនជាការត្រួតត្រាមួយប្រភេទទេឬអី? (មែនហើយ)។ ការពិតគឺថា ពួកទទឹងនឹងព្រះគ្រីស្ទដឹងច្បាស់នៅក្នុងជម្រៅចិត្តរបស់ពួកគេថា មនុស្សទាំងនេះមិនមែនជាអ្នកដែលការពារផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេសុទ្ធតែដឹងរឿងនេះ គឺយល់គ្នាដោយមិនចាំបាច់និយាយ ដូច្នេះហើយ ពួកគេកំពុងសហការគ្នាយ៉ាងស្អិតរមួត។ «ពួកយើងគឺដូចគ្នាបេះបិទ។ អ្នកមិនគិតគូរពីផលប្រយោជន៍ដំណាក់របស់ព្រះទេ។ អ្នកបោកបញ្ឆោតព្រះ ហើយខ្ញុំក៏ដូចគ្នា អ្នកមិនដេញតាមសេចក្ដីពិតទេ ហើយខ្ញុំក៏មិនដេញតាមដែរ។» ពួកទទឹងនឹងព្រះគ្រីស្ទ ទិញទឹកចិត្តមនុស្សបែបនេះ។ តើនេះមិនមែនជាការទិញទឹកចិត្តពួកគេទេឬអី? (មែនហើយ)។ ពួកគេមិនញញើតនឹងបណ្ដោយឱ្យផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់រងការខាតបង់ឡើយ។ ដោយយកផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់មកប្ដូរ ពួកគេបណ្ដោយឱ្យមនុស្សទាំងនេះធ្វើរឿងអាក្រក់យ៉ាងគឃ្លើន និងរស់នៅពឹងលើដំណាក់របស់ព្រះជាម្ចាស់ដោយមិនធ្វើអ្វីសោះ។ វាហាក់ដូចជាពួកគេកំពុងចិញ្ចឹមមនុស្សទាំងនេះអ៊ីចឹង ហើយមនុស្សទាំងនេះក៏មានការដឹងគុណចំពោះពួកគេដោយមិនដឹងខ្លួន។ នៅពេលដល់ពេលដែលដំណាក់របស់ព្រះជាម្ចាស់ចាត់វិធានការលើមនុស្សអាក្រក់ទាំងនេះ តើពួកគេមើលឃើញពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងដូចម្ដេច? ពួកគេនិយាយប្រាប់ខ្លួនឯងថា៖ «ស្លាប់ហើយ! ពួកគេត្រូវបានដកហូតតំណែងបាត់ទៅហើយ។ ប្រសិនបើពួកគេមិនត្រូវបានដកហូតតំណែងទេ ម្ល៉េះពួកយើងអាចសោយសុខបានមួយរយៈទៀតបាត់ទៅហើយ ដោយមានការគ្របបាំងពីពួកគេ គ្មាននរណាម្នាក់អាចចាត់វិធានការលើខ្ញុំបានឡើយ។» ពួកគេនៅតែមានអារម្មណ៍អាឡោះអាល័យពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងខ្លាំង! នេះសបញ្ជាក់ឱ្យឃើញថា រឿងទាំងអស់នេះដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺជាការបង្អាក់ និងការរំខាន ជារឿងដែលបំភាន់មនុស្ស និងជាអំពើអាក្រក់ដែលប្រឆាំងនឹងព្រះជាម្ចាស់។ ហើយបុគ្គលណាក៏ដោយដែលមិនស្រឡាញ់សេចក្ដីពិត នឹងមិនស្អប់អំពើអាក្រក់ទាំងនេះឡើយ ហើយពួកគេថែមទាំងលាក់បាំងឱ្យអំពើទាំងនោះទៀតផង។ ជាឧទាហរណ៍ មានអ្នកដឹកនាំម្នាក់ដែលបានការពារពួកទទឹងនឹងព្រះគ្រីស្ទ។ ខាងលើបានសួរគាត់ថា តើមាននរណាម្នាក់នៅក្នុងពួកជំនុំកំពុងបង្កការបង្អាក់ និងការរំខាន ឬធ្វើរឿងអាក្រក់យ៉ាងគឃ្លើន ឬថាតើមានពួកទទឹងនឹងព្រះគ្រីស្ទណាម្នាក់កំពុងបំភាន់មនុស្សឬអត់។ អ្នកដឹកនាំនោះបាននិយាយថា៖ «អឺ ខ្ញុំនឹងសួរនាំមើលសិន។ ចាំខ្ញុំត្រួតពិនិត្យមើលឱ្យអ្នក។» តើនេះមិនមែនជាផ្នែកមួយនៃកិច្ចការរបស់គាត់ទេឬអី? តាមរយៈសម្លេងបែបនេះ «ចាំខ្ញុំត្រួតពិនិត្យមើលឱ្យអ្នក» គាត់បានធ្វើឱ្យតែរួចពីដៃជាមួយខាងលើ ហើយពួកគេមិនបានឮដំណឹងអ្វីទៀតទេបន្ទាប់ពីនោះមក។ គាត់មិនបានត្រួតពិនិត្យមើលទេ គាត់មិនចង់ធ្វើឱ្យមនុស្សទាំងនោះទាស់ចិត្តឡើយ! ហើយនៅពេលដែលខាងលើបានសួរគាត់ម្ដងទៀតថា៖ «តើអ្នកបានត្រួតពិនិត្យមើលហើយឬនៅ?» គាត់បាននិយាយថា៖ «ខ្ញុំបានពិនិត្យហើយ គឺគ្មានទេ។» តើនោះជាការពិតឬ? គាត់គឺជាអាទទឹងនឹងព្រះគ្រីស្ទដ៏ធំបំផុត ជាជនល្មើសចម្បងដែលរំខានដល់កិច្ចការរបស់ពួកជំនុំ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់។ គាត់ផ្ទាល់គឺជាអាទទឹងនឹងព្រះគ្រីស្ទទៅហើយ តើមានអ្វីដែលគាត់ត្រូវត្រួតពិនិត្យមើលទៀតនោះ? ដោយមានគាត់នៅទីនោះ ទោះបីជាមនុស្សនៅក្រោមបង្គាប់គាត់ធ្វើរឿងអាក្រក់អ្វីក៏ដោយ ទោះបីជាពួកគេបង្កការបង្អាក់ និងការរំខានអ្វីក៏ដោយ ក៏គ្មាននរណាម្នាក់អាចត្រួតពិនិត្យមើលរឿងទាំងនេះបានឡើយ។ គាត់បានរារាំងពួកគេមិនឱ្យធ្វើដូច្នេះឡើយ។ ន័យបញ្ជាក់ត្រង់នេះគឺថា ក្នុងកាលៈទេសៈបែបនេះ តើគាត់មិនបានបំបែកមនុស្សនៅក្រោមបង្គាប់គាត់ចេញពីព្រះជាម្ចាស់ទេឬអី? គាត់ពិតជាបានធ្វើមែន។ ហើយតើមនុស្សទាំងនោះស្ដាប់តាមនរណា បន្ទាប់ពីត្រូវបានគាត់បំបែកចេញពីព្រះជាម្ចាស់នោះ? តើពួកគេមិនស្ដាប់តាមគាត់ទេឬអី? ដូច្នេះហើយ គាត់ក៏បានក្លាយជាជនពាលប្រចាំភូមិ ជាមេចោរ ជាជនផ្ដាច់ការប្រចាំតំបន់ ពោលគឺគាត់បានដាក់មនុស្សទាំងនោះឱ្យស្ថិតនៅក្រោមការត្រួតត្រារបស់គាត់។ តើគាត់បានប្រើវិធីសាស្ត្រអ្វី? គាត់បានបោកប្រាស់ខាងលើ និងបញ្ឆោតអ្នកនៅក្រោមបង្គាប់គាត់។ ចំពោះអ្នកនៅក្រោមបង្គាប់គាត់ គាត់បានទិញទឹកចិត្តពួកគេ និងនិយាយពាក្យពីរោះៗ ហើយចំពោះខាងលើ គាត់បានប្រើល្បិចបោកប្រាស់ ដោយគាត់មិនឱ្យខាងលើដឹងពីអ្វីដែលកំពុងកើតឡើងនៅខាងក្រោមឡើយ។ គាត់មិនបាននិយាយអ្វីពីរឿងនេះប្រាប់ខាងលើទេ ហើយគាត់ថែមទាំងបានបង្កើតរូបភាពបន្លំទៀតផង។ តើរូបភាពបន្លំអ្វីដែលគាត់បានបង្កើត? គាត់បាននិយាយទៅកាន់ខាងលើថា៖ «មាននរណាម្នាក់នៅក្នុងពួកជំនុំរបស់យើង ដែលបងប្អូនប្រុសស្រីទាំងអស់រាយការណ៍ថាមានភាពជាមនុស្សមិនល្អ មានចិត្តព្យាបាទយ៉ាងខ្លាំង និងមិនអាចបំពេញភារកិច្ចអ្វីបានឡើយ។ តើអ្នកយល់យ៉ាងណាដែរ តើខ្ញុំអាចចាត់វិធានការលើនាងបានទេ?» បើស្ដាប់តាមសម្ដីរបស់គាត់ វាច្បាស់ណាស់តាមរយៈការសម្ដែងចេញរបស់បុគ្គលនោះ ថានាងគឺជាមនុស្សអាក្រក់ដែលគួរតែត្រូវចាត់វិធានការ។ ដូច្នេះ ខាងលើក៏បាននិយាយថា៖ «បើដូច្នោះមែន អ្នកអាចចាត់វិធានការលើនាងបាន។ តើអ្នករាល់គ្នាបានចាត់វិធានការលើនាងហើយឬនៅ?» គាត់បាននិយាយថា៖ «ពួកយើងបានចាត់វិធានការលើនាងកាលពីខែមុន ហើយបានបោសសម្អាតនាងចេញហើយ។» តើការពិតពិតជាដូចអ្វីដែលគាត់បាននិយាយមែនឬ? តើមានរឿងអ្វីកើតឡើងពិតប្រាកដ បន្ទាប់ពីមានការសួរនាំយ៉ាងលម្អិតនោះ? បុគ្គលនោះមិនចុះសម្រុងជាមួយគាត់ទេ។ ហើយវាមានមូលហេតុដែលពួកគេមិនចុះសម្រុងនឹងគ្នា៖ អ្នកដឹកនាំនេះមិនបានធ្វើកិច្ចការជាក់ស្ដែងទេ ហើយគាត់តែងតែបង្កើតបក្សពួក និងក្រុមនៅក្នុងចំណោមបងប្អូនប្រុសស្រី គឺគាត់បានបង្ហាញការសម្ដែងចេញជាអាទទឹងនឹងព្រះគ្រីស្ទ ហើយបុគ្គលនោះអាចញែកដឹងអំពីគាត់បាន ព្រមទាំងបានរាយការណ៍ និងលាតត្រដាងពីបញ្ហាទាំងនោះ។ ភ្លាមៗនៅពេលដែលនាងបានរាយការណ៍ នាងត្រូវបានបរិវាររបស់អ្នកដឹកនាំនោះចាប់បាន ហើយជាលទ្ធផល នាងត្រូវបានគាត់ធ្វើបាប និងបោសសម្អាតចេញ។ អាទទឹងនឹងព្រះគ្រីស្ទនេះ បានធ្វើកិច្ចការយ៉ាងល្អក្នុងការញុះញង់អ្នកនៅក្រោមបង្គាប់គាត់ទាំងអស់ឱ្យក្រោកឈរប្រឆាំងនឹងបុគ្គលនោះ និងបដិសេធនាង ហើយទីបំផុត គាត់បានចាត់វិធានការលើបុគ្គលនោះ និងបោសសម្អាតនាងចេញ បន្ទាប់មក គាត់ក៏បានរាយការណ៍ «ដំណឹងល្អ» នេះទៅខាងលើ។ តាមពិតទៅ នោះមិនមែនជារឿងដែលកំពុងកើតឡើងពិតប្រាកដឡើយ។ តើរឿងបែបនេះមានកើតឡើងនៅក្នុងពួកជំនុំដែរឬទេ? គឺមាន។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ គាបសង្កត់បងប្អូនប្រុសស្រី ពួកគេគាបសង្កត់អ្នកដែលអាចញែកដឹងអំពីពួកគេ និងរាយការណ៍ពីបញ្ហារបស់ពួកគេ ក៏ដូចជាអ្នកដែលអាចមើលធ្លុះដល់សារជាតិធម្មជាតិរបស់ពួកគេផងដែរ។ ពួកគេថែមទាំងប្ដឹងផ្ដល់ជនរងគ្រោះរបស់ពួកគេមុនទៀតផង ដោយរាយការណ៍ទៅខាងលើថា មនុស្សទាំងនោះហើយដែលជាអ្នកបង្កការរំខាន។ តើនរណាជាអ្នកបង្កការរំខានពិតប្រាកដ? គឺពួកទទឹងនឹងព្រះគ្រីស្ទហ្នឹងហើយ ដែលកំពុងរំខាន និងត្រួតត្រាពួកជំនុំ។

តើពួកទទឹងនឹងព្រះគ្រីស្ទមានល្បិចកលអ្វីខ្លះ ដើម្បីធ្វើឱ្យមនុស្សចុះចូលនឹងពួកគេ? ល្បិចកលមួយក្នុងចំណោមនោះ គឺការប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីត្រួតត្រាអ្នក គឺត្រួតត្រាគំនិតរបស់អ្នក វិធីសាស្ត្ររបស់អ្នក ផ្លូវដែលអ្នកដើរ និងសូម្បីតែភារកិច្ចដែលអ្នកបំពេញ តាមរយៈអំណាចដែលពួកគេក្ដោបក្ដាប់។ ប្រសិនបើអ្នកស្និទ្ធស្នាលនឹងពួកគេ ពួកគេនឹងផ្ដល់ឱ្យអ្នកនូវភារកិច្ចស្រាលៗ ដែលអាចឱ្យអ្នកលេចធ្លោបាន។ ប្រសិនបើអ្នកតែងតែមិនស្ដាប់បង្គាប់ពួកគេ ហើយតែងតែចង្អុលបង្ហាញពីកំហុសរបស់ពួកគេ និងលាតត្រដាងពីបញ្ហានៃសេចក្ដីពុករលួយរបស់ពួកគេ នោះពួកគេនឹងរៀបចំឱ្យអ្នកធ្វើកិច្ចការដែលមនុស្សមិនចូលចិត្ត ឧទាហរណ៍ ការឱ្យបងស្រីវ័យក្មេងម្នាក់ធ្វើកិច្ចការកខ្វក់ និងនឿយហត់។ ពួកគេរៀបចំកិច្ចការស្រាលៗ និងស្អាតបាត សម្រាប់នរណាក៏ដោយដែលស្និទ្ធស្នាលនឹងពួកគេ ចេះបញ្ឆោរពួកគេ និងតែងតែនិយាយអ្វីដែលពួកគេចង់ឮ។ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះមនុស្ស និងត្រួតត្រាពួកគេ។ ពោលគឺ នៅពេលនិយាយដល់អំណាចលើការរៀបចំបុគ្គលិក និងការផ្លាស់ប្ដូរតួនាទី ថាតើនរណាធ្វើអ្វី គឺអាស្រ័យលើពួកគេទាំងអស់ ពួកគេគឺជាអ្នកត្រួតត្រាតែឯង។ តើនេះគ្រាន់តែជាប្រភេទនៃមហិច្ឆតា និងបំណងប្រាថ្នាប៉ុណ្ណោះឬ? ទេ មិនមែនទេ។ តើនេះមិនស្របគ្នាទាំងស្រុងទៅនឹងចំណុចទីប្រាំបីនៃការសម្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី ដែលថា «ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ»? តើ «ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ» សំដៅលើអ្វី? តើការសម្ដែងចេញនេះ ខុសត្រង់ណា? តើវាខុសក្នុងលក្ខណៈបែបណាដែរ? គឺត្រង់ថា អ្វីដែលពួកគេចង់ឱ្យមនុស្សចុះចូលនោះ គឺប្រឆាំងនឹងសេចក្ដីពិតទាំងស្រុង។ វាមិនស្របតាមគោលការណ៍សេចក្ដីពិតឡើយ។ វាប្រឆាំងទាំងស្រុងទៅនឹងផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ និងប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គ្មានចំណុចណាមួយដែលការពារផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានចំណុចណាមួយដែលស្របតាមសេចក្ដីពិតដែរ។ អ្វីដែលពួកគេចង់ឱ្យមនុស្សចុះចូលនោះ គឺសុទ្ធសឹងតែជាមហិច្ឆតា បំណងប្រាថ្នា ចំណូលចិត្ត ចំណាប់អារម្មណ៍ និងសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេទាំងស្រុង។ តើនេះមិនមែនជាសារជាតិនៃបញ្ហាទេឬអី? នេះគឺជារបៀបមួយដែលសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទសម្ដែងចេញមក។ តើនេះមិនមែនជាការនិយាយចំចំណុចសំខាន់នៃបញ្ហាទេឬអី? របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តនេះ គួរតែងាយស្រួលក្នុងការញែកដឹង។ មានពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួនដែលលើកឡើងនូវទស្សនៈពិតប្រាកដ និងត្រឹមត្រូវ ហើយទោះបីជាមនុស្សមួយចំនួនមិនជឿជាក់ និងមិនអាចទទួលយកទស្សនៈទាំងនោះក៏ដោយ ក៏ពួកអ្នកដឹកនាំទាំងនេះអាចតស៊ូក្នុងការអនុវត្តទស្សនៈដ៏ត្រឹមត្រូវទាំងនោះ និងយកវាទៅអនុវត្តជាក់ស្ដែងបានដែរ។ តើឥរិយាបថនេះ និងឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានភាពខុសគ្នាដូចម្ដេច? ឥរិយាបថទាំងពីរនេះមើលទៅហាក់ដូចជាស្រដៀងគ្នានៅសំបកក្រៅ ប៉ុន្តែមានភាពខុសគ្នានៅក្នុងសារជាតិរបស់វា។ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺការប្រឆាំងនឹងសេចក្ដីពិត និងគោលការណ៍កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដោយចេតនា ដោយធ្វើឱ្យមនុស្សធ្វើតាមអ្វីដែលពួកគេនិយាយ ក្រោមលេសថាពួកគេកំពុងបំពេញភារកិច្ចសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ និងចុះចូលនឹងសេចក្ដីពិត។ នេះគឺជារឿងខុស គឺខុសយ៉ាងធ្ងន់ធ្ងរ និងខុសយ៉ាងមិនសមហេតុផលទាល់តែសោះ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួនប្រកាន់ខ្ជាប់នូវទស្សនៈត្រឹមត្រូវ។ អ្វីដែលស្របតាមគោលការណ៍សេចក្ដីពិត គួរតែត្រូវបានប្រកាន់ខ្ជាប់ នេះមិនមែនជាភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតនោះទេ ហើយវាក៏មិនមែនជាការរឹតត្បិតមនុស្សដែរ តែវាគឺជាការប្រកាន់ខ្ជាប់នូវសេចក្ដីពិត។ ឥរិយាបថទាំងពីរនេះមើលទៅហាក់ដូចជាស្រដៀងគ្នានៅសំបកក្រៅ ប៉ុន្តែមានភាពខុសគ្នានៅក្នុងសារជាតិរបស់វា៖ មួយគឺការប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិត ហើយមួយទៀតគឺការប្រកាន់ខ្ជាប់នូវទស្សនៈខុសឆ្គង។ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺសុទ្ធតែបំពាននឹងសេចក្ដីពិត ជាការប្រទូសរ៉ាយនឹងសេចក្ដីពិត ហើយត្រូវបានជំរុញទាំងស្រុងដោយមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ ហេតុនេះហើយទើបពួកទទឹងនឹងព្រះគ្រីស្ទចង់ឱ្យមនុស្សចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្ដីពិត ឬព្រះជាម្ចាស់ឡើយ។ នេះគឺជាចំណុចស្នូលនៃបញ្ហានេះ។ អ្វីដែលពួកយើងបាននិយាយអម្បាញ់មិញនេះ គឺជាការពិតដែលបានកើតឡើងរួចទៅហើយ។ តើបំណងប្រាថ្នា និងមហិច្ឆតានៅទីនេះសំដៅលើអ្វី? វាសំដៅលើមនុស្សមួយចំនួនដែលមិនធ្វើរឿងច្បាស់ក្រឡែតដូចដែលអាទទឹងនឹងព្រះគ្រីស្ទធ្វើនោះទេ ប៉ុន្តែពួកគេនៅតែមានទំនោរទាំងនេះ។ ពួកគេមានទំនោរ និងការសម្ដែងចេញទាំងនេះ ដែលមានន័យថា ពួកគេមានបំណងប្រាថ្នា និងមហិច្ឆតាទាំងនេះ។ ទោះបីជាពួកគេស្ថិតនៅក្នុងក្រុមណាក៏ដោយ ក៏ពួកគេតែងតែចង់បញ្ជាមនុស្សដូចជាមន្ត្រីម្នាក់អ៊ីចឹង៖ «អ្នក ទៅធ្វើម្ហូបទៅ!» «អ្នក ទៅប្រាប់អ្នកនេះអ្នកនោះទៅ!» «ត្រូវខិតខំបំពេញភារកិច្ចរបស់អ្នក ហើយត្រូវមានភាពស្មោះត្រង់ឱ្យបានច្រើន ព្រះកំពុងតែមើលហើយ!» តើពួកគេចាំបាច់ត្រូវនិយាយរឿងទាំងនោះទេឬអត់? តើនេះជាសម្លេងបែបណាទៅ? តើពួកគេជានរណា ទើបបានជាតែងតែធ្វើខ្លួនដូចជាម្ចាស់ និងជាចៅហ្វាយនាយបែបនេះ? ពួកគេមិនមែនជាអ្វីទាំងអស់ ប៉ុន្តែពួកគេហ៊ាននិយាយរឿងបែបនេះ តើនេះមិនមែនជាការខ្វះវិចារណញ្ញាណទេឬអី? អ្នកខ្លះប្រហែលជានិយាយថា៖ «ពួកគេជាមនុស្សល្ងង់ខ្លៅ។» ប៉ុន្តែ ពួកគេមិនមែនជាមនុស្សល្ងង់ខ្លៅធម្មតាទេ ពួកគេគឺជាមនុស្សល្ងង់ខ្លៅពិសេស។ ពិសេសយ៉ាងម៉េចទៅ? នៅពេលដែលពួកគេជជែក ឬពិភាក្សាអំពីរឿងអ្វីមួយជាមួយនរណាម្នាក់ មិនថាពួកគេត្រូវ ឬខុសក៏ដោយ ទីបំផុតពួកគេត្រូវតែឈ្នះ មិនថាពួកគេត្រូវ ឬខុសក៏ដោយ ពួកគេត្រូវតែជាអ្នកសម្រេចចិត្តចុងក្រោយ ជាអ្នកបញ្ជា និងជាអ្នកធ្វើសេចក្ដីសម្រេចចិត្ត។ ទោះបីជាពួកគេមានឋានៈអ្វីក៏ដោយ ក៏ពួកគេចង់ធ្វើជាអ្នកសម្រេចចិត្តដែរ។ ប្រសិនបើមានអ្នកផ្សេងឈ្នះដោយការបញ្ចេញមតិយោបល់ដ៏ត្រឹមត្រូវ ពួកគេនឹងខឹង ពួកគេបោះបង់កិច្ចការរបស់ពួកគេចោល ហើយបដិសេធមិនធ្វើអ្វីទៀតឡើយ គឺពួកគេឈប់ធ្វើ ដោយនិយាយថា៖ «អ្នករាល់គ្នាអាចនិយាយអ្វីក៏បានតាមតែអ្នករាល់គ្នាចង់និយាយទៅ យ៉ាងណាក៏អ្នករាល់គ្នាមិនធ្វើតាមអ្វីដែលខ្ញុំនិយាយដែរ!» តើពួកគេគ្មានមហិច្ឆតា និងបំណងប្រាថ្នានោះទេឬអី? តើមានផលវិបាកអ្វីខ្លះកើតឡើង នៅពេលដែលមនុស្សបែបនេះធ្វើជាម្ចាស់ និងជាចៅហ្វាយនាយ នៅពេលដែលពួកគេក្លាយជាអ្នកមើលការខុសត្រូវ និងនៅពេលដែលពួកគេក្លាយជាអ្នកដឹកនាំ? ពួកគេក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទពេញលក្ខណៈតែម្ដង។ តើអ្នករាល់គ្នាមានការសម្ដែងចេញបែបនេះឬទេ? នោះមិនមែនជារឿងល្អឡើយ! តើវាមិនមែនជាភយន្តរាយដ៏ធំសម្បើមទេឬអី ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ម្នាក់មិនទទួលបានសេចក្ដីពិត ប៉ុន្តែបែរជាក្លាយជាអាទទឹងនឹងព្រះគ្រីស្ទទៅវិញនោះ?

តើអ្នកគ្មានជំនឿ មើលមកមនុស្សយ៉ាងដូចម្ដេច? នៅពេលដែលពួកគេជួបមនុស្សម្នាក់ ដំបូង ពួកគេមើលទៅលើរូបរាង និងសម្លៀកបំពាក់របស់គេ។ នៅពេលដែលពួកគេស្ដាប់អ្នកដទៃនិយាយ ពួកគេតែងតែចង់ដឹងថាតើអ្នកទាំងនោះមានចំណេះដឹងឬអត់។ ប្រសិនបើពួកគេឃើញថារូបរាង និងសម្លៀកបំពាក់របស់អ្នកមិនសូវទាក់ទាញ ហើយអ្នកមិនសូវមានការអប់រំ ឬមិនសូវមានចំណេះដឹងទេ ពួកគេនឹងមើលងាយអ្នក ហើយចង់មានប្រៀបលើអ្នក នៅពេលដែលពួកគេនិយាយជាមួយអ្នក។ ខ្ញុំនិយាយថា៖ «ប្រសិនបើអ្នកចង់ជជែកវែកញែក ក៏ជជែកបន្តទៀតទៅ អ្នកនិយាយចុះ។» ខ្ញុំនៅស្ងៀម ខ្ញុំព្រមចាញ់។ មនុស្សភាគច្រើននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ស្ដាប់តាមខ្ញុំ ទោះបីជាខ្ញុំទៅទីណាក៏ដោយ។ ដូច្នេះ ខ្ញុំស្វែងរកឱកាសដើម្បីស្ដាប់អ្នកដទៃនិយាយ ដើម្បីទុកឱ្យអ្នកដទៃនិយាយឱ្យបានច្រើន ខ្ញុំកំពុងព្យាយាមទុកឱ្យមនុស្សគ្រប់គ្នានិយាយចេញពីចិត្ត និងនិយាយអំពីការលំបាកនៅក្នុងខ្លួនពួកគេ ព្រមទាំងចំណេះដឹងរបស់ពួកគេ។ ពេលខ្ញុំស្ដាប់ ខ្ញុំអាចឮពីសេចក្ដីវៀចវេរមួយចំនួន។ ខ្ញុំអាចឮពីបញ្ហា និងចំណុចខ្វះខាតមួយចំនួនរបស់ពួកគេ ថាតើមានបញ្ហាអ្វីខ្លះកើតឡើងចំពោះផ្លូវដែលពួកគេដើរ ហើយទិដ្ឋភាពណាមួយនៃកិច្ចការរបស់ពួកជំនុំដែលមិនត្រូវបានធ្វើឡើងយ៉ាងល្អ តើមានបញ្ហាអ្វីខ្លះដែលនៅសេសសល់ ហើយថាតើបញ្ហាទាំងនោះត្រូវការការដោះស្រាយឬអត់។ ខ្ញុំផ្ដោតអារម្មណ៍ទៅលើការស្ដាប់រឿងទាំងនេះ។ ប្រសិនបើពួកយើងកំពុងជជែកវែកញែកអំពីបញ្ហាអ្វីមួយ ជាឧទាហរណ៍ ប្រសិនបើខ្ញុំនិយាយថាពែងមួយធ្វើពីក្រដាស ហើយអ្នកនៅតែទទូចនិយាយថាវាធ្វើពីប្លាស្ទិក ខ្ញុំនឹងនិយាយថា៖ «មិនអីទេ។ អ្នកនិយាយត្រូវហើយ។» ខ្ញុំនឹងមិនជជែកវែកញែកជាមួយអ្នកឡើយ។ មនុស្សមួយចំនួនគិតថា៖ «ប្រសិនបើព្រះអង្គត្រឹមត្រូវ ហេតុអ្វីបានជាព្រះអង្គមិនជជែកវែកញែក?» វាអាស្រ័យទៅលើបញ្ហានោះ។ ប្រសិនបើវាជារឿងដែលពាក់ព័ន្ធនឹងសេចក្ដីពិត វាជារឿងត្រឹមត្រូវដែលអ្នកត្រូវស្ដាប់តាមខ្ញុំ ប្រសិនបើវាជារឿងខាងក្រៅ នោះមិនថាអ្នករាល់គ្នានិយាយយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងមិនលូកដៃចូលឡើយ រឿងបែបនេះគ្មានពាក់ព័ន្ធអ្វីនឹងខ្ញុំទេ។ ការជជែកវែកញែកអំពីរឿងបែបនេះ គឺគ្មានប្រយោជន៍ឡើយ។ មានមនុស្សមួយចំនួនដែលពិភាក្សាអំពីកិច្ចការរដ្ឋមួយចំនួន។ ខ្ញុំនិយាយទៅកាន់ពួកគេថា៖ «តាមដែលខ្ញុំយល់ រឿងនោះគឺបែបនេះ។» ខ្ញុំបន្ថែមពាក្យ «តាមដែលខ្ញុំយល់» នៅខាងដើម នេះបង្ហាញពីការស្គាល់ខ្លួនឯងបន្តិចបន្តួច។ ខ្ញុំលើកយកការពិតមួយដែលខ្ញុំដឹងមកពន្យល់ពីរឿងនេះ ដោយនិយាយថា៖ «ស្ថានភាពបច្ចុប្បន្នគឺបែបនេះ ប៉ុន្តែប្រសិនបើមានកាលៈទេសៈពិសេសណាមួយ ខ្ញុំមិនដឹងពីរឿងទាំងនោះទេ។» អ្វីដែលខ្ញុំអាចធ្វើបាន គឺវាយតម្លៃបញ្ហានេះដោយផ្អែកលើការពិតបែបនេះ ប៉ុន្តែខ្ញុំមិនមែនកំពុងអួតបង្ហាញថាខ្ញុំដឹងច្រើនប៉ុណ្ណានោះទេ។ ខ្ញុំគ្រាន់តែផ្ដល់ព័ត៌មានបន្តិចបន្តួចដល់ពួកគេទុកជាការពិចារណាប៉ុណ្ណោះ ខ្ញុំមិនមានបំណងតាំងខ្លួននៅឋានៈខ្ពស់ជាងពួកគេ ហើយគាបសង្កត់ពួកគេ ដើម្បីបង្ហាញពួកគេថាខ្ញុំឆ្លាតវៃប៉ុណ្ណា ថាខ្ញុំដឹងគ្រប់យ៉ាង ហើយថាពួកគេមិនដឹងអ្វីសោះនោះទេ។ នោះមិនមែនជាទស្សនៈរបស់ខ្ញុំឡើយ។ នៅពេលដែលមនុស្សមួយចំនួនកំពុងជជែកលេងជាមួយខ្ញុំ ខ្ញុំលើកឡើងពីព័ត៌មានបន្តិចបន្តួចដែលពួកគេមិនដឹង ហើយពួកគេនិយាយថា៖ «អ្នកចំណាយពេលពេញមួយថ្ងៃតែនៅក្នុងផ្ទះ តើអ្នកដឹងអ្វីទៅ?» ពួកគេមិនដឹងព័ត៌មាននោះទេ ប៉ុន្តែពួកគេចង់ជជែកវែកញែក និងតទល់ជាមួយខ្ញុំអំពីរឿងនេះ។ ខ្ញុំនិយាយថា៖ «ត្រូវហើយ។ ខ្ញុំមិនចេញក្រៅទេ ប៉ុន្តែខ្ញុំដឹងរឿងមួយនេះ។ ខ្ញុំគ្រាន់តែប្រាប់អ្នកពីរឿងនេះប៉ុណ្ណោះ ហើយមានតែប៉ុណ្ណឹងឯង ជឿឬមិនជឿស្រេចតែអ្នក។» តើមានអ្វីដែលត្រូវជជែកវែកញែកអំពីរឿងនេះទៅ? ការជជែកវែកញែកអំពីរឿងបែបនេះ គឺជានិស្ស័យ។ មនុស្សមួយចំនួនថែមទាំងចង់ប្រកួតប្រជែងយកឈ្នះចាញ់ នៅពេលនិយាយដល់រឿងខាងក្រៅ ដោយនិយាយថា៖ «តើអ្នកដឹងពីរឿងនេះដោយរបៀបណា? ហេតុអ្វីបានជាខ្ញុំមិនដឹងពីរឿងនេះ? ហេតុអ្វីបានជាអ្នកអាចនិយាយរៀបរាប់ពីរឿងនេះបានយ៉ាងក្បោះក្បាយ ចំណែកឯខ្ញុំមិនអាចនិយាយបាន?» ជាឧទាហរណ៍ ខ្ញុំនិយាយថា៖ «ប៉ុន្មានឆ្នាំដែលខ្ញុំស្នាក់នៅទីនេះ ខ្ញុំបានរកឃើញចំណុចពិសេសមួយអំពីអាកាសធាតុ៖ គឺវាមានសភាពសើមគួរសម។» នេះគឺជាការសង្កេតដែលខ្ញុំទទួលបាន បន្ទាប់ពីស្នាក់នៅទីនេះអស់រយៈពេលយ៉ាងយូរ វាគឺជាការពិត។ ប៉ុន្តែ មនុស្សមួយចំនួនឮបែបនេះ ហើយនិយាយថា៖ «តើវាពិតជាអ៊ីចឹងមែនឬ? ចុះហេតុអ្វីបានជាខ្ញុំមិនមានអារម្មណ៍ថាសើមសោះអ៊ីចឹង?» គ្រាន់តែអ្នកមិនមានអារម្មណ៍ថាសើម វាមិនមែនមានន័យថាវាមិនសើមនោះទេ។ អ្នកមិនអាចគ្រាន់តែផ្អែកលើអ្វីដែលអ្នកមានអារម្មណ៍នោះទេ អ្នកត្រូវតែផ្អែកលើទិន្នន័យ។ ការព្យាករណ៍អាកាសធាតុប្រចាំថ្ងៃមានភាពលម្អិតយ៉ាងខ្លាំង ហើយនៅពេលដែលអ្នកបានមើលវាច្រើនដង អ្នកនឹងដឹងថា តាមពិតទៅ ទីនេះពិតជាសើមមែន។ វាមិនមែនជារឿងដែលខ្ញុំគ្រាន់តែស្រមៃនោះទេ ហើយខ្ញុំក៏មិនមែនកំពុងនិយាយដោយផ្អែកលើអារម្មណ៍ដែរ។ ហើយហេតុអ្វីបានជាដូច្នេះ? គឺតែងតែមានស្លែដុះនៅតាមគល់ជញ្ជាំងដែលត្រូវម្លប់ពេញមួយឆ្នាំ។ នៅរដូវផ្ការីក មានកន្លែងខ្លះដែលគេមិនហ៊ានដើរនោះទេ ព្រោះវារអិលខ្លាំងណាស់។ ការសង្កេតនេះកើតចេញពីការឆ្លងកាត់វាផ្ទាល់ ការមើលឃើញវាផ្ទាល់នឹងភ្នែក និងការមានអារម្មណ៍ដឹងពីវាផ្ទាល់។ ការនិយាយបែបនេះ មិនមែនជាការនិយាយផ្ទុយពីការពិតទេ តើមែនឬទេ? ប៉ុន្តែ មានមនុស្សមួយចំនួនដែលតទល់នឹងខ្ញុំអំពីរឿងទាំងនេះ នៅពេលដែលពួកគេនិយាយជាមួយខ្ញុំ។ ខ្ញុំនិយាយថាទីនេះសើម ហើយពួកគេគ្រាន់តែនិយាយថាវាមិនសើមទេ។ តើពួកគេមិនមែនជាមនុស្សមិនដឹងខ្យល់អីទេឬអី? (មែនហើយ)។ សម្ដីខ្លះត្រូវបាននិយាយឡើងដោយផ្អែកលើតថភាពជាក់ស្ដែង ព្រោះវាចេញមកពីបទពិសោធ ហើយមិនមែនស្រមៃឡើងដោយគ្មានមូលដ្ឋាននោះទេ។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាមិនមែនជាការស្រមៃ? ពីព្រោះមានការរៀបរាប់ពីព័ត៌មានលម្អិតយ៉ាងច្បាស់លាស់ យ៉ាងល្អិតល្អន់ និងមានលក្ខណៈជាប្រព័ន្ធ ហើយនៅពេលដែលមនុស្សម្នាក់មើលឃើញ និងឆ្លងកាត់អ្វីដែលត្រូវបានរៀបរាប់នៅក្នុងសម្ដីទាំងនោះ វាគឺស្របគ្នាបេះបិទទៅនឹងអ្វីដែលបាននិយាយ។ បើដូច្នេះ តើសម្ដីទាំងនោះមិនត្រឹមត្រូវទេឬអី? (ត្រឹមត្រូវ)។ ប៉ុន្តែ ទោះបីជាមានសម្ដីដ៏ត្រឹមត្រូវទាំងនេះក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនដែលតែងតែចូលចិត្តជជែកវែកញែក ហើយពួកគេជជែកវែកញែកជាមួយខ្ញុំតាមរបៀបនេះ។ តើពួកគេកំពុងជជែកវែកញែកដើម្បីអ្វី? តើនេះជាការប្រយុទ្ធស្លាប់រស់ឬ? តើពួកគេកំពុងប្រយុទ្ធដើម្បីជីវិតរបស់ពួកគេឬ? នោះមិនមែនជាអ្វីដែលពួកគេកំពុងជជែកវែកញែកនោះទេ ពួកគេគ្រាន់តែចង់ប្រកួតប្រជែងថាតើនរណាដឹងច្រើនជាងប៉ុណ្ណោះ។ ពួកគេគ្រាន់តែចូលចិត្តជជែកវែកញែក នេះគឺជានិស្ស័យ។ តើអ្នករាល់គ្នាគិតថាមនុស្សបែបនេះគួរត្រូវបានប្រព្រឹត្តចំពោះយ៉ាងដូចម្ដេច? តើពួកគេចាំបាច់ត្រូវតែត្រូវបានលាតត្រដាង និងជជែកវែកញែកជាមួយរហូតដល់អ្នកខឹងមុខក្រហមឬអត់? (ទេ។) ជាមួយមនុស្សល្ងង់ខ្លៅបែបនេះ ការជជែកវែកញែកគឺគ្មានប្រយោជន៍ឡើយ។ វាធ្វើឱ្យខ្លួនឯងអាប់ឱន។ គ្រាន់តែបណ្ដោយពួកគេទៅ។ តើធ្វើបែបនេះមិនបានទេឬអី? តើមានប្រយោជន៍អ្វីក្នុងការជជែកវែកញែកជាមួយមនុស្សល្ងង់ខ្លៅ និងរោលរាលបែបនេះ? ប្រសិនបើមានការជជែកវែកញែក ឬការជជែកដេញដោល ដោយសារតែនរណាម្នាក់មិនយល់ពីរឿងអ្វីមួយដែលពាក់ព័ន្ធនឹងសេចក្ដីពិត នោះមិនអីទេ ប៉ុន្តែតើវាមិនមែនជាភាពល្ងង់ខ្លៅទេឬអី ក្នុងការជជែកវែកញែកអំពីរឿងខាងក្រៅទាំងនេះ? និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ជាចម្បង គឺការមិនទទួលយកសេចក្ដីពិត ការមានភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត ព្រមទាំងការមិនពេញចិត្តនឹងសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទ សូម្បីតែពាក្យសម្ដីត្រឹមត្រូវណាមួយ ឬការលើកឡើង និងសម្ដីដែលស្របតាមការពិត ក៏ពួកគេមិនទទួលយកដែរ ហើយពួកគេនឹងស្រាវជ្រាវពីរឿងទាំងនោះ ព្រមទាំងតទល់ និងជជែកវែកញែកជាមួយអ្នកអំពីរឿងទាំងនោះទៀតផង កុំថាឡើយដល់ទៅសេចក្ដីពិតនោះ។ តើនេះមិនមែនជានិស្ស័យទេឬអី? (មែនហើយ)។ តើវាជានិស្ស័យអ្វី? គឺភាពក្រអឺតក្រទម។ អ្វីដែលពួកគេចង់មានន័យនោះគឺ៖ «អ្នកគ្រាន់តែយល់ពីសេចក្ដីពិតបន្តិចបន្តួចប៉ុណ្ណោះ តើមែនទេ? អ្នកមិនយល់ពីរឿងខាងក្រៅទេ ដូច្នេះ វាជារឿងត្រឹមត្រូវហើយដែលអ្នកត្រូវស្ដាប់ខ្ញុំអំពីរឿងទាំងនោះ! កុំចេះតែនិយាយផ្ដេសផ្ដាស វាពិតជាធ្វើឱ្យខ្ញុំខឹងណាស់។ រឿងខាងក្រៅទាំងនេះ មិនមែនជាកិច្ចការដែលអ្នកត្រូវចាត់ចែងឡើយ។ ចំពោះទំនួលខុសត្រូវរបស់អ្នក ចំពោះការនិយាយសេចក្ដីពិត ខ្ញុំនឹងស្ដាប់អ្នក ប៉ុន្តែឈប់និយាយអំពីរឿងខាងក្រៅទាំងនេះទៅ។ បិទមាត់ទៅ! អ្នកមិនដែលជួបរឿងទាំងនេះទេ ដូច្នេះ តើអ្នកដឹងអ្វីទៅ? អ្នកត្រូវតែស្ដាប់ខ្ញុំ!» ក្នុងគ្រប់រឿងទាំងអស់ ពួកគេចង់ឱ្យមនុស្សស្ដាប់តាមពួកគេ។ ពួកគេចង់យកឈ្នះលើមនុស្សគ្រប់គ្នា ដោយមិនទាំងមើលថាតើបុគ្គលនោះជានរណាផង។ តើនេះជានិស្ស័យអ្វីទៅ? តើមានវិចារណញ្ញាណសូម្បីតែបន្តិចនៅក្នុងរឿងនេះឬអត់? (គ្មានទេ។)

ប្រាប់ខ្ញុំមក តើការចុះសម្រុងជាមួយខ្ញុំ ងាយស្រួល ឬ លំបាក? (ងាយស្រួល)។ តើអ្នករាល់គ្នាមើលដឹងដោយរបៀបណា? ហេតុអ្វីបានជាអ្នករាល់គ្នានិយាយថាងាយស្រួល? ខ្ញុំនឹងប្រាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នាអាចមើលថាតើការពន្យល់របស់ខ្ញុំអំពីខ្លួនខ្ញុំ គឺត្រឹមត្រូវ និងច្បាស់លាស់ឬអត់។ ទីមួយ ភាពមានវិចារណញាណរបស់ខ្ញុំ គឺធម្មតា។ តើភាពធម្មតានេះអាចពន្យល់បានដោយរបៀបណា? នេះមានន័យថា ខ្ញុំមានស្ដង់ដាត្រឹមត្រូវ និងទស្សនៈត្រឹមត្រូវចំពោះគ្រប់បញ្ហាទាំងអស់។ តាមរបៀបនោះ តើទស្សនៈ និងការលើកឡើងរបស់ខ្ញុំទាក់ទងនឹងរឿងនីមួយៗ និងអាកប្បកិរិយារបស់ខ្ញុំចំពោះរឿងនីមួយៗ មិនធម្មតាទេឬអី? (មែនហើយ)។ គឺធម្មតា យ៉ាងហោចណាស់ ក៏ស្របតាមស្ដង់ដានៃភាពជាមនុស្សធម្មតាដែរ។ ទីពីរ សេចក្ដីពិតជាអ្នកដាក់កំហិតខ្ញុំ។ ទាំងនេះគឺជារឿងពីរយ៉ាងដែលមនុស្សមានវិចារណញាណធម្មតា គួរមានយ៉ាងហោចណាស់។ ហើយមានទិដ្ឋភាពមួយទៀតចំពោះរឿងនេះ៖ មូលហេតុដែលអ្នករាល់គ្នាអាចមើលឃើញថា ការចុះសម្រុងជាមួយខ្ញុំគឺងាយស្រួល នោះគឺដោយសារតែខ្ញុំមានខ្នាតត្រឹមត្រូវ ហើយខ្ញុំដឹងពីស្ដង់ដា នៅពេលនិយាយដល់មនុស្សប្រភេទនីមួយៗ។ ខ្ញុំមានខ្នាតត្រឹមត្រូវ ព្រមទាំងវិធី និងមធ្យោបាយសម្រាប់របៀបដែលខ្ញុំប្រព្រឹត្តចំពោះពួកអ្នកដឹកនាំ និងបងប្អូនប្រុសស្រីធម្មតា ចំពោះមនុស្សចាស់ និងក្មេង ចំពោះមនុស្សក្រអឺតក្រទមដែលងាយនឹងអួតខ្លួន និងចំពោះអ្នកដែលមានការយល់ដឹងខាងវិញ្ញាណ និងគ្មានការយល់ដឹងខាងវិញ្ញាណជាដើម សម្រាប់មនុស្សប្រភេទនីមួយៗ។ តើខ្នាតដ៏ត្រឹមត្រូវនេះ ព្រមទាំងវិធី និងមធ្យោបាយទាំងនេះ ជាចម្បងគឺអ្វី? គឺការស្របតាមគោលការណ៍សេចក្ដីពិត មិនមែនធ្វើអ្វីដោយចៃដន្យឡើយ។ ឧទាហរណ៍ ឧបមាថា ខ្ញុំឱ្យតម្លៃអ្នកខ្ពស់ដោយសារតែអ្នកជានិស្សិតសាកលវិទ្យាល័យ ឬមើលងាយអ្នកដោយសារតែអ្នកជាកសិករ នោះមិនមែនជាគោលការណ៍ឡើយ។ ដូច្នេះ តើខ្ញុំយល់ដឹងពីគោលការណ៍ទាំងនេះដោយរបៀបណា? តាមរយៈការមើលទៅលើគុណសម្បត្តិ និងភាពជាមនុស្សរបស់បុគ្គលម្នាក់ មើលទៅលើភារកិច្ចដែលពួកគេធ្វើ មើលទៅលើសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងមើលទៅលើអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត។ ខ្ញុំវាយតម្លៃមនុស្សដោយផ្អែកលើការរួមបញ្ចូលគ្នានៃទិដ្ឋភាពផ្សេងៗទាំងនេះ។ មានមូលហេតុមួយទៀតដែលអ្នករាល់គ្នាមើលឃើញថាខ្ញុំងាយស្រួលចុះសម្រុងជាមួយ ដែលជារឿងមួយដែលមនុស្សជាច្រើនប្រហែលជាមានសញ្ញាណ ហើយមិនអាចទទួលយកបាន។ ពួកគេគិតថា៖ «ព្រះអង្គមានឋានៈ ប៉ុន្តែហេតុអ្វីបានជាព្រះអង្គមិនដូចជាអ្នកដែលមានឋានៈអ៊ីចឹង? ព្រះអង្គមិនប្រកាន់ឋានៈរបស់ព្រះអង្គទេ ព្រះអង្គមិនមែនសុទ្ធតែខ្ពង់ខ្ពស់ និងមានអំណាចនោះទេ។ នៅក្នុងគំនិតរបស់មនុស្ស ពួកគេគិតថា ពួកគេគួរតែគោរពកោតខ្លាចព្រះអង្គ ប៉ុន្តែហេតុអ្វីបានជានៅពេលដែលមនុស្សឃើញព្រះអង្គ ពួកគេបែរជាយល់ឃើញថាការចាត់ទុកព្រះអង្គក្នុងកម្រិតស្មើគ្នា ឬសូម្បីតែមើលងាយព្រះអង្គ គឺស័ក្ដិសមជាង?» ដូច្នេះហើយ ពួកគេគិតថា ការចុះសម្រុងជាមួយខ្ញុំគឺងាយស្រួល ហើយពួកគេក៏ធូរចិត្ត។ តើមិនមែនដូច្នេះទេឬ? គឺបែបនេះឯង។ ដូច្នេះ ពួកគេគិតថា ខ្ញុំគ្មានអ្វីគួរឱ្យខ្លាចនោះទេ ហើយការចុះសម្រុងជាមួយខ្ញុំតាមរបៀបនេះ គឺល្អណាស់។ ប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំត្រូវគាបសង្កត់អ្នករាល់គ្នានៅគ្រប់ជំហាន ហើយលួសកាត់អ្នករាល់គ្នាដោយគ្មានហេតុផលត្រឹមត្រូវ ហើយស្ដីបន្ទោសអ្នករាល់គ្នា និងប្រដៅអ្នករាល់គ្នាពេញមួយថ្ងៃដោយទឹកមុខក្រញូវ តើរឿងរ៉ាវនឹងមិនខុសពីនេះទេឬអី? អ្នករាល់គ្នានឹងគិតថា៖ «ព្រះអង្គពិតជាពិបាកចុះសម្រុងជាមួយណាស់ ដោយសារបុគ្គលិកលក្ខណៈប្លែកៗរបស់ព្រះអង្គ និងអារម្មណ៍ប្រែប្រួលរបស់ព្រះអង្គ!» ពេលនោះ ខ្ញុំនឹងមិនងាយស្រួលចុះសម្រុងជាមួយឡើយ។ គឺដោយសារតែខ្ញុំមើលទៅធម្មតាសម្រាប់អ្នករាល់គ្នានៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់របស់ខ្ញុំ នៅក្នុងបុគ្គលិកលក្ខណៈរបស់ខ្ញុំ នៅក្នុងសេចក្ដីរីករាយ និងសេចក្ដីក្រោធរបស់ខ្ញុំ នៅក្នុងទុក្ខសោក និងអំណររបស់ខ្ញុំ ហើយដោយសារតែនៅក្នុងគំនិតរបស់អ្នករាល់គ្នា អ្នករាល់គ្នាគិតថា មនុស្សដែលមានមុខមាត់ និងឋានៈខ្ពស់ គួរតែមើលទៅខ្ពង់ខ្ពស់ និងមានអំណាច ប៉ុន្តែរូបខ្ញុំដែលអ្នករាល់គ្នាឃើញនៅពេលនេះ គឺសាមញ្ញណាស់ នោះហើយជាមូលហេតុដែលអ្នករាល់គ្នាបន្ធូរការប្រុងប្រយ័ត្នរបស់អ្នករាល់គ្នា ហើយមានអារម្មណ៍ថា ខ្ញុំងាយស្រួលចុះសម្រុងជាមួយ។ ម្យ៉ាងវិញទៀត តើអ្នករាល់គ្នាឃើញថា ខ្ញុំប្រើពាក្យពេចន៍បែបការិយាធិបតេយ្យនៅពេលខ្ញុំនិយាយដែរឬទេ? (អត់ទេ)។ ខ្ញុំមិនប្រើទេ នៅពេលនិយាយដល់រឿងដែលអ្នករាល់គ្នាមិនយល់ ខ្ញុំជួយអ្នករាល់គ្នាតាមដែលខ្ញុំអាចធ្វើបាន ជាមួយនឹងអ្វីដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំកម្រនឹងចំអកឱ្យអ្នករាល់គ្នាណាស់។ ហេតុអ្វីបានជាខ្ញុំកម្រធ្វើបែបនោះ? មានពេលខ្លះដែលខ្ញុំមានអារម្មណ៍ក្ដៅក្រហាយខ្លាំង ហើយទប់ចិត្តមិនបាន ក៏និយាយពាក្យពីរបីម៉ាត់ចំអកឱ្យអ្នករាល់គ្នា ប៉ុន្តែខ្ញុំក៏ត្រូវពិចារណាផងដែរថា អ្នករាល់គ្នាអាចនឹងចុះខ្សោយ ដូច្នេះហើយ ខ្ញុំនិយាយបែបនោះដាក់អ្នករាល់គ្នាតិចតួចបំផុតតាមដែលអាចធ្វើទៅបាន។ ផ្ទុយទៅវិញ ខ្ញុំមានការអត់ឱន មានការអភ័យទោស និងមានការអត់ធ្មត់។ ខ្ញុំជួយអ្នករាល់គ្នាឱ្យបានច្រើនតាមដែលខ្ញុំអាចធ្វើបាន ក្នុងផ្នែកណាដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំបង្រៀនអ្នករាល់គ្នាឱ្យបានច្រើនតាមដែលខ្ញុំអាចធ្វើបាន ពីអ្វីដែលខ្ញុំអាចធ្វើបាន នេះគឺជាអ្វីដែលខ្ញុំធ្វើនៅក្នុងកាលៈទេសៈភាគច្រើន។ ហើយហេតុអ្វីបានជាដូច្នេះ? គឺដោយសារតែមនុស្សភាគច្រើនខ្វះខាតបំផុត នៅពេលនិយាយដល់បញ្ហានៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងការយល់ដឹងពីសេចក្ដីពិត ប៉ុន្តែនៅពេលនិយាយដល់ការហូប ការផឹក និងការសប្បាយរីករាយ ឬសម្លៀកបំពាក់ និងការតុបតែងមុខ ឬការលេងហ្គេម ឬបញ្ហាលោកីយ៍បែបនេះ មនុស្សដឹងអំពីរឿងទាំងនេះទាំងអស់។ ម្យ៉ាងវិញទៀត ទាក់ទងនឹងបញ្ហានៃសេចក្ដីជំនឿលើព្រះជាម្ចាស់ និងបញ្ហាដែលពាក់ព័ន្ធនឹងសេចក្ដីពិត មនុស្សគឺល្ងង់ខ្លៅ។ នៅពេលនិយាយដល់ការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងការប្រើប្រាស់ជំនាញវិជ្ជាជីវៈរបស់ពួកគេ ចំណុចខ្លាំងរបស់ពួកគេ និងអំណោយទានរបស់ពួកគេ ដើម្បីធ្វើកិច្ចការបន្តិចបន្តួចនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដើម្បីបង្កើតស្នាដៃខ្លះដែលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ពួកគេគ្មានអ្វីត្រូវនិយាយឡើយ។ តើខ្ញុំត្រូវធ្វើដូចម្ដេច នៅពេលដែលខ្ញុំឃើញស្ថានភាពបែបនេះ? ខ្ញុំត្រូវតែបង្រៀនអ្នករាល់គ្នា ដោយណែនាំអ្នករាល់គ្នាបន្តិចម្ដងៗ ហើយបង្រៀនអ្នករាល់គ្នាឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំជ្រើសរើសរឿងដែលខ្ញុំយល់ ដឹង និងអាចធ្វើបាន ហើយខ្ញុំបង្រៀនរឿងទាំងនោះដល់អ្នករាល់គ្នា បន្តបន្ទាប់ រហូតដល់ស្នាដៃមួយត្រូវបានបញ្ចប់។ ខ្ញុំបង្រៀនអ្នករាល់គ្នានូវអ្វីៗទាំងអស់ដែលខ្ញុំអាចធ្វើបាន តាមដែលខ្ញុំអាចធ្វើបាន។ សម្រាប់អ្នកដែលមានគុណសម្បត្តិខ្សោយ ដែលមិនអាចបង្រៀនបាន ចូរយល់តាមដែលអ្នករាល់គ្នាអាចធ្វើបានចុះ ហើយបណ្ដោយឱ្យរឿងរ៉ាវប្រព្រឹត្តទៅតាមធម្មជាតិរបស់វា ខ្ញុំនឹងមិនបង្ខំអ្នកឡើយ។ ទីបំផុត មានអ្នកខ្លះនិយាយថា៖ «ពួកយើងដែលយល់ពីវិជ្ជាជីវៈមួយ ត្រូវបានយកឈ្នះដោយអ្នកមិនជំនាញម្នាក់។ ពួកយើងដែលមានចំណេះដឹងក្នុងវិស័យនេះ មិនអាចធ្វើអ្វីបានសម្រេចឡើយ ហើយពួកយើងនៅតែត្រូវការអ្នកមិនជំនាញនេះ ដើម្បីណែនាំ និងជួយពួកយើងឱ្យធ្វើអ្វីមួយបានសម្រេច វាពិតជាគួរឱ្យអាម៉ាស់ណាស់!» តាមពិតទៅ នេះមិនមែនជារឿងគួរឱ្យអាម៉ាស់នោះទេ ពីព្រោះការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់នៅក្នុងសេចក្ដីជំនឿរបស់បុគ្គលម្នាក់ ពាក់ព័ន្ធនឹងសេចក្ដីពិត ហើយសេចក្ដីពិតគឺជាដែនដីដែលមនុស្សជាតិមិនធ្លាប់ស្គាល់។ គ្មានមនុស្សពុករលួយណាម្នាក់កើតមកយល់ពីសេចក្ដីពិតឡើយ មានតែតាមរយៈកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ ដើម្បីប្រោសឱ្យមនុស្សគ្រប់លក្ខណ៍ប៉ុណ្ណោះ ទើបពួកគេអាចយល់ពីសេចក្ដីពិតបាន។ ប្រសិនបើមនុស្សកើតមកអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បាន នោះគ្មាននរណាម្នាក់នឹងប្រឆាំងទាស់នឹងព្រះអង្គឡើយ! គឺដោយសារតែមនុស្សជាពូជអម្បូររបស់សាតាំង ហើយមានសារជាតិធម្មជាតិដែលប្រទូសរ៉ាយនឹងព្រះជាម្ចាស់ ទើបពួកគេមិនអាចធ្វើរឿងដែលពាក់ព័ន្ធនឹងសេចក្ដីពិត និងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បាន។ ដូច្នេះ តើមនុស្សត្រូវធ្វើដូចម្ដេចទៅ? ដរាបណាពួកគេខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើអ្វីដែលពួកគេអាចធ្វើបាន នោះគឺគ្រប់គ្រាន់ហើយ។ ប្រសិនបើខ្ញុំមានកម្លាំងដើម្បីផ្ដល់ជំនួយ និងការណែនាំ ខ្ញុំនឹងជួយ។ ប្រសិនបើខ្ញុំគ្មានកម្លាំងទេ ឬប្រសិនបើខ្ញុំរវល់នឹងរឿងផ្សេង ហើយមិនអាចឆ្លៀតពេលបាន នោះអ្នករាល់គ្នាគ្រាន់តែធ្វើអ្វីដែលអ្នករាល់គ្នាអាចធ្វើបានទៅ។ នោះគឺស្របតាមគោលការណ៍ហើយ មែនទេ? នេះគឺជាមធ្យោបាយតែមួយគត់ដែលអាចធ្វើទៅបាន។ ខ្ញុំមិនបង្ខំអ្នករាល់គ្នាឱ្យធ្វើហួសពីសមត្ថភាពរបស់អ្នករាល់គ្នាឡើយ។ វាគ្មានប្រយោជន៍ទេ វាធ្វើមិនបានឡើយ។ ទីបំផុត មនុស្សគិតថា៖ «អ្នកពិតជាងាយស្រួលចុះសម្រុងជាមួយណាស់ ហើយសេចក្ដីតម្រូវរបស់អ្នកក៏ងាយស្រួលសម្រេចបានដែរ។ អ្នកប្រាប់ពួកយើងពីអ្វីដែលត្រូវធ្វើ ហើយពួកយើងនឹងធ្វើតាមពាក្យសម្ដីរបស់អ្នក»។ មនុស្សមួយចំនួនអាចនឹងត្រូវលួសកាត់ម្ដងម្កាល។ ភាគច្រើននៃពួកគេអាចឆ្លងកាត់រឿងនោះបានយ៉ាងល្អ ដោយមានការយល់ដឹងដ៏ត្រឹមត្រូវ។ មនុស្សមួយចំនួនតូចបោះបង់កិច្ចការរបស់ពួកគេ ហើយមួយចំនួនតូចទៀតបង្កការរំខានដោយលួចលាក់ មិនខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន និងមិនធ្វើការងារជាក់ស្ដែងឡើយ។ មនុស្សបែបនេះ នឹងត្រូវដកហូតតំណែង។ ប្រសិនបើអ្នកមិនសុខចិត្តធ្វើកិច្ចការនេះទេ នោះត្រូវចុះចេញទៅ។ ហេតុអ្វីបានជាចាំបាច់ត្រូវតែប្រើអ្នកសម្រាប់កិច្ចការនេះ? ពួកយើងនឹងជំនួសអ្នក រឿងគឺមានតែប៉ុណ្ណឹងឯង។ សាមញ្ញ តើមែនឬអត់? ប្រសិនបើទៅថ្ងៃអនាគត មនុស្សទាំងនោះប្រែចិត្ត ផ្លាស់ប្ដូរ ហើយធ្វើកិច្ចការរបស់ពួកគេបានល្អ ពួកគេនឹងទទួលបានឱកាសមួយទៀត ប៉ុន្តែប្រសិនបើពួកគេនៅតែបង្អាក់ និងរំខានតាមរបៀបដដែល ពួកគេនឹងមិនត្រូវបានប្រើប្រាស់ម្ដងទៀតឡើយ។ ខ្ញុំគួរតែប្រើអ្នកដែលចេះស្ដាប់បង្គាប់វិញល្អជាង។ តើមានប្រយោជន៍អ្វីទៅ ក្នុងការជាប់ពាក់ព័ន្ធជាមួយមនុស្សប្រភេទនោះគ្រប់ពេលវេលានោះ? មែនទេ? នោះនឹងក្លាយជារឿងលំបាកសម្រាប់ពួកគេ ហើយហត់នឿយសម្រាប់ខ្ញុំ។ មានគោលការណ៍សម្រាប់របៀបដែលខ្ញុំចាត់ចែងរឿងទាំងនេះ ហើយក៏មានគោលការណ៍សម្រាប់របៀបដែលខ្ញុំចុះសម្រុងជាមួយអ្នកដទៃផងដែរ។ មូលហេតុមួយទៀតដែលខ្ញុំងាយស្រួលចុះសម្រុងជាមួយ គឺថានៅក្នុងការចុះសម្រុងជាមួយមនុស្ស ខ្ញុំមិនដែលទាមទាររឿងដែលតឹងរ៉ឹងពេកពីពួកគេឡើយ។ ចូរធ្វើអ្វីក៏ដោយដែលអ្នកអាចធ្វើបានទៅ ចំពោះរឿងដែលអ្នកមិនអាចធ្វើបាន ខ្ញុំនឹងប្រាប់អ្នកពីរបៀបធ្វើរឿងទាំងនោះ ម្ដងមួយៗ។ ចូរធ្វើអ្វីដែលអ្នកអាចធ្វើបានឱ្យអស់ពីចិត្តរបស់អ្នក ប្រសិនបើអ្នកមិនធ្វើវាឱ្យអស់ពីចិត្តទេ ខ្ញុំនឹងមិនបង្ខំអ្នកឱ្យធ្វើដូច្នេះឡើយ។ ចំណែកឯរឿងដែលនៅសល់ ពោលគឺរបៀបដែលអ្នកជឿលើព្រះជាម្ចាស់ នោះគឺជារឿងផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើទីបំផុត អ្នកមិនទទួលបានអ្វីសោះ អ្នកនឹងគ្មាននរណាម្នាក់ត្រូវបន្ទោសឡើយ។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរចំពោះគោលការណ៍របស់ខ្ញុំ សម្រាប់របៀបដែលខ្ញុំប្រព្រឹត្តចំពោះមនុស្ស? តើអ្នករាល់គ្នាមានអារម្មណ៍ថា គោលការណ៍ទាំងនោះហាក់ដូចជាបណ្ដោយពេកឬទេ? វាមិនមែនបែបនោះទាល់តែសោះ របៀបដែលខ្ញុំចាត់ចែងរឿងនេះ គឺស្របតាមគោលការណ៍ទាំងស្រុង។ តើគោលការណ៍ទាំងនោះគឺជាអ្វី? ចូរស្ដាប់ខ្ញុំ ហើយអ្នករាល់គ្នានឹងយល់។

ខ្ញុំជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើកិច្ចការនៅក្នុងភាពជាមនុស្ស តើខ្ញុំអាចជំនួសព្រះវិញ្ញាណបរិសុទ្ធ ឬព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទាំងស្រុង ក្នុងការបំពេញកិច្ចការបានដែរឬទេ? ទេ ខ្ញុំមិនអាចទេ។ ដូច្នេះ ខ្ញុំមិនព្យាយាមធ្វើហួសពីដែនកំណត់របស់ខ្ញុំ ដោយនិយាយថា ខ្ញុំចង់ជំនួសព្រះជាម្ចាស់នៅស្ថានសួគ៌ ហើយធ្វើកិច្ចការទាំងអស់របស់ព្រះអង្គឡើយ។ ការធ្វើបែបនោះ គឺជាការលើកតម្កើងខ្លួនឯង ខ្ញុំមិនមានសមត្ថភាពធ្វើបែបនោះទេ។ ខ្ញុំគឺជាមនុស្សធម្មតាម្នាក់។ អ្វីក៏ដោយដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើ។ ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបានឱ្យបានល្អ ខ្ញុំធ្វើវាឱ្យបានសម្រេច ហើយខ្ញុំធ្វើវាឱ្យបានត្រឹមត្រូវ។ ខ្ញុំដាក់ចិត្ត និងកម្លាំងទាំងអស់របស់ខ្ញុំទៅក្នុងការធ្វើវា។ នោះគឺគ្រប់គ្រាន់ហើយ។ នោះគឺជាកិច្ចការដែលធ្លាក់មកលើខ្ញុំ។ ប៉ុន្តែ ប្រសិនបើខ្ញុំមិនអាចយល់ពីរឿងនេះ ហើយមានអារម្មណ៍រឹងទទឹងនឹងការពិតនេះ ហើយមិនទទួលស្គាល់វា ប៉ុន្តែតែងតែព្យាយាមធ្វើពុតជាអស្ចារ្យ តែងតែព្យាយាមបញ្ចេញភាពលេចធ្លោ តែងតែព្យាយាមអួតពីជំនាញដ៏អស្ចារ្យមួយចំនួន តើការធ្វើបែបនោះស្របតាមគោលការណ៍ដែរឬទេ? អត់ទេ។ តើអ្នករាល់គ្នាគិតថា ខ្ញុំយល់ពីរឿងនេះដែរឬទេ? ខ្ញុំយល់ យល់ច្បាស់ណាស់! វិសាលភាពនៃអ្វីដែលសាច់ឈាមរបស់ព្រះជាម្ចាស់អាចមានបន្ទូល និងកិច្ចការអ្វីដែលសាច់ឈាមអាចធ្វើបាន គឺជាវិសាលភាពនៃកិច្ចការដែលព្រះអង្គធ្វើនៅក្នុងសាច់ឈាម។ ក្រៅពីវិសាលភាពនេះ ការដែលមនុស្សជួបប្រទះនឹងសេចក្ដីប្រៀនប្រដៅ និងការលួសកាត់របស់ព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន ព្រមទាំងការបំភ្លឺ និងការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសូម្បីតែការដែលព្រះជាម្ចាស់ប្រទាននិមិត្ត ហើយថាតើព្រះជាម្ចាស់នឹងប្រោសនរណាឱ្យគ្រប់លក្ខណ៍ និងជម្រុះនរណាចោល ហើយថាតើព្រះជាម្ចាស់មានទស្សនៈ និងអាកប្បកិរិយាបែបណាចំពោះមនុស្សទាំងអស់ រឿងទាំងនេះសុទ្ធតែជារឿងរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នករាល់គ្នាមានទំនាក់ទំនងជិតស្និទ្ធជាមួយខ្ញុំ ខ្ញុំក៏អាចមើលឃើញរឿងទាំងនេះដែរ ប៉ុន្តែទោះបីជាខ្ញុំមើលយ៉ាងណាក៏ដោយ តើខ្ញុំអាចមើលឃើញរឿងទាំងនោះបានកម្រិតណាទៅ? ចំនួនមនុស្សដែលខ្ញុំអាចមើលឃើញ និងចំនួនមនុស្សដែលខ្ញុំទាក់ទងជាមួយ គឺមានកម្រិត តើនេះអាចរាប់បញ្ចូលមនុស្សគ្រប់រូបបានដោយរបៀបណាទៅ? នោះគឺជារឿងមិនអាចទៅរួចឡើយ។ តើអ្នកមិនគួរយល់ច្បាស់ពីរឿងនេះទេឬអី? ចូរប្រាប់ខ្ញុំចុះ តើខ្ញុំយល់ច្បាស់ពីរឿងនេះដែរឬទេ? ខ្ញុំយល់ច្បាស់។ នេះគឺជាអ្វីដែលមនុស្សធម្មតាគួរធ្វើ។ ខ្ញុំមិនគិតពីរឿងដែលខ្ញុំមិនគួរធ្វើឡើយ។ តើមនុស្សមានសមត្ថភាពធ្វើបែបនេះដែរឬទេ? ពួកគេមិនមានទេ ពួកគេខ្វះភាពមានវិចារណញាណនោះ។ មនុស្សមួយចំនួនសួរខ្ញុំថា៖ «តើព្រះអង្គមិនតែងតែលួចស៊ើបអង្កេតរឿងរ៉ាវទេឬអី? តើព្រះអង្គមិនតែងតែសាកសួរថានរណាកំពុងធ្វើអ្វី និងនិយាយរឿងអាក្រក់អ្វីខ្លះអំពីព្រះអង្គដោយលួចលាក់ ឬថាតើនរណាកំពុងលួចវិនិច្ឆ័យព្រះអង្គ និងស្រាវជ្រាវពីព្រះអង្គទេឬអី?» ខ្ញុំនឹងនិយាយដោយស្មោះត្រង់ជាមួយអ្នក៖ ខ្ញុំមិនដែលសាកសួរពីរឿងទាំងនោះឡើយ។ តើនរណាជាអ្នកទទួលខុសត្រូវលើរឿងទាំងនោះ? គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ពិនិត្យពិច័យអ្វីៗទាំងអស់ ព្រះអង្គពិនិត្យពិច័យផែនដីទាំងមូល ហើយព្រះអង្គពិនិត្យពិច័យដួងចិត្តរបស់មនុស្ស។ ប្រសិនបើអ្នកមិនជឿលើការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ទេ នោះតើវិចារញាណរបស់អ្នកមិនខុសប្រក្រតីទេឬអី? (មែនហើយ គឺខុសប្រក្រតី)។ បើដូច្នេះ អ្នកមិនមែនជាមនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ អ្នកកំពុងប្រកាន់យកជំហរខុស ហើយបញ្ហាដ៏ធំមួយបានកើតឡើងហើយ។ ខ្ញុំតម្រូវឱ្យអ្នករាល់គ្នាជឿលើព្រះជាម្ចាស់ ហើយខ្ញុំជឿលើរឿងនេះទាំងស្រុង។ ដូច្នេះ ពាក្យសម្ដី និងទង្វើរបស់ខ្ញុំ ត្រូវបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះនេះ។ ខ្ញុំមិនធ្វើរឿងហួសពីព្រំដែនរបស់ខ្ញុំឡើយ ខ្ញុំមិនធ្វើរឿងហួសពីវិសាលភាពនៃសមត្ថភាពរបស់ខ្ញុំឡើយ។ តើនេះមិនមែនជានិស្ស័យទេឬអី? (មែនហើយ)។ មនុស្សមួយចំនួនមិនមើលឃើញបែបនោះទេ។ ពួកគេគិតថា ខ្ញុំមានអត្តសញ្ញាណនេះ មានឋានៈនេះ និងមានអំណាចនេះ ដូច្នេះ ពួកគេឆ្ងល់ថាហេតុអ្វីបានជាខ្ញុំមិនប្រព្រឹត្តតាមរបៀបនោះ។ ពួកគេគិតថា ខ្ញុំចាំបាច់ត្រូវយល់ពីរឿងរ៉ាវឱ្យបានច្រើនជាងនេះ និងក្ដាប់បានរឿងរ៉ាវឱ្យបានច្រើនជាងនេះ ដើម្បីឱ្យខ្ញុំមើលទៅហាក់ដូចជាមានមុខមាត់ជាងនេះ មានឋានៈខ្ពស់ជាងនេះ មានអំណាចជាងនេះ និងមានសិទ្ធិអំណាចជាងនេះ។ ទោះបីជាព្រះជាម្ចាស់ប្រទានសិទ្ធិអំណាច និងព្រះចេស្ដាមកឱ្យខ្ញុំកម្រិតណាក៏ដោយ នោះគឺជាអ្វីដែលខ្ញុំមាន។ ទាំងនេះមិនមែនជារឿងដែលខ្ញុំតស៊ូដណ្ដើមយក ឬជារឿងដែលខ្ញុំឆក់យកនោះទេ។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះអង្គ និងសព្វានុភាពរបស់ព្រះអង្គ មិនមែនជារឿងដែលអាចតំណាងដោយសាច់ឈាមដ៏តូចទាបនោះឡើយ។ ប្រសិនបើអ្នកមិនច្បាស់ពីរឿងនោះទេ នោះវិចារណញាណរបស់អ្នកមានបញ្ហាហើយ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំហើយ នៅតែមិនអាចមើលធ្លុះរឿងនេះទេ នោះអ្នកពិតជាល្ងង់ខ្លៅ និងមិនដឹងក្ដីពេកហើយ។ មានរឿងជាច្រើនដែលខ្ញុំមិនសួរនាំ ប៉ុន្តែតើខ្ញុំដឹងពីរឿងទាំងនោះនៅក្នុងចិត្តរបស់ខ្ញុំដែរឬទេ? (ព្រះអង្គដឹង)។ តើខ្ញុំដឹងអ្វីខ្លះ? តើខ្ញុំស្គាល់ឈ្មោះរបស់មនុស្សគ្រប់គ្នាដែរឬទេ? តើខ្ញុំដឹងថា មនុស្សម្នាក់ៗបានជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំហើយដែរឬទេ? ខ្ញុំមិនចាំបាច់ដឹងពីរឿងទាំងនោះឡើយ។ វាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំក្នុងការដឹងពីសភាពរបស់មនុស្សគ្រប់គ្នា ដឹងពីអ្វីដែលមនុស្សគ្រប់គ្នាខ្វះខាត កម្រិតដែលពួកគេទទួលបានច្រកចូលទៅក្នុងជីវិត និងដឹងថាសេចក្ដីពិតអ្វីខ្លះដែលមនុស្សគ្រប់គ្នាគួរតែឮ គួរត្រូវបានស្រោចស្រព និងត្រូវបានផ្គត់ផ្គង់។ ការដឹងពីរឿងទាំងនេះ គឺគ្រប់គ្រាន់ហើយ។ តើនេះមិនមែនជាភារកិច្ចរបស់ខ្ញុំទេឬអី? ការដឹងពីភារកិច្ចរបស់ខ្ញុំ ពោលគឺអ្វីដែលខ្ញុំគួរមានបន្ទូល និងកិច្ចការដែលខ្ញុំគួរធ្វើ តើនេះមិនមែនជាភាពមានវិចារណញាណទេឬអី? (មែនហើយ)។ តើភាពមានវិចារណញាណបែបនេះ កើតឡើងដោយរបៀបណា? ប្រសិនបើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស សូម្បីតែភាពមានវិចារណញាណនេះក៏គ្មានផង ប្រសិនបើព្រះអង្គសូម្បីតែស្ដង់ដាសម្រាប់វាស់ស្ទង់របស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់នោះក៏គ្មានផង តើព្រះអង្គមានសេចក្ដីពិតអ្វីដើម្បីមានបន្ទូលទៅ? ប្រសិនបើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវតស៊ូជាមួយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងប្រកួតប្រជែងជាមួយព្រះអង្គដើម្បីដណ្ដើមឋានៈ តើវាមិនមានអ្វីខុសឆ្គងទេឬអី? តើវាមិនខុសទេឬអី? តើរឿងរ៉ាវអាចទៅជាបែបនោះបានដែរឬទេ? ទេ នោះគឺជារឿងដែលមិនអាចកើតឡើងជាដាច់ខាត។

មនុស្សមួយចំនួនតែងតែបារម្ភ ហើយនិយាយថា៖ «តើព្រះអង្គតែងតែសាកសួរពីពួកយើង និងតែងតែស្រាវជ្រាវពីពួកយើងដោយសម្ងាត់ឬ? តើព្រះជាម្ចាស់តែងតែព្យាយាមស្ទង់មើលពីអ្វីដែលពួកយើងគិតអំពីព្រះអង្គ និងរបៀបដែលពួកយើងមើលមកព្រះអង្គនៅក្នុងដួងចិត្តរបស់ពួកយើងឬ?» ខ្ញុំមិនគិតពីរឿងបែបនោះឡើយ។ រឿងទាំងនោះគឺជារឿងឥតប្រយោជន៍! តើមានប្រយោជន៍អ្វីទៅ ក្នុងការគិតពីរឿងទាំងនោះ? រឿងទាំងអស់នេះ គឺស្ថិតនៅក្នុងការពិនិត្យពិច័យរបស់ព្រះជាម្ចាស់។ មានវិសាលភាពមួយសម្រាប់សកម្មភាពនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយរឹតតែមានវិសាលភាពសម្រាប់សកម្មភាពរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទៅទៀត។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាព្រះជាម្ចាស់ ព្រះអង្គគឺជាច្រកចេញ និងជាការសម្ដែងចេញនៃសេចក្ដីពិត ហើយកិច្ចការដែលព្រះអង្គធ្វើនៅក្នុងដំណាក់កាលនេះ គឺជាតំណាងឱ្យដំណាក់កាលនេះ មិនមែនដំណាក់កាលមុនឡើយ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស អាចធ្វើតែកិច្ចការដែលស្ថិតនៅក្នុងរយៈពេលនេះ និងវិសាលភាពនេះប៉ុណ្ណោះ។ បើដូច្នេះ តើកិច្ចការនេះអាចតំណាងឱ្យដំណាក់កាលបន្ទាប់បានដែរឬទេ? ពួកយើងមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃអនាគតឡើយ។ នោះគឺជារឿងរបស់ព្រះជាម្ចាស់ផ្ទាល់។ ខ្ញុំមិនធ្វើហួសព្រំដែនឡើយ។ ខ្ញុំធ្វើអ្វីដែលជារបស់ខ្ញុំដែលត្រូវធ្វើ ខ្ញុំធ្វើរឿងដែលខ្ញុំគួរធ្វើ និងអាចធ្វើបាន។ ខ្ញុំមិនដែលរុញច្រានខ្លួនឯងឱ្យហួសពីដែនកំណត់របស់ខ្ញុំ ដោយនិយាយថា៖ «ខ្ញុំមានគ្រប់ចេស្ដា! ខ្ញុំអស្ចារ្យណាស់!» នោះឡើយ។ នោះគឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គ្រាន់តែតំណាងឱ្យការសម្ដែងចេញ និងជាច្រកចេញសម្រាប់កិច្ចការដែលព្រះជាម្ចាស់កំពុងធ្វើក្នុងអំឡុងពេលនេះប៉ុណ្ណោះ។ វិសាលភាពនៃកិច្ចការរបស់ព្រះអង្គ និងកិច្ចការអ្វីដែលព្រះអង្គត្រូវធ្វើ ត្រូវបានកំណត់ដោយព្រះជាម្ចាស់រួចជាស្រេចទៅហើយ។ ប្រសិនបើអ្នកនិយាយថា៖ «ព្រះគ្រីស្ទដែលយកកំណើតជាមនុស្ស គឺមានគ្រប់ចេស្ដា» តើអ្នកនិយាយត្រូវ ឬខុស? ត្រូវពាក់កណ្ដាល ខុសពាក់កណ្ដាល។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មានគ្រប់ចេស្ដា គេមិនអាចនិយាយថាព្រះគ្រីស្ទមានគ្រប់ចេស្ដាឡើយ។ អ្នកគួរតែនិយាយថា ព្រះជាម្ចាស់មានគ្រប់ចេស្ដា។ នោះគឺជាការលើកឡើងដ៏ចំចំណុច និងត្រឹមត្រូវ ហើយជាការលើកឡើងដែលស្របតាមការពិត។ តើខ្ញុំត្រូវមានភាពមានវិចារណញាណបែបណា? មនុស្សគ្រប់គ្នានិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ ជាព្រះជាម្ចាស់ផ្ទាល់ ថាខ្ញុំគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដូច្នេះ តើខ្ញុំជឿថា ខ្ញុំអាចជំនួសព្រះជាម្ចាស់ផ្ទាល់ ជំនួសព្រះវិញ្ញាណរបស់ព្រះអង្គបានដែរឬទេ? ខ្ញុំមិនអាចទេ។ ទោះបីជាព្រះជាម្ចាស់ប្រទានព្រះចេស្ដា និងសមត្ថភាពនោះមកខ្ញុំក៏ដោយ ក៏ខ្ញុំមិនអាចសម្រេចរឿងនោះបានដែរ។ ប្រសិនបើខ្ញុំអាចជំនួសព្រះជាម្ចាស់តាមរបៀបនោះ តើវាមិនមែនជាប្រភេទនៃការប្រមាថដោយប្រយោលចំពោះនិស្ស័យ និងសារជាតិរបស់ព្រះអង្គទេឬអី? សាច់ឈាមគឺមានកម្រិតណាស់! នោះមិនមែនជារបៀបដើម្បីយល់ពីរឿងនេះទេ នោះមិនមែនជាជ្រុងដើម្បីពិចារណាលើប្រធានបទនេះឡើយ។ តើមិនមែនដូច្នេះទេឬ? (មែនហើយ)។ ដូច្នេះ ដោយសារតែខ្ញុំមានគំនិតទាំងនេះ មានគោលការណ៍ទាំងនេះសម្រាប់ការធ្វើរឿងរ៉ាវ និងមានការពិចារណាក្នុងការធ្វើរឿងនីមួយៗ ខ្ញុំមើលទៅមិនដូចជាព្រះជាម្ចាស់សម្រាប់មនុស្សជាច្រើនឡើយ ហើយថែមទាំងមានមនុស្សមួយចំនួន ដែលមុនពេលពួកគេមកទាក់ទងជាមួយខ្ញុំ ពួកគេមានការស្រមើស្រមៃ ការគិត និងសញ្ញាណមួយចំនួន ដោយប្រយ័ត្ន ប្រយែងក្នុងសកម្មភាពរបស់ខ្លួន ហើយបន្ទាប់មក ពេលដែលពួកគេជួបខ្ញុំភ្លាម ពួកគេគិតថា៖ «គាត់គ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ តើមែនទេ? គ្មានអ្វីគួរឱ្យខ្លាចអំពីគាត់ឡើយ»។ បន្ទាប់ពីរឿងនេះ ពួកគេក៏បន្ធូរអារម្មណ៍ ពួកគេកាន់តែក្លាហាន ហើយពួកគេហ៊ានធ្វើរឿងអាក្រក់យ៉ាងគឃ្លើន។ តើពួកគេត្រូវបានគេហៅថាអ្វី? ពួកមិនជឿ។ ប្រសិនបើអ្នកជឿតែលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយមិនជឿលើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះអ្នកគឺជាអ្នកមិនជឿម្នាក់ ហើយប្រសិនបើអ្នកជឿតែលើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះអ្នកក៏ជាអ្នកមិនជឿម្នាក់ដូចគ្នា។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ គឺតែមួយ ព្រះអង្គគឺតែមួយ។ ព្រះអង្គមិនឈ្លោះប្រកែកគ្នាឡើយ កុំថាឡើយព្រះអង្គបែកចេញពីគ្នា ហើយរឹតតែមិនមែនជាអង្គផ្សេងគ្នារៀងៗខ្លួនទៅទៀត។ ព្រះអង្គគឺតែមួយ គ្រាន់តែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវតែប្រព្រឹត្តចំពោះកិច្ចការរបស់ព្រះអង្គ និងព្រះជាម្ចាស់ ពីទស្សនៈនៃសាច់ឈាមប៉ុណ្ណោះ។ នោះជារឿងរបស់សាច់ឈាម ហើយវាមិនពាក់ព័ន្ធនឹងអ្នករាល់គ្នាឡើយ វាជារឿងរបស់ព្រះគ្រីស្ទ ហើយវាមិនពាក់ព័ន្ធនឹងមនុស្សជាតិឡើយ។ អ្នកមិនអាចនិយាយថា៖ «ដូច្នេះ អ្នកគិតថាអ្នកក៏ជាមនុស្សធម្មតាម្នាក់ដែរ។ ល្អហើយ បើដូច្នេះពួកយើងគឺជាមនុស្សប្រភេទដូចគ្នា ពួកយើងគឺដូចគ្នាទាំងអស់»។ តើអាចនិយាយបែបនោះបានដែរឬទេ? វាគឺជាកំហុសមួយ។ មនុស្សមួយចំនួននិយាយថា៖ «អ្នកមើលទៅហាក់ដូចជាងាយស្រួលចុះសម្រុងជាមួយណាស់ ដូច្នេះ ឈប់គួរសមទៅ។ ចូរយើងចាត់ទុកគ្នាដូចជាបងប្អូន ដូចជាមិត្តភក្ដិ ចូរយើងធ្វើជាអ្នកយល់ចិត្តគ្នាទៅវិញទៅមក ចូរយើងរាប់អានគ្នាជាមិត្តភក្ដិទៅ»។ តើបែបនោះបានដែរឬទេ? មនុស្សទាំងនោះគ្មានការយល់ដឹងខាងវិញ្ញាណឡើយ ពួកគេគឺជាពួកមិនជឿ។ កាលណាអ្នកកាន់តែចែករំលែកអារម្មណ៍របស់អ្នកជាមួយពួកគេ ហើយនិយាយប្រាប់ពួកគេអំពីសេចក្ដីពិត ការពិត និងតថភាពនៃសេចក្ដីពិតកាន់តែច្រើន នោះពួកគេកាន់តែមើលងាយអ្នកកាន់តែខ្លាំង មនុស្សទាំងនេះគឺជាពួកមិនជឿ។ កាលណាអ្នកនិយាយអំពីអាថ៌កំបាំងដ៏ជ្រាលជ្រៅកាន់តែច្រើន ហើយនិយាយពាក្យស្លោក គោលលទ្ធិ និងរឿងអរូបីកាន់តែច្រើន ហើយកាន់តែអ្នកប្រកាន់ឋានៈរបស់អ្នក អួតអាង និងបញ្ចេញភាពលេចធ្លោ ពួកគេកាន់តែឱ្យតម្លៃអ្នក មនុស្សទាំងនេះគឺជាពួកមិនជឿ។ នៅពេលដែលពួកគេឃើញនរណាម្នាក់ដែលមានគោលការណ៍ និងមានខ្នាតនៅក្នុងសកម្មភាពរបស់ពួកគេ ដែលសកម្មភាពរបស់ពួកគេស្របតាមសេចក្ដីពិត ដែលអាចប្រព្រឹត្តចំពោះរឿងវិជ្ជមាន និងរឿងអវិជ្ជមាន ដោយមានព្រំដែនច្បាស់លាស់ និងការញែកដឹង។ កាលណានរណាម្នាក់កាន់តែមានលក្ខណៈបែបនោះ ពួកគេកាន់តែមើលងាយអ្នកនោះ ហើយចាត់ទុកថាអ្នកនោះមិនស័ក្តិសមនឹងឱ្យពួកគេចាប់អារម្មណ៍ឡើយ។ មនុស្សទាំងនេះគឺជាពួកមិនជឿ។

នៅពេលដែលខ្ញុំទាក់ទងជាមួយមនុស្ស និងប្រាស្រ័យទាក់ទងជាមួយពួកគេ មិនថាពួកគេជានរណា ឬការប្រាស្រ័យទាក់ទងនោះចំណាយពេលយូរប៉ុណ្ណាក៏ដោយ តើមាននរណាម្នាក់ក្នុងចំណោមពួកគេមានអារម្មណ៍ថា៖ «គាត់តែងតែព្យាយាមត្រួតត្រាខ្ញុំ គាត់ចាត់ចែងរាល់កិច្ចការទាំងអស់នៅក្នុងផ្ទះរបស់ខ្ញុំ គាត់តែងតែព្យាយាមយកឈ្នះខ្ញុំ» ដែរឬទេ? ខ្ញុំមិនយកឈ្នះអ្នកទេ! តើមានប្រយោជន៍អ្វីទៅក្នុងការធ្វើបែបនោះ? ចូរអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯង ហើយត្រិះរិះពិចារណាពីព្រះបន្ទូលទាំងនោះ និងចូលទៅក្នុងព្រះបន្ទូលទាំងនោះបន្តិចម្ដងៗចុះ។ ប្រសិនបើអ្នកជាមនុស្សដែលដេញតាមសេចក្ដីពិត នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការលើអ្នក ហើយព្រះជាម្ចាស់នឹងមានព្រះពរ និងមានការណែនាំសម្រាប់អ្នក។ ប្រសិនបើអ្នកមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតទេ ប្រសិនបើអ្នកតែងតែប្រឆាំងទាស់នឹងអ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយ ហើយមិនចង់ស្ដាប់ និងមិនទទួលយកវាទេ នោះទីបំផុត អ្នកនឹងតែងតែត្រូវបានបើកសម្ដែង ហើយរឿងរ៉ាវនឹងតែងតែខុសឆ្គងនៅពេលដែលអ្នកប្រព្រឹត្ត ពោលគឺអ្នកនឹងគ្មានការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ។ តើរឿងនោះកើតឡើងដោយរបៀបណា? (ព្រះជាម្ចាស់ពិនិត្យពិច័យអ្វីៗទាំងអស់)។ វាមិនត្រឹមតែព្រះជាម្ចាស់ពិនិត្យពិច័យអ្វីៗទាំងអស់នោះទេ។ ត្រូវឆ្លងកាត់រឿងនេះដោយខ្លួនឯងចុះ។ នៅពេលដែលខ្ញុំនិយាយអ្វីមួយ ទោះបីជាមនុស្សយល់ស្រប ឬមិនយល់ស្រប ឬទោះបីជាពួកគេទទួលយក ឬមិនទទួលយកក៏ដោយ តើព្រះវិញ្ញាណបរិសុទ្ធគាំទ្ររឿងនោះ ឬក៏ព្រះអង្គមិនខ្វល់? (ព្រះអង្គគាំទ្រ)។ ព្រះវិញ្ញាណបរិសុទ្ធពិតជាគាំទ្ររឿងនោះ ហើយព្រះអង្គនឹងមិនបំផ្លាញវាជាដាច់ខាត។ អ្នករាល់គ្នាគួរតែចងចាំពីរឿងនេះ។ ទោះបីជាមនុស្សអាចទទួលយកអ្វីដែលខ្ញុំនិយាយ ឬមិនអាចក៏ដោយ វានឹងមានថ្ងៃមួយដែលការពិតត្រូវបានលាតត្រដាង ហើយពេលមើលភ្លាម មនុស្សគ្រប់គ្នានឹងនិយាយថា៖ «អ្វីដែលព្រះអង្គបានមានបន្ទូល គឺត្រឹមត្រូវរហូតមក! ព្រះអង្គបានមានបន្ទូលរឿងនេះតាំងពីយូរយារណាស់មកហើយ ហេតុអ្វីបានជាខ្ញុំមិនដឹងសោះអ៊ីចឹង?» ទោះបីជានៅពេលនោះ អ្នកជឿថាពាក្យសម្ដីរបស់ខ្ញុំចេញមកពីការស្រមើស្រមៃរបស់ខ្ញុំ ឬចេញពីគំនិតរបស់ខ្ញុំ ឬចេញពីចំណេះដឹងក៏ដោយ ថ្ងៃណាមួយ បន្ទាប់ពីឆ្លងកាត់រឿងមួយចំនួន អ្នកនឹងគិតថា៖ «អ្វីដែលព្រះអង្គបានមានបន្ទូល គឺជាសេចក្ដីពិតរហូតមក!» ហើយតើអ្នកឈានដល់ការយល់ដឹងនេះដោយរបៀបណា? គឺមកពីបទពិសោធ។ ប្រសិនបើអ្នកអាចទទួលបានចំណេះដឹងនេះ តើវានឹងកើតឡើងតាមរយៈការវិភាគក្នុងគំនិតដែរឬទេ? មិនមែនជាដាច់ខាត អ្នកនឹងត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ នោះគឺជាទង្វើរបស់ព្រះជាម្ចាស់។ អ្នកមិនជឿរស់នៅពេញមួយជីវិតរបស់ពួកគេ ជាមួយនឹងចំណេះដឹងបន្តិចបន្តួចអំពីច្បាប់មួយចំនួនសម្រាប់ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ប៉ុន្តែតើពួកគេអាចទទួលបានសេចក្ដីពិតដែរឬទេ? (មិនបានទេ)។ ដូច្នេះ តើពួកគេខ្វះខាតអ្វី? (ពួកគេគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ)។ ត្រូវហើយ។ ពួកគេគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ នោះហើយជាអ្វីដែលពួកគេខ្វះខាត។ ដូច្នេះ មិនថាអ្នកចាត់ទុកខ្ញុំ និងវាយតម្លៃខ្ញុំជាមនុស្សម្នាក់យ៉ាងណាក៏ដោយ ហើយទោះបីជាអ្នកប្រព្រឹត្តចំពោះពាក្យសម្ដីដែលខ្ញុំនិយាយ និងរឿងដែលខ្ញុំធ្វើបែបណាក៏ដោយ ទីបំផុត រឿងនេះច្បាស់ជាមានលទ្ធផលរបស់វាមិនខាន។ ព្រះជាម្ចាស់នឹងធ្វើសកម្មភាព ហើយព្រះអង្គនឹងបើកសម្ដែងថាតើជម្រើសរបស់អ្នកត្រូវ ឬខុស ថាតើអាកប្បកិរិយារបស់អ្នកត្រូវ ឬខុស ហើយថាតើមានអ្វីខុសឆ្គងជាមួយនឹងទស្សនៈរបស់អ្នកឬអត់។ ព្រះជាម្ចាស់គាំទ្រកិច្ចការនៃសាច់ឈាមរបស់ព្រះអង្គ។ បើដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់មិនគាំទ្រមនុស្សផ្សេងទៀត? ហេតុអ្វីបានជាព្រះអង្គមិនគាំទ្រពួកទទឹងនឹងព្រះគ្រីស្ទ? គឺដោយសារតែព្រះវិញ្ញាណ និងសាច់ឈាម គឺតែមួយ ព្រះអង្គមានប្រភពតែមួយ។ តាមពិតទៅ នេះមិនមែនជាការគាំទ្រនោះទេ ពោលគឺ នៅពេលដែលអ្នកបានឆ្លងកាត់រហូតដល់ទីបញ្ចប់ មិនថាពាក្យសម្ដីទាំងនោះត្រូវបានមានបន្ទូលដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬជាពាក្យសម្ដីដែលបានមកដល់អ្នកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ពាក្យសម្ដីទាំងនោះនឹងមានភាពស្របគ្នាដែរ។ ពាក្យសម្ដីទាំងនោះនឹងមិនផ្ទុយគ្នាឡើយ ពាក្យសម្ដីទាំងនោះនឹងស្របគ្នា។ តើអ្នករាល់គ្នាមានការបញ្ជាក់ពីរឿងនេះដែរឬទេ? មនុស្សមួយចំនួនមាន ចំណែកឯអ្នកផ្សេងទៀតមិនទាន់ឈានដល់ចំណុចនេះនៅក្នុងបទពិសោធរបស់ពួកគេនៅឡើយទេ ហើយក៏មិនមានការបញ្ជាក់ពីរឿងនេះដែរ។ នេះមានន័យថា សេចក្ដីជំនឿរបស់ពួកគេមិនទាន់ឈានដល់ចំណុចនោះនៅឡើយទេ វាគឺនៅតូចនៅឡើយ។ ម្យ៉ាងវិញទៀត នៅពេលដែលសេចក្ដីជំនឿរបស់អ្នកឈានដល់កម្រិតមួយ នោះស្រាប់តែមានថ្ងៃមួយ អ្នកមានអារម្មណ៍ថា ឃ្លាដ៏សាមញ្ញមួយ ដែលមានបន្ទូលដោយសាច់ឈាមដ៏សាមញ្ញនេះ ជាឃ្លាដែលអ្នកមិនចាប់អារម្មណ៍ទាល់តែសោះនៅពេលដែលអ្នកបានឮវា បានក្លាយជាជីវិតរបស់អ្នក។ តើវានឹងក្លាយជាជីវិតរបស់អ្នកដោយរបៀបណា? អ្នកនឹងពឹងផ្អែកលើវា ដោយមិនដឹងខ្លួន នៅក្នុងសកម្មភាពរបស់អ្នក។ វានឹងក្លាយជាការណែនាំសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។ ហើយនៅពេលដែលអ្នកខ្វះផ្លូវដើរ ឃ្លានោះនឹងក្លាយជាតថភាពរបស់អ្នក ហើយវានឹងក្លាយជាគោលដៅដែលបង្ហាញផ្លូវដល់អ្នក។ នៅពេលដែលអ្នកឈឺចាប់ ឃ្លានោះនឹងអនុញ្ញាតឱ្យអ្នកងើបចេញពីភាពអវិជ្ជមាន ហើយយល់ពីអ្វីដែលជាបញ្ហារបស់អ្នក។ បន្ទាប់ពីបទពិសោធបែបនេះ អ្នកនឹងឃើញថា ទោះបីជាឃ្លានោះសាមញ្ញយ៉ាងណាក៏ដោយ ក៏មានទម្ងន់ និងជីវិតនៅក្នុងពាក្យសម្ដីនោះដែរ ពោលគឺវាជាសេចក្ដីពិត! ប្រសិនបើអ្នកមិនផ្ដោតលើការដេញតាមសេចក្ដីពិត និងមិនស្រឡាញ់សេចក្ដីពិតទេ អ្នកអាចនឹងថ្កោលទោសព្រះជាម្ចាស់ និងថ្កោលទោសការយកកំណើតជាមនុស្សរបស់ព្រះអង្គ ព្រមទាំងថ្កោលទោសសេចក្ដីពិតដែលព្រះអង្គសម្ដែងចេញ។ ប្រសិនបើអ្នកជាមនុស្សដែលដេញតាមសេចក្ដីពិត នោះថ្ងៃមួយនឹងមកដល់នៅក្នុងបទពិសោធរបស់អ្នក នៅពេលដែលអ្នកនឹងនិយាយថា៖ «ព្រះជាម្ចាស់ពិតជាងាយស្រួលចុះសម្រុងជាមួយណាស់។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពិតជាងាយស្រួលចុះសម្រុងជាមួយណាស់» ប៉ុន្តែគ្មាននរណាម្នាក់នឹងនិយាយថា៖ «ខ្ញុំបានចុះសម្រុងជាមួយព្រះអង្គ ហាក់ដូចជាព្រះអង្គជាមនុស្សម្នាក់អ៊ីចឹង» នោះឡើយ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះបទពិសោធរបស់អ្នកចំពោះព្រះបន្ទូលរបស់ព្រះគ្រីស្ទ និងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងអ្នក នៅពេលដែលអ្នកមិនបានឃើញព្រះអង្គក្នុងអំឡុងពេលនៃការរស់នៅប្រចាំថ្ងៃរបស់អ្នក គឺដូចគ្នា។ តើភាព «ដូចគ្នា» នេះនឹងបង្កើតឱ្យមានការគិតអ្វីនៅក្នុងអ្នក? អ្នកនឹងនិយាយថា៖ «ព្រះជាម្ចាស់បានយកសំបកក្រៅដ៏សាមញ្ញ និងធម្មតា ជាទម្រង់នៃសាច់ឈាម ដូច្នេះ មនុស្សបានមើលរំលងសារជាតិរបស់ព្រះអង្គ។ គឺដោយសារតែមនុស្សមាននិស្ស័យពុករលួយ ទើបពួកគេមិនអាចមើលឃើញផ្នែករបស់ព្រះជាម្ចាស់ដែលជាសារជាតិរបស់ព្រះអង្គ។ ពួកគេគ្រាន់តែមើលឃើញផ្នែកដែលមនុស្សអាចមើលឃើញប៉ុណ្ណោះ។ មនុស្សពិតជាខ្វះសេចក្ដីពិតមែន!» តើមិនមែនដូច្នេះទេឬ? (មែនហើយ)។ គឺបែបនេះឯង។ ឧទាហរណ៍ ជាមួយនឹងកិច្ចការខ្លះ ប្រសិនបើមានទិដ្ឋភាពជាច្រើននៃកិច្ចការនោះដែលខ្ញុំមិនអាចធ្វើបាន មនុស្សជាច្រើនច្បាស់ជាមានសញ្ញាណមិនខាន។ ប៉ុន្តែនៅពេលដែលខ្ញុំអាចធ្វើទិដ្ឋភាពនីមួយៗនៃកិច្ចការនោះបានខ្លះៗ មនុស្សគ្រប់គ្នាក៏ស្ងប់ចិត្តបន្តិច ហើយពួកគេមានអារម្មណ៍ធូរស្រាលនៅក្នុងចិត្តថា៖ «ល្អហើយ។ ព្រះអង្គមើលទៅដូចជាព្រះជាម្ចាស់ នោះហើយជាអ្វីដែលខ្ញុំអាចនិយាយបាន។ ព្រះអង្គមើលទៅដូចជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ព្រះអង្គមើលទៅដូចជាព្រះគ្រីស្ទ។ ព្រះអង្គប្រហែលជាព្រះគ្រីស្ទហើយ»។ នោះគឺជាប្រភេទនៃការកំណត់និយមន័យតែមួយគត់ដែលមនុស្សមាន។ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំគ្រាន់តែប្រកបគ្នាអំពីសេចក្ដីពិត និងសម្ដែងព្រះបន្ទូលខ្លះៗរបស់ព្រះជាម្ចាស់ ហើយមិនបានធ្វើអ្វីលើសពីនេះទេ ពោលគឺប្រសិនបើខ្ញុំមិនបានផ្ដល់ការណែនាំជាក់ស្ដែងអំពីកិច្ចការណាមួយ ហើយមិនអាចផ្ដល់ការណែនាំជាក់ស្ដែងបានទេ នោះវានឹងកាត់បន្ថយការគោរពរបស់មនុស្សចំពោះសាច់ឈាមនេះ និងទម្ងន់ដែលពួកគេកំណត់ចំពោះព្រះអង្គមិនខាន។ មនុស្សជឿថាសាច់ឈាមត្រូវតែមានសមត្ថភាពជាក់លាក់ និងទេពកោសល្យជាក់លាក់។ តាមពិតទៅ តើនេះគឺជាទេពកោសល្យឬ? មិនមែនទេ។ ព្រះជាម្ចាស់អាចប្រទានទេពកោសល្យ អំណោយទាន និងសមត្ថភាពគ្រប់បែបយ៉ាងដល់មនុស្ស ដូច្នេះ ចូរប្រាប់ខ្ញុំចុះ តើព្រះជាម្ចាស់ផ្ទាល់មានរបស់ទាំងនោះដែរឬទេ? មានយ៉ាងបរិបូរណ៍! ដូច្នេះ មានមនុស្សមួយចំនួនដែលមិនអាចដោះស្រាយចម្ងល់នេះបាន ហើយនិយាយថា៖ «តើព្រះអង្គអាចណែនាំពួកយើងឱ្យច្រៀងដោយរបៀបណា បើព្រះអង្គមិនចេះច្រៀងខ្លួនឯងផងនោះ? តើនោះមិនមែនជាអ្នកមិនជំនាញកំពុងផ្ដល់ការណែនាំដល់អ្នកជំនាញទេឬអី? តើនោះមិនមែនជាការប្រឆាំងនឹងគោលការណ៍ទេឬអី?» ខ្ញុំនឹងប្រាប់អ្នក ខ្ញុំគឺជាករណីលើកលែង។ ហេតុអ្វីបានជាដូច្នេះ? ប្រសិនបើអ្នករាល់គ្នាមិនអាចធ្វើអ្វីមួយបានល្អទេ ខ្ញុំត្រូវតែលូកដៃជួយអ្នករាល់គ្នា។ ប្រសិនបើអ្នករាល់គ្នាអាចធ្វើអ្វីមួយបាន ខ្ញុំមិនលូកដៃចូល ខ្ញុំមិនចង់ជ្រៀតជ្រែកឡើយ ការធ្វើបែបនោះនឹងធ្វើឱ្យខ្ញុំហត់នឿយ។ ប្រសិនបើអ្នករាល់គ្នាអាចធ្វើអ្វីមួយបានល្អ តើហេតុអ្វីបានជាខ្ញុំចាំបាច់ត្រូវហុចដៃជួយអ្នករាល់គ្នា? ខ្ញុំមិនមែនកំពុងអួតអាងនៅទីនេះទេ ហើយខ្ញុំក៏មិនមែនកំពុងនិយាយពាក្យធំដុំដែរ។ ខ្ញុំគ្រាន់តែចង់បង្រៀនអ្នករាល់គ្នា ទាំងនៅក្នុងផ្នែកជំនាញវិជ្ជាជីវៈ និងនៅក្នុងផ្នែកគោលការណ៍សេចក្ដីពិតដូចគ្នា។ នៅពេលដែលអ្នករាល់គ្នាបានរៀនជំនាញ និងយល់ដឹងពីគោលការណ៍ទាំងនោះហើយ វានឹងជួយសម្រាលបន្ទុកដ៏ធំចេញពីចិត្តរបស់ខ្ញុំ ពីព្រោះរបស់ទាំងនោះគឺនៅក្រៅកិច្ចការដែលជាភារកិច្ចរបស់ខ្ញុំ។ អ្នកខ្លះនិយាយថា៖ «ប្រសិនបើវាមិនមែនជាកិច្ចការដែលជាភារកិច្ចរបស់ព្រះអង្គទេ ហេតុអ្វីបានជាព្រះអង្គធ្វើវា?» វាត្រូវតែធ្វើ ហើយមនុស្សនៅមិនទាន់អាចធ្វើវាបានល្អនៅឡើយ។ ប្រសិនបើខ្ញុំមិនបានផ្ដល់ការណែនាំដូចដែលខ្ញុំធ្វើទេ នោះស្នាដៃដែលបានបង្កើតមកនឹងគ្មានអ្វីពិសេសឡើយ ហើយការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់នឹងទទួលបានលទ្ធផលធម្មតាៗប៉ុណ្ណោះ។ ប្រសិនបើខ្ញុំគ្មានស្នាដៃសំខាន់ៗដើម្បីបង្ហាញទេ ខ្ញុំក៏នឹងធ្វេសប្រហែសបន្តិច និងមិនស្រួលក្នុងចិត្តដែរ ដូច្នេះ ខ្ញុំធ្វើកិច្ចការបន្តិចបន្តួច តាមដែលកម្លាំង និងស្ថានភាពរាងកាយរបស់ខ្ញុំអនុញ្ញាត។ ហេតុអ្វី? មានការពិចារណាមួយចំនួន។ នៅពេលដែលមនុស្សជាតិទាំងមូលឃើញរបស់ដែលមនុស្សបានបង្កើត និងស្វែងយល់ពីរឿងទាំងនោះ ទស្សនវិស័យ ទស្សនៈ និងសមត្ថភាពយល់ដឹងដែលមនុស្សមាន គឺខុសគ្នាតែទៅលើរយៈពេលដែលពួកគេបានក្លាយជាអ្នកជឿ បទពិសោធរបស់ពួកគេ និងគុណសម្បត្តិរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែចំណុចចាប់ផ្ដើមរបស់ពួកគេ គឺជារួមដូចគ្នាទាំងអស់។ ចំណុចចាប់ផ្ដើមរបស់ពួកគេ គឺជាបទពិសោធដែលពួកគេមានចំពោះតថភាពនៃសេចក្ដីពិត ដោយផ្អែកលើការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត។ ទាំងនេះគឺជារឿងដែលមនុស្សជាតិអាចបង្កើតបាន។ ខ្ញុំមិនអាចធ្វើរឿងរ៉ាវ ឬបង្កើតស្នាដៃពីទស្សនៈរបស់មនុស្សធម្មតាម្នាក់បានឡើយ។ បើដូច្នេះ តើខ្ញុំត្រូវយកទស្សនៈអ្វីទៅ? ទស្សនៈនៃសាច់ឈាមឬ? ខ្ញុំក៏មិនអាចធ្វើបែបនោះបានដែរ។ វានឹងមិនស័ក្តិសមទេ តើអ្នកមិនគិតដូច្នេះទេឬ? ជាការពិតណាស់ ខ្ញុំនឹងប្រកាន់យកទស្សនៈរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះអង្គពីខាងក្នុងសាច់ឈាម ដើម្បីមានបន្ទូលនូវពាក្យសម្ដីទាំងនោះ ធ្វើរឿងទាំងនោះ និងសម្ដែងទស្សនៈទាំងនោះចេញមក។ តើតម្លៃនៃរបស់ទាំងនេះអាចវាស់ស្ទង់ដោយលុយកាក់ក្នុងចំណោមមនុស្សជាតិបានដែរឬទេ? (មិនបានទេ)។ គឺមិនអាចទេ។ នេះគឺដោយសារតែរឿងទាំងនេះ នៅពេលដែលបានបង្កើតជាស្នាដៃសម្រេចហើយ គឺជារឿងដែលនឹងស្ថិតស្ថេរជារៀងរហូតសម្រាប់មនុស្សជាតិ។ ជាការពិតណាស់ ស្នាដៃធម្មតាទាំងនោះក៏នឹងស្ថិតស្ថេរជារៀងរហូតដែរ។ ប៉ុន្តែ ដោយសារតែស្នាដៃទាំងនេះនឹងស្ថិតស្ថេរជារៀងរហូត និងទៅថ្ងៃអនាគត ហើយនឹងចូលរួមចំណែកដល់មនុស្សជាតិទាំងមូល ទោះបីជាវាជាការណែនាំសម្រាប់ការជឿលើព្រះជាម្ចាស់ ឬជាការផ្គត់ផ្គង់ និងជំនួយក៏ដោយ ខ្ញុំគួរតែបង្កើតស្នាដៃដែលមានទម្ងន់ជាងនេះបន្តិច តើមែនទេ? នោះហើយជាមូលហេតុដែលខ្ញុំត្រូវតែមានបន្ទូល និងបង្កើតស្នាដៃពីទស្សនៈមួយដែលមនុស្សជាតិមិនអាចយកបាន។ តើខ្ញុំធ្វើបែបនេះដើម្បីអ្វី? ដើម្បីបង្កើនកេរ្តិ៍ឈ្មោះរបស់ពួកជំនុំ។ តើបំណងនោះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ)។ ចូរប្រាប់ខ្ញុំមក តើវាមានប្រយោជន៍សម្រាប់ការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដែរឬទេ ប្រសិនបើកេរ្តិ៍ឈ្មោះរបស់ពួកជំនុំត្រូវបានលើកកម្ពស់នោះ? (មាន)។ តើវាជំរុញរឿងនេះ ឬរារាំងវា? (វាជំរុញរឿងនេះ។) នោះជារឿងប្រាកដណាស់ វាពិតជាជំរុញរឿងនេះមែន។ នៅពេលដែលក្រុមមិនជឿ និងក្រុមសាសនាមួយចំនួនឃើញស្នាដៃទាំងនេះ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការផលិតខ្សែភាពយន្តទាំងនេះបានយ៉ាងល្អ ហើយតែងតែចង់ជួបអ្នកផលិតភាពយន្តនៅពីក្រោយឆាក។ ខ្ញុំនឹងមិនជួបជាមួយមនុស្សទាំងនេះឡើយ។ ខ្ញុំគ្មានពេលដើម្បីជួបមនុស្សទាំងនេះទេ ហើយខ្ញុំមិនដឹងថាគោលបំណងនៃការដែលពួកគេជួបខ្ញុំ គឺដើម្បីអ្វីឡើយ។ បើដូច្នេះ តើការដែលខ្ញុំជួបពួកគេ មានប្រយោជន៍អ្វីទៅ? ប្រសិនបើមនុស្សទាំងនោះដែលមើលខ្សែភាពយន្តទាំងនេះអាចទទួលយកសេចក្ដីពិត នោះគឺគ្រប់គ្រាន់ហើយ ហើយប្រសិនបើពួកគេសុខចិត្តស៊ើបអង្កេតផ្លូវពិត នោះគឺរឹតតែល្អទៅទៀត។ វាមិនចាំបាច់សម្រាប់ពួកគេក្នុងការជួបខ្ញុំឡើយ។ សរុបមក ខ្ញុំបង្កើតស្នាដៃដែលមានទម្ងន់មួយចំនួន ដើម្បីឱ្យនៅពេលដែលមនុស្សជាតិឃើញរឿងទាំងនេះ វាមានប្រយោជន៍កាន់តែធំធេងខ្លះសម្រាប់ពួកគេ។ តើវាជារឿងល្អ ឬជារឿងអាក្រក់ ក្នុងការបន្សល់ទុករឿងទាំងនេះដល់មនុស្សជាតិ? (ជារឿងល្អ)។ វាមានតម្លៃ វាសមនឹងធ្វើ។

នេះជារបៀបដែលខ្ញុំចុះសម្រុងជាមួយអ្នករាល់គ្នា។ ទំនាក់ទំនងដែលខ្ញុំមានជាមួយអ្នករាល់គ្នា គឺជាទំនាក់ទំនងមួយដែលអ្នករាល់គ្នាឃើញ និងមានអារម្មណ៍ដឹងនេះឯង។ ដូច្នេះ តើព្រះជាម្ចាស់មានទំនាក់ទំនងបែបណាជាមួយអ្នករាល់គ្នា? តើអាចមានអារម្មណ៍ដឹងដែរឬទេ? គឺដូចគ្នា។ កុំគិតថា៖ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាមនុស្សម្នាក់ ទ្រង់ងាយស្រួលចុះសម្រុងជាមួយណាស់។ ប៉ុន្តែ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មិនដូច្នោះទេ ដោយមានឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ទ្រង់ ទ្រង់គួរឱ្យខ្លាចណាស់!» ព្រះជាម្ចាស់ក៏ដូចជាខ្ញុំដែរ។ ទ្រង់នឹងមិនយកឈ្នះ ឬត្រួតត្រាអ្នក ដោយពាក្យសម្ដី ឬវិធីសាស្ត្រណាមួយ ឬដោយការបង្ខិតបង្ខំឡើយ។ ទ្រង់នឹងមិនធ្វើបែបនោះទេ។ ទ្រង់នឹងចុះសម្រុងជាមួយអ្នក តាមរបៀបដូចគ្នាដែលអ្នករាល់គ្នាមានអារម្មណ៍ដឹងពីការចុះសម្រុងរបស់ខ្ញុំជាមួយអ្នករាល់គ្នាដែរ៖ ខ្ញុំបង្រៀនអ្នករាល់គ្នានូវអ្វីៗដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំធ្វើឱ្យអ្នករាល់គ្នាយល់ពីអ្វីៗដែលខ្ញុំអាចធ្វើបាន។ ចំណែកឯរឿងដែលអ្នករាល់គ្នាមិនអាចយល់បាន ខ្ញុំមិនបង្ខំបញ្ចូលរឿងទាំងនោះទៅក្នុងគំនិតរបស់អ្នករាល់គ្នាឡើយ។ អ្នកខ្លះអាចនិយាយថា៖ «ទ្រង់មានបន្ទូលថា ទ្រង់មិនបង្ខំដាក់បញ្ចូលគំនិតដល់ពួកយើងទេ ចុះតើការដែលទ្រង់តែងតែផ្សាយពីសេចក្ដីពិតនោះ គឺទ្រង់កំពុងធ្វើអ្វីទៅវិញ?» តើនោះជាការបង្ខំបញ្ចូលគំនិតឬ? នោះហៅថាការផ្គត់ផ្គង់ដល់អ្នករាល់គ្នា វាមិនមែនជាការបង្ខំអ្នករាល់គ្នាឱ្យរីកចម្រើននោះទេ វាគឺជាការស្រោចស្រព។ ការស្រោចស្រពគឺជារឿងត្រឹមត្រូវ វាជារឿងវិជ្ជមាន។ អ្នកខ្លះនឹងនិយាយថា៖ «តើការយកឈ្នះមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនដូចគ្នានឹងការយកឈ្នះរបស់ព្រះជាម្ចាស់ទេឬអី?» (មិនដូចគ្នាទេ)។ តើមិនដូចគ្នាត្រង់ណា? ពាក្យដដែលត្រូវបានប្រើសម្រាប់ការយកឈ្នះមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងការយកឈ្នះមនុស្សរបស់ព្រះជាម្ចាស់ តើមានភាពខុសគ្នាបែបណានៅក្នុងសារជាតិ រវាងការប្រើប្រាស់ពាក្យទាំងពីរនោះ? តើអ្នករាល់គ្នាអាចពន្យល់រឿងនេះឱ្យបានច្បាស់ដែរឬទេ? ប្រសិនបើអ្នករាល់គ្នាសូម្បីតែរឿងនេះក៏ធ្វើមិនបានផងនោះ ការយល់ដឹងរបស់អ្នករាល់គ្នាអំពីសេចក្ដីពិត គឺខ្សោយខ្លាំងណាស់ហើយ។ (ការយកឈ្នះមនុស្សរបស់សាតាំង គឺជាការត្រួតត្រាដោយបង្ខិតបង្ខំ ចំណែកឯការយកឈ្នះរបស់ព្រះជាម្ចាស់ គឺជាការផ្គត់ផ្គង់សេចក្ដីពិត គឺការប្រាប់មនុស្សអំពីគោលការណ៍សេចក្ដីពិត ដែលបន្ទាប់មក មនុស្សអាចអនុវត្តតាម ហើយតាមរយៈនោះ ពួកគេទទួលបានជីវិត។) ដូច្នេះ ខ្ញុំសួរអ្នករាល់គ្នា៖ សាតាំងត្រួតត្រា និងយកឈ្នះមនុស្ស ប៉ុន្តែ តើវាមានសេចក្ដីពិតដែរឬទេ? (ទេ។) តើសាតាំងជាអ្វី? តើវាយកឈ្នះមនុស្ស ដោយផ្អែកលើអ្វី? និយាយម្យ៉ាងទៀត តើសាតាំងមានលក្ខណៈសម្បត្តិអ្វី ដើម្បីយកឈ្នះមនុស្ស និងព្យាយាមទទួលបានពួកគេនោះ? សាតាំងគ្មានអ្វីទាល់តែសោះ។ ដូច្នេះ តើវាប្រើអ្វីដើម្បីយកឈ្នះមនុស្ស? តើវាអាចផ្គត់ផ្គង់អ្វីដល់មនុស្ស នៅពេលដែលវាបានយកឈ្នះពួកគេហើយនោះ? វាអាចត្រឹមតែធ្វើឱ្យអ្នកពុករលួយប៉ុណ្ណោះ វាអាចត្រឹមតែលេងសើចនឹងអ្នក និងបំផ្លាញអ្នក ហើយនៅទីបញ្ចប់ នៅពេលដែលវាបំផ្លាញអ្នករួចរាល់ វានឹងទាញអ្នកទម្លាក់នរក។ តើការយកឈ្នះ និងការត្រួតត្រារបស់វាជាអ្វីទៅ? វាគ្រាន់តែជាការធ្វើបាបប៉ុណ្ណោះ។ គោលដៅរបស់វាក្នុងការត្រួតត្រា និងយកឈ្នះអ្នក គឺដើម្បីរារាំងអ្នកមិនឱ្យចុះចូលនឹងព្រះជាម្ចាស់ និងសេចក្ដីពិត ហើយធ្វើឱ្យអ្នកចុះចូលនឹងវាវិញ។ ចំពោះសាតាំង ការដែលអ្នកចុះចូលនឹងព្រះជាម្ចាស់ គឺជារឿងខុស ហើយការចុះចូលនឹងវា ទើបជារឿងត្រឹមត្រូវ។ ប្រសិនបើអ្នកពិតជាចុះចូលនឹងវា ហើយត្រូវបានវាត្រួតត្រា និងយកឈ្នះមែននោះ អ្នកនឹងចាកចេញពីព្រះជាម្ចាស់ ហើយបដិសេធទ្រង់ទាំងស្រុងមិនខាន។ ចុះតើការយកឈ្នះមនុស្សរបស់ព្រះជាម្ចាស់ ដំណើរការយ៉ាងដូចម្ដេចទៅវិញ? ព្រះជាម្ចាស់ផ្ទាល់ ទ្រង់គឺជាសេចក្ដីពិត ទ្រង់គឺជាតថភាពនៃរបស់វិជ្ជមានទាំងអស់ ជាប្រភពនៃរបស់វិជ្ជមានទាំងអស់ និងជាប្រភពនៃសេចក្ដីពិត។ ចុះតើមនុស្សជាអ្វីទៅវិញ? មនុស្សគឺជាប្រភេទដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ពួកគេគ្មានសេចក្ដីពិតទេ។ ដូច្នេះ ព្រះជាម្ចាស់ត្រូវតែជំនុំជម្រះ និងវាយផ្ចាលមនុស្ស ហើយល្បងល និងបន្សុទ្ធពួកគេ តាមរយៈការសម្ដែងចេញនូវសេចក្ដីពិត និងលាតត្រដាងនូវនិស្ស័យពុករលួយរបស់មនុស្ស ដើម្បីឱ្យមនុស្សអាចយល់ពីព្រះបន្ទូលដែលទ្រង់មានបន្ទូល ហើយទទួលស្គាល់ទ្រង់ថាជាព្រះអាទិករ និងទទួលស្គាល់ខ្លួនឯងថាជាសភាវៈដែលទ្រង់បានបង្កើតមក ហើយចូលមកចំពោះទ្រង់ ក្រាបថ្វាយបង្គំទ្រង់ ព្រមទាំងទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ទ្រង់។ តើអ្វីៗទាំងអស់នេះ មិនស្របតាមសេចក្ដីពិតទេឬអី? (ស្រប)។ ដូច្នេះ តើការយកឈ្នះនេះជាអ្វី? វាគឺជាការទទួលបានមនុស្ស វាគឺជាសេចក្ដីសង្គ្រោះ វាជាអ្វីមួយដែលវិជ្ជមាន។ វាមិនមែនជាការធ្វើបាបអ្នកឡើយ។ តើមិនមានភាពខុសគ្នារវាងរឿងនោះ និងការយកឈ្នះរបស់សាតាំងទេឬអី? វាជារឿងត្រឹមត្រូវដែលព្រះជាម្ចាស់យកឈ្នះមនុស្ស។ ទ្រង់គឺជាសេចក្ដីពិត ជាប្រភពនៃរបស់វិជ្ជមានទាំងអស់។ ការនិយាយថា ទ្រង់ «យកឈ្នះមនុស្សជាតិ» គឺជាការប្រើពាក្យដ៏ស័ក្ដិសមបំផុត! មនុស្សជាតិគ្មានសេចក្ដីពិតទេ ពួកគេត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយបានក្លាយជាប្រភេទរបស់វា។ នោះហើយជាមូលហេតុដែលមនុស្សមិនចុះចូលនឹងព្រះជាម្ចាស់ ហើយបដិសេធទ្រង់ និងទាត់ចោលទ្រង់។ តើត្រូវធ្វើដូចម្ដេចចំពោះរឿងនេះ? ព្រះជាម្ចាស់ត្រូវតែសម្ដែងចេញនូវសេចក្ដីពិត និងប្រើវិធីសាស្ត្រនៃការវាយផ្ចាល និងការជំនុំជម្រះ ដើម្បីធ្វើឱ្យមនុស្សយល់ថា តើព្រះជាម្ចាស់ជានរណា ព្រះអាទិករជានរណា ភាវៈដែលបានបង្កើតមកជានរណា និងសាតាំងជានរណា ហើយធ្វើឱ្យពួកគេទទួលស្គាល់ព្រះអម្ចាស់ និងត្រឡប់មកឯទ្រង់វិញ ទទួលស្គាល់ព្រះអាទិករ និងទទួលស្គាល់ខ្លួនឯងថាជាភាវៈដែលទ្រង់បានបង្កើតមក នៅចំពោះព្រះភ័ក្ត្រទ្រង់។ នោះហើយជាអត្ថន័យនៃការយកឈ្នះ។ តើអ្នកដែលត្រូវបានព្រះជាម្ចាស់យកឈ្នះ យល់ពីសេចក្ដីពិតដែរឬទេ? (ពួកគេយល់)។ ចំណែកឯមនុស្សដែលត្រូវបានសាតាំងយកឈ្នះវិញ តើពួកគេទទួលបានអ្វីខ្លះ? ពួកគេមិនយល់ពីសេចក្ដីពិតណាមួយឡើយ ហើយពួកគេគេចចេញ ក្បត់ និងបដិសេធព្រះជាម្ចាស់ មានសញ្ញាណអំពីទ្រង់ ហើយថែមទាំងដើរតាមសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទទៀតផង។ ពួកគេថែមទាំងអាចជំនុំ​ជម្រះព្រះជាម្ចាស់ បះបោរទាស់នឹងទ្រង់ និងប្រមាថទ្រង់ ដោយបដិសេធមិនទទួលស្គាល់អធិបតេយ្យភាពរបស់ទ្រង់ ហើយរឹតតែមិនចុះចូលនឹងអធិបតេយ្យភាពនោះទៅទៀត។ តើទាំងនេះជាភាវៈដែលព្រះបានបង្កើតមក ដែលស្របតាមស្ដង់ដារដែរឬទេ? (ទេ។) ពួកគេគឺផ្ទុយស្រឡះពីមនុស្សដែលត្រូវបានព្រះជាម្ចាស់យកឈ្នះ លទ្ធផលគឺផ្ទុយពីការយកឈ្នះមនុស្សរបស់ព្រះជាម្ចាស់។

ប្រសិនបើមនុស្សដូចជាអាទទឹងនឹងព្រះគ្រីស្ទមានឋានៈ ហើយពួកគេទៅកន្លែងណាមួយដែលមនុស្សមិនដឹងថាពួកគេជាអ្នកដឹកនាំ តើពួកគេនឹងសប្បាយចិត្តនឹងរឿងនេះដែរឬទេ? អត់ទេ។ ទោះទៅដល់ទីណាក៏ដោយ ពួកគេនឹងប្រើគ្រប់មធ្យោបាយដែលពួកគេមាន ដើម្បីប្រាប់មនុស្សគ្រប់គ្នាថា៖ «ខ្ញុំជាអ្នកដឹកនាំ ធ្វើម្ហូបឱ្យខ្ញុំហូបខ្លះមក។ ខ្ញុំត្រូវតែហូបរបស់ឆ្ងាញ់ៗ!» តើអ្នករាល់គ្នាយល់ថា ខ្ញុំមានទស្សនៈយ៉ាងណាចំពោះឋានៈ? (ទ្រង់មិនចាប់អារម្មណ៍នឹងវាទេ)។ តើការមិនចាប់អារម្មណ៍នោះ ស្ដែងចេញមកយ៉ាងដូចម្ដេច? នៅពេលខ្ញុំទៅកន្លែងណាមួយ ខ្ញុំប្រាប់មនុស្សនៅទីនោះតាមដែលខ្ញុំអាចធ្វើបាន កុំឱ្យផ្សព្វផ្សាយដោយសេរី ឬឱ្យមនុស្សដឹងពីអត្តសញ្ញាណរបស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំធ្វើបែបនេះ? ពីព្រោះនៅពេលដែលមនុស្សដឹងពីរឿងនេះ វាគឺជាការរំខានណាស់។ ប្រសិនបើពួកគេមិនដឹងទេ ពួកគេអាចនឹងនិយាយអ្វីដែលនៅក្នុងចិត្តរបស់ពួកគេប្រាប់ខ្ញុំខ្លះៗ ប៉ុន្តែវាជារឿងដ៏គួរឱ្យរំខាននៅពេលដែលពួកគេដឹង ពួកគេនឹងបិទមាត់ឈឹងនៅចំពោះខ្ញុំ។ ប្រាប់ខ្ញុំមើល តើខ្ញុំមិនឯកោទេឬអី ប្រសិនបើគ្មាននរណាម្នាក់និយាយពីអារម្មណ៍ក្នុងចិត្តរបស់ពួកគេប្រាប់ខ្ញុំនោះ? ខ្ញុំព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីកុំឱ្យមនុស្សដឹង ដើម្បីឱ្យមនុស្សអាចប្រព្រឹត្តចំពោះខ្ញុំ ហាក់ដូចជាខ្ញុំជាមនុស្សសាមញ្ញម្នាក់ ហើយនិយាយអ្វីដែលពួកគេចង់និយាយប្រាប់ខ្ញុំ។ វាជារឿងដ៏ល្អណាស់ដែលមនុស្សមានអារម្មណ៍ថាមានសេរីភាព និងរួចពីការជាប់ចំណង ដោយខ្ញុំមិនតែងតែចងពួកគេជាប់ ហើយពួកគេក៏មិនចាំបាច់បង្ហាញការឱនលំទោនខ្លាំងពេកនៅចំពោះមុខខ្ញុំដែរ។ ពួកគេមិនចាំបាច់ធ្វើបែបនោះទេ ខ្ញុំមិនចូលចិត្តបែបនោះឡើយ។ អ្នកដែលមិនយល់ពីសេចក្ដីពិត គិតថា៖ «ទ្រង់ប្រាកដជាចូលចិត្តបែបនោះហើយ ដូច្នេះ ខ្ញុំនឹងប្រព្រឹត្តចំពោះទ្រង់បែបនោះ»។ ពេលខ្ញុំឃើញមនុស្សបែបនោះ ខ្ញុំក៏លាក់ខ្លួន។ ពេលខ្ញុំឃើញនរណាម្នាក់ដែលតែងតែឱនលំទោន និងអែបអប ខ្ញុំក៏លាក់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ខ្ញុំពិតជាមិនចង់ទាក់ទងជាមួយមនុស្សបែបនេះទាល់តែសោះ វាជារឿងដ៏គួរឱ្យធុញថប់ និងរំខានខ្លាំងណាស់! ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទ គឺខុសពីនេះ។ ពួកគេសង្ឃឹមថានឹងទទួលបានការគោរពពីមនុស្ស ទទួលបានការប្រព្រឹត្តជាពិសេស ទោះទៅដល់ទីណាក៏ដោយ។ ចុះតើពួកគេសង្ឃឹមអ្វីលើសពីនេះទៅទៀត? គឺសង្ឃឹមថា ឱ្យតែពួកគេនៅទីនោះ មនុស្សដែលនៅក្រោមការដឹកនាំរបស់ពួកគេ នឹងស្ដាប់បង្គាប់តាមបញ្ជារបស់ពួកគេទាំងស្រុង ហើយស្ដាប់បង្គាប់ពួកគេដោយមិនតវ៉ា រហូតដល់កម្រិតមួយដាច់ខាត រួចពួកគេគិតថា៖ «មើលចុះ តើអ្នកយល់យ៉ាងណាចំពោះកូនទាហានដែលខ្ញុំដឹកនាំ ក្រុមដែលខ្ញុំដឹកនាំ? ពួកគេសុទ្ធតែធ្វើតាមអ្វីដែលខ្ញុំនិយាយយ៉ាងស្ដាប់បង្គាប់»។ ពួកគេមានអារម្មណ៍ថាទទួលបានសមិទ្ធផលពិសេសមួយ។ ពួកគេបង្ហាត់មនុស្សឱ្យដូចជាអាយ៉ង ឱ្យដូចជាទាសករ ដោយគ្មានការគិតឯករាជ្យ ឬគ្មានមតិ ឬទស្សនៈផ្ទាល់ខ្លួនឡើយ។ ពួកគេធ្វើឱ្យមនុស្សម្នាក់ៗក្លាយជាស្ពឹកស្រពន់ និងល្ងង់ខ្លៅ។ បន្ទាប់មក ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ត្រេកអរ និងពេញចិត្តយ៉ាងខ្លាំងនៅក្នុងជម្រៅចិត្តរបស់ពួកគេ ដោយមានអារម្មណ៍ថា កិច្ចការរបស់ពួកគេទទួលបានលទ្ធផល ហើយបំណងប្រាថ្នា និងមហិច្ឆតារបស់ពួកគេត្រូវបានសម្រេច។ ប្រសិនបើរឿងរ៉ាវមិនដូច្នោះទេ ពួកគេនឹងកើតទុក្ខក្នុងចិត្តថា៖ «ហេតុអ្វីបានជាមនុស្សមិនព្រមធ្វើតាមអ្វីដែលខ្ញុំនិយាយ? តើខ្ញុំត្រូវប្រើវិធីសាស្ត្រអ្វី ដើម្បីឱ្យពួកគេស្ដាប់បង្គាប់ខ្ញុំ? បាន ប្រសិនបើអ្នកមិនដឹងថាខ្ញុំអស្ចារ្យប៉ុណ្ណាទេ ខ្ញុំនឹងបង្ហាញឱ្យអ្នកឃើញ! ខ្ញុំមានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ខ្ញុំយកសញ្ញាបត្រតាមខ្លួនរាល់ថ្ងៃ ដើម្បីឱ្យអ្នកបានឃើញ។ ខ្ញុំបានប្រឡងជាប់ភាសាអង់គ្លេសកម្រិតប្រាំបី ហើយខ្ញុំធ្លាប់ជាប្រធានសហភាពនិស្សិត។ ដោយសារអ្នករាល់គ្នាមិនសូវយល់ពីខ្ញុំ ខ្ញុំនឹងបញ្ចេញស្នាដៃបន្តិចឱ្យអ្នករាល់គ្នាបានឃើញ!» រាល់ពេលដែលពួកគេពិភាក្សាអំពីកិច្ចការ ពួកគេនិយាយថា៖ «ទោះអ្នកទាំងអស់គ្នាមានគំនិតអ្វីក៏ដោយ ចូរនិយាយមក ចូរបញ្ចេញទស្សនៈរបស់អ្នកដោយសេរីចុះ កុំឱ្យខ្ញុំរឹតត្បិតលើអ្នកឡើយ»។ ដូច្នេះ មនុស្សនៅទីនោះក៏ចាប់ផ្ដើមបញ្ចេញទស្សនៈរបស់ពួកគេ។ បន្ទាប់ពីពួកគេបានបញ្ចេញទស្សនៈរួចរាល់ «បុគ្គលជាន់ខ្ពស់» ដែលមានសញ្ញាបត្រថ្នាក់អនុបណ្ឌិតនេះ ក៏និយាយថា៖ «ទស្សនៈរបស់អ្នករាល់គ្នាគឺមិនល្អទេ។ សុទ្ធតែជាទស្សនៈសាមញ្ញៗ ជាទស្សនៈរបស់មនុស្សធម្មតាប៉ុណ្ណោះ។ ខ្ញុំពិតជាត្រូវតែចូលមកអន្តរាគមន៍ហើយ មើលចុះ៖ អ្នករាល់គ្នាមិនអាចធ្វើកិច្ចការនេះបានទេ! តាមពិតទៅ ខ្ញុំមិនចង់ទទួលយកកិច្ចការនេះទេ ប៉ុន្តែប្រសិនបើគ្មានខ្ញុំនៅទីនេះ អ្នករាល់គ្នាពិតជាមិនអាចរែកពន់បន្ទុកនេះបានឡើយ ដូច្នេះ ខ្ញុំត្រូវតែជួយ។ ខ្ញុំបានគិតគូរពីរឿងនេះរួចរាល់ហើយ។ នេះជារបៀបដែលយើងនឹងដោះស្រាយវា។ ល្បិចដែលអ្នករាល់គ្នាបានលើកឡើង គឺមិនអាចប្រើការបានទេ ខ្ញុំនឹងផ្ដល់វិធីមួយដែលល្អជាងនេះដល់អ្នករាល់គ្នា។ កាលពីមុន ការរៀបចំកិច្ចការបានតម្រូវឱ្យយើងធ្វើបែបនោះ ប៉ុន្ដែចាប់ពីពេលនេះតទៅ យើងនឹងមិនប្រកាន់ខ្ជាប់តាមបទប្បញ្ញត្តិទាំងនោះទៀតទេ។ យើងនឹងមិនធ្វើបែបនោះទៀតឡើយ»។ អ្នកខ្លះនិយាយថា៖ «ប្រសិនបើយើងមិនធ្វើតាមការរៀបចំកិច្ចការទេ វានឹងបណ្ដាលឱ្យមានការខាតបង់យ៉ាងធំដល់ដំណាក់របស់ព្រះជាម្ចាស់»។ ពួកគេឆ្លើយតបថា៖ «កុំគិតច្រើនពេកអី តើដំណាក់របស់ព្រះខ្វល់ខ្វាយនឹងប្រាក់ដ៏តិចតួចនេះដែរឬទេ? ចូរផ្ដោតលើលទ្ធផល នោះទើបជារឿងសំខាន់។ ចាប់ពីពេលនេះតទៅ គ្រាន់តែធ្វើតាមអ្វីដែលខ្ញុំនិយាយទៅបានហើយ។ ប្រសិនបើមានរឿងអ្វីខុសឆ្គង ខ្ញុំជាអ្នកទទួលខុសត្រូវ!» គ្មាននរណាម្នាក់អាចឃាត់ឃាំងពួកគេបានឡើយ។ តើពួកគេមិនមែនគ្រាន់តែនិយាយពាក្យសម្ដីដែលស្ដាប់ទៅខ្ពង់ខ្ពស់ទេឬអី? តើគោលដៅរបស់ពួកគេក្នុងការធ្វើបែបនោះគឺជាអ្វី? គឺដើម្បីអួតបង្ហាញ និងរំលឹកមនុស្សគ្រប់គ្នានៅគ្រប់ពេលវេលាពីវត្តមានរបស់ពួកគេ ក៏ដូចជាភាពឆ្នើមរបស់ពួកគេ។ តើពួកគេឆ្នើមត្រង់ណា? គឺត្រង់ភាពដែលមនុស្សធម្មតាមិនអាចយល់ពីពួកគេបាន។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទមានទស្សនៈដូចគ្នានឹងអ្នកដទៃក៏ដោយ ក៏ពួកគេនៅតែបដិសេធទស្សនៈនោះ នៅពេលដែលវាត្រូវបានបញ្ចេញដោយអ្នកដទៃ បន្ទាប់មកពួកគេចាប់ផ្ដើមម្ដងទៀត ហើយផ្ដួចផ្ដើមដោយនិយាយទស្សនៈនោះឡើងវិញ។ ក្រុមការងារឮពួកគេ ហើយនិយាយថា៖ «តើនោះមិនមែនជាគំនិតដូចគ្នាទេឬអី?» ពួកគេនិយាយថា៖ «ដូចគ្នាឬអត់ ខ្ញុំគឺជាអ្នកនិយាយវា។ អ្នករាល់គ្នាមិនមែនជាអ្នកនិយាយវាទេ។ ខ្ញុំគឺជាអ្នកដែលផ្ដួចផ្ដើមគំនិតនេះ»។ ទោះបីជាពួកគេនិយាយត្រឡប់ត្រឡិនយ៉ាងណាក៏ដោយ គោលដៅរបស់ពួកគេគឺដើម្បីបញ្ចុះបញ្ចូលមនុស្សគ្រប់គ្នា ដើម្បីឱ្យមនុស្សដឹងថា៖ «ខ្ញុំមិនមែនធ្វើជាអ្នកដឹកនាំដោយឥតហេតុនោះទេ ខ្ញុំមិនមែនធ្វើជាប្រធានក្រុម និងជាអ្នកមើលការខុសត្រូវដោយឥតហេតុនោះទេ។ ខ្ញុំមិនមែនចេះតែនិយាយនោះទេ ខ្ញុំនឹងមិនស្ថិតក្នុងតំណែងនេះឡើយប្រសិនបើគ្មានទេពកោសល្យ អំណោយទាន និងសមត្ថភាពរបស់ខ្ញុំ»។ ប្រសិនបើមានរឿងអ្វីកើតឡើងនៅពេលដែលពួកគេមិននៅទីនោះ គ្មាននរណាម្នាក់ផ្សេងទៀតអាចសម្រេចចិត្តបានឡើយ ហើយប្រសិនបើពួកគេនៅទីនោះ ពួកគេត្រូវតែជាអ្នកសម្រេចចិត្ត។ មនុស្សគ្រប់គ្នាត្រូវតែសង្កេតមើលទឹកមុខរបស់ពួកគេ។ មនុស្សគ្រប់គ្នាអាចដកដង្ហើមធូរទ្រូងបាន លុះត្រាតែពួកគេជាអ្នកសម្រេចចិត្ត ប្រសិនបើពួកគេមិនមែនជាអ្នកសម្រេចចិត្តទេ នោះមនុស្សគ្រប់គ្នានឹងមានអារម្មណ៍ព្រួយបារម្ភ។ ប្រសិនបើពួកគេមិនត្រូវបានអនុញ្ញាតឱ្យសម្រេចចិត្តទេ នោះវានឹងមិនអាចដោះស្រាយកិច្ចការនៅចំពោះមុខបានឡើយ។ តើពួកគេមិនមានគោលដៅក្នុងការធ្វើបែបនេះទេឬអី? ជួនកាល ពួកគេគិតក្នុងចិត្តថា៖ «តើអ្វីដែលខ្ញុំកំពុងធ្វើនេះត្រឹមត្រូវដែរឬទេ? យកល្អខ្ញុំមិនគួរធ្វើបែបនេះទេ ខ្ញុំកំពុងតែធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សល្ងីល្ងង់ហើយ។ តើនេះមិនមែនជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តទេឬអី? ធ្វើបែបនោះមិនបានទេ មុខមាត់របស់ខ្ញុំទើបជារឿងសំខាន់។ «ទទឹងនឹងព្រះគ្រីស្ទ» ឬ? ខាងលើមិនបានថ្កោលទោសខ្ញុំទេ ដូច្នេះ ខ្ញុំមិនមែនជាមនុស្សបែបនោះឡើយ!» ហើយពួកគេនៅតែបន្តប្រព្រឹត្តដូចដែលពួកគេធ្លាប់ប្រព្រឹត្តកន្លងមក។ ជួនកាល ពួកគេដឹងយ៉ាងច្បាស់ថា អ្វីដែលពួកគេកំពុងធ្វើ គឺបំពានលើការរៀបចំកិច្ចការ និងគោលការណ៍សេចក្ដីពិត ថាពួកគេច្បាស់ជាកំពុងគិតគូរពីមុខមាត់ និងឋានៈផ្ទាល់ខ្លួន ថាពួកគេមានចេតនាផ្ទាល់ខ្លួន ប៉ុន្តែពួកគេនៅតែបន្តធ្វើដូចដែលពួកគេធ្លាប់ធ្វើ ដោយមិនខ្វល់ពីផលវិបាកឡើយ ហើយរឹតតែគ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទៅទៀត។ តើនេះមិនមែនជាបញ្ហានិស្ស័យទេឬអី? តើនិស្ស័យប្រភេទនេះ ដឹកនាំពួកគេឱ្យធ្វើអ្វី? គឺឱ្យពួកគេអាត្មានិយមខ្លាំងបំផុត និងធ្វើអំពើអាក្រក់យ៉ាងគឃ្លើន។ តើក្នុងចិត្តរបស់ពួកគេ ពួកគេពិតជាមិនដឹងវិធីត្រឹមត្រូវក្នុងការប្រព្រឹត្តឬ? តើពួកគេពិតជាមិនយល់ថា អ្វីដែលពួកគេកំពុងធ្វើ គឺកំពុងបំភាន់ និងត្រួតត្រាអ្នកដទៃ ថាពួកគេកំពុងធ្វើអំពើអាក្រក់មែនឬ? ពួកគេដឹង និងយល់ពីរឿងទាំងនេះ។ ដូច្នេះ ការដែលពួកគេអាចបន្តប្រព្រឹត្តតាមរបៀបដដែលនេះ មានន័យថា ពួកគេមិនស្រឡាញ់សេចក្ដីពិត ហើយមិនពេញចិត្តនឹងសេចក្ដីពិតឡើយ។ ពួកគេបដិសេធរាល់ទស្សនៈ របៀប វិធីសាស្ត្រ ឬសេចក្ដីអះអាងណា ឱ្យតែវាមិនចេញពីមាត់របស់ពួកគេ។ តើនេះមិនមែនជាមហិច្ឆតាទេឬអី? (មែនហើយ)។ មានមហិច្ឆតា និងចេតនាអាក្រក់នៅក្នុងនោះ។ តើចេតនាអាក្រក់អ្វីទៅ? តើមានអ្វីលាក់កំបាំងនៅពីក្រោយរឿងនេះ? (ការចង់ឱ្យមនុស្សធ្វើតាមអ្វីដែលពួកគេនិយាយ)។ ការចង់ឱ្យមនុស្សធ្វើតាមអ្វីដែលពួកគេនិយាយ ពួកគេពិតជាមិនអាចរំលងអត្ថប្រយោជន៍ ឬឱកាសដើម្បីលេចធ្លោបែបនេះឡើយ ឬអនុញ្ញាតឱ្យរឿងទាំងនេះធ្លាក់ទៅលើនរណាម្នាក់ផ្សេងទៀតឡើយ។ រាល់លើក ពួកគេត្រូវតែជាអ្នកធ្វើការសម្រេចចិត្ត រាល់លើក ពួកគេត្រូវតែជាអ្នកចាត់ចែងកិច្ចការ រាល់លើក ផ្លែផ្កានៃកិច្ចការត្រូវតែជារបស់ពួកគេតែម្នាក់ឯង ហើយត្រូវចាត់ទុកថាជាស្នាដៃរបស់ពួកគេតែម្នាក់ឯង។ នៅទីបញ្ចប់ ពួកគេធ្វើឱ្យមនុស្សគ្រប់គ្នាបង្កើតបានជាទំនោរមួយ។ តើទំនោរអ្វីទៅ? គឺជាទំនោរដែលគិតថា កិច្ចការអាចដំណើរការទៅបាន លុះត្រាតែមានពួកគេនៅក្នុងក្រុម បើគ្មានពួកគេទេ វាហាក់ដូចជាគ្មាននរណាម្នាក់ផ្សេងទៀតអាចរែកពន់បន្ទុកនេះបានឡើយ។ ធ្វើបែបនេះ តើពួកគេមិនបានសម្រេចគោលដៅរបស់ពួកគេទេឬអី? មនុស្សទាំងនោះបានធ្លាក់នៅក្រោមការត្រួតត្រារបស់ពួកគេបាត់ទៅហើយ។ តើអ្វីជាបុព្វហេតុនៃការត្រូវគេត្រួតត្រា? គឺការត្រូវបានគេយកឈ្នះ និងវាយបំបាក់ទាំងស្រុង ពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាបអ្នករហូតដល់អ្នកព្រមចុះញ៉មនឹងពួកគេ ដល់ថ្នាក់អ្នកមិនដឹងខុសត្រូវ ហើយមិនព្យាយាមញែកដឹងពីពួកគេទាល់តែសោះ ឬមិនយកទិដ្ឋភាពណាមួយនៃសេចក្ដីពិតមកប្រៀបធៀបនឹងពួកគេឡើយ ហើយជឿជាក់យ៉ាងមុតមាំថា អ្វីក៏ដោយដែលពួកគេធ្វើ គឺសុទ្ធតែត្រឹមត្រូវ ព្រមទាំងលែងហ៊ានវិភាគថាពួកគេត្រូវ ឬខុសទៀតហើយ។ ទាំងនេះគឺជាផលវិបាកដែលកើតមានឡើង បន្ទាប់ពីមនុស្សត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រួតត្រា ហើយភ្លាមៗបន្ទាប់ពីនោះ មនុស្សទាំងនោះក៏ដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ។ តើមិនដូច្នោះទេឬអី? (មែនហើយ)។ តើនេះមិនមែនជាការស្ដែងចេញយ៉ាងច្បាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទធ្វើឱ្យអ្នកដទៃចុះចូលតែនឹងពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្ដីពិត ឬព្រះជាម្ចាស់ទេឬអី? (មែនហើយ)។ តើអ្វីទៅជាកម្លាំងជំរុញ និងចេតនាអាក្រក់នៅពីក្រោយរាល់ទង្វើដែលពួកគេធ្វើ ហើយតើអ្វីទៅជាប្រភពនៃសកម្មភាព របៀប វិធីសាស្ត្រ និងសូម្បីតែការលើកឡើងរបស់ពួកគេនោះ? គឺពួកគេចង់វាយបំបាក់អ្នក បង្ក្រាបអ្នក ធ្វើឱ្យអ្នកចុះញ៉មនឹងពួកគេ ហើយបង្ហាញអ្នកឱ្យឃើញថា នរណាជាមេ នរណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំមុខគេ នរណាជាអ្នកមានសិទ្ធិសម្រេចនៅទីនោះ ហើយថាសេចក្ដីពិតមិនមែនជាអ្នកមានសិទ្ធិសម្រេចឡើយ គឺថាគ្មាននរណាក្រៅពីពួកគេអាចធ្វើជាម្ចាស់លើមនុស្សទាំងនេះ ឬចាត់ចែងកិច្ចការ ឬធ្វើការសម្រេចចិត្តបានឡើយ។ អ្នកចង់លើកឡើងពីសេចក្ដីពិត ប៉ុន្តែគ្មានផ្លូវឡើយ។ អ្នកចង់លើកឡើងពីមតិយោបល់ខុសពីនេះ ប៉ុន្តែកុំសូម្បីតែគិតពីរឿងនេះឱ្យសោះ។ តើនេះជានិស្ស័យអ្វីរបស់ពួកទទឹងនឹងព្រះគ្រីស្ទឬ? វាគឺជាភាពកាចសាហាវ ពួកគេចង់យកឈ្នះ និងត្រួតត្រាមនុស្ស។ មិនថាអ្នកមើលទៅលើបំណងប្រាថ្នា និងមហិច្ឆតារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឬមើលទៅលើសកម្មភាពជាក់ស្ដែងរបស់ពួកគេក៏ដោយ ទាំងនេះសុទ្ធតែបង្ហាញពីនិស្ស័យនៃទង្វើកាចសាហាវ និងការមិនពេញចិត្តនឹងសេចក្ដីពិតរបស់ពួកគេ។ របៀប ការបើកសម្ដែង និងការស្ដែងចេញទាំងនេះ ដែលពួកទទឹងនឹងព្រះគ្រីស្ទមានក្នុងការយកឈ្នះ និងត្រួតត្រាមនុស្ស ព្រមទាំងសារជាតិរបស់ពួកគេ គឺស្របគ្នាទាំងស្រុងទៅនឹងប្រធានបទចម្បងដែលយើងកំពុងប្រកបគ្នានេះ។ ពួកទទឹងនឹងព្រះគ្រីស្ទចង់ឱ្យមនុស្សចុះចូលតែនឹងពួកគេប៉ុណ្ណោះ អត្ថន័យបង្កប់នៃរឿងនេះគឺថា មនុស្សត្រូវតែធ្វើតាមអ្វីដែលពួកគេនិយាយ ហើយការធ្វើបែបនោះ គឺជាការចុះចូលនឹងព្រះជាម្ចាស់។ ប្រសិនបើនរណាម្នាក់លើកឡើងពីមតិយោបល់ខុសពីនេះ ហើយនិយាយថា អ្វីដែលពួកគេកំពុងធ្វើគឺផ្ទុយពីសេចក្ដីពិត ពួកគេនឹងតបតវិញថា៖ «ផ្ទុយពីសេចក្ដីពិតឬ? ប្រាប់យើងមក តើសេចក្ដីពិតជាអ្វី? ប្រសិនបើអ្នកអាចពន្យល់វាឱ្យបានច្បាស់ ខ្ញុំនឹងព្រមតាមអ្នក ប៉ុន្តែប្រសិនបើអ្នកមិនអាចពន្យល់ទេ នោះខ្ញុំនឹងធ្វើឱ្យអ្នកធ្លាក់ក្នុងស្ថានភាពដ៏គួរឱ្យអាម៉ាស់មិនខាន!» ពេលពួកគេនិយាយបែបនោះ មនុស្សមួយចំនួនពិតជាមានអារម្មណ៍ភ័យខ្លាច ដោយនិយាយថា៖ «ខ្ញុំពិតជាមិនអាចពន្យល់វាឱ្យបានច្បាស់ទេ ដូច្នេះ ខ្ញុំនឹងធ្វើតាមអ្វីដែលអ្នកនិយាយចុះ»។ ដោយបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទបានសម្រេចគោលដៅរបស់ពួកគេបាត់ទៅហើយ។ តើមានមនុស្សដែលធ្វើបែបនេះដែរឬទេ? (មាន)។ តើអ្នករាល់គ្នាធ្លាប់ធ្វើរឿងបែបនេះដែរឬទេ? (ទេ។) ពួកទទឹងនឹងព្រះគ្រីស្ទមានជំនាញនេះ។ មនុស្សធម្មតាបោះបង់ចោល ពេលពួកគេឃើញថាពួកគេមិនអាចបញ្ចុះបញ្ចូលអ្នកដទៃបាន ពួកគេមិនមានបច្ចេកទេសនោះទេ។ ម្យ៉ាង គឺត្រង់ថាពួកគេមិនអាចនិយាយ និងសម្ដែងចេញតាមរបៀបនោះបានទេ ពួកគេមិនអាចនិយាយ និងជជែកដេញដោលបានល្អឡើយ។ ម្យ៉ាងវិញទៀត គឺត្រង់ថាពួកគេមិនមានចិត្តឃោរឃៅគ្រប់គ្រាន់នោះទេ។ អ្នកដែលអាចធ្វើរឿងទាំងនេះបាន ត្រូវតែមាននិស្ស័យទុច្ចរិតនៅក្នុងខ្លួនពួកគេ។ ពួកគេច្បាស់ជាកាចសាហាវ និងឃោរឃៅគ្រប់គ្រាន់ ហើយមិនខ្វល់ពីអារម្មណ៍របស់អ្នកណាម្នាក់ឡើយ។ ប្រសិនបើនរណាម្នាក់មិនយល់ស្របជាមួយពួកគេ ពួកគេនឹងធ្វើបាបអ្នកនោះតាមរបៀបដ៏កាចសាហាវបំផុត ហើយទោះបីជាពួកគេធ្វើទង្វើនេះយ៉ាងឃោរឃៅប៉ុនណាក៏ដោយ ក៏មនសិការរបស់ពួកគេនឹងមិនមានអារម្មណ៍បន្ទោស ឬដឹងខ្លួនពីរឿងនេះឡើយ។ នរណាម្នាក់អាចនឹងនិយាយថា៖ «ពួកគេគួរឱ្យអាណិតណាស់ទៅហើយ ហេតុអ្វីបានជាខ្ញុំបង្ខំឱ្យពួកគេធ្វើតាមអ្វីដែលខ្ញុំនិយាយ? ខ្ញុំនឹងលើកលែងឱ្យពួកគេចុះ ពួកគេជឿលើព្រះជាម្ចាស់ មិនមែនជឿលើខ្ញុំទេ។ ពួកគេគ្រាន់តែស្ដាប់តាមនរណាម្នាក់ដែលនិយាយស្របតាមសេចក្ដីពិតទៅបានហើយ មិនថាអ្នកនោះជាអ្នកណាក៏ដោយ។ លើកនេះ ខ្ញុំនឹងបោះបង់រឿងនេះចោលចុះ»។ តើពួកទទឹងនឹងព្រះគ្រីស្ទគិតតាមរបៀបនេះដែរឬទេ? ទេ ពួកទទឹងនឹងព្រះគ្រីស្ទពិតជាគ្មានភាពមានវិចារណញាណបែបនេះឡើយ។ ពួកគេច្បាស់លាស់ណាស់ចំពោះមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេ។ ពួកគេប្រកាន់ខ្ជាប់វា ហើយមិនព្រមលែងឡើយ ប្រៀបដូចជាឆ្កែចចកដែលខាំត្របាក់សត្វចៀមជាប់ក្នុងមាត់របស់វាអ៊ីចឹង។ ប្រសិនបើអ្នកព្យាយាមចរចាជាមួយឆ្កែចចក ហើយឃាត់វាមិនឱ្យស៊ីសត្វចៀម តើវាអាចបានផលឬទេ? គឺមិនអាចទេ។ ហេតុអ្វីមិនអាច? ពីព្រោះនោះជានិស្ស័យរបស់វា។ តើឆ្កែចចកជឿលើអ្វី? «ខ្ញុំឃ្លាន។ ខ្ញុំចូលចិត្តស៊ីសត្វចៀម។ នេះជារឿងត្រឹមត្រូវ។ មិនថាខ្ញុំចង់ស៊ីសត្វចៀម ឬមិនចង់ក៏ដោយ ក៏វាសុទ្ធតែត្រឹមត្រូវទាំងអស់»។ នោះគឺជាទស្សនវិជ្ជារបស់វា ជាស្ដង់ដា និងជាប្រភពនៃសកម្មភាពរបស់វា។ ដូចគ្នាដែរ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទយកឈ្នះ និងត្រួតត្រាមនុស្ស តើពួកគេគិតថា៖ «ខ្ញុំមិនមែនជាព្រះជាម្ចាស់ទេ។ ខ្ញុំពិតជាគ្មានភាពអៀនខ្មាសមែន ដែលត្រួតត្រាមនុស្ស។ ប្រសិនបើមនុស្សមកញែកដឹងអំពីខ្ញុំ តើខ្ញុំអាចយកមុខទៅទុកឯណាទៅ?» តើពួកគេមានអារម្មណ៍អាម៉ាស់បែបនេះដែរឬទេ? (អត់ទេ)។ ពួកគេគ្មានអារម្មណ៍អាម៉ាស់ឡើយ។ ដូច្នេះ តើមានអ្វីបាត់បង់ពីភាពជាមនុស្សរបស់ពួកគេ? គឺភាពអាម៉ាស់ ភាពមានវិចារណញាណ និងមនសិការ។ របស់ទាំងនេះមិនមាននៅក្នុងភាពជាមនុស្សរបស់ពួកគេឡើយ។ បើគ្មានរបស់ទាំងនោះទេ តើពួកគេនៅតែជាមនុស្សដែរឬទេ? មិនមែនទេ។ មិនមែនគ្រប់គ្នាដែលពាក់ស្បែកជាមនុស្ស សុទ្ធតែជាមនុស្សនោះទេ អ្នកខ្លះគឺជាអារក្ស អ្នកខ្លះគឺជាសាកសពចេះដើរ ហើយអ្នកខ្លះទៀតគឺជាសត្វតិរច្ឆាន។ ចុះតើពួកទទឹងនឹងព្រះគ្រីស្ទជាអ្វីទៅវិញ? ពួកគេគឺជាអារក្ស អ្នកខ្លះក្នុងចំណោមពួកគេគឺជាអារក្សកំណាច ហើយអ្នកខ្លះទៀតគឺជាវិញ្ញាណអាក្រក់។ សរុបមក ពួកគេមិនមែនជាមនុស្សទេ។ គឺដោយសារតែពួកគេមិនមានវិចារណញ្ញាណ មនសិការ និងភាពអាម៉ាស់នៃភាពជាមនុស្សធម្មតានេះហើយ ទើបពួកទទឹងនឹងព្រះគ្រីស្ទអាចដណ្ដើមមនុស្ស និងដួងចិត្តរបស់មនុស្ស ជាមួយព្រះជាម្ចាស់បាន។ នេះបង្ហាញថាសារជាតិធម្មជាតិរបស់ពួកគេគឺទុច្ចរិត។ វាជារឿងមិនសមហេតុផលឡើយ ក្នុងការដែលពួកគេដណ្ដើមឋានៈជាមួយអ្នកដទៃ ចុះទម្រាំតែការដណ្ដើមឋានៈ និងដណ្ដើមមនុស្សជាមួយព្រះជាម្ចាស់ទៅទៀតនោះ! នេះរឹតតែបង្ហាញយ៉ាងច្បាស់ថា ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ ថាពួកគេគឺជាពួកអារក្ស និងពួកសាតាំង។

ឥឡូវនេះ យើងបានប្រកបគ្នាអំពីការស្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ រហូតដល់ចំណុចទីប្រាំបីហើយ។ តើពេលនេះ អ្នករាល់គ្នាអាចផ្ទៀងផ្ទាត់រវាងខ្លួនអ្នករាល់គ្នា និងពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងមនុស្សដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដែលមាននិស្ស័យដូចពួកគេ ដើម្បីមើលថាតើអ្នករាល់គ្នាជាមនុស្សប្រភេទណាដែរឬទេ? (អាច)។ អ្នករាល់គ្នាអាចផ្ទៀងផ្ទាត់រឿងទាំងនេះបានខ្លះៗ។ តើការធ្វើបែបនេះអាចដោះស្រាយបញ្ហាអ្វីខ្លះរបស់មនុស្ស? (វាអាចជួយការពារពួកយើងមិនឱ្យដើរផ្លូវខុស)។ វាអាចជួយការពារអ្នករាល់គ្នាមិនឱ្យដើរផ្លូវខុស។ តើមានអ្វីទៀត? (វាអាចឱ្យពួកយើងញែកដឹងពីបុគ្គល ព្រឹត្តិការណ៍ និងរបស់នៅជុំវិញខ្លួនយើងបាន)។ វាអាចឱ្យអ្នករាល់គ្នាញែកដឹងពីមនុស្សមួយចំនួននៅជុំវិញខ្លួនអ្នករាល់គ្នាបាន។ ការញែកពីអ្នកដទៃ គឺជាផ្នែកមួយនៃរឿងនេះ ប៉ុន្តែ សំខាន់បំផុតនោះ អ្នករាល់គ្នាត្រូវដឹងពីរបៀបញែកដឹងពីខ្លួនឯង ពីនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលមាននៅក្នុងខ្លួនអ្នក និងផ្លូវដែលអ្នករាល់គ្នាកំពុងដើរ។ ការធ្វើបែបនេះនឹងជួយអ្នកមិនឱ្យវង្វេងផ្លូវក្នុងការបំពេញភារកិច្ចរបស់អ្នក និងមិនឱ្យដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ នៅពេលដែលនរណាម្នាក់បានឈានជើងចូលទៅក្នុងផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ តើវាងាយស្រួលសម្រាប់ពួកគេក្នុងការងាកក្រោយវិញដែរឬទេ? ទេ។ នៅពេលដែលពួកគេបានឈានជើងចូលហើយ វាមិនងាយស្រួលសម្រាប់ពួកគេក្នុងការងាកក្រោយវិញឡើយ។ តើអ្នករាល់គ្នាដឹងពីមូលហេតុនៃរឿងនេះដែរឬទេ? (ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការនៅក្នុងពួកគេទេ)។ នោះគឺជាមូលហេតុចម្បង។ ការឈានជើងចូលទៅក្នុងផ្លូវខុស គឺជាគ្រោះថ្នាក់ណាស់ ពីព្រោះអ្នកបានជ្រើសរើសតស៊ូប្រឆាំងនឹងព្រះជាម្ចាស់ ដណ្ដើមរាស្ដ្ររើសតាំងរបស់ទ្រង់ជាមួយទ្រង់ និងប្រយុទ្ធប្រឆាំងនឹងទ្រង់រហូតដល់ទីបញ្ចប់ អ្នកមិនមែនកំពុងស្វែងរកសេចក្ដីពិត ឬស្វែងរកការទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកឈានជើងចូលទៅក្នុងផ្លូវបែបនោះ អ្នកនឹងជួបបញ្ហាមិនខាន។ អ្នកនឹងឈរនៅខាងប្រឆាំងនឹងព្រះជាម្ចាស់ អ្នកនឹងឈរនៅខាងប្រឆាំងនឹងទ្រង់ដោយឆន្ទៈអត្តនោម័តរបស់អ្នក ពោលគឺ គំនិត ទស្សនៈ មតិយោបល់ និងជម្រើសរបស់អ្នក នឹងប្រឆាំងទាស់នឹងព្រះជាម្ចាស់ទាំងអស់។ ប្រសិនបើ មុនពេលអ្នកឈានជើងចូលទៅក្នុងផ្លូវនេះ អ្នកមានការស្ដែងចេញ និស្ស័យ និងសារជាតិសត្យានុម័តមួយចំនួន ដែលផ្ទុយ និងប្រទូសរ៉ាយនឹងព្រះជាម្ចាស់ ប៉ុន្តែគ្រប់ពេល អ្នកមានការប្រុងប្រយ័ត្ននៅក្នុងចិត្តអំពីការមិនដើរតាមផ្លូវនៃការប្រទូសរ៉ាយនឹងព្រះជាម្ចាស់ ឬផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះអ្នកមានឱកាសនឹងត្រូវបានសង្គ្រោះ។ ប្រសិនបើអ្នកពិតជាឈានជើងចូលទៅក្នុងផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាផ្លូវប្រទូសរ៉ាយនឹងព្រះជាម្ចាស់មែន នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ តើគ្រោះថ្នាក់នោះធំប៉ុនណា? គឺធំដល់ថ្នាក់វាមិនងាយស្រួលសម្រាប់អ្នកក្នុងការងាកក្រោយវិញឡើយ។ អម្បាញ់មិញនេះ មានអ្នកខ្លះបាននិយាយថា ព្រះវិញ្ញាណបរិសុទ្ធនឹងលែងធ្វើការនៅក្នុងអ្នកទៀតហើយ នោះគឺជារឿងច្បាស់ណាស់! តើព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងមនុស្សបែបនេះបានដោយរបៀបណា? នៅពេលដែលអ្នកបានឈានជើងចូលទៅក្នុងផ្លូវបែបនោះ នៅពេលដែលអ្នកបានជ្រើសជម្រើសនោះ អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ ប្រសិនបើអ្នកយល់ពីរឿងនេះនៅក្នុងចិត្តរបស់អ្នក ប៉ុន្តែនៅតែធ្វើបែបនេះ ដើរតាមផ្លូវនោះ ហើយជ្រើសជម្រើសនោះ ព្រមទាំងបន្តធ្វើតាមគោលការណ៍ផ្ទាល់ខ្លួនរបស់អ្នក និងរបៀបចាស់ៗពីមុនរបស់អ្នកជានិច្ចនៅពេលដែលអ្នកធ្វើសកម្មភាព ដោយមិនងាកក្រោយ ឬប្រែចិត្ត ដោយមិនកែប្រែផ្លូវរបស់អ្នកទេ នោះតំណាងឱ្យជម្រើសរបស់អ្នកហើយ គឺអ្នកបានសម្រេចចិត្តដើរតាមផ្លូវនេះ ដែលប្រទូសរ៉ាយនឹងព្រះជាម្ចាស់ហើយ។ វាមិនមែនថាអ្នកមិនយល់ពីអ្វីដែលអ្នកកំពុងធ្វើនោះទេ គឺអ្នកកំពុងប្រព្រឹត្តអំពើបាបទាំងដឹងច្បាស់។ វាប្រៀបដូចជាប៉ុល ដែលបាននិយាយថា៖ «តើអ្នកជានរណា លោកម្ចាស់? ហេតុអ្វីបានជាអ្នកចង់វាយផ្ដួលខ្ញុំ?» គាត់ដឹងយ៉ាងច្បាស់ថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះអម្ចាស់ ថាទ្រង់គឺជាព្រះគ្រីស្ទ ប៉ុន្តែគាត់នៅតែប្រឆាំងទាស់នឹងទ្រង់រហូតដល់ទីបញ្ចប់។ នោះគឺជាការប្រព្រឹត្តអំពើបាបទាំងដឹងច្បាស់។ ប៉ុលមិនបានធ្វើបន្ទាល់ថ្វាយព្រះអម្ចាស់ទេ ហើយគាត់ក៏មិនបានលើកតម្កើងទ្រង់ដែរ។ គាត់បានគិតថា៖ «តើអ្នកមិនមែនគ្រាន់តែជាមនុស្សធម្មតាម្នាក់ទេឬអី? តើអ្នកវាយផ្ដួលខ្ញុំ មិនមែនគ្រាន់តែដោយសារតែអ្នកមានអំណាចទេឬអី? អ្នកអាចមានអំណាច ប៉ុន្តែខ្ញុំនៅតែជឿលើព្រះដែលគង់នៅស្ថានសួគ៌ដដែល។ អ្នកដែលយកកំណើតជាមនុស្ស មិនមែនជាព្រះទេ អ្នកមិនពាក់ព័ន្ធនឹងព្រះឡើយ។ អ្នកគឺជាកូនប្រុសរបស់ព្រះ ហើយអ្នកគឺស្មើនឹងពួកយើង»។ តើនោះមិនមែនជាទស្សនៈរបស់គាត់ទេឬអី? តើអ្វីទៅជាមូលដ្ឋានសម្រាប់ទស្សនៈរបស់ប៉ុលនេះ? បន្ទាប់ពីគាត់បានដឹងថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទដែលយកកំណើតជាមនុស្សហើយ គាត់នៅតែប្រកាន់ខ្ជាប់ទស្សនៈនេះ ដូចដែលគាត់ធ្លាប់ធ្វើពីមុនដដែល។ នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ហើយដោយសាររឿងនេះ លទ្ធផលរបស់គាត់ត្រូវបានកំណត់។ ដោយសារតែគាត់ប្រកាន់ខ្ជាប់ទស្សនៈនោះរហូតមក តើផ្លូវដែលគាត់ដើរអាចផ្លាស់ប្ដូរបានដែរឬទេ? ផ្លូវដែលមនុស្សម្នាក់ដើរ គឺផ្អែកលើទស្សនៈរបស់ពួកគេ៖ ទោះបីជាអ្នកមានទស្សនៈបែបណាក៏ដោយ នោះគឺជាផ្លូវដែលអ្នកដើរ។ ហើយផ្ទុយមកវិញ ទោះបីជាអ្នកដើរផ្លូវណាក៏ដោយ នោះគឺជាទស្សនៈដែលនឹងកើតឡើងនៅក្នុងអ្នក ជាទស្សនៈដែលអ្នកនឹងមាន ជាទស្សនៈដែលនឹងជះឥទ្ធិពល និងដឹកនាំអ្នក។ ភ្លាមៗនៅពេលដែលអ្នកឈានជើងចូលទៅក្នុងផ្លូវដែលប្រទូសរ៉ាយនឹងព្រះជាម្ចាស់ ទស្សនៈទាំងនេះនឹងលេចជារូបរាង និងចាក់ឫសនៅក្នុងអ្នក ហើយពេលនោះមានរឿងមួយដែលប្រាកដនោះគឺ៖ អ្នកច្បាស់ជានឹងប្រឆាំងទាស់នឹងព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ អ្នកច្បាស់ជានឹងប្រកាន់ខ្ជាប់ជានិច្ចនូវទស្សនៈ ចំណេះដឹង និងអាកប្បកិរិយាខុសឆ្គងផ្ទាល់ខ្លួនរបស់អ្នក ដោយស្រែកឡូឡាប្រឆាំងនឹងព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ អ្នកនឹងមិនកែប្រែផ្លូវរបស់អ្នកឡើយ ទោះបីជានរណាម្នាក់ប្រាប់អ្នកឱ្យធ្វើដូច្នេះក្ដី ឬទោះបីជាព្រះវិញ្ញាណបរិសុទ្ធបំភ្លឺអ្នកក្ដី ឬទោះបីជាបងប្អូនប្រុសស្រីដាស់តឿនអ្នកក្ដី ឬទោះបីជាព្រះជាម្ចាស់ស្រាយបំភ្លឺអ្នកក្ដី។ វានឹងគ្មានកន្លែងសម្រាប់រឿងនេះឡើយ។ នេះគឺជាជម្រើសរបស់អ្នក។ អ្នកនឹងត្រូវបានផ្ដល់ឱកាសលើកទីមួយ ទីពីរ និងទីបី ប្រសិនបើបន្ទាប់ពីមានឱកាសប្រែចិត្តចំនួនបីដងហើយ អ្នកនៅតែមិនព្រមប្រែចិត្តទេ នោះអ្នកនឹងគ្មានឱកាសទៀតទេនៅថ្ងៃអនាគត។ ទោះបីជាពេលនោះអ្នកធ្វើកិច្ចការ និងលះបង់យ៉ាងណាក៏ដោយ ក៏វានឹងមិនធ្វើឱ្យព្រះជាម្ចាស់រំជួលព្រះទ័យឡើយ ទ្រង់បានសម្រេចព្រះទ័យចំពោះអ្នករួចទៅហើយ។ តើព្រះជាម្ចាស់នឹងសម្រេចព្រះទ័យយ៉ាងណាសម្រាប់អ្នក? គឺថាអ្នកនឹងត្រូវបានចាត់ឱ្យបម្រើការ ថាអ្នកនឹងត្រូវបានគេប្រើប្រាស់ ហើយបន្ទាប់ពីអ្នកត្រូវបានគេប្រើប្រាស់រួច ទ្រង់នឹងដាក់អ្នកនៅកន្លែងណាមួយដែលអ្នកនឹងត្រូវវាយផ្ចាល និងដាក់ទោស ដូចដែលទ្រង់បានសម្រេចព្រះទ័យ។ តើការដែលព្រះជាម្ចាស់សម្រេចព្រះទ័យតាមរបៀបនេះ កើតឡើងយ៉ាងដូចម្ដេច? តើវាដោយសារតែគំនិតមួយភ្លែតរបស់អ្នកឬ? តើវាផ្អែកលើគំនិតភ្លាមៗរបស់អ្នកឬ? ឬផ្អែកលើការដែលអ្នកឈានជើងចូលទៅក្នុងផ្លូវខុសមួយរំពេចនោះឬ? ទេ ព្រះជាម្ចាស់ផ្អែកលើទស្សនៈដែលអ្នកមាននៅក្នុងជម្រៅចិត្តរបស់អ្នក ផ្អែកលើអាកប្បកិរិយារយៈពេលយូររបស់អ្នកចំពោះសេចក្ដីពិត និងផ្អែកលើផ្លូវដែលអ្នកសម្រេចចិត្តដើរ។ អ្នកបានសម្រេចចិត្តប្រព្រឹត្តតាមរបៀបនេះហើយ មិនថានរណានិយាយអ្វីក៏ដោយ ក៏វាគ្មានប្រយោជន៍ដែរ អ្នកបានសម្រេចចិត្តប្រើទ្រឹស្ដីនេះជាគ្រឹះសម្រាប់ផ្លូវដែលអ្នកដើរនៅថ្ងៃអនាគតហើយ។ ហើយដោយសារតែអ្នកបានសម្រេចចិត្តហើយ តើព្រះជាម្ចាស់មិនត្រូវកំណត់លទ្ធផលរបស់អ្នកទេឬអី? លទ្ធផលរបស់អ្នកត្រូវបានកំណត់ជាយូរមកហើយ ព្រះជាម្ចាស់មិនចាំបាច់រង់ចាំរហូតដល់ទីបញ្ចប់ ដើម្បីធ្វើរឿងនេះឡើយ។ ចំពោះមនុស្សមួយចំនួន ព្រះជាម្ចាស់តែងតែទតមើលការស្ដែងចេញរបស់ពួកគេ នៅពេលដែលមនុស្សទាំងនេះដើរដល់ទីបញ្ចប់នៃផ្លូវ លទ្ធផលរបស់ពួកគេត្រូវបានកំណត់ជាស្ថាពរ ដោយផ្អែកលើការស្ដែងចេញផ្សេងៗរបស់ពួកគេ។ មនុស្សមួយចំនួនបានធ្វើអំពើល្អច្រើនជាងអំពើអាក្រក់ ពួកគេមានអាកប្បកិរិយាល្អ និងវិជ្ជមានចំពោះព្រះជាម្ចាស់ ច្រើនជាងអាកប្បកិរិយាអវិជ្ជមាន និងការធ្វើអំពើអាក្រក់ ហើយដោយផ្អែកលើការថ្លឹងថ្លែងសរុបនៃឥរិយាបថ និងការស្ដែងចេញដ៏ខុសៗគ្នារបស់ពួកគេ លទ្ធផលចុងក្រោយរបស់ពួកគេត្រូវបានកំណត់។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សផ្សេងទៀត ដែលលទ្ធផលរបស់ពួកគេត្រូវបានព្រះជាម្ចាស់កំណត់ បន្ទាប់ពីទ្រង់ទតមើលផ្លូវដែលពួកគេដើរតែមួយភ្លែតប៉ុណ្ណោះ។ ចុះតើព្រះជាម្ចាស់ផ្ដល់ឱកាសដល់មនុស្ស មុននឹងកំណត់លទ្ធផលរបស់ពួកគេដែរឬទេ? ទ្រង់ផ្ដល់ឱ្យ។ តើប៉ុន្មានដងទៅ? ប្រហែលជាគ្មានតួលេខជាក់លាក់ណាមួយឡើយ។ វាអាស្រ័យលើសារជាតិធម្មជាតិរបស់មនុស្សម្នាក់ៗ ហើយវាក៏ផ្អែកលើការដេញតាមរបស់ពួកគេផងដែរ។ មនុស្សមួយចំនួនអាចទទួលបានឱកាសបីដង។ អ្នកខ្លះមិនអាចសង្គ្រោះបានឡើយ ពួកគេល្ងង់ខ្លៅ និងរឹងទទឹងយ៉ាងខ្លាំង ហើយពួកគេមិនទទួលយកសេចក្ដីពិតណាមួយទាល់តែសោះ។​ លទ្ធផលរបស់ពួកគេត្រូវបានកំណត់ មុនពេលពួកគេទទួលបានឱកាសបីដងទៅទៀត។ ប៉ុន្តែ ចំពោះមនុស្សមួយចំនួន ព្រះជាម្ចាស់រៀបចំបរិយាកាសមួយចំនួនសម្រាប់ពួកគេ ដោយផ្អែកលើសភាពរបស់ពួកគេ ហើយដោយផ្អែកលើអាយុ និងរឿងរ៉ាវដែលពួកគេបានឆ្លងកាត់ ទ្រង់អាចផ្ដល់ឱកាសឱ្យពួកគេរហូតដល់ប្រាំដង។ នេះគឺផ្អែកលើធម្មជាតិ សារជាតិ និងអាកប្បកិរិយារបស់ពួកគេ ក្នុងពេលទទួលយកសេចក្ដីពិត។ ព្រះជាម្ចាស់កំណត់លទ្ធផល និងគោលដៅរបស់មនុស្សម្នាក់ ដោយផ្អែកលើរឿងទាំងនេះ។

រឿងរ៉ាវគ្រប់បែបយ៉ាងកើតឡើងចំពោះមនុស្ស ហើយជារឿយៗ ពួកគេមិនដឹងពីរបៀបប្រឈមមុខនឹងរឿងទាំងនោះឡើយ តើវាបានដែរឬទេ ប្រសិនបើពួកគេមិនខិតខំស្វែងយល់ពីសេចក្ដីពិតនោះ? វាងាយស្រួលណាស់សម្រាប់មនុស្សក្នុងការដើរផ្លូវខុស នៅពេលដែលពួកគេមិនយល់ពីសេចក្ដីពិត។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? មនុស្សរស់នៅដោយនិស្ស័យពុករលួយរបស់សាតាំង ហើយអ្វីៗដែលចេញពីខាងក្នុងពួកគេ គឺជារឿងដែលពួកគេបើកសម្ដែងចេញមកតាមធម្មជាតិ ហើយគ្មានរឿងណាមួយដែលស្របតាមសេចក្ដីពិត ឬមិនក្បត់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ ហេតុអ្វីបានជាពួកគេគួរតែស្ដាប់សេចក្ដីអធិប្បាយជានិច្ច? ការតែងតែស្ដាប់សេចក្ដីអធិប្បាយជានិច្ច ត្រិះរិះពិចារណា និងចងចាំទុកក្នុងចិត្ត ការតែងតែអធិដ្ឋាន និងស្វែងរក ការចូលមកចំពោះព្រះជាម្ចាស់ដោយចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ដោយចិត្តគោរពកោតខ្លាច ដោយចិត្តដែលស្រេកឃ្លានសេចក្ដីពិត ការកំណត់ពេលវេលាជារៀងរាល់ថ្ងៃសម្រាប់ការចំណាយពេលខាងវិញ្ញាណ ការអធិដ្ឋាន និងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងការប្រកបជាមួយអ្នកដទៃ និងការសហការដោយចុះសម្រុងជាមួយអ្នកដទៃដើម្បីធ្វើកិច្ចការ ការប្រព្រឹត្តជារៀងរាល់ថ្ងៃតាមគោលការណ៍ទាំងនេះ និងការប្រកាន់ខ្ជាប់វាជារៀងរាល់ថ្ងៃ ព្រះជាម្ចាស់ទតមើលថាតើចំណុចលម្អិតនៃការអនុវត្តរបស់មនុស្សទាំងនេះ ទទួលបានលទ្ធផលដែរឬទេ។ អ្នកខ្លះអាចសួរថា៖ «តើទាំងនោះមិនមែនគ្រាន់តែជាដំណើរការទេឬអី?» តើដំណើរការជាអ្វី? ទាំងនេះមិនមែនជារឿងខាងក្រៅឡើយ អ្នកអាចប្រកាន់ខ្ជាប់រឿងទាំងនេះបាន លុះត្រាតែអ្នកមានចិត្តចង់ធ្វើដូច្នេះ។ បើគ្មានចិត្តនោះទេ តើអ្នកអាចប្រកាន់ខ្ជាប់វាបានប៉ុន្មានថ្ងៃទៅ? អ្នកនឹងមិនអាចប្រកាន់ខ្ជាប់វាបានឡើយ។ ពួកអ្នកដឹកនាំមួយចំនួនមិនដែលហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនដែលចូលរួមចំណាយពេលខាងវិញ្ញាណឡើយ។ តើនេះមានន័យដូចម្ដេច? មានន័យថា ពួកគេមិនមែនជាអ្នកជឿពិតប្រាកដទេ។ ប្រសិនបើពួកគេមិនមែនជាអ្នកជឿពិតប្រាកដទេ ចុះហេតុអ្វីបានជាពួកគេក្លាយជាអ្នកដឹកនាំបាន? នៅកន្លែងខ្លះ គ្មាននរណាម្នាក់ស័ក្ដិសមនឹងកិច្ចការនេះទេ ដូច្នេះ ពួកជំនុំត្រូវតែទ្រាំប្រើប្រាស់មនុស្សទាំងនេះជាបណ្ដោះអាសន្នសិន។ ពួកគេគិតខុសថា៖ «ខ្ញុំត្រូវបានគេជ្រើសរើសជាអ្នកដឹកនាំ។ ខ្ញុំនៅតែអាចធ្វើកិច្ចការនេះបាន ទោះបីជាមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ឱ្យតែមនុស្សមានជើង និងមានមាត់ ពួកគេអាចធ្វើកិច្ចការនេះបានហើយ»។ នេះគឺជាភាពល្ងង់ខ្លៅ។ ព្រះជាម្ចាស់មិនទតមើលថាតើអ្នកអាចធ្វើកិច្ចការនេះបានឬអត់នោះទេ ទ្រង់ទតមើលអ្វីដែលអ្នកបានធ្វើ។ កិច្ចការដែលអ្នកអាចធ្វើបាន អ្នកផ្សេងក៏អាចធ្វើបានដែរ។ នរណាម្នាក់ដែលមានបញ្ញាធម្មតាបន្តិចបន្តួច ក៏អាចធ្វើវាបានដែរ។ កុំគិតថា ដោយសារតែអ្នកត្រូវបានគេជ្រើសរើសជាអ្នកដឹកនាំ ហើយអ្នកអាចធ្វើកិច្ចការនោះបាន នោះភាពជោគជ័យរបស់អ្នកត្រូវបានធានា ថាអ្នកត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ថាអ្នកមានឱកាសអាចរស់រាននោះ។ វាមិនដំណើរការបែបនោះឡើយ។ ព្រះជាម្ចាស់មិនដែលទតមើលថាអ្នកធ្វើបានប៉ុន្មាននោះទេ ទ្រង់ទតមើលអ្វីដែលអ្នកបានធ្វើ និងផ្លូវដែលអ្នកដើរ។ កុំបោកប្រាស់ខ្លួនឯងអំពីរឿងនេះឱ្យសោះ។ អ្នកអាចគិតថា៖ «មានមនុស្សជាច្រើនដែលមិនត្រូវបានគេជ្រើសរើស ប៉ុន្តែខ្ញុំត្រូវបានជ្រើសរើស។ មើលទៅ ខ្ញុំហាក់ដូចជាលេចធ្លោ ខ្ញុំមានគុណសម្បត្តិខ្ពស់ជាង និងល្អជាងអ្នកដទៃ»។ តើអ្នកមានចំណុចល្អអ្វីខ្លះទៅ? ទោះបីជាអ្នកល្អក៏ដោយ ក៏អ្នកពិតជាគ្មានសិទ្ធិមិនអនុវត្តសេចក្ដីពិត និងប្រព្រឹត្តដោយបំពានលើសេចក្ដីពិតដែរ? ទោះបីជាអ្នកល្អក៏ដោយ ក៏អ្នកពិតជាគ្មានសិទ្ធិមិនចូលរួមក្នុងការចំណាយពេលខាងវិញ្ញាណ ឬការអធិដ្ឋាន ហើយមិនស្វែងរកសេចក្ដីពិតនៅពេលអ្នកធ្វើសកម្មភាពដែរ? អ្នកគ្មានសិទ្ធិធ្វើរឿងទាំងនោះឡើយ។ គ្មានឋានៈ ឬតំណែងណាមួយជាដើមទុនរបស់អ្នកឡើយ។ ទាំងនោះជារឿងដែលឆាប់រលាយបាត់ ជារឿងខាងក្រៅប៉ុណ្ណោះ។ ព្រះជាម្ចាស់ទតមើលភាពស្មោះត្រង់របស់អ្នក ទ្រង់ទតមើលការអនុវត្តសេចក្ដីពិតរបស់អ្នក ការដេញតាមសេចក្ដីពិតរបស់អ្នក និងអាកប្បកិរិយារបស់អ្នកចំពោះសេចក្ដីពិត ទ្រង់ទតមើលការចុះចូលរបស់អ្នក ទ្រង់ទតមើលអាកប្បកិរិយារបស់អ្នកចំពោះភារកិច្ច និងបេសកកម្មរបស់អ្នក។ មនុស្សមួយចំនួនអាចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពេញភារកិច្ចរបស់ពួកគេ ប៉ុន្តែពួកគេមិនធ្វើវាឱ្យស្របតាមគោលការណ៍សេចក្ដីពិតឡើយ។ ប្រសិនបើអ្នកប្រាប់ពួកគេថា ពួកគេគួរតែប្រព្រឹត្តតាមគោលការណ៍សេចក្ដីពិត ពួកគេនឹងទាស់ទទឹង ពួកគេខឹង ហើយមិនទទួលយកវាឡើយ។ គ្រាន់តែប៉ុណ្ណឹង ពួកគេត្រូវបានបើកសម្ដែងបាត់ទៅហើយ។ តើមានអ្វីត្រូវបានបើកសម្ដែង? គឺថាពួកគេមិនទទួលយកសេចក្ដីពិត។ តើមនុស្សដែលមិនទទួលយកសេចក្ដីពិត ជាមនុស្សប្រភេទណា? គឺជាពួកមិនជឿ។ តើពួកមិនជឿ រវល់ធ្វើអ្វីទាំងងងឹតងងល់ឬ? ហេតុអ្វីបានជាពួកគេមានកម្លាំងចិត្តខ្លាំងម៉្លេះ នៅក្នុងភាពរវល់របស់ពួកគេ? ពួកគេមានគោលដៅមួយ ពួកគេឃើញថា៖ «មានឱកាសសម្រាប់ខ្ញុំក្នុងការក្លាយជាមន្ត្រីនៅទីនេះ ហើយប្រសិនបើខ្ញុំបានធ្វើមែន ខ្ញុំអាចរស់នៅពឹងលើពួកជំនុំ ហើយត្រូវបានមនុស្សគ្រប់គ្នាគោរពបូជា។ កន្លែងនេះពិតជាអស្ចារ្យណាស់! ឆ្នាំងបាយនេះពិតជាងាយស្រួលរកបានណាស់ ហើយកេរ្តិ៍ឈ្មោះ និងលាភសក្ការៈនេះក៏ដូចគ្នាដែរ ឋានៈនេះពិតជាងាយស្រួលទទួលបានណាស់ ការធ្វើជាមន្ត្រីនៅទីនេះពិតជាងាយស្រួលណាស់!» ពួកគេមិនដែលគិតថា ក្នុងមួយជីវិតនេះពួកគេនឹងបានក្លាយជា «មន្ត្រី» ឡើយ។ ប៉ុន្តែ នៅពេលដែលពួកគេបាត់បង់ «តំណែង» របស់ពួកគេ ពួកគេក៏បង្ហាញធាតុពិតរបស់ពួកគេ។ ពួកគេលែងខិតខំប្រឹងប្រែងសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ទៀតឡើយ។ តើពួកគេនៅតែអាចរងទុក្ខ និងលះបង់បានដែរឬទេ? មិនអាចទេ។ តើពួកគេមិនត្រូវបានបើកសម្ដែងទេឬអី? មនុស្សមួយចំនួនប្រឹងប្រែងអស់ពីសមត្ថភាពនៅពេលដែលពួកគេមានឋានៈ ដោយខិតខំប្រឹងប្រែង និងបង្ហូរញើស ដោយមិនរអ៊ូរទាំឡើយ ទោះបីជាពួកគេរងទុក្ខខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែ ភ្លាមៗនៅពេលដែលពួកគេលែងមានឋានៈទៀត ពួកគេក៏ក្លាយជាអវិជ្ជមាន រហូតដល់ភាពអវិជ្ជមាននោះលេបត្របាក់ពួកគេ។ តើពួកគេមិនត្រូវបានបើកសម្ដែងទេឬអី? ឋានៈបានបើកសម្ដែងពួកគេហើយ។ តើចាំបាច់ត្រូវដាក់ពួកគេឱ្យឆ្លងកាត់ការល្បងលទៀតដែរឬទេ? មិនចាំបាច់ទេ។ បានហើយ ថ្ងៃនេះយើងនឹងបញ្ចប់ការប្រកបគ្នារបស់យើងត្រឹមនេះចុះ។

ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩

ខាង​ដើម៖ ចំណុចទីបួន៖ ពួកគេលើកសរសើរ និងធ្វើទីបន្ទាល់អំពីខ្លួនឯង

បន្ទាប់៖ ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បី សិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីមួយ)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ