ចំណុចទីប្រាំពីរ៖ ពួកគេជាមនុស្សទុច្ចរិត ពិសពុល និងបោកបញ្ឆោត (ផ្នែកទីពីរ)
ផ្នែកបំពេញបន្ថែម៖ ការដោះស្រាយការយល់ច្រឡំរបស់មនុស្សអំពីការចាត់ការលើពួកជំនុំមួយនៅប្រទេសកាណាដា
រឿងចម្លែកមួយបានកើតឡើង កាលពីពេលដែលយើងបានជួបជុំគ្នាលើកមុន។ តើជារឿងអ្វីទៅ? (គឺការចាត់ការលើពួកជំនុំមួយនៅប្រទេសកាណាដា។) រឿងនេះបានកើតឡើងកាលពីមួយខែមុន។ តើវានៅតែថ្មីថ្មោង ក្នុងការចងចាំរបស់អ្នករាល់គ្នាដែរឬទេ? (មែនហើយ។) តើរឿងនេះបានធ្វើឱ្យអារម្មណ៍របស់អ្នករាល់គ្នារំជួលចិត្តយ៉ាងខ្លាំងដែរឬទេ? (មែនហើយ។) នៅពេលមានបញ្ហាកើតឡើងចំពោះពួកជំនុំមួយចំនួន ឬមនុស្សមួយចំនួន ខ្ញុំសម្រេចចិត្តផ្អែកលើកាលៈទេសៈ ហើយ ចាត់ការលើបញ្ហាទាំងនោះស្របតាមគោលការណ៍។ ជាមូលដ្ឋាន គឺដូច្នេះឯង នៅពេលដែលខ្ញុំបានចាត់ការលើបញ្ហារបស់ពួកជំនុំនៅប្រទេសកាណាដា។ ដូច្នេះ ចូរប្រាប់ខ្ញុំមកមើល៍ តើហេតុអ្វីបានជាខ្ញុំចាត់ការលើបញ្ហានេះតាមរបៀបដែលខ្ញុំបានធ្វើ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទម្នាក់បានលេចឡើងនៅក្នុងពួកជំនុំនៅប្រទេសកាណាដា ហើយបានបំភាន់មនុស្សដូច្នេះ? តើអ្នករាល់គ្នាមានគំនិតយ៉ាងណាដែរចំពោះរឿងនេះ? ជាក់ស្ដែង រឿងនេះបានធ្វើឱ្យមនុស្សមួយចំនួនភ័យខ្លាច។ ហេតុអ្វីបានជារឿងនេះធ្វើឱ្យពួកគេភ័យខ្លាច? មនុស្សមួយចំនួននិយាយថា៖ «រឿងនេះត្រូវបានចាត់ការតាមរបៀបដ៏តឹងរ៉ឹងម៉្លេះ។ តើវាធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងឬ? តើវាអាចត្រូវបានចាត់ការតាមរបៀបនោះបានដោយរបៀបណា? តើវាត្រូវបានចាត់ការស្របតាមគោលការណ៍ដែរឬទេ? តើវាមិនមែនត្រូវបានចាត់ការតាមតែអារម្មណ៍មួយឆាវទេឬអី? តើការចាត់ការបែបនេះ នឹងមានផលវិបាកអ្វីខ្លះ? តើអ្វីដែលមនុស្សទាំងនោះបានធ្វើ ពិតជាធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងមែនឬ? ផ្អែកលើអ្វីដែលបានតម្រូវពីមនុស្សនៅទីនោះ និងផ្អែកលើអាកប្បកិរិយា ការលើកឡើង និងព័ត៌មានដែលបានឮពីពួកគេ វាហាក់ដូចជាពួកគេមិនគួរត្រូវបានចាត់ការយ៉ាងតឹងរ៉ឹងបែបនេះទេ តើមែនទេ?» នេះជារបៀបដែលមនុស្សមួយចំនួនគិត។ មានអ្នកផ្សេងទៀតដែលនិយាយថា៖ «ប្រហែលជាព្រះជាម្ចាស់មានហេតុផល និងគំនិតរបស់ព្រះអង្គ ក្នុងការចាត់ការលើរឿងនេះតាមរបៀបនោះហើយ។» តើគំនិតទាំងនោះជាអ្វីឱ្យប្រាកដទៅ? តើមានចេតនា ឬហេតុផលដើមណាមួយ សម្រាប់ការចាត់ការលើបញ្ហានេះតាមរបៀបនោះដែរឬទេ? តើវាសមហេតុផលដែរឬទេ ក្នុងការចាត់ការលើមនុស្សទាំងនោះតាមរបៀបនោះ? (សមហេតុផល។) អ្នករាល់គ្នាសុទ្ធតែនិយាយថា វាសមហេតុផល ដូច្នេះ ថ្ងៃនេះ ចូរយើងពិភាក្សាពីរឿងនេះ ហើយមើលថាតើហេតុអ្វីឱ្យប្រាកដបានជាវាសមហេតុផលក្នុងការចាត់ការលើរឿងនេះបែបនោះ តើអ្នករាល់គ្នាគិតយ៉ាងណាឱ្យប្រាកដចំពោះរឿងនេះ តើវាមានឥទ្ធិពលអ្វីខ្លះមកលើអ្នករាល់គ្នានៅពេលក្រោយ ថាតើគំនិតរបស់អ្នករាល់គ្នាចំពោះរឿងនេះត្រឹមត្រូវ ឬខុស ហើយថាតើមានអ្វីខុសឆ្គង ឬវៀចវេរអំពីគំនិតរបស់អ្នករាល់គ្នាដែរឬទេ។ ប្រសិនបើអ្នករាល់គ្នាតែងតែលាក់ទុកក្នុងចិត្ត មិនហ៊ាននិយាយ និងមិនបញ្ចេញមតិរបស់ខ្លួន ដោយតែងតែមានអារម្មណ៍ប្រទូសរ៉ាយ នោះបញ្ហានឹងមិនអាចដោះស្រាយបានតាមរបៀបដ៏ល្អបំផុតឡើយ ហើយនោះហើយជាមូលហេតុដែលយើងត្រូវតែឈានដល់ការឯកភាពគ្នាមួយ។ តើគោលការណ៍សម្រាប់ការឈានដល់ការឯកភាពគ្នាមានអ្វីខ្លះ? ប្រសិនបើអ្នករាល់គ្នាមិនអាចទទួលយកការជំនុំជម្រះដែលខ្ញុំបានធ្វើនេះទេ ហើយអ្នករាល់គ្នាមានគំនិត និងសញ្ញាណអំពីរឿងនេះ អ្នករាល់គ្នាមានអារម្មណ៍ទាស់ទទឹងនឹងរឿងនេះ ហើយថែមទាំងមានការយល់ច្រឡំអំពីរឿងនេះ ព្រមទាំងមានសំណួរ ឬគំនិតអាក្រក់កើតឡើង តើយើងគួរធ្វើដូចម្ដេចទៅ? យើងគួរតែពិភាក្សាពីរឿងនេះ។ ប្រសិនបើយើងមានមតិខុសគ្នា នោះគ្មានការឯកភាពគ្នារវាងយើងឡើយ។ ចុះតើយើងអាចឈានដល់ការឯកភាពគ្នាដោយរបៀបណាទៅ? តើបានដែរឬទេ ក្នុងការស្វែងរកចំណុចរួម ខណៈពេលដែលនៅតែរក្សាភាពខុសគ្នារបស់យើងនោះ? ប្រសិនបើយើងដោះស្រាយភាពខុសគ្នាណាមួយតាមរយៈការសម្របសម្រួល ប្រសិនបើខ្ញុំថយខ្លះ ហើយអ្នករាល់គ្នាថយ ខ្លះ តើបានដែរឬទេ? ច្បាស់ណាស់ នោះគឺមិនបានទេ។ នេះមិនមែនជារបៀបដើម្បីសម្រេចបានភាពស្របគ្នានោះទេ។ ដូច្នេះ ប្រសិនបើយើងចង់ឈានដល់ការឯកភាពគ្នា និងឈានដល់ការយល់ដឹង និងការសម្រេចចិត្តស្របគ្នាចំពោះរឿងនេះ តើត្រូវធ្វើតាមរបៀបណា? អ្នករាល់គ្នាត្រូវតែស្វែងរកសេចក្ដីពិត ខិតខំប្រឹងប្រែងដើម្បីសេចក្ដីពិត និងខិតខំប្រឹងប្រែងដើម្បីយល់ពីសេចក្ដីពិត ហើយវាជារឿងចាំបាច់សម្រាប់ខ្ញុំ ក្នុងការពន្យល់សាច់រឿងទាំងមូលប្រាប់ដល់មនុស្សគ្រប់គ្នា និងធ្វើឱ្យរឿងនេះបានច្បាស់លាស់។ មិនគួរមាននរណាម្នាក់មានការយល់ច្រឡំណាមួយអំពីរឿងនេះនៅក្នុងចិត្តរបស់ពួកគេឡើយ។ តាមរបៀបនេះ យើងនឹងឈានដល់ទស្សនៈស្របគ្នាមួយចំពោះរឿងនេះ ហើយបន្ទាប់មក វានឹងត្រូវបានបញ្ចប់ និងចប់ជាស្ថាពរ។ ប្រសិនបើខ្ញុំជួបប្រទះរឿងស្រដៀងគ្នានេះនៅថ្ងៃអនាគត ខ្ញុំអាចនឹងចាត់ការលើវាតាមរបៀបដូចគ្នាបេះបិទ ឬប្រហែលជាខ្ញុំនឹងមិនចាត់ការលើវាតាមរបៀបនេះទេ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំនឹងប្រើរបៀបផ្សេងទៀត។ ដូច្នេះ តើអ្នករាល់គ្នាគួរទទួលបានអ្វីខ្លះពីរឿងនេះ? (យើងគួរតែរៀនពីរបៀបស្វែងរកសេចក្ដីពិត និងយល់ពីមូលហេតុដែលព្រះជាម្ចាស់បានចាត់ការលើរឿងនេះតាមរបៀបនោះ។) អ្នកបានលើកឡើងពីទិដ្ឋភាពពីរ ល្អណាស់។ តើមានអ្វីទៀតទេ? (យើងគួរតែស្វែងរកការយល់ដឹងពីគោលការណ៍ចំពោះទង្វើរបស់ព្រះជាម្ចាស់ ដើម្បីជៀសវាងការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ នេះគឺជាការព្រមានមួយសម្រាប់ពួកយើង។) នេះគឺជាទិដ្ឋភាពមួយទៀត។
ដើម្បីពន្យល់ពីការចាត់ការលើពួកជំនុំនៅប្រទេសកាណាដាឱ្យបានច្បាស់លាស់ យើងត្រូវតែចាប់ផ្ដើមពីចំណុចដំបូង។ តើយើងគួរចាប់ផ្ដើមពីចំណុចណាទៅ? យើងនឹងចាប់ផ្ដើមពីពេលដែលមនុស្សទាំងនេះបានចាកចេញពីប្រទេសចិន។ តើនេះរំលឹកថយក្រោយឆ្ងាយពេកឬទេ? អ្នករាល់គ្នាប្រហែលជាគិតថាវាជារឿងគួរឱ្យចង់សើច ប៉ុន្តែតាមពិតទៅ នេះមិនមែនជារឿងលេងសើចនោះទេ។ តើនេះជាករណីនៃការគិតគូរគំនុំចាស់ឬ? ទេ មិនមែនទេ។ នៅពេលអ្នករាល់គ្នាឮខ្ញុំនិយាយអំពីហេតុផលរបស់ខ្ញុំ អ្នករាល់គ្នានឹងដឹងថាហេតុអ្វីបានជាខ្ញុំចាប់ផ្ដើមពីចំណុចនោះ។ ដោយទុកមួយឡែកសិនថាតើមនុស្សគ្រប់គ្នាដែលមកក្រៅប្រទេស សុទ្ធតែមកជាមួយនឹងការផ្ទុកផ្តាក់ បេសកកម្ម និងទំនួលខុសត្រូវឬក៏អត់នោះ យើងនឹងចាប់ផ្ដើមជាមួយនឹងបញ្ហាតូចតាចមួយ តើវាជារឿងចៃដន្យឬ ដែលមនុស្សគ្រប់រូបអាចចាកចេញពីប្រទេសចិនបាននោះ? (ទេ មិនមែនទេ។) រឿងនេះមិនកើតឡើងដោយចៃដន្យឡើយ។ ចាប់តាំងពីអ្នកមានការប្ដេជ្ញាចិត្ត និងស្ម័គ្រចិត្តចាកចេញពីប្រទេសចិន ដើម្បីបំពេញភារកិច្ចរបស់ខ្លួន រហូតដល់អ្នកមកដល់ក្រៅប្រទេស ពេញមួយដំណើរការនេះ ក្រៅពីការសហការរបស់អ្នក ចូរប្រាប់ខ្ញុំមកមើល៍ តើនរណាកំណត់ថាអ្នកអាចចាកចេញពីប្រទេសចិនបានដោយរលូន ឬអត់នោះ? (ព្រះជាម្ចាស់។) ត្រឹមត្រូវហើយ។ វាមិនត្រូវបានកំណត់ដោយទំនាក់ទំនងសង្គមដែលអ្នកមាននោះទេ ហើយវាក៏មិនត្រូវបានកំណត់ដោយចំនួនប្រាក់ដែលអ្នកមាន ឬថាតើអ្នកបានរៀបចំបែបបទទាំងអស់រួចរាល់ហើយឬនៅនោះដែរ អ្នកទាំងអស់ដែលមកក្រៅប្រទេស គួរតែមានការយល់ដឹង និងបទពិសោធរួមគ្នាមួយ។ តើពួកគេទាំងអស់គ្នាឆ្លងកាត់បទពិសោធអ្វីខ្លះ? ព្រះជាម្ចាស់មានអធិបតេយ្យភាពលើការដែលនរណាម្នាក់អាចចាកចេញពីប្រទេសចិនបានដោយរលូនឬអត់។ រឿងនេះមិនពាក់ព័ន្ធនឹងថាតើពួកគេមានសមត្ថភាពកម្រិតណា ឬថាតើពួកគេមានសមត្ថភាពអស្ចារ្យ ឬអត់នោះទេ។ នេះមិនមែនជាការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀតនៅក្នុងប្រទេសណាមួយនោះទេ នេះគឺជាការចាកចេញពីប្រទេសរបស់ខ្លួន ហើយវាទាមទារឱ្យមានបែបបទស្មុគស្មាញជាច្រើន។ ជាពិសេសនៅក្នុងយុគសម័យនេះ ដែលមានការជិះជាន់ និងការតាមយាយីយ៉ាងឆ្កួតលីលាពីនាគដ៏ធំមានសម្បុរក្រហមមកលើអ្នកជឿ ដោយតាមដានពួកគេម្នាក់ៗយ៉ាងដិតដល់នោះ បែបបទសម្រាប់ការចាកចេញពីប្រទេសចិន គឺមិនងាយស្រួលចាត់ការនោះទេ។ ហេតុដូច្នេះហើយ ការដែលមនុស្សទាំងនេះអាចមកដល់ក្រៅប្រទេសបានដោយរលូន គឺស្ថិតក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយវាបង្ហាញពីសព្វានុភាពរបស់ព្រះជាម្ចាស់។ អ្នកណាអាចចាកចេញពីប្រទេសចិនបាន ថាតើបែបបទត្រូវបានចាត់ការដោយរលូនឬអត់ ហើយថាតើវាត្រូវចំណាយពេលយូរប៉ុនណាដើម្បីចាត់ការលើបែបបទទាំងនោះ គឺសុទ្ធតែត្រូវបានកំណត់ដោយព្រះជាម្ចាស់ ហើយគឺព្រះហស្តរបស់ព្រះជាម្ចាស់ ដែលចាត់ចែង និងរៀបចំចាត់ចែងរឿងទាំងអស់នេះ។ វាមិនបានទេ ប្រសិនបើអ្នកមិនជឿរឿងនេះ ហើយវាក៏មិនបានដែរ ប្រសិនបើអ្នកមិនទទួលស្គាល់រឿងនេះ ដ្បិតទាំងនេះគឺជាការពិត។ បញ្ហានេះត្រូវបានសម្រេចឡើងដោយមានការសហការរបស់មនុស្ស និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ប្រសិនបើយើងត្រូវធ្វើការសម្រេចអំពីការដែលអ្នកចាកចេញពីប្រទេសចិន តើនរណាជាអ្នកសម្របសម្រួលរឿងនេះ? (ព្រះជាម្ចាស់។) ព្រះជាម្ចាស់បានធ្វើរឿងនេះ។ មនុស្សគ្មានអ្វីត្រូវអួតអាងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេគួរតែអរព្រះគុណព្រះជាម្ចាស់។ ដូច្នេះ តើអ្នកគួរធ្វើអ្វី? (ខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់យើង។) អ្នកគួរតែខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយធ្វើវាដោយយកចិត្តទុកដាក់។ បើមើលឱ្យគ្រប់ជ្រុងជ្រោយ តើយើងអាចធ្វើការសម្រេចចុងក្រោយមួយ និងនិយាយបានទេថា ការដែលអ្នកចាកចេញពីប្រទេសចិនដើម្បីបំពេញភារកិច្ចរបស់ខ្លួន គឺអាស្រ័យលើការរៀបចំចាត់ចែង និងការណែនាំរបស់ព្រះជាម្ចាស់ ហើយមិនមែនដោយសារសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកនោះទេ? (មែនហើយ យើងអាចនិយាយបាន។) មនុស្សមួយចំនួននិយាយថា៖ «តើវាមិនមែនដោយសារសមត្ថភាពរបស់ខ្ញុំយ៉ាងម៉េចទៅ? បើទោះបីជាខ្ញុំមានការណែនាំពីព្រះជាម្ចាស់ក៏ដោយ ប្រសិនបើព្រះជាម្ចាស់មិនបានណែនាំខ្ញុំទេ ការចាកចេញពីប្រទេសចិនក៏មិនមែនជារឿងលំបាកដែរ ព្រោះខ្ញុំជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលមានសញ្ញាបត្រភាសាអង់គ្លេសកម្រិត TEM8 ហើយការប្រឡងជាប់ TOEFL នឹងមិនមែនជាបញ្ហាឡើយ។» មានមនុស្សតិចតួចណាស់ដែលស្ថិតក្នុងស្ថានភាពនេះ។ ឧទាហរណ៍ អ្នកខ្លះជាអ្នកមាន ហើយអាចធ្វើអន្តោប្រវេសន៍តាមរយៈទិដ្ឋាការវិនិយោគិន ប៉ុន្តែកាលៈទេសៈបែបនេះគឺកម្រមានណាស់។ ដូច្នេះ តើការដែលមនុស្សទាំងនេះចាកចេញពីប្រទេសចិន កើតឡើងក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងដោយមានការអនុញ្ញាតពីព្រះអង្គដែរឬទេ? មែនហើយ គឺពិតជាដូច្នេះមែន។ យើងនឹងមិននិយាយលម្អិតពីស្ថានភាពរបស់បុគ្គលម្នាក់ៗនោះទេ យើងគ្រាន់តែនិយាយអំពីអ្នកដែលអាចចាកចេញពីប្រទេសចិន ហើយក្រោយមកបានមកបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ប៉ុណ្ណោះ។ រឿងនេះមិនមែនកើតចេញពីចេតនាផ្ទាល់ខ្លួនរបស់ពួកគេទាំងស្រុងនោះទេ។ ទិដ្ឋភាពមួយនៃការដែលអ្នកចាកចេញពីប្រទេសចិន គឺអ្នកមានបេសកកម្មមួយ ខណៈដែលទិដ្ឋភាពមួយទៀត គឺអ្នកបានចាកចេញពីប្រទេសចិនក្រោមការណែនាំរបស់ព្រះជាម្ចាស់។ បើមើលបញ្ហានេះពីចំណុចនេះ តើអ្នកចាកចេញពីប្រទេសចិនដើម្បីធ្វើអ្វី? (បំពេញភារកិច្ចរបស់យើង។) មិនថាវាត្រូវចំណាយពេលយូរប៉ុនណាដើម្បីបញ្ចប់នីតិវិធីនៅដំណាក់កាលដំបូង មិនថាអ្នកលះបង់ប៉ុនណា ឬព្រះជាម្ចាស់មានអធិបតេយ្យភាពលើបញ្ហានេះយ៉ាងណានោះទេ ទោះក្នុងករណីណាក៏ដោយ ដោយសារតែអ្នកអាចចាកចេញពីប្រទេសចិន និងបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យើងអាចនិយាយដោយប្រាកដថា អ្នកមានបេសកកម្មមួយនៅក្រៅប្រទេស។ អ្នកទទួលខុសត្រូវ និងមានបន្ទុកដ៏ធ្ងន់មួយ ហើយគោលដៅរបស់អ្នកក្នុងការមកក្រៅប្រទេស គួរតែច្បាស់លាស់ណាស់។ ទីមួយ អ្នកមិនបានធ្វើអន្តោប្រវេសន៍ដើម្បីសោយសុខក្នុងជីវិតនោះទេ ទីពីរ អ្នកមិនបានមកក្រៅប្រទេសដើម្បីស្វែងរកប្រភពចិញ្ចឹមជីវិតឡើយ ទីបី អ្នកមិនបានមកក្រៅប្រទេសដើម្បីស្វែងរករបៀបរស់នៅផ្សេងនោះទេ ហើយទីបួន អ្នកមិនបានមកក្រៅប្រទេសដើម្បីរស់នៅក្នុងជីវិតដ៏ល្អប្រសើរឡើយ។ តើមិនដូច្នេះទេឬ? អ្នកមិនបានមកក្រៅប្រទេសដើម្បីដេញតាមលោកីយ៍នេះទេ អ្នកបានមកជាមួយនឹងបេសកកម្ម និងជាមួយនឹងការផ្ទុកផ្តាក់របស់ព្រះជាម្ចាស់ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ បើមើលពីចំណុចនេះ តើអ្វីគួរជាអាទិភាពចម្បងរបស់អ្នកនៅពេលមកក្រៅប្រទេស? (ដើម្បីបំពេញភារកិច្ចរបស់យើង។) អាទិភាពចម្បងរបស់អ្នក គឺត្រូវមកកាន់ដំណាក់របស់ព្រះជាម្ចាស់ និងស្វែងរកកន្លែងរបស់អ្នក ហើយបំពេញភារកិច្ចរបស់អ្នកដោយប្រាកដប្រជា និងមានអាកប្បកិរិយាល្អ ស្របតាមការរៀបចំចាត់ចែងរបស់ដំណាក់របស់ព្រះជាម្ចាស់។ តើត្រឹមត្រូវដែរឬទេ? (មែនហើយ ត្រឹមត្រូវ។) ត្រឹមត្រូវហើយ។ ម្យ៉ាងវិញទៀត អ្នកមិនបានមកក្រៅប្រទេសដោយសារមាននរណាម្នាក់គំរាមកំហែងអ្នក ឬចាប់ជំរិតអ្នកនោះទេ គឺអ្នកបានមកដោយស្ម័គ្រចិត្ត។ ទោះបីជាមើលពីទិដ្ឋភាពណាក៏ដោយ អ្នកបានមកក្រៅប្រទេស ដូច្នេះអ្នកគួរតែបំពេញភារកិច្ចរបស់ខ្លួន។ នោះគឺត្រឹមត្រូវហើយ តើមែនទេ? តើនេះជាការទាមទារដ៏ខ្ពស់ពីមនុស្សឬ? (ទេ មិនមែនទេ។) នេះមិនមែនជាការទាមទារដ៏ខ្ពស់នោះទេ ហើយវាក៏មិនមែនជាការទាមទារហួសហេតុពេកដែរ។ វាមិនមែនជារឿងអត់ហេតុផលឡើយ។ ឥឡូវនេះ ផ្អែកលើអ្វីដែលខ្ញុំទើបតែបាននិយាយ តើអ្នកគួរចាត់ទុកភារកិច្ចរបស់អ្នកយ៉ាងដូចម្ដេច ហើយតើអ្នកគួរតែបំពេញភារកិច្ចរបស់ខ្លួនយ៉ាងដូចម្ដេច ដើម្បីឱ្យ បានសម្រេចតាមការផ្ទុកផ្តាក់ ដែលព្រះជាម្ចាស់បានប្រទានដល់អ្នក? តើអ្នកគួរគិតអំពីរឿងទាំងនេះដែរឬទេ? រឿងដំបូងដែលអ្នកគួរធ្វើ គឺត្រូវគិតថា៖ «ខ្ញុំមិនមែនជាមនុស្សធម្មតាទៀតទេ ឥឡូវនេះ ខ្ញុំមានបន្ទុកមួយនៅលើស្មារបស់ខ្ញុំ។ តើជាបន្ទុកអ្វីទៅ? វាគឺជាការផ្ទុកផ្តាក់ ជាបន្ទុក ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ។ ព្រះជាម្ចាស់បានណែនាំខ្ញុំឱ្យមកក្រៅប្រទេស ហើយខ្ញុំគួរតែបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចដែលភាវៈដែលព្រះបានបង្កើតគួរតែបំពេញ នៅក្នុងការផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ នេះគឺជាភារកិច្ចរបស់ខ្ញុំ។ ទីមួយ ខ្ញុំគួរតែគិតអំពីថាតើភារកិច្ចអ្វីដែលខ្ញុំអាចធ្វើបាន ហើយទីពីរ ខ្ញុំគួរតែគិតអំពីរបៀបបំពេញភារកិច្ចនោះឱ្យបានល្អ ដើម្បីកុំឱ្យខ្ញុំ ខកខានក្នុងការរស់នៅស្របតាមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់មកលើរូបខ្ញុំ និងការរៀបចំចាត់ចែងរបស់ព្រះអង្គសម្រាប់ខ្ញុំ។» តើនេះមិនមែនជារបៀបដែលអ្នកគួរគិតទេឬអី? តើការគិតបែបនេះហួសហេតុពេកឬ? តើវាជាការភូតកុហកឬ? ទេ មិនមែនទេ វាគឺជារឿងដែលនរណាម្នាក់ដែលមានភាពមានវិចារណញ្ញាណ មានភាពជាមនុស្ស និងមានមនសិការ គួរតែគិត។ ប្រសិនបើមនុស្សមួយចំនួននិយាយថា៖ «បន្ទាប់ពីខ្ញុំបានមក ក្រៅប្រទេស ខ្ញុំបានឃើញថាវាមិនដូចអ្វីដែលខ្ញុំបានគិតទុកនោះទេ ហើយខ្ញុំស្ដាយក្រោយដែលបានមក» តើមនុស្សទាំងនេះជាស្អីគេទៅ? មនុស្សបែបនេះគ្មានភាពជាមនុស្សទេ ហើយពួកគេបានបំពានទំនុកចិត្ត។ ទោះជាយ៉ាងណាក្តី មនុស្សភាគច្រើនដែលមកក្រៅប្រទេស គឺស្ម័គ្រចិត្តលះបង់ខ្លួនក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ និយាយប៉ុណ្ណឹងបានហើយ។ ឥឡូវនេះ ចូរយើងភ្ជាប់រឿងនេះទៅនឹងបញ្ហារបស់ពួកជំនុំនៅប្រទេសកាណាដាវិញ។ មនុស្សនៅក្នុងពួកជំនុំនៅប្រទេសកាណាដា ក៏មិនត្រូវបានលើកលែងពីរឿងនេះដែរ។ តើវាជារឿងចៃដន្យឬ ដែលពួកគេបានទៅប្រទេសកាណាដានោះ? វាមិនមែនជារឿងចៃដន្យទេ វាគឺជារឿងដែលចៀសមិនផុត។ ហេតុអ្វីបានជាខ្ញុំនិយាយថា វាជារឿងដែលចៀសមិនផុត? ខ្ញុំនិយាយបែបនេះ ពីព្រោះព្រះជាម្ចាស់បានកំណត់ជាយូរមកហើយថា មនុស្សណាខ្លះត្រូវទៅប្រទេសណា ហើយពាក្យថា «ចៀសមិនផុត» នេះ គឺត្រូវបានរួមបញ្ចូលនៅក្នុងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ នៅពេលដែលតាមរយៈអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ អ្នកត្រូវទៅប្រទេសណាមួយ នោះវានឹងកើតឡើងបែបនោះឯង។ មនុស្សនៅក្នុងពួកជំនុំនៅប្រទេសកាណាដា ក៏មានបេសកកម្មមួយដែរ ហើយបានមកក្រៅប្រទេសដោយសារអធិបតេយ្យភាព និងការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានណែនាំពួកគេឱ្យមកប្រទេសកាណាដា ហើយដោយផ្អែកលើទេពកោសល្យរៀងៗខ្លួន ព្រមទាំងជំនាញវិជ្ជាជីវៈ និងចំណុចខ្លាំងរបស់ពួកគេជាដើម ពួកជំនុំបានចាត់តាំងពួកគេឱ្យធ្វើកិច្ចការផ្សេងៗ និងអនុញ្ញាតឱ្យពួកគេបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេបានបំពេញភារកិច្ចរបស់ខ្លួនរាងរឹងឆ្កឹង បន្តិចតាំងពីដើមដំបូងមកម្ល៉េះ។ ពាក្យថា «រឹងឆ្កឹង» ខ្ញុំមិនមែនមានន័យថា ពួកគេល្ងង់ខ្លៅ និងយឺតយ៉ាវនោះទេ ប៉ុន្តែផ្ទុយទៅវិញ បើទោះបីជាពួកគេភាគច្រើនបានមកបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏ពួកគេមិនបានដេញតាមសេចក្ដីពិតឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ពួកគេមិនបានដេញតាមសេចក្ដីពិត? នៅពេលដែលពួកគេជួបប្រទះនឹងបញ្ហា ពួកគេមិនបានស្វែងរកសេចក្ដីពិតទេ ហើយពួកគេក៏មិនបានស្វែងរកគោលការណ៍នៅក្នុងទង្វើរបស់ពួកគេដែរ។ ជួនកាល នៅពេលដែលខាងលើបានរៀបចំចាត់ចែងការងារខ្លះសម្រាប់ពួកគេ ឬប្រាប់ពួកគេឱ្យធ្វើអ្វីមួយ ពួកគេមិនសហការឡើយ នេះគឺជាអាកប្បកិរិយាដែលពួកគេមានចំពោះការបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេនៅតែបន្តធ្វើការឱ្យតែរួចពីដៃបែបនេះ ហើយការបំពេញភារកិច្ចរបស់ពួកគេបានធ្លាក់ទៅក្នុងស្ថានភាពដ៏អាក្រក់ និងរញ៉េរញ៉ៃទាំងស្រុង។ គ្មានអ្វីល្អទាល់តែសោះអំពីជីវិតពួកជំនុំ ឬ ការចូលទៅក្នុងជីវិតរបស់មនុស្សទាំងនេះ លទ្ធផលនៃភារកិច្ចរបស់ពួកគេគឺអាក្រក់ គ្មានតថភាពនៅក្នុងការប្រកបគ្នារបស់ពួកគេអំពីសេចក្ដីពិតឡើយ ហើយពួកគេគ្មានការញែកដឹងពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទទាល់តែសោះ គ្មានអ្វីល្អទាល់តែសោះអំពីអ្វីដែលពួកគេបានធ្វើ។ យូរៗទៅ អាទទឹងនឹងព្រះគ្រីស្ទម្នាក់ឈ្មោះ យ៉ាន បានលេចឡើង ហើយពួកគេក៏បានរួមគំនិតគ្នាជាមួយអាទទឹងនឹងព្រះគ្រីស្ទនេះ។ តើពាក្យថា «ពួកគេបានរួមគំនិតគ្នា» មានន័យដូចម្ដេច? អាទទឹងនឹងព្រះគ្រីស្ទនេះ គ្រាន់តែជាយុវជនម្នាក់ អាយុ២៦ឆ្នាំ ដែលបានធ្វើការនៅក្នុងពួកជំនុំអស់រយៈពេលពីរឆ្នាំកន្លះប៉ុណ្ណោះ។ ក្នុងអំឡុងពេលនោះ គាត់បានទាក់ទាញបងប្អូនស្រីជាច្រើននាក់ ប្រហែលជាដល់ទៅ ១០ នាក់ឯណោះ។ ក្នុងចំណោមមនុស្សទាំងនេះ មានអ្នកខ្លះដែលគាត់ពេញចិត្ត ហើយអ្នកខ្លះទៀតដែលគាត់មិនពេញចិត្ត ហើយគាត់ក៏មិនអើពើនឹងពួកគេ ប៉ុន្តែអ្នកទាំងនេះសុទ្ធតែស្រឡាញ់អាទទឹងនឹងព្រះគ្រីស្ទនេះ។ កាលពីពីរឆ្នាំកន្លះមុន មនុស្សនៅក្នុងពួកជំនុំនៅប្រទេសកាណាដា មិនសូវបានបំពេញភារកិច្ចរបស់ខ្លួនបានល្អប៉ុន្មានទេ ហើយស្ថិតក្នុងស្ថានភាពស្ពឹកស្រពន់គ្មានជីវិតជីវ៉ា។ ទោះបីជាខាងលើបានរៀបចំចាត់ចែងការងារអ្វីសម្រាប់ពួកគេក៏ដោយ ក៏ពួកគេធ្វើវាឱ្យតែរួចពីដៃ និងមិនសហការឡើយ ហើយវាទាមទារឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឱ្យកិច្ចការនោះត្រូវបានអនុវត្ត។ បន្ទាប់ពីខាងលើបានលួសកាត់ពួកគេ ពួកគេក៏បាក់ទឹកចិត្ត ពួកគេធ្លាក់ទឹកចិត្ត ពួកគេកម្រនឹងបានទាក់ទងជាមួយខាងលើណាស់ ហើយអាកប្បកិរិយារបស់ពួកគេចំពោះកិច្ចការ ក៏ប្រែជាអស់សង្ឃឹមយ៉ាងខ្លាំងផងដែរ។ បន្ទាប់ពីអាទទឹងនឹងព្រះគ្រីស្ទឈ្មោះ យ៉ាន បានក្លាយជាអ្នកដឹកនាំ ស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកគេភាគច្រើនគ្រាន់តែធ្វើការឱ្យតែរួចពីដៃពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកគេអាចឈានដល់ដំណាក់កាលនៃការធ្វើការឱ្យតែរួចពីដៃបែបនេះ? តើរឿងនេះពាក់ព័ន្ធនឹងអ្វី? មូលហេតុសត្យានុម័តអាចជាការដែលរឿងនេះពាក់ព័ន្ធនឹងពួកអ្នកដឹកនាំ។ ពួកគេគ្មានអ្នកដឹកនាំល្អណាម្នាក់ឡើយ គ្មាន អ្នកដឹកនាំណាម្នាក់របស់ពួកគេដេញតាមសេចក្ដីពិតទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានបង្កើតទំនាក់ទំនងរវាងបុគ្គល និងចូលរួមក្នុងសកម្មភាពវៀចវេរ។ ចុះចំណែកឯមូលហេតុអន្តនោម័តិវិញ? គឺដោយសារតែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដេញតាមសេចក្ដីពិតឡើយ។ តើវាងាយស្រួលដែរឬទេ សម្រាប់ក្រុមមនុស្សដែលមិនដេញតាមសេចក្ដីពិត ក្នុងការបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ និងតាមរបៀបដែលត្រូវ តាមស្ដង់ដានោះ? (ទេ មិនងាយស្រួលទេ។) ទោះជាយ៉ាងណាក្តី តើវាងាយស្រួលដែរឬទេ សម្រាប់ក្រុមមនុស្សដែលមិនដេញតាមសេចក្ដីពិតទាំងស្រុង និងពួកមិនជឿមួយចំនួន ក្នុងការចូលរួមក្នុងសកម្មភាពវៀចវេរ ធ្វើការឱ្យតែរួចពីដៃ និងប្រឆាំងនឹងខាងលើនោះ? (មែនហើយងាយស្រួល។) ហើយវាងាយស្រួលណាស់សម្រាប់ក្រុមមនុស្សបែបនេះ ក្នុងការធ្លាក់ចុះ និងក្លាយជាមនុស្សថោកទាបដូចជាអ្នកគ្មានជំនឿ? វាពិតជាងាយស្រួលណាស់ ហើយនេះគឺជាផ្លូវដែលពួកគេកំពុងដើរតាម។ ក្រោមលេសនៃការបំពេញភារកិច្ចរបស់ខ្លួន ពួកគេបានហូបអាហាររបស់ដំណាក់របស់ព្រះជាម្ចាស់ រស់នៅក្នុងកន្លែងស្នាក់នៅដែលជារបស់ដំណាក់របស់ព្រះជាម្ចាស់ ហើយដំណាក់របស់ព្រះជាម្ចាស់បានផ្គត់ផ្គង់ពួកគេ។ ពួកគេបានបោកប្រាស់ដំណាក់របស់ព្រះជាម្ចាស់ដើម្បីបានហូបចុក ប៉ុន្តែពួកគេនៅតែទន្ទឹងរង់ចាំចូលទៅក្នុងនគរស្ថានសួគ៌ និងទទួលបានរង្វាន់ ពួកគេបានរស់នៅដោយពឹងផ្អែកលើល្បិចកលតាមរបៀបនេះឯង។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទបានរំខានដល់កិច្ចការរបស់ពួកជំនុំ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានរាយការណ៍ពីបញ្ហាណាមួយទៅខាងលើឡើយ។ មានតែស្ត្រីម្នាក់ប៉ុណ្ណោះដែលបានរាយការណ៍ពីបញ្ហានេះទៅអ្នកដឹកនាំក្លែងក្លាយម្នាក់ ហើយលទ្ធផលគឺបញ្ហានេះមិនត្រូវបានដោះស្រាយឡើយ។ អ្នកផ្សេងទៀតសុទ្ធតែងងឹតងងុល ហើយដោយឃើញមានបញ្ហាជាច្រើនកើតឡើងនៅក្នុងពួកជំនុំ ពួកគេមិនបានរាយការណ៍ឡើយ។ ការរៀបចំចាត់ចែងកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ បានចែងយ៉ាងច្បាស់អំពីគោលការណ៍សម្រាប់ការដកហូតតំណែងពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ប៉ុន្តែគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះគោលការណ៍ទាំងនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេគ្រាន់តែធ្វើការឱ្យតែរួចពីដៃពីមួយថ្ងៃទៅមួយថ្ងៃជាមួយអាទទឹងនឹងព្រះគ្រីស្ទនោះប៉ុណ្ណោះ។ ក្នុងចំណោមអ្នកមិនជឿទាំងនេះ ម្ខាងគឺអស់អ្នកដែលបានជឿលើព្រះជាម្ចាស់ជាង២០ឆ្នាំ ហើយម្ខាងទៀតគឺអស់អ្នកដែលបានជឿយ៉ាងហោចណាស់៥ឆ្នាំ ហើយគ្មាននរណាម្នាក់បានរាយការណ៍ពីបញ្ហាទាំងនេះឡើយ។ ប៉ុន្តែតើមានអ្វីអាក្រក់ជាងនេះទៅទៀត? មានប្រធានក្រុម និងអនុប្រធានក្រុមជាស្ត្រីជាច្រើននាក់ ដែលបានចែចង់ជាមួយអាទទឹងនឹងព្រះគ្រីស្ទនេះ ហើយពួកគេបានប្រជែងគ្នាដើម្បីទទួលបានការចាប់អារម្មណ៍ពីគាត់។ នៅពេលដែលបុរស និងស្ត្រីចាប់ផ្ដើមទាក់ទងគ្នា មនុស្សពេញវ័យ និងមនុស្សចាស់អាចមើលដឹងយ៉ាងងាយស្រួល។ មនុស្សគ្រប់គ្នាសុទ្ធតែមានភាពរសើបចំពោះបញ្ហាទំនាក់ទំនងរវាងបុរស និងស្ត្រី ហើយពួកគេអាចដឹងពីអ្វីដែលកំពុងកើតឡើងដោយគ្រាន់តែមើលមួយភ្លែតប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់បានរាយការណ៍ពីរឿងនេះទេ គ្មាននរណាម្នាក់បានក្រោកឈរឡើងដើម្បីស្ដីបន្ទោស ឬលាតត្រដាងពួកគេឡើយ ហើយក៏គ្មាននរណាម្នាក់អាចញែកដឹងពីពួកគេបានដែរ។ តើមាននរណាម្នាក់ចេញមុខមក ហើយដោយឃើញថាពួកគេជាក្រុមដែលដឹកនាំដោយអាទទឹងនឹងព្រះគ្រីស្ទនេះ ហើយនិយាយប្រាប់ខ្លួនឯងថា៖ «ខ្ញុំមិនអាចដើរតាមអ្នករាល់គ្នាបានទេ។ ខ្ញុំត្រូវតែរាយការណ៍រឿងនេះទៅថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយដកហូតតំណែងអ្នករាល់គ្នា ឬក៏រៀបចំបងប្អូនប្រុសស្រីមួយចំនួនដែលមានស្មារតីយុត្តិធម៌ ដើម្បីបណ្ដេញអ្នករាល់គ្នាចេញ» ដែរឬទេ? ទេ គ្មាននរណាម្នាក់បាន ធ្វើដូច្នេះឡើយ។ គ្មាននរណាម្នាក់បានរាយការណ៍ពីរឿងនេះទេ រហូតដល់ពេលដែលរឿងនេះត្រូវបានលាតត្រដាង។ តើមនុស្សទាំងនេះជាស្អីគេទៅ? តើពួកគេជាអ្នកជឿពិតប្រាកដលើព្រះជាម្ចាស់ឬ? តើពួកគេជាអ្នកដេញតាមសេចក្ដីពិតឬ? (ទេ មិនមែនទេ។) សម្រាប់រឿងដ៏ធំបែបនេះដែលកើតឡើងនៅចំពោះមុខពួកគេ ហើយពួកគេមិនបានដឹងពីរឿងនេះ តើមនុស្សដែលមិនដេញតាមសេចក្ដីពិតទាំងនេះ អាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ? តើពួកគេមានអាកប្បកិរិយាយ៉ាងណាចំពោះភារកិច្ចរបស់ពួកគេ? ច្បាស់ណាស់ ពួកគេគ្រាន់តែជាអ្នកស៊ីពែគេប៉ុណ្ណោះ ដោយស៊ីពែគេពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេបានជឿថា ពួកគេអាចធ្វើការឱ្យតែរួចពីដៃនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានយ៉ាងងាយស្រួល ថាគ្មាននរណាម្នាក់គួរនិយាយអ្វីមួយម៉ាត់ឡើយ ប្រសិនបើពួកគេកត់សម្គាល់ឃើញមានបញ្ហា គ្មាននរណាម្នាក់គួរធ្វើឱ្យអ្នកណាម្នាក់ទើសចិត្តឡើយ ហើយថាប្រសិនបើពួកគេធ្វើឱ្យ «ចៅហ្វាយ» ទើសចិត្ត នោះវានឹងជារឿងដ៏អាក្រក់ ហើយផលវិបាកនឹងអាក្រក់សម្រាប់ពួកគេ។ ប្រសិនបើអ្នកខ្លាចធ្វើឱ្យមនុស្សទើសចិត្ត ហើយមិនហ៊ានធ្វើវា តើអ្នកហ៊ានប្រមាថព្រះជាម្ចាស់ដែរឬទេ? តើផលវិបាកនឹងល្អសម្រាប់អ្នកដែរឬទេ ប្រសិនបើអ្នកប្រមាថព្រះជាម្ចាស់នោះ? តើព្រះជាម្ចាស់នឹងចាត់ការលើអ្នកយ៉ាងដូចម្ដេច? តើវានឹងមិនមានផលវិបាកទេឬអី? (មែនហើយ នឹងមាន។) វានឹងមានផលវិបាកមិនខាន។ ការដែលពួកគេខ្លាចធ្វើឱ្យនរណាម្នាក់ទើសចិត្តនោះ ជាការពិតណាស់ មិនមែនជាកត្តាចម្បងឡើយ។ កត្តាចម្បងគឺថា ពួកគេជាមនុស្សទុច្ចរិត ដែលគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតឡើយ។ ក្រៅពីមិនដេញតាមសេចក្ដីពិត ពួកគេក៏បានធ្វើរឿងល្ងង់ខ្លៅជាច្រើនផងដែរ។ មានមនុស្សមិនច្រើនទេនៅក្នុងពួកជំនុំនៅប្រទេសកាណាដា ប៉ុន្តែពួកគេមានមហិច្ឆតាដ៏ឆ្កួតលីលាជាច្រើន។ ការបំពេញភារកិច្ចរបស់ពួកគេ ច្បាស់ណាស់ថាគ្មានលទ្ធផលអ្វីឡើយ ប៉ុន្តែពួកគេនៅតែចង់ពង្រីកវិសាលភាពនៃការងាររបស់ពួកគេ ហើយរវល់តែនឹងការទិញអចលនទ្រព្យ ប៉ុន្តែនៅទីបញ្ចប់ ពួកគេបានបង់ប្រាក់កក់លើអចលនទ្រព្យនោះដោយឥតប្រយោជន៍។ ឥឡូវនេះ មនុស្សទាំងនេះភាគច្រើនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ ចូរប្រាប់ខ្ញុំមកមើល៍ តើក្រុមមនុស្សទាំងនេះជាស្អីគេទៅ? តើពួកគេមិនមែនជាក្រុមសត្វតិរច្ឆាន និងមនុស្សថោកទាបទេឬអី? ច្បាស់ណាស់ ពួកគេមិនមែនជាស្អីនោះទេ ប៉ុន្តែពួកគេបែរជាខ្ជះខ្ជាយតង្វាយបែបនេះទៅវិញ។ គ្មាននរណាម្នាក់ការពារផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់មានស្មារតីយុត្តិធម៌ទេ ពួកគេគ្រាន់តែជាក្រុមអារក្សប៉ុណ្ណោះ! វាពិតជាគួរឱ្យខឹងសម្បាណាស់!
មានមនុស្សមិនច្រើនទេនៅក្នុងពួកជំនុំនៅប្រទេសកាណាដា គឺមានត្រឹមតែប៉ុន្មានរយនាក់ប៉ុណ្ណោះ។ ពួកគេមិនសូវខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្លួនទេ ពួកគេបានធ្វេសប្រហែសក្នុងភារកិច្ចរបស់ខ្លួន ហើយបានបង្កើតជាបក្សពួក ដោយគ្រាន់តែធ្វើការឱ្យតែរួចពីដៃពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។ តើវាមិនគួរឱ្យខឹងសម្បាទេឬអី? ពួកគេធ្វើការគ្មានប្រសិទ្ធភាព និងគ្មានការរីកចម្រើនអ្វីឡើយ ពួកគេសុទ្ធតែប្រើល្បិចកលដាក់គ្នាទៅវិញទៅមក ហើយមិនបានសហការគ្នាដោយចុះសម្រុងឡើយ។ ពួកអ្នកដឹកនាំបានចូលរួមក្នុងសកម្មភាពវៀចវេរជាមួយអ្នកផ្សេងទៀត ហើយគ្មាននរណាម្នាក់មានអារម្មណ៍តក់ក្រហល់ គ្មាននរណាម្នាក់ខឹង ហើយក៏គ្មាននរណាម្នាក់មានអារម្មណ៍សោកសៅអំពីរឿងនេះដែរ។ គ្មាននរណាម្នាក់បានអធិដ្ឋានអំពីរឿងនេះទេ ហើយពួកគេក៏មិនបានស្វែងរកជំនួយពីខាងលើ ឬសុំជំនួយពីខាងលើដែរ។ គ្មាននរណាម្នាក់បានធ្វើបែបនេះទេ ហើយក៏គ្មាននរណាម្នាក់ចេញមុខមកនិយាយថា៖ «វាមិនត្រឹមត្រូវទេ ដែលយើងកំពុងបំពេញភារកិច្ចរបស់យើងតាមរបៀបនេះ។ ភារកិច្ចដែលយើងកំពុងធ្វើនេះ គឺជាការផ្ទុកផ្តាក់ ដែលព្រះជាម្ចាស់បានប្រទានមក ហើយយើងមិនអាចធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យបានឡើយ!» ពួកគេមិនបានខ្វះខាតអ្វីឡើយ ពួកគេមានមនុស្សគ្រប់គ្រាន់ ពួកគេមានសម្ភារៈគ្រប់គ្រាន់។ តើពួកគេបានខ្វះខាតអ្វីទៅ? អ្វីដែលពួកគេបានខ្វះខាត គឺមនុស្សល្អ។ គ្មាននរណាម្នាក់មានអារម្មណ៍ថាមានបន្ទុកចំពោះកិច្ចការរបស់ពួកជំនុំឡើយ ហើយក៏គ្មាននរណាម្នាក់អាចការពារកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ចេញមុខមកនិយាយ ឬប្រកបគ្នាអំពីសេចក្ដីពិតស្ដីពីការញែកដឹង ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចក្រោកឈរឡើង ព្រមទាំងញែកដឹង និងលាតត្រដាងពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទបានឡើយ គ្មាននរណាម្នាក់បានធ្វើបែបនេះទេ។ តើមកពីមនុស្សថោកទាបទាំងនេះងងឹតងងុល ហើយមើលមិនឃើញពីអ្វីដែលកំពុងកើតឡើង ឬក៏មកពីពួកគេខ្វះគុណសម្បត្តិ ហើយមានការភាន់ច្រឡំដោយសារតែវ័យចំណាស់របស់ពួកគេ? (មិនមែនទាំងពីរ។) គឺមិនមែនទាំងពីរទេ។ ចុះតើស្ថានភាពពិតប្រាកដគឺជាអ្វីទៅ? ពួកគេសុទ្ធតែនៅជាមួយអាទទឹងនឹងព្រះគ្រីស្ទ ដោយសុទ្ធតែការពារគ្នាទៅវិញទៅមក និងបញ្ចើចបញ្ចើគ្នាទៅវិញទៅមក គ្មាននរណាម្នាក់លាតត្រដាងនរណាម្នាក់ឡើយ ពួកគេទាំងអស់គ្រាន់តែចំណាយពេលនៅក្នុងសំបុកនៃពួកអារក្សនោះប៉ុណ្ណោះ។ តើពួកគេធ្លាប់គិតអំពីភារកិច្ចរបស់ពួកគេ ឬការផ្ទុកផ្តាក់ របស់ព្រះជាម្ចាស់ដែរឬទេ? (ទេ មិនធ្លាប់ទេ។) ពួកគេគ្រាន់តែចង់ធ្វើការឱ្យតែរួចពីដៃតាមរបៀបនេះ ដោយគ្មានអារម្មណ៍បន្ទោសខ្លួនឯងទាល់តែសោះ។ តើបាតុភូតនេះជាអ្វីទៅ នៅពេលដែលពួកគេគ្មានអារម្មណ៍បន្ទោសខ្លួនឯងនោះ? នោះគឺព្រះវិញ្ញាណបរិសុទ្ធមិនបានធ្វើការលើពួកគេឡើយ ហើយព្រះជាម្ចាស់បានបោះបង់ពួកគេចោលហើយ។ មានការពន្យល់មួយទៀតសម្រាប់ការដែលព្រះជាម្ចាស់បោះបង់ពួកគេចោល ហើយនោះគឺ ដោយសារតែអាកប្បកិរិយារបស់ពួកគេចំពោះភារកិច្ចរបស់ពួកគេ និងអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងព្រះជាម្ចាស់ ព្រមទាំងគំនិតរបស់ពួកគេ ព្រះជាម្ចាស់មានការខ្ពើមរអើមនឹងពួកគេ ហើយពួកគេលែងស័ក្តិសមនឹងបំពេញភារកិច្ចនោះទៀតហើយ។ នោះហើយជាមូលហេតុដែលមិនមានការស្ដីបន្ទោស ឬសេចក្ដីប្រៀនប្រដៅណាមួយត្រូវបានមើលឃើញនៅក្នុងពួកគេ គ្មានការដាស់មនសិការរបស់ពួកគេឡើយ ហើយពួកគេរឹតតែមិនទទួលបានការបំភ្លឺ ឬការស្រាយបំភ្លឺ ការលួសកាត់ ការជំនុំជម្រះ ឬការវាយផ្ចាលណាមួយទៅទៀត។ រឿងទាំងនេះមិនពាក់ព័ន្ធនឹងពួកគេទេ ពួកគេសុទ្ធតែស្ពឹកស្រពន់ ហើយពួកគេមិនខុសពីពួកអារក្សឡើយ។ ពួកគេបានស្ដាប់សេចក្តីអធិប្បាយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏បានស្ដាប់សេចក្តីអធិប្បាយស្ដីពីការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ និងសេចក្តីអធិប្បាយស្ដីពីរបៀបបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបដែលត្រូវតាមស្ដង់ដាផងដែរ ប៉ុន្តែតើពួកគេបានស្វែងរក និងទទួលយកសេចក្ដីពិតក្នុងអំឡុងពេលនេះដែរឬទេ? តើពួកគេបានញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើពួកគេបានរៀបចំការជជែកដេញដោលណាមួយអំពីការបង្ហាញចេញផ្សេងៗនៃពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? ទេ ពួកគេមិនបានធ្វើឡើយ។ ប្រសិនបើពួកគេពិតជាបានធ្វើមែន នោះច្បាស់ណាស់មុខជាមានមនុស្សមួយចំនួនតូចដែលអាចក្រោកឈរឡើង ហើយលាតត្រដាង និងរាយការណ៍ពីអាទទឹងនឹងព្រះគ្រីស្ទនោះមិនខាន ហើយរឿងរ៉ាវក៏មុខជាមិនអាក្រក់ដល់ថ្នាក់នេះដែរ។ ពួកគេគ្រាន់តែជាក្រុមមនុស្សដែលវង្វេងវង្វាន់ និងគ្មានប្រយោជន៍ប៉ុណ្ណោះ! ស្របតាមស្ថានភាពពិតរបស់ពួកគេ អាកប្បកិរិយារបស់ពួកគេ និងការកំណត់លក្ខណៈដែលបានផ្ដល់ឱ្យពួកគេ ខ្ញុំបានទម្លាក់ពួកគេទៅក្រុម «ខ» សម្រាប់រយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែក និងការឆ្លុះបញ្ចាំង។ តើវាហួសហេតុពេកទេ សម្រាប់ខ្ញុំក្នុងការចាត់ការលើរឿងនេះតាមរបៀបនេះ? (ទេ មិនហួសហេតុទេ។) ទេ វាមិនហួសហេតុទាល់តែសោះ។ ហើយប្រសិនបើវាមិនហួសហេតុទេ តើវាមិនអាចចាត់ទុកថាជាការត្រឹមត្រូវឥតខ្ចោះទេឬអី? វាត្រូវបានធ្វើឡើងដើម្បីផ្ដល់ឱកាសខ្លះដល់ពួកគេ។ ឱកាសអ្វីទៅ? ប្រសិនបើពួកគេពិតជាមានភាពជាមនុស្ស និងមនសិការខ្លះមែន ប្រសិនបើពួកគេអាចប្រែចិត្ត និងផ្លាស់ប្ដូរផ្លូវរបស់ពួកគេ នោះពួកគេនឹងមានឱកាសត្រឡប់មកពួកជំនុំវិញ ប្រសិនបើពួកគេសូម្បីតែគ្មានបំណងប្រាថ្នាចង់ប្រែចិត្តផង នោះពួកគេនឹងបន្តនៅដាច់ដោយឡែកអស់មួយជីវិតរបស់ពួកគេ ហើយថែមទាំងត្រូវបានពួកជំនុំបោសសម្អាតចេញទៀតផង។ រឿងគឺបែបនេះឯង។ ពួកគេមិនត្រូវបានបោសសម្អាតចេញភ្លាមៗនោះទេ ដើម្បីផ្ដល់ឱកាសឱ្យពួកគេប្រែចិត្ត។ ពួកគេអាចនិយាយថា៖ «យើងបានធ្វើរឿងដ៏អាក្រក់នេះ ហើយព្រះអង្គបានខ្ញាល់ និងដាក់យើងឱ្យនៅដាច់ដោយឡែក។ ដូច្នេះ បើទោះបីជាយើងមិនបានសម្រេចអ្វីសោះក្នុងការបំពេញភារកិច្ចរបស់យើងពីមុនមកក៏ដោយ ក៏យើងពិតជាបានស៊ូទ្រាំនឹងទុក្ខលំបាកដែរ។ ហេតុអ្វីបានជាព្រះអង្គមិនទតឃើញរឿងនោះ?» ប៉ុន្តែតាមពិតទៅ ការដាក់ពួកគេឱ្យនៅដាច់ដោយឡែក បង្ហាញពីការអនុគ្រោះគ្រប់គ្រាន់ទៅហើយ ហើយយោងតាមសកម្មភាព និងឥរិយាបថរបស់ពួកគេ ពួកគេគួរតែត្រូវបានបោសសម្អាតចេញបាត់ទៅហើយ។ ចូរមើលអាកប្បកិរិយាដែលពួកគេមាននេះចុះ ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងណាស់! ដូច្នេះ តើរឿងនេះគួរត្រូវបានចាត់ការយ៉ាងដូចម្ដេច? ខ្ញុំត្រូវបែងចែកវិធីសាស្ត្ររបស់ខ្ញុំជាពីរដំណាក់កាល៖ ដំណាក់កាលទីមួយ គឺត្រូវដាក់ពួកគេឱ្យនៅដាច់ដោយឡែក ហើយដំណាក់កាលទីពីរ គឺត្រូវចាត់ការលើពួកគេតាមដែលខ្ញុំយល់ថាសមស្រប ដោយផ្អែកលើស្ថានភាពរបស់ពួកគេក្នុងអំឡុងពេលដែលពួកគេនៅដាច់ដោយឡែក និងផ្អែកលើឥរិយាបថរបស់បុគ្គលម្នាក់ៗ ហើយសម្រេចចិត្តថាតើត្រូវរក្សាពួកគេទុកនៅក្នុងពួកជំនុំ ឬបោសសម្អាតពួកគេចេញ។ តើនេះមិនមែនជាការបង្ហាញការអនុគ្រោះគ្រប់គ្រាន់ចំពោះពួកគេទេឬអី?
មនុស្សទាំងនោះនៅក្នុងពួកជំនុំនៅប្រទេសកាណាដា បានធ្វើរឿងអាក្រក់ជាច្រើន ហើយការដាក់ពួកគេឱ្យនៅដាច់ដោយឡែកស្របតាមឥរិយាបថរបស់ពួកគេ បានបង្ហាញពីការអនុគ្រោះយ៉ាងខ្លាំង ដូច្នេះ ហេតុអ្វីបានជាមនុស្សមួយចំនួននៅតែមានគំនិតផ្ទាល់ខ្លួនរបស់ពួកគេអំពីរបៀបដែលរឿងនេះត្រូវបានចាត់ការ? មនុស្សមួយចំនួននិយាយថា៖ «វាប្រហែលជាត្រឹមត្រូវហើយ សម្រាប់ព្រះអង្គក្នុងការចាត់ការលើរឿងនេះតាមរបៀបនោះ ប៉ុន្តែនៅតែមានបញ្ហាបន្តិចបន្តួច។ មនុស្សទាំងនោះនៅក្នុងពួកជំនុំនៅប្រទេសកាណាដា បាននាំរឿងនេះមកដាក់លើខ្លួនឯង ហើយពួកគេទទួលបានអ្វីដែលពួកគេស័ក្តិសមនឹងទទួលបាន ប៉ុន្តែតាមរយៈការចាត់ការលើរឿងនេះតាមរបៀបនេះ តើព្រះអង្គមិនមែនកំពុងដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរដើម្បីធ្វើជាគំរូដល់អ្នកដទៃទេឬអី?» តើនេះជាការយល់ដឹងដ៏ត្រឹមត្រូវដែរឬទេ? (ទេ។) ខ្ញុំធ្លាប់ឮមនុស្សមួយចំនួននិយាយថា៖ «នេះគឺជារបៀបដ៏ត្រឹមត្រូវក្នុងការចាត់ការលើរឿងនេះ។ ព្រះអង្គគួរតែដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរដើម្បីធ្វើជាគំរូដល់អ្នកដទៃ យកពួកគេធ្វើជាការព្រមានដល់អ្នកដទៃ និងបង្ហាញភាពខ្លាំងដើម្បីផ្ញើសារទៅកាន់អ្នកដទៃ។» តើនេះមិនមែនជាអ្វីដែលអ្នកគ្មានជំនឿនឹងនិយាយទេឬអី? នេះគឺជាទស្សនៈចំពោះរឿងរ៉ាវដែលអ្នកគ្មានជំនឿមាន។ អ្នករាល់គ្នាប្រហែលជានៅមិនទាន់អាចមើលធ្លុះដល់សារជាតិនៃបញ្ហានេះនៅឡើយទេ ហើយនោះហើយជាមូលហេតុដែលអ្នករាល់គ្នានៅតែអាចបញ្ចេញទស្សនៈរបស់អ្នកគ្មានជំនឿបាន។ តើអ្នករាល់គ្នាមិនគិតថា វាគួរឱ្យខ្ពើមបន្តិចទេឬ សម្រាប់នរណាម្នាក់ដែលនិយាយបែបនេះ? ប្រសិនបើអ្នករាល់គ្នាប្រើពាក្យសម្ដីបែបនេះដើម្បីពន្យល់ពីរឿងនេះ នោះអ្នករាល់គ្នាកំពុងនិយាយពីរឿងដែលមិនចំចំណុចឡើយ ហើយរឿងរ៉ាវមិនមែនបែបនេះទេ។ ដូច្នេះ តើអ្នកនឹងរៀបរាប់ពីរបៀបដែលខ្ញុំបានចាត់ការលើរឿងនេះយ៉ាងដូចម្ដេច? (ព្រះអង្គបានចាត់ការលើរឿងនេះស្របតាមគោលការណ៍។) ត្រឹមត្រូវហើយ ខ្ញុំបានចាត់ការលើរឿងនេះស្របតាមគោលការណ៍ នេះគឺជារឿងជាក់ស្ដែងដែលត្រូវនិយាយ។ តើមានអ្នកណាផ្សេងទៀតទេ? តើពួកគេមិនបាននាំរឿងនេះមកដាក់លើខ្លួនឯងទេឬអី? (មែនហើយ។) ហើយតើវិធីដ៏សាមញ្ញបំផុតដើម្បីរៀបរាប់ពីរឿងនេះគឺជាអ្វីទៅ? (ពួកគេទទួលបានអ្វីដែលពួកគេស័ក្តិសមនឹងទទួលបាន។) ត្រឹមត្រូវហើយ ផ្អែកលើរបៀបដែលពួកគេមានឥរិយាបថ ពួកគេទទួលបានអ្វីដែលពួកគេស័ក្តិសមនឹងទទួលបាន ហើយពួកគេបាននាំរឿងនេះមកដាក់លើខ្លួនឯង។ ព្រះជាម្ចាស់ធ្វើសកម្មភាពស្របតាមគោលការណ៍សេចក្ដីពិត ព្រះអង្គប្រទានផលកម្មដល់មនុស្សស្របតាមឥរិយាបថរបស់ពួកគេ។ បន្ថែមលើនេះ មនុស្សគួរតែទទួលរងផលវិបាកនៃសកម្មភាពរបស់ពួកគេ ហើយនៅពេលដែលពួកគេធ្វើរឿងខុសឆ្គង ពួកគេគួរតែត្រូវបានដាក់ទោស នេះគឺជារឿងសមស្រប។ ព្រះជាម្ចាស់ប្រទានផលកម្មដល់មនុស្សស្របតាម ឥរិយាបថរបស់ពួកគេ នេះគឺជាការ ប្រទានផលកម្មដល់មនុស្សទាំងនោះនៅក្នុងពួកជំនុំនៅប្រទេសកាណាដា ហើយបើប្រើវាក្យសព្ទបច្ចុប្បន្ន ពួកគេត្រូវបានចាត់ការស្របតាមគោលការណ៍។ ចូរប្រាប់ខ្ញុំមកមើល៍ តើរឿងណាខ្លះអំពីពួកគេដែលខ្ញុំបានលាតត្រដាង មិនមែនជាការពិតនោះ? តើការវិភាគ និងការផ្ដល់និយមន័យរបស់ខ្ញុំណាមួយចំពោះរឿងទាំងនេះ តើការកំណត់លក្ខណៈរបស់ខ្ញុំណាមួយចំពោះពួកគេ ដែលមិនមែនជាការពិតនោះ? វាសុទ្ធតែជាការពិត។ ហេតុដូច្នេះហើយ ផលកម្មត្រូវបានប្រទានដល់ពួកគេស្របតាមការបង្ហាញចេញទាំងនេះ និងស្របតាមសកម្មភាព និងឥរិយាបថរបស់ពួកគេ តើមានអ្វីខុសចំពោះរឿងនោះ? ដូច្នេះ ការបង្ហាញភាពខ្លាំងដើម្បីផ្ញើសារទៅកាន់អ្នកដទៃ ការដាក់ទោសមនុស្សយ៉ាងធ្ងន់ធ្ងរដើម្បីធ្វើជាគំរូដល់អ្នកដទៃ និងការយកមនុស្សធ្វើជាការព្រមានដល់អ្នកដទៃ តើសារជាតិនៃសកម្មភាពទាំងនេះ ដូចគ្នាទៅនឹងរបៀបដែលខ្ញុំបានចាត់ការលើពួកជំនុំនៅប្រទេសកាណាដាដែរឬទេ? (ទេ មិនដូចទេ។) ដូច្នេះ ហេតុអ្វីត្រូវដាក់ទោសមនុស្សយ៉ាងធ្ងន់ធ្ងរដើម្បីធ្វើជាគំរូដល់អ្នកដទៃ? តើសារជាតិនៃរឿងនេះគឺជាអ្វីទៅ? ការដាក់ទោសមនុស្សយ៉ាងធ្ងន់ធ្ងរដើម្បីធ្វើជាគំរូដល់អ្នកដទៃ ការបង្ហាញភាពខ្លាំងដើម្បីផ្ញើសារទៅកាន់អ្នកដទៃ និងការយកមនុស្សធ្វើជាការព្រមានដល់អ្នកដទៃ ពោលគឺសារជាតិនៃសកម្មភាពទាំងបីនេះ ជាមូលដ្ឋានគឺដូចគ្នា។ តើសារជាតិនោះគឺជាអ្វីទៅ? វាគឺជាទង្វើរបស់អ្នកគ្រប់គ្រង ឬបុគ្គលដែលមានអំណាចម្នាក់ ដែលធ្វើអ្វីមួយនៅក្នុងស្ថានភាពជាក់លាក់ណាមួយ ដែលពួកគេជឿថាជារឿងចាំបាច់ដើម្បីបង្កើតសិទ្ធិអំណាចរបស់ពួកគេ និងប្រើប្រាស់វាដើម្បីគំរាមកំហែងអ្នកដទៃ។ នេះត្រូវបានហៅថា ការដាក់ទោសមនុស្សយ៉ាងធ្ងន់ធ្ងរដើម្បីធ្វើជាគំរូដល់អ្នកដទៃ។ តើគោលបំណងរបស់ពួកគេក្នុងការធ្វើបែបនេះគឺជាអ្វីទៅ? វាគឺដើម្បីធ្វើឱ្យអ្នកដទៃស្ដាប់បង្គាប់ពួកគេ កោតខ្លាចពួកគេ និងមានអារម្មណ៍ថាត្រូវពួកគេគំរាមកំហែង ដើម្បីកុំឱ្យធ្វើអ្វីដោយឆាប់ខឹងនៅចំពោះមុខពួកគេ និងកុំឱ្យធ្វើអ្វីតាមតែចិត្តនឹកឃើញនៅចំពោះមុខពួកគេ។ តើការដែលពួកគេធ្វើបែបនេះ ស្របតាមគោលការណ៍ដែរឬទេ? (ទេ មិនស្របទេ។) ហេតុអ្វីបានជាអ្នកនិយាយថា វាមិនស្របតាមគោលការណ៍? អ្នកគ្រប់គ្រងម្នាក់នឹងមានកម្លាំងជំរុញចិត្តរបស់គេក្នុងការធ្វើសកម្មភាព ហើយកម្លាំងជំរុញចិត្តរបស់គេ គឺដើម្បីពង្រឹងរបបរបស់គេ និងការពារអំណាចរបស់គេ។ គេចង់ធ្វើឱ្យរឿងនេះក្លាយជារឿងធំដុំ ហើយនេះគឺជាសារជាតិនៃសកម្មភាពរបស់គេ។ បញ្ហានៃការចាត់ការលើពួកជំនុំនៅប្រទេសកាណាដា គឺផ្អែកលើគោលការណ៍សេចក្ដីពិត ហើយមិនមែនផ្អែកលើទស្សនៈវិជ្ជាបែបសាតាំងរបស់អ្នកគ្មានជំនឿឡើយ។ អាទទឹងនឹងព្រះគ្រីស្ទបានបំភាន់មនុស្ស គាត់បានបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ គាត់បានធ្វើឱ្យពួកជំនុំក្រឡាប់ចាក់ ហើយមនុស្សភាគច្រើននៅតែនិយាយការពារគាត់ ពោលគឺសារជាតិនៃសកម្មភាពរបស់ពួកគេ ពិតជាគួរឱ្យស្អប់ខ្ពើមណាស់! បើរស់នៅឱ្យតែបានៗតាមរបៀបនេះ ការចាកចេញពីពួកជំនុំ ហើយទៅរស់នៅជីវិតផ្ទាល់ខ្លួនរបស់ពួកគេគឺប្រសើរជាងសម្រាប់ពួកគេ។ យ៉ាងហោចណាស់ ធនធានរបស់ដំណាក់របស់ព្រះជាម្ចាស់នឹងមិនត្រូវខ្ជះខ្ជាយឡើយ ហើយនោះនឹងជារឿងដ៏ល្អមួយ។ ប៉ុន្តែតើពួកគេបានធ្វើដូច្នេះដែរឬទេ? មនសិការរបស់ពួកគេមិនមានការយល់ដឹងនេះទេ ហើយពួកគេបានខ្ជះខ្ជាយធនធានហិរញ្ញវត្ថុ និងសម្ភារៈរបស់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ ហើយពួកគេបានរួមគំនិតជាមួយអាទទឹងនឹងព្រះគ្រីស្ទ និងបានធ្វើអំពើអាក្រក់ជាមួយគាត់ សារជាតិនៃសកម្មភាពទាំងនេះ គឺធ្ងន់ធ្ងរណាស់! ដំណាក់របស់ព្រះជាម្ចាស់បានចាត់ការលើពួកគេតាមរបៀបនេះ ដើម្បីធ្វើឱ្យពួកគេឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ដើម្បីឱ្យពួកគេដឹងពីការផ្លាស់ប្ដូរផ្លូវរបស់ពួកគេ និងប្រែចិត្ត ហើយនេះគឺជាប្រយោជន៍របស់ពួកគេ។ ប្រសិនបើពួកគេមិនត្រូវបានចាត់ការទេ នោះប្រហែលជាមួយឆ្នាំទៀតចាប់ពីពេលនេះ ពួកគេទាំងអស់គ្នានឹងក្បត់ព្រះជាម្ចាស់ ហើយត្រឡប់ទៅរកលោកីយ៍វិញមិនខាន។ ជាសំណាងល្អ ពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងត្រូវបានចាត់ការទាន់ពេលវេលា ហើយរឿងនេះបានរារាំងមនុស្សកាន់តែច្រើនមិនឱ្យធ្វើអំពើអាក្រក់ និងបានរារាំងកិច្ចការរបស់ពួកជំនុំមិនឱ្យរងការខាតបង់កាន់តែធំ។ តាមរយៈការធ្វើបែបនេះ តើពួកគេកំពុងត្រូវបានសង្គ្រោះ ឬត្រូវបានជម្រុះចោល? (ពួកគេកំពុងត្រូវបានសង្គ្រោះ។) តាមពិតទៅ ពួកគេកំពុងត្រូវបានសង្គ្រោះ។ វាត្រូវបានធ្វើឡើងដើម្បីជួយពួកគេ ដើម្បីព្រមានពួកគេ ដើម្បីដាស់តឿនពួកគេ ដើម្បីប្រាប់ពួកគេថា វាមិនត្រឹមត្រូវទេសម្រាប់ពួកគេក្នុងការធ្វើសកម្មភាពតាមរបៀបនោះ ថាប្រសិនបើពួកគេនៅតែបន្តតាមរបៀបនោះ នោះពួកគេនឹងទៅរកសេចក្ដីហិនវិនាស និងវិនាសអន្តរាយ ហើយនឹងបាត់បង់ក្ដីសង្ឃឹមណាមួយក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ ប្រសិនបើពួកគេអាចយល់ពីចំណុចនេះ នោះពួកគេនៅតែមានសង្ឃឹម។ ប្រសិនបើពួកគេមិនអាចសូម្បីតែយល់ពីចំណុចនេះ ហើយពួកគេនៅតែបន្តមានអារម្មណ៍អស់សង្ឃឹម ធ្លាក់ចុះ និងធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹម ដោយប្រឆាំងនឹងខាងលើ និងបញ្ចេញសញ្ញាណរបស់ពួកគេក្នុងអារម្មណ៍អវិជ្ជមាន នោះពួកគេនឹងជួបបញ្ហាមិនខាន។ តើអ្នករាល់គ្នាប្រាថ្នាចង់បានអ្វីសម្រាប់ពួកគេ? (ប្រាថ្នាថាពួកគេនឹងប្រែចិត្ត។) អ្នករាល់គ្នាសុទ្ធតែប្រាថ្នាថាពួកគេនឹងបានល្អប្រសើរ និងប្រែចិត្ត។ ចុះចំណែកខ្ញុំវិញ តើខ្ញុំប្រាថ្នាចង់បានអ្វីសម្រាប់ពួកគេ? តើខ្ញុំប្រាថ្នាថាពួកគេនឹងប្រែចិត្ត ថាខ្ញុំអាចជម្រះពួកគេចេញទាំងអស់ ថាពួកជំនុំនឹងកាន់តែល្អប្រសើរដោយគ្មានមនុស្សទាំងនេះឬ? តើនេះជាអ្វីដែលខ្ញុំចង់បានឬ? (ទេ។) ទេ នេះមិនមែនជាអ្វីដែលខ្ញុំចង់បានឡើយ។ ខ្ញុំប្រាថ្នាថាពួកគេនឹងល្អប្រសើរ និងនឹងប្រែចិត្ត ថាបន្ទាប់ពីពួកគេបានប្រែចិត្ត ពួកគេនឹងត្រឡប់មកដំណាក់របស់ព្រះជាម្ចាស់វិញ ហើយថាពួកគេនឹងមិនបំពេញភារកិច្ចរបស់ពួកគេដូចដែលពួកគេបានធ្វើពីមុនទៀតឡើយ។ តើខគម្ពីរនោះចែងយ៉ាងដូចម្ដេច? «អើ ត្រូវឱ្យគេងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ» (យ៉ូណាស ៣:៨)។ ចំពោះពួកគេវិញ ប្រសិនបើពួកគេអាចសម្រេចបានលទ្ធផលនេះ នោះវានឹងក្លាយជាការចងចាំដែលមិនអាចលុបបំបាត់បានឡើយអស់មួយជីវិតរបស់ពួកគេ និងជាបទពិសោធដ៏អស្ចារ្យមួយសម្រាប់ពួកគេ វានឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ។ រឿងនេះអាស្រ័យលើអ្វីដែលពួកគេដេញតាមរៀងៗខ្លួន។
នៅពេលដែលបញ្ហារបស់អាទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំនៅប្រទេសកាណាដាត្រូវបានចាត់ការរួច មនុស្សមួយចំនួនបានគិតថា៖ «មនុស្សទាំងនេះបានបំពេញភារកិច្ចរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែដោយសារតែអាទទឹងនឹងព្រះគ្រីស្ទម្នាក់បានលេចឡើង និងបង្កការរំខាន ពួកគេត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក។» ពួកគេមានអារម្មណ៍ថាមានវិបត្តិ ដោយគិតថា៖ «អូ នេះគឺជាលើកទីមួយហើយដែលខ្ញុំបានឃើញព្រះជាម្ចាស់ខ្ញាល់ និងដាក់បណ្ដាសាមនុស្ស។ សូម្បីតែបក្សពួក អ្នកសមគំនិត និងអ្នកដើរតាមរបស់អាទទឹងនឹងព្រះគ្រីស្ទ ក៏មិនត្រូវបានលើកលែងដែរ។ ព្រះជាម្ចាស់ពិតជាមិនខ្វល់ពីអារម្មណ៍របស់អ្នកណាឡើយ! ជាធម្មតា គេតែងតែនិយាយថា ព្រះជាម្ចាស់ស្រឡាញ់ និងមានភាពមេត្តាករុណាដល់មនុស្ស ប៉ុន្តែសេចក្ដីក្រោធរបស់ព្រះអង្គនៅពេលនេះ ពិតជាមិនអាចទ្រាំទ្របានឡើយ!» ពួកគេចាប់ផ្ដើមមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តរបស់ពួកគេ។ ចូរប្រាប់ខ្ញុំមកមើល៍ តើវាត្រឹមត្រូវដែរឬទេ ដែលមនុស្សគិតបែបនេះ? (ទេ។) ហេតុអ្វីមិនត្រឹមត្រូវ? តើមនុស្សគួរប្រព្រឹត្តចំពោះបញ្ហានេះយ៉ាងដូចម្ដេច? តើអ្នករាល់គ្នាបានស្ដាប់សេចក្តីអធិប្បាយអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ? តើវាមិនមែនយ៉ាងហោចណាស់៥ឆ្នាំហើយទេឬអី? ហើយតើយើងមិនគួរអាចឈានដល់ការឯកភាពគ្នានៅក្នុងរឿងជាច្រើន ជាពិសេសនៅក្នុងរឿងមួយចំនួនដែលគោលការណ៍មានភាពច្បាស់លាស់គួរសមទេឬអី? (មែនហើយ គួរតែអាច។) តើពាក្យថា «ការឯកភាពគ្នា» មានន័យដូចម្ដេច? វាមានន័យថាជាប្រភេទនៃការយល់ចិត្តគ្នាដោយស្ងាត់ស្ងៀម។ ខ្ញុំធ្វើអ្វីមួយដោយមិនប្រាប់អ្នករាល់គ្នាពីមូលហេតុ ហើយអ្នករាល់គ្នាដឹងយ៉ាងច្បាស់ពីមូលហេតុ អ្នកអាចយល់ពីវា ទទួលយកវា និងយល់ដឹងពីវាពីជ្រុងវិជ្ជមាន នេះហើយជាអត្ថន័យនៃការមានការយល់ចិត្តគ្នា។ តើការយល់ចិត្តគ្នានេះកើតឡើងដោយរបៀបណា? ឧបមាថា អ្នករាល់គ្នាបានស្ដាប់សេចក្តីអធិប្បាយជាច្រើន សម្រេចបានការយល់ដឹងកម្រិតណាមួយអំពីសេចក្ដីពិត ហើយយើងបានស្គាល់គ្នាកាន់តែច្បាស់។ ខ្ញុំបានពន្យល់រឿងជាច្រើនដល់អ្នករាល់គ្នា ហើយបានប្រាប់អ្នករាល់គ្នាពីទស្សនៈរបស់ខ្ញុំ គំនិតរបស់ខ្ញុំ គោលការណ៍ក្នុងការធ្វើសកម្មភាពរបស់ខ្ញុំ ក៏ដូចជារឿងដែលអ្នករាល់គ្នាត្រូវយល់ និងត្រូវធ្វើ។ ខ្ញុំបានប្រាប់អ្នករាល់គ្នាពីរឿងទាំងអស់នេះ និងពីទស្សនៈរបស់ខ្ញុំ ហើយបន្ទាប់មក អ្នករាល់គ្នាបានទទួលយកទស្សនៈរបស់ខ្ញុំ ព្រមទាំងបានប្រព្រឹត្តចំពោះរឿងរ៉ាវ ភារកិច្ចរបស់អ្នករាល់គ្នា ជំនឿ ជីវិត និងមនុស្សដទៃទៀត ស្របតាមទស្សនៈរបស់ខ្ញុំ។ ដូច្នេះ តើការយល់ចិត្តគ្នាដោយស្ងាត់ស្ងៀមរវាងពួកយើង នឹងមិនកាន់តែរីកចម្រើនឡើងៗទេឬអី? (មែនហើយ កាន់តែរីកចម្រើនឡើង។) ដូច្នេះ តើយើងបានឈានដល់ការយល់ចិត្តគ្នាដោយស្ងាត់ស្ងៀមបែបនេះ ទាក់ទងនឹងការចាត់ការលើពួកជំនុំនៅប្រទេសកាណាដាដែរឬទេ? ប្រសិនបើខ្ញុំមិនបានពន្យល់ពីរឿងនេះដូចដែលខ្ញុំកំពុងធ្វើទេ តើការយល់ចិត្តគ្នាដោយស្ងាត់ស្ងៀមរបស់យើងនឹងទៅជាយ៉ាងណា? «ការដាក់ទោសមនុស្សយ៉ាងធ្ងន់ធ្ងរដើម្បីធ្វើជាគំរូដល់អ្នកដទៃ» និង «ការយកមនុស្សធ្វើជាការព្រមានដល់អ្នកដទៃ» តើនេះគឺជាការយល់ចិត្តគ្នាដោយស្ងាត់ស្ងៀមរបស់យើងឬ? (ទេ។) មនុស្សទាំងនេះបានស្ដាប់សេចក្តីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះ តើការដែលខ្ញុំធ្វើសកម្មភាពនេះ អាចបង្កឱ្យមានការឆ្លើយតបបែបនេះពីពួកគេបានដោយរបៀបណា? ចូរប្រាប់ខ្ញុំមកមើល៍ តើខ្ញុំមានអារម្មណ៍យ៉ាងណា នៅពេលឮពួកគេបញ្ចេញទស្សនៈបែបនេះ? វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា នេះជារឿងគួរឱ្យសង្វេគណាស់ ដែលមនុស្សអាចនិយាយរឿងបែបនេះបាន! ខ្ញុំសួរអ្នក តើខ្ញុំគួរមានអារម្មណ៍បែបនោះដែរឬទេ? (មែនហើយ គួរ។) ហេតុអ្វីបានជាអ្នកនិយាយបែបនេះ? គឺដោយសារតែពាក្យសម្ដីបែបនេះ ទស្សនៈបែបនេះ ការយល់ដឹងបែបនេះ និងការយល់ឃើញបែបនេះ មិនគួរមាន ឬលេចឡើងឡើយ។ ឥឡូវនេះ វាបានលេចឡើង ហើយវាបានហួសពីការរំពឹងទុករបស់ខ្ញុំ។ វាពិតជាខុសឆ្គងឆ្ងាយណាស់ពីការវាយតម្លៃ និងការរំពឹងទុករបស់ខ្ញុំ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ខ្មាសអៀនចំពោះរឿងនេះ! នរណាម្នាក់នឹងនិយាយថា៖ «តើវាធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងឬ? តើព្រះអង្គមិនមែនគ្រាន់តែធ្វើរឿងតូចឱ្យក្លាយជារឿងធំទេឬអី?» ខ្ញុំប្រាប់អ្នករាល់គ្នាចុះ នេះមិនមែនជារឿងធំដុំទេ ប៉ុន្តែវាក៏មិនមែនជារឿងតូចតាចដែរ។ ចាប់តាំងពីពេលដែលអ្នកចាប់ផ្ដើមជឿលើព្រះជាម្ចាស់ នៅពេលដែលអ្នកទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នក និងជាព្រះអម្ចាស់របស់អ្នក នៅពេលដែលអ្នកចង់ហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ ទទួលយកការចាត់ចែង និងការរៀបចំចាត់ចែងរបស់ព្រះអង្គ ហើយចុះចូលនឹងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ទាមទារពីអ្នក ចាប់ពីថ្ងៃនោះមក អ្នកបានបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់ហើយ។ នៅពេលដែលអ្នកបានបង្កើតទំនាក់ទំនងនេះហើយ នោះមានបញ្ហាដ៏សំខាន់បំផុតមួយ ដែលមានរវាងអ្នក និងព្រះជាម្ចាស់។ តើជាបញ្ហាអ្វីទៅ? នោះគឺ ប្រសិនបើអ្នកមិនអាចទទួលយកអ្វីដែលព្រះជាម្ចាស់ធ្វើ និងរបៀបដែលព្រះជាម្ចាស់ប្រព្រឹត្តទេ ប្រសិនបើអ្នកមិនអាចយល់រឿងទាំងនេះ ហើយអ្នកមិនអាចម្ចាស់ការក្នុងការស្វែងរក និងយល់ដឹងរឿងទាំងនេះទេ នោះទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នឹងស្ថិតក្នុងស្ថានភាពនៃវិបត្តិនៅគ្រប់ពេលវេលាទាំងអស់។ ហើយតើស្ថានភាពនៃវិបត្តិនេះបង្ហាញពីអ្វី? មិនថាអ្នកហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាក៏ដោយ មិនថាអ្នកមានគម្រោងចុះចូលនឹងព្រះជាម្ចាស់យ៉ាងណាក៏ដោយ ដរាបណាស្ថានភាពនៃវិបត្តិនេះនៅតែមានសូម្បីតែមួយថ្ងៃ នោះការពិតដែលអ្នកចង់ដើរតាមព្រះជាម្ចាស់ និងបំណងប្រាថ្នារបស់អ្នកក្នុងការទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ អាចនឹងត្រូវបានបំផ្លាញ អាចនឹងក្លាយជារឿងដែលមិនអាចការពារបានដោយជោគជ័យ ហើយអាចនឹងក្លាយជាត្រឹមតែការស្រមើស្រមៃប៉ុណ្ណោះ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ដរាបណាទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មិនមែនជាទំនាក់ទំនងធម្មតា ហើយដរាបណាស្ថានភាពនៃវិបត្តិនេះនៅតែមាន តើអ្នកនឹងអាចរក្សាទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់បានដែរឬទេ? ចុះតើអ្នកនឹងមានទំនាក់ទំនងបែបណាជាមួយព្រះជាម្ចាស់? តើវានឹងជាទំនាក់ទំនងនៃភាពស្របគ្នាឬ? ជាទំនាក់ទំនងគ្រួសារ ឬជាទំនាក់ទំនងរវាងមិត្តរួមការងារ? តើវានឹងក្លាយជាទំនាក់ទំនងបែបណាឱ្យប្រាកដទៅ? ដរាបណាទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ស្ថិតក្នុងស្ថានភាពនៃវិបត្តិ នោះអ្នកនឹងអាចវិនិច្ឆ័យ និងយល់ច្រឡំលើទង្វើ និងឥរិយាបថរបស់ព្រះជាម្ចាស់នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយអ្នកថែមទាំងអាចប្រឆាំង និងបដិសេធមិនទទួលយកអ្វីដែលព្រះជាម្ចាស់ធ្វើទៀតផង។ តើអ្នកនឹងមិនស្ថិតក្នុងគ្រោះថ្នាក់ទេឬអី? តើគ្រោះថ្នាក់នេះកើតឡើងដោយរបៀបណា? វាកើតឡើងដោយសារតែអ្នកមិនស្គាល់ព្រះជាម្ចាស់។ យើងនឹងមិននិយាយពីជ្រុងវិជ្ជមានទេ ប៉ុន្តែផ្ទុយទៅវិញ គឺពីជ្រុងអវិជ្ជមាន។ ឧទាហរណ៍ អ្នកតែងតែមើលឃើញព្រះជាម្ចាស់តាមរបៀបជាក់លាក់ណាមួយ ហើយអ្នកគិតថា ព្រះជាម្ចាស់គឺជាស្ដេចនៅលើផែនដី ជាមន្ត្រីដ៏សំខាន់បំផុត ជាបុគ្គលកំពូលដែលក្ដោបក្ដាប់អំណាចនៅលើផែនដី។ នៅក្នុងគំនិតរបស់អ្នក អ្នកតែងតែគិតថា ព្រះជាម្ចាស់គឺជានរណាម្នាក់ដែលស្ថិតក្នុងឋានៈបែបនេះ ហើយដូច្នេះ ដោយផ្អែកលើមូលដ្ឋាននេះ តើអ្នកនឹងមានទស្សនៈបែបណាចំពោះអ្វីដែលព្រះជាម្ចាស់ធ្វើ និងថ្លែងព្រះបន្ទូល? ខ្ញុំលើកឧទាហរណ៍មួយចំនួនប្រាប់អ្នករាល់គ្នាចុះ ហើយបន្ទាប់មក អ្នករាល់គ្នាប្រហែលជាយល់ពីទស្សនៈដែលខ្ញុំចង់មានន័យ។ មានពាក្យចាស់លោកីយ៍ពោលថា៖ «នៅក្បែរស្ដេច គឺគ្រោះថ្នាក់ដូចជាដេកក្បែរខ្លាអ៊ីចឹង»។ ដូច្នេះ តើមានមនុស្សណាដែលយកពាក្យពោលនេះមកអនុវត្តចំពោះទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ដែរឬទេ? (មាន។) មានមនុស្សបែបនេះមែន ហើយមនុស្សជាច្រើនមានទស្សនៈបែបនេះចំពោះព្រះជាម្ចាស់។ បន្ទាប់មក មានពាក្យដែលយើងបានលើកឡើងពីមុនថា «ការយកមនុស្សធ្វើជាការព្រមានដល់អ្នកដទៃ»។ តើនេះមិនមែនធ្វើឱ្យព្រះជាម្ចាស់ក្លាយជាស្ដេចនៅលើផែនដី ឬជានរណាម្នាក់ដែលមានឥទ្ធិពល និងឋានៈដែរទេឬអី? (ពិតជាអ៊ីចឹងមែន។) ពួកគេមានការយល់ដឹងបែបនេះអំពីព្រះជាម្ចាស់ ពីព្រោះពួកគេមានទស្សនៈបែបនេះចំពោះព្រះជាម្ចាស់ ហើយគឺដោយសារតែពួកគេមានទំនាក់ទំនងបែបនេះជាមួយព្រះជាម្ចាស់ ដោយសារតែពួកគេមើលឃើញព្រះអង្គតាមរបៀបនេះ ដោយសារតែនេះជារបៀបដែលពួកគេយល់ពីអត្តសញ្ញាណ និងឋានៈរបស់ព្រះអង្គ ទើបពួកគេចាត់ទុកព្រះជាម្ចាស់ដូចគ្នាទៅនឹងរបៀបដែលពួកគេចាត់ទុកនរណាម្នាក់ដែលមានឋានៈនៅក្នុងលោកីយ៍ដែរ នេះគឺជារឿងធម្មតា។ មានពាក្យពោលមួយទៀតថា៖ «តើនរណាម្នាក់អាចទ្រាំឱ្យគេមកបំពានលើដែនឥទ្ធិពលរបស់ខ្លួនបានដោយរបៀបណា?» នេះជារបៀបមួយរៀបរាប់ពីស្ដេចក្នុងលោកីយ៍ និងមនុស្សដែលមានឋានៈ និងឥទ្ធិពល។ អ្នករាល់គ្នាមួយចំនួនប្រហែលជាស្គាល់ ឬធ្លាប់មានទំនាក់ទំនងជាមួយមនុស្សបែបនេះពីមុនមក ហើយប្រហែលជាអ្នករាល់គ្នាក៏យកពាក្យនេះមកអនុវត្តចំពោះព្រះជាម្ចាស់ដែរ។ ពោលគឺ នៅពេលដែលព្រះជាម្ចាស់ធ្វើ ឬថ្លែងព្រះបន្ទូលអ្វីមួយ អ្នកអាចភ្ជាប់ពាក្យសម្ដីទាំងនោះទៅនឹងព្រះអង្គ ហើយចាត់ទុកព្រះជាម្ចាស់តាមរបៀបនោះ។ ប្រសិនបើអ្នកចាត់ទុកព្រះជាម្ចាស់តាមរបៀបនោះ ហើយមានទស្សនៈបែបនោះចំពោះព្រះអង្គ ដូច្នេះ តើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងទៅជាយ៉ាងណាឱ្យប្រាកដទៅ? វានឹងក្លាយជាការប្រឆាំងគ្នា។ មិនថាអ្នកកោតសរសើរ និងខ្លាចក្រែងដល់ព្រះនៅក្នុងគំនិតរបស់អ្នកខ្លាំងប៉ុនណាក៏ដោយ មិនថាអ្នកអាចស្ដាប់បង្គាប់ និងអាចត្រឡប់មកចុះចូលនឹងព្រះនោះខ្លាំងប៉ុនណាក៏ដោយ ហើយមិនថាអាកប្បកិរិយារបស់អ្នកចំពោះព្រះនោះយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នៅតែជាការប្រឆាំងគ្នាដដែល។ អ្នករាល់គ្នាប្រហែលជាគិតថា តាមរយៈការនិយាយបែបនេះ ព្រះបន្ទូលរបស់ខ្ញុំស្ដាប់ទៅរាងអរូបីបន្តិច ប៉ុន្តែប្រសិនបើអ្នករាល់គ្នារិះគិតពីព្រះបន្ទូលទាំងនោះដោយប្រុងប្រយ័ត្ន តើអ្នករាល់គ្នាមិនឃើញថា រឿងរ៉ាវគឺបែបនេះទេឬអី? នៅពេលដែលខ្ញុំបានចាត់ការលើបញ្ហារបស់អាទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំនៅប្រទេសកាណាដារួច ខ្ញុំមិនបានពន្យល់រឿងរ៉ាវដោយប្រុងប្រយ័ត្ន និងលម្អិតដល់អ្នករាល់គ្នាទេ ហើយខ្ញុំមិនបានប្រាប់អ្នករាល់គ្នាពីមូលហេតុដែលខ្ញុំចាត់ការលើមនុស្សទាំងនោះឡើយ ដូច្នេះ មនុស្សជាច្រើនចាប់ផ្ដើមព្រួយបារម្ភអំពីអនាគត និងវាសនារបស់ពួកគេ។ តើការព្រួយបារម្ភនេះមកពីណា? វាមកពីមនុស្សយល់ច្រឡំលើព្រះជាម្ចាស់ និងមិនស្គាល់ព្រះជាម្ចាស់ នេះគឺជាមូលហេតុឫសគល់! ប្រសិនបើការយល់ដឹងរបស់អ្នករាល់គ្នាអំពីព្រះជាម្ចាស់ ស្របតាមសារជាតិរបស់ព្រះជាម្ចាស់ ឧទាហរណ៍ ប្រសិនបើការយល់ដឹងរបស់អ្នកអំពីសេចក្ដីសុចរិត សិទ្ធិអំណាច និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ គឺស្របតាមសេចក្ដីពិត ដូច្នេះ មិនថាព្រះជាម្ចាស់ធ្វើអ្វីក៏ដោយ សូម្បីតែអ្នកមិនយល់ពីមូលហេតុ និងមិនយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ក៏ដោយ តើអ្នកនឹងយល់ច្រឡំលើព្រះជាម្ចាស់ដែរឬទេ? ទេ ដាច់ខាតគឺមិនយល់ច្រឡំឡើយ។ នៅពេលដែលខ្ញុំបានចាត់ការលើបញ្ហាជាមួយពួកជំនុំនៅប្រទេសកាណាដារួច មនុស្សមួយចំនួនបាននិយាយថា៖ «រឿងនេះត្រូវបានធ្វើឡើងដើម្បីយកពួកគេធ្វើជាការព្រមាន និងដើម្បីបន្លាចពួកយើង។» តើពួកគេមានបញ្ហាអ្វី? តើអ្វីដែលពួកគេបាននិយាយ ស្របតាមសេចក្ដីពិតដែរឬទេ? តើវាបង្ហាញពីការយល់ដឹងដ៏ត្រឹមត្រូវដែរឬទេ? (ទេ។) ហេតុអ្វីមិនត្រឹមត្រូវ? ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងដ៏សាមញ្ញបំផុតមួយចុះ៖ ការយល់ដឹងរបស់ពួកគេគឺផ្ទុយពីស្ថានភាពជាក់ស្តែង ការពិតមិនមែនបែបនោះទេ ហើយពួកគេបានយល់ច្រឡំ។ តើនោះមិនមែនជារឿងសាមញ្ញដែលត្រូវនិយាយទេឬអី? (មែនហើយ សាមញ្ញ។) ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពន្យល់ពីបញ្ហានេះ? ខ្ញុំមិនដែលគិតបែបនោះទេ ហើយខ្ញុំមិនដែលចង់បន្លាចនរណាម្នាក់ឡើយ។ មនុស្សភាគច្រើនបាននិងកំពុងបន្តកែលម្អប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដូច្នេះ តើឥឡូវនេះពួកគេបំពេញភារកិច្ចរបស់ពួកគេតាមរបៀបដែលត្រូវតាមស្ដង់ដាដែរឬទេ? ទេ ពួកគេមិនបានធ្វើដូច្នេះទេ ប៉ុន្តែមនុស្សទាំងនេះកំពុងស្ថិតក្នុងដំណើរការនៃការត្រូវតាមស្ដង់ដានៅក្នុងភារកិច្ចរបស់ពួកគេ ហើយប្រសិនបើមានបញ្ហាតូចតាចណាមួយ នោះខ្ញុំនឹងបណ្ដោយឱ្យវាហួសទៅ។ ក្នុងអំឡុងពេលនៃដំណើរការនេះ មនុស្សមួយចំនួនអាចបង្កការរំខាន អ្នកខ្លះអាចពន្យារពេល ឬបញ្ហាតូចតាចមួយចំនួនអាចលេចឡើងក្នុងចំណោមមនុស្សជាក់លាក់ណាមួយ ប៉ុន្តែជារួម ពួកគេពិតជាល្អគួរសម។ ទោះជាយ៉ាងនេះក្តី មានរឿងមួយដែលអ្នករាល់គ្នាមិនគួរភ្លេចឡើយ៖ អ្នករាល់គ្នាបានមកដើម្បីបំពេញភារកិច្ចរបស់អ្នករាល់គ្នា។ មិនថាអ្នករាល់គ្នាធ្វើការលំបាកប៉ុនណា ឬអ្នករាល់គ្នារងទុក្ខខ្លាំងប៉ុនណា ឬអ្នករាល់គ្នាត្រូវបានលួសកាត់ខ្លាំងប៉ុនណានោះទេ អ្នករាល់គ្នាគួរតែអរព្រះគុណព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រទានឱកាសនេះដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចឆ្លងកាត់ស្ថានភាពផ្សេងៗគ្រប់បែបយ៉ាង និងទទួលបានបទពិសោធផ្ទាល់ខ្លួនគ្រប់ប្រភេទ។ នេះជារឿងដ៏ល្អមួយ ហើយវាត្រូវបានធ្វើឡើងទាំងអស់ ដើម្បីឱ្យអ្នករាល់គ្នាអាចយល់សេចក្ដីពិត។ ដូច្នេះ តើអ្នករាល់គ្នាកំពុងព្រួយបារម្ភពីរឿងអ្វី? តើអ្នករាល់គ្នាកំពុងការពារខ្លួនពីនរណា? មិនចាំបាច់ត្រូវធ្វើបែបនោះឡើយ។ គ្រាន់តែដេញតាមសេចក្ដីពិតជាធម្មតា ស្វែងរកកន្លែងដ៏ត្រឹមត្រូវរបស់អ្នក ហើយបំពេញភារកិច្ចរបស់អ្នក និងកិច្ចការដែលធ្លាក់មកលើអ្នកឱ្យបានល្អ នោះគឺគ្រប់គ្រាន់ហើយ។ នេះមិនមែនជាការទាមទារច្រើនពីអ្នករាល់គ្នាឡើយ។
ចាប់តាំងពីពេលដែលអាទទឹងនឹងព្រះគ្រីស្ទនោះបានលេចឡើងនៅក្នុងពួកជំនុំនៅប្រទេសកាណាដា ហើយបានចាប់ផ្ដើមបង្កការរំខាន រហូតដល់ពេលដែលមនុស្សទាំងនោះបានឈានដល់ដំណាក់កាលដែលពួកគេកំពុងស្ថិតនៅសព្វថ្ងៃនេះ តើខ្ញុំបានទ្រាំទ្រនឹងពួកគេយូរប៉ុនណាហើយ? ខ្ញុំមិនមែនមិនដឹងទាល់តែសោះពីអ្វីដែលកំពុងកើតឡើងជាមួយពួកគេនោះទេ ខ្ញុំបានទ្រាំទ្រនឹងរឿងនេះជាយូរមកហើយ។ តើខ្ញុំបានទ្រាំទ្រកម្រិតណា? អស់រយៈពេលជាយូរមកហើយ ពួកគេមិនអាចផលិតស្នាដៃដែលបានបញ្ចប់រួចរាល់ឡើយ ពួកគេមិនមានការរីកចម្រើនក្នុងកិច្ចការរបស់ពួកគេទេ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេយកចិត្តទុកដាក់ចំពោះកិច្ចការដ៏ត្រឹមត្រូវរបស់ពួកគេឡើយ ពួកគេសុទ្ធតែធ្វើអ្វីតាមតែចិត្តនឹកឃើញ និងមិនខ្វល់ពីខុសត្រូវ ព្រហើន និងមិនចេះទប់ចិត្ត ហើយគួរតែត្រូវបានចាត់ការតាំងពីយូរមកហើយ។ ប្រសិនបើអ្នករាល់គ្នាក៏អាចធ្វើអ្វីតាមតែចិត្តនឹកឃើញ មិនខ្វល់ពីខុសត្រូវ និងមិនយកចិត្តទុកដាក់ចំពោះកិច្ចការដ៏ត្រឹមត្រូវរបស់អ្នករាល់គ្នាដែរនោះ ដូច្នេះកុំរង់ចាំឱ្យខ្ញុំចាត់ការលើអ្នករាល់គ្នាអី។ ផ្ទុយទៅវិញ ចូរម្ចាស់ការ និងលាឈប់ទៅ នោះវានឹងមានសេចក្ដីថ្លៃថ្នូរជាង។ តើការធ្វើបែបនោះ ជារឿងដ៏ត្រឹមត្រូវដែរឬទេ? ទេ វាក៏មិនមែនជារឿងដ៏ត្រឹមត្រូវដែរ។ កុំចេះតែគិតចង់ចាកចេញអី អ្នកត្រូវតែចាក់ឫសនៅទីនេះដោយផ្ដោតអារម្មណ៍តែមួយ និងបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ។ មិនថាតើអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានល្អឬអត់នោះទេ យ៉ាងហោចណាស់ត្រូវដាក់ចិត្តដាក់កាយទៅលើវា ហើយត្រូវប្រាកដថា អ្នកបានបញ្ចប់ភារកិច្ចទាំងអស់របស់អ្នកនៅទីបញ្ចប់។ កុំធ្វើជាអ្នករត់ចោលជួរអី។ មនុស្សមួយចំនួននិយាយថា៖ «គុណសម្បត្តិរបស់ខ្ញុំខ្សោយ ខ្ញុំមិនសូវមានការអប់រំទេ ហើយខ្ញុំគ្មានទេពកោសល្យឡើយ។ ខ្ញុំមានចំណុចខ្វះខាតនៅក្នុងអត្តចរិតរបស់ខ្ញុំ ហើយខ្ញុំតែងតែជួបប្រទះនឹងការលំបាកនៅក្នុងភារកិច្ចរបស់ខ្ញុំ។ តើខ្ញុំនឹងធ្វើដូចម្ដេច ប្រសិនបើខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានល្អ ហើយត្រូវបានដកហូតតំណែងនោះ?» តើអ្នកខ្លាចអ្វី? តើកិច្ចការនេះអាចបញ្ចប់ដោយអ្នកតែម្នាក់ឯងបានដែរឬទេ? អ្នកគ្រាន់តែទទួលយកតួនាទីមួយប៉ុណ្ណោះ អ្នកមិនត្រូវបានស្នើសុំឱ្យទទួលយកកិច្ចការទាំងមូលឡើយ។ គ្រាន់តែទទួលរ៉ាប់រងរឿងដែលអ្នកគួរធ្វើ នោះគឺគ្រប់គ្រាន់ហើយ។ ដូច្នេះ តើអ្នកនឹងមិនបានបំពេញទំនួលខុសត្រូវរបស់អ្នកហើយទេឬអី? វាសាមញ្ញណាស់ ហេតុអ្វីបានជាអ្នកតែងតែសង្ស័យច្រើនម៉្លេះ? អ្នកខ្លាចស្លឹកឈើជ្រុះមកចំក្បាលរបស់អ្នក ហើយធ្វើឱ្យបែកក្បាល ហើយអ្នកគិតអំពីផែនការត្រៀមបម្រុងផ្ទាល់ខ្លួនរបស់អ្នកជាចម្បង តើនេះមិនមែនគ្មានប្រយោជន៍ទេឬអី? តើពាក្យថា «គ្មានប្រយោជន៍» មានន័យដូចម្ដេច? វាមានន័យថា មិនព្យាយាមធ្វើឱ្យមានការរីកចម្រើន មិនសុខចិត្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាព តែងតែចង់ស៊ីដេកៗ និងសោយសុខនឹងរបស់ល្អៗ មនុស្សបែបនេះគឺជាសំរាម។ មនុស្សមួយចំនួនមានគំនិតចង្អៀតចង្អល់ពេក។ តើយើងអាចរៀបរាប់ពីមនុស្សបែបនេះយ៉ាងដូចម្ដេច? (ពួកគេជាមនុស្សគិតតែពីរឿងកំប៉ិកកំប៉ុកខ្លាំងណាស់។) មនុស្សដែលគិតតែពីរឿងកំប៉ិកកំប៉ុកខ្លាំង គឺជាមនុស្សថោកទាប ហើយមនុស្សថោកទាបណាក៏អាចវាស់វែងចរិតលក្ខណៈរបស់សុភាពបុរសម្នាក់ ដោយប្រើស្ដង់ដាដ៏ថោកទាបផ្ទាល់ខ្លួនរបស់ពួកគេ និងចាត់ទុកអ្នកដទៃថាជាមនុស្សអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមដូចជាខ្លួនឯងដែរ។ មនុស្សទាំងនេះគឺជាមនុស្សគ្មានប្រយោជន៍ ហើយទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ក៏វានឹងមិនងាយស្រួលសម្រាប់ពួកគេក្នុងការទទួលយកសេចក្ដីពិតដែរ។ តើអ្វីដែលបណ្ដាលឱ្យមនុស្សម្នាក់មានសេចក្ដីជំនឿតិចតួចពេក? វាត្រូវបានបណ្ដាលមកពីពួកគេមិនយល់ពីសេចក្ដីពិត។ ប្រសិនបើអ្នកយល់ពីសេចក្ដីពិតតិចតួចពេក ហើយការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតទាំងនោះរាក់កំភែលពេក ហើយជាលទ្ធផល អ្នកមិនអាចយល់រាល់កិច្ចការដែលព្រះជាម្ចាស់ទទួលធ្វើ រាល់អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ និងរាល់សេចក្ដីតម្រូវដែលព្រះជាម្ចាស់មានចំពោះអ្នក ប្រសិនបើអ្នកមិនអាចសម្រេចបានការយល់ដឹងនេះទេ នោះការសង្ស័យ ការស្រមើស្រមៃ ការយល់ច្រឡំ និងសញ្ញាណគ្រប់បែបយ៉ាង នឹងកើតឡើងនៅក្នុងអ្នកទាក់ទងនឹងព្រះជាម្ចាស់។ ប្រសិនបើចិត្តរបស់អ្នកពោរពេញទៅដោយរឿងទាំងនេះ តើអ្នកអាចមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់បានដែរឬទេ? អ្នករាល់គ្នាគ្មានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ទេ ហើយនោះហើយជាមូលហេតុដែលអ្នករាល់គ្នាតែងតែមានអារម្មណ៍មិនស្រួល និងព្រួយបារម្ភអំពីការមិនដឹងថាពេលណាអ្នករាល់គ្នាអាចនឹងត្រូវបានដកហូតតំណែង។ អ្នករាល់គ្នាមានអារម្មណ៍ភ័យខ្លាច ហើយគិតថា៖ «ព្រះជាម្ចាស់អាចយាងមកទីនេះនៅពេលណាក៏បាន ដើម្បីធ្វើការត្រួតពិនិត្យ។» ធ្វើចិត្តឱ្យស្រួលទៅ។ ដរាបណាអ្នករាល់គ្នាធ្វើកិច្ចការដែលដំណាក់របស់ព្រះជាម្ចាស់ផ្ទុកផ្តាក់ដល់អ្នករាល់គ្នាបានល្អ នោះទោះបីជាអ្នករាល់គ្នាមានការខ្វះខាតខ្លះនៅក្នុងការដេញតាមសេចក្ដីពិត និងការចូលទៅក្នុងជីវិតរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំនឹងបណ្ដោយឱ្យវាហួសទៅដែរ។ ចំពោះរបៀបដែលការចូលរួមការជួបជុំរបស់អ្នករាល់គ្នា និងការស្ដាប់សេចក្តីអធិប្បាយរបស់អ្នករាល់គ្នា ជីវិតពួកជំនុំរបស់អ្នករាល់គ្នា និងការហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នករាល់គ្នាកំពុងដំណើរការ ខ្ញុំនឹងមិន តាមដានរឿងទាំងនោះទេ ហើយខ្ញុំនឹងមិនរំខានអ្នករាល់គ្នាឡើយ នៅពេលនិយាយដល់កិច្ចការរបស់អ្នករាល់គ្នា។ ហេតុអ្វីបានជាខ្ញុំមិនរំខានអ្នករាល់គ្នា? មានហេតុផលមួយចំនួន។ ហេតុផលមួយគឺថា អ្នករាល់គ្នាស្គាល់ច្បាស់ជាងខ្ញុំអំពីជំនាញវិជ្ជាជីវៈផ្សេងៗ។ នៅក្នុងដំណើរការនៃកិច្ចការប៉ុន្មានឆ្នាំកន្លងមកនេះ អ្នករាល់គ្នាគួរតែមានភាពប្រសើរឡើងទាក់ទងនឹងបទពិសោធ ឬជំនាញវិជ្ជាជីវៈរបស់អ្នករាល់គ្នា ហើយបង្កើតបានជាកម្មវិធីមួយសម្រាប់កិច្ចការរបស់អ្នករាល់គ្នា។ មិនថាជាលាយលក្ខណ៍អក្សរ ឬជាពាក្យសម្ដីនោះទេ អ្នករាល់គ្នាគួរតែទាញបាននូវច្បាប់ និងបទប្បញ្ញត្តិមួយចំនួន។ ខ្ញុំមិនដឹងថាអ្នករាល់គ្នាប្រើប្រាស់ទម្រង់កិច្ចការបែបណានោះទេ ហើយខ្ញុំគ្មានបំណងចង់ធ្វើឱ្យរអាក់រអួលដល់ផែនការកិច្ចការ និងវិធីសាស្ត្រធ្វើការរបស់អ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាអាចធ្វើតាមស្ទីល ឬទម្រង់ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា ឬច្បាប់ និងបទប្បញ្ញត្តិ ហើយធ្វើកិច្ចការតាមរបៀបណាក៏ដោយដែលស្រណុក និងងាយស្រួល ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍សេរី និងគ្មានការរឹតត្បិត ហើយនាំឱ្យមានប្រសិទ្ធភាពកម្រិតខ្ពស់។ ពោលគឺ ខ្ញុំផ្ដល់សេរីភាពពេញលេញដល់អ្នករាល់គ្នានៅក្នុងកិច្ចការរបស់អ្នករាល់គ្នា។ ទោះបីជាជួនកាលខ្ញុំដើរជុំវិញពួកជំនុំក៏ដោយ ក៏ខ្ញុំនៅឱ្យឆ្ងាយដែរ ដើម្បីកុំឱ្យអ្នករាល់គ្នាឃើញខ្ញុំ ខ្ញុំព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍សេរី និងគ្មានការរឹតត្បិត។ ហេតុអ្វីបានជាខ្ញុំធ្វើបែបនេះ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាស្គាល់ច្បាស់ពីជំនាញវិជ្ជាជីវៈនោះទេ អ្នករាល់គ្នាត្រូវតែស្ទាបស្ទង់ផ្លូវរបស់អ្នករាល់គ្នាដោយសន្សឹមៗ ដែលជាផ្នែកមួយនៃដំណើរការរៀនសូត្រ។ មិនថាមនុស្សកំពុងរៀនជំនាញវិជ្ជាជីវៈ ឬចូលទៅក្នុងសេចក្ដីពិតនោះទេ ពួកគេសុទ្ធតែមានអត្រានៃការរីកចម្រើន និងកម្រិតប្រសិទ្ធភាពផ្ទាល់ខ្លួនរបស់ពួកគេ។ គេមិនអាចជំរុញមនុស្សឱ្យធ្វើរឿងដែលហួសពីសមត្ថភាពរបស់ពួកគេបានឡើយ។ មនុស្សត្រូវតែឆ្លងកាត់ដំណើរការមួយ ជួបប្រទះនឹងការបរាជ័យ ឧបសគ្គ ឬរៀនមេរៀនមួយចំនួនពីកំហុសរបស់ពួកគេ ហើយបន្ទាប់មកស្វែងរកផ្លូវឆ្ពោះទៅមុខដោយសន្សឹមៗ និងស្ទាត់ជំនាញលើគោលការណ៍ជាក់លាក់នៅក្នុងគ្រប់វិស័យទាំងអស់។ បន្ទាប់មក ពួកគេនឹងមានការរីកចម្រើន។ អ្នករាល់គ្នាមានស្ទីលធ្វើការផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា និងវិធីសាស្ត្រផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា វានឹងមិនសមស្របទេសម្រាប់ខ្ញុំក្នុងការរំខានអ្នករាល់គ្នានៅក្នុងរឿងទាំងនេះ។ នេះហើយជាមូលហេតុដែលខ្ញុំកម្រនឹងចូលរួមក្នុងការពិភាក្សាទាក់ទងនឹងរឿងទាំងនេះ ដែលពាក់ព័ន្ធនឹងកិច្ចការរបស់អ្នករាល់គ្នាណាស់។ នេះគឺជាហេតុផលដែលពាក់ព័ន្ធនឹងអ្នករាល់គ្នា។ វាក៏មានមូលហេតុចម្បងមួយដែលពាក់ព័ន្ធនឹងខ្ញុំផងដែរ។ ខ្ញុំនឹងនិយាយដោយត្រង់ជាមួយអ្នករាល់គ្នា អ្វីដែលអ្នករាល់គ្នាមានសមត្ថភាពមើលឃើញ និងគិត មិនថាទាក់ទងនឹងជំនាញវិជ្ជាជីវៈ ឬសិល្បៈ ឬរឹតតែពិសេសជាងនេះទៅទៀត ទាក់ទងនឹងសេចក្ដីពិត គឺសុទ្ធតែមើលទៅរាក់កំភែលណាស់ចំពោះខ្ញុំ។ តើអ្នករាល់គ្នានឹងអាចទ្រាំទ្របានដែរឬទេ ប្រសិនបើខ្ញុំព្យាយាមបង្ខំអ្នករាល់គ្នាឱ្យមានការរីកចម្រើនកាន់តែលឿននោះ? ទេ អ្នករាល់គ្នានឹងមិនអាចទ្រាំទ្របានឡើយ។ ប្រសិនបើខ្ញុំធ្វើសកម្មភាពក្នុងចំណោមអ្នករាល់គ្នាតាមដែលខ្ញុំប្រាថ្នា នោះសេចក្ដីតម្រូវរបស់ខ្ញុំពីអ្នករាល់គ្នា នឹងហួសពីកម្រិតជាក់ស្តែងបច្ចុប្បន្ននៃជំនាញវិជ្ជាជីវៈរបស់អ្នករាល់គ្នា និងកម្ពស់ជាក់ស្តែងរបស់អ្នករាល់គ្នាទាក់ទងនឹងការចូលទៅក្នុងជីវិតមិនខាន។ ខ្ញុំមិនចង់ធ្វើបែបនោះទេ ពីព្រោះវានឹងធ្វើឱ្យខ្ញុំហត់នឿយខ្លាំងណាស់ ហើយវានឹងធ្វើឱ្យអ្នករាល់គ្នាពិបាកខ្លាំងណាស់។ យើងទាំងពីរនឹងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏ទើសទាល់មួយ ហើយនោះមិនមែនជារឿងល្អឡើយ នេះមិនមែនជាអ្វីដែលខ្ញុំចង់ឃើញទេ។ ទាំងនេះគឺជាគំនិតរបស់ខ្ញុំអំពីបញ្ហានេះ ហើយរឿងរ៉ាវគឺបែបនេះឯង។ ដោយសារតែមូលហេតុពីរយ៉ាង៖ មួយគឺពាក់ព័ន្ធនឹងអ្នករាល់គ្នា ហើយមួយទៀតគឺដោយសារតែខ្ញុំមានគំនិតរបស់ខ្ញុំអំពីបញ្ហានេះ ទើបខ្ញុំចាត់ការលើរឿងរ៉ាវតាមរបៀបនេះ។ ការចាត់ការលើរឿងរ៉ាវតាមរបៀបនេះ គឺសមស្របសម្រាប់ការលូតលាស់ដោយសន្សឹមៗរបស់អ្នករាល់គ្នា។ ទាក់ទងនឹងការចូលទៅក្នុងជីវិត អ្នករាល់គ្នាមានសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានការជួបជុំ និងសេចក្តីអធិប្បាយគ្រប់បែបយ៉ាង ហើយក៏មានពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដែលស្រោចស្រពអ្នករាល់គ្នា និងគាំទ្រអ្នករាល់គ្នាផងដែរ មានរឿងជាច្រើនដែលអ្នករាល់គ្នាអាចហូប ផឹក និងទទួលបានការផ្គត់ផ្គង់។ ទិដ្ឋភាពមួយទៀតគឺថា ដំណើរការនៃការលូតលាស់ក្នុងជីវិតរបស់មនុស្ស គឺស្រដៀងនឹងគ្រាប់ពូជដែលត្រូវបានសាបព្រោះទៅក្នុងដី ទទួលបានការស្រោចទឹក និងដាក់ជី ហើយបន្ទាប់មកក៏ដុះពន្លក និងលូតលាស់ដោយសន្សឹមៗ រហូតដល់ទីបំផុតវាបង្កើតបានជាផ្លែផ្កា។ វាគឺជាដំណើរការដ៏យឺតយ៉ាវមួយ។ ជាការពិតណាស់ ដំណើរការដ៏យឺតយ៉ាវដែលអ្នករាល់គ្នាឆ្លងកាត់ អាចនឹងយឺតជាងគ្រាប់ពូជដែលលូតលាស់ពីការដុះពន្លកទៅជាផ្លែផ្កាទៅទៀត។ ហេតុអ្វីបានជាដូច្នេះ? មានមូលហេតុជាក់ស្ដែង និងសត្យានុម័តជាច្រើនសម្រាប់រឿងនេះ ដែលមាននៅក្នុងខ្លួនមនុស្ស។ មួយគឺ មនុស្សមាននិស្ស័យពុករលួយ ប៉ុន្តែយើងនឹងមិននិយាយពីរឿងនោះទេ។ មួយទៀតគឺ មនុស្សមានភាពស្ពឹកស្រពន់ ហើយតែងតែក្លាយជាអវិជ្ជមាន។ ពួកគេខ្ជិលច្រអូស ហើយពួកគេស្ពឹកស្រពន់ និងយឺតយ៉ាវនៅពេលនិយាយដល់សេចក្ដីពិត និងរឿងវិជ្ជមាន។ បន្ថែមលើនេះ មនុស្សមិនស្រឡាញ់រឿងវិជ្ជមានឡើយ។ ហេតុដូច្នេះហើយ នៅពេលដែលមនុស្សព្យាយាមចូលទៅក្នុងសេចក្ដីពិត និងសម្រេចបាន ការចូលទៅក្នុងជីវិត ពួកគេត្រូវប្រឈមមុខនឹងការតស៊ូដ៏លំបាក ហើយពួកគេកំពុងតែដើរបញ្ច្រាសចរន្តទឹក។ សម្រាប់មនុស្ស ការបណ្ដោយតាមចរន្ត ការស៊ីពែគេ ការដេញតាមលោកីយ៍នេះ និងការដើរតាមនិន្នាការ គឺដូចជាការរសាត់តាមចរន្តទឹក ដែលជារឿងងាយស្រួល ហើយបើមើលពីទស្សនៈអត្តនោម័តិ មនុស្សពិតជាចង់ធ្វើសកម្មភាពតាមរបៀបនេះណាស់។ ទោះជាយ៉ាងណាក៏ដោយ ការដេញតាមសេចក្ដីពិត ការធ្វើអ្វីដែលយុត្តិធម៌ និងការធ្វើជាមនុស្សដែលមានស្មារតីយុត្តិធម៌ ដែលអាចយកចិត្តទុកដាក់ចំពោះកិច្ចការដ៏ត្រឹមត្រូវរបស់ពួកគេ គឺជារឿងដ៏លំបាកខ្លាំងណាស់សម្រាប់ពួកគេ។ ពួកគេត្រូវតែបះបោរទាស់នឹងបំណងប្រាថ្នាអត្តនោម័តិរបស់ពួកគេ អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ សញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេក៏ត្រូវតែបះបោរទាស់នឹងភាពខ្ជិលច្រអូសរបស់ពួកគេ និងរឿងអវិជ្ជមានផ្សេងៗទៀតផងដែរ។ នៅពេលដែលពួកគេប្រឈមមុខនឹងមនុស្ស ដៃគូធ្វើការ ឬបរិស្ថានដែលមិនដូចអ្វីដែលពួកគេបានស្រមើស្រមៃ ឬសូម្បីតែនៅពេលដែលពួកគេឮរឿងដែលធ្វើឱ្យតូចចិត្ត ឬមិនសប្បាយចិត្ត ពួកគេត្រូវតែពឹងផ្អែកលើការអធិដ្ឋានដើម្បីយកឈ្នះលើរឿងនេះ ដូច្នេះ ពួកគេជួបប្រទះនឹងការទាស់ទទឹងយ៉ាងធំធេងនៅលើផ្លូវនៃការដេញតាមសេចក្ដីពិតនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ប្រសិនបើពួកគេមានការប្ដេជ្ញាចិត្តជាពិសេស ហើយដេញតាមសេចក្ដីពិតដោយថាមពលដ៏អស្ចារ្យ នោះពួកគេនឹងឃើញការរីកចម្រើនខ្លះ បន្ទាប់ពីមានបទពិសោធមួយឆ្នាំ ឬពីរឆ្នាំ។ បើមិនដូច្នេះទេ ប្រសិនបើពួកគេធ្វើសកម្មភាពតាមតែចិត្តចង់ ហើយគ្រាន់តែបណ្ដោយឱ្យរឿងរ៉ាវប្រព្រឹត្តទៅតាមដំណើរធម្មជាតិរបស់វា នោះពួកគេនឹងមានការរីកចម្រើនយឺតណាស់។ ប្រហែលជាមួយរយៈក្រោយមក ពួកគេនឹងជួបប្រទះនឹងព្រឹត្តិការណ៍ពិសេសមួយ ដែលមានអត្ថន័យដ៏អស្ចារ្យសម្រាប់ពួកគេ ហើយពួកគេនឹងរៀនបានមេរៀនមួយ ត្រូវបានលួសកាត់ ហើយនៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេនឹងរងការឈឺចាប់យ៉ាងខ្លាំង និងរងផលប៉ះពាល់យ៉ាងខ្លាំង ហើយមានតែបន្ទាប់ពីនោះទេ ទើបពួកគេនឹងអាចមានការផ្លាស់ប្ដូរទៅរកភាពល្អប្រសើរបន្តិចបន្តួច ទាក់ទងនឹងការចូលទៅក្នុងជីវិតរបស់ពួកគេ។ តើការផ្លាស់ប្ដូរទៅរកភាពល្អប្រសើរនេះ អាចធ្វើឱ្យពួកគេមានការរីកចម្រើនបានដែរឬទេ? ទេ មិនអាចទេ។ ការរីកចម្រើនរបស់ពួកគេ អាស្រ័យលើរបៀបដែលពួកគេស្វែងរកសេចក្ដីពិតក្នុងអំឡុងពេលនេះ។ ប្រសិនបើពួកគេជាមនុស្សដែលចេះតែរកលេស សម្ងំយកសុខខាងសាច់ឈាម និងមិនពិតជាស្រឡាញ់សេចក្ដីពិតទេ នោះអ្វីទាំងអស់ដែលពួកគេនឹងទទួលបានពីព្រឹត្តិការណ៍នេះ គឺគ្មានអ្វីក្រៅពីមេរៀនរាក់កំភែលប៉ុណ្ណោះ ហើយពួកគេនឹងមិនសម្រេចបានការយល់ដឹងអំពីសេចក្ដីពិតឡើយ។ ស្របតាមល្បឿនដ៏យឺតយ៉ាវនៃការរីកចម្រើនក្នុងជីវិតដែលអ្នករាល់គ្នាកំពុងមាននេះ ខ្ញុំរក្សាចម្ងាយនេះនៅក្នុងទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នករាល់គ្នា ហើយខ្ញុំអនុវត្តវិធីសាស្ត្រនេះ។ តើអ្នករាល់គ្នាគិតថា នេះជារឿងសមស្របដែរឬទេ? (សមស្រប។) នេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នករាល់គ្នា យ៉ាងហោចណាស់ អ្នករាល់គ្នាមានអារម្មណ៍ធូរស្រាល។ ខ្ញុំនឹងមិនផ្ដល់បន្ទុកបន្ថែមណាមួយឱ្យអ្នករាល់គ្នាទទួលរ៉ាប់រងឡើយ ដោយឃ្លាំមើលអ្នករាល់គ្នា និងសម្លឹងមើលអ្នករាល់គ្នាពេញមួយថ្ងៃ មិនឱ្យអ្នករាល់គ្នាសម្រាកពេញ ២៤ ម៉ោងក្នុងមួយថ្ងៃ ដោយធ្វើឱ្យអ្នករាល់គ្នាធ្វើការយ៉ាងឧស្សាហ៍ព្យាយាម និងមិនចេះនឿយហត់។ ខ្ញុំនឹងមិនតាំងចិត្តធ្វើបែបនោះទេ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំនឹងបណ្ដោយឱ្យរឿងរ៉ាវប្រព្រឹត្តទៅតាមដំណើរធម្មជាតិរបស់វាជាមួយអ្នករាល់គ្នា។ តើនោះមានន័យថា អ្នករាល់គ្នាអាចធ្លាក់ចូលទៅក្នុងការបណ្ដោយតាមចិត្តខ្លួនឯងបានឬ? (មិនមែនទេ។) ដូច្នេះ តើខ្ញុំអាចធ្វើការជ្រើសរើសនេះដោយជឿជាក់ក្នុងការមិនឃ្លាំមើលអ្នករាល់គ្នាបានដោយរបៀបណា? ពីព្រោះមានការពិនិត្យពិច័យពីព្រះវិញ្ញាណបរិសុទ្ធ។ លើសពីនេះទៅទៀត ប្រសិនបើនរណាម្នាក់ដេញតាមសេចក្ដីពិត មានតម្រូវការនេះ ហើយសុខចិត្តដេញតាមសេចក្ដីពិតនៅក្នុងជម្រៅចិត្តរបស់ពួកគេ នោះសូម្បីតែនៅពេលដែលអ្នកមិនកំពុងតាមដានពួកគេក៏ដោយ ក៏ពួកគេនៅតែដេញតាមសេចក្ដីពិតដដែល ពួកគេគឺជាមនុស្សល្អត្រឹមត្រូវ ដែលយកចិត្តទុកដាក់ចំពោះកិច្ចការដ៏ត្រឹមត្រូវរបស់ពួកគេ។ ប្រសិនបើពួកគេមិនមែនជាមនុស្សល្អត្រឹមត្រូវទេ នោះវានឹងគ្មានប្រយោជន៍ឡើយ សូម្បីតែអ្នកឃ្លាំមើលពួកគេក៏ដោយ។ នៅពេលដែលអ្នកកំពុងឃ្លាំមើលពួកគេ ពួកគេគ្រាន់តែធ្វើសកម្មភាពតាមរបៀបជាក់លាក់ណាមួយនៅសំបកក្រៅ ដើម្បីប្រព្រឹត្តចំពោះអ្នកឱ្យតែរួចពីដៃប៉ុណ្ណោះ ហើយនៅពេលដែលអ្នកមិនបានឃ្លាំមើលមួយភ្លែត ពួកគេគ្រាន់តែធ្វើសកម្មភាពដូចដែលពួកគេធ្លាប់ធ្វើជាធម្មតា ហើយធ្លាក់ចូលទៅក្នុងស្ថានភាពដើមរបស់ពួកគេវិញ។ ការដេញតាមសេចក្ដីពិត មិនមែនជារឿងដែលមនុស្សអាចតាមដានបានឡើយ។ នេះគឺជារឿងដែលខ្ញុំយល់យ៉ាងច្បាស់ ហើយនោះហើយជាមូលហេតុដែលខ្ញុំអនុវត្តវិធីសាស្ត្រនេះ ដើម្បីទាក់ទង និងប្រាស្រ័យទាក់ទងជាមួយអ្នករាល់គ្នា។ វាពិតជាសមស្របទាំងស្រុងសម្រាប់ខ្ញុំក្នុងការធ្វើបែបនេះ។
តើបញ្ហារបស់ពួកជំនុំនៅប្រទេសកាណាដា មិនត្រូវបានពន្យល់យ៉ាងច្បាស់លាស់ហើយទេឬនៅពេលនេះ? ហើយតើអ្នករាល់គ្នាបានយល់ពីសេចក្ដីពិតខ្លះៗពីរឿងនេះដែរឬទេ? ប្រសិនបើអ្នករាល់គ្នាជួបរឿងបែបនេះម្ដងទៀតនៅថ្ងៃអនាគត តើអ្នករាល់គ្នានឹងនៅតែនិយាយថា វាគឺជាករណីនៃការដាក់ទោសមនុស្សយ៉ាងធ្ងន់ធ្ងរដើម្បីធ្វើជាគំរូដល់អ្នកដទៃ និងការយកពួកគេធ្វើជាការព្រមានដល់អ្នកដទៃដែរឬទេ? មុនពេលរឿងនេះបានកើតឡើង អ្នកមានអារម្មណ៍ថា គ្មាននរណាម្នាក់អាចបំបែកបំបាក់ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់បានឡើយ ហើយថាអ្នកចុះសម្រុងជាមួយព្រះជាម្ចាស់រួចទៅហើយ។ ទោះជាយ៉ាងនេះក្តី នៅពេលអ្នកបានជួបប្រទះនឹងរឿងនេះ កម្ពស់ដ៏តូចតាចបន្តិចបន្តួចដែលអ្នកមាន ត្រូវបានបើកសម្ដែង។ តើកម្ពស់អ្វីទៅ? អ្នកគិតថា អ្នកអាចទទួលរ៉ាប់រងបន្ទុកដ៏ធ្ងន់ និងរងទុក្ខបាន ថាការប្ដេជ្ញាចិត្ត និងសេចក្ដីជំនឿរបស់អ្នកកាន់តែមុតមាំជាងមុន ហើយថាអ្នកនឹងត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ក្នុងពេលឆាប់ៗនេះ នេះគឺជាការយល់ឃើញដ៏ខុសឆ្គងដែលអ្នកមាននៅក្នុងចិត្តរបស់អ្នក។ ចុះតើឥឡូវនេះអ្នកគិតយ៉ាងណាដែរ? ការគិតរបស់អ្នកគឺលឿនពេកហើយ! ចូរមើលមកខ្ញុំ៖ ខ្ញុំមានរូបរាងបែបនេះនៅសំបកក្រៅ ខ្ញុំអាចត្រូវបានគេប៉ះ និងមើលឃើញ តើអត្តចរិតរបស់ខ្ញុំអាចចាត់ទុកថាបើកចំហ និងច្បាស់លាស់បានដែរឬទេ? បើវិនិច្ឆ័យតាមអត្តចរិតរបស់ខ្ញុំ ខ្ញុំមិនមែនជានរណាម្នាក់ដែលលួចធ្វើអ្វីនៅពីក្រោយខ្នងអ្នករាល់គ្នា នៅពេលមានបញ្ហាកើតឡើង ហើយមិនប្រាប់អ្នករាល់គ្នាពីអ្វីសោះ ដោយលួចធ្វើសកម្មភាពដោយស្ងាត់ៗ ហើយបន្ទាប់មកឱ្យអ្នករាល់គ្នាទាយថាព្រះរាជបំណងរបស់ខ្ញុំជាអ្វីនោះទេ។ ខ្ញុំមិនមែនជាមនុស្សប្រភេទនោះឡើយ។ មិនថាមានបញ្ហាអ្វីកើតឡើងនោះទេ ខ្ញុំតែងតែពន្យល់វាឱ្យបានច្បាស់លាស់ដល់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នានៅតែអាចទាញបាននូវទ្រឹស្ដីមួយឈុតបែបនេះ ហើយនិយាយថា៖ «នេះគឺជាការយល់ដឹងដ៏ខ្ពស់បំផុតរបស់ខ្ញុំអំពីព្រះជាម្ចាស់។» តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះការយល់ដឹងនេះ? ឥឡូវនេះ អ្នករាល់គ្នាបានរៀនមេរៀនមួយហើយ តើមែនទេ? តើមិនអាចនិយាយបានទេឬថា នេះគឺជា បរាជ័យដ៏ធំបំផុតរបស់អ្នករាល់គ្នានៅក្នុងការយល់ដឹងរបស់អ្នករាល់គ្នាអំពីព្រះជាម្ចាស់នោះ? អ្នករាល់គ្នាអាចឮព្រះបន្ទូលដែលខ្ញុំថ្លែង និងឃើញរូបរាងរបស់ខ្ញុំ ហើយខ្ញុំគឺជាមនុស្សដែលមានសាច់និងឈាម ដែលអាចត្រូវបានគេប៉ះ និងមើលឃើញ។ ខ្ញុំបានចាត់វិធានការនោះ ហើយគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចវាស់ស្ទង់វាបានឡើយ ហើយយើងមិនអាចឈានដល់ការឯកភាពគ្នាទេ សូម្បីតែការយល់ចិត្តគ្នាដោយស្ងាត់ស្ងៀមបន្តិចបន្តួចនេះ ក៏យើងមិនមានផង។ អ្នកនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់! អ្នកនៅឆ្ងាយពីការយល់ដឹងអំពីព្រះជាម្ចាស់ណាស់! ទាំងនេះគឺជាព្រះបន្ទូលពិត នេះគឺជាស្ថានភាពពិត។ ចូរកុំគិតថា គ្រាន់តែដោយសារអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានបន្តិចបន្តួច បានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងអាចនិយាយអំពីគោលលទ្ធិមួយចំនួនបាន នោះមានន័យថាអ្នកយល់ពីព្រះជាម្ចាស់ឱ្យសោះ។ ខ្ញុំប្រាប់អ្នកចុះ ការគិតរបស់អ្នកគឺលឿនពេកហើយ! កុំគិតថា អ្នកពិតជាដឹងរឿងមួយឬពីរឱ្យសោះ។ តាមពិត អ្នកនៅឆ្ងាយពីការយល់ដឹងអំពីព្រះជាម្ចាស់ណាស់ អ្នកមិនទាន់សូម្បីតែបានប៉ះគែមនៃការយល់ដឹងនេះផង។ មនុស្សអាចត្រូវបានបើកសម្ដែងនៅក្នុងរឿងណាមួយ ហើយមនុស្សមួយចំនួនត្រូវបានបើកសម្ដែងដោយបញ្ហានៃការចាត់ការលើពួកជំនុំនៅប្រទេសកាណាដានេះ។ មនុស្សត្រូវតែបន្តលូតលាស់ ហើយបន្តស្វែងយល់ពីខ្លួនឯង និងព្រះជាម្ចាស់ តាមរយៈស្ថានភាព និងព្រឹត្តិការណ៍ផ្សេងៗទាំងនេះ ដើម្បីរៀនអំពីទង្វើ និងនិស្ស័យរបស់ព្រះជាម្ចាស់ យល់ពីទង្វើបះបោររបស់ពួកគេ យល់ឱ្យប្រាកដតើទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់គឺជាអ្វី ហើយមើលឱ្យបានច្បាស់ថាតើកម្រិតនៃការយល់ដឹង និងចំណេះដឹងរបស់ពួកគេអំពីសេចក្ដីពិត និងការយល់ដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ ស្ថិតនៅកម្រិតណាឱ្យប្រាកដ។ តាមរយៈរឿងទាំងនេះ កម្ពស់ពិតប្រាកដ និងសភាពពិតប្រាកដរបស់អ្នកនឹងត្រូវបានវាស់វែង។ តើអ្នករាល់គ្នាបានរៀនមេរៀនមួយនៅពេលនេះដែរឬទេ? ចូរខិតខំប្រឹងប្រែងកុំឱ្យមានការយល់ដឹងបែបនេះនៅពេលក្រោយអី។ វាពិតជាធ្វើឱ្យឈឺចាប់ណាស់ វាពិតជាមិនគួរឱ្យជឿទាល់តែសោះ! តើអ្នករាល់គ្នាគិតថា រឿងនេះសមនឹងចំណាយពេលយូរបែបនេះដើម្បីពន្យល់ដែរឬទេ? វាមិនគួរជារឿងចាំបាច់ឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថា វាមិនគួរជារឿងចាំបាច់? យោងតាមពាក្យពេចន៍ និងគោលលទ្ធិដែលអ្នករាល់គ្នាបានចាប់យល់ អ្នករាល់គ្នាគួរតែអាចឆ្លងកាត់ឧបសគ្គនៃរឿងនេះបាន តាមរយៈការពិចារណាលើរឿងនេះដោយខ្លួនឯង ហើយមនុស្សគ្រប់គ្នាប្រកបគ្នាអំពីរឿងនេះរួមគ្នា អ្នករាល់គ្នាគួរតែអាចយល់ពីរឿងនេះតាមរបៀបដ៏បរិសុទ្ធគួរសមមួយ ដោយមិនឱ្យការយល់ដឹងរបស់អ្នករាល់គ្នាក្លាយជាជ្រុលហួសហេតុពេកឡើយ។ ប៉ុន្តែ ដូចបានបង្ហាញឱ្យឃើញមក ការយល់ដឹងដ៏ជ្រុលហួសហេតុបានលេចឡើង ហើយវាបានក្លាយជារឿងចាំបាច់សម្រាប់ខ្ញុំ ក្នុងការប្រកបគ្នាអំពីព័ត៌មានលម្អិតមួយចំនួន។ តើចិត្តរបស់អ្នករាល់គ្នាមិនបានភ្លឺស្វាងទេឬអី ឥឡូវនេះ បន្ទាប់ពីបានស្ដាប់ការប្រកបគ្នានេះ? ឥឡូវនេះ អ្នករាល់គ្នាមិនគួរមានគំនិតអ្វីបន្ថែមទៀតអំពីរឿងនេះទេ តើមែនទេ? ដូច្នេះ តើអ្នករាល់គ្នាចាត់ទុករបៀបដែលខ្ញុំបានចាត់ការលើមនុស្សទាំងនោះថាហួសហេតុពេកដែរឬទេ? (ទេ។) ចូរយើងបញ្ចប់ការពិភាក្សាអំពីរឿងនេះនៅត្រឹមនេះ ហើយខ្ញុំនឹងចាប់ផ្ដើមប្រកបគ្នាអំពីប្រធានបទចម្បង។
ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សទុច្ចរិត ពិសពុល និងបោកបញ្ឆោត
កាលពីលើកមុន យើងបានប្រកបគ្នា អំពីការបង្ហាញចេញទីប្រាំពីររបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺពួកគេជាមនុស្សទុច្ចរិត ពិសពុល និងបោកបញ្ឆោត។ តើទិដ្ឋភាពអ្វីដែលយើងបានប្រកបគ្នាជាចម្បង? យើងបាននិយាយអំពីរបៀបដែល ពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សទុច្ចរិត។ ហេតុអ្វីបានជាយើងនិយាយថា ពួកគេជាមនុស្សទុច្ចរិត? តើនិស្ស័យ ការបង្ហាញចេញ និងលក្ខណៈអ្វីខ្លះនៅក្នុងសារជាតិធម្មជាតិរបស់ពួកគេ ដែលអាចកំណត់លក្ខណៈរបស់ពួកគេថាទុច្ចរិត ពិសពុល និងបោកបញ្ឆោតបាន? តើអ្វីទៅជាលក្ខណៈច្បាស់លាស់ដែលបញ្ជាក់ថា សេចក្តីទុច្ចរិតរបស់ពួកគេមានពិតមែន ហើយថាវាត្រូវគ្នាទៅនឹងស្ថានភាពពិតរបស់ពួកគេ? តើអ្វីទៅជាលក្ខណៈចម្បងនៃសារជាតិធម្មជាតិរបស់ពួកគេ ដែលផ្ដល់ហេតុផលឱ្យយើងនិយាយថា មនុស្សបែបនេះគឺជាមនុស្សទុច្ចរិត? សូមអ្នករាល់គ្នាចែករំលែកគំនិតមកមើល៍។ (ពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនយល់ពីសេចក្ដីពិត ប៉ុន្តែពួកគេប្រឆាំងនឹងវាដោយគឃ្លើន។ ពួកគេនៅតែមានះទទូចជ្រើសរើសដើរតាមផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ ទោះបីជាពួកគេដឹងច្បាស់ថាអ្វីទើបត្រឹមត្រូវក៏ដោយ។ សេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក៏ត្រូវបានបង្ហាញចេញតាមរយៈការប្រទូសរ៉ាយដោយគ្មានមូលដ្ឋានរបស់ពួកគេ ចំពោះអស់អ្នកដែលដេញតាមសេចក្ដីពិតយ៉ាងពិតប្រាកដ និងចំពោះបុគ្គលវិជ្ជមានផងដែរ។) (ពួកទទឹងនឹងព្រះគ្រីស្ទមិនចង់ឃើញអ្នកដទៃបានល្អទេ។ នៅពេល ដំណាក់របស់ព្រះជាម្ចាស់រៀបចំផ្ដល់អត្ថប្រយោជន៍ដល់បងប្អូនប្រុសស្រី ពួកទទឹងនឹងព្រះគ្រីស្ទចង់ឱ្យតែខ្លួនឯងទទួលបានអត្ថប្រយោជន៍ទាំងនេះប៉ុណ្ណោះ គឺពួកគេមិនចង់ឱ្យបងប្អូនប្រុសស្រីទទួលបានវាទេ ដូច្នេះហើយទើបពួកគេមិនអនុវត្តកិច្ចការនេះ។) (ឱព្រះជាម្ចាស់ ការប្រកបគ្នាពីលើកមុនរបស់ព្រះអង្គ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់ខ្ញុំ អំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ព្រះជាម្ចាស់ និងសេចក្ដីពិតជាឧបករណ៍សម្រាប់ឱ្យពួកគេទទួលបានឋានៈ ខ្ញុំមានអារម្មណ៍ថានេះគឺជារឿងដ៏ទុច្ចរិតជាពិសេស។) អ្នករាល់គ្នាភាគច្រើនចងចាំរឿងមួយចំនួន ពោលគឺឧទាហរណ៍បន្តិចបន្តួចដែលខ្ញុំបានលើកឡើង នៅពេលប្រកបគ្នាអំពីសារជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នករាល់គ្នាគ្រាន់តែចងចាំឧទាហរណ៍ទាំងនោះប៉ុណ្ណោះ ប៉ុន្តែអ្នករាល់គ្នាបានភ្លេចខ្លឹមសារនៃការប្រកបគ្នា និងការវែកញែករបស់ខ្ញុំអំពីសារជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទបាត់ទៅហើយ។ ចុះតើមានសេចក្ដីពិតប៉ុន្មានចំណុចដែលខ្ញុំបានលើកឡើង ក្នុងពេលប្រកបគ្នា និងវែកញែកអំពីសារជាតិធម្មជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលអ្នករាល់គ្នាអាចយល់បាន? ដោយសារតែអ្នករាល់គ្នាមិនអាចចងចាំរឿងទាំងនេះបាន តើនេះមិនបញ្ជាក់ទេឬ ថា អ្នករាល់គ្នាមិនបានយល់ពីរឿងទាំងនេះទាល់តែសោះនៅពេលនោះ? ប្រសិនបើការប្រកបគ្នារបស់ខ្ញុំបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នករាល់គ្នា តើអ្នករាល់គ្នាមិនអាចចងចាំរឿងទាំងនោះបានខ្លះទេឬអី? តើរឿងដែលផុសឡើងនៅក្នុងការចងចាំរបស់អ្នករាល់គ្នា មិនមែនជារឿងដែលអ្នករាល់គ្នាយល់ទេឬអី? តើរឿងដែលអ្នករាល់គ្នាមិនអាចនឹកឃើញ មិនមែនជារឿងដែលអ្នករាល់គ្នាយល់ថាពិបាកយល់ខ្លាំង ឬជារឿងដែលអ្នករាល់គ្នាមិនអាចយល់បានទាល់តែសោះទេឬអី? ពេលអ្នករាល់គ្នាបានឮសេចក្ដីពិតទាំងនោះ អ្នករាល់គ្នាបានគិតថាវាត្រឹមត្រូវ ហើយអ្នករាល់គ្នាក៏បានចងចាំវាជាទម្រង់គោលលទ្ធិ ដែលវាបានទាមទារឱ្យអ្នករាល់គ្នាខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើបែបនេះ។ ទោះជាយ៉ាងនេះក្តី បន្ទាប់ពីគេងបានមួយយប់ អ្នករាល់គ្នាក៏បានភ្លេចវាបាត់ទៅ។ មួយខែក្រោយមក រឿងទាំងនោះក៏បាត់ស្រមោលឈឹង។ តើវាមិនមែនបែបនេះទេឬអី? ដើម្បីមើលធ្លុះដល់រឿងរ៉ាវណាមួយ ឬសារជាតិរបស់មនុស្សម្នាក់ អ្នកត្រូវតែយល់ពីសេចក្ដីពិត។ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់នូវទស្សនៈរបស់អ្នកគ្មានជំនឿ ហើយមើល និងពិចារណាលើរឿងរ៉ាវនានាដោយផ្អែកលើសេចក្តីថ្លែងរបស់អ្នកគ្មានជំនឿ នោះវាបញ្ជាក់ថា អ្នកមិនយល់ពីសេចក្ដីពិតឡើយ។ ប្រសិនបើអ្នកមិនទទួលបានអ្វីសោះពីការចំណាយពេលជាច្រើនឆ្នាំក្នុងការស្ដាប់សេចក្តីអធិប្បាយ និងការប្រកបគ្នា ហើយនៅពេលមនុស្សប្រកបគ្នាជាមួយអ្នកអំពីសេចក្ដីពិត អ្នកមិនអាចយល់វាបាន មិនថាពួកគេពន្យល់យ៉ាងណាក៏ដោយ នេះបញ្ជាក់ពីការខ្វះសមត្ថភាពរបស់អ្នកក្នុងការយល់ដឹងពីសេចក្ដីពិត ដែលគេហៅថា មានគុណសម្បត្តិខ្សោយ។ តើវាមិនមែនបែបនេះទេឬអី? (មែនហើយ បែបនេះ។) ចំពោះសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបានលើកឡើងពីសេចក្តីថ្លែងដ៏សំខាន់បំផុតនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនលើកឡើងពីវា? ក្នុងទិដ្ឋភាពមួយគឺ ដោយសារតែពេលវេលាកន្លងផុតទៅយូរហើយ ហើយអ្នករាល់គ្នាបានភ្លេចវាបាត់ទៅហើយ។ ក្នុងទិដ្ឋភាពមួយទៀត គឺដោយសារតែអ្នករាល់គ្នាមិនបានដឹងពីសារៈសំខាន់នៃសេចក្តីថ្លែងនេះ។ អ្នករាល់គ្នាមិនបានដឹងថា សេចក្តីថ្លែងនេះគឺជាគន្លឹះមួយដែលលាតត្រដាង និងបើកសម្ដែងពីសារជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ តើសេចក្តីថ្លែងនេះគឺជាអ្វី? នោះគឺ សេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ បង្ហាញចេញជាចម្បងតាមរយៈការប្រទូសរ៉ាយ និងការស្អប់ខ្ពើមរបស់ពួកគេចំពោះរបស់វិជ្ជមានទាំងអស់ និងអ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងសេចក្ដីពិត។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមានមអារម្មណ៍ប្រទូសរ៉ាយ និងស្អប់ខ្ពើមចំពោះរបស់វិជ្ជមានទាំងនេះ? តើរបស់វិជ្ជមានទាំងនេះបានធ្វើឱ្យខូចខាតដល់ពួកគេ ដែរឬទេ? ទេ។ តើរបស់ទាំងនោះប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេដែរឬទេ? ជួនកាលប្រហែលជាប៉ះពាល់ ជួនកាលមិនប៉ះពាល់ទាល់តែសោះ។ ចុះហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ប្រទូសរ៉ាយ និងស្អប់ខ្ពើមចំពោះរបស់វិជ្ជមានដោយគ្មានមូលដ្ឋានបែបនេះ? (វាគឺជាធម្មជាតិរបស់ពួកគេ។) ពួកគេមានធម្មជាតិបែបនេះ ពួកគេមានអារម្មណ៍ប្រទូសរ៉ាយ និងស្អប់ខ្ពើមចំពោះរបស់វិជ្ជមាន និងសេចក្ដីពិតទាំងអស់។ នេះបញ្ជាក់ពីធម្មជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើសេចក្តីថ្លែងនេះសំខាន់ដែរឬទេ? អ្នករាល់គ្នាមិនចងចាំសេចក្តីថ្លែងដ៏សំខាន់បែបនេះទេ អ្នករាល់គ្នាគ្រាន់តែចងចាំរឿងដែលមិនសំខាន់ប៉ុណ្ណោះ។ ហេតុអ្វីបានជាខ្ញុំសួរអ្នករាល់គ្នានូវសំណួរទាំងនោះ? គឺដើម្បីឱ្យអ្នករាល់គ្នានិយាយ ហើយដើម្បីឱ្យខ្ញុំអាចមើលឃើញថា តើអ្នករាល់គ្នាយល់ដឹងពីរឿងទាំងនេះបានកម្រិតណា អាចចងចាំនៅក្នុងចិត្តបានកម្រិតណា និងអាចយល់បានកម្រិតណានៅពេលនោះ។ ដូចដែលបានរំពឹងទុកមែន អ្នករាល់គ្នាគ្រាន់តែចងចាំរឿងតូចតាចមួយចំនួនប៉ុណ្ណោះ។ អ្នករាល់គ្នាចាត់ទុករឿងទាំងអស់ដែលខ្ញុំបាននិយាយ ថាជាការជជែកគ្នាលេងឥតប្រយោជន៍។ ខ្ញុំមិនបានមកទីនេះដើម្បីជជែកគ្នាលេងទេ គឺខ្ញុំមកទីនេះដើម្បីប្រាប់អ្នករាល់គ្នាពីរបៀបញែកដឹងមនុស្ស។ សេចក្តីថ្លែងដែលខ្ញុំបានសម្ដែងចេញ គឺជាគោលការណ៍សេចក្ដីពិតដ៏ខ្ពស់បំផុត សម្រាប់ការញែកដឹងពីធម្មជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកមិនអាចអនុវត្តសេចក្តីថ្លែងនេះបានទេ នោះអ្នកនឹងមិនអាចញែកដឹង ឬស្គាល់ពីធម្មជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានឡើយ។ ឧទាហរណ៍ នៅពេល មនុស្សម្នាក់ត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទ មនុស្សមួយចំនួនប្រហែលជានិយាយថា៖ «គាត់ល្អចំពោះយើង គាត់មានក្ដីស្រឡាញ់ ហើយគាត់ជួយយើង។ ហេតុអ្វីបានជាកំណត់លក្ខណៈមនុស្សដ៏ល្អបែបនេះ ថាជាអាទទឹងនឹងព្រះគ្រីស្ទទៅវិញ?» ពួកគេមិនយល់ទេថា ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទមើលទៅហាក់ដូចជាមានក្ដីស្រឡាញ់ចំពោះអ្នកដទៃនៅសំបកក្រៅក៏ដោយ ក៏ពួកគេបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយប្រឆាំងនឹងព្រះជាម្ចាស់ជាពិសេសដែរ។ ផ្នែកដ៏ពិសពុល និងដែលមានល្បិចកលរបស់ពួកគេនេះ គឺជារឿងដែលមនុស្សភាគច្រើនមិនអាចមើលឃើញឡើយ។ ពួកគេមិនអាចញែកដឹងវាបានទាល់តែសោះ ហើយពួកគេយល់ច្រឡំលើព្រះជាម្ចាស់ បង្កើតជាសញ្ញាណអំពីព្រះជាម្ចាស់ ថែមទាំងថ្កោលទោស និងរអ៊ូរទាំអំពីព្រះជាម្ចាស់ដោយសារតែរឿងនេះទៀតផង។ មនុស្សបែបនេះ គ្រាន់តែជាមនុស្សពាលប៉ុណ្ណោះ ហើយពួកគេមិនអាចទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺដោយសារតែពួកគេមើលឃើញត្រឹមតែរឿងរ៉ាវនៅសំបកក្រៅប៉ុណ្ណោះ ដូចជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទដាក់អន្ទាក់ ល្បួង និងយកចិត្តមនុស្ស ហើយពួកគេមិនបានកត់សម្គាល់ពីសារជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ ក៏មិនបានឃើញពីវិធីសាស្ត្រដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើ ដើម្បីទាស់ទទឹងនឹងព្រះជាម្ចាស់ និងបង្កើតនគរឯករាជ្យនោះដែរ។ ហេតុអ្វីបានជាពួកគេមិនអាចមើលឃើញរឿងទាំងនេះ? គឺដោយសារតែពួកគេមិនយល់សេចក្ដីពិត និងមិនអាចញែកដឹងមនុស្សបាន។ ពួកគេតែងតែត្រូវបានបំភាន់ដោយបាតុភូតខាងក្រៅ ហើយមិនអាចមើលធ្លុះដល់សារជាតិ និងផលវិបាកនៃបញ្ហានោះឡើយ។ ពួកគេក៏តែងតែប្រើប្រាស់សញ្ញាណប្រពៃណី បែបមនុស្សអំពីសីលធម៌ និងរបៀបរបប របស់លោកីយ៍ ដើម្បីវាស់វែងមនុស្ស និងធ្វើការវិនិច្ឆ័យចំពោះពួកគេផងដែរ។ ជាលទ្ធផល ពួកគេត្រូវបានបំភាន់ដោយពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេឈរនៅខាងពួកទទឹងនឹងព្រះគ្រីស្ទ ហើយជម្លោះ និងការប៉ះទង្គិចក៏កើតឡើងរវាងពួកគេ និងព្រះជាម្ចាស់។ តើនេះជាកំហុសរបស់អ្នកណា? តើកំហុសនេះកើតឡើងដោយរបៀបណា? នេះគឺជាផលវិបាកនៃការដែលពួកគេមិនយល់ពីសេចក្ដីពិត មិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងតែងតែមើលមនុស្ស និងរឿងរ៉ាវនានាដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ។
II. ការវែកញែកអំពីការស្រឡាញ់របស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះអ្វីៗដែលអវិជ្ជមាន
ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នា អំពីការបង្ហាញចេញទីប្រាំពីររបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេជាមនុស្សទុច្ចរិត ពិសពុល និងបោកបញ្ឆោត។ ការបង្ហាញចេញនេះ គឺផ្ដោតជាចម្បងលើសេចក្តីទុច្ចរិតរបស់ពួកគេ ពីព្រោះសេចក្តីទុច្ចរិតរួមបញ្ចូលទាំងសេចក្តីពិសពុល និងសេចក្តីបោកបញ្ឆោត។ សេចក្តីទុច្ចរិត គឺជាតំណាងឱ្យសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ចំណែកឯសេចក្តីពិសពុល និងសេចក្តីបោកបញ្ឆោត គឺជារឿងបន្ទាប់បន្សំ។ កាលពីលើកមុន យើងបានប្រកបគ្នា និងលាតត្រដាងអំពីសារជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ យើងបានប្រកបគ្នា អំពីគោលគំនិតទូលំទូលាយមួយចំនួន និងខ្លឹមសារកំណត់លក្ខណៈមួយចំនួន ដោយលើកឡើងនូវពាក្យសម្ដីខ្លះៗអំពីការលាតត្រដាងទិដ្ឋភាពនៃសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ។ ថ្ងៃនេះ យើងនឹងបន្តការប្រកបគ្នារបស់យើងលើប្រធានបទនេះ។ អ្នកខ្លះប្រហែលជាសួរថា៖ «តើមានអ្វីត្រូវប្រកបគ្នា អំពីប្រធានបទនេះទៀតឬ?» គឺមាន។ មានព័ត៌មានលម្អិតមួយចំនួនដែលនៅតែត្រូវយកមកប្រកបគ្នានៅទីនេះ។ ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទនេះ តាមរបៀបផ្សេង និងពីទស្សនៈផ្សេង។ តើអ្វីទៅជាលក្ខណៈ និងការបង្ហាញចេញចម្បងនៃធម្មជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលយើងបានប្រកបគ្នាកាលពីលើកមុន? មនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទ មានអារម្មណ៍ប្រទូសរ៉ាយ និងស្អប់ខ្ពើមចំពោះរបស់វិជ្ជមានទាំងអស់ និងសេចក្ដីពិត។ ការប្រទូសរ៉ាយ និងការស្អប់ខ្ពើមរបស់ពួកគេចំពោះសេចក្ដីពិត និងរបស់វិជ្ជមាន មិនត្រូវការហេតុផលឡើយ វាក៏មិនមែនកើតឡើងដោយសារការញុះញង់របស់អ្នកណាម្នាក់ដែរ ហើយវាច្បាស់ណាស់មិនមែនជាលទ្ធផលនៃការដែលពួកគេត្រូវវិញ្ញាណអាក្រក់ចូលសណ្ឋិតនោះឡើយ។ ផ្ទុយទៅវិញ ពីកំណើតមក ពួកគេមិនចូលចិត្តរបស់ទាំងនេះតែម្តង។ ពួកគេមានអារម្មណ៍ប្រទូសរ៉ាយ និងស្អប់ខ្ពើមចំពោះរបស់ទាំងនេះ។ នៅក្នុងជីវិត និងចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់ពួកគេ ពួកគេមានអារម្មណ៍ខ្ពើមរអើម នៅពេល ពួកគេជួបប្រទះនឹងរបស់វិជ្ជមាន។ ប្រសិនបើអ្នកធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ឬប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ នោះពួកគេនឹងបង្កើតសេចក្ដីស្អប់ចំពោះអ្នក ហើយថែមទាំងអាចមានគំនិតចង់វាយប្រហារអ្នកទៀតផង។ យើងបានលើកឡើងពីទិដ្ឋភាពនៃពួកទទឹងនឹងព្រះគ្រីស្ទ ដែលមានអារម្មណ៍ប្រទូសរ៉ាយ និង ស្អប់ខ្ពើមចំពោះរបស់វិជ្ជមាននេះ នៅក្នុងការប្រកបគ្នាលើកមុនរបស់យើងរួចហើយ ដូច្នេះយើងនឹងមិនពិភាក្សាពីវាម្ដងទៀតទេនៅពេលនេះ។ នៅក្នុងការប្រកបគ្នានេះ យើងនឹងស្វែងយល់ពីទិដ្ឋភាពមួយទៀត។ តើទិដ្ឋភាពមួយទៀតនោះគឺជាអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ប្រទូសរ៉ាយ និងស្អប់ខ្ពើមចំពោះរបស់វិជ្ជមាន ចុះតើពួកគេចូលចិត្តអ្វី? ថ្ងៃនេះ យើងនឹងវិភាគ និងវែកញែកពីធម្មជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពីជ្រុង និងទស្សនៈនេះ។ តើនេះចាំបាច់ដែរឬទេ? (ចាំបាច់។) វាពិតជាចាំបាច់។ តើអ្នករាល់គ្នាអាចដឹងពីរឿងនេះដោយខ្លួនឯងបានដែរឬទេ? (ទេមិនបានទេ។) ការដែលពួកទទឹងនឹងព្រះគ្រីស្ទមិនចូលចិត្តរបស់វិជ្ជមាន និងសេចក្ដីពិត គឺជាធម្មជាតិដ៏ទុច្ចរិតរបស់ពួកគេ។ ដូច្នេះ ដោយផ្អែកលើមូលដ្ឋាននេះ សូមពិចារណាឱ្យបានដិតដល់ថាតើពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តអ្វី ហើយពួកគេចូលចិត្តធ្វើរឿងបែបណា ព្រមទាំងវិធីសាស្ត្រ និងមធ្យោបាយក្នុងការធ្វើរឿងរ៉ាវរបស់ពួកគេ និងប្រភេទមនុស្សដែលពួកគេចូលចិត្ត តើនេះមិនមែនជាទស្សនៈ និងជ្រុងដ៏ល្អប្រសើរជាងមុន ដើម្បីមើលពីធម្មជាតិដ៏ទុច្ចរិតរបស់ពួកគេទេឬអី? នេះផ្ដល់នូវទិដ្ឋភាពកាន់តែជាក់លាក់ និងឥតលម្អៀង។ ទីមួយ ពួកទទឹងនឹងព្រះគ្រីស្ទមិនចូលចិត្តរបស់វិជ្ជមានទេ ដែលនេះសបញ្ជាក់ថា ពួកគេប្រទូសរ៉ាយចំពោះរបស់ទាំងនោះ ហើយចូលចិត្តរបស់អវិជ្ជមានវិញ។ តើរបស់អវិជ្ជមានមានឧទាហរណ៍អ្វីខ្លះ? ការកុហក និងល្បិចកល តើទាំងនេះមិនមែនជារបស់អវិជ្ជមានទេឬអី? មែនហើយ ការកុហក និងល្បិចកល គឺជារបស់អវិជ្ជមាន។ ចុះតើអ្វីទៅជាចំណុចវិជ្ជមានដែលផ្ទុយពីការកុហក និងល្បិចកល? (ភាពស្មោះត្រង់។) ត្រឹមត្រូវហើយ គឺភាពស្មោះត្រង់។ តើសាតាំងចូលចិត្តភាពស្មោះត្រង់ដែរឬទេ? (ទេមិនចូលចិត្តទេ។) វាចូលចិត្តល្បិចកល។ តើអ្វីជារឿងដំបូងដែលព្រះជាម្ចាស់តម្រូវពីមនុស្ស? ព្រះជាម្ចាស់ថ្លែងបន្ទូលថា៖ «ប្រសិនបើអ្នកចង់ជឿលើខ្ញុំ និងដើរតាមខ្ញុំ មុនគេបង្អស់ តើអ្នកគួរធ្វើជាមនុស្សប្រភេទណា?» (មនុស្សស្មោះត្រង់។) ចុះតើអ្វីជារឿងដំបូងដែលសាតាំងបង្រៀនមនុស្សឱ្យធ្វើ? គឺការកុហក។ តើអ្វីជាភស្តុតាងដំបូងនៃធម្មជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? (ល្បិចកល។) មែនហើយ ពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តល្បិចកល ចូលចិត្តការកុហក ហើយស្អប់ខ្ពើម និងស្អប់ភាពស្មោះត្រង់។ ទោះបីជាភាពស្មោះត្រង់ជារបស់វិជ្ជមានក៏ដោយ ក៏ពួកគេមិនចូលចិត្តវាដែរ ហើយផ្ទុយទៅវិញ បែរជាមានអារម្មណ៍ខ្ពើមរអើម និងស្អប់វាទៅវិញ។ ផ្ទុយមកវិញ ពួកគេចូលចិត្តល្បិចកល និងការកុហក។ ប្រសិនបើនរណាម្នាក់ឧស្សាហ៍និយាយដោយស្មោះត្រង់នៅចំពោះមុខពួកទទឹងនឹងព្រះគ្រីស្ទ ដោយនិយាយរឿងដូចជា៖ «អ្នកចូលចិត្តធ្វើការងារដោយឈរលើឋានៈ ហើយជួនកាលអ្នកខ្ជិលច្រអូស» តើពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ? (ពួកគេមិនទទួលយកវាទេ។) ការមិនទទួលយកវា គឺជាអាកប្បកិរិយាមួយដែលពួកគេមាន ប៉ុន្តែតើមានតែប៉ុណ្ណឹងទេឬ? តើពួកគេមានអាកប្បកិរិយាយ៉ាងណាចំពោះបុគ្គលដែលនិយាយដោយស្មោះត្រង់នេះ? ពួកគេមានអារម្មណ៍ខ្ពើមរអើម និងមិនចូលចិត្តបុគ្គលនោះឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះនិយាយទៅកាន់បងប្អូនប្រុសស្រីថា៖ «ខ្ញុំបានដឹកនាំអ្នករាល់គ្នាមួយរយៈហើយ។ សូមអ្នករាល់គ្នាប្រាប់ខ្ញុំពីមតិយោបល់ចំពោះរូបខ្ញុំមើល។» មនុស្សគ្រប់គ្នាគិតថា៖ «ដោយសារតែអ្នកមានភាពស្មោះត្រង់យ៉ាងនេះទៅហើយ ពួកយើងនឹងផ្ដល់មតិយោបល់ខ្លះៗដល់អ្នក។» អ្នកខ្លះនិយាយថា៖ «អ្នកពិតជាម៉ឺងម៉ាត់ និងឧស្សាហ៍ព្យាយាមក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ ហើយអ្នកបានស៊ូទ្រាំនឹងទុក្ខលំបាកជាច្រើន។ ពួកយើងស្ទើរតែមិនដាច់ចិត្តមើលទេ ហើយពួកយើងមានអារម្មណ៍ឈឺចាប់ជំនួសអ្នក។ ដំណាក់របស់ព្រះជាម្ចាស់គួរតែមានពួកអ្នកដឹកនាំដូចជាអ្នកឱ្យបានច្រើនជាងនេះ! ប្រសិនបើពួកយើងត្រូវចង្អុលបង្ហាញពីចំណុចខ្វះខាតណាមួយ នោះគឺអ្នកម៉ឺងម៉ាត់ និងឧស្សាហ៍ព្យាយាមខ្លាំងពេកហើយ។ ប្រសិនបើអ្នកធ្វើការហួសកម្លាំង ហើយអស់កម្លាំងរលីង អ្នកនឹងមិនអាចបន្តធ្វើការបានទេ ចុះតើពួកយើងមិនចប់ហើយទេឬអីនៅពេលនោះ? តើនរណានឹងដឹកនាំពួកយើង?» នៅពេល ពួកទទឹងនឹងព្រះគ្រីស្ទឮបែបនេះ ពួកគេមានអារម្មណ៍ត្រេកអរ។ ពួកគេដឹងថាវាគឺជាការកុហក ថាមនុស្សទាំងនេះកំពុងតែយកចិត្តពួកគេ ប៉ុន្តែពួកគេសុខចិត្តស្ដាប់វា។ តាមពិតទៅ មនុស្សដែលនិយាយបែបនេះ កំពុងតែបោកបញ្ឆោតពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះដូចជាមនុស្សល្ងីល្ងើ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ សុខចិត្តធ្វើជាមនុស្សល្ងីល្ងើ ជាជាងលាតត្រដាងពីធម្មជាតិពិតនៃពាក្យសម្ដីទាំងនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់មនុស្សដែលអែបអបពួកគេបែបនេះណាស់។ បុគ្គលទាំងនេះមិនលើកឡើងពីកំហុស និស្ស័យពុករលួយ ឬចំណុចខ្វះខាតរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ផ្ទុយទៅវិញ ពួកគេសរសើរដោយប្រយោល និងលើកតម្កើងពួកទទឹងនឹងព្រះគ្រីស្ទទៅវិញ។ ទោះបីជាវាច្បាស់ណាស់ថា ពាក្យសម្ដីរបស់ពួកគេគឺជាការកុហក និងការបញ្ជោរ ក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទទទួលយកពាក្យសម្ដីទាំងនេះដោយក្ដីរីករាយដែរ ដោយយល់ថាវាផ្ដល់ការលួងលោម និងគួរឱ្យពេញចិត្ត។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ពាក្យសម្ដីទាំងនេះគឺល្អជាងការភ្លក់មុខម្ហូបដ៏ឈ្ងុយឆ្ងាញ់បំផុតទៅទៀត។ បន្ទាប់ពីបានឮពាក្យសម្ដីទាំងនេះ ពួកគេមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងយ៉ាងខ្លាំង។ តើនេះបង្ហាញពីអ្វី? វាបង្ហាញថា មាននិស្ស័យជាក់លាក់មួយនៅក្នុងខ្លួនពួកទទឹងនឹងព្រះគ្រីស្ទ ដែលស្រឡាញ់ការកុហក។ ឧបមាថានរណាម្នាក់ប្រាប់ពួកគេថា៖ «អ្នកក្រអឺតក្រទមពេកហើយ ហើយអ្នកប្រព្រឹត្តចំពោះមនុស្សដោយអយុត្តិធម៌។ អ្នកល្អចំពោះអ្នកដែលគាំទ្រអ្នក ប៉ុន្តែប្រសិនបើនរណាម្នាក់រក្សាគម្លាតពីអ្នក ឬមិនអែបអបអ្នកទេ អ្នកមើលងាយ និងមិនអើពើនឹងពួកគេឡើយ។» តើទាំងនេះមិនមែនជាពាក្យសម្ដីពិតទេឬអី? (មែនហើយ។) តើពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍យ៉ាងណាបន្ទាប់ពីបានឮបែបនេះ? ពួកគេមានអារម្មណ៍មិនសប្បាយចិត្ត។ ពួកគេមិនចង់ឮវាទេ ហើយក៏មិនអាចទទួលយកវាបានឡើយ។ ពួកគេព្យាយាមរកលេស និងហេតុផល ដើម្បីដោះសា និងបិទបាំងកំហុស។ ចំណែកឯអ្នកដែលតែងតែបញ្ជោរពួកទទឹងនឹងព្រះគ្រីស្ទដោយផ្ទាល់ ដែលតែងតែនិយាយពាក្យពីរោះៗដើម្បីសរសើរដោយប្រយោល ថែមទាំងប្រើពាក្យសម្ដីបោកបញ្ឆោតពួកគេយ៉ាងច្បាស់ក្រឡែតទៀតនោះ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលស៊ើបអង្កេតមនុស្សទាំងនេះឡើយ។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ពួកគេជាបុគ្គលសំខាន់ទៅវិញ។ ពួកគេថែមទាំងដាក់អ្នកដែលចូលចិត្តកុហកជាប់រហូត ក្នុងតំណែងសំខាន់ៗ ដោយចាត់តាំងពួកគេឱ្យបំពេញភារកិច្ចសំខាន់ៗ និងមានកិត្តិយស ខណៈពេលរៀបចំចាត់ចែងឱ្យអ្នកដែលតែងតែនិយាយដោយស្មោះត្រង់ និងឧស្សាហ៍រាយការណ៍ពីបញ្ហានានា ឱ្យបំពេញភារកិច្ចរបស់ពួកគេក្នុងតំណែងដែលមិនសូវមានគេចាប់អារម្មណ៍ ដោយរារាំងពួកគេមិនឱ្យមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ឬមិនឱ្យមនុស្សភាគច្រើនស្គាល់ ឬស្និទ្ធស្នាលជាមួយឡើយ។ វាមិនសំខាន់ទេថាតើមនុស្សទាំងនេះមានទេពកោសល្យកម្រិតណា ឬពួកគេអាចបំពេញភារកិច្ចអ្វីខ្លះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះ ពួកទទឹងនឹងព្រះគ្រីស្ទមិនអើពើនឹងរឿងទាំងអស់នោះឡើយ។ ពួកគេខ្វល់តែពីអ្នកណាដែលអាចប្រើល្បិចកល និងអ្នកណាដែលមានប្រយោជន៍សម្រាប់ពួកគេប៉ុណ្ណោះ។ ទាំងនេះគឺជាបុគ្គលដែលពួកគេដាក់ក្នុងតំណែងសំខាន់ៗ ដោយមិនគិតពីផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់សូម្បីតែបន្តិច។
ពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ល្បិចកល និងការកុហក។ ឧទាហរណ៍ ឧបមាថាពួកជំនុំដែលពួកគេទទួលខុសត្រូវ មិនបានយកចិត្តទុកដាក់ទាល់តែសោះចំពោះការងារផ្សាយដំណឹងល្អ ហើយមិនបានផ្ដោតលើការបណ្ដុះបណ្ដាលមនុស្សឱ្យផ្សាយដំណឹងល្អឡើយ ជាលទ្ធផល ការងារផ្សាយដំណឹងល្អទទួលបានលទ្ធផលខ្សោយ ហើយទទួលបានមនុស្សតិចតួច។ ទោះជាយ៉ាងនេះក្តី ពួកទទឹងនឹងព្រះគ្រីស្ទខ្លាចថាមនុស្សអាចនឹងរាយការណ៍ពីស្ថានភាពពិត។ ពួកគេស្អប់អ្នកណាដែលនិយាយដោយស្មោះត្រង់ ហើយចូលចិត្តអ្នកដែលអាចកុហក ប្រើល្បិចកល និងលាក់បាំងព័ត៌មានដែលមិនអំណោយផលទាំងអស់។ ដូច្នេះ តើពាក្យសម្ដីបែបណាដែលពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តស្ដាប់បំផុត? «អ្នកដែលផ្សាយដំណឹងល្អនៅក្នុងពួកជំនុំរបស់យើងគ្រប់គ្នា សុទ្ធតែមានសមត្ថភាពធ្វើបន្ទាល់ ហើយម្នាក់ៗសុទ្ធតែជាអ្នកជំនាញក្នុងការផ្សាយដំណឹងល្អ។» តើពាក្យសម្ដីទាំងនេះមិនមែនមានបំណងបោកបញ្ឆោតមនុស្សទេឬអី? ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តស្ដាប់រឿងបែបនេះណាស់។ តើពួកទទឹងនឹងព្រះគ្រីស្ទឆ្លើយតបយ៉ាងណាបន្ទាប់ពីបានឮបែបនេះ? ពួកគេនិយាយថា៖ «ល្អណាស់ លទ្ធផលនៃការងារផ្សាយដំណឹងល្អរបស់ពួកជំនុំយើងចេះតែប្រសើរឡើង វាល្អជាងលទ្ធផលរបស់ពួកជំនុំដទៃឆ្ងាយណាស់។ អ្នកដែលផ្សាយដំណឹងល្អនៅក្នុងពួកជំនុំយើង សុទ្ធតែជាកំពូលអ្នកជំនាញហើយ។» ពួកទទឹងនឹងព្រះគ្រីស្ទ និងអស់អ្នកដែលបញ្ជោរពួកគេ សរសើរគ្នាទៅវិញទៅមកតាមរបៀបនេះ ហើយពួកទទឹងនឹងព្រះគ្រីស្ទមិនបានលាតត្រដាងពីការបញ្ជោរដ៏ឥតអៀនខ្មាសរបស់ពួកគេឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើការតាមរបៀបនេះ៖ នៅពេល មនុស្សក្រោមបង្គាប់ របស់ពួកគេប្រើល្បិចបោកបញ្ឆោតពួកគេ ពួកគេក៏សុខចិត្តចាញ់បោក។ ពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែធ្វើរឿងផ្ដេសផ្ដាសតាមរបៀបនេះឯង។ ប្រសិនបើនរណាម្នាក់ដឹងពីស្ថានភាពជាក់ស្តែង ហើយចេញមុខមកនិយាយថា៖ «នេះមិនត្រឹមត្រូវទេ។ ក្នុងចំណោមមនុស្ស ១០ នាក់ដែលពួកយើងបានផ្សាយដំណឹងល្អឱ្យ ពួកយើងបានកំណត់ថាមានពីរនាក់មិនទទួលយកសេចក្ដីពិតទេ ហើយពួកគេបានបោះបង់ការស្វែងយល់រួចទៅហើយ។ ក្នុងចំណោមប្រាំបីនាក់ទៀត មានតែបីនាក់ប៉ុណ្ណោះដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ចូរពួកយើងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីនាំអ្នកទាំងបីនាក់នោះចូលមក»។ នៅពេលតថភាពនៃស្ថានភាពត្រូវបានលាតត្រដាង តើពួកទទឹងនឹងព្រះគ្រីស្ទមានប្រតិកម្មយ៉ាងណា? ពួកគេគិតថា៖ «ខ្ញុំមិនបានដឹងពីរឿងទាំងនោះទេ!» នៅពេលនរណាម្នាក់និយាយដោយស្មោះត្រង់អំពីស្ថានភាពជាក់ស្តែងនៃរឿងរ៉ាវដែលពួកទទឹងនឹងព្រះគ្រីស្ទមិនបានដឹង តើពួកគេយល់ស្រប ឬមិនយល់ស្របជាមួយបុគ្គលនោះ តើពួកគេសប្បាយចិត្ត ឬមិនសប្បាយចិត្ត? ពួកគេមិនសប្បាយចិត្តទេ។ ហេតុអ្វីបានជាពួកគេមិនសប្បាយចិត្ត? ពួកគេគឺជាពួកអ្នកដឹកនាំ ប៉ុន្តែពួកគេបែរជាមិនដឹង និងមិនក្ដាប់បាននូវព័ត៌មានលម្អិត និងការពិតទាក់ទងនឹងកិច្ចការរបស់ពួកជំនុំទៅវិញ ពួកគេថែមទាំងត្រូវការនរណាម្នាក់ដែលយល់ពីអ្វីដែលកំពុងកើតឡើងពិតប្រាកដ ឱ្យពន្យល់រឿងទាំងអស់នេះដល់ពួកគេទៀតផង។ នៅពេលនរណាម្នាក់ដែលយល់ពីស្ថានភាព និងនិយាយដោយស្មោះត្រង់ ស្រាយបំភ្លឺរឿងទាំងនេះ តើអារម្មណ៍ដំបូងរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? ពួកគេមានអារម្មណ៍ថា ពួកគេបានបាត់បង់មុខមាត់ទាំងស្រុង ហើយថាកិត្យានុភាពរបស់ពួកគេនឹងត្រូវធ្លាក់ចុះ។ តាមធម្មជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេនឹងធ្វើអ្វី? សេចក្ដីស្អប់នឹងកើតឡើងនៅក្នុងខ្លួនពួកគេ ហើយពួកគេនឹងគិតថា៖ «នែ៎អាមនុស្សមាត់ដាច! ប្រសិនបើអ្នកមិនបាននិយាយទេ រឿងនេះមុខជារំលងផុតទៅដោយគ្មាននរណាម្នាក់កត់សម្គាល់ឡើយ។ ដោយសារតែអ្នក ទើបមនុស្សគ្រប់គ្នាដឹងពីរឿងនេះ ហើយពួកគេប្រហែលជាចាប់ផ្ដើមកោតសរសើរអ្នក ជំនួសឱ្យរូបខ្ញុំ។ តើនេះមិនធ្វើឱ្យខ្ញុំមើលទៅដូចជាគ្មានសមត្ថភាព ដូចជាខ្ញុំមិនបានធ្វើកិច្ចការជាក់ស្ដែងអ្វីសោះទេឬអី? ខ្ញុំនឹងចងចាំអ្នកទុក។ អ្នកនិយាយការពិត ដោយប្រកួតប្រជែង និងប្រឆាំងនឹងខ្ញុំគ្រប់ជំហាន។ ខ្ញុំនឹងធ្វើឱ្យអ្នកស្ដាយក្រោយជាមិនខាន!» សាកគិតមើល៍ តើពួកគេចាត់ទុកអស់អ្នកដែលធ្វើការដោយយកចិត្តទុកដាក់ អ្នកដែលនិយាយដោយស្មោះត្រង់ និងអ្នកដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ យ៉ាងដូចម្ដេច? ពួកគេចាត់ទុកអ្នកទាំងនោះជាសត្រូវ។ តើនេះមិនមែនជាការបំភ្លៃការពិតទេឬ? ពួកគេមិនត្រឹមតែមិនព្រមសហការភ្លាមៗ និងប៉ះប៉ូវកំហុសទាក់ទងនឹងកិច្ចការរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តធ្វេសប្រហែសនឹងភារកិច្ចរបស់ពួកគេទៀតផង។ ពួកគេថែមទាំងលាក់ទុកសេចក្ដីស្អប់ចំពោះអស់អ្នកដែលនិយាយដោយស្មោះត្រង់ និងអ្នកដែលប្រុងប្រយ័ត្ន ព្រមទាំងដែលមានទំនួលខុសត្រូវក្នុងកិច្ចការរបស់ខ្លួនទៀតផង។ ពួកគេថែមទាំងអាចព្យាយាមធ្វើបាបអ្នកទាំងនោះទៀតផង។ តើនេះមិនមែនជាឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេអី? (មែនហើយ។) តើនេះជានិស្ស័យប្រភេទណាទៅ? នេះគឺជាសេចក្តីទុច្ចរិត។ សេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ត្រូវបានលាតត្រដាងតាមរបៀបនេះឯង។ រាល់ពេល មានមនុស្សស្មោះត្រង់លេចមុខមក រាល់ពេល មាននរណាម្នាក់និយាយពាក្យស្មោះត្រង់ និងពាក្យពិត ហើយរាល់ពេលមាននរណាម្នាក់ប្រកាន់ខ្ជាប់នូវគោលការណ៍ និងស្វែងយល់ពីធម្មជាតិពិតនៃបញ្ហានោះ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមពួកគេ ហើយធម្មជាតិដ៏ទុច្ចរិតរបស់ពួកគេក៏ផ្ទុះឡើង និងបញ្ចេញឱ្យឃើញពីខ្លួនឯង។ រាល់ពេលមានល្បិចកល ហើយរាល់ពេលមានការនិយាយកុហក ពួកទទឹងនឹងព្រះគ្រីស្ទមានក្ដីត្រេកអរ ត្រេកត្រអាលនឹងវា ហើយថែមទាំងភ្លេចខ្លួនទៀតផង។ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាធ្លាប់អានរឿង «សម្លៀកបំពាក់ថ្មីរបស់ព្រះចៅអធិរាជ» ដែរឬទេ? ឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទមាន ធម្មជាតិស្រដៀងគ្នាខ្លះដែរ។ នៅក្នុងរឿងនោះ ព្រះចៅអធិរាជបានដង្ហែក្បួនទាំងអាក្រាតកាយតាមដងផ្លូវ ហើយមនុស្សរាប់ពាន់នាក់បានស្រែកឡើងថា៖ «សម្លៀកបំពាក់ថ្មីរបស់ព្រះចៅអធិរាជពិតជាស្រស់ស្អាតណាស់! ព្រះចៅអធិរាជមើលទៅពិតជាអស្ចារ្យណាស់! ព្រះចៅអធិរាជពិតជាអស្ចារ្យមែន! សម្លៀកបំពាក់ថ្មីរបស់ព្រះចៅអធិរាជពិតជាអស្ចារ្យមែន!» មនុស្សគ្រប់គ្នាសុទ្ធតែនិយាយកុហក។ តើព្រះចៅអធិរាជដឹងដែរឬទេ? ទ្រង់អាក្រាតកាយទាំងស្រុងទៅហើយ តើទ្រង់អាចមិនដឹងពីការពិតដែលថាទ្រង់មិនបានស្លៀកពាក់អ្វីសោះនោះ យ៉ាងដូចម្ដេចទៅ? នេះហៅថាភាពល្ងង់ខ្លៅ។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទដ៏ទុច្ចរិតទាំងនេះ ទោះបីជា ពិសពុល និងបោកបញ្ឆោតក៏ដោយ ក៏ពួកគេខ្វះប្រាជ្ញាញាណដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយថាពួកគេខ្វះប្រាជ្ញាញាណ? គឺដោយសារតែពួកគេប្រៀបដូចជាព្រះចៅអធិរាជដែលអាក្រាតកាយនោះអ៊ីចឹង។ ទ្រង់គ្មានការញែកដឹងចំពោះពាក្យសម្ដីដែលមានបំណងបោកបញ្ឆោតទ្រង់ឡើយ។ ទ្រង់ថែមទាំងអាចដើរចុះដើរឡើងទាំងអាក្រាតកាយ ដោយលាតត្រដាងពីភាពអាក្រក់របស់ទ្រង់ទៀតផង។ តើនេះមិនមែនជាភាពល្ងង់ខ្លៅទេឬអី? ដូច្នេះ តើសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទឧស្សាហ៍បញ្ចេញឱ្យឃើញពីអ្វី? គឺភាពល្ងង់ខ្លៅរបស់ពួកគេ។
ដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទមានធម្មជាតិដ៏ទុច្ចរិត ដោយសារតែពួកគេស្រឡាញ់ល្បិចកល និងការកុហក ប៉ុន្តែមិនចូលចិត្តភាពស្មោះត្រង់ ហើយដោយសារតែពួកគេស្អប់ខ្ពើមការនិយាយពាក្យពិត ហេតុដូច្នេះហើយ នៅក្នុងពួកជំនុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ បុគ្គលណាដែលស្មោះត្រង់ ឬកំពុងដេញតាមដើម្បីក្លាយជាមនុស្សស្មោះត្រង់ អស់អ្នកដែលអនុវត្តសេចក្ដីពិត ហើយមិនចង់ប្រើល្បិចកល ឬកុហក ឧស្សាហ៍រងការធ្វើបាប។ តើវាមិនមែនបែបនេះទេឬ? អ្នកកាន់តែនិយាយដោយស្មោះត្រង់ នោះ អាទទឹងនឹងព្រះគ្រីស្ទនឹងកាន់តែធ្វើបាបអ្នក ហើយអ្នកកាន់តែនិយាយដោយស្មោះត្រង់ នោះពួកគេនឹងកាន់តែមិនចូលចិត្តអ្នក។ ផ្ទុយទៅវិញ អស់អ្នកដែលបញ្ជោរ និងប្រើល្បិចកលដាក់ពួកគេ បែរជាទទួលបានការពេញចិត្ត និងការស្រឡាញ់នៅក្នុងក្រសែភ្នែករបស់ពួកគេទៅវិញ។ តើពួកទទឹងនឹងព្រះគ្រីស្ទមិនទុច្ចរិតទេឬ? តើអ្នករាល់គ្នាមានពួកទទឹងនឹងព្រះគ្រីស្ទដ៏ទុច្ចរិតបែបនេះនៅជុំវិញខ្លួនដែរឬទេ? តើអ្នករាល់គ្នាធ្លាប់ជួបប្រទះពួកគេដែរឬទេ? ពួកគេមិនអនុញ្ញាតឱ្យមនុស្សនិយាយដោយស្មោះត្រង់ឡើយ អ្នកណាដែលនិយាយដោយស្មោះត្រង់ នឹងត្រូវគេបំបិទមាត់មិនខាន។ ប្រសិនបើអ្នកអាចកុហក និងស្របតាមអ្វីដែលពួកគេនិយាយ ដោយក្លាយជាបក្ខពួករបស់ពួកគេ នោះពួកគេនឹងលែងចាត់ទុកអ្នកជាសត្រូវទៀតហើយ។ ប្រសិនបើអ្នកបន្តនិយាយដោយស្មោះត្រង់ និងចាត់ការលើបញ្ហានានាស្របតាមគោលការណ៍សេចក្ដីពិត នោះមិនយូរមិនឆាប់ ពួកគេនឹងធ្វើបាបអ្នកជាមិនខាន។ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាធ្លាប់ត្រូវគេធ្វើបាបដែរឬទេ? គ្រាន់តែដោយសារអ្នកបានលាតត្រដាងពីអំពើអាក្រក់របស់ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ អ្នកក៏ត្រូវគេធ្វើបាប ហើយនៅទីបញ្ចប់ អ្នកត្រូវគេធ្វើបាបរហូតដល់ថ្នាក់មិនហ៊ាននិយាយអ្វីទាំងអស់ ទោះបីជាអ្នកចង់និយាយក៏ដោយ។ តើរឿងនេះធ្លាប់កើតឡើងដែរឬទេ? ការនិយាយដោយស្មោះត្រង់ និងការរាយការណ៍ពីបញ្ហានានា បានបណ្ដាលឱ្យអ្នកត្រូវគេធ្វើបាប។ នៅក្នុងពួកជំនុំផ្សេងៗ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាធ្លាប់ត្រូវគេធ្វើបាបដោយសារតែការរាយការណ៍ពីបញ្ហានានាដែរឬទេ? ប្រសិនបើនរណាម្នាក់ដែលនិយាយកុហក និងប្រើល្បិចកលបោកប្រាស់ពួកជំនុំ ត្រូវបានលួសកាត់ តើគេកំពុងត្រូវបានធ្វើបាបមែនទេ? (ទេមិនមែនទេ។) នេះគឺជាសេចក្ដីប្រៀនប្រដៅធម្មតាប៉ុណ្ណោះ វាមិនដូចគ្នានឹងការធ្វើបាបឡើយ។ រឿងនេះកើតឡើងដោយសារតែអ្នកធ្វេសប្រហែសនឹងទំនួលខុសត្រូវរបស់អ្នក អ្នកបំពានគោលការណ៍ ហើយអ្នកប្រព្រឹត្តដោយមានចេតនាខុសឆ្គង ដោយការកុហក និងប្រើល្បិចកល ដែលនាំឱ្យត្រូវបានលួសកាត់។ ដូច្នេះ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ អ្នកនឹងមិនទទួលរងផលវិបាកណាមួយឡើយចំពោះការនិយាយដោយស្មោះត្រង់។ ទោះជាយ៉ាងនេះក្តី នៅចំពោះមុខសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ អ្នកត្រូវតែប្រុងប្រយ័ត្នឱ្យបានច្រើនជាងនេះ។ នេះឆ្លុះបញ្ចាំងពីពាក្យពោលថា៖ «នៅក្បែរស្ដេច គឺគ្រោះថ្នាក់ដូចជាដេកក្បែរខ្លាអ៊ីចឹង»។ នៅពេលអ្នកនិយាយជាមួយពួកគេ អ្នកតែងតែត្រូវពិចារណាពីអារម្មណ៍របស់ពួកគេ ដោយស្ទាបស្ទង់មើលថាពួកគេសប្បាយចិត្តឬអត់ និងថាតើទឹកមុខស្រពោន ឬស្រស់ស្រាយ បន្ទាប់មកទើបសម្រេចចិត្តថាត្រូវនិយាយអ្វីដើម្បីឱ្យស្របតាមគំនិតរបស់ពួកគេ។ ឧទាហរណ៍៖ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទម្នាក់និយាយថា៖ «ថ្ងៃនេះមិនមែនរៀបនឹងភ្លៀងទេឬអី?» អ្នកត្រូវតែនិយាយថា៖ «ការព្យាករអាកាសធាតុប្រាប់ថា ថ្ងៃនេះនឹងមានភ្លៀងធ្លាក់»។ តាមពិតទៅ នៅពេលអាទទឹងនឹងព្រះគ្រីស្ទនិយាយថាថ្ងៃនេះអាចនឹង មានភ្លៀងធ្លាក់ គឺដោយសារតែគាត់មិនចង់ចេញក្រៅ និងបំពេញភារកិច្ចរបស់គាត់ប៉ុណ្ណោះ។ ប្រសិនបើអ្នកនិយាយថា៖ «ការព្យាករអាកាសធាតុប្រាប់ថា ថ្ងៃនេះមេឃនឹងស្រឡះល្អ» គាត់នឹងខឹងមិនខាន។ អ្នកនឹងត្រូវប្រញាប់និយាយថា៖ «អូ ខ្ញុំនិយាយខុសហើយ។ ថ្ងៃនេះនឹងមានភ្លៀងធ្លាក់។» អាទទឹងនឹងព្រះគ្រីស្ទនោះនិយាយថា៖ «អម្បាញ់មិញអ្នកទើបតែនិយាយថាមិនភ្លៀងសោះហ្នឹង។ ចុះម្ដេចបានជាឥឡូវនេះ អ្នកនិយាយថានឹងមានភ្លៀងធ្លាក់ទៅវិញ?» អ្នកនឹងត្រូវឆ្លើយតបថា៖ «គ្រាន់តែដោយសារឥឡូវនេះមេឃស្រឡះល្អ មិនមែនមានន័យថាវានឹងបន្តបែបនេះរហូតនោះទេ។ ដូចចាស់ៗពោលថា “មេឃមានព្យុះភ្លៀងដែលនឹកស្មានមិនដល់”។ ការព្យាករអាកាសធាតុមិនមែនតែងតែត្រឹមត្រូវនោះទេ ប៉ុន្តែការវិនិច្ឆ័យរបស់អ្នកគឺត្រឹមត្រូវណាស់!» នៅពេលអាទទឹងនឹងព្រះគ្រីស្ទឮបែបនេះ គាត់ក៏ក្លាយជាពេញចិត្ត ហើយសរសើរអ្នកថាជាមនុស្សចេះដឹងខុសត្រូវ។ តើអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តខ្លួនបែបនេះដែរឬទេ? អ្នករាល់គ្នាធ្លាប់ប្រព្រឹត្តបែបនេះ តើមែនទេ? តើអ្នករាល់គ្នាអាចធ្វើអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទឧស្សាហ៍ធ្វើ ដោយមិនអនុញ្ញាតឱ្យមនុស្សនិយាយដោយស្មោះត្រង់ និងធ្វើបាបអ្នកណាដែលនិយាយដោយស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នាមិនធ្លាប់មើលរឿងភាគក្នុងរាជវាំងទេឬ? តើទំនាក់ទំនងរវាងព្រះចៅអធិរាជ និងពួកមន្ត្រីរបស់ទ្រង់នៅក្នុងសាលសវនាការ មានលក្ខណៈបែបណា? ទំនាក់ទំនងរបស់ពួកគេប្រហែលជាមិនងាយស្រួលក្នុងការរៀបរាប់ត្រឹមតែមួយប្រយោគនោះទេ ប៉ុន្តែមានបាតុភូតមួយក្នុងចំណោមពួកគេ ពោលគឺ ព្រះចៅអធិរាជមិនជឿពាក្យសម្ដីរបស់អ្នកណាម្នាក់ដោយងាយភ្លាមៗនោះឡើយ។ ទ្រង់វិភាគ និងពិនិត្យពិច័យអ្វីគ្រប់យ៉ាងដែលពួកមន្ត្រីរបស់ទ្រង់និយាយ ដោយមិនដែលចាត់ទុកវាជាការពិតឡើយ។ នេះគឺជាគោលការណ៍របស់ទ្រង់សម្រាប់ការស្ដាប់ពួកមន្ត្រីនិយាយ។ ចំណែកឯពួកមន្ត្រីវិញ ពួកគេត្រូវតែជំនាញខាងស្ដាប់អត្ថន័យបង្កប់នៅក្នុងពាក្យសម្ដី។ ឧទាហរណ៍ នៅពេលដែលព្រះចៅអធិរាជមានបន្ទូលថា៖ «ថ្ងៃនេះ នាយករដ្ឋមន្ត្រីវ៉ាង បានលើកឡើងពីរឿងមួយ» ជាដើម មនុស្សគ្រប់គ្នាស្ដាប់រឿងនេះ ហើយគិតថា៖ «ព្រះចៅអធិរាជហាក់ដូចជាចង់ដំឡើងឋានៈឱ្យនាយករដ្ឋមន្ត្រីវ៉ាង ប៉ុន្តែទ្រង់ខ្លាចបំផុតចំពោះការដែលមនុស្សបង្កើតបក្សពួក ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន និងបះបោរ ដូច្នេះ ខ្ញុំមិនអាចគាំទ្រនាយករដ្ឋមន្ត្រីវ៉ាង ដោយចំហបានទេ។ ខ្ញុំត្រូវតែឈរនៅកណ្ដាល ដោយមិនប្រឆាំង ឬគាំទ្រគាត់ឡើយ ដើម្បីកុំឱ្យព្រះចៅអធិរាជអាចញែកដឹងពីចេតនាពិតរបស់ខ្ញុំបាន ប៉ុន្តែខ្ញុំក៏មិនប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះចៅអធិរាជដែរ»។ អ្នកឃើញទេ នៅក្នុងគំនិតរបស់ពួកគេ សូម្បីតែសេចក្តីថ្លែងមួយម៉ាត់ ក៏ពាក់ព័ន្ធនឹងការគិតយ៉ាងច្រើនដែរ ដោយមានភាពក្រវិចក្រវៀនស្មុគស្មាញជាងផ្លូវរបស់សត្វពស់ទៅទៀត។ អត្ថន័យស្នូលនៃអ្វីដែលពួកគេនិយាយ នៅតែពិបាកយល់ និងពោរពេញដោយភាពស្រពេចស្រពិល។ វាទាមទារបទពិសោធដែលបានប្រមូលផ្ដុំជាច្រើនឆ្នាំ ដើម្បីវិភាគថាតើសេចក្តីថ្លែងណាពិត ឬក្លែងក្លាយ ហើយអ្នកត្រូវបកស្រាយអត្ថន័យដែលពួកគេចង់សំដៅ ដោយផ្អែកលើរបៀបដែលពួកគេតែងតែប្រព្រឹត្ត និងនិយាយស្ដី។ សរុបមក គ្មានសេចក្តីថ្លែងពិតសូម្បីតែមួយម៉ាត់នៅក្នុងការនិយាយស្ដីរបស់ពួកគេឡើយ ហើយអ្វីគ្រប់យ៉ាងដែលពួកគេនិយាយ សុទ្ធតែជាការកុហក។ ការសន្ទនារបស់មនុស្សគ្រប់គ្នា មិនថាអ្នកដែលមានឋានៈទាប ឬខ្ពស់នោះទេ សុទ្ធតែមានរបៀបនិយាយរៀងៗខ្លួន។ ពួកគេនិយាយចេញពីគោលជំហរផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែអ្វីដែលពួកគេនិយាយចេញមក មិនមែនជាន័យត្រង់ដែលអ្នកឮនោះទេ វាគ្រាន់តែជាការកុហកប៉ុណ្ណោះ។ តើការកុហកកើតឡើងដោយរបៀបណា? ដោយសារតែមនុស្សមានចេតនា គោលបំណង និងការជំរុញចិត្តជាក់លាក់នៅក្នុងការនិយាយស្ដី និងសកម្មភាព នៅពេលនិយាយ ពួកគេប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងអត្ថន័យបង្កប់ ពួកគេនិយាយបញ្ឆិតបញ្ឆៀង ហើយមានវិធីសាស្ត្រនិយាយផ្ទាល់ខ្លួនរបស់ពួកគេ។ កាលណាមានវិធីសាស្ត្រហើយ តើវានៅតែជាពាក្យសម្ដីពិតដែរឬទេ? អត់ទេ វាមិនមែនទេ។ ពាក្យសម្ដីរបស់ពួកគេមានអត្ថន័យច្រើនស្រទាប់ ជាការរួមបញ្ចូលគ្នានៃការពិត និងការកុហក ពោលគឺខ្លះពិត ខ្លះក្លែងក្លាយ ហើយខ្លះទៀតមានបំណងបោកប្រាស់។ ទោះក្នុងករណីណាក៏ដោយ ពាក្យសម្ដីទាំងនោះមិនមែនជាការពិតឡើយ។ សូមយកឧទាហរណ៍អំពីនាយករដ្ឋមន្ត្រីវ៉ាង ដែលទើបតែបានលើកឡើងអម្បាញ់មិញ។ មាននរណាម្នាក់ប្រឆាំងនឹងនាយករដ្ឋមន្ត្រីវ៉ាង ដោយចំហនៅក្នុងសាលសវនាការ។ ការប្រឆាំងរបស់គាត់ មិនអាចមើលដឹងភ្លាមៗថាពិត ឬក្លែងក្លាយនោះទេ។ អ្នកត្រូវតែមើលឱ្យបានវែងឆ្ងាយជាងនេះ។ នៅក្នុងឈុតឆាកបន្ទាប់ គាត់កំពុងផឹកស្រានៅក្នុងបន្ទប់ទទួលភ្ញៀវសម្ងាត់មួយក្នុងផ្ទះរបស់នាយករដ្ឋមន្ត្រីវ៉ាង។ តាមការពិត អ្នកទាំងពីរនេះកំពុងធ្វើការជាមួយគ្នាសោះ។ ប្រសិនបើអ្នកគ្រាន់តែមើលឈុតឆាកដែលបុគ្គលនេះប្រឆាំងនឹងនាយករដ្ឋមន្ត្រីវ៉ាង តើអ្នកម្ដេចនឹងអាចមើលឃើញថាអ្នកទាំងពីរនោះកំពុងធ្វើការជាមួយគ្នាទៅ? ហេតុអ្វីបានជាគាត់ប្រឆាំងនឹងនាយករដ្ឋមន្ត្រីវ៉ាង? គឺដើម្បីជៀសវាងការសង្ស័យ និងប្រើប្រាស់រឿងនេះដើម្បីធ្វើឱ្យព្រះចៅអធិរាជបន្ធូរបន្ថយការប្រុងប្រយ័ត្ន ដោយរារាំងទ្រង់មិនឱ្យសង្ស័យថាពួកគេកំពុងត្រូវរ៉ូវគ្នា។ តើនេះមិនមែនជាល្បិចទេឬ? (មែនហើយ ជាល្បិច។) មនុស្សទាំងនេះរស់នៅក្នុងរង្វង់នោះ ដែលពួកគេមិនហ៊ាននិយាយការពិតសូម្បីតែមួយម៉ាត់។ ប្រសិនបើការនិយាយកុហកជារៀងរាល់ថ្ងៃ ជារឿងហត់នឿយយ៉ាងនេះ ហេតុអ្វីបានជាពួកគេមិនចាកចេញទៅ? ពួកគេថែមទាំងទៅគោរពផ្នូររបស់គូប្រជែងដែលបានស្លាប់ទៅហើយទៀតផង តើនេះវាយ៉ាងម៉េចវិញទៅ? ពួកគេគ្រាន់តែចូលចិត្តតទល់នឹងអ្នកដទៃប៉ុណ្ណោះ បើគ្មានការតទល់ទេ ពួកគេមានអារម្មណ៍ថាជីវិតនេះគួរឱ្យធុញទ្រាន់ណាស់។ ប្រសិនបើគ្មានការតទល់ទេ ពួកគេគិតថាមួយជីវិតនេះស្ងប់ស្ងាត់ពេកហើយ។ ដោយមានល្បិចកល និងផែនការអាក្រក់ទាំងអស់នេះនៅក្នុងគំនិត ប៉ុន្តែគ្មានកន្លែងត្រូវប្រើប្រាស់ ពួកគេត្រូវការគូប្រជែងម្នាក់ដើម្បីតទល់ ដើម្បីមើលថាតើនរណាខ្លាំងជាង។ នោះហើយជាពេលដែលពួកគេមានអារម្មណ៍ថាជីវិតមានតម្លៃ។ ប្រសិនបើគូប្រជែងស្លាប់ ពួកគេមានអារម្មណ៍ដូចជាជីវិតលែងមានន័យទៀតហើយ។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សបែបនេះអាចកែប្រែបានដែរឬទេ? (អត់ទេ មិនអាចទេ។) នេះគឺជាធម្មជាតិរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមានធម្មជាតិបែបនេះឯង៖ ពួកគេតទល់នឹងអ្នកដទៃ និងជាមួយពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការជារៀងរាល់ថ្ងៃ។ ពួកគេថែមទាំងតទល់នឹងព្រះជាម្ចាស់ ដោយនិយាយកុហក និងប្រើល្បិចកលជារៀងរាល់ថ្ងៃ ព្រមទាំងបង្អាក់ និងរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ ពួកគេមិនអាចអង្គុយស្ងៀមសូម្បីតែមួយភ្លែត។ ពួកគេមិនអាចទទួលយកសេចក្ដីពិតបានឡើយ មិនថាគេប្រកបគ្នាទៅកាន់ពួកគេអំពីសេចក្ដីពិតនោះយ៉ាងណាក៏ដោយ។ ដូចជានាគដ៏ធំមានសម្បុរក្រហមអ៊ីចឹង ពួកគេនឹងមិនព្រមឈប់ឡើយ រហូតទាល់តែត្រូវបានបំផ្លាញទាំងស្រុង។
ពួកទទឹងនឹងព្រះគ្រីស្ទមិនចូលចិត្តអ្នកដែលនិយាយដោយស្មោះត្រង់ទេ ហើយក៏មិនចូលចិត្តមនុស្សស្មោះត្រង់ដែរ។ ពួកគេចូលចិត្តល្បិចកល និងការកុហក។ ដូច្នេះ តើពួកគេមានអាកប្បកិរិយាយ៉ាងណាចំពោះព្រះជាម្ចាស់? ឧទាហរណ៍ តើពួកគេមានអាកប្បកិរិយាយ៉ាងណាចំពោះការដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់? ទីមួយ ពួកគេមើលងាយសេចក្ដីពិតនេះ។ ការដែលពួកគេអាចមើលងាយរបស់វិជ្ជមាន ពិតជាចង្អុលបង្ហាញពីបញ្ហារបស់ពួកគេ ហើយវាបញ្ជាក់រួចទៅហើយថាធម្មជាតិរបស់ពួកគេគឺទុច្ចរិត។ ទោះជាយ៉ាងនេះក្តី នេះមិនមែនជារឿងពេញលេញ ឬទាំងស្រុងនោះទេ។ បើជីកកកាយឱ្យកាន់តែជ្រៅ តើពួកទទឹងនឹងព្រះគ្រីស្ទយល់យ៉ាងណាចំពោះការទាមទាររបស់ព្រះជាម្ចាស់ដែលឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់? ពួកគេប្រហែលជានិយាយថា៖ «ការធ្វើជាមនុស្សស្មោះត្រង់ ការនិយាយប្រាប់ព្រះអំពីគ្រប់រឿងរ៉ាវ ការប្រាប់គាត់ពីអ្វីៗគ្រប់យ៉ាង និងការចែករំលែកអ្វីៗគ្រប់យ៉ាងដោយបើកចំហជាមួយបងប្អូនប្រុសស្រី តើនេះមិនមែនមានន័យថាបាត់បង់សេចក្ដីថ្លៃថ្នូររបស់ខ្ញុំទេឬអី? វាមានន័យថាគ្មានសេចក្ដីថ្លៃថ្នូរ គ្មានភាពជាខ្លួនឯង ហើយច្បាស់ណាស់គឺគ្មានភាពឯកជនឡើយ។ នេះគឺជារឿងដ៏អាក្រក់ តើនេះជាសេចក្ដីពិតប្រភេទណាទៅ?» តើពួកគេមិនយល់ឃើញបែបនេះទេឬអី? ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមើលងាយព្រះបន្ទូល និងការទាមទាររបស់ព្រះជាម្ចាស់អំពីការធ្វើជាមនុស្សស្មោះត្រង់ នៅក្នុងក្រអៅបេះដូងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចថ្កោលទោសវាទៀតផង។ ប្រសិនបើពួកគេអាចថ្កោលទោសវាបាន តើពួកគេអាចក្លាយជាមនុស្សស្មោះត្រង់បានដែរឬទេ? គឺដាច់ខាតមិនបានឡើយ ពួកគេដាច់ខាតមិនអាចស្មោះត្រង់បានទេ។ តើពួកទទឹងនឹងព្រះគ្រីស្ទមានប្រតិកម្មយ៉ាងណានៅពេលឃើញមនុស្សមួយចំនួនសារភាពថាពួកគេបាននិយាយកុហក? ចេញពីក្រអៅបេះដូង ពួកគេមើលងាយ និងចំអកចំពោះឥរិយាបថបែបនេះ។ ពួកគេជឿថា មនុស្សដែលព្យាយាមធ្វើជាមនុស្សស្មោះត្រង់ គឺល្ងង់ខ្លៅពេកហើយ។ តើវាមិនទុច្ចរិតទេឬអី ដែលពួកគេចាត់ទុកមនុស្សស្មោះត្រង់ថាជាមនុស្សល្ងីល្ងើនោះ? (មែនហើយ ទុច្ចរិត។) នេះគឺទុច្ចរិត។ ពួកគេគិតថា៖ «តើនរណានិយាយការពិតនៅក្នុងសង្គមសព្វថ្ងៃនេះ? ព្រះទាមទារឱ្យអ្នកធ្វើជាមនុស្សស្មោះត្រង់ ហើយអ្នកពិតជាព្យាយាមធ្វើមែន អ្នកថែមទាំងនិយាយដោយស្មោះត្រង់អំពីរឿងបែបនេះទៀតផង។ អ្នកពិតជាល្ងង់ខ្លៅហួសហេតុពេកហើយ!» ការមើលងាយដែលពួកគេមានចំពោះមនុស្សស្មោះត្រង់ នៅក្នុងក្រអៅបេះដូង បញ្ជាក់ថាពួកគេថ្កោលទោស និងស្អប់ខ្ពើមសេចក្ដីពិតនេះ ហើយពួកគេមិនទទួលយក ឬចុះចូលនឹងវាឡើយ។ តើនេះមិនមែនជាសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? សេចក្ដីពិតនេះច្បាស់ណាស់ថាជារបស់វិជ្ជមាន ហើយជាទិដ្ឋភាពនៃការរស់នៅតាមភាពជាមនុស្សធម្មតា ដែលមនុស្សគួរតែមានទាក់ទងនឹងការប្រព្រឹត្តខ្លួន ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទបែរជាថ្កោលទោសវាទៅវិញ។ នេះគឺ ទុច្ចរិត។ នៅក្នុងពួកជំនុំ ជារឿយៗមានមនុស្សដែល ដោយសារតែរាយការណ៍ពីបញ្ហា ឬរៀបរាប់ពីសភាពពិតអំពីកិច្ចការនានាទៅកាន់ខាងលើ ទីបំផុតក៏ត្រូវពួកអ្នកដឹកនាំមួយចំនួន «លួសកាត់» ហើយពួកគេត្រូវបានធ្វើបាប។ ជួនកាល នៅពេលដែលខាងលើសួរអំពីស្ថានភាពនៅក្នុងពួកជំនុំ ពួកអ្នកដឹកនាំខ្លះរាយការណ៍តែពីរឿងវិជ្ជមានប៉ុណ្ណោះ ហើយលាក់បាំងរឿងអវិជ្ជមាន។ នៅពេលមនុស្សមួយចំនួនឮថារបាយការណ៍របស់ពួកអ្នកដឹកនាំទាំងនេះមិនមែនជាការពិត ហើយសុំឱ្យពួកគេនិយាយការពិត ពួកអ្នកដឹកនាំទាំងនេះក៏រុញពួកគេចេញទៅម្ខាង ហើយរារាំងពួកគេមិនឱ្យនិយាយការពិតឡើយ។ មនុស្សមួយចំនួនមិនទទួលយករបៀបធ្វើរឿងរ៉ាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ពួកគេគិតថា៖ «ដោយសារតែអ្នកមិនព្រមនិយាយដោយស្មោះត្រង់ ខ្ញុំនឹងមិនចាត់ទុកអ្នកជាអ្នកដឹកនាំទេ។ ខ្ញុំនឹងនិយាយការពិតប្រាប់ខាងលើ។ ខ្ញុំមិនខ្លាចគេលួសកាត់ខ្ញុំឡើយ។» ដូច្នេះ ពួកគេក៏រាយការណ៍ពីស្ថានភាពជាក់ស្តែង ទៅកាន់ខាងលើដោយស្មោះត្រង់។ នៅពេលដែលធ្វើបែបនេះ វាធ្វើឱ្យរឿងរ៉ាវបែកធ្លាយនៅក្នុងពួកជំនុំ។ ហេតុអ្វីទៅ? ពីព្រោះមនុស្សទាំងនេះបានលាតត្រដាងការពិតអំពីពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះ ពួកគេបានលាតត្រដាងពីសភាពពិតអំពីកិច្ចការនានា។ តើពួកទទឹងនឹងព្រះគ្រីស្ទយល់ព្រមនឹងរឿងនេះដែរឬទេ? តើពួកគេអាចអត់ឱននឹងរឿងនេះបានដែរឬទេ? ពួកគេដាច់ខាតនឹងមិនលើកលែងឱ្យអ្នកដែលបានរាយការណ៍ពីបញ្ហានេះឡើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីខ្លះ? មិនយូរប៉ុន្មាន ពួកគេក៏កោះហៅប្រជុំអំពីបញ្ហានេះ សុំឱ្យមនុស្សពិភាក្សាពីវា ហើយសង្កេតមើលប្រតិកម្មរបស់មនុស្សទាំងនេះ។ មនុស្សភាគច្រើនដែលងាយនឹងត្រូវបានអូសទាញ បានពិចារណាលើបញ្ហានេះ ហើយគិតថា៖ «មាននរណាម្នាក់បានរាយការណ៍ពីការពិត ហើយឥឡូវនេះអ្នកដឹកនាំម្នាក់នេះកំពុងជួបគ្រោះថ្នាក់ហើយ។ យើងមិនបានរាយការណ៍ពីអ្វីដែលកំពុងកើតឡើងទេ ប្រសិនបើខាងលើសម្រេចចិត្តដាក់ទោសអ្នកដឹកនាំម្នាក់នេះ តើយើងមិនត្រូវជាប់ពាក់ព័ន្ធជាមួយគាត់ដែរទេឬអី?» ដូច្នេះ មនុស្សទាំងនេះក៏រកវិធីការពារពួកអ្នកដឹកនាំ ហើយជាលទ្ធផល អ្នកដែលបានរាយការណ៍ការពិតក៏ប្រែក្លាយជាត្រូវបានដាក់ឱ្យឯកោ។ តាមរបៀបនេះ ពួកទទឹងនឹងព្រះគ្រីស្ទអាចធ្វើអ្វីតាមតែចិត្តចង់ ពីព្រោះមិនថាពួកគេធ្វើអំពើអាក្រក់អ្វីនោះទេ គ្មាននរណាម្នាក់ហ៊ានរាយការណ៍ពីស្ថានភាពនេះទៅកាន់ខាងលើឡើយ ហើយពួកគេក៏សម្រេចបាននូវគោលដៅរបស់ខ្លួនតាមរយៈរឿងនេះ។ ហេតុដូច្នេះហើយ សម្រាប់មនុស្សមួយចំនួន ការរាយការណ៍ពីស្ថានភាពទៅកាន់ខាងលើ នាំឱ្យជួបការលំបាកពិតជាច្រើន។ ពួកគេដឹងពីការពិត ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទតែងតែចង់បិទមាត់ពួកគេ។ ដោយសារតែភាពភ័យខ្លាច និងភាពកំសាក ពួកគេក៏សម្របសម្រួល ហើយការធ្វើបែបនេះ តើពួកគេមិនធ្លាក់ខ្លួនជាជនរងគ្រោះនៃការគាបសង្កត់របស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? នៅទីបញ្ចប់ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះត្រូវបានបើកសម្តែង និងត្រូវបានដកហូតតំណែង តើអ្នកគិតថាអ្នកដែលបានសម្របសម្រួលទាំងនោះមានអារម្មណ៍យ៉ាងណាដែរ? តើពួកគេស្ដាយក្រោយដែរឬទេ? (មែនហើយ ពួកគេស្ដាយក្រោយ។) ពួកគេមានអារម្មណ៍ទាំងត្រេកអរ និងស្ដាយក្រោយ ដោយគិតថា៖ «ប្រសិនបើខ្ញុំបានដឹងថារឿងរ៉ាវនឹងបញ្ចប់ទៅបែបនេះ ខ្ញុំមុខជាមិនបោះបង់ឡើយ។ ខ្ញុំគួរតែបានបន្តលាតត្រដាង និងរាយការណ៍ពីបញ្ហារបស់ពួកគេ រហូតទាល់តែពួកគេត្រូវបានដកហូតតំណែង។» ប៉ុន្តែមនុស្សភាគច្រើនមិនអាចធ្វើបែបនោះបានទេ ពួកគេកំសាកពេកហើយ។
ពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ល្បិចកល និងការកុហក ហើយស្អប់ខ្ពើមភាពស្មោះត្រង់។ នេះគឺជាការបង្ហាញចេញដ៏ច្បាស់លាស់ទីមួយនៃធម្មជាតិដ៏ទុច្ចរិតរបស់ពួកគេ។ អ្នកឃើញទេ មនុស្សមួយចំនួនតែងតែនិយាយតាមរបៀបមួយដែលធ្វើឱ្យមនុស្សពិបាកនឹងយល់បាន។ ជួនកាល ប្រយោគរបស់ពួកគេមានដើមតែគ្មានចុង ជួនកាលមានចុងតែគ្មានដើម។ អ្នកមិនអាចដឹងទាល់តែសោះថាពួកគេចង់និយាយពីអ្វី អ្វីដែលពួកគេនិយាយគឺមិនមានអត្ថន័យសមហេតុផលទាល់តែសោះចំពោះអ្នក ហើយប្រសិនបើអ្នកសុំឱ្យពន្យល់ឱ្យបានច្បាស់ ពួកគេនឹងមិនធ្វើឡើយ។ ពួកគេជារឿយៗ ប្រើសព្វនាមនៅក្នុងការនិយាយស្ដី។ ឧទាហរណ៍ ពួកគេរាយការណ៍ពីរឿងអ្វីមួយ ហើយនិយាយថា៖ «ម្នាក់នោះ—អឺ គាត់កំពុងគិតបែបនោះ ហើយបន្ទាប់មកបងប្អូនប្រុសស្រីមិនសូវ...» ពួកគេអាចនិយាយរាប់ម៉ោង តែនៅតែមិនអាចបញ្ជាក់ឱ្យបានច្បាស់លាស់ និយាយរដាក់រដុប និងត្រដិត និយាយមិនចប់ប្រយោគ គ្រាន់តែបញ្ចេញពាក្យទោលៗមួយចំនួនដែលមិនស៊ីចង្វាក់គ្នា ដែលធ្វើឱ្យអ្នកស្ដាប់ហើយនៅតែមិនយល់ដដែល ថែមទាំងមានអារម្មណ៍ខ្វាយខ្វល់ទៀតផង។ តាមពិតទៅ ពួកគេបានសិក្សាច្រើន និងមានការអប់រំខ្ពស់ ចុះហេតុអ្វីបានជាមិនអាចនិយាយឱ្យបានពេញមួយប្រយោគទៅវិញ? នេះគឺជាបញ្ហានៃនិស្ស័យ។ ពួកគេក្រឡេចក្រឡុចណាស់ រហូតដល់ថ្នាក់ទាមទារការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទើបអាចនិយាយការពិតបានសូម្បីតែបន្តិចបន្តួច។ រាល់សម្ដីដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ គឺគ្មានចំណុចផ្តោតអ្វីទេ តែងតែមានដើមតែគ្មានចុង។ ពួកគេនិយាយពាក់កណ្ដាលប្រយោគ ហើយលេបពាក់កណ្ដាលទៀតចូលទៅវិញ ហើយតែងតែស្ទាបស្ទង់មើលសភាពការណ៍ ពីព្រោះពួកគេមិនចង់ឱ្យអ្នកយល់ពីអត្ថន័យរបស់ពួកគេឡើយ គឺចង់ឱ្យអ្នកទាយ។ ប្រសិនបើពួកគេប្រាប់អ្នកដោយផ្ទាល់ អ្នកនឹងដឹងពីអ្វីដែលពួកគេកំពុងនិយាយ ហើយមើលធ្លុះពួកគេ តើមែនទេ? ពួកគេមិនចង់បានបែបនោះទេ។ តើពួកគេចង់បានអ្វី? ពួកគេចង់ឱ្យអ្នកទាយដោយខ្លួនឯង ហើយពួកគេសប្បាយចិត្តនឹងបណ្ដោយឱ្យអ្នកជឿថាអ្វីដែលអ្នកទាយនោះគឺជាការពិត ក្នុងករណីនោះ ពួកគេមិនបាននិយាយវាទេ ដូច្នេះមិនទទួលខុសត្រូវអ្វីឡើយ។ លើសពីនេះទៅទៀត តើពួកគេទទួលបានអ្វី នៅពេលដែលអ្នកប្រាប់ពីការទាយរបស់អ្នកចំពោះអត្ថន័យរបស់ពួកគេនោះ? អ្វីដែលអ្នកបាននិយាយ គឺជាអ្វីដែលពួកគេបានព្យាយាមទាញចេញពីអ្នក ហើយវាប្រាប់ពួកគេពីគំនិត និងទស្សនៈរបស់អ្នកចំពោះបញ្ហានេះ។ ចាប់ពីពេលនោះមក ពួកគេនឹងនិយាយយ៉ាងសម្រាំង ដោយរើសថាត្រូវនិយាយអ្វី និងមិនត្រូវនិយាយអ្វី ហើយត្រូវនិយាយដោយរបៀបណា បន្ទាប់មកពួកគេនឹងអនុវត្តជំហានបន្ទាប់នៅក្នុងផែនការរបស់ខ្លួន។ រាល់ប្រយោគសុទ្ធតែបញ្ចប់ដោយអន្ទាក់ ហើយនៅពេលដែលអ្នកស្ដាប់ពួកគេ ប្រសិនបើអ្នកចេះតែបន្តនិយាយបញ្ចប់ប្រយោគឱ្យ នោះអ្នកនឹងធ្លាក់ចូលក្នុងអន្ទាក់ទាំងស្រុងមិនខាន។ តើពួកគេហត់នឿយដែរឬទេ ដែលតែងតែនិយាយបែបនេះ? និស្ស័យរបស់ពួកគេគឺទុច្ចរិត ពួកគេមិនមានអារម្មណ៍ថាហត់នឿយឡើយ។ វាជារឿងធម្មជាតិទាំងស្រុងសម្រាប់ពួកគេ។ ហេតុអ្វីបានជាពួកគេចង់បង្កើតអន្ទាក់ទាំងនេះសម្រាប់អ្នក? ពីព្រោះពួកគេមិនអាចមើលឃើញទស្សនៈរបស់អ្នកបានច្បាស់លាស់ ហើយខ្លាចថាអ្នកនឹងមើលធ្លុះពួកគេ។ ក្នុងពេលជាមួយគ្នានឹងការដែលពួកគេព្យាយាមរារាំងអ្នកមិនឱ្យយល់ពីពួកគេ ពួកគេក៏កំពុងព្យាយាមស្វែងយល់ពីអ្នកផងដែរ។ ពួកគេចង់ទាញយកទស្សនៈ គំនិត និងវិធីសាស្ត្ររបស់អ្នកចេញពីអ្នក។ ប្រសិនបើពួកគេធ្វើបានសម្រេច នោះអន្ទាក់របស់ពួកគេមានប្រសិទ្ធភាពហើយ។ មនុស្សមួយចំនួនអូសក្រឡាដោយឧស្សាហ៍និយាយថា «ហ៊ឹម» និង «ហាស» ពួកគេមិនបញ្ចេញទស្សនៈជាក់លាក់ណាមួយឡើយ។ អ្នកខ្លះទៀតអូសក្រឡាដោយនិយាយថា «បែបដូចជា» និង «អឺ...» ដោយលាក់បាំងនូវអ្វីដែលកំពុងគិតពិតប្រាកដ ហើយប្រើពាក្យទាំងនេះជំនួសឱ្យអ្វីដែលចង់និយាយជាក់ស្ដែង។ មាននិបាតសព្ទ គុណកិរិយា និងកិរិយាសព្ទជំនួយដែលគ្មានប្រយោជន៍ជាច្រើន នៅក្នុងរាល់ប្រយោគរបស់ពួកគេ។ ប្រសិនបើអ្នកថតសម្ដីរបស់ពួកគេ ហើយសរសេរវាចេញមក អ្នកនឹងរកឃើញថា គ្មានពាក្យណាមួយដែលបញ្ចេញឱ្យឃើញទស្សនៈ ឬអាកប្បកិរិយារបស់ពួកគេចំពោះបញ្ហានោះឡើយ។ ពាក្យសម្ដីទាំងអស់របស់ពួកគេ សុទ្ធតែមានអន្ទាក់ ការល្បួង និងការញុះញង់លាក់កំបាំង។ តើនេះជានិស្ស័យអ្វី? (ទុច្ចរិត។) ទុច្ចរិតខ្លាំងណាស់! តើមានការពាក់ព័ន្ធនឹងល្បិចកលដែរឬទេ? អន្ទាក់ ការល្បួង និងការញុះញង់ដែលពួកគេបង្កើតឡើងទាំងនេះ ត្រូវបានហៅថាល្បិចកល។ នេះគឺជាលក្ខណៈទូទៅរបស់មនុស្សដែលមានសារជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើលក្ខណៈទូទៅនេះបង្ហាញចេញយ៉ាងដូចម្ដេច? ពួកគេរាយការណ៍តែដំណឹងល្អ តែមិនរាយការណ៍ដំណឹងអាក្រក់ និយាយតែពាក្យពីរោះៗ និយាយរអាក់រអួល ពួកគេលាក់បាំងអត្ថន័យពិតខ្លះៗ ពួកគេនិយាយឱ្យគេវង្វេង ពួកគេនិយាយស្រពេចស្រពិល ហើយពាក្យសម្ដីរបស់ពួកគេបង្កប់នូវការល្បួង។ រឿងទាំងអស់នេះសុទ្ធតែជាអន្ទាក់ ហើយសុទ្ធតែជាមធ្យោបាយនៃល្បិចកល។
ពួកទទឹងនឹងព្រះគ្រីស្ទភាគច្រើនបង្ហាញពីការបង្ហាញចេញទាំងនេះ ហើយនិយាយ និងប្រព្រឹត្តតាមរបៀបនេះឯង។ ប្រសិនបើអ្នករាល់គ្នាទាក់ទងជាមួយពួកគេក្នុងរយៈពេលយូរ តើអ្នករាល់គ្នាអាចញែកដឹងរឿងនេះបានដែរឬទេ? តើអាចមើលធ្លុះពួកគេបានដែរឬទេ? ទីមួយ អ្នកត្រូវតែកំណត់ថាតើពួកគេជាមនុស្សស្មោះត្រង់ឬអត់។ មិនថាពួកគេទាមទារឱ្យអ្នកដទៃធ្វើជាមនុស្សស្មោះត្រង់ និងនិយាយពាក្យពិតខ្លាំងប៉ុនណាក៏ដោយ អ្នកត្រូវតែមើលថាតើពួកគេផ្ទាល់ជាមនុស្សស្មោះត្រង់ដែរឬទេ តើពួកគេកំពុងស្វែងរក ដើម្បីក្លាយជាមនុស្សស្មោះត្រង់ដែរឬទេ ហើយតើទស្សនៈ និងអាកប្បកិរិយារបស់ពួកគេចំពោះមនុស្សស្មោះត្រង់មានលក្ខណៈបែបណា។ ត្រូវមើលថាតើពួកគេមានអារម្មណ៍ខ្ពើមរអើម ស្អប់ខ្ពើម និងរើសអើងមនុស្សស្មោះត្រង់នៅក្នុងក្រអៅបេះដូងរបស់ពួកគេ ឬមួយក៏ពួកគេក៏ចង់ក្លាយជាមនុស្សស្មោះត្រង់នៅក្នុងចិត្តដែរ ប៉ុន្តែយល់ថាវាពិបាក និងជួបឧបសគ្គក្នុងការធ្វើបែបនេះ ដូច្នេះហើយទើបមិនអាចសម្រេចវាបាន។ អ្នកត្រូវតែស្វែងយល់ថាតើមួយណានៃស្ថានភាពទាំងនេះជាស្ថានភាពរបស់ពួកគេ។ តើអ្នកអាចញែកដឹងរឿងនេះបានទេ? ក្នុងរយៈពេលខ្លី អ្នកប្រហែលជាមិនអាចធ្វើបែបនេះបានទេ ពីព្រោះប្រសិនបើវិធីសាស្ត្រល្បិចកលរបស់ពួកគេឆ្លាតវៃ អ្នកប្រហែលជាមិនអាចមើលធ្លុះពួកគេឡើយ។ ទោះជាយ៉ាងណាក៏ដោយ យូរៗទៅ មនុស្សគ្រប់គ្នានឹងអាចមើលធ្លុះពួកគេមិនខាន ពួកគេមិនអាចលាក់បាំងការពិតអំពីខ្លួនឯងជារៀងរហូតបានឡើយ។ វាប្រៀបដូចជារបៀបដែលនាគដ៏ធំមានសម្បុរក្រហមតែងតែនិយាយថាខ្លួនកំពុង «បម្រើប្រជាជន» និង «ធ្វើជាអ្នកបម្រើសាធារណៈរបស់ប្រជាជន» អ៊ីចឹង។ ប៉ុន្តែសព្វថ្ងៃនេះ តើនរណានៅតែជឿថាវាជាគណបក្សរបស់ប្រជាជនទៀត? តើនរណានៅតែជឿថាវាកំពុងធ្វើការសម្រេចចិត្តក្នុងនាមប្រជាជនទៀត? គ្មាននរណាម្នាក់ជឿរឿងនោះទៀតទេ តើមែនទេ? ដំបូងឡើយ ប្រជាជនមានការរំពឹងទុកក្នុងផ្លូវល្អ ដោយគិតថាមានគណបក្សកុម្មុយនីស្ត ពួកគេអាចផ្លាស់ប្ដូរវាសនារបស់ខ្លួន និងក្លាយជាម្ចាស់ការបាន ថាវានឹងបម្រើប្រជាជន និងធ្វើជាអ្នកបម្រើសាធារណៈរបស់ពួកគេ។ ប៉ុន្តែសព្វថ្ងៃនេះ តើនរណានៅតែជឿពាក្យសម្ដីអារក្សរបស់វាទៀត? តើមនុស្សវាយតម្លៃវាយ៉ាងដូចម្ដេចនៅពេលនេះ? វាបានក្លាយជាសត្រូវសាធារណៈរបស់ប្រជាជនទៅហើយ។ ដូច្នេះ តើវាប្រែពីការធ្វើជាអ្នកបម្រើសាធារណៈ ទៅជាសត្រូវសាធារណៈដោយរបៀបណា? តាមរយៈសកម្មភាពរបស់វា និងដោយការប្រៀបធៀបសកម្មភាពរបស់វាទៅនឹងពាក្យសម្ដីរបស់វា មនុស្សបានរកឃើញថារាល់អ្វីដែលវាបាននិយាយ គ្រាន់តែជាការកុហកបោកបញ្ឆោត ការភូតភរនិងជាពាក្យសម្ដីដែលមានបំណងលាបពណ៌ឱ្យខ្លួនឯងមើលទៅល្អប៉ុណ្ណោះ។ វានិយាយពាក្យដែលពីរោះស្ដាប់បំផុត ប៉ុន្តែបែរជាធ្វើរឿងដែលអាក្រក់បំផុតទៅវិញ។ ពួកទទឹងនឹងព្រះគ្រីស្ទក៏បែបនេះដែរ។ ឧទាហរណ៍ ពួកគេប្រាប់បងប្អូនប្រុសស្រីថា៖ «អ្នករាល់គ្នាគួរតែបំពេញភារកិច្ចដោយស្មោះត្រង់ គឺកុំបណ្ដោយឱ្យភារកិច្ចទាំងនោះត្រូវលាយឡំដោយភាពមិនបរិសុទ្ធផ្ទាល់ខ្លួនឡើយ។» ប៉ុន្តែសាកគិតមើល៍ តើពួកគេផ្ទាល់ប្រព្រឹត្តតាមរបៀបនេះដែរឬទេ? នៅពេលដែលអ្នកស្នើអ្វីមួយទៅពួកគេ គ្រាន់តែអ្នកបញ្ចេញឱ្យដឹងមតិយោបល់របស់អ្នកបន្តិច ពួកគេនឹងមិនយល់ស្រប ឬទទួលយកវាឡើយ។ នៅពេលដែលផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ះទង្គិចជាមួយនឹងភារកិច្ចរបស់ពួកគេ ឬផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេប្រជែងយកផលចំណេញគ្រប់យ៉ាង ហើយមិនព្រមលះបង់សូម្បីតែបន្តិចឡើយ។ សាកគិតអំពីឥរិយាបថរបស់ពួកគេ បន្ទាប់មកប្រៀបធៀបវាទៅនឹងអ្វីដែលពួកគេនិយាយ។ តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះ? ពាក្យសម្ដីរបស់ពួកគេស្ដាប់ទៅពីរោះ ប៉ុន្តែសុទ្ធតែជាការភូតភរដែលមានបំណងបោកបញ្ឆោតមនុស្ស។ នៅពេលដែលពួកគេរៀបចំផែនការ និងតស៊ូដណ្ដើមយកផលប្រយោជន៍របស់ពួកគេ ឥរិយាបថ ក៏ដូចជាចេតនា មធ្យោបាយ និងវិធីសាស្ត្រនៃសកម្មភាពរបស់ពួកគេ សុទ្ធតែជារឿងពិតប្រាកដគឺវាមិនមែនជារឿងក្លែងក្លាយឡើយ។ ដោយផ្អែកលើរឿងទាំងនេះ អ្នកអាចទទួលបានការញែកដឹងខ្លះៗអំពីពួកទទឹងនឹងព្រះគ្រីស្ទ។
ពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ការកុហក និងល្បិចកល ចុះតើពួកគេចូលចិត្តអ្វីទៀត? ពួកគេចូលចិត្តយុទ្ធសាស្ត្រ ផែនការអាក្រក់ និងល្បិចកល។ ពួកគេធ្វើការស្របតាមទស្សនៈវិជ្ជារបស់សាតាំង ដោយមិនដែលស្វែងរកសេចក្ដីពិតឡើយ គឺពឹងផ្អែកទាំងស្រុងលើការកុហក និងល្បិចកល ព្រមទាំងប្រើប្រាស់ផែនការអាក្រក់ និងល្បិចកល។ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតបានច្បាស់លាស់យ៉ាងណាក៏ដោយ ទោះបីជាពួកគេងក់ក្បាលទទួលស្គាល់ក៏ដោយ ក៏ពួកគេនឹងមិនប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងប្រឹងប្រែងគិតរកវិធី និងប្រព្រឹត្តដោយប្រើផែនការអាក្រក់ និងល្បិចកល។ វាមិនសំខាន់ទេថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតបានច្បាស់លាស់កម្រិតណា វាហាក់ដូចជាពួកគេមិនអាចយល់វាបានឡើយ ពួកគេគ្រាន់តែធ្វើរឿងរ៉ាវតាមរបៀបដែលពួកគេសុខចិត្តធ្វើ តាមរបៀបដែលពួកគេចង់ធ្វើ និងតាមរបៀបណាដែលស្ថិតក្នុងផលប្រយោជន៍ផ្ទាល់ខ្លួនដល់ពួកគេប៉ុណ្ណោះ។ ពួកគេនិយាយយ៉ាងរលូន ដោយលាក់បាំងមុខមាត់ពិត និងលក្ខណៈពិតរបស់ពួកគេ បោកបញ្ឆោត និងប្រើល្បិចកលលើមនុស្ស ហើយនៅពេលដែលអ្នកដទៃចាញ់បោក ពួកគេមានអារម្មណ៍ត្រេកអរ ហើយមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេក៏ត្រូវបានបំពេញ។ នេះគឺជាវិធីសាស្ត្រ និងការប្រព្រឹត្តជាប់លាប់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ចំពោះមនុស្សស្មោះត្រង់ដែលនិយាយត្រង់ៗ ដែលនិយាយដោយស្មោះត្រង់ និងប្រកបគ្នាដោយបើកចំហអំពីភាពអវិជ្ជមាន ភាពទន់ខ្សោយ និងសភាពបះបោររបស់ខ្លួន ហើយដែលនិយាយចេញពីបេះដូង ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ខ្ពើមរអើម និងរើសអើងពួកគេនៅក្នុងចិត្ត។ ពួកគេចូលចិត្តមនុស្សដែល និយាយដោយវៀចវេរ និងបោកបញ្ឆោត ហើយមិនអនុវត្តសេចក្ដីពិត ដូចជាពួកគេដែរ។ នៅពេលដែលជួបមនុស្សបែបនេះ ពួកគេមានអារម្មណ៍ត្រេកអរនៅក្នុងចិត្ត ហាក់ដូចជាបានរកឃើញមនុស្សដែលដូចខ្លួនអ៊ីចឹង។ ពួកគេលែងបារម្ភថាអ្នកដទៃពូកែជាងខ្លួន ឬអាចញែកដឹងពួកគេបានទៀតហើយ។ តើនេះមិនមែនជាការបង្ហាញចេញនៃធម្មជាតិដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើវាមិនអាចបង្ហាញថាពួកគេទុច្ចរិតទេឬអី? (មែនហើយ អាចបង្ហាញបាន។) ហេតុអ្វីបានជារឿងទាំងនេះអាចបញ្ជាក់ថាពួកទទឹងនឹងព្រះគ្រីស្ទទុច្ចរិត? របស់វិជ្ជមាន និងសេចក្ដីពិត គឺជាអ្វីដែលភាវៈដែលព្រះបានបង្កើតដែលមាន តម្រិះប្រកបដោយវិចារណញ្ញាណ និងមានមនសិការណាមួយ គួរតែស្រឡាញ់។ ទោះជាយ៉ាងនេះក្តី ចំពោះពួកទទឹងនឹងព្រះគ្រីស្ទវិញ ពួកគេចាត់ទុករឿងវិជ្ជមានទាំងនេះថាជារឿងគួរឱ្យធុញទ្រាន់ និងជាបន្លាក្នុងភ្នែករបស់ពួកគេ។ នរណាដែលគោរពតាម ឬអនុវត្តរឿងទាំងនោះ នឹងក្លាយជាសត្រូវរបស់ពួកគេ ហើយពួកគេ ប្រទូសរ៉ាយចំពោះបុគ្គលបែបនេះ។ តើនេះមិនស្រដៀងនឹងធម្មជាតិនៃការប្រទូសរ៉ាយរបស់សាតាំងចំពោះយ៉ូបទេឬអី? (មែនហើយ។) វាគឺជាធម្មជាតិដូចគ្នា ជានិស្ស័យដូចគ្នានឹងសាតាំង និងជាសារជាតិដូចគ្នា។ ធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទមានប្រភពមកពីសាតាំង ហើយពួកគេស្ថិតក្នុងប្រភេទដូចគ្នានឹងសាតាំងដែរ។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាបក្ខពួករបស់សាតាំង។ តើសម្ដីនេះហួសហេតុពេកឬទេ? មិនហួសហេតុទាល់តែសោះ វាត្រឹមត្រូវទាំងស្រុង។ ហេតុអ្វី? ពីព្រោះពួកទទឹងនឹងព្រះគ្រីស្ទមិនស្រឡាញ់របស់វិជ្ជមានឡើយ។ ពួកគេចូលចិត្តប្រើល្បិចកល ចូលចិត្តការកុហក រូបរាងបោកបញ្ឆោត និងការធ្វើពុត។ ប្រសិនបើនរណាម្នាក់លាតត្រដាងមុខមាត់ពិតរបស់ពួកគេ តើពួកគេអាចចុះចូល និងទទួលយកវាដោយក្ដីរីករាយបានដែរឬទេ? ពួកគេមិនត្រឹមតែមិនអាចទទួលយកវាបានប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបដោយការស្តីប្រមាថយ៉ាងខ្លាំងទៀតផង។ មនុស្សដែលនិយាយការពិត ឬលាតត្រដាងមុខមាត់ពិតរបស់ពួកគេ នឹងធ្វើឱ្យពួកគេខឹងសម្បា និងផ្ទុះកំហឹងយ៉ាងខ្លាំង។ ឧទាហរណ៍ អាចនឹងមានអាទទឹងនឹងព្រះគ្រីស្ទម្នាក់ដែលពូកែធ្វើពុតណាស់។ មនុស្សគ្រប់គ្នាមើលឃើញថាគេជាមនុស្សល្អ៖ មានក្ដីស្រឡាញ់ ចេះអាណិតអាសូរមនុស្ស ចេះយល់ពីការលំបាករបស់អ្នកដទៃ ហើយជារឿយៗគាំទ្រ និងជួយដល់អស់អ្នកដែលទន់ខ្សោយ និងអវិជ្ជមាន។ រាល់ពេលដែលអ្នកដទៃមានការលំបាកណាមួយ គេអាចបង្ហាញការគិតគូរ និងអត់ទោសឱ្យបាន។ នៅក្នុងចិត្តរបស់មនុស្ស អាទទឹងនឹងព្រះគ្រីស្ទម្នាក់នេះអស្ចារ្យជាងព្រះជាម្ចាស់ទៅទៀត។ ចំពោះបុគ្គលដែលធ្វើពុតជាមានគុណធម៌នេះ ប្រសិនបើអ្នកលាតត្រដាងពីការធ្វើពុត និងការបោកប្រាស់របស់គេ ប្រសិនបើអ្នកប្រាប់គេពីការពិត តើគេអាចទទួលយកវាបានដែរឬទេ? គេមិនត្រឹមតែមិនទទួលយកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាប់ផ្ដើមបង្កើនការធ្វើពុត និងការបោកប្រាស់របស់គេថែមទៀតផង។ ប្រាប់ខ្ញុំមើល ប្រសិនបើអ្នកលាតត្រដាងពីការបោកប្រាស់របស់ពួកផារិស៊ី នៅពេលដែលគេកាន់បទគម្ពីរទៅកាច់ជ្រុងផ្លូវដើម្បីអធិដ្ឋាន និងអានឱ្យអ្នកដទៃឮ ហើយអ្នកប្រាប់គេថាគេកំពុងធ្វើបែបនេះដើម្បីសម្តែង តើគេនឹងសារភាពចំពោះអ្វីដែលអ្នកបាននិយាយដែរឬទេ? តើគេនឹងទទួលយកវាដោយក្ដីរីករាយដែរឬទេ? តើគេនឹងឆ្លុះបញ្ចាំងពីពាក្យសម្ដីរបស់អ្នកដែរឬទេ? តើគេអាចទទួលស្គាល់ថាអ្វីដែលគេកំពុងធ្វើគឺជាការបោកប្រាស់ និងល្បិចកលដែរឬទេ? តើគេអាចឆ្លុះបញ្ចាំងពីខ្លួនឯង ប្រែចិត្ត ហើយមិនប្រព្រឹត្តបែបនេះទៀតបានដែរឬទេ? ដាច់ខាតគឺមិនអាចឡើយ។ ប្រសិនបើអ្នកបន្តនិយាយថា៖ «សកម្មភាពរបស់អ្នកកំពុងតែបំភាន់មនុស្ស ហើយអ្នកនឹងទៅនរក ព្រមទាំងត្រូវបានដាក់ទោស» តើនោះមិនមែនជាការនិយាយការពិតទេឬអី? (មែនហើយ។) វាគឺជាការនិយាយការពិត។ តើពួកគេនឹងទទួលយកវាដែរឬទេ? ទេ ពួកគេនឹងខឹងសម្បាភ្លាមៗ ហើយនិយាយថា៖ «ថាម៉េច? អ្នកកំពុងនិយាយថាខ្ញុំនឹងទៅនរក ហើយត្រូវបានដាក់ទោសឬ? ពិតជាគួរឱ្យអស់សំណើចណាស់! ខ្ញុំជឿលើព្រះ មិនមែនជឿលើអ្នកទេ! ពាក្យសម្ដីរបស់អ្នកគ្មានន័យអ្វីឡើយ!» តើវាចប់ត្រឹមហ្នឹងឬ? តើពួកគេនឹងធ្វើអ្វីបន្តទៀត? ពួកគេនឹងបន្តនិយាយថា៖ «ខ្ញុំបានធ្វើដំណើរគ្រប់ទិសទី ផ្សាយដំណឹងល្អដល់មនុស្សជាច្រើន ទទួលបានផ្លែផ្កាយ៉ាងច្រើន លីឈើឆ្កាងយ៉ាងច្រើន ហើយខ្ញុំបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងគុក—នែក្មេងតូច នៅពេលខ្ញុំបានចាប់ផ្ដើមជឿលើព្រះអម្ចាស់ អ្នកនៅតែក្នុងពោះម្ដាយរបស់អ្នកនៅឡើយទេ!» ធម្មជាតិរបស់ពួកគេត្រូវបានលាតត្រដាងហើយ តើមែនទេ? តើពួកគេមិនមែនអធិប្បាយពីការអត់ធ្មត់ និងការអត់ឱនទេឬអីចុះហេតុអ្វីបានជាពួកគេមិនអាចអត់ឱននឹងរឿងតូចតាចនេះបានទៅវិញ? ហេតុអ្វីបានជាពួកគេមិនអាចអត់ឱនបាន? ពីព្រោះអ្នកបាននិយាយការពិត អ្នកបានលាតត្រដាងពីអត្តសញ្ញាណពិតរបស់គេ ហើយ គេគ្មានគោលដៅឡើយ។ តើគេនៅតែអាចអត់ឱននឹងរឿងនេះបានទៀតឬទេ? ប្រសិនបើពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេ ប្រសិនបើពួកគេដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែអាចទទួលយកសេចក្ដីពិតបាន ហើយពួកគេក៏បង្ហាញការបង្ហាញចេញនូវការធ្វើពុតដែរ តើពួកគេនឹងធ្វើអ្វី ប្រសិនបើអ្នកលាតត្រដាងពីការធ្វើពុតរបស់ពួកគេ? ពួកគេប្រហែលជាមិនឆ្លុះបញ្ចាំងពីខ្លួនឯងភ្លាមៗនោះទេ ហើយការនិយាយថាពួកគេធ្វើបែបនេះ អាចស្ដាប់ទៅមិនប្រាកដប្រជា និងទទេ។ ទោះជាយ៉ាងនេះក្តី ប្រតិកម្មដំបូងរបស់មនុស្សធម្មតាភាគច្រើននៅពេលឮបែបនេះ គឺពួកគេមានអារម្មណ៍ឈឺចាប់ចាក់ដោតក្នុងបេះដូង។ តើការឈឺចាប់ចាក់ដោតនេះបញ្ជាក់ពីអ្វី? វាមានន័យថា ពួកគេរងផលប៉ះពាល់ដោយអ្វីដែលបានឮ ពួកគេមិននឹកស្មានថាមាននរណាម្នាក់ហ៊ានធ្វើសកម្មភាពដោយមិនគិតមុខក្រោយ ហ៊ាននិយាយការពិត និងថ្កោលទោសពួកគេនៅចំពោះមុខបែបនេះសោះគឺពាក្យសម្ដីទាំងនេះគឺជារឿងដែលពួកគេមិននឹកស្មានដល់ និងមិនធ្លាប់ឮពីមុនមកឡើយ។ លើសពីនេះទៅទៀត ពួកគេមានអារម្មណ៍ខ្មាសអៀន និងចង់រក្សាមុខមាត់។ នៅពេលដែលពួកគេគិតពិចារណាពីការដែលអ្នកប្រាប់ពួកគេថា ការឈរនៅកាច់ជ្រុងផ្លូវដើម្បីអធិដ្ឋាន និងអានបទគម្ពីរ គឺជាការបំភាន់មនុស្ស បន្ទាប់ពីការពិនិត្យពិច័យខ្លួនឯង ពួកគេរកឃើញថាការធ្វើបែបនេះ ពិតជាដើម្បីបង្ហាញមនុស្សថាតើពួកគេស្មោះស្ម័គ្រប៉ុនណា តើពួកគេស្រឡាញ់ព្រះអម្ចាស់ខ្លាំងប៉ុនណា និង តើពួកគេអាចទ្រាំទ្របានច្រើនប៉ុនណា ថាវាគឺជាការធ្វើពុត ហើយអ្វីដែលអ្នកបាននិយាយគឺជាការពិត។ ពួកគេរកឃើញថា ប្រសិនបើនៅតែបន្តប្រព្រឹត្តបែបនេះទៀត ពួកគេនឹងមិនអាចបង្ហាញមុខឱ្យអ្នកដទៃឃើញបានឡើយ។ ពួកគេមានអារម្មណ៍ខ្មាសអៀន ហើយដោយសារអារម្មណ៍ខ្មាសអៀននោះ ពួកគេប្រហែលជាអាចទប់ចិត្តខ្លួនឯងបានខ្លះៗ ហើយបញ្ឈប់អំពើអាក្រក់ ឬសកម្មភាពដែលឥតអៀនខ្មាស និងធ្វើឱ្យបាត់បង់មុខមាត់របស់ខ្លួន។ តើវាមានន័យយ៉ាងណា នៅពេលដែលពួកគេលែងបន្តប្រព្រឹត្តបែបនេះទៀត? វាសបញ្ជាក់ពីតម្រុយនៃការប្រែចិត្ត។ វាមិនប្រាកដថាពួកគេនឹងប្រែចិត្តជាដាច់ខាតនោះទេ ប៉ុន្តែយ៉ាងហោចណាស់ក៏មានលទ្ធភាពនៃការប្រែចិត្តដែរ ដែលនេះល្អជាងពួកទទឹងនឹងព្រះគ្រីស្ទ និងពួកផារិស៊ីឆ្ងាយណាស់។ តើអ្វីដែលធ្វើឱ្យវាល្អជាង? ពីព្រោះពួកគេមានមនសិការ និងអារម្មណ៍ខ្មាសអៀន ពាក្យសម្ដីលាតត្រដាងរបស់អ្នកដទៃចាក់ដោតបេះដូងរបស់ពួកគេ។ ទោះបីជាពួកគេអាចមានអារម្មណ៍ខ្មាសអៀន និងមានអារម្មណ៍ថាប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ខ្លួនក៏ដោយ យ៉ាងហោចណាស់ ពួកគេអាចទទួលស្គាល់ថាពាក្យសម្ដីទាំងនេះគឺត្រឹមត្រូវ។ ទោះបីជាពួកគេមិនអាចរក្សាមុខមាត់បានក៏ដោយ ក៏នៅក្នុងជម្រៅចិត្ត ពួកគេបានទទួលស្គាល់ និងចុះចូលនឹងពាក្យសម្ដីទាំងនោះ ដោយទទួលយកវារួចទៅហើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទខុសគ្នាយ៉ាងដូចម្ដេច? ហេតុអ្វីបានជាយើងនិយាយថាពួកទទឹងនឹងព្រះគ្រីស្ទ ទុច្ចរិត? សេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ស្ថិតនៅត្រង់ថា នៅពេលដែលពួកគេឮអ្វីដែលត្រឹមត្រូវ ពួកគេមិនត្រឹមតែមិនអាចទទួលយកវាបានប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេថែមទាំងស្អប់វាទៀតផង។ បន្ថែមពីនេះ ពួកគេងាកទៅរកវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ ដោយស្វែងរកលេស ហេតុផល និងកត្តាសត្យានុម័តផ្សេងៗ ដើម្បីការពារ និងដោះសាឱ្យខ្លួនឯង។ តើពួកគេមានគោលបំណងសម្រេចនូវអ្វី? ពួកគេមានគោលបំណងបំប្លែងរឿងអវិជ្ជមានឱ្យទៅជារឿងវិជ្ជមាន និងរឿងវិជ្ជមានឱ្យទៅជារឿងអវិជ្ជមានគឺពួកគេចង់បង្វែរស្ថានការណ៍។ តើនេះមិនទុច្ចរិតទេឬអី? ពួកគេគិតថា៖ «ទោះបីជាអ្នកនិយាយត្រូវកម្រិតណា ឬពាក្យសម្ដីរបស់អ្នកស្របតាមសេចក្ដីពិតកម្រិតណាក៏ដោយ តើអ្នកអាចទប់ទល់នឹងអណ្ដាតប្រាក់របស់ខ្ញុំបានដែរឬទេ? ទោះបីជារាល់ពាក្យសម្ដីដែលខ្ញុំនិយាយ សុទ្ធតែជាការកុហក បោកបញ្ឆោត និងបំភាន់យ៉ាងច្បាស់ក្រឡែតក៏ដោយ ក៏ខ្ញុំនៅតែបដិសេធ និងថ្កោលទោសអ្វីដែលអ្នកនិយាយដដែល។» តើនេះមិនទុច្ចរិតទេឬអី? ពិតណាស់ នេះគឺទុច្ចរិត។ តើអ្នកគិតថា ពួកទទឹងនឹងព្រះគ្រីស្ទ នៅពេល ឃើញមនុស្សល្អ ពួកគេមិនចាត់ទុកអ្នកទាំងនោះជាមនុស្សស្មោះត្រង់នៅក្នុងចិត្តទេឬអី? ពួកគេចាត់ទុកអ្នកទាំងនោះជាមនុស្សស្មោះត្រង់ និងជាអ្នកដេញតាមសេចក្ដីពិតមែន ប៉ុន្តែតើពួកគេឱ្យនិយមន័យភាពស្មោះត្រង់ និងការដេញតាមសេចក្ដីពិតយ៉ាងដូចម្ដេច? ពួកគេគិតថាមនុស្សស្មោះត្រង់គឺជាមនុស្សល្ងង់ខ្លៅ។ ពួកគេមានអារម្មណ៍ខ្ពើមរអើម ស្អប់ខ្ពើម និងប្រទូសរ៉ាយចំពោះការដេញតាមសេចក្ដីពិត។ ពួកគេជឿថាវាជារឿងក្លែងក្លាយ ថាគ្មាននរណាម្នាក់អាចល្ងង់ខ្លៅដល់ថ្នាក់លះបង់អ្វីៗគ្រប់យ៉ាងដើម្បីដេញតាមសេចក្ដីពិត និយាយអ្វីគ្រប់យ៉ាងប្រាប់គ្រប់គ្នា ហើយប្រគល់អ្វីៗគ្រប់យ៉ាងថ្វាយព្រះជាម្ចាស់នោះទេ។ គ្មាននរណាម្នាក់ល្ងង់ខ្លៅបែបនោះឡើយ។ ពួកគេមានអារម្មណ៍ថាសកម្មភាពទាំងអស់នេះសុទ្ធតែជារឿងក្លែងក្លាយ ហើយពួកគេមិនជឿលើរឿងណាមួយឡើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទជឿថាព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដា និងសុចរិតដែរឬទេ? (ពួកគេមិនជឿទេ។) ដូច្នេះ ពួកគេគូសសញ្ញាសួរនៅពីក្រោយរឿងទាំងអស់នេះនៅក្នុង ចិត្តរបស់ពួកគេ។ តើនេះមានន័យយ៉ាងណា? តើយើងបកស្រាយគំនរសញ្ញាសួរនេះយ៉ាងដូចម្ដេច? ពួកគេមិនត្រឹមតែសង្ស័យ ឬចោទសួរវាប៉ុណ្ណោះទេ នៅទីបញ្ចប់ ពួកគេក៏បដិសេធវា ហើយមានគោលបំណងបង្វែរស្ថានការណ៍ផងដែរ។ តើខ្ញុំចង់មានន័យយ៉ាងណាចំពោះការបង្វែរស្ថានការណ៍? ពួកគេគិតថា៖ «តើមានប្រយោជន៍អ្វីដែលត្រូវធ្វើជាមនុស្សយុត្តិធម៌យ៉ាងនេះ? ប្រសិនបើការកុហកត្រូវបាននិយាយដដែលៗមួយពាន់ដង វានឹងក្លាយជាការពិត។ ប្រសិនបើគ្មាននរណាម្នាក់និយាយការពិតទេ នោះវាមិនមែនជាការពិតឡើយ ហើយវាក៏គ្មានប្រយោជន៍អ្វីដែរគឺវាគ្រាន់តែជាការកុហកប៉ុណ្ណោះ!» តើនេះមិនមែនជាការបំប្លែងខុសឱ្យទៅជាត្រូវទេឬអី? នេះគឺជាសេចក្តីទុច្ចរិតរបស់សាតាំងគឺការបំភ្លៃការពិត និងការបំប្លែងខុសឱ្យទៅជាត្រូវពោលគឺនេះគឺជាអ្វីដែលពួកគេចូលចិត្ត។ ពួកទទឹងនឹងព្រះគ្រីស្ទពូកែខាងការធ្វើពុត និងល្បិចកលណាស់។ អ្វីដែលពួកគេពូកែ គឺច្បាស់ណាស់ថាមានជាប់ពីកំណើតនៅក្នុងស្នូលរបស់ពួកគេ ហើយអ្វីដែលមានជាប់ពីកំណើតនៅក្នុងស្នូលរបស់ពួកគេ គឺពិតប្រាកដណាស់ជាអ្វីដែលមាននៅក្នុងសារជាតិធម្មជាតិរបស់ពួកគេ។ លើសពីនេះទៅទៀត វាគឺជាអ្វីដែលពួកគេប្រាថ្នាចង់បាន និងស្រឡាញ់ ហើយវាក៏ជាច្បាប់សម្រាប់របៀបដែលពួកគេរស់រានមានជីវិតនៅក្នុងលោកីយ៍នេះផងដែរ។ ពួកគេជឿលើពាក្យពោលថា «មនុស្សល្អអាយុខ្លី ចំណែកឯមនុស្សអាក្រក់អាយុវែង» «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់» «ជោគវាសនារបស់មនុស្សស្ថិតនៅក្នុងដៃរបស់ពួកគេផ្ទាល់» «មនុស្សនឹងយកឈ្នះលើធម្មជាតិ» ជាដើម។ តើមានសេចក្តីថ្លែងណាមួយក្នុងចំណោមសេចក្តីថ្លែងទាំងនេះ ស្របតាមភាពជាមនុស្ស ឬច្បាប់ធម្មជាតិដែលមនុស្សធម្មតាអាចយល់ដឹងបានដែរឬទេ? គ្មានសូម្បីតែមួយ។ ចុះហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តពាក្យពោល អារក្សរបស់សាតាំងទាំងនេះខ្លាំងម៉្លេះ ថែមទាំងចាត់ទុកវាជាបាវចនារបស់ខ្លួនទៀតផង? គេអាចនិយាយបានត្រឹមតែថា គឺដោយសារតែធម្មជាតិរបស់ពួកគេទុច្ចរិតពេកហើយ។
មានអ្នកដឹកនាំពួកជំនុំម្នាក់ ដែលខ្ញុំបានទាក់ទងពីរបីដង ក្នុងរយៈពេលប្រហែលមួយឆ្នាំ។ ពួកយើងមានឱកាសជួបគ្នាជាច្រើនដង ប៉ុន្តែការសន្ទនារបស់យើងមានកម្រិត ពីព្រោះគាត់មិនមែនជាមនុស្សដែលនិយាយដោយសេរីឡើយ។ តើពាក្យថា «មិនមែនជាមនុស្សដែលនិយាយដោយសេរី» មានន័យដូចម្ដេច? វាមានន័យថា គាត់មិនសូវនិយាយស្ដីច្រើននោះទេ សូម្បីតែពេលដែលអ្នកសួរគាត់ក៏ដោយ។ ចុះ តើគាត់បែបនេះដែរឬទេ នៅពេលទាក់ទងជាមួយអ្នកដទៃនៅក្នុងពួកជំនុំ? មានស្ថានភាពពីរយ៉ាង។ ជាមួយអ្នកដែលមានគំនិតដូចគ្នា គាត់មានរឿងនិយាយច្រើនណាស់។ ប៉ុន្តែ ជាមួយអ្នកដែលមិនមានគំនិតដូចគ្នាវិញ គាត់ប្រុងប្រយ័ត្ន ហើយមិនសូវនិយាយដោយសេរីឡើយ។ ក្រោយមក ខ្ញុំបានសន្និដ្ឋានថា ក្នុងអំឡុងពេលដែលខ្ញុំទាក់ទងជាមួយគាត់ គាត់បាននិយាយពាក្យសម្ដី «ដែលដក់ជាប់ចិត្ត» សរុបចំនួនប្រាំឃ្លា។ គាត់មិនសូវនិយាយដោយសេរីទេ ហើយនៅពេលដែលគាត់និយាយអ្វីមួយ វាក្លាយជាពាក្យសម្ដី «ដែដែលដក់ជាប់ចិត្ត» មួយឃ្លា។ តើនេះជាមនុស្សប្រភេទណាទៅ? តើយើងអាចហៅគាត់ថាជា «បុគ្គលឆ្នើម» បានដែរឬទេ? វាជារឿងធម្មតាណាស់សម្រាប់ពួកអ្នកដឹកនាំ ឬពួកអ្នកធ្វើការនៅពួកជំនុំ ក្នុងការទាក់ទងមកខ្ញុំ និងពិភាក្សាអំពីបញ្ហានានា តើមិនដូច្នឹងទេឬអី? ប៉ុន្តែ មនុស្សម្នាក់នេះគឺប្លែកពីគេ។ គាត់និយាយតែប្រាំឃ្លាប៉ុណ្ណោះ ជាប្រាំឃ្លា «ដែលដក់ជាប់ចិត្ត» មិនគួរឱ្យជឿ។ ចូរស្ដាប់ពីអ្វីដែលធ្វើឱ្យពាក្យសម្ដីទាំងនេះក្លាយជាពាក្យ «ដែលដក់ជាប់ចិត្ត» យ៉ាងនេះចុះ។ ឃ្លានីមួយៗរបស់គាត់ សុទ្ធតែមានបរិបទរៀងៗខ្លួន និងមានរឿងរ៉ាវតូចមួយនៅពីក្រោយវា។ ចូរយើងចាប់ផ្ដើមពីប្រភពដើមនៃឃ្លាទីមួយរបស់គាត់។
នៅក្នុងពួកជំនុំដែលត្រូវបានដឹកនាំដោយអ្នកដឹកនាំម្នាក់នេះ មានមនុស្សអាក្រក់ម្នាក់បានធ្វើរឿងអាក្រក់មួយចំនួន និងបានរំខានដល់កិច្ចការរបស់ពួកជំនុំ។ អ្នកគ្រប់គ្នាឃើញថាគាត់ជាមនុស្សអាក្រក់ ដូច្នេះ ពួកគេក៏បានចាប់ផ្ដើមប្រកបគ្នា និងពិភាក្សាអំពីគាត់។ ប្រសិនបើត្រូវបណ្ដេញ និងបញ្ជូនគាត់ចេញ នោះត្រូវតែមានការជូនដំណឹងអំពីគាត់នៅក្នុងពួកជំនុំ ដើម្បីឱ្យអ្នកគ្រប់គ្នាបានដឹងពីរឿងអាក្រក់ដែលគាត់បានធ្វើ និងមូលហេតុដែលគាត់ត្រូវបានកំណត់លក្ខណៈជាមនុស្សអាក្រក់ ហើយត្រូវបានបញ្ជូនចេញ។ ខណៈពេលរឿងអាក្រក់ខ្លះៗដែលមនុស្សអាក្រក់នោះបានធ្វើ កំពុងត្រូវបានលាតត្រដាង អ្នកដឹកនាំម្នាក់នេះ ដែលជាធម្មតាមិនសូវនិយាយស្ដី ក៏ស្រាប់តែបាននិយាយឡើងថា៖ «គាត់មានចេតនាល្អទេ»។ តើគាត់យល់ឃើញយ៉ាងណា ចំពោះមនុស្សអាក្រក់ដែលធ្វើរឿងអាក្រក់ទាំងនោះ និងរំខានដល់កិច្ចការរបស់ពួកជំនុំនោះ? «បុគ្គលនេះមានចេតនាល្អទេ»។ គាត់បានជឿថា រឿងអាក្រក់ដែលមនុស្សអាក្រក់ម្នាក់ធ្វើ គឺស្របតាមសេចក្ដីពិត ដរាបណាបុគ្គលនោះមានចេតនាល្អ។ សម្រាប់គាត់ ទោះបីជាសកម្មភាពរបស់បុគ្គលនោះមានធម្មជាតិបែបណាក៏ដោយ ទោះល្អឬអាក្រក់ ឬមានផលវិបាក យ៉ាងណាក៏ដោយ ដរាបណាបុគ្គលនោះមានចេតនាល្អ សូម្បីតែការបង្អាក់ និងការរំខានដែលត្រូវបានបង្កឡើង ក៏ស្របតាមសេចក្ដីពិតដែរ។ «គាត់មានចេតនាល្អទេ»។ នេះគឺជាឃ្លាទីមួយដែលអ្នកដឹកនាំម្នាក់នេះបាននិយាយ។ តើអ្នករាល់គ្នាធ្លាប់ឮការនិយាយបែបនេះដែរឬទេ? មនុស្សអាក្រក់កំពុងធ្វើអំពើអាក្រក់យ៉ាងច្បាស់ក្រឡែត ប៉ុន្តែបែរជាមានគេនិយាយថា បុគ្គលនោះមានចេតនាល្អនៅពេលធ្វើរឿងអាក្រក់ទាំងនោះទៅវិញ។ តើអ្នកគ្រប់គ្នាមានការញែកដឹងចំពោះឃ្លានេះដែរឬទេ? ខ្ញុំជឿថា មនុស្សមួយចំនួនអាចនឹងត្រូវបំភាន់ដោយឃ្លានេះ ពីព្រោះមនុស្សភាគច្រើនគិតថា ដរាបណានរណាម្នាក់មានចេតនាល្អ គេមិនគួរត្រូវបានចាត់ការឡើយ ហើយប្រសិនបើនរណាម្នាក់ធ្វើរឿងអាក្រក់ដោយមានចេតនាល្អ នោះគេមិនមែនមានបំណងធ្វើអំពើអាក្រក់ឡើយ។ បន្ទាប់ពីត្រូវបានញុះញង់ និងបំភាន់ដោយអ្នកដឹកនាំម្នាក់នេះ វាអាចទៅរួចដែលមនុស្សមួយចំនួនអាចនឹងងាកទៅរកខាងអ្នកដឹកនាំ ហើយចាប់ផ្ដើមអាណិតអាសូរដល់មនុស្សអាក្រក់នោះ។ ដោយគ្មានអ្នកដឹកនាំម្នាក់នេះបំភាន់ទេ មនុស្សភាគច្រើនមុខជាយល់ពីរឿងនេះបានត្រឹមត្រូវ ហើយគិតថាមនុស្សអាក្រក់នោះគួរតែត្រូវបានបណ្ដេញ និងបានបញ្ជូនចេញ ដោយសារការធ្វើអំពើអាក្រក់។ ប៉ុន្តែ បន្ទាប់ពីត្រូវបានញុះញង់ និងបានបំភាន់ដោយអ្នកដឹកនាំម្នាក់នេះ មនុស្សមួយចំនួនបានគិតថា៖ «គាត់មានចេតនាល្អទេ ស្តាប់ទៅសមហេតុផលតើ។ ជួនកាល ពួកយើងក៏បែបនេះដែរ។ ដូច្នេះ ប្រសិនបើពួកយើងធ្វើរឿងអាក្រក់ដោយមានចេតនាល្អ តើពួកយើងក៏នឹងត្រូវបោសសម្អាត និងបញ្ជូនចេញដែរឬអី?» ជាលទ្ធផល ពួកគេក៏បានងាកមកខាងអ្នកដឹកនាំម្នាក់នេះ។ ហេតុអ្វី? ព្រោះពួកគេកំពុងគិតអំពីអនាគតផ្ទាល់ខ្លួនរបស់ពួកគេ។ តើវាមិនងាយស្រួលទេឬសម្រាប់មនុស្សក្នុងការ ទទួលយកឃ្លាដែលអ្នកដឹកនាំម្នាក់នេះបាននិយាយ? តើការពួកគេទទួលយកឃ្លានេះមានផលវិបាកអ្វីខ្លះ? ពួកគេបានកើតមានការសង្ស័យអំពីព្រះជាម្ចាស់ អំពីនិស្ស័យសុចរិតរបស់ទ្រង់ និងអំពីគោលការណ៍នៃការធ្វើកិច្ចការរបស់ទ្រង់។ ពួកគេបានកើតមានការសង្ស័យអំពីគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់មានសម្រាប់ការធ្វើរឿងរ៉ាវនានា បានចោទជាសញ្ញាសួរអំពីគោលការណ៍ទាំងនោះ ហើយបន្ទាប់មក ក៏បានថ្កោលទោសវា។ ពួកគេបានលាក់ទុកការសង្ស័យទាំងនេះនៅក្នុងចិត្តរបស់ពួកគេ។ តាមតថភាព មនុស្សអាក្រក់ម្នាក់នេះមិនមែនត្រូវបញ្ជូនចេញ ដោយសារតែធ្វើរឿងអាក្រក់តែមួយដងនោះទេ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់ត្រូវបញ្ជូនចេញ គ្រាន់តែដោយសារតែធ្វើខុសម្ដងម្កាលនោះទេ ទោះបីជាពួកគេធ្វើការងារប្រើកម្លាំង បំពេញភារកិច្ចពិសេស ឬភារកិច្ចដែលពាក់ព័ន្ធនឹងជំនាញបច្ចេកទេសក៏ដោយ។ ពួកគេសុទ្ធតែត្រូវឆ្លងកាត់ការកំណត់លក្ខណៈរួមលើឥរិយាបថដែលកើតឡើងដដែលៗរបស់ពួកគេពីសំណាក់ពួកអ្នកដឹកនាំពួកជំនុំ និងបងប្អូនប្រុសស្រីសិន ទើបពួកគេត្រូវបានចាត់ការ។ ឧទាហរណ៍ ប្រសិនបើនរណាម្នាក់តែងតែខ្ជិលច្រអូសនៅពេលដែលគួរតែធ្វើការ ហើយចេះតែរកលេសដើម្បីគេចវេះពីការងារ តើវាសមស្រប ដែរឬទេក្នុងការបញ្ជូនគេចេញ ដោយផ្អែកលើឥរិយាបថ បែបនេះ? (មែនហើយ សមស្រប។) ត្រូវហើយ គឺសមស្រប។ ជាឧទាហរណ៍ ប្រសិនបើអ្នកត្រូវបានចាត់តាំងឱ្យសម្អាត ហើយអ្នកឧស្សាហ៍អង្គុយហូបគ្រាប់ឈូករ័ត្ន ផឹកតែ អានកាសែត និងចោលសំបកគ្រាប់ឈូករ័ត្នពាសវាលពាសកាល តើមិនមែនកំពុងធ្វេសប្រហែសនឹងទំនួលខុសត្រូវទេឬអី? មិនត្រឹមតែមិនសម្អាតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យរញ៉េរញ៉ៃទៀត ដែលនេះមានន័យថា អ្នកកំពុងធ្វេសប្រហែសនឹងទំនួលខុសត្រូវរបស់អ្នកហើយ។ ប្រសិនបើគ្មានសមត្ថភាពក្នុងការងាររបស់អ្នកទេ ការបញ្ជូនអ្នកចេញ គឺស្របតាមគោលការណ៍ទាំងស្រុង ហើយអ្នកមិនគួរប្រកែកអំពីរឿងនេះឡើយ។ ទោះជាយ៉ាងនេះក្តី អ្នកដឹកនាំពួកជំនុំម្នាក់នេះបានអះអាងថា បុគ្គលនោះមានចេតនាល្អទេ ដែលនេះបានបំភាន់មនុស្ស។ បន្ទាប់ពីអ្នកដឹកនាំបានញុះញង់ និងបំភាន់មនុស្សបែបនេះ មនុស្សមួយចំនួនក៏បានធ្វើតាមគាត់ ហើយពួកគេក៏មានការឯកភាពគ្នា។ ប៉ុន្តែ តើពួកគេទុកព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិតនៅឯណា នៅពេលដែលប្រព្រឹត្តបែបនេះ? ពួកគេបានក្លាយជាដូចជាគ្រួសារតែមួយ ដោយនិយាយអំពី «ពួកជំនុំរបស់យើង» និង «ដំណាក់របស់ព្រះជាម្ចាស់របស់យើង»។ តើ «ពួកជំនុំ» និង «ដំណាក់របស់ព្រះជាម្ចាស់» ត្រូវបានកំណត់និយមន័យយ៉ាងដូចម្ដេច? តើអាចមានដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ នៅកន្លែងដែលគ្មានព្រះជាម្ចាស់នោះ? (ទេ មិនអាចទេ។) ប្រសិនបើគ្មានព្រះជាម្ចាស់នៅកន្លែងណាមួយទេ តើពួកជំនុំអាចមានវត្តមាន ឬត្រូវបានបង្កើតឡើងនៅទីនោះបានដែរឬទេ? (ទេ មិនអាចទេ។) ដូច្នេះ តើវាមានន័យដូចម្ដេច នៅពេលពួកគេបាននិយាយថា «របស់យើង» នោះ? វាមានន័យថា ពួកគេបានបំបែកចេញពីព្រះជាម្ចាស់ហើយ។ ពួកជំនុំបានក្លាយជាពួកជំនុំរបស់អ្នកដឹកនាំដ៏វង្វេងវង្វាន់ម្នាក់នេះ គាត់បានក្លាយជាម្ចាស់នៃពួកជំនុំ ចំណែកឯអ្នកដែលហៅថាបងប្អូនប្រុសស្រី និងមនុស្សវង្វេងវង្វាន់ទាំងនោះ បានបង្កើតបក្សពួកជាមួយគាត់ ហើយធ្វើខ្លួនដូចជាសាច់ញាតិនឹងគាត់អ៊ីចឹង។ ពួកគេបានឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដូច្នេះហើយ ព្រះជាម្ចាស់ក៏បានក្លាយជាអ្នកនៅក្រៅ «ដំណាក់របស់ព្រះជាម្ចាស់» ទៅវិញ។ ទាំងនេះគឺជាផលវិបាកដែលបានកើតឡើង នៅពេលអ្នកដឹកនាំម្នាក់នេះបាននិយាយឃ្លាទីមួយនោះ ក្នុងកាលៈទេសៈបែបនេះ។ អ្នកគ្រប់គ្នាពេញចិត្តនឹងគាត់ជាពិសេស ដោយគិតថា៖ «អ្នកដឹកនាំពួកជំនុំរបស់យើងមានភាពយុត្តិធម៌ គាត់ចេះគិតគូរដល់យើង អត់ទោសឱ្យភាពទន់ខ្សោយរបស់យើង ហើយថែមទាំងនិយាយការពារយើងទៀតផង។ នៅពេលដែលយើងធ្វើខុស ព្រះជាម្ចាស់តែងតែលាតត្រដាង និងលួសកាត់យើងជានិច្ច។ ប៉ុន្តែ អ្នកដឹកនាំរបស់យើងតែងតែការពារយើង ដូចជាមេមាន់ការពារកូនៗរបស់វាអ៊ីចឹង។ ដោយមានគាត់នៅទីនេះ យើងនឹងមិនរងភាពអយុត្តិធម៌ឡើយ»។ អ្នកគ្រប់គ្នាមានអំណរគុណចំពោះគាត់។ ទាំងនេះគឺជាផលវិបាកនៃឃ្លាទីមួយ ដែលអ្នកដឹកនាំម្នាក់នេះបាននិយាយ។
ចូរយើងបន្តជាមួយឃ្លាទីពីរដែលអ្នកដឹកនាំម្នាក់នេះបាននិយាយ។ មានការងារមួយចំនួនពាក់ព័ន្ធនឹងកិច្ចការខាងក្រៅ នៅក្នុងពួកជំនុំ ដែលមនុស្សភាគច្រើនធ្វើមិនបាន ឬរវល់នឹងភារកិច្ចពេកទើបគ្មានពេលចាត់ចែង។ មានអ្នកជឿតែឈ្មោះមួយចំនួនដែលពូកែចាត់ចែងកិច្ចការខាងក្រៅ ដូច្នេះ ដំណាក់របស់ព្រះជាម្ចាស់បានលៃទុកប្រាក់បន្តិចបន្តួច ដើម្បីជួលមនុស្សបែបនេះឱ្យចាត់ចែងកិច្ចការទាំងនេះ ហើយជួនកាល ដំណាក់របស់ព្រះជាម្ចាស់ត្រូវលៃទុកប្រាក់បន្ថែមបន្តិចបន្តួច ដើម្បីឱ្យគាត់ចាត់ការលើកិច្ចការជាច្រើនជំនួស។ ចូរប្រាប់ខ្ញុំមកមើល៍ តើការដែលដំណាក់របស់ព្រះជាម្ចាស់ចំណាយប្រាក់ ២០០ យ័នបន្ថែម ដើម្បីចាត់ការលើរឿងបែបនេះ វាបំពានគោលការណ៍ដែរឬទេ? នេះគឺជាវិធីតែមួយគត់ដើម្បីចាត់ការលើរឿងទាំងនោះ ហើយវាទទួលបានលទ្ធផលល្អ ដូច្នេះទើបគេចាត់ចែងកិច្ចការទាំងនោះតាមរបៀបនេះ។ ការផ្ដល់ប្រាក់ ២០០ យ័នបន្ថែមដល់បុគ្គលនោះ ធ្វើឱ្យដំណាក់របស់ព្រះជាម្ចាស់មានភាពងាយស្រួលក្នុងការចាត់ការលើរឿងទាំងនេះ ហើយបញ្ហាជាច្រើនក៏ត្រូវបានដោះស្រាយ។ តើការចំណាយប្រាក់ ២០០ យ័នបន្ថែមនោះ ពិតជាសមនឹងចំណាយដែរឬទេ? (សមនឹងចំណាយ។) គឺពិតជាសមនឹងចំណាយណាស់។ ការធ្វើបែបនេះ គឺសមស្របហើយ។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់ផ្ដល់ប្រាក់ ២០០ យ័ននោះទៅឱ្យអ្នកដែលមិនអាចចាត់ការលើកិច្ចការទាំងនោះបាន វានឹងក្លាយជាការខ្ជះខ្ជាយទទេៗ។ ការផ្ដល់ប្រាក់ ២០០ យ័ននោះទៅឱ្យគាត់ មានន័យថាកិច្ចការទាំងនោះអាចសម្រេចបានយ៉ាងល្អ ដូច្នេះ តើការដែលដំណាក់របស់ព្រះជាម្ចាស់ចាត់ការលើរឿងបែបនេះ ស្របតាមគោលការណ៍ដែរឬទេ? (វា ស្របតាមគោលការណ៍។) ចុះ តើការដែលមិនបានពិភាក្សា ឬប្រាប់រឿងនេះដល់បងប្អូនប្រុសស្រី ស្របតាមគោលការណ៍ដែរឬទេ? (វាស្របតាមគោលការណ៍។) តើខាងលើមានសិទ្ធិចាត់ការលើរឿងបែបនេះដែរឬទេ? (មាន។) ត្រូវហើយ គឺប្រាកដជាមាន។ ប៉ុន្តែ អ្នកដឹកនាំពួកជំនុំម្នាក់នេះបាននិយាយថា៖ «បងប្អូនប្រុសស្រីបាននិយាយថា បុគ្គលនោះទទួលបានប្រាក់ ២០០ យ័នបន្ថែមទៀត... ខ្ញុំគ្រាន់តែតំណាងឱ្យបងប្អូនប្រុសស្រីសួរអំពីរឿងនេះប៉ុណ្ណោះ។ ពួកគេមិនយល់ពីគោលការណ៍នេះទេ ហើយពួកយើងចង់ស្វែងរកពីរបៀបប្រកបគ្នាអំពីទិដ្ឋភាពនៃសេចក្ដីពិតនេះ»។ គាត់បាននិយាយ មិនចប់ចុងមិនចប់ដើមឡើយ។ នេះគឺជាឃ្លាទីពីររបស់គាត់។ ជាក់ស្ដែង ឃ្លានេះគឺជាការចោទសួរ ដែលមានន័យថា៖ «អ្នកនិយាយថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើគឺស្របតាមគោលការណ៍ ប៉ុន្តែរឿងនេះមិនស្របទេ ហើយបងប្អូនប្រុសស្រីមួយចំនួនមានមតិ និងសញ្ញាណអំពីរឿងនេះ ដូច្នេះ ខ្ញុំត្រូវតែចោទសួរអ្នកតំណាងឱ្យពួកគេ។ តើអ្នកពន្យល់រឿងនេះយ៉ាងដូចម្ដេច? សូមបកស្រាយប្រាប់ខ្ញុំមក»។ នោះគឺជាការចោទសួរ តើមិនដូច្នឹងទេឬអី? ឥឡូវនេះ ចូរវិភាគមើលថាតើមានសារប៉ុន្មានដែលបង្កប់នៅក្នុងសម្ដីនេះ ពោលគឺតើអ្នករាល់គ្នាយល់ឃើញយ៉ាងណានៅពេលឮរឿងបែបនេះ? ផ្អែកលើរឿងនេះ តើអ្នករាល់គ្នាយល់ឃើញយ៉ាងណាចំពោះបុគ្គលនេះ? (ព្រះជាម្ចាស់ ឃ្លារបស់គាត់នេះមានលក្ខណៈជាការចោទសួរ។ គាត់កំពុងចោទសួរព្រះជាម្ចាស់។ តាមពិតទៅ គាត់មានសញ្ញាណផ្ទាល់ខ្លួនអំពីរឿងនេះ។ គាត់មិនបានសម្តែងចេញនូវគំនិតពិតរបស់ខ្លួនទេ ផ្ទុយទៅវិញ គាត់បែរជាបាននិយាយថា បងប្អូនប្រុសស្រីទេដែលមិនអាចទទួលយកការសម្រេចចិត្តរបស់ខាងលើ ហើយថាពួកគេមានមតិអំពីរឿងនេះ។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ នៅពេលដែលបងប្អូនប្រុសស្រីមានសញ្ញាណ គាត់គួរតែបានប្រកបគ្នា អំពីសេចក្ដីពិតជាមួយពួកគេដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែ គាត់មិនត្រឹមតែមិនបានដោះស្រាយប៉ុណ្ណោះទេ ថែមទាំងបានមកចោទសួរព្រះជាម្ចាស់ដោយយកសញ្ញាណទាំងនេះមកជាមួយទៀតផង។ មាននិស្ស័យបោកបញ្ឆោត និងទុច្ចរិតនៅក្នុងខ្លួនគាត់។) មានចំណុចពីរត្រូវបានលើកឡើង៖ ទីមួយគឺ គាត់កំពុងចោទសួរខាងលើ ហើយមួយផ្សេងទៀតគឺ តាមពិតគាត់មានសញ្ញាណនៅក្នុងចិត្តរួចទៅហើយ ប៉ុន្តែគាត់បែរជាបាននិយាយថា៖ «បងប្អូនប្រុសស្រីមិនយល់ពីគោលការណ៍ទេ ហើយពួកគេចង់ស្វែងរកគោលការណ៍ទាំងនោះ»។ តើឃ្លានេះមានបញ្ហាដែរឬទេ? តើបងប្អូនប្រុសស្រីពិតជាសំខាន់សម្រាប់គាត់ដល់ថ្នាក់ហ្នឹងមែនទេ? ដោយសារគាត់បានចាត់ទុកការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីថាសំខាន់យ៉ាងនេះ នៅពេលពួកគេបានកើតមានសញ្ញាណខ្លាំងបែបនេះ ហេតុអ្វីបានជាគាត់មិនបានដោះស្រាយ? តើគាត់មិនមែនកំពុងធ្វេសប្រហែសនឹងទំនួលខុសត្រូវទេឬអី? គាត់ពិតជាកំពុងធ្វេសប្រហែសហើយ។ គាត់មិនបានដោះស្រាយបញ្ហានោះទេ ហើយថែមទាំងយកសញ្ញាណរបស់បងប្អូនប្រុសស្រីមកចោទសួរខាងលើទាំងគ្មានភាពអៀនខ្មាសទៀតផង។ ដូច្នេះ តើគាត់មានប្រយោជន៍អ្វីទៅ? តើគាត់មានសិទ្ធិអ្វីអាចមកចោទសួរនោះ? តើគាត់មិនមានសញ្ញាណដែរទេឬអី? តើគាត់មិនមានគំនិតចំពោះការសម្រេចចិត្តរបស់ខាងលើដែរទេឬអី? តើគាត់មិនមានអារម្មណ៍ថា រឿងនេះត្រូវបានចាត់ការមិនសមរម្យដែរទេឬអី? ប្រាក់ ២០០ យ័ននោះមិនបានចំណាយលើគាត់ទេ ដូច្នេះ គាត់មានអារម្មណ៍ថាខាតបង់ តើមិនដូច្នឹងទេឬអី? គាត់គិតថា៖ «ខ្ញុំគួរតែទទួលបានប្រាក់ ២០០ យ័នបន្ថែមនោះ យើងសមនឹងទទួលបានវា។ បុគ្គលនោះគឺជាអ្នកមិនជឿ គេមិនគួរទទួលបានវាទេ។ យើងពិតជាជឿលើព្រះ ហើយពួកយើងគឺជាមនុស្សនៃដំណាក់របស់ព្រះ ចំណែកឯគេមិនមែនទេ»។ តើនេះមិនមែនជាអត្ថន័យរបស់គាត់ទេឬអី? (មែនហើយ ជា។) នេះពិតជាអត្ថន័យរបស់គាត់មែន។ ហើយគាត់មិនបាននិយាយរឿងនេះចំៗទេ គាត់និយាយរដិបរដុប។ បន្ទាប់ពីបានឮដូច្នេះ តើអ្នករាល់គ្នាយល់ដែរឬទេ? តើអ្នករាល់គ្នាយល់ឃើញយ៉ាងណាចំពោះរឿងចំណាយប្រាក់នេះ? មនុស្សភាគច្រើនអាចយល់ពីរឿងតូចតាចនេះបាន។ បើគិតពីកិច្ចការដ៏ធំធេងរបស់ដំណាក់របស់ព្រះជាម្ចាស់ តើអ្នកដឹកនាំនោះពិតជាត្រូវខ្វល់ខ្វាយនឹងការចំណាយប្រាក់ ២០០ យ័នបន្ថែមនេះដែរឬទេ? ម្យ៉ាងវិញទៀត ប្រាក់នេះមិនមែនចេញពីហោប៉ៅរបស់គាត់ឯណា ដូច្នេះ ហេតុអ្វីបានជាគាត់មានអារម្មណ៍កើតទុក្ខម្ល៉េះ? តើគាត់មិនមែនគ្រាន់តែច្រណែននៅពេលឃើញគេធ្វើជាមនុស្សល្អទេឬអី? តើនេះមិនមែនជាអត្ថន័យរបស់គាត់ទេឬអី? តើអ្នករាល់គ្នាអាចយល់ពីអ្វីដែលខ្ញុំទើបតែបានបកស្រាយនេះដែរឬទេ? តើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមិនយល់ស្រប ហើយនិយាយបែបនេះទេ៖ «ទេ! ការចំណាយប្រាក់ ២០០ យ័នបន្ថែមដោយមិនឱ្យយើងដឹង ការដែល យើងគ្មានសិទ្ធិដឹងពីរឿងនេះសោះ ពិតជាអាក្រក់ណាស់។ តើនេះមិនមែនជាការខ្ជះខ្ជាយតង្វាយរបស់ដំណាក់របស់ព្រះជាម្ចាស់ទេឬអី?» តើគោលគំនិតនៃដំណាក់របស់ព្រះជាម្ចាស់គឺជាអ្វី? តើគោលគំនិតនៃតង្វាយគឺជាអ្វី? ខ្ញុំសូមប្រាប់អ្នកថា តង្វាយមិនមែនជារបស់មនុស្សគ្រប់គ្នាទេ ហើយក៏មិនមែនជារបស់បងប្អូនប្រុសស្រីឡើយ។ ប្រសិនបើមានត្រឹមតែបងប្អូនប្រុសស្រី ហើយគ្មានព្រះជាម្ចាស់ទេនោះ គេមិនហៅថាជាដំណាក់របស់ព្រះជាម្ចាស់ឡើយ។ នៅពេលដែលព្រះជាម្ចាស់លេចមក និងធ្វើកិច្ចការ នៅពេលទ្រង់ត្រាស់ហៅមនុស្សឱ្យមកចំពោះទ្រង់ និងបង្កើតពួកជំនុំឡើង នោះហើយទើបជាដំណាក់របស់ព្រះជាម្ចាស់។ នៅពេលដែលបងប្អូនប្រុសស្រីថ្វាយមួយភាគដប់ វាមិនមែនថ្វាយដល់ដំណាក់របស់ព្រះជាម្ចាស់ ឬថ្វាយដល់ពួកជំនុំទេ ហើយវារឹតតែមិនមែនថ្វាយដល់បុគ្គលណាម្នាក់ឡើយ។ ពួកគេថ្វាយមួយភាគដប់នេះដល់ព្រះជាម្ចាស់។ និយាយឱ្យចំទៅ ប្រាក់នោះគឺថ្វាយដល់ព្រះជាម្ចាស់ វាជាទ្រព្យសម្បត្តិផ្ទាល់របស់ទ្រង់។ តើទ្រព្យសម្បត្តិផ្ទាល់របស់ទ្រង់មានន័យដូចម្ដេច? មានន័យថា ព្រះជាម្ចាស់អាចលៃទុកប្រាក់នោះតាមតែ ទ្រង់សព្វព្រះហឫទ័យ ហើយអ្នកដឹកនាំនោះគ្មានសិទ្ធិលូកដៃចូលក្នុងរឿងនេះឡើយ។ ការចោទសួរ និងការចង់ស្វែងរកសេចក្ដីពិតដោយសារតែរឿងនេះ ខ្ញុំសូមប្រាប់អ្នកចុះថា គឺជារឿងហួសហេតុបន្តិចហើយ និងមិនចាំបាច់ទាល់តែសោះ នោះគឺជាភាពក្លែងក្លាយ និងការធ្វើពុតរបស់គាត់ប៉ុណ្ណោះ! មានរឿងសំខាន់ៗជាច្រើនដែលអ្នកដឹកនាំម្នាក់នេះមិនបានស្វែងរកសេចក្ដីពិត ប៉ុន្តែគាត់បែរជាជ្រើសរើសស្វែងរកក្នុងរឿងនេះទៅវិញ។ ហេតុអ្វីបានជាគាត់មិនចាត់ការលើមនុស្សអាក្រក់នោះ? ហេតុអ្វីបានជាគាត់មិនស្វែងរក ដោយនិយាយថា៖ «បុគ្គលនេះបានបង្ហាញការបង្ហាញចេញខ្លះនៃការធ្វើអំពើអាក្រក់ ហើយ បងប្អូនប្រុសស្រីសុទ្ធតែខ្ពើមរអើមនឹងគេ។ តើខ្ញុំមិនគួរចាត់ការលើរឿងនេះទេឬអី?» អ្នកដឹកនាំនោះមិនបានសួរអំពីរឿងនេះទេ គាត់ងងឹតងងុលមើលមិនឃើញមនុស្សអាក្រក់នេះទាល់តែសោះ។ តើនោះមិនមែនជាបញ្ហាទេឬអី? តើឃ្លាទីមួយដែលអ្នកដឹកនាំម្នាក់នេះបាននិយាយ គឺជាអ្វី? (គាត់មានចេតនាល្អទេ។) «គាត់មានចេតនាល្អទេ»។ មើលចុះ ថាតើបុគ្គលនេះមាន «ចិត្តសប្បុរស» យ៉ាងណា ពិតជាមនុស្សលាក់ពុតមែន! គាត់ជាមនុស្សទុច្ចរិត ប៉ុន្តែពាក្យសម្ដីរបស់គាត់បែរជាពោរពេញដោយសេចក្ដីសប្បុរស និងសីលធម៌ទៅវិញ មាត់និយាយផ្អែមល្ហែម តែក្នុងចិត្តមានលាក់កាំបិត ហើយគាត់មិនបានប្រព្រឹត្តខ្លួនដូចជាមនុស្សឡើយ។ តើឃ្លាទីពីររបស់គាត់គឺជាអ្វី? «ដំណាក់របស់ព្រះជាម្ចាស់បានផ្ដល់ប្រាក់ ២០០ យ័នបន្ថែមដល់នរណាម្នាក់ដើម្បីបំពេញកិច្ចការ។ ខ្ញុំចង់ស្វែងរកតំណាងឱ្យបងប្អូនប្រុសស្រី អំពីរបៀបដែលពួកយើងគួរយល់ និងក្ដាប់បាននូវគោលការណ៍ក្នុងរឿងនេះ»។ ខ្ញុំបានលើកឡើងនេះជាប្រយោគពេញលេញមួយ ជាការពិតណាស់ គាត់មិនបាននិយាយបែបនេះទេ។ គាត់និយាយរដិបរដុប ធ្វើឱ្យគេពិបាកយល់ពីអត្ថន័យរបស់គាត់ណាស់។ របៀបដែលគាត់បាននិយាយ គឺបែបនេះឯង។ នេះគឺជាឃ្លាទីពីរដែលអ្នកដឹកនាំនោះបាននិយាយ។
ឥឡូវនេះ ចូរស្ដាប់ឃ្លាទីបីដែលអ្នកដឹកនាំនោះបាននិយាយ។ អ្នកគ្រប់គ្នាកំពុងធ្វើការជាមួយគ្នា ដោយជីកដី។ មនុស្សម្នាក់ៗត្រូវបានចាត់តាំងឱ្យចូកដីឱ្យពេញមួយល្អី។ មានមនុស្សម្នាក់ដែលធ្វើការលឿន ហើយរួចមុនគេ បន្ទាប់មកក៏អង្គុយផឹកទឹក និងសម្រាកនៅទីនោះ ដើម្បីរង់ចាំអ្នកផ្សេងទៀត។ បន្ទាប់មក មានរឿងមិនស្រួលបានកើតឡើង។ តើមានរឿងអ្វីបានកើតឡើង? បញ្ហាទីបីក៏បានកើតឡើង។ អ្នកដឹកនាំម្នាក់នេះបានមកសួរខាងលើម្ដងទៀតថា៖ «ពួកយើងមានមនុស្សម្នាក់នៅទីនេះ ដែលធ្វើការលឿន និងរហ័សរហួន ប៉ុន្តែគាត់មានចំណុចមិនល្អមួយ។ បន្ទាប់ពីធ្វើការរួច គាត់គ្រាន់តែអង្គុយនៅទីនោះ ហើយមិនជួយអ្នកណាផ្សេងឡើយ ដូច្នេះ អ្នកគ្រប់គ្នាក៏ចាប់ផ្ដើមមានមតិចំពោះគាត់»។ បងប្អូនខាងលើបានសួរថា៖ «តើជាធម្មតា គាត់ខ្ជិលច្រអូសនៅពេលធ្វើការដែរឬទេ?» អ្នកដឹកនាំម្នាក់នេះបានឆ្លើយតបថា៖ «ទេ គាត់មិនខ្ជិលទេ។ គាត់គ្រាន់តែធ្វើការលឿន ហើយបន្ទាប់ពីធ្វើរួច គាត់គ្រាន់តែអង្គុយរង់ចាំនៅទីនោះ ដោយមិនជួយអ្នកណាឡើយ ដូច្នេះ បងប្អូនប្រុសស្រីមានមតិចំពោះគាត់ ពួកគេនិយាយថាគាត់គ្មានក្ដីមេត្តាទេ»។ នៅពេលដែលបងប្អូនប្រុសស្រីលើកឡើងពីរឿងនេះ វាធ្វើឱ្យអ្នកដឹកនាំម្នាក់នេះមានអារម្មណ៍កើតទុក្ខ។ គាត់បានគិតថា៖ «ឱព្រះអើយ មើលចុះ ថាតើបុគ្គលនោះមានចិត្តអាក្រក់យ៉ាងណា! បងប្អូនប្រុសស្រីរបស់ខ្ញុំហត់នឿយនឹងការងារ ពួកគេធ្វើការយឺត ហើយគ្មានអ្នកណាជួយពួកគេសោះ»។ ក្រុមទាំងមូលមានអារម្មណ៍មិនសប្បាយចិត្ត ដូច្នេះ គាត់ក៏មានអារម្មណ៍មិនសប្បាយចិត្តដែរ។ គាត់ពិតជា «ចេះយល់ចិត្ត» ណាស់! គាត់បាននាំយក «បន្ទុក» នេះមកជាមួយ ដើម្បីរាយការណ៍ប្រាប់ខាងលើ។ រឿងដំបូងដែលគាត់បានសួរគឺ៖ «តើមនុស្សបែបនេះអាចត្រូវដាក់ទោសបានដែរឬទេ?» ចូរប្រាប់ខ្ញុំមក តើអ្នករាល់គ្នាគិតថាមនុស្សបែបនេះអាចត្រូវដាក់ទោសបានដែរឬទេ? (ទេ មិនអាចទេ។) ដូច្នេះ តើអ្នករាល់គ្នាមានប្រតិកម្មយ៉ាងណាបន្ទាប់ពីបានឮរឿងនេះ? តើអ្នកមានអារម្មណ៍ចម្រុះអំពីរឿងនេះដែរឬទេ? តើអ្នកមានអារម្មណ៍មិនសប្បាយចិត្តដែរឬទេ? (មែនហើយ។) ដំណាក់របស់ព្រះជាម្ចាស់តែងតែប្រកបគ្នាជានិច្ចថា មនុស្សត្រូវតែយល់ពីសេចក្ដីពិត និងប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌ ប៉ុន្តែគាត់សូម្បីតែរឿងតូចតាចនេះ ក៏ធ្វើមិនបានផង។ គាត់ជឿថា ការដាក់ទោសបុគ្គលនោះ គឺជារឿងយុត្តិធម៌។ តើនេះមិនទុច្ចរិតទេឬអី? (មែនហើយ ទុច្ចរិត។) គាត់បានគិតថា៖ «បងប្អូនប្រុសស្រីរបស់ខ្ញុំកំពុងរងទុក្ខ ហើយពួកគេបានរាយការណ៍ប្រាប់ខ្ញុំថា បុគ្គលនេះខ្វះក្ដីមេត្តា។ ក្នុងនាមជាអ្នកដឹកនាំ តើខ្ញុំអាចយកចិត្តមនុស្សទាំងនេះ លួងលោមពួកគេ ការពារពួកគេ ការពារកុំឱ្យពួកគេរងភាពអយុត្តិធម៌ ឬមានអារម្មណ៍ថាត្រូវគេធ្វើបាបយ៉ាងដូចម្ដេចទៅ?» ការឆ្លើយតបដំបូងរបស់គាត់គឺត្រូវដាក់ទោសបុគ្គលនោះ ដោយគិតថា តាមរយៈការដាក់ទោសគាត់ កំហឹងរបស់អ្នកគ្រប់គ្នានឹងបានធូរស្រាល ហើយអ្វីៗគ្រប់យ៉ាងនឹងមានភាពយុត្តិធម៌ និងស្មើភាពគ្នា។ តើគាត់មិនបានចង់ធ្វើបែបនេះទេឬអី? (មែនហើយ ចង់។) គាត់បានគិតថា៖ «យើងសុទ្ធតែហូបអាហារដូចគ្នា រស់នៅកន្លែងតែមួយ ហើយយើងសុទ្ធតែត្រូវបានគេប្រព្រឹត្តចំពោះដូចៗគ្នា។ តើអ្នកមានសិទ្ធិអ្វីមកធ្វើការលឿនយ៉ាងនេះ? ប្រសិនបើអ្នកធ្វើការលឿន ហេតុអ្វីបានជាអ្នកមិនជួយអ្នកដទៃ?» ចូរប្រាប់ខ្ញុំមក តើមនុស្សមានអារម្មណ៍យ៉ាងណាបន្ទាប់ពីបានឮរឿងនេះ? «ការធ្វើការលឿនគឺជាអំពើបាប។ វាហាក់ដូចជាពួកយើងមិនត្រូវធ្វើការលឿនជាដាច់ខាត ពោលគឺវានឹងមិនផ្ដល់ផលល្អដល់ពួកយើងទេ នៅពេលស្ថិតក្នុងកណ្ដាប់ដៃរបស់អ្នកដឹកនាំម្នាក់នេះ។ ការធ្វើការលឿនគឺមិនល្អទេ ហើយការសកម្មក៏មិនល្អដែរ។ ការធ្វើការយឺត គឺជារឿងត្រឹមត្រូវ!» ខាងលើបានសួរអ្នកដឹកនាំនោះថា៖ «ចុះចំណែកអ្នកដែលធ្វើការយឺតវិញ? តើអ្នកផ្ដល់រង្វាន់ដល់ពួកគេដែរឬទេ?» អ្នកដឹកនាំនោះទាល់គំនិត ប៉ុន្តែគាត់មិនមែនជាមនុស្សវង្វេងវង្វាន់ទេ។ គាត់បាននិយាយថា៖ «ទេ ខ្ញុំមិនអាចផ្ដល់រង្វាន់ដល់ពួកគេទេ។ ទោះជាយ៉ាងនេះក្តី បុគ្គលដែលធ្វើការលឿននោះ គួរតែត្រូវបានដាក់ទោស។ បងប្អូនប្រុសស្រីសុទ្ធតែនិយាយថា គាត់ត្រូវតែត្រូវបានដាក់ទោស»។ នោះគឺជាឃ្លាដែលគាត់បាននិយាយ។ ចូរប្រាប់ខ្ញុំមកមើល៍ តើឃ្លានេះពិតជាតំណាងឱ្យបងប្អូនប្រុសស្រីមែន ឬក៏តំណាងឱ្យអ្នកដឹកនាំខ្លួនឯង? (វាតំណាងឱ្យអ្នកដឹកនាំខ្លួនឯង។) ចូរយើងទុកបងប្អូនប្រុសស្រីមួយឡែកសិន ក្នុងចំណោមពួកគេ មានមនុស្សវង្វេងវង្វាន់គ្រប់ប្រភេទ៖ អស់អ្នកដែលមិនស្រឡាញ់សេចក្ដីពិត អស់អ្នកដែលនិយាយវៀចវេរ អស់អ្នកដែលអាត្មានិយម និងគិតតែពីការបម្រើខ្លួនឯង អស់អ្នកដែលញុះញង់ឱ្យមានជម្លោះ អស់អ្នកដែលនិយាយគ្មានគោលការណ៍ និងអស់អ្នកដែលប្រព្រឹត្តដោយគ្មានមូលដ្ឋានសីលធម៌។ តើមានមនុស្សប្រភេទណាខ្លះ ដែលមិនអាចត្រូវបានរកឃើញក្នុងចំណោមពួកគេនោះ? ដូច្នេះ តើទំនួលខុសត្រូវរបស់គាត់ក្នុងនាមជាអ្នកដឹកនាំពួកជំនុំគឺជាអ្វី? តើវាជាទំនួលខុសត្រូវរបស់គាត់ឬ ដែលត្រូវនិយាយតំណាងឱ្យបងប្អូនប្រុសស្រីដែលមានឥទ្ធិពល ដើម្បីការពារនិន្នាការទុច្ចរិត និងការអនុវត្តដ៏អាក្រក់ទាំងនេះ? (ទេ មិនមែនទេ។) ចុះតើទំនួលខុសត្រូវរបស់គាត់គឺជាអ្វី? នៅពេលដែលគាត់រកឃើញបញ្ហានៃការវៀចវេរ និងសេចក្ដីវៀចវេរក្នុងចំណោមបងប្អូនប្រុសស្រី វាជាទំនួលខុសត្រូវរបស់គាត់ក្នុងការដោះស្រាយបញ្ហាទាំងនេះដោយប្រើសេចក្ដីពិត ដើម្បីឱ្យមនុស្សទាំងនោះអាចយល់ពីកន្លែងដែលមានបញ្ហា និងបញ្ហាជាមួយនឹងសភាពរបស់ពួកគេ ដោយដឹកនាំពួកគេឱ្យស្គាល់ខ្លួនឯង និងយល់ពីសេចក្ដីពិត ព្រមទាំងនាំពួកគេមកចំពោះព្រះជាម្ចាស់។ តើនេះមិនមែនជាទំនួលខុសត្រូវរបស់អ្នកដឹកនាំពួកជំនុំទេឬអី? (មែនហើយ ជា។) តើគាត់បានបំពេញវាដែរឬទេ? គាត់មិនត្រឹមតែមិនបានបំពេញវាប៉ុណ្ណោះទេ គាត់ថែមទាំងបានជំរុញនិន្នាការទុច្ចរិត និងការអនុវត្តដ៏អាក្រក់ទាំងនោះ ដោយការពារ ញុះញង់ និងបណ្ដោយឱ្យរឿងទាំងនោះកើតឡើង និងរីករាលដាលនៅក្នុងពួកជំនុំទៀតផង។ តើនេះមិនទុច្ចរិតទេឬអី? (មែនហើយ ទុច្ចរិត។) ចូរប្រាប់ខ្ញុំមកមើល៍ បន្ទាប់ពីខាងលើលួសកាត់ និងលាតត្រដាងបុគ្គលដែលមាននិស្ស័យទុច្ចរិតបែបនេះ តើពួកគេនឹងប្រឆាំងនៅក្នុងចិត្តរបស់ពួកគេដែរឬទេ? (មែនហើយ ប្រឆាំង។) ពួកគេប្រាកដជាប្រឆាំងមិនខាន។ តើពួកគេនឹងប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌ ស្របតាមគោលការណ៍ដែលខាងលើបានផ្ដល់ឱ្យពួកគេដែរឬទេ? គឺ មិនដាច់ខាត។ អ្នកអាចមើលឃើញពីពាក្យសម្ដីដែលគាត់បាននិយាយថា គាត់គឺជាមនុស្សវៀចវេរយ៉ាងខ្លាំង។ ក្រោយមក ខ្ញុំបានគិតក្នុងចិត្តថា៖ «ប្រសិនបើអស់អ្នកដែលធ្វើការលឿននឹងត្រូវបានដាក់ទោស តើមានអ្នកណាហ៊ានធ្វើការលឿនទៀត? អ្នកគ្រប់គ្នានឹងក្លាយជាយឺតដូចអណ្ដើក ដែលមិនអាចវារឡើងលើច្រាំងទន្លេបាន សូម្បីតែបន្ទាប់ពីវារចុះវារឡើងអស់រយៈពេលបីថ្ងៃក៏ដោយ»។ តើ រឿងនឹងមិនទៅជាបែបនេះទេឬអី? ក្រៅពីភាពអសមត្ថភាពរបស់គាត់ក្នុងការប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌ ទិដ្ឋភាពដ៏គ្រោះថ្នាក់ និងធ្ងន់ធ្ងរបំផុតរបស់អ្នកដឹកនាំម្នាក់នេះ ហើយក៏ជាទិដ្ឋភាពដែលអាចបំភាន់មនុស្សបានច្រើនបំផុតនោះគឺ មិនថាបងប្អូនប្រុសស្រីធ្វើរឿងអាក្រក់អ្វី ឬផ្សព្វផ្សាយទស្សនៈខុសឆ្គង និងមិនសមហេតុផលអ្វីនោះទេ គាត់មិនត្រឹមតែមិនបានញែកដឹង និងកែតម្រូវពួកគេប៉ុណ្ណោះទេ គាត់ថែមទាំងបានបណ្ដោយតាមពួកគេ បានបិទបាំងពួកគេ និងថែមទាំងបានព្យាយាមយកចិត្តពួកគេទៀតផង។ តើគាត់មិនមែនជាបុគ្គលដ៏គ្រោះថ្នាក់ទេឬអី? (មែនហើយ គាត់ពិតជាគ្រោះថ្នាក់។) គាត់ពិតជាគ្រោះថ្នាក់ខ្លាំងណាស់! នេះគឺជាឃ្លាទីបីដែលអ្នកដឹកនាំនោះបាននិយាយ។
ចូរយើងបន្តទៅឃ្លាទីបួន។ ខ្ញុំឧស្សាហ៍បានទៅពួកជំនុំដែលអ្នកដឹកនាំនោះទទួលខុសត្រូវ ហើយនៅទីនោះមានចិញ្ចឹមមាន់ខ្លះ។ រាល់ពេលដែលខ្ញុំទៅ គាត់តែងតែសម្លាប់មាន់មួយក្បាល។ ថ្ងៃមួយ ស្ងោរមាន់ទឹកថ្លា ថ្ងៃបន្ទាប់ ខមាន់ ថ្ងៃបន្ទាប់ទៀត ឆ្អើរមាន់។ ខ្ញុំគិតថា ប្រសិនបើខ្ញុំនៅតែទៅទីនោះរាល់ថ្ងៃ ហ្វូងមាន់នោះប្រហែលជានឹងអស់ក្នុងរយៈពេលពីរបីថ្ងៃមិនខាន។ ហេតុអ្វីទៅ? ពេលចម្អិនមាន់រួច ជួនកាលខ្ញុំហូបមួយដុំ ជួនកាលខ្ញុំមិនចង់ហូបទេ ប៉ុន្តែអ្នកទាំងនោះនៅតែហូប ហើយហូបអស់មាន់មួយក្បាលរលីងរាល់ដង។ ក្រោយមក ខ្ញុំបានពិចារណាថា៖ ប្រសិនបើរាល់ពេលដែលខ្ញុំទៅ គេហូបអស់មាន់មួយក្បាលៗបែបនេះ ទោះបីជាមានមាន់ច្រើនប៉ុនណាក៏ដោយ ក៏មិនអាចនៅបានយូរដែរបើហូបបែបនេះ។ ដូច្នេះ ខ្ញុំក៏ប្រាប់អ្នកដឹកនាំនោះថា មិនឱ្យសម្លាប់មាន់ទៀតទេ។ តើការធ្វើបែបនេះមិនត្រឹមត្រូវទេឬអី? (មែនហើយ ត្រឹមត្រូវ។) ពេលនេះ នេះធ្វើឱ្យគាត់ទាល់តម្រិះតែម្ដង។ គាត់ក៏បានសួរថា៖ «បើយើងមិនអាចសម្លាប់មាន់ទេ ចុះ...» អ្នកនឹកស្មានមិនដល់ទេថាគាត់សួរបន្តយ៉ាងម៉េច។ តើចុងក្រោយគាត់បានប្រឹងនិយាយអ្វីចេញមក? «ចុះតើអ្នកចង់ហូបអ្វីវិញ?» ខ្ញុំបានតបថា៖ «ក្រៅពីមាន់ តើគ្មានអ្វីផ្សេងហូបទេឬអី? ក្នុងសួនមិនសម្បូរបន្លែទេឬអី? ខ្ញុំហូបមួយណាក៏បានដែរ។» គាត់ចង់មានន័យថា បើពួកគេមិនត្រូវបានអនុញ្ញាតឱ្យសម្លាប់មាន់ទេ ខ្ញុំនៅតែត្រូវហូបសាច់ដដែល។ ពិតជា «ចេះគិតគូរ» ណាស់ តើមិនដូច្នឹងទេឬអី? ខ្ញុំប្រាប់ថា៖ «សាច់ស្អីទៅ! បើអ្នកមានបន្លែ ខ្ញុំនឹងមិនហូបសាច់ទេ។ បើខ្ញុំមិនឱ្យអ្នកសម្លាប់មាន់ទេ កុំសម្លាប់ឱ្យសោះ!» រឿងនេះគួរតែងាយយល់ណាស់ តើមិនដូច្នឹង ទេឬអី? (មែនហើយ។) ប៉ុន្តែក្នុងករណីរបស់គាត់ វាបែរជាក្លាយជាទ្វេគ្រោះទៅវិញ។ ការមិនអាចសម្លាប់ មាន់ ធ្វើឱ្យគាត់នៅមិនសុខទាល់តែសោះ គាត់បានចាប់ផ្ដើមធ្វើខ្លួនប្លែកៗ ដូចជាមនុស្សត្រូវខ្មោចចូលអ៊ីចឹង។ ដោយសារលើកនោះគាត់មិនបានហូបមាន់ ពេលខ្ញុំបានទៅលើកក្រោយ គាត់ក៏បានសួរសំណួរមួយទៀត ដែលនេះគឺជាឃ្លាទីប្រាំ។ ចូរស្ដាប់មើល ថាតើសំណួររបស់គាត់កាន់តែគួរឱ្យចង់សើចយ៉ាងណា។ តើសំណួរនោះជាអ្វី? គាត់បានសួរថា៖ «ដោយសារមិនឱ្យសម្លាប់មាន់ ហើយយើងក៏មានចិញ្ចឹមទន្សាយដែរ តើអ្នកចង់ហូបវាជំនួសវិញទេ?» ឮបែបនេះ ធ្វើឱ្យខ្ញុំខឹងយ៉ាងខ្លាំង។ ខ្ញុំបាននិយាយថា៖ «កូនទន្សាយតូចៗដែលចិញ្ចឹមនោះគួរឱ្យស្រឡាញ់ណាស់ មានភ្នែកពណ៌ក្រហម និងរោមពណ៌សក្បុស។ ពួកវាកំពុងលោតលេងយ៉ាងសប្បាយ។ ហេតុអ្វីបានជាអ្នកគិតតែពីរឿងហូបសាច់? អត់សាច់មិនបានទេឬអី?» ខ្ញុំមិនយល់សោះ។ នៅក្នុងផ្ទះបាយរបស់ពួកគេមិនដែលខ្វះសាច់ទេ មានជើងមាន់ និងឆ្អឹងជំនីរជ្រូកហូបមិនចេះអស់។ មិនមែនថាគ្មានសាច់ឱ្យគាត់ហូបឯណា ចុះហេតុអ្វីបានជាគាត់ចេះតែសួររឿងសម្លាប់ទន្សាយយកសាច់ហូប? ខ្ញុំក៏បានតបទៅវិញម៉ាត់ៗថា៖ «អ្នកមិនត្រូវបានអនុញ្ញាតឱ្យសម្លាប់ពួកវាទេ! សម្លាប់ធ្វើអី?» ពេលឃើញខ្ញុំតបបែបនេះ គាត់ក៏ខ្លាចត្រូវលួសកាត់ ហើយមិនហ៊ានសួរអ្វីទៀតឡើយ។ ចុះបន្ទាប់ពីនោះ គាត់ធ្វើម្ហូបអ្វីខ្លះ? ក្នុងអំឡុងរដូវនៃខែមិថុនា និងខែកក្កដា នៅក្នុងសួនមានដំណាំគ្រប់មុខ បន្លែស្លឹកពណ៌បៃតង និងបន្លែផ្លែមានយ៉ាងសម្បូរបែប។ ថ្ងៃមួយ អ្នកដឹកនាំនោះបានធ្វើម្ហូបពេញមួយតុ។ តើគាត់ធ្វើម្ហូបអ្វីខ្លះ? មានឆាសណ្ដែកបណ្ដុះ ស៊ុបសណ្ដែកសៀង តៅហ៊ូខត្រី ឆាសណ្ដែកខៀវជាមួយពងមាន់ ឆាផ្សិតត្រចៀកកណ្ដុរ គឺគ្មានម្ហូបបន្លែស្លឹកពណ៌បៃតងសូម្បីតែមួយមុខនៅលើតុ។ ខ្ញុំក្រឡេកមើលម្ហូបគោកៗទាំងនោះ។ រដូវនេះគួរតែហូបអ្វីដែលស្រស់ៗ ប៉ុន្តែម្ហូបដែលគាត់ធ្វើគឺខុសរដូវទាំងស្រុង។ ខ្ញុំគិតក្នុងចិត្តថា តើមនុស្សនេះមិនទុច្ចរិតទេឬអី? ក្នុងសួនមានបន្លែគ្រប់មុខទៅហើយ ហេតុអ្វីគាត់មិនធ្វើម្ហូបបន្លែស្លឹកពណ៌បៃតងខ្លះទៅ? ចុងក្រោយ ខ្ញុំក៏បានប្រាប់ថា គួរតែប្រញាប់បញ្ជូនគាត់ចេញទៅ។ បើមានមនុស្សដូចគាត់ជាអ្នកទទួលបន្ទុករឿងធ្វើម្ហូប អ្នកគ្រប់គ្នានឹងមិនបានហូបម្ហូបតាមរដូវឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងហូបតែម្ហូបខុសរដូវជានិច្ច។ តើនេះជារឿងធម្មតាដែរឬទេ? គឺពិតជាមិនធម្មតាទាល់តែសោះ!
តាមរយៈសំណួរដែលអ្នកដឹកនាំនេះបានសួរ និងរបៀបធ្វើម្ហូបរបស់គាត់ ខ្ញុំបានសង្កេតឃើញថា ទីមួយ ចរិតលក្ខណៈរបស់គាត់គឺអាក្រក់។ ទីពីរ គាត់មាននិស្ស័យទុច្ចរិត និងពិសពុល។ ហើយទីបី គាត់មិនបានដេញតាមសេចក្ដីពិតទេ។ ទោះជាយ៉ាងនេះក្តី មានរឿងនឹកស្មានមិនដល់មួយ ដែលអ្នកអាចហៅវាថាជារឿងចម្លែកក៏បាន។ កាលពីមុន រាល់ពេលដែលមានការបោះឆ្នោតនៅក្នុងពួកជំនុំនេះ គាត់ទទួលបានសន្លឹកឆ្នោតច្រើនជាងគេ ហើយសូម្បីតែក្នុងការបោះឆ្នោតឡើងវិញ ក៏គាត់នៅតែទទួលបានសន្លឹកឆ្នោតច្រើនជាងគេដែរ។ ហេតុអ្វីបានជាមនុស្សបែបនេះទទួលបានសន្លឹកឆ្នោតច្រើនជាងគេម្ដងហើយម្ដងទៀត? តើមិនមែនមានហេតុផលមកពីភាគីទាំងសងខាងទេឬអី? (មែនហើយ មាន។) គឺពិតជាមានហេតុផលមកពីភាគីទាំងសងខាងមែន។ តើហេតុផលចម្បងៗមានអ្វីខ្លះ? ម្ខាងគឺ បងប្អូនប្រុសស្រីភាគច្រើនមិនបានដេញតាម ឬយល់សេចក្ដីពិតឡើយ ហើយពួកគេខ្វះការញែកដឹងចំពោះមនុស្ស។ ម្ខាងទៀត អ្នកដឹកនាំពួកជំនុំម្នាក់នេះពូកែបំភាន់មនុស្សខ្លាំងណាស់។ អ្នករាល់គ្នាមិនដឹងថាបុគ្គលនេះជានរណាទេ មិនបានឃើញអ្វីដែលគាត់បានធ្វើឡើយ ហើយក៏មិនដឹងថាគាត់ជាមនុស្សប្រភេទណានៅទីកំបាំងនោះដែរ។ ប៉ុន្តែ គ្រាន់តែផ្អែកលើរឿងដែលខ្ញុំបានលើកឡើង រួមជាមួយនឹងឃ្លាទាំងប្រាំដែលគាត់បាននិយាយ តើអ្នករាល់គ្នាយល់ថាគាត់ជាមនុស្សប្រភេទណា? តើគាត់ស័ក្តិសមធ្វើជាអ្នកដឹកនាំពួកជំនុំដែរឬទេ? (ទេ មិនស័ក្តិសមទេ។) ចុះហេតុអ្វីបានជាបងប្អូនប្រុសស្រីទាំងនោះនៅតែបន្តបោះឆ្នោតឱ្យគាត់? គឺដោយសារតែគាត់មានយុទ្ធសាស្ត្រ និងបានបំភាន់មនុស្សទាំងនេះ។ គាត់ប្រាកដជាមិនមែនជាមនុស្សគ្មានល្បិច និងសុភាពរាបសា ដូចដែលគាត់បានបង្ហាញនៅសំបកក្រៅនោះទេ គាត់ច្បាស់ជាមានយុទ្ធសាស្ត្រហើយ។ ក្រោយមក ខ្ញុំបាននិយាយថា គ្មាននរណាម្នាក់នៅក្នុងពួកជំនុំនោះស័ក្តិសមធ្វើជាអ្នកដឹកនាំទេ ហើយគួរតែចាត់នរណាម្នាក់ផ្សេងទៀតឱ្យមកបម្រើក្នុងតួនាទីនេះ។ ប៉ុន្តែមនុស្សមួយចំនួនមិនយល់ទេ ពួកគេមានអារម្មណ៍ថាអ្នកដឹកនាំនេះមិនមែនត្រូវបានជ្រើសរើសដោយបងប្អូនប្រុសស្រីឡើយ។ តើ «បងប្អូនប្រុសស្រី» គួរត្រូវបានកំណត់និយមន័យយ៉ាងដូចម្ដេច? តើបងប្អូនប្រុសស្រីតំណាងឱ្យសេចក្ដីពិតឬ? តើនេះជារបៀបដែលពួកគេត្រូវបានកំណត់និយមន័យមែនទេ? (ទេ មិនមែនទេ។) នៅពេលដែលបងប្អូនប្រុសស្រីរួមគ្នាបង្កើតការទាមទារ បទប្បញ្ញត្តិ ឬមតិ និងការជជែកវែកញែក តើរបស់ទាំងនេះសុទ្ធតែស្របតាមសេចក្ដីពិតមែនទេ? តើព្រះជាម្ចាស់គួរតែពិចារណាពីបញ្ហារបស់ពួកគេ និងខ្វល់ខ្វាយពីពួកគេមុនគេឬ? តើព្រះជាម្ចាស់អាចធ្វើបែបនេះបានដែរឬទេ? (ទេ មិនអាចទេ។) ដូច្នេះ តើគួរប្រព្រឹត្តចំពោះពួកគេយ៉ាងដូចម្ដេច? តើបងប្អូនប្រុសស្រីទាំងនេះគួរត្រូវបានកំណត់និយមន័យយ៉ាងដូចម្ដេច? ពួកគេភាគច្រើនសុខចិត្តបំពេញភារកិច្ច ធ្វើការដោយកម្លាំង និងបំពេញកិច្ចការ ប៉ុន្តែពួកគេមិនដេញតាមសេចក្ដីពិតឡើយ។ ពួកគេខ្វះសមត្ថភាព និងគុណសម្បត្តិដើម្បីយល់ដឹងសេចក្ដីពិត ពួកគេល្ងីល្ងើ ស្ពឹកស្រពន់ និងមិនរវៀសរវៃ មិនអាចញែកដឹងមនុស្ស ឬមើលធ្លុះពីរឿងរ៉ាវនានាបានឡើយ ហើយថែមទាំងអាត្មានិយម និងគិតតែពីបម្រើខ្លួនឯងទៀតផង។ ទោះបីជាពួកគេមានចេតនាល្អខ្លះៗ ហើយសុខចិត្តបោះបង់អ្វីៗគ្រប់យ៉ាង លះបង់ខ្លួន និងពុះពារធ្វើការធ្ងន់ដើម្បីព្រះជាម្ចាស់ក៏ដោយ តើអ្វីជាចំណុចខ្សោយដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកគេ? គឺពួកគេមិនយល់ ឬមិនទទួលយកសេចក្ដីពិតឡើយ។ ពួកគេប្រកាន់ខ្ជាប់នូវទស្សនៈថា «អ្នកណាឱ្យបាយខ្ញុំហូប អ្នកនោះគឺជាម្ដាយរបស់ខ្ញុំ ហើយអ្នកណាឱ្យលុយខ្ញុំ អ្នកនោះគឺជាឪពុករបស់ខ្ញុំ»។ អ្នកណាល្អដាក់ពួកគេ ឬផ្ដល់ប្រយោជន៍ដល់ពួកគេ អ្នកណានិយាយជំនួសពួកគេ និងការពារពួកគេ នោះគឺជាបុគ្គលដែលពួកគេជ្រើសរើសហើយ។ ប្រសិនបើអនុញ្ញាតឱ្យមនុស្សបែបនេះជ្រើសរើសអ្នកដឹកនាំផ្ទាល់ខ្លួនរបស់ពួកគេ តើពួកគេអាចបោះឆ្នោតជ្រើសរើសអ្នកដឹកនាំល្អបានដែរឬទេ? ពួកគេមិនអាចទេ។ តើពួកគេអាចមានការរីកចម្រើនណាមួយនៅក្នុងការចូលទៅក្នុងជីវិតដែរឬទេ? ប្រសិនបើខាងលើបណ្ដោយឱ្យពួកគេធ្វើតាមតែចិត្តចង់ ហើយបន្តប្រព្រឹត្តផ្តេសផ្តាសបែបនេះ តើវាមិនមែនជាការគ្មានទំនួលខុសត្រូវទេឬអី? (មែនហើយ ជាការគ្មានទំនួលខុសត្រូវ។) ពួកគេជាមនុស្សវង្វេងវង្វាន់ ប៉ុន្តែខាងលើមិនមែនទេ ហើយអ្នកដឹកនាំដែលមនុស្សទាំងនេះបានជ្រើសរើស ត្រូវបានដកចេញ និងជំនួសដោយអ្នកផ្សេង។ ទោះបីជាមនុស្សទាំងនេះមិនសុខចិត្តទទួលយកអ្នកដឹកនាំថ្មីក៏ដោយ ដរាបណាបុគ្គលនោះអាចធ្វើកិច្ចការជាក់ស្ដែងខ្លះ នោះគេពិតជាល្អជាងអ្នកដឹកនាំក្លែងក្លាយដែលបានបំភាន់មនុស្សនោះឆ្ងាយណាស់។ ទោះបីជាបងប្អូនប្រុសស្រីទាំងនេះមិនយល់ពីការរៀបចំចាត់ចែងរបស់ខាងលើក៏ដោយ នឹងមានថ្ងៃមួយដែលពួកគេក្ដាប់បានសេចក្ដីពិតខ្លះៗ និងមានការយល់ដឹងអំពីរឿងរ៉ាវនានា ហើយពេលនោះ ពួកគេនឹងដឹងថាអ្នកណាល្អ និងអ្នកណាអាក្រក់មិនខាន។ ដោយការធ្វើសកម្មភាពបែបនេះ ខាងលើកំពុងទទួលខុសត្រូវទាំងស្រុងចំពោះពួកគេហើយ។ តើការធ្វើបែបនេះសមស្របដែរឬទេ? (សមស្រប។) ទោះបីជាពួកគេមិនយល់ក៏ដោយ ក៏មិនអាចបណ្ដោយឱ្យពួកគេធ្វើតាមតែចិត្តចង់ ក្នុងការបោះឆ្នោតជ្រើសរើសអ្នកណាដែលពួកគេចង់បាននោះឡើយ។ តើពួកគេចង់បះបោរឬអី? ប្រសិនបើពួកគេចង់ធ្វើអំពើអាក្រក់ ក្លាយជាអ្នកសមគំនិតរបស់សាតាំង ពួកគេនឹងត្រូវបំផ្លាញទាំងស្រុងមិនខាន។ ដូច្នេះ ខាងលើក៏បានសម្រេចចិត្តជំនួសគេ ហើយជ្រើសរើសអ្នកដឹកនាំម្នាក់ទៀត។ ប៉ុន្តែពួកគេមិនទទួលយកទេ ពួកគេនៅតែទទូចថាបុគ្គលដែលពួកគេបានជ្រើសរើសគឺស័ក្តិសម។ តើនេះមិនទុច្ចរិតទេឬអី? ហេតុអ្វីបានជាពួកគេតែងតែគិតថាគាត់ល្អ? តើគាត់មានចំណុចល្អអ្វីទៅ? ហេតុអ្វីបានជាពួកគេប្តេជ្ញា ចង់រក្សាគាត់ទុកយ៉ាងនេះ? គឺមានបញ្ហាមួយនៅត្រង់នេះ៖ ពួកគេត្រូវបានអ្នកដឹកនាំក្លែងក្លាយនេះបំភាន់ និងធ្វើបាបដោយមិនដឹងខ្លួន។ ពួកគេពិតជាហ្វូងមនុស្សវង្វេងវង្វាន់មែន។ ខ្ញុំបាននិយាយចប់អំពីរឿងនេះហើយ។ ពួកយើងយកមនុស្សដូចជាអ្នកដឹកនាំក្លែងក្លាយនេះ ធ្វើជាករណីគំរូដើម្បីវែកញែក និងវិភាគនៅក្នុងប្រធានបទនេះ ការធ្វើបែបនេះគឺត្រឹមត្រូវហើយ។ យ៉ាងណាមិញ សេចក្តីទុច្ចរិតនៅក្នុងនិស្ស័យរបស់ពួកគេ គឺជារឿងដ៏តំណាងស្រាប់ទៅហើយ។
ទាក់ទងនឹងការប្រកបគ្នារបស់យើងអំពីសេចក្តីទុច្ចរិតនៅក្នុងការបង្ហាញចេញទីប្រាំពីរនៃពួកទទឹងនឹងព្រះគ្រីស្ទ តាមរយៈការបញ្ចូលឧទាហរណ៍ជាក់លាក់ទាំងនេះ ព្រមទាំងការវិភាគ និងការប្រៀបធៀប តើប្រធានបទនេះកាន់តែច្បាស់សម្រាប់អ្នករាល់គ្នាដែរឬទេ? ថាតើបុគ្គលដែលខ្ញុំទើបតែបានពិភាក្សានេះ នឹងអាចដេញតាមសេចក្ដីពិតនៅថ្ងៃអនាគតបានឬយ៉ាងណានោះ គឺមិនទាន់ដឹងនៅឡើយទេ វាពិបាកនឹងនិយាយណាស់ ហើយពួកយើងនឹងមិនទាន់ទាញសេចក្ដីសន្និដ្ឋានណាមួយនៅពេលនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយដែលប្រាកដ៖ និស្ស័យ សារជាតិ និងធម្មជាតិរបស់គាត់ សុទ្ធតែទុច្ចរិតទាំងអស់។ ដូច្នេះ តើគាត់ស្រឡាញ់អ្វីទៅ? តើគាត់ស្រឡាញ់ភាពយុត្តិធម៌ និងសេចក្ដីសុចរិតដែរឬទេ? តើគាត់ស្រឡាញ់សេចក្ដីពិតផ្សេងៗដែលព្រះជាម្ចាស់បានថ្លែងដែរឬទេ? តើគាត់ស្រឡាញ់ការធ្វើជាមនុស្សស្មោះត្រង់ ការប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌ ការធ្វើសកម្មភាពដោយមានគោលការណ៍ និងការស្វែងរកសេចក្ដីពិតដែរឬទេ? តើគាត់ស្រឡាញ់រឿងទាំងនេះដែរឬទេ? គាត់មិនស្រឡាញ់រឿងណាមួយឡើយ ពោល នេះគឺជារឿងដែលប្រាកដមួយរយភាគរយ។ តាមរយៈឃ្លាពីរបីដែលគាត់បាននិយាយ និងសំណួរពីរបីដែលគាត់បានសួរនេះ អ្វីដែលគាត់ស្រឡាញ់យ៉ាងជ្រាលជ្រៅនៅក្នុងចិត្ត និងដល់ឆ្អឹងរបស់គាត់ ត្រូវបានលាតត្រដាងហើយ។ ក្នុងចំណោមរឿងទាំងនោះ គ្មានរឿងណាមួយដែលស្របនឹងរឿងវិជ្ជមានឡើយ។ តើមនុស្សប្រភេទណាដែលគាត់បានចូលចិត្ត និងមានអារម្មណ៍ពេញចិត្តនឹងការពារនោះ? គាត់បានការពារអ្នកដែលធ្វើអំពើអាក្រក់ អ្នកដែលរំខានដល់កិច្ចការពួកជំនុំ អ្នកដែលខ្វះភាពស្មោះត្រង់ទាំងស្រុង និងអ្នកដែលប្រព្រឹត្តអំពើអាក្រក់ជាច្រើនក្នុងការបំពេញភារកិច្ច។ គាត់មិនបានចាត់ទុកមនុស្សបែបនេះដោយកំហឹង ឬសេចក្តីស្អប់ឡើយ គាត់ថែមទាំងបាននិយាយគាំទ្រពួកគេ និង បានការពារពួកគេទៀតផង។ តើនេះបញ្ជាក់ពីអ្វី? បញ្ជាក់ថាពួកគេគឺជាមនុស្សប្រភេទតែមួយ៖ ពួកគេមានផលប្រយោជន៍រួម និងមានសារជាតិដូចគ្នា។ ពួកគេត្រូវរ៉ូវគ្នាដោយធម្មជាតិ ហើយពួកគេគឺជាពួកអាក្រក់ប្រភេទដូចគ្នា។ នៅពេលបងប្អូនប្រុសស្រីមួយចំនួននៅតែបន្តមានសញ្ញាណ និងការយល់ច្រឡំចំពោះព្រះបន្ទូល និងសកម្មភាពរបស់ព្រះជាម្ចាស់ តើអ្នកដឹកនាំម្នាក់នេះមានអារម្មណ៍យ៉ាងណា? តើគាត់មានទទួលបន្ទុកក្នុងការដោះស្រាយបញ្ហាទាំងនេះដែរឬទេ? (ទេ មិនមានទេ។) គាត់មិនបានទទួលបន្ទុកនេះទេ គាត់មិនបានដោះស្រាយបញ្ហាទាំងនេះ ឬយកចិត្តទុកដាក់ចំពោះរឿងទាំងនេះឡើយ ពោលគឺគាត់ធ្វើមិនដឹងមិនឮតែម្ដង។ នៅពេលមាននរណាម្នាក់ធ្វើឱ្យអាប់កិត្តិយសដល់ព្រះនាមព្រះជាម្ចាស់ ឬបង្អាក់ និងរំខានដល់កិច្ចការដំណាក់របស់ព្រះជាម្ចាស់ នៅពេលមាននរណាម្នាក់ខ្វះភាពស្មោះត្រង់ និងបានធ្វើឱ្យតែរួចពីដៃក្នុងការបំពេញភារកិច្ច ឬបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ ព្រមទាំងបានបង្កការរំខាន និងការបំផ្លិចបំផ្លាញក្នុងពេលបំពេញភារកិច្ច ឬបានបញ្ចេញភាពអវិជ្ជមាន និងបានផ្សព្វផ្សាយសញ្ញាណ តើគាត់អាចកំណត់អត្តសញ្ញាណរឿងទាំងនេះជាបញ្ហាដែរឬទេ? គាត់មិនបានកំណត់អត្តសញ្ញាណរឿងទាំងនេះជាបញ្ហាឡើយ គាត់បានគិតថា៖ «វាជារឿងធម្មតាទេដែលមានបញ្ហាទាំងនេះ តើមានអ្នកណាដែលមិនមានការបញ្ចេញឱ្យឃើញ សេចក្ដីពុករលួយនោះ?» តើគាត់ចង់មានន័យយ៉ាងណា? គាត់ចង់មានន័យថា មនុស្សទាំងនោះត្រូវតែប្រព្រឹត្តបែបនេះ ព្រោះពេលនោះ គាត់នឹងហាក់ដូចជាមិនសូវអាក្រក់ទេ ហើយគាត់អាច «លាក់ខ្លួន» និងត្រូវបាន «ការពារ» ទៀតផង។ តើនេះមិនទុច្ចរិតទេឬអី? មនុស្សទាំងនេះបានបន្តបង្កការបង្អាក់ និងការរំខានជានិច្ច ប៉ុន្តែគាត់មិនបានចាត់ការលើ ពួកគេឡើយ។ ដោយផ្អែកលើចំណុចនេះ ចូរប្រាប់ខ្ញុំមកមើល៍ តើគាត់មានស្មារតីយុត្តិធម៌ដែរឬទេ? តើគាត់បានស្រឡាញ់សេចក្ដីពិតដែរឬទេ? តើគាត់បានចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ជាកន្លែងបែបណាទៅ? គាត់មិនចង់ឱ្យដំណាក់របស់ព្រះជាម្ចាស់ពោរពេញដោយមនុស្សស្មោះត្រង់ មនុស្សដែលស្មោះត្រង់ចំពោះព្រះជាម្ចាស់ មនុស្សដែលបានដើរតាមផ្លូវរបស់ព្រះជាម្ចាស់ និងបានស្គាល់កន្លែងរបស់ខ្លួនក្នុងពេលបំពេញភារកិច្ចឡើយ។ គាត់មិនចង់ឱ្យអ្នកគ្រប់គ្នាបើកចំហ និងប្រកបគ្នា អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចុះចូលនឹងព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយទ្រង់ឡើយ។ គាត់មិនចូលចិត្តទេ ប្រសិនបើអ្នកគ្រប់គ្នានៅក្នុងដំណាក់របស់ព្រះជាម្ចាស់សុទ្ធតែបែបនេះនោះ។ ដូច្នេះ តើគាត់ចូលចិត្តអ្វីទៅ? គាត់ចូលចិត្តនៅពេលអ្នកគ្រប់គ្នាបង្កើតខ្សែរយៈដែលបម្រើខ្លួនឯង ការពារផលប្រយោជន៍គ្នាទៅវិញទៅមក មិនធ្វើបាបអ្នកណាផ្សេង ឬមិនលាតត្រដាងរឿងអាស្រូវរបស់អ្នកណាម្នាក់ឡើយ។ គាត់ ចូលចិត្តនៅពេលអ្នកគ្រប់គ្នាការពារ និងបិទបាំងគ្នាទៅវិញទៅមក លាក់បាំងរឿងអាក្រក់ដែលអ្នកដទៃបានធ្វើមិនឱ្យអ្នកក្រៅដឹង និងធ្វើសកម្មភាពជាធ្លុងមួយ។ នោះហើយជាអ្វីដែលគាត់ចូលចិត្ត។ នៅពេលមាននរណាម្នាក់ទាញកំហុស និងស្ថានភាពពិតរបស់អ្នកដទៃមកលាតត្រដាងជាសាធារណៈ ដោយនិយាយចំៗ និងឱ្យអ្នកគ្រប់គ្នាបានដឹងពីរឿងទាំងនេះ គាត់ស្អប់ និងខ្ពើមរអើមទង្វើបែបនេះណាស់។ គាត់ចូលចិត្តនៅពេលកំហុសត្រូវបានលាក់បាំង និងបិទជិត ចូលចិត្តនៅពេលការកុហកមិនត្រូវបានលាតត្រដាង ហើយចូលចិត្តនៅពេលអ្នកណាដែលប្រើល្បិចកល ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ មិនត្រូវបានចាត់ការស្របតាមគោលការណ៍។ នៅក្នុងពួកជំនុំដែលគាត់បានមើលការខុសត្រូវ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបញ្ញត្តិរដ្ឋបាល រួមជាមួយនឹងការរៀបចំចាត់ចែងកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ក្លាយទៅជាយ៉ាងណា? វាបានក្លាយជាពាក្យសម្ដីទទេ ហើយមិនអាច ត្រូវបានអនុវត្តឡើយ។ ហេតុអ្វីបានជាមិនអាចត្រូវបានអនុវត្ត? ពីព្រោះគាត់បានរារាំង គាត់បានក្លាយជាជញ្ជាំងដែលរាំងខ្ទប់ជិតឈឹង។ នេះគឺជានិស្ស័យទុច្ចរិតដែលពួកទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញ តាមរយៈការបំភ្លៃការពិត ការប្រើប្រាស់យុទ្ធវិធី មួយចំនួន និងការប្រើផែនការអាក្រក់ និងឧបាយកលមួយចំនួនដើម្បីបោកបញ្ឆោត និងបំភាន់អ្នកដទៃ ក្នុងគោលបំណងសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ។
នៅក្នុងពួកជំនុំដែលពួកទទឹងនឹងព្រះគ្រីស្ទកាន់អំណាច ការរៀបចំចាត់ចែងកិច្ចការ របស់ដំណាក់របស់ព្រះជាម្ចាស់ មិនអាចត្រូវបានអនុវត្តបានឡើយ។ ក្នុងពេលជាមួយគ្នានេះ បាតុភូតចម្លែកមួយបានកើតឡើងនៅក្នុងពួកជំនុំទាំងនោះ ដែលកិច្ចការតែមួយគត់ដែលពួកគេអនុវត្ត គឺជាកិច្ចការដែលមិនពាក់ព័ន្ធ ឬដើរផ្ទុយនឹងការរៀបចំចាត់ចែងកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ដែលធ្វើឱ្យមានមតិ និងការខ្វែងគំនិតគ្នាកើតឡើងក្នុងចំណោមបងប្អូនប្រុសស្រី ហើយបង្កភាពវឹកវរដល់ពួកជំនុំ។ តើពួកអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តបែបណា? ពួកគេមិនធ្វើការស្របតាមការរៀបចំចាត់ចែងកិច្ចការ របស់ដំណាក់របស់ព្រះជាម្ចាស់ឡើយ គឺហាក់ដូចជាពួកគេគ្មានកិច្ចការត្រូវធ្វើ ហើយពួកគេមិនឆ្លើយតបនឹងការរៀបចំចាត់ចែងកិច្ចការទាំងនោះទាល់តែសោះ។ មនុស្សដែលនៅក្រោមពួកអ្នកដឹកនាំទាំងនេះ គឺមិនដឹងទិសតំបន់អ្វីឡើយ ពួកគេប្រៀបដូចជាគំនរខ្សាច់រាយប៉ាយ ដែលគ្មានអ្នកណារៀបចំពួកគេឡើយ ពោលគឺមនុស្សគ្រប់គ្នាធ្វើអ្វីតាមតែចិត្តខ្លួនឯងចង់ធ្វើ និងតាមរបៀបដែលខ្លួនចង់ធ្វើ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនសម្តែងចេញនូវសេចក្តីថ្លែងអ្វីឡើយ ហើយក៏មិនទទួលយកទំនួលខុសត្រូវនេះដែរ។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តខុសពីនេះ។ ពួកគេមិនត្រឹមតែមិនអនុវត្តតាមការរៀបចំចាត់ចែងកិច្ចការប៉ុណ្ណោះទេ ពួកគេថែមទាំងបង្កើតសេចក្តីថ្លែង និងការអនុវត្តផ្ទាល់ខ្លួនរបស់ពួកគេទៀតផង។ អ្នកខ្លះយកការរៀបចំចាត់ចែងកិច្ចការរបស់ខាងលើមកកែប្រែ ដោយប្រែក្លាយវាទៅជាសេចក្តីថ្លែង ផ្ទាល់ខ្លួនរបស់ពួកគេ រួចពួកគេយកទៅអនុវត្ត ខណៈដែលអ្នកខ្លះទៀតមិនប្រព្រឹត្តស្របតាមការរៀបចំចាត់ចែងកិច្ចការរបស់ខាងលើទាល់តែសោះ ហើយគ្រាន់តែធ្វើរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេលាក់ទុកការរៀបចំចាត់ចែងកិច្ចការរបស់ខាងលើ ហើយមិនបញ្ជូនបន្តទៅថ្នាក់ក្រោមឡើយ ដោយទុកឱ្យអស់អ្នកនៅថ្នាក់ក្រោមងងឹតឈឹង ខណៈពេលដែលពួកគេធ្វើអ្វីតាមតែចិត្តចង់ សូម្បីតែប្រឌិតទ្រឹស្ដី និងសេចក្តីថ្លែងផ្ទាល់ខ្លួន ដើម្បីបំភាន់ និងបោកបញ្ឆោតអ្នកដែលនៅក្រោមពួកគេទៀតផង។ ដូច្នេះ កុំមើលត្រឹមសំបកក្រៅថាពួកទទឹងនឹងព្រះគ្រីស្ទអាចលះបង់បានកម្រិតណា ឬអាចស៊ូទ្រាំនឹងទុក្ខលំបាកអ្វីខ្លះឱ្យសោះ។ ចូរទុកសកម្មភាព និងឥរិយាបថ សំបកក្រៅរបស់ពួកគេមួយឡែកសិន ហើយសម្លឹងមើលទៅសារជាតិនៃរឿងរ៉ាវដែលពួកគេធ្វើទាំងនេះវិញ។ តើពួកគេមានទំនាក់ទំនងបែបណាជាមួយព្រះជាម្ចាស់? ពួកគេប្រឆាំងទាស់នឹងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានមានព្រះបន្ទូល និងបានធ្វើ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់តម្រូវឱ្យបងប្អូនប្រុសស្រីយល់ដឹង និងអ្វីគ្រប់យ៉ាងដែលទ្រង់ទាមទារឱ្យអនុវត្តនៅថ្នាក់ក្រោមនៅក្នុងពួកជំនុំ ពោលគឺពួកគេប្រឆាំងទាស់នឹងរឿងរ៉ាវទាំងអស់នេះ។ អ្នកខ្លះប្រហែលជាសួរថា៖ «តើការមិនអនុវត្តរឿងរ៉ាវទាំងនេះ គឺដូចគ្នានឹងការប្រឆាំងទាស់នឹងរឿងរ៉ាវទាំងនេះដែរឬទេ?» ហេតុអ្វីបានជាពួកគេមិនអនុវត្តរឿងរ៉ាវទាំងនេះ? ពីព្រោះពួកគេមិនយល់ស្របនឹងរឿងរ៉ាវទាំងនេះឡើយ។ បើពួកគេមិនយល់ស្របនឹងរឿងរ៉ាវទាំងនេះ តើពួកគេធំជាងដំណាក់របស់ព្រះជាម្ចាស់ឬ? បើពួកគេមិនយល់ស្របនឹងរឿងរ៉ាវទាំងនេះ តើពួកគេមានផែនការល្អជាងនេះឬ? ទេ ពួកគេគ្មានទេ។ ចុះហេតុអ្វីបានជាពួកគេហ៊ានមិនអនុវត្តរឿងរ៉ាវទាំងនេះ គ្រាន់តែដោយសារពួកគេមិនយល់ស្របនឹងរឿងរ៉ាវទាំងនេះទៅវិញ? ពីព្រោះពួកគេចង់ត្រួតត្រា និងគ្រប់គ្រងពួកជំនុំ។ ពួកគេជឿថា ប្រសិនបើពួកគេអនុវត្តរឿងរ៉ាវស្របតាមការរៀបចំចាត់ចែងកិច្ចការ និងសេចក្ដីតម្រូវរបស់ខាងលើទាំងស្រុង នោះការរួមចំណែករបស់ពួកគេប្រហែលជាគ្មានអ្នកណាកត់សម្គាល់ មិនលេចធ្លោ និងគ្មានអ្នកណាមើលឃើញឡើយ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ នេះគឺជាគ្រោះមហន្តរាយមួយ។ ប្រសិនបើមនុស្សគ្រប់គ្នាធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតជាប្រចាំ ប្រសិនបើមនុស្សគ្រប់គ្នាអាចយល់ពីសេចក្ដីពិត ចាត់ការលើបញ្ហាស្របតាមគោលការណ៍ ស្វែងរកសេចក្ដីពិត ព្រមទាំងអធិដ្ឋាន និងអំពាវនាវដល់ព្រះជាម្ចាស់នៅពេលប្រឈមមុខនឹងបញ្ហា តើពួកគេនឹងមានមុខងារអ្វីទៅ? ពួកទទឹងនឹងព្រះគ្រីស្ទមិនដេញតាមសេចក្ដីពិតទេ ដូច្នេះ ពួកគេនឹងគ្មានមុខងារអ្វីឡើយ ពោលគឺពួកគេនឹងក្លាយជាគ្រាន់តែជាគ្រឿងលម្អប៉ុណ្ណោះ។ ប្រសិនបើពួកគេក្លាយជាគ្រាន់តែជាគ្រឿងលម្អ ហើយគ្មានអ្នកណាយកចិត្តទុកដាក់ចំពោះពួកគេទៀតទេ តើពួកគេព្រមទទួលយករឿងនេះដែរឬទេ? ទេ ពួកគេមិនព្រមឡើយ។ ពួកគេនឹងគិតរកវិធីដើម្បីស្រោចស្រង់ស្ថានការណ៍នេះ។ ពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យទុច្ចរិត និងសារជាតិទុច្ចរិត តើពួកគេអាចដឹងមុនទេថា ពួកគេនឹងត្រូវបើកសម្ដែង ប្រសិនបើបងប្អូនប្រុសស្រីទាំងអស់ដេញតាមសេចក្ដីពិតនោះ? ពួកទទឹងនឹងព្រះគ្រីស្ទអាក្រក់ណាស់ ហើយពួកគេមិនដេញតាមសេចក្ដីពិតឡើយ។ ពួកគេជាមនុស្សទុច្ចរិត បោកបញ្ឆោត ពិសពុលហើយពួកគេមិនស្រឡាញ់អ្វីៗដែលវិជ្ជមាន ឡើយ។ ប្រសិនបើមនុស្សគ្រប់គ្នាយល់សេចក្ដីពិត ពួកគេនឹងមានការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទមិនខាន។ តើពួកទទឹងនឹងព្រះគ្រីស្ទដឹងពីរឿងនេះដែរឬទេ? មែនហើយ ពួកគេដឹង។ ពួកគេអាចដឹងពីរឿងនេះនៅក្នុងវិញ្ញាណរបស់ពួកគេ។ វាប្រៀបដូចជានៅពេលដែលអ្នកទៅកន្លែងណាមួយ ហើយជួបប្រទះនឹងវិញ្ញាណអាក្រក់អ៊ីចឹង។ នៅពេលដែលវិញ្ញាណអាក្រក់មើលមកអ្នក វាឃើញថាអ្នកទាស់ភ្នែក ហើយគ្រាន់តែក្រឡេកមើលមួយភ្លែត អ្នកក៏ឃើញថាវិញ្ញាណអាក្រក់នោះគួរឱ្យស្អប់ខ្ពើម ហើយមិនចង់និយាយជាមួយវាឡើយ។ តាមពិតទៅ វាមិនបានធ្វើឱ្យអ្នកទាស់ចិត្ត ឬធ្វើអ្វីមួយដើម្បីធ្វើបាបអ្នកឡើយ ប៉ុន្តែអ្នកឃើញថាវាគួរឱ្យខ្ពើមរអើមក្នុងការមើល ហើយការស្ដាប់វានិយាយ កាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ខ្ពើមរអើមថែមទៀត។ ក្នុងតថភាព វាមិនស្គាល់អ្នកទេ ហើយអ្នកក៏មិនស្គាល់វាដែរ។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? អ្នកអាចដឹងនៅក្នុងវិញ្ញាណរបស់អ្នកថា អ្នកទាំងពីរមិនមែនជាប្រភេទតែមួយឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាសត្រូវរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្មានការញាណដឹង ឬការយល់ដឹងទេ នៅពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយពួកគេ នោះតើអ្នកមិនស្ពឹកស្រពន់ខ្លាំងណាស់ទេឬអី? ឧបមាថា នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទមិនសូវនិយាយស្ដី ហើយគ្រាន់តែនិយាយពាក្យពីរបីម៉ាត់ ខណៈពេលកំពុងសម្តែងចេញនូវមតិវែកញែក លើកឡើងពីទស្សនៈ ឬមានអាកប្បកិរិយាណាមួយនៅក្នុងសកម្មភាពរបស់ គេ ហើយអ្នកមិនអាចមើលឃើញរឿងទាំងនេះបានច្បាស់។ ប្រសិនបើអ្នកប្រាស្រ័យទាក់ទងជាមួយគេអស់រយៈពេលជាយូរ ហើយនៅតែគ្មានការយល់ដឹងនេះទៀត ហើយថ្ងៃមួយ ខាងលើកំណត់លក្ខណៈគេថាជាអាទទឹងនឹងព្រះគ្រីស្ទ ទើបនៅទីបំផុត អ្នកមានការភ្ញាក់រលឹកនេះ ហើយមានអារម្មណ៍ភ័យខ្លាច ដោយគិតថា៖ «ហេតុអ្វីបានជាខ្ញុំមិនបានញែកដឹងពីបុគ្គលទទឹងនឹងព្រះគ្រីស្ទយ៉ាងច្បាស់ក្រឡែតបែបនេះ! ស្ទើរតែគ្រោះថ្នាក់ទៅហើយ!» តើអ្នកយឺតយ៉ាវ និងស្ពឹកស្រពន់កម្រិតណាទៅ!
សេចក្ដីទុច្ចរិត របស់ពួកទទឹងនឹងព្រះគ្រីស្ទ មានលក្ខណៈសម្គាល់ជាក់ច្បាស់មួយ ហើយខ្ញុំនឹងចែករំលែកប្រាប់អ្នករាល់គ្នាពីអាថ៌កំបាំងដើម្បីបានដឹងពីលក្ខណៈនេះ។ មិនថាពួកគេនិយាយ ឬធ្វើអ្វីនោះទេ អ្នកមិនអាចដឹងពីជម្រៅចិត្ត ឬមើលធ្លុះចិត្តរបស់ពួកគេបានឡើយ។ នៅពេលពួកគេនិយាយជាមួយអ្នក ភ្នែករបស់ពួកគេក្រឡេកក្រឡាប់មិនឈប់ ហើយអ្នកមិនអាចដឹងថា ពួកគេកំពុងគិតពីគ្រោងការអ្វីឡើយ។ ពេលខ្លះ ពួកគេធ្វើឱ្យអ្នកមានអារម្មណ៍ថា ពួកគេមានភក្តីភាព ឬមានភាពស្មោះត្រង់ខ្លាំងណាស់ ប៉ុន្តែតាមពិត មិនមែនដូច្នោះទេ។ អ្នកមិនដែលមើលធ្លុះពួកគេឡើយ។ នៅក្នុងចិត្តរបស់អ្នក មានអារម្មណ៍ពិសេសមួយ ជាញាណមួយដែលប្រាប់អ្នកថា នៅក្នុងគំនិតរបស់ពួកគេ មានល្បិចកលជ្រាលជ្រៅណាស់ ជ្រៅរកស្មានមិនត្រូវ ដែលប្រាប់អ្នកថាពួកគេជាមនុស្សវៀចវេរលាក់ពុត។ នេះគឺជាលក្ខណៈសម្គាល់ទីមួយនៃភាពទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយវាបង្ហាញថា ពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈនៃសេចក្តីទុច្ចរិត។ តើលក្ខណៈសម្គាល់ទីពីរនៃសេចក្តីទុច្ចរិត របស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាអ្វី? គឺរាល់អ្វីៗដែលពួកគេនិយាយ និងធ្វើ គឺសុទ្ធតែមានការបំភាន់យ៉ាងខ្លាំង។ តើរឿងនេះត្រូវបានបង្ហាញឱ្យឃើញនៅត្រង់ណា? គឺនៅត្រង់ភាពប៉ិនប្រសប់ជាពិសេសរបស់ពួកគេក្នុងការស្ទាបស្ទង់ចិត្តសាស្ត្ររបស់មនុស្ស ក្នុងការនិយាយរឿងដែលស្របនឹងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ហើយងាយស្រួលនឹងទទួលយក។ ទោះជាយ៉ាងនេះក្តី មានរឿងមួយដែលអ្នកគួរតែញែកដឹង៖ ពួកគេមិនដែលធ្វើតាមពាក្យសម្ដីដ៏ពីរោះៗដែលពួកគេនិយាយឡើយ។ ឧទាហរណ៍ ពួកគេ ផ្សាយគោលលទ្ធិប្រាប់អ្នកដទៃ ដោយប្រាប់ពួកគេពីរបៀបធ្វើជាមនុស្សស្មោះត្រង់ និងរបៀបអធិដ្ឋាន ហើយទុកឱ្យព្រះជាម្ចាស់ធ្វើជាម្ចាស់របស់ពួកគេនៅពេលដែលពួកគេជួបប្រទះនឹងរឿងអ្វីមួយ ប៉ុន្តែនៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះពួកទទឹងនឹងព្រះគ្រីស្ទខ្លួនឯង ពួកគេមិនអនុវត្តសេចក្ដីពិតឡើយ។ អ្វីៗទាំងអស់ដែលពួកគេធ្វើ គឺគ្រាន់តែប្រព្រឹត្តស្របតាមឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ហើយគិតរកវិធីរាប់មិនអស់ដើម្បីផ្ដល់ប្រយោជន៍ដល់ខ្លួនឯង ដោយប្រើឱ្យអ្នកដទៃបម្រើពួកគេ និងចាត់ការលើកិច្ចការរបស់ពួកគេ។ ពួកគេមិនដែលអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ឬទុកឱ្យទ្រង់ធ្វើជាម្ចាស់របស់ពួកគេឡើយ។ ពួកគេនិយាយពាក្យសម្ដីដែលពីរោះស្ដាប់ ប៉ុន្តែសកម្មភាពរបស់ពួកគេមិនស្របនឹងអ្វីដែលពួកគេនិយាយឡើយ។ រឿងដំបូងដែលពួកគេគិតដល់នៅពេលធ្វើសកម្មភាពអ្វីមួយ គឺជាប្រយោជន៍សម្រាប់ខ្លួនឯង។ ពួកគេមិនទទួលយកការចាត់ចែង និងការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សមើលឃើញថា ពួកគេមិនស្ដាប់បង្គាប់ទេនៅពេលធ្វើរឿងរ៉ាវនានា ថាពួកគេតែងតែស្វែងរកវិធីដើម្បីផ្ដល់ប្រយោជន៍ដល់ខ្លួនឯង និងស្វែងរកផ្លូវសម្រាប់ខ្លួនឯងជានិច្ច។ នេះគឺជាផ្នែកដែលបោកបញ្ឆោត និងទុច្ចរិត របស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមនុស្សអាចមើលឃើញ។ នៅពេលធ្វើការ ពេលខ្លះពួកទទឹងនឹងព្រះគ្រីស្ទអាចស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់ សូម្បីតែសុខចិត្តអត់ងងុយ និងអត់អាហារនៅពេលខ្លះក៏មានដែរ ប៉ុន្តែពួកគេធ្វើបែបនេះគ្រាន់តែដើម្បីទទួលបានឋានៈ ឬបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ពួកគេរងទុក្ខលំបាកដើម្បីតែមហិច្ឆតា និងគោលដៅរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេធ្វើឱ្យតែរួចពីដៃចំពោះកិច្ចការដ៏សំខាន់ដែលដំណាក់របស់ព្រះជាម្ចាស់បានរៀបចំចាត់ចែងសម្រាប់ពួកគេ ដែលពួកគេមិនបានអនុវត្តទាល់តែសោះ។ ដូច្នេះ តើពួកគេចុះចូលនឹងការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើដែរឬទេ? តើពួកគេកំពុងបំពេញភារកិច្ចរបស់ពួកគេដែរឬទេ? មានបញ្ហាមួយនៅត្រង់នេះ។ ក៏មានឥរិយាបថមួយប្រភេទទៀតដែរ គឺនៅពេលដែលបងប្អូនប្រុសស្រីលើកឡើងពីមតិខុសៗគ្នា ពួកទទឹងនឹងព្រះគ្រីស្ទនឹងបដិសេធមតិទាំងនោះដោយប្រយោល ដោយនិយាយវាងវៃ ធ្វើឱ្យមនុស្សគិតថា ពួកទទឹងនឹងព្រះគ្រីស្ទបានប្រកបគ្នា និងពិភាក្សារឿងរ៉ាវជាមួយពួកគេ ប៉ុន្តែនៅទីបំផុត មនុស្សគ្រប់គ្នាត្រូវតែធ្វើតាមអ្វីដែលពួកគេនិយាយដដែល។ ពួកគេតែងតែស្វែងរកវិធីដើម្បីបិទមតិយោបល់របស់អ្នកដទៃ ដើម្បីឱ្យមនុស្សធ្វើតាមគំនិតរបស់ពួកគេ និងធ្វើតាមអ្វីដែលពួកគេនិយាយ។ តើនេះជាការស្វែងរកគោលការណ៍សេចក្ដីពិតដែរឬទេ? ច្បាស់ណាស់ គឺមិនមែនទេ។ ចុះតើគោលការណ៍នៃកិច្ចការរបស់ពួកគេគឺជាអ្វីទៅ? គឺមនុស្សគ្រប់គ្នាត្រូវតែស្ដាប់ពួកគេ និងស្ដាប់បង្គាប់ពួកគេ គឺគ្មានអ្នកណាល្អជាងពួកគេដែលត្រូវស្ដាប់តាមឡើយ ហើយគំនិតរបស់ពួកគេគឺល្អបំផុត និងខ្ពង់ខ្ពស់បំផុត។ ពួកទទឹងនឹងព្រះគ្រីស្ទចង់ឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថា អ្វីដែលពួកគេនិយាយគឺត្រឹមត្រូវ ថាពួកគេគឺជាសេចក្ដីពិត។ តើនេះមិនទុច្ចរិតទេឬអី? នេះគឺជាលក្ខណៈសម្គាល់ទីពីរនៃសេចក្តីទុច្ចរិត របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ លក្ខណៈសម្គាល់ទីបីនៃសេចក្តីទុច្ចរិត របស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺនៅពេលដែលពួកគេធ្វើបន្ទាល់ពីខ្លួនឯង ពួកគេច្រើនតែធ្វើបន្ទាល់ពីការរួមចំណែករបស់ពួកគេ ពីទុក្ខលំបាកដែលពួកគេបានស៊ូទ្រាំ និងពីរឿងមានប្រយោជន៍ដែលពួកគេបានធ្វើសម្រាប់មនុស្សគ្រប់គ្នា ដោយបញ្ជ្រាបវាចូលទៅក្នុងគំនិតរបស់មនុស្ស ដើម្បីឱ្យមនុស្សទាំងនោះចងចាំថា ពួកគេកំពុងទទួលបានពន្លឺពីពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើនរណាម្នាក់សរសើរ ឬអរគុណដល់អាទទឹងនឹងព្រះគ្រីស្ទម្នាក់ ពួកគេថែមទាំងអាចនិយាយពាក្យសម្ដីខាងវិញ្ញាណខ្លាំងណាស់ ដូចជា៖ «អរគុណព្រះ។ នេះសុទ្ធតែជាកិច្ចការរបស់ព្រះ។ ព្រះគុណរបស់ព្រះគឺគ្រប់គ្រាន់សម្រាប់ពួកយើងហើយ» ដើម្បីឱ្យមនុស្សគ្រប់គ្នាមើលឃើញថា ពួកគេពិតជាមានភាពខាងវិញ្ញាណណាស់ ហើយថាពួកគេគឺជាអ្នកបម្រើដ៏ល្អរបស់ព្រះជាម្ចាស់។ ក្នុងតថភាពពួកគេកំពុងតែលើកតម្កើង និងធ្វើបន្ទាល់ពីខ្លួនឯងសោះ ហើយនៅក្នុងចិត្តរបស់ពួកគេ គ្មានកន្លែងសម្រាប់ព្រះជាម្ចាស់ទាល់តែសោះ។ នៅក្នុងគំនិតរបស់អ្នកដទៃ ឋានៈរបស់អាទទឹងនឹងព្រះគ្រីស្ទ បានវ៉ាដាច់ឋានៈរបស់ព្រះជាម្ចាស់ទៅហើយ។ តើនេះមិនមែនជាភស្តុតាងពិតប្រាកដដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើបន្ទាល់ពីខ្លួនឯងទេឬអី? នៅក្នុងពួកជំនុំដែលអាទទឹងនឹងព្រះគ្រីស្ទកាន់អំណាច និងគ្រប់គ្រង ពួកគេមានឋានៈខ្ពស់បំផុតនៅក្នុងចិត្តរបស់មនុស្ស។ ព្រះជាម្ចាស់អាចត្រឹមតែស្ថិតនៅលំដាប់ទីពីរ ឬទីបីប៉ុណ្ណោះ។ ប្រសិនបើព្រះជាម្ចាស់យាងទៅកាន់ពួកជំនុំដែលអាទទឹងនឹងព្រះគ្រីស្ទកាន់អំណាច ហើយមានព្រះបន្ទូលអ្វីមួយ តើព្រះបន្ទូលរបស់ទ្រង់នឹងជ្រាបចូលទៅដល់មនុស្សនៅទីនោះដែរឬទេ? តើពួកគេនឹងទទួលយកវាចេញពីចិត្តដែរឬទេ? គឺពិបាកនឹងនិយាយណាស់។ នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកទទឹងនឹងព្រះគ្រីស្ទបានខិតខំប្រឹងប្រែងខ្លាំងប៉ុនណា ក្នុងការធ្វើបន្ទាល់ពីខ្លួនឯង។ ពួកគេមិនធ្វើបន្ទាល់ពីព្រះជាម្ចាស់ទាល់តែសោះ ប៉ុន្តែពួកគេបែរជាប្រើប្រាស់គ្រប់ឱកាសរបស់ពួកគេក្នុងការធ្វើបន្ទាល់ពីព្រះជាម្ចាស់ ដើម្បីធ្វើបន្ទាល់ពីខ្លួនឯងទៅវិញ។ តើយុទ្ធវិធីដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើនេះ មិនមានពិសពុលទេឬអី? តើវាមិនទុច្ចរិតខ្លាំងណាស់ទេឬអី? តាមរយៈលក្ខណៈសម្គាល់ទាំងបីដែលត្រូវបានប្រកបគ្នានៅទីនេះ គឺងាយស្រួលណាស់ក្នុងការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ។
ពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈសម្គាល់មួយទៀត ហើយវាក៏ជាការបង្ហាញចេញដ៏ចម្បងមួយនៃនិស្ស័យទុច្ចរិតរបស់ពួកគេផងដែរ។ នោះគឺ មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ មិនថារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ប្រកបគ្នាអំពីការស្គាល់ខ្លួនឯង ឬទទួលយកការជំនុំជម្រះ ការវាយផ្ចាល និងការលួសកាត់យ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនអើពើនឹងវាឡើយ។ ពួកគេនៅតែដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយមិនដែលលះបង់ចេតនា និងបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរឡើយ។ នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឱ្យតែមនុស្សម្នាក់អាចធ្វើភារកិច្ចរបស់ពួកគេបាន អាចលះបង់តម្លៃ និងអាចរងការលំបាកខ្លះបាន នោះពួកគេគួរតែទទួលបានព្រះពរពីព្រះជាម្ចាស់ហើយ។ ម្ល៉ោះហើយ បន្ទាប់ពីបានបំពេញកិច្ចការពួកជំនុំបានមួយរយៈ ពួកគេចាប់ផ្ដើមគិតថ្លឹងថ្លែងពីការងារដែលពួកគេបានធ្វើដើម្បីពួកជំនុំ ពីការរួមចំណែកដែលពួកគេមានចំពោះដំណាក់របស់ព្រះជាម្ចាស់ និងពីកិច្ចការដែលពួកគេបានធ្វើដើម្បីបងប្អូនប្រុសស្រី។ ពួកគេចងចាំអ្វីទាំងអស់នេះជាប់ក្នុងចិត្ត ដោយរង់ចាំមើលថាតើពួកគេនឹងទទួលបានព្រះគុណ និងព្រះពរអ្វីខ្លះពីព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចកំណត់ ថាតើអ្វីដែលពួកគេកំពុងធ្វើនោះ សមនឹងតម្លៃឬអត់។ ហេតុអ្វីបានជាពួកគេតែងតែគ្រប់គ្រងខ្លួនឯងតាមរបៀបនេះទៅវិញ? នៅក្នុងជម្រៅចិត្តរបស់ពួកគេ តើពួកគេកំពុងដេញតាមអ្វី? តើពួកគេមានសេចក្ដីជំនឿលើព្រះជាម្ចាស់ក្នុងគោលបំណងបែបណា? តាំងពីដំបូងមក ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ គឺរមែងតែងចង់ទទួលបានព្រះពរជានិច្ច។ ដូច្នេះហើយ មិនថាពួកគេបានស្ដាប់សេចក្ដីអធិប្បាយច្រើនឆ្នាំប៉ុនណាហើយនោះទេ មិនថាពួកបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ មិនថាពួកគេបានយល់ពីគោលលទ្ធិច្រើនប៉ុនណានោះទេ ក៏ពួកគេនឹងមិនដែលលះបង់បំណងប្រាថ្នា និងចេតនាក្នុងការត្រូវបានប្រទានព្រះពរដែរ។ ប្រសិនបើអ្នកសុំឱ្យពួកគេគោរពភារកិច្ចខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក និងទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ នោះពួកគេមុខជានិយាយថា៖ «រឿងនោះមិនពាក់ព័ន្ធនឹងខ្ញុំទេ។ វាមិនមែនជាអ្វីដែលខ្ញុំគួរតែកំពុងដេញតាមនោះទេ។ អ្វីដែលខ្ញំគួរតែដេញតាមគឺ៖ នៅពេលដែលខ្ញុំបានប្រយុទ្ធក្នុងសង្គ្រាម នៅពេលដែលខ្ញុំបានបញ្ចេញកម្លាំងដែលតម្រូវឱ្យខ្ញុំបញ្ចេញ និងរងទុក្ខលំបាកដែលត្រូវរងទុក្ខលំបាក នៅពេលដែលខ្ញុំបានធ្វើរឿងនេះស្របតាមអ្វីដែលព្រះជាម្ចាស់តម្រូវ ព្រះជាម្ចាស់គួរតែប្រទានរង្វាន់ដល់ខ្ញុំ និងអនុញ្ញាតឱ្យខ្ញុំបន្តរស់នៅទៀត និងបំពាក់មកុដឱ្យខ្ញុំនៅក្នុងនគរព្រះ និងឱ្យខ្ញុំកាន់តំណែងខ្ពស់ជាងរាស្រ្តរបស់ព្រះជាម្ចាស់។ យ៉ាងហោចណាស់ ក៏ខ្ញុំគួរកាន់កាប់ទីក្រុងពីរ ឬបីដែរ»។ ពួកទទឹងនឹងព្រះគ្រីស្ទ ខ្វល់ខ្វាយពីរឿងនេះខ្លាំងជាងគេបំផុត។ មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាពីសេចក្ដីពិតច្រើនប៉ុនណានោះទេ ចេតនា និងបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរមិនអាចកម្ចាត់បង់បានឡើយ។ ពួកគេជាមនុស្សប្រភេទតែមួយនឹងប៉ុលដែរ។ តើការដោះដូរឥតលាក់លៀមបែបនេះ មិនមានបង្កប់នូវប្រភេទនិស្ស័យទុច្ចរិត និងសាហាវទេឬអី? មនុស្សដែលជឿសាសនាមួយចំនួននិយាយថា៖ «មនុស្សជំនាន់យើងដើរតាមព្រះ នៅលើផ្លូវនៃឈើឆ្កាង។ ព្រះជាម្ចាស់បានរើសតាំងយើង ដូច្នេះហើយទើបយើងមានសិទ្ធិទទួលបានព្រះពរ។ យើងបានរងទុក្ខ និងបានលះបង់តម្លៃ ហើយយើងបានផឹកចេញពីពែងល្វីងផង។ ពួកយើងខ្លះថែមទាំងត្រូវចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគារទៀតផង។ បន្ទាប់ពីរងទុក្ខលំបាកទាំងអស់នេះហើយ ដោយបានស្ដាប់ការអធិប្បាយជាច្រើន និងបានរៀនសូត្រជាច្រើនពីព្រះគម្ពីរ ប្រសិនបើថ្ងៃណាមួយ យើងមិនទទួលបានព្រះពរទេ យើងនឹងទៅស្ថានសួគ៌ជាន់ទីបី ហើយ សួររកហេតុផលជាមួយព្រះជាម្ចាស់មិនខាន»។ តើអ្នកធ្លាប់ឮសម្ដីបែបនេះទេ? ពួកគេនិយាយថា ពួកគេនឹងទៅស្ថានសួគ៌ជាន់ទីបី ដើម្បីសួររកហេតុផលជាមួយព្រះជាម្ចាស់។ អីក៏ក្លាហានខ្លាំងម្ល៉េះ! គ្រាន់តែស្ដាប់ឮសម្ដីនេះ មិនមែនធ្វើឱ្យអ្នកកោតខ្លាចទៅហើយទេ? តើនរណាហ៊ានសាកល្បង និង សួររកហេតុផល ជាមួយព្រះជាម្ចាស់? សំណាងល្អ ព្រះយេស៊ូវដែលពួកគេជឿនោះ បានយាងឡើងទៅស្ថានសួគ៌ជាយូរមកហើយ។ ប្រសិនបើព្រះយេស៊ូវនៅតែគង់នៅលើផែនដី តើពួកគេមិនព្យាយាមឆ្កាងទ្រង់ម្ដងទៀតទេឬអី? ជាការពិតណាស់ មនុស្សមួយចំនួនប្រហែលជាដំបូងៗយល់ថាពាក្យសម្ដីបែបនេះមានអំណាច និងគួរឱ្យស្ងើចសរសើរ នៅពេលដែលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដំបូង ដោយគិតថាមនុស្សគួរតែមានឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តបែបនេះ។ ប៉ុន្តែ ដោយបានជឿរហូតមកដល់ពេលនេះ តើអ្នករាល់គ្នាយល់ឃើញយ៉ាងណាចំពោះពាក្យសម្ដីទាំងនេះ? តើមនុស្សបែបនេះមិនមែនជាមហាទេវតាទេឬអី? តើពួកគេមិនមែនជាពួកសាតាំងទេឬអី? អ្នកអាចសួររកហេតុផលជាមួយនរណាក៏បាន ប៉ុន្តែមិនអាចសួររកហេតុផលជាមួយព្រះជាម្ចាស់ឡើយ។ អ្នកមិនគួរធ្វើរឿងបែបនេះទេ ឬសូម្បីតែគិតចង់ធ្វើវាក៏មិនគួរដែរ។ ព្រះពរមកពីព្រះជាម្ចាស់៖ ទ្រង់ប្រទានព្រះពរទាំងនោះដល់អ្នកណាដែលទ្រង់សព្វព្រះហឫទ័យ។ ទោះបីជាអ្នកបំពេញតាមលក្ខខណ្ឌសម្រាប់ការទទួលបានព្រះពរ ហើយព្រះជាម្ចាស់មិនប្រទានព្រះពរទាំងនោះដល់អ្នកក៏ដោយ ក៏អ្នកនៅតែមិនគួរសួររកហេតុផលជាមួយព្រះជាម្ចាស់ដែរ។ ចក្រវាលទាំងមូល និងមនុស្សជាតិទាំងអស់ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាអ្នកសម្រេចកិច្ចការទាំងអស់។ តើអ្នកដែលគ្រាន់តែជាមនុស្សដ៏តូចតាចម្នាក់ ហ៊ានសួររកហេតុផលជាមួយព្រះជាម្ចាស់ដោយរបៀបណា? តើអ្នកអាចវាយតម្លៃសមត្ថភាពខ្លួនឯងខ្ពស់ហួសហេតុម្ល៉េះដោយរបៀបណា? ហេតុអ្វីបានជាអ្នកមិនឆ្លុះកញ្ចក់មើលខ្លួនឯង ដើម្បីឱ្យដឹងថាអ្នកជានរណា? ដោយហ៊ានស្រែកប្រឆាំង និងតតាំងជាមួយព្រះអាទិករតាមរបៀបនេះ តើអ្នកមិនមែនកំពុងតែស្វែងរកសេចក្ដីស្លាប់ទេឬអី? «ប្រសិនបើថ្ងៃណាមួយ យើងមិនទទួលបានព្រះពរទេ យើងនឹងទៅស្ថានសួគ៌ជាន់ទីបី ហើយសួររកហេតុផលជាមួយព្រះមិនខាន» គឺជាសេចក្តីថ្លែង ដែលស្រែកប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងចំហ។ តើស្ថានសួគ៌ជាន់ទីបីជាកន្លែងបែបណា? វាគឺជាកន្លែងដែលព្រះជាម្ចាស់គង់នៅ។ ការហ៊ានទៅស្ថានសួគ៌ជាន់ទីបីដើម្បីសួររកហេតុផលជាមួយព្រះជាម្ចាស់ គឺស្មើនឹងការប៉ុនប៉ង «ផ្ដួលរំលំ» ព្រះជាម្ចាស់អ៊ីចឹង! តើវាមិនដូច្នឹង ទេឬអី? អ្នកខ្លះប្រហែលជាសួរថា៖ «តើរឿងនេះមានពាក់ព័ន្ធអ្វីជាមួយពួកទទឹងនឹងព្រះគ្រីស្ទទៅ?» វាមានការពាក់ព័ន្ធយ៉ាងខ្លាំងជាមួយពួកគេ ពីព្រោះអស់អ្នកណាដែលចង់ទៅស្ថានសួគ៌ជាន់ទីបីដើម្បីសួររកហេតុផលជាមួយព្រះជាម្ចាស់ សុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ មានតែពួកទទឹងនឹងព្រះគ្រីស្ទទេ ដែលអាចនិយាយពាក្យសម្ដីបែបនេះបាន។ ពាក្យសម្ដីបែបនេះ គឺជាសំឡេងដែលពួកទទឹងនឹងព្រះគ្រីស្ទលាក់ទុកនៅក្នុងជម្រៅចិត្តរបស់ពួកគេ។ នេះហើយគឺជាសេចក្តីទុច្ចរិតរបស់ពួកគេ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទប្រហែលជាមិននិយាយពាក្យសម្ដីទាំងនេះយ៉ាងចំហក៏ដោយ ក៏ពួកគេពិតជាលាក់ទុករឿងទាំងនេះនៅក្នុងចិត្តរបស់ពួកគេមែន ពួកគេគ្រាន់តែមិនហ៊ានបញ្ចេញឱ្យឃើញ និងមិនឱ្យអ្នកណាដឹងពីរឿងទាំងនេះប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី បំណងប្រាថ្នានិងមហិច្ឆ តានៅក្នុងជម្រៅចិត្តរបស់ពួកគេ ឆេះសន្ធោសន្ធៅដូចជាភ្លើងដែលមិនអាចពន្លត់បានអ៊ីចឹង។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពួកទទឹងនឹងព្រះគ្រីស្ទមិនស្រឡាញ់សេចក្ដីពិតឡើយ។ ពួកគេមិនស្រឡាញ់ភាពយុត្តិធម៌ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេច្បាស់ជាមិនស្រឡាញ់សព្វានុភាព ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់លើអ្វីៗទាំងអស់នោះទេ។ ពួកគេមិនស្រឡាញ់រឿងណាមួយក្នុងចំណោមរឿងទាំងនេះឡើយ គឺពួកគេស្អប់រឿងទាំងនេះ។ ដូច្នេះ តើពួកគេស្រឡាញ់អ្វីទៅ? ពួកគេស្រឡាញ់ឋានៈ និងខ្វល់ខ្វាយពីរង្វាន់។ ពួកគេនិយាយថា៖ «ខ្ញុំមានអំណោយទាន ទេពកោសល្យ និងសមត្ថភាព។ ខ្ញុំបានធ្វើការដោយកម្លាំងឱ្យពួកជំនុំ ដូច្នេះ ព្រះត្រូវតែសងខ្ញុំវិញ និងប្រទានរង្វាន់ដល់ខ្ញុំ!» តើពួកគេមិនកំពុងស្ថិតក្នុងបញ្ហាទេឬអី? តើនេះមិនមែនជាការស្វែងរកសេចក្ដីស្លាប់ទេឬអី? តើវាមិនមែនជាការប្រជែង ដោយផ្ទាល់ជាមួយព្រះជាម្ចាស់ទេឬអី? តើវាមិនមែនជាការប្រជែងជាមួយព្រះអាទិករទេឬអី? ការហ៊ានចង្អុលមុខលំពែងរបស់ពួកគេតម្រង់ដោយផ្ទាល់ទៅរកព្រះជាម្ចាស់ ដែលជាព្រះអាទិករ នេះគឺជារឿងដែលមានតែមហាទេវតា ដែលជាសាតាំងប៉ុណ្ណោះ ទើបអាចធ្វើបាន។ ប្រសិនបើពិតជាមានមនុស្សដែលមានទស្សនៈបែបនេះ ដែលអាចធ្វើសកម្មភាពបែបនេះមែន នោះគ្មានអ្វីគួរឱ្យសង្ស័យឡើយថា ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ នៅលើផែនដីនេះ មានតែពួកទទឹងនឹងព្រះគ្រីស្ទទេ ដែលហ៊ានទាស់ទទឹងនឹងព្រះជាម្ចាស់យ៉ាងចំហ និងវិនិច្ឆ័យទ្រង់បែបនេះ។ អ្នកខ្លះប្រហែលជានិយាយថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទដែលយើងបានឃើញ មិនមែនក្លាហាន ឬគឃ្លើន ដល់ថ្នាក់នេះទេ»។ រឿងនេះចាំបាច់ត្រូវមើលស្របទៅតាមបរិបទ និងបរិយាកាសដែលពួកទទឹងនឹងព្រះគ្រីស្ទកំពុងស្ថិតនៅ។ តើពួកគេហ៊ានបង្ហាញជ្រុងដ៏មុតស្រួច របស់ពួកគេដោយរបៀបណា នៅពេលដែលពួកគេមិនទាន់ទទួលបានអំណាចពេញលេញ និងមិនទាន់ចាក់ឫសគល់រឹងមាំនោះ? ពួកទទឹងនឹងព្រះគ្រីស្ទចេះសម្ងំរង់ចាំពេលវេលា ដោយរង់ចាំឱកាសល្អដើម្បីក្រោកឈរឡើង។ នៅពេលដែលពួកគេទទួលបានអំណាចពេញទី ជ្រុងដ៏មុតស្រួចរបស់ពួកគេនឹងត្រូវបានលាតត្រដាងទាំងស្រុង។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទខ្លះលាក់បាំងចរិតពិតរបស់ពួកគេបានយ៉ាងល្អនៅពេលដែលពួកគេខ្វះឋានៈ ហើយគ្មានបញ្ហាអ្វីអាចមើលឃើញនៅលើសំបកក្រៅរបស់ពួកគេក៏ដោយ ក៏ភ្លាមៗនៅពេលដែលពួកគេទទួលបានឋានៈ និងចាក់ឫសគល់រឹងមាំ សេចក្តីទុច្ចរិតនិងភាពគួរឱ្យស្អប់ខ្ពើមរបស់ពួកគេ នឹងត្រូវបានលាតត្រដាងយ៉ាងទាំងស្រុង។ វាប្រៀបដូចជាមនុស្សមួយចំនួនដែលខ្វះតថភាពនៃសេចក្ដីពិតអ៊ីចឹង។ នៅពេលដែលពួកគេគ្មានឋានៈអ្វីសោះ ពួកគេអាចត្រឹមតែចុះចូលនឹងការត្រូវបានលួសកាត់ទាំងបង្ខំចិត្តប៉ុណ្ណោះ ហើយមិនប្រហើននៅក្នុងចិត្តឡើយ។ ទោះជាយ៉ាងនេះក្តី ប្រសិនបើពួកគេក្លាយជាពួកអ្នកដឹកនាំ ឬពួកអ្នកធ្វើការ ហើយទទួលបានកិត្យានុភាពខ្លះៗក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ នៅពេលពួកគេត្រូវបានលួសកាត់ ពួកគេទំនងជានឹងលាតត្រដាង ចរិតពិតរបស់ពួកគេ ហើយចាប់ផ្ដើមសួររកហេតុផលជាមួយព្រះជាម្ចាស់ និងស្រែកប្រឆាំងនឹងទ្រង់មិនខាន។ វាប្រៀបដូចជាមនុស្សមួយចំនួនដែលបំពេញភារកិច្ចរបស់ពួកគេបានយ៉ាងល្អ និងមិនមានការត្អូញត្អែរអ្វីឡើយក្នុងកាលៈទេសៈធម្មតា ប៉ុន្តែប្រសិនបើប្រឈមមុខនឹងជំងឺមហារីក និងសេចក្ដីស្លាប់ដែលខិតជិតមកដល់យ៉ាងឆាប់រហ័ស ពួកគេទំនងជានឹងលាតត្រដាងពីចរិតពិតរបស់ពួកគេមិនខាន។ ពួកគេនឹងចាប់ផ្ដើមត្អូញត្អែរអំពីព្រះជាម្ចាស់ សួររកហេតុផលជាមួយទ្រង់ និងស្រែកប្រឆាំងនឹងទ្រង់។ ពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាក្រុមមនុស្សនេះ ស្អប់ខ្ពើមសេចក្ដីពិត ហើយស្អប់សេចក្ដីពិត ហើយពួកគេមិនដែលអនុវត្តសេចក្ដីពិតឡើយ។ ចុះហេតុអ្វីបានជា សូម្បីតែបន្ទាប់ពីត្រូវបានលាតត្រដាង និងបើកសម្ដែងហើយ ក៏ពួកគេនៅតែសុខចិត្តធ្វើការដោយកម្លាំងនៅក្នុងពួកជំនុំ ហើយសូម្បីតែធ្វើជាអ្នកដើរតាមដ៏តូចតាចបំផុតក៏ដោយ? តើមានរឿងអ្វីកើតឡើង? ពួកគេមានគោលដៅមួយ៖ ពួកគេមិនដែលលះបង់ចេតនារបស់ពួកគេក្នុងការចង់បានព្រះពរឡើយ។ ផ្នត់គំនិតរបស់ពួកគេគឺ៖ «ខ្ញុំនឹងចាប់យកខ្សែជីវិតចុងក្រោយនេះឱ្យជាប់។ ប្រសិនបើខ្ញុំមិនអាចទទួលបានព្រះពរទេ ខ្ញុំនឹងមិនទុកឱ្យព្រះនៅសុខឡើយ។ ប្រសិនបើខ្ញុំមិនអាចទទួលបានព្រះពរទេ នោះព្រះមិនមែនជាព្រះឡើយ!» តើនេះជានិស្ស័យបែបណាទៅ? ការហ៊ានបដិសេធព្រះជាម្ចាស់យ៉ាងគឃ្លើន និងស្រែកប្រឆាំងនឹងទ្រង់ នេះហើយគឺជាសេចក្តីទុច្ចរិត។ ឱ្យតែពួកគេមានសង្ឃឹមសូម្បីតែបន្តិចបន្តួចក្នុងការទទួលបានព្រះពរ ពួកគេនឹងស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយរង់ចាំព្រះពរទាំងនោះមិនខាន។ តើរឿងនេះអាចត្រូវបានសង្កេតឃើញដោយរបៀបណា? ពួកគេប្រៀបដូចជាពួកផារិស៊ី ដែលតែងតែធ្វើពុតជាល្អ តើចេតនា និងគោលដៅនៅពីក្រោយរឿងនេះ មិនច្បាស់ក្រឡែតទេឬអី? ទោះបីជាឥរិយាបថសំបកក្រៅរបស់ពួកគេមើលទៅល្អយ៉ាងណាក៏ដោយ មិនថាពួកគេអាចរងទុក្ខនៅសំបកក្រៅច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនដែលអនុវត្តសេចក្ដីពិតឡើយ ពួកគេមិនស្វែងរកសេចក្ដីពិតទេនៅពេលពួកគេធ្វើសកម្មភាព ឬអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងស្វែងរកព្រះរាជបំណងរបស់ទ្រង់ឡើយ។ ពួកគេមិនដែលធ្វើរឿងដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឡើយ។ ផ្ទុយទៅវិញ ពួកគេធ្វើអ្វីដែលពួកគេសុខចិត្តធ្វើ និងអ្វីដែលពួកគេចូលចិត្ត ដោយគ្រាន់តែខិតខំបំពេញមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេក្នុងការចង់បានព្រះពរ ប៉ុណ្ណោះ។ តើរឿងនេះមិននាំឱ្យពួកគេស្ថិតក្នុងបញ្ហាទេឬអី? តើរឿងនេះមិនលាតត្រដាងពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ និងដេញតាម គឺគ្រាន់តែតំណាងឱ្យនិស្ស័យបែបសាតាំងរបស់ពួកគេប៉ុណ្ណោះ។ ពួកគេចាត់ទុកអ្វីដែលពួកគេស្រឡាញ់ និងដេញតាម ថាជាអ្វីៗដែលល្អនិងត្រឹមត្រូវដែលធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយព្យាយាមធ្វើឱ្យទ្រង់ទទួលយក និងប្រទានពរដល់ពួកគេ។ តើរឿងនេះស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ? តើនេះមិនមែនជាការប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងតាំងខ្លួនប្រឆាំងនឹងទ្រង់ទេឬអី? ពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់គ្រប់ពេលវេលា។ ពួកគេប្រើប្រាស់ការរងទុក្ខ និងការលះបង់ ផ្ទាល់ខ្លួនរបស់ពួកគេផ្ទាល់ ដើម្បីទាមទាររង្វាន់ និងមកុដពីព្រះជាម្ចាស់ ដើម្បីដោះដូរយកគោលដៅដ៏ល្អមួយ។ ប៉ុន្តែ តើពួកគេមិនបានគិតខុសទេឬអី? ដោយការទាស់ទទឹងនឹងព្រះជាម្ចាស់តាមរបៀបនេះ តើពួកគេអាចគេចផុតពីការដាក់ទោសរបស់ព្រះជាម្ចាស់បានដោយរបៀបណា? នេះគឺជាអ្វីដែលពួកគេសមនឹងទទួលបានសម្រាប់អំពើបាបរបស់ពួកគេ។ នេះគឺជាកម្មផល។
ធ្លាប់មានអាទទឹងនឹងព្រះគ្រីស្ទម្នាក់ ដែលចេះដឹងបន្តិចបន្តួចអំពីជំនាញច្រៀង និងរាំ ហើយនៅពេលនោះ គេបានរៀបចំចាត់ចែងឱ្យគាត់ដឹកនាំបងប្អូនប្រុសស្រីនៅក្នុងក្រុមចម្រៀង ដើម្បីរៀនអំពីជំនាញនេះ។ បងប្អូនប្រុសស្រីទាំងនោះនៅក្មេងៗ ហើយភាគច្រើននៃពួកគេមិនទាន់បានជឿលើព្រះជាម្ចាស់យូរនោះទេ ពួកគេគ្រាន់តែមានចិត្តរំជើបរំជួល និងសុខចិត្តបំពេញភារកិច្ចរបស់ពួកគេ គឺមានតែប៉ុណ្ណឹង ប៉ុន្តែពួកគេមិនយល់ពីសេចក្ដីពិតឡើយ ហើយអ្នកខ្លះសូម្បីតែមូលដ្ឋានគ្រឹះក៏មិនទាន់មានផង។ ខណៈពេលដែលអាទទឹងនឹងព្រះគ្រីស្ទនោះបានធ្វើការ គាត់បានណែនាំពួកគេឱ្យដកបទពិសោធពីអារម្មណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយឱ្យពួកគេដកបទពិសោធពីភាពខុសគ្នារវាងអារម្មណ៍ដែលមានវត្តមានរបស់ព្រះជាម្ចាស់ និងអារម្មណ៍ដែលគ្មានវត្តមានរបស់ទ្រង់ ពោលគឺគាត់តែងតែឱ្យពួកគេពឹងផ្អែកលើអារម្មណ៍របស់ពួកគេ។ គាត់មិនយល់ពីសេចក្ដីពិតទេ ហើយក៏គ្មានបទពិសោធជាក់ស្តែងណាមួយដែរ ប៉ុន្តែគាត់បានបំភាន់ និងដឹកនាំបងប្អូនប្រុសស្រីខុសតាមរបៀបនេះ ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់គាត់។ ខាងលើបានដឹងថាគាត់គ្មានតថភាពនៃសេចក្ដីពិតទេ ហើយគ្រាន់តែសុំឱ្យគាត់បង្រៀន និងពន្យល់ពីជំនាញនេះប៉ុណ្ណោះ។ ការបំពេញភារកិច្ចផ្នែកនេះរបស់គាត់ គឺត្រូវបានចាត់ទុកថាត្រូវតាមស្ដង់ដា និងជាការបំពេញទំនួលខុសត្រូវរបស់គាត់ទៅហើយ។ ប៉ុន្តែគាត់នៅតែចង់ «ទាក់ទងអំពីសេចក្ដីពិត» ហើយឱ្យមនុស្សចាប់យល់អារម្មណ៍របស់ពួកគេ និងពឹងផ្អែកលើអារម្មណ៍របស់ពួកគេ។ តាមរយៈការប្រព្រឹត្តបែបនេះ តើវានឹងមិនងាយស្រួលសម្រាប់គាត់ក្នុងការនាំមនុស្សចូលទៅក្នុងអារម្មណ៍អធិធម្មជាតិ នៃកិច្ចការរបស់វិញ្ញាណអាក្រក់ទេឬអី? នេះគឺគ្រោះថ្នាក់ខ្លាំងណាស់! ពេលដែលវិញ្ញាណអាក្រក់ចាប់យកឱកាសបែបនេះ ហើយចូលសណ្ឋិតក្នុងមនុស្សម្នាក់ នោះមនុស្សម្នាក់នោះនឹងត្រូវបានបំផ្លាញហើយ។ ក្នុងអំឡុងពេលបណ្ដុះបណ្ដាល គាត់បានឱ្យមនុស្សទាំងនេះអធិដ្ឋាន ហើយបន្ទាប់ពីអធិដ្ឋានរួច គាត់បានឱ្យពួកគេមើលថាតើព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការយ៉ាងដូចម្ដេច ហើយថាតើពួកគេបែកញើស យំ ឬមានអារម្មណ៍ផ្សេងទៀតនៅក្នុងរាងកាយរបស់ពួកគេដែរឬទេ។ គាត់បានសង្កត់ធ្ងន់លើរឿងទាំងនេះ ប៉ុន្តែក្នុងតថភាព រឿងទាំងនេះត្រូវបានពន្យល់យ៉ាងច្បាស់លាស់គ្រប់គ្រាន់រួចទៅហើយ។ មានសេចក្ដីពិតជាច្រើន ប៉ុន្តែគាត់មិនបានប្រកបគ្នាអំពីរឿងទាំងនោះទេ ហើយគាត់ក៏មិនបានដឹកនាំមនុស្សទាំងនោះឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ហើយគាត់មិនបានបំពេញកិច្ចការដ៏ត្រឹមត្រូវរបស់គាត់ឡើយ។ គាត់មិនអនុញ្ញាតឱ្យបងប្អូនប្រុសស្រីរៀបចំក្បាច់រាំទេ ហើយផ្ទុយទៅវិញ គាត់បណ្ដោយឱ្យមនុស្សគ្រប់គ្នារាំនៅលើឆាកតាមតែចិត្តចង់ ដោយរាំតាមការនឹកឃើញភ្លាមៗតាមដែលពួកគេពេញចិត្ត សូម្បីតែនិយាយថា៖ «មិនអីទេ ព្រះកំពុងដឹកនាំយើង ដូច្នេះយើងមិនខ្លាចទេ វិញ្ញាណបរិសុទ្ធកំពុងធ្វើការហើយ!» អាទទឹងនឹងព្រះគ្រីស្ទនេះមិនយល់ពីសេចក្ដីពិតទេ ដូច្នេះ គាត់តែងតែធ្វើរឿងល្ងង់ខ្លៅជានិច្ច។ បងប្អូនប្រុសស្រីមិនមានការញែកដឹងអ្វីឡើយ ដូច្នេះ ពួកគេបានស្ដាប់គាត់ ហើយបានចាប់ផ្ដើមអធិដ្ឋានថា៖ «ឱព្រះជាម្ចាស់ សូមទ្រង់ធ្វើការចុះ ឱព្រះជាម្ចាស់ សូមទ្រង់ធ្វើការចុះ...»។ ពួកគេបានខិតខំអស់ពីសមត្ថភាពដើម្បីអធិដ្ឋាន «ដោយអស់ពីដួងចិត្តរបស់ពួកគេ» ហើយថែមទាំងយំបន្ទាប់ពីអធិដ្ឋានរួច រួចហើយពួកគេក៏បានឡើងលើឆាក និងរាំតាមការនឹកឃើញភ្លាមៗ។ អស់អ្នកដែលមើលពីក្រោមឆាក មានអារម្មណ៍ថាបរិយាកាសគឺល្អអស្ចារ្យណាស់ ហើយថាព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការយ៉ាងមានអំណាច! ពួកគេបានយំខណៈពេលដែលពួកគេបានមើលអ្នកដទៃរាំ ហាក់ដូចជាពួកគេបានទទួលអារម្មណ៍ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអ៊ីចឹង។ នៅទីបញ្ចប់ មនុស្សទាំងនេះបានកត់ត្រារឿងរ៉ាវទាំងអស់នេះ ហើយថតរូបទុកឱ្យខ្ញុំមើល។ មនុស្សមួយចំនួននៅក្នុងរូបថតទាំងនោះ កំពុងយំបិទភ្នែក ហើយនៅកណ្ដាលរដូវរងា មុខរបស់ពួកគេឡើងក្រហមដោយសារតែកម្ដៅ។ ខ្ញុំបានឃើញថារឿងមិនស្រួលកំពុងតែកើតឡើង ហើយថាមនុស្សទាំងនេះនឹងត្រូវបានបំផ្លាញ ដោយសារគាត់មិនខាន។ គាត់គ្រាន់តែត្រូវបានសុំឱ្យបង្រៀនពីជំនាញប៉ុណ្ណោះ ហើយគាត់មិនយល់ពីសេចក្ដីពិតទាល់តែសោះ។ គាត់គ្រាន់តែធ្វើសកម្មភាពទាំងងងឹតងងល់ដោយផ្អែកលើការស្រមើស្រមៃរបស់គាត់ ដោយចង់ស្វែងរកអារម្មណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ តើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ជារឿងនៃអារម្មណ៍ឬ? អ្នកត្រូវតែយល់ពីសេចក្ដីពិត នោះទើបជារឿងជាក់ស្តែង។ អារម្មណ៍តែមួយមុខ គឺទទេស្អាត និងគ្មានប្រយោជន៍ឡើយ។ តើអ្នកអាចយល់ពីសេចក្ដីពិត និងព្រះរាជបំណងរបស់ព្រះជាម្ចាស់ ដោយផ្អែកលើអារម្មណ៍របស់អ្នកបានដែរឬទេ? គឺមិនអាចទាល់តែសោះ។ អ្នកមិនចាំបាច់ស្វែងរកអារម្មណ៍ទេ អ្នកគ្រាន់តែត្រូវស្វែងរកគោលការណ៍ និងព្រះរាជបំណងរបស់ព្រះជាម្ចាស់ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក យកវាទៅប្រៀបធៀបនឹងរឿងរ៉ាវដែលកើតឡើងចំពោះអ្នក នេះគឺជាក់ស្ដែងណាស់ ហើយអ្នកនឹងយល់សេចក្ដីពិតដោយយឺតៗមិនខាន។ នៅពេលអ្នកអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណបរិសុទ្ធនឹងចាប់ផ្ដើមធ្វើការដោយធម្មជាតិ។ ទោះបីជាព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការក៏ដោយ ដោយសារតែអ្នកបានអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងទទួលស្គាល់អ្នកថាជាអ្នកដើរតាមទ្រង់ នេះគឺជាក់ស្ដែងណាស់ នេះគឺជារឿងដែលពិតប្រាកដបំផុត។ បុគ្គលទទឹងនឹងព្រះគ្រីស្ទនោះមិនបានប្រកបគ្នាតាមរបៀបនេះទេ ប៉ុន្តែបានបន្តលើកទឹកចិត្តមនុស្សទាំងនោះឱ្យស្វែងរកអារម្មណ៍ ស្វែងរករឿងដូចជាទីសម្គាល់ និងមហស្ចារ្យ និងស្វែងរកក្ដីសុបិនទៅវិញ។ នេះគឺជាមនុស្សសាមញ្ញម្នាក់ដែលខ្វះ ការយល់ដឹងខាងវិញ្ញាណ ដែលកំពុងដឹកនាំក្មេងៗដ៏ល្ងង់ខ្លៅ និងមិនដឹងអីមួយក្រុម ឱ្យធ្វើរឿងគួរឱ្យអស់សំណើច។ មនុស្សនៅក្នុងរូបថតទាំងនោះកំពុងតែយំសោក។ តើនេះតំណាងឱ្យអ្វីទៅ? វាមិនតំណាងឱ្យអ្វីទាំងអស់ ប៉ុន្តែមានរឿងមួយដែលពន្យល់ពីធម្មជាតិនៃអ្វីដែលគាត់កំពុងធ្វើ។ បុគ្គលទទឹងនឹងព្រះគ្រីស្ទនេះបានថតរូបរឿងទាំងអស់នេះ ហើយដាក់ចំណងជើងឱ្យវាថា «សេចក្ដីលម្អិតនៃកិច្ចការរបស់ព្រះជាម្ចាស់»។ តើ «សេចក្ដីលម្អិត» ទាំងនេះគឺជាអ្វីទៅ? មនុស្សទាំងនោះមិនយល់ពីសេចក្ដីពិតទេ ពួកគេបានស្វែងរកអារម្មណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយរាំតាមការនឹកឃើញភ្លាមៗដោយគ្មានហេតុផលត្រឹមត្រូវ ហើយរាល់ពេលដែលពួកគេរាំ គឺខុសៗគ្នា ពីព្រោះរាល់ពេល អារម្មណ៍គឺខុសៗគ្នា ហើយ «ការដឹកនាំ» របស់ព្រះជាម្ចាស់ក៏ខុសៗគ្នាដែរ នោះហើយគឺជា «សេចក្ដីលម្អិត»។ តើ «សេចក្ដីលម្អិត» ទាំងនោះរួមមានអ្វីខ្លះទៀត? អាទទឹងនឹងព្រះគ្រីស្ទក៏បាននិយាយដែរថា ពួកវាគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលគាត់និយាយបែបនេះ បងប្អូនប្រុសស្រីកាន់តែរំភើប ហាក់ដូចជាសេចក្ដីជំនឿ និងកម្ពស់របស់ពួកគេបានលូតលាស់យ៉ាងខ្លាំងភ្លាមៗអ៊ីចឹង។ ហេតុអ្វីបានជាគាត់និយាយថា «សេចក្ដីលម្អិត»? តើពាក្យ «សេចក្ដីលម្អិត» នេះមកពីណា? ខ្ញុំធ្លាប់បានលើកឡើងពីសេចក្ដីលម្អិតនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើសេចក្ដីលម្អិតទាំងនេះសំដៅទៅលើអ្វី? វាគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់មកលើមនុស្ស ដែលមនុស្សអាចមើលឃើញ និងចាប់យល់បាន ហើយវាមិនមែនអធិធម្មជាតិឬស្រពេចស្រពិលឡើយ។ វាគឺជារឿងដែលអ្នកអាចទទួលអារម្មណ៍បាន។ វាគឺជារឿងនៅពេលដែលព្រះជាម្ចាស់បានធ្វើការយ៉ាងច្រើនមកលើអ្នក បានមានព្រះបន្ទូលយ៉ាងច្រើនទៅកាន់អ្នក បានលះបង់កម្លាំងព្រះហឫទ័យយ៉ាងខ្លាំង ហើយតាមរយៈនោះ បានផ្លាស់ប្ដូររបៀបរស់នៅរបស់អ្នក ទស្សនៈរបស់អ្នកចំពោះរឿងរ៉ាវ អាកប្បកិរិយាដែលអ្នកមាននៅពេលធ្វើកិច្ចការ អាកប្បកិរិយារបស់អ្នកចំពោះព្រះជាម្ចាស់ ក៏ដូចជាផ្នែកផ្សេងទៀតរបស់អ្នក។ ពោលគឺ វាគឺជាផលចំណេញ និងផ្លែផ្កានៃកិច្ចការរបស់ព្រះជាម្ចាស់ នេះហើយគឺជាអត្ថន័យនៃសេចក្ដីលម្អិត។ អាទទឹងនឹងព្រះគ្រីស្ទនោះ ក៏បានហៅរឿងដែលគាត់បានធ្វើទាំងនេះថាជា «សេចក្ដីលម្អិត» ដែរ។ ដោយទុកធម្មជាតិនៃរឿងទាំងនេះមួយឡែកសិន តើអ្នករាល់គ្នាអាចមើលឃើញអ្វីខ្លះ គ្រាន់តែតាមរយៈការវិភាគឃ្លានេះ? ព្រះជាម្ចាស់ធ្វើការមកលើមនុស្ស ហើយទ្រង់បានមានព្រះបន្ទូលថា មនុស្សនឹងមើលឃើញសេចក្ដីលម្អិតនៃកិច្ចការដែលទ្រង់ធ្វើមកលើពួកគេ ប៉ុន្តែអាទទឹងនឹងព្រះគ្រីស្ទនេះកំពុងដឹកនាំមនុស្សគ្រប់គ្នាឱ្យធ្វើសកម្មភាពផ្ដេសផ្ដាស និងធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានភាពរញ៉េរញ៉ៃ ប៉ុន្តែគាត់ក៏បានហៅរឿងទាំងនេះថាជា «សេចក្ដីលម្អិត» ដែរ តើគាត់កំពុងព្យាយាមធ្វើអ្វីទៅ? (គាត់ចង់ស្មើនឹងព្រះជាម្ចាស់។) ត្រឹមត្រូវហើយ។ តើការប្រើប្រាស់ពាក្យ «សេចក្ដីលម្អិត» របស់គាត់មកពីណា? វាបានមកពីបំណងប្រាថ្នារបស់គាត់ដែលចង់ស្មើនឹងព្រះជាម្ចាស់ និងត្រាប់តាមព្រះជាម្ចាស់។ តាមរយៈការប្រើប្រាស់ពាក្យនេះ គាត់មានន័យថា៖ «ព្រះជាម្ចាស់ធ្វើការយ៉ាងលម្អិត ហើយអ្វីដែលខ្ញុំកំពុងដឹកនាំមនុស្សមួយក្រុមនេះឱ្យធ្វើ ក៏មានភាពលម្អិតដែរ»។ ពាក្យបន្ថែមពីក្រោយសម្រាប់ «សេចក្ដីលម្អិត» គឺ «នៃកិច្ចការរបស់ព្រះជាម្ចាស់» ប៉ុន្តែតាមពិត នៅក្នុងចិត្តរបស់គាត់ គាត់កំពុងទាញយកលទ្ធផលនៃសេចក្ដីលម្អិតនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមកដាក់លើខ្លួនឯង ដែលនេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។ រាល់ពេលមានឱកាសដើម្បីលេចធ្លោ រាល់ពេលមានឱកាសបន្តិចបន្តួច ពួកគេនឹងមិនបណ្ដោយឱ្យវាកន្លងផុតទៅឡើយ ពួកគេនឹងដណ្ដើមមនុស្សពីព្រះជាម្ចាស់។ តើពួកគេដណ្ដើមមនុស្សប្រភេទណា? អ្នកខ្លះមិនយល់ពីសេចក្ដីពិតទេ ពួកគេមិនអាចញែកដឹងពីមនុស្សស្របតាមគោលការណ៍សេចក្ដីពិតឡើយ ហើយពួកគេល្ងង់ខ្លៅ និងមិនដឹងអី។ អ្នកខ្លះមិនដេញតាមសេចក្ដីពិតទេ ហើយពួកគេចូលចិត្តធ្វើតាមហ្វូងមនុស្ស និងធ្វើសកម្មភាពទាំងងងឹតងងល់នៅសំបកក្រៅ។ ហើយក៏មានអ្នកខ្លះដែលជាអ្នកជឿថ្មី និងមានមូលដ្ឋានគ្រឹះរាក់កំភែលផងដែរ គឺពួកគេមិនទាន់យល់ថាការជឿលើព្រះជាម្ចាស់គឺជារឿងអ្វីឱ្យប្រាកដឡើយ ហើយពួកគេត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់។ ឥរិយាបថនេះត្រូវបានបញ្ឈប់នៅពេលក្រោយមក យ៉ាងទាន់ពេលវេលា។ ការដែលវាត្រូវបានបញ្ឈប់ មិនមែនជារឿងអស្ចារ្យណាស់ណាទេ ប៉ុន្តែវាមានន័យថា រឿងល្ងង់ខ្លៅដែលអាទទឹងនឹងព្រះគ្រីស្ទបានធ្វើ ត្រូវបានលាតត្រដាងឡើងភ្លាមៗតែម្ដង។ នៅពេលដែលមនុស្សគ្រប់គ្នាបានប្រកបគ្នា និងគិតត្រឡប់ទៅរកអតីតកាលវិញ ពួកគេបាននិយាយថា៖ «មុនពេលអាទទឹងនឹងព្រះគ្រីស្ទនេះមកដល់ ទោះបីជាពេលខ្លះពួកយើងរកផ្លូវមិនឃើញទាក់ទងនឹងទិដ្ឋភាពវិជ្ជាជីវៈ និងបច្ចេកទេសនៃការច្រៀងក៏ដោយ ក៏នៅពេលពួកយើងបានច្រៀង ពួកយើងមានអារម្មណ៍ថាពួកយើងអាចដាក់ចិត្តច្រៀងបាន ហើយថាពួកយើងអាចច្រៀងរាល់ពាក្យសម្ដីដោយអស់ពីដួងចិត្តរបស់ពួកយើង។ បន្ទាប់ពីគាត់បានមកដល់ ហើយបាននិយាយអំពីទ្រឹស្ដីវិជ្ជាជីវៈមួយចំនួន ពួកយើងទាំងអស់គ្នាមានអារម្មណ៍ស្ងួតហួតហែង ហើយមិនចង់ច្រៀងទៀតទេ ពីព្រោះពួកយើងមិនអាចក្រេបជញ្ជក់នូវអ្វីដែលព្រះជាម្ចាស់កំពុងមានព្រះបន្ទូលនៅក្នុងគ្រប់ពាក្យឡើយ ពោលគឺពួកយើងមិនអាចទទួលអារម្មណ៍ពីព្រះជាម្ចាស់បានទេ»។ តើមនុស្សទាំងនេះមិនកំពុងជួបបញ្ហាទេឬអី? ភ្លាមៗនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទលូកដៃចូលធ្វើសកម្មភាព ផលវិបាកដែលពួកគេនាំមក គឺមនុស្សលែងអាចទទួលអារម្មណ៍ដឹងថាព្រះជាម្ចាស់គង់នៅទីណាទៀតហើយ ហើយមិនដឹងថាត្រូវប្រព្រឹត្តឱ្យបានសមរម្យដោយរបៀបណាឡើយ។ ពួកគេបាត់បង់ទិសដៅរបស់ពួកគេ។ ពេលដែលមនុស្សមិនអាចទទួលអារម្មណ៍ពីព្រះជាម្ចាស់បាន តើពួកគេនៅតែអាចបំពេញភារកិច្ចរបស់ពួកគេបានដែរឬទេ? តើពួកគេនៅតែអាចធ្វើរឿងរ៉ាវ ដោយភាពស្មោះត្រង់ ដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានដែរឬទេ? បន្ទាប់ពីមនុស្សត្រូវបានធ្វើឱ្យពុករលួយដោយសាតាំង ពួកគេមានលក្ខណៈសម្គាល់មួយ នោះគឺការចូលចិត្តធ្វើតាមហ្វូងមនុស្ស។ ពួកគេប្រៀបដូចជារុយអ៊ីចឹង៖ មិនចាំបាច់មានគោលដៅច្បាស់លាស់ទេ ឱ្យតែមានអ្នកដឹកនាំម្នាក់ មនុស្សផ្សេងទៀតនឹងចូលរួមជាមួយពួកគេក្នុងការធ្វើរឿងផ្ដេសផ្ដាសទាំងងងឹតងងល់ ពីព្រោះធ្វើបែបនោះវាសប្បាយអ៊ូអរជាង ហើយនៅពេលដែលពួកគេធ្វើសកម្មភាពតាមរបៀបនោះ ពួកគេមិនចាំបាច់ទប់ស្កាត់ខ្លួនឯងឡើយ សកម្មភាពរបស់ពួកគេគ្មានព្រំដែនទេ ហើយគ្មានអ្នកណាធ្វើសកម្មភាពស្របតាមគោលការណ៍ឡើយ។ ពួកគេមិនចាំបាច់អធិដ្ឋាន ឬស្វែងរកទេ ពួកគេមិនចាំបាច់ជឿយ៉ាងស៊ប់ ឬស្ងប់ស្ងាត់ឡើយ ឱ្យតែពួកគេមានក្បាល និងអាចដកដង្ហើមបាន ពួកគេអាចធ្វើសកម្មភាពតាមរបៀបនោះបានហើយ។ តើនេះមិនស្ទើរតែដូចគ្នានឹងសត្វទេឬអី? ដោយសារតែមនុស្សពុករលួយមានលក្ខណៈសម្គាល់នេះ ទើបពួកគេងាយនឹងត្រូវបានគេបំភាន់ ប៉ុន្តែប្រសិនបើអ្នកយល់សេចក្ដីពិត និងអាចញែកដឹងពីរឿងទាំងនេះបាន នោះអ្នកនឹងមិនងាយត្រូវបានគេបំភាន់ឡើយ។ បន្ទាប់ពីបុគ្គលទទឹងនឹងព្រះគ្រីស្ទនេះត្រូវបានលាតត្រដាង មនុស្សគ្រប់គ្នាបានវែកញែករឿងបំភាន់ដែលគាត់បាននិយាយ និងយុទ្ធវិធី ដែលគាត់បានប្រើដើម្បីធ្វើសកម្មភាពតាមរបៀបនោះ ដោយប្រៀបធៀបរឿងទាំងនេះទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេបានដឹងថា បុរសម្នាក់នេះពិតជាពូកែខាងបំភាន់មនុស្សមែន ថាគាត់បានធ្វើឱ្យរឿងរ៉ាវមានភាពវឹកវរ ហើយថា ទោះបីជាអ្វីដែលគាត់បានដឹកនាំពួកគេឱ្យធ្វើ មើលទៅហាក់ដូចជាគួរឱ្យស្ងើចសរសើរខ្លាំង ហើយហាក់ដូចជាពួកគេកំពុងទទួលអារម្មណ៍ពីកិច្ចការដ៏មានអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ក្នុងតថភាព ពួកគេមិនអាចទទួលអារម្មណ៍ពីព្រះជាម្ចាស់ទាល់តែសោះ។ នៅសំបកក្រៅ មើលទៅហាក់ដូចជាមនុស្សគ្រប់គ្នាមានសេចក្ដីខ្នះខ្នែងយ៉ាងខ្លាំង ហើយថាសេចក្ដីជំនឿ និងកម្ពស់របស់ពួកគេបានលូតលាស់យ៉ាងឆាប់រហ័ស ប៉ុន្តែក្នុងតថភាព នេះគឺជាការបំភាន់ភ្នែក ដែលជាកិច្ចការរបស់វិញ្ញាណអាក្រក់សោះ។ កាលៈទេសៈអធិធម្មជាតិទាំងនេះបានលេចឡើង ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធមិនបានធ្វើការឡើយ។ មួយរយៈពេលបន្ទាប់ពីរឿងនេះ តាមរយៈការទាក់ទងអំពីសេចក្ដីពិត មនុស្សគ្រប់គ្នាអាចញែកដឹងពីអាទទឹងនឹងព្រះគ្រីស្ទបាន ហើយសភាពរបស់ពួកគេបានត្រឡប់មករកភាពប្រក្រតីវិញបន្តិចម្ដងៗ។ មនុស្សទាំងនេះត្រូវបានអាទទឹងនឹងព្រះគ្រីស្ទបំភាន់ ហើយពួកគេបានឃ្លាតឆ្ងាយពីខ្ញុំ។ នៅពេលខ្ញុំមានព្រះបន្ទូល មនុស្សទាំងនេះមើលមកខ្ញុំហាក់ដូចជាខ្ញុំជាមនុស្សប្លែកមុខ ពួកគេមិនចង់ឆ្លើយសំណួររបស់ខ្ញុំទេ ហើយពួកយើងក៏ក្លាយជាដូចជាអ្នកដទៃភ្លាមៗ។ ពួកគេបានរង់ចាំឱ្យបុគ្គលទទឹងនឹងព្រះគ្រីស្ទនិយាយសិន មុននឹងពួកគេបានស្ដាប់បង្គាប់រឿងអ្វីមួយ ពួកគេបានស្ដាប់តាមអ្វីក៏ដោយដែលអាទទឹងនឹងព្រះគ្រីស្ទនិយាយ ហើយអ្វីក៏ដោយដែលគាត់បាននិយាយ គឺតំណាងឱ្យពួកគេ។ ដូច្នេះ មនុស្សទាំងនេះគ្មានសិទ្ធិបញ្ចេញមតិលើរឿងអ្វីឡើយ ប៉ុន្តែពួកគេសុខចិត្តមិនបញ្ចេញមតិ ពួកគេរង់ចាំឱ្យគាត់និយាយ ហើយត្រូវបានគ្រប់គ្រងដោយគាត់។ វិញ្ញាណអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ធ្វើរឿងបែបនេះដើម្បីបំភាន់មនុស្ស។
រឿងទុច្ចរិតខ្លះអាចត្រូវបានសម្ដែងចេញយ៉ាងច្បាស់លាស់ជាពាក្យសម្ដី និងអាចត្រូវបានវែកញែក ប៉ុន្តែរឿងខ្លះទៀតអាចត្រឹមតែនិយាយបានថា មានវិញ្ញាណអាក្រក់កំពុងធ្វើការនៅក្នុងរឿងទាំងនោះ ហើយមិនអាចត្រូវបានសម្ដែងចេញយ៉ាងច្បាស់លាស់ជាពាក្យសម្ដីបានឡើយ វាអាចត្រូវបានញែកដឹងដោយផ្អែកលើអារម្មណ៍របស់អ្នក ឬផ្អែកលើសេចក្ដីពិតដែលអ្នកយល់ និងបទពិសោធរបស់អ្នកប៉ុណ្ណោះ។ អាទទឹងនឹងព្រះគ្រីស្ទនេះត្រូវបានញែកដឹង និងដោះស្រាយយ៉ាងឆាប់រហ័ស ហើយជីវិតពួកជំនុំក៏បានត្រឡប់មករកភាពប្រក្រតីវិញ។ ក្រោយមក មនុស្សគ្រប់គ្នានៅតែមានអារម្មណ៍ភ័យខ្លាចមិនបាត់នៅពេលពួកគេបានប្រកបគ្នាអំពីហេតុការណ៍នេះ។ ពួកគេបាននិយាយថា៖ «រឿងនោះពិតជាគ្រោះថ្នាក់ណាស់! អ្វីដែលហៅថា “សេចក្ដីលម្អិត” របស់អាទទឹងនឹងព្រះគ្រីស្ទនោះ បានធ្វើបាបពួកយើងយ៉ាងខ្លាំង រហូតដល់ពួកយើងស្ទើរតែត្រូវបានបំផ្លាញ ដោយសារគាត់ទៅហើយ»។ ដូច្នេះ អ្នករាល់គ្នាត្រូវតែរៀនញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកមិនដែលញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទដោយម៉ឺងម៉ាត់ទេ នោះអ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់មិនខាន ហើយតើអ្នកណាទៅដឹងថាអ្នកនឹងត្រូវបានពួកគេបំភាន់នៅពេលណា ឬក្នុងឱកាសណានោះ។ អ្នកថែមទាំងប្រហែលជា ដើរតាមអាទទឹងនឹងព្រះគ្រីស្ទទាំងវង្វេងវង្វាន់ ដោយមិនដឹងថាមានរឿងអ្វីកើតឡើងផង។ អ្នកនឹងមិនមានអារម្មណ៍ថាមានអ្វីខុសឆ្គងចំពោះរឿងនេះទេនៅពេលនោះ ហើយអ្នកថែមទាំងនឹងមានអារម្មណ៍ថា អ្វីដែលអាទទឹងនឹងព្រះគ្រីស្ទនេះនិយាយគឺត្រឹមត្រូវទៀតផង ពោលគឺតាមរបៀបនេះ អ្នកនឹងត្រូវបានបំភាន់ដោយមិនដឹងខ្លួន។ ការដែលអ្នកត្រូវបានបំភាន់ បង្ហាញថាអ្នកបានក្បត់ព្រះជាម្ចាស់ ហើយបន្ទាប់មក ព្រះជាម្ចាស់នឹងគ្មានវិធីសង្គ្រោះអ្នកឡើយ។ មានមនុស្សមួយចំនួនដែលជាធម្មតាធ្វើបានល្អ ប៉ុន្តែមួយរយៈ ពួកគេត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបោកបញ្ឆោត ហើយនៅទីបំផុត ពួកជំនុំក៏នាំពួកគេត្រឡប់មកវិញតាមរយៈការបញ្ចុះបញ្ចូល និងការប្រកបគ្នា។ ទោះជាយ៉ាងនេះក្តី មានអ្នកខ្លះដែលមិនព្រមត្រឡប់មកវិញឡើយ ទោះបីជាគេប្រកបគ្នាអំពីសេចក្ដីពិតប្រាប់ពួកគេយ៉ាងណាក៏ដោយ ហើយពួកគេតាំងចិត្តយ៉ាងមុតមាំក្នុងការទៅជាមួយពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេមិនត្រូវបានបំផ្លាញ ទាំងស្រុងទេឬអីនៅពេលនោះ? ពួកគេបដិសេធយ៉ាងដាច់អហង្ការមិនព្រមងាកក្រោយឡើយ ហើយព្រះជាម្ចាស់ក៏លែងធ្វើការមកលើពួកគេទៀតដែរ។ មនុស្សមួយចំនួនខ្វះការញែកដឹង ហើយមានអារម្មណ៍អាណិតមនុស្សប្រភេទនេះ ដោយនិយាយថា៖ «មនុស្សនោះសមរម្យណាស់៖ ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយពួកគេបានលះបង់អ្វីៗគ្រប់យ៉ាង និងលះបង់ខ្លួន ពួកគេធ្លាប់បំពេញភារកិច្ចរបស់ពួកគេយ៉ាងស្មោះត្រង់ សេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់គឺធំធេងណាស់ ហើយពួកគេគឺជាអ្នកជឿពិតប្រាកដម្នាក់ តើយើងមិនគួរផ្ដល់ឱកាសឱ្យពួកគេម្ដងទៀតទេឬអី?» តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? តើវាស្របតាមសេចក្ដីពិតដែរឬទេ? មនុស្សអាចមើលឃើញត្រឹមតែសំបកក្រៅរបស់មនុស្សម្នាក់ទៀតប៉ុណ្ណោះ ប៉ុន្តែមិនអាចមើលឃើញចិត្តរបស់ពួកគេឡើយ ពួកគេមិនអាចមើលឃើញច្បាស់ថា តើពួកគេពិតជាមនុស្សប្រភេទណា ឬមានសារជាតិប្រភេទណានោះទេ។ ពួកគេត្រូវតែទាក់ទងជាមួយពួកគេ ឬសង្កេតមើលពួកគេមួយរយៈសិន ហើយមនុស្សនោះត្រូវតែជួបប្រទះនឹងព្រឹត្តិការណ៍ដែលបើកសម្ដែងពីពួកគេ ដើម្បីឱ្យមនុស្សអាចមើលធ្លុះពួកគេបាន។ លើសពីនេះ ប្រសិនបើអ្នកព្យាយាមជួយមនុស្សទាំងនេះចេញពីសេចក្តីល្អនៃចិត្តរបស់អ្នក ប៉ុន្តែពួកគេមិនព្រមងាកក្រោយឡើយ ទោះបីជាអ្នកប្រកបគ្នាជាមួយពួកគេច្រើនប៉ុនណាក៏ដោយ នោះអ្នកនឹងមិនដឹងថាតើមូលហេតុនៅពីក្រោយរឿងទាំងអស់នេះគឺជាអ្វីឡើយ។ ក្នុងតថភាពព្រះជាម្ចាស់បានមើលធ្លុះមនុស្សទាំងនេះ និងបានជម្រុះពួកគេចោលរួចទៅហើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់បានជម្រុះពួកគេចោល? មូលហេតុដែលចំត្រង់បំផុតនោះគឺថា ពួកទទឹងនឹងព្រះគ្រីស្ទខ្លះច្បាស់ណាស់ថាជាវិញ្ញាណអាក្រក់ ហើយអាចត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទដែលមានវិញ្ញាណអាក្រក់កំពុងធ្វើការនៅក្នុងពួកគេ។ ប្រសិនបើមនុស្សដើរតាមពួកគេមួយរយៈ ចិត្តរបស់ពួកគេនឹងងងឹត ហើយពួកគេនឹងក្លាយជាទន់ខ្សោយរហូតដល់ដួលរលំ ដែលនេះបញ្ជាក់ថា ព្រះជាម្ចាស់បានបោះបង់ពួកគេចោលជាយូរមកហើយ។ ព្រះជាម្ចាស់មាននិស្ស័យសុចរិត ហើយទ្រង់ស្អប់សាតាំង។ ដោយសារតែមនុស្សទាំងនេះដើរតាមសាតាំង និងវិញ្ញាណអាក្រក់ តើព្រះជាម្ចាស់នៅតែអាចទទួលស្គាល់ពួកគេថាជាអ្នកដើរតាមទ្រង់បានដែរឬទេ? ព្រះជាម្ចាស់គឺបរិសុទ្ធ ហើយទ្រង់ស្អប់ខ្ពើមសេចក្ដីអាក្រក់។ ទ្រង់មិនចង់បានអ្នកដែលបានដើរតាមវិញ្ញាណអាក្រក់ឡើយ ទោះបីជាអ្នកដទៃគិតថាពួកគេជាមនុស្សល្អក៏ដោយ ក៏ទ្រង់មិនចង់បានពួកគេដែរ។ តើការដែលព្រះជាម្ចាស់ស្អប់ខ្ពើមសេចក្ដីអាក្រក់ មានន័យដូចម្ដេច? តើ «ការស្អប់ខ្ពើមសេចក្ដីអាក្រក់» បង្ហាញពីអ្វី? ចូរស្ដាប់អ្វីដែលខ្ញុំមានព្រះបន្ទូលនៅពេលនេះ ហើយអ្នករាល់គ្នានឹងយល់មិនខាន។ ចាប់ផ្ដើមតាំងពីពេលដែលព្រះជាម្ចាស់ជ្រើសរើសមនុស្សម្នាក់ រហូតដល់មនុស្សនោះទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត សេចក្ដីសុចរិត ព្រះប្រាជ្ញាញាណ និងសព្វានុភាព ថាទ្រង់គឺជាព្រះតែមួយគត់ ពេលដែលពួកគេបានយល់ពីរឿងទាំងនេះ ហើយបន្ទាប់ពីពួកគេមានបទពិសោធខ្លះៗ ពួកគេនឹងមានការយល់ដឹងជាមូលដ្ឋានអំពីនិស្ស័យ សារជាតិរបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ នៅក្នុងជម្រៅចិត្តរបស់ពួកគេ ហើយការយល់ដឹងជាមូលដ្ឋាននេះ នឹងក្លាយជាសេចក្ដីជំនឿរបស់ពួកគេ។ វាក៏នឹងជំរុញពួកគេឱ្យដើរតាមព្រះជាម្ចាស់ លះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេផងដែរ។ ពេលដែលពួកគេមានបទពិសោធ យល់សេចក្ដីពិត ហើយការយល់ដឹងរបស់ពួកគេអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងការស្គាល់របស់ពួកគេអំពីព្រះជាម្ចាស់ បានចាក់ឫសនៅក្នុងចិត្តរបស់ពួកគេ ពោលគឺនៅពេលពួកគេមានកម្ពស់នេះ ពួកគេនឹងមិនបដិសេធព្រះជាម្ចាស់ឡើយ។ ប៉ុន្តែ ប្រសិនបើពួកគេមិនមានការស្គាល់ពិតប្រាកដអំពីព្រះគ្រីស្ទ ដែលជាព្រះដ៏ជាក់ស្ដែងទេ ហើយប្រសិនបើពួកគេងាយនឹងថ្វាយបង្គំ និងដើរតាមអាទទឹងនឹងព្រះគ្រីស្ទ នោះពួកគេនៅតែស្ថិតក្នុងគ្រោះថ្នាក់ដដែល។ ពួកគេប្រហែលជានៅតែបែរខ្នងដាក់ព្រះគ្រីស្ទដែលយកកំណើតជាមនុស្ស ដើម្បីដើរតាមអាទទឹងនឹងព្រះគ្រីស្ទទុច្ចរិត ដដែល។ នេះគឺជាការបដិសេធព្រះគ្រីស្ទយ៉ាងចំហ និងការផ្ដាច់ទំនាក់ទំនងជាមួយព្រះជាម្ចាស់។ អត្ថន័យបង្កប់នៃរឿងនេះគឺ៖ «ខ្ញុំមិនដើរតាមព្រះជាម្ចាស់ទៀតទេ គឺខ្ញុំដើរតាមសាតាំង។ ខ្ញុំស្រឡាញ់សាតាំង ហើយខ្ញុំសុខចិត្តបម្រើវា ខ្ញុំសុខចិត្តដើរតាមសាតាំង។ ទោះបីជាវាប្រព្រឹត្តមកលើខ្ញុំយ៉ាងណាក៏ដោយ ទោះបីជាវាបំផ្លាញ ជាន់ឈ្លី និងធ្វើឱ្យខ្ញុំពុករលួយយ៉ាងណាក៏ដោយ ក៏ខ្ញុំសុខចិត្តជាទីបំផុតដែរ។ ទោះបីជាព្រះជាម្ចាស់សុចរិត និងបរិសុទ្ធយ៉ាងណាក៏ដោយ មិនថាទ្រង់សម្ដែងចេញនូវសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ក៏ខ្ញុំមិនសុខចិត្តដើរតាមទ្រង់ឡើយ។ ខ្ញុំមិនចូលចិត្តសេចក្ដីពិតទេ។ ខ្ញុំចូលចិត្តកេរ្តិ៍ឈ្មោះ ឋានៈ រង្វាន់ និងមកុដ ទោះបីជាខ្ញុំមិនអាចទទួលបានរបស់ទាំងនេះក៏ដោយ ក៏ខ្ញុំនៅតែចូលចិត្តពួកវាដែរ»។ យ៉ាងដូច្នេះឯង ពួកគេបានដើរតាមមនុស្សម្នាក់ដែលគ្មានការពាក់ព័ន្ធអ្វីជាមួយពួកគេសោះ ពួកគេបានរត់តាមអាទទឹងនឹងព្រះគ្រីស្ទដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ តើព្រះជាម្ចាស់នៅតែចង់បានមនុស្សបែបនេះទៀតឬទេ? ច្បាស់ណាស់គឺមិនចង់បានឡើយ។ តើការដែលព្រះជាម្ចាស់មិនចង់បានពួកគេ គឺជារឿងសមហេតុផលដែរឬទេ? គឺសមហេតុផលបំផុត។ អ្នកដឹងពីគោលលទ្ធិថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ដែលស្អប់ខ្ពើមសេចក្ដីអាក្រក់ ហើយថាទ្រង់គឺបរិសុទ្ធ។ អ្នកយល់ពីគោលលទ្ធិនេះ ប៉ុន្តែតើអ្នកដឹងទេថា ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សបែបនេះយ៉ាងដូចម្ដេច? ប្រសិនបើព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធនរណាម្នាក់ ទ្រង់នឹងបោះបង់គេចោលដោយមិនស្ទាក់ស្ទើរឡើយ។ តើអ្វីដែលខ្ញុំមានព្រះបន្ទូល មិនមែនជាការពិតទេឬអី? (មែនហើយ។) នេះហើយគឺជាការពិត។ ដូច្នេះ តើការដែលព្រះជាម្ចាស់បោះបង់មនុស្សបែបនេះចោល មានន័យថាទ្រង់មានព្រះហឫទ័យឃោរឃៅឬ? (ទេ)។ ព្រះជាម្ចាស់ធ្វើការប្រកបដោយគោលការណ៍។ ប្រសិនបើអ្នកដឹងថាព្រះជាម្ចាស់ជានរណា ប៉ុន្តែអ្នកមិនចូលចិត្តដើរតាមទ្រង់ ប្រសិនបើអ្នកដឹងថាសាតាំងជានរណា ប៉ុន្តែអ្នកនៅតែទទូចដើរតាមវា នោះព្រះជាម្ចាស់នឹងមិនបង្ខំអ្នកឡើយ។ ចូរទៅដើរតាមសាតាំងជារៀងរហូតចុះ។ កុំត្រឡប់មកវិញអី ព្រះជាម្ចាស់បានបោះបង់អ្នកចោលហើយ។ តើមនុស្សម្នាក់អាចយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់បានដោយរបៀបណា? និស្ស័យរបស់ព្រះជាម្ចាស់គឺសុចរិត និងបរិសុទ្ធ ហើយមានធាតុមួយនៅក្នុងនិស្ស័យរបស់ទ្រង់ ដែលស្អប់ខ្ពើមសេចក្ដីអាក្រក់។ និយាយម្យ៉ាងទៀត ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ប្រសិនបើអ្នកសុខចិត្តធ្លាក់ចុះក្នុងភាពថោកទាប តើព្រះជាម្ចាស់អាចមានព្រះបន្ទូលអ្វីទៀតទៅ? ព្រះជាម្ចាស់មិនដែលបង្ខំមនុស្សឱ្យធ្វើរឿងដែលពួកគេមិនសុខចិត្តធ្វើឡើយ។ ទ្រង់មិនដែលបង្ខំមនុស្សឱ្យទទួលយកសេចក្ដីពិតឡើយ។ ប្រសិនបើអ្នកចង់ធ្លាក់ចុះក្នុងភាពថោកទាប នោះគឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក ទីបំផុត គឺអ្នកនេះហើយដែលនឹងត្រូវទទួលរងផលវិបាក ហើយអ្នកអាចបន្ទោសបានតែខ្លួនឯងប៉ុណ្ណោះ។ គោលការណ៍របស់ព្រះជាម្ចាស់ក្នុងការប្រព្រឹត្តចំពោះមនុស្ស គឺមិនអាចផ្លាស់ប្ដូរបានឡើយ ដូច្នេះ ប្រសិនបើអ្នកសប្បាយរីករាយនឹងភាពថោកទាប នោះទីបញ្ចប់ដែលអ្នកមិនអាចជៀសផុតបាន គឺត្រូវទទួលការដាក់ទោស។ វាមិនសំខាន់ទេថាអ្នកបានដើរតាមព្រះជាម្ចាស់ប៉ុន្មានឆ្នាំមកហើយ ប្រសិនបើអ្នកចង់ធ្លាក់ចុះក្នុងភាពថោកទាប ព្រះជាម្ចាស់នឹងមិនបង្ខំអ្នកឱ្យប្រែចិត្តឡើយ។ គឺអ្នកនេះហើយដែលសុខចិត្តដើរតាមសាតាំង សុខចិត្តឱ្យសាតាំងបំភាន់ និងបំផ្លាញ ដូច្នេះ នៅទីបញ្ចប់ គឺអ្នកនេះហើយដែលត្រូវតែទទួលរងផលវិបាក។ មនុស្សមួយចំនួនមានអារម្មណ៍អាណិតមនុស្សបែបនេះ ហើយខ្ជះខ្ជាយសេចក្ដីសប្បុរសក្នុងការជួយពួកគេ ប៉ុន្តែមិនថាអ្នកទាំងនោះដាស់តឿនពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនព្រមងាកក្រោយឡើយ។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? ការពិតគឺថា ព្រះជាម្ចាស់មិនសង្គ្រោះមនុស្សបែបនេះទេ ទ្រង់មិនចង់បានពួកគេឡើយ។ តើមនុស្សអាចធ្វើអ្វីបានចំពោះរឿងនោះ? នេះគឺជាមូលហេតុស្នូល។ ប៉ុន្តែនៅពេលមនុស្សមិនអាចមើលឃើញស្ថានការណ៍បានច្បាស់ ពួកគេគួរតែធ្វើអ្វីដែលពួកគេត្រូវធ្វើ ហើយបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវដែលពួកគេត្រូវបំពេញ។ ចំពោះលទ្ធផលដែលនឹងកើតចេញពីការបំពេញកិច្ចការទាំងនេះ ពួកគេត្រូវតែសម្លឹងមើលការដឹកនាំរបស់ព្រះជាម្ចាស់។ តាមរយៈសេចក្ដីលម្អិតដែលខ្ញុំបានមានព្រះបន្ទូលទាំងនេះ តើអ្នករាល់គ្នាមិនទទួលបានការយល់ដឹងខ្លះៗអំពីឃ្លាដែលថា «ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ដែលស្អប់ខ្ពើមសេចក្ដីអាក្រក់» ទេឬអី? នេះគឺជាទិដ្ឋភាពមួយនៃរឿងនេះ គឺថាព្រះជាម្ចាស់មិនចង់បានអ្នកដែលប្រឡាក់ប្រឡូសដោយវិញ្ញាណអាក្រក់ឡើយ។ តើអ្វីជាមូលហេតុដែលព្រះជាម្ចាស់មិនចង់បានពួកគេ? ប្រសិនបើអ្នកបានជ្រើសរើសសាតាំងទៅហើយ តើព្រះជាម្ចាស់នៅតែអាចចង់បានអ្នកដោយរបៀបណា? ប្រសិនបើអ្នកបានជ្រើសរើសសាតាំងទៅហើយ តើព្រះជាម្ចាស់នៅតែអាចមានភាពមេត្តាករុណា និងប៉ះពាល់ចិត្តអ្នកដើម្បីឱ្យអ្នកត្រឡប់មកវិញដោយរបៀបណា? តើព្រះជាម្ចាស់មានសមត្ថភាពធ្វើរឿងនោះដែរឬទេ? ទ្រង់ពិតជាមានសមត្ថភាពខ្លាំងណាស់ ប៉ុន្តែទ្រង់ជ្រើសរើសមិនធ្វើកិច្ចការនេះទេ ពីព្រោះនិស្ស័យរបស់ទ្រង់គឺសុចរិត ហើយពីព្រោះទ្រង់គឺជាព្រះជាម្ចាស់ដែលស្អប់ខ្ពើមសេចក្ដីអាក្រក់។
កាលពីលើកមុន ការប្រកបគ្នារបស់យើងបានផ្ដោតទៅលើរបៀបដែលការបង្ហាញចេញដ៏ចម្បងនៃសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាការប្រទូសរ៉ាយ និងការស្អប់ខ្ពើមរបស់ពួកគេចំពោះរឿងវិជ្ជមាន និងសេចក្ដីពិតទាំងអស់។ ថ្ងៃនេះ ខ្ញុំកំពុងមានប្រកបគ្នាពីទស្សនៈមួយផ្សេងទៀត នោះគឺពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់អ្វីៗគ្រប់យ៉ាងដែលផ្ទុយនឹងរឿងវិជ្ជមាន។ តើនោះជាអ្វីទៅ? (រឿងអវិជ្ជមាន។) មែនហើយ គឺជារឿងអវិជ្ជមាន ពោលគឺអ្វីៗគ្រប់យ៉ាងដែលប្រឆាំង ផ្ទុយ និងមិនស្របនឹងសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទមិនចូលចិត្តរឿងវិជ្ជមានទេ ដូច្នេះ ត្រូវតែមានអ្វីមួយដែលពួកគេចូលចិត្ត តើមែនទេ? ចុះតើពួកគេចូលចិត្តអ្វីទៅ? ពួកគេចូលចិត្តល្បិចកល និងការកុហក ក៏ដូចជាគ្រោងការអាក្រក់ ឧបាយកល និងយុទ្ធវិធី។ តើមានពួកទទឹងនឹងព្រះគ្រីស្ទណាដែលអានសៀវភៅ យុទ្ធសាស្ត្រទាំងសាមសិបប្រាំមួយ នៅពេលទំនេររបស់ពួកគេដែរឬទេ? ខ្ញុំគិតថាមាន។ តើអ្នកគិតថាខ្ញុំអានសៀវភៅ យុទ្ធសាស្ត្រទាំងសាមសិបប្រាំមួយ ដែរឬទេ? ខ្ញុំមិនអានវាទេ។ ខ្ញុំមិនសិក្សាវាទេ។ តើអានវាមានប្រយោជន៍អ្វីទៅ? ការអានវាធ្វើឱ្យខ្ញុំខ្ពើមរអើម និងចង់ក្អួត។ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណាបន្ទាប់ពីអានសៀវភៅ យុទ្ធសាស្ត្រទាំងសាមសិបប្រាំមួយ? តើវាមិនធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែខ្ពើមរអើមចំពោះមនុស្សជាតិទុច្ចរិតទេឬអី? តើអ្នកធ្លាប់មានអារម្មណ៍បែបនេះទេ? កាន់តែអានវា អ្នកកាន់តែមានអារម្មណ៍ខ្ពើមរអើម។ អ្នកមានអារម្មណ៍ថា មនុស្សម្នាក់នេះពិតជាអាក្រក់ពេកហើយ! តើវាសមនឹងតម្លៃដែរឬទេ ដែលត្រូវប្រើប្រាស់យុទ្ធសាស្ត្រសម្រាប់រឿងតូចតាចគ្រប់យ៉ាង ត្រូវប្រឹងប្រែងដល់ថ្នាក់នេះ មិនអាចគេងលក់នៅពេលយប់ ឬ ហូបអាហារនៅពេលថ្ងៃ ហើយត្រូវប្រឹងគិតរកវិធីប្រយុទ្ធគ្នានោះ? ពួកទទឹងនឹងព្រះគ្រីស្ទខ្លះប្រហែលជាសិក្សាសៀវភៅ យុទ្ធសាស្ត្រទាំងសាមសិបប្រាំមួយ នៅពេលទំនេររបស់ពួកគេ ហើយប្រកួតប្រជែងប្រាជ្ញារបស់ពួកគេជាមួយអ្នកដទៃ និងជាមួយព្រះជាម្ចាស់។ ពួកគេចូលចិត្តការកុហក ល្បិចកល ឧបាយកល គ្រោងការអាក្រក់ ក៏ដូចជាយុទ្ធវិធី និងយុទ្ធសាស្ត្រ ប៉ុន្តែតើពួកគេចូលចិត្តភាពយុត្តិធម៌ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដែរឬទេ? តើពាក្យផ្ទុយនៃភាពយុត្តិធម៌ និងសេចក្ដីសុចរិតគឺជាអ្វី? (សេចក្តីទុច្ចរិត និងភាពគួរឱ្យស្អប់ខ្ពើម។) សេចក្តីទុច្ចរិត និងភាពគួរឱ្យស្អប់ខ្ពើម។ ពួកគេចូលចិត្តរឿងគួរឱ្យស្អប់ខ្ពើម អ្វីៗគ្រប់យ៉ាងដែលទុច្ចរិត និងអយុត្តិធម៌ អ្វីៗគ្រប់យ៉ាងដែលមិនត្រឹមត្រូវ និងមិនសមរម្យ។ ឧទាហរណ៍ មនុស្សដែលដេញតាមសេចក្ដីពិត គឺជាបុព្វហេតុដ៏ត្រឹមត្រូវមួយ តើពួកទទឹងនឹងព្រះគ្រីស្ទកំណត់ន័យរឿងនេះយ៉ាងដូចម្ដេច? ពួកគេនិយាយថា៖ «អស់អ្នកដែលដេញតាមសេចក្ដីពិត គឺជាមនុស្សល្ងង់! តើការរស់នៅមានតម្លៃអ្វីទៅ ប្រសិនបើគេមិនរស់នៅតាមរបៀបដែលគេចង់រស់នៅនោះ? មនុស្សត្រូវតែរស់នៅសម្រាប់ខ្លួនឯង ចំណែកឯអ្នកដែលរស់នៅសម្រាប់សេចក្ដីពិត និងសម្រាប់ភាពយុត្តិធម៌ មនុស្សទាំងនោះសុទ្ធតែជាមនុស្សល្ងង់!» នោះគឺជាទស្សនៈរបស់ពួកគេ។ ដូច្នេះ តើពួកគេមានសមត្ថភាពធ្វើរឿងត្រឹមត្រូវដែរឬទេ? ពួកគេគ្មានទេ។ តើពួកគេអាចក្រោកឈរឡើង និងនិយាយចេញមកបានទេ នៅពេលមានរឿងកើតឡើងនៅក្នុងពួកជំនុំ ដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ពួកជំនុំនោះ? ពួកគេមិនត្រឹមតែមិនក្រោកឈរឡើងប៉ុណ្ណោះទេ ពួកគេថែមទាំងលួចសើចសប្បាយ និងត្រេកអរចំពោះសំណាងអាក្រក់នេះទៀតផង ពោលគឺពួកគេគឺជាពូជអាក្រក់។ ពួកគេមិនដែលខ្វល់ខ្វាយពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនដែលក្រោកឈរឡើង និងធ្វើអ្វីមួយដើម្បីការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ។ អស់អ្នកដែលលួចសើចសប្បាយ និងយកដំណាក់របស់ព្រះជាម្ចាស់ធ្វើជារឿងកំប្លែង នៅពេលពួកគេឃើញមនុស្សអាក្រក់ធ្វើអំពើអាក្រក់ និងមនុស្សអាក្រក់ជិះជាន់ពួកជំនុំ តើពួកគេជាមនុស្សប្រភេទណាទៅ? ពួកគេគឺជាបុគ្គលទុច្ចរិត។ ចុះតើពួកអ្នកដឹកនាំដែលមានសមត្ថភាពការពារមនុស្សអាក្រក់ទាំងនេះ ជាមនុស្សប្រភេទណាទៅ? ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេនឹងមិនអនុញ្ញាតឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេរងការខូចខាតឡើយ ប៉ុន្តែពួកគេធ្វើព្រងើយនៅពេលផលប្រយោជន៍របស់ពួកជំនុំរងការខូចខាត ហើយពួកគេមិនសោកសៅទាល់តែសោះ។ នៅពីក្រោយខ្នង ពួកគេថែមទាំងត្រេកអរដែលពួកគេមិនបានបាត់បង់អ្វីសោះទៀតផង។ នេះហើយគឺជាសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
ពួកយើងទើបតែបានប្រកបគ្នាអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើមសេចក្ដីពិត របៀបដែលពួកគេចូលចិត្តរឿងមិនសុចរិត និងរឿងទុច្ចរិត ដេញតាមផលប្រយោជន៍ និងព្រះពរ មិនដែលលះបង់ចេតនា និងបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរឡើយ ហើយតែងតែព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់។ ដូច្នេះ តើរឿងនេះគួរត្រូវបានញែកដឹង និងកំណត់លក្ខណៈយ៉ាងដូចម្ដេច? ប្រសិនបើយើងហៅវាថាជាការដាក់ផលប្រយោជន៍ជាធំ នោះវាហាក់ដូចជាស្រាលពេកហើយ។ វាប្រៀបដូចជាប៉ុលដែលបានទទួលស្គាល់ថាគាត់មានបន្លានៅក្នុងសាច់ឈាមរបស់គាត់ ហើយថាគាត់គួរតែធ្វើការដើម្បីលុបលាងអំពើបាបរបស់គាត់ ប៉ុន្តែនៅទីបំផុត គាត់នៅតែចង់ទទួលបានមកុដនៃសេចក្ដីសុចរិតដដែល។ តើធម្មជាតិនៃរឿងនេះគឺជាអ្វី? (សេចក្តីកាចសាហាវ។) វាគឺជាប្រភេទនិស្ស័យកាចសាហាវ។ ប៉ុន្តែតើធម្មជាតិនៃរឿងនេះគឺជាអ្វី? (ការធ្វើការដោះដូរជាមួយព្រះជាម្ចាស់។) វាមានធម្មជាតិបែបនេះ។ គាត់បានស្វែងរកផលប្រយោជន៍នៅក្នុងគ្រប់កិច្ចការដែលគាត់បានធ្វើ ដោយចាត់ទុកអ្វីៗគ្រប់យ៉ាងជាការដោះដូរ។ មានពាក្យពោល មួយក្នុងចំណោមអ្នកគ្មានជំនឿថា៖ «គ្មានអ្វីដែលបានមកដោយទទេៗនោះទេ»។ ពួកទទឹងនឹងព្រះគ្រីស្ទក៏មានតក្កវិជ្ជានេះដែរ ដោយគិតថា៖ «ប្រសិនបើខ្ញុំធ្វើការឱ្យអ្នក តើអ្នកនឹងផ្ដល់អ្វីមកឱ្យខ្ញុំវិញ? តើខ្ញុំអាចទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?» តើធម្មជាតិនេះគួរត្រូវបានសង្ខេបយ៉ាងដូចម្ដេច? វាគឺជាការជំរុញដោយផលប្រយោជន៍ ការដាក់ផលប្រយោជន៍ជាធំ និងភាពអាត្មានិយម និងភាពគួរឱ្យស្អប់ខ្ពើម។ នេះគឺជាសារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេជឿលើព្រះជាម្ចាស់ក្នុងគោលបំណងតែមួយគត់ គឺដើម្បីទទួលបានផលប្រយោជន៍ និងព្រះពរ។ ទោះបីជាពួកគេស៊ូទ្រាំនឹងទុក្ខលំបាកខ្លះ ឬលះបង់ខ្លះក៏ដោយ ក៏វាសុទ្ធតែដើម្បីធ្វើការដោះដូរជាមួយព្រះជាម្ចាស់ដែរ។ ចេតនា និងបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរ និងរង្វាន់ គឺធំធេងណាស់ ហើយពួកគេតោងវាជាប់យ៉ាងតឹង។ ពួកគេមិនទទួលយកសេចក្ដីពិតដ៏ច្រើនសន្ធឹកសន្ធាប់ដែលព្រះជាម្ចាស់បានសម្ដែងចេញឡើយ នៅក្នុងចិត្តរបស់ពួកគេ ពួកគេតែងតែគិតថា ការជឿលើព្រះជាម្ចាស់គឺសុទ្ធតែដើម្បីទទួលបានព្រះពរ និងធានាបានគោលដៅដ៏ល្អមួយ ថានេះគឺជាគោលការណ៍ខ្ពស់បំផុត ហើយថាគ្មានអ្វីអាចលើសពីរឿងនេះបានឡើយ។ ពួកគេគិតថាមនុស្សមិនគួរជឿលើព្រះជាម្ចាស់ទេ ប្រសិនបើមិនមែនដើម្បីទទួលបានព្រះពរនោះ ហើយថាប្រសិនបើមិនមែនដើម្បីព្រះពរទេ ការជឿលើព្រះជាម្ចាស់នឹងគ្មានអត្ថន័យ ឬតម្លៃឡើយ ពោលគឺវានឹងបាត់បង់អត្ថន័យ និងតម្លៃរបស់វា។ តើគំនិតទាំងនេះត្រូវបានអ្នកដទៃបញ្ជ្រាបចូលទៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទឬ? តើពួកវាកើតចេញពីការអប់រំ ឬឥទ្ធិពលរបស់អ្នកដទៃឬ? ទេ ពួកវាត្រូវបានកំណត់ដោយសារជាតិធម្មជាតិពីកំណើតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលជារឿងដែលគ្មានអ្នកណាអាចផ្លាស់ប្ដូរបានឡើយ។ ទោះបីជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានព្រះបន្ទូលយ៉ាងច្រើននៅថ្ងៃនេះក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកព្រះបន្ទូលណាមួយឡើយ ផ្ទុយទៅវិញ ពួកគេទាស់ទទឹង និងថ្កោលទោសព្រះបន្ទូលទាំងនោះទៅវិញ។ ធម្មជាតិនៃការស្អប់ខ្ពើមសេចក្ដីពិត និងការស្អប់សេចក្ដីពិតរបស់ពួកគេ មិនអាចផ្លាស់ប្ដូរបានឡើយ។ ប្រសិនបើពួកគេមិនអាចផ្លាស់ប្ដូរបាន តើនេះបង្ហាញពីអ្វី? វាបង្ហាញថាធម្មជាតិរបស់ពួកគេគឺទុច្ចរិត។ នេះមិនមែនជាបញ្ហានៃការដេញតាម ឬមិនដេញតាមសេចក្ដីពិតនោះទេ នេះជានិស្ស័យទុច្ចរិត វាគឺជាការស្រែកប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងគឃ្លើន និងការតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់។ នេះគឺជាសារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ វាគឺជាមុខមាត់ពិតរបស់ពួកគេ។ ដោយសារពួកទទឹងនឹងព្រះគ្រីស្ទអាចស្រែកប្រឆាំង និងប្រឆាំងទាស់នឹងព្រះជាម្ចាស់យ៉ាងគឃ្លើន តើនិស្ស័យរបស់ពួកគេគឺជាអ្វីទៅ? គឺទុច្ចរិត។ ហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលថាវាទុច្ចរិត? ពួកទទឹងនឹងព្រះគ្រីស្ទហ៊ានទាស់ទទឹងនឹងព្រះជាម្ចាស់ និងស្រែកប្រឆាំងនឹងទ្រង់ ដើម្បីទទួលបានព្រះពរ និងដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ។ ហេតុអ្វីបានជាពួកគេហ៊ានធ្វើបែបនេះ? នៅក្នុងជម្រៅចិត្តរបស់ពួកគេ មានកម្លាំងមួយ ជានិស្ស័យទុច្ចរិតដែលគ្រប់គ្រងពួកគេ ដូច្នេះ ពួកគេអាចធ្វើសកម្មភាពដោយគ្មានការអៀនខ្មាស សួររកហេតុផលជាមួយព្រះជាម្ចាស់ និងស្រែកប្រឆាំងនឹងទ្រង់បាន។ មុនពេលព្រះជាម្ចាស់មានព្រះបន្ទូលថាទ្រង់នឹងមិនប្រទានមកុដដល់ពួកគេ មុនពេលព្រះជាម្ចាស់ដកហូតគោលដៅរបស់ពួកគេ និស្ស័យទុច្ចរិតរបស់ពួកគេបានផ្ទុះចេញពីក្នុងចិត្តរបស់ពួកគេ ហើយពួកគេនិយាយថា៖ «ប្រសិនបើអ្នកមិនឱ្យមកុដ និងគោលដៅដល់ខ្ញុំទេ ខ្ញុំនឹងទៅស្ថានសួគ៌ជាន់ទីបី ហើយសួររកហេតុផលជាមួយអ្នកមិនខាន!» ប្រសិនបើមិនមែនដោយសារនិស្ស័យទុច្ចរិតរបស់ពួកគេទេ តើពួកគេអាចរកកម្លាំងបែបនេះបានពីណាទៅ? តើមនុស្សភាគច្រើនអាចប្រមូលកម្លាំងបែបនេះបានដែរឬទេ? ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត? ហេតុអ្វីបានជាពួកគេតោងជាប់យ៉ាងស្វិតស្វាញនូវបំណងប្រាថ្នារបស់ពួកគេចង់បានព្រះពរ? តើនេះមិនមែនជាសេចក្តីទុច្ចរិតរបស់ពួកគេម្ដងទៀតទេឬអី? (មែនហើយ ជាសេចក្តីទុច្ចរិតរបស់ពួកគេ។) ព្រះពរដែលព្រះជាម្ចាស់សន្យាថានឹងប្រទានដល់មនុស្ស បានក្លាយទៅជាមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទទៅវិញ។ ពួកគេតាំងចិត្តក្នុងការទទួលបានព្រះពរទាំងនោះ ប៉ុន្តែពួកគេមិនចង់ដើរតាមផ្លូវរបស់ព្រះជាម្ចាស់ទេ ហើយពួកគេមិនស្រឡាញ់សេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេដេញតាមព្រះពរ រង្វាន់ និងមកុដ។ សូម្បីតែមុនពេលព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់នឹងមិនប្រទានរឿងទាំងនេះដល់ពួកគេក៏ដោយ ក៏ពួកគេចង់តតាំងជាមួយព្រះជាម្ចាស់ទៅហើយ។ តើតក្កវិជ្ជារបស់ពួកគេគឺជាអ្វីទៅ? «ប្រសិនបើខ្ញុំមិនអាចទទួលបានព្រះពរ និងរង្វាន់ទេ ខ្ញុំនឹងសួររកហេតុផលជាមួយអ្នក ខ្ញុំនឹងប្រឆាំងទាស់នឹងអ្នក ហើយខ្ញុំនឹងនិយាយថា អ្នកមិនមែនជាព្រះទេ!» តើពួកគេមិនកំពុងគំរាមកំហែងព្រះជាម្ចាស់ទេឬអី តាមរយៈការនិយាយពាក្យសម្ដីបែបនេះ? តើពួកគេមិនកំពុងព្យាយាមផ្ដួលរំលំទ្រង់ទេឬអី? ពួកគេថែមទាំងហ៊ានបដិសេធអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីៗគ្រប់យ៉ាងទៀតផង។ ឱ្យតែសកម្មភាពរបស់ព្រះជាម្ចាស់មិនស្របតាមឆន្ទៈ របស់ពួកគេ ពួកគេហ៊ានបដិសេធថាព្រះជាម្ចាស់មិនមែនជាព្រះអាទិករ ដែលជាព្រះដ៏ពិតតែមួយអង្គឡើយ។ តើនេះមិនមែនជានិស្ស័យរបស់សាតាំងទេឬអី? តើនេះមិនមែនជាសេចក្តីទុច្ចរិតរបស់សាតាំងទេឬអី? តើមានភាពខុសគ្នាអ្វីខ្លះរវាងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាព និងអាកប្បកិរិយារបស់សាតាំងចំពោះព្រះជាម្ចាស់? ការប្រព្រឹត្តទាំងពីរនេះអាចចាត់ទុកថាដូចគ្នាទាំងស្រុង។ ពួកទទឹងនឹងព្រះគ្រីស្ទបដិសេធមិនព្រមទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីៗគ្រប់យ៉ាងឡើយ ហើយពួកគេចង់ឆក់យកព្រះពរ រង្វាន់ និងមកុដពីព្រះហស្ដរបស់ព្រះជាម្ចាស់។ តើនេះជានិស្ស័យបែបណាទៅ? តើពួកគេចង់ធ្វើសកម្មភាព និងចាប់យករបស់បែបនេះដោយផ្អែកលើមូលដ្ឋានអ្វីទៅ? តើពួកគេអាចប្រមូលកម្លាំងបែបនេះបានដោយរបៀបណា? ពេលនេះ មូលហេតុនៃរឿងនេះអាចត្រូវបានសង្ខេបថា៖ នេះគឺជាសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនស្រឡាញ់សេចក្ដីពិតទេ ប៉ុន្តែពួកគេនៅតែចង់ទទួលបានព្រះពរ និងមកុដ ហើយចង់ឆក់យករង្វាន់ទាំងនេះពីព្រះហស្ដរបស់ព្រះជាម្ចាស់ដដែល។ តើនេះមិនមែនជាការស្វែងរកសេចក្ដីស្លាប់ទេឬអី? តើពួកគេដឹងខ្លួនថាពួកគេកំពុងស្វែងរកសេចក្ដីស្លាប់ដែរឬទេ? (ពួកគេមិនដឹងខ្លួនឡើយ។) ពួកគេក៏ប្រហែលជាមានអារម្មណ៍ស្រពិចស្រពិលដែរថា ការទទួលបានរង្វាន់គឺជារឿងមិនអាចទៅរួច ដូច្នេះ ពួកគេពោលសេចក្តីថ្លែងមួយជាមុនសិន ដូចជា៖ «ប្រសិនបើខ្ញុំមិនអាចទទួលបានព្រះពរទេ ខ្ញុំនឹងទៅស្ថានសួគ៌ជាន់ទីបី ហើយសួររកហេតុផលជាមួយព្រះមិនខាន!» ពួកគេបានដឹងមុនរួចទៅហើយថា វានឹងមិនអាចទៅរួចឡើយសម្រាប់ពួកគេក្នុងការទទួលបានព្រះពរ។ យ៉ាងណាមិញ សាតាំងបានស្រែកប្រឆាំងនឹងព្រះជាម្ចាស់នៅលើអាកាសអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចុះតើព្រះជាម្ចាស់បានប្រទានអ្វីដល់វាទៅ? សេចក្តីថ្លែងតែមួយគត់របស់ព្រះជាម្ចាស់ទៅកាន់វាគឺ៖ «បន្ទាប់ពីកិច្ចការត្រូវបានបញ្ចប់ ខ្ញុំនឹងបោះឯងចូលទៅក្នុងជង្ហុកធំ។ ឯងស័ក្ដិសមនឹងនៅក្នុងជង្ហុកធំ!» នេះគឺជា «ការសន្យា» តែមួយគត់របស់ព្រះជាម្ចាស់ចំពោះសាតាំង។ តើវាមិនចម្លែកទេឬអី ដែលវានៅតែចង់បានរង្វាន់នោះ? នេះហើយគឺជាសេចក្តីទុច្ចរិត។ សារជាតិពីកំណើតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺប្រទូសរ៉ាយនឹងព្រះជាម្ចាស់ ហើយពួកទទឹងនឹងព្រះគ្រីស្ទខ្លួនឯង សូម្បីតែមិនដឹងថាហេតុអ្វីបានជារឿងនេះគឺដូច្នេះផង។ ចិត្តរបស់ពួកគេផ្ដោតតែទៅលើការទទួលបានព្រះពរ និងមកុដប៉ុណ្ណោះ។ រាល់ពេលដែលមានរឿងអ្វីពាក់ព័ន្ធនឹងសេចក្ដីពិត ឬព្រះជាម្ចាស់ ការទាស់ទទឹង និងសេចក្ដីក្រោធនឹងកើតឡើងនៅក្នុងខ្លួនពួកគេ។ នេះហើយគឺជាសេចក្តីទុច្ចរិត។ មនុស្សធម្មតាប្រហែលជាមិនអាចយល់ពីអារម្មណ៍ខាងក្នុងរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ គឺវាពិតជាលំបាកខ្លាំងណាស់សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទមានមហិច្ឆតាដ៏ធំធេងបែបនេះ ពួកគេលាក់ទុកកម្លាំងទុច្ចរិតដ៏ធំធេងបែបនេះនៅក្នុងខ្លួនពួកគេ និងមានបំណងប្រាថ្នាដ៏ធំធេងបែបនេះចំពោះព្រះពរ។ ពួកគេអាចត្រូវបានពិពណ៌នាថា កំពុងឆេះសន្ធោសន្ធៅជាមួយបំណងប្រាថ្នា។ ប៉ុន្តែដំណាក់របស់ព្រះជាម្ចាស់បន្តប្រកបគ្នាអំពីសេចក្ដីពិតជានិច្ច ពោលគឺវាច្បាស់ជាឈឺចាប់ និងលំបាកខ្លាំងណាស់សម្រាប់ពួកគេក្នុងការស្ដាប់រឿងនេះ។ ពួកគេធ្វើបាបចិត្តខ្លួនឯង និងធ្វើពុតជាខ្លាំង ដើម្បីស៊ូទ្រាំនឹងរឿងនេះ។ តើនេះមិនមែនជាប្រភេទកម្លាំងទុច្ចរិតទេឬអី? ប្រសិនបើមនុស្សសាមញ្ញមិនស្រឡាញ់សេចក្ដីពិតទេ ពួកគេនឹងយល់ថាជីវិតពួកជំនុំមិនគួរឱ្យចាប់អារម្មណ៍ឡើយ ហើយថែមទាំងមានអារម្មណ៍ស្អប់ខ្ពើមចំពោះវាទៀតផង។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នា អំពីសេចក្ដីពិត នឹងមានអារម្មណ៍ដូចជាការរងទុក្ខច្រើនជាងសេចក្ដីរីករាយសម្រាប់ពួកគេ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទអាចស៊ូទ្រាំនឹងរឿងនេះបានដោយរបៀបណា? គឺដោយសារតែបំណងប្រាថ្នារបស់ពួកគេចង់បានព្រះពរគឺធំធេងខ្លាំងពេក ដែលវាបង្ខំឱ្យពួកគេធ្វើបាបចិត្តខ្លួនឯង និងស៊ូទ្រាំនឹងវាទាំងបង្ខំចិត្ត។ លើសពីនេះ ពួកគេលួចចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីធ្វើជាអ្នកបម្រើសាតាំង ហើយលះបង់ខ្លួនឯងក្នុងការបង្កការរំខាន និងការបង្អាក់ដល់កិច្ចការរបស់ពួកជំនុំ។ ពួកគេជឿថានេះគឺជាបេសកកម្មរបស់ពួកគេ ហើយដរាបណាពួកគេមិនបញ្ចប់កិច្ចការរបស់ពួកគេក្នុងការទាស់ទទឹងនឹងព្រះជាម្ចាស់ទេ នោះពួកគេមានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត និង មានអារម្មណ៍ថាពួកគេបានធ្វើឱ្យសាតាំងខកចិត្ត។ នេះត្រូវបានកំណត់ដោយធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ។
ពួកទទឹងនឹងព្រះគ្រីស្ទមានការចូលចិត្តយ៉ាងច្បាស់លាស់ចំពោះឋានៈ ហើយមនុស្សគ្រប់គ្នាដឹងពីរឿងនេះ។ តើពួកគេចូលចិត្តឋានៈដល់កម្រិតណា? តើមានការបង្ហាញ ចេញអ្វីខ្លះពីរឿងនេះ? ជាបឋម ពួកគេចាប់យកគ្រប់ឱកាសទាំងអស់ដើម្បីឡើងតំណែង មិនថាតាមរយៈវិធីសាស្ត្របញ្ចើចបញ្ចើ ឬល្បិចកល ឬតាមរយៈការធ្វើរឿងល្អៗដើម្បីយកឈ្នះចិត្តមនុស្សនោះទេ។ ក្នុងគ្រប់ករណី រាល់ពេលដែលមានឱកាសដើម្បីឡើងតំណែង ពួកគេតែងតែចាប់យកវាជានិច្ច។ ពេលដែលពួកគេទទួលបានឋានៈ ពួកគេកាន់តែឱ្យតម្លៃវាខ្លាំងជាងមុនទៅទៀត។ នៅពេលមនុស្សធម្មតាទទួលបានឋានៈ ពួកគេមានអារម្មណ៍ខ្មាសអៀន និងទប់ចិត្តខ្លួនឯងបន្តិច។ លើសពីនេះ មុខតំណែងជាអ្នកដឹកនាំ ឬអ្នកធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាភារកិច្ចមួយ។ វាមិនមែនជាឋានៈ ឬជាតំណែងផ្លូវការនោះទេ វាគឺជាភារកិច្ចមួយ។ ពេលខ្លះ មនុស្សធម្មតាទាំងនេះប្រហែលជាបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ពួកគេបន្តិចបន្តួច តាមរយៈការអួតសម្ញែង ដោយគិតថាពេលនេះពួកគេកំពុងស្ថិតក្នុងតំណែងផ្លូវការមួយ។ មនុស្សធម្មតាយល់ថា វាអាចទទួលយកបានខ្លះៗក្នុងការប្រព្រឹត្តបែបនេះម្ដងម្កាល ប៉ុន្តែប្រសិនបើពួកគេធ្វើវាជាប្រចាំ ពួកគេនឹងមានអារម្មណ៍ខ្ពើមរអើមនឹងខ្លួនឯង ហើយខ្លាចបងប្អូនប្រុសស្រីរបស់ពួកគេកត់សម្គាល់ឃើញ។ ពួកគេមានសេចក្ដីថ្លៃថ្នូរ និងអារម្មណ៍ខ្មាសអៀន ដូច្នេះ ពួកគេទប់ចិត្តខ្លួនឯងបន្តិច។ បន្ទាប់ពីយល់ពីសេចក្ដីពិត ពួកគេក៏ចាប់ផ្ដើមផ្ដល់សារៈសំខាន់តិចជាងមុនដល់ឋានៈដោយសន្សឹមៗ។ តើរឿងនេះនឹងមានឥទ្ធិពលវិជ្ជមានអ្វីខ្លះ ហើយតើវានឹងនាំមកនូវលទ្ធផលល្អអ្វីខ្លះ? វានឹងធ្វើឱ្យពួកគេអាចបំពេញភារកិច្ចរបស់ពួកគេដោយក្ដីសុខសាន្តក្នុងចិត្ត។ មិនថាពួកគេមានតួនាទីអ្វីនៅពេលបច្ចុប្បន្ននេះទេ ពួកគេនឹងចាត់ទុកវាជាភារកិច្ចមួយ។ ដោយសារពួកគេត្រូវបានជ្រើសរើសឱ្យដឹកនាំ ហើយភាពជាអ្នកដឹកនាំគឺជាបន្ទុក និងជាភារកិច្ចសម្រាប់មនុស្សក្នុងពេលតែមួយ ជាដំបូង ពួកគេត្រូវតែយល់ថាតើរឿងអ្វីខ្លះដែលស្ថិតនៅក្រោមវិសាលភាពនៃភារកិច្ចនេះ។ នៅពេលដែលអ្នកមិនស្ថិតក្នុងតួនាទីជាអ្នកដឹកនាំ អ្នកមិនចាំបាច់ខ្វល់ខ្វាយពីរឿងមួយចំនួនទេ ហើយអ្នកក៏មិនសូវមានបន្ទុកអ្វីដែរ។ ប៉ុន្តែនៅពេលដែលអ្នកទទួលយកតួនាទីជាអ្នកដឹកនាំ អ្នកត្រូវតែគិតរកវិធីដើម្បីបំពេញកិច្ចការរបស់អ្នកឱ្យបានល្អ និងរបៀបបំពេញភារកិច្ចរបស់អ្នកឱ្យស្របតាមគោលការណ៍ និងការរៀបចំចាត់ចែងការងាររបស់ដំណាក់របស់ព្រះជាម្ចាស់។ អស់អ្នកដែលដេញតាមសេចក្ដីពិត អាចរីកចម្រើនក្នុងទិសដៅវិជ្ជមានបែបនេះបាន។ ដូច្នេះ តើមានភាពខុសគ្នាអ្វីខ្លះរវាងពួកទទឹងនឹងព្រះគ្រីស្ទ និងអស់អ្នកដែលដេញតាមសេចក្ដីពិត ទាក់ទងនឹងរបៀបដែលពួកគេប្រព្រឹត្តចំពោះឋានៈ? ពួកទទឹងនឹងព្រះគ្រីស្ទមានចិត្តរំជើបរំជួលអំពី ដេញតាម ឱ្យតម្លៃ និងគ្រប់គ្រងឋានៈរបស់ពួកគេ។ ពួកគេគិតពីឋានៈរបស់ពួកគេគ្រប់ពេលវេលា។ ឋានៈប្រៀបដូចជាដង្ហើមជីវិតរបស់ពួកគេអ៊ីចឹង។ ប្រសិនបើអ្នកដទៃមិនគោរពពួកគេ ឬប្រសិនបើពួកគេចៃដន្យនិយាយអ្វីខុស ហើយអ្នកដទៃមើលងាយពួកគេ ហើយពួកគេបាត់បង់កន្លែងនៅក្នុងចិត្តរបស់អ្នកដទៃ ពួកគេនឹងមានអារម្មណ៍ខ្វល់ខ្វាយពីឋានៈរបស់ពួកគេឥតឈប់ ហើយក្លាយជាប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅក្នុងរបៀបដែលពួកគេធ្វើសកម្មភាព និងនិយាយស្ដី។ មិនថាអ្នកប្រកបគ្នាអំពីការដេញតាមសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏ពួកគេនឹងមិនអាចយល់ពីវាបានឡើយ។ តើអ្វីជារឿងតែមួយគត់ដែលពួកគេអាចយល់បាន? «តើខ្ញុំអាចបំពេញ “តំណែង” នេះឱ្យបានល្អ និងធ្វើខ្លួនឱ្យដូចជាមន្ត្រីម្នាក់ដោយរបៀបណា?» មានការបង្ហាញចេញជាក់លាក់មួយចំនួនពីរឿងនេះ។ ឧទាហរណ៍ នៅពេលអ្នកដឹកនាំពួកជំនុំម្នាក់ថតរូបជុំគ្នាជាមួយបងប្អូនប្រុសស្រីជាង ២០ នាក់ តើនរណាម្នាក់ដែលមានសេចក្ដីថ្លៃថ្នូរ និងអារម្មណ៍ខ្មាសអៀន នឹងជ្រើសរើសអង្គុយនៅកន្លែងណា? គេនឹងរកកន្លែងមួយនៅជ្រុងម្ខាងដើម្បីអង្គុយ។ តើពួកទទឹងនឹងព្រះគ្រីស្ទជាធម្មតាអង្គុយនៅកន្លែងណា? (នៅកណ្ដាល។) តើការដែលពួកគេអង្គុយនៅកណ្ដាល គឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន ឬជាបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ? (វាជាបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ។) ពេលខ្លះ វាប្រហែលជាដោយសារមនុស្សគ្រប់គ្នាផ្សេងទៀតទុកកន្លែងមួយនៅកណ្ដាលសម្រាប់ពួកគេ ដោយបង្ខំឱ្យពួកគេអង្គុយនៅទីតាំងកណ្ដាល ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងខ្លាំងណាស់៖ «មើលចុះ ថាតើខ្ញុំមានការគាំទ្រពីមនុស្សគ្រប់គ្នាច្រើនប៉ុនណា! ខ្ញុំត្រូវតែអង្គុយនៅទីនេះ។ ខ្ញុំអាចមើលឃើញពីរឿងនេះថា ខ្ញុំមានកន្លែងមួយនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នា។ ពួកគេមិនអាចធ្វើកើតដោយគ្មានខ្ញុំទេ!» ពួកគេមានអារម្មណ៍សប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង។ ប្រសិនបើពួកគេមិនចូលចិត្តគំនិតដែលមនុស្សគ្រប់គ្នាទុកកន្លែងមួយនៅកណ្ដាលសម្រាប់ពួកគេទេ តើហេតុអ្វីបានជាពួកគេទៅអង្គុយនៅទីនោះ? វាច្បាស់ណាស់ថា ពួកគេពិតជារីករាយនឹងទីតាំងរបស់ពួកគេនៅក្នុងពេលជាក់លាក់នោះ និងអារម្មណ៍ដែលវានាំមកឱ្យ។ ពួកគេពិតជាត្រូវការ និងឱ្យតម្លៃអារម្មណ៍នៃពេលវេលានោះណាស់ នោះហើយជាមូលហេតុដែលពួកគេមិនបដិសេធទីតាំងនោះ។ អ្នកដឹកនាំនេះអង្គុយនៅចំកណ្ដាល ដោយមានមនុស្សរាប់សិបនាក់ផ្សេងទៀតនៅជុំវិញ ហើយគេថែមទាំងប្រើខ្នើយកល់អង្គុយដើម្បីលើកខ្លួនឯងឱ្យលេចធ្លោទៀតផង។ គេគិតថា៖ «ការមានកម្ពស់ស្មើនឹងមនុស្សគ្រប់គ្នា គឺមិនកើតទេ។ តើរឿងនេះអាចបង្ហាញពីភាពខុសប្លែកគេជាពិសេសរបស់ខ្ញុំក្នុងនាមជាអ្នកដឹកនាំដោយរបៀបណា? ខ្ញុំត្រូវតែលើកខ្លួនឯងឱ្យខ្ពស់បន្តិច អង្គុយនៅកណ្ដាល នោះទើបខ្ញុំលេចធ្លោ។ នេះហើយគឺជាការដឹងពីកន្លែងដែលត្រឹមត្រូវសម្រាប់អង្គុយ។ នៅពេលមនុស្សមើលរូបថតនេះ រឿងដំបូងដែលពួកគេនឹងឃើញគឺខ្ញុំ។ ពួកគេនឹងនិយាយថា “នេះគឺជាអ្នកដឹកនាំរបស់យើងឈ្មោះនេះ ឬឈ្មោះនោះ”។ ពិតជាមានសិរីរុងរឿងណាស់! រូបថតនេះនឹងនៅគង់វង្សអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើមនុស្សមិនអាចមើលឃើញខ្ញុំ ហើយពួកគេភ្លេចខ្ញុំដោយយឺតៗ នោះតើការដែលខ្ញុំធ្វើជាអ្នកដឹកនាំមានន័យអ្វីទៅ?» នេះហើយគឺជាកម្រិតដែលគេឱ្យតម្លៃឋានៈរបស់ខ្លួន។
មានពេលមួយ ខ្ញុំបានស្វែងរកមនុស្សមួយចំនួនពីពួកជំនុំមួយ ដើម្បីស្វែងយល់ពីស្ថានភាពនៅទីនោះ។ បន្ទាប់ពីពួកគេបើកកាមេរ៉ារបស់ពួកគេ ពួកគេទាំងអស់គ្នាបានអង្គុយនៅមុខកាមេរ៉ា ដោយទុកចន្លោះមួយនៅកណ្ដាល។ ខ្ញុំមិនយល់ពីមូលហេតុទេ ហើយបានស្នើឱ្យពួកគេរំកិលទៅជិតកណ្ដាលបន្តិច ពីព្រោះស៊ុមរបស់កាមេរ៉ាមិនសូវធំទេ ហើយពួកគេមើលទៅឆ្គងណាស់ ដោយឃើញមុខរបស់ពួកគេតែពាក់កណ្ដាល។ បន្ទាប់ពីនោះ ពួកគេបានរំកិលទៅជិតកណ្ដាលបន្តិច ប៉ុន្តែនៅតែទុកកៅអីទទេមួយនៅកណ្ដាលដដែល។ ខ្ញុំបាននិយាយខ្សាវៗមកកាន់ខ្លួនឯងថា៖ «ហេតុអ្វីបានជាគ្មានអ្នកណាអង្គុយនៅកណ្ដាលអ៊ីចឹង? ហាក់ដូចជាមានព្រះពុទ្ធដ៏ពិសិដ្ឋមួយអង្គគង់នៅទីនោះអ៊ីចឹង ហេតុអ្វីបានជាគ្មានអ្នកណាហ៊ានទៅទីនោះ?» បន្ទាប់មក បុរសរាងធាត់ម្នាក់បានដើរមក ហើយទម្លាក់ខ្លួនអង្គុយនៅចំកណ្ដាល មើលទៅដូចជា «ព្រះពុទ្ធ» ដ៏ពិសិដ្ឋមួយអង្គ ដែលមានរាងមូល និងធាត់ទ្រលុកទ្រលន់។ តាមពិតទៅ កៅអីកណ្ដាលនោះ គឺទុកសម្រាប់គាត់សោះ។ តើអ្នករាល់គ្នាអាចទាយបានទេថាបុគ្គលនេះជានរណា? (អ្នកដឹកនាំ។) ត្រឹមត្រូវហើយ គាត់បានអង្គុយនៅចំកណ្ដាលតែម្ដង។ នោះគឺជានិមិត្តសញ្ញានៃឋានៈ។ នៅពេលអារក្សនេះបានមកដល់ ដោយមើលទៅដូចជាព្រះពុទ្ធ ហើយបានអង្គុយនៅទីនោះ គាត់បានកាន់កាប់កន្លែងនោះយ៉ាងធម្មជាតិ ហាក់ដូចជាវាជាកន្លែងដ៏ត្រឹមត្រូវរបស់គាត់អ៊ីចឹង។ មនុស្សគ្រប់គ្នាសប្បាយចិត្តយ៉ាងខ្លាំងក្នុងការអង្គុយនៅសងខាង ដោយសម្លឹងមើលគាត់ដោយក្ដីស្រឡាញ់ជាពិសេស ហាក់ដូចជាពួកគេ «បានយល់» ពីគាត់យ៉ាងខ្លាំងអ៊ីចឹង។ វាមានអារម្មណ៍ដូចជាពួកគេគឺជាក្រុមអ្នកបញ្ចើចបញ្ចើ ដោយនិយាយថា៖ «អា៎ ទីបំផុតអ្នកបានមកដល់ហើយ។ ពួកយើងបានរង់ចាំអ្នកយូរណាស់មកហើយ»។ ខណៈពេលដែលខ្ញុំកំពុងមានព្រះបន្ទូល គ្មានអ្នកណាយកចិត្តទុកដាក់ស្ដាប់ឡើយ ពួកគេកំពុងរង់ចាំអ្នកដឹកនាំ។ «ព្រះពុទ្ធ» ដ៏ពិសិដ្ឋនេះ ត្រូវតែចេញមកមុនគេ។ ប្រសិនបើគាត់មិនចេញមកទេ ខ្ញុំមិនអាចមានព្រះបន្ទូលបន្តទៀតបានឡើយ។ តើគាត់អាចអង្គុយនៅទីនោះ ហើយអង្គុយយ៉ាងធម្មជាតិបែបនេះបានដោយរបៀបណា? តើរឿងនេះមានការពាក់ព័ន្ធអ្វីនឹងចំណូលចិត្ត អាទិភាព និងការដេញតាមជាប្រចាំរបស់គាត់ដែរឬទេ? (មាន។) តើមនុស្សទាំងនេះជាធម្មតានឹងបង្ហាញទិដ្ឋភាពបែបណា? ចូរប្រើការស្រមើស្រមៃរបស់អ្នករាល់គ្នា ហើយគិតអំពីរឿងនេះមើល។ នៅពេលដែលអ្នកដឹកនាំនេះ រៀបចំទទួលការជួបជុំ ឬដើរចូលទៅក្នុងបន្ទប់ដែលមនុស្សកំពុងបំពេញភារកិច្ចរបស់ពួកគេ តើពួកគេប្រព្រឹត្តចំពោះគាត់យ៉ាងដូចម្ដេច? គឺហាក់ដូចជាគាត់ជាដូនតា ឬជាព្រះពុទ្ធអ៊ីចឹង៖ ពួកគេប្រញាប់ប្រញាល់រៀបចំកៅអីឱ្យគាត់អង្គុយ ហើយកៅអីសំខាន់បំផុតត្រូវតែត្រូវបានទុកសម្រាប់គាត់។ តើវាមិនអីទេឬ ប្រសិនបើពួកគេមិនទុកវាសម្រាប់គាត់នោះ? ដោយផ្អែកលើបាតុភូតដែលខ្ញុំបានឃើញនៅលើកាមេរ៉ានៅពេលនោះ វាប្រហែលជាមិនកើតទេ ប្រសិនបើពួកគេមិនទុកកៅអីសំខាន់បំផុតឱ្យគាត់ គឺវាបានក្លាយជាច្បាប់ទៅហើយ ជាច្បាប់ដែលមិនបានសរសេរទុក។ នៅពេលដែល «ព្រះពុទ្ធ» មកដល់ គាត់ត្រូវតែត្រូវបានផ្ដល់កៅអីសំខាន់នោះភ្លាមៗ។ ប្រសិនបើ «ព្រះពុទ្ធ» មិននៅទីនោះទេ កៅអីសំខាន់បំផុតត្រូវតែទុកឱ្យនៅទំនេរ។ នោះហើយដែលហៅថាឋានៈ។ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ហើយចាត់ទុកឋានៈថាខ្ពស់ជាងអ្វីៗទាំងអស់ដែរឬទេ? តើអ្នករាល់គ្នាអាចកត់សម្គាល់ឃើញអ្វីខ្លះពីទិដ្ឋភាពដែលខ្ញុំទើបតែបានរៀបរាប់នេះ? មនុស្សផ្សេងគ្នា ប្រព្រឹត្តចំពោះឋានៈខុសៗគ្នា។ អស់អ្នកដែលស្រឡាញ់សេចក្ដីពិត ចាត់ទុកឋានៈរបស់ពួកគេថាជាភារកិច្ច ដោយរក្សាទុកការផ្ទុកផ្តាក់របស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ ពួកគេទទួលយកភារកិច្ចរបស់ពួកគេ ប៉ុន្តែមិនទាមទារឋានៈរបស់ពួកគេឡើយ។ មនុស្សមួយចំនួនចាត់ទុកឋានៈជាបន្ទុក ពួកគេជឿថាវាគឺជាបន្ទុកបន្ថែមដែលនាំមកនូវសម្ពាធ ការដាក់កំហិត និងសូម្បីតែបញ្ហាដល់ពួកគេ។ ទោះជាយ៉ាងនេះក្តី អស់អ្នកដែលថ្វាយបង្គំឋានៈ ប្រព្រឹត្តចំពោះឋានៈដូចជាការធ្វើជាមន្ត្រីអ៊ីចឹង ហើយតែងតែរីករាយនឹងអត្ថប្រយោជន៍របស់វា។ ពួកគេមិនអាចរស់នៅដោយគ្មានឋានៈបានឡើយ។ ពេលដែលពួកគេទទួលបានវា ពួកគេសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាង រួមទាំងជីវិត និងការគោរពខ្លួនឯងសម្រាប់វា ពួកគេថែមទាំងសុខចិត្តលក់ខ្លួនសម្រាប់វាទៀតផង។ តើនេះមិនទុច្ចរិតទេឬអី? (ទុច្ចរិត។) នេះហើយដែលហៅថាសេចក្តីទុច្ចរិត។ តើឋានៈគឺជាអ្វីនៅក្នុងក្រសែភ្នែករបស់ពួកគេ? វាគឺជាផ្លូវ និងជាមធ្យោបាយដើម្បីឱ្យបានដល់កំពូល និងជាវិធីសាស្ត្រសម្រាប់ផ្លាស់ប្ដូរអត្តសញ្ញាណ ជោគវាសនា និងមុខមាត់របស់ពួកគេក្នុងចំណោមមនុស្ស។ ដូច្នេះ ពួកគេឱ្យតម្លៃឋានៈយ៉ាងខ្លាំង។ ពេលដែលពួកគេទទួលបានវា ហើយមនុស្សស្ដាប់តាមពួកគេ ស្ដាប់បង្គាប់ពួកគេ តាមចិត្តពួកគេ និងបញ្ចើចបញ្ចើពួកគេនៅក្នុងគ្រប់រឿងទាំងអស់ ជំនួសឱ្យការមានអារម្មណ៍ខ្ពើមរអើមនឹងរឿងទាំងអស់នេះ ពួកគេបែរជាយល់ថាមានសេចក្ដីរីករាយយ៉ាងខ្លាំងពីរឿងនេះទៅវិញ។ ដូចជាអ្នកដឹកនាំដែលអង្គុយកៅអីកណ្ដាលនោះអ៊ីចឹង កាយវិការរបស់គាត់គឺធូរស្រាល និងមានផាសុកភាពណាស់ ហើយមានអារម្មណ៍រីករាយ និងសប្បាយចិត្តយ៉ាងខ្លាំង។ តើនេះមិនទុច្ចរិតទេឬអី? ប្រសិនបើមនុស្សម្នាក់ចូលចិត្តជាពិសេសនូវអារម្មណ៍នៃភាពខ្ពង់ខ្ពស់ និងអត្ថប្រយោជន៍ទាំងអស់ដែលឋានៈនាំមកឱ្យ ហើយជាពិសេសដេញតាម និងឱ្យតម្លៃរឿងទាំងនេះ ដោយមិនព្រមប្រលែងពួកវា នោះមនុស្សម្នាក់នោះគឺទុច្ចរិតខ្លាំងណាស់។ ហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលថាពួកគេទុច្ចរិតខ្លាំងណាស់? នៅពេលនិយាយដល់អ្នកដែលចូលចិត្តបញ្ចើចបញ្ចើ និយាយពាក្យសម្ដីពីរោះៗ និងសរសើរដល់អ្នកដែលមានឋានៈ តើពួកគេកំពុងនិយាយអ្វីទៅ? ពួកគេកំពុងនិយាយពាក្យសម្ដីកុហក ពាក្យសម្ដីដែលគ្មានការអៀនខ្មាស ពាក្យសម្ដីដែលគួរឱ្យស្អប់ខ្ពើម និងគួរឱ្យចង់ក្អួត និងពាក្យសម្ដីដែលមានល្បិចកល ហើយសូម្បីតែរឿងមួយចំនួនដែលទាស់ត្រចៀកទៀតផង។ ឧទាហរណ៍ ឧបមាថា នរណាម្នាក់ដែលមានឋានៈមានកូនប្រុសម្នាក់ដែលមុខអាក្រក់ខ្លាំងណាស់ ដែលមានមុខស្រួច និងថ្ពាល់ដូចសត្វស្វា តើអស់អ្នកបញ្ចើចបញ្ចើទាំងនោះនិយាយថាគាត់មុខអាក្រក់ដែរឬទេ? តើពួកគេនិយាយយ៉ាងដូចម្ដេច? (គាត់ពិតជាសង្ហាណាស់។) តើវាគ្រប់គ្រាន់ទេសម្រាប់ពួកគេក្នុងការគ្រាន់តែនិយាយថា «គាត់ពិតជាសង្ហាណាស់» នោះ? ពួកគេត្រូវតែនិយាយអ្វីដែលគួរឱ្យស្អប់ខ្ពើម ដូចជា៖ «គាត់មានថ្ងាសទូលាយ និងថ្គាមធំមូល។ គាត់មានទម្រង់មុខជាមនុស្សដែលនឹងមានទ្រព្យសម្បត្តិ និងមានឋានៈខ្ពស់នៅថ្ងៃអនាគត!» ទោះបីជាវាច្បាស់ណាស់ថាមិនមែនជារឿងនេះក៏ដោយ ក៏ពួកគេនៅតែហ៊ាននិយាយពាក្យកុហកទាំងនេះយ៉ាងចំហដែរ។ នៅពេលមន្ត្រីនោះឮបែបនេះ គេមានអារម្មណ៍ត្រេកអរ គេចូលចិត្តស្តាប់ឮរឿងទាំងនេះ ពោលគឺគេរីករាយនឹងស្ដាប់រឿងទាំងនេះ។ តើគេចូលចិត្តស្ដាប់វាដល់កម្រិតណា? ប្រសិនបើគ្មានអ្នកណានិយាយពាក្យសម្ដីលាក់ពុត ពាក្យសម្ដីបញ្ចើចបញ្ចើ និងពាក្យសម្ដីដែលមានល្បិចកលទាំងនេះនៅចំពោះមុខគេទេ ប្រសិនបើគ្មានអ្នកណានិយាយពាក្យសម្ដីកុហក និងគួរឱ្យខ្ពើមរអើមណាមួយដើម្បីធ្វើឱ្យគេសប្បាយចិត្ត និងពេញចិត្តទេ គេនឹងយល់ថាជីវិតមិនគួរឱ្យចាប់អារម្មណ៍ឡើយ។ តើនេះមិនទុច្ចរិតទេឬអី? (គឺទុច្ចរិត។) នេះគឺទុច្ចរិតខ្លាំងណាស់។ នៅពេលគេនិយាយកុហកខ្លួនឯង នោះគឺគួរឱ្យចង់ក្អួតខ្លាំងណាស់ទៅហើយ ប៉ុន្តែគេក៏រីករាយនឹងការមានអ្នកកុហកផ្សេងទៀតនៅជុំវិញគេ ដូចជាហ្វូងរុយដ៏ស្អុយរលួយអ៊ីចឹង ហើយគេមិនដែលធុញទ្រាន់នឹងរឿងនេះឡើយ។ គេស្រឡាញ់អ្នកណាដែលមានវោហារសព្ទ ដែលពូកែខាងបញ្ចើចបញ្ចើ និងយកចិត្តចំពោះគេ ហើយដែលនិយាយវាងវៃ គេរក្សាមនុស្សទាំងនេះឱ្យនៅក្បែរខ្លួនគេ និងដាក់ពួកគេនៅក្នុងមុខតំណែងសំខាន់ៗ។ តើពួកអ្នកដឹកនាំបែបនេះមិនកំពុងស្ថិតក្នុងគ្រោះថ្នាក់ទេឬអី? តើពួកគេអាចសម្រេចកិច្ចការប្រភេទណាបានទៅ? តើពួកជំនុំនឹងមិនត្រូវវិនាសទេឬអី ប្រសិនបើវាធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ពួកគេនោះ? តើវានៅតែអាចមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?
ខ្ញុំបានឮថាពួកអ្នកដឹកនាំមួយចំនួនចូលចិត្តហូប។ កាលពីមុន នៅពេលពួកគេរស់នៅជាមួយបងប្អូនប្រុសស្រីដែលមិនពូកែធ្វើម្ហូប និងមិនបានរៀបចំអាហារឆ្ងាញ់ៗ ពួកគេនឹងស្វែងរកអ្នកទទួលភ្ញៀវណាដែលចេះបញ្ចើចបញ្ចើ និងយកចិត្តពួកគេ ហើយដែលនឹងរៀបចំអាហារឆ្ងាញ់ៗជាពិសេសសម្រាប់ពួកគេជារៀងរាល់ថ្ងៃ។ ជារៀងរាល់ថ្ងៃ ពួកអ្នកដឹកនាំទាំងនោះនឹងហូប និងផឹកតាមតែចិត្តចង់ ដោយនិយាយថា៖ «អរគុណព្រះជាម្ចាស់ យើងបានទទួលទានអាហារជប់លៀងរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។ នេះពិតជាព្រះគុណរបស់ព្រះជាម្ចាស់មែន!» មនុស្សបែបនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ ទោះបីជាពួកគេមិនទាន់ក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ឥរិយាបថរបស់ពួកគេបានលាតត្រដាងរួចទៅហើយថា ពួកគេមានសារជាតិធម្មជាតិ និងនិស្ស័យទុច្ចរិត របស់អាទទឹងនឹងព្រះគ្រីស្ទ ហើយថានៅពេលនេះ ពួកគេកំពុងតែដើរលើផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ ថាតើពួកគេអាចក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ ឬថាតើពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទឬក៏អត់ គឺអាស្រ័យលើផ្លូវដែលពួកគេជ្រើសរើសនៅពេលខាងមុខ។ វាច្បាស់ណាស់ថា ពួកគេកំពុងតែដើរលើផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទនៅពេលនេះ ហើយថាសារជាតិនិស្ស័យរបស់ពួកគេគឺស្របទៅនឹងសារជាតិនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយនេះគឺដោយសារតែពួកគេចូលចិត្តអ្វីៗដែលអវិជ្ជមាន និងមិនចូលចិត្តអ្វីៗដែលវិជ្ជមានទេ។ ពួកគេមើលងាយអ្វីៗដែលវិជ្ជមាន ដោយថ្កោលទោស និងបដិសេធរឿងទាំងនោះនៅក្នុងចិត្តរបស់ពួកគេ។ តើពួកគេទទួលយកអ្វីទៅ? គឺភាពលាក់ពុត ការកុហក និងគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងអ្វីៗដែលអវិជ្ជមាន។ នៅពេលខ្ញុំទៅដល់កន្លែងណាមួយ មនុស្សមួយចំនួននិយាយថា៖ «ព្រះអង្គមើលទៅមិនសូវស្រួលខ្លួនទេ សម្រាកមួយភ្លែតសិនទៅ»។ ថាតើខ្ញុំមានអារម្មណ៍ស្រួលខ្លួន ឬមិនស្រួលខ្លួន ហើយនៅពេលណាដែលខ្ញុំត្រូវសម្រាកនោះ ខ្ញុំដឹងពីរឿងទាំងនេះដោយខ្លួនឯង។ អ្នកមិនចាំបាច់ធ្វើពុតជាឆ្លាតទេ ហើយអ្នកមិនចាំបាច់អួតសម្ញែងថាអ្នកឆ្លាតប៉ុនណានោះឡើយ។ ខ្ញុំមិនទទួលយករឿងនេះទេ ខ្ញុំស្អប់ខ្ពើមវាណាស់។ តើខ្ញុំចូលចិត្តមនុស្សប្រភេទណា? គឺអស់អ្នកដែលអាចប្រកបគ្នាបានភ្លាមៗ នៅពេលមានរឿងអ្វីមួយកើតឡើង ហើយនិយាយអ្វីដែលនៅក្នុងចិត្តរបស់ពួកគេប្រាប់ខ្ញុំ។ ខ្ញុំប្រកបគ្នាជាមួយអ្នកដើម្បីដោះស្រាយការលំបាករបស់អ្នក ហើយអ្នកអាចមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយខ្ញុំ។ ចូរកុំខ្វល់ខ្វាយនឹងការយកចិត្ត និងការព្យាយាមធ្វើឱ្យខ្ញុំសប្បាយចិត្តអី នោះគឺជារឿងគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់! មនុស្សបែបនេះគួរតែនៅឱ្យឆ្ងាយពីខ្ញុំ ព្រោះខ្ញុំយល់ថាពួកគេគួរឱ្យខ្ពើមរអើមណាស់។ ខ្ញុំកំណត់លក្ខណៈអ្នកថាជាសត្វរុយ ឬសត្វល្អិតដ៏គួរឱ្យរំខាន។ ចូរនៅឱ្យឆ្ងាយទៅ! មនុស្សមួយចំនួននិយាយថា៖ «តើទ្រង់មិនត្រូវការនរណាម្នាក់នៅក្បែរទ្រង់ដើម្បីបម្រើទ្រង់ទេឬ?» តាមទស្សនៈរបស់អ្នក ស្របតាមអត្តសញ្ញាណ និងឋានៈរបស់ខ្ញុំ គួរតែមានការប្រព្រឹត្ត និងការបម្រើដែលស័ក្ដិសម។ ប៉ុន្តែខ្ញុំមិនត្រូវការរឿងនោះទេ។ អ្នកមិនត្រូវធ្វើរឿងទាំងនេះទេ យល់ទេ? ខ្ញុំមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមចំពោះរឿងទាំងនេះ។ ប្រសិនបើអ្នកពិតជាមានចិត្តគិតគូរដល់ខ្ញុំ និងយកចិត្តទុកដាក់ចំពោះខ្ញុំមែន នោះមានវិធីត្រឹមត្រូវជាច្រើនដើម្បីធ្វើបែបនោះ។ ឧទាហរណ៍៖ ប្រសិនបើខ្ញុំប្រាប់អ្នកឱ្យធ្វើអ្វីមួយ អ្នកធ្វើតាមរឿងនោះដោយស្ដាប់បង្គាប់ ហើយនៅពេលអ្នកជួបប្រទះនឹងការលំបាក អ្នកអាចពិភាក្សាពីរឿងទាំងនោះជាមួយខ្ញុំភ្លាមៗ។ ទោះជាយ៉ាងនេះក្តី មិនថាអ្នកធ្វើអ្វីនោះទេ ចូរកុំត្រាប់តាមរបៀបដែលអ្នកគ្មានជំនឿយកចិត្តអ្នកដែលកាន់តំណែង ដោយនិយាយពាក្យសម្ដីបញ្ចើចបញ្ចើដ៏ពីរោះស្ដាប់ជាច្រើនឱ្យសោះ ខ្ញុំមិនចូលចិត្តស្ដាប់រឿងទាំងនោះទេ។ ច្បាស់ណាស់ថាខ្ញុំមិនខ្ពស់ទេ ប៉ុន្តែអ្នកទទូចនិយាយថា៖ «ព្រះអង្គប្រហែលជាមិនខ្ពស់ទេ ប៉ុន្តែព្រះអង្គខ្ពស់ជាងពួកយើង»។ ខ្ញុំមិនចូលចិត្តស្ដាប់រឿងនោះទេ ដូច្នេះ មិនថាអ្នកធ្វើអ្វីនោះទេ ចូរកុំនិយាយរឿងនោះប្រាប់ខ្ញុំឱ្យសោះ អ្នកកំពុងនិយាយខុសមនុស្សហើយ។ ពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តស្ដាប់ពាក្យសម្ដីប្រភេទនេះណាស់។ ឧទាហរណ៍ ពួកគេសួរបងប្អូនប្រុសស្រីដែលនៅក្រោមពួកគេថា៖ «តើខ្ញុំមើលទៅធាត់ទេ?» ហើយមនុស្សមួយចំនួននិយាយថា៖ «ទោះបីជាអ្នកធាត់ក៏ដោយ ក៏អ្នកមើលទៅស្អាតជាងយើងដែរ»។ «ចុះតើខ្ញុំស្គមទេ?» «ទោះបីជាអ្នកស្គម ក៏អ្នកមើលទៅស្អាតខ្លាំងណាស់ដែរ។ យ៉ាងណាក៏ដោយ អ្នកប្រៀបដូចជាតារាម៉ូដែលអ៊ីចឹង អ្វីៗក៏មើលទៅសមនឹងអ្នកដែរ»។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឮបែបនេះ ពួកគេមានអារម្មណ៍ត្រេកអរ ហើយចាត់ទុកអ្នកថាជាសមមិត្ត និងជាសម្ព័ន្ធមិត្តរបស់ពួកគេ។ រឿងទាំងអស់នេះដែលពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្ត គឺសុទ្ធតែគួរឱ្យខ្ពើមរអើម និងទុច្ចរិត តើគេអាចហៅរឿងទាំងនេះថាទុច្ចរិតយ៉ាងដូចម្ដេចទៀតទៅ? តើពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ធាតុផ្សំនៃភាពជាមនុស្សធម្មតា ដូចជាមនសិការ វិចារណញ្ញាណ អារម្មណ៍ខ្មាសអៀន និងសេចក្ដីថ្លៃថ្នូរ ក៏ដូចជាការញែកដឹងរវាងល្អនិងអាក្រក់ ខ្មៅនិងស និងត្រូវនិងខុស ក្នុងចំណោមរឿងផ្សេងទៀតនៅក្នុងភាពជាមនុស្សធម្មតាដែរឬទេ? តើពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់មនុស្សដែលមានអារម្មណ៍ខ្មាសអៀនដែរឬទេ? តើពួកគេស្រឡាញ់មនុស្សដែលមានសេចក្ដីថ្លៃថ្នូរដែរឬទេ? ពួកគេស្រឡាញ់អស់អ្នកដែលគ្មានការអៀនខ្មាស អស់អ្នកដែលអាចនិយាយពាក្យសម្ដីផ្អែមរលួយដោយគ្មានការដឹងខ្លួន និងដោយមិនមានអារម្មណ៍ខ្មាសអៀន។ តើពួកគេមិនខ្វះអារម្មណ៍ខ្មាសអៀនទេឬ? ពាក្យសម្ដីរបស់អ្នកកាន់តែផ្អែមរលួយប៉ុនណា ពួកគេកាន់តែសប្បាយចិត្តប៉ុណ្ណោះ។ ដោយមើលទៅលើចំណូលចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងអាកប្បកិរិយារបស់ពួកគេចំពោះរឿងរ៉ាវផ្សេងៗ ក៏ដូចជាជម្រើស និងទិសដៅរបស់ពួកគេ វាច្បាស់ណាស់ថាសេចក្តីទុច្ចរិតរបស់ពួកគេគឺគ្មានព្រំដែនឡើយ។ កុំនិយាយដល់អស់អ្នកដែលយល់សេចក្ដីពិតអី សូម្បីតែមនុស្សដែលមានស្មារតីយុត្តិធម៌បន្តិចបន្តួចនៅក្នុងសង្គម ក៏មិនពេញចិត្តនឹងឥរិយាបថប្រភេទនោះដែរ។ អ្នកឃើញទេ មនុស្សមួយចំនួននៅក្នុងរង្វង់មន្ត្រី ខិតខំបញ្ចើចបញ្ចើអ្នកដែលកាន់តំណែងយ៉ាងខ្លាំង។ ពួកគេផ្ដល់ឱ្យអ្នកកាន់តំណែងទាំងនោះនូវអ្វីក៏ដោយដែលពួកគេត្រូវការ សូម្បីតែប្រគល់ប្រពន្ធរបស់ខ្លួនឯងឱ្យក៏មានដែរ តើពួកគេមិនខ្វះសេចក្ដីថ្លៃថ្នូរទេឬ? (ពួកគេខ្វះមែន។) លើសពីនេះ មន្ត្រីមួយចំនួនមានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា ហើយមនុស្សមួយចំនួនដែលមានភេទដូចមន្ត្រីទាំងនេះ នឹងមានភាពស្និទ្ធស្នាលជាមួយពួកគេ ដោយធ្វើបែបនេះទោះបីជាពួកគេផ្ទាល់មិនចង់ក៏ដោយ។ តើអ្នករាល់គ្នាអាចធ្វើរឿងបែបនេះបានដែរឬទេ? (អត់ទេ យើងមិនអាចទេ។) ប៉ុន្តែពួកគេអាចធ្វើបាន។ ពួកគេគ្មានព្រំដែនសីលធម៌ គ្មានអារម្មណ៍ខ្មាសអៀន គ្មានការដឹងខ្លួនពីមនសិការ គ្មានភាពមានវិចារណញ្ញាណឡើយ នោះហើយជាមូលហេតុដែលពួកគេធ្វើរឿងទាំងនេះ។ អ្នកមិនអាចសូម្បីតែនិយាយពាក្យសម្ដីដែលពួកគេនិយាយទាំងនោះបានផង ប្រសិនបើអ្នកត្រូវបានតម្រូវឱ្យសម្ដែងពាក្យសម្ដីទាំងនោះជាអត្ថបទសម្រាប់ដើរតួនៅក្នុងរឿងល្ខោននោះ។ មនុស្សទាំងនេះគឺផ្អែមរលួយជាងអ្នកសម្ដែងលើឆាកទៅទៀត។ តើខ្ញុំមានន័យយ៉ាងដូចម្ដេចចំពោះពាក្យ អ្នកសម្ដែងលើឆាក? ខ្ញុំមានន័យថា ជាអស់អ្នកដែលមិនខ្វល់ និងធ្វើព្រងើយនៅពេលគេឃើញ ឬទៅលេងពួកគេក្នុងពេលដែលពួកគេស្រាតននលគោក។ មនុស្សបែបនេះត្រូវបានគេហៅថាអ្នកសម្ដែងលើឆាក។ ដូច្នេះ អ្នកបញ្ចើចបញ្ចើទាំងនេះ ដែលមានពាក្យសម្ដីគួរឱ្យចង់ក្អួត និងគួរឱ្យខ្ពើមរអើម និងមានចំណូលចិត្តចំពោះរឿងទុច្ចរិត គឺអាក្រក់ជាងអ្នកសម្ដែងលើឆាកទាំងនោះទៅទៀត។ អ្នកសម្ដែងលើឆាកគ្រាន់តែលក់រាងកាយរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែតើក្រុមមនុស្សទុច្ចរិតដែលត្រូវបានគេស្គាល់ថាជាពួកទទឹងនឹងព្រះគ្រីស្ទនេះ លក់អ្វីទៅ? ពួកគេលក់ព្រលឹងរបស់ខ្លួន។ ពួកគេគឺជាពួកអារក្សកំណាចដែលមិនអាចប្រោសលោះបានឡើយ។ នោះហើយជាមូលហេតុដែលការនិយាយសេចក្ដីពិតប្រាប់មនុស្សទាំងនេះ គឺប្រៀបដូចជាការបោះគុជខ្យងឱ្យជ្រូកអ៊ីចឹង គឺវាមិនអាចទៅរួចឡើយសម្រាប់ពួកគេក្នុងការស្រឡាញ់សេចក្ដីពិត។ នេះគឺជារបៀបដែលពួកគេប្រព្រឹត្តចំពោះឋានៈ ដោយរីករាយនឹងអារម្មណ៍នៃភាពខ្ពង់ខ្ពស់ផ្សេងៗ និងអារម្មណ៍ល្អៗផ្សេងទៀតដែលកើតចេញពីឋានៈ។ តើអារម្មណ៍ផ្សេងៗដែលកើតចេញពីការរីករាយនេះគឺជាអ្វីខ្លះ? តើវាជាអ្វីៗដែលវិជ្ជមាន ឬក៏អ្វីៗដែលអវិជ្ជមាន? ទាំងនេះសុទ្ធតែជាអ្វីៗដែលអវិជ្ជមាន។ នៅពេលពួកគេទទួលបានឋានៈ ពួកគេរំពឹងថានឹងរីករាយនឹងការដែលមនុស្សបញ្ចើចបញ្ចើពួកគេ ផ្គាប់ចិត្តពួកគេ និងបំពេញតាមចំណាប់អារម្មណ៍របស់ពួកគេ។ ពួកគេក៏ចង់រីករាយនឹងសិទ្ធិពិសេសផងដែរ ពោលគឺអាហារ កន្លែងស្នាក់នៅ និងរបស់របរដែលពួកគេប្រើប្រាស់ ត្រូវតែពិសេសទាំងអស់ ហើយពួកគេត្រូវតែខុសប្លែកពីអ្នកដទៃនៅក្នុងរឿងគ្រប់យ៉ាង។ តើរាងកាយខាងសាច់ឈាមរបស់អ្នកនោះ ពិតជាខុសប្លែកពីរាងកាយរបស់អ្នកដទៃមែនឬ? ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទទទួលបានឋានៈ ពួកគេជឿថាខ្លួនឯងខ្ពង់ខ្ពស់ និងអស្ចារ្យ ហាក់ដូចជាគ្មានកន្លែងណានៅលើផែនដីនេះដែលអាចផ្ទុកពួកគេបានទៀតឡើយ ពោលគឺពួកគេត្រូវតែអង្គុយលើបល្ល័ង្ក ហើយឱ្យមនុស្សយកតង្វាយមកថ្វាយពួកគេ។ តើវាមិនដូច្នេះទេឬ? ចូរប្រាប់ខ្ញុំមកមើល៍ តើទាំងនេះគឺជាគំនិតដែលមនុស្សធម្មតាតែងតែមានចិត្តគិតមែនទេ? មិនថាពួកគេមានឋានៈ ឬអត់នោះទេ មនុស្សធម្មតាប្រហែលជាមានការជំរុញចិត្ត និងបំណងប្រាថ្នាជាក់លាក់មួយចំពោះវា ប៉ុន្តែដោយសារពួកគេមានអារម្មណ៍ខ្មាសអៀន មនសិការ និងភាពមានវិចារណញ្ញាណ បន្ថែមពីលើការដែលឥឡូវនេះពួកគេមានការយល់ដឹងខ្លះៗអំពីសេចក្ដីពិត ការជាប់ជំពាក់របស់ពួកគេចំពោះឋានៈក៏ថយចុះ និងរសាត់បាត់ទៅ។ លើសពីនេះ ពួកគេអាចផ្ដល់សារៈសំខាន់តិចតួចដល់អត្ថប្រយោជន៍ដែលកើតចេញពីឋានៈ ហើយប្រសិនបើពួកគេអាចមើលឃើញថាអត្ថប្រយោជន៍ដែលវានាំមកឱ្យគឺមិនសំខាន់ ពួកគេក៏អាចមានអារម្មណ៍ខ្ពើមរអើមចំពោះការបញ្ចើចបញ្ចើ និងការនិយាយពាក្យសម្ដីផ្អែមល្ហែម ការអែបអប និងឥរិយាបថផ្សេងៗទៀតរបស់អ្នកដទៃផងដែរ ហើយអាចនៅឱ្យឆ្ងាយពី ឬថែមទាំងបែរខ្នងដាក់ និងលះបង់រឿងបែបនេះចោលទៀតផង។ ប៉ុន្តែតើពួកទទឹងនឹងព្រះគ្រីស្ទអាចលះបង់ ឬបោះបង់រឿងទាំងនេះបានដែរឬទេ? គឺមិនអាចជាដាច់ខាត។ ប្រសិនបើអ្នកសុំឱ្យពួកគេបោះបង់រឿងទាំងនេះ វាហាក់ដូចជាអ្នកកំពុងសុំជីវិតរបស់ពួកគេអ៊ីចឹង។ បើមិនដូច្នេះទេ ហេតុអ្វីបានជាមនុស្សមួយចំនួននិយាយថា៖ «ខ្ញុំលែងជឿទៀតហើយ ខ្ញុំនឹងមិនរស់នៅបន្តទៀតទេ ជីវិតនេះគ្មានតម្លៃក្នុងការរស់នៅឡើយ» ភ្លាមៗនៅពេលពួកគេបាត់បង់ឋានៈរបស់ពួកគេនោះ? តើមិនមានរឿងអ្វីកើតឡើងនៅទីនេះទេឬ? ហេតុអ្វីបានជាឋានៈមានសារៈសំខាន់ចំពោះពួកគេម្ល៉េះ? ពួកគេមិនអាចរស់នៅក្នុងជីវិតដែលស្ងប់ស្ងាត់ និងសាមញ្ញបានឡើយ ពួកគេត្រូវតែមានឋានៈ ពួកគេត្រូវតែឈរខ្ពស់ជាងហ្វូងមនុស្ស និងទទួលបានការគោរព ការថ្វាយបង្គំ និងការលើកតម្កើងពីអ្នកដទៃ ក៏ដូចជាការកុហកដែលមានបំណងផ្គាប់ចិត្ត បោកបញ្ឆោត និងបញ្ចើចបញ្ចើពួកគេ។ ពួកគេចង់សោយសុខនឹងរឿងទាំងនេះ។ តើមនុស្សដែលមានភាពជាមនុស្សធម្មតា សុខចិត្តសោយសុខនឹងរឿងបែបនេះដែរឬទេ? ប្រាកដណាស់គឺអត់ទេ វាធ្វើឱ្យពួកគេមានអារម្មណ៍មិនស្ងប់។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តរីករាយនឹងរឿងទាំងនេះ? គឺដោយសារតែពួកគេមាននិស្ស័យបែបសាតាំងនៅក្នុងខ្លួនពួកគេ។ មានតែអស់អ្នកនៃបក្ខពួកសាតាំងប៉ុណ្ណោះដែលដេញតាមរឿងទាំងនេះ និងមានការទាមទារបែបនេះ។ មនុស្សធម្មតាប្រហែលជារីករាយនឹងរឿងទាំងនេះមួយរយៈ ប៉ុន្តែពួកគេនឹងយល់ថាពួកវាគ្មានន័យ និងថែមទាំងគួរឱ្យធុញទ្រាន់ទៀតផង ហើយបន្ទាប់មកក៏នៅឱ្យឆ្ងាយពីរឿងទាំងអស់នេះ។ ប៉ុន្តែមនុស្សមួយចំនួនចចេសមិនព្រមបោះបង់ពួកវាឡើយ។ ឧទាហរណ៍៖ ហេតុអ្វីបានជាតារាភាពយន្តមួយចំនួនមិនដែលចូលនិវត្តន៍ពីពិភពភាពយន្ត ទោះបីជាមានអាយុកាន់តែច្រើនទៅហើយក៏ដោយ? គឺព្រោះថាបើគ្មានពន្លឺនៃភាពល្បីល្បាញនោះទេ បើគ្មានមនុស្សនៅចោមរោមជុំវិញពួកគេទេ ពួកគេយល់ថាជីវិតគឺគួរឱ្យធុញទ្រាន់។ ពួកគេមានអារម្មណ៍ថាមេឃមិនសូវខៀវស្រងាត់ ថាជីវិតរបស់ពួកគេគ្មានទិសដៅ ហើយថាវាបានក្លាយជាគ្មានន័យ និងគ្មានតម្លៃ។ ពួកគេមានអារម្មណ៍ថាជីវិតទាំងមូលរបស់ពួកគេប្រែជាអាប់អួរ ដូច្នេះ ពួកគេត្រូវត្រឡប់ទៅកាន់ឧស្សាហកម្មភាពយន្តវិញ ដើម្បីរស់ឡើងវិញនូវអារម្មណ៍នៃការធ្វើជាតារា។ ពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈសម្បត្តិដូចគ្នានឹងពួកគេដែរ៖ ពួកគេមាននិស្ស័យ និងសារជាតិទុច្ចរិតដូចគ្នា។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទទទួលបានឋានៈ ពួកគេអួតវាគ្រប់ទីកន្លែង ថែមទាំងដើរតួជាអ្នកមានសិទ្ធិអំណាចផ្ដាច់ការនៅក្នុងផ្ទះរបស់ពួកគេ និងបង្ខំឱ្យសមាជិកគ្រួសាររបស់ពួកគេស្ដាប់បង្គាប់ពួកគេទៀតផង។ ពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យ និងសារជាតិទុច្ចរិត ហើយពួកគេប្រព្រឹត្តចំពោះឋានៈដោយក្ដីស្រឡាញ់ជាពិសេស ដោយខិតខំបង្ហាញវា និងអួតវា។ តើរឿងនេះបង្ហាញអ្វីខ្លះដល់យើង? តើមនុស្សទាំងនេះមានអារម្មណ៍ខ្មាសអៀនដែរឬទេ? ពួកគេគ្មានទេ។ ពួកគេទទួលបានឋានៈ ហើយគិតថាអត្តសញ្ញាណរបស់ពួកគេបានផ្លាស់ប្ដូរ ហើយសូម្បីតែទំនាក់ទំនងរបស់ពួកគេជាមួយឪពុកម្ដាយរបស់ពួកគេក៏ត្រូវបានផ្លាស់ប្ដូរដែរ។ តើមិនមានបញ្ហានៅត្រង់នេះទេឬ? វាពិតជាខុសឆ្គងណាស់! ការដែលពួកគេអាចមានអាកប្បកិរិយាបែបនេះចំពោះឋានៈ គឺជាភស្តុតាងមួយប្រភេទដែលលាតត្រដាងពីសារជាតិទុច្ចរិតរបស់ពួកគេ។
ព្រះជាម្ចាស់គឺជាព្រះអាទិករ ហើយអត្តសញ្ញាណ និងឋានៈរបស់ទ្រង់ គឺឧត្តុង្គឧត្តមខ្លាំងណាស់។ ព្រះជាម្ចាស់មានសិទ្ធិអំណាច ព្រះប្រាជ្ញាញាណ និងព្រះចេស្ដា ហើយព្រះអង្គមាននិស្ស័យ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ផ្ទាល់។ តើមានអ្នកណាម្នាក់ដឹងថា ព្រះជាម្ចាស់បាននិងកំពុងធ្វើការក្នុងចំណោមមនុស្សជាតិ និងរបស់សព្វសារពើអស់រយៈពេលប៉ុន្មានឆ្នាំមកហើយទេ? ចំពោះចំនួនឆ្នាំជាក់លាក់ដែលព្រះជាម្ចាស់បានធ្វើការ និងគ្រប់គ្រងលើមនុស្សជាតិទាំងអស់ គឺគ្មានអ្នកណាដឹងឡើយ។ គ្មានអ្នកណាអាចផ្ដល់តួលេខជាក់លាក់បានទេ ហើយព្រះជាម្ចាស់ក៏មិនបានរាយការណ៍រឿងទាំងនេះប្រាប់មនុស្សជាតិនោះដែរ។ ប៉ុន្តែ ប្រសិនបើសាតាំងធ្វើរឿងបែបនេះវិញ តើវានឹងរាយការណ៍ប្រាប់គេដែរឬទេ? វាច្បាស់ជារាយការណ៍ប្រាប់គេមិនខាន។ វាចង់សម្ញែងប្រាប់គេ ដើម្បីបំភាន់មនុស្សឱ្យបានកាន់តែច្រើន និងធ្វើឱ្យមនុស្សកាន់តែច្រើនដឹងអំពីការចូលរួមចំណែករបស់វា។ តើហេតុអ្វីបានជាព្រះជាម្ចាស់មិនរាយការណ៍ពីបញ្ហាទាំងនេះ? សារជាតិរបស់ព្រះជាម្ចាស់ មាននូវទិដ្ឋភាពបន្ទាបខ្លួន និងលាក់កំបាំង។ តើន័យផ្ទុយនឹងពាក្យបន្ទាបខ្លួន និងការលាក់កំបាំង គឺជាអ្វីដែរ? នោះគឺជាការក្រអឺតក្រទម និងការអួតសម្ញែងខ្លួនឯង។ មិនថាកិច្ចការដែលព្រះជាម្ចាស់ធ្វើអស្ចារ្យប៉ុនណានោះទេ ទ្រង់គ្រាន់តែមានព្រះបន្ទូលប្រាប់មនុស្សនូវអ្វីដែលពួកគេអាចចាប់យល់ និងយល់បានប៉ុណ្ណោះ ដោយស្កប់ព្រះហឫទ័យនឹងការអនុញ្ញាតឱ្យមនុស្សទទួលបានចំណេះដឹង ដើម្បីស្គាល់ពីសារជាតិរបស់ទ្រង់តាមរយៈកិច្ចការដែលទ្រង់ធ្វើ។ តើរឿងនេះនាំមកនូវអត្ថប្រយោជន៍អ្វីខ្លះដល់មនុស្ស? តើវាសម្រេចបានលទ្ធផលអ្វីខ្លះ? តើវាមានន័យថាមនុស្សត្រូវតែដឹងពីរឿងទាំងនេះ ដើម្បីថ្វាយបង្គំព្រះជាម្ចាស់មែនទេ? តាមពិតមិនមែនដូច្នោះទេ។ ការដែលមនុស្សអាចថ្វាយបង្គំព្រះជាម្ចាស់ គឺជាលទ្ធផលនៃគោលដៅចុងក្រោយ ប៉ុន្តែតើព្រះរាជបំណងដើមរបស់ព្រះជាម្ចាស់ក្នុងការអនុញ្ញាតឱ្យមនុស្សដឹងពីរឿងទាំងនេះគឺជាអ្វីទៅ? គឺដើម្បីឱ្យពួកគេ បន្ទាប់ពីពួកគេមានចំណេះដឹងអំពីរឿងទាំងនេះ បន្ទាប់ពីពួកគេមានការយល់ដឹងអំពីរបៀបដែលព្រះជាម្ចាស់គ្រប់គ្រងមនុស្សជាតិ និងរបៀបដែលទ្រង់មានអធិបតេយ្យភាពលើ និងរៀបចំចាត់ចែងមនុស្សជាតិ អាចចុះចូលនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ លែងចូលរួមក្នុងការទាស់ទទឹងដ៏ឥតប្រយោជន៍ និងលែងដើរខុសផ្លូវទៀត តាមរបៀបនេះ មនុស្សនឹងរងទុក្ខតិចជាងមុនមិនខាន។ តាមរយៈការរស់នៅយ៉ាងធម្មជាតិ និងការរស់នៅស្របតាមផ្លូវ និងច្បាប់ដែលព្រះជាម្ចាស់ផ្ដល់ឱ្យ ព្រមទាំងស្របតាមសេចក្ដីតម្រូវរបស់ទ្រង់ និងគោលការណ៍ដែលទ្រង់ប្រទានឱ្យ អ្នកនឹងមិនធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់សាតាំងទៀតទេ ហើយអ្នកក៏នឹងមិនត្រូវបានធ្វើឱ្យពុករលួយ និងជាន់ឈ្លីជាលើកទីពីរដែរ។ ផ្ទុយទៅវិញ អ្នកនឹងរស់នៅជារៀងរហូតនៅក្នុងច្បាប់ដែលព្រះជាម្ចាស់បានបង្កើតឡើង រស់នៅដោយមានលក្ខណៈជាមនុស្ស និងក្នុងនាមជាភាវៈដែលព្រះបានបង្កើត ហើយទទួលបានការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់។ នេះគឺជាព្រះរាជបំណងដើម និងគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់។ ដូច្នេះ ជាមួយនឹងកិច្ចការដ៏ធំធេងដែលព្រះជាម្ចាស់បានធ្វើ តើទ្រង់ធ្លាប់អួតសម្ញែងពីរឿងនេះដែរឬទេ? តើទ្រង់ធ្លាប់មានព្រះបន្ទូលប្រាប់មនុស្សពីអ្វីដែលទ្រង់បានធ្វើដែរឬទេ? ទ្រង់មិនធ្លាប់ឡើយ។ មនុស្សជាច្រើនមិនដឹងថាព្រះជាម្ចាស់បានធ្វើអ្វីខ្លះ ឬរឿងប្រភេទណាខ្លះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ និងរឿងណាខ្លះដែលមិនមែននោះទេ។ តាមពិតទៅ ព្រះជាម្ចាស់បានធ្វើកិច្ចការយ៉ាងច្រើន ប៉ុន្តែទ្រង់មិនដែលប្រកាសរឿងទាំងនេះដល់មនុស្សជាតិឡើយ។ ព្រះជាម្ចាស់មិនប្រកាសរឿងទាំងនេះដល់មនុស្សជាតិទេ អ្វីៗទាំងអស់ដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយល់ឱ្យច្បាស់អំពីអ្វីដែលអ្នកគួរដឹងប៉ុណ្ណោះ។ នៅថ្ងៃអនាគត មនុស្សជាតិនឹងអាចរស់នៅលើផែនដីយ៉ាងប្រក្រតី និងទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ ហើយនៅពេលព្រះជាម្ចាស់យាងមកក្នុងចំណោមមនុស្សជាតិ មនុស្សនឹងអាចមានទំនាក់ទំនងប្រក្រតីជាមួយព្រះជាម្ចាស់ ទទួលទ្រង់ ថ្វាយបង្គំទ្រង់ ស្ដាប់ព្រះបន្ទូលរបស់ទ្រង់ និងលែងដើរជាមួយសាតាំងទៀតហើយ។ តាមរបៀបនេះ នគររបស់ព្រះជាម្ចាស់នឹងលេចឡើងនៅលើផែនដី ហើយនៅលើផែនដីនឹងមានមនុស្សមួយក្រុមដែលអាចថ្វាយបង្គំទ្រង់ ជាមនុស្សមួយក្រុមដែលអាចស្ដាប់ព្រះបន្ទូលរបស់ទ្រង់ និងយកព្រះបន្ទូលទាំងនោះទៅអនុវត្ត។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបានសម្រេច ការសម្រេចបានលទ្ធផលនេះគឺគ្រប់គ្រាន់ហើយ។ ដូច្នេះ នៅពេលព្រះជាម្ចាស់ធ្វើអ្វីមួយ ប្រសិនបើអ្នកមិនយល់ ឬមិនដឹងពីរឿងនោះទេ ព្រះជាម្ចាស់នឹងមិនពន្យល់វាប្រាប់អ្នកឡើយ។ ហេតុអ្វីបានជាទ្រង់មិនពន្យល់វា? គឺមិនចាំបាច់ធ្វើបែបនោះទេ។ មានរឿងជាច្រើនដែលអ្នកមិនយល់ ហើយព្រះជាម្ចាស់នឹងមិនបើកសម្ដែងអាថ៌កំបាំងមួយចំនួនដល់អ្នក ដើម្បីធ្វើឱ្យអ្នកដឹងពីរឿងទាំងនេះ ឬយល់ពីអត្តសញ្ញាណ និងសារជាតិរបស់ទ្រង់ ឬយល់ពីព្រះចេស្ដារបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការនេះទេ។ តើបច្ចុប្បន្ននេះ ព្រះជាម្ចាស់កំពុងផ្ដោតលើការធ្វើអ្វីទៅ? ទ្រង់បាន និងកំពុងផ្ដោតលើការធ្វើឱ្យមនុស្សយល់ពីសេចក្ដីពិត។ ពេលដែលអ្នកយល់ពីសេចក្ដីពិត អ្នកនឹងស្គាល់ព្រះជាម្ចាស់ មានមូលដ្ឋានគ្រឹះសម្រាប់ជីវិតរបស់អ្នក ហើយអាចចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់នៅថ្ងៃអនាគត ហើយអ្នកក៏នឹងអាចញែកដឹង និងលះបង់សាតាំង ដោយលែងត្រូវបានវាបំភាន់ ឬដើរតាមវាទៀតដែរ ពេលនោះ កិច្ចការរបស់ទ្រង់គឺបញ្ចប់ពេញលេញហើយ។ ចំពោះអាថ៌កំបាំងទាំងនោះ មនុស្សជាតិនឹងមានឱកាសយល់ពីវានៅថ្ងៃអនាគត ប៉ុន្តែអាថ៌កំបាំងនៃសកម្មភាពរបស់ព្រះជាម្ចាស់គឺធំធេងណាស់ ហើយទោះបីជាព្រះជាម្ចាស់បើកសម្ដែងវាដល់អ្នកក៏ដោយ ក៏វាមិនប្រាកដថាអ្នកនឹងយល់នោះទេ។ ទោះបីជាអ្នកបានជួបប្រទះនឹងវាក៏ដោយ ក៏អ្នកប្រហែលជាមិនអាចយល់ដឹង ឬចាប់យល់វាបានដែរ។ ហេតុអ្វីបានជាដូច្នេះ? គឺដោយសារតែមានគម្លាតរវាងភាវៈដែលព្រះបានបង្កើត និងព្រះជាម្ចាស់ រវាងគំនិតរបស់មនុស្ស និងគំនិតរបស់ព្រះជាម្ចាស់។ ឧទាហរណ៍ អ្នកប្រហែលជាដឹងថាឥន្ទធនូគឺជាទីសម្គាល់នៃកតិកាសញ្ញារវាងព្រះជាម្ចាស់ និងមនុស្សជាតិ ប៉ុន្តែតើអ្នកដឹងទេថាឥន្ទធនូត្រូវបានបង្កើតឡើងយ៉ាងដូចម្ដេច? ប្រសិនបើព្រះជាម្ចាស់ពន្យល់ពីអាថ៌កំបាំងនេះប្រាប់អ្នក តើអ្នកនឹងយល់ដែរឬទេ? អ្នកនឹងមិនយល់ទេ ដូច្នេះ ព្រះជាម្ចាស់មិនមានព្រះបន្ទូលប្រាប់អ្នកឡើយ។ វានឹងក្លាយជាបន្ទុកសម្រាប់អ្នក ប្រសិនបើទ្រង់មានព្រះបន្ទូលប្រាប់ ពីព្រោះអ្នកនឹងត្រូវសិក្សា និងវិភាគវា ដែលនេះនឹងនាំមកនូវភាពលំបាក។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់មិនមានព្រះបន្ទូលច្រើនអំពីអាថ៌កំបាំងឡើយ។ ប៉ុន្តែ តើមនុស្សដែលជារបស់សាតាំង អាចនៅស្ងៀមបានទេ ប្រសិនបើគេដឹងអំពីអាថ៌កំបាំងទាំងនេះ? គឺមិនអាចជាដាច់ខាត។ នេះគឺជាចំណុចដែលសារជាតិរបស់ពួកគេខុសគ្នា។ តើព្រះជាម្ចាស់ពន្យល់ពីរឿងជាច្រើនដែលទ្រង់បានបើកសម្ដែងដល់មនុស្សជាតិអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែដែលមនុស្សមិនអាចយល់បានដែរឬទេ? តើទ្រង់ធ្វើរឿងអធិធម្មជាតិដែរឬទេ? ទេ ទ្រង់មិនធ្វើឡើយ។ មនុស្សជាតិត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ជ្រាបថាតើមនុស្សអាចយល់បានច្រើនប៉ុនណា និងអាចយល់បានដល់កម្រិតណា។ រឿងទាំងនេះត្រូវបានដាក់នៅចំពោះមុខមនុស្ស ប៉ុន្តែប្រសិនបើវាមិនចាំបាច់សម្រាប់ពួកគេក្នុងការយល់ទេ នោះមិនចាំបាច់បំភ្លឺពួកគេ ឬបង្ខំរឿងទាំងនេះទៅលើមនុស្ស ហើយធ្វើឱ្យវាក្លាយជាបន្ទុកសម្រាប់ពួកគេឡើយ ដូច្នេះ ព្រះជាម្ចាស់មិនធ្វើការតាមរបៀបនោះទេ។ ហេតុដូច្នេះហើយ មានគោលការណ៍ចំពោះសកម្មភាពរបស់ព្រះជាម្ចាស់។ ការប្រព្រឹត្តរបស់ទ្រង់ចំពោះមនុស្សជាតិ គឺជាការថ្នាក់ថ្នម ការគិតគូរ និងសេចក្ដីស្រឡាញ់។ ព្រះជាម្ចាស់ចង់បានអ្វីដែលល្អបំផុតសម្រាប់មនុស្ស នេះគឺជាប្រភព និងជាព្រះរាជបំណងដើមនៅពីក្រោយសកម្មភាពទាំងអស់របស់ព្រះជាម្ចាស់។ ម្យ៉ាងវិញទៀត សាតាំងអួតសម្ញែងខ្លួនឯង បង្ខំរឿងរ៉ាវទៅលើមនុស្ស ធ្វើឱ្យពួកគេថ្វាយបង្គំវា និងត្រូវបានវាបំភាន់ ហើយដឹកនាំពួកគេឱ្យធ្លាក់ចុះក្នុងភាពថោកទាប ដើម្បីឱ្យពួកគេប្រែទៅជាអារក្សរស់ដោយសន្សឹមៗ និងឆ្ពោះទៅរកសេចក្ដីវិនាស។ ប៉ុន្តែនៅពេលដែលអ្នកជឿលើព្រះជាម្ចាស់ ប្រសិនបើអ្នកយល់ និងទទួលបានសេចក្ដីពិត នោះអ្នកអាចគេចផុតពីឥទ្ធិពលរបស់សាតាំង និងទទួលបានសេចក្ដីសង្គ្រោះ ពោលគឺអ្នកនឹងមិនប្រឈមមុខនឹងលទ្ធផលនៃការត្រូវបានវិនាសឡើយ។ សាតាំងមិនអាចទ្រាំមើលមនុស្សរស់នៅបានសុខឡើយ ហើយវាមិនខ្វល់ថាតើមនុស្សរស់ ឬស្លាប់ទេ វាខ្វល់តែពីខ្លួនឯង ផលប្រយោជន៍ផ្ទាល់ខ្លួន និងសេចក្ដីរីករាយផ្ទាល់ខ្លួនរបស់វាប៉ុណ្ណោះ ហើយវាខ្វះសេចក្ដីស្រឡាញ់ ភាពមេត្តាករុណា ការអត់ឱន និងការអភ័យទោស។ សាតាំងមិនមានលក្ខណៈសម្បត្តិទាំងនេះទេ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានរឿងវិជ្ជមានទាំងនេះ។ ព្រះជាម្ចាស់បានធ្វើកិច្ចការយ៉ាងច្រើនមកលើមនុស្ស ប៉ុន្តែតើទ្រង់ធ្លាប់មានព្រះបន្ទូលអំពីរឿងនេះដែរឬទេ? តើទ្រង់ធ្លាប់ពន្យល់វាដែរឬទេ? តើទ្រង់ធ្លាប់ប្រកាសវាដែរឬទេ? ទេ ទ្រង់មិនធ្លាប់ឡើយ។ មិនថាមនុស្សយល់ខុសចំពោះព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ទ្រង់មិនពន្យល់ដែរ។ តាមទស្សនៈរបស់ព្រះជាម្ចាស់ មិនថាអ្នកមានអាយុហុកសិប ឬប៉ែតសិបឆ្នាំទេ ការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់គឺមានកម្រិតណាស់ ហើយដោយផ្អែកលើការយល់ដឹងដ៏តិចតួចរបស់អ្នក អ្នកនៅតែជាកូនក្មេងដដែល។ ព្រះជាម្ចាស់មិនប្រកាន់ទោសអ្នកឡើយ អ្នកនៅតែជាកូនក្មេងដែលមិនទាន់ចាស់ទុំដដែល។ វាមិនសំខាន់ទេដែលមនុស្សមួយចំនួនប្រហែលជារស់នៅបានច្រើនឆ្នាំ ហើយរាងកាយរបស់ពួកគេបង្ហាញសញ្ញានៃភាពចាស់ជរា ការយល់ដឹងរបស់ពួកគេអំពីព្រះជាម្ចាស់នៅតែមានភាពក្មេងខ្ចី និងរាក់កំភែលខ្លាំងដដែល។ ព្រះជាម្ចាស់មិនប្រកាន់ទោសអ្នកឡើយ ប្រសិនបើអ្នកមិនយល់ គឺអ្នកមិនយល់ហើយ។ នោះគឺជាគុណសម្បត្តិ និងសមត្ថភាពរបស់អ្នក ហើយវាមិនអាចផ្លាស់ប្ដូរបានឡើយ។ ព្រះជាម្ចាស់នឹងមិនបង្ខំរឿងអ្វីទៅលើអ្នកឡើយ។ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើបន្ទាល់ថ្វាយទ្រង់ ប៉ុន្តែតើទ្រង់ធ្លាប់ធ្វើបន្ទាល់អំពីអង្គទ្រង់ផ្ទាល់ដែរឬទេ? (ទេ)។ ម្យ៉ាងវិញទៀត សាតាំងខ្លាចថាមនុស្សនឹងមិនដឹងសូម្បីតែរឿងតូចតាចបំផុតដែលវាធ្វើ។ ពួកទទឹងនឹងព្រះគ្រីស្ទក៏មិនខុសគ្នាដែរ៖ ពួកគេអួតអំពីរាល់រឿងតូចតាចដែលពួកគេធ្វើនៅចំពោះមុខមនុស្សគ្រប់គ្នា។ ពេលស្ដាប់ពួកគេ វាហាក់ដូចជាពួកគេកំពុងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកស្ដាប់ឱ្យបានហ្មត់ចត់ អ្នកនឹងរកឃើញថាពួកគេមិនកំពុងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ទេ ប៉ុន្តែកំពុងអួតសម្ញែងខ្លួន និងលើកតម្កើងខ្លួនឯងទៅវិញ។ ចេតនា និងសារជាតិនៅពីក្រោយអ្វីដែលពួកគេនិយាយ គឺដើម្បីដណ្ដើមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីទ្រង់ និងដើម្បីឋានៈ។ ព្រះជាម្ចាស់បន្ទាបខ្លួន និងលាក់កំបាំង ចំណែកឯសាតាំងអួតខ្លួនឯង។ តើមានភាពខុសគ្នាដែរឬទេ? ការអួតសម្ញែងខ្លួន ធៀបនឹងការបន្ទាបខ្លួន និងការលាក់កំបាំង៖ តើមួយណាជារឿងវិជ្ជមាន? (ការបន្ទាបខ្លួន និងការលាក់កំបាំង។) តើសាតាំងអាចត្រូវបានពិពណ៌នាថាជាអ្នកបន្ទាបខ្លួនដែរឬទេ? (ទេ)។ ហេតុអ្វី? ដោយវិនិច្ឆ័យតាមសារជាតិធម្មជាតិទុច្ចរិតរបស់វា វាគឺជាសំរាមដ៏គ្មានតម្លៃមួយ វាជារឿងមិនប្រក្រតីទៅវិញទេ ប្រសិនបើសាតាំងមិនអួតខ្លួនឯងនោះ។ តើសាតាំងអាចត្រូវបានគេហៅថា «អ្នកបន្ទាបខ្លួន» ដោយរបៀបណាទៅ? «ការបន្ទាបខ្លួន» ត្រូវបាននិយាយសំដៅលើព្រះជាម្ចាស់។ អត្តសញ្ញាណ សារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ គឺខ្ពង់ខ្ពស់ និងគួរឱ្យគោរព ប៉ុន្តែទ្រង់មិនដែលអួតសម្ញែងឡើយ។ ព្រះជាម្ចាស់បន្ទាបខ្លួន និងលាក់កំបាំង ដូច្នេះ មនុស្សមិនមើលឃើញអ្វីដែលទ្រង់បានធ្វើឡើយ ប៉ុន្តែខណៈពេលដែលទ្រង់ធ្វើការយ៉ាងស្ងៀមស្ងាត់បែបនេះ មនុស្សជាតិត្រូវបានផ្គត់ផ្គង់ ត្រូវបានចិញ្ចឹមបីបាច់ និងត្រូវបានដឹកនាំដោយឥតឈប់ឈរ ហើយរឿងទាំងអស់នេះត្រូវបានរៀបចំចាត់ចែងដោយព្រះជាម្ចាស់។ តើវាមិនមែនជាការលាក់កំបាំង និងការបន្ទាបខ្លួនទេឬអី ដែលព្រះជាម្ចាស់មិនដែលប្រកាសរឿងទាំងនេះ មិនដែលលើកឡើងពីរឿងទាំងនេះនោះ? ព្រះជាម្ចាស់បន្ទាបខ្លួន គឺដោយសារតែទ្រង់មានសមត្ថភាពធ្វើរឿងទាំងនេះ ប៉ុន្តែមិនដែលលើកឡើង ឬប្រកាសពីវាឡើយ ហើយមិនជជែកវែកញែកអំពីវាជាមួយមនុស្សឡើយ។ តើអ្នកមានសិទ្ធិអ្វីមកនិយាយអំពីការបន្ទាបខ្លួន នៅពេលដែលអ្នកគ្មានសមត្ថភាពធ្វើរឿងបែបនេះនោះ? អ្នកមិនបានធ្វើរឿងណាមួយក្នុងចំណោមរឿងទាំងនោះទេ ប៉ុន្តែនៅតែទទូចចង់ទាមទារកិត្តិយសសម្រាប់រឿងទាំងនោះ នេះហើយដែលហៅថាគ្មានការអៀនខ្មាស។ ព្រះជាម្ចាស់អនុវត្តកិច្ចការដ៏អស្ចារ្យបែបនេះ ដោយចង្អុលបង្ហាញមនុស្សជាតិ ហើយព្រះអង្គគង់ជាអធិបតីលើចក្រវាឡទាំងមូល។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់គឺធំមហិមា តែទ្រង់មិនដែលមានបន្ទូលថា៖ 'ព្រះចេស្ដារបស់ខ្ញុំពិសេសអស្ចារ្យណាស់' នោះទេ។ ព្រះអង្គបន្តលាក់បាំងនៅក្នុងចំណោមរបស់សព្វសារពើ ដោយគង់ជាអធិបតីលើអ្វីៗគ្រប់យ៉ាង ដោយទំនុកបម្រុង និងផ្គត់ផ្គង់ដល់មនុស្សជាតិ អនុញ្ញាតឱ្យមនុស្សជាតិទាំងអស់បន្តរស់នៅពីមួយជំនាន់ទៅមួយជំនាន់។ សូមលើកឧទាហរណ៍អំពីខ្យល់ និងពន្លឺថ្ងៃ ឬក៏អ្វីៗដែលចាំបាច់សម្រាប់ជីវិតរស់នៅរបស់មនុស្សនៅលើផែនដីទៅចុះ អ្វីៗទាំងអស់នេះហូរចេញមកដោយឥតឈប់ឡើយ។ ការដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្ស គឺជាក់ច្បាស់ខ្លាំងណាស់។ ប្រសិនបើសាតាំងបានធ្វើអំពើល្អណាមួយ តើវានឹងនៅស្ងៀម ហើយបន្តជាវីរបុរសដែលមិនទទួលការសរសើរកើតទេ? គឺមិនកើតឡើយ។ វាដូចទៅនឹងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួននៅក្នុងពួកជំនុំ ដែលពីដើមឡើយបានធ្វើកិច្ចការដ៏គ្រោះថ្នាក់ ដែលបានបោះបង់អ្វីៗ និងបានរងទុក្ខ ជាអ្នកដែលថែមទាំងធ្លាប់ជាប់ពន្ធនាគារទៀតផង។ ក៏មានមនុស្សខ្លះដែលធ្លាប់រួមចំណែកដល់ទិដ្ឋភាពណាមួយនៃកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ ពួកគេមិនដែលភ្លេចពីរឿងទាំងនេះទេ ពួកគេគិតថា ពួកគេស័ក្ដិសមនឹងទទួលបានកិត្តិយសអស់មួយជីវិតសម្រាប់កិច្ចការទាំងនោះ ពួកគេគិតថា អ្វីៗទាំងនោះគឺជាទុនអស់មួយជីវិតរបស់ពួកគេ ដែលចំណុចទាំងនេះបង្ហាញឱ្យឃើញថា ពួកគេជាមនុស្សតូចទាបកម្រិតណា! មនុស្សពិតជាតូចទាបណាស់ ហើយសាតាំងឥតអៀនខ្មាសឡើយ» («ពួកគេជាមនុស្សអាក្រក់ មានល្បិចកល និងបោកបញ្ឆោត (ផ្នែកទីពីរ)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។
ចូរប្រាប់ខ្ញុំមកមើល៍ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទមានឋានៈស្មើនឹងព្រះជាម្ចាស់ តើពួកគេនឹងត្រូវហូប និងស្លៀកពាក់អ្វីទៅ? ពួកគេនឹងត្រូវហូបអាហារដែលល្អបំផុត និងស្លៀកពាក់ម៉ាកដែលល្អបំផុត តើមែនទេ? ដូច្នេះ ទាក់ទងនឹងការទាមទាររបស់ពួកគេចំពោះរបស់របរខាងសម្ភារៈ ចូរប្រាប់ខ្ញុំមកមើល៍ តើពួកគេមិនមានលក្ខណៈកំណត់ជាក់លាក់ទេឬអី? នៅពេលពួកគេទៅកន្លែងណាមួយ ពួកគេត្រូវតែជិះយន្តហោះ។ នៅពេលពួកគេទៅដល់ទីនោះ តើបងប្អូនប្រុសស្រីសាមញ្ញអាចទទួលពួកគេឱ្យស្នាក់នៅផ្ទះរបស់ពួកគេបានដែរឬទេ? ទោះបីជាពួកគេអាចធ្វើបានក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះនឹងមិនស្នាក់នៅជាមួយពួកគេដែរ ពួកគេត្រូវតែស្នាក់នៅសណ្ឋាគារលំដាប់ខ្ពស់។ តើពួកទទឹងនឹងព្រះគ្រីស្ទមិនរើសខ្លាំងចំពោះលក្ខណៈកំណត់របស់ពួកគេទេឬអី? ចំពោះកិត្តិយស ការរីករាយ និងភាពចង់បានមុខមា ត់ដែលឋានៈនឹងនាំមកឱ្យពួកគេ តើពួកគេអាចបោះបង់រឿងទាំងនេះបានដែរឬទេ? ឱ្យតែពួកគេមានលក្ខខណ្ឌ និងឱកាសត្រឹមត្រូវ ពួកគេនឹងចាប់យករឿងទាំងនេះឱ្យបានច្រើនបំផុត និងរីករាយនឹងវា។ តើគោលការណ៍របស់ពួកគេគឺជាអ្វីទៅ? ឱ្យតែពួកគេមានឋានៈ ពួកគេអាចទទួលបានលុយ និងស្លៀកពាក់សម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួន ម៉ាកល្បីៗ។ ពួកគេមិនចង់ស្លៀកពាក់របស់សាមញ្ញទេ ពួកគេត្រូវតែស្លៀកពាក់ម៉ាកល្បីៗ។ ក្រវាត់ក អាវធំ អាវសឺមី ឡេវដៃអាវ ខ្សែកមាស និងខ្សែក្រវាត់របស់ពួកគេ អ្វីៗគ្រប់យ៉ាងសុទ្ធតែជាម៉ាកល្បីៗ។ នេះមិនមែនជាសញ្ញាល្អទេ ហើយតើបងប្អូនប្រុសស្រីមិនរងទុក្ខដោយសាររឿងនេះទេឬអី? លុយដែលបងប្អូនប្រុសស្រីថ្វាយ ត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះយកទៅទិញទំនិញម៉ាកល្បីៗ។ តើនេះមិនមែនជាអំពើអាក្រក់ដ៏ធំធេងដែលពួកគេបានធ្វើទេឬអី? តើវាមិនមែនបណ្ដាលមកពីសេចក្តីទុច្ចរិតរបស់ពួកគេទេឬអី? ទាំងនេះគឺជាប្រភេទរឿងដែលពួកគេអាចធ្វើបាន។ មានមនុស្សម្នាក់ដែលបានស្លៀកពាក់សាមញ្ញៗនៅពេលដែលគាត់ទទួលយកតួនាទីជាអ្នកដឹកនាំដំបូង ដោយមានសម្លៀកបំពាក់តែបីទៅប្រាំកំប្លេប៉ុណ្ណោះ ដែលមិនមែនជាម៉ាកល្បី ឬជារបស់លំដាប់ខ្ពស់ឡើយ។ បន្ទាប់ពីធ្វើជាអ្នកដឹកនាំបានប៉ុន្មានឆ្នាំ ដោយសារតែគាត់មិនបានធ្វើកិច្ចការជាក់ស្តែង ណាមួយ គាត់ក៏ត្រូវបានដកហូតតំណែង។ នៅពេលគាត់បានចាកចេញ គាត់បានយករបស់របរមួយឡានទៅជាមួយ៖ សម្លៀកបំពាក់ម៉ាកល្បីៗ កាបូប និងរបស់ល្អៗគ្រប់ប្រភេទ។ គាត់មិនបានរកលុយបានទេក្នុងនាមជាអ្នកដឹកនាំម្នាក់ ចុះតើរបស់ទាំងនេះមកពីណាទៅ? វាបានមកពីឋានៈរបស់គាត់។ ប្រសិនបើគាត់បដិសេធនៅពេលដែលអ្នកដទៃទិញរបស់ទាំងនេះឱ្យគាត់ តើបងប្អូនប្រុសស្រីនៅតែទទូចទិញវាឱ្យគាត់ទៀតដែរឬទេ? តើរឿងបែបនោះនឹងកើតឡើងដែរឬទេ? ប្រសិនបើគាត់មិនចង់បានរបស់ទាំងនេះទេ បងប្អូនប្រុសស្រីក៏មិនទិញវាឱ្យគាត់ដែរ។ តើមានបញ្ហាអ្វីនៅទីនេះ? គាត់កំពុងតែរឹបអូសយកទំនិញទាំងនេះដោយបង្ខំ និងដោយលោភលន់។ ក្នុងទិដ្ឋភាពមួយ គាត់បានជំរិតទារប្រាក់ពីបងប្អូនប្រុសស្រី ហើយម្យ៉ាងវិញទៀត គាត់បានទិញវាដោយខ្លួនឯងយ៉ាងសកម្ម។ លើសពីនេះ គាត់បានបណ្ដោយឱ្យបងប្អូនប្រុសស្រីទិញរបស់ទាំងនេះឱ្យគាត់ ហើយប្រសិនបើមានអ្នកណាបដិសេធ គាត់នឹងធ្វើបាបពួកគេ និងធ្វើឱ្យពួកគេជួបការលំបាក។ មូលហេតុជាច្រើនទាំងនេះ សុទ្ធតែមានការពាក់ព័ន្ធ។ នៅទីបញ្ចប់ គាត់ទទួលបាន «ផលចំណេញយ៉ាងច្រើន» ហើយក្លាយជាអ្នកស្តុកស្តម្ភ។ តើអ្នករាល់គ្នាច្រណែននឹងអ្នកដឹកនាំប្រភេទនេះដែរឬទេ? ប្រសិនបើអ្នករាល់គ្នាមានឱកាស តើអ្នកក៏អាចទទួលបានទ្រព្យសម្បត្តិប្រភេទនេះដែរឬទេ? ខ្ញុំប្រាប់អ្នកចុះ ការក្លាយជាអ្នកស្តុកស្តម្ភតាមរបៀបនេះគឺមិនល្អទេ គឺវាមានផលវិបាករបស់វា! នៅពេលមនុស្សមួយចំនួនក្លាយជាពួកអ្នកដឹកនាំ ពួកគេខ្លាចរឿងទាំងនេះកើតឡើងចំពោះពួកគេ។ ពួកគេគិតថាការល្បួងនឹងមានទំហំធំធេងពេក ថាវានឹងពិបាកក្នុងការជៀសវាង ឬ ចាត់ការលើ ការល្បួងទាំងនេះ ហើយថាវានឹងងាយស្រួលក្នុងការធ្លាក់ចូលទៅក្នុងការល្បួងទាំងនោះ។ ប៉ុន្តែមនុស្សមួយចំនួនមិនខ្វល់ទេ ហើយគិតថា៖ «នេះជារឿងធម្មតាទេ។ តើមានអ្នកណាឡើងកាន់តំណែងដោយមិនរីករាយនឹងរឿងបែបនេះនោះ? ចុះហេតុអ្វីបានជាត្រូវឡើងកាន់តំណែងតាំងពីដំបូងទៅ? នោះហើយគឺជាចំណុចសំខាន់!» តើនេះជាសំឡេងប្រភេទណាទៅ? វាគឺជាសំឡេងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយមនុស្សទាំងនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។
ខ្ញុំបាន និងកំពុងធ្វើការជិតសាមសិបឆ្នាំមកហើយ។ តើខ្ញុំធ្លាប់ជំរិតទារអ្វីពីនរណាម្នាក់ដែរឬទេ? ឧទាហរណ៍ ប្រសិនបើខ្ញុំឃើញនរណាម្នាក់ពាក់គ្រឿងអលង្ការល្អៗ តើខ្ញុំបានជំរិតទារវាពីពួកគេ ដោយផ្ញើសារដូចជា៖ «ឱ្យគ្រឿងអលង្ការរបស់អ្នកមកខ្ញុំ វាមិនស័ក្ដិសមនឹងអ្នកទេ។ គ្រឿងអលង្ការមាស និងប្រាក់ គឺសម្រាប់អ្នកដែលមានឋានៈ ហើយអ្នកដែលគ្មានឋានៈមិនគួរពាក់វាឡើយ» ដែរឬទេ? តើរឿងនេះធ្លាប់កើតឡើងដែរឬទេ? គឺមិនធ្លាប់ឡើយ។ សូម្បីតែនៅពេលបងប្អូនប្រុសស្រីមួយចំនួនមានលុយបន្តិចបន្តួច ហើយបានទិញអាវស្បែក ឬរបស់អ្វីមួយឱ្យខ្ញុំ ក៏ខ្ញុំតែងតែបានប្រគល់វាត្រឡប់ទៅវិញជានិច្ច។ វាមិនមែនដោយសារតែខ្ញុំមិនចូលចិត្តវានោះទេ គឺគ្រាន់តែខ្ញុំមិនត្រូវការប្រើប្រាស់របស់បែបនេះប៉ុណ្ណោះ។ ក្រោយមក ខ្ញុំបានគិតអំពីរឿងនេះ៖ «តើខ្ញុំគួរចាត់ការលើរឿងទាំងនេះឱ្យបាន សមរម្យដោយរបៀបណា? តើខ្ញុំគួរធ្វើដូចម្ដេចដើម្បីជៀសវាងកុំឱ្យអ្នកដែលបានទិញរបស់ទាំងនោះអន់ចិត្ត?» ខ្ញុំបានយករបស់របរទាំងនេះទៅពួកជំនុំ ដើម្បីឱ្យបងប្អូនប្រុសស្រីអាចបែងចែកវាស្របតាមគោលការណ៍។ ប្រសិនបើមាននរណាម្នាក់សុខចិត្តទិញរបស់មានតម្លៃទាំងនោះ ពួកជំនុំនឹងលក់វាក្នុងតម្លៃបញ្ចុះថ្លៃ។ វាមិនមែនដើម្បីរកលុយនោះទេ វាគឺដើម្បីចាត់ការលើរឿងរ៉ាវតាមរបៀបដែលស័ក្ដិសមសម្រាប់ភាគីទាំងសងខាង។ គ្មានអ្នកណាគួរទទួលបានរបស់ទាំងនេះដោយឥតគិតថ្លៃឡើយ ពីព្រោះវាមិនត្រូវបានបម្រុងទុកសម្រាប់អ្នកតាំងពីដំបូងមកម្ល៉េះ។ របស់របរទាំងនេះមានកំណត់ ហើយមិនអាចបែងចែកឱ្យស្មើៗគ្នាដល់មនុស្សគ្រប់គ្នាបានឡើយ ហើយវាមិនសមរម្យទេក្នុងការប្រគល់វាឱ្យនរណាម្នាក់នោះ។ ដូច្នេះ ជម្រើសតែមួយគត់គឺសម្រាប់អស់អ្នកដែលមានលុយ និងសុខចិត្តទិញវា ឱ្យទៅទិញវាចុះ។ វាច្បាស់ជាថោកជាងអ្វីដែលលក់នៅទីផ្សារ ដូច្នេះ វាគឺជាការអនុគ្រោះពីដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំមានសិទ្ធិធ្វើរឿងតាមរបៀបនេះ។ នោះក៏ព្រោះតែនៅពេលដែលរបស់អ្វីមួយត្រូវបានប្រគល់ឱ្យខ្ញុំ វាបានក្លាយជារបស់ខ្ញុំ ហើយខ្ញុំមានសិទ្ធិចាត់ការលើវាតាមដែលខ្ញុំបានយល់ថាសមរម្យ។ វាលែងមានការពាក់ព័ន្ធអ្វីជាមួយអ្នកដែលបានទិញវាដំបូងទៀតហើយ។ តាមរយៈការចាត់ការលើរឿងរ៉ាវតាមរបៀបនេះ ខ្ញុំបានគិតគូរដល់អារម្មណ៍នៃសេចក្ដីថ្លៃថ្នូររបស់បុគ្គលនោះរួចទៅហើយ។ មិនគួរមានការជំទាស់អ្វីឡើយ ព្រោះការប្រព្រឹត្តនេះគឺសមរម្យទាំងស្រុង។ បងប្អូនប្រុសស្រីជាច្រើនបានទិញរបស់របរឱ្យខ្ញុំ។ ខ្ញុំមិនបានផ្ទុកផ្តាក់ពួកគេឱ្យទិញរបស់របរឱ្យខ្ញុំទេ កុំថាឡើយដល់ទៅទាមទារឱ្យពួកគេធ្វើរឿងនោះ។ ពួកគេមានចិត្តចង់ធ្វើរឿងនេះ ដែលខ្ញុំពេញចិត្ត ប៉ុន្តែមានរបស់របរជាច្រើនដែលខ្ញុំមិនអាចទទួលយកបាន ពីព្រោះខ្ញុំមិនត្រូវការវា។ នេះគឺជាបញ្ហាជាក់ស្ដែងមួយ។ តើអ្វីដែលខ្ញុំបាននិយាយ គឺសមរម្យដែរឬទេ? (សមរម្យ។) តើការចាត់ចែងរបស់ខ្ញុំចំពោះរឿងនេះ ក៏សមរម្យដែរឬទេ? (សមរម្យ។) ក៏មានបងប្អូនប្រុសស្រីមួយចំនួនដែលដឹងថាខ្ញុំងាយនឹងរងា ហើយមិនសូវហូបអាហារត្រជាក់ៗ ដូច្នេះ ពួកគេបានទិញថ្នាំមួយចំនួនសម្រាប់ «ក្រពះត្រជាក់» ឱ្យខ្ញុំ។ ទោះជាយ៉ាងនេះក្តី ខ្ញុំមានអារម្មណ៍ថាមិនសូវស្រួលខ្លួនទេបន្ទាប់ពីលេបថ្នាំទាំងនោះ រាងកាយរបស់ខ្ញុំមិនអាចទ្រាំទ្រនឹងការសាកល្បងបែបនេះបានឡើយ ដូច្នេះ មានថ្នាំជាច្រើនដែលខ្ញុំត្រូវតែប្រុងប្រយ័ត្ន។ អ្នករាល់គ្នាត្រូវយល់ពីរឿងនេះ។ បងប្អូនប្រុសស្រីមួយចំនួនក៏បានទិញអាហារបំប៉នសុខភាពមួយចំនួនផងដែរ ដូចជាយិនស៊ិនភ្នំ យិនស៊ិនក្រហម និងថ្នាំប៉ូវកម្លាំងប្រភេទផ្សេងទៀត។ ខ្ញុំមិនអាចទទួលទានវាណាមួយបានឡើយ។ ហេតុអ្វី? ពីព្រោះវាមិនស័ក្ដិសមនឹងខ្ញុំ។ វាមិនមែនដោយសារតែខ្ញុំមើលងាយអ្វីដែលបងប្អូនប្រុសស្រីបានទិញឱ្យខ្ញុំ ឬកន្លែងដែលវាត្រូវបានទិញនោះទេ គឺគ្រាន់តែខ្ញុំមិនអាចប្រើប្រាស់វាបាន ខ្ញុំមិនអាចប្រើប្រាស់វាបានឡើយ។ មិនមែនរបស់ល្អទាំងអស់ សុទ្ធតែស័ក្ដិសមសម្រាប់មនុស្សគ្រប់គ្នានោះទេ។ មានរបស់ល្អៗជាច្រើននៅទីនោះ ហើយប្រសិនបើអ្នកទទួលទានរបស់ល្អអ្វីមួយ ហើយវាបណ្ដាលឱ្យមានប្រតិកម្មមិនល្អ ឬប្រតិកម្មអាលែកហ្ស៊ី នោះវាមិនមែនជារបស់ល្អសម្រាប់អ្នកឡើយ។ ដូច្នេះ តើរឿងនេះគួរត្រូវបានចាត់ការយ៉ាងដូចម្ដេច? យកល្អគួរតែទុកឱ្យអ្នកដែលស័ក្ដិសមនឹងវា ជាអ្នកប្រើប្រាស់វា។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាចុះ មិនថាអ្នកណាកំពុងចំណាយលុយទិញរបស់របរឱ្យខ្ញុំទេ ចូរចងចាំពាក្យសម្ដីទាំងនេះ កុំទិញវាអី។ ប្រសិនបើខ្ញុំត្រូវការអ្វីមួយ ខ្ញុំនឹងប្រាប់អ្នកដោយផ្ទាល់ ហើយខ្ញុំនឹងមិនគួរសមពេកចំពោះរឿងនេះឡើយ។ យល់ទេ? ប៉ុន្តែនៅពេលអ្នករាល់គ្នាយករបស់ទាំងនេះមកឱ្យខ្ញុំ ហើយខ្ញុំនិយាយថាខ្ញុំមិនត្រូវការវា ឬវាមិនស័ក្ដិសម នោះក៏មិនមែនមានន័យថាខ្ញុំកំពុងគួរសមជាមួយអ្នករាល់គ្នាដែរ។ វាមិនមែនជារឿងក្លែងក្លាយ ឬលាក់ពុតឡើយ។ អ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយ គឺជាការពិត វាសុទ្ធតែជាការពិត។ សូមកុំគិតច្រើនពេកនៅពេលខ្ញុំនិយាយឱ្យសោះ។ នៅពេលខ្ញុំនិយាយ ថាខ្ញុំមិនត្រូវការវា វាមានន័យថាខ្ញុំមិនត្រូវការវាទេ។ នៅពេលខ្ញុំនិយាយថាខ្ញុំមិនអាចប្រើវាបាន វាមានន័យថាខ្ញុំមិនអាចប្រើវាបានទេ។ មិនថាអ្នករាល់គ្នាធ្វើអ្វីទេ កុំខ្ជះខ្ជាយពេលវេលារបស់អ្នកក្នុងការគិតអំពីការទិញរបស់របរ ឬចំណាយលុយដោយឥតប្រយោជន៍ឱ្យសោះ។ កុំគិតថារបស់ល្អទាំងអស់គួរតែត្រូវបានថ្វាយដល់ព្រះជាម្ចាស់ តើអ្នកដឹងទេថាខ្ញុំត្រូវការវា ឬអត់នោះ? ប្រសិនបើខ្ញុំមិនត្រូវការវាទេ តើអ្នកមិនបានទិញវាដោយឥតប្រយោជន៍ទេឬអី? ប្រសិនបើអ្នកពិតជាចង់ទិញអ្វីមួយឱ្យខ្ញុំមែន នោះខ្ញុំ ប្រាប់អ្នកចុះ កុំទិញអ្វីឱ្យខ្ញុំឱ្យសោះ។ ប្រសិនបើអ្នកនិយាយថាអ្នកបានទិញវាឱ្យខ្ញុំដើម្បីចែករំលែកជាមួយមនុស្សគ្រប់គ្នា នោះមិនអីទេ ខ្ញុំអាចបញ្ជូនវាបន្តបាន។ នៅពេលនិយាយដល់របៀបដែលខ្ញុំប្រព្រឹត្តចំពោះរឿងបែបនេះ និងរបៀបដែលខ្ញុំប្រព្រឹត្តចំពោះទ្រព្យសម្បត្តិខាងសម្ភារៈដែលឋានៈ និងតួនាទីនាំមកឱ្យ នេះគឺជាអាកប្បកិរិយារបស់ខ្ញុំ។ តើពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះបញ្ហាទាំងនេះតាមរបៀបដូចគ្នាដែរឬទេ? (ទេ ពួកគេមិនធ្វើបែបនោះទេ។) ជាបឋម ពួកគេច្បាស់ជាមិនបដិសេធអ្វីទាំងអស់ កាន់តែច្រើន កាន់តែល្អ។ មិនថាអ្នកណាផ្ញើអំណោយឱ្យពួកគេ ឬអំណោយទាំងនោះជាអ្វីក៏ដោយ ក៏ពួកគេទទួលយកវាដែរ។ ទីពីរ ពួកគេច្បាស់ជាជំរិតទាររបស់របរមួយចំនួនពីមនុស្ស ហើយចុងក្រោយ ពួកគេយករបស់របរមួយចំនួនសម្រាប់ខ្លួនឯង។ នេះគឺជាអ្វីដែលពួកគេស្វែងរក និងអ្វីដែលពួកគេចង់បាន វាគឺជាអ្វីដែលឋានៈដែលពួកគេដេញតាម នាំមកឱ្យពួកគេ។
ទាក់ទងនឹងសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយផ្អែកលើការប្រកបគ្នារបស់យើងទាំងកាលពីលើកមុន និងថ្ងៃនេះ តើអ្នករាល់គ្នាអាចបង្កើតសេចក្ដីសង្ខេបមួយប្រយោគដែលលាតត្រដាងពីសារជាតិទុច្ចរិត នេះបានដែរឬទេ? លក្ខណៈសម្គាល់ដ៏ធំបំផុតនៃសេចក្តីទុច្ចរិត នៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ គឺជារឿងនេះ៖ ពួកគេថ្កោលទោសអ្វីៗគ្រប់យ៉ាងដែល វិជ្ជមាន អ្វីៗគ្រប់យ៉ាងដែលយុត្តិធម៌ និងស្របតាមសេចក្ដីពិត និងអ្វីៗទាំងអស់ដែលត្រូវបានចាត់ទុកថាស្រស់ស្អាតក្នុងចំណោមមនុស្សជាតិ។ ពួកគេស្អប់ និងស្អប់ខ្ពើម រឿងទាំងនេះ។ ផ្ទុយទៅវិញ អ្វីៗគ្រប់យ៉ាងដែលអវិជ្ជមាន និងអ្វីៗគ្រប់យ៉ាងដែលត្រូវបានថ្កោលទោស និងមើលងាយដោយមនុស្សដែលមានមនសិការ និងវិចារណញ្ញាណ និងមានអារម្មណ៍យុត្តិធម៌ គឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទត្រេកអរ។ ទាំងនេះគឺជារឿងដែលពួកគេដេញតាម និងឱ្យតម្លៃ។ ក៏មានប្រយោគមួយទៀតដែលអាចសង្ខេបរឿងនេះបានដែរ៖ ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ គ្រប់យ៉ាងដែលវិជ្ជមានដែលមកពីព្រះជាម្ចាស់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ ផ្ទុយទៅវិញ ពួកគេបែរជាស្រឡាញ់រឿងដែលព្រះជាម្ចាស់ស្អប់ខ្ពើម និងថ្កោលទោសទៅវិញ។ នេះហើយគឺជាសេចក្តីទុច្ចរិតនៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ។ តើអ្វីជាលក្ខណៈសម្គាល់ចម្បងនៃសេចក្តីទុច្ចរិតនេះ? គឺពួកគេមានចំណូលចិត្តជាពិសេសចំពោះអ្វីៗគ្រប់យ៉ាងដែលគួរឱ្យស្អប់ខ្ពើម និងអវិជ្ជមាន ខណៈពេលដែលស្អប់ខ្ពើម និងបង្ហាញការប្រទូសរ៉ាយចំពោះអ្វីៗគ្រប់យ៉ាងដែលស្រស់ស្អាត វិជ្ជមាន និងស្របតាមសេចក្ដីពិត។ នោះហើយគឺជាសេចក្តីទុច្ចរិត។ អ្នករាល់គ្នាយល់ហើយ តើមែនទេ? ការប្រកបគ្នានៅថ្ងៃនេះ ពាក់ព័ន្ធនឹងប្រធានបទ «អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់»។ យើងក៏បានលើកឧទាហរណ៍មួយចំនួនផងដែរ ដែលឧទាហរណ៍ខ្លះគឺតំណាងច្បាស់ក្រឡែត ជាងឧទាហរណ៍ផ្សេងទៀត ប៉ុន្តែឧទាហរណ៍ទាំងអស់នោះអាចត្រូវបានប្រើប្រាស់ជាភស្តុតាងដើម្បីពន្យល់ពីសារជាតិធម្មជាតិទុច្ចរិត របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ បន្ទាប់មក អ្វីដែលអ្នករាល់គ្នាត្រូវធ្វើបន្ទាប់ពីរឿងនេះ គឺត្រូវពិចារណា និងប្រកបគ្នាអំពីថាតើរឿងទុច្ចរិត ឬរឿងវិជ្ជមានអ្វីខ្លះដែលអ្នករាល់គ្នាមើលឃើញ និងយល់ ថាតើរឿងអវិជ្ជមានអ្វីខ្លះដែលពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ ថាតើរឿងវិជ្ជមានអ្វីខ្លះដែលពួកគេស្អប់ និងថាតើអ្វីទៅដែលអ្នករាល់គ្នាអាចយល់បាន ក៏ដូចជាអ្វីដែលអ្នករាល់គ្នាមើលឃើញ និងដកបទពិសោធ។ ពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សពុករលួយសាមញ្ញ មានបញ្ហាដូចគ្នាមួយចំនួនទាក់ទងនឹងនិស្ស័យ និងសារជាតិរបស់ពួកគេ ហើយទោះបីជាភាពធ្ងន់ធ្ងរនៃភាពដូចគ្នាទាំងនេះអាចខុសគ្នាក៏ដោយ ក៏សារជាតិនៃនិស្ស័យរបស់ពួកគេគឺដូចគ្នាដែរ។ ផ្លូវដែលពួកគេដើរ និងគោលដៅដែលពួកគេដេញតាម ក៏ប្រហែលជាខុសគ្នាដែរ ប៉ុន្តែពួកគេបញ្ចេញឱ្យឃើញនូវសារជាតិនិស្ស័យពុករលួយដូចគ្នាជាច្រើន។ ដូច្នេះ ការលាតត្រដាងពីទិដ្ឋភាពផ្សេងៗនៃសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺមានប្រយោជន៍សម្រាប់មនុស្សពុករលួយគ្រប់រូប។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាច ញែកដឹងពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទបាន ពួកគេអាចធានាថា ពួកគេនឹងមិនត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ឡើយ ហើយក៏នឹងមិនថ្វាយបង្គំ ឬដើរតាមអ្នកទាំងនោះដែរ។
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩