ជំពូកទី ៨៦

មនុស្សនិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ដែលប្រកបដោយសេចក្ដីមេត្ដាករុណា។ ពួកគេនិយាយថា ខ្ញុំនឹងនាំមកនូវសេចក្ដីសង្គ្រោះដល់គ្រប់សព្វសារពើដែលខ្ញុំបានបង្កើតមក។ សេចក្ដីទាំងអស់នេះ ត្រូវបាននិយាយដោយផ្អែកលើសញ្ញាណរបស់មនុស្ស។ ការដែលថាខ្ញុំគឺជាព្រះជាម្ចាស់ដែលប្រកបដោយសេចក្ដីមេត្ដាករុណានោះ គឺនិយាយចំពោះពួកកូនប្រុសច្បងរបស់ខ្ញុំ ហើយការដែលថាខ្ញុំនឹងនាំមកនូវសេចក្ដីសង្គ្រោះដល់គ្រប់សព្វសារពើនោះ គឺនិយាយចំពោះពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ។ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ដ៏មានព្រះប្រាជ្ញាញាណ ខ្ញុំច្បាស់នៅក្នុងព្រះហឫទ័យរបស់ខ្ញុំណាស់ថា មនុស្សណាដែលខ្ញុំសព្វព្រះទ័យ និងមនុស្សណាដែលខ្ញុំមិនសព្វព្រះទ័យ។ សម្រាប់អស់អ្នកណាដែលខ្ញុំសព្វព្រះទ័យ ខ្ញុំនឹងតែងតែសព្វព្រះទ័យពួកគេរហូតដល់ទីបំផុត ហើយសេចក្ដីស្រឡាញ់នោះមិនប្រែប្រួលឡើយ។ សម្រាប់អស់អ្នកណាដែលខ្ញុំមិនសព្វព្រះទ័យ ខ្ញុំនឹងមិនពាល់ចិត្តសូម្បីបន្តិច មិនថាពួកគេមានឥរិយាបថល្អប៉ុនណាក៏ដោយ។ នេះដោយសារពួកគេមិនកើតចេញអំពីខ្ញុំ និងមិនមានគុណសម្បត្តិរបស់ខ្ញុំ ឬមានជីវិតរបស់ខ្ញុំ។ ម្យ៉ាងទៀត ពួកគេមិនត្រូវបានខ្ញុំកំណត់ទុកជាមុន និងជ្រើសតាំងនោះទេ ដ្បិតខ្ញុំមិនដែលភ្លាំងភ្លាត់ឡើយ។ ពោលគឺ គ្រប់ទង្វើរបស់ខ្ញុំទាំងអស់សុទ្ធតែរាប់ថាបរិសុទ្ធ និងខ្ពង់ខ្ពស់ ហើយខ្ញុំមិនដែលមានការស្ដាយក្រោយឡើយ។ នៅក្នុងកែវភ្នែករបស់មនុស្ស ខ្ញុំពិតជាគ្មានទឹកព្រះទ័យខ្លាំងណាស់ ប៉ុន្តែតើអ្នកមិនចាប់អារម្មណ៍ថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏សុចរិត និងមានឫទ្ធានុភាពទេឬ? អ្វីគ្រប់យ៉ាងដែលជារបស់ខ្ញុំ គឺសុទ្ធតែត្រឹមត្រូវ។ អស់អ្នកណាដែលខ្ញុំពុំសព្វព្រះទ័យ នឹងត្រូវទទួលបណ្ដាសារបស់ខ្ញុំមិនខាន ហើយអស់អ្នកណាដែលខ្ញុំសព្វព្រះទ័យ នឹងទទួលបានព្រះពររបស់ខ្ញុំមិនខាន។ នេះគឺជានិស្ស័យបរិសុទ្ធ និងមិនអាចបំពានបានរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់នឹងត្រូវផ្លាស់ប្ដូរវាទេ។ សេចក្ដីនេះ មិនផ្លាស់ប្ដូរទេ!

សព្វថ្ងៃនេះ អស់អ្នកណាដែលពិតជាស្របទៅតាមបំណងព្រះហឫទ័យរបស់ខ្ញុំមែន នឹងច្បាស់ជាត្រូវខ្ញុំប្រោសឱ្យគ្រប់លក្ខណ៍មិនខាន ដ្បិតកិច្ចការរបស់ខ្ញុំទាំងទៀងត្រង់ផង និងហ្មត់ចត់ផង ហើយខ្ញុំមិនទុកឱ្យមានអ្វីនៅសេសសល់ទៀតនោះទេ។ អស់អ្នកណាដែលខ្ញុំដាក់បណ្ដាសា នឹងត្រូវដុតកម្លោច។ ដូច្នេះ តើហេតុអ្វីបានជាមនុស្សភាគច្រើនដែលត្រូវខ្ញុំដាក់បណ្ដាសា ហើយព្រះវិញ្ញាណបរិសុទ្ធនៅតែបំពេញកិច្ចការលើពួកគេទៀត (នេះគឺនិយាយសំដៅដល់ការដែលខ្ញុំមិនស្នាក់នៅក្នុងព្រះវិហារដ៏ស្មោកគ្រោក)? តើអ្នករាល់គ្នាយល់អំពីអត្ថន័យពិតពីខាងក្រោយពាក្យនិយាយថា គ្រប់បញ្ហាទាំងអស់ និងគ្រប់សព្វសារពើទាំងអស់ បម្រើដល់ព្រះគ្រីស្ទទេ? ព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការរបស់ទ្រង់តាមរយៈពួកគេ ចំណែកខ្ញុំទាញប្រយោជន៍ពីការបម្រើរបស់ពួកគេ ប៉ុន្តែជាធម្មតា នៅពេលពួកគេមិនបម្រើកិច្ចការរបស់ខ្ញុំទេ ពួកគេនឹងមិនត្រូវបានបំភ្លឺខាងវិញ្ញាណឡើយ។ បើទោះបីជាពួកគេពិតជាស្វែងរកមែន ពួកគេធ្វើវាដោយរវាសរវៃ ហើយនេះគឺជាកលល្បិចរបស់សាតាំង ដ្បិតនៅក្នុងពេលធម្មតា ពួកគេពុំបានយកចិត្តទុកដាក់ចំពោះគ្រប់កិច្ចការរបស់ខ្ញុំឡើយ និងមិនបានគិតគូរទាល់តែសោះអំពីបន្ទុករបស់ខ្ញុំ។ ពេលនេះ ពួកកូនប្រុសច្បងរបស់ខ្ញុំបានធំហើយ ខ្ញុំនឹងទាត់ពួកគេចោល។ ដ្បិតដោយហេតុនេះ ព្រះវិញ្ញាណរបស់ខ្ញុំបានដកចេញពីគ្រប់ទីកន្លែង ហើយបានផ្ដោតសំខាន់ទៅលើពួកកូនប្រុសច្បងរបស់ខ្ញុំវិញ។ តើអ្នកយល់ទេ? គ្រប់សព្វសារពើទាំងអស់ពឹងលើទង្វើរបស់ខ្ញុំ ការកំណត់ទុកជាមុនរបស់ខ្ញុំ និងគ្រប់ព្រះបន្ទូលទាំងអស់ដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ខ្ញុំ។ គ្រប់ទីកន្លែងទាំងអស់ដែលទទួលបានព្រះពររបស់ខ្ញុំ គឺជាទីកន្លែងសំខាន់ដែលខ្ញុំបំពេញកិច្ចការ និងជាកន្លែងដែលត្រូវអនុវត្តកិច្ចការរបស់ខ្ញុំ។ ប្រទេសចិនគឺជាប្រទេសដែលថ្វាយបង្គំសាតាំងច្រើនបំផុត ដូច្នេះ ខ្ញុំបានដាក់បណ្ដាសាប្រទេសនេះ។ បន្ថែមលើនេះ ប្រទេសនេះគឺជាប្រទេសដែលបានធ្វើទុក្ខបុកម្នេញមកលើខ្ញុំច្រើនបំផុត។ ខ្ញុំប្រាកដជានឹងមិនធ្វើកិច្ចការរបស់ខ្ញុំលើមនុស្សដែលស្ថិតក្រោមឥទ្ធិពលរបស់សត្វនាគដ៏ធំមានសម្បុរក្រហមឡើយ។ តើអ្នកយល់អំពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំដែរឬទេ? និយាយជារួម ពួកកូនប្រុសរបស់ខ្ញុំ និងរាស្រ្តរបស់ខ្ញុំមានចំនួនតែបន្តិចប៉ុណ្ណោះ។ ច្បាស់ណាស់ អ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ គប្បីត្រូវប្រើថាមពល និងគប្បីត្រូវលះបង់ការខំប្រឹងប្រែងបន្ថែមទៀតចំពោះអ្នកណាដែលខ្ញុំបានរើសតាំង និងបានកំណត់ទុកជាមុន។ និយាយមួយបែបទៀត អស់អ្នកណាដែលជាពួកកូនប្រុសច្បងរបស់ខ្ញុំគប្បីប្រញាប់អនុវត្តឡើង ដើម្បីឱ្យពួកគេអាចរំលែកបន្ទុករបស់ខ្ញុំឱ្យបានឆាប់ និងលះបង់អស់ទាំងសេចក្ដីខំប្រឹងរបស់ពួកគេដើម្បីកិច្ចការរបស់ខ្ញុំ។

អស់អ្នកណាដែលបានបម្រើខ្ញុំ ចូរស្ដាប់ចុះ! នៅពេលបម្រើខ្ញុំ អ្នកអាចទទួលបានព្រះគុណរបស់ខ្ញុំខ្លះៗ។ ពោលគឺ អ្នករាល់គ្នានឹងដឹងជាបណ្ដោះអាសន្នអំពីកិច្ចការរបស់ខ្ញុំនាពេលបន្ទាប់ និងដឹងពីអ្វីដែលនឹងកើតមានឡើងនាពេលអនាគត ប៉ុន្តែអ្នកប្រាកដជានឹងមិនអរសប្បាយនឹងវាឡើយ។ នេះគឺជាព្រះគុណរបស់ខ្ញុំ។ នៅពេលអ្នកកិច្ចការរបស់អ្នកបំពេញរួច ត្រូវចាកចេញភ្លាម និងមិនត្រូវបង្អែរបង្អង់ឡើយ។ អស់អ្នកណាដែលជាពួកកូនប្រុសច្បងរបស់ខ្ញុំ មិនគួរមានការក្រអឺតក្រទមឡើយ ប៉ុន្តែអាចអនុញ្ញាតឱ្យមានមោទនភាពបាន ដ្បិតខ្ញុំបានប្រទានព្រះពររាប់មិនអស់ដល់អ្នករាល់គ្នា។ អស់អ្នកណាដែលជាគោលដៅនៃការបំផ្លាញចោល មិនគួរនាំបញ្ហាដាក់ខ្លួនឯងឡើយ ឬមានអារម្មណ៍មិនសប្បាយចិត្តអំពីវាសនារបស់អ្នកឡើយ។ តើអ្នកមិនមែនជាកូនចៅរបស់សាតាំងទេឬអី? បន្ទាប់ពីអ្នកបានបម្រើការឱ្យខ្ញុំរួចហើយ អ្នកអាចត្រឡប់ទៅជង្ហុកធំវិញ ដោយសារអ្នកនឹងលែងមានប្រយោជន៍សម្រាប់ឱ្យខ្ញុំប្រើទៀតហើយ។ ដូច្នេះ ខ្ញុំនឹងចាប់ផ្ដើមដោះស្រាយជាមួយអ្នករាល់គ្នាដោយការវាយផ្ចាលរបស់ខ្ញុំ។ នៅពេលដែលខ្ញុំចាប់ផ្ដើមបំពេញកិច្ចការ ខ្ញុំនឹងតាមដានរហូតដល់ទីបញ្ចប់។ កិច្ចការដែលខ្ញុំបំពេញនឹងសម្រេចផល ហើយស្នាព្រះហស្ដរបស់ខ្ញុំនឹងត្រូវស្ថិតស្ថេរជាអស់កល្ប។ សេចក្ដីនេះសុទ្ធតែចែងមកលើពួកកូនប្រុសច្បងរបស់ខ្ញុំ ពួកកូនប្រុសរបស់ខ្ញុំ និងរាស្រ្តរបស់ខ្ញុំ ហើយវាក៏ចែងចំពោះអ្នករាល់គ្នាផងដែរ៖ ការវាយផ្ចាលរបស់ខ្ញុំមកលើអ្នក នឹងមានអស់កល្បជានិច្ច។ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាច្រើនលើកច្រើនសាតាំងពីមុននោះម្ល៉េះថា មនុស្សអាក្រក់ដែលប្រឆាំងទាស់នឹងខ្ញុំ នឹងត្រូវខ្ញុំវាយផ្ចាលជាប្រាកដ។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនបានព្រមានដល់អ្នកបន្ទាប់ពីអ្នកប្រឆាំងទាស់នឹងខ្ញុំទេ នោះអ្នកបានត្រូវបណ្ដាសារួចហើយ ហើយបន្ទាប់ពីនោះទៅ អ្នកនឹងត្រូវវាយផ្ដួលដោយព្រះហស្ដរបស់ខ្ញុំជាមិនខាន។ ប្រសិនបើអ្នកត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្ដីបន្ទោសនៅពេលដែលអ្នកកំពុងមានគំនិតអាក្រក់មកលើខ្ញុំ នោះអ្នកបានទទួលព្រះពររបស់ខ្ញុំហើយ។ ក៏ប៉ុន្តែ អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច មិនត្រូវព្រងើយកន្តើយ និងធ្វេសប្រហែសសោះឡើយ។

ខាង​ដើម៖ ជំពូកទី ៨៥

បន្ទាប់៖ ជំពូកទី ៨៧

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ