ជំពូកទី ៨៧

អ្នកត្រូវតែដើរទៅឱ្យលឿន ហើយធ្វើនូវអ្វីដែលខ្ញុំចង់ឱ្យធ្វើ នេះគឺជាអ្វីដែលខ្ញុំប្រាថ្នាចង់ឱ្យអ្នករាល់គ្នាមាន ដោយការចង់បានជាខ្លាំង។ វាអាចថា សូម្បីតែពេលនេះ អ្នករាល់គ្នានៅតែមិនទាន់យល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំនៅឡើយ? វាអាចថា អ្នកនៅតែមិនដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំនៅឡើយ? ខ្ញុំបាន មានបន្ទូលកាន់តែច្បាស់ឡើងៗ ហើយបានមានបន្ទូលជាច្រើនលើកច្រើនសារ ប៉ុន្តែ តើអ្នករាល់គ្នានៅតែមិនខិតខំប្រឹងប្រែងវាស់ស្ទង់ពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំទេឬ? សាតាំង កុំស្រមៃថា អ្នកអាចបំផ្លាញផែនការរបស់ខ្ញុំបានឱ្យសោះ! អស់អ្នកដែលធ្វើការបម្រើដល់សាតាំង ដែលជាកូនចៅរបស់សាតាំង (សំដៅលើអស់អ្នកដែលត្រូវបានសាតាំងសណ្ឋិត ដែលភាគច្រើនប្រាកដជាមានជីវិតរបស់សាតាំង ហើយត្រូវបានគេនិយាយថាជាកូនចៅរបស់វា) ចូរអង្វរសុំសេចក្ដីមេត្តាករុណា នៅព្រះបាទាខ្ញុំ ដោយសម្រក់ទឹកភ្នែក និងសង្កៀតធ្មេញ។ ទោះជាយ៉ាងណា ខ្ញុំនឹងមិនធ្វើរឿងដែលឆ្កួតឡប់បែបនេះឡើយ! តើខ្ញុំអាចលើកលែងទោសដល់សាតាំងបានដែរឬទេ? តើខ្ញុំអាចនាំយកសេចក្តីសង្គ្រោះដល់សាតាំងដែរឬទេ? វាជារឿងដែលមិនអាចទៅរួចទេ! ខ្ញុំធ្វើនូវអ្វីដែលខ្ញុំនិយាយ ហើយខ្ញុំនឹងមិនស្តាយក្រោយឡើយ!

អ្វីគ្រប់យ៉ាងដែលខ្ញុំមានបន្ទូលចេញមកនឹងប្រែក្លាយជាមានជីវិត។ តើមិនដូច្នេះទេឬ? ទោះជាយ៉ាងណា អ្នករាល់គ្នានៅតែមិនទុកចិត្តខ្ញុំ សង្ស័យព្រះបន្ទូលរបស់ខ្ញុំ ហើយគិតថា ខ្ញុំគ្រាន់តែនិយាយលេងសើចជាមួយអ្នករាល់គ្នាប៉ុណ្ណោះ។ វាពិតជាគួរឱ្យអស់សំណើចខ្លាំងណាស់។ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ! តើអ្នកយល់ទេ? ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ! ប្រសិនបើខ្ញុំមិនមានប្រាជ្ញា ឬព្រះចេស្តាទេនោះ តើខ្ញុំអាចធ្វើនិងមានបន្ទូលអ្វីតាមតែខ្ញុំចង់បានដែរឬទេ? តែអ្នកនៅតែមិនទុកចិត្តខ្ញុំទៀត។ ខ្ញុំបានបញ្ជាក់អំពីរឿងទាំងនេះដល់អ្នករាល់គ្នាម្តងហើយម្តងទៀត ហើយខ្ញុំបានប្រាប់អំពីរឿងទាំងនោះដល់អ្នករាល់គ្នាជាច្រើនលើកច្រើនសារមកហើយ។ ហេតុអ្វីបានអ្នកសឹងតែទាំងអស់គ្នានេះនៅតែមិនជឿ? ហេតុអ្វីបានជាអ្នកនៅតែលាក់ទុកក្តីសង្ស័យក្នុងចិត្តអ្នកទៀត? ហេតុអ្វីបានជាអ្នកតោងជាប់ជីវិតដែលមានតម្លៃទៅនឹងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក? តើពួកវាអាចសង្គ្រោះអ្នករាល់គ្នាបានដែរឬទេ? ខ្ញុំធ្វើអ្វីដែលខ្ញុំមានបន្ទូល។ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាច្រើនដងហើយ៖ ចូរចាត់ទុកថា ព្រះបន្ទូលរបស់ខ្ញុំជាពាក្យពិត ហើយមិនត្រូវមានក្តីសង្ស័យឡើយ។ តើអ្នករាល់គ្នាបានប្រកាន់យកព្រះបន្ទូលរបស់ខ្ញុំដោយយកចិត្តទុកដាក់ដែរឬទេ? អ្នកមិនអាចធ្វើអ្វីបានដោយខ្លួនអ្នកឡើយ ហើយអ្នកនៅតែមិនអាចជឿលើអ្វីដែលខ្ញុំធ្វើទៀត។ តើអាចនិយាយថាម៉េចទៅ ចំពោះមនុស្សបែបនេះ? និយាយឱ្យចំទៅ វាដូចជាខ្ញុំមិនដែលបង្កើតអ្នករាល់គ្នាមកអ៊ីចឹង។ ក្នុងន័យម៉្យាងទៀត អ្នកមិនមានលក្ខណៈគ្រប់គ្រាន់ឡើយ ក្នុងការក្លាយជាអ្នកស៊ីឈ្នួលឱ្យខ្ញុំ។ អ្នករាល់គ្នាត្រូវតែជឿលើព្រះបន្ទូលរបស់ខ្ញុំ! គ្រប់គ្នាត្រូវឆ្លងផុតការសាកល្បងនេះ ខ្ញុំនឹងមិនឱ្យអ្នកណាម្នាក់រអិលដួលនោះទេ។ ពិតមែនហើយ ការលើកលែងគឺសម្រាប់អស់អ្នកដែលជឿ។ មនុស្សដែលជឿលើព្រះបន្ទូលរបស់ខ្ញុំនឹងទទួលបានព្រះពររបស់ខ្ញុំជាក់ជាមិនខាន ដែលនឹងត្រូវបានប្រទានឱ្យអ្នក ហើយបំពេញឱ្យអ្នកទៅតាមអ្វីដែលអ្នកជឿ។ ពួកកូនប្រុសច្បងរបស់ខ្ញុំអើយ! នៅវេលានេះ ខ្ញុំកំពុងចាប់ផ្តើមប្រទានព្រះពររបស់ខ្ញុំដល់អ្នករាល់គ្នាហើយ។ បន្តិចម្តងៗ អ្នករាល់គ្នានឹងចាប់ផ្តើមបោះបង់ចំណងនៃសាច់ឈាមដែលគួរឱ្យស្អប់ខ្ពើមដូចជា៖ អាពាហ៍ពិពាហ៍ គ្រួសារ ការហូបចុក ការស្លៀកពាក់ ដំណេក និងគ្រោះមហន្តរាយធម្មជាតិទាំងអស់ (ខ្យល់ ព្រះអាទិត្យ ភ្លៀង ព្យុះទឹកកក ទុក្ខវេទនានៃការធ្លាក់ព្រិល និងអ្វីទាំងអស់ផ្សេងទៀតដែលអ្នករាល់គ្នាស្អប់)។ អ្នករាល់គ្នានឹងធ្វើដំណើរឆ្លងកាត់មហាសមុទ្រ ឆ្លងកាត់ទ្វីប និងតាមអាកាសដោយមិនមានប៉ះពាល់ដោយការកម្រិតព្រំដែនលំហ ពេលវេលា ឬភូមិសាស្ត្រឡើយ ចូររីករាយជាមួយខ្លួនអ្នកយ៉ាងពេញចិត្ត ក្នុងការទទួលយកសេចក្តីស្រឡាញ់របស់ខ្ញុំ ហើយទទួលយកអ្វីគ្រប់យ៉ាងក្រោមការថែទាំយ៉ាងថ្នាក់ថ្នមពីខ្ញុំ។

តើនរណាដែលមិនមានមោទនភាពចំពោះពួកកូនប្រុសច្បងដែលខ្ញុំបានធ្វើឱ្យពេញខ្នាត? តើនរណាដែលនឹងមិនលើកសសើរឈ្មោះរបស់ខ្ញុំដើម្បីប្រយោជន៍របស់ពួកគេ? ហេតុអ្វីបានជាពេលនេះខ្ញុំចង់បើកសម្ដែងអាថ៌កំបាំងជាច្រើនម៉្លេះដល់អ្នករាល់គ្នា? ហេតុអ្វីបានជានៅពេលនេះ ហើយម្ដេចក៏បានជាមិនបើកសម្ដែងកាលពីមុន? អ្វីដែលនៅក្នុងខ្លួនអ្នកក៏ជាអាថ៌កំបាំងដែរ តើអ្នកដឹងអំពីរឿងនេះទេ? ហេតុអ្វីបានជាខ្ញុំមិនបានលើកឡើងកាលពីមុនថា ប្រទេសចិនគឺជាប្រទេសដែលខ្ញុំបានដាក់បណ្តាសា? ហើយហេតុអ្វីបានជាខ្ញុំមិនឱ្យពួកដែលធ្វើការថ្វាយដល់ខ្ញុំដឹង? នៅថ្ងៃនេះ ខ្ញុំក៏នឹងប្រាប់អ្នករាល់គ្នាអំពីរឿងនេះដែរ៖ នៅថ្ងៃនេះ តាមគំនិតរបស់ខ្ញុំ អ្វីគ្រប់យ៉ាងត្រូវបានសម្រេចហើយ ហើយខ្ញុំនិយាយរឿងនេះទៅកាន់ពួកកូនប្រុសច្បងរបស់ខ្ញុំ។ (ដ្បិតថ្ងៃនេះ ពួកកូនប្រុសច្បងរបស់ខ្ញុំបានមកសោយរាជ្យជាមួយខ្ញុំហើយ ហើយមិនត្រឹមតែលេចចេញជារូបរាងប៉ុណ្ណោះទេ ប៉ុន្តែពិតជាកំពុងសោយរាជ្យរួមគ្នាជាមួយខ្ញុំមែន។ ក្នុងពេលបច្ចុប្បន្ននេះ អ្នកដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងចិត្ត ប្រាកដជាបានសោយរាជ្យជាមួយខ្ញុំ ហើយវាត្រូវបានបើកសម្ដែងនៅពេលនេះ មិនមែនម្សិលមិញ ហើយមិនមែនថ្ងៃស្អែកឡើយ។) ថ្ងៃនេះ ខ្ញុំកំពុងនាំយកពន្លឺអំពីអាថ៌កំបាំងទាំងអស់របស់ខ្ញុំអំពីភាពជាមនុស្សសាមញ្ញ ដោយសារតែមនុស្សទាំងនោះដែលខ្ញុំចង់បើកសម្ដែងឱ្យឃើញ ត្រូវបានបើកសម្ដែងឱ្យឃើញហើយ ហើយនេះគឺជាប្រាជ្ញារបស់ខ្ញុំ។ កិច្ចការរបស់ខ្ញុំមានការរីកចម្រើនមកដល់ដំណាក់កាលនេះ៖ នៅពេលនេះ ខ្ញុំត្រូវតែអនុវត្តផែនការនៃបញ្ញត្តិរដ្ឋបាល ដែលខ្ញុំបានសម្រេចជាពិសេសសម្រាប់អំឡុងពេលនេះ។ បែបនោះ ខ្ញុំកំពុងធ្វើការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវទៅលើពួកកូនប្រុសច្បង ពួកកូនប្រុស មនុស្ស និងអ្នកស៊ីឈ្នួលទាំងអស់ ដោយសារតែខ្ញុំមានសិទ្ធិអំណាច ហើយខ្ញុំនឹងដាក់នូវការជំនុំជម្រះ ហើយខ្ញុំនឹងគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត។ តើនរណាដែលហ៊ានរឹងរូសមិនធ្វើការបម្រើខ្ញុំដោយស្ដាប់បង្គាប់? តើនរណាដែលហ៊ានរអ៊ូរទាំដាក់ខ្ញុំ? តើនរណាដែលហ៊ាននិយាយថា ខ្ញុំមិនមែនជាព្រះជាម្ចាស់នៃសេចក្តីសុចរិត? ខ្ញុំដឹងហើយ និស្ស័យជាអារក្សរបស់អ្នករាល់គ្នាត្រូវបានបង្ហាញឱ្យឃើញនៅចំពោះមុខខ្ញុំតាំងពីយូរមកហើយ៖ អ្នករាល់គ្នាមានអារម្មណ៍ច្រណែន និងស្អប់នរណាម្នាក់ដែលខ្ញុំធ្វើល្អជាមួយ។ នេះគឺជាធម្មជាតិរបស់សាតាំងយ៉ាងប្រាកដ! ខ្ញុំធ្វើល្អដាក់ពួកកូនប្រុសរបស់ខ្ញុំ តើអ្នកនឹងហ៊ានអះអាងថា ខ្ញុំមិនមានសេចក្តីសុចរិតដែរឬទេ? ខ្ញុំអាចបណ្តេញអ្នកចេញពីនេះបានទាំងស្រុង ប៉ុន្តែដោយសំណាងល្អសម្រាប់អ្នក ដែលអ្នកកំពុងធ្វើការថ្វាយដល់ខ្ញុំ ហើយឥឡូវនេះ គឺមិនទាន់ដល់ពេលទេ បើមិនដូច្នោះទេ ខ្ញុំនឹងបណ្តេញអ្នកចេញភ្លាម!

ពួកដែលមាននិស្ស័យដូចសាតាំងអើយ! ចូរឈប់មានភាពឃោរឃៅទៀតទៅ! ចូរឈប់និយាយទៀតទៅ! ចូរឈប់ប្រព្រឹត្តទៀតទៅ! កិច្ចការរបស់ខ្ញុំបានចាប់ផ្ដើមអនុវត្តចំពោះពួកកូនប្រុស និងរាស្ដ្ររើសតាំងរបស់ខ្ញុំហើយ ហើយវាបានរីកសុសសាយទៅដល់គ្រប់ជាតិសាសន៍ទាំងអស់ និកាយទាំងអស់ សាសនាទាំងអស់ និងមនុស្សគ្រប់វណ្ណៈទាំងអស់ក្រៅពីប្រទេសចិន។ ហេតុអ្វីបានជាអស់អ្នកដែលធ្វើការថ្វាយដល់ខ្ញុំតែងតែត្រូវបានរារាំងខាងវិញ្ញាណ? ហេតុអ្វីបានជាពួកគេមិនដែលយល់ច្បាស់ពីបញ្ហាខាងវិញ្ញាណ? ហេតុអ្វីបានជាព្រះវិញ្ញាណរបស់ខ្ញុំមិនដែលមានប្រសិទ្ធភាពចំពោះមនុស្សទាំងនេះ? និយាយរួម ខ្ញុំមិនអាចចំណាយកិច្ចខំប្រឹងប្រែងខ្លាំងពេកទៅលើអស់អ្នកដែលខ្ញុំមិនបានកំណត់ទុកជាមុន ឬមិនបានជ្រើសរើសនោះឡើយ។ ទុក្ខវេទនាទាំងអស់របស់ខ្ញុំកាលពីមុន ហើយការថែទាំនិងការខិតខំប្រឹងប្រែងដ៏ផ្ចិតផ្ចង់ទាំងអស់របស់ខ្ញុំ គឺសម្រាប់តែជាប្រយោជន៍ដល់ពួកកូនប្រុសច្បង និងពួកកូនប្រុសមួយផ្នែកតូច ព្រមទាំងរាស្ដ្ររបស់ខ្ញុំប៉ុណ្ណោះ។ លើសពីនេះ ខ្ញុំបានធ្វើរឿងទាំងនេះ ដើម្បីឱ្យកិច្ចការរបស់ខ្ញុំនៅពេលអនាគតអាចបញ្ចប់បានដោយមិនមានឧបសគ្គ និងដើម្បីឱ្យព្រះហឫទ័យរបស់ខ្ញុំគ្មានការបង្អាក់។ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលប្រកបដោយព្រះប្រាជ្ញាញាណ ទើបខ្ញុំបានបង្កើតការរៀបចំសមរម្យសម្រាប់គ្រប់ដំណាក់កាល។ ខ្ញុំមិនខំប្រឹងរក្សាទុកមនុស្សណាមួយឡើយ (នេះគឺសំដៅទៅលើអស់អ្នកដែលខ្ញុំមិនបានជ្រើសរើស ឬមិនកំណត់ទុកជាមុន) ឬក៏ខ្ញុំមិនកម្ចាត់មនុស្សណាមួយឡើយ (នេះគឺសំដៅទៅលើអស់អ្នកដែលត្រូវបានជ្រើស និងត្រូវបានកំណត់ទុកជាមុន)៖ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ដែលគ្មាននរណាម្នាក់អាចផ្លាស់ប្តូរបានឡើយ! ខ្ញុំគ្មានក្តីមេត្តាចំពោះពួកដែលខ្ញុំស្អប់ឡើយ ហើយខ្ញុំយកចិត្តទុកដាក់ និងការពារចំពោះអស់អ្នកដែលខ្ញុំស្រឡាញ់ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំធ្វើអ្វីដែលខ្ញុំមានបន្ទូល (គឺអស់អ្នកដែលខ្ញុំជ្រើសរើស ត្រូវបានជ្រើសរើស ហើយអស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុន ត្រូវបានកំណត់ទុកជាមុន ព្រោះទាំងនេះជាកិច្ចការរបស់ខ្ញុំដែលខ្ញុំបានរៀបចំ ចាប់តាំងពីមុនការបង្កើតមកម្ល៉េះ)។

តើនរណាអាចផ្លាស់ប្តូរព្រះហឫទ័យរបស់ខ្ញុំបាន? គ្មានអ្វីក្រៅពីការប្រព្រឹត្តទៅតាមផែនការដែលខ្ញុំធ្វើតាមព្រះហឫទ័យខ្ញុំចង់ធ្វើនោះឡើយ តើនរណាហ៊ានប្រព្រឹត្តដោយប្រញាប់ប្រញាល់ ហើយមិនស្តាប់តាមបញ្ជារបស់ខ្ញុំ? ទាំងនេះគឺបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ តើនរណាហ៊ានលុបបញ្ញត្តិសូម្បីមួយក្នុងចំណោមបញ្ញត្តិទាំងនោះចេញពីខ្ញុំបាន? បញ្ញត្តិទាំងអស់ត្រូវតែស្ថិតតាមការបញ្ជារបស់ខ្ញុំ។ មនុស្សខ្លះនិយាយថា មនុស្សម្នាក់រងទុក្ខវេទនាយ៉ាងខ្លាំង ហើយមានភាពស្មោះត្រង់ ហើយចេះគិតដល់ព្រះហឫទ័យរបស់ខ្ញុំយ៉ាងបរិសុទ្ធ។ ហេតុអ្វីបានជាខ្ញុំមិនជ្រើសរើសគេ? នេះក៏ដោយសារតែបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំដែរ។ ប្រសិនបើខ្ញុំមានបន្ទូលថា នរណាម្នាក់មានភាពស៊ីគ្នាជាមួយនឹងបំណងរបស់ខ្ញុំ មានន័យថា មនុស្សនោះមានភាពស៊ីគ្នាជាមួយនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយជាមនុស្សដែលខ្ញុំស្រឡាញ់ តែប្រសិនបើខ្ញុំមានបន្ទូលថា នរណាម្នាក់គឺជាកូនរបស់សាតាំង មានន័យថាអ្នកនោះជាមនុស្សដែលខ្ញុំស្អប់។ មិនត្រូវយកចិត្តនរណាឡើយ! តើអ្នកពិតជាអាចមើលធ្លុះបុគ្គលនោះបានដែរឬទេ? រឿងទាំងនេះសុទ្ធតែខ្ញុំជាអ្នកសម្រេច។ កូននឹងនៅតែជាកូន ហើយសាតាំងនឹងនៅតែជាសាតាំង ឬអាចនិយាយម៉្យាងទៀតបានថា និស្ស័យរបស់មនុស្សមិនផ្លាស់ប្តូរឡើយ។ លុះត្រាតែខ្ញុំធ្វើឱ្យពួកគេផ្លាស់ប្តូរ បើមិនដូច្នេះទេ ពួកគេទាំងអស់នឹងធ្វើតាមសភាពផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនអាចផ្លាស់ប្តូរបានឡើយ។

ខ្ញុំបើកសម្ដែងពីអាថ៌កំបាំងរបស់ខ្ញុំដល់អ្នករាល់គ្នា នៅពេលកិច្ចការរបស់ខ្ញុំមានការរីកចម្រើន។ តើអ្នករាល់គ្នាពិតជាដឹងថាដំណាក់កាលណាដែលជាកិច្ចការដែលមានការរីកចម្រើនរបស់ខ្ញុំដែរឬទេ? តើអ្នកពិតជាដើរតាមការដឹកនាំនៃព្រះវិញ្ញាណរបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលខ្ញុំធ្វើ និងនិយាយអ្វីដែលខ្ញុំមានបន្ទូលដែរឬទេ? ហេតុអ្វីបានជាខ្ញុំលើកឡើងថា ប្រទេសចិនគឺប្រទេសដែលខ្ញុំបានដាក់បណ្តាសា? ជាដំបូង ខ្ញុំបានបង្កើតប្រជាជនចិននាពេលបច្ចុប្បន្ននេះមក តាមរូបអង្គរបស់ខ្ញុំ។ ពួកគេមិនមានវិញ្ញាណទេ កាលដើមឡើយ ពួកគេត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ដោយហេតុផលនេះ ខ្ញុំមានសេចក្តីក្រេវក្រោធចំពោះពួកមនុស្សទាំងនេះ ហើយខ្ញុំបានដាក់បណ្តាសាពួកគេ។ ខ្ញុំស្អប់ពួកមនុស្សទាំងនេះខ្លាំងណាស់ ហើយខ្ញុំក៏ពិរោធនៅពេលលើកឡើងអំពីពួកគេ ពីព្រោះតែពួកគេគឺជាកូនរបស់នាគដ៏ធំមានសម្បុរក្រហម។ ការនេះបង្កើតបានជាការរំឭកកឡើងវិញពីសម័យកាលដែលប្រទេសនៅជុំវិញពិភពលោកបានកាន់កាប់ទឹកដីប្រទេសចិន។ មកទល់សព្វថ្ងៃនេះ វានៅតែដដែល ដោយសារតែបណ្តាសារបស់ខ្ញុំ ការជំនុំជម្រះដែលមានអនុភាពខ្លាំងបំផុតរបស់ខ្ញុំប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម។ ជាចុងក្រោយ ខ្ញុំបានបង្កើតមនុស្សមួយប្រភេទទៀតក្នុងចំណោមអ្នកដែលខ្ញុំបានកំណត់ទុកជាមុនថាជាពួកកូនប្រុសច្បងរបស់ខ្ញុំ ជាពួកកូនប្រុសរបស់ខ្ញុំ ជារាស្ដ្ររបស់ខ្ញុំ និងអ្នកដែលធ្វើការថ្វាយដល់ខ្ញុំ។ ដូច្នោះ អ្វីទាំងអស់ដែលខ្ញុំធ្វើនៅថ្ងៃនេះសុទ្ធតែខ្ញុំបានរៀបចំអស់រយៈពេលជាយូរណាស់មកហើយ។ ហេតុអ្វីបានពួកមានអំណាចនៅប្រទេសចិនទាំងនោះធ្វើទុក្ខបុកម្នេញ និងគាបសង្កត់អ្នករាល់គ្នាម្តងហើយម្តងទៀត? នោះគឺដោយសារតែនាគដ៏ធំមានសម្បុរក្រហមមិនសប្បាយចិត្តនឹងបណ្តាសារបស់ខ្ញុំ ហើយប្រឆាំងតទល់នឹងខ្ញុំ។ ប៉ុន្តែ វាច្បាស់ណាស់ថា នៅក្រោមការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែង ខ្ញុំនឹងធ្វើឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំពេញខ្នាត ដើម្បីឱ្យវាអាចផ្តល់នូវការប្រឆាំងតបវិញយ៉ាងខ្លាំងទៅនឹងនាគដ៏ធំមានសម្បុរក្រហម និងកូនៗរបស់វា។ ខ្ញុំនឹងសម្អាតពួកវាចេញនៅពេលក្រោយ។ ឥឡូវនេះ បន្ទាប់ពីស្តាប់ព្រះបន្ទូលរបស់ខ្ញុំហើយ តើអ្នករាល់គ្នាពិតជាយល់អំពីសារៈសំខាន់នៃការអនុញ្ញាតរបស់ខ្ញុំដែលឱ្យអ្នករាល់គ្នាសោយរាជ្យជាមួយខ្ញុំដែរឬទេ? នៅពេលដែលខ្ញុំនិយាយថា នាគដ៏ធំមានសម្បុរក្រហមត្រូវបានគ្រវែងចោលយ៉ាងខ្លាំងរហូតដល់ស្លាប់ នោះគឺជាពេលដែលពួកកូនប្រុសច្បងរបស់ខ្ញុំសោយរាជ្យជាមួយខ្ញុំហើយ។ ការធ្វើទុក្ខបុកម្នេញរបស់នាគដ៏ធំមានសម្បុរក្រហមមកលើពួកកូនប្រុសច្បងផ្តល់ផលឱ្យខ្ញុំយ៉ាងក្រៃលែង ហើយនៅពេលដែលពួកកូនប្រុសរបស់ខ្ញុំធំដឹងក្តី និងអាចគ្រប់គ្រងកិច្ចការក្នុងដំណាក់របស់ខ្ញុំបាន អ្នកបម្រើដែលចង្រៃទាំងនោះ (អ្នកស៊ីឈ្នួល) នឹងត្រូវបានបណ្តេញចោល។ ដោយសារតែពួកកូនប្រុសច្បងរបស់ខ្ញុំនឹងត្រូវបានសោយរាជ្យជាមួយខ្ញុំ ហើយនឹងបានបំពេញបំណងរបស់ខ្ញុំ ខ្ញុំនឹងរុញច្រានអ្នកស៊ីឈ្នួលទាំងនោះធ្លាក់ចូលទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រម្ដងមួយៗ៖ ទោះជាចំណាយអស់ធនធានប៉ុន្មានក៏ដោយ ក៏ពួកវាត្រូវតែទៅដែរ! ខ្ញុំដឹងយ៉ាងច្បាស់ថា អស់អ្នកដែលមាននិស្ស័យដូចសាតាំងក៏ចង់រីករាយនឹងព្រះពររបស់ខ្ញុំដែរ ហើយមិនចង់ត្រឡប់ទៅរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ដែលគ្រប់គ្នាត្រូវតែគោរព ហើយប្រតិបត្តិតាម ពោលគឺគ្មាននរណាម្នាក់នឹងទទួលបានការលើកលែងឡើយ។ នៅពេលក្រោយ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាអំពីបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំជាបន្តបន្ទាប់ ដើម្បីរក្សាអ្នករាល់គ្នាពីការបំពានបញ្ញត្តិទាំងនោះ។

ខាង​ដើម៖ ជំពូកទី ៨៦

បន្ទាប់៖ ជំពូកទី ៨៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ