ច្រកចូលទៅកាន់ជិវិត VI

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៥៦

មានតែតាមរយៈការស្វែងរកសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចសម្រេចនូវការផ្លាស់ប្ដូរនិស្ស័យបាន៖ មនុស្សត្រូវតែក្ដាប់ឱ្យបានច្បាស់ និងយល់ពីចំណុចនេះឱ្យគ្រប់ជ្រុងជ្រោយ។ ប្រសិនបើអ្នកមិនមានការយល់ដឹងគ្រប់គ្រាន់អំពីសេចក្ដីពិតទេ នោះអ្នកនឹងងាយបង្កកំហុស និងវង្វេងផ្លូវណាស់។ ប្រសិនបើអ្នកចង់លូតលាស់នៅក្នុងជីវិត នោះអ្នកត្រូវតែស្វែងរកសេចក្ដីពិតនៅក្នុងអ្វីៗគ្រប់យ៉ាង។ មិនថាអ្វីដែលអ្នកកំពុងធ្វើនោះទេ អ្នកគួរតែស្វែងរកឱ្យឃើញនូវវិធីប្រព្រឹត្ត ដើម្បីឱ្យស្របទៅនឹងសេចក្ដីពិត ហើយរកឱ្យឃើញនូវអ្វីដែលខូចខាតនៅក្នុងអ្នក ដែលរំលោភបំពានលើសេចក្ដីពិត។ អ្នកត្រូវតែមានការយល់ដឹងច្បាស់លាស់អំពីរឿងទាំងនេះ។ មិនថាអ្វីដែលអ្នកកំពុងធ្វើនោះទេ អ្នកគួរតែពិចារណាថា តើវាស្របនឹងសេចក្តីពិតដែរឬអត់ ហើយថាតើវាមានតម្លៃ និងអត្ថន័យដែរឬអត់។ អ្នកអាចធ្វើអ្វីៗដែលស្របជាមួយសេចក្តីពិត ប៉ុន្តែអ្នកមិនអាចធ្វើអ្វីដែលមិនស្របនឹងសេចក្តីពិតបានឡើយ។ ពាក់ព័ន្ធនឹងអ្វីៗដែលអ្នកគួរ ឬមិនគួរធ្វើ ប្រសិនបើអ្នកអាចបោះបង់ពួកវាបាន នោះអ្នកគួរតែបោះបង់ពួកវា។ បើមិនដូច្នោះទេ ប្រសិនបើអ្នកធ្វើរឿងទាំងនេះអស់មួយរយៈ ហើយក្រោយមកអ្នករកឃើញថា អ្នកគួរតែបោះបង់ពួកវា នោះចូរអ្នកប្ដូរចិត្ត ហើយបោះបង់ពួកវាឱ្យបានឆាប់។ នេះគឺជាគោលការណ៍ដែលអ្នកគួរតែប្រព្រឹត្តតាម នៅក្នុងគ្រប់អ្វីៗដែលអ្នកធ្វើ។ មនុស្សមួយចំនួនលើកឡើងអំពីសំណួរនេះ៖ ហេតុអ្វីបានជាការស្វែងរកសេចក្ដីពិត និងការយកវាទៅអនុវត្តលំបាកខ្លាំងម៉្លេះ ហាក់ដូចជាអ្នកកំពុងចែវទូកបញ្ច្រាសចរន្តទឹក ហើយនឹងត្រូវបក់ផាត់ត្រឡប់ក្រោយ ប្រសិនបើអ្នកឈប់ចែវទៅមុខ? ប៉ុន្តែហេតុអ្វីវាពិតជាងាយស្រួលជាងក្នុងការធ្វើរឿងអាក្រក់ ឬរឿងដែលគ្មានន័យវាយងាយស្រួលជាងខ្លាំងម្ល៉េះ គឺងាយស្រួលដូចចែវទូកបណ្ដោយទឹកអ៊ីចឹង? ហេតុអ្វីបានជាវាបែបនោះ? ដោយសារតែធម្មជាតិរបស់មនុស្ស គឺក្បត់ព្រះជាម្ចាស់។ ធម្មជាតិរបស់សាតាំងបានដើរតួនាទីយ៉ាងលើសលុបនៅក្នុងមនុស្ស ហើយនេះគឺជាកម្លាំងទាស់ប្រឆាំងមួយ។ ពិតណាស់ មនុស្សដែលមានធម្មជាតិដែលក្បត់ព្រះជាម្ចាស់ គឺអាចនឹងធ្វើអ្វីៗដែលក្បត់ទ្រង់ ហើយជាធម្មជាតិ គឺពួកគេពិបាកនឹងធ្វើសកម្មភាពវិជ្ជមានណាស់។ ការណ៍នេះត្រូវបានសម្រេចិត្តទាំងស្រុងដោយធម្មជាតិ និងសារជាតិរបស់មនុស្ស។ នៅពេលដែលអ្នកពិតជាយល់សេចក្ដីពិត ហើយចាប់ផ្ដើមស្រឡាញ់វាចេញពីក្នុងខ្លួនរបស់អ្នក នោះអ្នកនឹងមានភាពងាយស្រួលក្នុងការធ្វើអ្វីៗស្របតាមសេចក្ដីពិត។ អ្នកនឹងបំពេញភារកិច្ចរបស់អ្នក និងអនុវត្តសេចក្តីពិតបានធម្មតា ថែមទាំងធ្វើដោយមិនបាច់ប្រឹង និងធ្វើដោយអំណរទៀតផង ហើយអ្នកមានអារម្មណ៍ថា ការធ្វើអ្វីមួយអវិជ្ជាមាន នឹងតម្រូវឱ្យមានការខិតខំប្រឹងប្រែងដ៏ធំធេង។ នេះគឺដោយសារតែសេចក្ដីពិត បានដើរតួនាទីយ៉ាងលើសលុបនៅក្នុងចិត្តរបស់អ្នក។ ប្រសិនបើអ្នកពិតជាយល់ពីសេចក្ដីពិតអំពីជីវិតមនុស្សមែន នោះអ្នកនឹងមានផ្លូវដើរពាក់ព័ន្ធនឹងប្រភេទមនុស្សដែលអ្នកត្រូវធ្វើខ្លួនតាម របៀបធ្វើជាមនុស្សគ្មានល្បិចកិច្ចកលនិងទៀងត្រង់ របៀបធ្វើជាមនុស្សស្មោះត្រង់ ក៏ដូចជាមនុស្សដែលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងបម្រើទ្រង់ផងដែរ។ ហើយនៅពេលដែលអ្នកយល់ពីសេចក្ដីពិតទាំងនេះ នោះអ្នកនឹងមិនអាចប្រព្រឹត្តអាក្រក់ទាស់នឹងទ្រង់ម្ដងទៀតបានឡើយ ហើយអ្នកក៏នឹងលែងដើរតួជាអ្នកដឹកនាំក្លែងក្លាយ ជាអ្នកធ្វើការក្លែងក្លាយ ឬជាពួកទទឹងនឹងព្រះគ្រីស្ទទៀតដែរ។ ទោះបីជាសាតាំងបោកបញ្ឆោតអ្នក ឬនរណាម្នាក់បង្ខំឱ្យអ្នកធ្វើអាក្រក់ ក៏អ្នកនឹងមិនធ្វើវាដែរ។ មិនថានរណាព្យាយាមបង្ខំអ្នកនោះទេ ក៏អ្នកនឹងនៅតែមិនប្រព្រឹត្តតាមវិធីនោះដែរ។ ប្រសិនបើមនុស្សទទួលបានសេចក្ដីពិត ហើយសេចក្ដីពិតក្លាយជាជីវិតរបស់ពួកគេ នោះពួកគេនឹងអាចស្អប់សេចក្ដីអាក្រក់ ហើយមានអារម្មណ៍ស្អប់ខ្ពើមចំពោះអ្វីៗដែលអវិជ្ជមានចេញពីក្នុងខ្លួនពួកគេតែម្ដង។ ពួកគេមិនងាយនឹងប្រព្រឹត្តអាក្រក់ឡើយ ដោយសារតែនិស្ស័យជីវិតរបស់ពួកគេបានផ្លាស់ប្ដូររួចហើយ ហើយពួកគេក៏ត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ដែរ។

នៅក្នុងដួងចិត្តរបស់អ្នក ប្រសិនបើអ្នកយល់ពីសេចក្តីពិតយ៉ាងពិតប្រាកដមែន នោះអ្នកនឹងដឹងពីរបៀបអនុវត្តសេចក្តីពិត និងស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយនឹងចាប់ផ្ដើមដើរលើមាគ៌ានៃការស្វែងរកសេចក្តីពិតដោយឯកឯងមិនខាន។ ប្រសិនបើមាគ៌ាដែលអ្នកដើរ ជាមាគ៌ាត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនឹងមិនចាកចោលអ្នកទេ ដែលក្នុងករណីនេះ អ្នកនឹងមានឱកាសក្បត់ព្រះជាម្ចាស់កាន់តែតិចទៅៗ។ បើគ្មានសេចក្ដីពិត វាងាយនឹងប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកនឹងធ្វើវា ទោះបីជាអ្នកមិនចង់ក៏ដោយ។ ឧទាហរណ៍ ប្រសិនបើអ្នកមាននិស្ស័យក្រអឺតក្រទម និងបោកបញ្ឆោត នោះវានឹងគ្មានប្រយោជន៍ឡើយក្នុងការប្រាប់ថា កុំប្រឆាំងនឹងព្រះជាម្ចាស់ អ្នកមិនអាចជួយខ្លួនឯងបានទេ ដ្បិតវាលើសពីការត្រួតត្រារបស់អ្នក។ អ្នកនឹងគ្មានចេតនាចង់ធ្វើវាទេ។ អ្នកនឹងធ្វើវាក្រោមការត្រួតត្រានៃធម្មជាតិក្រអឺតក្រទម និងបោកបញ្ឆោតរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយអ្នកនឹងមើលឃើញទ្រង់ថាគ្មានតម្លៃ។ ធម្មជាតិទាំងនេះនឹងនាំឱ្យអ្នកលើកតម្កើងខ្លួនឯង តែងតែចង់សម្ញែងខ្លួនជានិច្ច។ ធម្មជាតិទាំងនេះនឹងធ្វើឱ្យអ្នកប្រមាថអ្នកដទៃ ដោយគ្មានទុកនរណាម្នាក់នៅក្នុងចិត្តអ្នកឡើយ ក្រៅពីខ្លួនឯង។ ធម្មជាតិទាំងនោះនឹងលួចចិត្តអ្នក ដែលធ្វើឱ្យអ្នកគ្មានព្រះជាម្ចាស់ក្នុងចិត្ត ហើយចុងក្រោយ នាំអ្នកឱ្យអង្គុយនៅកន្លែងរបស់ព្រះជាម្ចាស់ និងទាមទារឱ្យមនុស្សចុះចូលនឹងអ្នក ហើយធ្វើឱ្យអ្នកចាត់ទុកគំនិត យោបល់ និងសញ្ញាណផ្ទាល់របស់អ្នកជាសេចក្តីពិត។ មនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ ហើយបានធ្វើការអាក្រក់យ៉ាងច្រើន! ដើម្បីដោះស្រាយបញ្ហានៃការប្រព្រឹត្តអាក្រក់របស់ពួកគេ ដំបូងឡើយ ពួកគេត្រូវតែដោះស្រាយធម្មជាតិរបស់ពួកគេជាមុនសិន។ បើគ្មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ពួកគេទេ នោះវានឹងមិនអាចនាំយកដំណោះស្រាយគ្រឹះសម្រាប់បញ្ហានេះបានទេ។ នៅពេលដែលអ្នកមានការយល់ដឹងអំពីព្រះជាម្ចាស់ខ្លះៗ នៅពេលដែលអ្នកអាចមើលឃើញសេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់អ្នក ហើយភាពគួរឱ្យស្អប់ខ្ពើម និងភាពអាក្រក់នៃភាពបោកបញ្ឆោត និងភាពក្រអឺតក្រទម នោះអ្នកនឹងមានអារម្មណ៍ស្អប់ ឈឺចាប់ និងពិបាកចិត្ត។ អ្នកនឹងអាចធ្វើអ្វីមួយដោយមនសិការ ដើម្បីធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ ហើយតាមរយៈការធ្វើបែបនេះ អ្នកនឹងមានអារម្មណ៍ស្រាកស្រាន្ត។ អ្នកនឹងអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ លើកតម្កើងព្រះជាម្ចាស់ ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដោយមនសិការ នោះនៅក្នុងចិត្តរបស់អ្នកនឹងមានអារម្មណ៍សប្បាយរីករាយ។ អ្នកនឹងមិនបើកបង្ហាញខ្លួនឯងដោយចេតនា បើកបង្ហាញភាពអាក្រក់ផ្ទាល់ខ្លួនរបស់អ្នក ហើយតាមរយៈការធ្វើដូច្នេះ អ្នកនឹងមានអារម្មណ៍ល្អនៅខាងក្នុង ហើយមានអារម្មណ៍ថា ចិត្តរបស់អ្នកស្ថិតក្នុងសភាពរីកចម្រើន។ ជំហានដំបូងក្នុងស្វែងររកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នក គឺត្រូវព្យាយាមយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងសេចក្ដីពិតជាមុនសិន។ មានតែតាមរយៈការយល់ដឹងពីសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកអាចទទួលបានសុភនិច្ឆ័យ។ មានតែតាមរយៈសុភនិច្ឆ័យប៉ុណ្ណោះ ទើបអ្នកអាចយល់ដឹងពីអ្វីៗយ៉ាងល្អិតល្អន់។ មានតែតាមរយៈការយល់ដឹងពីអ្វីៗយ៉ាងល្អិតល្អន់ប៉ុណ្ណោះ ទើបអ្នកអាចស្គាល់ខ្លួនឯងពិតប្រាកដ មានតែតាមរយៈការស្គាល់ខ្លួនឯងពិតប្រាកដទេ ទើបអ្នកអាចបោះបង់ចោលសាច់ឈាម ហើយអនុវត្តសេចក្តីពិត ដោយដឹកនាំអ្នកឱ្យស្តាប់បង្គាប់ព្រះជាម្ចាស់បន្តិចម្តងៗ។ ហើយអ្នកនឹងស្ថិតនៅលើផ្លូវត្រឹមត្រូវជាមួយនឹងជំនឿរបស់អ្នកលើព្រះជាម្ចាស់ មួយជំហានម្ដងៗ។ ការណ៍នេះទាក់ទងទៅនឹងថាតើ មនុស្សតាំងចិត្តយ៉ាងដូចម្ដេច នៅពេលដែលពួកគេស្វែងរកសេចក្ដីពិត។ ប្រសិនបើនរណាម្នាក់ពិតជាតាំងចិត្តមែន នោះបន្ទាប់ពីរយៈពេល ៦ខែ ឬមួយឆ្នាំ ពួកគេនឹងចាប់ផ្ដើមនៅលើផ្លូវដ៏ត្រឹមត្រូវមិនខាន។ ក្នុងរយៈពេលបី ឬប្រាំឆ្នាំ នោះពួកគេនឹងឃើញលទ្ធផល ហើយនឹងមានអារម្មណ៍ពួកគេបានរីកចម្រើនក្នុងជីវិត។ ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនស្វែងរកសេចក្ដីពិតទេ ហើយមិនដែរផ្តោតចិត្តលើការអនុវត្តសេចក្តីពិត នោះពួកគេអាចជឿដប់ ឬម្ភៃឆ្នាំ ដោយគ្មានបទពិសោធការផ្លាស់ប្ដូរណាមួយទេ។ ហើយនៅទីបញ្ចប់ ពួកគេនឹងគិតថា នេះច្បាស់ជាអ្វីដែលជាអត្ថន័យនៃការជឿព្រះជាម្ចាស់ហើយ។ ពួកគេនឹងគិតថា វាដូចគ្នាច្រើនដែរទៅនឹងវិធីដែលពួកគេបានរស់នៅក្នុងពិភពលោកកាលពីមុន ហើយអ្នកគិតថា ការមានជីវិតគឺគ្មានន័យឡើយ។ នេះបង្ហាញយ៉ាងប្រាកដថា បើគ្មានសេចក្ដីពិតទេ នោះជីវិតគឺទទេស្អាត។ ពួកគេអាចនិយាយពាក្យមួយចំនួនអំពីគោលលទ្ធិ ប៉ុន្តែពួកគេនឹងនៅតែមានអារម្មណ៍មិនស្រួល និងស្រាកស្រាន្ដដដែល។ ប្រសិនបើមនុស្សមានចំណេះដឹងខ្លះៗអំពីព្រះជាម្ចាស់ ស្គាល់ពីវិធីដើម្បីរស់នៅក្នុងជីវិតដ៏មានន័យ ហើយអាចធ្វើកិច្ចការមួយចំនួន ដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់ នោះពួកគេនឹងមានអាម្មណ៍ថា នេះគឺជាជីវិតពិត ដែលមានតែរស់នៅតាមវិធីនេះទេ ទើបជីវិតរបស់ពួកគេនឹងមានន័យ ហើយថាពួកគេត្រូវតែរស់នៅតាមវិធីនេះ ដើម្បីនាំយកការសព្វព្រះទ័យថ្វាយព្រះជាម្ចាស់ តបស្នងសងគុណព្រះជាម្ចាស់ និងមានអារម្មណ៍សុខសាន្ត។ ប្រសិនបើពួកគេអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យដោយមនសិការ យកសេចក្ដីពិតទៅអនុវត្ត បោះបង់ខ្លួនឯង បោះបង់ទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ ហើយក្លាយជាមនុស្សស្ដាប់បង្គាប់ និងយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេអាចធ្វើរឿងទាំងអស់នេះបានដោយមនសិការ នោះនេះគីជាអត្ថន័យនៃការយកសេចក្ដីពិតទៅអនុវត្តយ៉ាងត្រឹមត្រូវ និងជាអត្ថន័យនៃការយកសេចក្ដីពិតទៅអនុវត្តយ៉ាងពិតប្រាកដ។ វាមិនដូចពីមុន ដោយគ្រាន់តែពឹងផ្អែកលើការស្រមើស្រមៃ និងធ្វើតាមច្បាប់ ហើយគិតថា នេះជាការអនុវត្តសេចក្តីពិតនោះឡើយ។ តាមពិតទៅ ការពឹងផ្អែកលើការស្រមើស្រមៃ និងធ្វើតាមច្បាប់ គឺហត់នឿយណាស់ ការមិនយល់ដឹងអំពីសេចក្តីពិត និងធ្វើអ្វីៗដោយគ្មានគោលការណ៍ ក៏នឿយហត់ណាស់ដែរ ហើយការធ្វើអ្វីៗទាំងងងឹតងងុលដោយគ្មានគោលដៅ គឺកាន់តែនឿយហត់ទៅទៀត។ នៅពេលអ្នកយល់ដឹងពីសេចក្តីពិត នោះអ្នកនឹងមិនត្រូវបានរារាំងដោយនរណាម្នាក់ ឬអ្វីនោះទេ ហើយអ្នកនឹងមានសេរីភាព និងការដោះលែងពិតប្រាកដ។ អ្នកនឹងប្រព្រឹត្តតាមរបៀបនៃគោលការណ៍ ហើយបានធូរស្រាល និងរីករាយ ហើយអ្នកនឹងគ្មានអារម្មណ៍ថា ការណ៍នេះត្រូវការការខិតខំខ្លាំង ឬបណ្តាលឱ្យមានការរងទុក្ខខ្លាំងពេកនោះទេ។ ប្រសិនបើអ្នកមានសភាពបែបនេះ នោះអ្នកមានសេចក្តីពិត និងមានភាពជាមនុស្ស ហើយអ្នកគឺជាបុគ្គលម្នាក់ដែលបានផ្លាស់ប្តូរនិស្ស័យ។

(ដកស្រង់ពី «មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៥៧

នៅក្នុងដំណើរនៃបទពិសោធជីវិត មិនថាមានរឿងអ្វីកើតឡើងនោះទេ អ្នកត្រូវតែរៀនស្វែងរកសេចក្តីពិត ហើយត្រូវពិចារណារឿងនេះឱ្យបានហ្មត់ចត់ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់និងសេចក្តីពិត។ នៅពេលអ្នកដឹងពីរបៀបធ្វើអ្វីៗដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងស្រុង នោះអ្នកនឹងអាចបោះបង់ចោលនូវអ្វីៗដែលមកពីឆន្ទៈផ្ទាល់ខ្លួនអ្នកមិនខាន។ នៅពេលអ្នកដឹងពីរបៀបប្រព្រឹត្តស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ នោះអ្នកគួរតែប្រព្រឹត្តតាមរបៀបនោះ ប្រៀបដូចធ្វើតាមដំណើរធម្មជាតិដែរ។ ការធ្វើអ្វីៗតាមរបៀបនេះ មានអារម្មណ៍ធូរស្រាលនិងងាយស្រួល ហើយមនុស្សដែលយល់ពីសេចក្តីពិត ធ្វើអ្វីៗតាមរបៀបនេះឯង។ ប្រសិនបើអ្នកអាចបង្ហាញមនុស្សថា អ្នកពិតជាបំពេញភារកិច្ចរបស់អ្នកមានប្រសិទ្ធភាពមែន ថាអ្នកធ្វើអ្វីៗសុទ្ធតែមានគោលការណ៍ ថានិស្ស័យជីវិតរបស់អ្នកពិតជាបានផ្លាស់ប្តូរប្រាកដមែន ថាអ្នកបានធ្វើអំពើល្អជាច្រើនដាក់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ នោះអ្នកគឺជាមនុស្សម្នាក់ដែលយល់ពីសេចក្តីពិតនិងមានរូបកាយជាមនុស្សប្រាកដមែន ហើយច្បាស់ណាស់ថា ការហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នក ពិតជាទទួលបានផលពិតមែន។ នៅពេលមនុស្សម្នាក់ពិតជាយល់ពីសេចក្តីពិតប្រាកដមែន នោះពួកគេនឹងអាចញែកដឹងពីសភាពផ្សេងៗរបស់ពួកគេ ពួកគេនឹងអាចមើលធ្លុះពីបញ្ហាស្មុគស្មាញបានច្បាស់ ដូច្នេះហើយ ពួកគេនឹងដឹងពីរបៀបអនុវត្តឱ្យបានត្រឹមត្រូវមិនខាន។ ប្រសិនបើមនុស្សម្នាក់មិនយល់សេចក្តីពិត និងមិនអាចញែកដឹងពីសភាពរបស់ខ្លួនបាន នោះប្រសិនបើពួកគេចង់លះបង់ចោលខ្លួនឯង ពួកគេនឹងមិនដឹងអំពីអ្វី ឬរបៀបលះបង់ចោលខ្លួនឯងនោះទេ។ ប្រសិនបើពួកគេចង់លះបង់ចោលឆន្ទៈរបស់ពួកគេ នោះពួកគេនឹងមិនដឹងថា ឆន្ទៈរបស់ពួកគេខុសត្រង់ណានោះទេ ពួកគេនឹងគិតថាឆន្ទៈរបស់ពួកគេស្របតាមសេចក្តីពិត ហើយថែមទាំងអាចចាត់ទុកឆន្ទៈផ្ទាល់របស់ពួកគេថា ជាការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធទៀតផង។ តើមនុស្សបែបនេះនឹងលះបង់ចោលឆន្ទៈផ្ទាល់របស់ខ្លួនដោយរបៀបណាទៅ? ពួកគេនឹងមិនអាចធ្វើបាន ហើយពួកគេកាន់តែមិនអាចលះបង់ចោលសាច់ឈាមបាន។ ដូច្នេះហើយ នៅពេលអ្នកមិនយល់ពីសេចក្តីពិត នោះអ្នកអាចធ្វើខុសបានយ៉ាងងាយនូវអ្វីដែលកើតចេញពីឆន្ទៈផ្ទាល់របស់អ្នក អ្វីៗដែលស្របនឹងសញ្ញាណ សេចក្តីសប្បុរស សេចក្តីស្រឡាញ់ ការរងទុក្ខរបស់មនុស្ស និងការបង់ថ្លៃដូចបានកែតម្រូវ និង ស្របតាមសេចក្តីពិត។ ដូច្នេះ តើអ្នកអាចលះបង់ចោលអ្វីៗទាំងនេះដែលជារបស់មនុស្សដោយរបៀបណាទៅ? អ្នកមិនយល់ពីសេចក្តីពិត ហើយអ្នកមិនដឹងថា វាមានន័យយ៉ាងណាក្នុងការអនុវត្តសេចក្តីពិតទេ។ អ្នកស្ថិតនៅក្នុងភាពងងឹតទាំងស្រុង ហើយអ្នកមិនអាចដឹងថា ត្រូវធ្វើអ្វីនោះទេ ដូច្នេះអ្នកអាចធ្វើតែអ្វីដែលអ្នកគិតថាល្អ ហើយជាលទ្ធផល អ្នកបានប្រព្រឹត្តប្រាសចាកនូវភាពត្រឹមត្រូវក្នុងរឿងមួយចំនួន។ រឿងមួយចំនួននោះគឺដោយសារតែការធ្វើតាមច្បាប់ រឿងមួយចំនួនគឺដោយសារការរំភើបខ្លាំង និងរឿងខ្លះទៀតដោយសារការរំខានរបស់សាតាំង។ នេះជារបៀបរបស់មនុស្សមិនយល់សេចក្តីពិត។ ភាគច្រើនពួកគេគ្មានភាពទៀងទាត់នៅពេលពួកគេធ្វើកិច្ចការ ហើយមិនងាយឈប់ប្រព្រឹត្តខុសពីគេ ដោយគ្មានភាពត្រឹមត្រូវអ្វីទាំងអស់។ មនុស្សដែលមិនយល់ពីសេចក្តីពិត មើលឃើញរឿងមិនសមហេតុផល ដូចអ្នកមិនជឿដែរ។ តើពួកគេអាចអនុវត្តសេចក្តីពិតដោយរបៀបណា? តើពួកគេអាចដោះស្រាយបញ្ហានានាដោយរបៀបណា? ការយល់ដឹងពីសេចក្តីពិត មិនមែនជារឿងសាមញ្ញទេ។ មិនថាគុណសម្បត្តិរបស់មនុស្សខ្ពស់ ឬទាបប៉ុណ្ណានោះទេ បើទោះជាមានបទពិសោធអស់មួយជីវិតក៏ដោយ ក៏ចំនួននៃសេចក្ដីពិតដែលពួកគេអាចយល់បាន គឺនៅមានកម្រិត ហើយចំនួននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេអាចយល់ក៏មានកម្រិតដែរ។ មនុស្សដែលមានបទពិសោធច្រើនគួរសម គឺជាមនុស្សដែលយល់ពីសេចក្ដីពិតមួយចំនួន ហើយច្រើនណាស់ពួកគេអាចឈប់ធ្វើអ្វីៗដែលទាស់ទទឹងនឹងព្រះជាម្ចាស់ និងឈប់ធ្វើអំពើអាក្រក់ជាក់ស្តែងប៉ុណ្ណោះ។ ពួកគេមិនអាចធ្វើអ្វីៗដោយគ្មានលាយឡំចេតនាផ្ទាល់ខ្លួនរបស់ពួកគេសោះនោះទេ។ ដោយសារមនុស្សមានការគិតតាមបែបតាមធម្មតា ហើយគំនិតរបស់ពួកគេមិនតែងតែស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ជានិច្ចឡើយ ដូច្នេះហើយការលាយឡំដោយបំណងផ្ទាល់ខ្លួនរបស់ពួកគេ គឺចៀសមិនផុតនោះទេ។ អ្វីដែលសំខាន់ គឺត្រូវមានការឈ្វេងយល់ពីអ្វីគ្រប់យ៉ាងដែលកើតចេញពីបំណងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ដែលផ្ទុយទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ទុយទៅនឹងសេចក្តីពិត និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ ចំណុចនេះតម្រូវឱ្យអ្នកខិតខំដើម្បីយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែពេលដែលអ្នកយល់ពីសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកនឹងមានការឈ្វេងយល់ ហើយមានតែពេលនោះទេ ទើបអ្នកអាចប្រាកដថា អ្នកនឹងមិនប្រព្រឹត្តអំពើអាក្រក់។

(ដកស្រង់ពី «មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៥៨

ដើម្បីស្គាល់ខ្លួនឯង អ្នកត្រូវស្គាល់ការសម្ដែងចេញនូវសេចក្ដីពុករលួយរបស់អ្នកផ្ទាល់ ស្គាល់និស្ស័យពុករលួយរបស់អ្នក ស្គាល់ចំណុចខ្សោយដ៏សំខាន់របស់អ្នក ហើយស្គាល់ពីធម្មជាតិ និងសារជាតិរបស់អ្នក។ អ្នកក៏ត្រូវតែស្គាល់ឱ្យលម្អិតនូវអ្វីៗដែលត្រូវបានបើកសម្ដែងនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ការជំរុញចិត្តរបស់អ្នក ការយល់ឃើញរបស់អ្នក និងឥរិយាបថរបស់អ្នកអំពីរឿងនីមួយៗ មិនថាអ្នកនៅផ្ទះ ឬនៅខាងក្រៅ នៅពេលដែលអ្នកជួបជុំ នៅពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬនៅក្នុងគ្រប់ទាំងបញ្ហានីមួយៗដែលអ្នកជួបប្រទះ។ តាមរយៈទិដ្ឋភាពទាំងនេះ អ្នកត្រូវតែស្គាល់ខ្លួនឯង។ ពិតណាស់ ដើម្បីស្គាល់ខ្លួនឯងក្នុងកម្រិតជ្រៅជ្រះមួយ អ្នកត្រូវតែរួមបញ្ចូលនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការស្គាល់ខ្លួនឯងដោយផ្អែកលើព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ទើបអ្នកអាចសម្រេចបានលទ្ធផល។ នៅពេលទទួលយកការជំនុំជម្រះនៃព្រះបន្ទូលព្រះជាម្ចាស់ កុំខ្លាចនឹងការរងទុក្ខលំបាក ឬការឈឺចាប់នោះឡើយ ហើយជាងនេះទៅទៀត កុំខ្លាចថា ព្រះបន្ទូលព្រះជាម្ចាស់ នឹងចាក់ទម្លុះដួងចិត្តរបស់អ្នករាល់គ្នា និងលាតត្រដាងពីសភាពដ៏កខ្វក់របស់អ្នករាល់គ្នាឡើយ។ ការរងទុក្ខសេចក្តីទាំងនេះ គឺជារឿងមានប្រយោជន៍។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកគួរតែអានកាន់តែច្រើនពីព្រះបន្ទូលអំពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ជាពិសេស ព្រះបន្ទូលដែលបើកសម្ដែងពីសារជាតិនៃសេចក្តីពុករលួយរបស់មនុស្សជាតិ អ្នកគួរតែប្រៀបធៀបឱ្យបានច្រើននូវព្រះបន្ទូលទាំងនោះជាមួយសភាពជាក់ស្ដែងរបស់អ្នក ហើយអ្នកគួរតែអនុវត្តព្រះបន្ទូលទាំងនោះនៅក្នុងខ្លួនអ្នកកាន់តែច្រើន និងនៅក្នុងអ្នកដទៃកាន់តែតិច។ ប្រភេទនៃសភាពដែលព្រះជាម្ចាស់បើកសម្ដែង មាននៅក្នុងមនុស្សគ្រប់រូប ហើយអ្នកអាចអនុវត្តព្រះបន្ទូលទាំងអស់នោះ។ ប្រសិនបើអ្នកមិនជឿទេ សូមសាកល្បងដកពិសោធសិនចុះ។ បើអ្នកដកពិសោធន៍កាន់តែច្រើន អ្នកនឹងស្គាល់ខ្លួនឯងកាន់តែច្រើន ហើយអ្នកនឹងកាន់តែមានអារម្មណ៍ថា ព្រះបន្ទូលព្រះជាម្ចាស់ពិតជាសុក្រឹតមែន។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សមួយចំនួនមិនអាចប្រើប្រាស់ព្រះបន្ទូលនោះចំពោះខ្លួនឯងឡើយ។ ពួកគេគិតថា ផ្នែកនានានៃព្រះបន្ទូលទាំងនេះ គឺមិនមែននិយាយអំពីពួកគេទេ ប៉ុន្តែផ្ទុយទៅវិញគឺនិយាយអំពីមនុស្សដទៃ។ ឧទាហរណ៍ នៅពេលដែលព្រះជាម្ចាស់បើកបង្ហាញមនុស្សជាស្រីចិត្តចើក និងស្រីពេស្យា នោះបងប្អូននារីមួយចំនួនមានអារម្មណ៍ថា ដោយសារតែពួកគេស្មោះត្រង់ដោយគ្មានប្រព្រឹត្តខុសឆ្គងចំពោះស្វាមីរបស់ពួកគេ នោះព្រះបន្ទូលបែបនេះ មិនពាក់ព័ន្ធនឹងពួកគេទេ។ បងប្អូននារីមួយចំនួនមានអារម្មណ៍ថា ដោយសារតែពួកគេមិនទាន់រៀបការ ហើយមិនធ្លាប់មានទំនាក់ទំនងផ្លូវភេទ នោះព្រះបន្ទូលបែបនេះ ក៏មិនមែនចែងអំពីពួកគេដែរ។ បងប្អូនបុរសៗមួយចំនួនមានអារម្មណ៍ថា ព្រះបន្ទូលទាំងនេះគ្រាន់តែសំដៅលើនារីប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងពួកគេទេ។ មនុស្សមួយចំនួនជឿថា ព្រះបន្ទូលនៃការបើកសម្ដែងរបស់ព្រះជាម្ចាស់ គឺធ្ងន់ធ្ងរពេកហើយ ជឿថាព្រះបន្ទូលទាំងនេះមិនស្របតាមភាពជាក់ស្ដែង ដូច្នេះ ពួកគេបដិសេធមិនទទួលយកព្រះបន្ទូលទាំងនោះទេ។ ក៏មានមនុស្សដែលនិយាយថា នៅក្នុងការឧបមាមួយចំនួន ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺខុស។ តើនេះគឺជាអាកប្បកិរិយាត្រឹមត្រូវទេ ចំពោះព្រះបន្ទូលព្រះជាម្ចាស់? គឺខុសឆ្គងតែម្ដង។ មនុស្សទាំងអស់មើលឃើញខ្លួនឯង ដោយផ្អែកលើឥរិយាបថខាងក្រៅរបស់ពួកគេ។ ពួកគេគ្មានសមត្ថភាពឆ្លុះបញ្ចាំងមើលខ្លួនឯង និងដឹងពីសារជាតិពុករលួយរបស់ខ្លួននៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ទេ។ ពាក្យថា «ស្រីចិត្តចើក» និង «ស្រីពេស្យា» សំដៅលើសារជាតិនៃសេចក្តីពុករលួយ សេចក្តីស្មោកគ្រោក និងការរួមភេទមិនរើសមុខរបស់មនុស្ស។ មិនថាបុរស ឬស្រ្តី អ្នករៀបការរួច ឬមិនទាន់រៀបការទេ គឺគ្រប់គ្នាមានគំនិតពុករលួយនៃភាពមិនរើសមុខ ដូច្នេះ តើវាមិនពាក់ព័ន្ធនឹងអ្នកដូចម្ដេចទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកបង្ហាញនិស្ស័យពុករលួយរបស់មនុស្ស។ មិនថាប្រុស ឬស្រីទេ កម្រិតនៃសេចក្ដីពុករលួយរបស់មនុស្សម្នាក់គឺដូចគ្នា។ តើនេះមិនមែនជាការពិតទេឬ? មុនពេលធ្វើអ្វីមួយ យើងត្រូវដឹងថា គ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល គឺជាសេចក្តីពិត និងស្របតាមការពិត ហើយមិនថាព្រះបន្ទូលទ្រង់ដែលជំនុំជម្រះ និងលាតត្រដាងមនុស្សទាំងនោះធ្ងន់ធ្ងរកម្រិតណា ឬព្រះបន្ទូលនៃការប្រកបគ្នាពីសេចក្តីពិត ឬលើកទឹកចិត្តមនុស្សទាំងនោះទន់ភ្លន់យ៉ាងណា មិនថាព្រះបន្ទូលទាំងនេះ ជាការជំនុំជម្រះ ឬជាព្រះពរ មិនថាព្រះបន្ទូលនោះជាការថ្កោលទោស ឬជាបណ្ដាសា មិនថាព្រះបន្ទូលនោះធ្វើឱ្យមនុស្សមានអារម្មណ៍ល្វីងជូរចត់ ឬផ្អែមល្ហែមនោះទេ ក៏មនុស្សត្រូវតែទទួលយកបន្ទូលនោះគ្រប់យ៉ាងដែរ។ នេះគឺជាអាកប្បកិរិយាដែលមនុស្សគួរតែមានចំពោះព្រះបន្ទូលព្រះជាម្ចាស់។ តើនេះជាអាកប្បកិរិយាប្រភេទណា? តើវាគឺជាអាកប្បកិរិយាស្មោះស្ម័គ្រ ជឿស៊ប់ អត់ធ្មត់ ឬជាអាកប្បកិរិយាឱបក្រសោបការរងទុក្ខវេទនា? អ្នកប្រហែលជាច្របូកច្របល់ហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា វាមិនមែនអាកប្បកិរិយាណាមួយខាងលើនេះទេ។ នៅក្នុងសេចក្ដីជំនឿរបស់ពួកគេ មនុស្សត្រូវតែរក្សាដោយជំហរយ៉ាងមាំថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ ដោយសារព្រះបន្ទូលគឺពិតជាសេចក្ដីពិត នោះមនុស្សគួរតែទទួលយកព្រះបន្ទូលទាំងនោះយ៉ាងសមហេតុផល។ មិនថាពួកគេអាចទទួលស្គាល់ ឬយល់ព្រមចំពោះបន្ទូលនោះទេ អាកប្បកិរិយាដំបូងរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គួរតែជាអាកប្បកិរិយានៃការទទួលយកដែលដាច់ខាត។ ប្រសិនបើព្រះបន្ទូលព្រះជាម្ចាស់មិនលាតត្រដាងអ្នកទេ តើព្រះបន្ទូលទ្រង់ត្រូវលាតត្រដាងនរណាទៅ? ហើយបើព្រះបន្ទូលទ្រង់មិនលាតត្រដាងអ្នកទេ ចុះហេតុអ្វីក៏ព្រះបន្ទូលទ្រង់ស្នើសុំឱ្យអ្នកទទួលយក? តើនេះមិនផ្ទុយគ្នាទេឬអី? ព្រះជាម្ចាស់មានបន្ទូលទៅមនុស្សជាតិទាំងអស់ គ្រប់ឃ្លាដែលព្រះជាម្ចាស់ថ្លែងចេញ សុទ្ធតែលាតត្រដាងពីមនុស្សជាតិពុករលួយ ហើយគ្មានលើកលែងនរណាម្នាក់នោះទ ពោលគឺរួមទាំងរូបអ្នកផងដែរ។ គ្មានប្រយោគណានៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ ចែងពីរូបរាងខាងក្រៅ ឬជាប្រភេទនៃសភាព ក៏ដូចជាបញ្ញត្តិខាងក្រៅ ឬទម្រង់សាមញ្ញមួយនៃឥរិយាបថនៅក្នុងមនុស្សទេ។ វាមិនដូច្នោះទេ។ ប្រសិនបើអ្នកគិតថា រាល់ប្រយោគដែលព្រះជាម្ចាស់ថ្លែងចេញ គឺគ្រាន់តែបើកសម្ដែងពីឥរិយាបថដ៏សាមញ្ញមួយរបស់មនុស្ស ឬនិយាយអំពីរូបរាងខាងក្រៅ នោះអ្នកគ្មានការយល់ខាងវិញ្ញាណឡើយ ហើយអ្នកក៏មិនយល់អ្វីជាសេចក្ដីពិតដែរ។ ព្រះបន្ទូលព្រះជាម្ចាស់ គឺជាសេចក្តីពិត។ មនុស្សអាចយល់ពីភាពជ្រាលជ្រៅនៃព្រះបន្ទូលព្រះជាម្ចាស់។ តើព្រះបន្ទូលទាំងនោះជ្រាលជ្រៅប៉ុនណាទៅ? គ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ លាតត្រដាងពីនិស្ស័យពុករលួយរបស់មនុស្ស និងអ្វីៗដែលសំខាន់ និងចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវិតពួកគេ។ ព្រះបន្ទូលទាំងនោះ គឺជាសេចក្តីដ៏សំខាន់ មិនមែនជារូបរាងខាងក្រៅឡើយ ហើយជាពិសេស មិនមែនជាឥរិយាបថខាងក្រៅទេ។ ការសម្លឹងមើលមនុស្សចេញពីរូបរាងខាងក្រៅរបស់ពួកគេ ពួកគេគ្រប់គ្នាអាចមើលទៅជាមនុស្សល្អ។ ប៉ុន្តែ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា មនុស្សមួយចំនួនគឺជាវិញ្ញាណអាក្រក់ ហើយមនុស្សមួយចំនួនគឺជាវិញ្ញាណស្មោកគ្រោក? នេះគឺជាបញ្ហាដែលអ្នកមើលមិនឃើញ។ ដូច្នេះ គេមិនត្រូវចាត់ទុកព្រះបន្ទូលព្រះជាម្ចាស់ស្របតាមសញ្ញាណ ឬការស្រមើស្រមៃរបស់មនុស្ស ឬស្របតាមពាក្យចចាមអារ៉ាមនោះឡើយ ហើយប្រាកដណាស់ ក៏មិនស្របតាមសេចក្តីថ្លែងការណ៍របស់បក្សកាន់អំណាចនោះដែរ។ មានតែព្រះបន្ទូលព្រះជាម្ចាស់តែមួយគត់ គឺជាសេចក្តីពិត ហើយពាក្យសម្ដីរបស់មនុស្ស សុទ្ធតែជាសេចក្តីខុសឆ្គង។ បន្ទាប់ពីបានប្រកបគ្នារួចមក តើអ្នកទទួលបានបទពិសោធន៍នូវការផ្លាស់ប្ដូនៅក្នុងអាកប្បកិរិយារបស់អ្នករាល់គ្នាចំពោះព្រះបន្ទូលព្រះជាម្ចាស់ដែរឬទេ? មិនថាការផ្លាស់ប្ដូរនោះធំ ឬតូចឡើយ លើកក្រោយពេលអ្នកអានព្រះបន្ទូលព្រះជាម្ចាស់ដែលជំនុំជម្រះ និងបើកសម្ដែងពីមនុស្ស យ៉ាងហោចណាស់ អ្នកមិនគួរព្យាយាមវែកញែកជាមួយព្រះជាម្ចាស់ទេ។ អ្នកគួរតែឈប់រអ៊ូរទាំអំពីព្រះជាម្ចាស់ថា «ព្រះបន្ទូលនៃការបើកសម្ដែង និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ពិតជាធ្ងន់ៗមែន។ ខ្ញុំនឹងមិនអានទំព័រនេះឡើយ។ ខ្ញុំនឹងគ្រាន់តែរំលងទៅបានហើយ។ ខ្ញុំនឹងរកមើលអត្ថបទអានអំពីព្រះពរ និងសេចក្ដីសន្យាវិញ ក្រែងលបានការកម្សាន្តចិត្តខ្លះ»។ អ្នកមិនគួរអានព្រះបន្ទូលព្រះជាម្ចាស់ ដោយចុចយក និងជ្រើសរើសស្របតាមទំនោរចិត្តរបស់អ្នកទេ។ អ្នកត្រូវតែទទួលយកសេចក្តីពិត ការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបនិស្ស័យពុករលួយរបស់អ្នកអាចត្រូវបានបន្សុទ្ធ មានតែបែបនេះទេ ទើបអ្នកអាចទទួលបានសេចក្តីសង្រ្គោះ។

(ដកស្រង់ពី «សារៈសំខាន់នៃការដេញតាមសេចក្តីពិត និងផ្លូវនៃការដេញតាមសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៥៩

តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីយល់ពីធម្មជាតិរបស់មនុស្ស? ការយល់ដឹងពីធម្មជាតិរបស់អ្នក តាមពិតមានន័យថាជាការពិនិត្យពិច័យមើលអ្វីៗដែលកប់ជ្រៅក្នុងព្រលឹងរបស់អ្នក ពោលគឺជាអ្វីៗនៅក្នុងជីវិតអ្នក ព្រមទាំងរាល់តក្កៈ និងទស្សនវិជ្ជារបស់សាតាំងដែលអ្នកបានរស់នៅតាម ជាជីវិតរបស់សាតាំងដែលអ្នកបានរស់នៅតាម។ មានតែតាមរយៈការរកឃើញរឿងរ៉ាវដ៏ជ្រៅនានានៃព្រលឹងរបស់អ្នកទេ ទើបអ្នកអាចយល់ពីធម្មជាតិរបស់អ្នកបាន។ តើការទាំងអស់នេះអាចត្រូវបានរកឃើញដោយរបៀបណា? ទាំងអស់នេះមិនអាចរកឃើញ ឬស្វែងយល់តាមរយៈរឿងរ៉ាវមួយពីរឡើយ។ មានពេលជាច្រើនដង ក្រោយពេលដែលអ្នកធ្វើរឿងអ្វីមួយចប់ អ្នកនៅតែមិនទាន់មានការយល់ដឹងនៅឡើយ។ វាអាចត្រូវការពេលបីឬប្រាំឆ្នាំ មុនពេលអ្នកអាចមានចំណេះដឹង ឬការយល់ដឹងបានបន្ដិច។ ដូច្នេះ នៅក្នុងស្ថានភាពជាច្រើន អ្នកត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯង។ អ្នកត្រូវតែជីកឱ្យជ្រៅ និងពិនិត្យមើលខ្លួនឯង ដោយផ្អែកលើព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីសម្រេចបានលទ្ធផលណាមួយ។ នៅពេលដែលការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតកាន់តែរីកចម្រើនខ្លាំងឡើងៗ នោះអ្នកនឹងស្គាល់ពីសារជាតិនៃធម្មជាតិរបស់ខ្លួនឯងបន្ដិចម្ដងៗ តាមរយៈការឆ្លុះបញ្ចាំងអំពីខ្លួនឯង និងការស្គាល់ខ្លួនឯង។

ដើម្បីដឹងពីធម្មជាតិរបស់ខ្លួន អ្នកត្រូវតែទទួលបានការយល់ដឹងអំពីធម្មជាតិនោះ តាមរយៈកិច្ចការពីរបីយ៉ាង។ ទីមួយ អ្នកត្រូវតែមានការយល់ដឹងច្បាស់លាស់មួយអំពីអ្វីដែលអ្នកចូលចិត្ត។ នេះមិនសំដៅទៅលើអ្វីដែលអ្នកចូលចិត្តញ៉ាំ ឬស្លៀកពាក់នោះទេ ផ្ទុយទៅវិញវាមានន័យថាប្រភេទនៃអ្វីៗដែលអ្នករីករាយ អ្វីៗដែលអ្នកច្រណែនឈ្នានីស អ្វីៗដែលអ្នកថ្វាយបង្គំ អ្វីៗដែលអ្នកស្វែងរក និងអ្វីៗដែលអ្នកយកចិត្ដទុកដាក់នៅក្នុងដួងចិត្តរបស់អ្នក ប្រភេទនៃមនុស្សដែលអ្នកចូលចិត្តទាក់ទងជាមួយ ប្រភេទនៃកិច្ចការដែលអ្នកចូលចិត្តធ្វើ និងប្រភេទមនុស្សដែលអ្នកកោតសរសើរ និងស្រឡាញ់ងប់នៅក្នុងដួងចិត្តរបស់អ្នក។ ឧទាហរណ៍ មនុស្សជាច្រើនចូលចិត្តមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ ជាមនុស្សដែលមានពាក្យសម្ដី និងឫកពាថ្លៃថ្នូរ ឬក៏ចូលចិត្តអស់អ្នកដែលពូកែនិយាយបញ្ជោរ ឬអស់អ្នកដែលធ្វើសកម្មភាព។ អ្វីដែលបានរៀបរាប់ខាងលើគឺនិយាយអំពីប្រភេទមនុស្សដែលពួកគេចូលចិត្តប្រាស្រ័យទាក់ទងជាមួយ។ ចំពោះអ្វីដែលមនុស្សរីករាយជាមួយ រួមបញ្ចូលទាំងការមានឆន្ទៈធ្វើកិច្ចការជាក់លាក់ដែលងាយស្រួលធ្វើ រីករាយក្នុងការធ្វើកិច្ចការដែលអ្នកដទៃគិតថាល្អ និងធ្វើឱ្យមនុស្សច្រៀងសរសើរ ព្រមទាំងផ្ដល់ការកោតសរសើរ។ នៅក្នុងធម្មជាតិរបស់មនុស្ស គឺមានលក្ខណៈទូទៅមួយអំពីអ្វីដែលពួកគេចូលចិត្ត។ មានន័យថាពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលអ្នកដទៃច្រណែនឈ្នានីសដោយសារតែអាការខាងក្រៅ ហើយពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលមើលទៅស្រស់ស្អាតខ្លាំង និងល្អប្រណីត ហើយពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលធ្វើឱ្យអ្នកដទៃគោរពពួកគេ។ អ្វីៗទាំងអស់ដែលមនុស្សចូលចិត្ដ គឺអស្ចារ្យ ភ្លឺរលោង ឆើតឆាយ និងសម្បើម។ មនុស្សទាំងអស់សុទ្ធតែថ្វាយបង្គំរបស់ទាំងអស់នេះ។ គេអាចមើលឃើញថា មនុស្សមិនមានសេចក្ដីពិតណាមួយឡើយ ហើយពួកគេក៏មិនមានលលក្ខណៈដូចមនុស្សពិតប្រាកដដែរ។ មិនមានសារៈសំខាន់សូម្បីតែបន្ដិចនៅក្នុងការថ្វាយបង្គំរបស់ទាំងអស់នេះ ប៉ុន្ដែមនុស្សនៅតែចូលចិត្តវា។ រឿងដែលមនុស្សចូលចិត្តទាំងនេះ ហាក់ដូចជាល្អពិសេសចំពោះពួកអ្នកដែលមិនជឿលើព្រះជាម្ចាស់ ហើយជាពិសេសវាជាអ្វីទាំងអស់ដែលមនុស្សមានឆន្ទៈដេញតាម។ ... អ្វីដែលមនុស្សដេញតាម និងប្រាថ្នាចង់បានគឺជាកម្មសិទ្ធិរបស់លោកិយ វត្ថុទាំងនេះជារបស់សាតាំង និងអារក្ស ព្រះជាម្ចាស់ស្អប់ខ្ពើមអ្វីៗទាំងនោះ ហើយអ្វីទាំងនោះគ្មានសេចក្ដីពិតអ្វីឡើយ។ អ្វីដែលមនុស្សមានទំនោរចង់បាន ជួយបើកបង្ហាញពីធម្មជាតិ និងសារជាតិរបស់ពួកគេ។ ចំណង់ចំណូលចិត្តរបស់មនុស្ស គេអាចមើលឃើញតាមរបៀបដែលពួកគេស្លៀកពាក់៖ អ្នកខ្លះចង់ស្លៀកសម្លៀកបំពាក់ចម្រុះពណ៌ដែលទាក់ទាញចំណាប់អារម្មណ៍ ឬសម្លៀកបំពាក់ប្លែកៗ។ ពួកគេព្រមពាក់គ្រឿងលម្អដែលគ្មាននរណាម្នាក់ធ្លាប់ពាក់ពីមុនមក ហើយពួកគេចូលចិត្តអ្វីៗដែលអាចទាក់ទាញអ្នកដែលមានភេទផ្ទុយពីខ្លួន។ ការដែលពួកគេស្លៀកសម្លៀកបំពាក់ និងគ្រឿងលម្អទាំងនេះ វាបង្ហាញពីចំណង់ចំណូលចិត្តដែលពួកគេមានចំពោះអ្វីៗទាំងនេះនៅក្នុងជីវិតរបស់ពួកគេ ហើយនិងនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ។ អ្វីៗដែលពួកគេចូលចិត្ត គឺមិនថ្លៃថ្នូរ ឬសមរម្យនោះទេ។ ពួកវាមិនមែនជាអ្វីៗដែលមនុស្សធម្មតាគួរតែដេញតាមឡើយ។ នៅក្នុងការស្រឡាញ់របស់ពួកគេចំពោះរបស់ទាំងនោះ មានបង្កប់នូវសេចក្តីទុច្ចរិត។ ទស្សនៈរបស់ពួកគេ គឺដូចគ្នាបេះបិទនឹងមនុស្សលោកិយដែរ។ បុគ្គលម្នាក់មិនអាចមើលឃើញផ្នែកណាមួយនៃចំណុចនេះ ដែលត្រូវគ្នានឹងសេចក្ដីពិតឡើយ។ ដូច្នេះហើយ អ្វីដែលអ្នកចូលចិត្ត អ្វីដែលអ្នកផ្ដោតលើ អ្វីដែលអ្នកថ្វាយបង្គំ អ្វីដែលអ្នកច្រណែនឈ្នានីស និងអ្វីដែលអ្នកគិតនៅក្នុងដួងចិត្តរបស់អ្នករៀងរាល់ថ្ងៃ គឺសុទ្ធតែតំណាងឱ្យធម្មជាតិរបស់អ្នក។ ការប្រកាន់យករបស់អ្នកចំពោះរឿងរ៉ាវខាងលោកិយទាំងនេះ គឺគ្រប់គ្រាន់នឹងបញ្ជាក់បានថា ធម្មជាតិរបស់អ្នកគឺចូលចិត្តអំពើទុច្ចរិត ហើយក្នុងស្ថានភាពធ្ងន់ធ្ងរ ធម្មជាតិរបស់អ្នកគឺអាក្រក់ និងមិនអាចព្យាបាលបានទេ។ អ្នកគួរតែពិនិត្យមើលធម្មជាតិរបស់អ្នកតាមវិធីនេះ៖ ត្រួតពិនិត្យមើលអ្វីដែលអ្នកចូលចិត្ត និងអ្វីដែលអ្នកបោះបង់ចោលនៅក្នុងជីវិតរបស់អ្នក។ អ្នកប្រហែលជាធ្វើល្អសម្រាប់អ្នកណាម្នាក់ក្នុងពេលណាមួយ ប៉ុន្ដែនេះមិនមែនបញ្ជាក់ថាអ្នកចូលចិត្តពួកគេនោះទេ។ អ្វីដែលអ្នកពិតជាពេញចិត្តបំផុតនោះគឺអ្វីដែលនៅក្នុងធម្មជាតិរបស់អ្នក ហើយទោះបីជាឆ្អឹងរបស់អ្នកបាក់ក៏ដោយ ក៏អ្នកនៅតែរីករាយជាមួយវា និងមិនអាចបោះបង់វាចោលឡើយ។ ការនេះគឺមិនងាយផ្លាស់ប្ដូរឡើយ។ ចូរយកការស្វែងរកដៃគូទុកជាឧទាហរណ៍ចុះ មនុស្សស្វែងរកប្រភេទមនុស្សដែលដូចជាខ្លួនពួកគេ។ ប្រសិនបើស្ត្រីម្នាក់ពិតជាលង់ស្នេហ៍ជាមួយនរណាម្នាក់មែន នោះគ្មាននរណាម្នាក់អាចបញ្ឈប់នាងបានឡើយ។ ទោះបីជាជើងរបស់នាងត្រូវបាក់ក៏ដោយ ក៏នាងនឹងនៅតែចង់នៅជាមួយគាត់ដែរ នាងនឹងចង់រៀបការជាមួយគាត់ ទោះបីជាវាធ្វើឱ្យនាងត្រូវស្លាប់ក៏ដោយ។ តើការនេះអាចទៅរួចបានយ៉ាងដូចម្ដេច? វាដោយសារតែគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរអ្វីៗដែលកប់យ៉ាងជ្រៅនៅក្នុងឆ្អឹងរបស់មនុស្ស និងកប់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេបានឡើយ។ ទោះបីជាមនុស្សស្លាប់ក៏ដោយ ក៏ព្រលឹងរបស់គេនៅតែចូលចិត្តរបស់ដដែលដែរ ទាំងនេះគឺជាលក្ខណៈនៃនិស្ស័យរបស់មនុស្ស ហើយពួកវាតំណាងឱ្យសារជាតិរបស់មនុស្សម្នាក់។ អ្វីៗដែលមនុស្សចូលចិត្តមានផ្ទុកនូវភាពទុច្ចរិតមួយចំនួន។ អ្នកខ្លះបង្ហាញច្បាស់នៅក្នុងការចូលចិត្តរបស់ពួកគេចំពោះអ្វីៗទាំងនោះ ឯអ្នកខ្លះទៀតមិនបង្ហាញច្បាស់ទេ អ្នកខ្លះចូលចិត្តពួកវាយ៉ាងខ្លាំង ឯអ្នកខ្លះទៀតមិនចូលចិត្តខ្លាំងទេ អ្នកខ្លះអាចគ្រប់គ្រងខ្លួនឯងបាន ឯអ្នកខ្លះទៀតមិនអាចគ្រប់គ្រងខ្លួនឯងបានទេ។ អ្នកខ្លះប្រឈមនឹងការធ្លាក់ចូលទៅក្នុងអ្វីៗខ្មៅងងឹត និងអាក្រក់ ដែលនេះបញ្ជាក់ថា ពួកគេគ្មានជីវិតឡើយ។ មនុស្សខ្លះអាចយកឈ្នះលើសេចក្ដីល្បួងខាងសាច់ឈាមបាន ហើយមិនឱ្យអ្វីៗទាំងនោះមកកាន់កាប់ ឬរឹតត្បិតពួកគេបានឡើយ ដែលនេះបញ្ជាក់ថា ពួកគេមានកម្ពស់តិចតួច និងថានិស្ស័យរបស់ពួកគេបានផ្លាស់ប្រែបន្តិចដែរ។ អ្នកខ្លះយល់ពីសេចក្ដីពិតបានមួយចំនួន និងមានអារម្មណ៍ថា ពួកគេមានជីវិត ហើយពួកគេស្រឡាញ់ព្រះជាម្ចាស់។ ប៉ុន្តែ តាមពិតទៅ វានៅតែលឿនពេក ហើយការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស មិនមែនជារឿងសាមញ្ញនោះទេ។ តើធម្មជាតិ និងសារជាតិរបស់មនុស្សងាយយល់ដែរឬទេ? ទោះបីជាមាននរណាម្នាក់យល់បន្តិចបន្តួចក៏ដោយ ក៏ពួកគេត្រូវតែឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ដើម្បីសម្រេចបាននូវការយល់ដឹងនោះ ហើយទោះបីជាមានការយល់ដឹងបន្តិចបន្តួចក៏ដោយ ក៏ការផ្លាស់ប្តូរមិនងាយស្រួលនោះទេ។ ទាំងនេះគឺជាការលំបាកទាំងអស់ដែលមនុស្សជួបប្រទះ ហើយមនុស្សមិនអាចស្គាល់ខ្លួនឯងដោយគ្មានឆន្ទៈក្នុងការដេញតាមសេចក្តីពិតឡើយ។ ទោះបីជាមនុស្ស បញ្ហា ឬរឿងនៅជុំវិញអ្នកផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ហើយទោះបីជាពិភពលោកក្រឡាប់ចាក់យ៉ាងណាក៏ដោយ ប្រសិនបើសេចក្ដីពិតកំពុងនាំផ្លូវអ្នកពីខាងក្នុង ប្រសិនបើវាចាក់ឫសនៅក្នុងខ្លួនរបស់អ្នក ហើយព្រះបន្ទូលព្រះជាម្ចាស់នាំផ្លូវជីវិត ចំណង់ចំណូលចិត្ត បទពិសោធ និងអត្ថិភាពរបស់អ្នក នៅចំណុចនោះ អ្នកនឹងមានការបំផ្លាស់បំប្រែពិតប្រាកដ។ សព្វថ្ងៃនេះ អ្វីដែលមនុស្សហៅថាជាការបំផ្លាស់បំប្រែនេះ គឺគ្រាន់តែជាកិច្ចសហប្រតិបត្តិការបន្តិចបន្តួច គ្រាន់តែជាការដែលអាចទទួលយកការលួសកាត់និងការដោះស្រាយជាមួយទាំងស្ទាក់ស្ទើរ និងគ្រាន់តែជាការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយមានសេចក្ដីក្លៀវក្លានិងសេចក្ដីជំនឿបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែទង្វើទាំងនេះមិនអាចចាត់ទុកជាការបំផ្លាស់បំប្រែនិស្ស័យបានឡើយ ហើយវាក៏មិនបញ្ជាក់ថា មនុស្សមានជីវិតនោះដែរ។ ការនេះគ្រាន់តែជាចំណង់ចំណូលចិត្ត និងទំនោររបស់មនុស្សប៉ុណ្ណោះ ពោលគឺគ្មានអ្វីផ្សេងទៀតឡើយ។

ដើម្បីឈានទៅដល់ការយល់ដឹងអំពីធម្មជាតិ បន្ថែមលើការគាស់កកាយអ្វីៗដែលមនុស្សចូលចិត្តនៅក្នុងធម្មជាតិរបស់ពួកគេ នោះផ្នែកសំខាន់បំផុតមួយចំនួនដែលទាក់ទងនឹងធម្មជាតិរបស់ពួកគេក៏ចាំបាច់ត្រូវគាស់កកាយដែរ។ ឧទាហរណ៍ ទស្សនៈរបស់មនុស្សអំពីអ្វីៗ វិធីសាស្ត្រ និងគោលដៅរបស់មនុស្សក្នុងជីវិត គុណតម្លៃជីវិតនិងទស្សនៈរបស់មនុស្សអំពីជីវិត ក៏ដូចជាទស្សនៈ និងគំនិតអំពីអ្វីៗទាំងអស់ទាក់ទងនឹងសេចក្ដីពិតដែរ។ ទាំងនេះគឺជារបស់សព្វសារពើដែលកប់ជ្រៅនៅក្នុងព្រលឹងរបស់មនុស្ស ហើយពួកវាមានទំនាក់ទំនងផ្ទាល់ជាមួយនឹងការបំផ្លាស់បំប្រែនិស្ស័យ។ ដូច្នេះ តើមនុស្សជាតិដែលពុករលួយមានទស្សនៈបែបណាដែរអំពីជីវិត? គេអាចនិយាយបានដូច្នេះថា៖ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ មនុស្សទាំងអស់រស់ដើម្បីតែខ្លួនឯង និយាយឱ្យច្បាស់ទៅគឺថា ពួកគេរស់នៅដើម្បីតែសាច់ឈាម។ ពួកគេរស់នៅគ្រាន់តែដើម្បីដាក់អាហារចូលមាត់របស់ពួកគេតែប៉ុណ្ណោះ។ តើអត្ថិភាពនេះខុសគ្នាពីសត្វបានយ៉ាងដូចម្ដេចទៅ? យ៉ាងម៉េចក៏ដោយ ការរស់នៅបែបនេះគ្មានគុណតម្លៃអ្វីសោះឡើយ កុំថាឡើយដល់ទៅមានន័យនោះ។ ទស្សនៈរបស់មនុស្សអំពីជីវិត គឺស្ដីពីអ្វីដែលអ្នកពឹងអាង ដើម្បីរស់នៅក្នុងពិភពលោក មូលហេតុដែលអ្នករស់នៅ និងរបៀបដែលអ្នករស់នៅ ហើយទាំងអស់នេះជារឿងដែលត្រូវធ្វើជាមួយសារជាតិនៃធម្មជាតិរបស់មនុស្ស។ តាមរយៈការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្ស អ្នកនឹងឃើញថា មនុស្សគ្រប់រូបសុទ្ធតែទទឹងទាស់នឹងព្រះជាម្ចាស់។ ពួកគេសុទ្ធតែជាអារក្ស ហើយមិនមានមនុស្សល្អពិតប្រាកដទេ។ មានតែតាមរយៈការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្សប៉ុណ្ណោះ ទើបអ្នកអាចដឹងច្បាស់ពីសេចក្ដីពុករលួយ និងសារជាតិរបស់មនុស្ស ហើយយល់ពីអ្វីៗដែលជាម្ចាស់កម្មសិទ្ធិរបស់មនុស្សពិតប្រាកដ អ្វីៗដែលមនុស្សពិតជាខ្វះខាត អ្វីៗដែលពួកគេគួរតែមាន និងរបៀបដែលពួកគេគួរតែរស់នៅក្នុងលក្ខណៈជាមនុស្ស។ ការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្សពិតជាមិនងាយស្រួលនោះទេ ហើយមិនអាចធ្វើទៅបានដោយមិនដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនមានបទពិសោធន៍ពិតប្រាកដឡើយ។

(ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦០

តើត្រូវស្គាល់ធម្មជាតិរបស់មនុស្សម្នាក់បានយ៉ាងដូចម្ដេច? តើអ្វីខ្លះបង្កើតបានជាធម្មជាតិរបស់មនុស្ស? អ្នកដឹងត្រឹមតែចំណុចខ្វះខាត គុណវិបត្តិ ចេតនា សញ្ញាណ ភាពអវិជ្ជមាន និងការមិនស្ដាប់បង្គាប់របស់មនុស្សប៉ុណ្ណោះ ប៉ុន្តែអ្នកមិនអាចរកឃើញអ្វីៗដែលនៅក្នុងធម្មជាតិរបស់មនុស្សនោះទេ។ អ្នកគ្រាន់តែដឹងអំពីស្រទាប់ខាងក្រៅ ដោយមិនអាចរកឃើញប្រភពដើមរបស់វា ហើយនេះមិនបង្កើតបានជាចំណេះដឹងអំពីធម្មជាតិរបស់មនុស្សទេ។ មនុស្សខ្លះទទួលស្គាល់ភាពខ្វះខាត និងភាពអវិជ្ជមានរបស់ខ្លួនថា «ខ្ញុំយល់ពីធម្មជាតិរបស់ខ្ញុំហើយ។ អ្នកឃើញទេ ខ្ញុំទទួលស្គាល់ភាពក្រអឺតក្រទមរបស់ខ្ញុំហើយ។ តើនេះមិនមែនជាការស្គាល់ធម្មជាតិរបស់ខ្ញុំទេឬអី?» ភាពក្រអឺតក្រទមគឺជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស នោះគឺជាការពិតខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ វាមិនទាន់គ្រប់គ្រាន់ទេក្នុងការទទួលស្គាល់ចំណុចនេះនៅក្នុងការយល់ដឹងខាងគោលលទ្ធិនោះ។ តើអ្វីទៅគឺជាការស្គាល់ពីធម្មជាតិផ្ទាល់ខ្លួនរបស់មនុស្សម្នាក់? តើគេស្គាល់វាបានដោយរបៀបណា? តើគេស្គាល់វាតាមរយៈចំណុចអ្វីខ្លះ? តើមនុស្សម្នាក់គួរតែដឹងពីធម្មជាតិរបស់មនុស្សឱ្យបានជាក់លាក់តាមរយៈអ្វីៗដែលគេបើកសម្ដែងយ៉ាងដូចម្ដេចទៅ? ជាបឋម អ្នកអាចមើលឃើញធម្មជាតិរបស់មនុស្សតាមរយៈចំណាប់អារម្មណ៍របស់ពួកគេ។ ឧទាហរណ៍ អ្នកខ្លះស្រឡាញ់ជាពិសេសចំពោះបុគ្គលល្បីល្បាញ និងបុគ្គលដែលមានមុខមាត់ខ្ពង់ខ្ពស់ អ្នកខ្លះចូលចិត្តអ្នកចម្រៀង ឬតារាភាពយន្តយ៉ាងខ្លាំង ហើយអ្នកខ្លះទៀតចូលចិត្តលេងហ្គេម។ តាមរយៈចំណង់ចំណូលចិត្តទាំងនេះ យើងអាចមើលឃើញនូវអ្វីៗដែលជាធម្មជាតិរបស់មនុស្សទាំងនេះ។ នេះជាឧទាហរណ៍ដ៏សាមញ្ញមួយ៖ អ្នកខ្លះចាត់ទុកអ្នកចម្រៀងណាម្នាក់ជាអាយដលរបស់ខ្លួន។ តើពួកគេចាត់អ្នកចម្រៀងនោះជាអាយដលរបស់ខ្លួនដល់កម្រិតណា? គឺរហូតដល់ថ្នាក់ពួកគេឈ្លក់វង្វេងនឹងគ្រប់សកម្មភាព គ្រប់ស្នាមញញឹម និងគ្រប់ពាក្យពេចន៍របស់អ្នកចម្រៀងរូបនោះ។ ពួកគេផ្ចង់ចិត្តលើអ្នកចម្រៀងរូបនោះ ហើយថែមទាំងថតគ្រប់សម្លៀកបំពាក់ដែលពួកគេស្លៀកពាក់ ដើម្បីយកតម្រាប់តាមទៀតផង។ តើកម្រិតនៃការគោរពកោតសរសើរចំពោះមនុស្សម្នាក់បង្ហាញពីបញ្ហាអ្វីខ្លះ? វាបង្ហាញថា មនុស្សបែបនេះមានតែ តែអ្វីដែលមិនជឿប៉ុណ្ណោះនៅក្នុងដួងចិត្តរបស់គេ ហើយថាពួកគេគ្មានសេចក្តីពិតទេ ពួកគេគ្មានអ្វីដែលវិជ្ជមានទេ ហើយពួកគេមានព្រះជាម្ចាស់បន្តិចបន្តួចប៉ុណ្ណោះនៅក្នុងចិត្តរបស់ពួកគេ។ គ្រប់យ៉ាងដែលបុគ្គលនេះគិត ស្រឡាញ់ និងស្វែងរក គឺមកពីសាតាំង។ អ្វីៗទាំងនេះគ្រប់គ្រងដួងចិត្តរបស់បុគ្គលរូបនេះ រហូតដល់ថ្នាក់ងប់ងល់តែម្ដង។ តើអ្នករាល់គ្នាអាចនិយាយថា អ្វីទៅជាសារជាតិ និងធម្មជាតិរបស់ពួកគេទេ? តើអ្វីទៅជាបញ្ហានៅទីនេះ? ប្រសិនបើវត្ថុមួយទទួលបានការស្រឡាញ់យ៉ាងខ្លាំងពេកក្រៃ វត្ថុនោះអាចក្លាយជាជីវិតរបស់គេ ហើយកាន់កាប់ដួងចិត្តរបស់គេ ដែលបញ្ជាក់យ៉ាងច្បាស់ថា មនុស្សនេះគឺជាអ្នកថ្វាយបង្គំរូបសំណាក ដោយមិនចង់បានព្រះជាម្ចាស់ ហើយបែរជាស្រឡាញ់អារក្សទៅវិញ។ ហេតុដូចនេះ គេអាចសន្និដ្ឋានបានថា ធម្មជាតិរបស់មនុស្សបែបនេះ គឺជាធម្មជាតិដែលស្រឡាញ់ និងថ្វាយបង្គំអារក្ស មិនស្រឡាញ់សេចក្ដីពិត និងមិនចង់បានព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាវិធីត្រឹមត្រូវក្នុងការមើលពីធម្មជាតិរបស់មនុស្សទេឬ? វាត្រឹមត្រូវទាំងស្រុង។ នេះជារបៀបគួរធ្វើ ដើម្បីពិនិត្យមើលធម្មជាតិរបស់មនុស្ស។ ឧទាហរណ៍ អ្នកខ្លះចាត់ទុកប៉ុលជាអាលដលរបស់ខ្លួន។ ពួកគេចូលចិត្តចេញទៅបង្រៀន និងធ្វើកិច្ចការ ពួកគេចូលចិត្តចូលរួមការជួបជុំ និងអធិប្បាយ ហើយពួកគេចង់ឱ្យមនុស្សស្តាប់ខ្លួន ថ្វាយបង្គំខ្លួន និងក្រវិលជុំវិញខ្លួន។ ពួកគេចង់មានកន្លែងមួយនៅក្នុងដួងចិត្តរបស់មនុស្ស ហើយពួកគេត្រេកអរនៅពេលអ្នកដទៃឱ្យតម្លៃដល់រូបភាពដែលពួកគេបង្ហាញ។ ចូរយើងវិភាគមើលធម្មជាតិរបស់ពួកគេតាមរយៈអាកប្បកិរិយាទាំងនេះ។ តើអ្វីទៅជាធម្មជាតិរបស់ពួកគេ? ប្រសិនបើពួកគេពិតជាមានអាកប្បកិរិយាបែបនេះមែន នោះគឺគ្រប់គ្រាន់នឹងបង្ហាញថា ពួកគេក្រអឺតក្រទម និងមានអំនួត។ ពួកគេមិនថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ ពួកគេចង់បានឋានៈកាន់តែខ្ពស់ និងចង់មានសិទ្ធិអំណាចលើអ្នកដទៃ ចង់កាន់កាប់ពួកគេ និងមានតំណែងមួយនៅក្នុងចិត្តរបស់ពួកគេ។ នេះគឺជារូបភាពបុរាណរបស់សាតាំង។ ទិដ្ឋភាពដែលលេចធ្លោអំពីធម្មជាតិរបស់ពួកគេ គឺភាពក្រអឺតក្រទម និងអំនួត ភាពគ្មានឆន្ទៈក្នុងការថ្វាយបង្គំព្រះជាម្ចាស់ និងសេចក្ដីប្រាថ្នាឱ្យអ្នកដទៃថ្វាយបង្គំខ្លួន។ អាកប្បកិរិយាបែបនេះ អាចផ្ដល់ឱ្យអ្នកនូវទស្សនៈច្បាស់លាស់ណាស់អំពីធម្មជាតិរបស់ពួកគេ។ ឧទាហរណ៍ មនុស្សខ្លះចូលចិត្តកេងចំណេញដោយអយុត្តិធម៌ចេញពីការលះបង់របស់អ្នកដទៃ ហើយមនុស្សទាំងនេះចង់បំពេញប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងគ្រប់កិច្ចការ។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ ត្រូវតែមានប្រយោជន៍ដល់ពួកគេ បើមិនដូច្នោះទេ ពួកគេនឹងមិនធ្វើវាឡើយ។ ពួកគេមិនខ្វល់ពីអ្វីឡើយ លើកលែងតែវាផ្ដល់ផលចំណេញខ្លះៗដល់ពួកគេ ហើយរាល់ទង្វើរបស់ពួកគេតែងបង្កប់នូវចេតនាលាក់កំបាំងជានិច្ច។ ពួកគេនិយាយល្អអំពីបុគ្គលណាដែលមានប្រយោជន៍ដល់ពួកគេ ហើយពួកគេលើកតម្កើងអ្នកណាដែលបញ្ជោរពួកគេ។ សូម្បីតែពេលមនុស្សសំណព្វចិត្តរបស់ពួកគេមានបញ្ហាក៏ដោយ ក៏ពួកគេនឹងនិយាយថា មនុស្សទាំងនោះត្រឹមត្រូវ ហើយព្យាយាមការពារ និងគ្របបាំងពួកគេយ៉ាងខ្លាំងដែរ។ តើមនុស្សបែបនេះមានធម្មជាតិដូចម្ដេច? អ្នកអាចមើលឃើញទាំងស្រុងនូវធម្មជាតិរបស់ពួកគេបានយ៉ាងច្បាស់លាស់ដោយផ្អែកលើឥរិយាបថទាំងនេះ។ ពួកគេព្យាយាមកេងចំណេញដោយអយុត្តិធម៌តាមរយៈទង្វើរបស់ខ្លួន ដោយចូលរួមឥតឈប់ឈរក្នុងការផ្លាស់ប្តូរឥរិយាបថនៅគ្រប់កាលៈទេសៈ ហើយអ្នកអាចដឹងច្បាស់ថា ធម្មជាតិរបស់ពួកគេគឺជាអ្នកចង់បានតែការចំណេញយ៉ាងពេញទំហឹង។ ពួកគេធ្វើអ្វីៗដើម្បីតែខ្លួនឯងក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ពួកគេនឹងមិនឆាប់ក្រោកទេ លើកលែងតែវាមានប្រយោជន៍ដល់ពួកគេក្នុងការធ្វើដូច្នោះ។ ពួកគេជាមនុស្សអាត្មានិយមបំផុត ហើយពួកគេមិនចេះស្កប់ស្កល់សោះឡើយ។ ដូច្នេះ ធម្មជាតិរបស់ពួកគេត្រូវបានបង្ហាញតាមរយៈការដែលពួកគេស្រឡាញ់ផលចំណេញ និងការខ្វះសេចក្តីស្រឡាញ់ចំពោះសេចក្ដីពិត។ បុរសខ្លះត្រូវបានមនុស្សស្រីទាក់ទាញអារម្មណ៍ ដោយគិតតែពីពួកនាងជានិច្ចក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ ហើយចែចង់ពួកនាងគ្រប់ទីកន្លែងដែលពួកនាងទៅ។ ស្រីស្អាតៗគឺជាកម្មវត្ថុដែលមនុស្សបែបនេះស្រឡាញ់ និងឱ្យតម្លៃខ្ពស់បំផុតនៅក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេសុខចិត្តលះបង់ជីវិតរបស់ពួកគេ និងបូជាអ្វីៗគ្រប់យ៉ាងដើម្បីស្រីស្អាត។ ស្រីៗគឺជាអ្វីដែលបំពេញដួងចិត្តរបស់ពួកគេ។ តើអ្វីគឺជាធម្មជាតិរបស់បុរសទាំងនេះ? ធម្មជាតិរបស់ពួកគេគឺ ស្រឡាញ់ស្រីស្អាត ថ្វាយបង្គំពួកនាង និងស្រឡាញ់ការអាក្រក់។ ពួកគេជាជនល្មោភកាម ដែលមានធម្មជាតិអាក្រក់ និងលោភលន់។ ហេតុអ្វីបានជាខ្ញុំនិយាយថាពួកគេមានធម្មជាតិបែបនេះ? សកម្មភាពរបស់ពួកគេបើកបង្ហាញពីធម្មជាតិលោភលន់។ ឥរិយាបថទាំងនេះ មិនគ្រាន់តែជាអំពើរំលងម្ដងម្កាលប៉ុណ្ណោះទេ ហើយមនុស្សបែបនេះក៏មិនមែនអន់ជាងមនុស្សសាមញ្ញត្រឹមតែបន្តិចនោះដែរ ហើយពួកគេធំធាត់ឡើងមកដើម្បីនៅក្រោមការកាន់កាប់ទាំងស្រុងដោយរបស់ទាំងនេះដែលបានក្លាយជាធម្មជាតិ និងសារជាតិរបស់ពួកគេពិតប្រាកដ។ ដូច្នេះ របស់ទាំងនេះបានក្លាយជាការបង្ហាញឱ្យឃើញពីធម្មជាតិរបស់ពួកគេ។ សមាសភាពនៃធម្មជាតិរបស់មនុស្សម្នាក់ ជានិច្ចកាល បើកសម្ដែងពីខ្លួនឯង។ អ្វីក៏ដោយដែលមនុស្សម្នាក់ធ្វើ ទោះបីជាវាជាអ្វីក៏ដោយ សុទ្ធតែអាចបើកឱ្យដឹងពីធម្មជាតិរបស់មនុស្សនោះ។ មនុស្សមានកត្តាជំរុញ និងគោលបំណងផ្ទាល់ខ្លួនពួកគេចំពោះអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ ហើយមិនថាវាជាការធ្វើបដិសណ្ឋារកិច្ច ការផ្សាយដំណឹងល្អ ឬកិច្ចការផ្សេងៗទៀតនោះទេ ពួកគេអាចបើកឱ្យដឹងពីផ្នែកនានានៃធម្មជាតិរបស់ពួកគេដោយមិនដឹងខ្លួន ព្រោះធម្មជាតិរបស់មនុស្សម្នាក់គឺជាជីវិតរបស់គេ ហើយមនុស្សត្រូវបានអូសទាញដោយធម្មជាតិរបស់ពួកគេពេញមួយជីវិតពួកគេ។ ធម្មជាតិរបស់មនុស្សម្នាក់ មិនត្រូវបានបើកសម្ដែងម្ដងម្កាល ឬដោយចៃដន្យនោះទេ។ ផ្ទុយទៅវិញ វាអាចតំណាងឱ្យសារជាតិរបស់មនុស្សយ៉ាងពេញលេញ។ អ្វីគ្រប់យ៉ាងដែលហូរចេញពីក្នុងឆ្អឹង និងឈាមរបស់មនុស្ស គឺតំណាងឱ្យធម្មជាតិ និងជីវិតរបស់ពួកគេ។ មនុស្សខ្លះស្រឡាញ់ស្រីស្អាត។ ខ្លះទៀតស្រឡាញ់ប្រាក់។ អ្នកខ្លះស្រឡាញ់ឋានៈខ្លាំងណាស់។ អ្នកខ្លះឱ្យតម្លៃយ៉ាងពិសេសដល់កេរ្តិ៍ឈ្មោះ និងមុខមាត់ផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកខ្លះស្រឡាញ់ ឬថ្វាយបង្គំរូបសំណាកយ៉ាងក្រៃលែង។ ហើយមនុស្សខ្លះក្រអឺតក្រទម និងមានអំនួតជាខ្លាំង ដោយមិនបន្ទន់តាមនរណាម្នាក់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយខិតខំដើម្បីតែឋានៈ ពួកគេចូលចិត្តលេចធ្លោជាងអ្នកដទៃ និងមានសិទ្ធិអំណាចលើអ្នកដទៃ។ មានធម្មជាតិខុសៗគ្នាជាច្រើន។ ធម្មជាតិទាំងនោះអាចផ្សេងៗគ្នានៅក្នុងចំណោមមនុស្ស ប៉ុន្តែធាតុរួមរបស់ពួកវាគឺ ការទាស់ទទឹង និងការក្បត់ព្រះជាម្ចាស់។ ដោយហេតុនោះ ធម្មជាតិទាំងនោះគឺដូចគ្នាទាំងអស់។

(ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦១

មនុស្សជាតិទាំងអស់ត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយធម្មជាតិរបស់មនុស្សគឺក្បត់ព្រះជាម្ចាស់។ ទោះយ៉ាងណាក៏ដោយ ក្នុងចំណោមមនុស្សទាំងអស់ដែលសាតាំងបានធ្វើឱ្យពុករលួយ មានអ្នកខ្លះអាចចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ និងទទួលយកសេចក្ដីពិត។ នេះគឺជាមនុស្សដែលអាចទទួលសេចក្ដីពិត និងសម្រេចបាននូវការបំផ្លាស់បំប្រែនិស្ស័យ។ មនុស្សខ្លះមិនដេញតាមសេចក្តីពិតទេ ហើយផ្ទុយទៅវិញពួកគេបត់បែនតាមកាលៈទេសៈ។ ពួកគេនឹងស្តាប់បង្គាប់ និងធ្វើអ្វីដែលអ្នកប្រាប់ពួកគេឱ្យធ្វើ ពួកគេអាចបោះបង់អ្វីៗ និងលះបង់ខ្លួនឯង ហើយពួកគេអាចស៊ូទ្រាំនឹងការរងទុក្ខណាមួយ។ មនុស្សបែបនេះមានមនសិការ និងវិចារណញ្ញាណតិចតួច ហើយពួកគេមានសង្ឃឹមទទួលបានការសង្រ្គោះ និងការរស់រាន ប៉ុន្តែនិស្ស័យរបស់ពួកគេមិនអាចផ្លាស់ប្តូរបានទេ ដោយសារពួកគេមិនដេញតាមសេចក្តីពិត ហើយពួកគេគ្រាន់តែពេញចិត្តនឹងការយល់ដឹងអំពីគោលលទ្ធិប៉ុណ្ណោះ។ ពួកគេមិននិយាយ ឬមិនធ្វើអ្វីៗដែលបំពានមនសិការឡើយ ពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានដោយស្មោះត្រង់ ហើយពួកគេអាចទទួលយកការប្រកបគ្នាអំពីសេចក្តីពិតទាក់ទងនឹងបញ្ហាណាមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគេមិនខិតខំស្វែងរកសេចក្តីពិតដែរ ចិត្តរបស់ពួកគេច្របូកច្របល់ ហើយពួកគេមិនអាចយល់សារជាតិនៃសេចក្តីពិតបានឡើយ។ គ្មានថ្ងៃដែលពួកគេផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ។ ប្រសិនបើអ្នកចង់ទទួលបានការបន្សុទ្ធពីសេចក្ដីពុករលួយ ហើយឆ្លងកាត់ការផ្លាស់ប្តូររនៅក្នុងនិស្ស័យជីវិតរបស់អ្នក នោះអ្នកត្រូវតែមានសេចក្តីស្រលាញ់ចំពោះសេក្តីពិត និងសមត្ថភាពក្នុងការទទួលយកនូវសេចក្ដីពិត។ តើការទទួលយកសេចក្តីពិតមានអត្ថន័យដូចម្ដេចដែរ? ការទទួលយកសេចក្តីពិតមានន័យថា មិនថាអ្នកមាននិស្ស័យពុករលួយបែបណា ឬមិនថាធម្មជាតិរបស់អ្នកមានសារជាតិពិសពុលរបស់នាគដ៏ធំមានសម្បុរក្រហម ជាសារជាតិពិសពុលរបស់សាតាំង បែបណានោះទេ នៅពេលព្រះបន្ទូលព្រះជាម្ចាស់បើកសម្តែងពីចំណុចទាំងនេះ អ្នកគួរតែទទួលស្គាល់ និងចុះចូល អ្នកមិនអាចធ្វើការជ្រើសរើសផ្សេងទៀតបានទេ ហើយអ្នកគួរតែស្គាល់ខ្លួនឯងយោងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះមានន័យថា ជាការអាចទទួលយកព្រះបន្ទូលព្រះជាម្ចាស់ និងទទួលយកសេចក្តីពិត។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មិនថាព្រះសូរសៀងទ្រង់ធ្ងន់ធ្ងរយ៉ាងណា ហើយមិនថាទ្រង់ប្រើព្រះបន្ទូលអ្វីនោះទេ អ្នកអាចទទួលយកបាន ឱ្យតែព្រះបន្ទូលដែលទ្រង់មានបន្ទូលនោះ ជាសេចក្តីពិត ហើយអ្នកអាចទទួលស្គាល់បន្ទូល ឱ្យតែព្រះបន្ទូលទាំងនោះស្របនឹងភាពពិតជាក់ស្ដែង។ អ្នកអាចចុះចូលជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាអ្នកយល់ពីវាបានជ្រាលជ្រៅប៉ុនណា ហើយទទួលយក និងចុះចូលទៅនឹងពន្លឺដែលត្រូវបានបើកសម្ដែងដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនិងរួមប្រកបជាមួយបងប្អូនប្រុសស្រីរបស់អ្នក។ នៅពេលដែលមនុស្សដេញតាមសេចក្តីពិតទៅដល់ចំណុចណាមួយនោះ ពួកគេអាចទទួលបានសេចក្តីពិត ហើយសម្រេចបានការផ្លាស់ប្រែនៃនិស្ស័យរបស់ពួកគេ។ សូម្បីតែមនុស្សដែលមិនស្រលាញ់សេចក្តីពិត មានភាពជាមនុស្សបន្តិចបន្តួច ក៏អាចធ្វើនូវទង្វើល្អមួយចំនួន ហើយអាចលះបង់ និងលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់ ពួកគេភ័ន្តច្រឡំអំពីសេចក្តីពិត និងមិនសូវយកចិត្តទុកដាក់នឹងសេចក្តីពិតឡើយ ដូច្នេះនិស្ស័យនៃជីវិតរបស់ពួកគេមិនផ្លាស់ប្តូរឡើយ។ អ្នកអាចឃើញថា ពេត្រុសមានភាពជាមនុស្សដែលស្រដៀងទៅនឹងពួកសិស្សផ្សេងទៀតដែរ ប៉ុន្តែគាត់លេចធ្លោក្នុងការប្រឹងប្រែងតាមរកសេចក្ដីពិត។ មិនថាព្រះយេស៊ូវមានព្រះបន្ទូលបែបណានោះទេ ក៏គាត់ពិចារណាយ៉ាងយកចិត្តទុកដាក់ដែរ។ ព្រះយេស៊ូវបានសួរថា «ស៊ីម៉ូន កូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំទេ?» ពេត្រុសបានឆ្លើយដោយស្មោះត្រង់ថា «ទូលបង្គំស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌តែប៉ុណ្ណោះ តែទូលបង្គំមិនស្រឡាញ់ព្រះអម្ចាស់នៅលើផែនដីនេះទេ»។ ក្រោយមកគាត់បានយល់ រួចគិតថា «ខ្ញុំយល់ខុសហើយ។ ព្រះជាម្ចាស់នៅលើផែនដី គឺជាព្រះជាម្ចាស់នៅឯស្ថានសួគ៌។ តើព្រះជាម្ចាស់នៅឯស្ថានសួគ៌ និងនៅលើផែនដីមិនមែនជាព្រះតែមួយអង្គទេឬ? ប្រសិនបើខ្ញុំស្រឡាញ់តែព្រះជាម្ចាស់នៅឯស្ថានសួគ៌ នោះសេចក្ដីស្រឡាញ់របស់ខ្ញុំមិនពិតប្រាកដទេ។ ខ្ញុំត្រូវតែស្រឡាញ់ព្រះជាម្ចាស់នៅលើផែនដីដែរ ដ្បិតមានតែដូច្នេះទេ ទើបសេចក្ដីស្រឡាញ់របស់ខ្ញុំបានពិតប្រាកដ»។ ដូច្នេះ ពេត្រុសបានយល់អត្ថន័យពិតប្រាកដនៃព្រះបន្ទូលមកពីអ្វីដែលព្រះយេស៊ូវបានចោទសួរ។ ដើម្បីស្រឡាញ់ព្រះជាម្ចាស់ និងដើម្បីឱ្យសេចក្ដីស្រឡាញ់នេះក្លាយជាការពិត គេត្រូវតែស្រឡាញ់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅលើផែនដីដែរ។ ការស្រឡាញ់ព្រះដ៏ស្រពេចស្រពិលដែលគេមើលមិនឃើញ គឺគ្មានភាពប្រាកដនិយម ឬជាក់ស្ដែងទេ ចំណែកឯការស្រឡាញ់ព្រះដ៏ជាក់ស្ដែងដែលគេមើលឃើញ គឺជាសេចក្ដីពិត។ តាមរយៈព្រះបន្ទូលរបស់ព្រះយេស៊ូវ ពេត្រុសបានទទួលសេចក្ដីពិត និងការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ច្បាស់ណាស់ ជំនឿរបស់ពេត្រុសលើព្រះជាម្ចាស់ បានផ្ដោតតែលើការតាមរកសេចក្ដីពិតប៉ុណ្ណោះ។ នៅទីបំផុត គាត់សម្រេចបាននូវសេចក្ដីស្រឡាញ់ចំពោះព្រះដ៏ជាក់ស្ដែង ពោលគឺព្រះជាម្ចាស់នៅលើផែនដី។ ពេត្រុសបានស្មោះស្ម័គ្រយ៉ាងខ្លាំងក្នុងការតាមរកសេចក្ដីពិត។ រាល់ពេលដែលព្រះយេស៊ូវណែនាំគាត់ គាត់បានពិចារណាព្រះបន្ទូលរបស់ព្រះយេស៊ូវដោយស្មោះអស់ពីចិត្ត។ ប្រហែលជា គាត់បានពិចារណាច្រើនខែ ឬមួយឆ្នាំ ឬច្រើនឆ្នាំ មុនពេលដែលព្រះវិញ្ញាណបរិសុទ្ធបានបំភ្លឺគាត់ ហើយគាត់បានយល់ពីសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បែបនេះ ពេត្រុសបានចូលក្នុងសេចក្ដីពិត ហើយនៅពេលគាត់បានចូលក្នុងសេចក្តីពិតរួច និស្ស័យជីវិតរបស់គាត់ក៏ត្រូវបានបំផ្លាស់បំប្រែ និងកែជាថ្មីដែរ។ ប្រសិនបើមនុស្សមិនតាមរកសេចក្ដីពិតទេ នោះពួកគេនឹងមិនយល់រហូត។ អ្នកអាចនិយាយអំពីសំបុត្រ និងគោលលទ្ធិរាប់ពាន់ដង ប៉ុន្តែពួកវានៅត្រឹមតែជាអក្សរ និងគោលលទ្ធិប៉ុណ្ណោះ។ អ្នកខ្លះគ្រាន់តែនិយាយថា «ព្រះគ្រីស្ទ គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត»។ ទោះបីជាអ្នកនិយាយពាក្យទាំងនេះរាប់ពាន់ដងក៏ដោយ ក៏វានឹងគ្មានប្រយោជន៍អ្វីដែរ អ្នកមិនយល់ពីអត្ថន័យនៃពាក្យទាំងនោះទេ។ ហេតុអ្វីបានជាគេនិយាយថា ព្រះគ្រីស្ទគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត? តើអ្នកអាចបញ្ចេញឱ្យច្បាស់នូវចំណេះដឹងអំពីពាក្យនេះដែលអ្នកបានទទួលតាមរយៈបទពិសោធបានឬទេ? តើអ្នកបានចូលក្នុងភាពជាក់ស្ដែងនៃសេចក្ដីពិត ផ្លូវ និងជីវិតឬទេ? ព្រះជាម្ចាស់បានបញ្ចេញព្រះសូរសៀងនៃព្រះបន្ទូលរបស់ទ្រង់ដើម្បីឱ្យអ្នករាល់គ្នាអាចមានបទពិសោធពីព្រះបន្ទូលទាំងនោះ ហើយទទួលបានចំណេះដឹង។ ការគ្រាន់តែនិយាយតាមសំបុត្រ និងគោលលទ្ធិ គឺគ្មានប្រយោជន៍អ្វីទេ។ អ្នកអាចស្គាល់ខ្លួនឯងបាន លុះត្រាតែអ្នកបានយល់ និងចូលទៅក្នុងព្រះបន្ទូលព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្នកមិនអាចស្គាល់ខ្លួនឯងបានឡើយ។ អ្នកអាចទទួលបានការឈ្វេងយល់ នៅពេលអ្នកយល់ពីសេចក្ដីពិតតែប៉ុណ្ណោះ។ បើគ្មានការយល់ដឹងពីសេចក្ដីពិតទេ អ្នកគ្មានសមត្ថភាពឈ្វេងយល់នោះឡើយ។ អ្នកអាចឃើញបញ្ហាបានច្បាស់តែនៅពេលណាអ្នកយល់សេចក្ដីពិតប៉ុណ្ណោះ។ បើគ្មានការយល់ដឹងពីសេចក្ដីពិតទេ នោះអ្នកមិនអាចឃើញបញ្ហាបានច្បាស់ឡើយ។ អ្នកអាចស្គាល់ខ្លួនឯងបានតែនៅពេលណាអ្នកយល់សេចក្ដីពិតប៉ុណ្ណោះ។ បើគ្មានការយល់ដឹងពីសេចក្ដីពិតទេ អ្នកមិនអាចស្គាល់ខ្លួនឯងបានឡើយ។ និស្ស័យរបស់អ្នកអាចផ្លាស់ប្ដូរបានតែនៅពេលណាអ្នកទទួលបានសេចក្ដីពិតប៉ុណ្ណោះ។ បើគ្មានសេចក្ដីពិតទេ និស្ស័យរបស់អ្នកក៏មិនអាចផ្លាស់ប្ដូរបានដែរ។ មានតែបន្ទាប់ពីអ្នកបានទទួលសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកអាចធ្វើការបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ បើគ្មានការទទួលបានសេចក្ដីពិតទេ អ្នកមិនអាចបម្រើស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ មានតែបន្ទាប់ពីអ្នកបានទទួលសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកអាចថ្វាយបង្គំព្រះជាម្ចាស់បាន។ បើគ្មានការយល់ដឹងអំពីសេចក្ដីពិតទេ ទោះបីជាអ្នកថ្វាយបង្គំទ្រង់បែបណា ក៏ការថ្វាយបង្គំរបស់អ្នកនឹងគ្មានអ្វីលើសពីការធ្វើតាមពិធីសាសនានោះដែរ។ បើគ្មានសេចក្ដីពិតទេ ការអ្វីដែលអ្នកធ្វើ គឺគ្មានការពិតឡើយ។ តាមរយៈការទទួលបានសេចក្ដីពិត គ្រប់យ៉ាងដែលអ្នកធ្វើ គឺពិតប្រាកដ។ អ្វីៗទាំងអស់នេះអាស្រ័យលើការទទួលសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦២

ការយល់ដឹងដ៏ពិតប្រាកដអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនជារឿងសាមញ្ញនោះទេ។ សូមកុំគិតបែបនេះឡើយ៖ «ខ្ញុំអាចបកស្រាយអត្ថន័យដើមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ហើយមនុស្សគ្រប់គ្នានិយាយថា ការបកស្រាយរបស់ខ្ញុំគឺល្អ ហើយសរសើរខ្ញុំ ដូចនេះវាមានន័យថាខ្ញុំយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ វាមិនដូចគ្នានឹងការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើអ្នកបានទទួលពន្លឺខ្លះៗពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយអ្នកបានយល់ពីអត្ថន័យដ៏ពិតនៃព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើអ្នកអាចបង្ហាញពីចេតនានៅពីក្រោយព្រះបន្ទូលរបស់ទ្រង់ និងផលដែលវានឹងទទួលបាននៅទីបំផុត ពោលគឺ ប្រសិនបើនៅពេលដែលអ្នកមានការយល់ដឹងច្បាស់អំពីរឿងទាំងអស់នេះ អ្នកអាចត្រូវបានគេចាត់ទុកថាមានកម្រិតនៃការយល់ខ្លះៗអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ ការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនងាយស្រួលទេ។ គ្រាន់តែអ្នកអាចពន្យល់បាននូវអត្ថន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមានន័យថាអ្នកយល់ពីព្រះបន្ទូលនោះទេ។ មិនថាអ្នកអាចពន្យល់អត្ថន័យត្រង់បានច្រើនប៉ុនណាទេ ការពន្យល់របស់អ្នកនៅតែមានមូលដ្ឋានលើការស្រមើស្រមៃរបស់មនុស្ស និងរបៀបគិតបែបមនុស្សដដែលហ្នឹង។ វាគ្មានប្រយោជន៍ទេ! តើអ្នកអាចយល់ពីព្រះបន្ទូលព្រះជាម្ចាស់យ៉ាងដូចម្តេច? គន្លឹះគឺត្រូវស្វែងរកសេចក្ដីពិតចេញពីព្រះបន្ទូលទាំងនោះ។ មានតែវិធីនេះទេ ទើបអ្នកអាចយល់យ៉ាងពិតប្រាកដអំពីព្រះបន្ទូលព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនដែលមានបន្ទូលចេញនូវពាក្យឥតខ្លឹមសារឡើយ។ ប្រយោគនីមួយៗដែលទ្រង់ថ្លែង សុទ្ធតែមានព័ត៌មានលម្អិត ដែលនឹងត្រូវបើកសម្ដែងបន្ថែមទៀតនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយឃ្លាទាំងនោះអាចនឹងត្រូវបានបង្ហាញខុសៗពីគ្នា។ មនុស្សមិនអាចយល់ពីរបៀបដែលព្រះជាម្ចាស់បង្ហាញពីសេចក្ដីពិតនោះទេ។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់មានអត្ថន័យជា្រលជ្រៅណាស់ ហើយគំនិតរបស់មនុស្សមិនងាយនឹងយល់នោះឡើយ។ មនុស្សអាចរកឃើញអត្ថន័យទាំងស្រុងបែបត្រួសៗអំពីគ្រប់ទិដ្ឋភាពនៃសេចក្ដីពិតបាន លុះត្រាតែគេខំប្រឹងរក។ ព័ត៌មានលម្អិតដែលនៅសេសសល់ គឺត្រូវបំពេញសម្រាប់ពួកគេ ក្នុងអំឡុងពេលបទពិសោធជាបន្តបន្ទាប់របស់ពួកគេ តាមរយៈការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មួយផែ្នកគឺជាការពិចារណា និងការឈ្វេងយល់ពីព្រះបន្ទូលព្រះជាម្ចាស់ និងស្វែងរកមាតិកាជាក់លាក់ តាមរយៈការអានព្រះបន្ទូលទាំងនោះ។ មួយផ្នែកទៀត គឺត្រូវយល់ដឹងពីអត្ថន័យនៃព្រះបន្ទូលព្រះជាម្ចាស់ តាមរយៈការដកពិសោធន៍ព្រះបន្ទូល និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈការរីកចម្រើនឥតឈប់ឈរនៅក្នុងផ្នែកទាំងពីរនេះ អ្នកអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកបកស្រាយព្រះបន្ទូលនោះតាមន័យត្រង់ ជាអត្ថបទ ឬពីការគិត និងការស្រមើស្រមៃរបស់អ្នកផ្ទាល់ នោះទោះបីជាអ្នកពន្យល់វាយ៉ាងក្បោះក្បាយ និងច្បាស់លាស់ក៏ដោយ អ្នកនៅតែមិនយល់សេចក្តីពិតដដែល ហើយវានៅតែផ្អែកលើការគិត និងការស្រមើស្រមៃរបស់មនុស្សទាំងស្រុង។ វាមិនបានទទួលពីការបំភ្លឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។ មនុស្សមានការទទួលខុសត្រូវចំពោះការបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ហើយពួកគេថែមទាំងអាចបកស្រាយព្រះបន្ទូលព្រះជាម្ចាស់ខុសបរិបទទៀតផង ដោយធ្វើឱ្យពួកគេងាយនឹងយល់ច្រឡំ និងវិនិច្ឆ័យព្រះជាម្ចាស់ ហើយនេះគឺជាបញ្ហា។ ហេតុដូចនេះ ការទទួលបានសេចក្តីពិត ជាចម្បងកើតឡើងតាមរយៈការយល់ដឹងពីព្រះបន្ទូលព្រះជាម្ចាស់ និងត្រូវបានបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ។ ការដែលអាចយល់ និងពន្យល់អត្ថន័យត្រង់នៃព្រះបន្ទូលព្រះជាម្ចាស់ មិនមែនមានន័យថា អ្នកបានទទួលសេចក្តីពិតនោះទេ។ ប្រសិនបើការយល់ដឹងអំពីអត្ថន័យត្រង់នៃព្រះបន្ទូលព្រះជាម្ចាស់មានន័យថា អ្នកបានយល់ពីសេចក្តីពិត នោះអ្នកគ្រាន់តែមានការអប់រំ និងចំណេះដឹងតិចតួចប៉ុណ្ណោះ ដូច្នេះ ហេតុអ្វីបានជាអ្នកត្រូវការការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធ? តើកិច្ចការរបស់ព្រះជាម្ចាស់ជាអ្វីដែលចិត្តមនុស្សអាចយល់បានមែនទេ? ដូច្នេះ ការយល់ដឹងពីសេចក្តីពិតគឺមិនផ្អែកលើសញ្ញាណ ឬការស្រមើស្រមៃរបស់មនុស្សឡើយ។ អ្នកត្រូវការការបំភ្លឺ ការស្រាយបំភ្លឺ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីមានបទពិសោធន៍ និងចំណេះដឹងពិតប្រាកដ។ នេះគឺជាដំណើរការនៃការយល់ដឹង និងការទទួលបានសេចក្តីពិត ហើយវាក៏ជាលក្ខខណ្ឌចាំបាច់ផងដែរ។

(ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦៣

តើអ្នកយល់ដឹងពីធម្មជាតិរបស់មនុស្សដោយរបៀបណា? អ្វីដែលសំខាន់ជាងគេបំផុតគឺ ត្រូវមានការយល់ដឹងចេញពីទស្សនៈនៃគតិលោករបស់មនុស្ស ទស្សនៈពីជីវិត និងគុណតម្លៃផ្សេងៗ។ អស់អ្នកដែលប្រព្រឹត្តអាក្រក់ ពេញមួយជីវិតរបស់ពួកគេ សុទ្ធតែធ្វើអ្វីៗសម្រាប់តែខ្លួនគេ។ ទស្សនៈ និងពាក្យសម្តីរបស់ពួកគេចេញមកពីសាតាំង ដូចជាគេនិយាយថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «មនុស្សស្លាប់ព្រោះប្រាក់ ឯសត្វស្លាប់ព្រោះចំណី» និងសេចក្តីខុសឆ្គងបែបនេះផ្សេងទៀត។ ពាក្យសម្តីទាងអស់នេះដែលបានថ្លែងឡើងដោយមេអារក្ស បុគ្គលអស្ចារ្យ និងទស្សនវិទូ បានក្លាយជារបៀបរស់នៅរបស់មនុស្ស។ ជាពិសេសនោះ ពាក្យសម្ដីភាគច្រើនរបស់ខុងជឺ ជាអ្នកដែលជនជាតិចិនបានសរសើរថាជា «អ្នកប្រាជ្ញ» បានក្លាយជាជីវិតរបស់មនុស្ស។ ក៏មានសុភាសិតល្បីល្បាញពីអ្នកជឿខាងពុទ្ធសាសនា និងសាសនាតាវ និងពាក្យភាសិតបុរាណនិយាយពីបុគ្គលមួយចំនួនដែរ។ សេចក្តីទាំងអស់នេះ គឺជាសេចក្តីសង្ខេបនៃទស្សនៈវិជ្ជា និងធម្មជាតិរបស់សាតាំង។ ទាំងនេះក៏ជាការបង្ហាញឱ្យឃើញច្បាស់ និងជាការពន្យល់ឱ្យពីធម្មជាតិរបស់សាតាំងដែរ។ ថ្នាំពុលដែលត្រូវបានដាក់ទៅក្នុងដួងចិត្តរបស់មនុស្សទាំងនេះ គឺសុទ្ធតែមកពីសាតាំង មិនមែនមកពីព្រះជាម្ចាស់ សូម្បីតែបន្តិច។ ពាក្យសម្តីអស់ទាំងនោះ ក៏ជាអ្វីមួយដែលប្រឆាំងទាស់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ដែរ។ វាជាការពិតជាក់ច្បាស់ខ្លាំងណាស់ ដែលភាពពិតនៃគ្រប់អ្វីៗដែលវិជ្ជមានទាំងអស់ សុទ្ធតែចេញមកពីព្រះជាម្ចាស់ ហើយអ្វីៗដែលអវិជ្ជមានដែលបំពុលមនុស្ស គឺមកពីសាតាំង។ ហេតុដូច្នេះហើយ អ្នកអាចស្ទង់មើលធម្មជាតិនៃបុគ្គលណាម្នាក់ និងមើលថាតើពួកគេស្ថិតនៅក្រោមឥទ្ធិពលរបស់នរណា តាមរយៈទស្សនៈជីវិត និងគុណតម្លៃរបស់ពួកគេ។ សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាជីវិត និងធម្មជាតិរបស់មនុស្ស។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗ ដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ទំនៀមទំលាប់វប្បធម៌បុរាណ មកអប់រំមនុស្ស បោកប្រាស់ និងធ្វើឱ្យមនុស្សពុករលួយ បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហិនវិនាស ហើយនៅទីបំផុត គេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ អ្នកខ្លះបានបម្រើការជាមន្ត្រីសាធារណៈនៅក្នុងសង្គមអស់រយៈពេលរាប់ទសវត្សរ៍។ សាកស្រមៃមើល តាមរយៈការសាកសួរពួកគេនូវសំណួរនេះ៖ «អ្នកធ្វើបានល្អណាស់ក្នុងសមត្ថភាពនេះ តើពាក្យភាសិតសំខាន់ណាខ្លះដែលអ្នករស់នៅតាម?» ពួកគេអាចនិយាយថា «រឿងមួយដែលខ្ញុំយល់គឺថា 'មន្រ្តីមិនបង្កការលំបាកដល់អ្នកដែលឱ្យអំណោយទេ ហើយអ្នកដែលមិនចេះនិយាយបញ្ជោ ក៏មិនសម្រេចបានអ្វីដែរ'»។ នេះគឺជាទស្សនវិជ្ជាបែបសាតាំង ដែលពួកគេយកជាគោល ដើម្បីអាជីពរបស់ពួកគេ។ តើពាក្យទាំងនេះមិនមែនជាការតំណាងឱ្យធម្មជាតិរបស់បុគ្គលបែបនេះទេឬអី? ការប្រើមធ្យោបាយណាមួយ ដើម្បីទទួលបានតំណែង បានក្លាយជាធម្មជាតិរបស់ពួកគេទៅហើយ ការិយាធិបតេយ្យ និងជោគជ័យក្នុងអាជីពជាគោលដៅរបស់ពួកគេ។ នៅតែមានថ្នាំពុលអាក្រក់ជាច្រើននៅក្នុងជីវិតរបស់មនុស្ស នៅក្នុងកិរិយាមាយាទ និងអាកប្បកិរិយារបស់ពួកគេ។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយថ្នាំពុលនៃនាគដ៏ធំមានសម្បុរក្រហមដែលមកពីសាតាំង ហើយគ្រប់អ្វីៗដែលហូរចេញមកពីឆ្អឹង និងឈាមរបស់គេគឺចេញមកពីសាតាំង។ មន្រ្តីដែលកាន់ការទាំងអស់ អ្នកដែលក្តោបក្តាប់អំណាច ហើយនិងអ្នកដែលដែលបំពេញកិច្ចការជាច្រើន មាននូវមាគ៌ា និងអាថ៌កំបាំងរៀងៗខ្លួន ពីភាពជោគជ័យរបស់ពួកគេ។ តើអាថ៌កំបាំងទាំងនោះមិនមែនជាតំណាងយ៉ាងឥតខ្ចោះ ដែលតំណាងឱ្យជីវិតរបស់ពួកគេទេឬ? ពួកគេបានធ្វើកិច្ចការធំៗជាច្រើននៅលើផែនដីនេះ ហើយគ្មាននរណាម្នាក់អាចមើលឃើញពីគ្រោងការណ៍ និងល្បិចកល្បទុច្ចរិតរបស់ពួកគេ ដែលនៅខាងក្រោយទាល់តែសោះ។ នេះបង្ហាញពីរបៀបដែលគេប្រើកលល្បិច និងភាពពិសពុលនៃសារជាតិរបស់ពួកគេថា វាយ៉ាងណា។ មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងសម្បើមពីសំណាក់សាតាំង។ ភាពពិសពុលរបស់សាតាំងត្រូវបានបង្ហូរចេញមកតាមរយៈឈាមនៃបុគ្គលគ្រប់គ្នា ដែលយើងអាចនិយាយបានថា ធម្មជាតិរបស់មនុស្ស គឺពុករលួយ អាក្រក់ ប្រឆាំង ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ ត្រូវបានបំពេញ និងជ្រួតជ្រាបនៅក្នុងទស្សនវិជ្ជា និងសារជាតិពិសពុលរបស់សាតាំង។ វាបានក្លាយជាធម្មជាតិ និងសារជាតិរបស់សាតាំងទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សបដិសេដ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ។ ប្រសិនបើពិនិត្យមើលធម្មជាតិរបស់ពួកគេបែបនេះ នោះមនុស្សអាចស្គាល់ពីខ្លួនឯងបានយ៉ាងងាយស្រួល។

(ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦៤

គន្លឹះសំខាន់ចំពោះការឆ្លុះបញ្ចាំងពីខ្លួនឯង និងការស្គាល់ខ្លួនឯងគឺយ៉ាងនេះ៖ កាលណាអ្នកកាន់តែមានអារម្មណ៍ថាខ្លួនបានធ្វើការបានល្អនៅក្នុងផ្នែកជាក់លាក់ណាមួយ ឬបានធ្វើរឿងត្រឹមត្រូវ ហើយកាលណាអ្នកកាន់តែគិតថាខ្លួនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអាចអួតអាងក្នុងផ្នែកជាក់លាក់មួយចំនួន នោះវាកាន់តែមានតម្លៃសម្រាប់អ្នកក្នុងការស្គាល់ខ្លួនឯងនៅក្នុងផ្នែកទាំងនោះ និងកាន់តែមានតម្លៃឱ្យអ្នកជីកកកាយកាន់តែជ្រៅចូលក្នុងផ្នែកទាំងនោះ ដើម្បីមើលឃើញថាតើមានភាពមិនបរិសុទ្ធអ្វីខ្លះនៅក្នុងអ្នក ក៏ដូចជាអ្វីខ្លះដែលអ្នកមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ចូរយើងយកប៉ុលធ្វើជាឧទាហរណ៍។ ប៉ុលមានចំណេះដឹងច្រើនណាស់ ហើយគាត់បានរងទុក្ខជាច្រើននៅក្នុងកិច្ចការបង្រៀនរបស់គាត់។ គាត់ក៏ត្រូវាបានគេស្រលាញ់ពេញចិត្តច្រើនណាស់ដែរ។ ជាលទ្ធផល ក្រោយពេលបំពេញកិច្ចការជាច្រើនចប់ គាត់សន្និដ្ឋានថានឹងមានមកុដដែលនឹងត្រៀមទុកសម្រាប់គាត់។ ការនេះបណ្ដាលឱ្យគាត់កាន់តែធ្លាក់ឆ្ងាយទៅៗចូលក្នុងផ្លូវខុសឆ្គង រហូតដល់ចុងក្រោយលោកត្រូវព្រះជាម្ចាស់ដាក់ទោស។ ក្នុងពេលនោះ ប្រសិនបើគាត់មានការឆ្លុះបញ្ចាំងពីខ្លួនឯង និងពិនិត្យខ្លួនឯង នោះគាត់នឹងមិនគិតបែបនោះឡើយ។ ម្យ៉ាងទៀត ប៉ុលមិនបានផ្ដោតលើការស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទេ។ គាត់មានតែជឿលើសញ្ញាណ និងការស្រមៃឃើញរបស់ខ្លួនឯងប៉ុណ្ណោះ។ គាត់បានគិតថា ឱ្យតែគាត់ធ្វើរឿងល្អខ្លះ ហើយបង្ហាញអាកប្បកិរិយាល្អខ្លះ គាត់នឹងទទួលបានការសរសើរ និងរង្វាន់ពីព្រះជាម្ចាស់។ នៅទីបញ្ចប់ សញ្ញាណ និងការស្រមើស្រមៃរបស់គាត់បានបិទបាំងស្មារតីរបស់គាត់ ហើយបិទបាំងការពិតនៃសេចក្តីពុករលួយរបស់គាត់។ ប៉ុន្ដែ មនុស្សមិនអាចដឹងពីការនេះឡើយ ពួកគេមិនមានចំណេះដឹងអំពីការទាំងនេះឡើយ ហើយដូច្នេះ មុនព្រះជាម្ចាស់បើកបង្ហាញអំពីការនេះ ពួកគេនៅតែកំណត់ថាប៉ុលជាបទដ្ឋានមួយដែលត្រូវឈោងចាប់ឱ្យបានជានិច្ច ជាគំរូមួយដែលពួកគេរស់នៅតាម និងចាត់ទុកគាត់ជាម្នាក់ដែលពួកគេចង់បានដូច និងទុកជាគោលបំណងនៃការតាមរករបស់ពួកគេ ហើយជានិមិត្តរូបនៃការដេញតាមរបស់ពួកគេ។ ករណីរបស់ប៉ុល គឺជាការព្រមានទៅដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់រូប។ ជាពិសេស នៅពេលដែលអ្នកដើរតាមព្រះជាម្ចាស់ដូចជាពួកយើងនេះ អាចរងទុក្ខនិងលះបង់តម្លៃនៅក្នុងភារកិច្ចរបស់យើងបាន ហើយនៅពេលដែលយើងបម្រើព្រះជាម្ចាស់ យើងមានអារម្មណ៍ថា យើងស្មោះត្រង់និងស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ នៅក្នុងពេលវេលាបែបនេះហើយ ដែលយើងគួរតែឆ្លុះបញ្ចាំងពីខ្លួនឯង និងយល់ពីខ្លួនឯងឱ្យបានកាន់តែច្រើន ពាក់ព័ន្ធនឹងផ្លូវដែលយើងកំពុងដើរ ដែលចំណុចនេះ ចាំបាច់ខ្លាំងណាស់។ នេះគឺដោយសារតែបើអ្នកគិតថារឿងអ្វីមួយល្អហើយ នោះអ្នកនឹងកំណត់ថារឿងនោះត្រឹមត្រូវមិនខាន ហើយអ្នកនឹងគ្មានការសង្ស័យ មិនបានឆ្លុះបញ្ចាំង ឬវិភាគថាតើនៅក្នុងរឿងនោះមានអ្វីដែលទាស់ទទឹងនឹងព្រះជាម្ចាស់ឬអត់នោះទេ។ ឧទាហរណ៍ មានមនុស្សដែលជឿថាខ្លួនឯងជាមនុស្សចិត្តល្អខ្លាំងណាស់។ ពួកគេមិនដែលស្អប់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ ហើយពួកគេតែងតែជួយបងប្អូនប្រុសស្រីដែលគ្រួសាររបស់គេកំពុងតែត្រូវការជំនួយ ដោយបារម្ភថា បញ្ហារបស់បងប្អូនប្រុសស្រីនឹងមិនត្រូវបានដោះស្រាយ។ ពួកគេមានសុឆន្ទៈដ៏ធំធេង ហើយធ្វើគ្រប់យ៉ាងអស់ពីថាមពលរបស់ពួកគេ ដើម្បីជួយគ្រប់គ្នាតាមតែពួកគេអាចធ្វើបាន។ ប៉ុន្តែ ពួកគេមិនដែលផ្តោតលើការអនុវត្តសេចក្តីពិតទេ ហើយពួកគេក៏គ្មានច្រកចូលទៅក្នុងជីវិតដែរ។ តើអ្វីគឺជាលទ្ធផលនៃការជួយបែបនេះ? ពួកគេទុកជីវិតខ្លួនឯងមួយឡែក ប៉ុន្តែពេញចិត្តជាមួយខ្លួនឯង ហើយពេញចិត្តយ៉ាងខ្លាំងចំពោះគ្រប់យ៉ាងដែលពួកគេបានធ្វើ។ ជាងនេះទៅទៀត ពួកគេមានមោទនភាពជាខ្លាំងនៅក្នុងអ្វីៗដែលពួកគេបានធ្វើ ដោយជឿថា នៅក្នុងគ្រប់កិច្ចការដែលពួកគេបានធ្វើ គ្មានអ្វីមួយដែលប្រឆាំងនឹងសេចក្តីពិតឡើយ និងថាគ្រប់យ៉ាងដែលពួកគេបានធ្វើ គឺពិតជាគ្រប់គ្រាន់សម្រាប់បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជឿថា ពួកគេគឺជាអ្នកជឿលើព្រះជាម្ចាស់ពិតប្រាកដ។ ពួកគេមើលឃើញចិត្តសប្បុរសពីធម្មជាតិរបស់ពួកគេ គឺជាអ្វីមួយដែលអាចឆ្លៀតយកប្រយោជន៍បាន ហើយនៅពេលដែលពួកគេធ្វើបែបនេះ នោះពួកគេច្បាស់ជាមើលឃើញវាថាជាសេចក្ដីពិតមិនខាន។ តាមការពិត គ្រប់យ៉ាងដែលពួកគេធ្វើ គឺជាទង្វើល្អរបស់មនុស្ស។ ពួកគេមិនអនុវត្តសេចក្ដីពិតទាល់តែសោះ ដ្បិតពួកគេធ្វើការនេះនៅចំពោះមុខមនុស្ស មិនមែននៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ទេ ហើយពួកគេកាន់តែមិនអនុវត្តដោយផ្អែកលើសេចក្ដីតម្រូវ និងសេចក្ដីពិតរបស់ព្រះជាម្ចាស់ទៀតផង។ ដូច្នេះហើយ ទង្វើទាំងអស់របស់ពួកគេសុទ្ធតែអសារឥតការ។ គ្មានអ្វីមួយដែលពួកគេធ្វើ គឺជាការអនុវត្តនៃសេចក្ដីពិតទេ ហើយគ្មានអ្វីមួយដែលពួកគេធ្វើ គឺជាការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេកាន់តែមិនប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៀតផង។ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ចិត្តសប្បុរសរបស់មនុស្ស និងអាកប្បកិរិយាល្អ ដើម្បីជួយអ្នកដទៃ។ សរុបមក ពួកគេមិនស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងអ្វីដែលពួកគេធ្វើឡើយ ហើយពួកគេក៏មិនធ្វើសកម្មភាពដោយស្របនឹងសេចក្ដីតម្រូវរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនសរសើរអាកប្បកិរិយាល្អបែបនេះរបស់មនុស្សឡើយ។ ចំពោះព្រះជាម្ចាស់ អាកប្បកិរិយានេះត្រូវតែថ្កោលទោស ហើយមិនសមនឹងទទួលការនឹកចាំរបស់ទ្រង់ឡើយ។

(ដកស្រង់ពី «មានតែការទទួលស្គាល់ទស្សនៈខុសឆ្គងរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦៥

គន្លឹះដើម្បីសម្រេចបានការផ្លាស់ប្ដូរខាងឯនិស្ស័យ គឺត្រូវស្គាល់ពីធម្មជាតិរបស់ខ្លួនឯង ហើយការនេះត្រូវតែកើតឡើងស្របតាមការបើកសម្ដែងមកពីព្រះជាម្ចាស់។ មានតែនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបុគ្គលម្នាក់អាចស្គាល់ពីធម្មជាតិដ៏គួរឱ្យស្អប់របស់ខ្លួន ទទួលស្គាល់ថាមានថ្នាំពុលផ្សេងៗរបស់សាតាំងនៅក្នុងធម្មជាតិរបស់ខ្លួន ទទួលស្គាល់ថាខ្លួនជាមនុស្សល្ងីល្ងើ ហើយល្ងង់ខ្លៅ និងទទួលស្គាល់ធាតុដែលទន់ខ្សោយ និងអវិជ្ជមាននៅក្នុងធម្មជាតិរបស់ខ្លួន។ ក្រោយពេលដែលបានស្គាល់ចំណុចទាំងអស់នេះច្បាស់លាស់ ហើយអ្នកពិតជាអាចស្អប់ខ្លួនឯង និងលះបង់ចោលសាច់ឈាម អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងជាប់លាប់ បន្តដេញតាមសេចក្ដីពិតយ៉ាងជាប់លាប់ពេលបំពេញភារកិច្ចរបស់អ្នក សម្រេចបាននូវការផ្លាស់ប្ដូរក្នុងនិស្ស័យរបស់អ្នក ហើយក្លាយជាមនុស្សម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះអ្នកនឹងបានដើរលើមាគ៌ារបស់ពេត្រុស។ បើគ្មានព្រះគុណរបស់ព្រះជាម្ចាស់ ហើយបើគ្មានការបំភ្លឺ និងការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធទេ នោះវានឹងពិបាកដើរលើមាគ៌ានេះណាស់ ពីព្រោះមនុស្សមិនមានសេចក្ដីពិត និងមិនអាចក្បត់ខ្លួនឯងបាន។ ការដើរលើមាគ៌ានៃភាពគ្រប់លក្ខណ៍របស់ពេត្រុសពឹងផ្អែកទៅលើការតាំងចិត្ត ការមានសេចក្ដីជំនឿ និងការពឹងពាក់លើព្រះជាម្ចាស់។ លើសពីនេះទៅទៀត បុគ្គលម្នាក់ត្រូវតែចុះចូលចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពោលគឺក្នុងគ្រប់កិច្ចការទាំងអស់ គេមិនអាចធ្វើវាដោយគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ទាំងនេះគឺជាទិដ្ឋភាពសំខាន់ៗ គ្មានទិដ្ឋភាពណាមួយដែលអាចបំពានបានឡើយ។ ការព្យាយាមស្គាល់ខ្លួនឯងតាមរយៈបទពិសោធន៍ គឺពិបាកខ្លាំងណាស់ ហើយបើគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ គឺវាអសារឥតការ។ ដើម្បីដើរលើមាគ៌របស់ពេត្រុស បុគ្គលម្នាក់ត្រូវតែផ្ចង់អារម្មណ៍លើការស្គាល់ខ្លួនឯង និងការបំផ្លាស់បំប្រែនិស្ស័យរបស់ខ្លួនឯង។ មាគ៌ារបស់ប៉ុលមិនមែនជាមាគ៌ាមួយដែលស្វែងរកជីវិត ឬក៏ផ្ដោតលើចំណេះដឹងផ្ទាល់ខ្លួននោះទេ តែគាត់បានផ្ដោតជាពិសេសលើការធ្វើកិច្ចការ ព្រមទាំងឥទ្ធិពល និងសន្ទុះនៃកិច្ចការនោះ។ ការជំរុញចិត្តរបស់គាត់គឺដើម្បីទទួលបានព្រះពររបស់ព្រះជាម្ចាស់ ដែលជាថ្នូរនឹងកិច្ចការ និងការរងទុក្ខរបស់គាត់ ព្រមទាំងដើម្បីឱ្យបានរង្វាន់មកពីព្រះជាម្ចាស់។ ការជំរុញចិត្តនេះមិនត្រឹមត្រូវទេ។ ប៉ុលមិនបានផ្ដោតលើជីវិតទេ ហើយគាត់ក៏មិនបានផ្ដោតសំខាន់លើការសម្រេចឱ្យបាននូវការផ្លាស់ប្ដូរនិស្ស័យដែរ គាត់បានផ្ដោតតែទៅលើរង្វាន់ប៉ុណ្ណោះ។ ដោយសារតែគាត់មានគោលដៅមិនត្រឹមត្រូវ នោះមាគ៌ាដែលគាត់បានដើរក៏ប្រាកដជាមិនត្រឹមត្រូវដែរ។ ការនេះបានកើតឡើងដោយសារតែធម្មជាតិក្រអឺតក្រទម និងអំណួតរបស់គាត់។ ច្បាស់ណាស់ថា ប៉ុលមិនមានសេចក្ដីពិតណាមួយឡើយ ហើយគាត់ក៏គ្មានមនសិការ ឬក៏ហេតុផលដែរ។ នៅក្នុងការសង្គ្រោះ និងការផ្លាស់ប្ដូរមនុស្ស ជាដំបូងគឺព្រះជាម្ចាស់ត្រូវផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ។ គោលបំណងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺដើម្បីសម្រេចឱ្យបាននូវលទ្ធផលដែលមនុស្សមាននូវនិស្ស័យដែលបានបំផ្លាស់បំប្រែ និងសមត្ថភាពស្គាល់ព្រះជាម្ចាស់ ចុះចូលចំពោះទ្រង់ និងការថ្វាយបង្គំទ្រង់តាមរបៀបធម្មតាមួយ។ នេះគឺជាគោលបំណងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ វិធីរបស់ប៉ុលក្នុងការស្វែងរក គឺជាការបំពានដោយផ្ទាល់ និងផ្ទុយពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពោលគឺវាប្រឆាំងទាំងស្រុងទៅនឹងបំណងព្រះហឫទ័យរបស់ទ្រង់។ ប៉ុន្ដែ វិធីរបស់ពេត្រុសក្នុងការស្វែងរក គឺស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងស្រុង ដោយទ្រង់ផ្ដោតលើជីវិត និងការផ្លាស់ប្ដូរនិស្ស័យ ដែលជាលទ្ធផលយ៉ាងជាក់លាក់ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេចឱ្យបាននៅក្នុងភាពជាមនុស្ស ជាមួយនឹងកិច្ចការរបស់ទ្រង់។ ដូច្នេះ មាគ៌ារបស់ពេត្រុសបានទទួលព្រះពរ និងទទួលការសរសើររបស់ព្រះជាម្ចាស់។ ដោយសារមាគ៌ារបស់ប៉ុលគឺជាការបំពានលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះហើយទើបព្រះជាម្ចាស់ស្អប់ខ្ពើម និងដាក់បណ្ដាសាមាគ៌ានោះ។ ដើម្បីដើរតាមមាគ៌ារបស់ ពេត្រុស គេត្រូវតែស្គាល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើគេពិតជាអាចយល់ច្បាស់លាស់ពីបំណងព្រះហឫទ័យរបស់ទ្រង់តាមរយៈព្រះបន្ទូលរបស់ទ្រង់មែន មានន័យថា យល់ដឹងពីអ្វីៗដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានពីមនុស្ស និងលទ្ធផលដែលទ្រង់ប្រាថ្នាសម្រេចឱ្យបានជាចុងក្រោយ មានតែពេលនោះទេ ទើបគេអាចមានការយល់ដឹងត្រឹមត្រូវអំពីមាគ៌ាដែលត្រូវដើរតាម។ ប្រសិនបើអ្នកមិនយល់ដឹងច្បាស់លាស់អំពីមាគ៌ារបស់ពេត្រុសទេ ហើយគ្រាន់តែប្រាថ្នាដើរតាម នោះអ្នកនឹងមិនអាចចាប់ផ្ដើមបានទេ។ ម៉្យាងវិញទៀត អ្នកប្រហែលជាចេះដឹងច្រើនអំពីគោលលទ្ធិនានា ប៉ុន្តែនៅទីបំផុត អ្នកនឹងមិនអាចចូលក្នុងតថភាពបានឡើយ។ ទោះបីជាអ្នកអាចចូលបានខ្លះក៏ដោយ ក៏អ្នកនឹងមិនអាចសម្រេចបានលទ្ធផលពិតប្រាកដដែរ។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦៦

សព្វថ្ងៃនេះ មនុស្សភាគច្រើនមានការយល់ដឹងរាក់កំផែលណាស់អំពីខ្លួនឯង។ ពួកគេមិនបានដឹងច្បាស់អំពីអ្វីៗដែលជាផ្នែកនៃធម្មជាតិរបស់ពួកគេទាល់តែសោះ។ ពួកគេមានតែចំណេះដឹងអំពីសភាពពុករលួយមួយចំនួនដែលពួកគេបានលាតត្រដាង ជាអ្វីៗដែលពួកគេទំនងជានឹងធ្វើ ឬគុណវិបត្តិពីរបីរបស់ពួកគេតែប៉ុណ្ណោះ ហើយការនេះធ្វើឱ្យពួកគេជឿជាក់ថា ពួកគេស្គាល់ខ្លួនឯង។ លើសពីនេះទៅទៀត បើពួកគេគោរពតាមវិន័យពីរបីវិញ ពួកគេធានាថាមិនធ្វើខុសក្នុងផ្នែកណាមួយឡើយ និងបានជៀសវាងការធ្វើអំពើរំលងមួយចំនួនទៀតផង បន្ទាប់មកពួកគេគិតថា ខ្លួនឯងមានការពិតនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយសន្មតថា ពួកគេនឹងបានសង្គ្រោះ។ នេះគឺជាការស្រមើស្រមៃរបស់មនុស្សទាំងស្រុង។ ប្រសិនបើអ្នកគោរពតាមវិន័យទាំងនោះ តើអ្នកពិតជានឹងអាចជៀសវាងពីការធ្វើអំពើរំលងបានមែនឬ? តើអ្នកនឹងទទួលបានការផ្លាស់ប្ដូរពិតប្រាកដនៅក្នុងនិស្ស័យឬទេ? តើអ្នកពិតជានឹងរស់នៅក្នុងលក្ខណៈជាមនុស្សដែរឬទេ? តើអ្នកពិតជាអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានតាមវិធីនោះឬទេ? ដាច់ខាតមិនអាចទេ ប្រាកដជាអ៊ីចឹងមែន។ ការជឿលើព្រះជាម្ចាស់មានដំណើរការបាន តែនៅពេលណាដែលគេមានបទដ្ឋានខ្ពស់ ហើយបានទទួលសេចក្ដីពិត និងមានការផ្លាស់ប្ដូរខ្លះៗនៅក្នុងនិស្ស័យជីវិតរបស់គេប៉ុណ្ណោះ។ ការនេះទាមទារឱ្យមាននូវការប្រឹងប្រែងស្គាល់ខ្លួនឯងជាមុនសិន។ ប្រសិនបើចំណេះដឹងរបស់មនុស្សអំពីខ្លួនឯងរាក់កំផែលពេក នោះពួកគេនឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយជីវិត និងនិស្ស័យរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ វាចាំបាច់ណាស់ដែលត្រូវស្គាល់ខ្លួនឯងក្នុងកម្រិតជ្រាលជ្រៅមួយ ដែលមានន័យថាស្គាល់ពីធម្មជាតិរបស់ខ្លួនឯង៖ តើមានធាតុអ្វីខ្លះដែលរួមបញ្ចូលនៅក្នុងធម្មជាតិនោះ តើធាតុទាំងនេះមានប្រភពយ៉ាងដូចម្ដេច និងចេញមកពីកន្លែងណា។ លើសពីនេះទៅទៀត តើអ្នកអាចស្អប់ធាតុទាំងនេះឬទេ? តើអ្នកបានមើលឃើញព្រលឹងដ៏គួរឱ្យខ្ពើម និងធម្មជាតិដ៏អាក្រក់របស់អ្នកឬទេ? ប្រសិនបើអ្នកពិតជាអាចមើលឃើញសេចក្ដីពិតអំពីខ្លួនឯង នោះអ្នកនឹងស្អប់ខ្ពើមខ្លួនឯង។ នៅពេលដែលអ្នកស្អប់ខ្ពើមខ្លួនឯង រួចក៏អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចលះបង់ចោលសាច់ឈាម ហើយមានកម្លាំងអនុវត្តសេចក្ដីពិតដោយមិនជឿថាវាត្រូវការប្រើថាមពលច្រើននោះទេ។ តើហេតុអ្វីបានជាមនុស្សជាច្រើនធ្វើតាមចំណូលចិត្តខាងសាច់ឈាមរបស់ខ្លួន? ពីព្រោះពួកគេចាត់ទុកខ្លួនឯងថាជាមនុស្សល្អ មានអារម្មណ៍ថាសកម្មភាពរបស់ពួកគេត្រឹមត្រូវ និងសុចរិត ហើយថាពួកគេគ្មានកំហុស ថែមទាំងថាពួកគេត្រឹមត្រូវទាំងស្រុងទៀតផង ដូច្នេះហើយបានជាពួកគេអាចធ្វើសកម្មភាពដោយសន្មតថាសេចក្ដីយុត្តិធម៌ឈរនៅខាងពួកគេ។ នៅពេលដែលបុគ្គលម្នាក់ទទួលស្គាល់ថាធម្មជាតិពិតប្រាកដរបស់ខ្លួនគួរឱ្យខ្ពើម គួរឱ្យស្អប់ និងគួរឱ្យអាណិត នោះគេមិនមានមោទនភាពចំពោះខ្លួនឯងហួសហេតុពេក មិនក្រអឺតក្រទមខ្លាំងពេក ហើយក៏មិនពេញចិត្តនឹងខ្លួនឯងខ្លាំងពេកដូចកាលពីមុននោះដែរ។ បុគ្គលប្រភេទនេះមានអារម្មណ៍ថា «ខ្ញុំត្រូវតែស្មោះអស់ពីចិត្ត ហើយឥតលាក់ពុតឡើយ ចំពោះការអនុវត្តន៍ព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ ខ្ញុំនឹងមិនសក្ដិសមទៅនឹងបទដ្ឋាននៃការធ្វើជាមនុស្សឡើយ ហើយនឹងត្រូវអាម៉ាស់ដែលរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់»។ ដូច្នេះ បុគ្គលម្នាក់នេះពិតជាមើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ។ នៅពេលនេះ បុគ្គលម្នាក់នេះនឹងងាយអនុវត្តសេចក្ដីពិត ហើយគេនឹងមើលទៅមានលក្ខណៈដែលមនុស្សគួរមាន។ មានតែនៅពេលដែលមនុស្សស្អប់ខ្ពើមខ្លួនឯងពិតប្រាកដប៉ុណ្ណោះ ដែលពួកគេអាចលះបង់សាច់ឈាមចោលបាន។ ប្រសិនបើពួកគេមិនស្អប់ខ្ពើមខ្លួនឯងទេ នោះពួកគេនឹងមិនអាចលះបង់សាច់ឈាមចោលបានឡើយ។ ការស្អប់ខ្លួនឯងយ៉ាងពិតប្រាកដ មិនមែនជារឿងសាមញ្ញនោះទេ។ មាននូវរឿងរ៉ាវមួយចំនួនដែលត្រូវស្វែងរកឱ្យឃើញនៅក្នុងពួកគេ៖ ទីមួយគឺ ការស្គាល់ពីធម្មជាតិរបស់ខ្លួនឯង ហើយទីពីរគឺការមើលឃើញខ្លួនឯងថាត្រូវការជំនួយ និងគួរឱអាណិត មើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ ព្រមទាំងមើលឃើញព្រលឹងដ៏កខ្វក់ និងគួរឱ្យអាណិតរបស់ខ្លួន។ នៅពេលដែលបុគ្គលម្នាក់មើលឃើញយ៉ាងពេញលេញនូវអ្វីដែលជាលក្ខណៈពិតប្រាកដរបស់ខ្លួន ហើយលទ្ធផលនេះត្រូវបានសម្រេច នោះគេពិតជាទទួលបាននូវចំណេះដឹងអំពីខ្លួនឯងយ៉ាងពិតប្រាកដ ហើយអាចនិយាយបានថា បុគ្គលម្នាក់នេះបានស្គាល់ខ្លួនឯងយ៉ាងពេញលេញ។ មានតែនៅពេលនោះទេ ទើបបុគ្គលម្នាក់អាចស្អប់ខ្លួនឯងយ៉ាងពិតប្រាកដ រហូតដល់ដាក់បណ្ដាសាខ្លួនឯង និងមានអារម្មណ៍ថាសាតាំងបានធ្វើឱ្យខ្លួនឯងពុករលួយយ៉ាងខ្លាំង ថែមទាំងធ្វើឱ្យខ្លួនឯងមិនមានលក្ខណៈស្រដៀងទៅនឹងមនុស្សទៀតផង។ បន្ទាប់មក ថ្ងៃមួយ នៅពេលដែលការគម្រាមកំហែងនៃសេចក្ដីស្លាប់លេចឡើង បុគ្គលបែបនេះនឹងគិតថា «នេះគឺជាការដាក់ទណ្ឌកម្មដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពិតជាសុចរិត ហើយខ្ញុំពិតជាគួរនឹងស្លាប់!» ត្រង់ចំណុចនេះ គាត់នឹងមិនត្អូញត្អែរទេ ហើយរឹតតែមិនបន្ទោសព្រះជាម្ចាស់ គ្រាន់តែមានអារម្មណ៍ថា គាត់ជាមនុស្សដែលមានសេចក្ដីត្រូវការ និងគួរឱ្យអាណិត កខ្វក់ និងពុករលួយយ៉ាងខ្លាំងដែលគួរតែត្រូវព្រះជាម្ចាស់ផាត់ចោល និងបំផ្លាញប៉ុណ្ណោះ ហើយព្រលឹងដូចជាគាត់ មិនសមនឹងរស់នៅលើផែនដីឡើយ។ ដូច្នេះហើយ បុគ្គលម្នាក់នេះមិនត្អូញត្អែរ ឬតតាំងជាមួយព្រះជាម្ចាស់ទេ រឹតតែមិនក្បត់ព្រះជាម្ចាស់ទៅទៀត។ ប្រសិនបើបុគ្គលម្នាក់មិនស្គាល់ខ្លួនឯង ហើយនៅតែចាត់ទុកខ្លួនឯងថាជាមនុស្សល្អ នោះនៅពេលដែលសេចក្ដីស្លាប់មកគោះទ្វារ បុគ្គលម្នាក់នេះនឹងគិតថា «ខ្ញុំបានធ្វើយ៉ាងល្អនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ។ ខ្ញុំបានខិតខំស្វែងរក! ខ្ញុំបានផ្ដល់ឱ្យយ៉ាងច្រើន ខ្ញុំបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅទីបំផុត ព្រះជាម្ចាស់កំពុងស្នើសុំឱ្យខ្ញុំស្លាប់។ ខ្ញុំមិនដឹងថាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់នៅឯណានោះទេ។ តើហេតុអ្វីបានជាទ្រង់ស្នើសុំឱ្យខ្ញុំស្លាប់? ប្រសិនបើខ្ញុំត្រូវស្លាប់ នោះតើអ្នកណានឹងត្រូវបានសង្គ្រោះទៅ? តើពូជមនុស្សនឹងមិនដល់ទីបញ្ចប់ទេឬអី?» ទីមួយ បុគ្គលម្នាក់នេះមានសញ្ញាណអំពីព្រះជាម្ចាស់។ ទីពីរ បុគ្គលម្នាក់នេះកំពុងត្អូញត្អែរ ហើយមិនបង្ហាញការចុះចូលអ្វីទាំងអស់។ នេះដូចជាប៉ុលដែរ៖ នៅពេលដែលគាត់ជិតស្លាប់ គាត់មិនបានស្គាល់ខ្លួនឯងទេ ហើយនៅពេលដែលការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់មកដល់ នោះអ្វីទាំងអស់នឹងហួសពេល។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦៧

ដើម្បីឱ្យច្បាស់លាស់ ការដើរតាមមាគ៌ារបស់ពេត្រុសនៅក្នុងសេចក្ដីជំនឿរបស់បុគ្គលម្នាក់ មានន័យថាដើរលើមាគ៌ានៃការដេញតាមសេចក្ដីពិត ដែលមានន័យថាមាគ៌ានៃការស្គាល់ខ្លួនឯងពិតប្រាកដ និងការផ្លាស់ប្ដូរនិស្ស័យរបស់បុគ្គលម្នាក់។ មានតែតាមរយៈការដើរតាមមាគ៌ារបស់ពេត្រុសប៉ុណ្ណោះ ដែលបុគ្គលម្នាក់ស្ថិតនៅលើមាគ៌ានៃការប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ បុគ្គលម្នាក់ត្រូវតែមានភាពច្បាស់លាស់ អំពីរបៀបដើរតាមមាគ៌ារបស់ពេត្រុស ក៏ដូចជាយកវាទៅអនុវត្ត។ ជាដំបូង បុគ្គលម្នាក់ត្រូវតែទុកទៅម្ខាងនូវចេតនាផ្ទាល់ខ្លួន ការដេញតាមមិនត្រឹមត្រូវ និងសូម្បីតែគ្រួសារ ព្រមទាំងអ្វីៗទាំងអស់ខាងសាច់ឈាមរបស់គេ។ បុគ្គលម្នាក់ត្រូវតែមានភក្ដីភាពស្មោះអស់ពីចិត្ត។ គឺអាចនិយាយបានថា គេត្រូវមានភក្ដីភាពទាំងស្រុងចំពោះព្រះបន្ទូលព្រះជាម្ចាស់ ផ្ដោតលើការហូប និងការផឹកព្រះបន្ទូលព្រះជាម្ចាស់ ផ្ចង់អារម្មណ៍លើការស្វែងរកសេចក្ដីពិត និងបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់អ្វីៗទាំងអស់។ នេះគឺជាវិធីសាស្ដ្រគ្រឹះ និងសំខាន់បំផុតនៃការអនុវត្ត។ នេះគឺជាអ្វីដែលពេត្រុសបានធ្វើក្រោយពេលមើលឃើញព្រះយេស៊ូវ ហើយមានតែតាមរយៈការអនុវត្តតាមវិធីនេះប៉ុណ្ណោះ ដែលបុគ្គលម្នាក់អាចសម្រេចបានលទ្ធផលដ៏ល្អបំផុត។ ការមានភក្ដីភាពស្មោះអស់ពីចិត្តចំពោះព្រះបន្ទូលព្រះជាម្ចាស់ ជាចម្បងទាក់ទងនឹងការស្វែងរកសេចក្ដីពិត និងបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ផ្ដោតលើការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការយល់ដឹង ព្រមទាំងការទទួលបានសេចក្ដីពិតជាច្រើនទៀតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអានព្រះបន្ទូលព្រះជាម្ចាស់ ពេត្រុសមិនបានផ្ដោតលើការយល់ដឹងពីគោលលទ្ធិនោះទេ ហើយគាត់រឺតតែមិនបានផ្ដោតលើការទទួលបានចំណេះដឹងផ្នែកទេវសាស្ដ្រទៅទៀត។ ផ្ទុយទៅវិញ គាត់បានផ្ចង់អារម្មណ៍ទៅលើការយល់ដឹងពីសេចក្ដីពិត និងការស្វែងយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ក៏ដូចជាការសម្រេចឱ្យបាននូវការយល់ដឹងអំពីនិស្ស័យ និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ពេត្រុសក៏បានព្យាយាមស្វែងយល់ពីសភាពពុករលួយផ្សេងៗរបស់មនុស្សតាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ក៏ដូចជាស្វែងយល់ពីធម្មជាតិ សារជាតិ និងចំណុចខ្វះខាតជាក់ស្ដែងរបស់មនុស្ស ដែលជាហេតុនាំទៅរកភាពងាយស្រួលក្នុងការបំពេញតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ផងដែរ។ ពេត្រុសមានការអនុវត្តត្រឹមត្រូវជាច្រើនដែលប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះជាម្ចាស់។ នេះជាអ្វីដែលស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់បំផុត ហើយវាគឺជាវិធីដ៏ល្អបំផុតដែលបុគ្គលម្នាក់អាចសហការបាន ខណៈពេលកំពុងមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលឆ្លងកាត់ការល្បងលរាប់រយ ដែលព្រះជាម្ចាស់បញ្ជូនមក ពេត្រុសបានពិនិត្យមើលខ្លួនឯងយ៉ាងតឹងរ៉ឹងធៀបនឹងព្រះបន្ទូលអំពី ការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងការបើកសម្តែងរបស់មនុស្ស និងព្រះបន្ទូលគ្រប់ម៉ាត់នៃការទាមទាររបស់ទ្រង់ចំពោះមនុស្ស ហើយបានព្យាយាមយល់យ៉ាងត្រឹមត្រូវនូវអត្ថន័យនៃព្រះបន្ទូលទាំងនោះ។ គាត់បានព្យាយាមដោយស្មោះអស់ពីចិត្តដើម្បីសញ្ជឹងគិត និងទន្ទេញព្រះបន្ទូលគ្រប់ម៉ាត់ដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់គាត់ ហើយគាត់សម្រេចបានលទ្ធផលយ៉ាងល្អ។ តាមរយៈការអនុវត្តបែបនេះ គាត់អាចមានការយល់ដឹងអំពីខ្លួនឯងចេញពីព្រះបន្ទូលព្រះជាម្ចាស់ ហើយគាត់មិនត្រឹមតែបានយល់ពីសភាពពុករលួយផ្សេងៗ និងចំណុចខ្វះខាតរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានយល់ពីសារជាតិ និងធម្មជាតិរបស់មនុស្សផងដែរ។ នេះហើយជាអត្ថន័យនៃការយល់ដឹងពីខ្លួនឯងពិតប្រាកដ។ តាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ពេត្រុសមិនត្រឹមតែបានស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានឃើញពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះកិច្ចការរបស់ទ្រង់ និងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិផងដែរ។ តាមរយៈព្រះបន្ទូលទាំងនេះ គាត់ក៏បានស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់។ គាត់បានស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ គាត់បានស្គាល់ និងយល់ពីអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ក៏ដូចជាភាពគួរឱ្យស្រលាញ់របស់ព្រះជាម្ចាស់ និងការទាមទាររបស់ទ្រង់ចំពោះមនុស្សដែរ។ ទោះបីជាកាលនោះ ព្រះជាម្ចាស់មិនបានមានបន្ទូលច្រើនដូចដែលទ្រង់មានបន្ទូលនៅសព្វថ្ងៃនេះក៏ដោយ ក៏លទ្ធផលនៅក្នុងទិដ្ឋភាពទាំងនេះបានសម្រេចនៅក្នុងពេតុ្រសដែរ។ នេះគឺជារឿងមួយដ៏កម្រ និងមានតម្លៃ។ ពេត្រុសបានឆ្លងកាត់ការល្បងលរាប់រយជំពូក ប៉ុន្ដែគាត់មិនបានរងទុក្ខដោយឥតប្រយោជន៍នោះទេ។ គាត់មិនត្រឹមតែបានយល់ពីខ្លួនឯងចេញពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានស្គាល់ព្រះជាម្ចាស់ដែរ។ បន្ថែមលើនេះទៀត គាត់បានយកចិត្តទុកដាក់ជាពិសេសលើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែលមានចែងនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ មិនថាក្នុងទិដ្ឋភាពបែបណានោះទេ ឱ្យតែមនុស្សគួរផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ដើម្បីឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺពេត្រុសបានខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងទិដ្ឋភាពទាំងនេះ និងសម្រេចបាននូវភាពច្បាស់លាស់ពេញលេញ។ ការនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ចំពោះច្រកចូលទៅក្នុងជីវិតរបស់គាត់។ មិនថាព្រះជាម្ចាស់មានបន្ទូលអ្វីឡើយ ដរាបណាព្រះបន្ទូលទាំងនោះអាចក្លាយជាជីវិត និងជាសេចក្ដីពិត នោះពេត្រុសអាចឆ្លាក់វានៅក្នុងដួងចិត្ដរបស់គាត់ ដើម្បីសញ្ជឹងគិត និងសរសើរពីព្រះបន្ទូលទាំងនោះជារឿយៗ។ ដោយបានស្ដាប់ឮព្រះបន្ទូលព្រះយេស៊ូវរួច គាត់អាចយកព្រះបន្ទូលទាំងនោះចូលទៅក្នុងដួងចិត្ត ដែលបង្ហាញថា គាត់បានផ្ដោតជាពិសេសទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគាត់ពិតជាសម្រេចបានលទ្ធផលនៅទីបញ្ចប់។ មានន័យថា គាត់អាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តដោយសេរី អនុវត្តសេចក្ដីពិតយ៉ាងត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើសកម្មភាពស្របតាមចេតនារបស់ព្រះជាម្ចាស់ និងលះបង់ចោលគំនិត និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់គាត់។ តាមរបៀបនេះ ពេត្រុសបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការបម្រើរបស់ពេត្រុសបានស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ជាចម្បងដោយសារតែគាត់បានធ្វើកិច្ចការនេះ។

ប្រសិនបើបុគ្គលម្នាក់អាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្លួនផ្អែកលើពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន ហើយអាចចូលទៅកាន់តថភាពនៃគ្រប់ទិដ្ឋភាពនៃសេចក្ដីពិត នោះគេជាបុគ្គលម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ គឺអាចនិយាយបានថា កិច្ចការ និងព្រះបន្ទូលព្រះជាម្ចាស់មានប្រសិទ្ធភាពចំពោះពួកគេ ហើយថាព្រះបន្ទូលព្រះជាម្ចាស់បានក្លាយជាជីវិតពួកគេ ពួកគេបានទទួលសេចក្ដីពិត ហើយពួកគេអាចរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីនេះទៅ ធម្មជាតិនៃសាច់ឈាមរបស់ពួកគេ ដែលជាមូលដ្ឋានគ្រឹះនៃអត្ថិភាពដើមរបស់ពួកគេនឹងអង្រួនដាច់ចេញពីគ្នា និងដួលរលំ។ មានតែក្រោយពេលមនុស្សមានព្រះបន្ទូលព្រះជាម្ចាស់ជាជីវិតរបស់ខ្លួនប៉ុណ្ណោះ ទើបពួកគេនឹងក្លាយជាមនុស្សថ្មី។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាជីវិតរបស់មនុស្ស ប្រសិនបើនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ ការបើកសម្តែង និងសេចក្ដីតម្រូវការរបស់ទ្រង់ចំពោះមនុស្សជាតិ និងបទដ្ឋានសម្រាប់ជីវិតមនុស្ស ដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សបំពេញ បានក្លាយជាជីវិតរបស់ពួកគេ ប្រសិនបើមនុស្សរស់នៅស្របតាមព្រះបន្ទូល និងសេចក្ដីពិតទាំងនេះ នោះពួកគេច្បាស់ជាត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សប្រភេទនេះបានកើតជាថ្មី ហើយបានក្លាយជាមនុស្សថ្មីតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាមាគ៌ាដែលពេត្រុសបានដេញតាមសេចក្ដីពិត។ នេះគឺជាមាគ៌ានៃការប្រោសឱ្យគ្រប់លក្ខណ៍។ ព្រះបន្ទូលព្រះជាម្ចាស់បានប្រោសពេត្រុសឱ្យបានគ្រប់លក្ខណ៍ គាត់ទទួលបានជីវិតចេញពីព្រះបន្ទូលព្រះជាម្ចាស់ សេចក្តីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ បានក្លាយជាជីវិតរបស់គាត់ ហើយគាត់បានក្លាយជាបុគ្គលម្នាក់ដែលបានទទួលសេចក្តីពិត។

(ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦៨

ធម្មជាតិរបស់សាតាំងគ្រប់គ្រង និងត្រួតត្រាមនុស្សពីខាងក្នុងខ្លួនពួកគេ រហូតទាល់តែពួកគេបានដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងបានយល់ពីសេចក្តីពិត។ តើធម្មជាតិនោះមានអ្វីជាពិសេសនៅក្នុងនោះ? ឧទាហរណ៍ ហេតុអ្វីបានជាអ្នកអាត្មានិយម? ហេតុអ្វីបានជាអ្នកការពារតំណែងខ្លួនឯង? ហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងបែបនេះ? ហេតុអ្វីបានជាអ្នកត្រេកអរនឹងរឿងទុច្ចរិតទាំងនោះ? ហេតុអ្វីបានជាអ្នកចូលចិត្តសេចក្ដីអាក្រក់ទាំងនោះ? តើមានមូលដ្ឋានអ្វីដែលធ្វើឱ្យអ្នកជាប់ចិត្តនឹងរឿងទាំងនេះ? តើអ្វីទាំងនេះមកពីណា? ហេតុអ្វីបានជាអ្នកសប្បាយចិត្តនឹងទទួលយករបស់ទាំងនេះខ្លាំងម្ល៉េះ? មកដល់ពេលនេះ អ្នករាល់គ្នាសុទ្ធតែបានយល់ហើយថា មូលហេតុចម្បងនៅពីក្រោយរឿងទាំងអស់នេះ គឺដោយសារពិសពុលរបស់សាតាំងដែលមាននៅក្នុងខ្លួនមនុស្ស។ ដូច្នេះ តើពិសពុលរបស់សាតាំងជាអ្វី? តើវាអាចសម្ដែងចេញមកដោយរបៀបណា? ឧទាហរណ៍ ប្រសិនបើអ្នកសួរថា៖ «តើមនុស្សគួររស់នៅយ៉ាងដូចម្ដេច? តើមនុស្សគួររស់នៅដើម្បីអ្វី?» មនុស្សនឹងឆ្លើយថា៖ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហានេះ។ ទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំង បានក្លាយជាជីវិតរបស់មនុស្សទៅហើយ។ មិនថាមនុស្សដេញតាមអ្វីនោះទេ គឺពួកគេដេញតាមវាដើម្បីតែខ្លួនឯង ដូច្នេះហើយ មនុស្សរស់នៅដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» នេះគឺជាទស្សនវិជ្ជាជីវិតរបស់មនុស្ស ហើយវាក៏តំណាងឱ្យធម្មជាតិរបស់មនុស្សផងដែរ។ ពាក្យសម្ដីទាំងអស់នេះ បានក្លាយជាធម្មជាតិរបស់មនុស្សជាតិពុករលួយរួចស្រេចទៅហើយ ហើយពាក្យទាំងនេះគឺជាលក្ខណៈពិតប្រាកដនៃធម្មជាតិបែបសាតាំងរបស់មនុស្សជាតិពុករលួយ។ ធម្មជាតិបែបសាតាំងនេះ បានក្លាយជាមូលដ្ឋានសម្រាប់ការរស់នៅរបស់មនុស្សជាតិពុករលួយទៅហើយ។ មនុស្សជាតិពុករលួយបានរស់នៅដោយមានពិសពុលរបស់សាតាំងអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ មកទល់នឹងពេលបច្ចុប្បន្ននេះ។ អ្វីគ្រប់យ៉ាងដែលសាតាំងធ្វើ គឺដើម្បីតែចំណង់ មហិច្ឆតា និងគោលបំណងរបស់វាផ្ទាល់ប៉ុណ្ណោះ។ វាប្រាថ្នាចង់ឱ្យបានពូកែលើសព្រះជាម្ចាស់ ឱ្យរួចផុតពីព្រះជាម្ចាស់ ឱ្យដណ្តើមយកបានការត្រួតត្រាលើរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក។ សព្វថ្ងៃនេះ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់កម្រិតនេះហើយ៖ ពួកគេទាំងអស់គ្នាសុទ្ធតែមានធម្មជាតិបែបសាតាំង ពួកគេសុទ្ធតែព្យាយាមបដិសេធ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយពួកគេចង់គ្រប់គ្រងលើវាសនាខ្លួនឯង ហើយព្យាយាមប្រឆាំងទាស់នឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ មហិច្ឆតា និងចំណង់របស់ពួកគេ ដូចគ្នានឹងមហិច្ឆតា និងចំណង់របស់សាតាំងដែរ។ ដូច្នេះ ធម្មជាតិរបស់មនុស្ស គឺជាធម្មជាតិរបស់សាតាំង។ តាមពិត បាវចនា និងភាសិតល្អៗជាច្រើនរបស់មនុស្ស តំណាងឱ្យធម្មជាតិរបស់មនុស្ស និងឆ្លុះបញ្ចាំងពីសារជាតិនៃសេចក្តីពុករលួយរបស់ពួកគេ។ អ្វីដែលមនុស្សជ្រើសរើស គឺជាចំណង់ចំណូលចិត្តរបស់ពួកគេផ្ទាល់ ហើយទាំងអស់នោះសុទ្ធតែតំណាងឱ្យនិស្ស័យ និងការដេញតាមរបស់មនុស្សទាំងអស់។ សម្តីគ្រប់ម៉ាត់ដែលមនុស្សនិយាយ និងនៅក្នុងកិច្ចការគ្រប់យ៉ាងដែលពួកគេធ្វើ មិនថាក្លែងបន្លំបែបណានោះទេ ក៏មិនអាចបិទបាំងធម្មជាតិរបស់ពួកគេបានដែរ។ ឧទាហរណ៍ ជាទូទៅ ពួកផារិស៊ីតែងអធិប្បាយបានយ៉ាងល្អ ប៉ុន្តែនៅពេលដែលពួកគេបានឮសេចក្ដីអធិប្បាយ និងសេចក្ដីពិតដែលព្រះយេស៊ូវបានសម្តែងចេញមក ពួកគេមិនបានទទួលយកទេ តែបែរជាថ្កោលទោសសេចក្តីអធិប្បាយ និងសេចក្ដីពិតទាំងនោះទៅវិញ។ ចំណុចនេះបានលាតត្រដាងពីធម្មជាតិ និងសារជាតិរបស់ពួកផារិស៊ីដែលជិនឆ្អន់ និងស្អប់ខ្ពើមសេចក្ដីពិត។ មនុស្សខ្លះនិយាយបានល្អខ្លាំងណាស់ ហើយពូកែក្លែងបន្លំខ្លួនទៀតផង ប៉ុន្តែបន្ទាប់ពីអ្នកផ្សេងសេពគប់ជាមួយនឹងពួកគេបានមួយរយៈ អ្នកទាំងនោះក៏ដឹងថា ធម្មជាតិរបស់ពួកនេះមានល្បិចកលជ្រាលជ្រៅណាស់ ហើយក៏មិនស្មោះត្រង់ដែរ។ បន្ទាប់ពីសេពគប់ជាមួយពួកនេះបានមួយរយៈពេលធំ អ្នកទាំងនោះក៏បានស្គាល់ពីសារជាតិ និងធម្មជាតិរបស់ពួកគេ។ នៅទីបញ្ចប់ អ្នកទាំងនោះនឹងទាញសេចក្តីសន្និដ្ឋានដូចតទៅនេះថា៖ ពួកនេះមិនដែលនិយាយពាក្យពិតទេ ហើយជាមនុស្សបោកបញ្ឆោត។ ឃ្លានេះតំណាងឱ្យធម្មជាតិរបស់មនុស្សប្រភេទបែបនេះឯង ហើយវាគឺជាការបង្ហាញ និងជាភស្ដុតាងដ៏ល្អបំផុតអំពីធម្មជាតិ និងសារជាតិរបស់ពួកគេ។ ទស្សនវិជ្ជានៃការរស់នៅរបស់ពួកគេ គឺមិនត្រូវនិយាយការពិតប្រាប់នរណាម្នាក់ឡើយ ក៏មិនត្រូវទុកចិត្តនរណាម្នាក់ដែរ។ ធម្មជាតិបែបសាតាំងរបស់មនុស្ស មានពេញដោយទស្សនវិជ្ជា និងសារជាតិពិសពុលបែបសាតាំងជាច្រើន។ ពេលខ្លះ សូម្បីតែអ្នកខ្លួនឯងក៏មិនដឹង ក៏មិនយល់ពីទស្សនវិជ្ជាទាំងនោះដែរ។ ប៉ុន្តែទោះជាយ៉ាងណា ជីវិតរបស់អ្នកគ្រប់វិនាទី គឺផ្អែកលើទស្សនវិជ្ជាទាំងនេះ។ ជាងនេះទៅទៀត អ្នកគិតថា ទស្សនវិជ្ជាទាំងនេះ គឺត្រឹមត្រូវ និងសមហេតុផលណាស់ ហើយគ្មានកំហុសឆ្គងអ្វីទាល់តែសោះ។ ចំណុចនេះគ្រប់គ្រាន់នឹងបញ្ជាក់ថា ទស្សនវិជ្ជារបស់សាតាំង បានក្លាយជាធម្មជាតិរបស់មនុស្សរួចស្រេចទៅហើយ ហើយពួកគេកំពុងរស់នៅតាមទស្សនវិជ្ជានោះទាំងស្រុង ដោយគិតថា ការរស់នៅតាមរបៀបនេះ គឺជាការល្អ ហើយគ្មានសតិចង់ប្រែចិត្តបន្តិចណាសោះឡើយ។ ដូច្នេះហើយ ពួកគេបើកសម្ដែងនូវធម្មជាតិបែបសាតាំងរបស់ពួកគេឥតឈប់ ហើយពួកគេកំពុងតែបន្ដរស់នៅតាមទស្សនវិជ្ជាបែបសាតាំង។ ធម្មជាតិរបស់សាតាំង គឺជាជីវិតរបស់មនុស្សជាតិ ហើយវាជាធម្មជាតិ និងសារជាតិរបស់មនុស្សជាតិ។

(ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦៩

ឥឡូវនេះ អ្នករាល់គ្នាអាចទទួលស្គាល់បន្តិចបន្តួចអំពីនិស្ស័យពុករលួយដែលអ្នកបើកសម្តែង។ នៅពេលរឿងរ៉ាវនៃសេចក្តីពុករលួយណាមួយដែលអ្នកនៅតែទទួលខុសត្រូវក្នុងការបើកសម្តែង ហើយអ្វីដែលអ្នកនៅតែទទួលខុសត្រូវ ដើម្បីធ្វើដែលផ្ទុយនឹងសេចក្តីពិតប្រែឃើញច្បាស់ចំពោះអ្នក នោះការបន្សុទ្ធនិស្ស័យពុករលួយរបស់អ្នកនឹងមានភាពងាយស្រួល។ នៅក្នុងបញ្ហាជាច្រើន ហេតុអ្វីមនុស្សមិនអាចដោះស្រាយដោយខ្លួនឯងបាន? ដោយសារតែគ្រប់ពេលវេលា និងគ្រប់បញ្ហា ពួកគេកំពុងត្រូវបានគ្រប់គ្រងដោយសេចក្តីពុករលួយរបស់ពួកគេ ដែលរារាំង និងជ្រៀតជ្រែកពួកគេក្នុងគ្រប់កិច្ចការទាំងអស់។ នៅពេលពួកគេគ្មានបញ្ហា ហើយមិនបានធ្លាក់ចុះ ឬមិនប្រែជាអវិជ្ជមាន នោះមនុស្សមួយចំនួនតែងតែមានអារម្មណ៍ថាខ្លួនឯងមានកម្ពស់ ហើយមិនគិតពីវាទេ នៅពេលនរណាម្នាក់ទុច្ចរិត អ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលាតត្រដាង និងបណ្តេញចេញ។ ពួកគេថែមទាំងអាចអួតប្រាប់មនុស្សគ្រប់គ្នាថា «អ្នកផ្សេងទៀតអាចធ្លាក់ចុះ ប៉ុន្តែមិនមែនជាខ្ញុំទេ។ អ្នកផ្សេងទៀតប្រហែលជាមិនស្រឡាញ់ព្រះជាម្ចាស់ទេ ប៉ុន្តែខ្ញុំស្រឡាញ់ទ្រង់»។ ពួកគេគិតថា ពួកគេអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកគេនៅក្នុងស្ថានភាព ឬបរិបទណាដ៏ដោយ។ ហើយតើលទ្ធផលទៅជាយ៉ាងណា? ថ្ងៃមួយនឹងមកដល់ នៅពេលពួកគេត្រូវបានសាកល្បង ហើយពួកគេស្រែកត្អូញត្អែរអំពីព្រះជាម្ចាស់។ តើនេះមិនមែនជាការបរាជ័យទេឬអី? តើនេះ មិនមែនជាការធ្លាក់ចុះទេឬអី? គ្មានអ្វីលាតត្រដាងមនុស្សច្រើនជាងពេលដែលពួកគេត្រូវបានសាកល្បងនោះទេ។ ព្រះជាម្ចាស់ស្ទាបស្ទង់ពីជម្រៅចិត្តខាងក្នុងរបស់មនុស្ស ហើយមនុស្សមិនត្រូវអួតអាងទោះពេលណាក៏ដោយ។ អ្វីក៏ដោយដែលគេអួត នោះហើយជាចំណុចដែលពួកគេនឹងធ្លាក់ចុះ ទោះយូរឬឆាប់ក្តី។ ដោយឃើញអ្នកដទៃធ្លាក់ចុះ និងបរាជ័យក្នុងបរិបទជាក់លាក់ណាមួយ ពួកគេមិនបានគិតអ្វីទាំងអស់ ហើយថែមទាំងយល់ថា ពួកគេផ្ទាល់មិនអាចធ្វើខុសទេ គិតថា ពួកគេនឹងអាចឈររឹងមាំមិនខាន ប៉ុន្តែពួកគេក៏ធ្វើខុសផងដែរ ទីបំផុតត្រូវធ្លាក់ចុះ និងបរាជ័យក្នុងបរិបទដូចគ្នានោះ។ តើការនេះអាចកើតឡើងយ៉ាងដូចម្ដេច? នោះគឺដោយសារតែមនុស្សមិនបានយល់យ៉ាងហ្មត់ចត់អំពីធម្មជាតិ និងសារជាតិរបស់ខ្លួន ហើយចំណេះដឹងរបស់ពួកគេអំពីបញ្ហាទាក់ទងនឹងធម្មជាតិ និងសារជាតិរបស់ខ្លួនទៀតសោត ក៏មិនសូវជាជ្រៅជ្រះ ទើបនាំឱ្យការអនុវត្តតាមសេចក្តីពិតគឺជារឿងមួយដ៏ពិបាកខ្លាំងសម្រាប់ពួកគេ។ ឧទាហរណ៍ មនុស្សខ្លះមានភាពបោកបញ្ឆោត ភាពមិនទៀងត្រង់ខ្លាំងនៅក្នុងពាក្យសម្ដី និងទង្វើរបស់គេ តែបើអ្នកសួរពួកគេអំពីនិស្ស័យនៃសេចក្តីពុករលួយរបស់ពួកគេដែលធ្ងន់ធ្ងរបំផុត នោះពួកគេនឹងនិយាយថា «ខ្ញុំបោកបញ្ឆោតតែបន្តិចប៉ុណ្ណោះ»។ ពួកគេនឹងគ្រាន់តែនិយាយថា ពួកគេបោកបញ្ឆោតតែបន្ដិចប៉ុណ្ណោះ ប៉ុន្តែពួកគេមិននិយាយថា ធម្មជាតិរបស់ពួកគេផ្ទាល់គឺជាការបោកបញ្ឆោត ហើយពួកគេមិននិយាយថា ពួកគេជាមនុស្សបោកបញ្ឆោតនោះឡើយ។ ចំណេះដឹងរបស់ពួកគេអំពីសភាពពុករលួយផ្ទាល់ខ្លួនរបស់ពួកគេគ្មានភាពស៊ីជម្រៅទេ ហើយពួកគេក៏មិនបានមើលឃើញវាថាជាអ្វីមួយធ្ងន់ធ្ងរ ឬហ្មត់ចត់ ដូចជាអ្នកដទៃនោះដែរ។ អ្នកដទៃមើលឃើញថា បុគ្គលនេះមានចរិតបោកបញ្ឆោត និងវៀចវេរខ្លាំង មើលឃើញថា គ្រប់ទាំងពាក្យពេចន៍របស់ពួកគេសុទ្ធតែក្លែងក្លាយ និងមើលឃើញទៀតថា ពាក្យសម្ដី និងទង្វើរបស់ពួកគេមិនដែលទៀងត្រង់ឡើយ ប៉ុន្តែពួកគេមិនអាចមើលឃើញខ្លួនឯងជ្រាលជ្រៅខ្លាំងបែបនេះទេ។ ចំណេះដឹងដែលពួកគេអាចមាន គឺគ្រាន់តែជាចំណេះដឹងសើៗប៉ុណ្ណោះ។ គ្រប់ពេលដែលពួកគេនិយាយ និងប្រព្រឹត្ត ពួកគេបើកសម្ដែងអ្វីមួយនៅក្នុងធម្មជាតិរបស់ពួកគេ តែពួកគេមិនដឹងអំពីការនេះឡើយ។ ពួកគេជឿថាទង្វើរបស់ពួកគេបែបនេះមិនមែនជាការបើកសម្តែងអំពីសេចក្តីពុករលួយនោះទេ ពួកគេគិតថាពួកគេបានយកសេចក្តីពិតទៅអនុវត្តហើយ—ប៉ុន្តែចំពោះអ្នកមើលវិញ បុគ្គលនេះពិតជាក្បត់ និងមានល្បិចកលណាស់ ពាក្យសម្ដី និងទង្វើរបស់ពួកគេគឺទុច្ចរិតណាស់។ គឺអាចនិយាយបានថា មនុស្សមានការយល់ដឹងសើៗប៉ុណ្ណោះអំពីធម្មជាតិរបស់ខ្លួន ហើយក៏មានភាពមិនស្របគ្នាដ៏ធំមួយផងដែរនៅរវាងការយល់ដឹងនេះ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជំនុំជម្រះ និង បើកសម្ដែងពួកគេ។ ការនេះមិនមែនជាកំហុសនៅក្នុងអ្វីដែលព្រះជាម្ចាស់បើកសម្ដែងឡើយ ប៉ុន្តែផ្ទុយទៅវិញ វាជាកង្វះការយល់ដឹងដ៏ជ្រាលជ្រៅរបស់មនុស្សអំពីធម្មជាតិរបស់ខ្លួនវិញទេ។ មនុស្សមិនមានការយល់ដឹងមូលដ្ឋាន ឬដ៏សំខាន់អំពីខ្លួនឯង ផ្ទុយទៅវិញ ពួកគេបែរជាផ្តោត និងដាក់កម្លាំងកាយចិត្តរបស់ពួកគេទៅលើទង្វើ និងអាការៈខាងក្រៅរបស់ពួកគេវិញ។ ទោះបីបុគ្គលម្នាក់បាននិយាយអ្វីមួយម្ដងម្កាលទាក់ទងនឹងការយល់ដឹងអំពីខ្លួនឯងក៏ដោយ ក៏វានឹងគ្មានភាពជ្រាលជ្រៅដែរ។ គ្មាននរណាម្នាក់ធ្លាប់បានគិតថា ពួកគេជាមនុស្សបែបនេះ ឬមានធម្មជាតិបែបនេះ ដោយសារតែពួកគេបានធ្វើកិច្ចការប្រភេទនេះ ឬបានបើកសម្ដែងអ្វីមួយនោះបែបនេះឡើយ។ ព្រះជាម្ចាស់បានបើកសម្ដែងអំពីធម្មជាតិ និងសារជាតិរបស់មនុស្សជាតិ ប៉ុន្តែមនុស្សយល់ថា ទម្លាប់នៃការធ្វើរបស់ពួកគេ និងទម្លាប់នៃការនិយាយស្ដីរបស់ពួកគេគឺមានចន្លោះប្រហោង និងមានកំហុស ដូច្នេះហើយទើបវាជាកិច្ចការដ៏ពិបាកខ្លាំងសម្រាប់មនុស្សក្នុងការអនុវត្តតាមសេចក្តីពិតនោះ។ មនុស្សគិតថា កំហុសរបស់ពួកគេគឺគ្រាន់តែជាការសម្ដែងចេញបណ្ដោះអាសន្ន ដែលត្រូវបានបើកសម្ដែងចេញដោយធ្វេសប្រហែស ជាជាងជាការបើកសម្ដែងអំពីធម្មជាតិរបស់ពួកគេ។ ពេលមនុស្សគិតបែបនេះ វាពិបាកខ្លាំងណាស់ដើម្បីឱ្យពួកគេស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ហើយមានការលំបាកណាស់ ដើម្បីឱ្យពួកគេយល់ដឹង និងអនុវត្តសេចក្តីពិត។ ដោយសារពួកគេមិនស្គាល់សេចក្តីពិត ហើយមិនស្រេកឃ្លានចង់បានសេចក្តីពិតដូច្នេះហើយទើបនៅពេលអនុវត្តតាមសេចក្តីពិត ពួកគេគ្រាន់តែធ្វើតាមច្បាប់វិន័យបែបបង្រ្គប់កិច្ចប៉ុណ្ណោះ។ មនុស្សមើលមិនឃើញធម្មជាតិរបស់ខ្លួនថាពុករលួយខ្លាំងឡើយ ហើយជឿថា ពួកគេមិនអាក្រក់ខ្លាំងពេក រហូតដល់ពួកគេគួរតែត្រូវបំផ្លាញ ឬដាក់ទោសនោះឡើយ។ ប៉ុន្តែតាមបទដ្ឋានរបស់ព្រះជាម្ចាស់ សេចក្តីពុករលួយរបស់មនុស្សគឺមានភាពស៊ីជម្រៅ ពួកគេនៅឆ្ងាយពីបទដ្ឋាននៃសេចក្តីសង្គ្រោះនៅឡើយ ដោយសារមនុស្សមានតែទង្វើមួយចំនួនដែលមិនបំពានសេចក្តីពិតនៅសម្បកខាងក្រៅ ខណៈដែលភាពពិតគឺមិនបានអនុវត្តសេចក្តីពិត និងមិនស្តាប់បង្គាប់ព្រះជាម្ចាស់ឡើយ។

ការផ្លាស់ប្ដូរនៅក្នុងឥរិយាបថ ឬការប្រព្រឹត្តរបស់មនុស្សម្នាក់ មិនសំដៅលើការផ្លាស់ប្ដូរនៅក្នុងធម្មជាតិរបស់ពួកគេទេ។ ហេតុផលនោះគឺថាការប្រែប្រួលនៅក្នុងការប្រព្រឹត្តរបស់មនុស្សម្នាក់មិនអាចផ្លាស់ប្ដូររូបរាងដើមរបស់ពួកគេ រឹតតែមិនអាចផ្លាស់ប្ដូរធម្មជាតិរបស់ពួកគេបានឡើយ។ មានតែពេលមនុស្សម្នាក់បានយល់ពីសេចក្តីពិត និងមានចំណេះដឹងអំពីធម្មជាតិ និងសារជាតិផ្ទាល់របស់ពួកគេ ហើយអាចអនុវត្តសេចក្តីពិតបាន ទើបការអនុវត្តរបស់ពួកគេក្លាយជាជ្រាលជ្រៅ និងមានន័យ ជាជាងការកាន់តាមបណ្ដុំនៃច្បាប់វិន័យ។ របៀបមនុស្សអនុវត្តតាមសេចក្តីពិតនាពេលបច្ចុប្បន្ននេះនៅតែមិនបំពេញតាមបទដ្ឋាន ហើយមិនអាចសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលសេចក្តីពិតទាមទារនោះឡើយ។ មនុស្សអនុវត្តតែផ្នែកមួយនៃសេចក្តីពិត និងនៅពេលដែលពួកគេស្ថិតនៅក្នុងសភាព និងកាលៈទេសៈជាក់ស្ដែងនានា ដែលពួកគេអាចយកសេចក្តីពិតតែបន្តិចបន្តួចទៅអនុវត្ត វាមិនមែនជាករណីដែលពួកគេអាចអនុវត្តសេចក្តីពិតនៅក្នុងគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពនោះឡើយ។ យូរៗម្ដង នៅពេលដែលមនុស្សម្នាក់រីករាយ ហើយសភាពរបស់ពួកគេល្អ ឬនៅពេលគេប្រកបគ្នាជាមួយអ្នកដទៃ និងពេលពួកគេមានផ្លូវអនុវត្តក្នុងចិត្តរបស់ខ្លួន ដ្បិតជាពេលដែលពួកគេអាចធ្វើកិច្ចការមួយចំនួនដែលស្របនឹងសេចក្តីពិត។ ប៉ុន្តែនៅពេលពួកគេរស់នៅជាមួយមនុស្សអវិជ្ជមាន និងមិនដេញតាមសេចក្តីពិត នោះពួកគេត្រូវបានទទួលឥទ្ធិពលពីមនុស្សទាំងនេះ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេបាត់បង់ផ្លូវ និងមិនអាចអនុវត្តការសេចក្តីពិតបាន។ ការនេះបង្ហាញថា កម្ពស់របស់ពួកគេគឺតូចទាបណាស់ ដែលពួកគេនៅតែមិនយល់សេចក្តីពិត។ មានបុគ្គលមួយចំនួន ប្រសិនបើគេដឹកនាំ និងនាំដោយមនុស្សត្រឹមត្រូវ អាចអនុវត្តសេចក្តីពិតបាន ប៉ុន្តែប្រសិនបើពួកគេត្រូវបានបោកបញ្ឆោត និងរំខានដោយអ្នកដឹកនាំក្លែងក្លាយ ឬអ្នកទទឹងនឹងព្រះគ្រីស្ទ នោះពួកគេមិនត្រឹមតែគ្មានសមត្ថភាពអនុវត្តសេចក្តីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវទទួលខុសត្រូវចំពោះការបោកបញ្ឆោតឱ្យដើរតាមអ្នកដទៃផងដែរ។ តើមនុស្សបែបនេះនៅតែមានហានិភ័យមែនទេ? ដោយមានឋានៈបែបនេះ មនុស្សបែបនេះមិនអាចអនុវត្តសេចក្តីពិតក្នុងគ្រប់បញ្ហា និងបរិបទបានទេ។ ទោះបីជាពួកគេអនុវត្តសេចក្តីពិតក៏ដោយ វាគ្រាន់តែជាពេលដែលពួកគេមានគំនិតល្អ ឬបានដឹកនាំដោយអ្នកដទៃប៉ុណ្ណោះ។ ប្រសិនបើគ្មានមនុស្សល្អមកដឹកនាំពួកគេទេ នោះនឹងមានគ្រាដែលពួកគេនៅតែអាចធ្វើអ្វីដែលបំពានលើសេចក្តីពិតនៅពេលពួកគេនៅតែវង្វេងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ហើយតើការនេះមកពីអ្វីទៅ? វាគឺដោយសារតែអ្នករាល់គ្នាស្គាល់សភាពរបស់ខ្លួនបានតិចតួច ហើយគ្មានចំណេះដឹងអំពីធម្មជាតិ និងសារជាតិផ្ទាល់ខ្លួនរបស់អ្នក ហើយមិនទាន់ឈានដល់កម្រិតនៃការទទួលបានកម្ពស់នៃការលះបង់សាច់ឈាម និងការអនុវត្តសេចក្តីពិត ដូច្នេះ អ្នករាល់គ្នាគ្មានការគ្រប់គ្រងលើអ្វីដែលនឹងធ្វើនៅពេលអនាគត ហើយមិនអាចធានាថា អ្នកនឹងអាចឈរយ៉ាងរឹងមាំក្នុងស្ថានភាព ឬការសាកល្បងណាមួយឡើយ។ ពេលខ្លះ នៅពេលដែលអ្នកស្ថិតនៅក្នុងសភាពមួយ ហើយអ្នកអាចយកសេចក្តីពិតទៅអនុវត្តបាន អ្នកហាក់ដូចជាឃើញមានការផ្លាស់ប្ដូរខ្លះ ប៉ុន្តែពេលស្ថិតនៅក្នុងបរិយាកាសមួយផ្សេងវិញ អ្នកគ្មានសមត្ថភាពយកសេចក្តីពិតទៅអនុវត្តបានឡើយ។ ការនេះហួសពីភាពម្ចាស់ការរបស់អ្នក។ ពេលខ្លះ អ្នកអាចអនុវត្តតាមសេចក្តីពិត ហើយពេលខ្លះទៀត អ្នកមិនអាចអនុវត្តបាន។ មានពេលមួយ អ្នកក៏បានយល់ ហើយពេលក្រោយមកទៀត អ្នកក៏មានការភាន់ច្រឡំ។ បច្ចុប្បន្ននេះ អ្នកមិនបានកំពុងធ្វើអ្វីមួយអាក្រក់ទេ ប៉ុន្តែប្រហែលអ្នកនឹងធ្វើការអាក្រក់នៅពេលខាងមុខ។ ការនេះបញ្ជាក់បានថា សេចក្ដីពុករលួយនៅតែមានខាងក្នុងអ្នក ហើយបើអ្នកគ្មានសមត្ថភាពស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដទេ នោះពួកគេនឹងមិនងាយស្រួលធ្វើការតាំងចិត្តឡើយ។ បើអ្នកមិនអាចទទួលបានការយល់ដឹងយ៉ាងហ្មត់ចត់អំពីនិស្ស័យដ៏ពុករលួយរបស់អ្នក ហើយមានសមត្ថភាពដោះស្រាយចំពោះអ្វីៗដែលប្រឆាំងនឹងព្រះជាម្ចាស់នៅទីបំផុតទេ នោះអ្នកស្ថិតក្នុងគ្រោះថ្នាក់ហើយ។ បើអ្នកអាចទទួលបានការយល់ដឹងជ្រៅជ្រះអំពីធម្មជាតិរបស់អ្នក ហើយស្អប់វា នោះអ្នកនឹងអាចគ្រប់គ្រងខ្លួនឯង លះបង់ខ្លួនឯង ហើយយកសេចក្តីពិតទៅអនុវត្តបានមិនខាន។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧០

គោលបំណងនៃការប្រកបគ្នាពីសេចក្តីពិតឱ្យបានច្បាស់ គឺដើម្បីជួយឱ្យមនុស្សយល់ និងអនុវត្តសេចក្តីពិត ព្រមទាំងសម្រេចបាននូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ពួកគេ។ ការនេះមិនមែនគ្រាន់តែនាំពន្លឺ និងសេចក្ដីសុខបន្តិចបន្តួចទៅកាន់ដួងចិត្តរបស់ពួកគេ នៅពេលដែលពួកគេយល់ពីសេចក្តីពិតនោះឡើយ។ ប្រសិនបើអ្នកយល់ពីសេចក្តីពិត ប៉ុន្តែមិនអនុវត្តសេចក្តីពិត នោះវាគ្មានប្រយោជន៍អ្វីដែលត្រូវប្រកបគ្នា និងយល់ពីសេចក្តីពិតនោះទេ។ តើបញ្ហាគឺជាអ្វីទៅ នៅពេលដែលមនុស្សយល់ពីសេចក្តីពិត ប៉ុន្តែមិនអនុវត្តសេចក្តីពិត? នេះជាភស្ដុតាងបង្ហាញថា ពួកគេមិនស្រឡាញ់សេចក្តីពិត ថានៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមិនទទួលយកសេចក្តីពិតទេ ក្នុងករណីនេះ ពួកគេនឹងខកខានមិនបានទទួលព្រះពររបស់ព្រះជាម្ចាស់ និងឱកាសទទួលបានសេចក្តីសង្រ្គោះមិនខាន។ មិនថាមនុស្សអាចទទួលបានសេចក្តីសង្រ្គោះឬអត់ទេ អ្វីដែលសំខាន់គឺថាតើពួកគេអាចទទួលយក និងអនុវត្តសេចក្តីពិតឬអត់។ ប្រសិនបើអ្នកអនុវត្តសេចក្តីពិតគ្រប់យ៉ាងដែលអ្នកយល់ នោះអ្នកនឹងទទួលបានការបំភ្លឺ ការស្រាយបំភ្លឺ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងសម្រេចបានការយល់ដឹងកាន់តែស៊ីជម្រៅពីសេចក្តីពិត ព្រមទាំងទទួលបានសេចក្តីពិត និងសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សមួយចំនួនមិនមានសមត្ថភាពអនុវត្តសេចក្តីពិតទេ ពួកគេតែងតែរអ៊ូថា ព្រះវិញ្ញាណបរិសុទ្ធមិនបំភ្លឺ ឬមិនស្រាយបំភ្លឺដល់ពួកគេ ថាព្រះជាម្ចាស់មិនបានប្រទានកម្លាំងដល់ពួកគេទេ។ ការគិតបែបនេះគឺខុសហើយ។ នេះជាការយល់ច្រឡំចំពោះព្រះជាម្ចាស់។ ការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានសង់ពីលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការរបស់មនុស្ស។ មនុស្សត្រូវតែស្មោះត្រង់ និងព្រមអនុវត្តសេចក្តីពិត ហើយមិនថាពួកគេមានការយល់ដឹងជ្រាលជ្រៅ ឬរាក់កំផែលនោះទេ ពួកគេត្រូវតែអាចយកសេចក្តីពិតទៅអនុវត្ត។ មានតែបែបនេះទេ ទើបពួកគេនឹងទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើមនុស្សយល់ពីសេចក្ដីពិត ប៉ុន្តែមិនអនុវត្តតាមសេចក្តីពិត បើពួកគេគ្រាន់តែរង់ចាំឱ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការ និងបង្ខំពួកគេឱ្យយកសេចក្តីពិតទៅអនុវត្ត តើពួកគេមិនអសកម្មជ្រុលពេកទេឬអី? ព្រះជាម្ចាស់មិនដែលបង្ខំមនុស្សឱ្យធ្វើអ្វីមួយឡើយ។ ប្រសិនបើមនុស្សយល់ពីសេចក្តីពិត ប៉ុន្តែមិនព្រមយកសេចក្តីពិតទៅអនុវត្ត ការនេះបង្ហាញថា ពួកគេមិនស្រឡាញ់សេចក្តីពិតទេ ឬបង្ហាញថា ពួកគេមានសភាពខុសប្រក្រតី និងមានការរាំងខ្ទប់ខ្លះហើយ។ ប៉ុន្តែ បើមនុស្សអាចអធិស្ឋានទៅព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏នឹងធ្វើសកម្មភាពផងដែរ។ លុះត្រាតែពួកគេមិនព្រមអនុវត្តសេចក្តីពិត និងមិនអធិស្ឋានទៅព្រះជាម្ចាស់ប៉ុណ្ណោះ ទើបព្រះវិញ្ញាណបរិសុទ្ធគ្មានមធ្យោបាយធ្វើការនៅក្នុងពួកគេ។ តាមពិតទៅ មិនថាមនុស្សជួបការលំបាកបែបណាទេ ពួកគេអាចដោះស្រាយការលំបាកនោះបានជានិច្ច។ អ្វីដែលសំខាន់គឺថាតើពួកគេអាចអនុវត្តស្របតាមសេចក្តីពិតបានឬអត់។ សព្វថ្ងៃនេះ បញ្ហានៃសេចក្តីពុករលួយនៅក្នុងអ្នករាល់គ្នា មិនមែនជាជំងឺមហារីកទេ វាមិនមែនជាជំងឺដែលមិនអាចព្យាបាលបាននោះឡើយ។ ប្រសិនបើអ្នករាល់គ្នាអាចតាំងចិត្តអនុវត្តសេចក្តីពិត នោះអ្នកនឹងទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយនិស្ស័យពុករលួយទាំងនេះនឹងអាចត្រូវបានផ្លាស់ប្ដូរមិនខាន។ គ្រប់យ៉ាងគឺអាស្រ័យលើថាតើអ្នកអាចតាំងចិត្តអនុវត្តតាមសេចក្តីពិតឬអត់ នេះហើយជាចំណុចសំខាន់នោះ។ ប្រសិនបើអ្នកអនុវត្តសេចក្តីពិត បើអ្នកដើរតាមផ្លូវនៃការដេញតាមសេចក្តីពិត នោះអ្នកនឹងអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយអ្នកប្រាកដជាអាចទទួលបានសេចក្តីសង្រ្គោះមិនខាន។ ប្រសិនបើផ្លូវដែលអ្នកដើរ គឺជាផ្លូវខុស នោះអ្នកនឹងបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ជំហានខុសមួយនឹងនាំទៅរកជំហានខុសមួយទៀត រួចអ្នកនឹងត្រូវចប់មិនខាន ហើយមិនថាអ្នកបន្តជឿរយៈពេលប៉ុន្មានឆ្នាំនោះទេ អ្នកនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះឡើយ។ ឧទាហរណ៍ នៅពេលពួកគេកំពុងតែធ្វើការ មនុស្សមួយចំនួនមិនដែលគិតពីរបៀបធ្វើការតាមរបៀបមួយដែលផ្ដល់ប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។ ជាលទ្ធផល ពួកគេធ្វើរឿងអាត្មានិយម និងការអាក្រក់កាន់តែច្រើន ដែលជារឿងគួរឱ្យខ្ពើមរអើម និងស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ ហើយដោយធ្វើបែបនេះ ពួកគេត្រូវបានបើកសម្ដែង និងផាត់ចោល។ បើសិនជានៅក្នុងកិច្ចការគ្រប់យ៉ាង មនុស្សអាចស្វែងរកសេចក្តីពិត និងអនុវត្តតាមសេចក្តីពិត នោះពួកគេបានដើរនៅលើផ្លូវត្រឹមត្រូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់រួចស្រេចទៅហើយ និងមានសេចក្តីសង្ឃឹមក្លាយជាបុគ្គលម្នាក់ដែលស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់។ មនុស្សមួយចំនួនយល់ពីសេចក្តីពិត ប៉ុន្តែមិនយកសេចក្តីពិតទៅអនុវត្ត។ ផ្ទុយទៅវិញ ពួកគេជឿថា សេចក្តីពិតគឺគ្មានអ្វីលើសពីនេះទេ និងគ្មានសមត្ថភាពដោះស្រាយទំនោរចិត្តផ្ទាល់ខ្លួន និងនិស្ស័យពុករលួយរបស់ពួកគេឡើយ។ តើមនុស្សបែបនេះមិនគួរឱ្យអស់សំណើចទេឬអី? តើពួកគេមិនល្ងីល្ងើទេឬអី? តើពួកគេមិនគិតថា ឆ្លាតជាងអ្នកដទៃទេឬអី? ប្រសិនបើមនុស្សអាចប្រព្រឹត្តតាមសេចក្តីពិត នោះនិស្ស័យពុករលួយរបស់ពួកគេអាចផ្លាស់ប្ដូរបាន។ ប្រសិនបើជំនឿ និងការបម្រើរបស់ពួកគេចំពោះព្រះជាម្ចាស់ ស្របតាមបុគ្គលិកលក្ខណៈពីធម្មជាតិរបស់ខ្លួន នោះគ្មាននរណាម្នាក់ក្នុងចំណោមពួកគេនឹងអាចសម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ខ្លួនឡើយ។ មនុស្សខ្លះចំណាយពេលខ្វល់ខ្វាយពេញមួយថ្ងៃ ដោយសារតែខ្លួនបានធ្វើការជ្រើសរើសខុស។ ចំពោះសេចក្តីពិតដែលមានស្រាប់ ពួកគេមិនដែលគិត ឬព្យាយាមយកសេចក្តីពិតនោះទៅអនុវត្តទេ ប៉ុន្តែបែរជាទទូចជ្រើសរើសដើរតាមផ្លូវរបស់ខ្លួនទៅវិញ។ ការប្រព្រឹត្តបែបនេះ គឺមិនសមហេតុផលនោះទេ។ ពិតណាស់ ពេលពួកគេមើលឃើញសេចក្តីពិត ពួកគេមិនដឹងអំពីការល្អទេ និងត្រូវបានកំណត់ទុកថាមានវាសនាដ៏លំបាកនៅក្នុងជីវិត។ ការអនុវត្តសេចក្តីពិត គឺសាមញ្ញទេ។ មិនថាអ្នកអនុវត្តឬក៏អត់ គឺសុទ្ធតែសំខាន់។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ ដែលបានតាំងចិត្តអនុវត្តសេចក្តីពិត នោះភាពអវិជ្ជមាន ភាពទន់ខ្សោយ និងនិស្ស័យពុករលួយរបស់អ្នក នឹងត្រូវបានដោះស្រាយ និងផ្លាស់ប្ដូរបន្តិចម្ដងៗ។ ការនេះអាស្រ័យលើថាតើដួងចិត្តរបស់អ្នកស្រឡាញ់សេចក្តីពិតឬអត់ ថាតើអ្នកអាចទទួលយកសេចក្តីពិតឬអត់ ថាតើអ្នកអាចរងទុក្ខ និងលះបង់ដើម្បីទទួលបានសេចក្តីពិតឬអត់។ ប្រសិនបើអ្នកពិតជាស្រឡាញ់សេចក្តីពិត អ្នកនឹងអាចរងការឈឺចាប់គ្រប់បែបយ៉ាង ដើម្បីទទួលបានសេចក្តីពិត មិនថាមនុស្សប្រមាថ វិនិច្ឆ័យ ឬបោះបង់អ្នកចោលឡើយ។ អ្នកគួរតែរែកពុនគ្រប់យ៉ាងដោយមានចិត្តអត់ធ្មត់ និងការអត់ទ្រាំ នោះព្រះជាម្ចាស់នឹងប្រទានពរ និងការពារអ្នក ទ្រង់នឹងមិនបោះបង់ ឬព្រងើយកន្ដើយចំពោះអ្នកទេ។ រឿងគឺបែបនេះឯង។ ប្រសិនបើអ្នកអធិស្ឋានទៅព្រះជាម្ចាស់ ដោយដួងចិត្តដែលកោតខ្លាចទ្រង់ ពឹងអាងព្រះជាម្ចាស់ និងគោរពព្រះជាម្ចាស់ នោះវានឹងគ្មានអ្វីមួយដែលអ្នកមិនអាចឆ្លងផុតនោះទេ។ អ្នកអាចមាននិស្ស័យពុករលួយ ហើយអ្នកអាចប្រព្រឹត្តអំពើរំលង ប៉ុន្តែប្រសិនបើអ្នកមានដួងចិត្តមួយ ដែលកោតខ្លាចព្រះជាម្ចាស់ ហើយបើអ្នកដើរតាមយ៉ាងហ្មត់ចត់លើផ្លូវនៃការដេញតាមសេចក្តីពិត នោះច្បាស់ណាស់ អ្នកនឹងអាចប្រកាន់ខ្ជាប់ ព្រមទាំងត្រូវបានព្រះជាម្ចាស់ដឹកនាំ និងការពារមិនខាន។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧១

ប្រសិនបើអ្នកចង់សម្រេចបានការយល់ដឹងពីសេចក្ដីពិត វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវដឹងពីរបៀបហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអានព្រះបន្ទូលព្រះជាម្ចាស់បានតិចពេក មិនបានអានយ៉ាងអស់ពីចិត្ត និងមិនសញ្ជឹងគិតលើព្រះបន្ទូលដោយចិត្តរបស់អ្នកទេ នោះអ្នកនឹងមិនអាចយល់ពីសេចក្តីពិតឡើយ។ គ្រប់យ៉ាងដែលអ្នកនឹងអាចយល់ គឺបានត្រឹមគោលលទ្ធិបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះ អ្នកនឹងពិបាកយល់ណាស់ពីបំណងព្រះហឫទ័យ និងគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រសិនបើអ្នកមិនយល់ពីគោលបំណង និងលទ្ធផល ដែលព្រះបន្ទូលព្រះជាម្ចាស់ចង់សម្រេច បើអ្នកមិនយល់ពីអ្វីដែលព្រះបន្ទូលរបស់ទ្រង់ព្យាយាមចង់សម្រេច និងប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ បើអ្នកមិនយល់អ្វីៗទាំងនេះទេ នោះវាសបញ្ជាក់ឱ្យឃើញថា អ្នកមិនទាន់យល់ច្បាស់ពីសេចក្ដីពិតទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលអ្វីដែលទ្រង់មានបន្ទូល? ហេតុអ្វីបានជាទ្រង់មានបន្ទូលដោយសំនៀងនោះ? ហេតុអ្វីបានជាទ្រង់ស្មោះត្រង់ និងស្មោះស្ម័គ្រនៅគ្រប់ព្រះបន្ទូលដែលទ្រង់មានបន្ទូល? ហេតុអ្វីបានជាទ្រង់ជ្រើសរើសប្រើព្រះបន្ទូលជាក់លាក់? តើអ្នកដឹងទេ? ប្រសិនបើអ្នកមិនអាចនិយាយយ៉ាងច្បាស់ទេ នោះមានន័យថា អ្នកមិនយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬយល់ពីគោលបំណងរបស់ទ្រង់ទេ។ ប្រសិនបើអ្នកមិនយល់បរិបទដែលនៅពីក្រោយព្រះបន្ទូលរបស់ទ្រង់ទេ តើអ្នកអាចយល់ ឬអនុវត្តសេចក្តីពិតបានដោយរបៀបណា? ដើម្បីទទួលបានសេចក្ដីពិត ជាដំបូង អ្នកត្រូវយល់ពីអត្ថន័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលនីមួយៗដែលទ្រង់មានបន្ទូល ហើយបន្ទាប់មក ត្រូវយកអ្វីដែលបានបានយល់ទៅអនុវត្ត ដោយបង្កឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់រស់នៅក្នុងអ្នក ហើយក្លាយជាភាពពិតរបស់អ្នក។ ការធ្វើបែបនេះ អ្នកនឹងចូលទៅក្នុងតថភាពនៃសេចក្តីពិត។ មានតែពេលដែលអ្នកមានការយល់ដឹងលម្អិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអ្នកពិតជាអាចយល់សេចក្ដីពិត។ បន្ទាប់ពីគ្រាន់តែយល់តួអក្សរ និងគោលលទ្ធិតិចតួច នោះអ្នកគិតថា អ្នកយល់សេចក្ដីពិត ហើយមានភាពពិត។ នេះគឺជាការបោកបញ្ឆោតខ្លួនឯង។ អ្នកថែមទាំងមិនយល់ពីមូលហេតុដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សអនុវត្តសេចក្តីពិតទៀតផង។ នេះសបញ្ជាក់ឱ្យឃើញថា អ្នកមិនយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ និងបញ្ជាក់ទៀតថា អ្នកនៅតែមិនយល់ពីសេចក្តីពិតដដែល។ តាមពិតទៅ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើបែបនេះ ដើម្បីបន្សុទ្ធ និងសង្រ្គោះពួកគេ ដូច្នេះ មនុស្សអាចកម្ចាត់ចោលនិស្ស័យពុករលួយរបស់ខ្លួន និងក្លាយជាមនុស្សដែលស្ដាប់បង្គាប់ និងស្គាល់ព្រះជាម្ចាស់។ នេះគឺជាគោលដៅ ដែលព្រះជាម្ចាស់ចង់សម្រេចបាន តាមរយៈការតម្រូវឱ្យមនុស្សអនុវត្តសេចក្តីពិត។

ព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិតសម្រាប់មនុស្សដែលសេចក្ដីសេចក្ដីពិត ស្រេកឃ្លានសេចក្ដីពិត និងស្វែងរកសេចក្ដីពិត។ ចំពោះអស់អ្នកដែលធ្វើឱ្យខ្លួនឯងមានកង្វល់ដោយអក្សរ និងគោលលទ្ធិ ហើយចូលចិត្តថ្លែងសុន្ទរកថាបែបក្រអឺតក្រទម និងវែងអន្លាយ នោះពួកគេនឹងមិនដែលទទួលបានសេចក្ដីពិតឡើយ។ ពួកគេកំពុងតែធ្វើឱ្យខ្លួនឯងឡប់ហើយ។ ការយល់ឃើញរបស់ពួកគេចំពោះសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនត្រឹមត្រូវទេ ពួកគេដកករបស់ពួកគេដើម្បីអានព្រះបន្ទូលដែលនៅខាងលើ ការយល់ឃើញរបស់ពួកគេទាំងអស់គឺខុស។ មនុស្សមួយចំនួនចូលចិត្តសិក្សាព្រះបន្ទូលព្រះជាម្ចាស់ជាង។ ពួកគេតែងតែសិក្សាពីរបៀបដែលព្រះបន្ទូលព្រះជាម្ចាស់ចែងអំពីទិសដៅ ឬអំពីរបៀបទទួលបានព្រះពរ។ ពួកគេចាប់អារម្មណ៍ខ្លាំងបំផុតលើព្រះបន្ទូលប្រភេទទាំងនេះ។ ប្រសិនបើព្រះបន្ទូលព្រះជាម្ចាស់មិនស្របតាមសញ្ញាណរបស់ពួកគេ និងមិនបំពេញតាមបំណងប្រាថ្នារបស់ពួកគេដែលចង់បានព្រះពរទេ ពួកគេនឹងប្រែជាអវិជ្ជមាន លែងដេញតាមសេចក្តីពិត និងមិនចង់លះបង់សម្រាប់ព្រះជាម្ចាស់ទៀតឡើយ។ នេះបង្ហាញថា ពួកគេមិនមានចំណាប់អារម្មណ៍លើសេចក្ដីពិតទេ។ ជាលទ្ធផល ពួកគេមិនយកចិត្តទុកដាក់ចំពោះសេចក្ដីពិតទេ។ ពួកគេបានត្រឹមទទួលយកសេចក្ដីពិតណា ដែលស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួនប៉ុណ្ណោះ។ ទោះបីជាមនុស្សបែបនេះ មានសភាពកក់ក្ដៅនៅក្នុងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ក៏ដោយ ហើយព្យាយាមគ្រប់មធ្យោបាយដែលពួកគេអាចធ្វើបាន ដើម្បីធ្វើទង្វើល្អមួយចំនួន ហើយបង្ហាញថាខ្លួនឯងល្អទៅកាន់អ្នកដទៃក៏ដោយ ក៏ពួកគេគ្រាន់តែធ្វើវាដើម្បីមានជោគវាសនាល្អនៅពេលអនាគតប៉ុណ្ណោះ។ ក្រៅពីការពិតដែលថា ពួកគេចូលរួមក្នុងជីវិតក្រុមជំនុំ ដោយហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនឹងមិនអនុវត្តសេចក្តីពិត ឬទទួលបានសេចក្តីពិតដែរ។ អ្នកខ្លះទៀតហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ ប៉ុន្តែពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។ ពួកគេគិតថា ពួកគេបានទទួលសេចក្ដីពិត ដោយគ្រាន់តែយល់អក្សរ និងគោលលទ្ធិបន្តិចបន្តួចប៉ុណ្ណោះ។ ពួកគេអីក៏ល្ងង់ម៉្លេះ! ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ ទោះបីជាយ៉ាងណា មនុស្សម្នាក់នឹងមិនចាំបាច់យល់ និងទទួលបានសេចក្ដីពិតបន្ទាប់ពីពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ប្រសិនបើអ្នកមិនអាចទទួលបានសេចក្ដីពិតតាមរយៈការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្វីដែលអ្នកទទួលបាន នឹងជាអក្សរ និងគោលលទ្ធិជាមិនខាន។ ប្រសិនបើអ្នកមិនដឹងពីរបៀបអនុវត្តសេចក្តីពិត ឬមិនដឹងពីរបៀបប្រព្រឹត្តតាមគោលការណ៍ទេ នោះអ្នកបន្តគ្មានតថភាពនៃសេចក្តីពិតដដែល។ អ្នកអាចអានព្រះបន្ទូលព្រះជាម្ចាស់ជាញឹកញាប់ ប៉ុន្តែក្រោយមក អ្នកនៅតែមិនយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ដដែល ហើយទទួលបានត្រឹមអក្សរ និងគោលលទ្ធិប៉ុណ្ណោះ។ តើត្រូវហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចម្ដេចដើម្បីបានយល់ពីសេចក្ដីពិត? ដំបូងឡើយ អ្នកគួរតែដឹងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមានលក្ខណៈត្រង់ៗណាស់ណាទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានលក្ខណៈជ្រាលជ្រៅទាំងស្រុង។ សូម្បីតែប្រយោគមួយចេញពីព្រះបន្ទូលព្រះជាម្ចាស់ ក៏តម្រូវឱ្យមានការដកពិសោធន៍ពេញមួយជីវិតដែរ។ បើគ្មានបទពិសោធន៍ជាច្រើនឆ្នាំទេ តើអ្នកអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? នៅពេលអានព្រះបន្ទូលព្រះជាម្ចាស់ ប្រសិនបើអ្នកមិនយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ និងមិនយល់ពីគោលបំណងនៃព្រះបន្ទូលរបស់ទ្រង់ មិនយល់ពីប្រភពដើមនៃព្រះបន្ទូល លទ្ធផលដែលព្រះបន្ទូលទ្រង់ចង់សម្រេចបាន ឬអ្វីដែលព្រះបន្ទូលទ្រង់ចង់សម្រេចបានទេ ពេលនោះ តើវាមានន័យថា អ្នកយល់ពីសេចក្តីពិតឬ? អ្នកអាចបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនដង ហើយប្រហែលជាអ្នកអាចទន្ទេញចាំព្រះបន្ទូលជាច្រើន ប៉ុន្តែអ្នកមិនអាចអនុវត្តសេចក្តីពិត និងមិនផ្លាស់ប្ដូរទាល់តែសោះ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ គឺត្រឹមតែជាទំនាក់ទំនងដែលមិនជិតស្និទ្ធ និងនៅឆ្ងាយដូចមុនដដែល។ នៅពេលជួបប្រទះអ្វីមួយដែលផ្ទុយនឹងសញ្ញាណរបស់អ្នក អ្នកបន្តកើតចិត្តសង្ស័យចំពោះទ្រង់ និងមិនយល់ពីទ្រង់ទេ ប៉ុន្តែបែរជាវែកញែកជាមួយទ្រង់ និងមានសញ្ញាណអំពីទ្រង់ ព្រមទាំងមានការយល់ច្រឡំអំពីទ្រង់ ទាស់ទទឹងនឹងទ្រង់ និងថែមទាំងប្រមាថទ្រង់ទៀតផង។ តើនេះជានិស្ស័យប្រភេទអ្វីទៅ? និស្ស័យនេះ គឺជានិស្ស័យក្រអឺតក្រទម ដែលឆ្អែតឆ្អន់នឹងសេចក្តីពិត។ តើមនុស្សដែលក្រអឺតក្រទមខ្លាំង និងនឿយណាយចំពោះសេចក្តីពិត អាចទទួលយក ឬអនុវត្តសេចក្តីពិតម្ដេចកើតទៅ? មនុស្សបែបនេះនឹងមិនអាចទទួលបានសេចក្ដីពិត ឬព្រះជាម្ចាស់ឡើយ។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧២

ធ្លាប់មានគេនិយាយថា៖ «អ្នកដែលដើរតាមដល់ទីបញ្ចប់នឹងត្រូវបានសង្គ្រោះ» ប៉ុន្តែតើរឿងនេះងាយនឹងអនុវត្តដែរទេ? គឺមិនងាយនោះទេ ហើយមនុស្សជាច្រើនដែលត្រូវនាគដ៏ធំមានសម្បុរក្រហមតាមប្រមាញ់ និងបៀតបៀន បានប្រែជាកំសាក ហើយខ្លាចលែងហ៊ានដើរតាមព្រះជាម្ចាស់ទៀត។ ហេតុអ្វីបានជាពួកគេដួល? គឺដោយសារតែពួកគេខ្វះសេចក្តីជំនឿពិតប្រាកដ។ មនុស្សខ្លះអាចទទួលយកសេចក្តីពិត អាចអធិស្ឋានទៅព្រះជាម្ចាស់ អាចពឹងអាងលើព្រះជាម្ចាស់ ហើយពួកគេក៏ឈរយ៉ាងរឹងមាំនៅក្នុងការល្បងល និងទុក្ខវេទនាផ្សេងៗ រីឯអ្នកខ្លះទៀតមិនអាចដើរតាមរហូតដល់ទីបញ្ចប់បានឡើយ។ ក្នុងពេលណាមួយនៅក្នុងអំឡុងការល្បងល និងទុក្ខវេទនានោះ ពួកគេមុខជាដួលមិនខាន ហើយបាត់បង់ទីបន្ទាល់របស់ខ្លួន និងមិនអាចក្រោកឈរឡើងវិញ បន្តដំណើរទៅមុខបានឡើយ។ គ្រប់យ៉ាងដែលកើតឡើងនៅថ្ងៃនីមួយៗ មិនថាធំឬតូច ដែលអាចធ្វើឱ្យការតាំងចិត្តរបស់អ្នករង្គោះរង្គើ ដែលអាចកាន់កាប់ចិត្តរបស់អ្នក ឬដែលអាចរឹតត្បិតសមត្ថភាពរបស់អ្នកក្នុងការបំពេញភារកិច្ចរបស់អ្នក និងការរីកចម្រើនទៅមុខរបស់អ្នក តម្រូវឱ្យមានការប្រព្រឹត្តដ៏ឧស្សាហ៍ព្យាយាម។ អ្នកគួរតែពិនិត្យមើលការទាំងនេះយ៉ាងយកចិត្តទុកដាក់ និងស្វែងរកសេចក្តីពិត។ ទាំងនេះគឺជាបញ្ហាដែលត្រូវដោះស្រាយ នៅពេលអ្នកបានជួបប្រទះ។ មនុស្សមួយចំនួនប្រែជាអវិជ្ជមាន រអ៊ូរទាំ និងបោះបង់ចោលភារកិច្ចរបស់ខ្លួន នៅពេលពួកគេជួបការលំបាក ហើយពួកគេមិនអាចវារក្រោកឈរឡើងបានឡើយ ក្រោយបរាជ័យនីមួយៗ។ មនុស្សទាំងអស់នេះ គឺជាមនុស្សល្ងីល្ងើដែលមិនស្រឡាញ់សេចក្ដីពិត ហើយពួកគេនឹងមិនទទួលបានវាឡើយ សូម្បីតែពួកគេមានសេចក្ដីជំនឿពេញមួយជីវិតក៏ដោយ។ ធ្វើដូចម្ដេចបានជាភាពល្ងីល្ងើបែបនេះ តាមមកដល់ទីបញ្ចប់? ប្រសិនបើរឿងដដែលកើតឡើងចំពោះអ្នកដប់ដង ប៉ុន្តែអ្នកមិនទទួលបានអ្វីសោះពីវា នោះអ្នកគឺជាមនុស្សមិនបានការ និងមិនល្អប៉ុន្មានទេ។ មនុស្សដែលវាងវៃ ហើយអស់អ្នកដែលមានគុណសម្បត្តិពិតប្រាកដ ដែលយល់បញ្ហាខាងវិញ្ញាណ គឺជាអ្នកស្វែងរកសេចក្ដីពិត។ ប្រសិនបើមានអ្វីមួយកើតឡើងចំពោះពួកគេដប់ដង នោះប្រហែល ៨ ក្នុងចំណោមករណីដែលកើតឡើង គឺពួកគេអាចទទួលបានការបំភ្លឺខ្លះ ទទួលបានមេរៀនមួយចំនួន យល់សេចក្តីពិតបានខ្លះ ហើយទទួលបានការរីកចម្រើនមួយចំនួន។ នៅពេលរឿងឡប់ៗកើតឡើងចំនួនដប់ដង អ្នកដែលមិនយល់បញ្ហាខាងវិញ្ញាណ គ្មានម្ដងណាដែលផ្ដល់ផលប្រយោជន៍ដល់ពួកគេ គ្មានម្ដងណាដែលនឹងផ្លាស់ប្ដូរពួកគេ ហើយក៏គ្មានម្ដងណាដែលបណ្ដាលឱ្យពួកគេស្គាល់ពីផ្ទៃមុខដ៏អាក្រក់របស់ពួកគេបាន ដែលករណីខ្លះវាហួសទៅហើយសម្រាប់ពួកគេ។ រាល់ពេលដែលមានអ្វីមួយកើតឡើងចំពោះពួកគេ ពួកគេក៏ដួល ហើយរាល់ពេលដែលពួកគេដួល ពួកគេត្រូវការនរណាម្នាក់ផ្សេងទៀតដើម្បីជួយគាំទ្រពួកគេ និងលួងលោមពួកគេ។ បើគ្មានការគាំទ្រ និងការលួងលោមទេ នោះពួកគេមិនអាចងើបឡើងបានទេ។ រាល់ពេលដែលមានអ្វីមួយកើតឡើង ប្រសិនបើពួកគេស្ថិតក្នុងភាពគ្រោះថ្នាក់នៃការដួល ហើយរាល់លើក ប្រសិនបើពួកគេស្ថិតក្នុងភាពគ្រោះថ្នាក់នៃការធ្លាក់ចុះ តើនេះមិនមែនជាទីបញ្ចប់សម្រាប់ពួកគេទេឬ? តើមានបង្អែកផ្សេងទៀតសម្រាប់មនុស្សដែលឥតប្រយោជន៍បែបនេះដើម្បីត្រូវបានសង្គ្រោះទេ? សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺជាការសង្គ្រោះដល់អស់អ្នកណាដែលស្រឡាញ់សេចក្ដីពិត ជាការសង្គ្រោះនៃផ្នែកណាមួយរបស់ពួកគេដែលមានបំណង និងការតាំងចិត្ត និងនៃផ្នែកណាមួយដែលជាការចង់បានរបស់ពួកគេចំពោះសេចក្ដីពិត និងសេចក្ដីសុចរិតនៅក្នុងចិត្តរបស់ពួកគេ។ ការតាំងចិត្តរបស់មនុស្សម្នាក់ គឺជាផ្នែកនៃការតាំងចិត្តនៅក្នុងដួងចិត្តរបស់ពួកគេ ដែលចង់បានសេចក្ដីសុចរិត សេចក្ដីល្អ និងសេចក្ដីពិត ហើយប្រកបដោយមនសិការ។ ព្រះជាម្ចាស់សង្គ្រោះផ្នែកនេះរបស់មនុស្ស ហើយតាមរយៈការណ៍នេះ ទ្រង់ផ្លាស់ប្ដូរនិស្ស័យដ៏ពុករលួយរបស់ពួកគេ ដើម្បីឱ្យពួកគេអាចយល់ និងទទួលបានសេចក្ដីពិត ដើម្បីឱ្យសេចក្ដីពុករលួយរបស់ពួកគេអាចត្រូវបានសម្អាត ហើយនិស្ស័យជីវិតរបស់ពួកគេអាចត្រូវបានផ្លាស់ប្ដូរ។ ប្រសិនបើអ្នកមិនមានអ្វីៗទាំងនេះនៅជាមួយអ្នកទេ នោះអ្នកមិនអាចត្រូវបានសង្គ្រោះឡើយ។ នៅក្នុងអ្នក ប្រសិនបើមានគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត ឬសេចក្ដីប្រាថ្នាចំពោះសេចក្ដីសុចរិត និងពន្លឺ។ ពេលណាក៏ដោយ ប្រសិនបើអ្នកជួបប្រទះរឿងអាក្រក់ ហើយអ្នកមិនមានបំណងកម្ចាត់រឿងអាក្រក់ចេញ ឬមានការតាំងចិត្តដើម្បីឈឺចាប់នឹងការលំបាក។ ជាងនេះទៅទៀត ប្រសិនបើមនសិការរបស់អ្នកស្ពឹក បើសម្បទារបស់អ្នកក្នុងការទទួលយកសេចក្ដីពិតក៏ត្រូវបានធ្វើឱ្យស្ពឹក ហើយអ្នកមិនអាចស្រុះស្រួលចំពោះសេចក្ដីពិត និងហេតុការណ៍ដែលកើតឡើង ហើយនៅចំពោះមុខនៃអ្វីដែលកើតឡើងចំពោះអ្នក អ្នកមិនអាចស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហា និងចេះតែមានអារម្មណ៍អវិជ្ជមាន នោះអ្នកគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះទេ។ មនុស្សបែបនេះ គ្មានអ្វីត្រូវផ្ដល់ការណែនាំដល់ពួកគេទេ គ្មានតម្លៃនឹងឱ្យព្រះជាម្ចាស់ធ្វើការលើពួកគេឡើយ។ មនសិការរបស់ពួកគេស្ពឹក គំនិតរបស់ពួកគេប្រឡូកប្រឡាក់ ហើយពួកគេមិនស្រឡាញ់សេចក្ដីពិត និងចង់បានសេចក្ដីសុចរិតយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ពួកគេនោះទេ ហើយមិនថា ព្រះជាម្ចាស់មានបន្ទូលអំពីសេចក្ដីពិតច្បាស់ ឬមានតម្លាភាពប៉ុនណា ក៏ពួកគេមិនមានការឆ្លើយតបបន្តិចណាសោះ គឺហាក់ដូចជាដួងចិត្តរបស់ពួកគេបានស្លាប់បាត់ទៅហើយអ៊ីចឹង។ តើអ្វីៗមិនហួសសម្រាប់ពួកគេទៅហើយឬ? មនុស្សម្នាក់ដែលមានដង្ហើមនៅសល់ក្នុងពួកគេ អាចត្រូវបានសង្គ្រោះដោយការដកដង្ហើមសិប្បនិម្មិត ប៉ុន្តែ ប្រសិនបើពួកគេបានស្លាប់រួចហើយ ហើយព្រលឹងរបស់ពួកគេបានចាកចេញហើយ នោះការដកដង្ហើមសិប្បនិម្មិតនឹងមិនអាចធ្វើអ្វីបានទេ។ ពេលជួបប្រទះបញ្ហា និងការលំបាក ប្រសិនបើបុគ្គលណាម្នាក់រួញរា និងគេចវេះពីបញ្ហានិងការលំបាកនោះ ដូច្នេះពួកគេមិនបានស្វែងរកសេចក្តីពិតសោះឡើយ ហើយប្រសិនបើពួកគេជ្រើសរើសធ្វើឱ្យខ្លួនគេប្រែជាអវិជ្ជមាន និងមានការខ្ជិលច្រអូសនៅក្នុងកិច្ចការរបស់ពួកគេ នោះចរិតពិតរបស់ពួកគេ នឹងត្រូវបើកសម្ដែងឱ្យឃើញមិនខាន។ មនុស្សបែបនេះគ្មានពិសោធន៍ ឬទីបន្ទាល់អ្វីសោះឡើយ។ ពួកគេជាមនុស្សចាំតែទទួលផលស្រាប់ៗ ជាបន្ទុកដ៏ធំ ពួកគេគ្មានប្រយោជន៍អ្វីនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយចុងក្រោយ ពួកគេនឹងត្រូវវិនាសមិនខាន។ មានតែអស់អ្នកណាដែលអាចស្វែងរកសេចក្តីពិតមកដោះស្រាយបញ្ហាប៉ុណ្ណោះ ទើបជាមនុស្សដែលមានកម្ពស់ ហើយមានតែពួកគេនេះទេ ដែលអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបាន។ នៅពេលអ្នកជួបប្រទះបញ្ហា និងការលំបាកនានា អ្នកត្រូវតែប្រឈមមុខនឹងបញ្ហា និងការលំបាកទាំងនោះដោយចិត្តស្ងប់ និងមានហេតុផល ហើយឆ្លើយតបនឹងរឿងទាំងនោះតាមវិធីត្រឹមត្រូវ ហើយអ្នកក៏ត្រូវធ្វើការសម្រេចចិត្តផងដែរ។ អ្នកគួរតែរៀនប្រើសេចក្តីពិតមកដោះស្រាយបញ្ហា។ មិនថាសេចក្តីពិតដែលអ្នកយល់នោះ ជ្រាលជ្រៅ ឬរាក់យ៉ាងណាឡើយ អ្នកគួរតែប្រើសេចក្ដីពិតទាំងនោះ។ សេចក្តីពិតមិនមែនគ្រាន់តែជាពាក្យដែលចេញពីមាត់របស់អ្នក នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នកនោះទេ ហើយក៏មិនមែនជាពាក្យដែលប្រើដើម្បីដោះស្រាយបញ្ហារបស់អ្នកដទៃនោះដែរ។ ផ្ទុយទៅវិញ សេចក្តីពិតត្រូវបានប្រើ ដើម្បីដោះស្រាយបញ្ហា និងការលំបាកដែលអ្នកមាន។ នេះជាអ្វីដែលសំខាន់បំផុត។ ហើយមានតែពេលដែលអ្នកអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់អ្នកបានប៉ុណ្ណោះ ទើបអ្នកអាចដោះស្រាយបញ្ហារបស់អ្នកដទៃបាន។ ហេតុអ្វីបានជាគេនិយាយថា ពេត្រុសគឺជាផលផ្លែមួយប្រភេទ? នោះដោយសារតែមានអ្វីដែលមានតម្លៃនៅក្នុងគាត់ អ្វីដែលស័ក្ដិសមនឹងប្រោសឱ្យបានគ្រប់លក្ខណ៍។ គាត់បានស្វែងរកសេចក្តីពិតនៅក្នុងគ្រប់កិច្ចការ គាត់បានតាំងចិត្ត និងមានបំណងដ៏រឺងមាំ។ គាត់មានហេតុផល គាត់មានបំណងទ្រាំទ្រការលំបាក ហើយគាត់ស្រឡាញ់សេចក្ដីពិតនៅក្នុងចិត្តរបស់គាត់។ គាត់មិនបានបោះបង់នូវអ្វីដែលបានកើតឡើង ហើយគាត់អាចរៀនសូត្រមេរៀនចេញពីរឿងគ្រប់យ៉ាង។ ទាំងអស់នេះគឺជាចំណុចខ្លាំង។ ប្រសិនបើអ្នកគ្មានចំណុចខ្លាំងទាំងនេះទេ នោះមានន័យថា អ្នកមានបញ្ហាហើយ។ អ្នកនឹងមិនងាយទទួលបានសេចក្តីពិត និងបានសង្រ្គោះឡើយ។ ប្រសិនបើអ្នកមិនចេះដកពិសោធន៍ ឬគ្មានពិសោធន៍ទេ នោះអ្នកនឹងមិនអាចដោះស្រាយការលំបាករបស់អ្នកដទៃបានឡើយ។ ដោយសារតែអ្នកមិនអាចអនុវត្ត និងដកពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ហើយមិនដឹងថាត្រូវធ្វើបែបណា នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក ហើយប្រែជាពិបាកចិត្ត សម្រក់ទឹកភ្នែក នៅពេលអ្នកជួបបញ្ហា ប្រែជាអវិជ្ជមាន និងគេចវេះ នៅពេលអ្នករងបរាជ័យតូចតាចមួយចំនួន ហើយជានិច្ចជាកាល ចេះតែមិនអាចឆ្លើយតបតាមវិធីដែលត្រឹមត្រូវបាន ដោយសារតែរឿងទាំងអស់នេះហើយ ទើបអ្នកមិនអាចចូលទៅក្នុងជីវិតបាន។ តើអ្នកអាចទំនុកបម្រុងទៅអ្នកដទៃយ៉ាងដូចម្ដេចបាន បើអ្នកគ្មានច្រកចូលទៅក្នុងជីវិតផងនោះ? ដើម្បីទំនុកបម្រុងដល់ជីវិតមនុស្ស អ្នកត្រូវប្រកបគ្នាពីសេចក្តីពិតឱ្យបានច្បាស់លាស់ និងអាចប្រកបគ្នាពីគោលការណ៍អនុវត្តន៍ ដើម្បីដោះស្រាយបញ្ហានានាបានច្បាស់លាស់។ ចំពោះមនុស្សដែលមានចិត្ត និងវិញ្ញាណ អ្នកគ្រាន់តែនិយាយបន្តិច ក៏ពួកគេអាចយល់បានភ្លាម។ ប៉ុន្តែការយល់ដឹងតែបន្តិចបន្តួចអំពីសេចក្តីពិត នឹងគ្មានបានការនោះទេ។ ពួកគេក៏ត្រូវមានមាគ៌ា និងគោលការណ៍អនុវត្តន៍ផងដែរ។ មានតែបែបនេះទេ ទើបជួយពួកគេឱ្យអនុវត្តសេចក្តីពិតបាន។ សូម្បីតែពេលដែលមនុស្សយល់ពីរឿងរ៉ាវខាងវិញ្ញាណក្ដី ហើយសូម្បីតែពួកគេអាចយល់បានគ្រាន់តែនិយាយពីរបីម៉ាត់ក៏ដោយ បើពួកគេមិនអនុវត្តសេចក្តីពិតទេ នោះនឹងគ្មានច្រកចូលទៅក្នុងជីវិតឡើយ។ ប្រសិនបើពួកគេមិនអាចទទួលយកសេចក្តីពិតបានទេ នោះអ្វីៗគ្រប់យ៉ាងនឹងត្រូវចប់សម្រាប់ពួកគេ ហើយពួកគេនឹងមិនអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានឡើយ។ អ្នកអាចដឹកដៃមនុស្សខ្លះ ហើយបង្រៀនពួកគេបាន ពេលនោះមើលទៅដូចជាពួកគេបានយល់អស់ហើយ ប៉ុន្តែនៅពេលដែលអ្នកលែងដៃពួកគេវិញ ពួកគេក៏ប្រែជាភាន់ច្រឡំជាថ្មីម្ដងទៀត។ នេះមិនមែនជាមនុស្សម្នាក់ដែលយល់ពីរឿងរ៉ាវខាងវិញ្ញាណឡើយ។ មិនថាអ្នកជួបបញ្ហាអ្វីនោះទេ ប្រសិនបើអ្នកប្រែជាអវិជ្ជមាន និងទន់ខ្សោយ អ្នកគ្មានទីបន្ទាល់អ្វីសោះ ហើយអ្នកមិនសហការជាមួយកិច្ចការអ្វីដែលអ្នកគួរធ្វើ និងកិច្ចការដែលអ្នកគួរសហការទេនោះ ចំណុចនេះបញ្ជាក់ឱ្យឃើញថា អ្នកគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នកឡើយ ហើយអ្នកមិនមែនជាមនុស្សដែលស្រឡាញ់សេចក្តីពិតនោះទេ។ មិនថាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធធ្វើឱ្យចិត្តមនុស្សបានឆេះឆួលបែបណាទេ គ្រាន់តែតាមរយៈការដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់រយៈពេលជាច្រើនឆ្នាំ ការស្ដាប់សេចក្តីពិតយ៉ាងច្រើន ការមានសតិសម្បជញ្ញៈតិចតួច និងការពឹងផ្អែកលើការចេះទប់ចិត្តខ្លួនឯង ត្រឹមប៉ុណ្ណេះយ៉ាងហោចណាស់ ក៏មនុស្សគួរតែអាចបំពេញតាមបទដ្ឋានតិចតួចបំផុតបានដែរ ហើយក៏មិនរងការស្ដីបន្ទោសពីមនសិការខ្លួនដែរ។ មនុស្សមិនគួរស្ពឹកស្រពន់ និងទន់ជ្រាយដូចពេលសព្វថ្ងៃនេះទេ ហើយមិននឹកស្មានថា ពួកគេធ្លាក់ក្នុងសភាពបែបនេះសោះ។ ប្រហែលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នករាល់គ្នាបានឆ្លងកាត់ការវង្វេងស្មារតី ដោយមិនបានដេញតាមសេចក្តីពិត ឬគ្មានការរីកចម្រើនអ្វីទាល់តែសោះ។ បើមិនដូច្នោះទេ ចុះហេតុដូចម្ដេចបានជាអ្នកនៅតែស្ពឹកស្រពន់ និងល្ងីល្ងើខ្លាំងបែបនេះទៀត? នៅពេលដែលអ្នកក្លាយជាបែបនេះ នោះគឺដោយសារតែភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់អ្នកទាំងស្រុង ហើយអ្នកមិនអាចបន្ទោសអ្នកផ្សេងបានឡើយ។ សេចក្តីពិតមិនលម្អៀងទៅលើអ្នកណាច្រើនជាងអ្នកណានោះទេ។ ប្រសិនបើអ្នកមិនទទួលយកសេចក្តីពិតទេ ហើយអ្នកមិនស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាទេ ដូច្នេះ តើអ្នកអាចផ្លាស់ប្ដូរយ៉ាងដូចម្ដេចកើតទៅ? មនុស្សខ្លះមានអារម្មណ៍ថា គុណសម្បត្តិរបស់ពួកគេនៅទាបពេក និងថាពួកគេខ្វះសមត្ថភាពទទួលយក ដូច្នេះ ពួកគេក៏ដាក់កំហិតលើខ្លួនឯង ហើយពួកគេមានអារម្មណ៍ថា ទោះពួកគេដេញតាមច្រើនប៉ុនណា ក៏ពួកគេនឹងមិនអាចបំពេញតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេគិតថា ទោះពួកគេព្យាយាមខ្លាំងប៉ុនណាក៏ដោយ ក៏គ្មានប្រយោជន៍ និងគ្មានន័យអ្វីដែរ ម្ល៉ោះហើយពួកគេតែងតែមានអារម្មណ៍អវិជ្ជមានជានិច្ច។ ដូច្នេះ ទោះបីជាពួកគេបានជឿលើព្រះជាម្ចាស់រាប់សិបឆ្នាំហើយក៏ដោយ ក៏ពួកគេនៅមិនទាន់ទទួលបានសេចក្តីពិតដែរ។ អ្នកមិនបានខំប្រឹងដេញតាមសេចក្តីពិតសោះ ហើយប្រសិនបើអ្នកនិយាយថា អ្នកមានគុណសម្បត្តិទាបពេក អ្នកបោះបង់មិនព្រមពង្រឹងខ្លួនឯង ហើយអ្នកតែងតែរស់នៅក្នុងសភាពអវិជ្ជមានជាប់ជានិច្ច ម្ល៉ោះហើយ អ្នកក៏មិនយល់ពីសេចក្តីពិតដែលអ្នកគួរយល់ ឬអនុវត្តសេចក្ដីពិតតាមសមត្ថភាពដែលអ្នកមាននោះទេ។ ដូច្នេះ តើអ្នកមិនមែនជាមនុស្សម្នាក់ដែលរារាំងដល់ខ្លួនឯងទេឬអី? ប្រសិនបើអ្នកតែងតែនិយាយថា គុណសម្បត្តិរបស់អ្នកមិនល្អគ្រប់គ្រាន់ជាប់ជានិច្ចបែបនេះ តើនេះមិនមែនជាការគេចវេះ និងការដោះខ្លួនពីការទទួលខុសត្រូវទេឬអី? ប្រសិនបើអ្នកអាចរងទុក្ខ អាចលះបង់ និងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះចៀសមិនផុតទេ អ្នកមុខជាអាចយល់ពីសេចក្តីពិតបានខ្លះ និងអាចចូលទៅក្នុងតថភាពខ្លះបានជាក់ជាមិនខាន។ ប្រសិនបើអ្នកមិនរំពឹងលើព្រះជាម្ចាស់ ឬពឹងអាងលើទ្រង់ ហើយអ្នកបោះបង់មិនព្រមពង្រឹងខ្លួនឯង ដោយមិនខំប្រឹងឬលះបង់រួចក៏ចុះញ៉មយកតែម្ដង ដូច្នេះ អ្នកគ្មានបានការអ្វីនោះទេ ហើយគ្មានសតិសម្បជញ្ញៈ និងហេតុផលសូម្បីបន្តិចណាសោះឡើយ។ មិនថាអ្នកមានគុណសម្បត្តិអន់ ឬលេចធ្លោនោះទេ បើអ្នកមានសតិសម្បជញ្ញៈ និងហេតុផលតែបន្តិច អ្នកគួរតែសម្រេចកិច្ចការដែលអ្នកគួរធ្វើ និងបំពេញបេសកកម្មរបស់អ្នកឱ្យបានត្រឹមត្រូវ។ ការក្លាយជាមនុស្សរត់ចោលជួរ គឺជារឿងអាក្រក់ និងជាការក្បត់ព្រះជាម្ចាស់។ ការនេះមិនអាចកែបានទេ។ ការដេញតាមសេចក្ដីពិត តម្រូវឱ្យមានឆន្ទៈរឹងមាំ ហើយមនុស្សដែលមានភាពអវិជ្ជមាន ឬទន់ជ្រាយខ្លាំងពេក នឹងមិនសម្រេចបានអ្វីឡើយ។ ពួកគេនឹងមិនអាចជឿលើព្រះជាម្ចាស់ដល់ទីបញ្ចប់បានឡើយ ហើយបើពួកគេចង់ទទួលបានសេចក្ដីពិត និងសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ នោះពួកគេនៅមានសង្ឃឹមតិចណាស់។ មានតែអស់អ្នកដែលបានតាំងចិត្ត និងដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបអាចទទួលបានសេចក្តីពិត និងត្រូវព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧៣

នៅពេលពួកគេមានភារកិច្ចមមាញឹក មនុស្សជាច្រើនគ្មានសមត្ថភាពដកពិសោធន៍ និងមិនអាចរក្សាសភាពធម្មតាបានទេ ហើយជាលទ្ធផល ពួកគេស្នើសុំឱ្យមានការជួបជុំ និងស្វែងរកសេចក្តីពិត ដើម្បីប្រកបគ្នាដល់ពួកគេ។ ត្រង់នេះ តើមានរឿងអ្វីកើតឡើងទៅ? ពួកគេមិនយល់ពីសេចក្តីពិត ពួកគេខ្វះមូលដ្ឋានគ្រឹះនៅលើផ្លូវពិត មនុស្សបែបនេះត្រូវបានជំរុញដោយភាពក្លៀវក្លា នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន និងមិនអាចស៊ូទ្រាំបានយូរឡើយ។ នៅពេលដែលមនុស្សមិនយល់ពីសេចក្តីពិត គ្រប់យ៉ាងដែលពួកគេធ្វើ គឺគ្មានគោលការណ៍នោះទេ។ ប្រសិនបើរៀបចំឱ្យពួកគេធ្វើកិច្ចការអ្វីមួយ ពួកគេបង្កនូវភាពរញ៉េរញ៉ៃ ពួកគេមិនអាចយកចិត្តទុកដាក់លើកិច្ចការដែលខ្លួនធ្វើ ឬមិនស្វែងរកគោលការណ៍ក្នុងដួងចិត្តរបស់ខ្លួន គ្មានការស្ដាប់បង្គាប់ទេ ដែលនេះសបញ្ជាក់ឱ្យឃើញថា ពួកគេមិនស្រឡាញ់សេចក្តីពិត និងគ្មានសមត្ថភាពដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មិនថាអ្នកធ្វើអ្វីឡើយ ជាដំបូង អ្នកគួរតែយល់អំពីហេតុផលដែលនាំឱ្យអ្នកកំពុងតែធ្វើវា យល់ពីចេតនាដែលដឹកនាំអ្នកឱ្យធ្វើរឿងនេះ យល់ពីភាពសំខាន់នៅក្នុងទង្វើរបស់អ្នក យល់ពីធម្មជាតិនៃកិច្ចការនោះ ហើយក៏ត្រូវយល់ផងដែរថាតើរឿងដែលអ្នកកំពុងតែធ្វើនោះ គឺជារឿងវិជ្ជមាន ឬអវិជ្ជមាន។ អ្នកត្រូវតែមានការយល់ដឹងច្បាស់លាស់អំពីការទាំងអស់នេះ ដូច្នេះ វាជាការចាំបាច់ដែលត្រូវប្រព្រឹត្តទៅតាមគោលការណ៍។ បើអ្នកកំពុងតែធ្វើអ្វីមួយ ដើម្បីបំពេញភារកិច្ចរបស់អ្នក អ្នកគួរតែសញ្ជឹងគិតថា៖ តើខ្ញុំគួរតែបំពេញភារកិច្ចខ្ញុំឱ្យបានល្អដោយរបៀបណា ដើម្បីកុំឱ្យខ្ញុំធ្វើការគ្រាន់តែបង្គ្រប់កិច្ចនោះ? អ្នកគួរតែអធិស្ឋាន និងចូលទៅជិតព្រះជាម្ចាស់នៅក្នុងរឿងនេះ។ ការអធិស្ឋានទៅកាន់ព្រះជាម្ចាស់ គឺដើម្បីស្វែងរកសេចក្តីពិតនៅក្នុងរឿងនេះ របៀបនៃការអនុវត្ត ចេតនារបស់ព្រះជាម្ចាស់ និងរបៀបផ្គាប់ព្រះទ័យព្រះជាម្ចាស់។ ការអធិស្ឋាន គឺធ្វើឡើងដើម្បីសម្រេចបាននូវឥទ្ធិពលទាំងនេះ។ ការអធិស្ឋានទៅព្រះជាម្ចាស់ ការចូលទៅជិតព្រះជាម្ចាស់ និងការអានព្រះបន្ទូលព្រះជាម្ចាស់ មិនមែនជាការធ្វើពិធីសាសនា ឬទង្វើពីសំបកក្រៅឡើយ។ វាត្រូវបានធ្វើសម្រាប់គោលបំណងអនុវត្តតាមសេចក្តីពិត ក្រោយពេលស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើអ្នកតែងតែនិយាយថា «សូមអរព្រះគុណព្រះជាម្ចាស់» នៅពេលដែលអ្នកមិនបានធ្វើអ្វីសោះ ហើយអ្នកហាក់ដូចជាពេញដោយវិញ្ញាណ និងមានការយល់ដឹងជ្រៅជ្រះ ប៉ុន្តែនៅពេលវេលាត្រូវអនុវត្តមកដល់ នោះអ្នកនៅតែធ្វើអ្វីតាមតែខ្លួនចង់ ដោយគ្មានការស្វែងរកសេចក្ដីពិតសូម្បីតែបន្តិច នោះពាក្យថា «សូមអរព្រះគុណព្រះជាម្ចាស់» នេះ គឺគ្មានអ្វីក្រៅពីការទន្ទេញរត់មាត់ឡើយ ពោលគឺជាលក្ខណៈវិញ្ញាណក្លែងក្លាយប៉ុណ្ណោះ។ នៅពេលដែលបំពេញភារកិច្ចរបស់អ្នក អ្នកគួរតែគិតជានិច្ចថា៖ តើខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្ញុំដោយរបៀបណា? តើអ្វីទៅជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? ការអធិស្ឋានទៅព្រះជាម្ចាស់ និងការចូលទៅជិតព្រះជាម្ចាស់ ដើម្បីស្វែងរកគោលការណ៍ និងសេចក្តីពិតសម្រាប់ទង្វើរបស់អ្នក ដោយស្វែងរកបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក និងមិនឃ្លាតចាកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬគោលការណ៍នៃសេចក្តីពិតនៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ ពោលគឺមានតែបែបនេះទេ ទើបជាបុគ្គលម្នាក់ដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយការទាំងអស់នេះមិនអាចសម្រេចបានចំពោះមនុស្ស ដែលមិនស្រឡាញ់សេចក្តីពិតទេ។ មនុស្សជាច្រើនធ្វើតាមគំនិតផ្ទាល់ខ្លួន មិនថាពួកគេធ្វើអ្វីនោះទេ និងពិចារណាអ្វីៗនៅក្នុងន័យសាមញ្ញបំផុត ហើយក៏មិនស្វែងរកសេចក្តីពិតផងដែរ។ ការធ្វើបែបនេះ គ្មានគោលការណ៍សោះឡើយ ហើយនៅក្នុងដួងចិត្តរបស់ខ្លួន ពួកគេមិនដែលគិតពីរបៀបប្រព្រឹត្តស្របតាមអ្វីដែលព្រះជាម្ចាស់ស្នើសុំ ឬក្នុងរបៀបដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ ហើយពួកគេគិតតែធ្វើតាមឆន្ទៈរបស់ខ្លួនទាំងចចេសប៉ុណ្ណោះ។ មនុស្សបែបនេះគ្មានព្រះជាម្ចាស់នៅក្នុងចិត្តពួកគេឡើយ។ អ្នកខ្លះនិយាយថា៖ «ខ្ញុំអធិស្ឋានទៅព្រះជាម្ចាស់ តែពេលដែលខ្ញុំជួបការលំបាកប៉ុណ្ណោះ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាគ្មានឥទ្ធិពលអ្វីដដែលហ្នឹង ដូច្នេះ ជាទូទៅ នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះខ្ញុំ ឥឡូវ ខ្ញុំមិនអធិស្ឋានទៅព្រះជាម្ចាស់ទៀតទេ ពីព្រោះការអធិស្ឋានទៅព្រះជាម្ចាស់ គឺគ្មានប្រយោជន៍ឡើយ»។ ព្រះជាម្ចាស់មិនគង់ក្នុងចិត្តរបស់មនុស្សបែបនេះទេ។ ពួកគេមិនស្វែងរកសេចក្តីពិតទេ មិនថាពួកគេកំពុងធ្វើអ្វីឡើយ ពួកគេធ្វើតាមតែគំនិតរបស់ខ្លួនប៉ុណ្ណោះ។ ដូច្នេះ តើទង្វើរបស់ពួកគេមានគោលការណ៍ដែរឬទេ? គឺប្រាកដជាគ្មានទេ។ ពួកគេមើលឃើញអ្វីគ្រប់យ៉ាងនៅក្នុងន័យសាមញ្ញ។ សូម្បីតែពេលដែលមនុស្សប្រកបគ្នាពីគោលការណ៍នៃសេចក្តីពិតដល់ពួកគេក៏ដោយ ក៏ពួកគេមិនអាចទទួលយកបានដែរ ដោយសារតែទង្វើរបស់ពួកគេមិនដែលមានគោលការណ៍ណាមួយឡើយ ពួកគេគ្មានព្រះជាម្ចាស់នៅក្នុងចិត្តទេ ហើយនៅក្នុងដួងចិត្តរបស់ពួកគេ គ្មាននរណាម្នាក់ ក្រៅពីខ្លួនឯងឡើយ។ ពួកគេយល់ថា ខ្លួនមានចេតនាល្អ ពួកគេមិនកំពុងប្រព្រឹត្តអំពើអាក្រក់ទេ គេមិនអាចចាត់ទុកពួកគេថាបំពានសេចក្តីពិតនោះទេ ពួកគេគិតថា ការប្រព្រឹត្តតាមចេតនាផ្ទាល់ខ្លួន គួរតែជាការអនុវត្តសេចក្តីពិត គិតថា ការប្រព្រឹត្តបែបនោះ គឺជាការស្ដាប់បង្គាប់ព្រះជាម្ចាស់។ តាមពិតទៅ ពួកគេមិនបានកំពុងស្វែងរក ឬអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងពិតប្រាកដនៅក្នុងរឿងនេះទេ ប៉ុន្តែដោយប្រព្រឹត្តតាមចំណង់ ស្របតាមចេតនាស្លុងនឹងខ្លួនឯង ពួកគេមិនមែនកំពុងបំពេញភារកិច្ចរបស់ខ្លួនតាមការស្នើសុំពីព្រះជាម្ចាស់ទេ ពួកគេមិនមានដួងចិត្តដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ ពួកគេមិនធ្វើតាមសេចក្ដីប្រាថ្នានេះឡើយ។ នេះជាកំហុសឆ្គងដ៏ធំបំផុតមួយនៅក្នុងការអនុវត្តរបស់មនុស្ស។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែទ្រង់មិនគង់នៅក្នុងដួងចិត្តរបស់អ្នក តើអ្នកមិនកំពុងព្យាយាមបោកបញ្ឆោតព្រះជាម្ចាស់ទេឬអី? តើសេចក្តីជំនឿលើព្រះជាម្ចាស់បែបនេះ អាចមានឥទ្ធិពលអ្វីទៅ? តើអ្នកអាចទទួលបានអ្វីខ្លះ? ហើយសេចក្តីជំនឿលើព្រះជាម្ចាស់បែបនេះ មានប្រយោជន៍អ្វីទៅ?

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧៤

តើអ្នកគួរតែធ្វើរបៀបណា ដើម្បីឆ្លុះបញ្ចាំងមើលខ្លួនឯង និងព្យាយាមស្គាល់ខ្លួនឯង នៅពេលដែលអ្នកបានធ្វើអ្វីមួយ ដែលបំពានគោលការណ៍នៃសេចក្តីពិត និងមិនផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់? នៅពេលដែលអ្នកហៀបនឹងធ្វើរឿងនោះ តើអ្នកបានអធិស្ឋានទៅទ្រង់ដែរឬទេ? តើអ្នកធ្លាប់គិតថា៖ «ការធ្វើបែបនេះស្របតាមសេចក្តីពិតដែរឬទេ? តើព្រះជាម្ចាស់ទតឃើញរឿងនេះយ៉ាងដូចម្ដេចដែរ បើអ្នកនាំយកវាចូលទៅចំពោះទ្រង់? តើទ្រង់នឹងសប្បាយព្រះទ័យ ឬក៏មួម៉ៅ បើទ្រង់បានជ្រាបអំពីរឿងនេះ? តើទ្រង់នឹងស្អប់ ឬខ្ពើមរអើមចំពោះរឿងនេះឬទេ?» អ្នកមិនបានស្វែងយល់ឡើយ មែនទេ? ទោះបីជាអ្នកដទៃបានរំឭកអ្នកក៏ដោយ ក៏អ្នកនឹងនៅតែគិតថា រឿងនេះមិនធំដុំ វាមិនប្រឆាំងនឹងគោលការណ៍ណាមួយ ហើយក៏មិនមែនជាអំពើបាបនោះដែរ។ ជាលទ្ធផល អ្នកបានប្រមាថនិស្ស័យព្រះជាម្ចាស់ និងធ្វើឱ្យទ្រង់ក្រេវក្រោធ រហូតដល់កម្រិតមួយនាំឱ្យទ្រង់ស្អប់ខ្ពើមអ្នកទៀតផង។ ការនេះបង្កឡើង ដោយការបះបោររបស់មនុស្ស។ ហេតុដូចនេះ អ្នកគួរតែស្វែងរកសេចក្តីពិតក្នុងគ្រប់កិច្ចការទាំងអស់។ នេះជាអ្វីដែលអ្នកត្រូវតែធ្វើតាម។ ប្រសិនបើអ្នកអាចចូលមកយ៉ាងស្មោះត្រង់នៅចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋានជាមុន ហើយបន្ទាប់មក ស្វែងរកសេចក្តីពិតស្របតាមព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងមិនមានកំហុសឡើយ។ អ្នកអាចមានការភ្លាំងភ្លាត់ខ្លះនៅក្នុងការអនុវត្តសេចក្តីពិត ប៉ុន្តែនេះជារឿងពិបាកនឹងចៀសផុតណាស់ ហើយអ្នកនឹងអាចអនុវត្តបានត្រឹមត្រូវ បន្ទាប់ពីអ្នកទទួលបានបទពិសោធន៍ខ្លះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដឹងពីរបៀបប្រព្រឹត្តតាមសេចក្តីពិត តែបែរជាមិនអនុវត្ត បញ្ហាគឺថា អ្នកមិនចូលចិត្តសេចក្តីពិតឡើយ។ អ្នកណាដែលមិនស្រឡាញ់សេចក្តីពិត អ្នកនោះនឹងមិនស្វែងរកសេចក្តីពិតទេ មិនថាពួកគេជួបរឿងអ្វីនោះឡើយ។ មានតែអ្នកដែលស្រឡាញ់សេចក្តីពិតទេ ទើបមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយនៅពេលដែលមានរឿងរ៉ាវកើតឡើង ដែលពួកគេមិនយល់ ពួកគេអាចស្វែងរកសេចក្តីពិតបាន។ ប្រសិនបើអ្នកមិនអាចយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ និងមិនដឹងពីរបៀបត្រូវអនុវត្តទេ អ្នកគួរតែប្រកបគ្នាជាមួយមនុស្សមួយចំនួន ដែលយល់ពីសេចក្តីពិត។ ប្រសិនបើអ្នករកមិនបានមនុស្សដែលយល់ពីសេចក្តីពិត អ្នកគួរតែរកមនុស្សពីរបីនាក់ ដែលមានការយល់ដឹងបរិសុទ្ធ ដើម្បីអធិស្ឋានទៅព្រះជាម្ចាស់ជាមួយគ្នាដោយចិត្តគំនិតតែមួយ ស្វែងរកព្រះជាម្ចាស់ រង់ចាំពេលវេលារបស់ព្រះជាម្ចាស់ និងរង់ចាំឱ្យព្រះជាម្ចាស់បើកផ្លូវមួយសម្រាប់អ្នក។ ដរាបណាអ្នករាល់គ្នាស្រេកឃ្លានសេចក្តីពិត ស្វែងរកសេចក្តីពិត និងប្រកបគ្នាពីសេចក្តីពិតជាមួយគ្នា នោះពេលវេលានឹងមកដល់ ដែលម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចមាននូវដំណោះស្រាយដ៏ល្អមួយ។ បើអ្នករាល់គ្នារកឃើញដំណោះស្រាយសមស្របមួយ ហើយវាជាផ្លូវល្អមួយ ការនោះអាចដោយសារតែការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ក្រោយមក បើអ្នកបន្តប្រកបគ្នា ដើម្បីរកមើលផ្លូវអនុវត្តន៍កាន់តែសុក្រឹត ច្បាស់ណាស់ វានឹងស្របតាមគោលការណ៍នៃសេចក្តីពិត។ នៅក្នុងការអនុវត្តរបស់អ្នក បើអ្នករកឃើញថា ផ្លូវអនុវត្តន៍របស់អ្នកនៅតែមិនទាន់សមស្រប ពេលនោះ អ្នកត្រូវតែប្រញាប់កែតម្រូវផ្លូវនោះ។ បើអ្នកធ្វើខុសបន្តិចបន្ដួច ព្រះជាម្ចាស់នឹងមិនថ្កោលទោសអ្នកឡើយ ដោយសារតែចេតនារបស់អ្នកនៅក្នុងអ្វីដែលអ្នកធ្វើនោះ គឺត្រឹមត្រូវ ហើយអ្នកកំពុងអនុវត្តតាមសេចក្តីពិត។ អ្នកគ្រាន់តែយល់ច្រឡំបន្តិចអំពីគោលការណ៍ និងបានប្រព្រឹត្តកំហុសមួយនៅក្នុងការអនុវត្តរបស់អ្នក ដែលការនេះអាចលើកលែងទោសឱ្យបាន។ ប៉ុន្តែ នៅពេលដែលមនុស្សភាគច្រើនធ្វើកិច្ចការ ពួកគេធ្វើដោយឈរលើមូលដ្ឋាននៃការស្រមើស្រមៃរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនបានប្រើព្រះបន្ទូលព្រះជាម្ចាស់ទុកជាមូលដ្ឋាន ដើម្បីសញ្ជឹងគិតពីរបៀបអនុវត្តតាមសេចក្តីពិត ឬរបៀបទទួលបានការយល់ព្រមពីព្រះជាម្ចាស់នោះទេ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែគិតពីរបៀបផ្ដល់ប្រយោជន៍ដល់ខ្លួនឯង របៀបដែលធ្វើឱ្យអ្នកដទៃគោរពដល់ពួកគេ និងរបៀបធ្វើឱ្យអ្នកដទៃកោតសរសើរដល់ពួកគេប៉ុណ្ណោះ។ ពួកគេធ្វើអ្វីៗដោយផ្អែកទាំងស្រុងលើគំនិតផ្ទាល់ខ្លួន និងដើម្បីផ្គាប់ចិត្តខ្លួនឯងប៉ុណ្ណោះ ដែលការនេះជាបញ្ហា។ មនុស្សបែបនេះនឹងមិនដែលធ្វើអ្វីៗតាមសេចក្តីពិតទេ ហើយព្រះជាម្ចាស់នឹងស្អប់ពួកគេជានិច្ច។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ នោះមិនថាមានរឿងអ្វីកើតឡើងឡើយ អ្នកគួរតែអាចចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន និងស្វែងរក អាចពិនិត្យមើលយ៉ាងហ្មត់ចត់នូវបំណង និងសេចក្តីផិតក្បត់នៅក្នុងចិត្តរបស់អ្នក អាចពិនិត្យមើលអ្វីដែលសមរម្យក្នុងការធ្វើស្របតាមព្រះបន្ទូល និងសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ចេះបន្តថ្លឹងថ្លែង និងសញ្ជឹងគិតថាទង្វើអ្វីដែលគាប់ព្រះហឫទ័យព្រះ ទង្វើអ្វីដែលធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងទង្វើអ្វីដែលទទួលបានការយល់ព្រមពីព្រះជាម្ចាស់។ អ្នកត្រូវតែពិនិត្យមើលរឿងទាំងនេះម្ដងហើយម្ដងទៀតនៅក្នុងគំនិតរបស់អ្នក រហូតដល់អ្នកយល់យ៉ាងច្បាស់អំពីរឿងទាំងនេះ។ ប្រសិនបើអ្នកដឹងថា អ្នកមានបំណងផ្ទាល់ខ្លួនសម្រាប់ការធ្វើអ្វីមួយ នោះអ្នកត្រូវតែឆ្លុះបញ្ចាំងមើលថា បំណងរបស់អ្នកជាអ្វី ថាតើវាដើម្បីផ្គាប់ចិត្តខ្លួនឯង ឬក៏ផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ថាតើវាផ្ដល់ប្រយោជន៍ដល់ខ្លួនឯង ឬក៏ផ្ដល់ប្រយោជន៍ដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងថាតើវានឹងបង្កផលវិបាកអ្វីខ្លះ...។ ប្រសិនបើអ្នកស្វែងរក និងសញ្ជឹងគិតបែបនេះកាន់តែច្រើននៅក្នុងការអធិស្ឋានរបស់អ្នក រួចសួរសំណួរខ្លួនឯងកាន់តែច្រើន ដើម្បីស្វែងរកសេចក្តីពិត នោះការភ្លាំងភ្លាត់នៅក្នុងសកម្មភាពរបស់អ្នក នឹងកាន់តែតូចទៅៗ។ មានតែអ្នកដែលអាចស្វែងរកសេចក្តីពិតតាមរបៀបនេះទេ ទើបជាមនុស្សដែលចេះគិតគូរពីបំណងព្រះហឫទ័យព្រះជាម្ចាស់ និងកោតខ្លាចព្រះជាម្ចាស់ ព្រោះថាអ្នកកំពុងតែស្វែងរកស្របតាមសេចក្តីតម្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយមានដួងចិត្តដែលស្ដាប់បង្គាប់ ហើយសេចក្តីសន្និដ្ឋានដែលអ្នកមានចេញពីការស្វែងរកបែបនេះ នឹងស្របតាមគោលការណ៍នៃសេចក្តីពិតមិនខាន។

បើសកម្មភាពរបស់អ្នកជឿមិនស៊ីគ្នានឹងសេចក្តីពិតទេ នោះពួកគេក៏ដូចជាអ្នកមិនជឿអ៊ីចឹងដែរ។ នេះជាប្រភេទមនុស្សដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ និងវង្វេងចេញពីព្រះជាម្ចាស់ ហើយមនុស្សបែបនេះប្រៀបដូចជាកម្មករស៊ីឈ្នួលម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលធ្វើកិច្ចការកំប៉ិកកំប៉ុកសម្រាប់ម្ចាស់របស់ខ្លួន ទទួលបានប្រាក់កម្រៃតិចតួច រួចក៏ចាកចេញទៅបាត់ប៉ុណ្ណោះ។ នេះមិនមែនជាបុគ្គលម្នាក់ដែលជឿលើព្រះជាម្ចាស់ទេ។ អ្វីដែលត្រូវធ្វើដើម្បីទទួលបានការឯកភាពពីព្រះជាម្ចាស់គឺជាកិច្ចការដំបូងគេដែលអ្នកគួរតែគិតគូរ និងធ្វើការនៅពេលអ្នកធ្វើអ្វីមួយ។ វាក៏គួរតែជាគោលការណ៍ និងវិសាលភាពនៃការអនុវត្តរបស់អ្នកផងដែរ។ ហេតុផលដែលអ្នកគួរតែកំណត់ថាតើអ្វីដែលអ្នកកំពុងតែធ្វើស្របតាមសេចក្តីពិតឬអត់គឺថា បើវាស្របតាមសេចក្តីពិត នោះវាក៏ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ វាមិនមែនជារឿងដែលថាអ្នកគួរវាស់វែងថាតើកិច្ចការនោះត្រឹមត្រូវ ឬក៏ខុសឆ្គង ឬថាតើវាស្របជាមួយរសជាតិរបស់មនុស្សផ្សេងទៀត ឬថាតើវាស្របតាមសេចក្តីប៉ងប្រាថ្នារបស់អ្នកនោះឡើយ ផ្ទុយទៅវិញ អ្នកគួរតែកំណត់មើលថាតើវាស្របតាមសេចក្តីពិតឬអត់ និងថាតើវាផ្ដល់ប្រយោជន៍ដល់កិច្ចការ និងអត្ថប្រយោជន៍នៃពួកជំនុំឬក៏អត់។ បើអ្នកពិចារណាទៅលើកិច្ចការទាំងនេះ នោះអ្នកនឹងស្របតាមបំណងព្រះហឫទ័យរបស់ព្រះកាន់តែច្រើន នៅពេលដែលអ្នកធ្វើកិច្ចការនោះ។ បើអ្នកមិនពិចារណាលើទិដ្ឋភាពទាំងនេះទេ ហើយគ្រាន់តែពឹងអាងលើឆន្ទៈរបស់អ្នកផ្ទាល់ នៅពេលដែលធ្វើកិច្ចការ នោះអ្នកប្រាកដជាធ្វើកិច្ចការទាំងនោះមិនត្រឹមត្រូវឡើយ ដោយសារតែឆន្ទៈរបស់មនុស្សមិនមែនជាសេចក្តីពិត ហើយក៏មិនស្របជាមួយព្រះជាម្ចាស់ដែរ។ បើអ្នកប៉ងចង់ឱ្យព្រះជាម្ចាស់ទទួលយក នោះអ្នកត្រូវតែអនុវត្តស្របតាមសេចក្តីពិត ជាជាងស្របតាមឆន្ទៈផ្ទាល់ខ្លួនរបស់អ្នក។ មនុស្សខ្លះពាក់ព័ន្ធនឹងកិច្ចការឯកជនជាក់លាក់មួយចំនួនដោយប្រើនាមថាបំពេញភារកិច្ចរបស់ខ្លួន។ បន្ទាប់មក បងប្អូនប្រុសស្រីរបស់ពួកគេមើលឃើញថា ការនេះមិនត្រឹមត្រូវ ហើយក៏ស្ដីប្រដៅពួកគេសម្រាប់ទង្វើបែបនោះ ប៉ុន្តែមនុស្សទាំងនេះមិនទទួលយកការស្ដីបន្ទោសឡើយ។ ពួកគេគិតថា វាជាកិច្ចការផ្ទាល់ខ្លួនដែលមិនពាក់ព័ន្ធនឹងកិច្ចការ ហិរញ្ញវត្ថុ ឬមនុស្សរបស់ពួកជំនុំ ហើយវាមិនមែនជាការធ្វើអំពើអាក្រក់នោះទេ ដូច្នេះ មនុស្សមិនគួរជ្រៀតជ្រែកនោះទេ។ សម្រាប់អ្នក កិច្ចការខ្លះអាចមើលទៅហាក់បីដូចជារឿងឯកជន ដែលមិនពាក់ព័ន្ធនឹងគោលការណ៍ ឬសេចក្តីពិតណាមួយឡើយ។ យ៉ាងណាមិញ បើសម្លឹងមើលរឿងដែលអ្នកបានធ្វើនោះ អ្នកពិតជាអាត្មានិយមខ្លាំងណាស់។ អ្នកមិនបានគិតគូរដល់កិច្ចការនៃពួកជំនុំ ឬប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ ហើយក៏មិនគិតគូរផងដែរថាតើការនេះនឹងជាទីសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់ឬអត់ឡើយ។ អ្នកកំពុងគិតគូរតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ ការនេះពាក់ព័ន្ធរួចទៅហើយចំពោះភាពសមរម្យរបស់ពួកបរិសុទ្ធ ក៏ដូចជាភាពជាមនុស្សរបស់បុគ្គលម្នាក់។ ទោះបីជាអ្វីដែលអ្នកបានកំពុងតែធ្វើនោះ មិនពាក់ព័ន្ធនឹងផលប្រយោជន៍របស់ពួកជំនុំ ឬមិនពាក់ព័ន្ធនឹងសេចក្តីពិតក៏ដោយ ក៏ការចូលរួមក្នុងរឿងឯកជន ខណៈពេលអះអាងថាវាជាការបំពេញភារកិច្ចរបស់អ្នកនេះ គឺមិនស្របតាមសេចក្តីពិតឡើយ។ ទោះបីអ្វីដែលអ្នកកំពុងតែធ្វើនោះជាកិច្ចការធំដុំ ឬក៏តូចតាចក្ដី ហើយមិនថាវាជាភារកិច្ចរបស់អ្នកនៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់ ឬជាកិច្ចការឯកជនផ្ទាល់ខ្លួនរបស់អ្នកនោះទេ អ្នកត្រូវតែពិចារណាមើលថាតើអ្វីដែលអ្នកកំពុងតែធ្វើនោះ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏ដូចជាថាតើវាជាអ្វីមួយដែលបុគ្គលម្នាក់មានភាពជាមនុស្សគួរតែធ្វើឬអត់។ បើអ្នកស្វែងរកសេចក្តីពិតបែបនេះនៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ នោះអ្នកជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដហើយ។ បើអ្នកប្រព្រឹត្តយ៉ាងអស់ពីចិត្តចំពោះគ្រប់កិច្ចការ និងគ្រប់សេចក្តីពិតតាមបែបនេះ នោះអ្នកនឹងអាចសម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកមិនខាន។ អ្នកខ្លះគិតថា៖ «ការដែលខ្ញុំអនុវត្តសេចក្តីពិត ពេលដែលខ្ញុំបំពេញភារកិច្ច នោះគឺជារឿងល្មមគ្រប់គ្រាន់ហើយ ប៉ុន្តែនៅពេលដែលខ្ញុំធ្វើកិច្ចការឯកជនរបស់ខ្ញុំ ខ្ញុំមិនខ្វល់ពីអ្វីដែលសេចក្តីពិតចែងនោះទេ។ ខ្ញុំនឹងធ្វើតាមអ្វីដែលខ្ញុំចូលចិត្ត ពោលគឺធ្វើអ្វីក៏ដោយឱ្យតែផ្ដល់ប្រយោជន៍ដល់ខ្លួនខ្ញុំ»។ តាមពាក្យសម្តីទាំងអស់នេះ អ្នកអាចមើលឃើញថា ពួកគេមិនមែនជាអ្នកស្រឡាញ់សេចក្តីពិតទេ។ ចំពោះអ្វីដែលពួកគេធ្វើ គ្មាននូវគោលការណ៍ឡើយ។ ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាង ដែលផ្ដល់ប្រយោជន៍ដល់ពួកគេ ដោយមិនគិតគូរពីផលប៉ះពាល់ ដែលវានឹងជះឥទ្ធិពលលើដំណាក់របស់ព្រះជាម្ចាស់ទេ។ ជាលទ្ធផល នៅពេលដែលពួកគេធ្វើអ្វីមួយ ព្រះជាម្ចាស់មិនគង់នៅក្នុងកិច្ចការទាំងនោះទេ ហើយពួកគេមានអារម្មណ៍ធ្លាក់ទឹកចិត្ត និងសោកសៅ ហើយមិនដឹងថាមានអ្វីកំពុងតែកើតឡើងនោះទេ។ តើនេះមិនមែនជាទីរហោស្ថានរបស់ពួកគេទេឬអី? បើអ្នកមិនអនុវត្តសេចក្តីពិតនៅក្នុងទង្វើរបស់អ្នក និងមិនផ្ដល់កិត្តិយសដល់ព្រះជាម្ចាស់ទេ នោះអ្នកកំពុងតែប្រព្រឹត្តអំពើបាបទាស់នឹងទ្រង់ហើយ។ បើបុគ្គលម្នាក់មិនស្រឡាញ់សេចក្តីពិត ហើយជារឿយៗ ប្រព្រឹត្តតាមឆន្ទៈផ្ទាល់ខ្លួន នោះពួកគេនឹងប្រមាថព្រះជាម្ចាស់ជាញឹកញាប់មិនខាន។ ព្រះអង្គនឹងស្អប់ខ្ពើម និងបដិសេធពួកគេ ហើយទុកពួកគេនៅម្ខាង។ អ្វីដែលបុគ្គលបែបនេះធ្វើ ជារឿយៗ មិនបំពេញតាមការយល់ព្រមរបស់ព្រះជាម្ចាស់ទេ ហើយបើពួកគេគ្មានការប្រែចិត្តទេ នោះពួកគេចៀសមិនផុតពីការដាក់ទោសឡើយ។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧៥

រាល់ភារកិច្ចដែលអ្នកបំពេញ សុទ្ធតែពាក់ព័ន្ធនឹងច្រកចូលទៅក្នុងជីវិត។ ផ្ទុយទៅវិញ ទោះបីជាភារកិច្ចរបស់អ្នកទៀងទាត់ ឬមិនទៀងទាត់ ស្ពឹកស្រពន់ ឬក៏រស់រវើកក៏ដោយ ក៏អ្នកត្រូវតែទទួលបានច្រកចូលទៅក្នុងជីវិតជានិច្ចដែរ។ ភារកិច្ចដែលមនុស្សមួយចំនួនបំពេញគឺមានលក្ខណៈឯកតោ ពួកគេធ្វើកិច្ចការដដែលៗជារៀងរាល់ថ្ងៃ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលបំពេញភារកិច្ចទាំងនោះ សភាពដែលមនុស្សទាំងនេះបើកសម្ដែងឱ្យឃើញមិនមែនសុទ្ធតែដូចគ្នានោះទេ។ ពេលខ្លះ នៅពេលដែលមានអារម្មណ៍ល្អ មនុស្សឧស្សាហ៍ព្យាយាមជាងមុនបន្ដិច និងធ្វើការបានល្អជាងមុន។ ពេលខ្លះទៀត ដោយសារឥទ្ធិពលដែលមិនស្គាល់មួយចំនួន និស្ស័យពុករលួយរបស់ពួកគេដែលមកពីសាតាំងក៏បង្កើតការរំខាននៅក្នុងពួកគេ ដោយជំរុញឱ្យពួកគេមានទស្សនៈមិនសមរម្យ និងស្ថិតនៅក្នុងសភាពដែលអាក្រក់ ព្រមទាំងមានអារម្មណ៍មិនល្អ ជាហេតុដែលធ្វើឱ្យពួកគេបំពេញភារកិច្ចរបស់ខ្លួនឱ្យរួចតែពីដៃ។ សភាពខាងក្នុងរបស់មនុស្សតែងតែផ្លាស់ប្ដូរជាប់ជានិច្ច។ សភាពទាំងនោះអាចផ្លាស់នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ មិនថាសភាពរបស់អ្នកផ្លាស់ប្ដូរយ៉ាងណានោះទេ ការប្រព្រឹត្តដោយផ្អែកលើអារម្មណ៍របស់អ្នកគឺតែងតែខុសជានិច្ច។ ការនិយាយថាអ្នកធ្វើបានប្រសើរជាងនៅពេលដែលអ្នកមានអារម្មណ៍ល្អ និងធ្វើអាក្រក់នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ តើនេះគឺជារបៀបធ្វើកិច្ចការមួយដែលប្រកបដោយគោលការណ៍ដែរឬទេ? តើការនេះនឹងអនុញ្ញាតឱ្យអ្នកបំពេញភារកិច្ចរបស់អ្នកដល់កម្រិតស្តង់ដារដែលអាចទទួលយកបានដែរឬទេ? មិនថាអារម្មណ៍របស់ពួកគេយ៉ាងណានោះទេ មនុស្សត្រូវតែចេះអធិស្ឋាននៅចំពោះព្រះជាម្ចាស់ ហើយស្វែងរកសេចក្ដីពិត។ មានតែធ្វើតាមវិធីនេះទេ ទើបពួកគេអាចជៀសផុតពីការគ្រប់គ្រង និងការយោលទៅមកតាមអារម្មណ៍របស់ខ្លួន។ នៅពេលបំពេញភារកិច្ចរបស់អ្នក អ្នកគួរតែងតែពិនិត្យពិច័យមើលពីខ្លួនឯងដើម្បីមើលថាតើអ្នកកំពុងធ្វើអ្វីៗស្របតាមគោលការណ៍ឬទេ មើលថាតើការបំពេញកាតព្វកិច្ចរបស់អ្នកត្រូវនឹងបទដ្ឋានឬទេ មិនថាអ្នកកំពុងធ្វើវាក្នុងលក្ខណៈគ្រាន់តែជាការគម្រប់កិច្ច មិនថាអ្នកបានព្យាយាមគេចចេញពីភារកិច្ចរបស់ខ្លួន និងមិនថាមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងឥរិយាបថរបស់អ្នក និងរបៀបដែលអ្នកគិតនោះទេ។ នៅពេលដែលអ្នកមានការឆ្លុះបញ្ចាំងពីខ្លួនឯង ហើយរឿងទាំងនេះមានភាពច្បាស់លាស់ចំពោះអ្នក នោះអ្នកនឹងមានពេលងាយស្រួលជាងមុនក្នុងការបំពេញភារកិច្ចរបស់អ្នក។ មិនថាអ្វីដែលអ្នកជួបប្រទះក្នុងអំឡុងពេលបំពេញភារកិច្ចឡើយ មិនថាជាភាពអវិជ្ជមាន និងភាពកម្សោយ ឬការមាននូវអារម្មណ៍មិនល្អក្រោយពេលដោះស្រាយវានោះទេ អ្នកគួរតែធ្វើវាឱ្យបានសមរម្យត្រឹមត្រូវ ហើយអ្នកក៏ត្រូវតែស្វែងរកសេចក្ដីពិត និងស្វែងយល់អំពីបំណងព្រហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ តាមរយៈការធ្វើបែបនេះ អ្នកនឹងមានផ្លូវដើម្បីអនុវត្តបាន។ ប្រសិនបើអ្នកចង់ធ្វើឱ្យបានល្អក្នុងការបំពេញភារកិច្ចរបស់ខ្លួន នោះអ្នកមិនត្រូវទទួលរងឥទ្ធិពលពីអារម្មណ៍របស់ខ្លួនឡើយ។ មិនថាអ្នកមានអារម្មណ៍អវិជ្ជមាន ឬខ្សោយប៉ុនណានោះទេ អ្នកគួរតែអនុវត្តសេចក្ដីពិតក្នុងគ្រប់អ្វីៗដែលអ្នកធ្វើ ដោយធ្វើដោយភាពតឹងតែង និងខ្ជាប់ខ្ជួនទៅនឹងគោលការណ៍។ ប្រសិនបើអ្នកធ្វើបែបនេះ នោះអ្នកនឹងមិនត្រឹមតែមានការឯកភាពពីអ្នកដទៃនោះទេ តែព្រះជាម្ចាស់ក៏នឹងសព្វព្រះទ័យចំពោះអ្នកដូចគ្នាដែរ។ ដូចនេះ អ្នកនឹងជាមនុស្សដែលមានទំនួលខុសត្រូវ និងជាអ្នកដែលរែកអម្រែកនៃបន្ទុក។ អ្នកនឹងក្លាយជាមនុស្សល្អជាប្រាកដ ដែលបានបំពេញនូវភារកិច្ចរបស់អ្នកត្រូវនឹងបទដ្ឋាន និងជាអ្នកដែលសម្ដែងចេញយ៉ាងពេញលេញនូវលក្ខណៈនៃមនុស្សពិតប្រាកដ។ មនុស្សបែបនេះត្រូវបានបន្សុទ្ធ និងទទួលនូវការបំផ្លាស់បំប្រែពិតប្រាកដនៅពេលបំពេញភារកិច្ចរបស់គេ ហើយពួកគេអាចត្រូវបានចាត់ទុកថាមានភាពស្មោះត្រង់នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។ មានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះដែលអាចស៊ូទ្រាំជាមួយការអនុវត្តសេចក្ដីពិត និងជោគជ័យចំពោះការប្រព្រឹត្តិតាមគោលការណ៍ ព្រមទាំងអាចបំពេញភារកិច្ចរបស់ពួកគេឱ្យត្រូវតាមបទដ្ឋានទៀតផង។ មនុស្សដែលប្រព្រឹត្តតាមគោលការណ៍បំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អិតល្អន់ នៅពេលដែលពួកគេមានអារម្មណ៍ល្អ។ ពួកគេមិនធ្វើការក្នុងលក្ខណៈដើម្បីតែជាការគម្រប់កិច្ចនោះទេ ពួកគេមិនក្រអឺតក្រទម ហើយពួកគេមិនអួតអំពីខ្លួនឯងដើម្បីឱ្យអ្នកផ្សេងគិតល្អពីពួកគេឡើយ។ នៅពេលពួកគេមានអារម្មណ៍មិនល្អ ពួកគេអាចបំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួនដោយអស់ពីចិត្ត និងដោយទំនួលខុសត្រូវ ហើយទោះបីជាពួកគេជួបប្រទះនូវអ្វីដែលធ្វើឱ្យខូចដល់ការបំពេញភារកិច្ចរបស់គេក្ដី ឬទោះបីការនោះបានដាក់សម្ពាធដល់ពួកគេបន្តិចបន្តួចក្ដី ឬបង្កនូវការរំខានក្នុងពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួនក្ដី ក៏ពួកគេនៅតែអាចមានភាពស្ងប់ស្ងៀមនៅក្នុងដួងចិត្តនៅចំពោះព្រះជាម្ចាស់ ព្រមទាំងអធិស្ឋាន និងពោលថា «មិនថាបញ្ហាធំប៉ុនណាដែលទូលបង្គំជួបប្រទះនោះទេ បើទោះបីជាមេឃត្រូវក្រឡាប់ចុះក៏ដោយ ឱ្យតែខ្ញុំនៅមានជីវិត ខ្ញុំតាំងចិត្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ រាល់ថ្ងៃដែលខ្ញុំរស់នៅ គឺជាថ្ងៃដែលខ្ញុំត្រូវតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ដើម្បីឱ្យទូលបង្គំមានតម្លៃសមនឹងភារកិច្ចដែលព្រះជាម្ចាស់បានប្រទានមកឱ្យទូលបង្គំនេះ ក៏ដូចជាដង្ហើមដែលទ្រង់បានប្រទានដាក់លើរូបកាយរបស់ទូលបង្គំដែរ។ មិនខ្វល់ថាទូលបង្គំអាចជួបភាពលំបាកធំប៉ុនណានោះទេ ទូលបង្គំនឹងទុកវាមួយឡែក ដ្បិតការបំពេញភារកិច្ចរបស់ទូលបង្គំគឺជារឿងសំខាន់ចាំបាច់បំផុត!» អស់អ្នកដែលមិនរងឥទ្ធិពលពីបុគ្គល ព្រឹត្តិការណ៍ រឿងរ៉ាវ ឬមជ្ឈដ្ឋានជុំវិញណាមួយ អ្នកដែលមិនត្រូវបានរឹតត្បិតដោយអារម្មណ៍ ឬស្ថានភាពខាងក្រៅ ហើយអ្នកដែលយកកាតព្វកិច្ច និងបេសកកម្មដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ជារឿងទីមួយ និងសំខាន់បំផុត នោះពួកគេគឺជាអ្នកដែលមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងជាអ្នកដែលចុះចូលនឹងព្រះអង្គដ៏ពិតប្រាកដ។ មនុស្សបែបនេះបានទទួលច្រកចូលទៅក្នុងជីវិត និងបានចូលក្នុងសេចក្ដីពិតដ៏ជាក់ស្ដែង។ នេះគឺជាការសម្តែងចេញដ៏ពិត និងជាក់ស្តែងបំផុតមួយនៃការសម្តែងចេញពសេចក្តីពិត។

(ដកស្រង់ពី «ច្រកចូលទៅក្នុងជីវិតចាប់ផ្តើមដោយការបំពេញភារកិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧៦

សម្រាប់មនុស្សមួយចំនួន មិនថាពួកគេជួបប្រទះនូវបញ្ហាអ្វីនៅពេលពួកគេបំពេញភារកិច្ចនោះទេ ពួកគេមិនស្វែងរកសេចក្ដីពិតឡើយ ហើយពួកគេតែងតែប្រព្រឹត្តតាមគំនិត សញ្ញាណ ការស្រមៃឃើញ និងបំណងចិត្តរបស់ខ្លួនគេផ្ទាល់។ ពួកគេបំពេញតាមបំណងអាត្មានិយមរបស់គេឥតឈប់ឈរ ហើយនិស្ស័យពុករលួយរបស់គេតែងតែគ្រប់គ្រងលើសកម្មភាពរបស់ពួកគេ។ ពួកគេអាចទំនងជាបំពេញភារកិច្ចរបស់ខ្លួនជានិច្ច ប៉ុន្តែដោយសារតែពួកគេមិនដែលទទួលយកសេចក្តីពិត និងគ្មានសមត្ថភាពធ្វើកិច្ចការស្របតាមគោលការណ៍នៃសេចក្តីពិត ចុងក្រោយ ពួកគេនឹងមិនទទួលបានសេចក្តីពិត និងជីវិតឡើយ ហើយនឹងក្លាយជាអ្នកស៊ីឈ្នួលដែលស័ក្តិសមនឹងឈ្មោះ។ ដូច្នេះ តើមនុស្សបែបនេះពឹងផ្អែកទៅលើអ្វីទៅ នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន? ពួកគេមិនមែនកំពុងពឹងផ្អែកលើសេចក្ដីពិត ហើយក៏មិនពឹងផ្អែកលើព្រះជាម្ចាស់ឡើយ។ សេចក្ដីពិតបន្តិចបន្តួចដែលពួកគេបានយល់ មិនបានចាប់យកអធិបតេយ្យភាពនៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ ពួកគេកំពុងពឹងផ្អែកលើអំណោយទាន និងទេពកោសល្យផ្ទាល់ខ្លួន គឺពឹងលើចំណេះដឹងគ្រប់យ៉ាងដែលគេបានទទួល ក៏ដូចជាឆន្ទៈផ្ទាល់ខ្លួន ឬចេតនាល្អរបស់ខ្លួន ដើម្បីបំពេញភារកិច្ចទាំងនេះ។ ហើយបើបែបនេះ តើពួកគេនឹងអាចបំពេញភារកិច្ចរបស់ខ្លួនស្របតាមបទដ្ឋានដែលអាចទទួលយកបានដែរឬទេ? នៅពេលដែលមនុស្សពឹងអាងលើសភាពពីធម្មជាតិ សញ្ញាណ ការស្រមើស្រមៃ ឯកទេស និងការរៀនសូត្ររបស់ខ្លួន ដើម្បីបំពេញភារកិច្ច ទោះបីការនេះអាចទំនងជាពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន និងមិនប្រព្រឹត្តការអាក្រក់ក៏ដោយ ក៏ពួកគេមិនអនុវត្តសេចក្តីពិត និងមិនបានធ្វើអ្វីដែលជាទីគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ដែរ។ មានបញ្ហាមួយទៀត ដែលមិនអាចព្រងើយកន្ដើយផងដែរ៖ ក្នុងអំឡុងពេលនៃដំណើរការបំពេញភារកិច្ចរបស់អ្នក ប្រសិនបើសញ្ញាណ ការស្រមៃ និងបំណងផ្ទាល់ខ្លួន មិនដែលផ្លាស់ប្ដូរ និងមិនដែលជំនួសសេចក្ដីពិត ហើយប្រសិនបើសកម្មភាព និងទង្វើរបស់អ្នកមិនដែលត្រូវបានធ្វើឡើងស្របតាមគោលការណ៍នៃសេចក្ដីពិត តើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា? អ្នកនឹងគ្មានច្រកចូលទៅក្នុងជីវិត អ្នកនឹងក្លាយជាអ្នកស៊ីឈ្នួលម្នាក់ ដែលសម្រេចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២២-២៣)។ ហេតុអ្វីបានជាព្រះជាម្ចាស់ហៅមនុស្សដែលខិតខំប្រឹងប្រែង និងផ្ដល់ការបម្រើថាជាមនុស្សប្រព្រឹត្តអំពើទុច្ចរិត? មានមួយចំណុចដែលយើងអាចប្រាកដបាន ហើយមិនថាភារកិច្ច ឬកិច្ចការដែលមនុស្សទាំងនេះធ្វើទេ ការលើកទឹកចិត្ត កម្លាំងជំរុញ ចេតនា និងគំនិតរបស់ពួកគេកើតឡើងចេញពីបំណងចិត្តដែលអាត្មានិយមរបស់ពួកគេទាំងស្រុង ហើយគ្រប់យ៉ាង គឺដើម្បីការពារប្រយោជន៍ និងអនាគតរបស់ពួកគេ ព្រមទាំងដើម្បីបំពេញមោទនភាព អំនួត និងឋានៈរបស់ខ្លួន។ គ្រប់យ៉ាងសុទ្ធតែផ្តោតជុំវិញការគិតគូរ និងការគណនាទាំងនេះ គ្មានសេចក្តីពិតនៅក្នុងចិត្តពួកគេទេ ពួកគេមិនមានដួងចិត្តដែលកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ។ ឫសគល់នៃបញ្ហា គឺនៅត្រង់នេះឯង។ សព្វថ្ងៃនេះ តើអ្វីទៅជារឿងសំខាន់ដែលអ្នកដេញតាម? នៅក្នុងគ្រប់កិច្ចការ អ្នកត្រូវតែស្វែងរកសេចក្តីពិត ហើយអ្នកត្រូវតែបំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ និងអ្វីដែលទ្រង់ចង់បាន។ បើអ្នកធ្វើបែបនេះ អ្នកនឹងទទួលបានការសរសើរពីព្រះជាម្ចាស់។ ដូច្នេះ តើការបំពេញភារកិច្ចរបស់អ្នកស្របតាមអ្វីដែលព្រះជាម្ចាស់ចង់បាននោះ ពាក់ព័ន្ធនឹងអ្វីឱ្យប្រាកដទៅ? នៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ អ្នកត្រូវតែរៀនអធិស្ឋានទៅព្រះជាម្ចាស់ អ្នកត្រូវតែឆ្លុះបញ្ចាំងមើលការជំរុញចិត្តដែលអ្នកមាន គំនិតអ្វីដែលអ្នកមាន និងថាតើការជំរុញចិត្ត និងគំនិតទាំងនេះស្របតាមសេចក្តីពិតឬក៏អត់។ បើវាមិនស្របទេ អ្នកគួរតែទុកវានៅដោយឡែកសិន ក្រោយមក អ្នកគួរតែប្រព្រឹត្តតាមគោលការណ៍នៃសេចក្តីពិត និងទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់។ ការនេះនឹងធានាថា អ្នកអនុវត្តសេចក្តិពិត។ ប្រសិនបើអ្នកមានការជំរុញចិត្ត និងគោលបំណងផ្ទាល់ខ្លួន ហើយអ្នកដឹងយ៉ាងច្បាស់ថា វាបំពានសេចក្តីពិត និងផ្ទុយនឹងបំណងព្រះហឫទ័យព្រះជាម្ចាស់ ប៉ុន្តែអ្នកនៅតែមិនអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកសេចក្តីពិតសម្រាប់ដំណោះស្រាយ ពេលនោះ វាមានគ្រោះថ្នាក់ណាស់ អ្នកងាយនឹងប្រព្រឹត្តការអាក្រក់ និងធ្វើរឿងដែលប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើអ្នកប្រព្រឹត្តការអាក្រក់ម្ដង ឬពីរដង រួចប្រែចិត្ត នោះអ្នកនៅតែមានសង្ឃឹមទទួលបានសេចក្តីសង្រ្គោះដដែល។ ប្រសិនបើអ្នកបន្តប្រព្រឹត្តការអាក្រក់ បើអ្នកប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ហើយនៅតែមិនប្រែចិត្តទៀត ពេលនោះ អ្នកមានបញ្ហាហើយ ពោលគឺព្រះជាម្ចាស់នឹងផាត់អ្នកចោល ឬបោះបង់អ្នកចោល ដែលនេះមានន័យថា អ្នកប្រថុយនឹងការត្រូវបានផាត់ចោល។ មនុស្សដែលប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង នឹងប្រាកដជាត្រូវទទួលទោស និងផាត់ចោលមិនខាន។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧៧

មនុស្សត្រូវតែយល់ថា មានគោលការណ៍សំខាន់មួយអំពីការប្រព្រឹត្តរបស់ព្រះអាទិករចំពោះភាវៈដែលព្រះបានបង្កើតមក ដែលនេះក៏ជាគោលការណ៍ដ៏ខ្ពស់បំផុតផងដែរ។ របៀបដែលព្រះអាទិករប្រព្រឹត្តចំពោះភាវៈដែលព្រះបានបង្កើតមក គឺមានផ្អែកទាំងស្រុងលើផែនការគ្រប់គ្រងរបស់ទ្រង់ និងលើសេចក្តីតម្រូវនៃកិច្ចការរបស់ទ្រង់។ ព្រះអង្គមិនចាំបាច់ពិគ្រោះជាមួយបុគ្គលណាម្នាក់ឡើយ ហើយទ្រង់ក៏ពុំចាំបាច់ឱ្យនរណាម្នាក់យល់ស្របជាមួយទ្រង់ដែរ។ អ្វីគ្រប់យ៉ាងដែលទ្រង់គួរតែធ្វើ ហើយទ្រង់គួរប្រព្រឹត្តចំពោះមនុស្សតាមរបៀបណានោះ គឺទ្រង់ធ្វើបែបនោះហើយ ហើយទោះបីជាទ្រង់ធ្វើកិច្ចការអ្វី ឬប្រព្រឹត្តចំពោះមនុស្សតាមរបៀបណាក៏ដោយ ក៏អ្វីៗសុទ្ធតែស្របតាមគោលការណ៍នៃសេចក្តីពិត និងគោលការណ៍ដែលព្រះអាទិករបំពេញកិច្ចការដែរ។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក កិច្ចការតែមួយគត់ដែលត្រូវធ្វើ គឺត្រូវចុះចូលចំពោះព្រះអាទិករ។ មនុស្សមិនគួរមានជម្រើសផ្ទាល់ខ្លួននោះទេ។ នេះជាមូលហេតុដែលភាវៈដែលព្រះបានបង្កើតមកគួរតែមាន ហើយប្រសិនបើមនុស្សម្នាក់គ្មានហេតុផលនេះទេ នោះពួកគេមិនសមនឹងហៅថាជាមនុស្សឡើយ។ មនុស្សត្រូវតែយល់ថា ព្រះអាទិករនឹងតែងតែជាព្រះជាម្ចាស់ដែលបង្កើតរបស់សព្វសារពើជានិច្ច។ ទ្រង់មានព្រះចេស្ដានិងគុណសម្បត្តិ ដើម្បីចាត់ចែងនិងគ្រប់គ្រងលើភាវៈដែលព្រះបានបង្កើតមកណាមួយតាមព្រះអង្គសព្វព្រះហឫទ័យ ហើយពុំចាំបាច់មានហេតុផលក្នុងការធ្វើរឿងនោះឡើយ។ នេះគឺជាសិទ្ធិអំណាចរបស់ទ្រង់។ គ្មានភាវៈណាមួយក្នុងចំណោមភាវៈព្រះបានបង្កើតមក មានសិទ្ធិឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីវិនិច្ឆ័យថាតើអ្វីដែលព្រះអាទិករធ្វើនោះ ត្រូវឬខុស ឬវិនិច្ឆ័យពីរបៀបដែលទ្រង់គួរធ្វើកិច្ចការឡើយ។ គ្មានសត្តនិករណាមួយមានសិទ្ធិជ្រើសរើសថាតើត្រូវទទួលយកការគ្រប់គ្រង និងការរៀបចំពីព្រះអាទិករឬអត់នោះទេ ហើយគ្មានសត្តនិករណាមួយដែលមានសិទ្ធិទាមទារឱ្យព្រះអាទិករត្រួតត្រា និងចាត់ចែងលើវាសនារបស់ពួកគេតាមរបៀបណាបានទេ។ នេះគឺជាសេចក្តីពិតដ៏ខ្ពស់បំផុត។ មិនថាព្រះអាទិករបានធ្វើអ្វីចំពោះភាវៈដែលទ្រង់បានបង្កើតមកទេ ហើយទោះព្រះអង្គបានធ្វើរឿងនោះតាមរបៀបណាក៏ដោយ ក៏មនុស្សដែលទ្រង់បានបង្កើតមកគួរតែធ្វើរឿងតែម្យ៉ាងគត់គឺ ស្វែងរក ចុះចូល ស្គាល់ និងទទួលយកគ្រប់យ៉ាងដែលព្រះអាទិករបានរៀបចំឱ្យកើតមានឡើង។ លទ្ធផលចុងក្រោយនោះគឺថា ព្រះអាទិករនឹងបានសម្រេចផែនការគ្រប់គ្រងរបស់ទ្រង់ ព្រមទាំងបញ្ចប់កិច្ចការរបស់ទ្រង់ ដោយធ្វើឱ្យផែនការគ្រប់គ្រងរបស់ទ្រង់វិវឌ្ឍទៅមុខដោយគ្មានឧបសគ្គអ្វីឡើយ។ ក្នុងពេលជាមួយគ្នានោះ ដោយសារតែភាវៈដែលព្រះបានបង្កើតមកបានទទួលយកការគ្រប់គ្រង និងការរៀបចំពីព្រះអាទិករ ដូច្នេះ ពួកគេនឹងទទួលបានសេចក្តីពិត បានយល់ពីបំណងព្រះហឫទ័យរបស់ព្រះអាទិករ និងបានស្គាល់ពីនិស្ស័យរបស់ទ្រង់។ នៅមានគោលការណ៍មួយទៀតដែលខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាឱ្យដឹង៖ មិនថាព្រះអាទិករធ្វើអ្វី មិនថាទ្រង់សម្ដែងចេញដោយរបៀបណា និងមិនថាអ្វីដែលទ្រង់ធ្វើនោះ គឺជាកិច្ចការធំឬតូចទេ ព្រះអង្គនៅតែជាព្រះអាទិករដដែល។ ចំណែកឯមនុស្សជាតិទាំងអស់ដែលទ្រង់បានបង្កើតមក ទោះបីពួកគេបានធ្វើអ្វី ហើយទោះបីពួកគេមានទេពកោសល្យ ឬអំណោយទានប៉ុនណាក៏ដោយ ក៏ពួកគេនៅតែជាភាវៈដែលព្រះបានបង្កើតមកដដែល។ ក្នុងនាមជាមនុស្សជាតិដែលព្រះបានបង្កើតមក មិនថាពួកគេបានទទួលព្រះគុណនិងព្រះពរពីព្រះអាទិករច្រើនប៉ុនណា ឬបានទទួលសេចក្តីមេត្តាករុណា សេចក្តីអាណិតស្រឡាញ់ ឬចិត្តប្រណីសន្ដោសច្រើនកម្រិតណាឡើយ ក៏ពួកគេមិនគួរជឿថា ខ្លួនពួកគេអាចលេចធ្លោរពីក្នុងចំណោមមហាជន ឬគិតថា ពួកគេអាចឈរនៅកម្រិតស្មើនឹងព្រះជាម្ចាស់ និងថាពួកគេមានឋានៈខ្ពង់ខ្ពស់នៅក្នុងចំណោមភាវៈដែលព្រះបានបង្កើតមកនោះដែរ។ មិនថាព្រះជាម្ចាស់បានប្រទានអំណោយទានដល់អ្នកច្រើនប៉ុនណា ឬទ្រង់បានប្រទានព្រះគុណដល់អ្នកច្រើនកម្រិតណា ឬទ្រង់បានប្រព្រឹត្តចំពោះអ្នកដោយព្រះទ័យសប្បុរសបែបណា ឬមិនថាទ្រង់បានប្រទានទេពកោសល្យពិសេសពីរបីដល់អ្នកក៏ដោយ ក៏អ្វីៗទាំងអស់នេះមិនមែនជាទ្រព្យរបស់អ្នកដែរ។ អ្នកគឺជាភាវៈដែលព្រះបានបង្កើតមក ដូច្នេះ អ្នកនឹងនៅតែជាភាវៈដែលព្រះបានបង្កើតមកជារៀងរហូតដដែល។ អ្នកមិនត្រូវគិតថា៖ «ខ្ញុំជាមនុស្សសំណព្វនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនផាត់ខ្ញុំចោលឡើយ ហើយអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះខ្ញុំនឹងតែងតែជាសេចក្តីស្រឡាញ់ ព្រះទ័យទុកដាក់ និងការបបោសអង្អែលលួងលោម ព្រមទាំងជាការខ្សឹបដោយបន្ទូលទន់ភ្លនល់ដើម្បីកម្សាន្តចិត្ត និងលើកទឹកចិត្តជានិច្ច»។ ផ្ទុយទៅវិញ នៅក្នុងព្រះនេត្ររបស់ព្រះអាទិករ អ្នកគ្មានអ្វីខុសពីភាវៈដែលព្រះបានបង្កើតមកដទៃផ្សេងទៀតឡើយ។ ព្រះជាម្ចាស់អាចប្រើអ្នកទៅតាមព្រះទ័យរបស់ទ្រង់ ហើយក៏អាចចាត់ចែងអ្នកទៅតាមបំណងប្រាថ្នារបស់ទ្រង់ផងដែរ ហើយព្រះអង្គអាចរៀបចំឱ្យអ្នកដើរតួនាទីអ្វីក៏បានក្នុងចំណោមមនុស្សគ្រប់ប្រភេទ គ្រប់ព្រឹត្តិការណ៍ និងអ្វីៗទាំងអស់ ទៅតាមព្រះហឫទ័យរបស់ទ្រង់។ មនុស្សគួរមានចំណេះដឹងបែបនេះ ហើយហើយពួកគេក៏គួរតែមានសុភនិច្ឆ័យបែបនេះផងដែរ។ ប្រសិនបើមនុស្សអាចយល់និងទទួលយកព្រះបន្ទូលទាំងនេះបាន នោះទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់នឹងកាន់តែធម្មតា ហើយពួកគេនឹងបង្កើតទំនាក់ទំនងត្រឹមត្រូវបំផុតជាមួយទ្រង់។ ប្រសិនបើមនុស្សអាចយល់ និងទទួលយកព្រះបន្ទូលទាំងនេះបានន នោះពួកគេនឹងតម្រង់ឋានៈរបស់ពួកគេបានត្រឹមត្រូវ ទទួលយកតួនាទីរបស់ពួកគេនៅទីនោះ ហើយប្រកាន់ខ្ជាប់តាមភារកិច្ចរបស់ខ្លួនមិនខាន។

(ដកស្រង់ពី «មានតែតាមរយៈការយល់ដឹងពីសេចក្តីពិតប៉ុណ្ណោះ ទើបមនុស្សអាចស្គាល់កិច្ចការរបស់ព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧៨

ការស្គាល់ព្រះជាម្ចាស់ ត្រូវសម្រេចបានតាមរយៈការអានព្រះបន្ទូលព្រះជាម្ចាស់ ព្រមទាំងការអនុវត្ត និងការដកពិសោធន៍ព្រះបន្ទូលព្រះជាម្ចាស់ ក៏ដូចជាការឆ្លងកាត់ការល្បងល ការបន្សុទ្ធ ការលួសកាត់ និងការដោះស្រាយជាច្រើនផងដែរ។ មានតែបែបនេះទេ ទើបអាចមានចំណេះដឹងពិតប្រាកដអំពីកិច្ចការ និងនិស្ស័យរបស់ព្រះជាម្ចាស់។ អ្នកខ្លះនិយាយថា៖ «ខ្ញុំមិនបានឃើញព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សផង តើខ្ញុំអាចស្គាល់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ?» តាមពិតទៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការសម្ដែងចេញអំពីនិស្ស័យរបស់ទ្រង់។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកអាចមើលឃើញពីសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់សម្រាប់មនុស្ស ក៏ដូចជាវិធីសាស្ត្ររបស់ទ្រង់ក្នុងការសង្រ្គោះពួកគេផងដែរ...។ នោះគឺដោយសារតែព្រះបន្ទូលត្រូវបានបង្ហាញចេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនមែនត្រូវបានសរសេរឡើងដោយមនុស្សឡើយ។ ព្រះបន្ទូលទាំងនោះត្រូវបានបង្ហាញចេញដោយព្រះជាម្ចាស់ផ្ទាល់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គកំពុងតែបង្ហាញព្រះបន្ទូលទ្រង់ និងព្រះសូរសៀងនៃព្រះហឫទ័យទ្រង់ ដែលអាចត្រូវបានហៅថាជាព្រះបន្ទូលចេញពីព្រះហឫទ័យទ្រង់ផងដែរ។ ហេតុអ្វីបានជាគេហៅព្រះបន្ទូលទាំងនេះថាជាព្រះហឫទ័យទ្រង់? នោះគឺដោយសារតែព្រះបន្ទូលទាំងនេះត្រូវបានចេញមកពីជម្រៅខាងក្នុង ព្រមទាំងបង្ហាញពីនិស្ស័យ ព្រះហឫទ័យ យោបល់ និងព្រះតម្រិះទ្រង់ សេចក្ដីស្រលាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ការសង្គ្រោះមនុស្សជាតិរបស់ទ្រង់ និងសេចក្ដីរំពឹងទុករបស់ទ្រង់ចំពោះមនុស្សជាតិ...។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់ រួមបញ្ចូលទាំងព្រះបន្ទូលគំរោះគំរើយ និងព្រះបន្ទូលទន់ភ្លន់ និងចេះគិតគូរ ហើយព្រះបន្ទូលបែបបើកសម្ដែងខ្លះទៀតក៏មិនស្របតាមសេចក្តីប៉ងប្រាថ្នារបស់មនុស្សដែរ។ បើអ្នកមើលទៅកាន់ព្រះបន្ទូលបែបបើកសម្ដែងតែម្យ៉ាង នោះអ្នកអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ហាក់ដូចជាប្រិតប្រៀងខ្លាំងពេកហើយ។ បើអ្នកមើលទៅកាន់ព្រះបន្ទូលដ៏ទន់ភ្លន់តែម្យ៉ាង នោះអ្នកអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ហាក់ដូចជាគ្មានសិទ្ធិអំណាចខ្លាំងនោះទេ។ ដូច្នេះ អ្នកមិនគួរយកព្រះបន្ទូលទាំងនោះចេញពីបរិបទឡើយ ផ្ទុយទៅវិញ គួរតែមើលទៅកាន់ព្រះបន្ទូលទាំងនោះចេញពីគ្រប់ជ្រុងជ្រោយវិញ។ ពេលខ្លះ ព្រះជាម្ចាស់មានបន្ទូលចេញពីទិដ្ឋភាពក្ដួលអាណិត ហើយបន្ទាប់មក មនុស្សក៏មើលឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់មនុស្សជាតិ។ ពេលខ្លះទៀត ព្រះអង្គមានបន្ទូលចេញពីទិដ្ឋភាពប្រិតប្រៀងខ្លាំង បន្ទាប់មក មនុស្សមើលឃើញថា និស្ស័យរបស់ទ្រង់មិនអត់ឱនចំពោះការប្រមាថ ឃើញថាមនុស្សស្មោកគ្រោកយ៉ាងខ្លាំង ហើយគេមិនស័ក្ដិសមនឹងឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ ឬមិនសមនឹងចូលមកចំពោះទ្រង់ឡើយ។ ហើយការដែលមនុស្សត្រូវបានអនុញ្ញាតឱ្យចូលមកចំពោះទ្រង់ឥឡូវនេះ គឺដោយសារតែព្រះគុណរបស់ទ្រង់សុទ្ធសាធតែប៉ុណ្ណោះ។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់អាចត្រូវបានមើលឃើញចេញពីរបៀបដែលទ្រង់ធ្វើការ និងនៅក្នុងភាពសំខាន់នៃកិច្ចការរបស់ទ្រង់។ មនុស្សអាចនៅតែមើលឃើញរឿងរ៉ាវទាំងនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនចាំបាច់មានទំនាក់ទំនងដោយផ្ទាល់ជាមួយទ្រង់ឡើយ។ នៅពេលមនុស្សម្នាក់ដែលស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ មានទំនាក់ទំនងជាមួយព្រះគ្រីស្ទ នោះជំនួបរបស់ពួកគេជាមួយព្រះគ្រីស្ទ អាចមានភាពស្របគ្នាជាមួយចំណេះដឹងដែលមានស្រាប់របស់ពួកគេអំពីព្រះជាម្ចាស់។ យ៉ាងណាមិញ នៅពេលមនុស្សម្នាក់ដែលមានតែការយល់ដឹងបែបទ្រឹស្ដី ជួបជាមួយព្រះគ្រីស្ទ នោះពួកគេមិនអាចមើលឃើញពីភាពជាប់ទាក់ទងគ្នានេះឡើយ។ សេចក្តីពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាផ្នែកដ៏ជ្រាលជ្រៅបំផុតនៃសេចក្តីអាថ៌កំបាំង ហើយវាក៏ពិបាកសម្រាប់មនុស្សក្នុងការវាស់ស្ទង់ផងដែរ។ ចូរទាញយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាក់ទងនឹងសេចក្តីអាថ៌កំបាំងអំពីការយកកំណើតជាមនុស្ស ចូរមើលទៅកាន់ព្រះបន្ទូលចេញពីគ្រប់ជ្រុងជ្រោយ បន្ទាប់មក អធិស្ឋានជាមួយគ្នា សញ្ជឹងគិត និងប្រកបគ្នាថែមទៀតទៅលើទិដ្ឋភាពនៃសេចក្តីពិតនោះ។ ដោយធ្វើបែបនេះ អ្នកនឹងអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលបានការយល់ដឹង។ ដោយសារតែមនុស្សគ្មានឱកាសមានទំនាក់ទំនងដោយផ្ទាល់ជាមួយព្រះជាម្ចាស់ ដូច្នេះ ពួកគេត្រូវតែពឹងលើបទពិសោធបែបនេះ ដើម្បីស្ទាប់រាវរកផ្លូវដើររបស់ខ្លួន ហើយចូលទៅក្នុងបន្ដិចម្ដងៗ ដើម្បីមើលថាតើចុងក្រោយ ពួកគេនឹងសម្រេចនូវការស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឬអត់។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧៩

តើការស្គាល់ព្រះជាម្ចាស់មានន័យដូចម្ដេច? មានន័យថា អាចដឹងពីសេចក្ដីអំណរ សេចក្ដីក្រោធ សេចក្ដីទុក្ខ និងសេចក្ដីសុខរបស់ទ្រង់បាន ព្រមទាំងស្គាល់ពីនិស្ស័យរបស់ទ្រង់ផង។ នេះហើយគឺជាអត្ថន័យនៃការស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះ។ អ្នកអះអាងថា អ្នកបានឃើញទ្រង់ ប៉ុន្ដែអ្នកបែរជាមិនដឹងពីសេចក្ដីអំណរ សេចក្ដីក្រោធ សេចក្ដីទុក្ខ និងសេចក្ដីសុខរបស់ទ្រង់ទៅវិញ ហើយអ្នកក៏មិនស្គាល់និស្ស័យរបស់ទ្រង់ដែរ។ អ្នកមិនដឹងពីសេចក្ដីសុចរិតរបស់ទ្រង់ មិនដឹងពីភាពពេញដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ឡើយ ហើយអ្នកក៏មិនដឹងថា ទ្រង់សព្វព្រះហឫទ័យលើអ្វី ឬទ្រង់ស្អប់ខ្ពើមអ្វីនោះដែរ។ នេះមិនមែនជាការស្គាល់ព្រះជាម្ចាស់ទេ។ មនុស្សមួយចំនួនអាចដើរតាមព្រះជាម្ចាស់បាន ប៉ុន្តែមិនប្រាកដថា ពួកគេជឿលើព្រះជាម្ចាស់ពិតប្រាកដនោះទេ។ ដើម្បីជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់។ អស់អ្នកណាដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ពិតប្រាកដទេ អ្នកនោះមិនជឿលើព្រះជាម្ចាស់ពិតប្រាកដឡើយ។ ភាពខុសគ្នា គឺស្ថិតនៅត្រង់នេះឯង។ នៅពេលដែលអ្នកបានដើរតាមព្រះជាម្ចាស់អស់ពេលជាច្រើនឆ្នាំ ហើយមានការចេះដឹង និងការយល់ដឹងពីព្រះជាម្ចាស់ នៅពេលដែលអ្នកមានការយល់ដឹងខ្លះ និងដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេលដែលអ្នកដឹងពីព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សហើយ គឺពេលនោះឯង ដែលអ្នកជឿលើព្រះជាម្ចាស់ ស្ដាប់បង្គាប់ព្រះជាម្ចាស់ ស្រឡាញ់ព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនដេញតាមដើម្បីបានស្គាល់ព្រះជាម្ចាស់ មិនដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនដឹងពីនិស្ស័យ និងកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្នកត្រឹមជាអ្នកដើរតាមម្នាក់ ដែលរត់ដេញតាមព្រះជាម្ចាស់ និងធ្វើតាមអ្វីដែលមនុស្សភាគច្រើនធ្វើប៉ុណ្ណោះ។ នោះមិនអាចរាប់ថាជាការចុះចូលនោះទេ ក៏មិនអាចរាប់ថាជាការថ្វាយបង្គំយ៉ាងពិតប្រាកដនោះដែរ។ តើការថ្វាយបង្គំពិតប្រាកដកើតឡើងយ៉ាងដូចម្ដេច? មនុស្សគ្រប់គ្នាដែលមើលឃើញព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ពិតប្រាកដ សុទ្ធតែថ្វាយបង្គំ និងគោរពទ្រង់ទាំងអស់ គ្មានលើកលែងអ្នកណាម្នាក់ឡើយ។ ពួកគេគ្រប់គ្នាត្រូវតែឱនក្បាល ថ្វាយបង្គំទ្រង់។ បច្ចុប្បន្ននេះ ជាពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សកំពុងបំពេញកិច្ចការ កាលណាមនុស្សមានការយល់ដឹងអំពីនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់បានកាន់តែច្រើន នោះពួកគេនឹងកាន់តែឱ្យតម្លៃលើចំណុចទាំងអស់នេះខ្លាំងឡើង ហើយពួកគេក៏នឹងកាន់តែគោរពទ្រង់ខ្លាំងឡើងផងដែរ។ ជាទូទៅ កាលណាមនុស្សមានការយល់ដឹងអំពីព្រះជាម្ចាស់កាន់តែតិចតួច នោះពួកគេនឹងកាន់តែធ្វេសប្រហែសខ្លាំង ដូច្នេះហើយ ពួកគេក៏ចាត់ទុកព្រះជាម្ចាស់ជាមនុស្ស។ ប្រសិនបើមនុស្សពិតជាបានស្គាល់ និងបានឃើញព្រះជាម្ចាស់ពិតមែន នោះពួកគេមុខជាភ័យញ័រខ្លួន និងក្រាបចុះទៅលើដីមិនខាន។ «ព្រះអង្គដែលយាងមកក្រោយខ្ញុំ គឺមានព្រះចេស្ដាខ្លាំងលើសខ្ញុំទៅទៀត ខ្ញុំមិនស័ក្តិសមនឹងកាន់សុព័ណ៌‌បាទថ្វាយទ្រង់ផង» (ម៉ាថាយ ៣:១១)។ ហេតុអ្វីបានជាយ៉ូហាននិយាយដូច្នេះ? ទោះបីជាក្នុងចិត្តគាត់គ្មានការយល់ដឹងជ្រៅជ្រះអំពីព្រះជាម្ចាស់ក៏ដោយ ក៏គាត់ដឹងថា ព្រះជាម្ចាស់គួរឱ្យស្ញប់ស្ញែងដែរ។ សព្វថ្ងៃនេះ តើមានមនុស្សប៉ុន្មាននាក់ ដែលអាចគោរពព្រះជាម្ចាស់បានទៅ? ប្រសិនបើពួកគេមិនទាំងស្គាល់ពីនិស្ស័យរបស់ទ្រង់ផង នោះតើឱ្យពួកគេអាចគោរពព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? ប្រសិនបើមនុស្សមិនដឹងពីសារជាតិរបស់ព្រះគ្រីស្ទ ហើយមិនស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ទេ នោះពួកគេនឹងរឹតតែមិនអាចថ្វាយបង្គំព្រះដ៏ពិតបានយ៉ាងពិតប្រាកដទៀតហើយ។ ប្រសិនបើពួកគេមើលឃើញតែលក្ខណៈពីខាងក្រៅរបស់ព្រះគ្រីស្ទដែលសាមញ្ញនិងធម្មតា តែមិនដឹងពីសារជាតិរបស់ទ្រង់ នោះពួកគេងាយនឹងចាត់ទុកព្រះគ្រីស្ទជាមនុស្សធម្មតាណាស់។ ពួកគេអាចនឹងប្រកាន់អាកប្បកិរិយាមិនគោរពចំពោះទ្រង់ ហើយអាចបោកប្រាស់ទ្រង់ ទាស់ទទឹងនឹងទ្រង់ មិនស្ដាប់បង្គាប់ទ្រង់ និងវិនិច្ឆ័យទ្រង់ផង។ ពួកគេអាចរាប់ខ្លួនឯងជាសុចរិត ហើយមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ទ្រង់។ ពួកគេថែមទាំងអាចបង្កើតសញ្ញាណផ្សេងៗ ធ្វើការថ្កោលទោស និងប្រមាថដល់ព្រះជាម្ចាស់ថែមទៀតផង។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ មនុស្សត្រូវតែស្គាល់ពីសារជាតិ និងភាពជាព្រះរបស់ព្រះគ្រីស្ទ។ នេះគឺជាទិដ្ឋភាពដ៏សំខាន់នៅក្នុងការស្គាល់ព្រះជាម្ចាស់ ហើយមនុស្សគ្រប់គ្នាដែលជឿលើព្រះដ៏ជាក់ស្ដែង ត្រូវតែចូល និងសម្រេចឱ្យបាននូវទិដ្ឋភាពនេះ។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ខាង​ដើម៖ ច្រកចូលទៅកាន់ជិវិត V

បន្ទាប់៖ វាសនា និងលទ្ធផល

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ