ឧបសម្ព័ន្ធ៖ ជំពូកទី ១

អ្វីដែលខ្ញុំបង្គាប់ឱ្យអ្នករាល់គ្នាធ្វើ មិនមែនជាទ្រឹស្ដីដែលឥតខ្លឹមសារ និងស្រពេចស្រពិល ដែលខ្ញុំមានបន្ទូលឡើយ ហើយវាក៏មិនមែនមិនអាចគិតស្រមៃដោយខួរក្បាលរបស់មនុស្ស ឬមិនអាចសម្រេចបានដោយសាច់ឈាមរបស់មនុស្សដែរ។ តើនរណាអាចមានភក្ដីភាពនៅក្នុងដំណាក់របស់ខ្ញុំបាន? ហើយនរណាអាចថ្វាយគ្រប់យ៉ាងរបស់ពួកគេនៅក្នុងនគររបស់ខ្ញុំបាន? ប្រសិនបើមិនមែនដោយសារតែការបើកសម្ដែងនៃបំណងព្រះហឫទ័យរបស់ខ្ញុំទេ តើអ្នករាល់គ្នានឹងច្បាស់ជាទាមទារឱ្យខ្លួនឯងបំពេញព្រះទ័យរបស់ខ្ញុំឬទេ? គ្មាននរណាម្នាក់ធ្លាប់យល់អំពីព្រះទ័យរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់ធ្លាប់ដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំឡើយ។ តើនរណាធ្លាប់បានឃើញព្រះភ័ក្ត្ររបស់ខ្ញុំ ឬធ្លាប់ឮព្រះសូរសៀងរបស់ខ្ញុំ? តើពេត្រុស? ឬប៉ុល? ឬយ៉ូហាន? ឬយ៉ាកុប? តើនរណាធ្លាប់ត្រូវបានខ្ញុំស្លៀកពាក់ឱ្យ ឬធ្លាប់ជាកម្មសិទ្ធិរបស់ខ្ញុំ ឬធ្លាប់ត្រូវបានខ្ញុំប្រើប្រាស់? ទោះបីជាលើកទីមួយដែលខ្ញុំបានត្រលប់ជាសាច់ឈាម បានកើតឡើងនៅក្នុងភាពជាព្រះក៏ដោយ ក៏សាច់ឈាមដែលខ្ញុំបានគ្របដណ្ដប់អង្គរបស់ខ្ញុំ មិនបានដឹងពីការទទួលរងទុក្ខរបស់មនុស្សដែរ ដោយសារតែខ្ញុំមិនបានយកកំណើតជាមនុស្សនៅក្នុងសណ្ឋានមួយឡើយ ដូច្នេះហើយ វាមិនអាចនិយាយបានថា សាច់ឈាមធ្វើតាមបំណងព្រះហឫទ័យរបស់ខ្ញុំយ៉ាងពេញលេញឡើយ។ មានតែនៅពេលដែលភាពជាព្រះរបស់ខ្ញុំអាចធ្វើដូចដែលខ្ញុំនឹងធ្វើ និងមានបន្ទូលដូចដែលខ្ញុំនឹងមានបន្ទូលនៅក្នុងបុគ្គលនៃភាពជាមនុស្សធម្មតាម្នាក់ ដោយគ្មានការរារាំង ឬការរំខានប៉ុណ្ណោះ ទើបវាអាចនិយាយបានថា បំណងព្រះហឫទ័យរបស់ខ្ញុំត្រូវបានសម្រេចនៅក្នុងសាច់ឈាម។ ដោយសារតែភាពជាមនុស្សធម្មតារបស់ខ្ញុំអាចការពារភាពជាព្រះរបស់ខ្ញុំ ដូច្នេះ បំណងព្រះហឫទ័យរបស់ខ្ញុំក្នុងការបន្ទាបខ្លួន និងការលាក់បាំងត្រូវបានសម្រេច។ ក្នុងអំឡុងពេលដំណាក់កាលនៃកិច្ចការនៅក្នុងសាច់ឈាម ទោះបីជាភាពជាព្រះធ្វើសកម្មភាពដោយផ្ទាល់ក៏ដោយ ក៏មនុស្សមិនងាយនឹងមើលឃើញសកម្មភាពបែបនេះឡើយ នេះគឺដោយសារតែជីវិត និងសកម្មភាពរបស់ភាពជាមនុស្សធម្មតាប៉ុណ្ណោះ។ ការយកកំណើតជាមនុស្សនេះ មិនអាចអត់អាហាររយៈពេល ៤០ ថ្ងៃបាន ដូចនឹងការយកកំណើតជាមនុស្សលើកទីមួយឡើយ ប៉ុន្តែការយកកំណើតជាមនុស្សនេះធ្វើកិច្ចការ និងមានបន្ទូលជាធម្មតា។ ទោះបីជាទ្រង់បើកសម្ដែងអាថ៌កំបាំងនានាក៏ដោយ ក៏ទ្រង់ធម្មតាណាស់។ វាមិនមែនដូចមនុស្សគិតស្រមៃឡើយ ដែលថា ព្រះសូរសៀងរបស់ទ្រង់គឺមិនដូចផ្លេកបន្ទោរ ព្រះភ័ក្ត្ររបស់ទ្រង់មិនចាំងដោយពន្លឺ ហើយស្ថានសួគ៌មិនញ័រនៅពេលដែលទ្រង់យាង។ ប្រសិនបើការនោះគឺជាបញ្ហា នោះនឹងគ្មានព្រះប្រាជ្ញាញាណរបស់ខ្ញុំនៅក្នុងនេះឡើយ ហើយវាមិនអាចធ្វើឱ្យសាតាំងអាម៉ាស់ និងយកឈ្នះសាតាំងបានឡើយ។

នៅពេលដែលខ្ញុំសម្ដែងឱ្យឃើញភាពជាព្រះរបស់ខ្ញុំចេញពីខាងក្រោយរបាំងនៃភាពជាមនុស្សធម្មតា នោះខ្ញុំទទួលបានសិរីល្អដ៏ពេញលេញ កិច្ចការដ៏អស្ចារ្យរបស់ខ្ញុំត្រូវបានសម្រេច ហើយគ្មានអ្វីដែលបង្ហាញឱ្យឃើញការលំបាកណាមួយឡើយ។ នេះគឺដោយសារតែបំណងព្រះហឫទ័យនៃការយកកំណើតជាមនុស្សរបស់ខ្ញុំគឺភាគច្រើនដើម្បីអនុញ្ញាតឱ្យអស់អ្នកដែលជឿលើខ្ញុំសង្កេតមើលទង្វើនៃភាពជាព្រះរបស់ខ្ញុំនៅក្នុងសាច់ឈាម និងមើលឃើញព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ជាក់ស្ដែង នោះទើបបណ្ដេញចេញនូវទីកន្លែងនៅក្នុងចិត្តរបស់មនុស្ស ដែលត្រូវបានកាន់កាប់ដោយព្រះជាម្ចាស់មើលមិនឃើញ និងអរូបី។ ដោយសារតែខ្ញុំសោយ ស្លៀកពាក់ ផ្ទំ ស្នាក់នៅ និងធ្វើសកម្មភាពដូចមនុស្សធម្មតាដោយសារតែខ្ញុំមានបន្ទូល និងសើចដូចមនុស្សធម្មតា ខណៈពេលដែលមានសារជាតិនៃភាពជាព្រះដ៏ពេញលេញ នោះខ្ញុំត្រូវបានហៅថា «ព្រះជាម្ចាស់ដ៏ជាក់ស្ដែង»។ ការហៅនេះមិនមានសភាពអរូបីឡើយ ហើយវាងាយនឹងយល់។ នៅក្នុងការហៅនេះ វាអាចត្រូវបានឃើញផ្នែកដែលចំណុចស្នូលនៃកិច្ចការរបស់ខ្ញុំស្ថិតនៅ និងដំណាក់កាលដែលកិច្ចការរបស់ខ្ញុំផ្ដោតលើ។ គោលដៅស្នូលនៃការយកកំណើតជាមនុស្សរបស់ខ្ញុំ គឺដើម្បីបើកសម្ដែងពីភាពជាព្រះរបស់ខ្ញុំតាមរយៈភាពជាមនុស្សធម្មតា។ វាមិនពិបាកឃើញនោះទេ ដែលចំណុចស្នូលនៃកិច្ចការរបស់ខ្ញុំ គឺស្ថិតនៅក្នុងផ្នែកទីពីរនៃយុគសម័យនៃការជំនុំជម្រះ។

នៅក្នុងខ្ញុំ មិនដែលមានជីវិតរបស់មនុស្សឡើយ ហើយក៏គ្មានស្នាមដានរបស់មនុស្សដែរ។ ជីវិតរបស់មនុស្សមិនដែលកាន់កាប់កន្លែងមួយនៅក្នុងខ្ញុំទេ ហើយមិនដែលបំបាត់ចោលការបើកសម្ដែងនៃភាពជាព្រះរបស់ខ្ញុំឡើយ។ ដូច្នេះ កាលណាព្រះសូរសៀងរបស់ខ្ញុំនៅលើស្ថានសួគ៌ និងបំណងព្រះហឫទ័យនៃព្រះវិញ្ញាណរបស់ខ្ញុំត្រូវបានសម្ដែងចេញកាន់តែច្រើន នោះសាតាំងកាន់តែត្រូវបានធ្វើឱ្យអាម៉ាស់ ដូច្នេះហើយ វានឹងកាន់តែងាយស្រួលក្នុងការបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងភាពជាមនុស្សធម្មតា។ គ្រាន់តែការណ៍មួយនេះប៉ុណ្ណោះ បានយកឈ្នះសាតាំង។ សាតាំងត្រូវបានធ្វើឱ្យអាម៉ាស់ទាំងស្រុង។ ទោះបីជាខ្ញុំត្រូវបានលាក់បាំងក៏ដោយ ក៏ការណ៍នេះមិនបង្អាក់ព្រះសូរសៀង និងសកម្មភាពនៃភាពជាព្រះរបស់ខ្ញុំបានឡើយ ដែលនេះគ្រប់គ្រាន់ដើម្បីបង្ហាញថា ខ្ញុំទទួលបានជ័យជម្នះ និងបានទទួលសិរីល្អដ៏ពេញលេញ។ ដោយសារតែកិច្ចការរបស់ខ្ញុំនៅក្នុងសាច់ឈាមមិនមានការរារាំង ហើយដោយសារតែពេលនេះព្រះជាម្ចាស់ដ៏ជាក់ស្ដែង មានទីកន្លែងមួយនៅក្នុងចិត្តរបស់មនុស្ស នោះវាត្រូវបានបញ្ជាក់យ៉ាងពេញលេញថា សាតាំងត្រូវបានខ្ញុំយកឈ្នះ។ ហើយដោយសារតែសាតាំងមិនអាចធ្វើអ្វីបានទៀតនៅក្នុងចំណោមមនុស្ស និងដោយសារតែវាពិបាកក្នុងការបណ្ដុះគុណភាពរបស់សាតាំងនៅក្នុងសាច់ឈាមរបស់មនុស្ស នោះបំណងព្រះហឫទ័យរបស់ខ្ញុំ ដំណើរការទៅដោយគ្មានការរារាំងឡើយ។ ខ្លឹមសារនៃកិច្ចការរបស់ខ្ញុំគឺភាគច្រើន ដើម្បីបណ្ដាលឱ្យមនុស្សទាំងអស់សង្កេតមើលទង្វើដ៏អស្ចារ្យរបស់ខ្ញុំ និងមើលឃើញពីព្រះភ័ក្ត្រពិតរបស់ខ្ញុំ៖ ខ្ញុំមិនមែនហួសពីការទៅដល់ ខ្ញុំមិនឈរខ្ពស់នៅលើមេឃ ហើយខ្ញុំមិនមែនគ្មានសណ្ឋាន ឬគ្មានរូបរាងឡើយ។ ខ្ញុំមិនមែនមើលមិនឃើញដូចជាខ្យល់ ហើយខ្ញុំក៏មិនដូចជាពពកដែលរសាត់អណ្ដែត ដែលងាយនឹងត្រូវបានបក់ផាត់ទៅឆ្ងាយឡើយ។ ផ្ទុយទៅវិញ ទោះបីជាខ្ញុំរស់នៅក្នុងចំណោមមនុស្ស និងដកបទពិសោធន៍ពីភាពផ្អែមល្ហែម ភាពជូរចត់ ភាពល្វីង និងភាពសាហាវនៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែសាច់ឈាមរបស់ខ្ញុំពិតជាខុសពីសាច់ឈាមរបស់មនុស្ស។ មនុស្សភាគច្រើនមានការលំបាកក្នុងការប្រាស្រ័យទាក់ទងខ្ញុំ ប៉ុន្តែក៏មានមនុស្សភាគច្រើនដែលចង់ប្រាស្រ័យទាក់ទងជាមួយខ្ញុំដែរ។ វាហាក់ដូចជាមានអាថ៌កំបាំងដែលមិនអាចវាស់ស្ទង់បាន និងធំធេងអ៊ីចឹង នៅក្នុងព្រះដែលយកកំណើតជាមនុស្ស។ ដោយសារតែការបើកសម្ដែងដោយផ្ទាល់របស់ភាពជាព្រះ និងដោយសារតែរបាំងនៃរូបរាងរបស់មនុស្ស នោះមនុស្សនៅឆ្ងាយពីខ្ញុំ ដោយជឿថា ខ្ញុំគឺជាព្រះជាម្ចាស់ដែលប្រកបដោយសេចក្ដីស្រលាញ់ និងសេចក្ដីមេត្តាករុណា ប៉ុន្តែពួកគេក៏កោតខ្លាចចំពោះឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ខ្ញុំដែរ។ ដូច្នេះ នៅក្នុងចិត្តរបស់ពួកគេ ពួកគេចង់និយាយដោយស្មោះត្រង់ជាមួយខ្ញុំ ប៉ុន្តែពួកគេមិនអាចធ្វើតាមអ្វីដែលពួកគេចង់បានទេ អ្វីដែលចិត្តរបស់ពួកគេប៉ងប្រាថ្នា នោះកម្លាំងរបស់ពួកគេខ្វះ។ បែបនេះគឺជាសភាពរបស់គ្រប់គ្នានៅក្នុងស្ថានភាពទាំងនេះ នៅពេលដែលមនុស្សកាន់តែមានសភាពដូចនេះ នោះកាន់តែមានអំណះអំណាងអំពីការបើកសម្ដែងទិដ្ឋភាពនានានៃនិស្ស័យរបស់ខ្ញុំ ដូច្នេះហើយ គោលបំណងរបស់មនុស្សក្នុងការស្គាល់ព្រះជាម្ចាស់ គឺត្រូវបានសម្រេច។ ប៉ុន្តែ នេះគឺជារឿងបន្ទាប់បន្សំ។ ចំណុចសំខាន់គឺការធ្វើឱ្យមនុស្សស្គាល់ទង្វើដ៏អស្ចារ្យរបស់ខ្ញុំចេញពីទង្វើនៃសាច់ឈាមរបស់ខ្ញុំ ដោយបណ្ដាលឱ្យពួកគេស្គាល់សារជាតិរបស់ព្រះជាម្ចាស់។ ខ្ញុំមិនមែនមិនប្រក្រតី និងហួសវិស័យដូចជាមនុស្សគិតស្រមៃឡើយ។ ផ្ទុយទៅវិញ ខ្ញុំគឺជាព្រះដ៏ជាក់ស្ដែង ជាព្រះដែលធម្មតានៅក្នុងរបស់សព្វសារពើ។ កន្លែងរបស់ខ្ញុំនៅក្នុងសញ្ញាណរបស់មនុស្ស ត្រូវលុបបំបាត់ ហើយពួកគេបានស្គាល់ខ្ញុំនៅក្នុងតថភាពពិត។ មានតែដូច្នោះទេ ទើបខ្ញុំទទួលយកទីកន្លែងដ៏ពិតរបស់ខ្ញុំនៅក្នុងគំនិតរបស់មនុស្ស។

នៅចំពោះមុខមនុស្សទាំងអស់ ខ្ញុំមិនត្រឹមតែមិនដែលធ្វើអ្វីមួយហួសវិស័យ ដែលត្រូវបានមនុស្សស្រឡាញ់ប៉ុណ្ណោះទេ ខ្ញុំថែមទាំងធម្មតា និងសាមញ្ញបំផុតទៀតផង។ ខ្ញុំមិនអនុញ្ញាតឱ្យមនុស្សឃើញអ្វីមួយនៅក្នុងការយកកំណើតជាសាច់ឈាមរបស់ខ្ញុំ ដែលមានតម្រុយអំពីព្រះជាម្ចាស់ឡើយ។ ប៉ុន្តែដោយសារតែព្រះបន្ទូលរបស់ខ្ញុំ នោះមនុស្សត្រូវបានយកឈ្នះទាំងស្រុង ហើយពួកគេចុះចូលចំពោះទីបន្ទាល់របស់ខ្ញុំ។ មានតែដូច្នោះទេ ទើបមនុស្សស្គាល់ខ្ញុំនៅក្នុងសាច់ឈាម ដោយគ្មានសេចក្ដីសង្ស័យ និងឈរលើមូលដ្ឋាននៃការជឿយ៉ាងពេញលេញថា ព្រះជាម្ចាស់ពិតជាមានមែន។ តាមរបៀបនេះ ចំណេះដឹងរបស់មនុស្សអំពីខ្ញុំ កាន់តែជាការពិត កាន់តែច្បាស់ និងមិនអាចទទួលបានដោយឥរិយាបថល្អរបស់ពួកគេឡើយ។ គ្រប់យ៉ាងគឺជាលទ្ធផលនៃភាពជាព្រះរបស់ខ្ញុំ ដែលធ្វើសកម្មភាពដោយផ្ទាល់ និងប្រទានឱ្យមនុស្សនូវចំណេះដឹងអំពីភាពជាព្រះរបស់ខ្ញុំ ដ្បិតមានតែភាពជាព្រះទេ គឺជាព្រះភ័ក្ត្រពិតរបស់ព្រះជាម្ចាស់ និងជាលក្ខណៈដែលមានតាំងពីដើមមករបស់ព្រះជាម្ចាស់។ មនុស្សគួរតែមើលឃើញអំពីចំណុចនេះ។ អ្វីដែលខ្ញុំចង់បានគឺ ព្រះបន្ទូល ទង្វើ និងសកម្មភាពដែលស្ថិតក្នុងភាពជាព្រះ ខ្ញុំមិនខ្វល់ពីពាក្យសម្ដី និងសកម្មភាពនៅក្នុងភាពជាមនុស្សឡើយ។ បំណងព្រះហឫទ័យរបស់ខ្ញុំ គឺដើម្បីរស់ និងធ្វើសកម្មភាពនៅក្នុងភាពជាព្រះ ខ្ញុំមិនចង់ចាក់ឫស និងដុះដាលនៅក្នុងភាពជាមនុស្សឡើយ ហើយខ្ញុំមិនចង់ស្នាក់នៅក្នុងភាពជាមនុស្សឡើយ។ តើអ្នកយល់អំពីអ្វីដែលខ្ញុំកំពុងតែមានបន្ទូលនេះទេ? សូម្បីតែខ្ញុំគឺជាភ្ញៀវម្នាក់នៅក្នុងភាពជាមនុស្ស ក៏ខ្ញុំមិនចង់បានបែបនេះឡើយ។ ខ្ញុំធ្វើសកម្មភាពនៅក្នុងភាពជាព្រះដ៏ពេញលេញ ហើយមានតែតាមវិធីនេះទេ ដែលមនុស្សអាចយល់កាន់តែប្រសើរអំពីព្រះភ័ក្រ្ដពិតរបស់ខ្ញុំ។

ខាង​ដើម៖ ជំពូកទី ៩

បន្ទាប់៖ ជំពូកទី ១០

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ