អ្នករាល់​គ្នា​សុទ្ធ​តែមាន​ចរិត​អន់​ខ្សោយ​ណាស់​!​

អ្នក​រាល់​គ្នា​សុទ្ធ​តែ​អង្គុយ​លើ​កៅ​អី​នៃ​ភាព​ក្រអឺ​ត​ក្រទម​ ដោយ​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​ដែល​ជាក្រុម​បក្សពួក​របស់​អ្នក​រាល់​គ្នា​ និង​ឲ្យ​ពួកគេ​អង្គុយ​ជាមួយ​អ្នក​។​ អ្នក​មិន​ដឹង​ថា​ “កូនចៅ” របស់​អ្នក​រាល់​គ្នា​ អស់​ខ្យល់​ដង្ហើម​ និង​បាន​បាត់​បង់​កិច្ចកា​រ​របស់​ខ្ញុំ​ជា​យូរ​ណាស់​មកហើយ​។​ សិរី​ល្អ​របស់​ខ្ញុំ​ ចាំង​ចែង​ពី​ដែន​ដី​នៃ​ទិស​ខាង​កើត​ទៅ​ដែន​ដី​នៃ​ទិស​ខាង​លិច​ តែ​វា​បាន​រីក​សាយ​ទៅ​ចុង​ផែន​ដី​ និង​ចាប់​ផ្ដើម​រះ​ឡើង​ និង​ចាំង​ចែង​បន្ត​ពី​ទី​នោះ​ ខ្ញុំ​នឹង​យក​សិរី​ល្អ​របស់​ខ្ញុំ​ពី​ទិស​ខាង​កើត​ និង​នាំ​យក​វា​ទៅ​ទិស​ខាង​លិច​ ដើម្បីឲ្យ​មនុស្ស​ក្នុង​ទី​ងងឹត​ដែល​បានបោះ​បង់​ខ្ញុំ​នៅ​ទិស​ខាង​កើត​ លែង​មាននូវ​ការ​ស្រាយ​បំភ្លឺ​ចាប់តាំង​ពី​ពេល​នោះតទៅ​។​ នៅ​ពេល​រឿង​នេះកើត​ឡើង​ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ម្លប់​ ​។​ បើ​ទោះ​បី​ជា​មនុស្ស​សព្វ​ថ្ងៃ​នេះ​ ​ប្រសើរ​ជាង​មនុស្ស​ជំនាន់​មុន​រាប់​រយ​ដងក្ដី​ ក៏​ពួកគេ​នៅ​តែ​មិន​អាច​បំពេញ​តាម​សេចក្ដី​តម្រូវ​របស់​ខ្ញុំបាន​ឡើយ​ ហើយ​ពួកគេ​នៅ​តែ​មិន​មែន​ជា​ទីបន្ទាល់​ចំពោះ​សិរី​ល្អ​របស់​ខ្ញុំដដែល​។​ ការដែល​អ្នក​រាល់​គ្នា​អាច​ប្រសើរជាង​ពី​មុន​រាប់​រយ​ដងបាន​ គឺ​ទាំង​ស្រុងដោយសារ​តែ​ផល​នៃ​កិច្ចការ​របស់​ខ្ញុំ​។ វា​គឺ​ជា​ផល​ផ្លែ​ដែល​កើត​ចេញ​ពី​កិច្ចការ​របស់​ខ្ញុំ​នៅ​លើ​ផែន​ដី​។​ ក៏​ប៉ុន្តែ​ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍ជិន​ឆ្អន់​នឹង​ពាក្យ​សម្ដី​និង​ទង្វើ​របស់​អ្នក​រាល់​គ្នា​ រួម​ទាំង​ចរិត​របស់​អ្នក​រាល់​គ្នាផង​ ហើយ​ខ្ញុំ​មាន​អារម្មណ៍សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នៅ​ចំពោះ​ខ្ញុំ​ ដ្បិត​អ្នក​រាល់​គ្នា​មិនមាន​ការ​យល់ដឹង​អ្វី​ចំពោះ​ខ្ញុំ​សោះ​ឡើយ​។​ ដូច្នេះ​ តើ​អ្នក​អាច​រស់​នៅក្នុង​សិរី​ល្អ​របស់​ខ្ញុំបាន​ដោយ​របៀប​ណា​ ហើយ​តើ​អ្នក​អាច​មាន​ភាព​ស្មោះ​ត្រង់​ពិត​ប្រាកដ​ចំពោះ​កិច្ចការ​ទៅ​អនាគត​របស់​ខ្ញុំបាន​ដោយ​របៀប​ណា​?​ សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ ​ស្រស់​បំព្រង​ខ្លាំង​ណាស់​។ អ្នក​និយាយ​ថា​ អ្នក​សុខចិត្ត​លះ​បង់ពេលវេលា​ក្នុង​ជីវិត​របស់​អ្នកទាំង​ស្រុងដើម្បី​កិច្ចការ​របស់​ខ្ញុំ​ ហើយ​អ្នក​សុខចិត្ត​លះ​បង់​ជីវិត​របស់​អ្នក​សម្រាប់​កិច្ចការ​នេះ​ ប៉ុន្តែ​និស្ស័យ​របស់​អ្នក​ មិន​បាន​បំផ្លាស់បំប្រែ​អ្វី​ច្រើន​នោះ​ទេ​។​ អ្នក​គ្រាន់​តែ​និយាយ​ដោយ​ក្រអឺត​ក្រទម​ ទាំង​ដែល​ការ​ពិត​អាកប្បកិរិយា​ជាក់​ស្ដែង​របស់អ្នក​ អាក្រក់​ជាខ្លាំង​។​ វា​ហាក់​ដូច​ជា​អណ្ដាត​និង​បបូរ​មាត់​របស់​មនុស្ស​នៅ​ឯស្ថានសួគ៌ ប៉ុន្តែ​ជើង​របស់​ពួកគេ​ នៅ​ឆ្ងាយ​ឯ​ផែន​ដី​ឯណេះ​ ​ហេតុ​នេះហើយ​ សម្ដី​និង​ទង្វើ​របស់​ពួកគេ​ និង​កេរ្តិ៍​ឈ្មោះ​របស់​ពួកគេ​ គឺ​នៅ​តែ​អាប់​ឱន​ និង​ខូចបង់​។​ កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ ​ត្រូវ​បាន​បំផ្លាញ​ ចរិត​របស់​អ្នក​ ត្រូវអាប់​ឱន​ របៀប​ដែល​អ្នក​និយាយ​ កាន់​តែ​ទាប​ទៅៗ​ ហើយ​ជីវិត​របស់​អ្នក​រាល់​ក្នា​គួរ​ឲ្យ​ស្អប់​ខ្ពើម​។ ហើយ​សូម្បី​តែ​ភាព​ជា​មនុស្ស​របស់​អ្នក​រាល់​គ្នា​ ក៏​បាន​លិច​ចូល​ទៅ​ក្នុង​ភាពអន់ទាប​ដែរ​។​ អ្នក​មាន​គំនិត​ចង្អៀត​ចង្អល់​ចំពោះ​អ្នក​ដទៃ​ ហើយ​អ្នក​ជជែក​តវ៉ា​ចំពោះ​រឿង​តូច​តា​ច។​ អ្នក​ប្រកែក​គ្នា​ជុំវិញ​កេរ្តិ៍​ឈ្មោះ​និង​ឋានៈ​របស់​អ្នក​ រហូត​ដល់​ចំណុច​មួយ​ដែល​អ្នក​សុខ​ចិត្ត​ចុះ​នរក​ និង​ចុះ​ទៅ​ក្នុង​បឹង​ភ្លើង​។​ ពាក្យ​សម្ដី​និង​ទង្វើ​របស់​អ្នក​រាល់​គ្នា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​គ្រប់​គ្រាន់​ឲ្យ​ខ្ញុំ​កំណត់​ថា​ អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​បាប​ហើយ​។ អត្តចរិត​របស់​អ្នក​ចំពោះ​កិច្ចការ​របស់​ខ្ញុំ​ គឺ​គ្រប់​គ្រាន់​ឲ្យ​ខ្ញុំកំណត់​ថា​ អ្នក​រាល់​គ្នា​ជា​មនុស្ស​ទុច្ចរិត​ ហើយ​គ្រប់​និស្ស័យ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​ គឺ​គ្រប់​គ្រាន់​ដើម្បី​ចង្អុល​បង្ហាញ​ថា​ អ្នក​ជា​ព្រលឹង​ស្មោកគ្រោក​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ស្អប់​ខ្ពើម​។​ ការ​បង្ហាញ​របស់​អ្នក​រាល់​គ្នា​ និង​អ្វី​ដែល​អ្នក​បើក​សម្ដែង​ គឺ​គ្រប់​គ្រាន់​នឹង​និយាយ​ថា​ អ្នក​រាល់​គ្នា​ជា​មនុស្ស​ដែល​បានផឹក​នូវ​ឈាម​នៃ​វិញ្ញាណ​មិន​បរិសុទ្ធ​របស់​អ្នក​។​ នៅ​ពេល​និយាយ​ដល់​ការ​ចូល​ទៅ​ក្នុង​នគរស្ថានសួគ៌​ អ្នក​រាល់​គ្នា​មិន​បាន​បង្ហាញ​អារម្មណ៍​របស់​អ្នក​ឡើយ​។​ តើ​អ្នក​រាល់​គ្នា​ជឿ​ថា​ ផ្លូវ​របស់​អ្នក​រាល់​គ្នា​ក្នុង​ពេល​នេះ​ គឺ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​អ្នក​ដើរ​កាត់​ច្រក​ផ្លូវ​ទៅកាន់​នគរ​ស្ថានសួគ៌​របស់​ខ្ញុំ​ហើយ​មែន​ទេ​?​ តើ​អ្នក​ជឿ​ថា​ អ្នក​អាច​ទទួល​បាន​ច្រក​ចូល​ទៅ​ក្នុង​ដែនដី​បរិសុទ្ធ​នៃ​កិច្ចការ​និង​ព្រះ​បន្ទូល​របស់​ខ្ញុំ​ ដោយ​ខ្ញុំមិន​មាន​ការ​ល្បង​ល​លើ​ពាក្យ​សម្ដី​និង​ទង្វើ​ផ្ទាល់​របស់​អ្នក​រាល់​គ្នាមែន​ទេ​?​ តើ​នរណា​អាច​បោក​បញ្ឆោត​ខ្ញុំ​បាន​?​ តើ​អាកប្បកិរិយា​និង​ការ​សន្ទនា​ដែល​គួរ​ឲ្យ​ស្អប់​ និង​ទាបថោក​របស់​អ្នក​អាច​គេ​ច​ផុត​ពី​ខ្សែ​ព្រះនេត្យ​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា​?​ ជីវិត​របស់​អ្នករាល់​គ្នា​ ខ្ញុំ​ជា​អ្នក​កំណត់​ ជា​ជីវិត​ដែល​ផឹក​ឈាម​ និង​ហូប​សាច់​ស្រស់​នៃ​វិញ្ញាណ​មិន​បរិសុទ្ធ​ទាំង​អស់​នោះ​ ដោយ​សារ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ពួកគេ​នៅ​ចំពោះ​ព្រះភ័ក្រ​ខ្ញុំ​ជា​រៀង​រាល់ថ្ងៃ​។​ នៅ​ចំពោះ​ខ្ញុំ អាកប្បករិយា​របស់​អ្នក​អាក្រក់ជា​ខ្លាំង​ ដូច្នេះ​ តើ​ខ្ញុំ​អាច​មិន​ខ្ពើម​រអើម​ចំពោះ​អ្នក​ដូច​ម្ដេចបាន​?​ ពាក្យ​សម្ដី​របស់​អ្នក​ មាន​នូវ​ភាព​មិន​បរិសុទ្ធ​នៃ​វិញ្ញាណ​មិន​បរិសុទ្ធ​៖​ អ្នក​លួង​លោម​ លាក់កំបាំង​ និង​បញ្ជោរ​ ដូចជា​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​មន្ដ​អាគម​ និង​ដូច​ជា​អ្នកផិតក្បត់​ ដែល​ផឹក​ឈាម​នៃពួក​ទុច្ចរិត​ដែរ​។​ រាល់​ការ​សម្ដែង​ចេញ​របស់​មនុស្ស​ គឺ​ទុច្ចរិត​ខ្លាំង​ណាស់​ ដូច្នេះ តើ​មនុស្ស​ទាំង​អស់​អាច​ដាក់​ឲ្យ​នៅ​លើ​ដែន​ដី​បរិសុទ្ធ​ ដែល​អ្នក​សុចរិតរស់​នៅ​បាន​ដោយ​របៀប​ណា​? តើ​អ្នក​គិត​ថា​ អាកប្បកិរិយា​គួ​រឲ្យ​ស្អប់​របស់​អ្នក​នោះ អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​បរិសុទ្ធបាន​ បើ​ធៀប​នឹង​អ្នក​ទុច្ចរិតទាំង​អស់​នោះ​មែន​ទេ​?​ អណ្ដាត​ដូច​ជា​សត្វ​ពស់​របស់​អ្នក​ ចុងក្រោយ​នឹង​បំផ្លាញ​សាច់​ឈាម​របស់​អ្នក​ ដែល​បង្កមហន្តរាយ​យ៉ាង​ខ្លាំង​ និង​នាំ​មក​នូវ​ការ​ស្អប់​ខ្ពើម​ ហើយ​ចុងក្រោយ ​ដៃ​របស់​អ្នក​ដែល​ប្រលាក់​ទៅ​ដោយ​ឈាម​នៃ​វិញ្ញាណ​មិនបរិសុទ្ធ​ ​ក៏​នឹង​ទាញ​វិញ្ញាណ​របស់​អ្នកឲ្យ​ធ្លាក់​ទៅ​ក្នុង​ស្ថាននរកផង​ដែរ​។​ ដូច្នេះ ​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ចាប់យក​ឱកាស​នេះ​ដើម្បី​សម្អាត​ដៃ​ដ៏​កខ្វក់​របស់​អ្នក​ទៅ​?​ ហើយ​ហេតុអ្វី​បាន​ជា​អ្នក​មិន​ទាញ​ប្រយោជន៍​ពី​ឱកាស​នេះ​ដើម្បី​កាត់​អណ្ដាត​របស់​អ្នក​ដែល​និយាយ​ពាក្យ​មិន​សុចរិត​ទៅ​?​ តើ​វា​អាច​ថា​ អ្នក​សុខ​ចិត្ត​រង​ទុក្ខ​នៅ​ក្នុង​អណ្ដាតភ្លើងនៃ​ស្ថាននរក​ដើម្បី​ជា​ប្រយោជន៍​ដល់​ដៃ​ អណ្ដាត​ និង​បបូរ​មាត់​របស់​អ្នក​ឬ​? ខ្ញុំ​បន្ត​ឃ្លាំ​មើល​ដួង​ចិត​របស់​មនុស្ស​គ្រប់​គ្នា​ដោយ​ព្រះ​នេត្យ​ទាំង​គូរ​របស់​ខ្ញុំ​ ដោយសារ​មុន​ពេល​ដែល​ខ្ញុំ​បាន​បង្កើត​មនុស្ស​លោក​មក​ ខ្ញុំ​បាន​យល់​ពី​ដួង​ចិត្ត​របស់​ពួកគេ​ដូច​ជា​បាត​ដៃ​របស់​ខ្ញុំ​ដែរ​។​ ​ខ្ញុំ​បាន​មើល​ធ្លុះ​ដួង​ចិត្ត​មនុស្ស​ជា​យូ​រណាស់​មក​ហើយ​ ដូច្នេះ​ តើ​គំនិត​របស់​ពួកគេ​អាច​គេច​ចេញ​ពី​ព្រះ​នេត្រ​របស់​ខ្ញុំ​ដូចម្តេចបាន​?​ តើវា​មិនយឺតពេល​ពេក​ទេ​ ដែល​ពួកគេ​ត្រូវ​គេ​ចចេញ​ពី​ការ​ដុត​កម្ទេច​ដោយ​ព្រះ​វិញ្ញាណ​របស់​ខ្ញុំ​នោះ​?​

បបូរ​មាត់​របស់​អ្នក​ ល្អ​ជាង​សត្វលលក​ទៅ​ទៀត​ ប៉ុន្តែ​ដួង​ចិត្ត​របស់​អ្នក​ សហាវឃោឃៅ​ជាង​សត្វ​ពស់​ចាស់​ទៅ​ទៀត​។​ បបូរ​មាត់​របស់​អ្នក​ស្រស់​ស្អាត​ដូច​ជា​ស្ដ្រី​លីបង់​អ៊ីចឹង​ ​ប៉ុន្តែ​ដួង​ចិត្ត​របស់​អ្នក​ ​មិន​ល្អ​ជាង​ដួង​ចិត្ត​របស់​ពួកគេ​ឡើយ​ ហើយ​ច្បាស់​ណាស់​ សម្រស់​នេះ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សម្រស់​សាសន៍​កាណានបាន​ឡើយ​។ ដួង​ចិត្ត​របស់​អ្នក​ គឺ​ផិតក្បត់​ជា​ខ្លាំង​!​ របស់​ដែល​ខ្ញុំ​ស្អប់​ខ្ពើម​ គឺត្រឹម​តែ​ជា​បបូរមាត់ពួក​ទុច្ចរិត​ និង​ដួង​ចិត្ត​របស់​ពួកគេតែ​ប៉ុណ្ណោះ​ ហើយ​សេចក្ដី​តម្រូវ​របស់​ខ្ញុំ​ចំពោះ​មនុស្ស​ គឺ​មិន​ខ្ពស់​ជាង​អ្វី​ដែល​ខ្ញុំរំពឹង​ចង់​បាន​ពី​ពួក​សុចរិត​ឡើយ​។ ​ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ស្អប់​ខ្ពើម​ចំពោះ​អំពើ​អាក្រក់​របស់​ពួកទុច្ចរិត​ ហើយខ្ញុំ​សង្ឃឹម​ថា​ ពួកគេ​អាច​កម្ចាត់​ចេញ​នូវ​ភាព​ស្មោកគ្រោក​របស់​ពួកគេ​ និង​គេច​ចេញ​ពី​ស្ថានការណ៍​ដ៏​លំបាក​របស់​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​ ដើម្បី​ឲ្យ​ពួកគេ​អាច​ខុស​គ្នា​ពី​ពួក​ទុច្ចរិត​ទាំង​អស់​នោះ​បាន និងអាច​រស់​នៅ​និងរាប់​ជា​បរិសុទ្ធ​ជាមួយ​ពួក​សុចរិត​។​ អ្នក​រាល់​គ្នា​ ស្ថិត​ក្នុង​កាលៈ​ទេសៈ​ដូច​ជាខ្ញុំ​ដែរ​ ក៏​ប៉ុន្តែ​ អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្មោក​គ្រោក​។ អ្នក​គ្មាន​ភាព​ដូច​គ្នានឹង​មនុស្ស​ពី​ដើម​ដែល​ត្រូ​វ​បាន​បង្កើត​ឡើង​តាំង​ពី​ដើម​ដំបូង​មក​នោះ​សូម្បី​តែ​បន្តិច។​ បន្ថែម​លើ​នេះ​ ដោយសារ​តែ​រាល់​ថ្ងៃនេះ​ អ្នក​រាល់​គ្នា​ធ្វើ​ត្រាប់​តាម​លក្ខណៈ​នៃ​វិញ្ញាណ​មិន​បរិសុទ្ធ​ទាំង​អស់​នោះ​ ដោយ​ធ្វើ​អ្វី​ដែល​ពួកគេ​ធ្វើ​ និង​និយាយ​អ្វី​ដែល​ពួកគេ​និយាយ​ ​នោះ​គ្រប់​ផ្នែក​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​ សូម្បី​តែ​អណ្ដាត​ និង​បបូរ​មាត់​របស់​អ្នក​ ត្រូវ​ផ្សើម​ជោគ​ទៅ​ដោយ​ទឹក​សម្អុយ​របស់​ពួកគេ​ រហូត​ដល់​កម្រិត​មួយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រឡាក់​ទាំង​ស្រុង​ ហើយ​គ្មានចំណែក​ណាមួយ​របស់​អ្នក​ អាច​ប្រើ​សម្រាប់​កិច្ចការ​របស់​ខ្ញុំ​បាន​ឡើយ​។​ វា​ពិត​ជា​ខ្លោច​ផ្សារ​ក្នុង​ចិត្ត​ខ្លាំង​ណាស់​!​ អ្នក​រស់​នៅ​ក្នុង​ពិភពសត្វ​សោះ​ ​សត្វ​គោ​ ក៏​ប៉ុន្តែ​តាម​ពិតទៅ អ្នក​រាល់​គ្នា​មិន​មាន​អារម្មណ៍​ថា​មាន​បញ្ហា​អ្វី​ទេ​។ អ្នក​ពោរពេញ​ដោយ​ក្ដី​រីករាយ​ និង​រស់​នៅ​ដោយ​សេរី​និង​ងាយ​ស្រួល​។​ អ្នកកំពុង​ហែល​នៅ​ក្នុង​ទឹក​ស្អុយ​ ក៏​ប៉ុន្តែ​អ្នក​មិន​ដឹង​ទាល់​តែ​សោះ​ថា​ អ្នក​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​។​ ជា​រៀង​រាល់​ថ្ងៃ​ អ្នក​ជាប់​ចិត្ត​នឹង​វិញ្ញាណ​មិន​បរិសុទ្ធ​ និង​បះ​ពាល់​នឹង​ “​លាមក​”។ ជីវិត​របស់​អ្នក​គឺ​ថោក​ទាប​ខ្លាំង​ណាស់​ ក៏​ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ថា​ អ្នក​ពិត​ជា​ពុំបាន​កើត​នៅ​ក្នុង​ពិភព​មនុស្ស​ឡើយ​ ហើយ​អ្នកមិន​ដឹង​ថា​អ្នក​មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​អ្នក​ឡើយ​។​ តើ​អ្នក​មិន​ដឹង​ថា​ ជីវិត​របស់​អ្នក​ ត្រូវ​បាន​វិញ្ញាញ​មិន​បរិសុទ្ធ​ទាំង​នោះ​ជាន់​ឈ្លី​ជា​យូរ​ណាស់​មក​ហើយ​ ឬ​មិនដឹង​ថា​ចរិត​របស់​អ្នក​ ត្រូវ​ប្រឡាក់​ទៅ​ដោយ​ទឹកសម្អុយ​នេះ​ជា​យូរ​ណាស់​មក​ហើយ​ទេ​ឬ​អី​?​ តើ​អ្នក​គិត​ថា​ អ្នកកំពុង​រស់​នៅ​ក្នុង​ស្ថានៃសួគ៌​លោកិយ​ ហើយ​ថា​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​សេចក្ដី​សុខសាន​មែន​ទេ?​ តើ​អ្នក​មិន​ដឹង​ថា​ អ្នក​បាន​រស់​នៅ​ក្នុង​ជីវិត​មួយ​ជាមួយ​នឹង​វិញ្ញាណ​មិនបរិសុទ្ធ​ និង​បាន​រស់​នៅ​ជាមួយ​គ្រប់យ៉ាង​ដែល​ពួកគេ​បាន​រៀប​ចំ​សម្រាប់​អ្នក​ទេ​ឬ​អី?​ តើ​របៀប​ដែល​អ្នក​រស់​នៅអាច​មាន​អត្ថន័យ​បាន​ដោយ​របៀប​ណា​?​ តើ​ជីវិត​របស់​អ្នក​មាន​តម្លៃ​បាន​ដោយ​របៀប​ណា​?​ អ្នក​បានប្រឹង​ធ្វើ​ការ​នៅ​ទីនេះទីនោះ​ដើម្បី​ឪពុក​ម្ដាយ​របស់​អ្នក​ ជាឪពុកម្ដាយ​ដែល​មាន​វិញ្ញាណ​មិន​បរិសុទ្ធ​ ក៏​ប៉ុន្តែ​តាម​ពិត​ទៅ​ អ្នក​មិន​ដែល​ដឹង​ថា​ មនុស្ស​ដែល​ដាក់​អន្ទាក់​អ្នក​ គឺ​ជា​ឪពុកម្ដាយ​ដែល​មាន​វិញ្ញាណ​មិន​បរិសុទ្ធ​ដែល​បាន​ផ្ដល់​កំណើត​ដល់​អ្នក​ និង​បាន​ចិញ្ចឹម​បីបាច់​អ្នកនេះ​សោះ​។​ បន្ថែម​លើនេះ​ អ្នក​មិន​បាន​ដឹង​ថា​ ភាព​ស្មោកគ្រោក​របស់​អ្នក​ តាម​ពិត​ត្រូវ​បាន​ពួកគេ​ផ្ដល់​ឲ្យ​អ្នកទេ​។ អ្វី​ដែល​អ្នក​ដឹង​គឺ​ថា​ ពួកគេ​អាច​នាំ​ “​សេចក្ដី​អរសប្បាយ”​ ដល់​អ្នក​ ពួកគេ​មិន​បាន​វាយ​ផ្ចាល​អ្នក​ ហើយ​ពួកគេ​ក៏​មិន​ជំនុំ​ជម្រះ​អ្នក​ដែរ​ ហើយ​ជា​ពិសេស​ ពួកគេ​មិន​បាន​ដាក់​បណ្ដាសា​អ្នកឡើយ​។​ ពួកគេ​មិន​បាន​ដែល​ផ្ទុះ​កំហឹង​ដាក់​អ្នក​ឡើយ​ ប៉ុន្តែ​ប្រព្រឹត្ត​ដាក់​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ និងក្ដី​សណ្ដោស​ប្រណី​។​ ពាក្យ​សម្ដី​របស់​ពួកគេ​ ចិញ្ញឹម​ថ្នាក់​ថ្នម​ចិត្ត​របស់​អ្នក​ និង​ចាប់​អ្នក​ជា​ចំណាប់​ខ្មាំង​ ដើម្បី​ឲ្យ​អ្នក​ក្លាយ​ជា​វង្វេង​ទិសដៅ​ ដោយ​មិន​ដឹង​ពី​រឿង​នេះ​ឡើយ​ អ្នក​ត្រូវ​ជាប់​ក្នុង​នោះ​ និង​សុខ​ចិត្ត​បម្រើ​ពួកគេ​ ដោយ​ក្លាយ​ជារន្ធ​ទឹក​ និង​ជា​បាវ​បម្រើរបស់​ពួកគេ​។​ អ្នក​គ្មាន​រអ៊ូ​រទាំ​អ្វី​ទាំង​អស់​ ប៉ុន្តែ​សុខចិត្ត​ធ្វើ​ការ​បម្រើ​ពួកគេ​ដូចជា​សត្វ​ឆ្កែ​ ដូច​ជា​សត្វ​សេះ។ អ្នក​ត្រូវ​ពួកគេ​បោក​ប្រាស់​បាន​។​ ដោយសារ​មូលហេតុ​នេះ អ្នក​គ្មាន​ប្រតិកម្ម​អ្វី​ទាល់​តែ​សោះ​ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​។ គ្មាន​អ្វី​ត្រូវ​ឆ្វល់​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​តែង​តែ​ចង់​រួច​ចេញ​ពី​ដៃ​របស់​ខ្ញុំ​ដោយ​ស្ងាត់ៗ​ ហើយ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ថា​ហេតុ​អ្វី​អ្នក​តែង​តែ​ចង់​ប្រើ​ពាក្យ​ផ្អែម​ល្អែម​ដើម្បី​បាន​ការ​អនុគ្រោះ​ពី​ខ្ញុំនោះ​។​ ដូច​លេច​ចេញ​មក​ស្រាប់​ហើយ​ អ្នក​មាន​គម្រោង​មួយ​ទៀត​រួច​ទៅ​ហើយ​ មាន​ការ​រៀប​ចំ​មួយ​ទៀត​រួច​ហើយ​។​ អ្នក​អាច​ឃើញ​ពី​ទង្វើ​បន្តិច​បន្ដួចរបស់​ខ្ញុំ​ថា​ជា​ទង្វើ​ដ៏​ធំ​អស្ចារ្យ​ ប៉ុន្តែ​អ្នក​មិន​មាន​ចំណេះ​ដឹង​អ្វី​បន្តិចទាល់​តែ​សោះ​អំពី​ការ​ជំនុំ​ជម្រះ​និង​ការ​វាយ​ផ្ចាល​របស់​ខ្ញុំ​។​ អ្នក​គ្មាន​ដឹង​ថា​ពេល​ណា​ការ​វាយ​ផ្ចាល​របស់​ខ្ញុំ​ចាប់​ផ្ដើម​នោះ​ទេ​។ អ្នក​គ្រាន់​តែ​ដឹង​ថា​ត្រូវ​បោក​ប្រាស់​ខ្ញុំ​ដោយ​របៀប​ណា​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​ អ្នក​មិន​ដឹង​ថា​ខ្ញុំ​នឹង​មិន​អន់​ឱន​ចំពោះ​ការ​បំពារ​បំពាន​ណាមួយ​របស់​មនុស្ស​ឡើយ​។​ ដោយសារ​តែ​អ្នក​បាន​តាំង​ចិត្ត​បម្រើ​ខ្ញុំ​ហើយ​ ខ្ញុំ​នឹង​មិន​ឲ្យ​អ្នករបូត​ចេញ​ទៅ​ឡើយ​។​ ខ្ញុំ​ជា​ព្រះ​ជា​ម្ចាស់​ ដែល​ស្អប់​អំពើ​អាក្រក់​ ហើយ​ខ្ញុំ​ជា​ព្រះ​ជា​ម្ចាស់​ដែលប្រចណ្ឌ​ចំពោះ​មនុស្ស​ជាតិ​។​ ដោយសារ​អ្នក​បាន​សច្ចា​ពាក្យ​សម្ដី​របស់​អ្នក​នៅ​ទីសក្ការៈ​របស់​អ្នក​ហើយ​ ខ្ញុំ​នឹង​មិន​អត់ឱន​ចំពោះ​ការ​រត់​គេច​នៅ​ចំពោះ​ព្រះ​នេត្យ​របស់​ខ្ញុំឡើយ​ ហើយ​ខ្ញុំ​នឹង​មិន​អត់ឱន​ចំពោះ​ការ​បម្រើ​ម្ចាស់​ពីរ​របស់​អ្នក​ឡើយ​។​ តើ​អ្នក​គិត​ថា​ អ្នក​អាច​មាន​សេចក្ដី​ស្រឡាញ់​ទី​ពីរ​ បន្ទាប់​ពីសច្ចា​ពាក្យ​សម្ដី​របស់​អ្នក​នៅ​ទីសក្ការៈ​របស់​ខ្ញុំ​ និង​នៅ​ចំពោះ​ព្រះ​នេត្យ​របស់​ខ្ញុំ​មែន​ទេ​?​ តើ​អ្នក​អាច​អនុញ្ញាញ​ឲ្យ​មនុស្ស​លេង​សើច​នឹង​ខ្ញុំ​ដោយ​របៀប​នេះបាន​មែន​ទេ​?​ តើ​អ្នក​គិត​ថា​ អ្នក​អាច​សន្យា​ និង​ស្បថ​ស្បែរ​ជា​ធម្មតា​នៅ​ចំពោះ​ខ្ញុំ​ដោយ​អណ្ដាត​របស់​អ្នក​ឬ​?​ តើ​អ្នក​គិត​ថា​ អ្នកអាច​ស្បថ​នឹង​បល្ល័ង្ក​របស់​ខ្ញុំ​ ជា​បល្ល័ង្ក​ដែល​ខ្ពស់​បំផុត​របស់​ខ្ញុំ​មែន​ទេ​?​ តើ​អ្នក​គិត​ថា​សម្បថ​របស់​អ្នក​ បានរលត់​ផុត​ទៅ​ហើយ​មែន​ទេ​?​ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ចុះ​៖​ បើ​ទោះ​បី​ជា​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា​បាន​ស្លាប់​ទៅ​ហើយក្ដី​ ក៏​ពាក្យ​សម្បថ​របស់​អ្នក​មិន​អាចរលត់​ផុត​ទៅ​បាន​ដែរ​។​ ​ចុង​បញ្ចប់​ ខ្ញុំ​នឹង​ផ្តន្ទា​ទោស​អ្នក​រាល់​គ្នា​តាម​សេចក្ដី​សម្បថ​របស់​អ្នក​។​ ក៏​ប៉ុន្តែ​ អ្នក​រាល់​គ្នា​ជឿ​ថា​ អ្នក​អាច​តទល់​នឹង​ខ្ញុំ​បាន​ដោយសច្ចា​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ខ្ញុំ ហើយ​ថា​ដួង​ចិត្ត​របស់​អ្នក​ អាច​បម្រើ​វិញ្ញាណ​មិន​បរិសុទ្ធ​ និង​វិញ្ញាណ​អាក្រក់​បាន​។​ តើ​សេចក្ដីក្រោធ​ខឹង​របស់​ខ្ញុំ អាច​អត់ឱន​នឹង​មនុស្ស​ដូច​ជា​សត្វឆ្កែ​ មនុស្ស​ដូច​សត្វ​ជ្រូក​ដែល​បោក​ប្រាស់​ខ្ញុំ​នេះ​បាន​ដោយ​របៀប​ណា​?​ ខ្ញុំ​ត្រូវ​តែ​បន្ត​អនុវត្ត​បញ្ញត្តិរដ្ឋបាល​របស់​ខ្ញុំ​ ហើយ​ត្រូវ​យក​របស់​ទាំង​អស់​នោះ​ពី​ដៃ​នៃ​វិញ្ញាណ​មិន​បរិសុទ្ធ​ គឺ​មនុស្ស​ “ជឿស៊ុប”​ ដែល​មាន​សេចក្ដី​ជំនឿ​លើ​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​អាច​ “​បន្តរង់​ចាំ”​ ខ្ញុំ ដោយ​មាន​វិន័យ​ ជា​សត្វ​គោ​របស់​ខ្ញុំ​ ជា​សត្វ​សេះ​របស់​ខ្ញុំ​ និង​ស្ថិត​ក្រោម​ការ​ចាត់​ចែង​នៃ​ការ​សម្លាប់​របស់​ខ្ញុំ​។​ ខ្ញុំ​នឹង​ឲ្យ​អ្នក​ជ្រើសរើស​យក​ការចាត់តាំង​ពី​មុន​របស់​អ្នក​ និង​បម្រើ​ខ្ញុំ​ជា​ថ្មី​ម្ដង​ទៀត​។​ ខ្ញុំ​នឹងមិន​អត់​ឱន​ចំពោះ​សត្តនិករ​ណាមួយ​ដែល​បោក​ប្រាស់​ខ្ញុំ​ឡើយ​។​ តើ​អ្នក​គិត​ថា​ អ្នក​អាច​ស្នើសុំ​អ្វី​ពី​ខ្ញុំ​ដោយ​គ្មាន​ត្រាប្រណី​ និង​ភូតភរ​នៅ​ចំពោះ​ព្រះភ័ក្រ​ខ្ញុំ​មែន​ទេ​?​ តើ​អ្នក​គិត​ថា​ ខ្ញុំមិន​បាន​ស្ដាប់​ឮ ឬ​មិន​បាន​ទត​ឃើញ​នូវ​ពាក្យសម្ដី​ និង​ទង្វើ​របស់​អ្នក​ទេ​ឬ​អី​?​ តើ​ពាក្យ​សម្ដី​និង​ទង្វើ​របស់​អ្នក​ អាច​មិន​ស្ថិត​នៅ​ក្នុង​ការ​ព្រះ​នេត្យ​របស់​ខ្ញុំ​ដោយ​របៀប​ណា​ទៅ​?​ តើ​ខ្ញុំ​អាច​អនុញ្ញាតឲ្យ​មនុស្ស​បោក​ប្រាស់​ខ្ញុំ​ដោយ​បែប​នេះ​បាន​ដោយ​របៀប​ណា​?​

ខ្ញុំ​បាន​ស្ថិត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ ដោយ​ទាក់​ទង​នឹង​អ្នក​ជាច្រើន​រដូវមកហើយ​ ទាំង​រដូវ​ផ្ការីក​ និង​រដូវ​ស្លឹក​ឈើ​ជ្រុះ​។ ខ្ញុំ​បាន​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ​ និង​បាន​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នានេះ​។​ តើ​អាកប្បកិរិយា​ដ៏​គួរ​ឲ្យ​ស្អប់​របស់​អ្នក​បាន​គេច​ផុត​ពី​ព្រះ​នេត្រ​របស់​ខ្ញុំ​ច្រើន​ប៉ុនណា​?​ ពាក្យ​លួង​ចិត្ត​ទាំង​អស់​របស់​អ្នក​ គឺ​គ្រាន់​តែ​លាន់​ឮ​នៅ​ក្នុង​ត្រចៀក​របស់​ខ្ញុំ​ប៉ុណ្ណោះ​។​ សេចក្ដី​ប្រាថ្នា​រាប់​សិប​លាន​របស់​អ្នក​រាល់​គ្នា​ ត្រូវ​បាន​ដាក់​នៅ​លើ​ទីសក្ការៈ​របស់​ខ្ញុំ​ ​ច្រើន​រាប់​មិន​អស់​។​ ក៏​ប៉ុន្តែ បើ​គិត​ពី​ការ​លះ​បង់​របស់​អ្នក​រាល់​គ្នា​ និង​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​លះ​បង់វិញ​ អ្នកមិន​បាន​លះ​បង់​សូម្បី​តែ​បន្តិច​សោះ​ឡើយ​។ អ្នក​រាល់​គ្នា មិន​បាន​ដាក់​សេចក្ដី​ស្មោះ​ត្រង់​សូម្បី​តែមួយកូន​ដំណក់់​នៅ​លើ​ទីសក្ការៈ​របស់​ខ្ញុំ​។​ ​តើ​ផល​ផ្លែ​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចំពោះ​ខ្ញុំ​នៅ​ត្រង់​ណា​?​ អ្នក​រាល់​គ្នា​បាន​ទទួល​នូវ​ព្រះ​គុណ​រាប់​មិន​អស់​ពី​ខ្ញុំ​ ហើយ​អ្នក​បាន​ឃើញ​នូវ​អាថ៌កំបាំង​យ៉ាង​ច្រើន​ពី​ស្ថានសួគ៌​។ ខ្ញុំ​ក៏​បាន​បង្ហាញដល់​អ្នក​រាល់​គ្នា​សូម្បី​តែ​អណ្ដាតភ្លើងនៃ​ស្ថានសួគ៌ដែរ​ ប៉ុន្តែ​មិន​ដែល​មាន​ព្រះហឫទ័យ​ដុត​បំផ្លាញ​អ្នក​រាល់​គ្នា​ឡើយ​។​ ក៏​ប៉ុន្តែ​ ​តើ​អ្នក​បាន​ប្រគល់​អ្វី​ដល់​ខ្ញុំ​ខ្លះ​?​ តើ​អ្នក​រាល់​គ្នា​សុខ​ចិត្ត​លះ​បង់​ថ្វាយ​ដល់​ខ្ញុំ​ច្រើន​ប៉ុនណា​?​ ​ខ្ញុំ​បាន​ប្រទានអាហារ​ដាក់​ក្នុងដៃ​របស់​អ្នក​ ហើយ​អ្នក​ត្រឡប់ជា​យក​អាហារ​នោះ​មក​ថ្វាយ​ដល់​ខ្ញុំ​ ហើយ​ថែម​ទាំង​និយាយ​ថា​ អាហារ​នោះ​បាន​មក​ពី​ញើស​ឈាម​របស់​អ្នក​ផ្ទាល់​ដែល​ខំ​ប្រឹង​ធ្វើ​ការ​ ហើយ​ដូច្នេះ​ អ្នកក៏​ថ្វាយ​ដល់​ខ្ញុំ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​មាន​។​ តើអ្នក​អាច​មិន​ដឹង​ម្ដេច​បាន​ថា​ “ការ​បរិច្ចាគ​”​ របស់​អ្នក​ ថ្វាយ​ដល់​ខ្ញុំ​ គឺសុទ្ធ​តែ​ជា​របស់​ដែល​បាន​លួច​ពី​ទី​សក្ការៈ​របស់​ខ្ញុំ​នោះ​?​ បន្ថែម​លើ​នេះ​ ​អ្នកថែមទាំង​ថ្វាយ​របស់​ទាំង​នោះ​ដល់​ខ្ញុំក្នុង​ពេ​ល​នេះទៀត​ តើ​អ្នក​មិនមែន​កំពុង​បោក​ប្រាស់​ខ្ញុំ​ទេ​ឬ​អី​?​ តើ​អ្នក​អាច​មិន​ដឹង​ថា​ អ្វី​ដែល​ខ្ញុំ​ត្រេកអរ​សប្បាយ​ក្នុង​ពេល​នេះ​ គឺ​ជា​ដង្វាយ​នៅ​លើទី​សក្ការៈ​របស់​ខ្ញុំ​ និង​មិនមែន​ជា​អ្វី​ដែល​បាន​មក​ពី​ការខំប្រឹង​ប្រែង​ធ្វើ​ការ​របស់​អ្នក​ រួច​ដាក់​ថ្វាយ​ដល់​ខ្ញុំនោះ​ទេ​?​ តាម​ពិត​ទៅ​ អ្នក​ហ៊ាន​បោក​ប្រាស់​ខ្ញុំ​ដោយ​បែប​នេះ​ ដូច្នេះ​ តើ​ខ្ញុំ​អាច​អត់​ទោស​ដល់​អ្នក​រាល់​គ្នា​បាន​ដោយ​របៀប​ណា​?​ តើ​អ្នក​អាច​រំពឹងឲ្យ​ខ្ញុំ​អត់​ទ្រាំ​របៀប​នេះ​ ​យូរ​ប៉ុណ្ណា​?​ ខ្ញុំ​បាន​ប្រទាន​គ្រប់យ៉ាង​ដល់​អ្នក​រាល់​គ្នា​។​ ខ្ញុំ​បាន​បើក​បង្ហាញ​គ្រប់​យ៉ាង​ដល់​អ្នក​រាល់​គ្នា​ បាន​ប្រទាន​ដល់​អ្នករាល់​គ្នា​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ​ និ​ង​បាន​បើក​ភ្នែក​របស់​អ្នក​រាល់​គ្នា​ ក៏​ប៉ុន្តែ​អ្នក​រាល់​គ្នា​បោក​ប្រាស់​ខ្ញុំ​បែប​នេះ​ ដោយ​មិន​អើ​ពើ​នឹង​សតិសម្បជញ្ញៈ​របស់​ខ្លួន​។​ ខ្ញុំ​បាន​ប្រទាន​គ្រប់​យ៉ាង​ដល់​អ្នក​រាល់​គ្នា​ដោយ​ឥតកំណាញ់​ ​បើ​ទោះ​បី​ជា​អ្នករាល់​គ្នា​ត្រូវ​រង​ទុក្ខ​ក្ដី​ ដើម្បី​ឲ្យ​អ្នក​នៅ​បន្ត​ទទួល​បាន​ពី​ខ្ញុំនូវ​គ្រប់​យ៉ាង​ដែល​ខ្ញុំបាន​នាំ​មក​ពី​ស្ថានសួគ៌​។​ ក្រៅ​ពី​រឿង​នេះ​ អ្នក​រាល់​គ្នា​មិន​មាន​ការ​លះ​បង់អ្វី​ទាល់​តែ​សោះ​ ហើយបើ​ទោះ​បី​ជា​អ្នក​បាន​បរិច្ចាគ​តិច​តួច​ក្ដី​ ក៏​អ្នក​ព្យាយាម​ "​ទាម​ទារ​សំណង”​ ជាមួយ​នឹង​ខ្ញុំ​នៅ​ពេល​ក្រោយវិញ​ដែរ​។​ តើ​ការ​បរិច្ចាគ​របស់​អ្នក​ មិន​ទៅ​ជា​អសារឥត​ការ​ទេ​ឬ​អី​?​ អ្វី​ដែល​អ្នក​បាន​ប្រទាន​ដល់​ខ្ញុំ​ គឺ​គ្រាន់​តែ​ជា​គ្រាប់​ខ្សាច់​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែលអ្នក​ស្នើសុំ​ពី​អ្នក​ គឺ​ជា​មាស​រាប់​ពាន់​គីឡូ។​ តើអ្នក​មិន​ហួស​ហេតុ​ពេក​ទេ​ឬអី?​ ខ្ញុំ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​។​ គ្មាន​ដាន​សូម្បី​បន្តិច​សោះ​ពី​ចំនួន​ដប់​ភាគ​ដែល​ខ្ញុំ​គប្បី​ទទួល​បាន​ មិន​បាច់​និយាយ​អ្វី​ដល់​ដង្វាយ​បន្ថែម​នោះទេ​។​ បន្ថែម​លើ​នេះ​ ចំណែក​ដប់​ភាគ​ដែល​ដាក់​ថ្វាយ​ដោយ​ពួកកោត​ខ្លាចព្រះ​ ត្រូវ​ពួកទុច្ចរិត​យក​អស់​។​ តើ​អ្នក​រាល់​គ្នា​មិន​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ទេ​ឬ​អី​?​ តើ​អ្នក​មិន​សុទ្ធ​តែ​ប្រឆាំង​ទាស់​នឹង​ខ្ញុំ​ទេ​ឬ​អី​?​ តើ​អ្នក​មិន​កំពុង​បំផ្លាញ​ទីសក្ការៈ​របស់​ខ្ញុំ​ទេ​ឬ​អី​?​ តើ​មនុស្ស​បែប​នេះ​អាច​ចាត់​ទុក​ជា​កំណប់​ទ្រព្យ​ក្នុង​ព្រះ​នេត្យ​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា​?​ តើ​ពួកគេ​មិនមែន​ជា​សត្វ​ជ្រូក​ និង​សត្វ​ឆ្កែ​ដែល​ខ្ញុំ​ស្អប់​ទេ​ឬ​អី​?​ តើ​ខ្ញុំ​អាច​ចាត់​ទុក​អំពើ​អាក្រក់​របស់​អ្នក​ជា​កំណប់​ទ្រព្យ​បាន​ដោយ​របៀប​ណា​?​ តើ​កិច្ចការ​របស់​ខ្ញុំ​ធ្វើ​ដើម្បី​នរណាឲ្យ​ពិត​ប្រាកដ​?​ តើ​វា​អាច​ថា​ គោលបំណង​នៃ​កិច្ចការ​នេះ​ គឺ​គ្រាន់​តែ​ដើម្បី​វាយ​ផ្ដួល​អ្នក​រាល់​គ្នា​ ដើម្បី​បើក​សម្ដែង​នូវ​សិទ្ធ​អំណាច​របស់​ខ្ញុំមែន​ទេ​?​ តើ​ជីវិត​របស់​អ្នក​រាល់​គ្នា​ មិន​ពឹង​ផ្អែក​លើ​ព្រះ​បន្ទូល​របស់​ខ្ញុំ​សូម្បី​មួយ​ម៉ាត់​ឬ​?​ តើ​ហេតុ​អ្វី​បាន​ចា​ខ្ញុំ​គ្រាន់​តែ​ប្រើ​ព្រះ​បន្ទូល​ដើម្បី​ណែ​នាំ​អ្នក​រាល់​គ្នា​ និង​មិន​បាន​បង្វែរ​ព្រះ​បន្ទូល​នោះ​ជា​ការ​ពិត​ដើម្បី​វាយ​ផ្ដួ​ល​អ្នក​រាល់​គ្នា​ឲ្យ​បាន​ឆាប់​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ទៅ​?​ តើ​គោលបំណង​នៃ​ព្រះ​បន្ទូល​និង​កិច្ចការ​របស់​ខ្ញុំ​ គ្រាន់​តែ​ដើម្បី​វាយ​ផ្ដួល​មនុស្ស​លោក​ប៉ុណ្ណេះ​ឬ​?​ តើ​ខ្ញុំ​គឺ​ជា​ព្រះ​ជា​ម្ចាស់​ដែល​សម្លាប់​អ្នក​គ្មាន​ទោស​ទាំង​មិន​រើស​មុខ​ឬ? ពេល​នេះ​ តើ​មាន​អ្នក​រាល់​គ្នា​ប៉ុន្មាន​នាក់​ដែល​មក​ចំពោះ​ខ្ញុំ​ដោយ​ដួច​ចិត្តអ្នក​ទាំង​ស្រុង​ស្វែង​រក​ផ្លូវ​នៃជីវិត​មនុស្ស​ដ៏​ត្រឹម​ត្រូវ​នោះ​? វា​គ្រាន់​តែ​ជា​រូបរាង​កាយ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ ដែល​ស្ថិត​នៅ​ចំពោះ​ខ្ញុំ។ ដួង​ចិត្ត​របស់​អ្នក​ នៅ​តែរត់​គេច​ដដែល​ ហើយ​ស្ថិត​នៅ​ឆ្ងាយ​ ឆ្ងាយ​ពី​ខ្ញុំ​។​ ដោយសារ​អ្នក​រាល់​គ្នា​មិន​ស្គាល់​អ្វី​ជា​កិច្ចការ​ពិត​ប្រាកដ​របស់​ខ្ញុំ មាន​មនុស្ស​ជា​ច្រើន​ដែល​ចង់​ចាក​ចេញ​ពី​ខ្ញុំ​ និង​ធ្វើ​ឲ្យ​ខ្លួន​គេ​ឃ្លាត​ចេញ​ពី​ខ្ញុំ​ ដោយ​សង្ឃឹម​ថា​នឹង​ត្រូវ​រស់​នៅ​ក្នុង​ស្ថានសួគ៌​ ដែល​គ្មាន​ការ​វាយ​ផ្ចាល​ ឬ​ការ​ជំនុំ​ជម្រះ​។​ តើ​នេះ​មិន​មែន​ជា​អ្វី​ដែល​ដួង​ចិត្ត​មនុស្ស​ចង់​បាន​ទេ​ឬ​អី​?​ ខ្ញុំ​ប្រាក​ដ​ជា​មិន​ព្យាយាម​បង្ខិត​បង្ខំ​អ្នក​ឡើយ​។​ ​មិន​ថា​ផ្លូវ​ណា​មួយ​ដែលអ្នក​ដើរ​នោះ​ទេ​ គឺ​ជា​ជម្រើស​ផ្ទាល់​ខ្លួន​របស់​អ្នក​។​ ផ្លូវ​សព្វ​ថ្ងៃ​នេះ គឺ​ជា​ផ្លូវ​មួយ​ដែល​មាន​ការ​ជំនុំ​ជម្រះ​ និង​បណ្ដាសា​ ប៉ុន្តែ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ដឹង​ថា​ អ្វី​គ្រប់យ៉ាង​ខ្ញុំ​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​ (មិន​ថា​ជា​ការ​ជំនុំ​ជម្រះ​ ឬ​ការ​វាយ​ផ្ចាល​ឡើយ​) គឺ​សុទ្ធ​តែ​ជា​អំណោយ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​ប្រទាន​ដល់​អ្នក​រាល់​គ្នាបាន​ ហើយអ្វី​ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ​ជា​បន្ទាន់​។​

ខាង​ដើម៖ កិច្ចការប្រកាសដំណឹងល្អក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ

បន្ទាប់៖ កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ