៦៣. តើអ្នកណានិយាយថា និស្ស័យក្រអឺតក្រទម មិនអាចផ្លាស់ប្តូរបាន?

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឲ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងនរ និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ» («មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាជាក់ស្ដែងមែន! បើគ្មានការជំនុំជម្រះ និងវាយផ្ចាល ការលួសកាត់ និងការដោះស្រាយរបស់ពួកគេជាមួយយើងទេនោះ យើងមិនអាចកែប្រែនិស្ស័យបែបសាតាំងរបស់យើង ឬរស់នៅក្នុងភាពជាមនុស្សសាមញ្ញបានទេ។ ខ្ញុំធ្លាប់ក្រអឺតក្រទមខ្លាំងណាស់។ ខ្ញុំតែងមានអារម្មណ៍ថាខ្ញុំពូកែជាងអ្នកដទៃនៅកន្លែងការងាររបស់ខ្ញុំ។ ហើយខ្ញុំបានគិតថាពួកគេគួរតែស្តាប់តាមខ្ញុំ។ ភាពក្រអឺតក្រទមនេះត្រូវបានបើកសម្ដែងឡើងជាញឹកញាប់បន្ទាប់ពីខ្ញុំបានបែរទៅរកព្រះជាម្ចាស់។ ខ្ញុំតែងតែចង់ធ្វើជាអ្នកសម្រេចចិត្តចុងក្រោយ ហើយតាំងខ្លួនជាធំបង្រៀនមនុស្សគ្រប់គ្នា។ នេះមានផលប៉ះពាល់អាក្រក់ដល់បងប្អូនប្រុសស្រីរបស់ខ្ញុំ។ មានតែតាមរយៈការជំនុំជម្រះ ការវាយផ្ចាល និងការលួសកាត់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបខ្ញុំបានយល់ដឹងខ្លះៗអំពីភាពក្រអឺតក្រទមរបស់ខ្ញុំ ហើយអាចប្រែចិត្ត និងស្អប់ខ្ពើមខ្លួនឯង។ ក្រោយមកទៀត, ខ្ញុំចាប់ផ្តើមមិនបញ្ចេញមុខមាត់នៅពេលធ្វើការងារជាមួយអ្នកដទៃនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានរៀនទទួលមតិយោបល់ពីអ្នកដទៃ ហើយស្វែងរកសេចក្ដីពិត។ ខ្ញុំចាប់ផ្តើមរស់នៅប្រកបដោយលក្ខណៈជាមនុស្ស។

កាលពីឆ្នាំ ២០១៥ ខ្ញុំត្រូវបានជ្រើសរើសធ្វើជាអ្នកដឹកនាំពួកជំនុំ។ ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ខ្ញុំបានគិតថា "មនុស្សជាច្រើនក្នុងក្រុមជំនុំបានបោះឆ្នោតឱ្យខ្ញុំដែលនេះបង្ហាញថាខ្ញុំជាមនុស្សពូកែជាងគេនៅទីនេះ។ ខ្ញុំនឹងត្រូវខិតខំធ្វើកិច្ចការដើម្បីបំពេញភារកិច្ចនេះ ដើម្បីឱ្យបងប្អូនប្រុសស្រីឃើញថាពួកគេមិនបានជ្រើសរើសមនុស្សខុសទេ"។ ហេតុនេះខ្ញុំក៏មានភាពមមាញឹកនឹងការងារជារៀងរាល់ថ្ងៃ រាល់ពេលដែលខ្ញុំបានឃើញបងប្អូនប្រុសស្រីជួបប្រទះបញ្ហាណាមួយ ខ្ញុំនឹងព្យាយាមដោះស្រាយបញ្ហានោះយ៉ាងរហ័ស ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពេលវេលាកន្លងផុតទៅមួយរយៈ ហើយជីវិតជាពួកជំនុំរបស់យើងមានភាពប្រសើរឡើងបន្តិច។ មានការងារពួកជំនុំជាច្រើនដែលត្រូវធ្វើ ប៉ុន្តែខ្ញុំអាចគ្រប់គ្រងវាបានយ៉ាងស្ទាត់ និងរៀបរយ។ ពេលដែលខ្ញុំបានឃើញថាជីវិតជាពួកជំនុំរបស់យើងប្រសើរជាងក្រុមជំនុំដទៃបន្ដិច ខ្ញុំពិតជារីករាយណាស់។ នៅពេលដែលអ្នកដឹកនាំបានឃើញថាការងាររបស់ពួកជំនុំរបស់យើងដំណើរការបានល្អ ពួកគាត់បានឱ្យក្រុមជំនុំផ្សេងទៀតរៀនសូត្រពីពួកយើង។ លើសពីនេះទៅទៀត ក្រុមជំនុំមានការងារសំខាន់មួយចំនួនដែលពួកគាត់ចង់ឱ្យខ្ញុំទទួលធ្វើ។ ហើយខ្ញុំបានគិតថា "សូម្បីតែអ្នកដឹកនាំក៏គិតល្អពីខ្ញុំ ហើយសរសើរពីជំនាញរបស់ខ្ញុំទៀត។ ទេពកោសល្យរបស់ខ្ញុំមើលទៅមិនអន់ប៉ុន្មានទេ—វាច្បាស់ជាប្រសើរជាងមនុស្សមួយចំនួនធំ!" ដោយមិនដឹងខ្លួន ខ្ញុំចាប់ផ្ដើមមានមោទនភាពខ្លាំងជ្រុលមកលើខ្លួនឯង។ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចធ្វើអ្វីបានទាំងអស់ និងងាយយល់ការងារគ្រប់រឿង។ ប្រសិនបើមិត្តរួមការងាររបស់ខ្ញុំផ្តល់មតិយោបល់អ្វីមួយ ខ្ញុំមិនបានយកមកពិចារណាច្រើនទេ ព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំធំជាងពួកគេ និងអាចធ្វើជាចៅហ្វាយលើពួកគេបាន។ ពេលដែលពួកគេមិនធ្វើអ្វីដែលខ្ញុំចង់បាន ខ្ញុំមិនអាចទ្រាំបានហើយខ្ញុំក៏បានរិះគន់ និងបង្រៀនណែនាំពួកគេ។ នៅពេលមួយ បងស្រីម្នាក់ដែលខ្ញុំកំពុងធ្វើការជាមួយមានសំណួរមួយសុំឱ្យឆ្លើយ។ ហើយគាត់បានមករកខ្ញុំដើម្បីពិភាក្សាពីវា។ ខ្ញុំបានគិតថា "តើមានអ្វីសម្រាប់ពិភាក្សាទៅ? នេះមិនមែនជាសំណួរពិបាកទេ អ៊ីចឹងហើយទើបខ្ញុំទុកឱ្យអ្នកឆ្លើយចុះ។ បើអ្នកមិនអាចដោះស្រាយបញ្ហានេះបានទេ អ្នកច្បាស់ជាមិនអាចរ៉ាប់រងការងារនេះបានទេ។ បើនេះជាខ្ញុំវិញ ខ្ញុំនឹងដោះស្រាយវាបានយ៉ាងងាយហើយ។" ដូច្នេះខ្ញុំនិយាយដោយសម្លេងក្រអឺតក្រទមថា "មិនបាច់ខំប្រឹងឆ្លើយទេ។ ចាំខ្ញុំឆ្លើយ។" គាត់មានអារម្មណ៍ត្រូវបានខ្ញុំគៀបសង្កត់។ ហើយចាប់ពីពេលនោះមក គាត់មិនដែលហ៊ានសុំជំនួយពីខ្ញុំទេ។ ពេលមួយទៀត ខ្ញុំបានគាំទ្របងស្រីវ៉ាងសម្រាប់ភារកិច្ចមួយ។ បងស្រីឈិនបាននិយាយថា "ភារកិច្ចនេះគឺសំខាន់ណាស់។ យើងត្រូវយល់ឱ្យច្បាស់នូវឥរិយាបថជាប្រចាំរបស់បងស្រីវ៉ាងដើម្បីពួកយើងអាចប្រាកដចិត្តបាន។ ខ្ញុំក៏អាក់អន់ចិត្តបន្តិចជាមួយរឿងនេះ។ ខ្ញុំបានគិតថា "កន្លងមកខ្ញុំធ្លាប់ដោះស្រាយបញ្ហាបែបនេះច្រើនមកហើយ អ្នកគិតថាខ្ញុំមិនយល់ពីវាឬ? មួយវិញទៀត ខ្ញុំបានស្គាល់គាត់យូរណាស់មកហើយ ដូច្នេះតើសំណួរនេះមានន័យថាយ៉ាងម៉េច? បើខ្ញុំទៅសួរយោបល់អ្នករាល់គ្នាពីគាត់ តើនេះមិនពន្យារពេលទេឬ?" ដូច្នេះខ្ញុំនិយាយទៅគាត់ទាំងម៉ឺងម៉ាត់ថា "ឈប់ខ្ជះខ្ជាយពេលទៅ។ តោះយើងបន្តទៅមុខទៀត។" ដោយមើលឃើញពីរការរឹងទទឹងរបស់ខ្ញុំ គាត់ក៏នៅស្ងៀម។ ខ្ញុំឃើញថាគាត់រងការបង្ខិតបង្ខំបន្ដិចនៅពេលនោះ ប៉ុន្តែខ្ញុំមិនខ្វល់ទេ។ ដូច្នេះ នៅពេលដែលបងប្អូនប្រុសស្រីមានមតិយោបល់អ្វី ខ្ញុំតែងតែមានអារម្មណ៍ថាពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់ ដូច្នេះខ្ញុំប្រើលេសគ្រប់បែបយ៉ាងទាំងអស់ដើម្បីបដិសេធទស្សនៈរបស់ពួកគេ ហើយបន្ទាប់មកក៏សម្ដែងចេញនូវគំនិតដែលខ្ញុំពេញចិត្ត, និងឱ្យគ្រប់គ្នាធ្វើដូចអ្វីដែលខ្ញុំបាននិយាយ។ យូរៗទៅ ពួកគេទាំងអស់ត្រូវបានខ្ញុំបង្ខិតបង្ខំ ហើយនៅពេលពិភាក្សាការងារ ពួកគេតែងនៅស្ងៀមស្ងាត់។ ក្រោយមក ខ្ញុំស្ទើរតែមិននិយាយជាមួយពួកគេទាល់តែសោះ ដោយយល់ថាវាគ្រាន់តែជាការគួរសមមួយដែលខ្ជះខ្ជាយពេលវេលា។ ដូច្នេះខ្ញុំ បានធ្វើភារកិច្ចរបស់ខ្ញុំប្រកបដោយភាពក្រអឺតក្រទម និងប្រព្រឹត្តតាមអំពើចិត្តកាន់តែច្រើនឡើងៗ។

នៅពេលមួយ ពេលខ្ញុំឃើញអ្នកដឹកនាំក្រុមម្នាក់ដែលបំពេញភារកិច្ចរបស់គាត់មិនបានល្អ ខ្ញុំគិតថាគាត់មិនមានសមត្ថភាព ហើយចាំបាច់ត្រូវតែប្តូរចេញ។ ខ្ញុំដឹងថាខ្ញុំគួរតែពិភាក្សាជាមួយមិត្តរួមការងារ។ ប៉ុន្តែបន្ទាប់មកខ្ញុំបានគិតថា៖ "មិនចាំបាច់នោះទេ។ មុននឹងក្រោយពួកគេនៅតែយល់ស្របជាមួយខ្ញុំដដែល។" ដូច្នេះខ្ញុំបានផ្លាស់ប្ដូរអ្នកដឹកនាំក្រុម។ បន្ទាប់ពីនោះមក ខ្ញុំបានប្រាប់មិត្តរួមការងារពីរបៀបដែលខ្ញុំបានដោះស្រាយរឿងនេះ។ ហើយបន្ទាប់មកបងស្រីឈិនបាននិយាយថា "ទោះបីអ្នកដឹកនាំម្នាក់នោះធ្លាប់មានបញ្ហាផ្សេងៗក៏ដោយ ក៏គាត់ជាមនុស្សដែលស្វែងរកនូវសេចក្ដីពិតដែរ គ្រាន់តែគាត់ទើបតែក្លាយជាអ្នកជឿមិនទាន់បានយូរប៉ុណ្ណោះ គាត់មិនយល់ច្រើនពីសេចក្ដីពិត ហើយមានកង្វះខាត ប៉ុន្តែនេះគឺជារឿងធម្មតាទេ។ ពួកយើងអាចជួយគាត់តាមរយៈការប្រកបគ្នាច្រើនថែមទៀតអំពីសេចក្តីពិត។ ផ្លាស់ប្ដូរគាត់ចេញពេលនេះគឺប្រឆាំងនឹងគោលការណ៍យើងហើយ។" ខ្ញុំមិនយល់ស្របទាល់តែសោះ ដូច្នេះខ្ញុំបាននិយាយថា "ខ្ញុំបានផ្លាស់ប្ដូរគាត់ចេញព្រោះគាត់មិនអាចធ្វើកិច្ចការអនុវត្តជាក់ស្ដែងនានាបានទាល់តែសោះ។ ខ្ញុំធ្លាប់ដោះស្រាយរឿងបែបនេះពីមុនមក។ តើអ្នកចង់មានន័យថា ខ្ញុំខ្វះទស្សនៈយល់ដឹងលើបញ្ហានេះឬ?" ដោយឃើញថាខ្ញុំនៅរឹងទទឹងមិនព្រមផ្លាស់ប្ដូរចិត្ត គាត់ក៏ឈប់និយាយ។ បន្ទាប់មក មិត្តរួមការងាររបស់ខ្ញុំបានទៅវាយតម្លៃ និងស្វែងយល់ពីបញ្ហានេះ។ ពួកគេយល់ថាខ្ញុំមិនបានដោះស្រាយត្រឹមត្រូវតាមគោលការណ៍ ហើយបានប្រគល់តំណែងឱ្យអ្នកដឹកនាំក្រុមនោះឡើងវិញ។ ការងាររបស់ក្រុមមានការរំខានយ៉ាងខ្លាំង ដោយសារតែភារកិច្ចត្រូវបានផ្លាស់ប្ដូរទៅវិញទៅមក ខ្ញុំមានអារម្មណ៍ខ្មាសអៀនត្រង់ចំណុចនោះ។ ខ្ញុំបានឃើញថាខ្ញុំមានភាពក្រអឺតក្រទម និងមិនប្រព្រឹត្តស្របតាមគោលការណ៍ទេ។ ប៉ុន្តែខ្ញុំនៅតែមិនឆ្លុះបញ្ចាំងពីខ្លួនឯង ឬស្វែងរកសេចក្ដីពិតឡើយ។

មួយខែក្រោយមក ពួកជំនុំមានការងារសំខាន់មួយ។ ហើយមនុស្សម្នាក់ដែលសមរម្យនឹងត្រូវជ្រើសរើសចេញពីក្រុមការងាររបស់យើង។ នៅគ្រានោះ ខ្ញុំពិតជារំភើបណាស់ ដោយមានអារម្មណ៍ថាបទពិសោធន៍ការងាររបស់ខ្ញុំគឺប្រសើរជាងអ្នកដទៃ ខ្ញុំគិតថាពួកគេនឹងបោះឆ្នោតឱ្យខ្ញុំ។ ខ្ញុំមានការភ្ញាក់ផ្អើលពេលដែលលទ្ធផលបានបង្ហាញថា ខ្ញុំមិនបានជាប់ទេ។ ខ្ញុំមិនមានសម្លេងគាំទ្រសូម្បីតែមួយ។ ខ្ញុំធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ហើយមានអារម្មណ៍ថាពិភពលោកខ្ញុំកំពុងរលំហើយ។ ម៉េចបានអ៊ីចឹង? ម៉េចបានគេអត់រើសខ្ញុំអ៊ីចឹង? តើពួកគេមិនចេះវិនិច្ឆ័យទេឬ? ខ្ញុំពិតជាចង់ដឹងមូលហេតុខ្លាំងណាស់ ដូច្នេះខ្ញុំបានសួរពីចំណុចខ្វះខាតរបស់ខ្ញុំ។ នៅពេលខ្ញុំឃើញបងស្រីចូវមានភាពស្ទាក់ស្ទើរ, ខ្ញុំនិយាយទៅពួកគេថា "បើអ្នកឃើញភាពខ្វះខាតរបស់ខ្ញុំ សូមនិយាយវាចេញមក" ពេលនោះគាត់ក៏មានការជម្រុញឱ្យនិយាយ "ខ្ញុំមានអារម្មណ៍ថាអ្នកមានភាពក្រអឺតក្រទម និងមានអត្តនោម័តិខ្លាំង ហើយមិនទទួលយកគំនិតរបស់អ្នកដទៃ។ ហើយអ្នកបញ្ជាយើងឆ្វេងស្ដាំ ហើយពេលដែលខ្ញុំនៅជាមួយអ្នក ខ្ញុំទទួលបានអារម្មណ៍បំបិទសិទ្ធិពីអ្នក"។ បន្ទាប់មកបងស្រីម្នាក់ទៀតបានបន្ថែមថា "ខ្ញុំក៏ទទួលបានអារម្មណ៍បំបិទសិទ្ធិពីអ្នកដែរ។ អ្នកពិតជាក្រអឺតក្រទមណាស់ ហើយមើលងាយពួកយើង។ ធ្វើដូចមានតែអ្នកម្នាក់ឯងគត់ដែលអាចបំពេញការងាររបស់ក្រុមជំនុំបាន ហើយអ្នកគិតថា គ្មាននរណាម្នាក់មានសមត្ថភាពគ្រប់គ្រាន់ឡើយ...។" បងស្រីឈិនបាននិយាយថា "ខ្ញុំមានអារម្មណ៍ថាអ្នកមានអំនួត អ្នកមិនស្វែងរកសេចក្ដីពិត ឬទទួលយកគោលការណ៍ឬយោបល់ពីនរណាម្នាក់ទេ ហើយអ្នកគិតថាអ្នកមានសិទ្ធិសម្រេច។ អ្នកភាគច្រើនតែងតែធ្វើការសម្រេចចិត្តលើរឿងផ្សេងៗដោយឯកឯង ...។" ម្ដងម្នាក់ៗ បងប្អូនស្រីដែលខ្ញុំធ្វើការងារជាមួយទាំងអស់បាននិយាយថា ខ្ញុំមានភាពក្រអឺតក្រទម និងបានរារាំងពួកគេ។ ខ្ញុំបានគិតថា "អ្នកទាំងអស់គ្នានិយាយថាខ្ញុំក្រអឺតក្រទម និងរារាំងអ្នក ចុះហេតុអ្វីបានជាអ្នកមិនទទួលស្គាល់ពីការមិនទទួលខុសក្នុងការបំពេញភារកិច្ចរបស់អ្នក? មិនថ្វីទេ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងនៅស្ងៀម។ អ្នកធ្វើតាមអ្វីដែលអ្នកចង់ទៅ។ នៅល្ងាចនោះ ខ្ញុំគេងមិនលក់ទេ។ ខ្ញុំងាកខ្លួនទៅវិញទៅមកលើគ្រែ។ ខ្ញុំតែងតែគិតថាខ្លួនជាអ្នកបំពេញកិច្ចការប្រកបដោយសមត្ថភាព។ ខ្ញុំមិនបានគិតថាខ្ញុំអាក្រក់ដល់កម្រិតនោះទេ។ ខ្ញុំមិនដែលគិតថាពួកគេមានអារម្មណ៍ថាខ្ញុំក្រអឺតក្រទមបែបហ្នឹងទេ ហើយថាខ្ញុំខ្វះហេតុផល។ ខ្ញុំមិនដែលនឹកថាពួកគេបានទទួលអារម្មណ៍បំបិទសិទ្ធិ និងរបួសចិត្តនោះ។ ខ្ញុំចាប់ផ្តើមតូចចិត្តណាស់។ គ្រប់គ្នាមានភាពស្អប់ខ្ពើមខ្លាំងចំពោះរូបខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចជាមនុស្សរស់តាមចិញ្ចើមផ្លូវដែលគេស្អប់ និងមើលងាយ។ ព្រះជាម្ចាស់នឹងមិនសង្គ្រោះមនុស្សដូចខ្ញុំទេ។ ខ្ញុំមានភាពអវិជ្ជមាន។ ពេលកំពុងមានទុក្ខ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ឥតឈប់ឈរ។ ខ្ញុំបាននិយាយថា "ឱ្យព្រះជាម្ចាស់អើយ ខ្ញុំមានការឈឺចាប់ខ្លាំងណាស់។ រឿងនេះខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ សូមទ្រង់មេត្តាបំភ្លឺដើម្បីឱ្យខ្ញុំបានយល់ពីឆន្ទៈរបស់ទ្រង់ ... "

នៅព្រឹកថ្ងៃបន្ទាប់ ខ្ញុំបានបើកកុំព្យូទ័ររបស់ខ្ញុំហើយស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ការបរាជ័យ និងការជំពប់ដួលជាច្រើនដងមិនមែនជារឿងអាក្រក់ទេ ហើយវាក៏មិនត្រូវបានលាតត្រដាងនោះដែរ។ មិនថាអ្នកត្រូវបានដោះស្រាយ លួសកាត់ ឬលាតត្រដាងឡើយ អ្នកត្រូវតែចងចាំជានិច្ចថា៖ ការត្រូវបានលាតត្រដាងមិនមែនមានន័យថា អ្នកកំពុងតែត្រូវបានថ្កោលទោសឡើយ។ ការត្រូវបានលាតត្រដាងគឺជារឿងល្អ ព្រោះវាជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីស្គាល់ខ្លួនឯង។ វាអាចនាំបទពិសោធន៍នៃជីវិតរបស់អ្នកទៅកាន់កម្រិតមួយថ្មី។ បើគ្មានវាទេ នោះអ្នកនឹងមិនមានឱកាស លក្ខខណ្ឌ ឬបរិបទ ដើម្បីទទួលបានការយល់ដឹងអំពីសេចក្តីពិតនៃសេចក្តីពុករលួយរបស់អ្នកឡើយ។ បើអ្នកអាចស្គាល់អ្វីៗនៅខាងក្នុងអ្នក ដែលជាគ្រប់អ្វីៗដ៏លាក់កំបាំងនៅក្នុងជម្រៅចិត្តរបស់អ្នក ទាំងពិបាកស្គាល់ និងពិបាករកឃើញ នោះគឺជារឿងដ៏ល្អមួយ។ ការអាចស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដគឺជាឱកាសដ៏ល្អបំផុតមួយសម្រាប់អ្នក ដើម្បីប៉ះប៉ូវផ្លូវរបស់អ្នក និងក្លាយជាមនុស្សថ្មីម្នាក់ ហើយក៏ជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីទទួលបានជីវិតថ្មីដែរ។ នៅពេលដែលអ្នកស្គាល់ខ្លួនឯងយ៉ាងប្រាកដ នោះអ្នកនឹងអាចមើលឃើញថា នៅពេលដែលសេចក្តីពិតក្លាយជាជីវិតរបស់អ្នក នោះវាជារឿងប្រពៃមួយ ព្រោះអ្នកនឹងស្រេកឃ្លានសេចក្តីពិត ហើយចូលទៅក្នុងតថភាពជាក់ស្ដែង។ នេះគឺជារឿងដ៏អស្ចារ្យណាស់! បើអ្នកអាចចាប់យកឱកាសនេះ និងឆ្លុះបញ្ចាំងយ៉ាងអស់ពីចិត្តចំពោះខ្លួនឯង ហើយទទួលបានចំណេះដឹងយ៉ាងពិតប្រាកដអំពីខ្លួនឯង នៅគ្រប់ពេលដែលអ្នកបរាជ័យ ឬជំពប់ដួល នោះនៅក្នុងចំណោមភាពអវិជ្ជមាន និងសេចក្ដីកម្សោយនោះ អ្នកនឹងអាចក្រោកឈរឡើងវិញមិនខាន។ នៅពេលដែលអ្នកបានឆ្លងផុតច្រកទ្វារនេះ នោះអ្នកនឹងអាចបោះជំហានដ៏ធំទៅមុខ ហើយចូលទៅក្នុងតថភាពនៃសេចក្តីពិតមិនខាន» («ដើម្បីទទួលបានសេចក្តីពិត អ្នកត្រូវតែរៀនពីមនុស្ស ពីរឿងរ៉ាវ និងវត្ថុជុំវិញអ្នក» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំក្ដុកក្ដួលដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទឹកភ្នែកខ្ញុំហូរឥតឈប់។ ខ្ញុំមានអារម្មណ៍ថាតាមរយៈការបង្កើតបរិយាកាសបែបនេះ ដែលបងប្អូនប្រុសស្រីរបស់ខ្ញុំដោះស្រាយជាមួយខ្ញុំយ៉ាងឃោរឃៅ ព្រះជាម្ចាស់មិនមែនកំពុងកំចាត់ខ្ញុំចេញ ឬធ្វើឱ្យខ្ញុំអាម៉ាស់មុខទេ។ ផ្ទុយទៅវិញ ដោយសារខ្ញុំក្រអឺតក្រទមខ្លាំង ព្រះជាម្ចាស់បានប្រើវាទុកជាការដាស់តឿន ដើម្បីបង្ខំឱ្យខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯង ដើម្បីប្រែចិត្ត និងផ្លាស់ប្តូរ។ ព្រះជាម្ចាស់កំពុងសង្គ្រោះខ្ញុំ។ បានដឹងរឿងនេះហើយ ខ្ញុំមានអារម្មណ៍ថាដូចបានដោះលែង និងបានយល់ពីព្រះជាម្ចាស់។ ខ្ញុំបានអធិស្ឋានទៅកាន់ទ្រង់ សុខចិត្តឆ្លុះបញ្ចាំងពីខ្លួនឯង និងស្វែងយល់ពីខ្លួនឯង។

បន្ទាប់មកខ្ញុំបានឆែកមើលព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ដែលទ្រង់ថ្លែងអំពីភាពក្រអឺតក្រទមរបស់មនុស្ស។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រសិនបើអ្នកពិតជាមានសេចក្ដីពិតនៅក្នុងអ្នក នោះមាគ៌ាដែលអ្នកដើរនឹងក្លាយជាមាគ៌ាត្រឹមត្រូវជាធម្មជាតិ។ បើគ្មានសេចក្ដីពិត នោះវាងាយនឹងប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកនឹងធ្វើវាផ្ទុយពីខ្លួនឯង។ ឧទាហរណ៍ ប្រសិនបើភាពក្រអឺតក្រទម និងភាពបោកបញ្ឆោតមាននៅក្នុងអ្នក នោះអ្នកនឹងរកឃើញថា វាមិនអាចការពារមិនឱ្យប្រឆាំងជំទាស់ព្រះជាម្ចាស់បានទេ។ អ្នកនឹងមានអារម្មណ៍បង្ខំចិត្តប្រឆាំងទទឹងនឹងទ្រង់។ អ្នកនឹងមិនធ្វើវាដោយបំណងឡើយ។ អ្នកនឹងធ្វើវាក្រោមការគ្រប់គ្រងនៃធម្មជាតិបោកបញ្ឆោត និងធម្មជាតិក្រអឺតក្រទមរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយមើលឃើញទ្រង់ថា គ្មានអ្វីត្រូវយកចិត្តទុកដាក់ឡើយ។ ពួកគេនឹងបណ្ដាលឱ្យអ្នកលើកតម្កើងខ្លួនឯង សម្ញែងខ្លួនជានិច្ច ហើយទីបញ្ចប់ អ្នកក៏អង្គុយនៅក្នុងទីកន្លែងរបស់ព្រះជាម្ចាស់ ហើយធ្វើទីបន្ទាល់ឱ្យខ្លួនឯង។ នៅទីបញ្ចប់ អ្នកនឹងប្រែក្លាយទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ការគិតផ្ទាល់ខ្លួនរបស់អ្នក និងនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក ទៅជាសេចក្ដីពិតដើម្បីថ្វាយបង្គំ។ ចូរមើលថា តើមនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ បានធ្វើការអាក្រក់ច្រើនប៉ុណ្ណា!» («មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ភាពក្រអឺតក្រទម គឺជាឫសគល់នៃនិស្ស័យពុករលួយរបស់មនុស្ស។ កាលណាមនុស្សកាន់តែក្រអឺតក្រទម ពួកគេកាន់តែអាចទាស់ទទឹងនឹងព្រះជាម្ចាស់។ តើបញ្ហានេះធ្ងន់ធ្ងរកម្រិតណា? មនុស្សដែលមាននិស្ស័យក្រអឺតក្រទមមិនត្រឹមតែចាត់ទុកអ្នកផ្សេងនៅក្រោមខ្លួនទេ ប៉ុន្តែកាន់តែយ៉ាប់នោះ ពួកគេថែមទាំងធ្វើចេះជាងព្រះជាម្ចាស់ថែមទៀត។ មើលពីសំបកក្រៅ បើទោះបីជាមនុស្សខ្លះអាចមើលទៅជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ក្ដី ក៏ពួកគេមិនចាត់ទុកទ្រង់ជាព្រះជាម្ចាស់ដែរ។ ពួកគេតែងតែមានអារម្មណ៍ថា ពួកគេមានសេចក្ដីពិត និងគិតតែពីខ្លួនឯង។ នេះគឺជាសារជាតិនិងឫសគល់នៃនិស្ស័យក្រអឺតក្រទម ហើយវាមកពីសាតាំង។ ហេតុនេះ បញ្ហានៃភាពក្រអឺតក្រទម ត្រូវតែដោះស្រាយចេញ។ ការមានអារម្មណ៍ថា មនុស្សម្នាក់ពូកែជាងអ្នកផ្សេងទៀត នោះគឺជាបញ្ហាកំប៉ិកកំប៉ុកទេ។ បញ្ហាសំខាន់នេះគឺថា និស្ស័យក្រអឺតក្រទមរបស់មនុស្សម្នាក់ រារាំងគេមិនឱ្យចុះចូលនឹងព្រះជាម្ចាស់ ចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់ និងការរៀបចំរបស់ទ្រង់។ មនុស្សបែបនេះ តែងតែមានអារម្មណ៍ចង់ប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដើម្បីអំណាចលើអ្នកដទៃ។ មនុស្សបែបនេះ ពុំគោរពព្រះជាម្ចាស់សូម្បីបន្តិចឡើយ ដោយមិននិយាយដល់ការស្រឡាញ់ព្រះជាម្ចាស់ ឬការចុះចូលនឹងទ្រង់ទេ» (ការប្រកបរបស់ព្រះជាម្ចាស់)។ ពេលកំពុងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍មិនស្រួល ហើយភ័យខ្លាចផងដែរ។ ខ្ញុំកំពុងរស់នៅជាមួយភាពក្រអឺតក្រទម មិនត្រឹមតែធ្វើបាប និងបង្ខិតបង្ខំអ្នកដទៃប៉ុណ្ណោះទេ ជាពិសេសនោះ គឺចិត្តខ្ញុំមិនមានកន្លែងសម្រាប់ព្រះជាម្ចាស់ទេ ខ្ញុំងាយនឹងធ្វើអំពើបាប និងធ្វើការប្រឆាំងជាមួយទ្រង់គ្រប់ពេល។ ខ្ញុំបានគិតអំពីភារកិច្ចរបស់ខ្ញុំក្នុងនាមជាអ្នកដឹកនាំ ខ្ញុំបានគិតថាខ្ញុំមានគុណសម្បត្តិមួយចំនួនដូចជាខ្ញុំមានភាពឆ្លាតវៃ ហើយគិតថាខ្លួនឯងអស្ចារ្យខ្លាំង។ នៅពេលធ្វើការជាមួយអ្នកដទៃ ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនពូកែជាងគេ។ ដូច្នេះពេលធ្វើការជាមួយអ្នកនៅជុំវិញ ខ្ញុំក៏បង្ខិតបង្ខំ និងបញ្ជាពួកគេ។ ពេលនរណាម្នាក់មានគំនិតអ្វីមួយ ខ្ញុំមិនដែលស្វែងរកគោលការណ៍នៃសេចក្តីពិតទេ។ ខ្ញុំបានគិតថា ដោយសារខ្ញុំមានបទពិសោធន៍ និងពូកែកត់សម្គាល់លើរឿងផ្សេងៗ ខ្ញុំអាចចាត់ឱ្យមនុស្សធ្វើអ្វីដែលខ្ញុំចង់បាន។ វាហាក់ដូចជាខ្ញុំបានយល់ឃើញថាទស្សនៈរបស់ខ្ញុំជាសេចក្តីពិត ជាស្តង់ដារ ដូច្នេះអ្នកផ្សេងទៀតក៏គួរគិតដូចនេះដែរ។ វាគួរឱ្យខ្លាចពេលគិតដល់ការដែលខ្ញុំបានបង្ខិតបង្ខំអ្នកដទៃរហូតដល់ចំណុចមួយដែលពួកគេមិនអាចសម្ដែងចេញបាន។ ប៉ុន្តែខ្ញុំមិនបានដឹងទាល់តែសោះ រហូតគិតថាអ្នកផ្សេងទៀតយល់ស្របជាមួយខ្ញុំ។ ការមានមោទនភាពខ្ពស់ជ្រុលចំពោះខ្លួនឯង បានធ្វើឱ្យខ្ញុំដាក់ខ្លួននៅខ្ពស់ជាងបងប្អូនប្រុសស្រីរបស់ខ្ញុំ រហូតដល់ខ្ញុំបានផ្លាស់ប្ដូរអ្នកដឹកនាំក្រុមដោយមិនពិគ្រោះជាមួយពួកគេ។ ពេលបងប្អូនស្រីរបស់ខ្ញុំបានលើករឿងនេះឡើង ខ្ញុំបានបដិសេធ ហើយប្រកែក។ ខ្ញុំបានឃើញថាខ្ញុំពិតជាក្រអឺតក្រទមណាស់។ ខ្ញុំមិនមានការគោរពសូម្បីតែបន្ដិចសម្រាប់ព្រះជាម្ចាស់ ឬបានពិចារណាដល់អត្ថប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើង។ ខ្ញុំបានប្រព្រឹត្តតែម្ខាង ដោយឯកឯង ហើយប៉ះពាល់ដល់ដំណាក់របស់ព្រះជាម្ចាស់ រំខានដល់កិច្ចការក្រុមជំនុំជាមួយនឹងធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំ ហើយប្រព្រឹត្តបាបយ៉ាងច្រើនដល់បងប្អូនប្រុសស្រីរបស់ខ្ញុំ។ តើនេះឬជាការបំពេញភារកិច្ចរបស់ខ្ញុំឬ? វិភាគមើលទៅ ខ្ញុំបានគិតថាខ្ញុំមានការទទួលខុសត្រូវក្នុងការងាររបស់ខ្ញុំ ប៉ុន្តែតាមពិត ខ្ញុំជាជនផ្តាច់ការដែលព្យាយាមបំពេញចិត្តលោភលន់អំណាចខ្លួនប៉ុណ្ណោះ។ ខ្ញុំបានប្រឆាំងទាស់នឹងព្រះជាម្ចាស់! ក្រោយមក ខ្ញុំបានសួរខ្លួនឯងម្តងហើយម្តងទៀតថា៖ ខ្ញុំក្រអឺតក្រទមយ៉ាងនេះ ហើយដើរលើមាគ៌ានៃការប្រព្រឹត្ដអំពើអាក្រក់យ៉ាងម៉េចកើតទៅហ៎? តាមរយៈការឆ្លុះបញ្ចាំង ទើបខ្ញុំបានដឹងថា សារធាតុពិសពុលបែបសាតាំងបានគ្រប់គ្រងខ្ញុំដូចជា «នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម» និង «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» រហូតដល់ចំណុចមួយដែលតាំងពីតូចមក ខ្ញុំតែងតែបញ្ជាគេឱ្យទៅឆ្វេងទៅស្ដាំ។ ខ្ញុំតែងតែព្យាយាមឱ្យអ្នកដទៃស្តាប់តាម ផ្ដោតអារម្មណ៍ និងផ្តោតសំខាន់ជុំវិញរូបខ្ញុំ។ ខ្ញុំធ្លាប់មានអារម្មណ៍ថានេះជាមធ្យោបាយតែមួយគត់ដើម្បីទទួលបានការកត់សម្គាល់ ហើយការរស់នៅដូចនោះគឺមានតម្លៃ។ ឥឡូវនេះខ្ញុំដឹងថាដោយសារតែខ្ញុំតែងតែរស់នៅជាមួយនឹងសារធាតុពិសពុលបែបសាតាំងទាំងនេះ ទើបភាពក្រអឺតក្រទមរបស់ខ្ញុំគ្រប់គ្រងលែងបាន ហើយបាត់បង់ភាពជាមនុស្ស។ មិនត្រឹមតែបានបង្ខិតបង្ខំ និងធ្វើបាបអ្នកដទៃទេ ខ្ញុំក៏បានរំខានដល់ការងាររបស់ក្រុមជំនុំផងដែរ។ ពេលនោះហើយទើបខ្ញុំបានដឹងថា ជំនឿដែលថា «នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម» និង «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» គឺជាសារធាតុពិសពុលបែបសាតាំង និងជាសេចក្តីភូតកុហក។ វាគឺសេចក្ដីអាក្រក់ និងមិនសមហេតុផល ហើយបានតែពុករលួយ និងធ្វើបាបយើងប៉ុណ្ណោះ។ ខ្ញុំតែងតែធ្លាប់គិតថា ភាពពូកែជាងគេ និងទទួលបានការកោតសរសើរគឺជាអ្វីដែលគួរឱ្យត្រេកអរ។ ទីបំផុត ខ្ញុំបានយល់ថាការរស់នៅជាមួយនឹងធាតុពិសពុលបែបសាតាំងបានធ្វើឱ្យខ្ញុំរស់នៅដូចជាខ្មោច។ គ្មាននរណាម្នាក់ចង់មកជិតខ្ញុំទេ។ មនុស្សស្អប់ខ្ពើមខ្ញុំ ហើយព្រះជាម្ចាស់ក៏ដូច្នេះដែរ។ ទាំងនេះជាលទ្ធផលដ៏អាក្រក់នៃការរស់នៅជាមួយធាតុពិសពុលបែបសាតាំង! ខ្ញុំបានគិតពីភាពក្រអឺតក្រទមរបស់មហាទេវតា ក្នុងការប៉ុនប៉ងធ្វើខ្លួនឱ្យស្មើនឹងព្រះជាម្ចាស់។ នេះបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយទ្រង់បានដាក់បណ្ដាសា និងបញ្ជូនវាទៅក្នុងអាកាស។ ខ្ញុំពិតជាក្រអឺតក្រទមណាស់ បង្ខិតបង្ខំអ្នកដទៃ ចង់ឱ្យពួកគេស្តាប់តាមខ្ញុំ តើនេះមិនដូចគ្នានឹងនិស្ស័យរបស់មហាទេវតាទេឬ? ទីបំផុតខ្ញុំបានដឹងថាវាគួរឱ្យខ្លាចណាស់ដែលរស់នៅជាមួយនិស្ស័យបែបនេះ។ បើព្រះជាម្ចាស់មិនបានបង្ហាញខ្ញុំពីអ្វីដែលខ្ញុំកំពុងធ្វើទេ ខ្ញុំនឹងនៅបន្តប្រើភាពក្រអឺតក្រទមរបស់ខ្ញុំដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ ហើយខ្ញុំនឹងធ្វើឱ្យមានការប៉ះពាល់បន្ថែមទៀត ហើយទីបំផុតនឹងមានការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ នៅពេលដែលខ្ញុំបានយល់ហើយ ខ្ញុំបានអធិស្ឋានដល់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា៖ "ឱព្រះជាម្ចាស់អើយ ទូលបង្គំលែងចង់រស់នៅដោយភាពក្រអឺតក្រទមទៀតហើយ។ ទូលបង្គំចង់ស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយភាពក្រអឺតក្រទមរបស់ខ្លួន ហើយប្រែចិត្តយ៉ាងពិតប្រាកដ។

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលនេះ «ធម្មជាតិក្រអឺតក្រទម ធ្វើឱ្យអ្នកប្រកាន់តាមគំនិតខ្លួនឯង។ នៅពេលមនុស្សមាននិស្ស័យប្រកាន់តាមគំនិតខ្លួនឯង តើពួកគេនឹងមិនមែនធ្វើអ្វីតាមអំពើចិត្តនិងតក់ក្រហល់ទេឬ? ដូច្នេះ តើអ្នកដោះស្រាយការធ្វើតាមអំពើចិត្តនិងតក់ក្រហល់របស់អ្នកដោយបែបណា? នៅពេលអ្នកមានគំនិត អ្នកត្រូវប្រាប់វាដល់អ្នកដទៃ និងនិយាយពីអ្វីដែលអ្នកគិត និងជឿលើបញ្ហានេះ ហើយបន្ទាប់មក អ្នកនិយាយជាមួយនរណាម្នាក់អំពីរឿងនេះ។ ដំបូង អ្នកអាចបំភ្លឺពីទស្សនៈរបស់អ្នក និងស្វែងរកសេចក្ដីពិតបានទេ។ នេះគឺជាជំហានដំបូងនៃការអនុវត្តដើម្បីយកឈ្នះលើនិស្ស័យនៃការធ្វើតាមអំពើចិត្តនិងឥតគិតក្រែង។ ជំហានទីពីរកើតមាននៅពេលមនុស្សដទៃនិយាយពីគំនិតត្រឹមត្រូវ។ តើការអនុវត្តបែបណាដែលអ្នកអាចប្រតិបត្តបានដើម្បីកុំឱ្យធ្វើតាមអំពើចិត្តនិងតក់ក្រហល់? ដំបូង អ្នកត្រូវមានអាកប្បកិរិយាបន្ទាបខ្លួន ដោយទុកអ្វីដែលជឿថាត្រូវនោះមួយឡែកសិន និងឱ្យគ្រប់គ្នាប្រកបគ្នា។ បើទោះបីជាអ្នកជឿថាផ្លូវរបស់អ្នកត្រូវក្ដី ក៏អ្នកមិនគួរចចេសធ្វើវាដែរ។ ដំបូងនោះគឺជាជំហាននៃការរីកចម្រើនទៅមុខ។ វាបង្ហាញពីអាកប្បកិរិយានៃការស្វែងរកសេចក្ដីពិត ការបដិសេធខ្លួនឯង និងការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលអ្នកមានអាកប្បកិរិយាបែបនេះ នៅក្នុងពេលដូចគ្នានោះដែរ អ្នកមិនអនុវត្តទៅតាមគំនិតរបស់ខ្លួនទេ អ្នកត្រូវអធិស្ឋាន។ នៅពេលអ្នកពុំអាចញែកអ្វីដែលត្រូវចេញពីអ្វីដែលខុសបានទេ អ្នកត្រូវទុកឱ្យព្រះជាម្ចាស់បើកសម្ដែង និងប្រាប់អ្នកថាអ្វីដែលល្អបំផុត អ្វីដែលស័ក្តិសមបំផុតដើម្បីធ្វើវា។ នៅពេលនរណាម្នាក់ចូលរួមក្នុងការប្រកបគ្នា ព្រះវិញ្ញាណបរិសុទ្ធនឹងផ្ដល់ការបំភ្លឺដល់អ្នករាល់គ្នាទាំងស្រុង» (ការប្រកបរបស់ព្រះជាម្ចាស់)។ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញមាគ៌ាអនុវត្តមួយ៖ ខ្ញុំបានយល់ថា មិនថាស្ថានភាពបែបណាឡើយ ខ្ញុំត្រូវតែរក្សាការគោរព និងការចុះចូលចំពោះព្រះជាម្ចាស់។ ខ្ញុំត្រូវតែធ្វើការអធិស្ឋាន ហើយស្វែងរកសេចក្ដីពិត បន្ទាប់មក ពិភាក្សា និងប្រកបជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ដើម្បីយើងអាចសម្រេចចិត្តជាមួយគ្នា។ ទោះបីខ្ញុំគិតថាខ្ញុំត្រឹមត្រូវក៏ដោយ ខ្ញុំត្រូវមានមនសិការបដិសេធ និងលះបង់ចោលខ្លួនឯង ស្តាប់បងប្អូនប្រុសស្រីរបស់ខ្ញុំ ហើយសង្កេតមើលអ្វីដែលមានគោលការណ៍ល្អបំផុត និងមានប្រយោជន៍ចំពោះក្រុមជំនុំ។ នៅក្នុងការជំនុំបន្ទាប់ពីនោះ ខ្ញុំបានបើកចិត្តនិយាយពីបញ្ហារបស់ខ្ញុំទៅកាន់បងប្អូនប្រុសស្រីរបស់ខ្ញុំ ហើយសុំទោសចំពោះការធ្វើបាប និងបង្ខិតបង្ខំទៅលើពួកគេ។ ពួកគេមិនបានធ្វើឱ្យមានភាពរអាក់រអួលលើរឿងនេះទេ។ ពួកគេបានបើកចិត្តចំពោះខ្ញុំ ហើយខ្ញុំមានអារម្មណ៍ធូរចិត្តណាស់។ នៅក្នុងការពិភាក្សាការងារបន្ទាប់ពីនោះ ខ្ញុំតែងស្នើឱ្យអ្នកដទៃសម្ដែងចេញនូវទស្សនៈរបស់ពួកគេ។ ហើយពេលមានគំនិតអ្វីមួយ ពួកយើងនឹងប្រកបជាមួយគ្នារហូតដល់មានការយល់ស្រប។ បន្តិចម្ដងៗ គ្រប់គ្នាឈប់មានអារម្មណ៍ថាខ្ញុំបំបិទសិទ្ធិ ហើយបរិយាកាសពោរពេញដោយភាពចុះសម្រុងគ្នាកាន់តែច្រើនឡើង។

នៅថ្ងៃមួយ ខ្ញុំកំពុងពិភាក្សាការងារជាមួយបងស្រីម្នាក់។ គាត់បាននិយាយថា គាត់បានសរសេរសំបុត្រទៅកាន់អ្នកដឹកនាំពីបញ្ហាមួយចំនួននៅក្នុងក្រុមជំនុំ ប្រាប់ពួកគេអំពីបញ្ហាដែលយើងមាននៅក្នុងភារកិច្ចរបស់យើង និងពីបទពិសោធន៍របស់យើងជាមួយវា។ នេះធ្វើឱ្យនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំលេចចេញឡើង។ ហើយខ្ញុំបានគិតថា "ពិភាក្សាពីវាគឺគ្រប់គ្រាន់ហើយ ហេតុអ្វីនៅចាំបាច់សរសេរសំបុត្រទៀត?" ពេលខ្ញុំហៀបនឹងបដិសេធជាមួយគាត់ ខ្ញុំបាននឹកឃើញដល់ភាពក្រអឺតក្រទមខ្លាំងរបស់ខ្ញុំកាលពីពេលមុន។ ខ្ញុំតែងតែចង់អោយអ្នកដទៃស្តាប់តាមខ្ញុំ។ មនុស្សគ្រប់គ្នាទទួលបានអារម្មណ៍បង្ខិតបង្ខំ ហើយខ្ញុំមិនរស់នៅប្រកបដោយលក្ខណៈជាមនុស្ស។ ដូច្នេះខ្ញុំប្រឆាំងនឹងខ្លួនឯង ហើយអធិស្ឋានដល់ព្រះជាម្ចាស់ ដោយមិនចង់រស់នៅជាមួយភាពក្រអឺតក្រទមរបស់ខ្ញុំ ហើយអនុវត្តនូវសេចក្តីពិត។ បន្ទាប់មក ខ្ញុំ បានយល់ថានេះគឺប្រសើរណាស់ដែលបងស្រីទទួលតួនាទីក្នុងការទាក់ទង ទៅអ្នកដឹកនាំរបស់យើង។ ដូច្នេះខ្ញុំបានសម្រេចចិត្តជួយគាត់សរសេរលិខិត។ ពេលខ្ញុំដឹងរឿងនេះ សម្លេងរបស់ខ្ញុំចាប់មានភាពទន់ភ្លន់ ហើយខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយគាត់ពីបញ្ហាដែលយើងមាន ហើយស្តាប់ពីទស្សនៈរបស់នាង។ នៅចំណុចខ្លះ ខ្ញុំគិតថាគាត់និយាយមិនត្រឹមត្រូវ ប៉ុន្តែខ្ញុំបានរារាំងខ្លួនមិនឱ្យវាយតម្លៃគាត់។ ដូច្នេះខ្ញុំបានគិតមុនពេលខ្ញុំនិយាយ។ បន្ទាប់មក ខ្ញុំបានស្វែងយល់ថា រឿងមួយចំនួនដែលគាត់បាននិយាយ គឺខ្ញុំមិនដែលគិតដល់ទេ។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនបន្តិច។ ខ្ញុំទើបបានឃើញភាពក្រអឺតក្រទមរបស់ខ្ញុំ បំបិទសិទ្ធិបងប្អូនប្រុសស្រី ធ្វើឱ្យពួកគេមិនអាចបំពេញភារកិច្ចរបស់ពួកគេបាន។ ជាការពិត ពួកគេទាំងអស់គ្នាសុទ្ធតែមានភាពខ្លាំង។ ប្រសិនបើពួកគេមិននៅធ្វើការងារជាមួយខ្ញុំទេ ខ្ញុំនឹងមិនអាចបំពេញភារកិច្ចទាំងនេះដោយខ្លួនឯងបានទេ។ បន្ទាប់ពីពេលនោះ ពួកយើងធ្វើរបាយការណ៍សង្ខេបនៃបញ្ហាជាមួយគ្នា ហើយបន្ទាប់ពីបានកែសម្រួលសំបុត្រហើយ យើងក៏បានផ្ញើវាទៅ។ បន្ទាប់ពីពេលនោះ ក្នុងការបំពេញភារកិច្ចរបស់យើង រាល់ពេលដែលធម្មជាតិនៃភាពក្រអឺតក្រទមរបស់ខ្ញុំបានលេចចេញឡើង ខ្ញុំតែងអធិស្ឋានដល់ព្រះជាម្ចាស់ ហើយលះបង់ចោលខ្លួនឯង ដោយប្រកបបន្ថែមទៀតជាមួយអ្នកដទៃ។ កិច្ចសហប្រតិបត្តិការរបស់យើងកាន់តែប្រសើរឡើង ហើយខ្ញុំមានអារម្មណ៍ថាធូរចិត្ត និងធូរស្បើយ។ ការបំពេញភារកិច្ចរបស់ខ្ញុំរបៀបនោះមានអារម្មណ៍ថាល្អប្រសើរណាស់។ មនុស្សក្រអឺតក្រទមដូចរូបខ្ញុំបែបនេះមានការផ្លាស់ប្តូរបន្តិចបន្តួច ពិតជាផ្លែផ្កាពីការទទួលបាននូវការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។

ខាង​ដើម៖ ៦១. សេចក្តីពិតបានបង្ហាញផ្លូវដល់ខ្ញុំ

បន្ទាប់៖ ៦៤. ភាពក្រអឺតក្រទមកើតមានមុនពេលដួលចុះ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ