ជំពូកទី ៨៨៖ ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង

មនុស្សពិតជាមិនអាចស្រមៃគិតដល់កម្រិតដែលល្បឿនរបស់ខ្ញុំបានពន្លឿននោះទេ៖ នេះគឺជាការអស្ចារ្យមួយដែលបានកើតឡើង ដែលមនុស្សមិនអាចវាស់ស្ទង់បាន។ ល្បឿនរបស់ខ្ញុំបានបន្តទៅមុខចាប់តាំងពីការបង្កើតពិភពលោកមកម៉្លេះ ហើយកិច្ចការរបស់ខ្ញុំមិនដែលបញ្ឈប់ឡើយ។ សាកលលោកទាំងមូលផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ហើយមនុស្សក៏ផ្លាស់ប្តូរជានិច្ចដែរ។ ទាំងអស់នេះគឺជាផ្នែកនានានៃកិច្ចការរបស់ខ្ញុំ ទាំងអស់គឺជាផ្នែកនានានៃផែនការរបស់ខ្ញុំ ហើយជាងនេះទៅទៀត ពួកវាជាកម្មសិទ្ធិនៃការគ្រប់គ្រងរបស់ខ្ញុំ ហើយគ្មានមនុស្សណាដឹង ឬយល់រឿងរ៉ាវទាំងនេះទេ។ មានតែពេលដែលខ្ញុំផ្ទាល់និយាយប្រាប់អ្នករាល់គ្នាប៉ុណ្ណោះ មានតែពេលដែលខ្ញុំទាក់ទងជាមួយអ្នករាល់គ្នាដោយផ្ទាល់ប៉ុណ្ណោះ ទើបអ្នករាល់គ្នាដឹងបានបន្តិច។ បើមិនដូច្នោះទេ ពិតជាគ្មាននរណាម្នាក់អាចមានយោបល់អំពីតម្រុយណាមួយចំពោះផែនការគ្រប់គ្រងរបស់ខ្ញុំឡើយ។ នេះគឺជាព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ ហើយជាងនេះទៅទៀត នេះគឺជាសកម្មភាពដ៏អស្ចារ្យរបស់ខ្ញុំ។ ទាំងអស់នេះគឺជាអ្វីៗដែលគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ។ ដូច្នេះហើយ អ្វីដែលខ្ញុំនិយាយថ្ងៃនេះក៏ចេញទៅ ហើយសេចក្ដីនេះមិនអាចផ្លាស់ប្ដូរដោយងាយៗឡើយ។ សញ្ញាណរបស់មនុស្សមិនមានផ្ទុកនូវចំណេះដឹងអំពីខ្ញុំសូម្បីតែបន្តិច សញ្ញាណរបស់មនុស្សទាំងអស់គ្មានអ្វីក្រៅពីសម្តីដែលមិនបានការនោះទេ! ចូរកុំគិតថា អ្នកមានគ្រប់គ្រាន់ ឬគិតថាអ្នកស្កប់ស្កល់ឱ្យសោះ! ខ្ញុំនិយាយប្រាប់អ្នកដូច្នេះថា៖ អ្នកនៅមានផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅ! អ្នករាល់គ្នាដឹងតែបន្តិចបន្តួចប៉ុណ្ណោះអំពីផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ ដូច្នេះ អ្នករាល់គ្នាត្រូវតែស្តាប់អ្វីដែលខ្ញុំនិយាយ ហើយធ្វើនូវអ្វីក៏ដោយដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាឱ្យធ្វើ។ ចូរធ្វើសកម្មភាពឱ្យស្របទៅតាមបំណង របស់ខ្ញុំនៅក្នុងអ្វីៗគ្រប់យ៉ាង ហើយអ្នកប្រាកដជានឹងមានពររបស់ខ្ញុំជាមិនខាន។ នរណាក៏ដោយដែលជឿ នឹងត្រូវបានបំពេញចំពោះអ្វីដែលពួកគេបានគិតថា «ទទេ»។ នេះគឺជាសេចក្តីសុចរិតរបស់ខ្ញុំ ហើយជាងនេះទៅទៀត វាគឺជាឫទ្ធានុភាពរបស់ខ្ញុំ សេចក្តីក្រោធរបស់ខ្ញុំ និងការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងមិនឱ្យនរណាម្នាក់យកគំនិត ឬសកម្មភាពសូម្បីតែមួយចេញទៅបាននោះឡើយ។

ដោយបានស្ដាប់ឮព្រះបន្ទូលនានារបស់ខ្ញុំ នោះមនុស្សភាគច្រើនក៏ភ័យខ្លាច និងញាប់ញ័រ ផ្ទៃមុខរបស់ពួកគេជ្រីវជ្រួញដោយការចងចញ្ចើមប្រកបដោយក្តីទុក្ខព្រួយ។ តើខ្ញុំបានធ្វើឱ្យអ្នកមានកំហុសឬ? តើអាចទៅរួចទេ ដែលអ្នកមិនមែនជាកូនរបស់នាគដ៏ធំមានសម្បុរក្រហមនោះ? អ្នកថែមទាំងធ្វើពុតជាមនុស្សល្អទៀតផង! អ្នកថែមទាំងធ្វើពុតជាកូនប្រុសច្បងរបស់ខ្ញុំទៀតផង! តើអ្នកគិតថាខ្ញុំខ្វាក់ឬ? តើអ្នកគិតថាខ្ញុំមិនអាចញែកមនុស្សបានឬ? ខ្ញុំគឺជាព្រះជាម្ចាស់ដែលស្រាវជ្រាវដល់ចិត្តដ៏ជ្រៅរបស់មនុស្ស៖ នេះគឺជាអ្វីដែលខ្ញុំនិយាយប្រាប់ពួកកូនប្រុសរបស់ខ្ញុំ ហើយក៏ជាអ្វីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ដែលជាកូនៗរបស់នាគដ៏ធំមានសម្បុរក្រហមដែរ។ ខ្ញុំមើលឃើញអ្វីៗគ្រប់យ៉ាងយ៉ាងច្បាស់ ដោយពុំមានការយល់ច្រឡំសូម្បីតែបន្តិច។ តើខ្ញុំអាចមិនដឹងពីអ្វីដែលខ្ញុំធ្វើបានយ៉ាងដូចម្ដេច? ខ្ញុំជ្រាបច្បាស់អំពីអ្វីដែលខ្ញុំធ្វើ! ហេតុអ្វីបានជាខ្ញុំនិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះអាទិករនៃសាកលលោក និងរបស់សព្វសារពើ? ហេតុអ្វីបានជាខ្ញុំនិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ដែលត្រួតពិនិត្យចិត្តខាងក្នុងបំផុតរបស់មនុស្ស? ខ្ញុំជ្រាបយ៉ាងច្បាស់អំពីស្ថានភាពរបស់មនុស្សម្នាក់ៗ។ តើអ្នករាល់គ្នាគិតថា ខ្ញុំមិនជ្រាបពីអ្វីដែលត្រូវធ្វើ ឬអ្វីដែលត្រូវនិយាយឬ? នេះមិនមែនជាក្ដីកង្វល់របស់អ្នកឡើយ។ ចូរប្រយ័ត្នដើម្បីកុំឱ្យត្រូវស្លាប់ដោយសារព្រះហស្ដរបស់ខ្ញុំ ព្រោះអ្នកនឹងទទួលរងការបាត់បង់តាមវិធីនោះ។ បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ គឺមិនអត់ឱនឱ្យឡើយ។ តើអ្នកយល់ទេ? ទាំងអស់ខាងលើនេះ គឺជាផ្នែកនានានៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ចាប់តាំងពីថ្ងៃដែលខ្ញុំនិយាយប្រាប់បញ្ញត្តិរដ្ឋបាលទាំងនេះទៅអ្នករាល់គ្នា ប្រសិនបើអ្នកប្រព្រឹត្តអំពើរំលងបន្ថែមណាមួយ នោះនឹងមានទោសទណ្ឌ ពីព្រោះពីមុនអ្នករាល់គ្នាមិនបានយល់ឡើយ។

ពេលនេះ ខ្ញុំប្រកាសឱ្យប្រើបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំចំពោះអ្នករាល់គ្នា (ដែលមាន ប្រសិទ្ធភាពចាប់ពីថ្ងៃនៃការប្រកាសឱ្យប្រើ ដោយការចាត់ចែងការវាយផ្ចាលផ្សេងៗទៅកាន់មនុស្សខុសៗគ្នា)៖

ខ្ញុំរក្សាសេចក្តីសន្យារបស់ខ្ញុំ ហើយអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ៖ នរណាក៏ដោយដែលមានមន្ទិលសង្ស័យនឹងត្រូវសម្លាប់ជាក់ជាមិនខាន។ គ្មានកន្លែងត្រូវពិចារណាឡើយ។ ពួកគេនឹងត្រូវសម្លាប់គ្មានសល់ ដូច្នេះ ត្រូវគេចចេញពីសេចក្ដីស្អប់នៅក្នុងព្រះទ័យរបស់ខ្ញុំ។ (សូមបញ្ជាក់ថា ចាប់ពីពេលនេះតទៅ នរណាក៏ដោយដែលត្រូវបានសម្លាប់ ច្បាស់ជាមិនមែនសមាជិកនៃនគររបស់ខ្ញុំឡើយ ហើយគេត្រូវតែជាកូនចៅរបស់សាតាំង។)

ក្នុងនាមជាពួកកូនប្រុសច្បង អ្នកគួរតែរក្សាតួនាទីរបស់ខ្លួន ហើយបំពេញភារកិច្ចរបស់ខ្លួន ព្រមទាំងមិនត្រូវចង់ដឹងចង់ឮរឿងរបស់អ្នកដទៃឡើយ។ អ្នកគួរតែថ្វាយខ្លួនចំពោះផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយគ្រប់ទីកន្លែងដែលអ្នកទៅ អ្នកគួរតែធ្វើជាបន្ទាល់ដ៏ល្អអំពីខ្ញុំ និងសរសើរតម្កើងព្រះនាមរបស់ខ្ញុំ។ មិនត្រូវប្រព្រឹត្តសកម្មភាពដ៏អាម៉ាស់ឡើយ។ ចូរធ្វើជាគម្រូសម្រាប់ពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំទាំងអស់។ មិនត្រូវប្រព្រឹត្តរំលងប្រពៃណី សូម្បីតែមួយភ្លែតក៏ដោយ៖ អ្នកត្រូវតែមានវត្តមានជានិច្ចនៅចំពោះមុខមនុស្សម្នាក់ៗ ដោយការនាំយកនូវអត្តសញ្ញាណនៃពួកកូនប្រុសច្បង មិនមែនជាអ្នកបម្រើនោះទេ។ ផ្ទុយទៅវិញ អ្នកគួរតែបោះជំហានទៅមុខដោយងើបក្បាលខ្ពស់ឡើង។ ខ្ញុំកំពុងតែស្នើឱ្យអ្នករាល់គ្នាសរសើរតម្កើងព្រះនាមរបស់ខ្ញុំ មិនមែនធ្វើឱ្យព្រះនាមរបស់ខ្ញុំអាប់ឱននោះទេ។ អស់អ្នកណាដែលជាពួកកូនប្រុសច្បង គឺម្នាក់ៗមានតួនាទីផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនអាចធ្វើបានគ្រប់យ៉ាងឡើយ។ នេះគឺជាទំនួលខុសត្រូវដែលខ្ញុំបានផ្តល់ដល់អ្នករាល់គ្នា ហើយអ្នកមិនត្រូវគេចពីទំនួលខុសត្រូវឡើយ។ អ្នកត្រូវតែលះបង់ខ្លួនអ្នកដោយអស់ពីចិត្ត អស់ពីគំនិត និងអស់ពីកម្លាំង ដើម្បីបំពេញអ្វីដែលខ្ញុំបានផ្តល់ដល់អ្នករាល់គ្នា។

ចាប់ពីថ្ងៃនេះតទៅ ភារកិច្ចនៃការឃ្វាលពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំទាំងអស់នៅទូទាំងពិភពសាកលលោក នឹងត្រូវបានប្រគល់ឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំបំពេញ ហើយខ្ញុំនឹងវាយផ្ចាលនរណាដែលមិនអាចថ្វាយចិត្ត និងគំនិតទាំងមូលរបស់ពួកគេដើម្បីបំពេញភារកិច្ចនោះ។ នេះគឺជាសេចក្តីសុចរិតរបស់ខ្ញុំ។ ខ្ញុំនឹងមិនប្រណី ហើយក៏មិនធូររលុងសូម្បីតែចំពោះពួកកូនប្រុសច្បងរបស់ខ្ញុំឡើយ។

ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមពួកកូនប្រុសរបស់ខ្ញុំ ឬក្នុងចំណោមរាស្ដ្ររបស់ខ្ញុំ ដែលចំអក និងជេរប្រមាថពួកកូនប្រុសច្បងរបស់ខ្ញុំណាម្នាក់ នោះខ្ញុំនឹងដាក់ទោសពួកគេយ៉ាងសាហាវ ព្រោះថាពួកកូនប្រុសច្បងរបស់ខ្ញុំតំណាងឱ្យខ្ញុំផ្ទាល់។ អ្វីដែលនរណាម្នាក់ធ្វើចំពោះពួកគេ ក៏ធ្វើចំពោះខ្ញុំដែរ។ នេះគឺជាភាពធ្ងន់ធ្ងរបំផុតនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ដោយអាស្រ័យលើបំណងប្រាថ្នារបស់ពួកគេ នោះខ្ញុំនឹងអនុញ្ញាតឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំ គ្រប់គ្រងសេចក្តីសុចរិតរបស់ខ្ញុំប្រឆាំងនឹងពួកកូនប្រុស ព្រមទាំងរាស្ត្ររបស់ខ្ញុំដែលបំពានលើបញ្ញត្តិនេះ។

ខ្ញុំនឹងបោះបង់ចោលបន្តិចម្ដងៗនូវអ្នកណាដែលប្រព្រឹត្តចំពោះខ្ញុំយ៉ាងឡេះឡោះ និងផ្តោតតែទៅលើអាហារ សំលៀកបំពាក់ និងដំណេករបស់ខ្ញុំ ចូលរួមតែក្នុងកិច្ចការខាងក្រៅរបស់ខ្ញុំ ហើយមិនមានការពិចារណាចំពោះបន្ទុករបស់ខ្ញុំ ព្រមទាំងមិនយកចិត្តទុកដាក់ចំពោះការបំពេញតួនាទីផ្ទាល់ខ្លួនរបស់ពួកគេឱ្យបានសមរម្យ។ ការនេះ សំដៅលើអស់អ្នកណាដែលមានត្រចៀក។

នរណាក៏ដោយដែលបញ្ចប់កិច្ចការបម្រើសម្រាប់ខ្ញុំ ត្រូវតែដកខ្លួនចេញទាំងស្ដាប់បង្គាប់ ដោយគ្មានការឈ្លោះប្រកែកឡើយ។ ចូរប្រយ័ត្ន បើមិនដូច្នោះទេ ខ្ញុំនឹងជម្រុះអ្នកចេញ។ (នេះគឺជាបញ្ញត្តិបន្ថែមមួយ។)

ពួកកូនប្រុសច្បងរបស់ខ្ញុំត្រូវតែចាប់កាន់ព្រនង់ដែកចាប់ពីពេលនេះតទៅ ហើយចាប់ផ្តើមប្រតិបត្តិសិទ្ធិអំណាចរបស់ខ្ញុំដើម្បីគ្រប់គ្រងជាតិសាសន៍ និងប្រជាជនទាំងអស់ ដើម្បីដើរនៅក្នុងចំណោមជាតិសាសន៍ និងមនុស្សទាំងអស់ និងដើម្បីអនុវត្តការជំនុំជម្រះ សេចក្តីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំនៅក្នុងចំណោមជាតិសាសន៍ និងមនុស្សទាំងអស់។ ពួកកូនប្រុស និងរាស្ដ្ររបស់ខ្ញុំត្រូវតែកោតខ្លាចខ្ញុំ សរសើរតម្កើងខ្ញុំ អបអរខ្ញុំ និងថ្វាយសិរីល្អដល់ខ្ញុំឥតឈប់ឈរ ពីព្រោះផែនការគ្រប់គ្រងរបស់ខ្ញុំត្រូវបានសម្រេច ហើយពួកកូនប្រុសច្បងរបស់ខ្ញុំអាចសោយរាជ្យជាមួយខ្ញុំ។

នេះគឺជាផ្នែកមួយនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ បន្ទាប់ពីនេះ ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នានូវបញ្ញត្តិរដ្ឋបាលទាំងនេះ នៅពេលដែលកិច្ចការដំណើរការទៅមុខ។ ចេញពីបញ្ញត្តិរដ្ឋបាលខាងលើ អ្នករាល់គ្នានឹងមើលឃើញអំពីជំហានដែលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ក៏ដូចជាជំហានណាមួយដែលកិច្ចការរបស់ខ្ញុំបានទៅដល់។ នេះគួរតែជាការបញ្ជាក់មួយ។

ខ្ញុំបានជំនុំជម្រះសាតាំងរួចហើយ។ ដោយសារតែបំណង របស់ខ្ញុំមិនអាចរារាំងបាន ហើយដោយសារតែពួកកូនប្រុសច្បងរបស់ខ្ញុំបានទទួលសិរីល្អជាមួយនឹងខ្ញុំ នោះខ្ញុំបានប្រើប្រាស់សេចក្តីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំរួចហើយ ចំពោះពិភពលោក និងរបស់សព្វសារពើដែលជាកម្មសិទ្ធិរបស់សាតាំង។ ខ្ញុំមិនលើកម្រាមដៃ ឬយកចិត្តទុកដាក់ចំពោះសាតាំងទាល់តែសោះ (ពីព្រោះវាមិនសមនឹងសន្ទនាជាមួយខ្ញុំឡើយ)។ ខ្ញុំគ្រាន់តែបន្តធ្វើនូវអ្វីដែលខ្ញុំចង់ធ្វើប៉ុណ្ណោះ។ កិច្ចការរបស់ខ្ញុំដំណើរការទៅមុខយ៉ាងរលូន មួយជំហានម្ដងៗ ហើយបំណងរបស់ខ្ញុំមិនអាចត្រូវបានរារាំងឡើយនៅទូទាំងផែនដីទាំងមូល។ ការនេះបានបំបាក់មុខសាតាំងក្នុងកម្រិតមួយ ហើយសាតាំងត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែការនេះមិនបានបំពេញបំណងរបស់ខ្ញុំឡើយ។ ខ្ញុំក៏អនុញ្ញាតឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំចំពោះពួកគេដែរ។ មួយផ្នែក អ្វីដែលខ្ញុំឱ្យសាតាំងមើលឃើញ គឺជាសេចក្ដីក្រោធរបស់ខ្ញុំចំពោះវា។ មួយផ្នែកទៀត ខ្ញុំឱ្យសាតាំងមើលឃើញសិរីល្អរបស់ខ្ញុំ (មើលឃើញថា ពួកកូនប្រុសច្បងរបស់ខ្ញុំគឺជាទីបន្ទាល់ដែលខ្ទរខ្ទារបំផុតចំពោះភាពអាម៉ាស់របស់សាតាំង)។ ខ្ញុំមិនដាក់ទោសវាដោយផ្ទាល់នោះទេ ផ្ទុយទៅវិញ ខ្ញុំឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំអនុវត្តសេចក្តីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំ។ ដោយសារតែសាតាំងធ្លាប់រំលោភបំពានពួកកូនប្រុសរបស់ខ្ញុំ ធ្វើទុក្ខបុកម្នេញពួកកូនប្រុសរបស់ខ្ញុំ និងសង្កត់សង្កិនពួកកូនប្រុសរបស់ខ្ញុំ ហើយនៅថ្ងៃនេះ បន្ទាប់ពីការបម្រើរបស់វាត្រូវបានបញ្ចប់ នោះខ្ញុំនឹងអនុញ្ញាតឱ្យកូនប្រុសច្បងដែលធំដឹងក្តីរបស់ខ្ញុំជម្រុះវាចេញ។ សាតាំងមិនមានអំណាចទប់ទល់ការដួលរលំឡើយ។ ការជាប់គាំងរបស់ជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោក គឺជាទីបន្ទាល់ដ៏ល្អបំផុត។ មនុស្សប្រយុទ្ធគ្នា ហើយប្រទេសនានាស្ថិតក្នុងសង្គ្រាម គឺជាការបង្ហាញឱ្យឃើញនូវការដួលរលំនៃនគររបស់សាតាំង។ មូលហេតុដែលខ្ញុំមិនបានបង្ហាញទីសម្គាល់ និងការអស្ចារ្យណាមួយនៅក្នុងអតីតកាល គឺដើម្បីនាំយកភាពអាម៉ាស់មកឱ្យសាតាំង និងដើម្បីលើកតម្កើងឈ្មោះរបស់ខ្ញុំមួយជំហានម្ដងៗ។ នៅពេលដែលសាតាំងត្រូវបានវិនាសទាំងស្រុង នោះខ្ញុំចាប់ផ្តើមបង្ហាញព្រះចេស្ដារបស់ខ្ញុំ៖ អ្វីដែលខ្ញុំនិយាយ គឺកើតមានឡើង ហើយសេចក្ដីនានាដែលមានលក្ខណៈអធិធម្មជាតិ ដែលមិនស្របនឹងសញ្ញាណរបស់មនុស្ស នឹងត្រូវសម្រេច (ទាំងនេះ សំដៅទៅលើព្រះពរដែលនឹងមកក្នុងពេលដ៏ឆាប់ខាងមុខ)។ ដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ជាក់ស្ដែង ហើយខ្ញុំគ្មាននូវក្រឹត្យវិន័យ ហើយដោយសារតែខ្ញុំមានបន្ទូលអាស្រ័យលើការផ្លាស់ប្ដូរនៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំ ដូច្នេះ អ្វីដែលខ្ញុំបានមានបន្ទូលកាលពីអតីតកាល គឺមិនអាចប្រើប្រាស់បានសម្រាប់ច្ចុប្បន្នឡើយ។ ចូរកុំប្រកាន់ខ្ជាប់ទៅនឹងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ! ខ្ញុំមិនមែនជាព្រះជាម្ចាស់ដែលប្រកាន់ខ្ជាប់ដោយក្រឹត្យវិន័យឡើយ។ ជាមួយខ្ញុំ អ្វីៗគ្រប់យ៉ាងគឺសេរី សំខាន់ និងរួចពីចំណងទាំងស្រុង។ ប្រហែលជាអ្វីដែលត្រូវបាននិយាយកាលពីម្សិលមិញ អាចហួសសម័យក្នុងថ្ងៃនេះ ឬប្រហែលជាវាអាចត្រូវបានបំភ្លេចនៅថ្ងៃនេះ (ទោះបីជាយ៉ាងណា បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ចាប់តាំងពីត្រូវបានប្រកាសឱ្យប្រើប្រាស់មក នឹងមិនដែលផ្លាស់ប្ដូរឡើយ)។ ទាំងនេះគឺជាជំហាននានានៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំ។ ចូរកុំប្រកាន់ខ្ជាប់ទៅនឹងបទបញ្ញត្តិនានាឡើយ។ ជារៀងរាល់ថ្ងៃ មានពន្លឺថ្មីមួយ និងមានការបើកសម្ដែងថ្មីមួយ ហើយនោះគឺជាផែនការរបស់ខ្ញុំ។ ជារៀងរាល់ថ្ងៃ ពន្លឺរបស់ខ្ញុំនឹងត្រូវបានបើកសម្ដែងនៅក្នុងអ្នក ហើយព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវបានបើកសម្ដែងទៅកាន់ពិភពសាកលលោក។ តើអ្នកយល់ទេ? នេះគឺជាភារកិច្ចរបស់អ្នក ជាទំនួលខុសត្រូវដែលបានប្រគល់ដល់អ្នក។ អ្នកមិនត្រូវធ្វេសប្រហែសចំពោះវាឡើយ សូម្បីតែមួយភ្លែត។ ខ្ញុំនឹងប្រើប្រាស់មនុស្សដែលខ្ញុំព្រមទទួលរហូតដល់ទីបញ្ចប់ ហើយការនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ ដោយសារតែខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដូច្នេះ ខ្ញុំជ្រាបថា មនុស្សប្រភេទណាគួរធ្វើកិច្ចការអ្វី ក៏ជ្រាបផងដែរថា មនុស្សប្រភេទណាអាចធ្វើកិច្ចការអ្វីបាន។ នេះគឺជាសព្វានុភាពរបស់ខ្ញុំ។

ខាង​ដើម៖ ជំពូកទី ១៥៖ ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង

បន្ទាប់៖ ជំពូកទី ១០៣៖ ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ