សេចក្ដីដាស់តឿនទាំងបី

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ អ្នកគប្បីត្រូវមានភក្ដីភាព ចំពោះព្រះជាម្ចាស់តែមួយអង្គគត់នៅក្នុងកិច្ចការគ្រប់យ៉ាង ហើយស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងកិច្ចការ គ្រប់យ៉ាងទាំងនោះ។ យ៉ាងណាក៏ដោយ ទោះបីជាមនុស្សគ្រប់រូប យល់ពីសារនេះក៏ដោយ ដោយសារតែ ភាពលំបាកផ្សេងៗរបស់មនុស្ស ភាពអវិជ្ជា ភាពល្ងង់ខ្លៅ និងសេចក្ដីពុករលួយជាដើម ទើបសេចក្ដីពិតទាំងនេះ ដែលងាយនឹងមើលឃើញបំផុត និងជាមូលដ្ឋានចាំបាច់នៃកិច្ចការគ្រប់យ៉ាង មិនឃើញមាននៅក្នុងខ្លួនពួកគេទាំងស្រុងឡើយ។ ហេតុដូច្នេះ មុននឹងទីបញ្ចប់របស់អ្នករាល់គ្នាត្រូវបានកំណត់ ខ្ញុំគួរតែប្រាប់អ្នករាល់គ្នានូវរឿងមួយចំនួន ដែលមានសារៈសំខាន់បំផុតចំពោះអ្នករាល់គ្នាជាមុនសិន។ មុននឹងខ្ញុំបន្ត អ្នករាល់គ្នា គប្បីត្រូវយល់អំពីសេចក្ដីនេះសិន គឺថាអ្វីដែលខ្ញុំនិយាយ គឺជាសេចក្តីពិតដែលសំដៅលើមនុស្សជាតិគ្រប់រូប។ ពាក្យសម្តីទាំងនេះ មិនសំដៅទៅលើតែចំពោះបុគ្គល ឬប្រភេទនៃមនុស្សជាក់លាក់ណាមួយនោះទេ។ ដូច្នេះ អ្នករាល់គ្នា គប្បីត្រូវផ្តោតការយល់ដឹងលើពាក្យសម្តីរបស់ខ្ញុំ តាមទស្សនៈនៃសេចក្តីពិត ហើយត្រូវតែមានឥរិយាបថ ដែលមានការយកចិត្តទុកដាក់ មិនបែងចែក និង មានភាពស្មោះត្រង់។ ហេតុនេះហើយ កុំព្រងើយកន្តើយនឹងពាក្យសម្តី ឬសេចក្តីពិតដែលខ្ញុំនិយាយសូម្បីមួយពាក្យឡើយ ហើយមិនត្រូវមើលស្រាលលើរាល់ពាក្យសម្តីទាំងអស់ ដែលខ្ញុំនិយាយឡើយ។ នៅក្នុងជីវិតរបស់អ្នករាល់គ្នា ខ្ញុំឃើញ ថាអ្នករាល់គ្នាបានធ្វើអ្វីៗជាច្រើន ដែលមិនទាក់ទងនឹងសេចក្ដីពិត ហេតុដូច្នេះ ខ្ញុំសូមស្នើយ៉ាងជាក់លាក់ ឱ្យអ្នករាល់គ្នាក្លាយជាអ្នកបម្រើនៃសេចក្តីពិត ស្នើឲ្យអ្នកកុំឲ្យភាពកំណាច និងសេចក្តីអាក្រក់គ្រប់គ្រងលើអ្នកបាន និងដើម្បីកុំឲ្យអ្នកជាន់ឈ្លីលើសេចក្តីពិត ឬប្រមាថជ្រុងណាមួយនៃព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ។ នេះជាសេចក្ដីក្រើនរំលឹករបស់ខ្ញុំចំពោះអ្នករាល់គ្នា។ ឥឡូវនេះ ខ្ញុំនឹងនិយាយ អំពីប្រធានបទនៃសេចក្ដីពិតទាំងនេះ។

ទីមួយ ដើម្បីជាប្រយោជន៍នៃវាសនារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាគប្បីត្រូវស្វែងរកការយល់ព្រមពីព្រះជាម្ចាស់។ នេះគឺមានន័យថា ដោយសារអ្នករាល់គ្នាទទួលស្គាល់ថា អ្នកជាសមាជិកម្នាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ នោះអ្នករាល់គ្នាគប្បីធ្វើឲ្យព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ ស្ងប់សុខ ហើយបំពេញតាមព្រះហឫទ័យទ្រង់ នៅក្នុងគ្រប់កិច្ចការទាំងអស់។ អាចនិយាយម៉្យាងទៀតបានថា អ្នកត្រូវតែមានគោលការណ៍ក្នុងគ្រប់ទង្វើរបស់អ្នក ហើយអនុលោមតាមសេចក្តីពិតនៅក្នុងទង្វើទាំងនោះ។ ប្រសិនបើអ្នកធ្វើរឿងនេះមិនបាន នោះអ្នកនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធចោល ហើយនឹងត្រូវមនុស្សគ្រប់រូបច្រានចេញមិនខាន។ នៅពេលដែលអ្នក បានធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកបែបនេះ អ្នកមិនអាចត្រូវបានរាប់បញ្ចូលចូល ជាសមាជិកក្នុងដំណាក់របស់ព្រះជាម្ចាស់បានទេ ដែលនេះជាអត្ថន័យនៃការដែលមិនទទួលបានការយល់ព្រមពីព្រះជាម្ចាស់។

ទីពីរ អ្នករាល់គ្នាត្រូវដឹងថាព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់ ហេតុដូច្នេះ ព្រះបន្ទូលរបស់ព្រះអង្គតែងតែអាចទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គឺគ្មានកំហុស និងមិនអាចប្រកែកបានឡើយ ដែលនេះជាមូលហេតុនាំឱ្យព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទាំងឡាយដែលស្មោះត្រង់នឹងទ្រង់។ ភាពស្មោះត្រង់ គឺមានន័យថា អ្នកប្រគល់ដួងចិត្តរបស់អ្នក ថ្វាយដល់ព្រះជាម្ចាស់ មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ ក្នុងកិច្ចការគ្រប់យ៉ាង មិនលាក់បាំងសេចក្ដីពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅខាងលើ និងខាងក្រោមអ្នក ហើយមិនធ្វើអ្វីដែលគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់ គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ។ អ្វីដែលខ្ញុំ និយាយ គឺងាយស្រួលណាស់ ប៉ុន្តែចំពោះអ្នកវិញ វាពិបាកក្រៃលែង ព្រោះមនុស្សជាច្រើនសុខចិត្តឲ្យគេដាក់ទោសទៅកាន់ឋាននរកជាជាងនិយាយ និងប្រព្រឹត្ដិដោយស្មោះត្រង់។ គ្មានអ្វីប្លែកទេដែលខ្ញុំមានការតបស្នងផ្សេងទៀតនៅក្នុងដៃរបស់អ្នកដែលមិនស្មោះត្រង់។ ជាការពិត ខ្ញុំដឹងយ៉ាងច្បាស់ថាវាពិបាកយ៉ាងណាសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យមានភាពស្មោះត្រង់។ ដោយសារតែអ្នករាល់គ្នាមានភាពឆ្លាតវៃទាំងអស់គ្នា ហេតុដូច្នេះ អ្នករាល់គ្នាពូកែខាងការវាស់ស្ទង់មនុស្ស ដោយប្រើគោលការណ៍ថ្នាក់ទាបផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា ដែលនេះធ្វើឱ្យការងាររបស់ខ្ញុំមានភាពសាមញ្ញច្រើន។ ហើយចាប់តាំងពីអ្នករាល់គ្នាឱបអាថ៌កំបាំងរបស់ខ្លួននៅក្នុងដើមទ្រូងរបស់អ្នករាល់គ្នា នោះខ្ញុំនឹងបញ្ជូនអ្នករាល់គ្នាម្តងមួយៗចូលទៅក្នុងគ្រោះមហន្តរាយ ដើម្បីឲ្យទទួលបាន «ការអប់រំ» ដោយភ្លើង ដើម្បីឲ្យក្រោយមក អ្នករាល់គ្នាអាចនឹងស្លាប់ចិត្ដនៅក្នុងជំនឿលើពាក្យសម្ដីរបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំនឹងឮពាក្យសម្ដីចេញពីមាត់របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់» ដែលអ្នករាល់គ្នានឹងទះទ្រូង និងវាចាដោយកំសត់ថា «ភាពពុតត្បុត គឺជាបេះដូងរបស់មនុស្ស!»។ តើអ្វីទៅជាសណ្ឋាននៃចិត្តរបស់អ្នករាល់គ្នានៅពេលនេះ? ខ្ញុំនឹកស្រម៉ៃថា អ្នករាល់គ្នា នឹងមិនមានភាពជោគជ័យដូចនៅពេលឥឡូវនេះទេ។ ហើយអ្នកនឹងមិនសូវមាន «ភាពជ្រាលជ្រៅ និងភាពងងឹតងងល់» ដូចអ្នកនៅពេលឥឡូវនេះទេ។ ក្រោមវត្តមាននៃព្រះជាម្ចាស់ មនុស្សមួយចំនួនសុទ្ធតែមានលក្ខណៈសមសួន និងត្រឹមត្រូវ។ ពួកគេទទួលរងការឈឺចាប់ ដើម្បីមាន «អាកប្បកិរិយាល្អ» ប៉ុន្ដែពួកគេហ៊ានយកចង្កូម និងប្រើក្រញាំរបស់ពួកគេនៅចំពោះវត្ដមាននៃព្រះវិញ្ញាណ។ តើអ្នកនឹងរាប់បញ្ចូលមនុស្សបែបនេះ ក្នុងចំណោមជួរនៃមនុស្សស្មោះត្រង់បានដែរឬទេ? ប្រសិនបើអ្នករាល់គ្នាជាមនុស្សលាក់ពុតដែលមានជំនាញក្នុង «ទំនាក់ទំនងរវាងបុគ្គល» នោះខ្ញុំនិយាយថា អ្នកពិតជាមនុស្សម្នាក់ដែលព្យាយាមលេងសើចនឹងព្រះជាម្ចាស់។ ប្រសិនបើពាក្យសម្តីរបស់អ្នករអាក់រអួលជាមួយនឹងការដោះសារ និងយុត្តិកម្មដែលគ្មានតម្លៃ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលស្អប់ខ្ពើមក្នុងការអនុវត្តសេចក្តីពិត។ ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលមិនចង់ចែករំលែក ប្រសិនបើអ្នកមិនពេញចិត្តក្នុងការលាតត្រដាងអាថ៌កំបាំងរបស់អ្នក ការលំបាករបស់អ្នកចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំនិយាយថាអ្នកជាមនុស្ស ដែលមិនទទួលបានការសង្គ្រោះដោយងាយទេ ហើយនឹងមិនងាយចេញផុតពីភាពងងឹតបានឡើយ។ ប្រសិនបើការស្វែងរកផ្លូវនៃសេចក្តីពិត ធ្វើឲ្យអ្នកពេញចិត្ត នោះអ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅក្នុងពន្លឺជានិច្ច។ ប្រសិនបើអ្នកសប្បាយចិត្តខ្លាំង នៅពេលដែលបានធ្វើជាអ្នកបម្រើនៅក្នុងដំណាក់នៃព្រះជាម្ចាស់ បំពេញការងារដោយភាពឧស្សាហ៍ព្យាយាម និងមានមនសិការនៅក្នុងភាពងងឹត តែងតែផ្តល់ និងមិនដែលទទួលយកវិញ នោះខ្ញុំនិយាយថាអ្នកជាបុគ្គលបរិសុទ្ធដោយភក្ដីភាព ពីព្រោះអ្នកមិនស្វែងរករង្វាន់តបស្នង ហើយនិយាយដោយសាមញ្ញ ជាមនុស្សម្នាក់ដែលស្មោះត្រង់។ ប្រសិនបើអ្នកមានឆន្ទៈក្នុងការនិយាយដោយស្មោះត្រង់ ប្រសិនបើអ្នកមានឆន្ទៈក្នុងការចំណាយអ្វីៗទាំងអស់របស់អ្នក ប្រសិនបើអ្នកអាចបូជាជីវិតរបស់អ្នកសម្រាប់ព្រះជាម្ចាស់ និងឈរយ៉ាងរឹងមាំក្នុងទីបន្ទាល់របស់អ្នក ប្រសិនបើអ្នកមានភាពស្មោះត្រង់ក្នុងកម្រិតដែលអ្នកត្រឹមតែដឹងថា ដើម្បីបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ និងមិនគិតអំពីខ្លួនឯង ឬទាមទារយកសម្រាប់ខ្លួនឯងនោះឡើយ នោះខ្ញុំនិយាយថាមនុស្សបែបនេះគឺជាមនុស្សដែលត្រូវបានចិញ្ចឹមដោយពន្លឺ និងជាមនុស្សដែលត្រូវរស់នៅជារៀងរហូតក្នុងនគរព្រះ។ អ្នកគប្បីដឹងថាតើមានសេចក្ដីជំនឿពិត និងភក្ដីភាពពិតនៅក្នុងខ្លួនរបស់អ្នកដែរឬទេ តើអ្នកមានកំណត់ត្រានៃការរងទុក្ខ ដើម្បីព្រះជាម្ចាស់ដែរឬទេ និងថាតើអ្នកបានប្រគល់ខ្លួនទាំងមូលដល់ព្រះជាម្ចាស់ដែរឬទេ។ ប្រសិនបើអ្នកខ្វះខាតនូវរបស់ទាំងនេះ នោះនៅក្នុងខ្លួនអ្នកមានតែការមិនស្តាប់បង្គាប់ ការបោកប្រាស់ ការលោភលន់ និងការស្ដីបន្ទោសប៉ុណ្ណោះ។ ដោយសារចិត្តរបស់អ្នកនៅឆ្ងាយពីភាពស្មោះត្រង់ អ្នកមិនដែលបានការទទួលស្គាល់ជាវិជ្ជមានពីព្រះជាម្ចាស់ឡើយ និងមិនដែលបានរស់នៅក្នុងពន្លឺនោះទេ។ ជោគវាសនារបស់មនុស្សម្នាក់នឹងក្លាយទៅជាយ៉ាងណានៅទីបញ្ចប់ ក្រោយពេលដែលពួកគេមានចិត្តស្មោះត្រង់ និងឈាមក្រហម និងក្រោយពេលដែលពួកគេមានដួងព្រលឹងបរិសុទ្ធ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលគ្មានភាពស្មោះត្រង់ខ្លាំង ជាមនុស្សដែលមានចិត្តនៃការព្យាបាទ ជាមនុស្សដែលមានដួងព្រលឹងមិនស្អាត នោះអ្នកប្រាកដជាត្រូវបញ្ចប់នៅទីកន្លែងដែលមនុស្សត្រូវបានដាក់ទណ្ឌកម្មទៅតាមអំពើដែលត្រូវបានកត់ត្រាក្នុងកំណត់ត្រានៃជោគវាសនារបស់អ្នក។ ប្រសិនបើអ្នកអះអាងថា អ្នកជាមនុស្សស្មោះត្រង់ណាស់ ប៉ុន្ដែ មិនរៀបចំការប្រព្រឹត្ដិទៅតាមសេចក្តីពិត ឬនិយាយពាក្យសម្ដីទៅតាមសេចក្ដីពិតនោះទេ តើអ្នកនៅតែរង់ចាំព្រះជាម្ចាស់ប្រទានរង្វាន់ដល់អ្នកមែនទេ? តើអ្នកនៅតែសង្ឃឹមថាព្រះជាម្ចាស់ចាត់ទុកអ្នកជាវត្ថុសំខាន់ ក្នុងកែវព្រះនេត្ររបស់ព្រះជាម្ចាស់មែនទេ? តើការគិតបែបនេះគឺមិនសមហេតុផលទេ មែនទេ? អ្នកបំភ័ន្ដព្រះជាម្ចាស់ក្នុងកិច្ចការគ្រប់យ៉ាងទាំងអស់ តើព្រះដំណាក់នៃព្រះជាម្ចាស់អាចផ្ដល់ជាកន្លែងស្នាក់អាស្រ័យដល់បុគ្គលដូចជាអ្នក ដែលមានដៃកខ្វក់បែបហ្នឹងដូចម្ដេចបាន?

រឿងទីបីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នាគឺដូច្នេះ៖ នៅក្នុងដំណើរជីវិតនៃការរស់នៅរបស់មនុស្សគ្រប់រូប ដែលមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ពួកគេបានធ្វើកិច្ចការដែលប្រឆាំង និងបោកបញ្ឆោតព្រះជាម្ចាស់។ អំពើអាក្រក់ខ្លះ គឺមិនចាំបាច់កត់ត្រាថាជាបទល្មើសទេ ប៉ុន្ដែ ខ្លះទៀតមិនអាចលើកលែងទោសបានឡើយ។ មានអំពើជាច្រើនដែលរំលោភបញ្ញត្ដិរដ្ឋបាលដែលនេះជាការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនដែលព្រួយបារម្ភអំពីជោគវាសនារបស់ពួកគេផ្ទាល់អាចចោទសួរថា តើអំពើទាំងនោះមានអ្វីខ្លះ។ អ្នករាល់គ្នាគប្បីដឹងថា អ្នករាល់គ្នាជាមនុស្សក្រអើតក្រទម និងឆ្មើងឆ្មៃពីកំណើតមក និងមិនមានឆន្ទៈក្នុងការប្រគល់ខ្លួនចំពោះសេចក្ដីពិតទេ។ ក្នុងហេតុផលនេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាបន្តិចម្តងៗ បន្ទាប់ពីអ្នករាល់គ្នាបានឆ្លុះបញ្ចាំងឃើញដោយខ្លួនឯង។ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យបានយល់ច្បាស់អំពីខ្លឹមសារនៃបញ្ញត្ដិរដ្ឋបាល និងឱ្យខិតខំប្រឹងប្រែងដើម្បីយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងពិបាកក្នុងការរក្សាបបូរមាត់ឲ្យបិទជិត អណ្តាតរបស់អ្នករាល់គ្នានឹងគ្រលាស់ដោយសេរីជាមួយនឹងការនិយាយដោយបន្លឺសំឡេងខ្លាំងៗ ហើយអ្នករាល់គ្នានឹងបំពានចំពោះនិស្ស័យរបស់ព្រះជាម្ចាស់ដោយមិនដឹងខ្លួន ព្រមទាំងធ្លាក់ចូលទៅក្នុងភាពងងឹត បាត់បង់វត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ និងពន្លឺផង។ ដោយសារតែអ្នករាល់គ្នា គ្មានគោលការណ៍នៅក្នុងសកម្មភាពរបស់ខ្លួន ដោយសារតែអ្នកធ្វើ និងនិយាយអ្វីដែលអ្នកមិនគួរធ្វើ អ្នកនឹងទទួលការដាក់ទោសវិញដោយសក្តិសម។ អ្នកគប្បីដឹងថា ទោះបីជាអ្នកគ្មានគោលការណ៍នៅក្នុងពាក្យសម្ដី និងការប្រព្រឹត្ដិក៏ដោយ តែព្រះជាម្ចាស់មានគោលការណ៍ខ្ពស់នៅក្នុងកិច្ចការទាំងពីរយ៉ាងនេះ។ មូលហេតុដែលអ្នកទទួលការដាក់ទោសនេះ គឺដោយសារតែអ្នកបានល្មើសនឹងព្រះជាម្ចាស់ មិនមែនបុគ្គលណាម្នាក់ទេ។ ប្រសិនបើនៅក្នុងជីវិតរបស់អ្នក អ្នកប្រព្រឹត្ដអំពើល្មើសច្រើនប្រឆាំងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ នោះអ្នកត្រូវបានចងភ្ជាប់ទៅក្នុងការក្លាយខ្លួនជាកូននៃនរក។ ចំពោះមនុស្ស វាអាចលេចឡើងថាអ្នកបានប្រព្រឹត្ដិអំពើមួយចំនួនតូចដែលខុសឆ្គងនឹងសេចក្ដីពិត និងគ្មានអ្វីលើសពីនេះទៀតទេ។ ថ្វីបើបែបនេះក៏ដោយ តើអ្នកដឹងទេថានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកបានក្លាយខ្លួនជាមនុស្សម្នាក់ដែលបានរួចពីអំពើបាបហើយ? ដោយសារតែអ្នកបានរំលោភបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ច្រើនជាងមួយដង ហើយលើសពីនេះទៅទៀត អ្នកមិនបានបង្ហាញពីសញ្ញានៃការសោកស្ដាយឡើយ ហេតុដូច្នេះ គ្មានអ្វីជាគ្រឿងពឹងអាស្រ័យផ្សេងសម្រាប់អ្នកឡើយ គឺមានតែត្រូវធ្លាក់ចូលទៅក្នុងឋាននរកដែលជាទីកន្លែងសម្រាប់ព្រះជាម្ចាស់ដាក់ទោសមនុស្សតែប៉ុណ្ណោះ។ មនុស្សមួយចំនួនតូចដែលដើរតាមព្រះជាម្ចាស់ បានប្រព្រឹត្ដអំពើមួយចំនួនដែលរំលោភនឹងគោលការណ៍ ប៉ុន្តែ បន្ទាប់ពីបានដោះស្រាយ និងផ្តល់ការណែនាំដល់ពួកគេ ពួកគេបានរកឃើញបន្ដិចម្ដងៗនូវសេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់ពួកគេ ហើយបន្ទាប់មកទៀត បានដើរលើផ្លូវត្រូវនៃភាពពិត ហើយពួកគេរក្សាបាននូវជំហររឹងមាំដូចសព្វថ្ងៃនេះ។ មនុស្សបែបនេះ គឺជាបុគ្គលដែលនឹងត្រូវបន្ដរស់នៅដល់ទីបញ្ចប់។ ទោះបីជាយ៉ាងនេះក៏ដោយ វាជាភាពស្មោះត្រង់ដែលខ្ញុំស្វែងរក។ ប្រសិនបើអ្នកជាមនុស្សស្មោះត្រង់ និងជាមនុស្សម្នាក់ដែលប្រព្រឹត្ដតាមគោលការណ៍ នោះអ្នកអាចក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់។ ប្រសិនបើនៅក្នុងសកម្មភាពរបស់អ្នក អ្នកមិនប្រាសចាកពីនិស្ស័យរបស់ព្រះជាម្ចាស់ទេ ហើយស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមានចិត្តគោរពចុះចូលចំពោះព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត នោះសេចក្ដីជំនឿរបស់អ្នកមានលក្ខណៈឈានដល់កម្រិតបទដ្ឋាន។ អ្នកណាដែលមិនគោរពព្រះជាម្ចាស់ និងមិនមានចិត្ត កោតខ្លាចដោយញាប់ញ័រទេនោះ គឺអាចនឹងរំលោភបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនដែលបម្រើព្រះជាម្ចាស់ដោយអំណាចនៃចំណង់ចំណូលចិត្តរបស់ពួកគេ ប៉ុន្តែ ពួកគេមិនបានយល់ដឹងអំពីបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់នោះទេ ដូច្នេះនៅតែមានកម្រិតយល់ដឹងទាបអំពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដដែល។ ហេតុដូច្នេះ តាមរយៈចេតនាល្អរបស់ពួកគេ ពួកគេជាញឹកញាប់ធ្វើអ្វីៗដែលបង្កជាផលរំខានដល់ការរៀបចំរបស់ព្រះជាម្ចាស់ទៅវិញ។ ក្នុងករណីធ្ងន់ធ្ងរ ពួកគេត្រូវបានបណ្តេញចេញ មិនផ្ដល់ឱកាសជាថ្មីទៀតក្នុងការដើរតាមព្រះជាម្ចាស់ឡើយ ហើយត្រូវបានបោះចូលទៅក្នុងឋាននរកដែលទាំងអស់នេះជាប់ទាក់ទងនឹងដំណាក់នៃព្រះជាម្ចាស់នៅទីបញ្ចប់។ មនុស្សទាំងនេះធ្វើការនៅក្នុងដំណាក់នៃព្រះជាម្ចាស់ដោយកំលាំងចេតនាល្អនៃភាពល្ងង់ខ្លៅរបស់ពួកគេ ហើយបញ្ចប់ដោយការខឹងក្រោធនឹងនិស្ស័យរបស់ព្រះជាម្ចាស់។ មនុស្សនាំយករបៀបនៃការបម្រើជាសាមីជន និងជាម្ចាស់របស់ពួកគេទៅក្នុងដំណាក់នៃព្រះជាម្ចាស់ និងព្យាយាមដាក់ខ្លួនរបស់ពួកឲ្យសកម្មដោយការគិតឥតប្រយោជន៍ថា ចេតនាទាំងនោះអាចត្រូវបានអនុវត្តនៅទីនេះដោយងាយស្រួល គ្មានការខិតខំប្រឹងប្រែង។ ពួកគេមិនដែលនឹកស្រម៉ៃថាព្រះជាម្ចាស់មិនមែនមាននិស្ស័យជាកូនចៀមទេ ប៉ុន្ដែ មាននិស្ស័យជាសត្វតោទៅវិញ។ ហេតុដូច្នេះ អ្នកដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់ជាលើកដំបូង គឺមិនអាចធ្វើការទំនាក់ទំនងជាមួយព្រះអង្គបានទេ ព្រោះព្រះហឫទ័យព្រះជាម្ចាស់មិនដូចនឹងចិត្ដមនុស្សទេ។ មានតែក្រោយពីអ្នកបានយល់អំពីសេចក្ដីពិតច្រើនឡើងៗ ទើបអ្នកអាចបន្ដការស្វែងយល់អំពីព្រះជាម្ចាស់បាន។ ចំណេះដឹងនេះមិនត្រូវបានបង្កើតឡើងដោយពាក្យ និងគោលលទ្ធិទេ ប៉ុន្តែ អាចត្រូវបានប្រើជាកំណប់ទ្រព្យតាមរយៈមធ្យោបាយដែលអ្នកមានភាពជឿជាក់កាន់តែខ្លាំងចំពោះព្រះជាម្ចាស់ និងដោយភស្ដុតាងបង្ហាញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នក។ ប្រសិនបើអ្នកខ្វះខាតភាពពិតនៃចំណេះដឹង និងមិនដឹងពីសេចក្ដីពិត នោះការបម្រើការងារដោយភាពងប់ងល់របស់អ្នកអាចនាំមកនូវភាពគួរឱ្យស្អប់ខ្ពើម និងការខ្ពើមរអើមដល់ព្រះជាម្ចាស់វិញ។ ឥឡូវនេះ អ្នកគួរតែបានស្វែងយល់ហើយថា ជំនឿលើព្រះជាម្ចាស់គឺគ្មានអ្វីដូចទៅនឹងការសិក្សាអំពីទេវវិទ្យានោះទេ។

ទោះបីជាពាក្យសម្ដីដែលខ្ញុំដាស់តឿនអ្នករាល់គ្នានេះ ជាសេចក្ដីសង្ខេបក៏ដោយ អ្វីដែលខ្ញុំបានបរិយាយមកនេះ គឺជាអ្វីដែលអ្នករាល់គ្នាខ្វះខាតបំផុតនៅក្នុងខ្លួនរបស់អ្នក។ អ្នករាល់គ្នាគប្បីដឹងថា អ្វីដែលខ្ញុំនិយាយនៅពេលនេះគឺដើម្បីជាប្រយោជន៍ដល់ការងារចុងក្រោយរបស់ខ្ញុំសម្រាប់មនុស្ស ដើម្បីជាប្រយោជន៍ដល់ការកំណត់ទីបញ្ចប់របស់មនុស្ស។ ខ្ញុំមិនមានបំណងចង់ធ្វើកិច្ចការច្រើនផ្សេងទៀតដែលគ្មានគោលបំណងនោះទេ ឬក៏បន្ដណែនាំមនុស្សដែលអស់សង្ឃឹមដូចជាឈើពុកនោះដែរ ហើយនឹងមិនបន្តដឹកនាំមនុស្សដែលមានចេតនាអាក្រក់យ៉ាងសម្ងាត់នោះឡើយ។ ប្រហែលជាថ្ងៃណាមួយ អ្នករាល់គ្នានឹងយល់ពីចេតនាដ៏ស្មោះត្រង់នៅពីក្រោយពាក្យសម្ដីរបស់ខ្ញុំ និងការលះបង់ដែលខ្ញុំបានធ្វើសម្រាប់មនុស្សជាតិ។ ប្រហែលជាថ្ងៃណាមួយ អ្នករាល់គ្នានឹងយល់អំពីសារនេះ ដែលអាចឱ្យអ្នករាល់គ្នាសម្រេចចិត្តអំពីទីបញ្ចប់របស់ខ្លួនឯងបាន។

ខាង​ដើម៖ អំពីវាសនា

បន្ទាប់៖ អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ