ជំពូកទី ៣៦

ព្រះជាម្ចាស់ដ៏ពិតដែលមានគ្រប់ព្រះចេស្ដា ស្ដេចដែលត្រូវបានថ្វាយរាជ្យសម្បត្តិ ត្រួតត្រាលើសកលលោកទាំងមូល បែរព្រះភ័ក្ត្រទៅរកជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ហើយគ្រប់យ៉ាងដែលនៅក្រោមស្ថានសួគ៌បញ្ចេញពន្លឺដោយសិរីល្អរបស់ព្រះជាម្ចាស់។ របស់សព្វសារពើដែលមានជីវិតនៅក្នុងសកលលោក និងទៅដល់ទីបំផុតនៃផែនដីនឹងឃើញ។ ភ្នំ ទន្លេ បឹងបួរ ដែនដី មហាសមុទ្រ និងភាវៈមានជីវិតទាំងអស់បានទាញបើកវាំងននរបស់ពួកគេ ដោយពិចារណាពីព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ដ៏ពិត ហើយពួកគេបានរស់ឡើងវិញ ហាក់ដូចជាការដើរចេញពីសុបិន ហាក់ដូចជាពួកគេគឺជាពន្លកដែលកំពុងបំបែកដីអ៊ីចឹង!

អ្ហា! ព្រះជាម្ចាស់ដ៏ពិតមួយអង្គលេចចេញនៅខាងមុខពិភពលោក។ តើអ្នកណាហ៊ានទៅរកទ្រង់ដោយការរារែកនោះ? គ្រប់គ្នាញ័រដោយភាពភ័យខ្លាច។ គ្រប់គ្នាជឿទាំងស្រុង ហើយអង្វរសុំអភ័យទោសម្ដងហើយម្ដងទៀត។ មនុស្សទាំងអស់លុតជង្គង់នៅចំពោះទ្រង់ ហើយមាត់ទាំងអស់ថ្វាយបង្គំទ្រង់! ទ្វីប និងមហាសមុទ្រ ភ្នំ ទន្លេ របស់សព្វសារពើសរសើរតម្កើងទ្រង់ដោយឥតទីបញ្ចប់! និទាឃរដូវចូលមកដោយខ្យល់ដ៏កក់ក្ដៅ ដោយនាំមកនូវភ្លៀងនិទាឃរដូវដ៏ល្អ។ ដូចមនុស្សទាំងអស់ដែរ ចរន្តទឹកក្នុងស្ទឹងហូរដោយក្ដីទុកព្រួយ និងក្ដីអំណរ ដោយស្រក់ទឹកភ្នែកនៃការជាប់ជំពាក់ និងការបន្ទោសខ្លួនឯង។ ទន្លេ បឹងបួរ រលក និងផ្ទាំងទឹកទាំងអស់កំពុងតែច្រៀង ដោយច្រៀងសរសើរព្រះនាមដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ដ៏ពិត! សម្លេងនៃការសរសើរបន្លឺឡើងយ៉ាងច្បាស់! អ្វីៗដែលចាស់ ដែលធ្លាប់ត្រូវបានធ្វើឱ្យពុករលួយដោយសាតាំង ទាំងអស់នោះនឹងត្រូវបានធ្វើឱ្យថ្មីឡើងវិញ និងត្រូវបានផ្លាស់ប្ដូរ ហើយនឹងចូលទៅក្នុងពិភពថ្មីទាំងស្រុង ...

នេះគឺជាត្រែដ៏បរិសុទ្ធ ហើយវាបានចាប់ផ្ដើមបន្លឺសម្លេង! ចូរស្ដាប់វាចុះ។ សម្លេងដ៏ផ្អែមនោះ គឺជាព្រះសូរសៀងនៃបល្ល័ង្ក ដែលប្រកាសទៅដល់ជាតិសាសន៍នីមួយៗ និងមនុស្សថា ពេលវេលាបានមកដល់ហើយ ទីបញ្ចប់ចុងក្រោយបានមកដល់ហើយ។ ផែនការគ្រប់គ្រងរបស់ខ្ញុំត្រូវបានបញ្ចប់ហើយ។ នគររបស់ខ្ញុំបានលេចឡើងយ៉ាងចំហនៅលើផែនដី។ នគររបស់ពិភពលោកបានក្លាយជានគររបស់ខ្ញុំ ដែលជាព្រះជាម្ចាស់។ ត្រែទាំង ៧ របស់ខ្ញុំ បន្លឺសម្លេងចេញពីបល្ល័ង្ក ហើយអ្វីៗដ៏អស្ចារ្យបែបនេះនឹងកើតឡើង! មនុស្សនៅចុងបំផុតនៃផែនដីនឹងប្រញាប់ប្រញាប់ជាមួយគ្នាចេញពីទិសដៅនីមួយៗ ដោយកម្លាំងនៃផ្ទាំងទឹកកក និងអំណាចនៃផ្គររន្ទះ អ្នកខ្លះជិះទូកនៅតាមសមុទ្រ អ្នកខ្លះជិះយន្ដហោះ អ្នកខ្លះជិះយានជំនិះគ្រប់ទំហំ និងសណ្ឋាន អ្នកខ្លះជិះលើខ្នងសេះ។ ចូរមើលឱ្យជិត។ ចូរស្ដាប់យ៉ាងប្រុងប្រយ័ត្ន។ អ្នកជិះសេះដែលមានគ្រប់ពណ៌ ដែលវិញ្ញាណត្រូវបានដាស់ឡើង ដែលមានចេស្ដា និងប្រសើរលើសលន់ទាំងនេះ ហាក់ដូចជាចាប់យកសមរភូមិ គឺមិនអើពើនឹងសេចក្ដីស្លាប់ទេ។ នៅកណ្ដាលស្នូរកញ្ជ្រៀវរបស់សេះ និងសម្រែករបស់មនុស្សដែលស្រែករកព្រះជាម្ចាស់ដ៏ពិត មនុស្សប្រុសស្រី និងក្មេងៗជាច្រើន នឹងត្រូវជាន់ដោយក្រចករបស់ពួកវាមួយរំពេច។ អ្នកខ្លះនឹងស្លាប់ អ្នកខ្លះនឹងដកដង្ហើមចុងក្រោយរបស់ពួកគេ អ្នកខ្លះនឹងត្រូវកិនកម្ទេច ដោយគ្មាននរណាម្នាក់មើលថែពួកគេ ដោយស្រែកយ៉ាងរំជួលចិត្ត និងស្រែកថ្ងូរដោយការឈឺចាប់។ កូននៃការបះបោរអើយ! តើនេះមិនមែនជាលទ្ធផលចុងក្រោយរបស់អ្នករាល់គ្នាទេឬ?

ខ្ញុំទតមើលរាស្ត្ររបស់ខ្ញុំដោយក្ដីអំណរ ជាអ្នកដែលស្ដាប់ឮសម្លេងរបស់ខ្ញុំ ហើយប្រមូលគ្នាមកពីគ្រប់ជាតិសាសន៍ និងដែនដីទាំងអស់។ មនុស្សទាំងអស់សរសើរតម្កើង និងលោតកញ្ឆេងដោយអំណរគ្មានទីបញ្ចប់ ដោយការរក្សាព្រះជាម្ចាស់ដ៏ពិតនៅក្នុងមាត់របស់ពួកគេ! ពួកគេធ្វើបន្ទាល់ទៅកាន់ពិភពលោក ហើយសម្លេងនៃបន្ទាល់របស់ពួកគេទៅកាន់ព្រះជាម្ចាស់ដ៏ពិត គឺដូចទៅនឹងសូរគ្រាំគ្រេងនៃទឹកជាច្រើន។ មនុស្សទាំងអស់នឹងប្រមូលផ្ដុំគ្នាទៅក្នុងនគររបស់ខ្ញុំ។

ត្រែទាំង ៧ របស់ខ្ញុំបន្លឺសម្លេង ដាស់អ្នកដែលកំពុងលង់លក់ក្នុងដំណេក! ចូរក្រោកឡើងឱ្យឆាប់ វាមិនទាន់យឺតពេលទេ។ ចូរសម្លឹងទៅកាន់ជីវិតរបស់អ្នក! ចូរបើកភ្នែករបស់អ្នកឡើង ហើយមើល តើពេលនេះម៉ោងប៉ុន្មានហើយ។ តើទៅស្វែងរកអ្វីនៅទីនោះ? តើគិតអ្វីនៅទីនោះ? តើមានអ្វីត្រូវជាប់ជំពាក់នៅទីនោះ? តើអ្នកមិនដែលពិចារណាអំពីភាពខុសគ្នាផ្នែកគុណតម្លៃ រវាងការទទួលបានជីវិតរបស់ខ្ញុំ និងការទទួលបានគ្រប់យ៉ាងដែលអ្នកស្រឡាញ់ និងជាប់ជំពាក់ទេឬ? ចូរកុំមានបំណងតទៅទៀត ហើយក៏កុំលោតកញ្ឆេងតទៅទៀតដែរ។ ចូរកុំខកខានឱកាសនេះឱ្យសោះ។ ពេលនេះ នឹងមិនមកម្ដងទៀតឡើយ! ចូរក្រោកឈរឡើងពេលនេះ ចូរអនុវត្តការធ្វើលំហាត់ប្រាណនៃវិញ្ញាណរបស់អ្នក ចូរប្រើប្រាស់គ្រប់ឧបករណ៍នានា ដើម្បីមើលឱ្យធ្លុះ និងបង្អាក់ល្បិចកល ព្រមទាំងការបោកបញ្ឆោតគ្រប់យ៉ាងរបស់សាតាំង នោះទើបបទពិសោធន៍នៃជីវិតរបស់អ្នកអាចត្រូវបានធ្វើឱ្យកាន់តែជ្រាលជ្រៅ ហើយអ្នកអាចបង្ហាញពីនិស្ស័យរបស់ខ្ញុំ នោះទើបជីវិតរបស់អ្នកអាចក្លាយជាពេញវ័យ និងត្រូវបានបន្ថែមរសជាតិ ហើយអ្នកអាចដើរតាមស្នាមព្រះបាទរបស់ខ្ញុំជានិច្ច។ មិនត្រូវរួញរា មិនត្រូវទន់ខ្សោយ ត្រូវបោះជំហានទៅមុខជានិច្ច មួយជំហានម្ដងៗ ទៅត្រង់រហូតដល់ទីបញ្ចប់នៃផ្លូវ!

នៅពេលដែលត្រែទាំង ៧បន្លឺសម្លេងម្ដងទៀត វានឹងក្លាយជាការកោះហៅទៅរកការជំនុំជម្រះ ការជំនុំជម្រះកូននៃការបះបោរ ការជំនុំជម្រះនៃជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ហើយជាតិសាសន៍នីមួយៗនឹងប្រគល់ខ្លួននៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ព្រះភ័ក្រ្តដ៏មានសិរីល្អរបស់ព្រះជាម្ចាស់នឹងច្បាស់ជាលេចឡើងនៅចំពោះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់។ គ្រប់គ្នានឹងជឿទាំងស្រុង ហើយស្រែករកព្រះជាម្ចាស់ដ៏ពិតដោយគ្មានទីបញ្ចប់។ ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានឹងកាន់តែមានសិរីល្អ ហើយបុត្ររបស់ខ្ញុំ និងខ្ញុំនឹងចែករំលែកនៅក្នុងសិរីល្អ ហើយចែករំលែកនៅក្នុងភាពជាស្ដេច ដោយការជំនុំជម្រះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ដាក់ទោសមនុស្សអាក្រក់ សង្គ្រោះ និងមានសេចក្ដីមេត្តាករុណាចំពោះអ្នកដែលជាកម្មសិទ្ធិរបស់ខ្ញុំ ហើយធ្វើឱ្យនគរព្រះខ្លាំងក្លា និងមានស្ថិរភាព។ តាមរយៈសម្លេងនៃត្រែទាំង ៧ មនុស្សជាច្រើននឹងត្រូវបានសង្គ្រោះ ដោយការវិលត្រឡប់មកចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដើម្បីលុតជង្គង់ និងថ្វាយបង្គំដោយការសរសើរជានិច្ច!

នៅពេលដែលត្រែទាំង ៧ បន្លឺសម្លេងម្ដងទៀត វានឹងក្លាយជាការបញ្ចប់នៃសម័យកាល សូរសម្លេងត្រែនៃជ័យជម្នះលើអារក្សសាតាំង ការគំនាប់ដែលប្រាប់ជាមុនអំពីការចាប់ផ្ដើមនៃការរស់នៅយ៉ាងចំហនៅក្នុងនគរព្រះនៅលើផែនដី! សម្លេងអីក៏ត្រដែតម្ល៉េះ សម្លេងនេះខ្ទរជុំវិញបល្ល័ង្ក សូរសម្លេងត្រែនេះអង្រួនស្ថានសួគ៌ និងផែនដី ដែលជាទីសម្គាល់នៃភាពជោគជ័យនៃផែនការគ្រប់គ្រងរបស់ខ្ញុំ ដែលជាការជំនុំជម្រះសាតាំង។ វាដាក់ទោសពិភពលោកចាស់នេះទាំងស្រុងដល់ស្លាប់ ដាក់ទោសទៅកាន់ជង្ហុកធំ! សូរសម្លេងត្រែនេះ ផ្ដល់សញ្ញាថាទ្វារនៃព្រះគុណ គឺជិតបិទហើយ ថាជីវិតរបស់នគរព្រះនឹងចាប់ផ្ដើមនៅលើផែនដី ដែលត្រឹមត្រូវ និងសមរម្យ។ ព្រះជាម្ចាស់សង្គ្រោះអ្នកណាដែលស្រឡាញ់ទ្រង់។ នៅពេលដែលពួកគេវិលត្រឡប់ទៅរកនគររបស់ទ្រង់ នោះមនុស្សនៅលើផែនដីនឹងជួបប្រទះនូវគ្រោះអត់ឃ្លាន និងរោគប៉ែស ហើយចានទាំង ៧ និងគ្រោះកាចទាំង ៧ របស់ព្រះជាម្ចាស់ នឹងមានសុពលភាពបន្តបន្ទាប់គ្នា។ ផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅ ប៉ុន្តែព្រះបន្ទូលរបស់ខ្ញុំនឹងមិនកន្លងផុតឡើយ។

ខាង​ដើម៖ ជំពូកទី ៣៥

បន្ទាប់៖ ជំពូកទី ៣៧

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ