ជំពូកទី ២៣

ខណៈពេលដែលព្រះសូរសៀងរបស់ខ្ញុំបន្លឺចេញ ហើយខណៈពេលដែលព្រះនេត្ររបស់ខ្ញុំបញ្ចេញភ្លើង នោះខ្ញុំកំពុងតែឃ្លាំមើលផែនដីទាំងមូល ហើយខ្ញុំកំពុងតែសង្កេតពិនិត្យពិភពលោកទាំងមូល។ មនុស្សទាំងអស់កំពុងតែអធិស្ឋានមករកខ្ញុំ ដោយបែរការសម្លឹងរបស់ពួកគេមករកខ្ញុំ ទទូចសុំឲ្យខ្ញុំបញ្ឈប់សេចក្តីក្រោធរបស់ខ្ញុំ ហើយស្បថថា នឹងមិនបះបោរប្រឆាំងនឹងខ្ញុំតទៅទៀតនោះទេ។ ប៉ុន្តែនេះ មិនមែនជាហេតុការណ៍នៅក្នុងអតីតកាលទៅទៀតទេ វាជាពេលឥឡូវនេះ។ តើនរណាអាចបង្វែរបំណងព្រះហឫទ័យរបស់ខ្ញុំបាន? តើពិតជាមិនមែនការអធិស្ឋាននៅក្នុងចិត្តរបស់មនុស្ស ឬពាក្យសម្តីនៅក្នុងមាត់របស់ពួកគេ មែនទេ? តើនរណាអាចរស់រហូតដល់បច្ចុប្បន្នបាន ប្រសិនបើមិនមែនដោយសារតែខ្ញុំនោះ? តើនរណារស់បាន​រហូត​ដល់​បច្ចុប្បន្ន​ ប្រសិនបើគ្មានព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំនោះ? តើនរណា ដែលភ្នែករបស់ខ្ញុំមិនបានឃ្លាំមើលនោះ? ខ្ញុំធ្វើកិច្ចការថ្មីរបស់ខ្ញុំនៅលើផែនដីទាំងមូល អ្នកតំណាងរដ្ឋដែលមានអំណាចសម្រេចការ? តើភ្នំទាំងឡាយអាចគេចពីកិច្ចការរបស់ខ្ញុំដោយអំណាចនៃកម្ពស់​របស់វាបានទេ? ដោយសារតែភាពធំធេងយ៉ាងមហិមារបស់ពួកវា តើទឹកអាចជៀស​រួច​ពីកិច្ចការថ្មីរបស់ខ្ញុំទេ? នៅក្នុងផែនការរបស់ខ្ញុំ ខ្ញុំមិនដែលអនុញ្ញាតឲ្យអ្វីមួយចេញទៅដោយងាយៗនោះទេ ដូច្នេះហើយទើបគ្មាននរណាម្នាក់ ឬអ្វីមួយ ដែលបានគេចចេញពីកណ្តាប់ព្រះហស្ថរបស់ខ្ញុំបាន។ សព្វថ្ងៃនេះ ព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំត្រូវបានសរសើរតម្កើងក្នុងចំណោមមនុស្សទាំងអស់ ហើយជាថ្មីម្តងទៀត ពាក្យប្រឆាំងជំទាស់ងើបឡើងប្រឆាំងខ្ញុំក្នុងចំណោមមនុស្សទាំងអស់ ហើយកេរ្ត៍ឈ្មោះនៃព្រះ​ជន្ម​របស់ខ្ញុំនៅលើផែនដី មានច្រើនអនេកនៅក្នុងចំណោមមនុស្ស។ ខ្ញុំមិនអត់ទ្រាំនឹងការវិនិច្ឆ័យរបស់មនុស្សចំពោះខ្ញុំ ហើយ​ក៏​មិន​អត់ទ្រាំនឹងការបំបែករាងកាយខ្ញុំរបស់ពួកគេនោះទេ ហើយខ្ញុំរឹតតែមិនអត់ទ្រាំនឹងពាក្យ​វាយ​ប្រហារ​របស់ពួកគេប្រឆាំងនឹងខ្ញុំទៀតផង។ ដោយសារតែគេមិនដែលស្គាល់ខ្ញុំយ៉ាងពិតប្រាកដ ទើបមនុស្សតែងតែជំទាស់ ហើយបោកបញ្ឆោតខ្ញុំ ដោយបរាជ័យក្នុងការស្រឡាញ់ព្រះវិញ្ញាណរបស់ខ្ញុំ ឬផ្តល់តម្លៃដល់ព្រះបន្ទូលរបស់ខ្ញុំ។ ដោយសារតែទង្វើ និងសកម្មភាពនីមួយៗរបស់មនុស្ស និងដោយសារតែឥរិយាបថដែលគេមានចំពោះខ្ញុំ ទើបខ្ញុំប្រទាន «អំណោយ» ដល់មនុស្សទៅតាមអ្វីដែលគេសមនឹងទទួល។ ដូច្នេះ មនុស្សទាំងអស់ប្រព្រឹត្តសកម្មភាព ដោយភ្នែកម្ខាងសម្លឹងទៅរករង្វាន់របស់ពួកគេ ហើយគ្មាននរណាម្នាក់ធ្លាប់ធ្វើកិច្ចការអ្វីមួយ ដោយការលះបង់ខ្លួននោះទេ។ មនុស្សមិនចង់ថ្វាយ​ការឧទ្ទិសដោយមិនគិតពីខ្លួនឯងនោះទេ ផ្ទុយទៅវិញ ពួកគេពេញចិត្តនឹងអំណោយដែលគ្មានទទួលបានអ្វីសោះ។ ទោះបីជាពេត្រុសឧទ្ទិសខ្លួនចំពោះព្រះភ័ក្រ្តខ្ញុំក៏ដោយ វាមិនមែនដើម្បីផលប្រយោជន៍នៃរង្វាន់របស់ថ្ងៃស្អែកនោះទេ ផ្ទុយទៅវិញវាជាផលប្រយោជន៍នៃចំណេះដឹងបច្ចុប្បន្ននេះ។ មនុស្សមិនដែលមានទំនាក់ទំនងជាមួយខ្ញុំដ៏ពិតប្រាកដនោះទេ ប៉ុន្តែម្តងហើយម្តងទៀត ពួកគេប្រព្រឹត្តចំពោះខ្ញុំដោយឫកពារស្ទាក់ស្ទើរ គិតថាធ្វើបែបនោះនឹងទទួលបានការយល់ព្រមរបស់ខ្ញុំ ដោយមិនចាំបាច់ខិតខំប្រឹងប្រែង។ ខ្ញុំបានទតមើលយ៉ាងជ្រៅទៅក្នុងចិត្តរបស់មនុស្ស ដូច្នេះហើយ ខ្ញុំបានគាស់កកាយ «រ៉ែនៃទ្រព្យ​សម្បត្តិ​​ដ៏​​ច្រើន​» នៅក្នុងកន្លែងខាងក្នុងបំផុតនៃចិត្តរបស់មនុស្ស គឺជាអ្វីដែលសូម្បីតែមនុស្សក៏នៅមិនទាន់ដឹងនោះដែរ ទោះជាយ៉ាងណា ខ្ញុំបានរកឃើញថ្មី។ ដូច្នេះ មានតែនៅពេលដែលពួកគេបានឃើញ «ភស្តុតាងជាក់​ស្ដែង​» ទេ ទើបមនុស្សបញ្ឈប់ការមាក់ងាយ​ខ្លួន​ឯង​ដែល​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ដទៃ​ ហើយសារភាពពីសភាវៈស្មោគគ្រោករបស់ពួកគេផ្ទាល់ ដោយបាតដៃលាតសន្ធឹង។ ក្នុងចំណោមមនុស្ស គឺមានរបស់ច្រើនជាងនេះទៀតដែលថ្មី​កំពុងរង់ចាំខ្ញុំទៅ «ទាញយក» សម្រាប់ភាពសប្បាយរីករាយរបស់មនុស្សទាំងអស់។ ក្រៅពីមិនបានបញ្ឈប់កិច្ចការរបស់ខ្ញុំ ដោយសារតែភាពអសមត្ថភាពរបស់មនុស្ស ខ្ញុំថែមទាំងលួស​កាត់គេ ដោយផ្អែកលើផែនការដើមរបស់ខ្ញុំទៀតផង។ មនុស្សដូចជាដើមឈើហូបផ្លែអ៊ីចឹង៖ បើគ្មានការលួសកាត់​ទេ នោះដើមឈើនោះមិនអាចបង្កើតផលផ្លែបានឡើយ នៅទីបញ្ចប់ អ្វីដែលមនុស្សម្នាក់មើលឃើញ គឺជាមែកដែលងាប់ និងស្លឹកដែលជ្រុះប៉ុណ្ណោះ ដោយពុំមានផ្លែជ្រុះមកលើដីនោះទ។

ខណៈពេលដែលខ្ញុំតាក់តែងលម្អ «បន្ទប់ខាងក្នុង» នៃនគររបស់ខ្ញុំពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ នោះគ្មាននរណាម្នាក់ដែលភ្លាមៗនោះ លេចចេញទៅក្នុង «បន្ទប់ធ្វើការ» របស់ខ្ញុំ ដើម្បីរំខានការងាររបស់ខ្ញុំនោះទេ។ មនុស្សទាំងអស់កំពុងតែខិតខំយ៉ាងអស់ពីកម្លាំងកាយចិត្តរបស់ពួកគេ ដើម្បីសហការជាមួយខ្ញុំ ដោយភ័យខ្លាចជាខ្លាំង ចំពោះ «ការបណ្តេញចោល» និង «ការបាត់បង់តួនាទីរបស់ពួកគេ» ដូច្នេះ ពួកគេទៅដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ ជាកន្លែងដែលពួកគេអាចធ្លាក់ចូលទៅក្នុង «វាលខ្សាច់» ដែលសាតាំងគ្រប់គ្រង។ ដោយសារតែភាពភ័យខ្លាចរបស់មនុស្ស ខ្ញុំលួងលោមគេជារៀងរាល់ថ្ងៃ រុញច្រានគេទៅរកសេចក្តីស្រឡាញ់ជារៀងរាល់ថ្ងៃ ហើយជាងនេះទៅទៀត ខ្ញុំប្រទានការណែនាំដល់គេ នៅក្នុងជីវិតប្រចាំថ្ងៃរបស់គេ។ វាប្រៀបដូចជា មនុស្សគឺជាកូនក្មេងដែលទើបនឹងកើតអ៊ីចឹង បើ​មិន​ផ្ដល់​ទឹកដោះឲ្យ​ទេ​ ពួកគេនឹងលាចាកពីផែនដីនេះទៅ​យ៉ាង​ឆាប់រហ័ស លែង​បាន​ឲ្យ​គេ​ឃើញ​តទៅទៀត។ នៅក្នុងអំឡុង​ពេល​នៃ​ការអង្វរកររបស់មនុស្ស ខ្ញុំយាងចុះមកផែនដីរបស់មនុស្ស ហើយភ្លាមៗនោះ មនុស្សរស់នៅក្នុងពិភពនៃពន្លឺ ដោយលែងជាប់ឃុំនៅក្នុង «បន្ទប់» ដែលជាកន្លែងដែលពួកគេបញ្ចេញសម្រែកការអធិស្ឋានរបស់ពួកគេទៅស្ថានសួគ៌ តទៅទៀតហើយ។ ពេលដែលពួកគេឃើញខ្ញុំ មនុស្សទូលពិតពី «ទុក្ខលំបាក» ដែលមាននៅក្នុងចិត្តរបស់ពួកគេ ដោយបើកមាត់របស់ពួកគេចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ​ ដើម្បីសុំឲ្យខ្ញុំទម្លាក់ម្ហូបអាហារចូលក្នុងមាត់របស់ពួកគេ​។ ប៉ុន្តែបន្ទាប់ពីនោះ ភាពភ័យខ្លាចរបស់ពួកគេថយចុះ ហើយស្មារតីរបស់គេបាន​ដូច​ដើម​ឡើងវិញ ពេលនោះ ពួកគេលែងសុំអ្វីពីខ្ញុំតទៅទៀតហើយ ផ្ទុយទៅវិញ ពួកគេលង់លក់យ៉ាងស្រួល ឬបើមិនដូច្នោះទេ ពួកគេបដិសេធវត្តមានរបស់ខ្ញុំ ពួកគេដើរចេញដើម្បីគិតពីកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ។ នៅក្នុង «ការបោះ​បង់» របស់មនុស្សជាតិ វាបញ្ជាក់យ៉ាងច្បាស់ពីវិធីដែលមនុស្ស នាំយក «ភាពយុត្តិធម៌ឥតលម្អៀង» របស់ពួកគេចំពោះខ្ញុំ ដោយមិនគិតពី «មនោសញ្ចេតនា»។ ដូច្នេះហើយ ដោយទតឃើញមនុស្សស្ថិតនៅក្នុងទិដ្ឋភាពដ៏គួរឲ្យស្អប់របស់គេ នោះខ្ញុំបានចាកចេញដោយស្ងាត់ៗ ហើយនឹងមិនចុះមកម្តងទៀត ដោយសារការអង្វរករដោយអស់ពីចិត្តរបស់គេ តទៅទៀតទេ។ បញ្ហារបស់មនុស្សកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមនុស្សមិនបានដឹងនោះទេ ដូច្នេះ នៅក្នុងកិច្ចការដ៏លំបាករបស់គេ នៅពេលដែលគេរកឃើញវត្តមានរបស់ខ្ញុំភ្លាមៗនោះ គេមិនឆ្លើយថា «ទេ» នោះទេ ហើយគេកាន់ជាយអាវរបស់ខ្ញុំជាប់ និងនាំខ្ញុំចូលទៅក្នុងផ្ទះរបស់គេ ដូចជាភ្ញៀវម្នាក់អ៊ីចឹង។ ប៉ុន្តែ ទោះបីជាគេអាចរៀបចំម្ហូបអាហារដ៏ត្រៀបត្រាដើម្បីឲ្យ​ខ្ញុំ​រីករាយ​ក៏ដោយ ក៏គេមិនដែលចាត់ទុកខ្ញុំជាកម្មសិទ្ធិមួយរបស់គេម្តងណាឡើយ ផ្ទុយទៅវិញ គេប្រព្រឹត្តចំពោះខ្ញុំដូចជាភ្ញៀវម្នាក់ ដើម្បីទទួលបានជំនួយបន្តិចបន្តួចពីខ្ញុំប៉ុណ្ណោះ។ ដូច្នេះ ពេលនេះ មនុស្សបង្ហាញការសោកស្តាយរបស់គេចំពោះព្រះភ័ក្ត្ររបស់ខ្ញុំយ៉ាងព្រហើន​ ដោយរំពឹងថា ទទួលបាន «ព្រះហស្ថលេខា» របស់ខ្ញុំ ហើយដូចជាមនុស្សម្នាក់ដែលកំពុងត្រូវការប្រាក់កម្ចីសម្រាប់អាជីវកម្មរបស់គេអ៊ីចឹង គឺគេ «តស៊ូ» ជាមួយខ្ញុំ ដោយប្រើកម្លាំងទាំងអស់របស់គេ។ នៅក្នុងចលនា និងកាយវិការបស់គេនីមួយៗ ខ្ញុំចាប់បានក្រសែភ្នែកដែលបញ្ជាក់ពីគោលបំណងរបស់មនុស្ស៖ នៅក្នុងគំនិតរបស់គេ ប្រៀប​ដូចជាខ្ញុំមិនដឹងពីវិធីដើម្បីដឹងពីអត្ថន័យដែលលាក់ក្នុងទឹកមុខរបស់មនុស្សម្នាក់ ឬអ្វីដែលនៅពីក្រោយពាក្យសម្តីរបស់គេ ឬពីវិធីដើម្បីសម្លឹងទៅឲ្យជ្រៅក្នុងចិត្តរបស់មនុស្សម្នាក់អ៊ីចឹង។ ដូច្នេះ មនុស្សលាតត្រដាងប្រាប់ខ្ញុំ រាល់បទពិសោធន៍ដែលគេជួបប្រទះ ដោយគ្មានភាពរអាក់រអួល ឬការរំលងនោះទេ ហើយក្រោយមក គេដាក់ចេញនូវការទាមទាររបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ ខ្ញុំស្អប់ ហើយខ្ពើមរាល់ទង្វើ និងការប្រព្រឹត្តរបស់មនុស្ស។ នៅក្នុងចំណោមមនុស្ស គ្មាននរណាម្នាក់ដែលបានបំពេញកិច្ចការដែលខ្ញុំស្រឡាញ់នោះទេ វាប្រៀបដូចជាមនុស្សកំពុងតែប្រឆាំងជំទាស់នឹងខ្ញុំដោយចេតនា ហើយកំពុងតែមានបំណងទាក់ទាញសេចក្តីក្រោធរបស់ខ្ញុំអ៊ីចឹង៖ ពួកគេទាំងអស់ដើរដង្ហែរទៅវិញទៅមកនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដោយបណ្តោយខ្លួនទៅតាមបំណងផ្ទាល់ខ្លួនរបស់ពួកគេនៅចំពោះព្រះនេត្ររបស់ខ្ញុំ។ គ្មាននរណាម្នាក់នៅក្នុងចំណោមមនុស្ស ដែលរស់នៅដើម្បីផលប្រយោជន៍របស់ខ្ញុំនោះទេ ហើយជាលទ្ធផល ជីវិតរបស់ជាតិសាសន៍មនុស្សទាំងមូលគ្មានន័យ និងគ្មានតម្លៃនោះទេ ដែលបណ្តាលឲ្យមនុស្សជាតិរស់នៅក្នុងភាពទទេស្អាត។ ទោះបីជាបែបនេះក៏ដោយ ក៏មនុស្សនៅតែបដិសេធមិនចង់ភ្ញាក់ខ្លួនដែរ ផ្ទុយទៅវិញ ពួកគេបន្តបះបោរប្រឆាំងខ្ញុំ ដោយការមានៈនៅក្នុងភាពឥតប្រយោជន៍របស់ខ្លួន។

នៅគ្រប់ការល្បងលដែលពួកគេបានឆ្លងកាត់ មនុស្សមិនដែលធ្វើឲ្យខ្ញុំសព្វព្រះហឫទ័យម្តងណាឡើយ។ ដោយសារតែភាពទុច្ចរិតដ៏សាហាវយង់ឃ្នងរបស់ពួកគេ មនុស្សមិនមានបំណងធ្វើ​ទីបន្ទាល់អំពី​ព្រះនាមរបស់ខ្ញុំនោះទេ។ ផ្ទុយទៅវិញ ពួកគេ «ធ្វើតាមវិធីផ្សេង ខណៈដែលគេពឹងផ្អែកលើការចិញ្ចឹមបីបាច់របស់ខ្ញុំ»។ ចិត្តរបស់មនុស្ស មិនបែរមករកខ្ញុំទាំងស្រុងនោះទេ ហេតុដូច្នេះ សាតាំងដាក់កាកសំណល់ទៅលើគេ រហូតដល់គេពេញដោយស្នាមរបួស រាងកាយរបស់គេគ្របដណ្តប់ដោយភាពកខ្វក់។ ប៉ុន្តែមនុស្សនៅតែមិនដឹងថា រូបរាងរបស់គេគួរឲ្យស្អប់ខ្ពើមយ៉ាងណានោះទេ៖ គ្រប់ពេល កន្លងមក គេនៅតែគោរពសាតាំងនៅពីក្រោយខ្នងរបស់ខ្ញុំ។ ដោយសារហេតុផលនេះហើយ ទើបខ្ញុំបោះមនុស្សទៅក្នុងជង្ហុកធំទាំងសេចក្តីក្រេវក្រោធ ដោយការធ្វើបែបនេះ នោះគេនឹងមិនអាចរំដោះខ្លួនបានឡើយ។ ទោះបីជាបែបនេះក៏ដោយ ស្ថិតក្នុងការទួញសោកដ៏គួរឲ្យអាណិតរបស់គេ មនុស្សនៅតែបដិសេធក្នុងការកែប្រែចិត្តរបស់គេ ដោយចង់ប្រឆាំងជំទាស់នឹងខ្ញុំ រហូតដល់ទីបញ្ចប់ដ៏ល្វីងជូរចត់ ហើយសង្ឃឹម​យ៉ាង​មុតមាំ​ថានឹងធ្វើឲ្យសេចក្តីក្រោធរបស់ខ្ញុំរំជើបរំជួល។ ដោយយោងទៅលើអ្វីដែលគេបានធ្វើ នោះខ្ញុំប្រព្រឹត្តចំពោះគេដូចជាគេជាមនុស្សបាប ហើយខ្ញុំមិនប្រទាន ការឱប​ដ៏​កក់ក្ដៅ​របស់ខ្ញុំដល់គេនោះទេ។ តាំងពីដំបូង ពួកទេវតាបានបម្រើខ្ញុំ ហើយស្តាប់បង្គាប់ខ្ញុំដោយគ្មានការផ្លាស់ប្តូរ ឬការបញ្ឈប់នោះទេ ប៉ុន្តែមនុស្សតែងតែប្រព្រឹត្តផ្ទុយទាំងស្រុងទៅវិញ ប្រៀបដូចជាគេមិនបានមកពីខ្ញុំ តែបានកើតពីសាតាំងអ៊ីចឹង។ ពួកទេវតាដែលនៅទីកន្លែងរបស់ពួកគេទាំងអស់​គ្នា​​សុទ្ធ​តែ​ ថ្វាយបង្គុំ​យ៉ាង​ខ្លាំង​បំផុតរបស់ពួកគេចំពោះខ្ញុំ។ ពួកគេមិនត្រូវបានធ្វើឲ្យងាក​រេ​ដោយកម្លាំងរបស់សាតាំងនោះទេ ហើយពួកគេមានតែបំពេញកាតព្វកិច្ចរបស់ពួកគេប៉ុណ្ណោះ។ ដោយទទួលបានការចិញ្ចឹមបីបាច់ពីពួកទេវតា នោះបុត្រ និងរាស្ត្ររបស់ខ្ញុំជាច្រើន គ្រប់គ្នារីកចម្រើនធំធាត់ប្រកបដោយថាមពល និងសុខភាពមាំមួន គ្មាននរណាម្នាក់ក្នុងចំណោមពួកគេទន់ខ្សោយ ឬមិនមាំមួននោះទេ។ នេះជាស្នា​ព្រះ​ហស្ត​របស់ខ្ញុំ ដែល​ជាការ​អស្ចារ្យ​របស់ខ្ញុំ។ ខណៈពេលដែលស្នូរគ្រាប់កាំភ្លើងធំ​ត្រូវបានបាញ់ឡើងជាបន្តបន្ទាប់ ដើម្បីសម្ពោធការបង្កើតនៃនគររបស់ខ្ញុំ នោះពួកទេវតាចូលមកចំពោះមុខវេទិការបស់ខ្ញុំ ដើម្បីថ្វាយខ្លួនឲ្យ​ខ្ញុំ​ត្រួតពិនិត្យ ដោយដើរជាមួយគ្នាជាចង្វាក់ ដោយសារតែចិត្តរបស់គេបរិសុទ្ធ និងគ្មានរូបព្រះក្លែងក្លាយនោះទេ ហើយពួកគេក៏មិនខ្មាស់អៀនចំពោះការត្រួតពិនិត្យរបស់ខ្ញុំដែរ។

នៅក្នុងសម្រែកនៃខ្យល់ព្យុះ ស្ថានសួគ៌ចុះមកមួយរំពេច ដោយធ្វើឲ្យមនុស្សជាតិទាំងអស់ថប់ដង្ហើម ដូច្នេះហើយទើបពួកគេមិនអាចស្រែកហៅរកខ្ញុំតាមចិត្តរបស់គេ បានតទៅទៀតទេ។ មនុស្សទាំងអស់បានដួលរលំ ដោយមិនដឹងខ្លួន។ ដើមឈើយោលទៅយោលមកនៅក្នុងខ្យល់ ពី​ពេល​មួយ​ទៅ​ពេល​មួយ​ មានឮសម្លែងមែកឈើបាក់ ហើយស្លឹកឈើដែលស្វិតត្រូវបានបក់ផាត់ទៅឆ្ងាយ។ ផែនដីហាក់​ដូចជាទទេ​ស្អាត​ ហើយសោះកក្រោះមួយរំពេច ហើយមនុស្សឱបខ្លួនអ្នកយ៉ាងណែន ដោយត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយដែលនឹងមកតាមក្រោយរដូវស្លឹកឈើជ្រុះ ដើម្បីវាយប្រហារពួកគេគ្រប់ពេលវេលា។ បក្សាបក្សីនៅលើភ្នំហើរច្រវ៉ាត់ទៅមក ប្រៀបដូចជាពួកគេកំពុងស្រែកបញ្ចេញភាពទុក្ខព្រួយដាក់នរណាម្នាក់អ៊ីចឹង។ នៅក្នុងរូងភ្នំ សត្វតោគ្រហឹមបន្លាចមនុស្សដោយសម្លេង ធ្វើឲ្យ ពួកគេតក់​ស្លុត​យ៉ាង​ខ្លាំង​ និងធ្វើឲ្យរោម​របស់ពួកបាស់ច្រូង ហើយវាប្រៀបដូចជាមានអ្វីមកលងបន្លាច និងដូចជាប្រផ្នូលនៃទីបញ្ចប់របស់មនុស្សអ៊ីចឹង។ ដោយមិនចង់រង់ចាំភាពសប្បាយរីករាយរបស់ខ្ញុំក្នុងការកំចាត់ពួកគេចោល នោះមនុស្សទាំងអស់អធិស្ឋានយ៉ាងស្ងៀមស្ងាត់ទៅកាន់ព្រះអម្ចាស់​​ដ៏​ខ្ពង់ខ្ពស់​ នៅស្ថានសួគ៌។ ប៉ុន្តែ តើធ្វើដូចម្តេចទើបសម្លេងនៃទឹកហូរនៅក្នុងកូនព្រែកដ៏តូចមួយអាចទប់ស្កាត់ខ្យល់ព្យុះនោះបាន? ធ្វើដូចម្តេចទើបសម្លេងនៃការបន់ស្រន់របស់មនុស្សអាចបញ្ឈប់ខ្យល់ព្យុះភ្លាមៗបាន? ធ្វើដូចម្តេចទើបកំហឹងដ៏ឃោរឃៅនៅក្នុងចិត្តរបស់ផ្គរលាន់អាចស្ងប់ស្ងៀម​បាន​ ដោយសារ​តែ​ភាពកំសាករបស់មនុស្សនោះ​? មនុស្សយោលទៅយោលមកទៅ​តាម​ខ្យល់។ គេរត់ទៅរត់មកដើម្បីលាក់ខ្លួនពីភ្លៀង ហើយស្ថិតក្រោម​សេចក្តីក្រោធរបស់ខ្ញុំ មនុស្សញ័ររញ្ជួយ ដោយភ័យខ្លាចខ្ញុំនឹងដាក់ព្រះហស្ថរបស់ខ្ញុំនៅលើរាងកាយរបស់ពួកគេ ប្រៀបដូចជាខ្ញុំជាកាណុងកាំភ្លើងតម្រង់ចំដើមទ្រូងរបស់មនុស្សគ្រប់ពេលវេលាអ៊ីចឹង ហើយជាថ្មីម្តងទៀត ប្រៀបដូចជាគេជាសត្រូវរបស់ខ្ញុំអ៊ីចឹង ប៉ុន្តែគេគឺជាមិត្តរបស់ខ្ញុំទេតើ។ មនុស្សមិនដែលរកឃើញបំណងប្រាថ្នាពិតរបស់ខ្ញុំសម្រាប់គេនោះទេ គេមិនដែលយល់ពីគោលបំណងពិតរបស់ខ្ញុំ ហេតុដូច្នេះ គេបំពារបំពានប្រឆាំងនឹងខ្ញុំទាំងមិនដឹងខ្លួន គេប្រឆាំងជំទាស់ខ្ញុំទាំងមិនដឹងខ្លួន ទោះជាយ៉ាងណា គេក៏បានឃើញសេចក្តីស្រឡាញ់របស់ខ្ញុំដោយមិនបាន​ប៉ង​។ វាជារឿងពិបាក សម្រាប់មនុស្សក្នុងការមើលឃើញព្រះភ័ក្ត្ររបស់ខ្ញុំ នៅក្នុងសេចក្តីក្រោធរបស់ខ្ញុំ។ ខ្ញុំបានលាក់ខ្លួននៅក្នុងពពកដ៏ខ្មៅនៃកំហឹងរបស់ខ្ញុំ ហើយនៅពេលផ្គរលាន់ ខ្ញុំឈរពីលើសាកលលោកទាំងមូល ដោយបញ្ជូនសេចក្តីមេត្តាករុណារបស់ខ្ញុំដល់មនុស្សនៅខាងក្រោម។ ដោយសារមនុស្សមិនស្គាល់ខ្ញុំ ទើបខ្ញុំមិនវាយផ្ចាលគេដោយសារគេមិនយល់ពីគោលបំណងរបស់ខ្ញុំនោះទេ។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំបញ្ចេញសេចក្តីក្រោធរបស់ខ្ញុំពី​ពេល​មួយ​ទៅ​ពេល​មួយ​។ ខ្ញុំបង្ហាញស្នាមញញឹមរបស់ខ្ញុំពី​ពេល​មួយ​ទៅ​ពេល​មួយ​ ប៉ុន្តែទោះបីនៅពេលគេមើលឃើញខ្ញុំក៏ដោយ ក៏មនុស្សមិនដែលមើលឃើញដ៏ពិតពីនិស្ស័យទាំងស្រុងរបស់ខ្ញុំដែរ ហើយគេនៅតែមិនអាចឮសម្លេងរបស់ត្រែដ៏រណ្ដំដដែល ដោយសារតែគេកាន់​តែ​​ស្ពឹកស្រពន់ និងមិន​យល់​ការណ៍​អ្វី​សោះ​ ។ វាប្រៀបដូចជារូបអង្គរបស់ខ្ញុំមាននៅក្នុងការចងចាំរបស់មនុស្ស ហើយសណ្ឋានរបស់ខ្ញុំនៅក្នុងគំនិតរបស់គេអ៊ីចឹង។ ទោះបីជាយ៉ាងណា តាមរយៈដំណើរការលូតលាស់របស់មនុស្ស រហូតមកដល់បច្ចុប្បន្ននេះ ពុំមានមនុស្សសូម្បីតែម្នាក់ ដែលមើលឃើញខ្ញុំដ៏ពិតនោះទេ ដោយសារតែខួរក្បាលរបស់មនុស្សខ្សោយខ្លាំងពេក។ សម្រាប់គ្រប់យ៉ាងដែលមនុស្សបាន «ធ្វើ​កាយ​វិភាគ» ពីខ្ញុំ ​ការស្រាវជ្រាវបែបវិទ្យាសាស្ត្ររបស់គេ នៅមិនទាន់បានទទួលលទ្ធផលអ្វីនោះទេ ដោយសារតែវិទ្យាសាស្ត្ររបស់គេខ្វះការអភិវឌ្ឃន៍ខ្លាំងពេក។ ដូច្នេះហើយ មុខវិជ្ជានៃ «រូបអង្គរបស់ខ្ញុំ» តែងតែនៅទទេស្អាត ដោយគ្មាននរណាបំពេញបន្ថែមនោះទេ គ្មាននរណាម្នាក់អាចបំបែក​ឯតទគ្គកម្មបានទេ ព្រោះ​សូម្បីតែការថែរក្សាជំហរ​ដ៏​រឹង​មាំ​របស់មនុស្ស នៅពេលបច្ចុប្បន្ននេះ គឺជាការលួងចិត្តដែលមិនអាចប៉ាន់ស្មាន​រួចទៅហើយ នៅក្នុងភាពអកុសលដ៏ធំធេងនេះ។

ថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ២២

បន្ទាប់៖ ជំពូកទី ២៤

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ