ជំពូកទី ៣៥

ខ្ញុំចាប់ផ្ដើមអនុវត្តកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្សជាតិ ដោយអនុញ្ញាតឱ្យមនុស្សរស់នៅក្នុងអូរតែមួយជាមួយខ្ញុំ។ នៅពេលដែលខ្ញុំបញ្ចប់កិច្ចការរបស់ខ្ញុំ នោះខ្ញុំនឹងនៅតែនៅក្នុងចំណោមមនុស្សជាតិដដែល ដោយសារតែពួកគេគឺជាអ្វីដែលត្រូវបានគ្រប់គ្រងនៅទូទាំងផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ ហើយវាគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំដែលចង់ឱ្យពួកគេក្លាយជាម្ចាស់នៃរបស់សព្វសារពើ។ ដោយសារតែហេតុផលនេះ ទើបខ្ញុំបន្តយាងក្នុងចំណោមមនុស្សជាតិ។ ដោយសារតែមនុស្សជាតិ និងខ្ញុំចូលទៅក្នុងសម័យបច្ចុប្បន្ន នោះខ្ញុំមានអារម្មណ៍ងាយស្រួលបន្តិច ដោយសារតែជំហាននៃកិច្ចការរបស់ខ្ញុំបានបោះយ៉ាងលឿន។ តើមនុស្សអាចរក្សាបានដោយរបៀបណា? ខ្ញុំបានធ្វើកិច្ចការជាច្រើនលើមនុស្សស្ពឹក និងមនុស្សល្ងង់ ប៉ុន្តែពួកគេមិនបានទទួលជំហានបន្ទាប់នោះទេ ដោយសារតែពួកគេមិនស្រឡាញ់ខ្ញុំ។ ខ្ញុំបានរស់នៅក្នុងចំណោមមនុស្សទាំងអស់ ហើយបានសង្កេតមើលរាល់ចលនារបស់ពួកគេ នៅទីណាដែលពួកគេអាចទៅ ទាំងនៅលើដី និងនៅក្រោមដី។ អស់អ្នកណាដែលត្រូវបានចាត់ជាប្រភេទ «មនុស្ស» គឺទាស់ទទឹងនឹងខ្ញុំ វាហាក់ដូចជា «ការទាស់ទទឹងនឹងខ្ញុំ» គឺជាការងាររបស់មនុស្សអ៊ីចឹង វាហាក់ដូចជាការមិនធ្វើការងារនេះ នឹងបណ្ដាលឱ្យពួកគេក្លាយជាមនុស្សកំព្រាដែលសាត់ព្រាត់ ដែលគ្មាននរណាម្នាក់យកទៅចិញ្ចឹមអ៊ីចឹង។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនកាត់ទោសមនុស្សយ៉ាងបំពាន ដោយផ្អែកលើសកម្មភាព និងឥរិយាបថរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ ខ្ញុំគាំទ្រ និងផ្គត់ផ្គង់ពួកគេស្របតាមកម្ពស់របស់ពួកគេ។ ដោយសារតែមនុស្សគឺជាតួអង្គកណ្ដាលនៃផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ នោះខ្ញុំប្រទានការណែនាំបន្ថែមដល់អស់អ្នកណាដែលត្រូវបានបោះចូលទៅក្នុងតួនាទីរបស់ «មនុស្ស» នោះទើបពួកគេអាចបំពេញតួនាទីនោះយ៉ាងអស់ពីចិត្ត ហើយអស់ពីសមត្ថភាពរបស់ពួកគេ ដូច្នេះហើយ រឿងដែលខ្ញុំកំពុងតែដឹកនាំនេះ នឹងក្លាយជាជោគជ័យដ៏ចាប់អារម្មណ៍។ នេះគឺជាការអំពាវនាវរបស់ខ្ញុំចំពោះមនុស្សជាតិ។ ប្រសិនបើខ្ញុំមិនបានអធិស្ឋានសម្រាប់មនុស្សជាតិទេ នោះតើពួកគេនឹងមិនអាចបំពេញតួនាទីរបស់ពួកគេបានឬ? បន្ទាប់មក តើវានឹងក្លាយជាករណីដែលខ្ញុំអាចសម្រេចនូវអ្វីដែលមនុស្សសុំខ្ញុំ ប៉ុន្តែពួកគេមិនអាចសម្រេចនូវអ្វីដែលខ្ញុំស្នើសុំពួកគេឬ? វាអាចនិយាយបានថា ខ្ញុំមិនប្រើប្រាស់ឫទ្ធានុភាពរបស់ខ្ញុំដើម្បីគាបសង្កត់មនុស្សជាតិទេ។ ផ្ទុយទៅវិញ នេះគឺជាសំណើចុងក្រោយរបស់ខ្ញុំ ដែលខ្ញុំសុំពីពួកគេនូវភាពស្មោះត្រង់ និងសេចក្ដីស្មោះទាំងអស់។ តើពួកគេពិតជាមិនអាចធ្វើអ្វីដែលខ្ញុំសុំទេឬ? ខ្ញុំបានប្រទានដល់មនុស្សអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំមិនបានទទួលអ្វីជាការតបស្នងនោះទេ។ តើនរណាធ្លាប់ថ្វាយអ្វីមួយដល់ខ្ញុំ? តើលោហិត ញើស និងទឹកភ្នែករបស់ខ្ញុំ ដូចជាអ័ភ្រភ្នំឬ? ខ្ញុំបានប្រទាន «ការចាក់វ៉ាក់សាំង» ដល់មនុស្ស អស់ជាច្រើនលើកមកហើយ ហើយខ្ញុំបានមានបន្ទូលប្រាប់ពួកគេថា សេចក្ដីតម្រូវរបស់ខ្ញុំចំពោះពួកគេ គឺមិនតឹងតែងទេ។ ដូច្នេះ តើហេតុអ្វីបានជាមនុស្សតែងតែគេចវេសពីខ្ញុំ? តើដោយសារតែខ្ញុំនឹងប្រព្រឹត្តដាក់ពួកគេដូចជាកូនមាន់ ដែលនឹងត្រូវបានសម្លាប់នៅពេលដែលពួកវាត្រូវបានចាប់ឬ? តើខ្ញុំពិតជាសាហាវ និងឃោរឃៅឬ? មនុស្សតែងតែវាស់ស្ទង់ខ្ញុំដោយសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ។ តើខ្ញុំដែលនៅក្នុងសញ្ញាណរបស់ពួកគេ ដូចទៅនឹងខ្ញុំនៅស្ថានសួគ៌ឬទេ? ខ្ញុំមិនចាត់ទុកសញ្ញាណរបស់មនុស្ស ជាកម្មវត្ថុសម្រាប់អំណររបស់ខ្ញុំនោះទេ។ ផ្ទុយទៅវិញ ខ្ញុំឃើញចិត្តរបស់ពួកគេថាជាអ្វីៗដែលត្រូវបានកោតសរសើរទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំពិតជាមានអារម្មណ៍កាន់តែធ្ងន់បន្ដិចជាមួយនឹងមនសិការរបស់ពួកគេ ដោយសារតែ យោងទៅតាមពួកគេ ខ្លួនខ្ញុំផ្ទាល់ក៏គ្មានមនសិការនោះមួយដែរ។ ដូច្នេះហើយ ទើបខ្ញុំមានទស្សនៈមួយចំនួនទៀត អំពីមនសិការរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបដិសេធមិនរិះគន់មនសិការរបស់ពួកគេដោយត្រង់នោះទេ។ ផ្ទុយទៅវិញ ខ្ញុំបន្តដឹកនាំពួកគេយ៉ាងអត់ធ្មត់ និងជាប្រព័ន្ធ។ សរុបមក មនុស្សខ្សោយ ហើយមិនអាចធ្វើអ្វីមួយបានទេ។

បច្ចុប្បន្ននេះ ខ្ញុំឈានជើងចូលអាណាចក្រនៃការវាយផ្ចាលដ៏ឥតព្រំដែនជាផ្លូវការ ដែលខ្ញុំរីករាយជាមួយនឹងមនុស្សជាតិ។ ជាមួយនឹងព្រះហស្ដរបស់ខ្ញុំ ខ្ញុំក៏ដាក់ចេញនូវបទបញ្ជា ហើយក្រោមបទបញ្ជារបស់ខ្ញុំ មនុស្សជាតិមានឥរិយាល្អ។ គ្មាននរណាម្នាក់ហ៊ានប្រឆាំងជំទាស់ខ្ញុំនោះទេ។ មនុស្សទាំងអស់គឺស្ថិតក្រោមការដឹកនាំរបស់ខ្ញុំ ដោយអនុវត្តកិច្ចការដែលខ្ញុំបានចាត់តាំង ដោយសារនេះគឺជា «ការងារ» របស់ពួកគេ។ ក្នុងចំណោមរបស់សព្វសារពើនៅលើស្ថានសួគ៌ និងក្រោមស្ថានសួគ៌ តើនរណាមិនចុះចូលនឹងផែនការរបស់ខ្ញុំ? តើនរណាដែលមិនស្ថិតនៅក្នុងការក្ដោបក្ដាប់របស់ខ្ញុំ? តើនរណាដែលមិនបញ្ចេញការសរសើរ និងលើកតម្កើងចំពោះព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំ? មនុស្សកោតសរសើរទង្វើ និងសកម្មភាពរបស់ខ្ញុំ ហេតុដូច្នោះ ដោយសារតែរាល់ចលនារបស់ខ្ញុំ ទើបពួកគេចាក់បង្ហូរខ្លួនឯងទៅក្នុងអូរនៃកិច្ចការរបស់ខ្ញុំ។ តើនរណាអាចដកខ្លួនបាន? តើនរណាអាចរត់គេចកិច្ចការដែលខ្ញុំបានរៀបចំបាន? ដោយបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ នោះមនុស្សត្រូវបង្ខំឱ្យស្នាក់នៅ។ បើគ្មានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំទេ នោះពួកគេទាំងអស់នឹងបានលបចេញពី «ខ្សែត្រៀមជួរមុខ» ហើយបានក្លាយជា «ទាហានរត់ចោលជួរ» ទៅហើយ។ តើនរណាដែលមិនខ្លាចសេចក្ដីស្លាប់? តើមនុស្សអាចដាក់ជីវិតរបស់ខ្លួនទៅក្នុងគ្រោះថ្នាក់យ៉ាងពិតប្រាកដឬទេ? ខ្ញុំមិនបង្ខំដាក់នរណាម្នាក់ទេ ពីព្រោះខ្ញុំបានទទួលការយល់ដឹងយ៉ាងហ្មត់ចត់អំពីធម្មជាតិរបស់មនុស្សតាំងពីយូរមកហើយ។ ដូច្នេះ ខ្ញុំតែងតែអនុវត្តគម្រោង ដែលមនុស្សមិនធ្លាប់បានធ្វើពីមុន។ ដោយសារតែគ្មាននរណាម្នាក់អនុវត្តកិច្ចការរបស់ខ្ញុំ នោះខ្ញុំបានដាក់ព្រះបាទលើសមរភូមិដោយផ្ទាល់ ដើម្បីចូលរួមការតស៊ូស្លាប់រស់ជាមួយសាតាំង។ សព្វថ្ងៃនេះ សាតាំងគឺកំពុងតែលេចធ្លោយ៉ាងខ្លាំង។ ហេតុអ្វីបានជាខ្ញុំមិនឆ្លៀតឱកាសនេះដើម្បីបង្ហាញពីការផ្ដោតនៃកិច្ចការរបស់ខ្ញុំ ហើយបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំ? ដូចដែលបានមានបន្ទូលពីមុន ខ្ញុំប្រើប្រាស់ឧបាយកលសាតាំង ធ្វើជារឿងបន្ទាប់បន្សំរបស់ខ្ញុំ តើនេះមិនមែនជាឱកាសដ៏ល្អបំផុតទេឬ? មានតែពេលនេះប៉ុណ្ណោះ ទើបខ្ញុំបើកសម្ដែងស្នាមញញឹមដ៏ពេញចិត្ត ដោយសារតែខ្ញុំបានសម្រេចគោលដៅរបស់ខ្ញុំ។ ខ្ញុំនឹងលែងប្រញាប់ប្រញាល់ ហើយស្នើសុំ «ជំនួយ» ពីមនុស្សទៀតហើយ។ ខ្ញុំបានឈប់ខ្នះខ្នែង ហើយលែងរស់នៅក្នុងជីវិតជាមនុស្សសាត់ព្រាត់ទៀតហើយ។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងរស់នៅក្នុងសន្តិភាព។ លើសពីនេះ មនុស្សនឹងមានសុវត្ថិភាព ដោយសារតែថ្ងៃរបស់ខ្ញុំមកដល់។ នៅលើផែនដី ខ្ញុំបានដឹកនាំជីវិតដ៏រវល់របស់មនុស្ស ជាជីវិតដែលហាក់ដូចជាមានភាពអយុត្តិធម៌ជាច្រើនបានកើតឡើង។ នៅក្នុងភ្នែករបស់មនុស្ស ខ្ញុំបានចែករំលែកសេចក្ដីអំណរ និងសេចក្ដីទុក្ខព្រួយរបស់ពួកគេ ក៏ដូចជាគ្រោះអាក្រក់របស់ពួកគេផងដែរ។ ដូចជាមនុស្សដែរ ខ្ញុំក៏បានរស់នៅលើផែនដី និងក្រោមស្ថានសួគ៌ដែរ។ ដូច្នេះហើយ ពួកគេតែងតែបានឃើញខ្ញុំជាភាវៈដែលត្រូវបានបង្កើតឡើង។ ដោយសារតែមនុស្សមិនបានឃើញខ្ញុំជាខ្ញុំនៅស្ថានសួគ៌ នោះពួកគេមិនដែលចំណាយការប្រឹងប្រែងជំនួសខ្ញុំនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែស្ថានភាពបច្ចុប្បន្ន នោះមនុស្សគ្មានជម្រើសអ្វីក្រៅពីសារភាពថា ខ្ញុំគឺជាម្ចាស់នៃជោគវាសនារបស់ពួកគេ និងជាវាគ្មិនដែលនិយាយចេញពីពពកនោះទេ។ ដូច្នេះហើយ មនុស្សបានយកក្បាលប៉ះដល់ដីនៅចំពោះខ្ញុំ ដោយការថ្វាយបង្គំ។ តើនេះមិនមែនជាអំណះអំណាងនៃការត្រឡប់មកដ៏ជោគជ័យរបស់ខ្ញុំទេឬ? តើនេះមិនមែនជាការព័ណ៌នាអំពីជ័យជំនះរបស់ខ្ញុំទៅលើកម្លាំងរបស់សត្រូវទាំងអស់ទេឬ? មនុស្សទាំងអស់បានដឹងជាមុនថា ពិភពលោកនឹងដល់ទីបញ្ចប់ ដឹងថា មនុស្សនឹងឆ្លងកាត់ការបន្សុទ្ធដ៏ធំ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីពិត ពួកគេមិនអាចធ្វើអ្វីដែលខ្ញុំសុំឱ្យពួកគេធ្វើដោយមនសិការឡើយ ដូច្នេះ ពួកគេគ្មានជម្រើសអ្វីក្រៅពីយំខ្សឹកខ្សួលក្រោមការវាយផ្ចាលរបស់ខ្ញុំនោះទេ។ តើអ្វីដែលអាចសម្រេច? តើនរណាដែលបានប្រាប់មនុស្សឱ្យមិនស្ដាប់បង្គាប់? តើនរណាបានប្រាប់ពួកគេឱ្យចូលទៅក្នុងយុគសម័យចុងក្រោយ? ហេតុអ្វីបានជាពួកគេបានកើតនៅក្នុងពិភពរបស់មនុស្សនៅក្នុងគ្រាចុងក្រោយទៅវិញ? អ្វីៗគ្រប់យ៉ាងសុទ្ធតែត្រូវបានរៀបចំ និងដាក់ផែនការដោយខ្ញុំផ្ទាល់។ តើនរណាអាចបញ្ចេញការរអ៊ូរទាំបាន?

ចាប់តាំងពីការបង្កើតពិភពលោកមក ខ្ញុំបានយាងទៅមកនៅក្នុងចំណោមមនុស្សជាតិ ដោយរក្សាឱ្យពួកគេនៅជាមួយរបស់នៃផែនដីរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅជំនាន់មុនៗ គ្មានមនុស្សសូម្បីតែម្នាក់ ដែលត្រូវបានខ្ញុំជ្រើសរើស។ មនុស្សទាំងអស់ត្រូវបានទាត់ចោលដោយសំបុត្រដ៏ស្ងៀមស្ងាត់របស់ខ្ញុំ។ នេះគឺដោយសារតែមនុស្សនៅក្នុងអតីតកាល មិនបានបម្រើខ្ញុំយ៉ាងពិសេសនោះទេ ដូច្នេះ ជាការឆ្លើយតប ខ្ញុំក៏មិនបានស្រឡាញ់ពួកគេយ៉ាងពិសេសដែរ។ ពួកគេបានយក «អំណោយ» របស់សាតាំង ហើយក្រោយមកពួកគេបង្វែរអំណោយទាំងនោះថ្វាយមកខ្ញុំ។ តើនេះមិនមែនជាការបង្កាច់បង្ខូចប្រឆាំងនឹងខ្ញុំទេឬ? ហើយនៅពេលដែលពួកគេថ្វាយដង្វាយរបស់ពួកគេ ខ្ញុំមិនបានបើកសម្ដែងភាពខ្ពើមរអើមរបស់ខ្ញុំនោះទេ។ ផ្ទុយទៅវិញ ខ្ញុំបានប្ដូរឧបាយកលរបស់ពួកគេទៅជាការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយបន្ថែម «អំណោយ» ទាំងនេះទៅក្នុងសម្ភារនៃការគ្រប់គ្រងរបស់ខ្ញុំ។ ក្រោយមក នៅពេលដែលអំណោយទាននោះត្រូវបានដំណើរការដោយម៉ាស៊ីន នោះខ្ញុំនឹងដុតបំផ្លាញស្នឹមដែលនៅខាងក្នុងចោល។ នៅក្នុងសម័យបច្ចុប្បន្ននេះ មនុស្សមិនបានថ្វាយ «អំណោយ» ជាច្រើនដល់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំមិនទៅរកពួកគេដើម្បីអំណោយទាំងនេះទេ។ មនុស្សទាំងនេះ តែងតែខ្វះខាត និងដៃទទេ។ ដូច្នេះហើយ ដោយបានសង្កេតអំពីភាពពិតនៃស្ថានភាពរបស់ពួកគេ នោះខ្ញុំមិនដែលតម្រូវឱ្យពួកគេ ត្រូវបំពេញតាមការទាមទារដ៏ឥតសមហេតុផលឡើយ តាំងពីពេលដែលខ្ញុំបានយាងមកក្នុងពិភពរបស់មនុស្ស។ ផ្ទុយទៅវិញ បន្ទាប់ពីខ្ញុំប្រទាន «សម្ភារ» ដល់ពួកគេ នោះខ្ញុំបានស្វែងរក «ផលិតផលសម្រេច» ដែលខ្ញុំសព្វព្រះហឫទ័យចង់បាន ដោយសារតែនេះគឺជាទំហំដែលមនុស្សអាចសម្រេចបាន។ ខ្ញុំបានចំណាយពេលវេលាជាច្រើនឆ្នាំនៅក្នុងការលំបាក ដោយរៀនពីអ្វីដែលហៅថា ការរស់នៅជាមនុស្ស មុនពេលដែលខ្ញុំធ្វើការទាមទារដ៏សមស្របមួយ។ បើខ្ញុំមិនមានបទពិសោធន៍អំពីជីវិតរបស់មនុស្ស តើខ្ញុំអាចយល់អំពីបញ្ហាដែលមនុស្សលំបាកក្នុងការពិភាក្សាទេ? ទោះបីជាយ៉ាងណាក៏ដោយ ក៏មនុស្សមិនមើលឃើញដូច្នោះដែរ។ ពួកគេនិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ហួសវិស័យធម្មជាតិ និងដ៏មានគ្រប់ទាំងព្រះចេស្ដា។ តើនេះមិនមែនជាសញ្ញាណដែលមនុស្សទាំងអស់បានប្រកាន់យកយ៉ាងជាក់លាក់នៅទូទាំងប្រវត្តិសាស្ត្រ ដែលពួកគេប្រកាន់យកសូម្បីតែនៅពេលបច្ចុប្បន្ននេះទេឬ? ខ្ញុំបានមានបន្ទូលបែបនោះនៅលើផែនដី គ្មានមនុស្សណាម្នាក់ដែលអាចស្គាល់ខ្ញុំយ៉ាងពេញលេញ និងពិតប្រាកដឡើយ។ ប្រសាសន៍នេះមានអត្ថន័យរបស់វា។ វាមិនមែនគ្រាន់តែជាការនិយាយឥតខ្លឹមសារនោះទេ។ ខ្ញុំមានបទពិសោធន៍ និងបានសង្កេតអំពីរឿងនេះដោយខ្លួនខ្ញុំផ្ទាល់ ដូច្នេះ ខ្ញុំមានការយល់ដឹងមួយដ៏លម្អិត។ បើខ្ញុំមិនបានយាងចុះមកពិភពរបស់មនុស្សទេ នោះតើនរណានឹងមានឱកាសស្គាល់ខ្ញុំ? តើនរណាអាចស្ដាប់ព្រះបន្ទូលរបស់ខ្ញុំដោយផ្ទាល់បាន? តើនរណាអាចមើលឃើញរូបរាងរបស់ខ្ញុំក្នុងចំណោមពួកគេ? នៅទូទាំងយុគសម័យនានា ខ្ញុំតែងតែលាក់បាំងនៅក្នុងពពក។ កាលពីមុន ខ្ញុំបានទស្សន៍ទាយថា៖ «ខ្ញុំនឹងយាងចុះមកពិភពរបស់មនុស្សនៅគ្រាចុងក្រោយ ដើម្បីធ្វើជាគំរូរបស់ពួកគេ»។ នេះគឺជាមូលហេតុ ដែលមានតែមនុស្សនៅបច្ចុប្បន្ននេះប៉ុណ្ណោះ ទើបមានសំណាងល្អអាចពង្រីកព្រំដែនរបស់ពួកគេបាន។ តើនេះមិនមែនជាសេចក្ដីសប្បុរសដែលខ្ញុំបានប្រទានដល់ពួកគេទេឬ? តើពួកគេពិតជាមិនអាចយល់ពីព្រះគុណរបស់ខ្ញុំទាល់តែសោះឬ? ហេតុអ្វីបានជាមនុស្សស្ពឹក និងល្ងង់ខ្លាំងម៉្លេះ? ពួកគេបានមកឆ្ងាយណាស់ហើយ។ ហេតុអ្វីបានជាពួកគេនៅតែមិនភ្ញាក់ខ្លួន? ខ្ញុំស្ថិតនៅក្នុងពិភពលោកនេះអស់ជាច្រើនឆ្នាំ ប៉ុន្តែ តើនរណាស្គាល់ខ្ញុំ? វាមិនមែនជារឿងអស្ចារ្យទេ ដែលខ្ញុំវាយផ្ចាលមនុស្សនោះ។ វាហាក់ដូចជាពួកគេគឺជាកម្មវត្ថុដែលត្រូវអនុវត្តសិទ្ធិអំណាចរបស់ខ្ញុំអ៊ីចឹង។ វាហាក់ដូចជា ពួកគេគឺជាគ្រាប់នៅក្នុងកាំភ្លើងរបស់ខ្ញុំ ដែលបន្ទាប់ពីបានបាញ់ហើយ ពួកគេទាំងអស់នឹង «រត់គេច» អ៊ីចឹង។ មនុស្សក៏ស្រមើស្រមៃអំពីរឿងនេះផងដែរ។ ខ្ញុំតែងតែគោរពមនុស្ស។ ខ្ញុំមិនដែលរំលោភបំពានពួកគេដោយកម្រោល ឬក៏បានលក់ពួកគេដូចជាទាសករនោះទេ។ នេះក៏ដោយសារតែខ្ញុំមិនអាចចាកចេញពីពួកគេ ហើយខ្ញុំក៏មិនអាចឱ្យពួកចាកចេញពីខ្ញុំដែរ។ ដូច្នេះហើយ ចំណងនៃជីវិត និងសេចក្ដីស្លាប់ត្រូវបានបង្កើតឡើងរវាងយើង។ ខ្ញុំបានស្រឡាញ់មនុស្សជាតិជានិច្ច។ ទោះបីជាមនុស្សជាតិមិនដែលស្រឡាញ់ខ្ញុំក៏ដោយ ពួកគេតែងតែសម្លឹងមកខ្ញុំ ដែលនេះជាមូលហេតុធ្វើឱ្យខ្ញុំបន្តចំណាយការខិតខំប្រឹងប្រែងលើពួកគេ។ ខ្ញុំស្រឡាញ់មនុស្សដូចជាទ្រព្យផ្ទាល់ខ្លួនរបស់ខ្ញុំអ៊ីចឹង ដោយសារតែពួកគេគឺជា «ដើមទុន» នៃការគ្រប់គ្រងរបស់ខ្ញុំនៅលើផែនដី។ ដូច្នេះ ខ្ញុំពិតជានឹងមិនលុបបំបាត់ពួកគេទេ។ បំណងព្រះហឫទ័យរបស់ខ្ញុំចំពោះមនុស្សនឹងមិនដែលផ្លាស់ប្ដូរឡើយ។ តើពួកគេអាចទុកចិត្តយ៉ាងពិតប្រាកដលើពាក្យសម្បថរបស់ខ្ញុំទេ? តើពួកគេអាចធ្វើឱ្យខ្ញុំសព្វព្រះទ័យដើម្បីជាប្រយោជន៍របស់ខ្ញុំបានដោយរបៀបណា? នេះគឺជាកិច្ចការដែលត្រូវបានកំណត់សម្រាប់មនុស្សជាតិទាំងអស់។ វាគឺជា «កិច្ចការផ្ទះ» ដែលខ្ញុំបានចាត់តាំងឱ្យពួកគេធ្វើ។ វាគឺជាសេចក្ដីសង្ឃឹមរបស់ខ្ញុំ ដែលពួកគេទាំងអស់គ្នានឹងធ្វើការយ៉ាងប្រឹងប្រែង ដើម្បីសម្រេចវា។

ថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៣៤

បន្ទាប់៖ ជំពូកទី ៣៦

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ