ជំពូកទី ៣

ដោយសារអ្នករាល់គ្នាត្រូវបានហៅថាជារាស្ត្ររបស់ខ្ញុំ នោះអ្វីៗមិនដូចមុនទៀតទេ អ្នករាល់គ្នាគួរតែគោរព និងស្ដាប់បង្គាប់ព្រះសូរសៀងនៃព្រះវិញ្ញាណរបស់ខ្ញុំ ហើយដើរតាមកិច្ចការរបស់ខ្ញុំយ៉ាងប្រកិត អ្នកនឹងមិនញែកចេញពីវិញ្ញាណរបស់ខ្ញុំ និងសាច់ឈាមរបស់ខ្ញុំនោះទេ ដោយសារយើងជាប់គ្នាតែមួយ ហើយជាធម្មជាតិ គឺមិនអាចបំបែកពីគ្នាបានទេ។ នរណាក៏ដោយដែលនឹងបំបែកព្រះវិញ្ញាណចេញពីមនុស្ស ហើយផ្ដោតទៅលើមនុសុ្ស ឬផ្ដោតទៅលើព្រះវិញ្ញាណ នឹងទទួលរងការឈឺចាប់នៃការបាត់បង់ ហើយនឹងអាចត្រឡប់មកផឹកពីពែងដ៏ល្វីងរបស់ពួកគេផ្ទាល់តែប៉ុណ្ណោះ ដោយគ្មានវិធីណាផ្សេងទៀតឡើយ។ មានតែអស់អ្នកណាដែលអាចសម្លឹងមើលព្រះវិញ្ញាណ និងមនុស្សដែលនៅទាំងអស់ដោយមិនអាចបំបែកបានប៉ុណ្ណោះ ទើបមានចំណេះដឹងគ្រប់គ្រាន់អំពីខ្ញុំ។ ជីវិតនៅក្នុងពួកគេ នឹងផ្លាស់ប្ដូរបន្ដិចម្ដងៗ។ ដើម្បីឱ្យជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំអាចដំណើរការទៅដោយរលូន និងគ្មានការរាំងស្ទះ ខ្ញុំប្រើប្រាស់ការបន្សុទ្ធរបស់ព្រះបន្ទូល ដើម្បីសាកល្បងអ្នកទាំងអស់ដែលនៅក្នុងដំណាក់របស់ខ្ញុំ ហើយប្រើប្រាស់វិធីសាស្ត្រនៃកិច្ចការរបស់ខ្ញុំ ដើម្បីសាកល្បងអស់អ្នកណាដែលដើរតាមខ្ញុំ។ ស្ថិតក្រោមកាលៈទេសៈទាំងនេះ អាចនិយាយថា ពួកគេទាំងអស់បាត់បង់សេចក្ដីសង្ឃឹម។ ក្នុងនាមជាមនុស្ស គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ដែលស្ថានភាពរបស់ពួកគេមិនអវិជ្ជមាន និងមិនអកម្មនោះទេ ដូចជាលំហទាំងមូលបានផ្លាស់ប្ដូរអ៊ីចឹង។ មនុស្សខ្លះប្រឆាំងនឹងស្ថានសួគ៌ និងផែនដី។ មនុស្សខ្លួះ លត់ដំខ្លួន ហើយទទួលយកការសាកល្បងនៃព្រះបន្ទូលរបស់ខ្ញុំ ដោយអស់សង្ឃឹម។ មនុស្សខ្លះសម្លឹងទៅលើមេឃ ហើយដកដង្ហើមយ៉ាងវែង ភ្នែកពេញដោយទឹកភ្នែក ដូចជាទុក្ខព្រួយដោយសារបាត់បង់ឥតសមហេតុផល នូវកូនដែលទើបនឹងកើតអ៊ីចឹង។ មនុស្សខ្លះក៏មានអារម្មណ៍ថា មានភាពខ្មាស់អៀននៅក្នុងការរស់នៅបែបនោះ ហើយអធិស្ឋានទៅរកព្រះជាម្ចាស់ឱ្យយកពួកគេចេញឱ្យបានឆាប់។ មនុស្សខ្លះចំណាយពេលវេលាពេញមួយថ្ងៃ ដោយការវង្វេងស្មារតី ដូចជាពួកគេទើបតែធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរអ៊ីចឹង ហើយពួកគេនៅមិនទាន់ដឹងខ្លួន។ មនុស្សខ្លះ បន្ទាប់ពីរអ៊ូរទាំរួច ពួកគេចាកចេញយ៉ាងស្ងៀមស្ងាត់។ ហើយមនុស្សខ្លះ នៅតែសរសើរខ្ញុំចេញពីទីកន្លែងផ្ទាល់របស់ពួកគេ ទោះបីជាពួកគេនៅតែអវិជ្ជមានក៏ដោយ។ បច្ចុប្បន្ននេះ នៅពេលដែលគ្រប់យ៉ាងត្រូវបានបើកសម្ដែង នោះខ្ញុំមិនត្រូវការមានបន្ទូលអំពីអតីតកាលតទៅទៀតទេ។ រឿងដែលសំខាន់ជាងនេះ គឺថា អ្នកគួរនៅតែអាចមានភក្ដីភាពបំផុតចេញពីទីតាំងដែលខ្ញុំប្រទានដល់អ្នករាល់គ្នានៅបច្ចុប្បន្ននេះ នោះទើបអ្នករាល់គ្នាពិតជាបំពេញតាមសេចក្ដីសម្រេចរបស់ខ្ញុំ ហើយអ្វីទាំងអស់ដែលអ្នករាល់គ្នានិយាយ គឺជាផលនៃការបំភ្លឺ និងការស្រាយបំភ្លឺរបស់ខ្ញុំ នោះទើបអ្វីដែលអ្នករាល់គ្នារស់នៅ ដែលទីបំផុត អាចក្លាយជារូបអង្គរបស់ខ្ញុំ និងអាចជាការបើកបង្ហាញរបស់ខ្ញុំទាំងស្រុង។

ព្រះបន្ទូលរបស់ខ្ញុំត្រូវបានបញ្ចេញ និងសម្ដែងគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយអ្នករាល់គ្នាក៏អ៊ីចឹងដែរ គួរតែស្គាល់ខ្លួនអ្នកនៅចំពោះខ្ញុំគ្រប់ពេលវេលា។ ក្រៅពីនោះ សម្រាប់ថ្ងៃនេះគឺមិនដូចអ្វីដែលបានមកពីថ្ងៃមុននោះទេ ហើយអ្នកមិនអាចសម្រេចអ្វីដែលអ្នកចង់បានឡើយ។ ផ្ទុយទៅវិញ ក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ខ្ញុំ អ្នកត្រូវតែមានសមត្ថភាពបង្គ្រាបរូបកាយរបស់អ្នក អ្នកត្រូវតែប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំជាគ្រឹះរបស់អ្នក ហើយអ្នកមិនត្រូវធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ននោះទេ។ គ្រប់ផ្លូវទៅកាន់ការអនុវត្តជាក់ស្ដែងសម្រាប់ក្រុមជំនុំ អាចត្រូវបានរកឃើញនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ អស់អ្នកណាដែលមិនប្រព្រឹត្តតាមព្រះបន្ទូលរបស់ខ្ញុំ នោះពួកគេវាយប្រហារដោយផ្ទាល់ទៅនឹងព្រះវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំនឹងបំផ្លាញពួកគេ។ ដោយសារអ្វីៗស្ថិតក្នុងស្ថានភាពដូចបច្ចុប្បន្ន អ្នករាល់គ្នាមិនត្រូវមានអារម្មណ៍ឈឺចាប់ និងសោកស្ដាយចំពោះទង្វើ និងសកម្មភាពកាលពីអតីតកាលរបស់អ្នកខ្លាំងពេកទេ។ ព្រះទ័យដ៏សប្បុរសរបស់ខ្ញុំ គ្មានដែនកំណត់ ដូចជាសមុទ្រ និងផ្ទៃមេឃអ៊ីចឹង តើខ្ញុំអាចមិនស្គាល់ពីសមត្ថភាព និងចំណេះដឹងរបស់មនុស្សអំពីរូបខ្ញុំ ដូចជាខ្នងព្រះហស្ដរបស់ខ្ញុំយ៉ាងដូចម្ដេច? តើនរណាក្នុងចំណោមមនុស្ស ដែលមិននៅក្នុងព្រះហស្ដរបស់ខ្ញុំ? តើអ្នកគិតថា ខ្ញុំមិនដឹងថាកម្ពស់របស់អ្នកអស្ចារ្យយ៉ាងណាឬ ទើបខ្ញុំល្ងង់មិនដឹងរឿងនេះទាល់តែសោះ? វាជារឿងដែលមិនអាចទៅរួចទេ! ដូច្នេះហើយ នៅពេលដែលមនុស្សទាំងអស់ ស្ថិតនៅក្នុងស្ថានភាពអស់សង្ឃឹមបំផុត នៅពេលដែលពួកគេមិនអាចរង់ចាំតទៅទៀត ហើយមានបំណងចង់ចាប់ផ្ដើមសាជាថ្មី នៅពេលដែលពួកគេចង់សួរខ្ញុំអំពីអ្វីដែលកំពុងកើតឡើង នៅពេលដែលមនុស្សខ្លះផ្ដេកផ្ដួលនៅក្នុងភាពខ្ជះខ្ជាយ ហើយវាកើតឡើងចំពោះមនុស្សខ្លះឱ្យបះបោរ នៅពេលដែលមនុស្សខ្លះនៅមិនទាន់ធ្វើការបម្រើដ៏ស្មោះត្រង់ នោះខ្ញុំចាប់ផ្ដើមផ្នែកទីពីរនៃយុគសម័យជំនុំជម្រះ៖ គឺជាការបន្សុទ្ធ និងការជំនុំជម្រះរាស្ត្ររបស់ខ្ញុំ។ នេះក៏អាចនិយាយថា ខ្ញុំចាប់ផ្ដើមជាផ្លូវការដើម្បីបង្វឹករាស្ត្ររបស់ខ្ញុំបានដែរ ដោយអនុញ្ញាតឱ្យអ្នករាល់គ្នាមិនត្រឹមតែធ្វើទីបន្ទាល់ដ៏ស្រស់ស្អាតសម្រាប់រូបខ្ញុំនោះទេ ជាងនោះទៅទៀត ថែមទាំងឱ្យអ្នករាល់គ្នាទទួលបានជ័យជំនះដ៏ស្រស់ត្រកាលទៀតផង នៅក្នុងការតស៊ូសម្រាប់ខ្ញុំ ចេញពីទីអង្គុយរបស់រាស្ត្រខ្ញុំ។

គ្រប់ពេលវេលា រាស្ត្ររបស់ខ្ញុំគួរតែប្រយ័ត្នជានិច្ចចំពោះល្បិចដ៏វាងវៃរបស់សាតាំង ដោយការពារទ្វារនៃដំណាក់របស់ខ្ញុំជំនួសខ្ញុំ។ ពួកគេគួរតែអាចគាំទ្រគ្នា និងផ្ដល់ឱ្យគ្នាទៅវិញទៅមក នោះទើបចៀសផុតពីការធ្លាក់ទៅក្នុងអន្ទាក់របស់សាតាំងបាន បើមិនដូច្នោះទេ សោកស្ដាយក៏យឺតពេលដែរ។ ហេតុអ្វីបានជាខ្ញុំបង្វឹកអ្នករាល់គ្នាដោយបន្ទាន់បែបនេះ? ហេតុអ្វីបានជាខ្ញុំប្រាប់អ្នករាល់គ្នានូវការពិតនៃពិភពខាងវិញ្ញាណ? ហេតុអ្វីបានជាខ្ញុំរំលឹក និងដាស់តឿនអ្នករាល់គ្នា ម្ដងហើយម្ដងទៀត? តើអ្នករាល់គ្នាធ្លាប់គិតពីចំណុចនេះឬទេ? តើការសញ្ជឹងគិតរបស់អ្នក ទទួលបានភាពច្បាស់លាស់ទេ? ដូច្នេះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឱ្យខ្លួនរីកចម្រើន ដោយការកសាងលើមូលដ្ឋាននៃអតីតកាលនោះទេ ប៉ុន្តែជាងនេះទៅទៀត អ្នករាល់គ្នាត្រូវតែអាចបញ្ចេញភាពមិនបរិសុទ្ធនៅក្នងអ្នក ក្រោមការចង្អុលបង្ហាញរបស់ព្រះបន្ទូលសព្វថ្ងៃ ដោយអនុញ្ញាតឱ្យព្រះបន្ទូលរបស់ខ្ញុំចាក់ឫសគល់ ចេញផ្កា និងបង្កើតផលផ្លែនៅក្នុងវិញ្ញាណរបស់អ្នក ហើយសំខាន់ជាងនេះ ដើម្បីបង្កើតផលផ្លែឱ្យកាន់តែច្រើន។ នេះក៏ព្រោះតែអ្វីដែលខ្ញុំស្នើសុំ មិនមែនជាផ្កាដែលស្រស់ស្អាត និងភ្លឺនោះទេ តែជាផ្លែដែលមានជីវជាតិ ជាផ្លែដែលមិនបាត់បង់ភាពទុំរបស់វា។ តើអ្នកយល់អត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំទេ? ទោះបីជាផ្កានៅក្នុងផ្ទះកញ្ចក់ច្រើនឥតគណនាដូចផ្កាយ និងទាក់ទាញហ្វូងមនុស្សដ៏គួរឱ្យស្ញប់ស្ញែងទាំងអស់ក៏ដោយ ក៏នៅពេលដែលពួកវាស្វិតស្រពោន នោះពួកវាកខ្វក់ដូចល្បិចបោកបញ្ឆោតរបស់សាតាំងអ៊ីចឹង ហើយគ្មាននរណាម្នាក់បង្ហាញការចាប់អារម្មណ៍ឡើយ។ ប៉ុន្តែអស់អ្នកណាដែលត្រូវបានប៉ះទង្គិចដោយខ្យល់ ហើយត្រូវបានព្រះអាទិត្យធ្វើឱ្យរលាក ដែលជាអ្នកធ្វើទីបន្ទាល់សម្រាប់ខ្ញុំ ទោះបីជាមិនមានផ្ការីកដ៏ស្រស់ស្អាតក៏ដោយ អ្នកនោះនឹងបង្កើតផលផ្លែនៅពេលដែលផ្កាក្រៀមស្វិត ដោយសារខ្ញុំតម្រូវឱ្យពួកគេមានលក្ខណៈដូច្នោះ។ នៅពេលដែលខ្ញុំមានបន្ទូលព្រះបន្ទូលទាំងនេះ តើអ្នករាល់គ្នាយល់បានប៉ុន្មាន? នៅពេលដែលផ្កាបានស្វិតស្រពោន ហើយចេញផ្លែ ហើយនៅពេលដែលផ្លែទាំងអស់នេះអាចត្រូវបានថ្វាយសម្រាប់ភាពរីករាយរបស់ខ្ញុំ នោះខ្ញុំនឹងបញ្ចប់រាល់កិច្ចការរបស់ខ្ញុំទាំងអស់នៅលើផែនដី ហើយនឹងចាប់ផ្ដើមរីករាយនឹងពន្លឺនៃព្រះបញ្ញាញាណរបស់ខ្ញុំ!

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ១

បន្ទាប់៖ ជំពូកទី ៤

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ