ផ្លូវ ... (៧)

នៅក្នុងបទពិសោធន៍ជាក់ស្ដែងរបស់យើង យើងឃើញថា មានពេលជាច្រើនដែលព្រះជាម្ចាស់បានបើកផ្លូវសម្រាប់យើងដោយផ្ទាល់ព្រះអង្គ ដើម្បីឱ្យផ្លូវដែលនៅពីក្រោមជើងរបស់យើង អាចនឹងកាន់តែរឹងមាំ ហើយកាន់តែពិតប្រាកដ។ ដ្បិតនេះគឺជាផ្លូវដែលព្រះជាម្ចាស់បានបើកសម្រាប់យើងតាំងពីយូរលង់ណាស់មកហើយ និងដែលបានផ្ទេរបន្តមកដល់ជំនាន់របស់យើង បន្ទាប់ពីរាប់សិបពាន់ឆ្នាំក្រោយ។ ដូច្នេះ យើងបានដើរតាមផ្លូវរបស់បុព្វការីជនរបស់យើង ដែលមិនបានដើរដល់ទីបញ្ចប់។ ព្រះជាម្ចាស់បានជ្រើសរើសយើងឱ្យដើរក្នុងដំណាក់កាលចុងក្រោយនេះ។ ដូច្នេះហើយ ព្រះជាម្ចាស់បានរៀបចំផ្លូវនេះយ៉ាងពិសេសសម្រាប់យើង ហើយមិនថាយើងទទួលបានព្រះពរ ឬរងគ្រោះដោយសារសំណាងអាក្រក់ក៏ដោយ ក៏គ្មានអ្នកផ្សេងអាចដើរតាមផ្លូវនេះបានដែរ។ ខ្ញុំសូមបន្ថែមការយល់ដឹងស៊ីជម្រៅផ្ទាល់ខ្លួនរបស់ខ្ញុំចំពោះរឿងនេះ៖ កុំគិតពីការព្យាយាមរត់ភៀសខ្លួនទៅកន្លែងផ្សេងទៀត ឬព្យាយាមស្វែងរកផ្លូវផ្សេងទៀត ហើយកុំលោភលន់ចង់បានឋានៈ ឬព្យាយាមបង្កើតនគរផ្ទាល់ខ្លួនរបស់អ្នកឡើយ ដោយទាំងនេះសុទ្ធតែជាគំនិតរវើរវាយ។ អ្នកអាចនឹងមានគំនិតគិតទុកជាមុនមួយចំនួនអំពីព្រះបន្ទូលរបស់ខ្ញុំ ក្នុងករណីនេះខ្ញុំសូមណែនាំឱ្យអ្នកឈប់គិតច្រឡំបល់ទៀតទៅ។ យកល្អអ្នកឈប់គិតគូរបន្ថែមទៀតអំពីរឿងនេះ កុំព្យាយាមធ្វើជាឆ្លាត ហើយកុំភាន់ច្រឡំរវាងល្អ និងអាក្រក់។ អ្នកនឹងស្ដាយក្រោយនៅពេលផែនការរបស់ព្រះជាម្ចាស់បានសម្រេច។ អ្វីដែលខ្ញុំកំពុងនិយាយគឺ នៅពេលនគរព្រះមកដល់ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវបានកម្ទេចឱ្យខ្ទេចខ្ទីអស់។ នៅពេលនោះ អ្នកនឹងឃើញថា ផែនការផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានបំផ្លាញ ហើយអស់អ្នកដែលទទួលការវាយផ្ចាលនឹងត្រូវបានកម្ទេច ហើយនៅក្នុងនេះ ព្រះជាម្ចាស់នឹងបង្ហាញឱ្យឃើញយ៉ាងពេញលេញអំពីនិស្ស័យរបស់ទ្រង់។ ខ្ញុំគិតថា ដោយសាររឿងទាំងនេះច្បាស់លាស់ណាស់ចំពោះខ្ញុំ ទើបខ្ញុំគួរតែប្រាប់អ្នកអំពីពួកវា ដូច្នេះអ្នកនឹងមិនបន្ទោសខ្ញុំនៅពេលក្រោយទេ។ ការដែលយើងអាចដើរតាមផ្លូវនេះបានរហូតមកដល់ថ្ងៃនេះ វាត្រូវបានកំណត់វាសនាដោយព្រះជាម្ចាស់ ដូច្នេះចូរកុំគិតថា អ្នកមានអ្វីពិសេសឱ្យសោះ ឬក៏ថា អ្នកគ្មានសំណាងនោះ គ្មាននរណាម្នាក់អាចធ្វើការអះអាងអំពីកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់បានទេ ក្រែងលោអ្នកត្រូវបានកម្ទេចខ្ទេចខ្ទីអស់។ ខ្ញុំត្រូវបានបំភ្លឺដោយកិច្ចការរបស់ព្រះជាម្ចាស់៖ មិនថាអ្វីក៏ដោយ ព្រះជាម្ចាស់នឹងធ្វើឱ្យក្រុមមនុស្សនេះបានពេញខ្នាត កិច្ចការរបស់ទ្រង់នឹងមិនដែលផ្លាស់ប្ដូរម្ដងណាឡើយ ហើយទ្រង់នឹងនាំមនុស្សក្រុមនេះទៅដល់ទីបញ្ចប់នៃផ្លូវ ហើយក៏បញ្ចប់កិច្ចការរបស់ទ្រង់នៅលើផែនដី។ យើងទាំងអស់គ្នាគួរតែយល់ពីរឿងនេះ។ មនុស្សភាគច្រើនចូលចិត្តតែ «សម្លឹងទៅមុខ» ឯចំណង់របស់ពួកគេគ្មានទីបញ្ចប់នោះទេ។ ពួកគេគ្មាននរណាម្នាក់យល់ពីបំណងព្រះហឫទ័យជាបន្ទាន់របស់ព្រះជាម្ចាស់អំពីសព្វថ្ងៃនេះទេ ដូច្នេះហើយពួកគេទាំងអស់គិតតែពីការរត់គេចខ្លួន។ ពួកគេដូចជាសេះឥតបង្ហៀរដែលចង់តែត្រាច់ចរនៅព្រៃភ្នំក្រំថ្ម មានតែពីរបីនាក់ទេដែលចង់រស់នៅលើទឹកដីកាណានដ៏ល្អដើម្បីស្វះស្វែងរកផ្លូវនៃជីវិតមនុស្ស។ ដោយបានចូលក្នុងទឹកដីដែលហូរហៀរទៅដោយទឹកដោះ និងទឹកឃ្មុំ ប្រសិនបើមនុស្សមិនរីករាយនឹងវាទេ តើពួកគេចង់បានអ្វីទៀត? ការពិតនឹងបង្ហាញ ក្រៅពីទឹកដីកាណានដ៏ល្អ មានសុទ្ធតែព្រៃភ្នំក្រំថ្មប៉ុណ្ណោះ។ សូម្បីតែនៅពេលមនុស្សចូលក្នុងកន្លែងសម្រាកហើយក៏ដោយ ក៏ពួកគេមិនអាចទុកចោលករណីយកិច្ចរបស់ពួកគេបានដែរ តើពួកគេគ្រាន់តែជាស្រីពេស្យាប៉ុណ្ណោះ ឬមិនមែនទេ? ប្រសិនបើអ្នកបាត់បង់ឱកាសទទួលការធ្វើឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់នាពេលនេះ អ្នកនឹងសោកស្ដាយសម្រាប់ពេលវេលាដែលនៅសល់របស់អ្នក វិប្បដិសារីរបស់អ្នកនឹងមានរហូត។ អ្នកនឹងដូច ម៉ូសេ អ៊ីចឹង ដែលបានសម្លឹងមើលទឹកដីកាណាន ប៉ុន្តែមិនអាចរីករាយនឹងវាបាន កណ្ដាប់ដៃរបស់គាត់បានក្ដាប់ ហើយមរណភាពរបស់គាត់ពោរពេញដោយភាពសោកស្ដាយ តើអ្នកមិនគិតថា នេះគួរឱ្យអាម៉ាស់ទេឬ? តើអ្នកមិនគិតថា វាគួរឱ្យខ្មាសអៀនទេឬ ដែលត្រូវអ្នកដទៃមើលងាយ? តើអ្នកសុខចិត្តឱ្យអ្នកដទៃបំបាក់មុខឬទេ? តើអ្នកមិនចង់ធ្វើល្អសម្រាប់ខ្លួនឯងទេឬ? តើអ្នកមិនចង់ក្លាយជាមនុស្សមានកិត្តិយស និងទៀងត្រង់ដែលត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍ទេឬ? តើអ្នកពិតជាមិនចង់បានអ្វីសោះទេឬ? អ្នកមិនសុខចិត្តយកផ្លូវផ្សេងទៀតទេ តើអ្នកក៏មិនចង់យកផ្លូវដែលព្រះជាម្ចាស់បានកំណត់វាសនាឱ្យអ្នកដែរឬ? តើអ្នកហ៊ានប្រឆាំងនឹងបំណងរបស់ស្ថានសួគ៌ឬទេ? ទោះជាអ្នកមាន «ជំនាញ» អស្ចារ្យយ៉ាងណាក៏ដោយ តើអ្នកពិតជាអាចប្រមាថស្ថានសួគ៌បានមែនឬ? ខ្ញុំជឿថា យើងប្រសើរជាងគេដែលព្យាយាមស្គាល់ខ្លួនឯងយ៉ាងត្រឹមត្រូវ។ ព្រះបន្ទូលមួយពីព្រះជាម្ចាស់អាចផ្លាស់ប្ដូរស្ថានសួគ៌ និងផែនដីបាន ដូច្នេះតើមនុស្សដ៏ស្គមតូចល្អិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ជាអ្វីទៅ?

នៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំបានឃើញថា អ្នកកាន់តែធ្វើខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងកាន់តែបង្ហាញនិស្ស័យដ៏មានឫទ្ធានុភាពរបស់ទ្រង់ ហើយការវាយផ្ចាលដែលទ្រង់ «ដាក់» ឱ្យអ្នក នឹងកាន់តែធ្ងន់ធ្ងរ បើអ្នកកាន់តែស្ដាប់បង្គាប់ទ្រង់ នោះទ្រង់នឹងកាន់តែស្រឡាញ់អ្នក ហើយការពារអ្នក។ និស្ស័យរបស់ព្រះជាម្ចាស់គឺដូចជាឧបករណ៍ដាក់ទោសមួយ៖ ប្រសិនបើអ្នកស្ដាប់បង្គាប់ នោះអ្នកនឹងបានសុខសុវត្ថិភាព នៅពេលអ្នកមិនស្ដាប់បង្គាប់ ពោលគឺនៅពេលអ្នកតែងតែព្យាយាមសម្ញែង និងតែងតែលេងល្បិច និស្ស័យរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរភ្លាម។ ទ្រង់ប្រៀបដូចព្រះអាទិត្យនៅថ្ងៃដែលមានពពកច្រើន ទ្រង់នឹងលាក់ព្រះកាយពីអ្នក ហើយបង្ហាញសេចក្ដីក្រោធរបស់ទ្រង់ដល់អ្នក។ ដូចគ្នានេះដែរ និស្ស័យរបស់ទ្រង់ប្រៀបដូចអាកាសធាតុនាខែមិថុនា នៅពេលមេឃភ្លឺច្បាស់ធំល្វឹងល្វើយ រីឯរលករសាត់លើផ្ទៃទឹក លុះដល់ពេលលំហូរបង្កើតល្បឿនភ្លាមៗ ទឹកក៏ប្រែទៅជាខ្ជោលរមួលឡើង។ តើអ្នកហ៊ានព្រហើននៅចំពោះមុខនិស្ស័យបែបនេះរបស់ព្រះជាម្ចាស់ឬទេ? នៅក្នុងបទពិសោធន៍របស់អ្នក បងប្អូនប្រុសស្រីភាគច្រើនបានឃើញថា នៅពេលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅថ្ងៃដែលមានពន្លឺ នោះអ្នកពោរពេញដោយទំនុកចិត្ត (ប៉ុន្តែបន្ទាប់មក ដោយនឹកស្មានមិនដល់ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្រាប់តែបោះបង់ចោលអ្នកមួយរំពេច ហើយអ្នកឈឺចាប់យ៉ាងខ្លាំង ដោយអ្នកដេកមិនលក់នៅពេលយប់ ហើយខំស្វែងរកទិសដៅដែលព្រះវិញ្ញាណរបស់ទ្រង់បានបាត់ទៅ)។ មិនថាអ្នកធ្វើដូចម្ដេចក៏ដោយ ក៏អ្នកមិនអាចរកឃើញកន្លែងដែលព្រះវិញ្ញាណរបស់ទ្រង់ចេញទៅនោះទេ ប៉ុន្តែបន្ទាប់មក ដោយនឹកស្មានមិនដល់ ទ្រង់លេចមករកអ្នកម្ដងទៀត ហើយអ្នកត្រេកអរពេកក្រៃ ដូចពេលដែល ពេត្រុស បានឃើញ ព្រះអម្ចាស់យេស៊ូវ របស់គាត់ភ្លាមម្ដងទៀត អ្នកត្រេកអរខ្លាំងពេកស្ទើរតែស្រែកយំ។ តើអ្នកពិតជាបានភ្លេចរឿងនេះមែនឬ បន្ទាប់ពីឆ្លងកាត់វាច្រើនដងណាស់មកហើយ? ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលបានក្លាយជាសាច់ឈាម ដែលត្រូវបានគេដំដែកគោលឆ្កាងនៅលើឈើឆ្កាង ហើយបន្ទាប់មក ត្រូវបានរស់ឡើងវិញ និងយាងឡើងទៅស្ថានសួគ៌ គឺតែងតែលាក់ព្រះកាយពីអ្នកពេលខ្លះ ហើយបន្ទាប់មក ទ្រង់លេចមករកអ្នកពេលខ្លះ។ ទ្រង់បើកសម្ដែងព្រះកាយទ្រង់ដល់អ្នកដោយសារតែសេចក្ដីសុចរិតរបស់អ្នក ហើយទ្រង់ក្លាយជាក្រោធ និងចេញពីអ្នកដោយសារតែអំពើបាបរបស់អ្នក ដូច្នេះហេតុអ្វីបានជាអ្នកមិនអធិស្ឋានចំពោះទ្រង់ថែមទៀតទៅ? តើអ្នកមិនដឹងថា បន្ទាប់ពីបុណ្យថ្ងៃទី ៥០ មក ព្រះ‌អម្ចាស់យេស៊ូវ‌គ្រីស្ទ មានព្រះរាជបញ្ជាមួយទៀតនៅលើផែនដីទេឬ? អ្នកដឹងត្រឹមតែការពិតថា ព្រះ‌អម្ចាស់យេស៊ូវ‌គ្រីស្ទ បានក្លាយជាសាច់ឈាម បានយាងមកផែនដី និងត្រូវបានដំដែកគោលឆ្កាងលើឈើឆ្កាង។ អ្នកមិនធ្លាប់ដឹងថា ព្រះយេស៊ូវ ដែលអ្នកបានជឿកាលពីមុន បានប្រគល់កិច្ចការរបស់ទ្រង់ឱ្យអ្នកផ្សេងតាំងពីយូរមកហើយ ហើយក៏បានបញ្ចប់ជាយូរមកហើយដែរ ដូច្នេះព្រះវិញ្ញាណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ យាងមកផែនដីម្ដងទៀតក្នុងភាពជាសាច់ឈាមដើម្បីធ្វើកិច្ចការរបស់ទ្រង់ផ្នែកមួយទៀត។ ខ្ញុំសូមបញ្ចូលរឿងខ្លះនៅទីនេះថា ថ្វីដ្បិតតែ អ្នករាល់គ្នា បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងអូរនេះមែនក៏ដោយ ខ្ញុំហ៊ាននិយាយថា ពីរបីនាក់ក្នុងចំណោមអ្នករាល់គ្នាជឿថា មនុស្សនេះគឺជាអ្នកដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានប្រទានមកឱ្យអ្នករាល់គ្នា។ អ្នករាល់គ្នាដឹងត្រឹមតែការរីករាយនឹងទ្រង់ អ្នករាល់គ្នាមិនទទួលស្គាល់ថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានយាងមកផែនដីម្ដងទៀតហើយ ហើយអ្នករាល់គ្នាក៏មិនទទួលស្គាល់ផងដែរថា ព្រះជាម្ចាស់សព្វថ្ងៃនេះ គឺព្រះយេស៊ូវគ្រីស្ទកាលពីរាប់ពាន់ឆ្នាំមុននោះដែរ។ ដូច្នេះហើយ ទើបខ្ញុំនិយាយថា អ្នកទាំងអស់គ្នា កំពុងដើរទាំងភ្នែកបិទ អ្នកទទួលយកត្រឹមតែកន្លែងដែលអ្នកបញ្ចប់ប៉ុណ្ណោះ ហើយអ្នកមិនយកចិត្តទុកដាក់លើរឿងនេះទាល់តែសោះ។ ដូច្នេះ អ្នករាល់គ្នានិយាយថាជឿព្រះយេស៊ូវ តែបែរជាហ៊ានប្រឆាំងនឹងអ្នកដែលព្រះជាម្ចាស់ធ្វើបន្ទាល់នាសព្វថ្ងៃនេះទៅវិញ។ តើអ្នកឆោតល្ងង់ឬអត់ទេ? ព្រះជាម្ចាស់សព្វថ្ងៃនេះ មិនខ្វល់ពីកំហុសរបស់អ្នកនោះទេ ទ្រង់មិនផ្ដន្ទាទោសអ្នកទេ។ អ្នកនិយាយថា អ្នកជឿលើព្រះយេស៊ូវ ដូច្នេះ តើព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់អ្នកអាចលើកលែងទោសឱ្យអ្នកបានដែរឬទេ? តើអ្នកគិតថា ព្រះជាម្ចាស់ជាកន្លែងសម្រាប់ឱ្យអ្នកបញ្ចេញកំហឹង កុហក និងបោកបញ្ឆោតឬ? នៅពេលព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់អ្នកបង្ហាញព្រះកាយម្ដងទៀត ទ្រង់នឹងកំណត់ថាតើអ្នកជាមនុស្សសុចរិត ឬជាមនុស្សអាក្រក់ ដោយផ្អែកលើការប្រព្រឹត្តរបស់អ្នកបច្ចុប្បន្ននេះ។ មនុស្សភាគច្រើនបញ្ចប់ត្រឹមសញ្ញាណអំពីអ្វីដែលខ្ញុំហៅថា «បងប្អូនប្រុសស្រីរបស់ខ្ញុំ» ហើយជឿថា មធ្យោបាយធ្វើការរបស់ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរ។ តើមនុស្សបែបនេះមិនធ្វើឱ្យស្លាប់ទេឬ? តើព្រះជាម្ចាស់អាចធ្វើបន្ទាល់ឱ្យសាតាំងថាជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានដែរឬទេ? បែបនេះ តើអ្នកមិនផ្ដន្ទាទោសព្រះជាម្ចាស់ទេឬ? តើអ្នកជឿថា មាននរណាម្នាក់អាចក្លាយជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានដែរឬទេ? ប្រសិនបើអ្នកពិតជាបានដឹងមែន នោះអ្នកនឹងមិនមានសញ្ញាណអ្វីមួយឡើយ។ នៅក្នុងព្រះគម្ពីរ មានខគម្ពីចែងមកដូចខាងក្រោម៖ របស់សព្វសារពើគឺសម្រាប់ទ្រង់ ហើយរបស់សព្វសារពើគឺមកពីទ្រង់។ ទ្រង់នឹងនាំបុត្រជាច្រើនទៅដល់សិរីល្អ ហើយទ្រង់គឺជាប្រធានរបស់យើង…។ ដូច្នេះទ្រង់មិនអាម៉ាស់ក្នុងការហៅយើងថាជាបងប្អូននោះទេ។ អ្នកប្រហែលជាអាចសូត្រពាក្យទាំងនេះដែលចាំក្នុងចិត្តបានដោយងាយ ប៉ុន្តែអ្នកមិនយល់ពីអត្ថន័យជាក់ស្ដែងរបស់ពួកវាទេ។ តើអ្នកមិនជឿលើព្រះជាម្ចាស់ទាំងភ្នែករបស់អ្នកបិទទេឬ?

ខ្ញុំជឿថា ជំនាន់របស់យើងទទួលបានព្រះពរដែលអាចដើរលើផ្លូវដែលមិនទាន់បានបញ្ចប់ដោយជំនាន់មុននេះ ហើយអាចមើលឃើញការលេចមកម្ដងទៀតនៃព្រះជាម្ចាស់កាលពីរាប់ពាន់ឆ្នាំមុន គឺព្រះជាម្ចាស់ដែលគង់នៅក្នុងចំណោមយើង ហើយមានរបស់សព្វសារពើយ៉ាងច្រើន។ អ្នកមិនដែលហ៊ានស្រមៃថា អ្នកនឹងដើរលើផ្លូវនេះទេ តើនេះជាអ្វីដែលអ្នកអាចធ្វើបានមែនទេ? ផ្លូវនេះត្រូវបានដឹកនាំដោយផ្ទាល់ដោយព្រះវិញ្ញាណបរិសុទ្ធ វាត្រូវបានដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទខ្លាំងឡើងប្រាំពីរដង ហើយវាជាផ្លូវដែលត្រូវបានព្រះជាម្ចាស់សព្វថ្ងៃនេះបើកចំហសម្រាប់អ្នក។ សូម្បីតែនៅក្នុងសុបិនដ៏ព្រៃផ្សៃបំផុតរបស់អ្នក ក៏អ្នកមិនអាចនឹកស្មានដល់ថា ព្រះយេស៊ូវកាលពីរាប់ពាន់ឆ្នាំមុន នឹងលេចមកម្ដងទៀតនៅពីមុនអ្នកឡើយ។ តើអ្នកមិនមានអារម្មណ៍ពេញចិត្តទេឬ? តើនរណាទៅអាចមកនៅពីមុខព្រះភក្ត្រព្រះជាម្ចាស់ផ្ទាល់បាននោះ? ខ្ញុំអធិស្ឋានជារឿយៗ សូមឱ្យក្រុមរបស់យើងទទួលបានព្រះពរកាន់តែច្រើនពីព្រះជាម្ចាស់ សូមឱ្យយើងអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ ហើយត្រូវបានទ្រង់ទទួលយក ប៉ុន្តែក៏មានពេលជាច្រើនរាប់មិនអស់ផងដែរ ដែលខ្ញុំបានស្រក់ទឹកភ្នែកយ៉ាងល្វីងជូរចត់ព្រោះតែពួកយើង ដោយសុំឱ្យព្រះជាម្ចាស់បំភ្លឺយើង ដើម្បីឱ្យយើងអាចមើលឃើញការបើកសម្ដែងកាន់តែច្រើន។ នៅពេលខ្ញុំឃើញមនុស្សដែលព្យាយាមបន្លំព្រះជាម្ចាស់ឥតឈប់ឈរ ហើយមិនដែលចង់ធ្វើអ្វីសោះ ឬអ្នកដែលយកចិត្តទុកដាក់ខាងសាច់ឈាម ឬខិតខំដើម្បីផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះ ដើម្បីឱ្យពួកគេបានឡើងលើឆាក តើមិនឱ្យខ្ញុំមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅក្នុងបេះដូងរបស់ខ្ញុំបានយ៉ាងដូចម្ដេចទៅ? ម្ដេចក៏មនុស្សអាចមិនដឹងខ្យល់អ្វីសោះដូច្នេះ? តើកិច្ចការរបស់ខ្ញុំពិតជាគ្មានផលសោះឬ? ប្រសិនបើកូនៗរបស់អ្នកមិនស្ដាប់បង្គាប់ និងគ្មានលក្ខណៈជាកូនអ្នក ប្រសិនបើពួកគេខ្វះមនសិការ ប្រសិនបើពួកគេយកចិត្តទុកដាក់ចំពោះតែខ្លួនពួកគេ ហើយមិនដែលគិតពីអារម្មណ៍របស់អ្នកសោះ ហើយពួកគេបណ្ដេញអ្នកចេញពីផ្ទះ បន្ទាប់ពីពួកគេធំឡើង តើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅពេលនោះ? តើនឹងមិនមានទឹកភ្នែកហូរស្រក់ចុះពីមុខរបស់អ្នកទេឬ នៅពេលអ្នកនឹកដល់ឈាម ញើស និងពលិកម្មដែលអ្នកបានលះបង់ដើម្បីចិញ្ចឹមពួកគេ? ដូច្នេះ ខ្ញុំបានអធិស្ឋានជាច្រើនដងរាប់មិនអស់ដល់ព្រះជាម្ចាស់ដោយនិយាយថា «ឱ! ព្រះជាម្ចាស់អើយ! មានតែទ្រង់ទេទើបដឹងថា តើទូលបង្គំទទួលបន្ទុកធ្វើកិច្ចការរបស់ទ្រង់ឬអត់។ កន្លែងណាដែលសកម្មភាពរបស់ទូលបង្គំមិនស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ទេ សូមទ្រង់ប្រៀនប្រដៅខ្ញុំម្ចាស់ចុះ សូមធ្វើឱ្យទូលបង្គំបានគ្រប់លក្ខណ៍ និងធ្វើឱ្យទូលបង្គំដឹងខ្លួនផង។ ទូលបង្គំសូមដល់ទ្រង់ត្រឹមតែថា សូមឱ្យទ្រង់ផ្លាស់ប្ដូរមនុស្សទាំងនេះបន្ថែមទៀត ដើម្បីឱ្យទ្រង់អាចទទួលបានសិរីល្អឆាប់ៗ ហើយពួកគេអាចត្រូវបានទ្រង់ទទួលយក ដើម្បីឱ្យកិច្ចការរបស់ទ្រង់អាចសម្រេចតាមបំណងព្រះហឫទ័យរបស់ទ្រង់បាន ហើយផែនការរបស់ទ្រង់អាចត្រូវបានបញ្ចប់កាន់តែឆាប់»។ ព្រះជាម្ចាស់មិនចង់យកឈ្នះមនុស្សតាមរយៈការវាយផ្ចាលទេ ហើយទ្រង់ក៏មិនចង់ដឹកនាំមនុស្សដោយខ្លុះច្រមុះជានិច្ចនោះដែរ។ ទ្រង់ចង់ឱ្យមនុស្សស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ និងធ្វើការឱ្យមានវិន័យ ហើយបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់តាមរយៈការនេះ។ ប៉ុន្តែមនុស្សគ្មានភាពអាម៉ាស់ ហើយបះបោរទាស់នឹងទ្រង់ជានិច្ច។ ខ្ញុំជឿថា វាជាការល្អបំផុតសម្រាប់ពួកយើងក្នុងការរកវិធីដ៏សាមញ្ញបំផុតដើម្បីបំពេញព្រះហឫទ័យទ្រង់ ពោលគឺដើម្បីស្ដាប់បង្គាប់តាមការរៀបចំទាំងអស់របស់ទ្រង់។ ប្រសិនបើអ្នកអាចសម្រេចបានបែបនេះពិតប្រាកដមែន អ្នកនឹងត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍។ តើនេះមិនមែនជារឿងដែលងាយស្រួល និងរីករាយទេឬ? ចូរដើរលើផ្លូវដែលអ្នកគួរតែដើរ កុំយកចិត្តទុកដាក់នឹងអ្វីៗដែលអ្នកដទៃនិយាយ ហើយកុំគិតច្រើនពេក។ តើអនាគត និងវាសនារបស់អ្នក ស្ថិតនៅក្នុងដៃរបស់អ្នកផ្ទាល់ដែរឬទេ? អ្នកតែងតែព្យាយាមរត់គេច ដោយចង់ដើរតាមផ្លូវខាងលោកិយវិញ (ប៉ុន្តែហេតុអ្វីបានជាអ្នកមិនអាចចេញបាន?) ហេតុអ្វីបានជាអ្នករេរានៅកន្លែងផ្លូវបំបែកអស់ជាច្រើនឆ្នាំ ហើយបន្ទាប់មកអ្នកបញ្ចប់ដោយការជ្រើសរើសផ្លូវនេះម្ដងទៀត? បន្ទាប់ពីត្រាច់ចរអស់ជាច្រើនឆ្នាំមក ហេតុអ្វីបានជាឥឡូវនេះ អ្នកត្រឡប់មកផ្ទះនេះវិញទោះខ្លួនអ្នកខំទប់យ៉ាងណាក៏ដោយ? តើវាស្រេចតែអ្នកមែនឬ? សម្រាប់អ្នកដែលនៅក្នុងអូរនេះ ប្រសិនបើអ្នកមិនជឿខ្ញុំទេ សូមស្ដាប់៖ ប្រសិនបើអ្នកប្រុងនឹងចាកចេញ ចូរមើលចុះ បើព្រះជាម្ចាស់អនុញ្ញាតឱ្យអ្នកទៅ តើព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្ដូរអ្នកបែបណា ចូរដកបទពិសោធន៍នេះដោយខ្លួនឯងចុះ។ និយាយឱ្យត្រង់ទៅ ទោះបីជាអ្នកជួបសំណាងអាក្រក់ក៏ដោយ ក៏អ្នកត្រូវតែទទួលវានៅក្នុងអូរនេះ ហើយប្រសិនបើមានការរងទុក្ខ អ្នកត្រូវតែទទួលរងនៅទីនេះក្នុងថ្ងៃនេះ។ អ្នកមិនអាចទៅកន្លែងផ្សេងបានទេ។ តើអ្នកច្បាស់ហើយឬនៅ? តើអ្នកនឹងទៅទីណា? នេះជាបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់។ តើអ្នកគិតថា ព្រះជាម្ចាស់ជ្រើសរើសក្រុមមនុស្សនេះ គ្មានន័យអ្វីទេឬ? នៅក្នុងកិច្ចការរបស់ទ្រង់សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនចេះតែខឹងក្រោធដោយងាយនោះទេ ប៉ុន្តែប្រសិនបើមនុស្សព្យាយាមបង្អាក់ផែនការរបស់ទ្រង់ នោះព្រះភក្ត្ររបស់ទ្រង់ក៏ផ្លាស់ប្ដូរភ្លាមពីភ្លឺថ្លាទៅជាអាប់អួរ។ ដូច្នេះ ខ្ញុំសូមទូន្មានអ្នកឱ្យស្រុះស្រួល ហើយចុះចូលនឹងការចាត់ចែងរបស់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឱ្យទ្រង់ធ្វើឱ្យអ្នកពេញខ្នាត។ មានតែមនុស្សដែលធ្វើបែបនេះទេទើបហៅថាឆ្លាត។

ខាង​ដើម៖ ផ្លូវ ... (៦)

បន្ទាប់៖ ផ្លូវ ... (៨)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ