ជំពូកទី ៩

ដោយសារអ្នកស្ថិតក្នុងចំណោមសមាជិកនៃគ្រួសាររបស់ខ្ញុំ និងដោយសារអ្នកស្មោះត្រង់នៅក្នុងព្រះនគររបស់ខ្ញុំ អ្នកត្រូវតែប្រកាន់ខ្ជាប់តាមបទដ្ឋាននៃលក្ខខណ្ឌតម្រូវរបស់ខ្ញុំនៅក្នុងគ្រប់អ្វីៗដែលអ្នកធ្វើ។ ខ្ញុំមិនសុំឱ្យអ្នកធ្វើអ្វីច្រើនក្រៅតែពីធ្វើជាពពករសាត់នោះទេ ប៉ុន្តែអ្នកត្រូវតែជាព្រិលដ៏ភ្លឺចាំង និងមានទាំងសារជាតិរបស់វា ហើយលើសពីនេះទៅទៀតគឺតម្លៃរបស់វា។ ព្រោះខ្ញុំមកពីដែនដីបរិសុទ្ធ ខ្ញុំមិនដូចផ្កាឈូកដែលមានតែឈ្មោះប៉ុន្តែគ្មានសារជាតិនោះទេ ព្រោះវាមកពីភក់ មិនមែនដែនដីបរិសុទ្ធនោះទេ។ ពេលវេលាដែលស្ថានសួគ៌ថ្មីមួយចុះមកលើផែនដី ហើយផែនដីថ្មីមួយលាតសន្ធឹងពាសពេញមេឃ ក៏ជាពេលវេលាដ៏ប្រាកដដែលខ្ញុំធ្វើការជាផ្លូវការនៅក្នុងចំណោមមនុស្សផងដែរ។ ក្នុងចំណោមមនុស្ស តើអ្នកណាស្គាល់ខ្ញុំ? តើអ្នកណាបានមើលឃើញពេលវេលានៃការមកដល់របស់ខ្ញុំ? តើអ្នកណាបានមើលឃើញថា ខ្ញុំមិនមែនមានត្រឹមតែឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ខ្ញុំមានទាំងសារជាតិផងដែរ? ខ្ញុំបោសពពកពណ៌សចេញដោយព្រះហស្ដរបស់ខ្ញុំ ហើយខ្ញុំសង្កេតមើលមេឃយ៉ាងម៉ត់ចត់ គ្មានអ្វីមួយនៅក្នុងលំហអាកាសដែលមិនត្រូវបានរៀបចំឡើងដោយព្រះហស្តរបស់ខ្ញុំនោះទេ ហើយនៅពីក្រោមវា គ្មាននរណាម្នាក់ដែលមិនរួមចំណែកការខិតខំតូចតាចរបស់ខ្លួនដល់ការសម្រេចបាននូវគ្រោងការដ៏ធំសម្បើមរបស់ខ្ញុំនោះទេ។ ខ្ញុំមិនធ្វើការទាមទារអ្វីច្រើនពីមនុស្សនៅលើផែនដីនោះទេ ដ្បិតខ្ញុំតែងតែជាព្រះជាម្ចាស់ដ៏ជាក់ស្ដែង ហើយព្រោះតែខ្ញុំជាព្រះដ៏មានគ្រប់ចេស្ដាដែលបានបង្កើតមនុស្ស និងស្គាល់ពួកគេយ៉ាងច្បាស់។ មនុស្សទាំងអស់ស្ថិតនៅពីមុខព្រះនេត្ររបស់ព្រះដ៏មានគ្រប់ចេស្ដា។ សូម្បីតែមនុស្សដែលនៅទីដាច់ស្រយាលបំផុតនៃផែនដី តើអាចគេចពីការសម្លឹងមើលដោយព្រះវិញ្ញាណរបស់ខ្ញុំយ៉ាងដូចម្តេចបាន? ទោះបីជាមនុស្ស «ស្គាល់» ព្រះវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ពួកគេនៅតែប្រមាថព្រះវិញ្ញាណរបស់ខ្ញុំ។ ព្រះបន្ទូលរបស់ខ្ញុំលាតត្រដាងមុខមាត់ដ៏អាក្រក់របស់មនុស្សទាំងអស់ ក៏ដូចជាគំនិតលាក់បាំងជ្រៅបំផុតរបស់ពួកគេ ហើយធ្វើឱ្យអ្វីៗទាំងអស់នៅលើផែនដីបានច្បាស់លាស់ឡើងដោយពន្លឺរបស់ខ្ញុំ និងធ្លាក់ចុះក្រោមការពិនិត្យពិច័យរបស់ខ្ញុំ។ យ៉ាងណាមិញ ទោះបីធ្លាក់ចុះក៏ពិតមែន តែដួងចិត្តរបស់ពួកគេមិនហ៊ានងាកចេញឆ្ងាយពីខ្ញុំឡើយ។ ក្នុងចំណោមវត្ថុដែលបានបង្កើតមក តើអ្នកណាដែលមិនមកស្រឡាញ់ខ្ញុំដោយសារតែអំពើរបស់ខ្ញុំ? តើអ្នកណាដែលមិនចង់បានខ្ញុំយ៉ាងខ្លាំងដោយសារតែព្រះបន្ទូលរបស់ខ្ញុំ? តើអ្នកណាដែលមិនកើតមានអារម្មណ៍ជាប់ចិត្តដោយសារតែសេចក្ដីស្រឡាញ់របស់ខ្ញុំ? វាដោយសារតែសេចក្ដីពុករលួយរបស់សាតាំង ទើបធ្វើឱ្យមនុស្សមិនអាចឈានដល់សភាពដែលខ្ញុំតម្រូវ។ សូម្បីតែបទដ្ឋានដ៏ទាបបំផុតដែលខ្ញុំតម្រូវ ក៏បង្កើតជាសេចក្ដីសង្ស័យក្នុងចំណោមមនុស្សផងដែរ កុំថាឡើយសព្វថ្ងៃនេះ (នៅក្នុងយុគនេះសាតាំងបង្កចលាចល និងជិះជាន់យ៉ាងវីវក់) ឬពេលដែលមនុស្សត្រូវបានសាតាំងជាន់ឈ្លីរហូតដល់ថ្នាក់រាងកាយរបស់ពួកគេប្រឡាក់ពេញដោយភាពស្មោកគ្រោកទាំងស្រុង។ តើមានពេលណាដែលខ្ញុំមិនកើតទុក្ខដោយសារការបរាជ័យរបស់មនុស្សក្នុងការខ្វល់ខ្វាយពីព្រះហឫទ័យរបស់ខ្ញុំព្រោះតែភាពអសីលធម៌របស់ពួកគេ? តើវាអាចទៅរួចទេដែលខ្ញុំត្រូវអាណិតសាតាំង? តើវាអាចទៅរួចទេដែលខ្ញុំយល់ខុសនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ? នៅពេលមនុស្សមិនស្ដាប់បង្គាប់ខ្ញុំ ដួងព្រះហឫទ័យរបស់ខ្ញុំព្រះកន្សែងស្ងាត់ៗ នៅពេលពួកគេរឹងទទឹងនឹងខ្ញុំ ខ្ញុំវាយផ្ទាលពួកគេ នៅពេលពួកគេត្រូវបានខ្ញុំសង្គ្រោះ និងធ្វើឱ្យរស់ពីស្លាប់ឡើងវិញ ខ្ញុំចិញ្ចឹមពួកគេដោយយកចិត្តទុកដាក់បំផុត នៅពេលពួកគេចុះចូលនឹងខ្ញុំ ដួងព្រះហឫទ័យរបស់ខ្ញុំធូរស្បើយ ហើយខ្ញុំក៏ដឹងភ្លាមអំពីការផ្លាស់ប្ដូរយ៉ាងធំធេងនៅក្នុងស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ។ នៅពេលមនុស្សលើកសរសើរខ្ញុំ តើខ្ញុំអាចមិនរីករាយនឹងវាបានយ៉ាងដូចម្ដេច? នៅពេលពួកគេធ្វើបន្ទាល់ឱ្យខ្ញុំ និងត្រូវបានខ្ញុំទទួលយក តើខ្ញុំអាចមិនមានព្រះទ័យថាត្រូវបានលើកតម្កើងបានយ៉ាងដូចម្ដេច? តើវាអាចទៅរួចទេដែលសូម្បីតែទង្វើ និងការប្រព្រឹត្ដិរបស់មនុស្សក៏មិនត្រូវបានគ្រប់គ្រង និងផ្គត់ផ្គង់ដោយខ្ញុំដែរ? នៅពេលខ្ញុំមិនផ្ដល់ការណែនាំ មនុស្សនៅទំនេរឥតប្រយោជន៍ និងអសកម្ម លើសពីនេះទៅទៀត នៅក្រោយខ្នងខ្ញុំ ពួកគេចូលរួមក្នុងទង្វើថោកទាបដែល «គួរឱ្យស្ងើច» តែម្ដង។ តើអ្នកគិតថា សាច់ឈាមដែលអង្គខ្ញុំសណ្ឋិតនៅ មិនដឹងអ្វីសោះអំពីសកម្មភាពរបស់អ្នក ឥរិយាបថរបស់អ្នក និងពាក្យសម្ដីរបស់អ្នកឬ? ច្រើនឆ្នាំមកហើយដែលខ្ញុំបានស៊ូទ្រាំនឹងព្យុះភ្លៀង ដូច្នោះហើយខ្ញុំក៏បានជួបប្រទះភាពល្វីងជូរចត់នៃពិភពមនុស្សផងដែរ ទោះយ៉ាងនេះក្ដី ដោយមានការឆ្លុះបញ្ចាំងកាន់តែជិតស្និទ្ធ គ្មានការរងទុក្ខណាមួយអាចធ្វើឱ្យភាពជាមនុស្សខាងសាច់ឈាមបាត់បង់ក្ដីសង្ឃឹមលើខ្ញុំឡើយ ហើយរឹតតែមិនអាចមានភាពផ្អែមល្ហែមណាមួយធ្វើឱ្យពួកមនុស្សខាងសាច់ឈាមទៅជាសោះអង្គើយ ខូចចិត្ត ឬបោះបង់ចោលខ្ញុំបានឡើយ។ តើសេចក្ដីស្រលាញ់របស់ពួកគេចំពោះខ្ញុំពិតជាត្រូវបានកំណត់ត្រឹមតែកង្វះការរងទុក្ខ ឬកង្វះភាពផ្អែមល្ហែមមែនទេ?

សព្វថ្ងៃនេះ ខ្ញុំរស់នៅក្នុងសាច់ឈាម ហើយខ្ញុំបានចាប់ផ្ដើមអនុវត្តកិច្ចការដែលខ្ញុំត្រូវធ្វើជាផ្លូវការហើយ។ ទោះបីមនុស្សកោតខ្លាចព្រះសូរសៀងនៃព្រះវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ពួកគេនៅតែប្រឆាំងនឹងសារជាតិនៃព្រះវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំមិនចាំបាច់បរិយាយលម្អិតអំពីភាពលំបាកសម្រាប់មនុស្សជាតិក្នុងការស្គាល់ខ្ញុំក្នុងភាពជាសាច់ឈាមតាមរយៈព្រះបន្ទូលរបស់ខ្ញុំនោះទេ។ ដូចខ្ញុំបាននិយាយពីមុនរួចមកហើយ ខ្ញុំមិនទាមទារច្រើននៅក្នុងលក្ខខណ្ឌតម្រូវរបស់ខ្ញុំទេ ហើយវាមិនចាំបាច់ឱ្យអ្នករាល់គ្នាស្គាល់ខ្ញុំឱ្យបានពេញលេញនោះទេ (ដ្បិតមនុស្សមានលក្ខណៈខ្វះខាត នេះជាលក្ខណៈជាប់នឹងខ្លួន ហើយគ្មានលក្ខណៈដែលកើតមានថ្មីណាមួយអាចជំនួសវាបានទេ)។ អ្នករាល់គ្នាត្រូវការដឹងត្រឹមតែអ្វីៗដែលខ្ញុំធ្វើ និងមានព្រះបន្ទូលតាមរយៈរូបអង្គខាងសាច់ឈាមបានហើយ។ ដោយសារលក្ខខណ្ឌតម្រូវរបស់ខ្ញុំមិនទាមទារច្រើន ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាសុទ្ធតែអាចបែរមកស្គាល់ទង្វើ និងព្រះបន្ទូលទាំងនេះ ហើយសម្រេចបាននូវសមិទ្ធផល។ អ្នករាល់គ្នាត្រូវតែដកខ្លួនចេញពីភាពមិនបរិសុទ្ធរបស់អ្នករាល់គ្នានៅក្នុងពិភពដ៏ស្មោកគ្រោកនេះ អ្នករាល់គ្នាត្រូវតែខិតខំអភិវឌ្ឍខ្លួននៅក្នុង «គ្រួសារនៃអធិរាជ» លើកក្រោយនេះ ហើយអ្នករាល់គ្នាមិនត្រូវបន្ធូរបន្ថយដល់ខ្លួនឯងឱ្យសោះ។ អ្នកមិនគួរអត់ឱនបន្តិចបន្តួចដល់ខ្លួនឯងសោះឡើយ។ អ្នកគួរតែត្រូវចំណាយពេល និងការខិតខំឱ្យបានច្រើនឡើងដើម្បីដឹងនូវអ្វីដែលខ្ញុំមានព្រះបន្ទូលនៅក្នុងមួយថ្ងៃ ហើយវានឹងចំណាយពេលពេញមួយជីវិតដើម្បីមានបទពិសោធ និងទទួលចំណេះដឹងពីព្រះបន្ទូលរបស់ខ្ញុំសូម្បីតែមួយល្បះក៏ដោយ។ ព្រះបន្ទូលដែលខ្ញុំថ្លែងមិនមែនស្រពេចស្រពិល និងអរូបីនោះទេ ព្រះបន្ទូលទាំងនេះមិនមែនជាពាក្យពេចន៍គ្មានខ្លឹមសារនោះទេ។ មនុស្សជាច្រើនសង្ឃឹមទទួលបានព្រះបន្ទូលរបស់ខ្ញុំ ប៉ុន្តែខ្ញុំព្រងើយកន្តើយដាក់ពួកគេ មនុស្សជាច្រើនស្រេកឃ្លានភាពធំធាត់របស់ខ្ញុំ ប៉ុន្តែខ្ញុំមិនផ្ដល់ឱ្យពួកគេបន្តិចណាឡើយ មនុស្សជាច្រើនចង់ឃើញព្រះភក្ត្ររបស់ខ្ញុំ ប៉ុន្តែខ្ញុំលាក់ព្រះភក្ត្រជានិច្ច មនុស្សជាច្រើនស្ដាប់ព្រះសូរសៀងរបស់ខ្ញុំយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែខ្ញុំបិទព្រះនេត្រ ហើយទម្រេតព្រះកេសខ្ញុំទៅក្រោយ មិនប្រែប្រួលតាម «ការចង់បាន» របស់ពួកគេ មនុស្សជាច្រើនកោតខ្លាចព្រះសូរសៀងរបស់ខ្ញុំ ប៉ុន្តែព្រះបន្ទូលរបស់ខ្ញុំតែងតែទ្រគោះបោះបោក មនុស្សជាច្រើនភ័យខ្លាចខ្លាំងក្នុងការមើលឃើញទឹកព្រះភក្ត្ររបស់ខ្ញុំ ប៉ុន្តែខ្ញុំលេចមកដោយមានចេតនាដើម្បីវាយពួកគេស្លាប់ភ្លាមៗ។ មនុស្សមិនដែលបានឃើញព្រះភក្ត្ររបស់ខ្ញុំពិតប្រាកដទេ ហើយក៏មិនដែលបានឮព្រះសូរសៀងរបស់ខ្ញុំពិតប្រាកដដែរ នេះព្រោះតែពួកគេមិនស្គាល់ខ្ញុំពិតប្រាកដ។ ទោះបីពួកគេអាចនឹងត្រូវខ្ញុំវាយស្លាប់ក៏ដោយ ទោះបីពួកគេអាចនឹងចាកចេញពីខ្ញុំក៏ដោយ ហើយទោះបីពួកគេអាចនឹងត្រូវបានយវាយផ្ចាលដោយព្រះហស្តរបស់ខ្ញុំក៏ដោយ ក៏ពួកគេនៅតែមិនដឹងថា តើអ្វីទាំងអស់ដែលពួកគេធ្វើ ពិតជាស្របតាមព្រះហឫទ័យរបស់ខ្ញុំ ឬអត់នោះទេ ហើយពួកគេនៅតែល្ងង់ខ្លៅមិនដឹងច្បាស់លាស់ថា តើខ្ញុំបើកសម្ដែងព្រះហឫទ័យរបស់ខ្ញុំប្រាប់អ្នកណានោះទេ។ តាំងពីពេលបង្កើតពិភពលោកមក គ្មាននរណាម្នាក់បានស្គាល់ខ្ញុំពិតប្រាកដ ឬបានឃើញខ្ញុំពិតប្រាកដនោះទេ ហើយទោះបីខ្ញុំបានត្រលប់ជាសាច់ឈាមនាពេលសព្វថ្ងៃនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនស្គាល់ខ្ញុំ។ តើនេះមិនមែនជាការពិតទេឬ? តើអ្នកធ្លាប់បានឃើញសូម្បីតែបន្តិចអំពីសកម្មភាព និងនិស្ស័យរបស់ខ្ញុំនៅក្នុងភាពជាសាច់ឈាមឬទេ?

នៅក្នុងស្ថានសួគ៌ជាកន្លែងដែលខ្ញុំទម្រេតព្រះកាយ ហើយនៅក្រោមស្ថានសួគ៌ជាកន្លែងដែលខ្ញុំសម្រាក។ ខ្ញុំមានកន្លែងដើម្បីរស់នៅ ហើយខ្ញុំមានពេលសម្រាប់ឱ្យខ្ញុំបញ្ចេញព្រះចេស្ដារបស់ខ្ញុំ។ ប្រសិនបើខ្ញុំមិនបាននៅលើផែនដីទេ ប្រសិនបើខ្ញុំមិនបានលាក់ព្រះកាយនៅក្នុងសាច់ឈាមទេ ហើយប្រសិនបើខ្ញុំមិនបានបន្ទាបព្រះកាយ និងលាក់ព្រះកាយទេ តើស្ថានសួគ៌ និងផែនដី មុខជាមិនត្រូវបានផ្លាស់ប្ដូររួចរាល់តាំងពីយូរមកហើយទេឬ? តើអ្នករាល់គ្នាដែលជារាស្ត្ររបស់ខ្ញុំមុខជាមិនត្រូវបានខ្ញុំត្រាស់បង្គាប់រួចរាល់ហើយទេឬ? ទោះយ៉ាងណាក៏ដោយ សកម្មភាពរបស់ខ្ញុំមាននូវព្រះប្រាជ្ញាញាណ ហើយថ្វីបើខ្ញុំដឹងគ្មានសល់អំពីការឆបោករបស់មនុស្សក្ដី ក៏ខ្ញុំមិនធ្វើតាមគំរូរបស់ពួកគេដែរ តែផ្ទុយទៅវិញ ខ្ញុំផ្ដល់ឱ្យពួកគេនូវអ្វីមួយជាថ្នូរ។ ព្រះប្រាជ្ញាញាណរបស់ខ្ញុំនៅក្នុងពិភពខាងវិញ្ញាណ គឺមិនចេះអស់ទេ ហើយព្រះប្រាជ្ញាញាណរបស់ខ្ញុំនៅក្នុងសាច់ឈាម គឺឋិតថេរចីរកាល។ តើនេះមិនចំជាពេលដែលអំពើរបស់ខ្ញុំត្រូវបានធ្វើឱ្យច្បាស់លាស់ទេឬ? ខ្ញុំបានអត់ទោស និងលើកលែងទោសឱ្យមនុស្សជាច្រើនដងមកហើយតាំងពីដើមរហូតដល់ថ្ងៃនេះដែលស្ថិតក្នុងយុគសម័យនៃនគរព្រះ។ តើខ្ញុំពិតជាអាចពន្យាពេលវេលារបស់ខ្ញុំបន្ថែមទៀតដែរឬទេ? ទោះបីជាខ្ញុំពោរពេញដោយសេចក្ដីមេត្តាករុណាច្រើនបន្តិចចំពោះមនុស្សដែលផុយស្រួយក៏ដោយ ក៏នៅពេលដែលកិច្ចការរបស់ខ្ញុំចប់ តើខ្ញុំនៅតែអាចយកបញ្ហាដាក់ព្រះកាយរបស់ខ្ញុំដោយធ្វើកិច្ចការចាស់ដដែលដែរឬទេ? តើខ្ញុំនឹងមានចេតនាអនុញ្ញាតឱ្យសាតាំងចោទប្រកាន់ខ្ញុំដែរឬទេ? ខ្ញុំមិនត្រូវការឱ្យមនុស្សធ្វើអ្វីផ្សេងក្រៅតែពីទទួលយកការពិតនៃព្រះបន្ទូលរបស់ខ្ញុំ និងអត្ថន័យដើមនៃព្រះបន្ទូលរបស់ខ្ញុំឡើយ។ ថ្វីបើព្រះបន្ទូលរបស់ខ្ញុំសាមញ្ញក្ដី តែព្រះបន្ទូលទាំងនោះមានខ្លឹមសារស្មុគស្មាញ ដ្បិតអ្នករាល់គ្នាតូចពេក និងបានទៅជាស្ពឹកពេក។ នៅពេលខ្ញុំបើកសម្ដែងអាថ៌កំបាំងរបស់ខ្ញុំដោយផ្ទាល់ និងធ្វើឱ្យបំណងហឫទ័យរបស់ខ្ញុំក្នុងភាពជាសាច់ឈាមបានច្បាស់លាស់ អ្នករាល់គ្នាមិនចាប់អារម្មណ៍ទេ អ្នករាល់គ្នាស្ដាប់នូវព្រះសូរសៀង ប៉ុន្តែមិនយល់ពីអត្ថន័យរបស់ព្រះសូរសៀងទេ។ ខ្ញុំត្រូវបានហ៊ុមព័ទ្ធដោយភាពសោកសៅ។ ទោះបីជាខ្ញុំស្ថិតក្នុងសាច់ឈាមក៏ដោយ ក៏ខ្ញុំមិនអាចធ្វើកិច្ចការនៃព័ន្ធកិច្ចខាងសាច់ឈាមបានដែរ។

តើអ្នកណាបានមកស្គាល់ទង្វើរបស់ខ្ញុំក្នុងភាពជាសាច់ឈាមតាមរយៈព្រះបន្ទូល និងសកម្មភាពរបស់ខ្ញុំ? នៅពេលខ្ញុំបើកសម្ដែងអំពីអាថ៌កំបាំងរបស់ខ្ញុំជាសំណេរ ឬដោយមានបន្ទូលខ្លាំងៗ មនុស្សទាំងអស់សុទ្ធតែភាំងនិយាយមិនរួច ហើយពួកគេបិទភ្នែកយ៉ាងស្ងាត់ស្ងៀម។ ហេតុអ្វីបានជាអ្វីៗដែលខ្ញុំមានព្រះបន្ទូល មនុស្សមិនអាចយល់បាន? ហេតុអ្វីបានជាពួកគេមិនអាចវាស់ស្ទង់ ព្រះបន្ទូលរបស់ខ្ញុំបានដូច្នេះ? ហេតុអ្វីបានជាពួកគេ ងងឹតភ្នែកមើលមិនឃើញទង្វើរបស់ខ្ញុំដូច្នេះ? តើអ្នកណាអាចមើលឃើញខ្ញុំ ហើយមិនដែលភ្លេច? តើក្នុងចំណោមពួកគេ អ្នកណាទៅដែលអាចឮព្រះសូរសៀងរបស់ខ្ញុំ ហើយមិនឱ្យព្រះសូរសៀងនោះឆ្លងចេញពីពួកគេបាន? តើអ្នកណាទៅដែលអាចដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយអាចបំពេញព្រះហឫទ័យរបស់ខ្ញុំបាន? ខ្ញុំរស់នៅ និងធ្វើដំណើរនៅក្នុងចំណោមមនុស្ស ខ្ញុំបានមកដើម្បីមានបទពិសោធអំពីជីវិតរបស់ពួកគេ ហើយទោះបីជាខ្ញុំមានអារម្មណ៍ថា អ្វីគ្រប់យ៉ាងសុទ្ធតែល្អបន្ទាប់ពីខ្ញុំបានបង្កើតពួកវាសម្រាប់មនុស្សជាតិ ខ្ញុំគ្មានសេចក្ដីអំណរពីជីវិតនៅក្នុងចំណោមមនុស្សទេ ហើយខ្ញុំក៏មិនរីករាយដោយសារសុភមង្គលនៅក្នុងចំណោមពួកគេនោះដែរ។ ខ្ញុំមិនស្អប់ខ្ពើម និងបដិសេធពួកគេទេ ប៉ុន្តែខ្ញុំក៏គ្មានមនោសញ្ចេតនាចំពោះពួកគេដែរ ដ្បិតមនុស្សដែលមិនស្គាល់ខ្ញុំទេ ពួកគេយល់ថាវាពិបាកណាស់ក្នុងការមើលឃើញព្រះភក្ត្ររបស់ខ្ញុំនៅក្នុងភាពងងឹត នៅក្នុងសូរដ៏គគ្រឹកគគ្រេង ពួកគេពិបាកស្ដាប់ឮសំឡេងរបស់ខ្ញុំណាស់ ហើយមិនអាចយល់ពីអ្វីដែលខ្ញុំនិយាយនោះទេ។ ម្ល៉ោះហើយ ដោយសើៗ អ្វីទាំងអស់ដែលអ្នករាល់គ្នាធ្វើ គឺជាចុះចូលនឹងខ្ញុំ តែក្នុងដួងចិត្តរបស់អ្នករាល់គ្នា អ្នករាល់គ្នានៅតែមិនស្ដាប់បង្គាប់ខ្ញុំ។ គេអាចនិយាយបានថា ធម្មជាតិដើមទាំងស្រុងរបស់មនុស្សជាតិគឺដូចនេះឯង។ តើមានអ្នកណាមិនអ៊ីចឹងឬទេ? តើអ្នកណាមិនមែនជាកម្មវត្ថុនៃការវាយផ្ចាលរបស់ខ្ញុំ? ទោះយ៉ាងនេះក្ដី តើអ្នកណាទៅដែលមិនរស់នៅក្រោមសេចក្ដីត្រាប្រណីរបស់ខ្ញុំ? ប្រសិនបើមនុស្សទាំងអស់ត្រូវបានបំផ្លាញដោយសេចក្ដីក្រោធរបស់ខ្ញុំ តើការបង្កើតផ្ទៃមេឃ និងផែនដីរបស់ខ្ញុំនឹងមានសារៈសំខាន់អ្វីទៅ? ខ្ញុំធ្លាប់បានព្រមានមនុស្សជាច្រើន បានដាស់តឿនមនុស្សជាច្រើន និងបានជំនុះជម្រះមនុស្សជាច្រើនដោយចំហ តើនេះមិនប្រសើរខ្លាំងជាងការបំផ្លាញមនុស្សជាតិដោយផ្ទាល់ទេឬ? បំណងរបស់ខ្ញុំមិនមែនដើម្បីសម្លាប់មនុស្សទេ ប៉ុន្តែដើម្បីធ្វើឱ្យពួកគេដឹងពីទង្វើទាំងអស់របស់ខ្ញុំនៅក្នុងការជំនុំជម្រះរបស់ខ្ញុំ។ នៅពេលអ្នករាល់គ្នាឡើងពីជង្ហុកធំមក និយាយឱ្យចំគឺថា នៅពេលអ្នករំដោះខ្លួនឯងពីការជំនុំជម្រះរបស់ខ្ញុំ ការពិចារណា និងផែនការផ្ទាល់ខ្លួនរបស់អ្នករាល់គ្នានឹងរលាយបាត់ទាំងអស់ ហើយមនុស្សគ្រប់គ្នានឹងចង់បំពេញព្រះហឫទ័យខ្ញុំយ៉ាងខ្លាំង។ បែបនេះ តើខ្ញុំនឹងមិនបានសម្រេចគោលដៅរបស់ខ្ញុំទេឬ?

ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៨

បន្ទាប់៖ ជំពូកទី ១០

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ