ជំពូកទី ១៩

ការយកព្រះបន្ទូលរបស់ខ្ញុំធ្វើជាមូលដ្ឋានគ្រឹះ ដើម្បីការរស់នៅរបស់ពួកគេ នេះគឺជាកាតព្វកិច្ចរបស់មនុស្សជាតិ។ មនុស្សត្រូវតែបង្កើតចំណែករបស់ពួកគេនៅក្នុងគ្រប់ទាំងផ្នែកនៃព្រះបន្ទូលរបស់ខ្ញុំ។ បើមិនធ្វើបែបនេះទេ គឺពួកគេកំពុងស្វះស្វែងរកការបំផ្លាញខ្លួនឯង និងរកការស្អប់ខ្ពើមហើយ។ ដោយសារតែរឿងនេះ មនុស្សមិនស្គាល់ខ្ញុំ តែបែរជានាំជីវិតរបស់ពួកគេមកឱ្យខ្ញុំជាការដោះដូរទៅវិញ គ្រប់យ៉ាងដែលពួកគេធ្វើគឺដង្ហែរក្បួននៅខាងមុខខ្ញុំដែលក្នុងដៃរបស់ពួកគេកាន់សំរាម ដោយព្យាយាមធ្វើឱ្យខ្ញុំគាប់ព្រះហឫទ័យ។ ទោះបីជាយ៉ាងណា ក្រៅពីមិនសព្វព្រះហឫទ័យជាមួយរបស់ទាំងអស់នោះហើយ ខ្ញុំបន្តធ្វើការទាមទារចំពោះមនុស្សតទៅទៀត។ ខ្ញុំស្រឡាញ់ការចូលរួមចំណែករបស់មនុស្ស ប៉ុន្តែខ្ញុំស្អប់ការទាមទាររបស់ពួគេ។ មនុស្សទាំងអស់មានចិត្តដែលពេញទៅដោយភាពលោភលន់ វាហាក់ដូចជាចិត្តរបស់ពួកគេត្រូវបានអារក្សគ្រប់គ្រងអ៊ីចឹង ហើយគ្មាននរណាម្ចាក់អាចរំដោះខ្លួន ហើយថ្វាយចិត្តរបស់ពួកគេដល់ខ្ញុំនោះទេ។ នៅពេលដែលខ្ញុំមានព្រះបន្ទូល មនុស្សស្តាប់ព្រះសូរសៀងរបស់ខ្ញុំដោយការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ទោះបីជាយ៉ាងណា នៅពេលដែលខ្ញុំនៅស្ងៀម ពួកគេក៏ចាប់ផ្តើម «កិច្ចការ» ផ្ទាល់ខ្លួនរបស់ពួកគេសារជាថ្មី ហើយឈប់យកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលរបស់ខ្ញុំទាំងស្រុងតែម្តង វាហាក់ដូចជាព្រះបន្ទូលរបស់ខ្ញុំសាមញ្ញ ហើយមិនសំខាន់ដល់ «កិច្ចការ» របស់ពួកគេអ៊ីចឹង។ ខ្ញុំមិនដែលតឹងតែងជាមួយមនុស្សនោះទេ ប៉ុន្តែខ្ញុំបានអត់ធ្មត់ និងអត់ឱនដល់មនុស្សទៅវិញ។ ដូច្នេះហើយ ដោយសារសេចក្តីអត់ឱនរបស់ខ្ញុំ ធ្វើឱ្យមនុស្សប៉ាន់ប្រមាណខ្លួនឯងខុស ហើយគ្មានសមត្ថភាពក្នុងការស្គាល់ និងឆ្លុះបញ្ចាំងពីខ្លួនឯង។ ពួកគេគ្រាន់តែកេងយកប្រយោជន៍ចេញពីភាពអត់ធ្មត់របស់ខ្ញុំ ដើម្បីបោកបញ្ឆោតខ្ញុំប៉ុណ្ណោះ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ធ្លាប់ខ្វល់ខ្វាយចំពោះខ្ញុំនោះទេ ហើយក៏គ្មាននរណាម្នាក់បានផ្តល់តម្លៃដល់ខ្ញុំ ថាជាវត្តុដ៏គួរឱ្យស្រឡាញ់នៅក្នុងចិត្តរបស់ពួកគេដែរ។ មានតែពេលដែលពួកគេទំនេរប៉ុណ្ណោះ ទើបពួកគេយកចិត្តទុកដាក់ចំពោះខ្ញុំជាការបង្គ្រប់កិច្ច។ កិច្ចខិតខំប្រឹងប្រែងដែលខ្ញុំបានចំណាយជាមួយមនុស្ស គឺមិនអាចវាស់បានរួចទៅហើយ។ ជាងនេះទៅទៀត ខ្ញុំបានធ្វើការលើមនុស្សតាមវិធីដែលអស្ចារ្យជាច្រើន ហើយក្រៅពីនេះ ខ្ញុំបានប្រទានអម្រែកបន្ថែមមួយដល់ពួកគេ ដើម្បីឱ្យពួកគេអាចទទួលបានចំណេះដឹង និងឆ្លងកាត់ការផ្លាស់ប្តូរមួយចំនួន តាមរយៈអ្វីដែលខ្ញុំមាន និងតាមរយៈលក្ខណៈរបស់ខ្ញុំនោះ។ ខ្ញុំមិនសុំឱ្យពួកគេធ្វើត្រឹមតែជា «អ្នកប្រើប្រាស់» ប៉ុណ្ណោះទេ គឺខ្ញុំសុំឱ្យពួកគេធ្វើជា «អ្នកផលិត» ដែលអាចយកឈ្នះសាតាំងបាន។ ទោះបីជាខ្ញុំអាចមិនទាមទារឱ្យមនុស្សធ្វើអ្វីមួយ ប៉ុន្តែខ្ញុំមានបទដ្ឋានសម្រាប់ការទាមទាររបស់ខ្ញុំ ដោយសារតែនៅក្នុងអ្វីដែលខ្ញុំធ្វើ គឺមានបំណងមួយ ក៏ដូចជាមូលដ្ឋានមួយសម្រាប់សកម្មភាពរបស់ខ្ញុំដែរ៖ ខ្ញុំមិនមែនធ្វើដោយចៃដន្យដូចដែលមនុស្សស្រមៃគិតនោះទេ ហើយខ្ញុំក៏មិនបានធ្វើតាមស្ថានសួគ៌ និងផែនដី និងវត្ថុសព្វសារពើដែរ ទោះតាមវិធីណាក៏ដោយដែលខ្ញុំចង់ធ្វើ។ នៅក្នុងកិច្ចការរបស់ខ្ញុំ មនុស្សគួរមើលឃើញអ្វីម៉្យាង ហើយទទួលបានអ្វីម៉្យាង។ ពួកគេមិនគួរខ្ជះខ្ជាយពេលវេលាដ៏ស្រស់បំព្រងនៃយុវភាពរបស់ពួកគេ ឬចាត់ទុកជីវិតរបស់គេដូចជាសម្លៀកបំពាក់ដែលអនុញ្ញាតឱ្យមានធូលីដីប្រឡាក់នោះទេ ផ្ទុយទៅវិញ ពួកគេគួរតែឈរការពារខ្លួនរបស់ពួកគេយ៉ាងតឹងរឹង ដោយទទួលយកសេចក្តីសប្បុរសរបស់ខ្ញុំដើម្បីផ្តល់ភាពរីករាយដល់ខ្លួនរបស់គេ រហូតដល់ពួកគេមិនអាចវិលត្រឡប់ទៅរកសាតាំងវិញដោយសារខ្ញុំ ហើយដោយសារខ្ញុំ ពួកគេវាយប្រហារប្រឆាំងនឹងសាតាំង។ តើការទាមទាររបស់ខ្ញុំចំពោះមនុស្ស មិនសាមញ្ញណាស់ទេឬអី?

នៅពេលដែលពន្លឺភ្លើងដ៏ខ្សោយមួយ ចាប់ផ្តើមបង្ហាញនៅទិសខាងកើត មនុស្សទាំងអស់នៅក្នុងសកលលោកនេះ យកចិត្តទុកដាក់ថែមបន្តិចចំពោះពន្លឺនេះ។ មនុស្សដើរផ្សងព្រេង ដើម្បីសង្កេតមើលប្រភពពន្លឺនៅទិសខាងកើតនេះ ដោយមិនបាននៅលង់លក់ក្នុងដំណេកទៀតទេ។ ដោយសារតែសមត្ថភាពមានកម្រិតរបស់ពួកគេ គ្មាននរណាម្នាក់អាចមើលឃើញទីកន្លែងដែលពន្លឺលេចចេញមកនោះទេ។ នៅពេលដែលគ្រប់យ៉ាងនៅក្នុងសកលលោកនេះត្រូវបានបំភ្លឺយ៉ាងពេញលេញ នោះមនុស្សក៏ក្រោកពីដំណេក និងការយល់សប្តិ ហើយមានតែពេលនោះទេទើបពួកគេដឹងថា ថ្ងៃរបស់ខ្ញុំបានមកដល់ពួកគេបន្តិចម្តងៗ។ មនុស្សទាំងអស់ធ្វើពិធីអបអរសាទរ ដោយសារតែការមកដល់នៃពន្លឺ ដូច្នេះហើយ លែងមានការទម្រេតខ្លួនក្នុងភាពងងុយ ឬនៅក្នុងភាពស្ពឹកស្រពន់តទៅទៀតហើយ។ ក្រោមរស្មីដ៏ត្រចះត្រចង់នៃពន្លឺរបស់ខ្ញុំ មនុស្សទាំងអស់មានចិត្ត និងគំនិតស្រស់ថ្លា ហើយភ្ញាក់ឡើងភ្លាមៗដើម្បីរីករាយនឹងការរស់នៅ។ ខ្ញុំក្រឡេកចេញមកមើលពិភពលោកខាងក្រៅ ដែលស្ថិតក្រោមការគ្របបាំងនៃអ័ព្ទ។ សព្វសត្វទាំងឡាយកំពុងសម្រាក ដោយសារតែការមកដល់នៃពន្លឺមួយ គ្រប់យ៉ាងបានដឹងថា មានជីវិតថ្មីកំពុងតែមក។ ដោយសារហេតុផលនេះ សត្វទាំងឡាយក៏កំពុងវារចេញពីរូងរបស់ខ្លួន ដើម្បីស្វែងរកអាហារផងដែរ។ ពិតណាស់ រុក្ខជាតិទាំងឡាយក៏ដូចគ្នាដែរ ហើយនៅក្នុងរស្មីនៃពន្លឺនេះ ស្លឹកដ៏ខៀវខ្ចីរបស់វាគ្របដណ្តប់ដោយពន្លឺមួយដ៏ថ្លា ដែលទន្ទឹងរង់ចាំបំពេញតួនាទីរបស់ពួកវាដើម្បីខ្ញុំ ខណៈដែលខ្ញុំនៅលើផែនដី។ គ្រប់មនុស្សទាំងអស់ មានបំណងចង់ឃើញការមកដល់នៃពន្លឺ ប៉ុន្តែពួកគេភ័យខ្លាចការមកដល់របស់វា ដោយព្រួយបារម្ភជាខ្លាំងថា ភាពកខ្វក់របស់ពួកគេនឹងមិនអាចលាក់បាំងតទៅទៀតបាន។ នេះក៏ដោយសារតែមនុស្សអាក្រាតកាយទាំងអស់ គ្មានអ្វីគ្របបាំងពួកគេនោះទេ។ ដូច្នេះហើយ មនុស្សជាច្រើនបានធ្លាក់ចូលទៅក្នុងភាពភ័យខ្លាច ដោយសារតែការមកដល់នៃពន្លឺ ហើយស្ថិតនៅក្នុងសភាពភ្ញាក់ផ្អើលដោយសារការលេចចេញនៃពន្លឺនេះ។ នៅពេលដែលឃើញពន្លឺ មនុស្សជាច្រើនពេញទៅដោយវិប្បដិសារីយ៉ាងខ្លាំង ដោយស្អប់ខ្ពើមភាពកខ្វក់របស់ខ្លួន ប៉ុន្តែពុំមានអំណាចដើម្បីកែប្រែការពិត ពុំអាចធ្វើអ្វីបានក្រៅតែពីរង់ចាំខ្ញុំប្រកាសការដាក់ទោសប៉ុណ្ណោះ។ នៅពេលដែលឃើញពន្លឺ មនុស្សច្រើនណាស់ ដែលត្រូវបានបន្សុទ្ធដោយការឈឺចាប់នៅក្នុងភាពងងឹត ត្រូវបានប៉ះពាល់ដោយអត្ថន័យដ៏ជ្រាលជ្រៅនៃពន្លឺភ្លាមៗ ហើយចាប់ពីពេលនោះ ពួកគេឱបពន្លឺជាប់នឹងដើមទ្រូងរបស់ពួកគេ ដោយខ្លាចបាត់បង់ពន្លឺនោះម្តងទៀត។ មនុស្សច្រើនណាស់ ក្រៅពីត្រូវបានបោះចេញទៅក្រៅដោយសារតែការលេចឡើងភ្លាមៗនៃពន្លឺ ពួកគេធ្វើការប្រចាំថ្ងៃជាធម្មតា ដោយសារតែពួកគេខ្វាក់អស់ជាច្រើនឆ្នាំមកហើយ ហេតុដូច្នេះ ពួកគេមិនត្រឹមតែមិនសម្គាល់ថាពន្លឺបានមកដល់រួចហើយនោះទេ ពួកគេថែមទាំងមិនរីករាយដោយសារពន្លឺទៀតផង។ នៅក្នុងចិត្តរបស់មនុស្ស ខ្ញុំមិនថ្លៃថ្នូរ ហើយក៏មិនតូចទាបដែរ។ ដូចដែលពួកគេគិតអ៊ីចឹង ទោះបីមានខ្ញុំ ឬគ្មានខ្ញុំ ក៏គ្មានអ្វីខុសគ្នានោះដែរ។ វាដូចជាជីវិតរបស់មនុស្សនឹងមិនឯកោជាងនេះនោះទេ នៅពេលដែលគ្មានខ្ញុំ ហើយបើមានខ្ញុំ ក៏ជីវិតរបស់ពួកគេមិនរីករាយជាងនេះដែរ។ ដោយសារតែមនុស្សមិនស្រឡាញ់ខ្ញុំ នោះភាពរីករាយដែលខ្ញុំប្រទានឱ្យពួកគេមានតិចតួចប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលមនុស្សផ្តល់ក្តីស្រឡាញ់ដល់ខ្ញុំជាងនេះតែមួយលី នោះខ្ញុំនឹងប្តូរអាកប្បកិរិយារបស់ខ្ញុំចំពោះពួកគេ។ ដោយសារហេតុផលនេះ មានតែនៅពេលដែលមនុស្សបានយល់ដឹងពីក្រឹត្យវិន័យនេះប៉ុណ្ណោះ ទើបពួកគេនឹងមានសំណាងគ្រប់គ្រាន់ដើម្បីថ្វាយខ្លួនដល់ខ្ញុំ ហើយសុំអ្វីដែលខ្ញុំមាននៅក្នុងព្រះហស្ដរបស់ខ្ញុំ។ តើពិតទេដែលសេចក្តីស្រឡាញ់របស់ពួកគេចំពោះខ្ញុំ មិនបានចងដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេតែមួយមុខនោះ? តើពិតទេដែលសេចក្តីជំនឿរបស់ពួកគេចំពោះខ្ញុំ មិនបានចងដោយសារតែរបស់ដែលខ្ញុំប្រទានដល់ពួកគេតែមួយមុខនោះ? តើអាចទៅរួចទេដែលទាល់តែពួកគេឃើញពន្លឺរបស់ខ្ញុំ ទើបពួកគេអាចស្រឡាញ់ខ្ញុំដោយសេចក្តីជំនឿដ៏ស្មោះត្រង់របស់ពួកគេបាន? តើពិតទេដែលកម្លាំង និងថាមពលរបស់ពួកគេ មិនត្រូវបានដាក់កំហិតដោយលក្ខខណ្ឌបច្ចុប្បន្ន? តើអាចទៅរួចទេដែលមនុស្សត្រូវការភាពក្លាហានដើម្បីស្រឡាញ់ខ្ញុំ?

ដោយសារតែវត្តមានរបស់ខ្ញុំ របស់សព្វសារពើ ចុះចូលដោយស្តាប់បង្គាប់នៅកន្លែងដែលពួកវារស់នៅ ហើយបើគ្មានវត្តមានរបស់ខ្ញុំ ក៏ពួកវាមិនបណ្តោយខ្លួនទៅតាមការបោះបង់ដែលអសីលធម៌ដែរ។ ដូច្នេះហើយ ភ្នំទាំងឡាយក៏ក្លាយទៅជាខ័ណ្ឌសីមាដីគោករវាងជាតិសាសន៍នានា ទឹកក្លាយជារនាំងខ័ណ្ឌចែកមនុស្សដែលនៅដែនដីខុសគ្នាឱ្យនៅដាច់ពីគ្នា ហើយខ្យល់បានក្លាយជាវត្ថុដែលហោះពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅក្នុងលម្ហលើផែនដី។ មានតែមនុស្សទេ ដែលមិនអាចស្ដាប់បង្គាប់ដ៏ពិតប្រាកដ ចំពោះសេចក្ដីតម្រូវនៃបំណងព្រះហឫទ័យរបស់ខ្ញុំនោះ។ នេះជាហេតុផលដែលខ្ញុំមានបន្ទូលថា របស់សព្វសារពើទាំងអស់ មានតែមនុស្សទេដែលស្ថិតនៅក្នុងប្រភេទនៃពួកដែលមិនស្តាប់បង្គាប់។ មនុស្សមិនចុះចូលចំពោះខ្ញុំយ៉ាងពិតប្រាកដនោះទេ ហើយដោយសារហេតុផលនេះ ខ្ញុំបានដាក់វិន័យដ៏តឹងតែងដល់មនុស្សរហូតមក។ នៅក្នុងមនុស្ស ប្រសិនបើសិរីរុងរឿងរបស់ខ្ញុំផ្សព្វផ្សាយទូទាំងសកលលោកទាំងមូលរួចហើយ នោះខ្ញុំនឹងទទួលយកសិរីរុងរឿងរបស់ខ្ញុំទាំងអស់ ហើយបើកបង្ហាញនៅចំពោះមនុស្សជាតិ។ ដោយសារនៅក្នុងការប្រមាថរបស់ពួកគេ មនុស្សមិនសក្តិសមនឹងមើលមកកាន់សិរីរុងរឿងរបស់ខ្ញុំ ទើបជាច្រើនពាន់ឆ្នាំមកនេះ ខ្ញុំមិនដែលបង្ហាញខ្លួនទេ ផ្ទុយទៅវិញ ខ្ញុំនៅតែសម្ងំលាក់ខ្លួន។ ដោយសារហេតុផលនេះ ទើបសិរីរុងរឿងរបស់ខ្ញុំមិនដែលបើកបង្ហាញចំពោះពួកគេ ហើយពួកគេតែងតែធ្លាក់ទៅក្នុងអន្លង់នៃអំពើបាប។ ខ្ញុំបានលើកលែងទោសដល់មនុស្ស ចំពោះភាពទុច្ចរិតរបស់ពួកគេ ប៉ុន្តែពួកគេទាំងអស់មិនដឹងពីវិធីដើម្បីរក្សាខ្លួនពួកគេនោះទេ ផ្ទុយទៅវិញពួកគេតែងតែបើកចំហខ្លួនទទួលយកអំពើបាប ដោយអនុញ្ញាតឱ្យអំពើបាបនោះបង្កគ្រោះថ្នាក់ដល់ពួកគេ។ តើនេះមិនបង្ហាញពីកង្វះខាតការគោរពខ្លួនឯង និងការស្រឡាញ់ខ្លួនឯងរបស់មនុស្សទេឬអី? នៅក្នុងចំណោមមនុស្ស តើមាននរណាម្នាក់អាចស្រឡាញ់ពិតប្រាកដទេ? តើការលះបង់របស់មនុស្សមានទម្ងន់ប៉ុន្មានលី? តើមិនមានទំនិញខូច លាយជាមួយអ្វីដែលហៅថា ភាពពិតរបស់មនុស្សទេឬអី? តើការលះបង់របស់ពួកគេ មិនមែនលាយច្របូកច្របល់ទាំងស្រុងទេឬអី? អ្វីដេលខ្ញុំទាមទារ គឺសេចក្តីស្រឡាញ់ដែលមិនបែកខ្ញែករបស់ពួកគេ។ មនុស្សមិនស្គាល់ខ្ញុំ ហើយទោះបីជាពួកគេស្វះស្វែងដើម្បីស្គាល់ខ្ញុំក៏ដោយ ក៏ពួកគេនឹងមិនថ្វាយចិត្តស្មោះ និងចិត្តពិតប្រាកដរបស់ពួកគេដល់ខ្ញុំដែរ។ ខ្ញុំមិនទាមទារអ្វីពីមនុស្ស ដែលពួកគេមិនចង់ថ្វាយដល់ខ្ញុំនោះទេ។ ប្រសិនបើពួកគេថ្វាយការលះបង់របស់ពួកគេដល់ខ្ញុំ ខ្ញុំនឹងទទួលដោយគ្មានការជំទាស់នោះទេ។ ទោះបីជាយ៉ាងណា ប្រសិនបើពួកគេមិនទុកចិត្តខ្ញុំ ហើយបដិសេធមិនថ្វាយខ្លួនដល់ខ្ញុំសូម្បីតែបន្តិច ពេលនោះខ្ញុំនឹងគ្រាន់តែបណ្តេញគេចេញទៅតាមវិធីផ្សេងៗ ហើយរៀបចំទិសដៅដ៏សមរម្យសម្រាប់ពួកគេ។ ផ្គររន្ទះដែលលាន់គគ្រឹកពេញផ្ទៃមេឃ នឹងវាយរំលំមនុស្ស និងភ្នំដ៏ខ្ពស់ ហើយនៅពេលដែលពួកគេដួលរលំ ខ្ញុំនឹងកប់ពួកគេ សត្វព្រៃដ៏សាហាវដែលកំពុងស្រេកឃ្លាននឹងលេបត្របាក់ពួកគេ ហើយមហាសមុទ្រដែលកំពុងរំជួលឡើង នឹងគ្របលើក្បាលរបស់ពួកគេ។ ដោយសារតែមនុស្សជាប់ពាក់ព័ន្ធនឹងជម្លោះជាមួយបងប្អូនឯង នោះមនុស្សទាំងអស់នឹងស្វែងរកការបំផ្លាញខ្លួនពួកគេផ្ទាល់ នៅក្នុងគ្រោះទុក្ខភ័យដែលកើតចេញពីពួកគេ។

នគរព្រះកំពុងពង្រីកនៅក្នុងចំណោមមនុស្ស វាកំពុងតែលេចរូបរាងនៅក្នុងចំណោមមនុស្ស ហើយវាកំពុងតែឈរនៅក្នុងចំណោមមនុស្ស។ គ្មានកម្លាំងណាអាចបំផ្លាញនគររបស់ខ្ញុំបានទេ។ នៅក្នុងចំណោមប្រជារាស្ត្ររបស់ខ្ញុំដែលនៅក្នុងនគរព្រះនាពេលបច្ចុប្បន្ននេះ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដែលមិនមែនជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សទាំងអស់? តើនរណាក្នុងចំណោមអ្នករាល់គ្នា ដែលដេកនៅខាងក្រៅស្ថានភាពរបស់មនុស្ស? នៅពេលដែលចំណុចចាប់ផ្តើមថ្មីរបស់ខ្ញុំត្រូវបានប្រកាសដល់ហ្វូងមនុស្សទាំងឡាយ តើមនុស្សនឹងមានប្រតិកម្មយ៉ាងដូចម្តេច? អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែករបស់អ្នករាល់គ្នាហើយ អំពីសភាពរបស់មនុស្សជាតិ តើអ្នកនៅតែមិនមានសង្ឃឹមពិតប្រាកដក្នុងការស៊ូទ្រាំជារៀងរហូតនៅក្នុងពិភពលោកនេះឬ? ខ្ញុំកំពុងតែយាងគ្រប់ទីកន្លែងជាមួយប្រជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំរស់នៅកណ្តាលចំណោមពួកគេ។ បច្ចុប្បន្ននេះ អស់អ្នកដែលមានសេចក្តីស្រលាញ់ពិតចំពោះខ្ញុំ មនុស្សប្រភេទនេះគឺជាមនុស្សដែលមានព្រះពរ។ មានពរហើយអស់អ្នកណាដែលថ្វាយខ្លួនដល់ខ្ញុំ ពួកគេនឹងស្នាក់នៅក្នុងនគររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលស្គាល់ខ្ញុំ ពួកគេនឹងកាន់កាប់អំណាចនៅក្នុងនគររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលដើរតាមខ្ញុំ ពួកគេនឹងគេចផុតពីចំណងរបស់សាតាំង ហើយរីករាយនឹងព្រះពររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលអាចបោះបង់ខ្លួនឯង ដ្បិតពួកគេនឹងចូលទៅក្នុងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយទទួលបានអំណោយនៃនគររបស់ខ្ញុំទុកជាមរតក។ ខ្ញុំនឹងចងចាំអស់អ្នកដែលរត់ស្វះស្វែងដើម្បីខ្ញុំ ខ្ញុំនឹងឱបអស់អ្នកដែលបានចំណាយដើម្បីខ្ញុំដោយអំណរ ហើយខ្ញុំនឹងប្រទានភាពរីករាយដល់អស់អ្នកណាដែលថ្វាយតង្វាយដល់ខ្ញុំ។ ខ្ញុំនឹងប្រទានពរដល់អស់អ្នកណាដែលស្វែងរកភាពរីករាយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ពួកគេនឹងក្លាយជាសរសដែលទប់បង្គោលនគររបស់ខ្ញុំយ៉ាងពិតប្រាកដ ពួកគេនឹងមានភាពបរិបូរណ៍ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងដំណាក់របស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមជាមួយពួកគេបានទេ។ តើអ្នករាល់គ្នាធ្លាប់បានទទួលយកព្រះពរ ដែលបានផ្តល់ដល់អ្នករាល់គ្នាហើយឬនៅ? តើអ្នករាល់គ្នាធ្លាប់ស្វែងរកសេចក្តីសន្យា ដែលបានធ្វើសម្រាប់អ្នករាល់គ្នាហើយឬនៅ? ក្រោមការចង្អុលបង្ហាញនៃពន្លឺរបស់ខ្ញុំ អ្នករាល់គ្នាប្រាកដជានឹងយកឈ្នះការហ៊ុមព័ទ្ធនៃកម្លាំងរបស់ភាពងងឹត។ នៅកណ្តាលភាពងងឹត អ្នកប្រាកដជានឹងមិនបាត់បង់ពន្លឺដែលកំពុងដឹកនាំអ្នកនោះទេ។ អ្នកប្រាកដជានឹងក្លាយជាម្ចាស់នៃរបស់សព្វសារពើទាំងអស់។ អ្នកប្រាកដជានឹងក្លាយជាអ្នកដែលមានជ័យជម្នះម្នាក់នៅចំពោះមុខសាតាំង។ នៅពេលដែលអាណាចក្រនៃនាគដ៏ធំមានសម្បុរក្រហមដួលរលំ នោះអ្នកប្រាកដជានឹងក្រោកឈរនៅកណ្តាលហ្វូងមនុស្សជាច្រើន ដើម្បីធ្វើបន្ទាល់អំពីភាពជោគជ័យរបស់ខ្ញុំ។ អ្នកប្រាកដជានឹងឈរយ៉ាងរឹងមាំ និងមិនរង្គោះរង្គើ នៅក្នុងដែនដីនៃស៊ីនីម។ តាមរយៈការរងទុក្ខដែលអ្នកស៊ូទ្រាំ អ្នកនឹងទទួលព្រះពររបស់ខ្ញុំជាមរតក ហើយនឹងផ្សាយសីរីរុងរឿងរបស់ខ្ញុំទៅទូទាំងពិភពលោកទាំងមូលជាក់ជាមិនខាន។

ថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ១៨

បន្ទាប់៖ ជំពូកទី ២០

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ