៧៧. ការច្រូតផលចម្រូត តាមរយៈជំងឺ

ឆ្នាំ ២០០៧ គឺជាចំណុចរបត់ដ៏ធំមួយនៅក្នុងជីវិតរបស់ខ្ញុំ។ នៅឆ្នាំនោះ ប្ដីខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវសម្រាកព្យាបាលនៅលើគ្រែ។ កូនពីរនាក់របស់យើងនៅតូចនៅឡើយ ហើយវាជាពេលលំបាកមួយសម្រាប់ក្រុមគ្រួសាររបស់យើង។ វាពិតជាពិបាកណាស់សម្រាប់ខ្ញុំ ហើយខ្ញុំមិនដឹងថា យើងនឹងឆ្លងផុតបញ្ហានេះដោយរបៀបណាឡើយ។ បន្ទាប់មក ខ្ញុំបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំរៀនបានចេញពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា យើងគ្រប់គ្នាសុទ្ធតែជំពាក់ជីវិតរបស់យើងដល់ព្រះជាម្ចាស់ វាសនារបស់យើងស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ ហើយថាយើងត្រូវតែថ្វាយបង្គំ និងជឿលើព្រះជាម្ចាស់ ដើម្បីមានវាសនាដ៏ល្អ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានរកឃើញអ្វីមួយដែលខ្ញុំអាចពឹងអាស្រ័យបាន។ ចាប់ពីពេលនោះមក ខ្ញុំចាប់ផ្ដើមចូលរួមការប្រជុំជាទៀងទាត់ ហើយបាននាំកូនៗរបស់ខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអធិស្ឋានជាមួយគ្នា។ មិនយូរប៉ុន្មានផង ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំ។

ក្រោយមក ខ្ញុំត្រូវបានជ្រើសរើសឱ្យក្លាយជាអ្នកដឹកនាំពួកជំនុំ ហើយខ្ញុំអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះគុណរបស់ទ្រង់។ ខ្ញុំបានរិះគិតក្នុងចិត្តថា «ខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំម្នាក់ ទោះបីជាខ្ញុំមានសេចក្តីជំនឿថ្មីថ្មោងក៏ដោយ។ ខ្ញុំត្រូវតែប្រឹងប្រែងដេញតាមសេចក្តីពិត។ ខ្ញុំត្រូវតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ និងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ នោះខ្ញុំប្រាកដជាបានការសង្រ្គោះមិនខាន»។ ការគិតបែបនេះបានជំរុញឱ្យខ្ញុំខំបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលភាគច្រើនរបស់ខ្ញុំប្រកាសដំណឹងល្អ និងបំពេញភារកិច្ចរបស់ខ្ញុំ។ មិត្តភក្តិ និងសាច់ញាតិរបស់ខ្ញុំបានប្រឆាំងនឹងសេចក្តីជំនឿរបស់ខ្ញុំ ហើយអ្នកជិតខាងរបស់ខ្ញុំបាននិយាយមួលបង្កាច់ និងសើចចំអកខ្ញុំ។ ខ្ញុំចាប់ផ្ដើមចុះខ្សោយបន្ដិចនាពេលនោះ តែវាមិនបានបញ្ឈប់ខ្ញុំពីការបំពេញភារកិច្ចរបស់ខ្ញុំឡើយ។ ប្ដីខ្ញុំក៏បានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមធ្វើភារកិច្ចរបស់គាត់ផងដែរនាពេលក្រោយមក។ ការនេះបានធ្វើឱ្យខ្ញុំរីករាយយ៉ាងខ្លាំង។ ខ្ញុំបានគិតថា «ដរាបណាយើងបំពេញភារកិច្ចរបស់យើងបានល្អ និងលះបង់សម្រាប់ព្រះជាម្ចាស់ នោះយើងនឹងទទួលបានព្រះពរពីទ្រង់មិនខាន»។ ជាពិសេសនៅពេលដែលខ្ញុំបានឮបងប្អូនប្រុសស្រីនិយាយថា ខ្ញុំបានរងទុក្ខ និងបង់ថ្លៃ ហើយខ្ញុំនឹងប្រាកដជាបានសង្គ្រោះពីព្រះជាម្ចាស់មិនខាន ខ្ញុំមានចិត្តរីករាយណាស់ ហើយខ្ញុំខំធ្វើការសម្រាប់ព្រះជាម្ចាស់កាន់តែខ្លាំង។

នាថ្ងៃមួយក្នុងឆ្នាំ ២០១២ ខ្ញុំបានរកឃើញដុំសាច់មួយនៅក្នុងសុដន់របស់ខ្ញុំដែលរាងឈឺបន្ដិច។ ខ្ញុំចាប់ផ្តើមបារម្ភថា វាអាចជាអ្វីមួយធ្ងន់ធ្ងរ។ តែក្រោយមក ខ្ញុំបានគិតថា «អត់ទេ វាមិនអាចបែបនេះនោះឡើយ។ ខ្ញុំធ្វើភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំជារៀងរាល់ថ្ងៃ។ ព្រះជាម្ចាស់នឹងមិនធ្វើបែបនេះចំពោះបុគ្គលម្នាក់ដែលធ្វើការលះបង់ពិតៗសម្រាប់ទ្រង់នោះឡើយ។ ដោយមានការការពាររបស់ព្រះជាម្ចាស់ ខ្ញុំនឹងមិនធ្លាក់ខ្លួនឈឺធ្ងន់ឡើយ»។ ដោយគិតបែបនេះ ការខ្វល់ខ្វាយរបស់ខ្ញុំក៏រលាយបាត់ទៅ ហើយខ្ញុំបន្តធ្វើភារកិច្ចរបស់ខ្ញុំដូចកាលលើកមុន។ ការបៀតបៀនរបស់បក្សកុម្មុយនីស្តចិនចំពោះពួកអ្នកជឿ កាន់តែអាក្រក់ទៅៗនៅក្នុងឆ្នាំ ២០១៣។ ខ្ញុំ និងប្ដីខ្ញុំត្រូវបានគេស្គាល់នៅក្នុងតំបន់សម្រាប់ការផ្សាយដំណឹងល្អ ហើយយើងបន្តស្ថិតនៅក្នុងគ្រោះថ្នាក់នៃការត្រូវបានគេចាប់ខ្លួន។ យើងបានចាកចេញពីផ្ទះរបស់យើង ហើយបានរើទៅកាន់ទីឆ្ងាយ ដើម្បីឱ្យយើងអាចបន្ដធ្វើភារកិច្ចរបស់យើង។ ក្រោយមក ខ្ញុំបានរកឃើញថាដុំសាច់នៅក្នុងសុដន់របស់ខ្ញុំកំពុងតែរីកធំឡើង ហើយខ្ញុំបានបារម្ភថាវាអាចក្លាយជាជំងឺអ្វីមួយ។ តែខ្ញុំបានគិតអំពីពេលប៉ុន្មានឆ្នាំនេះដែលគ្មានអ្វីមួយអាក្រក់បានកើតឡើង និងគិតថាព្រះជាម្ចាស់ប្រាកដជាការពារខ្ញុំមិនខាន។ ដរាបណាខ្ញុំធ្វើភារកិច្ចរបស់ខ្ញុំបានល្អ និងលះបង់កាន់តែច្រើន ខ្ញុំបានរកឃើញថា ព្រះជាម្ចាស់នឹងមានព្រះហឫទ័យមេត្តាមកលើខ្ញុំ ហើយខ្ញុំនឹងមិនធ្លាក់ខ្លួនឈឺធ្ងន់ឡើយ។

ក្នុងឆ្នាំ ២០១៨ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនស្រួល ហើយប្ដីខ្ញុំបានយកខ្ញុំទៅពិនិត្យសុខភាព។ លោកគ្រូពេទ្យបាននិយាយថា ដុំសាច់នៅក្នុងសុដន់ខ្ញុំបានរីកធំប៉ុនពងក្ងាន ហើយនិយាយថាវាមើលទៅមិនល្អឡើយ។ នាងបាននិយាយថា ការវះកាត់ឥឡូវនេះ គឺជារឿងប្រថុយប្រថានណាស់ និងថាខ្ញុំត្រូវតែចាក់គីមីដើម្បីបង្រួមដុំសាច់នោះសិន មុនពេលពួកគេអាចធ្វើការវះកាត់។ ដោយឮពាក្យថា «វាមើលទៅមិនល្អ» និង «ការព្យាបាលដោយចាក់គីមី» បានធ្វើឱ្យខ្ញុំរន្ធត់ចិត្តយ៉ាងខ្លាំង។ ខ្ញុំបានគិតថា «មានតែមនុស្សដែលមានជំងឺមហារីកប៉ុណ្ណោះទើបត្រូវព្យាបាលដោយការចាក់គីមី។ តើខ្ញុំមានជំងឺមហារីកឬ? តើខ្ញុំនឹងត្រូវស្លាប់ទាំងវ័យក្មេងបែបនេះឬ?» ខ្ញុំសឹងតែមិនជឿនោះឡើយ។ ខ្ញុំបានទន់ជង្គង់ដួលទៅលើបង់កៅអីនៅកាច់ជ្រុងនៃមន្ទីរពេទ្យ ហើយបានទ្រហោយំយ៉ាងខ្លាំង។

ប្ដីខ្ញុំព្យាយាមលួងលោមខ្ញុំ ដោយនិយាយថា «ការពិនិត្យសុខភាពដំបូងនេះមិនប្រាកដជាត្រឹមត្រូវឡើយ។ ថ្ងៃស្អែក យើងនឹងនាំអូនទៅពិនិត្យនៅពេទ្យមួយទៀត»។

នៅថ្ងៃបន្ទាប់ យើងបានទៅពេទ្យមួយទៀត ហើយគេបានច្រឹបយកដុំសាច់នោះដើម្បីធ្វើកោសល្យវិច័យ។ គ្រូពេទ្យបានប្រាប់ប្ដីខ្ញុំថា ជំងឺខ្ញុំមានភាពធ្ងន់ធ្ងរ ហើយវាអាចក្លាយជាមហារីក។ គាត់បាននិយាយថា យើងមិនអាចរង់ចាំតទៅទៀតបានឡើយ និងថាខ្ញុំត្រូវតែទទួលការវះកាត់ក្នុងរយៈពេលពីរថ្ងៃ។

ពេលខ្ញុំឮគាត់និយាយបែបនេះ ខ្ញុំបានទន់ដៃទន់ជើង ហើយបេះដូងខ្ញុំប្រែជាត្រជាក់ស្រឹប។ ខ្ញុំបានគិតថា «តើវាជាជំងឺមហារីកឬ? មនុស្សស្លាប់ដោយសារតែជំងឺមហារីក! តើវាអាចកើតឡើងចំពោះខ្ញុំម្ដេចកើតទៅ?» តែក្រោយមក ខ្ញុំបានគិតថា «គ្មានផ្លូវទេ។ ខ្ញុំតែងតែបំពេញភារកិច្ចរបស់ខ្ញុំ បានលះបង់ រងទុក្ខ និងបានបង់ថ្លៃតាំងពីក្លាយជាអ្នកជឿមក។ ខ្ញុំបានរងទុក្ខដោយរងការសើចចំអក និងការមួលបង្កាច់ពីអ្នកដទៃ រងការបៀតបៀន និងការតាមប្រមាញ់ពីសំណាក់បក្សកុម្មុយនីស្តចិន។ ខ្ញុំមិនដែលបណ្ដោយឱ្យអ្វីមួយមករារាំងដល់ការបំពេញភារកិច្ចរបស់ខ្ញុំឡើយ។ តើខ្ញុំអាចមានជំងឺមហារីកម្ដេចកើតទៅ? តើនេះមិនមានន័យថា ខ្ញុំគ្មានក្ដីសង្ឃឹមនៃការត្រូវបានសង្រ្គោះ និងការចូលទៅក្នុងនគរនៃស្ថានសួគ៌ទេឬ? តើការលះបង់របស់ខ្ញុំរយៈពេលប៉ុន្មានឆ្នាំនេះក្លាយជាអសារបង់ហើយឬ?» ខ្ញុំបានអន់ចិត្តយ៉ាងខ្លាំង។

ខ្ញុំបានគេងនៅលើគ្រែនាយប់នោះ រើចុះឡើង គេងមិនលក់សោះ។ ខ្ញុំមិនយល់ឡើយ។ ខ្ញុំបានលះបង់ខ្លួនឯងយ៉ាងច្រើន តើខ្ញុំអាចធ្លាក់ខ្លនឈឺធ្ងន់ម្ដេចកើតទៅ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនការពារខ្ញុំដូច្នេះ? បន្ទាប់មក ខ្ញុំបានគិតអំពីការវះកាត់ដែលខ្ញុំត្រូវទទួលក្នុងពេលពីរថ្ងៃ។ ខ្ញុំមិនដឹងថាតើវានឹងជោគជ័យ ឬបរាជ័យឡើយ...។ ខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង ដូច្នេះខ្ញុំបានអធិស្ឋានស្ងាត់ៗទៅព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំបាក់ទឹកចិត្តខ្លាំងណាស់ឥឡូវនេះ។ ទូលបង្គំមិនដឹងជាត្រូវឆ្លងកាត់ស្ថានភាពនេះយ៉ាងម៉េចឡើយ។ សូមទ្រង់ជួយបំភ្លឺ និងចង្អុលបង្ហាញដល់ទូលបង្គំផង...»។ បន្ទាប់មក ខ្ញុំបានអាននៅក្នុងសេចក្តីតម្រូវទាំងប្រាំពីរចុងក្រោយរបស់ព្រះជាម្ចាស់ចំពោះមនុស្ស៖ «៥. ប្រសិនបើអ្នកតែងតែស្មោះត្រង់រហូតមក ដោយមានទាំងសេចក្ដីស្រឡាញ់យ៉ាងច្រើនចំពោះខ្ញុំ តែអ្នករងនូវទណ្ឌកម្មជាជំងឺ ភាពក្រខ្សត់ និងការបោះបង់ចោលពីមិត្តភក្ដិ និងសាច់ញាតិ ឬប្រសិនបើអ្នកទ្រាំទ្រនឹងគ្រោះអកុសលផ្សេងៗក្នុងជីវិត តើភាពស្មោះត្រង់ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះខ្ញុំនៅតែបន្តដែរឬទេ? ៦. ប្រសិនបើ អ្វីដែលអ្នករាល់គ្នាស្រមៃក្នុងចិត្តរបស់អ្នករាល់គ្នាគ្មានអ្វីមួយត្រូវគ្នានឹងកិច្ចការដែលខ្ញុំបានធ្វើ តើអ្នកនឹងដើរលើមាគ៌ាអនាគតរបស់ខ្លួនយ៉ាងដូចម្ដេច? ៧. ប្រសិនបើអ្នក មិនទទួលបាននូវសេចក្ដី ដែលអ្នកសង្ឃឹមថានឹងបាន តើអ្នកអាចបន្តធ្វើជាអ្នកដើរតាមខ្ញុំដែរឬទេ?» («បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ដោយសញ្ជឹងគិតទៅលើសេចក្តីតម្រូវទាំងនេះ ខ្ញុំបានដឹងថាជំងឺនេះគឺជាការសាកល្បងរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ ដើម្បីចង់ដឹងថាតើខ្ញុំពិតជាស្មោះត្រង់ចំពោះទ្រង់ និងស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ ឬក៏អត់។ ខ្ញុំបានគិតអំពីពេលដែលយ៉ូបបានឆ្លងកាត់ការល្បងលរបស់គាត់។ គាត់បានបាត់បង់ទ្រព្យសម្បត្តិ កូនៗរបស់គាត់ ហើយគាត់មានដំបៅពេញខ្លួន។ ទោះបើគាត់មិនបានយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គាត់ប្រាថ្នាដាក់បណ្ដាសាខ្លួនឯង ជាជាងស្ដីបន្ទោសដល់ព្រះជាម្ចាស់ដែរ ហើយគាត់បានលើកតម្កើងព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះ។ យ៉ូបបន្តមានសេចក្តីជំនឿរបស់គាត់លើព្រះជាម្ចាស់ និងបន្តស្ដាប់បង្គាប់ ហើយគាត់បានធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់នៅមុខសាតាំង។ ប៉ុន្តែខ្ញុំបានជឿអស់រយៈពេលជាច្រើនឆ្នាំ ហើយបានរីករាយនឹងការផ្គត់ផ្គង់យ៉ាងច្រើនចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែខ្ញុំមិនបានយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់សោះឡើយ។ ពេលដែលខ្ញុំដឹងថាខ្ញុំមានជំងឺមហារីក ខ្ញុំបានគិតថាខ្ញុំមិនអាចត្រូវបានសង្រ្គោះ ឬក៏រីករាយនឹងព្រះពរចេញពីនគរស្ថានសួគ៌ឡើយ។ ខ្ញុំបានយល់ច្រឡំ ហើយបានស្ដីបន្ទោសព្រះជាម្ចាស់។ ដោយបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងដោយបានធ្វើការលះបង់យ៉ាងច្រើន ខ្ញុំបានគិតថាព្រះជាម្ចាស់គួរតែការពារខ្ញុំពីជំងឺ។ មានតែពេលដែលព្រះជាម្ចាស់លាតត្រដាងខ្ញុំប៉ុណ្ណោះ ទើបខ្ញុំមើលឃើញថា គ្រប់ទាំងការលះបង់របស់ខ្ញុំមិនត្រូវបានធ្វើឡើងចេញពីការគិតគូរដល់ព្រះហឫទ័យរបស់ទ្រង់ ឬដើម្បីអនុវត្តតាមសេចក្តីពិត និងផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ វាត្រូវបានធ្វើសម្រាប់តែព្រះពរ និងដើម្បីចូលទៅក្នុងនគររបស់ទ្រង់ប៉ុណ្ណោះ។ ខ្ញុំកំពុងតែធ្វើការដោះដូរជាមួយព្រះជាម្ចាស់ហើយ។ រាល់អ្វីៗដែលខ្ញុំចាត់ទុកជាភក្ដីភាព និងសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ នោះគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ។ វាគ្មានចិត្តស្មោះសរអ្វីឡើយ។ ខ្ញុំពិតជាធ្វើឱ្យព្រះជាម្ចាស់ឈឺចាប់ និងខកព្រះហឫទ័យយ៉ាងខ្លាំង។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើក្នុងចំណោមមនុស្សជាតិទាំងមូល អ្នកណាទៅដែលមិនទទួលបានការថែទាំនៅក្នុងព្រះនេត្ររបស់ព្រះដ៏មានគ្រប់ចេស្ដានោះ? តើអ្នកណាទៅដែលមិនរស់នៅក្នុងការកំណត់ទុកជាមុនដោយព្រះដ៏មានគ្រប់ចេស្ដានោះ? តើការរស់ និងការស្លាប់របស់មនុស្ស កើតឡើងតាមជម្រើសផ្ទាល់ខ្លួនរបស់ពួកគេមែនទេ? តើមនុស្សគ្រប់គ្រងវាសនាផ្ទាល់ខ្លួនរបស់ពួកគេមែនទេ? មនុស្សជាច្រើនស្រែករកសេចក្ដីស្លាប់ តែវាស្ថិតនៅយ៉ាងឆ្ងាយពីពួកគេ។ មនុស្សជាច្រើនចង់រស់នៅក្លាយជាអ្នកខ្លាំង ហើយខ្លាចស្លាប់ តែវាមិនបានដល់ពួកគេសោះ ថ្ងៃមរណៈរបស់ពួកគេជិតមកដល់ហើយ ដែលនឹងទម្លាក់ពួកគេទៅក្នុងជង្ហុកធំនៃសេចក្ដីស្លាប់។ មនុស្សជាច្រើនសំលឹងមើលទៅលើមេឃ ហើយដកដង្ហើមធំវែងៗ។ មនុស្សជាច្រើនស្រែកទ្រហោយំខ្សឹកខ្សួលយ៉ាងខ្លាំង។ មនុស្សជាច្រើនធ្លាក់ចូលក្នុងទុក្ខវេទនា។ ហើយមនុស្សជាច្រើនក្លាយជាអ្នកទោសនៃសេចក្ដីល្បួង។ ថ្វីបើខ្ញុំមិនលេចមកដោយផ្ទាល់ដើម្បីឱ្យមនុស្សឃើញខ្ញុំច្បាស់ក៏ដោយ ក៏មានមនុស្សជាច្រើនភ័យមិនហ៊ានជួបមុខរបស់ខ្ញុំទេ ដោយខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹងវាយពួកគេស្លាប់ភ្លាមៗ ហើយខ្ញុំនឹងផ្ដាច់ជីវិតពួកគេ។ តើមនុស្សពិតជាស្គាល់ខ្ញុំមែន ឬក៏អត់ទេ?» («ជំពូកទី ១១» ស្ដីពី ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញដល់ខ្ញុំថា សាច់ឈាម និងព្រលឹងរបស់មនុស្សមានប្រភពរបស់ពួកគេនៅក្នុងព្រះជាម្ចាស់។ ជីវិត និងសេចក្តីស្លាប់ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយយើងគ្មានសិទ្ធិសម្រេចឡើយ។ ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក យើងគួរតែចុះចូលចំពោះការរៀបចំរបស់ព្រះជាម្ចាស់។ ដោយដឹងបែបនេះ ខ្ញុំមិនមានអារម្មណ៍ខ្លាចស្លាប់តទៅទៀតឡើយ។ ខ្ញុំបានធ្វើការតាំងចិត្តស្ងាត់ៗថា៖ «ទោះបើការវះកាត់របស់ខ្ញុំក្លាយជាបែបណា មិនថាខ្ញុំនៅមានជីវិត ឬក៏ស្លាប់ឡើយ ខ្ញុំថ្វាយជីវិតខ្ញុំដល់ព្រះជាម្ចាស់ ហើយចុះចូលចំពោះការសោយរាជ្យរបស់ទ្រង់»។

ពេលដែលខ្ញុំបានចុះចូល ខ្ញុំមានអារម្មណ៍អំពីសន្ដិភាពដ៏ធំមួយនៅក្នុងដួងចិត្តរបស់ខ្ញុំ។ ខ្ញុំបានអធិស្ឋានឥតឈប់ឈរ ពេលដែលគេនាំខ្ញុំចូលទៅក្នុងបន្ទប់វះកាត់។ ក្រោយមក លោកគ្រូពេទ្យបាននិយាយថា ការវះកាត់បានដំណើរការយ៉ាងរលូនល្អ ប៉ុន្តែដុំសាច់ដែលត្រូវបានវះចេញនោះ ត្រូវធ្វើតេស្តបន្តទៀត ដើម្បីចង់ដឹងថាវាយ៉ាងម៉េច។ ខ្ញុំបានគិតថា «ការវះកាត់បានទៅយ៉ាងរលូនល្អ ដោយសារតែព្រះជាម្ចាស់កំពុងតែការពារខ្ញុំ»។ ខ្ញុំបានឃើញអ្នកជំងឺផ្សេងទៀតត្រលប់មកពីការវះកាត់របស់គេវិញ ទាំងមានភាពទន់ខ្សោយ និងវង្វេងស្មារតីខ្លាំង រីឯខ្ញុំវិញ នៅសុខសប្បាយ និងមានស្មារតីល្អ។ អ្នកផ្សេងទៀតនៅក្នុងអគារជាមួយខ្ញុំបាននិយាយថា ខ្ញុំមើលទៅមិនដូចជាអ្នកដែលត្រូវបានវះកាត់ទាល់តែសោះ។ ខ្ញុំបន្តអរព្រះគុណព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្ញុំសម្រាប់ការនេះ។ ខ្ញុំក៏បានគិតដែរថា «ខ្ញុំបានរកឃើញមានដុំសាច់នៅក្នុងសុដន់ខ្ញុំកាលពីប្រាំមួយឆ្នាំមុន។ បើវាជាជំងឺមហារីក នោះវាច្បាស់ជាកាន់តែអាក្រក់ឡើងតាំងពីយូរណាស់មកហើយ។ តែខ្ញុំមិនដែលមានអារម្មណ៍មិនស្រួលខ្លួនម្ដងណាឡើយ។ ប្រហែលវាមិនមែនជាមហារីកទេ។ ហើយទោះវាជាជំងឺមហារីកក៏ដោយ ក៏ខ្ញុំជឿថាព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដា ហើយទ្រង់នឹងធ្វើឱ្យអ្វីៗក្លាយជាត្រឹមត្រូវវិញមិនខាន»។ កាលពីមុន ខ្ញុំបានឮពីបងប្អូនប្រុសស្រីមួយចំនួនដែលបានពឹងអាងលើព្រះជាម្ចាស់ ពេលដែលពួកគេធ្លាក់ខ្លួនឈឺធ្ងន់ និងបានធ្វើបន្ទាល់អំពីទង្វើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ខ្ញុំតែងតែធ្វើការលះបង់សម្រាប់ព្រះជាម្ចាស់ ដូច្នេ ទ្រង់ច្បាស់ជាការពារខ្ញុំ។

បីថ្ងៃក្រោយមក ខ្ញុំបានទៅទទួលលទ្ធផលរបស់ខ្ញុំទាំងពេញដោយក្ដីសង្ឃឹម ប៉ុន្តែរាល់ក្ដីសង្ឃឹមរបស់ខ្ញុំប្រែជាអស់សង្ឃឹមរលីង៖ វាជាជំងឺមហារីក។

ខ្ញុំគ្រាន់តែអង្គុយនៅទីនោះ ទាំងនៅស្ងៀមមិនកម្រើកឡើយ ដោយភ្នែកសម្លឹងទៅកាន់លទ្ធផលតេស្ត អានវាម្ដងហើយម្ដងទៀត ទាំងទ្រហោយំម្ដងហើយម្ដងទៀត។ វាត្រូវការពេលយ៉ាងយូរ មុនពេលខ្ញុំបានធូរស្បើយចិត្តម្ដងទៀត។ ខ្ញុំបានគិតក្នុងចិត្តថា៖ «តើព្រះជាម្ចាស់កំពុងតែប្រើជំងឺនេះដើម្បីលាតត្រដាង និងលុបបំបាត់ខ្ញុំឬ? តើខ្ញុំលែងមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីបម្រើទ្រង់តទៅទៀតហើយឬ? ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ដោយធ្វើការលះបង់ និងប្រកាសដំណឹងល្អ ទាំងឆ្លងកាត់ព្យុះភ្លៀង។ តើព្រះជាម្ចាស់មិននឹកចាំអំពីការនេះទេឬ? តើសេចក្តីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ត្រូវបញ្ចប់បែបនេះឬ?» ខ្ញុំកាន់តែអន់ចិត្តខ្លាំងទៅៗ ហើយខ្ញុំអស់កម្លាំងរសេះរសោះ។

ក្រោយមក ខ្ញុំមិនចង់ញ៉ាំ មិនចង់ផឹក ឬមិនចង់និយាយអ្វីឡើយ។ គ្រូពេទ្យបានប្រាប់ខ្ញុំឱ្យទទួលទានអាហារបំប៉ន និងហាត់ប្រាណឱ្យបានច្រើន។ ខ្ញុំបានគិតថា «ខ្ញុំបានទទួលទោសប្រហារជីវិត។ តើអាហារបំប៉ន និងលំហាត់ប្រាណមានអ្វីល្អទៀតទៅ? មិនយូរមិនឆាប់ ខ្ញុំនឹងត្រូវស្លាប់ដដែលហ្នឹង»។ ខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ហើយខ្ញុំមិនអាចឈប់គិតបានឡើយថា «បងប្អូនប្រុសស្រីជាច្រើននាក់បានធ្លាក់ខ្លួនឈឺ មុនពេលពួកគេមានសេចក្តីជំនឿ តែបន្ទាប់មក ពួកគេបានប្រសើរឡើងក្រោយពេលពួកគេចាប់ផ្ដើមជឿ។ ប៉ុន្តែខ្ញុំបានធ្វើភារកិច្ចរបស់ខ្ញុំរាល់ថ្ងៃ ចាប់តាំងពីខ្ញុំបានមានសេចក្តីជំនឿលើព្រះជាម្ចាស់មក។ តើខ្ញុំអាចមានជំងឺមហារីកម្ដេចកើតទៅ? ខ្ញុំធ្លាប់គិតថា ការលះបង់គឺជាសំបុត្ររបស់ខ្ញុំ ដើម្បីបានសេចក្តីសង្រ្គោះ។ ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងមិនគ្រាន់តែមិនទទួលបានការសង្រ្គោះប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏នឹងត្រូវស្លាប់ដោយជំងឺមហារីកទៀតផង»។ អារម្មណ៍ស្ដីបន្ទោស និងការយល់ច្រឡំរបស់ខ្ញុំចំពោះព្រះជាម្ចាស់បានហូរចេញពីខ្ញុំជាហូរហែរ។ នៅក្នុងភាពអស់សង្ឃឹម ខ្ញុំបាននិយាយទាំងហូរទឹកភ្នែកទៅកាន់ព្រះជាម្ចាស់ថា “ឱព្រះជាម្ចាស់អើយ! ទូលបង្គំឈឺចាប់ខ្លាំងណាស់។ ទូលបង្គំបានធ្លាក់ខ្លួនឈឺ ហើយទូលបង្គំមិនយល់អំពីព្រះហឫទ័យរបស់ទ្រង់នោះឡើយ។ សូមបំភ្លឺ និងចង្អុលបង្ហាញទូលបង្គំឱ្យយល់ពីព្រះហឫទ័យរបស់ទ្រង់ផង»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយ ដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឱ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងកាត់តម្រឹមជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឱ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់នុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរិលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន» («មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយឱ្យខ្ញុំយល់អំពីព្រះហឫទ័យរបស់ទ្រង់។ ព្រះជាម្ចាស់កំពុងតែប្រើជំងឺនេះដើម្បីលាតត្រដាងពីសេចក្តីពុករលួយខាងក្នុង ការបះបោរ និងចេតនាដ៏ស្មោកគ្រោករបស់ខ្ញុំ ដើម្បីឱ្យខ្ញុំស្គាល់ខ្លួនឯង កម្ចាត់ចោលសេចក្តីពុករលួយ និងទទួលបានសេចក្តីសង្រ្គោះពីព្រះជាម្ចាស់។ តែខ្ញុំបានគិតថា ព្រះជាម្ចាស់ចង់យកជីវិតរបស់ខ្ញុំ ហើយលុបបំបាត់ខ្ញុំ ដូច្នេះហើយបានជាខ្ញុំយល់ច្រលំ និងស្តីបន្ទោសព្រះជាម្ចាស់ ចុះចាញ់ទាំងស្រុង និងធ្លាក់ទឹកចិត្តបែបនេះ។ ខ្ញុំបានព្យាយាមឱ្យតម្លៃទៅលើការលះបង់របស់ខ្ញុំ ចង់បានការសរសើរសម្រាប់ការទាំងនោះ ហើយទាស់ទែងជាមួយព្រះជាម្ចាស់។ ខ្ញុំថែមទាំងចង់ប្រើប្រាស់ការស្លាប់របស់ខ្ញុំដើម្បីតទល់នឹងព្រះជាម្ចាស់ទៀតផង។ ខ្ញុំបានវង្វេងស្មារតីហើយ! ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានជំពាក់ព្រះជាម្ចាស់ច្រើនណាស់ ដូច្នេះខ្ញុំបានចូលមកចំពោះទ្រង់ដើម្បីអធិស្ឋាន ហើយក៏រកឃើញនូវហេតុផល ខ្ញុំមិនអាចចុះចូលបានពេលដែលខ្ញុំឈឺ តែបែរជាយល់ច្រឡំ និងស្ដីបន្ទោសព្រះជាម្ចាស់ទៅវិញ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រោសគេឱ្យជាតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រើព្រះចេស្ដាបណ្ដេញ វិញ្ញាណស្មោកគ្រោក ចេញពីរូបកាយរបស់គេ មនុស្សជាច្រើន ជឿលើខ្ញុំដើម្បីឱ្យតែបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីទាមទារចង់បានទ្រព្យសម្បត្តិកាន់តែច្រើនពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យជីវិតនេះអាចរស់នៅយ៉ាងសុខសាន្ត និងមានសុវត្ថិភាពល្អនៅលោកខាងមុខតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យបានរួចខ្លួន ពីទុក្ខវេទនានៃស្ថាននរក និងដើម្បីទទួលបានព្រះពរនៃស្ថានសួគ៌។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីភាពស្រាកស្រាន្តមួយរយៈខ្លី ប៉ុន្តែគេមិនព្យាយាមដើម្បីឱ្យបានអ្វីៗដែលមាននៅលោកខាងមុខឡើយ។ នៅពេលដែលខ្ញុំ សម្ដែងព្រះពិរោធ ទៅលើមនុស្ស ហើយដកហូតរាល់ទាំង សេចក្តីអំណរ និងសេចក្តីសុខ សាន្តដែលគេធ្លាប់មាន នោះមនុស្សចាប់ផ្ដើម មានចិត្តសង្ស័យ។ ពេលដែលខ្ញុំប្រគល់ទុក្ខ វេទនានៃស្ថាននរកឱ្យទៅមនុស្ស ហើយយកព្រះពរនៃស្ថានសួគ៌មកវិញ នោះសេចក្តីអាម៉ាស់របស់មនុស្សប្រែក្លាយជាកំហឹង។ ពេលមនុស្សទូលសុំឱ្យខ្ញុំប្រោសគេឱ្យជា ខ្ញុំមិនស្ដាប់ឡើយ ហើយមានអារម្មណ៍ស្អប់ខ្ពើមគេយ៉ាងខ្លាំងទៀតផង។ មនុស្សបានចាកចេញពីខ្ញុំ ហើយបែរទៅរកវិធីព្យាបាលតាមផ្លូវងងឹត និងអំពើ អាបធ្មប់។ នៅពេលដែលខ្ញុំដកហូតអ្វីៗគ្រប់យ៉ាងដែលមនុស្សបានទាមទារពីខ្ញុំ ស្រាប់តែមនុស្សគ្រប់គ្នាបាត់ស្រមោលឈឹង ទាំងគ្មានបន្សល់ដានអ្វីឡើយ។ បើដូច្នេះ ខ្ញុំអាចនិយាយបានថាមនុស្សមានជំនឿលើខ្ញុំ ដោយសារតែខ្ញុំប្រទានព្រះគុណច្រើនពេក ហើយពួកគេទទួលបានប្រយោជន៍ច្រើនពេក» («តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «មនុស្សបែបនេះមានគោលដៅដ៏សាមញ្ញមួយគត់ ក្នុងការដើរតាមព្រះជាម្ចាស់ ហើយគោលដៅសាមញ្ញមួយនោះគឺ ការទទួលព្រះពរ។ មនុស្សបែបនេះមិនរវល់យកចិត្តទុកដាក់នឹងអ្វីៗផ្សេងទៀត ដែលមិនពាក់ព័ន្ធគោលដៅនេះឡើយ។ ចំពោះពួកគេ ការជឿលើព្រះជាម្ចាស់ គឺគ្មានគោលដៅណាមួយ ដែលស័ក្តិសមជាងការទទួលព្រះពរនោះឡើយ នេះហើយគឺជាគុណតម្លៃដ៏ពិតនៃសេចក្ដីជំនឿរបស់គេ។ ប្រសិនបើកិច្ចការផ្សេងទៀត គ្មានចំណេញអ្វីសោះដល់គោលបំណងមួយនេះ ពួកគេនឹងមិនខ្វល់នឹងកិច្ចការនោះឡើយ។ នេះគឺជាករណីជាក់ស្ដែង សម្រាប់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់សព្វថ្ងៃនេះ។ គោលបំណង និងក្ដីប្រាថ្នារបស់គេ ហាក់បីដូចជាស័ក្តិសមណាស់ ដ្បិតនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេលះបង់ដើម្បីព្រះជាម្ចាស់ គេដាក់ចិត្តកាយថ្វាយដល់ព្រះជាម្ចាស់ និងបំពេញកាតព្វកិច្ចរបស់គេទៀតផង។ ពួកគេបោះបង់យុវភាពរបស់គេ បោះបង់គ្រួសារ និងការងាររបស់គេ ថែមទាំងចំណាយពេលជាច្រើនឆ្នាំនៅឆ្ងាយពីគ្រួសារ ធ្វើឱ្យខ្លួនឯងមមាញឹក។ ដោយសារគោលបំណងចុងក្រោយរបស់ខ្លួន ពួកគេផ្លាស់ប្ដូរចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់គេ ផ្លាស់ប្ដូរទស្សនគតិចំពោះជីវិតរបស់គេ ព្រមទាំងបោះបង់ទិសដៅជីវិតដែលគេស្វះស្វែងរក ប៉ុន្តែពួកគេមិនអាចបោះបង់គោលបំណងនៃជំនឿរបស់គេ ចំពោះព្រះជាម្ចាស់បានឡើយ។ ពួកគេវីវក់វិលវល់នឹងការគ្រប់គ្រងគំនិតស្រមើស្រមៃផ្ទាល់ខ្លួនរបស់គេ ទោះបីជាផ្លូវនោះឆ្ងាយយ៉ាងណា ហើយទោះបីជាមានការលំបាក និងឧបសគ្គនៅតាមផ្លូវច្រើនយ៉ាងណា ក៏ពួកគេនៅតែតស៊ូ ហើយមិនភ័យខ្លាចចំពោះសេចក្ដីស្លាប់ដែរ។ តើមានអនុភាពអ្វីមកជំរុញឱ្យពួកគេបន្តដាក់ចិត្តកាយលះបង់របៀបនេះ? តើវាជាបញ្ញាចិត្តរបស់គេមែនទេ? តើវាជាចរិតឆ្នើម និងថ្លៃថ្នូររបស់គេមែនទេ? តើវាជាការតាំងចិត្តតយុទ្ធនឹងអំណាចវិញ្ញាណអាក្រក់ រហូតដល់ទីបញ្ចប់មែនទេ? តើវាជាសេចក្ដីជំនឿរបស់គេ ក្នុងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដោយមិនគិតចង់បានរង្វាន់មែនទេ? តើវាជាភាពស្មោះត្រង់របស់គេ ក្នុងការស្ម័គ្រចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសម្រេចបំណងព្រះហឫទ័យព្រះមែនទេ? ឬមួយវាជាទឹកចិត្តភក្ដីរបស់គេក្នុងការពលីជានិច្ច នូវការទាមទារផ្ទាល់ខ្លួនហួសហេតុ? សម្រាប់មនុស្សម្នាក់ដែលមិនធ្លាប់យល់ពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តែនៅលះបង់ច្រើនដល់ម្ល៉ឹង និយាយឱ្យខ្លីទៅ គឺអស្ចារ្យណាស់! ចូរយើងផ្អាកជជែកពីទំហំនៃការលះបង់របស់មនុស្សបែបនេះមួយគ្រាសិន។ យ៉ាងណាមិញ កិរិយារបស់ពួកគេ គឺពិតជាសមនឹងឱ្យយើងយកមកវិភាគមែន។ ក្រៅពីអត្ថប្រយោជន៍ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ តើអាចមានហេតុផលអ្វីខ្លះទៀត ដែលធ្វើឱ្យមនុស្សដែលមិនយល់ពីព្រះជាម្ចាស់ ហ៊ានលះបង់ច្រើនដល់ម្ល៉ឹង? ក្នុងអត្ថបទនេះ យើងរកឃើញបញ្ហាមួយដែលមិនត្រូវបានគេរកឃើញពីមុនមកសោះគឺ៖ សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរ និងអ្នកប្រទានព្រះពរ។ និយាយឱ្យចំទៅ គឺវាស្រដៀងគ្នានឹងសម្ពន្ធភាពរវាងកូនឈ្នួល និងថៅកែដែរ។ កូនឈ្នួលធ្វើការដើម្បីទទួលតែរង្វាន់ដែលថៅកែផ្ដល់ឱ្យ។ សម្ពន្ធភាពមួយនេះ ទឹកចិត្តស្រឡាញ់គឺគ្មានទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែទាន និងចិត្តមេត្តា។ គ្មានការយោគយល់ មានតែការតូចចិត្តដែល ត្រូវគេសង្កត់សង្កិន និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែភាពខ្វែងគំនិត ដែលមិនអាចឆ្លងគ្នាបាន។ ពេលនេះ អ្វីៗក៏បានឈានមកដល់ចំណុចនេះទៅហើយ តើនរណាអាចឱ្យសកម្មភាពនេះ ត្រឡប់ទៅក្រោយវិញបាន? ហើយតើមានមនុស្សប៉ុន្មាននាក់ ដែលអាចយល់ដឹងប្រាកដថា សម្ពន្ធភាពនេះដុនដាបដល់កម្រិតណាហើយ? ខ្ញុំជឿថា កាលណាមនុស្សពន្លិចខ្លួនឯងទៅក្នុងអំណរនៃការទទួលព្រះពរនោះ គឺគ្មាននរណាម្នាក់គិតស្មានសោះថា សម្ពន្ធភាពបែបនេះជាមួយនឹងព្រះជាម្ចាស់ វាគួរឱ្យអាម៉ាស់ និងអាក្រក់កម្រិតណា» («មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចាក់ទម្លុះដួងចិត្តរបស់ខ្ញុំដូចជាមុខដាវ ហើយខ្ញុំមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង។ តើចេតនាពីក្រោយសេចក្តីជំនឿរបស់ខ្ញុំមិនមែនចង់ទទួលបានព្រះពរនាពេលអនាគតដូចអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលទេឬ? ទោះបីជាខ្ញុំមើលទៅដូចជាធ្វើការលះបង់បែបណាក៏ដោយ ក៏ខ្ញុំគ្រាន់តែធ្វើការដោះដូរជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ ពោលគឺគ្រប់យ៉ាងសម្រាប់តែព្រះពរប៉ុណ្ណោះ។ វាមិនមែនជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ ឬការបំពេញភារកិច្ចនៃភាវៈដែលត្រូវបានបង្កើតមកនោះឡើយ។ ពេលដែលខ្ញុំទើបតែជឿថ្មីថ្មោង ខ្ញុំធ្លាប់គិតថា គ្មានគ្រោះមហន្តរាយណានឹងកើតមានចំពោះខ្ញុំឡើយ គិតថាខ្ញុំនឹងទទួលព្រះពរ ហើយចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ ដូច្នេះខ្ញុំបានថ្វាយអ្វីៗទាំងអស់របស់ខ្ញុំ ហើយមិនបណ្ដោយឱ្យមានអ្វីមួយរារាំងផ្លូវនៃការធ្វើភារកិច្ចរបស់ខ្ញុំឡើយ។ ខ្ញុំថែមទាំងគ្មានពេលជូនកូនទៅរៀន ឬយកកូនពីសាលាឡើយ។ ដោយត្រូវបានអ្នកដទៃសើចចំអក និងនិយាយមួលបង្កាច់ រងការបៀតបៀន និងតាមប្រមាញ់ពីសំណាក់បក្សកុម្មុយនីស្តចិន ពោលគឺគ្មានអ្វីមួយអាចរារាំងខ្ញុំ និងភារកិច្ចរបស់ខ្ញុំបានទេ។ ការទាំងនេះបានធ្វើឱ្យខ្ញុំគិតថា ខ្ញុំបានស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ និងគិតថា ទ្រង់នឹងប្រាកដជាសរសើរ និងប្រទានពរដល់ខ្ញុំមិនខាន។ ពេលដែលខ្ញុំដឹងថាខ្ញុំមានជំងឺមហារីក ខ្ញុំមានអារម្មណ៍ថាគ្រប់ទាំងសុបិនរបស់ខ្ញុំអំពីការចូលទៅក្នុងនគរស្ថានសួគ៌បានប្រែក្លាយជាផ្សែង។ ខ្ញុំបានពេញដោយការយល់ច្រឡំ ការស្ដីបន្ទោស ហើយខ្ញុំបានទាស់ទែងជាមួយព្រះជាម្ចាស់ ដោយថែមទាំងចង់ប្រើការស្លាប់របស់ខ្ញុំដើម្បីតទល់នឹងព្រះជាម្ចាស់ទៀតផង។ ដោយប្រឈមជាមួយការពិតនេះ ខ្ញុំបានដឹងថាការធ្វើភារកិច្ចរបស់ខ្ញុំ ការរងទុក្ខ និងការលះបង់ខ្លួនឯងរបស់ខ្ញុំ សុទ្ធតែធ្វើឡើងដើម្បីចង់បានវាសនាល្អជាថ្នូរមកវិញប៉ុណ្ណោះ។ ទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះជាម្ចាស់ប្រៀបដូចជា «សម្ពន្ធភាពរវាងកូនឈ្នួល និងថៅកែ»។ ប៉ុណ្ណោះ។ ខ្ញុំចង់បានរង្វាន់សម្រាប់គ្រប់ទាំងការបង់ថ្លៃតូចៗដែលខ្ញុំបានបង់។ ខ្ញុំមិនបានស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ខ្ញុំកំពុងតែប្រើប្រាស់ទ្រង់ កំពុងព្យាយាមបោកបញ្ឆោតទ្រង់។ ដោយមានទស្សនៈបែបនេះនៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ ព្រះជាម្ចាស់មានតែស្អប់ និងខ្ពើមចំពោះខ្ញុំប៉ុណ្ណោះ។ បើព្រះជាម្ចាស់មិនបានប្រើជំងឺនេះ ដើម្បីដាស់សតិខ្ញុំទេ នោះខ្ញុំនឹងបន្តមានទស្សនៈនៃសេចក្តីជំនឿបែបខុសឆ្គងនេះ ហើយព្រះជាម្ចាស់នឹងបានបោះបង់ និងលុបបំបាត់ខ្ញុំចោលនៅទីបំផុតមិនខាន។ ដោយដឹងបែបនេះ បានធ្វើឱ្យខ្ញុំពេញដោយវិប្បដិសារី និងការស្ដីបន្ទោសខ្លួនឯង។ ខ្ញុំបានលុតជង្គង់ចុះ និងអធិស្ឋានទៅកាន់ព្រះជាម្ចាស់។ ខ្ញុំបាននិយាយថា៖ “ឱព្រះជាម្ចាស់អើយ! បើទ្រង់មិនបានលាតត្រដាងខ្ញុំតាមរយៈជំងឺនេះទេ នោះខ្ញុំនឹងមិនដែលបានយល់អំពីទស្សនៈខុសឆ្គងនៅក្នុងសេចក្តីជំនឿឡើយ។ ការជំនុំជម្រះ និងការបើកសម្ដែងនៃព្រះបន្ទូលរបស់ទ្រង់បានជួយដាស់ស្មារតីរបស់ខ្ញុំ។ ខ្ញុំប្រាថ្នាចង់កែប្រែចេតនាខុសឆ្គងរបស់ខ្ញុំ ហើយបោះបង់ចោលសេចក្តីប៉ងប្រាថ្នារបស់ខ្ញុំដែលចង់បានព្រះពរ។ មិនថាខ្ញុំបានប្រសើរឡើង ឬក៏អត់ឡើយ មិនថាខ្ញុំរស់ ឬស្លាប់ទេ ខ្ញុំចង់ចុះចូលចំពោះទ្រង់តែប៉ុណ្ណោះ»។ ខ្ញុំមានអារម្មណ៍សន្ដិភាពយ៉ាងច្រើនក្រោយពេលបានអធិស្ឋានរួច ហើយខ្ញុំក៏បានស្ថិតនៅក្នុងសភាពប្រសើរជាងមុនផងដែរ។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានបន្តហាត់ប្រាណ និងទទួលទានអាហារបំប៉ន ហើយសុខភាពរបស់ខ្ញុំបានប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនយូរប៉ុន្មានផង ខ្ញុំអាចចាកចេញពីមន្ទីរពេទ្យ។

ពេលត្រលប់ទៅផ្ទះវិញ ខ្ញុំបានឃើញប្ដី និងកូនៗរបស់ខ្ញុំ កំពុងតែចេញទៅប្រកាសដំណឹងល្អ និងធ្វើភារកិច្ចរបស់ពួកគេ តែគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគឺគ្រាន់តែដេកនៅលើគ្រែ មិនអាចធ្វើភារកិច្ចណាមួយបានឡើយ។ ខ្ញុំចាប់ផ្ដើមធ្លាក់ទឹកចិត្តបន្ដិច។ ខ្ញុំមិនដឹងថាពេលណាខ្ញុំបានជាសះស្បើយទាំងស្រុងឡើយ ឬក៏មិនដឹងថាថ្ងៃណាខ្ញុំអាចធ្វើភារកិច្ចរបស់ខ្ញុំបានម្ដងទៀតនោះដែរ។ បើខ្ញុំមិនអាចធ្វើភារកិច្ចរបស់ខ្ញុំបាន តើខ្ញុំមិនមែនជាជនឥតប្រយោជន៍ទាំងស្រុងទេឬ? ក្រោយមក តើខ្ញុំអាចត្រូវបានសង្រ្គោះម្ដេចកើតទៅ? នៅពេលដែលគិតបែបនេះ ខ្ញុំបានដឹងថាសេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំដែលចង់បានព្រះពរបានងើបចេញក្បាលដ៏អាក្រក់របស់វាម្ដងទៀត។ ខ្ញុំបានប្រញាប់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយក្រោយមក អានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ទ្រង់៖ «តើអ្វីជាមូលដ្ឋានដែលមនុស្សធ្លាប់រស់អាស្រ័យលើ? មនុស្សទាំងអស់រស់នៅដើម្បីខ្លួនឯង។ មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នេះគឺជាការសរុបសេចក្ដីអំពីនិស្ស័យរបស់មនុស្ស។ មនុស្សជឿលើព្រះជាម្ចាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេបោះបង់ចោលអ្វីៗ លះបង់ខ្លួនដើម្បីទ្រង់ និងស្មោះត្រង់ចំពោះទ្រង់ តែពួកគេនៅតែធ្វើអ្វីៗទាំងអស់នេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពួកគេដដែល។ សរុបមក គ្រប់យ៉ាងត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីទទួលបានព្រះពរសម្រាប់ខ្លួនពួកគេ។ នៅក្នុងសង្គម អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើឡើងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ការជឿលើព្រះជាម្ចាស់គឺធ្វើឡើងដើម្បីតែទទួលបានព្រះពរតែប៉ុណ្ណោះ។ វាគឺដើម្បីប្រយោជន៍ក្នុងការទទួលបានព្រះពរតែប៉ុណ្ណោះ ទើបមនុស្សលះបង់ចោលអ្វីៗគ្រប់យ៉ាង ហើយអាចស៊ូទ្រាំនឹងការរងទុក្ខជាច្រើន៖ នេះសុទ្ធតែជាភស្តុតាងជាក់ស្តែងអំពីនិស្ស័យពុករលួយរបស់មនុស្ស» («ភាពខុសគ្នារវាងការផ្លាស់ប្ដូរផ្នែកខាងក្រៅ និងការផ្លាស់ប្ដូរខាងនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយឱ្យខ្ញុំមើលឃើញថា ហេតុផលដែលខ្ញុំបានធ្វើការដោះដូរជាមួយព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ និងបានបះបោរ ហើយប្រឆាំងនឹងព្រះជាម្ចាស់ នៅពេលដែលអ្វីៗមិនដូចការចង់បានរបស់ខ្ញុំ នោះគឺដោយសារតែសារជាតិពិសពុលបែបសាតាំងគ្រប់ប្រភេទបានគ្រប់គ្រងលើខ្ញុំ។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» និង «...» ខ្ញុំបានរស់នៅតាមទស្សនវិជ្ជាបែបសាតាំងទាំងនេះ។ គ្រប់យ៉ាងដែលខ្ញុំបានធ្វើ ខ្ញុំបានធ្វើសម្រាប់តែខ្លួនឯង ជាប្រយោជន៍ដល់ខ្លួនឯង។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមណាស់។ សូម្បីតែនៅក្នុងសេចក្តីជំនឿរបស់ខ្ញុំក៏ខ្ញុំបានប្រឹងប្រែង និងធ្វើឱ្យខ្លួនរវល់ដើម្បីគ្រាន់តែចង់បានព្រះពរ និងរង្វាន់ប៉ុណ្ណោះ។ ខ្ញុំមិនបានផ្តោតទៅលើការដេញតាមសេចក្តីពិត ឬការផ្លាស់ប្ដូរនិស្ស័យនោះឡើយ។ ពេលដែលខ្ញុំមិនបានទទួលព្រះពរដែលខ្ញុំចង់បាន ធម្មជាតិបែបសាតាំងរបស់ខ្ញុំបានផុសឡើង ហើយខ្ញុំបានយល់ច្រឡំ និងស្ដីបន្ទោសព្រះជាម្ចាស់ និងស្ដាយក្រោយចំពោះអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានធ្វើសម្រាប់ព្រះជាម្ចាស់។ ប៉ុលបានធ្វើការថ្វាយព្រះអម្ចាស់ ហើយបានរងទុក្ខជាច្រើន ប៉ុន្តែគាត់គ្មានសេចក្តីស្រឡាញ់សម្រាប់សេចក្តីពិតឡើយ ហើយគាត់ក៏មិនបានស្វែងរកចង់ស្គាល់ព្រះជាម្ចាស់ ឬផ្លាស់ប្ដូរនិស្ស័យរបស់គាត់នោះដែរ។ គាត់គ្រាន់តែចង់បានមកុដនៃសេចក្តីសុចរិតជាថ្នូរសម្រាប់ការរងទុក្ខ និងការលះបង់របស់គាត់ប៉ុណ្ណោះ។ នៅទីបំផុត និស្ស័យបែបសាតាំងរបស់គាត់មិនបានផ្លាស់ប្ដូរឡើយ ដូច្នេះ ភាពក្រអឺតក្រទមរបស់គាត់បានជំរុញចេញនូវគ្រប់ទាំងហេតុផល គាត់បានធ្វើបន្ទាល់ថា គាត់ផ្ទាល់ជាព្រះគ្រីស្ទ និងបាននាំមនុស្សមកនៅចំពោះគាត់។ ការនេះបានបំពាននិស្ស័យរបស់ព្រះជាម្ចាស់ ហើយបាននាំឱ្យគាត់ទទួលនូវការដាក់ទោសអស់កល្បជានិច្ច។ ខ្ញុំបានដឹងថា បើខ្ញុំបន្តរស់នៅតាមសារជាតិពិសពុលរបស់សាតាំងទៀត នោះនៅទីបំផុត ខ្ញុំមានតែដូចប៉ុលប៉ុណ្ណោះ។ ព្រះជាម្ចាស់នឹងដាក់ទោសខ្ញុំសម្រាប់ការប្រឆាំងនឹងទ្រង់។ ខ្ញុំបានឃើញថាវាគ្រោះថ្នាក់កម្រិតណាក្នុងការស្វែងរកព្រះពរ ហើយមិនដេញតាមសេចក្តីពិត។ ខ្ញុំដឹងគុណយ៉ាងខ្លាំងចំពោះព្រះជាម្ចាស់។ ខ្ញុំបានអរព្រះគុណទ្រង់ដែលប្រើជំងឺនេះ ដើម្បីផ្ដល់ឱកាសដល់ខ្ញុំឱ្យធ្វើការឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ដូច្នេះខ្ញុំអាចមើលឃើញពីទស្សនៈខុសឆ្គងដែលខ្ញុំកំពុងដេញតាមនៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ និងមើលឃើញថាខ្ញុំកំពុងតែដើរតាមផ្លូវមួយដែលប្រឆាំងនឹងព្រះជាម្ចាស់។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ព្រះជាម្ចាស់ទ្រង់ឧត្ដុង្គឧត្ដម និងខ្ពង់ខ្ពស់ជានិច្ច ចំណែកឯមនុស្សវិញ តូចទាប គ្មានតម្លៃរហូត។ នេះគឺមកពីព្រះជាម្ចាស់ទ្រង់តែងថ្វាយអង្គទ្រង់ជាយញ្ញបូជា ហើយលះបង់ដើម្បីមនុស្សជាតិរហូតចំណែកឯមនុស្សវិញ គឺចេះតែយក និងខិតខំដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ ព្រះជាម្ចាស់ទ្រាំរងនូវការឈឺចាប់ដើម្បីឱ្យមនុស្សជាតិមានជីវិតរស់រានរហូត ចំណែកមនុស្សវិញ ពុំដែលរួមចំណែកអ្វីដល់ពន្លឺ ឬដើម្បីសេចក្ដីសុចរិតឡើយ។ ការប្រឹងប្រែងរបស់មនុស្សខ្សោយណាស់ មិនអាចធន់នឹងការវាយប្រហារបាន សូម្បីតែមួយលើកបើទោះបីជាគេខំប្រឹងយ៉ាងណាក៏ដោយ ដ្បិតការខិតខំរបស់មនុស្ស រមែងធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនដើម្បីប្រយោជន៍អ្នកដទៃឡើយ។ មនុស្សរមែងមានចិត្តអាត្មានិយម ចំណែកឯព្រះជាម្ចាស់វិញ ព្រះអង្គលះបង់ជានិច្ច។ ព្រះជាម្ចាស់ជាប្រភពនៃភាពសុចរិត ភាពល្អប្រពៃ និងភាពស្រស់បំព្រងគ្រប់យ៉ាង ចំណែកមនុស្សវិញ គេបានជោគជ័យ ហើយស្ដែងឱ្យឃើញភាពស្មោកគ្រោក និងការអាក្រក់គ្រប់យ៉ាងទាំងអស់។ ព្រះជាម្ចាស់ពុំធ្លាប់កែប្រែលក្ខណៈសំខាន់នៃភាពសុចរិត និងសោភណភាពរបស់ទ្រង់ឡើយ ចំណែកឯមនុស្សវិញ ទោះជានៅទីណា ពេលណា ក៏គេមានសមត្ថភាពឥតខ្ចោះ ក្នុងការក្បត់ភាពសុចរិត ហើយគេចចេញពីព្រះជាម្ចាស់ផង» («ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ខ្ញុំបានរំជួលចិត្តជាខ្លាំងនៅពេលដែលខ្ញុំសញ្ជឹងគិតទៅលើព្រះបន្ទូលទាំងនេះ។ ព្រះជាម្ចាស់បានបង់ថ្លៃយ៉ាងឈឺចាប់ ដើម្បីសង្រ្គោះមនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ។ កាលពីរពាន់ឆ្នាំមុន ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមជាលើកទីមួយនៅក្នុងស្រុកយូដា ដើម្បីប្រោសលោះមនុស្សជាតិ។ ទ្រង់បានទទួលរងការសើចចំអក ការមួលបង្កាច់ និងការបៀតបៀន ព្រមទាំងការបំពានពីសំណាក់អ្នកដើរតាមនៃសាសនាយូដា។ នៅទីបំផុត ទ្រង់បានជាប់ឆ្កាង ជាហេតុនាំទៅសម្រេចកិច្ចការនៃការប្រោសលោះ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមជាលើកទីពីរនៅប្រទេសចិន ដើម្បីសម្អាត និងសង្រ្គោះមនុស្សជាតិតែម្ដងជាសូរេច។ ទ្រង់ត្រូវបានបក្សកុម្មុយនីស្តចិនតាមប្រមាញ់ និងបៀតបៀនដោយគ្មានកន្លែង ដើម្បីកើយព្រះសិរសាទ្រង់ គ្មានកន្លែងដើម្បីសម្រាកទេ ហើយទ្រង់ក៏ត្រូវបានពួកយើងដែលជាអ្នកជឿយល់ច្រឡំ ស្ដីបន្ទោស មិនស្ដាប់បង្គាប់ និងប្រឆាំងផងដែរ។ ប៉ុន្តែព្រះជាម្ចាស់មិនដែលឈប់ក្នុងការព្យាយាមសង្រ្គោះមនុស្សជាតិទេ តែផ្ទុយទៅវិញ ទ្រង់បែរជាសម្ងំធ្វើអ្វីៗគ្រប់យ៉ាងដែលទ្រង់អាចធ្វើបានសម្រាប់ពួកយើង មិនដែលសុំអ្វីៗជាថ្នូរវិញនោះឡើយ។ យ៉ាងណាមិញ ខ្ញុំបានធ្វើការលះបង់នៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយរំពឹងចង់បានព្រះពរ និងវាសនាល្អជាថ្នូរមកវិញ។ ខ្ញុំបានប្រឆាំងនឹងមនសិការរបស់ខ្ញុំ ក្នុងការតវ៉ាជាមួយព្រះជាម្ចាស់។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមណាស់! ខ្ញុំគ្មានលក្ខណៈជាអ្នកជឿដ៏ពិតនោះទេ។ ដោយដឹងបែបនេះ ខ្ញុំបានចូលទៅចំពោះព្រះជាម្ចាស់នៅក្នុងការអធិស្ឋានដោយស្ម័គ្រព្រមប្រែចិត្ត។

ក្នុងអំឡុងពេលថ្វាយបង្គំនៅថ្ងៃមួយ ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានន័យដូចខាងក្រោម៖ ឈរលើមូលដ្ឋាននៃការជឿថា ព្រះជាម្ចាស់ជាព្រះដែលគង់ជាអធិបតីលើអ្វីៗទាំងអស់ មនុស្សម្នាក់ដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ កម្ចាត់ចោលនិស្ស័យពុករលួយរបស់គេ បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមកស្គាល់ព្រះជាម្ចាស់។ មានតែដំណើរផ្លូវបែបនេះទេ ទើបហៅថាជា 'សេចក្ដីជំនឿលើព្រះជាម្ចាស់'» (អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីផ្គាប់ព្រះហឫទ័យដល់ទ្រង់ និងដើម្បីរស់នៅស្របទៅតាមនិស្ស័យដែលទ្រង់តម្រូវ ដើម្បីឱ្យសកម្មភាព និងសិរីល្អរបស់ទ្រង់ ត្រូវបានសម្តែងចេញតាមរយៈក្រុមមនុស្សមិនសក្តិសមនឹងទទួលនេះ។ នេះគឺជាទស្សនវិស័យដ៏ត្រឹមត្រូវចំពោះការជឿលើព្រះជាម្ចាស់ ហើយនេះក៏ជាគោលដៅដែលអ្នកគប្បីស្វែងរកផងដែរ។ អ្នកគប្បីមានទស្សនៈត្រឹមត្រូវអំពីការជឿលើព្រះជាម្ចាស់ ហើយអ្នកគប្បីស្វែងរកដើម្បីទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែអាចរស់នៅទៅតាមសេចក្តីពិត ហើយជាពិសេស អ្នកត្រូវតែអាចមើលឃើញការជាក់ស្តែងរបស់ទ្រង់ ការដ៏អស្ចារ្យរបស់ទ្រង់នៅពាសពេញសកលលោក ក៏ដូចជាកិច្ចការជាក់ស្តែងដែលទ្រង់ធ្វើនៅក្នុងភាពជាសាច់ឈាម។ តាមរយៈបទពិសោធន៍ជាក់ស្តែងរបស់ពួកគេ មនុស្សអាចកោតសរសើរចំពោះរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ចំពោះពួកគេ និងអ្វីដែលជាបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះពួកគេ។ គោលបំណងនៃការទាំងអស់នេះ គឺដើម្បីលុបបំបាត់ចោលនូវនិស្ស័យរបស់សាតាំងដែលពុករលួយរបស់មនុស្ស។ ដោយបានបោះចោលនូវភាពស្មោកគ្រោក និងអំពើទុច្ចរិតទាំងប៉ុន្មាននៅខាងក្នុងអ្នក ហើយបោះចោលចេតនាដែលមិនត្រឹមត្រូវរបស់អ្នក និងបានលូតលាស់នូវសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ មានតែសេចក្ដីជំនឿដ៏ពិតប៉ុណ្ណោះ ទើបអ្នកអាចស្រឡាញ់ព្រះជាម្ចាស់ដ៏ពិតប្រាកដបាន» («អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញនូវគោលដៅដ៏ត្រឹមត្រូវដែលយើងគួរតែដេញតាមនៅក្នុងសេចក្តីជំនឿរបស់យើង។ មិនថាយើងត្រូវបានប្រៀនប្រដៅនៅក្នុងបទពិសោធន៍របស់យើងកម្រិតណាឡើយ ព្រះជាម្ចាស់រៀបចំអ្វីៗគ្រប់យ៉ាងជាពិសេស ដើម្បីសម្អាត និងផ្លាស់ប្ដូរយើង។ ខ្ញុំបានដឹងថា ខ្ញុំគួរតែដកពិសោធន៍គ្រប់យ៉ាងដោយមានការទទួលយក និងការស្ដាប់បង្គាប់ ស្វែងរកសេចក្តីពិតនៅក្នុងស្ថានភាពនានា ដើម្បីដោះស្រាយជាមួយនិស្ស័យដ៏ពុករលួយរបស់ខ្ញុំ និងដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងរឿងគ្រប់យ៉ាង។ មានតែបែបនេះទេ ទើបជាការដេញតាមដ៏ពិតប្រាកដ។ ខ្ញុំមិនចង់ធ្វើការដោះដូរជាមួយព្រះជាម្ចាស់សម្រាប់ព្រះពរតទៅទៀតឡើយ។ ចាប់ពីពេលនេះតទៅ ទោះបីជំងឺរបស់ខ្ញុំក្លាយជាបែបណាក៏ដោយ ក៏ខ្ញុំនឹងថ្វាយបង្គំព្រះជាម្ចាស់រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំដែរ។ បើព្រះជាម្ចាស់បានប្រទានឱ្យខ្ញុំមានឱកាសម្ដងទៀតដើម្បីធ្វើភារកិច្ចរបស់ខ្ញុំ នោះខ្ញុំនឹងមិនតថ្លៃជាមួយព្រះជាម្ចាស់សម្រាប់ព្រះពរឡើយ។ ខ្ញុំគ្រាន់តែចង់ដេញតាមសេចក្តីពិតនៅក្នុងភារកិច្ចរបស់ខ្ញុំ និងស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ខ្ញុំប៉ុណ្ណោះ។

មិនយូរប៉ុន្មានផង ព្រះជាម្ចាស់បានដាក់ខ្ញុំឱ្យឆ្លងកាត់ការសាកល្បងមួយ។

នៅថ្ងៃមួយ កូនស្រីរបស់ខ្ញុំបានត្រលប់ពីការប្រជុំពួកជំនុំ ហើយបាននិយាយថា បងស្រី វ៉ាង ដែលបានស្រោចស្រពពួកអ្នកជឿនោះត្រូវបានតាមដានដោយប៉ូលីស ហើយមិនទាន់មាននរណាម្នាក់ជំនួសកន្លែងរបស់នាងនៅឡើយទេ។ នាងបានសួរខ្ញុំថា មាននរណានៅក្នុងពួកជំនុំដែលអាចធ្វើកិច្ចការនោះបានឬអត់។ ខ្ញុំបានធ្វើភារកិច្ចនេះកាលពីមុន ហើយបានយល់យ៉ាងច្បាស់អំពីវា ដូច្នេះខ្ញុំបានគិតថា ខ្ញុំជាបុគ្គលដ៏ស័ក្ដិសមបំផុត។ តែក្រោយមក ខ្ញុំបានគិតថា ខ្ញុំទើបតែវះកាត់បានតែ២០ថ្ងៃ ឬប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ។ មុខរបួសមិនទាន់បានជាសះស្បើយពេញលេញនៅឡើយទេ ហើយធាតុអាកាសក៏ក្ដៅទៀត។ នៅផ្ទះ ខ្ញុំត្រូវលាងមុខរបួសជាច្រើនដងក្នុងមួយថ្ងៃ។ បើខ្ញុំទទួលភារកិច្ចនេះ ហើយខ្ញុំរវល់ខ្លាំងពេករហូតដល់គ្មានពេលលាងសម្អាតមុខរបួសរបស់ខ្ញុំ នោះវាអាចក្លាយជារលាកមិនខាន។ ដៃខ្ញុំក៏អាចប្រើប្រាស់មានកម្រិតនៅឡើយ ហើយបើខ្ញុំជិះម៉ូតូអគ្គិសនីចុះឡើងជារៀងរាល់ថ្ងៃ នោះមុខរបួសនឹងមិនជាសះស្បើយឡើយ អ៊ីចឹង ខ្ញុំនឹងធ្លាក់ខ្លួនឈឺមិនខាន។ ដោយផ្អែកលើស្ថានភាពនេះ ការរ៉ាប់រងភារកិច្ចនោះនឹងមិនផ្ដល់ផលល្អដល់សុខភាពរបស់ខ្ញុំឡើយ។ តែក្រោយមក ខ្ញុំបានគិតថា «បុគ្គលដែលត្រឹមត្រូវសម្រាប់ភារកិច្ចនេះមិនទាន់បានរកឃើញនៅឡើយទេ។ បើខ្ញុំមិនទទួលយកវាទេ តើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នឹងមិនត្រូវរាំងស្ទះដែរឬទេ? តើខ្ញុំគួរតែធ្វើអ្វីទៅ? ក្រោយមក ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយបានចូលមកក្នុងគំនិតខ្ញុំ៖ «ក្នុងសេចក្ដីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ និងការស្វះស្វែងរកសេចក្ដីពិត ប្រសិនបើអ្នកអាចនិយាយថា៖ 'មិនថាព្រះជាម្ចាស់ឱ្យហេតុការណ៍ដូចជាជំងឺតម្កាត់ ឬហេតុការណ៍មិនត្រូវចិត្ត កើតមានមកលើខ្ញុំយ៉ាងណាទេ មិនថាព្រះជាម្ចាស់ធ្វើបែបណាទេ ខ្ញុំត្រូវតែស្ដាប់បង្គាប់ និងស្ថិតនៅទីតាំងរបស់ខ្ញុំក្នុងនាមជាសត្តនិករដែលត្រូវបានបង្កើតមកជានិច្ច។ អ្វីដែលសំខាន់ជាងគេនោះគឺ ខ្ញុំត្រូវយកទិដ្ឋភាពនៃសេចក្ដីពិតនេះ ពោលគឺការស្ដាប់បង្គាប់ ទៅអនុវត្ត និងរស់នៅតាមតថភាពនៃការស្ដាប់បង្គាប់ព្រះជាម្ចាស់។ បន្ថែមលើនេះ ខ្ញុំមិនត្រូវទុកចោលអ្វីដែលព្រះជាម្ចាស់បានដាក់បញ្ជាបេសកកម្មមកលើខ្ញុំ និងភារកិច្ចដែលខ្ញុំគួរធ្វើនោះទេ។ សូម្បីតែនៅដង្ហើមចុងក្រោយរបស់ខ្ញុំក្ដី ក៏ខ្ញុំត្រូវប្រកាន់តាមភារកិច្ចរបស់ខ្ញុំដែរ។' តើនេះមិនមែនជាការធ្វើបន្ទាល់ទេឬ?» («មាគ៌ាចេញមកអំពីការសញ្ជឹងគិតពីសេចក្ដីពិតជារឿយៗ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ឱ្យខ្ញុំនូវផ្លូវនៃការអនុវត្ត។ ទោះបីជាស្នាមរបួសរបស់ខ្ញុំមិនទាន់បានជាសះស្បើយទាំងស្រុងក៏ដោយ ក៏ខ្ញុំមិនចង់អាត្មានិយម និងចិត្តអាក្រក់តទៅទៀត ដោយគិតតែពីខ្លួនឯង និងមិនគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់នោះដែរ។ អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានកំពុងតែធ្វើភារកិច្ចរបស់ខ្ញុំសម្រាប់ព្រះពរ ដោយធ្វើការដោះដូរជាមួយព្រះជាម្ចាស់។ ខ្ញុំមិនដែលខ្វល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ធ្វើអ្វីមួយ ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានជំពាក់ព្រះជាម្ចាស់! គេត្រូវការមនុស្សម្នាក់ជាបន្ទាន់ដើម្បីធ្វើភារកិច្ចនេះ ហើយខ្ញុំចង់ធ្វើវា។ មិនថាមានអ្វីកើតឡើងចំពោះសុខភាពរបស់ខ្ញុំឡើយ ខ្ញុំសុំតែម្យ៉ាងគត់គឺថា ខ្ញុំអាចនាំការកម្សាន្តចិត្តថ្វាយដល់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ដោយត្រូវបានដឹកនាំដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជំងឺរបស់ខ្ញុំលែងបង្ខាំងខ្ញុំតទៅទៀតហើយ ហើយខ្ញុំបានស្ម័គ្រចិត្តរ៉ាប់រងការងារនោះ។

ខ្ញុំបានធ្វើបន្ទាល់ពីការការពារដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ពេលដែលខ្ញុំដាក់កាយដាក់ចិត្តទាំងស្រុងទៅក្នុងភារកិច្ចនេះ។ មួយសប្ដាហ៍ក្រោយមក មុខរបួសរបស់ខ្ញុំមិនត្រឹមតែកាន់តែធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាបានជាសះស្បើយទាំងស្រុងតែម្ដង។ លោកគ្រូពេទ្យបាននិយាយថា «កូនកណ្ដុរនៅដៃគឺជារឿងធម្មតា ក្រោយការវះកាត់ប្រភេទនេះ ហើយក្រោយបានជាសះស្បើយជាងមួយខែ អ្នកជំងឺនៅតែត្រូវការការព្យាបាលដោយការចាក់គីមីដដែល»។ ប៉ុន្តែ ដោយសារតែខ្ញុំចាប់ផ្ដើមភារកិច្ចនោះ មុខរបួសខ្ញុំលែងឈឺទៀតហើយ វាគ្មានកូនកណ្ដុរនៅក្នុងដៃរបស់ខ្ញុំ ហើយខ្ញុំមិនបានទៅព្យាបាលដោយការចាក់គីមីឡើយ។ ឥឡូវវាមានរយៈពេលជាងមួយឆ្នាំហើយតាំងពីការវះកាត់មក ហើយខ្ញុំមានសុខភាពល្អណាស់។ សូមអរព្រះគុណព្រះជាម្ចាស់សម្រាប់ទង្វើដ៏អស្ចារ្យរបស់ទ្រង់។ ខ្ញុំផ្ទាល់បានដកពិសោធន៍នូវព្រះបន្ទូលរបស់ទ្រង់ដែលចែងថា៖ «ឬក៏មិនជឿនោះទេ អ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងរបស់មានជីវិត និងគ្មានជីវិត នឹងផ្លាស់វេន ផ្លាស់ប្ដូរ ផ្លាស់ជាថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់» («ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ នៅពេលដែលខ្ញុំលះបង់ចោលការទាមទារដែលគ្មានហេតុផលរបស់ខ្ញុំ ហើយលែងធ្វើការដោះដូរជាមួយព្រះជាម្ចាស់តទៅទៀត ខ្ញុំពិតជាបានឃើញសិទ្ធិអំណាច និងការសោយរាជ្យរបស់ព្រះជាម្ចាស់ និងបានធ្វើបន្ទាល់អំពីទង្វើដ៏អស្ចារ្យរបស់ទ្រង់!

បទពិសោធន៍ដ៏ជូរចត់នៃជំងឺនេះ បើមើលពីខាងក្រៅទៅ ហាក់ដូចជាមហន្តរាយមួយអ៊ីចឹង ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានលាក់កប់នៅខាងក្នុងនោះ។ ការបំភ្លឺ និងការចង្អុលបង្ហាញចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានធ្វើឱ្យខ្ញុំស្គាល់ពីចេតនាខ្លះរបស់ខ្ញុំ ដើម្បីទទួលបានព្រះពរ និងភាពមិនបរិសុទ្ធរបស់ខ្ញុំ។ ខ្ញុំចាប់ផ្ដើមមានការស្ដាប់បង្គាប់ខ្លះៗចំពោះព្រះជាម្ចាស់ ហើយខ្ញុំរៀនបានយ៉ាងពិតប្រាកដថា ការដកពិសោធន៍អំពីជំងឺគឺជាព្រះពរមួយមកពីព្រះជាម្ចាស់ ហើយរៀនបានទៀតថាវាកើតឡើងដើម្បីសម្អាត និងផ្លាស់ប្ដូរខ្ញុំ។ សូមអរព្រះគុណព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់ទ្រង់!

ខាង​ដើម៖ ៧៦. តាមរយៈជំងឺ នោះបំណងចង់បានព្រះពររបស់ខ្ញុំត្រូវបានបើកសម្ដែង

បន្ទាប់៖ ៧៨. មេរៀន ដែលទទួលបានពី ការមានជំងឺមហារីកថ្លើម

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ