ជំពូកទី ១

តើអស់អ្នកដែលបានឃើញព្រះបន្ទូលរបស់ខ្ញុំ ទទួលយកព្រះបន្ទូលទាំងនោះដោយពិតប្រាកដដែរឬទេ? តើអ្នករាល់គ្នាស្គាល់ខ្ញុំពិតប្រាកដដែរឬទេ? តើអ្នកបានរៀនស្ដាប់បង្គាប់ពិតប្រាកដដែរឬទេ? តើអ្នកលះបង់ខ្លួនដើម្បីខ្ញុំដោយស្មោះត្រង់ដែរឬទេ? តើអ្នកបានធ្វើបន្ទាល់ដ៏ខ្លាំងក្លា និងរឹងមាំថ្វាយដល់ខ្ញុំនៅចំពោះមុខនាគដ៏ធំមានសម្បុរក្រហមដែរឬទេ? តើការប្ដូរផ្ដាច់របស់អ្នកពិតជាបំបាក់មុខនាគដ៏ធំមានសម្បុរក្រហមមែនដែរឬទេ? មានតែតាមរយៈការល្បងលពីព្រះបន្ទូលរបស់ខ្ញុំទេ ទើបខ្ញុំអាចសម្រេចគោលដៅរបស់ខ្ញុំបាន នៅក្នុងការបន្សុទ្ធពួកជំនុំ និងរើសតាំងអស់អ្នកណាដែលស្រឡាញ់ខ្ញុំដោយស្មោះបាន។ បើខ្ញុំមិនធ្វើកិច្ចការដោយបែបនេះទេ តើនឹងមាននរណាដែលអាចស្គាល់ខ្ញុំបានទៅ? តើនរណានឹងស្គាល់ពីឫទ្ធានុភាពរបស់ខ្ញុំ ពីសេចក្តីក្រោធរបស់ខ្ញុំ និងពីព្រះប្រាជ្ញាញាណរបស់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំបានទៅ? ដោយសារខ្ញុំបានចាប់ផ្ដើមកិច្ចការរបស់ខ្ញុំរួចហើយ ដូច្នេះ ខ្ញុំនឹងប្រាកដជាបញ្ចប់កិការច្ចនោះមិនខាន ប៉ុន្តែខ្ញុំនៅតែស្ទង់មើលជម្រៅចិត្តរបស់មនុស្សដដែល។ និយាយតាមត្រង់ទៅ នៅក្នុងចំណោមមនុស្ស គ្មាននរណាម្នាក់ស្គាល់ខ្ញុំពិតប្រាកដឡើយ ដូច្នេះ ខ្ញុំប្រើបន្ទូលខ្ញុំ ដើម្បីចង្អុលបង្ហាញមនុស្សទាំងអស់ ដើម្បីដឹកនាំពួកគេចូលទៅក្នុងយុគសម័យថ្មីមួយ។ នៅទីបំផុត ខ្ញុំនឹងប្រើបន្ទូលរបស់ខ្ញុំ ដើម្បីសម្រេចកិច្ចការរបស់ខ្ញុំទាំងអស់ ដោយធ្វើឱ្យមនុស្សគ្រប់គ្នាដែលស្រឡាញ់ខ្ញុំដោយស្មោះ ត្រឡប់មកចុះចូលនឹងនគររបស់ខ្ញុំ និងរស់នៅចំពោះបល្ល័ង្ករបស់ខ្ញុំវិញ។ ស្ថានការណ៍បច្ចុប្បន្ននេះ មិនដូចស្ថានការណ៍ពីអតីតកាលឡើយ ហើយកិច្ចការរបស់ខ្ញុំបានចូលទៅដល់ចំណុចចាប់ផ្ដើមថ្មីមួយហើយ។ ដោយហេតុនេះ នឹងមានវិធីសាស្ត្រថ្មីមួយ ពោលគឺអស់អ្នកណាដែលមើលឃើញបន្ទូលរបស់ខ្ញុំ រួចទទួលយកវាទុកជាជីវិតរបស់ពួកគេ គឺអ្នកនោះឯងជាមនុស្សនៅក្នុងនគររបស់ខ្ញុំ ហើយការដែលបានស្ថិតនៅក្នុងនគររបស់ខ្ញុំនេះហើយ ទើបពួកគេក្លាយជារាស្រ្តនៃនគររបស់ខ្ញុំ។ ដោយសារតែពួកគេទទួលយកការណែនាំពីព្រះបន្ទូលរបស់ខ្ញុំ ដូច្នេះទោះបីជាពួកគេត្រូវហៅថាជារាស្ត្ររបស់ខ្ញុំក៏ដោយ ក៏ការហៅនេះមិនមែនអន់ជាងការហៅថាជា «ពួកកូនប្រុស» របស់ខ្ញុំនោះដែរ។ បន្ទាប់ពីត្រូវបានប្រោសឱ្យក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់ហើយ មនុស្សគ្រប់គ្នាត្រូវតែបម្រើយ៉ាងប្ដូរផ្ដាច់បំផុតនៅក្នុងនគររបស់ខ្ញុំ ព្រមទាំងបំពេញភារកិច្ចរបស់ពួកគេនៅក្នុងនគររបស់ខ្ញុំផង។ អស់អ្នកណាដែលប្រព្រឹត្តល្មើសនឹងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ នឹងត្រូវខ្ញុំដាក់ទោសមិនខាន។ ខ្ញុំសូមទូន្មានអ្នករាល់គ្នាដូច្នេះឯង។

ឥឡូវនេះ វិធីសាស្ត្រថ្មីបានចូលមកដល់ហើយ ដូច្នេះមិនចាំបាច់ត្រូវលើកមកនិយាយពីអតីតកាលម្ដងទៀតនោះទេ។ ក៏ប៉ុន្តែ ដូចខ្ញុំបានមានបន្ទូលកាលពីមុនហើយថា៖ ខ្ញុំប្រកាន់តាមបន្ទូលរបស់ខ្ញុំ ហើយបើខ្ញុំប្រកាន់តាមរបស់ខ្ញុំហើយ នោះខ្ញុំនឹងត្រូវសម្រេចបន្ទូលនោះឱ្យបានជាក់ជាមិនខាន គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ ព្រោះនេះជារឿងដាច់ខាតបំផុត។ មិនថានោះជាបន្ទូលដែលខ្ញុំបានថ្លែងមកកាលពីអតីតកាល ឬជាបន្ទូលដែលខ្ញុំនឹងថ្លែងមកនាពេលអនាគតនោះទេ ខ្ញុំនឹងធ្វើឱ្យបន្ទូលទាំងអស់នោះក្លាយជាការពិតម្ដងមួយៗ ព្រមទាំងអនុញ្ញាតឱ្យមនុស្សជាតិទាំងអស់បានមើលឃើញបន្ទូលទាំងនោះក្លាយជាការពិតផង។ នេះគឺជាគោលការណ៍បង្កប់ពីក្រោយបន្ទូល និងកិច្ចការរបស់ខ្ញុំ។ ដោយសារតែការកសាងពួកជំនុំបានសម្រេចរួចទៅហើយ ដូច្នេះសព្វថ្ងៃនេះ លែងជាយុគសម័យនៃការកសាងពួកជំនុំទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាយុគសម័យដែលការកសាងនគរព្រះត្រូវសម្រេចជោគជ័យវិញម្ដង។ យ៉ាងណាមិញ ដោយសារអ្នករាល់គ្នាស្ថិតនៅលើផែនដីនៅឡើយ ដូច្នេះ ការជួបជុំគ្នារបស់មនុស្សនៅលើផែនដី នឹងត្រូវបន្តហៅថាជា «ពួកជំនុំ» ដដែល។ ក៏ប៉ុន្តែ លក្ខណៈរបស់ពួកជំនុំមិនដូចកាលពីមុនឡើយ ដ្បិតនេះគឺជាពួកជំនុំដែលបានកសាងឡើងប្រកបដោយជោគជ័យរួចហើយ។ ដូច្នេះ ខ្ញុំសូមប្រាប់ចុះថា នគររបស់ខ្ញុំបានមកដល់ផែនដីរួចស្រេចទៅហើយ។ គ្មាននរណាម្នាក់អាចយល់បានពីឫសគល់នៃបន្ទូលរបស់ខ្ញុំឡើយ ហើយពួកគេក៏មិនដឹងអំពីគោលបំណងដែលខ្ញុំមានបន្ទូលពីរឿងទាំងនោះដែរ។ តាមរយៈរបៀបដែលខ្ញុំមានបន្ទូលនៅថ្ងៃនេះ អ្នករាល់គ្នានឹងបានដកពិសោធន៍ពីការបើកសម្ដែងមិនខាន។ អ្នកខ្លះនឹងស្រែកទ្រហោយំ ទាំងទួញសោកដោយភាពជូរចត់។ អ្នកខ្លះអាចមានអារម្មណ៍ខ្លាចថា នេះគឺជារបៀបដែលខ្ញុំមានបន្ទូលមកមែន។ អ្នកខ្លះអាចប្រកាន់តាមទស្សនៈអភិរក្សនិយមរបស់ពួកគេ នៅពេលដែលពួកគេកំពុងមើលគ្រប់ទាំងចលនារបស់ខ្ញុំ។ អ្នកខ្លះអាចស្ដាយក្រោយដែលខ្លួនបានធ្វើខុស ឬបានប្រឆាំងទាស់នឹងខ្ញុំកាលគ្រានោះ។ អ្នកខ្លះអាចលួចអរសប្បាយ ព្រោះមិនបានងាកចេញពីព្រះនាមខ្ញុំ ហើយពួកគេមានជីវិតរស់ជាថ្មី។ មានអ្នកខ្លះទៀត ក៏ត្រូវ «រងទុក្ខ» ដោយព្រះបន្ទូលរបស់ខ្ញុំជាយូរឆ្នាំមកហើយ រហូតដល់ពួកគេស្ទើរតែជិតស្លាប់ គ្មានវិញ្ញាណ និងធ្លាក់ទឹកចិត្ត លែងមានចិត្តចង់ស្ដាប់ព្រះបន្ទូលដែលខ្ញុំថ្លែងមកទៀត ទោះបីខ្ញុំបានប្ដូរលក្ខណៈនៃការសម្ដែងចេញរបស់ខ្ញុំក៏ដោយ។ អ្នកដទៃខ្លះទៀតដែលបានបម្រើខ្ញុំយ៉ាងប្ដូរផ្ដាច់ដល់ថ្នាក់មិនដែលចេះរអ៊ូរទាំ មិនចេះសង្ស័យ ពួកគេសព្វថ្ងៃនេះមានសំណាងគ្រប់គ្រាន់ក្នុងការទទួលបានការដោះលែង ហើយក្នុងចិត្តពួកគេ មានការដឹងគុណចំពោះខ្ញុំរកពាក្យអ្វីថ្លែងមិនបាន។ កាលៈទេសៈទាំងអស់ដែលបានរៀបរាប់ខាងលើនេះ អនុវត្តចំពោះមនុស្សគ្រប់រូប ទៅតាមកម្រិតខុសៗគ្នា។ ក៏ប៉ុន្តែ ដោយសារអតីតកាល នៅតែជាអតីតកាល ហើយបច្ចុប្បុន្នកាល គឺនៅទីនេះស្រាប់ ដូច្នេះ គ្មានការចាំបាច់អ្វីដែលត្រូវអាឡោះអាល័យពីអតីតកាលតទៅទៀតនោះទេ ឬក៏ត្រូវគិតគូរខ្វល់ពីអនាគតនោះដែរ។ ក្នុងនាមជាមនុស្ស អ្នកណាដែលប្រឆាំងនឹងការពិត ហើយមិនធ្វើអ្វីៗស្របតាមការណែនាំរបស់ខ្ញុំទេ អ្នកនោះនឹងមិនទទួលបានទីបញ្ចប់ល្អឡើយ មានតែនាំបញ្ហាដាក់ខ្លួនគេតែប៉ុណ្ណោះ។ ជាការពិតណាស់ ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡនេះ គឺគ្មានអ្វីដែលខ្ញុំមិនបានអារកាត់នោះឡើយ។ តើមានអ្វីមួយដែលមិនស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំដែរឬទេ? អ្វីៗដែលខ្ញុំមានបន្ទូល ត្រូវសម្រេចទាំងអស់ ហើយនៅក្នុងចំណោមមនុស្សនេះ តើមាននរណាអាចប្ដូរព្រះតម្រិះរបស់ខ្ញុំបានទេ? តើអាចជាសេចក្តីសញ្ញាដែលខ្ញុំបានតាំងនៅលើផែនដីនេះដែរឬទេ? គ្មានអ្វីមួយអាចរារាំងផែនការរបស់ខ្ញុំមិនឱ្យឆ្ពោះទៅមុខបាននោះទេ។ ខ្ញុំតែងតែមានវត្តមាននៅក្នុងកិច្ចការរបស់ខ្ញុំ ក៏ដូចជានៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំជានិច្ចដែរ។ នៅក្នុងចំណោមមនុស្សលោក តើមាននរណាអាចលូកដៃមកជ្រៀតជ្រែកបានទៅ? តើនោះមិនមែនខ្ញុំអង្គឯងទេឬអី ដែលបានធ្វើការរៀបចំទាំងអស់នេះ? ការចូលទៅក្នុងពិភពនេះនាពេលសព្វថ្ងៃ មិនឃ្លាតចេញពីផែនការរបស់ខ្ញុំ ឬពីអ្វីដែលខ្ញុំបានទាយទុកនោះឡើយ។ អ្វីទាំងអស់នេះ ត្រូវបានខ្ញុំកំណត់ទុកជាយូរណាស់មកហើយ។ នៅក្នុងចំណោមអ្នករាល់គ្នានេះ តើមាននរណាអាចយល់ពីជំហាននៃផែនការរបស់ខ្ញុំនេះបានទេ? រាស្ត្ររបស់ខ្ញុំប្រាកដជានឹងស្ដាប់ព្រះសូរសៀងរបស់ខ្ញុំ ហើយអ្នករាល់គ្នាក្នុងចំណោមអ្នកដែលស្រឡាញ់ខ្ញុំដោយស្មោះ នឹងត្រលប់មកចំពោះបល្ល័ង្ករបស់ខ្ញុំវិញមិនខាន។

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៩២

ខាង​ដើម៖ សេចក្តីផ្ដើម

បន្ទាប់៖ ជំពូកទី ២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ