ជំពូកទី ១១

មនុស្សជាតិគ្រប់រូប គួរតែទទួលយកការត្រួតពិនិត្យមើលដោយព្រះវិញ្ញាណរបស់ខ្ញុំ គួរតែត្រួតពិនិត្យទង្វើ និងពាក្យសម្ដីគ្រប់ម៉ាត់របស់ខ្លួនឱ្យបានហ្មត់ចត់ ហើយជាងនេះទៅទៀត គួរតែសម្លឹងមើលអំពើដ៏ល្អអស្ចារ្យរបស់ខ្ញុំ។ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណានៅពេលនគរព្រះមកដល់ផែនដី? នៅពេលដែលពួកកូនប្រុសរបស់ខ្ញុំ និងមនុស្សទាំងអស់ដើរជាជួរទាំងហ្វូងទៅកាន់បល្ល័ង្ករបស់ខ្ញុំ នោះខ្ញុំក៏ចាប់ផ្ដើមធ្វើការជំនុំជម្រះជាផ្លូវការនៅមុខរាជបល្ល័ង្កពណ៌សដ៏អស្ចារ្យ។ និយាយឱ្យចំគឺថា នៅពេលដែលខ្ញុំចាប់ផ្តើមកិច្ចការរបស់ខ្ញុំនៅលើផែនដីដោយផ្ទាល់ ហើយនៅពេលយុគសម័យនៃការជំនុំជម្រះជិតដល់ទីបញ្ចប់ ខ្ញុំចាប់ផ្ដើមដឹកនាំព្រះបន្ទូលរបស់ខ្ញុំទៅទូទាំងសកលលោក ហើយបញ្ចេញសំឡេងនៃព្រះវិញ្ញាណរបស់ខ្ញុំទៅទូទាំងសកលលោក។ តាមរយៈព្រះបន្ទូលរបសខ្ញុំ ខ្ញុំនឹងលាងសម្អាតមនុស្សទាំងអស់ ព្រមទាំងវត្ថុគ្រប់យ៉ាងដែលនៅក្នុងស្ថានសួគ៌ និងលើផែនដី ដើម្បីឱ្យដីលែងស្មោកគ្រោក និងលែងខុសសីលធម៌ ហើយទៅជានគរដ៏បរិសុទ្ធ។ ខ្ញុំនឹងបង្កើតរបស់សព្វសារពើជាថ្មី ដើម្បីឱ្យខ្ញុំអាចប្រើប្រាស់ពួកវាបាន និងដើម្បីឱ្យពួកវាលែងទទួលរងខ្យល់ដង្ហើមថោក ព្រមទាំងលែងប្រឡាក់ប្រឡូកជាមួយរសជាតិនៃដីតទៅទៀត។ នៅលើផែនដី មនុស្សបានរាវរកគោលដៅ និងដើមកំណើតនៃព្រះបន្ទូលរបស់ខ្ញុំ ហើយបានសង្កេតមើលទង្វើរបស់ខ្ញុំ ប៉ុន្តែគ្មាននរណាម្នាក់បានដឹងពិតប្រាកដពីដើមកំណើតនៃព្រះបន្ទូលរបស់ខ្ញុំឡើយ ហើយក៏គ្មាននរណាម្នាក់បានឃើញពិតប្រាកដនូវភាពល្អអស្ចារ្យក្នុងស្នាព្រះហស្ដរបស់ខ្ញុំនោះដែរ។ មានតែសព្វថ្ងៃនេះទេដែលខ្ញុំចូលមកដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយប្រាប់នូវព្រះបន្ទូលរបស់ខ្ញុំ ឯមនុស្សស្គាល់ខ្ញុំតិចតួចប៉ុណ្ណោះ ពួកគេយកកន្លែងដែល «ខ្ញុំ» តាំងនៅក្នុងគំនិតរបស់ពួកគេចេញ ហើយជំនួសមកវិញដោយបង្កើតកន្លែងសម្រាប់ព្រះដ៏ជាក់ស្ដែងនៅក្នុងសម្បជញ្ញៈរបស់ពួកគេ។ មនុស្សមានសញ្ញាណ និងពោរពេញទៅដោយការចង់ដឹង។ តើអ្នកណាទៅដែលមិនចង់ឃើញព្រះជាម្ចាស់? តើអ្នកណាទៅដែលមិនចង់ជួបព្រះជាម្ចាស់? ប៉ុន្តែ មានតែវត្ថុដែលតាំងនៅកន្លែងច្បាស់លាស់មួយក្នុងចិត្តរបស់មនុស្សប៉ុណ្ណោះ ទើបជាព្រះជាម្ចាស់ ដែលមនុស្សមានអារម្មណ៍ថាស្រពេចស្រពិល និងអរូបី។ តើអ្នកណាទៅនឹងដឹងរឿងនេះបានប្រសិនបើខ្ញុំមិនបានប្រាប់ពួកគេយ៉ាងច្បាស់លាស់នោះ? តើអ្នកណាទៅនឹងពិតជាជឿដោយភាពប្រាកដប្រជា និងគ្មានការសង្ស័យសូម្បីតែបន្តិចថា ខ្ញុំពិតជាមានវត្តមានគង់នៅមែន? វាមានភាពខុសគ្នាយ៉ាងខ្លាំងរវាង «ខ្ញុំ» នៅក្នុងចិត្តរបស់មនុស្ស និង «ខ្ញុំ» ពិតប្រាកដ ហើយគ្មាននរណាម្នាក់អាចគូសវាសប្រៀបធៀបភាពខុសគ្នានេះបានទេ។ ប្រសិនបើខ្ញុំមិនបានមកយកកំណើតជាមនុស្សទេ មនុស្សនឹងមិនបានស្គាល់ខ្ញុំឡើយ ហើយទោះបីជាពួកគេបានបែរមកស្គាល់ខ្ញុំវិញក្ដី តើការស្គាល់នេះនឹងមិននៅតែជាសញ្ញាណទេឬ? មួយថ្ងៃៗ ខ្ញុំដើរនៅក្នុងចំណោមមនុស្សជាច្រើនតំណគ្មានទីបញ្ចប់ ហើយមួយថ្ងៃៗ ខ្ញុំធ្វើការនៅក្នុងមនុស្សគ្រប់រូប។ នៅពេលមនុស្សពិតជាឃើញខ្ញុំ ពួកគេនឹងអាចស្គាល់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំ ហើយនឹងយល់ពីមធ្យោបាយដែលខ្ញុំប្រាប់ ក៏ដូចជាចេតនារបស់ខ្ញុំ។

នៅពេលនគរព្រះមកដល់ផែនដីជាផ្លូវការ នៅក្នុងចំណោមវត្ថុទាំងអស់ តើអ្វីទៅដែលមិននៅស្ងៀម? នៅក្នុងចំណោមមនុស្សទាំងអស់ តើអ្នកណាទៅដែលមិនខ្លាច? ខ្ញុំដើរគ្រប់ទីកន្លែងទូទាំងសកលលោក ហើយខ្ញុំបានរៀបចំគ្រប់យ៉ាងដោយផ្ទាល់។ នៅពេលនេះ តើអ្នកណាទៅដែលមិនដឹងថា ស្នាព្រះហស្ដរបស់ខ្ញុំអស្ចារ្យនោះ? ព្រះហស្ដរបស់ខ្ញុំកាន់កាប់វត្ថុទាំងអស់ ប៉ុន្តែខ្ញុំក៏នៅខ្ពស់លើវត្ថុទាំងអស់ផងដែរ។ សព្វថ្ងៃនេះ តើការយកកំណើតជាមនុស្សរបស់ខ្ញុំ និងវត្តមានរបស់ខ្ញុំផ្ទាល់នៅក្នុងចំណោមមនុស្ស មិនមែនជាអត្ថន័យពិតអំពីការបន្ទាបខ្លួន និងការលាក់បំពួនរបស់ខ្ញុំទេឬ? មើលពីខាងក្រៅ មនុស្សជាច្រើនលើកតម្កើងខ្ញុំថាល្អ និងលើកសរសើរខ្ញុំថាថ្លៃថ្នូរ ប៉ុន្តែតើអ្នកណាទៅដែលពិតជាស្គាល់ខ្ញុំមែន? សព្វថ្ងៃនេះ ហេតុអ្វីបានជាខ្ញុំប្រាប់អ្នករាល់គ្នាឱ្យស្គាល់ខ្ញុំ? តើបំណងរបស់ខ្ញុំមិនមែនដើម្បីបង្អាប់នាគដ៏ធំមានសម្បុរក្រហមទេឬ? ខ្ញុំមិនចង់បង្ខំមនុស្សឱ្យលើកសរសើរខ្ញុំទេ ប៉ុន្តែខ្ញុំចង់ធ្វើឱ្យពួកគេស្គាល់ខ្ញុំ ហើយតាមរយៈការនេះ ពួកគេនឹងស្រឡាញ់ខ្ញុំ ព្រមទាំងលើកសរសើរខ្ញុំ។ ការលើកសរសើរបែបនេះទើបមានតម្លៃសមនឹងកេរ្តិ៍ឈ្មោះ និងមិនមែនជាសម្ដីគ្មានខ្លឹមសារ។ មានតែការលើកសរសើរបែបនេះប៉ុណ្ណោះ ទើបអាចទៅដល់រាជបល្ល័ង្ករបស់ខ្ញុំ ហើយហោះឡើងទៅលើមេឃ។ ដោយសារតែមនុស្សត្រូវបានសាតាំងល្បួង និងធ្វើឱ្យពុករលួយ ដោយសារតែពួកគេត្រូវបានគ្រប់គ្រងដោយសញ្ញាណ និងការគិត ទើបខ្ញុំបានយកកំណើតជាមនុស្សដើម្បីយកឈ្នះលើមនុស្សជាតិទាំងអស់ដោយផ្ទាល់ ដើម្បីបើកសម្ដែងសញ្ញាណទាំងអស់របស់មនុស្ស និងដើម្បីហែកការគិតរបស់មនុស្សជាចម្រៀកៗ។ ជាលទ្ធផល មនុស្សលែងដើរអួតនៅចំពោះមុខខ្ញុំ ហើយលែងបម្រើខ្ញុំដោយប្រើសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេតទៅទៀត យ៉ាងនោះ «ខ្ញុំ» នៅក្នុងសញ្ញាណរបស់មនុស្ស ត្រូវបានបណ្ដេញចេញអស់ទាំងស្រុង។ នៅពេលនគរព្រះមកដល់ រឿងដំបូងដែលខ្ញុំធ្វើ គឺចាប់ផ្តើមកិច្ចការក្នុងដំណាក់កាលនេះ ហើយខ្ញុំធ្វើដូច្នេះនៅក្នុងចំណោមរាស្ត្ររបស់ខ្ញុំ។ ចំពោះរាស្ត្ររបស់ខ្ញុំដែលបានកើតនៅក្នុងប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម ប្រាកដជាមានពិសរបស់នាគដ៏ធំមានសម្បុរក្រហមនេះមិនតិចតួច ឬក៏មួយផ្នែកនោះឡើយនៅក្នុងខ្លួនរបស់អ្នក។ ដូច្នេះ កិច្ចការរបស់ខ្ញុំក្នុងដំណាក់កាលនេះគឺផ្ដោតជាចម្បងទៅលើអ្នករាល់គ្នា ហើយនេះគឺជាទិដ្ឋភាពមួយអំពីសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ខ្ញុំនៅក្នុងប្រទេសចិន។ មនុស្សជាច្រើនមិនអាចយល់បានសូម្បីតែព្រះបន្ទូលដែលខ្ញុំថ្លែងត្រឹមតែមួយបំណែក ហើយនៅពេលពួកគេយល់ ការយល់ដឹងរបស់ពួកគេគឺស្រពេចស្រពិល និងច្រឡំបល់។ នេះគឺជាចំណុចរបត់មួយនៅក្នុងវិធីសាស្ត្រដែលខ្ញុំថ្លែងព្រះបន្ទូល។ ប្រសិនបើមនុស្សទាំងអស់អាចអានព្រះបន្ទូលរបស់ខ្ញុំ និងយល់ពីអត្ថន័យបាន នោះក្នុងចំណោមមនុស្ស តើអ្នកណាទៅដែលអាចទទួលការសង្គ្រោះបាន និងមិនត្រូវបោះចុះទៅក្នុងស្ថានឃុំព្រលឹង? នៅពេលមនុស្សស្គាល់ខ្ញុំ និងស្ដាប់បង្គាប់ខ្ញុំ នោះនឹងដល់ពេលវេលាដែលខ្ញុំសម្រាកហើយ ហើយនោះអ្នកជាពេលដែលមនុស្សអាចយល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំបាន។ សព្វថ្ងៃនេះ កម្ពស់របស់អ្នករាល់គ្នាតូចពេក វាតូចស្ទើរតែអន់បំផុតទៅហើយ រហូតដល់ថ្នាក់មិនសមនឹងត្រូវលើកឡើងឡើយ ដោយមិនបាច់និយាយអ្វីទាំងអស់អំពីការស្គាល់ខ្ញុំ។

ថ្វីបើខ្ញុំមានព្រះបន្ទូលថា ខ្ញុំបានចាត់បញ្ជូនពួកទេវតាឱ្យទៅមុនដើម្បីឃ្វាលពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំក្ដី ក៏គ្មាននរណាម្នាក់អាចយល់នូវអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំដែរ។ នៅពេលដែលខ្ញុំយាងមកដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ពួកទេវតាក៏ចាប់ផ្តើមកិច្ចការគង្វាលក្នុងពេលដំណាលគ្នា ហើយក្នុងអំឡុងពេលដែលពួកទេវតាឃ្វាលពួកកូនប្រុស និងមនុស្សទាំងអស់ មិនត្រឹមតែទទួលរងការល្បងល និងការឃ្វាលប៉ុណ្ណោះនោះទេ តែថែមទាំងអាចមើលឃើញដោយផ្ទាល់ភ្នែករបស់ពួកគេនូវការកើតមាននិមិត្តគ្រប់ប្រភេទ។ ដោយសារតែខ្ញុំធ្វើការដោយផ្ទាល់ក្នុងភាពជាព្រះ នោះអ្វីៗគ្រប់យ៉ាងក៏ចូលទៅក្នុងការចាប់ផ្តើមជាថ្មី ហើយដោយសារតែភាពជាព្រះនេះធ្វើកិច្ចការដោយផ្ទាល់ នោះភាពជាមនុស្សមិនបានទប់ស្កាត់អ្វីបន្តិចសោះឡើយ ហើយចំពោះមនុស្ស វាហាក់ដូចជាមានដំណើរការដោយសេរីក្រោមលក្ខខណ្ឌអធិធម្មជាតិ។ ប៉ុន្តែ ចំពោះខ្ញុំ វាធម្មតាទាំងអស់ (មនុស្សជឿថា វាមានលក្ខណៈអធិធម្មជាតិ ព្រោះគេមិនដែលធ្លាប់ជួបភាពជាព្រះដោយផ្ទាល់នោះ) វាឥតមានសញ្ញាណរបស់មនុស្ស ហើយវាមិនត្រូវបានធ្វើឱ្យខូចដោយគំនិតរបស់មនុស្សនោះទេ។ មនុស្សនឹងឃើញរឿងនេះតែនៅពេលដែលពួកគេចូលទៅលើផ្លូវត្រូវប៉ុណ្ណោះ។ ដោយសារតែឥឡូវនេះគឺជាការចាប់ផ្ដើម នៅពេលមកដល់ច្រកចូលរបស់ខ្លួន មនុស្សមានគុណវិបត្តិជាច្រើន ហើយកំហុស និងការមិនយល់ច្បាស់ពិបាកចៀសវាងបានណាស់។ សព្វថ្ងៃនេះ ចាប់តាំងពីពេលដែលខ្ញុំបានដឹកនាំអ្នករាល់គ្នារហូតមកដល់ចំណុចនេះ ខ្ញុំបានធ្វើការរៀបចំដ៏សមសួន និងមានបំណងផ្ទាល់ខ្លួនរបស់ខ្ញុំ។ ប្រសិនបើខ្ញុំត្រូវប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនោះនៅថ្ងៃនេះ តើអ្នករាល់គ្នាពិតជានឹងអាចយល់ដឹងពីវាបានទេ? ខ្ញុំស្គាល់ច្បាស់ពីគំនិតក្នុងចិត្តរបស់មនុស្ស និងបំណងប្រាថ្នាក្នុងបេះដូងរបស់មនុស្ស៖ តើអ្នកណាទៅដែលមិនធ្លាប់ស្វែងរកផ្លូវចេញសម្រាប់ខ្លួនឯងនោះ? តើអ្នកណាទៅដែលមិនធ្លាប់គិតអំពីក្ដីសង្ឃឹមផ្ទាល់ខ្លួនរបស់ពួកគេនោះ? ប៉ុន្តែទោះបីជាមនុស្សមានបញ្ញាច្រើន និងភ្លឺថ្លាយ៉ាងណាក្ដី តើអ្នកណាទៅដែលអាចទស្សន៍ទាយបានថា បន្ទាប់ពីយុគសម័យនានាទៅ បច្ចុប្បន្ននេះនឹងប្រែទៅជាបែបនេះ? តើនេះពិតជាផ្លែផ្កាចេញពីការខិតខំដោយអត្តនោម័តិផ្ទាល់ខ្លួនរបស់អ្នកមែនទេ? តើនេះជារង្វាន់សម្រាប់ភាពឧស្សាហ៍មិនចេះនឿយហត់របស់អ្នកមែនទេ? តើនេះជាផ្ទាំងគំនូរដ៏ស្រស់ស្អាតដែលចិត្តរបស់អ្នកប្រមើលមើលមែនទេ? ប្រសិនបើខ្ញុំមិនបានណែនាំមនុស្សជាតិទាំងអស់ទេ តើអ្នកណាទៅដែលនឹងអាចបំបែកខ្លួនចេញពីការរៀបចំរបស់ខ្ញុំ ហើយរកឃើញផ្លូវចេញមួយផ្សេងទៀតបាន? តើវាជាការស្រមើស្រមៃ និងបំណងប្រាថ្នារបស់មនុស្សដែលនាំពួកគេមកដល់សព្វថ្ងៃនេះមែនទេ? មនុស្សជាច្រើនរស់នៅអស់មួយជីវិតដោយមិនបានបំពេញបំណងប្រាថ្នារបស់ខ្លួនឡើយ។ តើនេះពិតជាដោយសារតែកំហុសនៅក្នុងការគិតរបស់ពួកគេមែនទេ? ជីវិតរបស់មនុស្សជាច្រើនត្រូវបានបំពេញដោយសុភមង្គល និងការពេញចិត្តដែលមិននឹកស្មានដល់។ តើនេះពិតជាដោយសារតែពួកគេរំពឹងតិចពេកមែនទេ? តើក្នុងចំណោមមនុស្សជាតិទាំងមូល អ្នកណាទៅដែលមិនទទួលបានការថែទាំនៅក្នុងព្រះនេត្ររបស់ព្រះដ៏មានគ្រប់ចេស្ដានោះ? តើអ្នកណាទៅដែលមិនរស់នៅក្នុងការកំណត់ទុកជាមុនដោយព្រះដ៏មានគ្រប់ចេស្ដានោះ? តើការរស់ និងការស្លាប់របស់មនុស្ស កើតឡើងតាមជម្រើសផ្ទាល់ខ្លួនរបស់ពួកគេមែនទេ? តើមនុស្សគ្រប់គ្រងវាសនាផ្ទាល់ខ្លួនរបស់ពួកគេមែនទេ? មនុស្សជាច្រើនស្រែករកសេចក្ដីស្លាប់ តែវាស្ថិតនៅយ៉ាងឆ្ងាយពីពួកគេ។ មនុស្សជាច្រើនចង់រស់នៅក្លាយជាអ្នកខ្លាំង ហើយខ្លាចស្លាប់ តែវាមិនបានដល់ពួកគេសោះ ថ្ងៃមរណៈរបស់ពួកគេជិតមកដល់ហើយ ដែលនឹងទម្លាក់ពួកគេទៅក្នុងជង្ហុកធំនៃសេចក្ដីស្លាប់។ មនុស្សជាច្រើនសំលឹងមើលទៅលើមេឃ ហើយដកដង្ហើមធំវែងៗ។ មនុស្សជាច្រើនស្រែកទ្រហោយំខ្សឹកខ្សួលយ៉ាងខ្លាំង។ មនុស្សជាច្រើនធ្លាក់ចូលក្នុងការល្បងល។ ហើយមនុស្សជាច្រើនក្លាយជាអ្នកទោសនៃសេចក្ដីល្បួង។ ថ្វីបើខ្ញុំមិនលេចមកដោយផ្ទាល់ដើម្បីឱ្យមនុស្សឃើញខ្ញុំច្បាស់ក៏ដោយ ក៏មានមនុស្សជាច្រើនភ័យមិនហ៊ានជួបមុខរបស់ខ្ញុំទេ ដោយខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹងវាយពួកគេស្លាប់ភ្លាមៗ ហើយខ្ញុំនឹងផ្ដាច់ជីវិតពួកគេ។ តើមនុស្សពិតជាស្គាល់ខ្ញុំមែន ឬក៏អត់ទេ? គ្មាននរណាម្នាក់អាចនិយាយបានច្បាស់នោះទេ។ តើមិនដូច្នេះទេឬ? អ្នករាល់គ្នាខ្លាចទាំងខ្ញុំ និងការវាយផ្ចាលរបស់ខ្ញុំ តែអ្នកក៏ងើបឈរ ហើយប្រឆាំងនឹងខ្ញុំដោយបើកចំហ ថែមទាំងទម្លាក់ការជំនុំជម្រះមកលើខ្ញុំវិញ។ តើករណីនេះមិនដូច្នេះទេឬ? មនុស្សទាំងនេះមិនដែលបានស្គាល់ខ្ញុំទេ ព្រោះពួកគេមិនដែលបានឃើញមុខខ្ញុំ ឬឮសំឡេងខ្ញុំឡើយ។ ដូច្នេះ ទោះបីជាខ្ញុំស្ថិតនៅក្នុងបេះដូងរបស់មនុស្សក៏ដោយ តើមាននរណាដែលនៅក្នុងបេះដូងរបស់ពួកគេមិនស្រពេចស្រពិល និងមិនច្របូកច្របល់អំពីខ្ញុំដែរឬទេ? តើមាននរណាដែលនៅក្នុងបេះដូងរបស់ពួកគេស្គាល់ខ្ញុំច្បាស់ឥតខ្ចោះឬទេ? ខ្ញុំមិនចង់ឱ្យអស់អ្នកដែលជារាស្ត្ររបស់ខ្ញុំក៏មើលខ្ញុំទាំងស្រពេចស្រពិល និងងងឹតងងុលដូច្នេះដែរនោះទេ ដូច្នេះហើយទើបខ្ញុំចាប់ផ្ដើមធ្វើកិច្ចការដ៏អស្ចារ្យនេះ។

ខ្ញុំយាងចូលមកក្នុងចំណោមមនុស្សដោយស្ងាត់ៗ ហើយខ្ញុំក៏រសាត់បាត់។ តើមានអ្នកណាធ្លាប់បានឃើញខ្ញុំទេ? តើព្រះអាទិត្យអាចមើលឃើញខ្ញុំដោយសារអណ្ដាតភ្លើងរបស់វាដែលកំពុងឆេះឬទេ? តើព្រះចន្ទអាចមើលឃើញខ្ញុំដោយសារភាពភ្លឺថ្លាច្បាស់របស់វាឬទេ? តើតារានិករអាចមើលឃើញខ្ញុំដោយសារពួកវាស្ថិតនៅលើមេឃឬទេ? ពេលខ្ញុំយាងមក មនុស្សមិនដឹងទេ ហើយអ្វីៗទាំងអស់នៅតែល្ងង់ខ្លៅ លុះដល់ពេលខ្ញុំចាកចេញទៅវិញ មនុស្សក៏នៅតែមិនដឹងដដែល។ តើអ្នកណាអាចធ្វើបន្ទាល់ពីខ្ញុំបាន? តើការលើកសរសើររបស់មនុស្សនៅលើផែនដីអាចធ្វើបានទេ? តើផ្កាលីលីដែលរីកក្នុងព្រៃអាចធ្វើបានទេ? តើបក្សាបក្សីដែលហោះហើរលើមេឃអាចធ្វើបានឬ? តើសត្វតោដែលកំពុងគ្រហឹមនៅលើភ្នំអាចធ្វើបានឬ? គ្មាននរណាម្នាក់អាចធ្វើបន្ទាល់ពីខ្ញុំបានពេញលេញឡើយ! គ្មាននរណាម្នាក់អាចធ្វើកិច្ចការដែលខ្ញុំនឹងធ្វើនេះបានឡើយ! ទោះបីជាពួកគេបានធ្វើកិច្ចការនេះមែនក៏ដោយ តើវានឹងមានឥទ្ធិពលអ្វីទៅ? មួយថ្ងៃៗ ខ្ញុំសង្កេតមើលរាល់សកម្មភាពរបស់មនុស្សជាច្រើន ហើយមួយថ្ងៃៗ ខ្ញុំស្ទង់មើលដួងចិត្ត និងចិត្តគំនិតរបស់មនុស្សជាច្រើន។ មិនធ្លាប់មាននរណាម្នាក់គេចផុតពីការជំនុំជម្រះរបស់ខ្ញុំឡើយ ហើយក៏មិនធ្លាប់មាននរណាម្នាក់ដកខ្លួនពួកគេចេញពីការពិតនៃការជំនុំជម្រះរបស់ខ្ញុំបានដែរ។ ខ្ញុំឈរពីលើមេឃ ហើយមើលពីចម្ងាយ៖ មនុស្សច្រើនរាប់មិនអស់ត្រូវបានខ្ញុំវាយផ្ដួលភ្លាមៗ តែទោះជាដូច្នេះក្ដី ក៏មានមនុស្សច្រើនរាប់មិនអស់ផងដែរដែលរស់នៅក្នុងសេចក្ដីមេត្តាករុណា និងក្ដីអាណិតស្រឡាញ់របស់ខ្ញុំ។ តើអ្នករាល់គ្នាមិនរស់នៅក្នុងលក្ខខណ្ឌបែបនេះដែរឬទេអី?

ថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ចម្រៀងជ័យនៃនគរព្រះ

បន្ទាប់៖ ជំពូកទី ១២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ