នៅទីបំផុត ខ្ញុំយល់អំពីអត្ថន័យនៃការបំពេញភារកិច្ចរបស់ខ្ញុំហើយ

11-11-2021

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការបំពេញភារកិច្ចរបស់មនុស្ស តាមពិតទៅ គឺជាការសម្រេចនូវគ្រប់កិច្ចការទាំងអស់ដែលត្រូវធ្វើក្នុងនាមជាមនុស្ស ដែលនេះមានន័យថា ជាកិច្ចការដែលមនុស្សអាចធ្វើបាន។ គឺនៅពេលនោះហើយដែលគេអាចបំពេញកិច្ចការរបស់គេបាន។ ភាពខ្វះខាតរបស់មនុស្សក្នុងអំឡុងពេលនៃការបម្រើរបស់គេ គឺត្រូវកាត់បន្ថយបន្តិចម្ដងៗតាមរយៈបទពិសោធន៍ជឿនលឿនទៅមុខ និងដំណើរការនៃការឆ្លងកាត់ ការជំនុំ ជម្រះ។ ពួកគេពុំបង្កការរំខាន ឬប៉ះពាល់ដល់ភារកិច្ចរបស់មនុស្សឡើយ។ អស់អ្នកណាដែលឈប់បម្រើ ឬផ្ដល់ផល និងធ្លាក់ទៅវិញដោយខ្លាចថា អាចនឹងមានកំហុសចំពោះការបម្រើរបស់ពួកគេ គឺជាមនុស្សកំសាកខ្លាំងជាងគេបំផុត។ ប្រសិនបើមនុស្សមិនអាចសម្ដែងឱ្យឃើញ នូវអ្វីដែលពួកគេគួរសម្ដែងឱ្យឃើញ ក្នុងអំឡុងពេលនៃការបម្រើ ឬសម្រេចនូវអ្វីដែលមនុស្សអាចធ្វើបានពីកំណើត ហើយផ្ទុយទៅវិញ បែរជាចំណាយពេលវេលាឥតប្រយោជន៍ និងធ្វើឱ្យរួចតែពីដៃ នោះពួកគេបានបាត់បង់មុខងារដែលភាវៈត្រូវបានបង្កើតមក គប្បីត្រូវមានហើយ។ មនុស្សបែបនេះ គេហៅថា 'មនុស្សធុនកណ្តាល'។ ពួកគេគឺជាកាកសំណល់ដែលគ្មានបានការ។ តើមនុស្សបែបនេះអាចហៅថាជាភាវៈដែលបានបង្កើតមកឱ្យបានត្រឹមត្រូវដោយរបៀបណាទៅ? តើពួកគេមិនមែនជាភាវៈពុករលួយដែលចាំងចែងតែខាងក្រៅ ប៉ុន្តែរលួយក្នុងទេឬអី?» («ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយឱ្យខ្ញុំយល់អំពីអត្ថន័យនៃការបំពេញភារកិច្ចរបស់យើង។ មានន័យថា មិនថាយើងមានទេពកោសល្យ ឬអំណោយទានបែបណាឡើយ យើងត្រូវតែប្រើប្រាស់ទាំងអស់នូវអ្វីៗគ្រប់យ៉ាងដែលយើងយល់។ យើងមិនអាចលេងផ្លូវកាត់ ឬគ្រាន់តែធ្វើបែបបង្រ្គប់កិច្ចនោះទេ។ យើងត្រូវបន្តស្វះស្វែង ដោយផ្អែកលើអ្វីដែលព្រះជាម្ចាស់តម្រូវ។ បែបនេះ យើងអាចបំពេញបន្ថែមចំណុចខ្សោយ ឬកន្លែងខ្វះចន្លោះនៅក្នុងការបំពេញភារកិច្ចរបស់យើង ហើយយើងនឹងទទួលបានលទ្ធផលកាន់តែប្រសើរឡើងៗ។

ថ្មីៗនេះ ពួកជំនុំចង់ថតវីដេអូមួយចំនួនអំពីបទទំនុកតម្កើងភ្លេងសុទ្ធចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មេក្រុមយើងចង់ឱ្យខ្ញុំច្រៀងនាំមុខក្រុមចម្រៀង និងលេងហ្គីតាសម្រាប់ចម្រៀងមួយបទ។ ពេលគាត់ប្រាប់ខ្ញុំអំពីការនេះ ខ្ញុំដូចជាភ័យបុកពោះបន្ដិច។ ការច្រៀងផង និងលេងហ្គីតាផងមានការពិបាកជាងការគ្រាន់តែច្រៀងតែម្យ៉ាង។ ជាងនេះទៀត ខ្ញុំបានព្យាយាមលេងតែឯងបែបនេះពីមុនមក ប៉ុន្តែក្នុងពេលកំពុងច្រៀង ខ្ញុំផ្តោតលើការលេង ហើយក៏ភ្លេចអាហ្គ័រ ប៉ុន្តែ ពេលខ្ញុំផ្តោតលើអាហ្គ័រ ការសម្ដែងរបស់ខ្ញុំមិនបានល្អឡើយ។ នៅទីបំផុត ពួកគេមិនអាចប្រើការថតនោះបានឡើយ។ ដោយជួបកិច្ចការដដែលនេះ ខ្ញុំចង់បដិសេធដែរ តែខ្ញុំគិតថាវានឹងមិនស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ បងប្អូនប្រុសស្រីរបស់ខ្ញុំសុទ្ធតែគិតថា ខ្ញុំមានសមត្ថភាពស័ក្ដិសមសម្រាប់បទចម្រៀង ដូច្នេះខ្ញុំគិតថា ខ្ញុំគួរតែយល់ព្រមចំពោះសំណើនោះ ហើយធ្វើភារកិច្ចរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំក៏ទទួលយកតួនាទីនោះ។ ក្រោយពេលការហាត់សមបានពីរថ្ងៃ ខ្ញុំបានយល់អំពីការច្រៀង និងការលេងភ្លេងបានល្អគួរសម។ ប៉ុន្តែ អាហ្គ័រហ្គីតាដូចជាស្មុគស្មាញ និងពិបាកចងចាំ។ ដោយសល់ពេលមួយថ្ងៃ មុនពេលថត ខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយជាខ្លាំង។ ខ្ញុំខ្លាចថា ទោះបីជាខ្ញុំបន្ដហ្វឹកហាត់ទៀតក៏ដោយ ក៏វាហួសពេលនឹងផ្លាស់ប្ដូរអ្វីៗដែរ ហើយបើខ្ញុំបន្តហាត់សមទៀត តើដៃខ្ញុំនឹងមិនហើមទេឬអី? ទោះមានអារម្មណ៍មិនស្រួលក៏ដោយ ខ្ញុំប្រហែលជាមិនចាំអំពីវាទេ។ ចំពោះគំនិតនេះ ខ្ញុំមិនចង់លះបង់សម្រាប់វាឡើយ ដូច្នេះ ខ្ញុំបន្តព្យាយាមគិតអំពីដំណោះស្រាយដ៏ល្អបំផុតចំពោះបញ្ហាដ៏ពិបាកមួយនេះ។ នោះជាពេលដែលខ្ញុំបានគិតឃើញគំនិតមួយ៖ ខ្ញុំអាចសុំឱ្យអ្នកកាន់កាមេរ៉ាកុំថតដៃរបស់ខ្ញុំច្រើនពេកអី បើដូច្នេះ ខ្ញុំនឹងមិនចាំបាច់ខំហាត់អាហ្គ័រពិបាកទាំងនោះខ្លាំងពេកឡើយ។ ហើយយើងអាចនៅតែថតវីដេអូបានដដែល។ មើលទៅគំនិតល្អតើស៎។ តាមពិតទៅ ខ្ញុំដូចជាមានអារម្មណ៍មិនសូវស្រួល ពេលខ្ញុំមានគំនិតបែបនេះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សគ្មានទំនួលខុសត្រូវ។ ចុះបើមានបញ្ហាជាមួយអាហ្គ័រ យើងត្រូវថតឡើងវិញមិនខាន? ប៉ុន្តែ ក្រោយមក ខ្ញុំបានរិះគិតក្នុងចិត្តថា៖ «ពេលវេលានៅសល់ខ្លីណាស់ ហើយបទចម្រៀងក៏ពិបាកទៀត។ វានឹងពិបាក និងតានតឹងខ្លាំងក្នុងការលេងបទនេះឱ្យបានល្អ។ ខ្ញុំមិនអាចលេងលើសពីកម្រិតរបស់ខ្ញុំឡើយ។ ក្រៅពីនេះ ការធ្វើបែបនេះ ជួយឱ្យយើងអាចចេញវីដេអូបានកាន់តែឆាប់។ គ្រប់គ្នាគួរតែយល់ហើយ»។ ក្រោយមក ខ្ញុំបានផ្តោតលើការច្រៀង និងការសម្ដែងរបស់ខ្ញុំ ដោយមិនខ្វល់ខ្វាយខ្លាំងពេកទៅលើអាហ្គ័រ។ ខ្ញុំបានគិតថា ប៉ុណ្ណឹងគួរតែល្អគ្រប់គ្រាន់ហើយ។

នៅពេលដល់ម៉ោងត្រូវថត ខ្ញុំបានសុំឱ្យអ្នកកាន់កាមេរ៉ា កុំថតដៃរបស់ខ្ញុំជិតពេក។ ខ្ញុំគិតថា វានឹងគ្មានបញ្ហាណាមួយឡើយ។ ប៉ុន្តែ នៅថ្ងៃបន្ទាប់ អ្នកដឹកនាំថតបាននិយាយថា ខ្ញុំកំពុងលេងខុសអាហ្គ័រ ហើយសួរខ្ញុំម៉េចបានជាចឹង។ ខ្ញុំមានអារម្មណ៍ពិរុទ្ធយ៉ាងខ្លាំង ហើយមុខខ្ញុំប្រែជាក្រហម។ ខ្ញុំបានគិតថា «អូ ទេ! តើយើងនឹងត្រូវថតឡើងវិញឬ?» ខ្ញុំប្រញាប់ទៅសួរអ្នកកាត់ត ថាតើមានដំណោះស្រាយណាផ្សេងដែរឬក៏អត់។ គាត់បានគ្រវីក្បាល ហើយនិយាយថា «ខ្ញុំព្យាយាមអស់ហើយ វានៅតែមិនល្អទៀត»។ បែបនេះ ខ្ញុំបានដឹងថា យើងត្រូវថតឡើងវិញ។ ខ្ញុំមានអារម្មណ៍មិនល្អសោះ ដែលដឹងថាខ្ញុំបានបង្កបញ្ហាបែបនេះ។ ក្រោយមក ពេលយើងប្រជុំគ្នា ដើម្បីពិភាក្សាអំពីអ្វីដែលបានកើតឡើង ខ្ញុំបានប្រាប់គ្រប់គ្នាអំពីហេតុផលរបស់ខ្ញុំសម្រាប់អ្វីដែលខ្ញុំបានធ្វើ។ បងស្រីម្នាក់បានស្ដីបន្ទោសខ្ញុំថា «ម៉េចឯងមិនប្រាប់យើងថា ឯងមិនចេះអាហ្គ័រចឹង? ឥឡូវយើងត្រូវថតអ្វីៗទាំងអស់ឡើងវិញ ហើយគម្រោងទាំងមូលត្រូវពន្យារពេល។ ឯងពិតជាធ្វេសប្រហែស និងគ្មានទំនួលខុសត្រូវទាល់តែសោះ!» ខ្ញុំមិនអាចទទួលយកនូវអ្វីដែលនាងបាននិយាយឡើយ។ ខ្ញុំបានគិតថា «តើខ្ញុំមិនបានធ្វើអស់ពីសមត្ថភាពទេឬ? ការពិតនោះគឺថា ខ្ញុំមិនអាចលេងអាហ្គ័រ ហើយខ្ញុំបានធ្វើបែបនេះក៏ដើម្បីឱ្យវីដេអូបញ្ចប់ទៅក្នុងពេលឆាប់ៗផងដែរ។ ពួកគេមិនគួរថតដៃរបស់ខ្ញុំឡើយ មែនទេ?» ខ្ញុំបានដោះសា ដោយមិនបានឆ្លុះបញ្ចាំងមើលខ្លួនឯងឡើយ។ ប៉ុន្តែបន្ទាប់មក បងស្រីម្នាក់ទៀតបានប្រាប់ខ្ញុំថា «បើឯងនៅមិនទាន់ថ្នឹក ឯងអាចហាត់សមថែមទៀតបាន ទោះបីជាការថតត្រូវបានពន្យារពេលពីរបីថ្ងៃក៏ដោយ។ ប៉ុន្តែឯងមិនអាចធ្វើឱ្យតែរួចពីដៃបែបនេះនោះឡើយ។ ឯងជាអ្នកដឹកនាំចម្រៀង តើវានឹងយ៉ាងម៉េចទៅ បើយើងមិនបង្ហាញថា ឯងកំពុងតែលេងហ្គីតានោះ? ឯងពិតជាគ្មានទំនួលខុសត្រូវ និងធ្វេសប្រហែសណាស់!» ដោយឮនាងនិយាយ «បែបនេះ» មកកាន់ខ្ញុំ។ ខ្ញុំបានគិតថា «បើបងប្អូនប្រុសស្រីទាំងអស់គិតថា ខ្ញុំធ្វេសប្រហែសនៅក្នុងភារកិច្ចរបស់ខ្ញុំ តើខ្ញុំពិតជាខុសមែនទេ? ខ្ញុំក៏ចង់ថតឱ្យបានល្អដែរ។ ប៉ុន្តែ គម្រោងត្រូវបានពន្យារពេល ហើយយើងត្រូវថតឡើងវិញដោយសារតែខ្ញុំលេងខុសអាហ្គ័រ។ ខ្ញុំពិតជាសមនឹងទទួលការស្ដីបន្ទោសមែន»។ ខ្ញុំមានអារម្មណ៍មិនល្អឡើយចំពោះគំនិតនោះ។ ខ្ញុំបានឈប់តវ៉ា ហើយចាប់ផ្ដើមធ្វើការឆ្លុះបញ្ចាំង។

ក្រោយមក ខ្ញុំរកឃើញបទគម្ពីរមួយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំង។ នេះជាអ្វីដែលបទគម្ពីរនោះបានចែង៖ «តើអ្វីជាលទ្ធផលនៃការបំពេញភារកិច្ចរបស់អ្នកដោយធ្វេសប្រហែស និងធ្វើគ្រាន់តែបង្រ្គប់កិច្ច ហើយធ្វើកិច្ចការសើរៗ? វាគឺជាការអនុវត្តមិនល្អនូវភារកិច្ចរបស់អ្នក ទោះបីជាអ្នកមានសមត្ថភាពបំពេញភារកិច្ចបានល្អក៏ដោយ ក៏ការសម្តែងរបស់អ្នកនឹងមិនមានបទដ្ឋានដែរ ហើយព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យនឹងឥរិយាបថរបស់អ្នកចំពោះភារកិច្ចរបស់អ្នកឡើយ។ ប្រសិនបើដើមឡើយអ្នកបានស្វែងរក និងសហការធម្មតា ប្រសិនបើអ្នកបានលះបង់គំនិតទាំងអស់របស់អ្នកដើម្បីធ្វើកិច្ចការ ប្រសិនបើអ្នកបានដាក់ដួងចិត្ត និងព្រលឹងរបស់អ្នកក្នងការធ្វើកិច្ចការ ហើយព្យាយាមអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើកិច្ចការ ព្រមទាំងបានលះបង់ពេលវេលានៃការខិតខំប្រឹងប្រែង ការខំប្រឹង និងគិតគូររបស់អ្នកទៅលើកិច្ចការ ឬបានលះបង់ពេលវេលាខ្លះដើម្បីឯកសារយោង និងបានប្តេជ្ញាចិត្ត គំនិត និងរាងកាយទាំងមូលរបស់អ្នកដើម្បីកិច្ចការ ប្រសិនបើអ្នកមានសមត្ថភាពក្នុងការសហការបែបនេះ នោះព្រះជាម្ចាស់នឹងនៅខាងមុខដើម្បីដឹកនាំអ្នក។ អ្នកមិនចាំបាច់ប្រើកម្លាំងច្រើននោះទេ។ នៅពេលដែលអ្នកមិនមានកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការ ព្រះជាម្ចាស់នឹងរៀបចំរបស់សព្វសារពើសម្រាប់អ្នក។ ប្រសិនបើអ្នកមានឧបាយកល និងក្បត់ ហើយដល់ពាក់កណ្តាលនៃកិច្ចការ អ្នកមានការផ្លាស់ប្តូរចិត្ត ហើយទាសចេញឆ្ងាយ នោះព្រះជាម្ចាស់នឹងមិនចាប់អារម្មណ៍លើអ្នកទេ។ អ្នកនឹងបាត់បង់ឱកាសនេះ ហើយព្រះជាម្ចាស់នឹងមានបន្ទូលថា៖ 'អ្នកមិនល្អគ្រប់គ្រាន់ទេ អ្នកគឺគ្មានប្រយោជន៍ទេ។ ទៅឈរនៅម្ខាងទៅ។ អ្នកចូលចិត្តភាពខ្ជិលមែនទេ? អ្នកចូលចិត្តបោកបញ្ឆោត និងកលល្បិចមែនទេ? អ្នកចូលចិត្តសម្រាកមែនទេ? ដូច្នេះសូមសម្រាកទៅ'។ ព្រះជាម្ចាស់នឹងប្រទានព្រះគុណ និងឱកាសនេះដល់មនុស្សបន្ទាប់។ តើអ្នករាល់គ្នា និយាយអ្វីខ្លះ៖ តើនេះជាការបរាជ័យ ឬជ័យជម្នះ? វាគឺជាការបរាជ័យដ៏ធំសម្បើមមួយ!» («វិធីដោះស្រាយបញ្ហាចំពោះការមិនយកចិត្តទុកដាក់ និងការធ្វើដើម្បីតែបង្រ្គប់កិច្ច នៅពេលអនុវត្តភារកិច្ចរបស់អ្នក» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងនូវសភាពរបស់ខ្ញុំផ្ទាល់។ ខ្ញុំបានយល់ព្រមហាត់សម ដើម្បីកាន់តួនាទីជានាំមុខ ប៉ុន្តែខ្ញុំមិនបានធ្វើដូចអ្វីដែលខ្ញុំបានសន្យាឡើយ។ ខ្ញុំមិនបានដោះស្រាយចំណុចខ្សោយរបស់ខ្ញុំ ឬក៏ស្វែងរកព័ត៌មាន ដើម្បីអភិវឌ្ឍអាហ្គ័ររបស់ខ្ញុំឡើយ។ ខ្ញុំបានខ្ជីខ្ជានៅក្នុងការហាត់សម ដោយសារតែខ្ញុំគិតថា វានឹងមិនពិបាកពេកនោះឡើយ។ ខ្ញុំបានរកលេសថា ខ្ញុំគ្មានពេលវេលា និងសុំឱ្យអ្នកកាន់កាមេរ៉ា កុំថតដៃរបស់ខ្ញុំ។ ខ្ញុំបានគិតថា ខ្ញុំអាចរួចខ្លួនហើយ តែទីបំផុត បែរជាធ្វើឱ្យគម្រោងត្រូវពន្យារពេលទៅវិញ។ ខ្ញុំពិតជាគ្មានទំនួលខុសត្រូវ និងធ្វេសប្រហែសណាស់! ពេលភារកិច្ចខ្ញុំស្ដែងចេញមក ខ្ញុំមិនខំប្រឹងលេងបទចម្រៀងឱ្យបានល្អ និងធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញ ខ្ញុំបែរជាដើរតាមផ្លូវដែលមិនបាច់សូវប្រឹងទៅវិញ ហើយឥឡូវ យើងត្រូវធ្វើអ្វីៗគ្រប់យ៉ាងឡើងវិញ។ ម៉េចក៏ខ្ញុំគ្មានទំនួលខុសត្រូវបែបនេះហ្ន៎? បើហាត់សមបន្ដិចទៀត ខិតខំបន្ដិចទៀត នោះខ្ញុំនឹងមិនធ្វើឱ្យខូចខាតដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពេលនោះ ខ្ញុំស្អប់ខ្លួនឯង ខ្ញុំបានគិតថា «បើខ្ញុំមានឱកាសម្ដងទៀត ខ្ញុំនឹងមិនធ្វើបែបបង្គ្រប់កិច្ចដូច្នេះម្ដងទៀតឡើយ។ ទោះបើខ្ញុំត្រូវហត់ខ្លាំងក្នុងការហាត់សមអាហ្គ័រទាំងនោះក៏ដោយ ក៏ខ្ញុំនឹងធ្វើអ្វីដែលត្រូវធ្វើដែរ»។

អ្នកផ្សេងទៀតបានសម្រេចចិត្តទុកពេលឱ្យខ្ញុំពីរថ្ងៃទៀត ដើម្បីហាត់សម។ ការនេះពិតជាធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង ហើយខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ដែលផ្ដល់ឱកាសដល់ខ្ញុំ ដើម្បីប៉ះប៉ូវអំពើរំលងរបស់ខ្ញុំ។ នៅក្នុងការហាត់សមក្រោយនេះ ខ្ញុំបានប្រឹងយ៉ាងខ្លាំង ដើម្បីចាំអាហ្គ័រទាំងអស់ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ស្ត្រេសជាខ្លាំង។ ខ្ញុំខ្លាចថា តិចនិករបស់ខ្ញុំនៅមិនទាន់ល្អគ្រប់គ្រាន់ និងថា រយៈពេលពីរថ្ងៃនឹងមិនគ្រប់គ្រាន់សម្រាប់ខ្ញុំ ដើម្បីអភិវឌ្ឍខ្លួនឡើយ។ ខ្ញុំចាប់ផ្ដើមខ្វល់ខ្វាយម្ដងទៀត។ ប៉ុន្តែ បើខ្ញុំខ្វល់ខ្វាយកាន់តែច្រើន ខ្ញុំក៏ភ្លេចកាន់តែច្រើន ហើយបើខ្ញុំភ្លេចកាន់តែច្រើន ខ្ញុំក៏ខ្វល់ខ្វាយកាន់តែច្រើន។ ព្រឹកនោះបានកន្លងផុតទៅមួយប៉ប្រិចភ្នែក។ ខ្ញុំនៅតែមិនអាចលេងបទនោះបានល្អដដែល ហើយដៃខ្ញុំក៏ឈឺទៀត។ តាមធម្មតា ខ្ញុំសម្រាកពីការហាត់សម ក្រោយអាហារថ្ងៃត្រង់ ប៉ុន្តែ លើកនេះ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែបន្តហាត់សមទៀត។ ខ្ញុំដឹងថា ខ្ញុំមិនអាចសម្រាកបានឡើយ តែត្រូវតែប្រើគ្រប់វិនាទីដែលខ្ញុំមាន ដើម្បីចាប់អាហ្គ័រឱ្យបានត្រូវ។ ពេលខ្ញុំមានដួងចិត្តដ៏ត្រឹមត្រូវ ព្រះជាម្ចាស់ក៏បានដឹកនាំខ្ញុំ។ នារសៀលនោះ ដោយមិនបានដឹងខ្លួន ខ្ញុំបានរកឃើញវិធី ដើម្បីចងចាំអាហ្គ័រទៅតាមផ្នែក! វាកាន់តែប្រសើរឡើងៗ។ ប៉ុន្តែ ខ្ញុំបានហាត់សមយូរពេក រហូតដល់ដៃរបស់ខ្ញុំឡើងហើម ហើយខ្ញុំមានអារម្មណ៍ចង់ខ្ជីខ្ចានឹងការងារម្ដងទៀត។ ពេលខ្ញុំចាប់អារម្មណ៍ថា ខ្លួនឯងកំពុងតែគិតបែបនេះម្ដងទៀត ខ្ញុំបានគិតពីអ្វីដែលព្រះជាម្ចាស់មានបន្ទូល ហើយខ្ញុំបានប្រញាប់អានខគម្ពីរមួយនេះ៖ «នៅពេលប្រឈមមុខនឹងភារកិច្ចមួយដែលត្រូវការកិច្ចខិតខំប្រឹងប្រែង និងការចំណាយរបស់អ្នក ហើយដែលតម្រូវឱ្យអ្នកលះបង់រូបកាយ គំនិត និងពេលវេលារបស់អ្នក នោះអ្នកមិនត្រូវស្ទាក់ស្ទើរអ្វីឡើយ មិនត្រូវរក្សាទុកភាពឈ្លាសវៃបន្ដិចបន្ដួច ឬក៏ទុកចន្លោះណាមួយចោលទេ។ ប្រសិនបើអ្នកទុកចន្លោះណាមួយចោល ប្រសិនបើអ្នកកំពុងគណនា ឬក៏មានឧបាយកល និងជាមនុស្សទុរយស នោះអ្នកច្បាស់ជាធ្វើការងារមួយដែលអន់ហើយ។ អ្នកប្រហែលជានិយាយថា 'គ្មាននរណាម្នាក់ឃើញខ្ញុំប្រព្រឹត្តក្នុងផ្លូវមួយដែលបោកបញ្ឆោតទេ។ ពិតជាល្អណាស់!' តើនេះជាការគិតប្រភេទណាទៅ? អ្នកគិតថា អ្នកបានបញ្ឆោតមនុស្ស និងបានបញ្ឆោតព្រះជាម្ចាស់ទៀតផង។ ដូច្នេះ តាមតថភាពជាក់ស្ដែង តើព្រះជាម្ចាស់ជ្រាបពីអ្វីដែលអ្នកបានធ្វើ ឬអត់? (ទ្រង់ជា្រប)។ ជាទូទៅ មនុស្សដែលមានអន្ដរកម្មជាមួយអ្នកមួយរយៈពេលយូរ ក៏នឹងរកឃើញចំណុចនេះដែរ ហើយគេនឹងនិយាយថា អ្នកគឺជាមនុស្សដែលតែងតែមានល្បិចកល មិនដែលឧស្សាហ៍ព្យាយាម ហើយខិតខំប្រឹងប្រែងធ្វើការត្រឹមតែហាសិប ឬហុកសិបភាគរយ ឬក៏ច្រើនបំផុតត្រឹមប៉ែតសិបភាគរយ។ ពួកគេនឹងនិយាយថា អ្នកធ្វើអ្វីៗតាមរបៀបមួយដែលភាន់ច្រឡំ ដោយបង្វែរភ្នែកខ្វាក់ម្ខាងទៅរកអ្វីដែលអ្នកកំពុងធ្វើ ពោលគឺអ្នកមិនមានមនសិការចំពោះកិច្ចការរបស់អ្នកទាល់តែសោះ។ ប្រសិនបើអ្នកត្រូវបានគេប្រើឱ្យធ្វើកិច្ចការអ្វីមួយ អ្នកខំប្រឹងប្រែងតែបន្ដិចប៉ុណ្ណោះ ហើយប្រសិនបើមានអ្នកណាម្នាក់នៅក្បែរនោះដើម្បីពិនិត្យមើលថាកិច្ចការរបស់អ្នកល្អដូចធម្មតាឬអត់ នោះអ្នកខំប្រឹងធ្វើការជាងមុនបន្ដិច ប៉ុន្ដែ ប្រសិនបើគ្មានអ្នកណានៅក្បែរនោះដើម្បីពិតនិត្យមើលទេ អ្នកក៏លែងខំប្រឹង។ ប្រសិនបើមានគេដោះស្រាយជាមួយអ្នក នោះអ្នកដាក់ចិត្តរបស់អ្នកទៅក្នុងការងារ បើមិនដូច្នោះទេ អ្នកនឹងងោកងុយតាមរយៈការងារជាប់ជានិច្ច ហើយព្យាយាមចេញឆ្ងាយពីអ្វីៗដែលអ្នកអាចធ្វើបាន ដោយគិតថាគ្មានអ្នកណាកត់សម្គាល់ឡើយ។ ពេលវេលាចេះតែកន្លងទៅ ហើយមនុស្សក៏កត់សម្គាល់ឃើញ។ ពួកគេនិយាយថា 'មនុស្សនេះមិនអាចជឿជាក់បានទេ និងមិនគួរឱ្យទុកចិត្តសោះ។ ប្រសិនបើអ្នកប្រគល់ភារកិច្ចសំខាន់មួយឱ្យគាត់បំពេញ គាត់នឹងត្រូវការការមើលខុសត្រូវពីថ្នាក់លើ។ គាត់អាចធ្វើកិច្ចការ និងការងារធម្មតាៗ ដែលមិនពាក់ពាក់នឹងគោលការណ៍ ប៉ុន្ដែ ប្រសិនបើអ្នកប្រគល់ភារកិច្ចសំខាន់ណាមួយឱ្យគាត់បំពេញ នោះភាគច្រើន គាត់ទំនងជាគ្រាន់តែធ្វើឱ្យរញ៉េរញ៉ៃប៉ុណ្ណោះ ហើយបន្ទាប់មក អ្នកនឹងត្រូវបោកបញ្ឆោត'។ មនុស្សនឹងមើលគាត់ធ្លុះ ហើយគាត់នឹងលះបង់សេចក្ដីថ្លៃថ្នូរ និងសុចរិតភាពចោលទាំងស្រុង។ ប្រសិនបើគ្មាននរណាម្នាក់អាចទុកចិត្តគាត់បានទេ នោះតើព្រះជាម្ចាស់អាចទុកព្រះទ័យលើគាត់បានយ៉ាងដូចម្ដេចទៅ? តើព្រះជាម្ចាស់នឹងផ្ទុកដាក់កិច្ចការសំខាន់ៗណាមួយជាមួយគាត់ឬ? មនុស្សបែបនេះមិនគួរឱ្យទុកចិត្តឡើយ» («ច្រកចូលទៅកាន់ជីវិតត្រូវតែចាប់ផ្ដើមជាមួយនឹងបទពិសោធន៍នៃការបំពេញភារកិច្ចរបស់ខ្លួន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំដឹងថា ខ្ញុំកំពុងបំពេញភារកិច្ចខ្ញុំបែបបង្គ្រប់កិច្ច។ ខ្ញុំស្កប់ចិត្តនឹងការហាត់សមអាហ្គ័រ ហើយខ្ញុំមិនបានកំពុងសម្រេចស្ដង់ដាដ៏ខ្ពស់បំផុតឡើយ។ ខ្ញុំមិនបានជំរុញខ្លួនឯងឱ្យបានពេញលេញទេ។ ខ្ញុំកំពុងបណ្ដែតបណ្ដោយ និងច្របល់ក្នុងភារកិច្ចខ្លួន។ ខ្ញុំគ្មានសុចរិតភាពទេ។ ខ្ញុំជាមនុស្សមិនគួរឱ្យទុកចិត្តឡើយ។ ខ្ញុំតែងតែគិតអំពីខ្លួនឯងថាជាបុគ្គលឆេះឆួល និងប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ថាខ្ញុំមានស្វាមីភក្ដិគ្មានទីបញ្ចប់។ ប៉ុន្តែ ឥឡូវ ខ្ញុំបានឃើញថា ខ្ញុំមិនបានផ្ដោតទៅលើលទ្ធផលឡើយ តែគ្រាន់តែធ្វើការងារឱ្យតែរួចពីដៃប៉ុណ្ណោះ។ តើនោះជាការបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងម៉េចទៅ? បើខ្ញុំបន្តធ្វើបែបនេះទៀត តើនរណានឹងហ៊ានទុកចិត្តលើខ្ញុំម្ដងទៀតទៅ? តើខ្ញុំនឹងមិនបាត់សុចរិតភាព និងកិត្តិយសរបស់ខ្ញុំទេឬ? ខ្ញុំបានប្រព្រឹត្តអំពើរំលងកាលលើកមុន។ ខ្ញុំមិនចង់ធ្វើរឿងដដែលទៀតឡើយ។ វាលែងសំខាន់ហើយ បើដៃខ្ញុំឡើងហើម ឬបើខ្ញុំនឿយហត់នោះ ប៉ុន្តែសុចរិតភាព និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំសំខាន់ជាង។ ដូច្នេះ ខ្ញុំបានតាំងចិត្តបន្តហាត់សមអាហ្គ័រ មិនថាវានឿយហត់ ឬលំបាកប៉ុនណាឡើយ។ ពេលខ្ញុំបានប្ដេជ្ញាប្រែចិត្តយ៉ាងប្រាកដ ខ្ញុំបានឃើញព្រះពរ និងការដឹកនាំរបស់ព្រះជាម្ចាស់។ នាថ្ងៃនោះ ខ្ញុំបានហាត់សម រហូតដល់ពាក់កណ្ដាលយប់ ហើយអាចចងចាំសឹងតែគ្រប់អាហ្គ័រទាំងអស់។ ខ្ញុំបានហាត់សមនៅថ្ងៃបន្ទាប់ពេញមួយថ្ងៃ រហូតដល់ខ្ញុំថ្នឹកនឹងបទចម្រៀងទាំងមូល។ ក្នុងពេលថត ខ្ញុំបានផ្តោតទៅលើជំហាននីមួយៗ ហើយខ្ញុំអធិស្ឋានស្ងាត់ៗ ដោយពឹងអាងលើព្រះជាម្ចាស់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល យើងបានថតវីដេអូទាំងមូលក្នុងពេលតែម្ដងប៉ុណ្ណោះ! ដោយឃើញលទ្ធផលបែបនេះ បានធ្វើឱ្យខ្ញុំមានក្តីសុខក្នុងចិត្ត។ ខ្ញុំបានភ្លក់ភាពផ្អែមល្អែមនៃការអនុវត្តសេចក្តីពិត។

ក្រោយមក ខ្ញុំក៏ទទួលភារកិច្ចក្នុងការតែងនិពន្ធតន្ត្រី។ ខ្ញុំខានតែងនិពន្ធបទចម្រៀងយូរឆ្នាំមកហើយ ដូច្នេះ ខ្ញុំមានអារម្មណ៍មិនថ្នឹកឡើយ។ ជាពិសេស ថ្មីៗនេះ យើងកំពុងលេងចង្វាក់ រ៉ក ដែលខ្ញុំមិនធ្លាប់លេងពីមុនឡើយ ដូច្នេះ ខ្ញុំក៏រាងខ្វល់ខ្វាយបន្ដិច។ ប៉ុន្តែ ខ្ញុំដឹងថា នេះគឺជាភារកិច្ចមួយដែលខ្ញុំត្រូវតែបំពេញ ហើយខ្ញុំត្រូវតែធ្វើយ៉ាងអស់ពីចិត្ត។ ដូច្នេះ ខ្ញុំបានរៀបចំផែនការ ដើម្បីបញ្ចប់បទចម្រៀងចំនួនពីរនៅចុងខែ។ ខ្ញុំធ្វើការលើសម៉ោង ដោយតែងចម្រៀង ហើយពេលនឿយហត់ ខ្ញុំបានសុំឱ្យព្រះជាម្ចាស់ជួយខ្ញុំលះបង់ចោលសាច់ឈាម។ ខ្ញុំក៏បាននឹកឃើញទំនុកភ្លេងមួយ ហើយភ្លាមៗ វាបានប្រែទៅជាបទចម្រៀងពេញលេញមួយ។ ពេលធ្វើរួច ខ្ញុំក៏ឱ្យបងប្អូនប្រុសស្រីរបស់ខ្ញុំស្ដាប់បទនោះ។ ពួកគេនិយាយថា វាមិនអីទេ ហើយវាក៏មានស្ទីលត្រឹមត្រូវជាតន្ត្រី រ៉ក់ ផងដែរ។ ប៉ុន្តែ នៅក្នុងចិត្ត ខ្ញុំបានគិតថា៖ «បើខ្ញុំធ្វើការបន្ថែមទៀត ហើយកែខៃទំនុកភ្លេងនៅផ្នែកបន្ទរ នោះបទចម្រៀងនឹងកាន់តែពីរោះមិនខាន»។ តែខ្ញុំក៏មានគំនិតមួយទៀតដែរ។ ខ្ញុំមិនមានការចង្អុលបង្ហាញច្បាស់លាស់នាពេលនោះឡើយ ហើយខ្ញុំមិនចង់ទាមទារពីខ្លួនឯងច្រើនពេកឡើយ។ ក្រៅពីនេះ បងប្អូនប្រុសស្រីរបស់ខ្ញុំមិនមានបញ្ហាណាមួយជាមួយវាឡើយ។ វាល្អគ្រប់គ្រាន់ហើយ។ បន្ថែមលើនេះ ខ្ញុំក៏ទើបតែរៀនតែងចម្រៀងប្រភេទនេះដែរ ដូច្នេះ វាធម្មតាទេដែលមានកំហុសតិចតួចនោះ។ ខ្ញុំបានផ្ញើបទនោះទៅឱ្យមេក្រុម។

ពីរបីថ្ងៃក្រោយមក គាត់បានប្រាប់ខ្ញុំថា ខ្ញុំដើរនៅលើផ្លូវត្រូវហើយ គ្រាន់តែទំនុកភ្លេងមិនសូរពីរោះប៉ុណ្ណោះ។ គាត់បានស្នើឱ្យខ្ញុំគិតបន្ដិចទៀតអំពីផ្នែកប៉ារោល។ ខ្ញុំមានអារម្មណ៍អល់អែកបន្ដិចចំពោះការនេះ ហើយបានគិតថា «ខ្ញុំទើបតែរៀនតែងបទចម្រៀងប្រភេទនេះប៉ុណ្ណោះ។ អ្នកកំពុងតែទាមទារពីខ្ញុំច្រើនពេកហើយ!» ខ្ញុំបានចំណាយពេលជាច្រើនរួចហើយទៅលើបទនេះ ហើយក៏រង់ចាំការផ្តល់មតិរបស់អ្នកដល់ទៅពីរបីថ្ងៃទៀតដែរ។ រយៈពេលកន្លះខែបានកន្លងផុតទៅ។ ដោយឃើញថាវាគ្មានវឌ្ឍនភាព ខ្ញុំក៏ខ្វល់ខ្វាយបន្ដិច។ ការកែសម្រួលការតែងនិពន្ធឡើងវិញនឹងត្រូវប្រើកម្លាំងយ៉ាងច្រើន ហើយខ្ញុំមិនដឹងថា វានឹងមានលទ្ធផលបែបណាឡើយ។ ដូច្នេះ ខ្ញុំបានតែងបទភ្លេងឡើងវិញ។ មេក្រុមបាននិយាយថា វាមិនពីរោះទេ ហើយស្ដាប់ទៅដូចជាបទចម្រៀងកុមារ។ ខ្ញុំមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានគិតថា «ខ្ញុំកំពុងដាក់ចិត្តទាំងស្រុង ប៉ុន្តែសូម្បីតែចម្រៀងមួយបទ ក៏មិនត្រូវបានអនុម័តដែរ។ តើខ្ញុំគួរតែធ្វើអ្វីទៅ?» ក្រោយមក ខ្ញុំបានតែងពីរបីទំនុកទៀត ប៉ុន្តែ គ្មានទំនុកណាមួយត្រូវបានទទួលយកឡើយ។ ខ្ញុំពិបាកចិត្តយ៉ាងណាស់។ ខ្ញុំបានគិតពីរបៀបដែលខ្ញុំបានតាំងចិត្តតែងចម្រៀងឱ្យបានពីរបទនៅចុងខែ ប៉ុន្តែ ខ្ញុំមិនទាន់បញ្ចប់បានមួយផង។ ខ្ញុំបានបរាជ័យនៅក្នុងភារកិច្ចរបស់ខ្ញុំ។ តើខ្ញុំគ្មានអ្វីល្អទេឬ?

នៅក្នុងការប្រជុំលើកក្រោយ មេក្រុមបានរំឭកខ្ញុំថា «ការតែងនិពន្ធរបស់អ្នកមានលក្ខណៈ original ហើយស្ទីលក៏ល្អផងដែរ ចុះហេតុអ្វីបានជាគ្មានអ្វីមួយត្រូវបានអនុម័តនៅឡើយអ៊ីចឹង? អ្នកមិនយកចិត្តទុកដាក់ចំពោះប៉ារោល ដូច្នេះ ពាក្យពេចន៍ និងទំនុកភ្លេងមិនស៊ីគ្នាទេ។ គ្រប់ពេលដែលអ្នកផ្លាស់ប្ដូរវា វាកាន់តែមិនពីរោះ។ ការនេះកំពុងតែរារាំងដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ហើយ»។ បន្ទាប់មក មានបងប្រុសម្នាក់ទៀតបានលូកមាត់ថា៖ «អ្នកច្រៀងមិនពីរោះឡើយនៅក្នុងការថតនោះ។ ពាក្យមួយចំនួនថែមទាំងមិនស៊ីគ្នានឹងក្រដាសណោតភ្លេងផង។ ធ្វេសប្រហែសដល់ហើយ!» ការត្រូវបានដោះស្រាយ និងកែតម្រូវ ពីសំណាក់បងប្អូននេះ គឺជារឿងមួយដ៏គួរឱ្យអាម៉ាស់។ ខ្ញុំចង់តែរត់ឱ្យបាត់ពីមុខគេទេ។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំបានធ្វើការបែបបង្គ្រប់កិច្ចនៅក្នុងភារកិច្ចរបស់ទូលបង្គំ។ ទូលបង្គំមិនបានដាក់ចិត្តដាក់កាយទាំងស្រុងឡើយ ប៉ុន្តែទូលបង្គំមិនដឹងជាត្រូវដោះស្រាយបញ្ហានេះដោយរបៀបណាឡើយ។ សូមជួយទូលបង្គំ និងដឹកនាំទូលបង្គំផង»។

ក្រោយមក ខ្ញុំអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើមិនមែនអ្វីមួយនៅក្នុងនិស្ស័យដ៏ពុករលួយទេឬដែលនាំទៅរកការដោះស្រាយការងារដោយគ្មានភាពហ្មត់ចត់ និងគ្មានការទទួលខុសត្រូវ? តើវាជាអ្វីទៅ? នោះជាភាពសើៗ។ នៅក្នុងគ្រប់កិច្ចការ ពួកគេនិយាយថា 'វាជិតត្រូវហើយ' និង 'ជិតគ្រប់ហើយ'។ វាជាអាកប្បកិរិយាបែប 'ប្រហែល' 'អាចដែរ' និង 'បួនក្នុងចំណោមប្រាំ'។ ពួកគេធ្វើកិច្ចការបែបបង្គ្រប់កិច្ច ពេញចិត្តនឹងធ្វើការឱ្យតិចបំផុត ហើយពួកគេពេញចិត្តនឹងការធ្វើការបែបប្រឡិមប្រឡុំតាមដែលពួកគេអាចធ្វើបាន។ ពួកគេមើលមិនឃើញចំណុចសំខាន់នៅក្នុងការធ្វើការប្រកបដោយភាពហ្មត់ចត់ ឬស្វះស្វែងរកភាពច្បាស់លាស់ឡើយ ហើយពួកគេក៏មិនសូវមើលឃើញពីភាពសំខាន់ក្នុងការស្វែងរកគោលការណ៍នោះដែរ។ តើនេះមិនមែនជាអ្វីមួយដែលស្ថិតនៅក្នុងនិស្ស័យដ៏ពុករលួយទេឬ? តើវាជាការសម្ដែងចេញនូវភាពជាមនុស្សធម្មតាដែរឬទេ? ការហៅវាថាជាភាពក្រអឺតក្រទមគឺត្រឹមត្រូវ ហើយការហៅវាថាជាភាពខិលខូច ក៏សមរម្យទាំងស្រុងដែរ ប៉ុន្តែដើម្បីយល់វាឱ្យបានល្អឥតខ្ចោះ ពាក្យតែមួយគត់ដែលនឹងពណ៌នាអំពីវាយ៉ាងល្អនោះគឺជាពាក្យ 'ភាពសើៗ'។ ភាពសើៗនេះមានវត្តមាននៅក្នុងភាពជាមនុស្សរបស់មនុស្សភាគច្រើន។ នៅក្នុងគ្រប់រឿងរ៉ាវ ពួកគេចង់ធ្វើការឱ្យបានតិចតួចបំផុត រកមើលយកតែរួចខ្លួន ហើយមានក្លិននៃភាពបោកបញ្ឆោតនៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ពួកគេបោកប្រាស់អ្នកដទៃពេលដែលពួកគេអាចធ្វើបាន លេងផ្លូវកាត់ពេលដែលពួកគេអាច ហើយស្ទាក់ស្ទើរក្នុងការចំណាយពេលច្រើន ឬគិតពិចារណាទៅលើរឿងមួយ។ ដរាបណាពួកគេអាចគេចវេះពីការត្រូវបានគេបើកសម្ដែង និងមិនបង្កបញ្ហាអ្វី ហើយពួកគេមិនត្រូវបានហៅឱ្យរាយការណ៍ ពួកគេគិតថា គ្រប់យ៉ាងគឺល្អ ដូច្នេះ ពួកគេក៏ប្រឡិមប្រឡុំធ្វើការឱ្យតែបានៗ។ ចំពោះពួកគេ ការធ្វើការងារឱ្យបានល្អគឺមានបញ្ហាលើសតម្លៃរបស់វាទៅទៀត។ មនុស្សបែបនេះគ្មានភាពស្ទាត់ជំនាញអ្វីឡើយ ហើយពួកគេមិនយកការសិក្សារបស់ខ្លួនមកអនុវត្តទេ។ ពួកគេចង់ទទួលបានតែទិដ្ឋភាពទូទៅនៃប្រធានបទប៉ុណ្ណោះ ក្រោយមក ហៅខ្លួនឯងថាមានភាពស្ទាត់ជំនាញលើផ្នែកនោះ ហើយបន្ទាប់មក អាងលើការនេះ ដើម្បីប្រឡិមប្រឡុំចំពោះផ្លូវរបស់ខ្លួន។ តើនេះមិនមែនជាអាកប្បកិរិយាមួយដែលមនុស្សមានចំពោះកិច្ចការទេឬ? តើវាជាអាកប្បកិរិយាល្អឬ? អាកប្បកិរិយាដែលបុគ្គលបែបនេះមានចំពោះមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវ គឺជាពាក្យពីរបីបាត់ 'ប្រឡិមប្រឡុំ' ហើយភាពសើៗបែបនេះមាននៅក្នុងមនុស្សជាតិដ៏ពុករលួយទាំងអស់» («ពួកគេនឹងឱ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ មិនមែនស្ដាប់បង្គាប់សេចក្តីពិត ឬព្រះជាម្ចាស់ទេ (ផ្នែកទីពីរ)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «តើគេអាចប្រាប់ពីភាពខុសគ្នារវាងមនុស្សថ្លៃថ្នូរ និងមនុស្សថោកទាបបានដោយរបៀបណាទៅ? សូមគ្រាន់តែមើលទៅកាន់អាកប្បកិរិយា និងឫកពានៅក្នុងការដែលពួកគេប្រព្រឹត្តចំពោះមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗទៅចុះ ពោលគឺសូមមើលទៅកាន់របៀបដែលពួកគេធ្វើសកម្មភាព របៀបដែលពួកគេដោះស្រាយកិច្ចការ និងរបៀបដែលពួកគេប្រព្រឹត្តពេលដែលមានបញ្ហាកើតឡើង។ មនុស្សដែលមានអត្តចរិត និងភាពថ្លៃថ្នូរ គឺជាអ្នកដែលមានភាពប្រិតប្រៀង ភាពហ្មត់ចត់ និងភាពឧស្សាហ៍នៅក្នុងសកម្មភាពរបស់ពួកគេ ហើយពួកគេព្រមធ្វើការលះបង់ផ្សេងៗ។ រីឯមនុស្សដែលគ្មានអត្តចរិត និងភាពថ្លៃថ្នូរវិញ គឺជាអ្នកដែលគ្មានក្បួនខ្នាត និងធ្វេសប្រហែសនៅក្នុងសកម្មភាពរបស់ខ្លួន តែងតែមានល្បិច តែងតែចង់ប្រឡិមប្រឡុំជានិច្ច។ ពួកគេមិនបានរៀនជំនាញអ្វីឱ្យប៉ិនប្រសប់ឡើយ ហើយមិនថាពួកគេរៀនបានយូរកម្រិតណាឡើយ ពួកគេនៅតែជាប់នឹងភាពល្ងង់ខ្លៅនៅក្នុងរឿងរ៉ាវនៃជំនាញ ឬវិជ្ជាជីវៈ។ ប្រសិនបើអ្នកមិនសួរនាំពួកគេរកចម្លើយទេ គ្រប់យ៉ាងហាក់ដូចជាល្អ ប៉ុន្តែពេលដែលអ្នកបង្ខំសួរនាំ ពួកគេក៏តក់ស្លុត បែកញើសពេញថ្ងាស ហើយពួកគេគ្មានចម្លើយឡើយ។ អ្នកទាំងនោះគឺជាមនុស្សដែលមានអត្តចរិតថោកទាប» («ពួកគេនឹងឱ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ មិនមែនស្ដាប់បង្គាប់សេចក្តីពិត ឬព្រះជាម្ចាស់ទេ (ផ្នែកទីពីរ)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ពេលខ្ញុំអានចំណុចនេះ ទើបខ្ញុំដឹងថា ខ្ញុំបានធ្វេសប្រហែសនៅក្នុងភារកិច្ចរបស់ខ្ញុំ ដោយសារតែមានអ្វីមួយដែលគួរឱ្យស្អប់ខ្ពើមនៅក្នុងខ្ញុំ។ ខ្ញុំចង់ធ្វើតិចតួចបំផុតនៅក្នុងគ្រប់អ្វីៗទាំងអស់ ដោយមិនខ្វល់អំពីគុណភាពការងាររបស់ខ្ញុំឡើយ។ ខ្ញុំមិនចង់ស្វែងរកគោលការណ៍នៃសេចក្តីពិត និងធ្វើភារកិច្ចរបស់ខ្ញុំ តាមការទាមទាររបស់ព្រះជាម្ចាស់ទេ។ ពេលខ្ញុំគិតអំពីការនេះ មិនថាវាជាការថតវីដេអូ ឬជាការតែងបទចម្រៀងឡើយ គ្រប់ពេលដែលខ្ញុំជួបបញ្ហាដែលតម្រូវឱ្យមានការខំប្រឹងប្រែង គ្រប់ពេលដែលខ្ញុំត្រូវបង់ថ្លៃ ខ្ញុំគ្រាន់តែដាក់ការខិតខំតិចតួចបំផុតប៉ុណ្ណោះ។ ខ្ញុំមិនព្យាយាមធ្វើឱ្យប្រសើរឡើង ឬប្រឹងធ្វើការកាន់តែខ្លាំងឡើយ។ តាមពិតទៅ ខ្ញុំបានដឹងថា បើខ្ញុំធ្វើការកាន់តែខ្លាំង និងកាន់តែយកចិត្តទុកដាក់ នោះខ្ញុំនឹងធ្វើកាន់តែប្រសើរនៅក្នុងភារកិច្ចខ្ញុំមិនខាន។ ប៉ុន្តែខ្ញុំគ្រាន់តែធ្វើតិចតួចបំផុត ដោយតែងតែបណ្ដែតបណ្ដោយខ្លួនជានិច្ច។ ដូច្នេះ ខ្ញុំមិនអាចរីកចម្រើននៅក្នុងកិច្ចការរបស់ខ្ញុំ ឬធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ តាមរយៈភារកិច្ចខ្ញុំបានឡើយ ហើយជាលទ្ធផល ខ្ញុំនៅតែបន្តរារាំងដល់កិច្ចការរបស់ពួកជំនុំ។ តើខ្ញុំអាចនិយាយថា ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំម្ដេចកើតទៅ? ខ្ញុំកំពុងតែបង្អាក់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នោះជាពេលដែលខ្ញុំបានឃើញពីភាពគួរឱ្យស្អប់ខ្ពើមរបស់ខ្ញុំមានភាពធ្ងន់ធ្ងរកម្រិតណា។ ខ្ញុំបានធ្វើការឱ្យតែរួចពីដៃ ខ្ញុំបណ្ដែតបណ្ដោយ ខ្ញុំបានព្យាយាមបញ្ឆោតព្រះជាម្ចាស់។ ខ្ញុំកំពុងតែខ្វះនូវអត្តចរិត និងសេចក្តីថ្លៃថ្នូរ។ ព្រះជាម្ចាស់សព្វព្រះទ័យមនុស្សណាដែលធ្វើភារកិច្ចខ្លួនដោយស្មោះត្រង់ និងឧស្សាហ៍ ដែលស្វែងរកគោលការណ៍នៃសេចក្តីពិតនៅពេលជួបទុក្ខលំបាក និងបំពេញភារកិច្ចខ្លួនតាមការតម្រូវរបស់ព្រះជាម្ចាស់។ ពួកគេមានកិត្តិយស និងសុចរិតភាព ហើយត្រូវបានឱ្យតម្លៃនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ បើធៀបទៅនឹងពួកគេ ខ្ញុំមិនស័ក្ដិសមត្រូវបានហៅជាមនុស្សឡើយ។ ខ្ញុំមានអារម្មណ៍អាម៉ាស់ណាស់។ នាពេលនោះ ខ្ញុំបានយល់ថា៖ ព្រះជាម្ចាស់កំពុងសង្រ្គោះខ្ញុំ តាមរយៈការដែលបងប្អូនខ្ញុំធ្វើការលួសកាត់ និងការដោះស្រាយជាមួយខ្ញុំ។ បើមិនដូច្នោះទេ ខ្ញុំនឹងតែងតែធ្វើការឱ្យតែរួចពីដៃបែបនេះមិនខាន។ ខ្ញុំនឹងមិនដែលបំពេញភារកិច្ចខ្ញុំបានល្អឡើយ។ ខ្ញុំនឹងបង្អាក់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយត្រូវព្រះជាម្ចាស់បណ្ដេញចេញមិនខាន។

ខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថែមទៀត៖ «កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្ស ត្រូវបានផ្ដល់ជូនសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ក្រោយពេលដែលព្រះជាម្ចាស់បានធ្វើគ្រប់កិច្ចការដែលទ្រង់គួរតែធ្វើរួចហើយ មនុស្សតម្រូវឱ្យអនុវត្តកិច្ចការរបស់ខ្លួនដោយគ្មានការដាក់កម្រិត និងសហការជាមួយព្រះជាម្ចាស់។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សមិនគួរធ្វើការឱ្យតែរួចពីដៃឡើយ ប៉ុន្តែ គួរតែធ្វើយ៉ាងអស់ពីចិត្តរបស់ខ្លួន ហើយមិនគួរអណ្ដែតអណ្ដូងនៅក្នុងសញ្ញាណជាច្រើនឬអង្គុយនៅស្ងៀមរង់ចាំសេចក្តីស្លាប់នោះឡើយ។ ព្រះជាម្ចាស់អាចលះបង់អង្គទ្រង់សម្រាប់មនុស្សបាន ចុះហេតុអ្វីបានជាមនុស្សមិនអាចថ្វាយចិត្តភក្តីភាពរបស់គេដល់ព្រះជាម្ចាស់វិញបាន? ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះមនុស្សយ៉ាងខ្លាំង ចុះហេតុអ្វីបានជាមនុស្សមិនអាចផ្ដល់កិច្ចសហប្រតិបត្តិការសូម្បីតែបន្ដិច? ព្រះជាម្ចាស់ធ្វើការសម្រាប់មនុស្សជាតិ ហេតុអ្វីបានជាមនុស្សមិនអាចបំពេញភារកិច្ចខ្លះរបស់គេសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់? កិច្ចការរបស់ព្រះជាម្ចាស់បានមកដល់ឆ្ងាយហើយ ប៉ុន្តែ អ្នករាល់គ្នានៅតែអង្គុយមើល មិនព្រមធ្វើសកម្មភាពហើយអ្នកនៅតែស្ដាប់ តែមិនព្រមធ្វើចលនាទៅវិញ។ តើមនុស្សបែបនេះមិនមែនជាកម្មវត្ថុដែលត្រូវធ្លាក់នរកទេឬអី? ព្រះជាម្ចាស់បានប្រទានអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ដល់មនុស្សរួចហើយ ដូច្នេះ ហេតុអ្វីបានជាមនុស្សនាពេលសព្វថ្ងៃនេះគ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអស់ពីចិត្ត? សម្រាប់ព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់ គឺជាអាទិភាពទីមួយរបស់ទ្រង់ ហើយកិច្ចការគ្រប់គ្រងរបស់ទ្រង់ ពិតជាសំខាន់បំផុត។ សម្រាប់មនុស្សវិញ ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត និងការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ គឺជាអាទិភាពទីមួយរបស់គេ។ នេះហើយជាចំណុចដែលអ្នករាល់គ្នាគួរតែយល់» («កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំពិតជារំជួលចិត្តយ៉ាងខ្លាំង ពេលខ្ញុំគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់តែងតែមានព្រះទ័យគិតគូរដល់មនុស្សជានិច្ច។ ព្រះអង្គបានត្រលប់ជាសាច់ឈាមពីរដង ដើម្បីសង្រ្គោះមនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ទ្រង់ត្រូវរងភាពអាម៉ាស់ ត្រូវមនុស្សច្រើនជំនាន់បដិសេធ ហើយបានរងទុក្ខជាខ្លាំង។ ដោយប្រឈមជាមួយសេចក្តីពុករលួយដ៏ជ្រាលជ្រៅ និងភាពសោះអង្គើយរបស់យើង ព្រះជាម្ចាស់មិនដែលបោះបង់យើងឡើយ។ ទ្រង់នៅតែសម្ដែងចេញសេចក្តីពិត ដើម្បីសង្រ្គោះយើង។ គុណសម្បត្តិរបស់យើងកំពុងតែខ្វះខាត ហើយយើងយឺតនឹងទទួលយកសេចក្តីពិត ប៉ុន្តែ ព្រះជាម្ចាស់ប្រកបគ្នាជាមួយយើងយ៉ាងស្មោះត្រង់ និងយ៉ាងហ្មត់ចត់។ ពេលខ្លះ ទ្រង់ប្រើន័យធៀប និងឧទាហរណ៍ផ្សេងៗ ហើយប្រាប់សាច់រឿង ដើម្បីចង្អុលបង្ហាញដល់យើង ចេញពីគ្រប់ជ្រុង និងគ្រប់មធ្យោបាយ។ ការនេះគឺដើម្បីឱ្យយើងអាចយល់សេចក្តីពិត និងចូលទៅក្នុងសេចក្តីពិត។ ព្រះជាម្ចាស់ទទួលខុសត្រូវចំពោះជីវិតរបស់យើង ហើយទ្រង់នឹងមិនសម្រាកឡើយ រហូតដល់ទ្រង់បានបំពេញយើង។ ការមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យដ៏ស្មោះត្រង់របស់ទ្រង់ គឺជាការបណ្ដាលចិត្តមួយ។ ប៉ុន្តែ ពេលខ្ញុំបានគិតអំពីរបៀបដែលខ្ញុំបានប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងរបៀបបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំបានពេញដោយវិប្បដិសារី។ ខ្ញុំមិនចង់ធ្វើភារកិច្ចរបស់ខ្ញុំឱ្យតែរួចពីដៃតទៅទៀតឡើយ។ ខ្ញុំបានចូលទៅចំពោះព្រះជាម្ចាស់ និងអធិស្ឋាន ដោយទូលសួរទ្រង់ពីរបៀបដែលខ្ញុំអាចឈប់ក្លាយជាបុគ្គលធ្វេសប្រហែស និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។

បន្ទាប់មក ខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលចែងថា៖ «តើភារកិច្ចជាអ្វី? វាជាបញ្ជាបេសកកម្មដែលព្រះជាម្ចាស់បានប្រគល់ឱ្យមកមនុស្ស។ ដូចនេះ តើអ្នកគួរបំពេញភារកិច្ចរបស់អ្នកដោយរបៀបណា? ដោយការប្រព្រឹត្តិស្របតាមសេចក្ដីតម្រូវ និងបទដ្ឋានរបស់ព្រះជាម្ចាស់ និងដោយការផ្អែកអាកប្បកិរិយារបស់អ្នកនៅលើគោលការណ៍សេចក្ដីពិត ជាជាងការផ្អែកលើបំណងចិត្តដែលជាការចង់បានរបស់មនុស្ស។ តាមរបៀបនេះ ការបំពេញភារកិច្ចរបស់អ្នកនឹងត្រូវតាមបទដ្ឋាន» («មានតែតាមរយៈការស្វែងរកគោលការណ៍សេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចបំពញភារកិច្ចរបស់ពួកគេបានល្អប្រសើរ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «តើវាមានន័យយ៉ាងណាក្នុងការធ្វើដោយខ្ជាប់ខ្ជួន? ការធ្វើដោយខ្ជាប់ខ្ជួនមិនមែនមានន័យថាខំប្រឹង ឬរងទុក្ខទារុណកម្មខាងរាងកាយតិចតួចនោះទេ។ អ្វីដែលគន្លឹះសំខាន់គឺថា មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក និងមាននូវបន្ទុក។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកត្រូវថ្លឹងថ្លែងពីសារៈសំខាន់នៃភារកិច្ចរបស់អ្នក ហើយបន្ទាប់មក ត្រូវអនុវត្តនូវបន្ទុក និងទំនួលខុសត្រូវ ចំពោះគ្រប់អ្វីទាំងអស់ដែលអ្នកធ្វើ ហើយដាក់ដួងចិត្តរបស់អ្នកចូលទៅក្នុងភារកិច្ចនោះ។ អ្នកត្រូវតែធ្វើឱ្យខ្លួនអ្នកសក្តិសមនឹងបេសកម្មដែលព្រះជាម្ចាស់បានប្រគល់ឱ្យអ្នក ក៏ដូចជាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នក និងក្តីសង្ឃឹមរបស់ទ្រង់ចំពោះអ្នក។ មានតែការធ្វើដូច្នេះទេដែលជាការធ្វើដោយខ្ជាប់ខ្ជួន។ វាមិនមានប្រយោជន៍សម្រាប់អ្នកដែលធ្វើការដោយគ្មានការតាំងចិត្តនោះឡើយ។ អ្នកអាចបោកបញ្ឆោតមនុស្សបាន ប៉ុន្តែអ្នកមិនអាចបន្លំព្រះនេត្រព្រះជាម្ចាស់បានទេ។ ប្រសិនបើមិនមានតម្លៃពិតប្រាកដ និងមិនមានភក្ដីភាពនៅពេលអ្នកបំពេញភារកិច្ចរបស់អ្នកនោះទេ នោះវាមិនត្រូវតាមបទដ្ឋាននោះឡើយ» («ការបំពេញភារកិច្ចបានល្អយ៉ាងហោចណាស់ទាមទារឱ្យមានមនសិការ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការនេះបានធ្វើឱ្យដួងចិត្តខ្ញុំមានភាពច្បាស់លាស់។ ភារកិច្ចរបស់យើងត្រូវបានព្រះជាម្ចាស់ផ្ទុកផ្ដាក់ដល់យើង។ យើងត្រូវតែធ្វើ តាមការទាមទាររបស់ព្រះជាម្ចាស់ និងប្រព្រឹត្តតាមសេចក្តីពិត។ យើងមិនអាចរើសយក ឬដើរទាំងងងឹតងងល់តាមបំណងចិត្តរបស់យើងផ្ទាល់ឡើយ។ យើងត្រូវបំពេញតាមស្ដង់ដាជាក់លាក់មួយក្នុងភារកិច្ចរបស់យើង ពោលគឺដោយធ្វើពុតជាប្រឹងធ្វើការ គឺមិនត្រឹមត្រូវឡើយ។ រឿងដ៏សំខាន់គឺត្រូវមានអារម្មណ៍នៃការទទួលខុសត្រូវ ភាពឧស្សាហ៍ព្យាយាម និងការធ្វើយ៉ាងអស់ពីចិត្ត ក្នុងការស្វែងរក សញ្ជឹងគិត និងរកមើលវិធី ដើម្បីធ្វើឱ្យប្រសើរឡើង។ បន្ទាប់មក យើងអាចបំពេញភារកិច្ចរបស់យើង និងធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យមិនខាន។ ក្រោយមក ពេលខ្ញុំកំពុងតែងបទចម្រៀង ខ្ញុំបានវិភាគប៉ារោលយ៉ាងប្រុងប្រយ័ត្ន ហើយបានរកឃើញបទចម្រៀងពីរបីបទដែលសម្ដែងចេញនូវអារម្មណ៍ស្រដៀងគ្នា។ ខ្ញុំបានគិតយ៉ាងច្រើនអំពីរបៀបដែលអ្នកដទៃបានប្រើប្រាស់ទំនុកភ្លេង ដើម្បីសម្ដែងចេញនូវអារម្មណ៍ប្រភេទនេះ។ បន្ទាប់ពីយល់អំពីអត្ថន័យនៃប៉ារោល អារម្មណ៍ និងទិសដៅនៃទំនុកភ្លេងរួចមក ខ្ញុំក៏ចាប់ផ្ដើមតែងនិពន្ធ។ ខ្ញុំបានសុំដំបូន្មានពីបងប្អូនប្រុសស្រីរបស់ខ្ញុំនៅពេលក្រោយទៀត បានកែការតែងនិពន្ធចំនួនពីរដង ហើយ វាក៏រួចរាល់។ វាត្រូវការពេលមួយសប្ដាហ៍ប៉ុណ្ណោះ ដើម្បីបញ្ចប់។ ការតែងនិពន្ធមួយទៀត ដែលខ្ញុំបានកែ ក៏ត្រូវបានទទួលយក។ ពេលខ្ញុំបានឃើញវាត្រូវការពេលតែបន្ដិចបន្ដួច ដើម្បីបញ្ចប់ការតែងនិពន្ធទាំងនោះ ខ្ញុំមានអារម្មណ៍កាន់តែសោកស្ដាយ និងមានវិប្បដិសារី សម្រាប់ការព្យាយាមបំពេញភារកិច្ចខ្លួនឱ្យតែរួចពីដៃកាលលើកមុន។ ខ្ញុំបានឃើញពីកម្រិតដ៏អាក្រក់ដែលខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយ ឃើញពីកម្រិតដ៏ធ្ងន់ធ្ងរនៃភាពគួរឱ្យស្អប់ខ្ពើមរបស់ខ្ញុំ និងកម្រិតនៃភាពធ្វេសប្រហែសរបស់ខ្ញុំនៅក្នុងការងារ។ សូមអរព្រះគុណសម្រាប់ការរៀបចំរបស់ព្រះជាម្ចាស់ ដោយឱ្យបងប្អូនប្រុសស្រីរបស់ខ្ញុំ មកដោះស្រាយជាមួយខ្ញុំ នៅទីបំផុត ខ្ញុំអាចស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំបានហើយ និងបំពេញភារកិច្ចខ្លួនយ៉ាងអស់ពីចិត្តពីកាយ។ ខ្ញុំអរព្រះគុណសម្រាប់សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ផ្លូវផ្សាយដំណឹងល្អរបស់ខ្ញុំ ពោរពេញដោយឧបសគ្គ និងការលំបាក

ខ្ញុំមកពីប្រទេសមីយ៉ាន់ម៉ា។ ខ្ញុំបានទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយនៅឆ្នាំ២០១៩។ តាមរយៈការអានព្រះបន្ទូល ខ្ញុំបានដឹងថា...

ហេតុអ្វីខ្ញុំតែងតែប្រយ័ត្នប្រយែងជ្រុលហួសហេតុនៅក្នុងភារកិច្ចខ្ញុំ?

នាខែមីនា ឆ្នាំ២០២១ ខ្ញុំធ្វើជាអ្នកឌីស្សាញក្រាហ្វិកនៅពួកជំនុំ។ ព្រោះតែខ្ញុំក្រអឺតក្រទមក្នុងភារកិច្ច និងមិនអាចធ្វើការចុះសម្រុងជាមួយអ្នកដទៃ...

របៀបដោះស្រាយភាពអាត្មានិយម

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្វីទៅជាបទដ្ឋាន ដើម្បីវិនិច្ឆ័យទង្វើរបស់មនុស្សម្នាក់ថាល្អ ឬអាក្រក់? វាអាស្រ័យលើថាតើនៅក្នុងគំនិត...

ការឆ្លុះបញ្ចាំង ក្រោយការប្រឆាំងនឹងការមើលខុសត្រូវ

ដោយមីហ័រ ប្រទេសចិន ក្នុងឆ្នាំ ២០២១ ខ្ញុំទទួលបន្ទុកលើកិច្ចការស្រោចស្រពនៅពួកជំនុំ។ ក្នុងអំឡុងពេលនោះ អ្នកដឹកនាំតែងសួរនាំអំពីវឌ្ឍនភាពការងារ...