មូលហេតុដែលខ្ញុំ មិនចង់លះបង់នៅក្នុងភារកិច្ច

11-07-2023

ខ្ញុំធ្វើការនៅផ្នែកឌីស្សាញក្រាហ្វិក ហើយមេក្រុមបានចាត់ខ្ញុំឱ្យបង្កើតរូបភាពថ្មីមួយ។ ពេលនោះ ខ្ញុំមិនទាន់មានបទពិសោធនៅឡើយទេ ដូច្នេះ ខ្ញុំមិនដឹងពីគោលការណ៍ ឬចំណុចសំខាន់នៃកិច្ចការទេ។ ខ្ញុំប្រឹងធ្វើការយ៉ាងខ្លាំង តែលទ្ធផលដែលសម្រេចបាន គឺមិនសូវល្អឡើយ។ ខ្ញុំបានកែជាច្រើនដង ដោយមិនឃើញប្រសើរទេ។ ខ្ញុំយល់ថា ការឌីស្សាញតាមម៉ូដថ្មីនេះ ពិតជាពិបាកណាស់។ ពេលមេក្រុមប្រាប់ខ្ញុំឱ្យធ្វើរូបស្រដៀងគ្នាមួយទៀត ខ្ញុំដូចជាអល់អែក។ ខ្ញុំចេះតែរិះរកវិធីផ្ទេរការងារនោះឱ្យអ្នកផ្សេង ហើយថែមទាំងនិយាយនៅមុខមេក្រុមថា ខ្ញុំមិនពូកែឌីស្សាញរូបភាពបែបនោះទៀតផង។ គាត់យល់ពីគំនិតខ្ញុំ ហើយក៏ឈប់ចាត់ការងារទាំងនោះឱ្យខ្ញុំធ្វើទៀត។ ក្រោយមក អ្នកដឹកនាំពួកជំនុំបានសុំឱ្យខ្ញុំកែរូបភាពមួយជាបន្ទាន់ និងសុំឱ្យមេក្រុមផ្ដល់ការណែនាំលម្អិតមួយចំនួនដល់ខ្ញុំ។ នេះជាការងារបន្ទាន់ ហើយខ្ញុំត្រូវតែកែទម្រង់របស់វា ផ្អែកលើសមាសភាពដើមឱ្យបានលឿនតាមតែអាចធ្វើទៅបាន និងត្រូវដុសខាត់ផ្នែកលម្អិតកាន់តែច្រើន។ សម្រាប់ខ្ញុំ ស្ដាប់ទៅដូចជាការងារសាមញ្ញ។ ព្រោះតែវាមានទ្រង់ទ្រាយមូលដ្ឋានរួច ដូច្នេះ ការកែកុនតិចតួច គួរតែគ្រប់គ្រាន់ហើយ។ តែមេក្រុមមិនពេញចិត្តនឹងការកែរបស់ខ្ញុំទេ រួចបានផ្ដល់សំណើខ្លះដល់ខ្ញុំអំពីរបៀបកែវា។ វាហាក់ដូចជាស្មុគស្មាញ ហើយខ្ញុំមិនចង់ធ្វើវាទេ។ ខ្ញុំយល់ថា រូបភាពនោះមិនអីទេ។ បើវាអាចប្រើបាន វាគួរតែគ្រប់គ្រាន់ហើយ។ តើចាំបាច់ត្រូវកែយ៉ាងល្អិតល្អន់ដែរទេ? វាជាការខ្ជះខ្ជាយពេលវេលា និងកម្លាំងវិញទេ។ ដូច្នេះ ខ្ញុំសម្រេចចិត្តប្រាប់ពីគំនិតខ្ញុំ។ តែគួរឱ្យភ្ញាក់ផ្អើល មេក្រុមបានផ្ញើសារនេះមកខ្ញុំថា៖ «ប្អូនមិនបានដាក់ចិត្តបំពេញភារកិច្ច ឬព្យាយាមសម្រេចការងារទេ។ ប្អូនតែងតែព្យាយាមយករួចខ្លួននិងធ្វើការបង្គ្រប់កិច្ចជានិច្ច។ ដោយមានអាកប្បកិរិយាបែបនេះ តើប្អូនអាចបំពេញភារកិច្ចបានល្អម្ដេចកើតទៅ?» ពេលឃើញការរិះគន់បែបនេះ ធ្វើឱ្យខ្ញុំច្របូកច្របល់ជាខ្លាំង ហើយខ្ញុំមានអារម្មណ៍ថា ខ្លួនធ្វើខុស។ តើខ្ញុំអាក្រក់ដល់ថ្នាក់ហ្នឹងផងឬ? ពីរបីថ្ងៃក្រោយមក អ្នកដឹកនាំពួកជំនុំបានដោះស្រាយជាមួយខ្ញុំ ព្រោះតែការល្មោភចង់បានភាពសុខស្រួលខាងសាច់ឈាម និងការគេចវេះពីការងារលំបាក។ គាត់ថា ខ្ញុំចង់គេចវេះពីការងារឌីស្សាញលំបាកៗ និងមិនប្រឹងប្រែងធ្វើការទេ ថាខ្ញុំតែងបំពេញភារកិច្ចឱ្យតែរួចពីដៃ និងជាមនុស្សមិនអាចពឹងពាក់បានឡើយ។ ពេលឮគាត់និយាយបែបនេះ ធ្វើឱ្យខ្ញុំឈឺចាប់ជាខ្លាំង។ សូម្បីតែបងស្រីម្នាក់ដែលស្គាល់ខ្ញុំច្បាស់ ក៏និយាយត្រង់ៗថា៖ «បើឯងជាអ្នកឌីស្សាញម្នាក់ ដែលមិនគិតគូរលើការផលិតរូបឌីស្សាញដែលល្អទេ តើនោះជាការបំពេញភារកិច្ចរបស់ឯងម្ដេចកើតទៅ?» ពេលឮបែបនេះ វាបំបាក់ទឹកចិត្តខ្ញុំ ដោយធ្វើឱ្យខ្ញុំឈឺចាប់ជាខ្លាំង។ ខ្ញុំយល់ថា ពេលវេលាដែលខ្ញុំត្រូវបំពេញភារកិច្ចនេះ ប្រហែលជាដល់ទីបញ្ចប់ហើយ។ គ្រប់គ្នាដឹងថា ខ្ញុំជាមនុស្សបែបណាហើយ ដូច្នេះ ចាប់ពីពេលនេះទៅ គ្មាននរណាទុកចិត្តខ្ញុំទៀតឡើយ។

ល្ងាចនោះ ខ្ញុំបានគិតឡើងវិញអំពីរឿងគ្រប់យ៉ាងដែលទើបតែបានកើតឡើងនេះ និងគិតពីការវាយតម្លៃរបស់អ្នកដទៃចំពោះខ្ញុំ។ ខ្ញុំពិតជាពិបាកចិត្ត និងស្អប់ខ្លួនឯងដែលធ្វើឱ្យគ្រប់គ្នាខកចិត្ត។ ហេតុអ្វីក៏ខ្ញុំបំពេញភារកិច្ចបែបនេះ? ខ្ញុំបានយំហើយយំទៀត។ ដោយឈឺចាប់ ខ្ញុំបានអានអត្ថបទនេះនៅក្នុងបន្ទូលព្រះ៖ «នៅពេលបំពេញភារកិច្ចអ្វីមួយ មនុស្សតែងតែជ្រើសរើសការងារណាដែលស្រាលៗ ដែលមិនធ្វើឱ្យពួកគេនឿយហត់អស់កម្លាំង ដែលមិនពាក់ព័ន្ធនឹងការបំពេញការងារហាលភ្លៀង ហាលខ្យល់ ក្រោមកំដៅថ្ងៃ។ នេះហៅថា ការរើសយកការងារដែលងាយស្រួល និងគេចវេះពីការងារណាដែលលំបាក ហើយវាជាការបង្ហាញឱ្យឃើញពីការលោភចង់បានភាពសុខស្រួលខាងសាច់ឈាម។ តើមានអ្វីផ្សេងទៀតទេ? (តែងតែរអ៊ូរទាំនៅពេលដែលភារកិច្ចរបស់ខ្លួនមានការពិបាកបន្តិចបន្តួច នឿយហត់បន្តិចបន្តួច នៅពេលដែលភារកិច្ចនោះពាក់ព័ន្ធនឹងការលះបង់។) (មានការខ្វល់ខ្វាយនឹងម្ហូបអាហារ និងសម្លៀកបំពាក់ និងការបណ្ដោយខ្លួនតាមសាច់ឈាម។) ទាំងនេះគឺសុទ្ធតែជាការបង្ហាញឱ្យឃើញពីការលោភចង់បានភាពសុខស្រួលខាងសាច់ឈាមទាំងអស់។ កាលណាបុគ្គលបែបនោះឃើញថា ការងារណាពិបាក ឬគ្រោះថ្នាក់ខ្លាំងពេក ពួកគេតែងបង្ខំឱ្យអ្នកផ្សេងទទួលយកការងារនោះ។ ពួកគេខ្លួនឯងធ្វើតែការងារណាដែលងាយស្រួលប៉ុណ្ណោះ ហើយរកលេសដោះសាពីមូលហេតុដែលពួកគេមិនអាចធ្វើការមួយនេះបាន ដោយនិយាយថា ពួកគេមានគុណសម្បត្តិមិនល្អ ហើយគ្មានជំនាញដែលគេត្រូវការ ថាការងារនោះពិបាកខ្លាំងពេកសម្រាប់ពួកគេ។ តាមពិតទៅ គឺដោយសារតែពួកគេលោភចង់បានភាពសុខស្រួលខាងសាច់ឈាមប៉ុណ្ណោះ។ ... ក៏មានពេលដែលមនុស្សតែងតែត្អូញត្អែរ ពេលកំពុងបំពេញភារកិច្ចរបស់ពួកគេផងដែរ ពេលពួកគេមិនចង់បញ្ចេញកម្លាំងបំពេញភារកិច្ច ឱ្យតែពួកគេមានពេលសម្រាកបន្តិច ពួកគេនឹងសម្រាក ជជែកគ្នាលេងឥតប្រយោជន៍ ឬក៏ចូលរួមក្នុងការលំហែអារម្មណ៍ និងការកម្សាន្ត។ នៅពេលដែលការងារកាន់តែច្រើន ហើយផ្តាច់ចង្វាក់ និងខុសពីទម្លាប់ជីវិតរបស់ពួកគេ ពួកគេក៏មិនសប្បាយចិត្ត និងមិនពេញចិត្តចំពោះការងារនោះ។ ពួកគេរអ៊ូរទាំ និងត្អូញត្អែរ ពួកគេប្រែជាធ្វេសប្រហែស និងបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ។ នេះគឺជាការលោភចង់បានភាពសុខស្រួលខាងសាច់ឈាម មិនអ៊ីចឹងឬ? ... តើមនុស្សដែលចង់បានភាពសុខស្រួលខាងសាច់ឈាម ស័ក្តិសមនឹងបំពេញភារកិច្ចណាមួយដែរឬទេ? ពេលលើកមកនិយាយពីប្រធានបទនៃការបំពេញភារកិច្ចរបស់ពួកគេ ពីការលះបង់ និងការរងទុក្ខលំបាក ពួកគេចេះតែគ្រវីក្បាល៖ ពួកគេមានបញ្ហាច្រើនណាស់ ពួកគេពោរពេញដោយការត្អូញត្អែរ ពួកគេមានភាពអវិជ្ជមានគ្រប់រឿង។ មនុស្សបែបនេះគ្មានបានការនោះទេ ពួកគេគ្មានសិទ្ធិបំពេញភារកិច្ចរបស់ខ្លួនឡើយ ហើយគប្បីផាត់ពួកគេចោល» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ តាមរយៈបន្ទូលព្រះ ខ្ញុំឃើញថា ការគ្រាន់តែជ្រើសយកការងារសាមញ្ញ ស្រួលៗនៅក្នុងភារកិច្ច និងការតែងតែឱ្យអ្នកដទៃធ្វើការងារស្មុគស្មាញ និងលំបាក មិនទាក់ទងនឹងរឿងបញ្ញា ឬគុណសម្បត្តិឡើយ។ វាជាការល្មោភចង់បានភាពសុខស្រួល និងការមិនព្រមលះបង់។ ក្រឡេកមើលឡើងវិញ ពេលមេក្រុមសុំឱ្យខ្ញុំធ្វើការឌីស្សាញប្រភេទថ្មី ខ្ញុំយល់ថា វាពិបាក ព្រោះខ្ញុំទើបតែរៀនប៉ុណ្ណោះ។ ខ្ញុំត្រូវរងទុក្ខ លះបង់ យកចិត្តទុកដាក់គិត និងត្រូវកែវាម្ដងហើយម្ដងទៀត ដើម្បីធ្វើការឱ្យបានល្អ។ ដោយមិនចង់មានបញ្ហា ខ្ញុំបានគេចវេះពីវា និងរកលេស ដើម្បីដោះដៃ។ ខ្ញុំគ្រាន់តែចង់ធ្វើការសាមញ្ញ និងស្រួលៗប៉ុណ្ណោះ។ ពេលអ្នកដឹកនាំពួកជំនុំសុំឱ្យខ្ញុំកែរូបភាព មេក្រុមបានផ្ដល់ការណែនាំលម្អិតដល់ខ្ញុំ ដោយសង្ឃឹមថា ខ្ញុំអាចធ្វើការបានប្រសើរ។ ទោះបីខ្ញុំយល់ស្របធ្វើតាមក៏ដោយ ក៏ខ្ញុំគិតថា វាស្មុគស្មាញដែរ ដូច្នេះ ខ្ញុំមិនសូវគិត ឬប្រឹងធ្វើការទេ ដោយគ្រាន់តែព្យាយាមធ្វើការស្រួលៗប៉ុណ្ណោះ។ ការនេះធ្វើឱ្យរូបភាពមិនបានល្អ ហើយត្រូវកែវាជាច្រើនដង។ មិនថាជាអ្វីឡើយ ខ្ញុំតែងអល់អែកធ្វើការងារណាដែលតម្រូវឱ្យគិតច្រើន ឬប្រឹងប្រែងច្រើន។ ខ្ញុំចង់ធ្វើការងារក្នុងរបៀបសាមញ្ញ និងស្រួលបំផុត ខ្ញុំបានវក់វីខ្លាំងជាមួយសាច់ឈាម។ ខ្ញុំអាននៅក្នុងបន្ទូលព្រះថា៖ «មនុស្សបែបនេះគ្មានបានការនោះទេ ពួកគេគ្មានសិទ្ធិបំពេញភារកិច្ចរបស់ខ្លួនឡើយ ហើយគប្បីផាត់ពួកគេចោល»។ ខនេះធ្វើឱ្យខ្ញុំខ្លាចបន្តិចដែរ។ ពេលបំពេញភារកិច្ច ខ្ញុំតែងគិតពីសាច់ឈាម និងស្រេកឃ្លានភាពសុខស្រួល ហើយមិនព្រមរងទុក្ខ និងលះបង់សោះឡើយ។ ខ្ញុំគិតតែពីការសន្សំកម្លាំងទុក ហើយមិនបានពិនិត្យមើលចិត្ត ឬគំនិតរបស់ខ្ញុំទេ។ ការដែលខ្ញុំបំពេញភារកិច្ចបែបនេះ គ្មានភាពស្មោះសរ ឬភក្ដីភាពចំពោះព្រះឡើយ ខ្ញុំគិតថា បើខ្ញុំអាចសម្រេចភារកិច្ចឱ្យតែរួចពីដៃ នោះគឺគ្រប់គ្រាន់ហើយ។ ខ្ញុំមិនបានបំពេញតួនាទីបែបវិជ្ជមានទេ។ ជាងនេះទៀត ខ្ញុំបានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពការងារ។ បើខ្ញុំបន្តធ្វើបែបនេះ មិនផ្លាស់ប្ដូរទេ មិនយូរមិនឆាប់ ព្រះនឹងផាត់ខ្ញុំចោលមិនខាន។

ក្រោយមក ខ្ញុំបានអានបន្ទូលព្រះថែមទៀត។ «បើមើលពីខាងក្រៅ មនុស្សមួយចំនួនហាក់ដូចជាមិនមានបញ្ហាធ្ងន់ធ្ងរទេ ក្នុងពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេមិនធ្វើអ្វីដែលអាក្រក់ដោយចំហឡើយ។ ពួកគេមិនបណ្តាលឱ្យមានការបង្អាក់ ឬរំខាន ឬដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ក្នុងការអនុវត្តកាតព្វកិច្ចរបស់ពួកគេ ពួកគេមិនមានកំហុសធំដុំ ឬបញ្ហានៃគោលការណ៍ណាមួយកើតឡើងនៅឡើយទេ ក្នុងរយៈពេលពីរបីឆ្នាំដ៏ខ្លី ពួកគេត្រូវបានលាតត្រដាងដោយមិនដឹងខ្លួន ថាមិនទទួលយកសេចក្ដីពិតទាល់តែសោះ ថាជាម្នាក់ក្នុងចំណោះអ្នកមិនជឿ។ ហេតុអ្វីក៏ដូច្នេះ? អ្នកដទៃមិនអាចមើលឃើញពីបញ្ហាទេ តែព្រះជាម្ចាស់ពិនិត្យក្រអៅដួងចិត្តរបស់គេ ហើយទ្រង់ទតមើលឃើញបញ្ហា។ ពួកគេតែងតែធ្វេសប្រហែស និងមិនប្រែចិត្តចំពោះសមត្ថភាពបំពេញភារកិច្ចរបស់ពួកគេ។ ខណៈដែលពេលវេលាចេះតែកន្លងទៅ ជាធម្មជាតិ ពួកគេត្រូវបានលាតត្រដាង។ តើការនៅតែមិនប្រែចិត្តមានន័យយ៉ាងណា? វាមានន័យថា ទោះបីជាពួកគេបានបំពេញភារកិច្ចរបស់ខ្លួនកន្លងមកក៏ដោយ ក៏ពួកគេតែងតែមានអាកប្បកិរិយាខុសឆ្គងចំពោះការបំពេញភារកិច្ចដែរ ជាអាកប្បកិរិយាធ្វេសប្រហែស និងធ្វើឱ្យតែបង្រ្គប់កិច្ច ឥរិយាបថធម្មតា ហើយពួកគេមិនដែលមានមនសិការ និងកាន់តែមិនមានភក្ដីភាព។ ពួកគេប្រហែលជាប្រឹងប្រែងបន្ដិចបន្ដួច តែពួកគេគ្រាន់តែធ្វើវាឱ្យតែរួចពីដៃប៉ុណ្ណោះ។ ពួកគេមិនបានដាក់ចិត្តដាក់កាយធ្វើវានោះទេ ហើយអំពើរំលងរបស់ពួកគេគឺគ្មានទីបញ្ចប់ឡើយ។ តាមទស្សនៈរបស់ព្រះជាម្ចាស់ ពួកគេមិនដែលប្រែចិត្តឡើយ។ ពួកគេតែងតែធ្វេសប្រហែសជានិច្ច ហើយគ្មានការផ្លាស់ប្ដូរណាមួយនៅក្នុងពួកគេឡើយ។ ដែលនោះមានន័យថា ពួកគេមិនលះបង់អំពើអាក្រក់នៅក្នុងដៃរបស់ពួកគេ ហើយប្រែចិត្តចំពោះទ្រង់ឡើយ។ ព្រះជាម្ចាស់មិនទតឃើញឥរិយាបថនៃការប្រែចិត្តនៅក្នុងពួកគេទេ ហើយទ្រង់ក៏មិនទតឃើញភាពផ្ទុយគ្នានៅក្នុងឥរិយាបថរបស់ពួកគេដែរ។ ពួកគេប្រកាន់ខ្ជាប់ខ្ជួនទៅនឹងភារកិច្ចរបស់ពួកគេ និងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដោយឥរិយាបថ និងវិធីសាស្ត្របែបនេះ។ ជាទូទៅ គ្មានការផ្លាស់ប្តូរនូវនិស្ស័យរឹងរូស មិនអធ្យាស្រ័យនោះឡើយ ហើយអ្វីដែលលើសពីនេះទៅទៀតនោះ គឺពួកគេមិនដែលមានអារម្មណ៍ថាជំពាក់ព្រះជាម្ចាស់ឡើយ ពួកគេមិនដែលមានអារម្មណ៍ថាការធ្វេសប្រហែស និងការធ្វើកិច្ចការដើម្បីតែបង្រ្គប់កិច្ចរបស់ពួកគេ គឺជាអំពើរំលងដែលជាអំពើអាក្រក់នោះទេ។ ក្នុងចិត្តគេ មិនមានការជំពាក់ គ្មានកំហុស គ្មានការស្តីបន្ទោសខ្លួនឯង ហើយសឹងតែមិនមានការចោទប្រកាន់ខ្លួនឯងឡើយ។ ហើយនៅពេលដែលពេលវេលាកន្លងផុតទៅ ព្រះជាម្ចាស់ទតឃើញថាមនុស្សនេះមិនអាចកែឡើងបានទេ។ មិនថាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល ហើយមិនថាពួកគេឮនូវការថ្លែងព្រះបន្ទូលប៉ុន្មានដង មិនថាពួកយល់នូវសេចក្ដីពិតបានប៉ុណ្ណាក៏ដោយ ក៏ដួងចិត្តរបស់ពួកគេមិនរង្គោះរង្គើទេ ហើយអាកប្បកិរិយារបស់ពួកគេក៏មិនមានការផ្លាស់ប្តូរ ឬផ្លាស់ប្តូរការគិតនោះឡើយ។ ព្រះជាម្ចាស់ទតឃើញការនេះ ហើយមានព្រះបន្ទូលថា៖ 'គ្មានសង្ឃឹមសម្រាប់មនុស្សនេះទេ។ គ្មានអ្វីដែលខ្ញុំបានមានបន្ទូល ធ្វើឱ្យពាល់ដួងចិត្តពួកគេទេ ហើយគ្មានអ្វីដែលខ្ញុំមានបន្ទូលធ្វើឱ្យពួកគេត្រឡប់ក្រោយវិញដែរ។ មិនមានមធ្យោបាយណាផ្លាស់ប្តូរពួកគេទេ។ មនុស្សនេះមិនសមនឹងបំពេញភារកិច្ចរបស់ពួកគេទេ ហើយពួកគេក៏មិនសមនឹងបម្រើនៅក្នុងដំណាក់របស់ខ្ញុំដែរ'។ ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលដូច្នេះ? ពីព្រោះនៅពេលពួកគេបំពេញភារកិច្ច និងធ្វើកិច្ចការ ពួកគេតែងតែធ្វេសប្រហែស និងធ្វើការច្បោលៗជាប់ជាប្រចាំ។ មិនថាពួកគេត្រូវបានលួសកាត់ និងដោះស្រាយច្រើនប៉ុនណា និងមិនថាពួកគេទទួលបានការអត់ធន់ និងភាពអត់ធ្មត់កម្រិតណានោះទេ វាមិនមានប្រសិទ្ធភាព និងមិនអាចធ្វើឱ្យពួកគេប្រែចិត្ត ឬផ្លាស់ប្តូរយ៉ាងពិតប្រាកដបានឡើយ។ វាមិនអាចធ្វើឱ្យពួកគេបំពេញភារកិច្ចរបស់ពួកគេបានល្អទេ វាមិនអាចអនុញ្ញាតឱ្យពួកគេដើរលើមាគ៌ានៃការស្វែងរកសេចក្ដីពិតបានទេ។ ដូច្នេះមនុស្សនេះគឺកែមិនឡើងទេ។ នៅពេលដែលព្រះជាម្ចាស់កំណត់ថាមនុស្សម្នាក់មិនអាចកែឡើងទេ តើព្រះជាម្ចាស់នៅតែគ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះមនុស្សម្នាក់នេះទៀតឬទេ? ទ្រង់មិនធ្វើទេ។ ព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យពួកគេទៅ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «តើអ្វីទៅជាបទដ្ឋាន ដើម្បីវិនិច្ឆ័យទង្វើរបស់មនុស្សម្នាក់ថាល្អ ឬអាក្រក់? វាអាស្រ័យលើថាតើនៅក្នុងគំនិត ការសម្ដែងចេញ និងសកម្មភាពរបស់ពួកគេ អ្នកមានទីបន្ទាល់នៃការយកសេចក្តីពិតទៅអនុវត្ត ព្រមទាំងមានទីបន្ទាល់នៃការរស់នៅតាមតថភាពនៃសេចក្តីពិតឬក៏អត់។ បើអ្នកមិនមានតថភាពនេះទេ ឬបើអ្នកមិនរស់នៅតាមតថភាពនេះទេ នោះគ្មានអ្វីដែលត្រូវឆ្ងល់ឡើយ គឺអ្នកជាមនុស្សប្រព្រឹត្កការអាក្រក់ហើយ។ តើព្រះជាម្ចាស់ទតឃើញមនុស្សប្រព្រឹត្កការអាក្រក់យ៉ាងដូចម្ដេច? គំនិត និងទង្វើពីខាងក្រៅរបស់អ្នក មិនធ្វើ បន្ទាល់អំពីព្រះជាម្ចាស់ ហើយក៏មិនធ្វើឲ្យសាតាំងរងភាពអាម៉ាស់ ឬបំបាក់សាតាំងដែរ។ ផ្ទុយទៅវិញ ពួកគេធ្វើឲ្យព្រះជាម្ចាស់រងភាពអាម៉ាស់ និងពេញដោយស្លាកស្នាមដែលនាំឲ្យព្រះជាម្ចាស់រងភាពអាម៉ាស់។ អ្នកមិនមែនកំពុងធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ មិនលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ឡើយ ហើយក៏មិនកំពុងបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួនចំពោះព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ អ្នកកំពុងតែប្រព្រឹត្តសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ តើអ្វីទៅជាអត្ថន័យនៃឃ្លាថា 'សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន'? បើនិយាយឱ្យចំទៅ វាមានន័យថា សម្រាប់ជាប្រយោជន៍របស់សាតាំង។ ដូច្នេះ នៅទីបំផុត ព្រះជាម្ចាស់នឹងមានបន្ទូលថា 'ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ។' នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកមិនបានធ្វើអំពើល្អឡើយ ផ្ទុយទៅវិញ អាកប្បកិរិយារបស់អ្នកប្រែជាអាក្រក់វិញ។ វាមិនត្រឹមតែជាបរាជ័យក្នុងការទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់នោះទេ វាក៏នឹងត្រូវថ្កោលទោសផងដែរ។ តើមនុស្សម្នាក់ដែលមានជំនឿបែបនេះលើព្រះជាម្ចាស់ស្វះស្វែងដើម្បីទទួលបានអ្វី? តើជំនឿបែបនេះនឹងគ្មានអ្វីសោះនៅទីបញ្ចប់ឬទេ?» («មនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែងបាន ដរាបណាគេលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំធ្លាប់គិតថា ទោះបីខ្ញុំគេចវេះពីគម្រោងពិបាកស្មុគស្មាញខ្លាំងក៏ដោយ ក៏ខ្ញុំមិនដែលទំនេរដៃដែរ ហើយជួនកាល ខ្ញុំត្រូវធ្វើការឌីស្សាញដល់យប់ជ្រៅទៀតផង។ ខ្ញុំយល់ថា ការបំពេញភារកិច្ចបែបនេះ គឺគ្រប់គ្រាន់ហើយ។ តែតាមរយៈបន្ទូលព្រះ ខ្ញុំឃើញថា ទ្រង់មិនទតមើលថា យើងបានធ្វើការច្រើនប៉ុនណា ឬយើងបានលះបង់កម្លាំងច្រើនបែបណាទេ តែទតមើលពីវិធីដែលយើងបំពេញភារកិច្ចវិញ ថាតើយើងកំពុងគិតគូរដល់ព្រះទ័យព្រះ ថាយើងមានទីបន្ទាល់នៃការអនុវត្តសេចក្តីពិតឬអត់។ នេះជារបៀបដែលទ្រង់សម្រេចថាតើភារកិច្ចរបស់បុគ្គលម្នាក់ នឹងទទួលបានការសព្វព្រះទ័យពីទ្រង់ឬអត់។ ទោះបីមើលទៅខ្ញុំកំពុងបំពេញភារកិច្ចគ្រប់ពេលក៏ដោយ ក៏ខ្ញុំមានអាកប្បកិរិយាឥតខ្វល់ ធ្វេសប្រហែសចំពោះវាដែរ ដោយគ្រាន់តែគិតពីសាច់ឈាម និងធ្វើតាមចិត្តខ្លួនឯងប៉ុណ្ណោះ ខ្ញុំធ្វើការណាដែលស្រួល ហើយបោះចោលការងារណាដែលពិបាក ដោយគ្មានភក្ដីភាព ឬការចុះចូលសូម្បីតែបន្តិចឡើយ។ ការបម្រើបែបនេះ គឺមិនគ្រប់គ្រាន់ទេ វាជាការព្យាយាមបោកបញ្ឆោតព្រះហើយ។ ខ្ញុំគិតពីរបៀបដែលមេក្រុមបានចាត់ការងារសំខាន់ខ្លះឱ្យខ្ញុំធ្វើ កាលខ្ញុំទើបចាប់ផ្ដើមដំបូង តែដោយសារខ្ញុំតែងបំពេញភារកិច្ចឱ្យតែរួចពីដៃ រកតែការងារស្រួលៗ និងមិនគិតគូរដល់កិច្ចការពួកជំនុំ គិតតែពីខ្លួនឯង គាត់ក៏ឈប់ប្រគល់គម្រោងសំខាន់ៗឱ្យខ្ញុំធ្វើទៀត។ ខ្ញុំក្លាយជាបុគ្គលម្នាក់ដែលព្រះ និងមនុស្សមិនអាចពឹងពាក់បាន ដោយធ្វើការងារណាដែលសាមញ្ញៗប៉ុណ្ណោះ។ តាមរយៈការបំពេញភារកិច្ចបែបនេះ ខ្ញុំមិនគ្រាន់តែមិនធ្វើអំពើល្អប៉ុណ្ណោះទេ តែខ្ញុំក៏កំពុងប្រមូលអំពើរំលងផងដែរ។ បើខ្ញុំមិនលះបង់ការអាក្រក់នេះចោល រួចប្រែចិត្តចំពោះព្រះទេ ទ្រង់នឹងស្អប់ខ្ពើម និងបដិសេធខ្ញុំ ពេលអំពើរំលងខ្ញុំកើនឡើងច្រើន ពេលនោះ ព្រះអង្គនឹងលាតត្រដាងខ្ញុំទាំងស្រុង រួចផាត់ខ្ញុំចោលមិនខាន។ ពេលនោះ ខ្ញុំយល់ថា អាកប្បកិរិយាដែលខ្ញុំមានចំពោះភារកិច្ច ពិតជាគ្រោះថ្នាក់ណាស់ ហើយវាធ្វើឱ្យខ្ញុំមានអារម្មណ៍ខ្លាចបន្ដិចដែរ។ ខ្ញុំក៏ដឹងដែរថា ការលួសកាត់ និងការដោះស្រាយលើកនេះ គឺជាការក្រើនរំឭក និងការព្រមានរបស់ព្រះចំពោះខ្ញុំ។ ខ្ញុំស្ពឹកស្រពន់ យឺតនឹងទទួលយកខ្លាំងពេក។ បើគេមិនបានរំឭកខ្ញុំពីរឿងនេះទេ នោះខ្ញុំនឹងមិនបានឃើញថា អាកប្បកិរិយាដែលខ្ញុំមានចំពោះភារកិច្ច ធ្វើឱ្យព្រះស្អប់ខ្ពើមនោះឡើយ។ ខ្ញុំដឹងថា ខ្ញុំត្រូវតែផ្លាស់ប្ដូរសភាពមិនត្រឹមត្រូវនេះឥឡូវ រួចប្រែចិត្តចំពោះព្រះ ហើយឈប់រឹងរូស និងបះបោរតទៅទៀត។

ខ្ញុំបានអានបន្ទូលព្រះថែមទៀតអំពីសភាពខ្ញុំដែលបំពេញតាមសាច់ឈាម និងស្វែងរកភាពសុខស្រួលនោះ រួមទាំងអត្ថបទនេះផងដែរ៖ «មិនថាមនុស្សមួយចំនួនធ្វើកិច្ចការណានោះទេ ឬមិនថាពួកគេបំពេញភារកិច្ចណាឡើយ ក៏ពួកគេមិនអាចទទួលបានជោគជ័យក្នុងភារកិច្ចនោះបានដែរ។ កិច្ចការនោះច្រើនពេកហើយសម្រាប់ពួកគេ ពួកគេមិនអាចបំពេញកាតព្វកិច្ច ឬទំនួលខុសត្រូវណាមួយដែលមនុស្សគួរធ្វើនោះបានឡើយ។ ពួកគេគ្មានអ្វីក្រៅពីសំរាមទេ មែនទេ? តើពួកគេនៅស័ក្តិសមឱ្យហៅថាជាមនុស្សដែរឬទេ? លើកលែងតែមនុស្សភ្លីភ្លើ អ្នកដែលមានពិការភាពផ្លូវចិត្ត និងអ្នកដែលមានពិការភាពរាងកាយចេញ ក្រៅពីនោះ តើមាននរណាម្នាក់ដែលរស់នៅ ដែលមិនគួរបំពេញភារកិច្ច និងបំពេញទំនួលខុសត្រូវរបស់ខ្លួនទៅ? ប៉ុន្តែមនុស្សប្រភេទនេះតែងតែមានគំនិតបោកប្រាស់ មិនស្មោះត្រង់ ហើយមិនចង់បំពេញទំនួលខុសត្រូវរបស់ខ្លួនឡើយ។ ចំណុចនេះអាចយល់បានថា ពួកគេមិនចង់ធ្វើខ្លួនឱ្យដូចមនុស្សត្រឹមត្រូវឡើយ។ ព្រះជាម្ចាស់បានប្រទានគុណសម្បត្តិ និងអំណោយទានដល់ពួកគេ ព្រះអង្គបានប្រទានឱកាសឱ្យពួកគេធ្វើជាមនុស្ស ប៉ុន្តែពួកគេមិនអាចប្រើអ្វីទាំងនេះមកបំពេញភារកិច្ចរបស់ខ្លួនបានឡើយ។ ពួកគេមិនបានធ្វើអ្វីសោះ តែប្រាថ្នាចង់បានគ្រប់យ៉ាង។ តើមនុស្សបែបនេះសមនឹងហៅថាជាមនុស្សដែរទេ? មិនថាប្រគល់កិច្ចការណាទៅឱ្យពួកគេទេ មិនថាជាកិច្ចការសំខាន់ ឬសាមញ្ញ ជាកិច្ចការលំបាក ឬធម្មតានោះទេ ពួកគេតែងតែធ្វេសប្រហែស និងធ្វើឱ្យតែរួចពីដៃ តែងតែខ្ជិលច្រអូស និងមានចិត្តវៀចវេរជានិច្ច។ នៅពេលមានបញ្ហាកើតឡើង ពួកគេព្យាយាមទម្លាក់ការទទួលខុសត្រូវរបស់ខ្លួនទៅឱ្យអ្នកដទៃ។ ពួកគេមិនទទួលខុសត្រូវឡើយ ដោយចង់បន្តរស់នៅជាបញ្ញើក្អែកទៀត។ តើពួកគេមិនមែនជាសំរាមដែលគ្មានប្រយោជន៍ទេឬអី?» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ «តើមនុស្សប្រភេទណាដែលជាមនុស្សគ្មានបានការ? មនុស្សគ្មានបានការ គឺជាមនុស្សភ្លីភ្លើ ជាមនុស្សដែលរសាត់អណ្ដែតនៅក្នុងជីវិតគ្មានទិសដៅ។ មនុស្សប្រភេទនេះ គ្មានការទទួលខុសត្រូវក្នុងកិច្ចការដែលពួកគេធ្វើទេ ហើយក៏គ្មានសតិសម្បជញ្ញៈដែរ។ ពួកគេធ្វើឱ្យគ្រប់យ៉ាងរញ៉េរញ៉ៃ។ មិនថាអ្នកប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេយ៉ាងណាទេ ក៏ពួកគេមិនយកចិត្តទុកដាក់នឹងសម្ដីរបស់អ្នកដែរ។ ពួកគេគិតថា 'ប្រសិនបើខ្ញុំចង់រសាត់អណ្ដែតក្នុងជីវិត ខ្ញុំនឹងរសាត់អណ្ដែត។ តើមានបញ្ហាអ្វីទៅ? ខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំមានបាយសម្រាប់ហូប ប៉ុណ្ណេះគឺល្អគ្រប់គ្រាន់ហើយ។ យ៉ាងហោចណាស់ ក៏ខ្ញុំមិនចាំបាច់សុំទានគេដែរ។ ថ្ងៃណាមួយ ប្រសិនបើខ្ញុំគ្មានបាយហូបទេ ចាំខ្ញុំគិតទៀត។ ស្ថានសួគ៌នឹងតែងបើកទ្វារចំហជានិច្ច។ តើមានបញ្ហាអ្វីទៅ បើអ្នកថាខ្ញុំគ្មានសតិសម្បជញ្ញៈ ឬគ្មានហេតុផល ឬថាខ្ញុំល្ងីល្ងើនោះ? ខ្ញុំមិនបានធ្វើខុសច្បាប់ទេ ខ្ញុំមិនបានសម្លាប់មនុស្សណាម្នាក់ ក៏មិនបានដុតបំផ្លាញអ្វីដែរ។ ច្រើនណាស់ ខ្ញុំត្រឹមជាមនុស្សមានចរិតមិនល្អប៉ុណ្ណោះ ប៉ុន្តែនោះមិនមែនជាការខាតបង់ធំដុំអ្វីសម្រាប់ខ្ញុំទេ។ ឱ្យតែខ្ញុំមានបាយហូប គឺល្អហើយ'។ តើអ្នកយល់យ៉ាងណាដែរចំពោះទស្សនៈនេះ? ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា មនុស្សដែលល្ងីល្ងើបែបនេះ ដែលរសាត់អណ្ដែតក្នុងជីវិតគ្មានទិសដៅ គឺសុទ្ធតែត្រូវកំណត់ថាត្រូវផាត់ចោលទាំងអស់។ គ្មានផ្លូវណាដែលពួកគេអាចសម្រេចបានសេចក្ដីសង្គ្រោះឡើយ។ អ្នកដែលបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនបានទទួលយកសេចក្ដីពិតសោះ នឹងត្រូវផាត់ចោលមិនខាន។ គ្មាននរណាម្នាក់នឹងរួចខ្លួនឡើយ។ មនុស្សសំរាម និងគ្មានបានការ សុទ្ធតែជាមនុស្សដែលកេងប្រវ័ញ្ចអ្នកដទៃ ហើយពួកគេមុខជាត្រូវផាត់ចោលមិនខាន។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការគ្រាន់តែចង់ចម្អែតក្រពះ នោះពួកគេនឹងត្រូវបញ្ឈប់ពីការងារ និងត្រូវផាត់ចោលកាន់តែច្រើនថែមទៀត។ មនុស្សល្ងីល្ងើបែបនេះ នៅតែចង់ធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការដដែល ប៉ុន្តែពួកគេមិនស័ក្តិសមនោះទេ។ ពួកគេមិនបានធ្វើកិច្ចការជាក់ស្តែងអ្វីឡើយ តែពួកគេបែរជាចង់ដឹកនាំទៅវិញ។ ពួកគេពិតជាគ្មានការអៀនខ្មាសសោះ» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ ការបើកសម្ដែងច្បាស់ៗរបស់ព្រះ បានធ្វើឱ្យខ្ញុំដឹងថា ការតែងធ្វេសប្រហែសក្នុងភារកិច្ច ការមិនដែលទទួលខុសត្រូវ មានន័យថា អ្នកដូចជាសំរាមអ៊ីចឹង។ បើអ្នកមិនដាក់ចិត្តធ្វើការ បើអ្នកតែងតែខ្ជីខ្ជា មិនបំពេញភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ឬមិនរៀនជំនាញថ្មីៗទេ អ្នកជាសំរាមហើយ។ ខ្ញុំបានឆ្លុះបញ្ចាំង រួចឃើញថា ខ្ញុំពិតជាបំពេញភារកិច្ចបែបនោះមែន។ មិនថាគេដាក់ការងារអ្វីឱ្យខ្ញុំធ្វើឡើយ ខ្ញុំមិនចង់គិតច្រើនពីការងារនោះ មិនចង់រងទុក្ខ ឬស្វះស្វែងចង់សម្រេចលទ្ធផលឡើយ។ ខ្ញុំគ្រាន់តែពេញចិត្តនឹងធ្វើខ្លួនឱ្យរវល់មិនទំនេរដៃប៉ុណ្ណោះ។ ការបំពេញភារកិច្ចបែបនេះ តើខ្ញុំមិនកំពុងបង្កបញ្ហាទេឬអី? ខ្ញុំក៏នឹកចាំដែរថា តាំងពីខ្ញុំនៅតូច ខ្ញុំតែងច្រណែនមនុស្សដែលមានគ្រួសារល្អ ដែលគ្មានការខ្វល់ខ្វាយ អាចធ្វើដំណើរចុះឡើង និងមានជីវិតសុខស្រួល។ ខ្ញុំពិតជាចង់បានជីវិតបែបនោះសម្រាប់ខ្លួនឯងណាស់។ ខ្ញុំយល់ថា ជាមនុស្សលោក យើងរស់នៅបានតែពីរបីទសវត្សរ៍ប៉ុណ្ណោះ បើយើងមិនសោយសុខនឹងជីវិតនេះទេ តើនោះមិនមែនជាជីវិតដែលរស់នៅដោយឥតន័យទេឬអី? ក្រោយពេលធំដឹងក្ដី ខ្ញុំឃើញគេខំប្រឹងធ្វើការយ៉ាងខ្លាំង ដើម្បីរកលុយ ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមអាជីវកម្មមួយ។ តែខ្ញុំនៅតែមិនចង់ចំណាយកម្លាំងច្រើនដដែល ហើយតែងតែជក់ចិត្តនឹងរឿងភាគតាមទូរទស្សន៍ និងរឿងប្រលោមលោក។ ខ្ញុំមិនខ្វល់ពីអាជីវកម្មទាល់តែសោះ ហើយខ្ញុំមិនខ្វល់ថាខ្ញុំអាចរកលុយបានឬអត់នោះទេ។ ដល់ចុងឆ្នាំនេះ ខ្ញុំមិនត្រឹមតែមិនបានលុយប៉ុណ្ណោះទេ តែថែមទាំងខាតបង់លុយទៀតផង។ តែរឿងនេះនៅតែមិនធ្វើឱ្យខ្ញុំពិបាកចិត្តដដែល ខ្ញុំបានលួងលោមខ្លួនឯង ដោយគិតថា ដរាបណាមានអាហារលើតុ ការខាតបង់តិចតួចនេះមិនសំខាន់ឡើយ។ ទស្សនៈអំពីជីវិតរបស់ខ្ញុំ គឺ «ចូររីករាយនឹងថ្ងៃនេះចុះ ថ្ងៃស្អែកសឹមគិតពីរឿងថ្ងៃស្អែក» និង «ចូរចាប់យកពេលវេលាថ្ងៃនេះសម្រាប់ជាក្ដីអំណរ ដ្បិតជីវិតខ្លីណាស់»។ ព្រោះតែគំនិតបែបសាតាំងទាំងនេះមានឥទ្ធិពលលើខ្ញុំ ដូច្នេះ ខ្ញុំមិនដែលបំពេញភារកិច្ចខ្ញុំបានត្រឹមត្រូវទេ ហើយក៏មិនស្វះស្វែងចង់បានវឌ្ឍនភាពដែរ។ ជីវិតខ្ញុំគ្មានគោលដៅឡើយ។ ខ្ញុំនៅតែរស់នៅតាមគំនិតទាំងនេះដដែល បន្ទាប់ពីជឿលើព្រះ។ ខ្ញុំតែងយល់ថា ការចង់បំពេញភារកិច្ចបែបស្រួលៗ ដោយមិនបាច់ប្រឹងខ្លាំង មិនបាច់គិតច្រើន ឬតានតឹងពេក គឺជារបៀបរស់នៅដ៏ល្អបំផុត។ តែតាមពិត ខ្ញុំមិនអាចរែកពុនការងារណាបានឡើយ។ ខ្ញុំគ្មានប្រយោជន៍ ខ្ញុំដូចជាសំរាមអ៊ីចឹង។ ពេលឆ្លុះបញ្ចាំងកាន់តែច្រើនពីឥរិយាបថខ្ញុំ ខ្ញុំកាន់តែភ្ញាក់ផ្អើល។ តើខ្ញុំមិនមែនជាប៉ារ៉ាស៊ីត ដែលព្រះកំពុងលាតត្រដាងទេឬ? ដើម្បីសង្រ្គោះមនុស្សជាតិ ព្រះមិនត្រឹមតែសម្ដែងនូវបន្ទូលទ្រង់ និងផ្គត់ផ្គង់ដល់យើងដោយសេចក្តីពិត និងជីវិតប៉ុណ្ណោះទេ ព្រះអង្គក៏ប្រទានគ្រប់យ៉ាងដែលយើងត្រូវការ ដើម្បីរស់រាន និងឱ្យយើងសោយសុខយ៉ាងបរិបូរទៀតផង។ ទ្រង់ឃ្លាំមើល និងការពារយើង ដោយថែរក្សាយើងកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់សាតាំង។ តែខ្ញុំអត់ចិត្តសោះឡើយ។ ខ្ញុំមិនដឹងថា ខ្ញុំគួរបំពេញភារកិច្ចបែបណា ដើម្បីតបស្នងចំពោះក្តីស្រឡាញ់របស់ព្រះទេ តែបែរជាក្លាយជាប៉ារ៉ាស៊ីតដ៏ខ្ជិលម្នាក់ទៅវិញ។ គំនិតបែបសាតាំងនេះ បានបំពុល និងជ្រាបចូលក្នុងចិត្តខ្ញុំ។ ខ្ញុំចង់ស្គាល់តែការសប្បាយ និងការបណ្ដោយតាមសាច់ឈាមប៉ុណ្ណោះ។ ខ្ញុំមិនដែលគិតច្រើនពីភារកិច្ច ឬគិតពីរបៀបបំពេញភារកិច្ចខ្ញុំឱ្យបានល្អ ដើម្បីផ្គាប់ព្រះទ័យព្រះទេ។ ដល់ឆ្លុះបញ្ចាំងពីរឿងនេះ ខ្ញុំមានអារម្មណ៍ចង់ក្អួត និងខ្ពើមរអើមចំពោះខ្លួនឯង ក៏ដូចជាស្អប់ខ្ពើមជាខ្លាំងដែរ។ ខ្ញុំយល់ថា សាតាំងបានធ្វើឱ្យខ្ញុំពុករលួយយ៉ាងខ្លាំង។ ខ្ញុំបានបាត់បង់សតិសម្បជញ្ញៈ និងវិចារណញ្ញាណទាំងស្រុង ហើយក្លាយជាស្ពឹកស្រពន់យ៉ាងខ្លាំង។ ខ្ញុំក៏ឃើញដែរថា សាតាំងបានប្រើគំនិតទាំងនេះធ្វើឱ្យមនុស្សមិនហ៊ានធ្វើអ្វី និងធ្វើឱ្យយើងកាន់តែថោកទាបផងដែរ។ ចុងក្រោយ យើងក្លាយជាសំរាម ដូចជាសាកសពរស់នៅគ្មានព្រលឹងអ៊ីចឹង។ ខ្ញុំសោកស្ដាយយ៉ាងខ្លាំង ដែលខ្ញុំបំពេញភារកិច្ចមិនបានល្អ ខ្ញុំមិនបានធ្វើកិច្ចការណាមួយ ដើម្បីលួងលោមព្រះទេ។ ខ្ញុំពិតជាជំពាក់ព្រះច្រើនណាស់ រួចខ្ញុំអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ សាតាំងបានធ្វើឱ្យខ្ញុំម្ចាស់ពុករលួយជាខ្លាំង។ បើគ្មានការបើកសម្ដែងពីទ្រង់ទេ ខ្ញុំម្ចាស់នឹងមិនឃើញថា បញ្ហាខ្ញុំម្ចាស់ធ្ងន់ធ្ងរនោះឡើយ។ ខ្ញុំម្ចាស់គ្មានការទទួលខុសត្រូវ និងខ្វះភាពជាមនុស្សនៅក្នុងភារកិច្ច ដោយរីករាយព្រះគុណទ្រង់យ៉ាងច្រើន តែមិនដែលគិតចង់តបស្នងចំពោះក្ដីស្រឡាញ់ទ្រង់ឡើយ។ ខ្ញុំម្ចាស់ជាប៉ារ៉ាស៊ីតមួយ។ ខ្ញុំម្ចាស់ឃើញថា សាច់ឈាម គឺជាឧបសគ្គដ៏ធំបំផុតរបស់ខ្ញុំ ដើម្បីអនុវត្តសេចក្តីពិត។ ខ្ញុំម្ចាស់ចង់បោះបង់វា និងប្រែចិត្តចំពោះទ្រង់ អាចស្វែងរកសេចក្តីពិត និងបំពេញភារកិច្ចតាមសេចក្តីតម្រូវរបស់ទ្រង់»។

ក្រោយមក ខ្ញុំបានអានបន្ទូលព្រះថែមទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដោយសារអ្នកគឺជាបុគ្គលម្នាក់ ដូច្នេះអ្នកគួរតែសញ្ជឹងគិតពីទំនួលខុសត្រូវរបស់បុគ្គលម្នាក់ដែរ។ ទំនួលខុសត្រូវដែលអ្នកមិនជឿឱ្យតម្លៃខ្ពស់បំផុត ដូចជា ការបំពេញករណីយកិច្ចរបស់កូន ការទំនុកបម្រុងឪពុកម្តាយ និងការបង្កើតកេរ្តិ៍ឈ្មោះសម្រាប់គ្រួសារជាដើម មិនចាំបាច់លើកមកនិយាយនោះទេ។ ទាំងអស់នេះគឺសុទ្ធតែគ្មានប្រយោជន៍ទាំងអស់ ហើយគ្មានន័យពិតប្រាកដនោះទេ។ តើយ៉ាងហោចណាស់បុគ្គលម្នាក់គួរមានទំនួលខុសត្រូវអ្វីខ្លះ? អ្វីដែលជាក់ស្តែងបំផុត គឺរបៀបដែលអ្នកបំពេញភារកិច្ចឱ្យបានល្អនៅថ្ងៃនេះ។ ការដែលពេញចិត្តនឹងការបំពេញភារកិច្ចឱ្យរួចតែពីដៃ មិនមែនជាការបំពេញទំនួលខុសត្រូវរបស់ខ្លួនឡើយ ហើយការដែលអាចថាតាមតែពាក្យនៃគោលលទ្ធិ ក៏មិនមែនជាការបំពេញទំនួលខុសត្រូវរបស់ខ្លួនដែរ។ មានតែការអនុវត្តសេចក្តីពិត និងការធ្វើអ្វីៗទៅតាមគោលការណ៍ប៉ុណ្ណោះ ទើបជាការបំពេញទំនួលខុសត្រូវរបស់ខ្លួន ហើយមានតែពេលដែលការអនុវត្តសេចក្តីពិតរបស់អ្នកមានប្រសិទ្ធភាព និងមានប្រយោជន៍ដល់អ្នកដទៃប៉ុណ្ណោះ ទើបអ្នកបានបំពេញទំនួលខុសត្រូវរបស់អ្នកបានយ៉ាងពិតប្រាកដ។ មិនថាអ្នកកំពុងបំពេញភារកិច្ចអ្វីនោះទេ មានតែពេលដែលអ្នកខ្ជាប់ខ្ជួនក្នុងការអនុវត្តស្របតាមគោលការណ៍នៃសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកបានបំពេញទំនួលខុសត្រូវរបស់អ្នកយ៉ាងពិតប្រាកដ។ យោងតាមវិធីបំពេញកិច្ចការរបស់មនុស្ស ការបំពេញភារកិច្ចឱ្យរួចតែពីដៃ គឺជាការបំពេញការងារច្បោលៗបង្គ្រប់កិច្ច គ្មានការផ្ចិតផ្ចង់។ មានតែការប្រកាន់ខ្ជាប់តាមគោលការណ៍នៃសេចក្តីពិតប៉ុណ្ណោះ ទើបជាការបំពេញភារកិច្ច និងបំពេញទំនួលខុសត្រូវរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ហើយនៅពេលដែលអ្នកបំពេញទំនួលខុសត្រូវរបស់អ្នក តើនេះមិនមែនជាការបង្ហាញឱ្យឃើញពីភាពស្មោះត្រង់ទេឬអី? នេះគឺជាការបង្ហាញឱ្យឃើញពីភាពស្មោះត្រង់ចំពោះភារកិច្ចរបស់អ្នក។ ទាល់តែអ្នកមានស្មារតីទទួលខុសត្រូវ មានឆន្ទៈ និងបំណងប្រាថ្នាបែបនេះ ហើយពេលខ្លួនអ្នកមានការបង្ហាញឱ្យឃើញពីភាពស្មោះត្រង់ចំពោះភារកិច្ចរបស់អ្នក នោះព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យនឹងអ្នក ហើយពិនិត្យពិច័យអ្នកដោយការពេញព្រះហឫទ័យ។ ប្រសិនបើអ្នកគ្មានសូម្បីតែស្មារតីទទួលខុសត្រូវនេះផង នោះព្រះជាម្ចាស់នឹងចាត់ទុកអ្នកជាមនុស្សខ្ជិលច្រអូស មនុស្សល្ងីល្ងើ ហើយនឹងស្អប់ខ្ពើមអ្នកមិនខាន។ ... ចំពោះបុគ្គលដែលព្រះជាម្ចាស់បានបែងចែកកិច្ចការជាក់លាក់ណាមួយនៅក្នុងក្រុមជំនុំឱ្យគេ តើព្រះអង្គមានការរំពឹងទុកអ្វីខ្លះពីបុគ្គលនោះ? ទីមួយ ព្រះជាម្ចាស់សង្ឃឹមថា គេមានការទទួលខុសត្រូវ និងឧស្សាហ៍ព្យាយាម ថាគេចាត់ទុកកិច្ចការនោះសំខាន់ខ្លាំង ហើយធ្វើកិច្ចការនោះឱ្យបានល្អ។ ទីពីរ ព្រះជាម្ចាស់សង្ឃឹមថា គេជាបុគ្គលដែលអាចជឿទុកចិត្តបាន មិនថាគេត្រូវចំណាយពេលយូរប៉ុនណា ហើយមិនថាមជ្ឈដ្ឋានរបស់គេប្រែប្រួលយ៉ាងណានោះទេ ស្មារតីទទួលខុសត្រូវរបស់គេមិនងាករេរឡើយ ហើយចរិតលក្ខណៈរបស់គេអាចស៊ូទ្រាំនឹងការល្បងលបាន។ ប្រសិនបើគេជាមនុស្សគួរឱ្យទុកចិត្ត នោះព្រះជាម្ចាស់នឹងបានស្ងប់ព្រះទ័យមិនខាន។ ទ្រង់នឹងលែងត្រួតពិនិត្យ ឬតាមដានលើបញ្ហានេះទៀតហើយ ព្រោះនៅក្នុងព្រះទ័យទ្រង់ ព្រះជាម្ចាស់ទុកចិត្តគេ។ នៅពេលដែលព្រះជាម្ចាស់ប្រទានកិច្ចការនេះដល់គេ គេប្រាកដជាបំពេញកិច្ចការនោះបានល្អគ្មានកំហុសអ្វីឡើយ។ នៅពេលដែលព្រះជាម្ចាស់ប្រទានកិច្ចការដល់មនុស្ស តើទ្រង់មិនមែនមានបំណងបែបនេះទេឬអី? (គឺមានបំណងបែបនេះ។) បន្ទាប់មក នៅពេលដែលអ្នកយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ តើអ្នកគួរធ្វើអ្វីខ្លះដើម្បីឱ្យព្រះជាម្ចាស់ទុកព្រះទ័យលើអ្នក និងមានការសព្វព្រះទ័យចំពោះអ្នក? ច្រើនដងមកហើយដែលការអនុវត្តការងារ និងឥរិយាបថរបស់មនុស្ស ព្រមទាំងអាកប្បកិរិយាដែលពួកគេមានចំពោះការបំពេញភារកិច្ចផងនោះ ដែលធ្វើឱ្យពួកគេស្អប់ខ្ពើមខ្លួនឯង។ ដូច្នេះ តើអ្នកអាចទាមទារឱ្យព្រះជាម្ចាស់សព្វព្រះទ័យនឹងអ្នក និងបង្ហាញពីព្រះគុណដល់អ្នក ឬប្រព្រឹត្តដាក់អ្នកជាពិសេសដោយរបៀបណាទៅ? តើនេះមិនមែនគ្មានហេតុផលទេឬអី? (គឺគ្មានហេតុផលមែន។) សូម្បីតែអ្នកក៏មើលងាយខ្លួនឯង សូម្បីតែអ្នកក៏ស្អប់ខ្ពើមខ្លួនឯងដែរ ដូច្នេះ វាមិនសមហេតុផលសោះដែលអ្នកទាមទារឱ្យព្រះជាម្ចាស់សព្វព្រះទ័យនឹងអ្នកនោះ។ ហេតុដូច្នេះ ប្រសិនបើអ្នកចង់ឱ្យព្រះជាម្ចាស់សព្វព្រះទ័យនឹងអ្នក យ៉ាងហោចណាស់ ក៏មនុស្សផ្សេងទៀតគួរអាចជឿទុកចិត្តអ្នកបានដែរ។ ប្រសិនបើអ្នកចង់ឱ្យអ្នកដ៏ទៃទុកចិត្តអ្នក ពេញចិត្តនឹងអ្នក គិតល្អពីអ្នក នោះយ៉ាងហោចណាស់ ក៏អ្នកត្រូវតែធ្វើជាមនុស្សដែលគួរឱ្យគោរព មានការទទួលខុសត្រូវ គោរពពាក្យសន្យា ហើយអាចជឿទុកចិត្តបានដែរ។ ចុះនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់វិញ? ប្រសិនបើអ្នកមានការទទួលខុសត្រូវ ឧស្សាហ៍ព្យាយាម និងប្តូរផ្តាច់លះបង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែរ នោះភាគច្រើន អ្នកបានបំពេញតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ចំពោះអ្នកហើយ។ ពេលនោះ អ្នកមានសង្ឃឹមថានឹងទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់មិនខាន តើអ៊ីចឹងមែនទេ?» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ តាមរយៈបន្ទូលព្រះ ខ្ញុំរៀនបានថា មនុស្សម្នាក់ៗមានការទទួលខុសត្រូវ និងភារកិច្ចរៀងៗខ្លួន ហើយត្រូវរស់នៅដោយភាពថ្លៃថ្នូរ និងគុណតម្លៃ គន្លឹះគឺថាតើយើងអាចបំពេញការទទួលខុសត្រូវរបស់យើង និងបំពេញភារកិច្ចយើងដោយហ្មត់ចត់ និងយកចិត្តទុកដាក់ឬអត់។ យើងមិនគួរចាំឱ្យគេដាស់តឿនយើងទេ យើងគួរតែមានស្មារតីទទួលខុសត្រូវ។ មិនថាមានលទ្ធផលបែបណាទេ អ្វីដែលសំខាន់គឺថា បុគ្គលម្នាក់ដាក់ចិត្តធ្វើការងារដែលខ្លួនកំពុងធ្វើឬអត់។ មានតែអ្នកដែលមានអាកប្បកិរិយាបែបនេះទេ ទើបមានអត្តចរិត និងភាពថ្លៃថ្នូរ ហើយអាចពឹងពាក់បាន ហើយព្រះនឹងនឹកចាំពីសកម្មភាពរបស់គេមិនខាន។ ការយល់ពីព្រះទ័យព្រះ គឺជាការបំភ្លឺសម្រាប់ខ្ញុំ និងឱ្យខ្ញុំមានផ្លូវអនុវត្តន៍។ ក្រោយមកនៅក្នុងភារកិច្ចខ្ញុំ ខ្ញុំចេះតែរំឭកខ្លួនឯងឱ្យយកចិត្តទុកដាក់ ស្វែងរកគោលការណ៍នៃសេចក្តីពិត និងខំប្រឹងធ្វើឱ្យល្អបំផុតដែលខ្ញុំអាចធ្វើទៅបាន។

មានម្ដងនោះ ពេលខ្ញុំ និងបងស្រីម្នាក់កំពុងជជែកគ្នាពីការឌីស្សាញរូបភាពមួយ គាត់លើកឡើងថា យើងត្រូវតែប្រើម៉ូដបស្ចិមលោកជាឯកសារយោង និងធ្វើវាឱ្យទាក់ទាញ។ ពេលគាត់និយាយថា «ទាក់ទាញ» ខ្ញុំមានអារម្មណ៍ថា ការងារនេះពិបាក ហើយទោះបីខ្ញុំដឹងថា ម៉ូដបែបបស្ចិមលោកមើលទៅស្អាតក៏ដោយ ក៏ការបង្កើតបែបផែនតុបតែងគ្រប់យ៉ាង នឹងស្មុគស្មាញដែរ។ ពួកបងស្រីផ្សេងទៀត តែងធ្វើការឌីស្សាញបែបនោះពីមុនមក ហើយខ្ញុំមិនសូវពូកែធ្វើវាទេ។ ការបង្កើតបានផលល្អ នឹងជារឿងមួយពិបាកសម្រាប់ខ្ញុំ ហើយត្រូវចាយពេល និងកម្លាំងជាច្រើនផងដែរ។ ខ្ញុំហាក់អល់អែកចង់បដិសេធ រួចឱ្យបងស្រីម្នាក់ទៀតធ្វើវា តែពេលនោះ ខ្ញុំបានគិតដល់អត្ថបទបន្ទូលព្រះ ដែលខ្ញុំបានអានលើកមុន៖ «ឧបមាថាក្រុមជំនុំផ្តល់ការងារមួយឱ្យអ្នកធ្វើ ហើយអ្នកនិយាយថា '... មិនថាក្រុមជំនុំប្រគល់ការងារអ្វីឱ្យខ្ញុំនោះទេ ខ្ញុំនឹងធ្វើវាឱ្យអស់ពីចិត្ត អស់ពីកម្លាំងរបស់ខ្ញុំ។ ប្រសិនបើមានអ្វីដែលខ្ញុំមិនយល់ ឬមានបញ្ហាណាមួយកើតឡើង ខ្ញុំនឹងអធិស្ឋានទៅព្រះជាម្ចាស់ ស្វែងរកសេចក្តីពិត ឈ្វេងយល់ពីគោលការណ៍នៃសេចក្តីពិត និងធ្វើកិច្ចការនោះឱ្យបានល្អ។ ទោះជាភារកិច្ចរបស់ខ្ញុំនោះជាអ្វីក៏ដោយ ក៏ខ្ញុំនឹងប្រើសមត្ថភាពដែលខ្ញុំមានទាំងអស់ ដើម្បីអនុវត្តភារកិច្ចនោះឱ្យបានល្អ និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការងារអ្វីក៏ដោយដែលខ្ញុំអាចសម្រេចបាន ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរ៉ាប់រងទំនួលខុសត្រូវគ្រប់យ៉ាងដែលខ្ញុំត្រូវរ៉ាប់រង ហើយយ៉ាងហោចណាស់ ក៏ខ្ញុំមិនក្បត់សតិសម្បជញ្ញៈ និងបំពានហេតុផលរបស់ខ្ញុំ ឬធ្វេសប្រហែស ធ្វើការបង្គ្រប់កិច្ច ឬមានឧបាយកល និងគ្មានទំនួលខុសត្រូវ ឬចាំទទួលផលពីការងាររបស់អ្នកដទៃឡើយ។ កិច្ចការដែលខ្ញុំធ្វើ នឹងមិនដែលនៅក្រោមខ្នាតនៃសតិសម្បជញ្ញៈឡើយ'។ នេះគឺជាខ្នាតចរិយាមារយាទរបស់មនុស្សដែលទាបជាងគេបំផុត ហើយអ្នកដែលបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបនេះ អាចមានលក្ខណៈគ្រប់គ្រាន់ជាមនុស្សដែលមានសតិសម្បជញ្ញៈ និងមានហេតុផល។ យ៉ាងហោចណាស់ អ្នកត្រូវតែមានសតិសម្បជញ្ញៈជ្រះស្រឡះក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយយ៉ាងហោចណាស់ អ្នកត្រូវតែមានអារម្មណ៍ថា អ្នករកបានបាយហូបបីពេលក្នុងមួយថ្ងៃដែរ ហើយមិនមែនសុំបាយគេហូបនោះទេ។ នេះហៅថា ស្មារតីទទួលខុសត្រូវ។ មិនថាអ្នកមានគុណសម្បត្តិខ្ពស់ ឬទាបនោះទេ ហើយមិនថាអ្នកយល់ពីសេចក្តីពិត ឬអត់នោះទេ អ្នកត្រូវតែមានអាកប្បកិរិយាបែបនេះ៖ 'ដោយសារគេផ្តល់កិច្ចការនេះឱ្យខ្ញុំធ្វើ ដូច្នេះខ្ញុំត្រូវតែយកចិត្តទុកដាក់ចំពោះកិច្ចការនេះ ខ្ញុំត្រូវតែខ្វាយខ្វល់ពីកិច្ចការនេះ ហើយធ្វើវាឱ្យបានល្អ ឱ្យអស់ពីចិត្ត និងអស់ពីកម្លាំងរបស់ខ្ញុំ។ ចំពោះថាតើខ្ញុំអាចធ្វើវាបានល្អឥតខ្ចោះឬអត់នោះ ខ្ញុំមិនអាចសន្មតទៅធានាបាននោះទេ ប៉ុន្តែអាកប្បកិរិយារបស់ខ្ញុំគឺថា ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវាឱ្យបានល្អ ហើយខ្ញុំនឹងមិនធ្វេសប្រហែស និងធ្វើកិច្ចការនេះឱ្យតែរួចពីដៃជាដាច់ខាត។ ពេលនោះ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ខ្ញុំគប្បីទទួលខុសត្រូវ ហើយធានាថា ខ្ញុំនឹងរៀនសូត្រមេរៀនខ្លះពីកិច្ចការនោះ ហើយបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ'។ នេះគឺជាអាកប្បកិរិយាដែលត្រឹមត្រូវ» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ ខ្ញុំបានគិតដល់លើកមុន ដែលខ្ញុំគ្មានការទទួលខុសត្រូវក្នុងភារកិច្ច។ ខ្ញុំតែងធ្វើការឱ្យតែរួចពីដៃ និងធ្វើរឿងជាច្រើនដែលធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម។ លើកនេះ ខ្ញុំមិនអាចធ្វើតាមសាច់ឈាម និងស្រេកឃ្លានភាពសុខស្រួលនោះឡើយ ខ្ញុំត្រូវតែគិតគូរពីព្រះទ័យព្រះ និងមានការទទួលខុសត្រូវចំពោះភារកិច្ច។ ខ្ញុំបានតាំងចិត្តថា មិនថាខ្ញុំអាចសម្រេចបានច្រើនបែបណាទេ ដំបូង ខ្ញុំត្រូវតែចុះចូល និងខំប្រឹងធ្វើការ។ ការធ្វើការឱ្យអស់ពីសមត្ថភាព ពិតជាសំខាន់ណាស់។ ដោយមានគំនិតទាំងនេះ ខ្ញុំយល់ថា ខ្ញុំមានទិសដៅមួយ។ ខ្ញុំគិតដល់គោលការណ៍នៃការងារ និងប្រមូលឯកសារយោងមួយចំនួន ក្រោយមក បង្កើតកំណែថ្មីៗជាច្រើន រួចផ្ញើទៅឱ្យបងប្អូនស្រីៗ ដើម្បីផ្ដល់យោបល់។ ក្រោយការកែសម្រួលមួយចំនួន ទីបំផុត ការងារនេះបានបញ្ចប់។ ពេលធ្វើបែបនេះ ខ្ញុំមានភាពសុខសាន្តក្នុងចិត្តជាខ្លាំង និងមានអារម្មណ៍ថា ខ្ញុំជាមនុស្សប្រាកដប្រជាជាងមុន។

ក្រោយមក ខ្ញុំបានផ្តោតលើការឆ្លុះបញ្ចាំងខ្លួនឯង និងបោះបង់សាច់ឈាមនៅក្នុងភារកិច្ចខ្ញុំ។ ខ្ញុំត្រូវគិតគូរកាន់តែច្រើនលើកិច្ចការតូចៗនៅក្នុងជីវិតប្រចាំថ្ងៃ និងកិច្ចការដែលពួកជំនុំចាត់ឱ្យខ្ញុំធ្វើ ព្រមទាំងគិតពីរបៀបបំពេញភារកិច្ចឱ្យកាន់តែប្រសើរ។ តាមពិត ការនេះមិនបានធ្វើឱ្យខ្ញុំនឿយហត់ទេ ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ពេញចិត្ត។ ការក្លាយជាមនុស្សបែបនេះ ពិតជាអស្ចារ្យណាស់។ ទោះបីពេលខ្លះ ខ្ញុំនៅចង់ធ្វើតាមសាច់ឈាម និងបំពេញចិត្តខ្លួនឯងក៏ដោយ ក៏ខ្ញុំមានការយល់ដឹងពីសេចក្តីពុករលួយរបស់ខ្ញុំច្រើនជាងមុនដែរ។ ខ្ញុំដឹងថា ខ្ញុំត្រូវតែអធិស្ឋានភ្លាម និងទូលសុំឱ្យព្រះជួយខ្ញុំបោះបង់សាច់ឈាម និងទូលសុំឱ្យទ្រង់ប្រៀនប្រដៅខ្ញុំ បើខ្ញុំធ្វើការបែបបង្គ្រប់កិច្ច បោកបញ្ឆោត និងគ្មានការទទួលខុសត្រូវម្ដងទៀត។ យូរទៅ ខ្ញុំអាចរ៉ាប់រងបន្ទុកនៅក្នុងភារកិច្ច និងព្រមរែកពុនការទទួលខុសត្រូវ និងបំពេញភារកិច្ចរបស់ខ្ញុំ។ នេះជាផ្លូវតែមួយគត់ ដើម្បីរស់នៅប្រកបដោយសុចរិតភាព ភាពថ្លៃថ្នូរ និងភាពសុខសាន្តក្នុងចិត្ត!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្ញុំ

ខ្ញុំធ្លាប់មានអារម្មណ៍ច្រណែនខ្លាំងណាស់ ពេលឃើញបងប្អូនប្រុសស្រីសម្ដែង ច្រៀងរាំសរសើរព្រះជាម្ចាស់។ ខ្ញុំធ្លាប់ស្រមៃថា ថ្ងៃមួយ ខ្ញុំអាចឡើងច្រៀង...

ការជំនួសសេចក្ដីច្រណែនដោយចិត្តសប្បុរស

កាលពីប៉ុន្មានឆ្នាំមុន បងស្រី សៅជី ត្រូវបានបញ្ជូនទៅក្រុមជំនុំរបស់ពួកយើងដើម្បីជួយខ្ញុំក្នុងភារកិច្ចរបស់ថ្នាក់ដឹកនាំ។ កន្លងមក ខ្ញុំបានដឹងថា...

Leave a Reply