ទីបំផុតខ្ញុំបានរៀនពីរបៀប បំពេញភារកិច្ចរបស់ខ្ញុំ

11-11-2021

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «គឺតាមរយៈដំណើរការ នៃការបំពេញភារកិច្ច របស់គេនេះហើយដែលមនុស្សបានបំផ្លាស់បំប្រែបន្តិចម្ដងៗ ហើយគឺដំណើរការនេះហើយដែលគេបានបង្ហាញនូវភាពស្មោះត្រង់របស់គេ។ ដោយបែបនេះ កាលណាដែលអ្នកអាចបំពេញកិច្ចការរបស់អ្នកបានកាន់តែច្រើន នោះអ្នកនឹងកាន់តែទទួលបានសេចក្ដីពិតកាន់តែច្រើនដែរ ហើយការបើកបង្ហាញរបស់អ្នកក៏កាន់តែជាក់ស្ដែងជាងមុនដែរ។ អស់អ្នកណាដែលគ្រាន់តែឆ្លងកាត់សកម្មភាពក្នុងការបំពេញកិច្ចការរបស់ពួកគេ និងមិនស្វែងរកសេចក្ដីពិត នឹងត្រូវលុបបំបាត់ចោលនៅទីបញ្ចប់ ដ្បិតមនុស្សបែបនេះមិនបំពេញភារកិច្ចរបស់ពួកគេនៅក្នុងការអនុវត្តសេចក្ដីពិតទេ ហើយក៏មិនអនុវត្តសេចក្ដីពិត នៅក្នុងការបំពេញភារកិច្ចរបស់ពួកគេឡើយ។ ពួកគេជាមនុស្សដែលមិនព្រមបំផ្លាស់បំប្រែ ហើយនឹងត្រូវបណ្ដាសា។ មិនត្រឹមតែការបើកបង្ហាញរបស់ពួកគេមិនបរិសុទ្ធនោះទេ ប៉ុន្តែគ្រប់យ៉ាងដែលពួកគេបង្ហាញមក គឺសុទ្ធតែអាក្រក់ទាំងអស់» («ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ការដាក់ចិត្តរបស់អ្នកទៅក្នុងភារកិច្ច និងការអាចទទួលខុសត្រូវបាន តម្រូវឱ្យអ្នករងទុក្ខ និងលះបង់។ វាមិនគ្រប់គ្រាន់នោះទេដោយគ្រាន់តែនិយាយពីវានោះ។ ប្រសិនបើអ្នកមិនបានដាក់ចិត្តទៅក្នុងភារកិច្ចរបស់អ្នកទេ តែផ្ទុយទៅវិញ តែងតែខំប្រឹងដោយកម្លាំងកាយ នោះភារកិច្ចរបស់អ្នកច្បាស់ជាមិនអាចបំពេញទៅបានល្អនោះទេ។ អ្នកគ្រាន់តែធ្វើអ្វីឱ្យតែរួចពីដៃប៉ុណ្ណោះ និងគ្មានអ្វីផ្សេងទៀតឡើយ ហើយអ្នកនឹងមិនដឹងថាតើអ្នកបានបំពេញភារកិច្ចរបស់អ្នកបានល្អប៉ុនណានោះទេ។ ប្រសិនបើអ្នកដាក់ចិត្តទៅក្នុងកិច្ចការនោះ អ្នកនឹងបានយល់ពីសេចក្ដីពិតបន្ដិចម្ដងៗ។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ នោះអ្នកនឹងមិនអាចយល់បានឡើយ។ នៅពេលអ្នកដាក់ចិត្តក្នុងការបំពេញភារកិច្ចរបស់អ្នក និងស្វែងរកសេចក្ដីពិត ដូច្នេះបន្តិចម្ដងៗ អ្នកនឹងអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន អាចរកឃើញសេចក្ដីពុករលួយ និងចំណុចខ្វះខាតរបស់ខ្លួន និងអាចធ្វើជាម្ចាស់លើគ្រប់សភាពរបស់អ្នកបាន។ ប្រសិនបើអ្នកមិនប្រើដួងចិត្តរបស់អ្នកដើម្បីពិនិត្យមើលខ្លួនឯងទេ និងផ្ដោតតែទៅលើការខំប្រឹងតែសំបកក្រៅ នោះអ្នកនឹងមិនអាចរកឃើញសភាពខុសគ្នាដែលកើតចេញពីក្នុងដួងចិត្តរបស់អ្នក និងរាល់ប្រតិកម្មទាំងអស់ដែលអ្នកមានចំពោះមជ្ឈដ្ឋានខាងក្រៅទៀតឡើយ ប្រសិនបើអ្នកមិនប្រើដួងចិត្តដើម្បីពិនិត្យមើលខ្លួនឯងទេ នោះអ្នកនឹងពិបាកក្នុងការដោះស្រាយបញ្ហានៅក្នុងដួងចិត្តរបស់អ្នក» («មានតែការស្មោះត្រង់ប៉ុណ្ណោះទើបមនុស្សម្នាក់អាចសម្ដែងចេញនូវលក្ខណៈដូចរបស់មនុស្សពិតប្រាកដបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បង្ហាញឱ្យយើងឃើញថា យើងត្រូវតែយកចិត្តទុកដាក់ ទទួលខុសត្រូវ និងស្វះស្វែងរកសេចក្ដីពិតដើម្បីបំពេញភារកិច្ចរបស់យើង។ កាលពីមុន ខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលធ្វេសប្រហែស។ ខ្ញុំមិនបានប្រឹងប្រែងខ្លាំងក្នុងការធ្វើអ្វីមួយឡើយ។ ដូចគ្នានេះដែរនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំមិនបានព្យាយាមដើម្បីទទួលបានលទ្ធផលល្អបំផុតនៅក្នុងភារកិច្ចរបស់ខ្ញុំនោះទេ។ ពេលណាខ្ញុំបានជួបប្រទះអ្វីៗស្មុគស្មាញដែលទាមទារឱ្យមានការខំប្រឹងប្រែង ខ្ញុំធ្វេសប្រហែស និងមិនទទួលខុសត្រូវទេ ដូច្នេះខ្ញុំតែងតែធ្វើខុសនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ក្រោយមក ខ្ញុំបានយល់បន្តិចអំពីនិស្ស័យពុករលួយផ្ទាល់ខ្លួនខ្ញុំតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរបៀបបំពេញភារកិច្ចរបស់ខ្ញុំដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ បន្ទាប់មកខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំដោយការទទួលខុសត្រូវ និងភាពនឹងនរ។

ភារកិច្ចរបស់ខ្ញុំនៅពេលនោះគឺពិនិត្យការបកប្រែទៅជាភាសាអ៊ីតាលី។ ដំបូងខ្ញុំឧស្សាហ៍ព្យាយាម និងចង់ដោះស្រាយរាល់ការលំបាកដែលកើតមានឡើង។ ប៉ុន្តែយូរៗទៅ ខ្ញុំបានប្រឈមមុខនឹងឯកសារដ៏ច្រើនដែលមិនទាន់ធ្វើហើយ ខ្ញុំក៏បានចាប់ផ្ដើមខ្វាយខ្វល់បន្តិចបន្តួច ជាពិសេសនៅពេលខ្ញុំឃើញឯកសារដែលមានកំណត់សម្គាល់គ្រប់ពណ៌ និងមានសញ្ញាខណ្ឌ ក្បៀស និងសញ្ញាវណ្ណយុត្តផ្សេងទៀតយ៉ាងច្រើន។ ពួកវានីមួយៗត្រូវការឱ្យពិនិត្យមើលការរៀបចំទ្រង់ទ្រាយ និងទីតាំង។ ខ្ញុំបានច្រាសច្រាល់។ ខ្ញុំបានគិតថា «តើខ្ញុំនឹងត្រូវគិតខ្លាំងប៉ុនណាចំពោះកិច្ចការនេះ? វាជាការប្រឹងប្រែងខ្លាំងណាស់។» បន្ទាប់មកខ្ញុំមិនចង់ពិនិត្យពួកវាដោយប្រុងប្រយ័ត្នទៀតទេ ប៉ុន្តែគ្រាន់តែមើលពួកវាត្រួសៗ និងធានាថា ពួកវាត្រូវមិនថាតិចឬច្រើននោះទេ ជួនកាល ខ្ញុំត្រូវការធ្វើឱ្យចិត្តខ្ញុំស្ងប់ស្ងាត់ និងគិតឱ្យច្បាស់ថាតើការបកប្រែត្រឹមត្រូវឬអត់ ប៉ុន្តែនៅពេលខ្ញុំឃើញទម្រង់ល្បះស្មុគស្មាញ ខ្ញុំបានគិតគូរដោយអត្មានិយមដូចនេះថា៖ «វាត្រូវការខិតខំខ្លាំងណាស់ក្នុងការសញ្ជឹងគិត និងស្វែងរកគ្រប់ពាក្យនោះ ហើយបើសិនជាខ្ញុំរកមិនឃើញអ្វីសោះ តើវាមិនខ្ជះខ្ជាយកម្លាំងទេឬ? ណ្ហើយ ខ្ញុំនឹងទុកវាឱ្យអ្នកផ្សេងគិតគូរធ្វើពួកវាចុះ»។ ដោយហេតុដូច្នេះហើយ ទើបខ្ញុំធ្វើកិច្ចការរបស់ខ្ញុំដោយការធ្វេសប្រហែសឱ្យតែរួចពីដៃ។

យូរៗទៅ បញ្ហាឥតឈប់ឈរបានចាប់ផ្ដើមកើតមាន។ អ្នកផ្សេងទៀតបានរកឃើញកំហុសលើការប្រើអក្សរធំ និងវណ្ណយុត្តមួយចំនួននៅក្នុងឯកសារដែលខ្ញុំបានពិនិត្យ ហើយឯកសារមួយចំនួនថែមទាំងមានពីរបីពាក្យមិនបានបកប្រែទៀតផង។ ខ្ញុំមានអារម្មណ៍អាក្រក់មែនទែនពេលខ្ញុំឃើញដូចនោះ។ អ្នកដទៃបានឃើញបញ្ហាតូចតាចទាំងនោះភ្លាមៗ តែខ្ញុំបែរជាមើលមិនឃើញ ទាំងដែលពួកវានៅចំពីមុខខ្ញុំហើយនោះ។ ហើយម្តេចបានជាមើលមិនឃើញពីការបាត់ពាក្យទាំងនោះដូច្នេះ? កាន់តែគិតអំពីវា ខ្ញុំកាន់តែមានអារម្មណ៍អាក្រក់។ ថ្ងៃមួយ បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយ ខ្ញុំបានទទួលសារមួយថា មានកំហុសដ៏សាមញ្ញមួយទាក់ទងនឹងឯកវចនៈ និងពហុវចនៈនៅក្នុងឯកសារដែលខ្ញុំបានពិនិត្យ។ វាមានអារម្មណ៍ដូចត្រូវកាំបិតចាក់ធ្លុះបេះដូងអ៊ីចឹង។ ហេតុអ្វីបានជាខ្ញុំធ្វេសប្រហែសខ្លាំងយ៉ាងនេះ? ម្ដេចក៏ខ្ញុំអាចមើលរំលងកំហុសដ៏សាមញ្ញបែបនេះបាន? ខ្ញុំមិនអាចប្រាកដក្នុងចិត្តទេថាតើ ឯកសារផ្សេងទៀតដែលខ្ញុំបានពិនិត្យមានកំហុសស្រដៀងគ្នាឬអត់។ ការងាររបស់ខ្ញុំពោរពេញទៅដោយកំហុស។ តើខ្ញុំត្រូវធ្វើយ៉ាងម៉េច? ដោយខ្ញុំរងទុក្ខបែបនេះ ខ្ញុំបានប្រញាប់អធិស្ឋាននៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់។ ខ្ញុំបានឆ្លុះបញ្ចាំងពីស្ថានភាព និងអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ចរបស់ខ្ញុំនាពេលថ្មីៗនេះ។

ខ្ញុំបានអានវគ្គមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ប្រសិនបើអ្នកពុំដាក់ចិត្តបំពេញភារកិច្ចរបស់អ្នកទេ ហើយមានការធ្វេសប្រហែស ដោយគ្រាន់តែធ្វើអ្វីៗក្នុងរបៀបដែលងាយស្រួលបំផុតដែលអ្នកអាចធ្វើបាន ដូច្នេះតើនេះជាគំនិតបែបណាទៅ? វាគ្រាន់តែជាគំនិតមួយដែលធ្វើអ្វីៗឲ្យតែរួចពីដៃ គ្មានស្មោះត្រង់ចំពោះភារកិច្ចរបស់អ្នក គ្មានស្មារតីទទួលខុសត្រូវ និងគ្មានស្មារតីបេសកកម្ម។ រៀងរាល់ពេលដែលអ្នកបំពេញភារកិច្ចរបស់ខ្លួន អ្នកប្រើត្រឹមកម្លាំងពាក់កណ្ដាលប៉ុណ្ណោះ។ អ្នកធ្វើវាដោយស្ទាក់ស្ទើរ មិនដាក់ចិត្តធ្វើវា ហើយគ្រាន់តែព្យាយាមធ្វើវាឱ្យរួចនិងចប់ទៅប៉ុណ្ណោះ ដោយគ្មានយកចិត្តទុកដាក់បន្តិចណាសោះឡើយ។ អ្នកធ្វើវាដូចជាធម្មតាមិនខំប្រឹង ហាក់ដូចជាអ្នកធ្វើវាលេងៗប៉ុណ្ណោះ។ តើនេះនឹងមិននាំឱ្យកើតបញ្ហាទេឬ? ចុងក្រោយ មនុស្សនឹងនិយាយថា អ្នកគឺជាមនុស្សម្នាក់ដែលបំពេញភារកិច្ចរបស់ខ្លួនមិនបានល្អ ហើយថា អ្នកគ្រាន់តែធ្វើអ្វីៗឲ្យតែរួចពីដៃប៉ុណ្ណោះ។ ហើយតើព្រះជាម្ចាស់នឹងមានព្រះបន្ទូលអ្វីខ្លះអំពីចំណុចនេះ? ទ្រង់នឹងមានព្រះបន្ទូលថា អ្នកមិនអាចទុកចិត្តបានទេ។ ប្រសិនបើអ្នកត្រូវបានប្រគល់ការងារមួយ ហើយមិនថាវាជាការងារដែលមានទំនួលខុសត្រូវសំខាន់ ឬការងារដែលមានទំនួលខុសត្រូវធម្មតាទេ ប្រសិនបើអ្នកពុំដាក់ចិត្តរបស់អ្នកក្នុងការងារនោះ ឬរស់នៅដោយមានទំនួលខុសត្រូវទេ ហើយប្រសិនបើអ្នកពុំយល់ថា វាជាបេសកកម្មដែលព្រះជាម្ចាស់បានប្រទានមកឱ្យអ្នក ឬជាបញ្ហាដែលព្រះជាម្ចាស់បានប្រគល់ដល់អ្នក ឬចាត់ទុកវាជាភារកិច្ចនិងកាតព្វកិច្ចផ្ទាល់ខ្លួនរបស់អ្នកទេ នោះវានឹងក្លាយជាបញ្ហាមិនខាន។ «មិនអាចទុកចិត្តបាន» ពាក្យនេះ នឹងកំណត់ថាតើអ្នកបំពេញភារកិច្ចរបស់អ្នកដោយបែបណា ហើយព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា លក្ខណៈរបស់អ្នកមិនបានដល់កម្រិតរំពឹងទុកទេ។ ប្រសិនបើកិច្ចការអ្វីមួយត្រូវបានប្រគល់ទៅឱ្យអ្នក ហើយអ្នកមានអាកប្បកិរិយាបែបនេះចំពោះកិច្ចការនោះ ហើយអ្នកដោះស្រាយកិច្ចការនោះដោយបែបនេះ ដូច្នេះតើអ្នកនឹងត្រូវបានដាក់នូវបញ្ជាបេសកកម្មឱ្យបំពេញភារកិច្ចបន្ថែមនៅពេលខាងមុខទៀតទេ? តើអ្នកនឹងត្រូវបានប្រគល់កិច្ចការអ្វីដែលសំខាន់ដែរទេ? ប្រហែលជាអាចដែរ ប៉ុន្តែវានឹងអាស្រ័យលើថាតើអ្នកមានឥរិយាបថបែបណា។ ក៏ប៉ុន្តែ ខាងក្នុងព្រះហឫទ័យវិញ ព្រះជាម្ចាស់តែងតែបង្កប់នូវការមិនទុកចិត្តខ្លះៗចំពោះអ្នក ហើយក៏មិនសព្វព្រះទ័យខ្លះដែរ។ តើចំណុចនេះនឹងមិនក្លាយជាបញ្ហាទេឬ?» («មាគ៌ាចេញមកអំពីការសញ្ជឹងគិតពីសេចក្ដីពិតជារឿយៗ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់ឃ្លាំមើលដួងចិត្តរបស់មនុស្ស។ ព្រះបន្ទូលនីមួយៗរបស់ទ្រង់បាញ់ចំគុណវិបត្តិស្លាប់រស់របស់ខ្ញុំ។ បន្ទាប់មកខ្ញុំបានដឹងថា ការធ្វើអ្វីៗតាមបែបងាយៗនៅក្នុងភារកិច្ចរបស់ខ្ញុំគឺជាអាកប្បកិរិយាបែបបង្គ្រប់កិច្ច។ គ្មានការយកចិត្តទុកដាក់នៅក្នុងនេះទេ វាគ្រាន់តែជាការធ្វើឱ្យតែរួចពីដៃ ហើយគ្មានការទទួលខុសត្រូវទាល់តែសោះ។ ដោយគិតឡើងវិញអំពីការអនុវត្តរបស់ខ្ញុំ ពេលណាការងារត្រូវការពេលវេលា និងការប្រឹងប្រែង ខ្ញុំនឹងប្រើវិធីសាស្ត្រផ្លូវកាត់ដែលទាមទារតិចបំផុត និងលឿនបំផុតដើម្បីធ្វើវា។ ខ្ញុំនឹងធ្វើអ្វីៗដែលងាយស្រួលជាងគេ ដែលមិនធ្វើឱ្យខ្ញុំស្មុគស្មាញជាងគេ ឬនឿយហត់តិចជាងគេ។ នៅពេលមានពាក្យថ្មីៗច្រើន ឬទម្រង់ល្បះ ឬចំណុចវេយ្យាករណ៍ពិបាកៗ ខ្ញុំមិនប្រឹងប្រែងខ្លាំងក្នុងការពិនិត្យមើលពួកវាទេ។ ខ្ញុំនឹងប្រើវិធីដែលងាយស្រួលដោយគូសចំណាំពួកវា រួចសួរអ្នកផ្សេង។ នៅពេលខ្ញុំឃើញកំណត់សម្គាល់ស្មុគស្មាញ ឬត្រូវការពិនិត្យវណ្ណយុត្តដោយប្រុងប្រយ័ត្ន ខ្ញុំនឹងគ្រាន់តែមើលពួកវាយ៉ាងលឿន ហើយបន្ទាប់មកមើលរំលងបញ្ហាមួយចំនួន។ ខ្ញុំបានធ្វេសប្រហែស និងគេចពីការទទួលខុសត្រូវរបស់ខ្ញុំចំពោះភារកិច្ចរបស់ខ្ញុំ និងព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ ខ្ញុំគិតតែពីការជៀសពីការរងទុក្ខខាងសាច់ឈាមប៉ុណ្ណោះ។ តើឯណាទៅជាកន្លែងដ៏តូចមួយប៉ុណ្ណោះសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្ញុំ?

ក្រោយមកខ្ញុំបានអានថែមទៀតនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជា៖ «សម្រាប់អ្នកដែលមានភាពជាមនុស្ស ការបំពេញភារកិច្ចរបស់ពួកគេគួរតែងាយស្រួលទាំងពេលដែលគ្មានអ្នកណាឃ្លាំមើល។ ការនេះគួរតែត្រូវបានបញ្ចូលនៅក្នុងការរួមចំណែកទទួលខុសត្រូវរបស់ពួកគេ។ សម្រាប់អស់អ្នកដែលគ្មានភាពជាមនុស្ស និងអ្នកដែលមិនអាចពឹងផ្អែកបាន ដោយការបំពេញភារកិច្ចរបស់ពួកគេគឺជាដំណើរការដែលមានបន្ទុកខ្លាំងណាស់។ អ្នកផ្សេងទៀតតែងតែត្រូវព្រួយបារម្ភចំពោះពួកគេ ត្រួតពិនិត្យពួកគេ និងសួរអំពីវឌ្ឍនភាពរបស់ពួកគេ។ បើមិនដូច្នោះទេ ពួកគេនឹងធ្វើឱ្យខូចខាតនៅរាល់ពេលដែលអ្នកផ្ដល់ការងារឱ្យពួកគេធ្វើ។ សរុបសេចក្ដីមក មនុស្សត្រូវឆ្លុះបញ្ចាំងមើលខ្លួនឯងជានិច្ច នៅពេលបំពេញភារកិច្ចរបស់ខ្លួន៖ «តើខ្ញុំបានបំពេញភារកិច្ចនេះគ្រប់គ្រាន់ហើយឬនៅ? តើខ្ញុំបានដាក់ដួងចិត្តទៅក្នុងវាដែរឬទេ? ឬក៏ខ្ញុំគ្រាន់តែធ្វើវាទាំងមិនចេះ?» ប្រសិនបើរឿងណាមួយកើតឡើង នោះវាមិនល្អទេ។ វាគ្រោះថ្នាក់ណាស់។ ក្នុងន័យចង្អៀត វាមានន័យថា មនុស្សបែបនេះគ្មានភាពគួរឱ្យជឿបានទេ ហើយគេមិនអាចទុកចិត្តគាត់បានទេ។ និយាយក្នុងន័យទូលាយជាងនេះ ប្រសិនបើមនុស្សបែបនេះតែងតែធ្វើឱ្យតែបានថាធ្វើ នៅពេលបំពេញភារកិច្ចរបស់គាត់ ហើយប្រសិនបើគាត់បន្តធ្វើបែបបង្គ្រប់កិច្ចចំពោះព្រះជាម្ចាស់ នោះគាត់ស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំហើយ! តើអ្វីទៅជាផលវិបាកនៃការបញ្ឆោតដោយចេតនា? ក្នុងរយៈពេលខ្លី អ្នកនឹងមាននិស្ស័យពុករលួយ ប្រព្រឹត្តអំពើរំលងញឹកញាប់ដោយគ្មានការប្រែចិត្ត និងមិនរៀនពីរបៀបអនុវត្តសេចក្ដីពិត ហើយអ្នកក៏នឹងមិនអនុវត្តសេចក្ដីពិតដែរ។ ក្នុងរយៈពេលវែង នៅពេលអ្នកបន្តធ្វើរឿងទាំងនោះទៀត លទ្ធផលរបស់អ្នកនឹងបាត់បង់។ ការនោះនឹងធ្វើឱ្យអ្នកមានបញ្ហា។ នេះគឺជាអ្វីដែលគេហៅថាជាការមិនធ្វើកំហុសធំៗណាមួយនោះទេ ប៉ុន្តែជាការធ្វើកំហុសតូចៗឥតអាក់ខាន។ នៅទីបំផុត នេះនឹងនាំឱ្យមានផលវិបាកដែលមិនអាចជួសជុលបាន។ ការនោះនឹងធ្ងន់ធ្ងរណាស់» («ច្រកចូលទៅកាន់ជីវិតត្រូវតែចាប់ផ្ដើមជាមួយនឹងបទពិសោធន៍នៃការបំពេញភារកិច្ចរបស់ខ្លួន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការឃើញព្រះជាម្ចាស់លាតត្រដាងនូវធម្មជាតិ និងផលវិបាកនៃការធ្វេសប្រហែសរបស់ខ្ញុំនៅចំពោះមុខខ្ញុំ ខ្ញុំមិនអាចជួយអ្វីបានក្រៅតែពីមានអារម្មណ៍ភ័យខ្លាចប៉ុណ្ណោះ។ ការធ្វើឱ្យរួចតែពីដៃនូវភារកិច្ចរបស់ខ្ញុំគឺជាការបោកបញ្ឆោតទាំងអ្នកដទៃ ទាំងព្រះជាម្ចាស់។ អាកប្បកិរិយានេះត្រូវបានផ្ដន្ទាទោសដោយព្រះជាម្ចាស់។ បើខ្ញុំមិនប្រែចិត្តទេ មិនយូរមិនឆាប់ខ្ញុំនឹងប្រព្រឹត្តអំពើរំលងដ៏ធ្ងន់ធ្ងរ និងត្រូវបានលុបបំបាត់ដោយព្រះជាម្ចាស់។ នៅពេលក្រុមជំនុំបានរៀបចំភារកិច្ចសម្រាប់ខ្ញុំ ខ្ញុំបានសច្ចាយ៉ាងម៉ឺងម៉ាត់ថាបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ ប៉ុន្តែនៅពេលដែលវាតម្រូវឱ្យខ្ញុំខិតខំមែនទែន ខ្ញុំគិតដល់តែសាច់ឈាមប៉ុណ្ណោះ ដោយខ្លាចនឿយហត់ និងរងទុក្ខ។ ខ្ញុំបានធ្វេសប្រហែស និងធ្វើយ៉ាងលឿននៅពេលខ្ញុំពិនិត្យឯកសារ ដូច្នេះខ្ញុំបានរំលងសូម្បីតែកំហុសដ៏ជាក់ស្តែងបំផុត។ តើនោះមិនមែនឆបោកទេឬ? គំនិតទាំងនេះ ធ្វើឱ្យខ្ញុំពោរពេញដោយការសោកស្ដាយ និងការបន្ទោសខ្លួនឯង ដូច្នេះខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ព្រះដ៏មានគ្រប់ព្រះ‌ចេស្ដាអើយ! ទូលបង្គំមិនបានទទួលខុសត្រូវចំពោះភារកិច្ចរបស់ទូលបង្គំ ប៉ុន្តែទូលបង្គបានព្យាយាមបំភាន់ព្រះអង្គ។ ការនេះធ្វើឱ្យខ្ពើមរអើមដល់ព្រះអង្គ។ ទូលបង្គំខ្វះមនសិការខ្លាំងណាស់។ ព្រះជាម្ចាស់អើយ! ទូលបង្គំចង់ប្រែចិត្ត។ សូមនាំផ្លូវទូលបង្គំផង សូមប្រទានឱ្យទូលបង្គំនូវឆន្ទៈក្នុងការស៊ូទ្រាំនឹងទុក្ខលំបាក ព្រមទាំងសមត្ថភាពក្នុងការលះបង់ចោលសាច់ឈាម និងក្នុងការបំពេញភារកិច្ចរបស់ទូលបង្គំផង»។

បន្ទាប់ពីនោះមក រាល់ឯកសារទាំងអស់ ខ្ញុំនឹងពិនិត្យគ្រប់ពាក្យ ដែលខ្ញុំបានឃើញថាមិនសមនៅក្នុងវចនានុក្រមជាច្រើន។ ខ្ញុំនឹងសួរបងប្អូនប្រុសស្រី ឬអ្នកបកប្រែអាជីពនៅពេលដែលខ្ញុំមិនច្បាស់ រហូតទាល់តែខ្ញុំច្បាស់ទាំងស្រុង។ ចំពោះឯកសារដែលពិបាក និងវែង ខ្ញុំមិនហ៊ានធ្វើឱ្យតែរួចពីដៃ និងធ្វើពួកវាទាំងមិនចេះនោះទេ ប៉ុន្តែខ្ញុំនឹងយកចិត្តទុកដាក់ពិចារណាល្បះនីមួយៗម្ដងហើយម្ដងទៀតយ៉ាងល្អិតល្អន់ ដោយព្យាយាមអស់ពីសមត្ថភាពដើម្បីបង្កើនភាពត្រឹមត្រូវនៃការបកប្រែ។ នៅពេលបញ្ចប់ឯកសារ ខ្ញុំនឹងធ្វើបញ្ជីសេចក្ដីលម្អិតទាំងអស់ដែលខ្ញុំត្រូវការពិនិត្យ និងរំឭកខ្លួនឯងជានិច្ចថា គ្រប់ជំហានត្រូវតែធ្វើការពិចារណាឱ្យបានហ្មត់ចត់។ ខ្ញុំនឹងពិនិត្យគ្រប់សេចក្ដីលម្អិតនៅពេលបញ្ចប់ ហើយព្យាយាមអស់ពីសមត្ថភាពដើម្បីកាត់បន្ថយចំនួនកំហុសនៅដំណាក់កាលចុងក្រោយ។ មួយរយៈក្រោយមក ខ្ញុំបានទទួលលទ្ធផលល្អជាងមុនច្រើននៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយអត្រាកំហុសរបស់ខ្ញុំក៏ធ្លាក់ចុះផងដែរ។

ក្រោយមក មានបងប្អូនស្រីម្នាក់ទៀតបានចូលរួមក្រុម ដោយគាត់ជួយធ្វើបទដ្ឋានក្នុងការរៀបចំទ្រង់ទ្រាយនៃការបកប្រែដែលបានបញ្ចប់។ គាត់សុំសួរខ្ញុំម្ដងម្កាល «តើសញ្ញាវណ្ណយុត្តនេះត្រូវឬទេ? តើដោះស្រាយជាមួយវណ្ណយុត្តនោះដូចម្ដេច?» នៅពេលគាត់សួរច្រើនពេក ខ្ញុំចាប់ផ្ដើមធុញទ្រាន់ ហើយគិតថា «វារំខានខ្លាំងណាស់ក្នុងការពន្យល់អ្វីៗគ្រប់យ៉ាង។ ធ្វើតាមតែឯកសារដែលបានបញ្ចប់ទៅ»។ ដូច្នេះខ្ញុំមានតែបំភាន់គាត់ដោយនិយាយថា៖ «នេះគឺជាឯកសារដែលបានបញ្ចប់។ មិនមានបញ្ហាអ្វីជាមួយការប្រើវណ្ណយុត្តទេ។ ការប្រើវណ្ណយុត្តនៅក្នុងភាសាអ៊ីតាលី និងអង់គ្លេសជាមូលដ្ឋានគឺដូចគ្នា។ ពួកវាភាគច្រើនអាចដោះស្រាយបានដូចភាសាអង់គ្លេសដែរ ប៉ុន្តែមានករណីលើកលែង។ អ្នកត្រូវតែពិចារណាពីអត្ថន័យ»។ បន្ទាប់មកគាត់បានសួរខ្ញុំថា «សៀវភៅយោងបច្ចុប្បន្នរបស់យើងគឺជាប្រភេទដែលអ្នកជំនាញប្រើ។ មានផ្នែកខ្លះ ខ្ញុំមិនយល់។ តើយើងមានឯកសារដែលផ្តល់ការណែនាំទូទៅអំពីការប្រើវណ្ណយុត្តជាភាសាអ៊ីតាលីទេ?» ខ្ញុំថា យើងមិនទាន់មានទេ។ បន្ទាប់មក ខ្ញុំគិតថា ខ្ញុំគួរតែបង្កើតឯកសារមួយដែលសមាជិកថ្មីអាចយោងលើវាបាន ប៉ុន្តែមានសញ្ញាវណ្ណយុត្តច្រើនណាស់។ នោះវានឹងមានន័យស្មើនឹងការពិនិត្យមើលសៀវភៅយោងនានា ហើយវានឹងស្មុគស្មាញខ្លាំងណាស់។ ឥឡូវនេះខ្ញុំលើកពេលវាសិន។ ខ្ញុំបានគិតថា វានឹងបញ្ចប់បញ្ហា ប៉ុន្តែពេលគាត់រៀបរៀងវណ្ណយុត្តភាសាអ៊ីតាលីដូចភាសាអង់គ្លេសតាមខ្ញុំប្រាប់គាត់ នោះក្នុងការរៀបចំទ្រង់ទ្រាយរបស់គាត់ គាត់បានលុបការដកឃ្លាមុខ និងក្រោយសញ្ញាត្រេវែងទាំងអស់នៅក្នុងឯកសារមួយ ដែលមានជាង ១៥០ ០០០ ពាក្យ។ ខ្ញុំបានត្រឹមតែស្រឡាំងកាំងពេលដែលខ្ញុំដឹង។ ក្នុងភាសាអ៊ីតាលី ត្រូវតែមានការដកឃ្លាមុខ និងក្រោយសញ្ញាត្រេវែង ដើម្បីកុំឱ្យច្រឡំសញ្ញាត្រេវែងជាមួយនឹងសញ្ញាត្រេខ្លី ដែលខុសពីភាសាអង់គ្លេស។ ប៉ុន្តែខ្ញុំមិនបានប្រាប់គាត់អំពីរឿងនោះទេ។ វាគ្មានជម្រើសអ្វីផ្សេងទេ។ គាត់ត្រូវតែត្រឡប់ទៅកែម្ដងមួយៗឡើងវិញ។ ខ្ញុំមានអារម្មណ៍អាក្រក់ និងសោកស្ដាយមែនទែន។ ខ្ញុំស្អប់ខ្លួនឯង ហើយគិតថា «ហេតុអ្វីបានជាខ្ញុំមិនប្រឹងប្រែងបន្តិចសម្រាប់កិច្ចការដំបូងដោយធ្វើឯកសារយោងសិនទៅ? ហេតុអ្វីបានជាខ្ញុំគិតតែពីសាច់ឈាម ហើយខ្លាចការស្មុគស្មាញដូច្នេះ? គាត់ត្រូវធ្វើវាម្ដងទៀតទាំងអស់ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំ។ វាក៏ត្រូវផ្ទៀងផ្ទាត់ម្ដងទៀតផងដែរ។ វាចំណាយកម្លាំង ហើយអ្វីដែលសំខាន់នោះគឺ វាបានពន្យារពេលនៃការងាររបស់យើង។ តើវាមិនរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទេឬ?» អារម្មណ៍ជាប់បំណុល បន្ទោសខ្លួនឯង និងសោកស្ដាយទាំងនោះផុសឡើងម្ដងទៀត។ ខ្ញុំចង់តែទះកំផ្លៀងខ្លួនឯងទេ។ ខ្ញុំបានគិតថា «ហេតុអ្វីបានជាខ្ញុំធ្វើឱ្យតែបានសិនទៀតហើយ? តើខ្ញុំយ៉ាងម៉េចហ្នឹង»?

ម្ដងនោះនៅក្នុងការថ្វាយបង្គំរបស់ខ្ញុំ ខ្ញុំបានប្រទះអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយកន្លែងដែលចែងថា៖ «តើមិនមែនអ្វីមួយនៅក្នុងនិស្ស័យដ៏ពុករលួយទេឬដែលនាំទៅរកការដោះស្រាយការងារដោយគ្មានភាពហ្មត់ចត់ និងគ្មានការទទួលខុសត្រូវ? តើវាជាអ្វីទៅ? នោះជាភាពសើៗ។ នៅក្នុងគ្រប់កិច្ចការ ពួកគេនិយាយថា 'វាជិតត្រូវហើយ' និង 'ជិតគ្រប់ហើយ'។ វាជាអាកប្បកិរិយាបែប 'ប្រហែល' 'អាចដែរ' និង 'បួនក្នុងចំណោមប្រាំ'។ ពួកគេធ្វើកិច្ចការបែបបង្គ្រប់កិច្ច ពេញចិត្តនឹងធ្វើការឱ្យតិចបំផុត ហើយពួកគេពេញចិត្តនឹងការធ្វើការបែបប្រឡិមប្រឡុំតាមដែលពួកគេអាចធ្វើបាន។ ពួកគេមើលមិនឃើញចំណុចសំខាន់នៅក្នុងការធ្វើការប្រកបដោយភាពហ្មត់ចត់ ឬស្វះស្វែងរកភាពច្បាស់លាស់ឡើយ ហើយពួកគេក៏មិនសូវមើលឃើញពីភាពសំខាន់ក្នុងការស្វែងរកគោលការណ៍នោះដែរ។ តើនេះមិនមែនជាអ្វីមួយដែលស្ថិតនៅក្នុងនិស្ស័យដ៏ពុករលួយទេឬ? តើវាជាការសម្ដែងចេញនូវភាពជាមនុស្សធម្មតាដែរឬទេ? ការហៅវាថាជាភាពក្រអឺតក្រទមគឺត្រឹមត្រូវ ហើយការហៅវាថាជាភាពខិលខូច ក៏សមរម្យទាំងស្រុងដែរ ប៉ុន្តែដើម្បីយល់វាឱ្យបានល្អឥតខ្ចោះ ពាក្យតែមួយគត់ដែលនឹងពណ៌នាអំពីវាយ៉ាងល្អនោះគឺជាពាក្យ 'ភាពសើៗ'។ ភាពសើៗនេះមានវត្តមាននៅក្នុងភាពជាមនុស្សរបស់មនុស្សភាគច្រើន។ នៅក្នុងគ្រប់រឿងរ៉ាវ ពួកគេចង់ធ្វើការឱ្យបានតិចតួចបំផុត រកមើលយកតែរួចខ្លួន ហើយមានក្លិននៃភាពបោកបញ្ឆោតនៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ពួកគេបោកប្រាស់អ្នកដទៃពេលដែលពួកគេអាចធ្វើបាន លេងផ្លូវកាត់ពេលដែលពួកគេអាច ហើយស្ទាក់ស្ទើរក្នុងការចំណាយពេលច្រើន ឬគិតពិចារណាទៅលើរឿងមួយ។ ដរាបណាពួកគេអាចគេចវេះពីការត្រូវបានគេបើកសម្ដែង និងមិនបង្កបញ្ហាអ្វី ហើយពួកគេមិនត្រូវបានហៅឱ្យរាយការណ៍ ពួកគេគិតថា គ្រប់យ៉ាងគឺល្អ ដូច្នេះ ពួកគេក៏ប្រឡិមប្រឡុំធ្វើការឱ្យតែបានៗ។ ចំពោះពួកគេ ការធ្វើការងារឱ្យបានល្អគឺមានបញ្ហាលើសតម្លៃរបស់វាទៅទៀត។ មនុស្សបែបនេះគ្មានភាពស្ទាត់ជំនាញអ្វីឡើយ ហើយពួកគេមិនយកការសិក្សារបស់ខ្លួនមកអនុវត្តទេ។ ពួកគេចង់ទទួលបានតែទិដ្ឋភាពទូទៅនៃប្រធានបទប៉ុណ្ណោះ ក្រោយមក ហៅខ្លួនឯងថាមានភាពស្ទាត់ជំនាញលើផ្នែកនោះ ហើយបន្ទាប់មក អាងលើការនេះ ដើម្បីប្រឡិមប្រឡុំចំពោះផ្លូវរបស់ខ្លួន។ តើនេះមិនមែនជាអាកប្បកិរិយាមួយដែលមនុស្សមានចំពោះកិច្ចការទេឬ? តើវាជាអាកប្បកិរិយាល្អឬ? អាកប្បកិរិយាដែលបុគ្គលបែបនេះមានចំពោះមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវ គឺជាពាក្យពីរបីបាត់ 'ប្រឡិមប្រឡុំ' ហើយភាពសើៗបែបនេះមាននៅក្នុងមនុស្សជាតិដ៏ពុករលួយទាំងអស់» («ពួកគេនឹងឱ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ មិនមែនស្ដាប់បង្គាប់សេចក្តីពិត ឬព្រះជាម្ចាស់ទេ (ផ្នែកទីពីរ)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចង្អុលបង្ហាញយ៉ាងយ៉ាងច្បាស់នូវឫសគល់នៃកង្វះការប្រឹងប្រែងរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្លួន៖ ភាពថោកទាបរបស់ខ្ញុំគឺធ្ងន់ធ្ងរណាស់ ហើយខ្ញុំបានធ្វើគ្រប់យ៉ាងបែបបង្គ្រប់កិច្ច និងដោយអាកប្បកិរិយាបោកបញ្ឆោត។ នៅពេលបងប្អូនស្រីនោះសួរខ្ញុំអំពីការប្រើប្រាស់វណ្ណយុត្តឱ្យបានត្រឹមត្រូវ ខ្ញុំមិនចង់ស្មុគស្មាញទេ។ ខ្ញុំមិនបានខ្វល់ខ្វាយទេ ហើយមិនចង់ឱ្យមានសំណួរច្រើនពេកទេ ដូច្នេះខ្ញុំមានតែបំភាន់គាត់ដោយប្រាប់គាត់ឱ្យធ្វើតាមក្បួនដែលងាយស្រួល។ ហើយនៅពេលគាត់សួរខ្ញុំអំពីឯកសារយោង ខ្ញុំអាចធ្វើឯកសារមួយឱ្យគាត់បាន ប៉ុន្តែនៅពេលខ្ញុំគិតអំពីតម្លៃទៅលើការរងទុក្ខផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តមិនខ្វល់ខ្វាយឡើយ។ ខ្ញុំបារម្ភខ្លាចកំហុសកើតមានដែរ ប៉ុន្តែខ្ញុំនៅតែសម្រេចចិត្តប្រើវិធីបោកប្រាស់តាមបែបនោះ។ វានឹងប្រសើរអស្ចារ្យ បើសិនជាខ្ញុំបានសំចៃកម្លាំងនោះ ហើយរឿងនោះដំណើរការល្អ។ រាល់ពេលដែលខ្ញុំធ្វើអ្វីៗដោយមិនប្រឹងប្រែង នោះខ្ញុំកំពុងតែពឹងផ្អែកលើសំណាងដើម្បីធ្វើទាំងមិនចេះ។ ខ្ញុំតែងតែរកមើលធ្វើយ៉ាងណាឱ្យប្រើប្រាស់កម្លាំងតិចបំផុតដើម្បីឱ្យទៅរួច។ ខ្ញុំមិនបានប្រឹងប្រែងដោយស្មោះត្រង់ពិតប្រាកដដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ ដោយពិចារណារាល់ព័ត៌មានលម្អិតនីមួយៗ និងខំធ្វើពេញទំហឹងរបស់ខ្ញុំ ដើម្បីធានាថាគ្មានកំហុសនោះទេ។ វាហាក់ដូចជាខ្ញុំកំពុងធ្វើការបណ្ដើរ ឆ្លើយសំណួរបណ្ដើរ ប៉ុន្តែការពិត ខ្ញុំគ្រាន់តែបំភាន់បងប្អូនស្រីនោះ និងលាក់ពុតប៉ុណ្ណោះ។ ជាលទ្ធផល គាត់បានជឿជាក់ចម្លើយរបស់ខ្ញុំ និងបានធ្វើកំហុសធ្ងន់ធ្ងរមួយចំនួន ហើយធ្វើឱ្យគាត់ហត់នឿយលើការងារដែលគ្មានផលផ្លែ។ គាត់ថែមទាំងត្រូវធ្វើការងារដ៏ច្រើនសន្ធឹកសន្ធាប់ឡើងវិញ ដែលបានបន្ថយវឍ្ឍនភាពការងារទាំងមូល និងនាំឱ្យខាតបង់ដល់កិច្ចការរបស់ក្រុមជំនុំទៀតផង។ គោលការណ៍នៅពីក្រោយសកម្មភាពរបស់ខ្ញុំ ដោយធ្វើអ្វីៗដែលស្រួលបំផុត និងមិនស្មុគស្មាញបំផុត គឺជាគោលការណ៍ដែលធ្វើបាបមនុស្ស។ ខ្ញុំប្រើល្បិចបន្តិចបន្តួចដើម្បីសន្សំកម្លាំងក្នុងរយៈពេលខ្លី។ ខ្ញុំមិនបានរងទុក្ខខាងរូបកាយទេ ប៉ុន្តែអំពើរំលងរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្លួនមិនឈប់ឈរទេ និងបានរំខានកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទៀត។ ខ្ញុំបានធ្វើបាបអ្នកដទៃ និងខ្លួនឯង! ខ្ញុំបានទទួលការងារដ៏សំខាន់បែបនេះ ប៉ុន្តែខ្ញុំបានមើលស្រាលវា ហើយធ្វើបែបបង្គ្រប់កិច្ច និងគ្មានការទទួលខុសត្រូវ បែបបោកបញ្ឆោត ហើយធ្វេសប្រហែស និងព្រងើយកន្តើយនឹងផលវិបាក។ ខ្ញុំគ្មានមនសិការបន្តិចណាសោះ។ ពេលនោះហើយទើបខ្ញុំដឹងថា ភាពថោកទាបរបស់ខ្ញុំធ្ងន់ធ្ងរប៉ុនណា ភាពត្រឹមត្រូវរបស់ខ្ញុំទាបប៉ុនណា ហើយថាខ្ញុំគ្មានតម្លៃប៉ុនណា។

ក្រោយមក ខ្ញុំបានមើលវីដេអូមួយអំពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើមនុស្សមិនអាចសម្ដែងឲ្យឃើញ នូវអ្វីដែលពួកគេគួរសម្ដែងឲ្យឃើញ ក្នុងអំឡុងពេលនៃការបម្រើ ឬសម្រេចនូវអ្វីដែលមនុស្សអាចធ្វើបានពីកំណើត ហើយផ្ទុយទៅវិញ បែរជាចំណាយពេលវេលាឥតប្រយោជន៍ និងធ្វើឲ្យរួចតែពីដៃ នោះពួកគេបានបាត់បង់មុខងារដែលភាវៈត្រូវបានបង្កើតមក គប្បីត្រូវមានហើយ។ មនុស្សបែបនេះ គេហៅថា «មនុស្សធុនកណ្តាល»។ ពួកគេគឺជាកាកសំណល់ដែលគ្មានបានការ។ តើមនុស្សបែបនេះអាចហៅថាជាភាវៈដែលបានបង្កើតមកឲ្យបានត្រឹមត្រូវដោយរបៀបណាទៅ? តើពួកគេមិនមែនជាភាវៈពុករលួយដែលចាំងចែងតែខាងក្រៅ ប៉ុន្តែរលួយក្នុងទេឬអី? ... តើពាក្យសម្ដី និងទង្វើរបស់អ្នកអាចមានតម្លៃចំពោះនរណាខ្លះ? តើវាអាចទេដែលការលះបង់តិចតួចរបស់អ្នក មានតម្លៃចំពោះគ្រប់អ្វីៗ ដែលខ្ញុំបានប្រទានដល់អ្នកនោះ? ខ្ញុំគ្មានជម្រើសអ្វីផ្សេងទៀតឡើយ ហើយខ្ញុំបានលះបង់អស់ពីព្រះហឫទ័យចំពោះអ្នក ប៉ុន្តែអ្នកវិញ នៅជាប់ដោយបំណងអាក្រក់ និងមានការស្ទាក់ស្ទើរចំពោះខ្ញុំ។ នេះគឺជាទំហំនៃភារកិច្ចរបស់អ្នក ជាមុខងារតែមួយគត់របស់អ្នក។ តើវាមិនមែនបែបនេះទេឬអី? តើអ្នកមិនដឹងថា អ្នកមិនបានបំពេញភារកិច្ចជាភាវៈមួយដែលបានបង្កើតមកនេះទេឬអី? តើអ្នក អាចត្រូវបានចាត់ទុកជាភាវៈដែលបង្កើតមក បានដោយរបៀបណាទៅ? តើអ្នក មិនច្បាស់អំពីអ្វី ដែលអ្នកកំពុងបើកបង្ហាញ និងកំពុងស្ដែងចេញតាមរយៈការរស់នៅទេឬអី? អ្នកមិនបានបំពេញភារកិច្ចរបស់ខ្លួនឡើយ ប៉ុន្តែអ្នកព្យាយាមចង់បាននូវការអត់ឱន និងព្រះគុណដ៏ច្រើនសន្ធឹកសន្ធាប់របស់ព្រះជាម្ចាស់។ ព្រះគុណបែបនេះមិនធ្លាប់បានរៀបចំសម្រាប់នរណាម្នាក់ដែលគ្មានតម្លៃ និងថោកទាប ដូចជាអ្នកទេ ប៉ុន្តែគឺសម្រាប់អស់អ្នកណាដែលមិនស្នើសុំអ្វីសោះ និងជាអ្នកដែលលះបង់ដោយរីករាយ។ មនុស្សដូចជាអ្នក មនុស្សធុនកណ្ដាលបែបនេះ គឺគ្មានតម្លៃនឹងអរសប្បាយ ចំពោះព្រះគុណនៃស្ថានសួគ៌សូម្បីតែបន្តិចសោះឡើយ។ មានតែទុក្ខលំបាក និងការដាក់ទោសមិនចេះចប់ មិនចេះហើយប៉ុណ្ណោះ ដែលត្រូវកើតមាននៅសម័យរបស់អ្នក! ប្រសិនបើអ្នក មិនអាចស្មោះត្រង់ចំពោះខ្ញុំបានទេ វាសនារបស់អ្នក នឹងត្រូវជាវាសនាមួយ ដែលរងទុក្ខវេទនា។ ប្រសិនបើអ្នកមិនអាចទទួលខុសត្រូវ ចំពោះព្រះបន្ទូលរបស់ខ្ញុំ និងកិច្ចការរបស់ខ្ញុំបានទេ លទ្ធផលរបស់អ្នកនឹងទៅជាលទ្ធផលនៃការដាក់ទោស។ គ្រប់ព្រះគុណ ព្រះពរ និងជីវិតដ៏អស្ចារ្យនៃនគរព្រះ គឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងអ្នកឡើយ។ នេះគឺជាចុងបញ្ចប់ ដែលអ្នកត្រូវជួបប្រទះ និងជាលទ្ធផលនៃការប្រព្រឹត្តរបស់អ្នកផ្ទាល់» («ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា «ខ្ញុំគ្មានជម្រើសអ្វីផ្សេងទៀតឡើយ ហើយខ្ញុំបានលះបង់អស់ពីព្រះហឫទ័យចំពោះអ្នក ប៉ុន្តែអ្នកវិញ នៅជាប់ដោយបំណងអាក្រក់ និងមានការស្ទាក់ស្ទើរចំពោះខ្ញុំ។ នេះគឺជាទំហំនៃភារកិច្ចរបស់អ្នក ជាមុខងារតែមួយគត់របស់អ្នក»។ ព្រះបន្ទូលទាំងនេះចាក់ចំបេះដូងខ្ញុំ។ ព្រះជាម្ចាស់បានប្រទានឱកាសឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ ដូច្នេះខ្ញុំអាចស្វះស្វែងរក និងទទួលសេចក្ដីពិតតាមរយៈភារកិច្ចរបស់ខ្ញុំ បោះចោលនិស្ស័យពុករលួយរបស់ខ្ញុំ និងទទួលការសង្គ្រោះពីព្រះជាម្ចាស់។ ប៉ុន្តែជំនួសឱ្យការស្វះស្វែងរកសេចក្ដីពិត ខ្ញុំគិតតែខ្វល់ខ្វាយពីសាច់ឈាម ហើយបំភាន់ និងបោកបញ្ឆោតព្រះជាម្ចាស់។ ខ្ញុំបានគិតពីសភាពដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមដើម្បីសង្គ្រោះមនុស្សជាតិ ដោយស៊ូទ្រាំនឹងការអាម៉ាស់មុខ និងការឈឺចាប់ដ៏ក្រៃលែង ត្រូវរដ្ឋាភិបាលដេញចាប់ និងធ្វើទុក្ខបុកម្នេញ ហើយត្រូវមនុស្សផ្ដន្ទាទោស និងបដិសេធ ប៉ុន្តែទ្រង់តែងតែសម្ដែងសេចក្ដីពិត និងធ្វើការសង្គ្រោះមនុស្ស។ យើងខ្វះគុណសម្បត្តិ ដូច្នេះយើងយល់សេចក្ដីពិតបានយ៉ាងយឺត។ ព្រះជាម្ចាស់មិនត្រឹមតែមិនលះបង់យើងទេ ប៉ុន្តែទ្រង់ប្រកបជាមួយយើងយ៉ាងយកចិត្តទុកដាក់តាមវិធីគ្រប់យ៉ាងថែមទៀត។ ទ្រង់ពន្យល់អំពីសេចក្ដីពិតទាំងអស់ល្អិតល្អន់ណាស់។ ទ្រង់និទានរឿង ផ្ដល់ឧទាហរណ៍ និងប្រើពាក្យប្រៀបធៀបដើម្បីជួយឱ្យយើងយល់។ សេចក្ដីពិតខ្លះមានភាពស្មុគស្មាញ ហើយប៉ះលើរឿងជាច្រើន ដូច្នេះព្រះជាម្ចាស់បំបែកពួកវា និងគូសបញ្ជាក់ដល់យើង។ ទ្រង់ណែនាំយើងឱ្យយល់ពីសេចក្ដីពិតបន្តិចម្ដងៗតាមរយៈការប្រកបគ្នាយ៉ាងអត់ធ្មត់ដោយមានលក្ខណៈជាប្រព័ន្ធ។ យើងអាចឃើញថា ព្រះជាម្ចាស់ទទួលខុសត្រូវធ្ងន់ធ្ងរណាស់ចំពោះជីវិតរបស់យើង។ ប៉ុន្តែពេលនោះ តើខ្ញុំបានចាត់ចែងភារកិច្ចរបស់ខ្ញុំយ៉ាងម៉េចវិញ? ខ្ញុំបានគិតថា ការរិះគិត និងការប្រឹងប្រែងកាន់តែខ្លាំង មិនមានតម្លៃនោះទេ។ ខ្ញុំមិនយកចិត្តទុកដាក់ ឬមិនទទួលខុសត្រូវនៅពេលពិនិត្យឯកសារឡើងវិញនោះទេ។ ខ្ញុំយកផ្លូវដែលងាយស្រួលបំផុត ដោយមិនមើលលទ្ធផល ឬផលវិបាកឡើយ។ ខ្ញុំបានមើលស្រាលព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ដោយគ្រាន់តែក្រឡេកមើលត្រួសៗប៉ុណ្ណោះ។ តើឯណាទៅមនសិការរបស់ខ្ញុំ? ខ្ញុំសមនឹងទទួលការដាក់ទោសពីព្រះជាម្ចាស់។ ប៉ុន្តែព្រះជាម្ចាស់មិនដែលបោះបង់ចោលការសង្គ្រោះខ្ញុំឡើយ។ ទ្រង់បានប្រើព្រះបន្ទូលរបស់ទ្រង់ដើម្បីបំភ្លឺខ្ញុំ និងដឹកនាំខ្ញុំ ហើយជួយខ្ញុំឱ្យស្គាល់ខ្លួនឯង និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើសិនជាខ្ញុំនៅតែខ្ជីខ្ជា ហើយធ្វើឱ្យតែរួចពីដៃក្នុងភារកិច្ចរបស់ខ្ញុំទៀត ខ្ញុំនឹងមិនសមនឹងរស់នៅ ឬហៅថាជាមនុស្សនោះទេ។ ដូច្នេះខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ព្រះដ៏មានគ្រប់ព្រះ‌ចេស្ដាអើយ! ភាពថោកទាបរបស់ទូលបង្គំធ្ងន់ធ្ងរពេកហើយ។ ទូលបង្គំមិនចង់បន្តរស់នៅដោយអាម៉ាស់ និងគ្មានសេចក្ដីថ្លៃថ្នូរដូច្នេះទេ។ សូមប្រទានកម្លាំងដល់ទូលបង្គំក្នុងការអនុវត្តសេចក្ដីពិតផង ដើម្បីឱ្យទូលបង្គំអាចរស់នៅក្នុងលក្ខណៈជាមនុស្សពិត និងបំពេញភារកិច្ចរបស់ភាវៈដែលត្រួវបានបង្កើតផង»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ក្នុងនាមជាមនុស្សម្នាក់ ដើម្បីទទួលយកព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ មនុស្សម្នាក់ត្រូវតែមានភក្ដីភាព។ មនុស្សម្នាក់ត្រូវតែមានភក្ដីភាពចំពោះព្រះជាម្ចាស់ទាំងស្រុង ហើយមិនអាចស្ទាក់ស្ទើរ គ្មានទំនួលខុសត្រូវ ឬធ្វើតាមចំណាប់អារម្មណ៍ឬអារម្មណ៍របស់គេបានទេ។ នេះគឺមិនមែនជាភក្ដីភាពទេ។ តើភក្ដីភាពសំដៅលើអ្វី? វាមានន័យថា នៅពេលកំពុងបំពេញភារកិច្ចរបស់អ្នក អ្នកមិនរងឥទ្ធិពល ឬរងគំនាបពីអារម្មណ៍មជ្ឈដ្ឋាន មនុស្ស បញ្ហា ឬវត្ថុអ្វីទេ។ «ខ្ញុំបានទទួលព្រះរាជបញ្ជាបេសកកម្មនេះពីព្រះជាម្ចាស់។ ទ្រង់បានប្រទានវាមកខ្ញុំ។ នេះគឺជាអ្វីដែលខ្ញុំគប្បីគួរធ្វើ។ ហេតុនេះ ខ្ញុំនឹងធ្វើវាដោយគិតថាវាគឺជាកិច្ចការផ្ទាល់ខ្លួនរបស់ខ្ញុំ មិនថាតាមវិធីណាមួយទេគឺនឹងធ្វើឱ្យបានលទ្ធផលល្អដោយផ្ដោតសារៈសំខាន់លើការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។» នៅពេលដែលអ្នកមានសភាពបែបនេះ អ្នកមិនគ្រាន់តែត្រូវគ្រប់គ្រងដោយសតិសម្បជញ្ញៈរបស់អ្នកប៉ុណ្ណោះទេ តែថែមទាំងពាក់ព័ន្ធនឹងភក្ដីភាពផងដែរ។ នៅពេលអ្នកពេញចិត្តតែទៅលើការសម្រេចកិច្ចការឱ្យហើយ ដោយគ្មានការប្រាថ្នាវាឱ្យមានប្រសិទ្ធផល និងសម្រេចបានលទ្ធផលអ្វី និងមានអារម្មណ៍ថាគ្រាន់តែខំប្រឹងប្រែងគឺល្មមគ្រប់គ្រាន់ហើយ ដូច្នេះនេះគឺគ្រាន់តែជាបទដ្ឋាននៃសតិសម្បជញ្ញៈប៉ុណ្ណោះ និងមិនអាចរាប់ជាភក្ដីភាពបានទេ។ នៅពេលអ្នកមានភក្ដីភាពចំពោះព្រះជាម្ចាស់ បទដ្ឋាននេះ គឺខ្ពស់ជាងបទដ្ឋានសតិសម្បជញ្ញៈបន្តិច។ ដូច្នេះ នេះលែងជាបញ្ហានៃការរខំប្រឹងប្រែងទៀតហើយ។ អ្នកក៏ត្រូវដាក់ចិត្តទាំងស្រុងទៅក្នុងកិច្ចការនោះដែរ។ អ្នកចាំបាច់ត្រូវចាត់ទុកភារកិច្ចរបស់ខ្លួនជាការងារផ្ទាល់ខ្លួនដែលត្រូវធ្វើជានិច្ច ទទួលខុសត្រូវលើកិច្ចការនេះ រងការស្ដីបន្ទោស ប្រសិនបើអ្នកប្រព្រឹត្តកំហុសតិចតួច ឬប្រសិនបើអ្នកធ្វេសប្រហែសសូម្បីតែបន្តិច ក៏ត្រូវមានអារម្មណ៍ថាអ្នកមិនអាចធ្វើជាមនុស្សបែបនេះបានដែរ ដោយសារវាធ្វើឱ្យអ្នកជាប់ជំពាក់នឹងព្រះជាម្ចាស់ជាខ្លាំង។ មនុស្សដែលមានស្មារតីពិតប្រាកដ បំពេញភារកិច្ចរបស់ខ្លួនហាក់បីដូចជាកិច្ចការនោះជាកិច្ចការផ្ទាល់របស់គេអ៊ីចឹង មិនថាមាននរណាម្នាក់កំពុងគ្រប់គ្រងការងារនោះឬអត់ក៏ដោយ។ មិនថាព្រះជាម្ចាស់សប្បាយព្រះហឫទ័យជាមួយពួកគេឬអត់ទេ និងមិនថាទ្រង់ប្រព្រឹត្ដចំពោះពួកគេបែបណានោះទេ ពួកគេតែងតែមានការទាមទារដ៏តឹងតែងចំពោះខ្លួនឯង ក្នុងការបំពេញភារកិច្ចរបស់ពួកគេ និងបំពេញព្រះរាជបញ្ជាបេសកកម្មដែលព្រះជាម្ចាស់បានប្រគល់ឱ្យពួកគេ។ នេះហៅថាភក្ដីភាព» («មនុស្សអាចអរសប្បាយបានដោយពិតប្រាកដ លុះត្រាណាតែមានភាពស្មោះត្រង់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញដល់ខ្ញុំនូវផ្លូវអនុវត្ត។ យើងមិនអាចធ្វើតាមអារម្មណ៍ និងចំណង់ចំណូលចិត្តរបស់យើងនៅក្នុងភារកិច្ចរបស់យើង ដោយធ្វើតាមតែយើងចង់នោះទេ។ យើងមិនអាចគ្រាន់តែធ្វើទាំងមិនចេះនៅពេលដែលការងារទាមទារការប្រឹងប្រែងនោះទេ ប៉ុន្តែយើងគួរតែចាត់ទុកភារកិច្ចរបស់យើងជាព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់យើង។ យើងគួរតែរិះគិត និងប្រឹងប្រែងដើម្បីទទួលបានលទ្ធផលល្អបំផុត។ ទោះលំបាកយ៉ាងណាក៏ដោយ មិនថាយើងត្រូវបានគេតាមពិនិត្យ ឬអត់នោះទេ យើងគួរតែបំពេញភារកិច្ចរបស់យើងឱ្យអស់ពីចិត្ត អស់ពីគំនិត និងអស់ពីកម្លាំងរបស់យើងជានិច្ច។ នៅពេលខ្ញុំទទួលស្គាល់រឿងនេះ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ ដោយចង់ប្រែចិត្ត និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក្រោយមក ខ្ញុំបានចំណាយពេលបង្កើតឯកសារមួយស្ដីពីការប្រើប្រាស់វណ្ណយុត្តនៅក្នុងភាសាអ៊ីតាលី សម្រាប់សមាជិកថ្មីៗធ្វើជាឯកសារយោង។ បន្ទាប់មក ខ្ញុំបានសង្ខេបបញ្ហាទូទៅដែលជួបប្រទះនៅក្នុងការបកប្រែ និងបានធ្វើបញ្ជីអំពីអ្វីៗដែលត្រូវយកចិត្តទុកដាក់។ ខ្ញុំនឹងពិនិត្យមើលវាក្នុងអំឡុងពេលពិនិត្យឯកសារឡើងវិញ ដូច្នេះនឹងមិនរំលងអ្វីមួយទៀតឡើយ។ ហើយនៅពេលបងប្អូនប្រុសស្រីសួរខ្ញុំនូវសំណួរអំពីភារកិច្ចរបស់ពួកគេ ខ្ញុំនឹងមិនមើលឱ្យតែលឿន ហើយមិនប្រើការស្រមើស្រមៃរបស់ខ្ញុំដើម្បីឆ្លើយនោះទេ ប៉ុន្តែខ្ញុំពិចារណាសំណួររបស់ពួកគេយ៉ាងប្រុងប្រយ័ត្ន អនុវត្តគោលការណ៍ និងរកមើលចំណេះដឹងបែបអាជីពដែលខ្ញុំអាចប្រើបានដើម្បីឆ្លើយនឹងពួកគេ។ នៅពេលខ្ញុំមិនបានយល់អ្វីមួយ តាមរយៈការខិតខំជាក់ស្ដែង រួមជាមួយនឹងការបំភ្លឺ និងការណែនាំពីព្រះជាម្ចាស់ ខ្ញុំបានយល់វាបន្តិចម្ដងៗ។ ខ្ញុំក៏បានឆ្លុះបញ្ចាំងយ៉ាងច្រើនអំពីចលករខុសឆ្គងរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្ញុំដែរ។ ពេលណាខ្ញុំជួបការលំបាក ហើយចង់ត្រឹមតែក្រឡេកមើលត្រួសៗ ខ្ញុំនឹងអធិស្ឋានដល់ព្រះជាម្ចាស់ដើម្បីលះបង់ចោលសាច់ឈាម ដូច្នេះខ្ញុំអាចដោះស្រាយបញ្ហាទាំងនោះដោយចំណាយកម្លាំងដែលត្រូវការពិតប្រាកដ។ បន្តិចម្ដងៗ អាកប្បកិរិយារបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្លួន ត្រូវបានកែតម្រូវគួរឱ្យកត់សម្គាល់ ហើយខ្ញុំធ្វើការទាំងមិនចេះ កាន់តែតិចទៅ។ ខ្ញុំក្លាយជាអ្នកដែលអាចបំពេញភារកិច្ចរបស់ខ្ញុំដោយមានលំនឹង។ ការផ្លាស់ប្ដូរក្នុងខ្លួនខ្ញុំនេះជាលទ្ធផលបានពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទាំងស្រុង។ សូមអរគុណដល់ព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាព របស់ព្រះជាម្ចាស់ក្នុងជីវិត

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

វាមានអារម្មណ៍ល្អណាស់ក្នុងការយកចេញនូវការក្លែងបន្លំរបស់ខ្ញុំ

នៅខែកញ្ញា ឆ្នាំ២០១៨ ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំមួយរូបរបស់ក្រុមជំនុំ។ នៅពេលនោះ ខ្ញុំសប្បាយចិត្តជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថា...

ហេតុអ្វីខ្ញុំតែងតែប្រយ័ត្នប្រយែងជ្រុលហួសហេតុនៅក្នុងភារកិច្ចខ្ញុំ?

នាខែមីនា ឆ្នាំ២០២១ ខ្ញុំធ្វើជាអ្នកឌីស្សាញក្រាហ្វិកនៅពួកជំនុំ។ ព្រោះតែខ្ញុំក្រអឺតក្រទមក្នុងភារកិច្ច និងមិនអាចធ្វើការចុះសម្រុងជាមួយអ្នកដទៃ...

Leave a Reply