ការល្បងលនៃកូនចៅរបស់ម៉ូអាប់

11-11-2021

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «កិច្ចការក្នុងពេលនេះចំពោះកូនចៅរបស់ម៉ូអាប់ គឺដើម្បីសង្គ្រោះអស់អ្នកដែលបានធ្លាក់ទៅក្នុងភាពងងឹតដ៏ខ្លាំងបំផុត។ បើទោះបីជាពួកគេត្រូវបណ្ដាសាក្ដី ព្រះជាម្ចាស់សព្វព្រះហឫទ័យដើម្បីទទួលបានសិរីល្អពីពួកគេ ដ្បិតពួកគេគឺជាមនុស្សដំបូងគេដែលដួងចិត្តរបស់ពួកគេគ្មានព្រះជាម្ចាស់។ មានតែការធ្វើឲ្យពួកដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ ស្ដាប់បង្គាប់ និងស្រឡាញ់ទ្រង់ប៉ុណ្ណោះ ទើបជាយកឈ្នះដ៏ពិតប្រាកដ ហើយផលផ្លែនៃកិច្ចការនោះ គឺមានតម្លៃខ្លាំងបំផុត និងគួរឲ្យជឿជាក់ខ្លាំងបំផុត។ មានតែបែបនេះប៉ុណ្ណោះ ទើបជាការទទួលបានសិរីល្អ នេះគឺជាសិរីល្អដែលព្រះជាម្ចាស់ចង់ទទួលបាននៅគ្រាចុងក្រោយ។ បើទោះបីជាមនុស្សទាំងអស់នេះ មានឋានៈតូចទាបក្ដី ក៏ពួកគេក្នុងពេលនេះ នឹងអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យ គឺជាការលើកតម្កើងដ៏ពិតប្រាកដពីព្រះជាម្ចាស់។ កិច្ចការនេះ គឺមានអត្ថន័យខ្លាំងណាស់ ហើយគឺតាមរយៈការជំនុំជម្រះនេះហើយ ដែលទ្រង់បានទទួលមនុស្សទាំងអស់នេះ។ ទ្រង់គ្មានបំណងព្រះហឫទ័យក្នុងការដាក់ទោសមនុស្សទាំងអស់នេះទេ ប៉ុន្តែគឺដើម្បីសង្គ្រោះពួកគេ។ ក្នុងគ្រាចុងក្រោយ ប្រសិនបើទ្រង់នៅតែបំពេញកិច្ចការនៃការយកឈ្នះនៅស្រុកអ៊ីស្រាអែលទៀតនោះ វានឹងគ្មានតម្លៃអ្វីទេ។ បើទោះបីជាវាមានផលផ្លែក្ដី ក៏វានឹងមានតម្លៃ ឬខ្លឹមសារសំខាន់អស្ចារ្យអ្វីដែរ ហើយទ្រង់នឹងមិនអាចទទួលបានសិរីល្អគ្រប់បែបយ៉ាងឡើយ» («ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បានអានព្រះបន្ទូលទាំងនេះពីព្រះជាម្ចាស់ ធ្វើឱ្យខ្ញុំគិតដល់ការល្បងលរបស់ខ្ញុំ ក្នុងនាមជាកូនចៅរបស់ម៉ូអាប់។

ខ្ញុំចាំថា ក្នុងឆ្នាំ ១៩៩៣ ព្រះដ៏មានគ្រប់ព្រះជាម្ចាស់បានសម្ដែងចេញនូវ «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (២)» និង «សារៈសំខាន់ និងអត្តសញ្ញាណរបស់មនុស្ស»។ ទ្រង់បានបើកសម្ដែងថា នៅក្នុងប្រទេសចិន រាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់ គឺជាកូនចៅរបស់ម៉ូអាប់។ នៅពេលនោះ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «ពូជពង្សម៉ូអាប់ គឺជាមនុស្សតូចទាបជាងគេបង្អស់ ក្នុងចំណោមមនុស្សនៅក្នុងពិភពលោក។ មនុស្សខ្លះនិយាយថា 'តើមនុស្សដែលតូចទាបជាងគេ មិនមែនជាពូជពង្សរបស់ហាំទេឬអី?' កូនចៅនាគដ៏ធំមានសម្បុរក្រហម និងពូជពង្សរបស់ហាំ មានសារៈសំខាន់ជាតំណាងខុសគ្នា ហើយពូជពង្សហាំ គឺជារឿងមួយផ្សេងទៀត៖ ទោះបីជាពួកគេត្រូវបណ្ដាសាខ្លាំងប៉ុនណា ក៏ពួកគេនៅតែជាពូជពង្សរបស់ណូអេដែរ ចំណែកប្រភពដើមរបស់ម៉ូអាប់ គឺមិនមែនជាមនុស្សបរិសុទ្ធឡើយ៖ ពួកម៉ូអាប់កើតចេញមកពីអំពើសហាយស្មន់ ហើយភាពខុសគ្នា គឺនៅត្រង់ចំណុចនេះហើយ» («សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អស់អ្នកដែលខ្ញុំសង្គ្រោះ គឺជាមនុស្សដែលខ្ញុំបានកំណត់ទុកជាយូរមកហើយ ហើយជាមនុស្សដែលខ្ញុំបានរំដោះ ខណៈពេលដែលអ្នករាល់គ្នាគឺជាព្រលឹងដ៏ទន់ខ្សោយ ដែលត្រូវបានដាក់នៅក្នុងខ្លួនមនុស្ស ជាករណីលើកលែងចំពោះក្រឹត្យវិន័យ។ អ្នកគួរតែដឹងថា អ្នករាល់គ្នាមិនមែនជាកម្មសិទ្ធិនៃដំណាក់របស់ដេវីឌ ឬយ៉ាកុបនោះទេ ប៉ុន្តែអ្នករាល់គ្នាជាកម្មសិទ្ធិនៅក្នុងផ្ទះរបស់ម៉ូអាប់ ដែលជាសមាជិកនៃអំបូរសាសន៍ដទៃ។ ដោយសារតែខ្ញុំមិនតាំងសេចក្តីសញ្ញាជាមួយអ្នករាល់គ្នា ខ្ញុំគ្រាន់តែបានធ្វើកិច្ចការ និយាយជាមួយអ្នករាល់គ្នា និងដឹកនាំអ្នករាល់គ្នាប៉ុណ្ណោះ។ លោហិតរបស់ខ្ញុំមិនបានហូរសម្រាប់អ្នករាល់គ្នានោះទេ។ ខ្ញុំគ្រាន់តែធ្វើកិច្ចការរបស់ខ្ញុំនៅក្នុងអ្នករាល់គ្នា ដើម្បីទីបន្ទាល់របស់ខ្ញុំប៉ុណ្ណោះ។ តើអ្នករាល់គ្នាមិនបានដឹងពីរឿងនេះទេឬអី?» («សារជាតិ និងអត្តសញ្ញាណរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានការភ្ញាក់ផ្អើល។ ខ្ញុំឆ្ងល់ថា «តើពួកយើងជាកូនចៅរបស់ម៉ូអាប់ឬ? តើនេះជាការពិតឬ? ម៉ូអាប់កើតពីឡុត និងកូនស្រីរបស់គាត់។ គាត់គឺជាផលដែលកើតពីអំពើអបាយមុខ មិនមែនកើតពីប្រភពដើមដ៏បរិសុទ្ធឡើយ ដូច្នេះ ម្ដេចបានជាពួកយើងជាកូនចៅរបស់គាត់ទៅវិញ? ក្នុងសេចក្ដីជំនឿរបស់ខ្ញុំលើព្រះអម្ចាស់ ពួកគេធ្លាប់និយាយថា ពួកយើងជាកូនចៅសាសន៍អ៊ីស្រាអែល ថាពួកយើងមកពីដំណាក់របស់យ៉ាកុប។ ដូច្នេះ ម្ដេចបានជាព្រះជាម្ចាស់មានបន្ទូលថា ពួកយើងជាកូនចៅរបស់ម៉ូអាប់ទៅវិញ?» ខ្ញុំពិតជាមិនអាចទទួលយករឿងនេះបានទេ ប៉ុន្តែក្រោយមកខ្ញុំបានគិតថា «ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយទ្រង់គ្រាន់តែបើកសម្ដែងពីតថភាពប៉ុណ្ណោះ។ វាមិនអាចខុសឡើយ! ហេតុដូចម្ដេចបានជាខ្ញុំជាកូនចៅរបស់ម៉ូអាប់ ហើយហេតុដូចម្ដេចបានជាខ្ញុំកើតនៅប្រទេសចិនទៅវិញ?» ខ្ញុំគិតថា ក្នុងនាមជាមនុស្សម្នាក់ដែលឆ្លងកាត់បទពិសោធនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ជាម្នាក់ក្នុងចំណោមមនុស្សដំបូង សម្រាប់កិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធ នៅគ្រាចុងក្រោយ និងក្នុងនាមជាមនុស្សម្នាក់ដែលត្រូវបានបង្កើតជាអ្នកមានជ័យជម្នះម្នាក់ ជាអ្នកជឿគម្រូម្នាក់នៅចំពោះមុខគ្រោះមហន្តរាយ នោះឋានៈរបស់ខ្ញុំ ត្រូវតែប្រសើរជាងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅប្រទេសដទៃទៀត។ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើល ខ្ញុំគឺជាកូនចៅរបស់ម៉ូអាប់ ហើយក្រៅពីត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសារ នោះខ្ញុំគឺជាផលនៃអំពើអបាយមុខ។ ខ្ញុំទាបបំផុត និងថោកទាបបំផុតក្នុងចំណោមមនុស្សទាំងអស់។ តើអ្នកមិនជឿនឹងគិតដូចម្ដេចចំពោះខ្ញុំ បើពួកគេដឹងពីរឿងនោះ? តើសមាជិកគ្រួសារខ្ញុំដែលមិនជឿនឹងនិយាយដូចម្ដេច? ខ្ញុំបានបោះបង់ផ្ទះសម្បែង និងការងាររបស់ខ្ញុំ ដើម្បីសេចក្ដីជំនឿ ដោយរងទុក្ខ និងលះបង់ខ្លួនឯង ប៉ុន្តែទីបំផុត ខ្ញុំគ្រាន់តែជាកូនចៅម្នាក់របស់ម៉ូអាប់ប៉ុណ្ណោះ។ វាជារឿងគួរឱ្យអាប់មុខ និងអាម៉ាស់ណាស់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវរងទុក្ខដោយភាពស្ងាត់ស្ងៀម។ អំឡុងពេលនោះ នៅពេលដែលខ្ញុំគិតអំពីការក្លាយជាកូនចៅម្នាក់របស់ម៉ូអាប់ ដែលជាផលនៃអំពីអបាយមុខ ខ្ញុំពិតជាអាម៉ាស់ខ្លាំងណាស់ ហើយមិនអាចនៅទ្រាំបង្ហាញមុខបានទេ។ នៅពេលនោះ ខ្ញុំស្នាក់នៅផ្ទះជាច្រើនថ្ងៃ មិនហូប ឬមិនគេងឡើយ ហើយគ្មានចិត្តធ្វើអ្វីមួយនៅផ្ទះទាល់តែសោះ។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំរអ៊ូជានិច្ចថា «ម្ដេចបានជាខ្ញុំក្លាយជាម្នាក់នៃកូនចៅរបស់ម៉ូអាប់ទៅកើត? ម្ដេចបានជាកេរដំណែល និងឋានៈរបស់ខ្ញុំទាបម៉្លេះ?» ខ្ញុំដូចជាមនុស្សម្នាក់ដែលធំដឹងក្ដីក្នុងគ្រួសារអ្នកមាន មានមោទនភាពណាស់ ដោយគិតថា​ខ្ញុំកើតក្នុងត្រកូលខ្ពង់ខ្ពស់ ប៉ុន្តែក្រោយមកនៅថ្ងៃមួយបានដឹងថា ខ្ញុំត្រូវបានបារយកចេញពីកករ ហើយមិនមែនជាកម្មសិទ្ធិក្នុងសែស្រឡាយនោះទាល់តែសោះ។ ខ្ញុំមានអារម្មណ៍ក្នុងខ្លួនមានច្របូកច្របល់ដោយទុក្ខព្រួយ គ្មានទីពឹង និងអន់ថយ ហើយខ្ញុំមិនអាចទទួលយកតថភាពនេះបានទេ។ ខ្ញុំពេញដោយការមិនពេញចិត្ត អវិជ្ជមាន និងការយល់ច្រឡំ។ ខ្ញុំបានគិតថា ក្នុងនាមជាកូនចៅរបស់ម៉ូអាប់ ខ្ញុំត្រូវបានដាក់បណ្ដាសារ ហើយព្រះជាម្ចាស់នឹងមិនសង្គ្រោះខ្ញុំឡើយ។ ខ្ញុំគិតពីរឿងនេះកាន់តែច្រើន នោះខ្ញុំកាន់តែមានអារម្មណ៍ខុសឆ្គង។ វាដូចជាមានទម្ងន់ដ៏ធ្ងន់សង្កត់លើទ្រូងខ្ញុំអ៊ីចឹង ហើយខ្ញុំពិបាកដកដង្ហើមណាស់។ ខ្ញុំលួចចូលទៅក្នុងបន្ទប់ទឹកយំតែឯង។ នៅពេលនោះ គ្រប់គ្នាកំពុងតែរងទុក្ខ។ មនុស្សមួយចំនួនយំ នៅពេលដែលនិយាយដល់រឿងនេះ។

គ្រាន់តែពួកយើងកំពុងតែរងទុក្ខក្នុងទារុណកម្មនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានថ្លែងព្រះបន្ទូលរបស់ទ្រង់អំពី «ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» ដែលកំពុងបើកសម្ដែងពីសភាពរបស់ពួកយើង និងប្រាប់ពួកយើងពីបំណងព្រះហឫទ័យរបស់ទ្រង់។ ខ្ញុំបានអានព្រះបន្ទូលទាំងនេះមកពីព្រះជាម្ចាស់៖ «កាលពីដើមដំបូងឡើយ នៅពេលខ្ញុំប្រទានដល់អ្នករាល់គ្នានូវឋានៈជារាស្រ្តរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាលោតចុះ លោតឡើង ដោយក្ដីអរសប្បាយជាងអ្នកដទៃផ្សេងទៀត។ ក៏ប៉ុន្តែឲ្យតែខ្ញុំមានព្រះបន្ទូលថា អ្នកគឺជាកូនចៅរបស់ម៉ូអាប់ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? អ្នករាល់គ្នាឃ្លាតឆ្ងាយ! តើកម្ពស់របស់អ្នកនៅត្រង់ណា? គំនិតរបស់អ្នករាល់គ្នាអំពីឋានៈ គឺខ្លាំងក្លាពេកហើយ! ... តើការរងទុក្ខវេទនាប្រភេទណា ដែលអ្នករាល់គ្នាបានឆ្លងកាត់ ដែលអ្នកមានអារម្មណ៍ខុសឆ្គងខ្លាំង? អ្នករាល់គ្នាធ្លាប់គិតថា ពេលណាព្រះជាម្ចាស់បានធ្វើទារុណកម្មអ្នករាល់គ្នាដល់កម្រិតណាមួយ នោះទ្រង់នឹងសប្បាយព្រះទ័យ គឺហាក់ដូចជាទ្រង់យាងមកដោយមានបំណងចង់ដាក់ទោសអ្នករាល់គ្នាអ៊ីចឹង ហើយបន្ទាប់ពីដាក់ទោស និងបំផ្លាញអ្នករាល់គ្នា នោះកិច្ចការរបស់ទ្រង់នឹងត្រូវបញ្ចប់។ តើនេះគឺជាអ្វីដែលខ្ញុំបានមានបន្ទូលមែនទេ? តើអ្នកមិនគិតដូច្នេះដោយសារអ្នករាល់គ្នាខ្វាក់ភ្នែកទេឬអី? តើដោយសារអ្នករាល់គ្នាខ្លួនឯង មិនបានខិតខំធ្វើឲ្យបានល្អ ឬថាខ្ញុំដាក់ទោសអ្នករាល់គ្នាតាមគម្រោងការមែនទេ? ខ្ញុំមិនដែលធ្វើបែបនេះទេ នោះគឺជាអ្វីដែលអ្នករាល់គិតចំពោះខ្លួនឯង។ ខ្ញុំមិនធ្លាប់ដែលគិតថាត្រូវធ្វើបែបនេះទាល់តែសោះ ហើយខ្ញុំក៏មិនដែលមានបំណងដូច្នេះដែរ។ ប្រសិនបើខ្ញុំពិតជាចង់បំផ្លាញអ្នករាល់គ្នាមែន តើខ្ញុំនឹងត្រូវការរងទុក្ខវេទនាបែបនេះធ្វើអ្វី? ប្រសិនបើខ្ញុំពិតជាចង់បំផ្លាញអ្នករាល់គ្នាមែន តើខ្ញុំត្រូវការនិយាយជាមួយអ្នករាល់គ្នាដោយស្មោះត្រង់បែបនេះធ្វើអ្វី? បំណងព្រះហឫទ័យរបស់ខ្ញុំគឺបែបនេះ៖ នៅពេលដែលខ្ញុំសង្គ្រោះអ្នករាល់គ្នា នោះនឹងដល់ពេលដែលខ្ញុំអាចសម្រាកបានហើយ។ កាលណាអ្នកមានឋានៈកាន់តែទាប ពួកគេកាន់តែជំទាស់នឹងសេចក្ដីសង្ក្រោះរបស់ខ្ញុំ។ កាលណាអ្នកកាន់តែអាចចូលទៅបានយ៉ាងសកម្ម នោះអ្នកនឹងកាន់តែមានសេចក្ដីសុខ។ កាលណាអ្នករាល់គ្នាឃ្លាតកាន់តែឆ្ងាយ នោះខ្ញុំកាន់តែអន់ព្រះទ័យ។ អ្នករាល់គ្នាតែងតែចង់ពើងទ្រូង និងចង់បានបល្ល័ង្ក ខ្ញុំសូមប្រាប់អ្នករាល់គ្នាចុះថា នោះគឺមិនមែនជាផ្លូវនៃការសង្គ្រោះអ្នករាល់គ្នាពីភាពស្មោកគ្រោកឡើយ។ ការស្រមើលស្រមៃអង្គុយលើបល្ល័ង្ក មិនអាចធ្វើឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ឡើយ។ នោះមិនមែនជាការពិតឡើយ» («ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍ខុសឆ្គងណាស់ នៅពេលដែលខ្ញុំបានអានព្រះបន្ទូលនេះ។ ខ្ញុំបានគិតដល់កាលពីមុន ពេលដែលព្រះជាម្ចាស់មានបន្ទូលថា ពួកយើងក្លាយជារាស្ត្ររបស់នគរព្រះ ហើយថា ពួកយើងនឹងត្រូវបានបង្កើតជាអ្នកមានជ័យជម្នះ ជាគម្រូ នោះខ្ញុំក្រអឺតក្រទម និងមិនស្គាល់ថាខ្ញុំជានរណាឡើយ ដោយជឿថា ដោយសារតែខ្ញុំជាម្នាក់ក្នុងចំណោមមនុស្សដំបូងដែលទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ និងក្នុងចំណោមមនុស្សដំបូងដែលត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ នោះខ្ញុំត្រូវតែមានឋានៈខ្ពស់ជាងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ពីប្រទេសដទៃទៀត។ ខ្ញុំគិតតែពីខ្លួនឯងជាធំ និងពេញចិត្តនឹងខ្លួនឯង។ ពេលដែលព្រះជាម្ចាស់បើកសម្ដែងថា ពួកយើងជាកូនចៅរបស់ម៉ូអាប់ នោះខ្ញុំឃើញថា ខ្ញុំមានឋានៈ និងកំណើតថោកទាប ហើយថាខ្ញុំត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសារ។ ខ្ញុំគិតថា ព្រះជាម្ចាស់មិនសង្គ្រោះខ្ញុំឡើយ ដូច្នេះ ខ្ញុំមានភាពអវិជ្ជមាន និងមិនអាចដោះដៃចេញពីវាបានឡើយ។ ខ្ញុំដឹងថា បំណងចិត្តរបស់ខ្ញុំចំពោះឋានៈ គឺខ្លាំងពេក ហើយកម្ពស់របស់ខ្ញុំពិតជានៅខ្វះខាត។ តាមពិត ទោះបីជាព្រះជាម្ចាស់លាតត្រដាងពួកយើងជាកូនចៅរបស់ម៉ូអាប់ក៏ដោយ ក៏ទ្រង់មិនដែលមានបន្ទូលថា ទ្រង់នឹងមិនសង្គ្រោះពួកយើងឡើយ។ សរុបមក ទ្រង់បានត្រឡប់ជាសាច់ឈាម នៅក្នុងប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម និងបានសម្ដែងចេញនូវសេចក្ដីពិត ដើម្បីជំនុំជម្រះ និងវាយផ្ចាល ស្រោចស្រព និងផ្គត់ផ្គង់ពួកយើង ប្រយោជន៍ឱ្យពួកយើង ដែលជាមនុស្សពុករលួយ និងថោកទាបបំផុត អាចមានឱកាសត្រូវបានព្រះជាម្ចាស់សង្គ្រោះ។ បំណងព្រះហឫទ័យដ៏សប្បុរសរបស់ព្រះជាម្ចាស់ នៅនៅពីក្រោយរឿងទាំងអស់នោះ! ប៉ុន្តែខ្ញុំមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានគិតថា ក្នុងនាមជាកូនចៅរបស់ម៉ូអាប់ មនុស្សម្នាក់ដែលកខ្វក់ និងថោកទាបដូចជាខ្ញុំ នឹងត្រូវបានព្រះជាម្ចាស់ស្អប់ ថាគ្មានផ្លូវដែលទ្រង់សង្គ្រោះខ្ញុំឡើយ។ ខ្ញុំយល់ច្រឡំ ហើយរអ៊ូរទាំ មានភាពអវិជ្ជមាន នឹងតតាំងនឹងព្រះជាម្ចាស់។ ខ្ញុំគ្មានហេតុផលសោះ! មួយសន្ទុះក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «សូម្បីតែការមិនទទួលស្គាល់ថា អ្នករាល់គ្នាគឺជាកូនចៅរបស់ម៉ូអាប់ក្ដី តើសារជាតិរបស់អ្នករាល់គ្នា ឬកំណើតរបស់អ្នករាល់គ្នា មិនមែនជាប្រភេទខ្ពង់ខ្ពស់ដែរឬទេ? សូម្បីតែការមិនទទួលស្គាល់ថា អ្នករាល់គ្នាជាកូនចៅរបស់គាត់ក្ដី តើអ្នករាល់គ្នាទាំងអស់មិនសុទ្ធតែជាកូនចៅរបស់ម៉ូអាប់សុទ្ធសាធទេឬអី? តើសេចក្ដីពិតនៃសច្ចភាពនេះអាចកែប្រែបានទេ? តើការបើកបង្ហាញពីលក្ខណៈរបស់អ្នករាល់គ្នាពេលនេះ មិនមែនជាការបង្ហាញខុសពីសេចក្ដីពិតនៃសច្ចភាពទេឬអី? មើលពីភាពជាកញ្ជះគេរបស់អ្នករាល់គ្នា ជីវិតរបស់អ្នករាល់គ្នា និងអត្តចរិតរបស់អ្នករាល់គ្នាចុះ តើអ្នកមិនដឹងថា អ្នករាល់គ្នាជាមនុស្សទាបជាងគេបំផុតក្នុងចំណោមមនុស្សដែលទាបថោកនេះទេឬ? តើអ្នកត្រូវអួតអាងអំពីអ្វីដែរ? ចូរសម្លឹងមើលពីតួនាទីរបស់អ្នកនៅក្នុងសង្គមនេះចុះ។ តើអ្នករាល់គ្នាមិនស្ថិតនៅក្នុងកម្រិតទាបថោកជាងគេបំផុតទេឬអី? តើអ្នករាល់គ្នាគិតថា ខ្ញុំមានព្រះបន្ទូលមិនត្រឹមត្រូវមែនទេ? អ័ប្រាហាំលះបង់ដាក់ថ្វាយនូវអ៊ីសាក់ តើអ្នករាល់គ្នាបានលះបង់ដាក់ថ្វាយអ្វីខ្លះ? យ៉ូបបានលះបង់ថ្វាយនូវរបស់គ្រប់សព្វសារពើ តើអ្នករាល់គ្នាបានលះបង់ថ្វាយអ្វីខ្លះ? មានមនុស្សជាច្រើនដែលបានលះបង់ជីវិតរបស់ពួកគេ បានក្រាបក្បាលចុះ និងបង្ហូរឈាមរបស់ពួកគេដើម្បីស្វែងរកផ្លូវពិត។ តើអ្នករាល់គ្នាបានលះបង់តម្លៃនោះហើយឬនៅ? បើប្រៀបធៀបទៅ អ្នកគ្មានលក្ខណៈសម្បត្តិទាល់តែសោះក្នុងការអរសប្បាយនឹងព្រះគុណដ៏អស្ចារ្យបែបនេះ។ តើវាខុសមែនទេដែលអ្នករាល់គ្នាត្រូវនិយាយថា អ្នករាល់គ្នាគឺជាកូនចៅរបស់ម៉ូអាប់នោះ? ចូរកុំគិតថាខ្លួនឯងខ្ពស់ខ្លាំងពេក។ អ្នកគ្មានអ្វីត្រូវអួតអាងនោះទេ។ សេចក្ដីសង្គ្រោះដ៏ធំធេងបែបនេះ ព្រះគុណដ៏ធំធេងបែបនេះ ត្រូវប្រទានដល់អ្នករាល់គ្នាដោយសេរី។ អ្នករាល់គ្នាមិនបានលះបង់អ្វីឡើយ ក៏ប៉ុន្តែអ្នកអរសប្បាយនឹងព្រះគុណដោយសេរី។ តើអ្នករាល់គ្នាមិនមានអារម្មណ៍អៀនខ្មាសទេឬអី?» («ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ សំណួរនីមួយៗរបស់ព្រះជាម្ចាស់ គោះទ្វារចិត្តរបស់ខ្ញុំ។ ខ្ញុំអាម៉ាស់ និងខ្មាស់អៀនណាស់! ខ្ញុំគិតពីពួកបរិសុទ្ធនៅក្នុងយុគសម័យនានា ពួកគេបានលះបង់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនដែលស្ដីបន្ទោសទ្រង់ឡើយ ពេលដែលឆ្លងកាត់ការល្បងលដ៏ធំៗ។ ពួកគេបានធ្វើជាស្មរបន្ទាល់ចំពោះព្រះជាម្ចាស់ និងទទួលបានការទទួលស្គាល់ និងព្រះពររបស់ទ្រង់។ អ័ប្រាហាំស្ដាប់បង្គាប់ព្រះរាជបញ្ជារបស់ព្រះជាម្ចាស់ ដោយការថ្វាយអ៊ីសាក ដែលជាកូនប្រុសជាទីស្រឡាញ់បំផុតរបស់គាត់ទៅព្រះជាម្ចាស់។ គាត់មិនបានចរចានូវលក្ខខណ្ឌ ឬព្យាយាមឈ្លោះប្រកែកជាមួយព្រះជាម្ចាស់ឡើយ តែគ្រាន់តែស្ដាប់បង្គាប់ទាំងស្រុងប៉ុណ្ណោះ។ ហើយនៅពេលដែលយ៉ូបឆ្លងកាត់ការល្បងលដ៏ធំមួយ ដោយបានបាត់បង់កម្មសិទ្ធិរបស់គ្រួសារ និងកូនៗរបស់គាត់ទាំងអស់ រាងកាយរបស់គាត់គ្របដណ្ដប់ដោយបូស គាត់នៅតែសរសើរតម្កើងព្រះជាម្ចាស់ដដែល ដោយនិយាយថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ ប៉ុន្តែខ្ញុំកើតនៅក្នុងប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម បានទទួលការអប់រំក្នុងលទ្ធិមិនជឿថាមានព្រះ ការវិវត្តន៍ជាលំដាប់ និងសម្ភារនិយមតាំងពីក្មេង។ ខ្ញុំមិនដែលដឹងថា មានព្រះជាម្ចាស់ ហើយកាន់តែមិនដឹងពីវិធីថ្វាយបង្គំទ្រង់ទៀតផង។ សេចក្ដីជំនឿរបស់ខ្ញុំ គ្រាន់តែដើម្បីទទួលព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដើម្បីឱ្យពេលក្រោយ ខ្ញុំអាចចូលទៅក្នុងនគរស្ថានសួគ៌ និងមានវាសនាល្អ។ ពេលប្រឈមនឹងការល្បងល ដោយគ្មានឋានៈ និងមិនទទួលព្រះពរ នោះខ្ញុំយល់ច្រឡំ និងរអ៊ូរទាំ អវិជ្ជមាន និងតតាំងនឹងព្រះជាម្ចាស់។ ខ្ញុំមិនស្ដាប់បង្គាប់យ៉ាងពិតប្រាកដឡើយ ហើយខ្ញុំមិនចាត់ទុកទ្រង់ជាព្រះជាម្ចាស់ឡើយ។ ប៉ុន្មានឆ្នាំនៃសេចក្ដីជំនឿនោះ ខ្ញុំរីករាយនឹងការទំនុកបម្រុងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយឥតគិតថ្លៃ និងការណែនាំជាជំហានៗនៃកិច្ចការរបស់ព្រះជាម្ចាស់។ ខ្ញុំមិនត្រឹមតែមិនបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះទេ តែគ្រប់យ៉ាងដែលខ្ញុំបានថ្វាយត្រឡប់ទៅទ្រង់ គឺការយល់ច្រឡំ និងការរអ៊ូរទាំ ការបះបោរ និងការតតាំងទៅវិញ។ តើខ្ញុំជាអ្នកជឿប្រភេទណា? ទោះបីជាបែបនោះក៏ដោយ ក៏ខ្ញុំគិតពីខ្លួនឯងថាជាដួងនេត្រារបស់ព្រះជាម្ចាស់ ជាមនុស្សម្នាក់ដែលសំខាន់ចំពោះទ្រង់ ហើយខ្ញុំគិតថា ខ្ញុំមានឋានៈខ្ពស់ជាងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់​មកពីប្រទេសផ្សេងទៀត ថាខ្ញុំមានលក្ខណៈសម្បត្តិល្អបំផុតដើម្បីទទួលបានរង្វាន់ និងព្រះពររបស់ព្រះជាម្ចាស់។ ខ្ញុំក្រអឺតក្រទមណាស់ រហូតមិនស្គាល់អ្វីជាអ្វីឡើយ។ ខ្ញុំមិនស្គាល់ខ្លួនឯងទាល់តែសោះ! បើព្រះជាម្ចាស់មិនបានបើកសម្ដែងនូវធាតុពិតដ៏កខ្វក់ និងថោកទាបរបស់ខ្ញុំទេ នោះខ្ញុំនៅតែគិតថា ខ្ញុំមកពីកុលសម្ព័ន្ធមួយក្នុងកុលសម្ព័ន្ធទាំង១២ របស់យ៉ាកុប ថាខ្ញុំជាកូនរបស់អ៊ីស្រាអែល ជាកូនចៅរបស់ដាវីដ។ ខ្ញុំពិតជាមិនស្គាល់ភាពអាម៉ាស់មែន! ពេលនេះខ្ញុំបានស្គាល់អត្តសញ្ញាណ និងឋានៈរបស់ខ្ញុំ ដូច្នេះ ខ្ញុំបានបន្តដាក់ខ្លួន។ ខ្ញុំមិនបានព្រហើនដូចមុនឡើយ។ ខ្ញុំក៏បានទទួលហេតុផលមួយចំនួននៅចំពោះព្រះជាម្ចាស់ផងដែរ។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ! ខ្ញុំមិនគួរមានការទាមទារហួសហេតុណាមួយពីព្រះជាម្ចាស់ឡើយ ហើយនៅទីបញ្ចប់ ទោះបីជាខ្ញុំនឹងមិនមានលទ្ធផល ឬវាសនាល្អក៏ដោយ ក៏ខ្ញុំនឹងនៅតែចុះចូលចំពោះអ្វីដែលព្រះជាម្ចាស់រៀបចំ ហើយសរសើរតម្កើងសេចក្ដីសុចរិតរបស់ទ្រង់ដដែល។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលជាច្រើនទៀតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយយល់កាន់តែច្រើនពីសារៈសំខាន់ដែលព្រះជាម្ចាស់ធ្វើកិច្ចការក្នុងកូនចៅរបស់ម៉ូអាប់។ ខ្ញុំបានឃើញថា នេះគឺជាអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែង។ «កិច្ចការក្នុងពេលនេះចំពោះកូនចៅរបស់ម៉ូអាប់ គឺដើម្បីសង្គ្រោះអស់អ្នកដែលបានធ្លាក់ទៅក្នុងភាពងងឹតដ៏ខ្លាំងបំផុត។ បើទោះបីជាពួកគេត្រូវបណ្ដាសាក្ដី ព្រះជាម្ចាស់សព្វព្រះហឫទ័យដើម្បីទទួលបានសិរីល្អពីពួកគេ ដ្បិតពួកគេគឺជាមនុស្សដំបូងគេដែលដួងចិត្តរបស់ពួកគេគ្មានព្រះជាម្ចាស់។ មានតែការធ្វើឲ្យពួកដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ ស្ដាប់បង្គាប់ និងស្រឡាញ់ទ្រង់ប៉ុណ្ណោះ ទើបជាយកឈ្នះដ៏ពិតប្រាកដ ហើយផលផ្លែនៃកិច្ចការនោះ គឺមានតម្លៃខ្លាំងបំផុត និងគួរឲ្យជឿជាក់ខ្លាំងបំផុត។ មានតែបែបនេះប៉ុណ្ណោះ ទើបជាការទទួលបានសិរីល្អ នេះគឺជាសិរីល្អដែលព្រះជាម្ចាស់ចង់ទទួលបាននៅគ្រាចុងក្រោយ។ បើទោះបីជាមនុស្សទាំងអស់នេះ មានឋានៈតូចទាបក្ដី ក៏ពួកគេក្នុងពេលនេះ នឹងអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យ គឺជាការលើកតម្កើងដ៏ពិតប្រាកដពីព្រះជាម្ចាស់។ កិច្ចការនេះ គឺមានអត្ថន័យខ្លាំងណាស់ ហើយគឺតាមរយៈការជំនុំជម្រះនេះហើយ ដែលទ្រង់បានទទួលមនុស្សទាំងអស់នេះ។ ទ្រង់គ្មានបំណងព្រះហឫទ័យក្នុងការដាក់ទោសមនុស្សទាំងអស់នេះទេ ប៉ុន្តែគឺដើម្បីសង្គ្រោះពួកគេ។ ក្នុងគ្រាចុងក្រោយ ប្រសិនបើទ្រង់នៅតែបំពេញកិច្ចការនៃការយកឈ្នះនៅស្រុកអ៊ីស្រាអែលទៀតនោះ វានឹងគ្មានតម្លៃអ្វីទេ។ បើទោះបីជាវាមានផលផ្លែក្ដី ក៏វានឹងមានតម្លៃ ឬខ្លឹមសារសំខាន់អស្ចារ្យអ្វីដែរ ហើយទ្រង់នឹងមិនអាចទទួលបានសិរីល្អគ្រប់បែបយ៉ាងឡើយ។ ... ការបំពេញកិច្ចការនៅថ្ងៃនេះចំពោះអ្នករាល់គ្នា ដែលជាកូនចៅរបស់ម៉ូអាប់ គឺមិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាអាប់មុខមាត់ទេ ប៉ុន្តែដើម្បីបើកសម្ដែងនូវខ្លឹមសារសំខាន់នៃកិច្ចការនេះ។ សម្រាប់អ្នករាល់គ្នា កិច្ចការនេះគឺជាការលើកតម្កើងដ៏អស្ចារ្យ។ ប្រសិនបើមនុស្សម្នាក់មានហេតុផល និងមានការយល់ដឹងធ្លុះជ្រៅ ពួកគេនឹងនិយាយថា៖ 'ទូលបង្គំជាកូនចៅរបស់ម៉ូអាប់ ពិតជាគ្មានតម្លៃនឹងទទួលបានការលើកតម្កើងដ៏អស្ចារ្យបែបនេះពីព្រះជាម្ចាស់ ឬព្រះពរដ៏អស្ចារ្យបែបនេះឡើយ។ ចំពោះគ្រប់ការដែលទូលបង្គំធ្វើ និងនិយាយ និងបើតាមឋានៈនិងតម្លៃរបស់ទូលបង្គំ នោះទូលបង្គំគ្មានតម្លៃអ្វីនឹងត្រូវទទួលបានព្រះពរដ៏អស្ចារ្យពីព្រះជាម្ចាស់ឡើយ។ ពួកសាសន៍អ៊ីស្រាអែល មានសេចក្ដីស្រឡាញ់ដ៏អស្ចារ្យចំពោះព្រះជាម្ចាស់ ហើយព្រះគុណដែលពួកគេមាន គឺទ្រង់បានប្រទានដល់ពួកគេ ប៉ុន្តែឋានៈរបស់ពួកគេ គឺខ្ពស់ជាងឋានៈរបស់ពួកទូលបង្គំ។ អ័ប្រាហាំ បានលះបង់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ ហើយពេត្រុសក៏បានលះបង់យ៉ាងខ្លាំងចំពោះព្រះយេស៊ូវដែរ ការលះបង់របស់ពួកគាត់ គឺច្រើនជាងការលះបង់របស់ពួកទូលបង្គំរាប់រយដងទៅទៀត។ ផ្អែកតាមសកម្មភាពរបស់ពួកទូលបង្គំ ពួកទូលបង្គំពិតជាគ្មានតម្លៃទាល់តែសោះក្នុងការទទួលបានព្រះគុណពីព្រះជាម្ចាស់'» («ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ពូជពង្សរបស់ម៉ូអាប់ត្រូវបណ្តាសា ហើយពួកគេក៏បានទៅកើតក្នុងប្រទេសឱនថយនេះ។ ក្នុងចំណោមមនុស្សទាំងអស់ដែលស្ថិតក្រោមឥទ្ធិពលនៃភាពងងឹត ពូជពង្សរបស់ម៉ូអាប់មានឋានៈទាបជាងគេបំផុត គ្មានអ្វីត្រូវសង្ស័យឡើយ។ ដោយសារមនុស្សទាំងនេះមានឋានៈទាបជាងគេបំផុត តាំងតែពីមុនមក កិច្ចការដែលធ្វើទៅលើពួកគេអាចបំផ្លាញសញ្ញាណរបស់មនុស្សយ៉ាងប្រសើរបំផុត ហើយវាក៏ជាកិច្ចការដែលមានអត្ថប្រយោជន៍ច្រើន សម្រាប់ផែនការទាំងមូលនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះដែរ។ ការធ្វើកិច្ចការបែបនេះក្នុងចំណោមជនទាំងនេះ គឺជាវិធីដ៏ល្អបំផុតក្នុងការបំផ្លាញសញ្ញាណរបស់មនុស្ស ហើយព្រះក៏ចាប់ផ្តើមសករាជមួយដោយប្រើវិធីនេះ។ ទ្រង់បំផ្លាញសញ្ញាណទាំងអស់របស់មនុស្ស ដោយប្រើសករាជនេះ។ ហើយទ្រង់ក៏បញ្ចប់កិច្ចការក្នុងយុគសម័យនៃព្រះគុណទាំងមូលដោយវិធីនេះដែរ។ កិច្ចការដំបូងរបស់ទ្រង់ ត្រូវបានអនុវត្តនៅយូដាក្នុងដែនដីនៃប្រទេសអ៊ីស្រាអែល។ ទ្រង់មិនបានធ្វើកិច្ចការណាមួយ ដើម្បីចាប់ផ្តើមសករាជថ្មីក្នុងចំណោមសាសន៍ដទៃឡើយ។ ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះ មិនត្រឹមតែត្រូវបានអនុវត្តក្នុងចំណោមជាតិសាសន៍ដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានអនុវត្តកាន់តែច្រើន ក្នុងចំណោមមនុស្សដែលត្រូវបណ្តាសាព្រះផងដែរ។ ចំណុចមួយនេះ គឺជាភស្ដុតាងដែលអាចបន្ថោកបន្ទាបសាតាំងបាន ហើយដូច្នេះព្រះជាម្ចាស់ក៏ 'ក្លាយជា' ព្រះនៃរបស់សព្វសារពើ នៅក្នុងសកលលោក ជាម្ចាស់នៃអ្វីៗទាំងអស់ ជាកម្មវត្ថុនៃការថ្វាយបង្គំ សម្រាប់អ្វីៗទាំងអស់ដែលមានជីវិត» («ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់នៃសព្វសារពើទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំធ្លាប់មានសញ្ញាណថា ព្រះជាម្ចាស់បានកំណត់ទុកជាមុន នូវនរណាដែលទ្រង់សង្គ្រោះ ថាពួកគេគឺជារាស្ត្ររើសតាំងរបស់ទ្រង់ ដូច្នេះ ដោយសារតែប្រជាជនចិនជាកូនចៅរបស់ម៉ូអាប់ ដោយសារតែពួកយើងទាបជាងគេបំផុត ជាអ្នកដែលទទួលស្គាល់ព្រះជាម្ចាស់តិចបំផុត និងតតាំងនឹងព្រះជាម្ចាស់បំផុត ហើយពួកយើងត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសារ និងបដិសេធ ទ្រង់ពិតជាមិនសង្គ្រោះពួកយើងឡើយ។ ប៉ុន្តែនោះមិនមែនជាអ្វីដែលព្រះជាម្ចាស់ធ្វើទាល់តែសោះ។ ទ្រង់មិនបោះបង់ពួកយើង ដោយសារតែពួកយើងថោកទាបឡើយ ហើយទ្រង់មិនបោះបង់ការសង្គ្រោះពួកយើង ដោយសារតែពួកយើងកខ្វក់ និងពុករលួយឡើយ។ ផ្ទុយទៅវិញ ទ្រង់បានត្រឡប់ជាសាច់ឈាមដោយផ្ទាល់ ដោយអត់ទ្រាំនឹងការប្រមាថ និងការរងទុក្ខដ៏ធំធេង ដើម្បីយាងមកក្នុងចំណោមពួកយើង ដែលជាកូនចៅរបស់ម៉ូអាប់ ក្នុងការធ្វើកិច្ចការ ដោយការជំនុំជម្រះ ការវាយផ្ចាល ការសាកល្បង និងការបន្សុទ្ធពួកយើងម្ដងហើយម្ដងទៀត ដោយព្រះបន្ទូលរបស់ទ្រង់។ គ្រប់យ៉ាងត្រូវបានធ្វើ ដើម្បីបន្សុទ្ធ និងសង្គ្រោះពួកយើង។ សេចក្ដីស្រឡាញ់របស់ទ្រង់អស្ចារ្យម៉្លេះទេ! វាដូចជាព្រះអម្ចាស់យេស៊ូវកំពុងតែសោយអាហាររួមតុជាមួយមនុស្សបាបអ៊ីចឹង។ ពួកយើងកាន់តែកខ្វក់ និងកាន់តែអាប់ឱន នោះពួកយើងកាន់តែឃើញសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះពួកយើងយ៉ាងពេញលេញ ដែលយើងជាមនុស្សថោកទាប កខ្វក់ និងពុករលួយបំផុត ចេញពីកម្លាំងដ៏ងងឹតរបស់សាតាំង ដូច្នេះ ពួកយើងអាចធ្វើទីបន្ទាល់ដែលប្រកបដោយសិរីល្អសម្រាប់ទ្រង់។ នេះគឺជាអ្វីដែលនឹងបំបាក់មុខសាតាំងបំផុត។ នេះគឺជាអត្ថន័យនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងកូនចៅរបស់ម៉ូអាប់! ហើយ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងកូនចៅរបស់ម៉ូអាប់ នៅគ្រាចុងក្រោយ ក៏បានបំផ្លាញសញ្ញាណទាំងអស់របស់ពួកយើងដែរ ដោយអនុញ្ញាតឱ្យពួកយើងឃើញថា ទ្រង់មិនត្រឹមតែជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ទ្រង់ថែមទាំងជាព្រះជាម្ចាស់របស់ភាវៈដែលត្រូវបានបង្កើតទាំងអស់ទៀតផង។ ទ្រង់មិនទតមើលទីណាដែលពួកយើងកើត មិនទតមើលថាតើប្រទេស ឬជាតិសាសន៍ណាមួយរបស់ពួកយើងឡើយ មិនថាពួកយើងជាជនជាតិអ៊ីស្រាអែល ឬជាកូនចៅរបស់ម៉ូអាប់ក៏ដោយ មិនថាពួកយើងត្រូវបានប្រទានពរ ឬដាក់បណ្ដាសារដោយព្រះជាម្ចាស់ក៏ដោយ។ ដរាបណាពួកយើងជាភាវៈដែលត្រូវបានបង្កើត ហើយដរាបណាពួកយើងតាមរកសេចក្ដីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ នោះពួកយើងអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះ។ ព្រះជាម្ចាស់យុត្តិធម៌ និងសុចរិត ជាមួយនឹងភាវៈដែលត្រូវបានបង្កើតនីមួយៗ ហើយមនុស្សម្នាក់ៗមានឱកាសត្រូវបានព្រះអង្គសង្គ្រោះ។ ខ្ញុំកាន់តែពិចារណាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំកាន់តែមានអារម្មណ៍ពីសារៈសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងកូនចៅរបស់ម៉ូអាប់ និងរបៀបដែលសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សពុករលួយ ពិតប្រាកដបែបណា។ ប៉ុន្តែជាអកុសល គុណសម្បត្តិរបស់ខ្ញុំខ្វះខាតណាស់ ហើយការយល់ដឹងរបស់ខ្ញុំពីកិច្ចការរបស់ព្រះជាម្ចាស់នៅមានកម្រិតនៅឡើយ។ ខ្ញុំគ្រាន់តែអាចចែកចាយពីអារម្មណ៍ និងការយល់ដឹងបន្តិចបន្តួចរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនអាចផ្ដល់ទីបន្ទាល់ដ៏ល្អឡើយ។ ខ្ញុំពិតជាជំពាក់ព្រះជាម្ចាស់ច្រើនណាស់។

គិតត្រឡប់ទៅរឿងនេះ នៅពេលនេះ ការឆ្លងកាត់ការល្បងលនៃភាពជាកូនចៅរបស់ម៉ូអាប់ ទោះបីជាខ្ញុំរងទុក្ខបន្តិចក៏ដោយនៅពេលនោះ ក៏ខ្ញុំបានស្គាល់អត្តសញ្ញាណ និងតម្លៃរបស់ខ្លួនដែរ។ ខ្ញុំទទួលបានការយល់ដឹងបន្តិចបន្តួចពីកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយចាប់ពីនោះមក ខ្ញុំមិនក្រអឺតក្រទម និងពេញចិត្តចំពោះខ្លួនឯងឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពុករលួយ និងថោកទាបបែបណា ថាខ្ញុំមិនមានតម្លៃនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់ឡើយ ហើយខ្ញុំមិនហ៊ានទាមទារពីទ្រង់ម្ដងទៀតឡើយ។ មិនថាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបណា ឬមិនថាអ្វីដែលទ្រង់រៀបចំឡើយ ខ្ញុំសុខចិត្តទទួលយក និងចុះចូល។ ខ្ញុំគ្រាន់តែចង់ទទួលយកយ៉ាងស្មោះនូវការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតរបស់ខ្ញុំ។ ទោះបីជាកូនចៅរបស់ម៉ូអាប់ក៏ដោយ ក៏ខ្ញុំនៅតែត្រូវតាមរកសេចក្ដីពិត និងធ្វើជាស្មរបន្ទាល់សម្រាប់ព្រះជាម្ចាស់ដដែល។ គឺដូចបទទំនុកសរសើរបានសរសេរថា «យើងរាល់គ្នាមិនមែនជាសាសន៍អ៊ីស្រាអែលទេ តែយើងជាពូជពង្សម៉ូអាប់ដែលត្រូវគេបោះបង់ចោល យើងមិនមែនជាពេត្រុសទេ លក្ខណសម្បត្តិរបស់យើង ក៏មិនអាចដូចគាត់ ឬដូចយ៉ូបឡើយ ហើយយើងមិនទាំងអាចប្រៀបធៀបទៅនឹងការតាំងចិត្តរបស់ប៉ុល ក្នុងការរងទុក្ខដើម្បីព្រះជាម្ចាស់ ហើយថ្វាយជីវិតរបស់គាត់ផ្ទាល់ដាច់ដល់ព្រះជាម្ចាស់ឡើយ ហើយយើងអន់ខ្លាំងណាស់ ដូច្នេះហើយ យើងគ្មានគុណសម្បត្តិនឹងអាស្រ័យផលពីព្រះពររបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់នៅតែលើកយើងរាល់គ្នាឡើងនៅថ្ងៃនេះ ដូច្នេះ យើងត្រូវតែផ្គាប់ព្រះទ័យព្រះជាម្ចាស់ ហើយទោះបីយើងពុំមានលក្ខណសម្បត្តិ និងគុណសម្បត្តិគ្រប់គ្រាន់ក៏ដោយ ក៏យើងស៊ូផ្គាប់ព្រះទ័យព្រះជាម្ចាស់ដែរ ដ្បិតយើងបានការតាំងចិត្តបែបនេះរួចហើយ។ យើងជាពូជពង្សម៉ូអាប់ ហើយយើងក៏ត្រូវបណ្ដាសាផង។ ការនេះត្រូវបានប្រកាសដោយព្រះជាម្ចាស់ ហើយយើងមិនអាចផ្លាស់ប្ដូររឿងនេះបានឡើយ ប៉ុន្តែ ការស្ដែងចេញតាមការរស់នៅរបស់យើង និងចំណេះដឹងរបស់យើងអាចផ្លាស់ប្ដូរបាន ហើយយើងបានតាំងចិត្តផ្គាប់ព្រះទ័យព្រះជាម្ចាស់ហើយ» («ដំណោះស្រាយដែលពូជពង្សរបស់ម៉ូអាប់គួរតែមាន» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកណាជាអ្នកបំបែកបំបាក់ គ្រួសារខ្ញុំពិតប្រាកដទៅ?

ខ្ញុំជាគ្រូបង្រៀន ហើយប្ដីខ្ញុំជាវិស្វករ។ តាំងពីរៀបការមក ទំនាក់ទំនងយើងល្អូកល្អិននឹងគ្នាណាស់ ហើយកូនស្រីយើងក៏ឆ្លាត និងមានចរិតល្អដែរ។...

ការប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្ញុំ

ខ្ញុំធ្លាប់មានអារម្មណ៍ច្រណែនខ្លាំងណាស់ ពេលឃើញបងប្អូនប្រុសស្រីសម្ដែង ច្រៀងរាំសរសើរព្រះជាម្ចាស់។ ខ្ញុំធ្លាប់ស្រមៃថា ថ្ងៃមួយ ខ្ញុំអាចឡើងច្រៀង...

ការវិលត្រលប់ទៅរកផ្លូវត្រូវ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការសាមញ្ញនោះឡើយ។ អស់អ្នកដែលមាននិស្ស័យពុករលួយ និងមិនផ្លាស់ប្រែ...

Leave a Reply