ទុក្ខលំបាកនៃការមានជំងឺ

11-11-2021

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទង្វើរបស់ខ្ញុំមានចំនួនច្រើន ជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណ របស់ខ្ញុំទៀតសោត ក៏ខ្ពង់ខ្ពស់លើសបុត្រាទាំងអស់របស់ព្រះបាទសាឡូម៉ូនផងដែរ ប៉ុន្តែ មនុស្សគិតត្រឹមថា ខ្ញុំជាគ្រូពេទ្យម្នាក់ដែលមិនសូវល្បី និងជាគ្រូបង្រៀនម្នាក់ដែលគ្មានមនុស្សណាស្គាល់សោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រោសគេឱ្យជាតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រើព្រះចេស្ដាបណ្ដេញ វិញ្ញាណស្មោកគ្រោក ចេញពីរូបកាយរបស់គេ មនុស្សជាច្រើន ជឿលើខ្ញុំដើម្បីឱ្យតែបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីទាមទារចង់បានទ្រព្យសម្បត្តិកាន់តែច្រើនពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យជីវិតនេះអាចរស់នៅយ៉ាងសុខសាន្ត និងមានសុវត្ថិភាពល្អនៅលោកខាងមុខតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យបានរួចខ្លួន ពីទុក្ខវេទនានៃស្ថាននរក និងដើម្បីទទួលបានព្រះពរនៃស្ថានសួគ៌។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីភាពស្រាកស្រាន្តមួយរយៈខ្លី ប៉ុន្តែគេមិនព្យាយាមដើម្បីឱ្យបានអ្វីៗដែលមាននៅលោកខាងមុខឡើយ។ នៅពេលដែលខ្ញុំ សម្ដែងព្រះពិរោធ ទៅលើមនុស្ស ហើយដកហូតរាល់ទាំង សេចក្តីអំណរ និងសេចក្តីសុខ សាន្តដែលគេធ្លាប់មាន នោះមនុស្សចាប់ផ្ដើម មានចិត្តសង្ស័យ។ ពេលដែលខ្ញុំប្រគល់ទុក្ខ វេទនានៃស្ថាននរកឱ្យទៅមនុស្ស ហើយយកព្រះពរនៃស្ថានសួគ៌មកវិញ នោះសេចក្តីអាម៉ាស់របស់មនុស្សប្រែក្លាយជាកំហឹង។ ពេលមនុស្សទូលសុំឱ្យខ្ញុំប្រោសគេឱ្យជា ខ្ញុំមិនស្ដាប់ឡើយ ហើយមានអារម្មណ៍ស្អប់ខ្ពើមគេយ៉ាងខ្លាំងទៀតផង។ មនុស្សបានចាកចេញពីខ្ញុំ ហើយបែរទៅរកវិធីព្យាបាលតាមផ្លូវងងឹត និងអំពើ អាបធ្មប់។ នៅពេលដែលខ្ញុំដកហូតអ្វីៗគ្រប់យ៉ាងដែលមនុស្សបានទាមទារពីខ្ញុំ ស្រាប់តែមនុស្សគ្រប់គ្នាបាត់ស្រមោលឈឹង ទាំងគ្មានបន្សល់ដានអ្វីឡើយ។ បើដូច្នេះ ខ្ញុំអាចនិយាយបានថាមនុស្សមានជំនឿលើខ្ញុំ ដោយសារតែខ្ញុំប្រទានព្រះគុណច្រើនពេក ហើយពួកគេទទួលបានប្រយោជន៍ច្រើនពេក» («តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលដែលខ្ញុំអានសេចក្តីនេះកាលពីមុន ខ្ញុំគ្រាន់តែបាននិយាយថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបន្ទូលនៅទីនេះ គឺជាការពិតមួយ ប៉ុន្តែខ្ញុំមិនដែលយល់យ៉ាងពិតប្រាកដនោះទេ។ ខ្ញុំបានគិតថា ចាប់តាំងពីខ្ញុំបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមក ដោយបានបោះបង់ការងារ និងគ្រួសាររបស់ខ្ញុំ បានលះបង់ខ្លួន និងបានទទួលរងការឈឺចាប់ជាច្រើនដើម្បីភារកិច្ចរបស់ខ្ញុំ ខ្ញុំនឹងមិនស្តីបន្ទោសព្រះជាម្ចាស់ ឬក្បត់ទ្រង់នោះទេ នៅចំពោះការរងទុក្ខ និងបញ្ហាសុខភាព។ តែពេលខ្ញុំបានឆ្លងកាត់នូវជំងឺធ្ងន់ធ្ងរ នោះខ្ញុំបានយល់ច្រឡំ ហើយបានស្តីបន្ទោសព្រះជាម្ចាស់។ ការជំរុញទឹកចិត្តរបស់ខ្ញុំដើម្បីទទួលបានព្រះពរ និងដើម្បីដាក់លក្ខខណ្ឌជាមួយព្រះជាម្ចាស់ ត្រូវបានបើកបង្ហាញក្នុងពន្លឺថ្ងៃ។ ទាល់តែពេលនោះ ទើបខ្ញុំជឿទាំងស្រុងទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបើកបង្ហាញដល់មនុស្ស ហើយការយល់ឃើញរបស់ខ្ញុំអំពីការស្វែងរកសេចក្តីជំនឿរបស់ខ្ញុំ បានទទួលរងនូវការផ្លាស់ប្ដូរមួយ។

ថ្ងៃមួយ នៅក្នុងខែ កក្កដា ឆ្នាំ ២០១៨ ខ្ញុំបានរកឃើញដុំពករឹងតូចមួយនៅលើសុដន់ខាងឆ្វេងរបស់ខ្ញុំ។ ខ្ញុំមិនបានខ្វល់ខ្វាយចំពោះវាខ្លាំងនោះទេ ហើយខ្ញុំគិតថា ការប្រើឱសថការពារការរលាកមួយចំនួន នោះអាចដោះស្រាយបានហើយ។ ប៉ុន្តែ ពីរខែក្រោយមក វាកាន់តែធ្ងន់ធ្ងរទៅៗ។ ពេលយប់ខ្ញុំបែកញើស និងគ្មានកម្លាំងកំហែងសោះ ហើយសាច់ដែលនៅជុំវិញដុំពកនោះពិតជាឈឺមែនទែន។ ខ្ញុំក៏ចាប់ផ្តើមឆ្ងល់ថា តើពិតជាមានអ្វីមួយមិនស្រួលឬ ប៉ុន្តែខ្ញុំបានលួងលោមខ្លួនឯងម្តងទៀតថា វាគ្មានរឿងអ្វីធំដុំនោះទេ។ ខ្ញុំមានសេចក្តីជំនឿលើព្រះជាម្ចាស់ ហើយមមាញឹកក្នុងភារកិច្ចរបស់ខ្ញុំរាល់ថ្ងៃនៅក្នុងក្រុមជំនុំ។ ខ្ញុំបានគិតថា ព្រះជាម្ចាស់នឹងការពារខ្ញុំបាន។ យប់មួយ ការឈឺចាប់ដ៏ខ្លាំងបានធ្វើឱ្យខ្ញុំភ្ញាក់ពីដំណេក។ ទឹករងៃពណ៌លឿងកំពុងតែហូរចេញពីសុដនរបស់ខ្ញុំ ហើយខ្ញុំបានដឹងថា មានអ្វីមួយមិនស្រួលហើយ។ ស្វាមីរបស់ខ្ញុំ និងខ្ញុំបានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យដើម្បីឱ្យពេទ្យពិនិត្យ។ លទ្ធផលដែលទទួលបានត្រឡប់មកវិញបង្ហាញថា៖ ខ្ញុំមានជំងឺមហារីកសុដន់។ បេះដូងរបស់ខ្ញុំលោតខុសចង្វាក់ នៅពេលដែលខ្ញុំបានឮលោកគ្រូពេទ្យនិយាយបែបនោះ។ ខ្ញុំគិតដោយឆ្ងល់ក្នុងចិត្តថា «មហារីកសុដន?» «ខ្ញុំទើបតែមានអាយុជាង ៣០ ឆ្នាំហ្នឹង! ធ្វើដូចម្តេចទើបមានរឿងបែបនេះទៅកើត?» ខ្ញុំនៅតែប្រាប់ខ្លួនឯងថា «គ្មានផ្លូវទេ។ រឿងនេះមិនអាចកើតឡើងចំពោះខ្ញុំបានទេ។ ខ្ញុំជាអ្នកមានជំនឿម្នាក់ ហើយខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងក្រុមជំនុំអស់រយៈពេលជាច្រើនឆ្នាំ។ ព្រះជាម្ចាស់នឹងថែរក្សាខ្ញុំ ហើយការពារខ្ញុំ។ លោកគ្រូពេទ្យពិតជាច្រឡំហើយ»។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វាជារឿងមិនពិតទេ។ ខ្ញុំថែមទាំងមិនចាំថា ខ្ញុំមកដល់ផ្ទះយ៉ាងម៉េចផងនៅថ្ងៃនោះ។ ស្វាមីរបស់ខ្ញុំបានឃើញទឹកមុខរបស់ខ្ញុំវិលវល់ ហើយព្យាយាមលួងលោមខ្ញុំ ដោយនិយាយថា «មន្ទីរពេទ្យនេះតូច ហើយលោកគ្រូពេទ្យក៏គ្មានជំនាញ។ ពួកគេអាចច្រឡំហើយ។ តោះទៅឱ្យមន្ទីរពេទ្យធំពិនិត្យអូនវិញ»។ ពេលដែលគាត់និយាយដូច្នោះ ខ្ញុំក៏មានអារម្មណ៍សង្ឃឹមបន្តិច។ ជាអកុសល លោកគ្រូពេទ្យនៅមន្ទីរពេទ្យធំបានបញ្ជាក់អំពីការត្រួតពិនិត្យថា៖ វាជាជំងឺមហារីកសុដន។ គាត់ក៏បាននិយាយថា វាពាក់កណ្ដាលដំណាក់កាលចុងក្រោយ ហើយថា ខ្ញុំត្រូវតែប្រើឱសថគីមី និងវះកាត់ទើបបាន បើមិនដូច្នោះទេ វានឹងអាចដល់ដំណាក់កាលចុងក្រោយហើយ។ គំនិតរបស់ខ្ញុំគិតអ្វីមិនឃើញសោះ ហើយធ្លាក់ថ្លើមក្តុក។ ខ្ញុំបានគិតថា «តើវានឹងអស់ថ្លៃប៉ុន្មានទៅ? ចុះបើប្រើថ្នាំគីមី ហើយខ្ញុំស្លាប់កណ្តាលទីទៅ? តើគ្រួសាររបស់ខ្ញុំនឹងអាចដោះស្រាយបំណុលទាំងអស់នោះយ៉ាងដូចម្តេចទៅ?» ខ្ញុំអស់សង្ឃឹម ហើយមានអារម្មណ៍ថាគ្មានទីពឹងទាល់តែសោះ។

បន្ទាប់ពីខ្ញុំបានប្រើថ្នាំគីមីជុំទីមួយរួចមក រាងកាយទាំងមូលរបស់ខ្ញុំប្រេះបែកស្រការទាំងឈឺចាប់។ ខ្ញុំមិនចង់ធ្វើអ្វីនោះទេ ហើយតែងតែរងីរងើជានិច្ច។ បន្ទាប់ពីសាបជាតិថ្នាំបានពីរបីថ្ងៃក្រោយមក ទើបខ្ញុំចាប់ផ្តើមធូរស្រាល។ ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ដោយបូជា និងលះបង់ខ្លួនដើម្បីភារកិច្ចរបស់ខ្ញុំ។ ខ្ញុំតែងតែបំពេញភារកិច្ចរបស់ខ្ញុំជានិច្ចមិនថារឿងតូចរឿងធំ ហើយមិនដែលខកខានការប្រកបគ្នានោះទេ។ ខ្ញុំតែងតែជួយបងប្អូនប្រុសស្រីដោះស្រាយបញ្ហារបស់ពួកគេជានិច្ច។ ខ្ញុំបានធ្វើការយ៉ាងប្រឹងប្រែង ហើយដើម្បីអ្វីទៅ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនបានការពារខ្ញុំ? ពេលនេះ ខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានទេ។ ខ្ញុំរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ តើព្រះជាម្ចាស់ចង់លុបបំបាត់ទូលបង្គំចោលមែនទេ? ខ្ញុំបានប្រើឱសថគីមីប្រាំជុំ ហើយក្រោយមកវះកាត់ម្តង។ តើខ្ញុំនឹងត្រូវដោះស្រាយយ៉ាងណា? ក្រៅពីការឈឺចាប់ និងការរងទុក្ខទាំងអម្បាលម៉ាន ប្រសិនបើខ្ញុំស្លាប់ តើមានន័យថា សេចក្តីជំនឿជាច្រើនឆ្នាំរបស់ខ្ញុំ ជាការចំណាយពេលឥតប្រយោជន៍ឬ? ការគិតនោះធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។ ខ្ញុំពិតជាទទួលទារុណកម្មមែនទែន នៅប៉ុន្មានថ្ងៃនោះ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំអានមិនចូលសោះ ហើយខ្ញុំមិនមានឆន្ទៈអធិស្ឋានទេ។ វិញ្ញាណរបស់ខ្ញុំងងឹតងងល់ខ្លាំងណាស់ ហើយខ្ញុំកាន់តែឃ្លាតឆ្ងាយទៅៗពីព្រះជាម្ចាស់។

ថ្ងៃមួយ បងស្រី លី ដែលមកពីក្រុមជំនុំបានមកជួបខ្ញុំ ហើយសួរនាំដោយចិត្តសប្បុរសអំពីស្ថានភាពរបស់ខ្ញុំ។ ដោយមើលឃើញខ្ញុំស្ថិតក្នុងសភាពឈឺចាប់ និងមានអារម្មណ៍បាក់ទឹកចិត្តបែបនោះ គាត់បានផ្តល់ការប្រកបគ្នាដល់ខ្ញុំ។ គាត់បាននិយាយថា «ព្រះជាម្ចាស់អនុញ្ញាតឱ្យជំងឺធ្លាក់មកលើយើង។ យើងត្រូវតែអធិស្ឋាន ហើយស្វះស្វែងបន្ថែមទៀត ហើយព្រះជាម្ចាស់ពិតជាដឹកនាំយើងឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ជាមិនខាន...»។ ដោយបានឮការប្រកបគ្នារបស់គាត់ ធ្វើឱ្យចិត្តរបស់ខ្ញុំរញ្ជួយ។ ប្រហែលជាព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចង់លុបបំបាត់ខ្ញុំហើយមើលទៅ តែនោះគ្រាន់តែជាមេរៀនដែលទ្រង់ចង់ឱ្យខ្ញុំបានរៀនសូត្រប៉ុណ្ណោះ! បន្ទាប់ពីគាត់បានចាកចេញទៅ ខ្ញុំបានទៅចំពោះព្រះភ័ក្រ្តរបស់ព្រះជាម្ចាស់ដើម្បីអធិស្ឋាន ដោយនិយាយថា «ព្រះជាម្ចាស់ ខ្ញុំម្ចាស់បានរស់នៅក្នុងការឈឺចាប់តាំងពីទូលបង្គំមានជំងឺ ដោយការយល់ច្រឡំ និងស្តីបន្ទោសទ្រង់។ តាមរយៈការរំឭកពីបងស្រីរបស់ទូលបង្គំនៅថ្ងៃនេះ ពេលនេះទូលបង្គំដឹងថា វាបំណងព្រះហឫទ័យរបស់ព្រះអង្គដែលនៅពីក្រោយជំងឺនេះ។ តែទូលបង្គំតែមិនដឹងថាតើទូលបង្គំគួររៀនអ្វីខ្លះនៅក្នុងស្ថានភាពនេះ។ សូមដឹកនាំទូលបង្គំផង»។

បន្ទាប់មក ខ្ញុំបានទៅនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ហើយបានអធិស្ឋានទៅទ្រង់ដូចនេះជារៀងរាល់ថ្ងៃ។ ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «ការទទួលរងទុក្ខលំបាកធ្វើឱ្យអ្នកគ្មានសេចក្តីស្រឡាញ់ ឬសេចក្តីជំនឿ អ្នកខ្វះការអធិស្ឋាន ហើយអ្នកមិនអាចច្រៀងទំនុកតម្កើង ហើយដោយមិនដឹងខ្លួននៅក្នុងស្ថានភាពនេះ អ្នកចាប់ផ្ដើមស្គាល់ខ្លួនឯង។ ព្រះជាម្ចាស់មានមធ្យោបាយជាច្រើនក្នុងការធ្វើជាមនុស្សបានគ្រប់លក្ខណ៍។ ទ្រង់ប្រើវិធីគ្រប់បែបយ៉ាងដើម្បីដោះស្រាយនូវនិស្ស័យពុករលួយរបស់មនុស្ស ហើយប្រើវិធីផ្សេងៗដើម្បីឱ្យមនុស្សឃើញជាក់។ ក្នុងម្យ៉ាង ទ្រង់ដោះស្រាយជាមួយមនុស្ស ន័យមួយទៀតទ្រង់ឱ្យមនុស្សឃើញជាក់ ហើយក្នុងន័យមួយទៀត ទ្រង់បើកសម្ដែងឱ្យមនុស្សជីកកកាយរក និងឃើញនូវ 'អាថ៌កំបាំង' នៅក្នុងជម្រៅចិត្តមនុស្ស និងបង្ហាញដល់មនុស្សនូវលក្ខណៈធម្មជាតិរបស់ខ្លួន ដោយបើកសម្ដែងភាពជាច្រើនរបស់មនុស្ស។ ព្រះជាម្ចាស់ប្រទានឱ្យមនុស្សគ្រប់លក្ខណ៍តាមរយៈវិធីជាច្រើន តាមរយៈការបើកសម្ដែងឱ្យឃើញ តាមរយៈការដោះស្រាយជាមួយមនុស្ស តាមរយៈការបន្សុទ្ធរបស់មនុស្ស និងការវាយផ្ចាល ដើម្បីឱ្យមនុស្សអាចដឹងថាព្រះជាម្ចាស់ជាព្រះពិត» («មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលដែលខ្ញុំសញ្ជឹងគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទីបំផុតខ្ញុំចាប់ផ្តើមយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ ព្រះជាម្ចាស់ធ្វើកិច្ចការនៅគ្រាចុងក្រោយដើម្បីធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ ដោយការបើកបង្ហាញនិស្ស័យដ៏ពុករលួយរបស់យើងតាមរយៈស្ថានភាពគ្រប់ប្រភេទ ហើយដោយប្រើប្រាស់ការជំនុំជម្រះ និងការបើកសម្តែងព្រះបន្ទូលរបស់ទ្រង់ ដើម្បីធ្វើឱ្យយើងយល់អំពីនិស្ស័យអាក្រក់របស់យើង ដើម្បីឱ្យយើងស្វះស្វែងរក និងអនុវត្តសេចក្តីពិត ហើយទីបំផុត ធ្វើឱ្យនិស្ស័យដ៏ពុកលួយរបស់យើងត្រូវបានសម្អាត និងផ្លាស់ប្រែ។ ខ្ញុំបានយល់ថា ព្រះជាម្ចាស់បានអនុញ្ញាតឱ្យខ្ញុំឈឺ មិនមែនដោយសារតែទ្រង់សព្វព្រះហឫទ័យចង់លុបបំបាត់ខ្ញុំ ឬធ្វើឱ្យខ្ញុំឈឺចាប់ដោយចេតនានោះទេ ប៉ុន្តែដើម្បីសម្អាត និងផ្លាស់ប្ដូរខ្ញុំ។ ខ្ញុំមិនអាចយល់ច្រឡំលើព្រះជាម្ចាស់ ឬលង់ខ្លួនតទៅទៀតទេ។ ខ្ញុំត្រូវតែចុះចូល ស្វះស្វែងរកសេចក្តីពិតនៅក្នុងជំងឺរបស់ខ្ញុំ ហើយឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង។ នៅពេលដែលខ្ញុំបានយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំលែងមានអារម្មណ៍ព្រួយបារម្ភខ្លាំង ឬមានអារម្មណ៍ឈឺចាប់បែបនោះតទៅទៀតហើយ។ ខ្ញុំបានពោលពាក្យអធិស្ឋាននៃការចុះចូលមួយទៅព្រះជាម្ចាស់។

ហើយនៅពេលដែលខ្ញុំអធិស្ឋានចប់ នោះខ្ញុំក៏នឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឃ្លាថា៖ «ការស្វែងរករបស់អ្នក គឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឲ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឲ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី...»។ («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំប្រញាប់ប្រញាល់មើលសៀវភៅព្រះបន្ទូលនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយបានរកឃើញឃ្លានេះ៖ «អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឱ្យមានបញ្ហាប្រឈម ទុក្ខវេទនា ឬទុក្ខលំបាកសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែបន្តស្វែងរកអ្វីៗដែលគ្មានតម្លៃ ហើយអ្នកផ្សារភ្ជាប់អ្វីដែលគ្មានតម្លៃទៅនឹងជីវិត ជាជាងយកគំនិតផ្ដេសផ្ដាសរបស់អ្នកមកដាក់នៅមុខសេចក្តីពិត។ អ្នកគ្មានតម្លៃសោះឡើយ! អ្នករស់នៅដូចជាសត្វជ្រូក។ តើវាមានភាពខុសគ្នាអ្វីទៅ រវាងអ្នក និងសត្វជ្រូក ឬក៏សត្វឆ្កែនោះ? តើមនុស្សដែលមិនបន្តស្វែងរកសេចក្តីពិត ហើយបែរជាស្រឡាញ់សាច់ឈាម មិនមែនជាសត្វតិរច្ចានទេឬអី? តើមនុស្សស្លាប់ដែលគ្មានវិញ្ញាណទាំងនោះ មិនមែនជាខ្មោចឆៅទេឬអី? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នករាល់គ្នាបានស្ដាប់ឮ? តើមានកិច្ចការបន្ដិចបន្ដួចប៉ុណ្ណោះដែលត្រូវបានធ្វើនៅក្នុងចំណោមអ្នករាល់គ្នាឬ? តើខ្ញុំបានប្រទានព្រះបន្ទូលចំនួនប៉ុន្មានហើយនៅក្នុងចំណោមអ្នករាល់គ្នា? ដូច្នេះ ហេតុអ្វីបានជាអ្នកនៅមិនទាន់បានទទួលទៀត? តើអ្នកត្រូវរអ៊ូរទាំអំពីអ្វីខ្លះទៀត? តើអ្នកមិនទទួលបានអ្វីសោះនេះ មិនមែនដោយសារតែអ្នកងប់ងល់នឹងសាច់ឈាមពេកទេឬអី? តើវាមិនមែនដោយសារតែគំនិតរបស់អ្នកផ្ដេសផ្ដាសពេកទេឬអី? តើវាមិនមែនដោយសារតែអ្នកជាមនុស្សល្ងង់ខ្លៅពេកទេឬអី? ប្រសិនបើអ្នកគ្មានសមត្ថភាពទទួលបានព្រះពរទាំងនេះ តើអ្នកអាចស្ដីបន្ទោសព្រះជាម្ចាស់ថា ទ្រង់មិនបានសង្រ្គោះអ្នកកើតឬ? អ្វីដែលអ្នកបន្តស្វែងរក ក្រោយពេលដែលជឿលើព្រះជាម្ចាស់ហើយ គឺចង់បានសេចក្តីសុខ ចង់ឱ្យកូនៗគ្មានជំងឺឈឺថ្កាត់ ចង់ឱ្យស្វាមីមានការងារល្អធ្វើ ចង់ឱ្យកូនប្រុសរកបានប្រពន្ធដ៏ល្អ ចង់ឱ្យកូនស្រីរកបានស្វាមីដ៏ត្រឹមត្រូវ ចង់ឱ្យគោ និងសេះរបស់អ្នកភ្ជួររាស់ដីឱ្យបានល្អស្អាត និងចង់បានអាកាសធាតុល្អពេញមួយឆ្នាំសម្រាប់ផលដំណាំរបស់អ្នក។ នេះជាអ្វីដែលអ្នកស្វែងរក។ ការស្វែងរករបស់អ្នកគឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឱ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឱ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី ចង់ឱ្យផលដំណាំក្រុមគ្រួសាររបស់អ្នក មិនត្រូវបានលិចលង់ដោយទឹកជំនន់ ចង់ឱ្យខ្លួនអ្នករួចផុតពីគ្រោះមហន្តរាយផ្សេងៗ ចង់រស់នៅក្នុងការឱបក្រសោបរបស់ព្រះជាម្ចាស់ និងចង់រស់នៅក្នុងទ្រនំដ៏សុខស្រួល។ មនុស្សកំសាក ដែលតែងតែស្វែងរកខាងសាច់ឈាម ដូចជារូបអ្នក តើអ្នកមានដួងចិត្ត និងមានវិញ្ញាណដែរឬទេ? តើអ្នកមិនមែនជាសត្វតិរច្ឆានទេឬអី? ខ្ញុំប្រទានឱ្យអ្នកនូវផ្លូវដ៏ពិត ដោយគ្មានសុំការតបស្នងអ្វីឡើយ ប៉ុន្តែ អ្នកមិនចង់ស្វែងរកទៀត។ តើអ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលជឿលើព្រះជាម្ចាស់ឬ? ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនចង់ស្វែងរកទេ។ តើអ្នកមានអ្វីខុសពីសត្វជ្រូក ឬសត្វឆ្កែទៅ? សត្វជ្រូកមិនស្វែងរកជីវិតរបស់មនុស្សឡើយ វាមិនស្វែងរកការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេលដែលវាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានឱ្យអ្នកនូវផ្លូវដ៏ពិត ប៉ុន្តែ អ្នកមិនទទួលបានវាឡើយ៖ អ្នកមិនទទួលបានអ្វីសោះតែម្ដង។ តើអ្នកនឹងបន្តរស់នៅក្នុងជីវិតបែបនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ? តើមនុស្សដែលរស់នៅបែបនេះមានតម្លៃអ្វីទៅ? ជីវិតរបស់អ្នកពិតជាគួរឱ្យមើលងាយ និងថោកទាបពេកហើយ អ្នករស់នៅក្នុងចំណោមភាពស្មោកគ្រោក និងអំពើប្រាសចាកសីលធម៌ ហើយអ្នកមិនបន្តស្វែងរកគោលដៅណាមួយឡើយ។ តើជីវិតរបស់អ្នកមិនមែនថោកទាបបំផុតទេឬអី? តើអ្នកមានថ្លើមប្រមាត់អ្វីទៅសម្លឹងមើលព្រះជាម្ចាស់? ប្រសិនបើអ្នកបន្តមានបទពិសោធន៍បែបនេះ តើអ្នកនឹងមិនទទួលបានអ្វីសោះទេឬ? ផ្លូវដ៏ពិតត្រូវបានប្រទានដល់អ្នករួចហើយ ប៉ុន្តែចុងបញ្ចប់ អ្នកអាចទទួលបានផ្លូវនោះឬក៏អត់ គឺអាស្រ័យលើការស្វែងរករបស់អ្នកហើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកបង្ហាញយ៉ាងជាក់ច្បាស់អំពីបំណងរបស់ខ្ញុំ ក្នុងការទទួលបានព្រះពរនៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ។ ខ្ញុំបានត្រឡប់ទៅគិតពីសេចក្តីជំនឿរបស់ខ្ញុំជាច្រើនឆ្នាំកន្លងមក គឺនៅពេលដែលអ្វីៗគ្រប់យ៉ាងនៅឯផ្ទះមានភាពល្អប្រសើរ ខ្ញុំមានសុខភាពល្អ ហើយអ្វីៗទាំងអស់ល្អប្រសើរ ខ្ញុំបានចូលរួមយ៉ាងសកម្មនៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយហាក់ដូចជាមានកម្លាំងគ្មានទីបញ្ចប់ឡើយ។ ប៉ុន្តែនៅពេលដែលខ្ញុំមានជំងឺមហារីក ខ្ញុំក្លាយជាមនុស្សអវិជ្ជមាន ហើយខ្ញុំបានយល់ច្រឡំ និងបានស្តីបន្ទោសព្រះជាម្ចាស់ ដែលមិនបានការពារខ្ញុំទៅវិញ។ ខ្ញុំបានឆ្លៀតយកប្រយោជន៍ពីកិច្ចការដែលខ្ញុំបានធ្វើ ហើយបានឈ្លោះប្រកែកជាមួយព្រះជាម្ចាស់។ ខ្ញុំថែមទាំងសោកស្តាយចំពោះការលះបង់ជាច្រើនឆ្នាំរបស់ខ្ញុំទាំងអស់ទៀតផង។ ខ្ញុំបានរស់នៅក្នុងសភាពគេចវេស និងក្បត់ព្រះជាម្ចាស់។ ទាល់តែពេលដែលខ្ញុំត្រូវបានលាតត្រដាងតាមរយៈជំងឺប៉ុណ្ណោះ ទើបខ្ញុំមើលឃើញថា ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំ និងមិនបានលះបង់ ក្នុងការស្វះស្វែងរកសេចក្តីពិត ឬបំពេញភារកិច្ចជាភាវៈដែលត្រូវបានបង្កើតមួយនោះទេ ប៉ុន្តែខ្ញុំបានធ្វើកិច្ចការទាំងនោះដើម្បីសេចក្តីសុខសាន្ត និងព្រះពរទៅវិញ។ ខ្ញុំបានដាក់លក្ខខណ្ឌជាមួយព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរត្រឡប់មកវិញ ចំពោះការលះបង់ដែលខ្ញុំបានធ្វើ។ ខ្ញុំចង់បានអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចនៅក្នុងពិភពលោកខាងមុខ។ ពេលនេះខ្ញុំមានជំងឺមហារីក ហើយនៅពេលដែល ខ្ញុំហាក់ដូចជាកំពុងរង់ចាំសេចក្តីស្លាប់ ហើយខ្ញុំមិនអាចទទួល បានព្រះពរ នោះខ្ញុំបានស្តីបន្ទោសព្រះជាម្ចាស់ចំពោះភាព អយុត្តិធម៌ ខ្ញុំគ្មានភាពជាមនុស្សទាល់តែសោះ។ ខ្ញុំបានគិត អំពីសេចក្តីជំនឿជាច្រើនឆ្នាំរបស់ខ្ញុំ។ ខ្ញុំទទួលបានព្រះគុណ និងព្រះពរច្រើនណាស់ពីព្រះជាម្ចាស់ ហើយខ្ញុំត្រូវបានស្រោច ស្រព និងថែរក្សាយ៉ាងច្រើនដោយសេចក្តីពិត។ ព្រះជាម្ចាស់ បានព្រះទានដល់ខ្ញុំច្រើនណាស់ ប៉ុន្តែខ្ញុំមិនដែលបានគិត ដល់ការតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់នោះទេ។ នៅពេលដែលខ្ញុំមានជំងឺ ខ្ញុំមិនបានចុះចូលចំពោះទ្រង់ទាល់តែសោះ។ ខ្ញុំគ្រាន់តែយល់ច្រឡំ និងស្តីបន្ទោសទ្រង់ប៉ុណ្ណោះ។ ខ្ញុំគ្មានសតិសម្បជញ្ញៈ និងញាណទាល់តែសោះ! ទីបំផុត ខ្ញុំបានយល់ថា ព្រះជាម្ចាស់បានអនុញ្ញាតឱ្យខ្ញុំមានជំងឺ ដើម្បីបើកបង្ហាញ និងលាងសម្អាតការជំរុញទឹកចិត្តរបស់ខ្ញុំ ក្នុងទទួលបានព្រះពរនៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ និងទស្សនៈខុសឆ្គងរបស់ខ្ញុំចំពោះការស្វះស្វែងរក និងដើម្បីឱ្យខ្ញុំផ្តោតអារម្មណ៍ទៅលើការស្វះស្វែងរកសេចក្តីពិត ព្រមទាំងស្វែងរកការផ្លាស់ប្តូរមួយនៅក្នុងនិស្ស័យរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍សោកស្តាយណាស់ ហើយស្តីបន្ទោសខ្លួនឯង បន្ទាប់ពីខ្ញុំបានយល់ពីបំណងព្រះហឫទ័យល្អរបស់ព្រះជាម្ចាស់។ ខ្ញុំបានធ្វើការតាំងចិត្តនេះយ៉ាងស្ងៀមស្ងាត់៖ «មិនថាខ្ញុំធូរស្រាល ឬអត់នោះទេ ខ្ញុំនឹងមិនទាមទារអ្វីពីព្រះជាម្ចាស់ដោយគ្មានហេតុផលឡើយ។ ខ្ញុំគ្រាន់តែចង់ថ្វាយជីវិត និងសេចក្តីស្លាប់របស់ខ្ញុំទៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយចុះចូលចំពោះការរៀបចំរបស់ទ្រង់ប៉ុណ្ណោះ។» បន្ទាប់ពីនោះមក ខ្ញុំមានអារម្មណ៍ត្រជាក់ចិត្តជាងមុន។ ខ្ញុំមិនខ្វាយខ្វល់ និងព្រួយបារម្ភតទៅទៀតទេ ហើយខ្ញុំអាចរំងាប់អារម្មណ៍ខ្លួនឯងដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិស្ឋាន និងស្វះស្វែងជាមួយព្រះជាម្ចាស់។

នៅពេលដែលខ្ញុំបានចុះចូល នោះការត្រឡប់ទៅប្រើប្រាស់ឱសថគីមីវិញ មិនមានការឈឺចាប់ដូចពីមុននោះទេ។ ទោះបីជាខ្ញុំនៅតែមានអារម្មណ៍ធីងធោងក៏ពិតមែន ក៏អី្វៗគ្រប់យ៉ាងល្អប្រសើរដែរ។ អ្នកជំងឺផ្សេងទៀតមានការភ្ញាក់ផ្អើល និងច្រណែន។ ខ្ញុំបានដឹងនៅក្នុងចិត្តថា នេះគឺជាសេចក្តីមេត្តាករុណា និងការការពាររបស់ព្រះជាម្ចាស់ទាំងស្រុង។ ខ្ញុំមានអារម្មណ៍ដឹងគុណដល់ព្រះជាម្ចាស់ខ្លាំងណាស់។ បន្ទាប់ពីប្រើប្រាស់ឱសថគីមីបានពីរបីជុំរួចមក នោះដុំពកដែលមានទំហំប៉ុនស៊ុតក៏កាន់តែតូចជាងមុន។ វាមិនឈឺខ្លាំងនោះទេ ហើយក៏លែងមានទឹករងៃហូរចេញតទៅទៀតដែរ។ លោកគ្រូពេទ្យបាននិយាយថា សភាពធូរស្បើយរបស់ខ្ញុំគឺល្អប្រសើរ ហើយថា ប្រសិនបើអ្វីៗដំណើរការដូចនេះ នោះក្រោយពីខ្ញុំប្រើប្រាស់ឱសថគីមីប្រាំមួយជុំរួច ខ្ញុំអាចនឹងមិនចាំបាច់វះកាត់នោះទេ។ ខ្ញុំរីករាយខ្លាំងណាស់ដែលបានឮលោកគ្រូពេទ្យនិយាយបែបនេះ ហើយខ្ញុំនៅតែបន្តអរគុណព្រះជាម្ចាស់។ សេចក្តីជំនឿលើព្រះជាម្ចាស់របស់ខ្ញុំកាន់តែរីកចម្រើន ហើយខ្ញុំបានគិតថា ប្រសិនបើខ្ញុំបានឆ្លុះបញ្ចាំង និងបានព្យាយាមស្គាល់ខ្លួនឯងដោយស្មោះអស់ពីចិត្ត នោះប្រហែលជាខ្ញុំបានធូរស្បើយ ដោយមិនចាំបាច់វះកាត់នោះទេ។

ថ្ងៃមួយ នៅក្នុងខែ មីនា ខ្ញុំបានប្រើប្រាស់ឱសថគីមីជុំចុងក្រោយ ខ្ញុំភ័យផង អរផង។ នៅពេលដែលបានប្រើប្រាស់ឱសថរួចរាល់ លោកគ្រូពេទ្យនៅតែនិយាយថា ខ្ញុំត្រូវការការវះកាត់ដដែល ក្រោយពីនោះមក ខ្ញុំត្រូវប្រើប្រាស់ឱសថគីមីពីរជុំទៀត ហើយបន្ទាប់មកត្រូវព្យាបាលដោយវិទ្យុសកម្មខ្លះៗ។ ខ្ញុំធ្លាក់ថ្លើមក្តុក ហើយចិត្តរបស់ខ្ញុំព្រួយបារម្ភ។ ខ្ញុំបានគិតថា «តើរឿងនេះអាចកើតឡើងយ៉ាងដូចម្តេច? ខ្ញុំបានឆ្លុះបញ្ចាំង និងបានយល់តាមដែលគួរ។ ហេតុអ្វីបានជាខ្ញុំមិនធូរស្បើយអ៊ីចឹង? វាជាការវះកាត់ដ៏ធំមួយ ហើយក្រៅពីត្រូវភ័យខ្លាច ការព្យាបាលដោយប្រើប្រាស់ឱសថគីមី និងព្យាបាលដោយវិទ្យុសកម្ម នោះខ្ញុំនឹងឈឺចាប់ខ្លាំងថែមទៀតផង។ ខ្ញុំនៅតែអាចស្លាប់ដដែល...»។ ខ្ញុំមានអារម្មណ៍កាន់តែពិបាកចិត្ត ហើយរាងកាយទាំងមូលរបស់ខ្ញុំទន់ល្វើយ។ ខ្ញុំចាប់ផ្តើមយំមិនសុខចិត្តនឹងភាពអយុត្តិធម៌ទាំងអស់នេះ។ នៅយប់ក្រោយពីការវះកាត់របស់ខ្ញុំ នៅពេលដែលថ្នាំសន្លប់បានសាបជាតិថ្នាំ នោះការឈឺចាប់ដោយសារមុខរបួសស្នាមវះកាត់មានសភាពធ្ងន់ធ្ងររហូតធ្វើឱ្យខ្ញុំយំ។ ខ្ញុំថែមទាំងមិនអាចដកដង្ហើមធំបានទៀតផង។ ខ្ញុំមានអារម្មណ៍អស់សង្ឃឹម និងខុសធ្ងន់ណាស់។ វាលើសហើយសម្រាប់ខ្ញុំ តើពេលណាទើបលែងឈឺចាប់? នៅក្នុងការឈឺចាប់របស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយ ដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឱ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងកាត់តម្រឹមជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឱ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់នុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរិលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន» («មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ រាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចូលក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់។ ខ្ញុំបានដឹងថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលប្រទានឱ្យខ្ញុំឈឺ គឺដើម្បីឱ្យខ្ញុំអភិវឌ្ឍន៍ការស្គាល់ខ្លួនឯងដ៏ពិតខ្លះៗ ដើម្បីឱ្យខ្ញុំអាចស្វះស្វែងរកសេចក្តីពិត និងដើម្បីឱ្យនិស្ស័យដ៏ពុករលួយរបស់ខ្ញុំត្រូវបានលាងសម្អាត និងផ្លាស់ប្រែ។ កាលពីមុន ទោះបីជាខ្ញុំបានដឹងថា ខ្ញុំមិនគួរស្វះស្វែងរកព្រះពរនៅក្នុងសេចក្តីជំនឿរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនបោះបង់ចំណង់របស់ខ្ញុំក្នុងការទទួលបានព្រះពរដែរ។ ខ្ញុំនៅតែមានការទាមទារដ៏ក្រអឺតក្រទមពីព្រះជាម្ចាស់នៅក្នុងជម្រៅចិត្តរបស់ខ្ញុំដដែល។ ខ្ញុំបានគិតថា ពេលដែលខ្ញុំបានឆ្លុះបញ្ចាំងខ្លួនឯង ហើយស្គាល់ខ្លួនឯងបន្តិច នោះព្រះជាម្ចាស់គួរតែយកជំងឺរបស់ខ្ញុំចេញ។ ការឆ្លុះបញ្ចាំង និងការស្គាល់ខ្លួនឯងរបស់ខ្ញុំ ត្រូវបានបង្ខូចដោយការជំរុញចិត្តផ្ទាល់ខ្ញួន ហើយពួកវាគ្រាន់តែជាការបិទបាំងសម្រាប់មហិច្ឆតារបស់ខ្ញុំដើម្បីដាក់លក្ខខណ្ឌជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំមិនបានកែប្រែចិត្តយ៉ាងពិតប្រាកដទាល់តែសោះ! ព្រះជាម្ចាស់បានពិនិត្យពិច័យការគិតរបស់ខ្ញុំ ហើយបានប្រើប្រាស់ជំងឺរបស់ខ្ញុំដើម្បីបើកបង្ហាញខ្ញុំ ឱ្យខ្ញុំឆ្លុះបញ្ចាំងខ្លួនឯងបន្ថែមទៀត និងកែប្រែចិត្តយ៉ាងពិតប្រាកដ។ នេះជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ។ បន្ទាប់ពីនោះមក ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ដោយនិយាយថា «ព្រះជាម្ចាស់ជាទីស្រឡាញ់ ពេលនេះខ្ញុំម្ចាស់យល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់ហើយ។ ខ្ញុំម្ចាស់ចង់លះបង់ចោលជម្រើស និងសំណូមពរផ្ទាល់ខ្លួនទាំងអស់ ហើយស្វះស្វែងរកសេចក្តីពិតនៅក្នុងស្ថានភាពដែលទ្រង់បានរៀបចំ។ សូមទ្រង់ដឹកនាំទូលបង្គំផង»។

ពីរបីថ្ងៃក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «នៅពេលដែលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ តើក្នុងចំណោមពួកគេ ម្នាក់ណាដែលគ្មានគោលដៅ គោលបំណង និងមហិច្ឆតាផ្ទាល់ខ្លួននោះ? ទោះបីជាមនុស្សមួយចំណែក ជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ និងបានឃើញអត្ថិភាពរបស់ព្រះជាម្ចាស់ ជំនឿរបស់គេលើព្រះជាម្ចាស់ នៅតែមានការជំរុញចិត្តទាំងនោះ ហើយគោលបំណង ចុងក្រោយរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីទទួលបាននូវព្រះពររបស់ព្រះអង្គ និងរបស់ដែលពួកគេចង់បាន។ ... មនុស្សគ្រប់រូបរមែងធ្វើការផ្សព្វផ្សាយបែបនេះក្នុងចិត្តរបស់គេជានិច្ច ហើយពួកគេទាមទារពីព្រះជាម្ចាស់ នូវការទាមទារដែលផ្ដល់ផលចំពោះគោលបំណង មហិច្ឆតា និងផ្នត់គំនិតអន្តរការណ៍។ មានន័យថា នៅក្នុងចិត្តរបស់មនុស្ស គេតែងតែសាកល្បងព្រះជាម្ចាស់ តែងតែងប្រឌិតផែនការអំពីព្រះជាម្ចាស់ តែងតែជជែកយកលេសសម្រាប់ទីបញ្ចប់របស់គេ រៀងៗ ខ្លួនជាមួយនឹងព្រះជាម្ចាស់ និងព្យាយាមដកស្រង់ការថ្លែងព្រះបន្ទូលពីព្រះជាម្ចាស់ ទាំងមើលឃើញ ឬមិនឃើញថា ព្រះជាម្ចាស់អាចប្រទានអ្វីដែលគេចង់បាននោះឡើយ។ នៅក្នុងពេលដែលមនុស្ស កំពុងព្យាយាមឱ្យបានព្រះជាម្ចាស់នោះ គេមិនចាត់ទុកព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់នោះឡើយ។ មនុស្សតែងតែព្យាយាមចរចាជាមួយព្រះជាម្ចាស់ ទាមទារពីទ្រង់ឥតឈប់ឈរ ហើយដាក់សម្ពាធលើទ្រង់គ្រប់ជំហាន បន្ទាប់ពីទ្រង់ប្រទានឱ្យមួយ គេមិនស្កប់ គេព្យាយាមចង់បានដប់បន្ថែម។ ខណៈដែលកំពុងចរចាជាមួយព្រះជាម្ចាស់ មនុស្សក៏ប្រកែកជាមួយនឹងព្រះអង្គដែរ ហើយថែមទាំងមានមនុស្សខ្លះទៅជាខ្សោយ អសកម្ម និងធ្វេសប្រហែលក្នុងកិច្ចការរបស់គេ និងពោរពេញដោយការត្អូញត្អែរអំពីព្រះជាម្ចាស់ជានិច្ច នៅពេលដែលការល្បងលកើតឡើងលើពួកគេ ឬនៅពេលដែលពួកគេរកឃើញថា ពួកគេផ្ទាល់ស្ថិតក្នុងស្ថានភាពជាក់លាក់មួយចំនួន។ ចាប់តាំងពីពេលដែលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូង គេបានចាត់ទុកព្រះជាម្ចាស់ជាកន្ដ្រកផ្លែឈើមួយ ជាកាំបិតទាហានស្វីស ហើយចាត់ទុកខ្លួនជាម្ចាស់បំណុលធំបំផុតរបស់ព្រះជាម្ចាស់ ដូចជាកំពុងព្យាយាមយកព្រះពរ និងសេចក្ដីសន្យាពីព្រះជាម្ចាស់ ទុកជាសិទ្ធិទទួលមរតក និងកាតព្វកិច្ចរបស់គេ ខណៈដែលទំនួលខុសត្រូវរបស់ព្រះជាម្ចាស់ គឺការពារ និងថែរក្សាមនុស្ស ហើយផ្គត់ផ្គង់គេ។ នេះជាការយល់ដឹងជាមូលដ្ឋាននៃ 'ជំនឿលើព្រះជាម្ចាស់' របស់មនុស្សគ្រប់គ្នាដែលជឿលើព្រះជាម្ចាស់ ហើយនោះទើបជាការយល់ដឹងជ្រាលជ្រៅបំផុតអំពីទស្សនទាននៃជំនឿលើព្រះជាម្ចាស់។ ចាប់តាំងពីសារជាតិនៃធម្មជាតិរបស់មនុស្ស រហូតដល់ការដេញតាមការវិនិច្ឆ័យរបស់គេ គ្មានអ្វីដែលពាក់ព័ន្ធនឹងការកោតខ្លាចពីព្រះជាម្ចាស់នោះទេ។ គោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ មិនអាចមានអ្វីពាក់ព័ន្ធនឹងការថ្វាយបង្គំព្រះជាម្ចាស់នោះឡើយ។ មានន័យថា មនុស្សមិនធ្លាប់គិត ឬក៏យល់ថា ជំនឿលើព្រះជាម្ចាស់ តម្រូវឱ្យមានការកោតខ្លាច និងការថ្វាយបង្គំព្រះជាម្ចាស់ដែរ។ ទាក់ទងនឹងលក្ខខណ្ឌបែបនេះ សារជាតិរបស់មនុស្សស្ដែងចេញច្បាស់ណាស់។ តើសារជាតិនេះគឺជាអ្វី? សារជាតិនោះគឺ ដួងចិត្តរបស់មនុស្សកាចសាហាវ លាក់ទុកសេចក្ដីវៀចវេរ និងការបោកបញ្ឆោត ពុំស្រឡាញ់ភាពត្រឹមត្រូវ និងសេចក្ដីសុចរិត និងសេចក្ដីដែល វិជ្ជមាន ព្រមទាំងថោកទាប ហើយលោភលន់ផង។ ចិត្តរបស់មនុស្សមិនអាចប្រកៀកនឹងព្រះជាម្ចាស់ជាងនេះទៀតទេ មនុស្សមិនបានថ្វាយចិត្តនេះដល់ព្រះជាម្ចាស់ទាល់តែសោះ។ ព្រះជាម្ចាស់ពុំដែលទតឃើញដួងចិត្តពិតរបស់មនុស្ស ហើយមនុស្សក៏មិនធ្លាប់ថ្វាយបង្គំទ្រង់ដែរ» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនខ្លាំងណាស់នៅពេលដែលបានអានព្រះបន្ទូលនេះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្តែងអំពីសណ្ឋានពិតរបស់ខ្ញុំយ៉ាងពិតប្រាកដ។ ខ្ញុំបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំណាស់ ហើយតែងតែចង់បានព្រះពរ តែងតែដាក់លក្ខខណ្ឌជាមួយព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ថា ចាប់តាំងពីខ្ញុំបានជឿលើព្រះជាម្ចាស់ ហើយតែងតែបានបំពេញភារកិច្ច និងលះបង់ខ្លួននៅក្នុងក្រុមជំនុំ នោះព្រះជាម្ចាស់គួរតែថែរក្សា និងការពារខ្ញុំ ហើយមិនឱ្យខ្ញុំមានជំងឺ និងគ្រោះថ្នាក់។ ខ្ញុំបានគិតថា នេះជារឿងដែលត្រឹមត្រូវ និងសមស្រប។ នៅពេលដែលខ្ញុំបានដឹងថា ខ្ញុំមានជំងឺមហារីក ខ្ញុំចាប់ផ្តើមស្តីបន្ទោសព្រះជាម្ចាស់ភ្លាមៗ ហើយចង់ឆ្លៀតយកផលប្រយោជន៍ ពីការឈឺចាប់ និងការលះបង់ជាច្រើនឆ្នាំរបស់ខ្ញុំ ដើម្បីឈ្លោះប្រកែកជាមួយទ្រង់។ នៅពេលដែលខ្ញុំចាប់ផ្តើមធូរស្រាល ខ្ញុំបាននិយាយថា «សូមអរព្រះគុណព្រះជាម្ចាស់» ចេញពីមាត់របស់ខ្ញុំ ប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំចង់បានច្រើនជាងនេះថែមទៀត។ ខ្ញុំចង់ឱ្យព្រះជាម្ចាស់យកជំងឺរបស់ខ្ញុំចេញទាំងស្រុង ដើម្បីកុំឱ្យខ្ញុំត្រូវឈឺចាប់តទៅទៀត។ នៅពេលដែលមហិច្ឆតាដ៏ក្រអឺតក្រទមរបស់ខ្ញុំមិនបានតាមតម្រូវចិត្ត នោះធម្មជាតិអាក្រក់របស់ខ្ញុំក៏បានងើបឡើងម្តងទៀត ហើយខ្ញុំក៏បានស្តីបន្ទោសព្រះជាម្ចាស់ម្តងទៀត ព្រមទាំងព្យាយាមឈ្លោះប្រកែកជាមួយទ្រង់ថែមទៀតផង។ អាកប្បកិរិយារបស់ខ្ញុំដូចទៅនឹងអ្វីដែលព្រះជាម្ចាស់បើកសម្តែងនៅក្នុងព្រះបន្ទូលរបស់ទ្រង់៖ «អស់អ្នកណាដែលគ្មានភាពជាមនុស្ស នឹងគ្មានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ នៅពេលដែលបរិយាកាសមានសុវត្ថិភាព និងសន្តិសុខល្អ ឬមានប្រយោជន៍ដល់ពួកគេ ពួកគេក៏ស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែ នៅពេលដែលការប៉ងប្រាថ្នារបស់គេត្រូវបានចរចា ឬជំទាស់នៅចុងបញ្ចប់ ភ្លាមៗនោះ ពួកគេក៏បះបោរ។ ទោះបីជានៅក្នុងពេលតែមួយយប់ក៏ដោយ ក៏ពួកគេអាចប្រែប្រួលពីមនុស្សម្នាក់ដែលញញឹមញញែម 'ចិត្តល្អ' ទៅក្លាយជាឃាតកមុខអាក្រក់ និងកាចសាហាវម្នាក់ដែរ ដោយចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីអតីតកាល ជាខ្មាំងសត្រូវស្លាប់រស់របស់ពួកគេ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ប្រសិនបើពួកអារក្សទាំងនេះមិនត្រូវបានបណ្ដេញចេញទេ នោះពួកវានឹងសម្លាប់មនុស្សដោយគ្មានចិត្តអល់អែកនោះឡើយ ដូច្នេះ តើពួកវានឹងមិនក្លាយជាគ្រោះថ្នាក់កំបាំងមុខទេឬអី?» («កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះបានចោះទម្លុះបេះដូងរបស់ខ្ញុំ។ ទោះបីជាខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ខ្ញុំមិនបានថ្វាយបង្គំ ឬចុះចូលចំពោះទ្រង់ តាមការគួរដែរ។ ផ្ទុយទៅវិញ ខ្ញុំចាត់ទុកទ្រង់ដូចជាលោកគ្រូពេទ្យដ៏មានស័ក្ដិសិទ្ធម្នាក់ ដូចជាទីជ្រកកោនមួយអ៊ីចឹង។ ខ្ញុំកំពុងប្រើប្រាស់ព្រះជាម្ចាស់ដើម្បីសម្រេចបានទីបញ្ចប់ផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយព្យាយាមឱ្យទទួលបានសេចក្តីសុខសាន្តនៅក្នុងជីវិតនេះ និងព្រះពរនៅពេលខាងមុខពីទ្រង់។ ខ្ញុំបានមើលឃើញថា សេចក្តីជំនឿរបស់ខ្ញុំក្នុងព្រះជាម្ចាស់គ្មានអ្វីក្រៅពីការដាក់លក្ខខណ្ឌដោយមុខក្រាស់នោះទេ ហើយខ្ញុំបាន និងកំពុងប្រើប្រាស់ព្រះជាម្ចាស់ ដើម្បីទទួលបានព្រះគុណ និងព្រះពរពីទ្រង់។ តើខ្ញុំមិនមែនកំពុងតែលួចបន្លំ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ទេឬអី? ខ្ញុំបានឃើញហើយថា ខ្លួនឯងអាត្មានិយម និងប៉ិនបោកបញ្ឆោតប៉ុនណា គ្មានភាពជាមនុស្សបន្តិចសោះ ដោយរស់នៅគ្មានអ្វីក្រៅពីនិស្ស័យអាក្រក់នោះទេ។ ព្រះជាម្ចាស់ច្បាស់ជាស្អប់ និងខ្ពើមរអើមខ្ញុំហើយមើលទៅ!

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «យ៉ូបមិនបានផ្ដោះផ្ដងពាក្យសម្ដីជាមួយព្រះជាម្ចាស់ឡើយ ហើយក៏មិនបានទូលសុំ ឬបង្គាប់បញ្ជាដល់ព្រះជាម្ចាស់នោះដែរ។ ការដែលលោកសរសើរព្រះនាមរបស់ព្រះជាម្ចាស់ គឺដោយសារតែព្រះជាម្ចាស់មានព្រះចេស្ដា និងសិទ្ធិអំណាចធំក្នុងការគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ ហើយមិនមែនអាស្រ័យលើថា តើលោកទទួលបានព្រះពរ ឬត្រូវវាយប្រហាដោយសេចក្ដីអន្តរាយនោះឡើយ។ លោកជឿថា ទោះបីជាព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្ស ឬក៏ប្រទានសេចក្ដីអន្តរាយដល់គេ ឬអត់ក៏ដោយ ក៏ព្រះចេស្តា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនប្រែប្រួលដែរ ដូច្នេះហើយ ទោះបីជាមនុស្សជួបស្ថានភាពយ៉ាងណា ក៏ព្រះនាមរបស់ព្រះជាម្ចាស់ គួរតែត្រូវបានសរសើរដែរ។ មនុស្សម្នាក់នោះបានទទួលព្រះពរពីព្រះជាម្ចាស់ ដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលសេចក្ដីអន្តរាយកើតមានដល់មនុស្ស ក៏ដោយសារអធិតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់គ្រប់គ្រង និងរៀបចំអ្វីៗគ្រប់យ៉ាងរបស់មនុស្ស ហើយការផ្លាស់ប្ដូរនៃជោគវាសនារបស់មនុស្ស គឺជាការបង្ហាញអំពីព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយទោះបីជាមនុស្សមានទស្សនៈយ៉ាងណាក៏ដោយ ក៏ព្រះនាមរបស់ព្រះជាម្ចាស់ គួរត្រូវបានសរសើរដែរ។ នេះគឺជាអ្វីដែលយ៉ូបបានឆ្លងកាត់ និងចាប់ផ្ដើមស្គាល់ក្នុងគ្រាដែលយ៉ូបនៅមានជីវិត។ ទាំងគំនិត និងសកម្មភាពរបស់យ៉ូប បានឮដល់ព្រះការណ៍របស់ព្រះជាម្ចាស់ និងបានមកនៅចំពោះព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ចាត់ទុកជាការសំខាន់។ ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងចំណេះដឹងរបស់យ៉ូបណាស់ ហើយឱ្យតម្លៃយ៉ូបចំពោះការដែលមានដួងចិត្តដូច្នេះ។ ដួងចិត្តនេះរង់ចាំសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ជានិច្ច ហើយមិនថានៅពេលណា ឬកន្លែងណា ក៏ដួងចិត្តនេះទទួលស្វាគមន៍អ្វីៗគ្រប់យ៉ាង ដែលកើតឡើងចំពោះគេ និងនៅគ្រប់ទីកន្លែងទាំងអស់។ យ៉ូបមិនទាមទារអ្វីពីព្រះជាម្ចាស់ទេ។ អ្វីដែលលោកទាមទារពីខ្លួនអ្នក គឺរង់ចាំ ទទួលយក ប្រឈមមុខ និងស្ដាប់តាមការចាត់ចែងទាំងអស់ ដែលមកពីព្រះជាម្ចាស់ យ៉ូបជឿថា នេះជាភារកិច្ចរបស់លោក ហើយវាច្បាស់ជាអ្វីដែលព្រះជាម្ចាស់ចង់បាន» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍រំភើបចិត្តខ្លាំងណាស់ នៅពេលដែលខ្ញុំបានសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំបានគិតថា «ព្រះជាម្ចាស់ជាព្រះអាទិករ។ ព្រះជាម្ចាស់អាចប្រទានព្រះគុណ និងព្រះពរមកដល់យើង ហើយទ្រង់អាចជំនុំជម្រះ វាយផ្ចាល ល្បងល និងបន្សុទ្ធយើង។ តើព្រះជាម្ចាស់មិនអាចប្រទានការល្បងលដល់យើង ដោយសារតែទ្រង់ស្រឡាញ់យើងទេឬ?» ខ្ញុំបានគិតដល់យ៉ូប។ ព្រះជាម្ចាស់បានប្រទានទ្រព្យសម្បត្តិដ៏ច្រើនដល់គាត់ ហើយគាត់បានអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់ ប៉ុន្តែគាត់មិនចង់បានទ្រព្យសម្បត្តិផ្នែកសម្ភារនោះទេ។ នៅពេលដែលព្រះជាម្ចាស់យកអ្វីៗគ្រប់យ៉ាងពីគាត់ នោះគាត់នៅតែអាចសរសើរតម្កើងព្រះនាមរបស់ព្រះជាម្ចាស់ដដែល តាមរយៈការល្បងលរបស់គាត់ ដោយនិយាយថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» (យ៉ូប ២:១០)។ យ៉ូបបានដឹងថា អ្វីៗគ្រប់យ៉ាងដែលគាត់មាន គឺមកពីព្រះជាម្ចាស់ ហើយថា ព្រះជាម្ចាស់ទ្រង់សុចរិត មិនថាព្រះជាម្ចាស់ប្រទានដល់គាត់ ឬដកយកពីគាត់នោះទេ។ សេចក្តីជំនឿរបស់យ៉ូបលើព្រះជាម្ចាស់ មិនត្រូវបានបង្ខូចដោយការជំរុញចិត្តផ្ទាល់ខ្លួននោះទេ ហើយគាត់ក៏មិនបានគិតថា គាត់ទទួលបានព្រះពរ ឬជួបគ្រោះមហន្តរាយឡើយ។ គាត់មិនបានរអ៊ូរទាំ មិនថាព្រះជាម្ចាស់ទ្រង់ធ្វើអ្វីនោះទេ។ គាត់អាចទទួលយកឋានៈរបស់គាត់ជាភាវៈដែលត្រូវបានបង្កើតមួយ ដើម្បីថ្វាយបង្គំ និងចុះចូលចំពោះព្រះជាម្ចាស់។ ដោយមើលឃើញពីភាពជាមនុស្ស និងហេតុផលរបស់យ៉ូប នោះខ្ញុំពិតជាមានអារម្មណ៍ខ្មាសអៀនមែនទែន។ ខ្ញុំបានក្រឡេកទៅមើលគ្រប់យ៉ាងដែលខ្ញុំមាន។ ព្រះជាម្ចាស់បានប្រទានរបស់ទាំងអស់នោះមកខ្ញុំ សូម្បីតែខ្យល់ដង្ហើមផ្ទាល់របស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនដឹងគុណទាល់តែសោះ ផ្ទុយទៅវិញ ខ្ញុំស្តីបន្ទោសព្រះជាម្ចាស់នៅពេលដែលខ្ញុំមានជំងឺ។ ខ្ញុំគ្មានសតិសម្បជញ្ញៈ ឬហេតុផលទាល់តែសោះ! ខ្ញុំបានជឿលើព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនបានស្គាល់ទ្រង់នោះទេ ហើយខ្ញុំមិនបានដឹងពីឋានៈដ៏សមរម្យរបស់ខ្ញុំនៅចំពោះទ្រង់ ឬដឹងពីវិធីដែលខ្ញុំគួរតែចុះចូលចំពោះព្រះអាទិករនោះទេ។ ដោយការជឿលើព្រះជាម្ចាស់ដោយសញ្ញាណរបស់ខ្ញុំ ការស្រមើស្រមៃ និងទស្សនៈរបស់ខ្ញុំអំពីការដាក់លក្ខខណ្ឌ នោះខ្ញុំបានរអ៊ូរទាំដាក់ព្រះជាម្ចាស់ និងទាស់ទទឹងនឹងទ្រង់ថ្វីបើមានជំងឺក្ដី។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ខ្ញុំតែងតែចង់បានព្រះពរ និងព្រះគុណពីព្រះជាម្ចាស់ ហើយចង់ចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ដដែល។ ខ្ញុំពិតជាមិនស្គាល់ភាពខ្មាសអៀនមែន! ពេលដែលខ្ញុំឃើញបែបនោះ ទោះបីជាខ្ញុំស្លាប់ភ្លាមៗនៅពេលនោះក៏ដោយ ក៏វាជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ដែរ ចំពោះការបះបោរ និងសេចក្តីពុករលួយរបស់ខ្ញុំ។ ខ្ញុំបានរកឃើញផ្លូវដើម្បីអនុវត្តនៅក្នុងបទពិសោធន៍របស់យ៉ូប។ មិនថាខ្ញុំឈឺយូរប៉ុនណា ឬមិនថា ខ្ញុំធូរស្រាលឬអត់នោះទេ ខ្ញុំគ្រាន់តែចង់ចុះចូលចំពោះការត្រួតត្រា និងការរៀបចំរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះគឺជាហេតុផលដែលខ្ញុំគួរតែមាន ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមួយ។ ការគិតនេះ បាននាំឱ្យខ្ញុំមានអារម្មណ៍ស្រាកស្រាន្តសម្បើម។

វាជាពេលសម្រាប់ការព្យាបាលដោយវិទ្យុសកម្ម មុនពេលដែលខ្ញុំបានដឹង។ អ្នកជំងឺមហារីកដទៃទៀតបាននិយាយថា ការព្យាបាលដោយវិទ្យុសកម្មគឺពិតជាលំបាកនៅលើរាយកាយណាស់ ហើយថា វានឹងអាចចំអិនសាច់របស់ខ្ញុំ។ ពួកគេបាននិយាយថា ខ្ញុំអាចវិលមុខ និងចង់ក្អួតគ្រប់ពេល ហើយថា ខ្ញុំនឹងមិនអាចភ្លក់ដឹងរសជាតិអ្វីបានទេ។ នៅពេលដែលខ្ញុំបានឮពួកគេនិយាយរឿងទាំងអស់នេះ នោះខ្ញុំចាប់ផ្តើមសុំឱ្យព្រះជាម្ចាស់ជួយឱ្យខ្ញុំរួចផុតពីស្ថានភាពនេះម្តងទៀត ប៉ុន្តែខ្ញុំដឹងភ្លាមថា សភាពរបស់ខ្ញុំមិនស្រួលហើយ ហើយខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់។ បន្ទាប់មក ឃ្លាមួយចំនួនពីទំនុកសរសើរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចូលមកក្នុងចិត្ត៖ «ដោយសារអ្នកត្រូវបានបង្កើតមក អ្នកគប្បីស្ដាប់បង្គាប់ព្រះអម្ចាស់ដែលបានបង្កើតអ្នកមក ដ្បិតអ្នកកើតមកគ្មានអំណាចត្រួតត្រាលើខ្លួនឯង និងគ្មានសមត្ថភាពដើម្បីគ្រប់គ្រងលើវាសនាផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ដោយសារអ្នកជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ អ្នកគប្បីស្វែងរកភាពបរិសុទ្ធ និងការផ្លាស់ប្ដូរ» («អ្វីដែលអ្នកជឿព្រះជាម្ចាស់គួរស្វះស្វែងរក» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខ្ញុំបានដឹងថា ស្ថានភាពនេះ គឺព្រះជាម្ចាស់កំពុងតែល្បងលខ្ញុំ ហើយដឹងថា ខ្ញុំមិនអាចសុំព្រះជាម្ចាស់ប្រទានអ្វីៗដោយមិនសមហេតុផល ឬធ្វើឱ្យទ្រង់ឈឺចាប់តទៅទៀតទេ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែចុះចូលចំពោះការរៀបចំរបស់ទ្រង់។ នៅពេលដែលខ្ញុំបានចុះចូល ទោះបីជាខ្ញុំត្រូវតែមានការព្យាបាលដោយវិទ្យុសកម្មឆ្លុះពិនិត្យរាល់ថ្ងៃ ហើយរាងកាយរបស់ខ្ញុំឈឺគ្រប់កន្លែងក៏ដោយ ក៏វាមិនអាក្រក់ដូចដែលអ្នកជំងឺផ្សេងបានប្រាប់ដែរ។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណា និងថែរក្សាខ្ញុំ។ នៅពេលដែលខ្ញុំបានបញ្ចប់ការឆ្លុះពិនិត្យ ភាពធូរស្រាលផ្នែករាងកាយរបស់ខ្ញុំគឺលឿនណាស់។ ខ្ញុំមានសភាព និងមានអារម្មណ៍ល្អណាស់។ បងប្អូនប្រុសស្រីរបស់ខ្ញុំនៅក្នុងក្រុមជំនុំបាននិយាយថា ខ្ញុំមិនដូចជាអ្នកជំងឺមហារីកទាល់តែសោះ។ មួយរយៈក្រោយមក ខ្ញុំចាប់ផ្តើមបំពេញភារកិច្ចរបស់ខ្ញុំសាជាថ្មី។ សេចក្តីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់បានរីកចម្រើនតាមរយៈបទពិសោធន៍នេះ ហើយខ្ញុំចាប់ផ្តើមស្រឡាញ់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្ញុំកាន់តែខ្លាំង។

បន្ទាប់ពីនោះមក វាមានរយៈពេលជិតពីរឆ្នាំហើយ ប៉ុន្តែនៅពេលដែលខ្ញុំត្រឡប់ទៅគិតដល់រយៈពេល ១០ ខែ ដែលខ្ញុំឈឺ ខ្ញុំមានអារម្មណ៍ដូចវាទើបតែកើតឡើងម្សិលមិញអ៊ីចឹង។ ទោះបីជាសាច់ឈាមរបស់ខ្ញុំឈឺចាប់បន្តិចមែន ក៏ខ្ញុំបានយល់អំពីចំណង់ទទួលបានព្រះពររបស់ខ្ញុំ និងទស្សនៈយល់ខុសរបស់ខ្ញុំចំពោះអ្វីដែលត្រូវស្វះស្វែងរកដែរ។ ពេលនេះ ខ្ញុំដឹងថា ខ្ញុំត្រូវតែស្វះស្វែងរកសេចក្តីពិត និងស្វះស្វែងស្តាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ។ មិនថាខ្ញុំទទួលបានព្រះពរ ឬជួបគ្រោះមហន្តរាយក៏ដោយ ក៏ខ្ញុំត្រូវតែចុះចូលចំពោះការចាត់ចែង ការត្រួតត្រា និងការរៀបចំរបស់ទ្រង់ជានិច្ច។ នេះគឺជាញាណនៃហេតុផល ដែលភាវៈត្រូវបានបង្កើតមួយគួរតែមាន។ ប្រសិនបើអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតដំណើរការទៅដោយរលូន ម្ល៉េះខ្ញុំមិនទទួលបានរបស់ទាំងអស់នេះទេ។ នេះគឺជាទ្រព្យសម្បត្តិនៃជីវិតដែលព្រះជាម្ចាស់បានប្រទានដល់ខ្ញុំ។ សូមអរព្រះគុណព្រះដ៏មានគ្រប់ព្រះ‌ចេស្តា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

រឿងរបស់អេនជែល

កាលពីខែសីហា ឆ្នាំ២០២០ ខ្ញុំបានជួបបងស្រី អ៊ី ស៊ាង តាម Facebook។ គាត់បានប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ...

តើការមានចរិតរាក់ទាក់ជា លក្ខណៈវិនិច្ឆ័យសមស្របសម្រាប់ភាពជាមនុស្សល្អទេ?

កាលខ្ញុំនៅតូច គេតែងនិយាយថា ខ្ញុំជាក្មេងដឹងខុសត្រូវ មានឥរិយាបថល្អ និយាយរួម គឺជាក្មេងល្អ។ ខ្ញុំកម្រនឹងខឹងអ្នកដទៃណាស់...

ការរំដោះខ្លួនពីខ្នោះនៃចំណង

ដោយ ជូ យ័ន (ចិន) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់លទ្ធផលចុងក្រោយសម្រាប់មនុស្សម្នាក់ៗមិនមែនជាដំណាក់កាល...

Leave a Reply