រង្វាន់ នៃការបំពេញភារកិច្ចរបស់មនុស្សម្នាក់

11-11-2021

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវតែពិត និងជាក់ស្ដែង ហើយត្រូវស្ដែងចេញ តាមការរស់នៅ។ ការចុះចូលបែបលំៗ តែមួយមុខ មិនអាចទទួលបានការសរសើរតម្កើងពីព្រះជាម្ចាស់ឡើយ ហើយការស្ដាប់បង្គាប់ កត្តាមិនសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយគ្មានការព្យយាមផ្លាស់ប្តូរនិស្ស័យរបស់មនុស្សណាម្នាក់ នោះក៏មិនត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ការស្ដាប់បង្គាប់ព្រះជាម្ចាស់ និងការចុះចូលចំពោះកិច្ចការរបស់ព្រះ គឺជារឿងតែមួយ និងដូចគ្នា។ អស់អ្នកណាដែលគ្រាន់តែចុះចូលនឹងព្រះ តែមិនចុះចូលនឹងកិច្ចការរបស់ទ្រង់ មិនអាចចាត់ទុកថា ស្ដាប់បង្គាប់បានឡើយ ហើយអ្នកដែលមិនចុះចូលដោយពិតប្រាកដ តែគ្រាន់តែបញ្ចើចបញ្ចើតែពីខាងក្រៅ កាន់តែមិនអាចចាត់ទុកថា ស្ដាប់បង្គាប់បានដែរ។ អស់អ្នកណាដែលចុះចូលចំពោះព្រះពិតប្រាកដ សុទ្ធតែអាចទទួលបានផលពីកិច្ចការរបស់ព្រះជាម្ចាស់ និងសម្រេចនូវការយល់ដឹងអំពីនិស្ស័យ និងកិច្ចការរបស់ព្រះជាម្ចាស់បាន។ មានតែមនុស្សប្រភេទនេះទេទើបអាចចុះចូលនឹងព្រះជាម្ចាស់បាន។ មនុស្សបែបនេះអាចទទួលបានចំណេះដឹងថ្មី និងធ្វើការបំផ្លាស់បំប្រែជាថ្មីពីកិច្ចការថ្មី។ មានតែមនុស្សបែបនេះទេ ដែលព្រះជាម្ចាស់លើកសរសើរ មានតែមនុស្សបែបនេះទេ ដែលត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ ហើយមានតែមនុស្សទាំងអស់នេះទេដែលជាអ្នកដែលអាចឲ្យនិស្ស័យរបស់ពួកគេបំផ្លាស់បំប្រែបាន។ អស់អ្នកណាដែលព្រះជាម្ចាស់សរសើរតម្កើង គឺជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ដោយអរសប្បាយ និងចុះចូលចំពោះព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ មានតែមនុស្សបែបនេះទេ ដែលជាមនុស្សត្រឹមត្រូវ មានតែមនុស្សបែបនេះទេ ដែលចង់បានព្រះជាម្ចាស់ និងស្វែងរកព្រះជាម្ចាស់ដោយស្មោះត្រង់» («អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះរំឭកខ្ញុំអំពីបទពិសោធន៍នៃការចុះចូលរបស់ខ្ញុំចំពោះព្រះជាម្ចាស់ ។

គ្រប់យ៉ាងគឺបានចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០១៦ នៅពេលដែលខ្ញុំភៀសខ្លួនពីប្រទេសចិន ដើម្បីគេចពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញរបស់បក្សកុម្មុយនីស្ដចិន ដើម្បីឱ្យខ្ញុំអាចអនុវត្តសេចក្ដីជំនឿរបស់ខ្ញុំដោយសេរី។ មួយរយៈក្រោយមក បងស្រីចាង ដែលជាអ្នកដឹកនាំក្រុមជំនុំបានមករកខ្ញុំ និងសួរខ្ញុំថា «តើប្អូនស្រីចង់ទទួលយកភារកិច្ចស្រោចស្រពឬទេ?» ខ្ញុំបានឆ្លើយតបទាំងរីករាយថា «ពិតជាអស្ចារ្យណាស់! ខ្ញុំនឹងអាចជួយបងប្អូនប្រុសស្រីឱ្យយល់ពីសេចក្ដីពិត និងបង្កើតគ្រឹះនៅក្នុងផ្លូវពិត។ នោះគឺជាការល្អ!»។ ខ្ញុំបានគិតក្នុងចិត្តថា៖ បើបងប្អូនប្រុសស្រីដែលបានស្គាល់ខ្ញុំ រកឃើញថាខ្ញុំកំពុងតែបំពេញភារកិច្ចស្រោចទឹក នោះពួកគេពិតជាលើកសរសើរខ្ញុំមិនខាន។ វានឹងធ្វើឱ្យខ្ញុំមើលទៅល្អណាស់។ ទោះបីជាយ៉ាងណាក៏ដោយ គ្រាន់តែនៅពេលដែលខ្ញុំមានសង្ឃឹមបែបនោះ ស្រាប់តែអ្នកដឹកនាំបានមកជជែកជាមួយខ្ញុំម្ដងទៀត។ គាត់បាននិយាយថា បងប្អូនស្រីៗមួយចំនួនត្រូវផ្លាស់ប្ដូរទីកន្លែងដោយសារមានភាពបន្ទាន់ ប៉ុន្តែពួកគេមិនទាន់រកបានទីកន្លែងសមរម្យនៅឡើយទេ។ គាត់បាននិយាយថា ផ្ទះរបស់ខ្ញុំអាចជួយបាន ហើយបានសួរខ្ញុំថា ខ្ញុំអាចបំពេញភារកិច្ចជាអ្នកទទួលភ្ញៀវបានឬអត់។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់នៅខាងក្នុង នៅពេលដែលគាត់បាននិយាយដូច្នោះ។ ខ្ញុំបានគិតថា ខ្ញុំនឹងបំពេញភារកិច្ចស្រោចទឹក ប៉ុន្តែពេលនេះ វាជាភារកិច្ចទទួលភ្ញៀវទៅវិញ? តើខ្ញុំនឹងមិនត្រូវចំណាយពេលទាំងអស់របស់ខ្ញុំនៅក្នុងផ្ទះបាយទេឬ? វានឹងក្លាយជាការងារលំបាក ប៉ុន្តែលើសពីនោះទៀត វាជាការងារដែលគួរឱ្យអាម៉ាស់! នៅក្នុងលោកិយខាងក្រៅ ខ្ញុំធ្វើជំនួញយ៉ាងធំ និងមានរោងចក្រផ្ទាល់ខ្លួន។ មិត្តភក្ដិ និងសាច់ញាតិទាំងអស់បានហៅខ្ញុំថា ស្ត្រីឆ្នើម។ នៅឯផ្ទះ ខ្ញុំមានស្ត្រីបម្រើដែលធ្វើការបោកគក់ ចម្អិនអាហារ និងសម្អាត។ ពេលនេះ ខ្ញុំនឹងបំពេញតួនាទីនោះ ហើយចម្អិនអាហារសម្រាប់អ្នកដទៃ។ ខ្ញុំពិតជាមិនចង់ធ្វើវាទេ។ ប៉ុន្តែខ្ញុំបានគិតអំពីបងប្អូនស្រីៗដែលគ្មានទីកន្លែងរស់នៅ និងមិនអាចបំពេញភារកិច្ចរបស់ពួកគេដោយសេចក្ដីស្ងប់បានឡើយ បន្ថែមពីនេះ ផ្ទះរបស់ខ្ញុំសមស្របសម្រាប់ការទទួលភ្ញៀវ ដូច្នេះ ខ្ញុំក៏យល់ព្រមទាំងស្ទាក់ស្ទើរ។

ពីរបីថ្ងៃបន្ទាប់មក ខ្ញុំកំពុងធ្វើភារកិច្ចទទួលភ្ញៀវរបស់ខ្ញុំនៅផ្នែកខាងក្រៅ ប៉ុន្តែនៅក្នុងចិត្ត ខ្ញុំមានភាពច្របូកច្របល់ ហើយខ្ញុំចាប់ផ្ដើមមានមន្ទិលសង្ស័យ។ តើបងប្អូនប្រុសស្រីរបស់ខ្ញុំគិតថាខ្ញុំមិនសមនឹងភារកិច្ចស្រោចទឹកឬ? ហេតុអ្វីបានជាពួកគេស្នើសុំឱ្យខ្ញុំធ្វើជាអ្នកទទួលភ្ញៀវទៅវិញ? បើបងប្អូនប្រុសស្រីដែលបានស្គាល់ខ្ញុំបានដឹង តើពួកគេនឹងនិយាយថា ខ្ញុំខ្វះតថភាពនៃសេចក្ដីពិត ហើយថា ខ្ញុំមិនអាចបំពេញភារកិច្ចអ្វី ក្រៅពីធ្វើជាអ្នកទទួលភ្ញៀវឬ? គំនិតនេះបានធ្វើឱ្យខ្ញុំកាន់តែពិបាកចិត្ត។ បន្ទាប់មក ខ្ញុំបានគិតដល់ដំណោះស្រាយដែលខ្ញុំអាចធ្វើបាននៅចំពោះព្រះជាម្ចាស់ថា មិនថាភារកិច្ចអ្វីដែលខ្ញុំត្រូវបានចាត់តាំងឡើយ ដរាបណាវាផ្ដល់ផលប្រយោជន៍ដល់កិច្ចការរបស់ក្រុមជំនុំ នោះខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីធ្វើវាឱ្យបានល្អ ហើយទោះបីជាខ្ញុំមិនចូលចិត្តវាក៏ដោយ ក៏ខ្ញុំនឹងនៅតែចុះចូលដើម្បីធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យដែរ។ ដូច្នេះពេលនេះ ហេតុអ្វីបានជាខ្ញុំមិនអាចចុះចូលថា ខ្ញុំកំពុងតែត្រូវបានស្នើសុំឱ្យបំពេញភារកិច្ចទទួលភ្ញៀវទៅវិញ? ខ្ញុំបានអធិស្ឋានយ៉ាងស្ងៀមស្ងាត់ទៅព្រះជាម្ចាស់។ ខ្ញុំបាននិយាយថា «ឱព្រះជាម្ចាស់ ទ្រង់បានត្រួតត្រា និងរៀបចំឱ្យទូលបង្គំបំពេញភារកិច្ចទទួលភ្ញៀវ ប៉ុន្តែទូលបង្គំតែងតែមានអារម្មណ៍ដូចជាការបះបោរ ហើយមិនអាចចុះចូលឡើយ។ សូមបំភ្លឺ និងដឹកនាំទូលបង្គំផង ដូច្នេះទូលបង្គំអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់»។

បន្ទាប់មក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរកន្លែង៖ «ចំពោះការវាស់ស្ទង់ថាតើមនុស្សអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ឬអត់ ចំណុចគន្លឹះសំខាន់ដែលត្រូវក្រលេកមើលនោះគឺមើលថា តើពួកគេមានបំណងចិត្តចង់បានអ្វីហួសប្រមាណពីព្រះជាម្ចាស់ដែរឬទេ ហើយមើលថាតើពួកគេមាននូវកម្លាំងជំរុញលាក់កំបាំងដែរឬទេ។ ប្រសិនបើមនុស្សតែងតែធ្វើការទាមទារពីព្រះជាម្ចាស់ វាបញ្ជាក់ថាពួកគេមិនស្ដាប់បង្គាប់ទ្រង់ឡើយ។ អ្វីៗដែលបានកើតឡើងចំពោះអ្នក ប្រសិនបើអ្នកមិនអាចទទួលវាពីព្រះជាម្ចាស់ មិនអាចស្វែងរកឃើញសេចក្ដីពិត គឺតែងតែនិយាយចេញពីមូលហេតុចង់បានរបស់ខ្លួន និងតែងតែមានអារម្មណ៍ថាមានតែខ្លួនឯងទេដែលត្រូវ ហើយថែមទាំងនៅមានការសង្ស័យអំពីព្រះជាម្ចាស់ទៀតផង នោះអ្នកនឹងមានបញ្ហា។ មនុស្សបែបនេះមានការក្រអឺតក្រទម និងបះបោរទាស់នឹងព្រះជាម្ចាស់។ មនុស្សដែលតែងតែធ្វើការទាមទារពីព្រះជាម្ចាស់ មិនអាចស្ដាប់បង្គាប់ទ្រង់ដោយពិតប្រាកដឡើយ។ ប្រសិនបើអ្នកទាមទារពីព្រះជាម្ចាស់ នោះបញ្ជាក់ថាអ្នកកំពុងតែធ្វើការដាក់លក្ខខណ្ឌជាមួយព្រះជាម្ចាស់ ដោយអ្នកកំពុងជ្រើសយកគំនិតរបស់ខ្លួន និងប្រព្រឹត្តតាមគំនិតរបស់ខ្លួន។ ត្រង់នេះ អ្នកបានក្បត់នឹងព្រះជាម្ចាស់ ហើយអ្នកគ្មានការស្ដាប់បង្គាប់ឡើយ» («មនុស្សធ្វើការទាមទារពីព្រះជាម្ចាស់ច្រើនលើសលុបពេកហើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «តើអ្វីទៅជាការចុះចូលដ៏ពិតប្រាកដ? នៅពេលដែលព្រះជាម្ចាស់ធ្វើអ្វីមួយដែលត្រូវតាមវិធីរបស់អ្នក ហើយអ្នកមានអារម្មណ៍ថាអ្វីគ្រប់យ៉ាង គឺត្រូវចិត្តនិងត្រឹមត្រូវ ហើយអ្នកត្រូវបានអនុញ្ញាតឱ្យលេចធ្លោ នោះអ្នកមានអារម្មណ៍ថា នេះគឺជាសិរីល្អណាស់ ហើយអ្នកនិយាយថា៖ «អរព្រះគុណព្រះជាម្ចាស់» ហើយអាចចុះចូលចូលនឹងការចាត់ចែងនិងការរៀបចំរបស់ព្រះជាម្ចាស់បាន។ ក៏ប៉ុន្តែ នៅពេលណាដែលអ្នកត្រូវបានចាត់តាំងឱ្យទៅកន្លែងមិនអស្ចារ្យ ដែលអ្នកមិនដែលអាចលេចធ្លោបាន ដែលគ្មាននរណាម្នាក់ធ្លាប់ទទួលស្គាល់អ្នក នោះអ្នកក៏ឈប់មានអារម្មណ៍រីករាយ និងពិបាកនឹងចុះចូល។ ... ការចុះចូលក្នុងពេលណាមានលក្ខខណ្ឌដែលត្រូវចិត្តនោះគឺតែងតែងាយស្រួល។ ប្រសិនបើអ្នកក៏អាចចុះចូលក្នុងកាលៈទេសៈមិនល្អបានដែរ ជាកាលៈទេសៈដែលអ្វីៗមិនសមតាមវិធីរបស់អ្នក ហើយអារម្មណ៍របស់អ្នកឈឺចាប់ ដែលធ្វើឱ្យអ្នកទន់ខ្សោយ ដែលធ្វើឱ្យអ្នករងទុក្ខខាងផ្លូវកាយ និងបំផ្លាញដល់កេរ្តិ៍ឈ្មោះរបស់អ្នក ដែលមិនអាចបំពេញសេចក្ដីអំនួតនិងកិត្តិយសរបស់អ្នកបាន និងដែលធ្វើឱ្យអ្នករងទុក្ខខាងផ្លូវចិត្ត នោះអ្នកមានកម្ពស់ពិតប្រាកដហើយ។ តើនេះមិនមែនជាគោលដៅដែលអ្នករាល់គ្នាគប្បីត្រូវស្វែងរកទេឬ? ប្រសិនបើអ្នករាល់គ្នាមានការជំរុញចិត្តបែបនេះ គោលដៅបែបនេះ នោះនឹងមានសង្ឃឹមហើយ» (ការប្រកបរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថា ការចុះចូលពិតប្រាកដមិនមែនជាការផ្ទេរឡើយ ហើយថាមិនមានជម្រើសផ្ទាល់ខ្លួនចូលពាក់ព័ន្ធឡើយ។ មិនថាខ្ញុំចូលចិត្តវាឬអត់ មិនថាវាផ្ដល់ប្រយោជន៍ដល់ខ្ញុំឬអត់ ដរាបណាវាមកពីព្រះជាម្ចាស់ និងជួយកិច្ចការរបស់ក្រុមជំនុំ នោះខ្ញុំគួរតែចុះចូលទាំងស្រុង។ ប៉ុន្តែ ផ្ទុយទៅវិញ តើខ្ញុំកំពុងធ្វើអ្វី? នៅពេលដែលខ្ញុំត្រូវបានស្នើសុំឱ្យបំពេញភារកិច្ចទទួលភ្ញៀវ នោះការពិចារណាដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬការប្រកាន់ខ្ជាប់កិច្ចការរបស់ក្រុមជំនុំមិននៅក្នុងគំនិតខ្ញុំឡើយ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែបានគិតអំពីថា ខ្ញុំអាចសម្ញែង ដើម្បីធ្វើឱ្យអ្នកដទៃសរសើរខ្ញុំឬអត់ ហើយថាភាពឥតខ្លឹមសាររបស់ខ្ញុំនឹងជាទីពេញចិត្តឬអត់។ ចុះការចុះចូលចំពោះព្រះជាម្ចាស់ យ៉ាងម៉េចវិញ? ខ្ញុំបានគិតត្រឡប់ទៅពេលដែលខ្ញុំធ្វើជាអ្នកដឹកនាំក្រុម។ អ្នកដឹកនាំក្រុមជំនុំតែងតែធ្វើការប្រកបគ្នាជាមួយខ្ញុំជាមុន អំពីកិច្ចការនៅក្នុងក្រុមជំនុំ។ ខ្ញុំធ្លាប់គិតថា អ្នកដឹកនាំសរសើរខ្ញុំ ហើយបងប្អូនប្រុសស្រីសរសើរខ្ញុំ។ នៅក្នុងភារកិច្ចរបស់ខ្ញុំ គ្មានការប្រឹងប្រែងដ៏ធំធេងឡើយ ហើយមិនថាខ្ញុំនឿយហត់ ឬលំបាកឡើយ ខ្ញុំសប្បាយចិត្តក្នុងការធ្វើវា។ ប៉ុន្តែ ប្រឈមមុខនឹងភារកិច្ចទទួលភ្ញៀវ នោះខ្ញុំមានភាពអវិជ្ជមាន ដោយគិតថាភារកិច្ចនេះតូចទាប។ សំខាន់ជាងនេះទៅទៀត មិនថាខ្ញុំព្យាយាមប្រឹងប្រែងយ៉ាងណាឡើយ ក៏អ្នកដទៃមើលមិនឃើញដែរ។ ដូច្នេះហើយ ខ្ញុំមានអារម្មណ៍មិនពេញចិត្តនឹងវាទេ ហើយមិនចង់ធ្វើភារកិច្ចនេះឡើយ។ មានតែត្រង់ចំណុចនោះទេទើបខ្ញុំឃើញថា ខ្ញុំបានប្រឹងប្រែងជាខ្លាំងនៅក្នុងភារកិច្ចចាស់របស់ខ្ញុំ ពីព្រោះខ្ញុំអាចសម្ញែង និងអ្នកដទៃនឹងសរសើរខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ភារកិច្ចទទួលភ្ញៀវគ្មានផ្លូវបំពេញមហិច្ឆតារបស់ខ្ញុំបានឡើយ ដូច្នេះខ្ញុំមិនអាចចុះចូលបានទេ។ ក្រោយមក ខ្ញុំបានដឹងថាខ្ញុំតែងតែមានចំណង់ចំណូលចិត្ត និងជម្រើសផ្ទាល់ខ្លួននៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយគ្រប់យ៉ាងដែលខ្ញុំធ្លាប់តែគិតគឺកេរ្ដិ៍ឈ្មោះ ឋានៈរបស់ខ្ញុំ និងរបៀបដែលវាផ្ដល់ផលប្រយោជន៍ដល់ខ្ញុំ។ ខ្ញុំមិនមែនកំពុងតាមរកសេចក្ដីពិត ឬចុះចូលចំពោះព្រះជាម្ចាស់ទាល់តែសោះ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «អស់អ្នកដែលមានសមត្ថភាពយកសេចក្តីពិតទៅអនុវត្ត អាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នៅពេលកំពុងធ្វើកិច្ចការ។ នៅពេលដែលអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកត្រូវបានតម្រង់ឲ្យត្រង់។ បើអ្នកគ្រាន់តែធ្វើកិច្ចការ ដើម្បីឲ្យអ្នកដទៃមើល ហើយមិនទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ តើព្រះជាម្ចាស់នៅតែស្ថិតក្នុងដួងចិត្តរបស់អ្នកដែរឬទេ? មនុស្សបែបនេះគ្មានការគោរពចំពោះព្រះជាម្ចាស់ឡើយ។ ចូរកុំធ្វើអ្វីៗសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន និងកុំគិតតែពីផលចំណេញផ្ទាល់ខ្លួននោះឡើយ។ ចូរកុំគិតអំពីឋានៈបុណ្យសក្ដិ កិត្យានុភាព ឬកេរ្តិ៍ឈ្មោះរបស់អ្នកឡើយ។ ចូរកុំពិចារណាលើផលប្រយោជន៍របស់មនុស្សនោះដែរ។ អ្នកត្រូវតែគិតអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពទីមួយរបស់អ្នក។ អ្នកគួរតែគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះ ហើយចាប់ផ្ដើម ដោយសញ្ជឹងគិតមើលថាតើអ្នកបានក្លាយជាមិនបរិសុទ្ធនៅក្នុងការបំពេញភារកិច្ចរបស់អ្នកឬអត់ ថាតើអ្នកបានធ្វើយ៉ាងអស់ពីសមត្ថភាព ដើម្បីមានស្វាមីភក្ដិ បានធ្វើយ៉ាងអស់ពីចិត្ត ដើម្បីបំពេញទំនួលខុសត្រូវរបស់អ្នក និងដាក់ចិត្តដាក់កាយទាំងស្រុង ក៏ដូចជាសញ្ជឹងគិតមើលថាតើអ្នកបានពិចារណាយ៉ាងល្អិតល្អន់ចំពោះភារកិច្ចរបស់អ្នក និងកិច្ចការនៃព្រះដំណាក់របស់ព្រះឬអត់។ អ្នកត្រូវតែពិចារណាទៅលើរឿងទាំងនេះ។ ចូរគិតអំពីរឿងទាំងនេះឲ្យបានញឹកញាប់ចុះ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញការងាររបស់អ្នកបានយ៉ាងល្អមិនខាន» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានរកឃើញមាគ៌ានៃការអនុវត្តនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំត្រូវតែទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់នៅក្នុងភារកិច្ចរបស់ខ្ញុំ មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ អាចយកលាភសក្ការៈផ្ទាល់ខ្លួនចេញ និងគ្រាន់តែធ្វើអ្វីដែលបានផ្ដល់ប្រយោជន៍ដល់ក្រុមជំនុំប៉ុណ្ណោះ។ បន្ទាប់ពីយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះខ្ញុំបានអធិស្ឋានថា៖ «ឱព្រះជាម្ចាស់ ទូលបង្គំសុខចិត្តទទួលយកការពិនិត្យពិច័យរបស់ទ្រង់។ ទូលបង្គំមិនផ្ដោតលើអ្វីដែលអ្នកដទៃគិតពីទូលបង្គំតទៅទៀតឡើយ។ ទូលបង្គំគ្រាន់តែចង់អាចចុះចូលចំពោះការរៀបចំរបស់ទ្រង់ និងបំពេញភារកិច្ចទទួលភ្ញៀវរបស់ទូលបង្គំឱ្យបានល្អប៉ុណ្ណោះ»។ ប៉ុន្មានថ្ងៃបន្ទាប់ពីនោះ បងប្អូនស្រីៗនៅក្នុងក្រុមជំនុំរបស់ខ្ញុំបានដឹងថា ខ្ញុំទើបតែមកដល់ប្រទេសក្រៅនេះ ហើយការទិញរបស់របរគឺលំបាកសម្រាប់ខ្ញុំ ដូច្នេះ ពួកគេក៏រកពេលទៅផ្សារទិញរបស់របរប្រើប្រាស់ចាំបាច់ជាមួយខ្ញុំ។ ពួកគេពិតជារវល់នៅក្នុងភារកិច្ចរបស់ពួកគេខ្លាំងណាស់ ប៉ុន្តែពួកគេជួយខ្ញុំធ្វើកិច្ចការផ្ទះនៅពេលដែលពួកគេអាចជួយបាន។ ពេលណាក៏ដោយដែលខ្ញុំមានបញ្ហា ពួកគេនឹងធ្វើការប្រកគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយខ្ញុំ ហើយធ្វើការប្រកបគ្នាអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយ និងគាំទ្រខ្ញុំ។ គ្មានបងប្អូនស្រីៗណាម្នាក់មើលងាយខ្ញុំ ឬគេចវេសពីខ្ញុំដោយសារខ្ញុំជាអ្នកទទួលភ្ញៀវឡើយ។ ខ្ញុំយល់ឃើញថា ពិតជាគ្មានទាប គ្មានខ្ពស់ឡើយ នៅពេលដែលពាក់ព័ន្ធនឹងការបំពេញភារកិច្ចជាមួយបងប្អូនប្រុសស្រី។ ពួកយើងគ្រាន់តែបំពេញភារកិច្ច និងកាតព្វកិច្ចរបស់ពួកយើងនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ បន្ទាប់ពីបទពិសោធន៍នេះមក ខ្ញុំបានគិតថា ខ្ញុំអាចចុះចូលបន្តិចនៅក្នុងភារកិច្ចរបស់ខ្ញុំ ប៉ុន្តែដោយសារខ្ញុំគ្មានការយល់ដឹងពិតប្រាកដអំពីធម្មជាតិ និងសារជាតិរបស់ខ្លួន នោះខ្ញុំនៅតែមិនបោះបង់ចោលទាំងស្រុងនូវការតាមរកកេរ្ដិ៍ឈ្មោះ និងឋានៈដដែល។ ខ្ញុំត្រូវបានលាតត្រដាងម្ដងទៀតនៅពេលដែលស្ថានភាពដែលខ្ញុំមិនចូលចិត្តបានកើតឡើង។

មួយរយៈក្រោយមក អ្នកដឹកនាំក្រុមជំនុំបានទូរស័ព្ទមកខ្ញុំដោយនិយាយថា បងស្រីជូ ជាប់រវល់ក្នុងការអធិប្បាយដំណឹងល្អ ហើយគាត់បានសួរថា ខ្ញុំអាចចំណាយពេលកន្លះថ្ងៃរៀងរាល់ថ្ងៃសៅរ៍ដើម្បីមើលថែកូនស្រីរបស់បងស្រីជូបានឬអត់។ ភ្លាមៗនោះ ខ្ញុំជំទាស់នឹងការលើកឡើងអំពីការមើលថែក្មេងៗ។ ខ្ញុំធ្លាប់មមាញឹកនឹងជំនួញរបស់ខ្ញុំ ដែលខ្ញុំមិនអាចសូម្បីតែមើលថែកូនខ្លួនឯងផង។ ការមើលថែកូនអ្នកដទៃពិតជាធ្វើឱ្យខ្ញុំដូចស្រ្តីបម្រើជាមិនខាន។ តើបងប្អូនប្រុសស្រីដែលស្គាល់ខ្ញុំគិតយ៉ាងម៉េច បើពួកគេដឹងពីរឿងនេះ? តើខ្ញុំយកមុខទៅទុកនៅឯណា? ប៉ុន្តែខ្ញុំបានគិតអំពីការលំបាកជាក់ស្ដែងដែលបងស្រីជូមាន ហើយខ្ញុំដឹងថា បើខ្ញុំមិនជួយទេ ខ្ញុំនឹងមានអារម្មណ៍ថាមានពិរុទ្ធហើយ។ ខ្ញុំបានគិតអំពីរឿងនេះមួយសន្ទុះ ហើយក្រោយមកក៏បានយល់ព្រម។ នៅរសៀលថ្ងៃសៅរ៍នោះ ខ្ញុំបានទៅកាន់ផ្ទះរបស់បងស្រីជូ។ ខ្ញុំស្ទើរតែទ្រាំមិនបានទៅហើយ រហូតដល់ពេលល្ងាចនៅពេលដែលក្មេងនោះចាប់ផ្ដើមស្រែកយំរកម៉ាក់របស់នាង ហើយខ្ញុំមិនអាចលួងលោមនាងបានឡើយ។ ខ្ញុំស្រវេស្រវាសម្លឹងមើលជុំវិញដើម្បីរកនំឱ្យនាង ដើម្បីធ្វើឱ្យនាងសប្បាយចិត្ត ខ្ញុំបាននិទានរឿងប្រាប់នាង និងបើករឿងតុក្កតាឱ្យនាងមើល ហើយនៅទីបំផុតនាងក៏ឈប់យំ។ នៅតាមផ្លូវត្រឡប់ទៅវិញ ខ្ញុំបានដើរបណ្ដើរ គិតបណ្ដើរថា៖ «ការមើលថែក្មេងៗគឺពិបាកណាស់។ វាមិនត្រឹមតែហត់នឿយទេ វាថែមទាំងជារឿងកំប៉ិកកំប៉ុក និងគ្មាននរណាគេមើលឃើញទាល់តែសោះ»។ ខ្ញុំគិតកាន់តែច្រើន នោះខ្ញុំមានអារម្មណ៍ឈឺចាប់កាន់តែខ្លាំង។ នៅពេលដែលខ្ញុំទៅដល់ផ្ទះវិញ ខ្ញុំបានឃើញបងប្អូនស្រីៗនៅទីនោះ ពិភាក្សាគ្នាយ៉ាងរីករាយអំពីរង្វាន់ និងបទពិសោធន៍ដែលពួកគេបានទទួលពីភារកិច្ចរបស់ពួកគេ។ ខ្ញុំមានអារម្មណ៍ច្រណែន និងខកចិត្ត។ ខ្ញុំបានគិតថា «តើពេលណាទើបខ្ញុំអាចបំពេញភារកិច្ចថែទាំដូចបងប្អូនស្រីៗរបស់ខ្ញុំទៅ? នៅក្នុងភារកិច្ចដែលខ្ញុំកំពុងតែធ្វើពេលនេះ ខ្ញុំដុសទាំងឆ្នាំង និងខ្ទះផង ហើយខ្ញុំមើលថែក្មេងតូចៗទៀត។ តើសេចក្ដីពិតអ្វីដែលខ្ញុំអាចទទួលបានពីភារកិច្ចនេះ? តើមនុស្សនឹងនិយាយថា ខ្ញុំមិនមានតថភាពនៃសេចក្ដីពិតឬ បានជាខ្ញុំមានសមត្ថភាពត្រឹមតែធ្វើការងារកំប៉ិកកំប៉ុកដូចនេះ?» គំនិតនេះបានធ្វើឱ្យខ្ញុំមិនសប្បាយចិត្តកាន់តែខ្លាំង។ នៅយប់នោះ ខ្ញុំទម្រេតខ្លួននៅលើគ្រែប្រែចុះប្រែឡើង មិនអាចគេងលក់មួយធ្មេចឡើយ ដូច្នេះខ្ញុំក៏បានទៅចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន។ ខ្ញុំបាននិយាយថា «ឱព្រះជាម្ចាស់ ទូលបង្គំមានអារម្មណ៍មិនសប្បាយចិត្តខ្លាំងណាស់នៅពេលនេះ។ ទូលបង្គំតែងតែចង់បំពេញភារកិច្ចដែលធ្វើឱ្យទូលបង្គំលេចធ្លោរ ដែលធ្វើឱ្យអ្នកដទៃសរសើរទូលបង្គំ។ ឱព្រះជាម្ចាស់ ទូលបង្គំដឹងថាការតាមរកនេះគឺផ្ទុយពីបំណងព្រះហឫទ័យរបស់ទ្រង់ ប៉ុន្តែទូលបង្គំពិបាកនឹងចុះចូលណាស់។ ព្រះជាម្ចាស់ សូមទ្រង់ចង្អុលបង្ហាញ និងដឹកនាំទូលបង្គំ ហើយជួយទូលបង្គំឱ្យស្គាល់ខ្លួនឯង ប្រយោជន៍ឱ្យទូលបង្គំអាចទុកចោលសភាពដ៏ខុសឆ្គងនេះ»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «និស្ស័យពុករលួយរបស់មនុស្សលាក់កប់នៅក្នុងការគិតនិងគំនិតគ្រប់យ៉ាងរបស់ពួកគេ នៅក្នុងហេតុផងដែលពួកគេធ្វើគ្រប់សកម្មភាព។ វាលាក់បាំងនៅក្នុងទស្សនៈអំពីគ្រប់យ៉ាងដែលមនុស្សមានអំពីអ្វីគ្រប់យ៉ាង និងមាននៅក្នុងគ្រប់ទស្សនៈ គំនិត ការយល់ដឹង ទស្សនៈយល់ឃើញ និងចំណង់ទាំងអស់ ដែលពួកគេមាននៅក្នុងវិធីសាស្រ្តដោះស្រាយរាល់កិច្ចការដែលព្រះជាម្ចាស់បំពេញ។ និស្ស័យនេះត្រូវបានលាក់កប់នៅក្នុងប្រការទាំងនេះ» («មានតែមនុស្សម្នាក់ស្ដាប់បង្គាប់ដោយពិតប្រាកដទេ ទើបគេមានសេចក្ដីជំនឿដ៏ពិតប្រាកដ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «និស្ស័យពុករលួយរបស់សាតាំង ចាក់ឫសគល់យ៉ាងជ្រៅក្នុងខ្លួនមនុស្ស។ វាបានក្លាយជាជីវិតរបស់ពួកគេហើយ។ តើមនុស្សស្វែងរកអ្វី និងប្រាថ្នាចង់បានអ្វីឱ្យប្រាកដ? ស្ថិតក្រោមកម្លាំងជំរុញពីនិស្ស័យពុករលួយជាសាតាំង តើអ្វីខ្លះជាភាពប្រសើរឧត្តម ជាក្ដីសង្ឃឹម ជាមហិច្ចតា និងជាគោលដៅជីវិត និងទិសដៅរបស់មនុស្ស? តើអ្វីទាំងនោះមិនផ្ទុយគ្នានឹងចំណុចវិជ្ជមានទេឬ? ដំបូង មនុស្សតែងតែចង់មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងក្លាយជាតារាល្បី។ ពួកគេប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងកិត្យានុភាពអស្ចារ្យ និងធ្វើឱ្យដូនតាពួកគេមានមុខមាត់។ តើទាំងអស់នេះ គឺជាចំណុចវិជ្ជមានមែនទេ? អ្វីទាំងអស់នេះមិនស្របគ្នានឹងចំណុចវិជ្ជមានទេ។ បន្ថែមលើនេះ វាផ្ទុយទៅនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ដែលមានការត្រួតត្រាលើវាសនារបស់មនុស្សជាតិ។ តើហេតុអ្វីបានជាខ្ញុំនឹងនិយាយបែបនេះ? តើមនុស្សប្រភេទណាដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បាន? តើទ្រង់ចង់បានមនុស្សដែលមានភាពអស្ចារ្យ ជាតារា ជាមនុស្សថ្លៃថ្នូរ ឬជាមនុស្សកក្រើកមេឃរញ្ជួយដីមែនទេ? (អត់ទេ។) ដូច្នេះ តើមនុស្សប្រភេទណាដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បាន? ទ្រង់សព្វព្រះទ័យចង់បានមនុស្សដែលមានហេតុផលជាក់ស្ដែង ដែលស្វែងរកចង់ក្លាយជាសត្តនិកររបស់ព្រះជាម្ចាស់ដែលមានគុណសម្បត្តិ ដែលអាចបំពេញភារកិច្ចរបស់សត្តនិករ និងជាអ្នកដែលអាចស្ថិតក្នុងចិត្តមនុស្សបាន។ ... ដូច្នេះ តើនិស្ស័យពុករលួយរបស់សាតាំងនាំមកនូវអ្វីខ្លះដល់មនុស្ស? (ការទាស់ទទឹងនឹងព្រះជាម្ចាស់។) តើមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ទទួលបានអ្វីខ្លះ? (ការឈឺចាប់។) ការឈឺចាប់? វាគឺជាការវិនាសហិនហោច! ការឈឺចាប់មិនបានពាក់កណ្ដាលវាផង។ អ្វីដែលអ្នកឃើញនឹងភ្នែករបស់អ្នកគឺការឈឺចាប់ ជាភាពអវិជ្ជមាន និងភាពទន់ខ្សោយ ហើយវាគឺជាការទាស់ទទឹង និងសេចក្ដីទុក្ខព្រួយ។ តើអ្វីទាំងអស់នេះនឹងផ្ដល់លទ្ធផលអ្វីខ្លះ? ការវិនាសសាបសូន្យ! នេះមិនមែនជាបញ្ហាតូចទេ ហើយវាក៏មិនមែនជាការលេងសើចដែរ» («និស្ស័យពុករលួយអាចដោះស្រាយទៅបានតែតាមរយៈការស្វែងរកសេចក្ដីពិត និងការពឹងផ្អែកលើព្រះជាម្ចាស់ប៉ុណ្ណោះ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការជំនុំជម្រះ និងការបើកសម្ដែង នោះខ្ញុំមានអារម្មណ៍អាម៉ាស់ខ្លាំងណាស់។ ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងអំពីខ្លួនឯង៖ «ហេតុអ្វីបានជាខ្ញុំមិនអាចចុះចូលចំពោះស្ថានភាពដែលព្រះជាម្ចាស់រៀបចំ? ហេតុអ្វីបានជាខ្ញុំមិនដែលសុខចិត្តបំពេញភារកិច្ចដែលមើលទៅមិនសំខាន់? ខ្ញុំមានអារម្មណ៍ដូចជាអ្នកដទៃមើលងាយខ្ញុំចំពោះការបំពេញភារកិច្ចទាំងនោះ ហើយខ្ញុំក៏តូចទាបផងដែរ។ ខ្ញុំមិនអាចងើបក្បាលបានឡើយ ហើយខ្ញុំមានអារម្មណ៍ថាឥតតម្លៃ។ ខ្ញុំមានអារម្មណ៍ដូចជាមានតែភារកិច្ចសំខាន់ទាំងនោះប៉ុណ្ណោះដែលខ្ញុំអាចលេចធ្លោរបាន ហើយការទទួលការកោតសរសើរ និងការគោរពរបស់អ្នកដទៃ គឺជារឿងដែលមានតម្លៃ»។ ខណៈពេលដែលខ្ញុំបានឆ្លុះបញ្ចាំងអំពីគំនិតទាំងនេះ នោះខ្ញុំបានរកឃើញថា ខ្ញុំនៅតែត្រូវបានត្រួតត្រាដោយបំណងចិត្តដែលចង់បានកេរ្ដិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំដដែល។ ខ្ញុំកំពុងតែរស់នៅដោយថ្នាំពុលរបស់សាតាំងដូចជា «ដូចជាដើមឈើរស់ដោយសារសំបក មនុស្សរស់ដោយសារមុខមាត់របស់គេ» «មនុស្សបន្សល់កេរ្តិ៍ឈ្មោះនៅកន្លែងដែលខ្លួនទៅ ប្រៀបដូចនឹងក្ងានដែលបញ្ចេញសម្លេងគ្រប់ទីកន្លែងដែលវាទៅដែរ» និង «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច»។ ថ្នាំពុលទាំងនេះបានចាក់ឫសគល់នៅក្នុងខ្ញុំជាយូរមកហើយ និងបានក្លាយជាធម្មជាតិរបស់ខ្ញុំ។ ពួកវាបានធ្វើឱ្យខ្ញុំក្រអឺតក្រទម និងមានអំនួត។ ខ្ញុំចូលចិត្តឱ្យអ្នកដទៃសរសើរខ្ញុំ។ ខ្ញុំស្រឡាញ់ការមានកេរ្ដិ៍ឈ្មោះ និងឋានៈ ហើយខ្ញុំបានយករឿងទាំងនេះធ្វើជាគោលដៅជីវិតដើម្បីតាមរក។ ខ្ញុំបានដឹងថា គោលដៅទាំងនេះដូចគ្នាបេះបិទទៅនឹងគោលដៅដែលមនុស្សនៅក្នុងលោកិយបានតាមរក។ មុនពេលដែលខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ខ្ញុំធ្លាប់ជាមនុស្សដែលមានការប្រកួតប្រជែងខ្លាំងណាស់។ ខ្ញុំបានធ្វើការពីព្រលឹមទល់ព្រលប់ ហើយធ្វើឱ្យខ្លួនហត់នឿយនឹងកិច្ចការ ដោយប្រឹងប្រែងដើម្បីឱ្យរោងចក្ររបស់ខ្ញុំបន្តដំណើរការយ៉ាងល្អ។ ពេលណាក៏ដោយដែលខ្ញុំទៅលេងស្រុកកំណើតរបស់ខ្ញុំ ហើយមិត្តភក្ដិ និងសាច់ញាតិបានទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ និងបានហៅខ្ញុំថាស្រ្ដីឆ្នើម ភាពឥតប្រយោជន៍របស់ខ្ញុំនឹងឆ្អែតឆ្អន់ ហើយខ្ញុំនឹងសុខចិត្តបង់ថ្លៃគ្រប់យ៉ាង។ ខ្ញុំនៅតែរស់នៅដោយការយល់ឃើញបែបនេះ បន្ទាប់ពីទទួលបានសេចក្ដីជំនឿរបស់ខ្លួន។ ការបំពេញភារកិច្ចរបស់ខ្ញុំដើម្បីកេរ្ដិ៍ឈ្មោះ និងតួនាទីធ្វើឱ្យខ្ញុំបារម្ភអំពីការចំណេញ និងការខាតបង់។ ជាមួយនឹងតួនាទីមួយដែលអ្នកដទៃសរសើរ នោះខ្ញុំសប្បាយរីករាយ។ បើគ្មានតួនាទីនោះ នៅពេលដែលខ្ញុំមិនអាចលេចធ្លោរបាន នោះខ្ញុំមានភាពអវិជ្ជ មាន និងមិនសប្បាយចិត្តឡើយ ខ្ញុំបានតតាំងនឹងព្រះជាម្ចាស់ ហើយខ្ញុំបានតតាំងនឹងស្ថានភាពដែលព្រះជាម្ចាស់បានរៀបចំ។ នៅពេលដែលខ្ញុំគិតអំពីវាកាន់តែច្រើន នោះខ្ញុំកាន់តែដឹងថា គ្រប់យ៉ាងដែលថ្នាំពុលរបស់សាតាំងបាននាំយកមកឱ្យខ្ញុំ គឺការឈឺចាប់ ហើយពួកវាបានធ្វើឱ្យខ្ញុំបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងបំពានទ្រង់ទោះបីជាខ្ញុំមិនចង់ធ្វើក៏ដោយ។ បើខ្ញុំនៅបន្តការតាមរកប្រភេទនោះតទៅទៀត នោះខ្ញុំច្បាស់ជាបញ្ចប់ដោយការទទួលបានការស្អប់របស់ព្រះជាម្ចាស់មិនខាន ហើយទ្រង់នឹងលុបបំបាត់ខ្ញុំ។ ពេលដែលខ្ញុំគិតអំពីរឿងនេះកាន់តែច្រើន នោះខ្ញុំកាន់តែមានអារម្មណ៍ភ័យខ្លាចអំពីមាគ៌ាដែលខ្ញុំកំពុងតែដើរ។ ខ្ញុំប្រញាប់ប្រញាល់អធិស្ឋាន និងប្រែចិត្តចំពោះព្រះជាម្ចាស់។ ខ្ញុំមិនចង់តាមរកកេរ្ដិ៍ឈ្មោះ និងឋានៈ ឬឱ្យអ្នកដទៃសរសើរខ្ញុំទៀតឡើយ ប៉ុន្តែខ្ញុំចង់ព្យាយាមធ្វើជាភាវៈដែលត្រូវបានបង្កើតដ៏ពិត ដោយស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីខ្ញុំបានអធិស្ឋាន នោះចិត្តរបស់ខ្ញុំកាន់តែស្ងប់។

នៅថ្ងៃបន្ទាប់ អំឡុងពេលនៃការថ្វាយបង្គំរបស់ខ្ញុំ នោះខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «អ្នកជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ ហេតុដូច្នេះ នៅក្នុងដួងចិត្តរបស់អ្នក អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់។ អ្នកត្រូវតែកម្ចាត់ចោល នូវនិស្ស័យពុករលួយរបស់អ្នក អ្នកត្រូវតែព្យាយាមបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ ដោយសារអ្នកជឿនិងដើរតាមព្រះជាម្ចាស់ អ្នកគប្បីថ្វាយអ្វីគ្រប់យ៉ាងដល់ទ្រង់ ហើយមិនគប្បីធ្វើការសម្រេចចិត្ត ឬការទាមទារផ្ទាល់ខ្លួនឡើយ ហើយអ្នកគប្បីសម្រេចឲ្យបាននូវការបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយសារអ្នកត្រូវបានបង្កើតមក អ្នកគប្បីស្ដាប់បង្គាប់ព្រះអម្ចាស់ដែលបានបង្កើតអ្នកមក ដ្បិតអ្នកកើតមកគ្មានអំណាចត្រួតត្រាលើខ្លួនឯង និងគ្មានសមត្ថភាពដើម្បីគ្រប់គ្រងលើវាសនាផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ដោយសារអ្នកជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ អ្នកគប្បីស្វែងរកភាពបរិសុទ្ធ និងការផ្លាស់ប្ដូរ។ ដោយសារអ្នកជាសត្តនិកររបស់ព្រះជាម្ចាស់ អ្នកគប្បីធ្វើតាមភារកិច្ចរបស់អ្នក និងត្រូវរក្សាទីកន្លែងរបស់អ្នក ហើយអ្នកមិនត្រូវប្រព្រឹត្តឲ្យហួសពីភារកិច្ចរបស់អ្នកឡើយ។ នេះគឺមិនមែនដើម្បីឃុំឃាំងអ្នក ឬដើម្បីគាបសង្កត់លើអ្នកតាមរយៈគោលលទ្ធិឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺជាផ្លូវដែលអ្នកអាចបំពេញភារកិច្ចរបស់អ្នកបាន ហើយជាផ្លូវដែលអាចសម្រេចបាន (និងគប្បីសម្រេចឲ្យបាន) ដោយអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននាំឱ្យខ្ញុំយល់ថា ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក ខ្ញុំគួរតែចុះចូលចំពោះការត្រួតត្រា និងការរៀបចំរបស់ព្រះជាម្ចាស់។ ខ្ញុំគួរតែតាមរកសេចក្ដីពិត និងតាមរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ខ្ញុំ។ នេះគឺជាភារកិច្ចរបស់ខ្ញុំ ហើយវាគឺជាអ្វីដែលខ្ញុំគួរតែតាមរក។ ខ្ញុំមិនចូលចិត្តស្ថានភាពដែលព្រះជាម្ចាស់បានរៀបចំឡើយ ប៉ុន្តែបំណងព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់នៅពីក្រោយស្ថានភាពនេះ។ ទ្រង់បានរៀបចំយ៉ាងប្រុងប្រយ័ត្ននូវអ្វីៗទាំងនេះ ដើម្បីបន្សុទ្ធខ្ញុំ និងផ្លាស់ប្ដូរខ្ញុំ។ ខ្ញុំមិនអាចតាមរកកេរ្ដិ៍ឈ្មោះ និងតួនាទី ឬសាញអំពីភារកិច្ចរបស់ខ្ញុំតទៅទៀតឡើយ។ ខ្ញុំគួរតែផ្ដោតលើការតាមរកសេចក្ដីពិត ហើយទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំគួរតែដាក់គ្រប់យ៉ាងទៅក្នុងការបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។

ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំក៏បានឈប់ផ្តោតលើអ្វីដែលអ្នកដទៃគិតពីខ្ញុំ ប៉ុន្តែខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំនៅចំពោះព្រះជាម្ចាស់។ ពេលខ្លះ នៅពេលដែលបងប្អូនប្រុសស្រីមមាញឹកនឹងភារកិច្ចរបស់ពួកគេ ហើយមិនមានពេលវេលាមើលថែកូនៗរបស់ពួកគេ នោះខ្ញុំនឹងជួយ។ នៅពេលដែលខ្ញុំបានឃើញបងប្អូនប្រុសស្រីអធិប្បាយដំណឹងល្អ និងនាំមនុស្សកាន់តែច្រើនមកចំពោះព្រះជាម្ចាស់ នោះខ្ញុំមានអារម្មណ៍សប្បាយរីករាយនៅក្នុងចិត្ត។ ទោះបីជាខ្ញុំមិនលេចធ្លោរនៅក្នុងភារកិច្ចរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំអាចធ្វើឱ្យគំនិតរបស់បងប្អូនប្រុសស្រីបានសម្រាកដែរ ហើយបំពេញតួនាទីរបស់ខ្ញុំយ៉ាងស្ងៀមស្ងាត់សម្រាប់ការពង្រីកដំណឹងល្អនៃនគរព្រះ។ រឿងនេះក៏មានអត្ថន័យផងដែរ។ ខណៈពេលដែលខ្ញុំកំពុងតែបំពេញភារកិច្ចទទួលភ្ញៀវ និងជួយការងារមើលថែក្មេង ទោះបីជាភាពឥតប្រយោជន៍ និងបំណងចិត្តរបស់ខ្ញុំដែលចង់បានកិត្យានុភាពមិនជាទីពេញចិត្តក៏ដោយ ក៏ខ្ញុំដឹងថាវាផ្ដល់ផលច្រើនណាស់។ ខ្ញុំបានដឹងថា ការតាមរកកេរ្ដិ៍ឈ្មោះ និងតួនាទីមិនមែនជាមាគ៌ាដ៏ត្រឹមត្រូវឡើយ។ ការចុះចូលចំពោះការត្រួតត្រា និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់ខ្លួនឱ្យអស់លទ្ធភាព គឺជាអ្វីដែលខ្ញុំគួរតែតាមរក។ ខ្ញុំពិតជាមានការកោតសរសើរថា ពិតជាគ្មានទាប គ្មានខ្ពស់ឡើយនៅក្នុងភារកិច្ចក្នុងដំណាក់របស់ព្រះជាម្ចាស់។ មិនថាខ្ញុំធ្វើភារកិច្ចអ្វីក៏ដោយ តែងតែមានមេរៀនដើម្បីរៀនសូត្រ និងសេចក្ដីពិតដែលខ្ញុំគួរតែអនុវត្ត និងចូលទៅក្នុង។ ដរាបណាខ្ញុំចុះចូល និងតាមរកសេចក្ដីពិត នោះខ្ញុំនឹងទទួលបានប្រយោជន៍ពីវា។ ការនេះបានបង្ហាញឱ្យខ្ញុំឃើញថា ព្រះជាម្ចាស់សុចរិតបែបណា ហើយទ្រង់មិនលើកលែងនរណាម្នាក់បែបណា។ ការមានការយល់ដឹង និងការផ្លាស់ប្ដូរបន្តិចបន្តួចនេះ គឺជាសេចក្ដីសប្បុរសដែលព្រះជាម្ចាស់បានប្រទានលើជីវិតរបស់ខ្ញុំ។ សូមអរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មានតែការពិនិត្យមើលមនុស្ស តាមរយៈព្រះបន្ទូលទេ ទើបត្រឹមត្រូវ

ថ្ងៃមួយ ក្នុងខែមីនា ឆ្នាំនេះ ខ្ញុំស្រាប់តែឮដំណឹងថា ពួកជំនុំបានដាក់បងស្រីខ្ញុំឱ្យនៅដាច់ដោយឡែក ដើម្បីឆ្លុះបញ្ចាំង។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង...

វាមានអារម្មណ៍ល្អណាស់ក្នុងការយកចេញនូវការក្លែងបន្លំរបស់ខ្ញុំ

នៅខែកញ្ញា ឆ្នាំ២០១៨ ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំមួយរូបរបស់ក្រុមជំនុំ។ នៅពេលនោះ ខ្ញុំសប្បាយចិត្តជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថា...

Leave a Reply