តើសេចក្ដីជំនឿលើព្រះគម្ពីរដូចគ្នានឹងសេចក្ដីជំនឿលើព្រះជាម្ចាស់ទេ?

08-09-2021

By Danchun, the United States

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «អស់រយៈពេលជាច្រើនឆ្នាំ របៀបនៃការជឿតាមបែបប្រពៃណីរបស់មនុស្ស (ដែលជាគ្រីស្ទបរិស័ទ ជាសាសនាមួយក្នុងចំណោមសាសនាធំៗទាំងបីនៅលើពិភពលោក) គឺជាការអានព្រះគម្ពីរ។ ការបែរចេញពីព្រះគម្ពីរ មិនមែនជាជំនឿលើព្រះអម្ចាស់ទេ ការបែរចេញពីព្រះគម្ពីរ គឺជាជំនឿខុសឆ្គង និងជាជំនឿឃ្លាតចាកពីសេចក្ដីពិត។ ហើយសូម្បីតែនៅពេលមនុស្សអានសៀវភៅផ្សេងៗទៀតក៏ដោយ ក៏គ្រឹះនៃសៀវភៅទាំងនេះ ត្រូវតែជាសេចក្ដីពន្យល់ចេញពីព្រះគម្ពីរដែរ។ ដែលអាចនិយាយបានថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ នោះអ្នកត្រូវតែអានព្រះគម្ពីរ ហើយក្រៅពីព្រះគម្ពីរ អ្នកមិនត្រូវ ថ្វាយបង្គំចំពោះសៀវភៅណាដែលមិនពាក់ព័ន្ធនឹងព្រះគម្ពីរនោះឡើយ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកកំពុងតែក្បត់ព្រះជាម្ចាស់ហើយ។ តាំងពីពេលដែលមានព្រះគម្ពីរមក ជំនឿរបស់មនុស្សលើព្រះអម្ចាស់ គឺជាជំនឿនៅក្នុងព្រះគម្ពីរ។ ជាជាងការនិយាយថាមនុស្សជឿលើព្រះអម្ចាស់ វាជាការប្រសើរជាងក្នុងការដែលនិយាយថា ពួកគេជឿលើព្រះគម្ពីរ។ ជាជាងការនិយាយថាពួកគេបានចាប់ផ្តើមអានព្រះគម្ពីរ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានចាប់ផ្តើមជឿព្រះគម្ពីរ។ ហើយជាជាងការនិយាយថា ពួកគេបានត្រឡប់មករកព្រះអម្ចាស់វិញ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានវិលត្រឡប់មករកព្រះគម្ពីរ។ តាមរបៀបនេះ មនុស្សថ្វាយបង្គំដល់ព្រះគម្ពីរ គឺហាក់ដូចជាព្រះគម្ពីរជាព្រះជាម្ចាស់ ហាក់ដូចជាព្រះគម្ពីរជារបស់ដែលសំខាន់បំផុតរបស់ពួកគេ ហើយការបាត់បង់ព្រះគម្ពីរ គឺដូចគ្នានឹងការបាត់បង់អាយុជីវិតរបស់ពួកគេដែរ។ មនុស្សមើលឃើញថាព្រះគម្ពីរ ខ្ពស់ដូចជាព្រះជាម្ចាស់ ហើយក៏មានអ្នកដែលមើលឃើញថាព្រះគម្ពីរខ្ពង់ខ្ពស់ជាងព្រះជាម្ចាស់ដែរ។ ប្រសិនបើមនុស្សគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទោះបើពួកគេមិនមានអារម្មណ៍ដឹងថាមានព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេអាចបន្តការរស់នៅបានដែរ—ប៉ុន្តែនៅពេលណាពួកគេបាត់បង់នូវព្រះគម្ពីរ ឬបាត់បង់នូវជំពូក និងបាត់បង់នូវព្រះបន្ទូលចេញពីព្រះគម្ពីរ នោះវាហាក់ដូចជាពួកគេបានបាត់បង់នូវជីវិតរបស់ខ្លួនអ៊ីចឹង។ ... ព្រះគម្ពីរបានត្រឡប់ជារូបព្រះនៅក្នុងគំនិតរបស់មនុស្ស វាបានធ្វើឲ្យចិត្ដគំនិតរបស់ពួកគេវង្វេងវង្វាន់ ហើយពួកគេមិនមានសមត្ថភាពជឿថាព្រះជាម្ចាស់អាចធ្វើកិច្ចការក្រៅពីព្រះគម្ពីរបាន ពួកគេមិនមានសមត្ថភាពជឿថាមនុស្សអាចរកឃើញព្រះជាម្ចាស់នៅខាងក្រៅព្រះគម្ពីរបាននោះទេ ពួកគេកាន់តែមិនអាចជឿថាព្រះជាម្ចាស់អាចចាកចេញពីព្រះគម្ពីរ ក្នុងកំឡុងពេលនៃកិច្ចការចុងក្រោយ ហើយចាប់ផ្តើមជាថ្មី។ នេះជារឿងដែលមិនអាចគិតស្មានដល់ចំពោះមនុស្ស ពួកគេមិនអាចជឿលើការនេះបាន ហើយពួកគេក៏មិនអាចស្រមៃគិតដល់ដែរ។ ព្រះគម្ពីរបានក្លាយជាឧបសគ្គដ៏ធំមួយ ចំពោះការទទួលយករបស់មនុស្សអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាការពិបាកមួយចំពោះការពង្រីកកិច្ចការថ្មីនេះរបស់ព្រះជាម្ចាស់» (ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា លាតត្រដាងពីបញ្ហាជាមួយសេចក្ដីជំនឿពីមុនរបស់យើងលើព្រះអម្ចាស់។ នៅពេលដែលខ្ញុំប្រតិបត្តិសាសនាកាលពីមុន ខ្ញុំបានគិតថា សេចក្ដីជំនឿលើព្រះគម្ពីរគឺជាសេចក្ដីជំនឿលើព្រះជាម្ចាស់។ ខ្ញុំថែមទាំងជឿថា ព្រះគម្ពីរខ្ពស់ជាងព្រះជាម្ចាស់ទៀតផង។ ខគម្ពីរ ជាពិសេសខបុរាណៗ ជាអ្វីដែលខ្ញុំប្រកាន់ខ្ជាប់។ ខ្ញុំមិនបានស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ពិតប្រាកដទេ ជាពិសេស នៅពេលដែលស្វាគមន៍ព្រះអម្ចាស់។ ខ្ញុំបានស្ដាប់ឮមនុស្សម្នាក់ធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីថ្លែងពីសេចក្ដីពិត ធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ប៉ុន្ដែខ្ញុំបានមិនស្វែងរកទេ។ ខ្ញុំស្ទើរតែបាត់បង់ឱកាសស្វាគមន៍ព្រះអម្ចាស់ទៅហើយ។ ការណែនាំដ៏អស្ចារ្យរបស់ព្រះជាម្ចាស់បានអនុញ្ញាតឲ្យខ្ញុំគំនាប់ដល់ព្រះអម្ចាស់ ហើយទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នៅគ្រាចុងក្រោយ។

នៅឆ្នាំ២០០១ ខ្ញុំបានទទួលពិធីជ្រមុជទឹក និងបានទទួលយកព្រះអម្ចាស់យេស៊ូវជាផ្លូវការ បន្ទាប់មក ខ្ញុំបានសកម្មយ៉ាងខ្លាំងនៅក្នុងការបម្រើរបស់ខ្ញុំដល់ក្រុមជំនុំ។ ប៉ុន្ដែ មិនយូរប៉ុន្មាន ខ្ញុំបានរកឃើញថា គ្រូគង្វាលបានប្រើប្រាស់សេចក្ដីអធិប្បាយដដែល ហើយគ្មានអ្វីថ្មីដែលត្រូវអធិប្បាយទេ។ គាត់ក៏បានគៃបន្លំមូលនិធិរបស់ក្រុមជំនុំដែរ។ អ្នករួមការងារបានប្រណាំងប្រជែងគ្នាដណ្ដើមឋានៈឥតឈប់ឈរ។ ទាំងអស់នេះសុទ្ធតែជារឿងខកចិត្ត ហើយខ្ញុំក៏បានដកខ្លួនចេញពីការពីការថ្វាយបង្គំនៅក្នុងក្រុមជំនុំរបស់ខ្ញុំ។ ក្នុងរយៈពេលពីរបីឆ្នាំក្រោយ ខ្ញុំបានបន្ដអធិស្ឋាន និងអានព្រះគម្ពីរ ប៉ុន្ដែ ខ្ញុំតែងតែមានអារម្មណ៍ថាទទេសូន្យនៅខាងវិញ្ញាណ។ ខ្ញុំបានចាប់ផ្ដើមរកវិធីប្រសើរជាងនេះ ដោយសង្ឃឹមថារកឃើញក្រុមជំនុំ ឬមគ្គុទេសន៍ខាងវិញ្ញាណមួយ ដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលអាចធ្វើឲ្យធូរស្បើយដល់ភាពទទេសូន្យខាងវិញ្ញាណរបស់ខ្ញុំ។

ពេលនោះ ខ្ញុំបានជួបជាមួយបងស្រី លី តាមអនឡាញ នៅឆ្នាំ២០១៨។ បងស្រីបានប្រាប់ខ្ញុំថា គាត់កំពុងពិនិត្យមើលក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយខ្ញុំគួរតែទៅរកមើលដែរ។ ខ្ញុំបានស្រឡាំងកាំង ដោយគិតថា «គ្រូគង្វាល និងពួកចាស់ទុំតែងតែនិយាយថា ព្រះគម្ពីរគឺជាគំរូពិតប្រាកដរបស់គ្រីស្ទបរិស័ទ និងមានសិទ្ធិអំណាចទាំងស្រុង សេចក្ដីជំនឿរបស់យើង គឺផ្អែកលើព្រះគម្ពីរ ហើយអ្វីផ្សេងទៀតសុទ្ធតែជាសេចក្ដីខុសឆ្គង។ ផ្លូវរបស់ក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ទៅលើសពីព្រះគម្ពីរ ដូច្នេះ មិនថាវាអស្ចារ្យយ៉ាងណា យើងមិនអាចស្ដាប់ អាន ឬសូម្បីតែពាក់ព័ន្ធ។» ដោយការគោរព ខ្ញុំបានធ្វើឲ្យបងស្រីលី ខកចិត្ត។ តែពេលនោះ ខ្ញុំមានអារម្មណ៍មិនស្រណុកចិត្តសោះ ហើយខ្ញុំបានគិតថា «ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ គឺជារឿងធំ។ តើព្រះអម្ចាស់ សព្វព្រះហឫទ័យចង់ឲ្យខ្ញុំបដិសេធទាំងងងឹតងងុលក្នុងការរកមើលឬ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'ពិតជាមានពរហើយ អស់អ្នកដែលមានសេចក្តីខ្សត់ខ្សោយផ្នែកវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ពួកគេ' (ម៉ាថាយ ៥:៣)។» «ខ្ញុំគួរតែស្វែងរកដោយបើកចំហចិត្ត នៅពេលដែលខ្ញុំឮថាព្រះអម្ចាស់បានយាងត្រលប់មកវិញ។» ប៉ុន្ដែ នៅពេលដែលខ្ញុំបានគិតអំពីពាក្យសម្ដីរបស់គ្រូគង្វាល ខ្ញុំមិនហ៊ានទេ។ ដោយគេងមិនលក់ យប់នោះខ្ញុំបានប្រាសខ្លួនចុះឡើងៗ។ ខ្ញុំច្របូកច្របល់យ៉ាងខ្លាំង ហើយមិនដឹងថាត្រូវធ្វើអ្វីទេ។ ដោយមានអារម្មណ៍ថាវង្វេង ខ្ញុំក៏បានអធិដ្ឋានទៅព្រះអម្ចាស់ ទូលសុំទ្រង់ឲ្យបង្ហាញផ្លូវខ្ញុំ ដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ពីរបីថ្ងៃក្រោយមក ខ្ញុំរកឃើញពត៌មានមួយចំនួនទៀតនៅលើអ៊ីនធើណិតអំពីក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា និងវិធីរបស់ក្រុមជំនុំនេះ។ ខ្ញុំបានស្ទាក់ស្ទើរ នៅពេលដែលខ្ញុំរកឃើញព័ត៌មានអវិជ្ជមានមួយចំនួន។ ខ្ញុំបានសួរថា «តើខ្ញុំគួរតែទៅរកមើលទេ?» ប៉ុន្ដែនៅពេលនោះ ខ្ញុំបាននឹកចាំថា ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់គឺសំខាន់ខ្លាំងណាស់។ ខ្ញុំមិនអាចគ្រាន់តែស្ដាប់តាមអ្នកដទៃទាំងងងឹតងងុល ហើយធ្វើតាមហ្វូងមនុស្សឡើយ។ ខ្ញុំត្រូវតែធ្វើការស្រាវជ្រាវអំពីរឿងនេះ។ ខ្ញុំបានពិនិត្យមើលវិបសាយរបស់ក្រុមជំនុំ និងខ្សែវីដេអូរបស់ក្រុមជំនុំ។ នៅពេលនោះ ខ្ញុំបានរកឃើញវីដេអូអំពីទំនុកតម្កើងមួយបទដែលមានចំណងជើងថា «នគររបស់ព្រះគ្រីស្ទគឺជាលំនៅដ៏កក់ក្ដៅ។» វាពិតជាកក់ក្ដៅណាស់ ហើយខ្ញុំក៏ត្រូវបានទាញចូលទៅភ្លាម។ ខ្ញុំបានពិនិត្យមើលជុំវិញវិបសាយនោះ ហើយបានរកឃើញខ្សែវីដេអូ និងភាពយន្ដអស្ចារ្យជាច្រើនដែលបានផលិតឡើងដោយក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា រួមទាំងចម្រៀងជាពួក ចម្រៀងវីដេអូ ភាពយន្ដដំណឹងល្អ ការសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទំនុកតម្កើង បូករួមទាំងខ្សែភាពយន្ដអំពីទីបន្ទាល់ដែលជាបទពិសោធន៍ជាច្រើន។ ឯកសារទាំងអស់នោះពិតជាក្លៀវក្លា និងមានមេរៀនអស្ចារ្យជាច្រើន។ ឯកសារទាំងអស់នោះពិតបានធ្វើការនៅក្នុងខ្ញុំ។ ខ្ញុំបានចាប់ផ្ដើមមើលឯកសារទាំងនោះម្ដងមួយៗ

ខ្ញុំបានមើលយ៉ាងច្រើនក្នុងមួយសប្ដាហ៍នោះ។ ខ្ញុំបានរកឃើញថា ការប្រកបគ្នានៅក្នុងពួកគេមានភាពជាក់ស្ដែង និងជាការបំភ្លឺ។ វាបានបង្ហាញពីមូលហេតុដែលពិភពសាសនាទទេសូន្យ និងខ្វះនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយវាក៏បានបង្ហាញយ៉ាងច្បាស់អំពីរបៀបដែលយើងគួរតែទទួលស្វាគមន៍ព្រះអម្ចាស់ដែរ។ ខ្សែវីដេអូក៏បានពន្យល់ថានរណាដែលព្រះជាម្ចាស់ប្រទានពរ ហើយនរណាដែលទ្រង់ដាក់ទោស និងអ្វីៗជាច្រើនទៀត។ ការលំបាក និងសំណួរពិបាកៗជាច្រើនដែលខ្ញុំធ្លាប់មានអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានជម្រះចោលអស់។ ខ្ញុំមានអាមរ្មណ៍ថាភាពយន្ដរបស់របស់ក្រុមជំនុំ មានប្រយោជន៍ណាស់ ហើយគួរជាទីគាប់ចិត្ដផង។ វាពិតជាបានធ្វើឲ្យខ្ញុំគិត។ ក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា មិនទំនងជាសេចក្ដីខុសឆ្គងទេ! ប្រសិនបើវាពិតជាមិនល្អមែន តើពួកគេអាចផលិតភាពយន្ដដែលកំពុងបំភ្លឺ និងគួរជាទីគាប់ចិត្ដទាំងអស់នេះបានដោយរបៀបណា? គ្រប់និកាយទាំងអស់ប្រកាសថាជាសេចក្ដីជំនឿពិតប្រាកដ និងជារបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ប៉ុន្ដែ គ្មាននិកាយណាមួយក្នុងចំណោមពួកគេ ធ្លាប់ផលិតភាពយន្ដជាច្រើនដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ទេ។ ខ្ញុំក៏បានគិតអំពីគ្រូគង្វាល និងពួកចាស់ទុំដែលនិយាយថា អ្នកជឿពិតប្រាកដជាច្រើនមកពីនិកាយខុសៗគ្នាជាច្រើនបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ឥលូវនេះនៅពាសពេញពិភពលោក។ វាបានរំឭកខ្ញុំអំពីអ្វីដែលកាម៉ាលៀលបាននិយាយថា៖ «បើយោបល់ ឬកិច្ចការនេះកើតចេញពីមនុស្ស នោះវានឹងគ្មានកើតជាផលឡើយ ប៉ុន្តែ បើវាមកពីព្រះជាម្ចាស់វិញ នោះអ្នករាល់គ្នាមិនអាចបំផ្លាញវាបានឡើយ ក្រែងលោអ្នករាល់គ្នាជាប់ទោសជាអ្នកប្រឆាំងនឹងព្រះជាម្ចាស់វិញ» (កិច្ចការ ៥:៣៨-៣៩)។ អ្វីដែលមកពីព្រះជាម្ចាស់ត្រូវតែលូតលាស់ ហើយក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហាក់ទំនងជាមកពីព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ប៉ុន្ដែ ខ្ញុំនៅតែមានសំណួរជាច្រើន៖ «សៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម នេះ ត្រូវបានរៀបរាប់នៅក្នុងគ្រប់ភាពយន្ដរបស់ពួកគេ។ ហេតុអ្វីបានជាសមាជិកក្រុមជំនុំរបស់ពួកគេមិនអានព្រះគម្ពីរដែរ? តើនោះមិនមែនជាការបោះបង់ចោលព្រះគម្ពីរទេឬ? គ្រូគង្វាល និងពួកចាស់ទុំតែងតែរំឭកថា ព្រះគម្ពីរគឺជាគំរូនៃជំនឿគ្រីស្ទបរិស័ទ និងមានសិទ្ធអំណាចទាំងស្រុង ហើយថាអ្វីដែលសំខាន់បំផុតនោះគឺការធ្វើតាមព្រះគម្ពីរ ហើយអ្វីផ្សេងសុទ្ធតែជាសេចក្ដីខុសឆ្គង។» ខ្ញុំបានគិតហើយគិតទៀត ប៉ុន្ដែមិនថាខ្ញុំបានគិតច្រើនប៉ុណ្ណាទេ ខ្ញុំនៅតែមិនយល់។ ព្រះបន្ទូលទាំងនេះ ដែលមកពីព្រះអម្ចាស់យេស៊ូវ ក៏មកដល់ខ្ញុំដូច្នេះថា៖ «ចូរស្វែងរក នោះអ្នកនឹងរកឃើញ ចូរគោះ នោះនឹងបានបើកឲ្យអ្នក» (ម៉ាថាយ ៧:៧)។ ខ្ញុំប្រាប់ខ្លួនឯងថា «ដោយព្រោះមនុស្សកំពុងនិយាយថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ មិនថាខ្ញុំមានមន្ទិលច្រើនប៉ុនណាទេ ប្រសិនបើមានឱកាសតែបន្ដិចថា នោះជាការពិត ខ្ញុំត្រូវតែទៅតាមរកសេចក្ដីសង្ឃឹមតែបន្ដិចនោះ។ ខ្ញុំមិនអាចខកខានឱកាសក្នុងការទទួលស្វាគមន៍ព្រះអម្ចាស់ឡើយ។»

មានម្ដងនោះ នៅពេលដែលខ្ញុំកំពុងពិនិត្យមើលវិបសាយរបស់ក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំបានមើលឃ្លីបមួយពីភាពយន្ដដែលមានចំណងជើងថា ចេញមកពីព្រះគម្ពីរ និងប្រធានបទ «តើព្រះជាម្ចាស់ធ្វើការទៅតាមព្រះគម្ពីរឬទេ?» បានវាយប្រហារខ្ញុំមួយរំពេច។ ខ្ញុំមិនអាចរង់ចាំទៀតទេ ដូច្នេះខ្ញុំក៏បានចាប់ផ្ដើមមើលភាពយន្ដជាបន្ដបន្ទាប់ ហើយបានឃើញបងស្រី វ៉ាង ដែលជាអ្នកផ្សាយដំណឹងល្អម្នាក់ សួរទៅកាន់គ្រូគង្វាលថា៖ «លោកគ្រូទើបតែបាននិយាយថា ព្រះជាម្ចាស់មិនអាចចេញពីព្រះគម្ពីរទៅធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ទេ ហើយថាអ្វីៗក្រៅពីព្រះគម្ពីរសុទ្ធតែជាសេចក្ដីខុសឆ្គង។ ដូច្នេះ តើមួយណាមកមុនពិតប្រាកដ តើព្រះគម្ពីរ ឬក៏កិច្ចការរបស់ព្រះជាម្ចាស់?» នៅពេលដែលខ្ញុំបានឮសំណួរនោះ ខ្ញុំបានឮបញ្ញាចិត្តរបស់ខ្ញុំនិយាយថា «ប្រាកដណាស់ កិច្ចការរបស់ព្រះជាម្ចាស់បានមកមុនព្រះគម្ពីរ!» បងស្រី វ៉ាង បាននិយាយថា «កាលដើមដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ។ ទ្រង់បានពន្លិចពិភពលោកដោយទឹកជំនន់ ទ្រង់បានដុតបំផ្លាញក្រុងសូដុម និងកូម៉ូរ៉ា និងកិច្ចការជាច្រើនទៀត។ តើគម្ពីរសញ្ញចាស់មានវត្ដមាន ឬនៅពេលដែលទ្រង់បានធ្វើកិច្ចការទាំងអស់នេះ?» បញ្ញាចិត្តរបស់ខ្ញុំកំពុងប្រាប់ចម្លើយដល់ខ្ញុំថា៖ «ទេ។ ព្រះជាម្ចាស់គឺជាការចាប់ផ្ដើម។ ទ្រង់បានបង្កើតរបស់សព្វសារពើ មុនពេលដែលមានសំណេរ រឹតតែមុនពេលដែលមានព្រះគម្ពីរ!» បងស្រី វ៉ាង បានបន្ដទៀតថា៖ «គ្មានបទគម្ពីរទេ នៅពេលដែលព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់។ មានន័យថា កិច្ចការរបស់ព្រះជាម្ចាស់កើតឡើងមុន ហើយបន្ទាប់មកទើបកិច្ចការនោះត្រូវបានគេកត់ត្រាទុកនៅក្នុងបទគម្ពីរ។ ហើយនៅពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមកធ្វើការនៅក្នុងយុគសម័យនៃព្រះគុណ មិនទាន់មានសញ្ញាថ្មីមួយទេ។ ជាងបីរយឆ្នាំក្រោយមក សន្និបាតមួយត្រូវបានរៀបចំឡើងជាមួយអ្នកដឹកនាំសាសនាជាច្រើន ពីគ្រប់ទីកន្លែងនៅលើពិភពលោក។ ពួកគេបានយកដំណឹងល្អទាំងបួនធ្វើជាកំណត់ត្រាជ្រើសរើសរបស់ពួកគេអំពីកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ហើយក៏បានបន្ថែមសំបុត្រមួយចំនួនរបស់ពួកសាវកទៅកាន់ក្រុមជំនុំ និងកណ្ឌគម្ពីរវិវរណៈដែលត្រូវបានកត់ត្រាដោយយ៉ូហាន។ ពួកគេបានចងក្រងរឿងរ៉ាវទាំងអស់នេះឲ្យក្លាយទៅជាអ្វីដែលយើងស្គាល់ថាជា គម្ពីរសញ្ញាថ្មី។ យើងអាចមើលឃើញតាមរយៈដំណើរការនៃការបង្កើតព្រះគម្ពីរ ថាកិច្ចការរបស់ព្រះជាម្ចាស់បានមកមុន ហើយបន្ទាប់មកទើបវាត្រូវបានកត់ត្រាចុះនៅក្នុងព្រះគម្ពីរ។ បើគ្មានកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះព្រះគម្ពីរក៏នឹងគ្មានវត្តមានដែរ។ មានន័យថា ព្រះជាម្ចាស់មិនធ្វើការផ្អែកលើព្រះគម្ពីរទេ ហើយក៏មិនត្រូវបានកម្រិតដោយព្រះគម្ពីរដែរ។ ទ្រង់ធ្វើការទៅតាមផែនការផ្ទាល់របស់ទ្រង់ និងតម្រូវការជាក់លាក់របស់មនុស្សជាតិ។» «ដូច្នេះហើយ យើងមិនអាចកំណត់ព្រំដែននៃកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងតឹងតែង ឲ្យនៅត្រឹមតែអ្វីដែលមាននៅក្នុងព្រះគម្ពីរ ឬប្រើព្រះគម្ពីរដើម្បីកម្រិតកិច្ចការរបស់ទ្រង់ឡើយ។ យើងពិតជាមិនអាចអះអាងថាថា អ្វីៗដែលលើសពីព្រះគម្ពីរគឺជាសេចក្ដីខុសឆ្គងឡើយ។»

បន្ទាប់ពីនោះទៅ បងស្រី យ៉ាងបានចែកចាយអំពីការប្រកបគ្នាដ៏មានប្រយោជន៍ចេញពីភាពយន្ដថា៖ «ព្រះអម្ចាស់យេស៊ូវមិនបានធ្វើកិច្ចការរបស់ទ្រង់ទៅតាមគម្ពីរសញ្ញាចាស់ឡើយ។ ទ្រង់បានអធិប្បាយអំពីផ្លូវនៃការប្រែចិត្ត បានប្រោសអ្នកជម្ងឺឲ្យជា និងបានដេញអារក្ស ព្រមទាំងបានធ្វើការនៅថ្ងៃសប្ប័ទ។ គ្មានអ្វីមួយក្នុងចំណោមកិច្ចការទាំងអស់នេះ ត្រូវបានកត់ត្រានៅក្នុងបទគម្ពីរទេកាលសម័យនោះ។ វាថែមទាំងហាក់ដូចជាប្រឆាំងនឹងក្រឹត្យវិន័យសញ្ញាចាស់ទៀតផង។ ពួកសង្ឃរាជ ពួកអាចារ្យ និងពួកផារិស៊ីទាំងអស់ បានថ្កោលទោសព្រះអម្ចាស់យេស៊ូវ ដោយសារតែកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់បានប្រឆាំងនឹងបទគម្ពីរ។ ប្រសិនបើយើងគ្រាន់តែនិយាយថា អ្វីៗគ្រប់យ៉ាងដែលនៅក្រៅព្រះគម្ពីរសុទ្ធតែជាសេចក្ដីខុសឆ្គង តើនោះមិនមែនជាការថ្កោលទោសចំពោះកិច្ចការគ្រប់យ៉ាងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនានាទេឬ?»

ខ្ញុំបានស្រឡាំងកាំង ហើយភ្លាមនោះ ខ្ញុំបានដឹង ថានោះគឺជាការពិត។ ព្រះអម្ចាស់យេស៊ូវបានអធិប្បាយ និងបានធ្វើការនៅថ្ងៃសប្ប័ទ បានប្រោសអ្នកជម្ងឺ និងបានបណ្ដេញអារក្ស។ គ្មានអ្វីមួយបែបនេះដែលត្រូវបានរៀបរាប់នៅក្នុងសញ្ញាចាស់ទេ។ ដោយព្រោះកិច្ចការរបស់ទ្រង់បានទៅលើពីបទគម្ពីរ នោះពួកសង្ឃរាជ ពួកអាចារ្យ និងជាពិសេសពួកផារិស៊ី បានថ្កោលទោសកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវថាជាសេចក្ដីខុសឆ្គង ហើយទីបំផុតបានឆ្កាងទ្រង់រហូតដល់សុគត។ ពួកគេត្រូវបានដាក់ទោសដោយព្រះជាម្ចាស់។ ប្រសិនបើព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ហើយយើងជឿថាក្រៅពីព្រះគម្ពីរ អ្វីៗគ្រប់យ៉ាងសុទ្ធតែជាសេចក្ដីខុសឆ្គង តើនោះមិនមែនជាការថ្កោលទោសចំពោះកិច្ចការរបស់ព្រះជាម្ចាស់ទេឬ? នោះគឺជាការប្រមាថចំពោះព្រះជាម្ចាស់! គំនិតនេះពិតជាបានធ្វើឲ្យខ្ញុំភ័យខ្លាចបន្ដិចមែន។ ខ្ញុំបានដឹងថា ខ្ញុំមិនអាចប្រកាន់ខ្ជាប់ចំពោះគំនិតចាស់គំរឹលរបស់ខ្ញុំទៀតទេ។ ខ្ញុំបានបន្ដមើលតទៅទៀត។

បងស្រីដែលនៅក្នុងភាពយន្ដនេះ បានអានព្រះបន្ទូលពីរបីរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «គ្មាននរណាម្នាក់ដឹងពីការពិតនៃព្រះគម្ពីរនោះទេថា៖ ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថា វាមិនផ្តល់ឲ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកឯកសារនូវកិច្ចការទាំងពីរដំណាក់កាលរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី?» «ព្រះគម្ពីរជាសៀវភៅប្រវត្តិសាស្ត្រ ហើយ ប្រសិនបើអ្នកបានហូប និងផឹកនូវសញ្ញាចាស់ក្នុងយុគសម័យនៃព្រះគុណ—ប្រសិនបើអ្នកបានអនុវត្តនូវអ្វីដែលត្រូវបានតម្រូវនៅក្នុងសម័យសញ្ញាចាស់ក្នុងយុគសម័យនៃព្រះគុណ នោះព្រះយេស៊ូវនឹងបដិសេធអ្នក និងថ្កោលទោសអ្នក។ ប្រសិនបើអ្នកបានអនុវត្តនូវសញ្ញាចាស់អំពីកិច្ចការរបស់ព្រះយេស៊ូវ នោះអ្នកនឹងត្រឡប់ជាពួកផារិស៊ីម្នាក់។ ប្រសិនបើថ្ងៃនេះ អ្នកដាក់គម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីជាមួយគ្នា ដើម្បីហូប និងផឹក ហើយអនុវត្ត នោះព្រះជាម្ចាស់នាពេលបច្ចុប្បន្ននឹងថ្កោលទោសអ្នក អ្នកនឹងមិនមានការរីកចម្រើនអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះទេ! ប្រសិនបើអ្នកហូប និងផឹកគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ពេលនោះអ្នកស្ថិតនៅខាងក្រៅលំហូរនៃព្រះវិញ្ញាណបរិសុទ្ធហើយ! ក្នុងជំនាន់ព្រះយេស៊ូវ ព្រះយេស៊ូវបានដឹកនាំជនជាតិយូដា និងអស់អ្នកដែលបានដើរតាមទ្រង់ ស្របតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងទ្រង់ នៅពេលនោះ។ ទ្រង់មិនបានយកព្រះគម្ពីរ ធ្វើជាមូលដ្ឋានអំពីអ្វីដែលទ្រង់បានធ្វើនោះទេ ប៉ុន្តែទ្រង់បានមានបន្ទូលយោងទៅតាមកិច្ចការរបស់ទ្រង់។ ទ្រង់មិនបានយកចិត្តទុកដាក់នឹងអ្វីដែលព្រះគម្ពីរបានមានបន្ទូលនោះទេ ហើយក៏មិនបានស្រាវជ្រាវនៅក្នុងព្រះគម្ពីរដើម្បីរកផ្លូវមួយក្នុងការដឹកនាំអ្នកដែលដើរតាមទ្រង់ដែរ។ ចាប់ពីពេលដែលទ្រង់បានធ្វើកិច្ចការ ទ្រង់ផ្សាយអំពីផ្លូវនៃការប្រែចិត្ត ជាព្រះបន្ទូលមួយដែលមិនមាននិយាយសោះនៅក្នុងសេចក្ដីទំនាយនៃសញ្ញាចាស់។ ទ្រង់មិនត្រឹមតែមិនធ្វើតាមព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានដឹកនាំទៅផ្លូវថ្មីមួយ និងបានធ្វើនូវកិច្ចការថ្មីផងដែរ។ ទ្រង់មិនដែលមានបន្ទូលយោងទៅព្រះគម្ពីរទេ នៅពេលដែលទ្រង់អធិប្បាយ។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនមាននរណាម្នាក់អាចសម្ដែងបាដិហារិយ៍របស់ទ្រង់ ក្នុងការព្យាបាលមនុស្សឈឺ និងដេញអារក្សបានទេ។ ដូច្នេះ កិច្ចការរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងអំណាច ព្រមទាំងអនុភាពរបស់ទ្រង់អំពីព្រះបន្ទូល ក៏ហួសពីមនុស្សណាណាទាំងអស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ព្រះយេស៊ូវបានធ្វើនូវកិច្ចការថ្មីរបស់ទ្រង់ ហើយទោះបីជាមនុស្សជាច្រើនបានថ្កោលទោសទ្រង់ ដោយប្រើព្រះគម្ពីរក៏ដោយ ហើយថែមទាំងបានប្រើសញ្ញាចាស់ដើម្បីឆ្កាងទ្រង់ផង ក៏កិច្ចការរបស់ទ្រង់មានលើសពីគម្ពីរសញ្ញាចាស់។ ប្រសិនបើការនេះមិនមែនដូច្នោះទេ ហេតុអ្វីបានជាមនុស្សបានយកដែកគោលដំទ្រង់ជាប់នឹងឈើឆ្កាង? តើមិនមែនដោយសារតែមិនបានមានបន្ទូលអ្វីសោះនៅក្នុងសញ្ញាចាស់អំពីការបង្រៀនរបស់ទ្រង់ ហើយអំពីសមត្ថភាពរបស់ទ្រង់ក្នុងការព្យាបាលអ្នកជំងឺ និងបណ្តេញអារក្សទេឬ? កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដើម្បីដឹកនាំទៅផ្លូវថ្មីមួយ វាមិនមែនដើម្បីជ្រើសក្នុងការទាស់ប្រឆាំងនឹងព្រះគម្ពីរដោយចេតនា ឬដើម្បីចែកចាយនូវសញ្ញាចាស់ដោយចេតនានោះទេ។ ទ្រង់បានយាងមកដើម្បីសម្ដែងនូវព័ន្ធកិច្ចរបស់ទ្រង់ ដើម្បីនាំយកនូវកិច្ចការថ្មីដល់អ្នកដែលចង់បាន និងស្វែងរកទ្រង់។ ទ្រង់មិនបានមកដើម្បីពន្យល់ពីសញ្ញាចាស់ ឬលើកស្ទួយកិច្ចការរបស់ទ្រង់ទេ។ កិច្ចការរបស់ទ្រង់ មិនមានគោលបំណងដើម្បីឲ្យយុគសម័យនៃក្រឹត្យវិន័យបន្តលូតលាស់សម្រាប់កិច្ចការរបស់ទ្រង់ឡើយ ដ្បិតកិច្ចការរបស់ទ្រង់ មិនបានផ្តល់ការពិចារណាថាតើយកព្រះគម្ពីរជាគោលឬអត់។ ព្រះយេស៊ូវគ្រាន់តែបានយាងមកធ្វើកិច្ចការដែលទ្រង់គួរធ្វើ ដូច្នេះទ្រង់មិនបានពន្យល់ពីទំនាយនៃគម្ពីរសញ្ញាចាស់ទេ ហើយទ្រង់ក៏មិនបានធ្វើកិច្ចការតាមព្រះបន្ទូលនៃគម្ពីរសញ្ញាចាស់អំពីយុគសម័យនៃក្រឹត្យវិន័យដែរ។ ទ្រង់មិនអើពើនឹងអ្វីដែលគម្ពីរសញ្ញាចាស់បានចែងមកទេ ទ្រង់មិនបានខ្វល់ថាតើវាស្របនឹងកិច្ចការរបស់ទ្រង់ឬអត់ ហើយមិនខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃបានដឹងអំពីកិច្ចការរបស់ទ្រង់ ឬរបៀបដែលពួកគេថ្កោលទោសនោះទេ។ ទ្រង់នៅតែធ្វើកិច្ចការដែលទ្រង់គួរធ្វើ ទោះបីជាមានមនុស្សជាច្រើន បានប្រើទំនាយរបស់ហោរានៃសញ្ញាចាស់ដើម្បីថ្កោលទោសទ្រង់ក៏ដោយ។ ចំពោះមនុស្ស វាហាក់ដូចជាកិច្ចការរបស់ទ្រង់គ្មានមូលដ្ឋាន ហើយវាមានច្រើនដែលផ្ទុយពីកំណត់ត្រានៃសញ្ញាចាស់។ តើនេះមិនមែនជាកំហុសរបស់មនុស្សទេឬ? តើគោលលទ្ធិត្រូវតែអនុវត្តចំពោះកិច្ចការរបស់ព្រះជាម្ចាស់ឬ? តើព្រះជាម្ចាស់ត្រូវធ្វើការស្របតាមទំនាយរបស់ពួកហោរាឬ? ក្រៅពីនេះ តើមួយណាធំជាងនេះទៅទៀត ព្រះជាម្ចាស់ ឬព្រះគម្ពីរ? ហេតុអ្វីព្រះជាម្ចាស់ត្រូវធ្វើតាមព្រះគម្ពីរ? តើព្រះជាម្ចាស់មិនមានសិទ្ធិលើសព្រះគម្ពីរទេឬអី? ព្រះជាម្ចាស់មិនអាចចាកចេញពីព្រះគម្ពីរ និងធ្វើកិច្ចការផ្សេងទៀតទេឬ? ហេតុអ្វីបានជាព្រះយេស៊ូវ និងពួកសិស្សទ្រង់មិនរក្សាថ្ងៃសប្ប័ទ? ប្រសិនបើទ្រង់ត្រូវរក្សាថ្ងៃសប្ប័ទ ហើយអនុវត្តតាមបទបញ្ញត្តិនៃគម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាព្រះយេស៊ូវមិនរក្សាថ្ងៃសប្ប័ទបន្ទាប់ពីទ្រង់បានយាងមក ប៉ុន្តែបែរជាលាងជើង ទទូរព្រះសិរសា កាច់នំប៉័ង និងផឹកស្រាទំពាំងបាយជូរទៅវិញ? តើនេះមិនមែនជាការមិនធ្វើតាមបទបញ្ញត្តិនៃសញ្ញាចាស់ទេឬអី? ប្រសិនបើព្រះយេស៊ូវគោរពដល់គម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាទ្រង់ធ្វើខុសនឹងគោលលទ្ធិទាំងនេះ? អ្នកគប្បីដឹងមួយណាមុន ព្រះជាម្ចាស់ ឬព្រះគម្ពីរ!» (ព្រះបន្ទូលលេចមកជាសាច់ឈាម)

បងស្រីវ៉ាង បានចែកចាយចំណុចនេះថា៖ «យើងបានដាក់ព្រះជាម្ចាស់ និងព្រះគម្ពីរស្មើគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដោយគិតថា កិច្ចការរបស់ទ្រង់មិនអាចទៅលើសពីព្រះគម្ពីរបានឡើយ ហើយថា សេចក្ដីជំនឿទាំងឡាយណាដែលនៅក្រៅព្រះគម្ពីរ មិនអាចរាប់ថាជាសេចក្ដីជំនឿឡើយ ប៉ុន្ដែជាសេចក្ដីខុសឆ្គង។ តាមពិត ព្រះគម្ពីរគឺគ្រាន់តែជាកំណត់ត្រាមួយអំពីដំណាក់កាលពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ វាជាទីបន្ទាល់អំពីដំណាក់កាលពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីណែនាំ និងសង្គ្រោះដល់មនុស្ស បន្ទាប់ពីទ្រង់បានបង្កើតផ្ទៃមេឃ ផែនដី របស់សព្វសារពើ និងមនុស្សជាតិមក។ វាមិនតំណាងឲ្យកិច្ចការរបស់ទ្រង់គ្រប់យ៉ាងក្នុងការសង្គ្រោះមនុស្សទេ។» «ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរមានកម្រិតខ្លាំងណាស់។ វាមានតម្រុយពីរបីអំពីនិស្ស័យជីវិតរបស់ព្រះជាម្ចាស់ ប៉ុន្ដែមិនមាននិស្ស័យទាំងអស់របស់ទ្រង់ទេ។ ព្រះជាម្ចាស់មិនធ្វើការទៅតាមព្រះគម្ពីរ ឬក៏សំដៅទៅលើព្រះគម្ពីរនៅក្នុងកិច្ចការរបស់ទ្រង់ឡើយ។ ទ្រង់មិនប្រើវាដើម្បីកំណត់មាគ៌ាដើម្បីណែនាំអ្នកដើរតាមទ្រង់ឡើយ។ កិច្ចការរបស់ទ្រង់ធ្វើចលនាទៅមុខជានិច្ច។ ព្រះជាម្ចាស់បានចាប់ផ្ដើមយុគសម័យថ្មីមួយ ហើយទ្រង់កំពុងបំពេញកិច្ចការថ្មី។ ទ្រង់កំពុងបង្ហាញដល់មនុស្ស នូវមាគ៌ាថ្មីមួយ និងសេចក្ដីពិតដ៏មហិមា ប្រយោជន៍ឲ្យយើងអាចសម្រេចបានសេចក្ដីសង្គ្រោះដ៏មហិមា។» ដូច្នេះ ព្រះជាម្ចាស់មិនដឹកនាំមនុស្សជាតិផ្អែកលើកិច្ចការចាស់របស់ទ្រង់ទេ។ មានន័យថា ព្រះជាម្ចាស់មិនធ្វើការផ្អែកលើព្រះគម្ពីរទេ។ ទ្រង់ជាព្រះអម្ចាស់នៃថ្ងៃសប្ប័ទ និងព្រះគម្ពីរ។ ទ្រង់មានសិទ្ធិគ្រប់យ៉ាងដើម្បីធ្វើការលើសពីព្រះគម្ពីរ ដើម្បីបំពេញកិច្ចការថ្មីផ្អែកលើផែនការផ្ទាល់របស់ទ្រង់ និងអ្វីដែលមនុស្សជាតិត្រូវការ។ កិច្ចការរបស់ព្រះជាម្ចាស់ពិតជាមិនអាចដូចគ្នាពីយុគសម័យមួយ ទៅយុគសម័យមួយទៀតឡើយ។ ការប្រកាសពីអ្វីដែលនៅក្រៅព្រះគម្ពីរគឺជាសេចក្ដីខុសឆ្គង ពិតជាមិនត្រឹមត្រូវនោះទេ។»

ខ្ញុំអាម៉ាស់ពេលបានមើលភាពយន្ដនេះ។ ការប្រកបគ្នាដែលបងស្រីបានចែកចាយនោះ ស្របគ្នាទៅនឹងការពិត។ កិច្ចការរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ បានទៅលើសពីគម្ពីរសញ្ញាចាស់ឆ្ងាយណាស់។ តើនោះមិនបង្ហាញថា ទ្រង់គឺជាព្រះអម្ចាស់នៃការបង្កើត ជាព្រះជាម្ចាស់ដែលមានសមត្ថភាពយ៉ាងពេញលេញ ដែលអាចធ្វើការលើសពីព្រះគម្ពីរទេឬ? តើហេតុអ្វីបានជាខ្ញុំមិនដែលគិតអំពីរឿងនេះពីមុនមកទាល់តែសោះ? ការនិយាយថា «អ្វីៗដែលនៅក្រៅព្រះគម្ពីរគឺជាសេចក្ដីខុសឆ្គង» គឺមិនពិត ហើយគ្មានជំហរឡើយ។ ខ្ញុំល្ងីល្ងើ និងល្ងង់ខ្លៅជាខ្លាំង!

នៅពេលដែលខ្ញុំបានបន្ដមើលតទៅទៀត អ្វីដែលបងស្រីបាននិយាយ ពិតជាបានទាក់ចិត្តខ្ញុំយ៉ាងខ្លាំង។ បងស្រីបាននិយាយថា «ព្រះគម្ពីរគឺគ្រាន់តែជាទីបន្ទាល់ ដែលជាកំណត់ត្រាមួយអំពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ វាមិនអាចផ្ដល់ជីវិតអស់កល្បជានិច្ចបានឡើយ។ ទោះបីជាគំនិតនេះខុសពីគំនិតនានាពីបុរាណក៏ដោយ ក៏វាមិនអាចប្រកែកបានឡើយ ព្រោះព្រះអម្ចាស់យេស៊ូវបានស្ដីបន្ទោសពួកផារិស៊ីជាយូរមកហើយថា 'ចូរស្រាវជ្រាវបទគម្ពីរ ដ្បិតអ្នករាល់គ្នាគិតថា អ្នកមានជីវិតអស់កល្បចេញពីគម្ពីរនោះ ពោលគឺគម្ពីរនោះហើយដែលធ្វើបន្ទាល់អំពីខ្ញុំ។ ហើយអ្នករាល់គ្នានឹងមិនព្រមមកឯខ្ញុំ ដែលប្រទានឲ្យអ្នករាល់គ្នាមានជីវិតឡើយ' (យ៉ូហាន ៥:៣៩-៤០)។ ព្រះអម្ចាស់យេស៊ូវ បានមានបន្ទូលប្រាប់យើងយ៉ាងច្បាស់ថា មិនអាចរកជីវិតអស់កល្បជានិច្ចបាននៅក្នុងបទគម្ពីរឡើយ ហើយការព្យាយាមស្វែងរកជីវិតអស់កល្បជានិច្ចនៅក្នុងបទគម្ពីរ គឺជារឿងខុសទាំងស្រុង។ ព្រះគម្ពីរផ្ទាល់គឺមិនគ្រប់គ្រាន់នឹងទទួលបានសេចក្ដីពិត និងជីវិតឡើយ។ យើងអាចរកសេចក្ដីពិត និងជីវិតបានតែនៅក្នុងព្រះគ្រីស្ទផ្ទាល់ព្រះអង្គប៉ុណ្ណោះ។» បានស្ដាប់ឮរឿងនេះ ធ្វើឲ្យខ្ញុំភ្លឺភ្នែកតែម្ដង។ ខ្ញុំបានឃើញព្រះអម្ចាស់យេស៊ូវមានបន្ទូលប្រាប់យើងជាយូរមកហើយថា គ្មានជីវិតអស់កល្បជានិច្ចនៅក្នុងព្រះគម្ពីរទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចប្រទានជីវិតអស់កល្បជានិច្ចដល់យើង។ តើហេតុអ្វីបានជាខ្ញុំមិនបានដឹងអំពីចំណុចនេះ កាលដែលខ្ញុំបានអានវាពីមុន?

បងស្រីបានអានអត្ថបទមួយទៀតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងខ្សែភាពយន្ដ។ «ដោយសារមាននូវផ្លូវដែលខ្ពង់ខ្ពស់ជាងនេះ ហេតុអ្វីត្រូវសិក្សាអំពីផ្លូវដែលទាប និងហួសសម័យទៅហើយ? ដោយសារមានការថ្លែងព្រះបន្ទូលថ្មី និងមានកិច្ចការថ្មី ហេតុអ្វីរស់នៅក្នុងចំណោមកំណត់ត្រាប្រវត្តិសាស្រ្តចាស់ៗធ្វើអ្វី? ការថ្លែងព្រះបន្ទូលថ្មី អាចផ្តល់ជូនអ្នក ដែលបង្ហាញថានេះគឺជាកិច្ចការថ្មី។ កំណត់ត្រាចាស់មិនអាចជួយអ្នក ឬបំពេញតម្រូវការបច្ចុប្បន្នរបស់អ្នក ដែលបង្ហាញថាជាប្រវតិ្តសាស្រ្ត ហើយមិនមែនជាកិច្ចការឥឡូវនេះទេ។ ផ្លូវដែលខ្ពស់បំផុត គឺជាកិច្ចការដែលថ្មីបំផុត ហើយជាមួយនឹងកិច្ចការថ្មីនេះ មិនថាផ្លូវកាលពីអតីតកាលខ្ពស់ប៉ុនណាក៏ដោយ វានៅតែជាប្រវត្តិសាស្ត្រនៃការឆ្លុះបញ្ចាំងរបស់មនុស្ស ហើយមិនថាវាមានតម្លៃជាឯកសារយោងក៏ដោយ វានៅតែជាផ្លូវចាស់ដដែល។ ទោះបីជាវាត្រូវបានកត់ទុកនៅក្នុង 'សៀវភៅដ៏បរិសុទ្ធ' ក៏ដោយ ផ្លូវចាស់គឺជាប្រវត្តិសាស្រ្ត។ ទោះបីជាគ្មានកំណត់ត្រានៅក្នុង 'សៀវភៅដ៏បរិសុទ្ធ' ក៏ដោយ ផ្លូវថ្មីគឺនៅទីនេះ និងឥឡូវនេះ។ ផ្លូវនេះអាចជួយសង្រ្គោះអ្នកបាន ហើយផ្លូវនេះអាចផ្លាស់ប្តូរអ្នកបាន ដ្បិតនេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ» (ព្រះបន្ទូលលេចមកជាសាច់ឈាម)។ បន្ទាប់មក បងស្រីបានចែកចាយចំណុចនេះថា៖ «ព្រះគម្ពីរគ្រាន់តែមានទំនាយអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយប៉ុណ្ណោះ មិនមែនសាច់រឿងអំពីគ្រាចុងក្រោយទេ ប៉ុន្ដែ វាពិតជាដំណាក់កាលមួយនៃកិច្ចដែលមានភាពស៊ីជម្រៅជាងមុន ផ្អែកលើតម្រូវការបច្ចុប្បន្នរបស់មនុស្សជាតិ។ នៅចុងយុគសម័យនៃក្រឹត្យវិន័យ គ្រប់គ្នាពុករលួយយ៉ាងខ្លាំង និងអាចត្រូវប្រហារជីវិតគ្រប់ពេលវេលា ក្រោមក្រឹត្យវិន័យ។ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមដោយផ្ទាល់ ដោយបានយាងមកផែនដី ហើយក្រោយមកត្រូវបានគេឆ្កាងធ្វើជាដង្វាយលោះបាបសម្រាប់មនុស្ស។ ព្រះជាម្ចាស់បានបំពេញកិច្ចការនៃការប្រោសលោះរបស់ទ្រង់ផ្អែកលើកិច្ចការនៃក្រឹត្យវិន័យ។ ទោះបីជាវាមិនត្រូវបានកត់ត្រាចុះនៅក្នុងបទគម្ពីរក៏ដោយ ក៏ទ្រង់បានធ្វើការទៅតាមតម្រូវការរបស់មនុស្សជាតិ ក៏ដូចជាផែនការផ្ទាល់របស់ទ្រង់ដែរ។ ទ្រង់មិនដែលធ្វើអ្វីដែលប្រាសចាកពីក្រឹត្យវិន័យឡើយ ប៉ុន្ដែបានចាក់បំពេញក្រឹត្យវិន័យវិញ។ ឥលូវនេះ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ក៏កំពុងធ្វើការតាមផែនការរបស់ទ្រង់ និងតាមតម្រូវការរបស់មនុស្ស ដែលបានសង់នៅលើកិច្ចការនៃការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវដែរ។ ទ្រង់កំពុងបំពេញកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះយើងចេញពីធម្មជាតិបាបរបស់យើង ដើម្បីរំដោះយើងចេញពីចំណងនៃអំពើបាបទាំងស្រុង និងដឹកនាំយើងចូលទៅកាន់វាសនាដ៏ស្រស់បំព្រងអស់កល្បជានិច្ច។» «ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ថ្លែងគ្រប់ទាំងសេចក្ដីពិត ដើម្បីលាងសម្អាត និងសង្គ្រោះមនុស្សជាតិ ហើយទ្រង់បើកសម្ដែងគ្រប់ទាំងសេចក្ដីអាថ៌កំបាំងនៃផែនការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់មិនដែលមានបន្ទូលពាក្យទាំងនេះនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ឬយុគសម័យនៃព្រះគុណឡើយ។ នេះគឺជាក្រាំង ជាត្រាទីប្រាំពីរដែលបានបើកឡើងនៅគ្រាចុងក្រោយ ជាការបំពេញសម្រេចសេចក្ដីទំនាយដែលមាននៅក្នុងវិវរណៈ។ 'អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ' (វិវរណៈ២:៧)។» «ហើយមួយនេះដែរ៖ 'មើល៍ សិង្ហនៃអំបូរយូដា ដែលជាឫសគល់នៃព្រះបាទដាវីឌ ព្រះអង្គបានឈ្នះ ហើយបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញ' (វិវរណៈ ៥:៥)។» «ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរសម្រាប់យុគសម័យនៃនគរព្រះ៖ ព្រះបន្ទូលលេចមកជាសាច់ឈាម។ នេះជាព្រះបន្ទូលដ៏ពិសេសដែលត្រូវរស់នៅតាម និងជាផ្លូវនៃជីវិតអស់កល្បជានិច្ចដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស ជាមាគ៌ាដ៏ពិតតែមួយគត់ ទៅកាន់សេចក្ដីសង្គ្រោះដ៏ពេញលេញ។ ប្រសិនបើយើងបដិសេធមិនព្រមទទួលយកការនេះទេ យើងនឹងមិនត្រូវបានចិញ្ចឹមបីបាច់ដោយទឹករស់របស់ព្រះជាម្ចាស់ ឬទទួលបានសេចក្ដីពិត និងជីវិតរបស់ទ្រង់ឡើយ។»

ក្រោយមក ខ្ញុំបានស្ដាប់ឮព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើនទៀតដែលបានអាននៅក្នុងភាពយន្ដមួយទៀត «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទ្រង់នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែល ព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិ ដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង់បានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ» (ព្រះបន្ទូលលេចមកជាសាច់ឈាម)។ បងប្រុសម្នាក់នៅក្នុងភាពយន្ដនោះបានចែកចាយដូចនេះថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ថ្លែងគ្រប់ទាំងសេចក្ដីពិតដើម្បីសង្គ្រោះមនុស្ស។ សេចក្ដីពិតទាំងនេះមានវិសាលភាពធំទូលាយ និងបរិបូរ ហើយពិតជាផ្ដល់នូវការទំនុកបម្រុងដែលមកពីព្រះជាម្ចាស់។ សេចក្ដីពិតទាំងនេះកំពុងធ្វើឲ្យភ្លឺភ្នែក និងកំពុងបំភ្លឺ។» «សេចក្ដីពិតទាំងនេះបង្ហាញយើងថា ព្រះគ្រីស្ទគឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត ព្រមទាំងជាផ្លូវនៃជីវិតអស់កល្បជានិច្ច។» «ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ ទៅលើសពីគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់កាលពីយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណរួមបញ្ចូលគ្នា។ ដោយឡែក ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម គឺជាលើកដំបូងដែលព្រះជាម្ចាស់មានបន្ទូលទៅកាន់មនុស្សដោយបើកចំហ និងជាលើកដំបូងដែលមនុស្សបានស្ដាប់ឮព្រះបន្ទូលរបស់ព្រះអម្ចាស់នៃការបង្កើត ដែលទ្រង់បានមានបន្ទូលទៅកាន់មនុស្សទាំងអស់។ ព្រះបន្ទូលទាំងនេះ ពិតជាបានអង្រួនសកលលោក និងបានបើកភ្នែករបស់យើងទាំងអស់គ្នាឡើង។» «យុគសម័យនៃនគរព្រះ គឺនៅពេលដែលព្រះជាម្ចាស់បំពេញកិច្ចការជំនុំជម្រះរបស់ទ្រង់ និងនៅពេលដែលទ្រង់បើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ដល់មនុស្សទាំងស្រុង។ ដូច្នេះហើយបានជាទ្រង់ថ្លែងព្រះបន្ទូលដើម្បីជំនុំជម្រះ បន្សុទ្ធ និងប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍នៅក្នុងយុគសម័យនេះ ទ្រង់ទម្លាក់គ្រោះមហន្ដរាយចុះមក ប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ហើយបើកសម្ដែងសេចក្ដីសុចរិតរបស់ទ្រង់។ សេចក្ដីពិតដែលព្រះដ៏មានគ្រប់ព្រះចេស្ដាថ្លែងដើម្បីបន្សុទ្ធ សង្គ្រោះ និងប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍ពិតប្រាកដ គឺជាផ្លូវនៃជីវិតអស់កល្បជានិច្ចដែលទ្រង់ប្រទានដល់មនុស្សនៅគ្រាចុងក្រោយ។ សេចក្ដីពិតទាំងនេះគឺជាទឹកនៃជីវិត ដែលហូរពីបល្ល័ង្កទ្រង់មក។»

នៅទីបំផុត ត្រង់ចំណុចនេះ ខ្ញុំបានដឹង ថា ព្រះបន្ទូលលេចមកជាសាច់ឈាម ដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាផ្លូវនៃជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់ប្រទានដល់មនុស្សនៅគ្រាចុងក្រោយ។ ខ្ញុំគ្រាន់តែត្រូវតាមឲ្យទាន់កិច្ចការថ្មីរបស់ព្រះជាម្ចាស់ ហើយអានគ្រប់ទាំងព្រះបន្ទូលថ្មីៗរបស់ទ្រង់ប៉ុណ្ណោះ ដើម្បីទទួលបានការទំនុកបម្រុងនៃទឹករស់របស់ទ្រង់ និងសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់ទ្រង់។ មិនយូរប៉ុន្មាន ខ្ញុំក៏បានទាក់ទងទៅក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយអានព្រះបន្ទូលជាច្រើនទៀតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំបានឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាបើកសម្ដែងគ្រប់ទាំងសេចក្ដីអាថ៌កំបាំងមែន។ អាថ៌កំបាំងនានានៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ការយកកំណើតជាមនុស្សរបស់ទ្រង់ សាច់រឿងលម្អិតនៃព្រះគម្ពីរ និងគ្រប់ទិដ្ឋភាពនៃសេចក្ដីពិត សុទ្ធតែត្រូវបានបើកសម្ដែងទាំងអស់។ ខ្ញុំរៀនសូត្របានយ៉ាងច្រើនជាងអ្វីដែលខ្ញុំរៀនបាននៅក្នុងរយៈពេលជាងមួយទសវត្សរ៍នៃសេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់! នៅទីបំផុត ខ្ញុំក៏បានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។

ខ្ញុំបានគិតត្រលប់មកវិញពីរបៀបដែលខ្ញុំត្រូវបានដឹកនាំឲ្យវង្វេងដោយគ្រូគង្វាល និងពួកចាស់ទុំ។ ខ្ញុំបានជឿថា កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ហើយបានគិតថា អ្វីៗផ្សេងទៀតសុទ្ធតែជាសេចក្ដីខុសឆ្គង។ ខ្ញុំបានស្ដាប់ឮមនុស្សពីក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ធ្វើបន្ទាល់អំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ប៉ុន្ដែ ខ្ញុំមិនបានស្វែងរកទេ។ ខ្ញុំគ្រាន់តែធ្វើតាមបុព្វជិតនៅក្នុងក្រុមជំនុំទាំងងងឹតងងុល និងបានបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ដោយសារជំនឿចាស់គំរឹលរបស់ខ្ញុំ។ ខ្ញុំគឺជាអ្នកជឿម្នាក់ ប៉ុន្ដែខ្ញុំបានតតាំងនឹងព្រះជាម្ចាស់។ ខ្ញុំពិតជាខ្វាក់ និងល្ងីល្ងើណាស់! អរព្រះគុណ ដែលការណែនាំរបស់ទ្រង់បានអនុញ្ញាតឲ្យខ្ញុំស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់នៅក្នុងក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា និងនៅក្នុងភាពយន្ដដែលពួកគេបានផលិត និងពិតជាបានបោះបង់ចោលនូវជំនឿចាស់របស់ខ្ញុំ។ ខ្ញុំលែងជាអ្នកថ្វាយបង្គំព្រះគម្ពីរដែលខ្វាក់ទៀតហើយ។ ខ្ញុំរៀនបានថា នោះមិនមែនជាការជឿពិតប្រាកដទេ ហើយព្រះគម្ពីរមិនផ្ដល់ជីវិតអស់កល្បជានិច្ចទេ។ មានតែព្រះគ្រីស្ទប៉ុណ្ណោះ ដែលជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត។ មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយប៉ុណ្ណោះ ដែលអាចបង្ហាញយើងពីផ្លូវនៃជីវិតអស់កល្បជានិច្ច ហើយយើងអាចទទួលបានសេចក្ដីពិត និងជីវិតតាមរយៈការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាព្រះគ្រីស្ទនៃគ្រាចុងក្រោយប៉ុណ្ណោះ។ នោះជាប្រភេទនៃសេចក្ដីជំនឿតែមួយគត់ ដែលព្រះជាម្ចាស់អនុម័ត។ ការទទួលស្វាគមន៍ព្រះអម្ចាស់ គឺជាព្រះគុណ និងជាព្រះពររបស់ព្រះជាម្ចាស់ទាំងស្រុង។ ខ្ញុំពិតជាដឹងគុណចំពោះសេចក្ដីមេត្តាករុណា និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

Leave a Reply