របៀបទទួលការលួសកាត់ និងការដោះស្រាយ

11-07-2023

កំណត់ហេតុបែបថ្វាយបង្គំ

ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ មេឃស្រឡះល្អ

នៅថ្ងៃនេះ ខ្ញុំចាប់ផ្ដើមភារកិច្ចថ្មីមួយ។ ខ្ញុំធ្វើការផ្នែកអត្ថបទ។ ដោយនឹកស្មានមិនដល់ ខ្ញុំរីករាយដែលអាចបំពេញភារកិច្ចនេះបាន។ ខ្ញុំដឹងថា នេះជាព្រះគុណព្រះ ហើយទ្រង់ប្រទានឱកាសនេះដល់ខ្ញុំ ដើម្បីអនុវត្ត។ ខ្ញុំចង់ធ្វើការឱ្យបានល្អ។ ប៉ុន្តែ ពេលគិតដល់របៀបដែលការងារនេះថ្មីចំពោះខ្ញុំ និងរបៀបដែលអ្នកដទៃត្រូវលួសកាត់ និងដោះស្រាយ ព្រោះតែធ្វើការតាមអំពើចិត្ត និងគ្មានគោលការណ៍ នៅក្នុងការងារបែបនេះ ខ្ញុំចាប់ផ្ដើមបារម្ភថា៖ «តើគេនឹងលួសកាត់ និងដោះស្រាយខ្ញុំក្នុងភារកិច្ចនេះដែរទេ? តែពេលគិតម្ដងទៀត តើនេះមិនមែនជារឿងល្អទេឬ បើខ្ញុំអាចរៀនមេរៀនចេញពីការលួសកាត់? នេះជាឱកាសល្អណាស់ ដើម្បីទទួលបានសេចក្តីពិត!» ដូច្នេះ ចុងក្រោយ ខ្ញុំបានទទួលយកភារកិច្ចនេះ។

ថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២ មានពពកអាប់អួរ

ពេលវេលាដើរលឿនមែន។ តែមួយប៉ប្រិចភ្នែកសោះ ខ្ញុំធ្វើការផ្នែកអត្ថបទបានជាងកន្លះខែបាត់។ ដោយមានការប្រកបគ្នាពីអ្នកដឹកនាំអំពីគោលការណ៍ និងការណែនាំអំពីការងារ ខ្ញុំបានដឹងខ្លះអំពីការងារនេះ និងរៀនបានគោលការណ៍មួយចំនួន។ ថ្ងៃនេះ ខ្ញុំបានឃើញបងប្អូនប្រុសស្រីខ្លះ ត្រូវគេដោះស្រាយ ព្រោះតែមិនបំពេញភារកិច្ចរបស់ខ្លួនតាមគោលការណ៍ និងធ្វើតាមអំពើចិត្ត។ ខ្ញុំមានអារម្មណ៍ភិតភ័យ ខ្លាចខ្លួនឯងទទួលការដោះស្រាយដែរ។ ទោះបីខ្ញុំដឹងថា ការលួសកាត់របស់អ្នកដឹកនាំ កំពុងលើកឡើងពីនិស្ស័យពុករលួយ និងសារជាតិនៃបញ្ហាស្របតាមបន្ទូលព្រះ ហើយវាជួយយើងឱ្យស្គាល់ខ្លួនឯង និងចូលក្នុងគោលការណ៍នៃសេចក្តីពិតក៏ដោយ ក៏ខ្ញុំនៅមិនចង់ទទួលការលួសកាត់ ឬដោះស្រាយដែរ។ ថ្ងៃនេះ បងសូលទទួលការលួសកាត់ ព្រោះតែមិនបំពេញភារកិច្ចគាត់តាមគោលការណ៍។ អ្នកដឹកនាំបានប្រកបគ្នា និងដោះស្រាយជាមួយគាត់ម្ដងហើយម្ដងទៀតអំពីរឿងនេះ តែគាត់បន្តប្រព្រឹត្តកំហុសដដែលៗ។ អ្នកដឹកនាំថា គាត់មិនយល់ពីកិច្ចការខាងវិញ្ញាណ និងមិនយល់ពីគោលការណ៍ឡើយ។ ទោះបីសម្ដីអ្នកដឹកនាំមិនសំដៅលើខ្ញុំក៏ដោយ ក៏ប៉ុន្តែ ពេលខ្ញុំឮពាក្យថា «មិនយល់ពីកិច្ចការខាងវិញ្ញាណ» វាហាក់ប៉ះពាល់ចិត្តខ្ញុំខ្លាំងណាស់។ ខ្ញុំព្រមានខ្លួនឯងថា៖ «ខ្ញុំត្រូវតែប្រព្រឹត្តតាមគោលការណ៍ ហើយមិនអាចប្រព្រឹត្តកំហុសណាមួយឡើយ បើមិនដូច្នោះទេ គេនឹងដោះស្រាយជាមួយខ្ញុំមិនខាន។ បើខ្ញុំបង្ហាញការមិនយល់ពីកិច្ចការខាងវិញ្ញាណ ខ្ញុំនឹងមានបញ្ហា។ តើបុគ្គលបែបនេះអាចទទួលសេចក្តីសង្រ្គោះម្ដេចកើតទៅ? តើគេមានតម្លៃនឹងទទួលការបណ្ដុះបណ្ដាលដែរទេ?» គំនិតទាំងនេះធ្វើឱ្យខ្ញុំកាន់តែខ្វល់ខ្វាយ។ ល្ងាចនោះ ពេលកំពុងបំពេញភារកិច្ច ខ្ញុំមានអារម្មណ៍តានតឹងជានិច្ច។ ខ្ញុំធ្វើការដោយប្រយ័ត្នបំផុត ព្រោះខ្លាចមានភាពភ្លាំងភ្លាត់។ តែខ្ញុំមិនយល់ថា ហេតុអ្វីក៏ការដោះស្រាយរបស់អ្នកដទៃ មានឥទ្ធិពលខ្លាំងបែបនេះមកលើខ្ញុំឡើយ។

ថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២ មេឃស្រឡះល្អ

ក្រោយមក ខ្ញុំបំពេញភារកិច្ច ដោយមានអារម្មណ៍ភិតភ័យ និងចេះតែខ្វល់ខ្វាយ ព្រោះខ្ញុំខ្លាចមានការភ្លាំងភ្លាត់។ ពេលខ្លះ គេសុំយោបល់ខ្ញុំ តែទោះបីខ្ញុំប្រាកដច្បាស់ពីយោបល់ខ្ញុំក៏ដោយ ក៏ខ្ញុំខ្លាចនិយាយខុសដែរ។ ខ្ញុំត្រូវស្វែងរកការយល់ព្រមពីមនុស្សជាច្រើនសិន មុននឹងលើកឡើងពីទស្សនៈរបស់ខ្ញុំ។ និយាយត្រង់ទៅ ការបំពេញភារកិច្ចបែបនេះ ពិតជានឿយហត់ណាស់ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំបានឃ្លាតឆ្ងាយពីព្រះ។ ថ្ងៃនេះ ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ដែលប៉ះពាល់ចិត្តខ្ញុំជាខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនដែលធ្វើការនៅក្នុងដំណាក់ព្រះជាម្ចាស់ សម្ងំតាំងចិត្តស្ងាត់ៗថា ពួកគេនឹងធ្វើការដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងប្រព្រឹត្តកំហុស ចៀសវាងត្រូវគេលួសកាត់ និងដោះស្រាយជាមួយ ចៀសវាងធ្វើឱ្យថ្នាក់លើខឹង ឬត្រូវអ្នកដឹកនាំចាប់បានពេលពួកគេកំពុងធ្វើអ្វីអាក្រក់ ហើយពួកគេធ្វើយ៉ាងណាឱ្យពេលពួកគេធ្វើអំពើល្អ នឹងមានអ្នកមើលឃើញពីទង្វើល្អពួកគេ។ ប៉ុន្តែ មិនថាពួកគេមានការប្រុងប្រយ័ត្នបែបណានោះទេ ដោយសារតែពួកគេចាប់ផ្ដើមធ្វើសកម្មភាពចេញពីចំណុចចាប់ផ្ដើមពុំត្រឹមត្រូវ និងបានដើរលើផ្លូវខុស ដោយធ្វើអ្វីៗដើម្បីចង់បានតែកេរ្តិ៍ឈ្មោះ និងឋានៈ ហើយមិនដែលស្វែងរកសេចក្តីពិត ម្ល៉ោះហើយទើបពួកគេតែងបំពានគោលការណ៍ជារឿយៗ ដោយបង្អាក់និងរំខានដល់កិច្ចការពួកជំនុំ ធ្វើជាបាវបម្រើរបស់សាតាំង ហើយថែមទាំងប្រព្រឹត្តអំពើរំលងជាញឹកញាប់ទៀតផង។ ការដែលមនុស្សបែបនេះបំពានគោលការណ៍ និងប្រព្រឹត្តអំពើរំលងជាញឹកញាប់បែបនេះ គឺជារឿងធម្មតាទៅហើយ។ ដូច្នេះ ជាការពិតណាស់ដែលថា ពួកគេមិនងាយនឹងចៀសផុតពីការលួសកាត់ និងការដោះស្រាយជាមួយឡើយ។ ចុះហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទធ្វើការដោយប្រុងប្រយ័ត្នអ្វីម្ល៉េះ ទាំងដែលពេលនេះពួកគេមិនត្រូវបានគេលួសកាត់ និងដោះស្រាយជាមួយផងនោះ? ច្បាស់ណាស់ គឺមានហេតុផលមួយ ពួកគេគិតថា៖ 'ខ្ញុំត្រូវតែប្រុងប្រយ័ត្នទើបបាន ព្រោះថា «ប្រុងប្រយ័ត្ន ទើបមានសុវត្ថិភាព» ហើយ «មនុស្សល្អ ទើបមានជីវិតសុខសាន្ត»។ ខ្ញុំត្រូវតែធ្វើតាមគោលការណ៍ទាំងនេះ និងរំឭកខ្លួនឯងគ្រប់ពេលដើម្បីចៀសវាងប្រព្រឹត្តកំហុស ឬបង្កបញ្ហា ហើយខ្ញុំត្រូវតែគ្រប់គ្រងសេចក្តីពុករលួយ និងចេតនារបស់ខ្ញុំឱ្យបាន។ ឱ្យតែខ្ញុំមិនប្រព្រឹត្តខុស ហើយអាចស៊ូទ្រាំដល់ទីបញ្ចប់បាន នោះខ្ញុំនឹងទទួលបានព្រះពរ និងគេចផុតពីគ្រោះមហន្តរាយមិនខាន ហើយខ្ញុំនឹងមានជោគជ័យក្នុងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់!' ជារឿយៗ ពួកគេតែងដាស់តឿន ជំរុញទឹកចិត្ត និងលើកទឹកចិត្តខ្លួនឯងតាមរបៀបនេះ។ ពួកគេជឿថា ប្រសិនបើពួកគេប្រព្រឹត្តខុស នោះពួកគេនឹងធ្វើឱ្យឱកាសទទួលបានព្រះពរកាន់តែតិចតួចស្ដួចស្ដើង។ តើនេះមិនមែនជាការថ្លឹងថ្លែង និងជាជំនឿដែលមានក្នុងជម្រៅចិត្តរបស់ពួកគេទេឬអី? កុំទាន់អាលគិតថាតើការថ្លឹងថ្លែង ឬជំនឿរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះត្រូវឬខុសអី ផ្អែកលើជំនឿនេះ នៅពេលពួកគេត្រូវលួសកាត់ និងដោះស្រាយជាមួយ តើពួកគេនឹងបារម្ភពីអ្វីខ្លាំងបំផុត? (អនាគត និងវាសនារបស់ពួកគេ។) ពួកគេផ្សារភ្ជាប់ការលួសកាត់និងការដោះស្រាយជាមួយទៅនឹងអនាគត និងវាសនារបស់ពួកគេ។ រឿងនេះពាក់ព័ន្ធនឹងធម្មជាតិអាក្រក់របស់ពួកគេ» («ចំណុចទីប្រាំបួន៖ ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ អត្ថបទនេះពណ៌នាពីសភាពខ្ញុំតែម្ដង។ ពេលខ្ញុំឃើញអ្នកដទៃទទួលការដោះស្រាយ ខ្ញុំមិនទទួលយកវាថាមកពីព្រះ ឬស្វែងយល់ពីមូលហេតុដែលមនុស្សទាំងនេះត្រូវគេដោះស្រាយ របៀបដែលពួកគេបានភ្លាំងភ្លាត់ របៀបដែលខ្ញុំអាចរៀនសូត្រពីបរាជ័យរបស់ពួកគេ និងរបៀបដែលខ្ញុំគួរតែចៀសវាងការភ្លាំងភ្លាត់ដូចគ្នានៅពេលអនាគត ដើម្បីប្រព្រឹត្តស្របតាមគោលការណ៍នោះទេ។ ផ្ទុយទៅវិញ ខ្ញុំមើលមិនឃើញពីភាពពាក់ព័ន្ធរវាងការដោះស្រាយ និងជោគវាសនាខ្ញុំឡើយ។ ខ្ញុំយល់ថា កាលណាអ្នកត្រូវគេដោះស្រាយកាន់តែធ្ងន់ធ្ងរ នោះអ្នកនឹងមានសង្ឃឹមកាន់តែតិចក្នុងការទទួលបានព្រះពរ។ ខ្ញុំកាន់តែការពារខ្លួន និងប្រយ័ត្នជាងមុន ដោយគិតថា ឱ្យតែខ្ញុំមិនប្រព្រឹត្តកំហុសច្រើន ឬត្រូវគេដោះស្រាយ នោះខ្ញុំមានសង្ឃឹមទទួលព្រះពរហើយ។ ព្រោះតែការយល់ច្រឡំរបស់ខ្ញុំអំពីការដោះស្រាយ និងព្រោះតែខ្ញុំឱ្យតម្លៃខ្លាំងពេកលើព្រះពរ ខ្ញុំប្រុងប្រយ័ត្នខ្លាំងចំពោះអ្វីៗដែលប៉ះពាល់ដល់វាសនាខ្ញុំ និងប្រយ័ត្នខ្លាំងក្នុងគ្រប់កិច្ចការដែលខ្ញុំធ្វើ។ ខ្ញុំខ្លាចថា បើមិនប្រយ័ត្នទេ ខ្ញុំនឹងត្រូវគេដោះស្រាយ ហើយបាត់បង់លទ្ធផលល្អរបស់ខ្ញុំ។ ខ្ញុំអាចមើលឃើញថា ខ្ញុំអាក្រក់ និងបោកបញ្ឆោតខ្លាំងណាស់! អ្នកដឹកនាំប្រកបគ្នាពីគោលការណ៍ជាមួយយើងជាច្រើនដង និងផ្ដល់ការណែនាំដល់យើង តែយើងមិនស្ដាប់សម្ដីគាត់ទេ។ យើងបន្តប្រព្រឹត្តតាមអំពើចិត្ត ទាំងងងឹតងងល់ និងរាំងស្ទះដល់ការងារ។ តើការដោះស្រាយជាមួយយើងនេះ មិនមែនជារឿងធម្មតាដែលត្រូវធ្វើទេឬ? មនុស្សដែលមានហេតុផល នឹងឆ្លុះបញ្ចាំងពីខ្លួនឯងអំពីរឿងនេះ ថាតើពួកគេកំពុងខ្វះខាតកន្លែងណា ឬមិនយល់ពីកិច្ចការខាងវិញ្ញាណឬអត់ ហើយស្វែងរកសេចក្តីពិត និងប៉ះប៉ូវការភ្លាំងភ្លាត់របស់ខ្លួនឱ្យបានទាន់ពេល។ នេះជាមនុស្សដែលមានច្រកចូលវិជ្ជមាន និងជាអ្នកដែលស្វែងរកសេចក្តីពិត។ គេដោះស្រាយជាមួយយើង ដើម្បីជួយយើងឱ្យចូលទៅក្នុងសេចក្តីពិត និងបំពេញភារកិច្ចយើងឱ្យបានល្អ។ តែខ្ញុំមិនត្រឹមតែមិនស្វែងរកសេចក្តីពិត ឬឆ្លុះបញ្ចាំងប៉ុណ្ណោះទេ ខ្ញុំក៏ការពារខ្លួន និងយល់ច្រឡំទៀតផង។ ខ្ញុំមិនចេះវែកញែករវាងល្អ និងអាក្រក់ឡើយ! ព្រោះតែការបើកសម្ដែងពីបន្ទូលព្រះ ឥឡូវ ខ្ញុំយល់បានខ្លះពីសភាពរបស់ខ្ញុំ។

ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងធ្លាក់យ៉ាងខ្លាំង

ក្នុងពេលជួបជុំនាថ្ងៃនេះ អ្នកដឹកនាំបានដឹងថា បងសូលមានអារម្មណ៍អវិជ្ជមាន ក្រោយត្រូវបានដោះស្រាយ ហើយគាត់មានអារម្មណ៍រឹតត្បិត និងរងការគាបសង្កត់។ អ្នកដឹកនាំបានសួរយើងថា តើយើងមានអារម្មណ៍រឹតត្បិតដែរឬអត់។ ខ្ញុំបានគិតពីសភាពបច្ចុប្បន្នរបស់ខ្ញុំ រួចនិយាយថា ខ្ញុំមានអារម្មណ៍រឹតត្បិតខ្លះដែរ។ ក្រោយមក អ្នកដឹកនាំផ្ដល់ការប្រកបគ្នាខ្លះ ដែលប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំង។ គាត់ថា៖ «ហេតុអ្វីក៏អ្នកខ្លះត្រូវគេដោះស្រាយដដែលៗ តែនៅមិនទទួលបានសេចក្តីពិត រួចនិយាយថា ខ្លួនមានអារម្មណ៍រឹតត្បិត រងការគាប់សង្កត់ និងឈឺចាប់? នោះព្រោះតែពួកគេមិនផ្តោតលើការយល់ដឹង ឬការទទួលបានសេចក្តីពិត បែបនេះ ពួកគេមិនទទួលបានអ្វីឡើយ។ ពួកគេប្រឆាំង និងខឹង ពេលត្រូវគេដោះស្រាយ។ ពួកគេជំទាស់នឹងអ្នកដទៃ។ តើនេះជាបុគ្គលម្នាក់ដែលទទួលយកសេចក្តីពិតឬ? មែនទែនទៅ មនុស្សទាំងនេះត្រូវគេដោះស្រាយ ព្រោះតែពួកគេបានបំពានគោលការណ៍នៃសេចក្តីពិត តែពួកគេមិនព្រមឆ្លុះបញ្ចាំងទេ ហើយថែមទាំងខ្ជីខ្ជាទៀតផង។ នេះបង្ហាញថា ពួកគេមិនទទួលយកសេចក្តីពិត ហើយពួកគេធ្វើផ្ទុយ ហើយប្រឆាំងនឹងសេចក្តីពិត។ ការប្រឆាំងនឹងសេចក្តីពិត តាមពិតទៅ ជាការប្រឆាំងនឹងព្រះ។ ធម្មជាតិបែបនេះពិតជាគ្រោះថ្នាក់ណាស់»។ ការប្រកបគ្នារបស់អ្នកដឹកនាំ ទីបំផុតធ្វើឱ្យខ្ញុំដឹងថា ធម្មជាតិនៃការបដិសេធសេចក្តីពិត ឬការត្រូវគេដោះស្រាយ គឺធ្ងន់ធ្ងរបែបណា ហើយសភាពនេះគ្រោះថ្នាក់កម្រិតណា។ ពេលខ្ញុំត្រលប់ទៅផ្ទះវិញ ចិត្តខ្ញុំចេះតែនៅមិនស្ងប់ ហើយក៏គេងមិនលក់ដែរ។ ខ្ញុំយល់ថា ស្ថានភាពនេះមិនមែនជារឿងចៃដន្យទេ ហើយវាបង្កប់នូវព្រះទ័យព្រះ។ ខ្ញុំចាប់ផ្ដើមឆ្ងល់ថា តើការមិនទទួលយកសេចក្តីពិតបង្ហាញចេញបែបណាឱ្យប្រាកដទៅ? តើខ្ញុំអាចរៀនសូត្រមេរៀន និងឆ្លុះបញ្ចាំងពីស្ថានភាពនេះដោយរបៀបណា?

ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ មេឃស្រឡះល្អ

ថ្ងៃនេះ គេដេញបងសូលចេញ។ គេដ៏ដេញមនុស្សពីរបីនាក់ទៀតចេញ ព្រោះតែពួកគេមិនទទួលយកសេចក្តីពិត និងគ្មានការរីកចម្រើនក្នុងភារកិច្ចរបស់ពួកគេដែរ។ តាមរយៈបងស្រីម្នាក់ ខ្ញុំឃើញថា ជារឿយៗ បងសូលបំពេញភារកិច្ចរបស់គាត់តាមអំពើចិត្ត និងបំពានគោលការណ៍ ហើយអ្នកដឹកនាំបានប្រកបគ្នាដោយអំណត់អំពីគោលការណ៍ជាមួយគាត់គ្រប់ពេល។ ពេលខ្លះ គាត់នឹងលួសកាត់បងសូល និងលើកឡើងពីសារជាតិនៃបញ្ហារបស់គាត់ តែបងសូលមិនបានស្វែងរកសេចក្តីពិត ឬឆ្លុះបញ្ចាំងឡើយ។ ជាការឆ្លើយតបនឹងការលួសកាត់ គាត់បានខ្ជីខ្ជា និងមិនព្រមចែករំលែកទស្សនៈរបស់គាត់នៅក្នុងការពិភាក្សាការងារទេ។ ម្ដងនោះនៅក្នុងការជួបជុំ គាត់ថែមទាំងនិយាយថា៖ «អ្នកដឹកនាំមើលមិនឃើញទេ ពេលខ្ញុំធ្វើការបានល្អ តែបើខ្ញុំធ្វើការមិនបានល្អវិញ គាត់ដោះស្រាយជាមួយខ្ញុំ»។ វាពិបាកជឿណាស់ ដែលគាត់និយាយបែបនេះ ហើយការពិតនោះគឺថា គាត់បានបង្ហាញថា គាត់មិនទទួលយកសេចក្តីពិតសោះឡើយ! ខ្ញុំបានអានអត្ថបទបន្ទូលពីរបីរបស់ព្រះ។ «កាលណាពួកទទឹងនឹងព្រះគ្រីស្ទត្រូវគេលួសកាត់ និងដោះស្រាយ កិច្ចការដំបូងគេដែលពួកគេធ្វើ គឺជំទាស់ និងបដិសេធចេញពីជម្រៅចិត្តតែម្ដង។ ពួកគេប្រឆាំងនឹងការនេះ។ ហេតុអ្វីបានជាដូច្នេះ? នោះព្រោះតែពួកទទឹងនឹងព្រះគ្រីស្ទមានធម្មជាតិ និងសារជាតិដែលជិនណាយ និងស្អប់សេចក្តីពិត ហើយពួកគេមិនទទួលយកសេចក្តីពិតសោះឡើយ។ តាមធម្មតា សារជាតិ និងនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ រារាំងពួកគេមិនឱ្យទទួលស្គាល់កំហុស ឬទទួលស្គាល់និស្ស័យពុករលួយរបស់ខ្លួនឡើយ។ យោងតាមការពិតទាំងពីរនេះ អាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះការលួសកាត់ និងការដោះស្រាយ គឺជាការបដិសេធ និងការប្រឆាំងទាំងស្រុង និងដាច់ណាត់តែម្ដង។ ពួកគេស្អប់ខ្ពើម និងប្រឆាំងចំពោះការនេះពីជម្រៅចិត្ត ហើយគ្មានការទទួលយក ឬការចុះចូលសូម្បីតែបន្តិចឡើយ ហើយក៏គ្មានការឆ្លុះបញ្ចាំង ឬការប្រែចិត្តពិតប្រាកដនោះដែរ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវគេលួសកាត់ និងដោះស្រាយ មិនថាអ្នកណាជាអ្នកលួសកាត់ ថាវាពាក់ព័ន្ធនឹងអ្វី ពួកគេត្រូវទទួលការស្ដីបន្ទោសកម្រិតណាចំពោះរឿងនោះ ថាពួកគេបានប្រព្រឹត្តកំហុសច្បាស់បែបណា ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនយ៉ាងណា ឬទង្វើអាក្រក់របស់ពួកគេបង្កើតចេញនូវផលវិបាកអ្វីខ្លះសម្រាប់ពួកជំនុំនោះឡើយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនពិចារណាអំពីចំណុចណាមួយដែរ។ ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ អ្នកដែលលួសកាត់ និងដោះស្រាយជាមួយពួកគេ កំពុងតែចុចចំពួកគេ ឬមានចេតនាចាប់កំហុស ដើម្បីដាក់ទោសពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទអាចថែមទាំងគិតថា ពួកគេត្រូវបានគេធ្វើបាប និងបំបាក់មុខ ថាពួកគេត្រូវបានគេប្រព្រឹត្តចំពោះខ្លួនដោយឥតមេត្តា និងថាពួកគេត្រូវបានគេមើលស្រាល និងសើចចំអកទៀតផង។ បន្ទាប់ពីពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានគេលួសកាត់ និងដោះស្រាយរួច ពួកគេមិនដែលឆ្លុះបញ្ចាំងមើលថាអ្វីជាកំហុសរបស់ពួកគេ ថានិស្ស័យពុករលួយបែបណាដែលពួកគេបានបើកសម្ដែង ថាពួកគេបានស្វែងរកគោលការណ៍នៅក្នុងរឿងនោះ ឬថាពួកគេបានប្រព្រឹត្តតាមគោលការណ៍នៃសេចក្តីពិត ឬបំពេញការទទួលខុសត្រូវរបស់ខ្លួនឬអត់នោះឡើយ។ ពួកគេមិនពិនិត្យមើលខ្លួនឯង ឬឆ្លុះបញ្ចាំងពីចំណុចណាមួយទេ ហើយក៏មិនសញ្ជឹងគិតពីបញ្ហាទាំងនេះដែរ។ ផ្ទុយទៅវិញ ពួកគេមើលឃើញការដោះស្រាយ និងការលួសកាត់តាមឆន្ទៈរបស់ខ្លួន និងដោយចិត្តក្ដៅក្រហាយ។ គ្រប់ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានគេលួសកាត់ និងដោះស្រាយ ពួកគេពេញដោយកំហឹង ការអន់ចិត្ត និងការខកចិត្ត ហើយមិនស្ដាប់ដំបូន្មាននរណាម្នាក់ឡើយ។ ពួកគេមិនទទួលយកការលួសកាត់ និងការដោះស្រាយចំពោះខ្លួន ហើយមិនអាចចូលមកចំពោះព្រះជាម្ចាស់ ដើម្បីរៀនសូត្រ និងឆ្លុះបញ្ចាំងពីខ្លួនឯង ដើម្បីដោះស្រាយសកម្មភាពរបស់ខ្លួនដែលបំពានគោលការណ៍ ដូចជាការធ្វើការឱ្យតែរួចពីដៃ ការធ្វេសប្រហែស ឬការខ្វះចន្លោះក្នុងភារកិច្ចរបស់ខ្លួនឡើយ ហើយពួកគេក៏មិនបានប្រើឱកាសនេះ ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួនដែរ។ ផ្ទុយទៅវិញ ពួកគេស្វែងរកការដោះសាដើម្បីការពារខ្លួន បញ្ជាក់ថាខ្លួនគ្មានកំហុស ហើយពួកគេថែមទាំងនិយាយរឿងបង្កជម្លោះ និងញុះញង់អ្នកដទៃទៀតផង» («ចំណុចទីដប់ពីរ៖ ពួកគេចង់ដកថយ នៅពេលដែលគ្មានតួនាទី និងគ្មានសេចក្ដីសង្ឃឹមនៃការទទួលបានព្រះពរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «មិនថាមានមជ្ឈដ្ឋានបែបណាកើតឡើងទេ ជាពិសេសនៅពេលប្រឈមនឹងទុក្ខលំបាក និងពេលព្រះជាម្ចាស់បើកសម្ដែង ឬលាតត្រដាងមនុស្ស កិច្ចការដំបូងគេដែលមនុស្សគួរធ្វើ គឺត្រូវចូលមកចំពោះព្រះជាម្ចាស់ ដើម្បីឆ្លុះបញ្ចាំង និងពិនិត្យមើលពាក្យសម្ដី និងទង្វើ ព្រមទាំងនិស្ស័យពុករលួយរបស់ខ្លួន ជាជាងពិនិត្យ សិក្សា និងវិនិច្ឆ័យមើលថាតើព្រះបន្ទូល និងទង្វើរបស់ព្រះជាម្ចាស់ត្រូវឬខុស។ ប្រសិនបើអ្នកបន្តមានគោលជំហរត្រឹមត្រូវ អ្នកគួរតែដឹងជាក់ច្បាស់អំពីអ្វីដែលអ្នកគួរតែធ្វើ។ មនុស្សមាននិស្ស័យពុករលួយ និងមិនយល់ពីសេចក្តីពិតទេ។ នេះមិនមែនជាបញ្ហាធំដុំឡើយ។ ប៉ុន្តែនៅពេលមនុស្សមាននិស្ស័យពុករលួយ និងមិនយល់ពីសេចក្តីពិត តែនៅមិនស្វែងរកសេចក្តីពិតទៀត ពេលនោះ ពួកគេមានបញ្ហាពិតប្រាកដហើយ។ អ្នកមាននិស្ស័យពុករលួយ និងមិនយល់ពីសេចក្តីពិត ដូច្នេះ អ្នកអាចនៅតែវិនិច្ឆ័យព្រះជាម្ចាស់តាមអំពើចិត្ត ហើយចូលទៅរក និងទាក់ទងជាមួយទ្រង់ទៅតាមការបញ្ជានៃអារម្មណ៍ ចំណង់ចំណូលចិត្ត និងមនោសញ្ចេតនារបស់អ្នក។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនស្វែងរក និងអនុវត្តសេចក្តីពិតទេ អ្វីៗនឹងមិនសាមញ្ញពេកឡើយ។ អ្នកនឹងមិនត្រឹមតែមិនអាចចុះចូលចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចយល់ច្រឡំ និងរអ៊ូរទាំអំពីទ្រង់ ថ្កោលទោសទ្រង់ ប្រឆាំងនឹងទ្រង់ ហើយថែមទាំងស្ដីបន្ទោស និងបដិសេធទ្រង់នៅក្នុងចិត្តរបស់អ្នកទៀតផង ដោយនិយាយថា ទ្រង់មិនសុចរិត ថាគ្រប់យ៉ាងដែលទ្រង់ធ្វើ មិនប្រាកដថាត្រឹមត្រូវឡើយ។ ការដែលអ្នកនៅតែអាចបង្កបញ្ហាបែបនេះ តើវាមិនគ្រោះថ្នាក់ទេឬអី? (គ្រោះថ្នាក់។) វាពិតជាគ្រោះថ្នាក់ណាស់។ ការមិនស្វែងរកសេចក្តីពិត អាចធ្វើឱ្យគេបាត់បង់ជីវិត! ហើយការនេះអាចកើតឡើងបានគ្រប់ពេល និងគ្រប់ទីកន្លែង!» («ចំណុចទីដប់៖ ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានជាសាធារណៈលើគោលការណ៍នានា និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «សម្រាប់អស់អ្នកដែលតែងតែអកម្ម នេះបណ្ដាលមកពីអសមត្ថភាពក្នុងការទទួលយកសេចក្តីពិត។ ប្រសិនបើអ្នកមិនទទួលយកសេចក្តីពិតទេ នោះភាពអកម្មនឹងតាមលងអ្នកដូចអារក្សអ៊ីចឹង ដោយធ្វើឱ្យអ្នករស់នៅក្នុងសភាពអកម្មជារៀងរហូត និងបង្កើតបានជាអាកប្បកិរិយាតិះដៀល មិនស្ដាប់បង្គាប់ និងមិនបំពេញតាមព្រះទ័យព្រះជាម្ចាស់ឡើយ។ កាលណាអ្នកដើរដល់ចំណុចមួយដែលចាប់ផ្ដើមទាស់ទទឹង បះបោរ និងស្រែកដាក់ព្រះជាម្ចាស់ នោះអ្នកនឹងឈានដល់ចំណុចគ្រប់គ្រងខ្លួនលែងបានហើយ។ កាលណាមនុស្សចាប់ផ្ដើមវិភាគមើល និងបកអាក្រាតអ្នក នោះអ្នកនឹងបានដឹងការពិតដ៏គួរឱ្យរន្ធត់អំពីស្ថានភាពដែលយឺតរួចទៅហើយ ហើយអ្នកនឹងដួលទៅលើដី រួចគក់ទ្រូងខ្លួនឯងមិនខាន។ ពេលនោះ អ្វីដែលអ្នកអាចធ្វើបាន គឺរង់ចាំការដាក់ទោសពីព្រះជាម្ចាស់ប៉ុណ្ណោះ!» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ ទីបំផុត បន្ទូលព្រះជួយឱ្យខ្ញុំយល់ថា ការបង្ហាញដ៏ច្បាស់បំផុតមួយថា តើបុគ្គលម្នាក់ទទួលយកសេចក្តីពិតឬអត់ គឺជារបៀបដែលពួកគេឆ្លើយតបចំពោះការដោះស្រាយ។ ពេលត្រូវគេដោះស្រាយ មនុស្សដែលដេញតាម និងទទួលយកសេចក្តីពិត អាចឆ្លុះបញ្ចាំងបាន ហើយមិនថាពួកគេត្រូវបានដោះស្រាយធ្ងន់ធ្ងរបែបណាទេ ពួកគេអាចអធិស្ឋានទៅព្រះបានជានិច្ច ពិចារណាមើលពីកន្លែងដែលពួកគេបានធ្វើខុស មើលពីដើមចមនៃកំហុស ហើយពួកគេបើកសម្ដែងនិស្ស័យពុករលួយអ្វីខ្លះ ក្រោយមក ស្វែងរកសេចក្តីពិត និងរៀនសូត្រពីវា។ ទោះបីអាចមានភាពអវិជ្ជមាន និងចំណុចខ្សោយខ្លះក៏ដោយ នោះព្រោះតែពួកគេមើលឃើញពីជម្រៅនៃសេចក្តីពុករលួយ និងភាពធ្ងន់ធ្ងរនៃអំពើរំលងរបស់ពួកគេ ពួកគេចាប់ផ្ដើមយល់ថា ខ្លួនបានធ្វើខុស រួចប្រែចិត្ត ហើយស្អប់ខ្លួនឯងយ៉ាងអស់ពីចិត្ត។ តែភាពអវិជ្ជមាននេះនឹងកន្លងផុតទៅ។ ពួកគេអាចស្វែងរកសេចក្តីពិត និងបន្តឆ្លុះបញ្ចាំងពីខ្លួនឯង តាមរយៈបរាជ័យទាំងនេះ ហើយពេលពួកគេស្គាល់ពីបញ្ហា និងមើលឃើញយ៉ាងច្បាស់ពីធម្មជាតិនៃទង្វើរបស់ខ្លួន ពួកគេមើលឃើញសេចក្តីស្រឡាញ់ និងការការពាររបស់ព្រះនៅក្នុងការដោះស្រាយនោះ ហើយពួកគេអរព្រះគុណព្រះ។ សភាពមនុស្សក្នុងពេលបែបនេះ គឺត្រឹមត្រូវ និងវិជ្ជមាន។ ប៉ុន្តែ មនុស្សដែលមិនទទួលយកសេចក្តីពិត មើលឃើញការដោះស្រាយខុសពីនេះ។ ទោះបីអ្នកខ្លះមិនរអ៊ូរទាំដោយចំហក៏ដោយ ក៏ពួកគេមិនដែលឆ្លុះបញ្ចាំងពីខ្លួនឯង ឬស្គាល់ខ្លួនឯង តាមរយៈបន្ទូលព្រះដែរ។ នៅក្នុងពួកគេ ពួកគេប្រកែក ទាស់ទទឹង និងមានលេសដោះសា មានន័យថា ពេលពួកគេគិតពីរឿងនេះកាន់តែច្រើន ពួកគេមានអារម្មណ៍កាន់តែពិបាកចិត្ត និងឈឺចាប់ រហូតដល់មានអារម្មណ៍ថាខុសទៀតផង។ តាមធម្មតា ការនេះបង្កើតឱ្យមានអារម្មណ៍អវិជ្ជមាន។ អារម្មណ៍អវិជ្ជមានទាំងនេះបង្កប់នូវការមិនពេញចិត្តចំពោះការពិត និងចំពោះអ្នកដទៃ។ អស់អ្នកដែលទទួលយកសេចក្តីពិត រកឃើញថា ការដោះស្រាយជួយឱ្យពួកគេដឹងយ៉ាងច្បាស់ពីនិស្ស័យពុករលួយរបស់ខ្លួន ប្រែចិត្ត និងផ្លាស់ប្ដូរ ហើយនោះជាចំណុចផ្លាស់ប្រែក្នុងជំនឿពួកគេ។ ប៉ុន្តែ អ្នកដែលមិនទទួលយកសេចក្តីពិត នឹងត្រូវគេលាតត្រដាង និងផាត់ចោល។ អស់អ្នកដែលប្រែជាអវិជ្ជមាន និងមិនទទួលយកសេចក្តីពិត អ្នកនោះមានធម្មជាតិជិនណាយនឹងសេចក្តីពិត និងមិនអាចរីកចម្រើនបានទេ មិនថាពួកគេជឿព្រះប៉ុន្មានឆ្នាំឡើយ។ ពេលត្រូវដោះស្រាយ បងសូលមិនបានឆ្លុះបញ្ចាំង ឬទទួលស្គាល់ធម្មជាតិ និងផលវិបាកចេញពីការធ្វើការតាមអំពើចិត្តទេ ហើយក៏មិនស្វែងរកគោលការណ៍អនុវត្តន៍ដែរ។ ផ្ទុយទៅវិញ គាត់មានអារម្មណ៍រឹតត្បិត អវិជ្ជមាន និងខ្សោះល្វើយទៅវិញ។ ដំបូង ខ្ញុំគិតថា ការមានអារម្មណ៍បាក់ទឹកចិត្ត ក្រោយត្រូវដោះស្រាយ គឺជារឿងធម្មតាទេ ហើយគាត់នឹងត្រលប់មកធម្មតាវិញ បន្ទាប់ពីឆ្លុះបញ្ចាំងបានពីរបីថ្ងៃ។ តែបងប្អូនប្រុសស្រីខ្លះនិយាយថា ពីមុន គាត់ក៏បែបនេះដែរ ពោលគឺក្លៀវក្លា និងសកម្មពីសម្បកក្រៅ តែពេលមានបញ្ហាកើតឡើងក្នុងការងារ ហើយគេដោះស្រាយគាត់ គាត់ប្រែជាអវិជ្ជមាន និងខ្សោះល្វើយ រួចឈប់ចូលរួមពិភាក្សាបញ្ហានានា។ គាត់និយាយថា បើគាត់លើកយោបល់អំពីការងារកាន់តែច្រើន គាត់លាតត្រដាងពីបញ្ហាកាន់តែច្រើន ហើយបើគាត់ផ្ដល់ជាគំនិត និងយោបល់កាន់តែតិច នោះបញ្ហាក៏លាតត្រដាងកាន់តែតិចដែរ។ ចំពោះការលួសកាត់ចុងក្រោយនេះ គាត់មានអារម្មណ៍រឹតត្បិត និងរងការគាបសង្កត់នៅក្នុងភារកិច្ចគាត់ ហើយក៏មានអារម្មណ៍ធ្លាក់ទឹកចិត្ត និងឈឺចាប់ផងដែរ។ អាកប្បកិរិយាអវិជ្ជមានរបស់គាត់នេះ តាមពិតទៅ ជាការបដិសេធចំពោះសេចក្តីពិត ហើយជាការស្ដីបន្ទោស និងទាស់ទទឹងនឹងព្រះ។ គាត់កំពុងបើកសម្ដែងនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ទីបំផុត ខ្ញុំបានដឹងថា នៅពីក្រោយភាពអវិជ្ជមាននេះ បង្កប់នូវនិស្ស័យបែបសាតាំងដែលទាស់ទទឹងនឹងព្រះ។ តើបងសូលមិនកំពុងដើរផ្លូវខុស ដែលនេះជាការក្រើនរំឭកមួយសម្រាប់ខ្ញុំទេឬអី? ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការមិនស្វែងរកសេចក្តីពិត អាចធ្វើឱ្យគេបាត់បង់ជីវិត! ហើយការនេះអាចកើតឡើងបានគ្រប់ពេល និងគ្រប់ទីកន្លែង!» ពីមុន ខ្ញុំមិនធ្លាប់មានបទពិសោធផ្ទាល់ខ្លួនច្រើនឡើយទាក់ទងនឹងរឿងនេះ តែជាមួយអ្វីដែលខ្ញុំបានឆ្លងកាត់នាពេលថ្មីៗនេះ ខ្ញុំយល់ស្របជាមួយបន្ទូលព្រះទាំងស្រុង។ វាពិតជាគ្រោះថ្នាក់ណាស់ដែលមិនស្វែងរក ឬទទួលយកសេចក្តីពិត នៅពេលដោះស្រាយ។ បងប្អូនប្រុសស្រីដែលត្រូវបានបណ្ដេញចេញនាពេលថ្មីៗនេះ តាមពិត មានអំណោយទាន តែចំណុចខ្សោយស្លាប់រស់របស់ពួកគេ គឺជាការជិនណាយ និងការមិនស្វែងរកសេចក្តីពិត ដែលនាំឱ្យពួកគេមិនទទួលបានលទ្ធផលក្នុងភារកិច្ចរបស់ខ្លួន ហើយទីបំផុតត្រូវបានបណ្ដេញចេញ។ ពេលខ្ញុំគិតដល់រឿងនេះកាន់តែច្រើន ខ្ញុំមើលឃើញកាន់តែខ្លាំងពីសារៈសំខាន់នៃការស្វែងរកសេចក្តីពិត។

ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងរលឹមតិចៗ

ការប្រកបគ្នារបស់អ្នកដឹកនាំកាលយប់នោះ បានវិលវល់ក្នុងគំនិតខ្ញុំរយៈពេលពីរបីថ្ងៃ ហើយខ្ញុំចេះតែគិតដល់ព្រះបន្ទូលទាំងនេះ៖ «ប្រសិនបើអ្នកមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនស្វះស្វែងរកសេចក្ដីពិត ឬស្វែងយល់អំពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ក៏មិនស្រឡាញ់ចូលចិត្តផ្លូវ ដែលនាំឱ្យអ្នកចូលមកកៀកនឹងព្រះជាម្ចាស់ នោះខ្ញុំសុំប្រាប់អ្នកថា អ្នកគឺជាមនុស្សដែលកំពុងព្យាយាមគេចវេសពីការជំនុំជម្រះ ហើយអ្នកក៏ជាអាយ៉ង និងជាជនក្បត់ ដែលគេចពីបល្ល័ង្កសដ៏ធំដែរ» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ កាលពីមុន ពេលខ្ញុំអានបន្ទូលព្រះ៖ «អ្នកគឺជាមនុស្សដែលកំពុងព្យាយាមគេចវេះពីការជំនុំជម្រះ» និង «អ្នកជាអាយ៉ង និងជាជនក្បត់ ដែលគេចពីបល្ល័ង្កសដ៏ធំ» វាធ្វើឱ្យខ្ញុំគិតដល់អ្នកនៅក្នុងពិភពសាសនាដែលប្រកាន់ខ្ជាប់នឹងសញ្ញាណសាសនា។ ពួកគេគ្រាន់តែចង់បានសេចក្តីសង្រ្គោះ តាមរយៈព្រះគុណតែប៉ុណ្ណោះ។ ពួកគេមិនព្រមទទួលយកកិច្ចការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយទេ។ ពួកគេជាអាយ៉ង និងជាជនក្បត់ដែលកំពុងគេចពីបល្ល័ង្កសដ៏ធំរបស់ព្រះ។ តែខ្ញុំឆ្ងល់ថា តើការទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ ក៏មានន័យថាជាការទទួលយកការជំនុំជម្រះរបស់ទ្រង់ដែរឬ? តើព្រះទតឃើញបែបនេះដែរទេ? តើការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះ មានន័យបែបណាឱ្យប្រាកដទៅ? តាមរយៈការសញ្ជឹងគិតពីបន្ទូលព្រះ ខ្ញុំបានដឹងថា ការទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ មិនមានន័យថា ជាការទទួលយកការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយទេ។ យ៉ាងហោចណាស់ អ្នកត្រូវតែអាចទទួលយកការដោះស្រាយ ដើម្បីទទួលយកការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយ។ បើអ្នកមិនអាចទទួលយកការដោះស្រាយបានទេ នោះអ្នកនឹងគ្មានផ្លូវទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះបានឡើយ។ ខ្ញុំបានអានថែមទៀតអំពីបន្ទូលព្រះទាក់ទងនឹងរបៀបដែលត្រូវទទួលការដោះស្រាយឱ្យបានត្រឹមត្រូវ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលនិយាយដល់ការលួសកាត់ និងការដោះស្រាយ យ៉ាងហោចណាស់ តើមនុស្សគួរតែដឹងអំពីអ្វីទៅ? គេត្រូវតែឆ្លងកាត់ការលួសកាត់ និងការដោះស្រាយ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ពោលគឺ វាជាអ្វីមួយមិនអាចខ្វះបានឡើយ។ នេះជាអ្វីមួយដែលមនុស្សត្រូវជួបប្រទះរាល់ថ្ងៃ និងដកពិសោធន៍ជាញឹកញាប់នៅក្នុងសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងការទទួលបានសេចក្តីសង្រ្គោះ។ គ្មាននរណាម្នាក់អាចគេចផុតពីការលួសកាត់ និងការដោះស្រាយបានឡើយ។ តើការលួសកាត់ និងការដោះស្រាយជាមួយនរណាម្នាក់ ជាអ្វីមួយទាក់ទងនឹងអនាគត និងវាសនារបស់គេឬ? (មិនទាក់ទងទេ។) ដូច្នេះ តើការលួសកាត់ និងការដោះស្រាយជាមួយនរណាម្នាក់ធ្វើឡើងដើម្បីអ្វីទៅ? តើវាធ្វើឡើងដើម្បីថ្កោលទោសមនុស្សឬ? (អត់ទេ វាកំពុងជួយមនុស្សឱ្យយល់ពីសេចក្តីពិត និងអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍វិញទេ។) ត្រឹមត្រូវណាស់។ នេះជាការយល់ដឹងដ៏ត្រឹមត្រូវបំផុតអំពីការលួសកាត់ និងការដោះស្រាយ។ ការលួសកាត់ និងការដោះស្រាយជាមួយនរណាម្នាក់ គឺជាប្រភេទមួយនៃការប្រៀនប្រដៅ ការវាយផ្ចាល ប៉ុន្តែវាក៏ជាទម្រង់មួយនៃការជួយមនុស្សផងដែរ។ ការលួសកាត់ និងការដោះស្រាយ ជួយឱ្យអ្នកផ្លាស់ប្តូរការដេញតាមដែលមិនត្រឹមត្រូវរបស់អ្នកបានទាន់ពេលវេលា។ វាជួយឱ្យអ្នកដឹងទាន់ពេលវេលាអំពីបញ្ហាដែលអ្នកមាននាពេលបច្ចុប្បន្ន និងជួយឱ្យអ្នកដឹងពីនិស្ស័យពុករលួយដែលអ្នកលាតត្រដាងបានទាន់ពេលវេលា។ យ៉ាងណាក៏ដោយ ការលួសកាត់ និងការដោះស្រាយ ជួយឱ្យអ្នកបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍ វាជួយការពារអ្នកមិនឱ្យធ្វើខុស និងដើរលើផ្លូវខុសបានទាន់ពេលវេលា ហើយវាក៏ការពារអ្នកពីការបង្កមហន្តរាយនានាផងដែរ។ តើនេះមិនមែនជាជំនួយដ៏អស្ចារ្យបំផុតសម្រាប់មនុស្ស មិនមែនជាដំណោះស្រាយដ៏អស្ចារ្យបំផុតរបស់ពួកគេទេឬអី? អ្នកដែលមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ គួរតែអាចមើលឃើញការដោះស្រាយ និងការលួសកាត់នៅក្នុងរបៀបដែលត្រឹមត្រូវ» («ចំណុចទីប្រាំបួន៖ ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទូលព្រះចែងយ៉ាងច្បាស់អំពីអាកប្បកិរិយាត្រឹមត្រូវ និងផ្លូវអនុវត្តន៍ ដែលយើងគួរមានចំពោះការដោះស្រាយ។ តាមពិតទៅ ការដោះស្រាយមិនពាក់ព័ន្ធនឹងវាសនាសោះឡើយ។ មិនថាសម្តីដែលត្រូវបានប្រើនោះធ្ងន់ធ្ងរ ឈឺចាប់ ឬថែមទាំងថ្កោលទោសនោះទេ ទាំងអស់នេះ គឺដើម្បីជួយយើងឱ្យស្គាល់ពីសេចក្តីពុករលួយ ការធ្វើតាមអំពើចិត្ត កង្វះគោលការណ៍នៅក្នុងទង្វើ និងមើលឃើញពីភាពភ្លាំងភ្លាត់របស់យើងនៅក្នុងការងារតែប៉ុណ្ណោះ។ ពោលគឺដើម្បីជួយយើងឱ្យស្វែងរកសេចក្តីពិត និងបំពេញភារកិច្ចរបស់យើងស្របតាមគោលការណ៍។ ការត្រូវគេដោះស្រាយជាញឹកញាប់ ឬធ្ងន់ធ្ងរ មិនមានន័យថា បុគ្គលនោះគ្មានវាសនាល្អនោះទេ ហើយការមិនត្រូវបានដោះស្រាយ ក៏មិនមានន័យថា បុគ្គលនោះនឹងមានវាសនាល្អនោះដែរ។ ទោះបីអ្នកខ្លះត្រូវបានលួសកាត់ និងដោះស្រាយជាញឹកញាប់ ហើយពេលខ្លះ អាចជារឿងធ្ងន់ធ្ងរ ឈឺចាប់ ឬហាក់ដូចជាការលាតត្រដាង ឬការថ្កោលទោសក៏ដោយ ក៏ក្រោយមក មនុស្សទាំងនេះអាចស្វែងរកសេចក្តីពិត ឆ្លុះបញ្ចាំង និងទទួលបានការយល់ដឹងខ្លះពីនិស្ស័យពុករលួយ ពីចំណុចខ្វះចន្លោះ និងការភ្លាំងភ្លាត់របស់ខ្លួនដែរ។ ពួកគេអាចផ្លាស់ប្ដូរ និងរីកចម្រើនក្នុងជីវិត ហើយទីបំផុត ពួកគេនៅតែអាចរ៉ាប់រងកិច្ចការសំខាន់បាន។ ខ្ញុំចាប់ផ្ដើមគិតឡើងវិញពីអាកប្បកិរិយារបស់ខ្ញុំចំពោះការដោះស្រាយ តាំងពីខ្ញុំក្លាយជាអ្នកជឿព្រះមក។ ខ្ញុំបានជឿព្រះរយៈពេលប្រាំបួនឆ្នាំហើយ ប៉ុន្មានឆ្នាំនេះ ខ្ញុំកម្រទទួលការដោះស្រាយ ឬមានឧបសគ្គ ឬបរាជ័យធំដុំណាស់។ ខ្ញុំតែងមានទស្សនៈបែបផ្សេងចំពោះការដោះស្រាយ។ ខ្ញុំយល់ថា ការត្រូវគេដោះស្រាយ គឺជារឿងមិនល្អ យល់ថាវាប្រៀបដូចជាការត្រូវគេលាតត្រដាង ឬថ្កោលទោសអ៊ីចឹង។ ខ្ញុំរួញរាភិតភ័យ ពេលឃើញអ្នកដទៃទទួលការដោះស្រាយ ដោយខ្លាចថា វានឹងកើតឡើងចំពោះខ្ញុំផងដែរ បើខ្ញុំមិនប្រយ័ត្ន។ ខ្ញុំយល់ច្រឡំការត្រូវគេដោះស្រាយទៅនឹងការថ្កោលទោស និងការលាតត្រដាង ដោយបដិសេធ និងប្រឆាំងនឹងវា ចង់បន្តនៅក្នុងតំបន់ស្រណុកសុខស្រួលក្នុងជំនឿខ្ញុំ។ តើការដេញតាមរបស់ខ្ញុំមានខុសអ្វីពីមនុស្សដែលគ្រាន់តែចង់បាននំប៉័ងចម្អែតក្រពះនៅក្នុងសាសនាទៅ? ខ្ញុំបានអានបន្ទូលព្រះច្រើនណាស់ ហើយខ្ញុំបានឃើញយ៉ាងច្បាស់ថា កិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ មានគោលបំណងបន្សុទ្ធ និងប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ តាមរយៈការជំនុំជម្រះ ការបន្សុទ្ធ ការលួសកាត់ និងការដោះស្រាយ។ ប៉ុន្តែ ខ្ញុំគ្មានចំណេះដឹងពិតប្រាកដទេ ហើយក៏មិនព្រមទទួលយកការដោះស្រាយ ឬការបន្សុទ្ធនោះដែរ ដូច្នេះ មិនថាខ្ញុំជឿព្រះប៉ុន្មានឆ្នាំទេ ខ្ញុំនឹងគ្មានការរីកចម្រើនដែរ។ ខ្ញុំនឹងមិនទទួលបានសេចក្តីពិត ឬការផ្លាស់ប្ដូរក្នុងនិស្ស័យជីវិតខ្ញុំឡើយ ហើយចុងក្រោយ ខ្ញុំនឹងទទួលទោសមិនខាន។ ពេលគិតដល់រឿងនេះកាន់តែច្រើន ខ្ញុំកាន់តែដឹងថា សភាពខ្ញុំមានគ្រោះថ្នាក់ណាស់។ សម្រាប់មនុស្សដូចខ្ញុំ ដែលស្រេកឃ្លានភាពសុខស្រួល និងដេញតាមព្រះគុណ ទោះបីយើងមិនត្រូវបានដោះស្រាយក៏ដោយ ក៏វាមិនមានន័យថា យើងនឹងមានលទ្ធផលល្អដែរ។ បើខ្ញុំមិនស្វែងរកសេចក្តីពិត ឬផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្ញុំទេ នោះចុងក្រោយ ខ្ញុំនឹងមិនបានសង្រ្គោះឡើយ។ ការត្រូវគេដោះស្រាយ មិនបង្ហាញពីលទ្ធផលរបស់មនុស្សទេ ប៉ុន្តែជាអាកប្បកិរិយាដែលពួកគេមានចំពោះសេចក្តីពិតវិញទេ ដែលបង្ហាញថាពួកគេជានរណា។ ខ្ញុំតែងគិតថា ការត្រូវគេដោះស្រាយ គឺជារឿងមិនល្អ ហើយនោះក៏ប្រហែលជាការមិនសព្វព្រះទ័យ ឬការថ្កោលទោសរបស់ព្រះផងដែរ។ តែឥឡូវ ខ្ញុំឃើញថា ខ្ញុំយល់ខុសហើយ! ខ្ញុំអធិស្ឋានទាំងយំទៅព្រះថា៖ «ព្រះអើយ ទីបំផុត ខ្ញុំម្ចាស់មើលឃើញពីភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់ខ្ញុំហើយ។ ប៉ុន្មានឆ្នាំនៃជំនឿរបស់ខ្ញុំនេះ ខ្ញុំម្ចាស់មិនដែលស្វែងរកសេចក្តីពិតទេ ហើយខ្ញុំម្ចាស់ក៏មានធម្មជាតិជិនណាយនឹងសេចក្តីពិតដែរ។ ខ្ញុំតែងគេចវេះពីការលួសកាត់ និងការដោះស្រាយជានិច្ច។ ព្រះជាម្ចាស់ ខ្ញុំម្ចាស់ចង់ប្រែចិត្ត។ ខ្ញុំម្ចាស់ព្រមរៀនសូត្រមេរៀនចេញពីការដោះស្រាយហើយ»។ ក្រោយអធិស្ឋានរួច ខ្ញុំបានធូរស្រាលចិត្តជាខ្លាំង ព្រមទាំងមានអារម្មណ៍ស្រេកឃ្លាន និងចង់បានទៀតផង។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចដកពិសោធន៍ការលួសកាត់ និងការដោះស្រាយនាពេលខាងមុខ ដើម្បីឱ្យខ្ញុំអាចរីកចម្រើនក្នុងជីវិត។

ថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ មេឃមានពពកច្រើន

ថ្ងៃនេះ មានរឿងមិនអាចបំភ្លេចបានមួយកើតឡើង។ ក្នុងពេលកំពុងធ្វើគម្រោងមួយ ព្រោះតែខ្ញុំបំពេញភារកិច្ចតាមអំពើចិត្ត និងមិនស្វែងរកគោលការណ៍ ការងារត្រូវធ្វើសាជាថ្មី ដែលបានពន្យារពេលដល់វឌ្ឍនភាពការងារ។ អ្នកដឹកនាំបានលើកឡើងពីធម្មជាតិនៃបញ្ហានេះ និងបានដោះស្រាយជាមួយខ្ញុំ ដែលមានចរិតក្រអឺតក្រទម និងខ្វះនូវគុណសម្បត្តិ។ គាត់ថា ការនេះបង្ហាញពីការមិនយល់នូវកិច្ចការខាងវិញ្ញាណរបស់ខ្ញុំ។ សម្ដីគាត់ចេះតែផុសឡើងក្នុងគំនិតខ្ញុំ។ ខ្ញុំពិបាកចិត្តណាស់ ហើយចាប់ផ្ដើមដាក់កម្រិតខ្លួនឯងថា៖ «អ្នកដឹកនាំបានមើលឃើញខ្ញុំយ៉ាងច្បាស់ក្រឡែត។ គាត់គិតថា ខ្ញុំមិនសមបំពេញភារកិច្ចនេះឡើយ។ នៅថ្ងៃណាមួយ គាត់នឹងបណ្ដេញខ្ញុំចេញមិនខាន»។ ខ្ញុំបាក់ទឹកចិត្តកាន់តែខ្លាំង។ ពេលដឹងថា ខ្ញុំមានសភាពខុសឆ្គង ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់ ថ្ងៃនេះ អ្នកដឹកនាំបានដោះស្រាយជាមួយខ្ញុំម្ចាស់។ ខ្ញុំម្ចាស់មិនដឹងថា ខ្ញុំគួររៀនបានអ្វីខ្លះចេញពីការនេះ ឬដឹងពីរបៀបឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។ សូមជួយបំភ្លឺ និងណែនាំខ្ញុំឱ្យស្គាល់ខ្លួនឯង និងកម្ចាត់ចោលអារម្មណ៍អវិជ្ជមានទាំងនេះផង»។ ក្រោយអធិស្ឋានរួច ខ្ញុំចាំបានថា ការស្វែងរកសេចក្តីពិត គឺជាគន្លឹះ ពេលត្រូវគេដោះស្រាយ។ តើភាពអវិជ្ជមាននឹងដោះស្រាយអ្វីបានទៅ? ខ្ញុំគួរតែឆ្លុះបញ្ចាំងមើលថា បញ្ហាខ្ញុំជាអ្វីឱ្យប្រាកដ និងមើលពីរបៀបដែលខ្ញុំគ្មានការយល់ដឹងពីកិច្ចការខាងវិញ្ញាណ។ ដោយចំណាយពេលស្ងប់ស្ងាត់គិត គេដោះស្រាយខ្ញុំលើកនេះ ជាចម្បងព្រោះតែខ្ញុំបំពេញភារកិច្ចតាមអំពើចិត្ត ដោយមិនបានសញ្ជឹងគិត ឬស្វែងរកគោលការណ៍ទេ។ អ្នកដឹកនាំបានប្រកបគ្នាពីគោលការណ៍ទាក់ទងនឹងរឿងនេះ តែខ្ញុំគ្រាន់តែធ្វើតាមក្រឹត្យវិន័យប៉ុណ្ណោះ។ ខ្ញុំថែមទាំងយល់ថា ដោយបានឮគោលការណ៍ទាំងនេះជាច្រើនដង ខ្ញុំចេះចាំអស់ហើយ ដូច្នេះ ខ្ញុំមិនបាច់ខំប្រឹងធ្វើតាមគោលការណ៍ទាំងនោះទៀតឡើយ។ ខ្ញុំបានជឿលើខ្លួនឯងទាំងងងឹតងងល់ បោះបង់ចោលគោលការណ៍ មើលឃើញទស្សនៈខ្លួនឯងថាត្រឹមត្រូវ និងមិនបានស្វែងរកទស្សនៈរបស់អ្នកដទៃទេ។ ខ្ញុំពិតជាធ្វើតាមអំពើចិត្ត មិនប្រព្រឹត្តតាមគោលការណ៍ និងធ្វើតាមក្រឹត្យវិន័យទាំងងងឹតងងល់មែន។ តើនេះមិនមែនជាឥរិយាបថមិនយល់ពីកិច្ចការខាងវិញ្ញាណទេឬអី? បើគេមិនបានដោះស្រាយជាមួយខ្ញុំបែបនេះទេ នោះខ្ញុំនឹងបន្តស្ពឹកស្រពន់ ដោយគិតថា ខ្ញុំបំពេញភារកិច្ចខ្លួនបានល្អ ទាំងមិនបានដឹងថា ខ្ញុំអាចប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះនោះឡើយ។ ការដោះស្រាយ គឺជាការព្រមានមួយចំពោះខ្ញុំ និងជាការការពារសម្រាប់ខ្ញុំ។ ឥឡូវ ដោយមើលឃើញបែបនេះ ខ្ញុំលែងមានអារម្មណ៍អវិជ្ជមានទៀតហើយ។ ខ្ញុំអាចផ្ដោតលើការស្វែងរកគោលការណ៍ និងរំឭកខ្លួនឯងមិនត្រូវប្រព្រឹត្តកំហុសទាំងនេះម្ដងទៀតឡើយ។

ថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ មេឃស្រឡះល្អ

ថ្ងៃនេះ យើងបាននៅក្នុងការជួបជុំមួយជាមួយអ្នកដឹកនាំ។ គាត់បានប្រកបគ្នាជាមួយយើងដោយអំណត់អំពីគោលការណ៍នៃការបំពេញភារកិច្ច រួចបានសួរថាតើយើងទទួលបានអ្វីខ្លះថ្មីៗនេះ។ គាត់បានលើកទឹកចិត្តយើងឱ្យដេញតាមសេចក្តីពិត ហើយមិនថាមានកាលៈទេសៈបែបណាទេ ការរៀនសូត្រពីមេរៀន គឺជារឿងសំខាន់បំផុត។ គាត់ក៏អានអត្ថបទព្រះបន្ទូលមួយឱ្យយើងស្ដាប់ដែរ។ «នៅក្នុងដំណើរនៃការដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់ មិនថាអ្នកបរាជ័យ ដួលចុះ ត្រូវបានលួសកាត់ ត្រូវបានដោះស្រាយ ឬត្រូវបានលាតត្រដាងប៉ុន្មានដងនោះទេ ទាំងអស់នេះមិនមែនជារឿងអាក្រក់ឡើយ។ មិនថាអ្នកត្រូវបានលួសកាត់ ឬដោះស្រាយដោយរបៀបណា ឬមិនថាដោយអ្នកដឹកនាំ អ្នកធ្វើការ ឬបងប្អូនប្រុសស្រីនោះទេ ទាំងអស់នេះសុទ្ធតែជារឿងល្អ។ អ្នកត្រូវតែចងចាំចំណុចនេះ៖ មិនថាអ្នករងទុក្ខលំបាកច្រើនបែបណា តាមពិត អ្នកកំពុងតែទទួលបានប្រយោជន៍ទៅវិញទេ។ អ្នកដែលមានបទពិសោធន៍ អាចបញ្ជាក់ពីការនេះបាន។ មិនថានោះជាការទទួលនូវការលួសកាត់ ការដោះស្រាយ ឬការលាតត្រដាងនោះទេ គឺតែងជារឿងល្អជានិច្ច។ វាមិនមែនជាការថ្កោលទោសនោះទេ តែជាសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ហើយក៏ជាឱកាសល្អបំផុតមួយសម្រាប់ឱ្យអ្នកបានស្គាល់ខ្លួនឯងផងដែរ។ វាអាចផ្លាស់ប្ដូរបទពិសោធជីវិតរបស់អ្នកទៅកាន់កម្រិតមួយថ្មី។ បើគ្មានកិច្ចការទាំងនេះទេ នោះអ្នកនឹងគ្មានឱកាស គ្មានលក្ខខណ្ឌ ក៏គ្មានបរិបទណា ដើម្បីបានសម្រេចនូវការយល់ដឹងអំពីការពិតនៃសេចក្តីពុករលួយរបស់អ្នកដែរ។ ប្រសិនបើអ្នកយល់ដឹងយ៉ាងពិតប្រាកដអំពីសេចក្តីពិត និងអាចរកឃើញសេចក្តីពុករលួយដែលកប់ទុកនៅក្នុងជម្រៅដួងចិត្តរបស់អ្នក បើអ្នកអាចបែងចែកអ្វីៗទាំងនោះបានច្បាស់លាស់ នោះវាជាការល្អហើយ ដ្បិតវាបានដោះស្រាយបញ្ហាធំមួយនៃច្រកចូលទៅក្នុងជីវិត ហើយក៏ជាប្រយោជន៍ដ៏ធំចំពោះការផ្លាស់ប្ដូរនិស្ស័យផងដែរ។ ការអាចស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដគឺជាឱកាសដ៏ល្អបំផុតមួយសម្រាប់អ្នក ដើម្បីប៉ះប៉ូវផ្លូវរបស់អ្នក និងក្លាយជាមនុស្សថ្មីម្នាក់ ហើយក៏ជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីទទួលបានជីវិតថ្មីដែរ។ នៅពេលដែលអ្នកស្គាល់ខ្លួនឯងយ៉ាងប្រាកដ នោះអ្នកនឹងអាចមើលឃើញថា នៅពេលដែលសេចក្តីពិតក្លាយជាជីវិតរបស់អ្នក នោះវាជារឿងប្រពៃមួយ ព្រោះអ្នកនឹងស្រេកឃ្លានសេចក្តីពិត អនុវត្តសេចក្តីពិត និងចូលទៅក្នុងតថភាពនៃសេចក្តីពិត។ នេះគឺជារឿងដ៏អស្ចារ្យណាស់! បើអ្នកអាចចាប់យកឱកាសនេះ និងឆ្លុះបញ្ចាំងយ៉ាងអស់ពីចិត្តចំពោះខ្លួនឯង ហើយទទួលបានចំណេះដឹងយ៉ាងពិតប្រាកដអំពីខ្លួនឯង នៅគ្រប់ពេលដែលអ្នកបរាជ័យ ឬជំពប់ដួល នោះនៅក្នុងចំណោមភាពអវិជ្ជមាន និងសេចក្ដីកម្សោយនោះ អ្នកនឹងអាចក្រោកឈរឡើងវិញមិនខាន។ នៅពេលដែលអ្នកបានឆ្លងផុតច្រកទ្វារនេះ នោះអ្នកនឹងអាចបោះជំហានដ៏ធំទៅមុខ ហើយចូលទៅក្នុងតថភាពនៃសេចក្តីពិតមិនខាន» («ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនពីមនុស្ស ពីរឿងរ៉ាវ និងវត្ថុក្បែរខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះពិតជាធ្វើឱ្យយើងរំជួលចិត្តជាខ្លាំង ហើយខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយ។ ទោះបីការដោះស្រាយធ្វើឱ្យពិបាកចិត្ត និងឈឺចាប់ ហើយជួនកាល ខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងដួលរលំទៅជាមួយភាពអវិជ្ជមានក៏ដោយ ក៏បទពិសោធនេះបានជួយឱ្យខ្ញុំមើលឃើញពីក្ដីស្រឡាញ់របស់ព្រះផងដែរ។ ព្រោះតែស្ថានភាពនេះហើយ ទើបបង្ខំឱ្យខ្ញុំចូលមកចំពោះព្រះ ដើម្បីឆ្លុះបញ្ចាំង និងស្គាល់ពីនិស្ស័យពុករលួយរបស់ខ្ញុំផ្ទាល់ និងឆ្លុះបញ្ចាំងមើលថាបញ្ហារបស់ខ្ញុំស្ថិតនៅត្រង់ណា។ ពេលខ្ញុំទទួលបានការយល់ដឹងខ្លះពីខ្លួនឯង ខ្ញុំមានអារម្មណ៍សុខសាន្ត និងស្រួលចិត្ត។ បើគេមិនបានដោះស្រាយជាមួយខ្ញុំទេ ខ្ញុំនឹងមិនដឹងថា ខ្ញុំបានបង្កការរំខានអ្វីខ្លះនៅក្នុងភារកិច្ចខ្ញុំ ឬមិនដឹងថា មានបញ្ហា ឬការធ្វេសប្រហែសអ្វីខ្លះនឹងកើតឡើងនោះឡើយ។ ដោយសារតែការដោះស្រាយនេះហើយ ទើបធ្វើឱ្យខ្ញុំកាន់តែយកចិត្តទុកដាក់ក្នុងការស្វែងរកគោលការណ៍នៅក្នុងភារកិច្ច។ ខ្ញុំបានឃើញដោយផ្ទាល់ថា ការដោះស្រាយ មិនអាចបំបែកចេញពីការបំពេញភារកិច្ចរបស់អ្នកបានឡើយ។ បទពិសោធនេះបានផ្លាស់ប្ដូរអាកប្បកិរិយាដែលខ្ញុំមានចំពោះការលួសកាត់ និងការដោះស្រាយ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុអ្វីខ្ញុំតែងតែប្រយ័ត្នប្រយែងជ្រុលហួសហេតុនៅក្នុងភារកិច្ចខ្ញុំ?

នាខែមីនា ឆ្នាំ២០២១ ខ្ញុំធ្វើជាអ្នកឌីស្សាញក្រាហ្វិកនៅពួកជំនុំ។ ព្រោះតែខ្ញុំក្រអឺតក្រទមក្នុងភារកិច្ច និងមិនអាចធ្វើការចុះសម្រុងជាមួយអ្នកដទៃ...

ការឆ្លុះបញ្ចាំង ក្រោយការប្រឆាំងនឹងការមើលខុសត្រូវ

ដោយមីហ័រ ប្រទេសចិន ក្នុងឆ្នាំ ២០២១ ខ្ញុំទទួលបន្ទុកលើកិច្ចការស្រោចស្រពនៅពួកជំនុំ។ ក្នុងអំឡុងពេលនោះ អ្នកដឹកនាំតែងសួរនាំអំពីវឌ្ឍនភាពការងារ...